ព្រះត្រៃបិដក

វិន័យបិដក|សុត្តន្តបិដក|អភិធម្មបិដក

មុន |១៤| … |៣៥|៣៦|៣៧|៣៨|៣៩| … |៧៧| ភាគបន្ទាប់

ទីឃនិកាយ|មជ្ឈិមនិកាយ|សំយុត្តនិកាយ|អង្គុត្តរនិកាយ|ខុទ្ទកនិកាយ

សំយុត្តនិកាយ មហាវារវគ្គ នវមភាគ

ភាគ ៣៧

សូមនមស្ការព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

មគ្គសំយុត្ត

អវិជ្ជាវគ្គ ទី១

អវិជ្ជាសូត្រ ទី១

[១]​ ខ្ញុំបានស្តាប់មក យ៉ាងនេះ។  សម័យមួយ  ព្រះដ៏មានព្រះភាគ  ទ្រង់គង់នៅ​ក្នុង​​វត្ត​ជេតពន របស់​អនាថ​បិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។  ក្នុងទីនោះឯង ព្រះដ៏មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហៅ​ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ។  ភិក្ខុ​ទាំងនោះ ទទួល​ស្តាប់​​ព្រះ​ពុទ្ធដីកា ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ  ទ្រង់មាន​ព្រះបន្ទូល ដូច្នេះ។

[២] ម្នាលភិក្ខុទាំងឡាយ  អវិជ្ជា ជាប្រធាននៃអកុសលធម៌ទាំងឡាយ ប្រព្រឹត្ត​ទៅ ដើម្បីញ៉ាំងសេចក្តីមិនខ្មាសបាប និងមិនខ្លាចបាប ឲ្យ​កើតឡើង​ជាលំដាប់។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សេចក្តីឃើញខុស រមែងកើតឡើង​ ដល់បុគ្គលល្ងង់ខ្លៅ ប្រកបដោយ​អវិជ្ជា សេចក្តី​ត្រិះរិះខុសកើតឡើង​ ដល់បុគ្គលមានសេចក្តីឃើញខុស វាចាខុសកើត​ឡើង​ ដល់​បុគ្គល​មានសេចក្តីត្រិះរិះ​​ខុស ការងារ​ខុសកើតឡើង​ ដល់បុគ្គលមាន​វាចា​ខុស ការ​ចិញ្ចឹម​ជីវិត​ខុស កើតឡើង​ ដល់បុគ្គលមានការងារខុស ការព្យាយាមខុស កើត​ឡើង​ ដល់​បុគ្គល​មានការចិញ្ចឹមជីវិតខុស ការរឭកខុស កើតឡើង​ ដល់​បុគ្គល​មាន​ព្យាយាមខុស ការ​តាំង​ចិត្តមាំខុស កើតឡើង​ ដល់បុគ្គលមានការរឭកខុស។

[៣] ម្នាលភិក្ខុទំាងឡាយ   ឯវិជ្ជា ជាប្រធាន នៃកុសលធម៌ទាំងឡាយ ប្រព្រឹត្ត​ទៅ ដើម្បីញ៉ាំងសេចក្តីខ្មាសបាប    និងសេចក្តីខ្លាចបាប ឲ្យ​កើតឡើង​​ជា​លំដាប់។ ម្នាល​ភិក្ខុ​ទាំងឡាយ សេចក្តីឃើញត្រូវ រមែងកើតឡើង​ ដល់បុគ្គលអ្នកដឹងច្បាស់  ប្រកប​ដោយ​​វិជ្ជា​សេចក្តីត្រិះរិះត្រូវ កើតឡើង​ ដល់​បុគ្គលមាន​សេចក្តីឃើញត្រូវ វាចាត្រូវ កើតឡើង​​ដល់​បុគ្គល​មានសេចក្តីត្រិះរិះត្រូវ ការងារត្រូវ កើត​ឡើង​ដល់បុគ្គលមានវាចាត្រូវ ការ​ចិញ្ចឹម​ជីវិតត្រូវ កើតឡើង​​ដល់បុគ្គល​មានការងារ​ត្រូវ ការព្យាយាមត្រូវ កើតឡើង​ ដល់​បុគ្គល​មានការចិញ្ចឹមជីវិតត្រូវ ការរឭកត្រូវ កើតឡើង​ដល់បុគ្គល អ្នកមានព្យា​​យាម​ត្រូវ ការតាំងចិត្តមាំត្រូវ កើត​ឡើង​ ដល់បុគ្គលអ្នកមានការរឭកត្រូវ។

ឧបឌ្ឍសូត្រ ទី២

[៤] ខ្ញុំបានស្តាប់មក យ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅ​ក្នុង​​​សក្ករនិគម របស់ពួកសក្យៈ ក្នុងដែនសក្យៈ។ គ្រានោះ ព្រះអានន្ទ​ដ៏មានអាយុ ចូល​ទៅ​គាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយ​អង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុង​ទីសមគួរហើយ ក៏​ក្រាប​បង្គំ​ទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន គុណជាតឯណា  គឺ​ការ​មានមិត្តល្អ ការមានសំឡាញ់ល្អ    និងការមានក្លើល្អ គុណជាតនេះ ចាត់ជាពាក់​កណ្តាល នៃព្រហ្មចរិយធម៌។

[៥] ម្នាលអានន្ទ  អ្នកកុំពោលយ៉ាងនេះឡើយ ម្នាលអានន្ទ  អ្នកកុំពោល​យ៉ាង​នេះ​ឡើយ ម្នាលអានន្ទ  គុណជាតឯណា  គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ    និងការ​មាន​ក្លើល្អ គុណជាតនេះឯង ចាត់ជាព្រហ្មចរិយធម៌ទាំងមូល។ ម្នាលអានន្ទ  ព្រហ្ម​ចរិយធម៌​​នេះឯង ប្រាកដដល់ភិក្ខុមានមិត្តល្អ មានសំឡាញ់ល្អ មានក្លើល្អ និង​ចំរើន នូវ​មគ្គ ដ៏ប្រសើរ  ប្រកបដោយអង្គ ៨ និងធ្វើឲ្យ​ច្រើន នូវមគ្គដ៏ប្រសើរ​ ប្រកប​ដោយ​អង្គ ៨។

[៦] ម្នាលអានន្ទ  ចុះភិក្ខុមានមិត្តល្អ មានសំឡាញ់ល្អ មានក្លើល្អ ចំរើន នូវមគ្គ ដ៏ប្រសើរ  ប្រកបដោយអង្គ  ៨  ធ្វើឲ្យ​ច្រើន នូវមគ្គដ៏ប្រសើរ  ប្រកបដោយអង្គ  ៨  តើដូច​ម្តេច។ ម្នាលអានន្ទ  ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ ដែលអាស្រ័យ  នូវ​សេច​ក្តី​ស្ងប់ស្ងាត់ អាស្រ័យ នូវសេចក្តីនឿយណាយ អាស្រ័យ នូវសេចក្តីរលត់ មានកិរិយា​បង្អោនទៅ ដើម្បីលះបង់ ចំរើននូវសម្មាសង្កប្បៈ ដែលអាស្រ័យ  នូវសេចក្តី​ស្ងប់​ស្ងាត់។បេ។ ចំរើន នូវសម្មាវាចា។បេ។ ចំរើន នូវសម្មាកម្មន្តៈ។បេ។ ចំរើន នូវ​សម្មា​អាជីវៈ។បេ។ ចំរើននូវសម្មាវាយាមៈ។បេ។ ចំរើន នូវសម្មាសតិ។បេ។ ចំរើន នូវ​សម្មា​សមាធិ ដែលអាស្រ័យ នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យ នូវសេចក្តី​នឿយណាយ អាស្រ័យ នូវសេចក្តី​រលត់ មានកិរិយាបង្អោនទៅ ដើម្បីលះបង់។ ម្នាល​អានន្ទ ភិក្ខុមានមិត្តល្អ មាន​សំឡាញ់​ល្អ មានក្លើល្អ ចំរើន នូវមគ្គដ៏ប្រសើរ​  ប្រកបដោយ​អង្គ  ៨  ធ្វើឲ្យ​ច្រើន នូវមគ្គ ដ៏ប្រសើរ ប្រ​កបដោយអង្គ ៨ យ៉ាងនេះឯង។

[៧]​ ម្នាលអានន្ទ  អ្នកគប្បីដឹងសេចក្តីនោះ ដោយបរិយាយនេះចុះថា នេះជា​ព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ   និងការ​មាន​ក្លើ​ល្អ។ ម្នាលអានន្ទ ព្រោះអាស្រ័យតថាគត ដែលជាមិត្តល្អ បានជាពួកសត្វ ដែលមានជាតិជាធម្មតា រួចស្រឡះ ចាកជាតិទៅបាន ពួកសត្វ ដែលមានជរា ជា​ធម្មតា រួចស្រឡះ ចាក​ជរាទៅបាន ពួកសត្វ ដែលមានមរណៈ ជាធម្មតា រួចស្រឡះ ចាកមរណៈ​ទៅ​បាន ពួក​សត្វ ដែលមានសោក ខ្សឹកខ្សួល លំបាកកាយ លំបាក​ចិត្ត   និងសេចក្តី​ចង្អៀត​ចង្អល់​ចិត្ត ជាធម្មតា រួចស្រឡះ ចាកសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត   និង​សេចក្តី​ចង្អៀតចង្អល់ចិត្តទៅបាន។ ម្នាល​អានន្ទ អ្នកគប្បីដឹងសេចក្តីនុ៎ះ​ដោយបរិយាយ​នេះ​ចុះថា នេះជាព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមាន​សំឡាញ់ល្អ   និងការ​មានក្លើល្អ។

សារិបុត្តសូត្រ ទី៣

[៨] សាវត្ថីនិទាន។ គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ ចូលទៅគាល់​ព្រះដ៏​មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទី​សមគួរ។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន នេះជាព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្ត​ល្អ ការមានសំឡាញ់ល្អ   និងការមានក្លើល្អ។

[៩]​ ម្នាលសារីបុត្ត ប្រពៃណាស់ហើយ ម្នាលសារីបុត្ត នេះហើយជាព្រហ្ម​ចរិយធម៌​ទាំងមូល  គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ   និងការមានក្លើល្អ។ ម្នាល​សារី​បុត្ត ព្រហ្មចរិយធម៌នេះ ប្រាកដដល់ភិក្ខុមានមិត្តល្អ មានសំឡាញ់ល្អ មានក្លើល្អ   និងចំរើន នូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ និងធ្វើឲ្យ​ច្រើន នូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨។

[១០] ម្នាលសារីបុត្ត ចុះភិក្ខុមានមិត្តល្អ មានសំឡាញ់ល្អ មានក្លើល្អ តែងចំរើន​​ នូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ ធ្វើឲ្យ​ច្រើន នូវមគ្គដ៏ប្រសើរ ប្រកបដោយ​អង្គ ៨  តើដូចម្តេច។ ម្នាលសារីបុត្ត ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ​ ដែល​អាស្រ័យ នូវ​សេចក្តីស្ងប់ស្ងាត់ អាស្រ័យ នូវសេចក្តីនឿយណាយ អាស្រ័យ នូវ​សេចក្តីរលត់ មានកិរិយាបង្អោនទៅ ដើម្បីលះបង់។បេ។ ចំរើននូវសម្មាសមាធិ ​ដែលអាស្រ័យ នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យ នូវសេចក្តីនឿយណាយ អាស្រ័យ​ នូវសេចក្តីរលត់ មានកិរិយាបង្អោនទៅ ដើម្បីលះបង់។ ម្នាលសារីបុត្ត ភិក្ខុ​មានមិត្តល្អ មានសំឡាញ់ល្អ មានក្លើល្អ តែងចំរើន នូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ ធ្វើឲ្យ​ច្រើន នូវមគ្គដ៏ប្រសើរ ប្រកប​ដោយអង្គ ៨ យ៉ាងនេះឯង។

[១១] ម្នាលសារីបុត្ត អ្នកគប្បីដឹង នូវសេចក្តីនោះ ដោយបរិយាយនេះចុះថា នេះជាព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ   និងការមានក្លើល្អ។ ម្នាលសារីបុត្ត ព្រោះអាស្រ័យ នូវតថាគត ជាមិត្តល្អ បានជាពួកសត្វ ដែលមានជាតិជា​ធម្មតា រួចស្រឡះ ចាកជាតិទៅបាន ពួកសត្វ ដែលមានជរា ជាធម្មតា រួចស្រឡះ ចាកជរាទៅបាន ពួកសត្វ ដែលមានមរណៈ ជាធម្មតា រួចស្រឡះ ចាកមរណៈទៅបាន ពួក​សត្វ ដែលមានសោក ខ្សឹកខ្សួល លំបាកកាយ លំកាយចិត្ត   និងសេចក្តីចង្អៀត​ចង្អល់ចិត្ត​ ជាធម្មតា រួចស្រឡះ ចាកសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត   និងសេចក្តី​ចង្អៀតចង្អល់ចិត្តទៅបាន។ ម្នាលសារីបុត្ត អ្នកគប្បីដឹងសេចក្តីនុ៎ះ ដោយបរិយាយនេះ​ចុះថា នេះហើយជាព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ និងការមានក្លើល្អ។

ជាណុស្សោណិព្រាហ្មណសូត្រ ទី៤

[១២] សាវត្ថីនិទាន។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ​   និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត។ ព្រះអានន្ទដ៏មាន​អាយុ​ បានឃើញព្រាហ្មណ៍ឈ្មោះ ជាណុស្សោណិ បររថ ទឹមមេសេះសសុទ្ធ ចេញអំពី​ក្រុង​សាវត្ថី​ទៅ ជាណុស្សោណិព្រាហ្មណ៍ ទឹមសេះស មានគ្រឿង​ប្រដាប់ក៏ស រថក៏ស មានគ្រឿងបិទបាំងក៏ស ខ្សែក៏ស ដងជន្លួញក៏ស ឆ័ត្រក៏ស ឆ្នួតក្បាលក៏ស សំពត់​ក៏ស ស្បែកជើងក៏ស គេបក់ដោយ​ផ្លិតរោមសត្វស។ ជនបានឃើញជាណុស្សោណិព្រាហ្មណ៍​នោះ​ហើយ​ក៏ពោលយ៉ាងនេះថា អើហ្ម៎ប្រសើរពេកណាស់ អើហ្ន៎ យានមាន​សភាពដូច​ជាយាន​របស់​ព្រហ្ម។

[១៣] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ត្រាច់ទៅក្នុងក្រុងសាវត្ថី ដើម្បីបិណ្ឌបាត្រ លុះត្រឡប់មកអំពីបិណ្ឌបាតវិញ ក្នុងកាលជាខាងក្រោយនៃភត្ត ក៏ចូលទៅ​គាល់​ព្រះដ៏​មាន​ព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយ​ក្នុងទី​សមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុង​ទីដ៏សមគួរ​ហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ ស្លៀកស្បង់ ប្រដាប់បាត្រ   និងចីវរ ក្នុង​បុព្វណ្ហសម័យ ចូលទៅកាន់​ក្រុងសាវត្ថី ដើម្បី​បិណ្ឌបាត បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឃើញជាណុស្សោណិព្រាហ្មណ៍ បររថ​ទឹមដោយមេសេះសសុទ្ធ ចេញអំពី​ក្រុងសាវត្ថី ជាណុស្សោណិព្រាហ្មណ៍ ទឹមសេះស មានគ្រឿង​ប្រដាប់ក៏ស រថក៏ស មានគ្រឿងបិទបាំងក៏ស ខ្សែក៏ស ដងជន្លួញ​ក៏ស ឆ័ត្រក៏ស ឆ្នួតក្បាល​ក៏ស សំពត់​ក៏ស ស្បែកជើងក៏ស គេបក់ដោយផ្លិតរោម​សត្វ​ក៏ស​ទៀត។ ជនបានឃើញ​ជាណុស្សោណិព្រាហ្មណ៍នោះហើយ ក៏ពោលយ៉ាងនេះថា អើហ្ម៎ យាន​ប្រសើរពេក​ណាស់ អើហ្ន៎ យានមានសភាពដូចជាយានរបស់ព្រហ្ម។ បពិត្រ​ព្រះអង្គដ៏ចំរើន ព្រះអង្គ អាចនឹងបញ្ញត្ត នូវព្រហ្មយាន ក្នុងធម្មវិន័យនេះបានដែរឬ។

[១៤] ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ តថាគត អាចនឹងបញ្ញត្ត​បាន ហើយក៏ត្រាស់ថា ម្នាលអានន្ទ ពាក្យថា ព្រហ្មយាន ដូច្នេះក្តី ធម្មយាន ដូច្នេះក្តី ថា ​អនុត្តរសង្គាមវិជ័យ (ការឈ្នះសង្គ្រាម ដ៏ប្រសើរក្រៃលែង) ដូច្នេះក្តី នេះជាឈ្មោះ នៃ​មគ្គ​ដ៏​ប្រសើរ ប្រកបដោយអង្គ ៨ នេះឯង។

[១៥] ម្នាលអានន្ទ សម្មាទិដ្ឋិ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យ​ច្រើនហើយ រមែង​មានការកំចាត់បង់ នូវរាគៈ ជាទីបំផុត មានការកំចាត់បង់ នូវទោសៈ​ជាទីបំផុត មានការ​កំចាត់​​បង់ នូវមោហៈជាទីបំផុត។

[១៦] ម្នាលអានន្ទ សម្មាសង្កប្បៈ​ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យ​ច្រើនហើយ រមែង​មានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈ​ជាទីបំផុត មាន​ការ​កំចាត់​​បង់ នូវមោហៈជាទីបំផុត។

[១៧]  ម្នាលអានន្ទ សម្មាវាចា ដែលបុគ្គលចំរើនហើយ ធ្វើឲ្យ​ច្រើនហើយ រមែង​មានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈ​ជាទីបំផុត មាន​ការ​កំចាត់​​បង់ នូវមោហៈ ជាទីបំផុត។

[១៨]  ម្នាលអានន្ទ សម្មាកម្មន្តៈ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យ​ច្រើនហើយ រមែង​មានការកំចាត់បង់ នូវរាគៈ ជាទីបំផុត មានការកំចាត់បង់ នូវទោសៈ​ ជាទីបំផុត មាន​ការ​​កំចាត់​​បង់ នូវមោហៈជាទីបំផុត។

[១៩]  ម្នាលអានន្ទ សម្មាអាជីវៈ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យ​ច្រើនហើយ រមែង​មានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈ​ជាទីបំផុត មានការ​កំចាត់​​បង់ នូវមោហៈជាទីបំផុត។

[២០]   ម្នាលអានន្ទ សម្មាវាយាមៈ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យ​ច្រើនហើយ រមែង​មានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈ​ជាទីបំផុត មានការ​កំចាត់​​បង់ នូវមោហៈ ជាទីបំផុត។

[២១]  ម្នាលអានន្ទ សម្មាសតិ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យ​ច្រើនហើយ រមែង​មានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈ ​ជាទីបំផុត មានការ​កំចាត់​​បង់ នូវមោហៈ ជាទីបំផុត។

[២២]  ម្នាលអានន្ទ សម្មាសមាធិ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យ​ច្រើនហើយ រមែង​មានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈ ​ជាទីបំផុត មានការ​កំចាត់​​បង់ នូវមោហៈ ជាទីបំផុត។

[២៣] ម្នាលអានន្ទ អ្នកគប្បីដឹង នូវសេចក្តីនុ៎ះ ដោយបរិយាយនេះចុះថា ពាក្យថា ព្រហ្មយាន ដូច្នេះក្តី ថាធម្មយាន ដូច្នេះក្តី ថាអនុត្តរសង្គាមវិជ័យ ដូច្នេះក្តី នេះជាឈ្មោះ នៃមគ្គ​ដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះឯង។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ នូវព្រះពុទ្ធ​ដីកានេះហើយ លុះព្រះសុគត ជាសាស្តា ទ្រង់ត្រាស់ នូវព្រះពុទ្ធដីការនេះ​រួចហើយ ក៏​ទ្រង់ត្រាស់ នូវព្រះពុទ្ធដីកានេះ តទៅទៀតថា

[២៤]   ធម៌ទាំងឡាយជាគូគ្នា គឺសទ្ធា   និងបញ្ញារបស់រថ គឺអរិយមគ្គ​ឯណា ឯសទ្ធា ទុកជានឹម ហិរិជា​ចន្ទោល មនោជាខ្សែបរ សតិជា​សារថី​​អ្នកថែរក្សា។ រថ គឺ អរិយមគ្គ (នោះ) មានសីល ជាគ្រឿងពាស មាន​ឈានជាភ្លៅ មានវិរិយៈជាកង់ មានឧបេក្ខាជាកំណល់នឹម មានអនិច្ចា (សេចក្តី​មិនលោភ) ជារនាំបាំង។ សេចក្តី​មិនព្យាបាទ សេចក្តីមិនបៀត​បៀន   និងសេចក្តី​ស្ងប់ស្ងាត់ ទុកជាអាវុធ របស់កុល​បុត្ត (អ្នកស្ថិតនៅ​ក្នុង​រថ គឺអរិយមគ្គ) ឯណា (កុលបុត្តនោះ) មានធម៌ គឺអធិវាសន​ខន្តី​ ជាគ្រឿងក្រោះ ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ជាទីក្សេមចាកយោគៈ។ ព្រហ្មយាននេះ រកគុណជាតដទៃ ក្រៃលែងជាងគ្មាន កើតព្រមក្នុងខ្លួន អ្នក​ប្រាជ្ញទាំងឡាយ កាលមានជ័យជំនះ (នូវរាគាទិកិលេស) រមែងចេញ​ចាក​លោកបានដោយពិត។

កិមត្ថិយសូត្រ ទី៥

[២៥] សាវត្ថីនិទាន។ គ្រានោះ ពួកភិក្ខុច្រើនរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយ​ក្នុងទីសមគួរ។ លុះ​ភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ពួកអន្យតិរ្ថិយបរិព្វាជក សួរខ្ញុំព្រះអង្គទាំងឡាយ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ពួកលោកនៅប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់​ព្រះសមណ​គោតម ដើម្បីប្រយោជន៍អ្វី។ បពិត្រព្រះអង្គដ៏ចំរើន កាលបើ​ពួក​អន្យតិរ្ថិយបរិព្វាជក សួរយ៉ាងនេះហើយ ខ្ញុំព្រះអង្គទាំងឡាយ ក៏ដោះស្រាយ ដល់​ពួក​អន្យតិរ្ថិយបរិព្វាជកទាំងនោះ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ពួកយើងនៅ​ប្រព្រឹត្តព្រហ្មចរិយ​ធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីកំណត់ដឹង នូវទុក្ខ។ បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងឡាយ កាលបើគេសួរ យ៉ាងនេះហើយ ដោះស្រាយ​យ៉ាងនេះ ឈ្មោះថា​ ពោលតាមពាក្យ ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហើយផង មិនពោលបង្កាច់ព្រះដ៏មានព្រះភាគ ដោយពាក្យមិនពិតផង ដោះស្រាយ នូវធម៌​ តាម​សមគួរដល់ធម៌ផង ទាំងពាក្យពោលធំតូចនីមួយ ដែលប្រកបដោយធម៌ ក៏មិនដល់ នូវ​ហេតុ ដែលបណ្ឌិតគប្បីតិះដៀលផងទេឬ។

[២៦]  ម្នាលភិក្ខុទាំងឡាយ  អើ កាលបើគេសួរ យ៉ាងនេះហើយ អ្នកទាំងឡាយ ​ដោះស្រាយយ៉ាងនេះ ឈ្មោះថា ពោលតាមពាក្យ ដែលតថាគត ពោលហើយផង មិន​ឈ្មោះថា ពោលបង្កាច់តថាគត ដោយពាក្យមិនពិតផង ដោះស្រាយ នូវធម៌ តាមសមគួរ ដល់ធម៌ផង ទាំងពាក្យពោលធំតូចនីមួយ ដែលប្រកបដោយធម៌ ក៏មិនដល់នូវហេតុ​ដែលបណ្ឌិតគប្បីតិះដៀលផងទេ ព្រោះអ្នកទាំងឡាយ  នៅប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់តថាគត ដើម្បីកំណត់នូវទុក្ខពិត។

[២៧]  ម្នាលភិក្ខុទំាងឡាយ  បើពួកអន្យតិរ្ថិយបរិព្វាជក សួរអ្នកទាំងឡាយ  យ៉ាង​នេះថា ម្នាលអាវុសោទាំងឡាយ ចុះមគ្គ   និងបដិបទា ប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវទុក្ខ​នុ៎ះ មានដែរឬ។ ម្នាលភិក្ខុទាំងឡាយ  កាលបើពួកអន្យតិរិ្ថយបរិព្វាជក សួរយ៉ាងនេះ អ្នក​ទាំងឡាយ គប្បីដោះស្រាយ ដល់ពួកអន្យតិរ្ថិយបរិព្វាជកទាំងនោះ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ មគ្គ   និងបដិបទា ប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវទុក្ខនុ៎ះ មានដែរ។

[២៨]  ម្នាលភិក្ខុទាំងឡាយ  ចុះមគ្គដូចម្តេច បដិបទាដូចម្តេច ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវទុក្ខនុ៎ះ។  គឺមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ ហ្នឹងឯង។ មគ្គទាំង ៨  តើដូចម្តេច។  គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ  នេះជាមគ្គ នេះជាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវទុក្ខនុ៎ះ។ ម្នាលភិក្ខុទាំងឡាយ  កាលបើពួកអន្យតិរិ្ថយបរិព្វាជក សួរយ៉ាងនេះហើយ អ្នកទាំងឡាយ  គប្បីដោះស្រាយ ដល់ពួកអន្យតិរ្ថិយបរិព្វាជកទាំងនោះ យ៉ាងនេះចុះ។

បឋមអញ្ញតរភិក្ខុសូត្រ ទី៦

[២៩]  សាវត្ថីនិទាន។ គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះ​ចូលទៅដល់ កា្របថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុ​នោះ​ អង្គុក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន គេតែងនិយាយថា ព្រហ្មចរិយៈ ព្រហ្មចរិយៈ ដូច្នេះ។ បពិត្រព្រះអង្គដ៏ចំរើន​ព្រហ្មចរិយៈ  តើដូចម្តេច ទីបំផុតរបស់ព្រហ្មចរិយៈ  តើដូចម្តេច។

[៣០]  ម្នាលភិក្ខុ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះឯង ហៅថា ព្រហ្មចរិយៈ។ មគ្គទាំង ៨  តើដូចម្តេច។  គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុ ការអស់​ទៅ នៃរាគៈ ការអស់ទៅនៃទោសៈ ការអស់ទៅនៃមោហៈឯណា នេះហៅថា ទីបំផុត នៃព្រហ្មចរិយៈ។

ទុតិយអញ្ញតរភិក្ខុសូត្រ ទី៧

[៣១] សាវត្ថីនិទាន។ គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះ​ចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុ​នោះ​ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គដ៏ចំរើន គេតែងនិយាយថា ការកំចាត់បង់ នូវរាគៈ ការកំចាត់បង់ នូវទោសៈ ការកំចាត់បង់ នូវមោហៈ ដូច្នេះ។ បពិត្រព្រះអង្គដ៏ចំរើន ចុះពាក្យថា ការកំចាត់បង់ នូវរាគៈ ការកំចាត់បង់ នូវទោសៈ ការកំចាត់បង់ នូវមោហៈនុ៎ះ ជាឈ្មោះនៃអ្វីហ្ន៎។ ម្នាល​ភិក្ខុ ពាក្យថា ការកំចាត់បង់ នូវរាគៈ ការកំចាត់បង់ នូវទោសៈ   និងការកំចាត់​បង់​ នូវ​មោហៈនុ៎ះ ជាឈ្មោះ នៃនិព្វានធាតុ។ ព្រោះហេតុនោះ ទើបហៅថា ការអស់ទៅ នៃ​អាសវៈ​​ទាំងឡាយ។

[៣២] កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ភិក្ខុនោះ ក៏ក្រាប​បង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន គេតែងនិយាយថា អមតៈ អមតៈ (មិនស្លាប់ មិនស្លាប់) ដូច្នេះ។ បពិត្រព្រះអង្គដ៏ចំរើន អមតៈ  តើដូចម្តេច ផ្លូវជាដំណើរទៅកាន់អមតៈ  តើដូចម្តេច។ ម្នាលភិក្ខុ ការអស់ទៅនៃរាគៈ ការអស់​ទៅនៃទោសៈ ការអស់ទៅនៃមោហៈឯណា នេះហៅថា អមតៈ។ មគ្គដ៏ប្រសើរ ប្រកប​ដោយអង្គ ៨ ​នេះឯង ជាផ្លូវ ដំណើរទៅកាន់អមតៈ។ មគ្គទាំង ៨  តើដូចម្តេច។  គឺ​សម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។

វិភង្គសូត្រ ទី៨

[៣៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ  តថាគត នឹងសំដែង នឹងចែក នូវមគ្គដ៏​ប្រសើរ ប្រកដោយអង្គ ៨  ដល់អ្នកទាំងឡាយ  អ្នកទាំងឡាយ  ចូរប្រុងស្តាប់ នូវមគ្គនោះ ចូរធ្វើ​ទុកក្នុងចិត្ត ដោយប្រពៃចុះ តថាគត នឹងសំដែង។ ភិក្ខុទាំងនោះ ទទួលស្តាប់​ព្រះពុទ្ធដីកា​ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់​ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ  មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨  តើដូចម្តេច។ មគ្គទាំង ៨  គឺអ្វីខ្លះ។  គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។

[៣៤] ម្នាលភិក្ខុទាំងឡាយ  សម្មាទិដ្ឋិ  តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ  សេចក្តីដឹង​ ក្នុងទុក្ខ សេចក្តី​ដឹងក្នុងហេតុ ជាទីកើតឡើង​នៃទុក្ខ សេចក្តីដឹងក្នុងការរលត់​នៃទុក្ខ សេចក្តីដឹង ក្នុងបដិប​ទា ​ជាដំណើរទៅកាន់ទីរលត់ នៃទុក្ខឯណា។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា​ សម្មាទិដ្ឋិ។

[៣៥] ម្នាលភិក្ខុទាំងឡាយ  សម្មាសង្កប្បៈ  តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ  សេចក្តត្រិះរិះ ក្នុងការចេញចាកកាម សេចក្តីត្រិះរិះ ក្នុងការមិនព្យាបាទ សេចក្តីត្រិះរិះ​ក្នុងការមិន​បៀតបៀនឯណា។ ម្នាលភិក្ខុទាំងឡាយ  នេះហៅថា សម្មាសង្កប្បៈ។

[៣៦] ម្នាលភិក្ខុទាំងឡាយ  សម្មាវាចា  តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ  ចេតនាវៀរចាកការនិយាយកុហក ចេតនាវៀរចាកការនិយាយញុះញង់ ចេតនាវៀរចាកការនិយាយទ្រគោះ ចេតនាវៀរចាកការនិយាយរោយរាយឯណា។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា សម្មាវាចា។

[៣៧] ម្នាលភិក្ខុទាំងឡាយ  សម្មាកម្មន្តៈ  តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ  ចេតនាវៀរចាកការសម្លាប់សត្វ ចេតនាវៀរចាកការលួចទ្រព្យគេ ចេតនាវៀរចាក​ការប្រព្រឹត្តធម៌មិនប្រសើរឯណា។ ម្នាលភិក្ខុទាំងឡាយ  នេះហៅថា សម្មាកម្មន្តៈ។

[៣៨] ម្នាលភិក្ខុទាំងឡាយ  សម្មាអាជីវៈ  តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ  អរិយសាវក ក្នុងសាសនានេះ លះបង់ នូវការចិញ្ចឹមជីវិតខុស សម្រេចការចិញ្ចឹមជីវិត​ដោយការចិញ្ចឹមជីវិតត្រូវ។ ម្នាលភិក្ខុទាំងឡាយ  នេះហៅថា សម្មាអាជីវៈ។

[៣៩] ម្នាលភិក្ខុទាំងឡាយ  សម្មាវាយាមៈ  តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ  ភិក្ខុក្នុងសាសនេះ ញ៉ាំងឆន្ទៈ ឲ្យ​កើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យា​យាមមាំ ដើម្បីញ៉ាំងពួកអកុសលធម៌ ដ៏លាមក ដែលមិនទាន់កើត មិនឲ្យ​កើត​ឡើង​​បាន ញ៉ាំងឆន្ទៈឲ្យ​កើត ប្រឹងប្រែង ប្រារព្ធ ព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីលះ​បង់ នូវពួកអកុសលធម៌ ដ៏លាមក ដែលកើតឡើង​ហើយ ញ៉ាំងឆន្ទៈឲ្យ​កើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញ៉ាំងកុសលធម៌ ដែលមិនទាន់កើត ឲ្យ​កើតឡើង​ ញ៉ាំងឆន្ទៈឲ្យ​កើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញ៉ាំងពួកកុសលធម៌ ដែលកើតឡើង​ហើយ ឲ្យ​តាំងនៅ មិនឲ្យ​ភ្លេចភ្លាំងទៅវិញ ឲ្យ​ចំរើនធំទូលាយ ពេញបរិបូណ៌ ក្រៃលែងឡើង​។ ម្នាលភិក្ខុទាំងឡាយ  នេះហៅថា សម្មាវាយាមៈ។

[៤០]   ម្នាលភិក្ខុទាំងឡាយ  សម្មាសតិ  តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ  ភិក្ខុក្នុង​សាសនានេះ ពិចារណាឃើញរឿយៗ  នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា   និងទោមនស្ស ក្នុងលោកចេញ ពិចារណាឃើញរឿយៗ នូវវេទនាក្នុងវេទនាទាំងឡាយ មានព្យាយាម ជា​គ្រឿងដុត​កំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា   និង​ទោមនស្ស​ក្នុងលោកចេញ ពិចារណាឃើញរឿយៗ នូវចិត្តក្នុងចិត្ត មានព្យាយាម​ ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា​   និង​ទោមនស្ស ក្នុងលោកចេញ ពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ មាន​ព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា​ និងទោមនស្ស ក្នុងលោកចេញ។ ម្នាលភិក្ខុទាំងឡាយ  នេះហៅថា សម្មាសតិ។

[៤១] ម្នាលភិក្ខុទាំងឡាយ  សម្មាសមាធិ  តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ  ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ បាន​ដល់ នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានតែបីតិ   និងសុខ កើត​អំពីវិវេក ហើយសម្រេចសម្រាន្តនៅ បានដល់ នូវទុតិយជ្ឈាន ជាធម្មជាតិកើតមាន ក្នុងសន្តានចិត្ត ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជា​ចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ   និងសុខ កើតអំពីសមាធិ គឺបឋមជ្ឈាន ព្រោះរម្ងាប់ នូវវិតក្កៈ​   និងវិចារៈ ហើយសម្រេចសម្រាន្តនៅ ភិក្ខុមានចិត្តនឿយណាយ ចាកបីតិ ប្រកបដោយឧបេក្ខា មានស្មារតីដឹងខ្លួន សោយនូវសុខ ដោយនាមកាយ ព្រះអរិយទាំងឡាយ តែងសរសើរ នូវបុគ្គល ដែលបាននូវតតិយជ្ឈាននោះថា បុគ្គល ដែលបាននូវតតិយជ្ឈាន មាន​ចិត្ត ប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿងនៅជាសុខ ដូច្នេះ ព្រោះ​តតិយជ្ឈានឯណា ក៏បានដល់ នូវតតិយជ្ឈាននោះ ហើយសម្រេចសម្រាន្តនៅ ភិក្ខុ​លះបង់ នូវសុខផង លះបង់ នូវទុក្ខផង មានសោមនស្ស   និងទោមនស្សអស់​ហើយ ក្នុង​កាលមុន ក៏បាន​ដល់នូវ​ចតុត្ថជ្ឈាន ដែលមិនមានទុក្ខ មិនមានសុខ មានតែសតិ ដ៏បរិសុទ្ធិ​ដែលកើតអំពីឧបេក្ខា ហើយសម្រេចសម្រាន្តនៅ។ ម្នាលភិក្ខុទាំងឡាយ  នេះហៅថា សម្មាសមាធិ។

សូកសូត្រ ទី៩

[៤២]  សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ  ដូចចុងស្រូវខ្សាយ ឬចុងស្រូវដំ​ណើប ដែលគេដំកល់ទុកខុស នឹងមុតដៃ ឬជើង ឬនឹងញ៉ាំងឈាម ឲ្យ​កើតឡើង​បាន ដល់​បុគ្គល ដែលច្រត់ដោយដៃ ឬជាន់ដោយជើង ហេតុនេះ រមែងមិនមានឡើយ។ ដំណើរ​នោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ  ព្រោះថា ចុងនៃស្រូវគេដំកល់ទុកខុស យ៉ាង​ណា​មិញ។ ម្នាលភិក្ខុទាំងឡាយ  ភិក្ខុនោះ នឹងអាចទំលាយ នូវអវិជ្ជា នឹងញ៉ាំងវិជ្ជា ឲ្យ​កើត​ឡើង​ នឹងបានធ្វើឲ្យ​ជាក់ច្បាស់ នូវព្រះនិព្វាន ដោយទិដ្ឋិ ដែលខ្លួនដំកល់ខុស ដោយមគ្គ​ភាវនា ដែលខ្លួនដំកល់ខុស ហេតុនេះ រមែងមិនមានឡើយ។ ដំណើរនោះ ព្រោះហេតុ​ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ  ព្រោះថា ទិដ្ឋិដែលភិក្ខុនោះ ដំកល់ខុស ក៏យ៉ាងនោះដែរ។

[៤៣] ម្នាលភិក្ខុទាំងឡាយ  ដូចចុងស្រូវខ្សាយ ឬចុងស្រូវដំ​ណើប ដែល​បុគ្គលដំកល់​​​ទុក​ត្រូវ នឹងអាចមុតដៃ ឬជើង ឬនឹងញ៉ាំងឈាម ឲ្យ​កើតឡើង​បាន ដល់បុគ្គល ដែល​ច្រត់​​ដោយ​ដៃ ឬជាន់ដោយជើង ហេតុនេះ រមែងមានជាប្រាកដ។ ដំណើរ​នោះ ព្រោះ​ហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ  ព្រោះថា ចុងនៃស្រូវ គេដំកល់ទុកត្រូវ យ៉ាង​ណា​មិញ។ ម្នាលភិក្ខុទាំងឡាយ  ភិក្ខុនោះ នឹងទំលាយ នូវអវិជ្ជា នឹងញ៉ាំងវិជ្ជា​ឲ្យ​កើត​ឡើង​ នឹងបានធ្វើឲ្យ​ជាក់ច្បាស់ នូវព្រះនិព្វានបាន ដោយទិដ្ឋិ ដែលខ្លួនដំកល់ត្រូវ ដោយ​មគ្គភាវនា ដែលខ្លួនដំកល់ត្រូវ ហេតុនេះ រមែងមាន ជាប្រាកដ។ ដំណើរនោះ ព្រោះ​ហេតុ​អ្វី។ ម្នាលភិក្ខុទាំងឡាយ  ព្រោះថា ទិដ្ឋិដែលភិក្ខុនោះ ដំកល់ត្រូវ ក៏យ៉ាងនោះ​ដែរ។

[៤៤] ម្នាលភិក្ខុទាំងឡាយ  ចុះភិក្ខុនឹងទំលាយ នូវអវិជ្ជា ញ៉ាំងវិជ្ជា ឲ្យ​កើតឡើង​ នឹងបានធ្វើឲ្យ​ជាក់ច្បាស់ នូវព្រះនិព្វាន ដោយទិដ្ឋិ ដែលខ្លួនដំកល់ត្រូវ ដោយមគ្គភាវនា​ ដែលខ្លួនដំកល់ត្រូវ  តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ  ភិក្ខុក្នុងសាសនានេះ ចំរើន នូវ​សម្មា​ទិដ្ឋិ ដែលអាស្រ័យ នូវសេចក្តីស្ងាត់ អាស្រ័យ នូវសេចក្តីនឿយណាយ អាស្រ័យ​ នូវ​សេចក្តីរលត់ មានកិរិយាបង្អោនទៅ ដើម្បីលះបង់។បេ។ ចំរើន នូវសម្មាសមាធិ ដែល​អាស្រ័យ នូវសេចក្តីស្ងាត់ អាស្រ័យ នូវសេចក្តីនឿយណាយ អាស្រ័យ នូវសេចក្តីរលត់ មានកិរិយាបង្អោនទៅ ដើម្បីលះបង់។ ម្នាលភិក្ខុទាំងឡាយ  ភិក្ខុនឹងទំលាយ នូវអវិជ្ជា ញ៉ាំង​​វិជ្ជា ឲ្យ​កើតឡើង​ នឹងធ្វើឲ្យ​ជាក់ច្បាស់ នូវព្រះនិព្វាន ដោយទិដ្ឋិ​ ដែល​ខ្លួនដំកល់​ត្រូវ ដោយ​មគ្គភាវនា ដែលខ្លួនដំកល់ត្រូវ យ៉ាងនេះឯង។

នន្ទិយសូត្រ ទី១០

[៤៥] សាវត្ថីនិទាន។ គ្រានោះ នន្ទិយបរិព្វាជក ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ទៅរកព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ​ដែល​គួររីករាយ   និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះនន្ទិយ​បរិព្វាជក អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ធម៌ទាំងឡាយ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យ​ច្រើនហើយ ជាធម៌មាន​ដំ​ណើរទៅកាន់ព្រះនិព្វាន មានព្រះនិព្វាន ជាទីប្រព្រឹត្តទៅ ក្នុងខាងមុខ មាន
ព្រះ​និព្វាន ជាទីបំផុត មានប៉ុន្មានហ្ន៎។ ម្នាលនន្ទិយៈ ធម៌ទាំងឡាយ ដែលបុគ្គលចំរើន​ហើយ ធ្វើឲ្យ​ច្រើនហើយ ជាធម៌មានដំណើរទៅកាន់ព្រះនិព្វាន មានព្រះនិព្វានជាទីប្រព្រឹត្ត​ទៅ​ខាងមុខ មានព្រះនិព្វាន ជាទីបំផុតនេះ មាន ៨ យ៉ាង។ ធម៌ទាំង ៨ យ៉ាង​ តើដូចម្តេច។ អ្វីខ្លះ។  គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលនន្ទិយៈ ធម៌ទាំង ៨ នេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យ​ច្រើនហើយ ជាធម៌មានដំណើរទៅកាន់​ព្រះនិព្វាន មានព្រះនិព្វាន ជាទីប្រព្រឹត្តទៅខាងមុខ មានព្រះនិព្វាន ជាទីបំផុត។

[៤៦] កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះហើយ នន្ទិយៈបរិព្វាជក​ ក៏ក្រាប​បង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រ​ព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន ដូចបុគ្គលផ្ងារឡើង​ នូវ​របស់ ដែលគេផ្កាប់ ឬបើកឡើង​ នូវរបស់ដែលបិទបាំង ពុំនោះសោត ប្រាប់ នូវផ្លូវ ដល់អ្នក​វង្វេងផ្លូវ ឬទ្រោលប្រទីបប្រេង ​បំភ្លឺក្នុងទី​ងងឹត​ ដោយ​គិតថា​ បុរស​អ្នក​មានភ្នែក នឹងបាន​ឃើញរូបទាំងឡាយ យ៉ាងណាមិញ។ ធម៌ដែលព្រះគោតមដ៏ចំរើន ទ្រង់សំដែង​ហើយ ដោយ​អនេក​បរិយាយ ក៏យ៉ាងនោះឯង ខ្ញុំព្រះអង្គ សូមដល់​ នូវ​ព្រះ​​គោ​ត​ម​ដ៏ចំរើន ទាំងព្រះធម៌​   និងព្រះភិក្ខុសង្ឃ ជាទីពឹង ទីរឭក សូមព្រះគោតម​ដ៏​ចំរើន​ ចាំ​ទុក​ នូវខ្ញុំព្រះអង្គ ថាជា​ឧបាសក អ្នកដល់ នូវព្រះរតនត្រ័យ ជាទីពឹង ទីរឭក ស្មើដោយជីវិត តាំងអំពីថ្ងៃនេះ ជា​ដើមទៅ។

ចប់ អវិជ្ជាវគ្គ ទី១។

ឧទ្ទាននៃអវិជ្ជាវគ្គនោះ គឺ

និយាយអំពីអវិជ្ជា១ អំពីពាក់កណ្តាល នៃព្រហ្មចរិយៈ១ អំពីព្រះសារីបុត្ត១ អំពីជាណុស្សោណិព្រាហ្មណ៍១ អំពីការប្រព្រឹត្តិព្រហ្មចរិយៈ​ ដើម្បី​ប្រយោជន៍អ្វី១ អំពីភិក្ខុមួយរូប ចូលទៅក្រាបបង្គំទូលព្រះដ៏មាន​ព្រះភាគ​​ មាន២លើក អំពីព្រះដ៏មានព្រះភាគ សំដែងចែក អដ្ឋង្គិកមគ្គ១ អំពីសេចក្តីប្រៀបដូចចុង នៃស្រូវ១ អំពីនន្ទិយបរិព្វាជក១។

វិហារវគ្គ ទី២

បឋមវិហារសូត្រ ទី១

[៤៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ  តថាគត ប្រាថ្នា​ដើម្បីសម្ងំនៅក្នុង​ទីស្ងាត់​អស់​​​កន្លះខែ អ្នកណាកុំគប្បីចូលទៅរកតថាគតឡើយ វៀរលែងតែ​ភិក្ខុមួយ​រូប អ្នកនាំ​នូវចង្ហាន់​​បិណ្ឌបាតទៅ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ អ្នកណាមួយ ក៏មិនហ៊ាន​ចូលទៅ​គាល់ព្រះដ៏មានព្រះភាគ ក្នុងទី​នោះឡើយ វៀរលែងតែភិក្ខុមួយរូប អ្នកនាំនូវចង្ហាន់បិណ្ឌបាតទៅ។

[៤៨] គ្រានោះ ព្រះដ៏មានព្រះភាគ លុះកន្លងកាលកន្លះខែនោះហើយ ក៏ទ្រង់​ចេញ​​ចាក​ទីស្ងាត់ ហើយត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ  តថាគត បាន​ត្រាស់ដឹងជាដំបូង ដោយធម៌ ជាគ្រឿងនៅឯណា តថាគត ក៏បានសម្រេចសម្រាន្តនៅ​ដោយចំណែក នៃធម៌ ជាគ្រឿងនៅនោះ តថាគត ដឹងច្បាស់យ៉ាងនេះថា ការសោយអារម្មណ៍ ព្រោះមិច្ឆាទិដ្ឋិ ជាបច្ច័យ ក៏មាន ការសោយអារម្មណ៍ព្រោះសម្មាទិដ្ឋិ​ ជាបច្ច័យ​ក៏មាន។បេ។ ការសោយអារម្មណ៍ ព្រោះមិច្ឆាសមាធិជាបច្ច័យ ក៏មាន ការសោយ​អារម្មណ៍ព្រោះ​សម្មាសមាធិជាបច្ច័យក៏មាន ការសោយអារម្មណ៍ព្រោះឆន្ទៈ​ជាបច្ច័យ​ក៏មាន ការ​សោយ​អារម្មណ៍​ព្រោះវិតក្កៈ​ជាបច្ច័យ​ក៏មាន ការ​សោយអារម្មណ៍​ព្រោះ​សញ្ញាជាបច្ច័យក៏មាន ឆន្ទៈមិនរម្ងាប់ក៏មាន វិតក្កៈមិនរម្ងាប់ក៏មាន សញ្ញាមិនរម្ងាប់ក៏មាន ការសោយ​អារម្មណ៍​ព្រោះមិនរម្ងាប់​នោះជាបច្ច័យក៏មាន ឆន្ទៈរម្ងាប់ក៏មាន វិតក្កៈរម្ងាប់​ក៏មាន សញ្ញារម្ងាប់ក៏មាន ការសោយអារម្មណ៍ព្រោះរម្ងាប់នោះជាបច្ច័យក៏មាន សេចក្តី​ព្យាយាម ប្រព្រឹត្តទៅ ដើម្បីដល់ នូវគុណវិសេស​ ដែលមិនទាន់បានដល់ក៏មាន កាលបើ​ហេតុនោះមិនទាន់សម្រេចហើយ ការសោយ​អារម្មណ៍​ព្រោះមិន​សម្រេច​នោះ​​ជាបច្ច័យ​ក៏មាន។

ទុតិយវិហារសូត្រ ទី២

[៤៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ  តថាគតប្រាថ្នាដើម្បីសម្ងំនៅក្នុងទីស្ងាត់ អស់៣ខែ អ្នកណាមួយ កុំគប្បីចូលទៅរកតថាគតឡើយ វៀរលែងតែ​ភិក្ខុមួយ​រូប​​អ្នកនាំ​នូវចង្ហាន់បិណ្ឌបាតទៅ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកាព្រះដ៏មានព្រះ​ភាគ​ថា ព្រះករុណា ព្រះអង្គ។ អ្នកណាមួយ ក៏មិនហ៊ានចូល​ទៅគាល់​​ព្រះដ៏មានព្រះ​ភាគ ​ក្នុងទី​នោះឡើយ វៀរលែងតែភិក្ខុមួយរូប អ្នក​នាំនូវចង្ហាន់បិណ្ឌបាតទៅ។

[៥០] គ្រានោះ ព្រះដ៏មានព្រះភាគ លុះកន្លង៣ខែនោះហើយ ក៏ចេញចាកទីស្ងាត់ ហើយត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ  តថាគត​បានត្រាស់​ដឹងជាដំបូង ដោយធម៌ជាគ្រឿងនៅឯណា តថាគត ក៏បានសម្រេចសម្រាន្តនៅ ដោយចំណែកនៃធម៌ ជាគ្រឿងនៅនោះ តថាគត ដឹងច្បាស់យ៉ាងនេះថា ការសោយអារម្មណ៍ព្រោះមិច្ឆាទិដ្ឋិជាបច្ច័យក៏មាន ការសោយអារម្មណ៍ព្រោះរម្ងាប់មិច្ឆាទិដ្ឋិជាបច្ច័យក៏មាន ការសោយ​អារម្មណ៍​ព្រោះ​សម្មាទិដ្ឋិ​ជាបច្ច័យក៏មាន ការសោយអារម្មណ៍ព្រោះរម្ងាប់សម្មាទិដ្ឋិជាបច្ច័យក៏​មាន។បេ។ ការសោយអារម្មណ៍ព្រោះមិច្ឆាសមាធិជាបច្ច័យក៏មាន ការសោយ​អារម្មណ៍​ព្រោះរម្ងាប់មិច្ឆាសមាធិជាបច្ច័យក៏​មាន ការសោយអារម្មណ៍ព្រោះ​សម្មាសមាធិ​ជាបច្ច័យក៏មាន ការសោយអារម្មណ៍ព្រោះរម្ងាប់​សម្មា​សមាធិ​ជា​បច្ច័យក៏​មាន ការសោយអារម្មណ៍ព្រោះឆន្ទៈជាបច្ច័យក៏មាន ការសោយអារម្មណ៍​ព្រោះ​រម្ងាប់​ឆន្ទៈ​ជាបច្ច័យក៏​មាន ការសោយអារម្មណ៍ព្រោះវិតក្កៈជាបច្ច័យក៏មាន ការសោយ​​អារម្មណ៍​ព្រោះ​រម្ងាប់វិតក្កៈជាបច្ច័យក៏​មាន ការសោយអារម្មណ៍ព្រោះសញ្ញាជាបច្ច័យក៏មាន ការ​សោយអារម្មណ៍ព្រោះរម្ងាប់សញ្ញាជាបច្ច័យក៏​មាន ឆន្ទៈ​មិនរម្ងាប់ក៏មាន វិតក្កៈមិន​រម្ងាប់​ក៏មាន សញ្ញាមិនរម្ងាប់ក៏មាន ការសោយអារម្មណ៍ព្រោះមិនរម្ងាប់នោះជាបច្ច័យក៏មាន ឆន្ទៈរម្ងាប់ក៏មាន វិតក្កៈរម្ងាប់ក៏មាន ​សញ្ញារម្ងាប់ក៏មាន ការសោយអារម្មណ៍ព្រោះ​រម្ងាប់នោះជាបច្ច័យក៏មាន សេចក្តីព្យាយាម ប្រព្រឹត្តទៅ ដើម្បីដល់ នូវគុណវិសេស ដែលមិនទាន់បានដល់ក៏មាន កាលបើហេតុនោះមិនទាន់សម្រេចហើយ ការសោយអារម្មណ៍ ព្រោះហេតុមិនសម្រេចនោះ ជាបច្ច័យ ក៏មាន។

សេក្ខសូត្រ ទី៣

[៥១] សាវត្ថីនិទាន។ គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ។បេ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ ដូច្នេះ​ថា បពិត្រព្រះអង្គដ៏ចំរើន ពាក្យគេតែងនិយាយថា សេក្ខៈ សេក្ខៈ ដូច្នេះ បពិត្រព្រះអង្គ​ដ៏ចំរើន ដែលឈ្មោះថា សេក្ខៈនោះ ដោយហេតុ​ប៉ុន្មាន​យ៉ាង។ ម្នាលភិក្ខុ ភិក្ខុក្នុងសាសនានេះ ប្រកបដោយសេក្ខសម្មាទិដ្ឋិ។បេ។  ប្រកបដោយសេក្ខសម្មាសមាធិ។ ម្នាលភិក្ខុ ដែលឈ្មោះថាសេក្ខៈ ដោយ​ហេតុ​ប៉ុណ្ណេះឯង។

បឋមឧប្បាទសូត្រ ទី៤

[៥២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ  ធម៌ទាំង ៨ យ៉ាងនេះ ដែលបុគ្គល​ចំរើនហើយ ធ្វើឲ្យ​ច្រើនហើយ ដែលមិនទាន់កើតឡើង​ រមែងកើតឡើង​ មិនមែនកើត​ឡើង​ ក្រៅអំពីការកើតប្រាកដ នៃព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធទេ។ ធម៌ទាំង ៨ យ៉ាង​  តើដូចម្តេច។ អ្វីខ្លះ។  គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ  ធម៌ទាំង ៨ យ៉ាងនេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យ​ច្រើនហើយ ដែលមិន​ទាន់កើតឡើង​ រមែងកើតឡើង​ មិនមែនកើតឡើង​ ក្រៅ​អំពីការ​កើតប្រាក​ដ​នៃព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធទេ។

ទុតិយឧប្បាទសូត្រ ទី៥

[៥៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ  ធម៌ទាំង ៨ យ៉ាងនេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យ​ច្រើនហើយ ដែលមិនទាន់កើតឡើង​ រមែងកើតឡើង​ មិនមែនកើត​ឡើង​ ក្រៅអំពីវិន័យព្រះសុគតទេ។ ធម៌ទាំង ៨ យ៉ាង  តើដូចម្តេច។ អ្វីខ្លះ។  គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ  ធម៌ទាំង ៨ យ៉ាងនេះឯង ដែលបុគ្គល​ចំរើនហើយ ធ្វើឲ្យ​ច្រើនហើយ ដែលមិនទាន់កើតឡើង​ រមែងកើតឡើង​ មិនមែនកើត​ឡើង​ ក្រៅអំពីវិន័យព្រះសុគតទេ។

បឋមបរិសុទ្ធសូត្រ ទី៦

[៥៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ  ធម៌ទាំង ៨ យ៉ាងនេះឯង ដែល​បរិសុទ្ធិផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេសហើយ ដែលមិនទាន់​កើតឡើង​ រមែងកើតឡើង​ មិនមែនកើតឡើង​ ក្រៅអំពីការកើតប្រា​កដ នៃព្រះ​តថាគត ជា​អរហន្តសម្មាសម្ពុទ្ធ​ទេ។ ធម៌ទាំង ៨ យ៉ាង  តើដូចម្តេច។ អ្វីខ្លះ។  គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ  ធម៌ទាំង ៨ យ៉ាងនេះឯង ដែល​បរិសុទ្ធិ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេសហើយ ដែលមិនទាន់​កើតឡើង​ រមែ​ង​កើតឡើង​ មិនមែនកើតឡើង​ ក្រៅអំពីការកើតប្រា​កដ នៃព្រះ​តថាគត​ជាអរហន្ត​សម្មាសម្ពុទ្ធទេ។

ទុតិយបរិសុទ្ធសូត្រ ទី៧

[៥៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ  ធម៌ទាំង ៨ យ៉ាងនេះឯង ដែល​បរិសុទ្ធិផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេសហើយ ដែលមិនទាន់​កើតឡើង​ រមែងកើតឡើង​ មិនមែនកើតឡើង​ ក្រៅអំពីវិន័យព្រះសុគតទេ។ ធម៌ទាំង ៨ យ៉ាង​ តើ​ដូចម្តេច។ អ្វីខ្លះ។  គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុ​ទាំង​ឡាយ ធម៌​ទាំង ៨ យ៉ាងនេះឯង ដែល​បរិសុទ្ធិផូរផង់ មិនមានទីទួល គឺកិលេស ប្រាស​ចាក​ឧបក្កិលេសហើយ ដែលមិនទាន់​កើតឡើង​ រមែងកើតឡើង​ មិនមែនកើតឡើង​​ ក្រៅ​អំពីវិន័យព្រះសុគតទេ។

បឋមកុក្កុដារាមសូត្រ ទី៨

[៥៦]  សាវត្ថីនិទាន។ ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះអានន្ទដ៏មានអាយុ   និងព្រះភទ្ទៈដ៏មានអាយុ គង់នៅក្នុងកុក្កុដារាម ជិតក្រុងបាដលិបុត្ត។ គ្រានោះ ព្រះភទ្ទៈដ៏មានអាយុ ចេញចាកទីពួនសម្ងំ ក្នុងវេលា​សាយណ្ហសម័យ ហើយចូលទៅ​រកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើ នូវសេចក្តីរីករាយ ជាមួយនឹងព្រះអានន្ទដ៏មានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ   និងពាក្យដែលគួររឭកហើយ ក៏​អង្គុយក្នុងទីសមគួរ។ លុះព្រះភទ្ទៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ពោល​ទៅនឹងព្រះអានន្ទដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោអានន្ទ ពាក្យគេតែងនិយាយថា អព្រហ្មចរិយៈ អព្រហ្មចរិយៈ ដូច្នេះ ម្នាលអាវុសោ អព្រហ្មចរិយៈ  តើដូចម្តេច។ ម្នាល​អាវុសោភទ្ទៈ ប្រពៃណាស់ហើយ ប្រពៃណាស់ហើយ ម្នាលអាវុសោភទ្ទៈ ការ​ស្វែងប្រស្នា របស់អ្នក ល្អពេកណាស់ ប្រាជ្ញាក៏ល្អ ការសាកសួរក៏មានទំនងល្អ ម្នាលអាវុសោភទ្ទៈ ព្រោះថា អ្នកសួរយ៉ាងនេះថា ម្នាលអាវុសោ អានន្ទ ពាក្យថាគេតែង​និយាយថា អព្រហ្មចរិយៈ អព្រហ្មចរិយៈ ដូច្នេះ ម្នាលអាវុសោ អព្រហ្មចរិយៈ​  តើដូចម្តេច។ យ៉ាងនេះហើយ អាវុសោ។ ម្នាលអាវុសោ មិច្ឆាមគ្គ ប្រកបដោយអង្គ ៨ នេះឯង ហៅថា អព្រហ្មចរិយៈ។ មិច្ឆាមគ្គ ទាំង ៨  តើដូចម្តេច។  គឺមិច្ឆាទិដ្ឋិ១។បេ។ មិច្ឆា​សមាធិ១។

ទុតិយកុក្កុដារាមសូត្រ ទី៩

[៥៧]  បាដលិបុត្តនិទាន។បេ។ ម្នាលអាវុសោអានន្ទ ពាក្យគេតែងនិយាយថា ព្រហ្មចរិយៈ ព្រហ្មចរិយៈ ដូច្នេះ ម្នាលអាវុសោ ព្រហ្មចរិយៈ  តើដូចម្តេច ទីបំផុតរបស់​ព្រហ្មចរិយៈ  តើដូចម្តេច។ ម្នាលអាវុសោភទ្ទៈ ប្រពៃណាស់ហើយ ប្រពៃណាស់ហើយ ម្នាល​អាវុសោភទ្ទៈ ការ​ស្វែងរកប្រស្នារបស់អ្នក ល្អពេកណាស់ ប្រាជ្ញាក៏ល្អ ការសាក​សួរ​ក៏មានទំនងល្អ ម្នាលអាវុសោភទ្ទៈ ព្រោះថា អ្នកសួរយ៉ាងនេះថា ម្នាលអាវុសោ​អា​នន្ទ ពាក្យគេតែងនិយាយថា ព្រហ្មចរិយៈ ព្រហ្មចរិយៈ ដូច្នេះ ម្នាលអាវុសោ ព្រហ្មចរិយៈ  តើដូចម្តេច ទីបំផុត​របស់​ព្រហ្មចរិយៈ  តើដូចម្តេច។ យ៉ាងនេះហើយ អាវុសោ។ ម្នាលអាវុសោ មគ្គដ៏ប្រ​សើរ​ ប្រ​កបដោយអង្គ ៨ នេះឯង ហៅថា ព្រហ្មចរិយៈ។ មគ្គទាំង ៨  តើដូចម្តេច។  គឺសម្មាទិដ្ឋិ១។បេ។ សម្មា​សមាធិ១។ ម្នាលអាវុសោ ការអស់ទៅ​នៃរាគៈ ការអស់​ទៅនៃទោសៈ ការអស់ទៅនៃមោហៈឯណា នេះហៅថា ទីបំផុតរបស់​ព្រហ្មចរិយៈ។

តតិយកុក្កុដារាមសូត្រ ទី១០

[៥៨]  បាដលិបុត្តនិទាន។ ម្នាលអាវុសោ អានន្ទ ពាក្យគេតែងនិយាយថា ព្រហ្មចរិយៈ ព្រហ្មចរិយៈ ដូច្នេះ ម្នាលអាវុសោ ព្រហ្មចរិយៈ  តើដូចម្តេច ព្រហ្មចារី (បុគ្គល​អ្នក​ប្រព្រឹត្ត នូវធម៌ដ៏ប្រសើរ)  តើដូចម្តេច ទីបំផុតរបស់ព្រហ្មចរិយៈ  តើដូចម្តេច។ ម្នាល​អាវុសោភទ្ទៈ ប្រពៃណាស់ហើយ ប្រពៃណាស់ហើយ ម្នាលអាវុសោភទ្ទៈ ការ​ស្វែង​​រកប្រស្នារបស់អ្នក ល្អពេកណាស់ ប្រាជ្ញាក៏ល្អ ការសាក​សួរ​ ក៏មានទំនងល្អ ម្នាល​អាវុសោ​ភទ្ទៈ ព្រោះថា អ្នកសួរយ៉ាងនេះថា ម្នាលអាវុសោ អានន្ទ ពាក្យគេតែង​និយាយថា ព្រហ្មចរិយៈ ព្រហ្មចរិយៈ ដូច្នេះ ម្នាលអាវុសោ ព្រហ្មចរិយៈ  តើដូចម្តេច​ព្រហ្មចារី  តើដូចម្តេច ទីបំផុតរបស់​ព្រហ្ម​ចរិយៈ  តើដូចម្តេច។ យ៉ាងនេះហើយ អាវុសោ។ ម្នាល​អាវុសោ មគ្គដ៏ប្រ​សើរ ​ប្រ​កបដោយអង្គ ៨ នេះឯង ហៅថា ព្រហ្មចរិយៈ។ មគ្គទាំង ៨  តើដូចម្តេច។  គឺសម្មាទិដ្ឋិ១។បេ។ សម្មា​សមាធិ១។ ម្នាលអាវុសោ បុគ្គលឯណា ប្រកបដោយមគ្គ ដ៏ប្រ​សើរ​ មានដោយអង្គ ៨ នេះ បុគ្គលនេះ ហៅថា ព្រហ្មចារី។ ម្នាលអាវុសោ ការអស់​ទៅនៃរាគៈ ការអស់​ទៅនៃទោសៈ ការអស់ទៅនៃមោហៈឯណា នេះហៅថា ទីបំផុត របស់ព្រហ្មចរិយៈ។ ក្នុងសូត្រ៣នេះ មាននិទានតែមួយ។

ចប់ វិហារវគ្គ ទី២។

ឧទ្ទាននៃវិហារវគ្គនោះ គឺ

និយាយអំពីវិហារធម៌របស់ព្រះដ៏មានព្រះភាគ មាន២លើក អំពីសេក្ខៈ១ អំពីធម៌ ៨ យ៉ាង ដែលបុគ្គលចំរើនឲ្យ​ច្រើនហើយ ដែលមិនទាន់​កើត​ឡើង​ រមែងកើតឡើង​ មាន២លើក និយាយអំពីធម៌ ៨ យ៉ាង ដែល​បរិសុទ្ធិ មាន២លើក អំពីធម៌ ដែលព្រះភទ្ទៈដ៏មានអាយុ សួរព្រះអានន្ទ​ ក្នុងកុក្កុដារាម មាន៣លើក។

មិច្ឆត្តវគ្គ ទី៣

មិច្ឆត្តសូត្រ ទី១

[៥៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ  តថាគត នឹងសំដែង នូវភាវៈ​ខុស​ផង នូវភាវៈ​ត្រូវផង  ដល់អ្នកទាំងឡាយ  អ្នកទាំងឡាយ  ចូរស្តាប់​នូវធម៌​នោះចុះ។

[៦០] ម្នាលភិក្ខុទាំងឡាយ  ភាវៈខុស  តើដូចម្តេច។ អ្វីខ្លះ។  គឺមិច្ឆាទិដ្ឋិ១។បេ។ មិច្ឆាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ  នេះហៅថា ភាវៈខុស។

[៦១] ភាវៈត្រូវ  តើដូចម្តេច។ អ្វីខ្លះ។  គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ  នេះហៅថា ភាវៈត្រូវ។

អកុសលធម្មសូត្រ ទី២

[៦២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ  តថាគត នឹងសំដែងនូវធម៌ ជា​អកុសល​ផង នូវធម៌ជាកុសលផង  ដល់អ្នកទាំងឡាយ  អ្នកទាំងឡាយ  ចូរស្ដាប់នូវធម៌នោះចុះ។

[៦៣] ម្នាលភិក្ខុទាំងឡាយ  ធម៌ជាអកុសល  តើដូចម្តេច។ អ្វីខ្លះ។  គឺមិច្ឆាទិដ្ឋិ ១។បេ។ មិច្ឆាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ  នេះហៅថា ធម៌ជាអកុសល។

[៦៤] ម្នាលភិក្ខុទាំងឡាយ ធម៌ជាកុសល តើដូចម្តេច។ អ្វីខ្លះ។  គឺសម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ  នេះហៅថា ធម៌ជាកុសល។

បឋមបដិបទាសូត្រ ទី៣

[៦៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ  តថាគតនឹងសំដែង នូវបដិបទាខុសផង នូវបដិបទាត្រូវផង  ដល់អ្នកទាំងឡាយ  អ្នកទាំងឡាយ  ចូរស្តាប់ នូវបដិបទានោះចុះ។

[៦៦] ម្នាលភិក្ខុទាំងឡាយ  បដិបទាខុស  តើដូចម្តេច។ អ្វីខ្លះ។  គឺមិច្ឆាទិដ្ឋិ ១។បេ។ មិច្ឆាសមាធិ១។ ម្នាលភិក្ខុងទាំងឡាយ នេះហៅថា បដិបទាខុស។

[៦៧]  ម្នាលភិក្ខុទាំងឡាយ  បដិបទាត្រូវ  តើដូចម្តេច។ អ្វីខ្លះ។  គឺសម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ  នេះហៅថា បដិបទាត្រូវ។

ទុតិយបដិបទាសូត្រ ទី៤

[៦៨]  សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ  តថាគត មិនសរសើរបដិបទាខុស របស់​គ្រហស្ថក្តី ​របស់បព្វជិតក្តីទេ។ ម្នាលភិក្ខុទាំងឡាយ  គ្រហស្ថក្តី បព្វជិតក្តី តែ​ប្រតិបត្តិ​ខុស​ហើយ រមែងមិនញ៉ាំងធម៌ ដែលបណ្ឌិគប្បីដឹង គឺអរិយមគ្គ​ ជាកុសល ​ឲ្យ​​សម្រេច​បាន ព្រោះហេតុ​នៃ​អធិករណ៍ គឺប្រតិបត្តិខុសទេ។ ម្នាលភិក្ខុទាំងឡាយ  បដិបទា​ខុស តើដូច​ម្តេច។ អ្វីខ្លះ។  គឺមិច្ឆាទិដ្ឋិ១។បេ។ មិច្ឆាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ  នេះហៅថា បដិបទា​ខុស។ ​ម្នាលភិក្ខុទាំងឡាយ  តថាគត មិនសរសើរបដិបទាខុស ​របស់​គ្រហស្ថក្តី របស់បព្វជិតក្តី​ទេ។ ម្នាលភិក្ខុទាំងឡាយ  គ្រហស្ថក្តី បព្វជិតក្តី តែប្រតិបត្តិ​ខុស​ហើយ រមែងមិនញ៉ាំងធម៌ ដែលបណ្ឌិតគប្បីដឹង គឺអរិយមគ្គ ជាកុសល ​ឲ្យ​សម្រេច​បាន ព្រោះ​ហេតុ​នៃអធិករណ៍ គឺប្រតិបត្តិខុសទេ។

[៦៩] ម្នាលភិក្ខុទាំងឡាយ តថាគតសរសើរតែបដិបទាត្រូវ របស់គ្រហស្ថក្តី ​របស់​បព្វជិត​ក្តី។ ម្នាលភិក្ខុទាំងឡាយ  គ្រហស្ថក្តី បព្វជិតក្តី តែប្រតិបត្តិត្រូវហើយ រមែងញ៉ាំង​ធម៌ ដែលបណ្ឌិគប្បីដឹង គឺអរិយមគ្គ ជាកុសល ឲ្យ​សម្រេចទៅបាន ព្រោះ​ហេតុ​នៃ​អធិករណ៍ គឺសេចក្តីប្រតិបត្តិត្រូវ។ ម្នាលភិក្ខុទាំងឡាយ  បដិបទាត្រូវ តើដូច​ម្តេច។ អ្វីខ្លះ។  គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ  នេះហៅថា បដិបទាត្រូវ។ ​ម្នាលភិក្ខុទាំងឡាយ  តថាគត សរសើរតែបដិបទាត្រូវ​ របស់​គ្រហស្ថក្តី របស់បព្វជិតក្តី។ ម្នាលភិក្ខុទាំងឡាយ  គ្រហស្ថក្តី បព្វជិតក្តី តែប្រតិបត្តិត្រូវ​ហើយ​ រមែង​ញ៉ាំងធម៌ ដែល​បណ្ឌិត​គប្បីដឹង គឺអរិយមគ្គ ជាកុសល ឲ្យ​សម្រេចទៅបាន ព្រោះហេតុនៃអធិករណ៍ គឺសេចក្តី​ប្រតិបត្តិត្រូវ។

