វិន័យបិដក / សុត្តន្តបិដក / អភិធម្មបិដក

៧៨| … |៨៦|៨៧|៨៨|៨៩|៩០| … |១១០

ធម្មសង្គណី|វិភង្គ|ធាតុកថា|បុគ្គលប្បញ្ញត្តិ|កថាវត្ថុ|យមកៈ|បដ្ឋាន

យមក ទុតិយភាគ

ភាគ៨៨

ធាតុយមកៈ

បណ្ណត្តិវារៈ

[១] ធាតុ១៨ គឺចក្ខុធាតុ ១ សោតធាតុ ១ ឃានធាតុ ១ ជិវ្ហាធាតុ ១ កាយធាតុ ១ រូបធាតុ ១ សទ្ទធាតុ ១ គន្ធធាតុ ១ រសធាតុ ១ ផោដ្ឋព្វធាតុ ១ ចក្ខុវិញ្ញាណធាតុ ១ សោតវិញ្ញាណធាតុ ១ ឃានវិញ្ញាណធាតុ ១ ជិវ្ហាវិញ្ញាណធាតុ ១ កាយវិញ្ញាណ​ធាតុ ១ មនោធាតុ ១ មនោវិញ្ញាណធាតុ១ ធម្មធាតុ ១។

ឧទ្ទេសវារៈ

[២] ចក្ខុ ហៅថាចក្ខុធាតុ ចក្ខុធាតុ ហៅថាចក្ខុ​។ សោតៈ ហៅថាសោតធាតុ សោតធាតុ ហៅថាសោតៈ។ ចក្ខុវិញ្ញាណ ហៅថា​ចក្ខុវិញ្ញាណធាតុ    ចក្ខុវិញ្ញាណធាតុ ហៅថាចក្ខុវិញ្ញាណ​។ បេ។ មនៈ ហៅថា​មនោធាតុ មនោធាតុ ហៅថាមនៈ។ មនោវិញ្ញាណ ហៅថាមនោវិញ្ញាណធាតុ មនោវិញ្ញាណធាតុ ហៅថាមនោវិញ្ញាណ។ ធម៌ ហៅថាធម្មធាតុ ធម្មធាតុ ហៅថាធម៌។

[៣] មិនមែនចក្ខុ មិនហៅថាចក្ខុធាតុ  មិនមែនចក្ខុធាតុ មិនហៅថា​ចក្ខុ។ មិនមែន​សោតៈ មិនហៅថាសោតធាតុ  មិនមែនសោតធាតុ មិនហៅ​ថា​សោតៈ។ បេ។ មិនមែនចក្ខុ​វិញ្ញាណ មិនហៅថាចក្ខុវិញ្ញាណធាតុ  មិនមែន​ចក្ខុវិញ្ញាណធាតុ មិនហៅថាចក្ខុវិញ្ញាណ។  បេ។ មិនមែនមនៈ មិនហៅថាមនោធាតុ មិនមែនមនោធាតុ មិនហៅថាមនៈ។ មិនមែន​មនោវិញ្ញាណ មិនហៅថា មនោវិញ្ញាណធាតុ មិនមែនមនោវិញ្ញាណធាតុ មិនហៅថា មនោវិញ្ញាណ។ មិនមែនធម៌ មិនហៅថាធម្មធាតុ មិនមែនធម្មធាតុ មិនហៅថាធម៌។

[៤] ចក្ខុ  ហៅថាចក្ខុធាតុ ធាតុទាំងឡាយ  ហៅថាសោតធាតុ។ បេ។ ចក្ខុ  ហៅថា ចក្ខុធាតុ  ធាតុទាំងឡាយ  ហៅថាធម្មធាតុ។ ចក្រ ដែល​លោក​ចង ក្នុងអាយតនយមកៈ យ៉ាងណា ចក្រដែលលោកចង ក្នុងធាតុយមកៈនេះ យ៉ាងនោះដែរ។

[៥] មិនមែនចក្ខុ មិនហៅថាចក្ខុធាតុ  មិនមែនធាតុទាំងឡាយ មិនហៅថា សោតធាតុ។ មិនមែនចក្ខុ មិនហៅថាចក្ខុធាតុ មិនមែនធាតុ​ទាំងឡាយ មិនហៅថា ឃានធាតុ។ បេ។ មិនមែនចក្ខុ មិនហៅថាចក្ខុធាតុ  មិន​មែនធាតុទាំងឡាយ មិនហៅថា ធម្មធាតុ។ បេ។ មិនមែនធម៌ មិនហៅ​ថា​ធម្មធាតុ មិនមែនធាតុទាំងឡាយ   មិនហៅថា ចក្ខុធាតុ។ បេ។ មិនមែនធម៌ មិន​ហៅថាធម្មធាតុ  មិនមែនធាតុទាំងឡាយ   មិនហៅថា​មនោវិញ្ញាណ​ធាតុ។ បេ។ ចក្រ បណ្ឌិតគប្បីចង។

[៦] ចក្ខុ ហៅថាធាតុ ធាតុ  ហៅថាចក្ខុ។  សោតៈ ហៅថាធាតុ  ធាតុទាំងឡាយ  ហៅថាសោតៈ។ ច្រមុះ អណ្តាត កាយ រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ។ ចក្ខុវិញ្ញាណ ហៅថា ធាតុ ធាតុទាំងឡាយ ហៅថាចក្ខុវិញ្ញាណ។ សោត​វិញ្ញាណ ហៅថាធាតុ ធាតុ​ទាំងឡាយ ហៅថាសោតវិញ្ញាណ។ ឃាន​វិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ។ មនៈ ហៅថាធាតុ ធាតុ​ទាំង​ឡាយ ហៅថាមនៈ។  មនោវិញ្ញាណ ហៅថាធាតុ  ធាតុទាំងឡាយ ហៅថា​មនោ​វិញ្ញាណ។ ធម៌ហៅថាធាតុ ធាតុ​ទាំង​ឡាយ ហៅថាធម៌។

[៧] មិនមែនចក្ខុ មិនហៅថាធាតុ មិនមែនធាតុទាំងឡាយ មិនហៅ​ថា​ចក្ខុ។ មិន​មែនសោតៈ មិនហៅថាធាតុ មិនមែនធាតុទាំងឡាយ មិន​ហៅ​ថា​សោតៈ។  មិនមែន​ច្រមុះ មិនមែនអណ្តាត មិនមែនកាយ មិនមែនរូប មិន​មែន​សំឡេង  មិនមែនក្លិន មិនមែន​រស មិនមែនផោដ្ឋព្វៈ។ មិនមែន​ចក្ខុ​វិញ្ញាណ មិនហៅថាធាតុ  មិនមែនធាតុទាំងឡាយ  មិនហៅថា ចក្ខុវិញ្ញាណ។  មិន​មែនសោតវិញ្ញាណ  មិនមែនឃានវិញ្ញាណ  មិនមែន​ជិវ្ហាវិញ្ញាណ។ មិន​មែន​កាយវិញ្ញាណ មិនហៅថាធាតុ  មិនមែនធាតុទាំងឡាយ មិន​ហៅ​ថា ​កាយវិញ្ញាណ។ មិនមែនមនៈ មិនហៅថាធាតុ មិនមែនធាតុទាំងឡាយ មិន​ហៅថា​ មនៈ។ មិនមែនមនោវិញ្ញាណ មិន​ហៅ​ថាធាតុ  មិនមែនធាតុ​ទាំង​ឡាយ   មិនហៅថា មនោវិញ្ញាណ។  មិនមែនធម៌ មិនហៅថាធាតុ  មិនមែន​ធាតុ​ទាំងឡាយ   មិនហៅថាធម៌។

[៨] ចក្ខុ ហៅថាធាតុ  ធាតុទាំងឡាយ  ហៅថាសោតៈ។ បេ។    ចក្ខុ ហៅ​ថា​ធាតុ  ធាតុ​ទាំងឡាយ  ហៅថាធម៌។ បេ។ ធម៌  ហៅថាធាតុ  ធាតុ​ទាំង​ឡាយ  ហៅថាចក្ខុ។ បេ។ ធម៌ ហៅថាធាតុ  ធាតុទាំងឡាយ  ហៅថា​មនោ​វិញ្ញាណ។ ចក្រ បណ្ឌិតគប្បីចង។

[៩] មិនមែនចក្ខុ មិនហៅថាធាតុ  មិនមែនធាតុទាំងឡាយ   មិនហៅ​ថា​សោតៈ។  មិនមែនចក្ខុ  មិនហៅថាធាតុ  មិនមែនធាតុទាំងឡាយ   មិន​ហៅ​ថា​ឃានៈ។ បេ។  មិន​មែន​ចក្ខុ  មិនហៅថាធាតុ  មិនមែនធាតុទាំងឡាយ មិន​ហៅ​ថា​ធម៌។ បេ។ មិនមែនធម៌  មិន​ហៅ​ថា​ធាតុ  មិនមែនធាតុទាំងឡាយ មិន​ហៅ​ថាចក្ខុ។ បេ។ មិនមែនធម៌  មិនហៅថា​ធាតុ  មិនមែនធាតុទាំងឡាយ មិន​ហៅ​ថាមនោវិញ្ញាណ។ ចក្រ បណ្ឌិតគប្បីចង។

ចប់ឧទ្ទេសវារៈ។

និទ្ទេសវារៈ

[១០] សួរ ៖  ចក្ខុ ហៅថាធាតុឬ។ ឆ្លើយ ៖ ទិព្វចក្ខុ  បញ្ញាចក្ខុ ហៅថា​ចក្ខុ មិន​ហៅ​ថា​ចក្ខុធាតុទេ ឯចក្ខុធាតុ ហៅថាចក្ខុផង  ហៅថាចក្ខុធាតុផង។ ចក្ខុធាតុ  ហៅថាចក្ខុឬ។ អើ។ សោតៈ  ហៅថាសោតធាតុឬ។ ទិព្វសោតៈ តណ្ហាសោតៈ ហៅថាសោតៈ មិនហៅថា​សោតធាតុទេ ឯ​សោតធាតុ ហៅថាសោតៈផង  ហៅថាសោតធាតុផង។ សោតធាតុ  ហៅ​ថា​​សោតៈ​ឬ។ អើ។ ឃានៈ  ហៅថាឃានធាតុឬ។ អើ។ ឃានធាតុ ហៅថា    ឃានៈ​ឬ។ អើ។ ជិវ្ហា ដូចគ្នានឹងឃានធាតុ។ កាយ ហៅថាកាយធាតុឬ។ កាយ​ដ៏​វិសេស វៀរលែង​កាយធាតុ​ចេញ ហៅថាកាយ  មិនហៅថាកាយធាតុទេ ឯ​កាយ​ធាតុ ហៅថាកាយផង  ហៅថា​កាយ​ធាតុផង។  កាយធាតុ  ហៅ​ថា​កាយ​ឬ។ អើ។ រូប ហៅថារូបធាតុឬ។ រូបដ៏វិសេស វៀរលែង​រូបធាតុចេញ ហៅ​ថារូប  មិនហៅថារូបធាតុទេ  ឯរូបធាតុ ហៅថារូបផង  ហៅ​ថា​រូប​ធាតុ​ផង។ រូបធាតុ  ហៅថារូបឬ។ អើ។ សទ្ទៈ ដូចគ្នានឹងឃានៈ។ គន្ធៈ ហៅថា គន្ធៈ​ធាតុឬ។ សីលគន្ធៈ  សមាធិគន្ធៈ  បញ្ញាគន្ធៈ  ហៅថាគន្ធៈ   មិនហៅ គន្ធ​ធាតុ​ទេ  ឯគន្ធធាតុ ហៅថាគន្ធៈផង ហៅថាគន្ធធាតុផង។ គន្ធធាតុ ហៅថា គន្ធៈ​ឬ។ អើ។ រស ហៅថា​រសធាតុឬ។ អត្ថរស  ធម្មរស វិមុត្តិរស ហៅថារស មិន​ហៅថារសធាតុទេ  ឯរសធាតុ ហៅថា​រសផង ហៅថារសធាតុផង។ រស​ធាតុ ហៅថារសឬ។ អើ។ ផោដ្ឋព្វៈ ដូចគ្នា​នឹង​ឃានៈ។ ចក្ខុវិញ្ញាណ ហៅ​ថា​ចក្ខុ​វិញ្ញាណធាតុឬ។ អើ។ ចក្ខុវិញ្ញាណធាតុ ហៅថា​ចក្ខុវិញ្ញាណឬ។ អើ។ សោត​វិញ្ញាណ។ បេ។ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ។ មនៈ ហៅ​ថា​មនោធាតុឬ។ មនៈដ៏សេស វៀរលែងមនោធាតុចេញ ហៅថាមនៈ  មិន​ហៅ​ថា​មនោធាតុទេ  ឯមនោធាតុ ហៅថា មនៈផង  ហៅថាមនោធាតុផង។  មនោ​ធាតុ  ហៅថា​មនៈឬ។ អើ។ មនោវិញ្ញាណ ហៅថាមនោវិញ្ញាណធាតុឬ។ អើ។ មនោវិញ្ញាណ​ធាតុ ហៅថាមនោវិញ្ញាណឬ។ អើ។  ធម៌​ហៅថា​ធម្ម​ធាតុ​ឬ។  ធម៌ដ៏សេស វៀរលែង​ធម្មធាតុ​ចេញ ហៅថាធម៌  មិនហៅថាធម្មធាតុទេ  ឯ​ធម្មធាតុ ហៅថាធម៌ផង  ហៅថា​ធម្មធាតុផង។  ធម្មធាតុ  ហៅថាធម៌ឬ។ អើ។

[១១]  មិនមែនចក្ខុ  មិនហៅថាចក្ខុធាតុឬ។ អើ។ មិនមែនចក្ខុធាតុ  មិន​ហៅ​ថា​ចក្ខុឬ។  ទិព្វចក្ខុ  បញ្ញាចក្ខុ  មិនហៅថាចក្ខុធាតុទេ ហៅថា ចក្ខុ  ធម្មជាតដ៏សេស វៀរ​លែង​ចក្ខុ និង​ចក្ខុធាតុចេញ  មិនហៅថាចក្ខុផង  មិនហៅថាចក្ខុធាតុផង។  មិន​មែន​សោតៈ មិនហៅថាសោតធាតុឬ។ អើ។ មិនមែនសោតធាតុ មិនហៅ​ថា​សោតៈឬ។  ទិព្វសោតៈ  តណ្ហាសោតៈ មិនហៅថាសោតធាតុទេ ហៅ​ថាសោតៈ ធម្មជាតដ៏សេស  វៀរលែងសោតៈ និងសោតធាតុចេញ  មិនហៅថាសោតៈផង មិនហៅថាសោតធាតុផង។ មិនមែនឃានៈ មិន​ហៅ​ថា​ឃានធាតុឬ។ អើ។ មិនមែនឃានធាតុ មិនហៅថាឃានៈឬ។ អើ។ ពាក្យ​ណាដែលលោកបំប្រួញហើយ (ពាក្យនោះ) មានអាមន្តា ពីរលើក។ មិន​មែន​ជិវ្ហា។ បេ។ មិនមែនកាយ មិនហៅថាកាយធាតុឬ។  អើ ​។ មិនមែនកាយធាតុ  មិន​ហៅថាកាយឬ។  កាយដ៏សេស   វៀរលែងកាយធាតុចេញ មិន​ហៅថា​កាយ​ធាតុទេ ហៅ​ថា​កាយ ឯសភាវៈដ៏សេស វៀរ​លែង​កាយ និង​កាយ​ធាតុ​ចេញ មិនហៅថាកាយផង មិន​ហៅ​ថា​កាយធាតុផង។ មិនមែនរូប មិន​ហៅ​ថា​រូបធាតុឬ។ អើ។ មិនមែនរូបធាតុ មិន​ហៅថារូបឬ។ រូបដ៏សេស វៀរ​លែង​រូប​ធាតុចេញ មិនហៅថារូបធាតុទេ ហៅថារូប ឯធម្មជាតដ៏សេស វៀរ​លែង​រូប និងរូបធាតុចេញ មិនហៅថារូបផង មិនហៅថា​រូបធាតុ​ផង។ មិន​មែន​សទ្ទៈ។ បេ។ មិនមែនគន្ធៈ មិនហៅថាគន្ធធាតុឬ។ អើ។ មិនមែនគន្ធធាតុ  មិន​ហៅ​​ថា​គន្ធៈឬ។ សីលគន្ធៈ  សមាធិគន្ធៈ  បញ្ញាគន្ធៈ  មិនហៅថាគន្ធធាតុទេ  ហៅ​ថាគន្ធៈ ឯសភាវៈដ៏សេស វៀរលែងគន្ធៈ និងគន្ធធាតុចេញ  មិន​ហៅ​ថា​គន្ធៈផង មិនហៅ​ថាគន្ធធាតុផង។  មិនមែនរសៈ  មិនហៅថារសធាតុឬ។ អើ។ មិនមែនរសធាតុ មិនហៅថា      រសៈឬ។ អត្ថរស  ធម្មរស វិមុត្តិរស មិន​ហៅ​ថា​រសធាតុទេ  ហៅថារសៈ  ឯសភាវៈ​ដ៏សេស វៀរលែងរសៈ និង​រស​ធាតុចេញ  មិនហៅថារសៈផង មិនហៅថារសធាតុផង។  មិនមែន​ផោដ្ឋព្វៈ។  បេ។  មិនមែនចក្ខុវិញ្ញាណ  មិនហៅថាចក្ខុវិញ្ញាណធាតុឬ។ អើ។  មិន​មែន​ចក្ខុ​វិញ្ញាណធាតុ  មិនហៅថា ចក្ខុវិញ្ញាណឬ។ អើ។  មិនមែនសោតវិញ្ញាណ  មិន​មែន​ឃានវិញ្ញាណ  មិនមែន ជិវ្ហាវិញ្ញាណ មិនមែនកាយវិញ្ញាណ។  មិន​មែនមនៈ  មិនហៅថា​មនោធាតុឬ។ អើ។  មិនមែនមនោធាតុ  មិន​ហៅ​ថា​មនៈឬ។  មនៈដ៏សេស  វៀរលែង​មនោធាតុ​ចេញ មិនហៅថាមនោធាតុទេ ហៅ​ថាមនៈ ឯសភាវៈដ៏សេស វៀរលែងមនៈ និង​មនោធាតុចេញ មិន​ហៅ​ថា​មនៈផង មិនហៅថាមនោធាតុផង។ មិនមែន​មនោ​វិញ្ញាណ មិន​ហៅ​ថា​មនោ​វិញ្ញាណ​ធាតុឬ។ អើ។ មិនមែនមនោវិញ្ញាណធាតុ មិនហៅថា មនោ​វិញ្ញាណ​ឬ។ អើ។ មិនមែនធម៌ មិនហៅថាធម្មធាតុឬ។ អើ។ មិនមែនធម្មធាតុ មិន​ហៅ​ថា​ធម៌ឬ។ ធម៌ដ៏សេស វៀរលែងធម្មធាតុចេញ មិនហៅថាធម្មធាតុទេ ហៅ​ថា​ធម៌ ឯសភាវៈដ៏សេស វៀរលែងធម៌ និងធម្មធាតុចេញ មិនហៅថាធម៌ផង  មិន​ហៅថា​ធម្មធាតុផង។

[១២] ចក្ខុ  ហៅថាចក្ខុធាតុឬ។ ទិព្វចក្ខុ  បញ្ញាចក្ខុ ហៅថាចក្ខុ  មិន​ហៅ​ថា​ចក្ខុធាតុទេ  ឯចក្ខុធាតុ ហៅថាចក្ខុផង  ហៅថាចក្ខុធាតុផង។ ធាតុ​ទាំង​ឡាយ  ហៅថា​សោតធាតុឬ។ សោតធាតុ ហៅថាធាតុផង  ហៅថា​សោតធាតុ​ផង  ពួកធាតុដ៏សេស  ហៅថា​ធាតុ មិនហៅថាសោតធាតុទេ។ ចក្ខុ ហៅថា ចក្ខុធាតុឬ។ ទិព្វចក្ខុ  បញ្ញាចក្ខុ ហៅថា​ចក្ខុ  មិនហៅថាចក្ខុធាតុទេ  ឯចក្ខុ​ធាតុ ហៅថាចក្ខុផង  ហៅថាចក្ខុធាតុផង។  ធាតុ​ទាំងឡាយ  ហៅថា​ឃាន​ធាតុ ។ បេ។  ធាតុទាំងឡាយ  ហៅថាធម្មធាតុឬ។  ធម្មធាតុ ហៅថាធាតុផង  ហៅថា​ធម្មធាតុផង  ពួកធាតុដ៏សេស  ហៅថាធាតុ មិនហៅថា​ធម្មធាតុ​ទេ។ បណ្ណត្តិ  ក្នុងអាយតនយមកៈ  យ៉ាងណា  បណ្ណត្តិ  ក្នុងធាតុយមកៈ  ក៏​យ៉ាង​នោះ ។ ចក្រ បណ្ឌិតគប្បីចង។

[១៣]  មិនមែនចក្ខុ  មិនហៅថាចក្ខុធាតុឬ។ អើ។ មិនមែន​ធាតុ​ទាំង​ឡាយ មិនហៅថា​សោតធាតុឬ។ អើ។ មិនមែនចក្ខុ  មិនហៅថាចក្ខុធាតុឬ។ អើ។ មិនមែន​ធាតុ​ទាំងឡាយ  មិនហៅថាឃានធាតុ។ បេ។ មិន​មែនធាតុ​ទាំង​ឡាយ  មិនហៅថាធម្មធាតុឬ។ អើ។ ចក្រ បណ្ឌិតគប្បីចង។ អាមន្តា​ទាំងអស់ មានពីរក៏មាន មានសេសក៏មាន។

[១៤]  ចក្ខុហៅថាធាតុឬ។ អើ។  ធាតុទាំងឡាយ  ហៅថាចក្ខុធាតុឬ។ ចក្ខុ​ធាតុ ហៅថាធាតុផង ហៅថាចក្ខុធាតុផង  ពួកធាតុដ៏សេស  ហៅថាធាតុ មិន​ហៅថាចក្ខុធាតុទេ  សោតៈហៅថាធាតុឬ។ អើ។ បេ។ ឃានៈ ជិវ្ហា កាយ  រូប  សទ្ទៈ  គន្ធៈ រសៈ  ផោដ្ឋព្វ ។  ចក្ខុវិញ្ញាណ ហៅថាធាតុឬ។ អើ។ ធាតុ​ទាំងឡាយ ហៅថា ចក្ខុវិញ្ញាណធាតុឬ។ ចក្ខុវិញ្ញាណធាតុ ហៅ​ថា​ធាតុផង ហៅថាចក្ខុវិញ្ញាណធាតុផង  ពួកធាតុដ៏សេស ហៅថាធាតុ មិន​ហៅថាចក្ខុវិញ្ញាណធាតុទេ។ សោតវិញ្ញាណ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយ​វិញ្ញាណ។ មនៈ ហៅថាធាតុឬ។ អើ។ ធាតុទាំងឡាយ ហៅថាមនោ​ធាតុ​ឬ។ មនោធាតុ ហៅថាធាតុផង ហៅថាមនោធាតុផង  ពួកធាតុដ៏សេស ហៅ​ថា​ធាតុ មិនហៅ​ថា​មនោធាតុទេ។ មនោវិញ្ញាណ ហៅថាធាតុឬ។  អើ។ ធាតុ​ទាំង​ឡាយ ហៅថា​មនោវិញ្ញាណ​ធាតុឬ។ មនោវិញ្ញាណធាតុ ហៅថាធាតុផង ហៅ​ថាមនោវិញ្ញាណធាតុផង ពួកធាតុ​ដ៏សេស ហៅថាធាតុ មិនហៅ​ថា​មនោវិញ្ញាណធាតុទេ។ ធម៌ហៅថាធាតុឬ។ អើ។ ធាតុ​ទាំងឡាយ ហៅ​ថា​ធម្មធាតុឬ។ ធម្មធាតុ ហៅថាធាតុផង ហៅថាធម្មធាតុផង ពួកធាតុដ៏សេស ហៅ​ថាធាតុ មិនហៅថាធម្មធាតុទេ។

[១៥]  មិនមែនចក្ខុ  មិនហៅថាធាតុឬ។ ពួកធាតុដ៏សេស វៀរលែង​ចក្ខុ​ចេញ មិនហៅថាចក្ខុធាតុ ឯធម្មជាតិដ៏សេស វៀរលែងចក្ខុ និងធាតុចេញ មិន​ហៅ​ថា​ចក្ខុផង មិនហៅថាធាតុផង។ មិនមែនធាតុទាំងឡាយ មិនហៅថា ចក្ខុ​ធាតុឬ។ ​អើ។ មិនមែនសោតៈ មិនហៅថាធាតុឬ។ (ពួកធាតុដ៏សេស) វៀរ​លែង​សោតៈចេញ។ បេ។ វៀរលែងឃានៈ វៀរលែងជិវ្ហាចេញ។ បេ។ មិន​មែន​កាយ មិនហៅថាធាតុឬ។ អើ។ មិនមែនធាតុទាំងឡាយ មិន​ហៅថា​កាយ​ធាតុឬ។ អើ។ មិនមែនរូប មិនហៅថាធាតុឬ។  (ពួកធាតុដ៏សេស) វៀរ​លែង​រូប​ចេញ។ បេ។ វៀរលែងសទ្ទៈ គន្ធៈ រសៈ ផោដ្ឋព្វៈ ចក្ខុវិញ្ញាណ សោតវិញ្ញាណ ឃាន​វិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ មនៈ មនោវិញ្ញាណចេញ។ បេ។ មិន​មែនធម៌ មិនហៅថាធាតុឬ ។ អើ។ មិនមែនធាតុទាំងឡាយ   មិន​ហៅថា​ធម្ម​ធាតុឬ។ ​អើ។

[១៦]  ចក្ខុ  ហៅថាធាតុឬ។ អើ ។ ធាតុទាំងឡាយ  ហៅថាសោត​ធាតុ​ឬ។ សោតធាតុ ហៅថាធាតុផង ហៅថាសោតធាតុផង ពួកធាតុដ៏សេស ហៅ​ថា​ធាតុ មិនហៅថាសោតធាតុទេ។ ចក្ខុ ហៅថាធាតុឬ។ អើ។ ធាតុទាំងឡាយ  ហៅ​ថាឃានធាតុ។ បេ។ ធាតុទាំងឡាយ ហៅថាធម្មធាតុឬ។ ធម្ម​ធាតុ ​ហៅ​ថា​ធាតុ​ផង ហៅថាធម្មធាតុផង ពួកធាតុដ៏សេស ហៅថាធាតុ មិន​ហៅ​ថា​ធម្មធាតុទេ។ ចក្រ បណ្ឌិតគប្បចង។

[១៧]  មិនមែនចក្ខុ  មិនហៅថាធាតុឬ។ ពួកធាតុដ៏សេស វៀរ​លែង​ចក្ខុ​ចេញ មិនហៅថាចក្ខុធាតុ ឯធម្មជាតិដ៏សេស វៀរលែងចក្ខុ និងធាតុចេញ មិន​ហៅ​ថាចក្ខុផង មិនហៅថាធាតុផង។ មិនមែនធាតុ មិន​ហៅថា​សោត​ធាតុ​ឬ។ ​អើ។ មិនមែនចក្ខុ  មិនហៅថាធាតុឬ។ ពួកធាតុដ៏សេស វៀរ​លែង​ចក្ខុ​ចេញ មិនហៅថាចក្ខុ ហៅថាធាតុ ឯធម្មជាតិដ៏សេស វៀរលែងចក្ខុ  និង​ធាតុ​ចេញ មិនហៅថាចក្ខុផង មិនហៅថាធាតុផង។ មិនមែនធាតុទាំងឡាយ មិន​ហៅ​ថា  ឃានធាតុ។ បេ។ មិនមែនពួកធាតុ មិនហៅ​ថា​ធម្មធាតុឬ។ ​អើ។ បេ។ មិន​មែនធម៌ មិនហៅថាធាតុឬ អើ។ មិនមែនធាតុទាំងឡាយ មិន​ហៅ​ថា​សោតធាតុ។ បេ។ មិនមែនធាតុទាំងឡាយ  មិនហៅថាមនោវិញ្ញាណធាតុឬ។ អើ។ ចក្រ បណ្ឌិតគប្បចង។ បណ្ណត្តិ  នៃអាយតនយមកៈ  យ៉ាងណា  បណ្ណត្តិ  នៃធាតុយមកៈ  បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះដែរ ។

ចប់បណ្ណត្តិវារៈ។

[១៨] ចក្ខុធាតុ របស់សត្វណា រមែងកើតឡើង សោតធាតុ របស់​សត្វ​នោះ រមែងកើតឡើងឬ។ ពួកសត្វ ដែលមានចក្ខុ មិនមានសោតៈ កាល​កើត​ឡើង ចក្ខុធាតុ របស់សត្វទាំងនោះ រមែងកើតឡើង ឯសោតធាតុ របស់​សត្វ​ទាំង​នោះ រមែង​មិន​កើត​ឡើងទេ ពួកសត្វ មានចក្ខុ មានសោតៈ កាល​កើត​ឡើង ចក្ខុធាតុ របស់សត្វទាំងនោះ រមែង​កើតឡើងផង សោតធាតុ រមែង​កើត​ឡើង​ផង។ មួយទៀត សោតធាតុ របស់​សត្វណា រមែងកើតឡើង ចក្ខុ​ធាតុ របស់សត្វនោះ រមែងកើតឡើងឬ។ ពួកសត្វ មាន​សោតៈ មិនមានចក្ខុ កាល​កើតឡើង សោតធាតុ របស់សត្វទាំងនោះ រមែងកើតឡើង  ឯចក្ខុធាតុ របស់​សត្វទាំងនោះ រមែងមិនកើតឡើងទេ ពួកសត្វ មានសោតៈ មានចក្ខុ កាល​កើតឡើង សោតធាតុ របស់សត្វទាំងនោះ រមែងកើតឡើងផង ចក្ខុធាតុ រមែង​កើតឡើងផង។

[១៩] ចក្ខុធាតុ របស់សត្វណា រមែងកើតឡើង ឃានធាតុ របស់​សត្វ​នោះ រមែងកើតឡើងឬ។ ពួកសត្វ មានចក្ខុ មិនមានឃានៈ កាល​កើត​ឡើង ចក្ខុធាតុ របស់សត្វទាំងនោះ រមែងកើតឡើង  ឯឃានធាតុ របស់​សត្វ​ទាំង​នោះ រមែងមិន​កើតឡើង​ទេ ពួកសត្វ មានចក្ខុ មានឃានៈ កាល​កើត​ឡើង  ចក្ខុធាតុ  របស់សត្វទាំងនោះ រមែង​កើត​ឡើងផង  ឃាន​ធាតុ​រមែង​កើត​ឡើង​ផង។  មួយទៀត ឃានធាតុ របស់សត្វណា រមែងកើតឡើង  ចក្ខុធាតុ របស់​សត្វនោះ រមែងកើតឡើង ឬ។ ពួកសត្វ មានឃានៈ  មិនមានចក្ខុ កាល​កើត​ឡើង  ឃានធាតុ របស់សត្វទាំងនោះ រមែងកើតឡើង ឯចក្ខុធាតុ របស់​សត្វ​ទាំង​នោះ រមែងមិនកើតឡើងទេ។ ពួកសត្វ មានឃានៈ  មានចក្ខុ កាល​កើត​ឡើង ឃានធាតុ របស់សត្វទាំងនោះ រមែងកើតឡើងផង ចក្ខុធាតុ រមែង​កើត​ឡើងផង។

[២០] ចក្ខុធាតុ របស់សត្វណា រមែងកើតឡើង រូបធាតុ របស់​សត្វ​នោះ រមែងកើតឡើងឬ។ អើ។ មួយ​ទៀត រូបធាតុ របស់សត្វណា រមែងកើតឡើង ចក្ខុធាតុ របស់សត្វនោះ រមែង​កើត​ឡើងឬ។ ពួកសត្វ មានរូប  មិនមានចក្ខុ កាលកើតឡើង រូបធាតុ របស់​សត្វ​ទាំង​នោះ រមែងកើតឡើង ឯចក្ខុធាតុ របស់សត្វទាំងនោះ រមែង​មិន​កើត​ឡើង​ទេ  ពួកសត្វ មានរូប  មានចក្ខុ កាលកើតឡើង រូបធាតុ របស់​សត្វ​ទាំង​នោះ រមែង​កើត​ឡើង​ផង ចក្ខុធាតុ រមែងកើតឡើងផង។

[២១] ចក្ខុធាតុ របស់សត្វណា រមែងកើតឡើង មនោវិញ្ញាណធាតុ របស់​សត្វ​នោះ រមែងកើតឡើងឬ។ អើ។ មួយទៀត មនោវិញ្ញាណធាតុ  របស់​សត្វ​ណា រមែងកើតឡើង ចក្ខុធាតុ របស់សត្វនោះ រមែងកើតឡើងឬ។ ពួក​សត្វ មានចិត្ត មិនមានចក្ខុ កាល​កើត​ឡើង មនោវិញ្ញាណធាតុ របស់​សត្វ​ទាំង​នោះ រមែងកើតឡើង ឯចក្ខុធាតុ របស់សត្វ​ទាំង​នោះ រមែង​មិន​កើត​ឡើង​ទេ  ពួកសត្វ មានចិត្ត  មានចក្ខុ កាលកើតឡើង មនោវិញ្ញាណ​ធាតុ របស់​សត្វ​ទាំង​នោះ រមែងកើតឡើងផង ចក្ខុធាតុ រមែងកើតឡើងផង។

[២២] ចក្ខុធាតុ របស់សត្វណា រមែងកើតឡើង ធម្មធាតុ របស់សត្វនោះ រមែង​កើតឡើងឬ។ អើ។ មួយទៀត ធម្មធាតុ  របស់សត្វណា រមែងកើតឡើង ចក្ខុ​ធាតុ របស់សត្វនោះ រមែងកើតឡើងឬ។ ពួកសត្វ មិនមានចក្ខុ កាល​កើត​ឡើង ធម្មធាតុ របស់សត្វទាំងនោះ រមែងកើតឡើង ឯចក្ខុធាតុ របស់​សត្វ​ទាំង​នោះ រមែងមិនកើតឡើងទេ  ពួកសត្វមានចក្ខុ កាលកើតឡើង ធម្មធាតុ របស់​សត្វទាំងនោះ រមែងកើតឡើងផង ចក្ខុធាតុ រមែងកើតឡើងផង។ អាយតន​យមកៈ  លោកចែកហើយ យ៉ាងណា ឯធាតុ​យមកៈ  បណ្ឌិត​គប្បី​ចែក​ ធ្វើឲ្យ​ដូច​ៗ​គ្នា យ៉ាងនោះដែរ ។

[២៣] បុគ្គលណា  កំណត់ដឹងនូវចក្ខុធាតុ  បុគ្គលនោះ កំណត់​ដឹង​នូវ​សោត​ធាតុឬ ។ អើ។  បេ។

ចប់ធាតុយមកៈ បរិបូណ៌ដោយបេយ្យាល។

ចប់ធាតុយមកៈ។

សច្ចយមកៈ បណ្ណត្តិវារៈ

សច្ចៈ៤ គឺ ទុក្ខសច្ច១ សមុទយសច្ច១ និរោធសច្ច១ មគ្គសច្ច១។

ឧទេ្ទសវារៈ

[២៤] ទុក្ខៈ ហៅថា ទុក្ខសច្ច ទុក្ខសច្ច ហៅថា ទុក្ខៈ។ សមុទយៈ ហៅ​ថា  សមុទយសច្ច  សមុទយសច្ច ហៅថា សមុទយៈ។ និរោធៈ ហៅ​ថា​និរោធសច្ច និរោធសច្ច ហៅថា និរោធៈ។ មគ្គៈ ហៅថាមគ្គសច្ច មគ្គ​សច្ច ហៅថាមគ្គៈ។

[២៥] មិនមែនទុក្ខៈ មិនហៅថាទុក្ខសច្ច  មិនមែនទុក្ខសច្ច   មិន​ហៅ​ថា​ទុក្ខៈ ​។ មិនមែនសមុទយៈ មិនហៅថាសមុទយសច្ច  មិនមែនសមុទយសច្ច មិន​ហៅ​ថា សមុទយៈ។ មិនមែននិរោធៈ មិនហៅថានិរោធសច្ច  មិនមែន​និរោធ​សច្ចៈ​ មិនហៅថា និរោធៈ។ មិនមែនមគ្គៈ មិនហៅថា មគ្គសច្ច  មិនមែន​មគ្គ​សច្ច មិនហៅថាមគ្គ។

[២៦] ទុក្ខៈ ហៅថា ទុក្ខសច្ច សច្ចៈទាំងឡាយ ហៅថា សមុទយសច្ច។  ទុក្ខៈ ហៅថា ទុក្ខសច្ច សច្ចៈទាំងឡាយ ហៅថានិរោធសច្ច។ ទុក្ខៈ ហៅថា ទុក្ខ​សច្ច សច្ចទាំងឡាយ ហៅថាមគ្គសច្ច។ សមុទយៈ ហៅថា សមុទយសច្ច សច្ចៈ​ទាំងឡាយ ហៅថា ទុក្ខសច្ច​​។ សមុទយៈ ហៅថា សមុទយសច្ច សច្ចៈ​ទាំង​ឡាយ ហៅថា និរោធសច្ច​។ សមុទយៈ ហៅថា សមុទយសច្ច សច្ចៈ​ទាំង​ឡាយ ហៅថា មគ្គសច្ច​​។ និរោធៈ ហៅថា និរោធសច្ច សច្ចៈ​ទាំង​ឡាយ​ហៅ​ថា ទុក្ខសច្ច។ និរោធៈ ហៅថា និរោធសច្ច សច្ចៈទាំងឡាយហៅថា      សមុទយ​សច្ច។ និរោធៈ ហៅថា និរោធសច្ច សច្ចៈទាំងឡាយហៅថា មគ្គ​សច្ច។ មគ្គៈ ហៅ​ថា​មគ្គសច្ចៈ សច្ចៈទាំងឡាយ ហៅថា ទុក្ខសច្ច។ មគ្គៈ ហៅ​ថា​មគ្គសច្ចៈ សច្ចៈ​ទាំង​ឡាយ ហៅថា សមុទយសច្ច។ មគ្គៈ ហៅថាមគ្គសច្ចៈ សច្ចៈ​ទាំងឡាយ ហៅថា និរោធសច្ច។

[២៧] មិនមែនទុក្ខៈ មិនហៅថាទុក្ខសច្ច  មិនមែនសច្ចៈទាំងឡាយ មិន​ហៅ​ថា​សមុទយសច្ច។ មិនមែនទុក្ខៈ មិនហៅថាទុក្ខសច្ច មិន​មែន​សច្ចៈ​ទាំង​ឡាយ មិនហៅថា​និរោធសច្ច។  មិនមែនទុក្ខៈ មិនហៅថាទុក្ខសច្ច  មិន​មែន​សច្ចៈ​ទាំងឡាយ មិនហៅថា មគ្គសច្ច។ មិនមែនសមុទយៈ មិនហៅថា សមុទយ​សច្ច  មិនមែនសច្ចៈទាំងឡាយ មិន​ហៅ​​ថា ទុក្ខសច្ច។ មិនមែនសមុទយៈ​ មិនហៅថា​សមុទយសច្ច មិនមែនសច្ចៈទាំងឡាយ មិន​ហៅថា​និរោធសច្ច។ មិនមែនសមុទយៈ មិនហៅថា សមុទយសច្ច ​មិន​មែន​សច្ចៈ​ទាំង​ឡាយ មិនហៅថាមគ្គសច្ច។ មិនមែននិរោធៈ មិន​ហៅ​ថា​និរោធ​សច្ច ​មិន​មែន​សច្ចៈ​ទាំងឡាយ មិនហៅថាទុក្ខសច្ច។ មិនមែននិរោធៈ មិន​ហៅ​ថា​និរោធ​សច្ច ​មិនមែន​សច្ចៈ​ទាំងឡាយ មិនហៅថា សមុទយសច្ច។ មិនមែន​និរោធៈ ​មិន​ហៅថា និរោធ​សច្ច មិនមែនសច្ចៈទាំងឡាយ មិនហៅថា មគ្គសច្ច។ មិន​មែន​មគ្គៈ មិនហៅថា មគ្គសច្ច មិនមែនសច្ចៈទាំងឡាយ មិនហៅថាទុក្ខសច្ច។ មិន​មែនមគ្គៈ មិនហៅថា មគ្គសច្ច មិនមែនសច្ចៈទាំងឡាយ មិន​ហៅ​ថា​សមុទយ​សច្ច។ មិនមែនមគ្គៈ មិនហៅថា មគ្គសច្ច មិនមែនសច្ចៈទាំងឡាយ មិន​ហៅ​ថានិរោធសច្ច ។

[២៨] ទុក្ខៈ  ហៅថាសច្ចៈ សច្ចៈទាំងឡាយ ហៅថាទុក្ខៈ។  សមុទយៈ​ហៅ​ថា សច្ចៈ សច្ចៈទាំងឡាយ ហៅថាសមុទយៈ។ និរោធហៅថាសច្ចៈ សច្ចៈ​ទាំងឡាយ ហៅថា និរោធៈ។ មគ្គៈ ហៅថាសច្ចៈ សច្ចៈទាំង​ឡាយ​ហៅ​ថា មគ្គៈ។

[២៩] មិនមែនទុក្ខៈ មិនហៅថាសច្ចៈ  មិនមែនសច្ចៈទាំងឡាយ មិន​ហៅ​ថា​ទុក្ខៈ។  មិនមែនសមុទយៈ មិនហៅថាសច្ចៈ មិនមែនសច្ចៈទាំងឡាយ មិន​ហៅ​ថាសមុទយៈ។ មិនមែននិរោធៈ មិនហៅថាសច្ចៈ មិនមែន​សច្ចៈ​ទាំង​ឡាយ  មិនហៅថានិរោធៈ។  មិនមែនមគ្គៈ មិនហៅថាសច្ចៈ មិនមែន  សច្ចៈ​ទាំង​ឡាយ មិនហៅថាមគ្គៈ។

[៣០] ទុក្ខៈ  ហៅថាសច្ចៈ សច្ចៈទាំងឡាយ ហៅថាសមុទយៈ។  ទុក្ខៈ  ហៅ​ថា​សច្ចៈ សច្ចៈទាំងឡាយ ហៅថានិរោធៈ។ ទុក្ខៈ ហៅថាសច្ចៈ សច្ច​ទាំង​ឡាយ ហៅថាមគ្គៈ។ សមុទយៈ ហៅថាសច្ចៈ សច្ចៈទាំងឡាយ ហៅថា ទុក្ខៈ​។ បេ។ សច្ចៈទាំងឡាយ ហៅថាមគ្គៈ​។ និរោធៈ ហៅថាសច្ចៈ សច្ចៈ​ទាំង​ឡាយ​ហៅ​ថា​ទុក្ខៈ។ បេ។ សច្ចៈទាំងឡាយ ហៅថាមគ្គៈ។ មគ្គៈ ហៅថាសច្ចៈ សច្ចៈ​ទាំង​ឡាយ ហៅថាទុក្ខៈ។ មគ្គៈ ហៅថាសច្ចៈ សច្ចៈទាំងឡាយ ហៅ​ថា​សមុទយៈ។ មគ្គៈ ហៅថាសច្ចៈ សច្ចៈទាំងឡាយ ហៅថានិរោធៈ​​។

[៣១] មិនមែនទុក្ខៈ មិនហៅថាសច្ចៈ  មិនមែនសច្ចៈទាំងឡាយ មិន​ហៅ​ថា​សមុទយៈ។  មិនមែនទុក្ខៈ មិនហៅថាសច្ចៈ  មិនមែនសច្ចៈទាំងឡាយ មិន​ហៅ​ថា​និរោធៈ ។ មិនមែនទុក្ខៈ មិនហៅថាសច្ចៈ មិនមែនសច្ចៈទាំង ឡាយ មិនហៅថាមគ្គៈ។  មិនមែនសមុទយៈ មិនហៅ​ថា​សច្ចៈ ​មិន​មែន​សច្ចៈ​ទាំង​ឡាយ មិនហៅថាទុក្ខៈ។ បេ។ មិនមែន​សច្ចៈទាំងឡាយមិនហៅថាមគ្គៈ​។ មិនមែននិរោធៈ មិនហៅថា​សច្ចៈ មិនមែនសច្ចៈទាំងឡាយ មិន​ហៅ​ថា​ទុក្ខៈ។ បេ។ មិនមែនសច្ចៈទាំងឡាយ មិនហៅ​ថាមគ្គៈ។  មិនមែន​មគ្គៈ​ មិន​ហៅ​ថាសច្ចៈ  មិនមែនសច្ចៈទាំងឡាយ មិនហៅថាទុក្ខៈ។ មិន​មែនមគ្គៈ មិន​ហៅ​ថា​សច្ចៈ មិនមែនសច្ចៈទាំងឡាយ មិនហៅថាសមុទយៈ។ មិនមែនមគ្គៈ មិន​ហៅថាសច្ចៈ មិនមែនសច្ចៈទាំងឡាយ មិនហៅថានិរោធៈ។

ចប់ឧទ្ទេសវារៈ។

និទ្ទេសវារៈ

[៣២] ទុក្ខៈ  ហៅថា ទុក្ខសច្ចឬ។  អើ។ ទុក្ខសច្ច ហៅថា ទុក្ខៈឬ។ ទុក្ខ​សច្ច ដ៏សេស វៀរលែងទុក្ខប្រព្រឹត្តទៅក្នុងកាយ ទុក្ខប្រព្រឹត្តទៅក្នុងចិត្ត  ហៅ​ថាទុក្ខសច្ច មិនហៅថាទុក្ខៈ ឯទុក្ខប្រព្រឹត្តទៅក្នុងកាយ ទុក្ខប្រព្រឹត្តទៅក្នុងចិត្ត  ហៅ​ថា​ទុក្ខៈផង ហៅថាទុក្ខសច្ចផង។ សមុទយៈ  ហៅថាសមុទយសច្ចឬ។ សមុទយៈ ដ៏សេស វៀរលែងសមុទយសច្ច ហៅថា​សមុទយៈ មិនហៅថា    សមុទយ​សច្ច ឯសមុទយសច្ច ហៅថាសមុទយៈផង ហៅថា​សមុទយ​​សច្ច​ផង។ សមុទយសច្ច ហៅថាសមុទយៈឬ។  អើ។  និរោធហៅថា និរោធ​សច្ច​ឬ។ និរោធៈ ដ៏សេស វៀរលែងនិរោធសច្ច ហៅថានិរោធៈ មិន​ហៅ​ថា​និរោធ​សច្ច ឯនិរោធ​សច្ច ហៅថានិរោធៈផង ហៅថានិរោធសច្ចផង។ និរោធ​សច្ច ហៅថានិរោធៈឬ។ អើ។ មគ្គ ហៅថា មគ្គសច្ចឬ។ មគ្គដ៏សេស វៀរ​លែង​មគ្គ​សច្ច ហៅថាមគ្គៈ មិនហៅថាមគ្គសច្ច ឯមគ្គសច្ច ហៅថាមគ្គផង ហៅ​ថា​មគ្គ​សច្ច​ផង។ មគ្គសច្ច ហៅថាមគ្គឬ។ អើ។

[៣៣] មិនមែនទុក្ខៈ មិនហៅថាទុក្ខសច្ចៈឬ។ ទុក្ខសច្ចៈ ដ៏សេស វៀរ​លែង​ទុក្ខ​ប្រព្រឹត្តទៅក្នុងកាយ ទុក្ខប្រព្រឹត្តទៅក្នុងចិត្ត  មិនហៅថាទុក្ខៈ ហៅ​ថា​ទុក្ខសច្ច ឯធម្មជាត ដ៏សេស វៀរលែងទុក្ខៈ និងទុក្ខសច្ចចេញ មិន​ហៅ​ថា​ទុក្ខៈ​ផង មិនហៅថាទុក្ខសច្ចផង។ មិនមែនទុក្ខសច្ច មិនហៅថាទុក្ខៈឬ។ អើ។ មិន​មែនសមុទយៈ មិនហៅថាសមុទយសច្ចឬ។ អើ។ មិនមែនសមុទយសច្ច មិន​ហៅថាសមុទយៈឬ។ សមុទយៈដ៏សេស វៀរលែង​សមុទយ​សច្ច មិន​ហៅ​ថា​សមុទយសច្ច ហៅថាសមុទយៈ ឯសភាវៈដ៏សេស  វៀរលែង​សមុទយៈ និង​សមុទយសច្ចចេញ មិនហៅថាសមុទយៈផង មិនហៅថា     សមុទយ​សច្ច​ផង។ មិនមែននិរោធៈ មិនហៅថានិរោធសច្ចឬ។ អើ។  មិន​មែន​និរោធ​សច្ច មិនហៅថា​និរោធៈឬ។ និរោធៈ ដ៏សេស វៀរលែងនិរោធសច្ច មិន​ហៅ​ថា​និរោធសច្ច ហៅថានិរោធៈ ឯសភាវៈ  ដ៏សេស  វៀរលែងនិរោធៈ និង​និរោធ​សច្ចចេញ មិនហៅថានិរោធៈផង មិន​ហៅ​ថា​និរោធសច្ចផង។ មិន​មែន​មគ្គៈ មិនហៅថាមគ្គសច្ចឬ។ អើ។ មិនមែនមគ្គសច្ច មិនហៅថាមគ្គៈឬ។ មគ្គៈ ដ៏​សេស វៀរលែងមគ្គសច្ច មិនហៅថា មគ្គសច្ច ហៅថា មគ្គៈ ឯសភាវៈដ៏សេស វៀរលែងមគ្គៈ និងមគ្គសច្ចចេញ មិនហៅថា មគ្គៈផង មិន​ហៅ​ថា​មគ្គសច្ចផង។

[៣៤] ទុក្ខៈ  ហៅថា ទុក្ខសច្ចឬ។  អើ។ សច្ចៈទាំងឡាយ ហៅថា សមុទយសច្ចឬ។ សមុទយសច្ច ហៅថាសច្ចៈផង ហៅថាសមុទយសច្ចផង សច្ចៈទាំងឡាយ ដ៏សេស ហៅថាសច្ចៈ មិនហៅថាសមុទយសច្ចទេ។  ទុក្ខៈ ហៅថាទុក្ខសច្ចឬ។ អើ។ សច្ចៈ​ទាំង​ឡាយ ហៅថានិរោធសច្ច។ បេ។ សច្ចៈទាំងឡាយ ហៅថាមគ្គសច្ចឬ។ មគ្គសច្ច ហៅថា​សច្ចៈផង ហៅថា មគ្គសច្ចផង សច្ចៈទាំងឡាយ ដ៏សេស ហៅថាសច្ចៈ មិនហៅថា​មគ្គសច្ចទេ។ សមុទយៈ ហៅថា សមុទយសច្ចឬ។ សមុទយៈ ដ៏សេស វៀរលែង​សមុទយសច្ច ហៅថាសមុទយៈ មិនហៅថាសមុទយសច្ច ឯសមុទយសច្ច ហៅថា​សមុទយៈ​ផង ហៅថា សមុទយសច្ចផង។ សច្ចៈទាំងឡាយ ហៅថាទុក្ខសច្ច។ បេ។  សច្ចៈ​ទាំងឡាយ ហៅថានិរោធសច្ច។ បេ។ សច្ចៈទាំងឡាយ ហៅថាមគ្គសច្ចឬ។ មគ្គសច្ច ហៅថាសច្ចៈផង ហៅថាមគ្គសច្ចផង សច្ចៈទាំងឡាយ ដ៏សេស ហៅថាសច្ចៈ មិនហៅថាមគ្គសច្ចទេ។ និរោធៈ ហៅថានិរោធសច្ចឬ។      និរោធៈ ដ៏សេស វៀរលែង​និរោធ​សច្ច ហៅថានិរោធៈ មិនហៅថានិរោធសច្ចទេ ឯនិរោធសច្ច ហៅថានិរោធៈផង ហៅថា​ និរោធសច្ចផង។ សច្ចៈទាំងឡាយ ហៅថា ទុក្ខសច្ច។ បេ។ សច្ចៈទាំងឡាយ ហៅថា សមុទយសច្ច។ បេ។ សច្ចៈទាំងឡាយ ហៅ​ថាមគ្គសច្ចឬ។ មគ្គសច្ច ហៅថា សច្ចៈផង ហៅថាមគ្គសច្ចផង សច្ចៈ​ទាំង​ឡាយ ដ៏សេស ហៅថាសច្ចៈ មិនហៅថា​មគ្គសច្ច​ទេ។ មគ្គៈ ហៅ​ថា​ មគ្គ​សច្ចឬ។ មគ្គៈ ដ៏សេស វៀរលែងមគ្គសច្ច ហៅថាមគ្គៈ មិនហៅ​ថា មគ្គសច្ចទេ ឯមគ្គសច្ច ហៅថាមគ្គៈផង ហៅថាមគ្គសច្ចផង។ សច្ចៈទាំងឡាយ ហៅ​ថា ទុក្ខសច្ច។ បេ។ សច្ចៈទាំងឡាយ ហៅថាសមុទយសច្ច។ បេ។ សច្ចៈទាំងឡាយ ហៅថា និរោធសច្ចឬ។ និរោធសច្ច ហៅថាសច្ចៈផង ហៅថា និរោធសច្ចផង សច្ចៈ​ទាំងឡាយ ដ៏សេស ហៅថាសច្ចៈ មិនហៅថានិរោធសច្ចទេ។

