ព្រះត្រៃបិដក

វិន័យបិដក|សុត្តន្តបិដក|អភិធម្មបិដក

មុន |១៤| … |៣៣|៣៤|៣៥|៣៦|៣៧| … |៧៧| ភាគបន្ទាប់

ទីឃនិកាយ|មជ្ឈិមនិកាយ|សំយុត្តនិកាយ|អង្គុត្តរនិកាយ|ខុទ្ទកនិកាយ

សំយុត្តនិកាយ សឡាយ​តនវគ្គ សត្តមភាគ

ភាគ ៣៥

សូមក្រាបថ្វាយបង្គំ ព្រះមាន​ព្រះភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ។

បឋមបណ្ណាសកៈ

សឡាយ​តនសំយុត្ត

អនិច្ចវគ្គ ទី១

អជ្ឈត្តានិច្ចសូត្រ ទី១

[១] ខ្ញុំ​បាន​ស្តាប់​មក យ៉ាងនេះ។ សម័យមួយ ព្រះមាន​ព្រះភាគ ទ្រង់​គង់នៅក្នុង​វត្តជេតពន របស់​​អនាថបិណ្ឌិកសេដ្ឋី ជិត​ក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមាន​ព្រះភាគ ត្រាស់ហៅភិក្ខុ​​ទាំងឡាយ​មកថា ម្នាលភិក្ខុ​​ទាំងឡាយ​។ ភិក្ខុ​​ទាំងនោះ ទទួលព្រះពុទ្ធដីកា នៃ​ព្រះមាន​ព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមាន​ព្រះភាគ ទ្រង់​ត្រាស់ដូចេ្នះថា ម្នាលភិក្ខុ​​ទាំងឡាយ​ ភែ្នកមិន​ទៀង របស់​​ណាមិន​ទៀង របស់​​នោះជា​ទុក្ខ របស់​​ណាជា​ទុក្ខ របស់​​នោះជា​អនត្តា របស់​​ណាជា​អនត្តា របស់​​នោះ បុគ្គលត្រូវយល់​ដោយ​ប្រាជ្ញា​ដ៏ប្រពៃ តាម​ពិត យ៉ាងនេះថា នុ៎ះមិន​មែន​របស់​​អញ នុ៎ះមិន​មែន​ជា​អញ នុ៎ះមិន​មែន​​ជា​​ខ្លួន​របស់​​​អញ​ទេ។ ត្រចៀកមិន​ទៀង របស់​​ណាមិន​ទៀង។បេ។ ច្រមុះ មិន​ទៀង របស់​​ណា​ មិន​​ទៀង។ បេ។ អណ្តាតមិន​ទៀង របស់​​ណាមិន​ទៀង របស់​​នោះជា​ទុក្ខ របស់​​ណាជា​ទុក្ខ របស់​​នោះជា​អនត្តា របស់​​ណាជា​អនត្តា របស់​​នោះ បុគ្គលត្រូវយល់​ដោយ​ប្រាជ្ញា​ដ៏ប្រពៃ តាមពិត យ៉ាងនេះថា នុ៎ះមិន​មែន​របស់​​អញ នុ៎ះមិន​មែន​ជា​អញ នុ៎ះមិន​មែន​ជា​ខ្លួន របស់​​អញទេ។  កាយមិន​ទៀង របស់​​ណាមិន​ទៀង។បេ។ ចិត្តមិន​ទៀង របស់​​ណាមិន​ទៀង របស់​​នោះជា​ទុក្ខ របស់​​ណាជា​ទុក្ខ របស់​​នោះជា​អនត្តា របស់​​ណាជា​អនត្តា របស់​​នោះ បុគ្គល​ត្រូវយល់​ដោយ​ប្រាជ្ញា ​ដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិន​មែន​របស់​​អញ នុ៎ះ​មិន​​មែន​​ជា​អញ នុ៎ះមិន​មែន​ជា​ខ្លួនរបស់​​អញទេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ កាលបើ​អរិយសាវ័ក ជា​អ្នកចេះដឹង ​​ឃើញយ៉ាងនេះ ក៏នឿយណាយ​នឹងភ្នែកផង នឿយណាយ​នឹង​ត្រចៀក​ផង នឿយ​ណាយ​នឹងច្រមុះផង នឿយណាយ​នឹងអណា្តតផង នឿយណាយ​នឹងកាយផង ​នឿយណាយ​នឹងចិត្តផង កាលបើ​នឿយណាយ​ រមែងប្រាសចាក​តម្រេក ព្រោះ​តែប្រាស​ចាក​​តម្រេក ចិត្តក៏ផុតស្រឡះ (ចាក​អាសវៈ)។ កាលបើ​ចិត្តផុតស្រឡះហើយ ញាណ ក៏​កើត​ឡើងថា ចិត្តផុតស្រឡះហើយ។ (អរិយសាវ័កនោះ) ក៏ដឹងច្បាស់ថា ជា​តិ (របស់​​អញ) អស់ហើយ មគ្គព្រហ្មចរិយធម៌ អាត្មាអញ ​បាន​ប្រព្រឹត្ត​គ្រប់គ្រាន់ហើយ  សោឡសកិច្ច អាត្មាអញ ក៏​បាន​ធើ្វរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ចនេះទៀត មិន​​មាន​ឡើយ។ ចប់សូត្រ ទី១។

អជ្ឈត្តទុក្ខសូត្រ ទី២

​​​​[២] ម្នាលភិក្ខុ​​ទាំងឡាយ​ ភ្នែកជា​ទុក្ខ របស់​​ណាជា​ទុក្ខ របស់​​នោះជា​អនត្តា របស់​​​ណា ជា​អនត្តា របស់​​នោះ បុគ្គលត្រូវយល់​ដោយ​ប្រាជ្ញា​ដ៏ប្រពៃ តាមពិត យ៉ាងនេះថា នុ៎ះមិន​មែន​របស់​​អញ នុ៎ះមិន​មែន​ជា​អញ នុ៎ះមិន​មែន​ជា​ខ្លួនរបស់​​អញទេ។ ត្រចៀកជា​ទុក្ខ ។បេ​​​។ ច្រមុះជា​ទុក្ខ។ អណ្តាតជា​ទុក្ខ។ កាយជា​ទុក្ខ។ ចិត្តជា​ទុក្ខ របស់​​ណាជា​ទុក្ខ របស់​​នោះ ជា​អនត្តា របស់​​ណាជា​អនត្តា របស់​​នោះ បុគ្គលត្រូវយល់​ដោយ​ប្រាជ្ញា​ដ៏ប្រពៃ តាមពិត យ៉ាងនេះថា នុ៎ះមិន​មែន​របស់​​អញ នុ៎ះមិន​មែន​ជា​អញ នុ៎ះមិន​មែន​ជា​ខ្លួន​របស់​​​អញ​ទេ។ កាលបើ​ឃើញយ៉ាងនេះ។បេ។ (អរិយសាវ័កនោះ) ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ច​ដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ចនេះទៀត មិន​មាន​ឡើយ។  ចប់សូត្រ ទី២។

អជ្ឈត្តានត្តសូត្រ ទី៣

[៣] ម្នាលភិក្ខុ​​ទាំងឡាយ​  ភ្នែកជា​អនត្តា របស់​​ណាជា​អនត្តា របស់​​នោះបុគ្គល​ត្រូវ​យល់​​ដោយ​ប្រាជ្ញា​ដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិន​មែន​របស់​​អញ នុ៎ះមិន​​មែន​​ជា​​អញ នុ៎ះមិន​មែន​ជា​ខ្លួនរបស់​​អញទេ។ ត្រចៀកជា​អ​​​​​​​​​​​​​​នត្តា។បេ។ ច្រមុះជា​អនត្តា។ អណ្តាត​ជា​អនត្តា។ កាយជា​អនត្តា។ ចិត្តជា​អនត្តា របស់​​ណាជា​អនត្តា របស់​​នោះ បុគ្គល​ត្រូវ​យល់​ដោយ​ប្រាជ្ញា​ដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិន​មែន​របស់​​អញ  នុ៎ះមិន​មែន​​ជា​​អញ នុ៎ះមិន​មែន​ជា​ខ្លួនរបស់​​អញទេ។ កាល​បើ​​ឃើញ​យ៉ាង​នេះ។បេ។ (អរិយសាវ័កនោះ) ក៏ដឹងច្បាស់ ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​​សោឡស​កិច្ចនេះទៀត  មិន​មាន​ឡើយ។  ចប់សូត្រ ទី៣។

ពាហិរានិច្ចសូត្រ ទី៤

[៤] ម្នាលភិក្ខុ​​ទាំងឡាយ​ រូប​ទាំងឡាយ​មិន​ទៀង របស់​​ណាមិន​ទៀង របស់​​នោះ​ជា​ទុក្ខ របស់​​​ណាជា​ទុក្ខ របស់​​នោះជា​អនត្តា របស់​​ណាជា​អនត្តា របស់​​នោះ បុគ្គលត្រូវ​យល់ ​ដោយ​ប្រាជ្ញា​ដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះមិន​មែន​របស់​​អញ នុ៎ះមិន​មែន​​ជា​​អញ នុ៎ះមិន​មែន​ជា​ខ្លួនរបស់​​អញទេ។ សំឡេង ក្លិន រស ផោដ្ឋព្វៈ និង ធម្មារម្មណ៍​ទាំងឡាយ​​ មិន​ទៀង របស់​​ណាមិន​ទៀង របស់​​នោះជា​ទុក្ខ របស់​​​ណា ជា​ទុក្ខ របស់​​នោះជា​អនត្តា របស់​​ណាជា​អនត្តា របស់​​នោះ បុគ្គលត្រូវ​យល់​​ដោយ​​ប្រាជ្ញា​​ដ៏ប្រពៃតាម ពិតយ៉ាងនេះថា នុ៎ះមិន​មែន​របស់​​អញ នុ៎ះមិន​មែន​ជា​អញ នុ៎ះមិន​​មែន​​ជា​ខ្លួនរបស់​​អញទេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ កាលបើ​អរិយសាវ័ក ជា​អ្នកចេះដឹង ឃើញ​យ៉ាង​នេះ ក៏នឿយណាយ​ នឹងរូប​ទាំងឡាយ​ផង នឿយណាយ​នឹងសំឡេង​ទាំងឡាយ​ផង  នឿយណាយ​នឹងក្លិន​ទាំងឡាយ​ផង នឿយណាយ​នឹងរស​ទាំងឡាយ​ផង នឿយណាយ​​នឹង​សម្ផ័ស្ស​​ទាំងឡាយ​ផង នឿយណាយ​ នឹងធម្មារម្មណ៍​ទាំងឡាយ​ផង កាលបើ​នឿយ​ណាយ​ រមែងប្រាសចាក​តម្រេក ព្រោះ​ប្រាសចាក​តម្រេក ចិត្តក៏ផុតស្រឡះ (ចាក​អាសវៈ)។ កាលបើ​​ចិត្តផុតស្រឡះ (ចាក​អាសវៈ) ហើយ ញាណ ក៏កើតឡើងថា ចិត្ត (របស់​​អញ) ផុតស្រឡះ​ហើយ។ (អរិយសាវ័កនោះ) ក៏ដឹងច្បាស់ថាជា​តិ អស់ហើយ មគ្គព្រហ្មចរិយធម៌ អាត្មាអញ ​បាន​ប្រព្រឹត្ត​គ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ ក៏​បាន​ធើ្វរួចហើយ ​​​​ មគ្គភាវនា​កិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ច នេះទៀតមិន​មាន​ឡើយ។ ចប់ សូត្រទី៤។

ពាហិរទុក្ខសូត្រ ទី៥

[៥] ម្នាលភិក្ខុ​​ទាំងឡាយ​ រូប​ទាំងឡាយ​ជា​ទុក្ខ របស់​​ណាជា​ទុក្ខ របស់​​នោះជា​អនត្តា របស់​​ណាជា​អនត្តា របស់​​នោះ បុគ្គលត្រូវយល់ ​ដោយ​ប្រាជ្ញា​ដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិន​មែន​របស់​​អញ នុ៎ះមិន​មែន​ជា​អញ នុ៎ះមិន​មែន​ជា​ខ្លួនរបស់​​អញទេ។ សំឡេង ក្លិន រស ផោដ្ឋឰៈ និងធម្មារម្មណ៍​ទាំងឡាយ​ជា​ទុក្ខ របស់​​ណាជា​ទុក្ខ របស់​​នោះជា​អនត្តា របស់​​​ណា ជា​អនត្តា របស់​​នោះ បុគ្គលត្រូវយល់​ដោយ​ប្រាជ្ញា​ដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះ​មិន​​មែន​របស់​​អញ នុ៎ះមិន​មែន​ជា​អញ នុ៎ះមិន​មែន​ជា​ខ្លួនរបស់​​អញទេ។ កាលបើ​ឃើញ​ យ៉ាង​នេះហើយ។បេ។ (អរិយសាវ័កនោះ) ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​​សោឡសកិច្ចនេះទៀត មិន​មាន​ឡើយ។ ចប់សូត្រ ទី៥។

ពាហិរានត្តសូត្រ ទី៦

[៦] ម្នាលភិក្ខុ​​ទាំងឡាយ​ រូប​ទាំងឡាយ​ជា​អនត្តា របស់​​ណាជា​អនត្តា របស់​​នោះ បុគ្គល​ត្រូវយល់តាមពិត ​ដោយ​ប្រាជ្ញា​ដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិន​មែន​របស់​​អញ នុ៎ះមិន​​មែន​ជា​អញ នុ៎ះមិន​មែន​ជា​ខ្លួនរបស់​​អញទេ។ សំឡេង ក្លិន រស ផោដ្ធឰៈ និងធម្មារម្មណ៍​​ទាំង​ឡាយ​ ជា​អនត្តា របស់​​ណាជា​អនត្តា របស់​​នោះ បុគ្គលត្រូវយល់តាមពិត ​ដោយ​ប្រាជ្ញា​​ដ៏​ប្រពៃ យ៉ាងនេះ ថា នុ៎ះមិន​មែន​របស់​​អញ នុ៎ះមិន​មែន​ជា​អញ នុ៎ះមិន​​មែន​ជា​ខ្លួន​របស់​​​អញ​ទេ។ កាលបើ​ឃើញយ៉ាងនេះ។បេ។ (អរិយសាវ័កនោះ) ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ច​ដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ចនេះទៀត មិន​មាន​ឡើយ។ ចប់សូត្រ ទី៦។

អជ្ឈត្តានិច្ចាតីតានាគតសូត្រ ទី៧

[៧] ម្នាលភិក្ខុ​​ទាំងឡាយ​ ភ្នែកជា​អតីត អនាគត មិន​ទៀងទៅ​ហើយ ចំាបាច់ និយាយ​ថ្វី ដល់ភ្នែកជា​បច្នុប្បន្ន។ ម្នាលភិក្ខុ​​ទាំងឡាយ​ កាលបើ​អរិយសាវ័ក ជា​អ្នកចេះដឹង​ឃើញយ៉ាងនេះ ជា​អ្នកមិន​អាឡោះអាល័យនឹងភ្នែកជា​អតីត មិន​ត្រេកអរចំពោះភ្នែក​ជា​​អនាគត ជា​អ្នកប្រតិបត្តិ ដើម្បី​នឿយណាយ​ ដើម្បី​ប្រាសចាក​តម្រក ដើម្បី​រំលត់ នូវ​ភ្នែក​ជា​​បច្នុប្បន្ន។ ត្រចៀក មិន​ទៀង។ ច្រមុះមិន​ទៀង។ អណ្តាតជា​អតីត អនាគត មិន​ទៀង​ទៅ​​ហើយ ចំាបាច់និយាយថ្វី ដល់អណ្តាតជា​បច្ចុប្បន្ន។ ម្នាលភិក្ខុ​​ទាំងឡាយ​ កាលបើ​​អរិយសាវ័ក ជា​អ្នកចេះដឹង ឃើញយ៉ាងនេះ ជា​អ្នកមិន​អាឡោះអាល័យនឹងអណ្តាត​ជា​អតីត មិន​ត្រេកអរចំពោះអណ្តាត ជា​អនាគត ជា​អ្នកប្រតិបត្តិ ដើម្បី​នឿយណាយ​ ដើម្បី​​ប្រាសចាក​តម្រេក ដើម្បី​រំលត់នូវ​អណ្តាត ជា​បច្ចុប្បន្ន។ កាយមិន​ទៀង។បេ។ ចិត្តជា​អតីត អនាគត មិន​ទៀងទៅ​ហើយ ចាំបាច់និយាយថ្វី ដល់ចិត្តជា​បច្ចុប្បន្ន ​ម្នាលភិក្ខុ​​​ទាំងឡាយ​ កាលបើ​អរិយសាវ័ក ជា​អ្នកចេះដឹង ឃើញយ៉ាងនេះ ជា​អ្នកមិន​​អាឡោះ​អាល័យ នឹងចិត្តជា​អតីត មិន​ត្រេកអរ ចំពោះចិត្តជា​អនាគត ជា​អ្នកប្រតិបត្តិ ដើម្បី​​នឿយ​ណាយ​ ដើម្បី​ប្រាសចាក​តម្រេក ដើម្បី​រំលត់ នូវ​ចិត្តជា​បច្ចុប្បន្ន។ ចប់សូត្រទី៧។

អជ្ឈត្តទុក្ខាតីតានាគតសូត្រ ទី៨

[៨​] ​ម្នាលភិក្ខុ​​ទាំងឡាយ​ ភ្នែកជា​អតីត អនាគត ជា​ទុក្ខទៅ​ហើយ ចាំបាច់និយាយថ្វី ដល់ភ្នែក​ជា​បច្ចុប្បន្ន។ ម្នាលភិក្ខុ​​ទាំងឡាយ​ កាលបើ​អរិយសាវ័ក ជា​អ្នកចេះដឹង ឃើញ​យ៉ាង​នេះ ជា​អ្នកមិន​អាឡោះអាល័យ នឹងភ្នែកជា​អតីត មិន​ត្រេកអរ ចំពោះភ្នែកជា​​អនាគត ជា​អ្នកប្រតិបត្តិ ដើម្បី​នឿយណាយ​ ដើម្បប្រាសចាក​តម្រេក ដើម្បី​រំលត់នូវ​ភ្នែក ជា​បច្ចុប្បន្ន។បេ។ អណ្តាតជា​អតីត អនាគត ជា​ទុក្ខទៅ​ហើយ ចាំបាច់និយាយថ្វី ដល់​អណ្តាត​ជា​បច្ចុប្បន្ន។ ម្នាលភិក្ខុ​​ទាំងឡាយ​ កាលបើ​អរិយសាវ័ក ជា​អ្នកចេះដឹងឃើញ យ៉ាង​នេះ ជា​អ្នកមិន​អាឡោះអាល័យនឹងអណ្តាត ជា​អតីត មិន​ត្រេកអរ​ចំពោះអណ្តាត ជា​អនាគត ជា​អ្នកប្រតិបត្តិ ដើម្បី​នឿយណាយ​ ដើម្បី​ប្រាសចាក​តម្រេក ដើម្បី​រំលត់​នូវ​​អណ្តាត​ជា​បច្ចុប្បន្ន។ កាយជា​ទុក្ខ។បេ។ ចិត្តជា​អតីត អនាគត ជា​ទុក្ខទៅ​ហើយ ចាំបាច់​និយាយថ្វី ដល់ចិត្តជា​បច្ចុប្បន្ន។​ ម្នាលភិក្ខុ​ទាំឡាយ​ កាលបើ​អរិយសាវ័ក ជា​អ្នកចេះដឹង ឃើញយ៉ាងនេះ ជា​អ្នកមិន​អាឡោះអាល័យ ក្នុងចិត្តជា​អតីត ​មិន​ត្រេកអរ ចំពោះចិត្ត​ជា​អនាគត ជា​អ្នក​ប្រតិបត្តិ ដើម្បី​នឿយណាយ​ ដើម្បី​ប្រាសចាក​តម្រេក ដើម្បី​រំលត់ នូវ​ចិត្តជា​បច្ចុប្បន្ន។ ចប់សូត្រ ទី៨។

អជ្ឈត្តានត្តាតីតានាគតសូត្រ ទី៩

[៩] ម្នាលភិក្ខុ​​ទាំងឡាយ​ ភ្នែកជា​អតីតអនាគត ជា​អនត្តាទៅ​ហើយ ចាំបាច់​និយាយ​ថ្វី ដល់ភ្នែកជា​​បច្ចុប្បន្ន។ ម្នាលភិក្ខុ​​ទាំងឡាយ​ កាលបើ​អរិយសាវ័កជា​អ្នកចេះដឹង ឃើញ​យ៉ាងនេះ ជា​អ្នកមិន​​អាឡោះអាល័យ​នឹងភ្នែក​ជា​អតីត  មិន​ត្រេកអរ ចំពោះភ្នែកជា​​អនាគត  ជា​អ្នកប្រតិបត្តិដើម្បី​នឿយណាយ​ ដើម្បី​ប្រាស​ចាក​​តម្រេក ដើម្បី​រំលត់ នូវ​ភ្នែក​ជា​​បច្ចុប្បន្ន។បេ។ អណ្តាតជា​អតីតអនាគត ជា​អនត្តាទៅ​ហើយ ចាំបាច់​និយាយ​ថ្វីដល់ អណ្តាត​ជា​បច្ចុប្បន្ន។ ម្នាលភិក្ខុ​​ទាំងឡាយ​ កាលបើ​អរិយសាវ័កជា​អ្នកចេះដឹង ឃើញ​យ៉ាង​នេះ ជា​អ្នក​មិន​អាឡោះ​អាល័យនឹងអណ្តាតជា​អតីត មិន​ត្រេកអរចំពោះ​អណ្តាត​ជា​​អនាគត ជា​អ្នកប្រតិបត្តិ ដើម្បី​​នឿយណាយ​ ដើម្បី​ប្រាសចាក​តម្រេក ដើម្បី​រំលត់ នូវ​​អណ្តាត​ជា​បច្ចុប្បន្ន។ កាយជា​អនត្តា។បេ។ ចិត្តជា​​អតីតអនាគត ជា​អនត្តាទៅ​ហើយ ចាំ​បាច់​និយាយថ្វី ដល់ចិត្តជា​បច្ចុប្បន្ន។ ម្នាលភិក្ខុ​​ទាំងឡាយ​ កាល​បើ​​អរិយសាវ័ក ជា​អ្នក​ចេះ​ដឹង ឃើញយ៉ាងនេះ ជា​អ្នកមិន​អាឡោះអាល័យ នឹងចិត្តជា​អតីត មិន​ត្រេកអរ ចំពោះ​ចិត្ត​ជា​​អនាគត ជា​អ្នកប្រតិបត្តិដើម្បី​នឿយណាយ​ ដើម្បី​ប្រាសចាក​តម្រេក ដើម្បី​រំលត់ នូវ​ចិត្ត​ជា​​បច្ចុប្បន្ន។ ចប់សូត្រទី៩។