បឋមអសប្បុរិសសូត្រ ទី៥

[៧០] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ  តថាគតនឹងសំដែង នូវអសប្បុរសផង នូវសប្បុរសផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ នូវសេចក្តីនោះចុះ។

[៧១]  ម្នាលភិក្ខុទាំងឡាយ អសប្បុរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ពួកខ្លះ ក្នុងលោកនេះ ជាអ្នកឃើញខុស ត្រិះរិះខុស និយាយខុស ធ្វើការងារខុស ចិញ្ចឹមជីវិតខុស ព្យាយាមខុស រឭកខុស ដំកល់ចិត្តខុស។ ម្នាលភិក្ខុទាំងឡាយ នេះ​ហៅថា អសប្បុរស។

[៧២] ម្នាលភិក្ខុទាំងឡាយ សប្បុរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ពួកខ្លះ ក្នុងលោកនេះ ជាអ្នកឃើញត្រូវ ត្រិះរិះត្រូវ និយាយត្រូវ ធ្វើការងារត្រូវ ចិញ្ចឹម​ជីវិតត្រូវ ព្យាយាមត្រូវ រឭកត្រូវ ដំកល់ចិត្តត្រូវ។ ម្នាលភិក្ខុទាំងឡាយ នេះហៅ​ថា​សប្បុរស។

ទុតិយអសប្បុរិសសូត្រ ទី៦

[៧៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវអសប្បុរស​ផង នូវអសប្បុរស ដ៏លើសជាងអសប្បុរសទៅទៀតផង ដល់អ្នកទាំងឡាយ ។ ​ម្នាល​ភិក្ខុទាំងឡាយ ​តថាគតនឹងសំដែង នូវសប្បុរសផង នូវសប្បុរសដ៏លើសជាងសប្បុរស​ទៅ​​ទៀត​ផង​ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរ​ស្តាប់ នូវសេចក្តីនោះចុះ។

[៧៤] ម្នាលភិក្ខុទាំងឡាយ ចុះអសប្បុរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ  បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកឃើញខុស។បេ។ ដំកល់ចិត្តមាំខុស។ ម្នាលភិក្ខុ​ទាំង​ឡាយ នេះហៅថា អសប្បុរស។

[៧៥]  ម្នាលភិក្ខុទាំងឡាយ ចុះអសប្បុរសដ៏លើសជាងអសប្បុរសទៅទៀត​ តើ​ដូច​ម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកឃើញខុស។បេ។ ដំកល់ចិត្តមាំខុស មានសេចក្តីដឹងខុស មានចិត្តរួចស្រឡះខុស។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសប្បុរស ដ៏លើសជាងអសប្បុរសទៅទៀត។

[៧៦] ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ពួកខ្លះ ក្នុងលោកនេះ ជាអ្នកឃើញត្រូវ។បេ។ ដំកល់ចិត្តមាំត្រូវ។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា សប្បុរស។

[៧៧] ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរសដ៏លើសជាងសប្បុរសទៅទៀត​ តើ​ដូច​ម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកឃើញត្រូវ។បេ។ ដំកល់ចិត្តមាំត្រូវ មានសេចក្តីដឹងត្រូវ មានចិត្តរួចស្រឡះត្រូវ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សប្បុរស ដ៏លើសជាងសប្បុរសទៅទៀត។

កុម្ភសូត្រ ទី៧

[៧៨]  សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចក្អមដែលមិនមានរង្វេលទ្រ តែង​បង្វិលបានដោយងាយ ដែលមានរង្វេលទ្រ តែងបង្វិលបានដោយលំបាក យ៉ាងណា​មិញ។ ម្នាលភិក្ខុទាំងឡាយ ចិត្តដែលមិនមានរង្វេលទ្រ តែងបង្វិលបានដោយងាយ ដែលមានរង្វេលទ្រ តែងបង្វិលបានដោយលំបាក ក៏យ៉ាងនោះឯង។

[៧៩]  ម្នាលភិក្ខុទាំងឡាយ ចុះរង្វេលទ្រនៃចិត្ត តើដូចម្តេច។  គឺមគ្គដ៏ប្រសើរ ប្រ​កបដោយអង្គ ៨ ហ្នឹងឯង។ មគ្គទាំង ៨  តើដូចម្តេច។  គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ នេះហៅថា រង្វេលទ្រចិត្ត។

[៨០] ម្នាលភិក្ខុទាំងឡាយ ដូចក្អមមិនមានរង្វេលទ្រ តែង​បង្វិល​បាន​ដោយ​ងាយ ដែលមានរង្វេលទ្រ តែងបង្វិលបានដោយលំបាក យ៉ាងណា​មិញ។ ម្នាលភិក្ខុ​ទាំង​ឡាយ ចិត្តដែលមិនមានរង្វេលទ្រ តែងបង្វិលបានដោយងាយ ដែលប្រ​កប​ដោយ​រង្វេល​​ទ្រ តែងបង្វិលបានដោយលំបាក ក៏យ៉ាងនោះឯង។

សមាធិសូត្រ ទី៨

[៨១]  សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវអរិយសម្មា​ស​មាធិ ប្រកបដោយបច្ច័យ ប្រកបដោយបរិក្ខារ ដល់អ្នកទាំងឡាយ អ្នកទាំង​ឡាយ ​ចូរស្តាប់ នូវធម៌នោះចុះ។

[៨២]  ម្នាលភិក្ខុទាំងឡាយ ចុះអរិយសម្មាសមាធិ ប្រកបដោយបច្ច័យ ប្រកប​ដោយ​បរិក្ខារ តើដូចម្តេច។ អ្វីខ្លះ។  គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។

[៨៣] ម្នាលភិក្ខុទាំងឡាយ ភាវៈនៃចិត្តមានអារម្មណ៍តែមួយ ​ដែលប្រកបដោយ​បរិក្ខារ ដោយអង្គទាំង៧នេះឯង ម្នាលភិក្ខុទាំងឡាយ ​នេះហៅថា អរិយសម្មាសមាធិ ប្រកបដោយបច្ច័យផង ប្រកបដោយបរិក្ខារផង។

វេទនាសូត្រ ទី៩

[៨៤]  សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ វេទនានេះ មាន៣យ៉ាង។ វេទនា៣ តើដូចម្តេច។  គឺវេទនាជាសុខ១ វេទនាជាទុក្ខ១ វេទនាមិនជាទុក្ខមិនជាសុខ១។ ម្នាលភិក្ខុទាំងឡាយ វេទនា មាន៣យ៉ាងនេះឯង។

[៨៥]  ម្នាលភិក្ខុទាំងឡាយ បុគ្គលគប្បីចំរើន នូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ ដើម្បីកំណត់ដឹង នូវវេទនា ទាំង៣នេះ។ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨  តើដូចម្តេច។ អ្វីខ្លះ។  គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលគប្បី​ចំរើន នូវមគ្គ ដ៏ប្រសើរ ប្រកបដោយង្គ ៨ ដើម្បីកំណត់ដឹង នូវវេទនា ទាំង៣នេះឯង។

ឧត្តិយសូត្រ ទី១០

[៨៦]  សាវត្ថីនិទាន។ គ្រានោះ ព្រះឧត្តិយដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មាន​ព្រះភាគ។បេ។ លុះព្រះឧត្តិយដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ នៅក្នុងទី​ស្ងាត់ សម្ងំនៅតែម្នាក់ឯង កើតចិត្តត្រិះរិះ យ៉ាងនេះថា កាមគុណ ៥យ៉ាង ព្រះដ៏មាន​ព្រះភាគ ទ្រង់សំដែងហើយ។ កាមគុណ ទាំង៥ ដែលព្រះដ៏មានព្រះភាគ ទ្រង់​សំដែង​ហើយ តើដូចម្តេច។

[៨៧]  ម្នាលឧត្តិយ ប្រពៃណាស់ហើយ ប្រពៃណាស់ហើយ ម្នាលឧតិ្តយ កាម​គុណ ទាំង៥ នេះឯង ដែលតថាគត បានសំដែងហើយ។ កាមគុណ ទាំង៥ តើដូចម្តេច។  គឺរូប ដែលគប្បីដឹងដោយភ្នែក ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម គួរជាទីតម្រេក១។ សំឡេង ដែលគប្បីដឹង ដោយត្រចៀក១។ ក្លិន​ដែលគប្បីដឹង ដោយច្រមុះ១។ រសដែលគប្បីដឹង ដោយអណ្តាត១។ ផ្សព្វដែលគប្បី​ដឹង ដោយកាយ ជាទីប្រាថ្នា ជាត្រេកអរ ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកប​ដោយកាម គួរជាទី​តម្រេក១។ ម្នាលឧត្តិយ កាមគុណ ទាំង៥នេះឯង ដែលតថាគតសំដែងហើយ។

[៨៨]  ម្នាលឧត្តិយ បុគ្គលគប្បីចំរើនមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ ដើម្បីលះបង់ នូវកាមគុណ ទាំង៥នេះ។ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨  តើដូចម្តេច។ អ្វីខ្លះ។  គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលឧត្តិយ បុគ្គលគប្បីចំរើនមគ្គ ដ៏ប្រសើរ ប្រកបដោយអង្គ ៨ ដើម្បីលះបង់ នូវកាមគុណ ទាំង៥នេះឯង។

ចប់ មិច្ឆត្តវគ្គ ទី៣។

ឧទ្ទាននៃមិច្ឆត្តវគ្គនោះ គឺ

និយាយអំពីមិច្ឆត្ត ១ អំពីអកុសលធម៌ ១ អំពីបដិបទា មាន២លើក អំពី​អសប្បុរស​ មាន២លើក អំពីចិត្តប្រៀបដូចក្អម ១ អំពីអរិយសម្មាសមាធិ ១ អំពីវេទនា ១ អំពីព្រះឧត្តិយ​ដ៏មានអាយុ ១។

បដិបត្តិវគ្គ ទី៤

បឋមបដិបត្តិសូត្រ ទី១

[៨៩]  សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងសេចក្តី​ប្រតិ​បត្តិខុស   និងសេចក្តីប្រតិបត្តិត្រូវ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរ​ស្តាប់​សេចក្តីនោះចុះ។

[៩០]   ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីប្រតិបត្តិខុស តើដូចម្តេច។  គឺអ្វីខ្លះ។  គឺ​សេចក្តី​ឃើញខុស១។បេ។ សេចក្តីតាំងចិត្តខុស១។ ម្នាលភិក្ខុទាំងឡាយ នេះហៅ​ថា​សេចក្តីប្រតិបត្តិខុស។

[៩១]  ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីប្រតិបត្តិត្រូវ តើដូចម្តេច។  គឺអ្វីខ្លះ។  គឺ​សេចក្តីឃើញត្រូវ១។បេ។ សេចក្តីតាំងចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា​សេចក្តីប្រតិបត្តិត្រូវ។

ទុតិយបដិបត្តិសូត្រ ទី២

[៩២]  សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងបុគ្គល ​អ្នកប្រតិបត្តិ​ខុស​   និងបុគ្គលអ្នកប្រតិបត្តិត្រូវ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ​ចូរស្តាប់នូវដំណើរ​បុគ្គល​នោះចុះ។

[៩៣] ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលអ្នកប្រតិបត្តិខុស តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកឃើញខុស១។បេ។ ជាអ្នកតាំងចិត្តខុស១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលអ្នកប្រតិបត្តិខុស។

[៩៤]  ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលអ្នកប្រតិបត្តិត្រូវ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកឃើញត្រូវ១។បេ។ ជាអ្នកតាំងចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អ្នកប្រតិបត្តិ​ត្រូវ។

វិរទ្ធសូត្រ ទី៣

[៩៥]  សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ អរិយមគ្គ ប្រកបដោយអង្គ ៨ ដែល​បុគ្គល​ទាំងឡាយឯណានីមួយ លះបង់ហើយ អរិយមគ្គ ប្រកបដោយអង្គ ៨ មានប្រក្រតី​ដល់នូវការអស់ទៅ នៃកងទុក្ខ ដោយប្រពៃ បុគ្គលទាំងនោះ ក៏លះ​បង់ដែរ។ ម្នាលភិក្ខុ​ទាំងឡាយ អរិយមគ្គ ប្រកបដោយអង្គ ៨ ដែលបុគ្គលទាំងឡាយឯណានីមួយ ប្រារព្ធហើយ អរិយមគ្គ ប្រកបដោយអង្គ ៨ មានប្រក្រតី ដល់នូវការអស់ទៅ នៃកងទុក្ខ​ដោយ​ប្រពៃ បុគ្គលទាំងនោះ ក៏ឈ្មោះថា ប្រារព្ធ​ហើយដែរ។

[៩៦]  ម្នាលភិក្ខុទាំងឡាយ ចុះអរិយមគ្គ ប្រកបដោយអង្គ ៨  តើដូចម្តេច។ អ្វីខ្លះ។  គឺសេចក្តីឃើញត្រូវ១។បេ។ សេចក្តីតាំងចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ អរិយមគ្គ​ ប្រកប​ដោយអង្គ ៨ ដែលបុគ្គលទាំងឡាយឯណានីមួយ លះបង់ហើយ អរិយមគ្គ​ ប្រកប​ដោយអង្គ ៨ មានប្រក្រតី ដល់នូវការ​អស់ទៅ នៃកង​ទុក្ខ ​ដោយ​ប្រពៃ បុគ្គលទាំងនោះ ក៏​លះ​បង់ហើយដែរ។ ម្នាលភិក្ខុទាំងឡាយ អរិយមគ្គ ប្រ​កប​​ដោយ​អង្គ ៨ ដែលបុគ្គល​ទាំងឡាយ​ឯណានីមួយ ប្រារព្ធហើយ អរិយ​មគ្គ​ ប្រ​កបដោយអង្គ ៨ មានប្រក្រតី ដល់នូវ​ការអស់ទៅ នៃកងទុក្ខ ដោយប្រ​ពៃ បុគ្គល​ទាំង​នោះ ក៏ឈ្មោះថា ប្រារព្ធ​ហើយដែរ។

បារង្គមសូត្រ ទី៤

[៩៧]  សាវត្ថីនិទាន។ ម្នាលភិក្ខុទំាងឡាយ  ធម៌ទាំង ៨ យ៉ាងនេះ ដែល​បុគ្គល​ចំរើន​ហើយ ធ្វើឲ្យ​ច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីចេញចាកវដ្ត ទៅកាន់​ព្រះ​និព្វាន។ ធម៌ទាំង ៨ យ៉ាង តើដូចម្តេច។ អ្វីខ្លះ។  គឺសេចក្តីឃើញត្រូវ១។បេ។ សេចក្តី​តាំង​ចិត្ត​ត្រូវ​១។ ធម៌ទាំង ៨ យ៉ាងនេះឯង ដែលបុគ្គលចំរើន​ហើយ ធ្វើឲ្យ​ច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីចេញចាកវដ្ត ទៅកាន់ព្រះនិព្វាន។ ព្រះដ៏មានព្រះភាគ បាន​ត្រាស់នូវ​ព្រះពុទ្ធដីកានេះហើយ ព្រះសុគត លុះត្រាស់នូវ​ព្រះពុទ្ធដីកានេះហើយ លំដាប់នោះ ព្រះសាស្តា ទើបទ្រង់ត្រាស់ នូវព្រះពុទ្ធដីការ​នេះ តទៅទៀតថា។

[៩៨] ក្នុងពួកមនុស្ស ជនទាំងឡាយឯណា ដល់នូវត្រើយ គឺព្រះនិព្វាន ជន​ទាំង​ឡាយ​នោះ មានប្រមាណតិចទេ ចំណែកពួកសត្វដទៃ ក្រៅពីនេះ តែងសសៀរ​ទៅ​តាម​ច្រាំង (វដ្តសង្សារ)។ មួយទៀត ពួកជនណា មានប្រក្រតី​ប្រព្រឹត្ត​តាម​ធម៌​ក្នុងធម៌ ដែលព្រះតថាគត ត្រាស់ប្រពៃហើយ​ ពួកជននោះ នឹង (ឆ្លង) នូវវដ្តៈ ជា​លំនៅ​នៃមច្ចុ ដែលឆ្លងបានដោយកម្រក្រៃពេក ហើយដល់នូវ​ត្រើយ គឺ​ព្រះ​និព្វាន។ បណ្ឌិត គប្បីលះធម៌ខ្មៅ ញ៉ាំងធម៌ស ឲ្យ​ចំរើន ហើយ​គប្បីចេញ​ចាក​អាល័យ គឺវដ្តៈ អាស្រ័យព្រះនិព្វាន ដែល​មិនមានអាល័យ គួរលះកាម​ទាំងឡាយ​ចេញ ហើយជាអ្នកមិនមានកង្វល់ ប្រាថ្នា នូវសេចក្តីត្រេកអរ​ក្នុងវិវេក ដែលសត្វ​ត្រេកអរ​បានដោយកម្រ បណ្ឌិត គួរធ្វើខ្លួនឲ្យ​ផូរផង់ ចាកគ្រឿងសៅហ្មងចិត្ត។ ចិត្ត​ដែលបណ្ឌិតពួកណា អប់រំល្អប្រពៃហើយ ក្នុងអង្គនៃធម៌ ជាគ្រឿង​ត្រាស់​ដឹង​ទំាង​ឡាយ បណ្ឌិតទាំងឡាយឯណា អ្នកត្រេកអរ ក្នុងការលះបង់ នូវ​សេចក្តីប្រកាន់ ដោយ​ឥតមានសេចក្តីប្រកាន់ បណ្ឌិតនោះ ឈ្មោះថា អ្នកមានអាសវៈអស់ហើយ ​មាន​​សេចក្តីរុងរឿង បរិព្វានក្នុងលោកហើយ។

បឋមសាមញ្ញសូត្រ ទី៥

[៩៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវសា​មញ្ញគុណ​   និងផល ​របស់សាមញ្ញគុណទាំងឡាយ ដល់អ្នកទាំងឡាយ អ្នកទាំង​ឡាយ ចូរស្តាប់​សេចក្តី​នោះចុះ។

[១០០] ម្នាលភិក្ខុទាំងឡាយ ចុះសាមញ្ញគុណ តើដូចម្តេច។ អរិយមគ្គ​ ប្រកប​ដោយ​អង្គ ៨ នេះឯង។  គឺអ្វីខ្លះ។  គឺសេចក្តីឃើញត្រូវ១។បេ។ សេចក្តីតាំងចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សាមញ្ញគុណ។

[១០១] ម្នាលភិក្ខុទាំងឡាយ ចុះផលរបស់សាមញ្ញគុណទាំងឡាយ តើដូចម្តេច។  គឺសោតាបត្តិផល១ សកទាគាមិផល១ អនាគាមិផល១ ​អរហត្តផល១។ ម្នាលភិក្ខុ​ទាំង​ឡាយ នេះហៅថា ផលរបស់សាមញ្ញគុណទាំងឡាយ។

ទុតិយសាមញ្ញសូត្រ ទី៦

[១០២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវ​សាមញ្ញគុណ​​   និងប្រយោជន៍ នៃសាមញ្ញគុណ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ​ចូរស្តាប់នូវ​សេចក្តី​នោះចុះ។

[១០៣] ម្នាលភិក្ខុទាំងឡាយ ចុះសាមញ្ញគុណ តើដូចម្តេច។ អរិយមគ្គ ប្រកប​ដោយ​អង្គ ៨ នេះឯង។  គឺអ្វីខ្លះ។  គឺសេចក្តីឃើញត្រូវ។បេ។ សេចក្តីតាំង​ចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សាមញ្ញគុណ។

[១០៤] ម្នាលភិក្ខុទាំងឡាយ ចុះប្រយោជន៍ នៃសាមញ្ញគុណ តើដូចម្តេច។ ម្នាល​ភិក្ខុ​​ទាំងឡាយ សភាវៈឯណា ជាទីអស់ទៅ នៃរាគៈ ជាទីអស់ទៅនៃទោសៈ ជាទីអស់ទៅនៃ​មោហៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ប្រយោជន៍នៃ​សាមញ្ញគុណ។

បឋមព្រហ្មញ្ញសូត្រ ទី៧

[១០៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវ​ព្រហ្មញ្ញគុណ   និងផល របស់ព្រហ្មញ្ញគុណ​ទាំងឡាយ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ នូវ​សេចក្តី​នោះចុះ។

[១០៦] ម្នាលភិក្ខុទាំងឡាយ ចុះព្រហ្មញ្ញគុណ តើដូចម្តេច។ អរិយមគ្គ ប្រ​កប​ដោយ​អង្គ ៨ នេះឯង។  គឺអ្វីខ្លះ។  គឺសេចក្តីឃើញត្រូវ១។បេ។ សេចក្តីតាំងចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ព្រហ្មញ្ញគុណ។

[១០៧] ម្នាលភិក្ខុទាំងឡាយ ចុះផលរបស់ព្រហ្មញ្ញគុណទាំងឡាយ តើដូចម្តេច។  គឺសោតាបត្តិផល១ សកទាគាមិផល១ អនាគាមិផល១ អរហត្តផល១។ ម្នាលភិក្ខុ​ទាំង​ឡាយ នេះហៅថា ផលរបស់ព្រហ្មញ្ញគុណទាំងឡាយ។

ទុតិយព្រហ្មញ្ញសូត្រ ទី៨

[១០៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវព្រហ្មញ្ញគុណ​   និង​ប្រយោជន៍ នៃព្រហ្មញ្ញគុណ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់​ នូវសេចក្តី​នោះចុះ។

[១០៩] ម្នាលភិក្ខុទាំងឡាយ ចុះព្រហ្មញ្ញគុណ តើដូចម្តេច។ អរិយមគ្គ ប្រ​កប​ដោយ​អង្គ​ ៨ នេះឯង។  គឺអ្វីខ្លះ។  គឺសេចក្តីឃើញត្រូវ១។បេ។ សេចក្តីតាំងចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ព្រហ្មញ្ញគុណ។

[១១០] ម្នាលភិក្ខុទាំងឡាយ ចុះប្រយោជន៍របស់ព្រហ្មញ្ញគុណ តើដូចម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ សភាវៈឯណា ជាទីអស់ទៅ នៃរាគៈ ជាទីអស់ទៅ នៃ​ទោសៈ ជាទី​អស់ទៅនៃមោហៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ប្រយោជន៍ នៃព្រហ្មញ្ញគុណ។

បឋមព្រហ្មចរិយសូត្រ ទី៩

[១១១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវព្រហ្មច​រិយៈ និង​ផលរបស់ព្រហ្មចរិយទាំងឡាយ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ នូវ​សេចក្តី​នោះចុះ។

[១១២] ម្នាលភិក្ខុទាំងឡាយ ចុះព្រហ្មចរិយៈ តើដូចម្តេច។ អរិយមគ្គ ប្រកប​ដោយ​អង្គ ៨ នេះឯង។  គឺអ្វីខ្លះ។  គឺសេចក្តីឃើញត្រូវ១។បេ។ សេចក្តីតាំង​ចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ​ព្រហ្មចរិយៈ។

[១១៣] ម្នាលភិក្ខុទាំងឡាយ ចុះផលទាំងឡាយ របស់ព្រហ្មចរិយៈ តើ​ដូចម្តេច។  គឺសោតាបត្តិផល១ សកទាគាមិផល១ អនាគាមិផល១ អរហត្តផល១។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ផលរបស់ព្រហ្មចរិយទាំង​ឡាយ។

ទុតិយព្រហ្មចរិយសូត្រ ទី១០

[១១៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវព្រហ្ម​ចរិយៈ   និង​ប្រយោជន៍ របស់ព្រហ្មចរិយៈ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរ​ស្តាប់ នូវ​សេចក្តី​នោះចុះ។

[១១៥] ម្នាលភិក្ខុទាំងឡាយ ចុះព្រហ្មចរិយៈ តើដូចម្តេច។ អរិយមគ្គ ប្រកប​ដោយ​អង្គ ៨ នេះឯង។  គឺអ្វីខ្លះ។  គឺសេចក្តីឃើញត្រូវ១។បេ។ សេចក្តីតាំងចិត្តត្រូវ១។ ម្នាល​ភិក្ខុទាំងឡាយ នេះហៅថា ព្រហ្មចរិយៈ។

[១១៦] ម្នាលភិក្ខុទាំងឡាយ ចុះប្រយោជន៍ នៃព្រហ្មចរិយៈ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ សភាវៈឯណា ជាទីអស់ទៅ នៃរាគៈ ជាទីអស់ទៅនៃទោសៈ ជាទីអស់ទៅនៃ​មោហៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ប្រយោជន៍ នៃព្រហ្មចរិយៈ។

ចប់ បដិបត្តិវគ្គ ទី៤។

ឧទ្ទាននៃបដិបត្តិវគ្គនោះ គឺ

ពោលអំពីសេចក្តីប្រតិបត្តិ ១ អំពីបុគ្គលអ្នកប្រតិបត្តិ ១ អំពីការលះបង់ ១ អំពីការដល់ត្រើយ គឺព្រះនិព្វាន ១ អំពីសាមញ្ញគុណ មាន២លើក អំពីព្រហ្មញ្ញគុណដទៃទៀត មាន២លើក អំពីព្រហ្មចរិយៈ មាន២លើក ព្រោះហេតុនោះ ទើបហៅថា បដិបត្តិវគ្គ។

អញ្ញតិត្ថិយវគ្គ ទី៥ (ឆដ្ឋ. អញ្ញតិត្ថិយបេយ្យាលវគ្គ ទី៥)

រាគវិរាគសូត្រ ទី១

[១១៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ បើពួកបរិព្វាជក ជាអន្យតិរ្ថិយ ​គប្បីសួរ​​​ពួកអ្នក យ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈ ​ក្នុង​សំណាក់ព្រះសមណគោតម មានប្រយោជន៍អ្វី។ ម្នាលភិក្ខុទាំងឡាយ ពួកអ្នក ដែល​គេសួរយ៉ាងនេះហើយ គប្បីដោះស្រាយ ដល់ពួកបរិព្វាជក ជាអន្យតិរិ្ថយ​ទាំងនោះ យ៉ាង​នេះ​​ថា ម្នាល​អ្នកដ៏មានអាយុ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់​ព្រះដ៏មានព្រះភាគ ដើម្បីនឿយណាយ ចាករាគៈ។

[១១៨] ម្នាលភិក្ខុទាំងឡាយ បើពួកបរិព្វាជក ជាអន្យតិរ្ថិយ គប្បីសួរពួក​អ្នក យ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុ ចុះមគ្គ   និងបដិបទា ប្រព្រឹត្តទៅ ដើម្បីនឿយណាយ ចាក​រាគៈ មានដែរឬ។ ម្នាលភិក្ខុទាំងឡាយ ពួកអ្នក ដែលគេសួរយ៉ាងនេះហើយ គប្បីដោះស្រាយ​ ដល់ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ យ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុ មគ្គ និង​បដិបទា ប្រព្រឹត្តទៅ ដើម្បីនឿយណាយ ចាករាគៈ មានដែរ។

[១១៩] ម្នាលភិក្ខុទាំងឡាយ ចុះមគ្គដូចម្តេច បដិបទាដូចម្តេច ដែលប្រព្រឹត្តទៅ ដើម្បីនឿយណាយ ចាករាគៈ។ អរិយមគ្គ ប្រកបដោយអង្គ ៨ នេះឯង។  គឺអ្វីខ្លះ។  គឺសេចក្តីឃើញត្រូវ១។បេ។ សេចក្តីតាំងចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ មគ្គ   និង
បដិបទានេះឯង ដែលប្រព្រឹត្តទៅ ដើម្បីនឿយណាយ ចាករាគៈ។ ម្នាលភិក្ខុទាំងឡាយ ពួកអ្នក ដែលគេសួរយ៉ាងនេះហើយ គប្បីដោះស្រាយ ដល់ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ យ៉ាងនេះចុះ។

សំយោជនប្បហានាទិសុត្តឆក្កំ ទី២-៧

[១២០] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ បើពួកបរិព្វាជក ជាអន្យតិរិ្ថយ គប្បី​​សួរ​ពួកអ្នក យ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់​ព្រះសមណគោតម មានប្រយោជន៍អ្វី។ ម្នាលភិក្ខុងទាំងឡាយ ពួកអ្នក ដែលគេសួរ​យ៉ាងនេះហើយ គប្បីដោះស្រាយ ដល់ពួកបរិព្វាជក ជាអន្យតិរិ្ថយទាំងនោះ យ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់​ព្រះដ៏មានព្រះភាគ ដើម្បី​លះ​សញ្ញោជនៈ។បេ។

[១២១] ម្នាលអ្នកដ៏មានអាយុ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះដ៏មាន​ព្រះភាគ ដើម្បីដកចេញ នូវអនុស័យ។បេ។

[១២២] ម្នាលអ្នកដ៏មានអាយុ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះដ៏មាន​ព្រះភាគ ដើម្បីកំណត់ដឹង នូវកាលវែងឆ្ងាយ។បេ។

[១២៣] ម្នាលអ្នកដ៏មានអាយុ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះដ៏មាន​ព្រះភាគ ដើម្បីអស់ទៅ នៃអាសវៈទាំងឡាយ។បេ។

[១២៤] ម្នាលអ្នកដ៏មានអាយុ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះដ៏មាន​ព្រះភាគ ដើម្បីធ្វើឲ្យ​ជាក់ច្បាស់ នូវផលនៃវិជ្ជា   និងវិមុត្តិ។បេ។

[១២៥] ម្នាលអ្នកដ៏មានអាយុ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះដ៏មាន​ព្រះភាគ ដើម្បីញាណទស្សនៈ។បេ។

អនុបាទាបរិនិព្វានសូត្រ ទី៨

[១២៦] ម្នាលភិក្ខុទាំងឡាយ បើពួកបរិព្វាជក ជាអន្យតិរ្ថិយ គប្បីសួរពួក​អ្នក​យ៉ាងនេះថា​មា្នលអ្នកដ៏មានអាយុ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់​ព្រះសមណគោតម មានប្រយោជន៍អ្វី។ មា្នលភិក្ខុទាំងឡាយ ពួកអ្នក ដែលគេសួរ យ៉ាងនេះហើយ គប្បីដោះស្រាយ ដល់ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ យ៉ាងនេះថា ម្នាលអ្នកដ៏មាន​អាយុ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់​ព្រះដ៏មានព្រះភាគ ដើម្បីអនុបាទាបរិនិព្វាន។

[១២៧] ម្នាលភិក្ខុទាំងឡាយ បើពួកបរិព្វាជក ជាអន្យតិរ្ថិយ គប្បីសួរពួកអ្នក យ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុ ចុះមគ្គ   និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីអនុបាទា​បរិនិព្វាន មានដែរឬ។ ម្នាលភិក្ខុទាំងឡាយ ពួកអ្នក ដែលគេសួរ យ៉ាងនេះហើយ គប្បីដោះស្រាយ ដល់ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ យ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុ មគ្គ   និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីអនុបាទាបរិនិព្វាន មានដែរ។

[១២៨] ម្នាលភិក្ខុទាំងឡាយ ចុះមគ្គដូចម្តេច បដិបទាដូចម្តេច ដែលប្រព្រឹត្តទៅ​ដើម្បី​អនុបាទាបរិនិព្វាន។ អរិយមគ្គ ប្រកបដោយអង្គ ៨ នេះឯង។  គឺអ្វីខ្លះ។  គឺសេចក្តីឃើញត្រូវ១។បេ។ សេចក្តីតាំងចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ មគ្គ   និងបដិបទានេះឯង ដែលប្រព្រឹត្តទៅ ដើម្បីអនុបាទាបរិនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ពួកអ្នក ដែលគេសួរ យ៉ាងនេះហើយ គប្បីដោះស្រាយ ដល់ពួកបរិព្វាជក ជាអន្យតិរិ្ថយទាំងនោះ យ៉ាងនេះចុះ។

ចប់ អញ្ញតិត្ថិយវគ្គ ទី៥។

ឧទ្ទាននៃអញ្ញតិត្ថិយវគ្គនោះ គឺ

ពោលអំពីការប្រាសចាករាគៈ១ អំពីការលះសញ្ញោជនៈ១ អំពីការ​ដក​ចេញ ​នូវ​អនុស័យ១ អំពីការកំណត់ដឹងកាលដ៏វែងឆ្ងាយ១ អំពីការអស់​ទៅ នៃអាសវៈ​១ អំពីការធ្វើឲ្យ​ជាក់ច្បាស់ នូវវិជ្ជា និងវិមុត្តិ១ អំពី​ញាណទស្សៈ១ អំពីអនុបាទាបរិនិព្វាន១ ទៀត ជាគម្រប់ ៨។

សុរិយបេយ្យាល ទី៦ (ឆដ្ឋ. សូរិយបេយ្យាលវគ្គ ទី៦)

កល្យាណមិត្តសូត្រ ទី១

[១២៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការរះឡើង​ នៃអរុណ នេះជាប្រធាន នេះ​ជា​បុព្វនិមិត្ត (គ្រឿងកំណត់មុន) នៃព្រះអាទិត្យ ដែលរះឡើង​។ ម្នាលភិក្ខុទាំងឡាយ ការ​មានមិត្តល្អ នេះជាប្រធាន នេះជាបុព្វនិមិត្ត ប្រព្រឹត្តទៅ ដើម្បីញ៉ាំងអរិយមគ្គ ប្រកប​ដោយអង្គ ៨ ឲ្យ​កើតឡើង​ ដល់ភិក្ខុ ដោយប្រការយ៉ាងនេះដែរ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលមានមិត្តល្អ ភិក្ខុនោះ នឹងចំរើនអរិយមគ្គ ប្រកប​ដោយ​អង្គ ៨ នឹងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើនឡើង​។

[១៣០] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលមានមិត្តល្អ រមែងចំរើនអរិយមគ្គ ប្រកប​ដោយអង្គ​ ៨ រមែងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ តើដូចម្តេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ ដែល​អាស្រ័យ​សេចក្តី​ស្ងប់​ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅក្នុងការលះ។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ អាស្រ័យសេចក្តី​ស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យ​សេចក្តីរលត់ បង្អោនទៅក្នុងការលះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមានមិត្តល្អ រមែង​ចំរើនអរិយ​មគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើន​ឡើង​ ដោយ​ប្រការយ៉ាងនេះឯង។

សីលសម្បទាទិសុត្តបញ្ចកំ ទី២-៦

[១៣១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការរះឡើង​ នៃអរុណ នេះជា​ប្រធាន នេះជាបុព្វនិមិត្ត នៃព្រះអាទិត្យ ដែលរះឡើង​។ ម្នាលភិក្ខុទាំងឡាយ ការបរិបូណ៌​ដោយ​សីល នេះជាប្រធាន នេះជាបុព្វនិមិត្ត ប្រព្រឹត្តទៅ ដើម្បីញ៉ាំងអរិយមគ្គ​ ប្រកបដោយ​អង្គ ៨ ឲ្យ​កើតឡើង​ ដល់ភិក្ខុដោយប្រការយ៉ាងនេះដែរ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលបរិបូណ៌ដោយសីល។បេ។

[១៣២] គឺការបរិបូណ៌ដោយសេចក្តីពេញចិត្ត។បេ។

[១៣៣] គឺការបរិបូណ៌ដោយចិត្តជ្រះថ្លា។បេ។

[១៣៤] គឺការបរិបូណ៌ដោយការឃើញ។បេ។

[១៣៥] គឺការបរិបូណ៌ដោយសេចក្តីមិនប្រមាទ។បេ។

យោនិសោមនសិការសម្បទាសូត្រ ទី៧

[១៣៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការរះឡើង​​នៃអរុណ នេះជាប្រធាន នេះជាបុព្វនិមិត្ត​នៃព្រះអាទិត្យ​ដែលរះឡើង​។ ម្នាលភិក្ខុទាំងឡាយ ការបរិបូណ៌​ដោយ​​យោនិសោមនសិការៈ នេះជាប្រធាន នេះជាបុព្វនិមិត្ត ប្រព្រឹត្តទៅ ដើម្បីញ៉ាំងអរិយមគ្គ​ ប្រកបដោយអង្គ ៨ ឲ្យ​កើតឡើង​ ដល់ភិក្ខុដោយប្រការ យ៉ាងនេះដែរ។ ម្នាលភិក្ខុទាំង​ឡាយ ដំណើរនេះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលបរិបូណ៌ ដោយយោនិសោមនសិការៈ ភិក្ខុ​នោះ ​នឹងចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ នឹងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើន​ឡើង​។

[១៣៧] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលបរិបូណ៌ ដោយយោនិសោមនសិការៈ រមែង​ចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើន​សេចក្តី​ឃើញត្រូវ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅក្នុងការលះ។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោន​ទៅ​ ក្នុងការលះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ដែលដល់ព្រម ដោយយោនិសោមន​សិការៈ រមែងចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ ដោយប្រ​ការយ៉ាងនេះឯង។

កល្យាណមិត្តសូត្រ ទី១

[១៣៨] ​សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការរះឡើង​ នៃអរុណ នេះជាប្រធាន នេះជាបុព្វនិមិត្ត នៃព្រះអាទិត្យ ដែលរះឡើង​។ ម្នាលភិក្ខុទាំងឡាយ ការមានមិត្តល្អ នេះ​ជាប្រធាន នេះជាបុព្វនិមិត្ត ប្រព្រឹត្តទៅ ដើម្បីញ៉ាំងអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​កើត​ឡើង​ ដល់ភិក្ខុដោយប្រការយ៉ាងនេះដែរ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ជាទីសង្ឃឹម​របស់ភិក្ខុ ដែលមានមិត្តល្អ ភិក្ខុនោះ នឹងចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ នឹងធ្វើ​អរិយ​មគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើនឡើង​។

[១៣៩] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលមានមិត្តល្អ រមែងចំរើនអរិយមគ្គ​ ប្រ​កប​ដោយអង្គ ៨ រមែងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ មានការ​កំចាត់​បង់ នូវរាគៈ ជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈ ជាទីបំផុត។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ មានការកំចាត់បង់​ នូវរាគៈ ជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈ ជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមានមិត្តល្អ រមែងចំរើនអរិយមគ្គ ប្រកប​ដោយអង្គ ៨ រមែងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ ដោយប្រការយ៉ាង​នេះឯង។

សីលសម្បទាទិសុត្តបញ្ចកំ ទី២-៦

[១៤០] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការរះឡើង​នៃអរុណ នេះជា​ប្រធាន នេះជាបុព្វនិមិត្ត ​នៃព្រះអាទិត្យ ដែលរះឡើង​។ ម្នាលភិក្ខុទាំងឡាយ ការបរិបូណ៌ ដោយ​សីល ​នេះជាប្រធាន នេះជាបុព្វនិមិត្ត ប្រព្រឹត្តទៅ ដើម្បីញ៉ាំងអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​កើតឡើង​ ដល់ភិក្ខុ ដោយប្រការយ៉ាងនេះដែរ។បេ។

[១៤១] គឺការបរិបូណ៌ដោយសេចក្តីពេញចិត្ត។បេ។

[១៤២] គឺការបរិបូណ៌ដោយចិត្តជ្រះថ្លា។បេ។

[១៤៣] គឺការបរិបូណ៌ដោយការឃើញ។បេ។

[១៤៤] គឺការបរិបូណ៌ដោយសេចក្តីមិនប្រមាទ។បេ។

យោនិសោមនសិការសម្បទាសូត្រ ទី៧

[១៤៥] សាវត្ថីនិទាន។  គឺការបរិបូណ៌ ដោយយោនិសោមនសិការៈ។ ម្នាលភិក្ខុ​ទាំងឡាយ ដំណើរនេះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលជាអ្នកបរិបូណ៌ ដោយ​យោនិសោមន​សិការៈ ភិក្ខុនោះ នឹងចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ នឹងធ្វើអរិយមគ្គ ប្រកបដោយ​អង្គ ៨ ឲ្យ​ច្រើនឡើង​។

[១៤៦] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលជាអ្នកបរិបូណ៌ ដោយយោនិសោមន​សិការៈ រមែងចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើន​សេច​ក្តី​ឃើញត្រូវ មានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈ​ជាទីបំផុត មានការកំចាត់បង់ នូវមោហៈជាទីបំផុត។បេ។ រមែងចំរើនសេចក្តីតាំង​ចិត្ត​ត្រូវ​ មានការ​កំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មាន​ការកំចាត់បង់ នូវមោហៈជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលជាអ្នកបរិបូណ៌ ដោយ​យោនិសោ​មនសិការៈ រមែងចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើនូវ​អរិយមគ្គ ប្រកប​ដោយ​អង្គ ៨ ឲ្យ​ច្រើនឡើង​ ដោយប្រការយ៉ាងនេះឯង។

ចប់ សុរិយបេយ្យាល ទី៦។

ឧទ្ទាននៃសុរិយបេយ្យាលនោះ គឺ

ពោលអំពីការបរិបូណ៌ ដោយមិត្តល្អ១ អំពីសីល១ អំពីសេចក្តីពេញចិត្ត១ អំពី​ការបរិបូណ៌ ដោយចិត្តជ្រះថ្លា១ អំពីការឃើញត្រូវ១ អំពីសេចក្តី​មិនប្រមាទ១ អំពី​យោនិសោមនសិការៈ១ ទៀត ជាគម្រប់៧។

ឯកធម្មបេយ្យាល ទី៧

កល្យាណមិត្តសូត្រ ទី១

[១៤៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ធម៌១ មានឧបការៈច្រើន ដើម្បី​ញ៉ាំង​អរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​កើតឡើង​។ ធម៌១ តើដូចម្តេច។  គឺការ​មាន​មិត្ត​ល្អ​។ ​ម្នាល​ភិក្ខុទាំងឡាយ ដំណើរនេះ ជាទីសង្ឃឹមរបស់​ភិក្ខុ ​ដែល​ជាអ្នកមានមិត្តល្អ ភិក្ខុនោះ​ នឹងចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ នឹងធ្វើ​អរិយ​មគ្គ​ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើន​ឡើង​។

[១៤៨] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលមានមិត្តល្អ រមែងចំរើន នូវ​អរិយមគ្គ ​ ប្រកបដោយអង្គ ៨ រមែងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើន នូវសេចក្តីឃើញត្រូវ ដែល​អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅ ក្នុងការលះ។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ អាស្រ័យសេចក្តីស្ងប់​ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅ ក្នុងការលះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលជាអ្នកមានមិត្តល្អ រមែងចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ ដោយប្រការយ៉ាងនេះឯង។

សីលសម្បទាទិសុត្តបញ្ចកំ ទី២-៦

[១៤៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ធម៌១ មានឧបការៈច្រើន ដើម្បីញ៉ាំង​អរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​កើតឡើង​។ ធម៌១ តើដូចម្តេច។  គឺការបរិបូណ៌ ​ដោយ​សីល។បេ។

[១៥០] គឺការបរិបូណ៌​ដោយសេចក្តីពេញចិត្ត។បេ។

[១៥១] គឺការបរិបូណ៌​ដោយចិត្តជ្រះថ្លា។បេ។

[១៥២] គឺការបរិបូណ៌​ដោយការឃើញ។បេ។

[១៥៣] គឺការបរិបូណ៌​ដោយសេចក្តីមិនប្រមាទ។បេ។

យោនិសោមនសិការសម្បទាសូត្រ ទី៧

[១៥៤] សាវត្ថីនិទាន។  គឺការបរិបូណ៌ ​ដោយយោនិសោមនសិការៈ។ ម្នាលភិក្ខុ​ទាំង​ឡាយ ដំណើរនេះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលជាអ្នកបរិបូណ៌ ដោយយោនិសោមន​សិការៈ ភិក្ខុនោះ នឹងចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ នឹងធ្វើអរិយមគ្គ​ ប្រកបដោយ​អង្គ ៨ ឲ្យ​ច្រើនឡើង​។

[១៥៥] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលបរិបូណ៌ ដោយយោនិសោមនសិការៈ រមែង​ចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​​ច្រើន​ឡើង​ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើន​សេចក្តី​ឃើញ​ត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យ​សេច​​​ក្តី​​រលត់ បង្អោន​ទៅ ក្នុងការលះ។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ អា​ស្រ័យ​​សេច​ក្តី​ស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យ​សេច​​​ក្តីរលត់ បង្អោន​ទៅ ​ក្នុង​ការលះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុដែលជាអ្នកបរិបូណ៌ ដោយយោនិសោមនសិ​ការៈ រមែងចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ ដោយប្រការយ៉ាងនេះឯង។

កល្យាណមិត្តសូត្រ ទី១

[១៥៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ធម៌១ មានឧបការៈច្រើន ដើម្បី​ញ៉ាំង​អរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​កើតឡើង​។ ធម៌១ តើដូចម្តេច។  គឺការមានមិត្តល្អ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលជាអ្នកមានមិត្តល្អ ភិក្ខុនោះ​ នឹង​ចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ នឹងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើនឡើង​។

[១៥៧] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលជាអ្នកមានមិត្តល្អ រមែងចំរើន នូវ​អរិយ​មគ្គ ប្រកបដោយអង្គ ៨ នឹងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេច​ក្តីឃើញត្រូវ មានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការ​កំចាត់បង់ នូវមោហៈជាទីបំផុត។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ​ មានការ​កំចាត់​បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់​ នូវ​មោហៈជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមានមិត្តល្អ រមែងចំរើន នូវ​អរិយមគ្គ​ ប្រកបដោយអង្គ ៨ រមែងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ ដោយប្រការយ៉ាងនេះឯង។

សីលសម្បទាទិសុត្តបញ្ចកំ ទី២-៦

[១៥៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ធម៌១ មានឧបការៈច្រើន ដើម្បីញ៉ាំង​អរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​កើតឡើង​។ ធម៌១ តើដូចម្តេច។  គឺការបរិបូណ៌​ដោយសីល។បេ។

[១៥៩] គឺការបរិបូណ៌​ដោយសេចក្តីពេញចិត្ត។បេ។

[១៦០] គឺការបរិបូណ៌​ដោយចិត្តជ្រះថ្លា។បេ។

[១៦១] គឺការបរិបូណ៌​ដោយការឃើញ។បេ។

[១៦២] គឺការបរិបូណ៌​ដោយសេចក្តីមិនប្រមាទ។បេ។

យោនិសោមនសិការសម្បទាសូត្រ ទី៧

[១៦៣] សាវត្ថីនិទាន។  គឺការបរិបូណ៌​ដោយយោនិសោមនសិការៈ។ ម្នាលភិក្ខុ​ទាំងឡាយ ដំណើរនេះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលជាអ្នកបរិបូណ៌ ដោយយោនិសោមន​សិការៈ ភិក្ខុនោះ នឹងចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ នឹងធ្វើអរិយមគ្គ​ ប្រកប​ដោយអង្គ ៨ ឲ្យ​ច្រើនឡើង​។

[១៦៤] ម្នាលភិក្ខុ​ទាំងឡាយ ចុះភិក្ខុដែលជាអ្នកបរិបូណ៌ ដោយយោនិសោមន​សិការៈ រមែងចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើអរិយមគ្គ ប្រកប​ដោយ​អង្គ ៨ ឲ្យ​ច្រើនឡើង​ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើន​សេចក្តី​ឃើញត្រូវ។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ​ មានការ​កំចាត់បង់​ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈជាទីបំ​ផុត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលជាអ្នកបរិបូណ៌ ដោយយោ​និសោមន​សិការៈ រមែង​​ចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ ដោយប្រការយ៉ាងនេះឯង។

ចប់ ឯកធម្មបេយ្យាល ទី៧។

ឧទ្ទាននៃឯកធម្មបេយ្យាលនោះ គឺ

ពោលអំពីកល្យាណមិត្ត១ អំពីសីល១ អំពីសេចក្តីពេញចិត្ត១ អំពីការ​បរិបូណ៌​ដោយ​ចិត្តជ្រះថ្លា១ អំពីការឃើញ១ អំពីសេចក្តីមិនប្រមាទ១ អំពីយោនិសោមនសិការៈ១ ទៀត ជាគម្រប់៧។

នាហន្តឯកធម្មបេយ្យាល ទី៨ (ឆដ្ឋ. ទុតិយឯកធម្មបេយ្យាលវគ្គ ទី៨)

កល្យាណមិត្តសូត្រ ទី១

[១៦៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតពិចារណាមិនឃើញ នូវធម៌​ដទៃសូម្បីមួយ ដែលជាហេតុឲ្យ​អរិយមគ្គ ប្រកបដោយអង្គ ៨ មិនទាន់កើងឡើង​ ឲ្យ​កើតឡើង​បានក្តី ឲ្យ​អរិយមគ្គ ប្រកបដោយអង្គ ៨ ដែលកើតឡើង​ហើយ ដល់នូវ​ការពេញបរិបូណ៌ ដោយភាវនាក្តី។ ម្នាលភិក្ខុទាំងឡាយ (តថាគត ពិចារណាមិនឃើញ​ធម៌​ដទៃ) ដូចជាការមានមិត្តល្អនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលជាអ្នកមានមិត្តល្អ ភិក្ខុនោះ នឹងចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ នឹងធ្វើ នូវ​អរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើនឡើង​។

[១៦៦] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលជាអ្នកមានមិត្តល្អ រមែងចំរើន នូវ​អរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅ ក្នុង​ការលះ។ ម្នាលភិក្ខុទាំងឡាយ ​ភិក្ខុដែលជាអ្នកមានមិត្តល្អ រមែងចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ ដោយប្រការ​យ៉ាងនេះឯង។

សីលសម្បទាទិសុត្តបញ្ចកំ ទី២-៦

[១៦៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតពិចារណាមិនឃើញ នូវ​ធម៌ដទៃសូម្បីមួយ ដែលជាហេតុឲ្យ​អរិយមគ្គ ប្រកបដោយអង្គ ៨ មិនទាន់កើតឡើង​ ឲ្យ​កើតឡើង​​បានក្តី ឲ្យ​អរិយមគ្គ ប្រកបដោយអង្គ ៨ ដែលកើតឡើង​ហើយ ដល់នូវការ​ពេញបរិបូណ៌ ដោយភាវនាបានក្តី។ ម្នាលភិក្ខុទាំងឡាយ (តថាគត ពិចារណាមិនឃើញ​ធម៌ដទៃ) ដូចជាការបរិបូណ៌ ដោយសីលនេះឡើយ។បេ។

[១៦៨] ម្នាលភិក្ខុទាំងឡាយ ដូចជាការបរិបូណ៌ ដោយសេចក្តីពេញចិត្តនេះឡើយ។បេ។

[១៦៩] ម្នាលភិក្ខុទាំងឡាយ ដូចជាការបរិបូណ៌ ដោយចិត្តជ្រះថ្លានេះឡើយ។បេ។

[១៧០] ម្នាលភិក្ខុទាំងឡាយ ដូចជាការបរិបូណ៌ ដោយការឃើញនេះឡើយ។បេ។

[១៧១] ម្នាលភិក្ខុទាំងឡាយ ដូចជាការបរិបូណ៌ ដោយសេចក្តីមិនប្រមាទ​នេះ​ឡើយ។ ​បេ។

យោនិសោមនសិការសម្បទាសូត្រ ទី៧

[១៧២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាការបរិបូណ៌ ដោយយោនិសោ​មនសិការៈនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ជាទីសង្ឃឹមរបស់ភិក្ខុ​ ដែលជា​អ្នកបរិបូណ៌ ដោយយោនិសោមនសិការៈ ភិក្ខុនោះ នឹងចំរើន នូវអរិយមគ្គ ប្រកបដោយ​អង្គ ៨ នឹងធ្វើអរិយមគ្គ​ ប្រកប​ដោយ​អង្គ ៨ ឲ្យ​ច្រើនឡើង​។

[១៧៣] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលជាអ្នកបរិបូណ៌ ដោយយោនិសោមន​សិការៈ រមែងចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែង​ចំរើនសេចក្តីឃើញត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់។បេ។ រមែងចំរើន​សេចក្តី​​តាំង​ចិត្តត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យ​សេច​ក្តីរលត់ បង្អោនទៅក្នុង​ការលះ។ ម្នាលភិក្ខុទាំងឡាយ ​ភិក្ខុដែលជា​អ្នក​បរិបូណ៌ ដោយ​យោនិសោមនសិការៈ រមែង​ចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ រមែង​ធ្វើ នូវអរិយមគ្គ ប្រកបដោយ​អង្គ ៨ ឲ្យ​ច្រើនឡើង​ ដោយប្រការ​យ៉ាងនេះឯង។

កល្យាណមិត្តសូត្រ ទី១

[១៧៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគត​ពិចារណា​មិន​ឃើញ​ នូវ​ធម៌ដទៃសូម្បីមួយ ដែលជាហេតុឲ្យ​អរិយមគ្គ ប្រកបដោយអង្គ ៨ ​មិន​ទាន់​កើត​ឡើង​ ឲ្យ​​កើតឡើង​បានក្តី ឲ្យ​អរិយមគ្គ ប្រកបដោយអង្គ ៨ ដែល​កើត​ឡើង​​ហើយ ដល់នូវការ​ពេញបរិបូណ៌ ដោយភាវនាបានក្តី។ ម្នាលភិក្ខុទាំងឡាយ (តថាគត ពិចារណា​មិនឃើញ​ធម៌​ដទៃ) ដូចជាការមានមិត្តល្អនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ជាទីសង្ឃឹម​របស់​ភិក្ខុ ដែលជាអ្នកមានមិត្តល្អ ភិក្ខុនោះ នឹងចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ នឹងធ្វើ នូវ​អរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើនឡើង​។

[១៧៥] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលជាអ្នកមានមិត្តល្អ រមែងចំរើន​ នូវ​អរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ​មានការ​កំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការ​កំចាត់បង់ នូវមោហៈជាទីបំ​ផុត។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ ​មានការ​កំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់​ នូវមោហៈ​ជា​ទីបំ​ផុត។ ម្នាលភិក្ខុទាំងឡាយ ​ភិក្ខុដែលជាអ្នកមានមិត្តល្អ រមែង​ចំរើន​ នូវ​អរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ ដោយប្រការ​យ៉ាងនេះឯង។

សីលសម្បទាទិសុត្តបញ្ចកំ ទី២-៦

[១៧៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគត​ពិចារណា​មិន​ឃើញ​ នូវ​ធម៌ដទៃសូម្បីមួយ ដែលជាហេតុឲ្យ​អរិយមគ្គ ប្រកបដោយអង្គ ៨ ​មិន​ទាន់​កើត​ឡើង​ ឲ្យ​​កើតឡើង​បានក្តី ឲ្យ​អរិយមគ្គ ប្រកបដោយអង្គ ៨ ​កើត​ឡើង​​ហើយ ដល់នូវការ​ពេញបរិបូណ៌ ដោយភាវនាក្តី។ ម្នាលភិក្ខុទាំងឡាយ (តថាគត ពិចារណាមិនឃើញ​ធម៌ដទៃ) ដូចជាការបរិបូណ៌ ដោយសីលនេះឡើយ។បេ។

[១៧៧] ម្នាលភិក្ខុទាំងឡាយ ដូចជាការបរិបូណ៌ ដោយសេចក្តីពេញ​ចិត្តនេះ​ឡើយ។បេ។

[១៧៨] ម្នាលភិក្ខុទាំងឡាយ ដូចជាការបរិបូណ៌ ដោយចិត្តជ្រះថ្លានេះឡើយ។បេ។

[១៧៩] ម្នាលភិក្ខុទាំងឡាយ ដូចជាការបរិបូណ៌ ដោយការឃើញនេះឡើយ។បេ។

[១៨០] ម្នាលភិក្ខុទាំងឡាយ ដូចជាការបរិបូណ៌ ដោយសេចក្តីមិនប្រមាទនេះ​ឡើយ។បេ។

យោនិសោមនសិការសម្បទាសូត្រ ទី៧

[១៨១] ម្នាលភិក្ខុទាំងឡាយ ដូចជាការបរិបូណ៌ ដោយយោនិសោមនសិ​ការៈនេះ​ឡើយ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលជាអ្នក​បរិបូណ៌ ដោយ​​យោនិសោមនសិការៈ ភិក្ខុនោះ នឹងចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ នឹង​ធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ ដោយប្រការយ៉ាងនេះឯង។

[១៨២] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលជាអ្នកបរិបូណ៌ ដោយយោនិសោមន​សិការៈ រមែងចំរើន នូវ​អរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើ នូវអរិយមគ្គ​ ប្រកប​ដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ​ មានការ​កំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់​ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈជាទីបំ​ផុត។បេ។ រមែងចំរើន​សេចក្តី​តាំងចិត្តត្រូវ​ មានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈជាទីបំ​ផុត។ ម្នាលភិក្ខុទាំងឡាយ ​ភិក្ខុដែល​ជាអ្នកបរិបូណ៌ ដោយយោនិ​សោមនសិការៈ រមែងចំរើន​ នូវ​អរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើ នូវអរិយមគ្គ ប្រកប​ដោយ​អង្គ ៨ ឲ្យ​ច្រើនឡើង​ ដោយប្រការ​យ៉ាងនេះឯង។

ចប់ នាហន្តឯកធម្មបេយ្យាល ទី៨។

ឧទ្ទាននៃនាហន្តឯកធម្មបេយ្យាលនោះ គឺ

ពោលអំពីការបរិបូណ៌ដោយកល្យាណមិត្ត១ អំពីសីល១ អំពីសេចក្តី​ពេញចិត្ត១ អំពីការបរិបូណ៌ ដោយចិត្តជ្រះថ្លា១ អំពីការឃើញត្រូវ១ អំពីសេចក្តីមិនប្រមាទ១ អំពី​យោនិសោមនសិការៈ១ ទៀត ជាគម្រប់៧។

គង្គាបេយ្យាល (ឆដ្ឋ. គង្គាបេយ្យាលវគ្គ ទី១)

បឋមបាចីននិន្នសូត្រ ទី១

[១៨៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចទន្លេគង្គា ជាធម្មជាតិ​ហូរទៅ​កាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ កាលធ្វើ​នូវ​អរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏ដូច្នោះឯង។

[១៨៤] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ កាល​ធ្វើ​នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ រមែងបង្អោន ទៅកាន់ព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្ម​វិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់​ បង្អោនទៅ ក្នុងការលះ។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយ​ណាយ អាស្រ័យ​សេចក្តីរលត់​ បង្អោនទៅ ក្នុងការលះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ ​ប្រ​កប​ដោយអង្គ ៨ កាលធ្វើនូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​​ច្រើនឡើង​ រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរក​ព្រះនិព្វាន ក៏​ដូច្នោះ​ឯង។

ទុតិយាទិបាចីននិន្នសុត្តចតុក្កំ ទី២-៥

[១៨៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចទន្លេយមុនាជាធម្មជាតិ​ហូរទៅ​កាន់ទិសខាងកើតទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេច​មិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[១៨៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចទន្លេអចិរវតី ជាធម្មជាតិហូរទៅ​កាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេច​មិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[១៨៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចទន្លេសរភូ ជាធម្មជាតិហូរទៅ​កាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេច​មិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[១៨៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចទន្លេមហី ជាធម្មជាតិហូរទៅ​កាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត យ៉ាងណា​មិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏យ៉ាងនោះដែរ។បេ។

ឆដ្ឋបាចីននិន្នសូត្រ ទី៦

[១៨៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចទន្លេធំៗណាមួយ។  គឺណាខ្លះ។  គឺទន្លេគង្គា១ យមុនា១ អចិរវតី១ សរភូ១ មហី១ ទន្លេទាំងអស់នោះ ជា​ធម្ម​ជាតិ​ហូរ​ទៅ​​កាន់​ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់​ទិសខាង​កើត ដូច​ម្តេច​មិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ​ ប្រ​កប​ដោយអង្គ ៨ កាល​ធ្វើ នូវ​អរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ រមែង​បង្អោន​ ទៅរក​ព្រះ​និព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏​ដូច្នោះ​ឯង។

[១៩០] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើន នូវអរិយមគ្គ​ ប្រ​កប​ដោយអង្គ ៨ កាល​ធ្វើនូវ​អរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ រមែង​បង្អោន ​ទៅរក​ព្រះ​និព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាល​​ភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្ម​វិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ អាស្រ័យ​សេច​ក្តីស្ងប់ស្ងាត់ អាស្រ័យ​សេចក្តីនឿយណាយ។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ អាស្រ័យ​សេចក្តីស្ងប់ស្ងាត់ អាស្រ័យ​សេចក្តីនឿយណាយ អាស្រ័យ​សេចក្តីរលត់​ បង្អោនទៅក្នុង​ការ​លះ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ ​ប្រ​កប​ដោយអង្គ ៨ កាលធ្វើនូវអរិយមគ្គ ប្រ​កប​ដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅ​រកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏​ដូច្នោះ​ឯង។

បឋមសមុទ្ទនិន្នសូត្រ ទី១

[១៩១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចទន្លេគង្គា ជាធម្មជាតិ​ហូរ​ទៅ​កាន់សមុទ្រ ទេរទៅរកសមុទ្រ ជ្រាលទៅរកសមុទ្រ ​ដូចម្តេចមិញ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ​ ប្រ​កប​ដោយអង្គ ៨ កាលធ្វើនូវអរិយមគ្គ ប្រ​កប​ដោយ​អង្គ ៨ ឲ្យ​ច្រើនឡើង​ ក៏រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅ​រក​ព្រះ​និព្វាន ជម្រាលទៅរក​ព្រះនិព្វាន ក៏​ដូច្នោះ​ឯង។

[១៩២] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើន នូវអរិយមគ្គ​ ប្រ​កប​ដោយអង្គ ៨ កាល​ធ្វើ​នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ ក៏រមែង​បង្អោន​ ទៅរក​ព្រះ​និព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាល​​ភិក្ខុទាំងឡាយ ភិក្ខុ​ក្នុងធម្ម​វិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ អាស្រ័យ​សេច​ក្តីស្ងប់ស្ងាត់។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់ អា​ស្រ័យ​​សេចក្តីនឿយណាយ អាស្រ័យ​សេចក្តីរលត់ ​បង្អោនទៅ ក្នុងការលះ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ​ ប្រ​កប​ដោយអង្គ ៨ កាលធ្វើនូវអរិយមគ្គ ប្រ​កប​ដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ ក៏រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅ​រកព្រះនិព្វាន ជម្រាលទៅរក​ព្រះនិព្វាន ក៏​ដូច្នោះ​ឯង។

ទុតិយាទិសមុទ្ទនិន្នសុត្តបញ្ចកំ ទី២-៦

[១៩៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចទន្លេយមុនាជាធម្មជាតិ​ហូរ​ទៅ​កាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុ​ទាំង​ឡាយ ​សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[១៩៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចទន្លេអចិរវតី ជាធម្មជាតិ​ហូរ​ទៅ​កាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុ​ទាំង​ឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[១៩៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចទន្លេសរភូ ជាធម្មជាតិ​ហូរ​ទៅ​កាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុ​ទាំង​ឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[១៩៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចទន្លេមហី ជាធម្មជាតិ​ហូរ​ទៅ​កាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុ​ទាំង​ឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[១៩៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចទន្លេធំៗណាមួយ។  គឺ​ណាខ្លះ។  គឺទន្លេគង្គា១ យមុនា១ អចិរវតី១ សរភូ១ មហី១ ទន្លេទាំងអស់នោះ ជា​ធម្ម​ជាតិ​ ហូរ​ទៅ​​កាន់​សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ​ ប្រ​កប​ដោយអង្គ ៨ កាលធ្វើ​នូវអរិយមគ្គ ប្រ​កប​ដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ ក៏រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅ​រកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏​ដូច្នោះ​ឯង។

[១៩៨] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើន នូវអរិយមគ្គ​ ប្រ​កប​ដោយអង្គ ៨ កាល​ធ្វើនូវ​អរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ ក៏រមែង​បង្អោន ​ទៅរក​ព្រះ​និព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាល​​ភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្ម​វិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ អាស្រ័យ​សេច​ក្តី​ស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់​ បង្អោន​ទៅ​ក្នុងការលះ។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់ អា​ស្រ័យ​​សេចក្តីនឿយ​ណាយ អាស្រ័យ​សេចក្តីរលត់​ បង្អោនទៅក្នុងការលះ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ កាលចំរើន នូវអរិយមគ្គ​ ប្រ​កប​ដោយអង្គ ៨ កាលធ្វើនូវអរិយមគ្គ ប្រ​កប​ដោយអង្គ ៨ ឲ្យ​​ច្រើនឡើង​ រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅ​រកព្រះនិព្វាន ជម្រាលទៅរក​ព្រះនិព្វាន ក៏​ដូច្នោះ​ឯង។

គង្គាបេយ្យាលវារៈ សរសេរដោយសង្ខេបទេ អ្នកប្រាជ្ញ គួរឲ្យ​ពិស្តារ ក្នុង​បេយ្យាល​ផងចុះ។

ឧទ្ទាននៃគង្គាបេយ្យាលនោះ គឺ

ពោលអំពីទន្លេហូរទៅកាន់ទិសខាងកើត មាន៦លើក អំពីទន្លេហូរ​ទៅ​កាន់​​សមុទ្រ មាន៦លើក រួមជាធម៌ មាន១២លើក ព្រោះហេតុនោះ ទើបហៅថា មួយវគ្គ។ និយាយ​អំពីមគ្គ ដែលអាស្រ័យសេចក្តី​ស្ងប់ស្ងាត់ ដូចទន្លេ ដែលហូរទៅកាន់ទិសខាងកើត មានក្នុង​​គង្គាបេយ្យាល រួមជា១២លើក ចាត់ថាចប់ឧបមាទី១។

គង្គាបេយ្យាលី (ឆដ្ឋ. ទុតិយគង្គាបេយ្យាលវគ្គ ទី២)

បឋមបាចីននិន្នសូត្រ ទី១

[១៩៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេគង្គា ជាធម្មជាតិហូរទៅ​កាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេច​មិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ ​ប្រ​កប​ដោយអង្គ ៨ កាល​ធ្វើ​ នូវ​អរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ រមែង​បង្អោន​ ទៅរក​ព្រះ​និព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏​ដូច្នោះ​ឯង។

[២០០] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើន នូវអរិយមគ្គ​ ប្រ​កប​ដោយអង្គ ៨ កាល​​ធ្វើ​នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ រមែង​បង្អោន ​ទៅរក​ព្រះ​និព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ​ មានការ​កំចាត់បង់ នូវរាគៈជាទី​បំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈជាទីបំ​ផុត។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ ​មានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈជាទីបំ​ផុត។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ ​ប្រ​កប​ដោយអង្គ ៨ កាល​ធ្វើ នូវ​អរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ រមែង​បង្អោន​ ទៅរក​ព្រះ​និព្វាន សសៀរទៅរក​ព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏​ដូច្នោះ​ឯង។

ទុតិយាទិបាចីននិន្នសុត្តបញ្ចកំ ទី២-៦

[២០១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចទន្លេយមុនា ជាធម្មជាតិ​ហូរទៅ​កាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេច​មិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[២០២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេអចិរវតី ជាធម្មជាតិ​ហូរ​ទៅ​កាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេច​មិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[២០៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេសរភូ ជាធម្មជាតិហូរទៅ​កាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេច​មិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[២០៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេមហី ជាធម្មជាតិហូរទៅ​កាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេច​មិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[២០៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេធំៗណាមួយ។  គឺ​ណាខ្លះ។  គឺទន្លេគង្គា១ យមុនា១ អចិរវតី១ សរភូ១ មហី១ ទន្លេទាំងអស់នោះ ជា​ធម្ម​ជាតិ​ ហូរ​ទៅ​​កាន់​ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់​ទិសខាង​កើត ដូច​ម្តេច​មិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

បឋមសមុទ្ទនិន្នសូត្រ ទី១

[២០៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេគង្គា ជាធម្មជាតិ​ហូរ​ទៅ​កាន់សមុទ្រ ទេរទៅរកសមុទ្រ ជ្រាលទៅរកសមុទ្រ ដូចម្តេចមិញ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ​ ប្រ​កប​ដោយអង្គ ៨ កាលធ្វើ នូវអរិយមគ្គ ប្រ​កប​ដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ ក៏រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅ​រកព្រះនិព្វាន ជម្រាល​ទៅរកព្រះនិព្វាន ក៏​ដូច្នោះ​ឯង។

[២០៧] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើន នូវអរិយមគ្គ​ ប្រ​កប​ដោយអង្គ ៨ កាល​​ធ្វើ នូវ​អរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ រមែង​បង្អោន ​ទៅរក​ព្រះ​និព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ​ មានការ​កំចាត់បង់ នូវរាគៈជាទី​បំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈជាទី
បំ​ផុត។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ​ មានការកំចាត់បង់ នូវរាគៈជាទីបំផុត មាន​ការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈជាទីបំ​ផុត។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ ​ប្រ​កប​ដោយអង្គ ៨ កាល​ធ្វើ នូវ​អរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ រមែង​បង្អោន​ ទៅរក​ព្រះ​និព្វាន សសៀរទៅរក​ព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏​ដូច្នោះ​ឯង។

ទុតិយាទិសមុទ្ទនិន្នសុត្តបញ្ចកំ ទី២-៦

[២០៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេយមុនា ជាធម្មជាតិ​ហូរ​ទៅ​កាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុ​ទាំង​ឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[២០៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេអចិរវតី ជាធម្មជាតិ​ហូរ​ទៅ​កាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុ​ទាំង​ឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[២១០] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេសរភូ ជាធម្មជាតិ​ហូរ​ទៅ​កាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុ​ទាំង​​ឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[២១១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេមហី ជាធម្មជាតិ​ហូរ​ទៅ​កាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុ​ទាំង​​ឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[២១២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេធំៗណាមួយ។  គឺ​ណាខ្លះ។  គឺទន្លេគង្គា១ យមុនា១ អចិរវតី១ សរភូ១ មហី១ ទន្លេទាំងអស់នោះ ជា​ធម្ម​ជាតិ​ ហូរ​ទៅ​​កាន់​សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ ​ប្រ​កប​ដោយអង្គ ៨ កាលធ្វើ នូវ​អរិយមគ្គ ប្រ​កប​​ដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅ​រកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏​ដូច្នោះ​ឯង។

[២១៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ​ ប្រ​កប​ដោយអង្គ ៨ កាល​​ធ្វើ​ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ រមែង​បង្អោន ​ទៅរក​ព្រះ​និព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ ​មានការ​កំចាត់បង់ នូវរាគៈ ជាទី​បំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈជាទីបំ​ផុត។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ​ មានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈជាទីបំ​ផុត។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ​ ប្រ​កប​ដោយអង្គ ៨ កាល​ធ្វើ​ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ រមែង​បង្អោន ​ទៅរក​ព្រះ​និព្វាន សសៀរទៅរក​ព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏​ដូច្នោះ​ឯង។ និយាយអំពីការកំចាត់បង់ នូវរាគៈ មាន១២លើក ចាត់ថាចប់ឧបមាទីពីរ ដែលប្រៀបដូចទន្លេ ហូរទៅ​កាន់សមុទ្រ។