[៣៥] មិនមែនទុក្ខៈ មិនហៅថាទុក្ខសច្ចៈឬ។ ទុក្ខសច្ច ដ៏សេស វៀរ​លែង​ទុក្ខប្រព្រឹត្ត​ទៅក្នុងកាយ ទុក្ខប្រព្រឹត្តទៅក្នុងចិត្តចេញ  មិនហៅថាទុក្ខៈ ហៅថាទុក្ខសច្ច ធម្មជាត​ដ៏សេស វៀរលែងទុក្ខៈ និងទុក្ខសច្ចចេញ មិន​ហៅថាទុក្ខៈផង មិនហៅថាទុក្ខសច្ចផង។ មិនមែនសច្ចទាំងឡាយ មិនហៅថា​សមុទយសច្ចឬ។ អើ។ មិនមែនទុក្ខៈ មិនហៅថា​ទុក្ខសច្ចៈឬ។ ទុក្ខសច្ច ដ៏សេស វៀរលែងទុក្ខប្រព្រឹត្តទៅក្នុងកាយ ទុក្ខប្រព្រឹត្ត​ទៅក្នុងចិត្ត​ចេញ មិនហៅថាទុក្ខៈ ហៅថាទុក្ខសច្ច ធម្មជាត ដ៏សេស វៀរលែងទុក្ខៈ និង​ទុក្ខ​សច្ច​ចេញ មិនហៅថាទុក្ខៈផង មិនហៅថាទុក្ខសច្ចផង។ មិន​មែន​សច្ច​ទាំង​ឡាយ មិនហៅថា​និរោធសច្ចឬ។ បេ។ មិនមែនសច្ចទាំងឡាយ មិន​ហៅ​ថា​មគ្គសច្ចឬ។ អើ។ មិនមែន​សមុទយៈ មិនហៅថាសមុទយសច្ចឬ។ អើ។ មិន​មែន​​សច្ចទាំងឡាយ មិនហៅថា​ទុក្ខសច្ចឬ។ អើ។ មិនមែនសមុទយៈ មិន​ហៅ​ថា      សមុទយសច្ចឬ។ អើ។ មិនមែនសច្ចៈ​ទាំងឡាយ មិន​ហៅថា​និរោធ​សច្ច។ បេ។ មិនមែនសច្ចៈទាំងឡាយ មិនហៅថាមគ្គសច្ចឬ។ អើ។ មិន​មែន​និរោធ មិនហៅថានិរោធសច្ចឬ។ អើ។ មិនមែនសច្ចៈទាំងឡាយ មិន​ហៅ​ថា​ទុក្ខសច្ចឬ។ បេ។ មិនមែនសច្ចៈទាំងឡាយ  មិនហៅ​ថាសមុទយសច្ចឬ។ បេ។ មិន​មែនសច្ចៈទាំងឡាយ មិនហៅមគ្គសច្ចឬ។ អើ។ មិនមែនមគ្គ មិន​ហៅ​ថា​មគ្គ​សច្ចឬ។ អើ។ មិនមែនសច្ចៈទាំងឡាយ មិនហៅថាទុក្ខសច្ចឬ។ អើ។ មិន​មែន​មគ្គ មិនហៅថាមគ្គសច្ចឬ។  អើ។ មិនមែនសច្ចៈទាំងឡាយ មិនហៅថា​សមុទយ​សច្ចឬ។ បេ។ មិនមែនសច្ចៈទាំងឡាយ មិនហៅនិរោធសច្ចឬ។ អើ។

[៣៦] ទុក្ខ  ហៅថាសច្ចៈឬ។  អើ។ សច្ចៈទាំងឡាយ ហៅថា​ទុក្ខ​សច្ច​ឬ។ ទុក្ខសច្ច ហៅថាសច្ចៈផង ហៅថាទុក្ខសច្ចផង  សច្ចៈទាំងឡាយ ដ៏សេស ហៅ​ថាសច្ចៈ មិនហៅ​ថាទុក្ខសច្ចទេ។ សមុទយៈ ហៅថាសច្ចៈឬ។ អើ។    បេ។ និរោធ ហៅថាសច្ចឬ។ អើ។ បេ។ មគ្គ ហៅថាសច្ចៈឬ។ អើ។ សច្ចៈទាំងឡាយ ហៅថាមគ្គសច្ចឬ។ មគ្គសច្ច ហៅថាសច្ចៈផង ហៅថា មគ្គសច្ចផង សច្ចៈ​ទាំង​ឡាយ ដ៏សេស ហៅថាសច្ចៈ មិនហៅថាមគ្គសច្ចទេ។

[៣៧] មិនមែនទុក្ខ មិនហៅថាសច្ចៈឬ។ សច្ចៈទាំងឡាយដ៏សេស វៀរ​លែង​ទុក្ខ មិនហៅថាទុក្ខ ហៅថាសច្ចៈ ធម្មជាតដ៏សេស វៀរលែងទុក្ខ និង​សច្ចៈ​ចេញ មិនហៅ​ថាទុក្ខផង មិនហៅថាសច្ចៈផង។ មិនមែន​សច្ចៈ​ទាំង​ឡាយ មិនហៅថាទុក្ខសច្ចឬ។ អើ។ មិនមែនសមុទយៈ មិនហៅថាសច្ចៈឬ។ (សច្ចៈដ៏សេស) វៀរលែងសមុទយៈ។ បេ។ មិនមែននិរោធ មិនហៅថា​សច្ចៈ​ឬ។ (សច្ចៈដ៏សេស) វៀរលែងនិរោធ។ បេ។ មិនមែនមគ្គ មិនហៅថាសច្ចៈឬ។ សច្ចៈ​ទាំងឡាយដ៏សេស វៀរលែងមគ្គ មិនហៅថាមគ្គ ហៅថាសច្ចៈ ធម្មជាត ដ៏សេស វៀរលែងមគ្គ និងសច្ចៈចេញ មិនហៅថាមគ្គផង មិនហៅថា​សច្ចៈ​ផង។ មិនមែនសច្ចៈទាំងឡាយ មិនហៅថាមគ្គសច្ចឬ។ អើ។

[៣៨] ទុក្ខ ហៅថាសច្ចៈឬ។ អើ។ សច្ចៈទាំងឡាយ ហៅថាសមុទយ​សច្ច​ឬ។ សមុទយសច្ច ហៅថាសច្ចៈផង ហៅថាសមុទយសច្ចផង សច្ចៈ​ទាំង​ឡាយដ៏សេស ហៅថាសច្ចៈ មិនហៅថាសមុទយសច្ចទេ។ ទុក្ខ ហៅថា​សច្ចៈ​ឬ។ អើ។ សច្ចៈទាំងឡាយ ហៅថានិរោធសច្ច។ បេ។ សច្ចៈទាំងឡាយ  ហៅ​ថា​មគ្គ​សច្ចឬ។ មគ្គសច្ច ហៅថាសច្ចៈផង ហៅថាមគ្គសច្ចផង សច្ចៈទាំងឡាយ ដ៏សេស ហៅថា សច្ចៈ មិនហៅថាមគ្គសច្ចទេ។ សមុទយៈ ហៅថាសច្ចៈឬ។ អើ។ បេ។ និរោធ ហៅថាសច្ចៈ​ឬ។ អើ។ បេ។ មគ្គ ហៅថាសច្ចៈឬ។ អើ។ សច្ចៈ​ទាំង​ឡាយ ហៅ​ថាទុក្ខសច្ច។ បេ។ សច្ចៈទាំងឡាយ ហៅថាសមុទយសច្ច។ បេ។ សច្ចៈ​ទាំង​ឡាយ ហៅថានិរោធសច្ចឬ។ និរោធសច្ច ហៅថាសច្ចៈផង ហៅថា​និរោធ​សច្ច​ផង សច្ចៈទាំងឡាយ ដ៏សេស ហៅថាសច្ចៈ មិនហៅថា និរោធសច្ចទេ។

[៣៩] មិនមែនទុក្ខ មិនហៅថាសច្ចៈឬ។ សច្ចៈទាំងឡាយ ដ៏សេស វៀរលែងទុក្ខ   មិនហៅថាទុក្ខ ហៅថាសច្ចៈ ធម្មជាតដ៏សេស វៀរលែងទុក្ខ និងសច្ចៈចេញ មិនហៅថា ទុក្ខផង មិនហៅថាសច្ចៈផង។ មិនមែន​សច្ចៈ​ទាំង​ឡាយ មិនហៅថាសមុទយសច្ចឬ។ អើ។ មិន​មែនទុក្ខ មិនហៅថាសច្ចៈឬ។ សច្ចៈទាំងឡាយដ៏សេស វៀរលែងទុក្ខ មិនហៅថាទុក្ខ ហៅ​ថាសច្ចៈ ធម្មជាត ដ៏សេស វៀរលែងទុក្ខ និងសច្ចៈចេញ មិនហៅថាទុក្ខផង មិន​ហៅ​ថា​​សច្ចៈ​ផង។ មិនមែនសច្ចៈទាំងឡាយ មិនហៅថានិរោធសច្ចឬ។ បេ។ មិនមែន​សច្ចៈ​ទាំង​ឡាយ មិនហៅថាមគ្គសច្ចឬ។ អើ។ មិនមែនសមុទយៈ មិនហៅថាសច្ចៈ​ឬ។ សច្ចៈ​ទាំង​ឡាយ​ដ៏សេស វៀរលែងសមុទយៈ មិនហៅថាសមុទយៈ ហៅថាសច្ចៈ ធម្មជាតដ៏សេស វៀរ​លែងសមុទយៈ និងសច្ចៈចេញ មិន​ហៅ​ថា សមុទយៈផង មិនហៅថាសច្ចៈផង។ បេ។ មិន​មែននិរោធ មិនហៅ​ថា​សច្ចៈ​ឬ។ (សច្ចៈទាំងឡាយដ៏សេស) វៀរលែងនិរោធ។ បេ។ មិន​មែន​មគ្គ មិនហៅថាសច្ចៈឬ។ សច្ចៈទាំងឡាយដ៏សេស វៀរលែងមគ្គ មិនហៅថាមគ្គ ហៅ​ថា​សច្ចៈ ធម្មជាតដ៏សេស វៀរលែងមគ្គ និងសច្ចៈចេញ មិនហៅថា​មគ្គ​ផង មិន​ហៅថា​សច្ចៈ​ផង។ មិនមែនសច្ចៈទាំងឡាយ មិនហៅថាទុក្ខសច្ចឬ។ អើ។ មិនមែនមគ្គ មិន​ហៅថា​សច្ចៈ​ឬ។ សច្ចៈទាំងឡាយដ៏សេស វៀរលែងមគ្គ មិនហៅថាមគ្គ ហៅថាសច្ចៈ ធម្មជាត​ដ៏​សេស វៀរលែងមគ្គ និងសច្ចៈចេញ មិនហៅថាមគ្គផង មិនហៅថាសច្ចៈផង។ មិន​មែន​សច្ចៈ​ទាំងឡាយ មិនហៅ​ថា​សមុទយសច្ចឬ។ បេ។ មិនមែនសច្ចៈទាំងឡាយ មិន​ហៅថា​និរោធ​សច្ចឬ។ អើ។

ចប់ បណ្ណត្តិវារៈ។

បវត្តិវារៈ

[៤០] ទុក្ខសច្ច របស់សត្វណា កើតឡើង សមុទយសច្ច របស់សត្វនោះ រមែង​កើតឡើងឬ។ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ ទុក្ខសច្ច របស់​សត្វ​ទាំងនោះ រមែងកើតឡើង ក្នុងឧប្បាទក្ខណៈ នៃចិត្តដែលប្រាសចាកតណ្ហា ក្នុងកាលជាបច្ចុប្បន្ន ឯសមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើងទេ  ទុក្ខសច្ច របស់សត្វទាំងនោះ រមែងកើតឡើងផង សមុទយសច្ច រមែង​កើត​ឡើង​ផង ក្នុងឧប្បាទក្ខណៈនៃតណ្ហា។ មួយទៀត សមុទយសច្ច របស់​សត្វ​ណា កើតឡើង ទុក្ខសច្ច របស់សត្វនោះ រមែងកើតឡើងឬ។ អើ។

[៤១] ទុក្ខសច្ច របស់សត្វណា កើតឡើង មគ្គសច្ច របស់សត្វនោះ រមែង​កើត​ឡើងឬ។ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ ទុក្ខសច្ច របស់សត្វ​ទាំង​នោះ រមែងកើតឡើង ក្នុងឧប្បាទក្ខណៈ នៃចិត្តដែលប្រាសចាកមគ្គ ក្នុង​បច្ចុប្បន្ន ឯមគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងទេ ទុក្ខសច្ច របស់​សត្វ​ទាំង​នោះ រមែងកើតឡើងផង មគ្គសច្ច រមែងកើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃមគ្គ ក្នុងបញ្ចវោការភព។ មួយទៀត មគ្គសច្ច របស់សត្វណា កើតឡើង ទុក្ខសច្ច របស់សត្វនោះ រមែងកើតឡើងឬ។ មគ្គសច្ច របស់សត្វទាំងនោះ រមែងកើតឡើង ក្នុងឧប្បាទក្ខណៈនៃមគ្គ ក្នុងអរូបភព ទុក្ខសច្ច របស់​សត្វ​ទាំង​នោះ មិនកើតឡើងទេ មគ្គសច្ច របស់សត្វទាំងនោះ  រមែងកើតឡើងផង  ទុក្ខសច្ច រមែងកើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃមគ្គ ក្នុងបញ្ចវោការភព។

[៤២] សមុទយសច្ច របស់សត្វណា កើតឡើង មគ្គសច្ចរបស់សត្វនោះ រមែងកើតឡើងឬ។ មិនកើតឡើងទេ។ មួយទៀត មគ្គសច្ច របស់សត្វណា កើតឡើង សមុទយសច្ច របស់សត្វនោះ រមែងកើតឡើងឬ។ មិន​កើត​ឡើង​ទេ។

[៤៣] ទុក្ខសច្ច កើតឡើង ក្នុងទីណា សមុទយសច្ច រមែងកើតឡើង ក្នុងទីនោះឬ។ ទុក្ខសច្ច រមែងកើតឡើង ក្នុងអសញ្ញសត្វនោះ ឯសមុទយសច្ច មិនកើតឡើង ក្នុងទី​នោះ​ទេ ទុក្ខសច្ច រមែងកើតឡើងផង សមុទយសច្ច រមែងកើតឡើងផង ក្នុងចតុវោការសត្វ និង​បញ្ចវោការសត្វនោះ។ មួយទៀត សមុទយសច្ច កើតឡើង ក្នុងទីណា ទុក្ខសច្ច រមែង​កើត​ឡើង ក្នុងទីនោះឬ។ អើ។

[៤៤] ទុក្ខសច្ច កើតឡើង ក្នុងទីណា មគ្គសច្ច រមែងកើតឡើង ក្នុង​ទី​នោះ​ឬ។ ទុក្ខ​សច្ច រមែងកើតឡើង ក្នុងអបាយសត្វ និងអសញ្ញសត្វនោះ  ឯមគ្គសច្ច មិនកើតឡើង ក្នុង​ទី​នោះ​ទេ ទុក្ខសច្ច រមែងកើតឡើងផង មគ្គសច្ច រមែងកើតឡើងផង ក្នុងចតុវោការសត្វ និង​បញ្ចវោការសត្វដ៏សេសនោះ។ មួយទៀត មគ្គសច្ច កើតឡើង ក្នុងទីណា ទុក្ខសច្ច រមែង​កើតឡើង ក្នុងទីនោះឬ។ អើ។

[៤៥] សមុទយសច្ច កើតឡើង ក្នុងទីណា មគ្គសច្ច រមែងកើតឡើង ក្នុងទីនោះឬ។ សមុទយសច្ច រមែងកើតឡើង ក្នុងអបាយសត្វនោះ ឯមគ្គសច្ច មិនកើតឡើង ក្នុងទី​នោះ​ទេ សមុទយសច្ច រមែងកើតឡើងផង មគ្គសច្ច រមែងកើតឡើងផង ក្នុងចតុវោការសត្វ និង​បញ្ចវោការសត្វដ៏សេសនោះ។ មួយទៀត មគ្គសច្ច កើតឡើង ក្នុងទីណា សមុទយសច្ច រមែង​កើតឡើង ក្នុង​ទី​នោះឬ។ អើ។

[៤៦] ទុក្ខសច្ច របស់សត្វណា កើតឡើង ក្នុងទីណា សមុទយសច្ច របស់សត្វនោះ រមែងកើតឡើង ក្នុងទីនោះឬ។ ពាក្យថា របស់សត្វណាក្តី ពាក្យថា របស់សត្វណា ក្នុងទីណាក្តី បណ្ឌិតគប្បីឲ្យពិស្តារដូចគ្នាចុះ។

[៤៧] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង សមុទយសច្ច របស់​សត្វ​នោះ មិនកើតឡើងដែរឬ។ អើ។ មួយទៀត សមុទយសច្ច របស់សត្វណា មិន​កើត​ឡើង ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើងឬ។ ពួកសត្វទាំងអស់ កាល​ចាប់​បដិសន្ធិ សមុទយសច្ច របស់សត្វទាំងនោះ រមែងមិនកើតឡើង ក្នុង​ឧប្បាទក្ខណៈ​នៃចិត្ត ដែលប្រាសចាកតណ្ហា ក្នុងបច្ចុប្បន្ន ឯទុក្ខសច្ច របស់​សត្វ​ទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វទាំងអស់ កាលច្យុត សមុទយសច្ច របស់សត្វទាំងអស់នោះ មិនកើតឡើងផង ទុក្ខសច្ច មិនកើត ឡើងផង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្នផង ក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភពផង។

[៤៨] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង មគ្គសច្ច របស់សត្វនោះ មិនកើតឡើងឬ។ ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុង​ឧប្បាទក្ខណៈ​នៃមគ្គ ក្នុងអរូបភពទេ ឯមគ្គសច្ច របស់សត្វទាំងនោះ មិន​មែន​ជា​មិនកើតឡើងទេ ពួកសត្វទាំងអស់ កាលច្យុត ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើងផង មគ្គសច្ច មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុង​បច្ចុប្បន្នផង ក្នុងឧប្បាទក្ខណៈនៃផល ក្នុងអរូបភពផង។ មួយទៀត មគ្គសច្ច របស់សត្វណា មិនកើតឡើង ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើងឬ។ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ មគ្គសច្ច របស់សត្វទាំងនោះ មិន​កើត​ឡើង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកមគ្គ ក្នុងបច្ចុប្បន្ន ឯ​ទុក្ខ​សច្ច​ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វទាំងអស់ កាល​ច្យុត មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងផង ទុក្ខសច្ច មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្នផង ក្នុងឧប្បាទក្ខណៈនៃផល ក្នុង​អរូបភព​ផង។

[៤៩] សមុទយសច្ច របស់សត្វណា មិនកើតឡើង មគ្គសច្ច របស់​សត្វ​នោះ មិនកើតឡើងឬ។ សមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងឧប្បាទក្ខណៈ នៃមគ្គ ឯមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជា​មិន​កើត​ឡើង​ទេ សមុទយសច្ច របស់ពួកអសញ្ញសត្វទាំងនោះ ដែលចូលកាន់និរោធ  មិនកើតឡើងផង មគ្គសច្ច មិនកើត​ឡើង​ផង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាក​តណ្ហា និង​ប្រាសចាកមគ្គ របស់​ពួក​សត្វទាំងអស់។ មួយទៀត មគ្គសច្ច របស់សត្វណា មិនកើតឡើង  សមុទយ​​សច្ច របស់សត្វនោះ មិនកើតឡើងដែរឬ។ មគ្គសច្ច របស់​សត្វ​ទាំង​នោះ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃតណ្ហា ឯសមុទយសច្ច របស់​សត្វ​ទាំង​នោះ មិនមែនជាមិនកើតឡើងទេ មគ្គសច្ច របស់អសញ្ញសត្វទាំងនោះ ដែលចូលកាន់និរោធ មិនកើតឡើងផង សមុទយសច្ច មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុង​ឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកមគ្គ និង​ប្រាស​ចាកតណ្ហា របស់ពួក​សត្វទាំងអស់។

[៥០] ទុក្ខសច្ច មិនកើតឡើង ក្នុងទីណា សមុទយសច្ច មិនកើតឡើង ក្នុងទីនោះឬ។ មិនមានទេ។ មួយទៀត សមុទយសច្ច មិនកើតឡើង ក្នុងទីណា ទុក្ខសច្ច  មិនកើតឡើង ក្នុងទីនោះឬ។ កើតឡើង។

[៥១] ទុក្ខសច្ច មិនកើតឡើង ក្នុងទីណា  មគ្គសច្ច មិនកើតឡើង ក្នុងទីនោះឬ។ មិនមានទេ។ មួយទៀត មគ្គសច្ច មិនកើតឡើង ក្នុងទីណា ទុក្ខសច្ច មិនកើតឡើង ក្នុង​ទី​នោះ​ឬ។ កើតឡើង។

[៥២] សមុទយសច្ច មិនកើតឡើង ក្នុងទីណា  មគ្គសច្ច មិនកើតឡើង ក្នុង​ទី​នោះ​ឬ។ អើ។ មួយទៀត មគ្គសច្ច មិនកើតឡើង ក្នុងទីណា សមុទយសច្ច មិនកើតឡើង ក្នុង​ទី​នោះ​ឬ។ មគ្គសច្ច មិនកើតឡើង ក្នុងអបាយនោះ ឯសមុទយសច្ច មិនមែន​ជា​មិន​កើត​ឡើង ក្នុងទីនោះទេ មគ្គសច្ច មិនកើតឡើងផង សមុទយសច្ច មិនកើតឡើងផង ក្នុងអសញ្ញសត្វនោះ។

[៥៣] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង ក្នុងទីណា សមុទយសច្ច របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះដែរឬ។ អើ។ មួយទៀត សមុទយសច្ច របស់សត្វណា មិនកើតឡើង ក្នុងទីណា ទុក្ខសច្ច  របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ សមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកតណ្ហា ក្នុងបច្ចុប្បន្ន ក្នុងទីនោះ ឯទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វទាំងអស់ កាលច្យុត សមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើងផង ទុក្ខសច្ច មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព ក្នុង​ទី​នោះ។

[៥៤] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង ក្នុងទីណា មគ្គសច្ច របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុង​ឧប្បាទក្ខណៈ​នៃមគ្គ ក្នុងអរូបភពនោះ ឯមគ្គសច្ច របស់សត្វទាំងនោះ មិន​មែន​ជា​មិន​កើត​ឡើង ក្នុងទីនោះទេ ពួកសត្វទាំងអស់ កាលច្យុត ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើងផង មគ្គសច្ច មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃផល ក្នុងអរូបភព ក្នុងទីនោះ។ មួយទៀត មគ្គសច្ច របស់សត្វណា មិនកើតឡើង ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ ពួក​សត្វ​ទាំង​អស់ កាលចាប់បដិសន្ធិ មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងឧប្បាទក្ខណៈ នៃចិត្ត ដែលប្រាសចាកមគ្គ ក្នុងបច្ចុប្បន្ន ក្នុងទីនោះ ឯទុក្ខសច្ច របស់សត្វទាំងនោះ មិន​មែន​ជា​មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វទាំងអស់ កាលច្យុត មគ្គសច្ច របស់​សត្វ​ទាំង​នោះ មិនកើតឡើងផង ទុក្ខសច្ច មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃផល ក្នុងអរូបភព ក្នុងទីនោះ។

[៥៥] សមុទយសច្ច របស់សត្វណា មិនកើតឡើង ក្នុងទីណា មគ្គសច្ច របស់​សត្វ​នោះ មិនកើតឡើង ក្នុងទីនោះឬ។ សមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃមគ្គ ក្នុងទីនោះ ឯមគ្គសច្ច របស់សត្វទាំងនោះ មិនមែន​ជា​មិន​កើត​ឡើង ក្នុងទីនោះទេ សមុទយសច្ច របស់ពួកអសញ្ញសត្វទាំងនោះ ដែល​ចូល​កាន់​និរោធ​ មិន​កើតឡើងផង មគ្គសច្ច មិនកើតឡើងផង ក្នុងភង្គក្ខណៈ នៃចិត្ត និងក្នុងឧប្បាទក្ខណៈ នៃចិត្ត ដែលប្រាសចាកតណ្ហា និងប្រាសចាកមគ្គ របស់ពួកសត្វទាំងអស់។ មួយទៀត មគ្គសច្ច របស់សត្វណា មិនកើតឡើង ក្នុងទីណា សមុទយសច្ច របស់សត្វនោះ មិន​កើត​ឡើង​ ក្នុងទីនោះដែរឬ។ មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងឧប្បាទក្ខណៈ នៃតណ្ហា ក្នុងទីនោះ ឯសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុង​ទី​នោះ​ទេ មគ្គសច្ច របស់ពួកអសញ្ញសត្វទាំងនោះ ដែលចូលកាន់និរោធ មិនកើតឡើងផង សមុទយសច្ច មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែល​ប្រាស​ចាកមគ្គ និងប្រាសចាកតណ្ហា របស់ពួកសត្វទាំងអស់ ក្នុងទីនោះ។

[៥៦] ទុក្ខសច្ច របស់សត្វណា កើតឡើងហើយ សមុទយសច្ច របស់សត្វនោះ កើត​ឡើង​ហើយឬ។ អើ។ មួយទៀត សមុទយសច្ច របស់សត្វណា កើតឡើងហើយ ទុក្ខសច្ច របស់​សត្វនោះ កើតឡើងហើយឬ។ អើ។

[៥៧] ទុក្ខសច្ច របស់សត្វណា កើតឡើងហើយ មគ្គសច្ច របស់សត្វនោះ កើត​ឡើង​ហើយ​ឬ។ ទុក្ខសច្ច របស់សត្វទាំងនោះ ដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ កើត​ឡើង​ហើយ ឯមគ្គសច្ចរបស់សត្វទាំងនោះ មិនកើតឡើងហើយទេ ទុក្ខសច្ច របស់​សត្វ​ទាំង​នោះ ដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ កើតឡើងហើយផង មគ្គសច្ចកើតឡើងហើយផង។ មួយទៀត មគ្គសច្ច របស់សត្វណា (កើតឡើងហើយ)។ បេ។ ឬ។ អើ។

[៥៨] សមុទយសច្ច របស់សត្វណា កើតឡើងហើយ មគ្គសច្ច របស់សត្វនោះ កើតឡើងហើយឬ។ សមុទយសច្ច របស់សត្វទាំងនោះ ដែលជា​អ្នកមិន​ទាន់​ត្រាស់​ដឹង​នូវ​សច្ចៈ​៤ កើតឡើងហើយ ឯមគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយទេ សមុទយ​សច្ច របស់សត្វទាំងនោះ ដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ កើតឡើងហើយផង  មគ្គសច្ច កើត​ឡើងហើយផង។ មួយទៀត មគ្គសច្ច របស់សត្វណា (កើតឡើងហើយ)។ បេ។ ឬ។ អើ។

[៥៩] ទុក្ខសច្ច កើតឡើងហើយ ក្នុងទីណា។ បេ។ ពាក្យថា ក្នុងទីណា ប្រហែលៗគ្នា ក្នុង​ទីទាំងពួង ការធ្វើនូវរបៀបផ្សេងៗ ក៏ប្រហែលគ្នានឹងពាក្យថា ក្នុងទីណា ខាង​ក្រោម​ដែរ។

[៦០] ទុក្ខសច្ច របស់សត្វណា កើតឡើងហើយ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ទុក្ខសច្ច កើតឡើងហើយ ក្នុងចិត្តទី២ [គឺភវង្គចិត្ត ជាចិត្តទី២ ជាលំដាប់អំពីបដិសន្ធិចិត្តមក។ អដ្ឋកថា។] របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ និងពួកអសញ្ញសត្វទាំងនោះ ក្នុងទីនោះ ឯសមុទយសច្ច របស់​សត្វ​ទាំង​នោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ទុក្ខសច្ច របស់សត្វទាំងនោះ ក្រៅនេះ ដែលឋិតនៅក្នុងចតុវោការភព និងបញ្ចវោការភព កើតឡើងហើយផង សមុទយសច្ច កើតឡើងហើយផង ក្នុងទីនោះ។ មួយទៀត សមុទយសច្ច របស់សត្វណា (កើត​ឡើង​ហើយ) ក្នុងទីណា។ បេ។ ឬ។ អើ។

[៦១] ទុក្ខសច្ច របស់សត្វណា កើតឡើងហើយ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ទុក្ខសច្ច កើតឡើង ក្នុងចិត្តទី២ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ និងពួកអសញ្ញសត្វទាំងនោះ ដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ ក្នុងទីនោះ ឯមគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ទុក្ខសច្ច របស់សត្វទាំងនោះ ដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ កើតឡើងហើយផង មគ្គសច្ច កើត​ឡើង​ហើយផង ក្នុងទីនោះ។ មួយទៀត មគ្គសច្ច របស់សត្វណា (កើតឡើងហើយ) ក្នុង​ទី​ណា។ បេ។ ឬ។ អើ។

[៦២] សមុទយសច្ច របស់សត្វណា កើតឡើងហើយ ក្នុងទីណា មគ្គសច្ច របស់​សត្វ​នោះ កើតឡើងហើយ ក្នុងទីនោះឬ។ សមុទយសច្ច កើតឡើងហើយ ក្នុងអកុសលចិត្ត [អកុសលក្នុងទីនេះ បានដល់ជវនចិត្តទី២ ដែលនៅត្រេកអរនឹងភព។ អដ្ឋកថា។]  ទី២ របស់​ពួក​សុទ្ធាវាស​សត្វ កំពុងប្រព្រឹត្តទៅ និងពួកសត្វទាំងនោះ ដែលជាអ្នក​មិន​ទាន់​ត្រាស់​ដឹង​នូវ​សច្ចៈ​៤ ក្នុងទីនោះ ឯមគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ សមុទយសច្ច របស់សត្វទាំងនោះ ដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ កើតឡើងហើយផង  មគ្គសច្ច កើតឡើងហើយផង ក្នុងទីនោះ។ មួយទៀត មគ្គសច្ច របស់សត្វណា កើត​ឡើង​ហើយ ក្នុងទីណា។ បេ។ ឬ។ អើ។

[៦៣] ទុក្ខសច្ច របស់សត្វណា មិនកើតឡើងហើយ សមុទយសច្ច របស់សត្វនោះ មិនកើតឡើងហើយឬ។ មិនមានទេ។ មួយទៀត សមុទយសច្ច របស់សត្វណា (មិនកើតឡើងហើយ) ។ បេ។ ឬ។ មិនមានទេ។

[៦៤] ទុក្ខសច្ច របស់សត្វណា មិនកើតឡើងហើយ មគ្គសច្ច របស់សត្វនោះ មិន​កើត​ឡើងហើយឬ។ មិនមានទេ។ មួយទៀត មគ្គសច្ច របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ទុក្ខសច្ច របស់​សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។

[៦៥] សមុទយសច្ច របស់សត្វណា មិនកើតឡើងហើយ មគ្គសច្ច របស់សត្វនោះ មិនកើតឡើងហើយឬ។ មិនមានទេ។ មួយទៀត មគ្គសច្ច របស់សត្វណា មិន​កើត​ឡើង​ហើយ សមុទយសច្ច របស់សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។

[៦៦] ទុក្ខសច្ច មិនកើតឡើងហើយ ក្នុងទីណា។ បេ។

[៦៧] ទុក្ខសច្ច របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយទៀត សមុទយសច្ច របស់​សត្វ​ណា មិនកើតឡើងហើយ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ សមុទយសច្ច មិនកើតឡើងហើយ ក្នុងចិត្តទី២ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ និងពួកអសញ្ញសត្វនោះ ក្នុងទីនោះ ឯទុក្ខសច្ច របស់សត្វទាំងនោះ  មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស សមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយផង ទុក្ខសច្ច មិន​កើត​ឡើង​ហើយ​ផង ក្នុងទីនោះទេ។

[៦៨] ទុក្ខសច្ច របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា មគ្គសច្ច របស់​សត្វ​នោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើងហើយ ក្នុង​ទី​នោះ​ឬ។ ចិត្តទី២ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ និងពួកអសញ្ញសត្វ ដែល​មិន​ទាន់​ត្រាស់​ដឹងនូវសច្ចៈ៤ មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយផង ទុក្ខសច្ច មិនកើតឡើងហើយផង ក្នុងទីនោះ។

[៦៩] សមុទយសច្ច របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា មគ្គសច្ច របស់​សត្វ​នោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត មគ្គសច្ច របស់​សត្វ​ណា មិនកើតឡើងហើយ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អកុសលចិត្ត ទី២ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ និង​ពួក​សត្វ ដែល​មិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុង​ទី​នោះ តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុង​ទី​នោះ​ទេ ចិត្តទី២ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ និងពួកអសញ្ញសត្វ មគ្គសច្ច របស់​សត្វ​ទាំងនោះ មិនកើតឡើងហើយផង សមុទយសច្ច មិនកើតឡើងហើយផង ក្នុង​ទី​នោះ។

[៧០] ទុក្ខសច្ច របស់សត្វណា នឹងកើតឡើង សមុទយសច្ច របស់សត្វនោះ នឹង​កើត​ឡើងឬ។ ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងពួកសត្វ នឹង​បាន​នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ទុក្ខសច្ច របស់សត្វទាំងនោះ នឹងកើតឡើង (ក្នុងលំដាប់នៃចិត្តនោះ) តែសមុទយសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ទុក្ខ​សច្ច របស់សត្វទាំងនោះ ក្រៅនេះ នឹងកើតឡើងផង សមុទយសច្ច នឹងកើតឡើងផង។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងកើតឡើងឬ។ បេ។ អើ។

[៧១] ទុក្ខសច្ច របស់សត្វណា នឹងកើតឡើង មគ្គសច្ច របស់សត្វនោះ នឹងកើត ឡើង​ឬ។ ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងពួកសត្វណា ជា​បុថុជ្ជន នឹងមិនបាននូវមគ្គ ទុក្ខសច្ច របស់សត្វទាំងនោះ នឹងកើតឡើង តែមគ្គសច្ច របស់​សត្វទាំងនោះ នឹងមិនកើតឡើងទេ ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា ឬក៏សត្វដទៃណា នឹងបាននូវមគ្គ ទុក្ខសច្ច របស់សត្វទាំងនោះ នឹង​កើត​ឡើង​ផង មគ្គសច្ច នឹងកើតឡើងផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា (នឹងកើតឡើង) ឬ។ បេ។ អើ។

[៧២] សមុទយសច្ច របស់សត្វណា នឹងកើតឡើង មគ្គសច្ច របស់សត្វនោះ នឹង​កើត​ឡើងឬ។ ពួកសត្វណា ជាបុថុជ្ជន នឹងមិនបាននូវមគ្គ សមុទយសច្ច របស់​សត្វ​ទាំង​នោះ នឹងកើតឡើង តែមគ្គសច្ច របស់​សត្វទាំងនោះ នឹងមិនកើតឡើងទេ ពួកសត្វណា នឹង​បាននូវមគ្គ សមុទយសច្ច របស់សត្វទាំងនោះ នឹងកើតឡើងផង មគ្គសច្ច នឹង​កើត​ឡើង​ផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងកើតឡើង សមុទយសច្ច របស់ សត្វ​នោះ នឹងកើតឡើងឬ។ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា មគ្គ​សច្ច របស់សត្វទាំងនោះ នឹងកើតឡើង (ក្នុងលំដាប់នៃចិត្តនោះ) តែសមុទយសច្ច របស់​សត្វទាំងនោះ នឹងមិនកើតឡើងទេ ឬក៏សត្វដទៃណា នឹងបាននូវមគ្គ មគ្គសច្ច របស់​សត្វទាំងនោះ នឹងកើតឡើងផង សមុទយសច្ច នឹងកើតឡើងផង។

[៧៣] ទុក្ខសច្ច នឹងកើតឡើង ក្នុងទីណា។ បេ។

[៧៤] ទុក្ខសច្ច របស់សត្វណា នឹងកើតឡើង ក្នុងទីណា សមុទយសច្ច របស់​សត្វ​នោះ នឹងកើតឡើង ក្នុងទីនោះឬ។ ព្រះអរហន្តទាំងឡាយ ដែល​ប្រកប​ដោយ​មគ្គ​ដ៏​ប្រសើរ ពួកសត្វ នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា និងពួកអសញ្ញសត្វ ទុក្ខ​សច្ច របស់សត្វទាំងនោះ នឹងកើតឡើងក្នុងទីនោះ (ក្នុងលំដាប់នៃចិត្តនោះ) តែ​សមុទយ​សច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែល​ឋិតនៅ ក្នុងចតុវោការភព និងបញ្ចវោការភព ទុក្ខសច្ច របស់សត្វទាំងនោះ នឹង​កើត​ឡើងផង សមុទយសច្ច នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត សមុទយសច្ច របស់​សត្វ​ណា (នឹងកើតឡើង) ក្នុងទីណាឬ។ បេ។ អើ។

[៧៥] ទុក្ខសច្ច របស់សត្វណា នឹងកើតឡើង ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹង​កើតឡើង ក្នុងទីនោះឬ។ ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និង​ពួក​សត្វណា ជាបុថុជ្ជន នឹងមិនបាននូវមគ្គ ពួកសត្វ ដែលកើតក្នុងអបាយ និង​ពួក​អសញ្ញ​សត្វ ទុក្ខ​សច្ច របស់សត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែមគ្គសច្ច របស់​សត្វ​ទាំង​នោះ នឹង​មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ នឹងបាននូវមគ្គដ៏ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា ឬ​ក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ទុក្ខសច្ច របស់សត្វទាំងនោះ នឹងកើតឡើងផង មគ្គសច្ច នឹងកើតឡើងផង ក្នុង​ទីនោះ (ក្នុងលំដាប់នៃចិត្តនោះ)។ មួយយ៉ាងទៀត មគ្គសច្ច របស់​សត្វណា នឹង​កើត​ឡើង ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ នឹងកើតឡើង ក្នុង​ទី​នោះ​ឬ។ អើ។

[៧៦] សមុទយសច្ច របស់សត្វណា នឹងកើតឡើង ក្នុងទីណា មគ្គសច្ច របស់​សត្វ​នោះ នឹងកើតឡើង ក្នុងទីនោះឬ។ ពួកសត្វ ដែលកើតក្នុងអបាយ និងពួកសត្វណា ជា​បុថុជ្ជន នឹងមិនបាននូវមគ្គ សមុទយសច្ច របស់សត្វទាំងនោះ នឹងកើតឡើងក្នុងទីនោះ  តែ​​មគ្គសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វណា នឹងបាននូវ​មគ្គ សមុទយសច្ច របស់សត្វទាំងនោះ នឹងកើតឡើងផង មគ្គសច្ច នឹងកើតឡើងផង ក្នុង​ទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងកើតឡើង ក្នុងទីណា សមុទយ​សច្ច របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ពួកសត្វ នឹងបាននូវមគ្គដ៏ប្រសើរ ក្នុង​លំដាប់​នៃ​​ចិត្ត​ណា មគ្គសច្ច របស់សត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ (ក្នុង​លំដាប់​នៃ​ចិត្ត​នោះ) តែ​សមុទយសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឬក៏ពួក​សត្វ​ដទៃ​ណា នឹងបាននូវមគ្គ មគ្គសច្ច របស់សត្វទាំងនោះ នឹងកើតឡើងផង សមុទយសច្ច នឹង​​កើត​ឡើងផង ក្នុងទីនោះ។

[៧៧] ទុក្ខសច្ច របស់សត្វណា នឹងមិនកើតឡើង សមុទយសច្ច របស់សត្វនោះ នឹង​មិន​កើតឡើងឬ។ អើ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងមិនកើតឡើង ទុក្ខ​សច្ច របស់សត្វនោះ នឹងមិនកើតឡើងឬ។ ព្រះអរហន្តទាំងឡាយ ដែល​ប្រកប​ដោយ​មគ្គ​ដ៏ប្រសើរ និងពួកសត្វ នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា សមុទយសច្ច របស់​សត្វទាំងនោះ នឹងមិនកើតឡើង (ក្នុងលំដាប់នៃចិត្តនោះ) តែទុក្ខសច្ច របស់​សត្វ​ទាំង​នោះ មិន​មែនជានឹងមិនកើតឡើងទេ ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត [បាន​ដល់​ចិត្ត ដែល​ប្រកប​ដោយបដិសន្ធិ ជាខាងក្រោយជាងចិត្តទាំងអស់។ អដ្ឋកថា។] សមុទយ​សច្ច របស់​សត្វ​ទាំង​នោះ នឹងមិនកើតឡើងផង ទុក្ខសច្ច នឹងមិនកើតឡើងផង។

[៧៨] ទុក្ខសច្ច របស់សត្វណា នឹងមិនកើតឡើង មគ្គសច្ច របស់សត្វនោះ នឹង​មិន​កើត​ឡើងឬ។ អើ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនកើតឡើង ទុក្ខសច្ច របស់​សត្វនោះ នឹងមិនកើតឡើងឬ។ ព្រះអរហន្តទាំងឡាយ ដែល​ប្រកប​ដោយ​មគ្គ​ដ៏​ប្រសើរ និងពួកសត្វណា ជាបុថុជ្ជន នឹងមិនបាននូវមគ្គ មគ្គសច្ច របស់សត្វទាំងនោះ នឹង​មិន​កើតឡើង តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វ ដែល​ប្រកប​ដោយចិត្តជាទីបំផុត មគ្គសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ទុក្ខសច្ច នឹង​មិនកើតឡើងផង។

[៧៩] សមុទយសច្ច របស់សត្វណា នឹងមិនកើតឡើង មគ្គសច្ច របស់សត្វនោះ នឹង​មិន​កើតឡើងឬ។ ពួកសត្វ នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា សមុទយ​សច្ច  របស់សត្វទាំងនោះ នឹងមិនកើតឡើង តែមគ្គសច្ច របស់សត្វទាំងនោះ មិន​មែន​ជា​មិន​កើតឡើងទេ ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ សមុទយសច្ច របស់​សត្វទាំងនោះ នឹងមិនកើតឡើងផង មគ្គសច្ច នឹងមិនកើតឡើងផង។ មួយ​យ៉ាង​ទៀត មគ្គសច្ច របស់សត្វណា នឹងមិនកើតឡើង សមុទយសច្ច របស់សត្វនោះ នឹង​មិន​កើត​ឡើងឬ។ ពួកសត្វណា ជាបុថុជ្ជន នឹងមិនបាននូវមគ្គ មគ្គសច្ច របស់សត្វទាំងនោះ នឹង​មិនកើតឡើងទេ តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ ព្រះ​អរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ មគ្គសច្ច របស់សត្វទាំងនោះ នឹង​មិន​កើតឡើងផង សមុទយសច្ច នឹងមិនកើតឡើងផង។

[៨០] ទុក្ខសច្ច នឹងមិនកើតឡើង ក្នុងទីណា។ បេ។

[៨១] ទុក្ខសច្ច របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា សមុទយសច្ច របស់​សត្វ​​នោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត សមុទយសច្ច របស់​សត្វ​ណា នឹង​មិនកើតឡើង ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ នឹងមិនកើតឡើង ក្នុង​ទី​នោះ​ឬ។ ព្រះ​អរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ ពួកសត្វ នឹងបាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់នៃចិត្តណា និងពួកអសញ្ញសត្វ សមុទយសច្ច របស់សត្វទាំងនោះ នឹង​មិន​កើត​ឡើង ក្នុងទីនោះ (ក្នុងលំដាប់នៃចិត្តនោះ) តែទុក្ខសច្ច របស់សត្វទាំងនោះ មិន​មែន​ជា​នឹង​មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត សមុទយ​​សច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ទុក្ខសច្ច នឹងមិនកើតឡើងផង ក្នុង​​ទី​នោះ។

[៨២] ទុក្ខសច្ច របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា មគ្គសច្ច របស់​សត្វ​នោះ នឹងមិនកើតឡើងក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹង​មិន​កើតឡើង ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ នឹងមិនកើតឡើងក្នុងទីនោះឬ។ ព្រះ​អរហន្ត​ទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ ពួកសត្វណា ជាបុថុជ្ជន នឹងមិនបាន នូវ​មគ្គដ៏ប្រសើរ ពួកសត្វ ដែលកើតក្នុងអបាយ និងពួកអសញ្ញសត្វ មគ្គសច្ច របស់​សត្វ​ទាំង​នោះ នឹងមិនកើតឡើង ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិន​មែន​ជា​នឹង​មិន​កើតឡើង ក្នុងទីនោះទេ ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត មគ្គសច្ច របស់​សត្វ​ទាំង​នោះ នឹងមិនកើតឡើងផង ទុក្ខសច្ច នឹងមិនកើតឡើងផង ក្នុងទីនោះ។

[៨៣] សមុទយសច្ច របស់សត្វណា នឹងមិនកើតឡើងក្នុងទីណា មគ្គសច្ច របស់​សត្វ​នោះ នឹងមិនកើតឡើងក្នុងទីនោះឬ។ ពួកសត្វ នឹងបាននូវមគ្គដ៏ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា សមុទយសច្ច របស់សត្វទាំងនោះ នឹង​មិន​កើត​ឡើង ក្នុង​ទី​នោះ (ក្នុង​លំដាប់​នៃ​ចិត្ត​នោះ) តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងពួកអសញ្ញសត្វ សមុទយសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើងផង មគ្គសច្ច នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយ​យ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា សមុទយសច្ច របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ពួកសត្វ ដែលកើតក្នុងអបាយ និង​ពួក​សត្វ​ណា ជាបុថុជ្ជន នឹងមិនបាននូវមគ្គ មគ្គសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុង​ទី​នោះ​ទេ ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងពួកអសញ្ញសត្វ មគ្គសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើងផង សមុទយសច្ច នឹងមិនកើតឡើងផង ក្នុង​ទី​នោះ។

[៨៤] ទុក្ខសច្ច របស់សត្វណា កើតឡើង សមុទយសច្ច របស់សត្វនោះ កើតឡើង​ហើយ​ឬ។ អើ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា កើតឡើងហើយ ទុក្ខសច្ច របស់​សត្វនោះ កើតឡើងឬ។ ពួកសត្វទាំងអស់ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុង​បច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព សមុទយសច្ច របស់​សត្វ​ទាំង​នោះ កើតឡើងហើយ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន សមុទយសច្ច របស់​សត្វ​ទាំង​នោះ កើតឡើងហើយផង ទុក្ខសច្ច កើតឡើងផង។

[៨៥] ទុក្ខសច្ច របស់សត្វណា កើតឡើង មគ្គសច្ច របស់សត្វនោះ កើត​ឡើង​ហើយ​ឬ។ ពួកសត្វ ដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ កាល​ចាប់បដិសន្ធិ ក្នុង ឧប្បាទក្ខណៈ​នៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ កើតឡើង តែមគ្គសច្ច របស់​សត្វទាំងនោះ មិនកើតឡើងហើយ ពួកសត្វ ដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ កាល​ចាប់​បដិសន្ធិ ក្នុងឧប្បាទក្ខណៈ​នៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ កើត​ឡើង​ផង មគ្គសច្ច កើតឡើងហើយផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា កើត​ឡើង​ហើយ ទុក្ខសច្ច របស់សត្វនោះ កើតឡើងឬ។ ពួកសត្វ ដែល​ជាអ្នក​ត្រាស់​ដឹង​នូវ​សច្ចៈ​៤ កាលច្យុត ក្នុងភង្គក្ខណៈ​នៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈ​នៃមគ្គ និងផល ក្នុងអរូបភព មគ្គសច្ច របស់សត្វទាំងនោះ កើតឡើងហើយ តែទុក្ខសច្ច របស់​សត្វ​ទាំង​នោះ មិនកើតឡើងទេ ពួកសត្វ ដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ កាលចាប់បដិសន្ធិ ក្នុង​ឧប្បាទក្ខណៈ​នៃចិត្ត ក្នុងបច្ចុប្បន្ន មគ្គសច្ច របស់សត្វទាំងនោះ កើតឡើងហើយផង ទុក្ខ​សច្ច កើតឡើងផង។

[៨៦] សមុទយសច្ច របស់សត្វណា កើតឡើង មគ្គសច្ច របស់សត្វនោះ កើត​ឡើង​ហើយ​ឬ។ ពួកសត្វ ដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ ក្នុងឧប្បាទក្ខណៈនៃតណ្ហា សមុទយសច្ច របស់សត្វទាំងនោះ កើតឡើង តែមគ្គសច្ច របស់សត្វទាំងនោះ មិន​កើត​ឡើង​ហើយទេ ពួកសត្វ ដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ ក្នុងឧប្បាទក្ខណៈនៃតណ្ហា សមុទយសច្ច របស់សត្វទាំងនោះ កើតឡើងផង មគ្គសច្ច កើតឡើងហើយផង។ មួយ​យ៉ាង​ទៀត មគ្គសច្ច របស់សត្វណា កើតឡើងហើយ សមុទយសច្ច របស់សត្វនោះ កើត​ឡើង​ឬ។ ពួកសត្វ ដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ ក្នុងភង្គក្ខណៈនៃតណ្ហា និងពួកសត្វ ដែល​ចូលកាន់និរោធ ក្នុងចិត្តដែលប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ មគ្គសច្ច របស់​សត្វ​ទាំង​នោះ កើតឡើងហើយ​ តែសមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើងទេ ពួក​សត្វ​ ដែលជាអ្នកត្រាស់ដឹង នូវសច្ចៈ៤ ក្នុងឧប្បាទក្ខណៈនៃតណ្ហា មគ្គសច្ច របស់​សត្វ​ទាំង​នោះ កើតឡើងហើយផង សមុទយសច្ច កើ់តឡើងផង។

[៨៧] ទុក្ខសច្ច កើតឡើងក្នុងទីណា។ បេ។ ក្នុងទីណា ប្រហែលគ្នា ទាំងអស់។

[៨៨] ទុក្ចសច្ច របស់សត្វណា កើតឡើង ក្នុងទីណា សមុទយសច្ច របស់សត្វនោះ កើត​ឡើងហើយ ក្នុងទីនោះឬ។ ពួកសុទ្ធាវាសសត្វ ក្នុងឧប្បាទក្ខណៈ នៃឧប្បត្តិចិត្ត និង​ពួក​សត្វ កាលចូលទៅកាន់អសញ្ញសត្វ ទុក្ខសច្ច របស់សត្វទាំងនោះ កើតឡើង ក្នុង​ទី​នោះ តែសមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួក​សត្វ​ក្រៅ​នេះ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ កើតឡើងផង សមុទយសច្ច កើតឡើង​ហើយ​ផង។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា កើតឡើងហើយ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ពួកសត្វ កាលច្យុត ចាកចតុវោការភព និង​បញ្ចវោការភព ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព សមុទយសច្ច របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែទុក្ខសច្ច របស់​សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ កាលចូលទៅកាន់ចតុវោការភព និង​បញ្ចវោការភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន សមុទយសច្ច របស់​សត្វ​ទាំង​នោះ កើតឡើងហើយផង ទុក្ខសច្ច កើតឡើងផង ក្នុងទីនោះ។

[៨៩] ទុក្ខសច្ច របស់សត្វណា កើតឡើង ក្នុងទីណា មគ្គសច្ច របស់សត្វនោះ កើត​ឡើង​ហើយ ក្នុងទីនោះឬ។ ពួកសុទ្ធាវាសសត្វ ពួកសត្វ ដែល​ជា​អ្នក​មិន​ទាន់​ត្រាស់​ដឹង​នូវ​សច្ចៈ​៤ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈ នៃឧប្បត្តិចិត្ត និងពួកសត្វ កាល​ចូល​ទៅ​កាន់​អសញ្ញសត្វ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ចសច្ច របស់សត្វទាំងនោះ កើត​ឡើង ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួក​សត្វ ដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈ​នៃចិត្ត ក្នុង​បច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ កើតឡើងផង មគ្គសច្ច កើតឡើងហើយផង ក្នុង​ទី​នោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា កើតឡើងហើយក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ កើតឡើងក្នុងទីនោះឬ។ ពួកសត្វ ដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ កាល​ច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព មគ្គសច្ច របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ ដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ កាលចាប់បដិសន្ធិ ក្នុង​ឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន មគ្គសច្ច របស់សត្វទាំងនោះ កើតឡើងហើយផង ទុក្ខសច្ច កើតឡើងផង ក្នុងទីនោះ។