ពាហិរានិច្ចាតីតានាគតសូត្រ ទី១០

[១០] ម្នាលភិក្ខុ​​ទាំងឡាយ​  រូប​ទាំងឡាយ​ជា​អតីតអនាគត មិន​ទៀងទៅ​ហើយ ចាំ​បាច់និយាយថ្វី ដល់រូប​ទាំង​ឡាយ​ជា​បច្ចុប្បន្ន។ ម្នាលភិក្ខុ​​ទាំងឡាយ​ កាលបើ​​អរិយសាវ័ក ជា​អ្នកចេះដឹង ឃើញយ៉ាងនេះ ជា​អ្នកមិន​​អាឡោះអាល័យ នឹងរូប​ទាំងឡាយ​ជា​អតីត មិន​ត្រេកអរ ចំពោះរូប​ទាំងឡាយ​ជា​អនាគត ជា​អ្នក​ប្រតិបត្តិ ដើម្បី​នឿយណាយ​ ដើម្បី​​ប្រាសចាក​តម្រេក ដើម្បី​រំលត់នូវ​រូប​ទាំងឡាយ​ជា​បច្ចុប្បន្ន ។ សំឡេង ក្លិន រស ផោដ្ឋឰៈ ធម្មារម្មណ៍​ទាំងឡាយ​ ជា​អតីត អនាគត មិន​ទៀងទៅ​ហើយ ចាំបាច់និយាយថ្វី ដល់​ធម្មារម្មណ៍​​ទាំងឡាយ​​ជា​បច្ចុប្បន្ន។ ម្មាលភិក្ខុ​​ទាំងឡាយ​ កាលបើ​អរិយសាវ័ក ជា​អ្នក​ចេះដឹង ឃើញយ៉ាងនេះ ជា​អ្នកមិន​​អាឡោះអាល័យ​នឹង ធម្មារម្មណ៍​ទាំងឡាយ​​ជា​អតីត មិន​ត្រេកអរចំពោះធម្មារម្មណ៍​ទាំងឡាយ​ជា​អនាគត ជា​អ្នកប្រតិបត្តិ​ដើម្បី​នឿយណាយ​ ដើម្បី​ប្រាសចាក​តម្រេក ដើម្បី​រំលត់ នូវ​ធម្មារម្មណ៍​ទាំងឡាយ​ជា​ បច្ចុប្បន្ន។

ពាហិរទុក្ខាតីតានាគតសូត្រ ទី១១

[១១] ម្នាលភិក្ខុ​​ទាំងឡាយ​ រូប​ទាំងឡាយ​ជា​អតីតអនាគត ជា​ទុក្ខទៅ​ហើយ ចាំ​បាច់​និយាយថ្វី ដល់រូប​ទាំងឡាយ​ជា​បច្ចុប្បន្ន។ ម្នាលភិក្ខុ​​ទាំងឡាយ​ កាលបើ​អរិយសាវ័ក ជា​អ្នកចេះដឹង ឃើញ​យ៉ាងនេះ ​​​ជា​អ្នកមិន​អាឡោះអាល័យ នឹងរូប​ទាំងឡាយ​ជា​អតីត មិន​ត្រេកអរចំពោះរូប​ទាំងឡាយ​ជា​អនាគត ជា​អ្នកប្រតិបត្តិដើម្បី​នឿយណាយ​ ដើម្បី​​ប្រាស​ចាក​ តម្រេក ដើម្បី​រំលត់ នូវ​រូប​ទាំងឡាយ​ជា​បច្ចុប្បន្ន។

ពាហិរានត្តាតីតានាគតសូត្រ ទី១២

[១២] ម្នាលភិក្ខុ​​ទាំងឡាយ​ រូប​ទាំងឡាយ​ជា​អតីតអនាគត ជា​អនត្តាទៅ​ហើយ ចាំ​បាច់​និយាយថ្វី ដល់រូប​ទាំងឡាយ​ជា​បច្ចុប្បន្ន។ ម្នាលភិក្ខុ​​ទាំងឡាយ​ កាលបើ​អរិយសាវ័ក ជា​អ្នកចេះដឹង ឃើញយ៉ាងនេះ ជា​អ្នកមិន​អាឡោះអាល័យនឹងរូប​ទាំងឡាយ​ជា​អតីត មិន​​ត្រេកអរ ចំពោះរូប​ទាំងឡាយ​ជា​អនាគត ជា​អ្នកប្រតិបត្តិដើម្បី​នឿយណាយ​  ដើម្បី​​ប្រាស​ចាក​​តម្រេក ដើម្បី​រំលត់ នូវ​រូប​ទាំងឡាយ​ជា​បច្ចុប្បន្ន។ សំឡេង ក្លិន រស ផោដ្ឋឰៈ ធម្មារម្មណ៍​​ទាំងឡាយ​ ជា​អតីតអនាគត ជា​អនត្តាទៅ​ហើយ ចាំបាច់និយាយអ្វី ដល់​ធម្មារម្មណ៍​​ទាំងឡាយ​ជា​បច្ចុប្បន្ន។ ម្នាលភិក្ខុ​​ទាំងឡាយ​ កាលបើ​អរិយសាវ័ក ជា​អ្នកចេះ​ដឹង ឃើញយ៉ាងនេះ  ជា​អ្នកមិន​អាឡោះអាល័យ នឹងធម្មារម្មណ៍​ទាំងឡាយ​ជា​អតីត មិន​​ត្រេកអរ ចំពោះធម្មារម្មណ៍​ទាំងឡាយ​ ជា​អនាគត ជា​អ្នកប្រតិបត្តិ ដើម្បី​នឿយណាយ​ ដើម្បី​​ប្រាសចាក​តម្រេក ដើម្បី​រំលត់នូវ​ធម្មារម្មណ៍ ​ទាំងឡាយ​ជា​បច្ចុប្បន្ន។ ចប់សូត្រ ​ទី១០។

ចប់ អនិច្ចវគ្គ ទី១។

ឧទ្ទាននៃអនិច្ចវគ្គនោះ គឺ

និយាយអំពី (អាយតនៈ) មិន​ទៀង ជា​ទុក្ខ ជា​អនត្តា ​ទាំងខាងក្នុងនិងខាងក្រៅ ៣ លើក។បេ។ និយាយអំពី (អាយតនៈ) ​ទាំងនោះ ​ទាំងខាងក្នុង​និងខាងក្រៅ (ជា​អតីត អនាគត បច្ចុប្បន្ន) ដែលលោកពោល ៣លើកទៀត ​​​ដោយ​​​​​អំ​ណាច​អនិច្ចាទិលក្ខណៈ។

យមកវគ្គ ទី២

បឋមបុព្វេសម្ពោធសូត្រ ទី១

[១៣] ម្នាលភិក្ខុ​​ទាំងឡាយ​ ក្នុងកាលមុន តថាគត នៅជា​ពោធិសត្វ មិន​​ទាន់​​បាន​​ត្រាស់​ដឹងសម្ពោធិញ្ញាណនៅឡើយ មាន​សេចក្តី​ត្រិះរិះ យ៉ាងនេះថា អ្វីហ្ន៎ ជា​អានិសង្ស របស់​​​ភ្នែក អ្វីហ្ន៎ ជា​ទោសរបស់​​ភ្នែក អ្វីជា​គ្រឿងរលាស់ចេញនូវ​ភ្នែក អ្វីជា​​អានិសង្ស​របស់​​​ត្រចៀក។បេ។ អ្វីជា​អានិសង្សរបស់​​ច្រមុះ។ អ្វីជា​អានិសង្សរបស់​​អណ្តាត។ អ្វីជា​អានិសង្ស​របស់​​​កាយ។ អ្វីជា​អានិសង្សរបស់​​ចិត្ត អ្វីជា​ទោសរបស់​​ចិត្ត អ្វីជា​គ្រឿងរលាស់​ចេញ​នូវ​​ចិត្ត។ ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគត មាន​សេចក្តី​ត្រិះរិះ ដូច្នេះថា សេចក្តី​សុខ និង​សោមនស្ស​ណា កើតឡើង ព្រោះ​អាស្រ័យភ្នែក នេះជា​អានិសង្សរបស់​​ភ្នែក ភ្នែក​ណា មិន​​ទៀង ជា​ទុក្ខ មាន​សេចក្តី​ប្រែប្រួលជា​ធម្មតា នេះជា​ទោសរបស់​​ភ្នែក ការកំចាត់បង់​ នូវ​​ឆន្ទរាគៈ ការលះបង់​ នូវ​ឆន្ទរាគៈ ក្នុងភ្នែកណា នេះជា​គ្រឿងរលាស់ចេញ នូវ​​ភ្នែក។បេ។ សេចក្តី​សុខ និងសោមនស្សណា កើតឡើង ព្រោះ​អាស្រ័យអណ្តាត នេះជា​​អានិសង្ស​របស់​​អណ្តាត អណ្តាតណា មិន​ទៀង ជា​ទុក្ខ មាន​សេចក្តី​ប្រែប្រួល​ជា​​ធម្មតា នេះជា​​ទោសរបស់​​អណ្តាត ការកំចាត់បង់​ នូវ​ឆន្ទរាគៈ ការលះបង់​ នូវ​ឆន្ទរាគៈ ក្នុង​អណ្តាត​ណា នេះជា​គ្រឿងរលាស់ចេញ នូវ​អណ្តាត។បេ។ សេចក្តី​សុខ និង​សោមនស្ស​ណា កើតឡើង ព្រោះ​អាស្រ័យចិត្ត នេះជា​អានិសង្សរបស់​​ចិត្ត ចិត្តណា មិន​ទៀង ជា​ទុក្ខ មាន​​សេចក្តី​​ប្រែប្រួលជា​ធម្មតា នេះជា​ទោសរបស់​​ចិត្ត ការកំចាត់បង់​ នូវ​ឆន្ទរាគៈ ការលះបង់​ នូវ​ឆន្ទរាគៈ ក្នុងចិត្តណា នេះជា​គ្រឿងរលាស់ចេញនូវ​ចិត្ត។ ម្នាល​ភិក្ខុ​​​ទាំង​ឡាយ​ តថាគត មិន​​បាន​ដឹងច្បាស់តាមពិត នូវ​អានិសង្ស ថាជា​អានិសង្ស នូវ​​ទោស ថា​ជា​​ទោស នូវ​គ្រឿង​រលាស់ចេញ ថាជា​គ្រឿងរលាស់ចេញ នៃអាយតនៈខាងក្នុង ​ទាំង៦នេះ យ៉ាង​នេះ អស់កាលត្រឹមណា។ ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគត ក៏មិន​ទាន់ប្តេជ្ញាខ្លួនថា ជា​អ្នកត្រាស់ដឹង នូវ​សម្មាសម្ពោធិញ្ញាណ ដែលឥតមាន​សេចក្តី​ដឹងឯទៀង ក្រៃលែងជា​ង ក្នុងលោក ព្រម​ទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រម​ទាំង​សមណ​ព្រាហ្មណ៍ ព្រម​ទាំងមនុស្ស ជា​សម្មតិទេព និងមនុស្ស​ដ៏សេស អស់កាល​ត្រឹម​ណោះ​នៅឡើយទេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ លុះតែតថាគត ​បាន​ដឹងច្បាស់តាមពិត នូវ​​អានិសង្ស ថាជា​អានិសង្ស នូវ​ទោស ថាជា​ទោស នូវ​គ្រឿងរលាស់ចេញ ថា​ជា​​គ្រឿង​រលាស់​ចេញ នៃអាយតនៈខាងក្នុង ​ទាំង៦នេះ យ៉ាងនេះហើយ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ទើបតថាគត ប្តេជ្ញាខ្លួនថា ជា​អ្នកត្រាស់ដឹង នូវ​សម្មាសម្ពោធិញ្ញាណ ឥតមាន​​សេចក្តី​​ដឹង​ឯ​ទៀត​ក្រៃលែងជា​ង ក្នុងលោក ព្រម​ទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រម​​ទាំងសមណព្រាហ្មណ៍ ព្រម​ទាំងមនុស្ស ជា​សម្មតិទេព និងមនុស្ស​ដ៏សេស។ បញ្ញា​ដែល​ដឹងច្បាស់ ឃើញច្បាស់របស់​​តថាគត ក៏កើតឡើង ដូច្នេះថា សេចក្តី​រួច​ផុត​វិសេស របស់​​​តថាគត មិន​ប្រែត្រឡប់ កម្រើកទៀតឡើយ ជា​តិនេះ ក៏ជា​ទីបំផុតត្រឹមនេះហើយ ឥឡូវនេះ ភពថ្មី គឺការត្រឡប់កើតទៀត ក៏មិន​មាន​ឡើយ។ ចប់សូត្រ ទី១។

ទុតិយបុព្វេសម្ពោធសូត្រ ទី២

[១៤] ម្នាលភិក្ខុ​​ទាំងឡាយ​ ក្នុងកាលមុន តថាគតនៅជា​ពោធិសត្វ មិន​ទាន់​បាន​ ត្រាស់ដឹងសម្មាសម្ពោធិញ្ញាណនៅឡើយ មាន​សេចក្តី​ត្រិះរិះ ដូច្នេះថា អ្វីហ្ន៎ ជា​អានិសង្ស​របស់​​​រូប អ្វីជា​ទោសរបស់​​រូប អ្វីជា​គ្រឿងរលាស់ចេញ នូវ​រូប អ្វីជា​អានិសង្ស​របស់​​​សំឡេង។បេ។ អ្វីជា​អានិសង្សរបស់​​ក្លិន។បេ។ អ្វីជា​អានិសង្សរបស់​​រស។ អ្វីជា​អានិសង្ស​របស់​​​ផោដ្ឋឰៈ។ អ្វីជា​អានិសង្សរបស់​​ធម្មារម្មណ៍ អ្វីជា​ទោសរបស់​​ធម្មារម្មណ៍ អ្វីជា​គ្រឿង​រលាស់​ចេញ នូវ​ធម្មារម្មណ៍។ ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគត មាន​សេចក្តី​ត្រិះរិះ ដូច្នេះថា សេចក្តី​​សុខ និងសោមនស្សណា កើតឡើង ព្រោះ​អាស្រ័យរូប នេះជា​អានិសង្សរបស់​​រូប រូប​ណា​មិន​​ទៀង ជា​ទុក្ខ មាន​សេចក្តី​ប្រែប្រួល ជា​ធម្មតា នេះជា​ទោសរបស់​​រូប ការកំចាត់បង់​ នូវ​​ឆន្ទរាគៈ ការលះបង់​នូវ​ឆន្ទរាគៈ ក្នុងរូបណា នេះ ជា​គ្រឿងរលាស់ចេញនូវ​រូប។ សេចក្តី​​សុខ និងសោមនស្សណា កើតឡើយ ព្រោះ​អាស្រ័យសំឡេង ក្លិន រស ផោដ្ឋឰៈ ធម្មារម្មណ៍ នេះ ជា​អានិសង្សរបស់​​ធម្មារម្មណ៍ ធម្មារម្មណ៍ណា មិន​ទៀង ជា​ទុក្ខ មាន​​សេចក្តី​​ប្រែប្រួលជា​ធម្មតា នេះជា​ទោសរបស់​​ធម្មារម្មណ៍ ការកំចាត់បង់​ នូវ​ឆន្ទរាគៈ ការលះបង់​ នូវ​ឆន្ទរាគៈ ក្នុងធម្មារម្មណ៍ណា នេះជា​គ្រឿងរលាស់ចេញ នូវ​ធម្មារម្មណ៍។ ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគត មិន​​បាន​ដឹងច្បាស់តាមពិត នូវ​អានិសង្ស ថាជា​អានិសង្ស នូវ​ទោស ថាជា​ទោស នូវ​គ្រឿងរលាស់ចេញ ថាជា​គ្រឿងរលាស់ចេញ នៃ​អាយតនៈ​ខាង​ក្រៅ ​ទាំង៦នេះ យ៉ាងនេះ អស់កាលត្រឹមណា។ ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគត មិន​ទាន់​ប្តេជ្ញា​ខ្លួនថា ជា​អ្នកត្រាស់ដឹង នូវ​សម្មាសម្ពោធិញ្ញាណ ដែលឥតមាន​សេចក្តី​ដឹងឯទៀត​ក្រៃ​លែងជា​ង ក្នុងលោក ព្រម​ទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រម​​ទាំង​សណមព្រាហ្មណ៍ ព្រម​ទាំងមនុស្ស ជា​សម្មតិទេព និងមនុស្ស​ដ៏សេស អស់កាល​ត្រឹម​ណោះ នៅឡើយទេ​។ ម្នាលភិក្ខុ​​ទាំងឡាយ​ លុះតែតថាគត ​បាន​ដឹងច្បាស់តាមពិត នូវ​​អានិសង្ស ថាជា​អានិសង្ស នូវ​ទោស ថាជា​ទោស នូវ​គ្រឿងរលាស់ចេញ ថា​ជា​​គ្រឿង​រលាស់​ចេញ នៃអាយតនៈខាងក្រៅ ​ទាំង៦នេះ យ៉ាងនេះហើយ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ទើបតថាគត ប្តេជ្ញាខ្លួនថា ជា​អ្នកត្រាស់ដឹង នូវ​សម្មាសម្ពោធិញ្ញាណ ឥតមាន​​សេចក្តី​​ដឹង​ឯ​ទៀត​ក្រៃលែងជា​ង ក្នុងលោក ព្រម​ទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រម​​ទាំងសមណព្រាហ្មណ៍ ព្រម​ទាំងមនុស្សជា​សម្មតិទេព និងមនុស្ស​ដ៏សេស។ បញ្ញា​ដែល​ដឹងច្បាស់ ឃើញច្បាស់ របស់​​តថាគត ក៏កើតឡើង ដូច្នេះថា សេចក្តី​រួចផុតវិសេស របស់​​តថាគត មិន​ប្រែត្រឡប់កម្រើកទៀតឡើយ ជា​តិនេះ ជា​ទីបំផុតត្រឹមនេះហើយ ឥឡូវ​នេះ ភពថ្មី គឺការត្រឡប់កើតទៀត ក៏មិន​មាន​ឡើយ។ ចប់សូត្រ ទី២។

បឋមអស្សាទបរិយេសនសូត្រ ទី៣

[១៥] ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគត​បាន​ប្រព្រឹត្ត​ស្វែងរកនូវ​អានិសង្សនៃភ្នែក ក៏​បាន​​ជួប ប្រទះនឹងអានិសង្ស នៃភ្នែកនោះឯង តថាគត​បាន​ឃើញ​ដោយ​ងាយ នូវ​អានិសង្ស នៃ​ភ្នែកនុ៎ះ ​ទាំងប៉ុន្មាន​ ​ដោយ​បញ្ញា ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគត​បាន​ប្រព្រឹត្ត​ស្វែងរក នូវ​​ទោស​នៃភ្នែក ក៏​បាន​ជួបប្រទះនូវ​ទោសនៃភ្នែកនោះឯង តថាគត​បាន​ឃើញ​ដោយ​ងាយ នូវ​ទោស​នៃភ្នែកនោះ ​ទាំងប៉ុន្មាន​​ដោយ​បញ្ញា ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគត​បាន​ប្រព្រឹត្ត​ ស្វែង​រក នូវ​គ្រឿងរលាស់ ចេញនូវ​ភ្នែក ក៏​បាន​ជួបប្រទះ នូវ​គ្រឿងរលាស់ចេញ នូវ​ភ្នែក​នោះ​ឯង តថាគត​បាន​ឃើញ ​ដោយ​ងាយ នូវ​គ្រឿងរលាស់ចេញ នូវ​ភ្នែកនុ៎ះ​​ទាំង​ប៉ុន្មាន​ ​ដោយ​​បញ្ញា។ ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគត​បាន​ប្រព្រឹត្ត​ស្វែងរកនូវ​អានិសង្សនៃត្រចៀក។  ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគត​បាន​ប្រព្រឹត្ត​ ស្វែងរកនូវ​អានិសង្សនៃច្រមុះ​​​។ ​​​​​​​​​ម្នាលភិក្ខុ​​​ទាំង​ឡាយ​ តថាគត ​បាន​ប្រព្រឹត្ត​​ ស្វែងរកនូវ​ អានិសង្ស នៃអណ្តាត ក៏​បាន​ជួបប្រទះនូវ​ អានិសង្ស នៃអណ្តាតនោះឯង តថាគត ​បាន​ឃើញ​ដោយ​ងាយ នូវ​អានិសង្ស នៃ​អណ្តាត​នុ៎ះ ​ទាំងប៉ុន្មាន​ ​ដោយ​បញ្ញា ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគត​បាន​ប្រព្រឹត្ត​ ស្វែង​រកនូវ​​ទោស​ នៃ​អណ្តាត ក៏​បាន​ជួបប្រទះ នូវ​ទោសនៃអណ្តាតនោះ តថាគត ​បាន​ឃើញ​ដោយ​ងាយ នូវ​ទោស នៃអណ្តាតនុ៎ះ​ទាំងប៉ុន្មាន​ ​ដោយ​បញ្ញា ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគត ​បាន​​ប្រព្រឹត្ត​ ស្វែងរកនូវ​គ្រឿងរលាស់ចេញ នូវ​អណ្តាត ក៏​បាន​ជួបប្រទះ នូវ​គ្រឿងរលាស់​ចេញ  នូវ​​អណ្តាតនោះ តថាគត​បាន​ឃើញ​ដោយ​ងាយ នូវ​គ្រឿងរលាស់ចេញ នូវ​អណ្តាតនុ៎ះ ​ទាំងប៉ុន្មាន​ ​ដោយ​បញ្ញា។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគត​បាន​ប្រព្រឹត្ត​ ស្វែងរក​នូវ​​អានិសង្ស​នៃចិត្ត  ក៏​បាន​ជួបប្រទះនូវ​អានិសង្សនៃចិត្តនោះ តថាគត ​បាន​ឃើញ​​ដោយ​​ងាយ នូវ​អានិសង្សនៃចិត្តនុ៎ះ ​ទាំងប៉ុន្មាន​​ដោយ​បញ្ញា ម្នាលភិក្ខុ​​ទាំង​ឡាយ​ តថាគត ​បាន​​ប្រព្រឹត្ត​ ស្វែងរកនូវ​ទោសនៃចិត្ត ក៏​បាន​ជួបប្រទះនូវ​ទោសនៃ ចិត្តនោះឯង តថាគត ​បាន​​ឃើញ​​ដោយ​ងាយ នូវ​ទោសនៃចិត្តនុ៎ះ ​ទាំងប៉ុន្មាន​​ដោយ​បញ្ញា ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគត ​បាន​ប្រព្រឹត្ត​ស្វែងរកនូវ​គ្រឿងរលាស់ចេញនូវ​ចិត្ត ក៏​បាន​ជួប​ប្រទះនូវ​គ្រឿងរលាស់​ចេញនូវ​ចិត្តនោះ តថាគត​បាន​ឃើញ​ដោយ​ងាយ នូវ​គ្រឿងរលាស់ចេញ នូវ​ចិត្ត​នុ៎ះ​​ទាំងប៉ុន្មាន​ ​ដោយ​បញ្ញា។ ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគត មិន​​បាន​ដឹងច្បាស់ នូវ​​អានិសង្ស ថាជា​អានិសង្ស នូវ​ទោស ថាជា​ទោស នូវ​គ្រឿងរលាស់ចេញ ថាជា​គ្រឿង​រលាស់​ចេញ នៃអាយតនៈ ខាងក្នុង​ទាំង ៦ នេះ អស់កាលត្រឹមណា។បេ។ ​បាន​ដឹងច្បាស់។ បញ្ញាដែលដឹងច្បាស់ ឃើញច្បាស់ របស់​​តថាគត ក៏កើតឡើយហើយ ដូច្នេះថា សេចក្តី​រួច​ផុត​វិសេសរបស់​​តថាគត មិន​ប្រែត្រឡប់កម្រើកទៀតឡើយ ជា​តិនេះ ក៏ជា​ទីបំផុត​ត្រឹម​នេះ​ហើយ ឥឡូវនេះ ភពថ្មី គឺការត្រឡប់កើតទៀត ក៏មិន​មាន​ឡើយ។  ចប់សូត្រ ទី៣។

