ព្រះត្រៃបិដក

វិន័យបិដក|សុត្តន្តបិដក|អភិធម្មបិដក

មុន |១៤| … |៤៩|៥០|៥១|៥២|៥៣| … |៧៧| ភាគបន្ទាប់

ទីឃនិកាយ|មជ្ឈិមនិកាយ|សំយុត្តនិកាយ|អង្គុត្តរនិកាយ|ខុទ្ទកនិកាយ

អង្គុត្តរនិកាយ ទសកនិបាត ទ្វាទសមភាគ

ភាគ ៥១

សូមនមស្ការចំពោះព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

តតិយបណ្ណាសក

សមណសញ្ញាវគ្គ ទី១

សមណសញ្ញាសូត្រ ទី១

[១] ម្នាលភិក្ខុទាំងឡាយ សមណសញ្ញា (សេចក្តីសំគាល់របស់សមណៈ) ៣ យ៉ាង ដែលភិក្ខុ​បានចំរើនហើយ បានធ្វើឲ្យ​ច្រើនហើយ រមែង​ញុំាងធម៌ ៧ ប្រការ​ឲ្យពេញ​លេញ​បាន។ ៣ យ៉ាង តើអ្វីខ្លះ។ គឺ (បព្វជិតគប្បីពិចារណារឿយ ៗ ថា) អាត្មាអញនេះ កាន់យក​នូវភេទ​ផ្សេង (អំពីភេទ​របស់គ្រហស្ថ) ១ ការប្រព្រឹត្តិ​ចិញ្ចឹម​ជីវិត របស់​អាត្មាអញ រមែង​ប្រព្រឹត្តជាប់ដោយ​បុគ្គលដទៃ ១ អាត្មាអញ គប្បីធ្វើ​អាកប្បកិរិយា​ផ្សេង (អំពី​គ្រហស្ថ) ១។ ម្នាលភិក្ខុ​ទាំងឡាយ សមណសញ្ញា ៣ យ៉ាងនេះឯង ដែល​ភិក្ខុបាន​ចំរើន​ហើយ បានធ្វើឲ្យ​ច្រើន​ហើយ រមែងញុំាង​ធម៌ ៧ ប្រការ ឲ្យពេញ​​លេញបាន។ ធម៌ ៧ ប្រការ តើអ្វីខ្លះ។ គឺភិក្ខុជា​​អ្នកធ្វើរឿយ ៗ ជានិច្ច ប្រព្រឹត្ត​មិន​ដាច់​ក្នុងសីល​​ទាំងឡាយ ១ ជាអ្នក​​មិនមាន​​សេចក្តី​លោភ ១ ជាអ្នក​​មិនបៀតបៀន ១ ជាអ្នក​​មិនមើល​ងាយគេ ១ ជាអ្នក​​មាន​សេចក្តី​ប្រាថ្នា​ក្នុង​សិក្ខា ១ ភិក្ខុនោះ មាន​សេចក្តី​​យល់ថា នេះជា​​ប្រយោជន៍ ក្នុង​ជីវិត​បរិក្ខារ​​ទាំងឡាយ ១ ជាអ្នក​ប្រារព្ធនូវ​ព្យាយាម ១។ ម្នាលភិក្ខុ​ទាំងឡាយ សមណសញ្ញា ៣ យ៉ាងនេះឯង ដែលភិក្ខុបាន​ចំរើនហើយ បានធ្វើឲ្យ​ច្រើនហើយ រមែងញុំាង​ធម៌ ៧ ប្រការនេះ ឲ្យ​ពេញលេញបាន។

ពោជ្ឈង្គសូត្រ ទី២

[២] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ (អង្គនៃធម៌​ជាគ្រឿងត្រាស់ដឹង) ៧ យ៉ាងនេះ ដែលភិក្ខុ​បានចំរើន​ហើយ បានធ្វើឲ្យ​ច្រើនហើយ រមែងញុំាង​វិជ្ជា ៣ ប្រការឲ្យ​ពេញ​លេញបាន។ ៧ យ៉ាង តើអ្វីខ្លះ។ គឺ សតិសម្ពោជ្ឈង្គ ១ ធម្មវិចយសម្ពោជ្ឈង្គ ១ វីរិយសម្ពោជ្ឈង្គ ១ បីតិសម្ពោជ្ឈង្គ ១ បស្សទ្ធិសម្ពោជ្ឈង្គ ១ សមាធិសម្ពោជ្ឈង្គ ១ ឧបេក្ខាសម្ពោជ្ឈង្គ ១។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ៧ នេះឯង ដែលភិក្ខុ​បានចំរើន​ហើយ បានធ្វើឲ្យ​ច្រើនហើយ រមែងញុំាង​វិជ្ជា ៣ ប្រការ ឲ្យពេញ​លេញបាន។ វិជ្ជា ៣ ប្រការ តើអ្វីខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ រមែងរលឹក​ឃើញនូវ​បុព្វេនិវាសច្រើន​ប្រការ គឺរលឹកបាន ១ ជាតិខ្លះ ២ ជាតិខ្លះ។បេ។ រមែង​រលឹកឃើញ​នូវ​បុព្វេនិវាសច្រើន​ប្រការ ព្រមទាំងអាការ ទាំង​ឧទ្ទេសដោយ​ប្រការ​ដូច្នេះ ១ មាន​ចក្ខុ​ដូចជា​ទិព្វ​ដ៏បរិសុទ្ធ កន្លងបង់​នូវចក្ខុ​របស់​មនុស្ស។ បេ។ រមែង​ដឹងច្បាស់​នូវពួកសត្វ​ដែល​អន្ទោលទៅ​តាម​យថាកម្ម ១ ព្រោះអស់ទៅ​នៃអាសវៈ​ទាំងឡាយ។បេ។ ធ្វើឲ្យជាក់​ច្បាស់​ហើយ សម្រេច​សម្រាន្តនៅ ១។ ម្នាលភិក្ខុ​ទាំងឡាយ ពោជ្ឈង្គ ៧ នេះឯង ដែលភិក្ខុ​បាន​ចំរើន​ហើយ បានធ្វើឲ្យ​ច្រើនហើយ រមែងញុំាង​វិជ្ជា ៣ ប្រការនេះ ឲ្យពេញលេញបាន។

មិច្ឆត្តសូត្រ ទី៣

[៣] ម្នាលភិក្ខុទាំងឡាយ កិរិយាឃ្លាត (ចាកស្ថានសួគ៌ និងមគ្គ) មិន​បាន​សម្រេច ព្រោះ​អាស្រ័យ​មិច្ឆត្តៈ (សភាព​ដែលខុស)។ ម្នាលភិក្ខុ​ទាំងឡាយ កិរិយាឃ្លាត (ចាកស្ថានសួគ៌ និងមគ្គ) មិនបាន​សម្រេច ព្រោះអាស្រ័យ​មិច្ឆត្តៈ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ បុគ្គលអ្នក​មានសេចក្តី​យល់ខុស រមែង​មានតម្រិះ​ខុស បុគ្គលអ្នក​មានតម្រិះ​ខុស រមែងមាន​វាចាខុស បុគ្គលអ្នក​មានវាចា​ខុស រមែងមាន​ការងារខុស បុគ្គលអ្នក​មានការងារខុស រមែង​មានការ​ចិញ្ចឹមជីវិត​ខុស បុគ្គលអ្នក​ចិញ្ចឹម​ជីវិតខុស រមែង​មានសេចក្តី​ព្យាយាម​ខុស បុគ្គលអ្នក​មានសេចក្តី​ព្យាយាម​ខុស រមែង​មានការ​រលឹកខុស បុគ្គលអ្នក​មានការ​រលឹកខុស រមែង​មានការ​ដំកល់​ចិត្តខុស បុគ្គល​អ្នកដំកល់​ចិត្តខុស រមែងមាន​ការដឹង​ខុស បុគ្គល​អ្នកមាន​ការដឹង​ខុស រមែង​មានការ​រួចខុស។ ម្នាលភិក្ខុ​ទាំងឡាយ កិរិយាឃ្លាត (ចាកស្ថានសួគ៌ និងមគ្គ) មិនបានសម្រេច ព្រោះអាស្រ័យ​នូវ​មិច្ឆត្តៈ​យ៉ាងនេះឯង។

[៤] ម្នាលភិក្ខុទាំងឡាយ ការបានសម្រេច មិនឃ្លាត (ចាក​ស្ថានសួគ៌ និងមគ្គ) ព្រោះ​អាស្រ័យ​នូវសម្មត្តៈ (សភាព​ដែលត្រូវ)។ ការបាន​សម្រេច មិនឃ្លាត (ចាកស្ថាន​សួគ៌ និងមគ្គ) ព្រោះអាស្រ័យ​នូវសម្មត្តៈ (សភាព​ដែលត្រូវ) តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលអ្នក​មានសេចក្តី​យល់ត្រូវ រមែងមាន​តម្រិះត្រូវ បុគ្គលអ្នក​មានតម្រិះត្រូវ រមែង​មានវាចា​ត្រូវ បុគ្គល​អ្នកមាន​វាចាត្រូវ រមែងមាន​ការងារត្រូវ បុគ្គលអ្នក​មានការងារ​ត្រូវ រមែង​មានការ​ចិញ្ចឹម​ជីវិតត្រូវ បុគ្គលអ្នក​មានការចិញ្ចឹម​ជីវិត​ត្រូវ រមែង​មាន​សេចក្តី​ព្យាយាម​ត្រូវ បុគ្គលអ្នក​មានសេចក្តី​ព្យាយាម​ត្រូវ រមែង​មានការ​រលឹក​ត្រូវ បុគ្គល​អ្នកមាន​ការរលឹក​ត្រូវ រមែងមានការ​ដំកល់ចិត្ត​ត្រូវ បុគ្គលអ្នក​មានការ​ដំកល់ចិត្ត​ត្រូវ រមែងមាន​ការដឹង​ត្រូវ បុគ្គលអ្នក​មានការ​ដឹងត្រូវ  រមែង​មានការ​រួចត្រូវ។ ម្នាលភិក្ខុ​ទាំងឡាយ ការបាន​សម្រេច មិនឃ្លាត (ចាកស្ថាន​សួគ៌ និងមគ្គ) ព្រោះអាស្រ័យ​នូវសម្មត្តៈ យ៉ាង​នេះឯង។

ពីជសូត្រ ទី៤

ម្នាលភិក្ខុទាំងឡាយ បុរសបុគ្គល​ដែលប្រកប​ដោយមិច្ឆាទិដ្ឋិ មិច្ឆាសង្កប្បៈ មិច្ឆា​វាចា មិច្ឆាកម្មន្តៈ មិច្ឆាអាជីវៈ មិច្ឆាវាយាមៈ មិច្ឆាសតិ មិច្ឆាសមាធិ មិច្ឆាញាណៈ មិច្ឆាវិមុត្តិ បានសមាទាន នូវកាយកម្ម​ណាផង ដ៏បរិបូណ៌​តាមទិដ្ឋិ វចីកម្មណាផង… បាន​សមាទាន នូវ​មនោកម្ម​ណាផង ដ៏បរិបូណ៌​តាម​ទិដ្ឋិ ចេតនា​ណាផង សេចក្តី​ប្រាថ្នាណា​ផង ការ​ដំកល់​ចិត្តណា​ផង សង្ខារ​ទាំងឡាយ​ណាផង (របស់​បុរស​បុគ្គល ដែល​ប្រកប​ដោយ​មិច្ឆាទិដ្ឋិ​ជាដើម​នោះ) ធម៌ទាំង​អស់នោះ រមែង​ប្រព្រឹត្តទៅ ដើម្បី​មិនជា​ទីប្រាថ្នា មិនជា​ទី​ត្រេកអរ មិនជា​ទីពេញចិត្ត មិនជា​ប្រយោជន៍ ដើម្បី​សេចក្តី​ទុក្ខ។ ដំណើរ​នោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះទិដ្ឋិ​ជាអំពើ​អាក្រក់។ ម្នាលភិក្ខុ​ទាំងឡាយ ដូចពូជ​ស្តៅក្តី ពូជ​ននោង​ព្រៃក្តី ពូជម្រះ​ក្តី ដែល​បុគ្គលដាំ​ក្នុងផែនដី​ដែលសើម ស្រូបយក​នូវ​រស​បឋវីធាតុ​ណាផង ស្រូបយក​នូវ​រស​អាបោធាតុ​ណាផង របស់ទាំង​អស់នោះ រមែង​ប្រព្រឹត្តទៅ ដើម្បីមាន​រសល្វីង រសហឹរ រសចត់។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុ​ទាំង​ឡាយ ព្រោះពូជ​ជារបស់​អាក្រក់ យ៉ាងណាមិញ។ ម្នាលភិក្ខុ​ទាំងឡាយ បុរសបុគ្គល​ដែលប្រកប​ដោយ​មិច្ឆាទិដ្ឋិ មិច្ឆាសង្កប្បៈ មិច្ឆាវាចា មិច្ឆាកម្មន្តៈ មិច្ឆាអាជីវៈ មិច្ឆាវាយាមៈ មិច្ឆាសតិ មិច្ឆាសមាធិ មិច្ឆាញាណៈ មិច្ឆាវិមុត្តិ បាន​សមាទាន​នូវកាយកម្ម​ណាផង ដ៏បរិបូណ៌​តាមទិដ្ឋិ វចីកម្ម​ណាផង… បាន​សមាទាន​នូវមនោកម្ម​ណាផង ដ៏បរិបូណ៌​តាមទិដ្ឋិ ចេតនា​ណា​ផង សេចក្តី​ប្រាថ្នា​ណាផង ការដំកល់ចិត្ត​ណាផង សង្ខារ​ទាំងឡាយ​ណាផង (របស់បុរស​បុគ្គលដែល​ប្រកប​ដោយមិច្ឆាទិដ្ឋិ ជាដើមនោះ) ធម៌ទាំង​អស់នោះ រមែង​ប្រព្រឹត្តទៅ ដើម្បីមិន​ជាទីប្រាថ្នា មិនជា​ទីត្រេកអរ មិនជា​ទីពេញចិត្ត មិនជា​ប្រយោជន៍ ដើម្បី​សេចក្តី​ទុក្ខ ក៏យ៉ាង​នោះដែរ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះទិដ្ឋិ​ជាធម្មជាតិ​អាក្រក់។ ម្នាលភិក្ខុ​ទាំងឡាយ បុរសបុគ្គល​ដែល​ប្រកបដោយ​សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ សម្មាញាណៈ សម្មាវិមុត្តិ បាន​សមាទាន​នូវកាយកម្ម​ណាផង ដ៏បរិបូណ៌​តាមទិដ្ឋិ បាន​សមាទាន​នូវវចីកម្ម​ណាផង ដ៏បរិបូណ៌​តាមទិដ្ឋិ បានសមាទាន នូវ​មនោកម្ម​ណាផង ដ៏បរិបូណ៌​តាមទិដ្ឋិ ចេតនាណា​ផង សេចក្តី​ប្រាថ្នាណាផង ការដំកល់​ចិត្តណាផង សង្ខារទាំង​ឡាយណាផង (របស់​បុរសបុគ្គល​ដែលប្រកប​ដោយ​សម្មាទិដ្ឋិ​ជាដើមនោះ) ធម៌​ទាំងអស់​នោះ រមែង​ប្រព្រឹត្តទៅ ដើម្បី​ជាទីប្រាថ្នា ជាទី​ត្រេកអរ ជាទីពេញ​ចិត្ត ជាប្រយោជន៍​ដើម្បីសេចក្តី​សុខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះទិដ្ឋិ ជាធម្មជាតិល្អ។ ម្នាលភិក្ខុ​ទាំងឡាយ ដូចពូជ​អំពៅក្តី ពូជស្រូវ​សាលីក្តី ពូជចន្ទន៍​ក្តី ដែលបុគ្គល​ដាំក្នុងផែន​ដី​សើម ស្រូបយក​នូវរស​បឋវីធាតុ​ណាផង ស្រូបយក​នូវរស​អាបោធាតុ​ណាផង រសទាំង​អស់នោះ រមែង​ប្រព្រឹត្តទៅ ដើម្បីរស​ឆ្ងាញ់ មានរសផ្អែម មានរស​មិនបាន​ច្រឡំ (ដោយរសដទៃ) យ៉ាង​ណាមិញ។ ដំណើរនោះ ព្រោះហេតុ​អ្វី។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះពូជ​ជារបស់ល្អ។ ម្នាលភិក្ខុ​ទាំងឡាយ បុរស​បុគ្គល​ដែលប្រកប​ដោយ​សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ សម្មាញាណៈ សម្មាវិមុត្តិ បាន​សមាទាន នូវកាយកម្ម​ណាផង ដ៏បរិបូណ៌​តាមទិដ្ឋិ វចីកម្ម​ណាផង… បាន​សមាទាន នូវមនោកម្ម​ណាផង ដ៏បរិបូណ៌​តាមទិដ្ឋិ ចេតនាណា​ផង សេចក្តី​ប្រាថ្នាណាផង ការដំកល់​ចិត្តណាផង សង្ខារ​ទាំងឡាយណាផង (របស់បុរស​បុគ្គល ដែលប្រកប​ដោយ​សម្មាទិដ្ឋិ ជាដើមនោះ) ធម៌ទាំង​អស់នោះ រមែង​ប្រព្រឹត្តទៅ ដើម្បីជា​ទីប្រាថ្នា ជាទីត្រេកអរ ជាទី​ពេញចិត្ត ជាប្រយោជន៍ ដើម្បី​សេចក្តីសុខ ក៏យ៉ាង​នោះដែរ។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះទិដ្ឋិ ជាធម្មជាតិល្អ។

វិជ្ជាសូត្រ ទី៥

[៥] ម្នាលភិក្ខុទាំងឡាយ អវិជ្ជា ជាប្រធាន នៃការជួប​ប្រទះនូវពួក​អកុសលធម៌ អហិរិកៈ អនោត្តប្បៈ ក៏គង់​ជាប់តាម​ដែរ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលអ្នក​លុះក្នុងអវិជ្ជា អ្នកមិន​ចេះដឹង រមែងមាន​មិច្ឆាទិដ្ឋិ បុគ្គល​អ្នកប្រកប​ដោយមិច្ឆាទិដ្ឋិ រមែងមាន​មិច្ឆាសង្កប្បៈ បុគ្គលជា​មិច្ឆាសង្កប្បៈ រមែងមាន​មិច្ឆាវាចា បុគ្គល​ជាមិច្ឆាវាចា រមែងមាន​មិច្ឆាកម្មន្តៈ បុគ្គល​ជាមិច្ឆាកម្មន្តៈ រមែង​មាន​មិច្ឆាអាជីវៈ បុគ្គលជា​មិច្ឆាអាជីវៈ រមែងមាន​មិច្ឆាវាយាមៈ បុគ្គលជា​មិច្ឆាវាយាមៈ រមែងមាន​មិច្ឆាសតិ បុគ្គលជា​មិច្ឆាសតិ រមែងមាន​មិច្ឆាសមាធិ បុគ្គលជា​មិច្ឆាសមាធិ រមែងមាន​មិច្ឆាញាណៈ បុគ្គល​ជាមិច្ឆា​ញាណៈ រមែងមាន​មិច្ឆាវិមុត្តិ។ ម្នាលភិក្ខុ​ទាំងឡាយ វិជ្ជាជា​ប្រធាន​ក្នុងការ​ជួបប្រសព្វ​​នូវពួក​កុសលធម៌ ហិរិ និង​ឱត្តប្បៈ ក៏គង់​ជាប់តាម​ដែរ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលអ្នក​ប្រកប​ដោយ​វិជ្ជា ជាអ្នក​ចេះដឹង រមែង​មានសម្មា​ទិដ្ឋិ បុគ្គលជា​សម្មាទិដ្ឋិ រមែងមាន​សម្មាសង្កប្បៈ បុគ្គលជា​សម្មាសង្កប្បៈ រមែងមាន​សម្មាវាចា បុគ្គលជា​សម្មាវាចា រមែងមាន​សម្មាកម្មន្តៈ បុគ្គលជា​សម្មាកម្មន្តៈ រមែងមាន​សម្មាអាជីវៈ បុគ្គលជា​សម្មាអាជីវៈ រមែងមាន​សម្មាវាយាមៈ បុគ្គលជា​សម្មាវាយាមៈ រមែងមាន​សម្មាសតិ បុគ្គលជា​សម្មាសតិ រមែងមាន​សម្មាសមាធិ បុគ្គលជា​សម្មាសមាធិ រមែងមាន​សម្មាញាណៈ បុគ្គលជា​សម្មាញាណៈ រមែងមាន​សម្មាវិមុត្តិ។

និជ្ជរសូត្រ ទី៦

[៦] ម្នាលភិក្ខុទាំងឡាយ ហេតុដែលនាំឲ្យសាបរលាប​ទៅនេះមាន ១០ យ៉ាង។ ១០ យ៉ាង តើដូច​ម្តេចខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលដែល​ប្រកបដោយ​សម្មាទិដ្ឋិ រមែងមាន​មិច្ឆាទិដ្ឋិ​សាបរលាប​ទៅ អកុសលធម៌ទាំង​ឡាយ​ដ៏លាមក​ច្រើនប្រការ​ណា មាន​មិច្ឆាទិដ្ឋិ​ជា​បច្ច័យ អកុសលធម៌​ទាំងឡាយ​នោះ របស់បុគ្គល​ជាសម្មាទិដ្ឋិ​នោះ រមែង​សាបរលាប​ទៅ កុសលធម៌​ច្រើនប្រការ ដែលមាន​សម្មាទិដ្ឋិ​ជាបច្ច័យ ក៏ដល់នូវ​ការបរិបូណ៌ ដោយ​ភាវនា។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលជា​សម្មាសង្កប្បៈ រមែងមាន​មិច្ឆា​សង្កប្បៈ​សាបរលាប​ទៅ អកុសលធម៌​ទាំងឡាយ ដ៏លាមក​ច្រើនប្រការ​ណា ដែលមាន​មិច្ឆាសង្កប្បៈ ជាបច្ច័យ​កើតព្រម អកុសលធម៌​ទាំងនោះ របស់បុគ្គលជា​សម្មាសង្កប្បៈ​នោះ រមែង​សាបរលាប​ទៅ កុសលធម៌​ច្រើន​ប្រការ ដែលមាន​សម្មាសង្កប្បៈ ជាបច្ច័យ ក៏ដល់នូវ​ការបរិបូណ៌​ដោយ ​ភាវនា។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលជា​សម្មាវាចា រមែងមាន​មិច្ឆាវាចា សាបរលាប​ទៅ អកុសលធម៌​ទាំងឡាយ​ដ៏លាមក​ច្រើនប្រការណា ដែល​មាន​មិច្ឆាវាចា​ជាបច្ច័យ កើតព្រម អកុសលធម៌​ទាំងនោះ របស់បុគ្គលជា​សម្មាវាចា​នោះ រមែង​សាបរលាប​ទៅ កុសលធម៌​ច្រើន​ប្រការដែលមាន​សម្មាវាចា​ជាបច្ច័យ ក៏ដល់នូវ​ការបរិបូណ៌​ដោយភាវនា។ ម្នាលភិក្ខុ​ទាំង​ឡាយ បុគ្គលជា​សម្មាកម្មន្តៈ រមែងមាន​មិច្ឆាកម្មន្តៈសាបរលាប​ទៅ អកុសលធម៌​ទាំងឡាយដ៏លាមក ច្រើនប្រការណា ដែលមាន​មិច្ឆាកម្មន្តៈ ជា​បច្ច័យ​កើតព្រម អកុសលធម៌​ទាំងនោះ របស់បុគ្គល​ដែលជា​សម្មាកម្មន្តៈ​នោះ រមែង​សាបរលាបទៅ កុសលធម៌​ច្រើនប្រការ ដែលមាន​សម្មាកម្មន្តៈ ជាបច្ច័យ ក៏រមែងដល់​នូវការបរិបូណ៌​ដោយភាវនា។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលជា​សម្មាអាជីវៈ រមែងមាន​មិច្ឆាអាជីវៈ​សាបរលាប​ទៅ អកុសលធម៌​ទាំងឡាយ​ដ៏លាមក ច្រើន​ប្រការណា ដែលមាន​មិច្ឆាអាជីវៈ ជាបច្ច័យ​កើតព្រម អកុសលធម៌​ទាំងនោះ របស់បុគ្គល​ជាសម្មាអាជីវៈ​នោះ រមែង​សាបរលាប​ទៅ កុសលធម៌​ច្រើនប្រការ ដែលមាន​សម្មាអាជីវៈ​ជាបច្ច័យ រមែងដល់​នូវការបរិបូណ៌​ដោយ​ភាវនា។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលជា​សម្មាវាយាមៈ រមែង​មាន​មិច្ឆាវាយាមៈ​សាបរលាប​ទៅ អកុសលធម៌​ទាំងឡាយ​ដ៏លាមក ច្រើនប្រការណា ដែលមាន​មិច្ឆាវាយាមៈ​ជាបច្ច័យ​កើតព្រម អកុសលធម៌​ទាំងនោះ របស់បុគ្គល​ជាសម្មាអាជីវៈ​នោះ រមែង​សាបរលាប​ទៅ កុសលធម៌​ច្រើនប្រការ ដែលមាន​សម្មាវាយាមៈ​ជាបច្ច័យ រមែងដល់​នូវការ​បរិបូណ៌​ដោយភាវនា។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលជា​សម្មាសតិ រមែងមាន​មិច្ឆាសតិ​សាបរលាប​ទៅ អកុសលធម៌​ទាំងឡាយ ដ៏លាមក​ច្រើន​ប្រការណា ដែលមាន​មិច្ឆាសតិ​ជាបច្ច័យ​កើតព្រម អកុសលធម៌​ទាំងនោះ របស់បុគ្គល​ជាសម្មាសតិ​នោះ រមែង​សាបរលាប​ទៅ កុសលធម៌​ច្រើនប្រការដែល​មានសម្មាសតិ​ជាបច្ច័យ រមែងដល់​នូវការបរិបូណ៌​ដោយភាវនា។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលជា​សម្មាសមាធិ រមែងមាន​មិច្ឆាសមាធិ​សាបរលាប​ទៅ អកុសលធម៌​ទាំងឡាយ ដ៏លាមក​ច្រើនប្រការណា ដែលមាន​មិច្ឆាសមាធិ​ជាបច្ច័យ​កើតព្រម អកុសលធម៌​ទាំង​នោះ របស់បុគ្គល​ជាសម្មាសមាធិ​នោះ រមែង​សាបរលាប​ទៅ ទើប​កុសលធម៌​ច្រើនប្រការ ដែលមាន​សម្មាសមាធិ​ជាបច្ច័យ រមែងដល់​នូវការបរិបូណ៌​ដោយភាវនា។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលជា​សម្មាញាណៈ រមែងមាន​មិច្ឆាញាណៈ សាបរលាប​ទៅ អកុសលធម៌​ទាំងឡាយ​ដ៏លាមក​ច្រើនប្រការ​ណា ដែលមាន​មិច្ឆាញាណៈ​ជាបច្ច័យ​កើតព្រម អកុសលធម៌​ទាំងអស់​នោះ របស់បុគ្គល​ជាសម្មាញាណៈ​នោះ រមែង​សាបរលាប​ទៅ កុសលធម៌​ច្រើនប្រការ ដែលមាន​សម្មាញាណៈ​ជាបច្ច័យ រមែងដល់​នូវការ​បរិបូណ៌ ដោយ​ភាវនា។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលដែល​ជាសម្មាវិមុត្តិ រមែងមាន​មិច្ឆាវិមុត្តិ សាបរលាប​ទៅ អកុសលធម៌​ទាំងឡាយ​ដ៏លាមក ច្រើនប្រការ​ណា ដែលមាន​មិច្ឆាវិមុត្តិ​ជាបច្ច័យ​កើតព្រម អកុសលធម៌​ទាំងនោះ របស់បុគ្គល​ជា​សម្មាវិមុត្តិ​នោះ រមែង​សាបរលាប​ទៅ កុសលធម៌​ច្រើនប្រការ ដែលមាន​សម្មាវិមុត្តិ​ជាបច្ច័យ រមែងដល់​នូវការបរិបូណ៌ ដោយ​ភាវនា។ ម្នាលភិក្ខុ​ទាំងឡាយ ហេតុដែល​នាំឲ្យ​សាបរលាបទៅ មាន ១០ យ៉ាង​នេះឯង។

ធោវនសូត្រ ទី៧

[៧] ម្នាលភិក្ខុទាំងឡាយ ក្នុងទក្ខិណជនបទ តែងមាន​ពិធីលាងឆ្អឹង [ទំនៀមថា ពួក​មនុស្ស​ក្នុង​ទក្ខិណជនបទ​នោះ មិនដែល​ដុត​ពួកញាតិ​ដែលស្លាប់​ហើយទេ គ្រាន់​តែ​ជីករណ្តៅ​កប់ទុក​ក្នុងផែនដី លុះដល់​សាកសព​ទាំងនោះ​រលួយហើយ ទើបរើស​យក​ឆ្អឹង​មកលាង ហើយដាក់​ដំរៀប​តាមលំដាប់ រួចនាំគ្នា​បូជា​ដោយគ្រឿង​ក្រអូប និង​ផ្កា​កំរង​ជាដើម លុះដល់ពេល​នក្ខត្តឫក្ស ក៏នាំយកឆ្អឹង​ទាំងនោះ​មក ហើយយំខ្សឹកខ្សួល ទើបនាំ​គ្នាទៅលេង​នក្ខត្តឫក្ស។ អដ្ឋកថា។] ជាធម្មតា បាយក្តី ទឹកក្តី បង្អែមក្តី ចំអាបក្តី វត្ថុដែល​គប្បី​លិទ្ធក្តី ទឹកដែល​គប្បីផឹកក្តី ការរាំក្តី ច្រៀងក្តី ប្រគំក្តី តែងមាន​ក្នុងពិធី​លាងឆ្អឹងនោះ។ ម្នាលភិក្ខុ​ទាំងឡាយ ពិធីលាងឆ្អឹង​នុ៎ះ មានមែន តថាគត​មិនពោលថា ពិធីលាងឆ្អឹង​នោះ មិនមាន​ទេ។ ម្នាលភិក្ខុ​ទាំងឡាយ តែថា ពិធីលាងឆ្អឹង​នោះឯង ជារបស់​ថោកទាប ជារបស់​អ្នកស្រុក ជារបស់​បុថុជ្ជន មិនមែន​ជារបស់​ព្រះអរិយៈ មិនមាន​ប្រយោជន៍ មិនមែន​ប្រព្រឹត្តទៅ ដើម្បី​នឿយ​ណាយ មិនប្រព្រឹត្តទៅ ដើម្បីប្រាស​ចាកតម្រេក មិនប្រព្រឹត្ត​ទៅ ដើម្បីរលត់ មិន​ប្រព្រឹត្តទៅ ដើម្បីស្ងប់​រម្ងាប់ មិនប្រព្រឹត្ត​ទៅ ដើម្បីដឹង​ច្បាស់ មិនប្រព្រឹត្ត​ទៅ ដើម្បីត្រាស់​ដឹង មិនប្រព្រឹត្ត​ទៅ ដើម្បី​ព្រះនិញ្វន​ទេ។ ម្នាលភិក្ខុ​ទាំងឡាយ ពិធីលាង​ណា រមែង​ប្រព្រឹត្តទៅ ដើម្បី​នឿយណាយ​តែម៉្យាង ដើម្បីប្រាស​ចាកតម្រេក ដើម្បីរលត់ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹង​ច្បាស់ ដើម្បី​ត្រាស់ដឹង ដើម្បី​ព្រះនិញ្វន ពួកសត្វ​មានជាតិ​ជាធម្មតា រមែងរួច​ចាកជាតិ ពួកសត្វ​មាន​ជរាជាធម្មតា រមែងរួច​ចាកជរា ពួកសត្វមាន​មរណៈ​ជាធម្មតា រមែងរួច​ចាកមរណៈ ពួកសត្វ​មានសេចក្តី​សោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀសចង្អល់​ចិត្ត ជាធម្មតា រមែងរួច​ចាកសេចក្តី​សោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់​​ទាំងឡាយ​បាន ព្រោះ​អាស្រ័យ​នូវ​ពិធីលាងណា តថាគត​និង​សំដែងនូវ​ពិធីលាង​ដ៏ប្រសើរ​នោះ អ្នក​ទាំងឡាយ ចូរប្រុង​ស្តាប់ នូវពិធីលាង​នោះចុះ ចូរធ្វើទុក​ក្នុងចិត្ត​ឲ្យប្រពៃចុះ តថាគត​និងសំដែង​ប្រាប់។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់​ព្រះពុទ្ធដីកា​របស់​ព្រះមានព្រះភាគ​ថា ករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​យ៉ាងនេះថា ម្នាលភិក្ខុ​ទាំងឡាយ ពួកសត្វ​មានជាតិ​ជាធម្មតា រមែងរួច​ចាកជាតិ ពួកសត្វ​មានជរា​ជាធម្មតា រមែង​រួចចាក​ជរា ពួកសត្វ​មានមរណៈ​ជាធម្មតា រមែងរួច​ចាកមរណៈ ពួកសត្វ​មានសេចក្តី​សោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់​ជាធម្មតា រមែងរួច​ចាកសេចក្តី​សោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់​ទាំងឡាយបាន ព្រោះអាស្រ័យ​នូវពិធីលាង​ណា ពិធីលាង​ដ៏ប្រសើរ​នោះ រមែង​ប្រព្រឹត្តទៅ ដើម្បីនឿយណាយ​តែម៉្យាង ដើម្បីប្រាស​ចាកតម្រេក ដើម្បីរលត់ ដើម្បី​ស្ងប់រម្ងាប់ ដើម្បី​ដឹងច្បាស់ ដើម្បី​ត្រាស់ដឹង ដើម្បី​ព្រះនិញ្វន តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលជា​សម្មាទិដ្ឋិ ឈ្មោះថាបាន​លាងមិច្ឆាទិដ្ឋិស្អាត​ហើយ អកុសលធម៌​ទាំងឡាយ​ដ៏លាមក ច្រើនប្រការ​ណា ដែលមាន​មិច្ឆាទិដ្ឋិ​ជាបច្ច័យ​កើតព្រម អកុសលធម៌​ទាំងនោះ របស់បុគ្គល​ដែលជា​សម្មាទិដ្ឋិនោះ ឈ្មោះថា បានលាង​ស្អាត​ហើយ ពួកកុសល​ធម៌​ច្រើនប្រការ ដែល​មាន​សម្មាទិដ្ឋិ​ជាបច្ច័យ រមែងដល់​នូវ​ការបរិបូណ៌ ដោយ​ភាវនា។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលជា​សម្មាសង្កប្បៈ ឈ្មោះថា​បាន​លាង​មិច្ឆាសង្កប្បៈស្អាតហើយ… ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលជា​សម្មាវាចា ឈ្មោះថា បានលាង​មិច្ឆាវាចា​ស្អាតហើយ… ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលជា​សម្មាកម្មន្តៈ ឈ្មោះថា បានលាង​មិច្ឆាកម្មន្តៈ​ស្អាតហើយ… ម្នាល​ភិក្ខុទាំង​ឡាយ បុគ្គលជា​សម្មាអាជីវៈ ឈ្មោះថា បានលាង​មិច្ឆាអាជីវៈ​ស្អាតហើយ… ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលជា​សម្មាវាយាមៈ ឈ្មោះថា បាន​លាង​មិច្ឆាវាយាមៈ ស្អាតហើយ… ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលជា​សម្មាសតិ ឈ្មោះថា បានលាង​មិច្ឆាសតិ​ស្អាតហើយ… ម្នាល​ភិក្ខុទាំង​ឡាយ បុគ្គលជា​សម្មាសមាធិ ឈ្មោះថា បានលាង​មិច្ឆាសមាធិ​ស្អាតហើយ… ម្នាលភិក្ខុ​ទាំងឡាយ  បុគ្គលជា​សម្មាញាណៈ ឈ្មោះថា បានលាង​មិច្ឆាញាណៈ​ស្អាតហើយ… ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ជាសម្មាវិមុត្តិ ឈ្មោះថា បានលាង​មិច្ឆាវិមុត្តិ​ស្អាតហើយ អកុសលធម៌​ទាំងឡាយ ដ៏លាមក​ច្រើន​ប្រការណា ដែលមាន​មិច្ឆាវិមុត្តិ ជាបច្ច័យ​កើតព្រម អកុសលធម៌​ទាំងនោះ របស់បុគ្គល​ដែលជា​សម្មាវិមុត្តិ​នោះ ឈ្មោះថា បានលាង​ស្អាត​ហើយ កុសលធម៌​ច្រើនប្រការ ដែល​មាន​សម្មាវិមុត្តិ​ជាបច្ច័យ រមែង​ដល់នូវ​ការ​បរិបូណ៌​ដោយ​ភាវនា។ ម្នាលភិក្ខុ​ទាំងឡាយ ពួកសត្វ​មានជាតិ​ជាធម្មតា រមែងរួច​ចាកជាតិ ពួក​សត្វមាន​ជរា​ជាធម្មតា រមែងរួច​ចាកជរា ពួកសត្វ​មានមរណៈ​ជាធម្មតា រមែងរួច​ចាក​មរណៈ ពួកសត្វ​មានសេចក្តី​សោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀត​ចង្អល់​ជាធម្មតា រមែងរួចចាក​សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់​ទាំងឡាយ​បាន ព្រោះអាស្រ័យ​ពិធីលាងណា ពិធីលាង​ដ៏ប្រសើរនេះ​ឯង រមែងប្រព្រឹត្តទៅ ដើម្បីនឿយណាយ​តែម៉្យាង ដើម្បី​ប្រាសចាក​តម្រេក ដើម្បីរលត់ ដើម្បី​ស្ងប់រម្ងាប់ ដើម្បី​ដឹងច្បាស់ ដើម្បីត្រាស់​ដឹង ដើម្បី​ព្រះនិញ្វន។

តិកិច្ឆកសូត្រ ទី៨

[៨] ម្នាលភិក្ខុទាំងឡាយ ពួកពេទ្យឲ្យ​ថ្នាំបញ្ចុះ ដើម្បីឃាត់​នូវអាពាធ​ទាំងឡាយ ដែលកើត​ពីប្រមាត់​ខ្លះ ដើម្បីឃាត់​នូវអាពាធ​ទាំងឡាយ ដែល​កើតពី​ស្លេស្មខ្លះ ដើម្បី​ឃាត់ នូវអាពាធ​ទាំងឡាយ ដែលកើត​ពីខ្យល់ខ្លះ ម្នាលភិក្ខុ​ទាំងឡាយ ថ្នាំបញ្ចុះ​នោះ​មានមែន តថាគត​មិនមែន​ពោលថា ថ្នាំ​បញ្ចុះនុ៎ះ មិនមានទេ ម្នាលភិក្ខុ​ទាំងឡាយ តែថា ថ្នាំបញ្ចុះ​នោះឯង សម្រេច​ខ្លះ មិន​សម្រេច​ខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ថ្នាំបញ្ចុះ​ណា សុទ្ធតែ​សម្រេច មិនមែន​មិន​សម្រេច ពួកសត្វ​មានជាតិ​ជាធម្មតា រមែង​រួចចាក​ជាតិ ពួកសត្វ​មាន​ជរាជា​ធម្មតា រមែង​រួចចាក​ជរា ពួកសត្វ​មាន​មរណៈ​ជា​ធម្មតា រមែងរួច​ចាកមរណៈ ពួកសត្វ​មានសេចក្តី​សោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់​ជាធម្មតា រមែងរួច​ចាកសេចក្តី​សោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់​ទាំងឡាយ​បាន ព្រោះអាស្រ័យ​ថ្នាំ​បញ្ចុះ​ណា តថាគត​និងសំដែង​នូវថ្នាំបញ្ចុះ​ដ៏ប្រសើរ​នោះឯង អ្នកទាំង​ឡាយ ចូរប្រុង​ស្តាប់​នូវពាក្យ​នោះចុះ ចូរធ្វើទុក​ក្នុងចិត្ត​ឲ្យប្រពៃចុះ តថាគត​និងសំដែង​ប្រាប់។ ភិក្ខុ​ទាំងនោះ ទទួល​ស្តាប់​ព្រះពុទ្ធដីកា​នៃ​ព្រះមានព្រះភាគ​ថា ករុណា ព្រះអង្គ។ ទើប​ព្រះមានព្រះភាគ ទ្រង់ត្រាស់​យ៉ាងនេះថា ម្នាលភិក្ខុ​ទាំងឡាយ ពួកសត្វ​មានជាតិ​ជាធម្មតា រមែងរួច​ចាកជាតិ ពួក​សត្វមាន​ជរា​ជាធម្មតា រមែងរួច​ចាកជរា ពួកសត្វ​មាន​មរណៈ​ជាធម្មតា រមែងរួច​ចាក​មរណៈ ពួកសត្វ​មានសេចក្តី​សោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់​ជាធម្មតា រមែងរួច​ចាកសេចក្តី​សោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀត​ចង្អល់​ទាំងឡាយ​បាន ព្រោះ​អាស្រ័យ​ថ្នាំបញ្ចុះ​ណា ថ្នាំបញ្ចុះ​ដ៏ប្រសើរ​នោះ សុទ្ធតែ​សម្រេច មិនមែន​មិន​សម្រេច​ទេ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលជា​សម្មាទិដ្ឋិ ឈ្មោះថា បាន​បញ្ចុះមិច្ឆាទិដ្ឋិ​ចេញ​ហើយ អកុសលធម៌​ទាំងឡាយ ដ៏លាមក​ច្រើនប្រការ​ណា ដែលមាន​មិច្ឆាទិដ្ឋិ​ជាបច្ច័យ​កើតព្រម អកុសលធម៌​ទាំងនោះ របស់បុគ្គល​ជាសម្មាទិដ្ឋិ​នោះ ឈ្មោះថា បាន​បញ្ចុះហើយ កុសលធម៌​ច្រើនប្រការ ដែលមាន​សម្មាទិដ្ឋិ​ជាបច្ច័យ រមែង​ដល់​នូវការ​បរិបូណ៌​ដោយភាវនា។ ម្នាលភិក្ខុ​ទាំង​ឡាយ បុគ្គល​ជា​សម្មាសង្កប្បៈ ឈ្មោះថា បាន​បញ្ចុះមិច្ឆាសង្កប្បៈ​ចេញហើយ… ម្នាលភិក្ខុ​ទាំង​ឡាយ បុគ្គល​ដែលជា​សម្មាវាចា ឈ្មោះថា បាន​បញ្ចុះមិច្ឆាវាចា​ចេញ​ហើយ… ម្នាល​ភិក្ខុទាំង​ឡាយ បុគ្គលជា​សម្មាកម្មន្តៈ ឈ្មោះថា បាន​បញ្ចុះ​មិច្ឆាកម្មន្តៈ​ចេញហើយ… ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គលជា​សម្មាអាជីវៈ ឈ្មោះ​ថា​បាន​បញ្ចុះ​មិច្ឆាអាជីវៈ​ចេញហើយ… ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលជា​សម្មាវាយាមៈ ឈ្មោះថា បាន​បញ្ចុះមិច្ឆាវាយាមៈ ចេញ​ហើយ… ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលជា​សម្មាសតិ ឈ្មោះថា បាន​បញ្ចុះមិច្ឆាសតិ​ចេញ​ហើយ… ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលជា​សម្មាសមាធិ ឈ្មោះថា បាន​បញ្ចុះមិច្ឆា​សមាធិ ចេញ​ហើយ… ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលជា​សម្មាញាណៈ ឈ្មោះ​ថា បាន​បញ្ចុះ​មិច្ឆាញាណៈ​ចេញហើយ… ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលជា​សម្មាវិមុត្តិ ឈ្មោះថា បាន​បញ្ចុះ​មិច្ឆាវិមុត្តិ​ចេញ​ហើយ អកុសលធម៌​ទាំងឡាយ​ដ៏លាមក ច្រើន​ប្រការណា ដែលមាន​មិច្ឆាវិមុត្តិ​ជាបច្ច័យ​កើតព្រម អកុសលធម៌​ទាំងនោះ របស់បុគ្គល​ដែលជា​សម្មាវិមុត្តិ​នោះ ឈ្មោះថា បាន​បញ្ចុះចេញ​ហើយ កុសលធម៌​ច្រើនប្រការ ដែលមាន​សម្មាវិមុត្តិ​ជាបច្ច័យ រមែង​ដល់​នូវការ​បរិបូណ៌​ដោយ​ភាវនា។ ម្នាលភិក្ខុ​ទាំងឡាយ ថ្នាំបញ្ចុះ​ណា សុទ្ធតែ​សម្រេច មិនមែន​មិន​សម្រេច ពួកសត្វ​មានជាតិ​ជាធម្មតា រមែង​រួច​ចាកជាតិ ពួកសត្វ​មានជរា​ជាធម្មតា រមែងរួច​ចាកជរា ពួកសត្វ​មាន​មរណៈ​ជាធម្មតា រមែង​រួចចាក​មរណៈ ពួកសត្វ​មានសេចក្តី​សោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់​ជាធម្មតា រមែងរួច​ចាកសេចក្តី​សោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់​ទាំងឡាយ​បាន ព្រោះ​អាស្រ័យ​ថ្នាំបញ្ចុះ​ណា ថ្នាំបញ្ចុះ​នោះឯង ជាថ្នាំ​ដ៏ប្រសើរ។

វមនសូត្រ ទី៩

[៩] ម្នាលភិក្ខុទាំងឡាយ ពួកពេទ្យឲ្យ​ថ្នាំក្អួត ដើម្បីឃាត់​នូវអាពាធ​ទាំងឡាយ ដែលកើត​ពីប្រមាត់​ខ្លះ ដើម្បីឃាត់​នូវ​អាពាធ​ទាំងឡាយ ដែល​កើតពី​ស្លេស្មខ្លះ ដើម្បី​ឃាត់​នូវ​អាពាធ​ទាំងឡាយ ដែលកើត​ពីខ្យល់ខ្លះ ម្នាលភិក្ខុ​ទាំងឡាយ ថ្នាំក្អួតនោះ មានមែន តថាគត​មិន​ពោលថា ថ្នាំក្អួត​នុ៎ះ មិន​មានទេ ម្នាលភិក្ខុ​ទាំងឡាយ តែថ្នាំក្អួត​នោះឯង សម្រេច​ខ្លះ មិន​សម្រេចខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ថ្នាំក្អួត​ណា សុទ្ធតែ​សម្រេច មិនមែន​មិន​សម្រេច ពួកសត្វ​មានជាតិ​ជាធម្មតា រមែងរួច​ចាកជាតិ ពួកសត្វ​មាន​ជរាជា​ធម្មតា រមែង​រួចចាក​ជរា ពួកសត្វ​មាន​មរណៈ​ជាធម្មតា រមែង​រួចចាក​មរណៈ ពួកសត្វ​មានសេចក្តី​សោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់​ជាធម្មតា រមែងរួច​ចាកសេចក្តី​សោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀត​ចង្អល់​ទាំងឡាយ​បាន ព្រោះអាស្រ័យ​ថ្នាំក្អួតណា តថាគត​និងសំដែង​នូវថ្នាំ​ក្អួត​ដ៏ប្រសើរ​នោះ អ្នក​ទាំងឡាយ ចូរប្រុង​ស្តាប់ នូវ​ពាក្យ​នោះចុះ… ម្នាល​ភិក្ខុ​ទាំងឡាយ ពួកសត្វ​មានជាតិ​ជាធម្មតា រមែង​រួចចាក​ជាតិ។បេ។ ពួក​សត្វ​មាន​សេចក្តី​សោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់​ជាធម្មតា រមែង​រួចចាក​សេចក្តី​សោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់​ទាំង​ឡាយបាន ព្រោះ​អាស្រ័យ​ថ្នាំក្អួត​ណា ថ្នាំក្អួត​ដ៏ប្រសើរ​នោះ សុទ្ធតែ​សម្រេច មិនមែន​មិនសម្រេច តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលជា​សម្មាទិដ្ឋិ ឈ្មោះថា បានក្អួត​មិច្ឆាទិដ្ឋិ​ចេញហើយ អកុសលធម៌​ទាំងឡាយ​ដ៏លាមក​ច្រើន​ប្រការ​ណា ដែលមាន​មិច្ឆាទិដ្ឋិ​ជាបច្ច័យ​កើតព្រម អកុសលធម៌​ទាំងនោះ របស់បុគ្គល​ជា​សម្មាទិដ្ឋិ​នោះ ឈ្មោះថា បានក្អួត​ចេញហើយ កុសល​ធម៌​ច្រើន​ប្រការ ដែលមាន​សម្មាទិដ្ឋិ​ជាបច្ច័យ រមែង​ដល់​នូវការ​បរិបូណ៌​ដោយភាវនា។ ម្នាលភិក្ខុ​ទាំង​ឡាយ បុគ្គលជា​សម្មាសង្កប្បៈ ឈ្មោះថា បាន​ក្អួត​មិច្ឆាសង្កប្បៈ​ចេញ​ហើយ… ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ជា​សម្មាវាចា ឈ្មោះថា បាន​ក្អួត​មិច្ឆាវាចា​ចេញ​ហើយ… ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលជា​សម្មាកម្មន្តៈ ឈ្មោះថា បានក្អួត​មិច្ឆាកម្មន្តៈ​ចេញ​ហើយ… ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គលជា​សម្មាអាជីវៈ ឈ្មោះថា បានក្អួត​មិច្ឆាអាជីវៈ​ចេញ​ហើយ… ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលជា​សម្មាវាយាមៈ ឈ្មោះថា បានក្អួត​មិច្ឆាវាយាមៈ​ចេញ​ហើយ… ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលជា​សម្មាសតិ ឈ្មោះ​ថា បាន​ក្អួត​មិច្ឆាសតិ​ចេញ​ហើយ… ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ជា​សម្មាសមាធិ ឈ្មោះថា បានក្អួត​មិច្ឆាសមាធិ​ចេញ​ហើយ… ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលជា​សម្មាញាណៈ ឈ្មោះថា បានក្អួត​មិច្ឆាញាណៈ​ចេញ​ហើយ… ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលជា​សម្មាវិមុត្តិ ឈ្មោះថា បានក្អួត​មិច្ឆាវិមុត្តិ​ចេញ​ហើយ… អកុសលធម៌​ទាំងឡាយ​ដ៏លាមក​ច្រើនប្រការ​ណា ដែល​មាន​មិច្ឆាវិមុត្តិ​ជាបច្ច័យ​កើតព្រម អកុសលធម៌​ទាំងនោះ​របស់បុគ្គល​ដែល​ជា​សម្មាវិមុត្តិ​នោះ ឈ្មោះថា បាន​ក្អួត​ចេញ​ហើយ កុសលធម៌​ច្រើនប្រការ ដែល​មាន​សម្មាវិមុត្តិ​ជាបច្ច័យ រមែង​ដល់​នូវការ​បរិបូណ៌​ដោយ​ភាវនា។ ម្នាលភិក្ខុ​ទាំងឡាយ ពួកសត្វ​មានជាតិ​ធម្មតា រមែងរួច​ចាកជាតិ ពួកសត្វ​មានជរា​ជាធម្មតា រមែងរួច​ចាកជរា ពួកសត្វ​មានមរណៈ​ជាធម្មតា រមែង​រួចចាក​មរណៈ ពួកសត្វ​មាន​សេចក្តី​សោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់​ជាធម្មតា រមែង​រួចចាក​សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់​ទាំងឡាយ​បាន ព្រោះ​អាស្រ័យ​នូវថ្នាំ​ក្អួតណា ថ្នាំក្អួត​ដ៏ប្រសើរ​នោះឯង សុទ្ធតែ​សម្រេច មិនមែន​មិន​សម្រេចទេ។

និទ្ធមនីយសូត្រ ទី១០

[១០] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ដែលគប្បី​កំចាត់បង់​នេះ មាន ១០ យ៉ាង។ ១០ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលជា​សម្មាទិដ្ឋិ បាន​កំចាត់​បង់​មិច្ឆាទិដ្ឋិ​ចេញ​ហើយ អកុសលធម៌​ទាំងឡាយ​ដ៏​លាមក​ច្រើន​ប្រការ​ណា ដែល​មាន​មិច្ឆាទិដ្ឋិ​ជាបច្ច័យ​កើតព្រម អកុសល​ធម៌​ទាំងនោះ របស់​បុគ្គល​ដែលជា​សម្មាទិដ្ឋិនោះ ឈ្មោះថា បាន​កំចាត់​បង់ហើយ កុសលធម៌​ច្រើនប្រការ ដែល​មាន​សម្មាទិដ្ឋិ​ជាបច្ច័យ រមែង​ដល់​នូវការ​បរិបូណ៌​ដោយភាវនា។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលជា​សម្មាសង្កប្បៈ ឈ្មោះថា បានកំចាត់​បង់​មិច្ឆាសង្កប្បៈ​ចេញហើយ… ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលជា​សម្មាវាចា ឈ្មោះថា បានកំចាត់​បង់​មិច្ឆាវាចា​ចេញ​ហើយ… ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ជា​សម្មាកម្មន្តៈ ឈ្មោះថា បានកំចាត់​បង់​មិច្ឆាកម្មន្តៈ​ចេញហើយ… ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលជា​សម្មាអាជីវៈ ឈ្មោះថា បានកំចាត់​បង់​មិច្ឆាអាជីវៈ​ចេញហើយ… ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលជា​សម្មាវាយាមៈ ឈ្មោះថា បាន​កំចាត់បង់​មិច្ឆាវាយាមៈ​ចេញហើយ … ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលជា​សម្មាសតិ ឈ្មោះថា បាន​កំចាត់បង់​មិច្ឆាសតិ​ចេញហើយ… ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលជា​សម្មាសមាធិ ឈ្មោះថា បានកំចាត់​បង់​មិច្ឆាសមាធិ​ចេញហើយ… ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលជា​សម្មាញាណៈ ឈ្មោះថា បានកំចាត់​បង់​មិច្ឆាញាណៈ​ចេញហើយ… ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​​ជា​សម្មាវិមុត្តិ ឈ្មោះថា បានកំចាត់​បង់​មិច្ឆាវិមុត្តិ​ចេញហើយ អកុសលធម៌​ទាំងឡាយ​ដ៏លាមក​ច្រើនប្រការ​ណា ដែលមាន​មិច្ឆាវិមុត្តិ​ជា​បច្ច័យ​កើតព្រម អកុសលធម៌​ទាំងនោះ របស់​បុគ្គលដែល​ជា​សម្មាវិមុត្តិ​នោះ ឈ្មោះថា បាន​កំចាត់បង់​ហើយ កុសលធម៌​ច្រើនប្រការ ដែលមាន​សម្មាវិមុត្តិ​ជាបច្ច័យ រមែង​ដល់នូវ​ការបរិបូណ៌​ដោយ​ភាវនា។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ទាំងឡាយ ដែល​គប្បី​កំចាត់បង់ មាន ១០ យ៉ាង​នេះឯង។

បឋមអសេខសូត្រ ទី១១

[១១] គ្រានោះ ភិក្ខុ ១ រូប បានចូលទៅគាល់​ព្រះមានព្រះភាគ លុះ​ចូលទៅ​ដល់​ហើយ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយ​អង្គុយក្នុង​ទីសម​គួរ។ លុះភិក្ខុ​នោះ អង្គុយក្នុង​ទីសមគួរ​ហើយ បានក្រាប​ទូល​ព្រះមានព្រះភាគ​យ៉ាងនេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះអង្គ​ទ្រង់ត្រាស់​ថា អសេក្ខៈ អសេក្ខៈ ដូច្នេះ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុជា​អសេក្ខៈ តើដោយ​ហេតុ​ប៉ុន្មាន​យ៉ាង។ ម្នាលភិក្ខុ ភិក្ខុក្នុង​សាសនា​នេះ ជាអ្នក​ប្រកបដោយ​សម្មាទិដ្ឋិ ជា​អសេក្ខៈ ប្រកប​ដោយ​សម្មាសង្កប្បៈ​ជាអសេក្ខៈ ប្រកប​ដោយ​សម្មាវាចា​ជាអសេក្ខៈ ប្រកប​ដោយ​សម្មាកម្មន្តៈ​ជាអសេក្ខៈ ប្រកប​ដោយ​សម្មាអាជីវៈ​ជាអសេក្ខៈ ប្រកប​ដោយ​សម្មាវាយាមៈ​ជាអសេក្ខៈ ប្រកប​ដោយ​សម្មាសតិ​ជា​អសេក្ខៈ ប្រកប​ដោយ​សម្មាសមាធិ​ជា​អសេក្ខៈ ប្រកប​ដោយ​សម្មាញាណៈ​ជា​អសេក្ខៈ ប្រកប​ដោយ​សម្មាវិមុត្តិ​ជាអសេក្ខៈ។ ម្នាល​ភិក្ខុ (ភិក្ខុ) ជា​អសេក្ខៈ យ៉ាង​នេះឯង។

ទុតិយអសេខសូត្រ ទី១២

[១២] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ​ជាអសេក្ខៈ​នេះ មាន ១០ យ៉ាង។ ១០ យ៉ាង តើអ្វីខ្លះ។ គឺ​សម្មាទិដ្ឋិ​ជាអសេក្ខៈ ១ សម្មាសង្កប្បៈ​ជា​អសេក្ខៈ ១ សម្មាវាចា​ជា​អសេក្ខៈ ១ សម្មាកម្មន្តៈ​ជាអសេក្ខៈ ១ សម្មាអាជីវៈ​ជាអសេក្ខៈ ១ សម្មាវាយាមៈ​ជា​អសេក្ខៈ ១ សម្មាសតិ​ជាអសេក្ខៈ ១ សម្មាសមាធិ​ជាអសេក្ខៈ ១ សម្មាញាណៈ​ជាអសេក្ខៈ ១ សម្មាវិមុត្តិ​ជា​អសេក្ខៈ ១។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ទាំងឡាយ​ជាអសេក្ខៈ មាន ១០ យ៉ាង​នេះឯង។

ចប់ សមណសញ្ញាវគ្គ ទី១។

ឧទ្ទាននៃសមណសញ្ញាវគ្គនោះគឺ

និយាយអំពីសេចក្តីសំគាល់របស់សមណៈ ១ អំពីការ​ចំរើន​ពោជ្ឈង្គ​ទាំង ៧ ជាបច្ច័យ​ឲ្យបាន​បំពេញ​នូវវិជ្ជា ៣ យ៉ាង ១ អំពីការ​មិនបាន​ស្ថានសួគ៌ ព្រោះ​អាស្រ័យ​មិច្ឆត្តៈ ១ អំពីការ​បានស្ថានសួគ៌ ព្រោះ​អាស្រ័យ​សម្មត្តៈ ១ អំពីវិជ្ជា ជាប្រធាន​ក្នុងការ​ជួបប្រសព្វ​នូវ​កុសលធម៌ ១ អំពី​ការ​លាងឆ្អឹង​ក្នុង​ទក្ខិណជនបទ ១ អំពី​ពេទ្យអ្នក​ឲ្យ​ថ្នាំបញ្ចុះ ១ អំពី​ពេទ្យអ្នក​ឲ្យ​ថ្នាំក្អួត ១ អំពីធម៌​ដែល​គប្បី​កំចាត់ មាន ២ លើក។

បច្ចោរោហណិវគ្គ ទី២

បឋមអធម្មសូត្រ ទី១

[១៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីដឹងសភាវៈ​មិនមែន​ធម៌ផង សភាវៈ​មិនមែន​ប្រយោជន៍​ផង គប្បីដឹង​ធម៌ផង ប្រយោជន៍​ផង លុះដឹង​ច្បាស់សភាវៈ​មិនមែន​ធម៌ផង សភាវៈ​មិនមែន​ប្រយោជន៍ផង ដឹងនូវ​ធម៌ផង នូវ​ប្រយោជន៍​ផង ធម៌យ៉ាងណា ប្រយោជន៍​យ៉ាងណា ភិក្ខុគប្បី​ប្រតិបត្តិតាម​យ៉ាងនោះ។ ម្នាលភិក្ខុ​ទាំងឡាយ សភាវៈ មិនមែនធម៌   សភាវៈ មិនមែន​ប្រយោជន៍ តើដូចម្តេច។ គឺ មិច្ឆាទិដ្ឋិ មិច្ឆាសង្កប្បៈ មិច្ឆាវាចា មិច្ឆាកម្មន្តៈ មិច្ឆាអាជីវៈ មិច្ឆាវាយាមៈ មិច្ឆាសតិ មិច្ឆាសមាធិ មិច្ឆាញាណៈ មិច្ឆាវិមុត្តិ។ ម្នាលភិក្ខុ​ទាំង​ឡាយ នេះហៅថា សភាវៈ​មិនមែនធម៌ សភាវៈ​មិនមែន​ប្រយោជន៍។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌​និង​ប្រយោជន៍ តើដូចម្តេច។ គឺ​សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ សម្មាញាណៈ សម្មាវិមុត្តិ។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ធម៌ ហៅថា ប្រយោជន៍។ ម្នាលភិក្ខុ​ទាំងឡាយ ពាក្យណាថា ភិក្ខុគប្បីដឹង សភាវៈ​មិនមែន​ធម៌ផង មិនមែន​ប្រយោជន៍​ផង គប្បីដឹង​ធម៌ផង ប្រយោជន៍​ផង លុះដឹង​ច្បាស់នូវ​សភាវៈ​មិនមែន​ធម៌ផង មិនមែន​ប្រយោជន៍​ផង ដឹងនូវធម៌​ផង ប្រយោជន៍​ផង ធម៌​យ៉ាងណា ប្រយោជន៍​យ៉ាង​ណា ភិក្ខុគប្បី​ប្រតិបត្តិ​យ៉ាងនោះ ដូច្នេះ ដែល​តថាគត​ពោលហើយ ពាក្យនុ៎ះ​តថាគត ពោល​ហើយ ព្រោះ​អាស្រ័យ​ហេតុនេះ។

ទុតិយអធម្មសូត្រ ទី២

[១៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីដឹងសភាវៈ​មិនមែនធម៌​ផង ធម៌ផង គប្បី​ដឹង​សភាវៈ​មិនមែន​ប្រយោជន៍​ផង ប្រយោជន៍​ផង លុះដឹងនូវ​សភាវៈ​មិនមែន​ធម៌ផង ធម៌ផង ដឹងនូវ​សភាវៈ​មិនមែន​ប្រយោជន៍ផង ប្រយោជន៍ផង ធម៌យ៉ាង​ណា ប្រយោជន៍​យ៉ាងណា ភិក្ខុគប្បី​ប្រតិបត្តិ​តាម​យ៉ាងនោះ។ ម្នាលភិក្ខុ​ទាំងឡាយ សភាវៈ​មិនមែន​ធម៌ តើដូចម្តេច ធម៌ តើដូចម្តេច សភាវៈ​មិនមែន​ប្រយោជន៍ តើដូចម្តេច ប្រយោជន៍ តើ​ដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ មិច្ឆាទិដ្ឋិ​ជាសភាវៈ​មិនមែនធម៌ សម្មាទិដ្ឋិជាធម៌ ពួក​អកុសលធម៌​លាមក​ច្រើនប្រការ​ណា ដែលមាន​មិច្ឆាទិដ្ឋិ​ជាបច្ច័យ​កើតព្រម នេះជាសភាវៈ​មិនមែន​ប្រយោជន៍ ពួក​អកុសលធម៌​ច្រើនប្រការ មានសម្មាទិដ្ឋិ​ជាបច្ច័យ  រមែងដល់​នូវការ​បរិបូណ៌​ដោយភាវនា នេះជា​ប្រយោជន៍។ ម្នាលភិក្ខុ​ទាំងឡាយ មិច្ឆាសង្កប្បៈ ជាសភាវៈ​មិនមែន​ធម៌ សម្មាសង្កប្បៈ​ជាធម៌ ពួក​អកុសលធម៌​ដ៏លាមក ច្រើន​ប្រការ​ណា ដែលមាន​មិច្ឆាសង្កប្បៈ​ជាបច្ច័យ​កើតព្រម នេះជា​សភាវៈ​មិនមែន​ប្រយោជន៍ ពួក​កុសលធម៌ ច្រើន​ប្រការ ដែលមាន​សម្មាសង្កប្បៈ​ជាបច្ច័យ រមែង​ដល់នូវការ​បរិបូណ៌​ដោយភាវនា នេះជា​ប្រយោជន៍។ ម្នាលភិក្ខុ​ទាំងឡាយ មិច្ឆាវាចា ជាសភាវៈ​មិនមែន​ធម៌ សម្មាវាចា​ជាធម៌ ពួក​អកុសលធម៌​ដ៏លាមក​ច្រើន​ប្រការណា ដែលមាន​មិច្ឆាវាចា​ជាបច្ច័យ​កើតព្រម នេះជា​សភាវៈ​មិនមែន​ប្រយោជន៍ ពួក​កុសលធម៌​ច្រើន​ប្រការ ដែលមាន​សម្មាវាចា​ជាបច្ច័យ រមែង​ដល់នូវ​ការបរិបូណ៌​ដោយភាវនា នេះជា​ប្រយោជន៍។ ម្នាលភិក្ខុ​ទាំងឡាយ មិច្ឆាកម្មន្តៈ ជាសភាវៈ​មិនមែនធម៌ សម្មាកម្មន្តៈ​ជាធម៌ ពួក​អកុសលធម៌​ដ៏លាមក ច្រើន​ប្រការ​ណា ដែល​មាន​មិច្ឆាកម្មន្តៈ​ជាបច្ច័យ​កើតព្រម នេះជា​សភាវៈ​មិនមែន​ប្រយោជន៍ ពួក​កុសលធម៌​ច្រើនប្រការ ដែលមាន​សម្មាកម្មន្តៈ ជាបច្ច័យ រមែងដល់​នូវការ​បរិបូណ៌​ដោយភាវនា នេះជា​ប្រយោជន៍។ ម្នាលភិក្ខុ​ទាំងឡាយ មិច្ឆាអាជីវៈ ជាសភាវៈ​មិនមែនធម៌ សម្មាអាជីវៈ​ជាធម៌ ពួក​អកុសលធម៌​ដ៏លាមក​ច្រើនប្រការ​ណា ដែលមាន​មិច្ឆាអាជីវៈ​ជាបច្ច័យ​កើតព្រម នេះជា​សភាវៈ​មិនមែនជា​ប្រយោជន៍ ពួក​កុសលធម៌​ច្រើនប្រការ ដែល​មាន​សម្មាអាជីវៈ​ជាបច្ច័យ រមែងដល់​នូវការ​បរិបូណ៌​ដោយភាវនា នេះ​ជា​ប្រយោជន៍។ ម្នាលភិក្ខុ​ទាំងឡាយ មិច្ឆាវាយាមៈ ជាសភាវៈ​មិនមែន​ធម៌ សម្មាវាយាមៈ​ជាធម៌ ពួក​អកុសលធម៌​ដ៏លាមក​ច្រើនប្រការណា ដែលមាន​មិច្ឆាវាយាមៈ​ជាបច្ច័យ​កើតព្រម នេះជាសភាវៈ​មិនមែន​ប្រយោជន៍ ពួកកុសលធម៌​ច្រើនប្រការ ដែលមាន​សម្មាវាយាមៈ​ជាបច្ច័យ រមែងដល់​នូវការ​បរិបូណ៌​ដោយភាវនា នេះ​ជា​ប្រយោជន៍។ ម្នាលភិក្ខុ​ទាំងឡាយ មិច្ឆាសតិ ជាសភាវៈ​មិនមែនធម៌ សម្មាសតិ​ជាធម៌ ពួកអកុសលធម៌ដ៏​លាមក​ច្រើនប្រការ​ណា ដែលមាន​មិច្ឆាសតិ​ជាបច្ច័យ​កើតព្រម នេះជា​សភាវៈ​មិនមែន​ជាប្រយោជន៍ ពួក​កុសលធម៌​ច្រើនប្រការ ដែលមាន​សម្មាសតិ​ជាបច្ច័យ រមែងដល់​នូវការ​បរិបូណ៌​ដោយភាវនា នេះជា​ប្រយោជន៍។ ម្នាលភិក្ខុ​ទាំងឡាយ មិច្ឆាសមាធិ ជាសភាវៈ​មិនមែន​ធម៌ សម្មាសមាធិ​ជាធម៌ ពួក​អកុសលធម៌​ដ៏លាមក ច្រើនប្រការ​ណា ដែល​មាន​មិច្ឆាសមាធិ ជាបច្ច័យ​កើតព្រម នេះជា​សភាវៈ​មិនមែន​ប្រយោជន៍ ពួកកុសលធម៌​ច្រើនប្រការ ដែលមាន​សម្មាសមាធិ​ជាបច្ច័យ រមែងដល់​នូវការ​បរិបូណ៌​ដោយភាវនា នេះជា​ប្រយោជន៍។ ម្នាលភិក្ខុ​ទាំងឡាយ មិច្ឆាញាណៈ ជាសភាវៈ​មិនមែនធម៌ សម្មាញាណៈ​ជាធម៌ ពួកអកុសល​ធម៌ដ៏លាមក ច្រើន​ប្រការណា ដែលមាន​មិច្ឆាញាណៈ ជាបច្ច័យ​កើតព្រម នេះជាសភាវៈ​មិនមែន​ប្រយោជន៍ ពួកកុសលធម៌​ច្រើនប្រការ​ ដែលមាន​សម្មាញាណៈ​ជាបច្ច័យ រមែងដល់​នូវការ​បរិបូណ៌ ដោយភាវនា នេះជា​ប្រយោជន៍។ ម្នាលភិក្ខុ​ទាំងឡាយ មិច្ឆាវិមុត្តិ ជាសភាវៈ​មិនមែន​ធម៌ សម្មាវិមុត្តិ ជាធម៌ ពួកអកុសលធម៌​ដ៏លាមក​ច្រើនប្រការណា ដែល​មានមិច្ឆាវិមុត្តិ ជាបច្ច័យ កើតព្រម នេះជាសភាវៈ​មិនមែន​ប្រយោជន៍ ពួកកុសលធម៌​ច្រើនប្រការ ដែលមាន​សម្មាវិមុត្តិ ជាបច្ច័យ រមែងដល់​នូវការបរិបូណ៌ ដោយភាវនា នេះជា​ប្រយោជន៍។ ម្នាលភិក្ខុ​ទាំងឡាយ ពាក្យណា​ថា ភិក្ខុគប្បីដឹង​សភាវៈ​មិនមែន​ធម៌ផង ធម៌ផង គប្បីដឹង​សភាវៈ​មិនមែន​ប្រយោជន៍ផង ប្រយោជន៍ផង លុះដឹងនូវ​សភាវៈមិន​មែនធម៌ផង ធម៌ផង ដឹងនូវសភាវៈ​មិនមែនប្រយោជន៍​ផង ប្រយោជន៍​ផង ធម៌​យ៉ាងណា ប្រយោជន៍​យ៉ាងណា ភិក្ខុគប្បី​ប្រតិបត្តិ​តាមយ៉ាង​នោះ ដូច្នេះ ដែល​តថាគត​ពោលហើយ ពាក្យនុ៎ះ​តថាគត​ពោលហើយ ព្រោះ​អាស្រ័យហេតុនេះ។

តតិយអធម្មសូត្រ ទី៣

[១៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីដឹងសភាវៈ​មិនមែនធម៌ផង ធម៌​ផង គប្បីដឹង​សភាវៈ​មិនមែន​ប្រយោជន៍ផង ប្រយោជន៍ផង លុះដឹងនូវ​សភាវៈ​មិនមែន​ធម៌ផង ធម៌ផង ដឹងនូវ​សភាវៈ​មិនមែន​ប្រយោជន៍​ផង ប្រយោជន៍​ផង ធម៌យ៉ាង​ណា ប្រយោជន៍​យ៉ាងណា ភិក្ខុគប្បី​ប្រតិបត្តិ​តាមយ៉ាងនោះ។ លុះព្រះមាន​ព្រះភាគ ទ្រង់ត្រាស់​ភាសិតនេះ​ហើយ ព្រះសុគត ពោលនូវ​ពាក្យនេះ​ហើយ ក្រោក​ចាកអាសនៈ​ចូលទៅ​កាន់វិហារ។ លុះ​ព្រះមានព្រះភាគ ទ្រង់ចេញ​ទៅមិន​យូរប៉ុន្មាន ពួកភិក្ខុទាំង​នោះ មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះថា ម្នាលអាវុសោ ព្រះមានព្រះភាគ ទ្រង់សំដែង​ឧទ្ទេសនេះ ដោយ​សេចក្តី​បំប្រួញ ទ្រង់មិនទាន់​ចែកនូវអត្ថ ដោយពិស្តារ ដល់យើង​ទាំងឡាយ ហើយស្តេចក្រោក​ចាកអាសនៈ ចូល​ទៅកាន់វិហារ (ឧទ្ទេសនោះថា) ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុគប្បី​ដឹងសភាវៈ មិនមែនធម៌ផង ធម៌ផង គប្បីដឹង​នូវសភាវៈ មិនមែនជា​ប្រយោជន៍ផង ប្រយោជន៍ផង លុះដឹងនូវសភាវៈ មិនមែន​ធម៌ផង ធម៌ផង ដឹងនូវសភាវៈ​មិនមែន​ប្រយោជន៍​ផង ប្រយោជន៍ផង ធម៌យ៉ាង​ណា ប្រយោជន៍​យ៉ាងណា ភិក្ខុគប្បី​ប្រតិបត្តិតាម​យ៉ាងនោះ នរណាហ្ន៎ គប្បីចែក​នូវអត្ថ នៃឧទ្ទេសនេះ ដែល​ព្រះមានព្រះភាគ ទ្រង់សំដែង​ដោយ​សេចក្តីបំប្រួញ មិនទាន់ចែក​អត្ថដោយ​ពិស្តារ ឲ្យពិស្តារ​ទៅបាន។ លំដាប់នោះ ពួកភិក្ខុ​នោះ មានសេចក្តី​ត្រិះរិះ ដូច្នេះថា មានតែអានន្ទ​ដ៏មានអាយុ​នេះទេ ដែលព្រះ​សាស្តា ទ្រង់សរសើរ​ផង ទាំងពួក​សព្រហ្មចារី ជាអ្នកប្រាជ្ញ ក៏​សរសើរ​ហើយដែរ អានន្ទដ៏​មានអាយុ ទើបអាច​និងចែកអត្ថ​នៃឧទ្ទេស​នេះ ដែល​ព្រះដ៏មានព្រះភាគ ទ្រង់សំដែង​ដោយ​សេចក្តី​បំប្រួញ មិនទាន់​ចែកអត្ថ​ដោយពិស្តារ ឲ្យពិស្តារ​ទៅបាន បើដូច្នោះ គួរយើង​នាំគ្នាចូល​ទៅរក​អានន្ទដ៏​មានអាយុ លុះចូលទៅ​ដល់ហើយ គប្បីសួរ​អត្ថនេះ​និង​អានន្ទ​ដ៏មាន​អាយុ អានន្ទដ៏​មានអាយុ និងឆ្លើយ​ដល់យើង​រាល់គ្នា​យ៉ាងណា យើងនិងចាំ​ទុកនូវ​អត្ថនោះ យ៉ាងនោះ។ លំដាប់នោះ ពួក​ភិក្ខុទាំងនោះ នាំគ្នាចូលទៅ​រក​ព្រះអានន្ទ​ដ៏មានអាយុ លុះចូល​ទៅដល់​ហើយ ក៏ធ្វើ​សេចក្តី​រីករាយ​ជាមួយនិង​អានន្ទដ៏មាន​អាយុ លុះបញ្ចប់​ពាក្យដែល​គួររីករាយ និងពាក្យ​ដែលគួរ​រឭកហើយ ក៏អង្គុយ​ក្នុងទី​សមគួរ លុះពួក​ភិក្ខុទាំង​នោះ អង្គុយក្នុង​ទីសមគួរ​ហើយ បានពោល​ពាក្យនេះ និងព្រះអានន្ទ​ដ៏មាន​អាយុថា ម្នាលអាវុសោ​អានន្ទ ព្រះមានព្រះភាគ ទ្រង់សំដែង​ឧទ្ទេសនេះ ដោយសេចក្តី​បំប្រួញ មិនទាន់ចែក​អត្ថដោយ​ពិស្តារ ដល់យើង​ទាំងឡាយសោះ ហើយទ្រង់​ក្រោកចាក​អាសនៈ ចូល​ទៅកាន់​ព្រះវិហារ (ឧទ្ទេសនោះ​ថា) ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុគប្បី​ដឹងសភាវៈ​មិនមែន​ធម៌ផង ធម៌ផង គប្បីដឹង​សភាវៈ មិនមែន​ប្រយោជន៍ ប្រយោជន៍​ផង លុះដឹង​នូវសភាវៈ មិនមែន​ធម៌ផង ធម៌ផង ដឹងនូវសភាវៈ​មិនមែន​ប្រយោជន៍​ផង ប្រយោជន៍​ផង ធម៌យ៉ាងណា ប្រយោជន៍​យ៉ាងណា ភិក្ខុប្រតិបត្តិ​តាមយ៉ាង​នោះ។ ម្នាលអាវុសោ ព្រះមានព្រះ​ភាគ​របស់យើង ទ្រង់ចៀសចេញ​ទៅមិន​យូរប៉ុន្មាន យើងទាំង​នោះ មាន​សេចក្តី​ត្រិះរិះ​ដូច្នេះថា ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ ទ្រង់សំដែង​ឧទ្ទេសនេះ ដោយសេចក្តី​បំប្រួញ ទ្រង់មិនទាន់​ចែកអត្ថ ដោយពិស្តារ ដល់យើង​ទាំងឡាយ ហើយក្រោក​ចាកអាសនៈ ចូលទៅ​កាន់វិហារ (ឧទ្ទេសនោះថា) ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុគប្បី​ដឹងសភាវៈ មិនមែន​ធម៌ផង ធម៌ផង គប្បីដឹងសភាវៈ​មិនមែន​ប្រយោជន៍ផង ប្រយោជន៍​ផង លុះដឹង​សភាវៈមិន​មែនធម៌ផង ធម៌ផង ដឹងសភាវៈ​មិនមែន​ប្រយោជន៍ផង ប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍​យ៉ាងណា ភិក្ខុគប្បី​ប្រតិបត្តិ​តាមយ៉ាងនោះ នរណាហ្ន៎ គប្បីចែក​អត្ថនៃ​ឧទ្ទេសនេះ ដែលព្រះមាន​ព្រះភាគ ទ្រង់សំដែង​ដោយ​សេចក្តី​បំប្រួញ មិនទាន់​ចែកអត្ថ​ដោយពិស្តារ ឲ្យពិស្តារបាន។ ម្នាលអាវុសោ យើង​ទាំងនោះ មានសេចក្តី​ត្រិះរិះដូច្នេះ​ថា មានតែអានន្ទ​ដ៏មាន​អាយុនេះឯង ដែលព្រះសាស្តា​សរសើរហើយ​ផង ទាំងពួក​សព្រហ្មចារី ជាអ្នកប្រាជ្ញ ក៏សរសើរ​ហើយ​ដែរ អានន្ទដ៏មាន​អាយុ ទើបអាច​និងចែកអត្ថ​នៃឧទ្ទេសនេះ ដែល​ព្រះមានព្រះភាគ​ទ្រង់​សំដែង​ដោយ​សេចក្តីបំប្រួញ មិនទាន់​ចែកអត្ថ​ដោយពិស្តារ ឲ្យពិស្តារ​បាន បើដូច្នោះ គួរយើង​ចូលទៅរក​អានន្ទដ៏​មានអាយុ លុះចូលទៅ​ដល់ហើយ គប្បីសួរ​អត្ថនេះ និងអានន្ទ​ដ៏មានអាយុ អានន្ទ​ដ៏មានអាយុ​ និងឆ្លើយ​ដល់យើង​ទាំងឡាយ យ៉ាងណា យើងទាំង​ឡាយ គប្បីចាំទុក​នូវ​អត្ថយ៉ាងនោះ សូមអានន្ទ​ដ៏មានអាយុ ចែក​ (សេចក្តីនេះ​ឲ្យទាន)។ ព្រះអានន្ទ​ដ៏មានអាយុ ឆ្លើយថា ម្នាលអាវុសោ ដូចជាបុរស​អ្នក​ត្រូវការ​ដោយខ្លឹម​ឈើ ស្វែងរក​ខ្លឹមឈើ ត្រាច់ទៅ​រកខ្លឹមឈើ កាលបើ​ឈើធំ  មានខ្លឹម ឋិតនៅ (ចំពោះមុខ) ក៏រំលងគល់ រំលងដើម ហើយសំគាល់ថា គួរស្វែង​រកខ្លឹម ត្រង់មែក និង​សន្លឹកទៅវិញ មានឧបមា​យ៉ាងណា​មិញ សេចក្តី​ឧបមេយ្យ​ក៏យ៉ាងនោះ​ដែរ កាលបើ​ព្រះសាស្តា​គង់​ក្នុងទីចំពោះ​មុខ​នៃលោកដ៏​មានអាយុ​ទាំងឡាយ លោក​ទាំងឡាយ រំលង​ព្រះមាន​ព្រះភាគ​នោះ ហើយ​សំគាល់ថា គប្បីសួរ​សេចក្តីនេះ​និងខ្ញុំវិញ ម្នាលអាវុសោ ព្រោះថា ព្រះមានព្រះភាគ​នោះ តែងទ្រង់​ជ្រាបនូវ​ហេតុដែល​គួរ​ជ្រាប ទ្រង់ឃើញ​នូវហេតុដែល​គួរឃើញ ព្រះតថាគតនោះ មានចក្ខុកើត​ហើយ មានញាណ​កើតហើយ មានធម៌កើត​ហើយ ព្រះអង្គជាបុរស​ប្រសើរ ព្រះអង្គ​ជាអ្នក​ស្តីថា ជាអ្នក​ប្រៀន​ប្រដៅ ជាអ្នក​បង្អោននូវប្រយោជន៍ អ្នកឲ្យ​នូវព្រះនិញ្វន ជាម្ចាស់​នៃធម៌ កាលនេះ ជាកាល​គួរដល់​ព្រះតថាគត​នុ៎ះហើយ លោកទាំងឡាយ គប្បីចូលទៅ​គាល់​ព្រះមានព្រះ​ភាគ ហើយសាក​សួរនូវ​សេចក្តី​នៃឧទ្ទេស​នេះ (បើ) ព្រះមានព្រះភាគ​នៃយើង​​សំដែង​យ៉ាងណា អ្នកទាំង​ឡាយ គប្បីចាំទុក​នូវឧទ្ទេសនោះ យ៉ាង​នោះចុះ។ ម្នាលអាវុសោ​អានន្ទ ព្រះមានព្រះភាគ ទ្រង់ជ្រាប​នូវហេតុ ដែលគួរជ្រាប ទ្រង់ឃើញនូវ​ហេតុដែលគួរឃើញ ដោយពិតណាស់ ព្រះ​តថាគតនោះ មានចក្ខុកើតហើយ មានញាណ​កើតហើយ មានធម៌​កើត​ហើយ ព្រះអង្គ​ជាបុរស​ប្រសើរ ព្រះអង្គជា​អ្នកស្តីថា ជាអ្នក​ប្រៀនប្រដៅ ជាអ្នក​បង្អោនមក​នូវប្រយោជន៍ អ្នកឲ្យនូវ​ព្រះនិញ្វន ជាម្ចាស់នៃធម៌ កាលនេះជាកាលគួរ ដល់ព្រះតថាគត​នុ៎ះហើយ យើងទាំងឡាយ គប្បី​ចូលទៅគាល់​ព្រះដ៏មានព្រះភាគ ហើយសាកសួរ​នូវសេចក្តី នៃឧទ្ទេស​នុ៎ះ (បើ) ព្រះមានព្រះភាគ ទ្រង់ដោះ​ស្រាយ ដល់យើង​ទាំង​ឡាយ​យ៉ាង​ណា យើងទាំងឡាយ គប្បីចាំ​ទុកនូវ​ឧទ្ទេសនោះ យ៉ាងនោះ ក៏ពិតមែន​ហើយ ប៉ុន្តែ​អានន្ទដ៏មាន​អាយុ (នេះ) ព្រះសាស្តា ទ្រង់សរសើរផង ទាំងពួក​សព្រហ្មចារី ជាអ្នកប្រាជ្ញ ក៏សរសើរ​ដែរ អានន្ទដ៏​មានអាយុនេះ អាចនិង​ចែកអត្ថ​នៃ​ឧទ្ទេស​នេះ ដែល​ព្រះមានព្រះភាគ​ទ្រង់សំដែង​ដោយ​សេចក្តី​បំប្រួញ មិនទាន់​ចែកអត្ថ​ដោយពិស្តារ ឲ្យពិស្តារ​ទៅបាន សូមអានន្ទ​ដ៏មានអាយុ កុំឲ្យ​បង្អែបង្អង់ មេត្តាចែក​អត្ថនេះ​ឲ្យទាន។ ម្នាល​អាវុសោ បើដូច្នោះ អ្នកទាំងឡាយ ចូរប្រុង​ស្តាប់ ចូរធ្វើទុក​ក្នុងចិត្តឲ្យ​ប្រពៃចុះ ខ្ញុំនិងសំដែង​ប្រាប់។ ពួកភិក្ខុទាំងនោះ ទទួល​ស្តាប់ថេរវាចា របស់ព្រះអានន្ទ​ដ៏មានអាយុ​ថា ករុណា អាវុសោ។ ព្រះអានន្ទដ៏​មានអាយុ បានពោល​ពាក្យនេះថា ម្នាលអាវុសោ​ទាំងឡាយ ព្រះមានព្រះភាគ​របស់យើង ទ្រង់សំដែង​នូវឧទ្ទេសណា ដោយសេចក្តី​បំប្រួញ ទ្រង់មិន​ទាន់ចែក​អត្ថដោយពិស្តារ ស្រាប់តែ​ក្រោកចាក​អាសនៈ ចូលទៅ​កាន់វិហារ (ឧទ្ទេសនោះថា) ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុគប្បី​ដឹងសភាវៈ​មិនមែន​ធម៌ផង ធម៌ផង គប្បី​ដឹងសភាវៈ​មិនមែន​ប្រយោជន៍​ផង ប្រយោជន៍ផង លុះដឹង​នូវសភាវៈ មិនមែន​ធម៌ផង ធម៌ផង ដឹងនូវសភាវៈ មិនមែន​ប្រយោជន៍ផង ប្រយោជន៍​ផង ធម៌យ៉ាងណា ប្រយោជន៍​យ៉ាងណា  ភិក្ខុគប្បី​ប្រតិបត្តិ​តាមយ៉ាងនោះ ម្នាលអាវុសោ សភាវៈ​មិនមែនធម៌ តើដូចម្តេច ធម៌ តើ​ដូចម្តេច សភាវៈ​មិនមែន​ប្រយោជន៍ តើដូចម្តេច ប្រយោជន៍ តើដូចម្តេច។ ម្នាល​អាវុសោ មិច្ឆាទិដ្ឋិ ជាសភាវៈ​មិនមែនធម៌ សម្មាទិដ្ឋិ​ជាធម៌ ពួកអកុសល​ធម៌ដ៏លាមក ច្រើនប្រការ​ណា ដែលមាន​មិច្ឆាទិដ្ឋិ ជាបច្ច័យ​កើតព្រម នេះជា​សភាវៈ​មិនមែន​ប្រយោជន៍ ពួកកុសលធម៌​ច្រើនប្រការ ដែល​មានសម្មាទិដ្ឋិ ជាបច្ច័យ រមែងដល់​នូវការបរិបូណ៌ ដោយភាវនា នេះជា​ប្រយោជន៍ ម្នាលអាវុសោ មិច្ឆាសង្កប្បៈ ជាសភាវៈ​មិនមែនធម៌ សម្មាសង្កប្បៈ ជាធម៌… ម្នាលអាវុសោ មិច្ឆាវាចា ជាសភាវៈ​មិនមែន​ធម៌ សម្មាវាចា ជាធម៌… ម្នាលអាវុសោ មិច្ឆាកម្មន្តៈ ជាសភាវៈ​មិនមែនធម៌ សម្មាកម្មន្តៈ ជាធម៌… ម្នាលអាវុសោ មិច្ឆាអាជីវៈ ជាសភាវៈ​មិនមែនធម៌ សម្មាអាជីវៈ ជាធម៌… ម្នាលអាវុសោ មិច្ឆាវាយាមៈ ជាសភាវៈ​មិនមែនធម៌ សម្មាវាយាមៈ ជាធម៌… ម្នាលអាវុសោ មិច្ឆាសតិ ជាសភាវៈ​មិនមែនធម៌ សម្មាសតិ ជាធម៌… ម្នាលអាវុសោ មិច្ឆាសមាធិ ជាសភាវៈ​មិនមែនធម៌ សម្មាសមាធិ ជាធម៌… ម្នាល​អាវុសោ មិច្ឆាញាណៈ ជា​សភាវៈ​មិនមែន​ធម៌ សម្មាញាណៈ ជាធម៌… ម្នាល​អាវុសោ មិច្ឆាវិមុត្តិ ជាសភាវៈ​មិនមែនធម៌ សម្មាវិមុត្តិ ជាធម៌ ពួកអកុសលធម៌​ដ៏លាមក ច្រើនប្រការណា ដែលមាន​មិច្ឆាវិមុត្តិ ជាបច្ច័យ កើតព្រម នេះជាសភាវៈ​មិនមែនប្រយោជន៍ ពួក​កុសលធម៌​ច្រើនប្រការ ដែលមាន​សម្មាវិមុត្តិ ជាបច្ច័យ រមែងដល់​នូវការ​បរិបូណ៌ ដោយភាវនា នេះជាប្រយោជន៍ ម្នាលអាវុសោ ព្រះមានព្រះ​ភាគនៃយើង ទ្រង់សំដែង​នូវឧទ្ទេសណា ដោយសេចក្តី​បំប្រួញ មិនទាន់​ចែកអត្ថ ដោយពិស្តារ ស្រាប់តែស្តេច​ក្រោកចាកអាសនៈ ចូលទៅកាន់​ព្រះវិហារ (ឧទ្ទេសនោះ​ថា) ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុគប្បី​ដឹងសភាវៈ មិនមែន​ធម៌ផង ធម៌ផង គប្បីដឹងសភាវៈ មិនមែន​ប្រយោជន៍ផង ប្រយោជន៍ផង លុះដឹងនូវ​សភាវៈមិនមែន​ធម៌ផង ធម៌ផង ដឹងនូវ​សភាវៈ មិនមែន​ប្រយោជន៍ផង ប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍​យ៉ាងណា ភិក្ខុ​គប្បីប្រតិបត្តិ​តាមយ៉ាងនោះ ម្នាលអាវុសោ ខ្ញុំដឹងនូវអត្ថ​នៃឧទ្ទេសនេះ ដែល​ព្រះមានព្រះភាគ ទ្រង់សំដែង​ដោយសេចក្តី​បំប្រួញ ទ្រង់មិនទាន់​ចែកអត្ថ​ដោយពិស្តារ ឲ្យពិស្តារ​យ៉ាងនេះ ម្នាលអាវុសោ ប្រសិនបើ អ្នក​ទាំងឡាយ​ប្រាថ្នា (និងសួរ) គប្បីចូល​ទៅគាល់​ព្រះមានព្រះភាគ ហើយ​ទូលសួរ​នូវសេចក្តីនុ៎ះ​ចុះ ព្រះមានព្រះភាគ ទ្រង់ព្យាករ​ដល់យើងទាំង​ឡាយយ៉ាងណា ចូរអ្នក​ទាំងឡាយ ចាំទុក​សេចក្តីនោះ​យ៉ាងនោះចុះ។ ពួកភិក្ខុ​ទាំងនោះ ទទួលតបថា ករុណា អាវុសោ ហើយត្រេកអរ រីករាយ​និងភាសិត របស់​ព្រះអានន្ទ​ដ៏មានអាយុ ហើយក្រោក​ចាកអាសនៈ ចូល​ទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅ​ដល់ហើយ ថ្វាយបង្គំ​ព្រះមាន​ព្រះភាគ ហើយអង្គុយ​ក្នុងទីសមគួរ លុះពួកភិក្ខុទាំងនោះ អង្គុយក្នុងទី​សមគួរហើយ ក្រាបទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះមានព្រះភាគ​ដ៏ចំរើន ព្រះអង្គ​ទ្រង់សំដែង​ឧទ្ទេសណា ដោយសេចក្តី​បំប្រួញ ទ្រង់​មិនទាន់​ចែកអត្ថ​ដោយពិស្តារ ដល់យើង​ទាំងឡាយ ស្រាប់តែ​ក្រោកចាក​អាសនៈ ចូលទៅកាន់​ព្រះវិហារ (ឧទ្ទេស​នោះថា) ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុគប្បី​ដឹងសភាវៈ មិនមែន​ធម៌ផង ធម៌ផង គប្បីដឹង​សភាវៈ មិនមែន​ប្រយោជន៍ផង ប្រយោជន៍ផង លុះដឹង​នូវសភាវៈ មិនមែន​ធម៌ផង ធម៌ផង ដឹងនូវ​សភាវៈ មិនមែន​ប្រយោជន៍ផង ប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍​យ៉ាងណា ភិក្ខុគប្បី​ប្រតិបត្តិតាម​យ៉ាងនោះ បពិត្រ​ព្រះអង្គដ៏​ចំរើន កាលព្រះមានព្រះភាគ ទ្រង់ចៀស​ចេញទៅ មិនយូរប៉ុន្មាន ពួក​ខ្ញុំព្រះអង្គទាំងនោះ មានសេចក្តី​ត្រិះរិះ​ដូច្នេះថា ម្នាលអាវុសោ ព្រះមានព្រះភាគ ទ្រង់សំដែង​ឧទ្ទេសនេះ ដោយ​សេចក្តី​បំប្រួញ មិនទាន់ចែក​អត្ថ ដោយពិស្តារ ដល់យើង​ទាំងឡាយ ហើយស្រាប់តែ​ក្រោកចាកអាសនៈ ចូលទៅកាន់​ព្រះវិហារ (ឧទ្ទេសនោះថា) ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុគប្បី​ដឹងសភាវៈ​មិនមែន​ធម៌ផង ធម៌ផង គប្បីដឹង​សភាវៈ​មិនមែន​ប្រយោជន៍ផង ប្រយោជន៍​ផង លុះដឹង​នូវសភាវៈ មិនមែន​ធម៌ផង ធម៌ផង ដឹងនូវសភាវៈ មិនមែន​ប្រយោជន៍ផង ប្រយោជន៍​ផង ធម៌យ៉ាង​ណា ប្រយោជន៍​យ៉ាងណា ភិក្ខុគប្បី​ប្រតិបត្តិ​តាមយ៉ាងនោះ នរណាហ្ន៎ គប្បីចែក​អត្ថនៃ​ឧទ្ទេសនេះ ដែល​ព្រះមានព្រះភាគ​ទ្រង់ត្រាស់​សំដែង ដោយសេចក្តី​បំប្រួញ មិនទាន់​បានចែក​អត្ថដោយ​ពិស្តារ ឲ្យពិស្តារ​ទៅបាន បពិត្រព្រះអង្គ​ដ៏ចំរើន ពួកខ្ញុំ​ព្រះអង្គ​ទាំងនោះ មានសេចក្តី​ត្រិះរិះ​ដូច្នេះថា មានតែ​អានន្ទដ៏មាន​អាយុនេះឯង ដែល​ព្រះសាស្តា ទ្រង់សរសើរ​ហើយផង ទាំង​ពួកសព្រហ្មចារី ជាអ្នកប្រាជ្ញ ក៏សរសើរ​ហើយដែរ អានន្ទដ៏​មានអាយុ​នេះ ទើបអាចដើម្បី​ចែកអត្ថ​នៃឧទ្ទេសនេះ ដែល​ព្រះដ៏មានព្រះភាគ ទ្រង់​សំដែង​ដោយ​សេចក្តី​បំប្រួញ មិនទាន់បាន​ចែកអត្ថ​ដោយពិស្តារ ឲ្យពិស្តារ​បាន បើដូច្នោះ គួរតែយើង​ទាំងឡាយ ចូលទៅ​រកអានន្ទ​ដ៏មានអាយុ លុះ​ចូលទៅ​ដល់ហើយ គប្បីសាក​សួរសេចក្តីនុ៎ះ​និងអានន្ទ​ដ៏មានអាយុ (បើ) អានន្ទដ៏មាន​អាយុ ឆ្លើយចំពោះ​ពួកយើង​ទាំងឡាយ យ៉ាងណា យើងទាំងឡាយ គប្បីចាំទុក​នូវអត្ថនោះ​យ៉ាងនោះ បពិត្រ​ព្រះអង្គ​ដ៏ចំរើន លំដាប់នោះ ពួកខ្ញុំ​ព្រះអង្គ ក៏ចូលទៅ​រកអានន្ទ​ដ៏មានអាយុ លុះចូលទៅ​ដល់ហើយ ទើបសាកសួរ​សេចក្តីនុ៎ះ​និងអានន្ទ​ដ៏មានអាយុ បពិត្រព្រះអង្គ​ដ៏ចំរើន សេចក្តីដែល​អានន្ទដ៏មានអាយុ​ចែកហើយ ដោយអាការ​ទាំងនេះ ដោយ​បទទាំង​នេះ ដោយ​ព្យញ្ជនៈ​ទាំងនេះ ដល់ពួក​ខ្ញុំព្រះអង្គ​ទាំងនោះ។ ម្នាលភិក្ខុ​ទាំងឡាយ ប្រពៃហើយ ៗ ម្នាលភិក្ខុ​ទាំងឡាយ អានន្ទ​ជាបណ្ឌិត ម្នាលភិក្ខុ​ទាំងឡាយ អានន្ទជា​អ្នកមាន​បញ្ញាច្រើន ម្នាល​ភិក្ខុទាំង​ឡាយ ប្រសិនបើ អ្នកទាំងឡាយ ចូលមករក​តថាគត ហើយ​គប្បី​សាកសួរ​សេចក្តីនុ៎ះ តថាគត​គប្បីដោះ​ស្រាយសេចក្តីនុ៎ះ​យ៉ាងនោះ ដូចជា​អានន្ទឆ្លើយ​ហើយដែរ នេះជា​សេចក្តីនៃ​ឧទ្ទេសនោះ អ្នកទាំងឡាយ គប្បីចាំទុក​នូវសេចក្តី​នោះ​យ៉ាងនេះចុះ។