[៩០] សមុទយសច្ច របស់សត្វណា កើតឡើង ក្នុងទីណា មគ្គសច្ច របស់​សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ពួកសត្វ ដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ ក្នុង​ឧប្បាទក្ខណៈនៃតណ្ហា សមុទយសច្ច របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ តែ​មគ្គ​សច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វ ដែល​ជា​អ្នក​ត្រាស់​ដឹង​នូវ​សច្ចៈ៤ ក្នុងឧប្បាទក្ខណៈនៃតណ្ហា សមុទយសច្ច របស់សត្វទាំងនោះ កើត​ឡើង​ផង មគ្គសច្ច កើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា កើត​ឡើងហើយ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ពួក​សត្វ ដែល​ជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ ក្នុងភង្គក្ខណៈនៃតណ្ហា ក្នុង​ចិត្ត​ដែល​ប្រាស​ចាក​តណ្ហា កំពុងប្រព្រឹត្តទៅ មគ្គសច្ច របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែ​មគ្គ​សច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ ក្នុងឧប្បាទក្ខណៈនៃតណ្ហា មគ្គសច្ច របស់សត្វទាំងនោះ កើតឡើងហើយផង សមុទយ​សច្ច កើតឡើងផង ក្នុងទីនោះ។

[៩១] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង សមុទយសច្ច របស់សត្វនោះ មិន​កើត​ឡើង​ហើយឬ។ កើតឡើងហើយ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា មិន​កើត​ឡើង​ហើយ ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើងឬ។ មិនមានទេ។

[៩២]​ ទុក្ខសច្ច របស់សត្វណា មិនកើតឡើង មគ្គសច្ច របស់សត្វនោះ មិន​កើត​ឡើង​ហើយ​ឬ។ ពួកសត្វ ដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុង​បច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយទេ ពួកសត្វ ដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើងផង មគ្គសច្ច មិនកើតឡើងហើយផង។ មួយ​យ៉ាង​ទៀត មគ្គសច្ច របស់សត្វណា មិនកើតឡើងហើយ ទុក្ខសច្ច របស់សត្វនោះ មិន​កើត​ឡើង​ឬ។ ពួកសត្វ ដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ កាលចាប់បដិសន្ធិ ក្នុង​ឧប្បាទក្ខណៈ​នៃចិត្ត ក្នុងបច្ចុប្បន្ន មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ តែ​ទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វ ដែលជា​អ្នក​មិន​ទាន់​ត្រាស់​ដឹងនូវសច្ចៈ៤ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន មគ្គសច្ច របស់​សត្វ​ទាំង​នោះ មិនកើតឡើងហើយផង ទុក្ខសច្ច មិនកើតឡើងផង។

[៩៣] សមុទយសច្ច របស់សត្វណា មិនកើតឡើង មគ្គសច្ច របស់សត្វនោះ មិន​កើត​ឡើងហើយឬ។ ពួកសត្វ ដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ ក្នុងភង្គក្ខណៈ​នៃ​តណ្ហា និងពួកសត្វ ដែលចូលកាន់និរោធ ក្នុងចិត្តដែលប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ សមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើង តែមគ្គសច្ច របស់សត្វទាំងនោះ មិន​មែន​ជា​មិនកើតឡើងហើយទេ ពួកសត្វ ដែលជាអ្នកមិនទាន់ត្រាស់ដឹង នូវសច្ចៈ៤ ក្នុង​ភង្គក្ខណៈ​នៃតណ្ហា និងពួកអសញ្ញសត្វ ក្នុងចិត្តដែលប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ សមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើងផង មគ្គសច្ច មិនកើតឡើងហើយផង។ មួយ​យ៉ាងទៀត មគ្គសច្ច របស់សត្វណា មិនកើតឡើងហើយ សមុទយសច្ច របស់​សត្វ​នោះ មិនកើតឡើងឬ។ ពួកសត្វ ដែលជាអ្នកមិនទាន់ត្រាស់ដឹង នូវសច្ចៈ៤ ក្នុង​ឧប្បាទក្ខណៈ នៃតណ្ហា មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ តែ​សមុទយសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួក​សត្វ ដែល​ជា​អ្នក​មិន​ទាន់​ត្រាស់ដឹង នូវសច្ចៈ៤ ក្នុងភង្គក្ខណៈនៃតណ្ហា និងពួកអសញ្ញសត្វ ក្នុងចិត្តដែល​ប្រាស​ចាក​តណ្ហា កំពុងប្រព្រឹត្តទៅ មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយផង សមុទយ​សច្ច មិនកើតឡើងផង។

[៩៤] ទុក្ខសច្ច មិនកើតឡើង ក្នុងទីណា។ បេ។

[៩៥] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង ក្នុងទីណា សមុទយសច្ច របស់​សត្វ​នោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ ពួកសត្វ កាលច្យុត ចាកចតុវោការភព និង​បញ្ចវោការភព ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុង​អរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើងក្នុងទីនោះ តែសមុទយសច្ច របស់​សត្វ​ទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសុទ្ធាវាសសត្វ និង​ពួក​អសញ្ញ​សត្វ កាលច្យុត ក្នុងភង្គក្ខណៈ នៃឧប្បត្តិចិត្ត ទុក្ខសច្ច របស់សត្វទាំងនោះ មិន​កើត​ឡើង​ផង សមុទយសច្ច មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត សមុទយ​សច្ច របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិន​កើត​ឡើង ក្នុងទីនោះឬ។ ពួកសុទ្ធាវាសសត្វ និងពួកសត្វ កាលចូលទៅ កាន់អសញ្ញសត្វ ក្នុង​ឧប្បាទក្ខណៈ នៃឧប្បត្តិចិត្ត សមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុង​ទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួក​សុទ្ធាវាស​សត្វ និងពួកអសញ្ញសត្វ កាលច្យុត ក្នុងភង្គក្ខណៈ នៃឧប្បត្តិចិត្ត សមុទយសច្ច របស់​សត្វទាំងនោះ មិនកើតឡើងហើយផង ទុក្ខសច្ច មិនកើតឡើងផង ក្នុងទីនោះ។​

[៩៦] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង ក្នុងទីណា មគ្គសច្ច របស់សត្វនោះ មិន​កើតឡើងហើយ ក្នុងទីនោះឬ។ ពួកសត្វ ដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព ទុក្ខ​សច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ មិន​មែន​ជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសុទ្ធាវាសសត្វ ពួកសត្វ ដែល​ជាអ្នក​មិន​ទាន់​ត្រាស់ដឹងនូវសច្ចៈ៤ កាលច្យុត ក្នុងភង្គក្ខណៈ នៃឧប្បត្តិចិត្ត និងពួកអសញ្ញសត្វ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ មិន​កើត​ឡើង​ផង មគ្គសច្ច មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់​សត្វ​ណា មិនកើតឡើងហើយ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើង ក្នុង​ទី​នោះ​ឬ។ ពួកសុទ្ធាវាសសត្វ ពួកសត្វ ដែលជាអ្នកមិនទាន់ត្រាស់ដឹង នូវសច្ចៈ៤ កាល​ចាប់​បដិសន្ធិ ក្នុងឧប្បាទក្ខណៈ នៃឧប្បត្តិចិត្ត និងពួកសត្វ កាលចូលទៅ​កាន់អសញ្ញសត្វ  ក្នុង​ឧប្បាទក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុង​ទី​នោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួក​សុទ្ធាវាស​សត្វ ពួកសត្វ ដែលជាអ្នកមិនទាន់ត្រាស់ដឹង នូវសច្ចៈ៤ កាលច្យុត ក្នុង​ភង្គក្ខណៈ នៃឧប្បតិ្តចិត្ត និងពួកអសញ្ញសត្វ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន មគ្គ​សច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយផង ទុក្ខសច្ច មិនកើតឡើងផង ក្នុង​ទី​នោះ។

[៩៧] សមុទយសច្ច របស់សត្វណា មិនកើតឡើង ក្នុង​ទីណា មគ្គសច្ច របស់​សត្វ​នោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ ពួកសត្វ ដែលជាអ្នកត្រាស់ដឹង នូវសច្ចៈ៤ ក្នុង​ភង្គក្ខណៈ​នៃតណ្ហា និងក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ សមុទយ​សច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ មិន​មែន​ជាមិនកើតឡើងហើយ ក្នុងទីនោះទេ ចិត្តទី២ របស់ពួកសុទ្ធាវាសសត្វ កំពុង​ប្រព្រឹត្ត​ទៅ ពួកសត្វ ដែលជាអ្នកមិនទាន់ត្រាស់ដឹង នូវសច្ចៈ៤ ក្នុងភង្គក្ខណៈនៃតណ្ហា និង​ក្នុង​កាល​ដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ និងពួកអសញ្ញសត្វ សមុទយសច្ច របស់​សត្វទាំងនោះ មិនកើតឡើងផង មគ្គសច្ច មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយ​យ៉ាង​ទៀត មគ្គសច្ច របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា សមុទយសច្ច របស់​សត្វ​នោះ មិនកើតឡើង ក្នុងទីនោះឬ។ ពួកសត្វ ដែលជាអ្នកមិនទាន់ត្រាស់ដឹង នូវសច្ចៈ៤ ក្នុងឧប្បាទក្ខណៈ នៃតណ្ហា មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែ​សមុទយសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ចិត្តទី២ របស់​ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកសត្វ ដែលជា​អ្នក​មិនទាន់​ត្រាស់​ដឹង នូវ​សច្ចៈ​៤ ក្នុងភង្គក្ខណៈនៃតណ្ហា និងក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ និង​ពួកអសញ្ញសត្វ មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយផង សមុទយសច្ច មិន​កើតឡើងផង ក្នុងទីនោះ។

[៩៨]​ ទុក្ខសច្ច របស់សត្វណា កើតឡើង សមុទយសច្ច របស់សត្វនោះ នឹង​កើត​ឡើង​ឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងឧប្បាទក្ខណៈ នៃមគ្គដ៏ប្រសើរ និង​របស់​សត្វទាំងនោះ ដែលនឹងបាន នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុង​ឧប្បាទក្ខណៈនៃចិត្ត ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ កើតឡើង តែសមុទយសច្ច របស់​សត្វ​ទាំង​នោះ នឹងមិនកើតឡើងទេ ពួកសត្វ ក្រៅនេះ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈ នៃ​ចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ កើតឡើងផង សមុទយសច្ច នឹង​កើត​ឡើង​ផង។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងកើតឡើង ទុក្ខសច្ច របស់​សត្វ​នោះ កើតឡើងឬ។ ពួកសត្វទាំងអស់ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និង​ក្នុង​ឧប្បាទក្ខណៈ នៃមគ្គ និងផល ក្នុងអរូបភព សមុទយសច្ច របស់សត្វទាំងនោះ នឹង​កើត​ឡើង តែទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វទាំងអស់ កាល​ចាប់​បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន សមុទយសច្ច របស់សត្វទាំងនោះ នឹង​កើត​ឡើង​ផង ទុក្ខសច្ច កើតឡើងផង។

[៩៩]​ ទុក្ខសច្ច របស់សត្វណា កើតឡើង មគ្គសច្ច របស់សត្វនោះ នឹងកើតឡើងឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងឧប្បាទក្ខណៈ នៃមគ្គដ៏ប្រសើរ និង​របស់​សត្វ​នោះ‌​ៗ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្ត កាលចាប់បដិសន្ធិ  ក្នុង​ឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន កើតឡើង តែមគ្គសច្ច របស់សត្វទាំងនោះ នឹង​មិន​កើត​ឡើងទេ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏​ពួក​សត្វ​ដទៃ​ណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈ នៃចិត្តនោះ ពួកសត្វទាំងនោះ កាល​ចាប់​បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ កើតឡើងផង មគ្គ​សច្ច នឹងកើតឡើងផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងកើតឡើង ទុក្ខសច្ច របស់សត្វនោះ កើតឡើងឬ។ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ  ក្នុង​លំដាប់​នៃ​ចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងភង្គក្ខណៈនៃចិត្តនោះ ពួក​សត្វ​ទាំង​នោះ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុង​អរូបភព មគ្គសច្ច របស់សត្វទាំងនោះ នឹងកើតឡើង តែទុក្ខសច្ច របស់សត្វទាំងនោះ មិន​កើតឡើងទេ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់ នៃចិត្តណា ឬក៏​ពួក​សត្វ​ដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈ នៃចិត្តនោះ ពួកសត្វទាំងនោះ កាល​ចាប់​បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន មគ្គសច្ច របស់សត្វទាំងនោះ នឹង​កើត​ឡើង​ផង ទុក្ខសច្ច កើតឡើងផង។

[១០០] សមុទយសច្ច របស់សត្វណា កើតឡើង មគ្គសច្ច របស់សត្វនោះ នឹង​កើត​ឡើង​ឬ។ ពួកសត្វណា ជាបុថុជ្ជន នឹងមិនបាននូវមគ្គ សមុទយសច្ច របស់សត្វនោះ‌ៗ កើត​ឡើង ក្នុងឧប្បាទក្ខណៈ​នៃតណ្ហា តែមគ្គសច្ច របស់សត្វនោះ នឹងមិនកើតឡើងទេ  ពួក​សត្វ​ណា នឹងបាននូវមគ្គ សមុទយសច្ច របស់សត្វនោះ‌ៗ កើតឡើងផង មគ្គសច្ច នឹង​កើត​ឡើង​ផង ក្នុងឧប្បាទក្ខណៈនៃតណ្ហា។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹង​កើត​ឡើង សមុទយសច្ច របស់សត្វនោះ កើតឡើងឬ។ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុង​លំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈ នៃ​ចិត្ត​នោះ មគ្គសច្ច របស់សត្វនោះៗ ក្នុងភង្គក្ខណៈ នៃតណ្ហា និងរបស់ពួកសត្វ ដែល​ចូល​កាន់​និរោធ ក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ និងរបស់ពួកអសញ្ញសត្វ នឹង​កើតឡើង តែសមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វណា នឹង​បាន​នូវមគ្គ មគ្គសច្ច របស់សត្វនោះៗ នឹងកើតឡើងផង សមុទយសច្ច កើតឡើងផង ក្នុង​ឧប្បាទក្ខណៈ នៃតណ្ហា។

[១០១] ទុក្ខសច្ច កើតឡើង ក្នុងទីណា។ បេ។ ពាក្យថា ក្នុងទីណា បណ្ឌិត គប្បី​ធ្វើ​ឲ្យ​ប្រហែល​នឹងពាក្យថា របស់សត្វណា ក្នុងទីណាដែរ។

[១០២]​ ទុក្ខសច្ច របស់សត្វណា កើតឡើង ក្នុងទីណា សមុទយសច្ច របស់សត្វនោះ នឹង​កើតឡើង ក្នុងទីនោះឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងឧប្បាទក្ខណៈ នៃ​មគ្គ​ដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលនឹងបាន នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់ នៃ​ចិត្ត​ណា ក្នុងឧប្បាទក្ខណៈនៃចិត្ត កាលចូលទៅ កាន់អសញ្ញសត្វ ក្នុងឧប្បាទក្ខណៈ នៃ​ចិត្ត​នោះ កើតឡើង ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុង​ទី​នោះ​ទេ ពួកសត្វ ក្រៅនេះ កាលចូលទៅ កាន់ចតុវោការភព និងបញ្ចវោការភព ក្នុង​ឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ កើតឡើងផង សមុទយ​សច្ច នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹង​កើត​ឡើង ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ពួកសត្វ កាល​ច្យុត ចាកចតុវោការភព និងបញ្ចវោការភព ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និង​ក្នុង​ឧប្បាទក្ខណៈ នៃមគ្គ និងផល ក្នុងអរូបភព សមុទយសច្ច របស់សត្វទាំងនោះ នឹង​កើត​ឡើង ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ កាល​ចូលទៅ កាន់ចតុវោការភព និងបញ្ចវោការភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុង​បច្ចុប្បន្ន សមុទយសច្ច របស់សត្វទាំងនោះ នឹងកើតឡើងផង ទុក្ខសច្ច កើតឡើងផង ក្នុង​ទី​នោះ។

[១០៣] ទុក្ខសច្ច របស់សត្វណា កើតឡើង ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹង​កើត​ឡើង ក្នុងទីនោះឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងឧប្បាទក្ខណៈ នៃ​មគ្គ​ដ៏​ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាន នូវមគ្គ ក្នុងឧប្បាទក្ខណៈ​នៃចិត្ត កាលចាប់បដិសន្ធិ និងរបស់ពួកសត្វនោះ កាលចូលទៅកាន់អបាយ និង​អសញ្ញ​សត្វ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន កើតឡើងក្នុងទីនោះ តែមគ្គសច្ច របស់​សត្វ​ទាំង​នោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វណា នឹងបាន​នូវមគ្គដ៏ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្តណា ឬក៏​ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈ នៃចិត្តនោះ ពួក​សត្វទាំងនោះ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់​សត្វ​ទាំងនោះ កើតឡើងផង មគ្គសច្ច នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គ​សច្ច របស់សត្វណា នឹងកើតឡើង ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ កើតឡើង ក្នុង​ទី​នោះ​ឬ។ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏​ពួក​សត្វ​ដទៃ​ណា នឹងបាននូវមគ្គ ក្នុងភង្គក្ខណៈ នៃចិត្តនោះ ពួកសត្វទាំងនោះ កាលច្យុត ក្នុង​ភង្គក្ខណៈ​នៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈ នៃមគ្គ និងផល ក្នុងអរូបភព មគ្គសច្ច របស់​សត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិន​កើត​ឡើង ក្នុង​ទីនោះទេ ពួកសត្វណា នឹងបាន​នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏​ពួក​សត្វ​ដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈ នៃចិត្តនោះ ពួកសត្វទាំងនោះ កាល​ចាប់​បដិសន្ធិ ក្នុងឧប្បាទក្ខណៈ​នៃចិត្ត ក្នុងបច្ចុប្បន្ន មគ្គសច្ច របស់សត្វទាំងនោះ នឹង​កើត​ឡើង​ផង ទុក្ខសច្ច កើតឡើងផង ក្នុងទីនោះ។

[១០៤] សមុទយសច្ច របស់សត្វណា កើតឡើង ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹង​កើតឡើង ក្នុងទីនោះឬ្។ សមុទយសច្ច របស់ពួកសត្វ ដែលកើតក្នុងអបាយ និង​របស់​សត្វ​នោះៗ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ កើតឡើង ក្នុងឧប្បាទក្ខណៈ នៃតណ្ហា ក្នុង​ទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វណា នឹង​បាននូវមគ្គ សមុទយសច្ច របស់សត្វនោះៗ កើតឡើងផង មគ្គសច្ច នឹងកើតឡើងផង ក្នុង​ឧប្បាទក្ខណៈ នៃតណ្ហា ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹង​កើត​ឡើង ក្នុងទីណា សមុទយសច្ច របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ​។ ពួកសត្វណា នឹង​បាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់ នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈ នៃចិត្តនោះ មគ្គសច្ច របស់សត្វនោះៗ នឹងកើតឡើង ក្នុងភង្គក្ខណៈ នៃ​តណ្ហា និងក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ ក្នុងទីនោះ តែ​សមុទយ​សច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វណា នឹងបាននូវមគ្គ មគ្គ​សច្ច របស់សត្វនោះៗ នឹងកើតឡើងផង សមុទយសច្ច កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃ​តណ្ហា ក្នុងទីនោះ។

[១០៥] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង សមុទយសច្ច របស់សត្វនោះ នឹង​មិន​កើតឡើងឬ។ ពួកសត្វទាំងអស់ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និង​ក្នុងឧប្បាទក្ខណៈ នៃមគ្គ និងផល ក្នុងអរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ មិន​កើត​ឡើង តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ ទុក្ខសច្ច របស់​ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈ នៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែល​នឹង​បាន​ នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់ នៃចិត្តណា ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងភង្គក្ខណៈ នៃ​ចិត្ត​នោះ និងក្នុងឧប្បាទក្ខណៈ នៃមគ្គ និងផល ក្នុងអរូបភព មិនកើតឡើងផង សមុទយសច្ច នឹង​មិនកើតឡើងផង។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងមិនកើតឡើង ទុក្ខ​សច្ច របស់សត្វនោះ មិនកើតឡើងឬ។ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុង​ឧប្បាទក្ខណៈ នៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាសត្វនឹងបាន នូវ​មគ្គ​ដ៏​ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងឧប្បាទក្ខណៈ នៃចិត្តនោះ នឹង​មិនកើតឡើង តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ សមុទយ​សច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈ នៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែល​ជាសត្វនឹងបាន នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់ នៃចិត្តណា ក្នុងភង្គក្ខណៈនៃចិត្ត ក្នុង​ភង្គក្ខណៈ នៃចិត្តនោះ និងក្នុងឧប្បាទក្ខណៈ នៃមគ្គ និងផល ក្នុងអរូបភព មិន​កើត​ឡើង​​ផង ទុក្ខសច្ច មិនកើតឡើងផង។

[១០៦] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង មគ្គសច្ច របស់សត្វនោះ នឹង​មិន​កើត​ឡើង​ឬ។ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់ នៃចិត្តណា ឬក៏ពួកសត្វ​ដទៃ​ណា នឹងបាននូវមគ្គ ក្នុងភង្គក្ខណៈ នៃចិត្តនោះ ពួកសត្វនោះ កាលច្យុត ក្នុងភង្គក្ខណៈ នៃ​ចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈ នៃមគ្គ និងផល ក្នុងអរូបភព ទុក្ខសច្ច របស់​សត្វ​ទាំងនោះ មិនកើតឡើង តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជា​នឹង​មិន​កើត​ឡើង​ទេ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈ នៃមគ្គដ៏ប្រសើរ និង​របស់​ពួក​សត្វ​នោះ​ៗ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងភង្គក្ខណៈនៃចិត្ត កាលច្យុត ក្នុងភង្គក្ខណៈ នៃ​ចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈ នៃមគ្គ និងផល ក្នុងអរូបភព និង​មិន​កើត​ឡើង​ផង មគ្គសច្ច មិនកើតឡើងផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹង​មិន​កើត​ឡើង ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើងឬ។ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុង​ឧប្បាទក្ខណៈ នៃមគ្គដ៏ប្រសើរ និងរបស់ពួកសត្វនោះៗ ដែលជាបុថុជ្ជន នឹងមិនបាន នូវ​មគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្ត កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន នឹង​មិន​កើតឡើង តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ មគ្គសច្ច របស់​ព្រះ​អរហន្តទាំងឡាយ ក្នុងភង្គក្ខណៈ នៃមគ្គដ៏ប្រសើរ និងរបស់ពួកសត្វនោះៗ ដែល​ជា​បុថុជ្ជន នឹងមិនបាន នូវមគ្គ ក្នុងភង្គក្ខណៈ នៃចិត្ត កាលច្យុត ក្នុងភង្គក្ខណៈ នៃចិត្ត ក្នុង​បច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈ នៃមគ្គ និងផល ក្នុងអរូបភព នឹងមិនកើតឡើងផង ទុក្ខ​សច្ច មិនកើតឡើងផង។

[១០៧] សមុទយសច្ច របស់សត្វណា មិនកើតឡើង មគ្គសច្ច របស់សត្វនោះ នឹង​មិន​កើតឡើងឬ។ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏​ពួក​សត្វ​ដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈ នៃចិត្តនោះ សមុទយសច្ច របស់​ពួក​សត្វ​នោះ ក្នុងភង្គក្ខណៈ​នៃតណ្ហា និងរបស់ពួកសត្វ ដែលចូលកាន់និរោធ និង​របស់​ពួក​អសញ្ញសត្វ​ទាំងនោះ ក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ មិនកើតឡើង តែ​មគ្គសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ សមុទយសច្ច របស់ព្រះ​អរហន្ត​ទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងរបស់ពួកសត្វនោះ ដែលជាបុថុជ្ជន នឹង​មិនបាននូវមគ្គ ក្នុងភង្គក្ខណៈនៃតណ្ហា និងរបស់ពួកសត្វ ដែលចូលកាន់និរោធ និង​របស់​ពួកអសញ្ញសត្វទាំងនោះ ក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ មិន​កើត​ឡើងផង មគ្គសច្ច នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹង​មិនកើតឡើង សមុទយសច្ច របស់សត្វនោះ មិនកើតឡើងឬ។ ពួកសត្វណា ជាបុថុជ្ជន នឹង​មិនបាននូវមគ្គ មគ្គសច្ច របស់ពួកសត្វនោះៗ នឹងមិនកើតឡើង ក្នុងឧប្បាទក្ខណៈ នៃ​តណ្ហា តែសមុទយសច្ច របស់ពួកសត្វនោះ មិនមែនជាមិនកើតឡើងទេ មគ្គសច្ច របស់​ព្រះ​អរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងរបស់ពួកសត្វនោះ ដែល​ជា​បុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងភង្គក្ខណៈនៃតណ្ហា និងរបស់ពួកសត្វ ដែល​ចូល​កាន់​និរោធ និងរបស់អសញ្ញសត្វ​ទាំងនោះ ក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុង​ប្រព្រឹត្ត​ទៅ នឹងមិនកើតឡើងផង សមុទយសច្ច មិនកើតឡើងផង។

[១០៨] ទុក្ខសច្ច មិនកើតឡើង ក្នុងទីណា។ បេ។

[១០៩] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង ក្នុងទីណា សមុទយសច្ច របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ពួកសត្វ កាលច្យុត ចាកចតុវោការភព និង​បញ្ចវោការភព ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈ នៃ​មគ្គ និង​ផល ក្នុងអរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែសមុទយសច្ច របស់​សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ទុក្ខសច្ច របស់​ព្រះ​អរហន្ត​ទាំង​ឡាយ ក្នុងភង្គក្ខណៈ នៃមគ្គដ៏ប្រសើរ និងរបស់អសញ្ញសត្វទាំងនោះ ដែលនឹងបាន នូវ​មគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈ នៃចិត្ត កាលច្យុត ក្នុងភង្គក្ខណៈ នៃ​ចិត្ត​នោះ និងក្នុងឧប្បាទក្ខណៈ នៃមគ្គ និងផល ក្នុងអរូបភព មិនកើតឡើងផង សមុទយ​សច្ច នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹង​មិន​កើត​ឡើង ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ សមុទយសច្ច របស់​ព្រះអរហន្តទាំងឡាយ ក្នុងឧប្បាទក្ខណៈ នៃមគ្គដ៏ប្រសើរ និងរបស់ពួកសត្វនោះ ដែល​ជាសត្វនឹងបាន នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់ នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃចិត្ត កាល​ចូលទៅ កាន់អសញ្ញសត្វ ក្នុងឧប្បាទក្ខណៈ នៃចិត្តនោះ នឹងមិនកើតឡើង ក្នុង​ទី​នោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ សមុទយ​សច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈ នៃមគ្គដ៏ប្រសើរ និង​របស់​ពួក​អសញ្ញ​សត្វ​នោះ ដែលជាសត្វនឹងបាន នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់ នៃចិត្តណា ក្នុងភង្គក្ខណៈ នៃ​ចិត្ត កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្តនោះ និងក្នុងឧប្បាទក្ខណៈ នៃមគ្គ និងផល ក្នុង​អរូបភព នឹងមិនកើតឡើងផង ទុក្ខសច្ច មិនកើតឡើងផង ក្នុងទីនោះ។

[១១០] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹង​មិនកើតឡើង ក្នុងទីនោះឬ។ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្ត​ណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងភង្គក្ខណៈ នៃចិត្តនោះ ពួកសត្វនោះ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈ នៃមគ្គ និងផល ក្នុង​អរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែមគ្គសច្ច របស់​សត្វ​ទាំង​នោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ទុក្ខសច្ច របស់​ព្រះ​អរហន្ត​ទាំង​ឡាយ ក្នុងភង្គក្ខណៈ នៃមគ្គដ៏ប្រសើរ និងរបស់ពួកសត្វនោះ ដែលជាបុថុជ្ជន នឹងមិនបាន នូវមគ្គ ក្នុងភង្គក្ខណៈ នៃចិត្ត កាលច្យុត ក្នុងភង្គក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន និងរបស់ពួក​អសញ្ញ​សត្វនោះ កាលច្យុត ក្នុងឧប្បាទក្ខណៈ នៃមគ្គ និងផល ក្នុងអរូបភព មិន​កើត​ឡើង​ផង មគ្គសច្ច នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ មគ្គ​សច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងឧប្បាទក្ខណៈ នៃមគ្គដ៏ប្រសើរ និង​របស់​សត្វ​ទាំង​នោះ ដែលជាបុថុជ្ជន នឹងមិនបាន នូវមគ្គ ក្នុងឧប្បាទក្ខណៈ នៃចិត្ត កាលចាប់បដិសន្ធិ ក្នុង​ឧប្បាទក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន និងរបស់សត្វទាំងនោះ កាលចូលទៅ កាន់​អសញ្ញ​សត្វ នឹងមិនកើតឡើង ក្នុងទីនោះ។ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែន​ជា​មិន​កើត​ឡើង ក្នុងទីនោះទេ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈ នៃមគ្គដ៏ប្រសើរ និង​របស់ពួកសត្វនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងភង្គក្ខណៈនៃចិត្ត កាល​ច្យុត ក្នុងភង្គក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន និងរបស់ពួកអសញ្ញសត្វនោះ កាលច្យុត ក្នុង​ឧប្បាទក្ខណៈ នៃមគ្គ និងផល ក្នុងអរូបភព នឹងមិនកើតឡើងផង ទុក្ខសច្ច មិន​កើត​ឡើង​ផង ក្នុងទីនោះ។

[១១១] សមុទយសច្ច របស់សត្វណា មិនកើតឡើង ក្នុងទីណា មគ្គសច្ច របស់​សត្វ​នោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈ នៃចិត្តនោះ សមុទយ​សច្ច របស់ពួកសត្វនោះៗ មិនកើតឡើង ក្នុងភង្គក្ខណៈ នៃតណ្ហា និងក្នុងកាលដែល​ចិត្ត​ប្រាស​ចាកតណ្ហា កំពុងប្រព្រឹត្តទៅ ក្នុងទីនោះ តែមគ្គសច្ច របស់ពួកសត្វនោះ មិន​មែន​ជា​នឹង​មិនកើតឡើង ក្នុងទីនោះទេ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ដែល​ប្រកប​ដោយ​មគ្គដ៏ប្រសើរ និងរបស់ពួកសត្វនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុង​ភង្គក្ខណៈ នៃតណ្ហា និងរបស់ពួកអសញ្ញសត្វនោះ ក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុង​ប្រព្រឹត្តទៅ មិនកើតឡើងផង មគ្គសច្ច នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយ​យ៉ាង​ទៀត មគ្គសច្ច របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា សមុទយសច្ច របស់សត្វនោះ មិន​កើតឡើង ក្នុងទីនោះឬ។ មគ្គសច្ច របស់ពួកសត្វ ដែលកើតក្នុងអបាយ និង​របស់​ពួក​សត្វ​នោះៗ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងឧប្បាទក្ខណៈ នៃតណ្ហា នឹង​មិន​កើត​ឡើង ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុង​ទី​នោះ​ទេ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និង​របស់​សត្វ​ទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងឧប្បាទក្ខណៈ នៃតណ្ហា និង​របស់​អសញ្ញ​សត្វទាំងនោះ ក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ នឹង​មិន​កើត​ឡើង​ផង សមុទយសច្ច មិនកើតឡើងផង ក្នុងទីនោះ។

[១១២] ទុក្ខសច្ច របស់សត្វណា កើតឡើងហើយ សមុទយសច្ច របស់សត្វនោះ នឹង​កើត​ឡើងឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និង​របស់​សត្វទាំងនោះ ដែលជាសត្វនឹងបាន នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា កើត​ឡើង​ហើយ តែសមុទយសច្ច របស់ពួកសត្វនោះ នឹងមិនកើតឡើងទេ ទុក្ខសច្ច របស់​ពួក​សត្វ​នោះក្រៅនេះ កើតឡើងហើយផង សមុទយសច្ច នឹងកើតឡើងផង។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងកើតឡើង ទុក្ខសច្ច របស់សត្វនោះ កើតឡើងហើយឬ។ អើ។

[១១៣] ទុក្ខសច្ច របស់សត្វណា កើតឡើងហើយ មគ្គសច្ច របស់សត្វនោះ នឹង​កើត​ឡើង​ឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយ​មគ្គដ៏ប្រសើរ និង​របស់​សត្វ​ទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ កើតឡើងហើយ តែមគ្គសច្ច របស់​សត្វ​ទាំង​នោះ របស់ពួកសត្វនោះ នឹងមិនកើតឡើងទេ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុង​លំដាប់ នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈ នៃ​ចិត្ត​នោះ ទុក្ខសច្ច របស់ពួកសត្វនោះ កើតឡើងហើយផង មគ្គសច្ច នឹងកើតឡើងផង។ មួយ​យ៉ាង​ទៀត មគ្គសច្ច របស់សត្វណា កើតឡើងហើយ។ បេ។ អើ។

[១១៤] សមុទយសច្ច របស់សត្វណា កើតឡើងហើយ មគ្គសច្ច របស់សត្វនោះ នឹង​កើត​ឡើងឬ។ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និង​របស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាន នូវមគ្គ កើតឡើងហើយ តែមគ្គសច្ច របស់​ពួកសត្វនោះ នឹងមិនកើតឡើងទេ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់ នៃ​ចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ សមុទយសច្ច របស់សត្វទាំងនោះ កើត​ឡើង​ហើយ​ផង មគ្គសច្ច នឹងកើតឡើងផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា កើត​ឡើងហើយ។ បេ។ អើ។

[១១៥] ទុក្ខសច្ច កើតឡើងហើយ ក្នុងទីណា។ បេ។

[១១៦] ទុក្ខសច្ច របស់សត្វណា កើតឡើងហើយ ក្នុងទីណា សមុទយសច្ច របស់​សត្វ​នោះ នឹងកើតឡើង ក្នុងទីនោះឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ដែល​ប្រកប​ដោយ​មគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុង​លំដាប់ នៃចិត្តណា និងរបស់អសញ្ញសត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែ​សមុទយសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ទុក្ខសច្ច របស់​ពួក​សត្វ​នោះ ក្រៅនេះ ដែលនៅក្នុងចតុវោការភព និងបញ្ចវោការភព កើតឡើងហើយផង សមុទយ​សច្ច នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត សមុទយសច្ច របស់​សត្វ​ណា នឹងកើតឡើង ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ សមុទយ​សច្ច របស់សត្វទាំងនោះ ដែលចូលទៅកាន់សុទ្ធាវាស នឹងកើតឡើង ក្នុងទីនោះ តែ​ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ សមុទយសច្ច របស់​ពួក​សត្វនោះ ក្រៅនេះ ដែលនៅក្នុងចតុវោការភព និងបញ្ចវោការភព នឹងកើតឡើងផង ទុក្ខ​សច្ច កើតឡើងហើយផង ក្នុងទីនោះ។

[១១៧] ទុក្ខសច្ច របស់សត្វណា កើតឡើងហើយ ក្នុងទីណា មគ្គសច្ច របស់​សត្វ​នោះ នឹងកើតឡើង ក្នុងទីនោះឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ដែល​ប្រកប​ដោយ​មគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ  និង​របស់​ពួក​សត្វ ដែលកើតក្នុងអបាយផង និងរបស់អសញ្ញសត្វទាំងនោះ កើតឡើងហើយ ក្នុង​ទី​នោះ តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វណា នឹង​បាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់ នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ  ក្នុង​ឧប្បាទក្ខណៈ នៃចិត្តនោះ ទុក្ខសច្ច របស់សត្វទាំងនោះ កើតឡើងហើយផង មគ្គសច្ច នឹង​កើត​ឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងកើតឡើង ក្នុង​ទី​ណា ទុក្ខសច្ច របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ មគ្គសច្ច របស់​សត្វ​ទាំង​នោះ ដែលចូលទៅកាន់សុទ្ធាវាស នឹងកើតឡើង ក្នុងទីនោះ តែទុក្ខសច្ច របស់​សត្វ​ទាំង​នោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុង​លំដាប់ នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈ នៃចិត្តនោះ មគ្គ​សច្ច របស់សត្វទាំងនោះ នឹងកើតឡើងផង ទុក្ខសច្ច កើតឡើងហើយផង ក្នុងទីនោះ។

[១១៨] សមុទយសច្ច របស់សត្វណា កើតឡើងហើយ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងកើតឡើង  ក្នុងទីនោះឬ។ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងរបស់ពួកសត្វ ដែលជាបុថុជ្ជន នឹងមិនបាន នូវមគ្គ និងរបស់ពួកសត្វនោះ ដែលកើតក្នុងអបាយ កើតឡើងហើយ តែមគ្គសច្ច របស់សត្វ​ទាំង​នោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វណា នឹងបាន នូវមគ្គដ៏ប្រសើរ  ក្នុងលំដាប់ នៃចិត្តណា ឬក៏ ពួកសត្វដទៃណា នឹងបាន នូវមគ្គ  ក្នុងឧប្បាទក្ខណៈ នៃចិត្តនោះ  សមុទយ​សច្ច របស់សត្វទាំងនោះ កើតឡើងហើយផង មគ្គសច្ច នឹងកើតឡើងផង  ក្នុង​ទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងកើតឡើង ក្នុងទីណា សមុទយសច្ច របស់សត្វនោះ  កើតឡើងហើយ ក្នុងទីនោះឬ។ មគ្គសច្ច របស់ពួកសុទ្ធាវាសសត្វនោះ នឹង​កើត​ឡើង ក្នុងកាលចិត្តទី២ កំពុងប្រព្រឹត្តទៅ ក្នុងទីនោះ តែសមុទយសច្ច របស់សត្វ​ទាំង​នោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វណា នឹងបាន នូវមគ្គដ៏ប្រសើរ  ក្នុងលំដាប់​នៃចិត្តណា ឬក៏ ពួកសត្វដទៃណា នឹងបាន នូវមគ្គ ក្នុងឧប្បាទក្ខណៈ នៃចិត្តនោះ មគ្គសច្ច របស់សត្វទាំងនោះ  នឹងកើតឡើងផង សមុទយសច្ច កើតឡើងហើយផង ក្នុងទីនោះ។

[១១៩] ទុក្ខសច្ច  របស់សត្វណា មិនកើតឡើងហើយ សមុទយសច្ច របស់សត្វនោះ  នឹងមិនកើតឡើងឬ។ មិនមានទេ។ មួយយ៉ាងទៀត  សមុទយសច្ច របស់សត្វណា នឹងមិន​កើតឡើង ទុក្ខសច្ច របស់សត្វនោះ  មិនកើតឡើងហើយឬ។ កើតឡើងហើយ។

[១២០] ទុក្ខសច្ច  របស់សត្វណា មិនកើតឡើងហើយ មគ្គសច្ច របស់សត្វនោះ  នឹង​មិន​កើតឡើងឬ។ មិនមានទេ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិន​កើត​ឡើង ទុក្ខសច្ច  របស់សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។

[១២១] សមុទយសច្ច របស់សត្វណា មិនកើតឡើងហើយ មគ្គសច្ច របស់សត្វនោះ  នឹងមិនកើតឡើងឬ។ មិនមានទេ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនកើត​ឡើង សមុទយសច្ច របស់សត្វនោះ កើតឡើងហើយឬ។ មិនកើតឡើងហើយ។

[១២២] ទុក្ខសច្ច មិនកើតឡើងហើយ ក្នុងទីណា។ បេ។

[១២៣] ទុក្ខសច្ច របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ នឹងកើតឡើង។ មួយយ៉ាងទៀត សមុទយ​សច្ច របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិនកើត​ឡើង​ហើយ ក្នុងទីនោះឬ។ កើតឡើងហើយ។

[១២៤] ទុក្ខសច្ច  របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា មគ្គសច្ច របស់​សត្វ​នោះ  នឹងមិនកើតឡើង ក្នុងទីនោះឬ ។ នឹងកើតឡើង។ មួយយ៉ាងទៀត  មគ្គសច្ច របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ កើតឡើងហើយ។

[១២៥] សមុទយសច្ច របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ  នឹងមិនកើតឡើង ក្នុងទីនោះឬ។ សមុទយសច្ច របស់ពួក​សុទ្ធាវាសសត្វ​នោះ មិនកើតឡើងហើយ ក្នុងកាលចិត្តទី២ កំពុងប្រព្រឹត្តទៅ ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ សមុទយសច្ច របស់អសញ្ញសត្វទាំងនោះ មិនកើតឡើងហើយផង មគ្គសច្ច នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត  មគ្គសច្ច របស់សត្វណា នឹងមិនកើតឡើងក្នុងទីណា សមុទយសច្ច របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គ ដ៏ប្រសើរ និងរបស់ពួកសត្វ ដែលជាបុថុជ្ជន នឹងមិនបាន នូវមគ្គ និងរបស់ពួកសត្វនោះ ដែលកើតក្នុងអបាយ នឹងមិនកើតឡើង ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ  មិនមែនជាមិន​កើតឡើង​ហើយ ក្នុងទីនោះទេ មគ្គសច្ច របស់អសញ្ញសត្វទាំងនោះ នឹងមិនកើតឡើងផង សមុទយសច្ច មិនកើតឡើងហើយផង ក្នុងទីនោះ។

ចប់ឧប្បាទវារៈ។

[១២៦] ទុក្ខសច្ច របស់សត្វណា រលត់ទៅ សមុទយសច្ច របស់សត្វនោះ រលត់ទៅឬ។ ទុក្ខសច្ច របស់សត្វទាំងអស់នោះ  កាលច្យុត រលត់ទៅ ក្នុងភង្គក្ខណៈ នៃចិត្តដែលប្រាសចាកតណ្ហា ក្នុងបច្ចុប្បន្ន តែសមុទយសច្ច របស់សត្វទាំងនោះ មិនរលត់ទៅទេ ទុក្ខសច្ច របស់សត្វទាំងនោះ រលត់ទៅផង សមុទយសច្ច  រលត់ទៅផង ក្នុងភង្គក្ខណៈ នៃតណ្ហា។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា រលត់ទៅ ទុក្ខ​សច្ច  របស់សត្វនោះ  រលត់ទៅឬ។ អើ។

[១២៧] ទុក្ខសច្ច  របស់សត្វណា រលត់ទៅ មគ្គសច្ច របស់សត្វនោះ រលត់ទៅឬ។ ទុក្ខសច្ច របស់សត្វទាំងអស់នោះ កាលច្យុត រលត់ទៅ ក្នុងភង្គក្ខណៈ នៃចិត្ត ដែលប្រាសចាក​មគ្គ ក្នុងបច្ចុប្បន្ន  តែមគ្គសច្ច របស់សត្វទាំងនោះ មិនរលត់ទៅទេ ទុក្ខសច្ច របស់សត្វទាំងនោះ រលត់ទៅផង មគ្គសច្ច រលត់ទៅផង ក្នុងភង្គក្ខណៈ នៃមគ្គ ក្នុងបញ្ចវោការភព។ មួយយ៉ាងទៀត  មគ្គសច្ចរបស់សត្វណា រលត់ទៅ ទុក្ខសច្ច របស់សត្វនោះ រលត់ទៅឬ។ មគ្គសច្ច របស់សត្វទាំងនោះ រលត់ទៅ ក្នុងភង្គក្ខណៈ នៃមគ្គ ក្នុងអរូបភព តែទុក្ខសច្ច របស់សត្វទាំងនោះ មិនរលត់ទៅទេ មគ្គសច្ច របស់សត្វទាំងនោះ រលត់ទៅផង ទុក្ខសច្ច  រលត់ទៅផង ក្នុងភង្គក្ខណៈ នៃមគ្គ ក្នុងបញ្ចវោការភព។

[១២៨] សមុទយសច្ច របស់សត្វណា រលត់ទៅ មគ្គសច្ច របស់សត្វនោះ រលត់ទៅឬ។ ទេ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា រលត់ទៅ សមុទយសច្ច របស់​សត្វនោះ  រលត់ទៅឬ។ ទេ។

[១២៩] ទុក្ខសច្ច រលត់ទៅ ក្នុងទីណា សមុទយសច្ច រលត់ទៅ ក្នុងទីនោះឬ។ ទុក្ខសច្ច  រលត់ទៅ ក្នុងអសញ្ញសត្វនោះ។ បេ។ ពាក្យថា ក្នុងទីណា ប្រហែលគ្នា ក្នុងកាល​ជាទី​កើតផង ក្នុងកាលជាទីរលត់ទៅផង ក្នុងកាលជាទីកើត និងកាលជាទីរលត់ទៅផង។ ការធ្វើឲ្យផ្សេងៗ គ្នា មិនមានឡើយ។

[១៣០] ទុក្ខសច្ច របស់សត្វណា រលត់ទៅ ក្នុងទីណា។ បេ។ ពាក្យថា របស់​សត្វ​ណា ក្នុងទីណា បណ្ឌិតគប្បីឲ្យពិស្តារដូចគ្នា។

[១៣១] ទុក្ខសច្ច  របស់សត្វណា មិនរលត់ទៅ សមុទយសច្ច របស់សត្វនោះ មិន​រលត់​ទៅឬ។ អើ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា មិនរលត់ទៅ ទុក្ខសច្ច របស់សត្វនោះ មិនរលត់ទៅឬ។ សមុទយសច្ច របស់សត្វទាំងអស់នោះ កាលច្យុត មិន​រលត់ទៅ ក្នុងភង្គក្ខណៈ នៃចិត្តដែលប្រាសចាកតណ្ហា ក្នុងបច្ចុប្បន្ន តែទុក្ខសច្ច របស់សត្វ​ទាំងនោះ មិនមែនជាមិនរលត់ទៅទេ សមុទយសច្ច របស់សត្វទាំងអស់នោះ កាលចាប់​បដិសន្ធិ មិនរលត់ទៅផង ទុក្ខសច្ច មិនរលត់ទៅផង ក្នុងឧប្បាទក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន  និងក្នុងភង្គក្ខណៈ នៃមគ្គ និងផល ក្នុងអរូបភព។

[១៣២]  ទុក្ខសច្ច របស់សត្វណា មិនរលត់ទៅ មគ្គសច្ច របស់សត្វនោះ មិន​រលត់​ទៅ​ឬ។ ទុក្ខសច្ច របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងភង្គក្ខណៈ នៃមគ្គ ក្នុងអរូបភព តែ​មគ្គ​សច្ច  របស់សត្វទាំងនោះ មិនមានជាមិនរលត់ទៅទេ ទុក្ខសច្ច របស់សត្វ​ទាំងអស់​នោះ កាលចាប់បដិសន្ធិ មិនរលត់ទៅផង មគ្គសច្ច មិនរលត់ទៅផង ក្នុងឧប្បាទក្ខណៈ នៃ​ចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈ នៃផល ក្នុងអរូបភព។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា រលត់ទៅ ទុក្ខសច្ច របស់សត្វនោះ មិនរលត់ទៅឬ។ មគ្គសច្ច របស់​សត្វ​ទាំងអស់នោះ កាលច្យុត មិនរលត់ទៅ ក្នុងភង្គក្ខណៈ នៃចិត្តដែលប្រាសចាកមគ្គ ក្នុង​បច្ចុប្បន្ន  តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ មគ្គសច្ច របស់សត្វ​ទាំង​អស់នោះ កាលចាប់បដិសន្ធិ មិនរលត់ទៅផង ទុក្ខសច្ច មិនរលត់ទៅផង ក្នុងឧប្បាទក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈ នៃផល ក្នុងអរូបភព។

[១៣៣] សមុទយសច្ច របស់សត្វណា មិនរលត់ទៅ មគ្គសច្ច របស់សត្វនោះ មិនរលត់ទៅឬ។ សមុទយសច្ច របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងភង្គក្ខណៈ នៃមគ្គ តែមគ្គសច្ច  របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ សមុទយសច្ច របស់សត្វ​ទាំង​អស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ មិនរលត់ទៅផង មគ្គសច្ច មិនរលត់ទៅផង ក្នុងឧប្បាទក្ខណៈ នៃចិត្ត និងក្នុងភង្គក្ខណៈ នៃចិត្ត ដែលប្រាសចាក​តណ្ហា និងប្រាសចាកមគ្គ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា មិនរលត់ទៅ សមុទយសច្ច របស់សត្វនោះ មិនរលត់ទៅឬ។ មគ្គសច្ច របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងភង្គក្ខណៈ នៃតណ្ហា តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ មគ្គសច្ច របស់សត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ មិនរលត់ទៅផង សមុទយសច្ច មិនរលត់ទៅផង ក្នុងឧប្បាទក្ខណៈ នៃចិត្ត និងក្នុង​ភង្គក្ខណៈ នៃចិត្ត ដែលប្រាសចាកមគ្គ និងប្រាសចាកតណ្ហា។

[១៣៤] ទុក្ខសច្ច មិនរលត់ទៅ ក្នុងទីណា។ បេ។

[១៣៥] ទុក្ខសច្ច របស់សត្វណា មិនរលត់ទៅ ក្នុងទីណា។ បេ។ ពាក្យថា របស់សត្វណាក្តី ពាក្យថា ក្នុងទីណាក្តី ពាក្យថា របស់សត្វណា  ក្នុងទីណាក្តី ដូចៗគ្នា។ មួយយ៉ាងទៀត  ពាក្យថា ពួកសត្វ ដែលចូលកាន់និរោធ ដូច្នេះនុ៎ះ បណ្ឌិតមិនគប្បីធ្វើ ក្នុងពាក្យថា របស់សត្វណា ក្នុងទីណាទេ។

[១៣៦] ទុក្ខសច្ច របស់សត្វណា រលត់ហើយ សមុទយសច្ច របស់សត្វនោះ រលត់ហើយឬ។ អើ។ បុច្ឆា ជាអតីត និងពាក្យបណ្តោយក្តី ពាក្យច្រាសក្តី ដែលលោក​ចែកហើយ ក្នុងឧប្បាទវារៈយ៉ាងណា បណ្ឌិតគប្បីចែក ក្នុងនិរោធវារៈ យ៉ាងនោះដែរ។ ការធ្វើឲ្យផ្សេងៗគ្នា មិនមានទេ។

[១៣៧] ទុក្ខសច្ច របស់សត្វណា នឹងរលត់ទៅ សមុទយសច្ច របស់សត្វនោះ នឹងរលត់ទៅឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកប ដោយមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាសត្វនឹងមិនបាន នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃចិត្តនោះ នឹងរលត់ទៅ តែសមុទយសច្ច របស់សត្វទាំងនោះ នឹងមិន​រលត់​ទៅទេ ទុក្ខសច្ច របស់សត្វទាំងនោះ ក្រៅនេះ នឹងរលត់ទៅផង សមុទយសច្ច នឹង​រលត់ទៅផង។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា។ បេ។ អើ។

[១៣៨] ទុក្ខសច្ច របស់សត្វណា នឹងរលត់ទៅ  មគ្គសច្ច របស់សត្វនោះ នឹងរលត់​ទៅឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈ នៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាន នូវមគ្គ នឹងរលត់ទៅ តែមគ្គសច្ច របស់​សត្វ​ទាំងនោះ នឹងមិនរលត់ទៅទេ សត្វទាំងឡាយ នឹងបាន នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់​នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃមគ្គដ៏ប្រសើរ ឬក៏ ពួកសត្វដទៃណា នឹងបាន នូវមគ្គ ទុក្ខសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅផង មគ្គសច្ច នឹងរលត់ទៅផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា។ បេ។ អើ។

[១៣៩] សមុទយសច្ច របស់សត្វណា នឹងរលត់ទៅ មគ្គសច្ច របស់សត្វនោះ នឹងរលត់ទៅឬ។ ពួកសត្វណា ជាបុថុជ្ជន នឹងមិនបាន នូវមគ្គ សមុទយសច្ច របស់សត្វទាំងនោះ  នឹងរលត់ទៅ តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ពួកសត្វណា នឹងបាន នូវមគ្គ សមុទយសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅផង មគ្គសច្ច នឹងរលត់ទៅផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងរលត់ទៅ សមុទយសច្ច របស់សត្វនោះ នឹងរលត់ទៅឬ។ ពួកសត្វណា នឹងបាន នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់​នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃមគ្គដ៏ប្រសើរ មគ្គសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅ តែសមុទយសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ពួកសត្វណា នឹងបាន នូវមគ្គ មគ្គសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅផង សមុទយសច្ច នឹងរលត់ទៅផង។