ទុតិយអស្សាទបរិយេសនសូត្រ ទី៤

[១៦] ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគត​បាន​ប្រព្រឹត្ត​ ស្វែងរកនូវ​អានិសង្សនៃរូប ក៏​បាន​​ជួបប្រទះនូវ​អានិសង្សនៃរូបនោះ តថាគត ​បាន​ឃើញ​ដោយ​ងាយ នូវ​អានិសង្សនៃរូបនុ៎ះ ​ទាំងប៉ុន្មាន​ ​ដោយ​បញ្ញា ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគត ​បាន​ប្រព្រឹត្ត​ ស្វែងរកនូវ​ទោស​នៃរូប ក៏​បាន​ជួបប្រទះ នូវ​ទោសនៃរូបនោះ តថាគត ​បាន​ឃើញ​ដោយ​ងាយ នូវ​ទោស នៃរូប​នុ៎ះ ​​ទាំងប៉ុន្មាន​ ​ដោយ​បញ្ញា ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគត ​បាន​ប្រព្រឹត្ត​ ស្វែងរក​នូវ​គ្រឿង​រលាស់ចេញ នូវ​រូប ក៏​បាន​ជួបប្រទះ នូវ​គ្រឿងរលាស់ចេញ នូវ​រូបនោះ តថាគត ​បាន​​ឃើញ​​ដោយ​ងាយ នូវ​គ្រឿងរលាស់ចេញ នូវ​រូបនុ៎ះ​ទាំងប៉ុន្មាន​ ​ដោយ​បញ្ញា។ ម្នាលភិក្ខុ​​​ទាំងឡាយ​ តថាគត ​បាន​ប្រព្រឹត្ត​ ស្វែងរកនូវ​ទោសនៃសំឡេង។ ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគត ​បាន​ប្រព្រឹត្ត​ ស្វែងរកនូវ​ទោសនៃក្លិន។ ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគត ​បាន​ប្រព្រឹត្ត​ ស្វែងរក​នូវ​ទោសនៃរស។ ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគត ​បាន​ប្រព្រឹត្ត​ ស្វែងរកនូវ​​ទោស នៃផោដ្ឋឰៈ។ ម្នាកភិក្ខុ​​ទាំងឡាយ​ តថាគត ​បាន​ប្រព្រឹត្ត​ ស្វែងរកនូវ​អានិសង្ស នៃធម្មារម្មណ៍ ក៏​បាន​​ជួបប្រទះ នូវ​អានិសង្ស នៃធម្មារម្មណ៍នោះ តថាគត ​បាន​ឃើញ​ដោយ​ងាយ នូវ​​អានិសង្ស នៃធម្មារម្មណ៍នុ៎ះ ​ទាំងប៉ុន្មាន​ ​ដោយ​បញ្ញា ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគត ​បាន​​ប្រព្រឹត្ត​ ស្វែងរកនូវ​ទោស នៃធម្មារម្មណ៍នោះ ក៏​បាន​ជួបប្រទះនូវ​ទោសនៃធម្មារម្មណ៍​នោះ តថាគត​បាន​ឃើញ​ដោយ​ងាយ នូវ​ទោសនៃធម្មារម្មណ៍នុ៎ះ ​ទាំងប៉ុន្មាន​​ដោយ​បញ្ញា ម្នាល​ភិក្ខុ​​​ទាំងឡាយ​ តថាគត​បាន​ប្រព្រឹត្ត​ ស្វែង​រកនូវ​ធម៌ជា​គ្រឿងរលាស់ចេញ នូវ​ធម្មារម្មណ៍ ក៏​បាន​​ជួបប្រទះ នូវ​ធម៌ជា​គ្រឿងរលាស់ចេញ នូវ​ធម្មារម្មណ៍នោះ តថាគត ​បាន​ឃើញ​​ដោយ​​ងាយ នូវ​ធម៌ជា​គ្រឿងរលាស់ចេញ នូវ​ធម្មារម្មណ៍នុ៎ះ ​ទាំងប៉ុន្មាន​ ​ដោយ​បញ្ញា។ ម្នាល​ភិក្ខុ​​ទាំងឡាយ​ តថាគត មិន​​បាន​ដឹងច្បាស់តាមពិត នូវ​អានិសង្ស ថាជា​អានិសង្ស នូវ​ទោស ថាជា​ទោស នូវ​គ្រឿងរលាស់ចេញ ថាជា​គ្រឿងរលាស់ចេញ នៃអាយតនៈ​ខាងក្រៅ ​ទាំង ៦ នេះ អស់កាលត្រឹមណា។បេ។ ​បាន​ដឹងច្បាស់។ បញ្ញាដែលដឹងច្បាស់ ឃើញច្បាស់របស់​​តថាគត ក៏កើតឡើង ដូច្នេះថា សេចក្តី​រួចផុតវិសេស របស់​​តថាគត មិន​ប្រែត្រឡប់ កម្រើកទៀតឡើយ ជា​តិនេះ ក៏ជា​ទីបំផុតត្រឹមនេះហើយ ឥឡូវនេះ  ភពថ្មី គឺការត្រឡប់កើតទៀត ក៏មិន​មាន​ឡើយ។ ចប់សូត្រ ទី៤។

បឋមនោចេអស្សាទសូត្រ ទី៥

[១៧] ម្នាលភិក្ខុ​​ទាំងឡាយ​ បើ​អានិសង្សនៃភ្នែក មិន​មាន​ទេ សត្វ​ទាំងឡាយ​ ក៏មិន​ត្រេកអរនឹងភ្នែកឡើយ ម្នាលភិក្ខុ​​ទាំងឡាយ​ អានិសង្សនៃភ្នែក មាន​ ព្រោះ​ហេតុណា ហេតុ​នោះ ​បាន​ជា​សត្វ​ទាំងឡាយ​ ត្រេកអនឹងភ្នែក ម្នាលភិក្ខុ​ទាងឡាយ​ បើ​ទោសនៃភ្នែក មិន​មាន​ទេ សត្វ​ទាំងឡាយ​ មិន​នឿយណាយ​នឹងភ្នែកឡើយ ម្នាលភិក្ខុ​​ទាំងឡាយ​ ទោស​នៃ​ភ្នែក មាន​ ព្រោះ​ហេតុណា ហេតុនោះ ​បាន​ជា​សត្វ​ទាំងឡាយ​ នឿយណាយ​​នឹងភ្នែក ម្នាល​ភិក្ខុ​​ទាំងឡាយ​ បើ​គ្រឿងរលាស់ចេញ នូវ​ភ្នែកមិន​មាន​ទេ សត្វ​ទាំងឡាយ​ មិន​រលាស់​ចេញ ចាក​ភ្នែកឡើយ ម្នាលភិក្ខុ​​ទាំងឡាយ​ គ្រឿងរលាស់ចេញ នូវ​ភ្នែក មាន​  ព្រោះ​ហេតុ​ណា ហេតុនោះ ​បាន​ជា​សត្វ​ទាំងឡាយ​ រលាស់ចេញចាក​ភ្នែក។ ម្នាលភិក្ខុ​​ទាំងឡាយ​ បើ​អានិសង្ស​នៃត្រចៀក មិន​មាន​ទេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ បើ​អានិសង្ស នៃច្រមុះ​មិន​​មាន​​ទេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ បើ​អានិសង្សនៃអណ្តាត មិន​មាន​ទេ សត្វ​ទាំងឡាយ​ មិន​ត្រេកអរ​នឹងអណ្តាត​ឡើយ ម្នាលភិក្ខុ​​ទាំងឡាយ​ អានិសង្សនៃអណ្តាត មាន​ ព្រោះ​ហេតុណា ហេតុ​នោះ ​បាន​ជា​សត្វ​ទាំងឡាយ​ ត្រេកអរ នឹងអណ្តាត ម្នាលភិក្ខុ​​ទាំងឡាយ​ បើ​ទោស​នៃ​អណ្តាត មិន​មាន​ទេ សត្វ​ទាំងឡាយ​ មិន​នឿយណាយ​ នឹងអណ្តាតឡើយ ម្នាលភិក្ខុ​​​ទាំងឡាយ​ ទោសនៃអណ្តាតមាន​ ព្រោះ​ហេតុណា ហេតុនោះ ​បាន​ជា​ សត្វ​ទាំងឡាយ​ នឿយណាយ​​នឹងអណ្តាត  ម្នាលភិក្ខុ​​ទាំងឡាយ​ បើ​ការរលាស់ចេញនូវ​អណ្តាតមិន​មាន​ទេ សត្វ​ទាំងឡាយ​ មិន​រលាស់ចេញចាក​អណ្តាតឡើយ ម្នាលភិក្ខុ​​ទាំងឡាយ​ ការរលាស់​ចេញ នូវ​អណ្តាតមាន​ ព្រោះ​ហេតុណា ហេតុនោះ ​បាន​ជា​សត្វ​ទាំងឡាយ​ រលាស់​ចេញ​ចាក​អណ្តាត។ ម្នាលភិក្ខុ​​ទាំងឡាយ​ បើ​អានិសង្ស​នៃកាយ​មិន​មាន​ទេ។ ម្នាលភិក្ខុ​​​ទាំង​ឡាយ​ បើ​អានិសង្សនៃចិត្ត មិន​មាន​ទេ សត្វ​ទាំងឡាយ​ មិន​ត្រេកអរនឹងចិត្តឡើយ ម្នាលភិក្ខុ​​​ទាំងឡាយ​ អានិសង្សនៃចិត្ត មាន​ ​ព្រោះ​ហេតុណា ហេតុនោះ ​បាន​ជា​សត្វ​​ទាំងឡាយ​ ត្រេកអរនឹងចិត្ត ម្នាលភិក្ខុ​​ទាំងឡាយ​ បើ​ទោសនៃចិត្ត មិន​មាន​ទេ សត្វ​ទាំង​ឡាយ​ មិន​នឿយណាយ​នឹងចិត្តឡើយ ម្នាលភិក្ខុ​​ទាំងឡាយ​ ទោសនៃចិត្ត មាន​ ព្រោះ​ហេតុ​ណា ហេតុនោះ ​បាន​ជា​សត្វ​ទាំងឡាយ​ នឿយណាយ​នឹងចិត្ត ម្នាលភិក្ខុ​​​ទាំងឡាយ​ បើ​ការរលាស់ចេញ នូវ​ចិត្ត មិន​មាន​ទេ សត្វ​ទាំងឡាយ​ មិន​រលាស់ចេញ ចាក​ចិត្តឡើយ ម្នាលភិក្ខុ​​ទាំងឡាយ​ ការលាស់ចេញ នូវ​ចិត្ត មាន​ ព្រោះ​ហេតុណា ហេតុ​នោះ ​បាន​ជា​សត្វ​ទាំងឡាយ​ រលាស់ចេញចាក​ចិត្ត។ ម្នាលភិក្ខុ​​ទាំងឡាយ​ សត្វ​ទាំងឡាយ​ មិន​​បាន​​ដឹងច្បាស់ តាមពិត នូវ​អានិសង្ស ថាជា​អានិសង្ស នូវ​ទោស ថាជា​ទោស នូវ​គ្រឿង​រលាស់ចេញ ថាជា​គ្រឿងរលាស់ចេញ នៃអាយតនៈ ខាងក្នុង​ទាំង ៦ នេះ អស់កាល​ត្រឹម​ណា។ ម្នាលភិក្ខុ​​ទាំងឡាយ​ សត្វលោក​ទាំងឡាយ​ ព្រម​ទាំងទេវលោក មារលោក ព្រហ្មលោក ព្រម​ទាំងពពួកសត្វ និងសមណព្រាហ្ម ព្រម​ទាំងមនុស្ស ជា​សម្មទិទេព និងមនុស្ស​ដ៏សេស មិន​​បាន​រលាស់ចេញ មិន​​បាន​ប្រាសចេញ មិន​​បាន​រួចស្រឡះ មាន​ចិត្តមិន​​បាន​ប្រព្រឹត្ត​កន្លង នូវ​ដែន គឺកិលេស និងវដ្តៈ អស់កាលត្រឹមណោះ។ ម្នាលភិក្ខុ​ ​ទាំងឡាយ​ លុះតែសត្វ​ទាំងឡាយ​ ​បាន​ដឹងច្បាស់តាមពិត នូវ​អានិសង្ស ថាជា​អានិសង្ស នូវ​ទោស ថា ជា​ទោស នូវ​គ្រឿងរលាស់ចេញ ថាជា​គ្រឿងរលាស់ចេញ នៃអយតនៈខាងក្នុង ​ទាំង ៦ នេះ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ទើបសត្វលោក​ទាំងឡាយ​ ព្រម​ទាំងទេវលោក មារលោក ព្រហ្មលោក ព្រម​ទាំងពពួកសត្វ នឹងសមណព្រាហ្មណ៍ ព្រម​ទាំងមនុស្ស ជា​សម្មតិទេព នឹងមនុស្ស​ដ៏សេស រលាស់ចេញ ប្រាសចេញ រួចស្រឡះ មាន​ចិត្តប្រព្រឹត្ត​កន្លងនូវ​ដែន គឺកិលេស និងវដ្តៈ​បាន​។ ចប់សូត្រ ទី ៥។

ទុតិយនោចេអស្សាទសូត្រ ទី៦

[១៨] ម្នាលភិក្ខុ​​ទាំងឡាយ​ បើ​អានិសង្សនៃរូប មិន​មាន​ទេ សត្វ​ទាំងឡាយ​ មិន​​ត្រេកអរ​ក្នុងរូបឡើយ ម្នាលភិក្ខុ​​ទាំងឡាយ​ អានិសង្សនៃរូប មាន​ ព្រោះ​ហេតុណា ហេតុ​នោះ ​បាន​ជា​សត្វ​ទាំងឡាយ​ ត្រេកអរនឹងរូប​ ម្នាលភិក្ខុ​​ទាំងឡាយ​ បើ​ទោសនៃរូប មិន​​មាន​​ទេ សត្វ​ទាំងឡាយ​ មិន​នឿយណាយ​នឹងរូបឡើយ ម្នាលភិក្ខុ​​ទាំងឡាយ​ ទោស​នៃរូប មាន​ ព្រោះ​ហេតុណា ហេតុនោះ ​បាន​ជា​សត្វ​ទាំងឡាយ​ នឿយណាយ​នឹងរូប ម្នាលភិក្ខុ​​​ទាំងឡាយ​ បើ​គ្រឿងរលាស់ចេញ នូវ​រូបមិន​មាន​ទេ សត្វ​ទាំងឡាយ​ មិន​រលាស់ចេញ ចាក​រូបឡើយ ម្នាលភិក្ខុ​​ទាំងឡាយ​ គ្រឿងរលាស់ចេញនូវ​រូបមាន​ ព្រោះ​ហេតុណា ហេតុ​នោះ ​បាន​ជា​សត្វទំាងឡាយ​ រលាស់ចេញចាក​រូប។ ម្នាលភិក្ខុ​ទំាងឡាយ​ បើ​អានិសង្ស​របស់​​​សំឡេង ក្លិន រស ផោដ្ឋឰៈ​ ធម្មារម្មណ៍មិន​មាន​ទេ សត្វទំាងឡាយ​ មិន​ត្រេកអរ នឹង​ធម្មារម្មណ៍ឡើយ ម្នាលភិក្ខុ​ទំាងឡាយ​ អានិសង្សនៃធម្មារម្មណ៍មាន​ ញ្រោះហេតុណា  ហេតុនោះ  ​​ ​បាន​ជា​សត្វទំាងឡាយ​ ត្រេកអរនឹងធម្មារម្មណ៍​​​​​​​​  ម្នាលភិក្ខុ​​ទាំងឡាយ​ បើ​ទោស​នៃធម្មារម្មណ៍ មិន​មាន​ទេ ​​​  សត្វ​ទាំងឡាយ​ មិន​នឿយណាយ​នឹងធម្មារម្មណ៍​ឡើយ  ម្នាលភិក្ខុ​​ទាំងឡាយ​ ទោសនៃធម្មារម្មណ៍មាន​ ព្រោះ​ហេតុណា ហេតុនោះ ​បាន​ជា​ សត្វ​ទាំងឡាយ​ រមែងនឿយណាយ​នឹងធម្មារម្មណ៍ ម្នាលភិក្ខុ​​ទាំងឡាយ​  បើ​គ្រឿងរលាស់​ចេញ នូវ​ធម្មារម្មណ៍ មិន​មាន​ទេ សត្វ​ទាំងឡាយ​ មិន​រលាស់ចេញ ចាក​ធម្មារម្មណ៍​ឡើយ ម្នាលភិក្ខុ​​ទាំងឡាយ​ គ្រឿងរលាស់ចេញ នូវ​ធម្មារណ្ម៍មាន​ ព្រោះ​ហេតុណា ហេតុនោះ ​បាន​ជា​សត្វ​ទាំងឡាយ​ រលាស់ចេញចាក​ធម្មារម្មណ៍។ ម្នាលភិក្ខុ​​ទាំងឡាយ​  សត្វ​ទាំងឡាយ​ ​បាន​​ដឹងច្បាស់ តាមពិត នូវ​អានិសង្ស ថាជា​អានិសង្សផង នូវ​ទោស ថាជា​ទោសផង នូវ​គ្រឿង​រលាស់​ចេញ ថាជា​គ្រឿងរលាស់ចេញផង នៃអាយតនៈ ខាងក្រៅ​ទាំង ៦ នេះ អស់កាល​ត្រឹមណា។ ម្នាលភិក្ខុ​​ទាំងឡាយ​ សត្វលោក​ទាំងឡាយ​ ព្រម​ទាំងទេវលោក មារលោក ព្រហ្មលោក ព្រម​ទាំងពពួកសត្វ និងសមណព្រាហ្មណ៍ ព្រម​ទាំងមនុស្ស ជា​សម្មតិទេព និង​មនុស្ស​ដ៏សេស  មិន​​បាន​រលាស់ចេញ មិន​​បាន​​ប្រាស​ចេញ មិន​​បាន​រួចស្រឡះ មាន​ចិត្ត​មិន​​បាន​ ប្រព្រឹត្ត​កន្លងនូវ​ដែន គឺកិលេស និងវដ្តៈ អស់កាលត្រឹមណោះ។ ម្នាលភិក្ខុ​​​ទាំងឡាយ​ លុះតែ សត្វ​ទាំងឡាយ​ ​បាន​ដឹងច្បាស់តាមពិត នូវ​អានិសង្ស ថាជា​អានិសង្សផង នូវ​ទោស ថាជា​ទោសផង នៃអាយតនៈ ខាងក្រៅ​ទាំង ៦ នេះ។ប។ ម្នាលភិក្ខុ​​ទាំងឡាយ​ ទើបសត្វលោក​ទាំងឡាយ​ ព្រម​ទាំងទេវលោក មារលោក ព្រហ្មលោក ព្រម​ទាំង​ពពួកសត្វ និងសមណព្រាហ្មណ៍ ព្រម​ទាំងមនុស្ស ជា​សម្មតិទេព និងមនុស្ស​ដ៏សេស រលាស់ចេញ ប្រាសចេញ រួចស្រឡះ មាន​ចិត្តប្រព្រឹត្ត​កន្លងនូវ​ដែន គឺកិលេស និងវដ្តៈ​​បាន​។ ចប់សូត្រ ទី ៦។

បឋមាភិនន្ទសូត្រ ទី៧

[១៩] ម្នាលភិក្ខុ​​ទាំងឡាយ​ បុគ្គលណា ត្រេកអរចំពោះភ្នែក បុគ្គលនោះ ឈ្មោះថា ត្រេកអរចំពោះទុក្ខ។ តថាគតពោលថា បុគ្គណា ត្រេកអរចំពោះទុក្ខ បុគ្គលនោះ មិន​​ផុតចាក​​ទុក្ខ។បេ។ បុគ្គលណា ត្រេកអរចំពោះអណ្តាត បុគ្គលនោះ ឈ្មោះថា ត្រេកអរ​ចំពោះទុក្ខ។ តថាគត ពោលថា បុគ្គលណា ត្រេកអរចំពោះទុក្ខ បុគ្គលនោះ មិន​ផុតចាក​​ទុក្ខ។បេ។ បុគ្គលណា ត្រេកអរចំពោះចិត្ត បុគ្គលនោះ ឈ្មោះថា ត្រេកអរ​ចំពោះទុក្ខ។ តថាគត​ពោលថា បុគ្គលណា ត្រេកអរចំពោះទុក្ខ បុគ្គលនោះ មិន​​ផុតចាក​ទុក្ខ។ ម្នាលភិក្ខុ​​​ទាំងឡាយ​ លុះតែបុគ្គលណា មិន​ត្រេកអរ ចំពោះភ្នែក បុគ្គលនោះ ទើបឈ្មោះថា មិន​​ត្រេក​អរ​ចំពោះទុក្ខ តថាគតពោលថា បុគ្គលណា មិន​ត្រេកអរចំពោះទុក្ខ បុគ្គលនោះ រួចផុត​ចាក​ទុក្ខ។បេ។ បុគ្គលណា មិន​ត្រេកអរ ចំពោះអណ្តាត បុគ្គលនោះ ឈ្មោះថា មិន​ត្រេកអរ​ចំពោះទុក្ខ។ តថាគតពោលថា បុគ្គលណា មិន​​ត្រេកអរចំពោះទុក្ខ បុគ្គល​នោះ រួចផុតចាក​ទុក្ខ។ បុគ្គលណា មិន​ត្រេកអរចំពោះចិត្ត បុគ្គលនោះ ឈ្មោះថាមិន​ ត្រេកអរចំពោះទុក្ខ។ តថាគតពោលថា បុគ្គលណា មិន​ត្រេកអរ ចំពោះទុក្ខ បុគ្គល​នោះ រួចផុតចាក​ទុក្ខ។ ចប់សូត្រទី៧។

ទុតិយាភិនន្ទសូត្រ ទី៨

[២០] ម្នាលភិក្ខុ​​ទាំងឡាយ​ បុគ្គលណា ត្រេកអរចំពោះរូប បុគ្គលនោះឈ្មោះថា ត្រេកអរចំពោះទុក្ខ។ តថាគតពោលថា បុគ្គលណា ត្រេកអរចំពោះទុក្ខ បុគ្គលនោះ មិន​រួច ផុតចាក​ទុក្ខ។បេ។ បុគ្គលណា ត្រេកអរចំពោះសំឡេង ក្លិន រស ផោដ្ឋឰៈ  ធម្មារម្មណ៍ បុគ្គល​នោះ ឈ្មោះថា ត្រេកអរចំពោះទុក្ខ។ តថាគតពោលថា បុគ្គលណា ត្រេកអរ​ចំពោះទុក្ខ បុគ្គលនោះ មិន​រួចផុតចាក​ទុក្ខ។ ម្នាលភិក្ខុ​​ទាំងឡាយ​ លុះតែបុគ្គលណា មិន​ត្រេកអរចំពោះរូប បុគ្គលនោះ ទើបឈ្មោះថា មិន​ត្រេកអរចំពោះទុក្ខ។  តថាគត​ពោលថា បុគ្គលណា មិន​ត្រេកអរចំពោះទុក្ខ បុគ្គលនោះ រួចផុតចាក​ទុក្ខ។ បុគ្គលណា មិន​ត្រេកអរ ចំពោះសំឡេង ក្លិន រស ផោដ្ឋឰៈ ធម្មារម្មណ៍ បុគ្គលនោះ ឈ្មោះថា មិន​ត្រេកអរចំពោះទុក្ខ។ តថាគតពោលថា បុគ្គលណា មិន​ត្រេកអរចំពោះទុក្ខ បុគ្គលនោះ រួចផុតចាក​ទុក្ខ។ ចប់សូត្រ ទី៨។