បឋមបាចីននិន្នសូត្រ ទី១

[២១៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេគង្គា ជាធម្មជាតិហូរទៅ​កាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេច​មិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ ​ប្រ​កប​ដោយអង្គ ៨ កាល​ធ្វើ​ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ រមែង​បង្អោន ​ទៅរក​ព្រះ​និព្វាន សសៀរ​ទៅ​រកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏​ដូច្នោះ​ឯង។

[២១៥] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើន នូវអរិយមគ្គ ​ប្រ​កប​ដោយអង្គ ៨ កាល​​ធ្វើ​នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ រមែង​បង្អោន​ ទៅរក​ព្រះ​និព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ ចុះស៊ប់ទៅក្នុងអមតៈ មានអមតៈ​ជាទីប្រព្រឹត្តទៅ ក្នុងខាងមុខ មានអមតៈជាទីបំផុត។បេ។ រមែងចំរើនសេចក្តី​តាំងចិត្តត្រូវ ចុះស៊ប់ទៅក្នុងអមតៈ មានអមតៈជាទីប្រព្រឹត្តទៅ ក្នុងខាងមុខ មានអមតៈជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ ​ប្រ​កប​ដោយអង្គ ៨ កាល​ធ្វើ​ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ រមែង​បង្អោន ​ទៅរក​ព្រះ​និព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏​ដូច្នោះ​ឯង។

ទុតិយាទិបាចីននិន្នសុត្តបញ្ចកំ ទី២-៦

[២១៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេយមុនា ជាធម្មជាតិ​ហូរ​ទៅ​កាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេច​មិញ។ ម្នាលភិក្ខុ​ទាំង​ឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[២១៧]សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេអចិរវតី ជាធម្មជាតិ​ហូរ​ទៅ​កាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ​ដូចម្តេច​មិញ។ ម្នាលភិក្ខុ​ទាំង​ឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[២១៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេសរភូ ជាធម្មជាតិ​ហូរ​ទៅ​កាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេចមិញ។ ម្នាលភិក្ខុ​ទាំង​ឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[២១៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេមហី ជាធម្មជាតិ​ហូរ​ទៅ​កាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេចមិញ។ ម្នាលភិក្ខុ​ទាំង​ឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[២២០] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេធំៗណាមួយ។  គឺ​ណាខ្លះ។  គឺទន្លេគង្គា១ យមុនា១ អចិរវតី១ សរភូ១ មហី១ ទន្លេទាំងអស់នោះ ជា​ធម្ម​ជាតិ​ ហូរ​ទៅ​​កាន់​ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់​ទិសខាង​កើត ដូច​ម្តេច​មិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

បឋមសមុទ្ទនិន្នសូត្រ ទី១

[២២១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេគង្គា ជាធម្មជាតិ​ហូរ​ទៅ​កាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ​ ប្រ​កប​ដោយអង្គ ៨ កាលធ្វើ នូវអរិយមគ្គ ប្រ​កប​​ដោយ​អង្គ ៨ ឲ្យ​ច្រើនឡើង​ រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅ​រកព្រះនិព្វាន ជម្រាល​ទៅរកព្រះនិព្វាន ក៏​ដូច្នោះ​ឯង។

[២២២] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើន នូវអរិយមគ្គ ​ប្រ​កប​ដោយអង្គ ៨ កាល​​ធ្វើ​ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ រមែង​បង្អោន​ ទៅរក​ព្រះ​និព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ ចុះស៊ប់ទៅ​ក្នុងអមតៈ មានអមតៈ ប្រព្រឹត្តទៅ ក្នុងខាងមុខ មានអមតៈជាទីបំផុត។បេ។ រមែងចំរើនសេចក្តីតាំង​ចិត្តត្រូវ ចុះស៊ប់ទៅក្នុងអមតៈ មានអមតៈ ប្រព្រឹត្តទៅ ក្នុងខាងមុខ មានអមតៈជាទីបំផុត។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ ​ប្រ​កប​ដោយអង្គ ៨ កាលធ្វើ នូវអរិយមគ្គ ប្រ​កប​ដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅ​រកព្រះនិព្វាន ជម្រាល​ទៅរកព្រះនិព្វាន ក៏​ដូច្នោះ​ឯង។

ទុតិយាទិសមុទ្ទនិន្នសុត្តបញ្ចកំ ទី២-៦

[២២៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេយមុនា ជាធម្មជាតិ​ហូរ​ទៅ​កាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុ​ទាំង​ឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[២២៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេអចិរវតី ជាធម្មជាតិ​ហូរ​ទៅ​កាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុ​ទាំង​ឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[២២៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេសរភូ ជាធម្មជាតិ​ហូរ​ទៅ​កាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុ​ទាំង​ឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[២២៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេមហី ជាធម្មជាតិ​ហូរ​ទៅ​កាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុ​ទាំង​ឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[២២៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេធំៗណាមួយ។  គឺណា​ខ្លះ។  គឺទន្លេគង្គា១ យមុនា១ អចិរវតី១ សរភូ១ មហី១ ទន្លេទាំងអស់នោះ ជា​ធម្ម​ជាតិ​ហូរ​ទៅ​​កាន់​សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ​ ប្រ​កប​ដោយអង្គ ៨ កាលធ្វើ នូវអរិយមគ្គ ប្រ​កប​​ដោយ​អង្គ ៨ ឲ្យ​ច្រើនឡើង​ រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅ​រកព្រះនិព្វាន ជម្រាល​ទៅរកព្រះនិព្វាន ក៏​ដូច្នោះ​ឯង។

[២២៨] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើន នូវអរិយមគ្គ ​ប្រ​កប​ដោយអង្គ ៨ កាល​​ធ្វើ នូវ​អរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ រមែង​បង្អោន ​ទៅរក​ព្រះ​និព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ ចុះស៊ប់​ទៅក្នុងអមតៈ មានអមតៈ ជាទីប្រព្រឹត្តទៅ ក្នុងខាងមុខ មានអមតៈជាទីបំផុត។បេ។ រមែងចំរើនសេចក្តី​តាំង​ចិត្ត​ត្រូវ ចុះស៊ប់ទៅក្នុងអមតៈ មានអមតៈជាទីប្រព្រឹត្តទៅ ក្នុងខាងមុខ មានអមតៈ ជាទីបំផុត។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ ​ប្រ​កប​ដោយអង្គ ៨ កាល​ធ្វើ នូវអរិយមគ្គ ប្រ​កប​ដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅ​រកព្រះនិព្វាន ជម្រាល​ទៅរកព្រះនិព្វាន ក៏​ដូច្នោះ​ឯង។ ពោលអំពីមគ្គ ដ៏រាប់បញ្ចូល ក្នុង​អមតៈ មាន១២លើក ចាត់ថាចប់ឧបមាទី៣។

បឋមបាចីននិន្នសូត្រ ទី១

[២២៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេគង្គា ជាធម្មជាតិហូរទៅ​កាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេច​មិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ ​ប្រ​កប​ដោយអង្គ ៨ កាល​ធ្វើ​ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ រមែង​បង្អោន​ទៅរក​ព្រះ​និព្វាន សសៀរ​ទៅ​រកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏​ដូច្នោះ​ឯង។

[២៣០] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើន នូវអរិយមគ្គ​ ប្រ​កប​ដោយអង្គ ៨ កាល​​ធ្វើ​ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ រមែង​បង្អោន​ទៅរក​ព្រះ​និព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ ដែលបង្អោនទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន។បេ។ រមែងចំរើនសេចក្តីតាំង​ចិត្តត្រូវ ដែលបង្អោនទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ​ ប្រ​កប​ដោយអង្គ ៨ កាល​ធ្វើ​ នូវ​អរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ រមែង​បង្អោន​ទៅរក​ព្រះ​និព្វាន សសៀរ​ទៅ​រកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏​ដូច្នោះ​ឯង។

ទុតិយាទិបាចីននិន្នសុត្តបញ្ចកំ ទី២-៦

[២៣១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេយមុនា ជាធម្មជាតិ​ហូរ​ទៅ​កាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេច​មិញ។ ម្នាលភិក្ខុ​ទាំង​ឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[២៣២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេអចិរវតី ជាធម្មជាតិ​ហូរ​ទៅ​កាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត​ ដូចម្តេច​មិញ។ ម្នាលភិក្ខុ​ទាំង​ឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[២៣៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេសរភូ ជាធម្មជាតិ​ហូរ​ទៅ​កាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេចមិញ។ ម្នាលភិក្ខុ​ទាំង​ឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[២៣៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេមហី ជាធម្មជាតិ​ហូរ​ទៅ​​កាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេចមិញ។ ម្នាលភិក្ខុ​ទាំង​ឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[២៣៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេធំៗណាមួយ។  គឺ​ណាខ្លះ។  គឺទន្លេគង្គា១ យមុនា១ អចិរវតី១ សរភូ១ មហី១ ទន្លេទាំងអស់នោះ ជាធម្ម​ជាតិ​ ហូរ​ទៅ​​កាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិស​ខាងកើត ​ដូចម្តេចមិញ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ​ប្រ​កប​ដោយអង្គ ៨ កាលធ្វើ នូវអរិយមគ្គ ប្រ​កប​ដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ រមែងបង្អោន​ទៅរកព្រះនិព្វាន សសៀរទៅ​រកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏​ដូច្នោះ​ឯង។

[២៣៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ​ ប្រ​កប​ដោយអង្គ ៨ កាល​​ធ្វើ​ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ រមែង​បង្អោន​ទៅរក​ព្រះ​និព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាល​​ភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្ម​វិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ ដែលបង្អោនទៅរកព្រះនិព្វាន សសៀរ​ទៅ​រកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន។បេ។ ​​ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​កាលចំរើន នូវអរិយមគ្គ​ប្រ​កប​ដោយអង្គ ៨ កាលធ្វើ នូវអរិយមគ្គ ប្រ​កប​ដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ រមែងបង្អោនទៅរកព្រះនិព្វាន សសៀរទៅ​រកព្រះនិព្វាន ជម្រាលទៅរក​ព្រះនិព្វាន ក៏​ដូច្នោះ​ឯង។

បឋមសមុទ្ទនិន្នសូត្រ ទី១

[២៣៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេគង្គា ជាធម្មជាតិ​ហូរ​ទៅ​កាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ​ ប្រ​កប​ដោយអង្គ ៨ កាលធ្វើ នូវអរិយមគ្គប្រ​កប​ដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ រមែងបង្អោនទៅរកព្រះនិព្វាន សសៀរទៅ​រកព្រះនិព្វាន ជម្រាល​ទៅរកព្រះនិព្វាន ក៏​ដូច្នោះ​ឯង។

​[២៣៨] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើន នូវអរិយមគ្គ ​ប្រ​កប​ដោយអង្គ ៨ កាល​​ធ្វើ​ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ រមែង​បង្អោន​ទៅរក​ព្រះ​និព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ ជាធម្មជាតិបង្អោនទៅ​រកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន។បេ។ រមែងចំរើន​សេចក្តីតាំងចិត្តត្រូវ​ ជាធម្មជាតិ​បង្អោន​ទៅរក​ព្រះ​និព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាល​ទៅរកព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ​ប្រ​កប​ដោយអង្គ ៨ កាលធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើន​ឡើង​ រមែងបង្អោនទៅ​រកព្រះនិព្វាន សសៀរទៅ​រកព្រះនិព្វាន ជម្រាល​ទៅរកព្រះនិព្វាន ក៏​ដូច្នោះ​ឯង។

ទុតិយាទិសមុទ្ទនិន្នសុត្តបញ្ចកំ ទី២-៦

[២៣៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេយមុនា ជាធម្មជាតិ​ហូរ​ទៅ​កាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុ​ទាំង​ឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[២៤០] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេអចិរវតី ជាធម្មជាតិ​ហូរ​ទៅ​កាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុ​ទាំង​ឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[២៤១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេសរភូ ជាធម្មជាតិ​ហូរ​ទៅ​កាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុ​ទាំង​ឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[២៤២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេមហី ជាធម្មជាតិ​ហូរ​ទៅ​កាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុ​ទាំង​ឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។

[២៤៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេធំៗណាមួយ។  គឺ​ណាខ្លះ។  គឺទន្លេគង្គា១ យមុនា១ អចិរវតី១ សរភូ១ មហី១ ទន្លេទាំងអស់នោះ ជា​ធម្ម​ជាតិ​ ហូរ​ទៅ​​កាន់​សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុកាលចំរើនអរិយមគ្គ​ ប្រ​កប​ដោយអង្គ ៨ កាលធ្វើអរិយមគ្គ ប្រ​កប​​ដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ រមែងបង្អោនទៅរកព្រះនិព្វាន សសៀរទៅ​រកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏​ដូច្នោះ​ឯង។

​[២៤៤] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើនអរិយមគ្គ​ ប្រ​កប​ដោយអង្គ ៨ កាល​​ធ្វើ​អរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ រមែង​បង្អោន​ទៅរក​ព្រះ​និព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ ដែលបង្អោនទៅ​រកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន។បេ។ រមែងចំរើន​សេចក្តី​តាំង​ចិត្តត្រូវ​ដែល​បង្អោន​ទៅរក​ព្រះ​និព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើនអរិយមគ្គ ​ប្រ​កប​ដោយអង្គ ៨ កាល​ធ្វើ​អរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យ​ច្រើនឡើង​ រមែង​បង្អោន​ទៅរក​ព្រះ​និព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏​ដូច្នោះ​ឯង។

ចប់ គង្គាបេយ្យាលី ទី៩។

ឧទ្ទាននៃគង្គាបេយ្យាលីនោះ គឺ

ពោលអំពីទឹកទន្លេហូរទៅកាន់ទិសខាងកើត មាន៦លើក ហូរទៅកាន់សមុទ្រ មាន៦លើក ៦ពីរដងនេះ ត្រូវជា១២លើក ព្រោះហេតុនោះ ទើបហៅថាមួយវគ្គ។ ពោល​អំពីមគ្គ ដែលបង្អោនទៅរកព្រះនិព្វាន មាន​១២លើក មាន៦លើកពីរដង រួមជា១២លើក ចាត់ថាចប់ឧបមាទី៤។

អប្បមាទវគ្គ ទី១០ (ឆដ្ឋ. អប្បមាទបេយ្យាលវគ្គ ទី៥)

តថាគតសូត្រ ទី១

[២៤៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វទាំងប៉ុន្មាន ជាសត្វឥតជើង​ក្តី មានជើងពីរក្តី មានជើងបួនក្តី មានជើងច្រើនក្តី មានរូបក្តី ឥតរូបក្តី មានសញ្ញាក្តី ឥតសញ្ញាក្តី មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនក្តី ព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ ប្រាកដជាប្រសើរជាងពួកសត្វទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ កុសលធម៌​ទាំងឡាយ ឯណានីមួយ កុសលធម៌ទាំងអស់នោះ មានអប្បមាទជាមូល មាន​អប្បមាទ​ជាទីប្រជុំចុះ អប្បមាទធម៌ ប្រាកដជាប្រសើរជាងធម៌ទាំងនេះ យ៉ាងនោះដែរ។ មា្នល​ភិក្ខុទាំងឡាយ ពាក្យថាប្រសើរនុ៎ះ ជាទីសង្ឃឹម របស់ភិក្ខុដែលមិនប្រមាទ ភិក្ខុអ្នកមិន​ប្រមាទ នឹងចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ នឹងធ្វើឲ្យ​ក្រាស់​ក្រែល នូវ​មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន។

[២៤៦] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកមិនប្រមាទ រមែងចំរើននូវ​មគ្គ​ ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ​ក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ​បាន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវ​សម្មាទិដ្ឋិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាកតម្រេក អាស្រ័យ​ នូវការ​រលត់​ បង្អោនទៅរកការលះបង់។បេ។ ចំរើននូវសម្មាសមាធិ ដែលអាស្រ័យ​នូវ​​ការ​ស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ​ នូវការ​រលត់ បង្អោនទៅរកការ​លះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនប្រមាទ រមែងចំរើន នូវមគ្គ ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ​ក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន យ៉ាងនេះឯង។ (បណ្ឌិតគប្បីពង្រីកសេចក្តី នៃសូត្រទាំង៣ខាងលើ ឲ្យ​ពិស្តារផងចុះ)។

[២៤៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វទាំងប៉ុន្មាន ជាសត្វឥតជើង​ក្តី មានជើងពីរក្តី មានជើងបួនក្តី មានជើងច្រើនក្តី មានរូបក្តី ឥតរូបក្តី មានសញ្ញាក្តី ឥតសញ្ញា​ក្តី មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនក្តី ព្រះតថាគត ជាអរហន្ត​សម្មាសម្ពុទ្ធ ប្រាកដជាប្រសើរជាងពួកសត្វទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ​កុសលធម៌​ទាំង​ឡាយ​​ ឯណា​នីមួយ កុសលធម៌ទាំងអស់នោះ មានអប្បមាទជាមូល មានអប្បមាទ​ជាទីប្រជុំ​ចុះ អប្បមាទ​ធម៌ ប្រាកដជាប្រសើរជាងធម៌ទាំងនោះ យ៉ាងនោះដែរ។ មា្នល​ភិក្ខុទាំង​ឡាយ ពាក្យថាប្រសើរនុ៎ះ ជាទីសង្ឃឹម របស់ភិក្ខុដែលមិនប្រមាទ ភិក្ខុអ្នកមិន​ប្រមាទ នឹងចំរើន​ នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ នឹងធ្វើឲ្យ​ក្រាស់ក្រែល​ នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន។

[២៤៨] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកមិនប្រមាទ រមែងចំរើន នូវមគ្គ​ ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ​ក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន តើ​ដោយ​ប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ មានការកំចាត់បង់រាគៈ ជាទីបំផុត មានការកំចាត់បង់ទោសៈ ជាទីបំផុត មានការ​កំចាត់បង់មោហៈ ជាទីបំផុត។បេ។ ចំរើន នូវសម្មាសមាធិ មានការកំចាត់បង់រាគៈ​ ជា​ទីបំផុត មានការកំចាត់បង់ទោសៈ ជាទីបំផុត មានការកំចាត់បង់មោហៈ ជាទីបំផុត។ ម្នាល​​ភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនប្រមាទ រមែងចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើ​ឲ្យ​​ក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ យ៉ាងនេះឯង។

[២៤៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វទាំងប៉ុន្មាន ជាសត្វឥតជើង​ក្តី មានជើងពីរក្តី មានជើងបួនក្តី មានជើងច្រើនក្តី មានរូបក្តី ឥតរូបក្តី មានសញ្ញាក្តី ឥតសញ្ញាក្តី មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនក្តី ព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ ប្រាកដជាប្រសើរជាងពួកសត្វទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ​កុសលធម៌​ទាំង​ឡាយ​​ឯណា​នីមួយ កុសលធម៌ទាំងអស់នោះ មានអប្បមាទជាមូល មានអប្បមាទ​ជាទីប្រជុំ​ចុះ អប្បមាទ​ធម៌ ប្រាកដជាប្រសើរជាងធម៌ទាំងនេះ យ៉ាងនោះដែរ។ មា្នលភិក្ខុ​ទាំង​ឡាយ​ ពាក្យថាប្រសើរនុ៎ះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលមិនប្រមាទ ភិក្ខុអ្នកមិនប្រមាទ នឹងចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ​ក្រាស់ក្រែល នូវ​មគ្គ ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរបាន។

[២៥០] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកមិនប្រមាទ រមែងចំរើន នូវមគ្គ ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ​ក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន តើដោយ​ប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ ដែលចុះស៊ប់ ទៅក្នុងអមតៈ មានអមតៈ ប្រព្រឹត្តទៅខាងមុខ មានអមតៈ ជាទីបំផុត។បេ។ ចំរើននូវសម្មាសមាធិ ដែលចុះស៊ប់ ទៅក្នុងអមតៈ មានអមតៈ ប្រព្រឹត្តទៅខាងមុខ មាន​អមតៈ ជាទីបំផុត។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនប្រមាទ រមែងចំរើន​ នូវ​មគ្គ​ប្រ​កប​ដោយអង្គ ៨ ដ៏ប្រសើរ ធ្វើ​ឲ្យ​ក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន យ៉ាងនេះឯង។

[២៥១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វទាំងប៉ុន្មាន ជាសត្វឥតជើង​ក្តី មានជើងពីរក្តី មានជើងបួនក្តី មានជើងច្រើនក្តី មានរូបក្តី ឥតរូបក្តី មានសញ្ញាក្តី ឥតសញ្ញាក្តី មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនក្តី ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ប្រាកដជាប្រសើរជាងពួកសត្វទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ​កុសលធម៌​ទាំង​ឡាយ​​ឯណា​នីមួយ កុសលធម៌ទាំងអស់នោះ មានអប្បមាទជាមូល មានអប្បមាទ​ជាទីប្រជុំ​ចុះ អប្បមាទ​ធម៌ ប្រាកដជាប្រសើរជាងធម៌ទាំងនោះ យ៉ាងនោះដែរ។ មា្នលភិក្ខុ​ទាំង​ឡាយ​ ពាក្យថាប្រសើរនុ៎ះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលមិនប្រមាទ ភិក្ខុអ្នកមិនប្រមាទ នឹងចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ​ក្រាស់ក្រែល នូវមគ្គ​ ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរបាន។

[២៥២] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកមិនប្រមាទ រមែងចំរើន នូវមគ្គប្រ​កប​​ដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ​ក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ ដែលបង្អោន​ទៅ​កាន់​ព្រះ​និព្វាន ទេរទៅកាន់ព្រះនិព្វាន ឈមទៅកាន់ព្រះនិព្វាន។បេ។ ​ចំរើននូវសម្មាសមាធិ ដែលបង្អោនទៅកាន់ព្រះនិព្វាន ទេរទៅកាន់ព្រះនិព្វាន ឈមទៅ​កាន់ព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ភិក្នុអ្នកមិនប្រមាទ ចំរើននូវមគ្គ ប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ​ក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន យ៉ាងនេះ​ឯង។

បទសូត្រ ទី២

[២៥៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ស្នាមជើងឯណានីមួយ នៃសត្វដែល​ត្រាច់លើផែនដី ស្នាមជើងទាំងអស់នោះ តែងដល់ នូវការច្រកចុះ  ក្នុងស្នាមជើង នៃដំរី ស្នាមជើងនៃដំរី ប្រាកដជាប្រសើរជាងស្នាមជើង នៃពួកសត្វទាំងនោះ ព្រោះហេតុថា ​ស្នាម​ជើងនោះ ជាស្នាមជើងធំ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ កុសលធម៌​ទាំង​ឡាយ ឯណានីមួយ កុសលធម៌ទាំងអស់នោះ មានអប្បមាទជាមូល មានអប្បមាទ​ ជាទី​ប្រជុំ​ចុះ អប្បមាទ​ធម៌ ប្រាកដជាប្រសើរជាងធម៌​ទាំងនោះ ក៏យ៉ាងនោះដែរ។ មា្នល​ភិក្ខុ​​ទាំង​ឡាយ ​ពាក្យថាប្រសើរនុ៎ះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលមិនប្រមាទ ភិក្ខុអ្នកមិន​ប្រមាទ នឹងចំរើន​ នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ​ក្រាស់ក្រែល នូវមគ្គ​ ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ​បាន។

[២៥៤] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកមិនប្រមាទរមែងចំរើន នូវមគ្គ ប្រកប​ដោយ​​អង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ​ក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន តើ​ដោយ​ប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ ដែល​អាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវ​កា​រ​រលត់ បង្អោនទៅរកការលះបង់។បេ។ ចំរើន នូវសម្មាសមាធិ ដែលអាស្រ័យនូវការ​ស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវ​កា​រ​រលត់ បង្អោនទៅរកការ​លះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនប្រមាទ រមែងចំរើន នូវ​មគ្គ​ ប្រកប​​ដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ​ក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រ​សើរ​បាន យ៉ាងនេះឯង។

កូដាទិសុត្តបញ្ចកំ ទី៣-៧

[២៥៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ បង្កង់ឯណានីមួយ នៃផ្ទះមានកំពូល បង្កង់ទាំងអស់នោះ ស្របទៅរកកំពូល ឈមទៅរកកំពូល មានកំពូលជាទីប្រជុំចុះ កំពូល រមែងប្រាកដជាប្រសើរជាងបង្កង់ទាំងនោះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ (អប្បមាទ​​ធម៌) ក៏យ៉ាងនោះដែរ។បេ។ (បណ្ឌិត គប្បីពង្រីកសេចក្តីឲ្យ​ពិស្តារ ដូច​សូត្រ​ខាង​ក្រោយផងចុះ)។

[២៥៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ក្លិននៃឫសឯណានីមួយ ឫសស្គា រមែង​ប្រាកដជាប្រសើរជាងឫសទាំងនោះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ(អប្បមាទ​ធម៌) ក៏យ៉ាងនោះដែរ។បេ។

[២៥៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ក្លិននៃខ្លឹមឯណានីមួយ ចន្ទន៍ក្រហម រមែង​ប្រាកដជាប្រសើរជាងខ្លឹមទាំងនោះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ(អប្បមាទ​ធម៌) ក៏យ៉ាងនោះដែរ។បេ។

[២៥៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ក្លិននៃផ្កាឯណានីមួយ ម្លិះលា រមែង​ប្រាកដជាប្រសើរជាងផ្កាទាំងនោះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ (អប្បមាទ​ធម៌) ក៏យ៉ាងនោះដែរ។បេ។

[២៥៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ពួកស្តេចសាមញ្ញឯណានីមួយ ស្តេចទាំងអស់នោះ សឹងចុះចូលនឹងស្តេចចក្រពត្តិ ឯស្តេចចក្រពត្តិ រមែង​ប្រាកដជា​ប្រ​សើរ​ជាងស្តេចទាំងនោះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ (អប្បមាទ​ធម៌) ក៏​យ៉ាងនោះ​ដែរ។បេ។

ចន្ទិមាទិសុត្តតតិយកំ ទី៨-១០

[២៦០] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ពន្លឺឯណានីមួយ នៃរូបផ្កាយ​ទាំងឡាយ ពន្លឺទាំងអស់នោះ មិនដល់ នូវចំណិតទីដប់ប្រាំមួយ ៗ ដង នៃពន្លឺព្រះចន្ទឡើយ ពន្លឺនៃព្រះចន្ទ រមែង​ប្រាកដជាប្រសើរជាងពន្លឺ នៃផ្កាយទាំងនោះ យ៉ាងណាមិញ។ ម្នាល​ភិក្ខុទាំងឡាយ (អប្បមាទ​ធម៌) ក៏យ៉ាងនោះដែរ។បេ។

[២៦១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ក្នុងសរទសម័យ ដែលស្រឡះ​ ប្រាស​ចាក​​ពពក ភ្លៀង ព្រះអាទិត្យ រះត្រដែតឡើង​កាន់អាកាស កំចាត់បង់នូវអាកាស ​ដែល​ងងឹត​​​ទាំងអស់ រមែងភ្លឺផង ក្តៅផង រុងរឿងផង យ៉ាង​ណាមិញ។ ម្នាលភិក្ខុទាំង​ឡាយ ​(អប្បមាទ​ធម៌) ក៏យ៉ាងនោះដែរ។បេ។

[២៦២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ បណ្តាសំពត់ ដែលគេត្បាញ សំពត់ឯ​ណានីមួយ សំពត់ក្នុងដែនកាសី រមែងប្រាកដជាប្រសើរជាងសំពត់ទាំងនោះ យ៉ាង​ណាមិញ។ ។ ម្នាលភិក្ខុទាំងឡាយ កុសលធម៌ទាំងឡាយឯណានីមួយ កុសល​ធម៌​
ទាំង​អស់​​នោះ មានអប្បមាទជាមូល មានអប្បមាទជាទីប្រជុំ​ចុះ អប្បមាទ​ធម៌ ​រមែងប្រា​កដ​ជា​ប្រ​សើរ​ជាងធម៌ទាំងនោះ ក៏យ៉ាងនោះដែរ។ មា្នលភិក្ខុ​ទាំង​ឡាយ​ ពាក្យថា​ប្រសើរ​នុ៎ះ ជាទី​សង្ឃឹម​របស់ភិក្ខុ ដែលមិនប្រមាទ ភិក្ខុអ្នកមិនប្រមាទ នឹងចំរើន​ នូវមគ្គប្រកប​​ដោយ​អង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ​ក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏​ប្រសើរ​បាន។

[២៦៣] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកមិនប្រមាទ រមែងចំរើន នូវមគ្គ ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ​ក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងចំរើន នូវ​សម្មាទិដ្ឋិ ដែលអាស្រ័យនូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ​ នូវ​កា​រ​រលត់ បង្អោនទៅរកការលះបង់។បេ។ ចំរើន នូវសម្មាសមាធិ ដែលអាស្រ័យ​ នូវ​ការ​ស្ងប់​ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោន​​ទៅរក​ការ​លះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនប្រមាទ រមែងចំរើន នូវ​មគ្គ​ ប្រកប​​​ដោយ​​អង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ​ក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រ​សើរ ​ដូចពោលមក យ៉ាង​នេះ​ឯង។

ចប់ អប្បមាទវគ្គ ទី១០។

ឧទ្ទាននៃអប្បមាទវគ្គនោះ គឺ

និយាយអំពីព្រះតថាគត ប្រសើរជាងពួកសត្វ​១ អំពីស្នាមជើង (សត្វ) ១ អំពី​បង្កង់​ផ្ទះមានកំពូល១ អំពីក្លិននៃឫស១ អំពីក្លិននៃខ្លឹម១ អំពីផ្កាម្លិះលា១ អំពីស្តេច១ អំពីព្រះចន្ទ១ ព្រះអាទិត្យ១ អំពីសំពត់១ ត្រូវជាបទគម្រប់១០។

(បណ្ឌិតគប្បីពង្រីកសេចក្តី ឲ្យ​ពិស្តារ ត្រង់សេចក្តី ដែលនិយាយអំពីព្រះតថាគត​ផង​​ចុះ)។

ពលករណីយវគ្គ ទី១១ (ឆដ្ឋ. ទី៦)

ពលសូត្រ ទី១

[២៦៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការងារទាំងឡាយឯណានីមួយ ដែល​បុគ្គល​​ត្រូវធ្វើដោយកម្លាំង ការងារទាំងអស់នោះ បុគ្គលត្រូវអាស្រ័យ នូវផែនដី ឋិតនៅ​លើ​ផែនដី ទើបធ្វើបាន ការងារទាំងនោះ ដែលបុគ្គលត្រូវធ្វើដោយកម្លាំង ក៏រមែងធ្វើ​បានប្រាកដ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យនូវសីល ឋិតនៅ​ក្នុង​សីល ទើបចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ​ក្រាស់ក្រែល នូវមគ្គ​ ប្រកបដោយ​អង្គ ៨ ដ៏ប្រសើរបាន ក៏យ៉ាងនោះដែរ។

[២៦៥] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអាស្រ័យនូវសីល ឋិតនៅក្នុងសីល ទើប​​ចំរើន នូវមគ្គ ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ​ក្រាស់ក្រែលនូវមគ្គ ប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរបាន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនា​នេះ ចំរើន នូវសម្មាទិដ្ឋិ ដែលអាស្រ័យនូវការស្ងប់ស្ងាត់ អាស្រ័យនូវការ​ប្រាស​ចាក​តម្រេក អាស្រ័យ នូវ​កា​រ​រលត់ បង្អោនទៅរកការលះបង់។បេ។ ​ចំរើននូវសម្មាសមាធិ ដែល​​​អាស្រ័យ​ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការ​ប្រាស​ចាក​តម្រេក អាស្រ័យ នូវ​កា​រ​រលត់ បង្អោនទៅរកការ​លះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​អា​ស្រ័យនូវសីល ឋិត​នៅ​ក្នុង​សីល ទើបចំរើននូវមគ្គ​ ប្រកប​​ដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ​ក្រាស់ក្រែលនូវមគ្គ ប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរបាន យ៉ាងនេះឯង។ (បរគង្គា​បេយ្យាល​ មានដំណើរពិស្តារថា​ ព្រះសូត្រ ដ៏បរិបូណ៌ របស់បណ្ឌិត​កាល​ពណ៌នា)។

[២៦៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការងារទាំងឡាយឯណានីមួយ ដែល​បុគ្គល​ត្រូវធ្វើដោយកម្លាំង ការងារទាំងអស់នោះ បុគ្គលត្រូវអាស្រ័យនូវផែនដី ឋិតនៅ​លើ​ផែនដី ទើបធ្វើបាន ការងារទាំងនោះ ដែលបុគ្គលត្រូវធ្វើដោយកម្លាំង រមែង​ធ្វើ​បាន​ប្រាកដ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យនូវសីល ឋិតនៅ​ក្នុងសីល ទើបចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ​ក្រាស់ក្រែល នូវមគ្គ​ ប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរបាន ក៏យ៉ាងនោះដែរ។

[២៦៧]​​ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអាស្រ័យនូវសីល ឋិតនៅក្នុងសីល ទើប​​ចំរើន នូវមគ្គ ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ​ក្រាស់ក្រែល នូវមគ្គ ប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរបាន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ចំរើន នូវសម្មាទិដ្ឋិ មាន​​ការកំចាត់បង់ នូវរាគៈជាទីបំផុត កំចាត់បង់​ នូវទោសៈ​ជាទី​បំ​ផុត កំចាត់​បង់ នូវមោហៈជាទីបំផុត។បេ។ ចំរើន នូវសម្មាសមាធិ មានការ​កំចាត់​​បង់ នូវ​រាគៈជាទី​បំផុត​ កំចាត់បង់ នូវទោសៈជាទីបំផុត ​កំចាត់បង់ នូវមោហៈ​​ជាទីបំផុត។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យ នូវសីល ឋិតនៅ​ក្នុង​សីល ទើប​ចំរើន នូវមគ្គ​ ប្រកប​ដោយ​​អង្គ ៨ ដ៏ប្រសើរ ធ្វើ​ឲ្យ​ក្រាស់ក្រែល នូវ​មគ្គ​ ប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរបាន យ៉ាង​នេះ​ឯង។

[២៦៨]​​ ម្នាលភិក្ខុទាំងឡាយ ការងារទាំងឡាយឯណានីមួយ ដែលបុគ្គល​ត្រូវធ្វើ​ដោយកម្លាំង ការងារទាំងអស់នោះ បុគ្គលត្រូវអាស្រ័យ នូវផែនដី ឋិតនៅលើ​ផែនដី ទើបធ្វើបាន ការងារទាំងនោះ ដែលបុគ្គលត្រូវធ្វើដោយកម្លាំង ក៏រមែង​ធ្វើបាន​ប្រា​កដ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យ នូវសីល ឋិតនៅក្នុងសីល ទើបចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ​ក្រាស់ក្រែល នូវមគ្គ ប្រកប​ដោយ​អង្គ​ ៨ ដ៏ប្រសើរបាន ក៏យ៉ាងនោះដែរ។

[២៦៩] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអាស្រ័យ នូវសីល ឋិតនៅក្នុងសីល ទើប​​ចំរើន នូវមគ្គ ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ​ក្រាស់ក្រែល នូវមគ្គ ប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរបាន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ចំរើន នូវសម្មាទិដ្ឋិ ដែលចុះស៊ប់ កាន់អមតៈ មានអមតៈ ប្រព្រឹត្តទៅខាងមុខ មានអមតៈ ជាទី​បំផុត។បេ។ ចំរើននូវសម្មាសមាធិ ដែលចុះស៊ប់កាន់អមតៈ មានអមតៈប្រព្រឹត្ត​ទៅខាង​មុខ មានអមតៈ ជាទីបំផុត។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យ នូវសីល ឋិត​នៅក្នុងសីល ទើប​ចំរើន នូវមគ្គ​ ប្រកប​ដោយ​​អង្គ ៨ ដ៏ប្រសើរ ធ្វើ​ឲ្យ​ក្រាស់ក្រែល នូវ​មគ្គ ប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរបាន យ៉ាង​នេះ​ឯង។

[២៧០] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការងារទាំងឡាយឯណានីមួយ ដែលបុគ្គល​ធ្វើដោយកម្លាំង ការងារទាំងអស់នោះ បុគ្គលត្រូវអាស្រ័យ នូវផែនដី ឋិត​នៅលើ​ផែនដី ទើបធ្វើបាន ការងារទាំងនោះ ដែលបុគ្គលត្រូវធ្វើដោយកម្លាំង ​រមែង​ធ្វើបានប្រាកដ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យ នូវសីល ឋិតនៅ​ក្នុងសីល ទើបចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ​ក្រាស់ក្រែល នូវមគ្គ​ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន ក៏យ៉ាងនោះដែរ។

[២៧១] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអាស្រ័យ នូវសីល ឋិតនៅក្នុងសីល ទើប​​ចំរើន នូវមគ្គ ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ​ក្រាស់ក្រែល នូវមគ្គ ប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរបាន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ចំរើន នូវសម្មាទិដ្ឋិ ដែលឱនទៅកាន់ព្រះនិព្វាន ទេរទៅកាន់ព្រះនិព្វាន ឈមទៅកាន់​ព្រះនិព្វាន។បេ។ ចំរើន នូវសម្មាសមាធិ ដែលឱនទៅរកព្រះនិព្វាន ទេរទៅរក​ព្រះនិព្វាន ឈមទៅរក​ព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យ នូវសីល ឋិតនៅ​ក្នុងសីល ទើបចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ​ក្រាស់ក្រែល នូវមគ្គប្រ​កប​ដោយ​អង្គ​ ៨ ដ៏ប្រសើរបាន យ៉ាងនេះឯង។

ពីជសូត្រ ទី២

[២៧២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ពួកពីជគាម និងភូតគាមឯណា​នីមួយ ដល់នូវការចំរើនដុះដាល លូតលាស់ឡើង​បាន ពួកពីជគាម និងភូតគាម​ទាំង​អស់​នោះ អា​ស្រ័យ នូវផែនដី តាំងនៅលើផែនដី ទើបពួកពីជគាម និងភូតគាមទាំងនុ៎ះ ដល់នូវការ​ចំរើនដុះដាល លូតលាស់ឡើង​បាន ប្រាកដយ៉ាងណាមិញ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុអាស្រ័យ នូវសីល ឋិតនៅក្នុងសីល ចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ​ក្រាស់ក្រែល នូវមគ្គប្រ​កប​ដោយ​អង្គ​ ៨ ដ៏ប្រសើរ ទើបដល់នូវការ​ចំរើន ដុះដាល លូតលាស់ឡើង​ ក្នុងធម៌ទាំងឡាយបាន ក៏យ៉ាងនោះដែរ។

[២៧៣] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអាស្រ័យ នូវសីល ឋិតនៅក្នុងសីល កាល​​ចំរើន នូវមគ្គ ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ​ក្រាស់ក្រែល នូវមគ្គ ប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរ ទើបដល់នូវការចំរើន ដុះដាល លូតលាស់ឡើង​ ក្នុងធម៌ទាំងឡាយបាន តើ​ដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនា​នេះ ចំរើន នូវសម្មាទិដ្ឋិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការ​ប្រាសចាក​តម្រេក អាស្រ័យ នូវ​កា​រ​រលត់ បង្អោនទៅរកការលះបង់។បេ។ ​ចំរើន នូវសម្មាសមាធិ ដែល​​​អាស្រ័យ​ នូវការ​ស្ងប់​ស្ងាត់ អាស្រ័យ នូវការ​ប្រាសចាក​តម្រេក អាស្រ័យ នូវ​កា​រ​រលត់ បង្អោនទៅរក​ការលះ​​បង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​អា​ស្រ័យ នូវសីល ឋិត​នៅ​ក្នុង​សីល កាលចំរើន នូវមគ្គ​ប្រ​កប​​​ដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ​ក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ទើបដល់ នូវការចំរើន ដុះដាល លូតលាស់ឡើង​​ ក្នុងធម៌ទាំងឡាយបាន​ យ៉ាង​នេះឯង។

នាគសូត្រ ទី៣

[២៧៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ពួកនាគ អាស្រ័យ នូវសេ្តចភ្នំឈ្មោះ​ហិមពាន្ត ចំរើនកាយ បំប៉នកម្លាំង លុះពួកនាគនោះ ចំរើនកាយ បំប៉នកម្លាំង ក្នុងទីនោះ​ហើយ ក៏ចុះទៅកាន់បឹងតូច លុះចុះទៅកាន់បឹងតូចហើយ ក៏ចុះទៅកាន់បឹងធំ លុះ​ចុះ​ទៅកាន់បឹងធំហើយ ក៏ចុះទៅកាន់ស្ទឹងតូច លុះចុះទៅកាន់ស្ទឹងតូចហើយ ក៏​ចុះ​ទៅ​កាន់ស្ទឹងធំ លុះចុះទៅកាន់ស្ទឹងធំហើយ ក៏ចុះទៅកាន់មហាសមុទ្ទសាគរ ពួកនាគ​នោះ​​ក៏ដល់នូវការធំធាត់ឡើង​ ដោយកាយក្នុងទីនោះ យ៉ាងណាមិញ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​អា​ស្រ័យ នូវសីល ឋិត​នៅ​ក្នុង​សីល កាលចំរើន នូវមគ្គ​ ប្រ​កប​​​ដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ​ក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ទើបដល់ នូវការធំទូលាយឡើង​ ក្នុងកុសលធម៌ទាំងឡាយបាន ក៏យ៉ាងនោះដែរ។

[២៧៥] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអាស្រ័យ នូវសីល ឋិតនៅក្នុងសីល កាល​​ចំរើននូវមគ្គ ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ​ក្រាស់ក្រែល នូវមគ្គ ប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរ ទើបដល់នូវការធំទូលាយឡើង​ ក្នុងកុសលធម៌ទាំងឡាយបាន តើដោយ​ប្រការ​ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនា​នេះ ចំរើន នូវសម្មាទិដ្ឋិ ដែលអាស្រ័យ នូវ​ការស្ងប់ស្ងាត់ អាស្រ័យ នូវការ​ប្រាស​ចាក​តម្រេក អាស្រ័យ នូវ​កា​រ​រលត់ បង្អោនទៅរក​ការលះបង់។បេ។ ​ចំរើន នូវសម្មាសមាធិ ដែល​​​អាស្រ័យ​ នូវការ​ស្ងប់​ស្ងាត់ អាស្រ័យ នូវការ​ប្រាស​ចាក​តម្រេក អាស្រ័យ នូវ​កា​រ​រលត់ បង្អោនទៅរក​ការលះ​បង់​។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​អា​ស្រ័យ នូវសីល ឋិត​នៅ​ក្នុង​សីល កាលចំរើន នូវមគ្គ​ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ​ក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ទើបដល់ នូវការធំទូលាយឡើង​ ក្នុងកុសលធម៌ទាំងឡាយបាន យ៉ាងនេះ​ឯង។

រុក្ខសូត្រ ទី៤

[២៧៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដើមឈើដែលទេ្រតទៅទិសខាង​កើត ទេរទៅទិសខាងកើត ឈមទៅទិសខាងកើត ឈើនោះ កាលបើគេផ្តាច់ឫស​ហើយ ក៏រលំទៅត្រង់ទីដែលទ្រេត ដែលទេរ ដែលឈម យ៉ាងណាមិញ។ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ​ក្រាស់​ក្រែល​ នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ក៏ឈ្មោះថា ជាអ្នកឱនទៅរកព្រះនិព្វាន ទេរទៅ​រកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន ក៏យ៉ាងនោះដែរ។

[២៧៧] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រ​សើរ ធ្វើ​ឲ្យ​​ក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ឈ្មោះថា ជាអ្នកឱនទៅ​រក​ព្រះនិព្វាន ទេរទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន តើដោយប្រការដូចម្តេច។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនា​នេះ ចំរើន នូវសម្មាទិដ្ឋិ ដែល​អាស្រ័យ នូវការ​ស្ងប់​ស្ងាត់ អាស្រ័យ នូវការ​ប្រាស​ចាក​តម្រេក អាស្រ័យ នូវ​កា​រ​រលត់ បង្អោនទៅរកការ​លះ​បង់​។បេ។ ​ចំរើន នូវសម្មាសមាធិ ដែល​​​អាស្រ័យ​ នូវការ​ស្ងប់​ស្ងាត់ អាស្រ័យ​ នូវការ​ប្រាស​ចាក​តម្រេក អាស្រ័យ នូវ​កា​រ​រលត់ បង្អោនទៅរក​ការលះ​បង់​។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ​ក្រាស់ក្រែល​ នូវមគ្គ​ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ឈ្មោះថា ជាអ្នក​ឱនទៅ​រក​ព្រះ​និព្វាន ​ទេរទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនេះឯង។

កុម្ភសូត្រ ទី៥

[២៧៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ក្អមដែលគេផ្កាប់ចុះ រមែងខ្ជាក់​ចោល នូវទឹក មិនស្រូបចូលមកវិញឡើយ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​កាល​ចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ​ក្រាស់ក្រែល នូវ​មគ្គ ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ រមែងខ្ជាក់ចោល នូវអកុសលធម៌ ដ៏លាមកចេញ មិនស្រូប​ចូល​ទៅវិញ​ឡើយ ក៏យ៉ាងនោះដែរ។

[២៧៩] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រ​សើរ ធ្វើ​ឲ្យ​​ក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ រមែងខ្ជាក់ចោល នូវ​អកុសលធម៌ ដ៏លាមកចេញ មិនស្រូបចូលទៅវិញឡើយ តើដោយប្រការដូចម្តេច។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនា​នេះ ចំរើន នូវសម្មាទិដ្ឋិ ដែល​អាស្រ័យ នូវការស្ងប់​​ស្ងាត់ អាស្រ័យ នូវការ​ប្រាស​ចាក​តម្រេក អាស្រ័យ នូវ​កា​រ​រលត់ បង្អោនទៅរកការ​លះ​បង់​។បេ។ ​ចំរើននូវសម្មាសមាធិ ដែល​​​អាស្រ័យ​ នូវការ​ស្ងប់​ស្ងាត់ អាស្រ័យ​ នូវការ​ប្រាស​ចាក​តម្រេក អាស្រ័យ នូវ​កា​រ​រលត់ បង្អោនទៅរក​ការលះ​បង់​។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ​ក្រាស់​ក្រែល​​ នូវ​មគ្គ​ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ រមែងខ្ជាក់ចោល​ នូវអកុសល​ធម៌ទាំងឡាយ ​ដ៏​លាមក​ចេញ មិនស្រូបចូលទៅវិញឡើយ យ៉ាងនេះឯង។

សូកសូត្រ ទី៦

[២៨០] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចចុងស្រួចនៃស្រូវខ្សាយ ឬចុង​ស្រួចនៃស្រូវដំណើប ដែលគេដាក់ទុកដោយល្អ ដែលគេសង្កត់ដោយដៃ ឬជាន់ដោយ​ជើង នឹងមុតដៃ ឬជើងពុំខាន នឹងញ៉ាំងឈាមឲ្យ​កើតឡើង​បាន ហេតុនេះរមែងមាន។ ដំណើរនោះ តើព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុចុងស្រួចនៃស្រូវ គេបាន​ដាក់ទុកដោយល្អ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ក៏យ៉ាងនេះឯង កាលបើទិដ្ឋិ ដែល​ភិក្ខុដំកល់ទុកដោយល្អ មគ្គភាវនា ដែលភិក្ខុដំកល់ទុកដោយល្អហើយ ភិក្ខុនឹងទម្លាយ នូវអវិជ្ជា នឹងញ៉ាំងវិជ្ជា ឲ្យ​កើតឡើង​ ធ្វើឲ្យ​ជាក់ច្បាស់ នូវព្រះនិព្វាន ហេតុនេះ​រមែងមាន។ ដំណើរនោះ តើព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនៃទិដ្ឋិ ភិក្ខុបានដំកល់​ទុកដោយល្អ។

[២៨១] ម្នាលភិក្ខុទាំងឡាយ ចុះកាលទិដ្ឋិ ដែលភិក្ខុបានដំកល់ទុកដោយល្អ មគ្គ​ភាវនា​ ដែល​ភិក្ខុដំកល់ទុកដោយល្អហើយ ភិក្ខុរមែងទម្លាយ នូវអវិជ្ជា រមែងញ៉ាំង​វិជ្ជា ឲ្យ​​កើត​ឡើង​ ធ្វើឲ្យ​ជាក់ច្បាស់ នូវព្រះនិព្វាន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុ​​ទាំង​ឡាយ ភិក្ខុក្នុងសាសនា​នេះ ចំរើន នូវសម្មាទិដ្ឋិ ដែល​អាស្រ័យ នូវការស្ងប់​ស្ងាត់ អាស្រ័យ​ នូវការ​ប្រាស​ចាក​តម្រេក អាស្រ័យ នូវ​កា​រ​រលត់ បង្អោនទៅរកការ​លះ​បង់​។បេ។ ​ចំរើន នូវសម្មាសមាធិ ដែល​​​អាស្រ័យ​ នូវការ​ស្ងប់​ស្ងាត់ អាស្រ័យ នូវ​ការ​ប្រាស​ចាក​តម្រេក អាស្រ័យ នូវ​កា​រ​រលត់ បង្អោនទៅរក​ការលះ​បង់​។ ម្នាលភិក្ខុ​ទាំងឡាយ កាលទិដ្ឋិ ដែលភិក្ខុបានដំកល់ទុកដោយល្អ មគ្គ​ភាវនា​ ដែល​ភិក្ខុបានដំកល់​ទុក​ដោយល្អហើយ ភិក្ខុរមែងទម្លាយ នូវអវិជ្ជា រមែងញ៉ាំង​វិជ្ជា ឲ្យ​​កើត​ឡើង​ ធ្វើឲ្យ​ជាក់​ច្បាស់​ នូវព្រះនិព្វាន យ៉ាងនេះឯង។

អាកាសសូត្រ ទី៧

[២៨២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ខ្យល់ផ្សេងៗ តែងបក់ក្នុងអាកាស គឺខ្យល់ក្នុងទិសខាងកើត បក់ទៅខ្លះ ខ្យល់ទិសខាងលិចបក់ទៅខ្លះ ខ្យល់ទិសខាងជើង​បក់​ទៅ​ខ្លះ ខ្យល់ទិសខាងត្បូងបក់ទៅខ្លះ ខ្យល់ប្រកបដោយធូលី​ បក់ទៅខ្លះ ​ខ្យល់មិនមាន​ធូលី បក់ទៅខ្លះ ខ្យល់ត្រជាក់​បក់ទៅខ្លះ ខ្យល់ក្តៅបក់ទៅខ្លះ ខ្យល់តិចបក់ទៅខ្លះ ខ្យល់​ខ្លាំងបក់ទៅខ្លះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវមគ្គ​ ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ​ក្រាស់​ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ សតិប្បដ្ឋាន ៤ ក្តី ​ក៏ដល់នូវការពេញលេញ​ ដោយភាវនា សម្មប្បធាន ៤ ក្តី ក៏ដល់នូវការ​ពេញលេញ ដោយភាវនា ឥទ្ធិបាទ ៤ ក្តី ក៏ដល់នូវការពេញលេញ ដោយភាវនា ឥន្ទ្រិយ ៥ ក្តី ក៏ដល់នូវការពេញលេញ ដោយ​ភាវនា ពល ៥ ក្តី ក៏ដល់ នូវការពេញលេញ​ ដោយ​ភាវនា ពោជ្ឈង្គ ៧ ក្តី ក៏ដល់នូវការ​ពេញលេញ ដោយភាវនា ក៏យ៉ាងនោះដែរ។

[២៨៣] ​ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ​ក្រាស់​ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ សតិប្បដ្ឋាន ៤ ក្តី​ក៏រមែងដល់ នូវការពេញលេញ​ ដោយភាវនា សម្មប្បធាន ៤ ក្តី ក៏ដល់នូវការពេញ​ពេញ ​ដោយ​ភាវនា ឥទ្ធិបាទ ៤ ក្តី ក៏ដល់នូវការពេញលេញ ដោយភាវនា ឥន្ទ្រិយ ៥ ក្តី ក៏ដល់ នូវ​ការ​ពេញលេញ ដោយ​ភាវនា ពល ៥ ក្តី ក៏ដល់នូវការពេញលេញ ដោយភាវនា ពោជ្ឈង្គ ៧ ក្តី ក៏ដល់ នូវការ​ពេញលេញ ដោយភាវនា តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ។បេ។ ចំរើននូវសម្មាសមាធិ ដែលអាស្រ័យ​ នូវការ​ស្ងប់​ស្ងាត់ អាស្រ័យ នូវការ​ប្រាស​ចាក​តម្រេក អាស្រ័យ នូវ​កា​រ​រលត់ បង្អោនទៅរក​ការលះ​បង់​។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលបើចំរើន នូវមគ្គ​ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ​ក្រាស់​ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ សតិប្បដ្ឋាន ៤ ក្តី ​ក៏ដល់នូវការពេញលេញ ​ដោយភាវនា សម្មប្បធាន ៤ ក្តី ក៏ដល់ នូវ​ការពេញ​លេញ ​ដោយ​ភាវនា ឥទ្ធិបាទ ៤ ក្តី ក៏ដល់នូវការពេញ​លេញ ដោយភាវនា ឥន្ទ្រិយ ៥ ក្តី ក៏ដល់នូវ​ការ​​ពេញលេញ ដោយ​ភាវនា ពល ៥ ក្តី ក៏ដល់នូវការ​ពេញលេញ​ ដោយ​ភាវនា ពោជ្ឈង្គ ៧ ក្តី ក៏ដល់នូវការ​ពេញលេញ ដោយភាវនា យ៉ាងនេះឯង។

បឋមមេឃសូត្រ ទី៨

[២៨៤] ​សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ផង់ធូលី ដែលហុយឡើង​ ក្នុងខែជាខាងចុង នៃគិម្ហរដូវ (ខែអាសាឍ) ភ្លៀងពុំជួកាលដ៏ធំ រមែងញ៉ាំងផង់ធូលីនោះ​ ឲ្យ​​វិនាស ឲ្យ​ស្ងប់ស្ងាត់ទៅដោយឆាប់ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ កាល​ចំរើន​ នូវ​មគ្គ​ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ​ក្រាស់​ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ រមែងញ៉ាំងអកុសលធម៌ទាំងឡាយ ដ៏លាមក ដែលកើតឡើង​ហើយៗ ឲ្យ​​វិនាស ឲ្យ​ស្ងប់ស្ងាត់ទៅដោយស្រួល ក៏យ៉ាងនោះដែរ។

[២៨៥] ​ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ​ក្រាស់​ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ រមែងញ៉ាំង​អកុសល​ធម៌​​​ទាំងឡាយ ដ៏លាមក ដែលកើតឡើង​ហើយៗ ឲ្យ​វិនាស ឲ្យ​ស្ងប់រម្ងាប់ទៅដោយ​ស្រួល តើដោយប្រការដូចម្តេច។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនា​នេះ ចំរើន នូវ​សម្មាទិដ្ឋិ។បេ។ ​​ចំរើន នូវសម្មាសមាធិ ដែល​​​អាស្រ័យ​ នូវការ​ស្ងប់​ស្ងាត់ អាស្រ័យ នូវ​ការ​​ប្រាសចាក​តម្រេក អា​ស្រ័យ​ នូវ​កា​រ​រលត់ បង្អោនទៅរក​ការលះ​បង់​។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុកាល​ចំរើន​ នូវ​មគ្គ​ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ​ក្រាស់​ក្រែល​ នូវមគ្គ​ ប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរ រមែងញ៉ាំងអកុសលធម៌ទាំងឡាយ ដ៏លាមក ដែលកើត​ឡើង​​ហើយៗ ឲ្យ​វិនាស​ ឲ្យ​​ស្ងប់​រម្ងាប់ទៅដោយស្រួល យ៉ាងនេះឯង។

ទុតិយមេឃសូត្រ ទី៩

[២៨៦] ​សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ខ្យល់ខ្លាំងរមែងញ៉ាំងភ្លៀងធំ ដែលកើត​ឡើង​នោះ ឲ្យ​វិនាស ឲ្យ​ស្ងប់ក្នុងចន្លោះទៅបាន យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាល​ចំរើន​ នូវ​មគ្គ​ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ​ក្រាស់​ក្រែល​ នូវមគ្គ​ ប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរ រមែងញ៉ាំងអកុសលធម៌ ដ៏លាមក ទាំង​ឡាយ ​ដែល​កើត​​ឡើង​ហើយៗ ឲ្យ​វិនាស ​ឲ្យ​​ស្ងប់​រម្ងាប់ ក្នុងចន្លោះទៅបាន ក៏យ៉ាងនោះដែរ។

[២៨៧] ​ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើន​ នូវ​មគ្គ​ ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ​ក្រាស់​ក្រែល​ នូវមគ្គ​ ប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរ រមែង​ញ៉ាំង​អកុសលធម៌ ​​ដ៏លាមកទាំង​ឡាយ ​ដែល​កើត​​ឡើង​ហើយៗ ឲ្យ​វិនាស ​ឲ្យ​​ស្ងប់​រម្ងាប់ ក្នុងចន្លោះ​ទៅបាន តើដោយប្រការដូចម្តេច។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនា​នេះ ចំរើន​ នូវសម្មាទិដ្ឋិ។បេ។ ​​ចំរើន នូវសម្មាសមាធិ ដែល​​​អាស្រ័យ​ នូវការ​ស្ងប់​ស្ងាត់ អាស្រ័យ​ នូវការ​ប្រាស​ចាក​តម្រេក អា​ស្រ័យ​ នូវ​កា​រ​រលត់ បង្អោនទៅរក​ការលះ​បង់​។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​កាល​ចំរើន​ នូវ​មគ្គ​ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ​ក្រាស់​ក្រែល​ នូវមគ្គ​ ប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរ រមែងញ៉ាំងអកុសលធម៌ទាំងឡាយ ដ៏លាមក ដែលកើត​ឡើង​ហើយៗ ឲ្យ​វិនាស ​ឲ្យ​​ស្ងប់រម្ងាប់ ក្នុងចន្លោះទៅបានដោយស្រួល ​យ៉ាង​នេះឯង។

នាវាសូត្រ ទី១០

[២៨៨]​ សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ នាវាដែលប្រើប្រាស់ក្នុងសមុទ្រ គេចងដោយពួរផ្តៅ ទម្លាក់ចុះទៅក្នុងទឹក អស់៦ខែ លុះដល់ហេមន្តរដូវ ទើបគេលើក​ឡើង​ មកកាន់ទីគោក ពួរទាំងនោះ ដែលនៅហាលខ្យល់ ហាលកំដៅថ្ងែ លុះភ្លៀង​ជោក​ជាំ ធ្លាក់បង្អុរមក ក៏រមែងពុកផុយដោយងាយ យ៉ាងណាមិញ​។ ម្នាលភិក្ខុ​ទាំងឡាយ កាលភិក្ខុ​ចំរើន​នូវ​មគ្គ​ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ​ក្រាស់​ក្រែល​ នូវមគ្គ​ ប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរ សញ្ញោជនធម៌ ក៏ស្ងប់រម្ងាប់ ស្អុយរលួយទៅ ដោយមិនយឺតយូរ​ឡើយ ក៏យ៉ាងនោះដែរ។

[២៨៩]​ ម្នាលភិក្ខុ​ទាំងឡាយ កាលភិក្ខុ​ចំរើន​ នូវ​មគ្គ​ ប្រកបដោយអង្គ ៨ ដ៏​ប្រសើរ ធ្វើឲ្យ​ក្រាស់​ក្រែល​ នូវមគ្គ​ ប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរ សញ្ញោជនធម៌​ រមែង​ស្ងប់រម្ងាប់ ស្អុយរលួយទៅ ដោយមិនយឺតយូរ តើដោយប្រការដូចម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុក្នុងសាសនា​នេះ រមែងចំរើន នូវសម្មាទិដ្ឋិ។បេ។ ​​ចំរើន នូវ​សម្មាសមាធិ ​ដែល​​​អាស្រ័យ​ នូវការ​ស្ងប់​ស្ងាត់ អាស្រ័យ នូវការ​ប្រាស​ចាក​តម្រេក អា​ស្រ័យ​ នូវ​កា​រ​រលត់ បង្អោនទៅរក​ការលះ​បង់​។ ម្នាលភិក្ខុ​ទាំងឡាយ កាលភិក្ខុ​ចំរើន​ នូវ​មគ្គ​ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ​ក្រាស់​ក្រែល​ នូវមគ្គ​ ប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរ​ សញ្ញោជនធម៌ ក៏រមែងស្ងប់រម្ងាប់ ស្អុយរលួយ​ទៅ ដោយមិនយឺតយូរឡើយ យ៉ាងនេះឯង។

អាគន្តុកសូត្រ ទី១១

[២៩០]​ សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សមកកាន់ផ្ទះសម្រាប់​ទទួលភ្ញៀវ អំពីទិសខាងកើត សម្រេចការនៅក្នុងផ្ទះនោះក្តី មកអំពីទិសខាងលិច សម្រេចការស្នាក់នៅក្តី មកអំពីទិសខាងជើង សម្រេចការស្នាក់នៅក្តី មកអំពីទិសខាង​ត្បូង សម្រេចការស្នាក់នៅក្តី ពួកក្សត្រ មកសម្រេចការស្នាក់នៅក្តី ពួកព្រាហ្មណ៍ មកសម្រេចការស្នាក់នៅក្តី ពួកវេស្សៈ មកសម្រេចការស្នាក់នៅក្តី ពួកសុទ្ទៈ មកសម្រេចការ​ស្នាក់​នៅក្តី យ៉ាងណាមិញ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុកាល​ចំរើន​ នូវ​មគ្គ​ ប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ​ក្រាស់​ក្រែល​ នូវមគ្គ​ ប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរ ពួកធម៌ណា ដែលគួរកំណត់ដឹង ដោយប្រាជ្ញាដ៏ឧត្តម រមែងកំណត់ដឹង នូវពួកធម៌នោះ ដោយ​ប្រាជ្ញា​ដ៏ឧត្តម ពួកធម៌ណា ដែលគួរលះបង់ ដោយប្រាជ្ញាដ៏ឧត្តម រមែងលះបង់ នូវពួកធម៌នោះ ដោយប្រាជ្ញាដ៏ឧត្តម ពួកធម៌ណា ដែលគួរធ្វើឲ្យ​ជាក់ច្បាស់ ដោយប្រាជ្ញា ដ៏ឧត្តម រមែង​ធ្វើឲ្យ​ជាក់ច្បាស់ នូវពួកធម៌នោះ ដោយប្រាជ្ញាដ៏ឧត្តម ពួកធម៌ណា ​ដែលគួរចំរើន ​ដោយ​ប្រាជ្ញា ដ៏ឧត្តម រមែងចំរើន​ នូវពួកធម៌នោះ ដោយប្រាជ្ញាដ៏ឧត្តម ក៏យ៉ាងនោះដែរ។

[២៩១]​ ម្នាលភិក្ខុទាំងឡាយ ចុះធម៌ដែលគួរកំណត់ដឹង ដោយប្រាជ្ញាដ៏ឧត្តម តើ​ដូច​​​ម្តេច។ គប្បីឆ្លើយថា បានដល់ឧបាទានក្ខន្ធ ទាំង៥។ ឧបាទានក្ខន្ធ ទាំង៥ គឺអ្វីខ្លះ។ ឧបាទានក្ខន្ធ ទាំង៥ គឺ។ រូបូបាទានក្ខន្ធ១។បេ។ វិញ្ញាណូបាទានក្ខន្ធ១។ ម្នាលភិក្ខុទាំង​​ឡាយ នេះជាធម៌ដែលគួរកំណត់ដឹង ដោយប្រាជ្ញាដ៏ឧត្តម។

[២៩២]​ ម្នាលភិក្ខុទាំងឡាយ ចុះធម៌ដែលគួរលះបង់ ដោយប្រាជ្ញាដ៏ឧត្តម តើ​ដូច​​​ម្តេច។ គឺអវិជ្ជា១ ភវតណ្ហា១។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ ដែលគួរលះបង់ ដោយប្រាជ្ញាដ៏ឧត្តម។

[២៩៣]​ ម្នាលភិក្ខុទាំងឡាយ ចុះធម៌ដែលគួរធ្វើឲ្យ​ជាក់ច្បាស់ ដោយ​ប្រាជ្ញាដ៏​ឧត្តម តើ​ដូច​​​ម្តេច។  គឺវិជ្ជា១ វិមុត្តិ១។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ ដែលគួរធ្វើឲ្យ​​ជាក់​ច្បាស់​ ដោយប្រាជ្ញាដ៏ឧត្តម។

[២៩៤]​ ម្នាលភិក្ខុទាំងឡាយ ចុះធម៌ដែលគួរចំរើន ដោយប្រាជ្ញាដ៏ឧត្តម តើ​ដូច​​​ម្តេច។  គឺសមថៈ១ និងវិបស្សនា១។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ ដែលគួរចំរើន ដោយ​ប្រាជ្ញា​ដ៏ឧត្តម។

[២៩៥]​ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ​ក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ពួកធម៌ណា ដែលគួរកំណត់ដឹង ដោយប្រាជ្ញាដ៏ឧត្តម រមែងកំណត់ដឹង នូវពួកធម៌នោះ ដោយប្រាជ្ញា ដ៏ឧត្តម។បេ។ ពួកធម៌ណា ដែលគួរចំរើន ដោយប្រាជ្ញា ដ៏ឧត្តម រមែងចំរើន នូវពួកធម៌​នោះ ដោយប្រាជ្ញាដ៏ឧត្តម តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទំាងឡាយ  ភិក្ខុក្នុង​សាសនា​​នេះ ចំរើននូវសម្មាទិដ្ឋិ។បេ។ ​​ចំរើន នូវសម្មាសមាធិ ដែល​​​អាស្រ័យ​ នូវ​ការ​​ស្ងប់​ស្ងាត់ អាស្រ័យ នូវការ​ប្រាស​ចាក​តម្រេក អា​ស្រ័យ​ នូវ​កា​រ​រលត់ បង្អោនទៅរក​ការលះ​បង់​។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុកាល​ចំរើន​ នូវ​មគ្គ​ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ​ក្រាស់​ក្រែល​ នូវមគ្គ​ ប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរ ពួកធម៌ណា ដែលគួរ​កំណត់​ដឹងដោយ​ប្រាជ្ញា​ ដ៏ឧត្តម រមែងកំណត់ដឹង នូវពួកធម៌នោះ ដោយប្រាជ្ញាដ៏ឧត្តម ពួកធម៌​ណា ​​ដែល​គួរលះ​បង់​ ដោយប្រាជ្ញាដ៏ឧត្តម រមែងលះបង់ នូវពួកធម៌នោះ ​ដោយប្រាជ្ញាដ៏​ឧត្តម ពួក​ធម៌​ណា ​ដែល​​គួរធើ្វឲ្យ​ជាក់ច្បាស់ ដោយប្រាជ្ញា ដ៏ឧត្តម រមែង​ធ្វើឲ្យ​ជាក់​ច្បាស់​​ នូវ​ពួក​ធម៌​នោះ ​ដោយ​ប្រាជ្ញា​ដ៏ឧត្តម ពួកធម៌ណា ដែលគួរចំរើន ដោយ​ប្រាជ្ញាដ៏​ឧត្តម រមែងចំរើន នូវពួកធម៌នោះ ដោយ​ប្រាជ្ញា​ដ៏ឧត្តម យ៉ាងនេះឯង។

នទីសូត្រ ទី១២

[២៩៦] ​ម្នាលភិក្ខុទាំងឡាយ ​ដូចទន្លេគង្គា ដែលជ្រាលទៅទិសខាងកើត ទេរទៅ​ទិសខាងកើត ឈមទៅទិសខាងកើត កាលនោះ ពួកមហាជន កាន់យកចប និង​កញ្ជើ​ដើរមក គិតថា ពួកយើងនឹងបង្វែរទន្លេគង្គានេះ ឲ្យ​ជ្រាលទៅកាន់ទិសខាងលិច ឲ្យ​ទេរ​ទៅទិស​ខាងលិច ឲ្យ​ឈមទៅទិសខាងលិចវិញ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ​សំគាល់​សេចក្តីនោះ ថាដូចម្តេច ពួកមហាជននោះ គួរបង្វែរទន្លេគង្គា ឲ្យ​ជ្រាលទៅទិស​ខាងលិច ឲ្យ​ទេរទៅទិសខាងលិច ឲ្យ​ឈមទៅទិសខាងលិចវិញ បានដែរឬ។ បង្វែរ​មិនបានទេ ព្រះអង្គ។ ដំណើរនោះ តើព្រោះហេតុអ្វី។ បពិត្រព្រះអង្គដ៏ចំរើន (ព្រោះ) ទន្លេគង្គា ជ្រាលទៅទិសខាងកើត ទេរទៅទិសខាងកើត ឈមទៅទិសខាងកើត ទន្លេគង្គានោះ គេមិនងាយនឹងបង្វែរ ឲ្យ​ជ្រាលទៅទិសខាងលិច ឲ្យ​ទេរទៅទិសខាងលិច ឲ្យ​​ឈមទៅទិសខាងលិចវិញបានទេ នាំឲ្យ​តែពួកមហាជននោះ បានចំណែកនៃសេចក្តី​លំបាក សេចក្តីហត់នឿយប៉ុណ្ណោះ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ក៏ដូច្នោះដែរ ពួកស្តេចក្តី ពួកមហាមាត្យនៃសេ្តចក្តី ពួកមិត្តក្តី ពួកអមាត្យក្តី ពួកញាតិសាលោហិតក្តី មកលួង​លោម នូវភិក្ខុ ដែលកំពុងចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ កំពុងធ្វើ​ឲ្យ​ក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ឲ្យ​បែរមកត្រេកអរ ដោយ​ភោគសម្ប័ទវិញ​ថា ម្នាលបុរសអើយ អ្នកចូរមក សំពត់កាសាវៈ របស់អ្នកនេះ រមែងដុតកំដៅទេដឹង អ្នកម្តេចក៏ធ្វើជាមនុស្សកំណោរ ប្រព្រឹត្តកាន់អំបែងវិញ អ្នកចូរ​ត្រឡប់មកកាន់ហីនភេទ​វិញ​ទៅ ហើយប្រើប្រាស់ នូវភោគសម្ប័ទផង ធ្វើនូវបុណ្យផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ​ក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ក៏លះបង់ នូវសិក្ខា ហើយ​ត្រឡប់​មកកាន់ហីនភេទវិញ ពាក្យដូច្នេះនេះ មិនជាឋានៈឡើយ។ ដំណើរនោះ តើព្រោះហេតុ​អ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ចិត្តឯណា ដែលឱនទៅកាន់សេចក្តីស្ងប់ស្ងាត់ ទេរទៅកាន់សេចក្តីស្ងប់ស្ងាត់ ឈមទៅកាន់សេចក្តីស្ងប់ស្ងាត់ អស់កាលយូរ ចិត្ត​នោះឯង នឹងត្រឡប់មកកាន់ហីនភេទវិញ ពាក្យដូច្នេះនេះ មិនមែនជាឋានៈឡើយ។