[១៤០] ទុក្ខសច្ច នឹងរលត់ទៅ ក្នុងទីណា។ បេ។

[១៤១] ទុក្ខសច្ច របស់សត្វណា នឹងរលត់ទៅ  ក្នុងទីណា សមុទយសច្ច របស់សត្វ​នោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកប​ដោយ​មគ្គដ៏ប្រសើរ និងរបស់អសញ្ញសត្វទាំងនោះ ដែលជាសត្វនឹងបាន នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់​នៃចិត្តណា នឹងរលត់ទៅ ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ នឹង​មិនរលត់ទៅ ក្នុងទីនោះទេ ទុក្ខសច្ច របស់សត្វទាំងនោះ ក្រៅនេះ ដែលនៅក្នុង​ចតុវោការភព និងបញ្ចវោការភព នឹងរលត់ទៅផង សមុទយសច្ច នឹងរលត់ទៅផង ក្នុងទី​នោះ។ ពាក្យថា របស់សត្វណាក្តី ពាក្យថា ក្នុងទីណាក្តី ពាក្យថា របស់សត្វណា ក្នុងទីណាក្តី ដូចគ្នា។

[១៤២] ទុក្ខសច្ច របស់សត្វណា នឹងមិនរលត់ទៅ សមុទយសច្ច របស់សត្វនោះ  នឹងមិនរលត់ទៅឬ។ អើ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងមិនរលត់ទៅ ទុក្ខសច្ច របស់សត្វនោះ នឹងមិនរលត់ទៅឬ ​។ អើ។ មួយយ៉ាងទៀត សមុទយសច្ច របស់​សត្វណា នឹងមិនរលត់ទៅ ទុក្ខសច្ច របស់សត្វនោះ នឹងមិនរលត់ទៅឬ។ សមុទយសច្ច របស់​ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែល​ជាសត្វ នឹងបាន នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នឹងមិនរលត់ទៅ តែទុក្ខសច្ច  របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ សមុទយសច្ច របស់​សត្វ​ទាំងនោះ នឹងមិនរលត់ទៅផង ទុក្ខសច្ច  នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត។

[១៤៣] ទុក្ខសច្ច របស់សត្វណា នឹងមិនរលត់ទៅ មគ្គសច្ច របស់សត្វនោះ នឹងមិនរលត់ទៅឬ។ អើ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនរលត់ទៅ ទុក្ខសច្ច របស់សត្វនោះ នឹងមិនរលត់ទៅឬ។ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈ នៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាន នូវមគ្គ នឹងមិនរលត់ទៅ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ មគ្គសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ទុក្ខសច្ច នឹងមិនរលត់ទៅផង ក្នុង​ភង្គក្ខណៈ នៃចិត្តជាទីបំផុត។

[១៤៤] សមុទយសច្ច របស់សត្វណា  នឹងមិនរលត់ទៅ មគ្គសច្ច របស់សត្វនោះ នឹងមិនរលត់ទៅឬ។ ពួកសត្វ នឹងបាន នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុង​ឧប្បាទក្ខណៈ នៃមគ្គដ៏ប្រសើរ សមុទយសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅ តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ សមុទយសច្ច របស់​ព្រះអរហន្តទាំងឡាយនោះ នឹងមិនរលត់ទៅផង មគ្គសច្ច នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈ នៃមគ្គដ៏ប្រសើរ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនរលត់ទៅ សមុទយសច្ច របស់សត្វនោះ នឹងមិនរលត់ទៅឬ។ ពួកសត្វណា ជាបុថុជ្ជន នឹងមិនបាន នូវមគ្គ មគ្គសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅ តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយនោះ នឹងមិនរលត់ទៅផង សមុទយសច្ច នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈ នៃមគ្គដ៏ប្រសើរ ។

[១៤៥] ទុក្ខសច្ច  នឹងមិនរលត់ទៅ ក្នុងទីណា។ បេ។

[១៤៦] ទុក្ខសច្ច របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ  នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត សមុទយសច្ច របស់​សត្វ​ណា នឹងមិនរលត់ទៅ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងរបស់អសញ្ញសត្វទាំងនោះ ដែលជាសត្វនឹងបាន នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្ត​ណា នឹងមិនរលត់ទៅ ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជា​នឹងមិន​រលត់​ទៅទេ សមុទយសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ទុក្ខសច្ច នឹងមិន​រលត់​ទៅផង ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ក្នុងទីនោះ។

[១៤៧] ទុក្ខសច្ច របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈ នៃមគ្គដ៏ប្រសើរ  និងរបស់ពួកសត្វ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ និងរបស់ពួកសត្វ ដែលកើត​ក្នុង​អបាយ និងរបស់អសញ្ញសត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែទុក្ខសច្ច របស់​សត្វ​ទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ មគ្គសច្ច របស់សត្វទាំងនោះ នឹងមិន​រលត់ទៅផង ទុក្ខសច្ច នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ក្នុងទីនោះ។

[១៤៨] សមុទយសច្ច របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ ពួកសត្វ នឹងបាន នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃមគ្គដ៏ប្រសើរ សមុទយសច្ច  របស់សត្វ​ទាំង​នោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជា​នឹង​មិន​រលត់​ទៅ ក្នុងទីនោះទេ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ និង​របស់​អសញ្ញ​សត្វ​ទាំងនោះ នឹងមិនរលត់ទៅផង មគ្គសច្ច នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈ នៃមគ្គដ៏​ប្រសើរ ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា      សមុទយសច្ច របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ មគ្គសច្ច របស់ពួកសត្វ ដែលកើតក្នុងអបាយ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាន នូវមគ្គ និងមិន​រលត់ទៅ ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ  ក្នុងទីនោះទេ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ និងរបស់អសញ្ញសត្វទាំងនោះ នឹង​មិន​រលត់ទៅផង សមុទយសច្ច  នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈ នៃមគ្គដ៏​ប្រសើរ ក្នុង​ទីនោះ។

[១៤៩] ទុក្ខសច្ច របស់សត្វណា រលត់ទៅ សមុទយសច្ច របស់សត្វនោះ រលត់​ហើយ​ឬ។ អើ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា រលត់ហើយ ទុក្ខសច្ច របស់​សត្វ​នោះ រលត់ទៅឬ។ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ សមុទយសច្ច របស់សត្វ​ទាំង​នោះ រលត់ហើយ ក្នុងឧប្បាទក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈ នៃមគ្គ និង​ផល ក្នុងអរូបភព តែទុក្ខសច្ច របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វទាំងអស់ កាល​ច្យុត សមុទយសច្ច របស់សត្វទាំងនោះ រលត់ហើយផង ទុក្ខសច្ច រលត់ទៅផង ក្នុង​ភង្គក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន។

[១៥០] ទុក្ខសច្ច  របស់សត្វណា រលត់ទៅ មគ្គសច្ច របស់សត្វនោះ រលត់ហើយឬ។ ពួក​សត្វ ដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ កាលច្យុត ទុក្ខសច្ច របស់សត្វទាំងនោះ រលត់ទៅ ក្នុងភង្គក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន តែមគ្គសច្ច របស់សត្វទាំងនោះ មិន​រលត់​ហើយ​ទេ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ កាលច្យុត ទុក្ខសច្ច របស់​សត្វ​ទាំង​នោះ រលត់ទៅផង មគ្គសច្ច រលត់ហើយផង ក្នុងភង្គក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន។ មួយ​យ៉ាង​ទៀត មគ្គសច្ច របស់សត្វណា រលត់ហើយ ទុក្ខសច្ច របស់សត្វនោះ រលត់ទៅឬ។ ពួកសត្វ ដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ កាលចាប់បដិសន្ធិ មគ្គសច្ច របស់សត្វទាំងនោះ រលត់ហើយ ក្នុងឧប្បាទក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈ នៃមគ្គ និងផល ក្នុងអរូបភព តែទុក្ខសច្ច របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វ ដែលជា​អ្នក​ត្រាស់​ដឹង​នូវសច្ចៈ៤ កាលច្យុត មគ្គសច្ច របស់សត្វទាំងនោះ រលត់ហើយផង ទុក្ខសច្ច រលត់​ទៅ​ផង ក្នុងភង្គក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន។

[១៥១] សមុទយសច្ច របស់សត្វណា រលត់ទៅ មគ្គសច្ច របស់សត្វនោះ រលត់​ហើយ​ឬ។ ពួកសត្វ ដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ សមុទយសច្ច របស់សត្វ​ទាំង​នោះ រលត់ទៅ ក្នុងភង្គក្ខណៈ នៃតណ្ហា តែមគ្គសច្ច របស់សត្វទាំងនោះ មិន​រលត់​ហើយ​ទេ ពួកសត្វ ដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ សមុទយសច្ច របស់សត្វទាំងនោះ រលត់​ទៅ​ផង មគ្គសច្ច រលត់ហើយផង ក្នុងភង្គក្ខណៈ នៃតណ្ហា។ មួយយ៉ាងទៀត មគ្គសច្ច របស់​សត្វ​ណា រលត់ហើយ សមុទយសច្ច របស់សត្វនោះ រលត់ទៅឬ។ ពួកសត្វ ដែល​ជា​អ្នក​ត្រាស់​ដឹង នូវសច្ចៈ៤ និងពួកសត្វ ដែលចូលកាន់និរោធ ក្នុងឧប្បាទក្ខណៈ នៃតណ្ហា និង​ក្នុង​កាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ មគ្គសច្ច របស់សត្វទាំងនោះ រលត់​ហើយ តែសមុទយសច្ច របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វ ដែល​ជាអ្នក​ត្រាស់​ដឹង នូវសច្ចៈ៤ មគ្គសច្ច របស់សត្វទាំងនោះ រលត់ហើយផង សមុទយសច្ច រលត់ទៅផង ក្នុងភង្គក្ខណៈ នៃតណ្ហា។

[១៥២] ទុក្ខសច្ច រលត់ទៅ ក្នុងទីណា។ បេ។

[១៥៣] ទុក្ខសច្ច របស់សត្វណា រលត់ទៅ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ រលត់ហើយ ក្នុងទីនោះឬ។ ទុក្ខសច្ច របស់ពួកសុទ្ធាវាសសត្វ និងរបស់សត្វទាំងនោះ កាល​ច្យុត ចាកអសញ្ញសត្វ ក្នុងភង្គក្ខណៈ នៃឧប្បត្តិចិត្ត រលត់ទៅ ក្នុងទីនោះ តែសមុទយសច្ច របស់​សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ កាលច្យុត ចាក​ចតុវោការភព និងបញ្ចវោការភព ទុក្ខសច្ច របស់សត្វទាំងនោះ រលត់ទៅផង សមុទយ​សច្ច រលត់ហើយផង ក្នុងភង្គក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន ក្នុងទីនោះ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា រលត់ហើយ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ រលត់ទៅ ក្នុង​ទីនោះឬ។ ពួកសត្វ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព សមុទយសច្ច របស់សត្វទាំងនោះ រលត់ហើយ ក្នុងឧប្បាទក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈ នៃ​មគ្គ និងផល ក្នុងអរូបភព ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុង​ទី​នោះទេ ពួកសត្វ កាលច្យុត ចាកចតុវោការភព និងបញ្ចវោការភព សមុទយសច្ច របស់​សត្វ​ទាំងនោះ រលត់ហើយផង ទុក្ខសច្ច រលត់ទៅផង ក្នុងភង្គក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន ក្នុង​ទីនោះ។

[១៥៤] ទុក្ខសច្ច របស់សត្វណា រលត់ទៅ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ រលត់​ហើយ ក្នុងទីនោះឬ។ ទុក្ខសច្ច របស់ពួកសុទ្ធាវាសសត្វ និងរបស់ពួកសត្វ ដែល​ជាអ្នក​មិន​ទាន់​ត្រាស់ដឹង នូវសច្ចៈ៤ កាលច្យុត ក្នុងភង្គក្ខណៈ នៃឧប្បត្តិចិត្ត និង​របស់​ពួក​សត្វ​ទាំង​នោះ កាលច្យុត ចាកអសញ្ញសត្វ ក្នុងភង្គក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន រលត់ទៅ ក្នុងទីនោះ តែ​មគ្គសច្ច របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វ ដែល​ជាអ្នក​ត្រាស់​ដឹង​ នូវសច្ចៈ៤ កាលច្យុត ទុក្ខសច្ច របស់សត្វទាំងនោះ រលត់ទៅផង មគ្គសច្ច រលត់​ហើយ​ផង ក្នុងភង្គក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់​សត្វ​ណា រលត់ហើយ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ រលត់ទៅ ក្នុងទីនោះឬ។ ពួកសត្វ ដែល​ជាអ្នកត្រាស់ដឹង នូវសច្ចៈ៤ កាលចាប់បដិសន្ធិ មគ្គសច្ច របស់សត្វទាំងនោះ រលត់​ហើយ ក្នុងឧប្បាទក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈ នៃមគ្គ និងផល ក្នុង​អរូបភព ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ ដែល​ជាអ្នកត្រាស់ដឹង នូវសច្ចៈ៤ កាលច្យុត មគ្គសច្ច របស់សត្វទាំងនោះ រលត់ហើយផង ទុក្ខសច្ច រលត់ទៅផង ក្នុងភង្គក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន ក្នុងទីនោះ។

[១៥៥] សមុទយសច្ច របស់សត្វណា រលត់ទៅ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ រលត់ហើយ ក្នុងទីនោះឬ។ ពួកសត្វ ដែលជាអ្នកមិនទាន់ត្រាស់ដឹង នូវសច្ចៈ៤ ក្នុង​ភង្គក្ខណៈ នៃតណ្ហា សមុទយសច្ច របស់សត្វទាំងនោះ រលត់ទៅ ក្នុងទីនោះ តែមគ្គសច្ច របស់​សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វ ដែល​ជាអ្នក​ត្រាស់​ដឹង នូវ​សច្ចៈ៤ ក្នុងភង្គក្ខណៈ នៃតណ្ហា សមុទយសច្ច របស់សត្វទាំងនោះ រលត់ទៅផង មគ្គសច្ច រលត់​ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា រលត់ហើយ ក្នុង​ទី​ណា សមុទយសច្ច របស់សត្វនោះ រលត់ទៅ ក្នុងទីនោះឬ។ ពួកសត្វ ដែល​ជាអ្នក​ត្រាស់​ដឹង នូវសច្ចៈ៤ ក្នុងឧប្បាទក្ខណៈ នៃតណ្ហា និងក្នុង​កាលដែលចិត្តប្រាសចាកតណ្ហា កំពុង​ប្រព្រឹត្ត​ទៅ មគ្គសច្ច របស់សត្វទាំងនោះ រលត់ហើយ ក្នុងទីនោះ តែសមុទយសច្ច របស់​សត្វ​ទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ ដែលជាអ្នកត្រាស់ដឹង នូវសច្ចៈ៤ ក្នុងភង្គក្ខណៈ នៃតណ្ហា មគ្គសច្ច របស់សត្វទាំងនោះ រលត់ហើយផង សមុទយសច្ច រលត់​ទៅផង ក្នុងទីនោះ។

[១៥៦] ទុក្ខសច្ច របស់សត្វណា មិនរលត់ទៅ សមុទយសច្ច របស់សត្វនោះ មិន​រលត់​ហើយឬ។ រលត់ហើយ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា មិន​រលត់​ហើយ ទុក្ខសច្ច របស់សត្វនោះ មិនរលត់ទៅឬ។ មិនមានទេ។

[១៥៧] ទុក្ខសច្ច របស់សត្វណា មិនរលត់ទៅ មគ្គសច្ច របស់សត្វនោះ មិន​រលត់​ហើយ​ឬ។ ពួកសត្វ ដែលជាអ្នកត្រាស់ដឹង នូវសច្ចៈ៤ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈ នៃ​ចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈ នៃមគ្គ និងផល ក្នុងអរូបភព ទុក្ខសច្ច របស់​សត្វ​ទាំង​នោះ មិនរលត់ទៅ តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយទេ ពួក​សត្វ ដែលជាអ្នកមិនទាន់ត្រាស់ដឹង នូវសច្ចៈ៤ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈ នៃ​ចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ មិនរលត់ទៅផង មគ្គសច្ច មិន​រលត់​ហើយផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា មិនរលត់ហើយ ទុក្ខសច្ច របស់​សត្វ​នោះ មិនរលត់ទៅឬ។ ពួកសត្វ ដែលជាអ្នកមិនទាន់ត្រាស់ដឹង នូវសច្ចៈ៤ កាលច្យុត ក្នុង​ភង្គក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន មគ្គសច្ច របស់សត្វទាំងនោះ មិនរលត់ហើយ តែទុក្ខសច្ច របស់​សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វ ដែលជាអ្នក​មិនទាន់​ត្រាស់​ដឹង នូវសច្ចៈ៤ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន មគ្គសច្ច របស់​សត្វ​ទាំង​នោះ មិនរលត់ហើយផង ទុក្ខសច្ច មិនរលត់ទៅផង។

[១៥៨] សមុទយសច្ច របស់សត្វណា មិនរលត់ទៅ មគ្គសច្ច របស់សត្វនោះ មិន​រលត់​ហើយឬ។ ពួកសត្វ ដែលជាអ្នកត្រាស់ដឹង នូវសច្ចៈ៤ ក្នុងឧប្បាទក្ខណៈ នៃតណ្ហា និង​ពួកសត្វ ដែលចូលកាន់និរោធ ក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ សមុទយសច្ច របស់សត្វទាំងនោះ មិនរលត់ទៅ តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែន​ជា​មិនរលត់ហើយទេ ពួកសត្វ ដែលជាអ្នកមិនទាន់ត្រាស់ដឹង នូវសច្ចៈ៤ ក្នុង​ឧប្បាទក្ខណៈ នៃតណ្ហា និងពួកអសញ្ញសត្វ ក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុង​ប្រព្រឹត្ត​ទៅ សមុទយសច្ច របស់សត្វទាំងនោះ មិនរលត់ទៅផង មគ្គសច្ច មិន​រលត់​ហើយ​ផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា មិនរលត់ហើយ សមុទយសច្ច របស់​សត្វ​នោះ មិនរលត់ទៅឬ។ ពួកសត្វ ដែលជាអ្នកមិនទាន់ត្រាស់ដឹង នូវសច្ចៈ៤ ក្នុងភង្គក្ខណៈ នៃ​តណ្ហា មគ្គសច្ច របស់សត្វទាំងនោះ មិនរលត់ហើយ តែសមុទយសច្ច របស់​សត្វ​ទាំង​នោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វ ដែលជាអ្នកមិនទាន់ត្រាស់ដឹង នូវសច្ចៈ៤  ក្នុង​ឧប្បាទក្ខណៈ នៃតណ្ហា និងពួកអសញ្ញសត្វ ក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុង​ប្រព្រឹត្ត​ទៅ មគ្គសច្ច របស់សត្វទាំងនោះ មិនរលត់ហើយផង សមុទយសច្ច មិន​រលត់​ទៅ​ផង។

[១៥៩] ទុក្ខសច្ច មិនរលត់ទៅ ក្នុងទីណា។ បេ។

[១៦០] ទុក្ខសច្ច របស់សត្វណា មិនរលត់ទៅ ក្នុងទីណា សមុទយសច្ច របស់​សត្វ​នោះ មិនរលត់ហើយ ក្នុងទីនោះឬ។ ពួកសត្វ កាលចូលទៅ កាន់ចតុវោការភព និង​បញ្ចវោការភព ក្នុងឧប្បាទក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈ នៃមគ្គ និងផល ក្នុង​អរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ​។ តែសមុទយសច្ច របស់​សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ពួកសុទ្ធាវាសសត្វ និង​ពួក​សត្វ កាលចូលទៅ កាន់អសញ្ញសត្វ ក្នុងឧប្បាទក្ខណៈ នៃឧប្បត្តិចិត្ត ទុក្ខសច្ច របស់​សត្វ​ទាំង​នោះ មិនរលត់ទៅផង សមុទយសច្ច មិនរលត់ហើយផង ក្នុងទីនោះ។ មួយ​យ៉ាង​ទៀត សមុទយសច្ច របស់សត្វណា មិនរលត់ហើយ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិន​រលត់ទៅ ក្នុងទីនោះឬ។ ពួកសុទ្ធាវាសសត្វ និងពួកសត្វ កាលច្យុត ចាកអសញ្ញសត្វ ក្នុង​ភង្គក្ខណៈ នៃឧប្បត្តិចិត្ត សមុទយសច្ច របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុង​ទី​នោះ​ទេ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ ពួក​សុទ្ធាវាសសត្វ និងពួកសត្វ កាលចូលទៅ កាន់អសញ្ញសត្វ ក្នុងឧប្បាទក្ខណៈ នៃ​ឧប្បត្តិចិត្ត សមុទយសច្ច របស់សត្វទាំងនោះ មិនរលត់ហើយផង ទុក្ខសច្ច មិន​រលត់​ទៅ​ផង ក្នុងទីនោះ។

[១៦១] ទុក្ខសច្ច របស់សត្វណា មិនរលត់ទៅ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ មិន​រលត់ហើយ ក្នុងទីនោះឬ។ ពួកសត្វ ដែលជាអ្នកត្រាស់ដឹង នូវសច្ចៈ៤ កាល​ចាប់​បដិសន្ធិ ក្នុងឧប្បាទក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈ នៃមគ្គ និងផល ក្នុង​អរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ តែមគ្គសច្ច របស់​សត្វ​ទាំង​នោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ទុក្ខសច្ច របស់ពួកសុទ្ធាវាសសត្វ ក្នុង​ឧប្បាទក្ខណៈ នៃឧប្បតិ្តចិត្ត និងរបស់ពួកសត្វ ដែលជាអ្នកមិនទាន់ត្រាស់ដឹង នូវសច្ចៈ៤ កាល​ចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន និងរបស់សត្វទាំងនោះ កាល​ចូល​ទៅកាន់អសញ្ញសត្វ មិនរលត់ទៅផង មគ្គសច្ច មិនរលត់ហើយផង ក្នុងទីនោះ។ មួយ​យ៉ាង​ទៀត មគ្គសច្ច របស់សត្វណា មិនរលត់ហើយ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិន​រលត់ទៅ ក្នុងទីនោះឬ។ មគ្គសច្ច របស់ពួកសុទ្ធាវាសសត្វ ក្នុងភង្គក្ខណៈ នៃឧប្បតិ្តចិត្ត និង​របស់ពួកសត្វ ដែលជាអ្នកមិនទាន់ត្រាស់ដឹង នូវសច្ចៈ៤ កាលច្យុត និង​របស់​សត្វ​ទាំង​នោះ កាលច្យុត ចាកអសញ្ញសត្វ ក្នុងភង្គក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន មិនរលត់ហើយ ក្នុង​ទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ មគ្គសច្ច របស់​ពួកសុទ្ធាវាសសត្វ ក្នុងឧប្បាទក្ខណៈ នៃឧប្បតិ្តចិត្ត និងរបស់ពួកសត្វ ដែល​ជាអ្នក​មិន​ទាន់ត្រាស់ដឹង នូវសច្ចៈ៤ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន និង​របស់សត្វទាំងនោះ កាលចូលទៅកាន់អសញ្ញសត្វ មិនរលត់ហើយផង ទុក្ខសច្ច មិន​រលត់​ទៅផង ក្នុងទីនោះ។

[១៦២] សមុទយសច្ច របស់សត្វណា មិនរលត់ទៅ ក្នុងទីណា មគ្គសច្ច របស់​សត្វ​នោះ មិនរលត់ហើយ ក្នុងទីនោះឬ។ ពួកសត្វ ដែលជាអ្នកត្រាស់ដឹង នូវសច្ចៈ៤ ក្នុង​ឧប្បាទក្ខណៈ នៃតណ្ហា និងក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ សមុទយ​សច្ច របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ តែមគ្គសច្ច របស់​សត្វ​ទាំង​នោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ចិត្តទី២ របស់ពួកសុទ្ធាវាសសត្វ កំពុង​ប្រព្រឹត្ត​ទៅ និងពួកសត្វ ដែលជាអ្នកមិនទាន់ត្រាស់ដឹង នូវសច្ចៈ៤ ក្នុងឧប្បាទក្ខណៈ នៃ​តណ្ហា និងក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ និងពួកអសញ្ញសត្វ  សមុទយសច្ច របស់សត្វទាំងនោះ មិនរលត់ទៅផង មគ្គសច្ច មិនរលត់ហើយផង ក្នុង​ទី​នោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា មិនរលត់ហើយ ក្នុងទីណា សមុទយសច្ច របស់​សត្វនោះ មិនរលត់ទៅ ក្នុងទីនោះឬ។ ពួកសត្វ ដែលជាអ្នក​មិនទាន់​ត្រាស់ដឹង នូវ​សច្ចៈ​៤ ក្នុងភង្គក្ខណៈ នៃតណ្ហា មគ្គសច្ច របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុង​ទីនោះ តែ​សមុទយសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ ចិត្តទី២ របស់​ពួក​សុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ និងពួកសត្វ ដែលជាអ្នកមិនទាន់ត្រាស់ដឹង នូវ​សច្ចៈ​៤ ក្នុងឧប្បាទក្ខណៈ នៃតណ្ហា និងក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ និង​ពួកអសញ្ញសត្វ មគ្គសច្ច របស់សត្វទាំងនោះ មិនរលត់ហើយផង សមុទយសច្ច មិន​រលត់​ទៅផង ក្នុងទីនោះ។

[១៦៣] ទុក្ខសច្ច របស់សត្វណា រលត់ទៅ សមុទយសច្ច របស់សត្វនោះ នឹងរលត់ទៅឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈ នៃមគ្គដ៏ប្រសើរ និង​របស់សត្វទាំងនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់ នៃចិត្តណា ក្នុង​ភង្គក្ខណៈ នៃចិត្ត ក្នុងភង្គក្ខណៈ នៃចិត្តនោះ  រលត់ទៅ តែសមុទយសច្ច របស់សត្វ​ទាំង​នោះ នឹងមិនរលត់ទៅទេ ពួកសត្វ ក្រៅនេះ កាលច្យុត ក្នុងភង្គក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខ​សច្ច របស់សត្វទាំងនោះ រលត់ទៅផង សមុទយសច្ច នឹងរលត់ទៅផង។ មួយយ៉ាង​ទៀត  សមុទយសច្ច របស់សត្វណា នឹងរលត់ទៅ ទុក្ខសច្ច របស់សត្វនោះ រលត់ទៅឬ។ ពួក​សត្វទាំងអស់ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុង​ភង្គក្ខណៈ នៃមគ្គ និងផល ក្នុងអរូបភព សមុទយសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វទាំងអស់ កាលច្យុត ក្នុង​ភង្គក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន សមុទយសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅផង ទុក្ខសច្ច រលត់ទៅផង។

[១៦៤] ទុក្ខសច្ច របស់សត្វណា រលត់ទៅ មគ្គសច្ច របស់សត្វនោះ នឹងរលត់ទៅឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈ នៃមគ្គដ៏ប្រសើរ  និងរបស់សត្វ​ទាំង​នោះៗ ដែលជាបុថុជ្ជន នឹងបាន នូវមគ្គ ក្នុងភង្គក្ខណៈ នៃចិត្ត កាលច្យុត ក្នុង​ភង្គក្ខណៈ​នៃចិត្ត ក្នុងបច្ចុប្បន្ន រលត់ទៅ តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ពួកសត្វ នឹងបាន នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់ នៃចិត្តណា ឬក៏ ពួកសត្វដទៃណា នឹងបាន នូវមគ្គ ក្នុងភង្គក្ខណៈ នៃចិត្តនោះ ពួកសត្វនោះ កាលច្យុត ក្នុងភង្គក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ រលត់ទៅផង  មគ្គសច្ច នឹងរលត់ទៅផង។ មួយ​យ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងរលត់ទៅ ទុក្ខសច្ច របស់សត្វនោះ រលត់ទៅឬ។ ពួកសត្វ នឹងបាន នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់ នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃមគ្គ​ដ៏ប្រសើរ  ឬក៏ ពួកសត្វដទៃណា នឹងបាន នូវមគ្គ ក្នុងឧប្បាទក្ខណៈ នៃចិត្តនោះ ពួក​សត្វ​នោះ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុង​ភង្គក្ខណៈ នៃមគ្គ និងផល ក្នុងអរូបភព មគ្គសច្ច របស់សត្វទាំងនោះ និងរលត់ទៅ តែទុក្ខសច្ច របស់សត្វ​ទាំងនោះ មិនរលត់ទៅទេ ពួកសត្វ នឹងបាន នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់ នៃចិត្តណា ឬក៏ ពួកសត្វដទៃណា នឹងបាន នូវមគ្គ ក្នុងភង្គក្ខណៈនៃចិត្តនោះ ពួកសត្វនោះ កាលច្យុត ក្នុង​ភង្គក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន មគ្គសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅផង ទុក្ខសច្ច រលត់ទៅផង ​។

[១៦៥] សមុទយសច្ច របស់សត្វណា រលត់ទៅ មគ្គសច្ច របស់សត្វនោះ នឹង​រលត់​ទៅ​ឬ។ ពួកសត្វណាជាបុថុជ្ជន នឹងមិនបាន នូវមគ្គ សមុទយសច្ច របស់សត្វនោះៗ រលត់​ទៅ ក្នុងភង្គក្ខណៈ នៃតណ្ហា តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ពួកសត្វ​ណា នឹងបាននូវមគ្គ សមុទយសច្ច របស់សត្វនោះៗ រលត់ទៅផង មគ្គសច្ច នឹង​រលត់​ទៅ​ផង ក្នុងភង្គក្ខណៈ នៃតណ្ហា ​។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងរលត់ទៅ      សមុទយសច្ច របស់សត្វនោះ រលត់ទៅឬ។ ពួកសត្វ នឹងបាន នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់ នៃ​ចិត្តណា ក្នុងឧប្បាទក្ខណៈ នៃមគ្គដ៏ប្រសើរ  ឬក៏ ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈ នៃចិត្តនោះ មគ្គសច្ច របស់សត្វទាំងនោះ ក្នុងឧប្បាទក្ខណៈ នៃតណ្ហា និងរបស់ពួកសត្វ ដែលចូលកាន់និរោធ ក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្ត​ទៅ និងរបស់ពួកអសញ្ញសត្វនោះ នឹងរលត់ទៅ តែសមុទយសច្ច របស់សត្វទាំងនោះ មិន​រលត់ទៅទេ ពួកសត្វណា នឹងបាន នូវមគ្គ មគ្គសច្ច របស់សត្វនោះៗ នឹងរលត់ផង សមុទយ​សច្ច រលត់ទៅផង ក្នុងភង្គក្ខណៈនៃតណ្ហា។

[១៦៦] ទុក្ខសច្ច រលត់ទៅ ក្នុងទីណា។ បេ។

[១៦៧] ទុក្ខសច្ច របស់សត្វណា រលត់ទៅ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ នឹង​រលត់ទៅ ក្នុងទីនោះឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈ​ នៃមគ្គ​ដ៏​ប្រសើរ  និងរបស់សត្វទាំងនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់ នៃ​ចិត្ត​ណា ក្នុងភង្គក្ខណៈនៃចិត្ត កាលច្យុត ចាញអសញ្ញសត្វ ក្នុងភង្គក្ខណៈ នៃចិត្តនោះ រលត់​ទៅ ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ​ក្រៅនេះ កាលច្យុត ចាកចតុវោការភព និងបញ្ចវោការភព ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន  ទុក្ខសច្ច របស់សត្វទាំងនោះ រលត់ទៅផង សមុទយសច្ច នឹងរលត់ទៅផង ក្នុង​ទីនោះ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ រលត់ទៅ ក្នុងទីនោះឬ។ ពួកសត្វ កាលចូលទៅកាន់ ចតុវោការភព និងបញ្ចវោការភព ក្នុងឧប្បាទក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុង​ភង្គក្ខណៈ នៃមគ្គ និងផល ក្នុងអរូបភព សមុទយសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅ ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលច្យុត ចាកចតុវោការភព និងបញ្ចវោការភព ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន សមុទយសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅផង ទុក្ខសច្ច រលត់ទៅផង ក្នុងទីនោះ។

[១៦៨] ទុក្ខសច្ច របស់សត្វណា រលត់ទៅ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈ នៃមគ្គ​ដ៏​ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាន នូវមគ្គ ក្នុងភង្គក្ខណៈនៃចិត្ត កាលច្យុត និងរបស់ពួកសត្វទាំងនោះ កាលច្យុត ចាកអបាយ និងចាកអសញ្ញសត្វ ក្នុង​ភង្គក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន រលត់ទៅ ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ នឹង​មិន​រលត់ទៅ ក្នុងទីនោះទេ ពួកសត្វនឹងបាន នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់ នៃចិត្តណា ក្នុង​ភង្គក្ខណៈនៃមគ្គ ក្នុងបញ្ចវោការភព ឬក៏ ពួកសត្វដទៃណា នឹងបាន នូវមគ្គ ក្នុង​ភង្គក្ខណៈ នៃចិត្តនោះ ពួកសត្វនោះ កាលច្យុត ក្នុងភង្គក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ រលត់ទៅផង  មគ្គសច្ច នឹងរលត់ទៅផង ក្នុងទីនោះ។ មួយ​យ៉ាង​ទៀត មគ្គសច្ច របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ រលត់​ទៅ ក្នុងទីនោះឬ។ ពួកសត្វណា នឹងបាន នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់ នៃចិត្តណា ក្នុង​ឧ​ប្បាទក្ខណៈ នៃមគ្គដ៏ប្រសើរ ឬក៏ ពួកសត្វដទៃណា នឹងបាននូវមគ្គ  ក្នុង​ឧប្បាទក្ខណៈ នៃចិត្តនោះ ពួកសត្វនោះ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព មគ្គសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅ ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ នឹងបាន នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់ នៃចិត្តណា ក្នុងភង្គក្ខណៈនៃមគ្គ ក្នុង​បញ្ចវោការភព ឬក៏ ពួកសត្វដទៃណា នឹងបាន នូវមគ្គ ក្នុងភង្គក្ខណៈ នៃចិត្តនោះ ពួកសត្វនោះ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន មគ្គសច្ច របស់សត្វទាំងនោះ នឹងរលត់​ទៅផង ទុក្ខសច្ច រលត់ទៅផង ក្នុងទីនោះ ​។

[១៦៩] សមុទយសច្ច របស់សត្វណា រលត់ទៅ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ សមុទយសច្ច របស់ពួកសត្វ ដែលកើតក្នុងអបាយ និងរបស់សត្វនោះៗ ដែលជាបុថុជ្ជន នឹងមិនបាន នូវមគ្គ ក្នុងភង្គក្ខណៈនៃតណ្ហា រលត់​ទៅ ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ​ណា នឹងបាននូវមគ្គ សមុទយសច្ច របស់សត្វនោះៗ រលត់ទៅផង មគ្គសច្ច នឹងរលត់​ទៅ​ផង ក្នុងភង្គក្ខណៈ នៃតណ្ហា ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ រលត់ទៅ ក្នុងទីនោះឬ។ ពួកសត្វ នឹងបាន នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់ នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃមគ្គដ៏ប្រសើរ ឬក៏ ពួកសត្វដទៃណា នឹងបាន នូវមគ្គ ក្នុងឧប្បាទក្ខណៈ នៃចិត្តនោះ មគ្គសច្ច របស់សត្វនោះៗ នឹងរលត់ទៅ ក្នុងឧប្បាទក្ខណៈ នៃតណ្ហា និងក្នុងកាល​ដែល​ចិត្ត​ប្រាស​ចាក​តណ្ហា កំពុងប្រព្រឹត្តទៅ ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វណា នឹងបាននូវមគ្គ មគ្គសច្ច របស់សត្វនោះៗ នឹងរលត់ទៅផង សមុទយសច្ច រលត់ទៅផង ក្នុងភង្គក្ខណៈ នៃតណ្ហា ក្នុងទីនោះ។

[១៧០] ទុក្ខសច្ច របស់សត្វណា មិនរលត់ទៅ សមុទយសច្ច របស់សត្វនោះ នឹងមិនរលត់ទៅឬ។ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈ នៃមគ្គ និងផល ក្នុងអរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ មិនរលត់ទៅ តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទេ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងឧប្បាទក្ខណៈ នៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាសត្វនឹងបាន នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់ នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃចិត្ត ក្នុងឧប្បាទក្ខណៈ នៃចិត្តនោះ និងក្នុងភង្គក្ខណៈ នៃមគ្គ និងផល ក្នុងអរូបភព មិនរលត់ទៅផង សមុទយសច្ច នឹងមិនរលត់ទៅផង។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងមិនរលត់ទៅ ទុក្ខសច្ច របស់សត្វនោះ មិនរលត់ទៅឬ។ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈ នៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែល​ជា​សត្វនឹងបាន នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃចិត្ត ក្នុង​ភង្គក្ខណៈ នៃចិត្តនោះ នឹងមិនរលត់ទៅ តែទុក្ខសច្ច របស់សត្វទាំងនោះ មិន​មែន​ជា​មិន​រលត់​ទៅទេ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងឧប្បាទក្ខណៈ នៃមគ្គដ៏ប្រសើរ និង​របស់សត្វទាំងនោះ ដែលជាសត្វនឹងបាន នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃចិត្ត ក្នុងឧប្បាទក្ខណៈ នៃចិត្តនោះ និងក្នុងភង្គក្ខណៈ នៃមគ្គ និង​ផល ក្នុងអរូបភព នឹងមិនរលត់ទៅផង ទុក្ខសច្ច មិនរលត់ទៅផង។

[១៧១] ទុក្ខសច្ច របស់សត្វណា មិនរលត់ទៅ មគ្គសច្ច របស់សត្វនោះ នឹងមិន​រលត់ទៅឬ។ ពួកសត្វ នឹងបាន នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់ នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃមគ្គដ៏ប្រសើរ ឬក៏ ពួកសត្វណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈ នៃចិត្តនោះ ពួកសត្វ​នោះ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈ នៃមគ្គ និងផល ក្នុងអរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ មិនរលត់ទៅ តែមគ្គសច្ច របស់សត្វ​ទាំង​នោះ មិនមែនជានឹងមិនរលត់ទៅទេ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ និងរបស់​សត្វ​នោះៗ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងឧប្បាទក្ខណៈ នៃចិត្ត កាលចាប់​បដិសន្ធិ ក្នុងឧប្បាទក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈ នៃមគ្គ និងផល ក្នុងអរូបភព មិនរលត់ទៅផង មគ្គសច្ច នឹងមិនរលត់ទៅផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនរលត់ទៅ ទុក្ខសច្ច របស់សត្វនោះ មិនរលត់ទៅឬ។ មគ្គសច្ច របស់​ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈ នៃមគ្គដ៏ប្រសើរ និងរបស់សត្វនោះៗ ដែលជា​បុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងភង្គក្ខណៈនៃចិត្ត កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុង​បច្ចុប្បន្ន នឹងមិនរលត់ទៅ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ និងរបស់សត្វនោះៗ ដែលជាបុថុជ្ជន នឹងមិនបាន នូវមគ្គ ក្នុងឧប្បាទក្ខណៈ នៃចិត្ត កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន និង​ក្នុងភង្គក្ខណៈ នៃមគ្គ និងផល ក្នុងអរូបភព នឹងមិនរលត់ទៅផង ទុក្ខសច្ច មិនរលត់​ទៅផង។

[១៧២] សមុទយសច្ច របស់សត្វណា មិនរលត់ទៅ មគ្គសច្ច របស់សត្វនោះ នឹង​មិនរលត់ទៅឬ។ ពួកសត្វ នឹងបាន នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុង​ឧប្បាទក្ខណៈ នៃមគ្គដ៏ប្រសើរ ឬក៏ ពួកសត្វដទៃណា នឹងបាន នូវមគ្គ ក្នុង​ឧប្បាទក្ខណៈ នៃចិត្តនោះ សមុទយសច្ច របស់សត្វទាំងនោះ ក្នុងឧប្បាទក្ខណៈ នៃតណ្ហា និងរបស់​ពួកសត្វ ដែលចូលកាន់និរោធ ក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ និង​របស់ពួកអសញ្ញសត្វទាំងនោះ មិនរលត់ទៅ តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជា​នឹងមិនរលត់ទៅទេ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈ នៃមគ្គ​ដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាន នូវមគ្គ ក្នុងឧប្បាទក្ខណៈ នៃតណ្ហា និងរបស់ពួកសត្វ ដែលចូលកាន់និរោធ ក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ និងរបស់អសញ្ញសត្វទាំងនោះ មិនរលត់ទៅផង មគ្គសច្ច នឹងមិន​រលត់​ទៅផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនរលត់ទៅ សមុទយសច្ច របស់​សត្វនោះ នឹងមិនរលត់ទៅឬ។ ពួកសត្វណា ជាបុថុជ្ជន នឹងមិនបាន នូវមគ្គ  មគ្គសច្ច របស់សត្វនោះៗ នឹងមិនរលត់ទៅ ក្នុងភង្គក្ខណៈ នៃតណ្ហា តែសមុទយសច្ច របស់សត្វ​ទាំង​នោះ មិនមែនជាមិនរលត់ទៅទេ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈ នៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាន នូវមគ្គ ក្នុង​ឧប្បាទក្ខណៈ នៃតណ្ហា និងរបស់ពួកសត្វ ដែលចូលកាន់និរោធ ក្នុងកាលដែល​ចិត្តប្រាស​ចាក​តណ្ហា កំពុងប្រព្រឹត្តទៅ និងរបស់អសញ្ញសត្វទាំងនោះ នឹងមិនរលត់ទៅផង សមុទយសច្ច មិនរលត់ទៅផង។

[១៧៣] ទុក្ខសច្ច មិនរលត់ទៅ ក្នុងទីណា។ បេ។

[១៧៤] ទុក្ខសច្ច របស់សត្វណា មិនរលត់ទៅ ក្នុងទីណា សមុទយសច្ច របស់សត្វ​នោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ ពួកសត្វ កាលចូលទៅកាន់ចតុវោការភព និង​បញ្ចវោការភព ក្នុងឧប្បាទក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈ នៃមគ្គនិងផល ក្នុងអរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ទុក្ខសច្ច របស់​ព្រះអរហន្ត​ទាំងឡាយ ក្នុងឧប្បាទក្ខណៈ នៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាសត្វ​នឹង​បាន នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់ នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃចិត្ត កាលចូលទៅកាន់ អសញ្ញសត្វ ក្នុងឧប្បាទក្ខណៈ នៃចិត្តនោះ និងក្នុងភង្គក្ខណៈ នៃមគ្គនិងផល ក្នុងអរូបភព មិនរលត់ទៅផង សមុទយសច្ច នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះដែរឬ។ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈ នៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាសត្វនឹងបាន នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់ នៃចិត្តណា ក្នុងភង្គក្ខណៈនៃចិត្ត កាលច្យុត ចាកអសញ្ញសត្វ ក្នុងភង្គក្ខណៈ នៃចិត្តនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងឧប្បាទក្ខណៈ នៃមគ្គដ៏​ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាសត្វនឹងបាន នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់ នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃចិត្ត កាលចូលទៅ កាន់អសញ្ញសត្វ ក្នុងឧប្បាទក្ខណៈ នៃចិត្តនោះ និងក្នុងភង្គក្ខណៈ នៃមគ្គនិងផល ក្នុងអរូបភព នឹងរលត់ទៅផង ទុក្ខសច្ច មិនរលត់ទៅផង ក្នុងទីនោះ។

[១៧៥] ទុក្ខសច្ច របស់សត្វណា មិនរលត់ទៅ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ ពួកសត្វ នឹងបាន នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់ នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃមគ្គដ៏ប្រសើរ ក្នុងបញ្ចវោការភព   ឬក៏ ពួកសត្វដទៃណា នឹងបាន នូវមគ្គ ក្នុងឧប្បាទក្ខណៈ នៃចិត្តនោះ ពួកសត្វនោះ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈ នៃមគ្គនិងផល ក្នុងអរូបភព ទុក្ខសច្ច របស់សត្វ​ទាំង​នោះ មិនរលត់ទៅ ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជា​នឹងមិន​រលត់ទៅ ក្នុងទីនោះទេ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងឧប្បាទក្ខណៈ នៃចិត្ត កាលចាប់បដិសន្ធិ និងរបស់​ពួកសត្វទាំងនោះ កានចូលទៅកាន់អបាយ និងអសញ្ញសត្វ ក្នុងឧប្បាទក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈ នៃមគ្គនិងផល ក្នុងអរូបភព មិនរលត់ទៅផង មគ្គសច្ច នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិន​រលត់ទៅ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះឬ។ មគ្គសច្ច របស់​ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈ នៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជា​បុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងភង្គក្ខណៈ នៃចិត្ត កាលច្យុត និងរបស់ពួកសត្វ កាលច្យុត ចាកអបាយ និងអសញ្ញសត្វ ក្នុងភង្គក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន នឹងមិនរលត់ទៅ ក្នុងទី​នោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ មគ្គសច្ច របស់​ព្រះអរហន្តទាំងឡាយ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងឧប្បាទក្ខណៈ នៃចិត្ត កាលចាប់បដិសន្ធិ និងរបស់ពួកសត្វទាំងនោះ កាលចូលទៅ កាន់អបាយ និងអសញ្ញសត្វ ក្នុងឧប្បាទក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈ នៃមគ្គ និងផល ក្នុងអរូបភព នឹងមិនរលត់ទៅផង ទុក្ខសច្ច មិនរលត់ទៅផង ក្នុងទីនោះ។

[១៧៦] សមុទយសច្ច របស់សត្វណា មិនរលត់ទៅ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ ពួកសត្វ នឹងបាន នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់ នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃមគ្គដ៏ប្រសើរ ឬក៏ ពួកសត្វដទៃណា នឹងបាន នូវមគ្គ ក្នុងឧប្បាទក្ខណៈ នៃចិត្តនោះ សមុទយសច្ច របស់សត្វនោះៗ ក្នុងឧប្បាទក្ខណៈ នៃតណ្ហា និងក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ មិនរលត់ទៅ ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ សមុទយ​សច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈ នៃមគ្គដ៏ប្រសើរ និងរបស់​ពួកសត្វ​ទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងឧប្បាទក្ខណៈ នៃតណ្ហា និង​ក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ និងរបស់ពួកអសញ្ញសត្វទាំងនោះ មិនរលត់ទៅផង មគ្គសច្ច នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះឬ។ មគ្គសច្ច របស់ពួកសត្វ ដែលកើតក្នុងអបាយ និងរបស់សត្វនោះៗ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងភង្គក្ខណៈ នៃតណ្ហា នឹងមិនរលត់ទៅ ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ មគ្គសច្ច របស់​ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈ នៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែល​ជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងឧប្បាទក្ខណៈ នៃតណ្ហា និងក្នុងកាល​ដែលចិត្ត​ប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ និងរបស់ពួកអសញ្ញសត្វនោះ នឹងមិនរលត់ទៅផង សមុទយសច្ច មិនរលត់ទៅផង ក្នុងទីនោះ។

[១៧៧] ទុក្ខសច្ច របស់សត្វណា រលត់ហើយ សមុទយសច្ច របស់សត្វនោះ នឹងរលត់​ទៅឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកប ដោយមគ្គដ៏ប្រសើរ និង​របស់សត្វទាំងនោះ ដែលជាសត្វនឹងបាន នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា រលត់ហើយ តែសមុទយសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ទុក្ខសច្ច របស់​សត្វ​ទាំងនោះ ក្រៅនេះ រលត់ហើយផង សមុទយសច្ច នឹងរលត់ទៅផង។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា។ បេ។ អើ។

[១៧៨] ទុក្ខសច្ច របស់សត្វណា រលត់ហើយ មគ្គសច្ច របស់សត្វនោះ នឹងរលត់​ទៅដែរឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈ នៃមគ្គដ៏ប្រសើរ និងរបស់​ពួក​សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាន នូវមគ្គ រលត់ហើយ តែមគ្គសច្ច របស់​សត្វ​ទាំងនោះ នឹងមិនរលត់ទៅទេ ពួកសត្វ នឹងបាន នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់ នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃមគ្គដ៏ប្រសើរ ឬក៏ ពួកសត្វដទៃណា នឹងបាន នូវមគ្គ ទុក្ខសច្ច របស់សត្វ​ទាំងនោះ រលត់ហើយផង មគ្គសច្ច នឹងរលត់ទៅផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា។ បេ។ អើ។

[១៧៩] សមុទយសច្ច របស់សត្វណា រលត់ហើយ មគ្គសច្ច របស់សត្វនោះ នឹង​រលត់​ទៅដែរឬ។ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយក្នុងភង្គក្ខណៈ នៃមគ្គដ៏ប្រសើរ និង​របស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ រលត់ហើយ តែមគ្គសច្ច របស់​សត្វទាំងនោះ នឹងមិនរលត់ទៅទេ ពួកសត្វ នឹងបាន នូវមគ្គដ៏ប្រសើរ  ក្នុងលំដាប់ នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃមគ្គដ៏ប្រសើរ ឬក៏ ពួកសត្វដទៃណា នឹងបាន នូវមគ្គ    សមុទយសច្ច របស់សត្វទាំងនោះ រលត់ហើយផង មគ្គសច្ច នឹងរលត់ទៅផង។ មួយយ៉ាង​ទៀត មគ្គសច្ច របស់សត្វណា។ បេ។ អើ។

[១៨០] ទុក្ខសច្ច រលត់ហើយ ក្នុងទីណា។ បេ។

[១៨១] ទុក្ខសច្ច របស់សត្វណា រលត់ហើយ ក្នុងទីណា សមុទយសច្ច របស់​សត្វ​នោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ដែល​ប្រកបដោយ​មគ្គដ៏ប្រសើរ និងរបស់ពួកអសញ្ញសត្វ ទាំងនោះ ដែលជាសត្វនឹងបាន នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា រលត់ហើយ ក្នុងទីនោះ តែសមុទយសច្ច  របស់សត្វទាំងនោះ នឹង​មិន​រលត់ទៅ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលនៅក្នុងចតុវោការភព និង​បញ្ចវោការភព ទុក្ខសច្ច របស់សត្វទាំងនោះ រលត់ហើយផង សមុទយសច្ច នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ រលត់ហើយ ក្នុងទីនោះឬ។ ពួកសត្វ កានចូល​ទៅកាន់​សុទ្ធាវាស សមុទយសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅ ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលនៅក្នុង​ចតុវោការភព និងបញ្ចវោការភព សមុទយសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅផង ទុក្ខសច្ច រលត់ហើយផង ក្នុងទីនោះ។

[១៨២] ទុក្ខសច្ច របស់សត្វណា រលត់ហើយ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈ នៃមគ្គ​ដ៏ប្រសើរ  និងរបស់ពួកសត្វ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ និងរបស់ពួកសត្វ ដែល​កើត​ក្នុងអបាយ និងរបស់ពួកអសញ្ញសត្វទាំងនោះ រលត់ហើយ ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ នឹងបាន នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃមគ្គដ៏ប្រសើរ ឬក៏ ពួកសត្វដទៃណា នឹងបាន នូវមគ្គ ទុក្ខសច្ច របស់សត្វទាំងនោះ រលត់ហើយផង មគ្គសច្ច នឹងរលត់ទៅផង ក្នុងទី​នោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា ទុក្ខសច្ច របស់​សត្វ​នោះ រលត់ហើយ ក្នុងទីនោះឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស មគ្គសច្ច  របស់​សត្វទាំងនោះ នឹងរលត់ទៅ ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនរលត់​ហើយ ក្នុងទីនោះទេ ពួកសត្វនឹងបាន នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់ នៃចិត្តណា ក្នុង​ឧប្បាទក្ខណៈ នៃមគ្គដ៏ប្រសើរ  ឬក៏ ពួកសត្វដទៃណា នឹងបាន នូវមគ្គ មគ្គសច្ច របស់សត្វ​ទាំងនោះ នឹងរលត់ទៅផង ទុក្ខសច្ច រលត់ហើយផង ក្នុងទីនោះ។

[១៨៣] សមុទយសច្ច របស់សត្វណា រលត់ហើយ ក្នុងទីណា មគ្គសច្ច របស់​សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុង​ភង្គក្ខណៈ នៃមគ្គដ៏ប្រសើរ និងរបស់ពួកសត្វ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ និង​របស់ពួកសត្វ ដែលកើតក្នុងអបាយទាំងនោះ រលត់ហើយ ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ នឹងបាន នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃមគ្គដ៏ប្រសើរ ឬក៏ ពួកសត្វដទៃណា នឹងបាន នូវមគ្គ   សមុទយសច្ច របស់សត្វទាំងនោះ រលត់ហើយផង មគ្គសច្ច នឹងរលត់ទៅផង ក្នុង​ទី​នោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា សមុទយ​សច្ច របស់សត្វនោះ រលត់ហើយ ក្នុងទីនោះឬ។ មគ្គសច្ច របស់ពួកសុទ្ធាវាសសត្វទាំងនោះ ក្នុងចិត្តទី២ កំពុងប្រព្រឹត្តទៅ នឹងរលត់ទៅ ក្នុងទីនោះ តែសមុទយសច្ច របស់សត្វ​ទាំងនោះ មិនរលត់ហើយ  ក្នុងទីនោះទេ ពួកសត្វ នឹងបាន នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់ នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃមគ្គដ៏ប្រសើរ ឬក៏ ពួកសត្វដទៃណា នឹងបាន នូវមគ្គ មគ្គសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅផង សមុទយសច្ច រលត់ហើយផង ក្នុងទីនោះ។