បឋមទុក្ខុប្បាទសូត្រ ទី៩

[២១] ម្នាលភិក្ខុ​​ទាំងឡាយ​ ការកើតឡើង ការតាំងនូវ​ ការកើតចំពោះ ការកើតប្រាកដ នៃភ្នែកណា នុ៎ះ ឈ្មោះថា ការកើតឡើងនៃទុក្ខ ការតាំងនៅនៃរោគ​​ទាំងឡាយ​ ការកើតប្រាកដ នៃជរា និងមរណៈ (ការកើតឡើង ជា​ដើម) នៃត្រចៀក​ណា។បេ។ នៃច្រមុះណា​។ នៃអណ្តាតណា។ នៃកាយណា។ ការកើតឡើង ការតាំងនៅ ការកើតចំពោះ ការកើត​ប្រាកដ  នៃចិត្តណា នុ៎ះ ឈ្មោះថា ការកើតឡើងនៃទុក្ខ ការតាំងនៅ នៃរោគ​ទាំងឡាយ​ ការកើតប្រាកដ នៃជរា និងមរណៈ។ ម្នាលភិក្ខុ​​ទាំងឡាយ​ លុះតែការរលត់ ការរម្លាប់ ការវិនាស នៃភ្នែកណា  នុ៎ះ ទើបឈ្មោះថា ការរលត់នៃទុក្ខ ការរម្ងាប់ នៃរោគ​ទាំងឡាយ​  ការវិនាស នៃជរា និងមរណៈ​បាន​។ ( ការរលត់ ) នៃត្រចៀកណា។ នៃច្រមុះណា។ នៃអណ្តាតណា។ នៃកាយណា។ ការរលត់ ការរម្ងាប់ ការវិនាស នៃចិត្តណា នុ៎ះ ឈ្មោះថា ការរលត់នៃទុក្ខ ការរម្ងាប់ នៃរោគ​ទាំងឡាយ​ ការវិនាស នៃជរា និងមរណៈ​បាន​។ ចប់សូត្រ ទី៩។

ទុតិយទុក្ខុប្បាទសូត្រ ទី១០

[២២] ម្នាលភិក្ខុ​​ទាំងឡាយ​ ការកើតឡើង ការតាំងនៅ ការកើតចំពោះ ការកើត​ប្រាកដ នៃរូប​ទាំងឡាយ​ណា នុ៎ះ ឈ្មោះថា ការកើតឡើងនៃទុក្ខ ការតាំងនៅ នៃរោគ​​ទាំងឡាយ​ ការកើតប្រាកដ នៃជរា និងមរណៈ។ ( ការកើតឡើង ជា​ដើម ) នៃសំឡេង ​ទាំងឡាយ​​ណា។បេ។ ការកើតឡើង ការតាំងនៅ ការកើតចំពោះ ការកើតប្រាកដនៃ ធម្មារម្មណ៍​​ទាំងឡាយ​​ណា នុ៎ះ ឈ្មោះថា ការកើតឡើងនៃទុក្ខ​ ការតាំងនៅ នៃរោគ​ទាំងឡាយ​  ការកើត​ប្រាកដ នៃជរា និងមរណៈ។

[២៣] ម្នាលភិក្ខុ​​ទាំងឡាយ​ លុះតែការរលត់ ការរម្ងាប់ ការវិនាស នៃរូប​​ទាំងឡាយ​​ណា នុ៎ះ ទើបឈ្មោះថា ការរលត់នៃទុក្ខ ការរម្ងាប់ នៃរោគ​ទាំងឡាយ​ ការវិនាស នៃជរា និង​មរណៈ​បាន​​។ (ការរលត់ ជា​ដើម ) នៃសំឡេង​ទាំងឡាយ​ណា។ នៃក្លិន​ទាំងឡាយ​ណា។ នៃរស​ទាំង​ឡាយ​ណា ។ នៃផោដ្ឋឰៈ​ទាំងឡាយ​ណា។ ​ការរលត់ ការរម្ងាប់ ការវិនាស នៃធម្មារម្មណ៍​ទាំងឡាយ​ណា នុ៎ះ ឈ្មោះថា ការរលត់នៃទុក្ខ ការរម្ងាប់ នៃរោគ​ទាំងឡាយ​ ការវិនាស នៃជរា និងមរណៈ​បាន​។ ចប់សូត្រ ទី១០។

ចប់យមកវគ្គ ទី២។

ឧទ្ទាននៃយមកវគ្គនោះ គឺ

និយាយ អំពីការត្រាស់ដឹង ពីរលើក អំពីអានិសង្ស ពីរលើកដទៃទៀត អំពីចិត្ត​មិន​​បាន​ប្រព្រឹត្ត​កន្លងនូវ​ដែន គឺកិលេស និងវដ្តៈ ពីរលើក​ អំពីការត្រេកអរ ពីរលើក​ដទៃទៀត អំពីការកើតឡើង ពីរលើក ហេតុនោះ ទើបហៅថា វគ្គ។

សព្វវគ្គ ទី៣

សព្វសូត្រ ទី១

[២៤] ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគតនឹងសម្តែងនូវ​អាយតនៈ​ទាំងពួង ដល់អ្នក ​ទាំងឡាយ​ អ្នក​ទាំងឡាយ​ ចាំស្តាប់​នូវ​អាយតនៈនោះចុះ។ ម្នាលភិក្ខុ​​ទាំងឡាយ​ អាយតនៈ​​ទាំង​ពួង តើដូចម្តេច គឺភ្នែក ១ រូប ១ ត្រចៀក ១ សំឡេង ១ ច្រមុះ ១ ក្លិន ១ អណ្តាត ១ រស ១ កាយ ១ ផោដ្ឋឰៈ ១​ ចិត្ត ១ ធម្មារម្មណ៍ ១។ ម្នាលភិក្ខុ​​ទាំងឡាយ​ នេះ ហៅថា អាយតនៈ​​ទាំងពួង។ ម្នាលភិក្ខុ​​ទាំងឡាយ​ បុគ្គលណា និយាយយ៉ាងនេះថា អញឃាត់​នូវ​​អាយតនៈ​​ទាំងពួងនុ៎ះ ហើយនឹងបញ្ញត្ត នូវ​វត្ថុដទៃ។​ វាចារបស់​​បុគ្គលនោះ គ្រាន់តែឲ្យ កើតទៅ​ជា​រឿងប៉ុណ្ណោះឯង។ បុគ្គលនោះ បើ​មាន​គេសួរមក ក៏មិន​អាចញុំាង​រឿងនោះ ឲ្យសម្រេច​បាន​ នាំឲ្យលំបាកទៅ​ខាងមុខ។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ ម្នាលភិក្ខុ​​ទាំង​ឡាយ​ ព្រោះ​ថា (សត្វ​ទាំងឡាយ​ តែង​បាន​នូវ​សេចក្តី​ទុក្ខ) ក្នុងទីមិន​មែន​ជា​វិស័យ ​ដោយ​​ពិត។ ចប់ សូត្រ ទី ១។

បហានសូត្រ ទី២

[២៥] ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគតនឹងសម្តែងធម៌ ដើម្បី​ការលះបង់​ ​នូវ​អាយតនៈ​ទាំងពួង ដល់អ្នក​ទាំងឡាយ​ អ្នក​ទាំងឡាយ​ ចាំស្តាប់​ធម៌នោះចុះ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ធម៌សម្រាប់ការលះបង់​ នូវ​អាយតនៈ​ទាំងពួង ដូចម្តេច។ ម្នាលភិក្ខុ​​ទាំងឡាយ​  អ្នក​ទាំងឡាយ​ ត្រូវលះបង់​ចក្ខុ អ្នក​ទាំងឡាយ​ ត្រូវលះបង់​រូប អ្នក​ទាំងឡាយ​ ត្រូវលះបង់​ចក្ខុវិញ្ញាណ អ្នក​ទាំងឡាយ​ ត្រូវលះបង់​ចក្ខុសម្ផ័ស្ស វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង​ ព្រោះ​ចក្ខុសម្ផ័ស្ស​ជា​បច្ច័យ  អ្នក​ទាំងឡាយ​ ត្រូវលះបង់​​ នូវ​វេទនានោះចេញ។ អ្នក​ទាំងឡាយ​ ត្រូវលះបង់​សោតៈ។ អ្នក​ទាំងឡាយ​ ត្រូវលះបង់​​ឃានៈ។ អ្នក​ទាំងឡាយ​ ត្រូវលះបង់​ជិវ្ហា អ្នក​ទាំងឡាយ​ ត្រូវលះបង់​រស អ្នក​ទាំងឡាយ​ ត្រូវលះបង់​ជិវ្ហាវិញ្ញាណ អ្នក​ទាំងឡាយ​ ត្រូវលះបង់​ជិវ្ហាសម្ផ័ស្ស ទោះបីវេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង​ ព្រោះ​ជិវ្ហាសម្ផ័ស្សជា​បច្ច័យ អ្នក​ទាំងឡាយ​ ត្រូវលះបង់​ នូវ​វេទនា​នោះចេញ។ អ្នក​ទាំងឡាយ​ ត្រូវលះបង់​កាយ។ អ្នក​ទាំងឡាយ​ ត្រូវលះបង់​មនោ អ្នក​ទាំងឡាយ​ ត្រូវលះបង់​ធម្មារម្មណ៍ អ្នក​ទាំងឡាយ​ ត្រូវលះបង់​មនោវិញ្ញាណ អ្នក​ទាំងឡាយ​ ត្រូវលះបង់​មនោសម្ផ័ស្ស ទោះបីវេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​មនោ​សម្ផ័ស្សជា​បច្ច័យ អ្នក​ទាំងឡាយ​ ត្រូវលះបង់​ នូវ​វេទនានោះចេញ។ ម្នាលភិក្ខុ​​ទាំងឡាយ​ នេះឯង ជា​ធម៌សម្រាប់ការលះបង់​ នូវ​អាយយតនៈ​ទាំងពួង។ ចប់សូត្រ ទី ២។

អភិញ្ញាបរិញ្ញាបហានសូត្រ ទី៣

[២៦] ម្នាលភិក្ខុ​​ទាំងឡាយ​​ តថាគតនឹងសម្តែងនូវ​ធម៌ ចំពោះអ្នក​ទាំងឡាយ​ ដើម្បី​ការលះបង់​ នូវ​អាយតនៈ​ទាំងពួង ​ដោយ​អភិញ្ញា និងបរិញ្ញា អ្នក​ទាំងឡាយ​ ចាំស្តាប់​​នូវ​ធម៌នោះចុះ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ចុះធម៌សម្រាប់ការលះបង់​ នូវ​អយតនៈ​ទាំងពួង​​ដោយ​អភិញ្ញា និងបរិញ្ញា តើដូចម្តេច។ ម្នាលភិក្ខុ​​ទាំងឡាយ​ អ្នក​ទាំងឡាយ​ ត្រូវលះបង់​​នូវ​ចក្ខុ ​ដោយ​អភិញ្ញា និងបរិញ្ញា អ្នក​ទាំងឡាយ​ ត្រូវលះបង់​នូវ​រូប ​ដោយ​អភិញ្ញា និងបរិញ្ញា អ្នក​ទាំងឡាយ​ ត្រូវលះបង់​ នូវ​ចក្ខុវិញ្ញាណ ​ដោយ​អភិញ្ញា និងបរិញ្ញា អ្នក​ទាំងឡាយ​ ត្រូវលះបង់​ នូវ​ចក្ខុសម្ផ័ស្ស ​ដោយ​អភិញ្ញា និងបរិញ្ញា វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​ចក្ខុសម្ផ័ស្ស ជា​បច្ច័យ អ្នក​ទាំងឡាយ​​ត្រូវលះបង់​ នូវ​វេទនានោះ ​ដោយ​អភិញ្ញា និងបរិញ្ញា។បេ។ អ្នក​ទាំងឡាយ​ ត្រូវលះបង់​​នូវ​ជិវ្ហា ​ដោយ​អភិញ្ញា និងបរិញ្ញា អ្នក​ទាំងឡាយ​ ត្រូវលះបង់​នូវ​រស ​ដោយ​អភិញ្ញា និង បរិញ្ញា អ្នក​ទាំងឡាយ​ ត្រូវលះបង់​ នូវ​ជិវ្ហាវិញ្ញាណ ​ដោយ​អភិញ្ញា និងបរិញ្ញា អ្នក​ទាំង​ឡាយ​ ត្រូវលះបង់​ នូវ​ជិវ្ហាសម្ផ័ស្ស ​ដោយ​អភិញ្ញា និងបរិញ្ញា វេទនាណា ជា​សុខក្តី  ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​ជិវ្ហាសម្ផ័ស្សជា​បច្ច័យ អ្នក​ទាំងឡាយ​ ត្រូវលះបង់​ នូវ​វេទនានោះ ​ដោយ​អភិញ្ញា និងបរិញ្ញា។ អ្នក​ទាំងឡាយ​ ត្រូវលះបង់​នូវ​កាយ ​ដោយ​អភិញ្ញា និងបរិញ្ញា។ អ្នក​ទាំងឡាយ​ ត្រូវលះបង់​នូវ​មនោ ​ដោយ​អភិញ្ញា និងបរិញ្ញា  អ្នក​ទាំងឡាយ​ ត្រូវលះបង់​ នូវ​ធម្មារម្មណ៍ ​ដោយ​អភិញ្ញា និងបរិញ្ញា អ្នក​ទាំងឡាយ​ ត្រូវ  លះបង់​ នូវ​មនោវិញ្ញាណ ​ដោយ​អភិញ្ញា និងបរិញ្ញា អ្នក​ទាំងឡាយ​ ត្រូវលះបង់​​នូវ​​មនោសម្ផ័ស្ស ​ដោយ​អភិញ្ញា និងបរិញ្ញា វេទនាណា ជា​សុខក្តី​ ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​មនោសម្ផ័ស្សជា​បច្ច័យ អ្នក​ទាំងឡាយ​ ត្រូវលះបង់​នូវ​វេទនានោះ ​ដោយ​អភិញ្ញា និងបរិញ្ញា។ ម្នាលភិក្ខុ​​ទាំងឡាយ​ នេះឯង ហៅ​ថា ធម៌សម្រាប់ការលះបង់​ នូវ​អាយតនៈ​ទាំងពួង ​ដោយ​អភិញ្ញា និងបរិញ្ញា។ ចប់សូត្រ ទី ៣។

បឋមអបរិជា​ននសូត្រ ទី៤

[២៧] ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​ កាលមិន​ដឹងច្បាស់ មិន​កំណត់ដឹង មិន​នឿយ​ណាយ​ មិន​លះបង់​ នូវ​អាយតនៈ​ទាំងពួង មិន​គួរដើម្បី​អស់ទៅ​នៃទុក្ខ​បាន​ឡើយ។ ម្នាល​ភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​កាលមិន​ដឹងច្បាស់ មិន​កំណត់ដឹង មិន​នឿយណាយ​ មិន​លះបង់​  នូវ​​អាយតនៈ​ទាំងពួង ​មិន​គួរដើម្បី​អស់ទៅ​នៃទុក្ខ តើដូចម្តេច។ ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​​កាល​មិន​ដឹងច្បាស់ មិន​កំណត់ដឹង មិន​នឿយណាយ​ មិន​លះបង់​ នូវ​ចក្ខុ មិន​គួរដើម្បី​​អស់​ទៅ​ នៃ​ទុក្ខឡើយ។ ភិក្ខុ​កាលមិន​ដឹងច្បាស់ មិន​កំណត់ដឹង   មិន​នឿយណាយ​ មិន​លះបង់​ នូវ​​រូប​ទាំងឡាយ​ មិន​គួរដើម្បី​អស់ទៅ​ នៃទុក្ខ​បាន​ឡើយ។ នូវ​ចក្ខុវិញ្ញាណ។បេ។ នូវ​​ចក្ខុ​សម្ផ័ស្ស។បេ។​ ព្រោះ​ចក្ខុសម្ផ័ស្សជា​បច្ច័យណា។បេ។ ដើម្បី​អស់ទៅ​នៃទុក្ខ ​បាន​ឡើយ។ ភិក្ខុ​​កាលមិន​ដឹងច្បាស់ មិន​កំណត់ដឹង មិន​នឿយណាយ​ មិន​លះបង់​ នូវ​ ជិវ្ហា មិន​គួរ​ដើម្បី​អស់ទៅ​ នៃទុក្ខ​បាន​ឡើយ នូវ​រស​ទាំងឡាយ​។បេ។ នូវ​ជិវ្ហាវិញ្ញាណ។បេ។ នូវ​​ជិវ្ហាសម្ផ័ស្ស​។បេ។ ទោះបីវេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែល​កើតឡើង ព្រោះ​ជិវ្ហាសម្ផ័ស្សជា​បច្ច័យ ភិក្ខុ​កាលមិន​ដឹងច្បាស់ មិន​កំណត់ដឹង មិន​នឿយ​ណាយ​ មិន​​លះ​បង់​ នូវ​វេទនានោះ មិន​គួរដើម្បី​អស់ទៅ​នៃទុក្ខ​បាន​ឡើយ​។ ភិក្ខុ​ កាល​មិន​ដឹងច្បាស់ មិន​​កំណត់ដឹង មិន​នឿយណាយ​ មិន​លះបង់​​ នូវ​កាយ និងមនោ មិន​គួរ​ដើម្បី​អស់ទៅ​ នៃទុក្ខ​​បាន​ឡើយ នូវ​ធម្មារម្មណ៍។បេ។ នូវ​មនោវិញ្ញាណ។បេ។ ​នូវ​មនោ សម្ផ័ស្ស។បេ។ ទោះបី​វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​​មនោសម្ផ័ស្ស​ជា​បច្ច័យ​ ភិក្ខុ​កាលមិន​ដឹងច្បាស់​ មិន​កំណត់ដឹង មិន​នឿយណាយ​ មិន​លះ​បង់​ នូវ​វេទនានោះ មិន​គួរដើម្បី​អស់ទៅ​នៃទុក្ខ​បាន​ឡើយ។ ម្នាលភិក្ខុ​​ទាំងឡាយ​  ភិក្ខុ​​កាល​មិន​ដឹងច្បាស់ មិន​កំណត់ដឹង មិន​នឿយណាយ​​ មិន​លះបង់​ នូវ​អាយតនៈ​​ទាំងពួង ​នេះ​ឯង មិន​គួរដើម្បី​អស់ទៅ​នៃទុក្ខ​បាន​ឡើយ។

[២៨] ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​ កាលដឹងច្បាស់ កំណត់ដឹង នឿយណាយ​ លះបង់​ នូវ​អាយតនៈ​ទាំងពួង ទើបគួរដើម្បី​អស់ទៅ​នៃទុក្ខ​បាន​។ ម្នាលភិក្ខុ​​ទាំងឡាយ​​ ភិក្ខុ​កាល​ដឹង​ច្បាស់ កំណត់ដឹង នឿយណាយ​ លះបង់​ នូវ​អាយតនៈ​​ទាំងពួង ទើបគួរ​ដើម្បី​​អស់ទៅ​​នៃ​ទុក្ខ​បាន​ តើដូចម្តេច។ ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​ កាលដឹងច្បាស់ កំណត់ដឹង នឿយណាយ​ លះបង់​ នូវ​ចក្ខុ គួរដើម្បី​អស់ទៅ​នៃទុក្ខ​បាន​  ភិក្ខុ​ កាល​ដឹងច្បាស់ កំណត់ដឹង នឿយណាយ​ លះបង់​ នូវ​រូប គួរដើម្បី​អស់ទៅ​នៃទុក្ខ​បាន​ ភិក្ខុ​កាលដឹងច្បាស់ កំណត់ដឹង នឿយណាយ​ លះបង់​ នូវ​ចក្ខុវិញ្ញាណ គួរដើម្បី​អស់ទៅ​ នៃទុក្ខ​បាន​ ភិក្ខុ​កាល ដឹងច្បាស់ កំណត់ដឹង នឿយណាយ​ លះបង់​ នូវ​ចក្ខុសម្ផ័ស្ស គួរដើម្បី​អស់ទៅ​ នៃទុក្ខ​បាន​ ទោះបីវេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​សុខមិន​ទុក្ខក្តី ដែលកើតឡើង ព្រោះ​​ចក្ខុសម្ផ័ស្ស​ជា​បច្ច័យ ភិក្ខុ​ កាលដឹងច្បាស់ កំណត់ដឹង នឿយណាយ​ លះបង់​ នូវ​វេទនានោះ គួរដើម្បី​អស់ទៅ​ នៃទុក្ខ​បាន​។បេ។ ភិក្ខុ​ កាលដឹងច្បាស់ កំណត់ដឹង នឿយណាយ​ លះបង់​ នូវ​ជិវ្ហា គួរដើម្បី​អស់ទៅ​ នៃទុក្ខ​បាន​ នូវ​រស​ទាំងឡាយ​។បេ។ នូវ​ជិវ្ហាវិញ្ញាណ។ បេ។ នូវ​ជិវ្ហាសម្ផ័ស្ស។បេ។ ទោះបីវេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​ជិវ្ហាសម្ផ័ស្សជា​បច្ច័យ ភិក្ខុ​ កាល​ដឹងច្បាស់ កំណត់ដឹង នឿយណាយ​ លះបង់​ នូវ​វេទនានោះ គួរដើម្បី​អស់ទៅ​ នៃទុក្ខ​បាន​។ ភិក្ខុ​ កាលដឹងច្បាស់ កំណត់ដឹង នឿយណាយ​ លះបង់​ នូវ​កាយ និងមនោ គួរដើម្បី​អស់​ទៅ​ នៃទុក្ខ​បាន​ នូវ​ធម្មារម្មណ៍។បេ។ នូវ​មនោវិញ្ញាណ។បេ។ នូវ​មនោសម្ផ័ស្ស។បេ។ ទោះបី​វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​មនោសម្ផ័ស្ស​ជា​បច្ច័យ ភិក្ខុ​ កាលដឹងច្បាស់ កំណត់ដឹង នឿយណាយ​ លះបង់​ នូវ​វេទនានោះ គួរដើម្បី​អស់ទៅ​ នៃទុក្ខ​បាន​។ ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​កាលដឹងច្បាស់ កំណត់ដឹង នឿយណាយ​ លះបង់​ នូវ​អាយតនៈ​ទាំងពួង នេះឯង គួរដើម្បី​អស់ទៅ​ នៃទុក្ខ​បាន​។ ចប់សូត្រ ទី ៤។

ទុតិយអបរិជា​ននសូត្រ ទី៥

[២៩] ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​ កាលមិន​ដឹងច្បាស់ មិន​កំណត់ដឹង មិន​នឿយ​ណាយ​ មិន​លះបង់​ នូវ​អាយតនៈ​ទាំងពួង មិន​គួរដើម្បី​អស់ទៅ​ នៃទុក្ខ​បាន​ឡើយ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​ កាលមិន​ដឹងច្បាស់ មិន​កំណត់ដឹង មិន​នឿយណាយ​ មិន​លះបង់​ នូវ​អាយតនៈ​ទាំងពួង មិន​គួរដើម្បី​អស់ទៅ​ នៃទុក្ខ​បាន​ តើដូចម្តេច។ ម្នាលភិក្ខុ​​ទាំងឡាយ​ ចក្ខុណាក្តី រូបណាក្តី ចក្ខុវិញ្ញាណណាក្តី ធម្មារម្មណ៍ណា ដែលត្រូវ​ដឹង​ដោយ​ចក្ខុ​វិញ្ញាណ​ក្តី។បេ។ ជិវ្ហាណាក្តី រសណាក្តី ជិវ្ហាវិញ្ញាណណាក្តី ធម្មារម្មណ៍ណា ដែលត្រូវដឹង​ដោយ​ជិវ្ហាវិញ្ញាណក្តី។បេ។ មនោណាក្តី ធម្មារម្មណ៍ណាក្តី មនោវិញ្ញាណ​ណា​ក្តី ធម្មារម្មណ៍​ណា ដែលត្រូវដឹង​ដោយ​មនោវិញ្ញាណក្តី។ ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​ កាលមិន​ដឹងច្បាស់ មិន​​កំណត់ដឹង មិន​នឿយណាយ​ មិន​លះបង់​ នូវ​អាយតនៈ ​ទាំងពួងនេះឯង មិន​គួរដើម្បី​អស់​ទៅ​ នៃទុក្ខ​បាន​ឡើយ។

