ឯកសារផ្សេងៗ

ក | ខ | | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ត | ទ | ធ | ប | ព | ម | រ | ល | វ | ស | អ | ឧ | ឱ

កំលាំង១០

កម្លាំង១០ ទសពល

កំលាំងកាយ ១០  ​ធៀប​ដោយកំលាំងដំរី១០ត្រកូល គឺដំរី​កាឡាវកៈ១ គង្គេយ្យៈ១ បណ្ឌរៈ១ តម្ពៈ១ បិង្គលៈ១ គន្ធៈ១ មង្គល១ ហេមវត១ ឧបោសថ១ ឆទ្ទន្ត១។ កំលាំងដំរី​កាឡវក១០ ស្មើ​នឹង​កំលាំងដំរី​គង្គេយ្យ១ បណ្តាដំរី​ទាំង​១០ត្រកូលនោះ មានកំលាំង​លើស​គ្នា១០ៗឡើង​ទៅ កំលាំង​ដំរីឆទ្ទន្ត១០ ទើបស្មើនឹង​កំលាំង​ព្រះពុទ្ធ១។

 

កំលាំង​ញាណ ១០ នោះគឺ កំលាំង​សេចក្តីដឹងហេតុគួរ និងមិនគួរតាម​ពិត១ ដឹងកម្មនិងផលនៃកម្ម១ ដឹងបដិបទា​​ប្រព្រឹត្តទៅ​ក្នុង​ភព​​ទាំងពួង១ ដឹងលោក​​ដែលមាន​ធាតុ​ច្រើន១ ដឹងថាសត្វ​​ទាំងឡាយ​​មាន​អធ្យាស្រ័យ​​ផ្សេងៗគ្នា១ ដឹង​ឥន្ទ្រិយ​​របស់សត្វ​​ដ៏ឆ្លៀវឆ្លាស​​និងទន់ទាប១ ដឹងសេចក្តី​​សៅហ្មង និងសេចក្តី​​ផូរផង់ និង​ការចេញ​​ចាក​ឈាន​វិមោក្ខសមាធិសមាបត្តិ​១ ដឹង​ខន្ធ​បញ្ចកៈ ដែលអាស្រ័យ​​នៅក្នុងកាល​​មុន១ ញាណ គឺចក្ខុដូចជាទិព្វ១ ដឹង​សេចក្តី​​អស់​​ទៅ​នៃអាសវធម៌១។

អង្គុត្តរនិកាយ ទសកនិបាត ភាគ៥០