[១៨៤] ទុក្ខសច្ច របស់សត្វណា មិនរលត់ហើយ សមុទយសច្ច របស់សត្វនោះ នឹងមិនរលត់ទៅដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹង​មិនរលត់ទៅ ទុក្ខសច្ច របស់សត្វនោះ មិនរលត់ហើយឬ។ រលត់ហើយ ​។

[១៨៥] ទុក្ខសច្ច របស់សត្វណា មិនរលត់ហើយ មគ្គសច្ច របស់សត្វនោះ នឹងមិន​រលត់ទៅឬ។ មិនមានទេ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនរលត់ទៅ ទុក្ខសច្ច របស់សត្វនោះ មិនរលត់ហើយឬ។ មិនរលត់ហើយ។

[១៨៦] សមុទយសច្ច របស់សត្វណា មិនរលត់ហើយ មគ្គសច្ច របស់សត្វនោះ នឹង​មិនរលត់ទៅឬ។ មិនមានទេ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនរលត់ទៅ  សមុទយសច្ច របស់សត្វនោះ មិនរលត់ហើយឬ។ រលត់ហើយ ។

[១៨៧] ទុក្ខសច្ច មិនរលត់ហើយ ក្នុងទីណា។ បេ។

[១៨៨] ទុក្ខសច្ច របស់សត្វណា មិនរលត់ហើយ ក្នុងទីណា សមុទយសច្ច របស់​សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ នឹងរលត់ទៅ ។ មួយយ៉ាងទៀត  សមុទយ​សច្ច របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ រលត់ហើយ ។

[១៨៩] ទុក្ខសច្ច របស់សត្វណា មិនរលត់ហើយ ក្នុងទីណា មគ្គសច្ច របស់​សត្វ​នោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ នឹងរលត់ទៅ ។ មួយយ៉ាងទៀត មគ្គសច្ច របស់​សត្វ​ណា នឹងមិនរលត់ទៅ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ រលត់ហើយ ។

[១៩០] សមុទយសច្ច របស់សត្វណា មិនរលត់ហើយ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ សមុទយសច្ច របស់សុទ្ធាវាស​សត្វ​ទាំង​នោះ ក្នុងចិត្តទី២ កំពុងប្រព្រឹត្តទៅ មិនរលត់ហើយ ក្នុងទីនោះ តែមគ្គសច្ច របស់សត្វ​ទាំង​នោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ សមុទយសច្ច របស់អសញ្ញសត្វទាំងនោះ មិនរលត់ហើយផង មគ្គសច្ច នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈ នៃមគ្គដ៏ប្រសើរ និង​របស់ពួកសត្វ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ និងរបស់ពួកសត្វ ដែលកើតក្នុង​អបាយ​ទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ មគ្គសច្ច របស់អសញ្ញសត្វទាំងនោះ នឹងមិន​រលត់ទៅផង សមុទយសច្ច មិនរលត់ហើយផង ក្នុងទីនោះ។

ចប់និរោធវារៈ។

[១៩១] ទុក្ខសច្ច របស់សត្វណា កើតឡើង សមុទយសច្ច របស់សត្វនោះ រលត់​ទៅឬ។ មិនរលត់ទេ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា រលត់ទៅ ទុក្ខសច្ច របស់សត្វនោះ កើតឡើងឬ។ មិនកើតឡើងទេ។ ទុក្ខសច្ច របស់សត្វណា កើតឡើង មគ្គ​សច្ច របស់សត្វនោះ រលត់ទៅឬ។ មិនរលត់ទេ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា រលត់ទៅ ទុក្ខសច្ច របស់សត្វនោះ កើតឡើងឬ។ មិនកើតឡើងទេ។ សមុទយសច្ច របស់​សត្វណា កើតឡើង មគ្គសច្ច របស់សត្វនោះ មិនរលត់ទៅឬ។ មិនរលត់ទេ។ មួយយ៉ាង​ទៀត មគ្គសច្ច របស់សត្វណា រលត់ទៅ សមុទយសច្ច របស់សត្វនោះ កើតឡើងឬ។ មិន​កើត​ឡើងទេ ​។ ទុក្ខសច្ច កើតឡើង ក្នុងទីណា សមុទយសច្ច រលត់ទៅ ក្នុងទីនោះឬ។ ទុក្ខ​សច្ច កើតឡើង ក្នុងអសញ្ញសត្វនោះ តែសមុទយសច្ច មិនរលត់ទៅ ក្នុងទីនោះទេ។ ពាក្យថា ក្នុងទីណា គឺក្នុងឧប្បាទវារៈក្តី និរោធវារៈក្តី ឧប្បាទនិរោធវារៈក្តី  ប្រហែលៗគ្នា ។ ការធ្វើឲ្យផ្សេងៗគ្នា មិនមានឡើយ។ ទុក្ខសច្ច របស់សត្វណា កើតឡើង ក្នុងទីណា សមុទយ​សច្ច របស់សត្វនោះ រលត់ទៅ ក្នុងទីនោះឬ។ មិនរលត់ទេ។ ពាក្យថា របស់​សត្វណាក្តី ពាក្យថា របស់សត្វណា ក្នុងទីណាក្តី ប្រហែលៗគ្នា ។

[១៩២] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង សមុទយសច្ច របស់សត្វនោះ មិនរលត់ទៅឬ។ ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងភង្គក្ខណៈ នៃតណ្ហា តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វទាំងអស់ កាលច្យុត ក្នុងភង្គក្ខណៈ នៃចិត្តដែលប្រាសចាកតណ្ហា ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈ នៃមគ្គ និងផល ក្នុងអរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើងផង សមុទយ​សច្ច មិនរលត់ទៅផង។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា មិនរលត់ទៅ ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើងឬ។ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន សមុទយសច្ច របស់សត្វទាំងនោះ មិនរលត់ទៅ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វទាំងអស់ កាលច្យុត ក្នុងភង្គក្ខណៈ នៃចិត្ត ដែលប្រាសចាកតណ្ហា ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈ នៃមគ្គ និងផល ក្នុងអរូបភព សមុទយសច្ច របស់សត្វទាំងនោះ មិនរលត់ទៅផង ទុក្ខសច្ច មិនកើតឡើងផង។

[១៩៣] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង មគ្គសច្ច របស់សត្វនោះ មិន​រលត់ទៅឬ។ ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងភង្គក្ខណៈ នៃមគ្គ តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វទាំងអស់ កាលច្យុត ក្នុង​ភង្គក្ខណៈ នៃចិត្តដែលប្រាសចាកមគ្គ ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈ នៃមគ្គនិងផល ក្នុងអរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើងផង មគ្គសច្ច មិនរលត់ទៅផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា មិនរលត់ទៅ ទុក្ខសច្ច របស់សត្វនោះ មិនកើត​ឡើងឬ។ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន មគ្គសច្ច របស់សត្វទាំងនោះ មិនរលត់ទៅ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែន​មិនកើតឡើងទេ ពួកសត្វទាំងអស់ កាលច្យុត ក្នុងភង្គក្ខណៈ នៃចិត្តដែលប្រាសចាកមគ្គ ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈ នៃមគ្គ និងផល ក្នុងអរូបភព មគ្គសច្ច របស់សត្វ​ទាំង​នោះ មិនរលត់ទៅផង ទុក្ខសច្ច មិនកើតឡើងផង។

[១៩៤] សមុទយសច្ច របស់សត្វណា មិនកើតឡើង មគ្គសច្ច របស់សត្វនោះ មិនរលត់ទៅឬ។  សមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងភង្គក្ខណៈ នៃមគ្គ តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ សមុទយសច្ច របស់ពួក​សត្វ ដែល​ចូលកាន់និរោធ និងរបស់ពួកអសញ្ញសត្វទាំងនោះ មិនកើតឡើងផង មគ្គសច្ច មិន​រលត់ទៅផង ក្នុងឧប្បាទក្ខណៈ នៃចិត្តដែលប្រាសចាកតណ្ហា និងក្នុងភង្គក្ខណៈ នៃចិត្ត ដែលប្រាសចាកមគ្គ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា មិនរលត់ទៅ សមុទយ​សច្ច របស់សត្វនោះ កើតឡើងឬ។ មគ្គសច្ច របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុង ឧប្បាទក្ខណៈ នៃតណ្ហា តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ មគ្គសច្ច របស់ពួកសត្វ ដែលចូលកាន់និរោធ និងរបស់ពួកអសញ្ញសត្វទាំងនោះ មិនរលត់​ទៅផង សមុទយសច្ច មិនកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែល​ប្រាស​ចាក​តណ្ហា និងក្នុងភង្គក្ខណៈ នៃចិត្តដែលប្រាសចាកមគ្គ។

[១៩៥] ទុក្ខសច្ច មិនកើតឡើង ក្នុងទីណា។ បេ។

[១៩៦] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង ក្នុងទីណា។ បេ។  ពាក្យថា របស់សត្វណាក្តី ពាក្យថា របស់សត្វណា ក្នុងទីណាក្តី ប្រហែលៗគ្នា។ ឯពាក្យថា របស់ពួកសត្វ ដែលចូលកាន់និរោធ បណ្ឌិត មិនគប្បីធ្វើ ត្រង់ពាក្យថា របស់សត្វណា ក្នុងទីណាទេ។

[១៩៧] ទុក្ខសច្ច របស់សត្វណា មិនកើតឡើងហើយ សមុទយសច្ច របស់​សត្វ​នោះ រលត់ហើយឬ​។ អើ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា។ បេ។ អើ។ បុច្ឆា ជា​អតីត ដែលលោកចែកហើយ ក្នុងឧប្បាទវារៈ យ៉ាងណា អនុលោមក្តី បច្ចនិយៈក្តី លោក​គប្បីចែក ក្នុងឧប្បាទនិរោធ ក៏យ៉ាងនោះដែរ។

[១៩៨] ទុក្ខសច្ច របស់សត្វណា នឹងកើតឡើង សមុទយសច្ច របស់សត្វនោះ នឹង​រលត់​ទៅឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និង​របស់​សត្វទាំងនោះ ដែលជាសត្វនឹងបាន នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នឹង​កើត​ឡើង តែសមុទយសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ទុក្ខសច្ច របស់សត្វ​ទាំង​នោះ ក្រៅនេះ នឹងកើតឡើងផង សមុទយសច្ច នឹងរលត់ទៅផង។ មួយយ៉ាងទៀត សមុទយ​​សច្ច របស់សត្វណា។ បេ។ អើ។

[១៩៩] ទុក្ខសច្ច របស់សត្វណា នឹងកើតឡើង មគ្គសច្ច របស់សត្វនោះ នឹង​រលត់​ទៅ​ឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈ នៃមគ្គដ៏ប្រសើរ និងរបស់​សត្វ​​ទាំង​នោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ នឹងកើតឡើង តែមគ្គសច្ច របស់​សត្វ​ទាំង​​នោះ នឹងមិនរលត់ទៅទេ ពួកសត្វ នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុង​​ឧប្បាទក្ខណៈ នៃមគ្គដ៏ប្រសើរ ឬក៏ ពួកសត្វដទៃណា នឹងបាននូវមគ្គ ទុក្ខសច្ច របស់​សត្វ​​ទាំងនោះ នឹងកើតឡើងផង មគ្គសច្ច នឹងរលត់ទៅផង។ មួយយ៉ាងទៀត មគ្គសច្ច របស់​សត្វណា។ បេ។ អើ។

[២០០] សមុទយសច្ច របស់សត្វណា នឹងកើតឡើង មគ្គសច្ច របស់សត្វនោះ នឹង​រលត់​ទៅឬ។ ពួកសត្វណា ជាបុថុជ្ជន នឹងមិនបាននូវមគ្គ សមុទយសច្ច របស់សត្វ​ទាំង​នោះ នឹងកើតឡើង តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ពួកសត្វណា នឹង​បាននូវមគ្គ សមុទយសច្ច របស់សត្វទាំងនោះ នឹងកើតឡើងផង មគ្គសច្ច នឹងរលត់​ទៅ​ផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងរលត់ទៅ សមុទយសច្ច របស់​សត្វ​នោះ នឹង​កើតឡើងឬ។ ពួកសត្វ នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុង ឧប្បាទក្ខណៈ នៃមគ្គដ៏ប្រសើរ មគ្គសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅ តែសមុទយ​សច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ពួកសត្វណា នឹងបាននូវមគ្គ មគ្គសច្ច របស់​សត្វ​ទាំងនោះ នឹងរលត់ទៅផង សមុទយសច្ច នឹងកើតឡើងផង។

[២០១] ទុក្ខសច្ច នឹងកើតឡើង ក្នុងទីណា។ បេ។

[២០២] ទុក្ខសច្ច របស់សត្វណា នឹងកើតឡើង ក្នុងទីណា សមុទយសច្ច របស់សត្វ​នោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកប​ដោយ​មគ្គ​ដ៏ប្រសើរ និងរបស់អសញ្ញសត្វទាំងនោះ ដែលជាសត្វនឹងបាន នូវមគ្គដ៏ប្រសើរ ក្នុង​លំដាប់ ​នៃចិត្តណា នឹងកើតឡើង ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ នឹង​មិន​​រលត់​ទៅ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលនៅក្នុង​ចតុវោការភព និង​បញ្ចវោការភព ទុក្ខ​សច្ច របស់សត្វទាំងនោះ នឹងកើតឡើងផង សមុទយសច្ច នឹង​រលត់​ទៅ​ផង ក្នុង​ទី​នោះ។ ពាក្យថា របស់សត្វណាក្តី ពាក្យថា របស់សត្វណា ក្នុងទីណាក្តី ប្រហែលៗគ្នា។

[២០៣] ទុក្ខសច្ច របស់សត្វណា នឹងកើតឡើង សមុទយសច្ច របស់សត្វនោះ នឹង​មិន​រលត់ទៅឬ។ អើ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងរលត់ទៅ ទុក្ខ​សច្ច របស់សត្វនោះ នឹងមិនកើតឡើងឬ។ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ដែល​ប្រកប​ដោយមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលនឹងបាន នូវមគ្គដ៏ប្រសើរ ក្នុង​លំដាប់ នៃចិត្តណា នឹងមិនរលត់ទៅ តែទុក្ខសច្ច របស់សត្វទាំងនោះ មិន​មែន​ជា​នឹង​មិន​កើតឡើងទេ ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត សមុទយសច្ច របស់​សត្វ​ទាំង​នោះ នឹង​មិនរលត់ទៅផង ទុក្ខសច្ច នឹងមិនកើតឡើងផង។

[២០៤] ទុក្ខសច្ច របស់សត្វណា នឹងមិនកើតឡើង មគ្គសច្ច របស់សត្វនោះ នឹង​មិន​រលត់​ទៅឬ។ អើ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនរលត់ទៅ ទុក្ខសច្ច របស់​សត្វនោះ នឹងមិនកើតឡើងឬ។ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុង​ភង្គក្ខណៈ នៃ​មគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ នឹង​មិន​រលត់​ទៅ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ ពួក​សត្វ ដែល​ប្រកប​ដោយ​ចិត្តជាទីបំផុត មគ្គសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ទុក្ខ​សច្ច នឹង​មិន​កើត​ឡើងផង។

[២០៥] សមុទយសច្ច របស់សត្វណា នឹងមិនកើតឡើង មគ្គសច្ច របស់សត្វនោះ នឹង​មិនរលត់ទៅឬ។ ពួកសត្វ នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់ នៃចិត្តណា ក្នុង​ឧប្បាទក្ខណៈ នៃមគ្គដ៏ប្រសើរ សមុទយសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង តែ​មគ្គ​សច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ សមុទយសច្ច របស់​ព្រះ​អរហន្ត​​ទាំងឡាយ នឹងមិនកើតឡើងផង មគ្គសច្ច នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈ នៃ​មគ្គ​​ដ៏ប្រសើរ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនរលត់ទៅ សមុទយសច្ច របស់​សត្វនោះ នឹងមិនកើតឡើងឬ។ ពួកសត្វណា ជាបុថុជ្ជន នឹងមិនបាននូវមគ្គ មគ្គសច្ច របស់​សត្វទាំងនោះ នឹងមិនរលត់ទៅ តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជា​នឹង​មិន​​កើតឡើងទេ មគ្គសច្ច របស់ព្រះអរហន្តទាំងនោះ នឹងមិនរលត់ទៅផង សមុទយសច្ច នឹង​មិនកើតឡើងផង ក្នុងភង្គក្ខណៈ នៃមគ្គដ៏ប្រសើរ។

[២០៦] ទុក្ខសច្ច នឹងមិនកើតឡើង ក្នុងទីណា។ បេ។

[២០៧] ទុក្ខសច្ច របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា។ ពាក្យថា របស់​សត្វ​ណា​ក្តី ពាក្យថា របស់សត្វណា ក្នុងទីណាក្តី ប្រហែលៗគ្នា។ បេ។ សមុទយសច្ច មគ្គសច្ច មាន​​ការធ្វើផ្សេងៗគ្នា។ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ និង​របស់​អសញ្ញសត្វ​ទាំង​នោះ នឹងមិនរលត់ទៅផង សមុទយសច្ច នឹងមិនកើតឡើងផង ក្នុងភង្គក្ខណៈ នៃ​មគ្គ​ដ៏​ប្រសើរ។

[២០៨] ទុក្ខសច្ច របស់សត្វណា កើតឡើង សមុទយសច្ច របស់សត្វនោះ រលត់​ហើយ​ឬ។ អើ។ មួយយ៉ាងទៀត របស់សត្វណា។ បេ។ បុច្ឆា ជាអតីត (លោកចែកហើយ) ដោយ​បច្ចុប្បន្ន ពាក្យថា របស់សត្វណាក្តី ពាក្យថា ក្នុងទីណាក្តី ពាក្យថា របស់សត្វណា ក្នុង​ទីណាក្តី អនុលោមក្តី បច្ចនិយៈក្តី ទាំងអស់នេះ ក្នុងឧប្បាទវារៈ និងឧប្បាទនិរោធវារៈ ប្រហែលៗគ្នា។ បណ្ឌិត ដែលមិនវង្វេង គប្បីចែកផងចុះ។

[២០៩] ទុក្ខសច្ច របស់សត្វណា កើតឡើង សមុទយសច្ច របស់សត្វនោះ នឹង​រលត់​ទៅ​ឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងឧប្បាទក្ខណៈ នៃមគ្គដ៏ប្រសើរ និង​របស់​សត្វ​ទាំងនោះ ដែលជាសត្វនឹងបាន នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់ នៃចិត្តណា ក្នុង​ឧប្បាទក្ខណៈ នៃចិត្ត កើតឡើងក្នុងឧប្បាទក្ខណៈ នៃចិត្តនោះ តែសមុទយសច្ច របស់​សត្វ​ទាំង​នោះ នឹងមិនរលត់ទៅទេ ពួកសត្វក្រៅនេះ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈ នៃ​ចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ កើតឡើងផង សមុទយសច្ច នឹង​រលត់​ទៅ​ផង។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងរលត់ទៅ ទុក្ខសច្ច របស់សត្វនោះ នឹង​កើតឡើងឬ។ ពួកសត្វទាំងអស់ កាលច្យុត ក្នុងភង្គក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន និង​ក្នុង​ឧប្បាទក្ខណៈ នៃមគ្គ និងផល ក្នុងអរូបភព សមុទយសច្ច របស់សត្វទាំងនោះ នឹង​រលត់​ទៅ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ ក្នុង​ឧប្បាទក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន សមុទយសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅផង ទុក្ខសច្ច កើតឡើងផង។

[២១០] ទុក្ខសច្ច របស់សត្វណា កើតឡើង មគ្គសច្ច របស់សត្វនោះ នឹង​រលត់​ទៅ​ឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ និងពួកសត្វនោះៗ ដែលជាបុថុជ្ជន នឹង​មិន​បាន​នូវ​មគ្គ ក្នុងឧប្បាទក្ខណៈ នៃចិត្ត កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន កើត​ឡើង តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ពួកសត្វ នឹងបាននូវ​មគ្គ​ដ៏​ប្រសើរ ក្នុងលំដាប់ នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃមគ្គដ៏ប្រសើរ ឬក៏ ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈ នៃចិត្តនោះ ពួកសត្វទាំងនោះ កាលចាប់បដិសន្ធិ ក្នុង​ឧប្បាទក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ កើតឡើងផង មគ្គសច្ច នឹង​រលត់ទៅផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងរលត់ទៅ ទុក្ខសច្ច របស់​សត្វ​នោះ កើតឡើងឬ។ ពួកសត្វ នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់ នៃចិត្តណា ក្នុង​ភង្គក្ខណៈ នៃមគ្គដ៏ប្រសើរ ឬក៏ ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងភង្គក្ខណៈ នៃ​ចិត្ត​នោះ ពួកសត្វទាំងនោះ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និង​ក្នុង​ឧប្បាទក្ខណៈ នៃមគ្គ និងផល ក្នុងអរូបភព មគ្គសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅ តែ​ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វ នឹងបាន នូវមគ្គដ៏ប្រសើរ ក្នុង​លំដាប់ នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃមគ្គដ៏ប្រសើរ ឬក៏ ពួកសត្វដទៃណា នឹងបាន នូវ​មគ្គ ក្នុងឧប្បាទក្ខណៈ នៃចិត្តនោះ ពួកសត្វទាំងនោះ កាលចាប់បដិសន្ធិ ក្នុង​ឧប្បាទក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន មគ្គសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅផង ទុក្ខសច្ច កើត​ឡើងផង។

[២១១] សមុទយសច្ច របស់សត្វណា កើតឡើង មគ្គសច្ច របស់សត្វនោះ នឹង​រលត់​ទៅ​ឬ។ ពួកសត្វណា ជាបុថុជ្ជន នឹងមិនបាននូវមគ្គ សមុទយសច្ច របស់ពួកសត្វនោះៗ កើត​ឡើង ក្នុងឧប្បាទក្ខណៈ នៃតណ្ហា តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិន​រលត់ទៅ​ទេ ពួកសត្វណា នឹងបាន នូវមគ្គ សមុទយសច្ច  របស់សត្វនោះៗ កើតឡើងផង មគ្គ​សច្ច នឹង​រលត់ទៅផង ក្នុងឧប្បាទក្ខណៈ នៃតណ្ហា។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹង​រលត់ទៅ សមុទយសច្ច របស់សត្វនោះ កើតឡើងឬ។ ពួកសត្វ នឹងបាន នូវ​មគ្គ​ដ៏​ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃមគ្គដ៏ប្រសើរ ឬក៏ ពួកសត្វដទៃណា នឹង​បាននូវមគ្គ ក្នុងឧប្បាទក្ខណៈ នៃចិត្តនោះ មគ្គសច្ច របស់សត្វទាំងនោះ ដែល​ចូលទៅ​កាន់​និរោធ និងរបស់ពួកអសញ្ញសត្វទាំងនោះ នឹងរលត់ទៅ ក្នុងភង្គក្ខណៈនៃតណ្ហា និង​ក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ តែសមុទយសច្ច របស់សត្វ​ទាំង​នោះ មិនកើតឡើងទេ ពួកសត្វណា នឹងបាននូវមគ្គ មគ្គសច្ច របស់សត្វទាំងនោះ នឹង​រលត់​ទៅផង សមុទយសច្ច កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃតណ្ហា។

[២១២] ទុក្ខសច្ច កើតឡើង ក្នុងទីណា។ បេ។

[២១៣] ទុក្ខសច្ច របស់សត្វណា កើតឡើង ក្នុងទីណា សមុទយសច្ច របស់​សត្វ​នោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងឧប្បាទក្ខណៈ នៃ​​មគ្គដ៏ប្រសើរ  និងរបស់សត្វទាំងនោះ ដែលជាសត្វ នឹងបាននូវមគ្គដ៏ប្រសើរ ក្នុង​លំដាប់​នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃចិត្ត កាលចូលទៅកាន់អសញ្ញសត្វ ក្នុង​ឧប្បាទក្ខណៈ នៃចិត្តនោះ កើតឡើងក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ នឹង​មិន​រលត់ទៅ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព ក្នុងឧប្បាទក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ កើតឡើងផង សមុទយសច្ច  នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត     សមុទយ​សច្ច របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ កើតឡើង ក្នុង​ទី​នោះឬ។ ពួកសត្វ កាលច្យុត ចាកចតុវោការភព និងចាកបញ្ចវោការភព ក្នុងភង្គក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈ នៃមគ្គ និងផល ក្នុងអរូបភព សមុទយសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅ ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនកើត​ឡើង ក្នុងទីនោះទេ ពួកសត្វ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព ក្នុង​ឧប្បាទក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន សមុទយសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅផង ទុក្ខសច្ច កើតឡើងផង ក្នុងទីនោះ។

[២១៤] ទុក្ខសច្ច របស់សត្វណា កើតឡើង ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ និងរបស់ពួកសត្វនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្ត កាលចាប់បដិសន្ធិ និងរបស់​ពួក​សត្វនោះ កាលចូលទៅកាន់អបាយ និងអសញ្ញសត្វ ក្នុងឧប្បាទក្ខណៈ នៃចិត្ត ក្នុង​បច្ចុប្បន្ន កើតឡើង ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទី​នោះ​ទេ ពួកសត្វ នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃ​មគ្គ​ដ៏ប្រសើរ ឬក៏ ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈ នៃចិត្តនោះ ពួក​សត្វទាំងនោះ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់​សត្វ​ទាំងនោះ កើតឡើងផង មគ្គសច្ច នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គ​សច្ច របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា  ទុក្ខសច្ច របស់សត្វនោះ កើតឡើង ក្នុង​ទី​នោះ​ឬ។ ពួកសត្វ នឹងបាន នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈ នៃមគ្គ​ដ៏​ប្រសើរ ឬក៏ ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងភង្គក្ខណៈ នៃចិត្តនោះ ពួកសត្វ​ទាំងនោះ កាលច្យុត ក្នុងភង្គក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈ នៃមគ្គ និង​ផល ក្នុងអរូបភព មគ្គសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅ ក្នុងទីនោះ តែទុក្ខសច្ច របស់​សត្វ​ទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ នឹងបាន នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់ នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃមគ្គដ៏ប្រសើរ  ឬក៏ ពួកសត្វដទៃណា នឹងបាន នូវមគ្គ ក្នុងឧប្បាទក្ខណៈ នៃចិត្តនោះ ពួកសត្វទាំងនោះ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន មគ្គសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅផង ទុក្ខសច្ច នឹងកើត​ឡើង​ផង ក្នុងទីនោះ។

[២១៥] សមុទយសច្ច របស់សត្វណា កើតឡើង ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹង​រលត់ទៅ ក្នុងទីនោះឬ។ សមុទយសច្ច របស់ពួកសត្វ ដែលកើតក្នុងអបាយ និង​របស់​ពួក​សត្វនោះៗ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងឧប្បាទក្ខណៈ នៃតណ្ហា កើត​ឡើង ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួក​សត្វណា នឹង​បាននូវមគ្គ សមុទយសច្ច របស់សត្វនោះៗ កើតឡើងផង  មគ្គសច្ច នឹងរលត់ទៅផង ក្នុង​ឧប្បាទក្ខណៈ នៃតណ្ហា ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹង​រលត់​ទៅ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ពួកសត្វ នឹង​បាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់ នៃចិត្តណា ក្នុងភង្គក្ខណៈ នៃមគ្គដ៏ប្រសើរ ឬក៏ ពួក​សត្វ​ដទៃ​ណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈ នៃចិត្តនោះ មគ្គសច្ច របស់​ពួកសត្វនោះៗ នឹងរលត់ទៅ ក្នុងភង្គក្ខណៈនៃតណ្ហា និងក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុង​ប្រព្រឹត្ត​ទៅ ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វណា នឹងបាននូវមគ្គ មគ្គសច្ច របស់ពួកសត្វនោះៗ នឹងរលត់ទៅផង សមុទយ​សច្ច កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃតណ្ហា។

[២១៦] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង សមុទយសច្ច របស់សត្វនោះ នឹង​មិន​រលត់ទៅឬ។ ពួកសត្វទាំងអស់ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុង​ឧប្បាទក្ខណៈ នៃមគ្គ និងផល ក្នុងអរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង តែ​សមុទយសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ ទុក្ខសច្ច របស់​ព្រះអរហន្ត​ទាំងឡាយ ក្នុងភង្គក្ខណៈ នៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែល​ជា​សត្វ​នឹងបាន នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃចិត្ត មិន​កើត​ឡើង​ផង សមុទយសច្ច នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈ នៃចិត្តនោះ និងក្នុងឧប្បាទក្ខណៈ នៃមគ្គ និងផល ក្នុងអរូបភព។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងមិន​រលត់​ទៅ ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើងឬ។ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុង​ឧប្បាទក្ខណៈ នៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាសត្វនឹងបាន នូវមគ្គ​ដ៏​ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃចិត្ត នឹងមិនរលត់ទៅ ក្នុង​ឧប្បាទក្ខណៈនៃចិត្តនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈ នៃមគ្គដ៏ប្រសើរ និងរបស់​សត្វ​ទាំងនោះ ដែលជាសត្វនឹងបាន នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់ នៃចិត្តណា ក្នុងភង្គក្ខណៈ នៃចិត្ត នឹងមិនរលត់ទៅផង ទុក្ខសច្ច មិនកើតឡើងផង ក្នុងភង្គក្ខណៈ នៃចិត្តនោះ និង​ក្នុង​ឧប្បាទក្ខណៈ នៃមគ្គ និងផល ក្នុងអរូបភព ។

[២១៧] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង មគ្គសច្ច របស់សត្វនោះ នឹងមិន​រលត់​ទៅឬ។ ពួកសត្វ នឹងបាន នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់ នៃចិត្តណា ក្នុងភង្គក្ខណៈ នៃ​មគ្គ ឬក៏ ពួកសត្វដទៃណា នឹងបាន នូវមគ្គ ក្នុងភង្គក្ខណៈ នៃចិត្តនោះ ពួកសត្វទាំងនោះ កាលច្យុត ក្នុងភង្គក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈ នៃមគ្គ និងផល ក្នុងអរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈ នៃ​មគ្គ​ដ៏ប្រសើរ និងរបស់ពួកសត្វនោះៗ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងភង្គក្ខណៈ នៃចិត្ត កាលច្យុត មិនកើតឡើងផង មគ្គសច្ច នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈ នៃមគ្គ និងផល ក្នុងអរូបភព។ មួយយ៉ាងទៀត មគ្គ​សច្ច របស់សត្វណា នឹងមិនរលត់ទៅ ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើងឬ។ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ និងរបស់ពួកសត្វនោះៗ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្ត កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន នឹងមិន​រលត់​ទៅ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ មគ្គសច្ច របស់​ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈ នៃមគ្គដ៏ប្រសើរ និងរបស់ពួកសត្វនោះៗ ដែល​ជា​បុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងភង្គក្ខណៈនៃចិត្ត កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុង​បច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈ នៃមគ្គ និងផល ក្នុងអរូបភព នឹងមិនរលត់ទៅផង ទុក្ខសច្ច មិន​កើតឡើងផង។

[២១៨] សមុទយសច្ច របស់សត្វណា មិនកើតឡើង មគ្គសច្ច របស់សត្វនោះ នឹង​មិន​រលត់ទៅឬ។ ពួកសត្វ នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់ នៃចិត្តណា ក្នុង​ឧប្បាទក្ខណៈ នៃមគ្គដ៏ប្រសើរ ឬក៏ ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈ នៃ​ចិត្តនោះ សមុទយសច្ច របស់សត្វទាំងនោះ និងរបស់ពួកសត្វ ដែលចូលទៅកាន់និរោធ និងរបស់ពួកអសញ្ញសត្វទាំងនោះ មិនកើតឡើង ក្នុងភង្គក្ខណៈ នៃតណ្ហា និងក្នុងកាល​ដែល​ចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែន​ជានឹងមិនរលត់ទៅទេ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈ នៃមគ្គ​ដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ និងរបស់ពួកសត្វ ដែល​ចូលទៅកាន់និរោធ និងរបស់ពួកអសញ្ញសត្វទាំងនោះ មិនកើតឡើងផង មគ្គសច្ច នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈនៃតណ្ហា និងក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនរលត់ទៅ សមុទយ​សច្ច របស់សត្វនោះ មិនកើតឡើងឬ។ ពួកសត្វណា ជាបុថុជ្ជន នឹងមិនបាននូវមគ្គ មគ្គ​សច្ច របស់សត្វនោះៗ នឹងមិនរលត់ទៅ ក្នុងឧប្បាទក្ខណៈ នៃតណ្ហា តែសមុទយសច្ច របស់​សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុង​ភង្គក្ខណៈ នៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ និងរបស់ពួកសត្វ ដែលចូលកាន់និរោធ និងរបស់ពួកអសញ្ញសត្វទាំងនោះ នឹងមិន​រលត់​ទៅ​ផង សមុទយសច្ច មិនកើតឡើងផង ក្នុងភង្គក្ខណៈ នៃតណ្ហា និងក្នុងកាល​ដែលចិត្ត​ប្រាស​ចាកតណ្ហា កំពុងប្រព្រឹត្តទៅ ​។

[២១៩] ទុក្ខសច្ច មិនកើតឡើង ក្នុងទីណា។ បេ។

[២២០] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង ក្នុងទីណា សមុទយសច្ច របស់​សត្វ​នោះ និងមិនរលត់ទៅ ក្នុងទីនោះឬ។ ពួកសត្វ កាលច្យុត ចាកចតុវោការភព និង​បញ្ច​វោការភព ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈ នៃមគ្គ និងផល ក្នុង​អរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុង​ភង្គក្ខណៈ នៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាសត្វនឹងបាន នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់ នៃចិត្តណា ក្នុងភង្គក្ខណៈនៃចិត្ត កាលច្យុត ចាកអសញ្ញសត្វ ក្នុងភង្គក្ខណៈ នៃចិត្តនោះ និងក្នុងឧប្បាទក្ខណៈ នៃមគ្គ និងផល ក្នុងអរូបភព មិនកើតឡើងផង សមុទយសច្ច នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត សមុទយសច្ច របស់​សត្វ​ណា នឹងមិនរលត់ទៅ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងឧប្បាទក្ខណៈ នៃមគ្គដ៏ប្រសើរ និងរបស់​សត្វ​ទាំងនោះ ដែលជាសត្វនឹងបាន នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់ នៃចិត្តណា ក្នុង​ឧប្បាទក្ខណៈ​នៃចិត្ត កាលចូលទៅកាន់អសញ្ញសត្វ ក្នុងឧប្បាទក្ខណៈ នៃចិត្តនោះ នឹង​មិន​រលត់ទៅ ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុង​ទីនោះទេ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈ នៃមគ្គដ៏ប្រសើរ និង​របស់សត្វទាំងនោះ ដែលជាសត្វនឹងបាន នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់ នៃចិត្តណា ក្នុងភង្គក្ខណៈនៃចិត្ត កាលច្យុត ចាកអសញ្ញសត្វ ក្នុងភង្គក្ខណៈ នៃចិត្តនោះ និងក្នុង​ឧប្បាទក្ខណៈ នៃមគ្គ និងផល ក្នុងអរូបភព នឹងមិនរលត់ទៅផង ទុក្ខសច្ច មិនកើត​ឡើង​ផង ក្នុងទីនោះ។

[២២១] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ ពួកសត្វ នឹងបាន នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈ នៃមគ្គ ឬក៏ ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងភង្គក្ខណៈ នៃចិត្តនោះ ពួកសត្វទាំងនោះ កាលច្យុត ក្នុងភង្គក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈ នៃមគ្គ និងផល ក្នុងអរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ទុក្ខសច្ច របស់​ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈ នៃមគ្គដ៏ប្រសើរ និងរបស់ពួកសត្វនោះ ដែលជា​បុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងភង្គក្ខណៈនៃចិត្ត កាលច្យុត និងរបស់ពួកសត្វនោះ កាលច្យុត ចាកអបាយ និងចាកអសញ្ញសត្វ មិនកើតឡើងផង មគ្គសច្ច នឹងមិនរលត់​ទៅ​ផង ក្នុងភង្គក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈ នៃមគ្គ និងផល ក្នុងអរូបភព ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ និង​របស់​ពួកសត្វនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងឧប្បាទក្ខណៈ នៃចិត្ត កាល​ចាប់​បដិសន្ធិ និងរបស់ពួកសត្វនោះ កាលចូលទៅកាន់អបាយ និងកាន់អសញ្ញសត្វ នឹង​មិន​រលត់ទៅ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វ​ទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈ នៃមគ្គដ៏ប្រសើរ និងរបស់ពួកសត្វនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ កាលច្យុត និងរបស់ពួកសត្វនោះ កាលច្យុត ចាកអបាយ និងចាកអសញ្ញសត្វ នឹង​មិន​រលត់ទៅផង ទុក្ខសច្ច មិនកើតឡើងផង ក្នុងភង្គក្ខណៈ នៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុង​ឧប្បាទក្ខណៈ នៃមគ្គ និងផល ក្នុងអរូបភព ក្នុងទីនោះ។

[២២២] សមុទយសច្ច របស់សត្វណា មិនកើតឡើង ក្នុងទីណា មគ្គសច្ច របស់​សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ ពួកសត្វ នឹងបាន នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់ នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃមគ្គដ៏ប្រសើរ ឬក៏ ពួកសត្វដទៃណា នឹងបាន នូវមគ្គ ក្នុង​ឧប្បាទក្ខណៈ នៃចិត្តនោះ សមុទយសច្ច របស់សត្វនោះៗ មិនកើតឡើង ក្នុងភង្គក្ខណៈ នៃតណ្ហា និងក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ សមុទយសច្ច របស់​ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈ នៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជា​បុថុជ្ជន នឹងមិនបាននូវមគ្គ និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើងផង មគ្គសច្ច នឹង​មិនរលត់ទៅផង ក្នុងភង្គក្ខណៈ នៃតណ្ហា និងក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុង​ប្រព្រឹត្តទៅ ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនរលត់ទៅ ក្នុង​ទីណា សមុទយសច្ច របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ មគ្គសច្ច របស់ពួកសត្វ ដែលកើតក្នុងអបាយ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ នឹងមិនរលត់ទៅ ក្នុងឧប្បាទក្ខណៈ នៃតណ្ហា ក្នុងទីនោះ តែសមុទយសច្ច របស់​សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ មគ្គសច្ច របស់ព្រះអរហន្ត​ទាំង​ឡាយ ក្នុងភង្គក្ខណៈ នៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិន​បាន​នូវមគ្គ និងរបស់អសញ្ញសត្វទាំងនោះ នឹងមិនរលត់ទៅផង សមុទយសច្ច មិន​កើត​ឡើងផង ក្នុងភង្គក្ខណៈ នៃតណ្ហា និងក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុង​ប្រព្រឹត្ត​ទៅ ក្នុងទីនោះ។

[២២៣] ទុក្ខសច្ច របស់សត្វណា កើតឡើងហើយ សមុទយសច្ច របស់សត្វនោះ នឹង​រលត់ទៅឬ។ បុច្ឆា ជាអតីត និងអនាគត ជាអនុលោមក្តី ជាបច្ចនិយៈក្តី ដែល​លោក​ចែកហើយ ក្នុងនិរោធវារៈ យ៉ាងណា បណ្ឌិត ដែលមិនវង្វេង គប្បីចែក ក្នុង​ឧប្បាទនិរោធវារៈ យ៉ាងនោះដែរ ​។

ចប់ឧប្បាទនិរោធវារៈ។

ចប់បវត្តិវារៈ។

បរិញ្ញាវារៈ

[២២៤] សត្វណា កំណត់ដឹង នូវទុក្ខសច្ច សត្វនោះ លះបង់នូវសមុទយសច្ចឬ។ អើ។ មួយយ៉ាងទៀត សត្វណា លះបង់នូវសមុទយសច្ច សត្វនោះ កំណត់ដឹង នូវទុក្ខ​សច្ច​ឬ។ អើ។ សត្វណា មិនកំណត់ដឹង នូវទុក្ខសច្ច សត្វនោះ មិនលះបង់ នូវសមុទយសច្ចឬ។ អើ។ មួយយ៉ាងទៀត សត្វណា មិនលះបង់ នូវសមុទយសច្ច សត្វនោះ មិនកំណត់ដឹង នូវទុក្ខសច្ចឬ។ អើ។

[២២៥] សត្វណា កំណត់ដឹងហើយ នូវទុក្ខសច្ច សត្វនោះលះបង់ហើយ នូវ​សមុទយ​សច្ចឬ។ អើ។ មួយយ៉ាងទៀត សត្វណា លះបង់ហើយ នូវសមុទយសច្ច សត្វនោះ កំណត់ដឹងហើយ នូវទុក្ខសច្ចឬ។ អើ។ សត្វណា មិនកំណត់ដឹងហើយ នូវ​ទុក្ខសច្ច សត្វនោះ មិនលះបង់ហើយ នូវសមុទយសច្ចឬ។ អើ។  មួយយ៉ាងទៀត សត្វណា មិនលះបង់ហើយ នូវសមុទយសច្ច សត្វនោះ មិនកំណត់ដឹងហើយ នូវទុក្ខសច្ចឬ។ អើ។

[២២៦] សត្វណា នឹងកំណត់ដឹង នូវទុក្ខសច្ច  សត្វនោះ នឹងលះបង់ នូវសមុទយ​សច្ច​ឬ។ អើ។ មួយយ៉ាងទៀត សត្វណា នឹងលះបង់ នូវសមុទយសច្ច សត្វនោះ នឹង​កំណត់​ដឹង នូវទុក្ខសច្ចឬ។ អើ។ សត្វណា នឹងមិនកំណត់ដឹង នូវទុក្ខសច្ច សត្វនោះ នឹងមិន​លះ​បង់ នូវសមុទយសច្ចឬ។ អើ។ មួយយ៉ាងទៀត សត្វណា នឹងមិនលះបង់ នូវ​សមុទយ​សច្ច សត្វនោះ នឹងមិនកំណត់ដឹង នូវទុក្ខសច្ចឬ។ អើ។

[២២៧] សត្វណា កំណត់ដឹង នូវទុក្ខសច្ច សត្វនោះ លះបង់ហើយ នូវ​សមុទយ​​សច្ចឬ។ មិនមែនទេ។ មួយយ៉ាងទៀត សត្វណា លះបង់ហើយ នូវសមុទយ​សច្ច សត្វនោះ កំណត់ដឹងនូវទុក្ខសច្ចឬ។ មិនមែនទេ។ សត្វណា មិនកំណត់ដឹង នូវ​ទុក្ខ​សច្ច សត្វនោះ មិនលះបង់ហើយ នូវសមុទយសច្ចឬ។ ព្រះអរហន្ត មិនកំណត់ដឹង នូវទុក្ខសច្ច តែមិនមែនជាមិនលះបង់ហើយ នូវសមុទយសច្ចទេ ពួកបុគ្គលដ៏សេស លើកលែងតែ​បុគ្គល ដែលប្រកបដោយមគ្គដ៏ប្រសើរ និងព្រះអរហន្តចេញ មិនកំណត់ដឹង នូវទុក្ខ​សច្ច​ផង មិនលះបង់ហើយ នូវសមុទយសច្ចផង។ មួយយ៉ាងទៀត សត្វណា មិនលះបង់ហើយ នូវសមុទយសច្ច សត្វនោះ មិនកំណត់ដឹង នូវទុក្ខសច្ចឬ។ បុគ្គល ដែលប្រកប​ដោយ​មគ្គដ៏ប្រសើរ មិនលះបង់ហើយ នូវសមុទយសច្ច តែមិនមែនជាមិនកំណត់ដឹង នូវទុក្ខសច្ច​ទេ ពួកបុគ្គលដ៏សេស លើកលែងតែបុគ្គល ដែលប្រកបដោយមគ្គដ៏ប្រសើរ និង​ព្រះអរហន្ត​ចេញ មិនលះបង់ហើយ នូវសមុទយសច្ចផង មិនកំណត់ដឹង នូវទុក្ខសច្ចផង។

[២២៨] សត្វណា កំណត់ដឹង នូវទុក្ខសច្ច សត្វនោះ នឹងលះបង់ នូវសមុទយ​សច្ច​ឬ។ មិនមែនទេ។ មួយយ៉ាងទៀត សត្វណា នឹងលះបង់ នូវសមុទយសច្ច សត្វនោះ កំណត់ដឹង នូវទុក្ខសច្ចឬ។ មិនមែនទេ។ សត្វណា មិនកំណត់ដឹង នូវទុក្ខសច្ច សត្វនោះ នឹងមិនលះបង់ នូវសមុទយសច្ចឬ។ ពួកសត្វណា នឹងបាននូវមគ្គ ពួកសត្វនោះ មិនកំណត់ដឹង នូវទុក្ខសច្ច តែមិនមែនជានឹងមិនលះបង់ នូវសមុទយសច្ចទេ ព្រះអរហន្ត និងពួកបុថុជ្ជនណា នឹងមិនបាន នូវមគ្គ ព្រះអរហន្ត និងពួកបុថុជ្ជននោះ មិនកំណត់ដឹង នូវទុក្ខសច្ចផង នឹងមិនលះបង់ នូវសមុទយសច្ចផង។ មួយយ៉ាងទៀត សត្វណា នឹង​មិនលះបង់ នូវសមុទយសច្ច សត្វនោះ មិនកំណត់ដឹង នូវទុក្ខសច្ចឬ។ បុគ្គល​ប្រកប​ដោយ​មគ្គដ៏ប្រសើរ នឹងមិនលះបង់ នូវសមុទយសច្ច តែមិនមែន​ជាមិន​កំណត់ដឹង នូវសមុទយ​សច្ចទេ ព្រះអរហន្ត និងពួកបុថុជ្ជន នឹងមិនបាន នូវមគ្គ ព្រះអរហន្ត និងពួកបុថុជ្ជននោះ នឹងមិនលះបង់ នូវសមុទយសច្ចផង មិនកំណត់ដឹង នូវទុក្ខសច្ចផង។

[២២៩] សត្វណា កំណត់ដឹងហើយ នូវទុក្ខសច្ច សត្វនោះ នឹងលះបង់ នូវ​សមុទយ​សច្ច​ឬ។ មិនមែនទេ។ មួយយ៉ាងទៀត សត្វណា នឹងលះបង់ នូវសមុទយសច្ច សត្វនោះ កំណត់​ដឹងហើយ នូវទុក្ខសច្ចឬ។ មិនមែនទេ។ សត្វណា មិនកំណត់ដឹងហើយ នូវទុក្ខសច្ច សត្វ​នោះ នឹងមិនលះបង់ នូវសមុទយសច្ចឬ។ ពួកសត្វណា នឹងបាននូវមគ្គ ពួកសត្វ​នោះ មិនកំណត់ដឹងហើយ នូវទុក្ខសច្ច តែមិនមែនជានឹងមិនលះបង់ នូវសមុទយសច្ចទេ បុគ្គលដែល​ប្រកបដោយមគ្គដ៏ប្រសើរ និងពួកបុថុជ្ជនណា នឹងមិនបាននូវមគ្គ បុគ្គល​ប្រកប​ដោយ​មគ្គដ៏ប្រសើរ និងពួកបុថុជ្ជននោះ មិនកំណត់ដឹងហើយ នូវទុក្ខសច្ចផង នឹង​មិន​លះ​បង់ នូវសមុទយសច្ច។ មួយយ៉ាងទៀត សត្វណា នឹងមិនលះបង់ នូវសមុទយសច្ច សត្វ​នោះ ឈ្មោះថា មិនកំណត់ដឹងហើយ នូវទុក្ខសច្ចឬ។ ព្រះអរហន្ត នឹងមិនលះបង់ នូវ​សមុទយ​សច្ច តែមិនមែនជាមិនកំណត់ដឹងហើយ នូវទុក្ខសច្ចទេ ពួកបុគ្គល​ប្រកប​ដោយ​មគ្គដ៏ប្រសើរ និងពួកបុថុជ្ជនណា នឹងមិនបាននូវមគ្គ ពួកបុគ្គល​ប្រកបដោយ​មគ្គ​ដ៏​ប្រសើរ និងពួកបុថុជ្ជននោះ នឹងមិនលះបង់ នូវសមុទយសច្ចផង មិនកំណត់ដឹងហើយ នូវ ទុក្ខសច្ចផង។

ចប់បរិញ្ញាវារៈ។

ចប់សច្ចយមកៈ ​។

សង្ខារយមកៈ

បណ្ណត្តិវារៈ

[២៣០] សង្ខារ៣យ៉ាង គឺកាយសង្ខារ១ វចីសង្ខារ១ ចិត្តសង្ខារ១​។  ពួក​អស្សាសៈ​បស្សាសៈ ឈ្មោះថា កាយសង្ខារ ពួកវិតក្កវិចារៈ ឈ្មោះថា វចីសង្ខារ សញ្ញា និងវេទនា ឈ្មោះថា ចិត្តសង្ខារ ពួកធម៌ទាំងអស់ ដែលសម្បយុត្តដោយចិត្ត វៀរលែងតែ​ពួកវិតក្កៈ និងវិចារៈចេញ ឈ្មោះថា ចិត្តសង្ខារ។

ឧទ្ទេសវារៈ

[២៣១] កាយ ហៅថា កាយសង្ខារ  កាយសង្ខារ ហៅថាកាយ។ វចី ហៅថា វចី​សង្ខារ  វចីសង្ខារ ហៅថា វចី។ ចិត្ត ហៅថា ចិត្តសង្ខារ  ចិត្តសង្ខារ ហៅថា ចិត្ត។

[២៣២] មិនមែនកាយ មិនហៅថា កាយសង្ខារ  មិនមែនកាយសង្ខារ មិនហៅថា កាយ។ មិនមែនវចី មិនហៅថា វចីសង្ខារ  មិនមែនវចីសង្ខារ មិនហៅថា វចី។ មិនមែនចិត្ត មិនហៅថា ចិត្តសង្ខារ  មិនមែនចិត្តសង្ខារ  មិនហៅថា ចិត្ត។

[២៣៣] កាយ ហៅថា កាយសង្ខារ  សង្ខារទាំងឡាយ ហៅថា វចីសង្ខារ។ កាយ ហៅថាកាយសង្ខារ  សង្ខារទាំងឡាយ  ហៅថា ចិត្តសង្ខារ។ វចី ហៅថា វចីសង្ខារ  សង្ខារ​ទាំង​ឡាយ ហៅថា កាយសង្ខារ។ វចី ហៅថា វចីសង្ខារ សង្ខារទាំងឡាយ ហៅថា ចិត្ត​សង្ខារ។ ចិត្ត ហៅថា ចិត្តសង្ខារ  សង្ខារទាំងឡាយ ហៅថា កាយសង្ខារ។ ចិត្ត ហៅថា ចិត្តសង្ខារ សង្ខារទាំងឡាយ  ហៅថា វចីសង្ខារ។

[២៣៤] មិនមែនកាយ មិនហៅថា កាយសង្ខារ មិនមែនសង្ខារទាំងឡាយ មិន​ហៅ​ថា វចីសង្ខារ។ មិនមែនកាយ មិនហៅថា កាយសង្ខារ  មិនមែនសង្ខារទាំងឡាយ មិនហៅ​ថា ចិត្តសង្ខារ។ មិនមែនវចី មិនហៅថា វចីសង្ខារ មិនមែនសង្ខារទាំងឡាយ មិនហៅថា កាយ​សង្ខារ។ មិនមែនវចី មិនហៅថា វចីសង្ខារ មិនមែនសង្ខារទាំងឡាយ មិនហៅថា ចិត្តសង្ខារ។ មិនមែនចិត្ត មិនហៅថា ចិត្តសង្ខារ  មិនមែនសង្ខារទាំងឡាយ មិនហៅថា កាយសង្ខារ។ មិនមែនចិត្ត មិនហៅថា ចិត្តសង្ខារ  មិនមែនសង្ខារទាំងឡាយ មិនហៅថា  វចីសង្ខារ។

[២៣៥] កាយសង្ខារ ហៅថា វចីសង្ខារ វចីសង្ខារ ហៅថា កាយសង្ខារ។ កាយ​សង្ខារ ហៅថា ចិត្តសង្ខារ ចិត្តសង្ខារ ហៅថា កាយសង្ខារ។ វចីសង្ខារ ហៅថា ចិត្តសង្ខារ ចិត្ត​សង្ខារ ហៅថា វចីសង្ខារ ​។