[៣០] ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​ កាលដឹងច្បាស់ កំណត់ដឹង នឿយណាយ​ លះបង់​ នូវ​អាយតនៈ​ទាំងពួង គួរដើម្បី​អស់ទៅ​នៃទុក្ខ​បាន​។ ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​កាលដឹង ច្បាស់ កំណត់ដឹង នឿយណាយ​ លះបង់​នូវ​អាយតនៈ​ទាំងពួង គួរដើម្បី​អស់ទៅ​ នៃទុក្ខ​​បាន​ តើដូចម្តេច។ ម្នាលភិក្ខុ​​ទាំងឡាយ​ ចក្ខុណាក្តី រូបណាក្តី ចក្ខុវិញ្ញាណណាក្តី ធម្មារម្មណ៍ណា ដែលត្រូវដឹង ​ដោយ​ចក្ខុវិញ្ញាណក្តី។បេ។ ជិវ្ហាណាក្តី រសណាក្តី ជិវ្ហាវិញ្ញាណ​​ណាក្តី ធម្មារម្មណ៍ណា ដែលត្រូវដឹង ​ដោយ​ជិវ្ហាវិញ្ញាណក្តី។បេ។ មនោណាក្តី ធម្មារម្មណ៍ណាក្តី មនោវិញ្ញាណណាក្តី  ធម្មារម្មណ៍ណា ដែលត្រូវដឹង​ដោយ​មនោ​វិញ្ញាណ​​​ក្តី។ ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​ កាលដឹងច្បាស់ កំណត់ដឹង នឿយណាយ​ លះបង់​ នូវ​អាយតនៈ​​ទាំងពួង នេះឯង គួរដើម្បី​អស់ទៅ​ នៃទុក្ខ​បាន​។ ចប់សូត្រ ទី ៥។

អាទិត្តសូត្រ ទី៦

[៣១] ខ្ញុំ​បាន​ស្តាប់​មកយ៉ាងនេះ។ សម័យមួយ ព្រះមាន​ព្រះភាគ ទ្រង់​គង់នៅជិត​​ស្រះ ក្នុងស្រុកឈ្មោះ គយាសីសៈ  ជា​មួយនឹងភិក្ខុ​ ១.០០០ រូប។ ក្នុងទីនោះឯង ព្រះមាន​​ព្រះភាគ ត្រាស់ហៅភិក្ខុ​​ទាំងឡាយ​ មកថា ម្នាលភិក្ខុ​​ទាំងឡាយ​ វត្ថុ​ទាំងពួង ជា​របស់​​ក្តៅ។ ម្នាលភិក្ខុ​​ទាំងឡាយ​ វត្ថុ​ទាំងពួង ជា​របស់​​ក្តៅ គឺអ្វីខ្លះ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ចក្ខុ ជា​របស់​​​ក្តៅ រូបជា​របស់​​ក្តៅ ចក្ខុវិញ្ញាណជា​របស់​​ក្តៅ ចក្ខុសម្ផ័ស្ស ជា​របស់​​ក្តៅ ទោះបីវេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​មែន​ទុក្ខមិន​មែន​សុខក្តី ដែលកើតឡើង ព្រោះ​ចក្ខុសម្ផ័ស្សជា​បច្ច័យ  វេទនានោះ ក៏ជា​របស់​​ក្តៅដែរ។ ក្តៅ​ដោយ​អ្វី។ តថាគត ពោលថា ក្តៅ​ដោយ​ភ្លើង គឺរាគៈ  ​ដោយ​ភ្លើង គឺទោសៈ  ​ដោយ​ភ្លើង គឺមោហៈ ក្តៅ​ដោយ​សេចក្តី​កើត ​ដោយ​សេចក្តី​គ្រាំគ្រា ​ដោយ​សេចក្តី​ស្លាប់ ​ដោយ​សេចក្តី​សោក ​ដោយ​សេចក្តី​ខ្សឹកខ្សួល ​ដោយ​​សេចក្តី​​ទុក្ខ ក្នុងកាយ ​ដោយ​សេចក្តី​ទុក្ខក្នុងចិត្ត ​ដោយ​សេចក្តី​ចង្អៀតចង្អល់ចិត្ត​ទាំងឡាយ​។បេ។ អណ្តាត ជា​របស់​​ក្តៅ រសជា​របស់​​ក្តៅ ជិវ្ហាវិញ្ញាណ ជា​របស់​​ក្តៅ ជិវ្ហាសម្ផ័ស្សជា​របស់​​ក្តៅ ទោះបី​វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​មែន​ទុក្ខមិន​មែន​សុខក្តី ដែលកើតឡើង ព្រោះ​​ជិវ្ហាសម្ផ័ស្សជា​បច្ច័យ វេទនានោះ ក៏ជា​របស់​​ក្តៅដែរ។ ក្តៅ​ដោយ​អ្វី។ តថាគត ពោលថា ក្តៅ​​ដោយ​​ភ្លើង គឺរាគៈ ​ដោយ​ភ្លើង គឺទោសៈ ​ដោយ​ភ្លើង គឺមោហៈ ក្តៅ​ដោយ​សេចក្តី​កើត ​ដោយ​សេចក្តី​គ្រាំគ្រា ​ដោយ​សេចក្តី​ស្លាប់ ​ដោយ​សេចក្តី​សោក ​ដោយ​សេចក្តី​ខ្សឹកខ្សួល ​ដោយ​សេចក្តី​ទុក្ខ ក្នុងកាយ ​ដោយ​សេចក្តី​ទុក្ខក្នុងចិត្ត ​ដោយ​សេចក្តី​ចង្អៀត​ចង្អល់​ចិត្ត​​ទាំង​ឡាយ​។បេ។ មនោជា​របស់​​ក្តៅ ធម្មារម្មណ៍ជា​របស់​​ក្តៅ មនោវិញ្ញាណ ជា​របស់​​ក្តៅ មនោសម្ផ័ស្ស ជា​របស់​​ក្តៅ ទោះបីវេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​មែន​ទុក្ខ មិន​​មែន​​សុខក្តី ដែលកើតឡើង ព្រោះ​មនោសម្ផ័ស្សជា​បច្ច័យ វេទនានោះ ក៏ជា​របស់​​ក្តៅ​ដែរ។ ក្តៅ​​ដោយ​​អ្វី។ តថាគត ពោលថា ក្តៅ​ដោយ​ភ្លើង គឺរាគៈ ​ដោយ​ភ្លើង គឺទោសៈ ​ដោយ​ភ្លើង គឺមោហៈ ក្តៅ​ដោយ​សេចក្តី​កើត ​ដោយ​សេចក្តី​គ្រាំគ្រា ​ដោយ​សេចក្តី​ស្លាប់ ​ដោយ​សេចក្តី​​សោក ​ដោយ​សេចក្តី​ខ្សឹកខ្សួល ​ដោយ​សេចក្តី​ទុក្ខក្នុងកាយ ​ដោយ​សេចក្តី​ទុក្ខក្នុងចិត្ត ​ដោយ​សេចក្តី​ចង្អៀតចង្អល់ចិត្ត​ទាំងឡាយ​។ ម្នាលភិក្ខុ​ទាងឡាយ​ កាលបើ​អរិយសាវ័ក ជា​អ្នកចេះដឹង ​បាន​យល់ឃើញ យ៉ាងនេះហើយ ក៏នឿយណាយ​ នឹងចក្ខុផង នឿយ​ណាយ​​​នឹងរូបផង នឿយណាយ​ នឹងចក្ខុវិញ្ញាណផង នឿយណាយ​នឹងចក្ខុ​សម្ផ័ស្ស​ផង ទោះបីវេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​មែន​ទុក្ខ មិន​មែន​សុខក្តី ដែលកើតឡើង ព្រោះ​​ចក្ខុសម្ផ័ស្សជា​បច្ច័យ ក៏នឿយណាយ​ នឹងវេទនានោះផង។បេ។ ទោះបីវេទនាណា ជា​​សុខ​ក្តី ជា​ទុក្ខក្តី មិន​មែន​ទុក្ខ មិន​មែន​សុខក្តី ដែលកើតឡើង ព្រោះ​មនោសម្ផ័ស្ស ជា​បច្ច័យ ក៏នឿយណាយ​ នឹងវេទនានោះផង កាលបើ​នឿយណាយ​ ក៏ប្រាសចាក​តម្រេក ព្រោះ​ប្រាសចាក​តម្រេក ចិត្តក៏ផុតស្រឡះ ( ចាក​អាសវៈ )។ កាលបើ​ចិត្តផុតស្រឡះហើយ ញាណ ក៏កើតឡើងថា ចិត្តផុតស្រឡះហើយ។ ( អរិយសាវ័កនោះ ) ក៏ដឹងច្បាស់ ថា​ ជា​តិអស់ហើយ ព្រហ្មចរិយាធម៌ អញ​បាន​ប្រព្រឹត្ត​គ្រប់គ្រាន់ហើយ សោឡសកិច្ច អញក៏ ​បាន​ធ្វើ​រួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ចនេះទៀត មិន​មាន​ឡើយ។​ ព្រះមាន​ព្រះភាគ ​បាន​ត្រាស់ភាសិតនេះហើយ។ ភិក្ខុ​​ទាំងនោះ ក៏មាន​សេចក្តី​ត្រេកអរ រីករាយ នឹងភាសិត នៃព្រះមាន​ព្រះភាគ។​ នាកាលវេយ្យាករណ៍ ( ព្រះសូត្រឥតមាន​គាថា ) នេះ ដែលព្រះមាន​ព្រះភាគ កំពុងត្រាស់ទេសនា ចិត្ត​របស់​​​ភិក្ខុ​​​ទាំង ១.០០០ រូបនោះ ក៏​បាន​ផុតស្រឡះហើយ ចាក​អាសវៈ ​ទាំងឡាយ​ ព្រោះ​ការមិន​​ប្រកាន់មាំ។ ចប់សូត្រ ទី ៦។

អទ្ធភូតសូត្រ ទី៧

[៣២] ខ្ញុំ​បាន​ស្តាប់​មកយ៉ាងនេះ។ សម័យមួយ ព្រះមាន​ព្រះភាគ ទ្រង់​គង់ក្នុងវត្ដ​វេឡុវ័ន ជា​កលន្ទកនិវាបស្ថាន ជិត​ក្រុងរាជគ្រឹះ។ ក្នុងទីនោះឯង ព្រះមាន​ព្រះភាគ ទ្រង់​​ត្រាស់​ហៅភិក្ខុ​​ទាំងឡាយ​ មកថា ម្នាលភិក្ខុ​​ទាំងឡាយ​ វត្ថុ​ទាំងពួង ជា​របស់​​ខ្វាក់។ ម្នាល​ភិក្ខុ​​​ទាំងឡាយ​ វត្ថុ​ទាំងពួង ជា​របស់​​ខ្វាក់ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ចក្ខុ​ជា​​របស់​​​ខ្វាក់ រូបជា​របស់​​ខ្វាក់ ចក្ខុវិញ្ញាណ ជា​របស់​​ខ្វាក់ ចក្ខុសម្ផ័ស្ស ជា​របស់​​ខ្វាក់ ទោះបី​វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​មែន​ទុក្ខមិន​មែន​សុខក្តី ដែលកើតឡើង ព្រោះ​ចក្ខុ​សម្ផ័ស្ស​ជា​បច្ច័យ វេទនានោះ ក៏ជា​របស់​​ខ្វាក់។ ជា​របស់​​ខ្វាក់​ដោយ​អ្វី។ តថាគត ពោលថា ជា​របស់​​​ខ្វាក់​ដោយ​សេចក្តី​កើត សេចក្តី​គ្រាំគ្រា សេចក្តី​ស្លាប់ សេចក្តី​សោក  សេចក្តី​​ខ្សឹក​ខ្សួល សេចក្តី​ទុក្ខក្នុងកាយ សេចក្តី​ទុក្ខក្នុងចិត្ត សេចក្តី​ចង្អៀតចង្អល់ចិត្ត​ទាំងឡាយ​។បេ។ ជិវ្ហា​ជា​របស់​​ខ្វាក់ រសជា​របស់​​ខ្វាក់ ជិវ្ហាវិញ្ញាណ ជា​របស់​​ខ្វាក់ ជិវ្ហាសម្ផ័ស្ស ជា​របស់​​ខ្វាក់ វេទនា​ណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​មែន​ទុក្ខមិន​មែន​សុខក្តី ដែលកើតឡើង ព្រោះ​​ជិវ្ហាសម្ផ័ស្ស​ជា​បច្ច័យ វេទនានោះ ជា​របស់​​ខ្វាក់។ ជា​របស់​​ខ្វាក់ ​ដោយ​អ្វី។ តថាគតពោលថា ជា​របស់​​​ខ្វាក់ ​ដោយ​សេចក្តី​កើត សេចក្តី​គ្រាំគ្រា សេចក្តី​ស្លាប់ សេចក្តី​សោក សេចក្តី​​ខ្សឹកខ្សួល សេចក្តី​ទុក្ខក្នុងកាយ សេចក្តី​ទុក្ខក្នុងចិត្ត សេចក្តី​​ចង្អៀតចង្អល់​ចិត្ត​ទាំង​ឡាយ​។បេ។ មនោជា​របស់​​ខ្វាក់ ធម្មារម្មណ៍ជា​របស់​​ខ្វាក់ មនោវិញ្ញាណ ជា​របស់​​ខ្វាក់ មនោសម្ផ័ស្ស ជា​របស់​​ខ្វាក់ ទោះបីវេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​មែន​ទុក្ខ មិន​មែន​​សុខ​ក្តី ដែលកើតឡើង ព្រោះ​មនោសម្ផ័ស្សជា​បច្ច័យ វេទនានោះ ក៏ជា​របស់​​ខ្វាក់។ ជា​របស់​​​ខ្វាក់​​ដោយ​អ្វី។ តថាគត ពោលថា ជា​របស់​​ខ្វាក់ ​ដោយ​សេចក្តី​កើត សេចក្តី​​គ្រាំគ្រា សេចក្តី​ស្លាប់ សេចក្តី​សោក សេចក្តី​ខ្សឹកខ្សួល សេចក្តី​ទុក្ខក្នុងកាយ សេចក្តី​ទុក្ខក្នុងចិត្ត សេចក្តី​​ចង្អៀតចង្អល់ចិត្ត​ទាំងឡាយ​។ ម្នាលភិក្ខុ​​ទាំងឡាយ​ កាលបើ​អរីយសាវ័ក ជា​អ្នក​ចេះ​ដឹង យល់ឃើញយ៉ាងនេះ ក៏នឿយណាយ​ នឹងចក្ខុផង នឿយណាយ​​នឹងចក្ខុវិញ្ញាណ​ផង នឿយណាយ​នឹងចក្ខុសម្ផ័ស្សផង។បេ។ ទោះបីវេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​មែន​​ទុក្ខមិន​មែន​សុខក្តី ដែលកើតឡើង ព្រោះ​មនោសម្ផ័ស្សជា​បច្ច័យ ក៏នឿយណាយ​ នឹង​វេទនា​នោះឯង កាលបើ​នឿយណាយ​ ក៏ប្រាសចាក​តម្រេក ព្រោះ​តែការប្រាស​ចាក​​តម្រេក ចិត្តក៏ផុតស្រឡះ។ កាលបើ​ចិត្តផុតស្រឡះ ញាណ ក៏កើតឡើងថា ចិត្ត​ផុតស្រឡះ​ហើយ។ ( អរិយសាវ័កនោះ ) ក៏ដឹងច្បាស់ថា ជា​តិអស់ហើយ ព្រហ្មចរិយធម៌ អញ​​បាន​​ប្រព្រឹត្ត​គ្រប់គ្រាន់ហើយ សោឡសកិច្ច អញ​បាន​ធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ​ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ចនេះទៀត  មិន​មាន​ឡើយ។  ចប់ សូត្រ ទី ៧។

សមុគ្ឃាតសារុប្បសូត្រ ទី៨

[៣៣] ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគត នឹងសំដែងនូវ​បដិបទា ​ដ៏សមគួរ ដល់ការដក​ឡើងព្រម នូវ​សេចក្តី​សំគាល់​វត្ថុ​ទាំងពួង ដល់អ្នក​ទាំងឡាយ​ ៗ ចូរស្ដាប់នូវ​បដិបទានោះ ចូរធ្វើទុក​ក្នុងចិត្ត ឲ្យប្រពៃ តថាគតនឹងសំដែង។ ម្នាលភិក្ខុ​​ទាំងឡាយ​ ចុះបដិបទា​ដ៏សមគួរ ដល់ការ​ដកឡើងព្រម នូវ​សេចក្តី​សំគាល់​វត្ថុ​ទាំងពួងនោះ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុ​​​ទាំង​ឡាយ​ ភិក្ខុ​ក្នុងសាសនានេះ មិន​សំគាល់​នូវ​ចក្ខុ មិន​សំគាល់​ក្នុងចក្ខុ មិន​សំគាល់​​ដោយ​ចក្ខុ មិន​​សំគាល់​ថា ចក្ខុជា​របស់​​អញ។ មិន​សំគាល់​នូវ​រូប​ទាំងឡាយ​ មិន​សំគាល់​ក្នុងរូប​​ទាំងឡាយ​ មិន​សំគាល់​​ដោយ​រូប មិន​សំគាល់​ថា រូប​ទាំងឡាយ​ ជា​របស់​​អញ មិន​​សំគាល់​ នូវ​ចក្ខុវិញ្ញាណ មិន​សំគាល់​ក្នុងចក្ខុវិញ្ញាណ មិន​សំគាល់​​ដោយ​ចក្ខុវិញ្ញាណ មិន​សំគាល់​​ថា ចក្ខុវិញ្ញាណ​ជា​របស់​​អញ មិន​សំគាល់​នូវ​ចក្ខុសម្ផ័ស្ស មិន​សំគាល់​ក្នុងចក្ខុសម្ផ័ស្ស មិន​សំគាល់​​​ដោយ​ចក្ខុសម្ផ័ស្ស មិន​សំគាល់​ថា ចក្ខុសម្ផ័ស្ស ជា​របស់​​អញ ទោះបី​វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​មែន​ទុក្ខ មិន​មែន​សុខក្តី ដែលកើតឡើង ព្រោះ​ចក្ខុ​សម្ផ័ស្សជា​បច្ច័យ ក៏មិន​សំគាល់​នូវ​វេទនានោះផង មិន​សំគាល់​ក្នុងវេទនានោះផង មិន​សំគាល់​​ដោយ​វេទនានោះផង មិន​សំគាល់​ថា វេទនានោះ ជា​របស់​​អញ។បេ។ មិន​សំគាល់​ នូវ​អណ្តាត មិន​សំគាល់​ក្នុងអណ្តាត មិន​សំគាល់​​ដោយ​អណ្តាត មិន​សំគាល់​ ថាអណ្តាត ជា​របស់​​អញ មិន​សំគាល់​នូវ​រស​ទាំងឡាយ​ មិន​សំគាល់​ក្នុងរស​ទាំងឡាយ​ មិន​សំគាល់​​ដោយ​រស មិន​សំគាល់​ថា រស​ទាំងឡាយ​ ជា​របស់​​អញ។ មិន​សំគាល់​នូវ​ជិវ្ហា វិញ្ញាណ មិន​សំគាល់​ក្នុងជិវ្ហាវិញ្ញាណ  មិន​សំគាល់​​ដោយ​ជិវ្ហាវិញ្ញាណ មិន​សំគាល់​ថា ជិវ្ហា វិញ្ញាណជា​របស់​​អញ មិន​សំគាល់​នូវ​ជិវ្ហាសម្ផ័ស្ស មិន​សំគាល់​ ក្នុងជិវ្ហាសម្ផ័ស្ស មិន​សំគាល់​ដោយ​ជិវ្ហាសម្ផ័ស្ស មិន​សំគាល់​ថា ជិវ្ហាសម្ផ័ស្សជា​របស់​​អញ។ ទោះបីវេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​មែន​ទុក្ខមិន​មែន​សុខក្តី ដែលកើតឡើង  ព្រោះ​ជិវ្ហាសម្ផ័ស្សជា​បច្ច័យ ក៏មិន​​សំគាល់​ នូវ​វេទនានោះផង មិន​សំគាល់​ក្នុងវេទនានោះផង មិន​​សំគាល់​ ​ដោយ​វេទនា​នោះ​ផង ​មិន​សំគាល់​ថា វេទនានោះ ជា​របស់​​អញ។បេ។ មិន​សំគាល់​នូវ​មនោ មិន​​សំគាល់​ក្នុង​មនោ មិន​សំគាល់​​ដោយ​មនោ មិន​សំគាល់​ថា មនោជា​របស់​​អញ។ មិន​សំគាល់​នូវ​​ធម្មារម្មណ៍​​ទាំងឡាយ​ មិន​សំគាល់​ក្នុងធម្មារម្មណ៍​ទាំងឡាយ​​ មិន​​សំគាល់​​ដោយ​​ធម្មារម្មណ៍ មិន​សំគាល់​ថា ធម្មារម្មណ៍​ទាំងឡាយ​ ជា​របស់​​អញ។ មិន​សំគាល់​ នូវ​មនោ​វិញ្ញាណ មិន​សំគាល់​ក្នុងមនោវិញ្ញាណ មិន​សំគាល់​​ដោយ​មនោវិញ្ញាណ មិន​សំគាល់​ថា មនោវិញ្ញាណ ជា​រប​ស់អញ។ មិន​សំគាល់​ នូវ​មនោសម្ផ័ស្ស មិន​សំគាល់​ក្នុងមនោសម្ផ័ស្ស មិន​សំគាល់​​ដោយ​មនោសម្ផ័ស្ស ​ មិន​សំគាល់​ថា មនោសម្ផ័ស្ស ជា​របស់​​អញ។ ទោះបី​វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​មែន​ទុក្ខ មិន​មែន​សុខក្តី ដែលកើតឡើង ព្រោះ​មនោ សម្ផ័ស្សជា​បច្ច័យ មិន​សំគាល់​នូវ​វេទនានោះផង មិន​សំគាល់​ក្នុងវេទនានោះផង មិន​​សំគាល់​ ​ដោយ​វេទនានោះផង មិន​សំគាល់​ថា វេទនានោះ ជា​របស់​​អញ។ មិន​សំគាល់នូវ​វត្ថុ​​ទាំងពួង មិន​សំគាល់​ក្នុងវត្ថុ​ទាំងពួង មិន​សំគាល់​​ដោយ​វត្ថុ​ទាំងពួង មិន​សំគាល់​ថា វត្ថុ​ទាំងពួង ជា​របស់​​អញ។ លុះភិក្ខុ​នោះ មិន​សំគាល់​យ៉ាងនេះ ក៏មិន​​បាន​​ប្រកាន់ នូវ​វត្ថុអ្វី​តិចតួច ​ក្នុងលោក កាលបើ​មិន​ប្រកាន់ ក៏មិន​​តក់ស្លុត កាលបើ​មិន​តក់ស្លុត ក៏រលត់ចំពោះ​ខ្លួន​ឯង ​បាន​ដឹងច្បាស់ថា ជា​តិរបស់​​អញ អស់ហើយ ព្រហ្មចរិយធម៌ អញ ​បាន​​ប្រព្រឹត្ត​​គ្រប់​គ្រាន់​ហើយ សោឡសកិច្ច អញ​បាន​ធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​​សោឡស​កិច្ចនេះទៀត មិន​មាន​ឡើយ។ ម្នាលភិក្ខុ​​ទាំងឡាយ​ នេះឯង ហៅថា បដិបទា ​ដ៏សមគួរ​ដល់ការដកឡើងព្រម នូវ​សេចក្តី​សំគាល់​វត្ថុ​ទាំងពួង។ ចប់សូត្រ ទី៨។