អជិតសូត្រ ទី៤

[១៦] គ្រានោះ អាជិនបរិញ្វជក បានចូលទៅគាល់​ព្រះមានព្រះភាគ លុះបានចូល​ទៅដល់​ហើយ ក៏ធ្វើសេចក្តី​រីករាយ ជាមួយ​និងព្រះ​មាន​ព្រះភាគ លុះបញ្ចប់​ពាក្យ​ដែលគួរ​រីករាយ និង​ពាក្យដែល​គួរ​រឭក​ហើយ ទើបអង្គុយ​ក្នុង​ទីសម​គួរ លុះ​អាជិនបរិញ្វជក អង្គុយ​ក្នុងទីសម​គួរហើយ បាន​ពោលពាក្យ​នេះ និង​ព្រះមានព្រះភាគ​ថា បពិត្រ​ព្រះគោតម​ដ៏ចំរើន សព្រហ្មចារី​របស់យើងខ្ញុំ ឈ្មោះថា​ជាបណ្ឌិត (ព្រោះ) ពួក​អន្យត្ថិរិយ ដែល​សព្រហ្មចារីនោះ សង្កត់សង្កិន​ហើយ ដោយ​ចិត្តុប្បាទ​ចំនួន ៥០០ រមែង​ដឹងខ្លួន​ថា ពួកយើង​ត្រូវគេ​សង្កត់សង្កិន​ហើយ។ ទើប​ព្រះមានព្រះភាគ ទ្រង់ត្រាស់​ហៅពួក​ភិក្ខុមកថា ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ចាំទុក​នូវ​បណ្ឌិតវត្ថុ​ដែរឬទេ។ ព្រះមានព្រះភាគ ទ្រង់​សំដែង​ភាសិត​ណា បពិត្រ​ព្រះមានព្រះភាគ កាលនេះ ជាកាល​គួរដល់​ភាសិតនុ៎ះ បពិត្រព្រះសុគត កាលនេះ​ជាកាល​គួរដល់ភាសិត​នុ៎ះ ពួក​ភិក្ខុ លុះបានស្តាប់​នូវភាសិត​របស់​ព្រះមានព្រះភាគ​ហើយ និងចាំ​ទុកបាន។ ម្នាលភិក្ខុ​ទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរប្រុងស្តាប់ ចូរធ្វើទុក​ក្នុងចិត្តឲ្យ​ប្រពៃចុះ តថាគត​និងសំដែង។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់​ព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគ​ថា ករុណា ព្រះអង្គ។ ទើបឯ​ព្រះមានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលខ្លះ ក្នុង​លោកនេះ រមែង​សង្កត់សង្កិន ញាំញី​នូវវាទៈ ដែលមិន​ប្រកបដោយ​ធម៌ ដោយវាទៈ ដែលមិន​ប្រកប​ដោយធម៌ រមែងដឹក​នាំបរិស័ទ​ដែលមិន​ប្រកប​ដោយធម៌ ឲ្យត្រេកអរ ដោយវាទៈ​នោះផង ព្រោះហេតុនោះ បរិស័ទ​ដែលមិន​ប្រកបដោយ​ធម៌នោះ ជាអ្នក​មានសំឡេង​ខ្ពស់ សំឡេងខ្លាំងថា ឱហ្ន៎ ជននេះ​ជាបណ្ឌិត ឱហ្ន៎ ជននេះ​ជាបណ្ឌិត។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត បុគ្គលខ្លះ ​ក្នុងលោកនេះ រមែងសង្កត់​សង្កិន ញាំញី​នូវវាទៈ ដែលប្រកប​ដោយធម៌ ដោយវាទៈ​ដែលមិន​ប្រកបដោយ​ធម៌ រមែងដឹក​នាំ​បរិស័ទ ដែលមិន​ប្រកប​ដោយធម៌ ឲ្យត្រេកអរ​បាន ដោយវាទៈ​នោះផង ព្រោះហេតុ​នោះ បរិស័ទ​ដែលមិនប្រកប​ដោយធម៌នោះ ជាអ្នកមាន​សំឡេងខ្ពស់ សំឡេងខ្លាំងថា ឱហ្ន៎ ជននេះ​ជាបណ្ឌិត ឱហ្ន៎ ជននេះ​ជាបណ្ឌិត។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ រមែង​សង្កត់សង្កិន ញាំញីនូវវាទៈ ដែលប្រកប​ដោយធម៌ផង នូវវាទៈ ដែលមិន​ប្រកបដោយ​ធម៌ផង ដោយវាទៈ​ដែលមិន​ប្រកបដោយ​ធម៌ រមែងដឹកនាំ​បរិស័ទ ដែលមិន​ប្រកប​ដោយធម៌ ឲ្យត្រេកអរ​ដោយវាទៈ​នោះផង ព្រោះហេតុ​នោះ បរិស័ទ ដែលមិន​ប្រកបដោយ​ធម៌នោះ ជាអ្នកមាន​សំឡេងខ្ពស់ សំឡេងខ្លាំងថា ឱហ្ន៎ ជននេះ​ជាបណ្ឌិត ឱហ្ន៎ ជននេះ​ជាបណ្ឌិត។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ រមែង​សង្កត់សន្កិន ញាំញីនូវវាទៈ ដែលមិន​ប្រកប​ដោយធម៌ ដោយវាទៈ ដែល​ប្រកបដោយ​ធម៌ រមែងដឹកនាំ​បរិស័ទ ដែលមិន​ប្រកប​ដោយធម៌ ឲ្យត្រេកអរ ដោយវាទៈ​នោះផង ព្រោះហេតុនោះ បរិស័ទដែល​មិនប្រកប​ដោយធម៌នោះ ជាអ្នកមាន​សំឡេងខ្ពស់ សំឡេងខ្លាំងថា ឱហ្ន៎ ជននេះ​ជាបណ្ឌិត ឱហ្ន៎ ជននេះជា​បណ្ឌិត។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ រមែង​សង្កត់សង្កិន ញាំញីនូវវាទៈ ដែល​ប្រកប​ដោយ​​ធម៌ ដោយវាទៈ​ដែល​​ប្រកប​ដោយធម៌ រមែងដឹក​នាំ​បរិស័ទ ដែល​ប្រកប​ដោយ​ធម៌ ឲ្យត្រេកអរ​ដោយវាទៈ​នោះផង ព្រោះហេតុនោះ បរិស័ទ​ដែល​ប្រកបដោយ​ធម៌នោះ ជាអ្នកមាន​សំឡេងខ្ពស់ សំឡេងខ្លាំង​ថា ឱហ្ន៎ ជននេះ​ជាបណ្ឌិត ឱហ្ន៎ ជននេះជា​បណ្ឌិត។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​គប្បីដឹង​សភាវៈ​មិនមែន​ធម៌ផង ធម៌ផង គប្បីដឹង​សភាវៈ​មិនមែន​ប្រយោជន៍ផង ប្រយោជន៍​ផង លុះដឹង​សភាវៈ​មិនមែន​ធម៌ផង ធម៌ផង ដឹងនូវ​សភាវៈមិន​មែនប្រយោជន៍​ផង ប្រយោជន៍ផង ធម៌​យ៉ាងណា ប្រយោជន៍​យ៉ាងណា ភិក្ខុគប្បី​ប្រតិបត្តិតាម​យ៉ាងនោះ។ ម្នាលភិក្ខុ​ទាំងឡាយ សភាវៈ​មិនមែនធម៌ តើដូចម្តេច ធម៌ តើដូចម្តេច សភាវៈ​មិនមែន​ប្រយោជន៍ តើដូចម្តេច ប្រយោជន៍ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ មិច្ឆាទិដ្ឋិ ជាសភាវៈ​មិនមែនធម៌ សម្មាទិដ្ឋិ ជាធម៌ អកុសលធម៌​ដ៏លាមក​ទាំងឡាយ ច្រើនប្រការ​ណា ដែលមាន​មិច្ឆាទិដ្ឋិ​ជាបច្ច័យ​កើតព្រម នេះជាសភាវៈ​មិនមែន​ប្រយោជន៍ ពួកកុសលធម៌​ច្រើនប្រការ ដែលមាន​សម្មាទិដ្ឋិ ជាបច្ច័យ រមែង​ដល់នូវការ​បរិបូណ៌​ដោយភាវនា នេះជា​ប្រយោជន៍។ ម្នាលភិក្ខុ​ទាំងឡាយ មិច្ឆាសង្កប្បៈ ជាសភាវៈ​មិនមែនធម៌ សម្មាសង្កប្បៈ ជាធម៌… ម្នាលភិក្ខុទាំងឡាយ មិច្ឆាវាចា ជាសភាវៈ​មិនមែនធម៌ សម្មាវាចា ជាធម៌… ម្នាល​ភិក្ខុ​ទាំងឡាយ មិច្ឆាកម្មន្តៈ ជាសភាវៈ​មិនមែនធម៌ សម្មាកម្មន្តៈ ជាធម៌… ម្នាលភិក្ខុ​ទាំងឡាយ មិច្ឆាអាជីវៈ ជាសភាវៈ​មិនមែនធម៌ សម្មាអាជីវៈ ជាធម៌… ម្នាលភិក្ខុ​ទាំងឡាយ មិច្ឆាវាយាមៈ ជាសភាវៈ​មិនមែនធម៌ សម្មាវាយាមៈ ជាធម៌… ម្នាលភិក្ខុ​ទាំង​ឡាយ មិច្ឆាសតិ ជាសភាវៈ​មិនមែនធម៌ សម្មាសតិ ជាធម៌… ម្នាល​ភិក្ខុ​ទាំងឡាយ មិច្ឆាសមាធិ ជាសភាវៈ​មិនមែនធម៌ សម្មាសមាធិ ជាធម៌… ម្នាលភិក្ខុ​ទាំង​ឡាយ មិច្ឆាញាណៈ ជាសភាវៈ មិនមែន​ធម៌ សម្មាញាណៈ ជាធម៌… ម្នាលភិក្ខុ​ទាំងឡាយ មិច្ឆាវិមុត្តិ ជា​សភាវៈ​មិនមែនធម៌ សម្មាវិមុត្តិ ជាធម៌ ពួក​អកុសលធម៌​ដ៏លាមក​ច្រើន​ប្រការ​ណា ដែលមាន​មិច្ឆាវិមុត្តិ ជាបច្ច័យ កើតព្រម នេះជា​សភាវៈ​មិន​មែនប្រយោជន៍ ពួកកុសលធម៌​ច្រើនប្រការ ដែលមាន​សម្មាវិមុត្តិ ជាបច្ច័យ រមែងដល់​នូវការបរិបូណ៌​ដោយភាវនា នេះជា​ប្រយោជន៍។ ពាក្យណាថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុគប្បី​ដឹងសភាវៈ​មិនមែនធម៌​ផង ធម៌ផង គប្បីដឹង​សភាវៈមិនមែន​ប្រយោជន៍ផង ប្រយោជន៍​ផង លុះដឹង​នូវសភាវៈ​មិនមែន​ធម៌ផង ធម៌ផង ដឹងនូវ​សភាវៈ​មិនមែន​ប្រយោជន៍ផង ប្រយោជន៍ផង ធម៌យ៉ាង​ណា ប្រយោជន៍​យ៉ាងណា ភិក្ខុគប្បី​ប្រតិបត្តិ​តាមយ៉ាង​នោះ ដូច្នេះ ដែល​តថាគត បាន​ពោលហើយ ក៏ពាក្យនុ៎ះ តថាគត​ពោលហើយ ព្រោះ​អាស្រ័យ​ហេតុនេះ។

សង្គារវសូត្រ ទី៥

[១៧] គ្រានោះ សគារវញ្រហ្មណ៍ បានចូលទៅគាល់​ព្រះមានព្រះភាគ លុះ​ចូល​ទៅដល់​ហើយ ក៏ធ្វើ​សេចក្តីរីករាយ ជាមួយ​និង​ព្រះមានព្រះភាគ លុះ​បញ្ចប់ពាក្យ​ដែល​គួរ​រីករាយ និងពាក្យ​គួររឭក​ហើយ ក៏អង្គុយ​ក្នុងទី​សមគួរ លុះ​សគារវញ្រហ្មណ៍ អង្គុយ​ក្នុងទី​សមគួរ​ហើយ ក្រាបទូល​ព្រះមាន​ព្រះភាគ យ៉ាងនេះថា បពិត្រ​ព្រះគោតម​ដ៏ចំរើន អ្វី​ជាត្រើយ​ខាងអាយ អ្វីជាត្រើយ​ខាងនាយ។ ម្នាល​ញ្រហ្មណ៍ មិច្ឆាទិដ្ឋិ ជាត្រើយ​ខាង​អាយ សម្មាទិដ្ឋិ ជាត្រើយ​ខាងនាយ មិច្ឆាសង្កប្បៈ ជាត្រើយ​ខាងអាយ សម្មាសង្កប្បៈ ជា​ត្រើយ​ខាងនាយ មិច្ឆាវាចា ជាត្រើយ​ខាងអាយ សម្មាវាចា ជាត្រើយ​ខាងនាយ មិច្ឆាកម្មន្តៈ ជាត្រើយ​ខាងអាយ សម្មាកម្មន្តៈ ជា​ត្រើយខាង​នាយ មិច្ឆាអាជីវៈ ជាត្រើយ​ខាងអាយ សម្មាអាជីវៈ ជាត្រើយ​ខាង​នាយ មិច្ឆាវាយាមៈ ជាត្រើយ​ខាងអាយ សម្មាវាយាមៈ ជាត្រើយ​ខាង​នាយ មិច្ឆាសតិ ជាត្រើយ​ខាងអាយ សម្មាសតិ ជាត្រើយ​ខាងនាយ មិច្ឆាសមាធិ ជាត្រើយ​ខាងអាយ សម្មាសមាធិ ជាត្រើយ​ខាងនាយ មិច្ឆាញាណៈ ជាត្រើយ​ខាង​អាយ សម្មាញាណៈ ជាត្រើយ​ខាងនាយ មិច្ឆាវិមុត្តិ ជា​ត្រើយ​ខាងអាយ សម្មាវិមុត្តិ ជាត្រើយ​ខាងនាយ។ ម្នាល​ញ្រហ្មណ៍ នេះ​ជាត្រើយ​ខាងអាយ នេះជា​ត្រើយ​ខាងនាយ។

បណ្តាមនុស្សទាំងឡាយ ពួកជនណា បានដល់​នូវត្រើយ​ខាងនាយ (ព្រះនិញ្វន) ពួកជននោះ មាន​ប្រមាណតិច ឯសត្វក្រៅ​ពីនេះ រមែងស្ទុះ​ទៅកាន់​ត្រើយ គឺ​សក្កាយទិដ្ឋិ (នេះ​ច្រើនជាង)។ ពួកជន​ណា ប្រព្រឹត្តតាម​ធម៌ក្នុងធម៌ ដែល​តថាគត​សំដែង​ហើយ​ដោយ​ប្រពៃ ពួកជននោះ (បានឆ្លង) នូវវដ្តៈ ជាទីនៅ​នៃមច្ចុ ដែលសត្វ​កម្រឆ្លងបាន ដោយ​ក្រ​ក្រៃពេក ហើយនិង​ដល់​នូវត្រើយ​ខាងនាយ គឺ​ព្រះនិញ្វន។ បណ្ឌិត​ត្រូវលះបង់​នូវធម៌ខ្មៅ​ ហើយ​ចំរើន​នូវធម៌ស ហើយ​ចេញចាក​អាល័យ អាស្រ័យ​នូវព្រះនិញ្វន ដែល​មិនមាន​អាល័យ ការត្រេកអរ​បាន​ដោយ​កម្រ ក្នុង​វិវេកណា បណ្ឌិត​អ្នកមិនមាន​សេចក្តី​កង្វល់ គប្បី​លះបង់​នូវកាម​ទាំងឡាយ ហើយ​ប្រាថ្នានូវ​សេចក្តី​ត្រេកអរ ក្នុង​វិវេកនោះ បណ្ឌិត​គប្បី​ធ្វើខ្លួន​ឲ្យផូរផង់​ចាកគ្រឿង​សៅហ្មង​នៃចិត្ត​ទាំងឡាយ។ ចិត្តដែល​ពួកជនណា ចំរើន​ល្អប្រពៃ​ហើយ ក្នុងអង្គនៃ​ធម៌ជាគ្រឿង​ត្រាស់ដឹង​ទាំងឡាយ ពួកជនណា ត្រេកអរ​ក្នុងការ​លះបង់​នូវ​សេចក្តី​ប្រកាន់ ព្រោះ​មិន​ប្រកាន់ ​ពួកជន​ទាំងនោះ ឈ្មោះថា​ជា​ខីណាស្រព ជាអ្នកមាន​សេចក្តី​រុងរឿង បរិនិញ្វនហើយ​ក្នុងលោកនេះ។

ឱរិមតីរសូត្រ ទី៦

[១៨] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង​នូវត្រើយ​ខាងអាយផង នូវ​ត្រើយខាង​នាយផង ដល់អ្នក​ទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់​នូវពាក្យនោះ ចូរធ្វើទុក​ក្នុងចិត្ត​ឲ្យប្រពៃចុះ តថាគត​និងសំដែង​ប្រាប់។ ភិក្ខុទាំងនោះ ទទួល​ស្តាប់​ព្រះពុទ្ធដីកា​របស់​ព្រះមានព្រះភាគ​ថា ករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាលភិក្ខុ​ទាំង​ឡាយ អ្វី​ជាត្រើយ​ខាងអាយ អ្វីជាត្រើយ​ខាងនាយ។ ម្នាលភិក្ខុ​ទាំងឡាយ មិច្ឆាទិដ្ឋិ ជាត្រើយ​ខាងអាយ សម្មាទិដ្ឋិ ជាត្រើយ​ខាងនាយ។បេ។ មិច្ឆាវិមុត្តិ ជា​ត្រើយ​ខាង​អាយ សម្មាវិមុត្តិ ជាត្រើយ​ខាងនាយ។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ត្រើយខាង​អាយ នេះ​ហៅថា ត្រើយខាង​នាយ។

បណ្តាមនុស្សទាំងឡាយ ពួកជនណា បានដល់​នូវ​ត្រើយ​ខាងនាយ (ព្រះនិញ្វន) ពួក​ជននោះ មាន​ប្រមាណ​តិច ឯពួកសត្វ​ក្រៅពីនេះ រមែង​ស្ទុះទៅកាន់​ត្រើយ គឺ​សក្កាយទិដ្ឋិ (នេះច្រើន​ជាង)។ ពួក​ជនណា ប្រព្រឹត្តតាម​ធម៌​ក្នុងធម៌ ដែល​តថាគត​សំដែង​ហើយ​ដោយប្រពៃ ពួកជននោះ បានឆ្លង​នូវវដ្តៈ​ ជាទីនៅនៃមច្ចុ ដែល​សត្វឆ្លងបាន​ដោយ​ក្រក្រៃពេក ហើយនិង​បានដល់​នូវត្រើយ​ខាងនាយ គឺ​ព្រះនិញ្វន។ បណ្ឌិត​ត្រូវ​លះបង់​នូវធម៌​ខ្មៅ ហើយចំរើន​នូវធម៌ស ហើយ​ចេញ​ចាកអាល័យ អាស្រ័យ​នូវព្រះនិញ្វន ដែល​មិន​មាន​អាល័យ ការត្រេកអរ​បានដោយ​កម្រ ក្នុង​វិវេកណា បណ្ឌិត​អ្នកមិនមាន​សេចក្តី​កង្វល់ គប្បីលះបង់​នូវកាម​ទាំងឡាយ ហើយ​ប្រាថ្នានូវ​សេចក្តី​ត្រេកអរ ក្នុងវិវេក​នោះ បណ្ឌិត​គប្បីធ្វើខ្លួន​ឲ្យផូរផង់​ ចាកគ្រឿង​សៅហ្មង​នៃចិត្ត​ទាំងឡាយ។ ចិត្តដែល​ពួកជនណា ចំរើន​ល្អ​ប្រពៃហើយ ក្នុងអង្គ​នៃធម៌ជា​គ្រឿងត្រាស់​ដឹងទាំងឡាយ ពួកជនណា ត្រេកអរ​ក្នុង​ការលះបង់​នូវសេចក្តី​ប្រកាន់ ព្រោះ​មិនប្រកាន់ ពួកជន​ទាំងនោះ ​ឈ្មោះថា ជា​ខីណាស្រព ជាអ្នក​មានសេចក្តី​រុងរឿង បរិនិញ្វន​ហើយ​ក្នុងលោក។

បឋមបច្ចោរោហណីសូត្រ ទី៧

[១៩] សម័យនោះឯង ជាណុស្សោណិញ្រហ្មណ៍ កក់ជំរះក្បាល ក្នុង​ថ្ងៃ​ឧបោសថ​នោះ ហើយ​ស្លៀកនូវ​គូសំពត់​សម្បកឈើ​ដ៏ថ្មី កាន់យក​ស្បូវស្រស់ ១ ក្តាប់ ហើយ​ឋិតនៅ​ក្នុងទី​សមគួរ ក្នុងទីជិត​នៃព្រះមានព្រះភាគ។ ព្រះមានព្រះភាគ ទ្រង់ទត​ឃើញ​ជាណុស្សោណិញ្រហ្មណ៍ កំពុង​កក់ជំរះ​ក្បាល ក្នុងថ្ងៃ​ឧបោសថនោះ ស្លៀកនូវ​គូសំពត់​សម្បក​ឈើដ៏ថ្មី កាន់យក​ស្បូវស្រស់ ១ ក្តាប់ ឋិតនៅ​ក្នុងទីសមគួរ ក្នុង​ទីជិតនៃ (ព្រះអង្គ) លុះទ្រង់​ទតឃើញ​ហើយ ទើបទ្រង់​ត្រាស់និង​ជាណុស្សោណិញ្រហ្មណ៍ ដូច្នេះថា ម្នាល​ញ្រហ្មណ៍ ចុះហេតុ​ដូចម្តេច បានជា​អ្នកកក់​ជំរះក្បាល ក្នុង​ថ្ងៃ​ឧបោសថនោះ ស្លៀក​នូវគូ​សំពត់​សម្បក​ឈើដ៏ថ្មី កាន់យក​នូវស្បូវ​ស្រស់ ១ ក្តាប់ ហើយឋិតនៅ​ក្នុងទី​សមគួរ ក្នុងថ្ងៃនេះ​ មានហេតុ​ដូចម្តេច ដល់​ត្រកូលរបស់​ញ្រហ្មណ៍។ បពិត្រ​ព្រះគោតម​ដ៏ចំរើន ការ​ជំរះបាប (និងមាន) ដល់​ត្រកូលរបស់​ញ្រហ្មណ៍​ក្នុងថ្ងៃនេះ។ ម្នាល​ញ្រហ្មណ៍ ការ​ជំរះបាប​របស់ពួក​ញ្រហ្មណ៍ តើដូចម្តេច។ បពិត្រ​ព្រះគោតម​ដ៏ចំរើន ពួក​ញ្រហ្មណ៍​ក្នុង​លោក​នេះ តែងកក់​ជំរះក្បាល ក្នុងថ្ងៃ​ឧបោសថ​នោះ ហើយស្លៀក​នូវ​គូសំពត់​សម្បកឈើ​ដ៏ថ្មី​នេះ លាបនូវផែនដី​ដោយ​អាចម៍គោស្រស់ ក្រាល​ដោយស្បូវ​ទាំងឡាយ​ដ៏ខៀវ ហើយ​សម្រេច​នូវទីដេក ក្នុងចន្លោះ​ផ្នូកខ្សាច់ និង​ចន្លោះរោងភ្លើង ពួក​ញ្រហ្មណ៍​ទាំងនោះ តែង​ក្រោក​ឡើងធ្វើអញ្ជលី សំពះភ្លើង ៣ ដង ក្នុងរាត្រី​នោះថា យើងខ្ញុំ​ជំរះបាប​និង​លោក​ដ៏ចំរើន យើងខ្ញុំ​ជំរះបាប​និងលោក​ដ៏ចំរើន តែងញុំាង​ភ្លើងឲ្យឆ្អែត ដោយ​ទឹកដោះរាវ ប្រេង ទឹកដោះខាប់​ដ៏ល្មមគ្រាន់ លុះកន្លង​រាត្រីនោះ​ទៅ ក៏នាំគ្នា​ញុំាង​ពួកញ្រហ្មណ៍​ឲ្យ​ឆ្អែត ដោយ​ខាទនីយ​ភោជនីយាហារ ដ៏ថ្លៃថ្លាទៀត បពិត្រ​ព្រះគោតម​ដ៏ចំរើន ការជំរះ​បាប របស់​ពួក​ញ្រហ្មណ៍ យ៉ាងនេះឯង។ ម្នាល​ញ្រហ្មណ៍ ការជំរះបាប​របស់ពួក​ញ្រហ្មណ៍ ដោយឡែក ចំណែក​ឯការជំរះ​បាប ក្នុងវិន័យ​របស់​អរិយៈ ដោយឡែក។ បពិត្រ​ព្រះគោតម​ដ៏ចំរើន ការជំរះ​បាប ក្នុងវិន័យ​របស់​អរិយៈ តើដូចម្តេច ការជំរះបាប ក្នុង​វិន័យ​របស់អរិយៈ​យ៉ាងណា សូម​អារាធនា​ព្រះគោតម​ដ៏ចំរើន សំដែង​ធម៌​យ៉ាងនោះ​ដល់ខ្ញុំ​ព្រះអង្គ។ ម្នាលញ្រហ្មណ៍ បើដូច្នោះ ចូរអ្នក​ប្រុងស្តាប់ ចូរធ្វើទុក​ក្នុងចិត្ត​ឲ្យប្រពៃចុះ តថាគត​និង​សំដែង​ប្រាប់។ ជាណុស្សោណិញ្រហ្មណ៍ ក៏​ទទួល​ស្តាប់​ព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគ​ថា ករុណា ព្រះអង្គ។ ទើប​ព្រះមានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាល​ញ្រហ្មណ៍ អរិយសាវក ក្នុង​សាសនា​នេះ តែង​ពិចារណា​ដូច្នេះថា ផលដ៏លាមក​របស់​មិច្ឆាទិដ្ឋិ (តែងមាន) ក្នុង​បច្ចុប្បន្ន​ផង ក្នុងលោក​ខាងមុខផង លុះ​អរិយសាវក​នោះ ពិចារណា ដូច្នេះហើយ ក៏លះបង់​មិច្ឆាទិដ្ឋិ​ចេញ ឈ្មោះថា ជំរះ​មិច្ឆាទិដ្ឋិ ផលដ៏​លាមក​របស់​មិច្ឆាសង្កប្បៈ (តែងមាន) ក្នុង​បច្ចុប្បន្ន​ផង ក្នុងលោក​ខាងមុខ​ផង លុះ​អរិយសាវក​នោះ ពិចារណា ដូច្នេះហើយ ក៏លះបង់​មិច្ឆាសង្កប្បៈ​ចេញ ឈ្មោះថា ជំរះមិច្ឆាសង្កប្បៈ ផលដ៏លាមក​របស់​មិច្ឆាវាចា (តែងមាន) ក្នុង​បច្ចុប្បន្នផង ក្នុងលោក​ខាងមុខផង លុះ​អរិយសាវក​នោះ ពិចារណា ដូច្នេះហើយ ក៏លះបង់​មិច្ឆាវាចា​ចេញ ផលដ៏លាមក​របស់​មិច្ឆាកម្មន្តៈ (តែងមាន) ក្នុង​បច្ចុប្បន្ន​ផង ក្នុងលោក​ខាងមុខផង លុះ​អរិយសាវក​នោះ ពិចារណា​ដូច្នេះ​ហើយ ក៏លះបង់មិច្ឆាកម្មន្តៈ​ចេញ ឈ្មោះថា ជំរះ​មិច្ឆាកម្មន្តៈ ផលដ៏​លាមក​របស់​មិច្ឆាអាជីវៈ (តែងមាន) ក្នុងបច្ចុប្បន្នផង ក្នុងលោក​ខាងមុខផង លុះ​អរិយ​សាវក​នោះ ពិចារណាដូច្នេះ​ហើយ ក៏លះបង់​មិច្ឆា​អាជីវៈ​ចេញ ឈ្មោះថា ជំរះ​មិច្ឆាអាជីវៈ ផលដ៏លាមក​របស់​មិច្ឆាវាយាៈ (តែងមាន) ក្នុង​បច្ចុប្បន្នផង ក្នុង​លោក​ខាងមុខ​ផង លុះ​អរិយ​សាវកនោះ ពិចារណា​ដូច្នេះហើយ ក៏​លះបង់​មិច្ឆាវាយាមៈ​ចេញ ឈ្មោះថា ជំរះ​មិច្ឆាវាយាមៈ ផលដ៏លាមក​របស់​មិច្ឆាសតិ (តែងមាន) ក្នុង​បច្ចុប្បន្នផង ក្នុង​លោក​ខាងមុខ​ផង លុះអរិយសាវក​នោះ ពិចារណា​ដូច្នេះហើយ ក៏​លះបង់​មិច្ឆាសតិចេញ ឈ្មោះថា ជំរះ​មិច្ឆាសតិ ផលដ៏លាមក​របស់​មិច្ឆាសមាធិ (តែងមាន) ក្នុង​បច្ចុប្បន្នផង ក្នុង​លោកខាង​មុខ​ផង លុះអរិយ​សាវកនោះ ពិចារណា​ដូច្នេះហើយ ក៏លះបង់​មិច្ឆាសមាធិ​ចេញ ឈ្មោះថា ជំរះមិច្ឆាសមាធិ ផលដ៏លាមក​របស់​មិច្ឆាញាណៈ (តែងមាន) ក្នុង​បច្ចុប្បន្ន​ផង ក្នុង​លោកខាង​មុខផង លុះ​អរិយសាវក​នោះ ពិចារណា ដូច្នេះហើយ ក៏លះបង់​មិច្ឆាញាណៈ​ចេញ ឈ្មោះថា ជំរះ​មិច្ឆាញាណៈ ផលដ៏លាម​ក​របស់​មិច្ឆាវិមុត្តិ (តែងមាន) ក្នុង​បច្ចុប្បន្ន​ផង ក្នុងលោក​ខាងមុខ​ផង លុះអរិយសាវក​នោះ ពិចារណា ដូច្នេះហើយ ក៏លះបង់​មិច្ឆាវិមុត្តិ​ចេញ ឈ្មោះថា ជំរះ​មិច្ឆាវិមុត្តិ ម្នាល​ញ្រហ្មណ៍ ការជំរះ​បាប ក្នុងវិន័យ​របស់អរិយៈ យ៉ាង​នេះ​ឯង។ បពិត្រ​ព្រះគោតម​ដ៏ចំរើន ការជំរះបាប របស់ពួក​ញ្រហ្មណ៍​ដោយឡែក ចំណែក​ការជំរះបាប ក្នុងវិន័យ​របស់អរិយៈ ដោយឡែក។ បពិត្រ​ព្រះគោតម​ដ៏ចំរើន ការជំរះ​បាប របស់ពួក​ញ្រហ្មណ៍ មិនដល់​នូវចំណែក​ដែលចែក​ជា ១៦ អស់ ១៦ ដង នៃការ​ជំរះបាប ក្នុង​វិន័យ​របស់អរិយៈ​នេះឡើយ។ បពិត្រ​ព្រះគោតម​ដ៏ចំរើន ច្បាស់ណាស់។បេ។ សូម​ព្រះគោតម​ដ៏ចំរើន ទ្រង់ជ្រាប​នូវខ្ញុំព្រះអង្គ​ថា ជាឧបាសក​អ្នកដល់​នូវ​សរណគមន៍ ស្មើ​ដោយ​ជីវិត តាំងពី​ថ្ងៃនេះ​រៀងទៅ។

ទុតិយបច្ចោរោហណីសូត្រ ទី៨

[២០] ម្នាលភិក្ខុទាំងឡាយ តថាគត និងសំដែង​នូវការជំរះបាបដ៏​ប្រសើរ​ ដល់​អ្នក​ទាំងឡាយ អ្នកទាំងឡាយ ចូរប្រុង​ចាំស្តាប់​ពាក្យ​នោះចុះ… ម្នាល​ភិក្ខុ​ទាំងឡាយ ការជំរះបាប​ដ៏ប្រសើរ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ អរិយ​សាវក​ ក្នុងសាសនា​នេះ តែង​ពិចារណា ដូច្នេះថា ផលដ៏លាមក​របស់​មិច្ឆាទិដ្ឋិ (តែងមាន) ក្នុង​បច្ចុប្បន្ន​ផង ក្នុង​លោកខាង​មុខផង លុះ​អរិយសាវក​នោះ ពិចារណា​ដូច្នេះហើយ ក៏លះបង់​មិច្ឆាទិដ្ឋិចេញ ឈ្មោះថា ជំរះ​មិច្ឆាទិដ្ឋិ ផលដ៏លាមក​របស់​មិច្ឆាសង្កប្បៈ… របស់​មិច្ឆាវាចា … របស់​មិច្ឆាកម្មន្តៈ… របស់​មិច្ឆាអាជីវៈ… របស់​មិច្ឆាវាយាមៈ… របស់​មិច្ឆាសតិ … របស់​មិច្ឆាសមាធិ… របស់​មិច្ឆាញាណៈ… ផលដ៏លាមក​របស់​មិច្ឆាវិមុត្តិ (តែងមាន) ក្នុង​បច្ចុប្បន្ន​ផង ក្នុងលោក​ខាងមុខ​ផង លុះ​អរិយសាវក​នោះ ពិចារណា​ដូច្នេះហើយ ក៏លះបង់​មិច្ឆាវិមុត្តិ​ចេញ ឈ្មោះថា ជំរះ​មិច្ឆាវិមុត្តិ។ ម្នាលភិក្ខុ​ទាំងឡាយ នេះតថាគត ហៅថា ការជំរះបាប​ដ៏ប្រសើរ។

បុព្វង្គមសូត្រ ទី៩

[២១] ម្នាលភិក្ខុទាំងឡាយ ការរះឡើងនៃអរុណ នេះជាប្រធាន នេះជាបុព្វនិមិត្ត នៃព្រះអាទិត្យ​កាល​រះឡើង យ៉ាង​ណាមិញ ម្នាលភិក្ខុ​ទាំងឡាយ សម្មាទិដ្ឋិនេះ​ជាប្រធាន នេះជា​បុព្វនិមិត្ត នៃពួក​កុសលធម៌ យ៉ាងនោះ​ដែរ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកប​ដោយ​សម្មាទិដ្ឋិ រមែង​មាន​សម្មាសង្កប្បៈ បុគ្គល​ប្រកបដោយ​សម្មាសង្កប្បៈ រមែងមាន​សម្មាវាចា បុគ្គល​ប្រកប​ដោយ​សម្មាវាចា រមែង​មាន​សម្មាកម្មន្តៈ បុគ្គល​ប្រកប​ដោយ​សម្មាកម្មន្តៈ រមែង​មាន​សម្មាអាជីវៈ បុគ្គល​ប្រកបដោយ​សម្មាអាជីវៈ រមែង​មាន​សម្មាវាយាមៈ បុគ្គល​ប្រកប​ដោយ​សម្មាវាយាមៈ រមែង​មាន​សម្មាសតិ បុគ្គល​ប្រកប​ដោយ​សម្មាសតិ រមែង​មាន​សម្មាសមាធិ បុគ្គល​ប្រកប​ដោយ​សម្មាសមាធិ រមែង​មាន​សម្មាញាណៈ បុគ្គល​ប្រកប​ដោយ​សម្មាញាណៈ រមែង​មាន​សម្មាវិមុត្តិ។

អាសវក្ខយសូត្រ ទី១០

[២២] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ១០ ប្រការនេះ ដែលភិក្ខុ​ចំរើន​ហើយ តែង​ប្រព្រឹត្ត​ទៅ ដើម្បីអស់​ទៅនៃអាសវៈ​ទាំងឡាយ។ ធម៌ ១០ ប្រការ តើដូចម្តេច។ គឺ​សម្មាទិដ្ឋិ ១ សម្មាសង្កប្បៈ ១ សម្មាវាចា ១ សម្មាកម្មន្តៈ ១ សម្មាអាជីវៈ ១ សម្មាវាយាមៈ ១ សម្មាសតិ ១ សម្មាសមាធិ ១ សម្មាញាណៈ ១ សម្មាវិមុត្តិ ១។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌​ទាំង​ឡាយ ១០ ប្រការ​នេះឯង ដែលភិក្ខុ​ចំរើនហើយ ធ្វើឲ្យ​ច្រើនហើយ តែង​ប្រព្រឹត្ត​ទៅ ដើម្បី​អស់ទៅ​នៃអាសវៈ​ទាំងឡាយ។

ចប់ បច្ចោរោហណិវគ្គ ទី២។

ឧទ្ទាននៃ​បច្ចោរោហណិវគ្គ​នោះគឺ

និយាយអំពីសេចក្តីចំរើន ១ សភាពមិនមែនធម៌ ១ អជិតបរិញ្វជក ១ សគារវញ្រហ្មណ៍ ១ ធម៌ជាត្រើយ ខាងអាយ ពីរលើក ការជំរះបាប ១ ប្រធាន​នៃ​សម្មាទិដ្ឋិ ប្រៀបដោយ​ព្រះអាទិត្យ ១ ធម៌ធ្វើ​ឲ្យអស់​ទៅនៃ​អាសវៈ ១។

(ច្បាប់ឆ (១៣) . បរិសុទ្ធវគ្គ) បារិសុទ្ធិវគ្គ ទី៣

បឋមសូត្រ ទី១

[២៣] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ១០ នេះ បរិសុទ្ធ​ផូរផង់ ក្រៅអំពី​វិន័យ​របស់​ព្រះសុគត មិនមាន​ឡើយ។ ធម៌ ១០ តើអ្វីខ្លះ។ សេចក្តី​យល់ត្រូវ ១ សេចក្តី​ត្រិះរិះ​ត្រូវ ១ សំដី​ត្រូវ ១ ការងារត្រូវ ១ ការ​ចិញ្ចឹមជីវិត​ត្រូវ ១ សេចក្តី​ព្យាយាម​ត្រូវ ១ ការ​រលឹក​ត្រូវ ១ ការដំកល់​ចិត្ត​មាំត្រូវ ១ ការដឹងត្រូវ ១ ការរួចត្រូវ ១។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ទាំង ១០ នេះឯង បរិសុទ្ធ​ផូរផង់ ក្រៅអំពី​វិន័យ​របស់​ព្រះសុគត មិនមាន​ឡើយ។

ទុតិយសូត្រ ទី២

[២៤] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ១០ នេះ មិនទាន់​កើត ហើយ​កើតឡើង ក្រៅអំពី​វិន័យ​របស់​ព្រះសុគត មិនមាន​ឡើយ។ ធម៌ ១០ តើអ្វីខ្លះ។ គឺសេចក្តី​យល់ត្រូវ ១។បេ។ ការរួច​ត្រូវ ១។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ទាំង ១០ នេះឯង មិនទាន់​កើត ហើយ​កើតឡើង​ ក្រៅអំពី​វិន័យ​របស់​ព្រះសុគត មិនមាន​ឡើយ។

តតិយសូត្រ ទី៣

[២៥] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ១០ នេះ មានផលច្រើន មាន​អានិសង្ស​ច្រើន ក្រៅអំពី​វិន័យ​របស់ព្រះសុគត មិនមានឡើយ។ ធម៌ ១០ តើអ្វីខ្លះ។ គឺសេចក្តី​យល់ត្រូវ ១។បេ។ ការរួចត្រូវ ១។ ម្នាលភិក្ខុ​ទាំង​ឡាយ ធម៌ទាំង ១០ នេះឯង មានផល​ច្រើន មាន​អានិសង្ស​ច្រើន ក្រៅ​អំពីវិន័យ​របស់​ព្រះសុគត មិនមានឡើយ។

ចតុត្ថសូត្រ ទី៤

[២៦] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ១០ នេះ មានកិរិយា​កំចាត់​បង់នូវ​រាគៈ​ជា​ទីបំផុត កំចាត់បង់​នូវទោសៈ​ជាទីបំផុត កំចាត់បង់​នូវមោហៈ ជាទីបំផុត ក្រៅអំពី​វិន័យ​របស់​ព្រះសុគត មិនមាន​ឡើយ។ ធម៌ទាំង ១០ តើអ្វីខ្លះ។ គឺសេចក្តី​យល់ត្រូវ ១។បេ។ ការរួចត្រូវ ១។ ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌ទាំង ១០ នេះឯង មាន​កិរិយា​កំចាត់បង់​នូវរាគៈ​ជាទី​បំផុត កំចាត់បង់​នូវទោសៈ​ជាទីបំផុត កំចាត់បង់​នូវមោហៈ​ជាទីបំផុត ក្រៅ​អំពី​វិន័យ​របស់​ព្រះសុគត មិនមាន​ឡើយ។

បញ្ចមសូត្រ ទី៥

[២៧] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ១០ នេះ ប្រព្រឹត្ត​ទៅព្រម ដើម្បី​សេចក្តី​នឿយណាយ​តែម៉្យាង ដើម្បីប្រាស​ចាកតម្រេក ដើម្បី​រំលត់ ដើម្បី​សេចក្តីស្ងប់ ដើម្បី​ដឹង​ចំពោះ ដើម្បី​ត្រាស់ដឹង ដើម្បី​ព្រះនិញ្វន ក្រៅ​អំពីវិន័យ​របស់​ព្រះសុគត មិនមាន​ឡើយ។ ធម៌ ១០ តើអ្វីខ្លះ។ គឺសេចក្តី​យល់ត្រូវ ១។បេ។ ការរួចត្រូវ ១។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌​ទាំង ១០ នេះ​ឯង ប្រព្រឹត្តទៅ ដើម្បីនឿយណាយ​តែម៉្យាង ដើម្បី​ប្រាសចាក​តម្រេក ដើម្បី​រំលត់ ដើម្បី​សេចក្តី​ស្ងប់ ដើម្បីដឹង​ចំពោះ ដើម្បីត្រាស់​ដឹងព្រម ដើម្បី​ព្រះនិញ្វន ក្រៅអំពី​វិន័យ​របស់​ព្រះសុគត មិនមាន​ឡើយ។

ឆដ្ឋសូត្រ ទី៦

[២៨] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ១០ នេះ ដែលបុគ្គល​ចំរើនហើយ ធ្វើឲ្យ​រឿយ ៗ ហើយ មិនទាន់​កើត ហើយ​កើតឡើង ក្រៅ​អំពីវិន័យ​របស់ព្រះសុគត មិនមាន​ឡើយ។ ធម៌ ១០ តើអ្វីខ្លះ។ គឺសេចក្តី​យល់ត្រូវ ១។បេ។ ការរួចត្រូវ ១។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ទាំង ១០ នេះ​ឯង បុគ្គលបាន​ចំរើនហើយ ធ្វើឲ្យ​រឿយ ៗ ហើយ មិនទាន់​កើត ហើយ​កើតឡើង ក្រៅអំពី​វិន័យ​របស់​ព្រះសុគត មិនមាន​ឡើយ។

សត្តមសូត្រ ទី៧

[២៩] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ១០ នេះ ដែលបុគ្គលបាន​ចំរើនហើយ ធ្វើឲ្យរឿយ ៗ ហើយ មានផលច្រើន មាន​អានិសង្សច្រើន ក្រៅអំពីវិន័យ​របស់ព្រះសុគត មិនមាន​ឡើយ។ ធម៌ ១០ តើអ្វីខ្លះ។ គឺ សេចក្តី​យល់ត្រូវ ១។បេ។ ការរួចត្រូវ ១។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ទាំង ១០ នេះឯង ដែលបុគ្គលបាន​ចំរើន​ហើយ បានធ្វើ​ឲ្យរឿយ ៗ ហើយ មានផល​ច្រើន មាន​អានិសង្សច្រើន ក្រៅអំពីវិន័យ​របស់ព្រះសុគត មិន​មានឡើយ។

អដ្ឋមសូត្រ ទី៨

[៣០] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ១០ នេះ ដែលបុគ្គល​បាន​ចំរើន​ហើយ ធ្វើ​ឲ្យ​រឿយ ៗ ហើយ មានកិរិយា​កំចាត់បង់​នូវរាគៈ​ជាទីបំផុត កំចាត់​បង់នូវ​ទោសៈ​ជា​ទីបំផុត កំចាត់​បង់នូវ​មោហៈ​ជាទីបំផុត ក្រៅ​អំពី​វិន័យ​របស់​ព្រះសុគត មិនមាន​ឡើយ។ ធម៌ ១០ តើអ្វីខ្លះ។ គឺ​សេចក្តី​យល់ត្រូវ ១។បេ។ ការរួច​ត្រូវ ១។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌​ទាំង ១០ នេះ​ឯង ដែល​បុគ្គល​បានចំរើន​ហើយ បានធ្វើ​ឲ្យរឿយ ៗ ហើយ មានកិរិយា​កំចាត់បង់​នូវរាគៈ​ជាទីបំផុត កំចាត់បង់​នូវទោសៈ​ជាទីបំផុត កំចាត់បង់​នូវ​មោហៈ​ជា​ទីបំផុត ក្រៅអំពី​វិន័យ​របស់​ព្រះសុគត មិនមាន​ឡើយ។

នវមសូត្រ ទី៩

[៣១] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ១០ នេះ ដែល​បុគ្គល​បាន​ចំរើន​ហើយ បានធ្វើ​ឲ្យ​រឿយ ៗ ហើយ តែង​ប្រព្រឹត្តទៅ ដើម្បី​សេចក្តី​នឿយណាយ​តែម៉្យាង ដើម្បី​ប្រាស​ចាក​តម្រេក ដើម្បី​រំលត់ ដើម្បី​សេចក្តី​ស្ងប់ ដើម្បីដឹង​ចំពោះ ដើម្បីត្រាស់​ដឹងព្រម ដើម្បី​ព្រះនិញ្វន ក្រៅអំពី​វិន័យ​របស់​ព្រះសុគត មិនមាន​ឡើយ។ ធម៌ ១០ តើអ្វីខ្លះ។ គឺ​សេចក្តី​យល់​ត្រូវ ១។បេ។ ការរួចត្រូវ ១។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ទាំង ១០ នេះឯង ដែល​បុគ្គល​បាន​ចំរើន​ហើយ បានធ្វើ​ឲ្យរឿយ ៗ ហើយ តែង​ប្រព្រឹត្តទៅ ដើម្បី​សេចក្តី​នឿយណាយ​តែម៉្យាង ដើម្បី​ប្រាសចាក​តម្រេក ដើម្បីរំលត់ ដើម្បី​សេចក្តី​ស្ងប់ ដើម្បីដឹង​ចំពោះ ដើម្បី​ត្រាស់ដឹង​ព្រម ដើម្បី​ព្រះនិញ្វន ក្រៅ​អំពីវិន័យ​របស់​ព្រះសុគត មិនមាន​ឡើយ។

ទសមសូត្រ ទី១០

[៣២] ម្នាលភិក្ខុទាំងឡាយ មិច្ឆត្តធម៌ (ធម៌ខុស) ទាំងឡាយ​នេះ មាន ១០។ មិច្ឆត្តធម៌​ទាំង ១០ តើអ្វីខ្លះ។ គឺ​សេចក្តី​យល់ខុស ១ សេចក្តី​ត្រិះរិះ​ខុស ១ សំដីខុស ១ ការងារ​ខុស ១ ការចិញ្ចឹម​ជីវិតខុស ១ សេចក្តី​ព្យាយាម​ខុស ១ ការរលឹក​ខុស ១ ការ​ដំកល់​ចិត្ត​មាំខុស ១ ការដឹងខុស ១ ការរួចខុស ១។ ម្នាលភិក្ខុ​ទាំងឡាយ មិច្ឆត្តធម៌ មាន ១០ នេះ​ឯង។

ឯកាទសមសូត្រ ទី១១

[៣៣] ម្នាលភិក្ខុទាំងឡាយ សម្មត្តធម៌ (ធម៌ត្រូវ) ទាំងឡាយ​នេះ មាន ១០។ សម្មត្តធម៌ ១០ តើអ្វីខ្លះ។ គឺសេចក្តី​យល់ត្រូវ ១ សេចក្តី​ត្រិះរិះត្រូវ ១ សំដីត្រូវ ១ ការងារត្រូវ ១ ការចិញ្ចឹម​ជីវិតត្រូវ ១ សេចក្តី​ព្យាយាម​ត្រូវ ១ ការ​រលឹក​ត្រូវ ១ ការដំកល់​ចិត្តត្រូវ ១ ការដឹង​ត្រូវ ១ ការរួច​ត្រូវ ១។ ម្នាលភិក្ខុ​ទាំងឡាយ សម្មត្តធម៌ មាន ១០ នេះឯង។

ចប់ បារិសុទ្ធិវគ្គ ទី៣។

សាធុវគ្គ ទី៤

សាធុសូត្រ ទី១

[៣៤] ម្នាលភិក្ខុទាំងឡាយ តថាគតនឹង​សំដែងនូវសេចក្តី​ចំរើនផង សេចក្តី​មិនចំរើន​ផង ដល់អ្នក​ទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់​នូវធម៌​នោះ ចូរធ្វើ​ទុកក្នុងចិត្ត​ឲ្យប្រពៃចុះ តថាគត​និង​សំដែង។ ពួកភិក្ខុ​ទាំងនោះ ទទួល​ស្តាប់​ព្រះពុទ្ធដីកា​របស់​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ សេចក្តី​មិន​ចំរើន តើអ្វីខ្លះ។ គឺសេចក្តី​យល់ខុស ១ សេចក្តី​ត្រិះរិះខុស ១ សំដីខុស ១ ការងារ​ខុស ១ ការចិញ្ចឹម​ជីវិតខុស ១ សេចក្តី​ព្យាយាមខុស ១ ការរលឹក​ខុស ១ ការដំកល់​ចិត្តមាំខុស ១ ការដឹង​ខុស ១ ការរួច​ខុស ១។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា សេចក្តី​មិនចំរើន។ ម្នាលភិក្ខុ​ទាំងឡាយ សេចក្តី​ចំរើន តើអ្វីខ្លះ។ គឺសេចក្តី​យល់ត្រូវ ១ សេចក្តី​ត្រិះរិះត្រូវ ១ សំដីត្រូវ ១ ការងារត្រូវ ១ ការចិញ្ចឹម​ជីវិតត្រូវ ១ ការ​ព្យាយាម​​ត្រូវ ១ ការរលឹក​ត្រូវ ១ ការដំកល់​ចិត្តមាំត្រូវ ១ ការដឹងត្រូវ ១ ការរួច​ត្រូវ ១។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា សេចក្តី​ចំរើន។

អរិយធម្មសូត្រ ទី២

[៣៥] ម្នាលភិក្ខុទាំងឡាយ តថាគតនឹង​សំដែងនូវធម៌​ដ៏ប្រសើរផង ធម៌មិន​ប្រសើរ​ផង ដល់អ្នក​ទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់​នូវធម៌នោះ ចូរធ្វើ​ទុកក្នុងចិត្ត​ឲ្យប្រពៃចុះ តថាគត​និងសំដែង។ ពួកភិក្ខុ​ទាំងនោះ ទទួលស្តាប់​ព្រះពុទ្ធដីកា​របស់​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ ចុះធម៌​មិន​ប្រសើរ តើអ្វីខ្លះ។ គឺសេចក្តី​យល់ខុស ១។បេ។ ការរួច​ខុស ១។ ម្នាលភិក្ខុ​ទាំង​ឡាយ នេះហៅថា ធម៌មិន​ប្រសើរ។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ដ៏ប្រសើរ តើអ្វីខ្លះ។ គឺសេចក្តី​យល់ត្រូវ ១។បេ។ ការរួចត្រូវ ១។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ធម៌ដ៏​ប្រសើរ។

អកុសលសូត្រ ទី៣

[៣៦] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង​នូវកុសល​ធម៌ផង អកុសលធម៌​ផង ដល់អ្នក​ទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់​នូវធម៌នោះ ចូរធ្វើទុក​ក្នុងចិត្ត​ឲ្យប្រពៃចុះ តថាគត​និង​សំដែង។ ពួកភិក្ខុ​ទាំងនោះ ទទួល​ស្តាប់​ព្រះពុទ្ធដីកា​របស់​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ អកុសលធម៌ តើអ្វីខ្លះ។ គឺសេចក្តី​យល់ខុស ១។បេ។ ការរួច​ខុស ១។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា អកុសលធម៌។ ម្នាលភិក្ខុ​ទាំងឡាយ កុសលធម៌ តើអ្វីខ្លះ។ គឺ​សេចក្តី​យល់ត្រូវ ១។បេ។ ការរួចត្រូវ ១។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា កុសលធម៌។

អត្ថសូត្រ ទី៤

[៣៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង​ធម៌នូវជា​ប្រយោជន៍​ផង ធម៌មិន​ជា​ប្រយោជន៍​ផង ដល់អ្នក​ទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់​នូវ​ធម៌នោះ ចូរធ្វើទុក​ក្នុងចិត្ត​ឲ្យប្រពៃ​ចុះ តថាគត​និងសំដែង។ ពួកភិក្ខុ​ទាំងនោះ ទទួល​ស្តាប់​ព្រះពុទ្ធដីកា​របស់​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ ធម៌មិនជា​ប្រយោជន៍ តើអ្វីខ្លះ។ គឺសេចក្តី​យល់ខុស ១។បេ។ ការរួចខុស ១។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ធម៌មិនជា​ប្រយោជន៍។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ជា​ប្រយោជន៍ តើអ្វីខ្លះ។ គឺសេចក្តី​យល់ត្រូវ ១។បេ។ ការរួច​ត្រូវ ១។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ធម៌ជា​ប្រយោជន៍។

ធម្មសូត្រ ទី៥

[៣៨] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង​នូវធម៌ផង នូវអធម៌ផង ដល់អ្នក​ទាំង​ឡាយ អ្នក​ទាំងឡាយ ចូរស្តាប់​នូវធម៌នោះ ចូរធ្វើ​ទុកក្នុង​ចិត្ត​ឲ្យប្រពៃចុះ តថាគត​និង​សំដែង។ ពួកភិក្ខុ​ទាំងនោះ ទទួលស្តាប់​ព្រះពុទ្ធដីកា​របស់​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ អធម៌ តើអ្វីខ្លះ។ គឺសេចក្តី​យល់ខុស ១។បេ។ ការរួចខុស ១។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា អធម៌។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ តើអ្វីខ្លះ។ គឺសេចក្តី​យល់ត្រូវ ១។បេ។ ការរួចត្រូវ ១។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ធម៌។

សាសវសូត្រ ទី៦

[៣៩] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង​នូវធម៌ដែល​ប្រកប​ដោយ​អាសវៈ​ផង នូវធម៌​មិនមាន​អាសវៈ​ផង ដល់អ្នក​ទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់​នូវធម៌នោះ ចូរធ្វើទុក​ក្នុងចិត្ត​ឲ្យប្រពៃចុះ តថាគតនឹង​សំដែង។ ពួកភិក្ខុ​ទាំងនោះ ទទួលស្តាប់​ព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌​ដែលប្រកប​ដោយ​អាសវៈ តើអ្វីខ្លះ។ គឺសេចក្តី​យល់ខុស ១។បេ។ ការរួច​ខុស ១។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ធម៌ប្រកប​ដោយ​អាសវៈ។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌មិន​មានអាសវៈ តើអ្វីខ្លះ។ គឺ សេចក្តី​យល់ត្រូវ ១។បេ។ ការរួច​ត្រូវ ១។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅ​ថា ធម៌មិន​មានអាសវៈ។

សាវជ្ជសូត្រ ទី៧

[៤០] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម៌ដែលប្រកប​ដោយ​ទោសផង នូវធម៌​មិនមាន​ទោសផង ដល់អ្នក​ទាំងឡាយ អ្នកទាំង​ឡាយ ចូរស្តាប់​នូវធម៌នោះ ចូរធ្វើទុកក្នុង​ចិត្តឲ្យប្រពៃចុះ តថាគតនឹង​សំដែង។ ពួកភិក្ខុ​ទាំងនោះ ទទួល​ស្តាប់​ព្រះពុទ្ធដីកា​របស់​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះ​ថា ម្នាលភិក្ខុ​ទាំងឡាយ ធម៌ប្រកប​ដោយទោស តើអ្វីខ្លះ។ គឺសេចក្តី​យល់ខុស ១។បេ។ ការរួច​ខុស ១។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ធម៌​ប្រកប​ដោយ​ទោស។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌មិនមាន​ទោស តើអ្វីខ្លះ។ គឺសេចក្តី​យល់​ត្រូវ ១។បេ។ ការរួច​ត្រូវ ១។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ធម៌​មិនមាន​ទោស។

តបនីយសូត្រ ទី៨

[៤១] ម្នាលភិក្ខុទាំងឡាយ តថាគតនឹង​សំដែង​នូវធម៌ ដែល​គួរដុត​កំដៅផង មិនគួរ​ដុតកំដៅ​ផង ដល់អ្នក​ទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់​នូវធម៌​នោះ ចូរធ្វើទុក​ក្នុងចិត្ត​ឲ្យប្រពៃចុះ តថាគត​នឹង​សំដែង។ ពួកភិក្ខុ​ទាំងនោះ ទទួល​ស្តាប់​ព្រះពុទ្ធដីកា​របស់​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ ធម៌​ដែល​គួរដុត​កំដៅ តើអ្វីខ្លះ។ គឺ​សេចក្តី​យល់ខុស ១។បេ។ ការរួច​ខុស ១។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ធម៌គួរ​ដុតកំដៅ។ ម្នាលភិក្ខុ​ទាំង​ឡាយ ធម៌មិន​គួរដុត​កំដៅ តើអ្វីខ្លះ។ គឺ​សេចក្តី​យល់ត្រូវ ១។បេ។ ការ​រួចត្រូវ ១។ ម្នាល​ភិក្ខុ​ទាំងឡាយ នេះហៅ​ថា ធម៌មិន​គួរដុត​កំដៅ។

អាចយគាមិសូត្រ ទី៩

[៤២] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង​នូវធម៌​ដែល​ញុំាង​សត្វឲ្យដល់​នូវ​ការ​សន្សំវដ្តៈ​ផង នូវធម៌​ដែលមិន​ញុំាងសត្វ​ឲ្យដល់​នូវការ​សន្សំ​វដ្តៈផង ដល់អ្នក​ទាំងឡាយ ចូរអ្នក​ទាំងឡាយ​ ស្តាប់នូវ​ធម៌នោះ ចូរធ្វើ​ទុកក្នុង​ចិត្ត​ឲ្យប្រពៃចុះ តថាគត​នឹង​សំដែង។ ពួកភិក្ខុ​ទាំងនោះ ទទួល​ស្តាប់​ព្រះពុទ្ធដីកា​របស់​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ ធម៌ដែល​ញុំាង​សត្វ​ឲ្យ​ដល់​នូវ​ការ​សន្សំវដ្តៈ តើអ្វីខ្លះ។ គឺ​សេចក្តី​យល់ខុស ១។បេ។ ការ​រួចខុស ១។ ម្នាលភិក្ខុ​ទាំង​ឡាយ នេះហៅថា ធម៌​ដែលញុំាង​សត្វឲ្យ​ដល់​នូវការ​សន្សំវដ្តៈ។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌​ដែលមិន​ញុំាងសត្វ​ឲ្យដល់​នូវ​ការ​សន្សំវដ្តៈ តើអ្វីខ្លះ។ គឺ​សេចក្តី​យល់ត្រូវ ១។បេ។ ការរួច​ត្រូវ ១។ ម្នាល​ភិក្ខុ​ទាំងឡាយ នេះហៅថា ធម៌​ដែលមិន​ញុំាងសត្វ​ឲ្យដល់​នូវ​ការ​សន្សំវដ្តៈ។

ទុក្ខុទ្រយសូត្រ ទី១០

[៤៣] ម្នាលភិក្ខុទាំងឡាយ តថាគតនឹង​សំដែង​នូវធម៌ដែល​ញុំាង​ទុក្ខ​ឲ្យកើត​ឡើង​ផង នូវធម៌ដែល​ញុំាងសុខ​ឲ្យកើតឡើង​​ផង ដល់អ្នក​ទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់​នូវធម៌​នោះ ចូរធ្វើ​ទុកក្នុង​ចិត្ត ឲ្យប្រពៃចុះ តថាគត​នឹង​សំដែង។ ពួកភិក្ខុ​ទាំងនោះ ទទួលស្តាប់​ព្រះពុទ្ធ​ដីកា​របស់​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះមាន​ព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ ធម៌ដែលញុំាង​ទុក្ខ​ឲ្យកើត​ឡើង តើ​អ្វីខ្លះ។ គឺសេចក្តី​យល់ខុស ១។បេ។ ការរួច​ខុស ១។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ធម៌​ដែលញុំាង​ទុក្ខ​ឲ្យកើត​ឡើង។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ដែលញុំាង​សុខ​ឲ្យកើត​ឡើង តើអ្វីខ្លះ។ គឺសេចក្តី​យល់ត្រូវ ១។បេ។ ការ​រួចត្រូវ ១។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ធម៌​ដែល​ញុំាង​សុខឲ្យកើត​ឡើង។

ទុក្ខវិបាកសូត្រ ទី១១

[៤៤] ម្នាលភិក្ខុទាំងឡាយ តថាគតនឹង​សំដែង​នូវធម៌​ដែលមាន​ផល​ជាទុក្ខផង នូវធម៌​ដែលមាន​ផលជា​សុខផង ដល់អ្នក​ទាំងឡាយ ចូរអ្នក​ទាំងឡាយ ​ស្តាប់នូវ​ធម៌នោះ ចូរធ្វើ​ទុកក្នុង​ចិត្តឲ្យ​ប្រពៃចុះ តថាគតនឹង​សំដែង។ ពួកភិក្ខុ​ទាំងនោះ ទទួល​ស្តាប់​ព្រះពុទ្ធដីកា​របស់​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះ​ថា ម្នាលភិក្ខុ​ទាំងឡាយ ធម៌ដែល​មានផល​ជាទុក្ខ តើ​អ្វីខ្លះ។ គឺសេចក្តី​យល់​ខុស ១។បេ។ ការរួច​ខុស ១។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ធម៌​ដែលមាន​ផល​ជាទុក្ខ។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ដែល​មានផល​ជាសុខ តើអ្វីខ្លះ។ គឺសេចក្តី​យល់ត្រូវ ១។បេ។ ការរួច​ត្រូវ ១។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ធម៌​ដែលមាន​ផលជាសុខ។

ចប់ សាធុវគ្គ ទី៤។

(ច្បាប់ឆ (១៥) . អរិយវគ្គ) អរិយមគ្គវគ្គ ទី៥

អរិយមគ្គសូត្រ ទី១

[៤៥] ម្នាលភិក្ខុទាំងឡាយ តថាគតនឹង​សំដែង​នូវ​ធម៌​ជាមគ្គ​ដ៏​ប្រសើរ​ផង នូវធម៌​ជាមគ្គ​មិនប្រសើរ​ផង ដល់អ្នក​ទាំងឡាយ ចូរអ្នក​ទាំងឡាយ ស្តាប់នូវ​ធម៌នោះ ចូរធ្វើទុក​ក្នុងចិត្ត​ឲ្យប្រពៃ​ចុះ តថាគត​នឹងសំដែង។ ពួក​ភិក្ខុទាំងនោះ ទទួល​ស្តាប់​ព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ មគ្គ​មិនប្រសើរ តើអ្វីខ្លះ។ គឺសេចក្តី​យល់ខុស ១។បេ។ ការរួច​ខុស   ១។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា មគ្គមិន​ប្រសើរ។ ម្នាលភិក្ខុ​ទាំងឡាយ មគ្គ​ដ៏ប្រសើរ តើអ្វីខ្លះ។ គឺសេចក្តី​យល់ត្រូវ ១។បេ។ ការរួច​ត្រូវ ១។ ម្នាលភិក្ខុ​ទាំងឡាយ នេះ​ហៅថា មគ្គដ៏​ប្រសើរ។

កណ្ហមគ្គសូត្រ ទី២

[៤៦] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង​នូវធម៌​ជាមគ្គ​ខ្មៅផង នូវធម៌​ជាមគ្គ​សផង ដល់អ្នក​ទាំងឡាយ ចូរអ្នក​ទាំងឡាយ ស្តាប់នូវធម៌​នោះ ចូរធ្វើទុក​ក្នុងចិត្ត​ឲ្យប្រពៃ​ចុះ តថាគត​នឹង​សំដែង។ ភិក្ខុទាំងនោះ ទទួល​ស្តាប់​ព្រះពុទ្ធដីកា របស់​ព្រះមាន​ព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ មគ្គខ្មៅ តើអ្វី​ខ្លះ។ គឺសេចក្តី​យល់ខុស ១។បេ។ ការរួចខុស ១។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅ​ថា មគ្គខ្មៅ។ ម្នាលភិក្ខុ​ទាំងឡាយ មគ្គស តើ​អ្វីខ្លះ។ គឺសេចក្តី​យល់ត្រូវ ១។បេ។ ការរួច​ត្រូវ ១។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅ​ថា មគ្គ​ស។

សទ្ធម្មសូត្រ ទី៣

[៤៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង​នូវ​សទ្ធម្មផង នូវ​អសទ្ធម្ម​ផង ដល់អ្នក​ទាំងឡាយ ចូរអ្នក​ទាំងឡាយ​ស្តាប់នូវ​ធម៌នោះ ចូរធ្វើទុក​ក្នុងចិត្ត​ឲ្យប្រពៃចុះ តថាគត​នឹង​សំដែង។ ពួកភិក្ខុ​ទាំងនោះ ទទួល​ស្តាប់​ព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះមាន​ព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ អសទ្ធម្ម តើ​អ្វីខ្លះ។ គឺសេចក្តី​យល់ខុស ១។បេ។ ការរួច​ខុស ១។ ម្នាលភិក្ខុ​ទាំងឡាយ នេះ​ហៅថា អសទ្ធម្ម។ ម្នាលភិក្ខុ​ទាំងឡាយ សទ្ធម្ម តើអ្វីខ្លះ។ គឺសេចក្តី​យល់​ត្រូវ ១។បេ។ ការរួច​ត្រូវ ១។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា សទ្ធម្ម។

សប្បុរិសធម្មសូត្រ ទី៤

[៤៨] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង​នូវធម៌របស់​សប្បុរស​ផង នូវធម៌​របស់​អសប្បុរស​ផង ដល់អ្នក​ទាំងឡាយ ចូរអ្នក​ទាំងឡាយ ស្តាប់នូវ​ធម៌នោះ ចូរធ្វើទុក​ក្នុងចិត្ត​ឲ្យប្រពៃ​ចុះ តថាគត​នឹងសំដែង។ ពួកភិក្ខុ​ទាំងនោះ ទទួល​ស្តាប់​ព្រះពុទ្ធដីកា​របស់​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ ធម៌របស់​អសប្បុរស តើអ្វីខ្លះ។ គឺសេចក្តី​យល់ខុស ១។បេ។ ការរួចខុស ១ ។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ធម៌របស់​អសប្បុរស។ ម្នាលភិក្ខុ​ទាំង​ឡាយ ធម៌របស់​សប្បុរស តើអ្វីខ្លះ។ គឺសេចក្តី​យល់ត្រូវ ១។បេ។ ការរួច​ត្រូវ ១។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ធម៌របស់​សប្បុរស។

ឧប្បាទេតព្វសូត្រ ទី៥

[៤៩] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង​នូវធម៌​ដែលគួរ​ឲ្យ​កើតឡើង​ផង នូវធម៌​ដែលមិន​គួរឲ្យកើត​ឡើងផង ដល់អ្នក​ទាំងឡាយ ចូរ​អ្នកទាំងឡាយ ស្តាប់​នូវធម៌​នោះ ចូរធ្វើទុក​ក្នុងចិត្តឲ្យ​ប្រពៃចុះ តថាគតនឹង​សំដែង។ ពួកភិក្ខុ​ទាំងនោះ ទទួល​ស្តាប់​ព្រះពុទ្ធដីកា​របស់​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ ធម៌ដែល​មិនគួរឲ្យ​កើតឡើង តើ​អ្វីខ្លះ។ គឺសេចក្តី​យល់​ខុស ១។បេ។ ការរួច​ខុស ១។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ធម៌ដែល​មិនគួរ​ឲ្យកើត​ឡើង។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ដែល​គួរឲ្យ​កើតឡើង តើ​អ្វីខ្លះ។ គឺសេចក្តី​យល់ត្រូវ ១។បេ។ ការរួច​ត្រូវ ១។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ធម៌ដែល​គួរឲ្យ​កើតឡើង។

អាសេវិតព្វសូត្រ ទី៦

[៥០] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង​នូវធម៌ដែល​គួរគប់រក​ផង នូវធម៌​ដែលមិន​គួរគប់​រកផង ដល់អ្នក​ទាំងឡាយ ចូរអ្នក​ទាំងឡាយ ស្តាប់​នូវធម៌​នោះ ចូរធ្វើទុក​ក្នុងចិត្ត​ឲ្យប្រពៃចុះ តថាគត​នឹងសំដែង។ ពួកភិក្ខុ​ទាំងនោះ ទទួលស្តាប់​ព្រះពុទ្ធដីកា របស់​ព្រះមាន​ព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាលភិក្ខុ​ទាំង​ឡាយ ធម៌ដែល​មិនគួរ​គប់រក តើអ្វីខ្លះ។ គឺសេចក្តី​យល់ខុស ១។បេ។ ការ​រួចខុស ១។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ធម៌ដែល​មិនគួរ​គប់រក។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ដែល​គួរគប់រក តើអ្វីខ្លះ។ គឺសេចក្តី​យល់ត្រូវ ១។បេ។ ការរួច​ត្រូវ ១។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ធម៌ដែល​គួរគប់រក។

ភាវេតព្វសូត្រ ទី៧

[៥១] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង​នូវធម៌ដែល​គួរចំរើន​ផង នូវធម៌​ដែល​មិនគួរ​ចំរើនផង ដល់អ្នក​ទាំងឡាយ ចូរអ្នក​ទាំងឡាយ ស្តាប់នូវ​ធម៌នោះ ចូរធ្វើទុក​ក្នុងចិត្ត​ឲ្យប្រពៃចុះ តថាគត​នឹង​សំដែង។ ពួកភិក្ខុ​ទាំងនោះ ទទួលស្តាប់​ព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​សំដែង​ដូច្នេះ​ថា ម្នាលភិក្ខុ​ទាំងឡាយ ធម៌ដែល​មិនគួរ​ចំរើន តើអ្វីខ្លះ។ គឺសេចក្តី​យល់ខុស ១។    បេ។ ការរួច​ខុស ១។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ធម៌ដែល​មិនគួរ​ចំរើន។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ដែល​គួរចំរើន តើអ្វីខ្លះ។ គឺសេចក្តី​យល់ត្រូវ ១។បេ។ ការរួច​ត្រូវ ១។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ធម៌​ដែល​គួរចំរើន។

ពហុលីកាតព្វសូត្រ ទី៨

[៥២] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង​នូវធម៌ដែល​គួរធ្វើឲ្យ​ច្រើនផង នូវធម៌​ដែលមិន​គួរធ្វើឲ្យ​ច្រើនផង ដល់អ្នក​ទាំងឡាយ ចូរអ្នក​ទាំងឡាយ ស្តាប់នូវ​ធម៌នោះ ចូរធ្វើទុក​ក្នុងចិត្ត​ឲ្យប្រពៃចុះ តថាគតនឹង​សំដែង។ ពួកភិក្ខុ​ទាំងនោះ ទទួលស្តាប់​ព្រះពុទ្ធដីកា​របស់​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះ​ថា ម្នាលភិក្ខុ​ទាំងឡាយ ធម៌ដែល​មិនគួរ​ធ្វើឲ្យ​ច្រើន តើអ្វីខ្លះ។ គឺសេចក្តី​យល់ខុស ១។បេ។ ការរួច​ខុស ១។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ធម៌​ដែលមិន​គួរធ្វើឲ្យ​ច្រើន។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ដែល​គួរធ្វើឲ្យ​ច្រើន តើអ្វីខ្លះ។ គឺ សេចក្តី​យល់ត្រូវ ១។បេ។ ការរួចត្រូវ ១។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ធម៌ដែល​គួរធ្វើឲ្យច្រើន។

អនុស្សរិតព្វសូត្រ ទី៩

[៥៣] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង​នូវធម៌​ដែលគួរ​រលឹក​រឿយ ៗ ផង នូវធម៌​ដែលមិន​គួររលឹក​រឿយ ៗ ផង ដល់អ្នក​ទាំងឡាយ ចូរអ្នក​ទាំងឡាយ ស្តាប់នូវ​ធម៌នោះ ចូរធ្វើ​ទុកក្នុង​ចិត្តឲ្យ​ប្រពៃចុះ តថាគត​នឹង​សំដែង។ ពួកភិក្ខុ​ទាំងនោះ ទទួលស្តាប់​ព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ ធម៌ដែល​មិនគួរ​រលឹក​រឿយ ៗ តើអ្វីខ្លះ។ គឺសេចក្តី​យល់ខុស ១។បេ។ ការរួចខុស ១។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ធម៌ ដែល​មិនគួរ​រលឹករឿយ ៗ។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ដែល​គួររលឹក​រឿយ ៗ តើអ្វីខ្លះ។ គឺសេចក្តី​យល់ត្រូវ ១។បេ។ ការរួចត្រូវ ១។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ធម៌ដែល​គួររលឹក​រឿយ ៗ។

សច្ឆិកាតព្វសូត្រ ទី១០

[៥៤] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង​នូវធម៌​ដែលគួរ​ធ្វើឲ្យ​ជាក់ច្បាស់​ផង នូវធម៌​ដែលមិនគួរ​ធ្វើឲ្យ​ជាក់ច្បាស់​ផង ដល់អ្នក​ទាំងឡាយ ចូរអ្នក​ទាំងឡាយ ស្តាប់នូវ​ធម៌នោះ ចូរធ្វើទុក​ក្នុងចិត្តឲ្យ​ប្រពៃចុះ តថាគតនឹង​សំដែង។ ពួកភិក្ខុ​ទាំងនោះ ទទួលស្តាប់​ព្រះពុទ្ធដីកា​របស់​ព្រះមាន​ព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ ធម៌ដែលមិន​គួរធ្វើ​ឲ្យជាក់​ច្បាស់ តើអ្វីខ្លះ។ គឺសេចក្តី​យល់ខុស ១។បេ។ ការរួច​ខុស ១។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ធម៌ ដែល​មិនគួរធ្វើ​ឲ្យជាក់ច្បាស់។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ដែល​គួរធ្វើ​ឲ្យជាក់​ច្បាស់ តើអ្វីខ្លះ។ គឺសេចក្តី​យល់ត្រូវ ១។បេ។ ការរួចត្រូវ ១។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ធម៌ដែលគួរ​ធ្វើឲ្យជាក់ច្បាស់។

ចប់ អរិយមគ្គវគ្គ ទី៥។

ចប់ តតិយបណ្ណាសក ទី៣។

ចតុត្ថបណ្ណាសក

បុគ្គលវគ្គ ទី១

សេវិតព្វសូត្រ ទី១

[៥៥] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាង ពុំគួរ​សេពគប់​ទេ។ ប្រកប​ដោយ​ធម៌ទាំង ១០ តើអ្វីខ្លះ។ គឺជាអ្នក​យល់ខុស ១ មាន​តម្រិះខុស ១ មាន​សំដីខុស ១ មានការងារ​ខុស ១ មាន​ការចិញ្ចឹម​ជីវិតខុស ១ មាន​ព្យាយាម​ខុស ១ មានស្មារតី​ខុស ១ មានការ​ដំកល់​ចិត្ត​មាំខុស ១ មានការ​ដឹងខុស ១ មានការ​រួចខុស ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកប​ដោយធម៌​ទាំង ១០ នេះឯង ពុំគួរ​សេពគប់​ឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកប​ដោយធម៌ ១០ យ៉ាង ទើបគួរ​សេពគប់។ ប្រកប​ដោយ​ធម៌ ១០ តើអ្វីខ្លះ។ គឺជាអ្នក​យល់ត្រូវ ១ មាន​តម្រិះត្រូវ ១ មាន​សំដីត្រូវ ១ មានការងារ​ត្រូវ ១ មានការ​ចិញ្ចឹម​ជីវិតត្រូវ ១ មានព្យាយាម​ត្រូវ ១ មានស្មារតី​ត្រូវ ១ មានការ​ដំកល់ចិត្ត​មាំត្រូវ ១ មានការ​ដឹងត្រូវ ១ មានការ​រួចត្រូវ ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកប​ដោយធម៌ ១០ យ៉ាងនេះឯង ទើបគួរ​សេពគប់។ (សូត្រមាន​ចំនួន​មួយរយហាសិបប្រាំ មួយ​ជាដើម បណ្ឌិត​គប្បីរាប់ ដោយអំណាច​នៃបេយ្យាលៈ​ចុះ)