[២៣៦] មិនមែនកាយសង្ខារ មិនហៅថា វចីសង្ខារ មិនមែនវចីសង្ខារ មិនហៅថា កាយសង្ខារ។ មិនមែនកាយសង្ខារ មិនហៅថា ចិត្តសង្ខារ មិនមែនចិត្តសង្ខារ មិនហៅថា កាយសង្ខារ។ មិនមែនវចីសង្ខារ មិនហៅថា ចិត្តសង្ខារ មិនមែនចិត្តសង្ខារ មិនហៅថា វចីសង្ខារ។

ចប់ឧទ្ទេសវារៈ។

និទ្ទេសវារៈ

[២៣៧] កាយ ហៅថា កាយសង្ខារឬ។ មិនមែនទេ។ កាយសង្ខារ ហៅថា កាយឬ។ មិនមែនទេ។ វចី ហៅថា វចីសង្ខារឬ។ មិនមែនទេ។ វចីសង្ខារ  ហៅថា វចីឬ។ មិន​មែនទេ។ ចិត្ត ហៅថា ចិត្តសង្ខារឬ។ មិនមែនទេ។ ចិត្តសង្ខារ ហៅថា ចិត្តឬ។ មិនមែនទេ។

[២៣៨] មិនមែនកាយ មិនហៅថា កាយសង្ខារឬ។ កាយសង្ខារ មិនហៅថា កាយ​ទេ ហៅថា កាយសង្ខារ ឯពួកធម៌ដ៏សេស វៀរលែងតែកាយ និងកាយសង្ខារចេញ មិនហៅថា កាយផង មិនហៅថា កាយសង្ខារផង។ មិនមែនកាយសង្ខារ មិនហៅថា កាយ​ឬ។ កាយ មិនហៅថា កាយសង្ខារទេ ហៅថា កាយ ឯពួកធម៌ដ៏សេស វៀរលែងតែកាយ និង​កាយ​សង្ខារចេញ មិនហៅថា កាយផង មិនហៅថា កាយសង្ខារផង។ មិនមែន​កាយ​សង្ខារ មិនហៅថា កាយឬ។ កាយ មិនហៅថា កាយសង្ខារទេ ហៅថា កាយ ឯពួកធម៌​ដ៏សេស វៀរលែងតែកាយ និងកាយសង្ខារចេញ មិនហៅថា កាយផង មិនហៅថា កាយ​សង្ខារផង។ មិនមែនវចី មិនហៅថា វចីសង្ខារឬ។ វចីសង្ខារ មិនហៅថា វចីទេ ហៅថា វចីសង្ខារ ឯពួកធម៌ដ៏សេស វៀរលែងតែវចី និងវចីសង្ខារចេញ មិនហៅថា វចីផង មិនហៅថា វចីសង្ខារផង។ មិនមែនវចីសង្ខារ  មិនហៅថា វចីឬ។ វចី មិនហៅថា វចី​សង្ខារ​ទេ ហៅថា វចី ឯពួកធម៌ដ៏សេស  វៀរលែងតែវចី និងវចីសង្ខារចេញ មិនហៅថា វចីផង មិនហៅថា វចីសង្ខារផង។ មិនមែនចិត្ត មិនហៅថា ចិត្តសង្ខារឬ។ ចិត្តសង្ខារ មិនហៅថា ចិត្តទេ ហៅថា ចិត្តសង្ខារ ឯពួកធម៌ដ៏សេស វៀរលែងតែចិត្ត និងចិត្តសង្ខារចេញ មិន​ហៅ​ថា ចិត្តផង មិនហៅថា ចិត្តសង្ខារផង។ មិនមែនចិត្តសង្ខារ មិនហៅថា ចិត្តឬ។ ចិត្ត មិនហៅថា ចិត្តសង្ខារទេ ហៅថា ចិត្ត ឯពួកធម៌ដ៏សេស វៀរលែងតែចិត្ត និងចិត្ត​សង្ខារ​ចេញ មិនហៅថា ចិត្តផង មិនហៅថា ចិត្តសង្ខារផង។

[២៣៩] កាយ ហៅថា កាយសង្ខារឬ។ មិនមែនទេ។ សង្ខារទាំងឡាយ ហៅថា វចីសង្ខារ​ឬ។ វចីសង្ខារ ហៅថា សង្ខារផង ហៅថា វចីសង្ខារផង ឯពួកសង្ខារដ៏សេស ហៅថា សង្ខារទាំងឡាយ មិនហៅថា វចីសង្ខារទេ។ កាយ ហៅថា កាយសង្ខារឬ។ មិន​មែន​ទេ។ សង្ខារទាំងឡាយ ហៅថា ចិត្តសង្ខារឬ។ ចិត្តសង្ខារ ហៅថា សង្ខារផង ហៅថា ចិត្តសង្ខារ​ផង ឯពួកសង្ខារដ៏សេស ហៅថា សង្ខារទាំងឡាយ មិនហៅថា ចិត្តសង្ខារទេ។ វចី ហៅថា  វចីសង្ខារឬ។ មិនមែនទេ។ សង្ខារទាំងឡាយ ហៅថា កាយសង្ខារឬ។ កាយ​សង្ខារ ហៅថា សង្ខារផង ហៅថា កាយសង្ខារផង ឯពួកសង្ខារដ៏សេស ហៅថា សង្ខារ​ទាំង​ឡាយ មិនហៅថា កាយសង្ខារទេ។ វចី ហៅថា វចីសង្ខារឬ។ មិនមែនទេ។ សង្ខារ​ទាំងឡាយ ហៅថា ចិត្តសង្ខារឬ។ ចិត្តសង្ខារ ហៅថា សង្ខារផង ហៅថា ចិត្តសង្ខារផង ឯពួកសង្ខារដ៏សេស ហៅថា សង្ខារទាំងឡាយ មិនហៅថា ចិត្តសង្ខារទេ។ ចិត្ត ហៅថា ចិត្តសង្ខារឬ។ មិនមែនទេ។ សង្ខារទាំងឡាយ ហៅថា កាយសង្ខារឬ។ កាយសង្ខារ ហៅថា សង្ខារផង ហៅថា កាយសង្ខារផង ឯពួកសង្ខារដ៏សេស ហៅថា សង្ខារទាំងឡាយ មិន​ហៅថា កាយសង្ខារទេ។ ចិត្ត ហៅថា ចិត្តសង្ខារឬ។ មិនមែនទេ។ សង្ខារទាំងឡាយ ហៅថា វចីសង្ខារឬ។ វចីសង្ខារ ហៅថា សង្ខារផង ហៅថា វចីសង្ខារផង ឯពួកសង្ខារ​ដ៏​សេស ហៅថា សង្ខារទាំងឡាយ មិនមែនហៅថា វចីសង្ខារទេ។

[២៤០] មិនមែនកាយ មិនហៅថា កាយសង្ខារឬ។ កាយសង្ខារ មិនហៅថា កាយទេ ហៅថា កាយសង្ខារ ឯពួកធម៌ដ៏សេស វៀរលែងតែកាយ និងកាយសង្ខារចេញ មិន​ហៅ​ថា កាយផង មិនហៅថា កាយសង្ខារផង។ មិនមែនសង្ខារទាំងឡាយ មិនហៅថា វចី​សង្ខារ​ឬ។ អើ។ មិនមែនកាយ មិនហៅថា កាយសង្ខារឬ។ កាយសង្ខារ មិនហៅថា កាយ​ទេ ហៅថា កាយសង្ខារ ឯពួកធម៌ដ៏សេស វៀរលែងតែកាយ និងកាយសង្ខារចេញ មិន​ហៅ​ថា កាយផង មិនហៅថា កាយសង្ខារផង។ មិនមែនសង្ខារទាំងឡាយ មិនហៅថា ចិត្តសង្ខារឬ។ អើ។ មិនមែនវចី មិនហៅថា វចីសង្ខារឬ។ វចីសង្ខារ មិនហៅថា វចីទេ ហៅថា វចីសង្ខារ ឯពួកធម៌ដ៏សេស លើកលែងតែវចី និងវចីសង្ខារចេញ មិនហៅថា វចីផង មិនហៅថា វចីសង្ខារផង។ មិនមែនសង្ខារទាំងឡាយ មិនហៅថា កាយសង្ខារឬ។ អើ។ មិនមែនវចី មិនហៅថា វចីសង្ខារឬ។ វចីសង្ខារ មិនហៅថា វចីទេ ហៅថា វចីសង្ខារ ឯពួកធម៌ដ៏សេស លើកលែងតែវចី និងវចីសង្ខារចេញ មិនហៅថា វចីផង មិនហៅថា វចីសង្ខារ​ផង។ មិនមែនសង្ខារទាំងឡាយ មិនហៅថា ចិត្តសង្ខារឬ។ អើ។ មិនមែនចិត្ត មិនហៅថា ចិត្តសង្ខារឬ។ ចិត្តសង្ខារ មិនហៅថា ចិត្តទេ ហៅថា ចិត្តសង្ខារ ឯពួកធម៌​ដ៏សេស លើកលែងតែចិត្ត និងចិត្តសង្ខារចេញ មិនហៅថា ចិត្តផង មិនហៅថា ចិត្តសង្ខារ​ផង។ មិនមែនសង្ខារទាំងឡាយ មិនហៅថា កាយសង្ខារឬ។ អើ។ មិនមែនចិត្ត មិនហៅថា ចិត្តសង្ខារឬ។ ចិត្តសង្ខារ មិនហៅថា ចិត្តទេ ហៅថា ចិត្តសង្ខារ ឯពួកធម៌ដ៏សេស លើកលែងតែចិត្ត និងចិត្តសង្ខារចេញ មិនហៅថា ចិត្តផង មិនហៅថា ចិត្តសង្ខារផង។ មិនមែនសង្ខារទាំងឡាយ មិនហៅថា  វចីសង្ខារឬ។ អើ។

[២៤១] កាយសង្ខារ ហៅថា វចីសង្ខារឬ។ មិនមែនទេ។ វចីសង្ខារ ហៅថា កាយ​សង្ខារឬ។ មិនមែនទេ។ កាយសង្ខារ ហៅថា ចិត្តសង្ខារឬ។ មិនមែនទេ។ ចិត្តសង្ខារ ហៅ​ថា កាយសង្ខារឬ។ មិនមែនទេ។ វចីសង្ខារ ហៅថា  ចិត្តសង្ខារឬ។ មិនមែនទេ។ ចិត្តសង្ខារ ហៅថា វចីសង្ខារឬ។ មិនមែនទេ។

[២៤២] មិនមែនកាយសង្ខារ មិនហៅថា វចីសង្ខារឬ។ វចីសង្ខារ មិនហៅថា កាយ​សង្ខារទេ ហៅថា វចីសង្ខារ ឯពួកធម៌ដ៏សេស វៀរលែងតែកាយសង្ខារ និងវចីសង្ខារចេញ មិនហៅថា កាយសង្ខារផង មិនហៅថា វចីសង្ខារផង។ មិនមែនវចីសង្ខារ មិនហៅថា កាយ​សង្ខារឬ។ កាយសង្ខារ មិនហៅថា វចីសង្ខារទេ ហៅថា កាយសង្ខារ ឯពួកធម៌​ដ៏​សេស វៀរលែងតែវចីសង្ខារ  និងកាយសង្ខារចេញ មិនហៅថា វចីសង្ខារផង មិនហៅថា កាយសង្ខារផង។ មិនមែនកាយសង្ខារ មិនហៅថា  ចិត្តសង្ខារឬ។ ចិត្តសង្ខារ មិនហៅថា កាយសង្ខារទេ ហៅថា ចិត្តសង្ខារ ឯពួកធម៌ដ៏សេស វៀរលែងតែកាយសង្ខារ និងចិត្ត​សង្ខារ​ចេញ មិនហៅថា កាយសង្ខារផង មិនហៅថា ចិត្តសង្ខារផង។ មិនមែនចិត្តសង្ខារ មិនហៅថា កាយសង្ខារឬ។ កាយសង្ខារ មិនហៅថា ចិត្តសង្ខារទេ ហៅថា កាយសង្ខារ ឯពួកធម៌ដ៏សេស វៀរលែងតែចិត្តសង្ខារ និងកាយសង្ខារចេញ មិនហៅថា ចិត្តសង្ខារផង មិនហៅថា កាយសង្ខារផង។ មិនមែនវចីសង្ខារ  មិនហៅថា ចិត្តសង្ខារឬ។ ចិត្តសង្ខារ មិនហៅថា វចីសង្ខារទេ ហៅថា ចិត្តសង្ខារ ឯពួកធម៌ដ៏សេស វៀរលែងតែវចីសង្ខារ និង​ចិត្ត​សង្ខារចេញ មិនហៅថា វចីសង្ខារផង មិនហៅថា ចិត្តសង្ខារផង។ មិនមែនចិត្តសង្ខារ មិនហៅថា វចីសង្ខារឬ។ វចីសង្ខារ មិនហៅថា ចិត្តសង្ខារទេ ហៅថា វចីសង្ខារ ឯពួកធម៌​ដ៏សេស វៀរលែងតែចិត្តសង្ខារ និងវចីសង្ខារចេញ មិនហៅថា ចិត្តសង្ខារផង មិនហៅថា វចីសង្ខារផង។

ចប់ បណ្ណតិ្តវារៈ។

បវត្តិវារៈ

[២៤៣] កាយសង្ខារ របស់សត្វណា កើតឡើង វចីសង្ខារ  របស់សត្វនោះ កើត​ឡើង​ឬ។ កាយសង្ខារ របស់សត្វទាំងនោះ កើតឡើង ក្នុងឧប្បាទក្ខណៈ នៃពួក​អស្សាសៈ និងបស្សាសៈ ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ តែវចីសង្ខារ របស់សត្វទាំងនោះ មិន​កើត​ឡើងទេ ពួកកាមាវចរសត្វ ដែលចូលកាន់បឋមជ្ឈាន កាយសង្ខារ របស់សត្វ​ទាំង​នោះ កើតឡើងផង វចីសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា កើតឡើង កាយសង្ខារ របស់​សត្វនោះ កើតឡើងឬ។ វចីសង្ខារ របស់សត្វទាំងនោះ កើតឡើង ក្នុងឧប្បាទក្ខណៈ នៃពួកវិតក្កៈ និងវិចារៈ ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែកាយសង្ខារ របស់​សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វជាកាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន វចីសង្ខារ របស់សត្វទាំងនោះ កើតឡើងផង កាយសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ។

[២៤៤] កាយសង្ខារ របស់សត្វណា កើតឡើង ចិត្តសង្ខារ របស់សត្វនោះ កើត​ឡើងឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា កើតឡើង កាយសង្ខារ របស់​សត្វ​នោះ កើតឡើងឬ។ ចិត្តសង្ខារ របស់សត្វទាំងនោះ កើតឡើង ក្នុងឧប្បាទក្ខណៈ នៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងទេ ចិត្តសង្ខារ របស់សត្វទាំងនោះ កើតឡើងផង កាយសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ។

[២៤៥] វចីសង្ខារ របស់សត្វណា កើតឡើង ចិត្តសង្ខារ របស់សត្វនោះ កើត​ឡើងឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា កើតឡើង  វចីសង្ខារ របស់​សត្វ​នោះ កើតឡើងឬ។ ចិត្តសង្ខារ របស់សត្វទាំងនោះ កើតឡើង ក្នុងឧប្បាទក្ខណៈ នៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ តែវចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងទេ ចិត្តសង្ខារ របស់សត្វទាំងនោះ កើតឡើងផង វចីសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃពួកវិតក្កៈ និងវិចារៈ។

[២៤៦] កាយសង្ខារ កើតឡើង ក្នុងទីណា វចីសង្ខារ កើតឡើង ក្នុងទីនោះឬ។ កាយ​សង្ខារ កើតឡើង ក្នុងទុតិយជ្ឈាន និងក្នុងតតិយជ្ឈាននោះ តែវចីសង្ខារ មិនកើត​ឡើង ក្នុងឈាននោះទេ កាយសង្ខារ កើតឡើងផង វចីសង្ខារ កើតឡើងផង ក្នុង​បឋមជ្ឈាន និងក្នុងកាមាវចរៈនោះ។ មួយយ៉ាងទៀត វចីសង្ខារ កើតឡើង ក្នុងទីណា កាយ​សង្ខារ កើតឡើង ក្នុងទីនោះឬ។ វចីសង្ខារ កើតឡើង ក្នុងរូបាវចរៈ និង​ក្នុង​អរូបាវចរៈនោះ តែកាយសង្ខារ មិនកើតឡើង ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈនោះទេ វចីសង្ខារ កើតឡើងផង កាយសង្ខារ កើតឡើងផង ក្នុងបឋមជ្ឈាន និងក្នុង​កាមាវចរៈនោះ។

[២៤៧] កាយសង្ខារ កើតឡើង ក្នុងទីណា ចិត្តសង្ខារ កើតឡើង ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ កើតឡើង ក្នុងទីណា កាយសង្ខារ កើតឡើង ក្នុង​ទី​នោះឬ។ ចិត្តសង្ខារ កើតឡើង ក្នុងចតុត្ថជ្ឈាន ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈនោះ តែកាយសង្ខារ មិនកើតឡើង ក្នុងទីនោះទេ ចិត្តសង្ខារ កើតឡើងផង កាយសង្ខារ កើត​ឡើងផង ក្នុងបឋមជ្ឈាន ក្នុងទុតិយជ្ឈាន ក្នុងតតិយជ្ឈាន និងក្នុងកាមាវចរៈនោះ ​។

[២៤៨] វចីសង្ខារ កើតឡើង ក្នុងទីណា ចិត្តសង្ខារ កើតឡើង ក្នុងទីនោះឬ។ អើ។ មួយ​យ៉ាងទៀត ចិត្តសង្ខារ កើតឡើង ក្នុងទីណា វចីសង្ខារ កើតឡើង ក្នុងទីនោះឬ។ ចិត្ត​សង្ខារ កើតឡើង ក្នុងទុតិយជ្ឈាន ក្នុងតតិយជ្ឈាន និងក្នុងចតុត្ថជ្ឈាន តែវចីសង្ខារ មិន​កើត​ឡើង ក្នុងទីនោះទេ ចិត្តសង្ខារ កើតឡើងផង វចីសង្ខារ កើតឡើងផង ក្នុងបឋមជ្ឈាន ក្នុងកាមាវចរៈ ក្នុង រូបាវចរៈ និងក្នុងអរូបាវចរៈនោះ។

[២៤៩] កាយសង្ខារ របស់សត្វណា កើតឡើង ក្នុងទីណា។ បេ។ ពាក្យថា របស់​សត្វ​ណាក្តី ថា របស់សត្វណា ក្នុងទីណាក្តី ដូចៗគ្នា។

[២៥០] កាយសង្ខារ របស់សត្វណា មិនកើតឡើង វចីសង្ខារ របស់សត្វនោះ មិន​កើតឡើងឬ។ កាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងឧប្បាទក្ខណៈ នៃ​ពួក​វិតក្កៈ និងវិចារៈ ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែវចីសង្ខារ របស់​សត្វ​ទាំង​នោះ មិនមែនជាមិនកើតឡើងទេ កាយសង្ខារ របស់សត្វទាំងអស់ ក្នុងភង្គក្ខណៈ នៃចិត្ត និង​របស់ពួកសត្វ ដែលចូលកាន់និរោធ ក្នុងឧប្បាទក្ខណៈ នៃចិត្ត​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ និងរបស់អសញ្ញសត្វទាំងនោះ មិន​កើត​ឡើងផង វចីសង្ខារ មិនកើតឡើងផង។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា មិន​កើត​ឡើង កាយសង្ខារ របស់សត្វនោះ មិនកើតឡើងឬ។ វចីសង្ខារ របស់សត្វទាំងនោះ មិន​កើតឡើង ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ ព្រោះវៀរ​ចាក​ពួក​វិតក្កៈ និង​វិចារៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ វចីសង្ខារ របស់​សត្វ​ទាំងអស់ ក្នុងភង្គក្ខណៈនៃចិត្ត និងរបស់ពួកសត្វ ដែលចូលកាន់និរោធ ក្នុង​ឧប្បាទក្ខណៈ នៃចិត្តដែលមិនមានវិតក្កៈ មិនមានវិចារៈ ព្រោះវៀរចាក​ពួកអស្សាសៈ និង​បស្សាសៈ និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើងផង កាយសង្ខារ មិន​កើត​ឡើង​ផង។

[២៥១] កាយសង្ខារ របស់សត្វណា មិនកើតឡើង ចិត្តសង្ខារ របស់សត្វនោះ មិន​កើត​ឡើងឬ។ កាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែន​ជា​មិន​កើតឡើងទេ កាយសង្ខារ របស់សត្វទាំងអស់ ដែលចូលកាន់និរោធ ក្នុងភង្គក្ខណៈ នៃ​ចិត្ត និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើងផង ចិត្តសង្ខារ មិនកើតឡើងផង។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់សត្វណា មិនកើតឡើង កាយសង្ខារ របស់សត្វនោះ មិន​កើត​ឡើង​ឬ។ អើ។

[២៥២] វចីសង្ខារ របស់សត្វណា មិនកើតឡើង ចិត្តសង្ខារ របស់សត្វនោះ មិនកើត​ឡើងឬ។ វចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងឧប្បាទក្ខណៈ នៃចិត្ត ព្រោះវៀរ ចាកពួកវិតក្កៈ និងវិចារៈ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិន​កើត​ឡើង​ទេ វចីសង្ខារ របស់សត្វទាំងអស់ ដែលចូលកាន់និរោធ ក្នុងភង្គក្ខណៈ នៃចិត្ត និង​របស់    អសញ្ញសត្វទាំងនោះ មិនកើតឡើងផង ចិត្តសង្ខារ មិនកើតឡើងផង។ មួយយ៉ាង​ទៀត ចិត្តសង្ខារ របស់សត្វណា មិនកើតឡើង វចីសង្ខារ របស់សត្វនោះ មិនកើតឡើងឬ។ អើ។

[២៥៣] កាយសង្ខារ មិនកើតឡើង ក្នុងទីណា វចីសង្ខារ មិនកើតឡើង ក្នុងទីនោះ​ឬ។ កាយសង្ខារ មិនកើតឡើង ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈនោះ តែវចីសង្ខារ មិនមែន​ជា​មិនកើតឡើង ក្នុងទីនោះទេ កាយសង្ខារ មិនកើតឡើងផង វចីសង្ខារ មិនកើតឡើងផង ក្នុង​ចតុត្ថជ្ឈាន និងក្នុងអសញ្ញសត្វនោះ។ មួយយ៉ាងទៀត វចីសង្ខារ មិនកើតឡើង ក្នុង​ទី​ណា កាយសង្ខារ មិនកើតឡើង ក្នុងទីនោះឬ។ វចីសង្ខារ មិនកើតឡើង ក្នុងទុតិយជ្ឈាន និង​ក្នុងតតិយជ្ឈាននោះ តែកាយសង្ខារ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ វចីសង្ខារ មិនកើតឡើងផង កាយសង្ខារ មិនកើតឡើងផង ក្នុងចតុត្ថជ្ឈាន និងក្នុង​អសញ្ញ​សត្វ​នោះ។

[២៥៤] កាយសង្ខារ មិនកើតឡើង ក្នុងទីណា ចិត្តសង្ខារ មិនកើតឡើង ក្នុង​ទីនោះឬ។ កាយសង្ខារ មិនកើតឡើង ក្នុងចតុត្ថជ្ឈាន ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈនោះ តែ​ចិត្តសង្ខារ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ កាយសង្ខារ មិនកើតឡើងផង ចិត្ត​សង្ខារ មិនកើតឡើងផង ក្នុងអសញ្ញសត្វនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ មិនកើតឡើង ក្នុងទីណា កាយសង្ខារ មិនកើតឡើង ក្នុងទីនោះឬ។ អើ។

[២៥៥] វចីសង្ខារ មិនកើតឡើង ក្នុងទីណា ចិត្តសង្ខារ មិនកើតឡើង ក្នុងទីនោះឬ។ វចី​សង្ខារ មិនកើតឡើង ក្នុងទុតិយជ្ឈាន ក្នុងតតិយជ្ឈាន និងក្នុងចតុត្ថជ្ឈាននោះ តែ​ចិត្តសង្ខារ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ វចីសង្ខារ មិនកើតឡើងផង ចិត្តសង្ខារ មិនកើតឡើងផង ក្នុងអសញ្ញសត្វនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ មិនកើតឡើង ក្នុងទី​ណា វចីសង្ខារ មិនកើតឡើង ក្នុងទីនោះឬ។ អើ។

[២៥៦] កាយសង្ខារ របស់សត្វណា មិនកើតឡើង ក្នុងទីណា វចីសង្ខារ របស់​សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ កាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើង ក្នុង​ឧប្បាទក្ខណៈ នៃពួកវិតក្កៈ និងវិចារៈ ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ កាយសង្ខារ របស់អសញ្ញសត្វទាំងអស់នោះ មិនកើតឡើងផង វចីសង្ខារ មិនកើត​ឡើង​ផង ក្នុងភង្គក្ខណៈ នៃចិត្ត និងក្នុងឧប្បាទក្ខណៈ នៃចិត្ត ដែលមិនមានវិតក្កៈ មិនមាន​វិចារៈ ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា។ បេ។ ពាក្យថា របស់សត្វណាក្តី ពាក្យថា របស់សត្វណា ក្នុងទីណាក្តី បណ្ឌិត គប្បីឲ្យពិស្តារ ដូចៗគ្នាចុះ។ ពាក្យថា របស់ពួកសត្វ ដែលចូលកាន់និរោធ បណ្ឌិត មិនបាន (មិនគួរពោល) ក្នុងបទថា របស់សត្វណា ក្នុងទីណាឡើយ។

[២៥៧] កាយសង្ខារ របស់សត្វណា កើតឡើងហើយ វចីសង្ខារ របស់សត្វនោះ កើតឡើងហើយឬ។ អើ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា (កើតឡើងហើយ)។ បេ។ អើ។ កាយសង្ខារ របស់សត្វណា កើតឡើងហើយ ចិត្តសង្ខារ របស់សត្វនោះ កើត​ឡើង​ហើយឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា (កើតឡើងហើយ)។ បេ។ អើ។ វចីសង្ខារ របស់សត្វណា កើតឡើងហើយ វចីសង្ខារ របស់សត្វនោះ កើតឡើង​ហើយឬ។  អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា (កើតឡើងហើយ)។ បេ។ អើ។

[២៥៨] កាយសង្ខារ កើតឡើងហើយ ក្នុងទីណា។ បេ។ ពាក្យថា ក្នុងទីណា ដូចគ្នា​តែ​បែបមួយ ក្នុងទីទាំងពួង ​។

[២៥៩] កាយសង្ខារ របស់សត្វណា កើតឡើងហើយ ក្នុងទីណា វចីសង្ខារ របស់​សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ពួកសត្វ ដែលចូលកាន់ទុតិយជ្ឈាន និងកាន់​តតិយជ្ឈាន កាយសង្ខារ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែវចីសង្ខារ របស់​សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វ ជាកាមាវចរៈ ដែលចូល​កាន់​បឋមជ្ឈាន កាយសង្ខារ របស់សត្វទាំងនោះ កើតឡើងហើយផង វចីសង្ខារ កើត​ឡើង​ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា កើតឡើងហើយ ក្នុង​ទីណា កាយសង្ខារ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ វចីសង្ខារ របស់​ពួកសត្វ ជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែកាយ​សង្ខារ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វជាកាមាវចរៈ ដែល​ចូលកាន់បឋមជ្ឈាន វចីសង្ខារ របស់សត្វទាំងនោះ កើតឡើងហើយផង កាយសង្ខារ កើត​ឡើងហើយផង ក្នុងទីនោះ។

[២៦០] កាយសង្ខារ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ចិត្តសង្ខារ របស់​សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា កើត​ឡើងហើយ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះ​ដែរឬ។ ពួកសត្វ ជារូបាវចរៈ ដែលចូលកាន់ចតុត្ថជ្ឈាន និងពួកសត្វ ជាអរូបាវចរៈ ចិត្ត​សង្ខារ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វ​ទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វ ជាកាមាវចរៈ ដែលចូលកាន់​បឋមជ្ឈាន កាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន ចិត្តសង្ខារ របស់សត្វទាំងនោះ កើត​ឡើង​ហើយផង កាយសង្ខារ កើតឡើងហើយផង ក្នុងទីនោះ។

[២៦១] វចីសង្ខារ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ចិត្តសង្ខារ របស់​សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា កើត​ឡើងហើយ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់ពួកសត្វ ដែលចូលកាន់ទុតិយជ្ឈាន កាន់តតិយជ្ឈាន និងកាន់ចតុត្ថជ្ឈាន និងរបស់សុទ្ធាវាសសត្វទាំងនោះ ក្នុងចិត្តទី២ កំពុងប្រព្រឹត្តទៅ កើតឡើងហើយ ក្នុងទី​នោះ តែវចីសង្ខារ  របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ចិត្តសង្ខារ របស់​ពួកសត្វ ជាកាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន និងរបស់ពួកសត្វ ជារូបាវចរៈ និង​ជាអរូបាវចរៈទាំងនោះ ក្រៅនេះ កើតឡើងហើយផង វចីសង្ខារ កើតឡើងហើយផង ក្នុងទីនោះ។

[២៦២] កាយសង្ខារ របស់សត្វណា មិនកើតឡើងហើយ វចីសង្ខារ របស់សត្វនោះ មិន​កើតឡើងហើយឬ។ មិនមានទេ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា មិនកើត​ឡើងហើយ កាយសង្ខារ របស់សត្វនោះ មិនកើតឡើងហើយដែរឬ។ មិនមានទេ។ កាយសង្ខារ របស់សត្វណា មិនកើតឡើងហើយ ចិត្តសង្ខារ របស់សត្វនោះ មិនកើត​ឡើងហើយឬ។ មិនមានទេ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា មិនកើតឡើង​ហើយ កាយសង្ខារ របស់សត្វនោះ មិនកើតឡើងហើយឬ។ មិនមានទេ។ វចីសង្ខារ របស់សត្វណា មិនកើតឡើងហើយ ចិត្តសង្ខារ របស់សត្វនោះ មិនកើតឡើងហើយឬ។ មិនមានទេ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា មិនកើតឡើងហើយ វចីសង្ខារ របស់សត្វនោះ មិនកើតឡើងហើយឬ។ មិនមានទេ។

[២៦៣] កាយសង្ខារ មិនកើតឡើងហើយ ក្នុងទីណា។ បេ។

[២៦៤] កាយសង្ខារ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា  វចីសង្ខារ របស់​សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ កាយសង្ខារ របស់ពួកសត្វ ជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វ​ទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ កាយសង្ខារ របស់ពួកសត្វ ដែល​ចូលកាន់ចតុត្ថជ្ឈាន និងរបស់ពួកសុទ្ធាវាសសត្វ ក្នុងចិត្តទី២ កំពុងប្រព្រឹត្តទៅ  និងរបស់​ពួកអសញ្ញសត្វទាំងនោះ មិនកើតឡើងហើយផង វចីសង្ខារ មិនកើតឡើងហើយផង ក្នុង​ទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ វចីសង្ខារ របស់សត្វ​ទាំងនោះ ដែលចូលកាន់ទុតិយជ្ឈាន និង កាន់តតិយជ្ឈាន មិនកើតឡើងហើយ ក្នុង​ទីនោះ តែកាយសង្ខារ  របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ វចីសង្ខារ របស់ពួកសត្វ ដែលចូលកាន់ចតុត្ថជ្ឈាន និងរបស់ពួកសុទ្ធាវាសសត្វ ក្នុងចិត្ត​ទី២ កំពុងប្រព្រឹត្ត និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើងហើយផង កាយសង្ខារ មិន​កើតឡើងហើយផង ក្នុងទីនោះ។

[២៦៥] កាយសង្ខារ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ចិត្តសង្ខារ របស់​សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ កាយសង្ខារ របស់ពួកសត្វ ជារូបាវចរៈ ដែលចូលកាន់ចតុត្ថជ្ឈាន និងរបស់ពួកសត្វ ជាអរូបាវចរៈទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះ​ទេ ពួកសត្វ កានចូលទៅកាន់សុទ្ធាវាស និងពួកអសញ្ញសត្វ កាយសង្ខារ របស់សត្វ​ទាំងនោះ មិនកើតឡើងហើយផង ចិត្តសង្ខារ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា កាយសង្ខារ របស់​សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។

[២៦៦] វចីសង្ខារ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ចិត្តសង្ខារ របស់​សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ វចីសង្ខារ របស់ពួកសត្វ ដែលចូលកាន់​ទុតិយជ្ឈាន កាន់តតិយជ្ឈាន និងកាន់ចតុត្ថជ្ឈាន និងរបស់ពួកសុទ្ធាវាសសត្វទាំងនោះ ក្នុងចិត្តទី២ កំពុងប្រព្រឹត្តទៅ មិនកើតឡើងហើយ ក្នុងទីនោះ តែចិត្តសង្ខារ របស់​សត្វ​ទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វ កាលចូលទៅ​កាន់​សុទ្ធាវាស និងពួកអសញ្ញសត្វ វចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងហើយផង ចិត្តសង្ខារ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វ​ណា មិនកើតឡើងហើយ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។

[២៦៧] កាយសង្ខារ របស់សត្វណា នឹងកើតឡើង វចីសង្ខារ របស់សត្វនោះ នឹង​កើតឡើងឬ។ អើ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងកើតឡើង កាយសង្ខារ របស់សត្វនោះ នឹងកើតឡើងឬ។ ចិត្តជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ នឹង​កើត​ឡើង ក្នុងលំដាប់នៃចិត្តណា ពួកសត្វ ដែលកើត ក្នុងភពជាទីបំផុត ក្នុងរូបាវចរៈ និងក្នុង​អរូបាវចរៈ និងពួកសត្វទាំងនោះ ដែលជាសត្វចូលទៅកាន់រូបាវចរៈ និងកាន់អរូបាវចរៈ​ហើយ នឹងបរិនិព្វាន កាលច្យុត វចីសង្ខារ របស់សត្វទាំងនោះ នឹងកើតឡើង តែកាយ​សង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ វចីសង្ខារ របស់ពួកសត្វ ក្រៅនេះ នឹង​កើតឡើងផង កាយសង្ខារ នឹងកើតឡើងផង។

[២៦៨] កាយសង្ខារ របស់សត្វណា នឹងកើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹង​កើតឡើងឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងកើតឡើង កាយសង្ខារ របស់សត្វនោះ នឹងកើតឡើងឬ។ ចិត្តជាទីបំផុត របស់ពួកសត្វជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ពួកសត្វ ដែលកើតក្នុងភពជាទីបំផុត ក្នុងរូបាវចរៈ និងក្នុង​អរូបាវចរៈ និងពួកសត្វទាំងនោះ ដែលចូលទៅកាន់រូបាវចរៈ និងកាន់អរូបាវចរៈហើយ នឹងបរិនិព្វាន កាលច្យុត ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងកើតឡើង តែកាយសង្ខារ របស់​សត្វទាំងនោះ នឹងមិនកើតឡើងទេ ចិត្តសង្ខារ របស់ពួកសត្វ ក្រៅនេះ នឹងកើត​ឡើងផង កាយសង្ខារ នឹងកើតឡើងផង។

[២៦៩] វចីសង្ខារ របស់សត្វណា នឹងកើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹង​កើតឡើងឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងកើតឡើង វចីសង្ខារ របស់សត្វនោះ នឹងកើតឡើងឬ។ ចិត្តជាទីបំផុត [បានដល់ចុតិចិត្ត របស់រូបាវចរសត្វ ដែល​ប្រកបដោយទុតិយជ្ឈាន និងចុតិចិត្ត របស់អរូបាវចរសត្វ ដែលប្រកបដោយចតុត្ថជ្ឈាន។ អដ្ឋកថា។] ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ចិត្ត​សង្ខារ របស់សត្វទាំងនោះ នឹងកើតឡើង តែវចីសង្ខារ របស់​សត្វ​ទាំងនោះ នឹង​មិន​កើត​ឡើង​ទេ ចិត្តសង្ខារ របស់ពួកសត្វក្រៅនេះ នឹងកើតឡើងផង វចីសង្ខារ កើតឡើងផង។

[២៧០] កាយសង្ខារ នឹងកើតឡើង ក្នុងទីណា។ បេ។

[២៧១] កាយសង្ខារ របស់សត្វណា នឹងកើតឡើង ក្នុងទីណា វចីសង្ខារ របស់​សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ពួកសត្វ ដែលចូលកាន់ទុតិយជ្ឈាន និង​កាន់​តតិយជ្ឈាន កាយសង្ខារ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះ តែវចីសង្ខារ របស់​សត្វ​ទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ ជាកាមាវចរៈ ដែលចូលកាន់​បឋមជ្ឈាន កាយសង្ខារ របស់សត្វទាំងនោះ នឹងកើតឡើងផង វចីសង្ខារ នឹងកើត​ឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងកើតឡើង ក្នុងទីណា កាយសង្ខារ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ចិត្តជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា វចីសង្ខារ របស់ពួកសត្វ ជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ ជាកាមាវចរៈ ក្រៅនេះ ដែលចូលកាន់​បឋមជ្ឈាន វចីសង្ខារ របស់សត្វទាំងនោះ នឹងកើតឡើងផង កាយសង្ខារ នឹងកើតឡើង ក្នុងទីនោះ។

[២៧២] កាយសង្ខារ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់​សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹង​កើតឡើង ក្នុងទីណា កាយសង្ខារ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ចិត្ត​ជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ពួកសត្វ​ជារូបាវចរៈ និងជាអរូបាវចរៈ ដែលចូលកាន់ចតុត្ថជ្ឈាន ចិត្តសង្ខារ របស់សត្វទាំងនោះ នឹង​កើតឡើង ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ​ទេ ពួកសត្វ ជាកាមាវចរៈ ក្រៅនេះ ដែលចូលកាន់បឋមជ្ឈាន កាន់ទុតិយជ្ឈាន និងកាន់​តតិយជ្ឈាន ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងកើតឡើងផង កាយសង្ខារ នឹងកើត​ឡើង​ផង ក្នុងទីនោះ។

[២៧៣] វចីសង្ខារ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់​សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងកើតឡើង ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ចិត្តជា​ទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ពួកសត្វ ដែលចូលកាន់ទុតិយជ្ឈាន កាន់តតិយជ្ឈាន និងកាន់ចតុត្ថជ្ឈាន ចិត្តសង្ខារ របស់សត្វ​ទាំង​នោះ នឹងកើតឡើង ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ ជាកាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន និងពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈ ក្រៅនេះ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងកើតឡើងផង វចីសង្ខារ នឹងកើតឡើងផង ក្នុងទីនោះ។

[២៧៤] កាយសង្ខារ របស់សត្វណា នឹងមិនកើតឡើង វចីសង្ខារ របស់សត្វនោះ នឹង​មិនកើតឡើងឬ។ ចិត្តជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ នឹងពួកសត្វនោះ ដែលចូលទៅកាន់រូបាវចរៈ និងកាន់អរូបាវចរៈហើយ នឹងបរិនិព្វាន កាលច្យុត កាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង តែវចីសង្ខារ របស់សត្វ​ទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ ចិត្តជាទីបំផុត ដែលមិនមាន​វិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា កាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង វចីសង្ខារ នឹងមិនកើត​ឡើងផង។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងមិនកើតឡើង កាយសង្ខារ របស់សត្វនោះ នឹងមិនកើតឡើងឬ។ អើ។

[២៧៥] កាយសង្ខារ របស់សត្វណា នឹងមិនកើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹង​មិនកើតឡើងឬ។ ចិត្តជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ និងពួកសត្វនោះ ដែលចូលទៅកាន់រូបាវចរៈ និងកាន់អរូបាវចរៈហើយ នឹងបរិនិព្វាន កាលច្យុត កាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង តែចិត្តសង្ខារ របស់សត្វ​ទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ កាយសង្ខារ របស់សត្វទាំងនោះ ដែលប្រកប​ដោយ​ចិត្តជាទីបំផុត នឹងមិនកើតឡើងផង ចិត្តសង្ខារ នឹងមិនកើតឡើងផង។ មួយយ៉ាង​ទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនកើតឡើង កាយសង្ខារ របស់សត្វនោះ នឹង​មិនកើតឡើងឬ។ អើ។

[២៧៦] វចីសង្ខារ របស់សត្វណា នឹងមិនកើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹង​មិនកើតឡើងឬ។ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា វចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ វចីសង្ខារ របស់សត្វទាំងនោះ ដែលប្រកបដោយចិត្តជាទីបំផុត នឹងមិនកើតឡើងផង ចិត្តសង្ខារ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនកើតឡើង វចីសង្ខារ របស់សត្វនោះ នឹងមិនកើតឡើងឬ។ អើ។

[២៧៧] កាយសង្ខារ នឹងមិនកើតឡើង ក្នុងទីណា។ បេ។

[២៧៨] កាយសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា វចីសង្ខារ របស់​សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ ​។ ចិត្តជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា កាយសង្ខារ របស់ពួកសត្វ ជារូបាវចរៈ និងជា​អរូបាវចរៈទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែន​ជានឹងមិនកើតឡើង ក្នុងទីនោះទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមាន​វិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ពួកសត្វ ដែលចូលកាន់ចតុត្ថជ្ឈាន និងពួកអសញ្ញសត្វ កាយសង្ខារ របស់​សត្វ​ទាំងនោះ នឹងមិនកើតឡើងផង វចីសង្ខារ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយ​យ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា កាយសង្ខារ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ពួកសត្វ ដែលចូលកាន់ទុតិយជ្ឈាន និងកាន់​តតិយជ្ឈាន វចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែកាយ​សង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ពួកសត្វ ដែលចូលកាន់ចតុត្ថជ្ឈាន និងពួក​អសញ្ញសត្វ វចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង កាយសង្ខារ នឹងមិន​កើត​ឡើងផង ក្នុងទីនោះ។

[២៧៩] កាយសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់​សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ចិត្តជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ពួកសត្វ ជារូបាវចរៈ និងជាអរូបាវចរៈ ដែលចូល​កាន់ចតុត្ថជ្ឈាន កាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែចិត្ត​សង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ ដែល​ប្រកបដោយចិត្តជាទីបំផុត និងពួកអសញ្ញសត្វ កាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើត​ឡើងផង ចិត្តសង្ខារ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា កាយសង្ខារ របស់សត្វនោះ នឹងមិនកើតឡើងក្នុងទីនោះឬ។ អើ។

[២៨០] វចីសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់​សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមាន​វិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ពួកសត្វ ដែលចូលកាន់ទុតិយជ្ឈាន កាន់​តតិយជ្ឈាន និងកាន់ចតុត្ថជ្ឈាន វចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុង​ទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ វចីសង្ខារ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត និងរបស់អសញ្ញសត្វទាំងនោះ នឹងមិនកើតឡើងផង ចិត្តសង្ខារ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹង​មិន​កើតឡើង ក្នុងទីនោះឬ។ អើ។

[២៨១] កាយសង្ខារ របស់សត្វណា កើតឡើង វចីសង្ខារ របស់សត្វនោះ កើត​ឡើង​ហើយឬ។ អើ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា កើតឡើងហើយ កាយសង្ខារ របស់សត្វនោះ កើតឡើងឬ។ វចីសង្ខារ របស់ពួកសត្វ ទាំងអស់ ដែលចូលកាន់និរោធ និង​របស់អសញ្ញសត្វទាំងនោះ កើតឡើងហើយ ក្នុងភង្គក្ខណៈ នៃចិត្ត និងក្នុងឧប្បាទក្ខណៈ នៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងទេ វចីសង្ខារ របស់សត្វទាំងនោះ កើតឡើងហើយផង កាយសង្ខារ កើតឡើង​ផង ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ។

[២៨២] កាយសង្ខារ របស់សត្វណា កើតឡើង ចិត្តសង្ខារ របស់សត្វនោះ កើត​ឡើងហើយឬ។ ​អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា កើតឡើងហើយ កាយសង្ខារ របស់សត្វនោះ កើតឡើងឬ។ ចិត្តសង្ខារ របស់ពួកសត្វទាំងអស់ ដែល​ចូល​កាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ កើតឡើងហើយ ក្នុងភង្គក្ខណៈ នៃចិត្ត និង​ក្នុងឧប្បាទក្ខណៈ នៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងទេ ចិត្តសង្ខារ របស់សត្វទាំងនោះ កើតឡើងហើយផង កាយសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ។

[២៨៣] វចីសង្ខារ របស់សត្វណា កើតឡើង ចិត្តសង្ខារ របស់សត្វនោះ កើត​ឡើង​ហើយឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា កើតឡើងហើយ វចីសង្ខារ របស់សត្វនោះ កើតឡើងឬ។ ចិត្តសង្ខារ របស់ពួកសត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ កើតឡើងហើយ ក្នុងភង្គក្ខណៈ នៃចិត្ត និងក្នុង​ឧប្បាទក្ខណៈ នៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ តែវចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងទេ ចិត្តសង្ខារ របស់សត្វទាំងនោះ កើតឡើងហើយផង វចីសង្ខារ កើតឡើង​ផង ក្នុងឧប្បាទក្ខណៈ នៃពួកវិតក្កៈ និងវិចារៈ។

[២៨៤] កាយសង្ខារ កើតឡើង ក្នុងទីណា។ បេ។

[២៨៥] កាយសង្ខារ របស់សត្វណា កើត​ឡើង ក្នុងទីណា វចីសង្ខារ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ពួកសត្វ ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន កាយសង្ខារ របស់សត្វទាំងនោះ កើតឡើង ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទី​នោះទេ ពួកសត្វ ជាកាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន កាយសង្ខារ របស់សត្វទាំងនោះ កើតឡើងផង  វចីសង្ខារ កើតឡើងហើយផង ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា កើតឡើងហើយ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ពួកសត្វ ជាកាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន ក្នុងភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ ពួកសត្វ ជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះឯង ក្នុងឧប្បាទក្ខណៈ នៃចិត្ត ព្រោះវៀរ​ចាកពួកអស្សាសៈ និងបស្សាសៈ វចីសង្ខារ របស់សត្វទាំងនោះ កើតឡើងហើយ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ ជាកាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន វចីសង្ខារ របស់សត្វទាំងនោះ កើតឡើងហើយផង កាយសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ ​។

[២៨៦] កាយសង្ខារ របស់សត្វណា កើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់​សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា កើតឡើងហើយ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់សត្វទាំងអស់នោះ កើតឡើងហើយ ក្នុងភង្គក្ខណៈ នៃចិត្ត និងក្នុង​ឧប្បាទក្ខណៈ នៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែកាយ​សង្ខារ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ចិត្តសង្ខារ របស់សត្វទាំងនោះ កើតឡើងហើយផង កាយសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ។

[២៨៧] វចីសង្ខារ របស់សត្វណា កើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ កើត​ឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា កើតឡើង​ហើយ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់សត្វទាំងអស់នោះ កើតឡើងហើយ ក្នុងភង្គក្ខណៈ នៃចិត្ត និងក្នុងឧប្បាទក្ខណៈ នៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ចិត្តសង្ខារ របស់សត្វទាំងនោះ កើតឡើងហើយផង វចីសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃពួកវិតក្កៈ និងវិចារៈ ក្នុងទីនោះ។

[២៨៨] កាយសង្ខារ របស់សត្វណា មិនកើតឡើង វចីសង្ខារ របស់សត្វនោះ មិនកើត​ឡើងហើយឬ។ កើតឡើងហើយ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា មិន​កើត​ឡើងហើយ កាយសង្ខារ របស់សត្វនោះ មិនកើតឡើងឬ។ មិនមានទេ។

[២៨៩] កាយសង្ខារ របស់សត្វណា មិនកើតឡើង ចិត្តសង្ខារ របស់សត្វនោះ មិន​កើតឡើងហើយឬ។ កើតឡើងហើយ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា មិន​កើតឡើងហើយ កាយសង្ខារ របស់សត្វនោះ មិនកើតឡើងឬ។ មិនមានទេ។

[២៩០] វចីសង្ខារ របស់សត្វណា មិនកើតឡើង ចិត្តសង្ខារ របស់សត្វនោះ មិន​កើតឡើងហើយឬ។ កើតឡើងហើយ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា មិនកើតឡើងហើយ វចីសង្ខារ របស់សត្វនោះ មិនកើតឡើងឬ។ មិនមានទេ។

[២៩១] កាយសង្ខារ មិនកើតឡើង ក្នុងទីណា។ បេ។

[២៩២] កាយសង្ខារ របស់សត្វណា មិនកើតឡើង ក្នុងទីណា វចីសង្ខារ របស់​សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ កាយសង្ខារ របស់ពួកសត្វ ជាកាមាវចរៈ នោះឯង ដែលចូលកាន់បឋមជ្ឈាន ក្នុងភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ និង​របស់ពួកសត្វ ជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ ក្នុងឧប្បាទក្ខណៈ នៃចិត្ត ព្រោះវៀរ​ចាកពួកអស្សាសៈ និងបស្សាសៈ មិនកើតឡើង ក្នុងទីនោះ តែវចីសង្ខារ របស់សត្វ​ទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ កាយសង្ខារ របស់ពួកសត្វ​ទាំងនោះឯង ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន ក្នុងភង្គក្ខណៈ នៃពួក​អស្សាសៈ និងបស្សាសៈ និងរបស់ពួកសត្វ ដែលចូលកាន់ចតុត្ថជ្ឈាន ក្នុងឧប្បាទក្ខណៈ នៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ និងរបស់ពួកសុទ្ធាវាសសត្វ ក្នុងចិត្តទី២ កំពុងប្រព្រឹត្តទៅ និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើងផង វចីសង្ខារ មិនកើត​ឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា មិនកើត​ឡើង​ហើយ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ ពួកសត្វ ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ វចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែកាយ​សង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ វចីសង្ខារ របស់សត្វ​ទាំងនោះឯង ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន ក្នុងភង្គក្ខណៈ នៃពួក​អស្សាសៈ និងបស្សាសៈ និងរបស់ពួកសត្វ ដែលចូលកាន់ចតុត្ថជ្ឈាន ក្នុងឧប្បាទក្ខណៈ នៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ និងរបស់ពួកសុទ្ធាវាសសត្វក្នុងចិត្តទី២ កំពុងប្រព្រឹត្តទៅ និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើងហើយផង កាយសង្ខារ មិនកើតឡើងផង ក្នុងទីនោះ។

[២៩៣] កាយសង្ខារ របស់សត្វណា មិនកើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ កាយសង្ខារ របស់សត្វទាំងអស់នោះ ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរ​ចាកពួកអស្សាសៈ និង​បស្សាសៈ កើតឡើងក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែន​ជាមិន​កើត​ឡើង​ហើយ ក្នុងទីនោះទេ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស និងពួកអសញ្ញសត្វ កាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងផង ចិត្តសង្ខារ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ អើ។

[២៩៤] វចីសង្ខារ របស់សត្វណា មិនកើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់​សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ វចីសង្ខារ របស់សត្វទាំងអស់នោះ មិន​កើតឡើង ក្នុងភង្គក្ខណៈ នៃចិត្ត និងក្នុងឧប្បាទក្ខណៈ នៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស និងពួកអសញ្ញសត្វ វចីសង្ខារ របស់​សត្វទាំងនោះ មិនកើតឡើងផង ចិត្តសង្ខារ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ អើ។

[២៩៥] កាយសង្ខារ របស់សត្វណា កើតឡើង វចីសង្ខារ របស់សត្វនោះ កើតឡើងឬ។ អើ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងកើតឡើង កាយសង្ខារ របស់​សត្វនោះ កើតឡើងឬ។ វចីសង្ខារ របស់ពួកសត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ នឹងកើតឡើង ក្នុងភង្គក្ខណៈ នៃចិត្ត និងក្នុងឧប្បាទក្ខណៈ នៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងទេ វចីសង្ខារ របស់សត្វទាំងនោះ នឹងកើតឡើងផង កាយសង្ខារ កើតឡើង​ផង ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ។

[២៩៦] កាយសង្ខារ របស់សត្វណា កើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹងកើត​ឡើងឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងកើតឡើង កាយសង្ខារ របស់​សត្វនោះ កើតឡើងឬ។ ចិត្តសង្ខារ របស់ពួកសត្វទាំងអស់ ដែលចូលកាន់និរោធ និង​របស់​អសញ្ញសត្វទាំងនោះ នឹងកើតឡើង ក្នុងភង្គក្ខណៈ នៃចិត្ត និងក្នុងឧប្បាទក្ខណៈ នៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិន​កើត​ឡើង​ទេ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងកើតឡើងផង កាយសង្ខារ កើតឡើងផង ក្នុង​ឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ។