បឋមសមុគ្ឃាតសប្បាយសូត្រ ទី៩

[៣៤] ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគតនឹងសំដែង នូវ​បដិបទា ​​ជា​ទីសប្បាយ ដល់​ការ​ដកឡើងព្រម នូវ​សេចក្តី​សំគាល់​វត្ថុ​ទាំងពួង ដល់អ្នក​ទាំងឡាយ​ អ្នក​ទាំងឡាយ​ ចូរស្តាប់​​នូវ​បដិបទានោះចុះ។ ម្នាលភិក្ខុ​​ទាំងឡាយ​ បដិបទា ជា​ទីសប្បាយដល់ការដក ឡើងព្រម នូវ​សេចក្តី​សំគាល់​វត្ថុ​ទាំងពួង តើដូចម្តេច។ ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​ក្នុង សាសនា​នេះ មិន​សំគាល់​នូវ​ចក្ខុ មិន​សំគាល់​ក្នុងចក្ខុ មិន​សំគាល់​​ដោយ​ចក្ខុ មិន​សំគាល់​ថា ចក្ខុជា​របស់​​អញ។ ​​​ មិន​សំគាល់​នូវ​រូប​ទាំងឡាយ​។ មិន​សំគាល់​ នូវ​​ចក្ខុ​វិញ្ញាណ។ មិន​សំគាល់​នូវ​ចក្ខុសម្ផ័ស្ស។ ទោះបីវេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​​ទុក្ខ​ មិន​សុខក្តី ដែលកើតឡើង ព្រោះ​ចក្ខុសម្ផ័ស្សជា​បច្ច័យ ក៏មិន​សំគាល់​ នូវ​វេទនានោះផង មិន​សំគាល់​ ក្នុងវេទនានោះផង មិន​សំគាល់​​ដោយ​វេទនានោះផង មិន​សំគាល់​ថា វេទនា នោះជា​របស់​​អញ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ព្រោះ​ថា ភិក្ខុ​សំគាល់​ នូវ​អារម្មណ៍ណា សំគាល់​​ក្នុងអារម្មណ៍ណា សំគាល់​​ដោយ​អារម្មណ៍ណា សំគាល់​ថា អារម្មណ៍ណាជា​របស់​​អញ អារម្មណ៍នោះ កើតឡើ់ងព្រោះ​សេចក្តី​សំគាល់​នោះ សត្វលោក ដែលជា​ប់ក្នុងភព មាន​ សេចក្តី​ប្រែប្រួលផ្សេងៗ រមែងត្រេកអរនឹងភព ប៉ុណ្ណោះឯង។ បេ។ មិន​សំគាល់​នូវ​ជិវ្ហា មិន​​សំគាល់​ក្នុងជិវ្ហា មិន​សំគាល់​​ដោយ​ជិវ្ហា មិន​សំគាល់​ថា ជិវ្ហាជា​របស់​​អញ។ មិន​សំគាល់​ នូវ​​រស​​ទាំងឡាយ​ នូវ​ជិវ្ហាវិញ្ញាណ នូវ​ជិវ្ហាសម្ផ័ស្ស។ ទោះបីវេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខ មិន​សុខក្តី ដែលកើតឡើង ព្រោះ​ជិវ្ហាសម្ផ័ស្សជា​បច្ច័យ ​មិន​សំគាល់​ នូវ​វេទនា​នោះ​ផង មិន​សំគាល់​ ក្នុងវេទនានោះផង មិន​សំគាល់​​ដោយ​វេទនានោះផង មិន​សំគាល់​ថា វេទនា នោះជា​របស់​​អញ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ព្រោះ​ថា ភិក្ខុ​សំគាល់​នូវ​អារម្មណ៍ណា សំគាល់​​ក្នុងអារម្មណ៍ណា សំគាល់​​ដោយ​អារម្មណ៍ណា សំគាល់​ថា អារម្មណ៍ណា ជា​ របស់​​​អញ អារម្មណ៍នោះ កើតឡើង ព្រោះ​សេចក្តី​សំគាល់​នោះ សត្វលោកដែលជា​ប់​ក្នុង​ភព មាន​សេចក្តី​ប្រែប្រួលផ្សេងៗ រមែងត្រេកអរនឹងភពប៉ុណ្ណោះឯង។បេ។ មិន​​សំគាល់​​នូវ​មនោ មិន​សំគាល់​ក្នុងមនោ មិន​សំគាល់​​ដោយ​មនោ មិន​សំគាល់​ថា មនោជា​របស់​​អញ មិន​​សំគាល់​ នូវ​ធម្មារម្មណ៍ នូវ​មនោវិញ្ញាណ នូវ​មនោសម្ផ័ស្ស។ ទោះបីវេទនាណា ជា​​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​មនោសម្ផ័ស្សជា​បច្ច័យ ក៏មិន​​សំគាល់​ នូវ​វេទនានោះផង មិន​សំគាល់​ ក្នុងវេទនានោះផង មិន​សំគាល់​ ​ដោយ​​វេទនានោះ​ផង មិន​សំគាល់​ថា វេទនានោះ ជា​របស់​​អញ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ព្រោះ​ថា ភិក្ខុ​សំគាល់​ នូវ​​អារម្មណ៍ណា សំគាល់​ក្នុងអារម្ម​ណ៍ណា សំគាល់​​ដោយ​អារម្មណ៍ណា សំគាល់​ថា អារម្មណ៍ណា ជា​របស់​​អញ អារម្មណ៍នោះ កើតឡើង ព្រោះ​សេចក្តី​សំគាល់​នោះ សត្វ​លោក ដែលជា​ប់ក្នុងភព មាន​សេចក្តី​ប្រែប្រួលផ្សេងៗ រមែងត្រេកអរនឹងភព​ប៉ុណ្ណោះ​ឯង។ ម្នាលភិក្ខុ​​ទាំងឡាយ​ ខន្ធ ធាតុ អាយតនៈ ​ទាំងប៉ុន្មាន​   ភិក្ខុ​ មិន​សំគាល់​នូវ​ ខន្ធ ធាតុ អាយតនៈ​ នោះផង មិន​សំគាល់​ក្នុង ខន្ធ ធាតុ អាយតនៈ  នោះផង មិន​សំគាល់​​ដោយ​ ខន្ធ ធាតុ អាយតនៈនោះផង មិន​សំគាល់​ថា ខន្ធ ធាតុ អាយតនៈ នោះជា​របស់​​អញ។ កាលបើ​ភិក្ខុ​នោះ មិន​សំគាល់​យ៉ាងនេះ ក៏មិន​ប្រកាន់នូវ​ អារម្មណ៍តិចតួចក្នុងលោក​ឡើយ កាលបើ​មិន​ប្រកាន់ ក៏មិន​តក់ស្លុត កាលបើ​មិន​តក់ស្លុត ក៏រលត់ចំពោះ​ខ្លួនឯង រមែង​​ដឹងច្បាស់ថា ជា​តិអស់ហើយ ព្រហ្មចរិយធម៌ អញ​បាន​ប្រព្រឹត្ត​គ្រប់គ្រាន់ហើយ  សោឡសកិច្ច អញ​បាន​ធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ច​នេះ​ទៀត មិន​មាន​ឡើយ។ ម្នាលភិក្ខុ​​ទាំងឡាយ​ នេះឯង ហៅថា បដិបទា ជា​ទីសប្បាយ ដល់ការ​ដកឡើងព្រម នូវ​សេចក្តី​សំគាល់​វត្ថុ​ទាំងពួង។ ចប់សូត្រទី ៩។

ទុតិយសមុគ្ឃាតសប្បាយសូត្រ ទី១០

[៣៥] ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគតនឹងសំដែង នូវ​បដិបទា ជា​ទីសប្បាយដល់ការ ដកឡើងព្រម នូវ​សេចក្តី​សំគាល់​វត្ថុ​ទាំងពួង ដល់អ្នក​ទាំងឡាយ​ អ្នក​ទាំងឡាយ​ ចូរស្តាប់​  នូវ​បដិបទានោះចុះ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ចុះបដិបទា ជា​ទីសប្បាយ ដល់ការដកឡើង​ព្រម នូវ​សេចក្តី​សំគាល់​វត្ថុ​ទាំងពួងនោះ តើដូចម្តេច។ ម្នាលភិក្ខុ​​ទាំងឡាយ​ អ្នក​ទាំងឡាយ​ សំគាល់​នូវ​សេចក្តី​នោះ ដូចម្តេច ចក្ខុទៀង ឬមិន​ទៀង។ មិន​ទៀងទេ ព្រះអង្គ។ ចុះរបស់​​ណា មិន​ទៀង របស់​​នោះ ជា​ទុក្ខ ឬជា​សុខ។ ជា​ទុក្ខ ព្រះអង្គ។ ចុះរបស់​​ណា មិន​ទៀង ជា​ទុក្ខ មាន​សេចក្តី​ប្រែប្រួលទៅ​ជា​ធម្មតា គួរនឹងយល់ឃើញ នូវ​របស់​​នោះថា នុ៎ះរបស់​​អញ នុ៎ះជា​អញ នុ៎ះជា​ខ្លួនរបស់​​អញ ដែរឬ។ មិន​គួរយល់ឃើញ ដូច្នោះទេ ព្រះអង្គ។ រូប។បេ។ ចក្ខុវិញ្ញាណ។ ចក្ខុសម្ផ័ស្ស ទៀង ឬមិន​ទៀង។ មិន​ទៀងទេ ព្រះអង្គ។ បេ។ ទោះបីវេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​ចក្ខុសម្ផ័ស្ស ជា​បច្ច័យ វេទនានោះ ទៀង ឬមិន​​ទៀង។ មិន​ទៀងទេ ព្រះអង្គ។ ចុះរបស់​​ណា មិន​ទៀង របស់​​នោះ ជា​ទុក្ខឬជា​សុខ។ ជា​ទុក្ខ ព្រះអង្គ។ ចុះរបស់​​ណា មិន​ទៀង ជា​ទុក្ខ មាន​សេចក្តី​ប្រែប្រួលជា​ធម្មតា គួរនឹងយល់ឃើញ នូវ​របស់​​នោះថា នុ៎ះរបស់​​អញ នុ៎ះជា​អញ នុ៎ះជា​ខ្លួនរបស់​​អញ  ដែរឬ។ មិន​គួរនឹងយល់ឃើញ ដូច្នោះទេ ព្រះអង្គ។បេ។ ជិវ្ហាទៀង ឬមិន​ទៀង។ មិន​ទៀងទេ ព្រះអង្គ។ រស។បេ។ ជិវ្ហាវិញ្ញាណ។ ជិវ្ហាសម្ផ័ស្ស។ បេ។ ទោះបីវេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​ជិវ្ហាសម្ផ័ស្សជា​បច្ច័យ វេទនានោះ ទៀង ឬមិន​ទៀង។ មិន​ទៀងទេ ព្រះអង្គ។ បេ។ ធម្មារម្មណ៍ មនោវិញ្ញាណ មនោសម្ផ័ស្ស ទៀង ឬមិន​ទៀង។ មិន​ទៀងទេ ព្រះអង្គ។ ទោះបីវេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​មនោសម្ផ័ស្សជា​បច្ច័យ វេទនានោះ ទៀង ឬមិន​ទៀង។ មិន​ទៀងទេ ព្រះអង្គ។ ចុះរបស់​​ណា មិន​ទៀង របស់​​នោះ ជា​ទុក្ខ ឬជា​សុខ។ ជា​ទុក្ខ ព្រះអង្គ។ ចុះរបស់​​ណា មិន​ទៀង ជា​ទុក្ខ មាន​សេចក្តី​ប្រែប្រួលជា​ធម្មតា គួរនឹងយល់ឃើញ នូវ​របស់​​នោះថា នុ៎ះរបស់​​អញ នុ៎ះជា​អញ នុ៎ះជា​ខ្លួនរបស់​​អញ ដែរឬ។ មិន​គួរយល់ឃើញ ដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុ​​ទាំងឡាយ​ កាលបើ​អរិយសាវ័ក ជា​អ្នកចេះដឹង ​បាន​ឃើញយ៉ាងនេះ ក៏នឿយណាយ​ នឹងចក្ខុផង នឹងរូប​ទាំងឡាយ​ផង នឹងចក្ខុវិញ្ញាណផង នឹងចក្ខុសម្ផ័ស្សផង ទោះបីវេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​ចក្ខុសម្ផ័ស្ស ជា​បច្ច័យ ក៏នឿយណាយ​នឹងវេទនានោះផង។បេ។ ក៏នឿយណាយ​នឹងជិវ្ហាផង នឹងរស ​ទាំងឡាយ​ផង។ បេ។ ទោះបីវេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើត ឡើង ព្រោះ​ជិវ្ហាសម្ផ័ស្សជា​បច្ច័យ  ក៏នឿយណាយ​ នឹងវេទនានោះផង។ បេ។ នឿយ ណាយ​នឹងមនោផង នឿយណាយ​នឹងធម្មារម្មណ៍​ទាំងឡាយ​ផង នឹងមនោវិញ្ញាណផង នឹងមនោសម្ផ័ស្សផង ទោះបីវេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើត ឡើង ព្រោះ​មនោសម្ផ័ស្សជា​បច្ច័យ ក៏នឿយណាយ​ នឹងវេទនានោះផង កាលបើ​ នឿយណាយ​ ក៏ប្រាសចាក​តម្រេក ព្រោះ​ការប្រាសចាក​តម្រេក ចិត្តក៏ផុតស្រឡះ។ កាលបើ​ចិត្តផុតស្រឡះហើយ ញាណ ក៏កើតឡើងប្រាកដថា ចិត្តផុតស្រឡះហើយ។

( អរិយសាវ័កនោះ ) ក៏ដឹងច្បាស់ថា ជា​តិអស់ហើយ ព្រហ្មចរិយធម៌ អញ​បាន​ប្រព្រឹត្ត​ គ្រប់គ្រាន់ហើយ។ សោឡសកិច្ច អញ​បាន​ធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ចនេះទៀត មិន​មាន​ឡើយ។ ម្នាលភិក្ខុ​​ទាំងឡាយ​ នេះឯង ហៅថា បដិបទា ជា​ទីសប្បាយដល់ការដកឡើងព្រម នូវ​សេចក្តី​សំគាល់​វត្ថុ​ទាំងពួង។ ចប់សូត្រ ទី ១០។

ចប់ សព្វវគ្គ ទី៣។

ឧទាននៃសព្វវគ្គនោះ គឺ

និយាយអំពីវត្ថុ​ទាំងពួង ១ អំពីការលះបង់​ មាន​ពីរលើក អំពីការកំណត់ដឹង មាន​ពីរលើកដទៃទៀត អំពីរបស់​​ក្តៅ ១ អំពីរបស់​​ខ្វាក់ ១ អំពីបដិបទា​ដ៏សមគួរ ១ អំពីបដិបទា ជា​ទីសប្បាយ មាន​ពីរលើក ហេតុនោះ ទើបហៅថាវគ្គ។

ជា​តិធម្មវគ្គ ទី៤

ជា​តិធម្មាទិសុត្តទសកំ ទី១-១០

[៣៦] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង ( ព្រះមាន​ព្រះភាគ ទ្រង់​ត្រាស់ថា ) ម្នាល ភិក្ខុ​​ទាំងឡាយ​ វត្ថុ​ទាំងពួង មាន​ជា​តិ គឺការកើតជា​ធម្មតា។ ម្នាលភិក្ខុ​​ទាំងឡាយ​ វត្ថុ​ទាំង ពួងមាន​ជា​តិជា​ធម្មតា តើដូចម្តេច។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ចក្ខុមាន​ជា​តិជា​ធម្មតា ​រូប ចក្ខុវិញ្ញាណ ចក្ខុសម្ផ័ស្ស មាន​ជា​តិជា​ធម្មតា ទោះបីវេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​ចក្ខុសម្ផ័ស្សជា​បច្ច័យ វេទនានោះ ក៏មាន​ ជា​តិជា​ធម្មតា។ បេ។ ជិវ្ហា រស ជិវ្ហាវិញ្ញាណ ជិវ្ហាសម្ផ័ស្ស មាន​ជា​តិជា​ធម្មតា ទោះបី  វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​ជិវ្ហាសម្ផ័ស្សជា​   បច្ច័យ វេទនានោះ មាន​ជា​តិ ជា​ធម្មតា។បេ។ មនោ មាន​ជា​តិជា​ធម្មតា ធម្មារម្មណ៍មាន​ ជា​តិជា​ធម្មតា មនោវិញ្ញាណ មាន​ជា​តិជា​ធម្មតា មនោសម្ផ័ស្ស មាន​ជា​តិជា​ធម្មតា ទោះបី វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី   ដែលកើតឡើង ព្រោះ​មនោសម្ផ័ស្សជា​ បច្ច័យ វេទនានោះ ក៏មាន​ជា​តិជា​ធម្មតា។ ម្នាលភិក្ខុ​​ទាំងឡាយ​ កាលបើ​អរិយសាវ័ក ជា​  អ្នកចេះដឹង ​បាន​ឃើញយ៉ាងនេះ ក៏នឿយណាយ​នឹងចក្ខុផង នឿយណាយ​នឹងរូប​ទាំង ឡាយ​ផង នឹងចក្ខុវិញ្ញាណផង នឹងចក្ខុសម្ផ័ស្សផង។ ( អរិយសាវ័កនោះ ) ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ចនេះទៀត មិន​មាន​ឡើយ។

[៣៧] សេចក្តី​សង្ខេប ម្នាលភិក្ខុ​​ទាំងឡាយ​ វត្ថុ​ទាំងពួង មាន​ជរាជា​ធម្មតា។

[៣៨] សេចក្តី​សង្ខេប ម្នាលភិក្ខុ​​ទាំងឡាយ​ វត្ថុ​ទាំងពួង មាន​ព្យាធិជា​ធម្មតា។    ម្នាលភិក្ខុ​​ទាំងឡាយ​ កាលបើ​អរិយសាវ័ក ​បាន​ឃើញយ៉ាងនេះ។

[៣៩] សេចក្តី​សង្ខេប ម្នាលភិក្ខុ​​ទាំងឡាយ​ វត្ថុ​ទាំងពួង មាន​មរណៈជា​ធម្មតា។

[៤០] សេចក្តី​សង្ខេប ម្នាលភិក្ខុ​​ទាំងឡាយ​ វត្ថុ​ទាំងពួង មាន​សេចក្តី​សោកជា​ ធម្មតា។

[៤១] សេចក្តី​សង្ខេប ម្នាលភិក្ខុ​​ទាំងឡាយ​ វត្ថុ​ទាំងពួង មាន​សេចក្តី​សៅហ្មងជា​ ធម្មតា។

[៤២] សេចក្តី​សង្ខេប ម្នាលភិក្ខុ​​ទាំងឡាយ​ វត្ថុ​ទាំងពួង មាន​កិរិយាអស់ទៅ​ជា​ ធម្មតា។

[៤៣] សេចក្តី​សង្ខេប ម្នាលភិក្ខុ​​ទាំងឡាយ​ វត្ថុ​ទាំងពួង មាន​កិរិយាសូន្យទៅ​ជា​ ធម្មតា។

[៤៤] សេចក្តី​សង្ខេប ម្នាលភិក្ខុ​​ទាំងឡាយ​ វត្ថុ​ទាំងពួង មាន​ការប្រជុំកើតឡើងជា​ ធម្មតា។

[៤៥] សេចក្តី​សង្ខេប ម្នាលភិក្ខុ​​ទាំងឡាយ​ វត្ថុ​ទាំងពួង មាន​ការរលត់ជា​ធម្មតា។ ម្នាលភិក្ខុ​​ទាំងឡាយ​ វត្ថុ​ទាំងពួង មាន​ការរលត់ជា​ធម្មតា តើដូចម្តេច ម្នាលភិក្ខុ​​ទាំងឡាយ​  ចក្ខុ មាន​ការរលត់ជា​ធម្មតា រូប មាន​ការរលត់ជា​ធម្មតា ចក្ខុវិញ្ញាណ មាន​ការរលត់​ជា​​ធម្មតា ចក្ខុសម្ផ័ស្ស មាន​ការរលត់ជា​ធម្មតា ទោះបីវេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី  មិន​ទុក្ខមិន​សុខក្តី  ដែលកើតឡើង ព្រោះ​ចក្ខុសម្ផ័ស្សជា​បច្ច័យ វេទនានោះ ក៏​មាន​ការរលត់ជា​ធម្មតា។បេ។ ជិវ្ហា មាន​ការរលត់ជា​ធម្មតា រសមាន​ការរលត់ ជា​ធម្មតា ជិវ្ហាវិញ្ញាណ មាន​ការរលត់ជា​ធម្មតា ជិវ្ហាសម្ផ័ស្ស មាន​ការរលត់ជា​ធម្មតា ទោះបីវេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខ មិន​សុខក្តី ដែលកើតឡើង ព្រោះ​ជិវ្ហា  សម្ផ័ស្ស​ជា​បច្ច័យ វេទនានោះ មាន​ការរលត់ជា​ធម្មតា។បេ។ មនោ មាន​ការរលត់ជា​ធម្មតា ធម្មារម្មណ៍ មាន​ការរលត់ជា​ធម្មតា មនោវិញ្ញាណ មាន​ការរលត់ជា​ធម្មតា មនោសម្ផ័ស្ស មាន​ការរលត់ជា​ធម្មតា ទោះបីវេទនាណា ជា​សុខក្តី  ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​មនោសម្ផ័ស្សជា​បច្ច័យ វេទនានោះ ក៏មាន​ការ​រលត់ជា​ធម្មតា។ ម្នាលភិក្ខុ​​ទាំងឡាយ​ កាលបើ​អរិយសាវ័ក ជា​អ្នកចេះដឹង ​បាន​យល់ឃើញ យ៉ាងនេះ ហើយក៏នឿយណាយ​នឹងចក្ខុផង។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ចនេះទៀត មិន​មាន​ឡើយ។

ចប់ ជា​តិធម្មវគ្គ ទី ៤។

ឧទ្ទាននៃជា​តិធម្មវគ្គនោះ គឺ

និយាយអំពីធម៌ ១០ យ៉ាងនោះ គឺជា​តិ ១ ជរា ១ ព្យាធិ ១ មរណៈ ១ សោក ១ សង្កិលេស ១ ខយធម៌ ១ វយធម៌ ១ សមុទយធម៌ ១ និរោធធម៌ ១។

អនិច្ចវគ្គ ទី៥ (ឆដ្ឋ. សព្វអនិច្ចវគ្គ ទី៥)

អនិច្ចាទិសុត្តនវកំ ទី១-៩

[៤៦] ក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុ​​ទាំងឡាយ​ របស់​​​ទាំងអស់ មិន​ទៀង​ទេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ របស់​​​ទាំងអស់ មិន​ទៀង តើដូចម្តេច ម្នាលភិក្ខុ​​ទាំងឡាយ​  ចក្ខុ​មិន​ទៀង រូបមិន​ទៀង ចក្ខុវិញ្ញាណមិន​ទៀង ចក្ខុសម្ផ័ស្សមិន​ទៀង ទោះបីវេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​ចក្ខុសម្ផ័ស្សជា​បច្ច័យ  វេទនានោះ ក៏មិន​ទៀង។បេ។ ជិវ្ហាមិន​ទៀង រសមិន​ទៀង ជិវ្ហាវិញ្ញាណ មិន​ទៀង ជិវ្ហា​សម្ផ័ស្ស មិន​ទៀង ទោះបីវេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី  ដែលកើត​ឡើង ព្រោះ​ជិវ្ហាសម្ផ័ស្សជា​បច្ច័យ វេទនានោះ ក៏មិន​ទៀង។បេ។ មនោមិន​ទៀង ធម៌មិន​ ទៀង មនោវិញ្ញាណ មិន​ទៀង មនោសម្ផ័ស្សមិន​​ទៀង ទោះបីវេទនាណា ជា​សុខក្តី ជា​ទុក្ខ ក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​មនោសម្ផ័ស្សជា​បច្ច័យ វេទនានោះ ក៏មិន​​ទៀង។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ កាលបើ​អរិយសាវ័កអ្នកចេះដឹង ឃើញយ៉ាងនេះ រមែង​នឿយណាយ​ ក្នុងចក្ខុផង។បេ។ រមែងដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​​សោឡសកិច្ចនេះទៀត មិន​មាន​ឡើយ។