ភជិតព្វាទិសុត្តានិ ទី២១២

ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាង ពុំគួរគប់រក…​ គួរគប់រក… ពុំគួរ​​ចូលទៅ​អង្គុយជិត… គួរចូលទៅ​អង្គុយ​ជិត… ពុំគួរបូជា… គួរបូជា… ពុំគួរ​សរសើរ… គួរសរសើរ… ពុំគួរ​គោរព… គួរគោរព… ពុំគួរកោតក្រែង… គួរកោត​ក្រែង… ពុំគួរ​ត្រេកអរ… គួរត្រេកអរ… មិនស្អាត… ស្អាត… មិន​គ្របសង្កត់​នូវ​មានៈ… គ្របសង្កត់​នូវមានៈ… មិនចំរើន​ដោយបញ្ញា… ចំរើន​ដោយបញ្ញា … រមែង​បាន​បាបច្រើន… រមែងបាន​បុណ្យច្រើន។ ប្រកប​ដោយធម៌ ១០ យ៉ាង តើអ្វីខ្លះ។ គឺអ្នក​មានប្រាជ្ញា​យល់ត្រូវ ១ មាន​តម្រិះត្រូវ ១ មានសំដី​ត្រូវ ១ មានការ​ងារត្រូវ ១ មានការ​ចិញ្ចឹម​ជីវិតត្រូវ ១ មានព្យាយាម​ត្រូវ ១ មានស្មារតី​ត្រូវ ១ មានការ​ដំកល់​ចិត្តមាំត្រូវ ១ មានការ​ដឹងត្រូវ ១ មាន​ការរួចត្រូវ ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកប​ដោយធម៌ ១០ យ៉ាង​នេះឯង រមែង​បានបុណ្យ​ច្រើន។

ចប់ បុគ្គលវគ្គ ទី១។

ជាណុស្សោណិវគ្គ ទី២

ព្រាហ្មណបច្ចោរោហណីសូត្រ ទី១

[៥៦] សម័យនោះឯង ញ្រហ្មណ៍ឈ្មោះ​ជាណុស្សោណិ កក់ក្បាល ក្នុងថ្ងៃ​ឧបោសថ​នោះ ហើយស្លៀក​នូវគូសំពត់​សម្បកឈើ​ដ៏ថ្មី កាន់ស្បូវ​ស្រស់ ១ ក្តាប់ ឈរនៅ​ក្នុងទី​សមគួរ ក្នុងទីជិត​នៃព្រះមាន​ព្រះភាគ។ ព្រះមានព្រះភាគ​បានឃើញ​ជាណុស្សោណិ​ញ្រហ្មណ៍ កក់ក្បាល ក្នុងថ្ងៃ​ឧបោសថ​នោះ ហើយស្លៀក​នូវគូ​សំពត់​សម្បក​ឈើដ៏ថ្មី កាន់ស្បូវ​ស្រស់​មួយក្តាប់ ឈរនៅក្នុង​ទីសមគួរ លុះឃើញ​ហើយ ក៏ទ្រង់ត្រាស់​នឹង​ជាណុស្សោណិ​ញ្រហ្មណ៍ ដូច្នេះថា ម្នាល​ញ្រហ្មណ៍ ហេតុដូច​ម្តេចហ្ន៎ បានជា​អ្នកកក់ក្បាល ក្នុងថ្ងៃ​ឧបោសថ​នោះ ហើយស្លៀក​នូវគូ​សំពត់​សម្បកឈើ​ដ៏ថ្មី កាន់យក​ស្បូវស្រស់​មួយក្តាប់ ឈរនៅ​ក្នុងទីសមគួរ ចុះ​ការងារ ដូច​ម្តេច របស់​ត្រកូល​ញ្រហ្មណ៍​ក្នុងថ្ងៃ​នេះ។ បពិត្រ​ព្រះគោតម​ដ៏ចំរើន ថ្ងៃនេះ ទុកជា​ថ្ងៃបន្សាត់​បង់នូវបាប របស់​ត្រកូល​ញ្រហ្មណ៍។ ម្នាលញ្រហ្មណ៍ ការបន្សាត់​បង់នូវបាប របស់​ញ្រហ្មណ៍​ទាំងឡាយ ដូចម្តេច​ទៅ។ បពិត្រ​ព្រះគោតម​ដ៏ចំរើន ញ្រហ្មណ៍​ទាំងឡាយ ក្នុងលោកនេះ តែង​កក់ក្បាល ក្នុងថ្ងៃ​ឧបោសថ​នោះ ហើយស្លៀក​នូវគូសំពត់​សម្បកឈើ​ដ៏ថ្មី លញ់​នូវ​ផែនដី ដោយ​អាចម៍គោ​ស្រស់ ក្រាលដោយ​ស្បូវទាំងឡាយ​ដ៏ខៀវ ហើយដេក​ក្នុងចន្លោះ នៃ​គំនរដីខ្សាច់​ផង ក្នុងចន្លោះ​រោងភ្លើង​ផង។ ញ្រហ្មណ៍​ទាំងឡាយ​នោះ តែងក្រោក​ឡើង ៣ ដង ក្នុង​រាត្រីនោះ ហើយ​ផ្គងអញ្ជលី នមស្ការ​ចំពោះ​ភ្លើងថា យើង​ទាំងឡាយ បន្សាត់បង់​នូវបាប​នឹងលោក​ដ៏ចំរើន យើងទាំងឡាយ បន្សាត់បង់​នូវបាបនឹង​លោកដ៏​ចំរើន ទើបញុំាង​ភ្លើងឲ្យឆ្អែត ដោយ​ទឹកដោះរាវ និងប្រេង និងទឹកដោះ​ខាប់ដ៏ច្រើន។ លុះកន្លង​រាត្រីនោះ​ទៅហើយ ក៏ញុំាង​ញ្រហ្មណ៍​ទាំងឡាយ ឲ្យឆ្អែត​ដោយ​ខាទនីយ​ភោជនីយាហារ ដ៏ផ្ចិតផ្ចង់។ បពិត្រ​ព្រះគោតម​ដ៏ចំរើន ការបន្សាត់បង់​នូវបាប របស់​ញ្រហ្មណ៍​ទាំងឡាយ យ៉ាង​នេះឯង។ ព្រះមានព្រះភាគ ទ្រង់​ត្រាស់ថា ការបន្សាត់បង់​នូវបាប​របស់​ញ្រហ្មណ៍​ទាំងឡាយ រមែង​មាន​ដោយឡែក ការបន្សាត់បង់​នូវបាប ក្នុង​អរិយវិន័យ រមែងមាន​ដោយឡែក។ បពិត្រ​ព្រះគោតម​ដ៏ចំរើន ការបន្សាត់​បង់បាប ក្នុង​អរិយវិន័យ តើដូចម្តេច សូម​ទ្រង់​ព្រះមេត្តា​ប្រោស ការបន្សាត់​បង់បាប ក្នុង​អរិយវិន័យ បែបណា សូមព្រះគោតម​ដ៏ចំរើន សំដែង​នូវធម៌​បែបនោះ ដល់ខ្ញុំ​ព្រះអង្គ។ ម្នាល​ញ្រហ្មណ៍ បើដូច្នោះ ចូរអ្នក​ស្តាប់ ចូរធ្វើទុក​ក្នុងចិត្ត​ឲ្យប្រពៃចុះ តថាគត​នឹងសំដែង។ ជាណុស្សោណិ​ញ្រហ្មណ៍ ទទួលស្តាប់​ព្រះពុទ្ធដីកា​របស់​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាល​ញ្រហ្មណ៍ អរិយសាវក ក្នុងសាសនា​នេះ តែងពិចារណា​ដូច្នេះថា ផល​ដ៏លាមក​របស់​បាណាតិបាត តែងមាន​ក្នុងបច្ចុប្បន្ន​ផង ក្នុងលោក​ខាងមុខផង ដោយពិត អរិយសាវក​នោះ លុះ​ពិចារណា​ដូច្នេះ​ហើយ លះបង់​នូវ​បាណាតិបាត បន្សាត់បង់​បាណាតិបាត។ ផល​ដ៏លាមក របស់​អទិន្នាទាន មានក្នុង​បច្ចុប្បន្នផង ក្នុងលោក​ខាងមុខផង ដោយពិត អរិយសាវក​នោះ លុះពិចារណា​ដូច្នេះហើយ លះបង់​នូវអទិន្នាទាន បន្សាត់បង់​អទិន្នាទាន។ ផល​ដ៏លាមក របស់​កាមេសុមិច្ឆាចារៈ តែង​មានក្នុង​បច្ចុប្បន្ន​ផង ក្នុងលោក​ខាងមុខ​ផង ដោយពិត អរិយសាវក​នោះ លុះពិចារណា​ដូច្នេះហើយ លះបង់នូវ​កាមេសុមិច្ឆាចារៈ បន្សាត់បង់​កាមេសុមិច្ឆាចារៈ។ ផល​ដ៏លាមក របស់​មុសាវាទ តែង​មាន​ក្នុង​បច្ចុប្បន្ន​ផង ក្នុងលោក​ខាងមុខ​ផង ដោយពិត អរិយសាវក​នោះ លុះ​ពិចារណា​ដូច្នេះ​ហើយ លះបង់​នូវមុសាវាទ បន្សាត់បង់​មុសាវាទ។ ផលដ៏លាមក របស់​បិសុណាវាចា តែងមាន​ក្នុង​បច្ចុប្បន្ន​ផង ក្នុងលោក​ខាងមុខផង ដោយពិត អរិយសាវក​នោះ លុះពិចារណា​ដូច្នេះ​ហើយ លះបង់​នូវ​បិសុណាវាចា បន្សាត់បង់​បិសុណាវាចា។ ផល​ដ៏លាមក របស់​ផរុសវាចា តែងមាន​ក្នុងបច្ចុប្បន្ន​ផង ក្នុងលោក​ខាងមុខផង ដោយពិត អរិយសាវក​នោះ លុះ​ពិចារណា​ដូច្នេះហើយ លះបង់​នូវ​ផរុសវាចា បន្សាត់​បង់ផរុស​វាចា។ ផលដ៏​លាមក​របស់​សម្ផប្បលាបៈ តែងមាន​ក្នុងបច្ចុប្បន្ន​ផង ក្នុងលោក​ខាងមុខផង ដោយពិត អរិយសាវក​នោះ លុះ​ពិចារណា​ដូច្នេះហើយ លះបង់​នូវ​សម្ផប្បលាបៈ បន្សាត់បង់​សម្ផប្បលាបៈ។ ផល​ដ៏លាមក​របស់​អភិជ្ឈា តែងមាន​ក្នុង​បច្ចុប្បន្នផង ក្នុងលោក​ខាងមុខ​ផង ដោយពិត អរិយ​សាវក​នោះ លុះ​ពិចារណា​ដូច្នេះហើយ លះបង់​នូវ​អភិជ្ឈា បន្សាត់​បង់​អភិជ្ឈា។ ផលដ៏លាមក​របស់ព្យាបាទ តែងមាន​ក្នុងបច្ចុប្បន្ន​ផង ក្នុង​លោកខាង​មុខផង ដោយពិត អរិយ​សាវកនោះ លុះ​ពិចារណា​ដូច្នេះ​ហើយ លះបង់​នូវ​ព្យាបាទ បន្សាត់បង់​ព្យាបាទ។ ផល​ដ៏លាមក​របស់មិច្ឆាទិដ្ឋិ តែងមាន​ក្នុងបច្ចុប្បន្ន​ផង ក្នុងលោក​ខាងមុខ​ផង ដោយពិត អរិយសាវក​នោះ លុះ​ពិចារណា​ដូច្នេះហើយ លះបង់​នូវ​មិច្ឆាទិដ្ឋិ បន្សាត់បង់​មិច្ឆាទិដ្ឋិ។ ម្នាលញ្រហ្មណ៍ ការបន្សាត់បង់​បាប ក្នុង​អរិយវិន័យ យ៉ាង​នេះឯង។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ការបន្សាត់​បង់បាប របស់​ញ្រហ្មណ៍​ទាំងឡាយ ដោយឡែក ការបន្សាត់​បង់បាប ក្នុង​អរិយវិន័យ​វិញ ដោយឡែក។ បពិត្រ​ព្រះគោតម​ដ៏ចំរើន ការបន្សាត់បង់​បាប​របស់​ញ្រហ្មណ៍​ទាំងឡាយ មិន​ដល់នូវ​ចំណិតទី ១៦ ដែល​ចែក ១៦ ដង នៃការ​បន្សាត់បង់​បាប ក្នុងអរិយ​វិន័យនេះ​ឡើយ។ បពិត្រ​ព្រះគោតម​ដ៏ចំរើន ច្បាស់ពេក​ណាស់។បេ។ សូមព្រះគោតម​ដ៏ចំរើន ចាំទុក​នូវខ្ញុំព្រះអង្គ​ថា ជា​ឧបាសក ដល់នូវ​សរណៈ​ស្មើដោយ​ជីវិត ចាប់ដើម​តាំងអំពី​ថ្ងៃនេះតទៅ។

អរិយបច្ចោរោហណីសូត្រ ទី២

[៥៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង​​នូវការបន្សាត់​បង់ដ៏​ប្រសើរ ដល់អ្នក​ទាំងឡាយ ចូរអ្នក​ទាំងឡាយ ស្តាប់នូវ​ធម៌នោះ ចូរ​ធ្វើទុក​ក្នុងចិត្តឲ្យ​ប្រពៃចុះ តថាគត​នឹង​សំដែង។ ពួកភិក្ខុ​ទាំងនោះ ទទួលស្តាប់​ព្រះពុទ្ធដីកា​របស់​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះមាន​ព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ ការបន្សាត់​បង់​ដ៏ប្រសើរ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ អរិយសាវក ក្នុង​សាសនា​នេះ ពិចារណា​ដូច្នេះថា ផល​ដ៏លាមក របស់​បាណាតិបាត មានក្នុង​បច្ចុប្បន្ន​ផង ក្នុង​លោក​ខាងមុខ​ផង ដោយពិត អរិយសាវក​នោះ លុះ​ពិចារណា​ដូច្នេះ​ហើយ លះបង់​នូវ​បាណាតិបាត បន្សាត់បង់​បាណាតិបាត។ ផល​ដ៏លាមក​របស់​អទិន្នាទាន មាន​ក្នុង​បច្ចុប្បន្ន​ផង ក្នុងលោក​ខាងមុខ​ផង ដោយពិត អរិយ​សាវកនោះ លុះ​ពិចារណា​ដូច្នេះហើយ លះបង់​នូវអទិន្នាទាន បន្សាត់​បង់អទិន្នាទាន។ ផលដ៏លាមក របស់​កាមេសុមិច្ឆាចារៈ មានក្នុង​បច្ចុប្បន្ន​ផង ក្នុងលោក​ខាងមុខផង ដោយពិត អរិយ​សាវកនោះ លុះ​ពិចារណា ដូច្នេះ​ហើយ លះបង់នូវ​កាមេសុមិច្ឆាចារៈ បន្សាត់បង់​កាមេសុមិច្ឆាចារៈ។ ផលដ៏​លាមក របស់​មុសាវាទ មានក្នុង​បច្ចុប្បន្ន​ផង ក្នុងលោក​ខាងមុខផង ដោយពិត អរិយសាវក​នោះ លុះពិចារណា​ដូច្នេះហើយ លះបង់​នូវមុសាវាទ បន្សាត់បង់​មុសាវាទ។ ផលដ៏លាមក របស់​បិសុណាវាចា មានក្នុង​បច្ចុប្បន្នផង ក្នុងលោក​ខាងមុខផង ដោយពិត អរិយសាវក​នោះ លុះពិចារណា​ដូច្នេះ​ហើយ លះបង់​នូវ​បិសុណាវាចា បន្សាត់បង់​បិសុណាវាចា។ ផលដ៏​លាមក របស់​ផរុសវាចា មានក្នុង​បច្ចុប្បន្ន​ផង ក្នុងលោក​ខាងមុខផង ដោយពិត អរិយសាវក​នោះ លុះ​ពិចារណា​ដូច្នេះហើយ លះបង់​នូវផរុស​វាចា បន្សាត់បង់​ផរុសវាចា។ ផល​ដ៏លាមក របស់​សម្ផប្បលាបៈ មានក្នុង​បច្ចុប្បន្ន​ផង ក្នុងលោក​ខាងមុខផង ដោយពិត អរិយសាវក​នោះ លុះពិចារណា​ដូច្នេះ​ហើយ លះបង់​នូវ​សម្ផប្បលាបៈ បន្សាត់បង់​សម្ផប្បលាបៈ។ ផល​ដ៏លាមក របស់​អភិជ្ឈា មានក្នុង​បច្ចុប្បន្នផង ក្នុងលោក​ខាងមុខផង ដោយពិត អរិយសាវក​នោះ លុះ​ពិចារណា​ដូច្នេះហើយ លះបង់​នូវអភិជ្ឈា បន្សាត់​បង់​អភិជ្ឈា។ ផល​ដ៏លាមក របស់​ព្យាបាទ មានក្នុង​បច្ចុប្បន្ន​ផង ក្នុងលោក​ខាងមុខផង ដោយពិត អរិយសាវក​នោះ លុះ​ពិចារណា​ដូច្នេះ​ហើយ លះបង់​នូវព្យាបាទ បន្សាត់បង់​ព្យាបាទ។ ផល​ដ៏លាមក របស់​មិច្ឆា​ទិដ្ឋិ មានក្នុង​បច្ចុប្បន្នផង ក្នុងលោក​ខាងមុខផង ដោយពិត អរិយសាវក​នោះ លុះពិចារណា​ដូច្នេះ​ហើយ លះបង់​នូវមិច្ឆាទិដ្ឋិ បន្សាត់បង់​មិច្ឆាទិដ្ឋិ។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ការបន្សាត់បង់​ដ៏ប្រសើរ។

សង្គារវសូត្រ ទី៣

[៥៨] គ្រានោះឯង សគារវញ្រហ្មណ៍ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូល​ទៅដល់​ហើយ ក៏ធ្វើ​សេចក្តី​រីករាយ ជាមួយនឹង​ព្រះមានព្រះភាគ លុះ​បញ្ចប់ពាក្យ​ដែលគួរ​រីករាយ និង​ពាក្យដែល​គួរ​រលឹកហើយ ក៏​អង្គុយ​ក្នុងទីសមគួរ។ លុះ​សគារវ​ញ្រហ្មណ៍ អង្គុយក្នុង​ទីសមគួរ​ហើយ ក្រាបបង្គំ​ទូល​ព្រះមានព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះគោតម​ដ៏ចំរើន អ្វីហ្ន៎ ជាត្រើយខាង​អាយ អ្វីហ្ន៎ ជាត្រើយ​ខាងនាយ។ ម្នាល​ញ្រហ្មណ៍ ការ​សម្លាប់​សត្វ ជាត្រើយ​ខាងអាយ កិរិយា​វៀរចាក​ការសម្លាប់សត្វ ជាត្រើយ​ខាងនាយ។ កិរិយា​កាន់យក​ទ្រព្យដែល​គេមិនបានឲ្យ ជាត្រើយ​ខាងអាយ កិរិយាវៀរចាក​ការកាន់យក​ទ្រព្យ​ដែលគេ​មិនបាន​ឲ្យ ជាត្រើយ​ខាងនាយ។ ការប្រព្រឹត្តិ​ខុស​ក្នុងកាម​ទាំងឡាយ ជាត្រើយ​ខាងអាយ កិរិយា​វៀរចាកការ​ប្រព្រឹត្តិ​ខុស​ក្នុងកាម​ទាំងឡាយ ជាត្រើយ​ខាង​នាយ។ ការពោល​ពាក្យកុហក ជាត្រើយ​ខាងអាយ កិរិយា​វៀរចាក​ការពោល​ពាក្យកុហក ជាត្រើយ​ខាងនាយ។ សំដីញុះញង់ ជាត្រើយ​ខាងអាយ កិរិយា​វៀរចាក​សំដីញុះ​ញង់ ជាត្រើយ​ខាង​នាយ។ សំដី​អាក្រក់ ជាត្រើយ​ខាងអាយ កិរិយាវៀរ​ចាក​សំដីអាក្រក់ ជាត្រើយ​ខាងនាយ។ សំដី​រោយរាយ​ឥតប្រយោជន៍ ជា​ត្រើយខាង​អាយ កិរិយា​វៀរចាក​សំដី​រោយរាយ​ឥតប្រយោជន៍ ជាត្រើយ​ខាងនាយ។ ការសំឡឹងរំពៃ​ចំពោះ​ទ្រព្យអ្នក​ដទៃ ជាត្រើយ​ខាងអាយ ការ​មិន​សំឡឹង​រំពៃ ចំពោះទ្រព្យ​អ្នកដទៃ ជាត្រើយ​ខាងនាយ។ ការចង់​ឲ្យគេ​វិនាស ជាត្រើយ​ខាងអាយ ការមិនចង់​ឲ្យគេវិនាស ជាត្រើយ​ខាងនាយ។ ការយល់​ខុស ជាត្រើយ​ខាងអាយ ការយល់ត្រូវ ជាត្រើយ​ខាងនាយ។ ម្នាលញ្រហ្មណ៍ នេះឯង​ជាត្រើយ​ខាងអាយ នេះជា​ត្រើយខាងនាយ។

បណ្តាមនុស្សទាំងឡាយ ពួកជនណា បានដល់នូវ​​ត្រើយ​ខាងនាយ (ព្រះនិញ្វន) ពួកជននោះ មានប្រមាណ​តិច ឯសត្វ​ក្រៅពីនេះ រមែងស្ទុះ​ទៅកាន់​ត្រើយ គឺ​សក្កាយទិដ្ឋិ (សត្វនេះ​ច្រើនជាង)។ ពួកជនណា ប្រព្រឹត្ត​តាមនូវធម៌ ក្នុងធម៌​ដែលតថាគត​សំដែង​ហើយ​ដោយ​ប្រពៃ ពួកជននោះ បានឆ្លង​នូវវដ្តៈជាទី​នៅនៃមច្ចុ ដែលសត្វឆ្លង​បានដោយ​ក្រក្រៃពេក និងដល់​នូវត្រើយ​ខាងនាយ គឺ​ព្រះនិញ្វន។ បណ្ឌិត​គប្បីលះ​បង់នូវ​ធម៌ខ្មៅ ចំរើន​នូវធម៌​ស ចេញចាក​អាល័យ អាស្រ័យ​នូវ​ព្រះនិញ្វន​ដែលមិន​មានអាល័យ សេចក្តី​ត្រេកអរ​បាន​ដោយកម្រ ក្នុង​វិវេកណា បណ្ឌិត​អ្នកមិនមាន​សេចក្តី​កង្វល់ លះបង់​នូវកាម​ទាំងឡាយ ហើយ​ប្រាថ្នានូវ​សេចក្តី​ត្រេកអរ​ក្នុងវិវេក​នោះ បណ្ឌិត​គប្បីធ្វើ​ខ្លួនឲ្យ​ផូរផង់ ចាកគ្រឿង​សៅហ្មង​នៃចិត្ត​ទាំងឡាយ។ ចិត្ត​ដែល​ពួកជនណា ចំរើនល្អ​ប្រពៃហើយ ក្នុងអង្គ​នៃធម៌ជា​គ្រឿងត្រាស់​ដឹងទាំង​ឡាយ ពួកជនណា ត្រេកអរ​ក្នុង​ការលះបង់​សេចក្តីប្រកាន់ ព្រោះ​មិនប្រកាន់ ពួកជន​ទាំង​នោះ ឈ្មោះថា ជា​ខីណាស្រព មានសេចក្តី (រុងរឿង) បរិនិញ្វន​ហើយ​ក្នុង​លោក។

ឱរិមសូត្រ ទី៤

[៥៩] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង​​នូវត្រើយ​ខាង​អាយផង នូវត្រើយ​ខាងនាយ​ផង ដល់អ្នក​ទាំងឡាយ ចូរអ្នក​ទាំងឡាយ​ស្តាប់​នូវ​ធម៌នោះ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ត្រើយ​ខាងអាយ តើដូចម្តេច ត្រើយខាង​នាយ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ការ​សម្លាប់សត្វ ជា​ត្រើយ​ខាងអាយ កិរិយា​វៀរចាក​ការ​សម្លាប់សត្វ ជាត្រើយ​ខាង​នាយ។ ការ​កាន់​យកទ្រព្យ ដែលគេ​មិនបានឲ្យ ជា​ត្រើយ​ខាងអាយ កិរិយា​វៀរចាក​ការ​កាន់​យកទ្រព្យ ដែលគេ​មិនបានឲ្យ ជា​ត្រើយ​ខាងនាយ។ ការប្រព្រឹត្តិខុស ក្នុងកាម​ទាំងឡាយ ជាត្រើយ​ខាងអាយ កិរិយាវៀរ​ចាកការ​ប្រព្រឹត្តិខុស ក្នុង​កាម​ទាំងឡាយ ជាត្រើយ​ខាងនាយ។ ការពោលនូវ​ពាក្យកុហក ជាត្រើយ​ខាងអាយ កិរិយា​វៀរចាក​ការ​ពោលពាក្យ​កុហក ជាត្រើយ​ខាងនាយ។ សំដីញុះញង់ ជាត្រើយ​ខាងអាយ កិរិយាវៀរ​ចាកសំដី​ញុះញង់ ជាត្រើយ​ខាងនាយ។ សំដី​អាក្រក់ ជាត្រើយ​ខាងអាយ កិរិយាវៀរ​ចាកសំដី​អាក្រក់ ជាត្រើយ​ខាងនាយ។ ការពោល​នូវពាក្យ​រោយរាយ ឥតប្រយោជន៍ ជា​ត្រើយ​ខាងអាយ កិរិយា​វៀរចាក​ការពោល​នូវពាក្យ​ឥតប្រយោជន៍ ជា​ត្រើយ​ខាងនាយ។ ការសំឡឹង​រំពៃ ចំពោះទ្រព្យ​អ្នកដទៃ ជាត្រើយ​ខាង​អាយ ការមិន​សំឡឹង​រំពៃ ចំពោះ​ទ្រព្យ​អ្នក​ដទៃ ជា​ត្រើយ​ខាងនាយ។ ការ​ចង់ឲ្យ​គេវិនាស ជាត្រើយ​ខាងអាយ ការមិនចង់​ឲ្យគេវិនាស ជាត្រើយ​ខាង​នាយ។ ការយល់ខុស ជាត្រើយ​ខាងអាយ ការយល់ត្រូវ ជាត្រើយ​ខាង​នាយ។ ម្នាលភិក្ខុ​ទាំងឡាយ នេះឯង ត្រើយ​ខាងអាយ នេះ​ត្រើយ​ខាង​នាយ។

បណ្តាមនុស្សទាំងឡាយ ពួកជនណា បានដល់នូវ​​ត្រើយខាងនាយ (ព្រះនិញ្វន) ពួកជន​នោះ មានប្រមាណ​តិច ឯសត្វ​ក្រៅពីនេះ រមែងស្ទុះ​ទៅកាន់​ត្រើយ គឺ​សក្កាយទិដ្ឋិ (សត្វនេះ​ច្រើនជាង)។ ពួកជនណា ប្រព្រឹត្តតាម​ធម៌ ក្នុងធម៌​ដែលតថាគត​សំដែង​ហើយដោយ​ប្រពៃ ពួកជននោះ បានឆ្លង​នូវវដ្តៈ​ជាទីនៅ​នៃមច្ចុ ដែល​សត្វឆ្លងបាន​ដោយក្រក្រៃពេក ហើយ​ដល់នូវ​ត្រើយ​ខាងនាយ គឺ​ព្រះនិញ្វន។ បណ្ឌិត​គប្បីលះបង់​នូវ​ធម៌ខ្មៅ ចំរើន​នូវ​ធម៌ស ហើយ​ចេញចាក​អាល័យ អាស្រ័យ​នូវ​ព្រះនិញ្វន ដែលមិន​មានអាល័យ សេចក្តី​ត្រេកអរ​បាន​ដោយ​កម្រ ក្នុង​វិវេកណា បណ្ឌិត​អ្នក​មិន​មាន​សេចក្តី​កង្វល់ គប្បីលះបង់​នូវកាម​ទាំងឡាយ ប្រាថ្នានូវ​សេចក្តី​ត្រេកអរ ក្នុងវិវេក​នោះ បណ្ឌិត​គប្បីធ្វើ​ខ្លួន​ឲ្យផូរផង់ ចាកគ្រឿង​សៅហ្មង​នៃចិត្ត​ទាំងឡាយ។ ចិត្ត​ដែលពួក​ជនណា ចំរើនល្អ​ប្រពៃហើយ ក្នុងអង្គ​នៃ​ធម៌​ជាគ្រឿង​ត្រាស់ដឹង​ទាំង​ឡាយ ពួកជនណា ត្រេកអរ​ក្នុងការ​លះបង់​នូវ​សេចក្តី​ប្រកាន់ ព្រោះ​មិន​ប្រកាន់ ពួក​ជនទាំងនោះ ជា​ខីណាស្រព ឈ្មោះថា មានសេចក្តីរុង​រឿង បរិនិញ្វន​ហើយ​ក្នុងលោក។

បឋមអធម្មសូត្រ ទី៥

[៦០] ម្នាលភិក្ខុទាំងឡាយ សភាវៈ​មិនមែន​ជាធម៌ផង សភាវៈមិនមែន​ជាប្រយោជន៍​ផង ភិក្ខុគប្បីដឹង​ធម៌ផង ប្រយោជន៍​ផង ភិក្ខុ​គប្បីដឹង (ទាំងអស់) លុះបាន​ដឹង​នូវសភាវៈ​មិនមែន​ធម៌ និង​សភាវៈ​មិនមែន​ប្រយោជន៍ បានដឹង​នូវធម៌ និងប្រយោជន៍​ហើយ ធម៌​យ៉ាងណា ប្រយោជន៍​យ៉ាង​ណា ភិក្ខុគប្បី​ប្រតិបត្តិ យ៉ាង​នោះចុះ។ ម្នាលភិក្ខុ​ទាំងឡាយ សភាវៈ​មិនមែន​ធម៌ និង​សភាវៈ​មិនមែន​ប្រយោជន៍ តើដូចម្តេច។ គឺការ​សម្លាប់សត្វ ការកាន់​យកនូវ​ទ្រព្យ ដែលគេ​មិនបានឲ្យ ការប្រព្រឹត្តិខុស ក្នុងកាម​ទាំង​ឡាយ ការពោលនូវ​ពាក្យកុហក សំដីញុះ​ញង់ សំដីអាក្រក់ ការពោល​នូវ​ពាក្យ​រោយរាយ ឥត​ប្រយោជន៍ ការសំឡឹងរំពៃ ចំពោះ​ទ្រព្យអ្នក​ដទៃ ការ​ចង់​ឲ្យគេវិនាស ការយល់​ខុស។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា សភាវៈ​មិនមែនធម៌ និងសភាវៈ​មិនមែន​ប្រយោជន៍​ទេ។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ និងប្រយោជន៍ តើដូចម្តេច។ កិរិយា​វៀរចាក​ការសម្លាប់សត្វ កិរិយាវៀរ​ចាកការ​កាន់យក​នូវទ្រព្យ ដែលគេ​មិនបានឲ្យ កិរិយា​វៀរចាក​ការប្រព្រឹត្តិ​ខុស ក្នុងកាម​ទាំងឡាយ កិរិយា​វៀរចាក​ការពោល​នូវពាក្យកុហក កិរិយា​វៀរចាក​សំដីញុះញង់ កិរិយាវៀរចាក​សំដីអាក្រក់ កិរិយាវៀរ​ចាកការ​ពោលពាក្យ​រោយរាយ ឥតប្រយោជន៍ មិនសំឡឹងរំពៃ ចំពោះទ្រព្យ​អ្នកដទៃ ការមិន​ចង់ឲ្យ​គេវិនាស ការយល់ត្រូវ។ ម្នាលភិក្ខុ​ទាំងឡាយ នេះទើប​ហៅថា ធម៌ និងប្រយោជន៍។ ម្នាលភិក្ខុ​ទាំងឡាយ សភាវៈមិន​មែនធម៌ក្តី សភាវៈ​មិនមែន​ប្រយោជន៍ក្តី ភិក្ខុគប្បី​ដឹង​ធម៌ក្តី ប្រយោជន៍ក្តី ក៏ភិក្ខុគប្បី​ដឹង (ទាំងអស់) លុះបាន​ដឹង​នូវសភាវៈ​មិនមែន​ជាធម៌ និង​សភាវៈ​មិន​មែនជា​ប្រយោជន៍ បានដឹង​នូវធម៌ និងប្រយោជន៍​ហើយ ធម៌ យ៉ាងណា ប្រយោជន៍ យ៉ាងណា គប្បី​ប្រតិបត្តិ យ៉ាងនោះ​ចុះ ពាក្យណា ដែលតថាគតពោល​ហើយដូច្នេះ ពាក្យនេះ តថាគត​ពោល​ហើយ ព្រោះ​អាស្រ័យ​នូវសេចក្តី​នុ៎ះ។

ទុតិយអធម្មសូត្រ ទី៦

[៦១] ម្នាលភិក្ខុទាំងឡាយ សភាវៈមិនមែន​ធម៌ និងធម៌ ភិក្ខុគប្បីដឹង សភាវៈ​មិនមែន​ប្រយោជន៍ និងប្រយោជន៍ ភិក្ខុគប្បីដឹង (ទាំងអស់) លុះ​បានដឹងនូវ​សភាវៈ​មិនមែនធម៌ និងធម៌ បានដឹង​នូវសភាវៈ​មិនមែន​ប្រយោជន៍ និង​ប្រយោជន៍​ហើយ ធម៌​យ៉ាងណា ប្រយោជន៍​យ៉ាងណា គប្បី​ប្រតិបត្តិ​តាម យ៉ាងនោះចុះ។ ព្រះមានព្រះភាគ ទ្រង់បាន​ត្រាស់​ពាក្យនេះ លុះ​ព្រះសុគត ត្រាស់ពាក្យ​នេះរួចហើយ ក្រោក​ចាកអាសនៈ ចូលទៅ​កាន់វិហារ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ចៀស​ចេញទៅ​មិនយូរប៉ុន្មាន ភិក្ខុទាំងនោះ មាន​សេចក្តី​ត្រិះរិះថា ម្នាលអាវុសោ​ទាំងឡាយ ព្រះមានព្រះភាគ ទ្រង់សំដែង​នូវឧទ្ទេស​នេះឯង ដោយ​សង្ខេប​ពេក មិនទ្រង់​ចែករលែក​នូវអត្ថ ដោយ​សេចក្តី​ពិស្តារ ដល់យើង​ទាំងឡាយ​សោះ ស្រាប់​តែក្រោក​ចាកអាសនៈ ហើយ​យាងចូល​ទៅកាន់​វិហារ​ថា ម្នាលភិក្ខុ​ទាំងឡាយ សភាវៈ​មិនមែនធម៌ និងធម៌ ភិក្ខុ​គប្បីដឹង សភាវៈ​មិនមែន​ប្រយោជន៍ និង​ប្រយោជន៍ ក៏​ភិក្ខុ​គប្បីដឹង លុះបាន​ដឹងនូវសភាវៈ​មិនមែន​ធម៌ និង​ធម៌ បាន​ដឹងនូវ​សភាវៈ​មិនមែន​ប្រយោជន៍ និង​ប្រយោជន៍ ធម៌​យ៉ាងណា ប្រយោជន៍​យ៉ាងណា គប្បី​ប្រតិបត្តិ​តាម​យ៉ាងនោះចុះ។ ភិក្ខុ​អង្គណា​ហ្ន៎ គប្បី​ចែក​រលែក នូវអត្ថ​នៃ​ឧទ្ទេស​នេះ ដែល​ព្រះមានព្រះភាគ​ទ្រង់សំដែង​ហើយ​ដោយសង្ខេប មិនចែក​រលែក​នូវអត្ថ​ដោយពិស្តារ ឲ្យ​ពិស្តារ​បាន។ គ្រា​នោះឯង ភិក្ខុ​ទាំងនោះ មាន​សេចក្តី​ត្រិះរិះ​ដូច្នេះថា ព្រះមហាកច្ចានៈ​ដ៏មាន​អាយុ​អង្គនេះ ព្រះសាស្តា​ទ្រង់សរសើរ​ហើយ ទាំងពួក​សព្រហ្មចារី​បុគ្គល ជាអ្នកប្រាជ្ញ ក៏សរសើរ​ហើយដែរ មានតែ​ព្រះមហាកច្ចានៈ​ដ៏មាន​អាយុ ទើប​អាច​ចែក​រលែក នូវអត្ថ​នៃឧទ្ទេស​នេះ ដែល​ព្រះមានព្រះភាគ ទ្រង់​សំដែងហើយ ដោយ​សង្ខេប មិនបាន​ចែករលែក​នូវអត្ថ ដោយពិស្តារ ឲ្យពិស្តារបាន បើដូច្នោះ គួរតែយើង​ទាំងអស់គ្នា ចូរទៅរក​ព្រះមហាកច្ចានៈដ៏​មានអាយុ លុះចូល​ទៅដល់​ហើយ គប្បីសាក​សួរនូវ​សេចក្តីនុ៎ះ នឹង​ព្រះមហា​កច្ចានៈ​ដ៏មានអាយុ ព្រះមហាកច្ចានៈ​ដ៏មាន​អាយុ នឹង​ព្យាករ​ដល់​យើង​ទាំងឡាយ​យ៉ាងណា យើងទាំង​អស់គ្នា នឹងចាំទុក​នូវរឿងនុ៎ះ យ៉ាង​នោះ។ លំដាប់នោះ​ឯង ពួកភិក្ខុទាំងនោះ ចូលទៅរក​​ព្រះមហាកច្ចានៈ​ដ៏មាន​អាយុ លុះចូល​ទៅដល់​ហើយ ក៏ធ្វើសេចក្តី​រាក់ទាក់ ជាមួយនឹង​ព្រះមហាកច្ចានៈ​ដ៏មានអាយុ លុះបញ្ចប់​ពាក្យ ដែលគួរ​រីករាយ និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ ក៏អង្គុយ​ក្នុងទី​សមគួរ។ លុះភិក្ខុ​ទាំងនោះ អង្គុយ​ក្នុងទីសមគួរ​ហើយ ក៏បានពោល​ទៅនឹង​ព្រះមហា​កច្ចានៈ​ដ៏មាន​អាយុ​ដូច្នេះថា ម្នាលអាវុសោ​កច្ចានៈ ព្រះមានព្រះភាគ ទ្រង់សំដែង​ឡើងនូវ​ឧទ្ទេស​នេះឯង ដោយ​សង្ខេប មិនបាន​ចែករលែក នូវអត្ថ​ដោយពិស្តារ ដល់​យើង​ទាំងឡាយ ស្រាប់តែ​ក្រោកចាក​អាសនៈ ហើយយាង​ចូលទៅ​កាន់​វិហារថា ម្នាលភិក្ខុ​ទាំងឡាយ សភាវៈ​មិនមែន​ធម៌ក្តី ធម៌ក្តី ភិក្ខុ​គប្បីដឹង សភាវៈ​មិនមែន​ប្រយោជន៍ក្តី ប្រយោជន៍​ក្តី ភិក្ខុគប្បី​ដឹង (ទាំងអស់) លុះ​បានដឹង​នូវសភាវៈ​មិនមែនធម៌ និងធម៌ បានដឹង​នូវ​សភាវៈ​មិនមែន​ប្រយោជន៍ និង​ប្រយោជន៍​ហើយធម៌ យ៉ាងណា ប្រយោជន៍​យ៉ាងណា គប្បី​ប្រតិបត្តិ​តាម​យ៉ាង​នោះចុះ។ ម្នាលអាវុសោ កាល​ព្រះមានព្រះភាគ ចៀសចេញ​ទៅមិន​យូរប៉ុន្មាន យើងទាំង​អស់គ្នានោះ ក៏មាន​សេចក្តី​ត្រិះរិះ ដូច្នេះថា ម្នាលអាវុសោ​ទាំងឡាយ ព្រះមានព្រះភាគ ទ្រង់សំដែង​ឡើងនូវ​ឧទ្ទេសនេះឯង ដោយ​សេចក្តីសង្ខេប មិនចែក​រលែកនូវ​អត្ថ ដោយ​សេចក្តី​ពិស្តារ ដល់យើង​ទាំងឡាយ​សោះ ក៏ស្រាប់តែ​ក្រោកចាក​អាសនៈ ហើយ​យាងចូល​ទៅកាន់​វិហារថា ម្នាលភិក្ខុ​ទាំងឡាយ សភាវៈ​មិនមែនធម៌ និង​ធម៌ ភិក្ខុ​គប្បីដឹង សភាវៈ​មិនមែន​ប្រយោជន៍ និង​ប្រយោជន៍ ភិក្ខុ​គប្បីដឹង (ទាំងអស់) លុះ​បានដឹង​នូវសភាវៈ​មិនមែន​ជាធម៌ និងធម៌ផង បានដឹងនូវ​សភាវៈ​មិនមែន​ជាប្រយោជន៍ និង​ប្រយោជន៍​ផងហើយ ធម៌ យ៉ាងណា ប្រយោជន៍ យ៉ាងណា គប្បី​ប្រតិបត្តិ​តាម​យ៉ាងនោះ​ចុះ។ ភិក្ខុអង្គ​ណាហ្ន៎ គប្បីចែករលែក នូវអត្ថ​នៃឧទ្ទេសនេះ ដែល​ព្រះមានព្រះភាគ ទ្រង់សំដែង​ឡើងហើយ ដោយសង្ខេប មិនបាន​ចែករលែក​នូវអត្ថ ដោយ​ពិស្តារ ឲ្យពិស្តារបាន។ ម្នាលអាវុសោ កាលពួក​យើងទាំង​នោះ មានសេចក្តី​ត្រិះរិះ ដូច្នេះថា ព្រះមហាកច្ចានៈ​ដ៏មានអាយុ អង្គនេះ​ឯង ព្រះសាស្តា​ទ្រង់សរសើរហើយ ទាំងពួក​សព្រហ្មចារី​បុគ្គល ជាអ្នក​ប្រាជ្ញ ក៏សរសើរ​ហើយដែរ មានតែ​ព្រះមហាកច្ចានៈ​ដ៏មានអាយុ ទើបអាច​ចែករលែក នូវអត្ថ​នៃឧទ្ទេស​នេះ ដែល​ព្រះមានព្រះភាគ ទ្រង់សំដែង​ឡើងហើយ ដោយ​សង្ខេប មិនចែក​រលែក​នូវអត្ថ​ដោយពិស្តារ ឲ្យពិស្តារ​បាន បើ​ដូច្នោះ គួរតែយើង​ទាំងអស់គ្នា ចូលទៅ​រកព្រះមហា​កច្ចានៈ​ដ៏មានអាយុ លុះចូល​ទៅដល់​ហើយ គប្បីសួរ​នូវ​សេចក្តីនុ៎ះ នឹង​ព្រះមហាកច្ចានៈ​ដ៏មាន​អាយុ ព្រះមហា​កច្ចានៈ​ដ៏មាន​អាយុ នឹង​ព្យាករ​ដល់​យើងទាំងឡាយ យ៉ាងណា យើង​ទាំងអស់គ្នា នឹង​ចាំនូវសេចក្តី​នុ៎ះយ៉ាងនោះ សូម​ព្រះមហាកច្ចានៈ​ដ៏មាន​អាយុ ចែក​រលែក (នូវសេចក្តី​នុ៎ះ)។ ព្រះមហាកច្ចានៈ​តបថា ម្នាលអាវុសោ​ទាំងឡាយ ដូចបុរស​អ្នកត្រូវការ​ដោយ​ខ្លឹមឈើ ស្វែងរក​ខ្លឹមឈើ ត្រាច់ទៅ​ស្វែងរក​ខ្លឹមឈើ កាលបើ​ឈើធំ​មានខ្លឹម​ឋិតនៅ (ចំពោះមុខ) ក៏​រំលងគល់ រំលងដើម ហើយ​សំគាល់ថា គួរស្វែង​រកខ្លឹម​ត្រង់មែក និងសន្លឹក ទៅ​វិញ យ៉ាងណាមិញ សេចក្តី​ប្រៀបធៀប ក៏យ៉ាងនោះ កាល​ព្រះសាស្តា គង់នៅ​ចំពោះ​មុខ នៃលោក​ដ៏មានអាយុ​ទាំងឡាយ លោកទាំងឡាយ ក៏​រំលង​ព្រះមានព្រះភាគ​អង្គនោះ ហើយមក​សំគាល់នូវ​សេចក្តី​ដែលត្រូវសួរ​នុ៎ះ​នឹង​យើងវិញ។ ម្នាលអាវុសោ​ទាំងឡាយ សេចក្តី​ពិតថា ព្រះមានព្រះភាគ​អង្គនោះ ទ្រង់ជា្រប​នូវហេតុ​ដែលគួរជ្រាប ទ្រង់ឃើញ​នូវហេតុ​ដែល​គួរឃើញ ព្រះតថាគត​មានចក្ខុ​កើតហើយ មានញាណ​កើតហើយ មាន​ធម៌កើត​ហើយ មានសភាព​ជាបុគ្គល​ប្រសើរ ជាអ្នក​ស្តីថា អ្នកប្រៀន​ប្រដៅ អ្នកចង្អុល​បង្ហាញនូវ​ប្រយោជន៍ អ្នកឲ្យនូវ​ព្រះនិញ្វន ម្ចាស់​ព្រោះធម៌។ អើ ! កាលនោះ ជាកាល​សមគួរ ដល់​ព្រះតថាគត​អង្គនុ៎ះ​ហើយ អ្នក​ទាំងឡាយ គប្បីចូលទៅ​គាល់​ព្រះមានព្រះភាគ ហើយសួរ​នូវសេចក្តី​នុ៎ះចុះ ព្រះមានព្រះភាគ​ទ្រង់ព្យាករ​ដល់យើង​រាល់គ្នា យ៉ាងណា អ្នកទាំងឡាយ គប្បីចាំនូវ​សេចក្តីនុ៎ះ​យ៉ាង​នោះចុះ។ ម្នាល​កច្ចានៈ​ដ៏មាន​អាយុ ព្រះមានព្រះភាគ ទ្រង់ជ្រាប​​នូវហេតុ​​ដែល​គួរជ្រាប ទ្រង់​ឃើញ​នូវ​ហេតុ ដែលគួរ​ឃើញ​តាម​ពិត ព្រះតថាគត​មានចក្ខុ​កើតហើយ មានញាណ​កើតហើយ មានធម៌​កើត​ហើយ ជាបុគ្គល​ប្រសើរ ជាអ្នកស្តី​ថា អ្នកប្រៀន​ប្រដៅ អ្នកចង្អុល​បង្ហាញ​នូវ​ប្រយោជន៍ អ្នកឲ្យ​នូវព្រះនិញ្វន ម្ចាស់​ព្រោះធម៌។ អើ ! កាលនោះ ជា​កាល​សមគួរ ដល់ព្រះតថាគត​អង្គនុ៎ះ​ហើយ យើង​ទាំងឡាយ គប្បីចូល​ទៅគាល់​ព្រះមានព្រះភាគ ហើយសួរ​នូវសេចក្តី​នុ៎ះចុះ ព្រះមានព្រះភាគ ទ្រង់ព្យាករ​ដល់យើង​ទាំងឡាយ យ៉ាងណា យើងទាំង​ឡាយ គប្បីចាំទុក​នូវសេចក្តីនុ៎ះ យ៉ាង​នោះចុះ។ ចំណែក​ខាង​ព្រះមហាកច្ចានៈ​ដ៏មានអាយុ ព្រះសាស្តា ទ្រង់​សរសើរ​ហើយ ទាំងពួក​សព្រហ្មចារីបុគ្គល ជាអ្នកប្រាជ្ញ ក៏​សើរសើរ​ហើយដែរ មានតែ​ព្រះមហាកច្ចានៈ​ដ៏មានអាយុ ទើបអាច​ចែក​រលែក នូវអត្ថ​នៃឧទ្ទេសនេះ ដែល​ព្រះមានព្រះភាគ ទ្រង់សំដែង​ឡើង ហើយ​ដោយ​សង្ខេប មិនចែក​រលែក នូវអត្ថ​ដោយពិស្តារ ឲ្យពិស្តារ​បាន សូម​ព្រះមហាកច្ចានៈ​ដ៏មានអាយុ កុំបង្អែ​បង្អង់​ឡើយ ចែករលែក (សេចក្តី) ទៅចុះ។ បើដូច្នោះ អ្នក​ទាំងឡាយ ចូរស្តាប់ ចូរធ្វើ​ទុកក្នុងចិត្ត ឲ្យ​ប្រពៃចុះ ខ្ញុំនឹងសំដែង។ ពួកភិក្ខុ​ទាំងនោះ ទទួលស្តាប់​នូវថេរវាចា​របស់​ព្រះមហា​កច្ចានៈ​ដ៏មាន​អាយុថា ករុណា អាវុសោ។ ព្រះមហាកច្ចានៈ​ដ៏មានអាយុ ពោលដូច្នេះថា ម្នាលអាវុសោ​ទាំងឡាយ ព្រះមានព្រះភាគ ទ្រង់​សំដែង​ឡើង​នូវឧទ្ទេស ដោយសង្ខេប មិនបាន​ចែករលែក​នូវអត្ថ ដោយ​ពិស្តារ ដល់យើង​ទាំងឡាយ ក៏ស្រាប់តែ​ក្រោកចាក​អាសនៈ ហើយយាង​ចូលទៅ​កាន់វិហារ​ថា ម្នាលភិក្ខុ​ទាំងឡាយ សភាវៈ​មិនមែន​ធម៌ និងធម៌ ភិក្ខុគប្បីដឹង សភាវៈ​​មិនមែន​ប្រយោជន៍ និងប្រយោជន៍ ក៏ភិក្ខុ​គប្បីដឹង លុះបាន​ដឹងនូវ​សភាវៈមិន​មែនធម៌ និងធម៌ បានដឹង​នូវសភាវៈ មិនមែន​ប្រយោជន៍ និង​ប្រយោជន៍​ហើយ ធម៌ យ៉ាងណា ប្រយោជន៍ យ៉ាងណា គប្បី​ប្រតិបត្តិ យ៉ាងនោះចុះ។ ម្នាលអាវុសោ​ទាំងឡាយ ចុះសភាវៈ​មិនមែនធម៌ តើដូច​ម្តេច ធម៌ តើដូចម្តេច សភាវៈ​មិនមែន​ប្រយោជន៍ តើដូចម្តេច ប្រយោជន៍ តើដូចម្តេច។ ម្នាលអាវុសោ​ទាំងឡាយ ការ​សម្លាប់​សត្វ មិនមែន​ធម៌ទេ កិរិយា​វៀរចាក​ការសម្លាប់​សត្វ ជាធម៌ ឯធម៌​ទាំងឡាយ​ណា ជាអកុសល​ដ៏លាមក​ច្រើន កើតឡើង ព្រោះបច្ច័យ គឺការ​សម្លាប់​សត្វនេះ ជាសភាវៈ​មិនមែន​ប្រយោជន៍​ទេ ធម៌ទាំងឡាយ ជា​កុសលច្រើន រមែង​ដល់នូវការ​បរិបូណ៌​ដោយភាវនា ព្រោះបច្ច័យ គឺកិរិយា​វៀរចាក​ការសម្លាប់សត្វ នេះ​ទើបជា​ប្រយោជន៍។ ការកាន់យក​នូវទ្រព្យ ដែលគេ​មិនបានឲ្យ មិនមែន​ជាធម៌ កិរិយាវៀរ​ចាកការ​កាន់យកនូវ​ទ្រព្យ ដែលគេមិន​បានឲ្យ ជាធម៌ ឯ​ធម៌ទាំងឡាយ​ណា ជាអកុសល​ដ៏លាមកច្រើន រមែងកើត​ឡើងព្រម ព្រោះបច្ច័យ គឺការកាន់​យកនូវ​ទ្រព្យ ដែលគេ​មិនបានឲ្យ នេះមិន​មែនប្រយោជន៍ ធម៌ទាំងឡាយ ជា​កុសល​ច្រើន រមែងដល់​នូវការបរិបូណ៌ ដោយ​ភាវនា ព្រោះបច្ច័យ គឺកិរិយា​វៀរចាក​ការកាន់​យកនូវទ្រព្យ ដែល​គេមិន​បានឲ្យ នេះជា​ប្រយោជន៍។ ម្នាលអាវុសោ​ទាំងឡាយ ការប្រព្រឹត្តិខុស​ក្នុង​កាមទាំង​ឡាយ មិនមែន​ជាធម៌ទេ កិរិយា​វៀរចាក​ការប្រព្រឹត្តិខុស ក្នុងកាម​ទាំងឡាយ ជាធម៌ ធម៌ទាំងឡាយ​ណា ជាអកុសល​ដ៏លាមកច្រើន រមែង​កើតឡើងព្រម ព្រោះ​បច្ច័យ គឺការប្រព្រឹត្តិ​ខុស ក្នុងកាម​ទាំងឡាយ នេះ​មិនមែន​ជាប្រយោជន៍។ ធម៌​ទាំងឡាយ ជាកុសល​ច្រើន រមែង​ដល់នូវ​ការបរិបូណ៌ ដោយភាវនា ព្រោះបច្ច័យ គឺកិរិយា​វៀរចាក​ការប្រព្រឹត្តិ​ខុស   ក្នុងកាម​ទាំងឡាយ នេះទើប​ជាប្រយោជន៍។ ម្នាលអាវុសោ​ទាំងឡាយ ការ​ពោលនូវ​ពាក្យកុហក មិនមែន​ជាធម៌ កិរិយា​វៀរចាក​ការពោល​នូវពាក្យកុហក ជាធម៌ ឯធម៌​ទាំងឡាយ​ណា ជា​អកុសល​ដ៏លាមក​ច្រើន រមែង​កើតឡើង​ព្រម ព្រោះបច្ច័យ គឺការ​ពោលនូវ​ពាក្យកុហក នេះមិន​មែនជាប្រយោជន៍ទេ ធម៌ទាំងឡាយ​ជាកុសលច្រើន រមែងដល់​នូវការបរិបូណ៌​ដោយភាវនា ព្រោះ​បច្ច័យ គឺកិរិយា​វៀរចាក​ការពោល​នូវពាក្យកុហក នេះជា​​ប្រយោជន៍។ ម្នាលអាវុសោ​ទាំងឡាយ សំដីញុះញង់ មិនមែន​ជាធម៌ កិរិយា​វៀរចាក​សំដីញុះញង់ ជាធម៌ ឯធម៌​ទាំងឡាយ​ណា ជាអកុសល​ដ៏លាមកច្រើន រមែងកើត​ឡើងព្រម ព្រោះបច្ច័យ គឺ​សំដីញុះញង់ នេះមិនមែន​ជា​ប្រយោជន៍ ធម៌ទាំងឡាយ ជាកុសល​ច្រើន រមែងដល់​នូវការបរិបូណ៌​ដោយភាវនា ព្រោះបច្ច័យ គឺកិរិយា​វៀរចាក​សំដីញុះញង់ នេះទើប​ជាប្រយោជន៍។ ម្នាលអាវុសោ​ទាំងឡាយ សំដីអាក្រក់ មិនមែន​ជាធម៌ ឯធម៌​ទាំងឡាយ​ណា ជាអកុសល​ដ៏លាមកច្រើន កើតឡើងព្រម ព្រោះបច្ច័យ គឺសំដី​អាក្រក់ នេះមិនមែន​ជាប្រយោជន៍​ទេ ធម៌​ទាំងឡាយ ជាកុសលច្រើន តែងដល់​នូវការបរិបូណ៌ ដោយភាវនា ព្រោះបច្ច័យ គឺកិរិយា​វៀរចាក​សំដីអាក្រក់ នេះជា​ប្រយោជន៍។ ម្នាលអាវុសោ​ទាំងឡាយ ការពោល​ពាក្យរោយរាយ ឥតប្រយោជន៍ មិនមែនជាធម៌ កិរិយា​វៀរចាក​ការពោលពាក្យ​រោយរាយ ឥត​ប្រយោជន៍ ជាធម៌ ឯធម៌ទាំងឡាយ​ណា ជាអកុសល​ដ៏លាមក​ច្រើន តែងកើត​ឡើងព្រម ព្រោះបច្ច័យ គឺការពោល​​ពាក្យ​រោយរាយ ឥត​ប្រយោជន៍ នេះមិន​មែន​ជាប្រយោជន៍ ធម៌ទាំងឡាយ ជាកុសល​ច្រើន រមែងដល់​នូវការ​បរិបូណ៌ ដោយភាវនា ព្រោះបច្ច័យ គឺកិរិយា​វៀរចាក​ការពោល​ពាក្យរោយរាយ ឥតប្រយោជន៍ នេះជា​ប្រយោជន៍។ ម្នាលអាវុសោ​ទាំងឡាយ ការសំឡឹង​រំពៃ​ចំពោះ​ទ្រព្យ​អ្នកដទៃ មិនមែន​ជាធម៌ ការមិន​សំឡឹងរំពៃ​ចំពោះ​ទ្រព្យអ្នកដទៃ ជាធម៌ ឯធម៌​ទាំងឡាយ​ណា ជាអកុសល​ដ៏លាមកច្រើន តែងកើត​ឡើងព្រម ព្រោះបច្ច័យ គឺការសំឡឹងរំពៃ ចំពោះ​ទ្រព្យ​អ្នកដទៃ នេះមិន​មែនជា​ប្រយោជន៍ ធម៌ទាំង​ឡាយជាកុសល​ច្រើន តែងដល់​នូវ​ការបរិបូណ៌ ដោយភាវនា ព្រោះបច្ច័យ គឺការមិនសំឡឹង រំពៃចំពោះ​ទ្រព្យអ្នកដទៃ នេះជា​ប្រយោជន៍។ ម្នាលអាវុសោ​ទាំងឡាយ ការចង់​ឲ្យគេវិនាស មិនមែន​ជាធម៌ ការមិនចង់​ឲ្យគេវិនាស ជាធម៌ ឯធម៌​ទាំងឡាយណា​ ជាអកុសល​ដ៏លាមក​ច្រើន រមែងកើត​ឡើងព្រម ព្រោះ​បច្ច័យ គឺការចង់​ឲ្យវិនាស នេះមិន​មែនជា​ប្រយោជន៍ទេ ធម៌ទាំង​ឡាយ ជាកុសល​ច្រើន រមែងដល់​នូវការ​បរិបូណ៌ ដោយភាវនា ព្រោះបច្ច័យ គឺ​ការមិនចង់​ឲ្យគេវិនាស នេះទើប​ជាប្រយោជន៍។ ម្នាលអាវុសោ​ទាំងឡាយ ការយល់​ខុស មិនមែន​ជាធម៌ ការយល់ត្រូវ ជាធម៌ ឯធម៌​ទាំងឡាយណា ជាអកុសល​ដ៏លាមក​ច្រើន កើតឡើង​ព្រម ព្រោះបច្ច័យ គឺការយល់ខុស នេះមិនមែន​ជាប្រយោជន៍ ធម៌ទាំងឡាយ​ជាកុសល​ច្រើន រមែងដល់​នូវការបរិបូណ៌ ដោយភាវនា ព្រោះ​បច្ច័យ គឺការយល់​ត្រូវ នេះជា​ប្រយោជន៍។ ម្នាលអាវុសោ​ទាំងឡាយ ព្រះមានព្រះភាគ ទ្រង់សំដែង​នូវឧទ្ទេស​ណា ដោយសង្ខេប មិន​ចែករលែក​នូវអត្ថ (នៃឧទ្ទេស​នុ៎ះ) ដោយពិស្តារ ដល់​យើងទាំងឡាយ ក៏ស្រាប់តែ​ក្រោក​ចាកអាសនៈ ហើយយាង​ចូលទៅ​កាន់​វិហារថា ម្នាលភិក្ខុ​ទាំងឡាយ សភាវៈ​មិនមែនធម៌ និង​ធម៌ ភិក្ខុគប្បីដឹង សភាវៈមិនមែន​ប្រយោជន៍ និងប្រយោជន៍ ក៏ភិក្ខុ​គប្បីដឹង លុះបានដឹង​សភាវៈ​មិនមែន​ជាធម៌ និងធម៌ បានដឹង​នូវសភាវៈ​មិនមែនជា​ប្រយោជន៍ និង​ប្រយោជន៍​ហើយ ធម៌ យ៉ាងណា ប្រយោជន៍ យ៉ាងណា គប្បី​ប្រតិបត្តិ​យ៉ាងនោះចុះ ម្នាលអាវុសោ​ទាំងឡាយ ចំណែក​ខាងខ្ញុំ តែងដឹង​នូវអត្ថនៃ​ឧទ្ទេសនេះឯង ដែល​ព្រះមានព្រះភាគ​ទ្រង់សំដែង​ឡើង ដោយសង្ខេប មិនចែក​រលែកនូវ​អត្ថ ដោយពិស្តារ ឲ្យពិស្តារ​បានយ៉ាងនេះ។ ម្នាលអាវុសោទាំងឡាយ លោក​ទាំងឡាយ កាលបើប្រាថ្នា ត្រូវតែចូល​ទៅគាល់ព្រះមានព្រះភាគ ហើយ​សួរសេចក្តី​នុ៎ះ ព្រះមានព្រះភាគ​ព្យាករ​ដល់យើង​ទាំងឡាយ យ៉ាងណា អ្នកទាំងឡាយ ត្រូវចាំទុក​នូវសេចក្តី​នុ៎ះ យ៉ាងនោះ​ចុះ។ ពួកភិក្ខុ​ទាំងនោះ ត្រេកអរ​ អនុមោទនា ចំពោះ​ភាសិត​របស់​ព្រះមហា​កច្ចានៈ​ដ៏មានអាយុថា ករុណា អាវុសោ ហើយក៏​ក្រោកចាក​អាសនៈ ចូល​ទៅគាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់ ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយ​នៅក្នុង​ទីសមគួរ។ ភិក្ខុទាំងនោះ លុះអង្គុយ​ក្នុងទីសម​គួរហើយ ក៏បាន​ក្រាបបង្គំ​ទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់សំដែង​នូវ​ឧទ្ទេសណា ដោយសង្ខេប មិនចែក​រលែក​នូវអត្ថ (នៃ​ឧទ្ទេសនុ៎ះ) ដោយ​ពិស្តារ ក៏ស្រាប់តែ​ក្រោកចាក​អាសនៈ ហើយយាង​ចូលទៅកាន់​វិហារថា ម្នាលភិក្ខុ​ទាំងឡាយ សភាវៈ​មិនមែនធម៌ និងធម៌ ភិក្ខុ​គប្បីដឹង សភាវៈ​មិនមែន​ប្រយោជន៍ និងប្រយោជន៍ ក៏ភិក្ខុ​គប្បីដឹង លុះបាន​ដឹងសភាវៈ​មិនមែនធម៌ និងធម៌ បានដឹង​សភាវៈ មិនមែន​ប្រយោជន៍ និង​ប្រយោជន៍ហើយ ធម៌យ៉ាងណា ប្រយោជន៍ យ៉ាងណា គប្បីប្រតិបត្តិ យ៉ាងនោះចុះ។ បពិត្រព្រះអង្គ​ដ៏ចំរើន កាល​ព្រះមានព្រះភាគ ទ្រង់ចេញ​ទៅ មិនយូរប៉ន្មាន យើងខ្ញុំ​ទាំងឡាយ​នោះ មានសេចក្តី​ត្រិះរិះ​ដូច្នេះថា ម្នាលអាវុសោ​ទាំងឡាយ ព្រះមានព្រះភាគ ទ្រង់សំដែង​នូវឧទ្ទេស​នេះឯង ដោយសង្ខេប មិនបាន​ចែក​រលែក នូវ​អត្ថដោយ​ពិស្តារ ដល់យើង​ទាំងឡាយ ក៏ស្រាប់តែ​ក្រោកចាក​អាសនៈ ហើយយាង​ចូលទៅ​កាន់វិហារ​ថា ម្នាលភិក្ខុ​ទាំងឡាយ សភាវៈ​មិនមែនធម៌ និង​ធម៌ ភិក្ខុ​គប្បីដឹង សភាវៈ​មិនមែន​ប្រយោជន៍ និង​ប្រយោជន៍ ក៏ភិក្ខុ​គប្បីដឹង លុះបាន​ដឹងសភាវៈ​មិនមែន​ធម៌ និងធម៌ បានដឹង​សភាវៈ​មិនមែន​ប្រយោជន៍ និង​ប្រយោជន៍​ហើយ ធម៌​យ៉ាងណា ប្រយោជន៍ យ៉ាងណា គប្បី​ប្រតិបត្តិ យ៉ាងនោះចុះ។ ភិក្ខុអង្គ​ណាហ្ន៎ គប្បីចែក​រលែក​នូវអត្ថ​នៃឧទ្ទេសនេះ ដែល​ព្រះមានព្រះភាគ ទ្រង់សំដែង​ឡើងដោយ​សង្ខេប មិនបាន​ចែករលែក​នូវអត្ថ​ដោយពិស្តារ ឲ្យពិស្តារ​បាន។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន យើង​ទាំងនោះ មាន​សេចក្តី​ត្រិះរិះ ដូច្នេះថា ព្រះមហា​កច្ចានៈ​ដ៏មានអាយុ​នេះឯង ព្រះសាស្តា ទ្រង់​សរសើរ​ហើយ ទាំងពួក​សព្រហ្មចារី​បុគ្គល ជា​អ្នកប្រាជ្ញ ក៏​សរសើរ​ហើយដែរ មាន​តែ​ព្រះមហាកច្ចានៈ​ដ៏មានអាយុ ទើប​អាចចែក​រលែក នូវអត្ថ​នៃឧទ្ទេស​នេះ ដែល​ព្រះមានព្រះភាគ ទ្រង់​សំដែង​ឡើង ដោយ​សង្ខេប មិនបាន​ចែករលែកនូវ​អត្ថ​ដោយពិស្តារ ​ឲ្យពិស្តារបាន បើដូច្នោះ គួរតែ​យើងទាំង​ឡាយ ចូលទៅ​រក​ព្រះមហាកច្ចានៈ​ដ៏មានអាយុ លុះចូល​ទៅដល់​ហើយ គប្បីសួរ​នូវសេចក្តី​នុ៎ះ នឹង​ព្រះមហាកច្ចានៈ​ដ៏មានអាយុ ព្រះមហាកច្ចានៈ​ដ៏មាន​អាយុ នឹង​ព្យាករ ដល់​យើង​ទាំងឡាយ យ៉ាងណា យើង​ទាំងឡាយ នឹង​​ចាំទុក​នូវសេចក្តី​នោះ យ៉ាង​នោះ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន លំដាប់នោះ យើង​ទាំងឡាយ ក៏ចូល​ទៅរក​ព្រះមហា​កច្ចានៈ​ដ៏មាន​អាយុ លុះចូល​ទៅ​ដល់ហើយ ក៏បានសួរ​នូវសេចក្តីនុ៎ះ​នឹង​ព្រះមហាកច្ចានៈ​ដ៏មានអាយុ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះមហាកច្ចានៈ​ដ៏មានអាយុ បាន​ចែក​រលែក សេចក្តី​​ស្រួលបួល ដោយ​អាការ​ទាំងឡាយ​នេះ ដោយ​បទ​ទាំងឡាយ​នេះ ដោយ​ព្យញ្ជនៈ​ទាំងឡាយ​នេះ ដល់យើង​​ទាំងឡាយ​នោះ។ ម្នាលភិក្ខុ​ទាំង​ឡាយ ប្រពៃហើយ ប្រពៃហើយ ម្នាលភិក្ខុ​ទាំងឡាយ មហាកច្ចានៈ​ជា​បណ្ឌិត ម្នាលភិក្ខុ​ទាំងឡាយ មហាកច្ចានៈ ជាអ្នកមាន​ប្រាជ្ញាច្រើន ម្នាលភិក្ខុ​ទាំងឡាយ ប្រសិនបើ​អ្នក​ទាំង​ឡាយ ចូល​មករក​តថាគត ហើយសួរ​នូវសេចក្តី​នុ៎ះ តថាគត ក៏ព្យាករ​នូវសេចក្តី​នុ៎ះ​ដូច​សេចក្តី​ដែល​មហាកច្ចានៈ បាន​ព្យាករ​ហើយ យ៉ាងនោះដែរ សេចក្តីនោះ​ឯង​នៃ​ឧទ្ទេស​នោះ អ្នក​ទាំងឡាយ គប្បីចាំ​ទុកនូវ​សេចក្តីនោះ យ៉ាង​នេះចុះ។

តតិយអធម្មសូត្រ ទី៧

[៦២] ម្នាលភិក្ខុទាំងឡាយ សភាវៈមិនមែន​ធម៌ និងធម៌ ភិក្ខុគប្បី​ដឹង សភាវៈ​មិនមែន​ប្រយោជន៍ និង​ប្រយោជន៍ ក៏ភិក្ខុ​គប្បីដឹង លុះ​បានដឹង​នូវ​សភាវៈ​មិនមែនធម៌ និង​ធម៌ បាន​ដឹងសភាវៈ​មិនមែន​ប្រយោជន៍ និង​ប្រយោជន៍​ហើយ ធម៌​យ៉ាងណា ប្រយោជន៍​យ៉ាង​ណា គប្បី​ប្រតិបត្តិ យ៉ាង​នោះចុះ។ ម្នាលភិក្ខុ​ទាំងឡាយ សភាវៈ​មិនមែន​ធម៌ តើ​ដូចម្តេច ធម៌ តើដូចម្តេច សភាវៈ​មិនមែន​ប្រយោជន៍ តើដូចម្តេច ប្រយោជន៍ តើ​ដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ការ​សម្លាប់សត្វ​មិនមែន​ធម៌ទេ កិរិយាវៀរ​ចាកការ​សម្លាប់​សត្វជាធម៌ ឯធម៌​ទាំងឡាយ​ណា ជាអកុសល​ដ៏លាមក​ច្រើន តែងកើត​ឡើងព្រម ព្រោះ​បច្ច័យ គឺការ​សម្លាប់សត្វ នេះមិន​មែនប្រយោជន៍​ទេ ធម៌​ទាំងឡាយ ជាកុសល​ច្រើន រមែង​ដល់នូវ​ការ​បរិបូណ៌ ដោយ​ភាវនា ព្រោះបច្ច័យ គឺកិរិយា​វៀរចាក​ការសម្លាប់​សត្វ នេះទើប​ជា​ប្រយោជន៍។ ម្នាលភិក្ខុ​ទាំងឡាយ ការកាន់​យកនូវ​ទ្រព្យ ដែលគេ​មិន​បានឲ្យ មិនមែន​ជាធម៌​ទេ កិរិយា​វៀរចាក​ការកាន់​យកនូវ​ទ្រព្យ ដែលគេ​មិនបាន​ឲ្យ​ជាធម៌… ម្នាលភិក្ខុ​ទាំងឡាយ ការប្រព្រឹត្តិ​ខុស​ក្នុង​កាមទាំង​ឡាយ មិនមែន​ជាធម៌ទេ កិរិយា​វៀរចាក​ការប្រព្រឹត្តិ​ខុស ក្នុង​កាមទាំង​ឡាយ ជាធម៌… ម្នាលភិក្ខុ​ទាំងឡាយ ការពោល​នូវ​ពាក្យកុហក មិនមែន​ជា​ធម៌ទេ កិរិយា​វៀរចាក​ការពោល​នូវ​ពាក្យកុហក ជាធម៌… ម្នាលភិក្ខុ​ទាំងឡាយ សំដី​ញុះញង់​គេ មិនមែន​ជាធម៌ទេ កិរិយា​វៀរចាក​សំដីញុះញង់​គេ ជាធម៌… ម្នាលភិក្ខុ​ទាំងឡាយ សំដី​អាក្រក់ មិនមែន​ជាធម៌ទេ ការវៀរ​ចាក​សំដីអាក្រក់ ជាធម៌… ម្នាលភិក្ខុ​ទាំងឡាយ សំដីរោយរាយ ឥតប្រយោជន៍ មិនមែន​ជាធម៌ទេ កិរិយា​វៀរចាក​សំដី​រោយរាយ ឥតប្រយោជន៍ ជាធម៌… ម្នាលភិក្ខុ​ទាំងឡាយ ការសំឡឹងរំពៃ​ចំពោះ​ទ្រព្យអ្នក​ដទៃ មិនមែន​ជាធម៌ទេ ការមិន​សំឡឹងរំពៃ​ចំពោះ​ទ្រព្យអ្នក​ដទៃ ជាធម៌… ម្នាលភិក្ខុ​ទាំងឡាយ ការ​ចង់ឲ្យ​គេវិនាស មិនមែន​ជាធម៌ទេ ការមិន​ចង់ឲ្យ​គេវិនាស ជាធម៌… ម្នាលភិក្ខុ​ទាំងឡាយ ការយល់ខុស មិនមែន​ជាធម៌ទេ ការយល់​ត្រូវជាធម៌ ធម៌​ទាំងឡាយណា ជាអកុសល​ដ៏លាមក​ច្រើន តែងកើត​ឡើងព្រម ព្រោះ​បច្ច័យ គឺការ​យល់ខុស នេះមិនមែន​ជា​ប្រយោជន៍​ទេ ធម៌​ទាំងឡាយ ជា​កុសល​ច្រើន រមែងដល់​នូវការ​បរិបូណ៌ ដោយ​ភាវនា ព្រោះបច្ច័យ គឺការ​យល់ត្រូវ នេះជា​ប្រយោជន៍។ ម្នាលភិក្ខុ​ទាំងឡាយ សភាវៈ​មិនមែន​ជាធម៌ និងធម៌ ភិក្ខុ​គប្បីដឹង សភាវៈ​មិនមែន​ជាប្រយោជន៍ និង​ប្រយោជន៍ ក៏ភិក្ខុ​គប្បីដឹង លុះបាន​ដឹងសភាវៈ​មិនមែន​ជាធម៌ និងធម៌ ដឹងនូវ​សភាវៈ​មិន​មែនជា​ប្រយោជន៍ និង​ប្រយោជន៍​ហើយ ធម៌​យ៉ាងណា ប្រយោជន៍​យ៉ាង​ណា គប្បី​ប្រតិបត្តិ យ៉ាង​នោះចុះ ពាក្យណា ដែល​តថាគត​ពោលហើយ​ដូច្នេះ ពាក្យនុ៎ះ តថាគត បាន​ពោល​ហើយ ព្រោះ​អាស្រ័យ​នូវសេចក្តីនេះ។

កម្មនិទានសូត្រ ទី៨

[៦៣] ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បាណាតិបាត មាន ៣ ប្រការ គឺ មាន​លោភៈ​ជាហេតុ ១ មានទោសៈ​ជាហេតុ ១ មានមោហៈ​ជាហេតុ ១។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលថា អទិន្នាទាន មាន ៣ ប្រការ គឺ មានលោភៈ​ជាហេតុ ១ មានទោសៈ​ជាហេតុ ១ មានមោហៈ​ជាហេតុ ១។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលថា កាមេសុមិច្ឆាចារ​​មាន ៣ ប្រការ គឺ មានលោភៈ​ជាហេតុ ១ មានទោសៈ​ជាហេតុ ១ មានមោហៈ​ជាហេតុ ១។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលថា មុសាវាទ​មាន ៣ ប្រការ គឺ​មានលោភៈ​ជាហេតុ ១ មានទោសៈ​​ជាហេតុ ១ មានមោហៈ​ជាហេតុ ១។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលថា បិសុណាវាចា មាន ៣ ប្រការ គឺ​មានលោភៈ​ជាហេតុ ១ មានទោសៈ​ជាហតុ ១ មានមោហៈ​ជាហេតុ ១។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលថា ផរុសវាចា មាន ៣ ប្រការ គឺ មាន​លោភៈ​ជាហេតុ ១ មានទោសៈ​ជាហេតុ ១ មានមោហៈ​ជាហេតុ ១។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលថា សម្ផប្បលាប​មាន ៣ ប្រការ គឺ មាន​លោភៈ​ជាហេតុ ១ មានទោសៈ​ជាហេតុ ១ មានមោហៈ​ជាហេតុ ១។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលថា អភិជ្ឈា​មាន ៣ ប្រការ គឺ មាន​លោភៈ​ជាហេតុ ១ មានទោសៈ​ជាហេតុ ១ មានមោហៈ​ជាហេតុ ១។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលថា ព្យាបាទ​មាន ៣ ប្រការ គឺ មាន​លោភៈជា​ហេតុ ១ មានទោសៈ​ជាហេតុ ១ មានមោហៈ​ជាហេតុ ១។ ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​ពោលថា មិច្ឆាទិដ្ឋិ​មាន ៣ ប្រការ គឺ មាន​លោភៈជាហេតុ    ១ មានទោសៈ​ជាហេតុ ១ មានមោហៈ​ជាហេតុ ១។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះដំណើរ​ដូច្នេះឯង លោភៈ ឈ្មោះថា​ជាហេតុ ជាដែន​កើតនៃ​កម្ម ទោសៈ ឈ្មោះថា​ជាហេតុ ជាដែនកើត​នៃកម្ម មោហៈ ឈ្មោះថា​ជាហេតុ ជាដែន​កើតនៃកម្ម ព្រោះអស់​លោភៈ ទើបអស់​ហេតុនៃកម្ម ព្រោះអស់​ទោសៈ ទើបអស់​ហេតុនៃកម្ម ព្រោះអស់​មោហៈ ទើបអស់​ហេតុនៃកម្ម។

បរិក្កមនសូត្រ ទី៩

[៦៤] ម្នាលភិក្ខុទាំងឡាយ ធម៌នេះ ប្រកប​ដោយការ​ប្រែត្រឡប់ ធម៌​នេះ មិនមែន​ជាមិន​មាន​ការប្រែ​ត្រឡប់ទេ។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌នេះ ប្រកប​ដោយការ​ប្រែត្រឡប់ ធម៌នេះ មិនមែន​ជាមិនមាន​ការប្រែត្រឡប់ តើ​ដោយ​អធិប្បាយ ដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​អ្នកសម្លាប់​សត្វ វៀរចាក​ការសម្លាប់​សត្វវិញ ឈ្មោះថា ការ​ប្រែ​ត្រឡប់ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលអ្នក​លួចទ្រព្យគេ វៀរចាក​ការលួច​ទ្រព្យគេវិញ ឈ្មោះថា ការប្រែ​ត្រឡប់ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលអ្នក​ប្រព្រឹត្ត​ខុសក្នុងកាម វៀរចាកការ​ប្រព្រឹត្តិខុស ក្នុងកាម​វិញ ឈ្មោះថា ការ​ប្រែត្រឡប់ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលអ្នក​ពោលពាក្យ​កុហក វៀរចាក​ការពោលពាក្យ​កុហកវិញ ឈ្មោះថា ការប្រែត្រឡប់ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលអ្នក​ពោលពាក្យ​ញុះញង់ វៀរ​ចាកការ​ពោលពាក្យ​ញុះញង់ ឈ្មោះថា ការប្រែ​ត្រឡប់ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលអ្នក​ពោលពាក្យ​អាក្រក់ វៀរចាក​ការពោល​ពាក្យ​អាក្រក់វិញ ឈ្មោះថា ការប្រែ​ត្រឡប់ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលអ្នក​ពោល​ពាក្យឥត​ប្រយោជន៍ វៀរចាក​ការពោល​ពាក្យឥត​ប្រយោជន៍វិញ ឈ្មោះថា ការប្រែ​ត្រឡប់ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលអ្នក​មាន​អភិជ្ឈា មិនមាន​អភិជ្ឈាវិញ ឈ្មោះថា ការប្រែ​ត្រឡប់ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលអ្នក​មានព្យាបាទ មិនមាន​ព្យាបាទ​វិញ ឈ្មោះថា ការប្រែ​ត្រឡប់ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​អ្នកយល់​ខុស មានការ​យល់ត្រូវ​វិញ ឈ្មោះថា ការប្រែ​ត្រឡប់។ ម្នាលភិក្ខុ​ទាំងឡាយ យ៉ាងនេះឯង ហៅថា​ការប្រែត្រឡប់។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌នេះ ដែលប្រកប​ដោយការ​ប្រែត្រឡប់ មិនមែន​ជាមិនមាន​ការប្រែត្រឡប់ យ៉ាងនេះ​ឯង។