[២៩៧] វចីសង្ខារ របស់សត្វណា កើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹង​កើត​ឡើង​ឬ។ វចីសង្ខារ របស់សត្វទាំងនោះ កើតឡើង ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត ដែល​ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ តែចិត្តសង្ខារ របស់សត្វទាំងនោះ នឹង​មិន​កើត​ឡើងទេ វចីសង្ខារ របស់សត្វទាំងនោះ ក្រៅនេះ កើតឡើងផង ចិត្តសង្ខារ នឹង​កើត​ឡើងផង ក្នុងឧប្បាទក្ខណៈ នៃពួកវិតក្កៈ និងវិចារៈ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់​សត្វ​ណា នឹងកើតឡើង វចីសង្ខារ របស់សត្វនោះ កើតឡើងឬ។ ចិត្តសង្ខារ របស់​ពួក​សត្វ​ទាំងអស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ នឹងកើតឡើង ក្នុង​ភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ តែវចី​សង្ខារ របស់សត្វទាំងនោះ មិនកើតឡើងទេ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹង​កើត​ឡើង​ផង វចីសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃពួកវិតក្កៈ និងវិចារៈ​។

[២៩៨] កាយសង្ខារ កើតឡើង ក្នុងទីណា។ បេ។

[២៩៩] កាយសង្ខារ របស់សត្វណា កើតឡើង ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ កាយសង្ខារ របស់សត្វទាំងនោះ ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ កើតឡើង ក្នុង​ទី​នោះ តែវចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ ជា​កាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ កាយសង្ខារ របស់សត្វទាំងនោះ កើតឡើងផង វចីសង្ខារ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងកើតឡើង ក្នុងទីណា កាយសង្ខារ របស់​សត្វ​នោះ កើតឡើង ក្នុងទីនោះឬ។ វចីសង្ខារ របស់ពួកសត្វ ជាកាមាវចរៈនោះឯង ដែល​ចូល​កាន់​បឋមជ្ឈាន ក្នុងភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ និងរបស់ពួកសត្វ ជា​រូបាវចរៈ និងជាអរូបាវចរៈទាំងនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរ​ចាកពួកអស្សាសៈ និងបស្សាសៈ នឹងកើតឡើង ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ ជាកាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន ក្នុងឧប្បាទក្ខណៈ នៃ​ពួកអស្សាសៈ និងបស្សាសៈ វចីសង្ខារ របស់សត្វទាំងនោះ នឹងកើតឡើងផង កាយសង្ខារ កើតឡើងផង ក្នុងទីនោះ។

[៣០០] កាយសង្ខារ របស់សត្វណា កើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់​សត្វ​នោះ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹង​កើត​ឡើង ក្នុងទីណា កាយសង្ខារ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់​ពួកសត្វទាំងអស់នោះ នឹងកើតឡើង ក្នុងភង្គក្ខណៈ នៃចិត្ត និងក្នុងឧប្បាទក្ខណៈ នៃ​ចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែកាយសង្ខារ របស់​សត្វ​ទាំង​នោះ មិនកើតឡើង ក្នុងទីនោះទេ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងកើតឡើងផង កាយ​សង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ។

[៣០១] វចីសង្ខារ របស់សត្វណា កើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹង​កើតឡើង ក្នុងទីនោះឬ។ វចីសង្ខារ របស់សត្វទាំងនោះ កើតឡើង ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ វចីសង្ខារ របស់សត្វទាំងនោះ ក្រៅ​នេះ កើតឡើងផង ចិត្តសង្ខារ នឹងកើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃពួកវិតក្កៈ និងវិចារៈ ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងកើតឡើង ក្នុងទីណា វចីសង្ខារ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់សត្វទាំងអស់នោះ នឹង​កើត​ឡើង ក្នុងភង្គក្ខណៈ នៃចិត្ត និងក្នុងឧប្បាទក្ខណៈ នៃចិត្ត ព្រោះវៀរចាក​ពួកវិតក្កៈ និង​វិចារៈ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងកើតឡើងផង វចីសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃ​ពួក​វិតក្កៈ និងវិចារៈ ក្នុងទីនោះ។

[៣០២] កាយសង្ខារ របស់សត្វណា មិនកើតឡើង វចីសង្ខារ របស់សត្វនោះ នឹង​មិន​កើតឡើងឬ។ កាយសង្ខារ របស់សត្វទាំងអស់ ក្នុងភង្គក្ខណៈ នៃចិត្ត និង​របស់​ពួក​សត្វ​ដែលចូលកាន់និរោធ ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ និង​របស់អសញ្ញសត្វទាំងនោះ មិនកើតឡើង តែវចីសង្ខារ របស់សត្វទាំងនោះ មិន​មែន​ជា​នឹង​មិនកើតឡើងទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែល​ប្រកបដោយចិត្តជាទីបំផុត នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា កាយសង្ខារ របស់​សត្វ​ទាំងនោះ មិនកើតឡើងផង វចីសង្ខារ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត វចី​សង្ខារ របស់សត្វណា នឹងមិនកើតឡើង កាយសង្ខារ របស់សត្វនោះ មិនកើតឡើងឬ។ អើ។

[៣០៣] កាយសង្ខារ របស់សត្វណា មិនកើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹង​មិន​កើតឡើងឬ។ កាយសង្ខារ របស់សត្វទាំងអស់ ក្នុងភង្គក្ខណៈ នៃចិត្ត និងរបស់ពួកសត្វ ដែលចូលកាន់និរោធ ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ និង​របស់អសញ្ញសត្វទាំងនោះ មិនកើតឡើង តែចិត្តសង្ខារ របស់សត្វទាំងនោះ មិន​មែន​ជា​មិនកើតឡើងទេ កាយសង្ខារ របស់ពួកសត្វទាំងនោះ ដែលប្រកបដោយចិត្តជាទីបំផុត មិន​កើតឡើងផង ចិត្តសង្ខារ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់​សត្វ​ណា នឹងមិនកើតឡើង កាយសង្ខារ របស់សត្វនោះ មិនកើតឡើងឬ។ អើ។

[៣០៤] វចីសង្ខារ របស់សត្វណា មិនកើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹង​មិន​កើត​ឡើងឬ។ វចីសង្ខារ របស់សត្វទាំងអស់ ក្នុងភង្គក្ខណៈ នៃចិត្ត និងរបស់ពួកសត្វ ដែល​ចូលកាន់និរោធ ក្នុងឧប្បាទក្ខណៈ នៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ និង​របស់​អសញ្ញសត្វទាំងនោះ មិនកើតឡើង តែចិត្តសង្ខារ របស់សត្វទាំងនោះ មិន​មែន​ជា​នឹង​មិន​កើត​ឡើងទេ វចីសង្ខារ របស់ពួកសត្វទាំងនោះ ដែល​ប្រកប​ដោយចិត្ត ជាទីបំផុត ដែល​មិន​មានវិតក្កៈ មិនមានវិចារៈ ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មិនកើតឡើងផង ចិត្តសង្ខារ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនកើតឡើង វចីសង្ខារ របស់សត្វនោះ មិនកើតឡើងឬ។ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត ដែល​ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែន​ជា​មិន​កើតឡើងទេ ចិត្តសង្ខារ របស់សត្វទាំងនោះ ដែលប្រកបដោយចិត្ត ជាទីបំផុត ដែល​មិន​មានវិតក្កៈ មិនមានវិចារៈ ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែល​ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ នឹងមិនកើតឡើងផង វចីសង្ខារ មិនកើតឡើងផង។

[៣០៥] កាយសង្ខារ មិនកើតឡើង ក្នុងទីណា។ បេ។

[៣០៦] កាយសង្ខារ របស់សត្វណា មិនកើតឡើង ក្នុងទីណា វចីសង្ខារ របស់​សត្វ​នោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ កាយសង្ខារ របស់ពួកសត្វ ជា​កាមាវចរៈ​ទាំង​នោះ​ឯង ដែលចូលកាន់បឋមជ្ឈាន ក្នុងភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ និង​របស់​ពួក​សត្វ ជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ ក្នុងឧប្បាទក្ខណៈ នៃចិត្ត ព្រោះវៀរចាក​ពួកអស្សាសៈ និងបស្សាសៈ មិនកើតឡើង ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិន​មាន​វិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្ត ជាទីបំផុត នឹងកើតឡើង ក្នុង​លំដាប់ នៃ​ចិត្ត​ណា កាយសង្ខារ របស់សត្វទាំងនោះឯង ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន ក្នុង​ភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ និងរបស់ពួកសត្វ ដែលចូលកាន់​ចតុត្ថជ្ឈាន និងរបស់អសញ្ញសត្វទាំងនោះ ក្នុងឧប្បាទក្ខណៈ នៃចិត្ត ព្រោះវៀរ​ចាក​ពួក​អស្សាសៈ និងបស្សាសៈ មិនកើតឡើងផង វចីសង្ខារ មិនកើតឡើងផង។ មួយយ៉ាងទៀត  វចីសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា កាយសង្ខារ របស់សត្វនោះ មិន​កើត​ឡើង ក្នុងទីនោះឬ។ វចីសង្ខារ របស់សត្វទាំងនោះ ដែលចូលកាន់ទុតិយជ្ឈាន និង​កាន់​តតិយជ្ឈាន ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ នឹងមិនកើតឡើង ក្នុង​ទី​នោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ចិត្ត​ជា​ទី​បំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាបំផុត នឹង​កើតឡើង ក្នុងលំដាប់ នៃចិត្តណា វចីសង្ខារ របស់សត្វទាំងនោះ ដែលចូលកាន់​ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន ក្នុងភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ និង​របស់​ពួកសត្វ ដែលចូលកាន់ចតុត្ថជ្ឈាន និងរបស់អសញ្ញសត្វទាំងនោះ ក្នុងឧប្បាទក្ខណៈ នៃ​ចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ នឹងមិនកើតឡើងផង កាយសង្ខារ មិនកើតឡើងផង។

[៣០៧] កាយសង្ខារ របស់សត្វណា មិនកើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់​សត្វ​នោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ កាយសង្ខារ របស់សត្វទាំងអស់នោះ មិនកើតឡើង ក្នុង​ភង្គក្ខណៈ នៃចិត្ត និងក្នុងឧប្បាទក្ខណៈ នៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និង​បស្សាសៈ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុង​ទីនោះទេ កាយសង្ខារ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត និងរបស់​អសញ្ញ​សត្វ​ទាំងនោះ មិនកើតឡើងផង ចិត្តសង្ខារ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា កាយសង្ខារ របស់សត្វនោះ មិន​កើតឡើង ក្នុងទីនោះឬ។ អើ។

[៣០៨] វចីសង្ខារ របស់សត្វណា មិនកើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់​សត្វ​នោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ វចីសង្ខារ របស់សត្វទាំងអស់នោះ មិនកើតឡើង ក្នុង​ភង្គក្ខណៈ នៃចិត្ត និងក្នុងឧប្បាទក្ខណៈ នៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ ក្នុង​ទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ វចីសង្ខារ របស់ពួកសត្វ ដែលប្រកបដោយចិត្ត ជាទីបំផុត ដែល​មិនមានវិតក្កៈ មិន​មាន​វិចារៈ និងរបស់អសញ្ញសត្វទាំងនោះ ក្នុងភង្គក្ខណៈ នៃចិត្ត ជាទីបំផុត ដែល​ប្រកប​ដោយ​វិតក្កៈ ប្រកបដោយវិចារៈ មិនកើតឡើងផង ចិត្តសង្ខារ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយ​យ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា វចីសង្ខារ របស់​សត្វ​នោះ មិនកើតឡើង ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុង​ទី​នោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ចិត្តសង្ខារ របស់ពួកសត្វ ដែលប្រកបដោយចិត្ត ជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ និង​របស់អសញ្ញសត្វទាំងនោះ ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ  ប្រកប​ដោយវិចារៈ នឹងមិនកើតឡើងផង វចីសង្ខារ មិនកើតឡើងផង ក្នុងទីនោះ។

[៣០៩] កាយសង្ខារ របស់សត្វណា កើតឡើងហើយ វចីសង្ខារ របស់សត្វនោះ នឹង​កើត​ឡើងឬ។ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែល​ប្រកប​ដោយចិត្តជាទីបំផុត នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា កាយសង្ខារ របស់​សត្វ​ទាំង​នោះ កើតឡើងហើយ តែវចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ កាយ​សង្ខារ របស់ពួកសត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង វចីសង្ខារ នឹង​កើត​ឡើង​ផង។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងកើតឡើង កាយសង្ខារ របស់សត្វនោះ កើត​ឡើងហើយឬ។ អើ។

[៣១០] កាយសង្ខារ របស់សត្វណា កើតឡើងហើយ ចិត្តសង្ខារ របស់សត្វនោះ នឹងកើតឡើងឬ។ កាយសង្ខារ របស់សត្វទាំងនោះ ដែលប្រកបដោយចិត្ត ជាទីបំផុត កើត​ឡើង​ហើយ តែចិត្តសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ កាយសង្ខារ របស់​ពួក​សត្វ ក្រៅនេះ កើតឡើងហើយផង ចិត្តសង្ខារ នឹងកើតឡើងផង។ មួយយ៉ាងទៀត ចិត្ត​សង្ខារ របស់សត្វណា (កើតឡើងហើយ)។ បេ។ អើ។

[៣១១] វចីសង្ខារ របស់សត្វណា កើតឡើងហើយ ចិត្តសង្ខារ របស់សត្វនោះ នឹង​កើត​ឡើងឬ។ វចីសង្ខារ របស់សត្វទាំងនោះ ដែលប្រកបដោយចិត្ត ជាទីបំផុត កើត​ឡើង​ហើយ តែវចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ វចីសង្ខារ របស់ពួកសត្វ ក្រៅ​នេះ កើតឡើងហើយផង ចិត្តសង្ខារ នឹងកើតឡើងផង។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់​សត្វ​ណា (កើតឡើងហើយ)។ បេ។ អើ។

[៣១២] កាយសង្ខារ កើតឡើងហើយ ក្នុងទីណា។ បេ។

[៣១៣] កាយសង្ខារ របស់សត្វណា កើតឡើងហើយ ក្នុងទីណា វចីសង្ខារ របស់​សត្វ​នោះ នឹងកើតឡើង ក្នុងទីនោះឬ។ កាយសង្ខារ របស់ពួកសត្វ ដែល​ប្រកប​ដោយ​ចិត្ត ជា​ទីបំផុត ក្នុងកាមាវចរភព និងរបស់សត្វទាំងនោះ ដែលចូលកាន់​ទុតិយជ្ឈាន និង​កាន់​តតិយជ្ឈាន កើតឡើងហើយ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ នឹង​មិន​កើត​ឡើង ក្នុងទីនោះទេ កាយសង្ខារ របស់ពួកសត្វ ដែលចូល កាន់បឋមជ្ឈាន និង​របស់​ពួក​សត្វ ជាកាមាវចរៈទាំងនោះ ក្រៅនេះ កើតឡើងហើយផង វចីសង្ខារ នឹង​កើត​ឡើង​ផង ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងកើតឡើង ក្នុងទីណា កាយ​សង្ខារ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ វចីសង្ខារ របស់ពួកសត្វ ជា​រូបាវចរៈ និងជាអរូបាវចរៈទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែកាយសង្ខារ របស់​សត្វ​ទាំង​នោះ មិនកើតឡើងហើយ ក្នុងទីនោះទេ វចីសង្ខារ របស់ពួកសត្វ ដែលចូលកាន់​បឋមជ្ឈាន និងរបស់សត្វ ជាកាមាវចរៈទាំងនោះ នឹងកើតឡើងផង កាយសង្ខារ កើត​ឡើង​ហើយផង ក្នុងទីនោះ។

[៣១៤] កាយសង្ខារ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ចិត្តសង្ខារ របស់​សត្វ​នោះ នឹងកើតឡើង ក្នុងទីនោះឬ។ កាយសង្ខារ របស់សត្វទាំងនោះ ដែល​ប្រកប​ដោយ​ចិត្តជាទីបំផុត ក្នុងកាមាវចរៈ កើតឡើងហើយ ក្នុងទីនោះ តែចិត្តសង្ខារ របស់​សត្វ​ទាំង​នោះ នឹងមិនកើតឡើង ក្នុងទីនោះទេ  កាយសង្ខារ របស់ពួកសត្វ ជា​កាមាវចរៈ​ទាំង​នោះ ក្រៅនេះ ដែលចូលកាន់បឋមជ្ឈាន កាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន កើត​ឡើង​ហើយផង ចិត្តសង្ខារ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់​សត្វ​ណា នឹងកើតឡើង ក្នុងទីណា កាយសង្ខារ របស់សត្វនោះ កើតឡើងហើយ ក្នុង​ទីនោះ​ឬ។ ចិត្តសង្ខារ របស់ពួកសត្វ ជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ ដែលចូលកាន់​ចតុត្ថជ្ឈាន នឹងកើតឡើង ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិន​កើត​ឡើង​ហើយ ក្នុងទីនោះទេ ចិត្តសង្ខារ របស់ពួកសត្វ ជាកាមាវចរៈទាំងនោះ ដែលចូល​កាន់​បឋមជ្ឈាន កាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន នឹងកើតឡើងផង កាយសង្ខារ កើត​ឡើង​ហើយផង ក្នុងទីនោះ។

[៣១៥] វចីសង្ខារ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ចិត្តសង្ខារ របស់​សត្វ​នោះ នឹងកើតឡើង ក្នុងទីនោះឬ។ វចីសង្ខារ របស់សត្វទាំងនោះ ដែលប្រកប​ដោយ​ចិត្ត​​ជាទីបំផុត ក្នុងសវិតក្កសវិចារភូមិ កើតឡើងហើយ ក្នុងទីនោះ តែចិត្តសង្ខារ របស់​សត្វ​ទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ វចីសង្ខារ របស់ពួកសត្វទាំងនោះ ក្រៅនេះ ក្នុង​សវិតក្កសវិចារភូមិ កើតឡើងហើយផង ចិត្តសង្ខារ នឹងកើតឡើងផង ក្នុងទីនោះ។ មួយ​យ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងកើតឡើង ក្នុងទីណា វចីសង្ខារ របស់​សត្វ​នោះ កើតឡើងហើយ ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់សត្វទាំងនោះ ក្នុងអវិតក្កអវិចារភូមិ នឹង​កើតឡើង ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទី​នោះ​ទេ ចិត្តសង្ខារ របស់សត្វទាំងនោះ ក្នុងសវិតក្កសវិចារភូមិ នឹងកើតឡើងផង វចីសង្ខារ កើត​ឡើង​ហើយផង ក្នុងទីនោះ។

[៣១៦] កាយសង្ខារ របស់សត្វណា មិនកើតឡើងហើយ វចីសង្ខារ របស់សត្វនោះ នឹង​មិនកើតឡើងឬ។ មិនមានទេ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងមិន​កើត​ឡើង កាយសង្ខារ របស់សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។

[៣១៧] កាយសង្ខារ របស់សត្វណា មិនកើតឡើងហើយ ចិត្តសង្ខារ របស់​សត្វ​នោះ នឹងមិនកើតឡើងឬ។ មិនមានទេ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹង​មិនកើតឡើង កាយសង្ខារ របស់សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។

[៣១៨] វចីសង្ខារ របស់សត្វណា មិនកើតឡើងហើយ ចិត្តសង្ខារ របស់សត្វនោះ នឹង​មិនកើតឡើងឬ។ មិនមានទេ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិន​កើត​ឡើង វចីសង្ខារ របស់សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។

[៣១៩] កាយសង្ខារ មិនកើតឡើងហើយ ក្នុងទីណា។ បេ។

[៣២០] កាយសង្ខារ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ កាយសង្ខារ របស់សត្វ ជារូបាវចរៈ និងជា​អរូបាវចរៈទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វ​ទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ចិត្តជាទីបំផុត ដែលមិន​មានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ កាយសង្ខារ របស់ពួកសត្វនោះ ដែលចូលកាន់ចតុត្ថជ្ឈាន និងរបស់អសញ្ញសត្វទាំងនោះ មិនកើត​ឡើង​ហើយផង វចីសង្ខារ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា កាយសង្ខារ របស់សត្វនោះ មិនកើតឡើង​ហើយ ក្នុងទីនោះឬ។ វចីសង្ខារ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត ក្នុង​កាមាវចរៈ និងរបស់សត្វទាំងនោះ ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន នឹង​មិន​កើតឡើង ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនមែនជា​មិនកើត​ឡើង​ហើយ ក្នុងទីនោះទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែល​ប្រកបដោយចិត្ត ជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុង​លំដាប់ នៃចិត្តណា ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកប​ដោយ​វិចារៈ ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ វចីសង្ខារ របស់ពួកសត្វ ដែល​ចូល​កាន់​ចតុត្ថជ្ឈាន និងរបស់អសញ្ញសត្វទាំងនោះ នឹងមិនកើតឡើងផង កាយសង្ខារ មិន​កើត​ឡើង​ហើយផង ក្នុងទីនោះ។

[៣២១] កាយសង្ខារ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ កាយសង្ខារ របស់ពួកសត្វ ជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ ដែលចូលកានកាន់ចតុត្ថជ្ឈាន មិនកើតឡើងហើយ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ កាយសង្ខារ របស់ពួកសត្វ ដែលប្រកបដោយចិត្ត ជាទីបំផុត ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ និងរបស់​អសញ្ញសត្វទាំងនោះ មិនកើតឡើងហើយផង ចិត្តសង្ខារ នឹងមិនកើតឡើងផង ក្នុងទី​នោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា កាយ​សង្ខារ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់សត្វទាំងនោះ ដែលប្រកបដោយចិត្ត ជាទីបំផុត ក្នុងកាមាវចរៈ នឹងមិនកើតឡើង ក្នុងទីនោះ តែកាយ​សង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ចិត្តសង្ខារ របស់​ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ និងរបស់​អសញ្ញ​សត្វទាំងនោះ នឹងមិនកើតឡើងផង កាយសង្ខារ មិនកើតឡើងហើយផង ក្នុងទី​នោះ។

[៣២២] វចីសង្ខារ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ វចីសង្ខារ របស់សត្វទាំងនោះ ក្នុងអវិតក្ក​អវិចារភូមិ មិនកើតឡើងហើយ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែន​ជាមិនកើតឡើង ក្នុងទីនោះទេ វចីសង្ខារ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត ក្នុង​អវិតក្កអវិចារភូមិ និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើងហើយផង ចិត្តសង្ខារ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិន​កើត​ឡើង ក្នុងទីណា វចីសង្ខារ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះ ឬ។ ចិត្តសង្ខារ របស់សត្វទាំងនោះ ដែលប្រកបដោយចិត្ត ជាទីបំផុត ក្នុងសវិតក្កសវិចារភូមិ នឹងមិនកើតឡើង ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិន​កើត​ឡើងហើយ ក្នុងទីនោះទេ ចិត្តសង្ខារ របស់ពួកសត្វ ដែលប្រកបដោយចិត្ត ជាទីបំផុត ក្នុងអវិតក្កអវិចារភូមិ និងរបស់អសញ្ញសត្វទាំងនោះ នឹងមិនកើតឡើងផង វចីសង្ខារ មិនកើតឡើងហើយផង ក្នុងទីនោះ។

ចប់ ឧប្បាទវារៈ។

[៣២៣] កាយសង្ខារ របស់សត្វណា រលត់ទៅ វចីសង្ខារ របស់សត្វនោះ រលត់​ទៅឬ។ កាយសង្ខារ របស់សត្វទាំងនោះ រលត់ទៅ ក្នុងភង្គក្ខណៈ នៃពួកអស្សាសៈ និង​បស្សាសៈ ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ តែវចីសង្ខារ របស់សត្វទាំងនោះ មិនរលត់​ទៅទេ កាយសង្ខារ របស់ពួកសត្វ ជាកាមាវចរៈទាំងនោះ ដែលចូលកាន់បឋមជ្ឈាន រលត់​ទៅផង វចីសង្ខារ រលត់ទៅផង ក្នុងភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ។ មួយ​យ៉ាង​ទៀត វចីសង្ខារ របស់សត្វណា រលត់ទៅ កាយសង្ខារ របស់សត្វនោះ រលត់ទៅឬ។ វចីសង្ខារ របស់សត្វទាំងនោះ រលត់ទៅ ក្នុងភង្គក្ខណៈ នៃពួកវិតក្កៈ និងវិចារៈ ព្រោះវៀរ​ចាកពួកអស្សាសៈ និងបស្សាសៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅទេ វចីសង្ខារ របស់សត្វ ជាកាមាវចរៈទាំងនោះ ដែលចូលកាន់បឋមជ្ឈាន រលត់ទៅផង កាយសង្ខារ រលត់ទៅផង ក្នុងភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ ​។

[៣២៤] កាយសង្ខារ របស់សត្វណា រលត់ទៅ ចិត្តសង្ខារ  របស់សត្វនោះ រលត់​ទៅឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា រលត់ទៅ កាយសង្ខារ របស់​សត្វ​នោះ រលត់ទៅឬ។ ចិត្តសង្ខារ របស់សត្វទាំងនោះ រលត់ទៅ ក្នុងភង្គក្ខណៈ នៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិនរលត់​ទៅទេ ចិត្តសង្ខារ របស់សត្វទាំងនោះ រលត់ទៅផង កាយសង្ខារ រលត់ទៅផង ក្នុង​ភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ។

[៣២៥] វចីសង្ខារ របស់សត្វណា រលត់ទៅ ចិត្តសង្ខារ របស់សត្វនោះ រលត់ទៅឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា រលត់ទៅ វចីសង្ខារ របស់សត្វនោះ រលត់ទៅឬ។ ចិត្តសង្ខារ របស់សត្វទាំងនោះ រលត់ទៅ ក្នុងភង្គក្ខណៈ នៃចិត្ត ព្រោះវៀរ​ចាកពួកវិតក្កៈ និងវិចារៈ តែវចីសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅទេ ចិត្តសង្ខារ របស់សត្វទាំងនោះ រលត់ទៅផង វចីសង្ខារ រលត់ទៅផង ក្នុងភង្គក្ខណៈ នៃពួកវិតក្កៈ និងវិចារៈ។

[៣២៦] កាយសង្ខារ រលត់ទៅ ក្នុងទីណា  វចីសង្ខារ រលត់ទៅ ក្នុងទីនោះឬ។ កាយ​សង្ខារ រលត់ទៅ ក្នុងទុតិយជ្ឈាន និងក្នុងតតិយជ្ឈាន ក្នុងទីនោះ តែវចីសង្ខារ មិនរលត់ទៅ ក្នុងទីនោះទេ។ បេ។

[៣២៧] កាយសង្ខារ របស់សត្វណា រលត់ទៅ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ រលត់ទៅ ក្នុងទីនោះឬ។ បេ។ ពាក្យថា របស់សត្វណាក្តី ថា របស់សត្វណា ក្នុងទីណាក្តី ដូចៗគ្នា។

[៣២៨] កាយសង្ខារ របស់សត្វណា មិនរលត់ទៅ វចីសង្ខារ របស់សត្វនោះ មិន​រលត់ទៅឬ។ កាយសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងភង្គក្ខណៈ នៃពួកវិតក្កៈ និងវិចារៈ ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ កាយសង្ខារ របស់ពួកសត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ មិនរលត់ទៅផង វចីសង្ខារ មិនរលត់ទៅផង ក្នុង​ឧប្បាទក្ខណៈ នៃចិត្ត និងក្នុងភង្គក្ខណៈ នៃចិត្ត ដែលមិនមានវិតក្កៈ មិនមានវិចារៈ ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា មិនរលត់ទៅ កាយសង្ខារ របស់សត្វនោះ មិនរលត់ទៅឬ។ វចីសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ ព្រោះវៀរ​ចាកពួកវិតក្កៈ និងវិចារៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ វចីសង្ខារ របស់សត្វទាំង​អស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ មិនរលត់ទៅផង កាយសង្ខារ មិនរលត់ទៅផង ក្នុងឧប្បាទក្ខណៈ នៃចិត្ត និងក្នុងភង្គក្ខណៈ នៃចិត្ត ដែលមិនមានវិតក្កៈ មិនមានវិចារៈ ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ ​។

[៣២៩] កាយសង្ខា របស់សត្វណា មិនរលត់ទៅ ចិត្តសង្ខារ របស់សត្វនោះ មិនរលត់ទៅឬ។ កាយសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងភង្គក្ខណៈ នៃចិត្ត ព្រោះវៀរចាកអស្សាសៈ និងបស្សាសៈ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជា​មិនរលត់ទៅទេ កាយសង្ខារ របស់សត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញ​សត្វ​ទាំងនោះ មិនរលត់ទៅផង ចិត្តសង្ខារ មិនរលត់ទៅផង ក្នុងឧប្បាទក្ខណៈនៃចិត្ត។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា មិនរលត់ទៅ កាយសង្ខារ របស់សត្វនោះ មិន​រលត់ទៅឬ។ អើ។

[៣៣០] វចីសង្ខារ របស់សត្វណា មិនរលត់ទៅ ចិត្តសង្ខារ របស់សត្វនោះ មិនរលត់ទៅឬ។ វចីសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងភង្គក្ខណៈ នៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជា​មិន​រលត់​ទៅទេ វចីសង្ខារ របស់សត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់​អសញ្ញសត្វ​ទាំងនោះ មិនរលត់ទៅផង ចិត្តសង្ខារ មិនរលត់ទៅផង ក្នុងឧប្បាទក្ខណៈ នៃចិត្ត។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់សត្វណា មិនរលត់ទៅ វចីសង្ខារ របស់សត្វនោះ មិនរលត់​ទៅឬ។ អើ។

[៣៣១] កាយសង្ខារ មិនរលត់ទៅ ក្នុងទីណា។ បេ។

[៣៣២] កាយសង្ខារ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា វចីសង្ខារ របស់​សត្វនោះ មិនរលត់ទៅ ក្នុងទីនោះឬ។ កាយសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុង​ភង្គក្ខណៈ នៃពួកវិតក្កៈ និងវិចារៈ ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ កាយសង្ខារ របស់​សត្វទាំងអស់ និងរបស់អសញ្ញសត្វទាំងនោះ មិនរលត់ទៅផង វចីសង្ខារ មិនរលត់ទៅផង ក្នុងឧប្បាទក្ខណៈ នៃចិត្ត និងក្នុងភង្គក្ខណៈ នៃចិត្ត ដែលមិនមានវិតក្កៈ មិនមានវិចារៈ ព្រោះ​វៀរចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់​សត្វណា មិនរលត់ទៅ ក្នុងទីណា។ បេ។ ពាក្យថា របស់សត្វណាក្តី ពាក្យថា របស់សត្វណា ក្នុងទីណាក្តី ដូចៗគ្នា បណ្ឌិត គប្បីឲ្យពិស្តារផងចុះ។ ពាក្យថា របស់ពួកសត្វ ដែលចូលកាន់និរោធ បណ្ឌិត មិនគប្បីធ្វើ ក្នុងពាក្យថា របស់សត្វណា ក្នុងទីណាទេ។

[៣៣៣] កាយសង្ខារ របស់សត្វណា រលត់ហើយ វចីសង្ខារ របស់សត្វនោះ រលត់​ហើយឬ។ អើ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា។ បេ។ បុច្ឆា ជាអតីត ពាក្យថា របស់​សត្វណាក្តី ពាក្យថា របស់សត្វណា ក្នុងទីណាក្តី អនុលោមក្តី   បច្ចនិយក្តី ដែល​លោក​ចែកហើយ ក្នុងឧប្បាទវារៈ យ៉ាងណា បណ្ឌិត គប្បីចែកក្នុងនិរោធវារៈ ក៏យ៉ាង​នោះដែរ។ ការធ្វើឲ្យផ្សេងៗគ្នា មិនមានឡើយ។

[៣៣៤] កាយសង្ខារ របស់សត្វណា នឹងរលត់ទៅ វចីសង្ខារ របស់សត្វនោះ នឹង​រលត់​ទៅឬ។ អើ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងរលត់ទៅ កាយសង្ខារ របស់សត្វនោះ នឹងរលត់ទៅឬ។ ចិត្តជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត វចីសង្ខារ របស់ពួកសត្វ ជាកាមាវចរៈ និងរបស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ និង​របស់សត្វនោះៗ ដែលចូលកាន់រូបាវចរៈ និងកាន់អរូបាវចរៈហើយ​ នឹងបរិនិព្វាន កាលច្យុត នឹងរលត់ទៅ តែកាយសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ វចីសង្ខារ របស់សត្វទាំងនោះ ក្រៅនេះ នឹងរលត់ទៅផង កាយសង្ខារ នឹងរលត់ទៅផង។

[៣៣៥] កាយសង្ខារ របស់សត្វណា នឹងរលត់ទៅ ចិត្តសង្ខារ របស់សត្វនោះ នឹង​រលត់ទៅឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងរលត់ទៅ កាយសង្ខារ របស់សត្វនោះ នឹងរលត់ទៅឬ។ ចិត្តជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត ចិត្តសង្ខារ របស់ពួកសត្វ ជាកាមាវចរៈ និងរបស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរៈ និងក្នុង​អរូបាវចរៈ និង​របស់​ពួកសត្វនោះៗ ដែលចូលកាន់រូបាវចរៈ និងកាន់អរូបាវចរៈហើយ នឹងបរិនិព្វាន កាលច្យុត នឹងរលត់ទៅ តែកាយសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ចិត្តសង្ខារ របស់ពួកសត្វ ក្រៅនេះ នឹងរលត់ទៅផង កាយសង្ខារ នឹងរលត់ទៅផង។

[៣៣៦] វចីសង្ខារ របស់សត្វណា នឹងរលត់ទៅ ចិត្តសង្ខារ របស់សត្វនោះ នឹង​រលត់ទៅឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងរលត់ទៅ វចីសង្ខារ របស់​សត្វនោះ នឹងរលត់ទៅឬ។ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើត​ឡើង ក្នុងលំដាប់ នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត ដែល​មិនមាន​វិតក្កៈ មិនមានវិចារៈ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងរលត់ទៅ តែវចីសង្ខារ របស់សត្វ​ទាំង​នោះ  នឹងមិនរលត់ទៅទេ ចិត្តសង្ខារ របស់ពួកសត្វក្រៅនេះ នឹងរលត់ទៅផង វចីសង្ខារ នឹងរលត់ទៅផង។

[៣៣៧] កាយសង្ខារ នឹងរលត់ទៅ ក្នុងទីណា។ បេ។

[៣៣៨] កាយសង្ខារ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា វចីសង្ខារ របស់​សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ កាយសង្ខារ របស់សត្វទាំងនោះ ដែលចូល កាន់​ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន នឹងរលត់ទៅ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វ​ទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ កាយសង្ខារ របស់ពួកសត្វ ដែលចូល កាន់​បឋមជ្ឈាន និងរបស់ពួកសត្វ ជាកាមាវចរៈទាំងនោះ នឹងរលត់ទៅផង វចីសង្ខារ នឹង​រលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងរលត់ទៅ ក្នុង​ទីណា កាយសង្ខារ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ ចិត្តជាទីបំផុត របស់​ពួកសត្វ ជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃចិត្ត​ជាទីបំផុត វចីសង្ខារ របស់ពួកសត្វ ជាកាមាវចរៈ និងរបស់ពួកសត្វ ជារូបាវចរៈ និងជា​អរូបាវចរៈទាំងនោះ នឹងរលត់ទៅ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ វចីសង្ខារ របស់សត្វ ជាកាមាវចរៈទាំងនោះ ក្រៅនេះ ដែលចូលកាន់បឋមជ្ឈាន នឹងរលត់ទៅផង កាយសង្ខារ នឹងរលត់ទៅផង ក្នុងទីនោះ។

[៣៣៩] កាយសង្ខារ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា ចិត្តសង្ខារ​ របស់​សត្វ​នោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត  ចិត្តសង្ខារ របស់សត្វណា នឹង​រលត់ទៅ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ ​ចិត្តជា​ទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ក្នុង​ឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត ចិត្តសង្ខារ របស់ពួកសត្វ ជាកាមាវចរៈ និង​របស់​សត្វ​ជា​រូបាវចរៈ និងជាអរូបាវចរៈទាំងនោះ ដែលចូលកាន់ចតុត្ថជ្ឈាន នឹងរលត់ទៅ ក្នុងទីនោះ តែ​កាយសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ចិត្តសង្ខារ របស់សត្វ ជា​កាមាវចរៈទាំងនោះ ក្រៅនេះ ដែលចូលកាន់បឋមជ្ឈាន កាន់ទុតិយជ្ឈាន និងកាន់​តតិយជ្ឈាន នឹងរលត់ទៅផង កាយសង្ខារ នឹងរលត់ទៅផង ក្នុងទីនោះ។

[៣៤០] វចីសង្ខារ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា ចិត្តសង្ខារ របស់​សត្វ​នោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹង​រលត់​ទៅ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ ​ចិត្តជាទីបំផុត ដែល​មិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ក្នុង​ឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ ចិត្តសង្ខារ របស់​សត្វ​ទាំង​នោះ ដែលចូលកាន់ទុតិយជ្ឈាន កាន់តតិយជ្ឈាន និងកាន់ចតុត្ថជ្ឈាន នឹងរលត់ទៅ ក្នុង​ទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ចិត្តសង្ខារ របស់​ពួកសត្វ ជាកាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន និងរបស់សត្វ ជារូបាវចរៈ និង​ជា​អរូបាវចរៈទាំងនោះ ក្រៅនេះ នឹងរលត់ទៅផង វចីសង្ខារ នឹងរលត់ទៅផង ក្នុងទីនោះ។

[៣៤១] កាយសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ វចីសង្ខារ របស់សត្វនោះ នឹង​មិនរលត់ទៅឬ។ ចិត្តជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់ នៃ​ចិត្តណា ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត កាយសង្ខារ របស់ពួកសត្វ ជាកាមាវចរៈ និងរបស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរៈ និងក្នុង​អរូបាវចរៈ និង​របស់​ពួក​សត្វ​នោះៗ ដែលចូលកាន់រូបាវចរៈ និងកាន់អរូបាវចរៈហើយ នឹងបរិនិព្វាន កាលច្យុត នឹង​មិន​រលត់ទៅ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត ដែល​មិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈ នៃ​ចិត្ត​ជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ កាយសង្ខារ របស់សត្វទាំងនោះ នឹង​មិនរលត់ទៅផង វចីសង្ខារ នឹងមិនរលត់ទៅផង។ មួយយ៉ាងទៀត វចីសង្ខារ របស់​សត្វ​ណា នឹងមិនរលត់ទៅ កាយសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅឬ។ អើ។

[៣៤២] កាយសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ ចិត្តសង្ខារ របស់សត្វនោះ នឹង​មិនរលត់ទៅឬ។ ចិត្តជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់ នៃ​ចិត្ត​ណា ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត កាយសង្ខារ របស់ពួកសត្វ ជាកាមាវចរៈ និង​របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ និង​របស់​ពួក​សត្វ​នោះៗ ដែលចូលកាន់រូបាវចរៈ និងកាន់អរូបាវចរៈហើយ នឹងបរិនិព្វាន កាលច្យុត នឹង​មិន​រលត់​ទៅ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ កាយសង្ខារ របស់​សត្វទាំងនោះ នឹងមិនរលត់ទៅផង ចិត្តសង្ខារ នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ កាយ​សង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅឬ។ អើ។

[៣៤៣] វចីសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ ចិត្តសង្ខារ របស់សត្វនោះ នឹង​មិន​រលត់ទៅឬ។ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុង​លំដាប់ នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមាន​វិចារៈ វចីសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិន​មែនជានឹងមិនរលត់ទៅទេ វចីសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ចិត្ត​សង្ខារ នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ វចីសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅឬ។ អើ។

[៣៤៤] កាយសង្ខារ នឹងមិនរលត់ទៅ ក្នុងទីណា។បេ។

[៣៤៥] កាយសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា វចីសង្ខារ របស់​សត្វ​នោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ ចិត្តជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ នឹង​កើត​ឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត កាយសង្ខារ របស់​ពួក​សត្វ ជាកាមាវចរៈ និងរបស់ពួកសត្វ ជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ នឹង​មិន​រលត់ទៅ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុង​ទី​នោះ​ទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែល​ប្រកប​ដោយ​ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ​ មិនមានវិចារៈ នឹងកើតឡើង ក្នុង​លំដាប់​នៃ​ចិត្ត​ណា ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ កាយ​សង្ខារ របស់ពួកសត្វ ដែលចូលកាន់ចតុត្ថជ្ឈាន និងរបស់អសញ្ញសត្វទាំងនោះ នឹង​មិន​រលត់​ទៅផង វចីសង្ខារ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់​សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុង​ទី​នោះ​ឬ។ វចីសង្ខារ របស់សត្វទាំងនោះ ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន នឹង​មិនរលត់ទៅ ក្នុងទីនោះ តែ​កាយសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹង​មិន​រលត់​ទៅ ក្នុងទីនោះទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែល​ប្រកបដោយចិត្ត​ជាទីបំផុត ដែល​មិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុង​លំដាប់​នៃ​ចិត្តណា ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ វចីសង្ខារ របស់ពួកសត្វ ដែលចូលកាន់ចតុត្ថជ្ឈាន និងរបស់អសញ្ញសត្វទាំងនោះ នឹង​មិន​រលត់​ទៅផង កាយសង្ខារ នឹងមិនរលត់ទៅផង ក្នុងទីនោះ។

[៣៤៦] កាយសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ចិត្តសង្ខារ របស់​សត្វ​នោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ ចិត្តជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ នឹង​កើត​ឡើង ក្នុងលំដាប់ នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត កាយសង្ខារ របស់​ពួក​សត្វ ជាកាមាវចរៈ និងរបស់ពួកសត្វ ជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ ដែលចូលកាន់ចតុត្ថជ្ឈាន នឹងមិនរលត់ទៅ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ កាយសង្ខារ របស់អសញ្ញសត្វទាំងនោះ នឹងមិនរលត់ទៅផង ចិត្តសង្ខារ នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ អើ។

[៣៤៧] វចីសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ចិត្តសង្ខារ របស់​សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិន​មាន​វិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត ដែល​មិនមាន​វិតក្កៈ មិនមានវិចារៈ វចីសង្ខារ របស់សត្វទាំងនោះ ដែលចូលកាន់ទុតិយជ្ឈាន កាន់​តតិយជ្ឈាន និងកាន់ចតុត្ថជ្ឈាន នឹងមិនរលត់ទៅ ក្នុងទីនោះ តែចិត្តសង្ខារ របស់​សត្វ​ទាំង​នោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ វចីសង្ខារ របស់​អសញ្ញសត្វ​ទាំង​នោះ នឹងមិនរលត់ទៅផង ចិត្តសង្ខារ នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈ នៃ​ចិត្ត​ជា​ទី​បំផុត ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ អើ។

[៣៤៨] កាយសង្ខារ របស់សត្វណា រលត់ទៅ វចីសង្ខារ របស់សត្វនោះ រលត់​ហើយ​ឬ។ អើ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា រលត់ហើយ កាយសង្ខារ របស់​សត្វ​នោះ រលត់ទៅឬ។ វចីសង្ខារ របស់សត្វទាំងអស់ ដែលចូលកាន់និរោធ និង​របស់​អសញ្ញសត្វ​ទាំងនោះ រលត់ហើយ ក្នុងឧប្បាទក្ខណៈ នៃចិត្ត និងក្នុងភង្គក្ខណៈ នៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិនរលត់​ទៅទេ វចីសង្ខារ​ របស់សត្វទាំងនោះ រលត់ហើយផង កាយសង្ខារ រលត់ទៅផង ក្នុង​ភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ។

[៣៤៩] កាយសង្ខារ របស់សត្វណា រលត់ទៅ ចិត្តសង្ខារ របស់សត្វនោះ រលត់​ហើយឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា រលត់ហើយ កាយសង្ខារ របស់​សត្វនោះ រលត់ទៅឬ។ ចិត្តសង្ខារ របស់សត្វទាំងអស់ ដែលចូលកាន់និរោធ និង​របស់​អសញ្ញសត្វទាំងនោះ រលត់ហើយ ក្នុងឧប្បាទក្ខណៈ នៃចិត្ត និងក្នុងភង្គក្ខណៈ​នៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិន​រលត់​ទៅ​ទេ ចិត្តសង្ខារ របស់សត្វទាំងនោះ រលត់ហើយផង កាយសង្ខារ រលត់ទៅផង ក្នុង​ភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ។

[៣៥០] វចីសង្ខារ របស់សត្វណា រលត់ទៅ ចិត្តសង្ខារ របស់សត្វនោះ រលត់​ហើយ​ឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា រលត់ហើយ វចីសង្ខារ របស់សត្វនោះ រលត់ទៅឬ។ ចិត្តសង្ខារ របស់សត្វទាំងអស់ ដែលចូលកាន់និរោធ និង​របស់​អសញ្ញសត្វ​ទាំង​នោះ រលត់ហើយ ក្នុងឧប្បាទក្ខណៈ នៃចិត្ត និងក្នុងភង្គក្ខណៈនៃចិត្ត ព្រោះវៀរ​ចាក​ពួក​វិតក្កៈ និងវិចារៈ តែវចីសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅទេ ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ រលត់ហើយផង វចីសង្ខារ រលត់ទៅផង ក្នុងភង្គក្ខណៈ នៃ​ពួក​វិតក្កៈ និង​វិចារៈ។

[៣៥១] កាយសង្ខារ រលត់ទៅ ក្នុងទីណា។ បេ។

[៣៥២] កាយសង្ខារ របស់សត្វណា រលត់ទៅ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះឬ។ កាយសង្ខារ របស់សត្វទាំងនោះ ដែលចូលកាន់ទុតិយជ្ឈាន និង​កាន់តតិយជ្ឈាន រលត់ទៅ ក្នុងភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ កាយសង្ខារ របស់​ពួក​សត្វ ជា​កាមាវចរៈទាំងនោះ ដែលចូលកាន់បឋមជ្ឈាន រលត់ទៅផង វចីសង្ខារ រលត់ហើយផង ក្នុង​ភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់​សត្វណា រលត់ហើយ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ រលត់ទៅ ក្នុង​ទី​នោះឬ។ វចីសង្ខារ របស់ពួកសត្វ ជាកាមាវចរៈទាំងនោះឯង ដែលចូលកាន់បឋមជ្ឈាន ក្នុង​ឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ និងរបស់ពួកសត្វ ជារូបាវចរៈ និង​ជា​អរូបាវចរៈទាំងនោះ ក្នុងភង្គក្ខណៈ នៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ រលត់ហើយ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ វចីសង្ខារ របស់ពួកសត្វ ជាកាមាវចរៈទាំងនោះ ដែលចូលកាន់បឋមជ្ឈាន រលត់​ហើយ​ផង កាយសង្ខារ រលត់ទៅផង ក្នុងភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ។

[៣៥៣] កាយសង្ខារ របស់សត្វណា រលត់ទៅ ក្នុងទីណា ចិត្តសង្ខារ របស់​សត្វ​នោះ រលត់ហើយ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា រលត់​ហើយ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ រលត់ទៅ ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់​សត្វ​ទាំងអស់នោះ រលត់ហើយ ក្នុងឧប្បាទក្ខណៈ នៃចិត្ត និងក្នុងភង្គក្ខណៈ នៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ចិត្តសង្ខារ របស់សត្វទាំងនោះ រលត់ហើយផង កាយសង្ខារ រលត់​ទៅផង ក្នុងភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ។

[៣៥៤] វចីសង្ខារ របស់សត្វណា រលត់ទៅ ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា រលត់ហើយ ក្នុង​ទីណា វចីសង្ខារ របស់សត្វនោះ រលត់ទៅ ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់​សត្វ​ទាំង​អស់​នោះ រលត់ហើយ ក្នុងឧប្បាទក្ខណៈ នៃចិត្ត និងក្នុងភង្គក្ខណៈ នៃចិត្ត ព្រោះវៀរ​ចាក​ពួក​វិតក្កៈ​ និងវិចារៈ ក្នុងទីនោះ តែ​វចីសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុង​ទី​នោះ​ទេ ចិត្តសង្ខារ របស់សត្វទាំងនោះ រលត់ហើយផង វចីសង្ខារ រលត់ទៅផង ក្នុងភង្គក្ខណៈ នៃ​ពួកវិតក្កៈ និងវិចារៈ ក្នុងទីនោះ។

[៣៥៥] កាយសង្ខារ របស់សត្វណា មិនរលត់ទៅ វចីសង្ខារ របស់សត្វនោះ មិន​រលត់​ហើយឬ។ រលត់ហើយ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា មិនរលត់ហើយ កាយសង្ខារ របស់សត្វនោះ មិនរលត់ទៅឬ។ មិនមានទេ។

[៣៥៦] កាយសង្ខារ របស់សត្វណា មិនរលត់ទៅ ចិត្តសង្ខារ របស់សត្វនោះ មិន​រលត់ហើយឬ។ រលត់ហើយ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា មិនរលត់ហើយ កាយសង្ខារ របស់សត្វនោះ មិនរលត់ទៅឬ។ មិនមានទេ។

[៣៥៧] វចីសង្ខារ របស់សត្វណា មិនរលត់ទៅ ចិត្តសង្ខារ របស់សត្វនោះ មិន​រលត់​ហើយឬ។ រលត់ហើយ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា មិនរលត់ហើយ វចីសង្ខារ របស់សត្វនោះ មិនរលត់ទៅឬ។ មិនមានទេ។

[៣៥៨] កាយសង្ខារ មិនរលត់ទៅ ក្នុងទីណា។ បេ។

[៣៥៩] កាយសង្ខារ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា វចីសង្ខារ របស់​សត្វ​នោះ មិនរលត់ហើយ ក្នុងទីនោះឬ។ កាយសង្ខារ របស់ពួកសត្វ ជា​កាមាវចរៈ​ទាំង​នោះ​ឯង ដែលចូលកាន់បឋមជ្ឈាន ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ និង​របស់ពួកសត្វ ជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ ក្នុងភង្គក្ខណៈ នៃចិត្ត ព្រោះវៀរ​ចាក​ពួកអស្សាសៈ និងបស្សាសៈ មិនរលត់ទៅ ក្នុងទីនោះ តែវចីសង្ខារ របស់​សត្វ​ទាំង​នោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ កាយសង្ខារ របស់សត្វទាំងនោះឯង ដែល​ចូល​កាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និង​បស្សាសៈ និងរបស់ពួកសត្វ ដែលចូលកាន់ចតុត្ថជ្ឈាន ក្នុងភង្គក្ខណៈ​នៃចិត្ត ព្រោះវៀរ​ចាក​ពួក​អស្សាសៈ និងបស្សាសៈ និងរបស់ពួកសុទ្ធាវាសសត្វ ក្នុងចិត្តទី២ កំពុង​ប្រព្រឹត្ត​ទៅ និងរបស់អសញ្ញសត្វទាំងនោះ មិនរលត់ទៅផង វចីសង្ខារ មិនរលត់ហើយផង ក្នុង​ទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា កាយ​សង្ខារ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះឬ។ វចីសង្ខារ របស់សត្វទាំងនោះ ដែល​ចូល​កាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន មិនរលត់ហើយ ក្នុងភង្គក្ខណៈ នៃ​ពួក​អស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិន​មែន​ជា​មិន​រលត់​ទៅ ក្នុងទីនោះទេ វចីសង្ខារ របស់សត្វទាំងនោះឯង ដែលចូលកាន់ទុតិយជ្ឈាន និង​កាន់​តតិយជ្ឈាន ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ ​និងបស្សាសៈ និងរបស់ពួកសត្វ ដែល​ចូលកាន់ចតុត្ថជ្ឈាន ក្នុងភង្គក្ខណៈ នៃចិត្ត ព្រោះវៀរចាកពួក​អស្សាសៈ និង​បស្សាសៈ និងរបស់ពួកសុទ្ធាវាសសត្វ ក្នុងចិត្តទី២ កំពុងប្រព្រឹត្តទៅ និងរបស់​អសញ្ញសត្វ​ទាំង​នោះ មិនរលត់ហើយផង កាយសង្ខារ មិនរលត់ទៅផង ក្នុងទីនោះ។

[៣៦០] កាយសង្ខារ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា ចិត្តសង្ខារ របស់​សត្វ​នោះ មិនរលត់ហើយ ក្នុងទីនោះឬ។ កាយសង្ខារ របស់សត្វទាំងអស់នោះ មិនរលត់ទៅ ក្នុង​ឧប្បាទក្ខណៈ នៃចិត្ត និងក្នុងភង្គក្ខណៈ នៃចិត្ត ព្រោះវៀរ​ចាក​ពួក​អស្សាសៈ និង​បស្សាសៈ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុង​ទី​នោះ​ទេ កាយសង្ខារ របស់ពួកសត្វ ដែលចូលកាន់សុទ្ធាវាស និង​របស់​អសញ្ញសត្វ​ទាំង​នោះ មិនរលត់ទៅផង ចិត្តសង្ខារ មិនរលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្ត​សង្ខារ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ មិន​រលត់​ទៅ ក្នុងទីនោះឬ។ អើ។

