ឯកសារផ្សេងៗ

| | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | |

ឯកសារ-ស

សហជាតវត្ថុ

សហជាតវត្ថុ វត្ថុដែលកើតដំណាលគ្នានឹងព្រះពោធិសត្វប្រសូតមាន ៧ យ៉ាង ។

 

តាមការស្រាវជ្រាវរបស់ខ្ញុំព្រះករុណា ខ្ញុំបាទ បានឃើញថា សហជាតវត្ថុនេះ ដែលព្រះអដ្ឋកថាទាំងឡាយបានសម្ដែងមកនោះ មានន័យ ដូច្នេះគឺ

 

សហជាតវត្ថុ (ន័យទី ១)

១. រាហុលមាតា រាហុលមាតា

២. អានន្ទត្ថេរោ ព្រះអានន្ទត្ថេរ

៣. ឆន្នោ ឆន្នាមាត្យ

៤. កណ្ដកោ សេះកណ្ដកៈ

៥. និធិកុម្ភោ កំណប់ទ្រព្យ ៤

៦. មហាពោធិ មហាពោធិព្រឹក្ស

៧. កាឡុទាយី អាមាត្យកាឡុទាយី

 

សេចក្ដីខាងលើនេះ ខ្ញុំព្រះករុណាដកស្រង់ពីគម្ពីរអដ្ឋកថាទាំងឡាយ គឺ

សុមង្គលវិលាសិនី មហាបទានសុត្ត សម្ពហុលបរិច្ឆេទវណ្ណនា

ជាតក-អដ្ឋកថា និទានកថា អវិទូរេនិទាន

វិសុទ្ធជនវិលាសិនិយា អបទាន-អដ្ឋកថា និទានកថា អវិទូរេនិទាន

មធុរត្ថវិលាសិនី ពុទ្ធវំស-អដ្ឋកថា ទីបង្ករពុទ្ធវំសវណ្ណនា

មធុរត្ថវិលាសិនី ពុទ្ធវំស-អដ្ឋកថា គោតមពុទ្ធវំស អវិទូរេនិទាន

សហជាតវត្ថុ (ន័យទី ២)

ពិតមែនហើយ សហជាតវត្ថុទាំងឡាយ​បានកើតក្នុងថ្ងែ ដែលព្រះពោធិសត្វ​ប្រសូត​មាន ៧ នេះ គឺ

១. ពោធិរុក្ខោ    ដើមពោធិព្រឹក្ស

២. រាហុលមាតា រាហុលមាតា

៣. ចតស្សោ និធិកុម្ភិយោ កំណប់ទ្រព្យទាំងបួន

៤. អារោហនិយហត្ថី ដំរីអារោហនិយៈ

៥. កណ្ឌកោ សេះកណ្ឌកៈ

៦. ឆន្នោ ឆន្នាមាត្យ

៧. កាឡុទាយី កាឡុទាយី

 

សេចក្ដីខាងលើនេះ ខ្ញុំព្រះករុណាដកស្រង់ពីគម្ពីរអដ្ឋកថាទាំងឡាយ និង ដីកា គឺ

មនោរថបូរណី-អដ្ឋកថា ឯកកនិបាត ចតុត្ថឯតទគ្គវគ្គ កាឡុទាយិត្ថេរវត្ថុ

ថេរគាថា-អដ្ឋកថា ទសកនិបាត កាឡុទាយិត្ថេរគាថាវណ្ណនា

វិសុទ្ធជនវិលាសិនិយា អបទាន-អដ្ឋកថាយ កុណ្ឌធានវគ្គ កាឡុទាយិត្ថេរអបទានវណ្ណនា

វិសុទ្ធជនវិលាសិនិយា អបទាន-អដ្ឋកថាយ ភទ្ទិយវគ្គ កាឡុទាយិត្ថេរអបទានវណ្ណនា

សារត្ថទីបនីដីកា មហា​ខន្ធក រាហុលវត្ថុកថាវណ្ណនា

 

និធិ កំណប់ទ្រព្យទាំង ៤

ក្នុងថ្ងៃដែលព្រះតថាគតប្រសូតនុ៎ះឯង មានកំណប់ទ្រព្យ ៤ រណ្តៅ បានផុសឡើង គឺ

១. កំណប់ទ្រព្យ ឈ្មោះ សង្ខៈ

២. កំណប់ទ្រព្យ ឈ្មោះ ឯលៈ

៣. កំណប់ទ្រព្យ ឈ្មោះ ឧប្បលៈ

៤. កំណប់ទ្រព្យ ឈ្មោះ បុណ្ឌរីក

 

បណ្តារណ្តៅទ្រព្យទាំង ៤ នោះ កំណប់ទ្រព្យ ឈ្មោះ សង្ខៈ មានប្រមាណមួយគាវុត

កំណប់ទ្រព្យ ឈ្មោះ ឯលៈ មានប្រមាណកន្លះ​យោជន៍

កំណប់ទ្រព្យ ឈ្មោះ ឧប្បលៈ មានប្រមាណបីគាវុត

កំណប់ទ្រព្យ ឈ្មោះ បុណ្ឌរីក មានប្រមាណមួយយោជន៍

 

ទ្រព្យដែលកាន់យកសូម្បីអំពីក្នុងកំណប់ទ្រព្យទាំងនោះ ក៏ត្រឡប់ពេញវិញ ។ គប្បី​ជ្រាបថា ព្រះដ៏មានព្រះភាគ ទ្រង់លះមាស​ប្រាក់​ដ៏ច្រើនសន្ធឹក​សន្ធាប់ ហើយចេញ​សាងផ្នួស ដោយ​ប្រការដូច្នេះ ។ (សុមង្គលវិលាសិនី អដ្ឋកថា សុត្តន្តបិដក ទីឃនិកាយ សីលក្ខន្ធវគ្គ សោណទណ្ឌសូត្រ)

ដោយ ខេមរ អភិធម្មាវតារ