ចុន្ទសូត្រ ទី១០

[៦៥] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុងអម្ពវន (ព្រៃស្វាយ) របស់​កម្មារបុត្រ ឈ្មោះចុន្ទ ជិតក្រុងបាវា។ គ្រានោះ ចុន្ទកម្មារបុត្រ បានចូលទៅ​គាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់ហើយ ថ្វាយបង្គំ​ព្រះ​មានព្រះភាគ រួចអង្គុយ​ក្នុងទី​សមគួរ។ លុះ​ចុន្ទកម្មារបុត្រ អង្គុយ​ក្នុងទី​សមគួរ​ហើយ ព្រះមានព្រះភាគ ទ្រង់​ត្រាស់សួរ​ដូច្នេះថា ម្នាលចុន្ទ អ្នក​ពេញចិត្ត​នឹងការស្អាត​របស់អ្នក​ណា។ ចុន្ទកម្មារបុត្រ​ក្រាបទូលថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ញ្រហ្មណ៍​ទាំងឡាយ ដែលនៅខាង​ក្រោយភូមិ ជាអ្នក​ប្រើប្រាស់​ល័ក្កចាន់ [ប្រដាប់​សម្រាប់​ដាក់ទឹក​ក្នុង​វេលាដើរ​ផ្លូវ គឺក្អម, កំសៀវ, បំពង់, កុណ្ឌី, ទីកោ។] ប្រើប្រាស់​សំពត់ដូច​ផ្កាសារាយ ជាអ្នកបម្រើភ្លើង ជាអ្នកចុះត្រាំ​ទឹកព្រឹកល្ងាច តែងបញ្ញត្ត​នូវការស្អាត ខ្ញុំព្រះអង្គ​ពេញចិត្ត​ចំពោះ​ការស្អាត របស់​ញ្រហ្មណ៍​ទាំងនោះ។ ម្នាលចុន្ទ ចុះពួក​ញ្រហ្មណ៍ ដែល​នៅខាង​ក្រោយភូមិ ជាអ្នក​ប្រើប្រាស់​ល័ក្កចាន់ ប្រើប្រាស់​សំពត់ដូច​ផ្កាសារាយ ជាអ្នក​បម្រើភ្លើង ជាអ្នកចុះត្រាំ​ទឹកព្រឹកល្ងាច តែង​បញ្ញត្តនូវ​ការ​ស្អាត យ៉ាងណាខ្លះ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ក្នុង​លោកនេះ ពួក​ញ្រហ្មណ៍ ដែលនៅ​ខាងក្រោយ​ភូមិ ជាអ្នកប្រើ​ប្រាស់ល័ក្កចាន់ ប្រើប្រាស់​​សំពត់ដូច​ផ្កាសារាយ ជាអ្នក​បម្រើភ្លើង ជាអ្នក​ចុះត្រាំទឹក​ព្រឹកល្ងាច ញ្រហ្មណ៍​ទាំងនោះ តែង​បបួលពួក​សាវកថា នែបុរស​អើយ អ្នកចូរ​មកអាយ កាលបើ​អ្នកក្រោក​អំពីដំណេក ក្នុងវេលា​ព្រឹកព្រហាម​ហើយ គប្បីស្ទាប​ផែនដី បើអ្នក​មិនស្ទាប​ផែនដីទេ គប្បី​ស្ទាប​អាចម៍គោ​ស្រស់ បើអ្នក​មិន​ស្ទាបអាចម៍គោ​ស្រស់​ទេ គប្បីស្ទាប​ស្មៅស្រស់ បើអ្នក​មិនស្ទាប​ស្មៅស្រស់​ទេ គប្បីបម្រើ​ភ្លើង បើអ្នកមិន​បម្រើ​ភ្លើងទេ គប្បី​ប្រណម្យអញ្ជលី នមស្ការ​ព្រះអាទិត្យ បើអ្នក​មិនប្រណម្យ​អញ្ជលី នមស្ការ​ព្រះអាទិត្យ​ទេ គប្បីចុះ​ត្រាំទឹក​ជា​គំរប់ ៣ ដង នឹង​ពេលល្ងាច។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ពួក​ញ្រហ្មណ៍ ដែលនៅ​ខាងក្រោយ​ភូមិ ជាអ្នក​ប្រើប្រាស់​ល័ក្កចាន់ ប្រើប្រាស់​សំពត់ដូច​ផ្កាសារាយ ជាអ្នក​បម្រើភ្លើង ជាអ្នកចុះត្រាំ​ទឹកព្រឹកល្ងាច តែង​បញ្ញត្ត​នូវការស្អាត យ៉ាងនេះឯង ខ្ញុំព្រះអង្គ តែងពេញចិត្ត​នឹងការ​ស្អាត របស់​ញ្រហ្មណ៍​ទាំងនោះ។ នែចុន្ទ ពួកញ្រហ្មណ៍ ដែលនៅ​ខាងក្រោយ​ភូមិ ជាអ្នកប្រើ​ប្រាស់​ល័ក្កចាន់ ប្រើប្រាស់​សំពត់ដូច​ផ្កាសារាយ ជាអ្នក​​បម្រើភ្លើង ជាអ្នកចុះ​ត្រាំទឹក​ព្រឹកល្ងាច បញ្ញត្តនូវ​ការស្អាត ដោយឡែក ចំណែក​ការស្អាត​ក្នុងអរិយវិន័យ ដោយឡែក។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ចុះការស្អាត​ក្នុង​អរិយវិន័យ តើដូចម្តេច បពិត្រព្រះអង្គ​ដ៏ចំរើន សូមព្រះអង្គ​សំដែងធម៌ តាមដំណើរ​ការស្អាត ក្នុង​អរិយវិន័យ ឲ្យទាន​ដល់ខ្ញុំព្រះ​អង្គ។ ម្នាលចុន្ទ បើដូច្នោះ អ្នកចូរ​ស្តាប់ ចូរធ្វើទុក​ក្នុងចិត្ត ដោយ​ប្រពៃចុះ តថាគត​នឹងសំដែង​។ ចុន្ទកម្មារបុត្រ ទទួល​តប​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ទើប​ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលចុន្ទ ការមិនស្អាត​ដោយកាយ មាន​ ៣ ប្រការ ការមិន​ស្អាតដោយ​វាចា មាន ៤ ប្រការ ការមិនស្អាត​ដោយចិត្ត មាន ៣ ប្រការ។ ម្នាលចុន្ទ ចុះការ​មិនស្អាត​ដោយ កាយ មាន ៣ ប្រការ តើដូចម្តេច។ ម្នាលចុន្ទ បុគ្គលខ្លះ ក្នុងលោក​នេះ ជា​អ្នកសម្លាប់សត្វ ជាមនុស្ស​មានចិត្តអាក្រក់ មានដៃ​ប្រឡាក់ឈាម មានចិត្ត​បោះជាប់ ក្នុង​ការ​សម្លាប់សត្វ មានចិត្ត​មិនអាសូរ​ចំពោះ​ពួកសត្វ ១ ជាអ្នក​លួចទ្រព្យ​គេ គឺជាអ្នកកាន់​យកនូវ​គ្រឿងឧបករណ៍ ដែល​ជាសម្បត្តិ​នៃ​បុគ្គលដទៃ គេទុកក្នុង​ស្រុកក្តី ទុកក្នុង​ព្រៃក្តី ដែលគេ​មិនបានឲ្យ ដែលហៅ​ថា លួច ១ ជាអ្នកប្រព្រឹត្ត​ខុសក្នុង​កាម គឺជាអ្នក​ដល់នូវ​ការប្រព្រឹត្តិ​កន្លង​ក្នុងស្រ្តី​ទាំងឡាយ ដែលមាន​មាតារក្សា បិតារក្សា បងប្អូន​ប្រុសរក្សា បងប្អូន​ស្រ្តីរក្សា ញាតិរក្សា ធម៌រក្សា ជាស្រ្តី​មានប្តី មានអាជ្ញា (កំណត់ទុក) ដោយហោចទៅ សូម្បីតែស្រ្តី​ដែលបុរស​បំពាក់​កម្រងផ្កាឲ្យ ១។ ម្នាលចុន្ទ ការមិនស្អាត​ដោយកាយ មាន ៣ ប្រការ​យ៉ាងនេះឯង។ ម្នាលចុន្ទ ការ​មិនស្អាត ដោយ​វាចា មាន ៤ ប្រការ តើដូចម្តេច។ ម្នាលចុន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកពោល​ពាក្យកុហក ទោះបី​ឋិតនៅក្នុង​រោងក្តី ឋិតនៅ​ក្នុងបរិសទ្យក្តី ឋិតនៅ​ក្នុងកណ្តាល​ញាតិក្តី ឋិតនៅក្នុង​កណ្តាល​សេនីក្តី ឋិតនៅក្នុង​កណ្តាល​រាជត្រកូល​ក្តី ដែលគេ​នាំទៅធ្វើ​ជាសាក្សី ហើយ​សួរថា នែបុរស​អើយ ចូរអ្នក​មកអាយ បើអ្នក​ដឹងហេតុ​ណា ចូរនិយាយ​ប្រាប់​ហេតុនោះ បុគ្គលនោះ កាលមិនដឹង ក៏និយាយ​ថា ខ្ញុំដឹង​ក៏មាន កាលដឹង និយាយថា ខ្ញុំមិនដឹង​ក៏មាន កាលមិនឃើញ និយាយថា ខ្ញុំឃើញ​ក៏មាន កាលឃើញ និយាយថា ខ្ញុំមិន​ឃើញ​ក៏មាន ជាអ្នក​ពោលពាក្យ​កុហកទាំង​ដឹងខ្លួន​ដូច្នេះ ព្រោះហេតុ​តែខ្លួនក្តី ហេតុអ្នក​ដទៃក្តី ព្រោះហេតុ​សំណូក គឺ អាមិសៈ​បន្តិបន្តួច​ក្តី ១ ជាអ្នក​ពោលពាក្យ​ញុះញង់ គឺឮពាក្យ​អំពីសំណាក់​ជននេះ​ហើយ នាំទៅប្រាប់​ជន​ឯណោះ ដើម្បីនឹង​បំបែក​ជន​ទាំងនេះ ឬឮ​ពាក្យអំពី​សំណាក់​ជនឯណោះ នាំមកប្រាប់​ជននេះ ដើម្បីនឹង​បំបែកជន​ឯណោះ ជាអ្នក​បំបែកពួក​ជន​ដែល​ព្រមព្រៀង​គ្នាផង ជាអ្នក​ជំរុលពួក​ជន ដែលបែក​គ្នាហើយ​ផង ជាអ្នកត្រេកអរ​តែក្នុងពួក មាន​តម្រេក​ក្នុងពួក ជាអ្នករីករាយ​តែក្នុងពួក ជាអ្នក​ពោលវាចា​ធ្វើឲ្យ​ប្រកាន់ពួក ដោយ​ប្រការ​ដូច្នេះ ១ ជាអ្នកពោល​ពាក្យអាក្រក់ គឺជាអ្នក​ពោលវាចា​ទ្រគោះ បោះបោក ខ្មោះខ្មួរ រោលរាល ស្ទាក់ដំណើរ​ជនដទៃ ជាវាចា​ជិតនឹង​សេចក្តីក្រោធ មិន​ប្រព្រឹត្តទៅ ដើម្បី​សមាធិ ១ ជាអ្នក​ពោលពាក្យ​ឥតប្រយោជន៍ គឺ​ពោល​ពាក្យ​ខុសកាល ពោលពាក្យ​មិនពិត ពោលពាក្យ​មិនមែន​ជាអត្ថ ពោល​ពាក្យ​មិនមែន​ជាធម៌ ពោលពាក្យ​មិនមែន​ជាវិន័យ ពោលពាក្យ​ដែល​មិនគួរឲ្យ​តាំងទុក​ក្នុង​ហឫទ័យបាន ជាពាក្យ​ពោលខុសកាល ប្រាសចាក​គ្រឿងអាង ជាពាក្យ​មិនមាន​ទីបំផុត មិនប្រកប​ដោយ​ប្រយោជន៍ ១។ ម្នាលចុន្ទ ការមិនស្អាត​ដោយវាចា មាន ៤ ប្រការ យ៉ាង​នេះឯង។ ម្នាល​ចុន្ទ ចុះការមិន​ស្អាតដោយ​ចិត្ត មាន ៣ ប្រការ តើដូចម្តេច។ ម្នាលចុន្ទ បុគ្គលខ្លះ ក្នុងលោក​នេះ ច្រើនដោយ​អភិជ្ឈា គឺ​ជាអ្នក​គយគន់​នូវគ្រឿង​ឧបករណ៍ ដែលជា​សម្បត្តិ​នៃបុគ្គល​ដទៃ ដោយគិតថា ឱហ្ន៎ គ្រឿង​ឧបករណ៍ ដែលជា​ទ្រព្យសម្បត្តិ នៃបុគ្គល​ដទៃណា គ្រឿង​ឧបករណ៍​នោះ គប្បីបាន​មក​អញ ១ ជាអ្នក​មានចិត្ត​ព្យាបាទ គឺជា​មនុស្ស​មានតម្រិះ​ក្នុង​ចិត្ត ដែលទោស​ប្រទុស្ត​ហើយថា សត្វទាំងឡាយ​នេះ ចូរលំបាក​ខ្លះ ចូរបែក​គ្នាខ្លះ ចូរសាបសូន្យ​ទៅខ្លះ ចូរវិនាស​ទៅខ្លះ កុំបី​មានបាន (អ្វីបន្តិច​បន្តួច) ឡើយ ១ ជាអ្នក​មានគំនិត​យល់ខុស គឺជា​មនុស្ស​យល់ឃើញ​នូវ​សេចក្តី​វិបរិត​ថា ទានដែល​បុគ្គលឲ្យ​ហើយ មិនមានផល ការបូជាធំ មិន​មានផល ការបូជា​តូច មិនមាន​ផល ផលវិបាក​របស់​កុសលា​កុសលកម្ម ដែល​សត្វធ្វើល្អ​ ធ្វើអាក្រក់ មិនមាន លោកនេះ​មិនមាន លោកខាងមុខ​មិនមាន មាតា​មិនមាន បិតា​មិនមាន សត្វទាំងឡាយ ជា​ឱបបាតិក​កំណើត​មិនមាន ពួកសមណ​ញ្រហ្មណ៍​ក្នុងលោក ជាអ្នក​ប្រព្រឹត្តល្អ ប្រតិបត្តិ​ដោយត្រឹមត្រូវ ធ្វើឲ្យ​ជាក់ច្បាស់​នូវលោកនេះ និងលោក​ខាងមុខ ដោយ​ប្រាជ្ញា​ដ៏ឧត្តម​របស់ខ្លួន​ឯង ហើយ​សំដែង​ប្រាប់ មិនមាន ១។ មា្នល​ចុន្ទ ការមិនស្អាត​ដោយចិត្ត មាន ៣ ប្រការ យ៉ាងនេះឯង។ ម្នាលចុន្ទ ការ​មិនស្អាតទាំង ១០ នេះឯង ហៅថា អកុសលកម្មបថ។ ម្នាលចុន្ទ បុគ្គល​ដែលប្រកប​ដោយ​អកុសលកម្មបថ​ទាំង ១០ នេះហើយ បើទុក​ជាក្រោក​ឡើងអំពី​ដំណេក ក្នុងវេលា​ព្រឹកព្រហាម ហើយ​ស្ទាបផែនដី​ក្តី ក៏នៅតែ​ជា​មនុស្ស​មិនស្អាត​ដដែល បើទុកជា​មិនស្ទាប​ផែនដី​ក្តី ក៏នៅតែ​មិនស្អាត​ដដែល បើទុក​ជាស្ទាប​អាចម៍គោ​ស្រស់ក្តី ក៏នៅតែ​មិនស្អាត​ដដែល បើទុក​ជាមិនស្ទាប​អាចម៍គោ​ស្រស់ក្តី ក៏នៅតែ​មិនស្អាត​ដដែល បើទុក​ជាស្ទាប​ស្មៅស្រស់ក្តី ក៏នៅតែ​មិនស្អាត​ដដែល បើទុកជា​មិនស្ទាប​ស្មៅស្រស់​ក្តី ក៏​នៅតែ​មិនស្អាត​ដដែល បើទុក​ជាបម្រើ​ភ្លើងក្តី ក៏នៅតែ​មិនស្អាត​ដដែល បើ​ទុកជាមិន​បម្រើភ្លើងក្តី ក៏នៅ​តែមិនស្អាត​ដដែល បើទុកជា​ប្រណម្យ​អញ្ជលី នមស្ការ​ព្រះអាទិត្យ​ក្តី ក៏នៅតែ​មិនស្អាត​ដដែល បើទុកជា​មិនប្រណម្យ​អញ្ជលី នមស្ការ​ព្រះអាទិត្យ​ក្តី ក៏នៅតែ​មិនស្អាត​ដដែល បើទុក​ជាចុះត្រាំ​ទឹកជាគំរប់ ៣ ដង​នឹង​ពេលល្ងាច​ក្តី ក៏នៅតែ​មិនស្អាត​ដដែល បើទុក​ជា​មិនចុះត្រាំទឹក ជាគំរប់ ៣ ដងនឹង​ពេលល្ងាចក្តី ក៏នៅ​តែមិន​ស្អាតដដែល។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលចុន្ទ ព្រោះ​អកុសលកម្មបថ​ទាំង ១០ នេះឯង ជាគន្លង​មិនស្អាតផង ជាផ្លូវ​កឲ្យកើត​របស់​មិនស្អាត​ផង។ ម្នាលចុន្ទ មួយទៀត ព្រោះហេតុ​នៃការប្រកប​ព្រមដោយ​អកុសលកម្មបថ ទាំង ១០ ប្រការនេះ នរក​ក៏ប្រាកដ តិរច្ឆាន ក៏ប្រាកដ បិត្តិវិស័យ ក៏ប្រាកដ​ឡើង ឬក៏​មានទុគ្គតិ (ដំណើរ​អាក្រក់) ក្រៅពីនេះ​ណាមួយ (មានទៀត​មិនខាន)។ ម្នាលចុន្ទ ការស្អាត​ដោយ​កាយ​មាន ៣ ប្រការ ការស្អាត​ដោយ​វាចា មាន ៤ ប្រការ ការស្អាត​ដោយ​ចិត្តមាន ៣ ប្រការ។ ម្នាលចុន្ទ ចុះ​ការស្អាត​ដោយកាយ មាន ៣ ប្រការ តើដូចម្តេច។ ម្នាលចុន្ទ បុគ្គលខ្លះ ក្នុងលោកនេះ លះបង់នូវ​បាណាតិបាត វៀរស្រឡះ​ចាក​បាណាតិបាត ជាអ្នកដាក់ចុះ​នូវអាជ្ញា ដាក់ចុះ​នូវគ្រឿង​សស្រា្តវុធ ប្រកប​ដោយ​សេចក្តី​ខ្មាស ដល់នូវ​មេត្តាចិត្ត ជាអ្នកអនុគ្រោះ​ដោយប្រយោជន៍ ចំពោះ​ពួកសត្វ​ទាំងអស់ ១ ជាអ្នក​លះបង់​អទិន្នាទាន វៀរស្រឡះ​ចាក​អទិន្នាទាន ជាអ្នក​មិនកាន់​យកនូវ​គ្រឿងឧបករណ៍ ដែលជា​សម្បត្តិនៃ​បុគ្គលដទៃ គេទុក​ក្នុង​ស្រុកក្តី ទុកក្នុង​ព្រៃក្តី ដែលគេ​មិនបានឲ្យ ដោយចិត្ត​លួច​ឡើយ ១ ជាអ្នក​លះបង់​កាមេសុមិច្ឆាចារ វៀរស្រឡះ​ចាកមេសុ​មិច្ឆាចារ ជាអ្នក​មិនដល់ នូវ​ការប្រព្រឹត្តិ​កន្លង ក្នុងស្រ្តី​ទាំងឡាយ ដែលមាន​មាតារក្សា បិតារក្សា បង​ប្អូន​ប្រុសរក្សា បងប្អូន​ស្រ្តីរក្សា ញាតិរក្សា ត្រកូល​ប្រកបដោយ​ធម៌រក្សា ជា​ស្រ្តីមានប្តី មាន​អាជ្ញា (កំណត់ទុក) ដោយ​ហោចទៅ សូម្បីតែស្រ្តី​ដែល​បុរស​បំពាក់​កម្រងផ្កាឲ្យ ១។ ម្នាលចុន្ទ ការស្អាត​ដោយកាយ មាន ៣ ប្រការ យ៉ាងនេះឯង។ ម្នាលចុន្ទ ចុះការស្អាត ដោយ​វាចាមាន ៤ ប្រការ តើដូចម្តេច។ ម្នាលចុន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកលះបង់​មុសាវាទ វៀរស្រឡះ​ចាក​មុសាវាទ ទោះបី​ឋិតនៅ​ក្នុងរោងក្តី ឋិតនៅ​ក្នុង​បរិសទ្យក្តី ឋិតនៅ​ក្នុងកណ្តាល​ញាតិក្តី ឋិតនៅ​ក្នុងកណ្តាល​សេនីក្តី ឋិតនៅ​ក្នុង​កណ្តាល​រាជត្រកូលក្តី ដែលគេនាំ​ទៅធ្វើ​ជាសាក្សី ហើយសួរថា នែបុរស​អើយ ចូរអ្នក​មកអាយ បើអ្នកដឹង​ហេតុណា ចូរនិយាយ​ប្រាប់ហេតុ​នោះ បុគ្គលនោះ កាលមិនដឹង ក៏និយាយ​ថា ខ្ញុំមិនដឹង កាលដឹង និយាយថា ខ្ញុំដឹង កាលមិន​ឃើញ និយាយថា ខ្ញុំមិនឃើញ ឬកាល​ឃើញ និយាយថា ខ្ញុំឃើញ ជាអ្នក​មិនពោល​ពាក្យកុហក​ទាំងដឹង ដូច្នេះ ព្រោះហេតុ​តែខ្លួនក្តី ហេតុអ្នក​ដទៃក្តី ព្រោះហេតុ​សំណូក គឺអាមិសៈ​បន្តិចបន្តួច​ក្តី ១ ជាអ្នក​លះបង់​បិសុណាវាចា វៀរស្រឡះ​ចាក​បិសុណាវាចា ឮពាក្យ​អំពី​សំណាក់ជន​នេះហើយ មិននាំ​ទៅប្រាប់​ជន​ឯណោះ ដើម្បីនឹង​បំបែកជនទាំង​នេះ ឬឮ​ពាក្យ​អំពីសំណាក់​ជន​ឯណោះ ហើយមិន​នាំមកប្រាប់​ជនទាំងនេះ ដើម្បី​នឹងបំបែក​ជន​ឯណោះ ជាអ្នកផ្សះផ្សា​នូវពួកជន ដែលបែក​គ្នាផង ជាអ្នក​ទំនុក​បម្រុង​នូវពួកជន​ដែលរួបរួម​គ្នាផង ជាអ្នក​ត្រេកអរ​ក្នុងសេចក្តី​ព្រម​ព្រៀងគ្នា​ផង ជាអ្នកមាន​តម្រេកតែ​ក្នុងសេចក្តី​ព្រមព្រៀងគ្នា ជាអ្នករីក​រាយ ក្នុងសេចក្តី​ព្រមព្រៀងគ្នា ពោលនូវ​វាចាដែល​ធ្វើឲ្យកើត​សេចក្តីព្រម​ព្រៀងគ្នា ដោយប្រការ​ដូច្នេះ ១ ជាអ្នកលះបង់​ផរុសវាចា វៀរស្រឡះ​ចាក​ផរុសវាចា ជាអ្នកពោល​តែវាចា​មិនមាន​ទោស ជាសុខ​ដល់ត្រចៀក គួរឲ្យ​កើតសេចក្តី​ស្រឡាញ់ ចូលទៅកាន់​ហឫទ័យ ជាវាចា​អ្នកបុរី ជាទីស្រឡាញ់​នៃជនច្រើន ជាទីពេញចិត្ត​នៃជនច្រើន ១ ជាអ្នកលះបង់​សម្ផប្បលាបៈ វៀរស្រឡះ​ចាក​សម្ផប្បលាបៈ ពោលពាក្យ​ត្រូវតាម​កាល ពោលពាក្យ​ពិត ពោលពាក្យ​ដែលជាអត្ថ ពោលពាក្យ​ដែលជាធម៌ ពោលពាក្យ​ដែលជាវិន័យ ពោលពាក្យ​ដែលគួរតាំង​ទុកក្នុងហឫទ័យ ជាពាក្យ​ត្រូវតាម​កាល​វេលា ប្រកប​ដោយគ្រឿង​អាង ជាវាចា​មាន​ទីបំផុត ប្រកប​ដោយ​ប្រយោជន៍ ១។ ម្នាលចុន្ទ ការស្អាត​ដោយ​វាចា មាន ៤ ប្រការ​យ៉ាងនេះឯង។ ម្នាល​ចុន្ទ ចុះការស្អាត​ដោយចិត្ត មាន ៣ ប្រការ តើ​ដូចម្តេច។ ម្នាលចុន្ទ បុគ្គលខ្លះ ក្នុង​លោកនេះ មិនមាន​អភិជ្ឈា ជាអ្នក​មិនគយគន់​នូវគ្រឿងឧបករណ៍ ដែលជា​ទ្រព្យសម្បត្តិ នៃបុគ្គល​ដទៃ ដោយគិតថា ឱហ្ន៎ គ្រឿងឧបករណ៍ ដែលជា​ទ្រព្យសម្បត្តិ​នៃបុគ្គលណា គ្រឿង​ឧបករណ៍​នោះ គប្បី​បានមក​អញ ដូច្នេះឡើយ ១ ជាអ្នក​មានចិត្ត​មិនព្យាបាទ គឺជា​មនុស្ស​មានតម្រិះ​ក្នុងចិត្ត ដែលទោស​មិនប្រទូស្ត​ហើយថា សត្វទាំងឡាយនេះ កុំមាន​ពៀរនិងគ្នា កុំព្យាបាទ​គ្នា កុំមានទុក្ខ ចូររក្សាខ្លួន​ឲ្យបាន​សេចក្តី​សុខចុះ ១ ជាអ្នក​មានសេចក្តី​យល់ត្រូវ គឺជា​មនុស្ស យល់ឃើញ​នូវសេចក្តី​មិនវិបរឹត​ថា ទានដែល​បុគ្គលឲ្យ​ហើយ មានផល ការបូជាធំ មានផល ការបូជាតូច មានផល ផលវិបាក​នៃ​កុសលាកុសលកម្ម ដែលសត្វ​ធ្វើល្អ ធ្វើអាក្រក់ មាន លោកនេះ​មាន លោកខាង​មុខមាន មាតាមាន បិតាមាន ពួក​សត្វទាំង​ឡាយ ជាឱបបាតិកកំណើត​មាន ពួកសមណ​ញ្រហ្មណ៍​ក្នុងលោក ដែល​ជាអ្នកប្រព្រឹត្ត​ល្អ ប្រតិបត្តិដោយ​ត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់​នូវលោកនេះ និងលោក​ខាងមុខ​ដោយប្រាជ្ញា ដ៏ឧត្តម​របស់ខ្លួន​ឯង ហើយសំដែង​ប្រាប់ មាន ១។ ម្នាលចុន្ទ ការស្អាត​ដោយចិត្ត មាន ៣ ប្រការ យ៉ាង​នេះឯង។ ម្នាលចុន្ទ ការស្អាត​ទាំង ១០ ប្រការនេះ ហៅថា កុសលកម្មបថ ១០។ ម្នាលចុន្ទ បុគ្គល​ដែលប្រកប​ដោយ​កុសលកម្មបថ​ទាំង ១០ នេះហើយ បើទុកជា​ក្រោកឡើង​អំពីដំណេក​ក្នុងវេលា​ព្រឹកព្រហាម ហើយ​ស្ទាបផែនដីក្តី ក៏នៅជា​មនុស្ស​ស្អាត​ដដែល បើទុកជា​មិនស្ទាប​ផែនដីក្តី ក៏នៅ​ស្អាត​ដដែល បើទុកជា​ស្ទាប​អាចម៍គោស្រស់​ក្តី ក៏នៅស្អាត​ដដែល បើទុក​ជាមិន​ស្ទាបអាចម៍​គោស្រស់ក្តី ក៏នៅស្អាត​ដដែល បើទុកជា​ស្ទាបស្មៅ​ស្រស់ក្តី ក៏​នៅស្អាត​ដដែល បើទុកជា​មិនស្ទាប​ស្មៅស្រស់ក្តី ក៏នៅ​ស្អាត​ដដែល បើទុកជា​បម្រើភ្លើង​ក្តី ក៏នៅស្អាត​ដដែល បើទុកជា​មិនបម្រើ​ភ្លើងក្តី ក៏នៅ​ស្អាត​ដដែល បើទុកជា​ប្រណម​អញ្ជលី នមស្ការ​ព្រះអាទិត្យ​ក្តី ក៏នៅស្អាត​ដដែល បើទុក​ជាមិន​ប្រណម​អញ្ជលី នមស្ការ​ព្រះអាទិត្យ​ក្តី ក៏នៅ​តែស្អាត​ដដែល បើទុក​ជាចុះត្រាំ​ទឹកជា​គំរប់ ៣ ដង​នឹង​ពេលល្ងាច​ក្តី ក៏នៅ​តែ​ស្អាត​ដដែល បើទុក​ជាមិន​ចុះត្រាំទឹក​ជាគំរប់ ៣ ដងនឹង​ពេលល្ងាចក្តី ក៏​នៅតែស្អាត​ដដែល។ ដំណើនោះ តើព្រោះ​ហេតុអ្វី។ ម្នាលចុន្ទ ព្រោះ​កុសលកម្មបថ​ទាំង ១០ ប្រការ​នេះឯង ជាគន្លង​ស្អាតផង ជាផ្លូវ​កឲ្យកើត​របស់​ស្អាតផង។ ម្នាលចុន្ទ មួយទៀត ព្រោះហេតុ​នៃការ​ប្រកបព្រម​ដោយ​កុសលកម្មបថ​ទាំង ១០ ប្រការ​នេះ ទេវតា ក៏ប្រាកដ មនុស្ស ក៏ប្រាកដ ឬ ក៏មានសុគតិ (ដំណើរល្អ) ក្រៅពីនេះ​ណាមួយ (មានទៀត​មិនខាន)។ កាល​ព្រះមានព្រះភាគ ទ្រង់ត្រាស់​យ៉ាងនេះហើយ ចុន្ទកម្មារបុត្រ ក៏ក្រាបបង្គំ​ទូល​ព្រះមានព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ពីរោះណាស់។បេ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះមានព្រះភាគ ចាំទុក​នូវខ្ញុំ​ព្រះអង្គ ថាជា​ឧបាសក អ្នកដល់​នូវសរណៈ ស្មើដោយ​ជីវិត ចាប់ដើម​អំពីថ្ងៃ​នេះតទៅ។

ជាណុស្សោណិសូត្រ ទី១១

[៦៦] លំដាប់នោះ ជាណុស្សោណិញ្រហ្មណ៍ បានចូល​ទៅគាល់ព្រះ​មាន​ព្រះភាគ លុះ​ចូលទៅ​ដល់ហើយ ធ្វើ​សេចក្តី​រីករាយ​ជា​មួយ​នឹង​ព្រះមាន​ព្រះភាគ លុះ​បញ្ចប់​ពាក្យ​ដែលគួរ​រីករាយ និងពាក្យ​ដែល​គួររលឹក​នាំឲ្យ​កើតសេចក្តី​សិ្នទ្ធស្នាល​ហើយ អង្គុយ​ក្នុងទី​សមគួរ។ លុះ​ជាណុស្សោណិញ្រហ្មណ៍ អង្គុយ​​ក្នុងទីសមគួរ​ហើយ ក្រាបបង្គំទូល​ព្រះមានព្រះភាគ​​ថា បពិត្រ​ព្រះគោតម​ដ៏ចំរើន យើងជា​ញ្រហ្មណ៍ តែងឲ្យទាន តែងធ្វើ​អំពើដែល​គេគប្បីធ្វើ​ដោយសទ្ធា​ ហើយឧទ្ទិសថា ទាននេះ សូមឲ្យ​សម្រេច​ផល ដល់​ប្រេត​ទាំងឡាយ ជាញាតិ​សាលោហិត ពួកប្រេត​ទាំងឡាយ ជាញាតិ​សាលោហិត សូម​បរិភោគ​នូវទាន​នេះ បពិត្រ​ព្រះគោតម​ដ៏ចំរើន ចុះទាននោះ នឹង​សម្រេចផល ដល់​ប្រេតទាំង​ឡាយ ជាញាតិ​សាលោហិត​ដែរឬទេ ប្រេត​ទាំងឡាយ ជាញាតិ​សាលោហិតនោះ នឹង​បរិភោគ​នូវទាន​នោះ បានដែរឬទេ។ ព្រះមានព្រះភាគ​ទ្រង់​ត្រាស់តបថា ម្នាលញ្រហ្មណ៍ ទាននោះ​សម្រេចផល​ក្នុងទីគួរ មិនសម្រេច​ផល​ក្នុង​ទីមិនគួរ។ បពិត្រព្រះគោតម​ដ៏ចំរើន ទីដែល​គួរ តើដូចម្តេច ទីដែល​មិនគួរ តើដូចម្តេច។ ម្នាលញ្រហ្មណ៍ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នក​សម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្ត​ខុស ក្នុងកាម​ទាំងឡាយ ពោល​ពាក្យកុហក ពោលពាក្យ​ញុះញង់ ពោលពាក្យ​អាក្រក់ ពោល​ពាក្យឥត​ប្រយោជន៍ ជាអ្នកច្រើន​ដោយ​អភិជ្ឈា មានចិត្ត​ព្យាបាទ មានសេចក្តី​យល់ខុស បុគ្គល​នោះ លុះបែកធ្លាយ​រាងកាយ​ស្លាប់ទៅ ក៏ទៅកើត​ក្នុងនរក អាហារណា ជា​អាហារ​សម្រាប់​សត្វទាំងឡាយ កើត​ក្នុងនរក សត្វនរក​នោះ តែងញុំាង​អត្តភាព ឲ្យប្រព្រឹត្ត​ទៅ ក្នុងនរក​នោះ ដោយ​សារអាហារ​នោះ សត្វនរកនោះ ឋិតនៅ​ក្នុងនរក​នោះ ដោយ​សារ​អាហារនោះ ម្នាល​ញ្រហ្មណ៍ ទាននោះ មិន​សម្រេចផល ដល់សត្វ​ដែលឋិត​នៅ​ក្នុងទីណា ទីនេះ​ឯង ហៅថា ទីមិនគួរ។ ម្នាលញ្រហ្មណ៍ មួយទៀត បុគ្គលខ្លះ ក្នុង​លោកនេះ ជាអ្នក​សម្លាប់សត្វ។បេ។ មានសេចក្តី​យល់ខុស បុគ្គលនោះ លុះបែក​ធ្លាយរាងកាយ​ស្លាបទៅ ក៏ទៅកើត​ក្នុង​កំណើត​នៃតិរច្ឆាន អាហារណា ជាអាហារ សម្រាប់​សត្វទាំងឡាយ​ដែលកើត​ក្នុង​កំណើតតិរច្ឆាន សត្វតិរច្ឆាន​នោះ ក៏ញុំាង​អត្តភាព ឲ្យប្រព្រឹត្ត​ទៅ ក្នុងទីនោះ ដោយអាហារ​នោះ សត្វតិរច្ឆាននោះ ឋិតនៅ​ក្នុងទីនោះ ដោយសារ​អាហារ​នោះ ម្នាលញ្រហ្មណ៍ ទាននោះ​មិនសម្រេច​ផល ដល់សត្វ​ដែលឋិត​នៅ ក្នុងទីណា ទីនេះឯង ហៅថា ទីមិនគួរ។ ម្នាល​ញ្រហ្មណ៍ ចំណែក​ឯបុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នក​វៀរ​ស្រឡះ​ចាក​បាណាតិបាត វៀរស្រឡះចាក​អទិន្នាទាន វៀរស្រឡះ​ចាក​មុសាវាទ វៀរស្រឡះ​ចាកបិសុណាវាចា វៀរ​ស្រឡះ​ចាកផរុសវាចា វៀរស្រឡះ​ចាកសម្ផប្បលាបៈ ជាអ្នកមិន​មានអភិជ្ឈា មិនមាន​ចិត្តព្យាបាទ មានសេចក្តី​យល់ត្រូវ បុគ្គលនោះ លុះបែក​ធ្លាយរាង​កាយ​ស្លាប់ទៅ ក៏ទៅកើត​ក្នុងពួកមនុស្ស អាហារណា ជាអាហារ សម្រាប់​ពួកមនុស្ស បុគ្គលនោះ ក៏ញុំាង​អត្តភាព ឲ្យ​ប្រព្រឹត្តទៅ ក្នុងទីនោះ ដោយ​អាហារនោះ បុគ្គលនោះ ឋិតនៅ​ក្នុងទីនោះ ដោយសារ​អាហារ​នោះ ម្នាលញ្រហ្មណ៍ ទាននោះ​មិន​សម្រេច​ផល ដល់សត្វ​ដែលឋិត​នៅ​ក្នុងទីណា ទីនេះ​ឯង ហៅថា ទីមិនគួរ។ ម្នាល​ញ្រហ្មណ៍ មួយទៀត បុគ្គល​ខ្លះ ក្នុងលោកនេះ ជាអ្នកវៀរ​ស្រឡះ ចាក​បាណាតិបាត។បេ។ មានសេចក្តី​យល់ត្រូវ បុគ្គលនោះ លុះបែកធ្លាយ​រាងកាយ ស្លាប់ទៅ ក៏ទៅកើត​ក្នុងពួកទេវតា អាហារណា ជាអាហារ​សម្រាប់​ពួកទេវតា ទេវតានោះ ក៏ញុំាង​អត្តភាព ឲ្យប្រព្រឹត្តទៅ ក្នុងទីនោះ ដោយអាហារ​នោះ ទេវតានោះ ឋិតនៅ​ក្នុងទីនោះ ដោយសារ​អាហារ​នោះ ម្នាល​ញ្រហ្មណ៍ ទាននោះ មិន​សម្រេចផល ដល់សត្វ​ដែលឋិត​នៅ​ក្នុងទីណា ទីនេះឯង ហៅថា ទីមិនគួរ។ ម្នាល​ញ្រហ្មណ៍ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នក​សម្លាប់សត្វ។បេ។ មាន​សេចក្តី​យល់ខុស បុគ្គលនោះ លុះបែកធ្លាយ​រាងកាយ​ស្លាប់ទៅ ក៏ទៅកើត​ក្នុង​បិត្តិវិស័យ អាហារណា ជាអាហារ​សម្រាប់​សត្វទាំងឡាយ ដែលកើត​ក្នុងបិត្តិវិស័យ ប្រេតនោះ ក៏ញុំាង​អត្តភាព ឲ្យប្រព្រឹត្តទៅ​ក្នុងទីនោះ ដោយ​អាហារ​នោះ ប្រេតនោះ ឋិតនៅ​ក្នុងទីនោះ ដោយសារ​អាហារនោះ ឬក៏​ពួកមិត្រអាមាត្យ​ក្តី ជនជា​ញាតិ​សាលោហិត​ក្តី ឧទ្ទិសឲ្យ​នូវទាន​ណា ដល់ប្រេតនោះ អំពីលោកនេះ ប្រេតនោះ ក៏ញុំាង​អត្តភាព​ឲ្យប្រព្រឹត្តទៅ ក្នុងទីនោះ ដោយ​អាហារនោះ ប្រេតនោះ ឋិតនៅ​ក្នុងទីនោះ ដោយសារ​អាហារ​នោះ ម្នាល​ញ្រហ្មណ៍ ទាននោះ​សម្រេចផល ដល់សត្វ​ដែលឋិត​នៅក្នុង​ទីណា ទីនេះឯង ហៅថា ទីគួរ។ ជាណុស្សោណិញ្រហ្មណ៍ ក្រាបទូល​សួរថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ចុះប្រសិនបើ​ប្រេតជា​ញាតិសាលោហិត​នោះ មិនបាន​ទៅកើត​ក្នុងទី​នោះទេ តើអ្នកណា បរិភោគ​ទាននោះ។ អើ ញ្រហ្មណ៍ ពួកប្រេត​ដែលជា​ញាតិសាលោហិត​ដទៃទៀត​របស់គេ គង់​ទៅកើត​ក្នុងទីនោះ​មិនខាន ប្រេតទាំង​នោះឯង បរិភោគ​ទាននោះ។ បពិត្រ​ព្រះគោតម​ដ៏ចំរើន ចុះប្រសិន​បើ ប្រេតជាញាតិ​សាលោហិតនោះ មិន​បាន​ទៅកើត​ក្នុងទីនោះទេ ទាំងពួក​ប្រេតជា​ញាតិ​សាលោហិត ដទៃទៀត​របស់គេ ក៏មិនបាន​ទៅកើត​ក្នុងទីនោះ​ដែរ តើអ្នកណា បរិភោគ​ទាននោះ។ នែ​ញ្រហ្មណ៍ ទីណា​ដែលស្ងាត់​ចាកប្រេត​ទាំងឡាយ ជាញាតិ​សាលោហិត​ដោយកាល​ជាយូរ​​អង្វែង​នេះ ទីនោះ​មិនមែន​ជាហេតុ មិនមែនជា​ឱកាស គឺថា​មិនធ្លាប់​មានឡើយ ម្នាល​ញ្រហ្មណ៍ មួយទៀត ធម្មតា អ្នកឲ្យទាន មិនមែន​ជាគ្មានផលទេ។ ឱ​ព្រះគោតម​ដ៏ចំរើន ពោល​កំណត់ ក្នុងទីមិនគួរ​បាន​ដែរតើ។ អើញ្រហ្មណ៍ តថាគត​ពោល​កំណត់ ក្នុងទី​មិនគួរ បានដែរ ម្នាល​ញ្រហ្មណ៍ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នក​សម្លាប់សត្វ លួច​ទ្រព្យគេ ប្រព្រឹត្ត​ខុសក្នុងកាម ពោលពាក្យ​កុហក ពោលពាក្យ​ញុះញង់ ពោលពាក្យ​អាក្រក់ ពោលពាក្យ​ឥតប្រយោជន៍ ជាអ្នកច្រើន​ដោយ​អភិជ្ឈា មានចិត្ត​ព្យាបាទ មានសេចក្តី​យល់ខុស ប៉ុន្តែ​បុគ្គលនោះ ជាអ្នក​ឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ គ្រឿង​ឧបករណ៍​របស់ប្រទីប ដល់​សមណៈ ឬញ្រហ្មណ៍ បុគ្គលនោះ លុះបែក​ធ្លាយរាងកាយ ស្លាប់ទៅ ក៏ទៅ​កើតជាមួយ​ពួកដំរី ឯដំរី​នោះ ជាសត្វ​តែងស្វាក់ បាយ ទឹក កម្រងផ្កា និងគ្រឿង​ឧបករណ៍ផ្សេង ៗ ក្នុងកំណើត នៃ​ដំរីនោះ ម្នាលញ្រហ្មណ៍ ត្រង់ដែល​បុគ្គល ក្នុងលោកនេះ ជា​អ្នកសម្លាប់សត្វ លួច​ទ្រព្យគេ ប្រព្រឹត្តខុស ក្នុងកាម ពោលពាក្យ​កុហក ពោលពាក្យ​ញុះញង់ ពោលពាក្យ​អាក្រក់ ពោលពាក្យ​ឥតប្រយោជន៍ ជាអ្នកច្រើន​ដោយអភិជ្ឈា មាន​ចិត្តព្យាបាទ មានសេចក្តី​យល់ខុស ជាទោស​នាំឲ្យ​បុគ្គលនោះ បែកធ្លាយ​រាងកាយ ស្លាប់ទៅ ទៅកើតជា​មួយនឹងពួកដំរី ត្រង់ដែល​បុគ្គលនោះ ជាអ្នក​ឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿង​ក្រអូប គ្រឿងលាប ទីដេក ទីនៅ គ្រឿង​ឧបករណ៍​របស់ប្រទីប ដល់សមណៈ ឬញ្រហ្មណ៍ ជាគុណ​បណ្តាល​ឲ្យបុគ្គល​នោះ ជាសត្វ​តែងស្វាក់​បាយ ទឹក កម្រងផ្កា គ្រឿងប្រដាប់​ផ្សេង ៗ ក្នុងកំណើត​នៃដំរីនោះ។ ម្នាល​ញ្រហ្មណ៍ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នក​សម្លាប់សត្វ លួច​ទ្រព្យគេ ប្រព្រឹត្តខុស​ក្នុងកាម ពោលពាក្យ​កុហក ពោលពាក្យ​ញុះញង់ ពោលពាក្យ​អាក្រក់ ពោលពាក្យ​ឥតប្រយោជន៍ ជាអ្នកច្រើន​ដោយ​អភិជ្ឈា មានចិត្ត​ព្យាបាទ មានសេចក្តី​យល់ខុស ប៉ុន្តែបុគ្គល​នោះ ជាអ្នកឲ្យបាយ  ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ គ្រឿង​ឧបករណ៍​របស់ប្រទីប ដល់សមណៈ ឬញ្រហ្មណ៍ បុគ្គលនោះ លុះបែក​ធ្លាយរាងកាយ​ស្លាប់ទៅ ក៏ទៅកើត​ជាមួយ​ពួកសេះ… កើតជាមួយ​ពួកគោ… កើតជាមួយ​ពួកឆ្កែ ឯសត្វនោះ តែងស្វាក់​បាយ ទឹក កម្រងផ្កា និងគ្រឿង​ប្រដាប់ផ្សេង ៗ ម្នាលញ្រហ្មណ៍ ត្រង់ដែល​បុគ្គលក្នុង​លោកនេះ ជាអ្នក​សម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុស​ក្នុងកាម​ទាំងឡាយ ពោលពាក្យកុហក ពោល​ពាក្យ​ញុះញង់ ពោលពាក្យ​អាក្រក់ ពោលពាក្យ​ឥតប្រយោជន៍ ជាអ្នកច្រើន​ដោយ​អភិជ្ឈា មានចិត្ត​ព្យាបាទ មានសេចក្តី​យល់ខុស ជាទោស​នាំឲ្យបុគ្គល​នោះ បែកធ្លាយ​រាងកាយស្លាប់​ទៅ ទៅកើតជាមួយ​នឹងពួកឆ្កែ ត្រង់ដែល​បុគ្គលនោះ ជាអ្នក​ឲ្យបាយ ទឹក សំពត់ យាន កម្រង​ផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ គ្រឿង​ឧបករណ៍​របស់​ប្រទីប ដល់​សមណៈ ឬញ្រហ្មណ៍ ជាគុណ​នាំឲ្យ​បុគ្គលនោះ ជាសត្វ​តែងស្វាក់ បាយ ទឹក កម្រងផ្កា គ្រឿង​ប្រដាប់​ផ្សេង ៗ ក្នុងកំណើត​ឆ្កែនោះ។ ម្នាល​ញ្រហ្មណ៍ បុគ្គលខ្លះ ក្នុង​លោកនេះ ជាអ្នកវៀរ​ស្រឡះ​ចាក​បាណាតិបាត វៀរស្រឡះ​ចាកអទិន្នាទាន វៀរស្រឡះ​ចាក​កាមេសុមិច្ឆាចារ វៀរស្រឡះ​ចាកមុសាវាទ វៀរស្រឡះ​ចាកបិសុណាវាចា វៀរស្រឡះ​ចាក​ផរុសវាចា វៀរស្រឡះ​ចាក​សម្ផប្បលាបៈ ជាអ្នកមិន​មានអភិជ្ឈា មានចិត្ត​មិនព្យាបាទ មាន​សេចក្តី​យល់ត្រូវ បុគ្គលនោះ ជាអ្នក​ឲ្យបាយ ទឹក សំពត់ យាន កម្រង​ផ្កា គ្រឿង​ក្រអូប គ្រឿងលាប ទីដេក ទីនៅ គ្រឿង​ឧបករណ៍​របស់ប្រទីប ដល់សមណៈ ឬញ្រហ្មណ៍ លុះបុគ្គល​នោះ បែកធ្លាយ​រាងកាយ​ស្លាប់ទៅ  ក៏ទៅកើត​ជាមួយនឹង​ពួកមនុស្ស បុគ្គលនោះ តែងស្វាក់​នូវកាមគុណ ៥ ជា​របស់​មនុស្ស ក្នុងកំណើត​នៃមនុស្ស​នោះ ម្នាល​ញ្រហ្មណ៍ ត្រង់ដែល​បុគ្គល ក្នុងលោកនេះ ជាអ្នកវៀរ​ស្រឡះ ចាក​បាណាតិបាត វៀរស្រឡះ ចាក​អទិន្នាទាន វៀរស្រឡះ ចាក​កាមេសុ​មិច្ឆាចារ វៀរស្រឡះ ចាកមុសាវាទ វៀរស្រឡះ ចាក​បិសុណាវាចា វៀរស្រឡះ ចាក​ផរុសវាចា វៀរស្រឡះ ចាក​សម្ផប្បលាបៈ ជាអ្នក​មិនមាន​អភិជ្ឈា មិនមាន​ចិត្តព្យាបាទ មានសេចក្តី​យល់ត្រូវ ជាគុណ​នាំឲ្យបុគ្គល​នោះ បែកធ្លាយ​រាងកាយ​ស្លាប់ទៅ ទៅកើត​ជាមួយនឹង​ពួកមនុស្ស ត្រង់ដែល​បុគ្គលជា​អ្នកឲ្យ​បាយទឹក សំពត់  យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ គ្រឿងឧបករណ៍​របស់ប្រទីប ដល់សមណៈ ឬញ្រហ្មណ៍ ជាគុណ​បណ្តាល​ឲ្យបុគ្គលនោះ ទៅជា​អ្នកស្វាក់ នូវកាមគុណ ៥ ជារបស់​មនុស្ស ក្នុងកំណើត​នៃមនុស្ស​នោះ។ ម្នាល​ញ្រហ្មណ៍ បុគ្គលខ្លះ ក្នុងលោកនេះ វៀរស្រឡះ ចាក​បាណាតិបាត។បេ។ មានសេចក្តី​យល់ត្រូវ ប៉ុន្តែបុគ្គល​នោះ ជាអ្នកឲ្យបាយ  ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ គ្រឿង​ឧបករណ៍ របស់ប្រទីប ដល់សមណៈ ឬញ្រហ្មណ៍ បុគ្គលនោះ លុះបែក​ធ្លាយរាងកាយ​ស្លាបទៅ ក៏ទៅកើតជា​មួយពួកទេវតា ទេវតានោះ ជាអ្នក​ស្វាក់នូវកាមគុណ ៥ ជាទិព្វ ក្នុងទេវលោក​នោះ ម្នាលញ្រហ្មណ៍ ត្រង់​ដែល​បុគ្គល ក្នុងលោកនេះ ជាអ្នកវៀរ​ស្រឡះចាក​បាណាតិបាត។បេ។ មានសេចក្តី​យល់ត្រូវ ជាគុណនាំ​ឲ្យបុគ្គលនោះ បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ ទៅកើតជា​មួយ​​ពួកទេវតា ត្រង់ដែល​បុគ្គល​នោះ ជាអ្នក​ឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ គ្រឿង​ឧបករណ៍ របស់ប្រទីប ដល់សមណៈ ឬញ្រហ្មណ៍ ជាគុណ​នាំឲ្យបុគ្គល​នោះ ជាអ្នក​ស្វាក់នូវ​កាមគុណ ៥ ជាទិព្វ ក្នុង​ទេវលោក​នោះ ម្នាល​ញ្រហ្មណ៍ ក៏​ធម្មតា អ្នកឲ្យទាន មិនមែន​ជាគ្មាន​ផលឡើយ។ ជាណុស្សោណិញ្រហ្មណ៍ ទូលថា បពិត្រ​ព្រះគោតម​ដ៏ចំរើន អស្ចារ្យណាស់ បពិត្រ​ព្រះគោតម​ដ៏ចំរើន ចម្លែក​ណាស់ បពិត្រ​ព្រះគោតម​ដ៏ចំរើន ដំណើរនេះ គួរ​ណាស់​តែឲ្យទាន គួរណាស់​តែធ្វើអំពើ​ដែល​គេគប្បី​ធ្វើដោយ​សទ្ធា ព្រោះថា អ្នកឲ្យទាន មិនមែន​ជាគ្មាន​ផលឡើយ។ ព្រះមាន​ព្រះភាគ ទ្រង់ត្រាស់​ថា អើញ្រហ្មណ៍ ដំណើរនុ៎ះ យ៉ាង​ហ្នឹងឯង អើ​ញ្រហ្មណ៍ ដំណើរ​នុ៎ះ យ៉ាងហ្នឹង​ឯង អើញ្រហ្មណ៍ អ្នកឲ្យ​ទាន មិនមែន​ជាគ្មាន​ផលទេ។ ជាណុស្សោណិ​ញ្រហ្មណ៍ ក្រាបបង្គំ​ទូលថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ពីរោះ​ណាស់។បេ។ សូម​ព្រះគោតម​ដ៏ចំរើន ចាំទុក​នូវខ្ញុំ​ព្រះអង្គ ថាជា​ឧបាសក អ្នកដល់នូវ​សរណៈ ស្មើដោយ​ជីវិត ចាប់ដើម​ពីថ្ងៃនេះ​តទៅ។

ចប់ ជាណុស្សោណិវគ្គ ទី២។

(ច្បាប់ឆ (១៨) ៣. សាធុវគ្គ) សុន្ទរវគ្គ ទី៣

សាធុសូត្រ ទី១

[៦៧] ម្នាលភិក្ខុទាំងឡាយ តថាគត​នឹងសំដែង​កម្មល្អផង កម្មមិន​ល្អផង ដល់អ្នក​ទាំងឡាយ ចូរអ្នក​ទាំងឡាយ ស្តាប់ធម៌នោះ ចូរធ្វើ​ទុកក្នុង​ចិត្តឲ្យល្អចុះ តថាគត​នឹងសំដែង។ ភិក្ខុទាំងនោះ ទទួលតប​ព្រះមានព្រះ​ភាគ ដូច្នេះថា ព្រះករុណា ព្រះអង្គ។ ទើប​ព្រះមានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ កម្មមិនល្អ តើដូចម្តេច។ គឺ បាណាតិបាត អទិន្នាទាន កាមេសុ មិច្ឆាចារ មុសាវាទ បិសុណាវាចា ផរុសវាចា សម្ផប្បលាបៈ អភិជ្ឈា ព្យាបាទ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា កម្ម​​មិនល្អ។ ម្នាលភិក្ខុ​ទាំងឡាយ កម្មល្អ តើដូចម្តេច។ គឺ ចេតនា​ជាហេតុវៀរ​ចាក​បាណាតិបាត វៀរចាក​អទិន្នាទាន វៀរចាក​កាមេសុ មិច្ឆាចារ វៀរចាក​មុសាវាទ វៀរចាក​បិសុណាវាចា វៀរចាក​ផរុសវាចា វៀរចាក​សម្ផប្បលាបៈ ការមិនមាន​អភិជ្ឈា មិនមាន​ព្យាបាទ ការយល់​ឃើញ​ត្រូវ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា កម្មល្អ។

អរិយធម្មសូត្រ ទី២

[៦៨] ម្នាលភិក្ខុទាំងឡាយ តថាគត​នឹងសំដែង​អរិយធម៌ (ធម៌ដ៏ប្រសើរ) ផង អនរិយធម៌ (ធម៌មិនប្រសើរ) ផង ដល់អ្នក​ទាំងឡាយ ចូរអ្នក​ទាំងឡាយ ស្តាប់ធម៌នោះ ចូរធ្វើទុក​ក្នុងចិត្ត​ឲ្យល្អចុះ តថាគត​នឹងសំដែង។ ភិក្ខុទាំង​នោះ ទទួល​តប​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ទើប​ព្រះមានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ អនរិយធម៌ តើដូចម្តេច។ គឺ​បាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុ​ទាំងឡាយ នេះ​ហៅថា អនរិយធម៌។ ម្នាលភិក្ខុ​ទាំងឡាយ អរិយធម៌ តើដូចម្តេច។ គឺ​ចេតនា​ជាហេតុ​វៀរចាក​បាណាតិបាត។បេ។ ការយល់​ឃើញត្រូវ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា អរិយធម៌។

កុសលសូត្រ ទី៣

[៦៩] ម្នាលភិក្ខុទាំងឡាយ តថាគតនឹង​សំដែង​កុសលកម្មផង អកុសលកម្ម​ផង ដល់អ្នក​ទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់​ធម៌នោះ ចូរធ្វើទុកក្នុង​ចិត្តឲ្យល្អចុះ តថាគត​នឹងសំដែង។ ភិក្ខុទាំងនោះ ទទួល​តប​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ទើប​ព្រះមានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ អកុសលកម្ម តើ​ដូចម្តេច។ គឺ​បាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅ​ថា អកុសលកម្ម។ ម្នាលភិក្ខុ​ទាំងឡាយ កុសលកម្ម តើ​ដូចម្តេច។ គឺ​ចេតនា​ជាហេតុ​វៀរចាក​បាណាតិបាត។បេ។ ការយល់​ឃើញត្រូវ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា កុសលកម្ម។

អត្ថសូត្រ ទី៤

[៧០] ម្នាលភិក្ខុទាំងឡាយ តថាគតនឹង​សំដែង​ធម៌ ដែលមាន​ប្រយោជន៍ផង ឥតប្រយោជន៍​ផង ដល់អ្នក​ទាំងឡាយ ចូរអ្នក​ទាំងឡាយ ស្តាប់​ធម៌នោះ ចូរធ្វើទុក​ក្នុងចិត្ត​ឲ្យល្អចុះ តថាគត​នឹងសំដែង។ ភិក្ខុទាំង​នោះ ទទួលតប​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ទើប​ព្រះមាន​ព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ ធម៌ឥត​ប្រយោជន៍ តើ​ដូចម្តេច។ គឺ​បាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅ​ថា ធម៌ឥត​ប្រយោជន៍។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌មាន​ប្រយោជន៍ តើដូច​ម្តេច។ គឺចេតនា​ជាហេតុ​វៀរចាក​បាណាតិបាត។បេ។ ការយល់​ឃើញត្រូវ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ធម៌មាន​ប្រយោជន៍។

ធម្មសូត្រ ទី៥

[៧១] ម្នាលភិក្ខុទាំងឡាយ តថាគត​នឹងសំដែង​​នូវធម៌ផង នូវអធម៌​ផង ដល់អ្នក​ទាំងឡាយ ចូរអ្នក​ទាំងឡាយ ស្តាប់ធម៌នោះ ចូរធ្វើទុក​ក្នុងចិត្ត​ឲ្យល្អចុះ តថាគត​នឹង​សំដែង។ ភិក្ខុទាំងនោះ ទទួល​តប​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ទើប​ព្រះមានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ អធម៌ តើ​ដូចម្តេច។ គឺ​បាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា អធម៌។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ តើដូច​ម្តេច។ គឺ​ចេតនា​ជាហេតុ​វៀរចាក​បាណាតិបាត។បេ។ ការយល់​ឃើញត្រូវ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ធម៌។

អាសវសូត្រ ទី៦

[៧២] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង​​នូវ​សាសវធម៌ (ធម៌​ប្រកប​ដោយ​អាសវៈ) ផង អនាសវធម៌ (ធម៌មិនមាន​អាសវៈ) ផង ដល់​អ្នកទាំងឡាយ ចូរអ្នក​ទាំងឡាយ ស្តាប់ធម៌នោះ ចូរធ្វើទុក​ក្នុងចិត្ត​ឲ្យល្អចុះ តថាគត​នឹងសំដែង។ ភិក្ខុទាំងនោះ ទទួលតប​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ សាសវធម៌ តើដូចម្តេច។ គឺ​បាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា សាសវធម៌។ ម្នាលភិក្ខុ​ទាំងឡាយ អនាសវធម៌ តើដូចម្តេច។ គឺ​ចេតនា​ជាហេតុ​វៀរចាក​បាណាតិបាត។បេ។ ការយល់​ឃើញត្រូវ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា អនាសវធម៌។

វជ្ជសូត្រ ទី៧

[៧៣] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង​​នូវ​សាវជ្ជធម៌ (ធម៌​ប្រកប​ដោយ​ទោស) ផង អនវជ្ជធម៌ (ធម៌មិន​មានទោស) ផង ដល់អ្នក​ទាំងឡាយ ចូរអ្នក​ទាំងឡាយ ស្តាប់ធម៌នោះ ចូរធ្វើទុក​ក្នុងចិត្ត​ឲ្យល្អចុះ តថាគតនឹង​សំដែង។ ភិក្ខុទាំងនោះ ទទួលតប​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ទើប​ព្រះមានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ សាវជ្ជធម៌ តើដូចម្តេច។ គឺ​បាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា សាវជ្ជធម៌។ ម្នាលភិក្ខុ​ទាំងឡាយ អនវជ្ជធម៌ តើដូច​ម្តេច។ គឺចេតនា​ជាហេតុ​វៀរចាក​បាណាតិបាត។បេ។ ការយល់​ឃើញត្រូវ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា អនវជ្ជធម៌។

តបនីយសូត្រ ទី៨

[៧៤] ម្នាលភិក្ខុទាំងឡាយ តថាគត​នឹងសំដែង​នូវ​តបនិយធម៌ (ធម៌​ដែល​ធ្វើសត្វ​ឲ្យក្តៅ) ផង អតបនិយធម៌ (ធម៌ដែល​មិនធ្វើសត្វ​ឲ្យក្តៅ) ផង ដល់អ្នក​ទាំងឡាយ ចូរអ្នក​ទាំងឡាយ ស្តាប់ធម៌នោះ។បេ។ ម្នាលភិក្ខុ​ទាំង​ឡាយ តបនិយធម៌ តើដូចម្តេច។ គឺ​បាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា តបនិយធម៌។ ម្នាលភិក្ខុ​ទាំងឡាយ អតបនិយធម៌ តើដូចម្តេច។ គឺ​ចេតនា​ជាហេតុវៀរ​ចាក​បាណាតិបាត។បេ។ ការ​យល់​ឃើញត្រូវ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា អតបនិយធម៌។

អាចយគាមិសូត្រ ទី៩

[៧៥] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង​អាចយគាមិធម៌ (ធម៌​ដល់​នូវ​ការ​សន្សំបាប) ផង អបចយគាមិធម៌ (ធម៌មិនដល់​នូវការ​សន្សំបាប) ផង ដល់​អ្នក​ទាំងឡាយ ចូរអ្នក​ទាំងឡាយ ស្តាប់ធម៌​នោះ ចូរធ្វើ​ទុកក្នុង​ចិត្តឲ្យ​ល្អចុះ តថាគត​នឹង​សំដែង។ ភិក្ខុទាំងនោះ ទទួល​តប​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះមាន​ព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ អាចយគាមិធម៌ តើដូចម្តេច។ គឺ​បាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា អាចយគាមិធម៌។ ម្នាលភិក្ខុ​ទាំងឡាយ អបចយគាមិធម៌ តើដូចម្តេច។ គឺ​ចេតនា​ជាហេតុ​វៀរចាក​បាណាតិបាត។បេ។ ការយល់​ឃើញត្រូវ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា អបចយគាមិធម៌។

ទុក្ខុទ្រយសូត្រ ទី១០

[៧៦] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង​នូវ​ទុក្ខុទ្រយធម៌ (ធម៌​ចំរើន​សេចក្តី​ទុក្ខ) ផង សុខុទ្រយធម៌ (ធម៌ចំរើន​សេចក្តីសុខ) ផង ដល់​អ្នក​ទាំងឡាយ ចូរអ្នក​ទាំងឡាយ ស្តាប់​ធម៌នោះ ចូរធ្វើទុក​ក្នុងចិត្ត​ឲ្យល្អចុះ តថាគត​នឹងសំដែង។ ភិក្ខុ​ទាំងនោះ ទទួលតប​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ ទុក្ខុទ្រយធម៌ តើ​ដូចម្តេច។ គឺ​បាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ទុក្ខុទ្រយធម៌។ ម្នាលភិក្ខុ​ទាំងឡាយ សុខុទ្រយធម៌ តើដូចម្តេច។ គឺចេតនា​ជាហេតុ​វៀរចាក​បាណាតិបាត។បេ។ ការយល់​ឃើញត្រូវ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា សុខុទ្រយធម៌។

វិបាកសូត្រ ទី១១

[៧៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង​នូវ​ទុក្ខវិបាកធម៌ (ធម៌​ឲ្យផល​ជាទុក្ខ) ផង សុខវិបាកធម៌ (ធម៌ឲ្យផល​ជាសុខ) ផង ដល់អ្នក​ទាំងឡាយ ចូរអ្នក​ទាំងឡាយ ស្តាប់ធម៌​នោះ ចូរធ្វើទុក​ក្នុងចិត្ត​ឲ្យល្អចុះ តថាគតនឹង​សំដែង។ ភិក្ខុទាំងនោះ ទទួលតប​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ទើប​ព្រះមានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ ទុក្ខវិបាកធម៌ តើដូចម្តេច។ គឺ​បាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ទុក្ខវិបាកធម៌។ ម្នាលភិក្ខុ​ទាំងឡាយ សុខវិបាកធម៌ តើ​ដូចម្តេច។ គឺ​ចេតនា​ជាហេតុ​វៀរចាក​បាណាតិបាត។បេ។ ការយល់​ឃើញ​ត្រូវ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា សុខវិបាកធម៌។

ចប់ សុន្ទរវគ្គ ទី៣។

(ច្បាប់ឆ (១៩) ៤. អរិយមគ្គវគ្គ) សេដ្ឋវគ្គ ទី៤

អរិយមគ្គសូត្រ ទី១

[៧៨] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង​ផ្លូវដ៏​ប្រសើរផង ផ្លូវ​មិន​ប្រសើរផង ដល់អ្នក​ទាំងឡាយ ចូរអ្នក​ទាំងឡាយ ស្តាប់​ធម៌នោះ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ផ្លូវមិន​ប្រសើរ តើដូចម្តេច។ គឺ​បាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ផ្លូវមិន​ប្រសើរ។ ម្នាលភិក្ខុ​ទាំង​ឡាយ ផ្លូវប្រសើរ តើដូចម្តេច។ គឺចេតនា​ជាហេតុវៀរ​ចាក​បាណាតិបាត។បេ។ ការយល់​ឃើញត្រូវ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ផ្លូវប្រសើរ។

កណ្ហមគ្គសូត្រ ទី២

[៧៩] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង​ផ្លូវខ្មៅផង ផ្លូវសផង ដល់អ្នក​ទាំងឡាយ ចូរអ្នក​ទាំងឡាយ ស្តាប់ធម៌​នោះ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ផ្លូវខ្មៅ តើ​ដូចម្តេច។ គឺ​បាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ផ្លូវខ្មៅ។ ម្នាលភិក្ខុ​ទាំងឡាយ ផ្លូវស តើដូចម្តេច។ គឺចេតនា​ជាហេតុវៀរ​ចាក​បាណាតិបាត។បេ។ ការយល់​ឃើញត្រូវ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ផ្លូវស។

សទ្ធម្មសូត្រ ទី៣

[៨០] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង​​នូវ​សទ្ធម្ម (ធម៌ស្ងប់រម្ងាប់) ផង អសទ្ធម្ម (ធម៌មិន​ស្ងប់រម្ងាប់) ផង ដល់អ្នក​ទាំងឡាយ ចូរអ្នក​ទាំងឡាយ ស្តាប់​ធម៌នោះ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អសទ្ធម្ម តើដូចម្តេច។ គឺ​បាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា អសទ្ធម្ម។ ម្នាលភិក្ខុ​ទាំងឡាយ សទ្ធម្ម តើដូចម្តេច។ គឺចេតនា​ជាហេតុ​វៀរចាក​បាណាតិបាត។បេ។ ការយល់​ឃើញត្រូវ ម្នាលភិក្ខុ​ទាំងឡាយ នេះ​ហៅថា សទ្ធម្ម។

សប្បុរិសធម្មសូត្រ ទី៤

[៨១] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង​នូវ​សប្បុរិសធម៌ (ធម៌​របស់​សប្បុរស) ផង អសប្បុរិសធម៌ (ធម៌របស់​អសប្បុរស) ផង ដល់អ្នក​ទាំងឡាយ ចូរអ្នក​ទាំងឡាយ ស្តាប់ធម៌​នោះ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អសប្បុរិសធម៌ តើដូចម្តេច។ គឺ​បាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា អសប្បុរិសធម៌។ ម្នាលភិក្ខុ​ទាំងឡាយ សប្បុរិសធម៌ តើដូចម្តេច។ គឺចេតនា​ជាហេតុវៀរ​ចាក​បាណាតិបាត។បេ។ ការ​យល់ឃើញ​ត្រូវ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា សប្បុរិសធម៌។

ឧប្បាទេតព្វធម្មសូត្រ ទី៥

[៨២] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌​ដែលគួរ​ឲ្យកើត​ឡើងផង ធម៌ដែល​មិនគួរ​ឲ្យកើត​ឡើងផង ដល់អ្នក​ទាំងឡាយ ចូរអ្នក​ទាំងឡាយ ស្តាប់​ធម៌នោះ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ដែល​មិនគួរ​ឲ្យ​កើតឡើង តើដូចម្តេច។ គឺ​បាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុ​ទាំង​ឡាយ នេះហៅថា ធម៌ដែល​មិនគួរឲ្យ​កើតឡើង។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ដែល​គួរឲ្យ​កើតឡើង តើដូចម្តេច។ គឺចេតនា​ជាហេតុវៀរ​ចាក​បាណាតិបាត។បេ។ ការយល់​ឃើញត្រូវ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ធម៌​ដែលគួរ​ឲ្យកើតឡើង។

អាសេវិតព្វធម្មសូត្រ ទី៦

[៨៣] ម្នាលភិក្ខុទាំងឡាយ តថាគតនឹង​សំដែងធម៌​ដែលគេ​គួរ​សេពផង ធម៌ដែល​គេមិនគួរ​សេព​ផង ដល់អ្នក​ទាំងឡាយ ចូរអ្នក​ទាំងឡាយ ស្តាប់ធម៌​នោះ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌​ដែលគេ​មិនគួរសេព តើដូចម្តេច។ គឺ​បាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុ​ទាំងឡាយ នេះ​ហៅថា ធម៌ដែល​គេមិនគួរ​សេព។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ដែល​គេគួរ​សេព តើដូចម្តេច។ គឺចេតនា​ជាហេតុ​វៀរចាក​បាណាតិបាត។បេ។ ការ​យល់ឃើញ​ត្រូវ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ធម៌ដែល​គេគួរសេព។

ភាវេតព្វធម្មសូត្រ ទី៧

[៨៤] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌​ដែលគួរចំរើន​ផង ធម៌ដែល​មិនគួរចំរើន​ផង ដល់អ្នក​ទាំងឡាយ ចូរអ្នក​ទាំងឡាយ ស្តាប់​ធម៌នោះ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ចុះធម៌​ដែលមិន​គួរចំរើន តើដូចម្តេច។ គឺ​បាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅ​ថា ធម៌ដែល​មិនគួរចំរើន។ ម្នាលភិក្ខុ​ទាំងឡាយ ចុះធម៌​ដែលគួរ​ចំរើន តើដូចម្តេច។ គឺចេតនា​ជាហេតុវៀរ​ចាក​បាណាតិបាត។បេ។ ការយល់​ឃើញត្រូវ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ធម៌ដែល​គួរចំរើន។

ពហុលីកាតព្វសូត្រ ទី៨

[៨៥] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង​ធម៌ដែល​គេគួរធ្វើឲ្យ​ច្រើនផង ធម៌ដែល​គេ​មិនគួរធ្វើ​ឲ្យច្រើនផង ដល់អ្នក​ទាំងឡាយ ចូរអ្នក​ទាំងឡាយ ស្តាប់ធម៌​នោះ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ដែលគេ​មិនគួរ​ធ្វើឲ្យច្រើន តើដូចម្តេច។ គឺ​បាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាល​ភិក្ខុទាំងឡាយ នេះហៅថា ធម៌​ដែលគេ​មិនគួរ​ធ្វើឲ្យ​ច្រើន។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ដែល​គេ​គួរធ្វើ​ឲ្យច្រើន តើដូចម្តេច។ គឺចេតនា​ជាហេតុ​វៀរចាក​បាណាតិបាត។បេ។ ការយល់​ឃើញត្រូវ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ធម៌ដែល​គេ​គួរធ្វើ​ឲ្យច្រើន។

អនុស្សរិតព្វសូត្រ ទី៩

[៨៦] ម្នាលភិក្ខុទាំងឡាយ តថាគតនឹង​សំដែងធម៌​ដែលគួរ​នឹករកផង ធម៌ដែល​មិនគួរ​នឹករកផង ដល់អ្នក​ទាំងឡាយ ចូរអ្នក​ទាំងឡាយ ស្តាប់ធម៌​នោះ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ដែល​មិនគួរ​នឹករក តើដូចម្តេច។ គឺ​បាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ធម៌ដែល​មិនគួរ​នឹករក។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ដែល​គួរនឹករក តើដូចម្តេច។ គឺ​ចេតនា​ជាហេតុ​វៀរចាក​បាណាតិបាត។បេ។ ការយល់​ឃើញត្រូវ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ធម៌ដែល​គួរនឹករក។

សច្ឆិកាតព្វសូត្រ ទី១០

[៨៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹង​សំដែងធម៌ដែល​គួរធ្វើឲ្យ​ជាក់ច្បាស់​ផង ធម៌​ដែលមិន​គួរធ្វើឲ្យ​ជាក់ច្បាស់​ផង ដល់អ្នក​ទាំងឡាយ ចូរ​អ្នកទាំងឡាយ ស្តាប់​ធម៌​នោះ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ដែល​មិនគួរ​ធ្វើឲ្យ​ជាក់ច្បាស់ តើដូចម្តេច។ គឺ​បាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ធម៌ដែល​មិនគួរ​ធ្វើឲ្យ​ជាក់ច្បាស់។ ម្នាលភិក្ខុ​ទាំង​ឡាយ ធម៌ដែលគួរ​ធ្វើឲ្យ​ជាក់ច្បាស់ តើដូចម្តេច។ គឺ​ចេតនា​ជាហេតុ​វៀរចាក​បាណាតិបាត។បេ។ ការយល់​ឃើញត្រូវ ម្នាលភិក្ខុ​ទាំងឡាយ នេះ​ហៅថា ធម៌ដែលគួរ​ធ្វើឲ្យ​ជាក់ច្បាស់។

ចប់ សេដ្ឋវគ្គ ទី៤។

(ច្បាប់ឆ (២០) ៥. អបរបុគ្គលវគ្គ)

សេវិតញ្វសេវិតព្វវគ្គ ទី៥

នសេវិតព្វាទិសុត្តានិ

[៨៨] ម្នាលភិក្ខុទាំងឡាយ បុគ្គលដែល​ប្រកបដោយ​ធម៌ ១០ ប្រការ មិនគួរ​សេពគប់​ឡើយ។ ធម៌ ១០ ប្រការ តើដូចម្តេច។ គឺបុគ្គល​ជាអ្នក​សម្លាប់សត្វ ១ លួច​ទ្រព្យគេ ១ ប្រព្រឹត្ត​ខុស​ក្នុងកាម ១ ពោលពាក្យ​កុហក  ១ ពោលពាក្យ​ញុះញង់ ១ ពោលពាក្យ​អាក្រក់ ១ ពោលពាក្យ​ឥត​ប្រយោជន៍ ១ ជាអ្នកច្រើន​ដោយអភិជ្ឈា ១ មានចិត្ត​ព្យាបាទ ១ មានសេចក្តី​យល់ខុស ១ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលដែល​ប្រកបដោយ​ធម៌ ១០ ប្រការ នេះឯង មិនគួរ​សេពគប់​ឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ដែល​ប្រកប​ដោយ​ធម៌ ១០ ប្រការ ទើបគួរ​សេពគប់។ ធម៌ ១០ ប្រការ តើដូចម្តេច។ គឺបុគ្គល​ជាអ្នក​វៀរស្រឡះ​ចាក​បាណាតិបាត ១ វៀរស្រឡះ​ចាក​អទិន្នាទាន ១ វៀរ​ស្រឡះ ចាក​កាមេសុមិច្ឆាចារ ១ វៀរស្រឡះ​ចាក​មុសាវាទ ១ វៀរស្រឡះ​ចាក​បិសុណវាចា ១ រៀរស្រឡះ​ចាក​ផរុសវាចា ១ វៀរស្រឡះ​ចាក​សម្ផប្បលាបៈ ១ ជាអ្នកមិន​មាន​អភិជ្ឈា ១ មិនមាន​ចិត្ត​ព្យាបាទ ១ មានសេចក្តី​យល់ត្រូវ ១ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលដែល​ប្រកប​ដោយ​ធម៌ ១០ ប្រការនេះឯង ទើបគួរ​សេពគប់។ (ក្នុងទីនេះ បណ្ឌិត​ត្រូវរាប់​សូត្រ មាន ២០០ សូត្រ​ជាដើម ដោយ​អំណាច​បេយ្យាលៈ) ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ដែល​ប្រកប​ដោយធម៌ ១០ ប្រការ មិនគួរ​គប់រកឡើយ… គួរគប់រក… មិនគួរ​ចូលទៅ​អង្គុយ​ជិត… គួរចូល​ទៅអង្គុយ​ជិត… ជាបុគ្គល​មិនគួរបូជា… គួរបូជា… មិនគួរ​សរសើរ… គួរ​សរសើរ… មិនគួរ​គោរព… គួរគោរព… មិនគួរ​កោតក្រែង… គួរកោតក្រែង… មិនគួរ​ប្រោសប្រាណ… គួរប្រោស​ប្រាណ… មិន​បរិសុទ្ធ… បរិសុទ្ធ… មិនគ្រប​សង្កត់​នូវមានះ… គ្របសង្កត់​នូវមានះ… មិនចំរើន​ដោយប្រាជ្ញា… ចំរើន​ដោយប្រាជ្ញា… រមែងបាន​បាបច្រើន… រមែង​បាន​បុណ្យ​ច្រើន។ ចុះបុគ្គល​ដែល​ប្រកប​ដោយធម៌ ១០ ប្រការ តើដូចម្តេច។ បុគ្គលជា​អ្នកវៀរ​ស្រឡះ ចាក​បាណាតិបាត ១ វៀរស្រឡះ​ចាក​អទិន្នាទាន ១ វៀរស្រឡះ​ចាក​កាមេសុ​មិច្ឆាចារ ១ វៀរស្រឡះ​ចាក​មុសាវាទ ១ វៀរស្រឡះ​ចាក​បិសុណវាចា ១ វៀរស្រឡះ​ចាក​ផរុសវាចា ១ វៀរស្រឡះ​ចាក​សម្ផប្បលាបៈ ១ មិនមាន​អភិជ្ឈា ១ មិនមាន​ចិត្ត​ព្យាបាទ ១ មានសេចក្តី​យល់ត្រូវ ១ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ដែលប្រកប​ដោយធម៌ ១០ ប្រការនេះ​ឯង រមែងបាន​នូវបុណ្យ​ច្រើន។

ចប់ សេវិតញ្វសេវិតព្វវគ្គ ទី៥។

ចប់ ចតុត្ថបណ្ណាសក ទី៤។

បញ្ចមបណ្ណាសក

(ច្បាប់ឆ (២១) ១. ករជកាយវគ្គ) បឋមវគ្គ ទី១

បឋមនិរយសគ្គសូត្រ ទី១

[៨៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាង នឹង​ធ្លាក់​ទៅក្នុងនរក ដូចជា​គេនាំទៅ​ទំលាក់។ ធម៌ ១០ យ៉ាង ​តើអ្វីខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលខ្លះ ក្នុងលោក​នេះ ជាអ្នក​សម្លាប់សត្វ អ្នកមាន​ចិត្ត​អាក្រក់ អ្នកមាន​បាតដៃ​ប្រឡាក់​ដោយ​ឈាម តាំងនៅ​ខ្ជាប់​ក្នុងការ​សម្លាប់​រឿយ ៗ មិនដល់​នូវសេចក្តី​អាណិត​អាសូរ ចំពោះ​សព្វសត្វ​ទាំងឡាយ ១ ជាអ្នក​លួចទ្រព្យ​គេ គឺថាជា​អ្នកកាន់​យកនូវ​គ្រឿង​ឧបករណ៍ ជា​សម្បត្តិនៃ​បុគ្គល​ដទៃ​ដែលគេ​មិនបាន​ឲ្យ ពោល​គឺការលួច ដែលជា​ទ្រព្យ​ឋិតនៅ​ក្នុង​ស្រុកក្តី ឋិតនៅ​ក្នុងព្រៃក្តី ១ ជាអ្នក​ប្រព្រឹត្ត​ខុស ក្នុងកាម​ទាំងឡាយ អ្នកដល់​នូវការ​ប្រព្រឹត្តិកន្លង​ចំពោះស្រ្តី​ទាំងឡាយ ដែលមាន​មាតារក្សា បិតារក្សា បងប្អូន​ប្រុសរក្សា បងប្អូន​ស្រី្តរក្សា ញាតិរក្សា ធម៌រក្សា ជាស្រ្តីមាន​ប្តី មានអាជ្ញា (កំណត់ទុក) ដោយ​ហោចទៅ សូម្បីតែ​ស្រ្តីដែលមាន​គេបំពាក់​កម្រងផ្កា ១ ជាអ្នក​និយាយ​កុហក ទោះបី​ឋិតនៅ​ក្នុងរោងក្តី ឋិតនៅ​ក្នុង​បរិសទ្យក្តី ឋិតនៅ​ក្នុងកណ្តាល​នៃញាតិ​ក្តី ឋិតនៅ​ក្នុងកណ្តាល​សេនីក្តី ឋិតនៅ​ក្នុងកណ្តាល​រាជត្រកូល​ក្តី ដែល​គេនាំមក​សួរជា​សាក្សីថា នែបុរស​អើយ ចូរអ្នក​ចូលមក​អាយ បើអ្នកដឹង​នូវ​ហេតុណា ចូរនិយាយ​ប្រាប់ហេតុ​នោះ បុរសនោះ កាល​បើមិនដឹង ក៏​និយាយថា ខ្ញុំដឹង ក៏មាន កាលបើដឹង និយាយថា ខ្ញុំមិនដឹង ក៏មាន កាល​បើមិន​ឃើញ និយាយថា ខ្ញុំឃើញ​ក៏មាន កាលបើ​ឃើញ និយាយថា ខ្ញុំមិន​ឃើញក៏មាន ជាអ្នក​ពោលនូវ​ពាក្យកុហក​ទាំងដឹង​ខ្លួនដូច្នេះ ព្រោះហេតុនៃ​ខ្លួនក្តី ព្រោះហេតុ​នៃបុគ្គល​ដទៃក្តី ព្រោះហេតុ​សំណូក គឺ អាមិសៈ​បន្តិចបន្តួចក្តី ១ ជាអ្នក​ពោលពាក្យ​ញុះញង់ គឺ ឮពាក្យ​អំពីសំណាក់​ជននេះ ហើយនាំ​ទៅប្រាប់​ជនឯណោះ ដើម្បី​នឹង​បំបែកជន​ទាំងនេះ ឬឮពាក្យ អំពី​សំណាក់​ជន​ឯណោះ មកប្រាប់​ជន​ឯណេះ ដើម្បីនឹង​បំបែកជន​ឯណោះ ជាអ្នក​បំបែក​នូវពួក​ជនដែល​ព្រមព្រៀង​គ្នា អ្នកជំរុលពួក​ជន ដែល​បែកគ្នា​ហើយ អ្នកត្រេកអរ​ក្នុងពួក មាន​តម្រេក​ក្នុងពួក អ្នករីករាយ​ក្នុងពួក អ្នកពោល​វាចាធ្វើឲ្យ​ប្រកាន់​ពួកដូច្នេះ អ្នកពោល​ពាក្យអាក្រក់ អ្នកពោល​ពាក្យទ្រគោះ ខ្មោះខ្មួរ រោលរាល ដល់អ្នកដទៃ ដៀមដាម​ដល់អ្នក​ដទៃ ជាវាចា​ជិតសេចក្តី​ក្រោធ មិនប្រព្រឹត្តទៅ ដើម្បី​សមាធិ ១ ជាអ្នក​ពោលពាក្យ​​ឥតប្រយោជន៍ គឺពោល​ពាក្យខុស​កាល ពោលពាក្យ​មិនពិត ពោលពាក្យ​មិនមែន​ជាអត្ថ ពោលពាក្យ​មិនមែន​ជាធម៌ ពោលពាក្យ​មិនមែន​ជាវិន័យ ពាក្យដែល​មិនគួរ​ឲ្យអ្នកផង​តាំងទុក​ក្នុង​ហឫទ័យ ជាពាក្យ​ខុសកាល មិនមាន​គ្រឿងអាង មិនមាន​ទីបំផុត មិនប្រកប​ដោយ​ប្រយោជន៍ ១ ជាអ្នក​ច្រើនដោយ​អភិជ្ឈា សំឡឹង​គ្រឿង​ឧបករណ៍ ដែល​ជាសម្បត្តិ នៃបុគ្គល​ដទៃណា​ថា ឱហ្ន៎ គ្រឿង​ឧបករណ៍​នោះ គប្បីបាន​មកអញ ១ ជា​អ្នកមាន​ចិត្ត​ព្យាបាទ ជាអ្នក​មានតម្រិះ​ក្នុងចិត្ត​ដែលប្រទុស្ត​ហើយថា សត្វ​ទាំងឡាយ​នេះ ចូរលំបាក​ខ្លះ ចូរបែក​គ្នាខ្លះ ចូរសាបសូន្យ​ទៅខ្លះ កុំកើត​មានឡើយ​ខ្លះ ១ ជាអ្នក​មានគំនិត​យល់ខុស ជាអ្នក​យល់ឃើញ​សេចក្តី​វិបរឹតថា ទាន​ដែលបុគ្គល​ឲ្យហើយ មិនមាន​ផល ការបូជាធំ មិនមានផល ការបូជាតូច មិនមានផល ផលវិបាក​របស់​កុសលាកុសកកម្ម ដែល​សត្វធ្វើ​ល្អ និងធ្វើ​អាក្រក់​មិនមាន លោកនេះ​មិនមាន លោកខាង​មុខមិនមាន មាតាមិន​មាន បិតាមិនមាន សត្វទាំងឡាយ​ជាឱបបាតិកៈ​កំណើត មិនមាន សមណ​ញ្រហ្មណ៍​ទាំងឡាយ​ក្នុងលោក ​ជាអ្នក​ប្រព្រឹត្តល្អ ប្រតិបត្តិ​ដោយត្រឹមត្រូវ ធ្វើឲ្យជាក់​ច្បាស់នូវ​លោកនេះ និង​លោកខាង​មុខ ដោយប្រាជ្ញា​ដ៏ឧត្តម​របស់ខ្លួន ហើយ​សំដែងប្រាប់ មិនមាន ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកប​ព្រម​ដោយធម៌ ១០ នេះឯង នឹង​ធ្លាក់ក្នុង​នរក ដូចជា​គេនាំ​យកទៅទំលាក់។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកប​ដោយធម៌ ១០ យ៉ាង​នេះ នឹង​ទៅកើត​ឯស្ថានសួគ៌ ដូចជាគេ​នាំយកទៅ​ដម្កល់ទុក។ ធម៌ ១០ យ៉ាង​ តើអ្វីខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ លះបង់​បាណាតិបាត វៀរចាក​បាណាតិបាត មានអាជ្ញា​ដាក់ចុះ​ហើយ មានគ្រឿង​សស្រ្តាដាក់​ចុះហើយ ជាអ្នក​អៀនខ្មាស ដល់នូវ​សេចក្តី​អាណិត​អាសូរ អ្នកមាន​សេចក្តី​អនុគ្រោះ​ដោយ​ប្រយោជន៍ ដល់សព្វសត្វ ១ លះបង់​អទិន្នាទាន វៀរចាក​អទិន្នាទាន ជាអ្នក​មិនលួច​ទ្រព្យគេ​ដែលជា​គ្រឿង​ឧបករណ៍ គឺ​សម្បត្តិនៃ​បុគ្គលដទៃ ដែលជា​ទ្រព្យឋិត​នៅក្នុង​ស្រុកក្តី ឋិតនៅ​ក្នុង​ព្រៃក្តី ដែលគេ​មិនឲ្យ ពោល​គឺការលួច ១ លះបង់​កាមេសុ​មិច្ឆាចារ វៀរចាក​កាមេសុ មិច្ឆាចារ អ្នកមិនដល់​នូវការប្រព្រឹត្តិ​កន្លង​ចំពោះស្រ្តី​ទាំងឡាយ ដែលមាន​មាតារក្សា បិតារក្សា បងប្អូន​ប្រុសរក្សា បងប្អូនស្រី្ត​រក្សា ញាតិរក្សា ធម៌រក្សា ជាស្រ្តីមានប្តី​ មានអាជ្ញា (កំណត់ទុក) ដោយ​ហោចទៅ សូម្បីតែ​ស្រ្តីដែល​គេបំពាក់​កម្រងផ្កា ១ លះបង់​នូវមុសាវាទ វៀរចាក​មុសាវាទ ទោះបី​ឋិតនៅ​ក្នុងរោងក្តី ឋិតនៅ​ក្នុងបរិសទ្យ​ក្តី ឋិតនៅ​ក្នុង​កណ្តាល​នៃញាតិ​ក្តី ឋិតនៅ​ក្នុងកណ្តាល​សេនីក្តី ឋិតនៅ​ក្នុងកណ្តាល​នៃ​រាជត្រកូល​ក្តី ដែលគេ​នាំមក​សួរជា​សាក្សីថា នែបុរស​អើយ ចូរអ្នកមក​អាយ អ្នកដឹង​នូវហេតុ​ណា ចូរនិយាយ​ប្រាប់ហេតុ​នោះ បុរសនោះ កាល​មិនដឹង​ និយាយថា ខ្ញុំមិន​ដឹងក៏មាន កាលដឹង​ និយាយថា ខ្ញុំដឹងក៏មាន កាលមិនឃើញ និយាយថា ខ្ញុំមិនឃើញ​ក៏មាន កាលឃើញ និយាយថា ខ្ញុំឃើញ​ក៏មាន ជាអ្នក​មិនពោល​នូវពាក្យកុហក​ទាំងដឹង​ខ្លួនដូច្នេះ ព្រោះ​ហេតុនៃ​ខ្លួនក្តី ព្រោះហេតុ​នៃបុគ្គល​ដទៃក្តី ព្រោះហេតុ​សំណូក គឺអាមិសៈ​បន្តិចបន្តួច​ក្តី ១ លះបង់​នូវ​បិសុណវាចា វៀរចាក​បិសុណវាចា ឮពាក្យ​អំពីសំណាក់​ជននេះ ហើយមិន​នាំទៅ​ប្រាប់ជន​ឯណោះ ដើម្បីនឹង​បំបែកជន​ទាំងនេះ ឬ​ឮពាក្យ​អំពីសំណាក់​ជនឯណោះ មិននាំមក​ប្រាប់ដល់​ជននេះ ដើម្បី​នឹង​បំបែកជន​ឯណោះ ជាអ្នក​ផ្សះផ្សា​ពួកជនដែល​បែកគ្នា ឬជាអ្នក​ទំនុកបម្រុង​នូវពួកជន​ដែល​ព្រមព្រៀង ជាអ្នក​ត្រេកអរ ក្នុងការ​ព្រមព្រៀង ជាអ្នក​មានតម្រេក ក្នុងសេចក្តី​ព្រមព្រៀង ជាអ្នក​រីករាយ ក្នុង​ការព្រម​ព្រៀង ពោលវាចា​ដែលធ្វើ​ឲ្យកើត​សេចក្តី​ព្រមព្រៀងគ្នា ១ លះបង់​ផរុសវាចា វៀរចាក​ផរុសវាចា ជាអ្នក​ពោលតែវាចា​ដែលមិនមាន​ទោស ជាវាចា​ស្រួលដល់​ត្រចៀក គួរឲ្យ​គេស្រឡាញ់ ចូលទៅ​កាន់ហឫទ័យ ជាវាចាអ្នក​បុរី ជាទីស្រឡាញ់​នៃជនច្រើន ជាសំដី​ពេញចិត្ត​នៃជន​ច្រើន ១ លះបង់​នូវសម្ផប្បលាបៈ វៀរចាក​សម្ផប្បលាបៈ ជាអ្នកពោល​ត្រូវ​តាមកាល ពោលពាក្យ​ពិត ពោលពាក្យដែល​ជាអត្ថ ពោលពាក្យ​ដែល​ជាធម៌ ពោលពាក្យ​ដែលជា​វិន័យ ពោលពាក្យ​ដែលគួរឲ្យ​គេតាំងទុក ជាពាក្យត្រូវ​តាមកាល ប្រកប​ដោយគ្រឿង​អាង ជាវាចា​មានទីបំផុត ប្រកប​ព្រមដោយ​ប្រយោជន៍ ១ ជាអ្នក​មិនមាន​អភិជ្ឈា ជាអ្នក​មិនគយគន់​នូវគ្រឿង​ឧបករណ៍ ដែលជា​សម្បត្តិនៃ​បុគ្គល​ដទៃថា ឱហ្ន៎ គ្រឿង​ឧបករណ៍ ដែលជា​សម្បត្តិនៃ​បុគ្គល​ដទៃណា គ្រឿង​ឧបករណ៍​នោះ គប្បីបាន​មកអញ ដូច្នេះ​ឡើយ ១ ជាអ្នក​មានចិត្ត​មិនព្យាបាទ មានតម្រិះ​ក្នុងចិត្ត​ដែលទោស​មិន​ប្រទុស្ត​ថា សត្វ​ទាំងឡាយនេះ កុំចងពៀរ​គ្នា កុំព្យាបាទ​គ្នា កុំមាន​ទុក្ខ ចូរ​រក្សាខ្លួន ឲ្យបាន​សេចក្តី​សុខចុះ ១ ជាអ្នក​យល់ត្រូវ ឃើញ​សេចក្តី​មិនវិបរឹត​ថា ទានដែល​បុគ្គល​ឲ្យហើយ មានផល ការបូជាធំ មានផល ការបូជាតូច មានផល ផលវិបាក​នៃកុសលា​កុសលកម្ម ដែលបុគ្គល​ធ្វើល្អ និងអាក្រក់មាន​ លោកនេះ​មាន ​លោកខាង​មុខ​មាន មាតាមាន ​បិតាមាន សត្វ​ទាំងឡាយ ជា​ឱបបាតិកៈ​កំណើត​មាន ​សមណ​ញ្រហ្មណ៍​ទាំងឡាយ ក្នុងលោក​នេះ ជាអ្នក​ប្រព្រឹត្តល្អ ប្រតិបត្តិ​ត្រឹមត្រូវ ធ្វើឲ្យជាក់​ច្បាស់នូវ​លោកនេះ និង​លោក​ខាងមុខ ដោយ​ប្រាជ្ញា​ដ៏ឧត្តម ដោយខ្លួ​ន​ឯង ហើយ​សំដែង​ប្រាប់ មាន ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកប​ដោយធម៌ ១០ យ៉ាង​នេះឯង នឹង​ទៅកើត​ឯស្ថានសួគ៌ ដូចជា​គេនាំយក​ទៅដម្កល់ទុក។