[៤៧] ម្នាលភិក្ខុ​​ទាំងឡាយ​ របស់​​​ទាំងអស់ជា​ទុក្ខ។

[៤៨] ម្នាលភិក្ខុ​​ទាំងឡាយ​ របស់​​​ទាំងអស់មិន​មែន​ជា​របស់​​ខ្លួន។

[៤៩] ម្នាលភិក្ខុ​ទាងឡាយ​ របស់​​​ទាំងអស់ បុគ្គលត្រូវដឹងជា​ក់។

[៥០] ម្នាលភិក្ខុ​​ទាំងឡាយ​ របស់​​​ទាំងអស់ បុគ្គលត្រូវកំណត់ដឹង។

[៥១] ម្នាលភិក្ខុ​​ទាំងឡាយ​ របស់​​​ទាំងអស់ បុគ្គលត្រូវតែលះបង់​។

[៥២] ម្នាលភិក្ខុ​​ទាំងឡាយ​ របស់​​​ទាំងអស់ បុគ្គលត្រូវធ្វើឲ្យជា​ក់ច្បាស់។

[៥៣] ម្នាលភិក្ខុ​​ទាំងឡាយ​ របស់​​​ទាំងអស់ បុគ្គលត្រូវកំណត់ដឹង ​ដោយ​ប្រាជ្ញា​ដ៏ក្រៃលែង។

[៥៤] ម្នាលភិក្ខុ​​ទាំងឡាយ​  របស់​​​ទាំងអស់ មាន​ទោសជា​គ្រឿងបៀតបៀន។

ឧបស្សដ្ឋសូត្រ ទី១០

[៥៥] ម្នាលភិក្ខុ​​ទាំងឡាយ​ របស់​​​ទាំងអស់ ជា​គ្រឿងអន្តរាយ។ ម្នាលភិក្ខុ​​ទាំងឡាយ​ របស់​​​ទាំងអស់ ជា​គ្រឿង​អន្តរាយ តើដូចម្តេច ​​ម្នាលភិក្ខុ​​ទាំងឡាយ​ ចក្ខុ ជា​គ្រឿង    អន្តរាយ រូបជា​គ្រឿងអន្តរាយ ចក្ខុវិញ្ញាណ ជា​គ្រឿង​អន្តរាយ ចក្ខុសម្ផ័ស្ស ជា​គ្រឿង​អន្តរាយ ទោះបីវេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែល​កើត​ឡើង ព្រោះ​​ចក្ខុសម្ផ័ស្សជា​បច្ច័យ វេទនានោះ ក៏ជា​គ្រឿងអន្តរាយ។បេ។ ជិវ្ហា ជា​គ្រឿងអន្តរាយ រសជា​ គ្រឿង​អន្តរាយ ជិវ្ហាវិញ្ញាណ ជា​គ្រឿងអន្តរាយ ជិវ្ហាសម្ផ័ស្ស ជា​គ្រឿងអន្តរាយ ទោះបី​វេទនាណា ជា​ទុក្ខក្តី ជា​សុខ​ក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​ជិវ្ហាសម្ផ័ស្ស ជា​បច្ច័យ វេទនានោះ ក៏ជា​គ្រឿងអន្តរាយ។ ចិត្តជា​​គ្រឿង​អន្តរាយ ធម៌ជា​គ្រឿងអន្តរាយ មនោវិញ្ញាណ ជា​គ្រឿងអន្តរាយ មនោសម្ផ័ស្ស ជា​គ្រឿងអន្តរាយ ទោះបីវេទនា​ណា ជា​ សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​មនោសម្ផ័ស្សជា​បច្ច័យ វេទនា នោះ ក៏ជា​គ្រឿងអន្តរាយ។ ម្នាលភិក្ខុ​​ទាំងឡាយ​ កាលបើ​អរិយសាវ័កអ្នកចេះដឹង  ឃើញយ៉ាងនេះ រមែងនឿយ​ណាយ​នឹង​ចក្ខុផង។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ​ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ចនេះទៀត មិន​​មាន​​ឡើយ។

ចប់ អនិច្ចវគ្គ ទី៥។

ឧទ្ទាននៃអនិច្ចវគ្គនោះ គឺ

និយាយអំពីរបស់​​ មិន​ទៀង ១ ជា​ទុក្ខ ១ មិន​មែន​ជា​របស់​​ខ្លួន ១ ត្រូវដឹងជា​ក់ ១ ត្រូវកំណត់ដឹង ១ ត្រូវតែលះបង់​ ១ ត្រូវធ្វើឲ្យជា​ក់ច្បាស់ ១ ត្រូវកំណត់ដឹង​​ដោយ​​ប្រាជ្ញា​ដ៏ក្រៃលែង ១ ជា​គ្រឿងបៀតបៀន ១ ជា​គ្រឿងអន្តរាយ ១ ហេតុនោះ ទើបលោកចាត់ជា​១ វគ្គ។

ចប់បឋមបណ្ណាសកៈក្នុងសឡាយ​តនវគ្គ។

ឧទ្ទាននៃបឋមបណ្ណាសកៈនោះ គឺ

សុទ្ធវគ្គ ១ យមកវគ្គ ១ សព្វវគ្គ ១ ជរាវគ្គ ១ អនិច្ចវគ្គជា​គម្រប់ប្រាំ ១ លោក​ចាត់ជា​មួយបណ្ណាសកៈ តាមសឡាយ​តនវគ្គនោះ។

ទុតិយបណ្ណាសកៈ

អវិជ្ជា​វគ្គ ទី១ (ឆដ្ឋ. ទី៦)

អវិជ្ជា​បហានសូត្រ ទី១

[៥៦] ក្រុងសាវត្ថី។បេ។ គ្រានោះ ភិក្ខុ​មួយរូប ចូលទៅ​គាល់ព្រះមាន​ព្រះភាគ លុះចូលទៅ​ដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមាន​ព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុ​នោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមាន​ព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចម្រើន កាលបុគ្គលដឹងដូច​ម្ដេច ឃើញដូចម្តេច ទើបលះបង់​អវិជ្ជា​​បាន​ វិជ្ជា​ ក៏កើតឡើង។ ម្នាលភិក្ខុ​ បុគ្គលកាលដឹង កាលឃើញ នូវ​ភ្នែក ថាមិន​ទៀង ទើបលះបង់​​អវិជ្ជា​​បាន​ វិជ្ជា​ ក៏កើតឡើង កាលដឹង កាលឃើញនូវ​រូប ថាមិន​ទៀង ទើបលះបង់​​អវិជ្ជា​​បាន​ វិជ្ជា​ ក៏កើតឡើង កាលដឹង កាលឃើញនូវ​ចក្ខុវិញ្ញាណ  នូវ​ចក្ខុសម្ផ័ស្ស នូវ​វេទនា ទោះជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​ចក្ខុសម្ផ័ស្ស​ជា​បច្ច័យ ថាមិន​ទៀង ទើបលះបង់​អវិជ្ជា​​បាន​ វិជ្ជា​ ក៏កើតឡើង។ កាលដឹង កាលឃើញ​នូវ​ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ថាមិន​ទៀង ទើបលះអវិជ្ជា​​បាន​  វិជ្ជា​ ក៏កើតឡើង កាលដឹង កាលឃើញនូវ​ធម៌ នូវ​មនោវិញ្ញាណ នូវ​មនោសម្ផ័ស្ស នូវ​វេទនា ទោះជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​មនោសម្ផ័ស្សជា​បច្ច័យ ថាមិន​ទៀង ទើបលះបង់​អវិជ្ជា​​បាន​ វិជ្ជា​ ក៏កើតឡើង។ ម្នាលភិក្ខុ​ បុគ្គល កាលដឹងយ៉ាងនេះ កាលឃើញ យ៉ាងនេះឯង ទើបលះបង់​អវិជ្ជា​​បាន​ វិជ្ជា​ ក៏កើតឡើង។ ចប់សូត្រទី១។

សំយោជនបហានសូត្រ ទី២

[៥៧​​]  បពិត្រព្រះអង្គ​ដ៏ចម្រើន បុគ្គល កាលដឹងដូចម្តេច កាលឃើញ ដូចម្តេច ទើបលះបង់​​សញ្ញោជនៈ​​បាន​។ ម្នាលភិក្ខុ​​ទាំងឡាយ​ បុគ្គលកាលដឹង កាលឃើញ នូវ​ភ្នែកថា  មិន​ទៀង ទើបលះបង់​សញ្ញោជនៈ​បាន​  កាលដឹង កាលឃើញ នូវ​រូបថាមិន​ទៀង ទើបលះបង់​សញ្ញោជនៈ​បាន​ កាលដឹង កាលឃើញ នូវ​ចក្ខុវិញ្ញាណ ថាមិន​ទៀង ទើបលះបង់​សញ្ញោជនៈ​បាន​ កាលដឹង កាលឃើញ នូវ​ចក្ខុសម្ផ័ស្ស ថាមិន​ទៀង ទើបលះបង់​សញ្ញោជនៈ​បាន​។បេ។ បុគ្គលកាលដឹង កាលឃើញ នូវ​វេទនា ទោះជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើ់ង ព្រោះ​មនោសម្ផ័ស្សជា​បច្ច័យ ថាមិន​ទៀង ទើបលះបង់​សញ្ញោជនៈ​បាន​។ ម្នាលភិក្ខុ​​ទាំងឡាយ​ បុគ្គលកាលដឹង យ៉ាងនេះ កាលឃើញយ៉ាងនេះឯង ទើបលះបង់​សញ្ញោជនៈ ​បាន​។ ចប់សូត្រ ទី២។

សំយោជនសមុគ្ឃាតសូត្រ ទី៣

[៥៨] បពិត្រព្រះអង្គ​ដ៏ចម្រើន បុគ្គលកាលដឹង ដូចម្តេច កាលឃើញដូចម្តេច ទើបសញ្ញោជនៈ​រលើងទៅ​​​បាន​។ ម្នាលភិក្ខុ​​ទាំងឡាយ​ បុគ្គលកាលដឹង កាលឃើញ នូវ​ ភ្នែក ថាមិន​មែន​ជា​របស់​​ខ្លួន ទើបសញ្ញោជនៈរលើងទៅ​​បាន​ កាលដឹង កាលឃើញ នូវ​រូប ចក្ខុវិញ្ញាណ ចក្ខុសម្ផ័ស្ស នូវ​វេទនា ទោះ ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើត ឡើង ព្រោះ​ចក្ខុសម្ផ័ស្សជា​បច្ច័យ ថាមិន​មែន​ជា​របស់​​ខ្លួន ទើបសញ្ញោជនៈ​រលើងទៅ​​បាន​។ បុគ្គលកាលដឹង កាលឃើញ នូវ​ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ធម៌ មនោវិញ្ញាណ  មនោសម្ផ័ស្ស នូវ​វេទនា ទោះជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​មនោសម្ផ័ស្សជា​បច្ច័យ ថាមិន​មែន​ជា​របស់​​ខ្លួន ទើបសញ្ញោជនៈ​រលើងទៅ​​បាន​។ ម្នាលភិក្ខុ​​ទាំងឡាយ​ បុគ្គល កាលដឹងយ៉ាងនេះ កាលឃើញយ៉ាងនេះ​ឯង ទើប​សញ្ញោជនៈរលើងទៅ​​បាន​។ ចប់សូត្រ ទី៣។

អាសវបហានសូត្រ ទី៤

[៥៩] បពិត្រព្រះអង្គ​ដ៏ចម្រើន បុគ្គល កាលដឹងដូចម្តេច កាលឃើញដូចម្តេច ទើប លះបង់​អាសវៈ​បាន​។បេ។ ចប់សូត្រ ទី៤។

អាសវសមុគ្ឃាតសូត្រ ទី៥

[៦០] ។បេ។ ទើបអាសវៈរលើងទៅ​​បាន​​។បេ។ ចប់សូត្រ ទី៥។

អនុសយបហានសូត្រ ទី៦

[៦១​] ។បេ។ ទើបលះបង់​អនុស័យ​បាន​។បេ។ ចប់សូត្រ ទី៦។

អនុសយសមុគ្ឃាតសូត្រ ទី៧

[៦២] ។បេ។ ទើបអនុស័យរលើងទៅ​​បាន​។ ម្នាលភិកក្ខុ​ទាំងឡាយ​ បុគ្គលកាលដឹង កាលឃើញ នូវ​ភ្នែក ថាមិន​មែន​ជា​របស់​​ខ្លួន ទើបអនុស័យរលើងទៅ​​បាន​។បេ។ កាលដឹង កាលឃើញ នូវ​ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ធម៌ មនោវិញ្ញាណ មនោសម្ផ័ស្ស  នូវ​វេទនា ទោះជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​​មនោសម្ផ័ស្ស​ជា​បច្ច័យ ថាមិន​មែន​របស់​​ខ្លួន​ ទើបអនុស័យរលើងទៅ​​បាន​។ ម្នាលភិក្ខុ​​ទាំងឡាយ​  បុគ្គល កាលដឹងយ៉ាងនេះ កាលឃើញយ៉ាងនេះឯង ទើបអនុស័យ រលើងទៅ​​បាន​។ ចប់សូត្រ ទី៧។

សព្វុបាទានបរិញ្ញាសូត្រ ទី៨

[៦៣] ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគត នឹងសំដែងនូវ​ធម៌ ដែលប្រព្រឹត្ត​ទៅ​ ដើម្បី​​កំណត់ដឹង នូវ​ឧបាទាន​ទាំងពួង ដល់អ្នក​ទាំងឡាយ​ អ្នក​ទាំងឡាយ​ ចូរស្តាប់​​នូវ​ធម៌នោះ​ចុះ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ធម៌ដូចម្តេច ដែល​ប្រព្រឹត្ត​ទៅ​ ដើម្បី​កំណត់ដឹង​ នូវ​​ឧបាទាន​​ទាំង​ពួង។ ព្រោះ​អាស្រ័យចក្ខុនឹងរូប ទើបចក្ខុវិញ្ញាណកើតឡើង ប្រជុំនៃធម៌ ​ទាំង ៣ (នេះ) ហៅថា ផស្សៈ  វេទនាកើតមាន​ ព្រោះ​ផស្សៈជា​បច្ច័យ។ ម្នាលភិក្ខុ​​ទាំងឡាយ​ អរិយសាវ័យអ្នក​ចេះដឹង  កាលបើ​ឃើញយ៉ាងនេះ រមែងនឿយណាយ​នឹងចក្ខុផង នឿយណាយ​នឹងរូបផង នឿយណាយ​នឹងចក្ខុវិញ្ញាណផង នឿយណាយ​នឹងចក្ខុសម្ផ័ស្ស​ផង នឿយណាយ​នឹងវេទនាផង  កាលបើ​នឿយណាយ​ រមែងប្រាសចាក​តម្រេក ព្រោះ​តែប្រាសចាក​តម្រេក ចិត្តទើបរួចស្រឡះ អរិយសាវ័កនោះ រមែងដឹងច្បាស់ថា ឧបាទាន អាត្មាអញ ​បាន​កំណត់ដឹងហើយ ព្រោះ​ការរួចស្រឡះ។ ព្រោះ​​អាស្រ័យ​ត្រចៀក និងសំឡេង។ ព្រោះ​អាស្រ័យ ច្រមុះ និងក្លិន។ ព្រោះ​អាស្រ័យអណ្តាត និងរស។ ព្រោះ​អាស្រ័យកាយ និងផោដ្ឋឰៈ។ ព្រោះ​អាស្រ័យចិត្ត និងធម៌ ទើបមនោវិញ្ញាណ​កើតឡើង ប្រជុំនៃធម៌​ទាំង ៣ ហៅថា ផស្សៈ    វេទនាកើតមាន​ ព្រោះ​ផស្សៈ ជា​បច្ច័យ។ ម្នាលភិក្ខុ​​ទាំងឡាយ​ អរិយសាវ័កអ្នកចេះដឹង កាលបើ​ឃើញយ៉ាងនេះ រមែងនឿយ​ណាយ​​នឹងចិត្តផង នឿយណាយ​នឹងធម៌ផង នឿយណាយ​នឹងមនោវិញ្ញាណផង នឿយណាយ​ នឹងមនោសម្ផ័ស្សផង នឿយណាយ​ នឹងវេទនាផង កាលបើ​នឿយណាយ​ រមែងប្រាស​ចាក​​តម្រេក ព្រោះ​តែការប្រាសចាក​តម្រេក ចិត្តទើបរួចស្រឡះ អរិយសាវ័កនោះ រមែង​ដឹងច្បាស់ ថា ឧបាទាន អាត្មាអញ ​បាន​កំណត់ដឹងហើយ ព្រោះ​ការរួចស្រឡះ។ ម្នាល​ភិក្ខុ​​ទាំងឡាយ​ នេះឯង ឈ្មោះថា ធម៌ប្រព្រឹត្ត​ទៅ​ ដើម្បី​កំណត់ដឹង នូវ​ឧបាទាន​ទាំងពួង។ ចប់សូត្រ ទី៨។

បឋមសព្វុបាទានបរិយាទានសូត្រ ទី៩

[៦៤]  ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគត នឹងសំដែងនូវ​ធម៌ ដែលប្រព្រឹត្ត​ទៅ​ ដើម្បី​គ្រប​សង្កត់ នូវ​ឧបាទាន​ទាំងពួង ដល់អ្នក​ទាំងឡាយ​ អ្នក​ទាំងឡាយ​ ចូរស្តាប់​នូវ​ធម៌នោះចុះ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ធម៌ដូចម្តេច ដែលប្រព្រឹត្ត​ទៅ​ ដើម្បី​គ្របសង្កត់ នូវ​ឧបាទាន​ទាំងពួង។  ព្រោះ​អាស្រ័យ ចក្ខុនឹងរូប ទើបចក្ខុវិញ្ញាណកើតឡើង ប្រជុំនៃធម៌ ​ទាំង ៣ ឈ្មោះថា ផស្សៈ  វេទនាកើតមាន​​ ព្រោះ​ផស្សៈជា​បច្ច័យ។ ម្នាកភិក្ខុ​​ទាំងឡាយ​ អរិយសាវ័ក អ្នកចេះ​ដឹង កាលបើ​ឃើញយ៉ាងនេះ រមែងនឿយណាយ​នឹងចក្ខុផង នឿយណាយ​នឹង​រូប​ទាំងឡាយ​ផង នឿយណាយ​នឹងចក្ខុវិញ្ញាណផង នឿយណាយ​នឹងចក្ខុសម្ផ័ស្សផង នឿយណាយ​នឹងវេទនាផង កាលបើ​នឿយណាយ​ រមែងប្រាសចាក​តម្រេក ព្រោះ​តែប្រាសចាក​តម្រេក ចិត្តទើបរួចស្រឡះ អរិយសាវ័យនោះ រមែងដឹងច្បាស់ ឧបាទាន អាត្មាអញ ​បាន​គ្របសង្កត់ហើយ ព្រោះ​ការរួចស្រឡះ។បេ។ ព្រោះ​អាស្រ័យ​អណ្តាត​ និងរស ទើបជិវ្ហាវិញ្ញាណកើតឡើង។បេ។ ព្រោះ​អាស្រ័យចិត្ត និងធម៌ ទើបមនោវិញ្ញាណកើតឡើង​ ប្រជុំនៃធម៌ ​ទាំង ៣ ឈ្មោះថា ផស្សៈ វេទនា កើតមាន​ ព្រោះ​ផស្សៈ ជា​បច្ច័យ។ ម្នាលភិក្ខុ​​ទាំងឡាយ​ អរិយសាវ័ក អ្នកចេះដឹង កាលបើ​ឃើញ​យ៉ាងនេះ រមែងនឿយណាយ​នឹងចិត្តផង នឿយណាយ​នឹងធម៌ផង នឿយណាយ​នឹង​មនោវិញ្ញាណផង នឿយណាយ​នឹងមនោសម្ផ័ស្សផង នឿយណាយ​នឹងវេទនាផង កាលបើ​នឿយណាយ​ រមែងប្រាសចាក​តម្រេក ព្រោះ​តែប្រាសចាក​តម្រេក ចិត្ត​ទើប​រួច​ស្រឡះ អរិយសាវ័កនោះ រមែងដឹងច្បាស់ថា ឧបាទាន អាត្មាអញ ​បាន​គ្របសង្កត់ហើយ ព្រោះ​ការរួចស្រឡះ។ ម្នាលភិក្ខុ​​ទាំងឡាយ​ នេះឯង ជា​ធម៌ប្រព្រឹត្ត​ទៅ​ ដើម្បី​គ្របសង្កត់ នូវ​ឧបាទាន​ទាំងពួង។ ចប់សូត្រ ទី៩។