[២៩៧]​ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ​ក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ តើដូចម្តេច។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនា​នេះ ចំរើន នូវសម្មាទិដ្ឋិ ដែល​​​អាស្រ័យ​ នូវការ​ស្ងប់​ស្ងាត់ អាស្រ័យ នូវការ​ប្រាស​ចាក​តម្រេក អា​ស្រ័យ​ នូវ​កា​រ​រលត់ បង្អោនទៅរក​ការលះ​​បង់។បេ។ ​​ចំរើន នូវសម្មាសមាធិ ដែល​​​អាស្រ័យ​ នូវការ​ស្ងប់​ស្ងាត់ អាស្រ័យ​ នូវការ​ប្រាស​ចាក​តម្រេក អា​ស្រ័យ​ នូវ​កា​រ​រលត់ បង្អោនទៅរក​ការលះ​បង់​។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុកាល​ចំរើន​ នូវ​មគ្គ​ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ​ក្រាស់​ក្រែល​ នូវមគ្គ​ ប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរ ក៏យ៉ាងនេះឯង។ (បណ្ឌិតគប្បីពង្រីកសេចក្តីត្រង់​ពលករណីយវគ្គ ឲ្យ​ពិស្តារ​ផងចុះ)។

ចប់ ពលករណីយវគ្គ ទី១១។

ឧទ្ទាននៃពលករណីយវគ្គនោះ គឺ

និយាយអំពីការងារដែលត្រូវធើ្វដោយកម្លាំង១ អំពីពីជគាម និងភូតគាម​ដែលលូតលាស់១ អំពីនាគអាស្រ័យនៅក្នុងភ្នំ១ អំពីដើមឈើ១ អំពី​ក្អមផ្កាប់​១ អំពីចុងស្រួចនៃស្រូវ១ អំពីខ្យល់ឯអាកាស១ អំពីភ្លៀង ពីរ​លើក អំពីនាវា១ អំពីពួកមនុស្ស មកកាន់ផ្ទះសម្រាប់ទទួលភ្ញៀវ១ អំពី​ទន្លេគង្គា១។

ឯសនាវគ្គ ទី១២ (ឆដ្ឋ. ទី៧)

ឯសនាសូត្រ ទី១

[២៩៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ មាន៣យ៉ាង។ ការស្វែងរក ៣យ៉ាង តើអ្វីខ្លះ។  គឺការស្វែងរកកាម១ ស្វែងរកភព១ ស្វែងរក​ព្រហ្មចរិយធម៌១។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរក មាន៣យ៉ាង នេះឯង។

[២៩៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដើម្បីដឹងច្បាស់ នូវការស្វែងរក ៣យ៉ាង នេះឯង។ មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងចំរើន នូវសម្មាទិដ្ឋិ ដែល​អា​ស្រ័យ នូវការស្ងប់ស្ងាត់។បេ។ ចំរើន នូវសម្មាសមាធិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរំលត់ បង្អោនទៅរកការលះ​បង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ ដើម្បីដឹងច្បាស់​ នូវការស្វែងរក ៣យ៉ាង នេះឯង។

[៣០០] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ មាន៣យ៉ាង។ ការស្វែងរក ៣យ៉ាង តើអ្វីខ្លះ។  គឺការស្វែងរកកាម១ ស្វែងរកភព១ ស្វែងរក​ព្រហ្មចរិយធម៌១។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរក មាន៣យ៉ាង នេះឯង។

[៣០១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដើម្បីដឹងច្បាស់ នូវការស្វែងរក ៣យ៉ាង នេះឯង។ មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ រមែងចំរើន នូវសម្មាទិដ្ឋិ។បេ។ ចំរើននូវសម្មាសមាធិ ដែលមានការកំចាត់បង់​ នូវរាគៈជាទីបំផុត មានការកំចាត់​បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូមោហៈជាទីបំផុត។ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ ដើម្បីដឹងច្បាស់ នូវ​ការស្វែង​រក​៣យ៉ាងនេះឯង។

[៣០២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ មាន៣យ៉ាង។ ការ​ស្វែងរក ៣យ៉ាង តើអ្វីខ្លះ។  គឺការស្វែងរកកាម១ ស្វែងរកភព១ ស្វែងរកព្រហ្ម​ចរិយ​ធម៌១។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរក មាន៣យ៉ាងនេះឯង។

[៣០៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដើម្បីដឹងច្បាស់ នូវការស្វែងរក ៣យ៉ាងនេះឯង។ មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ រមែងចំរើន នូវសម្មាទិដ្ឋិ។បេ។ ចំរើន​ នូវសម្មាសមាធិ ដែលចុះស៊ប់កាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មាន​អមតៈ ជាទីបំផុត។ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ ដើម្បីដឹងច្បាស់ នូវ​ការស្វែង​រក ​៣យ៉ាងនេះឯង។

[៣០៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ មាន៣យ៉ាង។ ការ​ស្វែងរក៣យ៉ាង តើអ្វីខ្លះ។  គឺការស្វែងរកកាម១ ស្វែងរកភព១ ស្វែងរកព្រហ្ម​ចរិយ​ធម៌១។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរក មាន៣យ៉ាងនេះឯង។

[៣០៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដើម្បីដឹងច្បាស់ នូវការស្វែងរក ៣យ៉ាងនេះឯង។ មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ រមែងចំរើន នូវសម្មាទិដ្ឋិ។បេ។ ចំរើន​ នូវសម្មាសមាធិ ដែលឱនទៅកាន់ព្រះនិព្វាន ទេរទៅកាន់ព្រះនិព្វាន ឈមទៅកាន់​ព្រះនិព្វាន។ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដើម្បីដឹងច្បាស់ នូវ​ការស្វែង​រក ​៣យ៉ាងនេះឯង។

[៣០៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ មាន៣យ៉ាង។ ការ​ស្វែងរក ៣យ៉ាង តើអ្វីខ្លះ។  គឺការស្វែងរកកាម១ ស្វែងរកភព១ ស្វែងរកព្រហ្មចរិយ​ធម៌១។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរក មាន៣យ៉ាងនេះឯង។

[៣០៧] ម្នាលភិក្ខុទាំងឡាយ ដើម្បីកំណត់ដឹង នូវការស្វែងរក ៣យ៉ាងនេះ។បេ។ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។

[៣០៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ មាន៣យ៉ាង។ ការ​ស្វែងរក៣យ៉ាង តើអ្វីខ្លះ។  គឺការស្វែងរកកាម១ ស្វែងរកភព១ ស្វែងរកព្រហ្មចរិយ​ធម៌១។បេ។ (បណ្ឌិតគប្បីពង្រីកសេចក្តីត្រង់បទដែលថា ដើម្បីកំណត់ដឹង ឲ្យ​​ពិស្តារ​​ដូចបទដែលថា ដើម្បីដឹងច្បាស់ផងចុះ)។បេ។

[៣០៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ មាន៣យ៉ាង។ ការ​ស្វែងរក ៣យ៉ាង តើអ្វីខ្លះ។  គឺការស្វែងរកកាម១ ស្វែងរកភព១ ស្វែងរកព្រហ្មចរិយ​ធម៌១។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរក មាន៣យ៉ាង នេះឯង។

[៣១០] ម្នាលភិក្ខុទាំងឡាយ ដើម្បីអស់ទៅ នូវការស្វែងរក ៣យ៉ាង នេះឯង។បេ។ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។ (បណ្ឌិតគប្បី​ពង្រីក​សេចក្តី​ត្រង់បទដែលថា ដើម្បីកំណត់ដឹង ឲ្យ​ពិស្តារ ដើម្បីអស់ទៅ ឲ្យ​ពិស្តារ ឲ្យ​ដូចបទ ដែលថា ដើម្បី​ដឹងច្បាស់ផងចុះ​)។បេ។

វិធាសូត្រ ទី២

[៣១១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ មាន៣យ៉ាង។ ការ​ស្វែងរក ៣យ៉ាង តើអ្វីខ្លះ។  គឺការស្វែងរកកាម១ ស្វែងរកភព១ ស្វែងរកព្រហ្មចរិយ​ធម៌១។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរក មាន៣យ៉ាង នេះឯង។

[៣១២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដើម្បីលះបង់ នូវការស្វែងរក ៣យ៉ាងនេះឯង។ មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ។បេ។ ចំរើន​ នូវសម្មាសមាធិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាស​ចាក​តម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះ​បង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​គប្បី​ចំរើន​ នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ ដើម្បីលះបង់ នូវការស្វែងរក ៣យ៉ាង​នេះ​ឯង។ (បណ្ឌិតគប្បីពង្រីកសេចក្តីត្រង់បទដែលថា ដើម្បីលះបង់ ឲ្យ​ពិស្តារ​ ឲ្យ​ដូចបទ​ដែល​ថា ដើម្បីដឹងច្បាស់ផងចុះ)។បេ។

អាសវសូត្រ ទី៣

[៣១៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រកាន់នេះ មាន៣យ៉ាង។ សេចក្តីប្រកាន់ ៣យ៉ាង តើអ្វីខ្លះ។  គឺប្រកាន់ថា អញជាបុគ្គលប្រសើរ (ជាងគេ)១ ប្រកាន់ថា អញជាបុគ្គលស្មើ (នឹងគេ)១ ប្រកាន់ថា អញជាបុគ្គលថោកទាប (ជាងគេ)១។ ម្នាលភិក្ខុទាំងឡាយ ការប្រកាន់ មាន៣យ៉ាង នេះឯង។

[៣១៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវការប្រកាន់ ៣យ៉ាង​នេះឯង។ មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ រមែងចំរើន នូវសម្មាទិដ្ឋិ។បេ។ ចំរើន នូវសម្មាសមាធិ ដែលអាស្រ័យ​ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវ​ការ​រលត់ បង្អោនទៅរកការលះ​បង់។ ម្នាលភិក្ខុទាំងឡាយ  (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវការប្រ​កាន់ ៣យ៉ាង​ នេះឯង។បេ។ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។ (បណ្ឌិត​គប្បីពង្រីកសេចក្តី ឲ្យ​ពិស្តារ ដូចការស្វែងរកផងចុះ)។បេ។

ភវសូត្រ ទី៤

[៣១៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ អាសវៈនេះ មាន៣យ៉ាង។ អាសវៈ មាន៣យ៉ាង តើអ្វីខ្លះ។  គឺកាមាសវៈ១ ភវាសវៈ១ អវិជ្ជាសវៈ១។ ម្នាលភិក្ខុ​ទាំងឡាយ អាសវៈ មាន​៣យ៉ាង នេះឯង។

[៣១៦] ម្នាលភិក្ខុទាំងឡាយ  (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បី​កំណត់​ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវអាសវៈ ៣យ៉ាង នេះឯង។បេ។ ភិក្ខុគប្បីចំរើន​ នូវ​មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។

[៣១៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ភពនេះ មាន៣យ៉ាង។ ភព មាន៣យ៉ាង តើអ្វីខ្លះ។  គឺកាមភព១ រូបភព១ អរូបភព១។ ម្នាលភិក្ខុទាំងឡាយ ភព មាន៣យ៉ាង នេះឯង។

[៣១៨] ម្នាលភិក្ខុទាំងឡាយ  (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បី​កំណត់​ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវភព ៣យ៉ាង នេះឯង។បេ។ ភិក្ខុគប្បីចំរើន​ នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។

ទុក្ខតាសូត្រ ទី៥

[៣១៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សេចក្តីទុក្ខនេះ មាន៣យ៉ាង។ សេចក្តី​ទុក្ខ មាន៣យ៉ាង តើអ្វីខ្លះ។  គឺសេចក្តីទុក្ខ ព្រោះអត់ធន់បានដោយក្រ១ សេចក្តី​ទុក្ខ​ព្រោះ​សង្ខារ១ សេចក្តីទុក្ខព្រោះការប្រែប្រួល១។ ម្នាលភិក្ខុទាំងឡាយ សេចក្តី​ទុក្ខ​ មាន៣យ៉ាងនេះឯង។

[៣២០] ម្នាលភិក្ខុទាំងឡាយ  (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បី​កំណត់​ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវសេចក្តីទុក្ខ ៣យ៉ាងនេះឯង។បេ។ ភិក្ខុគប្បីចំរើន​ នូវ​មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។

ខិលសូត្រ ទី៦

[៣២១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សសរគោលនេះ មាន៣យ៉ាង។ សសរគោល មាន៣យ៉ាង តើអ្វីខ្លះ។  គឺរាគៈ ជាសសរគោល១ ទោសៈជាសសរ​គោល១ មោហៈជាសសរគោល១។ ម្នាលភិក្ខុទាំងឡាយ សសរ​គោល មាន៣យ៉ាងនេះឯង។

[៣២២] ម្នាលភិក្ខុទាំងឡាយ  (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បី​កំណត់​ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវសសរគោល ៣យ៉ាងនេះឯង។បេ។ ភិក្ខុគប្បីចំរើន​ នូវ​មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។

មលសូត្រ ទី៧

[៣២៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ មន្ទិលនេះ មាន៣យ៉ាង។ មន្ទិល​មាន៣យ៉ាង តើអ្វីខ្លះ។  គឺរាគៈជាមន្ទិល១ ទោសៈជាមន្ទិល១ មោហៈជាមន្ទិល១។ ម្នាល​ភិក្ខុ​ទាំងឡាយ មន្ទិល មាន៣យ៉ាង នេះឯង។

[៣២៤] ម្នាលភិក្ខុទាំងឡាយ  (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បី​កំណត់​ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវមន្ទិល ៣យ៉ាង នេះឯង។បេ។ ភិក្ខុគប្បីចំរើន​​ នូវ​មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។

នីឃសូត្រ ទី៨

[៣២៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សេចក្តីលំបាកនេះ មាន៣យ៉ាង។ សេចក្តីលំបាក មាន៣យ៉ាង តើអ្វីខ្លះ។  គឺរាគៈ ជាសេចក្តីលំបាក១ ទោសៈជាសេចក្តី​លំបាក១ មោហៈជាសេចក្តីលំបាក១។ ម្នាលភិក្ខុទាំងឡាយ សេចក្តីលំបាក មាន៣យ៉ាង នេះឯង។

[៣២៦] ម្នាលភិក្ខុទាំងឡាយ  (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បី​កំណត់​ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវសេចក្តីលំបាក ៣យ៉ាងនេះឯង។បេ។ ភិក្ខុគប្បីចំរើន​ នូវ​មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។

វេទនាសូត្រ ទី៩

[៣២៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ វេទនានេះ មាន៣​យ៉ាង។ វេទនា​មាន៣យ៉ាង តើអ្វីខ្លះ។  គឺសុខវេទនា១ ទុក្ខវេទនា១ អទុក្ខមសុខវេទនា១។ ម្នាលភិក្ខុ​ទាំង​ឡាយ ​វេទនា មាន៣យ៉ាងនេះឯង។

[៣២៨] ម្នាលភិក្ខុទាំងឡាយ  (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់​ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវវេទនា ៣យ៉ាងនេះឯង។បេ។ ភិក្ខុគប្បីចំរើន​ នូវ​មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។

តណ្ហាសូត្រ ទី១០

[៣២៩] ម្នាលភិក្ខុទាំងឡាយ តណ្ហានេះ មាន៣យ៉ាង។ តណ្ហា មាន៣យ៉ាង តើអ្វីខ្លះ។  គឺកាមតណ្ហា១ ភវតណ្ហា១ វិភវតណ្ហា១។ ម្នាលភិក្ខុទាំងឡាយ តណ្ហា មាន៣យ៉ាង​នេះឯង។

[៣៣០] ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បី​កំណត់​ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវតណ្ហា ៣​យ៉ាងនេះ​ឯង។បេ។ ភិក្ខុគប្បីចំរើន​​ នូវ​មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។ មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ​ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ រមែងចំរើន នូវសម្មាទិដ្ឋិ ដែលអាស្រ័យ នូវការស្ងប់​ស្ងាត់​ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវ​ការរលត់ បង្អោនទៅរក​ការ​​​លះ​បង់។បេ។ ចំរើន នូវសម្មាសមាធិ ដែលអាស្រ័យ នូវការ​ស្ងប់ស្ងាត់ អាស្រ័យ នូវការ​ប្រាស​ចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការ​លះ​បង់។ ម្នាល​ភិក្ខុ​ទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់​ដឹង ដើម្បីអស់ទៅ ដើម្បី​លះបង់ នូវតណ្ហា ៣​យ៉ាង នេះ​ឯង។បេ។ ភិក្ខុគប្បីចំរើន​ នូវ​មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រ​សើរ​នេះ។

តសិនាសូត្រ ទី១១

[៣៣១] ម្នាលភិក្ខុទាំងឡាយ តណ្ហានេះ មាន៣យ៉ាង។បេ។

[៣៣២] ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បី​កំណត់​​ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវតណ្ហា ៣​យ៉ាងនេះ​ឯង។បេ។ (ភិក្ខុចំរើន​ នូវ​សម្មាទិដ្ឋិ) មានការកំចាត់បង់ នូវរាគៈជាទីបំផុត កំចាត់បង់ នូវទោសៈជាទីបំផុត កំចាត់​បង់​ នូវមោហៈជាទីបំផុត។បេ។ ចុះស៊ប់កាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មាន​អមតៈ ជាទីបំផុត។បេ។ ឱនទៅកាន់ព្រះនិព្វាន ទេរទៅកាន់ព្រះនិព្វាន ឈមទៅកាន់ព្រះនិព្វាន។ ម្នាល​ភិក្ខុ​ទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់​ដឹង ដើម្បីអស់ទៅ ដើម្បី​លះបង់ នូវតណ្ហា ៣​យ៉ាងនេះ​ឯង។បេ។ ភិក្ខុគប្បីចំរើន​ នូវ​មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រ​សើរនេះ។

ចប់ ឯសនាវគ្គ ទី១២។

ឧទ្ទាននៃឯសនាវគ្គនោះ គឺ

និយាយអំពីការស្វែងរក១ អំពីការប្រកាន់១ អំពីអាសវៈ១ អំពីទុក្ខ​តាធម៌១ អំពីសសរគោល ៣យ៉ាង១ អំពីមន្ទិល១ អំពីសេចក្តីលំបាក១ អំពីវេទនា១ អំពីការ​អស់​ទៅ នៃតណ្ហា ២លើក។

ឱឃវគ្គ ទី១៣ (ឆដ្ឋ. ទី៨)

ឱឃសូត្រ ទី១

[៣៣៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ឱឃៈ (អន្លង់) នេះ មាន៤យ៉ាង។ ឱឃៈ មាន៤យ៉ាង តើអ្វីខ្លះ។  គឺកាមោឃៈ១ ភវោឃៈ១ ទិដ្ឋោឃៈ១ អវិជ្ជោឃៈ១។ ម្នាលភិក្ខុទាំងឡាយ ឱឃៈ មាន៤យ៉ាងនេះឯង។

[៣៣៤] ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បី​កំណត់​ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវឱឃៈ៤យ៉ាងនេះ​ឯង។បេ។ ភិក្ខុគប្បីចំរើន​ នូវ​មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រ​សើរនេះ។ (បណ្ឌិតគប្បីពង្រីកសេចក្តី ឲ្យ​ពិស្តារ ដូចសេចក្តីស្វែងរកផងចុះ)។

យោគសូត្រ ទី២

[៣៣៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ យោគៈ (កិលេសជាគ្រឿង ប្រកប) នេះ មាន៤យ៉ាង។ យោគៈ មាន៤យ៉ាង តើអ្វីខ្លះ។  គឺកាមយោគៈ១ ភវយោគៈ១ ទិដ្ឋិយោគៈ១ អវិជ្ជាយោគៈ១។ ម្នាលភិក្ខុទាំងឡាយ យោគៈ មាន៤យ៉ាងនេះឯង។

[៣៣៦] ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បី​កំណត់​ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវយោគៈ ៤យ៉ាង នេះ​ឯង។បេ។ ភិក្ខុគប្បីចំរើន​ នូវ​មគ្គ ប្រកប​ដោយអង្គ ៨ ដ៏ប្រ​សើរនេះ។

ឧបាទានសូត្រ ទី៣

[៣៣៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ឧបាទាន (សេចក្តីប្រកាន់មាំ) នេះ​មាន៤យ៉ាង។ ឧបាទាន មាន៤យ៉ាង តើអ្វីខ្លះ។  គឺកាមូបាទាន១ ទិដ្ឋូបាទាន១ សីលព្វតូបាទាន១ អត្តវាទូបបាទាន១។ ម្នាលភិក្ខុទាំងឡាយ ឧបាទាន មាន៤យ៉ាង​នេះឯង។

[៣៣៨] ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បី​កំណត់​ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវឧបាទាន៤យ៉ាងនេះ​ឯង។បេ។ ភិក្ខុគប្បីចំរើន​ នូវ​មគ្គ ប្រកប​ដោយអង្គ ៨ ដ៏ប្រ​សើរនេះ។

គន្ថសូត្រ ទី៤

[៣៣៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ គន្ថៈ (កិលេសជាគ្រឿងដោតក្រង) នេះ មាន៤យ៉ាង។ គន្ថៈ ៤យ៉ាង តើអ្វីខ្លះ។  គឺអភិជ្ឈាកាយគន្ថៈ១ ព្យាបាទកាយគន្ថៈ១ សីលព្វតបរាមាសកាយគន្ថៈ១ ឥទំសច្ចាភិនិវេសកាយគន្ថៈ [កិលេសជាគ្រឿង​ដោតក្រងនូវ​នាមកាយ គឺសេចក្តីប្រកាន់ថា នេះជារបស់ទៀង ដោយអំណាចនៃអន្តគាហិកទិដ្ឋិ (អដ្ឋកថា)។] ១។ ម្នាលភិក្ខុទាំងឡាយ គន្ថៈ មាន៤យ៉ាងនេះឯង។

[៣៤០] ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បី​កំណត់​ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវគន្ថៈ ៤យ៉ាង នេះ​ឯង។បេ។ ភិក្ខុគប្បីចំរើន​ នូវ​មគ្គ ប្រកប​ដោយអង្គ ៨ ដ៏ប្រ​សើរនេះ។

អនុសយសូត្រ ទី៥

[៣៤១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ អនុស័យកិលេស (ជាគ្រឿង​ដេក​ត្រាំ) នេះ មាន៧យ៉ាង។ អនុស័យ ៧យ៉ាង តើអ្វើខ្លះ។  គឺកាមរាគានុស័យ១ បដិឃានុស័យ១ ទិដ្ឋានុស័យ១ វិចិកិច្ឆានុស័យ១ មានានុស័យ១ ភវរាគានុស័យ១ អវិជ្ជានុស័យ១។ ម្នាលភិក្ខុទាំងឡាយ អនុស័យ មាន៧យ៉ាង នេះឯង។

[៣៤២] ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បី​កំណត់​ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវអនុស័យ ៧យ៉ាង នេះ​ឯង។បេ។ ភិក្ខុគប្បីចំរើន​ នូវ​មគ្គ ប្រកប​ដោយអង្គ ៨ ដ៏ប្រ​សើរនេះ។

កាមគុណសូត្រ ទី៦

[៣៤៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ កាមគុណនេះ មាន៥យ៉ាង។ កាមគុណ ​៥យ៉ាង តើអ្វីខ្លះ។ ​ គឺរូប ដែលគប្បីដឹងដោយភ្នែក ជាទីប្រាថ្នា ជាទីត្រេក​អរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម គួរត្រេកអរ១ សំឡេងដែលគប្បីដឹង​ដោយ​ត្រចៀក។បេ។ ក្លិនដែលគប្បីដឹងដោយច្រមុះ។ រសដែលគប្បីដឹងដោយអណ្តាត។ ផ្សព្វ ដែលគប្បីដឹងដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាទី​ស្រឡាញ់ ប្រកបដោយកាម គួរត្រេកអរ១។ ម្នាលភិក្ខុទាំងឡាយ កាមគុណ មាន៥យ៉ាងនេះ​ឯង។

[៣៤៤] ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បី​កំណត់​ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវ​កាមគុណ ៥យ៉ាងនេះ​ឯង។បេ។ ភិក្ខុគប្បីចំរើន​ នូវ​មគ្គ ប្រកប​ដោយអង្គ ៨ ដ៏ប្រ​សើរនេះ។

នីវរណសូត្រ ទី៧

[៣៤៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ នីវរណៈ (កិលេសជាគ្រឿងរារាំង) នេះ មាន៥យ៉ាង។ នីវរណៈ ៥យ៉ាង តើអ្វីខ្លះ។  គឺកាមច្ឆន្ទនីវរណៈ១ ព្យាបាទនីវរណៈ១ ថីនមិទ្ធនីវរណៈ១ ឧទ្ធច្ចកុក្កុច្ចនីវរណៈ១ វិចិកិច្ឆានីវរណៈ១។ ម្នាលភិក្ខុទាំងឡាយ នីវរណៈ មាន៥យ៉ាងនេះឯង។

[៣៤៦] ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បី​កំណត់​ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវនីវរណៈ ៥យ៉ាងនេះ​ឯង។បេ។ ភិក្ខុគប្បីចំរើន​​ នូវ​មគ្គ ប្រកប​ដោយអង្គ ៨ ដ៏ប្រ​សើរនេះ។

ឧបាទានក្ខន្ធសូត្រ ទី៨

[៣៤៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ឧបាទានក្ខន្ធនេះ មាន៥យ៉ាង។ ឧបាទានក្ខន្ធ ៥យ៉ាង តើដូចម្តេច។  គឺអ្វីខ្លះ។  គឺរូបូបាទានក្ខន្ធ១ វេទនូបាទានក្ខន្ធ១ សញ្ញូបាទានក្ខន្ធ១ សង្ខារូបាទានក្ខន្ធ១ វិញ្ញាណូបាទានក្ខន្ធ១។ ម្នាលភិក្ខុទាំងឡាយ ឧបាទានក្ខន្ធ មាន៥យ៉ាងនេះឯង។

[៣៤៨] ម្នាលភិក្ខុទាំងឡាយ  (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បី​កំណត់​ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវឧបាទានក្ខន្ធ ៥យ៉ាងនេះ​ឯង។បេ។ ភិក្ខុគប្បីចំរើន​ នូវ​មគ្គ ប្រកប​ដោយអង្គ ៨ ដ៏ប្រ​សើរនេះ។

ឱរម្ភាគិយសូត្រ ទី៩

[៣៤៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈ ជាចំណែកខាងក្រោម​នេះ​ មាន៥​យ៉ាង។ សញ្ញោជនៈ ៥យ៉ាង តើអ្វីខ្លះ។  គឺសក្កាយទិដ្ឋិ១ វិចិកិច្ឆា១ សីលព្វតបរាមាសៈ១ កាមឆន្ទៈ១ ព្យាបាទៈ១។ ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈ ជាចំណែកខាងក្រោម មាន៥យ៉ាងនេះឯង។

[៣៥០] ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បី​កំណត់​ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវសញ្ញោជនៈ ជាចំណែកខាងក្រោម ​៥យ៉ាងនេះ​ឯង។បេ។ ភិក្ខុគប្បីចំរើន​ នូវ​មគ្គ ប្រកប​ដោយអង្គ ៨ ដ៏ប្រ​សើរនេះ។

ឧទ្ធម្ភាគិយសូត្រ ទី១០

[៣៥១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈ ជាចំណែកខាងលើនេះ មាន៥​យ៉ាង។ សញ្ញោជនៈ ៥យ៉ាង តើអ្វីខ្លះ។  គឺរូបរាគ១ អរូបរាគ១ មានះ១ ឧទ្ធច្ច១ អវិជ្ជា១។ ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈ ជាចំណែកខាងលើ មាន៥យ៉ាងនេះឯង។

[៣៥២] ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់​ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវសញ្ញោជនៈ ជាចំណែកខាងលើ ៥យ៉ាងនេះ​ឯង។បេ។ ភិក្ខុគប្បីចំរើន​ នូវ​មគ្គ ប្រកប​ដោយអង្គ ៨ ដ៏ប្រ​សើរនេះ។ មគ្គ ប្រកប​ដោយអង្គ ៨ ដ៏ប្រ​សើរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងចំរើន នូវសម្មាទិដ្ឋិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់។បេ។ ចំរើន​ នូវ​សម្មាសមាធិ ដែលអាស្រ័យ នូវ​ការ​ស្ងប់​ស្ងាត់ អាស្រ័យ នូវ​ការ​ប្រាស​ចាកតម្រេក អាស្រ័យ នូវការ​រលត់ បង្អោនទៅរក​ការលះបង់។ ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បី​ចំរើន​ នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់​ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវ​សញ្ញោជនៈ ជាចំណែកខាងលើ ៥យ៉ាងនេះ​ឯង។បេ។ ភិក្ខុគប្បីចំរើន​ នូវ​មគ្គ ប្រកប​ដោយអង្គ ៨ ដ៏ប្រ​សើរនេះ។ ម្នាលភិក្ខុទាំងឡាយ ដូចទន្លេគង្គា។បេ។

[៣៥៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈ ជាចំណែកខាងលើនេះ មាន៥​យ៉ាង។ សញ្ញោជនៈ ៥យ៉ាង តើអ្វីខ្លះ។  គឺរូបរាគ១ អរូបរាគ១ មានះ១ ឧទ្ធច្ច១ អវិជ្ជា១។ ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈ ជាចំណែកខាងលើ មាន៥យ៉ាងនេះឯង។

[៣៥៤] ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បី​កំណត់​ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវសញ្ញោជនៈ ជាចំណែកខាងលើ ៥យ៉ាងនេះ​ឯង។បេ។ ភិក្ខុគប្បីចំរើន​ នូវ​មគ្គ ប្រកប​ដោយអង្គ ៨ ដ៏ប្រ​សើរនេះ។ មគ្គ ប្រកប​ដោយអង្គ ៨ ដ៏ប្រ​សើរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនេះ រមែងចំរើន នូវសម្មាទិដ្ឋិ។បេ។ ចំរើន នូវសម្មាសមាធិ ដែលមានការកំចាត់បង់​ នូវរាគៈ​ជាទីបំ​ផុត មាន​ការកំចាត់​បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈ​ជាទី​បំផុត ដែលចុះ​ស៊ប់ ទៅកាន់អមតៈ មានអមតៈ ប្រព្រឹត្តទៅខាងមុខ មានអមតៈ ជាទីបំផុត ដែលឱន​ទៅ​​កាន់ព្រះ​និព្វាន ទេរទៅកាន់ព្រះនិព្វាន ឈមទៅកាន់ព្រះនិព្វាន។ ម្នាលភិក្ខុ​ទាំងឡាយ (ភិក្ខុ​គប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់​ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវសញ្ញោជនៈ ជាចំណែកខាងលើ ៥យ៉ាងនេះ​ឯង។បេ។ ភិក្ខុគប្បីចំរើន​ នូវ​មគ្គ ប្រកប​ដោយអង្គ ៨ ដ៏ប្រ​សើរនេះ។

ចប់ ឱឃវគ្គ ទី១៣។

ឧទ្ទាននៃឱឃវគ្គនោះ គឺ

និយាយអំពីឱឃៈ១ អំពីយោគៈ១ អំពីឧបាទាន១ អំពីគន្ថៈ១ អំពីអនុសយៈ១ អំពីកាមគុណ១ អំពីនីវរណៈ១ អំពីខន្ធ១ អំពី​សញ្ញោជនៈ ជាចំណែក​ខាង​ក្រោម១ ខាងលើ១។

ចប់ មគ្គសំយុត្ត។

ពោជ្ឈង្គសំយុត្ត

បព្វតវគ្គ ទី១

ហិមវន្តសូត្រ ទី១

[៣៥៥] ម្នាលភិក្ខុទាំងឡាយ នាគទាំងឡាយ តែងធ្វើរាងកាយឲ្យ​ចំរើន ឲ្យ​មាន​កម្លាំង ព្រោះអាស្រ័យស្តេចភ្នំឈ្មោះ ហិមវន្ត នាគទាំងនោះ លុះធ្វើរាង​កាយ​ឲ្យ​ចំរើន ឲ្យ​មានកម្លាំង ក្នុងស្តេចភ្នំឈ្មោះ ហិមវន្តនោះហើយ ទើបចុះក្នុងបឹងតូច លុះចុះក្នុងបឹង​តូចហើយ ទើបចុះក្នុងបឹងធំ លុះចុះក្នុងបឹងធំហើយ ទើបចុះក្នុង​ស្ទឹងតូច លុះចុះក្នុង​ស្ទឹង តូចហើយ ទើបចុះក្នុងស្ទឹងធំ លុះចុះក្នុងស្ទឹងធំហើយ ទើបចុះកាន់មហាសមុទ្ទសាគរ នាគទាំងនោះ រមែងមាន​កាយដល់​នូវការ​ចំរើន ធំទូលាយ ក្នុងមហាសមុទ្ទសាគរនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យសីល តាំងស៊ប់នៅក្នុងសីល កាល​ចំរើននូវពោជ្ឈង្គ (អង្គនៃធម៌ ជាគ្រឿង​ត្រាស់ដឹង) ទាំង៧ កាលធ្វើឲ្យ​ក្រាស់ក្រែល នូវ​ពោជ្ឈង្គ ទាំង៧ រមែងដល់នូវការចំរើន ធំទូលាយ ក្នុងធម៌ទាំងឡាយ យ៉ាងនោះឯង។

[៣៥៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យសីល តាំងស៊ប់នៅក្នុងសីល កាលចំរើន នូវពោជ្ឈង្គ ទាំង៧ កាលធ្វើឲ្យ​ក្រាស់ក្រែល នូវពោជ្ឈង្គ ទាំង៧ តែង​ដល់​នូវការ ចំរើន ធំ ទូលាយ ក្នុងធម៌ទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យ​ការប្រាសចាក​រាគៈ អាស្រ័យសេចក្តីរលត់ បង្អោនទៅរកការលះបង់ ចំរើន​ធម្មវិចយសម្ពោជ្ឈង្គ។បេ។ ចំរើនវីរិយសម្ពោជ្ឈង្គ។ ចំរើនបីតិសម្ពោជ្ឈង្គ។ ចំរើនបស្សទ្ធិសម្ពោជ្ឈង្គ។ ចំរើន សមាធិសម្ពោជ្ឈង្គ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអា​ស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីប្រាសចាករាគៈ អាស្រ័យសេចក្តី​រលត់ បង្អោនទៅ​រកការលះបង់។ មា្នលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យសីល តាំងនៅ​ស៊ប់​​ក្នុង​សីល កាលចំរើន នូវពោជ្ឈង្គ ទាំង៧ កាលធ្វើឲ្យ​ក្រាស់ក្រែល នូវពោជ្ឈង្គ ទាំង៧ រមែង​ដល់នូវ​ការចំរើន ធំទូលាយ ក្នុងធម៌ទាំងឡាយ យ៉ាងនោះឯង។

កាយសូត្រ ទី២

[៣៥៧] ម្នាលភិក្ខុទាំងឡាយ កាយនេះតាំងនៅដោយសារអាហារ អាស្រ័យអា​ហារ ទើបតាំងនៅបាន មិនមានអាហារ តាំងនៅមិនបានទេ យ៉ាងណាមិញ។ ម្នាលភិក្ខុ​ទាំងឡាយ ​នីវរណៈ ទាំង៥ តាំងនៅដោយសារអាហារ អាស្រ័យអាហារ ទើបតាំង​នៅ​បាន មិនមានអាហារ តាំងនៅមិនបានទេ​ ក៏យ៉ាងនោះដែរ។

[៣៥៨] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ ដែលញ៉ាំងកាមច្ឆន្ទៈ មិនទាន់កើតឡើង​ ឲ្យ​កើតឡើង​ ឬញ៉ាំងកាមច្ឆន្ទៈ ដែលកើតឡើង​ហើយ ឲ្យ​រឹតតែកើតធំទូលាយឡើង​។ ម្នាលភិក្ខុទាំងឡាយ សុភនិមិត្ត រមែងមានការធ្វើទុកក្នុងចិត្តខុសទំនង និងការធ្វើ​ឲ្យ​​ក្រាស់​ក្រែល ក្នុងសុភនិមិត្តនោះ នេះជាអាហារ ដែលញ៉ាំងកាមច្ឆន្ទៈ មិនទាន់កើតឡើង​ ឲ្យ​កើតឡើង​ ឬញ៉ាំងកាមច្ឆន្ទៈ ដែលកើតឡើង​ហើយ ឲ្យ​រឹតតែកើតធំទូលាយទៅ។

[៣៥៩] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ ដែលញ៉ាំងព្យាបាទមិនទាន់កើតឡើង​​ ឲ្យ​​កើត​ឡើង​ ឬញ៉ាំងព្យាបាទ ដែលកើតឡើង​ហើយ ឲ្យ​រឹតតែកើតធំទូលាយទៅ។ ម្នាលភិក្ខុ​ទាំងឡាយ បដិឃនិមិត្ត (និមិត្តនាំឲ្យ​ចង្អៀតចង្អល់ចិត្ត) រមែងមាន ការធ្វើទុកក្នុង​ចិត្តខុសទំនង និងធ្វើឲ្យ​ក្រាស់ក្រែល ក្នុងបដិឃនិមិត្តនោះ នេះជាអាហារ ដែលញ៉ាំងព្យាបាទមិនទាន់កើតឡើង​ ឲ្យ​កើតឡើង​ ឬញ៉ាំងព្យាបាទ ដែលកើតឡើង​ហើយ ឲ្យ​រឹតតែ​កើតធំទូលាយទៅ។

[៣៦០] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ ដែលញ៉ាំងថីនមិទ្ធមិនទាន់កើតឡើង​​ ឲ្យ​​កើត​ឡើង​ ឬញ៉ាំងថីនមិទ្ធ ដែលកើតឡើង​ហើយ ឲ្យ​រឹតតែកើតធំទូលាយទៅ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីធុញទ្រាន់ សេចក្តីខ្ជិល មិតពត់កាយ ពុលបាយ រួញរាចិត្ត រមែង​មាន ​ការ​ធ្វើទុកក្នុង​ចិត្តខុសទំនង និងការធ្វើឲ្យ​ក្រាស់ក្រែល ក្នុងការទាំងនោះ នេះជា​អា​ហារ​ ដែលញ៉ាំងថីនមិទ្ធមិនទាន់កើតឡើង​ ឲ្យ​កើតឡើង​ ឬញ៉ាំងថីនមិទ្ធ ​ដែលកើត​ឡើង​​ហើយ ​ឲ្យ​រឹតតែ​កើតធំទូលាយទៅ។

[៣៦១] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ ដែលញ៉ាំងឧទ្ធច្ចកុក្កុច្ច មិនទាន់កើត​ឡើង​ ​ឲ្យ​​កើត​ឡើង​ ឬញ៉ាំងឧទ្ធច្ចកុក្កុច្ច ដែលកើតឡើង​ហើយ ឲ្យ​រឹតតែកើត​ធំទូលាយ​ទៅ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីមិនស្ងប់ចិត្ត ​រមែង​មាន ​ការ​ធ្វើទុកក្នុង​ចិត្តមិនត្រូវទំនង​   និង​ការធ្វើ​ឲ្យ​​ក្រាស់ក្រែល ក្នុងរឿងនោះ នេះជាអា​ហារ ​ដែលញ៉ាំងឧទ្ធច្ចកុក្កុច្ចមិន​ទាន់​កើត​​ឡើង​​ ឲ្យ​​កើតឡើង​ ឬញ៉ាំងឧទ្ធច្ចកុក្កុច្ច ​ដែលកើត​ឡើង​​ហើយ ​ឲ្យ​រឹតតែកើត​ធំទូលាយ​ទៅ។

[៣៦២] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ ដែលញ៉ាំងវិចិកិច្ឆាមិនទាន់កើតឡើង​ ​ឲ្យ​​​កើត​ឡើង​ ឬញ៉ាំងវិចិកិច្ឆា ដែលកើតឡើង​ហើយ ឲ្យ​រឹតតែកើតធំទូលាយទៅ។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ដែលជាទីតាំង នៃវិចិកិច្ឆា រមែង​មាន ​ការ​ធ្វើទុកក្នុង​ចិត្ត​មិនត្រូវទំនង​ និងការ​ធ្វើ​​ឲ្យ​​ក្រាស់ក្រែល ក្នុងធម៌ទាំងនោះ នេះជាអា​ហារ​ដែលញ៉ាំង​វិចិកិច្ឆាមិនទាន់​កើត​​ឡើង​ ​ឲ្យ​កើតឡើង​ ឬញ៉ាំងវិចិកិច្ឆា​ ដែលកើត​ឡើង​​ហើយ​ឲ្យ​រឹតតែកើត​ធំទូលាយទៅ។

[៣៦៣] ម្នាលភិក្ខុទាំងឡាយ កាយនេះតែងតាំងនៅ ព្រោះអាហារ អាស្រ័យអា​ហារ​ ទើបតាំងនៅបាន មិនមានអាហារ តាំងនៅមិនបានទេ យ៉ាងណាមិញ។ ម្នាលភិក្ខុ​ទាំងឡាយ នីវរណៈ ទាំង៥នេះ តែងតាំងនៅ ព្រោះអាហារ អាស្រ័យអាហារ ទើបតាំង​នៅ​បាន ​មិនមានអាហារ ក៏តាំងនៅមិនបានទេ យ៉ាងនោះដែរ។

[៣៦៤] ម្នាលភិក្ខុទាំងឡាយ កាយនេះតែងតាំងនៅ ព្រោះអាហារ អាស្រ័យអា​ហារ ទើបតាំងនៅបាន មិនមានអាហារ តាំងនៅមិនបានទេ យ៉ាងណាមិញ។ ម្នាលភិក្ខុ​ទាំងឡាយ ពោជ្ឈង្គ ទាំង៧ តែងតាំងនៅ ព្រោះអាហារ អាស្រ័យអាហារ ទើបតាំង​នៅ​បាន មិនមានអាហារ តាំងនៅមិនបានទេ ក៏យ៉ាងនោះដែរ។

[៣៦៥] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ នាំសតិសម្ពោជ្ឈង្គ ដែលមិនទាន់​កើត​ឡើង​ ​ឲ្យ​​កើត​ឡើង​ ឬនាំសតិសម្ពោជ្ឈង្គ ដែលកើតឡើង​ហើយ ឲ្យ​រឹងរឹតតែចំរើន​ពេញ​លេញឡើង​បាន។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាទីតាំង នៃសតិសម្ពោជ្ឈង្គ ​រមែង​មាន ​ការ​ធ្វើទុកក្នុង​ចិត្តត្រូវទំនង​ និងធ្វើ​ឲ្យ​​ក្រាស់ក្រែល ក្នុងធម៌ទាំងនោះ នេះជាអា​ហារ​ នាំសតិ​សម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង​ ឲ្យ​កើត​ឡើង​ ឬនាំសតិសម្ពោជ្ឈង្គ​ ដែល​កើត​​ឡើង​​​ហើយ​ ឲ្យ​រឹងរឹតតែចំរើនពេញលេញឡើង​បាន។

[៣៦៦] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ នាំធម្មវិចយសម្ពោជ្ឈង្គ ដែលមិនទាន់​កើត​ឡើង​ ​ឲ្យ​​កើត​ឡើង​ ឬនាំធម្មវិចយសម្ពោជ្ឈង្គ ដែលកើតឡើង​ហើយ ឲ្យ​រឹងរឹត​តែចំរើន​ ពេញ​លេញឡើង​បាន។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាកុសល និងអកុសល ធម៌​ដែល​ ប្រកបដោយទោស និងមិនមានទោស ធម៌ថោកទាប និងឧត្តម ធម៌ជាចំណែក​ខុស​គ្នា គឺធម៌ខ្មៅ   និងធម៌ស រមែង​មាន ​ការ​ធ្វើទុកក្នុង​ចិត្តត្រូវទំនង​ និងធ្វើ​ឲ្យ​​ក្រាស់​ក្រែល​ក្នុងធម៌ទាំងនោះ នេះជាអា​ហារ ​នាំធម្មវិចយ​សម្ពោជ្ឈង្គ ដែលមិនទាន់កើត​​ឡើង​​ ឲ្យ​​កើត​ឡើង​ ឬនាំធម្មវិចយសម្ពោជ្ឈង្គ ​ដែលកើត​ឡើង​​ហើយ ​ឲ្យ​រឹងរឹតតែចំរើន ពេញលេញ​​​​​ឡើង​​បាន។

[៣៦៧] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ នាំវីរិយសម្ពោជ្ឈង្គ ដែលមិនទាន់​កើត​ឡើង​ ​​ឲ្យ​​កើត​ឡើង​ ឬនាំវីរិយសម្ពោជ្ឈង្គ ដែលកើតឡើង​ហើយ ឲ្យ​រឹងរឹត​តែចំរើន ​ពេញ​លេញ​ឡើង​បាន។ ម្នាលភិក្ខុទាំងឡាយ ធាតុ គឺសេចក្តីផ្តួចផ្តើម ធាតុ គឺសេចក្តី​ព្យាយាម ធាតុ គឺសេចក្តីខ្នះខ្នែង ប្រឹងប្រែង រមែង​មាន ​ការ​ធ្វើទុកក្នុង​ចិត្តត្រូវទំនង​ និងធ្វើ​ឲ្យ​​ក្រាស់​​ក្រែល​ ក្នុងធាតុទាំងនោះ នេះជាអា​ហារ ​នាំវីរិយ​សម្ពោជ្ឈង្គ ដែលមិនទាន់កើត​​ឡើង​ ​ឲ្យ​​កើត​ឡើង​ ឬនាំវីរិយសម្ពោជ្ឈង្គ ​ដែលកើត​ឡើង​​ហើយ ​ឲ្យ​រឹងរឹតតែចំរើន​ ពេញ​លេញ​​​​​​ឡើង​បាន។

[៣៦៨] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ នាំបីតិសម្ពោជ្ឈង្គ ដែលមិនទាន់​កើត​ឡើង​​ ឲ្យ​​កើត​ឡើង​ ឬនាំបីតិសម្ពោជ្ឈង្គ ដែលកើតឡើង​ហើយ ឲ្យ​រឹងរឹត​តែចំរើនពេញ​លេញឡើង​បាន។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាទីតាំង នៃបីតិសម្ពោជ្ឈង្គ រមែង​មាន ការ​ធ្វើទុកក្នុង​ចិត្តត្រូវទំនង និងធ្វើ​ឲ្យ​​ក្រាស់​​ក្រែល​ ក្នុងធម៌ទាំងនោះ នេះជាអា​ហារ​ នាំបីតិសម្ពោជ្ឈង្គ ដែលមិនទាន់កើត​​ឡើង​ ​ឲ្យ​​កើត​ឡើង​ ឬនាំបីតិសម្ពោជ្ឈង្គ ​ដែលកើត​ឡើង​​ហើយ ​ឲ្យ​រឹងរឹតតែចំរើន​ ពេញ​លេញ​​​​​ឡើង​បាន។

[៣៦៩] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ នាំបស្សទ្ធិសម្ពោជ្ឈង្គ ដែលមិនទាន់​កើត​ឡើង​​ ឲ្យ​​កើត​ឡើង​ ឬនាំបស្សទ្ធិសម្ពោជ្ឈង្គ ដែលកើតឡើង​ហើយ ឲ្យ​រឹងរឹត​តែចំរើន​ពេញ​លេញឡើង​បាន។ ម្នាលភិក្ខុទាំងឡាយ សេចក្តីស្ងប់កាយ​ សេចក្តីស្ងប់ចិត្ត រមែង​មាន ការ​ធ្វើទុកក្នុង​ចិត្តត្រូវទំនង​ និងធ្វើ​ឲ្យ​​ក្រាស់​​ក្រែល ​ក្នុងសេចក្តីស្ងប់ទាំងនោះ នេះជា​អា​ហារ​នាំបស្សទ្ធិ​សម្ពោជ្ឈង្គ ដែលមិនទាន់កើត​​ឡើង​ ​ឲ្យ​​កើត​ឡើង​ ឬនាំបស្សទ្ធិសម្ពោជ្ឈង្គ​​ដែលកើត​ឡើង​​ហើយ​ ឲ្យ​រឹងរឹតតែចំរើន ​ពេញ​លេញ​​​​​ឡើង​បាន។

[៣៧០] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ នាំសមាធិសម្ពោជ្ឈង្គ ដែលមិនទាន់​កើត​ឡើង​ ​ឲ្យ​​កើត​ឡើង​ ឬនាំសមាធិសម្ពោជ្ឈង្គ ដែលកើតឡើង​ហើយ ឲ្យ​រឹងរឹត​តែចំរើន​ពេញ​លេញឡើង​បាន។ ម្នាលភិក្ខុទាំងឡាយ ហេតុនៃការតាំងចិត្តមាំ ហេតុមិន​រាយ​មាយ រមែង​មាន ការ​ធ្វើទុកក្នុង​ចិត្តត្រូវទំនង​ និងការធ្វើ​ឲ្យ​​ក្រាស់​​ក្រែល​ ក្នុងហេតុ​ទាំង​នោះ នេះជា​អា​ហារ​ នាំ​សមាធិ​​សម្ពោជ្ឈង្គ ដែលមិនទាន់កើត​​ឡើង​ ​ឲ្យ​​កើត​ឡើង​ ឬនាំ​សមាធិ​​សម្ពោជ្ឈង្គ​​ដែលកើត​ឡើង​​ហើយ ​ឲ្យ​រឹងរឹតតែចំរើន ​ពេញ​លេញ​​​​​ឡើង​បាន។

[៣៧១] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ នាំឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនទាន់​កើត​ឡើង​​ ឲ្យ​​កើត​ឡើង​ ឬនាំឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតឡើង​ហើយ ឲ្យ​រឹងរឹត​តែចំរើន​ពេញ​លេញឡើង​បាន។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាទីតាំង នៃឧបេក្ខាសម្ពោជ្ឈង្គ រមែង​មាន​ ការ​ធ្វើទុកក្នុង​ចិត្តត្រូវទំនង​ និងការធ្វើ​ឲ្យ​​ក្រាស់​​ក្រែល ​ក្នុងធម៌ទាំងនោះ នេះជា​អា​ហារ​​ នាំ​ឧបេក្ខា​​សម្ពោជ្ឈង្គ ដែលមិនទាន់កើត​​ឡើង​ ​ឲ្យ​​កើត​ឡើង​ ឬនាំឧបេក្ខា​សម្ពោជ្ឈង្គ​​ ដែល​កើត​ឡើង​​ហើយ ​ឲ្យ​រឹងរឹតតែចំរើន​ ពេញ​លេញ​​​​​ឡើង​បាន។

[៣៧២] ម្នាលភិក្ខុទាំងឡាយ កាយនេះតែងតាំងនៅ ព្រោះអាហារ អាស្រ័យ​អា​ហារ ទើបតាំងនៅបាន មិនមានអាហារ តាំងនៅមិនបាន យ៉ាងណាមិញ។ ម្នាលភិក្ខុ​ទាំងឡាយ ពោជ្ឈង្គ ទាំង៧ នេះសោត តែងតាំងនៅ ព្រោះអាហារ អា​ស្រ័យ​អា​ហារ​ទើបតាំង​នៅ​បាន មិនមានអាហារ តាំងនៅមិនបានទេ ក៏យ៉ាងនោះដែរ។

សីលសូត្រ ទី៣

[៣៧៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយឯណា បរិបូណ៌ដោយសីល បរិបូណ៌​ដោយសមាធិ បរិបូណ៌ដោយបញ្ញា បរិបូណ៌ដោយផលវិមុត្តិ បរិបូណ៌ដោយ​វិមុត្តិ​ញ្ញាណ​ទស្សនៈ (បច្ចវេក្ខណញ្ញាណ) ម្នាលភិក្ខុទាំងឡាយ តថាគតសរសើរ នូវការ​ឃើញ​ នូវភិក្ខុទាំងនោះ ថាជាការមានឧបការៈច្រើន មា្នលភិក្ខុទាំងឡាយ តថាគតសរ​សើរ​ នូវការស្តាប់ នូវភិក្ខុទាំងនោះ ថាជាការមានឧបការៈច្រើន មា្នលភិក្ខុទាំងឡាយ តថាគត​សរ​សើរ នូវការចូលទៅរកភិក្ខុទាំងនោះ ថាជាការមានឧបការៈច្រើន មា្នលភិក្ខុ​ទាំង​ឡាយ តថាគត សរ​សើរនូវការចូលទៅអង្គុយជិតភិក្ខុទាំងនោះ ថាជាការមានឧបការៈច្រើន មា្នលភិក្ខុទាំងឡាយ តថាគត សរ​សើរនូវការរឭករឿយៗ​ នូវភិក្ខុទាំងនោះ ថា​ជាការ​មាន​ឧប​ការៈច្រើន មា្នលភិក្ខុទាំងឡាយ តថាគត សរ​សើរនូវការបួសតាម​ភិក្ខុ​ទាំង​នោះ​ ថា​ជាការមានឧបការៈច្រើន។ ដំណើរនោះ​ តើព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះ​បុគ្គលបានស្តាប់ធម៌ របស់ពួកភិក្ខុបែបនោះហើយ រមែងឃា្លតចេញ ដោយការ​ឃ្លាត​កាយ   និងការឃ្លាតចិត្តទាំងពីរ កាលបើភិក្ខុនោះ ឃ្លាតចេញដូច្នោះហើយ រមែង​រឭករឿយៗ ត្រិះរិះរឿយៗ នូវធម៌នោះ។

[៣៧៤] ម្នាលភិក្ខុទាំងឡាយ សម័យណាភិក្ខុបានឃ្លាតចេញ យ៉ាងនោះ ហើយរឭករឿយៗ ពិចារណារឿយៗ នូវធម៌នោះ សតិសម្ពោជ្ឈង្គ ឈ្មោះថាភិក្ខុបាន​ប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចំរើនសតិសម្ពោជ្ឈង្គ ក្នុងសម័យនោះ សតិសម្ពោជ្ឈង្គ ក៏បានពេញលេញ ព្រោះការចំរើន របស់ភិក្ខុក្នុងសម័យនោះ ភិក្ខុនោះ​ដែលបាននឹករឭកដូច្នោះ ឈ្មោះថា ពិចារណា ត្រិះរិះ គន់រក នូវធម៌នោះ ដោយបញ្ញា។

[៣៧៥] ម្នាលភិក្ខុទាំងឡាយ សម័យណាភិក្ខុបាននឹករឭកដូច្នោះ ពិចារណា​ត្រិះរិះ​​ គន់រកនូវធម៌នោះ ដោយបញ្ញាហើយ ធម្មវិចយសម្ពោជ្ឈង្គ ឈ្មោះថា​ភិក្ខុបាន​ប្រារព្ធ​ហើយ ​ក្នុង​សម័យនោះ ភិក្ខុឈ្មោះថា បានចំរើនធម្មវិចយសម្ពោជ្ឈង្គ ក្នុង​សម័យ​នោះ ​ធម្មវិចយសម្ពោជ្ឈង្គ ក៏បានពេញលេញ ព្រោះការចំរើនរបស់ភិក្ខុ ក្នុងសម័យនោះ កាលភិក្ខុ​នោះ ពិចារណា ត្រិះរិះ គន់រកនូវធម៌នោះ ដោយបញ្ញា សេចក្តីព្យាយាម​មិនធូរថយ ឈ្មោះថាបានប្រារព្ធហើយ។

[៣៧៦] ម្នាលភិក្ខុទាំងឡាយ សម័យណាភិក្ខុពិចារណា ត្រិះរិះគន់រក នូវធម៌នោះ​ដោយ​បញ្ញា សេចក្តីព្យាយាមមិនធូរថយ ឈ្មោះ​ថា បានប្រារព្ធហើយ វីរិយសម្ពោជ្ឈង្គ ឈ្មោះថា ភិក្ខុបានប្រារព្ធហើយ ​ក្នុង​សម័យនោះ ភិក្ខុឈ្មោះថា បានចំរើន នូវវីរិយ​សម្ពោជ្ឈង្គ ក្នុងសម័យនោះ វីរិយសម្ពោជ្ឈង្គ ក៏បាន​ពេញលេញ ​ព្រោះការចំរើន​ របស់ភិក្ខុ​ក្នុង​សម័យនោះ បីតិដែលប្រាសចាកអាមិស រមែងកើតឡើង​ ដល់ភិក្ខុដែលមាន​ព្យា​យាមបរិបូណ៌ហើយ។

[៣៧៧] ម្នាលភិក្ខុទាំងឡាយ បីតិដែលប្រាសចាកអាមិស កើតឡើង​​ដល់​ភិក្ខុ ដែលបរិបូណ៌​ ដោយព្យា​យាមហើយ ក្នុងសម័យណា បីតិសម្ពោជ្ឈង្គ ឈ្មោះថា​ ភិក្ខុ​បាន​ប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចំរើន នូវបីតិសម្ពោជ្ឈង្គ ក្នុង​សម័យនោះ បីតិសម្ពោជ្ឈង្គ ​ក៏បាន​ពេញលេញ ព្រោះការចំរើនរបស់ភិក្ខុ ក្នុងសម័យ​នោះ កាលបើ​ភិក្ខុ​ មាន​ចិត្ត​ប្រកប​ដោយ​បីតិ​ហើយ កាយក៏ស្ងប់រម្ងាប់ ចិត្តក៏ស្ងប់រម្ងាប់បាន។

[៣៧៨] ម្នាលភិក្ខុទាំងឡាយ កាលបើ​ភិក្ខុ​មាន​ចិត្ត​ ប្រកប​ដោយ​បីតិ​ កាយក៏​ស្ងប់​​រម្ងាប់ ចិត្តក៏ស្ងប់រម្ងាប់ ក្នុងសម័យណា បស្សទ្ធិសម្ពោជ្ឈង្គ ឈ្មោះថា ភិក្ខុបានប្រារព្ធ​ហើយ​ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចំរើន នូវបស្សទ្ធិសម្ពោជ្ឈង្គ ក្នុងសម័យនោះ បស្សទ្ធិសម្ពោជ្ឈង្គ ក៏បានពេញលេញ ព្រោះការចំរើនរបស់ភិក្ខុ ក្នុងសម័យនោះ កាល​បើភិក្ខុមានកាយស្ងប់រម្ងាប់ ប្រកបដោយសេចក្តីសុខចិត្ត ក៏តាំងនៅមាំ។

[៣៧៩] ម្នាលភិក្ខុទាំងឡាយ ចិត្តរបស់ភិក្ខុអ្នកមានកាយស្ងប់រម្ងាប់ មានសេចក្តី​សុខ បានតាំងមាំ ក្នុងសម័យណា ម្នាលភិក្ខុទាំងឡាយ សមាធិសម្ពោជ្ឈង្គ ឈ្មោះថា ភិក្ខុបានប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចំរើន នូវសមាធិសម្ពោជ្ឈង្គ​ ក្នុងសម័យនោះ សមាធិសម្ពោជ្ឈង្គ​ ក៏បានពេញលេញ ព្រោះការចំរើន របស់ភិក្ខុ ក្នុង​សម័យនោះ ភិក្ខុនោះឈ្មោះ​ថា ធ្វើចិត្តដែលតាំងមាំ យ៉ាងនោះ ឲ្យ​ជាឧបេក្ខាបានល្អ។

[៣៨០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុធ្វើចិត្តដែលតាំងមាំ យ៉ាងនោះ ឲ្យ​ជាឧបេក្ខា​បាន​ល្អ ក្នុងសម័យណា ឧបេក្ខាសម្ពោជ្ឈង្គ ឈ្មោះថា ភិក្ខុបានប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុ​​ឈ្មោះថា បានចំរើន នូវឧបេក្ខាសម្ពោជ្ឈង្គ ក្នុងសម័យនោះ ឧបេក្ខាសម្ពោជ្ឈង្គ ក៏បានពេញលេញ ព្រោះការចំរើនរបស់ភិក្ខុ ក្នុងសម័យនោះ។

[៣៨១] ម្នាលភិក្ខុទាំងឡាយ កាលបើពោជ្ឈង្គ ទាំង៧ ដែលភិក្ខុបានចំរើន​យ៉ាងនេះ ធ្វើឲ្យ​ក្រាស់ក្រែល យ៉ាងនេះហើយ រមែងបានផល៧ អានិសង្ស៧។ ផល​ទាំង៧ អានិសង្សទាំង៧ តើអ្វីខ្លះ។

[៣៨២] ភិក្ខុរមែងសម្រេច នូវព្រះអរហត្ត ក្នុងបច្ចុប្បន្ននេះឯង មុន (ស្លាប់) បើមិន​សម្រេចអរហត្ត ក្នុងបច្ចុប្បន្នមុនស្លាប់ទេ រមែងសម្រេចអរហត្ត ក្នុងកាលជិតស្លាប់។ បើមិនសម្រេចអរហត្ត ក្នុងបច្ចុប្បន្នមុនស្លាប់ទេ បើមិនសម្រេចអរហត្ត​ ក្នុងកាលជិត​​ស្លាប់ទេ គង់បានជាអន្តរាបរិនិព្វាយី [ព្រះអនាគាមិ អស់សំយោជនៈខាងក្រោម៥ហើយ សម្រេចអរហត្ត បានបរិនិព្វាន ក្នុងកាលអាយុមិនទាន់ដល់ពាក់កណ្តាល ហៅថា អន្តរាបរិនិព្វាយី ដូចជាលោកដែលកើតក្នុងព្រហ្មជាន់អវិហា មានកំណត់អាយុ ១ពាន់កប្ប បើបានបរិនិព្វាន ក្នុងវេលាអាយុបាន ១រយកប្បក្តី ២រយកប្ប​ក្តី ៤រយកប្បក្តី ក៏ហៅថា អន្តរាបរិនិព្វាយី ដូចគ្នាទាំង៣ពួកនោះ។ តាមន័យសារត្ថប្បកាសិនី។] ព្រោះ​ការអស់សំយោជនៈ ជាចំណែកខាង​ក្រោម៥។ បើមិនសម្រេចអរហត្ត ក្នុងបច្ចុប្បន្ន​មុនស្លាប់ទេ បើមិនសម្រេចអរហត្ត ​ក្នុងកាលជិតស្លាប់ទេ បើមិនបានជាអន្តរាបរិនិព្វាយី ព្រោះការអស់សំយោជនៈ ជា​ចំណែកខាងក្រោម ៥ ទេ គង់បានជាឧបហច្ចបរិនិព្វាយី [ព្រះអនាគាមិ ដែលទៅកើតក្នុងព្រហ្មជាន់សុទ្ធាវាស សម្រេចអរហត្ត បរិនិព្វាន ក្នុងវេលា​អាយុហួសពាក់កណ្តាលហើយ ហៅថា ឧបហច្ចបរិនិព្វាយី។] ព្រោះអស់សំយោជនៈ ​ជា​ចំណែកខាងក្រោម៥។ បើមិនសម្រេចអរហត្ត ក្នុងបច្ចុប្បន្នមុនស្លាប់ទេ។ បើមិន​សម្រេច​អរហត្ត ក្នុងកាលជិតស្លាប់ទេ បើមិនបានជាអន្តរាបរិនិព្វាយី ព្រោះការអស់សំ​យោជនៈ ខាងក្រោម៥ទេ បើមិនបានជាឧបហច្ចបរិនិព្វាយី ព្រោះការអស់សំ​យោជនៈ ជាចំណែក​ខាងក្រោម៥ទេ គង់បានជាអសង្ខារបរិនិព្វាយី [ព្រះអនាគាមិ ដែលបានសម្រេច​អរហត្ត ដោយ​មិនបានប្រឹងប្រកបព្យាយាម ហៅថា អសង្ខារបរិនិព្វាយី។] ព្រោះការ​អស់​សំយោជនៈ ជាចំណែកខាងក្រោម៥។ បើមិនបានសម្រេចអរហត្ត ក្នុងបច្ចុប្បន្ន​មុនស្លាប់ទេ បើមិនបានសម្រេចអរហត្ត ក្នុង​កាល​ជិតស្លាប់ទេ បើមិនបានជា​អន្តរាបរិនិព្វាយី ព្រោះការអស់សំយោជនៈ ជាចំណែកខាងក្រោម៥ទេ បើមិន​បាន​ជាឧបហច្ចបរិនិព្វាយី ព្រោះការ​អស់​សំយោជនៈ ខាងក្រោម៥ទេ បើមិនបានជា​អសង្ខារបរិនិព្វាយី ព្រោះការ​អស់សំយោជនៈ ជាចំណែកខាងក្រោម៥ទេ គង់បានជាសសង្ខារបរិនិព្វាយី [ព្រះអនាគាមិ ក្នុងជាន់​សុទ្ធាវាស បានសម្រេចអរហត្ត បរិនិព្វាន ដោយការប្រកបព្យាយាម ហៅថា សសង្ខារបរិនិព្វាយី។] ព្រោះការ​អស់​សំយោជនៈ ជាចំណែកខាងក្រោម៥។ បើមិន​សម្រេចអរហត្ត ក្នុងបច្ចុប្បន្ន​មុន​ស្លាប់​ទេ បើមិនសម្រេចអរហត្ត ក្នុងកាលជិតស្លាប់ទេ បើមិនបានជាអន្តរាបរិនិព្វាយី ព្រោះការ​អស់សំយោជនៈ ជាចំណែក​ខាងក្រោម៥ទេ បើមិនបានជាឧបហច្ចបរិនិព្វាយី ព្រោះការ​អស់​សំយោជនៈ ជាចំណែកខាងក្រោម៥ទេ បើមិនបាន​ជា​អសង្ខារបរិនិព្វាយី ព្រោះការ​អស់​សំយោជនៈ ជាចំណែកខាងក្រោម៥ទេ បើមិនបានជាសសង្ខារបរិនិព្វាយី ព្រោះការ​អស់សំយោជនៈ ជាចំណែកខាងក្រោម៥ទេ គង់នឹង​បានជា​ឧទ្ធំសោតអកនិដ្ឋគាមី [ព្រះអនាគាមី ដែលមិនបានសម្រេចអរហត្តក្នុងភពដែលកើតទេ ក៏ត្រូវទៅកើតក្នុងភព​អកនិដ្ឋ បរិនិព្វានក្នុងភពនោះ ហៅថា ឧទ្ធំសោតអកនិដ្ឋគាមី។] ព្រោះការ​អស់​សំយោជនៈ ជាចំណែកខាងក្រោម៥។ ម្នាលភិក្ខុទាំងឡាយ កាលបើពោជ្ឈង្គ ទាំង៧ ដែលភិក្ខុបានចំរើនយ៉ាងនេះ ធ្វើឲ្យ​រឿយៗ យ៉ាងនេះហើយ ផល៧ អានិសង្ស៧ នេះ ក៏កើតប្រាកដ។

វត្ថសូត្រ ទី៤

[៣៨៣] សម័យមួយ ព្រះសារីបុត្តដ៏មានអាយុ គង់នៅក្នុងវត្តជេតពន របស់អនាថ​បិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះសារីបុត្តដ៏មានអាយុ​ បាន​ហៅភិក្ខុទាំងឡាយថា ម្នាលអាវុសោភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលស្តាប់​ព្រះសារីបុត្តដ៏​មានអាយុថា ម្នាលអាវុសោ ដូច្នេះ។ ព្រះសារីបុត្តដ៏មានអាយុ​ បាន​ពោលដូច្នេះថា ម្នាល​អាវុសោទាំងឡាយ ពោជ្ឈង្គនេះ មាន៧។ ពោជ្ឈង្គ ទាំង៧ តើអ្វីខ្លះ។  គឺសតិសម្ពោជ្ឈង្គ១ ធម្មវិចយសម្ពោជ្ឈង្គ១ វីរិយសម្ពោជ្ឈង្គ១ បីតិសម្ពោជ្ឈង្គ១ បស្សទ្ធិសម្ពោជ្ឈង្គ១ សមាធិ​សម្ពោជ្ឈង្គ១ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលអាវុសោ​ទាំង​ឡាយ នេះឯង ពោជ្ឈង្គ ទាំង៧។

[៣៨៤] ម្នាលអាវុសោទាំងឡាយ បណ្តាពោជ្ឈង្គ ទាំង៧ប្រការនេះឯង បើខ្ញុំប្រាថ្នា​នឹងនៅ ដោយពោជ្ឈង្គណាៗ ក្នុងបុព្វណ្ហសម័យ ខ្ញុំក៏សម្រេចឥរិយាបថ ដោយ​ពោជ្ឈង្គ​នោះៗ ក្នុងបុព្វណ្ហសម័យបាន ប្រាថ្នានឹងនៅដោយពោជ្ឈង្គណាៗ ក្នុង​មជ្ឈន្តិកសម័យ ខ្ញុំក៏សម្រេចឥរិយាបថ ដោយ​ពោជ្ឈង្គ​​នោះៗ ក្នុងមជ្ឈន្តិកសម័យបាន ប្រាថ្នានឹងនៅដោយពោជ្ឈង្គណាៗ ក្នុងសាយណ្ហសម័យ ខ្ញុំក៏សម្រេចឥរិយាបថ ដោយ​ពោជ្ឈង្គ​​នោះៗ ក្នុងសាយណ្ហសម័យបាន។

[៣៨៥] ម្នាលអាវុសោទាំងឡាយ បើសតិសម្ពោជ្ឈង្គ កើតមានដល់ខ្ញុំដូច្នេះ សេច​ក្តីត្រិះរិះ តែងកើតមានដល់ខ្ញុំថា សតិសម្ពោជ្ឈង្គ មានប្រមាណមិនបាន សេចក្តីត្រិះរិះ​ តែងកើតមានដល់ខ្ញុំថា សតិសម្ពោជ្ឈង្គ បរិបូណ៌ល្អហើយ កាលបើសតិសម្ពោជ្ឈង្គ​តាំងនៅ ខ្ញុំក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គតាំងនៅ បើសតិសម្ពោជ្ឈង្គ របស់ខ្ញុំឃ្លាតទៅ ខ្ញុំក៏ដឹង​ច្បាស់ថា សតិសម្ពោជ្ឈង្គរបស់ខ្ញុំឃ្លាតទៅ ព្រោះហេតុនេះ ជាបច្ច័យ។បេ។

[៣៨៦] ម្នាលអាវុសោទាំងឡាយ បើឧបេក្ខាសម្ពោជ្ឈង្គ កើតដល់ខ្ញុំ ដូច្នេះ សេច​​ក្តី​ត្រិះរិះ តែងកើតមានដល់ខ្ញុំថា ឧបេក្ខាសម្ពោជ្ឈង្គ មានប្រមាណមិនបាន សេចក្តី​ត្រិះ​រិះ​ តែងកើតមានដល់ខ្ញុំថា ឧបេក្ខាសម្ពោជ្ឈង្គ បរិបូណ៌ល្អហើយ កាលបើឧបេក្ខា​សម្ពោជ្ឈង្គ​​តាំងនៅ ខ្ញុំក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គតាំងនៅ បើឧបេក្ខាសម្ពោជ្ឈង្គ​របស់ខ្ញុំ​ឃ្លាតទៅ ខ្ញុំក៏ដឹង​ច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គរបស់ខ្ញុំឃ្លាតទៅ ​ព្រោះហេតុនេះ​ជាបច្ច័យ។