ទុតិយនិរយសគ្គសូត្រ ទី២

[៩០] ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ប្រកបដោយធម៌ ១០ យ៉ាង នឹង​ទៅកើត​ក្នុងនរក ដូចជា​គេនាំយក​ទៅទំលាក់។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ។ គឺជាអ្នក​សម្លាប់​សត្វ។បេ។ ជាអ្នក​យល់ខុស។ ម្នាលភិក្ខុ​ទាំងឡាយ មាតុគ្រាម​ប្រកប​ដោយធម៌ ១០ យ៉ាង​នេះឯង នឹង​ទៅកើត​ក្នុងនរក ដូចជាគេ​នាំយកទៅទំលាក់។ ម្នាលភិក្ខុ​ទាំងឡាយ មាតុគ្រាម ប្រកប​ដោយធម៌ ១០ យ៉ាង នឹង​ទៅកើត​ឯស្ថានសួគ៌ ដូចជា​គេនាំយក​ទៅដម្កល់ទុក។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ។ គឺជាអ្នកវៀរ​ចាក​បាណាតិបាត។បេ។ ជាអ្នក​យល់ត្រូវ។ ម្នាលភិក្ខុ​ទាំងឡាយ មាតុគ្រាម ប្រកប​ដោយធម៌ ១០ យ៉ាង​នេះឯង នឹង​ទៅកើត​ឯស្ថានសួគ៌ ដូចជា​គេនាំយក​ទៅដម្កល់ទុក។

មាតុគាមសូត្រ ទី៣

[៩១] ម្នាលភិក្ខុទាំងឡាយ ឧបាសិកា ប្រកប​ដោយធម៌ ១០ យ៉ាង នឹង​ទៅកើត​ក្នុង​នរក ដូចជាគេ​នាំយក​ទៅទំលាក់។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ។ គឺជាអ្នក​សម្លាប់សត្វ។បេ។ ជាអ្នក​យល់ខុស។ ម្នាលភិក្ខុ​ទាំងឡាយ ឧបាសិកា​ប្រកប​ដោយធម៌ ១០ យ៉ាងនេះឯង នឹង​ទៅកើត​ក្នុងនរក ដូចជាគេ​នាំយកទៅ​ទំលាក់។ ម្នាលភិក្ខុ​ទាំងឡាយ ឧបាសិកា​ប្រកប​ដោយ​ធម៌ ១០ យ៉ាង នឹង​ទៅកើត​ឯស្ថានសួគ៌ ដូចជា​គេនាំយក​ទៅដម្កល់​ទុក។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ។ គឺជាអ្នកវៀរ​ចាក​បាណាតិបាត។បេ។ ជាអ្នក​យល់ត្រូវ។ ម្នាលភិក្ខុ​ទាំងឡាយ ឧបាសិកា​ប្រកប​ដោយធម៌ ១០ យ៉ាងនេះ​ឯង នឹង​ទៅកើត​ឯស្ថានសួគ៌ ដូចជា​គេនាំយក​ទៅដម្កល់​ទុក។

ឧបាសិកាសូត្រ ទី៤ វិសារទសូត្រ ទី៥

[៩២] ម្នាលភិក្ខុទាំងឡាយ ឧបាសិកា​ប្រកបដោយ​ធម៌ ១០ យ៉ាង ជា​អ្នកមិន​ក្លៀវក្លា​គ្រប់គ្រង​ផ្ទះ។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ។ គឺជាអ្នក​សម្លាប់​សត្វ។បេ។ ជាអ្នក​យល់ខុស។ ម្នាលភិក្ខុទាំងឡាយ ឧបាសិកា ប្រកប​ដោយធម៌ ១០ យ៉ាងនេះឯង ជាអ្នក​មិន​ក្លៀវក្លា គ្រប់គ្រងផ្ទះ។ ម្នាលភិក្ខុ​ទាំងឡាយ ឧបាសិកា​ប្រកប​ដោយធម៌ ១០ យ៉ាង ជាអ្នក​ក្លៀវក្លា​គ្រប់គ្រងផ្ទះ។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ។ គឺជាអ្នកវៀរ​ចាក​បាណាតិបាត។បេ។ ជាអ្នក​យល់​ត្រូវ។ ម្នាលភិក្ខុ​ទាំងឡាយ ឧបាសិកា​ប្រកប​ដោយធម៌ ១០ យ៉ាង​នេះឯង ជាអ្នក​ក្លៀវក្លា គ្រប់គ្រងផ្ទះ។

សំសប្បនីយសូត្រ ទី៦

[៩៣] ម្នាលភិក្ខុទាំងឡាយ តថាគតនឹង​សំដែងនូវ​ធម្មបរិយាយ ជា​ហេតុនៃ​សេចក្តី​រន្ធត់ ចូរអ្នក​ទាំងឡាយ ស្តាប់នូវ​ធម៌នោះ ធ្វើទុក​ក្នុងចិត្ត​ឲ្យល្អចុះ តថាគត​នឹងសំដែង។ ពួកភិក្ខុ​ទាំងនោះ ទទួល​ព្រះពុទ្ធដីកា​នៃ​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះមាន​ព្រះភាគ ទ្រង់ត្រាស់​សួរដូច្នេះ​ថា ម្នាលភិក្ខុ​ទាំងឡាយ ធម្មបរិយាយ​ជាហេតុ​នៃសេចក្តី​រន្ធត់ តើ​ដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ សត្វទាំងឡាយ មានកម្ម​ជា​របស់ខ្លួន មានកម្ម​ជាទាយាទ មានកម្ម​ជាកំណើត មានកម្ម​ជាផៅពង្ស មានកម្ម​ជាទី​រលឹក ទោះធ្វើ​នូវ​កម្មណា ជាបុណ្យ​ក្តី ជាបាបក្តី រមែងជា​ទាយាទ​នៃកម្ម​នោះ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នក​សម្លាប់សត្វ មានចិត្ត​អាក្រក់ មានបាតដៃ​ប្រឡាក់​ដោយ​ឈាម តាំងនៅ​ខ្ជាប់ ក្នុងការ​សម្លាប់​រឿយ ៗ មិនមាន​សេចក្តីរន្ធត់ ​អាណិត​អាសូរ ចំពោះ​ពួកសត្វ​ទាំង​ពួង។ បុគ្គលនោះ រមែងរន្ធត់​ដោយកាយ រន្ធត់​ដោយវាចា រន្ធត់​ដោយចិត្ត។ បុគ្គលនោះ​ឈ្មោះថា មាន​កាយកម្មវៀច (របិញរបុញ) វចីកម្មវៀច មនោកម្មវៀ​ច គតិ​វៀច ឧបបត្តិ (ការកើតឡើង) ក៏វៀច។ ម្នាលភិក្ខុ​ទាំងឡាយ បណ្តាគតិ​ទាំងពីរ​របស់សត្វ មានគតិ​វៀច មានឧបបត្តិ​វៀច តថាគត ពោលនូវ​គតិណា​មួយ គឺនិរយគតិ មានទុក្ខ​តែម៉្យាង ឬ​តិរច្ឆានយោនិគតិ មានជាតិ​ដ៏រន្ធត់។ ម្នាលភិក្ខុ​ទាំងឡាយ តិរច្ឆានយោនិគតិ ប្រកប​ដោយ​រន្ធត់នោះ តើ​ដូចម្តេច គឺពស់ ខ្ទួយ ក្អែប ស្កា សំពោច កណ្តុរ មៀម ឬក៏​ពួក​សត្វ កើតក្នុង​កំណើត​តិរច្ឆាន​ណាមួយ ក្រៅពីនេះ ឃើញ​មនុស្ស​ទាំងឡាយ​ហើយ ក៏រមែង​រន្ធត់។ ម្នាលភិក្ខុ​ទាំងឡាយ ឧបបត្តិ​របស់សត្វ តាម​សភាវៈ​ រមែង​មាន​ដោយ​ប្រការ​ដូច្នេះ​ឯង។ បុគ្គល​ធ្វើនូវ​កម្មណា រមែង​កើតឡើង​ដោយ​អំណាច​កម្មនោះ ផស្សៈ​ទាំងឡាយ (របស់វិបាក) ក៏រមែង​ពាល់ត្រូវ​នូវបុគ្គល​ដែលកើត​មកនោះ ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​ពោលថា សត្វ​ទាំងឡាយ មានកម្ម​ជាទាយាទ យ៉ាង​នេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលខ្លះ ក្នុង​លោកនេះ លួចយក​ទ្រព្យដែល​គេមិនបានឲ្យ… ប្រព្រឹត្ត​ខុស ក្នុង​កាម​ទាំងឡាយ… ពោលពាក្យ​កុហក… មានសំដី​ញុះញង់… មាន​សំដី​អាក្រក់ … ពោលពាក្យ​ឥត​ប្រយោជន៍… មានចិត្ត​ច្រើនដោយ​អភិជ្ឈា … មានចិត្ត​ព្យាបាទ… ជា​មិច្ឆាទិដ្ឋិ យល់ឃើញ​សេចក្តី​វិបរឹតថា ទានដែល​បុគ្គល​ឲ្យហើយ មិនមាន​ផល ការបូជាធំ មិនមាន​ផល ការបូជាតូច មិនមាន​ផល ផលវិបាក​របស់​កុសលា​កុសលកម្ម ដែលសត្វ​ធ្វើល្អ និង​អាក្រក់ មិនមាន លោកនេះ មិនមាន លោកខាងមុខ មិនមាន មាតា​មិនមាន បិតា​មិនមាន សត្វទាំងឡាយ​ជា​ឱបបាតិកៈ​កំណើត មិនមាន សមណ​ញ្រហ្មណ៍​ទាំងឡាយ​ក្នុងលោក ​អ្នក​ប្រព្រឹត្តល្អ ប្រតិបត្តិ​ដោយ​ត្រឹមត្រូវ ធ្វើឲ្យជាក់​ច្បាស់នូវ​លោកនេះ និងលោក​ខាងមុខ ដោយប្រាជ្ញា​ដ៏ឧត្តម​របស់ខ្លួន ហើយ​សំដែង​ប្រាប់​ មិនមាន។ បុគ្គលនោះ រមែងរន្ធត់​ដោយកាយ រន្ធត់ដោយ​វាចា រន្ធត់​ដោយចិត្ត។ បុគ្គល​នោះ​ឈ្មោះថា មានកាយកម្ម​វៀច វចីកម្ម​វៀច មនោកម្មវៀច គតិវៀច ឧបបត្តិវៀច។ ម្នាលភិក្ខុ​ទាំងឡាយ បណ្តាគតិ​ពីរ​យ៉ាង​របស់សត្វ មានគតិវៀច មានឧបបត្តិវៀច តថាគត​ពោលគតិ​ណាមួយ គឺ​និរយគតិ មានទុក្ខ​តែម៉្យាង ឬ​តិរច្ឆានយោនិគតិ មានជាតិ​រន្ធត់។ ម្នាលភិក្ខុ​ទាំងឡាយ តិរច្ឆានយោនិគតិ ប្រកប​ដោយ​ជាតិរន្ធត់​នោះ តើអ្វី​ខ្លះ គឺពស់ ខ្ទួយ ក្អែប ស្កា សំពោច កណ្តុរ មៀម ឬក៏ពួក​សត្វកើត​ក្នុង​កំណើត​តិរច្ឆាន​ណាមួយ ក្រៅពី​នេះ ឃើញមនុស្ស​ហើយ រមែងរន្ធត់។ ម្នាលភិក្ខុ​ទាំងឡាយ ឧបបត្តិនៃសត្វ​តាម​សភាវៈ រមែង​មានដោយ​ប្រការ​ដូច្នេះឯង។ បុគ្គល​ធ្វើនូវ​កម្មណា រមែង​កើតដោយ​អំណាច​កម្មនោះ ផស្សៈ​ទាំងឡាយ (របស់វិបាក) រមែង​ពាល់ត្រូវ​នូវបុគ្គល​ដែលកើត​មកនោះ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលថា សត្វ​ទាំងឡាយ មានកម្ម​ជាទាយាទ យ៉ាង​នេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ សត្វទាំង​ឡាយ មានកម្ម​ជារបស់​ខ្លួន មាន​កម្មជា​ទាយាទ មានកម្ម​ជា​កំណើត មានកម្ម​ជាផៅពង្ស មានកម្ម​ជាទី​រលឹក ទោះធ្វើ​នូវកម្ម​ណា ជាបុណ្យក្តី ជា​បាបក្តី រមែង​ជាទាយាទ​នៃកម្ម​នោះ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលខ្លះ ក្នុង​លោកនេះ លះបង់​នូវ​បាណាតិបាត វៀរចាក​បាណាតិបាត មានអាជ្ញា​ដាក់ចុះ​ហើយ មានគ្រឿង​សស្រ្តាវុធ​ដាក់​ចុះ​ហើយ ជាអ្នក​អៀនខ្មាស មានសេចក្តី​អាណិត​អាសូរ មានសេចក្តី​អនុគ្រោះ ដោយ​ប្រយោជន៍​ដល់​សព្វសត្វ។ បុគ្គលនោះ រមែង​មិនរន្ធត់​ដោយកាយ មិនរន្ធត់​ដោយវាចា មិនរន្ធត់​ដោយចិត្ត។ បុគ្គល​នោះឈ្មោះថា មាន​កាយកម្ម​ត្រង់ វចីកម្ម​ត្រង់ មនោកម្មត្រង់ គតិត្រង់ ឧបបត្តិត្រង់។ ម្នាលភិក្ខុ​ទាំងឡាយ បណ្តាគតិ​ទាំងពីរ របស់សត្វ​មានគតិ​ត្រង់ មាន​ឧបបត្តិត្រង់ តថាគត​ពោលនូវ​គតិណាមួយ គឺសត្វ​ទាំងឡាយ​ដែល​មានសុខ​តែម៉្យាង ឬពួក​ត្រកូល​ខ្ពស់ ដែលជា​ត្រកូល​ខត្តិយមហាសាល ឬញ្រហ្មណ​មហាសាល ឬក៏​គហបតិ​មហាសាល ដែលជា​ត្រកូល​ស្តុកស្តម្ភ មានទ្រព្យ​ច្រើន មានភោគៈ​ច្រើន មានមាស​ និងប្រាក់​ច្រើន​ មានសម្បត្តិ និងគ្រឿង​ឧបករណ៍​ច្រើន មានទ្រព្យ និងស្រូវ​ច្រើន។ ម្នាលភិក្ខុ​ទាំងឡាយ ឧបបត្តិ​នៃសត្វ​តាមសភាវៈ រមែង​មានដោយ​ប្រការ​ដូច្នេះឯង។ បុគ្គល​ធ្វើនូវកម្ម​ណា រមែងកើត​ដោយអំណាច​កម្មនោះ ផស្សៈ​ទាំងឡាយ (របស់វិបាក) រមែង​ពាល់ត្រូវ​នូវបុគ្គល ដែល​កើតមក​នោះ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលថា សត្វ​ទាំងឡាយ មានកម្ម​ជាទាយាទ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលខ្លះ ក្នុងលោក​នេះ លះបង់​អទិន្នាទាន វៀរចាក​អទិន្នាទាន… លះបង់ការ​ប្រព្រឹត្តិខុស ក្នុងកាម​ទាំងឡាយ វៀរចាក​ការ​ប្រព្រឹត្តិ​ខុសក្នុង​កាម​ទាំងឡាយ… លះបង់​មុសាវាទ វៀរចាក​មុសាវាទ… លះបង់​បិសុណវាចា វៀរចាក​បិសុណវាចា… លះបង់​ផរុសវាចា វៀរចាក​ផរុសវាចា… លះបង់​សម្ផប្បលាបៈ វៀរចាក​សម្ផប្បលាបៈ… មិនច្រើន​ដោយ​អភិជ្ឈា… មានចិត្ត​មិនព្យាបាទ … ជា​សម្មាទិដ្ឋិ មាន​សេចក្តី​យល់ឃើញ​មិន​វិបរឹតថា ទានដែល​បុគ្គលឲ្យ​ហើយ មានផល ការ​បូជាធំ មានផល ការបូជាតូច មានផល ផលវិបាក​របស់​កុសលាកុសល​កម្ម ដែលសត្វ​ធ្វើល្អ និងអាក្រក់ មាន លោកនេះ មាន លោកខាងមុខ មាន​ មាតាមាន បិតាមាន សត្វ​ទាំងឡាយ ជាឱបបាតិកៈ​កំណើត មាន ពួក​សមណញ្រហ្មណ៍​ទាំងឡាយ ជាអ្នក​ប្រព្រឹត្តល្អ ប្រតិបត្តិ​ដោយ​ត្រឹមត្រូវ ធ្វើឲ្យ​ជាក់ច្បាស់​នូវលោកនេះ និង​លោក​ខាងមុខ ដោយ​បញ្ញាដ៏ឧត្តម​របស់ខ្លួន​ ហើយ​សំដែងប្រាប់ មាន។ បុគ្គលនោះ រមែងមិន​រន្ធត់ដោយ​កាយ មិនរន្ធត់​ដោយ​វាចា មិនរន្ធត់​ដោយចិត្ត។ បុគ្គលនោះ​ឈ្មោះថា មាន​កាយកម្ម​ត្រង់ វចីកម្មត្រង់ មនោកម្មត្រង់ មានគតិត្រង់ មាន​ឧបបត្តិត្រង់។ ម្នាលភិក្ខុ​ទាំងឡាយ បណ្តា​គតិទាំងពីរ របស់សត្វ​មានគតិត្រង់ មាន​ឧបបត្តិត្រង់ តថាគត​ពោលនូវ​គតិណា​មួយ គឺ សត្វ​ទាំងឡាយ​ដែលមាន​សុខ​តែម៉្យាង ឬពួក​ត្រកូលខ្ពស់ ៗ ដែល​ជា​ត្រកូល​ខត្តិយ​មហាសាល ឬញ្រហ្មណ​មហាសាល ឬក៏​គហបតិ​មហាសាល ដែលជា​ត្រកូល​ស្តុកស្តម្ភ មាន​ទ្រព្យ​ច្រើន មានភោគៈ​ច្រើន មានមាស និងប្រាក់​ច្រើន មានសម្បត្តិ និង​គ្រឿង​ឧបករណ៍​ច្រើន មានទ្រព្យ និងស្រូវ​ច្រើន។ ម្នាលភិក្ខុ​ទាំងឡាយ ឧបបត្តិ​នៃសត្វ​តាមសភាវៈ រមែងមាន​ដោយប្រការ​ដូច្នេះ​ឯង។ បុគ្គលធ្វើ​នូវកម្មណា រមែង​កើតឡើង​ដោយ​អំណាច​កម្មនោះ ផស្សៈ​ទាំងឡាយ (របស់វិបាក) រមែង​ពាល់ត្រូវ​នូវបុគ្គល​ដែលកើត​មកនោះ ម្នាល​ភិក្ខុទាំង​ឡាយ តថាគត​ពោលថា សត្វទាំង​ឡាយ មានកម្ម​ជាទាយាទ យ៉ាងនេះ​ឯង។ ម្នាលភិក្ខុ​ទាំងឡាយ សត្វ​ទាំងឡាយ មានកម្ម​ជារបស់​ខ្លួន មាន​កម្មជា​ទាយាទ មានកម្ម​ជាកំណើត មានកម្ម​ជាផៅពង្ស មានកម្ម​ជាទីរលឹក ទោះធ្វើ​នូវកម្មណា ជាបុណ្យក្តី ជាបាបក្តី រមែងជា​ទាយាទ​នៃកម្ម​នោះ។ ម្នាលភិក្ខុ​ទាំងឡាយ នេះឯង​ឈ្មោះថា ធម្មបរិយាយ​ជាហេតុ​នៃសេចក្តី​រន្ធត់។

បឋមសញ្ចេតនិកសូត្រ ទី៧

[៩៤] ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលពោល​នូវការ​អស់ទៅ​នៃកម្ម​ទាំង​ឡាយ ប្រកប​ដោយ​ចេតនា​ដែលសត្វ​ធ្វើហើយ សន្សំហើយ ព្រោះមិន​បានទទួល​នូវ​ផលទេ ឯ​ផលនោះ​ឯង រមែងកើត​ក្នុង​បច្ចុប្បន្ន ក៏មាន ក្នុង​អត្តភាព​ជាលំដាប់​ក៏មាន ក្នុង​អត្តភាព​ដទៃតទៅ​ក៏មាន។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត មិនដែល​ពោលនូវ​កិរិយា​ធ្វើនូវ​ទីបំផុត​នៃទុក្ខ ព្រោះ​មិនបាន​ទទួល​នូវផលនៃ​កម្ម​ប្រកប​ដោយ​ចេតនា ដែល​សត្វបាន​ធ្វើ​ហើយ សន្សំហើយ​ទេ។ ម្នាលភិក្ខុ​ទាំងឡាយ បណ្តា​អកុសលកម្ម​ទាំងនោះ វិបត្តិ គឺទោស​នៃ​កាយកម្ម​មាន ៣ យ៉ាង ដែល​ប្រកប​ដោយ​អកុសលចេតនា រមែង​មានទុក្ខ​ជាកម្រៃ មានទុក្ខ​ជាផល​ វិបត្តិ គឺទោស​នៃ​វចីកម្ម ៤ យ៉ាង ដែល​ប្រកប​ដោយ​អកុសលចេតនា មាន​ទុក្ខ​ជាកម្រៃ មានទុក្ខ​ជាផល ​វិបត្តិ គឺទោស​នៃមនោកម្ម ៣ យ៉ាង ដែល​ប្រកប​ដោយ​អកុសលចេតនា មាន​ទុក្ខជាកម្រៃ មានទុក្ខ​ជាផល។ ម្នាលភិក្ខុ​ទាំងឡាយ វិបត្តិ គឺ​ទោស​នៃកាយកម្ម ៣ យ៉ាង ដែល​ប្រកប​ដោយ​អកុសលចេតនា មានទុក្ខ​ជាកម្រៃ មានទុក្ខ​ជាផល តើ​ដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជា​អ្នក​សម្លាប់សត្វ មានចិត្ត​អាក្រក់ មានបាតដៃ​ប្រឡាក់ដោយ​ឈាម តាំងនៅ​ខ្ជាប់​ក្នុងការ​សម្លាប់រឿយ ៗ មិនមាន​សេចក្តី​អាណិត​អាសូរ ចំពោះ​សព្វសត្វ​ទាំងឡាយ ជាអ្នក​លួចយក​ទ្រព្យ​ដែលគេ​មិនបាន​ឲ្យ ជា​អ្នកកាន់​យកនូវ​សម្បត្តិ និង​គ្រឿង​ឧបករណ៍​នៃ​បុគ្គល​ដទៃ ជា​ទ្រព្យឋិត​នៅក្នុង​ស្រុកក្តី ឋិត​នៅក្នុង​ព្រៃក្តី ដែលគេ​មិនបាន​ឲ្យ ពោល​គឺការលួច ជាអ្នក​ប្រព្រឹត្ត​ខុស ក្នុង​កាម​ទាំងឡាយ ជាអ្នកដល់​នូវការប្រព្រឹត្តិកន្លង ក្នុងស្ត្រី​ទាំងឡាយ ដែល​មាន​មាតារក្សា បិតារក្សា បងប្អូន​ប្រុសរក្សា បងប្អូន​ស្រ្តីរក្សា ញាតិរក្សា ធម៌​រក្សា ជាស្រ្តី​មានប្តី មានអាជ្ញា (កំណត់ទុក) ដោយ​ហោចទៅ សូម្បីតែស្រ្តី​ដែលគេ​បំពាក់​កម្រងផ្កា។ ម្នាលភិក្ខុ​ទាំងឡាយ វិបត្តិ គឺទោស​នៃកាយកម្ម ៣ យ៉ាង ដែល​ប្រកប​ដោយ​អកុសលចេតនា រមែង​មានទុក្ខ​ជា​កម្រៃ មានទុក្ខ​ជាផល ដោយ​ប្រការ​ដូច្នេះ​ឯង។ ម្នាលភិក្ខុ​ទាំងឡាយ វិបត្តិ គឺទោស​នៃ​វចីកម្ម​មាន ៤ យ៉ាង ដែល​ប្រកប​ដោយ​អកុសលចេតនា មានទុក្ខ​ជាកម្រៃ មានទុក្ខ​ជាផល តើ​ដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលខ្លះ ក្នុង​លោកនេះ ជាអ្នក​និយាយ​ពាក្យកុហក ទោះ​បីឋិតនៅ​ក្នុងរោង​ក្តី ឋិតនៅ​ក្នុង​បរិសទ្យ​ក្តី ឋិតនៅក្នុង​កណ្តាល​នៃញាតិក្តី ឋិតនៅ​ក្នុងកណ្តាល​នៃសេនីក្តី ឋិតនៅ​ក្នុងកណ្តាល​រាជត្រកូលក្តី ដែលគេ​នាំទៅសួរ​ជាសាក្សីថា នែ​បុរស​អើយ អ្នកចូរ​មកអាយ បើអ្នក​ដឹងហេតុ​ណា ចូរនិយាយ​ប្រាប់ហេតុនោះ បុរស​នោះ កាលបើ​មិនដឹង និយាយថា ខ្ញុំដឹង​ក៏មាន កាលបើដឹង​ និយាយ​ថា ខ្ញុំមិនដឹង​ក៏មាន កាល​បើមិន​ឃើញ និយាយថា ខ្ញុំឃើញ​ក៏មាន កាលបើ​ឃើញ និយាយថា ខ្ញុំមិន​ឃើញ​ក៏មាន ជាអ្នក​ពោលពាក្យ​កុហក ទាំងដឹង​ខ្លួន​ដូច្នេះ ព្រោះហេតុ​នៃខ្លួនក្តី​ ហេតុនៃ​បុគ្គល​ដទៃ​ក្តី ព្រោះ​សំណូក គឺអាមិសៈ​បន្តិចបន្តួច​ក្តី ជាអ្នក​ពោលពាក្យ​ញុះញង់ ឮ​ពាក្យ​អំពី​សំណាក់​ជននេះហើយ នាំទៅប្រាប់​ជនឯណោះ ដើម្បី​នឹង​បំបែក​ជនទាំងនេះ ឬឮ​ពាក្យ​អំពី​សំណាក់​ជន​ឯណោះ មកប្រាប់​ពួកជននេះ ដើម្បី​នឹង​បំបែកជន​ឯណោះ ជាអ្នក​បំបែក​ពួកជន​ដែល​ព្រមព្រៀង​គ្នាផង ជាអ្នក​ជំរុលពួកជន ដែលបែកគ្នា​ស្រាប់​ហើយផង មានសេចក្តី​ត្រេកអរ​ក្នុងពួក រីករាយ​ក្នុងពួក មានតម្រេក​ក្នុងពួក ជាអ្នក​ពោលវាចា​ធ្វើឲ្យ​ប្រកាន់ពួក ជាអ្នក​ពោលពាក្យ​អាក្រក់ ជាអ្នក​ពោលពាក្យ​ទ្រគោះ​ខ្មោះខ្មួរ រោលរាល​ដល់​អ្នក​ដទៃ ដៀមដាម​ដល់អ្នក​ដទៃ ជាវាចា​ជិតសេចក្តី​ក្រោធ មិន​ប្រព្រឹត្តទៅ ដើម្បី​សមាធិ ជា​អ្នក​ពោលពាក្យ​ឥត​ប្រយោជន៍ ពោលពាក្យ​ខុសកាល ពោលពាក្យ​មិនពិត ពោលពាក្យ​មិនមែន​ជាអត្ថ ពោលពាក្យ​មិនមែន​ជាធម៌ ពោលពាក្យ​មិនមែន​ជា​វិន័យ ពោលពាក្យ​ដែលមិន​គួរឲ្យគេ​តាំងទុក​ក្នុង​ហឫទ័យ ជាពាក្យ​ខុស​កាល មិនមាន​គ្រឿងអាង មិនមាន​ទីបំផុត មិន​ប្រកប​ដោយ​ប្រយោជន៍។ ម្នាលភិក្ខុ​ទាំងឡាយ វិបត្តិ គឺទោស​នៃវចីកម្ម ៤ យ៉ាង ដែល​ប្រកប​ដោយ​អកុសលចេតនា រមែងមាន​ទុក្ខជា​កម្រៃ មានទុក្ខ​ជាផល ដោយប្រការ​ដូច្នេះ​ឯង។ ម្នាលភិក្ខុ​ទាំងឡាយ វិបត្តិ គឺទោស​នៃ​មនោកម្ម មាន ៣ យ៉ាង ដែល​ប្រកប​ដោយ​អកុសលចេតនា រមែង​មានទុក្ខ​ជាកម្រៃ មានទុក្ខ​ជាផល តើ​ដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកច្រើន​ដោយ​អភិជ្ឈា សំឡឹង​សម្បត្តិ និង​គ្រឿង​ឧបករណ៍ នៃបុគ្គល​ដទៃថា ធ្វើដូច​ម្តេចហ្ន៎ សម្បត្តិ និង​គ្រឿង​ឧបករណ៍នោះ គប្បី​បានមក​អញ ជាអ្នក​មានចិត្ត​ព្យាបាទ គឺមាន​តម្រិះក្នុង​ចិត្ត ដែលទោស​ប្រទុស្ត​ហើយថា សត្វទាំងឡាយ​នេះ ចូរលំបាកខ្លះ ចូរដាច់​រេចទៅខ្លះ ចូរសាបសូន្យ​ទៅខ្លះ ចូរហិនហោច​​ទៅខ្លះ​ កុំកើត​មានទៀតខ្លះ ជាអ្នក​យល់ខុស សេចក្តី​យល់​វិបរឹតថា ទាន​ដែល​បុគ្គល​ឲ្យហើយ មិនមាន​ផល ការបូជាធំ មិនមានផល ការបូជាតូច មិនមានផល ផល​វិបាក​នៃ​កុសលាកុសលកម្ម ដែលសត្វ​ធ្វើល្អ និង​អាក្រក់​មិនមាន លោកនេះ​មិនមាន លោកខាង​មុខ​មិនមាន មាតាមិនមាន បិតាមិនមាន សត្វជា​ឱបបាតិកៈ​កំណើត​មិនមាន សមណញ្រហ្មណ៍​ទាំងឡាយ ក្នុង​លោកជា​អ្នក​ប្រព្រឹត្ត​ល្អ ប្រតិបត្តិ​ដោយត្រឹមត្រូវ ធ្វើឲ្យ​ជាក់ច្បាស់​នូវលោកនេះ និង​លោកខាងមុខ ដោយបញ្ញា​ដ៏ឧត្តម​របស់ខ្លួន ហើយ​សំដែង​ប្រាប់ មិនមាន។ ម្នាលភិក្ខុ​ទាំងឡាយ វិបត្តិ គឺទោសនៃ​មនោកម្ម មាន ៣ យ៉ាង ដែល​ប្រកប​ដោយ​អកុសលចេតនា រមែង​មានទុក្ខ​ជាកម្រៃ មានទុក្ខ​ជាផល ដោយ​ប្រការ​ដូច្នេះ​ឯង។ ម្នាលភិក្ខុ​ទាំងឡាយ ពួកសត្វ​លុះបែក​ធ្លាយរាង​កាយស្លាប់ទៅ រមែង​ទៅកើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុ​តែវិបត្តិ គឺទោស​នៃ​កាយកម្ម​មាន ៣ យ៉ាង ដែល​ប្រកប​ដោយ​អកុសល​ចេតនា​ក៏មាន ម្នាលភិក្ខុ​ទាំងឡាយ សត្វទាំងឡាយ លុះបែកធ្លាយ​រាងកាយ​ស្លាប់ទៅ រមែងទៅកើត​ក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុ​តែ​វិបត្តិ គឺ​ទោសនៃ​វចីកម្ម​មាន ៤ យ៉ាង ដែល​ប្រកប​ដោយអកុសលចេតនា​ក៏​មាន ម្នាលភិក្ខុ​ទាំង​ឡាយ សត្វ​ទាំងឡាយ លុះបែកធ្លាយ​រាងកាយ​ស្លាប់ទៅ​ រមែង​ទៅកើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុ​តែវិបត្តិ គឺទោស​នៃ​មនោកម្ម​ មាន ៣ យ៉ាង ដែល​ប្រកបដោយ​អកុសលចេតនា​ក៏​មាន។ ម្នាលភិក្ខុ​ទាំងឡាយ ដូចជា​កូន​បាសកា (មានជ្រុង ៤) ដែល​បុគ្គល​បោះទៅ​ខាងលើ ហើយធ្លាក់​ចុះមក​ត្រង់ទីណា រមែងតាំង​នៅស៊ប់ ឧបមា​យ៉ាង​ណា​មិញ ម្នាលភិក្ខុ​ទាំងឡាយ ឧបមេយ្យ​ដូចជា​សត្វ​ទាំងឡាយ លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ រមែង​ទៅកើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុ​តែ​វិបត្តិ គឺទោស​នៃ​កាយកម្ម មាន ៣ យ៉ាង ដែល​ប្រកប​ដោយ​អកុសលចេតនា​ក៏មាន សត្វទាំងឡាយ លុះ​បែកធ្លាយ​រាងកាយ​ស្លាប់ទៅ រមែង​ទៅកើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក ព្រោះ​ហេតុតែ​វិបត្តិ គឺទោស​នៃ​វចីកម្ម មាន ៤ យ៉ាង ដែល​ប្រកបដោយ​អកុសលចេតនា​ក៏មាន សត្វ​ទាំង​ឡាយ លុះបែក​ធ្លាយរាង​កាយស្លាប់​ទៅ ក៏ទៅកើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុ​តែវិបត្តិ គឺទោស​នៃ​មនោកម្ម មាន ៣ យ៉ាង ដែល​ប្រកប​ដោយ​អកុសល​ចេតនា​ក៏មាន។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត មិន​ដែលពោល​នូវសេចក្តី​អស់ទៅ​នៃ​កម្ម​ទាំងឡាយ ប្រកប​ដោយ​ចេតនា​ដែលសត្វ​ធ្វើហើយ សន្សំហើយ ព្រោះមិន​បានទទួល​នូវ​ផលទេ ឯផល​នោះឯង រមែងកើត​ក្នុងបច្ចុប្បន្ន​នេះក៏មាន ក្នុង​អត្តភាព​ជាលំដាប់​ក៏មាន ក្នុង​អត្តភាព​ដទៃ​ក៏មាន។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត មិន​ដែលពោល​នូវ​កិរិយា​ធ្វើនូវ​ទីបំផុត​នៃទុក្ខ ព្រោះមិនទាន់​បានទទួល​នូវ​ផលនៃកម្ម ដែល​ប្រកប​ដោយចេតនា ដែល​សត្វ​ធ្វើហើយ សន្សំហើយ​ទេ។ ម្នាលភិក្ខុ​ទាំងឡាយ បណ្តា​កុសលកម្ម​ទាំងនោះ សម្បត្តិ គឺ​សេចក្តី​ចំរើន​នៃកាយកម្ម​មាន ៣ យ៉ាង ដែល​ប្រកប​ដោយ​កុសលចេតនា រមែង​មានសុខ​ជា​កម្រៃ មានសុខ​ជាផល សម្បត្តិនៃ​វចីកម្ម មាន ៤ យ៉ាង ដែល​ប្រកបដោយ​កុសលចេតនា រមែង​មានសុខ​ជាកម្រៃ មានសុខ​ជាផល សម្បត្តិនៃ​មនោកម្ម មាន ៣ យ៉ាង ដែល​ប្រកបដោយ​កុសលចេតនា រមែង​មាន​សុខជា​កម្រៃ មានសុខ​ជាផល។

ម្នាលភិក្ខុទាំងឡាយ សម្បត្តិនៃ​កាយកម្ម មាន ៣ យ៉ាង ដែលប្រកប​ដោយ​កុសលចេតនា រមែង​មានសុខ​ជាកម្រៃ មានសុខ​ជាផល តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ លះបង់​បាណាតិបាត វៀរ​ចាក​បាណាតិបាត មាន​អាជ្ញា​ដាក់ចុះ​ហើយ មានសស្រ្តា​ដាក់ចុះ​ហើយ ជា​អ្នកអៀន​ខ្មាស ប្រកប​ដោយសេចក្តី​អាណិត​អាសូរ មាន​សេចក្តី​អនុគ្រោះ​ដោយប្រយោជន៍ ដល់សត្វ​ទាំងឡាយ លះបង់​អទិន្នាទាន វៀរចាក​អទិន្នាទាន ជាអ្នក​មិនកាន់​យកសម្បត្តិ និង​គ្រឿង​ឧបករណ៍​នៃបុគ្គល​ដទៃ ដែល​ជាសម្បត្តិ ឋិតនៅ​ក្នុងស្រុក​ក្តី ឋិតនៅ​ក្នុងព្រៃក្តី ដែលគេ​មិនបាន​ឲ្យ ពោលគឺការលួច លះបង់​កាមេសុមិច្ឆាចារ វៀរចាក​កាមេសុមិច្ឆាចារ មិនដល់​នូវ​ការប្រព្រឹត្តិខុស ក្នុង​ស្ត្រីទាំងឡាយ ដែល​មាតារក្សា បិតារក្សា បងប្អូនប្រុស​រក្សា បង​ប្អូនស្រ្តីរក្សា ញាតិ​រក្សា ធម៌រក្សា ជាស្រ្តី​មានប្តី មានអាជ្ញា (កំណត់​ទុក) ដោយ​ហោចទៅ សូម្បី​តែស្រ្តីដែល​គេបំពាក់​កម្រងផ្កា ម្នាលភិក្ខុ​ទាំងឡាយ សម្បត្តិ​នៃ​កាយកម្ម មាន ៣ យ៉ាង ដែល​ប្រកបដោយ​កុសលចេតនា រមែង​មានសុខ​ជាកម្រៃ មានសុខ​ជាផល ដោយ​ប្រការ​ដូច្នេះឯង។

ម្នាលភិក្ខុទាំងឡាយ សម្បត្តិនៃ​វចីកម្ម មាន ៤ យ៉ាង ដែល​ប្រកប​ដោយ​កុសលចេតនា រមែង​មានសុខ​ជាកម្រៃ មានសុខ​ជាផល តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ លះបង់​មុសាវាទ វៀរចាក​មុសាវាទ ទោះបី​ឋិតនៅ​ក្នុង​រោងក្តី ឋិតនៅ​ក្នុង​បរិសទ្យ​ក្តី ឋិតនៅក្នុង​កណ្តាល​នៃញាតិ​ក្តី ឋិតនៅក្នុង​កណ្តាល​នៃសេនី​ក្តី ឋិតនៅ​ក្នុង​កណ្តាល​នៃរាជ​ត្រកូល​ក្តី ដែលគេ​នាំទៅសួរ​ជា​សាក្សីថា នែ​បុរសអើយ អ្នក​ចូរមក​អាយ បើអ្នក​ដឹងនូវ​ហេតុណា ចូរនិយាយ​ហេតុនោះ បុរសនោះ កាល​មិន​ដឹង និយាយ​ថា ខ្ញុំមិនដឹង​ក៏មាន កាលដឹង និយាយថា ខ្ញុំដឹង​ក៏មាន កាល​មិន​ឃើញ និយាយថា ខ្ញុំមិនឃើញ​ក៏មាន កាលឃើញ និយាយថា ខ្ញុំ​ឃើញ​ក៏មាន ជាអ្នក​មិនពោល​ពាក្យកុហក​ទាំងដឹង​ខ្លួនដូច្នេះ ព្រោះហេតុ​នៃខ្លួនក្តី ព្រោះហេតុ​នៃបុគ្គល​ដទៃក្តី ព្រោះ​ហេតុ​សំណូក គឺ​អាមិសៈ​បន្តិច​បន្តួចក្តី លះបង់​បិសុណវាចា វៀរចាក​បិសុណវាចា ឮ​ពាក្យ​ពីជននេះហើយ ​មិននាំ​ទៅប្រាប់​ជន​ឯណោះ ដើម្បី​នឹង​បំបែក​ពួកជន​នេះ ឬឮពាក្យ​អំពី​សំណាក់​ជនឯណោះ មិននាំ​ទៅប្រាប់​ជននេះ ដើម្បី​នឹង​បំបែក​ពួកជន​ឯណោះ ជាអ្នក​ពោលពាក្យ​ផ្សះផ្សា​ពួកជន​ដែល​បែកគ្នា ឬជា​អ្នកទំនុក​បម្រុង​ពួកជន​ដែល​ព្រមព្រៀង​គ្នា​ស្រាប់ ជាអ្នក​ត្រេកអរ​ក្នុងការ​ព្រមព្រៀង មានតម្រេក​ក្នុងសេចក្តី​ព្រមព្រៀង រីករាយ​ក្នុង​សេចក្តី​ព្រមព្រៀង ពោល​វាចា​ដែលធ្វើឲ្យ​កើតសេចក្តី​ព្រមព្រៀង លះបង់​ផរុសវាចា វៀរចាក​ផរុសវាចា ជាអ្នក​ពោល​តែវាចា​ដែល​មិនមាន​ទោស ជាវាចា​ស្រួល​ដល់​ត្រចៀក គួរឲ្យ​គេស្រឡាញ់ ចូលទៅ​កាន់​ហឫទ័យ ជាវាចា​អ្នកក្រុង ជាទី​ស្រឡាញ់​នៃ​ជនច្រើន ជាទីពេញ​ចិត្តនៃជនច្រើន លះបង់​សម្ផប្បលាបៈ វៀរចាក​សម្ផប្បលាបៈ ជាអ្នក​ពោលពាក្យ​ត្រូវ​តាមកាល ពោលពាក្យពិត ពោល​ពាក្យជាអត្ថ ពោលពាក្យ​ជាធម៌ ពោលពាក្យ​ជាវិន័យ ពោលពាក្យ​ដែលគួរ​ឲ្យគេ​តាំងទុក ជាពាក្យ​ត្រូវ​តាមកាល ប្រកប​ដោយ​គ្រឿង​អាង ជាវាចាមាន​ទីបំផុត ប្រកប​ដោយ​ប្រយោជន៍ ម្នាលភិក្ខុ​ទាំងឡាយ សម្បត្តិ​នៃ​វចីកម្ម មាន ៤ យ៉ាង ដែល​ប្រកប​ដោយ​កុសលចេតនា រមែង​មានសុខ​ជាកម្រៃ មាន​សុខជា​ផល ដោយប្រការ​ដូច្នេះឯង។

ម្នាលភិក្ខុទាំងឡាយ សម្បត្តិនៃមនោកម្ម មាន ៣ យ៉ាង ដែលប្រកប​ដោយ​កុសលចេតនា រមែងមាន​សុខជា​កម្រៃ មានសុខ​ជាផល តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលខ្លះ ក្នុង​លោកនេះ មិនច្រើន​ដោយ​អភិជ្ឈា ជា​អ្នក​មិនគយគន់​សម្បត្តិ និង​គ្រឿង​ឧបករណ៍​នៃបុគ្គល​ដទៃថា ធ្វើដូចម្តេចហ្ន៎ សម្បត្តិ និងគ្រឿង​ឧបករណ៍​នៃបុគ្គល​ដទៃ គប្បីបាន​មកអញ ដូច្នេះ​ឡើយ មានចិត្ត​មិនព្យាបាទ មានតម្រិះ​ក្នុងចិត្ត ដែលទោស​មិន​ប្រទុស្ត​ថា សត្វ​ទាំងឡាយនេះ កុំចងពៀរ​នឹង​គ្នា កុំព្យាបាទនឹងគ្នា កុំមានទុក្ខ ចូររក្សា​ខ្លួន ឲ្យបាន​សេចក្តី​សុខចុះ ជាសម្មាទិដ្ឋិ ជាអ្នក​យល់ឃើញ នូវ​សេចក្តីមិន​វិបរឹតថា ទាន​ដែល​បុគ្គល​ឲ្យហើយ មានផល ការបូជាធំ មានផល ការបូជា​តូច មានផល។បេ។ សមណញ្រហ្មណ៍​ទាំងឡាយ ក្នុងលោកនេះ ជាអ្នក​ប្រព្រឹត្តល្អ ប្រតិបត្តិ​ដោយត្រឹមត្រូវ ធ្វើឲ្យ​ជាក់ច្បាស់​នូវលោកនេះ និងលោក​ខាងមុខ ដោយបញ្ញា​ដ៏ឧត្តមខ្លួនឯង ហើយ​សំដែង​ប្រាប់ ក៏មាន ម្នាលភិក្ខុ​ទាំងឡាយ សម្បត្តិនៃ​មនោកម្ម មាន ៣ យ៉ាង ដែលប្រកប​ដោយ​កុសល​ចេតនា រមែងមាន​សុខ​ជាកម្រៃ មានសុខ​ជាផល ដោយ​ប្រការ​ដូច្នេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ សត្វទាំងឡាយ លុះបែកធ្លាយ​រាងកាយស្លាប់​ទៅ រមែង​ទៅកើត​ឯសុគតិ​សួគ៌ ទេវលោក ព្រោះហេតុ​តែសម្បត្តិ​នៃកាយកម្ម មាន ៣ យ៉ាង ដែល​ប្រកប​ដោយ​កុសលចេតនា​ក៏មាន ម្នាលភិក្ខុ​ទាំងឡាយ សត្វ​ទាំងឡាយ លុះបែក​ធ្លាយរាង​កាយ ស្លាប់ទៅ រមែង​ទៅកើត​ឯសុគតិសួគ៌ ទេវលោក ព្រោះហេតុ​តែសម្បត្តិ​នៃវចីកម្ម មាន ៤ យ៉ាង ដែលប្រកប​ដោយ​កុសលចេតនា​ក៏មាន ម្នាលភិក្ខុ​ទាំងឡាយ សត្វ​ទាំងឡាយ លុះបែក​ធ្លាយរាង​កាយស្លាប់​ទៅ រមែង​ទៅកើត​ឯសុគតិ​សួគ៌ទេវលោក ព្រោះ​ហេតុតែ​សម្បត្តិ​នៃ​មនោកម្ម មាន ៣ យ៉ាង ដែល​ប្រកប​ដោយ​កុសលចេតនា​ក៏មាន។ ម្នាលភិក្ខុ​ទាំងឡាយ ដូចជា​កូនបាសកា (មានជ្រុង ៤) ដែល​បុគ្គល​បោះទៅ​ខាងលើ ហើយធ្លាក់​ចុះមក តាំងនៅ​ត្រង់ជ្រុង​ណា រមែង​តាំងនៅ​ស៊ប់ ត្រង់ជ្រុង​នោះ មាន​ឧបមា​យ៉ាងណាមិញ ម្នាលភិក្ខុ​ទាំងឡាយ ឧបមេយ្យ​ដូចជាសត្វ​ទាំងឡាយ លុះ​បែកធ្លាយ​រាងកាយ​ស្លាប់ទៅ រមែង​ទៅ​កើតឯ​សុគតិសួគ៌​ទេវលោក ព្រោះហេតុ​តែសម្បត្តិ​នៃ​កាយកម្ម មាន ៣ យ៉ាង ដែល​ប្រកបដោយ​កុសលចេតនា​ក៏មាន សត្វ​ទាំងឡាយ លុះ​បែកធ្លាយ​រាងកាយ​ស្លាប់ទៅ រមែង​ទៅកើត​ឯសុគតិ​សួគ៌ទេវលោក ព្រោះហេតុតែ​សម្បត្តិ​នៃវចីកម្ម មាន ៤ យ៉ាង ដែល​ប្រកប​ដោយ​កុសលចេតនា​ក៏មាន សត្វ​ទាំងឡាយ លុះបែក​ធ្លាយរាង​កាយស្លាប់ទៅ រមែង​ទៅកើត​ឯសុគតិ សួគ៌ទេវលោក ព្រោះហេតុ​តែសម្បត្តិ​នៃ​មនោកម្ម មាន ៣ យ៉ាង ដែល​ប្រកប​ដោយ​កុសលចេតនា​ក៏មាន។

ទុតិយសញ្ចេតនិកសូត្រ ទី៨

[៩៥] ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែល​ពោលនូវ​ការអស់ទៅ នៃកម្ម​ទាំង​ឡាយ ប្រកប​ដោយ​ចេតនា ដែលសត្វ​ធ្វើហើយ សន្សំហើយ ព្រោះមិន​បានទទួល​នូវ​ផលទេ ឯផល​នោះឯង រមែង​កើតមាន​ក្នុង​បច្ចុប្បន្ន​នេះ​ក៏មាន ក្នុងអត្តភាព​ជាលំដាប់​ក៏​មាន ក្នុង​អត្តភាព​ដទៃ​ក៏មាន។​ ម្នាលភិក្ខុ​ទាំងឡាយ តថាគត មិនដែល​ពោល​នូវកិរិយា​ធ្វើនូវ​ទីបំផុត​​នៃទុក្ខ ព្រោះ​មិនទាន់​ទទួលផល​នៃកម្ម​ប្រកប​ដោយ​ចេតនា ដែល​សត្វធ្វើ​ហើយ សន្សំ​ហើយទេ។ ម្នាលភិក្ខុទាំងឡាយ បណ្តាអកុសលកម្ម​ទាំងនោះ វិបត្តិ គឺទោស​នៃ​កាយកម្ម​មាន ៣ យ៉ាង ដែល​ប្រកប​ដោយ​អកុសលចេតនា រមែង​មានទុក្ខ​ជាកម្រៃ មានទុក្ខ​ជាផល វិបត្តិ គឺទោស​នៃ​វចីកម្ម មាន ៤ យ៉ាង ដែល​ប្រកបដោយ​អកុសលចេតនា រមែង​មានទុក្ខ​ជាកម្រៃ មានទុក្ខ​ជាផល វិបត្តិ គឺទោស​របស់​មនោកម្ម មាន ៣ យ៉ាង ដែល​ប្រកបដោយ​អកុសលចេតនា រមែង​មានទុក្ខ​ជាកម្រៃ មានទុក្ខ​ជាផល។

ម្នាលភិក្ខុទាំងឡាយ វិបត្តិគឺទោស​របស់​កាយកម្ម មាន ៣ យ៉ាង ដែលប្រកប​ដោយ​អកុសលចេតនា រមែង​មានទុក្ខ​ជាកម្រៃ មានទុក្ខ​ជាផល តើដូច​ម្តេច។បេ។ ម្នាលភិក្ខុ​ទាំងឡាយ វិបត្តិ គឺទោស​នៃ​កាយកម្ម ៣ យ៉ាង ដែល​ប្រកប​ដោយ​អកុសលចេតនា រមែងមាន​ទុក្ខ​ជាកម្រៃ មានទុក្ខ​ជាផល ដោយ​ប្រការ​ដូច្នេះឯង។

ម្នាលភិក្ខុទាំងឡាយ វិបត្តិគឺទោស​នៃ​វចីកម្ម មាន ៤ យ៉ាង ដែល​ប្រកបដោយ​អកុសលចេតនា រមែង​មានទុក្ខ​ជាកម្រៃ មានទុក្ខ​ជាផល តើដូចម្តេច។បេ។ ម្នាល​ភិក្ខុ​ទាំងឡាយ វិបត្តិ​គឺទោស​នៃ​វចីកម្ម មាន ៤ យ៉ាង ដែល​ប្រកបដោយ​អកុសលចេតនា រមែង​មានទុក្ខ​ជាកម្រៃ មាន​ទុក្ខជាផល ដោយ​ប្រការ​ដូច្នេះឯង។

ម្នាលភិក្ខុទាំងឡាយ វិបត្តិគឺទោសរបស់មនោកម្ម មាន ៣ យ៉ាង ដែល​ប្រកប​ដោយ​អកុសលចេតនា រមែងមាន​ទុក្ខជាកម្រៃ មានទុក្ខ​ជាផល តើ​ដូចម្តេច។បេ។ ម្នាលភិក្ខុ​ទាំងឡាយ វិបត្តិ​គឺទោស​នៃ​មនោកម្ម មាន ៣ យ៉ាង ដែល​ប្រកបដោយ​អកុសលចេតនា រមែង​មានទុក្ខ​ជាកម្រៃ មាន​ទុក្ខជា​ផល ដោយ​ប្រការ​ដូច្នេះឯង។

ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ លុះបែក​ធ្លាយរាង​កាយស្លាប់​ទៅ រមែង​ទៅ​កើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុ​តែវិបត្តិ គឺទោស​របស់​កាយកម្ម មាន ៣ យ៉ាង ដែល​ប្រកប​ដោយ​អកុសលចេតនា ក៏មាន ព្រោះហេតុ​តែវិបត្តិ គឺទោស​របស់​វចីកម្ម​មាន ៤ យ៉ាង ដែល​ប្រកប​ដោយ​អកុសលចេតនា ក៏មាន។បេ។ ម្នាលភិក្ខុ​ទាំងឡាយ សត្វ​ទាំងឡាយ លុះបែក​ធ្លាយរាង​កាយស្លាប់ទៅ រមែងទៅ​កើតក្នុង​អបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុ​តែវិបត្តិ គឺទោស​នៃ​មនោកម្ម មាន ៣ យ៉ាង ដែល​ប្រកប​ដោយ​អកុសលចេតនា​ក៏មាន។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត មិនដែល​ពោលនូវ​សេចក្តី​អស់ទៅ​នៃ​កម្ម​ទាំងឡាយ ប្រកប​ដោយ​ចេតនា ដែល​សត្វធ្វើហើយ សន្សំហើយ ព្រោះ​មិនបាន​ទទួល​នូវផល​ទេ ឯផល​នោះឯង រមែងកើត​ក្នុង​បច្ចុប្បន្ន​ក៏មាន ក្នុងអត្តភាព ជា​លំដាប់​ក៏មាន ក្នុង​អត្តភាព​ដទៃ​ទៅ​ក៏មាន។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត មិនដែលពោល​នូវ​កិរិយា​ធ្វើនូវ​ទីបំផុត​នៃទុក្ខ ព្រោះមិន​ទទួលនូវផល​នៃកម្ម​ទាំងឡាយ ប្រកប​ដោយចេតនា ដែល​សត្វធ្វើ​ហើយ សន្សំហើយ​ទេ។ ម្នាលភិក្ខុ​ទាំងឡាយ បណ្តា​កុសលកម្ម​ទាំងនោះ សម្បត្តិ គឺ​កាយកម្ម មាន ៣ យ៉ាង ដែល​ប្រកប​ដោយ​កុសលចេតនា រមែង​មានសុខ​ជាកម្រៃ មានសុខ​ជាផល សម្បត្តិ គឺ​វចីកម្ម មាន ៤ យ៉ាង ដែល​ប្រកប​ដោយ​កុសលចេតនា រមែង​មានសុខ​ជាកម្រៃ មានសុខ​ជាផល សម្បត្តិ គឺ​មនោកម្ម មាន ៣ យ៉ាង ដែល​ប្រកប​ដោយ​កុសលចេតនា រមែង​មានសុខ​ជាកម្រៃ មាន​សុខជាផល។

ម្នាលភិក្ខុទាំងឡាយ សម្បត្តិ គឺកាយកម្ម មាន ៣ យ៉ាង ដែល​ប្រកប​ដោយ​កុសលចេតនា មានសុខ​ជាកម្រៃ មានសុខ​ជាផល តើដូច​ម្តេច។បេ។ ម្នាលភិក្ខុ​ទាំងឡាយ សម្បត្តិ គឺ​កាយកម្ម មាន ៣ យ៉ាង ដែល​ប្រកប​ដោយ​កុសលចេតនា រមែង​មានសុខ​ជា​កម្រៃ មាន​សុខជា​ផល ដូច្នេះឯង។

ម្នាលភិក្ខុទាំងឡាយ សម្បត្តិ គឺវចីកម្ម មាន ៤ យ៉ាង ដែល​ប្រកប​ដោយ​កុសលចេតនា មានសុខ​ជាកម្រៃ មានសុខ​ជាផល តើដូចម្តេច។បេ។ ម្នាលភិក្ខុ​ទាំងឡាយ សម្បត្តិ គឺ​វចីកម្ម មាន ៤ យ៉ាង ដែល​ប្រកប​ដោយ​កុសលចេតនា រមែង​មានសុខ​ជាកម្រៃ មានសុខ​ជាផល ដូច្នេះឯង។

ម្នាលភិក្ខុទាំងឡាយ សម្បត្តិ គឺមនោកម្ម មាន ៣ យ៉ាង ដែល​ប្រកប​ដោយ​កុសលចេតនា មានសុខ​ជាកម្រៃ មានសុខ​ជាផល តើដូចម្តេច។បេ។ ម្នាលភិក្ខុ​ទាំងឡាយ សម្បត្តិ គឺ​មនោកម្ម មាន ៣ យ៉ាង ដែល​ប្រកប​ដោយ​កុសលចេតនា រមែងមាន​សុខជា​កម្រៃ មានសុខ​ជាផល ដូច្នេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ សត្វទាំងឡាយ លុះបែកធ្លាយ​រាងកាយ​ស្លាប់ទៅ រមែង​ទៅកើត​ឯ​សុគតិសួគ៌ ទេវលោក ព្រោះហេតុ​តែសម្បត្តិ គឺ​កាយកម្ម មាន ៣  យ៉ាង ដែល​ប្រកបដោយ​កុសលចេតនា ក៏មាន ព្រោះហេតុ​តែសម្បត្តិ គឺវចីកម្ម មាន ៤ យ៉ាង ដែល​ប្រកប​ដោយ​កុសលចេតនា ក៏មាន។បេ។ ម្នាលភិក្ខុ​ទាំងឡាយ សត្វ​ទាំងឡាយ លុះបែក​ធ្លាយរាងកាយ​ស្លាប់ទៅ រមែងទៅ​កើត​ឯសុគតិសួគ៌ ទេវលោក ព្រោះហេតុ​តែសម្បត្តិ គឺមនោកម្ម ដែល​ប្រកបដោយ​កុសលចេតនា ក៏មាន។

ករជកាយសូត្រ ទី៩

[៩៦] ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលពោល​នូវសេចក្តី​អស់​ទៅនៃ​កម្ម​ទាំង​ឡាយ ប្រកប​ដោយ​ចេតនា ដែលសត្វ​ធ្វើហើយ សន្សំហើយ ព្រោះមិនបាន​ទទួលនូវ​ផល​ទេ ឯផល​នោះឯង រមែង​កើតក្នុង​បច្ចុប្បន្ន ក៏មាន ក្នុង​អត្តភាព​ជាលំដាប់ ក៏មាន ក្នុងអត្តភាព​ដទៃ​ក៏មាន។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត មិនពោល​នូវកិរិយា​ធ្វើនូវ​ទីបំផុត​នៃទុក្ខ ព្រោះមិន​បាន​ទទួលនូវ​ផល នៃកម្ម​ទាំងឡាយ​ប្រកប​ដោយ​ចេតនា ដែល​សត្វធ្វើ​ហើយ សន្សំ​ហើយទេ។ ម្នាលភិក្ខុ​ទាំងឡាយ អរិយសាវក​នោះឯង ប្រាស​ចាក​អភិជ្ឈា ប្រាសចាក​ព្យាបាទ ជាអ្នក​មិនវង្វេង មានប្រាជ្ញា​ស្មារតីខ្ជាប់​ខ្ជួន មានចិត្ត​ប្រកប​ដោយ​មេត្តា ផ្សាយទៅ​កាន់ទិសទី១ ទិសទី២ ទិសទី៣ ទិសទី៤ ក៏ដូចគ្នា មានចិត្ត​ប្រកប​ដោយមេត្តា​ដ៏ធំទូលាយ មានប្រមាណ​មិនបាន មិនមាន​ពៀរ មិនមាន​ព្យាបាទ ផ្សាយទៅ​កាន់ទិស​ខាងលើ ខាងក្រោម និង​ទិសទទឹង គឺ​ទិសតូច ៗ ផ្សាយទៅ​កាន់លោក​ទាំងមូល ដោយ​យកខ្លួន​ទៅប្រៀប​ផ្ទឹមនឹង​សត្វ​ទាំងពួង ក្នុងទិស​ទាំងពួង​ដោយប្រការ​ដូច្នេះ ភិក្ខុនោះ ដឹងច្បាស់​យ៉ាងនេះ​ថា ចិត្តអាត្មា​អញនេះ ជាកាមាវចរៈ ដែលមិនបាន​ចំរើន​ហើយ ក្នុង​កាលមុន លុះដល់​ក្នុងកាល​ឥឡូវនេះ ចិត្ត​អាត្មាអញ​នេះ ជា​អរូបាវចរៈ ដែលបាន​ចំរើនល្អ​ហើយ ម៉្យាងទៀត កម្ម​ណាមួយ ដែល​ជាកាមាវចរៈ កម្មនោះ រមែង​មិនសល់​នៅក្នុង​ចិត្តនោះ កម្ម​នោះ​ មិនឋិត​នៅក្នុង​ចិត្តនោះទេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ សំគាល់​នូវកម្មនោះ​ដូចម្តេច បើកុមារនេះ ចំរើន​មេត្តាចេតោវិមុត្តិ ចាប់​ដើម​តាំងអំពី​ខ្លួននៅ​ក្មេង តើកុមារនោះ គប្បីធ្វើ​នូវបាបកម្ម​បានដែរឬទេ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មិនបាន​ទេ។ សេចក្តី​ទុក្ខ គប្បីពាល់​ត្រូវនូវ​កុមារនេះ កាលដែល​មិនធ្វើ​នូវបាបកម្ម បាន​ដែរឬ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មិនបានទេ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រោះថា សេចក្តីទុក្ខ នឹង​ពាល់ត្រូវ​អ្នកដែល​មិនធ្វើ​នូវ​បាបកម្ម​អំពីណា​បាន។ ម្នាលភិក្ខុ​ទាំងឡាយ ចំណែកខាង​មេត្តាចេតោវិមុត្តិ​នេះ ស្ត្រីក្តី បុរសក្តី គួរចំរើន​ដោយពិត ម្នាលភិក្ខុ​ទាំងឡាយ ស្រ្តីក្តី បុរសក្តី មិនអាច​កាន់យក​នូវកាយ​នេះហើយ ទៅកាន់​បរលោក​ទេ ម្នាលភិក្ខុ​ទាំងឡាយ សត្វនេះ មានចិត្ត​ជាមូល​ហេតុ។ ភិក្ខុនោះ ដឹងច្បាស់​យ៉ាងនេះថា បាបកម្ម​ណាមួយ ដែល​អាត្មាអញ​ធ្វើហើយ ដោយ​ករជកាយ​នេះ ក្នុងកាលមុន បាបកម្ម​ទាំងអស់​នោះ អាត្មាអញ​ត្រូវ​ទទួលផល​ក្នុងលោកនេះ បាបកម្ម​នោះ នឹង​លែងមាន​តទៅ។ ម្នាលភិក្ខុ​ទាំងឡាយ មេត្តាចេតោវិមុត្តិ ដែលភិក្ខុ​អ្នកមានប្រាជ្ញា ក្នុង​សាសនានេះ កាល​មិនបាន​ពិចារណា ឃើញច្បាស់​នូវវិមុត្តិ គឺ​អរហត្តផល​តទៅ ចំរើន​ហើយ​យ៉ាងនេះ ក៏រមែង​ប្រព្រឹត្តទៅ ដើម្បី​អនាគាមិធម៌។ ភិក្ខុមាន​ចិត្តប្រកប​ដោយករុណា … មានចិត្ត​ប្រកប​ដោយ​មុទិតា… មានចិត្ត​ប្រកបដោយ​ឧបេក្ខា ផ្សាយទៅ​កាន់​ទិសទី១ ទិសទី២ ទិសទី៣ ទិសទី៤ ក៏ដូចគ្នា មានចិត្ត​ប្រកប​ដោយឧបេក្ខា​ដ៏ធំទូលាយ មាន​ប្រមាណ​មិន​បាន មិនមាន​ពៀរ មិនមាន​ព្យាបាទ ផ្សាយទៅ​កាន់​ទិសខាងលើ ទិសខាង​ក្រោម និង​ទិស​ទទឹង គឺ​ទិសតូច ៗ ផ្សាយ​ទៅកាន់​លោក​ទាំងមូល ដោយ​យកខ្លួន​ទៅប្រៀប​ផ្ទឹម នឹង​សត្វ​ទាំងពួង ក្នុងទីទាំង​ពួងដោយ​ប្រការ​ដូច្នេះ ភិក្ខុនោះ​ដឹងច្បាស់​យ៉ាងនេះថា ចិត្ត​អាត្មាអញ នេះ ជា​កាមាវចរចិត្ត មិនទាន់​បានចំរើន ក្នុង​កាលមុនទេ លុះដល់ក្នុង​កាល​ឥឡូវនេះ ចិត្ត​អាត្មាអញ​នេះ ជា​អរូបាវចរៈ ដែលបាន​ចំរើនល្អ​ហើយ ចំណែកខាង​កម្មណាមួយ ជា​កាមាវចរៈ កម្មនោះ​នឹង​មិនសល់នៅ​ក្នុងចិត្ត​នោះទេ កម្មនោះ មិនឋិតនៅ​ក្នុងចិត្ត​នោះទេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ សំគាល់​នូវហេតុនោះ​ដូចម្តេច បើកុមារនេះ ចំរើន​ឧបេក្ខាចេតោវិមុត្តិ ចាប់ដើម​តាំងអំពី​ខ្លួននៅក្មេង តើគប្បី​ធ្វើ​បាបកម្ម​បានដែរឬទេ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មិនបានទេ។ សេចក្តីទុក្ខ គប្បី​ពាល់ត្រូវ​នូវកុមារនោះ កាលដែល​មិនធ្វើនូវ​បាបកម្ម ដែរឬទេ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មិនបានទេ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រោះថា សេចក្តីទុក្ខ នឹង​ពាល់ត្រូវនូវ​អ្នកដែលមិន​ធ្វើ​បាបកម្ម​អំពីណាបាន។ ម្នាលភិក្ខុ​ទាំងឡាយ ចំណែក​ខាង​ឧបេក្ខាចេតោវិមុត្តិ​នេះ ស្ត្រីក្តី បុរសក្តី គួរចំរើន​ដោយពិត ម្នាលភិក្ខុ​ទាំងឡាយ ស្ត្រីក្តី បុរសក្តី មិនអាច​កាន់យក​នូវ​កាយនេះ ទៅកាន់​បរលោកទេ ម្នាលភិក្ខុ​ទាំងឡាយ សត្វនេះ​មានចិត្ត​ជាមូលហេតុ។ ភិក្ខុនោះ ដឹងច្បាស់​យ៉ាងនេះថា បាបកម្ម​ឯណា​មួយ ដែល​អាត្មាអញ បាន​ធ្វើហើយ ដោយ​ករជកាយ​នេះ ក្នុង​កាលមុន បាបកម្ម​ទាំងអស់​នោះ អាត្មាអញ​ត្រូវទទួល​ផល ក្នុង​លោកនេះ បាបកម្មនោះ​នឹង​លែង​មាន​តទៅ។ ម្នាលភិក្ខុ​ទាំងឡាយ ឧបេក្ខាចេតោវិមុត្តិ ដែលភិក្ខុ​អ្នកមាន​ប្រាជ្ញា ក្នុង​សាសនា​នេះ កាលមិនបាន​ពិចារណា​ឃើញច្បាស់​នូវវិមុត្តិ គឺ​អរហត្តផល​តទៅ ចំរើន​ហើយ​យ៉ាងនេះ ក៏រមែង​ប្រព្រឹត្តទៅ ដើម្បី​ជា​អនាគាមិធម៌។

អធម្មចរិយាសូត្រ ទី១០

[៩៧] គ្រានោះឯង ញ្រហ្មណ៍ម្នាក់ចូលទៅ​គាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់​ហើយ ក៏ធ្វើ​សេចក្តី​រីករាយ​ជាមួយ​នឹង​ព្រះមានព្រះភាគ លុះ​បញ្ចប់​ពាក្យដែល​គួររីករាយ និង​ពាក្យដែល​គួររលឹក​ហើយ ក៏អង្គុយ​ក្នុងទី​សមគួរ។ លុះ​ញ្រហ្មណ៍​នោះ អង្គុយ​ក្នុងទី​សមគួរ​ហើយ ក៏ទូល​សួរ​ព្រះមានព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះគោតម​ដ៏ចំរើន អ្វីជា​ហេតុ អ្វីជា​បច្ច័យ ដែលនាំ​ឲ្យពួក​សត្វខ្លះ ក្នុង​លោកនេះ បែកធ្លាយ​រាងកាយ​ស្លាប់ទៅ រមែង​ទៅកើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក។ ព្រះអង្គ​ត្រាស់ថា ម្នាល​ញ្រហ្មណ៍ សត្វពួក​ខ្លះ ក្នុង​លោកនេះ លុះបែក​ធ្លាយរាង​កាយ​ស្លាប់ទៅ រមែង​ទៅកើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុ​នៃការ​មិន​ប្រព្រឹត្តិធម៌ និង​ការប្រព្រឹត្តិមិន​ស្មើយ៉ាង​នេះឯង។ បពិត្រ​ព្រះគោតម​ដ៏ចំរើន ចុះអ្វី​ជាហេតុ អ្វី​ជាបច្ច័យ ដែលនាំឲ្យ​សត្វពួកខ្លះ ក្នុង​លោកនេះ បែក​ធ្លាយ​រាងកាយ​ស្លាប់ទៅ ក៏ទៅ​កើតឯ​សុគតិសួគ៌ ទេវលោក។ ម្នាល​ញ្រហ្មណ៍ សត្វទាំង​ឡាយ ពួកខ្លះ​ក្នុងលោកនេះ លុះបែក​ធ្លាយរាង​កាយស្លាប់​ទៅ រមែងទៅ​កើតឯ​សុគតិសួគ៌ ទេវលោក ព្រោះហេតុ​នៃការ​ប្រព្រឹត្តិធម៌ និង​ការប្រព្រឹត្តិ​ស្មើ​យ៉ាងនេះឯង។ ភាសិត​សង្ខេប​របស់​ព្រះគោតម​ដ៏ចំរើន​នេះ ខ្ញុំព្រះអង្គ មិនដឹងច្បាស់​នូវសេចក្តី​ដោយ​ពិស្តារ​បាន​ទេ ភាសិតសង្ខេប​របស់​ព្រះគោតម​ដ៏ចំរើននេះ ខ្ញុំព្រះអង្គ គប្បីដឹង​នូវសេចក្តី​ដោយ​ពិស្តារ​បានយ៉ាងណា សូម​ព្រះគោតម​ដ៏ចំរើន សំដែង​ធម៌​យ៉ាងនោះ ដល់ខ្ញុំ​ព្រះអង្គ​ឲ្យទាន។ ម្នាល​ញ្រហ្មណ៍ បើដូច្នោះ ចូរអ្នកស្តាប់ ចូរធ្វើទុកក្នុង​ចិត្តឲ្យ​ប្រពៃចុះ តថាគត​នឹង​សំដែង។ ញ្រហ្មណ៍នោះ ទទួលស្តាប់​ព្រះពុទ្ធ​ដីកានៃ​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះមាន​ព្រះភាគ ទ្រង់​សំដែង​ដូច្នេះថា ម្នាល​ញ្រហ្មណ៍ ការមិន​ប្រព្រឹត្តិធម៌ និងការ​ប្រព្រឹត្តិ​មិនស្មើ ដោយកាយ​មាន ៣ យ៉ាង ការមិន​ប្រព្រឹត្តធម៌ និងការ​ប្រព្រឹត្តិ​មិនស្មើ ដោយវាចា ៤ យ៉ាង ការមិន​ប្រព្រឹត្តិធម៌ និងការ​ប្រព្រឹត្តិ​មិនស្មើ​ដោយចិត្ត ៣ យ៉ាង។

ម្នាលញ្រហ្មណ៍ ការមិនប្រព្រឹត្តិធម៌ និងការ​ប្រព្រឹត្តិ​មិនស្មើ ដោយ​កាយ មាន ៣ យ៉ាង តើដូច​ម្តេច។បេ។ ម្នាល​ញ្រហ្មណ៍ ការមិនប្រព្រឹត្ត​ធម៌ និងការ​ប្រព្រឹត្តិ​មិនស្មើ ដោយ​កាយ ៣ យ៉ាងនេះឯង។

ម្នាលញ្រហ្មណ៍ ការមិនប្រព្រឹត្តធម៌ និងការ​ប្រព្រឹត្តិ​មិនស្មើ ដោយវាចា ៤ យ៉ាង តើដូច​ម្តេច។បេ។ ម្នាល​ញ្រហ្មណ៍ ការមិនប្រព្រឹត្តិ​ធម៌ និងការ​ប្រព្រឹត្តិ​មិនស្មើ ដោយ​វាចា ៤ យ៉ាងនេះឯង។

ម្នាលញ្រហ្មណ៍ ចុះការប្រព្រឹត្តធម៌ និងការ​ប្រព្រឹត្តិ​មិនស្មើ ដោយចិត្ត មាន ៣ យ៉ាង តើដូច​ម្តេច។បេ។ ម្នាល​ញ្រហ្មណ៍ ការប្រព្រឹត្តិ​ធម៌ និងការ​ប្រព្រឹត្តិ​មិនស្មើ ដោយចិត្ត មាន ៣ យ៉ាងនេះឯង។ ម្នាល​ញ្រហ្មណ៍ សត្វ​ពួកខ្លះ ក្នុងលោកនេះ លុះបែក​ធ្លាយរាង​កាយស្លាប់​ទៅ រមែងទៅ​កើត​ក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុ​នៃការ​មិនប្រព្រឹត្តិ​ធម៌ និងការ​ប្រព្រឹត្តិ​មិនស្មើ យ៉ាងនេះឯង។ ម្នាល​ញ្រហ្មណ៍ ការ​ប្រព្រឹត្តិធម៌ និងការ​ប្រព្រឹត្តិ​ស្មើ ដោយកាយ ៣ យ៉ាង ការ​ប្រព្រឹត្តិធម៌ និងការ​ប្រព្រឹត្តិស្មើ ដោយ​វាចា ៤ យ៉ាង ការ​ប្រព្រឹត្តិធម៌ និងការ​ប្រព្រឹត្តិស្មើ ដោយចិត្ត ៣ យ៉ាង។

ម្នាលញ្រហ្មណ៍ ការប្រព្រឹត្តិធម៌ និងការ​ប្រព្រឹត្តិស្មើ ដោយ​កាយមាន ៣ យ៉ាង តើ​ដូច​ម្តេច។បេ។ ម្នាលញ្រហ្មណ៍ ការប្រព្រឹត្តិធម៌ និងការ​ប្រព្រឹត្តិស្មើ ដោយកាយ ៣ យ៉ាងនេះឯង។

ម្នាលញ្រហ្មណ៍ ការប្រព្រឹត្តិធម៌ និងការ​ប្រព្រឹត្តិស្មើ ដោយ​វាចាមាន ៤ យ៉ាង តើ​ដូចម្តេច។បេ។ ម្នាល​ញ្រហ្មណ៍ ការប្រព្រឹត្តិ​ធម៌ និងការ​ប្រព្រឹត្តិស្មើ​ដោយ​វាចា ៤ យ៉ាង​នេះ​ឯង​។

ម្នាលញ្រហ្មណ៍ ការប្រព្រឹត្តិធម៌ និងការ​ប្រព្រឹត្តិស្មើ ដោយ​ចិត្តមាន ៣ យ៉ាង តើ​ដូច​ម្តេច។បេ។ ម្នាល​ញ្រហ្មណ៍ ការប្រព្រឹត្តិធម៌ និងការ​ប្រព្រឹត្តិ​ស្មើ ដោយចិត្ត ៣ យ៉ាង​នេះ​ឯង។ ម្នាល​ញ្រហ្មណ៍ សត្វពួកខ្លះ ក្នុងលោកនេះ លុះ​បែកធ្លាយ​រាងកាយ​ស្លាប់ទៅ រមែង​ទៅកើត​ឯសុគតិសួគ៌ ទេវលោក ព្រោះហេតុ​នៃការប្រព្រឹត្តិ​ធម៌ និងការ​ប្រព្រឹត្តិស្មើ យ៉ាង​នេះឯង។ បពិត្រ​ព្រះគោតម​ដ៏ចំរើន ពីរោះណាស់។បេ។ សូម​ព្រះគោតម​ដ៏ចំរើន ចាំ​ទុកនូវ​ខ្ញុំព្រះអង្គ​ ថាជា​ឧបាសក​ដល់​នូវ​សរណៈ​ស្មើដោយ​ជីវិត ចាប់ដើម​តាំង​អំពីថ្ងៃ​នេះ​តទៅ។

ចប់ បឋមវគ្គ ទី១។

(ច្បាប់ឆ (២២) ២. សាមញ្ញវគ្គ)

ទុតិយវគ្គ ទី២

[៩៨] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកប​ដោយធម៌ ១០ យ៉ាង នឹង​ធ្លាក់ទៅ​ក្នុងនរក​ដូចជាគេ​នាំយក​ទៅទំលាក់។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ។ គឺជាអ្នក​សម្លាប់សត្វ ១ ជាអ្នកកាន់​យកទ្រព្យ​ដែលគេ​មិនបាន​ឲ្យ ១ ជាអ្នកប្រព្រឹត្ត​ខុស ក្នុងកាម​ទាំងឡាយ ១ ជាអ្នកពោល​នូវ​ពាក្យ​កុហក ១ ជាអ្នក​ពោលនូវ​ពាក្យ​ញុះញង់ ១ ជាអ្នកពោល​នូវពាក្យ​អាក្រក់ ១ ជាអ្នក​ពោល​នូវពាក្យ​រោយរាយ​ឥត​ប្រយោជន៍ ១ ជាអ្នកច្រើន​ដោយការ​សំឡឹងរំពៃ ចំពោះ​ទ្រព្យអ្នក​ដទៃ ១ ជាអ្នក​មានចិត្ត​ព្យាបាទ ១ ជាអ្នក​យល់ខុស ១។ ម្នាលភិក្ខុ​ទាំង​ឡាយ បុគ្គល​ប្រកប​ដោយធម៌ ១០ យ៉ាង​នេះឯង នឹង​ធ្លាក់​ទៅក្នុង​នរក ដូចជា​គេនាំយក​ទៅទំលាក់។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកប​ដោយធម៌ ១០ យ៉ាង នឹងទៅ​កើតឯ​ស្ថានសួគ៌ ដូចជា​គេនាំ​យកទៅដំកល់​ទុក។ ធម៌ទាំង ១០ យ៉ាង តើ​អ្វីខ្លះ។ គឺជាអ្នក​វៀរចាក​បាណាតិបាត ១ វៀរចាក​អទិន្នាទាន ១ វៀរចាក​កាមេសុមិច្ឆាចារ ១ វៀរចាក​មុសាវាទ ១ វៀរចាក​បិសុណវាចា ១ វៀរចាក​ផរុសវាចា ១ វៀរចាក​សម្ផប្បលាបៈ ១ ជាអ្នក​មិនច្រើន​ដោយ​អភិជ្ឈា ១ មានចិត្ត​មិនព្យាបាទ ១ ជា​សម្មាទិដ្ឋិ ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកប​ដោយធម៌ ១០ យ៉ាងនេះ​ឯង នឹងទៅ​កើតឯ​ស្ថានសួគ៌ ដូចជា​គេនាំយក​ទៅ​ដំកល់ទុក។

[៩៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកប​ដោយ​ធម៌ ២០ យ៉ាង នឹង​ធ្លាក់ទៅ​ក្នុងនរក ដូចជា​គេនាំយក​ទៅទំលាក់។ ធម៌ ២០ យ៉ាង តើ​អ្វីខ្លះ។ គឺជា​អ្នក​សម្លាប់សត្វ ដោយ​ខ្លួន​ឯង ១ បបួល​អ្នកដទៃ ក្នុងការ​សម្លាប់សត្វ ១ កាន់យក​ទ្រព្យដែល​គេមិនឲ្យ​ដោយ​ខ្លួនឯង ១ បបួល​អ្នកដទៃ​ក្នុងការ​កាន់យក​ទ្រព្យដែល​គេមិន​ឲ្យ ១ ប្រព្រឹត្ត​ខុស​ក្នុងកាម​ទាំងឡាយ​ដោយខ្លួន​ឯង ១ បបួល​អ្នកដទៃ ក្នុងការ​ប្រព្រឹត្តិ​ខុស​ក្នុងកាម​ទាំងឡាយ ១ ពោល​ពាក្យ​កុហក ដោយ​ខ្លួនឯង ១ បបួល​អ្នកដទៃ​ក្នុង​ការពោល​ពាក្យកុហក ១ ពោល​ពាក្យ​ញុះញង់ ដោយ​ខ្លួនឯង ១ បបួល​អ្នកដទៃ​ក្នុងការ​ពោលពាក្យ​ញុះញង់ ១ ពោលពាក្យ​អាក្រក់​ដោយខ្លួន​ឯង ១ បបួល​អ្នកដទៃ​ក្នុងការ​ពោល​ពាក្យអាក្រក់ ១ ពោលពាក្យ​ឥត​ប្រយោជន៍ ដោយ​ខ្លួនឯង ១ បបួល​អ្នកដទៃ​ក្នុងការ​ពោលពាក្យ​ឥតប្រយោជន៍ ១ ច្រើនដោយ​អភិជ្ឈា ដោយ​ខ្លួនឯង ១ បបួល​អ្នកដទៃ ក្នុង​អភិជ្ឈា ១ មានចិត្ត​ព្យាបាទ​ដោយ​ខ្លួនឯង ១ បបួល​អ្នកដទៃ​ក្នុងការ​ព្យាបាទ ១ ជាអ្នក​យល់ខុស ដោយ​ខ្លួនឯង ១ បបួល​អ្នកដទៃ ក្នុងការ​យល់ខុស ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកប​ដោយ​ធម៌ ២០ យ៉ាង​នេះឯង នឹង​ធ្លាក់ទៅ​ក្នុងនរក ដូចជា​គេនាំយក​ទៅ​ទំលាក់។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកប​ដោយធម៌ ២០ យ៉ាង នឹង​ទៅកើត​ឯស្ថានសួគ៌ ដូចជា​គេនាំយក​ទៅដំកល់​ទុក។ ធម៌ ២០ យ៉ាង តើអ្វីខ្លះ។ គឺជាអ្នក​វៀរចាក​បាណាតិបាត ដោយ​ខ្លួនឯង ១ បបួល​អ្នកដទៃ ក្នុងការ​វៀរចាក​បាណាតិបាត ១ វៀរចាក​អទិន្នាទាន​ដោយ​ខ្លួនឯង ១ បបួល​អ្នកដទៃ​ក្នុងការ​វៀរចាក​អទិន្នាទាន ១ វៀរចាក​កាមេសុមិច្ឆាចារ ដោយ​ខ្លួនឯង ១ បបួល​អ្នកដទៃ​ក្នុងការ​វៀរចាក​កាមេសុមិច្ឆាចារ ១ វៀរចាក​មុសាវាទ ដោយ​ខ្លួនឯង ១ បបួល​អ្នក​ដទៃ ក្នុងការ​វៀរចាក​មុសាវាទ ១ វៀរចាក​បិសុណវាចា ដោយ​ខ្លួនឯង ១ បបួល​អ្នកដទៃ ក្នុងការវៀរ​ចាក​បិសុណវាចា ១ វៀរចាក​ផរុសវាចា ដោយ​ខ្លួនឯង ១ បបួល​អ្នកដទៃ ក្នុងការ​វៀរចាក​ផរុសវាចា  ១ វៀរចាក​សម្ផប្បលាបៈ ដោយ​ខ្លួនឯង ១ បបួល​អ្នកដទៃ ក្នុងការ​វៀរចាក​សម្ផប្បលាបៈ ១ ជាអ្នក​មិនច្រើនដោយ​អភិជ្ឈា ដោយ​ខ្លួនឯង ១ បបួលអ្នក​ដទៃ​ក្នុង​អនភិជ្ឈា ១ មិនមាន​ចិត្ត​ព្យាបាទ ដោយ​ខ្លួនឯង ១ បបួល​អ្នកដទៃ​ក្នុងការ​មិន​ព្យាបាទ ១ ជា​សម្មាទិដ្ឋិ ដោយ​ខ្លួនឯង ១ បបួលអ្នក​ដទៃ ក្នុង​សម្មាទិដ្ឋិ ១។ ម្នាលភិក្ខុ​ទាំង​ឡាយ បុគ្គល​ប្រកប​ដោយធម៌ ២០ យ៉ាង​នេះឯង នឹងទៅ​កើតឯ​ស្ថានសួគ៌ ដូចជា​គេនាំយក​ទៅដំកល់​ទុក។

[១០០] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកប​ដោយ​ធម៌ ៣០ យ៉ាង នឹង​ធ្លាក់​ទៅ​ក្នុង​នរក ដូចជា​គេនាំយក​ទៅទំលាក់។ ធម៌ ៣០ យ៉ាង តើអ្វីខ្លះ។ គឺជា​អ្នក​សម្លាប់សត្វ ដោយ​ខ្លួនឯង ១ បបួល​អ្នកដទៃ ក្នុងការ​សម្លាប់សត្វ ១ ពេញចិត្ត​ក្នុងការ​សម្លាប់សត្វ ១ កាន់យក​ទ្រព្យដែល​គេមិនបាន​ឲ្យដោយ​ខ្លួនឯង ១ បបួល​អ្នកដទៃ ក្នុងការ​កាន់យក​ទ្រព្យ​ដែលគេ​មិនបាន​ឲ្យ ១ ពេញចិត្ត​ក្នុងការ​កាន់យក​ទ្រព្យដែល​គេមិនបាន​ឲ្យ ១ ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំងឡាយ ដោយ​ខ្លួនឯង ១ បបួល​អ្នកដទៃ​ក្នុងការ​ប្រព្រឹត្តិខុស​ក្នុង​កាម​ទាំងឡាយ ១ ពេញចិត្ត​ក្នុងការ​ប្រព្រឹត្តិខុស​ក្នុងកាម​ទាំងឡាយ ១ ពោលពាក្យ​កុហក ដោយខ្លួន​ឯង ១ បបួល​អ្នកដទៃ ក្នុងការ​ពោលពាក្យ​កុហក ១ ពេញចិត្ត​ក្នុងការ​ពោលពាក្យ​កុហក ១ ពោលពាក្យ​ញុះញង់​ដោយខ្លួនឯង ១ បបួល​អ្នកដទៃ​ក្នុងការ​ពោលពាក្យ​ញុះញង់ ១ ពេញចិត្ត​ក្នុងការ​ពោលពាក្យ​ញុះញង់ ១ ពោលពាក្យ​អាក្រក់ ដោយ​ខ្លួនឯង ១ បបួល​អ្នកដទៃ ក្នុងការ​ពោលពាក្យ​អាក្រក់ ១ ពេញចិត្ត​ក្នុងការ​ពោលពាក្យ​អាក្រក់ ១ ពោលពាក្យ​ឥត​ប្រយោជន៍ ដោយ​ខ្លួនឯង ១ បបួល​អ្នកដទៃ​ក្នុងការ​ពោលពាក្យ​ឥតប្រយោជន៍ ១ ពេញចិត្ត​ក្នុងការ​ពោល​ពាក្យឥត​ប្រយោជន៍ ១ ច្រើន​សំឡឹង​រំពៃ​ដោយខ្លួនឯង ១ បបួល​អ្នកដទៃ​ក្នុងការ​សំឡឹង​រំពៃ ១ ពេញចិត្ត​ក្នុងការ​សំឡឹង​រំពៃ ១ មានចិត្ត​គុំគួន​ដោយខ្លួនឯង ១ បបួល​អ្នកដទៃ​ក្នុងការ​គុំគួន ១ ពេញចិត្ត​ក្នុងការ​គុំគួន ១ យល់ខុស​ដោយខ្លួន​ឯង ១ បបួល​អ្នកដទៃ ក្នុងការ​យល់ខុស ១ ពេញចិត្ត​ក្នុងការ​យល់ខុស ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកប​ដោយធម៌ ៣០ យ៉ាង​នេះឯង នឹង​ធ្លាក់ទៅ​ក្នុងនរក ដូចជា​គេនាំយក​ទៅទំលាក់។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកប​ដោយ​ធម៌ ៣០ យ៉ាង នឹងទៅកើត​ឯស្ថានសួគ៌ ដូចជា​គេនាំយក​ទៅ​ដំកល់ទុក។ ធម៌ ៣០ យ៉ាង តើ​អ្វីខ្លះ។ គឺជាអ្នក​វៀរចាក​បាណាតិបាត ដោយ​ខ្លួនឯង ១ បបួល​អ្នកដទៃ ក្នុងការ​វៀរចាក​បាណាតិបាត ១ ពេញចិត្ត​ក្នុងការ​វៀរចាក​បាណាតិបាត ១ វៀរចាក​អទិន្នាទាន ដោយខ្លួន​ឯង ១ បបួល​អ្នកដទៃ​ក្នុងការ​វៀរចាក​អទិន្នាទាន ១ ពេញ​ចិត្ត​ក្នុងការ​វៀរចាក​អទិន្នាទាន ១ វៀរចាក​កាមេសុមិច្ឆាចារ ដោយ​ខ្លួនឯង  ១ បបួល​អ្នកដទៃ​ក្នុងការ​វៀរចាក​កាមេសុមិច្ឆាចារ ១ ពេញចិត្ត​ក្នុងការ​វៀរចាក​កាមេសុមិច្ឆាចារ ១ វៀរចាក​មុសាវាទ ដោយ​ខ្លួនឯង ១ បបួល​អ្នក​ដទៃ ក្នុងការវៀរ​ចាក​មុសាវាទ ១ ពេញចិត្ត​ក្នុងការ​វៀរចាក​មុសាវាទ ១ វៀរចាក​បិសុណវាចា ដោយ​ខ្លួនឯង ១ បបួល​អ្នកដទៃ ក្នុងការ​វៀរចាក​បិសុណវាចា ១ ពេញចិត្ត​ក្នុងការ​វៀរចាក​បិសុណវាចា ១ វៀរចាក​ផរុសវាចា ដោយ​ខ្លួនឯង ១ បបួល​អ្នកដទៃ​ក្នុងការ​វៀរចាក​ផរុសវាចា ១ ពេញចិត្ត​ក្នុងការវៀរ​ចាក​ផរុសវាចា ១ វៀរចាក​សម្ផប្បលាបៈ ដោយ​ខ្លួនឯង ១ បបួល​អ្នកដទៃ​ក្នុងការ​វៀរចាក​សម្ផប្បលាបៈ ១ ពេញចិត្ត​ក្នុងការ​វៀរចាក​សម្ផប្បលាបៈ ១ ជាអ្នក​មិនមាន​អភិជ្ឈា​ដោយ​ខ្លួនឯង ១ បបួល​អ្នកដទៃ​ក្នុងការ​មិនមាន​អភិជ្ឈា ១ ពេញចិត្ត​ក្នុងការ​មិនមាន​អភិជ្ឈា ១ មានចិត្ត​មិនព្យាបាទ ដោយ​ខ្លួនឯង ១ បបួល​អ្នកដទៃ​ក្នុងការ​មិនព្យាបាទ ១ ពេញចិត្ត​ក្នុងការ​មិន​ព្យាបាទ ១ យល់​ត្រូវដោយ​ខ្លួនឯង ១ បបួល​អ្នកដទៃ​ក្នុង​ការយល់​ត្រូវ ១ ពេញចិត្ត​ក្នុងការ​យល់ត្រូវ ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកប​ដោយធម៌ ៣០ យ៉ាង​នេះឯង នឹង​ទៅកើត​ឯស្ថានសួគ៌ ដូច​ជាគេនាំ​យកទៅ​ដំកល់ទុក។

