ឯកសារផ្សេងៗ

| ខ | | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ត | ទ | ធ | ប | ព | ម | រ | ល | វ | ស | អ | ឧ | ឱ

ទាន៧យ៉ាង

ការឲ្យទាន ៧ យ៉ាង

១. តណ្ហុត្តរិយទាន ឲ្យទានទាំងប្រកបដោយតណ្ហា ឲ្យទានទាំងចិត្តជាប់ជំពាក់ ឲ្យទាន​ទាំងសម្លឹង​នូវការ​សន្សំទុក ឲ្យទាន​ដោយគិតថា អាត្មាអញ​លះ​លោក​នេះទៅ នឹង​បរិភោគ ទានប្រភេទ​ទីមួយនេះ នឹងញាំង​ផលវិបាក​ឲ្យទៅកើត​ជាមួយទេវតា​ជាន់ចាតុមហារាជិកា ។

២. ចិត្តីការទាន ឲ្យទានដោយគិតថា ទានជាការល្អ ។

៣. ហិរោត្តប្បទាន ឲ្យទានដោយគិតថា អាត្មាអញមិនគួរដើម្បីញុំាងវង្សរបស់​ត្រកូលពី​បុរាណដែល​ជីដូនជីតា​ធ្លាប់ឲ្យ  ធ្លាប់ធ្វើ ឲ្យសាប​សូន្យសោះ ។

៤. និរវសេសទាន ឲ្យទានដោយគិតថា អាត្មាអញចម្អិន (បាយ) ជនទាំងឡាយ​នេះ មិនទាន់ចម្អិន កាលអញចម្អិន មិនគួរ​ដើម្បីមិន​ឲ្យទាន ដល់ជន​ដែលមិន​ទាន់​ចម្អិន ។

៥. ទក្ខិណេយ្យទាន ឲ្យទានដោយគិតថា មហាយញ្ញទាំងឡាយនោះ របស់​ឥសីជំនាន់​មុនទាំងនោះ គឺឥសី​ឈ្មោះ អដ្ឋកៈ ១ វាមកៈ ១ វាមទេព ១ វេស្សាមិត្ត ១ យមទគ្គិ ១ អង្គីរសៈ ១ ភារទ្វាជៈ ១ វាសេដ្ឋៈ ១ កស្សបៈ ១ ភគុ ១ យ៉ាងណា ទាន និងការចែក​រលែកនេះ នឹងមាន​ដល់អាត្មាអញ យ៉ាង​នោះដែរ ។

៦. សោមនស្សុបវិចារទាន ឲ្យទានដោយគិតថា កាលអាត្មាអញ ឲ្យទាននេះ ចិត្តក៏​រមែងជ្រះថ្លា ការពេញ​ចិត្ត និងសេចក្តី​សោមនស្ស ក៏រមែង​កើតឡើង ។

៧.  អលង្ការបរិវារទាន ឲ្យទានជាគ្រឿងប្រដាប់នៃចិត្ត ជាបរិក្ខារនៃចិត្ត ទានប្រភេទ​ទីប្រាំពីរនេះ រមែងជា​បច្ច័យការ​បានសម្រេច​ឈានមគ្គផល ហើយនឹង​ត្រូវបដិសន្ធិ​ក្នុង​ព្រហ្មលោក ។

ប្រភពៈ សុត្តន្តបិដក អង្គុត្តរនិកាយ សត្តកនិបាត បឋមបណ្ណាសក មហាយញ្ញវគ្គ ទានមហប្ផលសូត្រ បិដកលេខ ៤៧ ទំព័រ ១១០ និងអដ្ឋកថា