[៣៨៧] ម្នាលអាវុសោទាំងឡាយ ដូចទូដាក់សំពត់ ពេញដោយសំពត់ ដែលជ្រលក់​ដោយពណ៌ផ្សេងៗ របស់ព្រះរាជាក្តី របស់រាជមហាមាត្យក្តី ព្រះរាជា ឬមហាមាត្យនោះ ប្រាថ្នានឹងស្លៀកដណ្តប់គូសំពត់ណាៗ ក្នុងបុព្វណ្ហសម័យ ក៏យកគូសំពត់នោះៗឯង ស្លៀកក្នុងបុព្វណ្ហសម័យបាន បើប្រាថ្នានឹងស្លៀកដណ្តប់​គូសំពត់ណាៗ ក្នុងមជ្ឈន្តិកសម័យ ក៏យកគូសំពត់នោះៗឯង ស្លៀកដណ្តប់ក្នុងមជ្ឈន្តិក​សម័យបាន បើប្រាថ្នានឹងស្លៀកដណ្តប់គូសំពត់ណាៗ ក្នុងសាយណ្ហសម័យ ក៏យក​គូ​សំពត់នោះៗឯង ស្លៀកដណ្តប់ក្នុងសាយណ្ហសម័យបាន យ៉ាងណាមិញ។ ម្នាលអាវុសោ​ទាំង​ឡាយ បណ្តាពោជ្ឈង្គ ទាំង៧នេះឯង ខ្ញុំប្រាថ្នានឹងនៅ ដោយពោជ្ឈង្គណាៗ ក្នុង​បុព្វណ្ហសម័យ ខ្ញុំក៏សម្រេចឥរិយាបថ ដោយពោជ្ឈង្គនោះៗ ក្នុងបុព្វណ្ហសម័យបាន ខ្ញុំប្រាថ្នានឹងនៅ​ ដោយពោជ្ឈង្គណាៗ ក្នុងមជ្ឈន្តិកសម័យ ខ្ញុំក៏សម្រេចឥរិយាបថ ដោយពោជ្ឈង្គនោះៗ ក្នុងមជ្ឈន្តិកសម័យបាន ខ្ញុំប្រាថ្នានឹងនៅ ដោយពោជ្ឈង្គណាៗ​​ ក្នុងសាយណ្ហសម័យ ខ្ញុំក៏សម្រេចឥរិយាបថ ដោយពោជ្ឈង្គនោះៗ ក្នុងសាយណ្ហ​សម័យបាន ក៏យ៉ាង​នោះដែរ។

[៣៨៨] ម្នាលអាវុសោទាំងឡាយ បើសតិសម្ពោជ្ឈង្គ កើតមានដល់ខ្ញុំ ដូច្នេះ សេច​ក្តីត្រិះរិះ តែងកើតមានដល់ខ្ញុំថា សតិសម្ពោជ្ឈង្គ មានប្រមាណមិនបាន សេចក្តីត្រិះរិះ​ តែងកើតមានដល់ខ្ញុំថា សតិសម្ពោជ្ឈង្គ បរិបូណ៌ល្អ កាលបើសតិសម្ពោជ្ឈង្គ​តាំងនៅ ខ្ញុំក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គតាំងនៅ បើសតិសម្ពោជ្ឈង្គ​របស់ខ្ញុំឃ្លាតទៅ ខ្ញុំក៏ដឹង​ច្បាស់ថា សតិសម្ពោជ្ឈង្គរបស់ខ្ញុំឃ្លាតទៅ ព្រោះហេតុនេះ ជាបច្ច័យ។បេ។

[៣៨៩] ម្នាលអាវុសោទាំងឡាយ បើឧបេក្ខាសម្ពោជ្ឈង្គ កើតមានដល់ខ្ញុំ ដូច្នេះ សេច​​ក្តីត្រិះរិះ តែងកើតមានដល់ខ្ញុំថា ឧបេក្ខាសម្ពោជ្ឈង្គ មានប្រមាណមិនបាន សេចក្តី​ត្រិះ​រិះ​ តែងកើតមានដល់ខ្ញុំថា ឧបេក្ខាសម្ពោជ្ឈង្គ បរិបូណ៌ល្អ កាលបើឧបេក្ខាសម្ពោជ្ឈង្គ​តាំងនៅ ខ្ញុំក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គតាំងនៅ បើឧបេក្ខាសម្ពោជ្ឈង្គរបស់ខ្ញុំ​ឃ្លាតទៅ ខ្ញុំក៏ដឹង​ច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គរបស់ខ្ញុំឃ្លាតទៅ ព្រោះហេតុនេះ ជា
បច្ច័យ។

ភិក្ខុសូត្រ ទី៥

[៣៩០] គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ។បេ។ លុះភិក្ខុ​នោះ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពាក្យគេតែងនិយាយថា ពោជ្ឈង្គ ពោជ្ឈង្គ ដូច្នេះ បពិត្រព្រះអង្គដ៏​​ចំរើន គេតែងនិយាយថា ពោជ្ឈង្គ ដូច្នេះ តើដោយហេតុប៉ុន្មាន។ ម្នាលភិក្ខុ ពួកធម៌ណា ប្រព្រឹត្តទៅ ដើម្បីឲ្យ​ត្រាស់ដឹង ហេតុនោះ បានជាហៅថា ពោជ្ឈង្គ ដូច្នេះ។

[៣៩១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ដែលអា​ស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យការប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ ទ​ន់​ទោរ​​​​ទៅក្នុងការលះបង់។បេ។

[៣៩២] ភិក្ខុចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអា​ស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យ​ការប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ ដែលទន់ទោរ​​ទៅក្នុងការលះបង់។

[៣៩៣] កាលបើភិក្ខុនោះ ចំរើនពោជ្ឈង្គ ទាំង៧នេះ ចិត្តក៏ផុតស្រឡះ ចាកកាមាសវៈផង ចិត្តក៏ផុតស្រឡះ ចាកភវាសវៈផង ចិត្តក៏ផុតស្រឡះ ចាកអវិជ្ជាសវៈផង។ កាលបើចិត្តផុតស្រឡះហើយ ញាណក៏កើតឡើង​ថា ចិត្តរួចស្រឡះហើយ។ ភិក្ខុ​នោះ​ ក៏ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចារ្យ បានប្រព្រឹត្តស្រេចហើយ សោឡសកិច្ច​បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ច​នេះទៀត​ មិន​មានឡើយ។ ម្នាលភិក្ខុ ពួកធម៌ណា ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង ហេតុនោះ​ បានជា​ហៅថា ពោជ្ឈង្គ។

កុណ្ឌលិយសូត្រ ទី៦

[៣៩៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងព្រៃអញ្ជ័ន ជាទីឲ្យ​អភ័យ​ដល់ម្រឹគ ជិតក្រុងសាកេត។ គ្រានោះឯង បរិព្វាជក ឈ្មោះ កុណ្ឌលិយ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏រីករាយជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះកុណ្ឌលិយបរិព្វាជក អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះ​ភាគ​ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ ជាអ្នកចេញចូលក្នុងសួនច្បារ ជាអ្នក​អង់អាច ក្នុងបរិស័ទ បពិត្រព្រះគោតមដ៏ចំរើន ការទៅសួនច្បារនេះ ជាអាហាររបស់ខ្ញុំ​ ដែលបរិភោគបាយព្រឹក ក្នុងកាលជាខាងក្រោយភត្ត រួចហើយខ្ញុំព្រះអង្គ តែងចង្រ្កម   និងត្រាច់រង្គាត់អំពីសួនច្បារមួយ ទៅកាន់សួនច្បារមួយ អំពីឱទ្យានមួយ ទៅកាន់ឱទ្យានមួយ ខ្ញុំព្រះអង្គ តែងឃើញសមណព្រាហ្មណ៍មួយពួក ក្នុងអារាម និងឱទ្យាននោះ ថ្លែងនូវអានិ​សង្ស នៃការដោះវាទៈរួចផង នូវអានិសង្ស នៃការប្រណាំងប្រជែងផង ដូច្នេះ ចំ​ណែក​ខាង​ព្រះគោតមដ៏ចំរើន តើមានអ្វី ជាអានិសង្សដែរឬ។ ម្នាលកុណ្ឌលិយ ព្រះតថាគត​ មានវិជ្ជា និងវិមុត្តិ ជាផលានិសង្ស។

[៣៩៥] បពិត្រព្រះគោតមដ៏ចំរើន ធម៌ទាំងឡាយ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យ​​រឿយ​ៗហើយ ញ៉ាំងវិជ្ជា និងវិមុត្តិ ឲ្យ​ពេញលេញបាន តើដូចម្តេចខ្លះ។ ម្នាល​កុណ្ឌលិយ ពោជ្ឈង្គ ទាំង៧ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យ​រឿយៗហើយ រមែង​ញ៉ាំងវិជ្ជា   និងវិមុត្តិ ឲ្យ​ពេញលេញបាន។ បពិត្រព្រះគោតមដ៏ចំរើន ធម៌ទាំងឡាយ​ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យ​រឿយៗហើយ ញ៉ាំងពោជ្ឈង្គ ទាំង៧ ឲ្យ​ពេញលេញបាន តើដូចម្តេចខ្លះ។ ម្នាល​កុណ្ឌលិយ សតិប្បដ្ឋាន ទាំង៤ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យ​រឿយៗហើយ រមែងញ៉ាំងពោជ្ឈង្គ ទាំង៧ ឲ្យ​ពេញលេញបាន។ បពិត្រព្រះគោតមដ៏ចំរើន ធម៌ទាំងឡាយ ដែលបុគ្គលចំរើន​ហើយ ធ្វើឲ្យ​រឿយៗហើយ ញ៉ាំង​សតិប្បដ្ឋាន ទាំង៤ ឲ្យ​ពេញលេញបាន តើដូចម្តេចខ្លះ។ ម្នាលកុណ្ឌលិយ សុចរិត ទាំង៣ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យ​រឿយៗហើយ រមែង​ញ៉ាំងសតិប្បដ្ឋាន ទាំង៤ ឲ្យ​ពេញ​លេញបាន។ បពិត្រព្រះគោតមដ៏ចំរើន ធម៌ទាំងឡាយ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យ​រឿយៗហើយ ញ៉ាំងសុចរិត ទាំង៣ ឲ្យ​ពេញលេញបាន តើដូចម្តេចខ្លះ។

[៣៩៦] ម្នាលកុណ្ឌលិយ ឥន្ទ្រិយសំវរ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យ​រឿយៗ​ហើយ រមែងញ៉ាំងសុចរិត ទាំង៣ ឲ្យ​ពេញលេញបាន។ ម្នាលកុណ្ឌលិយ ឥន្ទ្រិយសំវរ ​ដែល​បុគ្គលចំរើនហើយ ដូចម្តេច ធ្វើឲ្យ​រឿយៗហើយ ដូចម្តេច ទើបញ៉ាំង​សុចរិត ទាំង៣ ឲ្យ​ពេញលេញបាន។ ម្នាលកុណ្ឌលិយ ភិក្ខុក្នុងសាសនានេះ ឃើញរូប ជាទីគាប់ចិត្ត ដោយចក្ខុហើយ មិនសំឡឹងរំពៃ មិនបៀតបៀន មិនញ៉ាំងតម្រេក ឲ្យ​កើត នាមកាយ​របស់ភិក្ខុនោះ ដំកល់នៅបាន ចិត្តក៏តាំងនៅខាងក្នុង តាំងនៅដោយល្អ ផុតស្រឡះ​ដោយល្អ។ ភិក្ខុឃើញរូប ដែលមិនគាប់ចិត្ត ដោយភ្នែកហើយ ជាអ្នកមិនមាន​មុខជ្រប់ មានចិត្តមិនតាំងខ្ជាប់ (ដោយអំណាច នៃកិលេស) មានចិត្តនឹងនួន មានចិត្តមិនព្យាបាទ នាមកាយរបស់ភិក្ខុនោះ ដំកល់នៅហើយ ចិត្តក៏តាំងនៅ​ខាងក្នុង តាំងនៅដោយល្អ ផុត​ស្រឡះដោយល្អ។ ម្នាលកុណ្ឌលិយ មួយទៀត ភិក្ខុឮ​សំឡេង ដោយត្រចៀក។បេ។ ធុំក្លិនដោយច្រមុះ។ ជញ្ជាប់រស ដោយអណ្តាត។ ពាល់ត្រូវផោដ្ឋព្វៈ ដោយកាយ។ ដឹង​ច្បាស់ នូវធម្មារម្មណ៍ ជាទីគាប់ចិត្ត ដោយមនោហើយ មិន​សំឡឹងរំពៃ មិនបៀតបៀន មិនញ៉ាំងសេចក្តីត្រេកត្រអាលឲ្យ​កើត នាមកាយ​របស់ភិក្ខុនោះ តាំងនៅបាន ចិត្តក៏តាំងនៅខាងក្នុង តាំងនៅដោយល្អ ផុតស្រឡះ​ដោយល្អ។ លុះដឹងច្បាស់ នូវ​ធម្មារម្មណ៍​មិនជាទីគាប់ចិត្ត ដោយមនោហើយ មិនមានមុខជ្រប់ មានចិត្តមិនតាំង​នៅស៊ប់ មានចិត្តនឹងនួន មានចិត្តមិនព្យាបាទ នាមកាយរបស់ភិក្ខុ​នោះ តាំងនៅហើយ ចិត្តក៏តាំងនៅខាងក្នុង តាំងនៅដោយល្អ ផុតស្រឡះដោយល្អ។ ម្នាលកុណ្ឌលិយ កាលណាភិក្ខុ ឃើញរូបដោយភ្នែកហើយ តាំងនៅក្នុងរូប ជាទីគាប់​ចិត្ត   និងមិនគាប់ចិត្ត មានចិត្តនឹងនួន មានចិត្តមិនព្យាបាទ នាមកាយរបស់ភិក្ខុនោះ តាំង​នៅ​ហើយ ចិត្តក៏​តាំងនៅខាងក្នុង តាំងនៅដោយល្អ ផុតស្រឡះដោយល្អ។ ឮសំឡេងដោយត្រចៀក។បេ។ ធុំក្លិនដោយច្រមុះ។ លិទ្ធភ្លក្ស​រស ដោយអណ្តាត។ ពាល់ត្រូវ​ផោដ្ឋព្វៈ ដោយកាយ។ ដឹងច្បាស់នូវធម្មារម្មណ៍ ដោយមនោ កាយរបស់ភិក្ខុនោះ​ តាំង​នៅក្នុងធម៌ទាំងឡាយ ជាទីពេញគាប់ចិត្ត   និងមិនគាប់​ចិត្តហើយ ចិត្តក៏តាំងនៅខាងក្នុង តាំងនៅដោយល្អ ផុតស្រឡះដោយល្អ។ ម្នាល​កុណ្ឌលិយ ឥន្ទ្រិយសំវរ ដែលភិក្ខុចំរើន​យ៉ាង​នេះហើយ ធ្វើឲ្យ​រឿយៗយ៉ាងនេះហើយ រមែងញ៉ាំងសុចរិត ទាំង៣ ឲ្យ​ពេញលេញបាន។

[៣៩៧] ម្នាលកុណ្ឌលិយ សុចរិត ទាំង៣ ដែលភិក្ខុចំរើនហើយ ដូចម្តេច ធ្វើឲ្យ​​រឿយៗហើយ ដូចម្តេច ទើបញ៉ាំងសតិប្បដ្ឋាន ទាំង៤ ឲ្យ​ពេញលេញបាន។ ម្នាល​កុណ្ឌលិយ ភិក្ខុក្នុងសាសនានេះ លះបង់ នូវកាយទុច្ចរិត ចំរើននូវកាយសុចរិត លះបង់ នូវ​វចីទុច្ចរិត ចំរើន​ នូវវចីសុចរិត លះបង់ នូវមនោទុច្ចរិត ចំរើននូវមនោសុចរិត។ ម្នាលកុណ្ឌលិយ សុចរិត ទាំង៣ ដែលភិក្ខុចំរើនយ៉ាងនេះហើយ ធ្វើឲ្យ​រឿយៗ យ៉ាងនេះហើយ រមែង​ញ៉ាំងសតិប្បដ្ឋាន ទាំង៤ ឲ្យ​ពេញលេញបាន។

[៣៩៨] ម្នាលកុណ្ឌលិយ សតិប្បដ្ឋាន ទាំង៤ ដែលភិក្ខុចំរើនហើយ ដូច​ម្តេច ធ្វើឲ្យ​រឿយៗហើយ ដូចម្តេច ទើបញ៉ាំងពោជ្ឈង្គ ទាំង៧ ឲ្យ​ពេញលេញបាន។ ម្នាល​កុណ្ឌលិយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញកាយក្នុងកាយ មានព្យាយាម ​ជា​គ្រឿង​ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតីកំចាត់បង់ នូវអភិជ្ឈា និង​ទោមនស្ស​ក្នុង​លោក ក្នុងវេទនាទាំងឡាយ។បេ។ ក្នុងចិត្ត។បេ។ ពិចារណាឃើញ នូវ​ធម៌​ក្នុងធម៌​ទាំង​ឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មាន​ស្មារតីកំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលកុណ្ឌលិយ សតិប្បដ្ឋាន​ ទាំង៤ ដែលភិក្ខុចំរើនយ៉ាងនេះហើយ ធ្វើឲ្យ​រឿយៗយ៉ាងនេះហើយ រមែងញ៉ាំង​ពោជ្ឈង្គ ទាំង៧ ឲ្យ​ពេញលេញបាន។

[៣៩៩] ម្នាលកុណ្ឌលិយ ពោជ្ឈង្គ ទាំង៧ ដែលភិក្ខុចំរើនហើយ ដូចម្តេច ធ្វើឲ្យ​រឿយ​ៗហើយ ដូចម្តេច ទើបញ៉ាំងវិជ្ជា   និងវិមុត្តិ ឲ្យ​ពេញលេញបាន។ ម្នាល
កុណ្ឌ​លិយ ភិក្ខុក្នុងសាសនានេះ ចំរើននូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តី​ស្ងប់ស្ងាត់ អាស្រ័យការប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ ដែលទន់ទោរ ទៅក្នុង​ការ​លះបង់។បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តី​ស្ងប់ស្ងាត់ អាស្រ័យការប្រាសចាកតម្រេក អាស្រ័យសេចក្តីរលត់ ដែលទន់ទោរទៅ ក្នុង​ការ​លះបង់។ ម្នាលកុណ្ឌលិយ ពោជ្ឈង្គ ទំាង៧ ដែលបុគ្គលចំរើនហើយ យ៉ាងនេះ ធ្វើរឿយៗហើយ​យ៉ាង​នេះឯង រមែងញ៉ាំងវិជ្ជា និងវិមុត្តិ ឲ្យ​ពេញលេញបាន។

[៤០០] កាលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ កុណ្ឌលិយបរិព្វាជក ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន (ធម៌ដែល​ព្រះអង្គ​សំដែងហើយ ដោយអនេកបរិ​យាយ យ៉ាង​នេះ) ដូចជាគេផ្ងារ នូវវត្ថុដែលផ្កាប់ ឬបើកបង្ហាញ របស់ដែលកំបាំង ឬក៏ដូចជាគេប្រាប់ផ្លូវ ដល់អ្នកវង្វេង ពុំនោះសោត ដូចគេ​ទ្រោលប្រទីបប្រេង ក្នុងទីងងឹត ដោយគិតថា មនុស្សដែលមានចក្ខុ នឹងមើល​ឃើញរូប​ទាំងឡាយ។ ធម៌ដែលព្រះគោ​តមដ៏ចំរើន ទ្រង់ប្រកាសហើយ ដោយអនេកបរិយាយ ​ក៏ដូច្នោះដែរ ខ្ញុំព្រះអង្គនេះ សូម​ដល់នូវព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃ​ផង ជាសរណៈ ចាប់ដើមតាំង​អំពីថ្ងៃនេះទៅ សូមព្រះគោតមដ៏ចំរើន ជ្រាបនូវខ្ញុំព្រះអង្គ ​ថាជាឧបាសក អ្នកដល់ នូវ​សរណៈ ស្មើដោយជីវិត។

កូដាគារសូត្រ ទី៧

[៤០១] ម្នាលភិក្ខុទាំងឡាយ ដូចជាបង្កង់ នៃផ្ទះមានកំពូលឯណាមួយ បង្កង់ទាំង​អស់នោះ បង្អោនទៅរកកំពូល ទេរទៅរកកំពូល ឈមទៅរកកំពូល យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចំរើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យ​រឿយៗ នូវពោជ្ឈង្គ ទាំង៧ ជាបុគ្គលមានចិត្តបង្អោនទៅរកព្រះនិព្វាន ទេរទៅរក​ព្រះនិព្វាន ឈមទៅរកព្រះនិព្វាន​ក៏យ៉ាងនោះដែរ។

[៤០២] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចំរើន នូវពោជ្ឈង្គ ទាំង៧ ធើ្វឲ្យ​រឿយៗ នូវពោជ្ឈង្គ ទាំង៧ តែងមានចិត្តឱនទៅរកព្រះនិព្វាន ទេរទៅរកព្រះនិព្វាន ឈមទៅ​រកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យ នូវការ​ប្រាសចាករាគៈ អាស្រ័យ នូវសេចក្តីរលត់ ដែលទន់ទោរ ទៅក្នុងការលះបង់។បេ។ ចំរើននូវឧបេក្ខា​សម្ពោជ្ឈង្គ ដែលអាស្រ័យ នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាករាគៈ អាស្រ័យ នូវសេចក្តីរលត់ ដែលទន់ទោរ ទៅក្នុងការលះបង់។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចំរើន នូវពោជ្ឈង្គ ទាំង៧ ធើ្វឲ្យ​រឿយៗ នូវពោជ្ឈង្គ ទាំង៧ តែងមាន​ចិត្ត​ឱន​ទៅ​រក​ព្រះនិព្វាន ទេរទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនេះឯង។

ឧបវានសូត្រ ទី៨

[៤០៣] សម័យមួយ ព្រះឧបវាណដ៏មានអាយុ   និងព្រះសារីបុត្តដ៏មានអាយុ គង់​​នៅ​​ក្នុង​ឃោសិតារាម ជិតក្រុងកោសម្ពី។ គ្រានោះឯង ព្រះសារីបុត្តដ៏​មាន​អាយុ ចេញអំពីទីសំងំ ក្នុងសាយណ្ហសម័យ ចូលទៅរកព្រះឧបវាណដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹង​ព្រះឧបវាណ​ដ៏មាន​អាយុ លុះបញ្ចប់ពាក្យ ដែលគួរ​រីយរាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះព្រះសារីបុត្តដ៏មានអាយុ ​អង្គុយក្នុងទីដ៏សមគួរហើយ ក៏​និយាយ​នឹងព្រះឧបវាណដ៏​មាន​អាយុ ដូច្នេះថា ម្នាល​អាវុសោឧបវាណ ភិក្ខុគប្បីដឹង ដោយកិរិយាធ្វើទុកក្នុងចិត្ត ដោយឧបាយចំពោះខ្លួនថា សត្ត​ពោជ្ឈង្គ ​ដែល​អាត្មាអញ ប្រារព្ធល្អ យ៉ាងនេះហើយ រមែងប្រព្រឹត្តទៅ ដើម្បីនៅសប្បាយ ដូច្នេះដែរឬ។ ម្នាលអាវុសោ សារីបុត្ត ភិក្ខុគប្បីដឹង ដោយកិរិយាធ្វើទុកក្នុងចិត្ត ដោយ​ឧបាយ​ចំពោះ​ខ្លួនថា សត្តពោជ្ឈង្គ ដែលអាត្មាអញ ប្រារព្ធល្អ យ៉ាងនេះហើយ រមែងប្រ​ព្រឹត្តទៅ ​ដើម្បីសប្បាយ ដូច្នេះបាន។

[៤០៤] ម្នាលអាវុសោ កាលភិក្ខុចំរើន នូវសតិសម្ពោជ្ឈង្គ រមែងដឹងច្បាស់ថា ចិត្តរបស់អាត្មាអញ ផុតល្អហើយ ថីនមិទ្ធ អាត្មាអញ ក៏បានគាស់រំលើងល្អហើយ ឧទ្ធច្ចកុក្កុច្ច អាត្មាអញ ក៏បានបន្សាត់បង់ល្អហើយ ព្យាយាម អាត្មាអញ ក៏បាន​ប្រារព្ធហើយ អាត្មាអញ មានសេចក្តីត្រូវការ ទើបធ្វើទុកក្នុងចិត្ត ព្យាយាមមិនធូរថយ​ឡើយ។បេ។

[៤០៥] ម្នាលអាវុសោ កាលភិក្ខុចំរើនឧបេក្ខាសម្ពោជ្ឈង្គ រមែងដឹងច្បាស់ថា ចិត្ត​របស់​អាត្មាអញ ផុតល្អហើយ ថីនមិទ្ធ អាត្មាអញ បានគាស់រំលើងហើយ ឧទ្ធច្ច​កុក្កុច្ច អាត្មា​​អញ ក៏បានបន្សាត់បង់ល្អហើយ សេចក្តីព្យាយាម អាត្មាអញ ក៏​បានប្រារព្ធ​ហើយ អាត្មាអញ ​មានសេចក្តីត្រូវការ ទើបធ្វើទុកក្នុងចិត្ត ព្យាយាមមិនធូរថយឡើយ។

[៤០៦] ម្នាលអាវុសោសារីបុត្ត ភិក្ខុគប្បីដឹង ដោយការធ្វើទុកក្នុងចិត្ត ដោយ​ឧបាយ​​ចំពោះខ្លួន យ៉ាងនេះថា សត្តពោជ្ឈង្គ អាត្មាអញ ធ្វើល្អយ៉ាងនេះហើយ រមែងប្រ​ព្រឹត្តទៅ ដើម្បីនៅសប្បាយ។

បឋមឧប្បន្នសូត្រ ទី៩

[៤០៧] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧ នេះ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យ​​រឿយៗហើយ ដែលមិនទាន់កើតឡើង​ រមែងកើតឡើង​បាន តែក្រៅអំពីការកើត​ប្រាកដ នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធចេញ កើតឡើង​មិនបានទេ។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។  គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧ នេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យ​រឿយៗហើយ ដែលមិនទាន់​កើតឡើង​ រមែងកើតឡើង​បាន តែក្រៅអំពីការកើតឡើង​ នៃ​ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ​ចេញ កើតឡើង​មិនបានទេ។

ទុតិយឧប្បន្នសូត្រ ទី១០

[៤០៨] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យ​​រឿយៗហើយ ដែលមិនដែលកើតឡើង​ រមែងកើតឡើង​បាន តែក្រៅអំពីវិន័យ ​របស់​ព្រះសុគតចេញ កើតឡើង​មិនបានទេ។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។  គឺសតិសម្ពោជ្ឈង្គ​១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង ដែល​បុគ្គលចំរើនហើយ ធ្វើឲ្យ​រឿយៗហើយ ដែលមិនទាន់​កើតឡើង​ ​រមែង​កើតឡើង​បាន តែក្រៅអំពីវិន័យ របស់ព្រះសុគតចេញ កើតឡើង​មិនបានទេ។

ចប់ បព្វតវគ្គ ទី១។

ឧទ្ទាននៃបព្វតវគ្គនោះ គឺ

និយាយអំពីស្តេចភ្នំ ឈ្មោះហិមវន្ត១ កាយ១ សីល​១ វត្តរបស់​ព្រះសារីបុត្ត១ ភិក្ខុសួរនូវពាក្យថា ពោជ្ឈង្គ១ បរិព្វាជកឈ្មោះ កុណ្ឌលិយ ១ ផ្ទះមានកំពូល១ ព្រះឧបវាណ១ និងការកើតឡើង​ នៃសត្តពោជ្ឈង្គ ២លើក ដទៃទៀត។

គិលានវគ្គ ទី២

បាណសូត្រ ទី១

[៤០៩] ម្នាលភិក្ខុទាំងឡាយ ដូចសត្វទាំងឡាយណាមួយ សម្រេចឥរិយាបថទាំង៤ គឺដើរតាមកាល ឈរតាមកាល អង្គុយតាមកាល ដេកតាមកាល សត្វ​ទាំងអស់​នោះ អាស្រ័យផែនដី តាំងស៊ប់លើផែនដី ទើបសម្រេចឥរិយាបថ ទាំង៤នោះ យ៉ាងនេះឯង យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យសីល តាំងមំាក្នុង​សីល ទើបចំរើនពោជ្ឈង្គ ទាំង៧ ធ្វើឲ្យ​រឿយៗ នូវពោជ្ឈង្គ ទាំង៧ បាន ក៏យ៉ាងនោះដែរ។

[៤១០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យសីល តាំងមំាក្នុងសីល ទើបចំរើន​ពោជ្ឈង្គ ទាំង៧ ធ្វើឲ្យ​រឿយៗ នូវពោជ្ឈង្គ ទាំង៧ បាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិ​សម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អា​ស្រ័យការប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ ដែលទន់ទោរ ទៅក្នុង​ការលះ​បង់។បេ។ ចំរើនឧបេក្ខា​សម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អា​ស្រ័យ​​សេចក្តី​ប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ ដែលទន់ទោរ​ ទៅ​ក្នុង​ការ​លះ​បង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យសីល តាំងមំាក្នុងសីល តែងចំរើន​ពោជ្ឈង្គ ទាំង៧ ធ្វើឲ្យ​រឿយៗ នូវពោជ្ឈង្គ ទាំង៧ យ៉ាងនេះឯង។

បឋមសូរិយូបមសូត្រ ទី២

[៤១១] ម្នាលភិក្ខុទាំងឡាយ ការរះឡើង​ នៃអរុណនុ៎ះឯង ជាប្រធាន ជាបុព្វនិមិត្ត នៃព្រះ​អាទិត្យ ដែលកើតឡើង​ (យ៉ាងណា) ភាវៈ នៃកល្យាណមិត្តនុ៎ះឯង ជាប្រធាន ជាបុព្វនិមិត្ត នៃការញ៉ាំងពោជ្ឈង្គ ទាំង៧ ឲ្យ​កើតឡើង​ដល់ភិក្ខុ ក៏យ៉ាងនោះដែរ។ ​ម្នាល​ភិក្ខុទាំងឡាយ ហេតុនេះ ភិក្ខុដែលនឹង​ចំរើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យ​រឿយៗ នូវពោជ្ឈង្គ​ទាំង៧ (នោះ) គួរប្រាថ្នានូវភិក្ខុ ដែល​ជាកល្យាណមិត្ត (កុំខាន)។

[៤១២] ម្នាល​ភិក្ខុទាំងឡាយ ចុះភិក្ខុមានកល្យាណមិត្ត រមែងចំរើនពោជ្ឈង្គ ទាំង៧​ធ្វើឲ្យ​រឿយៗ នូវពោជ្ឈង្គ ទាំង៧ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ អាស្រ័យសេចក្តីស្ងប់ស្ងាត់។បេ។ ចំរើន​ឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យការ​ប្រាស​ចាករាគៈ អាស្រ័យសេចក្តីរលត់ ដែលទន់ទោរ ទៅក្នុងការលះបង់។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុមាន​កល្យាណមិត្ត តែងចំរើន នូវពោជ្ឈង្គ ទាំង៧​ ធ្វើឲ្យ​រឿយៗ នូវ​ពោជ្ឈង្គ ទាំង៧ យ៉ាងនេះឯង។

ទុតិយសូរិយូបមសូត្រ ទី៣

[៤១៣] ម្នាលភិក្ខុទាំងឡាយ ការរះឡើង​ នៃអរុណនុ៎ះ ជាប្រធាន ជាបុព្វនិមិត្ត នៃព្រះ​អាទិត្យ ដែលកើតឡើង​ (យ៉ាងណា) ម្នាល​ភិក្ខុទាំងឡាយ យោនិសោមនសិការ(ការធ្វើទុកក្នុងចិត្ត​ ដោយ​ឧបាយ) នុ៎ះជាប្រធាន ជាបុព្វនិមិត្ត នៃការញ៉ាំងពោជ្ឈង្គ ទាំង៧ ឲ្យ​កើតឡើង​ដល់ភិក្ខុ ​ក៏យ៉ាងនោះឯង។ ម្នាល​ភិក្ខុទាំងឡាយ ហេតុនេះ ភិក្ខុដែល​នឹងចំរើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យ​រឿយៗ នូវពោជ្ឈង្គ ទាំង៧ (នោះ) គួរប្រាថ្នានូវភិក្ខុ ដែលបរិបូណ៌ ដោយ​យោនិសោមនសិការ (កុំខាន)។

[៤១៤] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលបរិបូណ៌ ដោយយោនិសោមនសិការ រមែងចំរើននូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យ​រឿយៗ នូវពោជ្ឈង្គ ទាំង៧ តើដូចម្តេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុង​សាសនា​នេះ ចំរើននូវសតិ​សម្ពោជ្ឈង្គ ដែល​អាស្រ័យ​សេចក្តី​​ស្ងប់​ស្ងាត់។បេ។ ចំរើន នូវឧបេក្ខា​សម្ពោជ្ឈង្គ ដែល​អាស្រ័យ​សេចក្តីស្ងប់ស្ងាត់ អា​ស្រ័យ​​ការ​ប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ ដែលទន់ទោរ​ ទៅ​ក្នុង​ការ​លះ​បង់។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុជាអ្នកបរិបូណ៌ ដោយ​យោនិសោមនសិការ រមែងចំរើន​ នូវ​ពោជ្ឈង្គ​ ទាំង​៧ ធ្វើឲ្យ​រឿយៗ នូវពោជ្ឈង្គ ទាំង៧ យ៉ាងនេះឯង។

បឋមគិលានសូត្រ ទី៤

[៤១៥] សម័យមួយ ​ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិ​វាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះមហាកស្សបដ៏មានអាយុ គង់នៅ​ក្នុង​បិប្ផលិគុហា លោកមានអាពាធ ដល់នូវសេចក្តីទុក្ខ មានជំងឺជាទម្ងន់។

[៤១៦] គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុង​សាយណ្ហ​សម័យ ទ្រង់ចូលទៅរកព្រះមហាកស្សបដ៏មានអាយុ លុះចូទៅដល់ហើយ ក៏ទ្រង់គង់​លើអាសនៈ ដែលគេក្រាលទុក។ លុះព្រះដ៏មានព្រះភាគ គង់ហើយ ទ្រង់មានព្រះពុទ្ធ​ដីកា​ នឹងព្រះមហាកស្សបដ៏មានអាយុដូច្នេះថា ម្នាលកស្សប សរីរយន្តរបស់អ្នក ល្មមអត់​ធន់​បានខ្លះដែរឬ ល្មមឲ្យ​ប្រព្រឹត្តទៅបានដែរឬ ទុក្ខវេទនាធូរថយ មិនចំរើនឡើង​ មានតែ​ស្រាក​ស្រាន្តទៅ មិនរឹតឡើង​ទេឬ។ បពិត្រព្រះអង្គដ៏ចំរើន សរីរយន្ត​របស់ខ្ញុំព្រះអង្គ មិនល្មមអត់ធន់បានទេ ឲ្យ​ប្រព្រឹត្តទៅមិនបានទេ ទុក្ខវេទនារបស់ខ្ញុំព្រះអង្គ ក្លៀវក្លាខ្លាំងណាស់ មិនធូរថយទេ មានតែរឹតឡើង​ មិនស្រាកស្រាន្តទេ។

[៤១៧] ម្នាលកស្សប ពោជ្ឈង្គ ទាំង៧​នេះ ដែលតថាគត សំដែងប្រពៃហើយ បានចំរើនហើយ ធ្វើឲ្យ​រឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងចំពោះ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន។ ពោជ្ឈង្គ ទាំង៧ តើអ្វីខ្លះ។

[៤១៨] ម្នាលកស្សប សតិសម្ពោជ្ឈង្គ ដែលតថាគត បានសំដែងប្រាប់ប្រពៃ​ហើយ ចំរើនហើយ ធ្វើឲ្យ​រឿយៗហើយ តែប្រព្រឹត្តទៅ ដើម្បីដឹងចំពោះ ដើម្បី​ត្រាស់ដឹង ដើម្បី​និព្វាន។បេ។ ម្នាលកស្សប ឧបេក្ខាសម្ពោជ្ឈង្គ ដែលតថាគត សំដែងប្រាប់ប្រពៃហើយ ចំរើនហើយ ធ្វើឲ្យ​រឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងចំពោះ ដើម្បីត្រាស់​ដឹង ដើម្បនិព្វាន​។ ម្នាលកស្សប សម្ពោជ្ឈង្គ ទាំង៧ នេះឯង ដែលតថាគត​ សំដែង​ប្រាប់​ប្រពៃ​​ហើយ ចំរើនហើយ ធ្វើឲ្យ​រឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងចំពោះ ដើម្បី​ត្រាស់​​ដឹង ដើម្បីនិព្វាន។

[៤១៩] បពិត្រព្រះដ៏មានព្រះភាគ ពិតមែនហើយ ពោជ្ឈង្គទាំងឡាយ បពិត្រព្រះសុគត ពិតមែនហើយ ពោជ្ឈង្គទាំងឡាយ។ លុះព្រះដ៏មានព្រះភាគ បានត្រាស់​ធម៌នេះចប់ហើយ។ ព្រះមហាកស្សបដ៏មានអាយុ ក៏ត្រេកអរ ចំពោះភាសិត របស់​ព្រះដ៏មានព្រះភាគ។ ឯព្រះមហាកស្សបដ៏មានអាយុ ក៏បានជាសះស្បើយ ចាក​អាពាធ​នោះ មួយទៀត អាពាធនោះ ក៏ព្រះមហាកស្សបដ៏មានអាយុ បានលះបង់ យ៉ាងនោះ​ហើយ។

ទុតិយគិលានសូត្រ ទី៥

[៤២០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវន ជាកលទ្ទកនិ​វាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះមហាមោគ្គល្លាន​ដ៏មាន​អាយុ គង់​នៅជិតភ្នំគិជ្ឈកូដ មានអាពាធ ដល់នូវសេចក្តីទុក្ខ មានជំងឺធ្ងន់។

[៤២១] គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុងសាយណ្ហ​សម័យ ទ្រង់ចូលទៅរកព្រះមហាមោគ្គល្លានដ៏មានអាយុ លុះចូលទៅ​ដល់​ហើយ ក៏​ទ្រង់គង់លើ​អាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះដ៏មានព្រះភាគ ទ្រង់គង់ហើយ ក៏មានព្រះពុទ្ធ​ដីកា នឹងព្រះមហាមោគ្គល្លាន ដ៏មានអាយុ ដូច្នេះថា ម្នាលមោគ្គលា្លន សរីរយន្តរបស់អ្នក ល្មមអត់ធន់​បានខ្លះដែរឬ អ្នកល្មមឲ្យ​ប្រព្រឹត្តទៅបានខ្លះដែរឬ ទុក្ខវេទនា​ធូរថយទៅ មិនចំរើនឡើង​ មាន​តែ​ស្រាក​ស្រាន្តទៅ មិនរឹតឡើង​ទេឬ។ បពិត្រ​ព្រះអង្គដ៏ចំរើន សរីរយន្ត​របស់ខ្ញុំ​ព្រះ​អង្គ មិនល្មមអត់ធន់បានទេ មិនល្មមឲ្យ​ប្រព្រឹត្តទៅ​បានទេ ទុក្ខវេទនារបស់ខ្ញុំព្រះអង្គ ធ្ងន់ពេក​ណាស់ មិនធូរថយទេ មានតែរឹតឡើង​ មិនស្រាកស្រាន្តទេ។

[៤២២] នែមោគ្គលា្លន ពោជ្ឈង្គ ទាំង៧នេះ ដែលតថាគត សំដែងប្រាប់ប្រពៃ​ហើយ ចំរើនហើយ ធ្វើឲ្យ​រឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។ សម្ពោជ្ឈង្គ ទាំង៧ តើដូចម្តេចខ្លះ។

[៤២៣] ម្នាលមោគ្គលា្លន សតិសម្ពោជ្ឈង្គ ដែលតថាគត​សំដែង​ប្រាប់​ប្រពៃ​ហើយ ចំរើនហើយ ធ្វើឲ្យ​រឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បី​ត្រាស់ដឹង ដើម្បី​ព្រះនិព្វាន។បេ។ ម្នាលមោគ្គល្លាន ​ឧបេក្ខាសម្ពោជ្ឈង្គ ដែល​តថាគត​សំដែង​ប្រាប់​ប្រពៃ​​ហើយ ចំរើនហើយ ធ្វើឲ្យ​​រឿយៗហើយ តែងប្រ​ព្រឹត្ត​ទៅ​ ដើម្បី​ដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។ ម្នាលមោគ្គល្លាន ​ពោជ្ឈង្គ ទាំង៧ នេះឯង ដែល​តថាគត សំដែងប្រាប់ប្រពៃ​ហើយ ចំរើនហើយ ធ្វើឲ្យ​​រឿយៗហើយ តែងប្រ​ព្រឹត្ត​ទៅ​ ដើម្បី​ដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។

[៤២៤] បពិត្រព្រះដ៏មានព្រះភាគ ពិតមែនហើយ ពោជ្ឈង្គទាំងឡាយ បពិត្រព្រះសុគត ពិតមែនហើយ ពោជ្ឈង្គទាំងឡាយ។ លុះព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ធម៌​នេះចប់ហើយ។ ព្រះមហាមោគ្គល្លាន​ដ៏មានអាយុ ក៏ត្រេកអរ រីករាយ ​ចំពោះភាសិត ​របស់​ព្រះ​ដ៏មាន​ព្រះភាគ។ ឯព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏បានជាសះស្បើយ ចាក​អាពាធនោះ អាពាធនោះ ក៏ព្រះមហាមោគ្គល្លាន បានលះបង់ ​យ៉ាងនោះ​ហើយ។

តតិយគិលានសូត្រ ទី៦

[៤២៥] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវន ជាកលទ្ទកនិ​វាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់មានអាពាធ​ ដល់​នូវសេចក្តីទុក្ខ មានជំងឺធ្ងន់។

[៤២៦] គ្រានោះឯង ព្រះមហាចុន្ទដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះ​ភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះមហាចុន្ទដ៏មានអាយុ គង់ក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគបានត្រាស់ ដូច្នេះថា ម្នាលចុន្ទ ចូរអ្នកសំដែងពោជ្ឈង្គទាំងឡាយ។ បពិត្រព្រះអង្គដ៏ចំរើន ពោជ្ឈង្គ ទាំង៧នេះ ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ប្រពៃហើយ ចំរើនហើយ ធ្វើឲ្យ​​រឿយៗហើយ តែងប្រ​ព្រឹត្ត​ទៅ ​ដើម្បី​ដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។ ពោជ្ឈង្គ ទាំង៧ តើដូចម្តេចខ្លះ។

[៤២៧] បពិត្រព្រះអង្គដ៏ចំរើន សតិសម្ពោជ្ឈង្គ ដែល​ព្រះដ៏មានព្រះ​ភាគ​ ទ្រង់​ត្រាស់ប្រពៃ​ហើយ ចំរើនហើយ ធ្វើឲ្យ​​រឿយៗហើយ តែងប្រ​ព្រឹត្ត​ទៅ ​ដើម្បី​ដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។បេ។ បពិត្រព្រះអង្គដ៏ចំរើន ឧបេក្ខាសម្ពោជ្ឈង្គ ដែល​ព្រះ​ដ៏មានព្រះភាគ ទ្រង់ត្រាស់ប្រពៃហើយ ចំរើនហើយ ធ្វើឲ្យ​​រឿយៗហើយ តែងប្រ​ព្រឹត្ត​ទៅ ​ដើម្បី​ដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។ បពិត្រព្រះអង្គដ៏ចំរើន ពោជ្ឈង្គ ទាំង៧នេះឯង ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ប្រពៃ​ហើយ ចំរើនហើយ ធ្វើឲ្យ​​រឿយៗហើយ តែងប្រ​ព្រឹត្ត​ទៅ ​ដើម្បី​ដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។

[៤២៨] ម្នាលចុន្ទ ពិតមែនហើយ ពោជ្ឈង្គទាំងឡាយ ម្នាលចុន្ទ ពិតមែនហើយ ពោជ្ឈង្គ​ទាំងឡាយ។ លុះព្រះមហាចុន្ទដ៏មានអាយុ សំដែងនូវធម៌នេះចប់ហើយ ព្រះសាស្តា​ ក៏​ទ្រង់​ពេញ​ព្រះហឫទ័យ។ ព្រះដ៏មានព្រះភាគ ក៏បានជាសះស្បើយ ចាក​អាពាធនោះ អាពាធនោះ ព្រះដ៏មានព្រះភាគ ក៏បានលះបង់ យ៉ាងនោះហើយ។

បារង្គមសូត្រ ទី៧

[៤២៩] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះ ដែល​បុគ្គលចំរើនហើយ ធ្វើឲ្យ​​រឿយៗហើយ រមែងប្រព្រឹត្តទៅ ដើម្បីឲ្យ​ឃ្លាត​ចាកទី មិនមែនជាត្រើយ ឲ្យ​ដល់ទី​ជា​ត្រើយ។ ពោជ្ឈង្គ ទាំង៧ តើដូចម្តេចខ្លះ។ គឺសតិសម្ពោជ្ឈង្គ១​។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង ដែលបុគ្គល​ចំរើនហើយ ធ្វើឲ្យ​​រឿយៗហើយ រមែងប្រព្រឹត្តទៅ ដើម្បីឲ្យ​ឃ្លាតចាកទី មិនមែនជាត្រើយ ឲ្យ​ដល់​ទី​ជាត្រើយ។

[៤៣០] បណ្តាមនុស្សទាំងឡាយ ជនទាំងឡាយឯណា ដល់នូវត្រើយ គឺព្រះនិព្វាន ជនទាំងឡាយនោះ មានចំនួនតិចទេ សត្វក្រៅពីនេះ សសៀរទៅតាមត្រើយ គឺ​វដ្តៈ។ ពួកជនណា ប្រព្រឹត្តតាមធម៌ក្នុងធម៌ ដែលព្រះតថាគត សំដែងប្រាប់ប្រពៃហើយ ពួកជននោះ នឹងឆ្លងផុតទីកន្លែងរបស់មច្ចុ ដែលគេឆ្លងបានដោយលំបាកពេក ហើយដល់នូវត្រើយ គឺព្រះនិព្វានបាន។ បណ្ឌិតលះបង់ នូវធម៌ខ្មៅ ហើយចំរើនធម៌ស​ ចេញចាកអាល័យ អាស្រ័យព្រះនិព្វាន ដែលគ្មានសេចក្តី​អាល័យហើយ គប្បីលះបង់កាមទាំងឡាយ ជាអ្នកឥតមានកង្វល់ ប្រាថ្នានូវសេចក្តីត្រេកអរចំពោះ ក្នុង​សេចក្តីស្ងប់ស្ងាត់ ដែលសត្វត្រេកអរបាន ដោយកម្រនោះ បណ្ឌិតត្រូវធ្វើខ្លួនឲ្យ​ផូរផង់ ចាក​សេចក្តីសៅហ្មងនៃចិត្ត ពួកជនណា បានចំរើនចិត្ត ដោយប្រពៃ ក្នុងសម្ពោជ្ឈង្គ​ទាំងឡាយ ហើយមិនបានប្រកាន់មាំ ត្រេកអរក្នុងការលះសេចក្តីប្រកាន់ ពួកជននោះ រមែងអស់អាសវៈ មានសេចក្តីរុងរឿង បរិនិព្វានហើយក្នុងលោក។

វិរទ្ធសូត្រ ទី៨

[៤៣១] ម្នាលភិក្ខុទាំងឡាយ ពួកជនណាមួយ លះបង់ពោជ្ឈង្គ ទាំង៧ ហើយ ពួក​ជននោះ ក៏ឈ្មោះថា លះបង់អរិយមគ្គ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យ​អស់ទុក្ខ ដោយប្រពៃដែរ​។ ម្នាលភិក្ខុទាំងឡាយ អ្នកណាមួយ បានប្រារព្ធពោជ្ឈង្គ ទាំង៧ហើយ អ្នកនោះ ក៏​ឈ្មោះថា បានប្រារព្ធអរិយមគ្គ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យ​អស់ទុក្ខ ដោយប្រពៃដែរ។ ពោជ្ឈង្គ​ ទាំង៧ តើដូចម្តេចខ្លះ។  គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។

[៤៣២] ម្នាលភិក្ខុទាំងឡាយ ពួកជនណាមួយ លះបង់ពោជ្ឈង្គ ទាំង៧នេះ ពួក​ជននោះ ក៏ឈ្មោះថា លះបង់អរិយមគ្គ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យ​អស់ទុក្ខ ដោយប្រពៃ​។ ម្នាល​ភិក្ខុ​ទាំងឡាយ ពួកជនណាមួយ ប្រារព្ធពោជ្ឈង្គ ទាំង៧នេះ ពួកជននោះ ក៏​ឈ្មោះថា បាន​ប្រា​រព្ធ នូវអរិយមគ្គ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យ​អស់ទុក្ខ ដោយប្រពៃដែរ។

អរិយសូត្រ ទី៩

[៤៣៣] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះ ដែល​បុគ្គលចំរើនហើយ ធ្វើឲ្យ​​រឿយៗហើយ ជាធម៌ប្រសើរ ជាទីស្រោចស្រង់សត្វ រមែងប្រព្រឹត្តទៅ ដើម្បីឲ្យ​​អស់ទុក្ខ ដល់អ្នកចំរើនពោជ្ឈង្គនោះ។ ពោជ្ឈង្គ ទាំង៧ តើដូចម្តេចខ្លះ។  គឺ​សតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង ដែល​បុគ្គល​ចំរើនហើយ ធ្វើឲ្យ​​រឿយៗហើយ ជានិយ្យានិកធម៌ ដ៏ប្រសើរ រមែងប្រព្រឹត្តទៅ ដើម្បីឲ្យ​​អស់ទុក្ខ ដោយប្រពៃ ដល់អ្នកចំរើនពោជ្ឈង្គនោះ។

និព្វិទាសូត្រ ទី១០

[៤៣៤] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះ ដែល​បុគ្គលចំរើនហើយ ធ្វើឲ្យ​​រឿយៗហើយ រមែងប្រព្រឹត្តទៅ ដើម្បីនឿយណាយដោយពិត ដើម្បីប្រាសចាករាគៈ ដើម្បី​រំលត់ ដើម្បីចូលទៅជិតរម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន។ ពោជ្ឈង្គ ទាំង៧ តើដូចម្តេចខ្លះ។  គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង ដែល​បុគ្គលចំរើនហើយ ធ្វើឲ្យ​​រឿយៗហើយ រមែង​ប្រព្រឹត្តទៅ ដើម្បីនឿយណាយដោយពិត ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់ ដើម្បីចូល​ទៅ​ជិតរម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។

ចប់ គិលានវគ្គ ទី២។

ឧទ្ទាននៃគិលានវគ្គនោះ គឺ

និយាយអំពីពួកសត្វ១ ឧបមាដូចព្រះអាទិត្យ មាន២រឿង ជំងឺ មាន៣រឿង​ដទៃទៀត បុគ្គលដល់ត្រើយ១ លះបង់ពោជ្ឈង្គ១ មគ្គដ៏​ប្រសើរ១ ពោជ្ឈង្គ ប្រព្រឹត្តទៅ ដើម្បី​ព្រះនិព្វាន១។

ឧទាយិវគ្គ ទី៣

ពោធាយសូត្រ ទី១

[៤៣៥] គ្រានោះឯង ភិក្ខុមួយរូប បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុ​នោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះ​ថា បពិត្រ​ព្រះអង្គដ៏ចំរើន ពាក្យគេតែងនិយាយថា ពោជ្ឈង្គ ពោជ្ឈង្គ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ដែលហៅថា ពោជ្ឈង្គ តើដោយហេតុដូចម្តេច។ ម្នាលភិក្ខុ ធម៌ទាំងឡាយ ប្រព្រឹត្ត​ទៅ ដើម្បីត្រាស់ដឹង ព្រោះហេតុនោះ ទើបហៅថា ពោជ្ឈង្គ។

[៤៣៦] ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុង​សាសនា​នេះ ចំរើន នូវសតិ​សម្ពោជ្ឈង្គ ដែល​អាស្រ័យ​សេចក្តី​ស្ងប់​ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តី​រលត់ បង្អោនទៅរកការលះបង់។បេ។ ចំរើន នូវឧបេក្ខា​សម្ពោជ្ឈង្គ ដែល​អាស្រ័យ​សេចក្តីស្ងប់ស្ងាត់ អា​ស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅរក​ការ​លះ​បង់។ ម្នាល​ភិក្ខុ ធម៌ទាំងឡាយ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង ព្រោះ​ហេតុនោះ ទើបហៅថា ពោជ្ឈង្គ។

ពោជ្ឈង្គទេសនាសូត្រ ទី២

[៤៣៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវពោជ្ឈង្គ ទាំង៧​ ដល់អ្នក​ទាំងឡាយ ​អ្នកទាំងឡាយ ចូរស្តាប់ធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះពោជ្ឈង្គ ទាំង៧ តើដូចម្តេច។  គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ មាន៧នេះឯង។

ឋានិយសូត្រ ទី៣

[៤៣៨] ម្នាលភិក្ខុទាំងឡាយ កាមច្ឆន្ទៈ ដែលមិនទាន់កើតឡើង​ ក៏កើតឡើង​   និងកាមច្ឆន្ទៈ ដែលកើតឡើង​ហើយ រមែងប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព ព្រោះធ្វើទុកក្នុងចិត្ត និងធ្វើឲ្យ​ច្រើន នូវធម៌ទាំងឡាយ ដែលជាទីតាំង នៃកាមរាគៈ។

[៤៣៩] ម្នាលភិក្ខុទាំងឡាយ ព្យាបាទ ដែលមិនទាន់កើតឡើង​ ក៏កើតឡើង​   និងព្យាបាទ ដែលកើតឡើង​ហើយ រមែងប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោ​ភាព ព្រោះធ្វើទុកក្នុងចិត្ត   និងធ្វើឲ្យ​ច្រើន នូវធម៌ទាំងឡាយ ដែលជាទីតាំង នៃព្យាបាទ។

[៤៤០] ម្នាលភិក្ខុទាំងឡាយ ថីនមិទ្ធៈ ដែលមិនទាន់កើតឡើង​ ក៏កើតឡើង​   និងថីនមិទ្ធៈ ដែលកើតឡើង​ហើយ ក៏ប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោ​ភាព ព្រោះធ្វើទុកក្នុងចិត្ត   និងធ្វើឲ្យ​ច្រើន នូវធម៌ទាំងឡាយ ដែលជាទីតាំង នៃថីនមិទ្ធៈ។

[៤៤១] ម្នាលភិក្ខុទាំងឡាយ ឧទ្ធច្ចកុក្កុច្ចៈ ដែលមិនទាន់កើតឡើង​ ក៏កើតឡើង​   និងឧទ្ធច្ចកុក្កុច្ចៈ ដែលកើតឡើង​ហើយ ក៏ប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោ​ភាព ព្រោះធ្វើទុកក្នុងចិត្ត   និងធ្វើឲ្យ​ច្រើន នូវធម៌ទាំងឡាយ ដែលជាទីតាំង នៃឧទ្ធច្ច​កុក្កុច្ចៈ។

[៤៤២] ម្នាលភិក្ខុទាំងឡាយ វិចិកិច្ឆា ដែលមិនទាន់កើតឡើង​ ក៏កើតឡើង​   និងវិចិកិច្ឆា ដែលកើតឡើង​ហើយ ក៏ប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោ​ភាព ព្រោះធ្វើទុកក្នុងចិត្ត   និងធ្វើឲ្យ​ច្រើន នូវធម៌ទាំងឡាយ ដែលជាទីតាំង នៃវិចិកិច្ឆា។

[៤៤៣] ម្នាលភិក្ខុទាំងឡាយ សតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង​ ក៏កើតឡើង​   និងសតិសម្ពោជ្ឈង្គ ដែលកើតឡើង​ហើយ ក៏ដល់ នូវការពេញបរិបូណ៌ ដោយភាវនា​ព្រោះធ្វើទុកក្នុងចិត្ត   និងធ្វើឲ្យ​ច្រើន នូវធម៌ទាំងឡាយ ដែល​ជាទី​តាំង ​នៃ​សតិសម្ពោជ្ឈង្គ។បេ។ ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាសម្ពោជ្ឈង្គ ដែល​មិនទាន់កើត​ឡើង​ ​ក៏កើតឡើង​   និងឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតឡើង​ហើយ ក៏ដល់ នូវការពេញបរិបូណ៌​ដោយ​ភាវនា​ ព្រោះធ្វើទុកក្នុងចិត្ត   និង​ធ្វើឲ្យ​ច្រើន នូវធម៌​ទាំងឡាយ ​ដែល​ជាទី​តាំង ​​នៃ​ឧបេក្ខាសម្ពោជ្ឈង្គ។

អយោនិសោមនសិការសូត្រ ទី៤

[៤៤៤] ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលធ្វើទុកក្នុងចិត្ត ដោយមិនមានឧបាយ​ប្រាជ្ញា កាមច្ឆន្ទៈ ដែលមិនទាន់កើតឡើង​ ក៏កើតឡើង​   និងកាមច្ឆន្ទៈ ដែលកើតឡើង​​ហើយ ក៏ប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោ​ភាព។ ព្យាបាទ ដែល​មិនទាន់​កើត​ឡើង​ ក៏កើតឡើង​   និងព្យាបាទ ដែលកើតឡើង​ហើយ ក៏​ប្រព្រឹត្ត​ទៅ ដើម្បី​ភាវៈ ដ៏ធំ​ទូ​លាយ ជាភិយ្យោ​ភាព។ ថីនមិទ្ធៈ ដែលមិនទាន់កើតឡើង​ ក៏កើតឡើង​   និងថីនមិទ្ធៈ ដែលកើត​ឡើង​ហើយ ក៏ប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោ​ភាព។ ឧទ្ធច្ចកុក្កុច្ចៈ​ដែល​មិនទាន់កើតឡើង​ ក៏កើតឡើង​   និងឧទ្ធច្ចកុក្កុច្ចៈ ដែលកើតឡើង​ហើយ ក៏ប្រព្រឹត្ត​ទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោ​ភាព។ វិចិកិច្ឆា ដែលមិនទាន់​​កើត​​ឡើង​ ក៏កើតឡើង​   និងវិចិកិច្ឆា ដែលកើតឡើង​ហើយ ក៏ប្រព្រឹត្តទៅ ដើម្បីភាវៈ​ដ៏ធំទូលាយ ជាភិយ្យោ​ភាព។

[៤៤៥] សតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង​ ក៏មិនកើតឡើង​ ទាំង​សតិសម្ពោជ្ឈង្គ ដែលកើតឡើង​ហើយ ក៏រលត់ទៅវិញ។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ ដែល​មិនទាន់កើត​ឡើង​ ​ក៏មិនកើតឡើង​ ទាំងឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតឡើង​ហើយ ក៏រលត់ទៅវិញ។

[៤៤៦] ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា កាមច្ឆន្ទៈ ដែលមិនទាន់កើតឡើង​ ក៏មិនកើតឡើង​ ទាំងកាមច្ឆន្ទៈ ដែលកើតឡើង​​ហើយ ក៏លះចេញបាន។ ព្យាបាទ ដែល​មិនទាន់​កើត​ឡើង​ ក៏មិនកើតឡើង​ ទាំងព្យាបាទ ដែល​កើត​ឡើង​ហើយ ក៏លះចេញបាន។ ថីនមិទ្ធៈ ដែលមិនទាន់កើតឡើង​ ក៏មិន​កើត​ឡើង​​ ទាំង​ថីនមិទ្ធៈ ដែលកើត​ឡើង​ហើយ ក៏លះចេញបាន។ ឧទ្ធច្ចកុក្កុច្ចៈ​ ដែលមិន​ទាន់​កើត​​ឡើង​ ក៏មិនកើតឡើង​ ទាំងឧទ្ធច្ចកុក្កុច្ចៈ ដែលកើតឡើង​ហើយ ក៏លះចេញបាន។ វិចិ​កិច្ឆា​ ដែលមិនទាន់​​កើត​​ឡើង​ ក៏មិនកើតឡើង​ ទាំងវិចិកិច្ឆា ដែលកើតឡើង​ហើយ​ ក៏​លះ​​ចេញបាន។

[៤៤៧] សតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង​ ក៏កើតឡើង​ ទាំង​សតិសម្ពោជ្ឈង្គ​ ដែលកើតឡើង​ហើយ ក៏ដល់ នូវការពេញ បរិបូណ៌ដោយភាវនា។បេ។ ឧបេក្ខា​សម្ពោជ្ឈង្គ​ ដែល​មិនទាន់កើត​ឡើង​ ​ក៏កើតឡើង​ ទាំង​ឧបេក្ខាសម្ពោជ្ឈង្គ ដែល​កើតឡើង​​​ហើយ ក៏ដល់ នូវការពេញ បរិបូណ៌ដោយភាវនា។

អបរិហានិយសូត្រ ទី៥

[៤៤៨] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវអបរិហានីយធម៌ គឺធម៌ ដែលមិនសាបសូន្យ ៧ប្រការ ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះអបរិហានីយធម៌ ទាំង៧ប្រការ តើដូចម្តេច។  គឺពោជ្ឈង្គ ទាំង៧ ប្រការនេះឯង។ ចុះពោជ្ឈង្គ ទាំង៧ ប្រការ តើដូចម្តេច។  គឺសតិសម្ពោជ្ឈង្គ១។បេ។ ​ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ អបរិហានីយធម៌ មាន៧ប្រការ​នេះឯង។

តណ្ហក្ខយសូត្រ ទី៦

[៤៤៩] ម្នាលភិក្ខុទាំងឡាយ មគ្គឯណា បដិបទាឯណា​ ប្រព្រឹត្តទៅ ដើម្បី​ការ​អស់ទៅ ​នៃតណ្ហា ចូរអ្នកទាំងឡាយ ចំរើនមគ្គនោះ បដិបទានោះចុះ។ ចុះមគ្គដូចម្តេច បដិបទា​ដូច​ម្តេច ដែលប្រព្រឹត្តទៅ ដើម្បីការអស់ទៅ នៃតណ្ហា។  គឺពោជ្ឈង្គ ទាំង៧ ប្រការនេះឯង។ ចុះពោជ្ឈង្គ ទាំង៧ ប្រការតើអ្វីខ្លះ។  គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខា​សម្ពោជ្ឈង្គ១។

[៤៥០] កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះឧទាយិដ៏មានអាយុ ក៏ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ចុះពោជ្ឈង្គ ទាំង៧ប្រការ ដែលបុគ្គលបានចំរើនដូចម្តេច បានធ្វើឲ្យ​ច្រើនដូចម្តេច ទើបប្រព្រឹត្តទៅ ដើម្បីការអស់ទៅ នៃតណ្ហា។ ម្នាលឧទាយិ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ ដ៏ទូលាយធំ ប្រមាណមិនបាន មិនមានព្យាបាទ កាលភិក្ខុនោះ ចំរើន នូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូ​វ​វិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ ដ៏​ទូលាយធំ ប្រមាណមិនបាន មិនមាន​ព្យាបាទ ភិក្ខុនោះ ក៏លះបង់តណ្ហាចេញ​បាន។បេ។ ភិក្ខុចំរើន នូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ ដ៏ទូលាយធំ ប្រមាណមិនបាន មិនមានព្យាបាទ កាលភិក្ខុនោះ កំពុងចំរើន នូវឧបេក្ខាសម្ពោជ្ឈង្គ ដែល​អាស្រ័យ​ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ ដ៏ទូលាយធំ ប្រមាណមិនបាន មិនមានព្យាបាទ ភិក្ខុនោះ ក៏លះបង់តណ្ហាចេញ ព្រោះការលះបង់តណ្ហាបាន ទើប​លះបង់កម្មបាន ព្រោះការលះបង់កម្មបាន ទើបលះបង់​សេចក្តី​ទុក្ខ​បាន។ ម្នាល​ឧទាយិ ការអស់ទៅ នៃកម្ម ព្រោះអស់ទៅនៃតណ្ហា ការអស់ទៅ នៃសេចក្តីទុក្ខ ព្រោះ​អស់​ទៅនៃកម្ម ដោយប្រការដូច្នេះឯង។

តណ្ហានិរោធសូត្រ ទី៧

[៤៥១] ម្នាលភិក្ខុទាំងឡាយ មគ្គឯណា បដិបទាឯណា​ ដែលប្រព្រឹត្តទៅ​ ដើម្បី​សេចក្តីរលត់​ នៃតណ្ហា ចូរអ្នកទាំងឡាយ ចំរើនមគ្គនោះ បដិបទានោះចុះ។ ម្នាលភិក្ខុ​ទាំងឡាយ ចុះមគ្គ​ដូចម្តេច បដិបទា​ដូច​ម្តេច ដែលប្រព្រឹត្តទៅ ដើម្បីរលត់ទៅ នៃតណ្ហា។  គឺពោជ្ឈង្គ​ ទាំង៧នេះឯង។ ពោជ្ឈង្គ ទាំង៧ តើដូចម្តេច។  គឺសតិ​សម្ពោជ្ឈង្គ១។បេ។ ឧបេក្ខា​សម្ពោជ្ឈង្គ១។

[៤៥២] ម្នាលភិក្ខុទាំងឡាយ ចុះពោជ្ឈង្គ ទាំង៧ប្រការ ដែលភិក្ខុបានចំរើនដូច​ម្តេច បានធ្វើឲ្យ​ច្រើនដូចម្តេច ទើបប្រព្រឹត្តទៅ ដើម្បីសេចក្តីរលត់ នៃតណ្ហា។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អា​ស្រ័យ​ នូវវិរាគៈ អាស្រ័យ នូវនិរោធ បង្អោនទៅ ដើម្បីលះបង់។បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែល​អាស្រ័យនូវវិវេក អា​ស្រ័យនូវវិរាគៈ អាស្រ័យនូវនិរោធ បង្អោនទៅដើម្បីលះបង់។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧ ដែលភិក្ខុបានចំរើនយ៉ាងនេះ ធ្វើឲ្យ​ច្រើនយ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីរលត់ នៃតណ្ហា។

និព្វេធភាគិយសូត្រ ទី៨

[៤៥៣] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងមគ្គ ជាចំណែក នៃការចាក់ទម្លុះនូវ (រាគាទិក្កិលេស) ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះមគ្គ​ដែលជាចំណែក នៃការចាក់ទម្លុះ នូវ (រាគាទិក្កិលេស) តើដូចម្តេច។  គឺពោជ្ឈង្គ ទាំង៧ ប្រការនេះឯង​។ ពោជ្ឈង្គ ទាំង៧ប្រការ គឺអ្វីខ្លះ។  គឺសតិ​សម្ពោជ្ឈង្គ១។បេ។ ឧបេក្ខា​សម្ពោជ្ឈង្គ១។

[៤៥៤] កាលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះឧទាយិដ៏មានអាយុ ក៏ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពោជ្ឈង្គ​ទាំង៧ ដែលភិក្ខុបានចំរើនដូចម្តេច បានធ្វើឲ្យ​ច្រើនដូចម្តេច ទើបប្រព្រឹត្តទៅ​ ដើម្បី​ការចាក់ទម្លុះ​ នូវ (រាគាទិក្កិលេស)។ ម្នាលឧទាយិ ភិក្ខុ​ក្នុងសាសនានេះ ចំរើនសតិ​សម្ពោជ្ឈង្គ ដែល​អា​ស្រ័យ នូវវិវេក អា​ស្រ័យ​ នូវវិរាគៈ អាស្រ័យ នូវនិរោធ ដ៏ទូលាយធំ ប្រមាណមិនបាន មិនមានព្យាបាទ ភិក្ខុ​នោះ មានចិត្តអប់រំ ដោយសតិសម្ពោជ្ឈង្គ រមែងចាក់ទម្លុះទម្លាយ នូវ​គំនរលោភៈ ដែលខ្លួនមិនទាន់ចាក់ទម្លុះ មិនទាន់ទម្លាយចេញ រមែងចាក់​ទម្លុះ​ទម្លាយ នូវ​គំនរទោសៈ ដែលខ្លួនមិនទាន់បានចាក់ទម្លុះ មិនទាន់បាន​ទម្លាយ​ចេញ រមែងចាក់​ទម្លុះ​ទម្លាយ នូវ​គំនរមោហៈ ដែលខ្លួនមិនទាន់បានចាក់ទម្លុះ មិនទាន់បាន​ទម្លាយចេញ។បេ។ ភិក្ខុចំរើន នូវឧបេក្ខាសម្ពោជ្ឈង្គ ដែល​អា​ស្រ័យ នូវវិវេក អា​ស្រ័យ​ នូវវិរាគៈ អាស្រ័យ នូវនិរោធ ដ៏ទូលាយធំ ប្រមាណមិនបាន មិនមានព្យាបាទ ភិក្ខុ​នោះ ​មានចិត្តអប់រំ ដោយឧបេក្ខាសម្ពោជ្ឈង្គ រមែងចាក់ទម្លុះទម្លាយ នូវ​គំនរលោភៈ ដែលខ្លួន​មិនទាន់បានចាក់ទម្លុះ មិនទាន់​បាន​ទម្លាយ​ចេញ រមែងចាក់​ទម្លុះ​ទម្លាយ នូវ​គំនរទោសៈ ដែលខ្លួនមិនទាន់បានចាក់ទម្លុះ មិនទាន់បាន​ទម្លាយ​ចេញ រមែងចាក់​ទម្លុះ​ទម្លាយ នូវ​គំនរមោហៈ ដែលខ្លួន​មិនទាន់​បានចាក់​ទម្លុះ មិនទាន់បាន​ទម្លាយចេញ។ ម្នាលឧទាយិ ពោជ្ឈង្គ ទាំង៧ ប្រការ ដែលភិក្ខុបានចំរើនយ៉ាងនេះ បានធ្វើឲ្យ​ច្រើនយ៉ាងនេះ រមែង​ប្រព្រឹត្តទៅ ដើម្បីការ​ចាក់ទម្លុះ នូវ (រាគាទិក្កិលេស)។

ឯកធម្មសូត្រ ទី៩

[៤៥៥] ម្នាលភិក្ខុទាំងឡាយ តថាគត ពិចារណារកមិនឃើញធម៌ដទៃណាមួយ ដែលភិក្ខុបានចំរើនយ៉ាងនេះ បានធ្វើឲ្យ​ច្រើនយ៉ាងនេះ រមែងប្រព្រឹត្តទៅ ដើម្បីលះបង់ នូវធម៌ទាំងឡាយ ដែលរាប់បញ្ចូល ក្នុងពួកសញ្ញោជនៈ ដូចជាពោជ្ឈង្គ ទាំង៧នេះឡើយ។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។  គឺសតិ​សម្ពោជ្ឈង្គ១។បេ។ ឧបេក្ខា​សម្ពោជ្ឈង្គ១។