[៣៦១] វចីសង្ខារ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា ចិត្តសង្ខារ របស់​សត្វ​នោះ មិនរលត់ហើយ ក្នុងទីនោះឬ។ វចីសង្ខារ របស់សត្វទាំងអស់នោះ មិនរលត់ទៅ ក្នុង​ឧប្បាទក្ខណៈ នៃចិត្ត និងក្នុងភង្គក្ខណៈ នៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ ក្នុង​ទី​នោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ វចី​សង្ខារ របស់ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស និងរបស់អសញ្ញសត្វទាំងនោះ មិន​រលត់​ទៅផង ចិត្តសង្ខារ មិនរលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់​សត្វណា មិនរលត់ហើយ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ មិន​រលត់ទៅ ក្នុង​ទី​នោះ​ឬ។ អើ។

[៣៦២] កាយសង្ខារ របស់សត្វណា រលត់ទៅ វចីសង្ខារ របស់សត្វនោះ នឹង​រលត់​ទៅ​ឬ។ អើ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងរលត់ទៅ កាយសង្ខារ របស់​សត្វ​នោះ រលត់ទៅឬ។ វចីសង្ខារ របស់សត្វទាំងអស់ ដែលចូលកាន់និរោធ និង​របស់​អសញ្ញសត្វទាំងនោះ នឹងរលត់ទៅ ក្នុងឧប្បាទក្ខណៈ នៃចិត្ត និងក្នុងភង្គក្ខណៈ នៃ​ចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិន​រលត់​ទៅ​ទេ វចីសង្ខារ របស់សត្វទាំងនោះ នឹងរលត់ទៅផង កាយសង្ខារ រលត់ទៅផង ក្នុង​ភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ។

[៣៦៣] កាយសង្ខារ របស់សត្វណា រលត់ទៅ ចិត្តសង្ខារ របស់សត្វនោះ នឹង​រលត់​ទៅ​ឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងរលត់ទៅ កាយសង្ខារ របស់​សត្វ​នោះ រលត់ទៅឬ។ ចិត្តសង្ខារ របស់សត្វទាំងអស់ ដែលចូលកាន់និរោធ និង​របស់​អសញ្ញសត្វទាំងនោះ នឹងរលត់ទៅ ក្នុងឧប្បាទក្ខណៈ នៃចិត្ត​ និងក្នុងភង្គក្ខណៈ នៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិន​រលត់​ទៅ​ទេ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងរលត់ទៅផង កាយសង្ខារ រលត់ទៅផង ក្នុង​ភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ។

[៣៦៤] វចីសង្ខារ របស់សត្វណា រលត់ទៅ ចិត្តសង្ខារ របស់សត្វនោះ នឹង​រលត់​ទៅ​ឬ។ វចីសង្ខារ របស់សត្វទាំងនោះ រលត់ទៅ ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែល​ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ តែចិត្តសង្ខារ របស់សត្វទាំងនោះ នឹង​មិន​រលត់​ទៅ​ទេ វចីសង្ខារ របស់សត្វទាំងនោះ ក្រៅនេះ រលត់ទៅផង ចិត្តសង្ខារ នឹងរលត់ទៅផង ក្នុង​ភង្គក្ខណៈ នៃពួកវិតក្កៈ ​និងវិចារៈ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹង​រលត់​ទៅ វចីសង្ខារ របស់សត្វនោះ រលត់ទៅឬ។ ចិត្តសង្ខារ របស់សត្វទាំងអស់ ដែល​ចូល​កាន់​និរោធ និងរបស់អសញ្ញសត្វទាំងនោះ នឹងរលត់ទៅ ក្នុងឧប្បាទក្ខណៈ នៃចិត្ត និងក្នុង ភង្គក្ខណៈ នៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ តែវចីសង្ខារ របស់សត្វទាំងនោះ មិន​រលត់​ទៅទេ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងរលត់ទៅផង វចីសង្ខារ រលត់ទៅផង ក្នុង​ភង្គក្ខណៈ នៃពួកវិតក្កៈ និងវិចារៈ។

[៣៦៥] កាយសង្ខារ រលត់ទៅ ក្នុងទីណា។ បេ។

[៣៦៦] កាយសង្ខារ របស់សត្វណា រលត់ទៅ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹង​រលត់ទៅ ក្នុងទីនោះឬ។ កាយសង្ខារ របស់សត្វទាំងនោះ ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន រលត់ទៅ ក្នុងភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែ​វចីសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ កាយសង្ខារ របស់​ពួក​សត្វ ដែលចូលកាន់បឋមជ្ឈាន និងរបស់ពួកសត្វ ជាកាមាវចរៈទាំងនោះ រលត់ទៅផង វចីសង្ខារ នឹងរលត់ទៅផង ក្នុងភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ។ មួយ​យ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា កាយសង្ខារ របស់​សត្វ​នោះ រលត់ទៅ ក្នុងទីនោះឬ។ វចីសង្ខារ របស់ពួកសត្វ ជាកាមាវចរៈទាំងនោះឯង ដែល​ចូល​កាន់បឋមជ្ឈាន ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ និងរបស់ពួកសត្វ ជា​រូបាវចរៈ និងជាអរូបាវចរៈទាំងនោះ ក្នុងភង្គក្ខណៈ នៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ​និងបស្សាសៈ នឹងរលត់ទៅ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុង​ទីនោះទេ វចីសង្ខារ របស់សត្វជាកាមាវចរៈទាំងនោះ ដែលចូលកាន់បឋមជ្ឈាន នឹង​រលត់ទៅផង កាយសង្ខារ រលត់ទៅផង ក្នុងភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ ក្នុង​ទីនោះ។

[៣៦៧] កាយសង្ខារ របស់សត្វណា រលត់ទៅ ក្នុងទីណា ចិត្តសង្ខារ របស់​សត្វ​នោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹង​រលត់​ទៅ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ រលត់ទៅ ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់សត្វទាំងអស់នោះ នឹងរលត់ទៅ ក្នុងឧប្បាទក្ខណៈ នៃចិត្ត និងក្នុងភង្គក្ខណៈ នៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិន​រលត់ទៅ ក្នុងទីនោះទេ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងរលត់ទៅផង កាយសង្ខារ រលត់​ទៅផង ក្នុងភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ។

[៣៦៨] វចីសង្ខារ របស់សត្វណា រលត់ទៅ ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹង​រលត់ទៅ ក្នុងទីនោះឬ។ វចីសង្ខារ របស់សត្វទាំងនោះ រលត់ទៅ ក្នុងភង្គក្ខណៈ នៃ​ចិត្ត​ជា​ទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងទីនោះ តែចិត្តសង្ខារ របស់​សត្វ​ទាំង​នោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ វចីសង្ខារ របស់សត្វទាំងនោះ ក្រៅនេះ រលត់​ទៅ​ផង ចិត្តសង្ខារ នឹងរលត់ទៅផង ក្នុងភង្គក្ខណៈ នៃពួកវិតក្កៈ និងវិចារៈ ក្នុងទីនោះ។ មួយ​យ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា វចីសង្ខារ របស់​សត្វ​នោះ​ រលត់ទៅ ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់សត្វទាំងអស់នោះ នឹងរលត់ទៅ ក្នុង​ឧប្បាទក្ខណៈ នៃចិត្ត និងក្នុងភង្គក្ខណៈ នៃចិត្ត ​ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ ក្នុង​ទី​នោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ចិត្តសង្ខារ របស់​សត្វ​ទាំង​នោះ នឹងរលត់ទៅផង វចីសង្ខារ រលត់ទៅផង ក្នុងភង្គក្ខណៈ​ នៃពួកវិតក្កៈ និងវិចារៈ ក្នុងទីនោះ។

[៣៦៩] កាយសង្ខារ របស់សត្វណា មិនរលត់ទៅ វចីសង្ខារ របស់សត្វនោះ នឹង​មិន​រលត់ទៅឬ។ កាយសង្ខារ របស់សត្វទាំងអស់ ដែលចូលកាន់និរោធ និង​របស់​អសញ្ញសត្វ​ទាំងនោះ មិនរលត់ទៅ ក្នុងឧប្បាទក្ខណៈ នៃចិត្ត និងក្នុងភង្គក្ខណៈ នៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែវចីសង្ខារ របស់សត្វទាំងនោះ មិន​មែនជា​នឹង​មិនរលត់ទៅទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែល​ប្រកបដោយចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ ​មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់​នៃចិត្តណា ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកប​ដោយ​វិចារៈ កាយសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅផង វចីសង្ខារ នឹងមិនរលត់ទៅផង។ មួយ​យ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ  កាយសង្ខារ របស់សត្វនោះ មិន​រលត់​ទៅឬ ។ អើ។

[៣៧០] កាយសង្ខារ របស់សត្វណា មិនរលត់ទៅ ចិត្តសង្ខារ របស់សត្វនោះ នឹង​មិនរលត់ទៅឬ។ កាយសង្ខារ របស់សត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់​អសញ្ញសត្វ​ទាំងនោះ មិនរលត់ទៅ ក្នុងឧប្បាទក្ខណៈ នៃចិត្ត  និងក្នុងភង្គក្ខណៈ នៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែន​ជានឹង​មិនរលត់ទៅទេ កាយសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅផង ចិត្តសង្ខារ នឹង​មិនរលត់ទៅផង ក្នុងភង្គក្ខណៈនៃចិត្ត ជាទីបំផុត។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់​សត្វណា។ បេ។ អើ។

[៣៧១] វចីសង្ខារ របស់សត្វណា មិនរលត់ទៅ ចិត្តសង្ខារ របស់សត្វនោះ នឹង​មិនរលត់ទៅឬ។ វចីសង្ខារ របស់សត្វទាំងអស់ ដែលចូលកាន់និរោធ និង​របស់​អសញ្ញសត្វ​ទាំង​នោះ មិនរលត់ទៅ ក្នុងឧប្បាទក្ខណៈ នៃចិត្ត និងក្នុងភង្គក្ខណៈ នៃចិត្ត ព្រោះវៀរ​ចាកពួកវិតក្កៈ និងវិចារៈ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ វចីសង្ខារ របស់សត្វទំាំងនោះ មិនរលត់ទៅផង ចិត្តសង្ខារ​ នឹងមិនរលត់ទៅផង ក្នុង​ភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ  វចីសង្ខារ របស់សត្វនោះ មិនរលត់ទៅឬ។ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងភង្គក្ខណៈ នៃចិត្ត ជាទីបំផុត ដែល​ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជា​មិនរលត់​ទៅទេ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង វចីសង្ខារ មិនរលត់​ទៅផង ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ ​មិនមានវិចារៈ។

[៣៧២] កាយសង្ខារ មិនរលត់ទៅ  ក្នុងទីណា។ បេ។

[៣៧៣] កាយសង្ខារ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា ​វចីសង្ខារ របស់សត្វ​នោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ កាយសង្ខារ របស់ពួកសត្វ  ជាកាមាវចរៈ​ទាំងនោះ​ឯង ដែលចូលកាន់បឋមជ្ឈាន និងរបស់ពួកសត្វ ជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ មិនរលត់ទៅ ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ និងក្នុងភង្គក្ខណៈ នៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមាន​វិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ  នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកប​ដោយ​វិតក្កៈ ប្រកបដោយវិចារៈ កាយសង្ខារ របស់សត្វទាំងនោះឯង ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន និងរបស់ពួកសត្វ ដែលចូលកាន់ចតុត្ថជ្ឈាន និងរបស់​អសញ្ញសត្វ​ទាំងនោះ មិនរលត់ទៅផង វចីសង្ខារ នឹងមិនរលត់ទៅផង ក្នុងឧប្បាទក្ខណៈ នៃពួក​អស្សាសៈ និងបស្សាសៈ និងក្នុងភង្គក្ខណៈ នៃចិត្ត ព្រោះវៀរចាកពួក​អស្សាសៈ និង​បស្សាសៈ ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា  នឹងមិនរលត់ទៅ ក្នុងទី​ណា កាយសង្ខារ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះឬ។ វចីសង្ខារ របស់សត្វ​ទាំង​នោះ ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន នឹងមិនរលត់ទៅ ក្នុងភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនមែនជា​មិនរលត់ទៅ ក្នុងទីនោះទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួក​សត្វ ដែលប្រកបដោយចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែល​ប្រកបដោយ​វិតក្កៈ ប្រកប​ដោយ​វិចារៈ វចីសង្ខារ របស់សត្វទាំងនោះឯង ដែលចូលកាន់ទុតិយជ្ឈាន និងកាន់​តតិយជ្ឈាន  និងរបស់ពួកសត្វ ដែលចូលកាន់ចតុត្ថជ្ឈាន និង​របស់អសញ្ញសត្វទាំងនោះ នឹងមិនរលត់ទៅផង កាយសង្ខារ មិនរលត់ទៅផង ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ និងក្នុងភង្គក្ខណៈ នៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ។

[៣៧៤] កាយសង្ខារ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា ចិត្តសង្ខារ របស់​សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ កាយសង្ខារ របស់សត្វទាំងអស់នោះ មិន​រលត់ទៅ ក្នុងឧប្បាទក្ខណៈ នៃចិត្ត និងក្នុងភង្គក្ខណៈ នៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែចិត្តសង្ខារ ​របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ កាយសង្ខារ របស់អសញ្ញសត្វទាំងនោះ មិនរលត់ទៅផង ចិត្តសង្ខារ នឹងមិន​រលត់ទៅផង ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ មិនរលត់ទៅ​ក្នុងទីនោះឬ។ អើ។

[៣៧៥] វចីសង្ខារ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ វចីសង្ខារ របស់សត្វទាំងអស់នោះ មិនរលត់ទៅ ក្នុងឧប្បាទក្ខណៈ នៃចិត្ត​ និងក្នុងភង្គក្ខណៈ នៃចិត្ត ព្រោះវៀរចាក​ពួកវិតក្កៈ និងវិចារៈ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ វចីសង្ខារ របស់អសញ្ញសត្វទាំងនោះ មិនរលត់ទៅផង ចិត្តសង្ខារ នឹងមិន​រលត់ទៅផង ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ ក្នុង​ទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងមិន​រលត់ទៅ ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ ចិត្តសង្ខារ របស់អសញ្ញសត្វទាំងនោះ នឹងមិនរលត់ទៅផង វចីសង្ខារ មិនរលត់ទៅផង ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ ក្នុងទីនោះ។

[៣៧៦] កាយសង្ខារ របស់សត្វណា រលត់ហើយ វចីសង្ខារ របស់សត្វនោះ នឹងរលត់ទៅឬ។ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែល​ប្រកបដោយចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ​ កាយសង្ខារ របស់សត្វទាំងនោះ រលត់ហើយ  តែវចីសង្ខារ របស់សត្វទាំងនោះ នឹងមិន​រលត់ទៅទេ កាយសង្ខារ របស់ពួកសត្វ ក្រៅនេះ រលត់ហើយផង   វចីសង្ខារ នឹងរលត់​ទៅផង។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា។ បេ។ អើ។

[៣៧៧] កាយសង្ខារ របស់សត្វណា រលត់ហើយ ចិត្តសង្ខារ របស់សត្វនោះ នឹង​រលត់ទៅឬ។ កាយសង្ខារ របស់សត្វទាំងនោះ រលត់ហើយ ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត តែចិត្តសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ កាយសង្ខារ របស់ពួកសត្វ ក្រៅនេះ រលត់ហើយផង ចិត្តសង្ខារ នឹងរលត់ទៅផង។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា។ បេ។ អើ។

[៣៧៨] កាយសង្ខារ រលត់ហើយ ក្នុងទីណា។ បេ។

[៣៧៩] កាយសង្ខារ របស់សត្វណា រលត់ហើយ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ កាយសង្ខារ របស់សត្វទាំងនោះ ដែលចូល កាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន រលត់ហើយ ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ក្នុងកាមាវចរៈ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ កាយសង្ខារ របស់ពួកសត្វ ជាកាមាវចរៈទាំងនោះ ក្រៅនេះ ដែលចូលកាន់បឋមជ្ឈាន រលត់ហើយផង វចីសង្ខារ នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ រលត់ហើយ ក្នុង​ទីនោះឬ។ វចីសង្ខារ របស់ពួកសត្វ ជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ នឹងរលត់ទៅ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ វចីសង្ខារ របស់សត្វ ជាកាមាវចរៈទាំងនោះ ដែលចូលកាន់បឋមជ្ឈាន នឹងរលត់ទៅផង កាយសង្ខារ រលត់ហើយផង ក្នុងទីនោះ។

[៣៨០] កាយសង្ខារ របស់សត្វណា រលត់ហើយ ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ កាយសង្ខារ របស់សត្វទាំងនោះ រលត់ហើយ ក្នុងភង្គក្ខណៈ  នៃចិត្តជាទីបំផុត ក្នុងកាមាវចរៈ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វ​ទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ កាយសង្ខារ របស់ពួកសត្វ ជាកាមាវចរៈនោះ ក្រៅនេះ ដែលចូលកាន់បឋមជ្ឈាន កាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន រលត់ហើយផង ចិត្តសង្ខារ នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងរលត់ទៅក្នុងទីណា កាយសង្ខារ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់ពួកសត្វ ជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ ដែលចូលកាន់ចតុត្ថជ្ឈាន នឹងរលត់​ទៅក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ ចិត្តសង្ខារ របស់សត្វជាកាមាវចរៈទាំងនោះ ដែលចូលកាន់បឋមជ្ឈាន កាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន នឹងរលត់ទៅផង កាយសង្ខារ រលត់ហើយផង ក្នុងទីនោះ។

[៣៨១] វចីសង្ខារ របស់សត្វណា រលត់ហើយ ក្នុងទីណា ចិត្តសង្ខារ របស់​សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ ។ វចីសង្ខារ របស់សត្វទាំងនោះ រលត់ទៅ ក្នុង​ភង្គក្ខណៈ នៃចិត្តជាទីបំផុត ក្នុងសវិតក្កសវិចារភូមិ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វ​ទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ  វចីសង្ខារ របស់សត្វទាំងនោះ ក្រៅនេះ រលត់​ហើយផង ចិត្តសង្ខារ នឹងរលត់ទៅផង ក្នុងសវិតក្កសវិចារភូមិ ក្នុងទីនោះ។ មួយយ៉ាង​ទៀត ចិត្តសង្ខារ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់សត្វទាំងនោះ  នឹងរលត់ទៅ ក្នុងអវិតក្ក​អវិចារភូមិ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងរលត់ទៅផង វចីសង្ខារ រលត់ហើយផង ក្នុងសវិតក្កសវិចារភូមិ ក្នុងទីនោះ។

[៣៨២] កាយសង្ខារ របស់សត្វណា មិនរលត់ហើយ វចីសង្ខារ របស់សត្វនោះ នឹង​មិនរលត់ទៅឬ។ មិនមានទេ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា  នឹងមិនរលត់ទៅ កាយសង្ខារ របស់សត្វនោះ មិនរលត់ហើយឬ។ រលត់ហើយ។

[៣៨៣] កាយសង្ខារ របស់សត្វណា មិនរលត់ហើយ ចិត្តសង្ខារ របស់សត្វនោះ នឹង​មិនរលត់ទៅឬ។ មិនមានទេ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា  នឹងមិន​រលត់ទៅ កាយសង្ខារ របស់សត្វនោះ មិនរលត់ហើយឬ។ រលត់ហើយ។

[៣៨៤] វចីសង្ខារ របស់សត្វណា មិនរលត់ហើយ ចិត្តសង្ខារ របស់សត្វនោះ នឹង​មិនរលត់ទៅឬ។ មិនមានទេ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ វចីសង្ខារ របស់សត្វនោះ មិនរលត់ទៅហើយឬ។ រលត់ហើយ។

[៣៨៥] កាយសង្ខារ មិនរលត់ហើយ ក្នុងទីណា។ បេ។

[៣៨៦] កាយសង្ខារ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា  វចីសង្ខារ របស់​សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ កាយសង្ខារ របស់ពួកសត្វ ជារូបាវចរៈ និងជា​អរូបាវចរៈទាំងនោះ មិនរលត់ហើយ  ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិន​មែន​ជា​នឹងមិនរលត់ទៅ ក្នុងទីនោះទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្ត ជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយ​វិតក្កៈ ប្រកបដោយវិចារៈ ក្នុងរូបាវចរៈ និងអរូបាវចរៈ កាយសង្ខារ របស់ពួកសត្វ ដែលចូលកាន់ចតុត្ថជ្ឈាន និងរបស់អសញ្ញសត្វទាំងនោះ មិនរលត់ហើយផង វចីសង្ខារ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងមិន​រលត់ទៅ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ វចីសង្ខារ របស់សត្វទាំងនោះ  ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន នឹងមិនរលត់ទៅ ក្នុងភង្គក្ខណៈ នៃចិត្ត ជាទីបំផុត ក្នុងកាមាវចរៈ ក្នុងទីនោះ តែកាយសង្ខារ​ របស់សត្វ​ទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ វចីសង្ខារ របស់ពួកសត្វ ដែលចូលកាន់ចតុត្ថជ្ឈាន និងរបស់អសញ្ញសត្វទាំងនោះ នឹងមិនរលត់​ទៅផង កាយសង្ខារ មិនរលត់ហើយផង ក្នុងទីនោះ​។

[៣៨៧] កាយសង្ខារ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ កាយសង្ខារ របស់ពួកសត្វ ជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ ដែលចូលកាន់ចតុត្ថជ្ឈាន មិនរលត់ហើយ ក្នុងទីនោះ តែចិត្ត​សង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ កាយសង្ខារ របស់​អសញ្ញសត្វទាំងនោះ មិនរលត់ហើយផង ចិត្តសង្ខារ មិនរលត់ទៅផង ក្នុងភង្គក្ខណៈ នៃចិត្ត ជាទីបំផុត ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងភង្គក្ខណៈ នៃចិត្ត​ជាទីបំផុត ក្នុងកាមាវចរៈ ក្នុងទីនោះ តែកាយសង្ខារ​ របស់សត្វទាំងនោះ មិនមែនជា​មិនរលត់ហើយ  ក្នុងទីនោះទេ ចិត្តសង្ខារ របស់អសញ្ញសត្វទាំងនោះ នឹងមិនរលត់ទៅផង កាយសង្ខារ មិនរលត់ហើយផង ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ក្នុងរូបាវចរៈ និងក្នុង​អរូបាវចរៈ ក្នុងទីនោះ។

[៣៨៨] វចីសង្ខារ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា ចិត្តសង្ខារ របស់​សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ វចីសង្ខារ របស់សត្វទាំងនោះ ក្នុង​អវិតក្កអវិចារភូមិ មិនរលត់ហើយ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែន​ជានឹងមិនរលត់ទៅ ក្នុងទីនោះទេ វចីសង្ខារ របស់អសញ្ញសត្វទាំងនោះ មិនរលត់ហើយ​ផង ចិត្តសង្ខារ នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈនៃចិត្តជាទីបំផុត ក្នុងអវិតក្កអវិចារភូមិ ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ក្នុងសវិតក្កសវិចារភូមិ  ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ចិត្តសង្ខារ របស់អសញ្ញសត្វទាំងនោះ នឹងមិនរលត់ទៅផង វចីសង្ខារ មិនរលត់ហើយផង ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ក្នុងអវិតក្កអវិចារភូមិ ក្នុងទីនោះ។

ចប់ និរោធវារៈ។

[៣៨៩] កាយសង្ខារ របស់សត្វណា កើតឡើង វចីសង្ខារ របស់សត្វនោះ រលត់​ទៅ​ឬ។ មិនមែនទេ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា រលត់ទៅ កាយសង្ខារ របស់​សត្វ​នោះ កើតឡើងឬ។ មិនមែនទេ។ កាយសង្ខារ របស់សត្វណា កើតឡើង ចិត្តសង្ខារ របស់សត្វនោះ រលត់ទៅឬ។ មិនមែនទេ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា រលត់ទៅ កាយសង្ខារ របស់សត្វនោះ កើតឡើងឬ។ មិនមែនទេ។ វចីសង្ខារ របស់​សត្វ​ណា កើតឡើង  ចិត្តសង្ខារ របស់សត្វនោះ រលត់ទៅឬ។ មិនមែនទេ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា រលត់ទៅ វចីសង្ខារ របស់សត្វនោះ កើតឡើងឬ។ មិនមែនទេ។ កាយសង្ខារ កើតឡើង ក្នុងទីណា វចីសង្ខារ រលត់ទៅ ក្នុងទីនោះឬ។ កាយសង្ខារ កើត​ឡើង ក្នុងទុតិយជ្ឈាន និងក្នុងតតិយជ្ឈាននោះ តែវចីសង្ខារ មិនរលត់ទៅ ក្នុងទីនោះទេ។ បេ។ ពាក្យថា របស់សត្វក្រៅនេះ ដូចគ្នានឹងពាក្យថា ក្នុងទីណា។ កាយសង្ខារ របស់​សត្វណា កើតឡើង ក្នុងទីណា។ បេ។ ពាក្យថា របស់សត្វណាក្តី ពាក្យថា របស់សត្វណា ក្នុងទីណាក្តី  ដូចៗគ្នា។

[៣៩០] កាយសង្ខារ របស់សត្វណា មិនកើតឡើង វចីសង្ខារ របស់សត្វនោះ មិន​រលត់ទៅទេឬ។ កាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងភង្គក្ខណៈ នៃពួកវិតក្កៈ និងវិចារៈ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ កាយសង្ខារ របស់ពួកសត្វ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ មិនកើត​ឡើងផង វចីសង្ខារ មិនរលត់ទៅផង ក្នុងឧប្បាទក្ខណៈ នៃចិត្ត ព្រោះវៀរចាក​ពួកអស្សសៈ និងបស្សាសៈ និងក្នុងភង្គក្ខណៈ នៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ។ មួយ​យ៉ាងទៀត វចីសង្ខារ របស់សត្វណា មិនរលត់ទៅ កាយសង្ខារ របស់សត្វនោះ មិនកើត​ឡើងឬ។ វចីសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ វចីសង្ខារ របស់ពួកសត្វ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ រលត់ទៅផង កាយសង្ខារ មិនកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាក​ពួកអស្សាសៈ និងបស្សាសៈ និងក្នុងភង្គក្ខណៈ នៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ។

[៣៩១] កាយសង្ខារ របស់សត្វណា មិនកើតឡើង ចិត្តសង្ខារ របស់សត្វនោះ មិនរលត់ទៅឬ។ កាយសង្ខារ របស់សត្វទាំងអស់នោះ មិនកើតឡើង ក្នុងភង្គក្ខណៈ នៃចិត្ត  តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ កាយសង្ខារ របស់​ពួកសត្វ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើងផង ចិត្តសង្ខារ មិនរលត់ទៅផង ក្នុងឧប្បាទក្ខណៈ នៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា មិនរលត់ទៅ កាយសង្ខារ របស់សត្វនោះ មិនកើតឡើងឬ។ ចិត្តសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុង​ឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិនមែន​ជាមិនកើតឡើងទេ ចិត្តសង្ខារ របស់ពួកសត្វ ដែលចូលកាន់និរោធ និងរបស់​អសញ្ញសត្វទាំងនោះ មិនរលត់ទៅផង កាយសង្ខារ មិនកើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ។

[៣៩២] វចីសង្ខារ របស់សត្វណា មិនកើតឡើង ចិត្តសង្ខារ របស់សត្វនោះ មិន​រលត់ទៅឬ។ វចីសង្ខារ របស់សត្វទាំងអស់នោះ មិនកើតឡើង ក្នុងភង្គក្ខណៈ នៃចិត្ត  តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ វចីសង្ខារ របស់ពួកសត្វ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើងផង ចិត្តសង្ខារ មិនរលត់ទៅផង ក្នុងឧប្បាទក្ខណៈ នៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា មិនរលត់ទៅ វចីសង្ខារ របស់សត្វនោះ មិនកើតឡើងឬ។ ចិត្តសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងឧប្បាទក្ខណៈ នៃពួកវិតក្កៈ និងវិចារៈ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ចិត្តសង្ខារ របស់ពួកសត្វ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ មិនរលត់​ទៅផង វចីសង្ខារ មិនកើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ។

[៣៩៣] កាយសង្ខារ មិនកើតឡើង ក្នុងទីណា ។ បេ។

[៣៩៤] កាយសង្ខារ របស់សត្វណា មិនកើតឡើង ក្នុងទីណា។ បេ។ ពាក្យថា របស់សត្វណាក្តី ពាក្យថា របស់សត្វណា ក្នុងទីណាក្តី ដូចៗគ្នា។ ពាក្យថា របស់ពួកសត្វ ដែលចូលកាន់និរោធ បណ្ឌិតមិនបាន (មិនគួរពោល) ក្នុងពាក្យថា របស់សត្វណា ក្នុងទីណាឡើយ។

[៣៩៥] កាយសង្ខារ របស់សត្វណា កើតឡើងហើយ វចីសង្ខារ របស់សត្វនោះ រលត់ហើយឬ។ អើ។ បុច្ឆា ជាអតីតៈ បណ្ឌិត គប្បីឲ្យពិស្តារ ដូចៗគ្នា ក្នុងឧប្បាទវារៈផង ក្នុងនិរោធវារៈផង ក្នុងឧប្បាទនិរោធវារៈផង។

[៣៩៦] កាយសង្ខារ របស់សត្វណា នឹងកើតឡើង  វចីសង្ខារ របស់សត្វនោះ នឹងរលត់ទៅឬ។ អើ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងរលត់ទៅ កាយសង្ខារ របស់សត្វនោះ នឹងកើតឡើងឬ។ ចិត្តជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ​ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត វចីសង្ខារ របស់ពួកសត្វ ជាកាមាវចរៈ និងរបស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ និងរបស់ពួកសត្វនោះៗ ដែលចូលទៅកាន់រូបាវចរៈ និងកាន់​អរូបាវចរៈ​ហើយ នឹងបរិនិព្វាន កាលច្យុត នឹងរលត់ទៅ តែកាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ វចីសង្ខារ របស់ពួកសត្វក្រៅនេះ នឹងរលត់ទៅផង កាយសង្ខារ នឹងកើតឡើងផង។

[៣៩៧] កាយសង្ខារ របស់សត្វណា នឹងកើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹងរលត់ទៅឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងរលត់ទៅ កាយ​សង្ខារ របស់សត្វនោះ នឹងកើតឡើងឬ។ ចិត្តជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ  ចិត្តសង្ខារ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរៈ និងក្នុង​អរូបាវចរៈ និងរបស់ពួកសត្វនោះៗ ដែលចូលទៅកាន់រូបាវចរៈ និងកាន់អរូបាវចរៈហើយ នឹងបរិនិព្វាន នឹងរលត់ទៅ តែកាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ចិត្តសង្ខារ របស់ពួកសត្វក្រៅនេះ នឹងរលត់ទៅផង កាយសង្ខារ នឹងកើតឡើងផង។

[៣៩៨] វចីសង្ខារ របស់សត្វណា នឹងកើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹង​រលត់ទៅឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងរលត់ទៅ វចីសង្ខារ របស់សត្វនោះ នឹងកើតឡើងឬ។ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងរលត់ទៅ តែវចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ចិត្តសង្ខារ របស់ពួកសត្វក្រៅនេះ នឹងរលត់ទៅផង វចីសង្ខារ នឹងកើតឡើងផង។

[៣៩៩] កាយសង្ខារ នឹងកើតឡើង ក្នុងទីណា។ បេ។

[៤០០] កាយសង្ខារ របស់សត្វណា នឹងកើតឡើង ក្នុងទីណា វចីសង្ខារ របស់​សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ កាយសង្ខារ​ របស់សត្វទាំងនោះ ដែលចូល​កាន់​ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន នឹងកើតឡើង ក្នុងទីនោះ តែវចីសង្ខារ របស់សត្វ​ទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ កាយសង្ខារ របស់ពួកសត្វ ជាកាមាវចរៈ​ទាំង​នោះ ដែលចូលកាន់បឋមជ្ឈាន នឹងកើតឡើងផង  វចីសង្ខារ នឹងរលត់ទៅផង ក្នុងទី​នោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ចិត្តជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ វចីសង្ខារ របស់ពួកសត្វ ជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ នឹង​រលត់ទៅក្នុងទីនោះ តែកាយសង្ខារ​ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ វចីសង្ខារ របស់ពួកសត្វ ដែលចូលកាន់បឋមជ្ឈាន និងពួកសត្វ ជាកាមាវចរៈទាំងនោះ ក្រៅនេះ នឹងរលត់ទៅផង កាយសង្ខារ នឹងកើតឡើងផង ក្នុងទីនោះ។

[៤០១] កាយសង្ខារ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់​សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ចិត្ត​ជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ក្នុង​ឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ ចិត្តសង្ខារ របស់ពួកសត្វ ជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ ដែលចូលកាន់ចតុត្ថជ្ឈាន នឹងរលត់ទៅ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ចិត្តសង្ខារ របស់ពួក​សត្វ ដែលចូលកាន់បឋមជ្ឈាន កាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន និងរបស់ពួកសត្វ ជាកាមាវចរៈទាំងនោះ ក្រៅនេះ នឹងរលត់ទៅផង កាយសង្ខារ នឹងកើតឡើងផង ក្នុងទីនោះ។

[៤០២] វចីសង្ខារ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់​សត្វ​នោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹង​រលត់ទៅ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ក្នុង​ឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត ចិត្តសង្ខារ របស់សត្វទាំងនោះ ដែលចូល​កាន់ទុតិយជ្ឈាន កាន់តតិយជ្ឈាន និងកាន់ចតុត្ថជ្ឈាន នឹងរលត់ទៅ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វ​ទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ចិត្តសង្ខារ របស់ពួកសត្វ ជាកាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន និងរបស់ពួកសត្វ ជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ ក្រៅនេះ នឹងរលត់ទៅផង វចីសង្ខារ នឹងកើតឡើងផង ក្នុងទីនោះ។

[៤០៣] កាយសង្ខារ របស់សត្វណា នឹងមិនកើតឡើង វចីសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅឬ។ ចិត្តជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត កាយសង្ខារ របស់ពួកសត្វ ជាកាមាវចរៈ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ និងរបស់​ពួកសត្វនោះៗ ដែលចូលទៅកាន់រូបាវចរៈ និងកាន់អរូបាវចរៈហើយ នឹងបរិនិព្វាន កាល​ច្យុត នឹងមិនកើតឡើង តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយ​ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ កាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង វចីសង្ខារ នឹងមិនរលត់ទៅផង។ មួយយ៉ាង​ទៀត វចីសង្ខារ របស់សត្វណា។ បេ។ អើ។

[៤០៤] កាយសង្ខារ របស់សត្វណា នឹងមិនកើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅឬ។ ចិត្តជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ កាយសង្ខារ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ និងរបស់​ពួកសត្វនោះៗ ដែលចូលទៅកាន់រូបាវចរៈ និងកាន់អរូបាវចរៈហើយ នឹងបរិនិព្វាន កាលច្យុត នឹងមិនកើតឡើង តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹង​មិន​រលត់ទៅទេ  កាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ចិត្តសង្ខារ នឹងមិន​រលត់​ទៅផង ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វ​ណា។ បេ។ អើ។

[៤០៥] វចីសង្ខារ របស់សត្វណា នឹងមិនកើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅឬ។ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមាន​វិចារៈ វចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ វចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ចិត្តសង្ខារ នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា។ បេ។ អើ។

[៤០៦] កាយសង្ខារ នឹងមិនកើតឡើង ក្នុងទីណា។ បេ។

[៤០៧] កាយសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ ចិត្តជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ កាយសង្ខារ របស់ពួកសត្វ ជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ នឹងមិន​កើតឡើង ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែល​ប្រកបដោយចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់​នៃចិត្តណា ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ កាយសង្ខារ របស់ពួកសត្វ ដែលចូលកាន់ចតុត្ថជ្ឈាន និងរបស់អសញ្ញសត្វទាំងនោះ នឹងមិនកើតឡើងផង វចីសង្ខារ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ នឹងមិន​កើតឡើង ក្នុងទីនោះឬ។ វចីសង្ខារ របស់សត្វទាំងនោះ ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន នឹងមិនរលត់ទៅ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមាន​វិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែល​ប្រកប​ដោយ​វិតក្កៈ ប្រកបដោយវិចារៈ វចីសង្ខារ របស់ពួកសត្វ ដែលចូលកាន់​ចតុត្ថជ្ឈាន និងរបស់​អសញ្ញសត្វទាំងនោះ នឹងមិនរលត់ទៅផង កាយសង្ខារ នឹងមិនកើតឡើងផង ក្នុងទីនោះ។

[៤០៨] កាយសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ ចិត្តជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា​ ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ កាយសង្ខារ របស់ពួកសត្វ ជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ ដែលចូលកាន់ចតុត្ថជ្ឈាន នឹងមិនកើតឡើង ក្នុងទីនោះ តែចិត្តសង្ខារ របស់​សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ កាយសង្ខារ របស់អសញ្ញសត្វទាំងនោះ នឹង​មិនកើតឡើងផង ចិត្តសង្ខារ នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា ក្នុងទីណា។ បេ។ អើ។

[៤០៩] វចីសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់​សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមាន​វិចារៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ វចីសង្ខារ របស់សត្វទាំងនោះ ដែលចូល​កាន់​ទុតិយជ្ឈាន កាន់តតិយជ្ឈាន  និងកាន់ចតុត្ថជ្ឈាន នឹងមិនកើតឡើង ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ វចីសង្ខារ របស់អសញ្ញសត្វទាំងនោះ នឹងមិនកើតឡើងផង ចិត្តសង្ខារ នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា ក្នុង​ទីណា។ បេ។ អើ។

[៤១០] កាយសង្ខារ របស់សត្វណា កើតឡើង វចីសង្ខារ របស់សត្វនោះ រលត់​ហើយឬ។ អើ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា រលត់ហើយ កាយសង្ខារ របស់​សត្វនោះ កើតឡើងឬ។ វចីសង្ខារ របស់សត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់​អសញ្ញសត្វទាំងនោះ រលត់ហើយ ក្នុងភង្គក្ខណៈ នៃចិត្ត និងក្នុងឧប្បាទក្ខណៈ នៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិន​កើត​ឡើង​ទេ វចីសង្ខារ របស់សត្វទាំងនោះ រលត់ហើយផង កាយសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ។ បេ។ អនុលោមក្តី បច្ចនិយៈក្តី ជា​បច្ចុប្បន្នបុច្ឆា និងជាអតីតបុច្ឆា ដែលចែកហើយ ក្នុងឧប្បាទវារៈ យ៉ាងណា ក៏អនុលោមក្តី បច្ចនិយៈក្តី ជាបច្ចុប្បន្នបុច្ឆា និងជាអតីតបុច្ឆា ក្នុងឧប្បាទនិរោធវារៈ បណ្ឌិត គប្បីចែក យ៉ាងនោះដែរ។

[៤១១] កាយសង្ខារ របស់សត្វណា កើតឡើង វចីសង្ខារ របស់សត្វនោះ  នឹងរលត់​ទៅឬ។ អើ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងរលត់ទៅ កាយសង្ខារ របស់សត្វ​នោះ កើតឡើងឬ។ ពួកសត្វទាំងអស់ ដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ វចីសង្ខារ របស់សត្វទាំងនោះ នឹងរលត់ទៅ ក្នុងភង្គក្ខណៈ នៃចិត្ត និងក្នុងឧប្បាទក្ខណៈ នៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងទេ វចីសង្ខារ របស់សត្វទាំងនោះ នឹងរលត់ទៅផង កាយសង្ខារ កើតឡើង​ផង ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ។

[៤១២] កាយសង្ខារ របស់សត្វណា កើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹង​រលត់ទៅឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងរលត់ទៅ កាយសង្ខារ របស់សត្វនោះ កើតឡើងឬ។ ពួកសត្វទាំងអស់ ដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងរលត់ទៅ ក្នុងភង្គក្ខណៈ នៃចិត្ត និងក្នុងឧប្បាទក្ខណៈ នៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងទេ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងរលត់ទៅផង កាយសង្ខារ កើត​ឡើងផង ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាស និងបស្សាសៈ។

[៤១៣] វចីសង្ខារ របស់សត្វណា កើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹងរលត់​ទៅឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងរលត់ទៅ វចីសង្ខារ របស់សត្វ​នោះ កើតឡើងឬ។ ពួកសត្វទាំងអស់ ដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងរលត់ទៅ ក្នុងភង្គក្ខណៈ នៃចិត្ត និងក្នុងឧប្បាទក្ខណៈ នៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ តែវចីសង្ខារ របស់សត្វទាំងនោះ មិនកើត​ឡើងទេ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងរលត់ទៅផង វចីសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃពួកវិតក្កៈ និងវិចារៈ។

[៤១៤] កាយសង្ខារ កើតឡើង ក្នុងទីណា។ បេ។

[៤១៥] កាយសង្ខារ របស់សត្វណា កើតឡើងក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ កាយសង្ខារ របស់សត្វទាំងនោះ ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន កើតឡើងក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទី​នោះ តែវចីសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វជា​កាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន កាយសង្ខារ របស់សត្វទាំងនោះ កើតឡើងផង វចីសង្ខារ នឹងរលត់ទៅផង ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ។ មួយ​យ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា កាយសង្ខារ របស់សត្វ​នោះ កើតឡើង ក្នុងទីនោះឬ។ វចីសង្ខារ របស់សត្វទាំងនោះឯង ជាកាមាវចរៈ ដែលចូល​កាន់បឋមជ្ឈាន ក្នុងភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ និងរបស់ពួកសត្វ ជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ នឹងរលត់ទៅ ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរ​ចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ វចីសង្ខារ របស់ពួកសត្វ ជាកាមាវចរៈទាំងនោះ ដែលចូល​កាន់បឋមជ្ឈាន នឹងរលត់ទៅផង កាយសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ។

[៤១៦] កាយសង្ខារ របស់សត្វណា កើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់​សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់សត្វទាំងអស់នោះ នឹងរលត់ទៅ ក្នុងភង្គក្ខណៈ នៃចិត្ត និងក្នុងឧប្បាទក្ខណៈ នៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងរលត់ទៅផង កាយសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ។

[៤១៧] វចីសង្ខារ របស់សត្វណា កើតឡើងក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់សត្វ​ទាំងអស់នោះ នឹងរលត់ទៅ ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរ​ចាកពួកវិតក្កៈ និងវិចារៈ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងរលត់ទៅផង វចីសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃពួកវិតក្កៈ និងវិចារៈ ក្នុងទីនោះ។

[៤១៨] កាយសង្ខារ របស់សត្វណា មិនកើតឡើង វចីសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅឬ។ កាយសង្ខារ របស់សត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់​អសញ្ញសត្វទាំងនោះ មិនកើតឡើងក្នុងភង្គក្ខណៈ នៃចិត្ត និងក្នុងឧប្បាទក្ខណៈ នៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែន​ជានឹងមិនរលត់ទៅទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្ត ជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ក្នុងភង្គក្ខណៈ នៃចិត្ត ជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ កាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងផង វចីសង្ខារ នឹងមិន​រលត់ទៅផង។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ កាយសង្ខារ របស់សត្វនោះ មិនកើតឡើងទេឬ។ អើ។

[៤១៩] កាយសង្ខារ របស់សត្វណា មិនកើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅឬ។ កាយសង្ខារ របស់សត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់​អសញ្ញសត្វទាំងនោះ មិនកើតឡើង ក្នុងភង្គក្ខណៈ នៃចិត្ត និងក្នុងឧប្បាទក្ខណៈ នៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជា​នឹងមិនរលត់ទៅទេ កាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងផង ចិត្តសង្ខារ នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈ នៃចិត្ត ជាទីបំផុត។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ កាយសង្ខារ របស់សត្វនោះ មិនកើតឡើងទេឬ។ អើ។

[៤២០] វចីសង្ខារ របស់សត្វណា មិនកើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹងមិន​រលត់ទៅឬ។ វចីសង្ខារ របស់សត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់​អសញ្ញសត្វ​ទាំងនោះ មិនកើតឡើង ក្នុងភង្គក្ខណៈ នៃចិត្ត និងក្នុងឧប្បាទក្ខណៈ នៃចិត្ត ព្រោះវៀរ​ចាកពួកវិតក្កៈ និងវិចារៈ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ វចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងផង ចិត្តសង្ខារ នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈ នៃចិត្ត ជាទីបំផុត។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនរលត់​ទៅ វចីសង្ខារ របស់សត្វនោះ មិនកើតឡើងទេឬ។ អើ។

[៤២១] កាយសង្ខារ មិនកើតឡើង ក្នុងទីណា។ បេ។

[៤២២] កាយសង្ខារ របស់សត្វណា មិនកើតឡើង ក្នុងទីណា វចីសង្ខារ របស់​សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ កាយសង្ខារ របស់ពួកសត្វ ជាកាមាវចរៈ​ទាំងនោះឯង ដែលចូលកាន់បឋមជ្ឈាន ក្នុងភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ និង​របស់ពួកសត្វ ជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ មិនកើតឡើង ក្នុងឧប្បាទក្ខណៈ នៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ  តែវចីសង្ខារ របស់​សត្វ​ទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្ត ជាទីបំផុត ដែលមិនមានវិតក្កៈ មិនមាន​វិចារៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ កាយសង្ខារ របស់សត្វទាំងនោះឯង ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន ក្នុងភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ និងរបស់ពួកសត្វ ដែលចូលកាន់ចតុត្ថជ្ឈាន និងរបស់អសញ្ញសត្វទាំងនោះ ក្នុងឧប្បាទក្ខណៈ នៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ មិនកើតឡើងផង វចីសង្ខារ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ វចីសង្ខារ របស់សត្វទាំងនោះ ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន នឹងមិន​រលត់ទៅ ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្របកដោយចិត្ត ជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ  វចីសង្ខារ របស់​សត្វ​ទាំង​នោះ​ឯង ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន និងរបស់ពួកសត្វ ដែលចូល​កាន់​ចតុត្ថជ្ឈាន និងរបស់អសញ្ញសត្វទាំងនោះ នឹងមិនរលត់ទៅផង កាយសង្ខារ មិន​កើត​ឡើងផង ក្នុងភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ និងក្នុងឧប្បាទក្ខណៈ នៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ។

[៤២៣] កាយសង្ខារ របស់សត្វណា មិនកើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់​សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ កាយសង្ខារ របស់សត្វទាំងអស់នោះ មិន​កើត​ឡើង ក្នុងភង្គក្ខណៈ នៃចិត្ត និងក្នុងឧប្បាទក្ខណៈ នៃចិត្ត ព្រោះវៀរចាក​ពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ កាយសង្ខារ របស់អសញ្ញសត្វទាំងនោះ មិនកើតឡើងផង ចិត្តសង្ខារ នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ មិន​កើត​ឡើង ក្នុងទីនោះទេឬ។ អើ។

[៤២៤] វចីសង្ខារ របស់សត្វណា មិនកើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់​សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ វចីសង្ខារ របស់សត្វទាំងអស់នោះ មិនកើត​ឡើង ក្នុងភង្គក្ខណៈ នៃចិត្ត និងក្នុងឧប្បាទក្ខណៈ នៃចិត្ត ព្រោះវៀរចាក​ពួក​វិតក្កៈ  និង​វិចារៈ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ វចីសង្ខារ របស់អសញ្ញសត្វទាំងនោះ មិនកើតឡើងផង ចិត្តសង្ខារ នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ អើ។

[៤២៥] កាយសង្ខារ របស់សត្វណា កើតឡើងហើយ វចីសង្ខារ របស់សត្វនោះ នឹង​រលត់ទៅឬ។ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកប​ដោយចិត្ត ជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ក្នុងភង្គក្ខណៈ នៃចិត្ត ជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកប​ដោយ​វិចារៈ កាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងហើយ តែវចីសង្ខារ របស់​សត្វ​ទាំងនោះ នឹងមិនរលត់ទៅទេ កាយសង្ខារ របស់ពួកសត្វក្រៅនេះ មិន​កើត​ឡើង​ហើយ​ផង វចីសង្ខារ នឹងរលត់ទៅផង។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងរលត់ទៅ  កាយ​សង្ខារ របស់សត្វនោះ កើតឡើងហើយឬ។អើ។

[៤២៦] កាយសង្ខារ របស់សត្វណា កើតឡើងហើយ ចិត្តសង្ខារ របស់សត្វនោះ នឹង​រលត់ទៅឬ។ កាយសង្ខារ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងភង្គក្ខណៈ នៃចិត្ត ជាទីបំផុត តែចិត្តសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ កាយសង្ខារ របស់ពួកសត្វ​ក្រៅនេះ កើតឡើងហើយផង  ចិត្តសង្ខារ នឹងរលត់ទៅផង។ មួយយ៉ាង​ទៀត ចិត្តសង្ខារ របស់សត្វណា នឹងរលត់ទៅ កាយសង្ខារ របស់សត្វនោះ កើតឡើង​ហើយឬ។ អើ។ បេ។ អនុលោមក្តី បច្ចនិយៈក្តី ជាអតីតបុច្ឆា និងជាអនាគតបុច្ឆា ដែលលោក​ចែកហើយ ក្នុងនិរោធវារៈ យ៉ាងណា អនុលោមក្តី បច្ចនិយៈក្តី ជាអតីតបុច្ឆា និងជាអនាគតបុច្ឆា បណ្ឌិត ដែលមិនវង្វេង គប្បីចែកក្នុងឧប្បាទនិរោធវារៈ យ៉ាងនោះ​ដែរ។ ពាក្យក្នុងនិរោធវារៈ ដូចៗគ្នា ការធ្វើឲ្យផ្សេងៗគ្នា មិនមានឡើយ។

ចប់ ឧប្បាទនិរោធវារៈ។

ចប់ បវត្តិវារៈ។

បរិញ្ញាវារៈ

[៤២៧] សត្វណា កំណត់ដឹង នូវកាយសង្ខារ សត្វនោះ ឈ្មោះថា កំណត់ដឹង នូវវចីសង្ខារឬ។ អើ។ មួយយ៉ាងទៀត សត្វណា កំណត់ដឹង នូវវចីសង្ខារ សត្វនោះ ឈ្មោះថា កំណត់ដឹង នូវកាយសង្ខារឬ។ អើ។ បរិញ្ញាវារៈ ក្នុងខន្ធយមកៈ ដែលលោក​ចែកហើយ យ៉ាងណា បរិញ្ញាវារៈ ក្នុងសង្ខារយមកៈ បណ្ឌិតគប្បីចែក យ៉ាងនោះដែរ។

ចប់ បរិញ្ញាវារៈ។

ចប់ សង្ខារយមកៈ។

ចប់ ភាគ៨៨។

វិន័យបិដក | | | | | | | | | ១០ | ១១ | ១២ | ១៣
សុត្តន្តបិដក ១៤ | ១៥ | ១៦ | ១៧ | ១៨ | ១៩ | ២០ | ២១ | ២២ | ២៣ | ២៤ | ២៥ | ២៦ | ២៧ | ២៨ | ២៩ | ៣០ | ៣១ | ៣២ | ៣៣ | ៣៤ | ៣៥ | ៣៦ | ៣៧ | ៣៨ | ៣៩ | ៤០ | ៤១ | ៤២ | ៤៣ | ៤៤ | ៤៥ | ៤៦ | ៤៧ | ៤៨ | ៤៩ | ៥០ | ៥១ | ៥២ | ៥៣ | ៥៤ | ៥៥ | ៥៦ | ៥៧ | ៥៨ | ៥៩ | ៦០ | ៦១ | ៦២ | ៦៣ | ៦៤ | ៦៥ | ៦៦ | ៦៧ | ៦៨ | ៦៩ | ៧០ | ៧១ | ៧២ | ៧៣ | ៧៤ | ៧៥ | ៧៦ | ៧៧
អភិធម្មបិដក ៧៨ | ៧៩ | ៨០ | ៨១ | ៨២ | ៨៣ | ៨៤ | ៨៥ | ៨៦ | ៨៧ | ៨៨ | ៨៩ | ៩០ | ៩១ | ៩២ | ៩៣ | ៩៤ | ៩៥ | ៩៦ | ៩៧ | ៩៨ | ៩៩ | ១០០ | ១០១ | ១០២ | ១០៣ | ១០៤ | ១០៥ | ១០៦ | ១០៧ | ១០៨ | ១០៩ | ១១០