[១០១] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកប​ដោយធម៌ ៤០ យ៉ាង នឹង​ធ្លាក់​ទៅក្នុង​នរក ដូចជា​គេនាំយក​ទៅទំលាក់។ ធម៌ ៤០យ៉ាង តើអ្វីខ្លះ។ គឺជាអ្នក​សម្លាប់​សត្វ ដោយខ្លួន​ឯង ១ បបួលអ្នក​ដទៃ ក្នុងការ​សម្លាប់សត្វ ១ ពេញចិត្ត ក្នុងការ​សម្លាប់សត្វ ១ ពោល​សរសើរ​គុណ នៃការ​សម្លាប់​សត្វ ១ កាន់យក​ទ្រព្យដែល​គេមិនបាន​ឲ្យ ដោយខ្លួន​ឯង ១ បបួល​អ្នកដទៃ​ក្នុងការ​កាន់យក​ទ្រព្យ ដែលគេ​មិន​ឲ្យ ១ ពេញ​ចិត្ត​ក្នុងការ​កាន់យក​ទ្រព្យ ដែលគេ​មិន​ឲ្យ ១ ពោល​សរសើរ​គុណ នៃការ​កាន់យក​ទ្រព្យ ដែលគេ​មិនឲ្យ ១ ប្រព្រឹត្ត​ខុស​ក្នុងកាម​ទាំងឡាយ ដោយ​ខ្លួនឯង ១ បបួល​អ្នកដទៃ ក្នុងការ​ប្រព្រឹត្តិខុស ក្នុងកាម​ទាំងឡាយ ១ ពេញចិត្ត​ក្នុង​ការប្រព្រឹត្តិខុស ក្នុងកាម​ទាំងឡាយ ១ ពោល​សរសើរ​គុណ​នៃការ​ប្រព្រឹត្តិខុស ក្នុង​កាម​ទាំងឡាយ ១ ពោល​ពាក្យ​កុហក ដោយ​ខ្លួនឯង ១ បបួល​អ្នក​ដទៃ ក្នុង​ការពោល​ពាក្យកុហក ១ ពេញចិត្ត​ក្នុងការ​ពោលពាក្យ​កុហក ១ ពោល​សរសើរ​គុណ​នៃការ​ពោលពាក្យ​កុហក ១ ពោល​ពាក្យ​ញុះញង់ ដោយ​ខ្លួនឯង ១ បបួល​អ្នកដទៃ ក្នុងការ​ពោលពាក្យ​ញុះញង់ ១ ពេញចិត្ត ក្នុងការ​ពោលពាក្យ​ញុះញង់ ១ ពោល​សរសើរ​គុណ នៃការ​ពោលពាក្យ​ញុះញង់ ១ ពោល​ពាក្យ​អាក្រក់​ដោយ​ខ្លួនឯង ១ បបួល​អ្នកដទៃ​ក្នុងការ​ពោលពាក្យ​អាក្រក់ ១ ពេញចិត្ត​ក្នុងការ​ពោលពាក្យ​អាក្រក់ ១ ពោលសរសើរ​គុណ នៃការ​ពោលពាក្យ​អាក្រក់ ១ ពោលពាក្យ​ឥត​ប្រយោជន៍ ដោយ​ខ្លួនឯង ១ បបួល​អ្នកដទៃ​ក្នុងការ​ពោលពាក្យ​ឥតប្រយោជន៍ ១ ពេញ​ចិត្ត​ក្នុងការ​ពោលពាក្យ​ឥតប្រយោជន៍ ១ ពោល​សរសើរ​គុណ​នៃការ​ពោលពាក្យ​ឥត​ប្រយោជន៍ ១ ជាអ្នក​មាន​អភិជ្ឈា​ដោយខ្លួនឯង ១ បបួល​អ្នកដទៃ​ក្នុង​អភិជ្ឈា ១ ពេញចិត្ត​ក្នុង​អភិជ្ឈា ១ ពោល​សរសើរ​គុណ​នៃ​អភិជ្ឈា ១ មានចិត្ត​ព្យាបាទ​ដោយខ្លួន​ឯង ១ បបួល​អ្នកដទៃ​ក្នុងការ​ព្យាបាទ ១ ពេញចិត្ត​ក្នុងការ​ព្យាបាទ ១ ពោល​សរសើរ​គុណ នៃការ​ព្យាបាទ ១ យល់ខុស​ដោយខ្លួន​ឯង ១ បបួល​អ្នកដទៃ​ក្នុងការ​យល់ខុស ១ ពេញ​ចិត្ត ក្នុងការ​យល់​ខុស ១ ពោលសរសើរ​គុណ​នៃការ​យល់ខុស ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកប​ដោយធម៌ ៤០ យ៉ាង​នេះឯង នឹងធ្លាក់​ទៅ​ក្នុងនរក ដូចជា​គេនាំ​យកទៅ​ទំលាក់។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកប​ដោយធម៌ ៤០ យ៉ាង នឹង​ទៅកើត​ឯស្ថានសួគ៌ ដូចជា​គេនាំយក​ទៅ​ដំកល់​ទុក។ ធម៌ ៤០ យ៉ាង តើអ្វីខ្លះ។ គឺជា​អ្នកវៀរចាក​បាណាតិបាត ដោយ​ខ្លួន​ឯង ១ បបួល​អ្នកដទៃ​ក្នុងការ​វៀរចាក​បាណាតិបាត ១ ពេញចិត្ត​ក្នុងការ​វៀរចាក​បាណាតិបាត ១ ពោល​សរសើរ​គុណ​នៃការ​វៀរចាក​បាណាតិបាត ១ វៀរចាក​អទិន្នាទាន ដោយ​ខ្លួនឯង ១ បបួល​អ្នកដទៃ​ក្នុងការវៀរ​ចាក​អទិន្នាទាន ១ ពេញចិត្ត​ក្នុងការ​វៀរចាក​អទិន្នាទាន ១ ពោល​សរសើរ​គុណ​នៃការវៀរ​ចាក​អទិន្នាទាន ១ វៀរចាក​កាមេសុមិច្ឆាចារ ដោយខ្លួន​ឯង ១ បបួល​អ្នកដទៃ​ក្នុងការ​វៀរចាក​កាមេសុមិច្ឆាចារ ១ ពេញចិត្ត​ក្នុង​ការ​វៀរចាក​កាមេសុមិច្ឆាចារ ១ ពោល​សរសើរ​គុណ​នៃការ​វៀរចាក​កាមេសុមិច្ឆាចារ ១ វៀរចាក​មុសាវាទ​ដោយខ្លួនឯង ១ បបួល​អ្នកដទៃ​ក្នុងការ​វៀរចាក​មុសាវាទ ១ ពេញចិត្ត​ក្នុងការ​វៀរចាក​មុសាវាទ ១ ពោល​សរសើរ​គុណ​នៃការ​វៀរចាក​មុសាវាទ ១ វៀរចាក​បិសុណវាចា ដោយខ្លួន​ឯង ១ បបួល​អ្នកដទៃ ក្នុងការ​វៀរចាក​បិសុណវាចា ១ ពេញចិត្ត​ក្នុង​ការវៀរចាក​បិសុណវាចា ១ ពោល​សរសើរ​គុណ​នៃការវៀរចាក​បិសុណវាចា ១ វៀរចាក​ផរុសវាចា ដោយ​ខ្លួនឯង ១ បបួល​អ្នកដទៃ​ក្នុងការ​វៀរចាក​ផរុសវាចា ១ ពេញចិត្ត​ក្នុងការ​វៀរចាក​ផរុសវាចា ១ ពោល​សរសើរ​គុណ​នៃការវៀរ​ចាក​ផរុសវាចា ១ វៀរចាក​សម្ផប្បលាបៈ ដោយ​ខ្លួនឯង ១ បបួល​អ្នកដទៃ​ក្នុងការ​វៀរចាក​សម្ផប្បលាបៈ ១ ពេញចិត្ត​ក្នុងការ​វៀរចាក​សម្ផប្បលាបៈ ១ ពោល​សរសើរ​គុណ នៃការវៀរ​ចាក​សម្ផប្បលាបៈ ១ ជាអ្នក​មិនមាន​អភិជ្ឈា​ដោយ​ខ្លួនឯង ១ បបួល​អ្នកដទៃ ក្នុងការ​មិនមាន​អភិជ្ឈា ១ ពេញចិត្ត​ក្នុងការ​មិនមាន​អភិជ្ឈា ១ ពោល​សរសើរ​គុណ​នៃការ​មិនមាន​អភិជ្ឈា ១ មិនមាន​ចិត្តព្យាបាទ ដោយ​ខ្លួនឯង ១ បបួល​អ្នកដទៃ​ក្នុងការ​មិនព្យាបាទ ១ ពេញចិត្ត​ក្នុងការ​មិន​ព្យាបាទ ១ ពោលសរសើរ​គុណ​នៃការ​មិនព្យាបាទ ១ ជាអ្នក​យល់ត្រូវ ដោយ​ខ្លួន​ឯង ១ បបួល​អ្នកដទៃ ក្នុងការ​យល់ត្រូវ ១ ពេញចិត្ត​ក្នុងការ​យល់ត្រូវ ១ ពោល​សរសើរ​គុណ​នៃ​ការយល់​ត្រូវ ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកប​ដោយធម៌ ៤០ យ៉ាង នេះឯង នឹង​ទៅកើត​ឯស្ថានសួគ៌ ដូចគេ​នាំយកទៅ​ដំកល់ទុក។

[១០២] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាង ឈ្មោះថា រក្សាទុក​នូវ​ខ្លួន ដែលមាន​កុសលធម៌​គាស់រំលើង ផ្តាច់ផ្តិល​​ចោល​ហើយ… ឈ្មោះថា រក្សាទុក​នូវ​ខ្លួន ដែល​​មាន​​កុសលធម៌​​មិនបាន​​គាស់​រំលើង ផ្តាច់ផ្តិល​ចោលហើយ… ម្នាលភិក្ខុ​ទាំង​ឡាយ បុគ្គល​ប្រកប​ដោយធម៌ ២០ យ៉ាង… ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកប​ដោយធម៌ ៣០ យ៉ាង… ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកប​ដោយធម៌ ៤០ យ៉ាង ឈ្មោះថា រក្សាទុក​នូវ​ខ្លួន ដែល​មាន​កុសលធម៌​គាស់រំលើង ផ្តាច់ផ្តិល​ចោលហើយ… ឈ្មោះថា រក្សាទុក​នូវខ្លួន ដែល​មាន​កុសលធម៌​មិនបាន​គាស់រំលើង ផ្តាច់ផ្តិល។បេ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកប​ដោយធម៌ ៤០ យ៉ាងនេះឯង ឈ្មោះថា រក្សា​ទុកនូវ​ខ្លួន ដែលមាន​កុសលធម៌ មិនបាន​គាស់​រំលើង ផ្តាច់ផ្តិល​ចោលឡើយ។

ចប់ ទុតិយវគ្គ ទី២។

តតិយវគ្គ ទី៣

[១០៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ប្រកប​ដោយ​ធម៌ទាំង ១០ យ៉ាង លុះ​បែកធ្លាយ​រាងកាយ​ស្លាប់ទៅ រមែងទៅ​កើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក… បុគ្គលខ្លះ ក្នុងលោកនេះ លុះបែក​ធ្លាយរាង​កាយស្លាប់​ទៅ រមែង​ទៅកើត​ឯសុគតិសួគ៌ ទេវលោក… ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកប​ដោយ​ធម៌ ២០ យ៉ាង… ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកប​ដោយ​ធម៌ ៣០ យ៉ាង… ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ប្រកប​ដោយធម៌ ៤០ យ៉ាង លុះ​បែកធ្លាយ​រាងកាយ​ស្លាប់ទៅ រមែង​ទៅកើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក… បុគ្គល​ខ្លះ ក្នុង​លោកនេះ លុះ​បែកធ្លាយ​រាងកាយ​ស្លាប់ទៅ រមែង​ទៅកើត​ឯ​សុគតិសួគ៌ ទេវលោក។បេ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកប​ដោយធម៌ ១០ យ៉ាង គេគប្បី​ដឹងថា​ជា​បុគ្គលពាល… គប្បីដឹង​ថា​ជាបណ្ឌិត… ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលពាល​ប្រកប​ដោយធម៌ ២០ យ៉ាង… ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកប​ដោយ​ធម៌ ៣០ យ៉ាង… ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកប​ដោយធម៌ ៤០ យ៉ាង គេគប្បី​ដឹងថា​ជាបុគ្គល​ពាល… គប្បី​ដឹងថា​ជាបណ្ឌិត ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកប​ដោយធម៌ ៤០ យ៉ាង​នេះឯង គេគប្បី​ដឹងថា​ជាបណ្ឌិត។

ចប់ តតិយវគ្គ ទី៣។

(ការរាប់នូវសូត្រ ក្នុងវគ្គទី៤ និងវគ្គទី៥ នេះ បណ្ឌិត​គប្បីដឹង​ដោយ​អំណាច​បេយ្យាលៈ)។

រាគបេយ្យាល ទី២៣

[១០៤] ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាង បុគ្គល​គប្បីចំរើន ដើម្បី​ដឹងច្បាស់​នូវ​រាគៈ។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ។ គឺ​អសុភសញ្ញា ១ មរណសញ្ញា ១ អាហារេ បដិក្កូលសញ្ញា ១ សព្វលោកេ អនភិរតសញ្ញា ១ អនិច្ចសញ្ញា ១ អនិច្ចេ ទុក្ខសញ្ញា ១ ទុក្ខេ អនត្តសញ្ញា ១ បហានសញ្ញា ១ វិរាគសញ្ញា ១ និរោធសញ្ញា ១។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ ១០ យ៉ាងនេះ បុគ្គល​គប្បីចំរើន ដើម្បីដឹង​ច្បាស់​នូវរាគៈ។

[១០៥] ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាង បុគ្គល​គប្បីចំរើន ដើម្បី​ដឹងច្បាស់​នូវ​រាគៈ។ ធម៌ ១០ យ៉ាង​ តើអ្វីខ្លះ។ គឺ អនិច្ចសញ្ញា ១ អនត្តសញ្ញា ១ អាហារេ បដិក្កូលសញ្ញា ១ សព្វលោកេ អនភិរតសញ្ញា ១ អដ្ឋិកសញ្ញា ១ បុឡុវកសញ្ញា ១ វិនីលកសញ្ញា ១ វិបុព្វកសញ្ញា ១ វិច្ឆិទ្ទកសញ្ញា ១ ឧទ្ធុមាតកសញ្ញា ១។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ ១០ យ៉ាង​នេះ បុគ្គល​គប្បីចំរើន ដើម្បី​ដឹងច្បាស់​នូវរាគៈ។

[១០៦] ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាង បុគ្គល​គប្បីចំរើន ដើម្បី​ដឹងច្បាស់​នូវ​រាគៈ។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ។ គឺ​សម្មាទិដ្ឋិ ១ សម្មាសង្កប្បៈ ១ សម្មាវាចា ១ សម្មាកម្មន្តៈ ១ សម្មាអាជីវៈ ១ សម្មាវាយាមៈ ១ សម្មាសតិ ១ សម្មាសមាធិ ១ សម្មាញាណៈ ១ សម្មាវិមុត្តិ ១។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ ១០ យ៉ាងនេះ បុគ្គល​គប្បីចំរើន ដើម្បី​ដឹងច្បាស់​នូវរាគៈ។

[១០៧] ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាង បុគ្គល​គប្បីចំរើន ដើម្បី​កំណត់ដឹង អស់​រលីង លះបង់ អស់ទៅ សូន្យទៅ នឿយណាយ រំលត់ ស្ងប់រម្ងាប់ លះចោល រលាស់ចោល​នូវរាគៈ។បេ។ ធម៌ ១០ យ៉ាងនេះ បុគ្គល​គប្បីចំរើន ដើម្បី​ដឹងច្បាស់ កំណត់​ដឹង អស់រលីង លះបង់ អស់ទៅ សូន្យទៅ នឿយណាយ រំលត់ ស្ងប់រម្ងាប់ លះចោល រលាស់​ចោល​នូវទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ ឥស្សា មច្ឆរិយៈ មាយា សាថេយ្យៈ ថម្ភៈ សារម្ភៈ មានៈ អតិមានៈ បទៈ បមាទៈ។

ចប់ បណ្ណាសក ទី៥។

ចប់ ទសកនិបាត។

សុត្តន្តបិដក

អង្គុត្តរនិកាយ ឯកាទសកនិបាត

សូមក្រាបថ្វាយបង្គំ ព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

និស្សយវគ្គ ទី១

កិមត្ថិយសូត្រ ទី១

[១០៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុង​វត្ត​ជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិត​ក្រុង​សាវត្ថី។ គ្រានោះ ព្រះអានន្ទ​មានអាយុ ចូលទៅ​គាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់ ក្រាបថ្វាយ​បង្គំ​ព្រះមានព្រះភាគ ហើយអង្គុយ​ក្នុងទី​សមគួរ។ លុះ​ព្រះអានន្ទ​ដ៏មានអាយុ អង្គុយក្នុង​ទីសមគួរ​ហើយ បានក្រាប​បង្គំទូល​ព្រះមាន​ព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន សីល​ទាំងឡាយ ជាកុសល​មានអ្វី​ជា​ប្រយោជន៍ មានអ្វី​ជា​អានិសង្ស។ ព្រះអង្គ​ត្រាស់ថា ម្នាល​អានន្ទ សីល​ទាំងឡាយ​ជាកុសល មាន​អវិប្បដិសារៈ (សេចក្តី​មិនក្តៅ​ក្រហាយ) ជា​ប្រយោជន៍ មាន​អវិប្បដិសារៈ​ជា​អានិសង្ស។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន អវិប្បដិសារៈ មានអ្វី​ជាប្រយោជន៍ មានអ្វី​ជា​អានិសង្ស។ ម្នាលអានន្ទ អវិប្បដិសារៈ មានបាមុជ្ជៈ (សេចក្តី​រីករាយទន់) ជា​ប្រយោជន៍ មាន​បាមុជ្ជៈ​ជា​អានិសង្ស។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន បាមុជ្ជៈ មានអ្វីជា​ប្រយោជន៍ មានអ្វី​ជា​អានិសង្ស។ ម្នាល​អានន្ទ បាមុជ្ជៈ មានបីតិ (សេចក្តី​រីករាយ​ខ្លាំង) ជា​ប្រយោជន៍ មានបីតិ ជា​អានិសង្ស។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន បីតិ មានអ្វី​ជា​ប្រយោជន៍ មានអ្វី​ជា​អានិសង្ស។ ម្នាល​អានន្ទ បីតិ មាន​បស្សទ្ធិ (សេចក្តី​ស្ងប់រម្ងាប់) ជា​ប្រយោជន៍ មាន​បស្សទ្ធិ​ជា​អានិសង្ស។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន បស្សទ្ធិ មានអ្វី​ជា​ប្រយោជន៍ មានអ្វីជា​អានិសង្ស។ ម្នាល​អានន្ទ បស្សទ្ធិ មានសុខៈ​ជា​ប្រយោជន៍ មានសុខៈ​ជាអានិសង្ស។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សុខៈ មានអ្វី​ជា​ប្រយោជន៍ មានអ្វីជា​អានិសង្ស។ ម្នាល​អានន្ទ សុខៈ មាន​សមាធិ (ការតាំង​ចិត្តមាំ) ជា​ប្រយោជន៍ មាន​សមាធិ ជា​អានិសង្ស។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សមាធិ មានអ្វីជា​ប្រយោជន៍ មានអ្វី​ជា​អានិសង្ស។ ម្នាល​អានន្ទ សមាធិ មាន​យថាភូតញ្ញាណ​ទស្សនៈ (ការឃើញ​នូវសច្ចៈ ៤ ដោយ​ញាណ​តាមពិត) ជា​ប្រយោជន៍ មាន​យថាភូតញ្ញាណ​ទស្សនៈ ជា​អានិសង្ស។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន យថាភូតញ្ញាណ​ទស្សនៈ មានអ្វីជា​ប្រយោជន៍ មានអ្វីជា​អានិសង្ស។ ម្នាលអានន្ទ យថាភូតញ្ញាណទស្សនៈ មាន​និព្វិទា (សេចក្តី​នឿយណាយ) ជា​ប្រយោជន៍ មាន​និព្វិទា ជា​អានិសង្ស។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន និព្វិទា មានអ្វី​ជាប្រយោជន៍​ មានអ្វីជា​អានិសង្ស។ ម្នាល​អានន្ទ និព្វិទា មាន​វិរាគៈ (ការប្រាស​ចាក​តម្រេក) ជា​ប្រយោជន៍ មានវិរាគៈ ជា​អានិសង្ស។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន វិរាគៈ មានអ្វីជា​ប្រយោជន៍ មានអ្វីជា​អានិសង្ស។ មា្នល​អានន្ទ វិរាគៈ មាន​វិមុត្តិញ្ញាណទស្សនៈ (បច្ចវេក្ខណញ្ញាណ) ជា​ប្រយោជន៍ មាន​វិមុត្តិញ្ញាណទស្សនៈ ជា​អានិសង្ស។ ម្នាល​អានន្ទ សីលទាំងឡាយ​ជាកុសល មាន​អវិប្បដិសារៈ ជាប្រយោជន៍ មាន​អវិប្បដិសារៈ​ជាអានិសង្ស អវិប្បសារៈ មាន​បាមុជ្ជៈជា​ប្រយោជន៍ មានបាមុជ្ជៈ ជា​អានិសង្ស បាមុជ្ជៈ មាន​បីតិជា​ប្រយោជន៍ មានបីតិ​ជា​អានិសង្ស បីតិ មាន​បស្សទ្ធិ​ជា​ប្រយោជន៍ មាន​បស្សទ្ធិ​ជា​អានិសង្ស បស្សទ្ធិ​ មានសុខៈជា​ប្រយោជន៍ មានសុខៈ​ជា​អានិសង្ស សុខៈ មាន​សមាធិជា​ប្រយោជន៍ មាន​សមាធិ​ជា​អានិសង្ស សមាធិ មាន​យថាភូតញ្ញាណទស្សនៈ ជា​ប្រយោជន៍ មាន​យថាភូតញ្ញាណទស្សនៈ ជា​អានិសង្ស យថាភូតញ្ញាណទស្សនៈ មាន​និព្វិទា​ជា​ប្រយោជន៍ មាន​និព្វិទា ជា​អានិសង្ស និព្វិទា មាន​វិរាគៈ​ជា​ប្រយោជន៍ មានវិរាគៈ​ជា​អានិសង្ស វិរាគៈ មាន​វិមុត្តិញ្ញាណទស្សនៈជា​ប្រយោជន៍ មាន​វិមុត្តិញ្ញាណទស្សនៈ​ជា​អានិសង្ស ដោយ​ប្រការ​ដូច្នេះ។ ម្នាល​អានន្ទ សីលទាំងឡាយ​ជាកុសល តែង​បរិបូណ៌ ដើម្បី​ព្រះអរហត្ត តាម​លំដាប់​ដោយ​ប្រការ​ដូច្នេះ​ឯង។

ចេតនាករណីយសូត្រ ទី២

[១០៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមានសីល​ បរិបូណ៌​ដោយសីល មិនគប្បី​ធ្វើដោយ​ចេតនា​ថា អវិប្បដិសារៈ ចូរកើត​ដល់​អាត្មាអញ ដូច្នេះទេ។ ម្នាលភិក្ខុ​ទាំងឡាយ អវិប្បដិសារៈ តែង​កើតឡើង​ដល់បុគ្គល​អ្នក​មានសីល បរិបូណ៌​ដោយសីល នេះជា​ធម្មតា។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​អ្នកមិន​មាន​វិប្បដិសារៈ មិនគប្បី​ធ្វើដោយ​ចេតនា​ថា បាមុជ្ជៈ ចូរកើតឡើង​ដល់​អាត្មាអញ​ដូច្នេះទេ។ ម្នាល​ភិក្ខុ​ទាំងឡាយ បាមុជ្ជៈ តែងកើត​ឡើងដល់​បុគ្គល​អ្នកមិន​មាន​វិប្បដិសារៈ នេះ​ជាធម្មតា។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​អ្នកមាន​បាមុជ្ជៈ មិនគប្បី​ធ្វើដោយ​ចេតនាថា បីតិ ចូរ​កើតឡើង​ដល់អាត្មាអញ​ដូច្នេះ​ទេ។ ម្នាលភិក្ខុ​ទាំងឡាយ បីតិ តែងកើត​ឡើងដល់​បុគ្គល​មាន​បាមុជ្ជៈ នេះជា​ធម្មតា។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​មានបីតិ​ចិត្ត មិនគប្បី​ធ្វើដោយ​ចេតនាថា កាយ​របស់​អាត្មាអញ ចូរស្ងប់រម្ងាប់ ដូច្នេះទេ។ ម្នាលភិក្ខុ​ទាំងឡាយ កាយ​របស់បុគ្គល​មាន​បីតិចិត្ត តែង​ស្ងប់រម្ងាប់ នេះ​ជាធម្មតា។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលអ្នក​មាន​កាយប្បស្សទ្ធិ មិនគប្បី​ធ្វើដោយ​ចេតនាថា អាត្មាអញ​ទទួល​សេចក្តីសុខ​ដូច្នេះទេ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​មាន​កាយប្បស្សទ្ធិ តែង​ទទួល​សេចក្តីសុខ នេះជាធម្មតា។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលអ្នក​មានសេចក្តី​សុខ មិនគប្បី​ធ្វើ​ដោយ​ចេតនាថា ចិត្តរបស់​អាត្មាអញ ចូរតាំង​មាំដូច្នេះ​ទេ។ ម្នាលភិក្ខុ​ទាំងឡាយ ចិត្តរបស់​បុគ្គល​អ្នកមាន​សេចក្តី​សុខ តែង​តាំងមាំ នេះជា​ធម្មតា។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​អ្នកមាន​សមាធិចិត្ត មិនគប្បី​ធ្វើ​ដោយចេតនា​ថា អាត្មាអញ​ដឹង អាត្មាអញ​ឃើញតាមពិត​ ដូច្នេះទេ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​មាន​សមាធិចិត្ត តែងដឹង តែងឃើញ​តាមពិត នេះជា​ធម្មតា។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​កាលដឹង កាលឃើញ​តាមពិត មិន​គប្បីធ្វើ​ដោយ​ចេតនាថា អាត្មាអញ​នឿយណាយ​ដូច្នេះទេ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​កាលដឹង កាលឃើញ​តាមពិត តែង​នឿយណាយ នេះជា​ធម្មតា។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​នឿយណាយ មិន​គប្បីធ្វើ​ដោយ​ចេតនាថា អាត្មាអញ ប្រាសចាក​តម្រេក​ដូច្នេះទេ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​នឿយណាយ ប្រាសចាក​តម្រេក នេះជាធម្មតា។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​អ្នកមាន​ចិត្តប្រាសចាក​តម្រេក មិនគប្បីធ្វើ​ដោយ​ចេតនាថា អាត្មាអញ ធ្វើឲ្យជាក់​ច្បាស់ នូវ​វិមុត្តិញ្ញាណទស្សនៈ ដូច្នេះទេ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​អ្នក​ប្រាសចាក​តម្រេក តែង​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​វិមុត្តិញ្ញាណទស្សនៈ នេះ​ជាធម្មតា។ ម្នាលភិក្ខុ​ទាំងឡាយ វិរាគៈ មាន​វិមុត្តិញ្ញាណទស្សនៈ ជា​ប្រយោជន៍ មាន​វិមុត្តិញ្ញាណទស្សនៈ ជា​អានិសង្ស និព្វិទា មាន​វិរាគៈ​ជា​ប្រយោជន៍ មានវិរាគៈ​ជា​អានិសង្ស យថាភូតញ្ញាណទស្សនៈ មាន​និព្វិទា ជា​ប្រយោជន៍ មាន​និព្វិទា ជា​អានិសង្ស សមាធិ មាន​យថាភូតញ្ញាណទស្សនៈ ជា​ប្រយោជន៍ មាន​យថាភូតញ្ញាណទស្សនៈ ជា​អានិសង្ស សុខៈ មាន​សមាធិ ជា​ប្រយោជន៍ មាន​សមាធិ ជា​អានិសង្ស បស្សទ្ធិ មានសុខៈ ជា​ប្រយោជន៍ មានសុខៈ​ជាអានិសង្ស បីតិ មាន​បស្សទ្ធិ ជា​ប្រយោជន៍ មាន​បស្សទ្ធិ​ជា​អានិសង្ស បាមុជ្ជៈ មាន​បីតិ​ជា​ប្រយោជន៍ មានបីតិ ជា​អានិសង្ស អវិប្បដិសារៈ មាន​បាមុជ្ជៈ ជា​ប្រយោជន៍ មានបាមុជ្ជៈ ជា​អានិសង្ស សីល​ទាំង​ឡាយ​ជាកុសល មាន​អវិប្បដិសារៈ ជា​ប្រយោជន៍ មាន​អវិប្បដិសារៈ ជា​អានិសង្ស ដោយ​ប្រការ​ដូច្នេះ​ឯង។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌​ទាំងឡាយ តែងញុំាង​ធម៌ទាំងឡាយ ឲ្យប្រព្រឹត្ត​ទៅ ធម៌​ទាំងឡាយ តែងញុំាង​ធម៌ទាំងឡាយ ឲ្យ​បរិបូណ៌ ដើម្បី​ចេញ​អំពីទី​មិនមែន​ជាត្រើយ ទៅកាន់​ត្រើយ គឺ​ព្រះនិញ្វន ដោយ​ប្រការដូច្នេះ។

បឋមឧបនិសាសូត្រ ទី៣

[១១០] ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកទ្រុស្តសីល វិបត្តិចាកសីល តែង​សាបសូន្យ​ចាក​ឧបនិស្ស័យ នៃ​អវិប្បដិសារៈ កាលបើ​អវិប្បដិសារៈ មិនមាន បុគ្គល​អ្នកវិបត្តិ​ចាក​អវិប្បដិសារៈ តែង​សាបសូន្យ​ចាក​ឧបនិស្ស័យ​នៃ​បាមុជ្ជៈ កាលបើ​បាមុជ្ជៈមិនមាន បុគ្គល​អ្នកវិបត្តិ​ចាក​បាមុជ្ជៈ តែង​សាបសូន្យ​ចាក​ឧបនិស្ស័យ​នៃបីតិ កាលបើ​បីតិមិនមាន បុគ្គល​អ្នកវិបត្តិ​ចាក​បីតិ តែងសាបសូន្យ​ចាក​ឧបនិស្ស័យ​នៃ​បស្សទ្ធិ កាលបើ​បស្សទ្ធិ​មិនមាន បុគ្គល​អ្នក​វិបត្តិ​ចាក​បស្សទ្ធិ តែង​សាបសូន្យ​ចាក​ឧបនិស្ស័យ​នៃសុខៈ កាលបើ​សុខៈមិន​មាន បុគ្គល​អ្នកវិបត្តិ​ចាកសុខៈ តែង​សាបសូន្យ​ចាក​ឧបនិស្ស័យ​នៃសម្មាសមាធិ កាលបើ​សម្មាសមាធិ​មិនមាន បុគ្គល​អ្នក​វិបត្តិចាក​សម្មាសមាធិ តែង​សាបសូន្យ​ចាក​ឧបនិស្ស័យ នៃ​យថាភូតញ្ញាណទស្សនៈ កាលបើ​យថាភូតញ្ញាណទស្សនៈ មិនមាន បុគ្គល​អ្នក​វិបត្តិ​ចាក​យថាភូតញ្ញាណទស្សនៈ តែង​សាបសូន្យ​ចាក​ឧបនិស្ស័យ​នៃនិព្វិទា កាល​បើ​និព្វិទា​មិនមាន បុគ្គល​អ្នក​វិបត្តិ​ចាក​និព្វិទា តែង​សាបសូន្យ​ចាក​ឧបនិស្ស័យ​នៃវិរាគៈ កាល​បើ​វិរាគៈ​មិនមាន បុគ្គល​អ្នកវិបត្តិ​ចាកវិរាគៈ តែង​សាបសូន្យ ចាក​ឧបនិស្ស័យ នៃ​វិមុត្តិញ្ញាណទស្សនៈ។ ម្នាលភិក្ខុ​ទាំងឡាយ ដូចជា​ដើមឈើ ដែល​ប្រាសចាក​មែក និង​ស្លឹក​ហើយ ក្រមរ​របស់ឈើ​នោះក្តី ក៏មិនដល់​នូវការ​ពេញលេញ សម្បកក្តី ស្រាយក្តី ខ្លឹមក្តី ក៏មិនដល់​នូវការ​ពេញលេញ យ៉ាងណាមិញ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ទ្រុស្តសីល វិបត្តិចាក​សីល តែង​សាបសូន្យ ចាក​ឧបនិស្ស័យ នៃ​អវិប្បដិសារៈ កាលបើ​អវិប្បដិសារៈ មិនមាន បុគ្គលអ្នក​វិបត្តិចាក​អវិប្បដិសារៈ តែង​សាបសូន្យ ចាក​ឧបនិស្ស័យ។ បេ។ នៃ​វិមុត្តិញ្ញាណទស្សនៈ ក៏យ៉ាង​នោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​អ្នកមាន​សីល បរិបូណ៌​ដោយសីល តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ នៃអវិប្បដិសារៈ កាលបើ​អវិប្បដិសារៈ​មាន បុគ្គល​អ្នកបរិបូណ៌​ដោយ​អវិប្បដិសារៈ តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ នៃ​បាមុជ្ជៈ កាលបើ​បាមុជ្ជៈ មាន បុគ្គល​អ្នកបរិបូណ៌​ដោយ​បាមុជ្ជៈ តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​នៃ​បីតិ កាលបើ​បីតិមាន បុគ្គល​អ្នក​បរិបូណ៌​ដោយបីតិ តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​នៃបស្សទ្ធិ កាលបើ​បស្សទ្ធិ មាន បុគ្គលអ្នក​បរិបូណ៌​ដោយ​បស្សទ្ធិ តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​នៃសុខៈ កាលបើ​សុខៈ មាន បុគ្គល​អ្នក​បរិបូណ៌​ដោយ​សុខៈ តែង​បរិបូណ៌ ដោយ​ឧបនិស្ស័យ​នៃ​សម្មាសមាធិ កាលបើ​សម្មាសមាធិ មាន បុគ្គល​អ្នក​បរិបូណ៌​ដោយ​សម្មាសមាធិ តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​នៃ​យថាភូតញ្ញាណទស្សនៈ កាលបើ​យថាភូតញ្ញាណទស្សនៈ មាន បុគ្គល​អ្នក​បរិបូណ៌​ដោយ​យថាភូតញ្ញាណទស្សនៈ តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​នៃ​និព្វិទា កាលបើ​និព្វិទា មាន បុគ្គល​អ្នក​បរិបូណ៌​ដោយ​និព្វិទា តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​នៃ​វិរាគៈ កាលបើ​វិរាគៈ​ មាន បុគ្គល​អ្នក​បរិបូណ៌​ដោយវិរាគៈ តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ នៃ​វិមុត្តិញ្ញាណទស្សនៈ។ ម្នាលភិក្ខុ​ទាំងឡាយ ប្រៀបដូច​ដើមឈើ ដែល​បរិបូណ៌​ដោយមែក និង​ស្លឹក​ហើយ ក្រមររបស់​ឈើនោះក្តី ដល់នូវ​ការ​ពេញលេញ សម្បកក្តី ស្រាយក្តី ខ្លឹមក្តី ក៏​ដល់នូវ​ការពេញ​លេញ យ៉ាងណាមិញ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​អ្នកមាន​សីល បរិបូណ៌​ដោយ​សីល តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​នៃ​អវិប្បដិសារៈ កាលបើ​អវិប្បដិសារៈ មាន បុគ្គល​អ្នក​បរិបូណ៌​ដោយ​អវិប្បដិសារៈ តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ។បេ។ នៃ​វិមុត្តិញ្ញាណទស្សនៈ ក៏យ៉ាងនោះដែរ។

ទុតិយឧបនិសាសូត្រ ទី៤

[១១១] ក្នុងទីនោះឯង ព្រះសារីបុត្រដ៏មានអាយុ ហៅភិក្ខុ​ទាំងឡាយ​មកថា ម្នាល​អាវុសោ​ភិក្ខុ​ទាំងឡាយ។ ភិក្ខុទាំងនោះ ទទួល​ស្តាប់​ថេរវាចា នៃ​ព្រះសារីបុត្រ​ដ៏មាន​អាយុថា ករុណា អាវុសោ។ ព្រះសារីបុត្រ​ដ៏មាន​អាយុ បានពោល​ដូច្នេះថា ម្នាល​អាវុសោ​ទាំងឡាយ បុគ្គល​អ្នក​ទ្រុស្តសីល វិបត្តិចាក​សីលហើយ តែង​សាបសូន្យ​ចាក​ឧបនិស្ស័យ នៃ​អវិប្បដិសារៈ កាល​បើ​អវិប្បដិសារៈ មិនមាន បុគ្គល​អ្នកវិបត្តិ​ចាក​អវិប្បដិសារៈ តែង​សាបសូន្យ ចាក​ឧបនិស្ស័យ​នៃ​បាមុជ្ជៈ កាលបើ​បាមុជ្ជៈ មិនមាន បុគ្គល​អ្នក​វិបត្តិ​ចាក​បាមុជ្ជៈ តែង​សាបសូន្យ ចាក​ឧបនិស្ស័យ​នៃបីតិ កាលបើ​បីតិ មិនមាន បុគ្គល​អ្នកវិបត្តិ​ចាក​បីតិ តែង​សាបសូន្យ ចាក​ឧបនិស្ស័យ​នៃ​បស្សទ្ធិ កាលបើ​បស្សទ្ធិ មិនមាន បុគ្គល​អ្នកវិបត្តិ​ចាក​បស្សទ្ធិ តែងសាប​សូន្យ​ចាក​ឧបនិស្ស័យ​នៃសុខៈ កាលបើ​សុខៈ មិនមាន បុគ្គល​អ្នកវិបត្តិ​ចាក​សុខៈ តែង​សាបសូន្យ​ចាក​ឧបនិស្ស័យ នៃ​សម្មាសមាធិ កាលបើ​សម្មាសមាធិ មិនមាន បុគ្គល​អ្នកវិបត្តិ​ចាក​សម្មាសមាធិ តែង​សាបសូន្យ ចាក​ឧបនិស្ស័យ​នៃ​យថាភូតញ្ញាណទស្សនៈ កាលបើ​យថាភូតញ្ញាណទស្សនៈ មិនមាន បុគ្គល​អ្នកវិបត្តិ​ចាក​យថាភូតញ្ញាណទស្សនៈ តែង​សាបសូន្យ​ចាក​ឧបនិស្ស័យ​នៃនិព្វិទា កាលបើ​និព្វិទា មិនមាន បុគ្គលអ្នក​វិបត្តិចាក​និព្វិទា តែង​សាបសូន្យ​ចាក​ឧបនិស្ស័យ​នៃវិរាគៈ កាលបើ​វិរាគៈ មិនមាន បុគ្គលអ្នក​វិបត្តិចាក​វិរាគៈ តែង​សាបសូន្យ​ចាក​ឧបនិស្ស័យ នៃ​វិមុត្តិញ្ញាណទស្សនៈ។ ម្នាលអាវុសោ​ទាំងឡាយ ប្រៀបដូច​ដើមឈើ ដែល​ប្រាសចាក​មែក និង​ស្លឹកហើយ ក្រមរ​របស់ឈើ​នោះក្តី ក៏មិនដល់​នូវការ​ពេញលេញ សម្បកក្តី ស្រាយក្តី ខ្លឹមក្តី ក៏មិន​ដល់នូវ​ការពេញលេញ យ៉ាងណា​មិញ ម្នាលអាវុសោ​ទាំងឡាយ បុគ្គល​អ្នកទ្រុស្តសីល វិបត្តិចាក​សីល តែង​សាបសូន្យ​ចាក​ឧបនិស្ស័យ​នៃ​អវិប្បដិសារៈ កាលបើ​អវិប្បដិសារៈ មិនមាន បុគ្គល​អ្នកវិបត្តិ​ចាក​អវិប្បដិសារៈ តែង​សាបសូន្យ ចាក​ឧបនិស្ស័យ។បេ។ នៃ​វិមុត្តិញ្ញាណទស្សនៈ ក៏យ៉ាង​នោះដែរ។ ម្នាលអាវុសោ​ទាំងឡាយ បុគ្គលអ្នក​មានសីល បរិបូណ៌​ដោយសីល តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ នៃ​អវិប្បដិសារៈ កាលបើ​អវិប្បដិសារៈ មាន បុគ្គល​អ្នក​បរិបូណ៌ ដោយ​អវិប្បដិសារៈ តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​នៃបាមុជ្ជៈ កាលបើ​បាមុជ្ជៈ មាន បុគ្គល​អ្នកបរិបូណ៌ ដោយ​បាមុជ្ជៈ តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​នៃបីតិ កាលបើ​បីតិ មាន បុគ្គលអ្នក​បរិបូណ៌​ដោយ​បីតិ តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​នៃ​បស្សទ្ធិ កាលបើ​បស្សទ្ធិ មាន បុគ្គល​អ្នក​បរិបូណ៌​ដោយ​បស្សទ្ធិ តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​នៃសុខៈ កាលបើ​សុខៈ មាន បុគ្គល​អ្នក​បរិបូណ៌​ដោយសុខៈ តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​នៃ​សម្មាសមាធិ កាលបើ​សម្មាសមាធិ មាន បុគ្គល​អ្នកបរិបូណ៌​ដោយ​សម្មាសមាធិ តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ នៃ​យថាភូតញ្ញាណទស្សនៈ កាលបើ​យថាភូតញ្ញាណទស្សនៈ មាន បុគ្គល​អ្នកបរិបូណ៌​ដោយ​យថាភូតញ្ញាណទស្សនៈ តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​នៃនិព្វិទា កាលបើ​និព្វិទា មាន បុគ្គល​អ្នកបរិបូណ៌​ដោយ​និព្វិទា តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ នៃវិរាគៈ កាលបើ​វិរាគៈ មាន បុគ្គល​អ្នកបរិបូណ៌​ដោយ​វិរាគៈ តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ នៃ​វិមុត្តិញ្ញាណទស្សនៈ។ ម្នាល​អាវុសោ​ទាំងឡាយ ប្រៀប​ដូច​ដើមឈើ ដែល​បរិបូណ៌​ដោយមែក និងស្លឹក ក្រមរ​របស់​ឈើនោះក្តី ក៏ដល់​នូវការ​ពេញលេញ សម្បកក្តី ស្រាយក្តី ខ្លឹមក្តី ក៏ដល់​នូវការ​ពេញលេញ យ៉ាងណាមិញ ម្នាលអាវុសោ​ទាំងឡាយ បុគ្គលអ្នក​មាន​សីល បរិបូណ៌​ដោយសីល តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ នៃ​អវិប្បដិសារៈ កាលបើ​អវិប្បដិសារៈ មាន បុគ្គល​អ្នក​បរិបូណ៌​ដោយ​អវិប្បដិសារៈ តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ។បេ។ នៃ​វិមុត្តិញ្ញាណទស្សនៈ ក៏​យ៉ាងនោះដែរ។

តតិយឧបនិសាសូត្រ ទី៥

[១១២] ក្នុងទីនោះឯង ព្រះអានន្ទដ៏មានអាយុ ហៅភិក្ខុ​ទាំងឡាយ។បេ។ ម្នាល​អាវុសោ​ទាំងឡាយ បុគ្គលអ្នក​ទ្រុស្តសីល វិបត្តិចាក​សីល តែង​សាបសូន្យ ចាក​ឧបនិស្ស័យ នៃ​អវិប្បដិសារៈ កាលបើ​អវិប្បដិសារៈ មិនមាន បុគ្គល​អ្នកវិបត្តិ​ចាក​អវិប្បដិសារៈ តែង​សាបសូន្យ​ចាក​ឧបនិស្ស័យ​នៃបាមុជ្ជៈ កាលបើ​បាមុជ្ជៈ មិនមាន បុគ្គល​អ្នកវិបត្តិ​ចាក​បាមុជ្ជៈ តែង​សាបសូន្យ​ចាក​ឧបនិស្ស័យ​នៃបីតិ កាលបើ​បីតិ មិនមាន បុគ្គល​អ្នកវិបត្តិ​ចាក​បីតិ តែង​សាបសូន្យ​ចាក​ឧបនិស្ស័យ​នៃ​បស្សទ្ធិ កាលបើ​បស្សទ្ធិ មិនមាន បុគ្គលអ្នក​វិបត្តិ​ចាក​បស្សទ្ធិ តែង​សាបសូន្យ​ចាក​ឧបនិស្ស័យ​នៃសុខៈ កាលបើ​សុខៈ មិនមាន បុគ្គលអ្នក​វិបត្តិចាក​សុខៈ តែង​សាបសូន្យ​ចាក​ឧបនិស្ស័យ​នៃ​សម្មាសមាធិ កាលបើ​សម្មាសមាធិ មិនមាន បុគ្គល​អ្នកវិបត្តិ​ចាក​សម្មាសមាធិ តែង​សាបសូន្យ​ចាក​ឧបនិស្ស័យ នៃ​យថាភូតញ្ញាណទស្សនៈ កាលបើ​យថាភូតញ្ញាណទស្សនៈ មិនមាន បុគ្គល​អ្នកវិបត្តិ​ចាក​យថាភូតញ្ញាណទស្សនៈ តែង​សាបសូន្យ ចាក​ឧបនិស្ស័យ​នៃ​និព្វិទា កាលបើ​និព្វិទា មិនមាន បុគ្គលអ្នក​វិបត្តិ​ចាក​និព្វិទា តែង​សាបសូន្យ​ចាកឧបនិស្ស័យ​នៃវិរាគៈ កាលបើ​វិរាគៈ​មិនមាន បុគ្គល​អ្នកវិបត្តិ​ចាកវិរាគៈ តែង​សាបសូន្យ ចាក​ឧបនិស្ស័យ​នៃ​វិមុត្តិញ្ញាណទស្សនៈ។ មា្នល​អាវុសោ​ទាំងឡាយ ប្រៀបដូច​ដើមឈើ ដែល​ប្រាសចាក​មែក និងស្លឹក ក្រមរ​របស់​ឈើនោះក្តី ក៏មិន​ដល់នូវ​ការពេញ​លេញ សម្បកក្តី ស្រាយក្តី ខ្លឹមក្តី ក៏មិន​ដល់នូវ​ការ​ពេញលេញ យ៉ាងណាមិញ ម្នាលអាវុសោ​ទាំងឡាយ បុគ្គល​អ្នក​ទ្រុស្តសីល វិបត្តិ​ចាកសីល តែង​សាបសូន្យ​ចាក​ឧបនិស្ស័យ​នៃ​អវិប្បដិសារៈ កាលបើ​អវិប្បដិសារៈ មិនមាន បុគ្គល​អ្នកវិបត្តិ​ចាក​អវិប្បដិសារៈ តែង​សាបសូន្យ​ចាក​ឧបនិស្ស័យ។បេ។ នៃ​វិមុត្តិញ្ញាណទស្សនៈ ក៏យ៉ាងនោះ​ដែរ។ ម្នាលអាវុសោ​ទាំងឡាយ បុគ្គលអ្នក​មានសីល បរិបូណ៌​ដោយសីល តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ នៃ​អវិប្បដិសារៈ កាលបើ​អវិប្បដិសារៈ មាន បុគ្គល​អ្នកបរិបូណ៌​ដោយ​អវិប្បដិសារៈ តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​នៃបាមុជ្ជៈ កាលបើ​បាមុជ្ជៈ មាន បុគ្គល​អ្នកបរិបូណ៌​ដោយ​បាមុជ្ជៈ តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​នៃបីតិ កាលបើ​បីតិ មាន បុគ្គល​អ្នក​បរិបូណ៌ ដោយ​បីតិ តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​នៃបស្សទិ្ធ កាលបើ​បស្សទ្ធិ មាន បុគ្គលអ្នក​បរិបូណ៌​ដោយ​បស្សទ្ធិ តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​នៃសុខៈ កាលបើសុខៈ មាន បុគ្គល​អ្នក​បរិបូណ៌​ដោយសុខៈ តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​នៃ​សម្មាសមាធិ កាលបើ​សម្មាសមាធិ មាន បុគ្គល​អ្នក​បរិបូណ៌​ដោយ​សម្មាសមាធិ តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ នៃ​យថាភូតញ្ញាណទស្សនៈ កាលបើ​យថាភូតញ្ញាណទស្សនៈ មាន បុគ្គល​អ្នក​បរិបូណ៌​ដោយ​យថាភូតញ្ញាណទស្សនៈ តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​នៃនិព្វិទា កាលបើ​និព្វិទា មាន បុគ្គល​អ្នក​បរិបូណ៌​ដោយ​និព្វិទា តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​នៃវិរាគៈ កាលបើ​វិរាគៈ មាន បុគ្គល​អ្នកបរិបូណ៌​ដោយវិរាគៈ តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​នៃ​វិមុត្តិញ្ញាណទស្សនៈ។ ម្នាលអាវុសោ​ទាំងឡាយ ប្រៀបដូច​ដើមឈើ ដែល​បរិបូណ៌​ដោយមែក និងស្លឹក​ហើយ ក្រមរ​របស់ឈើនោះ​ក្តី ក៏ដល់​នូវការពេញ​លេញ សម្បក​ក្តី ស្រាយក្តី ខ្លឹមក្តី ក៏ដល់​នូវការ​ពេញលេញ យ៉ាងណាមិញ ម្នាល​អាវុសោ​ទាំងឡាយ បុគ្គល​អ្នកមាន​សីល បរិបូណ៌​ដោយសីល តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ នៃ​អវិប្បដិសារៈ កាលបើ​អវិប្បដិសារៈ មាន បុគ្គល​អ្នក​បរិបូណ៌​ដោយ​អវិប្បដិសារៈ តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ។បេ។ នៃ​វិមុត្តិញ្ញាណទស្សនៈ ក៏យ៉ាង​នោះដែរ។

ព្យសនសូត្រ ទី៦

[១១៣] ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែល​តិះដៀល​ព្រះអរិយៈ ជេរ​ប្រទេច​ពួកភិក្ខុ​ជា​សព្រហ្មចារី ហើយ​មិនគប្បី​ដល់​នូវសេចក្តី​វិនាសទាំង ១១ យ៉ាង ណា​មួយ នុ៎ះមិនមែន​ជាហេតុ មិនមែន​ជាបច្ច័យ​ឡើយ។ សេចក្តី​វិនាសទាំង ១១ យ៉ាង តើអ្វីខ្លះ។ គឺ​មិនបាន​នូវ​គុណវិសេស ដែល​ខ្លួនមិន​ទាន់បាន ១ សាបសូន្យ​ចាកគុណ​វិសេស​ដែល​ខ្លួនបាន​ហើយ ១ ព្រះសទ្ធម្ម​របស់ភិក្ខុនោះ មិនផូរផង់ ១ ប្រកប​ដោយ​សេចក្តី​ស្មានថា បានក្នុង​ព្រះសទ្ធម្ម ១ មិនត្រេកអរ​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយៈ  ១ ត្រូវ​អាបត្តិ​ណាមួយ​ដ៏សៅហ្មង ១ លះបង់​សិក្ខា ហើយ​ត្រឡប់មក​ដើម្បី​ភេទ​ថោកទាប ១ ប៉ះ​នឹង​រោគ​ធ្ងន់ខ្លាំង ១ ដល់នូវ​ការឆ្កួត រវើរវាយ​ចិត្ត ១ ធ្វើកាល​កិរិយា​ទាំង​វង្វេង ១ លុះបែក​ធ្លាយរាង​កាយស្លាប់​ទៅ ទៅកើត​ក្នុងអបាយ ទុគ្គតិ វិនិបាត នរក ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុដែល​តិះដៀល​ព្រះអរិយៈ ជេរ​ប្រទេច​ពួកភិក្ខុជា​សព្រហ្មចារី ហើយ​មិនគប្បី​ដល់​នូវ​សេចក្តី​វិនាស​ទាំង ១១ យ៉ាង​ណាមួយ នុ៎ះមិន​មែនជា​ហេតុ មិនមែន​ជាបច្ច័យឡើយ។

សញ្ញាសូត្រ ទី៧

[១១៤] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់​ហើយ ក៏ក្រាបថ្វាយ​បង្គំ​ព្រះមានព្រះភាគ​ហើយ អង្គុយ​ក្នុងទី​សមគួរ។ លុះ​ព្រះអានន្ទ​ដ៏មាន​អាយុ អង្គុយ​ក្នុងទី​សមគួរ​ហើយ បានក្រាប​បង្គំទូល​ព្រះមានព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុបាន​​នូវ​សមាធិ មាន​សភាពដូច្នេះ មាន​ដែរឬ ដូចជា​ភិក្ខុ​មិន​សំគាល់​ថា ដី ក្នុងដី មិន​សំគាល់ថា ទឹក ក្នុងទឹក មិនសំគាល់​ថា ភ្លើង ក្នុងភ្លើង មិន​សំគាល់​ថា ខ្យល់ ក្នុងខ្យល់ មិន​សំគាល់​ថា អាកាសានញ្ចាយតនៈ ក្នុង​អាកាសានញ្ចាយតនៈ មិន​សំគាល់​ថា វិញ្ញាណញ្ចាយតនៈ ក្នុង​វិញ្ញាណញ្ចាយតនៈ មិន​សំគាល់​ថា អាកិញ្ចញ្ញាយតនៈ ក្នុង​អាកិញ្ចញ្ញាយតនៈ មិន​សំគាល់​ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុង​នេវសញ្ញានាសញ្ញាយតនៈ មិន​សំគាល់​ថា លោកនេះ ក្នុង​លោកនេះ មិន​សំគាល់​ថា លោកខាង​មុខ ក្នុងលោក​ខាងមុខ ភិក្ខុមិន​សំគាល់​ក្នុង​របស់​ដែល​ខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹង​ច្បាស់ ដល់ ស្វែងរក ត្រិះរិះ​ដោយចិត្ត គ្រាន់តែ​មាន​សញ្ញា​ជា​ធម្មតា តែ​ប៉ុណ្ណោះ។ ម្នាលអានន្ទ ភិក្ខុ​បាន​សមាធិ​មានសភាព ដូច្នោះ​ក៏មាន ដូចជា​ភិក្ខុ​មិន​សំគាល់​ថា ដី ក្នុងដី មិន​សំគាល់​ថា ទឹក ក្នុងទឹក មិន​សំគាល់​ថា ភ្លើង ក្នុងភ្លើង មិនសំគាល់​ថា ខ្យល់ ក្នុងខ្យល់ មិន​សំគាល់​ថា អាកាសានញ្ចាយតនៈ ក្នុង​អាកាសានញ្ចាយតនៈ មិន​សំគាល់​ថា វិញ្ញាណញ្ចាយតនៈ ក្នុង​វិញ្ញាណញ្ចាយតនៈ មិន​សំគាល់​ថា អាកិញ្ចញ្ញាយតនៈ ក្នុង​អាកិញ្ចញ្ញាយតនៈ មិន​សំគាល់​ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុង​នេវសញ្ញានាសញ្ញាយតនៈ មិន​សំគាល់​ថា លោកនេះ ក្នុងលោក​នេះ មិន​សំគាល់ថា លោក​ខាងមុខ ក្នុង​លោក​ខាងមុខ មិន​សំគាល់ ក្នុង​របស់​ដែលខ្លួន​ឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះ​ដោយ​ចិត្ត គ្រាន់តែ​មានសញ្ញា​ជា​ធម្មតា តែប៉ុណ្ណោះ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ដូចភិក្ខុ​បានសមាធិ មាន​សភាព ដូច្នោះ​ក៏មាន តើដូចម្តេច ដូចជា​ភិក្ខុ​មិនសំគាល់​ថា ដីក្នុងដី មិន​សំគាល់ថា ទឹក ក្នុងទឹក មិន​សំគាល់ថា ភ្លើង ក្នុងភ្លើង មិន​សំគាល់ថា ខ្យល់ ក្នុងខ្យល់ មិន​សំគាល់​ថា អាកាសានញ្ចាយតនៈ ក្នុង​អាកាសានញ្ចាយតនៈ មិន​សំគាល់​ថា វិញ្ញាណញ្ចាយតនៈ ក្នុង​វិញ្ញាណញ្ចាយតនៈ មិន​សំគាល់​ថា អាកិញ្ចញ្ញាយតនៈ ក្នុង​អាកិញ្ចញ្ញាយតនៈ មិន​សំគាល់​ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុង​នេវសញ្ញានាសញ្ញាយតនៈ មិន​សំគាល់​ថា លោកនេះ ក្នុង​លោកនេះ មិន​សំគាល់​ថា លោក​ខាងមុខ ក្នុង​លោក​ខាងមុខ មិន​សំគាល់​ក្នុងរបស់​ដែលខ្លួន​ឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះ​ដោយចិត្ត គ្រាន់តែ​មានសញ្ញា​ជា​ធម្មតា តែ​ប៉ុណ្ណោះ។ ម្នាល​អានន្ទ ភិក្ខុក្នុង​សាសនានេះ មាន​សេចក្តី​សំគាល់​យ៉ាងនេះ​ថា ការរម្ងាប់​នូវសង្ខារ​ទាំងអស់ ការលះចោល​នូវកិលេស​ទាំងអស់ ការអស់​តណ្ហា ការប្រាស​ចាកតម្រេក ការរលត់​ទុក្ខ គឺព្រះ​និញ្វន​ណា ព្រះនិញ្វន​នុ៎ះ ជាទីស្ងប់ ព្រះនិញ្វន​នុ៎ះ ដ៏ឧត្តម។ ម្នាល​អានន្ទ ភិក្ខុ​បាន​សមាធិ មាន​សភាពដូច្នោះ យ៉ាង​នេះឯង ដូចជា​ភិក្ខុ​មិនសំគាល់​ថាដី ក្នុងដី មិន​សំគាល់ថា ទឹក ក្នុងទឹក មិន​សំគាល់​ថា ភ្លើង ក្នុងភ្លើង មិន​សំគាល់​ថា ខ្យល់ ក្នុងខ្យល់ មិន​សំគាល់​ថា អាកាសានញ្ចាយតនៈ ក្នុង​អាកាសានញ្ចាយតនៈ មិន​សំគាល់​ថា វិញ្ញាណញ្ចាយតនៈ ក្នុង​វិញ្ញាណញ្ចាយតនៈ មិនសំគាល់​ថា អាកិញ្ចញ្ញាយតនៈ ក្នុង​អាកិញ្ចញ្ញាយតនៈ មិន​សំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុង​នេវសញ្ញានាសញ្ញាយតនៈ មិន​សំគាល់​ថា លោកនេះ ក្នុង​លោកនេះ មិន​សំគាល់​ថា លោក​ខាងមុខ ក្នុង​លោក​ខាងមុខ មិន​សំគាល់ ក្នុង​របស់​ដែលខ្លួន​ឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះ​ដោយចិត្ត គ្រាន់តែ​មាន​សញ្ញា​ជាធម្មតា​តែ​ប៉ុណ្ណោះ។ លំដាប់នោះ ព្រះអានន្ទ​ដ៏មានអាយុ ត្រេកអរ រីករាយ ចំពោះ​ភាសិត​របស់​ព្រះមានព្រះភាគ​ហើយ ក្រោកចាក​អាសនៈ ថ្វាយបង្គំ​ព្រះ​មាន​ព្រះភាគ ធ្វើប្រទក្សិណ ហើយ​ចូលទៅ​រក​ព្រះសារីបុត្រ​ដ៏មានអាយុ លុះចូល​ទៅដល់​ហើយ ក៏រីករាយ​ទៅរក​​ព្រះសារីបុត្រ​ដ៏មានអាយុ លុះ​បញ្ចប់ពាក្យ​ដែលគួរ​រីករាយ និង​ពាក្យដែល​គួររលឹក​ហើយ អង្គុយ​ក្នុងទី​សមគួរ។ លុះ​ព្រះអានន្ទ​ដ៏មានអាយុ អង្គុយក្នុង​ទីសមគួរ​ហើយ បាន​និយាយ​ទៅនឹង​ព្រះសារីបុត្រ​ដ៏មានអាយុ ដូច្នេះថា ម្នាល​អាវុសោ សារីបុត្រ ភិក្ខុបាន​សមាធិ មាន​សភាពដូច្នោះ មានដែរឬ ដូចជា​ភិក្ខុ​មិន​សំគាល់​ថា ដី ក្នុងដី។បេ។ មិន​សំគាល់​ក្នុង​របស់ដែល​ខ្លួន​ឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះ​ដោយចិត្ត គ្រាន់តែ​មាន​សញ្ញា​ជា​ធម្មតា​តែ​ប៉ុណ្ណោះ។ ម្នាល​អាវុសោ​អានន្ទ ភិក្ខុបាន​សមាធិ មាន​សភាព​ដូច្នោះ ក៏មាន ដូចជា​ភិក្ខុ​មិន​សំគាល់ថា ដី ក្នុងដី។បេ។ មិន​សំគាល់​ក្នុង​របស់ដែល​ខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះ​ដោយ​ចិត្ត គ្រាន់តែ​មាន​សញ្ញា​ជា​ធម្មតា​តែ​ប៉ុណ្ណោះ។ ម្នាល​អាវុសោ​សារីបុត្រ ដូចភិក្ខុ​បានសមាធិ​មាន​សភាព​ដូច្នោះ ដែល​មាន តើដូចម្តេច ដូចជា​ភិក្ខុ​មិន​សំគាល់​ថា ដី ក្នុងដី។បេ។ មិន​សំគាល់​ក្នុង​របស់​ដែល​ខ្លួន​ឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះ​ដោយចិត្ត គ្រាន់តែ​មាន​សញ្ញា​ជា​ធម្មតា​តែ​ប៉ុណ្ណោះ។ ម្នាល​អាវុសោ​អានន្ទ ភិក្ខុក្នុង​សាសនា​នេះ មាន​សេចក្តី​សំគាល់​យ៉ាង​នេះថា ការរម្ងាប់​នូវសង្ខារ​ទាំងអស់ ការលះ​ចោល​នូវ​កិលេស​ទាំងអស់ ការ​អស់​តណ្ហា ការប្រាស​ចាក​តម្រេក ការ​រលត់​ទុក្ខ គឺ​ព្រះនិញ្វន​ណា ព្រះនិញ្វន​នុ៎ះ ជាទី​ស្ងប់ ព្រះនិញ្វន​នុ៎ះ​ដ៏ឧត្តម។ ម្នាល​អាវុសោ​អានន្ទ ភិក្ខុបាន​សមាធិ មាន​សភាព​ដូច្នោះ យ៉ាងនេះឯង ដូចជា ភិក្ខុមិន​សំគាល់​ថាដី ក្នុងដី។បេ។ មិនសំគាល់​ក្នុងរបស់​ដែលខ្លួន​ឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះ​ដោយចិត្ត គ្រាន់តែ​មាន​សញ្ញា ជាធម្មតា​តែ​ប៉ុណ្ណោះ។ ម្នាល​អាវុសោ​ អស្ចារ្យណាស់ ម្នាលអាវុសោ ចំឡែក​ណាស់ ព្រោះ​ថា អត្ថ និង​ព្យញ្ជនៈ​របស់​ព្រះសាស្តា និង​សាវ័ក​ត្រូវគ្នា សមគ្នា មិនបាន​ខុសគ្នា​ដោយ​អត្ថ ដោយ​ព្យញ្ជនៈ ក្នុង​បទ​ដ៏ប្រសើរ​នេះ​ឡើយ។ ម្នាល​អាវុសោ អម្បាញ់មិញ​នេះ ខ្ញុំបាន​ចូលទៅ​គាល់​ព្រះមាន​ព្រះភាគ ហើយ​សួរសេចក្តី​នេះ។ ព្រះមានព្រះភាគ ក៏បាន​ព្យាករ​សេចក្តី​នេះ ដោយ​បទ​ទាំងនេះ ដោយព្យញ្ជនៈ​ទាំងនេះ​ដល់ខ្ញុំ ដូចជា​ព្រះសារីបុត្រ​ដ៏មាន​អាយុដែរ។ ម្នាល​អាវុសោ អស្ចារ្យណាស់ ម្នាលអាវុសោ ចំឡែក​ណាស់ ព្រោះថា អត្ថ និង​ព្យញ្ជនៈ​របស់​ព្រះសាស្តា និង​សាវ័កត្រូវគ្នា សមគ្នា មិនបាន​ខុសគ្នា ដោយអត្ថ ដោយ​ព្យញ្ជនៈ ក្នុងបទ​ដ៏ប្រសើរ​នេះ​ឡើយ។

មនសិការសូត្រ ទី៨

[១១៥] គ្រានោះ ព្រះអានន្ទ​ដ៏មានអាយុ ចូលទៅ​គាល់​ព្រះមានព្រះភាគ លុះ​ចូល​ទៅដល់​ហើយ ក្រាបថ្វាយ​បង្គំ​ព្រះមានព្រះភាគ​ ហើយ​អង្គុយ​ក្នុងទីសមគួរ។ លុះ​ព្រះអានន្ទ​ដ៏មាន​អាយុ អង្គុយ​ក្នុង​ទីសមគួរ​ហើយ បាន​ក្រាប​បង្គំទូល​ព្រះមានព្រះភាគ​ដូច្នេះ​ថា បពិត្រ​ព្រះអង្គដ៏​ចំរើន ភិក្ខុ​បានសមាធិ មាន​សភាពដូច្នោះ មានដែរឬ ដូចជា​ភិក្ខុ​មិន​ធ្វើ​ទុកក្នុង​ចិត្ត​នូវចក្ខុ មិនធ្វើទុក​ក្នុងចិត្ត​នូវរូប មិនធ្វើ​ទុកក្នុងចិត្ត​នូវសោតៈ មិនធ្វើ​ទុកក្នុង​ចិត្ត​នូវសទ្ទៈ មិនធ្វើ​ទុកក្នុង​ចិត្ត​នូវឃានៈ មិនធ្វើ​ទុកក្នុង​ចិត្ត​នូវគន្ធៈ មិនធ្វើ​ទុកក្នុង​ចិត្ត​នូវ​ជិវ្ហា មិនធ្វើ​ទុកក្នុង​ចិត្ត​នូវរស មិនធ្វើ​ទុកក្នុង​ចិត្ត​នូវកាយ មិនធ្វើ​ទុកក្នុង​ចិត្ត នូវ​ផោដ្ឋព្វៈ មិនធ្វើ​ទុកក្នុង​ចិត្ត​នូវ​បឋវី មិន​ធ្វើទុកក្នុង​ចិត្ត​នូវអាបោ មិនធ្វើ​ទុកក្នុងចិត្ត​នូវតេជោ មិនធ្វើ​ទុកក្នុង​ចិត្ត​នូវវាយោ មិនធ្វើ​ទុកក្នុង​ចិត្ត​នូវ​អាកាសានញ្ចាយតនៈ មិនធ្វើទុក​ក្នុងចិត្ត​នូវ​វិញ្ញាណញ្ចាយតនៈ មិនធ្វើទុក​ក្នុងចិត្ត​នូវ​អាកិញ្ចញ្ញាយតនៈ មិនធ្វើ​ទុក​ក្នុងចិត្ត​នូវ​នេវសញ្ញានាសញ្ញាយតនៈ មិនធ្វើ​ទុក​ក្នុងចិត្ត​នូវ​លោកនេះ មិនធ្វើ​ទុកក្នុង​ចិត្ត នូវ​លោក​ខាងមុខ មិនធ្វើ​ទុកក្នុង​ចិត្ត​នូវរបស់​ដែលខ្លួន​ឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះ​ដោយចិត្ត គ្រាន់តែ​ធ្វើទុក​ក្នុងចិត្ត​ជាធម្មតា​តែ​ប៉ុណ្ណោះ។ ម្នាល​អានន្ទ ភិក្ខុ​បាន​សមាធិ មាន​សភាព​ដូច្នោះ​ក៏មាន ដូចជា​ភិក្ខុ​មិនធ្វើទុក​ក្នុងចិត្ត​នូវចក្ខុ មិនធ្វើ​ទុកក្នុង​ចិត្តនូវរូប មិនធ្វើទុក​ក្នុងចិត្ត​នូវសោតៈ មិនធ្វើទុក​ក្នុងចិត្ត​នូវសទ្ទៈ មិន​ធ្វើទុក​ក្នុងចិត្ត​នូវ​ឃានៈ មិនធ្វើ​ទុកក្នុង​ចិត្ត​នូវគន្ធៈ មិនធ្វើ​ទុកក្នុង​ចិត្ត​នូវជិវ្ហា មិនធ្វើទុក​ក្នុងចិត្ត​នូវរស មិនធ្វើ​ទុកក្នុង​ចិត្ត​នូវកាយ មិនធ្វើទុក​ក្នុងចិត្ត​នូវផោដ្ឋព្វៈ មិនធ្វើទុក​ក្នុងចិត្ត​នូវបឋវី មិនធ្វើ​ទុកក្នុង​ចិត្ត​នូវ​អាបោ មិនធ្វើទុក​ក្នុងចិត្ត​នូវតេជោ មិនធ្វើទុក​ក្នុងចិត្ត​នូវវាយោ មិនធ្វើ​ទុកក្នុង​ចិត្ត​នូវ​អាកាសានញ្ចាយតនៈ មិនធ្វើទុក​ក្នុងចិត្ត​នូវ​វិញ្ញាណញ្ចាយតនៈ មិន​ធ្វើទុក​ក្នុង​ចិត្ត​នូវ​អាកិញ្ចញ្ចាយតនៈ មិនធ្វើ​ទុកក្នុងចិត្ត​នូវ​នេវសញ្ញានាសញ្ញាយតនៈ មិនធ្វើ​ទុកក្នុង​ចិត្ត​នូវលោក​នេះ មិនធ្វើទុក​ក្នុងចិត្ត​នូវលោក​ខាងមុខ មិនធ្វើ​ទុកក្នុងចិត្ត នូវ​របស់​ដែល​ខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះ​ដោយចិត្ត គ្រាន់តែ​ធ្វើទុក​ក្នុងចិត្ត​ជាធម្មតា​ប៉ុណ្ណោះ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ដូចភិក្ខុ​បានសមាធិ មាន​សភាព​ដូច្នោះ​ក៏មាន តើដូចម្តេច ដូចជា​ភិក្ខុមិនធ្វើ​ទុកក្នុង​ចិត្ត​នូវចក្ខុ មិនធ្វើ​ទុកក្នុងចិត្ត​នូវរូប។បេ។ មិនធ្វើ​ទុកក្នុង​ចិត្ត​នូវរបស់​ដែលខ្លួន​ឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះ​ដោយចិត្ត គ្រាន់តែធ្វើ​ទុកក្នុងចិត្ត​ជា​ធម្មតា​ប៉ុណ្ណោះ។ ម្នាល​អានន្ទ ភិក្ខុក្នុង​សាសនានេះ ធ្វើទុក​ក្នុងចិត្ត យ៉ាងនេះថា ការរម្ងាប់​សង្ខារ​ទាំងអស់ ការលះចោល​កិលេស​ទាំងអស់ ការ​អស់​តណ្ហា ការប្រាស​ចាកតម្រេក ការរលត់​ទុក្ខ គឺ​ព្រះនិញ្វនណា ព្រះនិញ្វននុ៎ះ ជាទីស្ងប់ ព្រះនិញ្វន​នុ៎ះ ដ៏ឧត្តម។ ម្នាល​អានន្ទ ភិក្ខុ​បាន​សមាធិ មានសភាព​ដូច្នោះ យ៉ាងនេះ​ឯង ដូចជា​ភិក្ខុមិនធ្វើ​ទុកក្នុងចិត្ត​នូវចក្ខុ មិនធ្វើ​ទុកក្នុង​ចិត្ត​នូវរូប មិនធ្វើ​ទុកក្នុង​ចិត្ត​នូវ​សោតៈ មិនធ្វើទុក​ក្នុងចិត្ត​នូវសទ្ទៈ មិនធ្វើទុក​ក្នុងចិត្ត​នូវឃានៈ មិនធ្វើទុក​ក្នុងចិត្ត​នូវ​គន្ធៈ មិនធ្វើទុក​ក្នុងចិត្ត​នូវជិវ្ហា មិនធ្វើទុក​ក្នុងចិត្ត​នូវរស មិនធ្វើ​ទុក​ក្នុងចិត្ត​នូវកាយ មិនធ្វើ​ទុកក្នុង​ចិត្ត​នូវផោដ្ឋព្វៈ មិនធ្វើទុក​ក្នុងចិត្ត​នូវបឋវី មិនធ្វើទុក​ក្នុងចិត្ត​នូវអាបោ មិនធ្វើ​ទុកក្នុង​ចិត្ត​នូវតេជោ មិនធ្វើទុក​ក្នុងចិត្ត​នូវវាយោ មិនធ្វើ​ទុក​ក្នុងចិត្ត​នូវ​អាកាសានញ្ចាយតនៈ មិនធ្វើទុក​ក្នុងចិត្ត​នូវ​វិញ្ញាណញ្ចាយតនៈ មិនធ្វើ​ទុកក្នុង​ចិត្ត​នូវ​អាកិញ្ចញ្ញាយតនៈ មិនធ្វើ​ទុកក្នុង​ចិត្ត​នូវ​នេវសញ្ញានាសញ្ញាយតនៈ មិន​ធ្វើទុក​ក្នុងចិត្ត​នូវ​លោកនេះ មិនធ្វើទុក​ក្នុងចិត្ត​នូវលោក​ខាងមុខ មិនធ្វើ​ទុកក្នុងចិត្ត​នូវរបស់​ដែលខ្លួន​ឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះ​ដោយចិត្ត គ្រាន់តែ​ធ្វើទុក​ក្នុងចិត្ត​ជា​ធម្មតា​ប៉ុណ្ណោះ។

សទ្ធសូត្រ ទី៩

[១១៦] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុងប្រាសាទ​ដែលគេ​ធ្វើអំពីឥដ្ឋ ជិត​ស្រុក​នានិកៈ។ គ្រានោះ ព្រះសន្ធៈ​ដ៏មានអាយុ ចូលទៅ​គាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់ ក្រាបថ្វាយ​បង្គំ​ចំពោះ​ព្រះមានព្រះភាគ ហើយ​អង្គុយ​ក្នុងទីសមគួរ។ លុះ​ព្រះសន្ធៈដ៏​មានអាយុ អង្គុយ​ក្នុងទីសម​គួរហើយ ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ដូច្នេះថា ម្នាល​សន្ធៈ អ្នក​ត្រូវគិត​ដូចគំនិត​សេះ​អាជានីយ កុំគិតដូច​គំនិតសេះ ដែលមាន​ពុតត្បុត​ឡើយ។ ម្នាល​សន្ធៈ គំនិតសេះ​ដែល​មាន​ពុតត្បុត តើ​ដូចម្តេច។ ម្នាលសន្ធៈ សេះ​មាន​ពុតត្បុត ដែលគេ​ចងក្បែរ​ក្រង់​នៃស្រូវ តែងគិត​ថា ស្រូវដំណើប ស្រូវដំណើប។ ដំណើរ​នោះ ព្រោះហេតុអ្វី។ ម្នាលសន្ធៈ ព្រោះថា សេះមានពុតត្បុត ដែលគេ​ចងក្បែរ​ក្រង់នៃស្រូវ មិនមាន​គំនិត​យ៉ាងនេះថា ថ្ងៃនេះ នាយ​សារថី​អ្នកបង្ហាត់​សេះ នឹង​ឲ្យអញ​ធ្វើនូវ​ហេតុ​ដូចម្តេច អញធ្វើ​តបទៅវិញ​ដូចម្តេច។ សេះនោះ ត្រូវគេចងក្បែរ​ក្រង់នៃ​ស្រូវ​ហើយ តែង​គិតថា ស្រូវដំណើប ស្រូវដំណើប។ ម្នាល​សន្ធៈ បុរស​មាន​ពុតត្បុត​ពួកខ្លះ ក្នុង​លោកនេះ ទៅនៅក្នុង​ព្រៃក្តី នៅក្រោម​ម្លប់ឈើក្តី នៅក្នុង​ផ្ទះស្ងាត់ក្តី មានចិត្ត​ដែល​កាមរាគ​រួបរឹត ដែល​កាមរាគ​គ្របសង្កត់​​ហើយ រមែង​មិនដឹង​នូវការ​រលាស់ចោល​នូវ​កាមរាគ ដែល​កើតឡើង​ដោយពិត​ ក៏យ៉ាង​នោះដែរ។ បុរសនោះ តែងគិត​ជញ្ជឹង ជ្រុល​ជ្រប់ សុបសៅ ព្រោះធ្វើ​កាមរាគ​ឲ្យនៅ​ខាងក្នុង។ បុគ្គល​មានចិត្ត​ដែល​ព្យាបាទ រួបរឹត​ហើយ… មានចិត្ត​ដែលថីនមិទ្ធៈ រួបរឹតហើយ… មានចិត្ត​ដែល​ឧទ្ធច្ចកុក្កុច្ចៈ រួបរឹតហើយ… មាន​ចិត្ត​ដែល​វិចិកិច្ឆា​រួបរឹត ដែលវិចិកិច្ឆា​គ្រប​សង្កត់ហើយ រមែង​មិនដឹង​ការរលាស់​ចោល​នូវ​វិចិកិច្ឆា ដែលកើត​ឡើង​ដោយពិត។ បុគ្គលនោះ តែងគិត​ជញ្ជឹង ជ្រុលជ្រប់ សុបសៅ ព្រោះធ្វើ​វិចិកិច្ឆា ឲ្យនៅ​តែខាង​ក្នុង។ បុគ្គលនោះ តែង​គិត​ព្រោះ​អាស្រ័យ​នូវផែនដី​ខ្លះ គិត​ព្រោះ​អាស្រ័យ​នូវទឹកខ្លះ គិត ព្រោះ​អាស្រ័យ​នូវភ្លើងខ្លះ គិត ព្រោះ​អាស្រ័យ​នូវខ្យល់ខ្លះ គិត ព្រោះ​អាស្រ័យ​នូវ​អាកាសានញ្ចាយតនៈ​ខ្លះ គិត ព្រោះ​អាស្រ័យ​នូវ​វិញ្ញាណញ្ចាយតនៈ​ខ្លះ គិត ព្រោះ​អាស្រ័យ​នូវ​អាកិញ្ចញ្ញាយតនៈ​ខ្លះ គិត ព្រោះ​អាស្រ័យ​នូវ​នេវសញ្ញានាសញ្ញាយតនៈ​ខ្លះ គិត ព្រោះ​អាស្រ័យ​នូវលោក​នេះខ្លះ គិត ព្រោះ​អាស្រ័យ​នូវលោក​ខាងមុខខ្លះ គិត​ព្រោះ​អាស្រ័យ​នូវរបស់​ដែលខ្លួន​ឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះ​ដោយចិត្ត។ ម្នាលសន្ធៈ គំនិត​របស់បុរស ដែល​មាន​ពុតត្បុត យ៉ាងនេះឯង។ ម្នាលសន្ធៈ គំនិត​របស់​សេះអាជានីយ តើដូចម្តេច។ ម្នាល​សន្ធៈ សេះ​អាជានីយ​ដ៏ចំរើន ដែលគេ​ចងក្បែរក្រង់ នៃស្រូវ​ដំណើប រមែង​មិនគិតថា ស្រូវ​ដំណើប ស្រូវ​ដំណើបទេ។ ដំណើរ​នុ៎ះ ព្រោះហេតុអ្វី។ ម្នាលសន្ធៈ ព្រោះថា សេះអាជានីយ​ដ៏ចំរើន ដែល​គេចង​ក្បែរក្រង់​នៃស្រូវ តែងមាន​សេចក្តី​ត្រិះរិះ យ៉ាងនេះថា ក្នុង​ថ្ងៃនេះ នាយ​សារថី​អ្នកបង្ហាត់​សេះ នឹងឲ្យ​អញធ្វើនូវ​ហេតុដូចម្តេច អញនឹង​ធ្វើ​តប​ទៅ​វិញ ដូចម្តេច។ សេះ​ដែលគេ​ចងក្បែរ​ក្រង់​នៃស្រូវនោះ រមែង​មិន​នឹកថា ស្រូវដំណើប ស្រូវដំណើប​ទេ។ ម្នាល​សន្ធៈ សេះអាជានីយ​ដ៏ចំរើន តែង​ពិចារណា នូវ​ការចាក់​ដោយជន្លួញ​យ៉ាងនេះថា ដូចជា​បំណុល ដូចជា​ចំណង ដូចជា​សេចក្តី​សាបសូន្យ ឬដូច​ជាទោស។ ម្នាល​សន្ធៈ បុរស​អាជានីយ​ដ៏ចំរើន ទោះនៅ​ក្នុងព្រៃក្តី នៅក្រោម​ម្លប់ឈើក្តី នៅក្នុង​ផ្ទះស្ងាត់​ក្តី តែងមិន​ឲ្យកាមរាគ​រួបរឹត​ចិត្តបាន មិន​ឲ្យ​កាមរាគ​គ្របសង្កត់​ចិត្តបាន ទាំង​ដឹងច្បាស់ នូវ​ការរលាស់​ចោល​នូវកាមរាគ ដែលកើត​ឡើងហើយ​ដោយពិត។ មិន​ឲ្យ​ព្យាបាទ​រួបរឹត​ចិត្តបាន… មិនឲ្យ​ថីនមិទ្ធៈ​រួបរឹត​ចិត្តបាន… មិនឲ្យ​ឧទ្ធច្ចកុក្កុច្ចៈ រួបរឹត​ចិត្តបាន… មិនឲ្យ​វិចិកិច្ឆា​រួបរឹត​ចិត្តបាន មិនឲ្យ​វិចិកិច្ឆា​គ្រប​សង្កត់​ចិត្តបាន ទាំងដឹង​ច្បាស់​នូវ​ការរលាស់​ចោល​នូវវិចិកិច្ឆា​ដែលកើត​ឡើងហើយ​ដោយពិត។ បុរសនោះ មិនគិត ព្រោះ​អាស្រ័យ​នូវ​បឋវី មិនគិត ព្រោះ​អាស្រ័យ​នូវអាបោ មិនគិត ព្រោះ​អាស្រ័យ​នូវ​តេជោ មិនគិត ព្រោះ​អាស្រ័យ​នូវវាយោ មិនគិត ព្រោះ​អាស្រ័យ​នូវ​អាកាសានញ្ចាយតនៈ មិនគិត ព្រោះ​អាស្រ័យ​នូវ​វិញ្ញាណញ្ចាយតនៈ មិនគិត ព្រោះ​អាស្រ័យ​នូវ​អាកិញ្ចញ្ញាយតនៈ មិនគិត ព្រោះ​អាស្រ័យ​នូវ​នេវសញ្ញានាសញ្ញាយតនៈ មិនគិត ព្រោះ​អាស្រ័យ​នូវ​លោក​នេះ មិនគិត ព្រោះ​អាស្រ័យ​នូវលោក​ខាងមុខ មិនគិត ព្រោះ​អាស្រ័យ​នូវ​របស់​ដែលខ្លួន​ឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះ​ដោយ​ចិត្ត គ្រាន់​តែ​គិត​ជាធម្មតា​ប៉ុណ្ណោះ។ ម្នាលសន្ធៈ ទេវតា​ទាំងឡាយ ព្រម​ទាំង​ព្រះឥន្រ្ទ ព្រមទាំង​ព្រះព្រហ្ម ព្រមទាំង​បជាបតិទេវរាជ តែង​នមស្ការ​បុរស​ជា​អាជានីយ​ដ៏ចំរើន អំពី​ចម្ងាយ ដែល​ជាអ្នក​មានឈាន យ៉ាង​នេះថា

យើងទាំងឡាយ មិនស្គាល់អ្នក​ណា​ជា​បុរសអាជានីយ តែង​គិត ព្រោះ​អាស្រ័យ​នូវ​គុណធម៌​ណា បពិត្រ​បុរស​អាជានីយ យើង​សូមនមស្ការ​ចំពោះ​អ្នក បពិត្រ​បុរស​ដ៏ឧត្តម យើង​សូម​នមស្ការ​ចំពោះអ្នក។