[៤៥៦] ម្នាលភិក្ខុទាំងឡាយ ចុះពោជ្ឈង្គ ទាំង៧ ដែលភិក្ខុបានចំរើនដូចម្តេច បានធ្វើ​ឲ្យ​ច្រើន​ដូចម្តេច ទើបប្រព្រឹត្តទៅ ដើម្បីលះបង់ នូវធម៌ទាំងឡាយ ដែលរាប់​បញ្ចូល ក្នុង​ពួក​​សញ្ញោជនៈ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុងសាសនានេះ ចំរើន នូវសតិសម្ពោជ្ឈង្គ​ ដែលអាស្រ័យ នូវវិវេក អា​ស្រ័យ​ នូវវិរាគៈ អាស្រ័យ នូវនិរោធ បង្អោន​ទៅ ដើម្បីការលះបង់។បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អា​ស្រ័យ​​ នូវវិរាគៈ អា​ស្រ័យ នូវនិរោធ បង្អោនទៅ ដើម្បីការលះបង់។ ម្នាលភិក្ខុ​ទាំង​ឡាយ ពោជ្ឈង្គ ​​​​ទាំង​៧ប្រការ ដែលភិក្ខុបានចំរើនយ៉ាងនេះ បានធ្វើ​ឲ្យ​ច្រើន​យ៉ាងនេះ​ រមែងប្រព្រឹត្តទៅ ដើម្បីលះបង់ នូវធម៌ទាំង​ឡាយ ដែលរាប់បញ្ចូល ក្នុង​ពួក​​សញ្ញោជនៈ។

[៤៥៧] ម្នាលភិក្ខុទាំងឡាយ ចុះធម៌ទាំងឡាយ ដែលរាប់បញ្ចូល ក្នុងពួក​សញ្ញោជនៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចក្ខុចាត់ជាធម៌ ដែលរាប់បញ្ចូល ក្នុងពួកសញ្ញោជនៈ ការប្រកាន់មាំ ជាគ្រឿងរួបរឹត គឺសញ្ញោជនៈទាំងនោះ រមែងកើតឡើង​​ ព្រោះចក្ខុនោះ សោតៈ ឃានៈ ជិវ្ហា ចាត់ជាធម៌ ដែលរាប់បញ្ចូល ក្នុងពួកសញ្ញោជនៈដែរ ការប្រកាន់មាំ ជាគ្រឿងរួបរឹត គឺសញ្ញោជនៈទាំងនុ៎ះ រមែងកើតឡើង​ ព្រោះធម៌ទាំងនោះ មនោ ចាត់ជាធម៌ ដែលរាប់បញ្ចូល ក្នុងពួកសញ្ញោជនៈដែរ ការប្រកាន់មាំ ជា​គ្រឿងរួបរឹត គឺសញ្ញោជនៈទាំងនុ៎ះ រមែងកើតឡើង​ ព្រោះមនោនេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ ដែលរាប់បញ្ចូល ក្នុងពួកសញ្ញោជនៈ។

ឧទាយិសូត្រ ទី១០

[៤៥៨] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនិគម ឈ្មោះ សេតកៈ របស់អ្នកស្រុកសុម្ភៈទាំងឡាយ ក្នុងដែនសុម្ភៈ។ គ្រានោះឯង ព្រះឧទាយិដ៏មាន​អាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ។បេ។ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះព្រះឧទាយិ​ដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះ។

[៤៥៩] បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះអស្ចារ្យ បពិត្រព្រះអង្គដ៏ចំរើន ហេតុ​នេះ ចំឡែក បពិត្រព្រះអង្គដ៏ចំរើន សេចក្តីស្រឡាញ់ សេចក្តីគោរព សេចក្តីអៀនខ្មាស​    និងសេចក្តីកោតក្រែង ចំពោះព្រះដ៏មានព្រះភាគ ព្រោះមានឧបការៈច្រើន ដល់ខ្ញុំព្រះអង្គ ដោយពិត បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ កាលពីដើម នៅជាគ្រហស្ថ មិនមានសេចក្តីរាប់អានច្រើន ចំពោះព្រះធម៌ទេ មិនមានសេចក្តីរាប់អានច្រើន ចំពោះព្រះសង្ឃទេ ខ្ញុំព្រះ​អង្គ ពិចារណាឃើញ នូវសេចក្តីស្រឡាញ់ សេចក្តីគោរព សេចក្តីអៀនខ្មាស​   និងសេច​ក្តី​កោត​ក្រែង ចំពោះព្រះដ៏មានព្រះភាគ ទើបចេញចាកផ្ទះ មកកាន់ផ្នួស ​ព្រះដ៏មានព្រះ​ភាគ បានសំដែងធម៌ ដល់ខ្ញុំព្រះអង្គថា រូប ដូច្នេះ ហេតុជាទីកើត នៃរូប ដូច្នេះ សេចក្តីវិនាស នៃរូប ដូច្នេះ វេទនា ដូច្នេះ។បេ។ សញ្ញាដូច្នេះ។ សង្ខារទាំងឡាយ ដូច្នេះ។ វិញ្ញាណ ដូច្នេះ ហេតុជាទីកើត នៃវិញ្ញាណ ដូច្នេះ សេចក្តីវិនាស នៃវិញ្ញាណដូច្នេះ។

[៤៦០] បពិត្រព្រះអង្គដ៏ចំរើន កាលខ្ញុំព្រះអង្គ នៅក្នុងផ្ទះដ៏ស្ងាត់ បានប្រែត្រ​ឡប់​ឲ្យ​ផ្ងារឡើង​   និងផ្កាប់ចុះ នូវឧបាទានក្ខន្ធ ទាំង៥នេះ បានដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខ បានដឹងច្បាស់តាមសេចក្តីពិតថា នេះជាហេតុ ជាទីកើត នៃទុក្ខ បាន​ដឹងច្បាស់​ តាម​សេចក្តីពិតថា នេះជាទីរលត់នៃទុក្ខ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់នៃទុក្ខ។

[៤៦១] បពិត្រព្រះអង្គដ៏ចំរើន ធម៌ ខ្ញុំព្រះអង្គ បានត្រាស់ដឹងហើយផង មគ្គ ​ខ្ញុំ​ព្រះអង្គ បានចំពោះហើយផង មគ្គឯណា ដែលខ្ញុំព្រះអង្គ បានចំរើនហើយ បានធ្វើ​ឲ្យ​ច្រើនហើយ មគ្គនោះ នឹងនាំខ្ញុំព្រះអង្គ ដែលកំពុងសម្រេចសម្រាន្តនៅ ដោយ​អាការនោះៗ ដើម្បីសេចក្តីពិត ដែលជាហេតុឲ្យ​ខ្ញុំព្រះអង្គ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយៈ អាត្មាអញ នៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បពិត្រព្រះអង្គ​ដ៏ចំរើន សតិសម្ពោជ្ឈង្គ ខ្ញុំព្រះអង្គ បានចំពោះហើយ សតិសម្ពោជ្ឈង្គ​ឯណា ដែល​ខ្ញុំព្រះអង្គ បានចំរើន បានធ្វើឲ្យ​ច្រើនហើយ សតិ​សម្ពោជ្ឈង្គនោះ នឹងនាំ​ឲ្យ​ខ្ញុំព្រះអង្គ ​ដែល​កំពុង​សម្រេច​សម្រាន្តនៅ ដោយប្រការ​ដូច្នោះៗ ដើម្បីសេចក្តីពិត ដែលជាហេតុ​ឲ្យ​ខ្ញុំព្រះអង្គ ដឹង​ច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយៈ អាត្មាអញ នៅរួចហើយ សោឡសកិច្ច​ អាត្មា​អញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បី​សោឡសកិច្ច​នេះទៀត​ មិន​មានឡើយ។បេ។ បពិត្រព្រះអង្គដ៏ចំរើន ឧបេក្ខាសម្ពោជ្ឈង្គ ខ្ញុំព្រះ​អង្គ​ បាន​ចំពោះ​ហើយ ឧបេក្ខាសម្ពោជ្ឈង្គឯណា ដែលខ្ញុំព្រះអង្គ បានចំរើនហើយ បាន​ធ្វើឲ្យ​ច្រើនហើយ ឧបេក្ខា​សម្ពោជ្ឈង្គ​នោះ នឹងនាំឲ្យ​ខ្ញុំព្រះអង្គ ដែលកំពុងសម្រេច​សម្រាន្តនៅ ដោយប្រការដូច្នោះៗ ដើម្បីសេចក្តីពិត ដែលជាហេតុ​ឲ្យ​ខ្ញុំព្រះអង្គ ដឹង​ច្បាស់ថា ជាតិអស់ហើយ ព្រហ្ម​ចរិយៈ ​អា​ត្មាអញ នៅរួចហើយ សោឡស​កិច្ច អាត្មា​អញ បានធ្វើរួចហើយ មគ្គភាវនា​កិច្ច​ដទៃ ​ប្រ​ព្រឹត្តទៅ ដើម្បីសោឡស​កិច្ច​នេះទៀត មិន​មានឡើយ។ បពិត្រព្រះអង្គដ៏ចំរើន នេះឯង ជាមគ្គ ដែលខ្ញុំព្រះអង្គ បានចំពោះហើយ មគ្គឯណា ដែលខ្ញុំព្រះអង្គ បានចំរើនហើយ បានធ្វើឲ្យ​ច្រើនហើយ មគ្គនោះ នឹងនាំឲ្យ​​ខ្ញុំ​ព្រះអង្គ ដែលកំពុងសម្រេចសម្រាន្តនៅ ដោយប្រការដូច្នោះៗ ដើម្បីសេចក្តីពិត ដែលជា​ហេតុឲ្យ​ខ្ញុំព្រះអង្គ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយៈ អា​ត្មាអញ នៅរួចហើយ សោ​ឡសកិច្ច អាត្មា​អញ បានធ្វើរួចហើយ មគ្គភាវនា​កិច្ច​ដទៃ ​ប្រ​ព្រឹត្តទៅ ដើម្បី​សោ​ឡស​កិច្ចនេះទៀត មិន​មានឡើយ។

[៤៦២] ម្នាលឧទាយិ ប្រពៃណាស់ហើយ ម្នាលឧទាយិ ប្រពៃណាស់ហើយ ព្រោះ​ថា​ មគ្គនុ៎ះ អ្នកបានចំពោះហើយ មគ្គឯណា ដែលអ្នកបានចំរើនហើយ បានធ្វើឲ្យ​​ច្រើន​ហើយ មគ្គនោះ នឹងនាំអ្នកដែលកំពុងសម្រេចសម្រាន្តនៅ ដោយប្រការដូច្នោះៗ ដើម្បីសេចក្តីពិត ដែលជាហេតុឲ្យ​អ្នកដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្ម​ចរិយៈ​ អា​ត្មា​អញ នៅរួចហើយ សោ​ឡសកិច្ច អាត្មា​អញ បានធ្វើរួចហើយ មគ្គភាវនា​កិច្ច​ដទៃ​ ប្រ​ព្រឹត្តទៅ ដើម្បី​សោ​ឡស​កិច្ចនេះទៀត មិន​មានឡើយ។

ចប់ ឧទាយិវគ្គ ទី៣។

ឧទ្ទាននៃឧទាយិវគ្គនោះ គឺ

ពោលអំពីពោជ្ឈង្គ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង១ អំពីការសំដែងពោជ្ឈង្គ១ អំពីធម៌ជាហេតុ ជាទីតាំងនៃកាមរាគៈ១ អំពីការធ្វើទុកក្នុងចិត្ត​ ដោយ​មិនមានឧបាយ​ប្រាជ្ញា១ អំពីអបរិហានីយធម៌១ អំពីការអស់ទៅ នៃតណ្ហា១ អំពីការរលត់ នៃតណ្ហា១ អំពីការចាក់ទម្លុះ នូវរាគាទិក្កិលេស១ អំពីទ្រង់មិនឃើញធម៌ដទៃ សូម្បីមួយ១ អំពីព្រះឧទាយិដ៏មានអាយុ១។

នីវរណវគ្គ ទី៤

បឋមកុសលសូត្រ ទី១

[៤៦៣] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយឯណានីមួយ ជាកុសល ជាចំណែក​កុសល ជាបក្ខពួកកុសល ធម៌ទាំងអស់នោះ មានសេចក្តីមិនប្រមាទ ជាឫសគល់ ជាទីប្រជុំចុះ ក្នុងសេចក្តីមិនប្រមាទ សេចក្តីមិនប្រមាទ ប្រាកដជាកំពូល នៃកុសលធម៌​ទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនោះ នឹងប្រាកដ ដល់ភិក្ខុដែលមិនប្រមាទ ភិក្ខុនោះ នឹងចំរើន នូវពោជ្ឈង្គ ទំាង៧ ធ្វើឲ្យ​ច្រើន នូវពោជ្ឈង្គ ទាំង៧ប្រការ។

[៤៦៤] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនប្រមាទ រមែងចំរើន នូវពោជ្ឈង្គ ទាំង៧ ធ្វើ​ឲ្យ​ច្រើន នូវពោជ្ឈង្គ ទាំង៧ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុងសាសនានេះ ចំរើន​ នូវ​សតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អា​ស្រ័យ​ នូវវិរាគៈ អាស្រ័យ នូវនិរោធ បង្អោន​ទៅរកការលះបង់។បេ។ ចំរើន នូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អា​ស្រ័យ​ នូវវិរាគៈ អា​ស្រ័យ នូវនិរោធ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុមិនប្រមាទ ​រមែងចំរើន នូវពោជ្ឈង្គ ​​​​ទាំង​៧ ធ្វើឲ្យ​ច្រើន នូវពោជ្ឈង្គ ទាំង៧ យ៉ាងនេះឯង។

ទុតិយកុសលសូត្រ ទី២

[៤៦៥] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយឯណានីមួយ ជាកុសល ជាចំណែក​នៃកុសល ជាបក្ខពួក នៃកុសល ធម៌ទាំងអស់នោះ មានយោនិសោមនសិការៈ ​ជា​ឫសគល់ មានយោនិសោមនសិការៈ ជា​ទី​ប្រ​ជុំចុះ យោនិសោមនសិការៈ ប្រាកដ​ជា​កំពូល ​នៃ​ធម៌​ទាំង​នោះ​។ ម្នាលភិក្ខុ​ទាំង​ឡាយ ​ដំណើរនោះ នឹងប្រាកដដល់ភិក្ខុ ​ដែល​បរិបូណ៌ ដោយយោនិសោមនសិការៈ ភិក្ខុ​នោះ​ នឹងចំរើន​ នូវពោជ្ឈង្គ ទំាង៧ នឹងធ្វើឲ្យ​​ច្រើន នូវពោជ្ឈង្គ ទាំង៧។

[៤៦៦] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលបរិបូណ៌ ដោយយោនិសោមនសិការៈ រមែងចំរើនពោជ្ឈង្គ ទាំង៧ ធ្វើឲ្យ​ច្រើន នូវពោជ្ឈង្គ ទាំង៧ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុងសាសនានេះ ចំរើន​ នូវ​សតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អា​ស្រ័យ​ នូវវិរាគៈ អាស្រ័យ នូវនិរោធ បង្អោន​ទៅរកការលះបង់។បេ។ រមែងចំរើន​ឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អា​ស្រ័យ​ នូវវិរាគៈ អា​ស្រ័យ នូវនិរោធ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុបរិបូណ៌ដោយ​យោនិសោមនសិការៈ​ រមែងចំរើន នូវពោជ្ឈង្គ​​​​ ទាំង​៧ ធ្វើឲ្យ​ច្រើន នូវពោជ្ឈង្គ ទាំង៧ យ៉ាងនេះឯង។

ឧបក្កិលេសសូត្រ ទី៣

[៤៦៧] ម្នាលភិក្ខុទាំងឡាយ ឧបក្កិលេស របស់មាសនេះ មាន៥យ៉ាង ដែលធ្វើ​ឲ្យ​មាសសៅហ្មង ទៅជារបស់មិនទន់ផង មិនគួរដល់ការងារផង មិនមានពន្លឺផង ទៅជាពុកពុយផង មិនគួរប្រកបការងារដោយប្រពៃផង។ ឧបក្កិលេស ទាំង៥ តើអ្វីខ្លះ។

[៤៦៨] ម្នាលភិក្ខុទាំងឡាយ ដែកជាឧបក្កិលេស របស់មាស ដែលធ្វើ​ឲ្យ​មាស​សៅ​ហ្មង ទៅជារបស់មិនទន់ផង មិនគួរដល់ការងារផង មិនមានពន្លឺផង ទៅជា​ពុក​ពុយផង មិនគួរប្រកបការងារដោយប្រពៃផង១។

[៤៦៩] ម្នាលភិក្ខុទាំងឡាយ ស្ពាន់ ជាឧបក្កិលេសរបស់មាស ដែលធ្វើ​ឲ្យ​មាស​សៅ​ហ្មង។បេ។

[៤៧០] ម្នាលភិក្ខុទាំងឡាយ សំណប៉ាហាំង ជាឧបក្កិលេសរបស់មាស។បេ។

[៤៧១] ម្នាលភិក្ខុទាំងឡាយ សំណភក់ ជាឧបក្កិលេសរបស់មាស។បេ។

[៤៧២] ម្នាលភិក្ខុទាំងឡាយ ប្រាក់ ជាឧបក្កិលេស របស់មាស ដែលធ្វើ​ឲ្យ​មាស​សៅ​ហ្មង ទៅជារបស់មិនទន់ផង មិនគួរដល់ការងារផង មិនមានពន្លឺផង ទៅជា​ពុក​ពុយផង មិនគួរប្រកបការងារដោយប្រពៃផង១។

[៤៧៣] ម្នាលភិក្ខុទាំងឡាយ ឧបក្កិលេស របស់មាស ទាំង៥នេះឯង ដែលធ្វើ​ឲ្យ​មាស​សៅ​ហ្មង ទៅជារបស់មិនទន់ផង មិនគួរដល់ការងារផង មិនមានពន្លឺផង ទៅជា​ពុក​ពុយផង មិនគួរប្រកបការងារដោយប្រពៃផង១។

[៤៧៤] ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះមែនហើយ ឧបក្កិលេស នៃចិត្ត ទាំង៥នេះ ដែលធ្វើឲ្យ​​ចិត្តសៅហ្មង ទៅជាធម្មជាតមិនទន់ផង មិនគួរដល់ភាវនាកម្មផង មិនមាន​ពន្លឺផង ជាចិត្តអ័ព្ទអួរផង មិនដំកល់មាំដោយប្រពៃ ដើម្បីកិរិយាអស់ទៅ នៃអាសវៈ​ទាំងឡាយផង។ ឧបក្កិលេស ទាំង៥ គឺអ្វីខ្លះ។

[៤៧៥] ម្នាលភិក្ខុទាំងឡាយ កាមច្ឆន្ទៈ ជាឧបក្កិលេសនៃចិត្ត ដែលធ្វើចិត្តឲ្យ​សៅ​ហ្មង ទៅជាចិត្តមិនទន់ផង មិនគួរដល់ភាវនាកម្មផង មិនមានពន្លឺផង ជាចិត្ត​អ័ព្ទអួរផង មិនដំកល់មាំដោយប្រពៃ ដើម្បីកិរិយាអស់ទៅ នៃអាសវៈទាំងឡាយផង១។

[៤៧៦] ម្នាលភិក្ខុទាំងឡាយ ព្យាបាទ ជាឧបក្កិលេស នៃចិត្ត ធ្វើឲ្យ​ចិត្តសៅ​ហ្មង ទៅជាចិត្តមិនទន់ផង មិនគួរដល់ភាវនាកម្មផង មិនមានពន្លឺផង ទៅជា​អ័ព្ទអួរផង មិនដំកល់មាំដោយប្រពៃ ដើម្បីកិរិយាអស់ទៅ នៃអាសវៈទាំងឡាយផង។បេ។

[៤៧៧] ម្នាលភិក្ខុទាំងឡាយ ឧបក្កិលេសនៃចិត្ត ទាំង៥នេះឯង ដែលធ្វើ​ឲ្យ​ចិត្ត​សៅ​ហ្មង ជាចិត្តមិនទន់ផង មិនគួរដល់ភាវនាកម្មផង មិនមានពន្លឺផង ទៅជា​អ័ព្ទ​អួរផង មិនដំកល់មាំដោយប្រពៃ ដើម្បីកិរិយាអស់ទៅ នៃអាសវៈ​ទាំង​ឡាយផង។

អនុបក្កិលេសសូត្រ ទី៤

[៤៧៨] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧ប្រការនេះ ជា​គ្រឿងមិនរារាំង មិនបិទបាំង មិនមែនជាឧបក្កិលេសរបស់ចិត្ត ដែលបុគ្គលចំរើនហើយ ធ្វើឲ្យ​ច្រើន​ហើយ រមែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យ​ជាក់ច្បាស់ នូវវិជ្ជា   និងវិមុត្តិផល។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ​។

[៤៧៩] ម្នាលភិក្ខុទាំងឡាយ សតិសម្ពោជ្ឈង្គ ជាគ្រឿងមិនរារាំង មិនបិទបាំង មិន​មែន​ជា​ឧបក្កិលេសរបស់ចិត្ត ដែលបុគ្គលចំរើនហើយ ធ្វើឲ្យ​ច្រើនហើយ រមែង​ប្រ​ព្រឹត្ត​ទៅ​ ដើម្បី​ធ្វើ​ឲ្យ​ជាក់ច្បាស់ នូវវិជ្ជា   និងវិមុត្តិផល។បេ។

[៤៨០] ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាសម្ពោជ្ឈង្គ ជាគ្រឿងមិនរារាំង មិនបិទបាំង មិន​​មែន​ជា​ឧបក្កិលេសរបស់ចិត្ត បុគ្គលចំរើនហើយ ធ្វើឲ្យ​ច្រើនហើយ រមែង​ប្រ​ព្រឹត្ត​​ទៅ​ ដើម្បី​ធ្វើ​ឲ្យ​ជាក់ច្បាស់ នូវវិជ្ជា   និងវិមុត្តិផល។

[៤៨១] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង មិនមែន​ជាគ្រឿង​រា​រាំង​ មិនបិទបាំង មិន​មែន​ជា​ឧបក្កិលេសរបស់ចិត្តទេ បុគ្គលចំរើនហើយ ធ្វើឲ្យ​ច្រើន​ហើយ​ រមែង​ប្រ​ព្រឹត្ត​ទៅ​ ដើម្បី​ធ្វើ​ឲ្យ​ជាក់ច្បាស់ នូវវិជ្ជា   និងវិមុត្តិផល។

អយោនិសោមនសិការសូត្រ ទី៥

[៤៨២] ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលធ្វើទុកក្នុងចិត្ត ដោយមិនមានឧបាយ​ ប្រាជ្ញា កាមច្ឆន្ទៈ ដែលមិនទាន់កើតឡើង​ ក៏រមែងកើតឡើង​បាន ទាំងកាមច្ឆន្ទៈ ដែល​កើតឡើង​ហើយ ក៏រមែងប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព។

[៤៨៣] ព្យាបាទ ដែលមិនទាន់កើតឡើង​ រមែងកើតឡើង​បាន ទាំងព្យាបាទ ដែលកើតឡើង​ហើយ រមែងប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព។

[៤៨៤] ថីនមិទ្ធៈ ដែលមិនទាន់កើតឡើង​ រមែងកើតឡើង​បាន ទាំងថីនមិទ្ធៈ ដែលកើតឡើង​ហើយ រមែងប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព។

[៤៨៥] ឧទ្ទច្ចកុក្កុច្ចៈ ដែលមិនទាន់កើតឡើង​ រមែងកើតឡើង​ ទាំងឧទ្ទច្ចកុក្កុច្ចៈ​ ដែលកើតឡើង​ហើយ ក៏រមែងប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព។

[៤៨៦] វិចិកិច្ឆា ដែលមិនទាន់កើតឡើង​ ក៏រមែងកើតឡើង​បាន ទាំងវិចិកិច្ឆា ដែល​កើត​ឡើង​​ហើយ ក៏រមែងប្រព្រឹត្តទៅ ដើម្បីភាវៈដ៏ធំទូលាយ ជាភិយ្យោភាព។

យោនិសោមនសិការសូត្រ ទី៦

[៤៨៧] ម្នាលភិក្ខុទាំងឡាយ ចំណែកឯបុគ្គល កាលធ្វើទុកក្នុងចិត្ត ដោយឧបាយ​ប្រាជ្ញា សតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង​ ក៏កើតឡើង​បាន ទាំងសតិសម្ពោជ្ឈង្គ ដែលកើតឡើង​ហើយ ក៏ដល់នូវការពេញបរិបូណ៌ ដោយភាវនា។បេ។

[៤៨៨] ឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង​ ក៏កើតឡើង​បាន ទាំង​ឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតឡើង​ហើយ ក៏ដល់នូវការពេញបរិបូណ៌ ដោយ​ភាវនា។

ពុទ្ធិសូត្រ ទី៧

[៤៨៩] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យ​​ច្រើន​ហើយ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តី​មិន​សាបសូន្យ។ ពោជ្ឈង្គ ទាំង​៧ គឺអ្វីខ្លះ។  គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុ​ទាំង​ឡាយ ពោជ្ឈង្គ ទាំង៧នេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យ​​​ច្រើនហើយ រមែង​ប្រ​ព្រឹត្ត​ទៅ​ ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីមិនសាបសូន្យ។

អាវរណនីវរណសូត្រ ទី៨

[៤៩០] ម្នាលភិក្ខុទាំងឡាយ ធម៌ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ​ជា​ឧបក្កិ​លេស​​របស់ចិត្ត ធ្វើប្រាជ្ញាឲ្យ​មានកម្លាំងខ្សោយ មាន៥ប្រការនេះ។ ធម៌៥ប្រការ​  គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ កាមច្ឆន្ទៈ ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ជាឧបក្កិលេសរបស់ចិត្ត ធ្វើប្រាជ្ញាឲ្យ​មានកម្លាំងខ្សោយ។ ម្នាលភិក្ខុទាំងឡាយ ព្យាបាទ​ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ជាឧបក្កិលេសរបស់ចិត្ត ធ្វើប្រាជ្ញា​ឲ្យ​មាន​កម្លាំង​ខ្សោយ។ ម្នាលភិក្ខុទាំងឡាយ ថីនមិទ្ធៈ ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ជា​ឧបក្កិ​លេស​របស់ចិត្ត ធ្វើប្រាជ្ញា​ឲ្យ​មាន​កម្លាំង​ខ្សោយ។ ម្នាលភិក្ខុទាំងឡាយ ឧទ្ទច្ច​កុក្កុច្ចៈ ជា​គ្រឿង​រារាំង ជាគ្រឿងបិទបាំង ជាឧបក្កិលេសរបស់ចិត្ត ធ្វើប្រាជ្ញា​ឲ្យ​មាន​កម្លាំង​ខ្សោយ។ ម្នាលភិក្ខុទាំងឡាយ វិចិកិច្ឆា ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ជា​ឧបក្កិលេសរបស់ចិត្ត ធ្វើប្រាជ្ញា​ឲ្យ​មាន​កម្លាំង​ខ្សោយ។ ម្នាលភិក្ខុទាំងឡាយ ធម៌៥ប្រការ​នេះឯង​ ជាគ្រឿង​រារាំង ជាគ្រឿងបិទបាំង ជាឧបក្កិលេសរបស់ចិត្ត ធ្វើប្រាជ្ញាឲ្យ​មានកម្លាំងខ្សោយ។

[៤៩១] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង​ ជាគ្រឿងមិនរារាំង មិន​បិទបាំង មិនមែនជាឧបក្កិលេសរបស់ចិត្ត ដែលបុគ្គលចំរើនហើយ ធ្វើឲ្យ​​ច្រើន​ហើយ រមែង​ប្រ​ព្រឹត្ត​ទៅ​​ ដើម្បីធ្វើឲ្យ​ជាក់ច្បាស់ នូវវិជ្ជា   និងវិមុត្តិផល។ ​ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ សតិសម្ពោជ្ឈង្គ ជាគ្រឿងមិនរារាំង មិនបិទបាំង មិន​មែនជាឧបក្កិលេសរបស់ចិត្តទេ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យ​ច្រើនហើយ ប្រ​ព្រឹត្ត​ទៅ​ដើម្បីធ្វើឲ្យ​​ជាក់​ច្បាស់​ នូវវិជ្ជា   និងវិមុត្តិផល។បេ។ ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាសម្ពោជ្ឈង្គ មិនមែនជាគ្រឿង​​រា​​រាំង​ មិនមែនបិទបាំង មិនមែនជាឧបក្កិលេសរបស់ចិត្តទេ ដែលបុគ្គលចំរើនហើយ ធ្វើ​ឲ្យ​ច្រើន​​ហើយ រមែងប្រ​ព្រឹត្ត​ទៅ​ ដើម្បីធ្វើឲ្យ​​ជាក់​ច្បាស់​ នូវវិជ្ជា   និងវិមុត្តិផល។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ៧នេះឯង​ មិនមែនជាគ្រឿងរារាំង មិនមែនជាគ្រឿងបិទបាំង មិនមែនជា​ឧបក្កិ​លេស​របស់​ចិត្តទេ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យ​​ច្រើនហើយ រមែង​ប្រ​ព្រឹត្ត​ទៅ ​ដើម្បីធ្វើ​ឲ្យ​​ជាក់​ច្បាស់​ នូវ​វិជ្ជា   និងវិមុត្តិផល។

[៤៩២] ម្នាលភិក្ខុទាំងឡាយ សម័យណា អរិយសាវកធ្វើឲ្យ​ជាប្រយោជន៍ ធ្វើ​ទុកក្នុងចិត្ត ផ្ចង់ចិត្តទាំងអស់ ផ្អៀងសោតប្រសាទ ស្តាប់ធម៌ សម័យនោះ នីវរណធម៌ ទាំង៥ មិនមានដល់ភិក្ខុនោះឡើយ ពោជ្ឈង្គ ទាំង៧ ក៏ដល់នូវការពេញ បរិបូណ៌ ដោយភាវនា ក្នុងសម័យនោះដែរ។

[៤៩៣] ចុះនីវរណធម៌ ទាំង៥ ដែលមិនមានដល់ភិក្ខុនោះ ក្នុងសម័យនោះ តើដូចម្តេច។ កាមច្ឆន្ទនីវរណៈ មិនមានក្នុងសម័យនោះ ព្យាបាទនីវរណៈ មិនមានក្នុង​សម័យនោះ ថីនមិទ្ធនីវរណៈ មិនមានក្នុងសម័យនោះ ឧទ្ធច្ចកុក្កុច្ចនីវរណៈ មិន​មាន​ក្នុងសម័យនោះ វិចិកិច្ឆានីវរណៈ មិនមានក្នុងសម័យនោះ។ នីវរណធម៌ ទាំង៥ មិន​មាន​ដល់ភិក្ខុនោះ ក្នុងសម័យនោះ។

[៤៩៤] ​ពោជ្ឈង្គ ទាំង៧ ដែលដល់ នូវការពេញបរិបូណ៌ ដោយភាវនា ក្នុងសម័យ​នោះ តើដូចម្តេច។ សតិសម្ពោជ្ឈង្គ ដល់នូវការពេញបរិបូណ៌ ដោយភាវនា ក្នុងសម័យនោះ។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ ដល់នូវការពេញបរិបូណ៌ ដោយភាវនា ក្នុងសម័យនោះ។ ពោជ្ឈង្គ ទាំង៧នេះ រមែងដល់នូវការពេញបរិបូណ៌ ដោយភាវនា ក្នុងសម័យនោះ។

[៤៩៥] ម្នាលភិក្ខុទាំងឡាយ សម័យណា ដែលអរិយសាវក ធ្វើឲ្យ​ជាប្រយោជន៍ ធ្វើ​ទុកក្នុងចិត្ត ផ្ចង់ចិត្តទាំងអស់ ផ្អៀងសោតប្រសាទស្តាប់ធម៌ សម័យនោះ នីវរណធម៌ ៥ រមែងមិនមានដល់ភិក្ខុនោះឡើយ ពោជ្ឈង្គ ទាំង៧នេះ ក៏ដល់នូវការពេញ បរិបូណ៌ ដោយភាវនា ក្នុងសម័យនោះដែរ។

រុក្ខសូត្រ ទី៩

[៤៩៦] ម្នាលភិក្ខុទាំងឡាយ មានដើមឈើធំៗ មានគ្រាប់តូច មានទំហំដើមធំ ដុះ​គ្របដើមឈើទាំងឡាយ ពួកដើមឈើដែលដើមឈើធំៗដុះគ្រប ក៏បាក់បែកខ្ទេចខ្ទី រលំដួលទៅ។

[៤៩៧] ម្នាលភិក្ខុទាំងឡាយ ចុះដើមឈើធំៗ ដែលមានគ្រាប់តូច មានទំហំដើមធំ ដុះ​គ្របដើមឈើទាំងឡាយ ពួកដើមឈើ ដែលឈើធំៗដុះគ្រប ក៏បាក់បែកខ្ទេចខ្ទី រលំដួលទៅ តើដូចម្តេច។ ដើមឈើទាំងនោះ គឺអ្វីខ្លះ។  គឺដើមពោធិ៍បាយ ដើមជ្រៃ ដើមលៀប ដើមល្វា ដើមជ្រៃក្រឹម ដើមត្រាង។ ម្នាលភិក្ខុទាំងឡាយ ដើមឈើធំៗទាំងនេះ​ឯង មាន​គ្រាប់តូច មានទំហំដើមធំ ដុះ​គ្របដើមឈើទាំងឡាយ ពួកដើមឈើ ដែល​​ឈើធំៗដុះគ្រប ក៏បាក់បែកខ្ទេចខ្ទី រលំដួលទៅ។

[៤៩៨] ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះមែនហើយ កុលបុត្តខ្លះ ក្នុងលោកនេះ លះ​បង់​ពួកកាមបែបណា ហើយចេញចាកផ្ទះ ចូលកាន់ផ្នួស កុលបុត្តនោះ ត្រូវពួកកាមបែប​នោះ ឬពួកកាមដ៏លាមកក្រៃលែងជាងនោះទៅទៀត គ្របសង្កត់ រួបរឹតដួលដេកទៅ។

[៤៩៩] ម្នាលភិក្ខុទាំងឡាយ ធម៌៥ប្រការនេះ ជាគ្រឿងរារាំង ជាគ្រឿងបិទ​បាំង ដុះរួបរឹតចិត្ត ធ្វើប្រាជ្ញាឲ្យ​មានកម្លាំងខ្សោយ។ ធម៌៥ប្រការ គឺអ្វីខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ គឺកាមច្ឆន្ទៈ ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ដុះគ្របសង្កត់ចិត្ត ធ្វើប្រាជ្ញា ឲ្យ​មានកម្លាំង​ខ្សោយ១។ ម្នាលភិក្ខុ​ទាំងឡាយ ព្យាបាទ ជាគ្រឿងរារាំង ជាគ្រឿង​បិទ​បាំង ដុះគ្របសង្កត់ចិត្ត ធ្វើប្រាជ្ញាឲ្យ​មានកម្លាំងខ្សោយ១។ ម្នាលភិក្ខុ​ទាំងឡាយ ថីន​មិទ្ធៈ​ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ដុះគ្របសង្កត់ចិត្ត ធ្វើប្រាជ្ញាឲ្យ​មាន​កម្លាំង​ខ្សោយ​១។ ម្នាលភិក្ខុ​ទាំងឡាយ ឧទ្ទច្ចកុក្កុច្ចៈ ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ដុះគ្របសង្កត់ចិត្ត ធ្វើប្រាជ្ញាឲ្យ​មានកម្លាំងខ្សោយ១។ ម្នាលភិក្ខុ​ទាំងឡាយ វិចិកិច្ឆា​ ជា​គ្រឿង​រារាំង ជា​គ្រឿងបិទបាំង ដុះគ្របសង្កត់ចិត្ត ធ្វើប្រាជ្ញាឲ្យ​មានកម្លាំងខ្សោយ១។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ទាំង៥នេះឯង ជាគ្រឿងរារាំង ជាគ្រឿងបិទ​បាំង ដុះគ្របសង្កត់ចិត្ត ធ្វើប្រាជ្ញា​ឲ្យ​មានកម្លាំងខ្សោយ។

[៥០០] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះ មិនមែនជាគ្រឿងរារាំង មិនមែនជាគ្រឿងបិទបាំង មិនមែនដុះគ្របសង្កត់ចិត្ត ដែលបុគ្គលចំរើនហើយ ធ្វើឲ្យ​ច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យ​ជាក់ច្បាស់ នូវវិជ្ជា   និងវិមុត្តិផល។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ សតិសម្ពោជ្ឈង្គ មិនមែនជាគ្រឿងរារាំង មិនមែនជា​គ្រឿង​បិទបាំង មិនមែនដុះគ្របសង្កត់ចិត្ត ដែលបុគ្គលចំរើនហើយ ធ្វើឲ្យ​ច្រើនហើយ រមែង​ប្រ​ព្រឹត្ត​ទៅ ដើម្បីធ្វើឲ្យ​ជាក់ច្បាស់ នូវវិជ្ជា   និងវិមុត្តិផល។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១​។បេ។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង មិនមែនជាគ្រឿងរារាំង មិន​មែន​ជា​គ្រឿងបិទបាំង មិនមែនដុះគ្របសង្កត់ចិត្ត ដែលបុគ្គលចំរើនហើយ ធ្វើ​ឲ្យ​​ច្រើន​ហើយ រមែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យ​ជាក់ច្បាស់ នូវវិជ្ជា   និងវិមុត្តិផល។

នីវរណសូត្រ ទី១០

[៥០១] ម្នាលភិក្ខុទាំងឡាយ នីវរណធម៌ ៥ប្រការនេះ ជាធម្មជាតធ្វើឲ្យ​ខ្វាក់ ធ្វើ​មិនឲ្យ​មានចក្ខុ ធ្វើមិនឲ្យ​ដឹងជាហេតុ ឲ្យ​រលត់នៃបញ្ញា ជាបក្ខពួក នៃសេចក្តីចង្អៀត​ចង្អល់ ​មិនមែនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន។ នីវរណៈធម៌ ៥ប្រការ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ កាមច្ឆន្ទនីវរណៈ ជាធម្មជាត ធ្វើឲ្យ​ខ្វាក់ ធ្វើ​មិនឲ្យ​មានចក្ខុ ធ្វើមិនឲ្យ​ដឹង ជា​ហេតុឲ្យ​រលត់ទៅនៃបញ្ញា ជាបក្ខពួក នៃសេចក្តីចង្អៀតចង្អល់ ​មិនប្រ​ព្រឹត្ត​ទៅ ​ដើម្បី​ព្រះ​និព្វាន។ ម្នាលភិក្ខុទាំងឡាយ ព្យាបាទនីវរណៈ ជាធម្មជាតធ្វើឲ្យ​​ខ្វាក់។បេ។ ម្នាល​ភិក្ខុ​ទាំងឡាយ ថីនមិទ្ធនីវរណៈ ជាធម្មជាត ធ្វើឲ្យ​ខ្វាក់។ ម្នាលភិក្ខុទាំងឡាយ ឧទ្ធច្ច​កុក្កុច្ច​នីវរណៈ ជាធម្មជាតធ្វើ​ឲ្យ​​ខ្វាក់។ ម្នាលភិក្ខុទាំងឡាយ វិចិកិច្ឆានី​វរណៈ​ ជាធម្មជាត​ធ្វើ​ឲ្យ​​​ខ្វាក់ ធ្វើ​មិនឲ្យ​មានចក្ខុ ធ្វើមិនឲ្យ​ដឹង ជា​ហេតុ​​ឲ្យ​​រលត់​ទៅនៃបញ្ញា ជា​បក្ខ​ពួក​នៃ​សេចក្តី​ចង្អៀត​ចង្អល់​ មិនមែនប្រ​ព្រឹត្ត​ទៅ​ ដើម្បី​ព្រះ​និព្វាន។ ម្នាលភិក្ខុទាំងឡាយ នីវរណធម៌ ៥ប្រការនេះឯង ជាធម្មជាតធ្វើឲ្យ​ខ្វាក់ ធ្វើ​មិនឲ្យ​មានចក្ខុ ធ្វើមិនឲ្យ​ដឹង ជាហេតុឲ្យ​រលត់ទៅ​នៃ​បញ្ញា​ ជាបក្ខពួក នៃសេចក្តីចង្អៀត​ចង្អល់ ​មិនប្រព្រឹត្តទៅ​ ដើម្បីព្រះនិព្វាន។

[៥០២] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះ ជាធម៌ធ្វើ​ឲ្យ​​មានបញ្ញាចក្ខុ ធ្វើ​ឲ្យ​ដឹង ជាហេតុឲ្យ​ចំរើនប្រាជ្ញា មិនមែន​ជាបក្ខពួក នៃសេចក្តីចង្អៀតចង្អល់​ ប្រព្រឹត្ត​ទៅ​ដើម្បីព្រះនិព្វាន។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ សតិសម្ពោជ្ឈង្គ ជាធម៌ធ្វើឲ្យ​កើតបញ្ញាចក្ខុ ធ្វើ​ឲ្យ​ដឹង ជាហេតុឲ្យ​ចំរើនប្រាជ្ញា មិនមែន​ជាបក្ខពួក ​នៃសេច​ក្តី​​ចង្អៀត​ចង្អល់ ​ប្រព្រឹត្ត​ទៅ ​ដើម្បីព្រះនិព្វាន។បេ។ ម្នាលភិក្ខុទាំងឡាយ ឧបេក្ខា​សម្ពោជ្ឈង្គ ជាធម៌ធ្វើឲ្យ​កើតបញ្ញាចក្ខុ ធ្វើ​ឲ្យ​ដឹង ជាហេតុឲ្យ​ចំរើនប្រាជ្ញា មិនមែន​ជាបក្ខ​ពួក ​​នៃ​សេច​​​ក្តី​​ចង្អៀត​ចង្អល់​ ប្រព្រឹត្ត​ទៅ ​ដើម្បីព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង ជាធម៌ធ្វើឲ្យ​កើតបញ្ញាចក្ខុ ធ្វើ​ឲ្យ​ដឹង ជាហេតុឲ្យ​ចំរើនប្រាជ្ញា មិនមែន​ជាបក្ខ​ពួក ​នៃ​សេចក្តីចង្អៀតចង្អល់​ ប្រព្រឹត្ត​ទៅ ​ដើម្បីព្រះនិព្វាន។

ចប់ នីវរណវគ្គ ទី៤។

ឧទ្ទាននៃនីវរណវគ្គនោះ គឺ

និយាយអំពីកុសល មាន២លើក អំពីឧបក្កិលេស១ អំពីអយោនិសោមនសិការៈ   និងយោនិសោមនសិការៈ ២លើក អំពីពោជ្ឈង្គ ទាំង៧ ប្រព្រឹត្តទៅ ដើម្បី​សេចក្តីចំរើន១ អំពីពោជ្ឈង្គ ទំាង៧ មិនមែនជាគ្រឿងរារាំង១ អំពីអបរិហានីយធម៌១ អំពី​ធម៌ជាគ្រឿង​បិទបាំង និងធម៌ជាគ្រឿងរារាំង ប្រៀបដូចដើមឈើធំៗ១ អំពីនីវរណធម៌១ រួម​ទាំង​អស់ជា១០។

ចក្កវត្តិវគ្គ ទី៥

វិធាសូត្រ ទី១

[៥០៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ឯណានីមួយ ក្នុងកាលកន្លងទៅហើយ ជាយូរអង្វែង បានលះបង់ នូវមានះ ទាំង៣ប្រការ ចេញបាន ព្រោះសមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ ជាអ្នកចំរើន ជាអ្នកធើ្វឲ្យ​ច្រើន នូវ​ពោជ្ឈង្គ ទាំង៧។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ឯណានីមួយ ក្នុងកាល​ជាអនាគត នឹង​លះបង់ នូវមានះ ទាំង៣ប្រការចេញបាន ព្រោះសមណៈ ឬ​ព្រាហ្មណ៍​ទាំងអស់នោះ ជាអ្នកចំរើន ជាអ្នកធើ្វឲ្យ​ច្រើន នូវពោជ្ឈង្គ ទាំង៧ដែរ។ ម្នាល​ភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ដែលមានក្នុងកាល​ឥឡូវនេះ រមែង​លះបង់ នូវមានះ ទាំង៣ប្រការចេញបាន ព្រោះសមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ ក៏ជាអ្នកចំរើន ជាអ្នកធើ្វ​ឲ្យ​​ច្រើន នូវពោជ្ឈង្គ ទាំង៧ដែរ។

[៥០៤] ពោជ្ឈង្គទាំង៧ គឺអ្វីខ្លះ។  គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១ ម្នាលភិក្ខុទាំង​ឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងកាល​កន្លង​ទៅហើយ ជាយូរអង្វែង បាន​លះបង់ នូវមានះ ទាំង៣ ប្រការចេញបាន។បេ។ នឹងលះបង់។បេ។ រមែងលះបង់ ព្រោះពួក​សមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ ជាអ្នកចំរើន ជាអ្នកធើ្វ​ឲ្យ​ច្រើន នូវពោជ្ឈង្គ ទាំង៧នេះឯង។

ចក្កវត្តិសូត្រ ទី២

[៥០៥] ម្នាលភិក្ខុទាំងឡាយ ការកើតឡើង​ប្រាកដ នៃរតនៈ ទាំង៧ ព្រោះ​ការកើត​ប្រាកដ នៃស្តេចចក្រពត្តិ។ រតនៈ ទាំង៧ គឺអ្វីខ្លះ។  គឺការកើតប្រាកដ នៃចក្ករតន៍(ចក្រកែវ)១ ការកើតប្រាកដ នៃហត្ថិរតន៍ (ដំរីកែវ)១ ការកើតប្រាកដ នៃអស្សរតន៍(សេះកែវ)១ ការ​កើត​ប្រាកដ នៃមណិរតន៍ (កែវមណី)១ ការកើតប្រាកដ នៃឥត្ថីរតន៍(ស្រីកែវ)១ ការ​កើត​ប្រាក​ដ នៃគហបតីរតន៍ (គហបតីកែវ)១ ការកើតប្រាកដ​នៃបរិនាយករតន៍ (នាយឃ្លាំងកែវ)១។ ម្នាលភិក្ខុទាំងឡាយ ការកើតប្រាកដ នៃរតនៈ​ទាំង៧នេះ ព្រោះការកើតប្រា​កដ ​នៃសេ្តចចក្រពត្តិ។

[៥០៦] ម្នាលភិក្ខុទាំងឡាយ ការកើតប្រាកដ នៃពោជ្ឈង្គ រតនៈ ទាំង៧ ព្រោះ​ការ​កើត​​ប្រាកដ​ នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។ ពោជ្ឈង្គ រតនៈ ទាំង៧ គឺអ្វីខ្លះ។  គឺការកើតប្រាកដ នៃសតិសម្ពោជ្ឈង្គរតនៈ១។បេ។ ការកើតប្រាកដ នៃឧបេក្ខា​សម្ពោជ្ឈង្គរតនៈ១។បេ។ ម្នាលភិក្ខុទាំងឡាយ ការកើតប្រាកដ នៃពោជ្ឈង្គរតនៈ ទាំង៧នេះ ព្រោះការកើតប្រាកដ នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។

មារសូត្រ ទី៣

[៥០៧] ម្នាលភិក្ខុងទាំងឡាយ តថាគតនឹងសំដែង នូវមគ្គ ជាគ្រឿងញ៉ាំញី នូវមារ   និងសេនារបស់មារ ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះចុះ ម្នាលភិក្ខុ​ទាំង​ឡាយ ចុះមគ្គ ដែលជាគ្រឿងញ៉ាំញីមារ   និងសេនានៃមារ តើដូចម្តេច។  គឺពោជ្ឈង្គ ទាំង៧នេះឯង។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។  គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខា​សម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា មគ្គ ជាគ្រឿងញ៉ាំញីមារ   និងសេនានៃមារ។

ទុប្បញ្ញសូត្រ ទី៤

[៥០៨] សាវត្ថីនិទាន។ គ្រានោះឯង ភិក្ខុមួយរូប ចូលទៅគាល់ព្រះដ៏មានព្រះ​ភាគ។បេ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ​​ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពាក្យគេតែងនិយាយថា មនុស្សឥតប្រាជ្ញា ល្ងង់ខ្លៅ មនុស្សឥតប្រាជ្ញា ល្ងង់ខ្លៅ បពិត្រព្រះអង្គដ៏ចំរើន ដែលហៅថា មនុស្សឥតប្រាជ្ញា​ ល្ងង់ខ្លៅ តើដោយហេតុដូចម្តេច។

[៥០៩] ម្នាលភិក្ខុ ដែលហៅថាមនុស្សឥតប្រាជ្ញា ល្ងង់ខ្លៅ ព្រោះមិនបានចំរើន មិនបានធ្វើឲ្យ​ច្រើន នូវពោជ្ឈង្គ ទាំង៧។ ចុះពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។  គឺសតិ​សម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុ ដែលហៅថាមនុស្សឥតប្រាជ្ញា ល្ងង់ខ្លៅ ព្រោះមិនបានចំរើន មិនបានធ្វើឲ្យ​ច្រើន នូវពោជ្ឈង្គ ទាំង៧នេះឯង។

បញ្ញវន្តសូត្រ ទី៥

[៥១០] សាវត្ថីនិទាន។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យគេតែងនិយាយថា មនុស្ស​មាន​ប្រាជ្ញា មិនល្ងង់ខ្លៅ មនុស្សមានប្រាជ្ញា មិនល្ងង់ខ្លៅ បពិត្រព្រះអង្គដ៏ចំរើន ដែលហៅថា មនុស្សមានប្រាជ្ញា មិនល្ងង់ខ្លៅ តើដូចម្តេច។

[៥១១] ម្នាលភិក្ខុ ដែលហៅថាមនុស្សមានប្រាជ្ញា មិនល្ងង់​ខ្លៅ ព្រោះបានចំរើន​ បាន​​​ធ្វើ​ឲ្យ​ច្រើន នូវពោជ្ឈង្គ ទាំង៧។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។  គឺសតិ​សម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុ ដែល​ហៅ​ថា មនុស្ស​មាន​ប្រាជ្ញា​ មិនល្ងង់​ខ្លៅ ព្រោះបានចំរើន បានធ្វើឲ្យ​ច្រើន នូវ​ពោជ្ឈង្គ​ ទាំង៧នេះឯង។

ទលិទ្ទសូត្រ ទី៦

[៥១២] សាវត្ថីនិទាន។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យគេតែងនិយាយថា មនុស្ស​កំសត់ មនុស្សកំសត់ បពិត្រព្រះអង្គដ៏ចំរើន ដែលហៅថា មនុស្សកំសត់ តើដោយ​ហេតុ​​ដូចម្តេច។

[៥១៣] ម្នាលភិក្ខុ ដែលហៅថា មនុស្សកំសត់ ព្រោះមិនបានចំរើន មិនបាន​ធ្វើឲ្យ​​ច្រើន នូវពោជ្ឈង្គ ទាំង៧។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។  គឺសតិ​សម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុ ដែល​ហៅ​ថា មនុស្ស​កំសត់ ព្រោះមិនបាន​ចំរើន មិនបានធ្វើឲ្យ​ច្រើន នូវ​ពោជ្ឈង្គ​ ទាំង៧នេះឯង។

អទលិទ្ទសូត្រ ទី៧

[៥១៤] សាវត្ថីនិទាន។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យគេតែងនិយាយថា មនុស្ស​មិនកំសត់ មនុស្សមិនកំសត់ បពិត្រព្រះអង្គដ៏ចំរើន ដែលហៅថា មនុស្សមិនកំសត់ តើ​ដោយ​​ហេតុ​​ដូចម្តេច។

[៥១៥] ម្នាលភិក្ខុ ដែលហៅថា មនុស្សមិនកំសត់ ព្រោះបានចំរើន បានធ្វើឲ្យ​​ច្រើន នូវពោជ្ឈង្គ ទាំង៧។ ចុះពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។  គឺសតិ​សម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុ ដែល​ហៅ​ថា មនុស្ស​មិន​កំសត់ ព្រោះបានចំរើន បាន​ធ្វើឲ្យ​ច្រើន នូវ​ពោជ្ឈង្គ​ ទាំង៧នេះឯង។

អាទិច្ចសូត្រ ទី៨

[៥១៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការរះឡើង​ នៃអរុណនុ៎ះឯង ជាប្រធាន ជាបុព្វនិមិត្ត នៃព្រះអាទិត្យ ដែលកើតឡើង​ ភាវៈនៃ​កល្យាណមិត្ត​នុ៎ះឯង ជាប្រធាន ជាបុព្វនិមិត្ត នៃកិរិយាកើតឡើង​ នៃពោជ្ឈង្គ ទាំង៧យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ នេះជាគ្រឿងប្រាកដ ដល់ភិក្ខុដែលមានកល្យាណមិត្ត ភិក្ខុនោះ នឹងចំរើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យ​ច្រើន នូវពោជ្ឈង្គ ទាំង៧។

[៥១៧] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលមានមិត្រល្អ រមែងចំរើន នូវពោជ្ឈង្គ​ទាំង៧ ធ្វើឲ្យ​ច្រើន នូវពោជ្ឈង្គ ទាំង៧ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ចំរើននូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក។បេ។ ចំរើន​ឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ បង្អោនទៅ ដើម្បីលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមានមិត្រល្អ រមែងចំរើននូ​វ​ពោជ្ឈង្គ ទាំង៧ ធ្វើឲ្យ​ច្រើន នូវពោជ្ឈង្គ ទាំង៧យ៉ាងនេះឯង។

អជ្ឈត្តិកង្គសូត្រ ទី៩

[៥១៨] ម្នាលភិក្ខុទាំងឡាយ តថាគតធ្វើធម៌ខាងក្នុង ឲ្យ​ជាអង្គហើយ ក៏មិន​ឃើញ​មានធម៌ដទៃ សូម្បីតែអង្គ១ ដែលប្រព្រឹត្តទៅ ដើម្បីធ្វើពោជ្ឈង្គ ទាំង៧ ឲ្យ​កើត​ឡើង​បាន ដូចជាយោនិសោមនសិការៈនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ នេះជា​គ្រឿងប្រាកដដល់ភិក្ខុ ដែលបរិបូណ៌ ដោយយោនិសោមនសិការៈ ភិក្ខុនោះ នឹងចំរើន នូវ​ពោជ្ឈង្គ ទាំង៧ ធ្វើឲ្យ​ច្រើន នូវពោជ្ឈង្គ ទាំង៧។

[៥១៩] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលបរិបូណ៌ ដោយយោនិសោមនសិការៈ រមែង​​ចំរើន នូវ​ពោជ្ឈង្គ ទាំង៧ ធ្វើឲ្យ​ច្រើន នូវពោជ្ឈង្គ ទាំង៧ តើដូចម្តេច។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក។បេ។ ចំរើន នូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អា​ស្រ័យ​ នូវ​និរោធ បង្អោនទៅ ដើម្បីលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែល​បរិបូណ៌ ដោយយោនិ​សោ​មន​សិការៈ ​រមែងចំរើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យ​ច្រើន នូវពោជ្ឈង្គ ទាំង៧យ៉ាងនេះឯង។

ពាហិរង្គសូត្រ ទី១០

[៥២០] ម្នាលភិក្ខុទាំងឡាយ តថាគតធ្វើធម៌ខាងក្រៅ ឲ្យ​ជាអង្គហើយ ក៏មិន​ឃើញ​មានធម៌ដទៃ សូម្បីតែអង្គ១ ដែលប្រព្រឹត្តទៅ ដើម្បីកើតឡើង​ នៃពោជ្ឈង្គ ទាំង៧ បាន ដូចជាការមានមិត្រល្អនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ នេះជាគ្រឿងប្រាកដ ​​ដល់​ភិក្ខុដែលមានមិត្រល្អ ភិក្ខុនោះ នឹងចំរើន នូវ​ពោជ្ឈង្គ ទាំង៧ ធ្វើឲ្យ​​ច្រើន​ នូវ​ពោជ្ឈង្គ ​ទាំង៧។

[៥២១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមានមិត្រល្អ រមែងចំរើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យ​ច្រើន នូវពោជ្ឈង្គ ទាំង៧ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក។បេ។ ចំរើន នូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ បង្អោនទៅ ដើម្បីលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមានមិត្រល្អ រមែងចំរើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យ​ច្រើន នូវពោជ្ឈង្គ ទាំង៧ យ៉ាងនេះឯង។

ចប់ ចក្កវត្តិវគ្គ ទី៥។

ឧទ្ទាននៃចក្កវត្តិវគ្គនោះ គឺ

និយាយអំពីការលះបង់ មាន៣ប្រការ១ អំពីសេចក្តីប្រៀប ដោយសេ្តចចក្រពត្តិ១ អំពីមគ្គ ជាគ្រឿងញ៉ាំញីមារ និងសេនានៃមារ១ អំពីការប្រៀប​ដោយ​មនុស្ស​ឥតប្រាជ្ញា១ ដោយមនុស្សមានប្រាជ្ញា១ ដោយមនុស្សកំសត់១ ដោយមនុស្សមិនកំសត់១ ដោយព្រះអាទិត្យរះឡើង​១ ​អំពីធម៌ជាអង្គ មានពីរលើក រួមជា១០។

ពោជ្ឈង្គឆដ្ឋក ទី៦ (ឆដ្ឋ. សាកច្ឆវគ្គ ទី៦)

អាហារសូត្រ ទី១

[៥២២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវធម៌ជាអាហារ   និងធម៌មិនមែនជាអាហារ នៃនីវរណៈ ទាំង៥ផង នៃពោជ្ឈង្គ ទាំង៧ផង ដល់អ្នក​ទាំង​ឡាយ ចូរអ្នកទាំងឡាយ ស្តាប់នូវធម៌នោះចុះ។

[៥២៣] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលជាអាហារ របស់កាមច្ឆន្ទៈ ដែល​មិនទាន់កើត ឲ្យ​កើតឡើង​បាន ឬរបស់កាមច្ឆន្ទៈ ដែលកើតឡើង​ហើយ ឲ្យ​រឹង​រឹតតែ​កើតច្រើនឡើង​។ ម្នាលភិក្ខុទាំងឡាយ មានតែសុភនិមិត្ត   និងការធ្វើឲ្យ​ច្រើន​ នូវអយោនិសោមនសិការ ក្នុងសុភនិមិត្តនោះ នេះធម៌ជាអាហារ របស់កាមច្ឆន្ទៈ ដែល​មិនទាន់កើត ឲ្យ​កើតឡើង​ ឬរបស់កាមច្ឆន្ទៈ ដែលកើតឡើង​ហើយ ឲ្យ​រឹងរឹតតែកើត​ច្រើនឡើង​។

[៥២៤] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់ព្យាបាទ ដែលមិនទាន់កើ​ត ឲ្យ​កើតឡើង​បាន ឬរបស់ព្យាបាទ ដែលកើតឡើង​ហើយ ឲ្យ​រឹង​រឹតតែ​កើតច្រើន​ឡើង​។ ម្នាលភិក្ខុទាំងឡាយ មានតែបដិឃនិមិត្ត   និងការ​ធ្វើ​នូវ​អយោ​​និ​សោម​នសិការ​ឲ្យ​ច្រើន ក្នុងបដិឃនិមិត្តនោះ នេះធម៌ជាអាហារ របស់ព្យាបាទ ដែលមិនទាន់កើត ឲ្យ​​កើតឡើង​បាន ឬរបស់ព្យាបាទ ដែលកើតឡើង​ហើយ ឲ្យ​រឹងរឹតតែកើតច្រើនឡើង​។

[៥២៥] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់ថីនមិទ្ធ ដែលមិនទាន់កើ​ត ​ឲ្យ​កើតឡើង​បាន ឬរបស់ថីនមិទ្ធ ដែលកើតហើយ ឲ្យ​រឹង​រឹតតែ​កើតច្រើន​​ឡើង​។ ​ម្នាលភិក្ខុទាំងឡាយ មានតែសេចក្តីមិនត្រេកអរ ខ្ជិល មិតពត់កាយ ពុលបាយ រួញរាចិត្ត   និងការធ្វើនូវអយោ​និ​សោម​នសិការឲ្យ​ច្រើន ក្នុងសេចក្តី​មិនត្រេកអរ ជា​ដើមនោះ នេះធម៌ជាអាហារ របស់ថីនមិទ្ធ ដែលមិនទាន់កើត ឲ្យ​កើតឡើង​បាន ឬរបស់​ថីនមិទ្ធ ដែលកើតហើយ ឲ្យ​រឹងរឹតតែកើតច្រើនឡើង​។

[៥២៦] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់ឧទ្ទច្ចកុក្កុច្ច ដែលមិនទាន់កើ​ត ​ឲ្យ​កើតឡើង​បាន ឬរបស់ឧទ្ទច្ចកុក្កុច្ច ដែលកើតហើយ ឲ្យ​រឹង​រឹតតែ​កើត​​ច្រើនឡើង​។ ​ម្នាលភិក្ខុទាំងឡាយ មានតែការមិនស្ងប់ស្ងាត់ចិត្ត   និងការធ្វើនូវ​អយោ​និ​សោម​នសិការឲ្យ​ច្រើន ក្នុងការមិនស្ងប់ស្ងាត់ចិត្តនោះ នេះធម៌ជាអាហារ របស់ឧទ្ទច្ចកុក្កុច្ច ដែលមិនទាន់កើត ឲ្យ​កើតឡើង​បាន ឬរបស់ឧទ្ទច្ចកុក្កុច្ច ដែលកើតហើយ ឲ្យ​​រឹង​រឹត​តែកើតច្រើនឡើង​។

[៥២៧] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់វិចិកិច្ឆា ដែលមិនទាន់កើ​ត​ ឲ្យ​កើតឡើង​បាន ឬរបស់វិចិកិច្ឆា ដែលកើតហើយ ឲ្យ​រឹង​រឹតតែ​កើត​​ច្រើនឡើង​។ ​ម្នាលភិក្ខុទាំងឡាយ មានធម៌ទាំងឡាយ ដែលបណ្តាលឲ្យ​កើតវិចិកិច្ឆា   និងការធ្វើ​នូ​វ​អយោ​និ​សោម​នសិការឲ្យ​ច្រើន ក្នុងធម៌ទាំងនោះ នេះធម៌ជាអាហារ របស់វិចិកិច្ឆា ដែល​មិន​ទាន់កើត ឲ្យ​កើតឡើង​បាន ឬរបស់វិចិកិច្ឆា ដែលកើតហើយ ឲ្យ​​រឹង​រឹត​តែ​កើត​ច្រើន​ឡើង​​។

[៥២៨] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់សតិសម្ពោជ្ឈង្គ ​ដែល​មិន​ទាន់​កើ​ត ​ឲ្យ​កើតឡើង​បាន ឬរបស់សតិសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យ​ចំរើន​បរិបូណ៌។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានធម៌ទាំងឡាយ ដែលនាំឲ្យ​កើតសតិសម្ពោជ្ឈង្គ   និងការ​ធ្វើ​នូវ​យោ​​និ​សោម​នសិការឲ្យ​ច្រើន ក្នុងធម៌ទាំងនោះ នេះធម៌ជាអាហារ​របស់​សតិ​សម្ពោជ្ឈង្គ ​ដែល​មិន​ទាន់កើត ឲ្យ​កើតឡើង​បាន ឬរបស់សតិសម្ពោជ្ឈង្គ ដែលកើត​ឡើង​​ហើយ ឲ្យ​ចំរើនបរិបូណ៌។

[៥២៩] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់ធម្មវិចយសម្ពោជ្ឈង្គ​ ដែល​មិន​ទាន់​កើ​ត​ ឲ្យ​កើតឡើង​បាន ឬរបស់ធម្មវិចយសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យ​​ចំរើន​បរិបូណ៌។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានពួកធម៌ ជាកុសល ឬអកុសល ពួក​ធម៌​ ប្រកបដោយ​ទោស ឬឥតទោស ពួកធម៌ថោកទាប ឬថ្លៃថ្លា ពួកធម៌ជាចំណែកខ្មៅ ​ឬស   និងការ​ធ្វើ​ នូវយោ​​និ​សោម​នសិការឲ្យ​ច្រើន ក្នុងធម៌ទាំងនោះ នេះធម៌ជាអាហារ​ របស់​ធម្មវិចយសម្ពោជ្ឈង្គ​ ដែល​មិន​ទាន់កើត ឲ្យ​កើតឡើង​បាន ឬរបស់ធម្មវិចយ​សម្ពោជ្ឈង្គ​​ដែលកើត​ហើយ ឲ្យ​ចំរើនបរិបូណ៌។

[៥៣០] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហារ របស់វីរិយសម្ពោជ្ឈង្គ​ ដែល​មិន​ទាន់​កើ​ត ឲ្យ​កើតឡើង​បាន ឬរបស់វីរិយសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យ​ចំរើន​បរិបូណ៌។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានសេចក្តីតាំងផ្តើម ការខ្នះខ្នែង ការប្រឹងប្រែង   និងការ​ធ្វើ​នូវយោ​​និ​សោម​នសិការឲ្យ​ច្រើន ក្នុងសេចក្តីតាំងផ្តើម ជាដើមនោះ នេះធម៌ជាអាហារ​របស់​វីរិយសម្ពោជ្ឈង្គ ​ដែល​មិន​ទាន់កើត ឲ្យ​កើតឡើង​បាន ឬរបស់វីរិយស​ម្ពោជ្ឈង្គ​​ ដែល​កើត​​​ហើយ ឲ្យ​ចំរើនបរិបូណ៌។

[៥៣១] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់បីតិសម្ពោជ្ឈង្គ ​ដែល​មិន​ទាន់​កើ​ត​ ឲ្យ​កើតឡើង​បាន ឬរបស់បីតិសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យ​​ចំរើន​បរិបូណ៌។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានធម៌ទាំងឡាយ ដែលនាំឲ្យ​កើតបីតិសម្ពោជ្ឈង្គ   និងការ​ធ្វើ​នូវយោ​​និ​សោម​នសិការឲ្យ​ច្រើន ក្នុងធម៌ទាំងនោះ នេះធម៌ជាអាហារ ​របស់​បីតិសម្ពោជ្ឈង្គ​ ដែល​មិន​ទាន់កើត ឲ្យ​កើតឡើង​បាន ឬរបស់បីតិស​ម្ពោជ្ឈង្គ ​​ដែល​កើត​​​ហើយ ឲ្យ​ចំរើនបរិបូណ៌។

[៥៣២] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់បស្សទ្ធិសម្ពោជ្ឈង្គ ​ដែល​មិន​ទាន់​កើ​ត ​ឲ្យ​កើតឡើង​បាន ឬរបស់បស្សទ្ធិសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យ​​ចំរើន​បរិបូណ៌។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានការស្ងប់ស្ងាត់កាយ ការស្ងប់ស្ងាត់ចិត្ត   និងការ​ធ្វើ​ នូវយោ​​និ​សោម​នសិការឲ្យ​ច្រើន ក្នុងការស្ងប់ស្ងាត់នោះ នេះធម៌ជាអាហារ​ របស់​បស្សទ្ធិសម្ពោជ្ឈង្គ ​ដែល​មិន​ទាន់កើត ឲ្យ​កើតឡើង​បាន ឬរបស់បស្សទ្ធិស​ម្ពោជ្ឈង្គ ​​ដែល​កើត​​​ហើយ ឲ្យ​ចំរើនបរិបូណ៌។

[៥៣៣] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់សមាធិសម្ពោជ្ឈង្គ​ ដែល​មិន​ទាន់​កើ​ត ​ឲ្យ​កើតឡើង​បាន ឬរបស់សមាធិសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យ​ចំរើន​បរិបូណ៌។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានតែសមាធិនិមិត្ត អព្យគ្គនិមិត្ត   និងការ​ធ្វើ​ នូវយោ​​និ​សោម​នសិការឲ្យ​ច្រើន ក្នុងនិមិត្តទាំងនោះ នេះធម៌ជាអាហារ​ របស់​សមាធិសម្ពោជ្ឈង្គ​ ដែល​មិន​ទាន់កើត ឲ្យ​កើតឡើង​បាន ឬរបស់សមាធិស​ម្ពោជ្ឈង្គ ​​ដែល​កើត​​​ហើយ ឲ្យ​ចំរើនបរិបូណ៌។

[៥៣៤] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់ឧបេក្ខាសម្ពោជ្ឈង្គ ​ដែល​មិន​ទាន់​កើ​ត​ ឲ្យ​កើតឡើង​បាន ឬរបស់ឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យ​ចំរើន​បរិបូណ៌។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានពួកធម៌ ដែលនាំឲ្យ​កើតឧបេក្ខាសម្ពោជ្ឈង្គ   និង​ការ​ធ្វើ​នូវយោ​​និ​សោម​នសិការឲ្យ​ច្រើន ក្នុងធម៌ទាំងនោះ នេះធម៌ជាអាហារ​ របស់​ឧបេក្ខាសម្ពោជ្ឈង្គ ​ដែល​មិន​ទាន់កើត ឲ្យ​កើតឡើង​បាន ឬរបស់ឧបេក្ខាស​ម្ពោជ្ឈង្គ ដែល​កើត​​​ហើយ ឲ្យ​ចំរើនបរិបូណ៌។

[៥៣៥] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី មិនមែនជាអាហាររបស់កាមច្ឆន្ទៈ ​ដែល​មិន​ទាន់កើ​ត ​ឲ្យ​កើតឡើង​បាន ឬរបស់កាមច្ឆន្ទៈ ដែលកើតហើយ ឲ្យ​​រឹង​រឹតតែកើតច្រើន​ឡើង​។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានតែអសុភនិមិត្ត   និងការ​ធ្វើ​ នូវយោ​​និ​សោម​នសិ​ការឲ្យ​​ច្រើន ​ក្នុងអសុភនិមិត្តនោះ នេះធម៌ដែលមិនមែនជាអាហារ ​របស់កាមច្ឆន្ទៈ​ ដែល​មិន​​ទាន់កើត ឲ្យ​​កើតឡើង​បាន ឬរបស់កាមច្ឆន្ទៈ​​​ ដែល​កើត​​​ហើយ ឲ្យ​រឹង​រឹត​តែកើតច្រើន​ឡើង​។

[៥៣៦] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលមិនមែនជាអាហារ របស់ព្យាបាទ​ ដែល​មិន​ទាន់កើ​ត ​ឲ្យ​កើតឡើង​បាន ឬរបស់ព្យាបាទ ដែលកើតហើយ ឲ្យ​​រឹង​រឹតតែកើត​ច្រើនឡើង​។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានតែចេតោវិមុត្តិ   និងការ​ធ្វើ​ នូវយោ​​និ​សោម​នសិ​ការ​ឲ្យ​​ច្រើន ​ក្នុងចេតោវិមុត្តិនោះ នេះធម៌ដែលមិនមែនជាអាហារ ​របស់ព្យាបាទ ​ដែល​មិន​​ទាន់កើត ឲ្យ​​កើតឡើង​បាន ឬរបស់ព្យាបាទ ​​​ដែល​កើត​​​ហើយ ឲ្យ​រឹង​រឹត​តែ​កើតច្រើនឡើង​។