កាលព្រះអង្គទ្រង់ត្រាស់​យ៉ាងនេះហើយ ព្រះសន្ធៈ​ដ៏មាន​អាយុ បាន​ក្រាប​បង្គំ​ទូល​ព្រះមានព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន បុរស​អាជានីយ​ដ៏ចំរើន មាន​ឈាន តែង​គិត​ដូចម្តេច។ បុរស​អាជានីយ​នោះ មិនគិត ព្រោះ​អាស្រ័យ​នូវបឋវី មិនគិត ព្រោះ​អាស្រ័យ​នូវ​អាបោ មិនគិត ព្រោះ​អាស្រ័យ​នូវតេជោ មិនគិត ព្រោះ​អាស្រ័យ​នូវវាយោ មិនគិត ព្រោះ​អាស្រ័យ​នូវ​អាកាសានញ្ចាយតនៈ មិនគិត ព្រោះ​អាស្រ័យ​នូវ​វិញ្ញាណញ្ចាយតនៈ មិនគិត ព្រោះ​អាស្រ័យ​នូវ​អាកិញ្ចញ្ញាយតនៈ មិនគិត ព្រោះ​អាស្រ័យ​នូវ​នេវសញ្ញានាសញ្ញាយតនៈ មិនគិត ព្រោះ​អាស្រ័យ​នូវ​លោកនេះ មិនគិត ព្រោះ​អាស្រ័យ​នូវ​លោកខាង​មុខ មិនគិត ព្រោះ​អាស្រ័យ​នូវរបស់​ដែលខ្លួន​ឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះ​ដោយចិត្ត គ្រាន់តែ​គិតជា​ធម្មតា​តែ​ប៉ុណ្ណោះ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ហេតុម្តេច ទេវតា​ទាំងឡាយ ព្រមទាំង​ព្រះឥន្រ្ទ ព្រមទាំង​ព្រហ្ម ព្រម​ទាំង​បជាបតិទេវរាជ នមស្ការ​អំពីចម្ងាយ ចំពោះ​បុរស​អាជានីយ​ដ៏ចំរើន ដែល​មានឈាន​យ៉ាងនេះថា

យើងទាំងឡាយ មិនស្គាល់អ្នកណា ជា​បុរស​អាជានីយ តែងគិត ព្រោះ​អាស្រ័យ​នូវ​គុណធម៌​ណា បពិត្រ​បុរស​អាជានីយ យើងសូម​នមស្ការ​ចំពោះអ្នក បពិត្រ​បុរស​ដ៏ឧត្តម យើង​សូម​នមស្ការ​ចំពោះអ្នក។

ម្នាលសន្ធៈ បុរស​អាជានីយ​ដ៏ចំរើន ក្នុងលោកនេះ សំគាល់​ថាដី ក្នុងដី​ជាប្រាកដ សំគាល់​ថា ទឹក​ក្នុងទឹក​ជាប្រាកដ សំគាល់ថា ភ្លើង​ក្នុង​ភ្លើង​ជាប្រាកដ សំគាល់ថា ខ្យល់​ក្នុង​ខ្យល់​ជាប្រាកដ សំគាល់ថា អាកាសានញ្ចាយតនៈ ក្នុង​អាកាសានញ្ចាយតនៈ ជាប្រាកដ សំគាល់​ថា វិញ្ញាណញ្ចាយតនៈ ក្នុង​វិញ្ញាណញ្ចាយតនៈ​ជាប្រាកដ សំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុង​អាកិញ្ចញ្ញាយតនៈ​ជាប្រាកដ សំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុង​នេវសញ្ញានាសញ្ញាយតនៈ​ជាប្រាកដ សំគាល់ថា លោក​នេះ ក្នុង​លោកនេះ​ជាប្រាកដ សំគាល់ថា លោក​ខាងមុខ​ក្នុង​លោកខាង​មុខ​ជាប្រាកដ សំគាល់​ក្នុងរបស់​ដែលខ្លួន​ឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះ​ដោយចិត្ត ជា​ប្រាកដ។ ម្នាលសន្ធៈ បុរសអាជានីយ​ដ៏ចំរើន អ្នកមាន​ឈានយ៉ាងនេះ មិនគិត ព្រោះ​អាស្រ័យ​នូវបឋវី មិនគិត ព្រោះ​អាស្រ័យ​នូវអាបោ មិនគិត ព្រោះ​អាស្រ័យ​នូវតេជោ មិនគិត ព្រោះ​អាស្រ័យ​នូវវាយោ មិនគិត ព្រោះ​អាស្រ័យ​នូវ​អាកាសានញ្ចាយតនៈ មិនគិត ព្រោះ​អាស្រ័យ​នូវ​វិញ្ញាណញ្ចាយតនៈ មិនគិត ព្រោះ​អាស្រ័យ​នូវ​អាកិញ្ចញ្ញាយតនៈ មិនគិត ព្រោះ​អាស្រ័យ​នូវ​នេវសញ្ញានាសញ្ញាយតនៈ មិនគិត ព្រោះ​អាស្រ័យ​នូវ​លោកនេះ មិនគិត ព្រោះ​អាស្រ័យ​នូវលោក​ខាងមុខ មិនគិត ព្រោះ​អាស្រ័យ​នូវ​របស់​ដែល​ខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត គ្រាន់​តែគិត​ជា​ធម្មតា​ប៉ុណ្ណោះ។ ម្នាលសន្ធៈ ហេតុ​យ៉ាងនេះ ទេវតា​ទាំងឡាយ ព្រមទាំង​ព្រះឥន្រ្ទ ព្រមទាំង​ព្រហ្ម ព្រមទាំង​បជាបតិទេវរាជ តែង​នមស្ការ​អំពីចម្ងាយ ចំពោះ​បុរសអាជានីយ​ដ៏ចំរើន​អ្នកមាន​ឈាន យ៉ាងនេះថា

យើងមិនស្គាល់ច្បាស់ អ្នកណា​ជា​បុរសអាជានីយ តែងគិត ព្រោះ​អាស្រ័យ​នូវ​គុណធម៌​ណា បពិត្រ​បុរស​អាជានីយ យើងសូម​នមស្ការ​ចំពោះអ្នក បពិត្រ​បុរស​ដ៏ឧត្តម យើង​សូម​នមស្ការ​ចំពោះអ្នក។

មោរនិវាបសូត្រ ទី១០

[១១៧] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុង​បរិញ្វជការាម ជា​មោរនិវាបស្ថាន ជិត​ក្រុង​រាជគ្រឹះ។ ក្នុងទីនោះ​ឯង ព្រះមានព្រះភាគ ទ្រង់​ត្រាស់ហៅ​ភិក្ខុ​ទាំងឡាយ​ថា ម្នាលភិក្ខុ​ទាំងឡាយ។ ភិក្ខុទាំង​ឡាយនោះ ទទួល​ស្តាប់​ព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៣ ប្រការ ឈ្មោះថា​ជាអ្នក​សម្រេចមែន ក្សេម​ចាក​យោគៈមែន ប្រព្រឹត្ត​ព្រហ្មចរិយៈ​មែន ចប់មែន ប្រសើរ​ជាងទេវតា និង​មនុស្ស​ទាំងឡាយ។ ធម៌ ៣ ប្រការ តើដូចម្តេច។ គឺ​សីលក្ខន្ធ ជាអសេក្ខៈ ១ សមាធិក្ខន្ធ​ជាអសេក្ខៈ ១ បញ្ញាខន្ធ ជាអសេក្ខៈ ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ប្រកប​ដោយធម៌ ៣ ប្រការ​នេះឯង ទើប​ឈ្មោះថា ជាអ្នក​សម្រេចមែន ក្សេមចាក​យោគៈមែន ប្រព្រឹត្ត​ព្រហ្មចរិយៈ​មែន ចប់​មែន ប្រសើរជាង​ទេវតា និងមនុស្ស​ទាំងឡាយ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៣ ប្រការ ដទៃទៀត ក៏ឈ្មោះថា​ជាអ្នក​សម្រេចមែន ឈ្មោះថា​ក្សេមចាក​យោគៈ​មែន ប្រព្រឹត្ត​ព្រហ្មចរិយៈមែន ចប់មែន ប្រសើរ​ជាងទេវតា និងមនុស្ស​ទាំងឡាយ។ ធម៌ ៣ ប្រការ តើដូចម្តេច។ គឺ​ឥទ្ធិប្បាដិហារិយៈ ១ អាទេសនាបាដិហារិយៈ ១ អនុសាសនីបាដិហារិយៈ ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ប្រកប​ដោយធម៌ ៣ ប្រការនេះឯង ឈ្មោះថា​ជាអ្នក​សម្រេចមែន ក្សេម​ចាក​យោគៈមែន ប្រព្រឹត្ត​ព្រហ្មចរិយៈមែន ចប់មែន ប្រសើរជាង​ទេវតា និង​មនុស្ស​ទាំងឡាយ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ប្រកប​ដោយធម៌ ៣ ប្រការ ដទៃទៀត ឈ្មោះថា ជាអ្នក​សម្រេចមែន ក្សេមចាក​យោគៈ​មែន ប្រព្រឹត្ត​ព្រហ្មចរិយៈ​មែន ចប់មែន​ ប្រសើរ​ជាង​ទេវតា និង​មនុស្ស​ទាំងឡាយ។ ធម៌  ៣ ប្រការ តើ​ដូចម្តេច។ គឺ​សម្មាទិដ្ឋិ ១ សម្មាញាណៈ ១ សម្មាវិមុត្តិ ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៣ ប្រការនេះឯង ឈ្មោះថា​ ជាអ្នក​សម្រេចមែន ក្សេមចាក​យោគៈមែន ប្រព្រឹត្ត​ព្រហ្មចរិយៈ​មែន ចប់មែន ប្រសើរជាង​ទេវតា និង​មនុស្ស​ទាំងឡាយ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ២ ប្រការ ឈ្មោះថា​ជាអ្នក​សម្រេចមែន ក្សេមចាក​យោគៈ​មែន ប្រព្រឹត្ត​ព្រហ្មចរិយៈមែន ចប់មែន ប្រសើរជាង​ទេវតា និង​មនុស្ស​ទាំងឡាយ។ ធម៌ ២ ប្រការ តើដូចម្តេច។ គឺវិជ្ជា ១ ចរណៈ ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ប្រកប​ដោយធម៌ ២ ប្រការនេះ ទើបឈ្មោះថា​ជាអ្នក​សម្រេចមែន ក្សេម​ចាក​យោគៈមែន ប្រព្រឹត្ត​ព្រហ្មចរិយៈ​មែន ចប់មែន ប្រសើរជាង​ទេវតា និង​មនុស្ស​ទាំងឡាយ។ ម្នាលភិក្ខុ​ទាំងឡាយ គាថានេះ ព្រហ្ម​ឈ្មោះ​សនង្កុមារៈ បានពោល​ហើយថា

ជនទាំងឡាយណា ជាអ្នកប្រកាន់​ចំពោះ​គោត្រ (បណ្តា​ជន​ទាំងនោះ) ក្សត្រិយ៍ ប្រសើរ​ជាង​ប្រជុំជន ជនណា បរិបូណ៌​ដោយវិជ្ជា និង​ចរណៈ ជននោះ​ជាបុគ្គល​ប្រសើរ​ជាង​ទេវតា និង​មនុស្ស។

ម្នាលភិក្ខុទាំងឡាយ គាថានេះឯង សនង្កុមារព្រហ្ម​បាន​ច្រៀងត្រូវ​ហើយ មិនមែន​ច្រៀង​ខុសទេ ជា​សុភាសិត មិនមែន​ទុញ្ភសិតទេ ប្រកប​ដោយ​ប្រយោជន៍ មិនមែន​មិន​ប្រកប​ដោយ​ប្រយោជន៍​ទេ ទាំង​តថាគត ក៏​យល់ព្រម ម្នាលភិក្ខុ​ទាំងឡាយ ចំណែក​តថាគត​ក៏ពោល​យ៉ាងនេះថា

ជនទាំងឡាយណា ជាអ្នកប្រកាន់​ចំពោះ​គោត្រ (បណ្តាជនទាំងនោះ) ក្សត្រិយ៍ ប្រសើរ​ជាង​ប្រជុំជន ជនណា បរិបូណ៌​ដោយវិជ្ជា និង​ចរណៈ ជននោះ​ជាបុគ្គល​ប្រសើរ​ជាង​ទេវតា និង​មនុស្សដែរ។

ចប់ និស្សយវគ្គ ទី១។

ឧទ្ទាននៃនិស្សយវគ្គនោះគឺ

និយាយអំពីសីល មាន​ប្រយោជន៍ ដូចម្តេច ១ ចេតនា មាន​បីលើក ឧបនិស្ស័យ ១ សេចក្តី​វិនាស ១ សញ្ញា ១ មិនធ្វើ​ទុកក្នុងចិត្ត ១ សេក្ខៈ ១ បរិញ្វជការាម​ជា​មោរនិវាបស្ថាន ១។

(ច្បាប់ឆ ២. អនុស្សតិវគ្គ)ទុតិយវគ្គ ទី២

បឋមមហានាមសូត្រ ទី១

[១១៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​ក្នុង​និគ្រោធារាម ជិត​ក្រុង​កបិលព័ស្តុ ក្នុង​ដែន​សក្កៈ។ សម័យនោះ​ឯង ភិក្ខុទាំងឡាយ​ច្រើនរូប ធ្វើ​ចីវរកម្ម ថ្វាយ​ចំពោះ​ព្រះមានព្រះភាគ ដោយគិតថា ព្រះមានព្រះភាគ មានចីវរ​សម្រេចហើយ ទ្រង់​នឹង​ចៀសចេញ ទៅកាន់​ចារិក​ដោយកាល​កន្លង​ទៅ ៣ ខែ។ មហានាមសក្កៈ បានឮថា ពួក​ភិក្ខុ​ច្រើនរូប ធ្វើ​ចីវរកម្ម ថ្វាយ​ព្រះមានព្រះភាគ មាន​ចីវរ​សម្រេច​ហើយ ទ្រង់​ចៀសចេញ​ទៅកាន់​ចារិក ដោយ​កាល​កន្លង​ទៅ ៣ ខែ។ គ្រានោះ មហានាមសក្កៈ បានចូល​ទៅគាល់​ព្រះមានព្រះភាគ លុះ​ចូលទៅ​ដល់ហើយ ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយ​អង្គុយ​ក្នុង​ទី​សមគួរ។ លុះ​មហានាមសក្កៈ អង្គុយ​ក្នុងទីសម​គួរហើយ បាន​ក្រាបទូល​ព្រះមានព្រះភាគ​ដូច្នេះ​ថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ខ្ញុំព្រះអង្គ បាន​ឮពាក្យ​នេះថា ពួកភិក្ខុ​ច្រើនរូប ធ្វើ​ចីវរកម្ម ថ្វាយ​ចំពោះ​ព្រះមានព្រះភាគ ដោយគិតថា ព្រះមានព្រះភាគ មាន​ចីវរ​សម្រេច​ហើយ ទ្រង់​នឹង​ចៀសចេញ​ទៅ​កាន់ចារិក ដោយ​កាល​កន្លងទៅ ៣ ខែ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ពួកខ្ញុំ​ព្រះអង្គ​ទាំងនោះ កាលនៅ​ដោយ​វិហារធម៌​ផ្សេង ៗ តើគួរនៅ​ដោយ​វិហារធម៌ ដូចម្តេច។ ព្រះអង្គ​ត្រាស់ថា បពិត្រ​មហានាម ប្រពៃហើយ ប្រពៃហើយ បពិត្រ​មហានាម ការ​សួរ​នេះឯង ជាកិច្ច​ដ៏សមគួរ​ដល់ព្រះអង្គ ជាកុលបុត្រ​ហើយ ដ្បិតថា​ ព្រះអង្គ​ចូលមក​គាល់​តថាគត ហើយសួរថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន យើងខ្ញុំ​ទាំងនោះ កាលនៅ​ដោយ​វិហារធម៌​ផ្សេង ៗ តើគួរ​នៅ​ដោយ​វិហារធម៌ ដូចម្តេច។ បពិត្រ​មហានាម បុគ្គល​អ្នក​មាន​សទ្ធា ញុំាងសទ្ធា​ឲ្យសម្រេច មិនមែន​ជា​អ្នក​មិន​មានសទ្ធា ១ អ្នកប្រារព្ធ​សេចក្តី​ព្យាយាម ញុំាង​ព្យាយាម​ឲ្យសម្រេច មិនមែន​ជាអ្នក​ខ្ជិលច្រអូស ១ អ្នកមាន​សតិខ្ជាប់ខ្ជួន ញុំាង​សតិ​ឲ្យសម្រេច មិនមែន​ជាអ្នក​ភ្លេចសតិ ១ អ្នកមាន​ចិត្តតាំងមាំ ញុំាងចិត្ត​ដែល​តាំងមាំ ឲ្យ​សម្រេច មិនមែន​ជាអ្នក​មានចិត្ត​មិនតាំងមាំ ១ អ្នកមាន​ប្រាជ្ញា ញុំាង​ប្រាជ្ញា​ឲ្យសម្រេច មិនមែន​ជាអ្នក​ឥតប្រាជ្ញា ១។ បពិត្រ​មហានាម ព្រះអង្គ​តាំងនៅ​ក្នុងធម៌​ទាំង ៥ នេះហើយ គប្បី​ចំរើន​ធម៌ ៦ យ៉ាងទៀត។ បពិត្រ​មហានាម ក្នុង​សាសនា​នេះ ព្រះអង្គ​គប្បី​រលឹក​នូវ​តថាគត​ថា ព្រះមានព្រះភាគ​អង្គនោះ ជា​អរហន្ត​សម្មាសម្ពុទ្ធ ទ្រង់​បរិបូណ៌​ដោយវិជ្ជា និង​ចរណៈ ជា​ព្រះសុគត ជ្រាបច្បាស់​នូវលោក ព្រះអង្គ​ប្រសើរ​ដោយ​សីលាទិគុណ រកបុគ្គល​ណាមួយ​ស្មើគ្មាន ព្រះអង្គ​ជា​សារថី​ ទូន្មាន​នូវបុរស ព្រះអង្គ​ជាសាស្តា នៃ​ទេវតា និង​មនុស្ស​ទាំងឡាយ ព្រះអង្គ​ត្រាស់ដឹង​នូវ​អរិយ​សច្ចធម៌ ព្រះអង្គ​បំបាក់បង់​នូវ​ភព​ដូច្នេះ។ បពិត្រ​មហានាម អរិយសាវ័ក រលឹក​នូវ​តថាគត​ក្នុង​សម័យណា អរិយសាវ័ក​នោះ ឥត​មានរាគៈ​រួបរឹត​ចិត្តបាន ឥតមាន​ទោសៈ​រួបរឹត​ចិត្តបាន ឥតមាន​មោហៈ​រួបរឹត​ចិត្តបាន ក្នុង​សម័យនោះ ចិត្ត​របស់​អរិយសាវ័ក​នោះ ជាចិត្តត្រង់​ ក្នុង​សម័យនោះ បពិត្រ​មហានាម លុះ​អរិយសាវ័ក មាន​ចិត្តត្រង់ ប្រារព្ធ​នូវ​តថាគត​ហើយ រមែង​បាន​សេចក្តី​យល់​នូវអត្ថ សេចក្តី​យល់​នូវធម៌ មាន​សេចក្តី​រីករាយ ប្រកប​ដោយធម៌ កាលបើ​អរិយសាវ័ក មាន​ចិត្ត​រីករាយ​ហើយ បីតិ តែង​កើតឡើង កាលបើ​អរិយសាវ័ក​ មានចិត្ត​ប្រកប​ដោយ​បីតិហើយ កាយ​ក៏ស្ងប់​រម្ងាប់ លុះ​អរិយសាវ័ក មាន​កាយ​ស្ងប់រម្ងាប់​ហើយ តែង​បានទទួល​នូវ​សេចក្តី​សុខ កាលបើ​អរិយសាវ័ក មាន​សេចក្តី​សុខ​ហើយ ចិត្តក៏បាន​តាំងនៅល្អ។ បពិត្រ​មហានាម អរិយសាវ័ក​នេះ តថាគត ហៅថា​ អ្នកដល់​នូវការ​ស្មោះស្មើ ក្នុងពួក​សត្វ​ដែលមិន​ស្មោះស្មើ អ្នក​មិនមាន​ព្យាបាទ ក្នុងពួក​សត្វដែល​មាន​សេចក្តី​ព្យាបាទ អ្នកដល់​នូវខ្សែ​នៃធម៌ តែងចំរើន​នូវ​ពុទ្ធានុស្សតិ។

បពិត្រមហានាម មួយទៀត ព្រះអង្គ​គប្បីរលឹក​នូវព្រះធម៌​ថា ព្រះ​បរិយត្តិធម៌ ដែល​ព្រះមានព្រះភាគ ទ្រង់ត្រាស់​សំដែងហើយ​ដោយល្អ ព្រះ​នព្វលោកុត្តរធម៌ ជាធម៌​ដែល​ព្រះអរិយ​បុគ្គល​ទាំង ៨ ពួក ដឹងពិត ឃើញពិត ដោយ​បច្ចវេក្ខណញ្ញាណ ជាធម៌​ឲ្យនូវផល​មិនរង់​ចាំកាល ជា​ធម៌​គួរដល់​ឯហិបស្សវិធី ជាធម៌​ដែល​ព្រះអរិយបុគ្គល គប្បី​បង្អោន​ចូលមក​ទុក​ក្នុងខ្លួន ដោយ​អំណាច​នៃភាវនា ជាធម៌​ដែលអ្នក​ប្រាជ្ញ​ទាំងឡាយ​ មាន​ឧគ្ឃដិតញ្ញូបុគ្គល​ជាដើម គប្បី​ឃើញច្បាស់​ក្នុង​ចិត្តនៃខ្លួន។ បពិត្រ​មហានាម អរិយសាវ័ក រលឹក​នូវព្រះធម៌ ក្នុង​សម័យណា អរិយសាវ័ក​នោះ ឥត​មាន​រាគៈ​រួបរឹត​ចិត្ត​បាន ឥតមាន​ទោសៈ​រួបរឹត​ចិត្តបាន ឥតមាន​មោហៈ​រួបរឹត​ចិត្តបាន​ក្នុង​សម័យនោះ ចិត្ត​របស់​អរិយសាវ័ក​នោះ ជាចិត្តត្រង់​ក្នុង​សម័យនោះ បពិត្រ​មហានាម លុះ​អរិយសាវ័ក​មាន​ចិត្ត​ត្រង់ ប្រារព្ធ​នូវ​ព្រះធម៌ តែងបាន​សេចក្តី​យល់នូវអត្ថ បាន​សេចក្តី​យល់​នូវធម៌ បាន​នូវ​សេចក្តី​រីករាយ ប្រកប​ដោយធម៌ កាលបើ​អរិយសាវ័ក មាន​សេចក្តី​រីករាយ​ហើយ បីតិ រមែង​កើត​ឡើង កាលបើ​អរិយសាវ័ក​មានចិត្ត​ប្រកប​ដោយ​បីតិហើយ កាយ​ក៏ស្ងប់​រម្ងាប់ លុះ​អរិយសាវ័ក​មានកាយ​ស្ងប់រម្ងាប់​ហើយ រមែង​ទទួល​នូវ​សេចក្តី​សុខ កាល​បើ​អរិយសាវ័ក មាន​សេចក្តី​សុខហើយ ចិត្តក៏​តាំងនៅ​ល្អ។ បពិត្រ​មហានាម អរិយសាវ័ក​នេះ តថាគត​ហៅថា អ្នកដល់​នូវការ​ស្មោះស្មើ​ក្នុងពួក​សត្វ ដែល​មិនស្មោះ​ស្មើ អ្នកមិន​មាន​ព្យាបាទ ក្នុងពួក​សត្វ​ដែលមាន​សេចក្តី​ព្យាបាទ អ្នកដល់​នូវខ្សែ​នៃធម៌ តែង​ចំរើន​នូវ​ធម្មានុស្សទិ។

បពិត្រមហានាម មួយទៀត ព្រះអង្គ​គប្បីរលឹក​នូវព្រះសង្ឃ​ថា ព្រះសង្ឃ​សាវ័ក​នៃ​ព្រះមានព្រះភាគ លោកប្រតិបត្តិ​ហើយ ដោយប្រពៃ ព្រះសង្ឃ​សាវ័ក នៃ​ព្រះមានព្រះភាគ លោក​ប្រតិបត្តិ​ហើយ ដោយត្រង់ ព្រះ​សង្ឃសាវ័ក នៃ​ព្រះមានព្រះភាគ លោក​ប្រតិបត្តិ ដើម្បី​ត្រាស់ដឹង​នូវព្រះនិញ្វន ព្រះសង្ឃ​សាវ័ក​នៃ​ព្រះមានព្រះភាគ លោក​ប្រតិបត្តិ​គួរដល់​សាមីចិកម្ម ព្រះសង្ឃ​ណា បើរាប់​ជាគូ​នៃ​បុរស​ មាន ៤ គូ បើរាប់រៀង​ជា​បុរស​បុគ្គល មាន ៨ ព្រះសង្ឃសាវ័ក​នៃ​ព្រះមានព្រះភាគ​នុ៎ះ លោកគួរ​ទទួល​របស់​ដែលគេ​នាំមក​បូជា លោកគួរ​ទទួល​របស់​ដែលគេ​បម្រុង​ទទួល​ភ្ញៀវ លោកគួរ​ទទួល​ទក្ខិណាទាន លោកគួរ​ដល់​អញ្ជលិកម្ម លោកជា​បុញ្ញកេ្ខត្ត​ដ៏ប្រសើរ​របស់​សត្វលោក។ បពិត្រ​មហានាម អរិយសាវ័ក រលឹកនូវ​ព្រះសង្ឃ​ក្នុង​សម័យ​ណា អរិយសាវ័ក​នោះ ឥតមាន​រាគៈ​រួបរឹត​ចិត្តបាន ឥតមាន​ទោសៈ​រួបរឹត​ចិត្តបាន ឥតមាន​មោហៈ​រួបរឹត​ចិត្តបាន ក្នុង​សម័យ​នោះ ចិត្តរបស់​អរិយសាវ័ក​នោះ ជាចិត្ត​ត្រង់​ក្នុងសម័យ​នោះ បពិត្រ​មហានាម លុះ​អរិយសាវ័ក មានចិត្ត​ត្រង់​ប្រារព្ធ​នូវ​ព្រះសង្ឃ​ហើយ តែង​បាន​សេចក្តី​យល់នូវ​អត្ថ បាន​សេចក្តី​យល់នូវធម៌ បានសេចក្តី​រីករាយ​ប្រកប​ដោយធម៌ កាលបើ​អរិយសាវ័ក មានចិត្ត​រីករាយ​ហើយ បីតិ តែងកើត​ឡើង កាលបើ​អរិយសាវ័ក មានចិត្ត​ប្រកប​ដោយ​បីតិហើយ កាយ​ក៏ស្ងប់រម្ងាប់ លុះ​អរិយសាវ័ក មានកាយ​ស្ងប់រម្ងាប់​ហើយ តែង​ទទួល​នូវ​សេចក្តីសុខ កាលបើ​អរិយសាវ័ក មាន​សេចក្តី​សុខហើយ ចិត្តក៏​តាំងនៅល្អ។ បពិត្រ​មហានាម អរិយសាវ័ក​នេះ តថាគត​ហៅថា​អ្នកដល់​នូវការ​ស្មោះស្មើ ក្នុងពួក​សត្វ ដែលមិន​មានសេចក្តី​ស្មោះស្មើ អ្នកមិន​មានសេចក្តី​ព្យាបាទ ក្នុងពួក​សត្វដែល​មាន​សេចក្តី​ព្យាបាទ អ្នកដល់​នូវខ្សែ​នៃធម៌ តែង​ចំរើន​នូវ​សង្ឃានុស្សតិ។

បពិត្រមហានាម មួយទៀត ព្រះអង្គ​គប្បីរលឹក​នូវសីល​ទាំងឡាយ​របស់ខ្លួ​នថា សីល​មិនដាច់ មិនធ្លុះ មិនពព្រុះ មិនពពាល ជាសីល​ជានា ដែល​ពួកវិញ្ញូជន​សរសើរ ជា​សីល ដែល​តណ្ហា និងទិដ្ឋិ មិនបាន​ស្ទាប​អង្អែល ជាសីល​ប្រព្រឹត្តទៅ ដើម្បី​សមាធិ។ បពិត្រ​មហានាម អរិយសាវ័ក រលឹក​នូវសីល​ក្នុង​សម័យ​ណា អរិយសាវ័ក​នោះ ឥតមាន​រាគៈ​រួបរឹត​ចិត្តបាន ឥតមាន​ទោសៈ​រួបរឹត​ចិត្តបាន ឥតមាន​មោហៈ​រួបរឹត​ចិត្តបាន​ក្នុង​សម័យ​នោះ ចិត្តរបស់​អរិយសាវ័ក​នោះ ជាចិត្ត​ត្រង់ក្នុង​សម័យ​នោះ បពិត្រ​មហានាម លុះ​អរិយសាវ័ក​មានចិត្ត​ត្រង់ ប្រារព្ធ​នូវសីល​ហើយ តែងបាន​សេចក្តី​យល់នូវអត្ថ បាន​សេចក្តី​យល់នូវ​ធម៌ បានសេចក្តី​រីករាយ ប្រកប​ដោយធម៌ កាលបើ​អរិយសាវ័ក មានចិត្ត​រីករាយ​ហើយ បីតិក៏​កើតឡើង កាលបើ​អរិយសាវ័ក មានចិត្ត​ប្រកប​ដោយ​បីតិហើយ កាយក៏​ស្ងប់រម្ងាប់​ លុះ​អរិយសាវ័ក មានកាយ​ស្ងប់រម្ងាប់​ហើយ តែង​បានទទួល​នូវសេចក្តី​សុខ កាលបើ​អរិយសាវ័ក មានសេចក្តី​សុខហើយ ចិត្តក៏​តាំងនៅ​ល្អ។ បពិត្រ​មហានាម អរិយសាវ័ក​នេះ តថាគត​ហៅថា អ្នកដល់​នូវការ​ស្មោះស្មើ ក្នុង​ពួកសត្វ ដែលមិន​មានសេចក្តី​ស្មោះស្មើ អ្នកមិនមាន​សេចក្តី​ព្យាបាទ ក្នុង​ពួកសត្វ ដែលមាន​សេចក្តី​ព្យាបាទ អ្នកដល់​នូវខ្សែ​នៃធម៌ តែង​ចំរើននូវ​សីលានុស្សតិ។

បពិត្រមហានាម មួយទៀត ព្រះអង្គ​គប្បីរលឹក​នូវចាគៈ​របស់ព្រះអង្គ​ថា ឱហ្ន៎ អាត្មា​អញ ចំជា​មានលាភ ឱហ្ន៎ អាត្មាអញ​បានល្អ​ហើយតើ អាត្មាអញ​មានចិត្ត មាន​មន្ទិល គឺសេចក្តី​កំណាញ់​ប្រាសចេញ​ហើយ ក្នុង​ពួកសត្វ ដែល​មានមន្ទិល គឺ​សេចក្តី​កំណាញ់​រួបរឹត​ហើយ បាន​បរិច្ចាគរួច​ហើយ មានដៃលាង​ស្អាតហើយ ត្រេកអរ​ក្នុងការ​លះបង់ គួរឲ្យ​គេសូម​បាន ត្រេកអរ ក្នុងការ​ចែករំលែក​ទាន នៅ​គ្រប់គ្រង​ផ្ទះ។ បពិត្រ​មហានាម អរិយសាវ័ក រលឹកនូវ​ចាគៈ​ក្នុងសម័យ​ណា អរិយសាវ័ក​នោះ ឥតមានរាគៈ​រួបរឹត​ចិត្តបាន ឥតមាន​ទោសៈ រួបរឹត​ចិត្តបាន ឥតមាន​មោហៈ រួបរឹត​ចិត្តបាន ក្នុង​សម័យនោះ ចិត្តរបស់​អរិយសាវ័ក​នោះ ជាចិត្ត​ត្រង់ ក្នុងសម័យ​នោះ បពិត្រ​មហានាម លុះអរិយសាវ័ក មានចិត្ត​ត្រង់ ប្រារព្ធនូវ​ចាគៈ​ហើយ តែងបាន​សេចក្តី​យល់នូវអត្ថ បានសេចក្តី​យល់នូវធម៌ បានសេចក្តី​រីករាយ​ប្រកប​ដោយ​ធម៌ កាលបើ​អរិយសាវ័ក​មានចិត្ត​រីករាយ​ហើយ បីតិ​តែងកើត​ឡើង កាលបើ​អរិយសាវ័ក មានចិត្ត​ប្រកប​ដោយ​បីតិហើយ កាយក៏​ស្ងប់រម្ងាប់ លុះ​អរិយសាវ័ក មានកាយ​ស្ងប់រម្ងាប់​ហើយ តែងបាន​ទទួលនូវ​សេចក្តីសុខ កាលបើ​អរិយសាវ័ក មានសេចក្តី​សុខហើយ ចិត្តក៏​តាំងនៅ​ល្អ។ បពិត្រ​មហានាម អរិយសាវ័កនេះ តថាគត​ហៅថា អ្នកដល់​នូវការស្មោះ​ស្មើ ក្នុងពួកសត្វ ដែលមិន​មានសេចក្តី​ស្មោះស្មើ អ្នកមិនមាន​សេចក្តី​ព្យាបាទ ក្នុង​ពួកសត្វ ដែលមាន​សេចក្តី​ព្យាបាទ អ្នកដល់​នូវខ្សែ​នៃធម៌ តែង​ចំរើននូវ​ចាគានុស្សតិ។

បពិត្រមហានាម មួយវិញទៀត ព្រះអង្គគប្បី​រលឹក​នូវពួក​ទេវតា​ថា ពួក​ទេវតា​ជាន់​ចាតុម្មហារាជិកៈ មាន​ពួកទេវតា​ជាន់​តាវត្តឹង្ស មាន​ពួកទេវតា​ជាន់យាមៈ មាន​ពួកទេវតា​ជាន់​តុសិត មានពួក​ទេវតាជាន់​និម្មានរតី មានពួក​ទេវតា​ជាន់​បរនិម្មិតវសវត្តី មាន​ពួកទេវតា​ដែលរាប់​បញ្ចូល​ក្នុងពួក​ព្រហ្ម មាន​ពួកទេវតា​តពីនោះ​ទៅទៀត ក៏មាន ពួក​ទេវតា​ទាំងនោះ ប្រកប​ដោយសទ្ធា មាន​សភាព​យ៉ាងណា ច្យុតអំពីទីនេះ ទៅកើត​ក្នុង​ទីនោះ អាត្មាអញ​មានសទ្ធា មាន​សភាព​ដូច្នោះ​ដែរ ពួកទេវតា​ទាំងនោះ ប្រកប​ដោយ​សីល មាន​សភាព​យ៉ាងណា ច្យុតអំពី​ទីនេះ ទៅកើត​ក្នុងទីនោះ អាត្មាអញ​មានសីល មាន​សភាព​ដូច្នោះ ពួកទេវតា​ទាំងនោះ ប្រកបដោយ​សុតៈ មាន​សភាព​យ៉ាងណា ច្យុត​អំពី​ទីនេះ ទៅកើត​ក្នុងទីនោះ អាត្មាអញ​មានសុតៈ មាន​សភាព​ដូច្នោះដែរ ពួក​ទេវតា​ទាំង​នោះ ប្រកប​ដោយ​ចាគៈ មាន​សភាព​យ៉ាងណា ច្យុត​អំពីទីនេះ ទៅកើត​ក្នុងទីនោះ អាត្មាអញ​មានចាគៈ មាន​​សភាព​ដូច្នោះដែរ ពួកទេវតា​ទាំងនោះ ប្រកប​ដោយបញ្ញា មាន​សភាព​យ៉ាងណា ច្យុតអំពី​ទីនេះ ទៅកើត​ក្នុងទីនោះ អាត្មាអញ​មាន​បញ្ញា មាន​សភាព​ដូច្នោះ​ដែរ។ បពិត្រ​មហានាម អរិយសាវ័ក រលឹក​នូវ​សទ្ធា សីល សុតៈ ចាគៈ បញ្ញា របស់​ខ្លួនផង របស់​ពួកទេវតា​ទាំងនោះ​ផង ក្នុង​សម័យ​ណា អរិយសាវ័កនោះ ឥតមាន​រាគៈ​រួបរឹត​ចិត្តបាន ឥតមាន​ទោសៈរួបរឹត​ចិត្តបាន ឥតមាន​មោហៈរួប​រឹតចិត្តបាន ក្នុង​សម័យ​នោះ ចិត្ត​របស់​អរិយសាវ័ក​នោះ ជាចិត្ត​ត្រង់ក្នុង​សម័យនោះ បពិត្រ​មហានាម លុះ​អរិយសាវ័ក មានចិត្ត​ត្រង់ ប្រារព្ធនូវ​ពួកទេវតា​ហើយ តែងបាន​សេចក្តី​យល់នូវអត្ថ បាន​សេចក្តី​យល់នូវ​ធម៌ បានសេចក្តី​រីករាយ ប្រកប​ដោយធម៌ កាល​បើ​អរិយសាវ័ក មានចិត្ត​រីករាយ​ហើយ បីតិ​ក៏កើតឡើង កាលបើ​អរិយសាវ័ក មានចិត្ត​ប្រកប​ដោយ​បីតិហើយ កាយក៏​ស្ងប់រម្ងាប់ លុះអរិយ​សាវ័ក មានកាយ​ស្ងប់រម្ងាប់​ហើយ តែងបាន​ទទួល​នូវសេចក្តី​សុខ កាលបើ​អរិយសាវ័ក មានសេចក្តី​សុខហើយ ចិត្តក៏​តាំងនៅល្អ។ បពិត្រ​មហានាម អរិយសាវ័ក​នេះ តថាគត​ហៅថា អ្នកដល់នូវ​ការស្មោះស្មើ ក្នុងពួក​សត្វ ដែលមិន​មានសេចក្តី​ស្មោះស្មើ អ្នកមិន​មានព្យាបាទ ក្នុងពួកសត្វ​ដែល​មានសេចក្តី​ព្យាបាទ អ្នកដល់​នូវខ្សែ​នៃធម៌ តែង​ចំរើ​នូវ​ទេវតានុស្សតិ។

ទុតិយមហានាមសូត្រ ទី២

[១១៩] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុង​និគ្រោធារាម ជិតក្រុង​កបិលព័ស្តុ ក្នុង​ដែនសក្កៈ។ សម័យនោះឯង មហានាមសក្កៈ ទើបនឹង​សះស្បើយ​ចាកជម្ងឺ បាន​សះស្បើយ​ចាកជម្ងឺ​មិនទាន់​យូរប៉ុន្មាន។ សម័យនោះឯង ស្រាប់តែ​ពួកភិក្ខុ​ច្រើនរូប កំពុង​ធ្វើ​ចីវរកម្ម ថ្វាយ​ចំពោះ​ព្រះមានព្រះភាគ ដោយ​គិតថា ព្រះមានព្រះភាគ មាន​ចីវរ​សម្រេច​ហើយ ទ្រង់នឹង​ចៀសចេញ​ទៅកាន់​ចារិក ដោយ​កាល​កន្លងទៅ ៣ ខែ។ មហា​នាម​សក្កៈបាន​ឮថា ពួកភិក្ខុ​ច្រើនរូប កំពុង​ធ្វើ​ចីវរកម្ម ថ្វាយ​ចំពោះ​ព្រះមានព្រះភាគ ដោយ​គិត​ថា ព្រះមានព្រះភាគ មានចីវរ​សម្រេចហើយ នឹង​ចៀសចេញ​ទៅ​កាន់ចារិក ដោយ​កាល​កន្លងទៅ ៣ ខែ។ គ្រានោះ មហានាមសក្កៈ បាន​ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់​ហើយ ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយ​ក្នុង​ទី​សមគួរ។ លុះ​មហានាម​សក្កៈ អង្គុយ​ក្នុងទី​សមគួរហើយ បានក្រាប​បង្គំ​ទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គដ៏​ចំរើន ខ្ញុំព្រះអង្គ​បានឮ​ពាក្យ​នេះថា ពួកភិក្ខុ​ច្រើន​រូប កំពុងធ្វើ​ចីវរកម្ម ថ្វាយ​ចំពោះ​ព្រះមានព្រះភាគ ដោយ​គិតថា ព្រះមានព្រះភាគ មាន​ចីវរ​សម្រេចហើយ ទ្រង់នឹង​ចៀសចេញទៅ​កាន់​ចារិក ដោយ​កាល​កន្លងទៅ ៣ ខែ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ពួកខ្ញុំព្រះអង្គ​ទាំងនោះ កាលនៅ​ដោយ​វិហារធម៌ផ្សេង ៗ តើគួរនៅ​ដោយ​វិហារធម៌ ដូចម្តេច។ ព្រះអង្គ​ត្រាស់ថា បពិត្រ​មហានាម ប្រពៃហើយ ប្រពៃហើយ បពិត្រ​មហានាម ការសួរ​នេះឯង ជាកិច្ច​ដ៏សមគួរ ដល់​ព្រះអង្គ​ជាកុលបុត្រ​ហើយ ដ្បិតថា ព្រះអង្គ​ចូលមកគាល់​តថាគត ហើយ​សួរថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​ទាំងនោះ កាល​នៅ​ដោយ​វិហារធម៌ផ្សេង ៗ តើគួរ​នៅ​ដោយ​វិហារធម៌ ដូចម្តេច។ បពិត្រ​មហានាម បុគ្គល​ជាអ្នក​មានសទ្ធា បានញុំាង​សទ្ធា​ឲ្យសម្រេច មិនមែនជា​អ្នកមិនមាន​សទ្ធា ១ អ្នក​ប្រារព្ធ​សេចក្តី​ព្យាយាម ញុំាង​ព្យាយាម​ឲ្យសម្រេច មិនមែន​ជាអ្នក​ខ្ជិលច្រអូស ១ អ្នកមាន​សតិ​ខ្ជាប់ខ្ជួន ញុំាងសតិ​ឲ្យសម្រេច មិនមែន​ជាអ្នក​ភ្លេចសតិ ១ ជា​អ្នកមាន​ចិត្តតាំងមាំ បាន​ញុំាងចិត្ត​ដែល​តាំងមាំ​ឲ្យសម្រេច មិនមែន​ជាអ្នក​មានចិត្ត​មិនតាំងមាំ ១ អ្នក​មាន​ប្រាជ្ញា បានញុំាង​ប្រាជ្ញា​ឲ្យសម្រេច មិនមែន​ជាអ្នក​អាប់ឥត​ប្រាជ្ញា ១។ បពិត្រ​មហានាម កាលបើ​ព្រះអង្គ​បាន​តាំង​នៅក្នុង​ធម៌ទាំង ៥ នេះហើយ គប្បី​ចំរើន​នូវធម៌ ៦ យ៉ាង តទៅ​ទៀត។ បពិត្រ​មហានាម ព្រះអង្គ​គប្បីរលឹក​នូវ​ព្រះតថាគត ក្នុងលោក​នេះថា ព្រះ​មាន​ព្រះភាគ​អង្គនោះ។បេ។ ជា​សាស្រ្តាចារ្យ​នៃទេវតា និង​មនុស្សទាំង​ឡាយ ព្រះអង្គ​ត្រាស់ដឹង​នូវ​អរិយសច្ចធម៌ ព្រះអង្គ​លែងវិល​មកកាន់​ភពថ្មី​ទៀត។ បពិត្រ​មហានាម អរិយសាវ័ក រលឹក​នូវ​ព្រះតថាគត ក្នុងសម័យ​ណា អរិយសាវ័កនោះ ឥតមាន​រាគៈ​រួបរឹត​ចិត្តបាន ឥតមាន​ទោសៈ​រួបរឹត​ចិត្តបាន ឥតមាន​មោហៈ​រួបរឹត​ចិត្តបាន ក្នុង​សម័យ​នោះ ចិត្ត​របស់​អរិយសាវ័ក​នោះ ជាចិត្តត្រង់​ ក្នុងសម័យនោះ បពិត្រ​មហានាម លុះអរិយសាវ័ក មាន​ចិត្តត្រង់ ប្រារព្ធនូវ​ព្រះតថាគត​ហើយ តែងបាន​សេចក្តី​យល់នូវអត្ថ បាន​សេចក្តី​យល់​នូវធម៌ បាន​សេចក្តី​រីករាយ​ប្រកប​ដោយធម៌ កាលបើ​អរិយសាវ័ក​មានចិត្ត​រីករាយ​ហើយ បីតិ​ក៏កើត​ឡើង កាលបើ​អរិយសាវ័ក​មានចិត្ត​ប្រកប​ដោយ​បីតិហើយ កាយក៏​ស្ងប់រម្ងាប់ លុះ​អរិយសាវ័ក​មានកាយ​ស្ងប់រម្ងាប់​ហើយ តែងបាន​ទទួលនូវ​សេចក្តីសុខ កាលបើ​អរិយសាវ័ក​មាន​សេចក្តី​សុខហើយ ចិត្តក៏តាំង​នៅល្អ។ បពិត្រ​មហានាម ព្រះអង្គកំពុង​ស្តេច​យាងក្តី គប្បីចំរើន​ ឋិតក្តី គប្បីចំរើន​ គង់ក្តី គប្បីចំរើន ​ផ្ទំក្តី គប្បី​ចំរើន​ ផ្គូរផ្គង​ការងារក្តី គប្បី​ចំរើន​ គ្រប់គ្រង​ទីផ្ទំដែល​ចង្អៀត​ដោយព្រះ​រាជបុត្តក្តី គប្បីចំរើន​នូវ​ពុទ្ធានុស្សតិនេះ​បាន​ដែរ។

បពិត្រមហានាម មួយទៀត ព្រះអង្គគប្បី​រលឹកនូវ​ព្រះធម៌… គប្បី​រលឹក​នូវ​ព្រះសង្ឃ… គប្បីរលឹក​នូវសីល​ទាំងឡាយ​របស់​ព្រះអង្គ… គប្បី​រលឹក​នូវចាគៈ​របស់​ព្រះអង្គ… គប្បីរលឹក​នូវពួក​ទេវតាថា ពួកទេវតា​ក្នុង​ជាន់​ចាតុម្មហារាជិកៈ មាន… ពួកទេវតា​ក្រៅពីនោះ​ទៅទៀត​ក៏មាន ពួក​ទេវតា​ទាំងនោះ ប្រកប​ដោយ​សទ្ធា មាន​សភាព​យ៉ាងណា ច្យុតអំពី​ទីនេះ ទៅកើត​ក្នុងទីនោះ អាត្មាអញ​មានសទ្ធា មាន​សភាព​ដូច្នោះដែរ ដោយសីល មានសភាព​យ៉ាងណា… ដោយសុតៈ… ដោយចាគៈ… ពួកទេវតាទាំង​នោះ​ប្រកប​ដោយបញ្ញា ច្យុត​អំពីទីនេះ មាន​សភាព​យ៉ាងណា ទៅកើត​ក្នុង​ទីនោះ អាត្មាអញ​មាន​បញ្ញា មានសភាព​ដូច្នោះ​ដែរ។ បពិត្រ​មហានាម អរិយសាវ័ក​រលឹក​នូវសទ្ធា សីល សុតៈ ចាគៈ បញ្ញា របស់​ខ្លួនផង របស់​ពួកទេវតា​ទាំងនោះ​ផង ក្នុងសម័យណា អរិយសាវ័ក​នោះ ឥតមានរាគៈ​រួបរឹត​ចិត្តបាន ឥតមាន​ទោសៈ​រួបរឹតចិត្តបាន ឥតមាន​មោហៈ​រួបរឹតចិត្ត​បាន ក្នុងសម័យនោះ ចិត្ត​របស់​អរិយសាវ័ក​នោះ ជាចិត្ត​ត្រង់ ក្នុងសម័យ​នោះ បពិត្រ​មហានាម លុះ​អរិយសាវ័ក​មានចិត្តត្រង់ ប្រារព្ធនូវ​ពួកទេវតា​ហើយ រមែង​បាន​សេចក្តី​យល់នូវអត្ថ បានសេចក្តី​យល់នូវធម៌ បានសេចក្តី​រីករាយ​ប្រកប​ដោយធម៌ កាលបើ​អរិយសាវ័ក​មានចិត្ត​ប្រកប​ដោយបីតិ​ហើយ កាយក៏​ស្ងប់រម្ងាប់ លុះ​អរិយសាវ័ក មានកាយ​ស្ងប់រម្ងាប់​ហើយ តែង​បាន​ទទួល​នូវ​សេចក្តីសុខ កាលបើ​អរិយសាវ័ក មាន​សេចក្តីសុខ​ហើយ ចិត្តតាំង​នៅល្អ។ បពិត្រ​មហានាម ព្រះអង្គ​កំពុង​ស្តេចយាងក្តី គប្បីចំរើន ​ឋិតក្តី គប្បីចំរើន​ គង់ក្តី គប្បីចំរើន​ ផ្ទំក្តី គប្បីចំរើន​ ផ្គូរផ្គង​ការងារក្តី គប្បីចំរើន​ គ្រប់​គ្រង​​នូវទីផ្ទំ​ដែលចង្អៀត ដោយ​ព្រះរាជបុត្តក្តី គប្បីចំរើន​នូវ​ទេវតានុស្សតិ​នេះបានដែរ។

នន្ទិយសូត្រ ទី៣

[១២០] សម័យមួយ ព្រះមានព្រះភាគ​ទ្រង់គង់​នៅ​ក្នុង​និគ្រោធារាម ជិត​ក្រុង​កបិលព័ស្តុ ក្នុងដែន​សក្កៈ។ សម័យ​នោះឯង ព្រះមានព្រះភាគ មាន​បំណង​នឹង​ចូលទៅ​គង់​ចាំវស្សា ក្នុង​ក្រុង​សាវត្ថី។ នន្ទិយសក្កៈ បានឮ​ដំណឹងថា ព្រះមានព្រះភាគ មាន​បំណង​នឹង​ចូលទៅគង់​ចាំវស្សា ក្នុង​ក្រុងសាវត្ថី។ គ្រានោះ នន្ទិយសក្កៈ មាន​សេចក្តី​ត្រិះរិះ​ដូច្នេះថា បើដូច្នោះ ទាំងអាត្មាអញ ក៏គួរចូល​ទៅនៅ​ចាំវស្សា ក្នុងក្រុង​សាវត្ថីដែរ អាត្មាអញ នឹង​ផ្គូរផ្គងការងារ ក្នុងក្រុង​សាវត្ថីនោះ​ផង នឹង​បានជួប​ព្រះមានព្រះភាគ មួយដង​មួយ​កាលផង។ លំដាប់នោះ ព្រះមានព្រះភាគ ស្តេចទៅ​គង់ចាំ​វស្សា ក្នុង​ក្រុង​សាវត្ថី។ ចំណែក​ខាង​នន្ទិយសក្កៈ ក៏ចូល​ទៅនៅ​ចាំវស្សា ក្នុង​ក្រុង​សាវត្ថីដែរ ទាំង​ផ្គូរផ្គង​នូវ​ការងារ ក្នុងក្រុង​សាវត្ថី​នោះផង បានជួប​ព្រះមានព្រះភាគ មួយដង​មួយកាល​ផង។ សម័យ​នោះ​ឯង ពួកភិក្ខុជា​ច្រើនរូប ធ្វើ​ចីវរកម្ម​ថ្វាយ​ចំពោះ​ព្រះមានព្រះភាគ ដោយ​គិតថា ព្រះមាន​ព្រះភាគ មានចីវរ​សម្រេច​ហើយ ទ្រង់ចៀស​ចេញទៅ​កាន់ចារិក ដោយ​កាល​កន្លង​ទៅ ៣ ខែ។ នន្ទិយសក្កៈ បានឮថា ពួកភិក្ខុ​ច្រើនរូប ធ្វើចីវរកម្ម ថ្វាយ​ចំពោះ​ព្រះមានព្រះភាគ ដោយ​គិតថា ព្រះមានព្រះភាគ មានចីវរ​សម្រេចហើយ ទ្រង់​នឹង​ចៀសចេញ​ទៅកាន់​ចារិក ដោយកាល​កន្លងទៅ ៣ ខែ។ លំដាប់​នោះ នន្ទិយសក្កៈ ចូល​ទៅគាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់ ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយ​អង្គុយ​ក្នុងទី​សមគួរ។ លុះ​នន្ទិយសក្កៈ អង្គុយក្នុង​ទីសមគួរ​ហើយ ក្រាបបង្គំ​ទូល​ព្រះមានព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​បានឮពាក្យ​នេះថា ពួកភិក្ខុ​ច្រើនរូប ធ្វើ​ចីវរកម្ម​ថ្វាយ​ចំពោះ​ព្រះមានព្រះភាគ ដោយ​គិតថា ព្រះមានព្រះភាគ មាន​ចីវរ​សម្រេច​ហើយ ទ្រង់នឹង​ចៀសចេញ​ទៅ​កាន់ចារិក ដោយ​កាល​កន្លងទៅ ៣ ខែ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន យើងខ្ញុំ​ទាំងនោះ​ កាលនៅ​ដោយ​វិហារធម៌ផ្សេង ៗ តើគួរ​នៅដោយ​វិហារធម៌​ដូចម្តេច។ ព្រះអង្គ​ត្រាស់ថា ម្នាលនន្ទិយៈ ប្រពៃហើយ ប្រពៃហើយ ម្នាល​នន្ទិយៈ ការសួរ​នេះឯង ជាកិច្ច​ដ៏សមគួរ ដល់ទ្រង់​ជា​កុលបុត្រហើយ ដ្បិតថា ទ្រង់​ចូល​មក​គាល់​តថាគត ហើយ​សួរថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ពួកខ្ញុំ​ព្រះអង្គ​ទាំងនោះ កាលនៅ​ដោយ​វិហារធម៌ផ្សេង ៗ តើគួរនៅ​ដោយ​វិហារធម៌ ដូចម្តេច។ ម្នាលនន្ទិយៈ បុគ្គល​ជាអ្នក​មានសទ្ធា បាន​ញុំាងសទ្ធា​ឲ្យសម្រេច មិនមែន​ជាអ្នក​មិនមាន​សទ្ធា ១ ជាអ្នក​មានសីល បាន​ញុំាងសីល​ឲ្យសម្រេច មិនមែន​ជាអ្នក​ទ្រុស្តសីល ១ ជាអ្នក​ប្រារព្ធ​សេចក្តី​ព្យាយាម បាន​ញុំាង​ព្យាយាម​ឲ្យសម្រេច មិនមែនជា​អ្នកខ្ជិលច្រអូស ១ ជាអ្នក​មានសតិ​ខ្ជាប់ខ្ជួន បាន​ញុំាងសតិ​ឲ្យសម្រេច មិនមែន​ជាអ្នក​ភ្លេចសតិ ១ ជាអ្នកមាន​ចិត្តតាំងមាំ បាន​ញុំាងចិត្ត​ដែល​តាំងមាំ​ឲ្យសម្រេច មិនមែន​ជាអ្នកមាន​ចិត្តមិន​តាំងមាំ  ១ ជាអ្នក​មាន​ប្រាជ្ញា បានញុំាង​ប្រាជ្ញា​ឲ្យសម្រេច មិនមែន​ជាអ្នក​អាប់ឥត​ប្រាជ្ញា ១។ ម្នាល​នន្ទិយៈ បើទ្រង់​បានតាំង​នៅក្នុង​ធម៌​ទាំង ៦ នេះហើយ គួរ​ដំកល់​សតិ​ក្នុងធម៌ ៥ យ៉ាង ក្នុង​ព្រះហឫទ័យ​តទៅទៀត។ ម្នាល​នន្ទិយៈ ទ្រង់គប្បី​រលឹកនូវ​ព្រះតថាគត ក្នុងលោក​នេះថា ព្រះមានព្រះភាគ អង្គនោះ ជាអរហន្ត​សម្មាសម្ពុទ្ធ ទ្រង់​បរិបូណ៌​ដោយវិជ្ជា និងចរណៈ ជា​ព្រះសុគត ជ្រាបច្បាស់​នូវលោក ទ្រង់​ប្រសើរ​ដោយ​សីលាទិគុណ រកបុគ្គល​ណា​មួយ​ស្មើ​គ្មាន ព្រះអង្គ​ជាសារថី ទូន្មាន​នូវបុរស ព្រះអង្គជា​សាស្រ្តាចារ្យ នៃ​ទេវតា និង​មនុស្ស​ទាំង​ឡាយ ព្រះអង្គ​ត្រាស់ដឹង​នូវ​អរិយសច្ចធម៌ ព្រះអង្គ​លែង​វិលមក​កាន់ភព​ថ្មីទៀត។ ម្នាល​នន្ទិយៈ ព្រះអង្គ​ទ្រង់គួរ​ដម្កល់​សតិ​ក្នុង​ព្រះហឫទ័យ ប្រារព្ធ​នូវ​ព្រះតថាគត ដោយ​ប្រការ​ដូច្នេះ។

ម្នាលនន្ទិយៈ មួយទៀត ព្រះអង្គទ្រង់​គប្បីរលឹក​នូវ​ព្រះធម៌ថា ព្រះ​បរិយត្តិធម៌ ដែល​ព្រះមានព្រះភាគ ទ្រង់​ត្រាស់សំដែង​ហើយ​ដោយល្អ ព្រះនព្វលោកុត្តរធម៌ ជាធម៌​ដែល​អរិយបុគ្គល​ទាំងពួង ដឹងពិត ឃើញពិត ដោយ​បច្ចវេក្ខណញ្ញាណ ជាធម៌​ឲ្យនូវផល មិន​រង់ចាំកាល ជាធម៌​គួរដល់​ឯហិបស្សវិធី ជាធម៌​ដែល​អរិយបុគ្គល គប្បី​បង្អោន​ចូលមក​ទុក​ក្នុងខ្លួន ដោយ​អំណាច​នៃភាវនា ជាធម៌​ដែលអ្នក​ប្រាជ្ញទាំងឡាយ មាន​ឧគ្ឃដិតញ្ញូបុគ្គល ជាដើម ឃើញច្បាស់​ក្នុងចិត្ត​នៃខ្លួន។ ម្នាល​នន្ទិយៈ ព្រះអង្គទ្រង់គួរ​ដម្កល់​​សតិ ក្នុង​ព្រះហឫទ័យ ប្រារព្ធ​នូវ​ព្រះធម៌ ដោយ​ប្រការដូច្នេះ។

ម្នាលនន្ទិយៈ មួយទៀត ទ្រង់គប្បីរលឹក​នូវពួក​កល្យាណមិត្ត​ថា ឱហ្ន៎ អាត្មាអញ​ចំជា​មាន​លាភ អាត្មាអញ​បានល្អ​ហើយ ដែលមាន​ពួកជន ជា​កល្យាណមិត្ត ជាអ្នក​អនុគ្រោះ អ្នកប្រាថ្នា​នូវ​ប្រយោជន៍ អ្នកទូន្មាន អ្នក​ប្រៀន​ប្រដៅ។ ម្នាលនន្ទិយៈ ទ្រង់គួរ​ដម្កល់​សតិ ក្នុង​ព្រះហឫទ័យ ប្រារព្ធ​នូវពួក​កល្យាណមិត្ត ដោយ​ប្រការដូច្នេះ។

ម្នាលនន្ទិយៈ មួយទៀត ទ្រង់គប្បី​រលឹក​នូវចាគៈ​របស់​ទ្រង់ថា ឱហ្ន៎ អាត្មាអញ​ចំជា​មាន​លាភ អាត្មាអញ​ល្អហើយតើ ដែល​អាត្មាអញ មានចិត្ត មានមន្ទិល គឺ​សេចក្តី​កំណាញ់​ប្រាសចេញ​ហើយ ក្នុងពួកសត្វ​ដែលមាន​មន្ទិល គឺ​សេចក្តី​កំណាញ់​រួបរឹត​ហើយ មាន​ទានបរិច្ចាគ​ហើយ មានដៃ​លាងស្អាតហើយ ត្រេកអរ​ក្នុងការលះ គួរឲ្យ​គេសូមបាន ត្រេកអរ​ក្នុងការ​ឲ្យ និងការ​ចែក​រំលែក ហើយ​នៅគ្រប់​គ្រងផ្ទះ។ ម្នាល​នន្ទិយៈ ទ្រង់គួរ​ដម្កល់​នូវ​សតិ ក្នុង​ព្រះហឫទ័យ ប្រារព្ធ​នូវចាគៈ​ដោយ​ប្រការដូច្នេះ។

ម្នាលនន្ទិយៈ មួយទៀត ទ្រង់គប្បី​រលឹក​ពួកទេវតា​ថា ទេវតា​ណា ដែលរំលង​នូវពួក​ទេវតា ដែល​មានកព​ឡីការាហារ ជាចំណី (កាមាវចរទេវតា) បានទៅ​កើតក្នុង​ពួក​ទេវតា ដែល​សម្រេច​ដោយ​ឈានចិត្ត (ព្រហ្ម) ណា​មួយ ទេវតា​ទាំងនោះ មិន​ពិចារណា​ឃើញនូវ​កិច្ចរបស់​ខ្លួន ឬនូវ​សេចក្តី​ចំរើន នៃអំពើ​ដែលខ្លួន​ធ្វើហើយ ម្នាល​នន្ទិយៈ ដូចជា​ភិក្ខុ​អសមយវិមុត្ត រមែង​មិន​ពិចារណាឃើញ​នូវ​កិច្ចរបស់​ខ្លួន ឬ​នូវ​សេចក្តី​ចំរើននៃ​អំពើ​ដែលខ្លួន​ធ្វើហើយ យ៉ាងណាមិញ ម្នាល​នន្ទិយៈ ទេវតាណា ដែលផ្លោះ​រំលង នូវ​ពួកទេវតា ដែល​មាន​កពឡីការាហារ​ជាចំណី បានទៅកើត​ក្នុង​ពួកទេវតា ដែល​សម្រេច​ដោយ​ឈាន​ចិត្តណាមួយ ទេវតា​ទាំងនោះ រមែង​មិន​ពិចារណា​ឃើញ​នូវកិច្ច​របស់ខ្លួន ឬនូវ​សេចក្តី​ចំរើន​នៃអំពើ​ដែល​ខ្លួនធ្វើ​ហើយ ក៏យ៉ាង​នោះដែរ។ ម្នាលនន្ទិយៈ ទ្រង់គប្បី​ដម្កល់​សតិ ក្នុង​ព្រះហឫទ័យ ប្រារព្ធ​នូវពួក​ទេវតា ដោយ​ប្រការ​ដូច្នេះឯង។ ម្នាលនន្ទិយៈ អរិយសាវ័ក ប្រកប​ដោយ​ធម៌ទាំង ១១ នេះឯង តែងលះបង់ មិនប្រកាន់​ពួក​អកុសលធម៌​ដ៏លាមក​ឡើយ។ ម្នាលនន្ទិយៈ ដូចជា​ក្អមផ្កាប់ រមែងមិន​ស្រូប​យកទឹក ដែលហូរ​ចេញបាន​ឡើយ យ៉ាងណាមិញ ម្នាល​នន្ទិយៈ ពុំ​នោះសោត ដូចជា​ភ្លើង កាលឆេះរាល​ដាល​ផុតអំពី​ស្មៅហើយ ក៏មិន​ត្រឡប់មក​រកស្មៅ​ដែលឆេះ​រួចហើយវិញ យ៉ាង​ណាមិញ ម្នាល​នន្ទិយៈ អរិយសាវ័ក​ប្រកប​ដោយ​ធម៌ទាំង ១១ នេះ តែង​លះបង់ មិនប្រកាន់​ពួកអកុសលធម៌​លាមកឡើយ ក៏យ៉ាង​នោះដែរ។

សុភូតិសូត្រ ទី៤

[១២១] គ្រានោះ ព្រះសុភូតិ​ដ៏មានអាយុ ចូលទៅគាល់​ព្រះមានព្រះភាគ ជាមួយ​នឹង​សទ្ធភិក្ខុ លុះចូល​ទៅដល់​ហើយ ក៏ថ្វាយ​បង្គំ​ចំពោះ​ព្រះមានព្រះភាគ ហើយ​អង្គុយ​ក្នុងទី​សមគួរ។ លុះ​ព្រះសុភូតិ​ដ៏មានអាយុ អង្គុយ​ក្នុងទីសម​គួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាល​សុភូតិ ភិក្ខុនេះ​ឈ្មោះអ្វី។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុនេះ​ឈ្មោះ​សទ្ធៈ ជា​កូន​ឧបាសក អ្នកមាន​សទ្ធា បានចេញ​ចាកផ្ទះ ចូលមក​កាន់ផ្នួស ដោយ​សទ្ធា។ ម្នាល​សុភូតិ សទ្ធភិក្ខុ​នេះ ជាកូន​ឧបាសក​អ្នក​មានសទ្ធា បាន​ចេញ​ចាកផ្ទះ ចូលមក​កាន់​ផ្នួស​ដោយសទ្ធា និង​ប្រាកដ​ក្នុង​សទ្ធាចរិត​ទាំងឡាយ​ដែរឬ។ បពិត្រ​ព្រះមានព្រះភាគ កាលនេះ​ជាកាលគួរ ដល់​ព្រះអង្គ​ហើយ បពិត្រ​ព្រះសុគត កាលនេះ ជាកាល​គួរ ដល់​ព្រះអង្គ​ហើយ ព្រះមានព្រះភាគ គួរសំដែង​សទ្ធាចរិត​ទាំងឡាយ របស់​បុគ្គល​អ្នកមាន​សទ្ធា ទោះភិក្ខុ​នេះប្រាកដ​ក្នុង​សទ្ធាចរិតទាំងឡាយ​ក្តី មិន​ប្រាកដក្តី ខ្ញុំព្រះអង្គ​នឹង​ដឹង​ក្នុង​កាល​ឥឡូវ​នេះ។ ម្នាល​សុភូតិ បើដូច្នោះ អ្នកចូរ​ស្តាប់ ចូរធ្វើ​ទុកក្នុងចិត្ត ឲ្យ​ប្រពៃចុះ តថាគត​នឹង​សំដែង​ប្រាប់។ ព្រះ​សុភូតិដ៏​មានអាយុ ទទួល​ព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ​ត្រាស់​ដូច្នេះថា ម្នាលសុភូតិ ភិក្ខុ​ក្នុង​សាសនា​នេះ អ្នកមានសីល សង្រួម​ក្នុង​បាតិមោក្ខសំវរៈ បរិបូណ៌​ដោយ​អាចារៈ និង​គោចរៈ ឃើញភ័យ​ក្នុងទោស​ទាំងឡាយ សូម្បី​បន្តិចបន្តួច ហើយ​សមាទាន សិក្សា​ក្នុង​សិក្ខាបទ​ទាំងឡាយ។ ម្នាល​សុភូតិ ព្រោះជា​ភិក្ខុ ជាអ្នកមានសីល។បេ។ សមាទាន​សិក្សា ក្នុង​សិក្ខាបទ​ទាំងឡាយ ម្នាល​សុភូតិ នេះជា​សទ្ធាចរិត​របស់​បុគ្គល​អ្នក​មានសទ្ធា។

ម្នាលសុភូតិ មួយទៀត ភិក្ខុជាពហូសូត អ្នកទ្រទ្រង់​នូវពុទ្ធវចនៈ ដែលខ្លួន​បានស្តាប់​ហើយ សន្សំទុក​ពុទ្ធវចនៈ ដែលខ្លួន​បានស្តាប់​ហើយ ធម៌ទាំង​ឡាយណា មាន​លំអបទ​ដើម លំអបទកណ្តាល លំអបទចុង ប្រកាស​ព្រហ្មចរិយធម៌ ព្រមទាំងអត្ថ ទាំង​ព្យញ្ជនៈ​ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ធម៌​ទាំងឡាយ​មាន​សភាព​ដូច្នោះ ភិក្ខុនោះ ក៏បាន​ស្តាប់​ច្រើន បាន​ទ្រទ្រង់ ចាំស្ទាត់ រត់មាត់ ត្រិះរិះ​ដោយចិត្ត ត្រាស់ដឹង​ល្អដោយទិដ្ឋិ។ ម្នាល​សុភូតិ ភិក្ខុ​ជា​ពហូសូត។បេ។ ត្រាស់ដឹងល្អ​ដោយទិដ្ឋិ ម្នាល​សុភូតិ នេះជា​សទ្ធាចរិត របស់​បុគ្គល​អ្នកមាន​សទ្ធា។

ម្នាលសុភូតិ មួយវិញទៀត បុគ្គលជាភិក្ខុ តែងជា​អ្នកមាន​មិត្តល្អ មាន​សំឡាញ់ល្អ បែរឈម​ទៅរកមិត្តល្អ។ ម្នាល​សុភូតិ ព្រោះថាភិក្ខុ ជាអ្នក​មានមិត្តល្អ មាន​សំឡាញ់ល្អ បែរទៅ​រកមិត្តល្អ ម្នាល​សុភូតិ នេះជា​សទ្ធាចរិត របស់​បុគ្គល​អ្នក​មានសទ្ធា។

ម្នាលសុភូតិ មួយទៀត ភិក្ខុដែលគេ​ប្រដៅងាយ ប្រកប​ដោយធម៌​ទាំងឡាយ ជាគ្រឿង​ធ្វើនូវភាព​ជាអ្នក​ប្រដៅងាយ ជាអ្នក​អត់ធន់​ ទទួលយក​ពាក្យប្រៀន​ប្រដៅ ដោយ​ចំណែក​ខាងស្តាំ។ ម្នាល​សុភូតិ ព្រោះភិក្ខុ​ដែលគេ​ប្រដៅងាយ ប្រកប​ដោយ​ធម៌ទាំងឡាយ ជាគ្រឿង​ធ្វើនូវ​ភាពជា​អ្នកប្រដៅ​ងាយ ជាអ្នក​អត់ធន់ ទទួល​យក​ពាក្យ​ប្រៀន​ប្រដៅ ដោយ​ចំណែក​ខាងស្តាំ ម្នាល​សុភូតិ នេះជា​សទ្ធាចរិត របស់បុគ្គល​អ្នក​មានសទ្ធា។

ម្នាលសុភូតិ មួយទៀត កិច្ចទាំងឡាយ​ណាមួយ ធំ ឬតូច​របស់​សព្រហ្មចារីបុគ្គល​ទាំង​ឡាយ ភិក្ខុជា​អ្នក​ប៉ិនប្រសប់ មិនខ្ជិល​ច្រអូស ក្នុង​កិច្ច​ទាំងនោះ ប្រកប​ដោយ​ការ​ពិចារណា​ដោយ​ឧបាយ​ក្នុង​កិច្ច​ទាំងនោះ ជាបុគ្គល​អាចធ្វើ​បាន អាចចាត់​ចែងបាន។ ម្នាល​សុភូតិ ព្រោះ​កិច្ចទាំង​ឡាយណា របស់ស​ព្រហ្មចារីបុគ្គល​ទាំងឡាយ។បេ។ ភិក្ខុ​ជាអ្នក​អាច​ធ្វើបាន អាចចាត់​ចែងបាន ម្នាល​សុភូតិ នេះជា​សទ្ធាចរិត​របស់​បុគ្គល​អ្នកមាន​សទ្ធា។

ម្នាលសុភូតិ មួយទៀត ភិក្ខុជាអ្នក​ប្រាថ្នាធម៌ មាន​ការ​ហៅរក​ដោយ​ពាក្យ​ជាទី​ស្រឡាញ់ មាន​សេចក្តី​រីករាយ​ដ៏លើសលុប ក្នុង​អភិធម៌ និង​អភិវិន័យ។ ម្នាល​សុភូតិ ព្រោះភិក្ខុ​ជាអ្នក​ប្រាថ្នាធម៌ មាន​ការហៅ​រក​ដោយ​ពាក្យជា​ទីស្រឡាញ់ មាន​សេចក្តី​រីករាយ​ដ៏លើសលុប ក្នុង​អភិធម៌ និង​អភិវិន័យ ម្នាល​សុភូតិ នេះជា​សទ្ធាចរិត របស់​បុគ្គល​អ្នកមាន​សទ្ធា។

ម្នាលសុភូតិ មួយទៀត ភិក្ខុអ្នក​ប្រារព្ធ​ព្យាយាម ដើម្បី​លះបង់​អកុសលធម៌​ទាំង​ឡាយ ដើម្បី​ធ្វើកុសលធម៌​ទាំងឡាយ ឲ្យបរិបូណ៌ ជាអ្នក​មានកំឡាំង មាន​សេចក្តី​ប្រឹងប្រែង​មាំមួន មិនដាក់ធុរៈ ក្នុង​កុសលធម៌​ទាំង​ឡាយចោល។ ម្នាលសុភូតិ ព្រោះ​ភិក្ខុអ្នក​ប្រារព្ធ​ព្យាយាម។បេ។ ម្នាល​សុភូតិ នេះជា​សទ្ធាចរិត​របស់​បុគ្គល​អ្នក​មានសទ្ធា។

ម្នាលសុភូតិ មួយទៀត ភិក្ខុជាអ្នក​បានតាម​ប្រាថ្នា បាន​ដោយមិន​លំបាក បាន​ដោយងាយ​នូវ​ឈានទាំង ៤ ដែល​ប្រព្រឹត្តទៅ ក្នុងចិត្ត​ដ៏ថ្លៃថ្លា ជាគ្រឿង​នៅ​សប្បាយ ក្នុង​បច្ចុប្បន្ន។ ម្នាល​សុភូតិ ព្រោះភិក្ខុ​ជាអ្នកបាន​តាមប្រាថ្នា បានដោយ​មិនលំបាក បាន​ដោយ​ងាយ​នូវ​ឈានទាំង ៤ ដែល​ប្រព្រឹត្តទៅ​ក្នុង​ចិត្ត​ដ៏ថ្លៃថ្លា ជាគ្រឿង​នៅ​សប្បាយ ក្នុង​បច្ចុប្បន្ន ម្នាល​សុភូតិ នេះជា​សទ្ធាចរិត របស់​បុគ្គល​អ្នក​មានសទ្ធា។

ម្នាលសុភូតិ មួយទៀត ភិក្ខុរលឹក​ឃើញ​នូវជាតិ ដែលខ្លួន​ធ្លាប់​អាស្រ័យនៅ ក្នុង​កាល​មុន​ជាច្រើន​ជាតិ គឺរលឹក​ឃើញ​បាន ១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ មួយពាន់ជាតិ មួយសែនជាតិក៏បាន រលឹក​ឃើញ​បាន​ច្រើន​សំវដ្តកប្ប ច្រើន​វិវដ្តកប្ប ច្រើន​សំវដ្តវិវដ្តកប្ប​ក៏បាន ថា​អាត្មាអញ បាន​កើត​ក្នុងភព​ឯនោះ មានឈ្មោះ​យ៉ាងនេះ មានគោត្រ​យ៉ាងនេះ មាន​សម្បុរ​យ៉ាងនេះ មាន​អាហារ​យ៉ាងនេះ បានទទួល​សុខទុក្ខ​យ៉ាងនេះ មាន​កំណត់​អាយុ​ត្រឹមប៉ុណ្ណេះ លុះ​អាត្មាអញ​នោះ ច្យុតចាក​អត្តភាព​នោះ​ហើយ បានទៅ​កើតក្នុង​ទីណា លុះ​អាត្មាអញ​ទៅកើត​ក្នុង​ទីនោះហើយ មាន​ឈ្មោះយ៉ាង​នេះ មានគោត្រ​យ៉ាងនេះ មាន​សម្បុរ​យ៉ាង​នេះ មានអាហារ​យ៉ាងនេះ បាន​ទទួល​សុខទុក្ខ​យ៉ាងនេះ មាន​កំណត់អាយុ​ត្រឹម​ប៉ុណ្ណេះ លុះ​អាត្មាអញ​នោះ ច្យុតចាក​អត្តភាព​នោះហើយ ទើបបាន​មកកើត​ក្នុងទីនេះ (ភិក្ខុ) រលឹក​ឃើញ​ជាតិ​ដែលខ្លួន​ធ្លាប់​អាស្រ័យនៅ ក្នុងកាល​មុន បាន​ច្រើនជាតិ ព្រមទាំង​អាការ ទាំង​ឧទ្ទេស ដោយ​ប្រការ​ដូច្នេះ។

ម្នាលសុភូតិ ព្រោះភិក្ខុរលឹក​ឃើញ​ជាតិ ដែលខ្លួន​ធ្លាប់អាស្រ័យ​នៅ ក្នុង​កាលមុន គឺរលឹក​ឃើញ​បាន ១ជាតិ ២​ជាតិ។បេ។ រលឹក​ឃើញ​ជាតិ​ដែលខ្លួន​ធ្លាប់​អាស្រ័យនៅ ក្នុង​កាល​មុន​បានច្រើន​ជាតិ ព្រមទាំង​អាការ ទាំង​ឧទ្ទេស ដោយ​ប្រការ​ដូច្នេះ ម្នាល​សុភូតិ នេះជា​សទ្ធាចរិត​របស់​បុគ្គល​អ្នក​មានសទ្ធា។

ម្នាលសុភូតិ មួយទៀត ភិក្ខុមាន​ទិព្វចក្ខុ​ដ៏បរិសុទ្ធ កន្លង​ចក្ខុរបស់​មនុស្សធម្មតា បាន​ឃើញ​ពួកសត្វ​ដែលច្យុត និងការ​ចាប់​បដិសន្ធិ ជាសត្វ​ថោកទាប និងខ្ពង់ខ្ពស់ មាន​សម្បុរល្អ និង​សម្បុរអាក្រក់ ទៅកាន់​សុគតិ និងទុគ្គតិ ដឹងច្បាស់​នូវពួកសត្វ ដែល​អន្ទោល​ទៅតាម​យថាកម្ម (របស់ខ្លួន) ថា អើហ្ន៎ សត្វទាំងនេះ ប្រកប​ដោយ​កាយទុច្ចរិត ប្រកប​ដោយ​វចីទុច្ចរិត ប្រកប​ដោយ​មនោទុច្ចរិត ជាអ្នក​និយាយ​តិះដៀល នូវ​ព្រះអរិយបុគ្គល​ទាំង​ឡាយ មានសេចក្តី​យល់ខុស ប្រកាន់​មាំនូវ​អំពើដែល​យល់ខុស សត្វ​ទាំងនោះ លុះ​ដល់​បែកធ្លាយ​រាងកាយ​ស្លាប់ទៅ ក៏ទៅកើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក ពុំខាន អើហ្ន៎ ចំណែក​ពួកសត្វ​ទាំង​អម្បាលនេះ ប្រកប​ដោយ​កាយសុចរិត ប្រកប​ដោយ​វចីសុចរិត ប្រកប​ដោយ​មនោសុចរិត ជាអ្នក​មិននិយាយ​តិះដៀល​ព្រះអរិយបុគ្គល​ទាំងឡាយ មាន​សេចក្តី​យល់​ត្រូវ ប្រកាន់មាំ​នូវអំពើ​ដែល​យល់ត្រូវ សត្វ​ទាំងនោះ លុះបែក​ធ្លាយរាងកាយ ស្លាប់​ទៅ ក៏ទៅ​កើត​ក្នុងសុគតិ សួគ៌ ទេវលោក ភិក្ខុមាន​ទិព្វចក្ខុ​ដ៏​បរិសុទ្ធ កន្លង​នូវចក្ខុ​របស់​មនុស្ស​ធម្មតា មើលឃើញ​នូវពួក​សត្វដែល​ច្យុត និងការ​ចាប់​បដិសន្ធិ ជាសត្វ​ថោកទាប និង​ឧត្តម មាន​សម្បុរល្អ និង​សម្បុរ​អាក្រក់ ទៅកាន់​សុគតិ និងទុគ្គតិ ដឹងច្បាស់​នូវ​ពួកសត្វ​ដែល​អន្ទោលទៅ​ តាម​យថាកម្ម (របស់ខ្លួន) ដោយ​ប្រការ​ដូច្នេះ។ ម្នាល​សុភូតិ ព្រោះ​ភិក្ខុ​មាន​ទិព្វចក្ខុ​ដ៏បរិសុទ្ធ។បេ។ ដឹងច្បាស់​នូវពួកសត្វ​ដែល​អន្ទោល​ទៅ តាម​យថាកម្ម (របស់ខ្លួន) ម្នាល​សុភូតិ នេះជា​សទ្ធាចរិត​របស់​បុគ្គល​អ្នកមាន​សទ្ធា។

ម្នាលសុភូតិ មួយវិញទៀត ភិក្ខុបាន​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ដែល​មិនមាន​អាសវៈ ព្រោះអស់​ទៅ​នៃអាសវៈ​ទាំងឡាយ ដោយ​បញ្ញា​ដ៏ឧត្តម​របស់ខ្លួន ក្នុង​បច្ចុប្បន្ន ហើយ​សម្រេច​សម្រាន្តនៅ។ ម្នាល​សុភូតិ ព្រោះភិក្ខុ​បានធ្វើ​ឲ្យជាក់​ច្បាស់។បេ។ ព្រោះអស់​ទៅ​នៃអាសវៈ​ទាំងឡាយ ហើយ​សម្រេច​សម្រាន្តនៅ ម្នាល​សុភូតិ នេះ​ជា​សទ្ធាចរិត​របស់​បុគ្គល​អ្នក​មានសទ្ធា។

កាលដែលព្រះមានព្រះភាគ ទ្រង់សំដែង​យ៉ាងនេះ​ហើយ ព្រះ​សុភូតិ​ដ៏មាន​អាយុ ក្រាប​ទូល​ចំពោះ​ព្រះមានព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន សទ្ធាចរិត​ទាំងឡាយ​ណា​របស់​បុគ្គល​អ្នក​មានសទ្ធា ដែលព្រះមាន​ព្រះភាគ​បាន​ទ្រង់​សំដែង​ហើយ សទ្ធាចរិត​ទាំង​នោះ រមែង​មានប្រាកដ​ដល់ភិក្ខុ​នេះ ទាំង​ភិក្ខុនេះ ក៏នឹង​ប្រាកដ​ក្នុង​សទ្ធាចរិត​ទាំង​នុ៎ះ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុនេះ​ជាអ្នក​មានសីល​ សង្រួម​ក្នុង​បាតិមោក្ខសំវរៈ បរិបូណ៌​ដោយ​អាចារៈ និង​គោចរៈ ឃើញ​ភ័យ​ក្នុងទោស​ទាំងឡាយ សូម្បី​បន្តិចបន្តួច សមាទាន​ សិក្សា​ក្នុង​សិក្ខាបទ​ទាំងឡាយ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុនេះ​ជា​ពហូសូត អ្នក​ទ្រទ្រង់​នូវ​ពុទ្ធវចនៈ ដែល​ខ្លួនបាន​ស្តាប់ហើយ សន្សំទុក​នូវ​ពុទ្ធវចនៈ ដែល​ខ្លួនបាន​ស្តាប់ហើយ ធម៌ទាំង​ឡាយណា មាន​លំអបទ​ដើម លំអបទកណ្តាល លំអ​បទចុង ប្រកាស​នូវ​ព្រហ្មចរិយធម៌ ព្រមទាំង​អត្ថ ទាំង​ព្យញ្ជនៈ​ដ៏បរិសុទ្ធ បរិបូណ៌​ទាំងអស់ ធម៌​ទាំងឡាយ មាន​សភាព​ដូច្នោះ ភិក្ខុនោះ ក៏បាន​ស្តាប់ច្រើន បាន​ទ្រទ្រង់ ចាំទុក​រត់មាត់ ត្រិះរិះ​ដោយ​ចិត្ត ត្រាស់ដឹង​ល្អ​ដោយទិដ្ឋិ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុនេះ ជាអ្នក​មាន​មិត្រល្អ មាន​សំឡាញ់ល្អ បែរឈម​ទៅរក​មិត្រល្អ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុនេះ ជាបុគ្គល​ដែលគេ​ប្រដៅងាយ ប្រកប​ដោយធម៌​ទាំងឡាយ ជាគ្រឿង​ធ្វើនូវភាព​ជាអ្នក​ប្រដៅងាយ ជាអ្នក​អត់ធន់ ទទួល​យកពាក្យ​ប្រៀនប្រដៅ ដោយ​ចំណែក​ខាងស្តាំ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ករណីយកិច្ច​ទាំងឡាយ​ណាមួយ ធំ ឬតូច របស់​សព្រហ្មចារី​បុគ្គល​ទាំងឡាយ ភិក្ខុនេះ ជាអ្នក​ប៉ិន​ប្រសប់ មិនខ្ជិល​ច្រអូស ក្នុង​កិច្ច​ទាំងនោះ ប្រកប​ដោយ​ការពិចារណា ដោយ​ឧបាយ ក្នុងកិច្ច​ទាំងនោះ ជាបុគ្គល​អាចធ្វើបាន អាចចាត់​ចែងបាន។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុនេះ ជាអ្នក​ប្រាថ្នា​នូវធម៌ ហៅរក​ដោយពាក្យ​ជាទីស្រឡាញ់ មាន​សេចក្តី​រីករាយ​ដ៏លើសលុប ក្នុង​អភិធម៌ និង​អភិវិន័យ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុនេះ ជាអ្នក​ប្រារព្ធ​ព្យាយាម មានកំឡាំង មាន​សេចក្តី​ប្រឹងប្រែង​ដ៏មាំមួន មិនដាក់ធុរៈ ក្នុង​កុសលធម៌​ទាំងឡាយ​ចោល។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុនេះ ជាអ្នក​បានតាម​ប្រាថ្នា បានដោយ​មិន​លំបាក បាន​ដោយ​ងាយ​នូវឈានទាំង ៤ ដែល​ប្រព្រឹត្តទៅ ក្នុងចិត្ត​ដ៏ថ្លៃថ្លា ជាគ្រឿង​នៅ​សប្បាយ ក្នុង​បច្ចុប្បន្ន។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុនេះ រលឹក​ឃើញ​នូវជាតិ ដែល​ខ្លួនធ្លាប់​អាស្រ័យ​នៅ ក្នុង​កាលមុន​ច្រើនជាតិ គឺ​រលឹក​ឃើញ​បាន ១ជាតិ ២ជាតិ។បេ។ រលឹក​ឃើញ​ជាតិ ដែលខ្លួន​ធ្លាប់​អាស្រ័យនៅ ក្នុងកាល​មុនជា​ច្រើនជាតិ ព្រម​ទាំងអាការ ព្រមទាំង​ឧទ្ទេស ដោយ​ប្រការ​ដូច្នេះ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុនេះ មាន​ទិព្វចក្ខុ​ដ៏បរិសុទ្ធ​ កន្លង​នូវចក្ខុ​របស់​មនុស្ស​ធម្មតា។បេ។ ដឹងច្បាស់​នូវពួកសត្វ​ដែល​អន្ទោល​ទៅ តាម​យថាកម្ម។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុនេះ បានធ្វើ​ឲ្យជាក់​ច្បាស់។បេ។ ព្រោះអស់​អាសវៈ​ទាំងឡាយ ហើយ​សម្រេច​សម្រាន្តនៅ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សទ្ធាចរិត​ទាំងឡាយ​ណា របស់​បុគ្គល​អ្នកមាន​សទ្ធា ដែល​ព្រះមានព្រះភាគ ទ្រង់​សំដែង​ហើយ សទ្ធាចរិត​ទាំងនោះ រមែង​មាន​ប្រាកដ ដល់ភិក្ខុនេះ ទាំង​ភិក្ខុនេះ នឹង​ប្រាកដ​ក្នុង​សទ្ធាចរិត​ទាំងនុ៎ះ។ ម្នាល​សុភូតិ ប្រពៃហើយ ប្រពៃហើយ ម្នាល​សុភូតិ បើដូច្នោះ អ្នក​គប្បីនៅជា​មួយនឹង​សទ្ធ​ភិក្ខុ​នេះចុះ ម្នាល​សុភូតិ កាលណា​បើ​អ្នកប្រាថ្នា​ដើម្បី​ជួប​តថាគត អ្នក​គប្បី​ចូលមក​ជាមួយ​នឹង​សទ្ធភិក្ខុ ដើម្បី​ជួប​តថាគត (ក្នុង​កាលនោះ​ចុះ)។

មេត្តាសូត្រ ទី៥

[១២២] ម្នាលភិក្ខុទាំងឡាយ មេត្តាចេតោវិមុត្តិ ដែលបុគ្គល​បានសេពគប់ បាន​ចំរើន បានធ្វើ​ឲ្យច្រើន បានធ្វើ​ឲ្យដូច​ជាយាន បាន​ដំកល់ស៊ប់ បាន​ប្រព្រឹត្ត​រឿយ ៗ បាន​សន្សំទុក បានប្រារព្ធ​ល្អហើយ អានិសង្ស ១១ ប្រការ រមែង​កើតប្រាកដ។ អានិសង្ស ១១ ប្រការ តើដូចម្តេច។ គឺ មេត្តាវិហារិបុគ្គល រមែង​ដេកលក់​ស្រួល ១ ភ្ញាក់ឡើង​ស្រួល ១ មិនឃើញ​នូវ​សុបិនអាក្រក់ ១ ជាទី​ស្រឡាញ់​របស់​ពួកមនុស្ស ១ ជាទី​ស្រឡាញ់​របស់ពួក​អមនុស្ស ១ ពួកទេវតា​តែងរក្សា ១ ភ្លើងក្តី ថ្នាំពិសក្តី គ្រឿង​សស្រ្តាវុធក្តី មិនចូល​ទៅក្នុង​កាយរបស់​មេត្តាវិហារិបុគ្គល​នោះ ១ ចិត្ត​រមែងតាំង​នៅមាំ​ឆាប់ ១ សម្បុរមុខ​ថ្លាស្រស់​បស់ ១ ជាអ្នក​មិនវង្វេង​ ហើយ​ធ្វើមរណភាព ១ កាលបើ​មិនទាន់​ត្រាស់ដឹង​នូវអរហត្ត​ដ៏ក្រៃលែង​ជាង​មេត្តាសមាបត្តិ​ទេ រមែង​បានទៅ​កើតក្នុង​ព្រហ្មលោក ១។ ម្នាលភិក្ខុ​ទាំងឡាយ មេត្តាចេតោវិមុត្តិ ដែលបុគ្គល​បាន​សេពគប់ បានចំរើន បានធ្វើ​ឲ្យច្រើន បានធ្វើ​ឲ្យដូចជា​យាន បាន​ដំកល់​ស៊ប់ បាន​ប្រព្រឹត្ត​រឿយ ៗ បាន​សន្សំទុក បាន​ប្រារព្ធ​ល្អហើយ អានិសង្ស​ទាំង ១១ ប្រការ​នេះ រមែង​កើត​ប្រាកដ។

អដ្ឋកនាគរសូត្រ ទី៦

[១២៣] សម័យមួយ ព្រះអានន្ទដ៏មានអាយុ គង់នៅក្នុង​វេឡុវគ្រាម ជិត​ក្រុង​វេសាលី។ សម័យ​នោះឯង ទសមគហបតី អ្នកនៅ​ក្នុងក្រុង​ឈ្មោះ អដ្ឋកៈ បានមក​ដល់ក្រុង​បាតលិបុត្ត ដោយកិច្ច​នីមួយ។ លំដាប់នោះ ទសមគហបតី អ្នកនៅ​ក្នុងក្រុង​អដ្ឋកៈ បានចូល​ទៅរក​ភិក្ខុ ១ រូប ក្នុង​កុក្កុដារាម លុះចូល​ទៅដល់​ហើយ បាន​ពោលពាក្យ​នេះ នឹង​ភិក្ខុនោះ​ដូច្នេះថា បពិត្រ​លោក​ដ៏ចំរើន ឥឡូវនេះ ព្រះអានន្ទ​ដ៏មានអាយុ គង់នៅ​ក្នុង​ទីណា បពិត្រ​លោកដ៏ចំរើន ព្រោះយើង​ចង់ជួប​ព្រះអានន្ទ​ដ៏មានអាយុ។ ភិក្ខុ​នោះ​តបថា ម្នាល​គហបតី ព្រះអានន្ទ​ដ៏មាន​អាយុនុ៎ះ គង់នៅ​ក្នុងវេឡុវគ្រាម ជិត​ក្រុង​វេសាលី។ លំដាប់នោះ ទសមគហបតី អ្នកនៅ​ក្នុងក្រុង​អដ្ឋកៈ សម្រេច​នូវកិច្ច​នោះ ក្នុងក្រុង​បាតលិបុត្ត ហើយចូល​ទៅរក​ព្រះអានន្ទដ៏​មានអាយុ ក្នុង​វេឡុវគ្រាម ជិតក្រុង​វេសាលី លុះចូល​ទៅដល់​ហើយ ថ្វាយបង្គំ​ព្រះអានន្ទ​ដ៏មានអាយុ ហើយ​អង្គុយ​ក្នុងទីសមគួរ។ លុះ​ទសមគហបតី អ្នកនៅ​ក្នុង​ក្រុងអដ្ឋកៈ អង្គុយ​ក្នុងទី​សមគួរ​ហើយ បានពោល​ពាក្យ​នឹង​ព្រះអានន្ទ​ដ៏មានអាយុ​ដូច្នេះថា បពិត្រ​ព្រះអានន្ទ​ដ៏ចំរើន ចិត្ត​របស់ភិក្ខុ​អ្នកមិន​មាន​សេចក្តី​ប្រមាទ មានព្យាយាម​ជាគ្រឿង​ដុតកំដៅ​កិលេស មានចិត្ត​ឆ្ពោះទៅ​កាន់​ព្រះនិញ្វន មិនទាន់​រួចស្រឡះ​ក្តី រមែងរួច​ស្រឡះ អាសវៈ​ទាំងឡាយ មិនទាន់​អស់ក្តី រមែងដល់​នូវការ​អស់ ចិត្តដែល​មិនទាន់​ដល់ក្តី ក៏រមែង​ដល់នូវ​ធម៌ជា​ទីក្សេម ចាកយោគៈ​ដ៏ប្រសើរ ក្នុង​ធម៌តែ​មួយណា ធម៌តែ​មួយនោះ ដែល​ព្រះមានព្រះភាគ​អង្គនោះ ជា​អរហន្ត​សម្មាសម្ពុទ្ធ ទ្រង់​ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែង​ហើយ ដោយ​ប្រពៃ មាន​ដែរឬ។ ម្នាល​គហបតី ចិត្តរបស់​ភិក្ខុ ដែលមិន​មានសេចក្តី​ប្រមាទ មាន​ព្យាយាម​ជាគ្រឿង​ដុតកំដៅ​កិលេស មានចិត្តឆ្ពោះ​ទៅកាន់ព្រះ​និញ្វន មិនទាន់​រួចស្រឡះក្តី រមែង​រួចស្រឡះ អាសវៈ​ទាំងឡាយ មិនទាន់​អស់ក្តី រមែង​ដល់នូវ​ការអស់ ចិត្តដែល​មិនទាន់​ដល់ក្តី ក៏រមែង​ដល់នូវ​ធម៌ ជាទីក្សេម​ចាកយោគៈ​ដ៏ប្រសើរ ក្នុងធម៌​តែមួយ​ណា ធម៌តែ​មួយនោះ ​ដែល​ព្រះមានព្រះភាគ​អង្គនោះ ជាអរហន្ត​សម្មាសម្ពុទ្ធ ទ្រង់​ជ្រាបច្បាស់​ ឃើញច្បាស់ បាន​សំដែង​ហើយ ដោយប្រពៃ មានដែរ។ បពិត្រ​ព្រះអានន្ទ​ដ៏ចំរើន ចិត្ត​របស់ភិក្ខុ អ្នកមិនមាន​សេចក្តី​ប្រមាទ មាន​ព្យាយាម ជាគ្រឿង​ដុតកំដៅ​កិលេស មានចិត្ត​ឆ្ពោះទៅ​កាន់​ព្រះនិញ្វន មិនទាន់​រួចស្រឡះក្តី រមែង​រួចស្រឡះ អាសវៈ​ទាំងឡាយ​មិនទាន់​អស់ក្តី រមែងដល់​នូវការ​អស់ ចិត្តដែល​មិនទាន់​ដល់ក្តី ក៏រមែង​ដល់នូវ​ធម៌​ជាទី​ក្សេមចាក​យោគៈ​ដ៏ប្រសើរ ក្នុងធម៌​តែមួយណា ធម៌តែ​មួយនោះ ដែល​ព្រះមានព្រះភាគ​អង្គនោះ ជា​អរហន្ត​សម្មាសម្ពុទ្ធ ទ្រង់ជ្រាប​ច្បាស់ ឃើញច្បាស់ បានសំដែង​ហើយ ដោយ​ប្រពៃ តើដូចម្តេច។ ម្នាល​គហបតី ភិក្ខុក្នុង​សាសនានេះ ស្ងាត់ចាក​កាមទាំងឡាយ ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ ក៏បាន​ចូលកាន់​បឋមជ្ឈាន ប្រកប​ដោយវិតក្កៈ ប្រកប​ដោយ​វិចារៈ មានបីតិ និងសុខៈ ដែលកើត​អំពីសេចក្តី​ស្ងប់ស្ងាត់។ ភិក្ខុនោះ បាន​ពិចារណា​ដូច្នេះ ក៏ដឹង​ច្បាស់ថា បឋមជ្ឈាន​នេះ ដែល (អាត្មាអញ) បាន​តាក់តែង បាន​ពិចារណា ដោយ​ផ្ចិតផ្ចង់ ឈាន​ណាមួយ ដែល​អាត្មាអញ បាន​តាក់តែង បាន​ពិចារណា ដោយ​ផ្ចិតផ្ចង់​ហើយ ឈាននោះ ក៏មិនទៀង មានការ​រលត់ទៅ​ជាធម្មតា។ ភិក្ខុនោះ បានឋិត​នៅក្នុង​សមថវិបស្សនា​ធម៌នោះ រមែង​ដល់នូវ​ការអស់​អាសវៈ​ទាំងឡាយ បើមិន​ដល់នូវ​ការអស់​អាសវៈ​ទាំងឡាយ​ទេ ក៏បានជា​ឱបបាតិកៈ ព្រោះអស់​សំយោជនៈទាំងឡាយ​ ជា​ចំណែក​ខាង​ក្រោម ៥ ដោយ​តម្រេក​ក្នុងធម៌នោះ ដោយ​សេចក្តី​រីករាយ ក្នុង​ធម៌នោះ បរិនិញ្វន ក្នុង​លោកនោះ មានការ​មិនត្រឡប់​ចាកលោក​នោះ​ជាធម្មតា។ ម្នាល​គហបតី ចិត្តរបស់​ភិក្ខុដែល​គ្មាន​សេចក្តី​ប្រមាទ មាន​ព្យាយាម​ជាគ្រឿងដុត​កំដៅ​កិលេស មាន​ចិត្តឆ្ពោះ​ទៅកាន់​ព្រះនិញ្វន បើមិនទាន់​រួចស្រឡះក្តី រមែង​រួចស្រឡះ អាសវៈ​ទាំងឡាយ មិនទាន់​អស់ក្តី រមែង​ដល់នូវ​ការអស់ ចិត្តដែល​មិនទាន់​ដល់ក្តី រមែង​ដល់នូវ​ធម៌ជា​ទីក្សេម ចាកយោគៈ​ដ៏ប្រសើរ ក្នុងធម៌​តែមួយណា ធម៌តែ​មួយនេះឯង ដែល​ព្រះមានព្រះភាគ​អង្គនោះ ជាអរហន្ត​សម្មាសម្ពុទ្ធ ទ្រង់​ជ្រាបច្បាស់ ឃើញច្បាស់​ បាន​សំដែង​ហើយ ដោយ​ប្រពៃ។ ម្នាលគហបតី មួយទៀត ភិក្ខុ ព្រោះបាន​រម្ងាប់វិតក្កៈ និង​វិចារៈ (ក៏បានចូល) កាន់​ទុតិយជ្ឈាន ជា​ធម្មជាត កើតមាន​ក្នុងសន្តាន​នៃខ្លួន ប្រកប​ដោយ​សេចក្តី​ជ្រះថ្លា គឺសទ្ធា មាន​សភាព​ជាចិត្ត​ខ្ពស់ឯក ដែល​មិនមាន​វិតក្កៈ មិនមាន​វិចារៈ មានតែ​បីតិ និងសុខៈ ដែលកើត​អំពី​សមាធិ គឺ​បឋមជ្ឈាន… តតិយជ្ឈាន… ចូលកាន់​ចតុត្ថជ្ឈាន។ ភិក្ខុនោះ បាន​ពិចារណា​ដូច្នេះ ក៏ដឹង​ច្បាស់ថា ចតុត្ថជ្ឈាន​នេះឯង (ដែល​អាត្មាអញ) បាន​តាក់តែង បាន​ពិចារណា ដោយ​ផ្ចិតផ្ចង់ ឈាន​ឯណានីមួយ ដែល​អាត្មាអញ បាន​តាក់តែង បាន​ពិចារណា ដោយ​ផ្ចិតផ្ចង់​ហើយ ឈាននោះ ក៏​មិនទៀង មាន​កិរិយា​រលត់​ទៅជា​ធម្មតា។ ភិក្ខុនោះ បានឋិត​នៅក្នុង​សមថវិបស្សនាធម៌​នោះ រមែង​ដល់នូវ​ការអស់អាសវៈ​ទាំងឡាយ បើមិន​ទាន់ដល់​នូវការអស់​អាសវៈ​ទាំងឡាយ​ទេ រមែងបាន​ជាឱបបាតិកៈ ព្រោះអស់​សំយោជនៈ​ទាំងឡាយ ជាចំណែក​ខាងក្រោម ៥ ដោយ​តម្រេក ក្នុង​ធម៌នោះ ដោយ​សេចក្តី​រីករាយ ក្នុង​ធម៌នោះ ក៏បរិនិញ្វន​ក្នុងលោក​នោះ បានការ​មិនត្រឡប់ ចាក​លោកនោះ​ជាធម្មតា។ ម្នាល​គហបតី ចិត្ត​របស់ភិក្ខុ ដែល​មិនមាន​សេចក្តីប្រមាទ អ្នកមាន​ព្យាយាម​ជាគ្រឿង​ដុតកំដៅ​កិលេស មានចិត្ត​ឆ្ពោះទៅកាន់​ព្រះនិញ្វន មិនទាន់​រួចស្រឡះ​ក្តី រមែង​រួចស្រឡះ អាសវៈ​ទាំងឡាយ​មិនទាន់​អស់ក្តី រមែង​ដល់នូវ​ការអស់ ចិត្តដែល​មិនទាន់​ដល់ក្តី រមែងដល់​នូវធម៌ជា​ទីក្សេម​ចាកយោគៈ​ដ៏ប្រសើរ ក្នុងធម៌​តែមួយណា ធម៌តែ​មួយនេះ​ឯង ដែល​ព្រះមានព្រះភាគ​អង្គនោះ ជា​អរហន្ត​សម្មាសម្ពុទ្ធ ទ្រង់ជ្រាប​ច្បាស់ ឃើញច្បាស់ បានសំដែង​ហើយ ដោយប្រពៃ។

ម្នាលគហបតី មួយទៀត ភិក្ខុមាន​ចិត្តប្រកប​ដោយមេត្តា ផ្សាយទៅ​កាន់ទិសទី១ ទី២ ទី៣ ទី៤ ក៏ដូចគ្នា ផ្សាយទៅ​កាន់ទិស​ខាងលើ ខាងក្រោម និង​ទិសទទឹង [សំដៅ​យក​ទិសតូច​ទាំង ៤ គឺ​ទិសអាគ្នេយ៍ ឦសាន និរតី ពាយ័ព្យ។] មាន​ចិត្តប្រកប​ដោយ​មេត្តា​ដ៏ធំទូលាយ​មាន​ប្រមាណ​មិនបាន មិនមាន​ពៀរ មិនមាន​ព្យាបាទ ផ្សាយ​ទៅកាន់​សត្វលោក​ទាំងពួង ដោយ​យកខ្លួន​ទៅប្រៀប​នឹង​សត្វ​ទាំងពួង ក្នុង​ទីទាំងពួង។ ភិក្ខុនោះ បាន​ពិចារណា​ដូច្នេះ ក៏ដឹងច្បាស់​ថា មេត្តាចេតោវិមុត្តិ​នេះឯង (ដែល​អាត្មាអញ) បាន​តាក់តែង បាន​ពិចារណា​ដោយ​ផ្ចិតផ្ចង់​ហើយ ឈាន​ណានីមួយ ដែល​អាត្មាអញ បាន​តាក់តែង បានពិចារណា​ដោយ​ផ្ចិតផ្ចង់​ហើយ ឈាននោះ​ក៏មិន​ទៀង មានការ​រលត់ទៅ ជា​ធម្មតា។ ភិក្ខុនោះ បានឋិតនៅ​ក្នុង​សមថវិបស្សនាធម៌​នោះ រមែង​ដល់នូវ​ការអស់​អាសវៈ​ទាំងឡាយ បើមិនទាន់​បានដល់​នូវការអស់​អាសវៈ​ទាំងឡាយ​ទេ ក៏គង់បាន​​​ជា​ឱបបាតិកៈ ព្រោះ​អស់​សំយោជនៈ​ទាំងឡាយ ជាចំណែក​ខាងក្រោម ៥ ដោយ​តម្រេក ក្នុងធម៌នោះ ដោយ​សេចក្តី​រីករាយ ក្នុងធម៌នោះ ហើយក៏​បរិនិញ្វន ក្នុង​លោក​នោះ មានការ​មិនត្រឡប់ ចាក​លោកនោះ​ជា​ធម្មតា។ ម្នាល​គហបតី ចិត្តរបស់​ភិក្ខុ​ដែលមិនមាន​សេចក្តី​ប្រមាទ មាន​ព្យាយាម ជាគ្រឿង​ដុតកំដៅ​កិលេស មានចិត្ត​ឆ្ពោះទៅ​កាន់​ព្រះនិញ្វន មិនទាន់រួច​ស្រឡះ​ក្តី រមែង​រួច​ស្រឡះ អាសវៈ​ទាំងឡាយ មិនទាន់​អស់ក្តី រមែងដល់​នូវការអស់ ចិត្ត​ដែលមិន​ទាន់​ដល់ក្តី រមែង​ដល់នូវ​ធម៌ជាទី​កេ្សម​ចាក​យោគៈ​ដ៏ប្រសើរ ក្នុងធម៌​តែមួយណា ធម៌​តែមួយ​នេះឯង ដែល​ព្រះមានព្រះភាគ​អង្គនោះ ជាអរហន្ត​សម្មាសម្ពុទ្ធ ទ្រង់ជ្រាប​ច្បាស់ ឃើញ​ច្បាស់ បាន​សំដែង​ហើយ ដោយ​ប្រពៃ។

ម្នាលគហបតី មួយទៀត ភិក្ខុមានចិត្តប្រកប​ដោយ​ករុណា… មាន​ចិត្តប្រកប​ដោយ​មុទិតា… មាន​ចិត្ត​ប្រកប​ដោយ​ឧបេក្ខា ផ្សាយទៅ​កាន់ ទិសទី១ ទី២ ទី៣ ទី៤ ក៏ដូចគ្នា ផ្សាយ​ទៅកាន់​ទិសខាងលើ ខាងក្រោម និង​ទិសទទឹង មាន​ចិត្តប្រកប​ដោយ​ឧបេក្ខា​ដ៏ធំ​ទូលាយ រក​ប្រមាណ​មិនបាន មិនមាន​ពៀរ មិនមាន​ព្យាបាទ ផ្សាយ​ទៅកាន់​សត្វលោក​ទាំងពួង ដោយ​ការយក​ខ្លួនទៅ​ប្រៀប​នឹង​សត្វទាំងពួង ក្នុង​ទីទាំងពួង។ ភិក្ខុនោះ បាន​ពិចារណា​ដូច្នេះ ក៏ដឹង​ច្បាស់ថា ឧបេក្ខាចេតោវិមុត្តិ​នេះឯង ដែល (អាត្មាអញ) បាន​តាក់​តែង បាន​ពិចារណា ដោយ​ផ្ចិតផ្ចង់​ហើយ ក៏​ឈានឯណា​នីមួយ ដែល​អាត្មាអញ បាន​តាក់​តែង បាន​ពិចារណា​ដោយ​ផ្ចិតផ្ចង់​ហើយ ឈាននោះ ក៏​មិនទៀង មានការ​រលត់ទៅ ជា​ធម្មតា។ ភិក្ខុនោះ បាន​ឋិតនៅ​ក្នុង​សមថវិបស្សនាធម៌​នោះហើយ រមែង​ដល់នូវ​ការ​អស់​អាសវៈ​ទាំងឡាយ បើមិន​ទាន់​បានដល់​នូវ​ការអស់​អាសវៈ​ទាំងឡាយ​ទេ ក៏​គង់បាន​ជា​ឱបបាតិកៈ ព្រោះ​អស់​សំយោជនៈ​ទាំងឡាយ ជាចំណែក​ខាងក្រោម ៥ ដោយ​តម្រេក​ក្នុង​ធម៌នោះ ដោយ​សេចក្តី​រីករាយ​ក្នុង​ធម៌នោះ ហើយក៏​បរិនិញ្វន​ក្នុង​លោកនោះ មាន​ការមិន​ត្រឡប់​ចាក​លោកនោះ​ជា​ធម្មតា។ ម្នាល​គហបតី ចិត្តរបស់​ភិក្ខុ អ្នក​មិនមាន​សេចក្តី​ប្រមាទ មាន​ព្យាយាម ជាគ្រឿង​ដុតកំដៅ​កិលេស មានចិត្ត​ឆ្ពោះទៅ​កាន់​ព្រះនិញ្វន មិនទាន់​រួចស្រឡះ​ក្តី រមែងរួច​ស្រឡះ អាសវៈ​ទាំងឡាយ មិនទាន់​អស់ក្តី រមែង​ដល់នូវ​ការ​អស់ ចិត្តដែល​មិនទាន់​ដល់ក្តី រមែងដល់​នូវធម៌​ជាទីក្សេម ចាក​យោគៈ​ដ៏ប្រសើរ ក្នុងធម៌​តែមួយ​ណា ធម៌តែ​មួយនេះ​ឯង ដែល​ព្រះមានព្រះភាគ​អង្គនោះ ជា​អរហន្ត​សម្មាសម្ពុទ្ធ ទ្រង់​ជ្រាប​ច្បាស់ ឃើញច្បាស់ បានសំដែង​ហើយ ដោយ​ប្រពៃ។

ម្នាលគហបតី មួយទៀត ភិក្ខុបានដល់​អាកាសានញ្ចាយតនជ្ឈាន ដោយធ្វើ​ទុកក្នុង​ចិត្តថា អាកាស​មិនមាន​ទីបំផុត​ដូច្នេះ ព្រោះ​ប្រព្រឹត្ត​កន្លងនូវ​រូបសញ្ញា ដោយ​ប្រការ​ទាំងពួង ព្រោះ​វិនាសនៃ​បដិឃសញ្ញា​ទាំងឡាយ ព្រោះ​លែងធ្វើ​ទុកក្នុង​ចិត្ត នូវ​នានត្តសញ្ញា។ ​ភិក្ខុនោះ បាន​ពិចារណា​ដូច្នេះ ក៏ដឹង​ច្បាស់ថា អាកាសានញ្ចាយតនសមាបត្តិ​នេះ​ឯង ដែល​អាត្មាអញ បាន​តាក់តែង បាន​ពិចារណា ដោយ​ផ្ចិតផ្ចង់​ហើយ ឈានណា​មួយ ដែល​អាត្មាអញ​បាន​តាក់តែង បាន​ពិចារណា​ដោយ​ផ្ចិតផ្ចង់​ហើយ ឈាននោះ​ក៏មិនទៀង មាន​ការរលត់​ជាធម្មតា។ ភិក្ខុនោះ ឋិតនៅ​ក្នុង​សមថវិបស្សនា​ធម៌នោះ រមែង​ដល់នូវ​ការអស់​អាសវៈ​ទាំងឡាយ បើមិន​ទាន់ដល់ នូវ​ការអស់​អាសវៈ​ទាំងឡាយទេ ក៏គង់​បានជា​ឱបបាតិកៈ ព្រោះអស់​សំយោជនៈ​ទាំងឡាយ ជាចំណែក​ខាងក្រោម ៥ ដោយ​សេចក្តី​ត្រេកអរ​ក្នុងធម៌​នោះ ដោយ​សេចក្តី​រីករាយ ក្នុងធម៌​នោះ ហើយក៏​បរិនិញ្វន ក្នុង​លោកនោះ មានការ​មិនត្រឡប់​ចាក​លោកនោះ ជា​ធម្មតា។ ម្នាល​គហបតី ចិត្តរបស់​ភិក្ខុ ដែលមិនមាន​សេចក្តី​ប្រមាទ មានព្យាយាម ជាគ្រឿង​ដុត​កំដៅកិលេស មានចិត្ត​ឆ្ពោះទៅ​កាន់​ព្រះនិញ្វន ចិត្តមិន​ទាន់រួច​ស្រឡះក្តី រមែងរួច​ស្រឡះ អាសវៈ​ទាំងឡាយ មិនទាន់​អស់ក្តី ក៏រមែង​ដល់នូវ​ការអស់ ចិត្តដែល​មិនទាន់​ដល់ក្តី រមែងដល់​នូវធម៌​ជាទីក្សេម ចាកយោគៈ​ដ៏ប្រសើរ ក្នុងធម៌​តែមួយ​ណា ធម៌តែ​មួយ​នេះឯង ដែល​ព្រះមានព្រះភាគ អង្គនោះ ជាអរហន្ត​សម្មាសម្ពុទ្ធ ទ្រង់ជ្រាប​ច្បាស់ ឃើញច្បាស់ បានសំដែង​ហើយ ដោយប្រពៃ។

ម្នាលគហបតី មួយទៀត ភិក្ខុកន្លង​អាកាសានញ្ចាយតនជ្ឈាន ដោយ​ប្រការ​ទាំងពួង ក៏បាន​ដល់​នូវ​វិញ្ញាណញ្ចាយតនជ្ឈាន ដោយធ្វើ​ទុកក្នុង​ចិត្តថា វិញ្ញាណ មិនមាន​ទីបំផុត… កន្លង​វិញ្ញាណញ្ចាយតនជ្ឈាន ដោយ​ប្រការ​ទាំងពួង ក៏បាន​ដល់​អាកិញ្ចញ្ញាយតនជ្ឈាន ដោយធ្វើទុក​ក្នុងចិត្តថា វត្ថុតិចតួច មិន​មាន​ដូច្នេះ។ ភិក្ខុនោះ ពិចារណា​ដូច្នេះ ក៏ដឹង​ច្បាស់ថា អាកិញ្ចញ្ញាយតនសមាបត្តិ​នេះឯង ដែល​អាត្មាអញ បាន​តាក់តែង បាន​ពិចារណា ដោយផ្ចិត​ផ្ចង់ហើយ ក៏ឈាន​ណានីមួយ ដែល​អាត្មាអញ បាន​តាក់​តែង បាន​ពិចារណា ដោយផ្ចត់​ផ្ចង់ហើយ ឈាននោះ ក៏មិនទៀង មាន​ការរលត់ ជា​ធម្មតា។ ភិក្ខុនោះ បានឋិតនៅ​ក្នុង​សមថវិបស្សនាធម៌​នោះហើយ រមែង​ដល់នូវ​ការអស់​អាសវៈ​ទាំងឡាយ បើមិន​ទាន់បាន​ដល់​នូវការ​អស់អាសវៈ​ទាំងឡាយទេ ក៏គង់បាន​ជា​ឱបបាតិកៈ ព្រោះ​អស់សំយោជនៈ​ទាំងឡាយ ជាចំណែក​ខាងក្រោម ៥ ដោយ​តម្រេក​ក្នុងធម៌​នោះ ដោយសេចក្តី​រីករាយ ក្នុង​ធម៌នោះ ហើយ​បរិនិញ្វន​ក្នុងលោក​នោះ មាន​ការមិន​ត្រឡប់​ចាកលោក​នោះ ជា​ធម្មតា។ ម្នាល​គហបតី ចិត្ត​របស់ភិក្ខុ ដែលមិន​មានសេចក្តី​ប្រមាទ មាន​ព្យាយាម ជាគ្រឿង​ដុតកំដៅ​កិលេស មានចិត្ត​ឆ្ពោះ​ទៅកាន់​ព្រះនិញ្វន មិនទាន់រួច​ស្រឡះក្តី រមែង​រួចស្រឡះ អាសវៈ​ទាំងឡាយ ដែល​មិនទាន់​អស់ក្តី រមែងដល់​នូវការ​អស់ ចិត្តដែល​​មិនទាន់​ដល់ក្តី រមែង​ដល់នូវ​ធម៌ជា​ទីក្សេម ចាកយោគៈ​ដ៏ប្រសើរ ក្នុង​ធម៌តែ​មួយណា ធម៌តែ​មួយនេះ​ឯង ដែល​ព្រះមានព្រះភាគ អង្គនោះ ជា​អរហន្ត​សម្មាសម្ពុទ្ធ ទ្រង់ជ្រាប​ច្បាស់ ឃើញច្បាស់ បាន​សំដែង​ហើយ ដោយប្រពៃ។

កាលដែលព្រះអានន្ទដ៏មានអាយុ បានពោល​យ៉ាងនេះ​ហើយ ទសមគហបតី អ្នកនៅ​ក្នុង​ក្រុង​អដ្ឋកៈ បានពោល​នឹង​ព្រះអានន្ទដ៏មាន​អាយុ ដូច្នេះថា បពិត្រ​ព្រះអានន្ទ​ដ៏ចំរើន ដូចជា​បុរស​អ្នកស្វែង​រកកំណប់​ទ្រព្យ​តែមួយ ស្រាប់តែ​បាន​កំណប់​ទ្រព្យ ១១ តែម្តង យ៉ាងណាមិញ បពិត្រ​លោក​ដ៏ចំរើន ខ្ញុំ​ព្រះករុណា ស្វែង​រកទ្វារ​នៃព្រះនិញ្វន​ឈ្មោះ​អមតៈ​តែ​មួយទេ ស្រាប់តែ​បានស្តាប់​នូវទ្វារនៃ​ព្រះនិញ្វន ឈ្មោះ​អមតៈ​ទាំងឡាយ ១១ តែម្តង យ៉ាងនោះដែរ។ បពិត្រ​លោកដ៏ចំរើន ដូចជា​ផ្ទះ​របស់​បុរស មានទ្វារ ១១ កាលបើ​ភ្លើងឆេះ​ផ្ទះនោះ បុរសនោះ ក៏អាច​ធ្វើខ្លួន​ឲ្យមាន​សួស្តី ដោយទ្វារ​តែមួយ ៗ បាន យ៉ាង​ណាមិញ បពិត្រ​លោក​ដ៏ចំរើន បណ្តា​អមតទ្វារ ១១ នេះ ខ្ញុំព្រះករុណា នឹង​អាច​ធ្វើខ្លួន ឲ្យ​មានសួស្តី​ដោយ​អមតទ្វារ​តែមួយ ៗ បាន ក៏​យ៉ាងនោះ​ដែរ។ បពិត្រ​លោក​ដ៏ចំរើន អម្បាល​ដូចជា​ពួក​អន្យតិរ្ថិយ​ទាំងនេះ តែងស្វែង​រកទ្រព្យ​សម្រាប់​អាចារ្យ ដើម្បី​អាចារ្យ ចុះខ្ញុំ​ព្រះករុណា នឹង​ធ្វើនូវការ​បូជាដល់​ព្រះអានន្ទដ៏​មានអាយុ តើ​ដូចម្តេច​ទៅវិញ។ គ្រានោះ ទសមគហបតី អ្នកនៅ​ក្នុងក្រុង​អដ្ឋកៈ ក៏បាន​ប្រជុំភិក្ខុ​សង្ឃ ដែលនៅ​ក្នុងក្រុង​វេសាលីផង នៅក្នុង​ក្រុង​បាតលិបុត្ត​ផង ហើយអង្គាស​ភិក្ខុសង្ឃ ឲ្យឆ្អែត​ស្កប់ស្កល់ ដោយ​ខាទនីយ​ភោជនីយាហារ​ដ៏ផ្ចិតផ្ចង់ ដោយ​ដៃរបស់​ខ្លួន ត្រាតែ​ហាមឃាត់ ហើយញុំាង​ភិក្ខុ ១ រូបៗ ឲ្យស្លៀកដណ្តប់​ដោយគូ​នៃសំពត់​គ្រប់អង្គ ញុំាង​ព្រះអានន្ទ​ដ៏មាន​អាយុ ឲ្យស្លៀក​ដណ្តប់​ដោយ​ត្រៃចីវរ​ផង ញុំាងជាង​ឲ្យធ្វើ​វិហារ [ពាក្យថា​វិហារ​ក្នុងទីនេះ បានដល់​សាលាដែល​ប្រក់ស្លឹក។ អដ្ឋកថា។] តម្លៃ ៥០០ កហាបណៈ ប្រគេន​ព្រះអានន្ទ​ដ៏មាន​អាយុ​ផង។

គោបាលសូត្រ ទី៧

[១២៤] ម្នាលភិក្ខុទាំងឡាយ គង្វាលគោ​ប្រកប​ដោយ​អង្គ ១១ ប្រការ មិនគួរ​រក្សា​ហ្វូងគោ មិនគួរ​ធ្វើគោ​ឲ្យចំរើន​បាន​ឡើយ។ ប្រកប​ដោយអង្គ ១១ ប្រការ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ គង្វាលគោ ក្នុង​លោកនេះ មិនស្គាល់​រូបគោ ១ មិនឈ្លាស​វៃក្នុង​លក្ខណៈ (គ្រឿងចំណាំ) ១ មិនចេះ​ឆ្កឹះឆ្កៀល​ពងរុយ ១ មិនចេះ​បិទដំបៅ ១ មិនធ្វើ​ភ្នក់ផ្សែង ១ មិនស្គាល់​កំពង់ ១ មិនស្គាល់​ទឹក​ដែលគោ​ផឹក ១ មិនស្គាល់​ផ្លូវ ១ មិនឈ្លាស​វៃក្នុង​គោចរដ្ឋាន ១ រូតយក​ទឹកដោះ​មិនឲ្យ​សេសសល់ ១ មិនបូជា​ពួកគោឈ្មោល ជាបិតា​របស់​គោ ជាមេដឹក​នាំហ្វូងគោ ដោយ​អតិរេកបូជា ១។ ម្នាលភិក្ខុ​ទាំងឡាយ គង្វាលគោ ប្រកប​ដោយ​អង្គ ១១ ប្រការនេះ មិនគួរ​រក្សា​ហ្វូងគោ មិនគួរ​ធ្វើគោ​ឲ្យចំរើន​បានឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ១១ ប្រការ មិនគួរ​ដល់នូវ​ការចំរើន​លូតលាស់ ធំ​ទូលាយ​ក្នុង​ធម្មវិន័យ​នេះ យ៉ាង​នេះឯង។ ប្រកប​ដោយអង្គ ១១ ប្រការ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុងសាសនា​នេះ ជាអ្នក​មិនស្គាល់​រូប ១ មិនឈ្លាសវៃ​ក្នុង​លក្ខណៈ ១ មិនចេះ​ឆ្កឹះឆ្កៀល​ពងរុយ ១ មិនចេះ​បិទដំបៅ ១ មិនធ្វើ​ភ្នក់ផ្សែង ១ មិនស្គាល់​កំពង់ ១ មិន​ស្គាល់ទឹក ១ មិន​ស្គាល់ផ្លូវ ១ មិន​ឈ្លាសវៃ​ក្នុង​គោចរដ្ឋាន ១ រូតយក​ទឹកដោះ​ទាល់តែ​អស់​រលីង ១ មិន​បូជាពួក​ភិក្ខុដែល​ជាថេរៈ អ្នក​ដឹងនូវរាត្រី បួសយូរ ជាបិតា​របស់​សង្ឃ ជាអ្នក​ត្រួតត្រា​សង្ឃ ដោយ​អតិរេកបូជា ១។ ម្នាលភិក្ខុ​ទាំងឡាយ ចុះភិក្ខុ​មិនស្គាល់​រូប តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុងសាសនា​នេះ មិនដឹង​ច្បាស់​តាមសេចក្តី​ពិត នូវរូប​ឯណានីមួយ គឺ​មហាភូតរូប​ទាំង ៤ ផង ឧបាទាយរូប ដែល​អាស្រ័យ​នឹង​មហាភូតរូប​ទាំង ៤ ផង។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមិន​ស្គាល់រូប យ៉ាង​នេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ចុះភិក្ខុ​មិន​ឈ្លាសវៃ​ក្នុង​លក្ខណៈ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ មិនដឹង​ច្បាស់តាម​ពិតថា បុគ្គល​ពាល មានកម្ម​ជា​លក្ខណៈ បុគ្គល​ជាបណ្ឌិត ក៏មាន​កម្មជា​លក្ខណៈ​ដែរ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​មិន​ឈ្លាសវៃ ក្នុង​លក្ខណៈ​យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ចុះភិក្ខុ​មិនចេះ​ឆ្កឹះឆ្កៀល​ពងរុយ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនានេះ ទទួល​ត្រងរង​យក​កាមវិតក្កៈ ដែលកើត​ឡើងហើយ មិន​លះបង់ មិន​បន្ទោបង់ មិនធ្វើ​ឲ្យវិនាស មិនបាន​ធ្វើ​មិនឲ្យ​កើតត​ទៅ​ទៀត ទទួល​ត្រងរង​យក​ព្យាបាទវិតក្កៈ ដែលកើត​ឡើងហើយ… វិហឹសាវិតក្កៈ ដែល​កើតឡើង​ហើយ… អកុសលធម៌​ដ៏លាមក ដែល​កើតឡើង​ហើយ ៗ មិនលះបង់ មិនបន្ទោបង់ មិនបាន​ធ្វើឲ្យវិនាស មិនបានធ្វើ​មិនឲ្យ​កើត​តទៅ​ទៀត។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមិន​ចេះឆ្កឹះ​ឆ្កៀលពងរុយ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ចុះភិក្ខុ​មិនចេះ​បិទដំបៅ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុងសាសនា​នេះ ឃើញរូប​ដោយ​ចក្ខុហើយ ​ប្រកាន់​និមិត្ត ប្រកាន់​អនុព្យញ្ជនៈ ពួក​អកុសលធម៌​ដ៏លាមក គឺអភិជ្ឈា និង​ទោមនស្ស គប្បី​គ្រប​សង្កត់បុគ្គល​នុ៎ះ ដែលមិន​សង្រួម​ចក្ខុន្រ្ទិយ ព្រោះមិន​សង្រួម​ចក្ខុន្រ្ទិយណា ក៏មិន​ប្រតិបត្តិ ដើម្បី​សង្រួម​ចក្ខុន្រ្ទិយ​នោះ មិនរក្សា​ចក្ខុន្រ្ទិយ មិន​ដល់នូវ​ការ​សង្រួម​ក្នុង​ចក្ខុន្រ្ទិយ​ឡើយ ស្តាប់​សំឡេង​ដោយ​ត្រចៀក… ធុំក្លិន​ដោយច្រមុះ… ភ្លក្សរស​ដោយ​អណ្តាត… ពាល់​ត្រូវ​ផោដ្ឋព្វៈ ដោយកាយ… ដឹង​ធម្មារម្មណ៍​ដោយចិត្ត ហើយ​ប្រកាន់​និមិត្ត ប្រកាន់​អនុព្យញ្ជ​នៈ ពួក​អកុសលធម៌​ដ៏លាមក គឺអភិជ្ឈា និង​ទោមនស្ស គប្បី​គ្របសង្កត់​បុគ្គលនុ៎ះ ដែលមិន​សង្រួម​នូវមនិន្រ្ទិយ ព្រោះ​ហេតុ​មិន​សង្រួម​នូវ​មនិន្រ្ទិយ​ណា ក៏មិន​ប្រតិបត្តិ ដើម្បី​សង្រួមនូវ​មនិន្រ្ទិយនោះ មិន​រក្សា​មនិន្រ្ទិយ មិន​ដល់នូវ​ការ​សង្រួម​ក្នុង​មនិន្រ្ទិយ​ឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​មិនចេះ​បិទដំបៅ យ៉ាង​នេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ចុះភិក្ខុ​មិនធ្វើ​ភ្នក់ផ្សែង តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ មិនសំដែង​ធម៌​តាមខ្លួន​ស្តាប់មក តាមខ្លួន​រៀនមក ដល់ជន​ទាំងឡាយ​ដទៃ​ដោយពិស្តារ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមិន​ធ្វើ​ភ្នក់ផ្សែង យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ចុះភិក្ខុ​មិនស្គាល់​កំពង់ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ចូលទៅរក​ពួកភិក្ខុ​ដែលជា​អ្នកចេះដឹង​ច្រើន ចេះចាំ​និកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់​មាតិកា គឺបាតិមោក្ខ​ទាំងពីរ គ្រប់ៗ កាល ប៉ុន្តែ​មិនបាន​សាកសួរ មិនបាន​ដេញដោល​ថា បពិត្រ​លោកដ៏ចំរើន ហេតុនេះ ដូចម្តេច សេចក្តី​នៃពាក្យនេះ តើដូចម្តេច។ លោកដ៏​មានអាយុ​ទាំងនោះ មិនបើក​ចំហនូវ​សេចក្តី​ដែល​កំបាំងផង មិនធ្វើ​ឲ្យរាក់​នូវ​សេចក្តី​ដែល​ប្រដៅផង មិនបន្ទោបង់​នូវសេចក្តី​សង្ស័យ​ក្នុងធម៌​ទាំងឡាយ ដែល​គួរសង្ស័យ​ច្រើន​ប្រការ ដល់ភិក្ខុ​នោះផង។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមិន​ស្គាល់កំពង់ យ៉ាង​នេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ចុះភិក្ខុ​មិនស្គាល់ទឹក​ផឹក តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ កាលបើ​ធម្មវិន័យ ដែល​តថាគត​បានប្រាប់ បានសំដែង​ហើយ ក៏មិនបាន​នូវការដឹង​អត្ថ មិនបាន​នូវការ​ដឹងធម៌ មិនបាន​បាមុជ្ជៈ ដែល​ប្រកប​ដោយធម៌​ឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមិន​ស្គាល់ទឹកផឹក យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ចុះ​ភិក្ខុ​មិនស្គាល់​ផ្លូវ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ មិនដឹង​ច្បាស់តាម​ពិត នូវមគ្គ​ដែល​ប្រកប​ដោយអង្គ ៨ ដ៏​ប្រសើរ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមិន​ស្គាល់​ផ្លូវ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ចុះភិក្ខុ​មិនឈ្លាសវៃ ក្នុង​គោចរដ្ឋាន តើដូច​ម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ មិនដឹង​ច្បាស់​តាមពិត​នូវ​សតិប្បដ្ឋាន ៤ យ៉ាង។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមិន​ឈ្លាសវៃ​ក្នុង​គោចរដ្ឋាន យ៉ាងនេះ​ឯង។ ម្នាលភិក្ខុ​ទាំងឡាយ ចុះភិក្ខុ​រូតយក​ទឹកដោះ​អស់រលីង តើដូចម្តេច ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ មានពួក​គហបតី អ្នកមាន​សទ្ធា នាំគ្នាមក​បវារណា ដោយ​ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​មិនស្គាល់​ប្រមាណ ក្នុងការ​ទទួល​បច្ច័យ​ទាំងនោះ​ឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុរូត​យកទឹក​ដោះអស់ រលីង យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ចុះភិក្ខុ​មិនបូជា​ពួកភិក្ខុ​ដែល​ជាថេរៈ​អ្នកដឹង​រាត្រី បួសយូរ ជាបិតា​របស់សង្ឃ ជាអ្នក​ត្រួតត្រា​សង្ឃ ដោយ​អតិរេកបូជា តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុ​ណា ជាថេរៈ អ្នក​ដឹងរាត្រី បួសយូរ ជាបិតា​របស់សង្ឃ ជាអ្នក​ត្រួតត្រា​សង្ឃ ភិក្ខុក្នុង​សាសនា​នេះ មិនដំកល់​កាយកម្ម​ប្រកប​ដោយមេត្តា ក្នុងពួក​ភិក្ខុ​ទាំង​នោះ ក្នុងទី​ចំពោះ​មុខក្តី ក្នុងទី​កំបាំង​មុខក្តី មិនដំកល់​វចីកម្ម ប្រកប​ដោយមេត្តា… មិន​ដំកល់​មនោកម្ម ប្រកប​ដោយ​មេត្តា ក្នុងទី​ចំពោះ​មុខក្តី ក្នុងទី​កំបាំងក្តី។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុមិន​បូជាពួក​ភិក្ខុ​ដែលជា​ថេរៈ អ្នកដឹង​រាត្រី បួសយូរ ជាបិតា​របស់សង្ឃ ជាអ្នក​ត្រួត្រា​សង្ឃ ដោយ​អតិរេកបូជា យ៉ាងនេះ​ឯង។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយ​ធម៌ទាំង ១១ ប្រការនេះ មិនគួរ​ដល់នូវ​ការចំរើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យ​នេះ​ទេ។ ម្នាលភិក្ខុ​ទាំងឡាយ គង្វាលគោ ប្រកប​ដោយអង្គ ១១ ប្រការ ទើប​គួររក្សា​ហ្វូងគោ ធ្វើគោ​ឲ្យចំរើន​បាន។ ប្រកប​ដោយអង្គ ១១ ប្រការ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ គង្វាលគោ ក្នុង​លោកនេះ ជាអ្នក​ស្គាល់រូបគោ ១ ឈ្លាសវៃ​ក្នុងលក្ខណៈ ១ ចេះឆ្កឹះឆ្កៀល​ពងរុយ ១ ចេះបិទដំបៅ ១ ចេះធ្វើ​ភ្នក់ផ្សែង ១ ស្គាល់​កំពង់ ១ ស្គាល់​ទឹកផឹក ១ ស្គាល់ផ្លូវ​ ១ ឈ្លាសវៃ​ក្នុង​គោចរដ្ឋាន ១ រូតយក​ទឹកដោះ ឲ្យមាន​សេសសល់ ១ បូជានូវ​ពួកគោ​ឈ្មោល ដែល​ជាបិតា​របស់គោ ជាមេដឹកនាំ​ហ្វូងគោ ដោយ​អតិរេកបូជា ១។ ម្នាលភិក្ខុ​ទាំងឡាយ គង្វាលគោ ប្រកប​ដោយអង្គ​ទាំង ១១ ប្រការនេះ ទើបគួរ​រក្សាហ្វូងគោ ធ្វើគោ​ឲ្យចំរើន​បាន។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ១១ ប្រការ ទើបគួរ​ដល់នូវ​ការចំរើន លូតលាស់ ធំទូលាយ ក្នុង​ធម្មវិន័យ​នេះបាន ក៏យ៉ាង​នោះឯង។ ប្រកប​ដោយធម៌ ១១ ប្រការ តើ​ដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​ស្គាល់រូប ១ ឈ្លាសវៃ​ក្នុង​លក្ខណៈ ១ ចេះឆ្កឹះ​ឆ្កៀលពងរុយ ១ ចេះបិទដំបៅ ១ ចេះធ្វើ​ភ្នក់ផ្សែង ១ ស្គាល់​កំពង់ ១ ស្គាល់​ទឹកផឹក ១ ស្គាល់ផ្លូវ ១ ឈ្លាសវៃ​ក្នុង​គោចរដ្ឋាន ១ រូតយក​ទឹកដោះ​ឲ្យមាន​សេសសល់ ១ បូជាពួក​ភិក្ខុដែល​ជាថេរៈ អ្នកដឹងរាត្រី បួសយូរ ជាបិតា​របស់សង្ឃ ជាអ្នក​ត្រួតត្រាសង្ឃ ដោយ​អតិរេកបូជា ១។ ម្នាលភិក្ខុ​ទាំងឡាយ ចុះភិក្ខុ​ស្គាល់រូប តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ដឹងច្បាស់​តាមពិត នូវរូប​ណានីមួយ គឺ​មហាភូតរូប​ទាំង ៤ ផង ឧបាទាយរូប ដែល​អាស្រ័យ​នឹង​មហាភូតរូប​ទាំង ៤ ផង។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជា​អ្នកស្គាល់​រូប យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជាអ្នក​ឈ្លាសវៃ​ក្នុងលក្ខណៈ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ដឹងច្បាស់​តាមពិតថា បុគ្គល​ពាល មាន​កម្ម​ជាលក្ខណៈ បុគ្គល​ជាបណ្ឌិត មានកម្ម​ជាលក្ខណៈ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជា​អ្នកឈ្លាសវៃ​ក្នុងលក្ខណៈ យ៉ាង​នេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ចុះ​ភិក្ខុជាអ្នក​ចេះឆ្កឹះ​ឆ្កៀលពងរុយ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុង​សាសនា​នេះ មិនទទួល​ត្រងរង​យក​កាមវិតក្កៈ​ដែលកើត​ឡើង​ហើយ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិន​ឲ្យកើត​ទៅទៀត​បាន នូវ​ព្យាបាទវិតក្កៈ​ដែលកើត​ឡើងហើយ… វិហឹសាវិតក្កៈ​ដែលកើត​ឡើងហើយ… មិនទទួល​ត្រងរង​យក​អកុសលធម៌ ដ៏លាមក ដែល​កើតឡើង​ហើយ ៗ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើត​តទៅ​ទៀត។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជា​អ្នកចេះ​ឆ្កឹះឆ្កៀល​ពងរុយ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ចុះភិក្ខុ​ជាអ្នកចេះ​បិទដំបៅ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ឃើញរូប​ដោយចក្ខុហើយ ជាអ្នកមិន​ប្រកាន់និមិត្ត មិនប្រកាន់​អនុព្យញ្ជនៈ អកុសលធម៌​ទាំងឡាយ​ដ៏លាមក គឺអភិជ្ឈា និង​ទោមនស្ស គប្បីជាប់​តាម​បុគ្គលនុ៎ះ ដែល​មិនសង្រួម​ចក្ខុន្រ្ទិយ ព្រោះ​ហេតុមិនសង្រួម​ចក្ខុន្រ្ទិយណា ក៏​ប្រតិបត្តិ ដើម្បីសង្រួម​ចក្ខុន្រ្ទិយ​នោះ រក្សា​ចក្ខុន្រ្ទិយ ដល់នូវ​ការសង្រួម​ក្នុង​ចក្ខុន្រ្ទិយ ស្តាប់​សំឡេង​ដោយត្រចៀក… ធុំក្លិន​ដោយ​ច្រមុះ… ភ្លក្សរស​ដោយអណ្តាត… ពាល់​ត្រូវ​ផោដ្ឋព្វៈ​ដោយកាយ… ដឹង​ច្បាស់​ធម្មារម្មណ៍​ដោយចិត្តហើយ ជា​អ្នកមិនប្រកាន់​និមិត្ត មិនប្រកាន់​អនុព្យញ្ជនៈ អកុសលធម៌​ទាំងឡាយ​ដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បី​ជាប់តាម​បុគ្គលនុ៎ះ ដែលមិន​សង្រួម​មនិន្រ្ទិយ ព្រោះហេតុ​មិនសង្រួម​មនិន្រ្ទិយណា ក៏ប្រតិបត្តិ ដើម្បី​សង្រួម​មនិន្រ្ទិយនោះ រក្សា​មនិន្រ្ទិយ ដល់នូវ​ការសង្រួម​ក្នុងមនិន្រ្ទិយ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជាអ្នក​ចេះបិទដំបៅ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ចុះភិក្ខុជា​អ្នកចេះធ្វើ​ភ្នក់ផ្សែង តើដូច​ម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​សំដែង​ធម៌តាម​ខ្លួនបានស្តាប់ តាមខ្លួន​បានរៀនមក ដល់ជន​ទាំងឡាយ​ដទៃ ដោយ​សេចក្តី​ពិស្តារ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជាអ្នក​ចេះធ្វើ​ភ្នក់ផ្សែង យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ចូលទៅ​រកពួក​ភិក្ខុ ដែល​ជាអ្នកចេះ​ដឹងច្រើន ចេះចាំ​និកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់​មាតិកា​គ្រប់កាល ហើយ​សាកសួរថា បពិត្រ​លោកដ៏ចំរើន ហេតុនេះ ដូចម្តេច សេចក្តី​នៃភាសិត​នេះ ដូចម្តេច។ លោក​ដ៏មានអាយុ​ទាំងនោះ ក៏បើក​បង្ហាញ កំចាត់​កំចាយ​សេចក្តី​ដែល​កំបាំងផង ធ្វើឲ្យ​រាក់នូវ​របស់ដែល​ជ្រៅផង បន្ទោបង់ កំចាត់​កំចាយ​សេចក្តី​សង្ស័យ ក្នុងធម៌​ទាំងឡាយ ដែលគួរ​សង្ស័យ​ច្រើន​ប្រការ ដល់ភិក្ខុនោះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ស្គាល់កំពង់ យ៉ាង​នេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ចុះភិក្ខុ​ស្គាល់ទឹកផឹក តើ​ដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ កាល​បើ​ធម្មវិន័យ ដែល​តថាគត​បាន​ប្រាប់ បានសំដែង​ហើយ ក៏បាននូវ​ការដឹងអត្ថ បាននូវ​ការដឹងធម៌ បាន​បាមុជ្ជៈ ដែលប្រកប​ដោយធម៌។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុស្គាល់​ទឹកផឹក យ៉ាង​នេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ចុះភិក្ខុ​ស្គាល់ផ្លូវ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ស្គាល់​តាមពិត​នូវមគ្គ​ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ស្គាល់ផ្លូវ យ៉ាង​នេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ចុះភិក្ខុ​ឈ្លាសវៃ ក្នុង​គោចរដ្ឋាន តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុងសាសនា​នេះ ដឹងច្បាស់​តាមពិត នូវ​សតិប្បដ្ឋាន ៤ យ៉ាង។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជា​អ្នកឈ្លាសវៃ ក្នុង​គោចរដ្ឋាន យ៉ាង​នេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ចុះភិក្ខុ​រូតយក​ទឹកដោះ ឲ្យមាន​សេសសល់ តើដូច​ម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ មានពួក​គហបតី អ្នក​មាន​សទ្ធា នាំគ្នាមក​បវារណា ដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ភិក្ខុ​ក៏ស្គាល់​ប្រមាណ ក្នុងការ​ទទួល​បច្ច័យ​ទាំងនោះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​រូតយក​ទឹកដោះ ឲ្យមាន​សេសសល់ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ចុះភិក្ខុ​ជាអ្នកបូជា​ពួកភិក្ខុ​ដែល​ជាថេរៈ អ្នក​ដឹងរាត្រី បួសយូរ ជាបិតា​របស់សង្ឃ ជាអ្នក​ត្រួតត្រា​​សង្ឃ ដោយ​អតិរេកបូជា តើ​ដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ដំកល់​កាយកម្ម ប្រកប​ដោយមេត្តា ចំពោះ​ពួកភិក្ខុ​ដែលជាថេរៈ អ្នក​ដឹងរាត្រី បួសយូរ ជាបិតា​របស់សង្ឃ ជាអ្នក​ត្រួតត្រាសង្ឃ ក្នុងទី​ចំពោះមុខក្តី ក្នុងទី​កំបាំងមុខ​ក្តី ដំកល់​វចីកម្ម​ប្រកប​ដោយមេត្តា… ដំកល់​មនោកម្ម ប្រកប​ដោយ​មេត្តា ក្នុងទីចំពោះ​មុខផង ក្នុងទីកំបាំង​មុខផង។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជា​អ្នកបូជា​ពួកភិក្ខុ​ដែលជា​ថេរៈ អ្នកដឹងរាត្រី បួសយូរ ជាបិតា​របស់សង្ឃ ជាអ្នក​ត្រួត្រាសង្ឃ ដោយ​អតិរេកបូជា យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ប្រកប​ដោយធម៌​ ១១ ប្រការនេះ ទើបគួរ​ដល់នូវ​ការចំរើន លូតលាស់ ធំទូលាយ ក្នុង​ធម្មវិន័យ​នេះបាន។

បឋមសមាធិសូត្រ ទី៨

[១២៥] គ្រានោះ ពួកភិក្ខុជាច្រើនរូប ចូលទៅ​គាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់ ក្រាបថ្វាយ​បង្គំ​ព្រះមានព្រះភាគ ហើយអង្គុយ​ក្នុងទី​សមគួរ។ លុះភិក្ខុ​ទាំងនោះ អង្គុយ​ក្នុងទី​សមគួរហើយ ក្រាបបង្គំ​ទូល​ព្រះមានព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុបាន​នូវសមាធិ មាន​សភាព​ដូច្នោះ មានដែរឬ ដូចជា​ភិក្ខុមិន​សំគាល់​ថា ដីក្នុងដី មិនសំគាល់​ថាទឹក ក្នុងទឹក មិនសំគាល់​ថា ភ្លើង ក្នុងភ្លើង មិនសំគាល់​ថា ខ្យល់ ក្នុងខ្យល់ មិន​សំគាល់​ថា អាកាសានញ្ចាយតនៈ ក្នុង​អាកាសានញ្ចាយតនៈ មិន​សំគាល់​ថា វិញ្ញាណញ្ចាយតនៈ ក្នុង​វិញ្ញាណញ្ចាយតនៈ មិន​សំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុង​អាកិញ្ចញ្ញាយតនៈ មិន​សំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុង​នេវសញ្ញានាសញ្ញាយតនៈ មិន​សំគាល់​ថា លោកនេះ​ក្នុងលោក​នេះ មិន​សំគាល់ថា លោកខាង​មុខ ក្នុង​លោកខាង​មុខ របស់​ណា​ដែលគេ​បានឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះ​ដោយចិត្ត​ហើយ ក៏​មិនសំគាល់ ក្នុង​របស់​ទាំងនោះឡើយ គ្រាន់តែ​មានសញ្ញា​ជាធម្មតា​តែប៉ុណ្ណោះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុអ្នក​បាន​សមាធិ មាន​សភាព​ដូច្នោះ មានដែរ ដូចជាភិក្ខុ​ដែលមិន​សំគាល់​ថា ដី ក្នុងដី។បេ។ របស់ណា​ដែល​គេបាន​ឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះ​ដោយចិត្ត​ហើយ ក៏មិន​សំគាល់ ក្នុង​របស់​ទាំងនោះ​ឡើយ គ្រាន់តែមាន​សញ្ញា​ជាធម្មតាតែ​ប៉ុណ្ណោះ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុបាន​សមាធិ មាន​សភាព​ដូច្នោះ តើដូចម្តេច ដូចជា​ភិក្ខុដែល​មិនសំគាល់​ថាដី ក្នុង​ដី។បេ។ របស់ណា​ដែល​គេបាន​ឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះ ដោយចិត្ត​ហើយ ក៏​មិន​សំគាល់​ក្នុងរបស់​ទាំងនោះ​ឡើយ គ្រាន់តែ​មានសញ្ញា​ជាធម្មតា​តែ​ប៉ុណ្ណោះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ មានសេចក្តី​សំគាល់​យ៉ាងនេះថា ការរម្ងាប់​សង្ខារ​ទាំងអស់ ការលះ​កិលេស​ទាំងអស់ ការអស់​តណ្ហា ការប្រាស​ចាកតម្រេក ការរលត់​តណ្ហា គឺ​ព្រះនិញ្វន​ណា ព្រះនិញ្វននុ៎ះ ជាទីស្ងប់ ព្រះនិញ្វន​នុ៎ះ ដ៏ឧត្តម។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុបាន​សមាធិ មាន​សភាព​ដូច្នេះ យ៉ាងនេះឯង ដូចជា​ភិក្ខុដែល​មិនសំគាល់​ថា ដី ក្នុងដី មិន​សំគាល់ថា ទឹក ក្នុងទឹក មិនសំគាល់​ថា ភ្លើង ក្នុងភ្លើង មិន​សំគាល់ថា ខ្យល់ ក្នុងខ្យល់ មិន​សំគាល់ថា អាកាសានញ្ចាយតនៈ ក្នុង​អាកាសានញ្ចាយតនៈ មិន​សំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុង​វិញ្ញាណញ្ចាយតនៈ មិន​សំគាល់​ថា អាកិញ្ចញ្ញាយតនៈ ក្នុង​អាកិញ្ចញ្ញាយតនៈ មិន​សំគាល់​ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុង​នេវសញ្ញានាសញ្ញាយតនៈ មិន​សំគាល់​ថា លោកនេះ​ក្នុងលោកនេះ មិន​សំគាល់ថា លោកខាង​មុខ ក្នុង​លោក​ខាងមុខ របស់​ណា ដែលគេបាន​ឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះ​ដោយចិត្ត ក៏មិន​សំគាល់ ក្នុងរបស់​ទាំងនោះ​ឡើយ គ្រាន់​តែ​មាន​សញ្ញាជា​ធម្មតា​តែប៉ុណ្ណោះ។

ទុតិយសមាធិសូត្រ ទី៩

[១២៦] ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់​ចំពោះភិក្ខុ​ទាំងឡាយថា ម្នាលភិក្ខុ​ទាំងឡាយ។ ភិក្ខុ​ទាំងនោះ ទទួល​ព្រះពុទ្ធដីកា​របស់​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុដែល​បាន​សមាធិ មាន​សភាព​ដូច្នេះ មានដែរឬ ដូចជា​ភិក្ខុមិន​សំគាល់​ថា ដី ក្នុងដី មិនសំគាល់​ថា ទឹក ក្នុងទឹក មិន​សំគាល់ថា ភ្លើង ក្នុងភ្លើង មិន​សំគាល់​ថា ខ្យល់ ក្នុងខ្យល់ មិន​សំគាល់​ថា អាកាសានញ្ចាយតនៈ ក្នុង​អាកាសានញ្ចាយតនៈ មិន​សំគាល់​ថា វិញ្ញាណញ្ចាយតនៈ ក្នុង​វិញ្ញាណញ្ចាយតនៈ មិន​សំគាល់​ថា អាកិញ្ចញ្ញាយតនៈ ក្នុង​អាកិញ្ចញ្ញាយតនៈ មិន​សំគាល់​ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុង​នេវសញ្ញានាសញ្ញាយតនៈ មិន​សំគាល់​ថា លោកនេះ​ក្នុងលោក​នេះ មិនសំគាល់ថា លោក​ខាងមុខ ក្នុង​លោកខាង​មុខ របស់ណា​ដែល​បានឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះ​ដោយចិត្ត​ហើយ ក៏មិន​សំគាល់​ក្នុងរបស់​ទាំងនោះ​ឡើយ គ្រាន់តែ​មានសញ្ញា​ជាធម្មតា​តែប៉ុណ្ណោះ។ ភិក្ខុទាំងឡាយ ក្រាប​បង្គំទូល​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ធម៌​ទាំងឡាយ របស់យើង​ខ្ញុំព្រះអង្គ មានតែព្រះមានព្រះភាគ​ជាមូល មានតែ​ព្រះមាន​ព្រះភាគ ជាអ្នក​ណែនាំ មានតែ​ព្រះមានព្រះភាគ ជា​ទីពឹង បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូមទ្រង់​ព្រះមេត្តា​ប្រោស សូមទ្រង់​បំភ្លឺសេចក្តី​នៃភាសិត​នេះឲ្យ​ទាន ភិក្ខុ​ទាំងឡាយ បានស្តាប់​ព្រះវាចា​នៃ​ព្រះមានព្រះភាគ​ហើយ នឹងចាំ​ទុកបាន។ ម្នាលភិក្ខុ​ទាំងឡាយ បើដូច្នោះ ចូរអ្នក​ប្រុង​ស្តាប់ ចូរធ្វើ​ទុកក្នុង​ចិត្ត​ឲ្យប្រពៃចុះ តថាគត​នឹងសំដែង។ ភិក្ខុ​ទាំងនោះ ទទួល​ព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ដូច្នេះ​ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុអ្នក​បានសមាធិ មាន​សភាព​ដូច្នេះ មានដែរ ដូចជា​ភិក្ខុមិន​សំគាល់ថា ដី ក្នុងដី។បេ។ របស់ណា ដែលបាន​ឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះ​ដោយចិត្ត​ហើយ ក៏មិន​សំគាល់ ក្នុងរបស់​ទាំងនោះ​ឡើយ គ្រាន់តែ​មាន​សញ្ញា ជាធម្មតា​តែប៉ុណ្ណោះ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុដែល​បាន​សមាធិ មាន​សភាព​ដូច្នោះ តើដូចម្តេច ដូចជាភិក្ខុ​ដែលមិន​សំគាល់ថា ដី ក្នុងដី។បេ។ របស់ណា ដែលបាន​ឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះ​ដោយចិត្ត​ហើយ ក៏មិន​សំគាល់ ក្នុងរបស់​ទាំងនោះ​ឡើយ គ្រាន់តែ​មានសញ្ញា​ជាធម្មតា​តែប៉ុណ្ណោះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ មានសេចក្តី​សំគាល់ យ៉ាងនេះថា ការរម្ងាប់​សង្ខារ​ទាំងអស់ ការលះ​ឧបធិ​ទាំងអស់ ការអស់​តណ្ហា ការប្រាស​ចាកតម្រេក ការរំលត់​តណ្ហា គឺ​ព្រះនិញ្វន​ណា ព្រះនិញ្វននុ៎ះ ជាទីស្ងប់ ព្រះនិញ្វននុ៎ះ ដ៏ឧត្តម។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុបាន​សមាធិ មាន​សភាព​ដូច្នោះ យ៉ាងនេះឯង ដូចជាភិក្ខុ​មិន​សំគាល់ថា ដី ក្នុងដី មិន​សំគាល់ថា ទឹក ក្នុងទឹក មិន​សំគាល់ថា ភ្លើង ក្នុងភ្លើង មិន​សំគាល់ថា ខ្យល់ ក្នុងខ្យល់ មិន​សំគាល់​ថា អាកាសានញ្ចាយតនៈ ក្នុង​អាកាសានញ្ចាយតនៈ មិន​សំគាល់​ថា វិញ្ញាណញ្ចាយតនៈ ក្នុង​វិញ្ញាណញ្ចាយតនៈ មិន​សំគាល់​ថា អាកិញ្ចញ្ញាយតនៈ ក្នុង​អាកិញ្ចញ្ញាយតនៈ មិនសំគាល់​ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុង​នេវសញ្ញានាសញ្ញាយតនៈ មិន​សំគាល់​ថា លោកនេះ​ក្នុងលោកនេះ មិន​សំគាល់​ថា លោកខាង​មុខ ក្នុង​លោកខាង​មុខ របស់ណា ដែល​បានឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះ​ដោយចិត្ត​ហើយ ក៏មិន​សំគាល់ ក្នុង​របស់ទាំងនោះ​ឡើយ គ្រាន់តែ​មានសញ្ញា​ជាធម្មតា​តែប៉ុណ្ណោះ។

តតិយសមាធិសូត្រ ទី១០

[១២៧] លំដាប់នោះ ពួកភិក្ខុជាច្រើនរូប ចូលទៅរក​ព្រះសារីបុត្តដ៏​មានអាយុ លុះចូល​ទៅដល់​ហើយ ក៏រីករាយ​ជាមួយនឹង​ព្រះសារីបុត្ត​ដ៏មាន​អាយុ លុះ​បញ្ចប់ពាក្យ ដែល​គួររីករាយ និងពាក្យ​ដែលគួរ​រលឹក​ហើយ ក៏អង្គុយ​ក្នុងទី​សមគួរ។ លុះភិក្ខុ​ទាំងនោះ អង្គុយ​ក្នុងទី​សមគួរហើយ ក៏បាន​ពោលទៅ​នឹង​ព្រះសារីបុត្ត​ដ៏មាន​អាយុដូច្នេះថា ម្នាល​អាវុសោ​សារីបុត្ត ចុះ​ភិក្ខុបាន​សមាធិ មាន​សភាព​ដូច្នោះ មានដែរឬ ដូចជា​ភិក្ខុដែលមិន​សំគាល់​ថា ដី ក្នុងដី មិន​សំគាល់​ថាទឹក ក្នុងទឹក មិនសំគាល់​ថា ភ្លើង ក្នុងភ្លើង មិនសំគាល់​ថា ខ្យល់ ក្នុង​ខ្យល់ មិនសំគាល់​ថា អាកាសានញ្ចាយតនៈ ក្នុង​អាកាសានញ្ចាយតនៈ មិន​សំគាល់​ថា វិញ្ញាណញ្ចាយតនៈ ក្នុង​វិញ្ញាណញ្ចាយតនៈ មិនសំគាល់​ថា អាកិញ្ចញ្ញាយតនៈ ក្នុង​អាកិញ្ចញ្ញាយតនៈ មិនសំគាល់​ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុង​នេវសញ្ញានាសញ្ញាយតនៈ មិន​សំគាល់​ថា លោកនេះ​ក្នុងលោកនេះ មិន​សំគាល់ថា លោក​ខាងមុខ​ក្នុង​លោកខាង​មុខ របស់ណា​ដែលបាន​ឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះ​ដោយចិត្ត​ហើយ ក៏មិន​សំគាល់​ក្នុងរបស់​ទាំងនោះ​ឡើយ គ្រាន់តែ​មានសញ្ញា​ជាធម្មតា​តែប៉ុណ្ណោះ។ ម្នាលអាវុសោ ភិក្ខុ​បាន​​សមាធិ មាន​សភាព​ដូច្នោះ មានដែរ ដូចជាភិក្ខុ​ដែលមិន​សំគាល់​ថា ដី​ក្នុងដី។បេ។ របស់ណា ដែលបាន​ឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះ​ដោយ​ចិត្តហើយ ក៏មិន​សំគាល់ ក្នុង​របស់​ទាំងនោះ​ឡើយ គ្រាន់តែ​មាន​សញ្ញា​ជាធម្មតា​តែប៉ុណ្ណោះ។ ម្នាល​អាវុសោ​សារីបុត្ត ចុះភិក្ខុ​បាន​សមាធិ មាន​សភាព​ដូច្នោះ តើដូចម្តេច ដូចជា​ភិក្ខុដែល​មិន​សំគាល់ថា ដី​ក្នុងដី។បេ។ របស់ណា ដែលបាន​ឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះ​ដោយ​ចិត្តហើយ ក៏មិន​សំគាល់ ក្នុង​របស់​ទាំងនោះ​ឡើយ គ្រាន់តែ​មាន​សញ្ញា​ជា​ធម្មតាតែ​ប៉ុណ្ណោះ។ ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ មានសេចក្តី​សំគាល់ យ៉ាងនេះថា ការ​រម្ងាប់សង្ខារ​ទាំងអស់ ការលះ​ឧបធិ​ទាំងអស់ ការ​អស់​តណ្ហា ការប្រាស​ចាកតម្រេក ការ​រលត់​តណ្ហា គឺ​ព្រះនិញ្វន​ណា ព្រះនិញ្វន​នុ៎ះ ជាទីស្ងប់ ព្រះនិញ្វន​នុ៎ះ ដ៏ឧត្តម។ ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុ​បាន​សមាធិ មានសភាព​ដូច្នោះ យ៉ាងនេះ ដូចជា​ភិក្ខុដែល​មិនសំគាល់​ថា ដី​ក្នុងដី មិនសំគាល់​ថា ទឹក​ក្នុងទឹក មិន​សំគាល់​ថា ភ្លើង​ក្នុងភ្លើង មិន​សំគាល់​ថា ខ្យល់​ក្នុងខ្យល់ មិន​សំគាល់​ថា អាកាសានញ្ចាយតនៈ ក្នុង​អាកាសានញ្ចាយតនៈ មិន​សំគាល់​ថា វិញ្ញាណញ្ចាយតនៈ ក្នុង​វិញ្ញាណញ្ចាយតនៈ មិន​សំគាល់​ថា អាកិញ្ចញ្ញាយតនៈ ក្នុង​អាកិញ្ចញ្ញាយតនៈ មិន​សំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុង​នេវសញ្ញានាសញ្ញាយតនៈ មិន​សំគាល់​ថា លោកនេះ​ក្នុង​លោក​នេះ មិនសំគាល់​ថា លោកខាង​មុខ ក្នុង​លោក​ខាងមុខ របស់ណា ដែលបាន​ឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះ​ដោយ​ចិត្តហើយ ក៏មិនសំគាល់ ក្នុង​របស់​ទាំងនោះ​ឡើយ គ្រាន់តែ​មាន​សញ្ញា​ជាធម្មតា​តែ​ប៉ុណ្ណោះ។

ចតុត្ថសមាធិសូត្រ ទី១១

[១២៨] ក្នុងទីនោះឯង ព្រះសារីបុត្ត​ដ៏មានអាយុ ហៅភិក្ខុ​ទាំងឡាយ​ថា ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុបាន​សមាធិ មាន​សភាព​ដូច្នោះ មានដែរ​ឬ ដូចជាភិក្ខុ​ដែលមិន​សំគាល់​ថា ដី​ក្នុងដី មិន​សំគាល់​ថា ទឹក​ក្នុងទឹក មិន​សំគាល់​ថា ភ្លើង​ក្នុងភ្លើង មិនសំគាល់​ថា ខ្យល់​ក្នុងខ្យល់ មិន​សំគាល់​ថា អាកាសានញ្ចាយតនៈ ក្នុង​អាកាសានញ្ចាយតនៈ មិន​សំគាល់​ថា វិញ្ញាណញ្ចាយតនៈ ក្នុង​វិញ្ញាណញ្ចាយតនៈ មិនសំគាល់​ថា អាកិញ្ចញ្ញាយតនៈ ក្នុង​អាកិញ្ចញ្ញាយតនៈ មិន​សំគាល់​ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុង​នេវសញ្ញានាសញ្ញាយតនៈ មិន​សំគាល់​ថា លោកនេះ​ក្នុង​លោក​នេះ មិន​សំគាល់​ថា លោកខាងមុខ​ក្នុងលោក​ខាងមុខ របស់ណា ដែលបាន​ឃើញ  ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះ​ដោយ​ចិត្តហើយ ក៏មិន​សំគាល់​ក្នុង​របស់​ទាំងនោះ​ឡើយ គ្រាន់តែ​មានសញ្ញា ជាធម្មតាតែ​ប៉ុណ្ណោះ។ ម្នាល​អាវុសោ យើង​ទាំងឡាយ មកអំពី​ចម្ងាយ ចង់ដឹង​សេចក្តីនៃ​ភាសិតនេះ ក្នុងសំណាក់​នៃព្រះសារីបុត្ត​ដ៏មានអាយុ សូម​អភ័យទោស សូម​ព្រះសារីបុត្ត​ដ៏មានអាយុ បំភ្លឺ​សេចក្តី​នៃភាសិត​នេះឲ្យទាន ភិក្ខុទាំង​ឡាយ បាន​ស្តាប់ភាសិត​របស់​ព្រះសារីបុត្ត​ដ៏មានអាយុ នឹង​ចាំទុក​បាន។ ម្នាល​អាវុសោ​ទាំងឡាយ បើដូច្នោះ អ្នកទាំង​ឡាយ ចូរស្តាប់​ធម៌នោះ ចូរធ្វើទុក​ក្នុង​ចិត្តដោយប្រពៃចុះ ខ្ញុំនឹង​សំដែង។ ភិក្ខុទាំងនោះ ទទួល​ថេរវាចា​របស់​ព្រះសារីបុត្ត​ដ៏មាន​អាយុថា ករុណា អាវុសោ។ ព្រះសារីបុត្ត​ដ៏មានអាយុ បានពោល​ដូច្នេះថា ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុបាន​សមាធិ មានសភាព ដូច្នោះ មានដែរ ដូចជា​ភិក្ខុមិន​សំគាល់ថា ដី​ក្នុងដី។បេ។ របស់ណា ដែល​បាន​ឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះ​ដោយចិត្ត​ហើយ ក៏​មិន​សំគាល់ នូវរបស់​ទាំងនោះ​ឡើយ គ្រាន់តែ​មានសញ្ញា​ជាធម្មតា​តែប៉ុណ្ណោះ។ ម្នាល​អាវុសោ​សារីបុត្ត ចុះភិក្ខុ​បាន​សមាធិ​មានសភាព​ដូច្នោះ តើ​ដូចម្តេច ដូចជាភិក្ខុ​ដែលមិន​សំគាល់ថា ដី​ក្នុងដី។បេ។ របស់ណា ដែល​បាន​ឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះ​ដោយចិត្ត​ហើយ ក៏មិន​សំគាល់ ក្នុងរបស់​ទាំងនោះ​ឡើយ គ្រាន់តែ​មានសញ្ញា​ជាធម្មតា​តែ​ប៉ុណ្ណោះ។ ម្នាលអាវុសោ​សារីបុត្ត ចុះភិក្ខុ​បាន​សមាធិ មានសភាព​ដូច្នោះ ជាអ្នក​មិនសំគាល់​ថា ដី​ក្នុងដី តើយ៉ាងណា។បេ។ របស់ណា ដែលបាន​ឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះ​ដោយចិត្ត មិនសំគាល់ ក្នុង​របស់​ទាំងនោះ គ្រាន់តែ​មានសញ្ញា​ជាធម្មតា​តែប៉ុណ្ណោះ។ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ មាន​សេចក្តី​សំគាល់​យ៉ាងនេះ​ថា ការរម្ងាប់​សង្ខារ​ទាំងអស់ ការលះ​ឧបធិ​ទាំងអស់ ការអស់​តណ្ហា ការប្រាស​ចាកតម្រេក ការរលត់​តណ្ហា គឺ​ព្រះនិញ្វន​ណា ព្រះនិញ្វន​នុ៎ះ ជាទីស្ងប់ ព្រះនិញ្វន​នុ៎ះ ដ៏ឧត្តម។ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុបាន​សមាធិ មាន​សភាព​ដូច្នោះ យ៉ាងនេះ ដូចជាភិក្ខុ​ដែលមិន​សំគាល់​ថា ដី​ក្នុងដី មិន​សំគាល់​ថា ទឹក​ក្នុងទឹក មិន​សំគាល់​ថា ភ្លើង​ក្នុងភ្លើង មិន​សំគាល់​ថា ខ្យល់​ក្នុងខ្យល់ មិន​សំគាល់​ថា អាកាសានញ្ចាយតនៈ ក្នុង​អាកាសានញ្ចាយតនៈ មិន​សំគាល់​ថា វិញ្ញាណញ្ចាយតនៈ ក្នុង​វិញ្ញាណញ្ចាយតនៈ មិន​សំគាល់​ថា អាកិញ្ចញ្ញាយតនៈ ក្នុង​អាកិញ្ចញ្ញាយតនៈ មិន​សំគាល់​ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុង​នេវសញ្ញានាសញ្ញាយតនៈ មិន​សំគាល់​ថា លោកនេះ​ក្នុង​លោកនេះ មិន​សំគាល់​ថា លោកខាង​មុខ​ក្នុង​លោក​ខាងមុខ របស់ណា ដែលបាន​ឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះ​ដោយចិត្ត​ហើយ ក៏មិន​សំគាល់ ក្នុងរបស់​ទាំងនោះ​ឡើយ គ្រាន់តែ​មាន​សញ្ញា​ជាធម្មតា​តែប៉ុណ្ណោះ។

ចប់ ទុតិយវគ្គ ទី២។

ឧទ្ទាននៃវគ្គនោះគឺ

និយាយអំពីមហានាម មាន ២ លើក អំពី​នន្ទិយៈ ១ អំពី​សុភូតិ ១ អំពី​មេត្តា ១ អំពី​ទសមគហបតី ១ អំពី​គោបាល ១ អំពី​សមាធិ មាន ៤ លើក។

សូត្រដែលមិនរួបរួមដោយបណ្ណាសកៈ

៣. សាមញ្ញវគ្គ

[១២៩] ម្នាលភិក្ខុទាំងឡាយ គង្វាលគោ​ប្រកប​ដោយអង្គ ១១ ប្រការ មិនគួរ​រក្សា​ហ្វូងគោ មិនគួរធ្វើគោ​ឲ្យចំរើន​បានទេ។ ប្រកប​ដោយអង្គ​ទាំង ១១ ប្រការ តើដូចម្តេច​។ ម្នាលភិក្ខុ​ទាំងឡាយ គង្វាលគោ​ក្នុងលោកនេះ មិនស្គាល់​រូបគោ ១ មិនឈ្លាសវៃ​ក្នុង​លក្ខណៈ ១ មិនចេះឆ្កឹះ​ឆ្កៀលពងរុយ ១ មិនចេះ​បិទដំបៅ ១ មិនចេះ​ធ្វើ​ភ្នក់ផ្សែង ១ មិនស្គាល់​កំពង់ ១ មិនស្គាល់​ទឹកផឹក ១ មិនស្គាល់​ផ្លូវ ១ មិនឈ្លាសវៃ​ក្នុង​គោចរដ្ឋាន ១ រូតទឹកដោះ​មិនឲ្យ​មាន​សេសសល់ ១ មិនបូជា​គោឈ្មោល ដែល​ជាបិតារបស់គោ ជា​មេដឹកនាំគោ​ ដោយ​អតិរេកបូជា ១។ ម្នាលភិក្ខុ​ទាំងឡាយ នាយគោបាល ប្រកប​ដោយ​អង្គ ១១ នេះឯង មិនគួរ​រក្សា​ហ្វូងគោ មិនគួរ​ធ្វើគោ​ឲ្យចំរើន​បាន​ឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ ដូចជា​ភិក្ខុប្រកប​ដោយធម៌​ទាំង១១ ប្រការ មិនគួរ​ឃើញ​រឿយ ៗ ថា មិនទៀង​ក្នុង​ចក្ខុ។ បេ។ មិនគួរ​ឃើញរឿយ ៗ នូវ​សេចក្តី​ទុក្ខ​ក្នុងចក្ខុ មិនគួរ​ឃើញរឿយ ៗ នូវការ​មិនមាន​ខ្លឹមសារ ក្នុងចក្ខុ​ មិនគួរ​ឃើញរឿយ ៗ នូវការអស់ទៅ​ក្នុងចក្ខុ មិនគួរ​ឃើញ​រឿយៗ នូវការ​សូន្យទៅ​ ក្នុងចក្ខុ មិនគួរ​ឃើញ​រឿយ ៗ នូវការ​ប្រាសចាក​តម្រេក ក្នុងចក្ខុ មិនគួរ​ឃើញរឿយ​ ៗ នូវការ​រលត់​ទៅ ក្នុងចក្ខុ មិនគួរ​ឃើញ​រឿយ ៗ នូវការ​លះចោល​ក្នុងចក្ខុ មិនគួរឃើញ​រឿយ ៗ នូវការ​មិនទៀង មិនគួរ​ឃើញ​រឿយ ៗ នូវ​សេចក្តី​ទុក្ខ មិនគួរ​ឃើញ​រឿយ ៗ នូវការ​មិនមាន​ខ្លឹមសារ មិនគួរ​ឃើញ​រឿយ ៗ នូវការ​អស់ទៅ មិនគួរ​ឃើញរឿយ ៗ នូវការ​សូន្យទៅ មិនគួរ​ឃើញ​រឿយ ៗ នូវការប្រាស​ចាក​តម្រេក មិនគួរ​ឃើញ​រឿយ ៗ ​នូវការ​រលត់​ទៅ មិនគួរ​ឃើញរឿយ ៗ នូវការ​លះចោល​ក្នុងត្រចៀក ច្រមុះ អណ្តាត​ កាយ ចិត្ត រូប សំឡេង ក្លិន​ រស ផ្សព្វ ធម្មារម្មណ៍ ចក្ខុវិញ្ញាណ សោតវិញ្ញាណ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ មនោវិញ្ញាណ ចក្ខុសម្ជស្ស សោតសម្ជស្ស ឃានសម្ជស្ស ជិវ្ហាសម្ជស្ស កាយសម្ជស្ស​ មនោសម្ជស្ស វេទនា​ដែលកើត​អំពី​ចក្ខុសម្ជស្ស វេទនា​ដែលកើត​អំពី​សោតសម្ជស្ស វេទនា​ដែលកើត​អំពី​ឃានសម្ជស្ស វេទនា​ដែល​កើត​អំពី​ជិវ្ហាសម្ជស្ស វេទនា​ដែល​កើត​អំពី​កាយសម្ជស្ស វេទនា​ដែលកើត​អំពី​មនោសម្ជស្ស រូបសញ្ញា សទ្ទសញ្ញា គន្ធសញ្ញា រសសញ្ញា ផោដ្ឋព្វសញ្ញា ធម្មសញ្ញា រូបសញ្ចេតនា សទ្ទសញ្ចេតនា គន្ធសញ្ចេតនា រសសញ្ចេតនា ផោដ្ឋព្វសញ្ចេតនា ធម្មសញ្ចេតនា រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា រូបវិតក្កៈ​ សទ្ទវិតក្កៈ គន្ធវិតក្កៈ រសវិតក្កៈ ផោដ្ឋព្វវិតក្កៈ ធម្មវិតក្កៈ រូបវិចារៈ សទ្ទវិចារៈ គន្ធវិចារៈ រសវិចារៈ ផោដ្ឋព្វវិចារៈ ធម្មវិចារៈ។

[១៣០] ម្នាលភិក្ខុទាំងឡាយ គង្វាលគោ ប្រកប​ដោយអង្គ​ទាំង ១១ ប្រការ ទើប​គួរដើម្បី​រក្សា​ហ្វូងគោ ធ្វើគោឲ្យ​ចំរើន​បាន។ ប្រកប​ដោយ​អង្គទាំង ១១ ប្រការ តើ​ដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ គង្វាលគោ ក្នុង​លោកនេះ ជាអ្នក​ស្គាល់រូបគោ ១។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ប្រកប​ដោយធម៌ ១១ ប្រការ ទើបគួរ​ឃើញរឿយ ៗ នូវការ​មិនទៀង ក្នុងចក្ខុ។បេ។ ឃើញរឿយ ៗ នូវការ​លះចោល យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំង​ឡាយ ធម៌ទាំង ១១ ប្រការ បុគ្គល​គួរចំរើន ដើម្បីដឹង​ច្បាស់​នូវរាគៈ។ ធម៌​ទាំង ១១ ប្រការ តើដូម្តេច។ គឺ​បឋមជ្ឈាន ១ ទុតិយជ្ឈាន ១ តតិយជ្ឈាន ១ ចតុត្ថជ្ឈាន ១ មេត្តាចេតោវិមុត្តិ ១​ ករុណាចេតោវិមុត្តិ ១ មុទិតាចេតោវិមុត្តិ ១ ឧបេក្ខាចេតោវិមុត្តិ ១ អាកាសានញ្ចាយតនៈ ១​ វិញ្ញាណញ្ចាយតនៈ ១ អាកិញ្ចញ្ញាយតនៈ ១ ម្នាលភិក្ខុ​ទាំងឡាយ ធម៌​ទាំង ១១ ប្រការ​នេះ បុគ្គល​គួរចំរើន​ ដើម្បីដឹង​ច្បាស់​នូវរាគៈ។

៤. រាគបេយ្យាល

[១៣១] ម្នាលភិក្ខុទាំងឡាយ ធម៌​ទាំង ១១ ប្រការនេះ បុគ្គល​គប្បី​ចំរើន ដើម្បី​ដឹង​ច្បាស់ កំណត់ដឹង អស់រលីង លះបង់​ អស់ទៅ សូន្យទៅ ប្រាសចាក​តម្រេក រលត់​ លះចោល បោះបង់​នូវរាគៈ។ ធម៌​ទាំង ១១ ប្រការ​នេះ បុគ្គលគប្បី​ចំរើន ដើម្បី​ដឹងច្បាស់ កំណត់​ដឹង​ អស់រលីង​ លះបង់​ អស់ទៅ សូន្យទៅ ប្រាសចាក​តម្រេក រលត់ លះចោល បោះបង់​នូវទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាថេយ្យៈ ថម្ភៈ សារម្កៈ មានៈ អតិមានៈ មទៈ បមាទៈ។ លុះ​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ពាក្យនេះ​ចប់ហើយ។ ភិក្ខុ​ទាំងនោះ មាន​ចិត្តរីករាយ ត្រេអរ​ចំពោះ​ភាសិត​របស់​ព្រះមានព្រះភាគ។

សូត្រទាំងឡាយ ប្រាំបួនពាន់​ប្រាំរយ និង​៥៧ សូត្រដ៏ក្រៃលែង មានមក​ក្នុង​គម្ពីរ​អង្គុត្តរនិកាយ។

ចប់ ឯកាទសកនិបាត។

ចប់ ភាគ៥១ ។