[៥៣៧] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលមិនមែនជាអាហារ របស់ថីនមិទ្ធ ដែល​មិន​ទាន់កើ​ត ​ឲ្យ​កើតឡើង​បាន ឬរបស់ថីនមិទ្ធ ដែលកើតហើយ ឲ្យ​​រឹង​រឹតតែ​កើតច្រើន​​ឡើង​។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានតែការតាំងផ្តើម ការខ្នះខ្នែង ការប្រឹងប្រែង   និងការ​ធ្វើ​នូវយោ​​និ​សោម​នសិ​ការឲ្យ​​ច្រើន ​ក្នុងការតាំងផ្តើម ជាដើមនោះ នេះធម៌​មិនមែន​ជាអាហារ​​ របស់ថីនមិទ្ធ ​ដែល​មិន​​ទាន់កើត ឲ្យ​​កើតឡើង​បាន ឬរបស់ថីនមិទ្ធ ដែល​កើត​​​ហើយ ឲ្យ​រឹង​រឹត​តែកើតច្រើនឡើង​។

[៥៣៨] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី  ដែលមិនមែនជាអាហារ របស់ឧទ្ទច្ចកុក្កុច្ច ដែល​មិន​ទាន់កើ​ត ​ឲ្យ​កើតឡើង​បាន ឬរបស់ឧទ្ទច្ចកុក្កុច្ច ដែលកើតហើយ ឲ្យ​​រឹង​រឹត​តែកើត​ច្រើន​ឡើង​។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានតែការស្ងប់ស្ងាត់ចិត្ត   និងការ​ធ្វើ​នូវយោ​​និ​​សោម​នសិ​ការឲ្យ​​ច្រើន ​ក្នុងការស្ងប់ស្ងាត់ចិត្តនោះ នេះធម៌ដែលមិនមែនជា​អាហារ ​​របស់ឧទ្ទច្ចកុក្កុច្ច ដែល​មិន​​ទាន់កើត ឲ្យ​​កើតឡើង​បាន ឬរបស់ឧទ្ទច្ចកុក្កុច្ច ​​​ដែល​កើត​​​ហើយ ឲ្យ​រឹង​រឹត​តែកើត​ច្រើន​ឡើង​។

[៥៣៩] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី មិនមែនជាអាហារ របស់វិចិកិច្ឆា ​ដែល​មិន​ទាន់កើ​ត​ ឲ្យ​កើតឡើង​បាន ឬរបស់វិចិកិច្ឆា ដែលកើតហើយ ឲ្យ​​រឹង​រឹតតែ​កើតច្រើន​ឡើង​។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានពួកធម៌ជាកុសល   និងអកុសល ពួកធម៌​ដែលប្រកប​ដោយ​ទោស​   និងឥតទោស ពួកធម៌ដែលថោកទាប   និងថ្លៃថ្លា ពួកធម៌ជាចំណែកខ្មៅ   និងស   និងការ​ធ្វើ​នូវយោ​​និ​សោម​នសិ​ការ​ឲ្យ​​ច្រើន ​ក្នុងធម៌ទាំងនោះ នេះធម៌មិនមែន​ជាអាហារ​​ របស់វិចិកិច្ឆា ​ដែល​មិន​​ទាន់កើត ឲ្យ​​កើតឡើង​បាន ឬ​របស់វិចិកិច្ឆា​​​ ដែល​កើត​​​ហើយ ឲ្យ​រឹង​រឹត​តែកើត​ច្រើន​ឡើង​។

[៥៤០] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលមិនមែនជាអាហារ របស់​សតិសម្ពោជ្ឈង្គ​​ ដែល​មិន​ទាន់កើ​ត​ ឲ្យ​កើតឡើង​បាន ឬរបស់សតិ​សម្ពោជ្ឈង្គ ​ដែល​កើត​ហើយ ឲ្យ​ចំរើនបរិបូណ៌។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានតែពួកធម៌ ជាទីតាំងរបស់
សតិ​សម្ពោជ្ឈង្គ​   និងការ​ធ្វើ នូវអមនសិ​ការឲ្យ​​ច្រើន ​ក្នុងធម៌ទាំងនោះ នេះធម៌មិនមែន​ជាអាហារ ​​របស់សតិ​សម្ពោជ្ឈង្គ​​ ដែល​មិន​​ទាន់កើត ឲ្យ​​កើតឡើង​បាន ឬរបស់​សតិសម្ពោជ្ឈង្គ​​​​ ដែល​កើត​​​ហើយ ឲ្យ​ចំរើនបរិបូណ៌។

[៥៤១] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលមិនមែនជាអាហារ របស់ធម្មវិចយ​សម្ពោជ្ឈង្គ​ ដែល​មិន​ទាន់កើ​ត ​ឲ្យ​កើតឡើង​បាន ឬរបស់ធម្មវិចយ​សម្ពោជ្ឈង្គ ដែល​កើត​ហើយ ឲ្យ​​ចំរើនបរិបូណ៌។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានតែពួកធម៌​ ជាកុសល​   និង​អកុសល ពួកធម៌ដែលប្រកប​ដោយ​ទោស   និងឥតទោស ពួកធម៌​ដែល​ថោក​ទាប​   និង​ថ្លៃ​ថ្លា ពួកធម៌ជាចំណែកខ្មៅ   និងស   និងការ​ធ្វើ​នូវអម​នសិ​ការ​ឲ្យ​​ច្រើន ​ក្នុងធម៌ទាំងនោះ នេះធម៌មិនមែន​ជាអា​ហារ ​​​​របស់ធម្មវិចយ​សម្ពោជ្ឈង្គ ​ដែល​មិន​​ទាន់កើត ឲ្យ​​កើតឡើង​​បាន ឬរបស់ធម្មវិចយ​សម្ពោជ្ឈង្គ​​​ ដែល​កើត​​ហើយ ឲ្យ​​ចំរើន​បរិបូណ៌។

[៥៤២] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី មិនមែនជាអាហារ របស់វីរិយ​សម្ពោជ្ឈង្គ ​​ដែល​មិន​ទាន់កើ​ត ​ឲ្យ​កើតឡើង​បាន ឬរបស់វីរិយ​សម្ពោជ្ឈង្គ ដែល​កើត​ហើយ ឲ្យ​ចំរើន​បរិបូណ៌។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានការតាំងផ្តើម ការខ្នះខ្នែង ការប្រឹង​ប្រែង ការ​ធ្វើ​ នូវអម​នសិ​ការ​ឲ្យ​​ច្រើន ​ក្នុងការតាំងផ្តើម ជាដើមនោះ នេះធម៌មិនមែន​ជាអា​ហារ​​​​របស់វីរិយ​សម្ពោជ្ឈង្គ​ ដែល​មិន​​ទាន់កើត ឲ្យ​​កើតឡើង​បាន ឬរបស់វីរិយ​សម្ពោជ្ឈង្គ​​​ ដែល​កើត​​ហើយ ឲ្យ​ចំរើន​បរិបូណ៌។

[៥៤៣] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលមិនមែនជាអាហារ របស់បីតិ​សម្ពោជ្ឈង្គ​​ ដែល​មិន​ទាន់កើ​ត ​ឲ្យ​កើតឡើង​បាន ឬរបស់បីតិ​សម្ពោជ្ឈង្គ ​ដែល​កើត​ហើយ ឲ្យ​ចំរើនបរិបូណ៌។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានតែពួកធម៌ ដែលនាំឲ្យ​កើត​បីតិសម្ពោជ្ឈង្គ​   និងការ​ធ្វើនូវអមនសិ​ការ​ឲ្យ​​ច្រើន​ ក្នុងធម៌ទាំងនោះ នេះធម៌មិនមែន​ជាអាហារ​​ របស់បីតិ​សម្ពោជ្ឈង្គ ​​ដែល​មិន​​ទាន់កើត ឲ្យ​​កើតឡើង​បាន ឬរបស់បីតិ​សម្ពោជ្ឈង្គ​​​​ ដែល​កើត​​​ហើយ ឲ្យ​ចំរើនបរិបូណ៌។

[៥៤៤] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលមិនមែនជាអាហារ របស់​បស្សទ្ធិសម្ពោជ្ឈង្គ​​ ដែល​មិន​ទាន់កើ​ត​ ឲ្យ​កើតឡើង​បាន ឬរបស់បស្សទ្ធិ​​សម្ពោជ្ឈង្គ ​ដែល​កើត​ហើយ ឲ្យ​ចំរើនបរិបូណ៌។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានតែការស្ងប់ស្ងាត់កាយ ការ​ស្ងប់ស្ងាត់ចិត្ត​   និងការ​ធ្វើ នូវអមនសិ​ការ​ឲ្យ​​ច្រើន​ ក្នុងការស្ងប់ស្ងាត់ទាំងនោះ នេះធម៌​មិនមែន​ជាអាហារ​​ របស់បស្សទ្ធិ​​សម្ពោជ្ឈង្គ​​ ដែល​មិន​​ទាន់កើត ឲ្យ​​កើតឡើង​បាន ឬ​របស់បស្សទ្ធិ​​សម្ពោជ្ឈង្គ​​​​ ដែល​កើត​​ហើយ ឲ្យ​ចំរើនបរិបូណ៌។

[៥៤៥] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលមិនមែនជាអាហារ របស់សមាធិ​សម្ពោជ្ឈង្គ​​ ដែល​មិន​ទាន់កើ​ត​ ឲ្យ​កើតឡើង​បាន ឬរបស់សមាធិ​​សម្ពោជ្ឈង្គ​ ដែល​កើត​ហើយ ឲ្យ​ចំរើនបរិបូណ៌។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានតែសមាធិនិមិត្ត ​អព្យគ្គនិមិត្ត   និងការ​ធ្វើ នូវអមនសិ​ការ​ឲ្យ​​ច្រើន ​ក្នុងនិមិត្តទាំងនោះ នេះធម៌មិនមែនជា​អាហារ​​ របស់​សមាធិ​​សម្ពោជ្ឈង្គ ​​ដែល​មិន​​ទាន់កើត ឲ្យ​​កើតឡើង​បាន ឬរបស់សមាធិ​​សម្ពោជ្ឈង្គ ​ដែល​កើត​​​ហើយ ឲ្យ​ចំរើនបរិបូណ៌។

[៥៤៦] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលមិនមែនជាអាហារ របស់ឧបេក្ខាសម្ពោជ្ឈង្គ ​​ដែល​មិន​ទាន់កើ​ត ​ឲ្យ​កើតឡើង​បាន ឬរបស់ឧបេក្ខា​​សម្ពោជ្ឈង្គ​ដែល​កើត​ហើយ ឲ្យ​ចំរើនបរិបូណ៌។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានពួកធម៌ ដែលនាំឲ្យ​កើត​ឧបេក្ខា​សម្ពោជ្ឈង្គ   និងការ​ធ្វើ នូវអមនសិ​ការ​ឲ្យ​​ច្រើន ​ក្នុងធម៌ទាំងនោះ នេះធម៌មិន​មែនជា​អាហារ ​​របស់ឧបេក្ខា​​សម្ពោជ្ឈង្គ​​ ដែល​មិន​​ទាន់កើត ឲ្យ​​កើតឡើង​បាន ឬរបស់​ឧបេក្ខា​សម្ពោជ្ឈង្គ​​​​ ដែល​កើត​​​ហើយ ឲ្យ​ចំរើនបរិបូណ៌។

បរិយាយសូត្រ ទី២

[៥៤៧] លំដាប់នោះឯង ពួកភិក្ខុច្រើនរូប ស្លៀកស្បង់ ប្រដាប់បាត្រ   និងចីវរ ក្នុង​បុព្វណ្ហសម័យ រួចចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី។ ទើបពួកភិក្ខុទាំងនោះ មាន​សេចក្តីត្រិះរិះ ដូច្នេះថា (ឥឡូវនេះ) យើងនឹងចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីទៅ ហាក់ដូចជានៅព្រឹកពេក បើដូច្នោះ ពួកយើងគួរចូលទៅឯអារាម របស់ពួកបរិព្វាជក ជាអន្យតិរិ្ថយសិនចុះ ហើយក៏ពួកភិក្ខុទាំងនោះ ចូលទៅឯអារាម របស់បរិព្វាជក ជាអន្យតិរិ្ថយ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងពួកបរិព្វាជក​ ជាអន្យតិរិ្ថយទាំងនោះ លុះបញ្ចប់ពាក្យ ដែលគួររីករាយ   និងពាក្យដែលគួររឭក​ហើយ ទើបអង្គុយក្នុងទីដ៏សមគួរ។ លុះពួកភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ និយាយដូច្នេះថា ម្នាលអាវុសោទាំងឡាយ សមណគោតម តែងសំដែងធម៌ ដល់សាវកទាំងឡាយ យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ មកណេះ ចូរអ្នកទាំង​ឡាយ លះបង់នីវរណធម៌ ទាំង៥ ជាឧបក្កិលេស​នៃចិត្ត ដែលធ្វើប្រាជ្ញាឲ្យ​មានកម្លាំង​ថយ រួចហើយចំរើនពោជ្ឈង្គ ទាំង៧ ឲ្យ​កើត​មាន​ឡើង​។ ម្នាលអាវុសោទាំងឡាយ សូម្បីយើង ក៏សំដែងធម៌ ប្រាប់សាវកទាំងឡាយ​យ៉ាងនេះថា នែអាវុសោទាំងឡាយ ចូរអ្នកទាំងឡាយ មកណេះ ចូរអ្នកទាំងឡាយ  លះបង់​នីវរណធម៌ ទាំង៥ ជាឧបក្កិលេសនៃចិត្ត ដែលធ្វើប្រាជ្ញា ឲ្យ​មានកម្លាំងថយ រួចហើយចំរើនពោជ្ឈង្គ ទាំង៧ ឲ្យ​កើតមាន​ឡើង​ ដូច្នេះដែរ។ ម្នាលអាវុសោ​ទាំងឡាយ ចុះក្នុងរឿងនេះ តើមានសេចក្តីប្លែកគ្នាដូច​ម្តេច មានសេចក្តីអធិប្បាយដូចម្តេច មាន​អំពើផ្សេងគ្នាដូចម្តេច របស់ព្រះសមណ​គោតមក្តី របស់យើងក្តី អំពីដំណើរធៀប​ធម៌ទេសនា នឹងធម៌ទេសនា ធៀបពាក្យ​ប្រៀនប្រដៅ នឹងពាក្យប្រៀនប្រដៅ។

[៥៤៨] លំដាប់នោះ ភិក្ខុទាំងនោះ មិនត្រេកអរ មិនឃាត់ហាមភាសិត របស់បរិព្វា​ជក ជាអន្យតិរ្ថិយទាំងនោះ លុះមិនត្រេកអរ មិនឃាត់ហាមហើយ ក៏ក្រោកចាក​អាសនៈ ចៀសចេញទៅ ហើយនិយាយគ្នាថា យើងគង់តែនឹងយល់សេចក្តី នៃភាសិតនោះ ក្នុងសំណាក់ នៃព្រះដ៏មានបុណ្យជាមិនខាន។

[៥៤៩] លំដាប់នោះឯង ភិក្ខុទាំងនោះ ចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី លុះ​ត្រឡប់​មកអំពីបិណ្ឌបាត ក្នុងកាលជាខាងក្រោយ នៃភត្ត ក៏នាំគ្នាចូលទៅគាល់ព្រះដ៏មាន​ព្រះ​ភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបទូលព្រះដ៏មាន​ព្រះភាគ ដូច្នេះថា សូមទ្រង់ព្រះមេត្តាប្រោស ក្នុងថ្ងៃនេះ ពួកខ្ញុំព្រះអង្គ ស្លៀកស្បង់​ ប្រដាប់​​បាត្រ​   និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត។ បពិត្រព្រះអង្គដ៏ចំរើន ពួកខ្ញុំព្រះអង្គទាំងនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា (ឥឡូវនេះ) ពួកយើងទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីទៅ ហាក់ដូចជានៅព្រឹកពេក បើដូច្នោះ ពួកយើងគួរចូល​ទៅ​​ឯអារាម របស់ពួកបរិព្វាជក ជាអន្យតិរ្ថិយសិនចុះ។ បពិត្រព្រះអង្គដ៏ចំរើន លំដាប់​នោះ ពួកខ្ញុំព្រះអង្គ ក៏បាននាំគ្នាចូលទៅឯអារាម របស់ពួកបរិព្វាជក​ ជាអន្យតិរិ្ថយ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងពួកបរិព្វាជក​ ជាអន្យតិរ្ថិយទាំងនោះ លុះបញ្ចប់ពាក្យ ដែលគួររីយរាយ   និងពាក្យដែលគួររឭកហើយ ទើបអង្គុយក្នុងទីដ៏សមគួរ។ បពិត្រព្រះអង្គដ៏ចំរើន លុះពួកខ្ញុំព្រះអង្គ អង្គុយ​ក្នុងទីដ៏​សមគួរហើយ ទើបពួកបរិព្វាជក ជាអន្យតិរិ្ថយទាំងនោះ និយាយដូច្នេះថា ម្នាល​អាវុសោទាំងឡាយ សមណគោតម តែងសំដែងធម៌ ដល់ពួកសាវកយ៉ាងនេះថា ម្នាល​ភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរមកណេះ ចូរអ្នកទាំងឡាយ លះបង់ នូវនីវរណធម៌ ៥ ជាឧបក្កិលេសនៃចិត្ត ដែលធ្វើប្រាជ្ញាឲ្យ​មានកម្លាំងថយ ចំរើនពោជ្ឈង្គ ៧ ឲ្យ​កើត​មាន​ឡើង​។ ម្នាលអាវុសោទាំងឡាយ សូម្បីយើង ក៏តែងសំដែងធម៌ ប្រាប់សាវក​ទាំង​​ឡាយ ​យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ចូរអ្នកទាំងឡាយ មកអាយ ចូរ​អ្នក​ទាំងឡាយ លះបង់ នូវនីវរណធម៌ ៥ ជាឧបក្កិលេសនៃចិត្ត ដែល​ធ្វើប្រាជ្ញាឲ្យ​មាន​កម្លាំងថយ ចំរើន នូវពោជ្ឈង្គ៧ ឲ្យ​កើតមានឡើង​ដែរ។ ម្នាលអាវុសោ​ទាំងឡាយ ចុះក្នុងដំណើរនេះ តើមានសេចក្តីប្លែកគ្នាដូចម្តេច មានសេចក្តីអធិប្បាយដូចម្តេច មានអំពើផ្សេងគ្នាដូចម្តេច របស់ព្រះសមណគោតម   និងរបស់យើង អំពីដំណើរ​ធម៌ទេសនា នឹងធម៌ទេសនា ពាក្យប្រៀនប្រដៅ នឹងងពាក្យប្រៀនប្រដៅ។

[៥៥០] សូមទ្រង់ព្រះមេត្តាប្រោស វេលានោះ ពួកខ្ញុំព្រះអង្គ មិនបានត្រេកអរ មិនបានឃាត់ហាមភាសិត របស់បរិព្វាជក ជាអន្យតិរ្ថិយទាំងនោះទេ លុះមិនត្រេកអរ​ មិនបានឃាត់ហាមហើយ ក៏ក្រោកចាកអាសនៈ ដើរចេញមក និយាយថា ពួកយើងគង់​តែនឹងយល់សេចក្តី នៃភាសិតនុ៎ះ ក្នុងសំណាក់ព្រះដ៏មានព្រះភាគមិនខាន។

[៥៥១] ម្នាលភិក្ខុទាំងឡាយ បើបរិព្វាជក ជាអន្យតិរ្ថិយ និយាយយ៉ាងនេះ អ្នកទាំង​ឡាយ ត្រូវសួរយ៉ាងនេះវិញថា ម្នាលអាវុសោទាំងឡាយ ចុះហេតុដែលនាំឲ្យ​​នីវរណៈ ​៥ បែកទៅជា១០ ពោជ្ឈង្គ៧ បែកទៅជា១៤ តើមានឬទេ។ ម្នាលភិក្ខុទាំងឡាយ  បើអ្នកទាំងឡាយ សួរយ៉ាងនេះ ពួកបរិព្វាជក ជាអន្យតិរិ្ថយ មុខជាឆ្លើយមិនរួចផង នឹង​ដល់នូវសេចក្តីចង្អៀតចង្អល់ចិត្ត តទៅទៀតផង។ ចុះដំណើរនោះ ព្រោះហេតុអ្វី។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះថា ដំណើរនោះ មិនជាវិស័យ។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោក​នេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ មនុស្សជាសម្មតិទេព   និងមនុស្សដ៏សេស តថាគត មិនឃើញអ្នកណា ដែលគួរ​ដោះ​ស្រាយប្រស្នាទាំងនេះ ឲ្យ​ពេញចិត្តបាន លើកតែព្រះតថាគត ​ឬសាវករបស់ព្រះតថាគត ឬក៏​បុគ្គល ដែលបានស្តាប់អំពីសាវក របស់ព្រះតថាគតចេញ។

[៥៥២] ម្នាលភិក្ខុទាំងឡាយ ចុះហេតុដូចម្តេច ដែលនាំឲ្យ​នីវរណៈ៥ បែក​ទៅជា​១០។

[៥៥៣] ម្នាលភិក្ខុទាំងឡាយ កាមច្ឆន្ទៈណា ជាខាងក្នុង កាមច្ឆន្ទៈនោះ ជានីវរណៈ១ កាមច្ឆន្ទៈណា ជាខាងក្រៅ កាមច្ឆន្ទៈនោះ ជានីវរណៈ១ ព្រោះថា​កាមច្ឆន្ទនីវរណៈ​នេះ តែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ នីវរណៈនោះ មានចំណែក២ ដោយហេតុនោះឯង។

[៥៥៤] ម្នាលភិក្ខុទាំងឡាយ ព្យាបាទណា ជាខាងក្នុង ព្យាបាទនោះ ជានីវរណៈ១ ព្យាបាទណា ជាខាងក្រៅ ព្យាបាទនោះ ជានីវរណៈ១ ព្រោះថា ព្យាបាទនីវរណៈនេះ រមែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ នីវរណៈនោះ មានចំណែក២ ដោយហេតុ​នេះឯង។

[៥៥៥]​​ ម្នាលភិក្ខុទាំងឡាយ ថីនៈណា ថីនៈនោះ ជានីវរណៈ១ មិទ្ធៈណា មិទ្ធៈ​នោះ​ ជានីវរណៈ១ ព្រោះថា ថីនមិទ្ធនីវរណៈនេះ រមែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ នីវរណៈនោះ មានចំណែក២ ដោយហេតុនេះឯង។

[៥៥៦] ម្នាលភិក្ខុទាំងឡាយ ឧទ្ធច្ចៈណា ឧទ្ធច្ចៈនោះ ជានីវរណៈ១ កុក្កុច្ចៈណា កុក្កុច្ចៈ​នោះ ជានីវរណៈ១ ព្រោះថា ឧទ្ធច្ចកុក្កុច្ចនីវរណៈនេះ រមែងមកកាន់​ឧទ្ទេស ​ដោយ​ប្រ​ការ​ដូច្នេះ។ នីវរណៈនោះ មានចំណែក២ ដោយហេតុនេះឯង។

[៥៥៧] ម្នាលភិក្ខុទាំងឡាយ វិចិកិច្ឆាណា ក្នុងធម៌ទាំងឡាយ ជាខាងក្នុង វិចិកិច្ឆា​នោះ ជានីវរណៈ១ វិចិកិច្ឆាណា ក្នុងធម៌ទាំងឡាយ ជាខាងក្រៅ វិចិកិច្ឆានោះ ជា​នីវរណៈ១ ព្រោះថា វិចិកិកិច្ឆានីវរណៈនេះ រមែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ នីវរណៈ​នោះ​ មានចំណែក២ ដោយហេតុនេះឯង។

[៥៥៨] ម្នាលភិក្ខុទាំងឡាយ នេះឯង ជាហេតុនាំឲ្យ​នីវរណៈ៥ បែកទៅជា១០។

[៥៥៩] ម្នាលភិក្ខុទាំងឡាយ ចុះហេតុដែលនាំឲ្យ​ពោជ្ឈង្គ ៧ បែកទៅជា ១៤ តើ​ដូច​ម្តេច។

[៥៦០] ម្នាលភិក្ខុទាំងឡាយ សតិណា ក្នុងធម៌ទាំងឡាយ ជាខាងក្នុង សតិនោះ​ឯ​ង ជាសតិសម្ពោជ្ឈង្គ១ សតិណា ក្នុងធម៌ទាំងឡាយ ជាខាងក្រៅ សតិនោះឯង ជា​សតិសម្ពោជ្ឈង្គ១ ព្រោះថា សតិសម្ពោជ្ឈង្គនេះ រមែងមកកាន់ឧទ្ទេស ដោយប្រការ​ដូច្នេះ។ សតិសម្ពោជ្ឈង្គនោះ មានចំណែក២ ដោយហេតុនេះឯង។

[៥៦១] ម្នាលភិក្ខុទាំងឡាយ បុគ្គលត្រិះរិះពិចារណា ដោយប្រាជ្ញា ក្នុងធម៌​ទាំង​ឡាយ ​ជាខាងក្នុង រមែងដល់នូវកិរិយាពិចារណា ការពិចារណានោះឯង ជា​ធម្មវិចយសម្ពោជ្ឈង្គ១ បុគ្គលត្រិះរិះពិចារណា ដោយប្រាជ្ញា ក្នុងធម៌ទាំង​ឡាយ ​ជា​ខាងក្រៅ រមែងដល់នូវកិរិយាពិចារណា ការពិចារណានោះឯង ជាធម្មវិចយសម្ពោជ្ឈង្គ១ ព្រោះថា ធម្មវិចយសម្ពោជ្ឈង្គនេះ រមែងមកកាន់ឧទ្ទេស ដោយ​ប្រការ​ដូច្នេះ។ ធម្មវិចយសម្ពោជ្ឈង្គនោះ មានចំណែក២ ដោយហេតុនេះឯង។

[៥៦២] ម្នាលភិក្ខុទាំងឡាយ សេចក្តីព្យាយាមណា ប្រព្រឹត្តទៅក្នុងកាយ សេចក្តី​ព្យា​យាមនោះ ជាវីរិយសម្ពោជ្ឈង្គ១ សេចក្តីព្យាយាមណា ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តី​ព្យាយាមនោះ ជាវីរិយសម្ពោជ្ឈង្គ១ ព្រោះថា វីរិយសម្ពោជ្ឈង្គនេះ រមែង​មកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ វីរិយសម្ពោជ្ឈង្គនោះ មានចំណែក២ ដោយ​ហេតុនេះឯង។

[៥៦៣] ម្នាលភិក្ខុទាំងឡាយ បីតិណា ប្រកបដោយវិតក្កៈ   និងវិចារៈ បីតិនោះឯង ឈ្មោះថា បីតិសម្ពោជ្ឈង្គ១ បីតិណា មិនមានវិតក្កៈ   និងវិចារៈ បីតិនោះ ឈ្មោះថា បីតិសម្ពោជ្ឈង្គ១ ព្រោះថា បីតិសម្ពោជ្ឈង្គនេះ រមែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ បីតិសម្ពោជ្ឈង្គនោះ មានចំណែក២ ដោយហេតុនេះឯង។

[៥៦៤] ម្នាលភិក្ខុទាំងឡាយ សេចក្តីស្ងប់ស្ងាត់កាយណា សេចក្តីស្ងប់ស្ងាត់​កាយ​​នោះ ឈ្មោះថា បស្សទ្ធិសម្ពោជ្ឈង្គ១ សេចក្តីស្ងប់ស្ងាត់ចិត្តណា សេចក្តី​ស្ងប់ស្ងាត់ចិត្ត​នោះ ឈ្មោះថា បស្សទ្ធិសម្ពោជ្ឈង្គ១ ព្រោះថា បស្សទ្ធិសម្ពោជ្ឈង្គនេះ រមែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ បស្សទ្ធិសម្ពោជ្ឈង្គនោះ មានចំណែក២ ដោយហេតុនេះឯង។

[៥៦៥] ម្នាលភិក្ខុទាំងឡាយ សមាធិណា មានវិតក្កៈ មានវិចារៈ សមាធិ​នោះ​ឈ្មោះថា សមាធិសម្ពោជ្ឈង្គ១ សមាធិណា មិនមានវិតក្កៈ មិនមានវិចារៈ សមាធិ​នោះ​ឈ្មោះថា សមាធិសម្ពោជ្ឈង្គ១ ព្រោះថា សមាធិសម្ពោជ្ឈង្គនេះ រមែងមក​កាន់​ឧទ្ទេស ដោយប្រការដូច្នេះ។ សមាធិសម្ពោជ្ឈង្គនោះ មានចំណែក២ ដោយហេតុនេះឯង។

[៥៦៦] ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាណា ក្នុងធម៌ទាំងឡាយ ជាខាងក្នុង​ ឧបេក្ខា​នោះ ឈ្មោះថា ឧបេក្ខាសម្ពោជ្ឈង្គ១ ឧបេក្ខាណា ក្នុងធម៌ទាំងឡាយ ជាខាងក្រៅ ឧបេក្ខានោះ ​ឈ្មោះថា ឧបេក្ខាសម្ពោជ្ឈង្គ១ ព្រោះថា ឧបេក្ខាសម្ពោជ្ឈង្គនេះ រមែង​មកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ ឧបេក្ខាសម្ពោជ្ឈង្គនោះ មានចំណែក២ ដោយ​ហេតុនេះឯង។

[៥៦៧] ម្នាលភិក្ខុទាំងឡាយ នេះឯងជាហេតុ ដែលនាំឲ្យ​ពោជ្ឈង្គ ៧ បែកទៅជា ១៤។

អគ្គិសូត្រ ទី៣

[៥៦៨] គ្រានោះ ភិក្ខុច្រើនរូប ស្លៀកស្បង់ ប្រដាប់បាត្រ   និងចីវរ ក្នុងបុព្វណ្ហ​សម័យ ចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី។ (រឿងទាំងអស់ ដូចក្នុងបរិយាយសូត្រ)។ ម្នាលភិក្ខុ​ទាំងឡាយ បើបរិព្វាជក ជាអន្យតិរ្ថិយ និយាយយ៉ាងនេះ អ្នកទាំងឡាយ គប្បីសួរ​ យ៉ាងនេះវិញថា ម្នាលអាវុសោទាំងឡាយ ចិត្តរួញរា ក្នុងសម័យណា សម័យនោះ ​ជាកាលមិនគួរនឹងចំរើនពោជ្ឈង្គអ្វីខ្លះ។ សម័យនោះ ជាកាលគួរ​នឹង​ចំរើនពោជ្ឈង្គ​អ្វីខ្លះ។ ម្នាលអាវុសោទាំងឡាយ មួយវិញទៀត ចិត្តរាយមាយ ក្នុងសម័យណា សម័យនោះ ជាកាលមិនគួរនឹង​ចំរើនពោជ្ឈង្គអ្វីខ្លះ។ សម័យនោះ ជាកាលគួរនឹងចំរើនពោជ្ឈង្គអ្វីខ្លះ។ ម្នាលភិក្ខុទាំង​ឡាយ កាលបើអ្នកទាំងឡាយ សួរយ៉ាងនេះ ពួកបរិព្វាជក ជាអន្យតិរ្ថិយ មុខជាដោះ​ស្រាយមិនរួចផង នឹងដល់ នូវសេចក្តីចង្អៀតចង្អល់​ចិត្ត ដ៏លើសលុបផង។ ដំណើរនោះ ព្រោះហេតុដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ព្រោះ​ថា មិនមែនជាវិស័យ របស់ពួកបរិព្វាជកទេ។ ម្នាលភិក្ខុ​ទាំង​ឡាយ ក្នុងលោកនេះ ព្រម​ទាំងទេវលោក មារលោក ព្រហ្មលោក ពពួកសត្វ ព្រមទាំង​សមណព្រាហ្មណ៍ មនុស្សជាសម្មតិទេព   និងមនុស្សដ៏សេស តថាគត មិនឃើញ​អ្នកណា ដែលគួរ​ដោះ​ស្រាយ​ប្រស្នាទាំងនេះ ឲ្យ​ពេញចិត្តបាន លើកតែតថាគត ឬ​សាវករបស់តថាគត ឬក៏បុគ្គល ដែលបានស្តាប់អំពីសាវក របស់តថាគតចេញ។

[៥៦៩] ម្នាលភិក្ខុទាំងឡាយ បើចិត្តរួញរាក្នុងសម័យណា សម័យនោះ ជា​កាល​​មិនគួរនឹងចំរើនបស្សទ្ធិសម្ពោជ្ឈង្គ ជាកាលមិនគួរនឹងចំរើនសមាធិសម្ពោជ្ឈង្គ ជា​កាលមិនគួរនឹងចំរើនឧបេក្ខាសម្ពោជ្ឈង្គឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះថា ចិត្តដែលរួញរា ចិត្តនោះ មិនងាយនឹងឲ្យ​ស្ទុះឡើង​ ដោយធម៌ទាំងឡាយ​នុ៎ះបានទេ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុរស មានប្រាថ្នានឹងបង្កាត់ភ្លើង​តូច​ឲ្យ​ឆេះ បុរសនោះ ក៏ដាក់ស្មៅស្រស់ផង ដាក់គោម័យស្រស់ផង ដាក់ឧសស្រស់ផង ផ្លុំខ្យល់លាយទឹកផង រោយអាចម៍ដីផង ក្នុងភ្លើងតូចនោះ តើបុរស​នោះ ​គួរនឹង​បង្កាត់ភ្លើងតូច ឲ្យ​ឆេះបានឬទេ។ សូមទ្រង់ព្រះមេត្តាប្រោស មិនគួរនឹងបង្កាត់​ឲ្យ​ឆេះ​បាន​ទេ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនោះដែរ ចិត្តដែលរួញរា ក្នុងសម័យណា សម័យនោះ ជាកាលមិនគួរនឹងចំរើនបស្សទ្ធិសម្ពោជ្ឈង្គ ជាកាលមិនគួរនឹងចំរើនសមាធិសម្ពោជ្ឈង្គ ជាកាលមិនគួរនឹងចំរើនឧបេក្ខាសម្ពោជ្ឈង្គឡើយ។ ដំណើរនោះ ​ព្រោះហេតុដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ចិត្តរួញរាហើយ ចិត្តនោះ មិនងាយនឹងឲ្យ​ស្ទុះឡើង​ ដោយធម៌ទាំងឡាយនុ៎ះបានទេ។

[៥៧០] ម្នាលភិក្ខុទាំងឡាយ បើចិត្តរួញរាក្នុងសម័យណា សម័យនោះ ជាកាល​គួរនឹងចំរើនធម្មវិចយសម្ពោជ្ឈង្គ ជាកាលគួរនឹងចំរើនវីរិយសម្ពោជ្ឈង្គ ជាកាល​គួរនឹងចំរើនបីតិសម្ពោជ្ឈង្គ។ ដំណើរនោះ ព្រោះហេតុដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ​ព្រោះចិត្តរួញរា ចិត្តនោះ ងាយនឹងឲ្យ​ស្ទុះឡើង​បាន ដោយធម៌ទាំងឡាយនុ៎ះ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុរស មានប្រាថ្នានឹងបង្កាត់ភ្លើងតូច បុរសនោះ ក៏ដាក់​ស្មៅស្ងួតផង ដាក់​គោម័យស្ងួតផង ដាក់ឧសស្ងួតផង ផ្លុំខ្យល់អំពីមាត់ផង មិន​រោយ​អាចម៍ដីផង ក្នុង​ភ្លើងតូចនោះ តើបុរសនោះ គួរនឹងបង្កាត់ភ្លើងតូច ឲ្យ​ឆេះឡើង​បាន
ឬទេ។ សូមទ្រង់ព្រះមេត្តាប្រោស បើយ៉ាងហ្នឹង គួរនឹងបង្កាត់ឲ្យ​ឆេះបាន។ ម្នាលភិក្ខុ​ទាំងឡាយ យ៉ាងនោះដែរ ចិត្តរួញរា ក្នុងសម័យណា សម័យនោះ ជាកាល​គួរ​នឹង​ចំរើន​ធម្មវិចយសម្ពោជ្ឈង្គ ជាកាលគួរនឹងចំរើនវីរិយសម្ពោជ្ឈង្គ ជាកាលគួរនឹងចំរើន​បីតិសម្ពោជ្ឈង្គ។ ដំណើរនោះ ព្រោះហេតុដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះថា ចិត្តរួញរា ចិត្តនោះ ងាយ​នឹងឲ្យ​ស្ទុះឡើង​បាន ដោយធម៌ទាំងឡាយនុ៎ះ។

[៥៧១] ម្នាលភិក្ខុទាំងឡាយ បើចិត្តរាយមាយ ក្នុងសម័យណា សម័យនោះ ជា​កាល​មិនគួរនឹងចំរើនធម្មវិចយសម្ពោជ្ឈង្គ ជាកាលមិនគួរនឹងចំរើនវីរិយសម្ពោជ្ឈង្គ ជាកាល​មិនគួរនឹងចំរើនបីតិសម្ពោជ្ឈង្គទេ។ ដំណើរនោះ ព្រោះហេតុដូចម្តេច។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះថា ចិត្តរាយមាយហើយ ​ចិត្តនោះ មិនងាយនឹងឲ្យ​ស្ងប់រម្ងាប់ ដោយធម៌​ទាំងឡាយនុ៎ះបានទេ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុរស មានប្រាថ្នានឹង​លត់គំនរ​ភ្លើង​ដ៏ធំ បុរសនោះ ក៏ដាក់ស្មៅស្ងួតផង ដាក់​គោម័យស្ងួតផង ដាក់ឧសស្ងួតផង ផ្លុំខ្យល់​អំពីមាត់ផង មិនរោយអាចម៍ដីផង ទៅក្នុងគំនរ​ភ្លើងធំនោះ តើបុរសនោះ គួរនឹងលត់គំនរ​ភ្លើង​ធំបានឬទេ។ សូមទ្រង់ព្រះមេត្តាប្រោស មិនគួរនឹងលត់បានទេ។ ម្នាលភិក្ខុ​ទាំងឡាយ យ៉ាងនោះដែរ ចិត្តរាយមាយ ក្នុងសម័យណា សម័យនោះ ជាកាលមិនគួរ​នឹងចំរើនធម្មវិចយសម្ពោជ្ឈង្គ ជាកាលមិនគួរនឹងចំរើនវីរិយសម្ពោជ្ឈង្គ ជាកាល​មិនគួរនឹងចំរើនបីតិសម្ពោជ្ឈង្គឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះថា ចិត្តរាយមាយហើយ ចិត្តនោះ មិនងាយ​នឹងឲ្យ​ស្ងប់រម្ងាប់ ដោយធម៌​ទាំងឡាយ​នុ៎ះបានឡើយ។

[៥៧២] ម្នាលភិក្ខុទាំងឡាយ បើចិត្តរាយមាយ ក្នុងសម័យណា សម័យនោះ ជាកាល​គួរនឹងចំរើនបស្សទ្ធិសម្ពោជ្ឈង្គ ជាកាលគួរនឹងចំរើនសមាធិសម្ពោជ្ឈង្គ ជាកាល​គួរនឹងចំរើនឧបេក្ខាសម្ពោជ្ឈង្គ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះថា ចិត្តរាយមាយហើយ​ ចិត្តនោះ ងាយឲ្យ​ស្ងប់រម្ងាប់បាន ដោយធម៌​ទាំងឡាយ​នុ៎ះ។ ម្នាលភិក្ខុទាំងឡាយ  ប្រៀបដូចបុរស មានប្រាថ្នានឹងលត់គំនរភ្លើងធំ បុរសនោះ ក៏ដាក់ស្មៅស្រស់ផង ដាក់​គោម័យស្រស់ផង ដាក់ឧសស្រស់ផង ផ្លុំខ្យល់​លាយទឹកផង រោយអាចម៍ដីផង ក្នុងគំនរ​ភ្លើងធំនោះ តើបុរសនោះ គួរនឹងលត់គំនរ​ភ្លើងធំ​​បានឬទេ។ សូមទ្រង់ព្រះមេត្តាប្រោស បើយ៉ាងនេះ លត់បាន។ ម្នាលភិក្ខុ​ទាំងឡាយ យ៉ាងនោះដែរ ចិត្តរាយមាយ ក្នុងសម័យណា សម័យនោះ ជាកាលគួរនឹងចំរើនបស្សទ្ធិសម្ពោជ្ឈង្គ ជាកាលគួរនឹងចំរើនសមាធិសម្ពោជ្ឈង្គ ជាកាលគួរនឹងចំរើនឧបេក្ខាសម្ពោជ្ឈង្គ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះ​ថា ចិត្តរាយមាយហើយ ចិត្តនោះ ងាយ​ឲ្យ​ស្ងប់រម្ងាប់បាន ដោយធម៌ទាំងឡាយនុ៎ះ។ ម្នាល​ភិក្ខុទាំងឡាយ តថាគតពោលថា​ សតិ ជាគ្រឿងសម្រេចប្រយោជន៍គ្រប់យ៉ាង។

មេត្តាសហគតសូត្រ ទី៤

[៥៧៣] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងហលិទ្ទវសននិគម របស់​ពួក​កោលិយ ក្នុងដែនកោលិយ។ គ្រានោះឯង ភិក្ខុច្រើនរូប ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅបិណ្ឌបាត ក្នុងហលិទ្ទវសននិគម។ ទើបពួកភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា ដំណើរដែលយើងចូលទៅបិណ្ឌបាត ក្នុង​ហលិទ្ទវសន​និគម​នោះ ដូចជានៅព្រឹកណាស់នៅឡើយ បើដូច្នោះ គួរពួកយើង នាំ​គ្នា​ចូល​ទៅឯ​អារា​ម ​របស់បរិព្វាជក ជាអន្យតិរ្ថិយសិនចុះ។

[៥៧៤] លំដាប់នោះឯង ពួកភិក្ខុទាំងនោះ ក៏នាំគ្នាចូលទៅឯអារាម របស់​បរិព្វាជក​​ ជាអន្យ​តិរ្ថិយ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងបរិព្វាជក​ ជា​អន្យតិរ្ថិយ​ទាំងនោះ លុះបញ្ចប់ពាក្យ ដែលគួររីករាយ   និងពាក្យដែលគួររឭកហើយ ទើបអង្គុយក្នុង​ទីដ៏សមគួរ។ លុះពួកភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ពួក​បរិព្វាជក ជាអន្យ​តិរ្ថិយ​ទាំងនោះ និយាយដូច្នេះថា នែលោកដ៏មានអាយុទាំងឡាយ ព្រះសមណគោតម តែងសំដែងធម៌ ប្រាប់សាវកទាំងឡាយ យ៉ាងនេះថា ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ​ចូល​មកអាយ ចូរអ្នកទាំងឡាយ លះបង់នីវរណធម៌​៥ ជាគ្រឿងសៅហ្មងនៃចិត្ត ដែលធ្វើប្រាជ្ញាឲ្យ​មានកម្លាំងថយ ផ្សាយចិត្ត ប្រកបដោយ​មេត្តា ទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា។ ទិសទី៣ ក៏ដូចគ្នា។ ទិសទី៤ ក៏ដូចគ្នា។ ចូរផ្សាយចិត្ត  ប្រកបដោយមេត្តា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វលោក​ទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិស​ទទឹង គឺទិសតូចៗ ដោយ​ការយក​ខ្លួន​ទៅប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង តាមទំនងនេះឯង។

[៥៧៥] អ្នកទាំងឡាយ ចូរផ្សាយចិត្ត ប្រកបដោយករុណា ទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា។ ទិសទី៣ ក៏ដូចគ្នា។ ទិសទី៤ ក៏ដូចគ្នា។ ចូរផ្សាយចិត្ត ប្រកប​ដោយករុណា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិសទទឹង ដោយ​ការ​យក​ខ្លួន​ទៅប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង តាមទំនងនេះឯង។

[៥៧៦] អ្នកទាំងឡាយ ចូរផ្សាយចិត្ត ប្រកបដោយមុទិតា ទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា។ ទិសទី៣ ក៏ដូចគ្នា។ ទិសទី៤ ក៏ដូចគ្នា។ ចូរផ្សាយចិត្ត ប្រកប​ដោយ​មុទិតា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វ​លោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិសទទឹង ដោយ​ការយកខ្លួន​ទៅប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង តាមទំនងនេះឯង។

[៥៧៧] អ្នកទាំងឡាយ ចូរផ្សាយចិត្ត ប្រកបដោយឧបេក្ខា ទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា។ ទិសទី៣ ក៏ដូចគ្នា។ ទិសទី៤ ក៏ដូចគ្នា។ ចូរផ្សាយចិត្ត ប្រកប​ដោយ​ឧបេក្ខា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិសទទឹង ដោយ​ការយកខ្លួន​ទៅប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង តាមទំនងនេះឯង។

[៥៧៨] នែលោកដ៏មានអាយុទាំងឡាយ សូម្បីពួកយើង ក៏តែងសំដែងធម៌ ប្រាប់សាវកទាំងឡាយ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ ចូរមកអាយ ចូរអ្នកទាំងឡាយ លះបង់នីវរណធម៌៥ ជាគ្រឿងសៅហ្មងនៃចិត្ត ដែលធ្វើ​ប្រាជ្ញា​ ឲ្យ​មានកម្លាំងថយ ផ្សាយចិត្ត ប្រកបដោយមេត្តា ទៅកាន់ទិសទី១។បេ។

[៥៧៩] អ្នកទាំងឡាយ ចូរផ្សាយចិត្ត ប្រកបដោយឧបេក្ខា ទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា។ ទិសទី៣ ក៏ដូចគ្នា។ ទិសទី៤ ក៏ដូចគ្នា។ ចូរផ្សាយចិត្ត ប្រកប​ដោយ​ឧបេក្ខា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វ​លោក​ទាំង​អស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិសទទឹង ដោយ​ការ​យក​ខ្លួន​ទៅ​ប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង តាមទំនងនេះដែរ។

[៥៨០] នែលោកដ៏មានអាយុទាំងឡាយ ចុះក្នុងរឿងនេះ មានសេចក្តីវិសេសដូចម្តេច មានសេចក្តីអធិប្បាយដូចម្តេច មានអំពើផ្សេងគ្នាដូចម្តេច របស់​ព្រះសមណ​គោតម​ក្តី យើងក្តី អំពីដំណើរធម៌ទេសនា នឹងធម៌ទេសនា អំពីពាក្យប្រៀនប្រដៅ នឹងពាក្យប្រៀនប្រដៅ។

[៥៨១] គ្រានោះឯង ពួកភិក្ខុទាំងនោះ មិនបានត្រេកអរ មិនបានឃាត់ហាម​ភាសិត របស់ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ លុះមិនត្រេកអរ មិនឃាត់ហាមហើយ ក៏ក្រោកចាកអាសនៈ ដើរចេញទៅ ដោយគិតគ្នាថា យើងគង់នឹងដឹងសេចក្តី នៃភាសិត​នុ៎ះ ក្នុងសំណាក់ព្រះដ៏មានព្រះភាគមិនខាន។

[៥៨២] លំដាប់នោះឯង ភិក្ខុទាំងនោះ ត្រាច់ទៅបិណ្ឌបាត ក្នុងហលិទ្ទវសននិគម លុះកន្លងបិណ្ឌបាត ក្នុងកាលជាខាងក្រោយភត្ត ក៏នាំគ្នាចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះពួក​ភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏បានទូលស្នើសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ​ ដូច្នេះថា

[៥៨៣] សូមទ្រង់ព្រះមេត្តាប្រោស ក្នុងទីឯណោះ ពួកខ្ញុំព្រះអង្គ បានស្លៀក​ស្បង់ ប្រដាប់បាត្រ   និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅបិណ្ឌបាត្រ ក្នុង​ហលិទ្ទវសននិគម។ សូមទ្រង់ព្រះមេត្តាប្រោស ពួកខ្ញុំព្រះអង្គទាំងនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា ដំណើរ​ដែល​យើងត្រាច់ទៅបិណ្ឌបាត ក្នុងហលិទ្ទវសននិគម នៅព្រឹកណាស់នៅឡើយ បើ​ដូច្នោះ គួរតែពួកយើង ចូលទៅឯអារាម របស់ពួកបរិព្វាជក ជាអន្យតិរ្ថិយសិនចុះ។

[៥៨៤] សូមទ្រង់ព្រះមេត្តាប្រោស វេលានោះ ពួកខ្ញុំព្រះអង្គ ក៏បាននាំគ្នាចូលទៅ​ឯ​អារាម ​របស់​ពួក​បរិព្វាជក ជាអន្យតិរ្ថិយ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីក​រាយ ​ជា​មួយនឹងពួកបរិព្វាជក ជាអន្យតិរ្ថិយ​ទាំងនោះ លុះបញ្ចប់ពាក្យ ដែលគួរ​រីករាយ​   និង​ពាក្យ​​គួររឭកហើយ ក៏អង្គុយក្នុង​ទីដ៏សមគួរ។ បពិត្រព្រះអង្គដ៏ចំរើន លុះពួក​ខ្ញុំ​ព្រះអង្គ អង្គុយ​ក្នុង​​ទីដ៏សមគួរហើយ ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ បាននិយាយដូច្នេះថា នែលោកដ៏មានអាយុទាំងឡាយ ព្រះសមណគោតម តែងសំដែងធម៌ ប្រាប់​សាវក​ទាំង​ឡាយ យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរមកអាយ ចូរអ្នកទាំងឡាយ ​ លះ​បង់​នីវរណធម៌៥ ជាគ្រឿងសៅហ្មងចិត្ត ដែលធ្វើ​ប្រាជ្ញា ឲ្យ​​មាន​​កម្លាំងថយ រួចផ្សាយចិត្ត ប្រកបដោយមេត្តា ទៅកាន់ទិសទី១។បេ។

[៥៨៥] ចិត្ត ប្រកបដោយករុណា។

[៥៨៦] ចិត្ត ប្រកបដោយមុទិតា។

[៥៨៧] អ្នកទាំងឡាយ ចូរផ្សាយចិត្ត ប្រកបដោយឧបេក្ខា ទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា។ ទិសទី៣ ក៏ដូចគ្នា។ ទិសទី៤ ក៏ដូចគ្នា។ ចូរផ្សាយចិត្ត ប្រកប​ដោយ​ឧបេក្ខា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិសទទឹង ដោយ​ការ​យក​ខ្លួន​ទៅ​ប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួងតាមទំនងនេះចុះ។

[៥៨៨] នែលោកដ៏មានអាយុទាំងឡាយ សូម្បីពួកយើង ក៏តែងសំដែងធម៌ ប្រាប់សាវកទាំងឡាយ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ចូរអ្នកទាំងឡាយ មកអាយ ចូរអ្នក​ទាំងឡាយ​ លះ​បង់នីវរណធម៌៥ ជាគ្រឿងសៅហ្មងចិត្ត ដែលធ្វើប្រាជ្ញាឲ្យ​​មាន​​កម្លាំងថយ ចូរផ្សាយចិត្ត ប្រកបដោយមេត្តា ទៅកាន់ទិសទី១។បេ។

[៥៨៩] ចិត្ត ប្រកបដោយករុណា។

[៥៩០] ចិត្ត ប្រកបដោយមុទិតា។

[៥៩១] អ្នកទាំងឡាយ ចូរផ្សាយចិត្ត ប្រកបដោយឧបេក្ខា ទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា។ ទិសទី៣ ក៏ដូចគ្នា។ ទិសទី៤ ក៏ដូចគ្នា។ ចូរផ្សាយចិត្ត ប្រកប​ដោយ​ឧបេក្ខា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិសទទឹង ដោយ​ការ​យក​ខ្លួន​ទៅ​ប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង ដូច្នេះដែរ។

[៥៩២] នែលោកដ៏មានអាយុទាំងឡាយ ចុះក្នុងដំណើរនេះ តើមានសេចក្តី​វិសេសដូចម្តេច មានសេចក្តីអធិប្បាយដូចម្តេច មានអំពើផ្សេងគា្នដូចម្តេច របស់​ព្រះសមណគោតម​ក្តី យើងក្តី អំពីដំណើរធម៌ទេសនា នឹងធម៌ទេសនា អំពីពាក្យប្រៀនប្រដៅ​ នឹងពាក្យប្រៀនប្រដៅ។

[៥៩៣] សូមទ្រង់ព្រះមេត្តាប្រោស វេលានោះ ពួកខ្ញុំព្រះអង្គ មិនបានត្រេកអរ មិនឃាត់ហាមភាសិត របស់ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះទេ លុះមិនត្រេកអរ មិនឃាត់ហាមហើយ ក៏ក្រោកចាកអាសនៈ ដើរចេញមក ដោយគិតគ្នាថា យើងគង់​នឹងដឹង​សេចក្តី នៃភាសិតនុ៎ះ ក្នុងសំណាក់ព្រះដ៏មានព្រះភាគមិនខាន។

[៥៩៤] ម្នាលភិក្ខុទាំងឡាយ បើពួកបរិព្វាជក ជាអន្យតិរិ្ថយ និយាយយ៉ាងនេះ អ្នក​ទាំងឡាយ ត្រូវសួរយ៉ាងនេះវិញថា ម្នាលអាវុសោទាំងឡាយ ចុះមេត្តាចេតោវិមុត្តិ ត្រូវចំរើនដូចម្តេច មានគតិដូចម្តេច មានសេចក្តីថ្លៃថ្លាដូចម្តេច មានផលដូចម្តេច មានទីបំផុតដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ចុះករុណាចេតោវិមុត្តិ ត្រូវចំរើនដូចម្តេច មានគតិដូចម្តេច មានសេចក្តីថ្លៃថ្លាដូចម្តេច មានផលដូចម្តេច មានទីបំផុតដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ចុះមុទិតាចេតោវិមុត្តិ ត្រូវចំរើនដូចម្តេច មានគតិដូចម្តេច មាន​សេចក្តីថ្លៃថ្លាដូចម្តេច មានផលដូចម្តេច មានទីបំផុតដូចម្តេច។ ម្នាល​អាវុ​សោ​ទាំងឡាយ ចុះឧបេក្ខាចេតោវិមុត្តិ ត្រូវចំរើនដូចម្តេច មានគតិដូចម្តេច មានសេច​ក្តីថ្លៃ​ថ្លា​ដូច​ម្តេច មានផលដូចម្តេច មានទីបំផុតដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំង​ឡាយ សួរយ៉ាងនេះ ពួកបរិព្វាជក ជាអន្យតិរិ្ថយ មុខជានឹងដោះស្រាយមិនរួចផង នឹងដល់ នូវសេចក្តីចង្អៀតចង្អល់ចិត្ត ដ៏ក្រៃលែងផង។ ដំណើរនោះ ព្រោះហេតុដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ព្រោះដំណើរនោះ មិនជាវិស័យ របស់ពួកអន្យតិរិ្ថយបរិព្វាជកទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ មនុស្សជាសម្មតិទេព   និងមនុស្សដ៏សេស តថាគត មិន​ឃើញអ្នកណា អាចដោះស្រាយប្រស្នាទាំងនេះ ឲ្យ​ពេញចិត្តបានឡើយ លើកលែងតែតថាគត​ ឬសាវករបស់តថាគត ឬក៏បុគ្គល ដែលបានស្តាប់អំពីសាវក របស់តថាគត​មក។

[៥៩៥] ម្នាលភិក្ខុទាំងឡាយ ចុះមេត្តាចេតោវិមុត្តិ តើត្រូវចំរើនដូចម្តេច មាន​គតិ​ដូច​ម្តេច ​មានសេចក្តីថ្លៃថ្លាដូចម្តេច មានផលដូចម្តេច មានទីបំផុតដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ប្រកបដោយមេត្តា។បេ។ ចំរើន​ឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយមេត្តា ដែល​អា​​ស្រ័យនូវសេចក្តី​ស្ងប់ស្ងាប់ អាស្រ័យនូវការប្រាសចាករាគៈ អាស្រ័យនូវធម៌ ជាគ្រឿងរលត់ បង្អោន​ទៅកាន់ការលះបង់។ បើភិក្ខុនោះ ប្រាថ្នាថា សូមឲ្យ​អាត្មា មានសេចក្តីសំគាល់ ក្នុង​របស់​ដែលមិន​គួរខ្ពើម ថាជារបស់គួរខ្ពើមដូច្នេះ ជាអ្នកមានសេចក្តីសំគាល់ ក្នុង​របស់​នោះថា ជារបស់គួរខ្ពើមមែន បើប្រាថ្នាថា សូមឲ្យ​អាត្មាអញ មាន​សេចក្តី​សំ​គាល់​ ក្នុងរបស់​ដែលគួរខ្ពើម ថាជារបស់មិនគួរខ្ពើមវិញ ដូច្នេះ ជាអ្នកមានសេចក្តីសំគាល់​​ក្នុងរបស់នោះ ថាមិនគួរខ្ពើមមែន បើប្រាថ្នាថា សូមឲ្យ​អាត្មាអញ មាន​សេចក្តីសំគាល់ ក្នុងរបស់​មិនគួរខ្ពើម និងគួរខ្ពើមថា ជារបស់គួរខ្ពើម ដូច្នេះ ជាអ្នកមានសេចក្តីសំគាល់​ក្នុង​របស់នោះថា ជារបស់គួរខ្ពើមមែន បើប្រាថ្នាថា សូមឲ្យ​​អា​ត្មា​អញមានសេចក្តី​សំគាល់ ក្នុងរបស់គួរខ្ពើម និងមិនគួរខ្ពើមថា ជារបស់មិនគួរខ្ពើមដូច្នេះ ជាអ្នកមាន​សេចក្តីសំគាល់ ក្នុងរបស់នោះថា ជារបស់មិនគួរខ្ពើមមែន បើប្រាថ្នាថា សូមឲ្យ​ អាត្មាអញ កុំជាប់ជំពាក់​នឹង​របស់ទាំង ២ នោះ គឺរបស់មិនគួរខ្ពើម និងរបស់គួរខ្ពើម ជាអ្នកព្រងើយកន្តើយ ប្រកបដោយសតិសម្បជញ្ញៈដូច្នេះ ទៅជាអ្នកព្រងើយកន្តើយ ប្រកបដោយសតិសម្បជញ្ញៈ ក្នុងរបស់នោះ ឬក៏បានសម្រេចវិមោក្ខដ៏ល្អ។  ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត ហៅមេត្តាចេតោវិមុត្តិថា ជាគុណជាតិល្អក្រៃលែង។ បើភិក្ខុមិន​ទាន់ចាក់​ធ្លុះ នូវវិមុត្តិដ៏លើសលុបទេ បា្រជ្ញាក៏គង់មានក្នុងលោកនេះដែរ។

[៥៩៦] ម្នាលភិក្ខុទាំងឡាយ ករុណាចេតោវិមុត្តិ តើត្រូវចំរើន ដូចម្តេច មាន​គតិ​ដូច​ម្តេច​ ​មានសេចក្តីថ្លៃថ្លា ដូចម្តេច មានផល ដូចម្តេច មានទីបំផុត ដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ  ចំរើនសតិសម្ពោជ្ឈង្គ ប្រកបដោយករុណា។ បេ។​ចំរើនឧបេក្ខាសម្ពោជ្ឈង្គ​ ​ប្រកបដោយករុណា ដែល​អា​​ស្រ័យ នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យ​នូវ​ការ​ប្រាស​ចាករាគៈ អាស្រ័យនូវការរលត់ បង្អោនទៅកាន់សេចក្តីលះបង់។ បើភិក្ខុនោះ ប្រាថ្នាថា សូមឲ្យ​អាត្មាអញ មានសេចក្តីសំគាល់ក្នុងរបស់ ដែលមិន​គួរខ្ពើម ថាជា​របស់គួរខ្ពើម ដូច្នេះ ទៅជាអ្នកមានសេចក្តីសំគាល់ ក្នុងរបស់នោះថា ជារបស់​គួរខ្ពើមមែន។ បេ។ បើប្រាថ្នាថា សូមឲ្យ​​អា​ត្មា​អញ កុំជាប់ជំពាក់នឹងរបស់ទាំង ២ នោះ គឺ​របស់​មិន​គួរ​ខ្ពើម និងរបស់គួរខ្ពើម ជាអ្នកព្រងើយកន្តើយ ប្រ​កប​ដោយ​សតិ​សម្បជញ្ញៈ ដូច្នេះ ទៅជាអ្នកព្រងើយ​កន្តើយ ប្រកបដោយសតិសម្បជញ្ញៈ​ ក្នុងរបស់​នោះ ហើយកន្លងបង់​នូវរូបសញ្ញាសព្វអន្លើ រលត់នូវបដិឃសញ្ញា មិនយកចិត្តទុកដាក់ នូវ​នានត្តសញ្ញា ក៏ចូលកាន់​អាកាសានញ្ចាយតនៈ ដោយបរិកម្មថា អាកាសមិនមានទីបំផុត។ ម្នាលភិក្ខុទាំងឡាយ តថាគត ហៅករុណាចេតោវិមុត្តិថា មានអាកាសានញ្ចាយតនៈ​ដ៏ឧត្តម។ បើភិក្ខុ​មិន​ទាន់​ចាក់ធ្លុះ នូវវិមុត្តិដ៏លើសលុបទេ ប្រាជ្ញាក៏គង់មាន​ក្នុងលោកនេះដែរ។

[៥៩៧] ម្នាលភិក្ខុទាំងឡាយ មុទិតាចេតោវិមុត្តិ តើត្រូវចំរើន ដូចម្តេច មាន​គតិ​ដូច​ម្តេច​ ​មានសេចក្តីថ្លៃថ្លា ដូចម្តេច មានផល ដូចម្តេច មានទីបំផុត ដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ  ចំរើនសតិសម្ពោជ្ឈង្គ ប្រកបដោយមុទិតា។ បេ ។​ចំរើនឧបេក្ខាសម្ពោជ្ឈង្គ​ ​ប្រកបដោយមុទិតា ដែល​អា​​ស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យ​នូវ​ការ​ប្រាស់ចាករាគៈ អាស្រ័យនូវការរលត់ បង្អោនទៅកាន់សេចក្តីលះបង់។ បើ​ភិក្ខុ​​​នោះ ប្រាថ្នាថា សូមឲ្យ​អាត្មាអញ មានសេចក្តីសំគាល់ ក្នុងរបស់ដែលមិន​គួរខ្ពើម ថាជា​របស់គួរខ្ពើម ដូច្នេះ ជាអ្នកមានសេចក្តីសំគាល់ក្នុងរបស់នោះថា ជារបស់​គួរខ្ពើមមែន។ បេ។ បើប្រាថ្នាថា សូមឲ្យ​​អា​ត្មា​អញ កុំជាប់ជំពាក់នឹងរបស់ទាំង ២ នោះ គឺ​របស់​មិន​គួរ​ខ្ពើម និង​របស់គួរខ្ពើម ហើយជាអ្នកព្រងើយកន្តើយ ប្រ​កប​ដោយ​សតិ​សម្បជញ្ញៈដូច្នេះ ជាអ្នកព្រងើយកន្តើយ មានសតិសម្បជញ្ញៈ ក្នុងរបស់នោះ ក៏កន្លងបង់​នូវអាកាសានញ្ចាយតនៈសព្វអន្លើ  រួចចូលកាន់វិញ្ញាណញ្ចាយតនៈ ដោយបរិកម្មថា វិញ្ញាណ​មិនមានទីបំផុត។ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​ ហៅមុទិតាចេតោវិមុត្តិថា ជា វិញ្ញាណញ្ចាយតនៈដ៏ឧត្តម។ បើភិក្ខុមិនទាន់ចាក់ធ្លុះ នូវវិមុត្តិដ៏លើសលុបទេ ប្រាជ្ញាក៏គង់​មាន​ក្នុងលោក​នេះ​ដែរ។

[៥៩៨] ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាចេតោវិមុត្តិ តើត្រូវចំរើន ដូចម្តេច មាន​គតិ​ដូច​ម្តេច​ ​មានសេចក្តីថ្លៃថ្លា ដូចម្តេច មានផល ដូចម្តេច មានទីបំផុត ដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ  ចំរើនសតិសម្ពោជ្ឈង្គ ប្រកបដោយឧបេក្ខា។ បេ ។​ចំរើនឧបេក្ខាសម្ពោជ្ឈង្គ​ ​ប្រកបដោយឧបេក្ខា ដែល​អា​​ស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យ​នូវ​ការ​ប្រាស​ចាករាគៈ អាស្រ័យនូវការរលត់ បង្អោនទៅកាន់សេចក្តីលះបង់។ បើ​ភិក្ខុ​​​នោះ ប្រាថ្នាថា សូមឲ្យ​អាត្មាអញ មានសេចក្តីសំគាល់ក្នុងរបស់ដែលមិន​គួរខ្ពើមថា ជារបស់គួរខ្ពើម ដូច្នេះ ជាអ្នកមានសេចក្តីសំគាល់ក្នុងរបស់នោះថា ជារបស់​គួរខ្ពើមមែន បើប្រាថ្នាថា សូមឲ្យ​​អា​ត្មា​អញ មានសេចក្តីសំគាល់ក្នុងរបស់គួរ​ខ្ពើមថា ជារបស់មិនគួរខ្ពើម ដូច្នេះ ជាអ្នកមានសេចក្តីសំគាល់ក្នុងរបស់នោះថា ជារបស់​មិនគួរខ្ពើម បើប្រាថ្នាថា សូមឲ្យ​អាត្មាអញ មានសេចក្តីសំគាល់ ក្នុងរបស់មិនគួរ​ខ្ពើមផង គួរខ្ពើមផងថា ជារបស់គួរខ្ពើម ដូច្នេះ ជាអ្នកមានសេចក្តីសំគាល់ក្នុងរបស់​នោះថា ជារបស់គួរខ្ពើមមែន បើប្រាថ្នាថា សូមឲ្យ​អាត្មាអញ មានសេចក្តីសំគាល់ក្នុង​របស់គួរខ្ពើម និងមិនគួរខ្ពើមថា ជារបស់មិនគួរខ្ពើម ដូច្នេះ ជាអ្នកមានសេចក្តីសំគាល់​ក្នុងរបស់នោះថា ជារបស់មិនគួរខ្ពើមមែន បើប្រាថ្នាថា សូមឲ្យ​​អាត្មាអញ កុំជាប់ជំពាក់​នឹងរបស់ទាំង ២ នោះ គឺ​របស់​មិន​គួរ​ខ្ពើម និងរបស់គួរខ្ពើម ហើយជាអ្នកព្រងើយកន្តើយ ប្រ​កប​ដោយ​សតិ​សម្បជញ្ញៈដូច្នេះ ទៅជាអ្នកព្រងើយ​កន្តើយ ប្រកបដោយសតិសម្បជញ្ញៈ​ក្នុងរបស់នោះ ក៏កន្លង​នូវវិញ្ញាណញ្ចាយតនៈ​សព្វអន្លើ  រួចចូលកាន់​អាកិញ្ចិញ្ញាយតនៈ ដោយ​បរិកម្មថា វត្ថុតិចតួចមិនមាន។ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត ហៅ​ឧបេក្ខា​ចេតោ​វិមុត្តិ​ថា មានអាកិ​ញ្ចិញ្ញាយតនៈ​ដ៏ក្រៃលែង។ បើភិក្ខុមិន​ចាក់ធ្លុះ នូវ​វិមុត្តិដ៏លើសលុបទេ ប្រាជ្ញាក៏គង់មាន​ក្នុងលោក​នេះ​ដែរ។

សង្គារវសូត្រ ទី៥

[៥៩៩] សាវត្ថីនិទាន។ គ្រានោះឯង សគារវព្រាហ្មណ៍ ចូលទៅគាល់ព្រះដ៏មាន​ព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីយរាយ ជាមួយនឹង​ព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។ លុះសគារវព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ ទើបទូល​សួរសេចក្តីនេះ ចំពោះ​ព្រះ​​​ដ៏​មាន​ព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច បានជាជួនកាល មន្តទាំងឡាយ គេស្វាធ្យាយ អស់កាលយូរអង្វែងហើយ ក៏មិនភ្លឺច្បាស់​បាន មន្តដែលគេមិនស្វាធ្យាយ ចំាបាច់និយាយថ្វី។ បពិត្រព្រះគោតមដ៏ចំរើន មួយទៀត ហេតុដូចម្តេច បច្ច័យដូចម្តេច បានជាជួនកាលមន្តទាំងឡាយ គេ​មិន​ស្វាធ្យាយ អស់កាលយូរអង្វែងទេ តែភ្លឺច្បាស់បាន មន្តដែលគេស្វាធ្យាចំាបាច់និយាយថ្វី។

[៦០០] ម្នាលព្រាហ្មណ៍ បុគ្គលមានចិត្តដែលកាមរាគៈរួបរឹត ដែលកាមរាគៈគ្រប​សង្កត់ រមែងមិនដឹង មិនឃើញច្បាស់ នូវការរលាស់កាមរាគៈ ដែលកើតហើយ ក្នុងសម័យណា ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញច្បាស់ នូវប្រយោជន៍ខ្លួនផង ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញច្បាស់ នូវប្រយោជន៍អ្នកដទៃផង ក្នុងសម័យ​នោះ​ រមែងមិនដឹង មិនឃើញច្បាស់នូវប្រយោជន៍ទាំង ២ ផង ឯមន្តទាំង​ឡាយ បើទុកជា​ស្វាធ្យាយ អស់កាលយូរអង្វែង ក៏នៅតែមិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់និយាយថ្វី ។

[៦០១] ម្នាលព្រាហ្មណ៍​ បាត្រដែលគេដាក់ទឹកលាយដោយល័ក្ខ ឬរមៀត ឬវត្ថុខៀវ ឬក៏វត្ថុមានពណ៌ហង្សបាទ បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងបាត្រ ដែលដាក់ទឹកនោះ ក៏មិនគប្បីដឹង មិនគប្បីឃើញច្បាស់លាស់ឡើយ មានឧបមា​យ៉ាងណាមិញ ។ ម្នាលព្រាហ្មណ៍ បុគ្គលមានចិត្តដែលកាមរាគៈរួបរឹត ដែល​កាម​រាគៈគ្របសង្កត់ មិនដឹង មិនឃើញនូវការរលាស់កាមរាគៈ ដែលកើតហើយ ឲ្យ​ច្បាស់លាស់បាន ក្នុងសម័យណា ក្នុងសម័យនោះ មិនដឹង មិនឃើញនូវ​ប្រយោជន៍ខ្លួនច្បាស់លាស់ផង នូវប្រយោជន៍អ្នកដទៃផង។ បេ។ ក្នុងសម័យនោះ មិនដឹង មិនឃើញនូវប្រយោជន៍ ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំង​ឡាយ បើទុក​ជា​ស្វាធ្យាយ អស់កាលយូរអង្វែងហើយ ក៏នៅតែមិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់​និយាយថ្វី មានឧបមេយ្យយ៉ាងនោះដែរ។

[៦០២] ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលមានចិត្ត ដែលព្យាបាទរួបរឹត ដែលព្យាបាទ​គ្របសង្កត់ មិនដឹង មិនឃើញ នូវការរលាស់ព្យាបាទ ដែលកើតហើយ ឲ្យ​ច្បាស់ លាស់បានទេ ក្នុងសម័យណា ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញនូវប្រយោជន៍ ខ្លួនច្បាស់លាស់ផង នូវប្រយោជន៍អ្នកដទៃផង។ បេ។ ក្នុងសម័យនោះ មិនដឹង មិនឃើញ​នូវប្រយោជន៍ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំង​ឡាយ បើទុកជា​ស្វា​ធ្យាយ​អស់​កាល​យូរអង្វែង ក៏នៅតែមិនភ្លឺច្បាស់បាន មន្តដែលគេមិនស្វាធ្យាយ ចំា​បាច់​និយាយថ្វី។

[៦០៣] ម្នាលព្រាហ្មណ៍​ បាត្រដែលពេញដោយទឹក កំពុងតែក្តៅ ពុះពោរដោយ​ភ្លើង មានចំហាយទឹកហុយឡើង​ បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងបាត្រ ដែលដាក់ទឹកនោះ ក៏មិនដឹង មិនឃើញច្បាស់លាស់ឡើយ មានឧបមា​យ៉ាង​ណា​មិញ ។ ម្នាលព្រាហ្មណ៍ បុគ្គលមានចិត្តដែលព្យាបាទរួបរឹត ដែលព្យាបាទគ្របសង្កត់ រមែងមិនដឹង មិនឃើញ នូវការរលាស់ព្យាបាទ ដែលកើតហើយ ឲ្យ​ច្បាស់លាស់បាន ក្នុងសម័យណា ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញ នូវប្រយោជន៍របស់ខ្លួន​ច្បាស់លាស់ផង នូវ​ប្រយោជន៍អ្នកដទៃផង។ បេ ។ ក្នុងសម័យនោះ មិនដឹង មិនឃើញ​ នូវប្រយោជន៍ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំង​ឡាយ បើទុកជា​ស្វា​ធ្យាយ ​អស់​កាល​យូរអង្វែង ក៏មិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់និយាយថ្វី មាន​ឧប​មេយ្យ​យ៉ាងនោះ។

[៦០៤] ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលមានចិត្តដែលថីនមិទ្ធៈរួបរឹត ដែល​ថីនមិទ្ធៈគ្របសង្កត់ រមែងមិនដឹង មិនឃើញនូវការរលាស់ថីនមិទ្ធៈ ដែលកើតហើយ ឲ្យ​ច្បាស់លាស់បាន ក្នុងសម័យណា ក្នុងសម័យនោះ មិនដឹង មិនឃើញនូវ​ប្រយោជន៍ខ្លួនច្បាស់លាស់ផង នូវប្រយោជន៍អ្នកដទៃផង។ បេ។ ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញ​នូវប្រយោជន៍ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំង​ឡាយ បើទុកជា​ស្វា​ធ្យាយ​ អស់​កាល​យូរអង្វែង ក៏នៅតែមិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់​និយាយថ្វី។

[៦០៥] ម្នាលព្រាហ្មណ៍ បាត្រដែលពេញដោយទឹក មានសារាយ និងចក ត្រៀប​ត្រាជុំជិត បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងទឹកនោះ រមែងមិនដឹង មិនឃើញច្បាស់លាស់ឡើយ មានឧបមាដូចម្តេចមិញ។  ម្នាលព្រាហ្មណ៍ បុគ្គលមានចិត្ត ដែលថីនមិទ្ធៈរួបរឹត ដែលថីនមិទ្ធៈគ្របសង្កត់ រមែងមិនដឹង មិនឃើញនូវ​ការ​រលាស់ថីនមិទ្ធៈ ដែលកើតហើយ ឲ្យ​ច្បាស់លាស់បាន ក្នុងសម័យណា ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញនូវប្រយោជន៍ខ្លួនច្បាស់លាស់ផង នូវប្រយោជន៍អ្នកដទៃផង។ បេ។ ក្នុងសម័យនោះ មិនដឹង មិនឃើញនូវប្រយោជន៍ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំង​ឡាយ បើទុកជា​ស្វា​ធ្យាយ​ អស់​កាលយូរអង្វែង ក៏មិនភ្លឺច្បាស់បាន មន្ត​ដែលមិនស្វាធ្យាយ ចំាបាច់និយាយថ្វី មានឧបមេយ្យដូច្នោះដែរ។

[៦០៦] ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលមានចិត្ត ដែលឧទ្ធច្ចកុក្កុច្ចៈរួបរឹត ដែល​ឧទ្ធច្ចកុក្កុច្ចៈគ្របសង្កត់ រមែងមិនដឹង មិនឃើញនូវការរលាស់ឧទ្ធច្ចកុក្កុច្ចៈ ​ដែល​កើតហើយ ឲ្យ​ច្បាស់លាស់បាន ក្នុងសម័យណា ក្នុងសម័យនោះ មិនដឹង មិនឃើញ នូវប្រយោជន៍របស់ខ្លួនច្បាស់លាស់ផង នូវប្រយោជន៍អ្នកដទៃផង ។ បេ ។ ក្នុងសម័យ​នោះ មិនដឹង មិនឃើញ​នូវប្រយោជន៍ ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំង​ឡាយ បើទុកជា​ស្វា​ធ្យាយ​ អស់​កាល​យូរអង្វែង ក៏មិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់​និយាយថ្វី ។

[៦០៧] ម្នាលព្រាហ្មណ៍ បាត្រដែលពេញដោយទឹក ត្រូវខ្យល់បក់បោក រំភើប បែក​កើតជារលក បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងទឹកនោះ មិនគប្បីដឹង មិនគប្បីឃើញច្បាស់លាស់បាន មានឧបមាដូចម្តេចមិញ។ ម្នាលព្រាហ្មណ៍ បុគ្គលមានចិត្ត ដែលឧទ្ធច្ចកុក្កុច្ចៈរួបរឹត ដែលឧទ្ធច្ចកុក្កុច្ចៈគ្របសង្កត់ រមែងមិនដឹង មិនឃើញ នូវការរលាស់ឧទ្ធច្ចកុក្កុច្ចៈ ដែលកើតហើយ ច្បាស់លាស់ទេ ក្នុងសម័យណា ក្នុងសម័យនោះ មិនដឹង មិនឃើញនូវប្រយោជន៍ខ្លួនច្បាស់លាស់ផង នូវប្រយោជន៍​អ្នកដទៃផង ។ បេ ។ ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញ​ នូវប្រយោជន៍ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំង​ឡាយ បើទុកជា​ស្វា​ធ្យាយ​ អស់​កាល​យូរអង្វែង ក៏មិនភ្លឺ​ច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់និយាយថ្វី ក៏មានឧបមេយ្យដូច្នោះដែរ។

[៦០៨] ម្នាលព្រាហ្មណ៍ មួយវិញទៀត បុគ្គលមានចិត្តដែលវិចិកិច្ឆារួបរឹត ដែល​វិចិកិច្ឆាគ្របសង្កត់ រមែងមិនដឹង មិនឃើញនូវការរលាស់វិចិកិច្ឆា ដែលកើតហើយ ច្បាស់លាស់ទេ ក្នុងសម័យណា ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញនូវប្រយោជន៍​ខ្លួនច្បាស់លាស់ផង នូវប្រយោជន៍អ្នកដទៃផង។ បេ។ ក្នុងសម័យនោះ រមែងមិនដឹង មិន​ឃើញ នូវប្រយោជន៍ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំង​ឡាយ បើទុកជា​ស្វា​ធ្យាយ​អស់​កាល​យូរអង្វែង ក៏មិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់និយាយថ្វី។

[៦០៩] ម្នាលព្រាហ្មណ៍ បាត្រដែលពេញដោយទឹកល្អក់ កករ កើតជាកណ្តេង គេទុកដាក់ក្នុងទីងងឹត បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងទឹកនោះ មិនគប្បីដឹង មិនគប្បីឃើញច្បាស់លាស់ឡើយ សេចក្តីនេះ មានឧបមាដូចម្តេចមិញ ។ ម្នាលព្រាហ្មណ៍ បុគ្គលមានចិត្ត ដែលវិចិកិច្ឆារួបរឹត ដែលវិចិកិច្ឆាគ្របសង្កត់ហើយ រមែងមិនដឹង មិនឃើញនូវការរលាស់វិចិកិច្ឆា ដែលកើតហើយ ច្បាស់លាស់បាន ក្នុងសម័យណា ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញនូវប្រយោជន៍ខ្លួន​ច្បាស់លាស់​ផង ក្នុងសម័យនោះ មិនដឹង មិនឃើញ​នូវប្រយោជន៍អ្នកដទៃច្បាស់លាស់ផង ក្នុង​សម័យនោះ មិនដឹង មិនឃើញនូវប្រយោជន៍ ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំង​ឡាយ បើទុកជា​ស្វា​ធ្យាយ​ អស់​កាល​យូរអង្វែង ក៏មិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់និយាយថ្វី ក៏មានឧបមេយ្យដូច្នោះដែរ។

[៦១០] ម្នាលព្រាហ្មណ៍ នេះជាហេតុ នេះជាបច្ច័យ បានជាជួនកាលមន្តទាំងឡាយ សូម្បីស្វាធ្យាយ អស់កាលយូរអង្វែងហើយ ក៏មិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ​ ចាំ​បាច់និយាយថ្វី។

[៦១១] ម្នាលព្រាហ្មណ៍ បើសម័យណា បុគ្គលមានចិត្តដែលកាមរាគៈមិនរួបរឹត ដែលកាមរាគៈមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់នូវការរលាស់​កាមរាគៈ ​ដែលកើតហើយ សម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់ នូវប្រយោជន៍​ខ្លួនផង សម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់ នូវប្រយោជន៍អ្នកដទៃផង សម័យនោះ រមែងដឹងច្បាស់ ឃើញ​ច្បាស់ នូវប្រយោជន៍ ទាំង ២ ផង ឯមន្តទាំង​ឡាយ បើទុកជាមិន​ស្វា​ធ្យាយ​ អស់​កាល​យូរ ក៏គង់ភ្លឺច្បាស់បាន មន្តដែលស្វាធ្យាយ ចំាបាច់​និយាយ​ថ្វី ។

[៦១២] ម្នាលព្រាហ្មណ៍ បាត្រពេញដោយទឹក មិនលាយល័ក្ខ ឬរមៀត ឬវត្ថុមាន​ពណ៌ខៀវ ឬក៏វត្ថុមានពណ៌ហង្សបាទទេ បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខ​រ​បស់​ខ្លួន ក្នុងទឹកនោះ គប្បីដឹងច្បាស់ ឃើញច្បាស់បាន សេចក្តីនេះ មានឧបមាដូចម្តេចមិញ។ ម្នាល​ព្រាហ្មណ៍ បុគ្គលមានចិត្ត ដែលកាមរាគៈមិនរួបរឹត ដែលកាមរាគៈមិនគ្របសង្កត់ រមែង​ដឹងច្បាស់ ឃើញច្បាស់ នូវការរលាស់កាមរាគៈ ដែលកើតហើយ ក្នុងសម័យណា មានឧបមេយ្យ ដូច្នោះដែរ។

[៦១៣] ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលមានចិត្តដែលព្យាបាទមិនរួបរឹត ដែលព្យាបាទមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់នូវការរលាស់ព្យាបាទ​ ដែល​កើតហើយ ក្នុងសម័យណា ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវ​ប្រយោជន៍​ខ្លួនផង នូវប្រ​យោជន៍អ្នកដទៃផង។ នូវប្រយោជន៍ទាំង ២ ផង ។ បេ ។ ឯមន្តទាំង​ឡាយ បើទុកជាមិន​ស្វា​ធ្យាយ ​អស់​កាល​យូរ ក៏គង់ភ្លឺច្បាស់បាន  មន្តដែល​ស្វាធ្យាយ ចំាបាច់និយាយថ្វី។

[៦១៤] ម្នាលព្រាហ្មណ៍ បាត្រពេញដោយទឹកមិនក្តៅ មិនពុះពោរដោយភ្លើង មិន មានចំហាយទឹកហុយឡើង​ទេ បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងទឹកនោះ គប្បីដឹងច្បាស់ ឃើញច្បាស់បាន យ៉ាងណាមិញ ។ ម្នាលព្រាហ្មណ៍ បុគ្គល​មាន​ចិត្ត​ដែលព្យាបាទមិនរួបរឹត ដែលព្យាបាទមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់ នូវការរលាស់ព្យាបាទ ដែលកើតហើយ ក្នុងសម័យណា ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវប្រយោជន៍ខ្លួនផង នូវប្រយោជន៍អ្នកដទៃផង ។ នូវប្រយោជន៍ ទាំង ២ ផង ។ បេ ។ ឯមន្តទាំងឡាយ បើទុកជាមិនស្វាធ្យាយ អស់កាលយូរ ក៏គង់ភ្លឺ​ច្បាស់បាន មន្តដែលស្វាធ្យាយ ចាំបាច់និយាយថ្វី យ៉ាងនោះដែរ។

[៦១៥] ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលមានចិត្តដែលថីនមិទ្ធៈមិនរួបរឹត ដែល​ថីនមិទ្ធៈមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់នូវការរលាស់ថីនមិទ្ធៈ ដែល​កើតហើយ ក្នុងសម័យណា ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវ​ប្រយោជន៍ខ្លួនផង នូវប្រ​យោជន៍អ្នកដទៃផង។ នូវប្រយោជន៍ទាំង ២ ផង។ បេ ។ ឯ​មន្តទាំង​ឡាយ បើទុកជា​មិនស្វា​ធ្យាយ​អស់​កាល​យូរ ក៏គង់ភ្លឺច្បាស់បាន មន្តដែល​ស្វាធ្យាយ ចំាបាច់និយាយថ្វី។

[៦១៦] ម្នាលព្រាហ្មណ៍ បាត្រដែលពេញដោយទឹក មិនមានសារាយ និងចក​ត្រៀបត្រា ជុំជិតទេ បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងទឹកនោះ គប្បីដឹងច្បាស់ ឃើញច្បាស់បាន មានឧបមាដូចម្តេចមិញ ។ ម្នាលព្រាហ្មណ៍​បុគ្គលមានចិត្ត ដែល​ថីនមិទ្ធៈមិនរួបរឹត ដែលថីនមិទ្ធៈមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់ នូវការរលាស់ថីនមិទ្ធៈ ដែលកើតហើយ ក្នុងសម័យណា ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់ នូវប្រយោជន៍ខ្លួនផង នូវប្រ​យោជន៍អ្នកដទៃផង ។ នូវ​ប្រយោជន៍ទាំង ២ ផង ។ បេ ។ ឯមន្តទាំង​ឡាយ បើទុកជា​មិនស្វា​ធ្យាយ ​អស់​កាល​យូរ ក៏គង់ភ្លឺច្បាស់បាន  មន្តដែលស្វាធ្យាយ ចំាបាច់និយាយថ្វី មានឧបមេយ្យដូច្នោះដែរ។

[៦១៧] ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលមានចិត្តដែលឧទ្ធច្ចកុក្កុច្ចៈមិនរួបរឹត ដែល​ឧទ្ធច្ចកុក្កុច្ចៈមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់នូវការរលាស់ឧទ្ធច្ចកុក្កុច្ចៈ​ដែលកើតហើយ ក្នុងសម័យណា ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់ នូវប្រយោជន៍ខ្លួនផង នូវប្រ​យោជន៍អ្នកដទៃផង ។ នូវប្រយោជន៍ទាំង ២ ផង ។ បេ ។ ឯ​មន្តទាំង​ឡាយ បើទុកជា​មិនស្វា​ធ្យាយ​ អស់​កាល​យូរ ក៏គង់ភ្លឺច្បាស់បាន មន្តដែល​ស្វាធ្យាយ ចំាបាច់និយាយថ្វី។

[៦១៨] ម្នាលព្រាហ្មណ៍ បាត្រដែលពេញដោយទឹក មិនត្រូវខ្យល់បក់បោក មិនរំ​ភើប មិនបែក មិនកើតទៅជារលកទេ បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងទឹកនោះ គប្បីដឹងច្បាស់ ឃើញច្បាស់បាន  មានឧបមាដូចម្តេចមិញ។ ម្នាល​ព្រាហ្មណ៍ បុគ្គលមានចិត្ត ដែលឧទ្ធច្ចកុក្កុច្ចៈមិនរួបរឹត ដែលឧទ្ធច្ចកុក្កុច្ចៈមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់ នូវការរលាស់ឧទ្ធច្ចកុក្កុច្ចៈ ដែលកើតហើយ ក្នុង​សម័យណា ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវប្រយោជន៍ខ្លួនផង នូវប្រ​យោជន៍អ្នកដទៃផង ។ នូវប្រយោជន៍ទាំង ២ ផង ។ បេ ។ ឯមន្តទាំង​ឡាយ បើទុកជា​មិនស្វា​ធ្យាយ​អស់​កាល​យូរ ក៏គង់ភ្លឺច្បាស់បាន  មន្តដែលស្វាធ្យាយ ចំាបាច់និយាយថ្វី មានឧបមេយ្យដូច្នោះដែរ ។

[៦១៩] ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលមានចិត្តដែលវិចិកិច្ឆាមិនរួបរឹត ដែលវិចិកិច្ឆាមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់ នូវការរលាស់វិចិកិច្ឆា​ដែល​កើត​ហើយ ក្នុងសម័យណា ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវ​ប្រយោជន៍ខ្លួនផង ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់ នូវ​ប្រ​យោជន៍​អ្នក​ដទៃផង ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវប្រយោជន៍ទាំង ២ ផង ។ បេ ។

[៦២០] ម្នាលព្រាហ្មណ៍ បាត្រដែលពេញដោយទឹកថ្លា ស្អាតមិនល្អក់ គេទុកដាក់​ក្នុងកន្លែង​ភ្លឺ បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងទឹកនោះ គប្បីដឹងច្បាស់ ឃើញច្បាស់បាន មានឧបមាដូចម្តេចមិញ ។ ម្នាលព្រាហ្មណ៍ បុគ្គល​មាន​ចិត្ត​ដែល​វិចិកិច្ឆា​មិនរួបរឹត ដែលវិចិកិច្ឆាមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់នូវការ​រលាស់វិចិកិច្ឆា ដែលកើតហើយ ក្នុងសម័យណា ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់ នូវប្រយោជន៍​ខ្លួនផង ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវប្រ​យោជន៍​អ្នកដទៃផង ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវប្រយោជន៍ទាំង ២ ផង ។ ឯមន្តទាំង​ឡាយ បើទុកជា​មិនស្វា​ធ្យាយ​អស់​កាល​យូរ ក៏គង់ភ្លឺច្បាស់បាន  មន្តដែលស្វាធ្យាយ ចំាបាច់និយាយថ្វី មានឧបមេយ្យដូច្នោះដែរ ។

[៦២១] ម្នាលព្រាហ្មណ៍ នេះឯងជាហេតុ នេះឯងជាបច្ច័យ ដែលជួនណា មន្តទាំង​ឡាយ បើទុកជាមិនស្វាធ្យាយ អស់កាលយូរ​ ក៏គង់ភ្លឺច្បាស់បាន មន្តដែលស្វាធ្យាយ ចំាបាច់និយាយថ្វី ។

[៦២២] ម្នាលព្រាហ្មណ៍ ពោជ្ឈង្គទាំង ៧ នេះឯង ជាធម៌មិនរារាំង មិនបាំងបិទ​មិនមានគ្រឿងសៅហ្មងចិត្ត បើអប់រំបន្ទុំឲ្យ​ច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យ​​ជាក់ច្បាស់ នូវផលនៃវិជ្ជា និងវិមុត្តិ។ ពោជ្ឈង្គ ទាំង ៧ តើដូចម្តេចខ្លះ។ ម្នាលព្រាហ្មណ៍ សតិសម្ពោជ្ឈង្គ ជាធម៌​មិនរារាំង មិនបិទបាំង មិនមានគ្រឿងសៅហ្មងចិត្ត បើអប់រំ​បន្ទុំឲ្យ​​ច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យ​​ជាក់ច្បាស់ នូវផលនៃវិជ្ជា និងវិមុត្តិ។ បេ ។ ម្នាលព្រាហ្មណ៍ ឧបេក្ខា​​សម្ពោជ្ឈង្គ ជាធម៌មិនរារាំង មិនបាំងបិទ មិនមានគ្រឿង​សៅហ្មងចិត្ត បើអប់រំ​បន្ទុំ​ឲ្យ​ច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យ​​ជាក់ច្បាស់ នូវ​ផលនៃវិជ្ជា និងវិមុត្តិ ។  ម្នាល​ព្រាហ្មណ៍ ពោជ្ឈង្គ ទាំង ៧ នេះហើយ ដែលជាធម៌មិនរារាំង មិនបាំងបិទ មិនមានគ្រឿងសៅហ្មងចិត្ត ដែលអប់រំ​បន្ទុំ​ហើយ តែងប្រព្រឹត្ត​ទៅ ដើម្បីធ្វើឲ្យ​​ជាក់ច្បាស់ នូវផលនៃវិជ្ជា និងវិមុត្តិ ។

[៦២៣] កាលដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សគារវ​ព្រាហ្មណ៍ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ពីរោះណាស់។ បេ។ សូមព្រះគោតមដ៏ចំរើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជា​ឧបាសក ដល់នូវសរណគមន៍ ស្មើដោយ​ជីវិត ចាប់តាំងអំពីថ្ងៃនេះតទៅ។

អភយសូត្រ ទី៦

[៦២៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយព្រះដ៏មានព្រះភាគ ទ្រង់សម្រេច​ព្រះឥរិយាបថលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង អភយរាជកុមារស្តេច​ចូលទៅ​គាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចគង់ក្នុងទីដ៏សមគួរ។ លុះអភយរាជកុមារ គង់ក្នុងទីដ៏សមគួរហើយ ទើបទ្រង់​ត្រាស់សួរព្រះដ៏មានព្រះភាគ ដូច្នេះថា

[៦២៥] បពិត្រព្រះអង្គដ៏ចំរើន បូរណកស្សប បាននិយាយយ៉ាងនេះថា ហេតុបច្ច័យ នៃការមិនដឹង មិនឃើញ មិនមានឡើយ ការមិនដឹង មិនឃើញ ឥត​មានហេតុ ឥតមាន​បច្ច័យទេ។ ហេតុបច្ច័យនៃការដឹង ការឃើញ មិនមានឡើយ  ការ​ដឹង ការឃើញ ឥត​មាន​ហេតុ ឥតមានបច្ច័យទេ។ ចុះព្រះអង្គ ទ្រង់ត្រាស់ក្នុងសេចក្តីនេះ ថា​ដូចម្តេច។

[៦២៦] ម្នាលរាជកុមារ ហេតុបច្ច័យនៃការមិនដឹង មិនឃើញ រមែងមាន ការមិន​ដឹង មិនឃើញ រមែងមានហេតុ មានបច្ច័យ។ ម្នាលរាជកុមារ ហេតុបច្ច័យ នៃការដឹង ការឃើញ មាន ការដឹង ការឃើញ រមែងមានហេតុ មានបច្ច័យ។

[៦២៧] បពិត្រព្រះអង្គដ៏ចំរើន ហេតុ បច្ច័យ នៃការមិនដឹង មិនឃើញ តើដូច​ម្តេច។ ការមិនដឹង មិនឃើញ រមែងមានហេតុ មានបច្ច័យ ដូចម្តេច។

[៦២៨] ម្នាលរាជកុមារ ក្នុងសម័យដែលបុគ្គលមានចិត្ត ដែលកាមរាគៈរួបរឹត ដែលកាមរាគៈគ្របសង្កត់ រមែងមិនដឹង មិនឃើញច្បាស់ នូវការរលាស់កាមរាគៈ ដែល កើតហើយ។ ម្នាលរាជកុមារ នេះឯង ជាហេតុ នេះជាបច្ច័យ នៃការមិនដឹង មិនឃើញ។ ការមិនដឹង មិនឃើញ រមែងមានហេតុ មានបច្ច័យ យ៉ាងនេះ។

[៦២៩] ម្នាលរាជកុមារ មួយទៀត ក្នុងសម័យដែលបុគ្គលមានចិត្ត ដែលព្យាបាទ រួបរឹត ដែលព្យាបាទគ្របសង្កត់ រមែងមិនដឹង មិនឃើញច្បាស់ នូវការរលាស់ព្យាបាទ ដែលកើតហើយ។ ម្នាលរាជកុមារ នេះឯង ជាហេតុ នេះឯងជាបច្ច័យ នៃការមិនដឹង មិនឃើញ។ ការមិនដឹង មិនឃើញ រមែងមានហេតុ មានបច្ច័យ យ៉ាងនេះ។

[៦៣០] ម្នាលរាជកុមារ មួយទៀត ក្នុងសម័យដែលបុគ្គលមានចិត្ត ដែលថីនមិទ្ធៈ​រួបរឹត។

[៦៣១] បុគ្គលមានចិត្ត ដែលឧទ្ធច្ចកុក្កុច្ចៈរួបរឹត។

[៦៣២] បុគ្គលមានចិត្ត ដែលវិចិកិច្ឆារួបរឹត ដែលវិចិកិច្ឆាគ្របសង្កត់ រមែងមិន​ដឹង មិនឃើញច្បាស់ នូវការរលាស់វិចិកិច្ឆា ដែលកើតហើយទេ។ ម្នាលរាជកុមារ នេះឯងជាហេតុ នេះឯងជាបច្ច័យ នៃការមិនដឹង មិនឃើញ។ ការមិនដឹង មិនឃើញ រមែងមានហេតុ មានបច្ច័យ យ៉ាងនេះឯង។

[៦៣៣] បពិត្រព្រះអង្គដ៏ចំរើន ធម្មបរិយាយនេះ តើឈ្មោះដូចម្តេច។ ម្នាលរាជ​​កុមារ ធម្មបរិយាយទាំងនុ៎ះ ឈ្មោះថា នីវរណៈ ។ បពិត្រព្រះដ៏មានព្រះភាគ ឲ្យ​​ឈ្មោះថា នីវរណៈ សមហើយ បពិត្រព្រះសុគត ឲ្យ​ឈ្មោះថា នីវរណៈ សមហើយ បពិត្រព្រះអង្គដ៏ចំរើន សូម្បី​បុគ្គល ដែលមានតែនីវរណៈមួយ ៗ គ្របសង្កត់ គង់មិនគប្បីដឹង មិនគប្បីឃើញ​ច្បាស់​ទៅ​ហើយ នឹងបាច់និយាយថ្វី ដល់ទៅនីវរណៈ​ធម៌ ទាំង ៥ គ្របសង្កត់។

[៦៣៤] បពិត្រព្រះអង្គដ៏ចំរើន ចុះហេតុ បច្ច័យ នៃការដឹង ការឃើញ តើដូចម្តេច។ ការដឹង ការឃើញ រមែងមានហេតុ មានបច្ច័យ ដូចម្តេច។

[៦៣៥] ម្នាលរាជកុមារ ភិក្ខុក្នុងសាសនានេះ  ចំរើនសតិសម្ពោជ្ឈង្គ ដែល​អាស្រ័យ​​ នូវ​សេចក្តីស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាករាគៈ អាស្រ័យនូវការរលត់ បង្អោនទៅ​កាន់​សេចក្តី​លះបង់។ ភិក្ខុនោះ  ចំរើនសតិសម្ពោជ្ឈង្គ ក៏ដឹងច្បាស់ ឃើញ​ច្បាស់ ដោយសារ​ចិត្តនោះ។ ម្នាលរាជកុមារ នេះឯងជាហេតុ នេះឯងជាបច្ច័យ នៃការដឹង ការឃើញ។ ការដឹង ការឃើញ រមែងមានហេតុ មានបច្ច័យ យ៉ាងនេះ។

[៦៣៦] ម្នាលរាជកុមារ មួយទៀត ភិក្ខុ ។ បេ។  ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែល​​អាស្រ័យ​នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាករាគៈ អាស្រ័យនូវការរលត់ បង្អោនទៅកាន់សេចក្តីលះបង់។ ភិក្ខុនោះ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ក៏ដឹងច្បាស់ ឃើញ​ច្បាស់ ដោយសារចិត្តនោះ។ ម្នាលរាជកុមារ នេះឯងជាហេតុ នេះឯងជាបច្ច័យ នៃការ​ដឹង​ ការឃើញ។ ការដឹង ការឃើញ រមែងមានហេតុ មានបច្ច័យ យ៉ាងនេះ។

[៦៣៧] បពិត្រព្រះអង្គដ៏ចំរើន ធម្មបរិយាយនេះ តើឈ្មោះដូចម្តេច ។ ម្នាលរាជ​កុមារ ធម្មបរិយាយទាំងនេះ ឈ្មោះថា ពោជ្ឈង្គ ។ បពិត្រព្រះដ៏មានព្រះភាគ ឈ្មោះ​ថា​ពោជ្ឈង្គសមហើយ បពិត្រព្រះសុគត ឈ្មោះពោជ្ឈង្គ សមហើយ បពិត្រអង្គ​ដ៏​ចំរើន​ សូម្បី​បុគ្គល ដែលប្រកបដោយពោជ្ឈង្គមួយ ៗ​ ក៏គប្បីដឹងច្បាស់ ឃើញច្បាស់ទៅហើយ នឹងចាំបាច់និយាយថ្វី ដល់ទៅបុគ្គល ប្រកបដោយពោជ្ឈង្គ ទាំង ៧។ បពិត្រព្រះអង្គដ៏ចំរើន កាលខ្ញុំព្រះអង្គឡើង​ភ្នំគិជ្ឈកូដ ក៏មានសេចក្តីលំបាកកាយ លំបាកចិត្ត( ឥឡូវ ) ខ្ញុំព្រះអង្គ បានរម្ងាប់សេចក្តីលំបាកកាយ និងលំបាកចិត្តនោះហើយ ទាំងធម៌ ខ្ញុំព្រះអង្គ ក៏បាន​ត្រាស់ដឹង​ច្បាស់ហើយ។

មានឧទានថា

គឺនិយាយអំពីអាហារ អំពីបរិយាយ អំពីភ្លើង អំពីផ្សាយមេត្តា អំពីរឿង​សគារវព្រាហ្មណ៍ អំពីរឿងអភយរាជកុមារ សួរប្រស្នានាភ្នំគិជ្ឈកូដ។

ចប់ ពោជ្ឈង្គសំយុត្ត ពោជ្ឈង្គឆដ្ឋក ទី៦។

ពោជ្ឈង្គ អានាបានាទិបេយ្យាល (ឆដ្ឋ. អានាបានវគ្គ ទី៧)

អដ្ឋិកមហប្ផលសូត្រ

[៦៣៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិកសញ្ញា [ការសំគាល់ថា រាងឆ្អឹង ៗ ហៅថា អដ្ឋិកសញ្ញា។] ដែលបុគ្គលបានចំរើន​ហើយ បានធ្វើឲ្យ​ច្រើនហើយ រមែង​មាន​ផលច្រើន មានអានិសង្សច្រើន។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិកសញ្ញា ដែលបុគ្គល​បានចំរើន​ហើយ ដូចម្តេច បានធ្វើឲ្យ​ច្រើនហើយ​ដូចម្តេច ទើបជាគុណជាតិមានផលច្រើន មានអានិសង្សច្រើន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ  ចំរើនសតិសម្ពោជ្ឈង្គ ប្រកប​ដោយ​​អដ្ឋិក​សញ្ញា ដែល​អា​ស្រ័យ​នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីប្រាសចាកតម្រេក អាស្រ័យ​នូវ​​សេចក្តី​រលត់ បង្អោនទៅកាន់សេចក្តីលះបង់។ បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយ​អដ្ឋិកសញ្ញា ដែល​អា​ស្រ័យ​នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តី​ប្រាសចាកតម្រេក អាស្រ័យ​នូវ​​សេចក្តី​រលត់ បង្អោនទៅកាន់សេចក្តីលះបង់។ ម្នាលភិក្ខុ​ទាំងឡាយ អដ្ឋិកសញ្ញា ដែលបុគ្គលបានចំរើនហើយ យ៉ាងនេះ បានធ្វើឲ្យ​ច្រើនហើយ យ៉ាងនេះ ទើបជាគុណជាតិមានផលច្រើន មានអានិសង្សច្រើន។

អញ្ញតរផលសូត្រ

[៦៣៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ កាលបើអដ្ឋិកសញ្ញា ដែល​បុគ្គល​បានចំរើនហើយ បានធ្វើឲ្យ​ច្រើនហើយ បណ្តាផលទាំង ២ ផលណាមួយ ក៏កើតជាក់​ស្តែង គឺនឹងបានអរហត្តផល ក្នុងបច្ចុប្បន្ន ឬបើឧបាទាននៅមានសេសសល់ ក៏គង់នឹងបាន​​អនាគាមិផលដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះអដ្ឋិកសញ្ញា ដែលបុគ្គលបានចំរើន​ហើយ ​ដូចម្តេច បានធ្វើឲ្យ​ច្រើនហើយ ដូចម្តេច ទើបបណ្តាផលទាំង ២ ផលណាមួយ​ក៏កើត​ជាក់ស្តែង គឺនឹងបានអរហត្តផល ក្នុង​បច្ចុប្បន្ន ឬបើឧបាទាន នៅមានសេសសល់ ក៏គង់បានអនាគាមិផលដែរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ  ចំរើន​សតិសម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា។ បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែល​អាស្រ័យ​នូវ​សេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តី​ប្រាសចាកតម្រេក អាស្រ័យ​នូវការរលត់ បង្អោនទៅកាន់​សេចក្តីលះបង់។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើអដ្ឋិកសញ្ញា ដែលបុគ្គលបានចំរើន យ៉ាងនេះហើយ បានធ្វើឲ្យ​ច្រើនយ៉ាងនេះហើយ ទើបបណ្តា​ផលទាំង ២ ផលណាមួយ ក៏កើតជាក់ស្តែង គឺនឹងបាន​អរហត្តផល ក្នុងបច្ចុប្បន្ន ឬបើឧបាទាន នៅមានសេសសល់ ក៏គង់បានអនាគាមិផលដែរ។

មហត្ថសូត្រ

[៦៤០] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិសញ្ញា ដែលបុគ្គលបានចំរើន​ហើយ បានធ្វើឲ្យ​ច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដ៏ធំ។ ម្នាលភិក្ខុទាំង​ឡាយ អដ្ឋិកសញ្ញា ដែលបុគ្គលបានចំរើនហើយ បានធ្វើឲ្យ​ច្រើនហើយ រមែង​ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដ៏ធំ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ  ចំរើនសតិ​សម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា។បេ។  ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា ដែលអាស្រ័យ​នូវសេចក្តី​ស្ងប់​ស្ងាត់ អាស្រ័យនូវសេចក្តីប្រាស​ចាក​តម្រេក អាស្រ័យនូវការរលត់ បង្អោនទៅកាន់ការលះបង់។ ម្នាលភិក្ខុ​ទាំងឡាយ អដ្ឋិកសញ្ញា ដែលបុគ្គល​បានចំរើន​យ៉ាងនេះ​ហើយ បានធ្វើឲ្យ​ច្រើន​​យ៉ាងនេះហើយ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដ៏ធំ។

យោគក្ខេមសូត្រ

[៦៤១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិសញ្ញា ដែលបុគ្គលបានចំរើន​ហើយ បានធ្វើឲ្យ​ច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីក្សេម ចាកយោគៈដ៏ធំ។ ម្នាលភិក្ខុ​ទាំង​ឡាយ អដ្ឋិកសញ្ញា ដែលបុគ្គលបានចំរើនហើយ ដូចម្តេច បានធ្វើឲ្យ​ច្រើនហើយ ដូចម្តេច ទើបប្រព្រឹត្តទៅ ដើម្បីក្សេម ចាកយោគៈដ៏ធំ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ក្នុង​សាសនានេះ  ចំរើនសតិ​សម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា។ បេ។ ចំរើន​ឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា ដែលអាស្រ័យ នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីប្រាស​ចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅកាន់ការ​លះបង់។ ម្នាលភិក្ខុ​ទាំងឡាយ អដ្ឋិកសញ្ញា ដែលបុគ្គលបានចំរើនយ៉ាងនេះហើយ បានធ្វើឲ្យ​ច្រើន​យ៉ាងនេះហើយ  រមែងប្រព្រឹត្តទៅ ដើម្បីក្សេមចាកយោគៈដ៏ធំ។

សំវេគសូត្រ

[៦៤២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិកសញ្ញា ដែលបុគ្គលបានចំរើន​ហើយ បានធ្វើឲ្យ​ច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសំវេគដ៏ធំ។ ម្នាលភិក្ខុ​ទាំងឡាយ ចុះអដ្ឋិកសញ្ញា ដែលបុគ្គលបានចំរើនហើយ ដូចម្តេច បានធ្វើឲ្យ​ច្រើនហើយ​ដូចម្តេច ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីសំវេគដ៏ធំ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ  ចំរើនសតិសម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា។ បេ។ ចំរើនឧបេក្ខា​សម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវ​សេចក្តី​ប្រាសចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅកាន់ការលះបង់។ ម្នាល​ភិក្ខុទាំងឡាយ អដ្ឋិកសញ្ញា ដែលបុគ្គលបានចំរើនយ៉ាងនេះហើយ បានធ្វើឲ្យ​ច្រើនយ៉ាងនេះ​ហើយ ប្រព្រឹត្តទៅ ដើម្បីសេចក្តីសំវេគដ៏ធំ។

ផាសុវិហារសូត្រ ទី១

[៦៤៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិកសញ្ញា ដែលបុគ្គលបានចំរើនហើយ បានធ្វើឲ្យ​ច្រើនហើយ រមែងប្រព្រឹត្តទៅ​ ដើម្បីការនៅជាសុខដ៏ធំ។ ម្នាលភិក្ខុទាំងឡាយ ចុះអដ្ឋិកសញ្ញា ដែលបុគ្គលបានចំរើនហើយ ដូចម្តេច បានធ្វើឲ្យ​ច្រើនហើយ​ដូចម្តេច រមែងប្រព្រឹត្តទៅ ដើម្បីការនៅជាសុខដ៏ធំ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសននេះ  ចំរើនសតិសម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា។ ប។  ចំរើនឧបេក្ខា​សម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អា​ស្រ័យ​នូវ​សេចក្តីប្រាសចាកតម្រេក អាស្រ័យនូវការ​រលត់ បង្អោនទៅកាន់ការលះបង់។ ម្នាល​ភិក្ខុ​ទាំងឡាយ អដ្ឋិកសញ្ញា ដែលបុគ្គលបានចំរើន យ៉ាងនេះហើយ បានធ្វើឲ្យ​ច្រើន​យ៉ាង​នេះហើយ ប្រព្រឹត្តទៅ ដើម្បីការនៅជាសុខដ៏ធំ។

បុឡវកសូត្រ ទី២

[៦៤៤] ម្នាលភិក្ខុទាំងឡាយ បុឡវកសញ្ញា ដែលបុគ្គលចំរើនហើយ។ បេ។

វិនីលកសូត្រ ទី៣

[៦៤៥] ម្នាលភិក្ខុទាំងឡាយ វិនីលកសញ្ញា។

វិច្ឆិទ្ទកសូត្រ ទី៤

[៦៤៦] ម្នាលភិក្ខុទាំងឡាយ វិច្ឆិទ្ទកសញ្ញា។

ឧទ្ធុមាតកសូត្រ ទី៥

[៦៤៧] ម្នាលភិក្ខុទាំងឡាយ ឧទ្ធុមាតសញ្ញា។

មេត្តាសូត្រ ទី៦

[៦៤៨] ម្នាលភិក្ខុទាំងឡាយ មេត្តា ដែលបុគ្គលបានចំរើនហើយ។

ករុណាសូត្រ ទី៧

[៦៤៩] ម្នាលភិក្ខុទាំងឡាយ ករុណា ដែលបុគ្គលបានចំរើនហើយ។

មុទិតាសូត្រ ទី៨

[៦៥០] ម្នាលភិក្ខុទាំងឡាយ មុទិតា ដែលបុគ្គលបានចំរើនហើយ។

ឧបេក្ខាសូត្រ ទី៩

[៦៥១] ម្នាលភិក្ខុទាំងឡាយ ឧបេក្ខា ដែលបុគ្គលបានចំរើនហើយ។

អានាបានសូត្រ ទី១០

[៦៥២] ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិ ដែលបុគ្គលបានចំរើនហើយ។

និរោធវគ្គ ទី៨

អសុភសូត្រ ទី១

[៦៥៣] ម្នាលភិក្ខុទាំងឡាយ អសុភសញ្ញា ដែលបុគ្គលបានចំរើនហើយ។

មរណសូត្រ ទី២

[៦៥៤] ម្នាលភិក្ខុទាំងឡាយ មរណសញ្ញា ដែលបុគ្គលបានចំរើនហើយ។

អាហារេបដិកូលសូត្រ ទី៣

[៦៥៥] ម្នាលភិក្ខុទាំងឡាយ អាហារេបដិកូលសញ្ញា។

អនភិរតិសូត្រ ទី៤

[៦៥៦] ម្នាលភិក្ខុទាំងឡាយ សព្វលោកេ អនភិរតសញ្ញា។

អនិច្ចសូត្រ ទី៥

[៦៥៧] ម្នាលភិក្ខុទាំងឡាយ អនិច្ចសញ្ញា។

ទុក្ខសូត្រ ទី៦

[៦៥៨] ម្នាលភិក្ខុទាំងឡាយ អនិច្ចេ ទុក្ខសញ្ញា។

អនត្តសូត្រ ទី៧

[៦៥៩] ម្នាលភិក្ខុទាំងឡាយ ទុក្ខេ អនត្តសញ្ញា។

បហានសូត្រ ទី៨

[៦៦០] ម្នាលភិក្ខុទាំងឡាយ បហានសញ្ញា។

វិរាគសូត្រ ទី៩

[៦៦១] ម្នាលភិក្ខុទាំងឡាយ វិរាគសញ្ញា។

និរោធសូត្រ ទី១០

[៦៦២] ម្នាលភិក្ខុទាំងឡាយ និរោធសញ្ញា ដែលបុគ្គលបានចំរើនហើយ បានធ្វើឲ្យ​ច្រើន​ហើយ ជាគុណជាតិ រមែងមានផលច្រើន មានអានិសង្សច្រើន។ ម្នាលភិក្ខុ​ទាំង​ឡាយ ចុះនិរោធ​សញ្ញា ដែលបុគ្គលបានចំរើនហើយ ដូចម្តេច បានធ្វើឲ្យ​ច្រើន​ហើយ ដូចម្តេច ទើបជាគុណជាតិ មានផលច្រើន មាន​អានិសង្សច្រើន។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ  ចំរើនសតិសម្ពោជ្ឈង្គ ប្រកបដោយនិរោធសញ្ញា។ បេ។  ចំរើន​ឧបេក្ខាសម្ពោជ្ឈង្គ ប្រកប​ដោយ​និរោធសញ្ញា អាស្រ័យនូវ​សេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវ​សេចក្តីប្រាសចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅកាន់ការលះបង់។ ម្នាលភិក្ខុ​ទាំង​ឡាយ និរោធសញ្ញា ដែលបុគ្គលបានចំរើន​យ៉ាង​នេះ​ហើយ បានធ្វើឲ្យ​ច្រើនយ៉ាងនេះហើយ ជាគុណជាតិ មានផលច្រើន មាន​អានិសង្សច្រើន។

[៦៦៣] ម្នាលភិក្ខុទាំងឡាយ កាលបើនិរោធសញ្ញា ដែលបុគ្គលបានចំរើន​ហើយ បានធ្វើឲ្យ​ច្រើនហើយ បណ្តាផលទាំង ២ ផលណាមួយ ក៏កើតជាក់ស្តែង គឺបាន​​អរហត្តផល ក្នុងបច្ចុប្បន្ន ឬបើឧបាទាននៅមានសេសសល់ ក៏គង់បានអនាគាមិផល​ដែរ។ ម្នាលភិក្ខុ​ទាំងឡាយ ចុះនិរោធសញ្ញា ដែលបុគ្គល​បានចំរើន​ហើយ ដូចម្តេច បានធ្វើឲ្យ​ច្រើនហើយ ដូចម្តេច ទើបបណ្តាផលទាំង ២ ផលណាមួយ ក៏កើតជាក់ស្តែង គឺបានអរហត្តផល ក្នុង​បច្ចុប្បន្ន ឬបើឧបាទាន នៅមាន​សេសសល់ ក៏គង់បាន​អនាគាមិផល​ដែរ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ  ចំរើនសតិសម្ពោជ្ឈង្គ ប្រកបដោយនិរោធសញ្ញា។ បេ។ ចំរើន​ឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយនិរោធសញ្ញា ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីប្រាសចាកតម្រេក អាស្រ័យនូវ​ការរលត់ បង្អោនទៅកាន់ការលះបង់។ ម្នាលភិក្ខុទាំងឡាយ  និរោធសញ្ញា ដែល​បុគ្គល​បានចំរើនយ៉ាង​នេះហើយ បានធ្វើឲ្យ​​ច្រើន យ៉ាងនេះហើយ បណ្តាផលទាំង ២ ផលណាមួយ ក៏កើតជាក់ស្តែង គឺបានអរហត្តផល ក្នុងបច្ចុប្បន្ន ឬបើឧបាទាន​ នៅមាន​សេសសល់ ក៏គង់បានអនាគាមិផលដែរ។

[៦៦៤] ម្នាលភិក្ខុទាំងឡាយ កាលបើនិរោធសញ្ញា ដែលបុគ្គលបានចំរើនហើយ បានធ្វើឲ្យ​ច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ធំ។ ប្រព្រឹត្តទៅ ដើម្បីក្សេម​ចាក​យោគដ៏ធំ។ ប្រព្រឹត្តទៅ ដើម្បីសេចក្តីសំវេគដ៏ធំ។ ប្រព្រឹត្តទៅ ដើម្បីការនៅជាសុខដ៏ធំ។ ម្នាលភិក្ខុទាំងឡាយ ចុះនិរោធសញ្ញា ដែលបុគ្គលបានចំរើនហើយ​ដូចម្តេច បានធ្វើឲ្យ​ច្រើនហើយ ដូចម្តេច ទើបប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដ៏ធំ។ ប្រព្រឹត្ត​ទៅ ដើម្បីក្សេមចាកយោគដ៏ធំ។ ប្រព្រឹត្តទៅ ដើម្បីសេចក្តីសំវេគដ៏ធំ។ ប្រព្រឹត្តទៅ​ ដើម្បី​ការនៅជាសុខដ៏ធំ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ប្រកបដោយនិរោធសញ្ញា។ បេ។  ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយ​និរោធសញ្ញា អាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីប្រាសចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅកាន់ការលះបង់។ ម្នាលភិក្ខុទាំងឡាយ កាលបើនិរោធសញ្ញា ដែលបុគ្គលបានចំរើនយ៉ាងនេះហើយ  បានធ្វើឲ្យ​ច្រើនយ៉ាងនេះហើយ ទើបប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដ៏ធំ។ ប្រព្រឹត្តទៅ ដើម្បីក្សេមចាកយោគៈដ៏ធំ។ ប្រព្រឹត្ត​ទៅ ដើម្បីសេចក្តី​សំវេគ​ដ៏ធំ។ ប្រព្រឹត្តទៅ ដើម្បីការនៅជាសុខដ៏ធំ។

[៦៦៥] ម្នាលភិក្ខុទាំងឡាយ ទន្លេគង្គា មានទំនាបទៅខាង​កើត ជម្រាលទៅ​ខាងកើត ឈមទៅខាងកើត យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចំរើន​នូវពោជ្ឈង្គទាំង ៧ ធ្វើឲ្យ​ច្រើនូវពោជ្ឈង្គទាំង ៧ រមែងជ្រាលទៅរកព្រះនិព្វាន ឱន​ទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ កាល​បើភិក្ខុចំរើន នូវពោជ្ឈង្គទាំង ៧ ធ្វើឲ្យ​ច្រើន នូវពោជ្ឈង្គទាំង ៧ រមែងជ្រាលទៅរក​ព្រះនិព្វាន ឱនទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនេះ  ចំរើនសតិសម្ពោជ្ឈង្គ ។ បេ ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែល​អាស្រ័យសេចក្តីស្ងប់ស្ងាត់ អា​ស្រ័យសេចក្តីប្រាសចាកតម្រេក អាស្រ័យការរលត់ បង្អោនទៅកាន់ការលះបង់។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចំរើន នូវពោជ្ឈង្គទាំង ៧ ធ្វើឲ្យ​ច្រើន នូវពោជ្ឈង្គទាំង ៧ រមែងជ្រាលទៅរកព្រះនិព្វាន ឱនទៅរកព្រះនិព្វាន ឈម​ទៅរកព្រះនិព្វាន យ៉ាងនេះឯង។ (គប្បីសម្តែងបាលីឲ្យ​ពិស្តារ ដរាបដល់ការស្វែង​រកផងចុះ)។

[៦៦៦] ម្នាលភិក្ខុទាំងឡាយ ឧទ្ធម្ភាគិយសំយោជនៈនេះ មាន ៥ យ៉ាង។ ឧទ្ធម្ភាគិយសំយោជនៈ ទាំង ៥ តើដូចម្តេចខ្លះ។ គឺរូបរាគៈ ១ អរូបរាគៈ ១ មានះ ១ ឧទ្ធច្ចៈ​១ អវិជ្ជា ១។ ម្នាលភិក្ខុទាំងឡាយ ទាំង ៥ នេះឯង ហៅថា ឧទ្ធម្ភាគិយសំយោជនៈ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុត្រូវចំរើនពោជ្ឈង្គ ទាំង ៧ ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវឧទ្ធម្ភាគិយសំយោជនៈ ៥ នេះចេញ។  ចំរើន​ពោជ្ឈង្គ ទាំង ៧ តើដូច​ម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន​សតិសម្ពោជ្ឈង្គ។ បេ។  ចំរើន​ឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អា​ស្រ័យសេចក្តី​​ប្រាស​ចាក​តម្រេក អាស្រ័យការរលត់ បង្អោនទៅកាន់ការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវចំរើនពោជ្ឈង្គ ទាំង ៧ នេះ ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវឧទ្ធម្ភាគិយសំយោជនៈ ទាំង ៥ នេះឯង។

[៦៦៧] ម្នាលភិក្ខុទាំងឡាយ​ ទន្លេគង្គា មានទំនាបទៅខាងកើត ជម្រាលទៅខាង​កើត ឈមទៅខាងកើត យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចំរើនពោជ្ឈង្គ ទាំង ៧ ធ្វើឲ្យ​ច្រើន នូវពោជ្ឈង្គ ទាំង ៧ រមែងជ្រាលទៅរកព្រះនិព្វាន ឱនទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចំរើនពោជ្ឈង្គ ទាំង ៧ ធ្វើឲ្យ​ច្រើន នូវពោជ្ឈង្គ ទាំង ៧ រមែងជ្រាលទៅរកព្រះនិព្វាន​ ឱនទៅ​រកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ​ ភិក្ខុក្នុង​សាសនានេះ  ចំរើន​សតិសម្ពោជ្ឈង្គ ។ បេ ។ ចំរើន​ឧបេក្ខាសម្ពោជ្ឈង្គ ដែល​មានការលះបង់រាគៈ ជាទីបំផុត មានការលះបង់ទោសៈ ជាទីបំផុត មានការលះបង់មោហៈ ​ជា​ទីបំផុត។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចំរើនពោជ្ឈង្គ ទាំង ៧ ធ្វើឲ្យ​ច្រើន នូវ​ពោជ្ឈង្គ ទាំង ៧ រមែងជ្រាល​ទៅរក​ព្រះនិព្វាន ឱនទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនេះឯង។ (ត្រូវធ្វើបាលីឲ្យ​​ពិស្តារ តាំងអំពី ឯសនា រហូតដល់ការលះបង់រាគៈ ជាទី​បំផុត ​យ៉ាងនេះផងចុះ)។

[៦៦៨] ម្នាលភិក្ខុទាំងឡាយ ឧទ្ធម្ភាគិយសំយោជនៈនេះ មាន ៥ យ៉ាង។ ឧទ្ធម្ភាគិយសំយោជនៈ ៥ យ៉ាង តើដូចម្តេចខ្លះ។ គឺរូបរាគៈ ១ អរូបរាគៈ ១ មានះ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១។ ម្នាលភិក្ខុទាំងឡាយ ទាំង ៥ នេះឯង ហៅថា ឧទ្ធម្ភាគិយសំយោជនៈ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុត្រូវចំរើនពោជ្ឈង្គ ទាំង ៧ ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវឧទ្ធម្ភាគិយសំយោជនៈ ៥ នេះចេញ។ ចំរើននូវពោជ្ឈង្គ​ ទាំង ៧ តើដូច​ម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ  ចំរើនសតិសម្ពោជ្ឈង្គ ។ បេ ។  ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែលមានការលះបង់រាគៈ​ជាទីបំផុត មានការលះ​បង់ទោសៈជាទីបំផុត មានការលះបង់មោហៈជាទីបំផុត ជាធម៌​យាងចុះកាន់ព្រះនិព្វាន ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន មានព្រះនិព្វានជាទីបំផុត ជ្រាលទៅ​រកព្រះនិព្វាន ឱនទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរចំរើនពោជ្ឈង្គ ទាំង ៧ ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវឧទ្ធម្ភាគិយសំយោជនៈ ៥ នេះឯង ។ (មគ្គសំយុត្ត បណ្ឌិតត្រូវធ្វើឲ្យ​ពិស្តារយ៉ាងណា ពោជ្ឈង្គសំយុត្ត ក៏ត្រូវធ្វើឲ្យ​ពិស្តារយ៉ាងនោះដែរ)។

ឧទ្ទានក្នុងអានាបានាទិបេយ្យាលនោះគឺ

អដ្ឋិកសញ្ញា ១ បុឡវកសញ្ញា ១ វិនីលកសញ្ញា ១ វិច្ឆិទ្ទកសញ្ញា ១ ឧទ្ធុមាតសញ្ញា ១ ជាគំរប់ប្រាំ មេត្តា ១ ករុណា ១ មុទិតា ១ ឧបេក្ខា ១ អានាបានៈ ១ រួមទាំងអស់ជា ១០។

ចប់ ពោជ្ឈង្គសំយុត្ត អានាបានវគ្គ ទី៧។

អសុភសញ្ញា ១ មរណសញ្ញា ១ អាហារេបដិកូលសញ្ញា ១ សព្វលោកេ​​ អនភិរត​សញ្ញា ១ អនិច្ចសញ្ញា ១ អនិច្ចេទុក្ខសញ្ញា ១ ទុក្ខេអនត្ត​សញ្ញា ១ បហានសញ្ញា ១ វិរាគសញ្ញា ១ និរោធសញ្ញា ១ រួមទាំងអស់ ត្រូវជា ១០គត់។

ចប់ ពោជ្ឈង្គសំយុត្ត និរោធវគ្គ ទី៨។

គង្គាបេយ្យាល ទី៩

គង្គានទីអាទិសូត្រ ទី១-១២

[៦៦៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ទន្លេគង្គា មានទំនាបទៅខាងកើត ជម្រាល​ទៅខាងកើត ឈមទៅខាងកើត យ៉ាងណាមិញ។ បេ។

និយាយអំពីទន្លេគង្គា មានទំនាបទៅខាងកើត ៦លើក ទន្លេគង្គា មាន​ទំនាប​ទៅរកសមុទ្រ ៦លើក ទាំង ៦លើក ២ដងនោះ រួមជា ១២លើក ហេតុនោះ បាន​ជា​លោកឲ្យ​​ឈ្មោះថា វគ្គ។

ចប់ គង្គាបេយ្យាល ទី៩។

អប្បមាទវគ្គ ទី១០

តថាគតាទិសូត្រ ទី១-១០

[៦៧០] ពាក្យថា ម្នាលភិក្ខុទាំងឡាយ រាប់តាំងពីពួកសត្វមិនមានជើងក្តី មានជើង ២ក្តី មានជើង ៤ក្តី មានជើងច្រើនក្តី បណ្ឌិតត្រូវធ្វើឲ្យ​ពិស្តារផងចុះ។

ព្រះតថាគតប្រសើរជាងសត្វទាំងអស់ ១ ស្នាមជើងដំរី ធំជាងស្នាមជើងសត្វទាំងអស់ ១ ​កំពូលផ្ទះ  ខ្ពស់ជាងគ្រឿង​ផ្ទះទាំងអស់ ១  ក្លិន​ឫសស្គា ប្រសើរ​​ជាង​ក្លិនឫសទាំងអស់   ១   ក្លិនខ្លឹមចន្ទន៍ក្រហម ប្រសើរជាង​ក្លិន​ ខ្លឹមទាំងអស់ ១ ក្លិនផ្កាម្លិះ  ប្រសើរជាងក្លិនផ្កាទាំងអស់  ១  សេ្តចចក្រពត្តិ ប្រសើរ​ជាង​ស្តេច​ទាំង​អស់  ១  ពន្លឺព្រះចន្ទ  ប្រសើរជាងពន្លឺផ្កាយទាំងអស់ ១ ព្រះអាទិត្យរុងរឿង ក្នុងសរទសម័យ   ១  សំពត់កាសិកពស្ត្រ ប្រសើរជាងសំពត់ទាំងអស់  ១​ ត្រូវជា ១០ គត់។

( អប្បមាទវគ្គ បណ្ឌិតត្រូវធ្វើឲ្យ​ពិស្តារ តាមទំនងពោជ្ឈង្គ នៃពោជ្ឈង្គ​សំយុត្ត​ផងចុះ)។

ចប់ ពោជ្ឈង្គសំយុត្ត អប្បមាទវគ្គ ទី១០។

ពលករណីយវគ្គ ទី១១

ពលាទិសូត្រ ទី១-១២

[៦៧១] ពាក្យថា ម្នាលភិក្ខុទាំងឡាយ ដូចការងារណាមួយ ដែលត្រូវធ្វើដោយ កម្លាំង ដូច្នេះជាដើម បណ្ឌិតត្រូវសម្តែងឲ្យ​ពិស្តារផងចុះ។

ការងារដែលត្រូវធ្វើដោយកម្លាំង ១ ពីជគាម និងភូតគាម (អាស្រ័យផែន​ដី ទើបលូតលាស់ឡើង​បាន ) ១ នាគ (អាស្រ័យភ្នំហិមពាន្ត ទើបចំរើនកាយបាន ) ១ ដើមឈើ​ទ្រេតទៅទិសខាងកើត កាលបើគេកាត់គល់ រមែងរលំទៅទិសខាងកើត  ១  ឆ្នាំងផ្កាប់ ទឹក​មិនដែលហូរចូល ១ ចុងស្រួចនៃស្រូវ  គេដាក់មិនស្រួល   តែងមុតដៃជើង  ១  ខ្យល់លើអាកាស រមែងបក់ទៅគ្រប់ទិស  ១  អកាលមេឃ បក់ផាត់ធូលីឲ្យ​ស្រឡះ ១ ខ្យល់ព្យុះ បក់ផាត់មហាមេឃឲ្យ​ស្រឡះ ១ ចំណងនាវាសមុទ្រ តែងពុកផុយ ១ ផ្ទះសម្រាប់អ្នកដំណើរ ១ ទន្លេគង្គា (ដែលមានទំនាបទៅទិសខាងកើត មិនអាចអ្នកណាបំបែរ ឲ្យ​​មាន​ទំនាប​ទៅរក​ទិសខាងលិចវិញបាន) ១។

(ពលករណីយវគ្គ បណ្ឌិតត្រូវសំដែងឲ្យ​ពិស្តារ តាមទំនងពោជ្ឈង្គ នៃពោជ្ឈង្គ​សំយុត្តផងចុះ)។

ចប់ ពលករណីយវគ្គ ទី១១។

ឯសនាវគ្គ ទី១២

ឯសនាទិសូត្រ ទី១-១០

[៦៧២] ពាក្យថា ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ  មាន ៣ យ៉ាង ។ ការស្វែងរក ៣ យ៉ាង តើដូចម្តេចខ្លះ។ ការស្វែងរក ៣ យ៉ាងនោះ គឺ ការស្វែងរកកាម ១ ការស្វែងរកភព ១ ការស្វែងរកព្រហ្មចរិយ ជាមិច្ឆាទិដ្ឋិ ១ ប៉ុណ្ណេះជាដើម បណ្ឌិតត្រូវ​ធ្វើឲ្យ​ពិស្តារ​ផងចុះ។

និយាយអំពីការស្វែងរកផ្សេង ៗ ១ អាសវៈ ១​ ភព ១ ទុក្ខតាធម៌ ៣យ៉ាង ១ (កិលេស) ដូចជាសសរខឿន ១ មន្ទិល ១ សេចក្តីលំបាក ១ វេទនា ១ តណ្ហា ១។

(ឯសនាបេយ្យាល នៃពោជ្ឈង្គសំយុត្ត អ្នកប្រាជ្ញទាំងឡាយ ត្រូវសំដែងឲ្យ​ពិស្តារ តាមវិវេកនិស្សិតផងចុះ)។

ចប់ ឯសនាវគ្គ ទី១២។

ឱឃវគ្គ ទី១៣

ឱឃាទិសូត្រ ទី១-៨

[៦៧៣] ពាក្យថា ម្នាលភិក្ខុទាំងឡាយ ឱឃៈនេះ មាន ៤ យ៉ាង ។ ឱឃៈ ៤ យ៉ាង តើដូចម្តេចខ្លះ។ ឱឃៈ  ៤ យ៉ាងនោះ គឺ កាមោឃៈ ១ ភវោឃៈ ១ ទិដ្ឋោឃៈ ១ អវិជ្ជោឃៈ ១ ប៉ុណ្ណេះជាដើម បណ្ឌិតត្រូវធ្វើឲ្យ​ពិស្តារផងចុះ។

ឧទ្ធម្ភាគិយសូត្រ ទី១០

[៦៧៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ឧទ្ធម្ភាគិយសំយោជនៈនេះ មាន ៥ យ៉ាង។ ឧទ្ធម្ភាគិយសំយោជនៈ ៥ យ៉ាង តើដូចម្តេចខ្លះ។ ឧទ្ធម្ភាគិយសំយោជនៈ ៥ គឺ រូបរាគៈ ១ អរូបរាគៈ ១ មានះ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១។ ម្នាលភិក្ខុទាំងឡាយ ទាំង ៥ នេះ ឈ្មោះ ឧទ្ធម្ភាគិយសំយោជនៈ។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គទាំង ៧ ភិក្ខុត្រូវចំរើន ដើម្បី​ដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវឧទ្ធម្ភាគិយសំយោជនៈ ៥ នេះ​ឯង។ ចំរើនពោជ្ឈង្គ ៧ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ​ ចំរើន​សតិសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យ​សេចក្តីប្រាសចាកតម្រេក អាស្រ័យការរលត់ បង្អោនទៅកាន់ការលះបង់។ បេ។ ចំរើន​ឧបេក្ខាសម្ពោជ្ឈង្គ ដែលមានការលះបង់រាគៈជាទីបំផុត មានការលះបង់ទោសៈ​ជាទីបំផុត មានការលះ​បង់មោហៈជាទីបំផុត  ចុះស៊ប់ទៅរកព្រះនិព្វាន មានព្រះនិព្វាន​នៅខាងមុខ មានព្រះនិព្វាន ជាទីបំផុត ជ្រាលទៅរកព្រះនិព្វាន ឱនទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន។ ម្នាល​ភិក្ខុទាំងឡាយ ពោជ្ឈង្គទាំង ៧ នេះ បណ្ឌិតត្រូវចំរើន ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវឧទ្ធម្ភាគិយសំយោជនៈ ទាំង ៥ នេះឯង។

និយាយអំពីឱឃៈ ១ យោគៈ ១ ឧបាទាន ១ គន្ថៈ ១ អនុស័យ ១ កាមគុណ ១ នីវរណៈ ១ ខន្ធ ១ ឧទ្ធម្ភាគិយសំយោជនៈ ១។

ចប់ ឱឃវគ្គ ទី១៣។

បុនគង្គាបេយ្យាលវគ្គ ទី១៤

បុនគង្គានទីអាទិសូត្រ

និយាយអំពីទន្លេគង្គា មានទំនាបទៅខាងកើត ៦លើក ទន្លេគង្គា មាន​ទំនាបទៅរកសមុទ្រ ៦លើក ទាំង ៦លើក ២ដងនោះ រួមជា ១២លើក ហេតុ​នោះ បានជាហៅថា វគ្គ។

(គង្គាបេយ្យាលនៃពោជ្ឈង្គសំយុត្ត បណ្ឌិតត្រូវសំដែងឲ្យ​ពិស្តារ តាមទំនងរាគៈ ផងចុះ)។

ចប់ វគ្គ ទី១៤។

បុនអប្បមាទវគ្គ ទី១៥

តថាគតាទិសូត្រ

ព្រះតថាគត ប្រសើរជាងសត្វទាំងអស់ ១ ស្នាមជើងដំរី ធំជាងស្នាមជើងសត្វទាំងអស់ ១ ​កំពូលផ្ទះ ខ្ពស់ជាងគ្រឿងផ្ទះទាំងអស់ ១ ក្លិនឫសស្គា ប្រសើរ​ជាង​ក្លិនឫសទាំងអស់ ១ ក្លិន​ខ្លឹមចន្ទន៍ក្រហម ប្រសើរជាងក្លិនខ្លឹមទាំងអស់ ១ ក្លិនផ្កាម្លិះ  ប្រសើរជាងក្លិនផ្កាទាំងអស់ ១  សេ្តចចក្កពត្តិ ប្រសើរជាងស្តេចទាំងអស់ ១ រស្មីព្រះចន្ទ ប្រសើរជាងរស្មីផ្កាយទាំងអស់ ១ ព្រះអាទិត្យ រុងរឿងក្នុងសរទសម័យ ១ សំពត់កាសិកពស្ត្រ ប្រសើរជាងសំពត់ទាំងអស់ ១​ ត្រូវ​ជា ១០ គត់។

(អប្បមាទវគ្គ ត្រូវសំដែងឲ្យ​ពិស្តារ តាមទំនងរាគៈ​ផងចុះ)។

ចប់ វគ្គ ទី១៥។

បុនពលករណីយវគ្គ ទី១៦

បុនពលាទិសូត្រ

ការងារដែលត្រូវធ្វើដោយកម្លាំង ១ ពីជគាម និងភូតគាម (អាស្រ័យដី  ទើប​លូត​លាស់​​បាន) ១ នាគ (អាស្រ័យភ្នំហិមពាន្ត ទើបចំរើនធំបាន) ១ ដើមឈើទ្រេតទៅទិសខាងកើត ១ ឆ្នាំងផ្កាប់ ទឹកមិនដែលហូរចូល ១ ចុងស្រួចនៃស្រូវ គេដាក់មិនស្រួល តែងមុតដៃជើង   ១  ខ្យល់លើអាកាស រមែងបក់ទៅគ្រប់ទិស  ១  អកាលមេឃ បក់ផាត់ផង់   ធូលីឲ្យ​ស្រឡះ ២លើក ចំណង​នាវាសមុទ្រ តែងពុកផុយ ១ ផ្ទះសម្រាប់អ្នកដំណើរ ១ ទន្លេគង្គា (ដែល​មាន​ទំនាប​ទៅ​ទិស​ខាងកើត មិនអាចអ្នកណាបំបែរ ឲ្យ​មានទំនាបទៅទិសខាងលិចវិញបាន) ១។

(ពលករណីយវគ្គ នៃពោជ្ឈង្គសំយុត្ត បណ្ឌិតត្រូវធ្វើឲ្យ​ពិស្តារ តាមទំនង​រាគៈផងចុះ)។

ចប់ វគ្គ ទី១៦។

បុនឯសនាវគ្គ ទី១៧

បុនឯសនាទិសូត្រ

និយាយពីការស្វែងរកផ្សេង ៗ ១ អាសវៈ ១ ភព ១ ទុក្ខតាធម៌ ៣យ៉ាង ១ (កិលេស) ដូចសសរខឿន ១ មិន្ទិល ១ សេចក្តីលំបាក ១ វេទនា ១ តណ្ហា ១។

ចប់ ឯសនាវគ្គ នៃពោជ្ឈង្គសំយុត្ត ទី១៧។

និយាយអំពីឱឃៈ ១ យោគៈ ១ ឧបាទាន ១ គន្ថៈ ១ អនុស័យ ១ កាមគុណ ១ នីវរណៈ ១ ខន្ធ ១ ឧទ្ធម្ភាគិយសំយោជនៈ ១។

(ឱឃវគ្គ បណ្ឌិតត្រូវសំដែងឲ្យ​ពិស្តារ តាមទំនងនៃការលះបង់រាគៈ ទោសៈ មោហៈ ជាទីបំផុតផងចុះ​)។

ចប់ វគ្គ ទី១៨។

បុនឱឃវគ្គ

បុនឱឃាទិសូត្រ

(មគ្គសំយុត្ត បណ្ឌិតបានធ្វើឲ្យ​ពិស្តារហើយបែបណា ពោជ្ឈង្គសំយុត្ត ក៏ត្រូវសំដែងឲ្យ​​ពិស្តារបែបនោះដែរ)។

ចប់ពោជ្ឈង្គសំយុត្ត។

ចប់ ភាគ៣៧ ។

វិន័យបិដក | | | | | | | | | ១០ | ១១ | ១២ | ១៣
សុត្តន្តបិដក ១៤ | ១៥ | ១៦ | ១៧ | ១៨ | ១៩ | ២០ | ២១ | ២២ | ២៣ | ២៤ | ២៥ | ២៦ | ២៧ | ២៨ | ២៩ | ៣០ | ៣១ | ៣២ | ៣៣ | ៣៤ | ៣៥ | ៣៦ | ៣៧ | ៣៨ | ៣៩ | ៤០ | ៤១ | ៤២ | ៤៣ | ៤៤ | ៤៥ | ៤៦ | ៤៧ | ៤៨ | ៤៩ | ៥០ | ៥១ | ៥២ | ៥៣ | ៥៤ | ៥៥ | ៥៦ | ៥៧ | ៥៨ | ៥៩ | ៦០ | ៦១ | ៦២ | ៦៣ | ៦៤ | ៦៥ | ៦៦ | ៦៧ | ៦៨ | ៦៩ | ៧០ | ៧១ | ៧២ | ៧៣ | ៧៤ | ៧៥ | ៧៦ | ៧៧
អភិធម្មបិដក ៧៨ | ៧៩ | ៨០ | ៨១ | ៨២ | ៨៣ | ៨៤ | ៨៥ | ៨៦ | ៨៧ | ៨៨ | ៨៩ | ៩០ | ៩១ | ៩២ | ៩៣ | ៩៤ | ៩៥ | ៩៦ | ៩៧ | ៩៨ | ៩៩ | ១០០ | ១០១ | ១០២ | ១០៣ | ១០៤ | ១០៥ | ១០៦ | ១០៧ | ១០៨ | ១០៩ | ១១០