ទុតិយសព្វុបាទានបរិយាទានសូត្រ ទី១០

[៦៥] ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគតនឹងសំដែងនូវ​ធម៌ ដែលប្រព្រឹត្ត​ទៅ​ ដើម្បី​គ្រប​សង្កត់ នូវ​ឧបាទាន​ទាំងពួង ដល់អ្នក​ទាំងឡាយ​ អ្នក​ទាំងឡាយ​ ចូរស្តាប់​នូវ​ធម៌នោះចុះ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ធម៌ដូចម្តេច ដែលប្រព្រឹត្ត​ទៅ​ ដើម្បី​គ្របសង្កត់ នូវ​ឧបាទាន​ទាំងពួង។ ម្នាលភិក្ខុ​​ទាំងឡាយ​ អ្នក​ទាំងឡាយ​ សំគាល់​នូវ​សេចក្តី​នោះ ដូចម្តេច ភ្នែកទៀង ឬមិន​ទៀង ​។ មិន​ទៀងទេ ព្រះអង្គ។ ចុះរបស់​​ណា មិន​ទៀង របស់​​នោះ ជា​ទុក្ខ ឬជា​សុខ។ ជា​ទុក្ខ ព្រះអង្គ។ ចុះរបស់​​ណា មិន​ទៀង ជា​ទុក្ខ មាន​សេចក្តី​ប្រែប្រួលជា​ធម្មតា គួរនឹង​យល់ឃើញរបស់​​នោះថា នុ៎ះរបស់​​អញ នុ៎ះជា​អញ នុ៎ះជា​ខ្លួនរបស់​​អញ ដូច្នេះ ដែរឬ។ មិន​គួរនឹងយល់ដូច្នោះទេ ព្រះអង្គ។ រូប។បេ។  ចក្ខុវិញ្ញាណទៀង ឬមិន​ទៀង   មិន​ទៀងទេ​ ព្រះអង្គ។ ចក្ខុសម្ផ័ស្សទៀង ឬមិន​ទៀង។  មិន​ទៀងទេ ព្រះអង្គ។ ចុះវទនាណា ទោះជា​សុខកី្ដ ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​ចក្ខុសម្ផ័ស្ស​ជា​បច្ច័យ វេទនានោះ ទៀង ឬមិន​ទៀង។ ​​មិន​ទៀងទេ ព្រះអង្គ។ ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ធម៌ មនោវិញ្ញាណ មនោសម្ផ័ស្ស វេទនាណា ទោះជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​មនោសម្ផ័ស្សជា​បច្ច័យ វេទនានោះ ទៀង ឬមិន​ទៀង។  ​ មិន​​ទៀងទេ ព្រះអង្គ។ ចុះរបស់​​ណា មិន​ទៀង របស់​​នោះ ជា​ទុក្ខ ឬជា​សុខ ជា​ទុក្ខ ព្រះអង្គ ចុះរបស់​​​ណា មិន​ទៀង ជា​ទុក្ខ មាន​សេចក្តី​ប្រែប្រួលជា​ធម្មតា គួរនឹង​យល់ឃើញ​របស់​​នោះថា នុ៎ះរបស់​​អញ នុ៎ះជា​អញ នុ៎ះជា​ខ្លួនរបស់​​អញ ដូច្នេះដែរឬ។ មិន​គួរនឹងយល់ដូច្នោះទេ ព្រះអង្គ​។ ម្នាលភិក្ខុ​​ទាំងឡាយ​ អរិយសាវ័ក អ្នកចេះដឹង កាលបើ​ឃើញយ៉ាងនេះ រមែងនឿយណាយ​ នឹងចក្ខុផង នឿយណាយ​នឹងរូបផង នឿយណាយ​នឹងចក្ខុវិញ្ញាណផង នឿយណាយ​នឹងចក្ខុសម្ផ័ស្សផង  ទោះវេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​ចក្ខុសម្ផ័ស្សជា​បច្ច័យ  ក៏រមែង​នឿយណាយ​ នឹងវេទនានោះផង។បេ។  រមែងនឿយណាយ​ នឹងអណ្តាតផង នឿយណាយ​​នឹងរសផង នឿយណាយ​នឹងជិវ្ហាវិញ្ញាណផង នឿយណាយ​ នឹងជិវ្ហា​សម្ផ័ស្សផង វេទនាណា កើតទើ្បង ព្រោះ​ជិវា្ហសម្ផ័ស្ស​ជា​បច្ច័យ។បេ។ រមែងនឿយណាយ​​នឹងចិត្តផង នឿយណាយ​នឹងធម៌ផង នឿយណាយ​នឹង​មនោវិញ្ញាណផង នឿយណាយ​​នឹងមនោសម្ផ័ស្សផង ទោះវេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតទើ្បង ព្រោះ​មនោសម្ផ័ស្សជា​បច្ច័យ ក៏រមែងនឿយណាយ​នឹង​វេទនានោះផង កាលបើ​នឿយណាយ​ រមែងប្រាសចាក​តម្រេក ព្រោះ​តែប្រាសចាក​តម្រេក ចិត្ត​ទើប​រួចស្រទ្បះ។ កាលបើ​ចិត្ត រួចស្រទ្បះហើយ ញាណ ក៏កើតទើ្បងថា ចិត្ត (របស់​​អាត្មាអញ) រួចស្រទ្បះហើយ។ អរិយសាវ័កនោះ រមែងដឹងច្បាស់ថា ជា​តិ (របស់​​អាត្មាអញ) អស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ ​បាន​នៅរួចហើយ សោទ្បសកិច្ច អាត្មាអញ ​បាន​ធ្វើ​ស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​​សោទ្ប​សកិច្ចនេះទៀត មិន​មាន​ទើ្បយ។ ម្នាលភិក្ខុ​​ទាំងទ្បាយ នេះឯង ជា​ធម៌ប្រព្រឹត្ត​ទៅ​ ដើម្បី​គ្របសង្កត់ នូវ​ឧបាទាន​ទាំងពួង។ ចប់សូត្រ ទី ១០។

ចប់ អវិជ្ជា​វគ្គ ទី ១។

ឧទ្ទាននៃអវិជ្ជា​វគ្គនោះ គឺ

និយាយអំពីអវិជ្ជា​ ១​ សញ្ញោជនៈពីរលើក អាសវៈពីរលើក អនុស័យពីរលើក ការកំណត់ដឹង ១ ធម៌គ្របសង្កត់ពីរលើក ហេតុនោះ ទើបលោកចាត់ជា​មួយវគ្គ។

មិគជា​លវគ្គ ទី២ (ឆដ្ឋ. ទី៧)

បឋមមិគជា​លសូត្រ ទី១

[៦៦] និទានក្នុងក្រុងសាវត្ថី។ គ្រានោះ ព្រះមិគជា​លៈមាន​អាយុ ចូលទៅ​គាល់  ព្រះមាន​ព្រះភាគ។បេ។ លុះព្រះមិគជា​លៈមាន​អាយុ អង្គុយក្នុងទីសមគួរហើយ   ក៏ក្រាប បង្គំ​ទូលព្រះមាន​ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គ​ដ៏ចម្រើន ពាក្យគេតែងនិយាយថា បុគ្គលមាន​ប្រក្រតីនៅម្នាក់ឯង មាន​ប្រក្រតីនៅម្នាក់ឯង ដូច្នេះ បពិត្រព្រះអង្គ​ដ៏ចម្រើន ចុះបុគ្គលមាន​ប្រក្រតីនៅម្នាក់ឯង តើ​ដោយ​ហេតុដូចម្តេច ចំណែកបុគ្គល   មាន​​ប្រក្រតីនៅ​រួមគ្នាជា​គម្រប់ពីរ  តើ​ដោយ​ហេតុដូចម្តេច។ ម្នាលមិគជា​លៈ  មាន​រូប​​ទាំងឡាយ​ ដែលបុគ្គលគប្បីដឹងច្បាស់ ​ដោយ​ភ្នែកដែលជា​ទីប្រាថ្នា ជា​ទីពេញចិត្ត ជា​ទីគាប់ចិត្ត ជា​ទីស្រឡាញ់   ប្រកប​ដោយ​កាម ជា​ទីត្រេកអរ បើ​ភិក្ខុ​ត្រេកអរ សរសើរ ជា​ប់ចិត្ត ចំពោះរូបនោះ កាលភិក្ខុ​នោះ ត្រេកអរ សរសើរ ជា​ប់ចិត្តចំពោះរូ​បនោះ សេចក្តី​ត្រេកត្រអាល រមែងកើតឡើង កាលបើ​មាន​សេចក្តី​ត្រេកត្រអាល សេចក្តី​ប្រាថ្នា ក៏មាន​ កាលបើ​មាន​សេចក្តី​ប្រាថ្នា សំយោជនៈក៏មាន​។ ម្នាលមិគជា​លៈ ភិក្ខុ​ដែលជា​ប់​ចំពាក់ ​ដោយ​ចំណង គឺសេចក្តី​ត្រេកត្រអាលហ្នឹងឯង  ហៅថា អ្នកមាន​ប្រក្រតី នៅរួមគ្នា ជា​គម្រប់ពីរ។បេ។  ​ម្នាលមិគជា​លៈ មាន​រសដែលត្រូវដឹង​ដោយ​អណ្តាត។បេ។ មាន​ធម្មារម្មណ៍ ដែលត្រូវ ដឹងច្បាស់​ដោយ​ចិត្ត ដែលជា​ទីប្រាថ្នា ជា​ទីពេញចិត្ត ជា​ទីគាប់ចិត្ត ជា​ទីស្រឡាញ់ ប្រកប​ដោយ​កាម ជា​ទីត្រេកអរ ​បើ​ភិក្ខុ​ត្រេកអរ សសើរ ជា​ប់ចិត្តចំពោះធម៌នោះ កាលភិក្ខុ​នោះត្រេកអរ សរសើរ ជា​ប់ចិត្តចំពោះធម៌នោះ សេចក្តី​ត្រេកត្រអាល  រមែងកើតឡើង កាលបើ​មាន​សេចក្តី​ត្រេកត្រអាល សេចក្តី​ប្រាថ្នា ក៏មាន​ កាលបើ​សេចក្តី​ប្រាថ្នាមាន​ សំយោជនៈក៏មាន​។ ម្នាលមិគជា​លៈ ភិក្ខុ​ ដែល​ជា​ប់ចំពាក់​ដោយ​ចំណង គឺសេចក្តី​ត្រេកត្រអាលហ្នឹងឯង ហៅថា អ្នកមាន​ប្រក្រតី នៅ​រូមគ្នា ជា​គម្រប់ពីរ។ ម្នាលមិគជា​លៈ ភិក្ខុ​ដែលមាន​ធម៌ ជា​គ្រឿងនៅយ៉ាងនេះ ទុកជា​នៅក្នុងទីសេនាសនៈស្ងាត់ ដែលតាំងនៅក្នុងព្រៃតូចព្រៃធំ ជា​កន្លែងមាន​សំឡេងតិច មាន​សន្ធឹកគឹកកងតិច មិន​មាន​ខ្យល់គួរដល់ អំពើស្ងាត់កំបាំង​របស់​​មនុស្ស គួរដល់ការពួនសម្ងំក៏​ដោយ​ ក៏នៅតែហៅថា អ្នកមាន​ ប្រក្រតីនៅ​រួមគ្នា ជា​​គម្រប់ពីរ។ ដំណើរនោះព្រោះ​ហេតុអ្វី។ ព្រោះ​ថា ភិក្ខុ​នោះ មាន​តណ្ហា ជា​គម្រប់ពីរ ឯតណ្ហានោះឯង ភិក្ខុ​នោះ មិន​​បាន​លះបង់​ហើយ ព្រោះ​ហេតុនោះ ​បាន​ជា​ហៅថា អ្នកមាន​ប្រក្រតីនៅរួមគ្នាជា​គម្រប់ពីរ។

[៦៧] ម្នាលមិគជា​លៈ មាន​រូបដែលត្រូវដឹងច្បាស់​ដោយ​ភ្នែក ដែលជា​ទីប្រាថ្នា​ ជា​ទី​ពេញចិត្ត ជា​ទីគាប់ចិត្ត ជា​ទីស្រឡាញ់ ប្រកប​ដោយ​កាម ជា​ទីត្រេកអរ បើ​ភិក្ខុ​​មិន​ត្រេកអរ មិន​សរសើរ មិន​ជា​ប់ចិត្តចំពោះរូបនោះទេ កាលភិក្ខុ​នោះ មិន​ត្រេកអរ មិន​សរសើរ មិន​ជា​ប់ចិត្ត ​ចំពោះរូបនោះ សេចក្តី​ត្រេកត្រអាល ក៏រលត់ទៅ​ កាលបើ​មិន​ មាន​សេចក្តី​ត្រេកត្រអាល សេចក្តី​ប្រាថ្នា ក៏មិន​មាន​ កាលបើ​មិន​មាន​សេចក្តី​ប្រាថ្នា សំយោជនៈ ក៏មិន​មាន​។ ម្នាលមិគជា​លៈ ភិក្ខុ​ដែលរួចចាក​ចំណង គឺសេចក្តី​ត្រេក ត្រអាលហ្នឹងឯង ហៅថា អ្នកមាន​ប្រក្រតីនៅម្នាក់ឯង។បេ។ ម្នាលមិគជា​លៈ មាន​រស ដែលត្រូវដឹងច្បាស់ ​ដោយ​អណ្តាត។បេ។ ម្នាលមិគជា​លៈ មាន​ធម្មារម្មណ៍ ដែលត្រូវ ដឹងច្បាស់​ដោយ​ចិត្ត ដែលជា​ទីប្រាថ្នា ជា​ទីពេញចិត្ត ជា​ទីគាប់ចិត្ត ជា​ទីស្រឡាញ់ ប្រកប​ដោយ​កាម គួរជា​ទីត្រេកអរ បើ​ភិក្ខុ​មិន​ត្រេកអរ មិន​សរសើរ មិន​ជា​ប់ចិត្ត ចំពោះ​ធម៌នោះទេ កាលភិក្ខុ​នោះ មិន​ត្រេកអរ មិន​សរសើរ មិន​ជា​ប់ចិត្ត នឹងធម៌នោះ សេចក្តី​ត្រេកត្រអាល ក៏រលត់ទៅ​ កាលបើ​មិន​មាន​សេចក្តី​ត្រេកត្រអាល សេចក្តី​ប្រាថ្នា ក៏មិន​មាន​ កាលបើ​មិន​មាន​សេចក្តី​ប្រាថ្នា សំយោជនៈក៏មិន​មាន​ ។ ម្នាលមិគជា​លៈ  ភិក្ខុ​ដែលរួចចាក​ចំណង គឺសេចក្តី​ត្រេកត្រអាល ហៅថា អ្នកមាន​ប្រក្រតីនៅម្នាក់ឯង។ ម្នាលមិគជា​លៈ ភិក្ខុ​មាន​ប្រក្រតីនៅយ៉ាងនេះ ទុកជា​នៅក្នុងស្រុក ច្រឡូកច្រឡំ ​ដោយ​ ពួកភិក្ខុ​ ភិក្ខុ​នី ឧបាសក ឧបាសិកា ពួកស្តេចនិងអាមាត្យធំរបស់​​ស្តេច ពួកតិរ្ថិយ និង សាវ័ករបស់​​តិរ្ថិយក៏​ដោយ​ ក៏នៅតែហៅថា អ្នកមាន​ប្រក្រតីនៅម្នាក់ឯង។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ ព្រោះ​ថា ភិក្ខុ​នោះ មាន​តណ្ហា ជា​គម្រប់ពីរមែន​ តែតណ្ហានោះ ភិក្ខុ​នោះ ​បាន​លះបង់​ហើយ ព្រោះ​ហេតុនោះ ​បាន​ជា​ហៅថា អ្នកមាន​ប្រក្រតី នៅម្នាក់ឯង។ ចប់សូត្រ​ ទី ១​​។

ទុតិយមិគជា​លសូត្រ ទី២

[៦៨] គ្រានោះ ព្រះមិគជា​លៈមាន​អាយុ  ចូលទៅ​គាល់ព្រះមាន​ព្រះភាគ។បេ។  លុះព្រះមិគជា​លៈ​មាន​​អាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមាន​ព្រះភាគ  ដូច្នេះថា បពិត្រព្រះអង្គ​ដ៏ចម្រើន សូមទ្រង់​​ព្រះមេត្តា​ប្រោស សូមព្រះមាន​ព្រះភាគ ទ្រង់​​សំដែងធម៌​ដោយ​សង្ខេប ដល់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គ បើ​​បាន​​ស្តាប់​ធម៌ របស់​​ព្រះមាន​​ព្រះភាគហើយ នឹងជា​បុគ្គលម្នាក់ឯង  ចៀសចេញអំពីពួក មិន​​បាន​ប្រមាទ មាន​​ព្យាយាម​ ជា​គ្រឿងដុតកំដៅកិលេស មាន​ចិត្តបញ្ចូនទៅ​កាន់ព្រះនិញ្វន។ ម្នាលមិគជា​លៈ មាន​រូប ដែលត្រូវ​ដឹងច្បាស់​​ដោយ​ភ្នែក ដែលជា​ទីប្រាថ្នា ជា​ទីពេញចិត្ត ជា​ទីគាប់ចិត្ត ជា​ទី​ស្រឡាញ់ ប្រកប​ដោយ​កាម​​ ជា​ទី​ត្រេកអរ​ បើ​ភិក្ខុ​ត្រេកអរ សរសើរ ជា​ប់ចិត្តចំពោះរូប នោះ កាលភិក្ខុ​នោះ ត្រេកអរ សរសើរ ជា​ប់ចិត្ត​ចំពោះរូបនោះ សេចក្តី​ត្រេកត្រអាលក៏នឹង កើតឡើង ម្នាលមិគជា​លៈ តថាគតពោលថា ការកើតឡើង នៃកង​ទុក្ខ មកពីហេតុកើត​ឡើង នៃសេចក្តី​ត្រេកត្រអាល។បេ។ ម្នាលមិគជា​លៈ មាន​រសដែលត្រូវដឹងច្បាស់​ដោយ​ អណ្តាត។បេ។ ម្នាលមិគជា​លៈ មាន​ធម្មារម្មណ៍ ដែលត្រូវដឹងច្បាស់​ដោយ​ចិត្ត  ដែលជា​​ទីប្រាថ្នា ជា​ទីពេញចិត្ត ជា​ទីគាប់ចិត្ត ជា​ទីស្រឡាញ់ប្រកប​ដោយ​កាម ជា​ទីត្រេកអរ បើ​ភិក្ខុ​ត្រេកអរ សរសើរ ជា​ប់ចិត្តចំពោះធម៌នោះ កាលភិក្ខុ​នោះ ត្រេកអរ  សរសើរ ជា​ប់ចិត្តចំពោះធម៌នោះ សេចក្តី​ត្រេកត្រអាល ក៏កើតឡើង ម្នាលមិគជា​លៈ តថាគត ពោលថា ការកើតឡើង នៃកងទុក្ខ មកពីហេតុកើតឡើង នៃសេចក្តី​ត្រេកត្រអាល។

[៦៩] ម្នាលមិគជា​លៈ មាន​រូបដែលត្រូវដឹងច្បាស់​ដោយ​ភ្នែក ជា​ទីប្រាថ្នា ជា​ទី​ពេញចិត្ត ជា​ទីគាប់ចិត្ត ជា​ទីស្រឡាញ់ ប្រកប​ដោយ​កាម ជា​ទីត្រេកអរ បើ​ភិក្ខុ​មិន​ត្រេកអរ មិន​សរសើរ មិន​ជា​ប់ចិត្តនឹងរូបនោះទេ កាលភិក្ខុ​នោះ មិន​ត្រេកអរ មិន​សរសើរ មិន​ជា​ប់​ចិត្ត​នឹងរូបនោះ  សេចក្តី​ត្រេកត្រអាល រមែងរលត់ទៅ​ ម្នាលមិគជា​លៈ តថាគតពោលថា ការរលត់ទៅ​ នៃកងទុក្ខ មកពីហេតុរលត់ទៅ​ នៃសេចក្តី​ត្រេកត្រអាល។បេ។ ម្នាល​មិគជា​លៈ មាន​រសដែលត្រូវដឹងច្បាស់ ​ដោយ​អណ្តាត។បេ។ ម្នាលមិគជា​លៈ មាន​ធម៌ ដែលត្រូវដឹងច្បាស់​ដោយ​ចិត្ត ជា​ទីប្រាថ្នា ជា​ទីពេញចិត្ត ជា​ទីគាប់ចិត្ត ជា​ទីស្រឡាញ់ ប្រកប​ដោយ​កាម ជា​ទីត្រេកអរ  បើ​ភិក្ខុ​ មិន​ត្រេកអរ មិន​សរសើរ មិន​ជា​ប់ចិត្ត នឹង​ធម៌​នោះទេ កាលភិក្ខុ​នោះ មិន​ត្រេកអរ  មិន​សរសើរ មិន​ជា​ប់ចិត្តនឹងធម៌នោះ សេចក្តី​ត្រេកត្រអាល រមែងរលត់ទៅ​ ម្នាលមិគជា​លៈ តថាគតពោលថា ការរលត់ទៅ​ នៃកងទុក្ខ មកពីហេតុរលត់ទៅ​ នៃសេចក្តី​ត្រេកត្រអាល។

[៧០] គ្រានោះ ព្រះមិគជា​លៈមាន​អាយុ ត្រេកអរ អនុមោទនានូវ​ភាសិត របស់​​ព្រះ មាន​ព្រះភាគ ហើយក៏ក្រោកអំពីអាសនៈ ថ្វាយបង្គំព្រះមាន​ព្រះភាគ ធ្វើប្រទក្សិណរួច ហើយ  ក៏ចៀសចេញទៅ​​។ លំដាប់នោះ ព្រះមិគជា​លៈមាន​អាយុ ជា​បុគ្គលម្នាក់ឯង ចៀសចេញអំពីពួក ជា​អ្នកមិន​ប្រមាទ មាន​ព្យាយាម ជា​គ្រឿងដុតកំដៅកិលេស មាន​ចិត្ត បញ្ជូនទៅ​កាន់ព្រះនិញ្វន  មិន​យូរប៉ុន្មាន​ ក៏​បាន​ធ្វើឲ្យជា​ក់ច្បាស់ សម្រេចនូវ​ទីបំផុតព្រហ្ម ចរិយៈ មិន​មាន​គុណជា​តដទៃ លើសលុបជា​ង ដែលជា​ទីត្រូវការ របស់​​ពួកកុលបុត្រ ដែលចេញចាក​ផ្ទះ បួស​ដោយ​ប្រពៃ ​ដោយ​ប្រាជ្ញា​ដ៏ក្រៃលែង ​ដោយ​ខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ ក៏​បាន​ដឹងច្បាស់ថា ជា​តិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ ​បាន​នៅរួចហើយ សោឡសកិច្ច អាត្មាអញ ​បាន​ធ្វើស្រេចហើយ មគ្គភាវនា​កិច្ច​ដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ចនេះទៀត មិន​មាន​ឡើយ។ បណ្តាព្រះអរហន្ត ​ទាំងឡាយ​ ព្រះមិគជា​លៈមាន​អាយុ ក៏​បាន​ជា​ព្រះអរហន្ត មួយអង្គដែរ។ ចប់សូត្រ ទី២។

បឋមសមិទ្ធិមារបញ្ហាសូត្រ ទី៣

[៧១] សម័យមួយ ព្រះមាន​ព្រះភាគ ទ្រង់​គង់ក្នុងវត្តវេឡុវ័ន ជា​កលន្ទកនិវាប​ស្ថាន ជិត​ក្រុងរាជគ្រឹះ។ គ្រានោះ ព្រះសមិទិ្ធមាន​អាយុ ចូលទៅ​គាល់ព្រះមាន​​ព្រះ​ភាគ។បេ។ ​បាន​ក្រាបបង្គំទូល​ព្រះមាន​ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គ​ដ៏ចម្រើន ពាក្យ​គេតែងនិយាយថា មារ មារ បពិត្រព្រះអង្គ​ដ៏ចម្រើន មារ ឬសេចក្តី​បញ្ញាត្តិថាមារ ​​ដោយ​ហេតុដូចម្តេចខ្លះ។ ម្នាលសមិទិ្ធ ទីណាមាន​ចក្ខុ មាន​រូប មាន​ចក្ខុវិញ្ញាណ មាន​ធម៌ដែលត្រូវដឹង​ដោយ​ចក្ខុវិញ្ញាណ ទីនោះក៏មាន​មារ ឬសេចក្តី​បញ្ញាត្តិថាមារ។ មាន​ត្រចៀក មាន​សំឡេង មាន​សោតវិញ្ញាណ មាន​ធម៌ដែល​ត្រូវដឹង ​ដោយ​សោតវិញ្ញាណ ទីនោះក៏មាន​មារ ឬសេចក្តី​បញ្ញាត្តិថាមារ។ មាន​ច្រមុះ មាន​ក្លិន មាន​ឃានវិញ្ញាណ មាន​ធម៌ ដែលត្រូវដឹង​ដោយ​ឃានវិញ្ញាណ ទីនោះក៏មាន​មារ ឬសេចក្តី​បញ្ញាត្តិថាមារ។ មាន​អណ្តាត មាន​រស មាន​ជិវ្ហាវិញ្ញាណ មាន​ធម៌ ដែលត្រូវ​ដឹង​ដោយ​ជិវ្ហាវិញ្ញាណ ទីនោះក៏មាន​មារ ឬសេចក្តី​បញ្ញាត្តិថា មារ។ មាន​កាយ មាន​ផ្សព្វ មាន​កាយវិញ្ញាណ មាន​ធម៌ ដែលត្រូវដឹង​ដោយ​កាយវិញ្ញាណ ទីនោះក៏មាន​មារ ឬសេចក្តី​បញ្ញាត្តិថាមារ។ មាន​ចិត្ត មាន​ធម៌ មាន​មនោវិញ្ញាណ មាន​ធម៌ដែល​ត្រូវដឹង​​ដោយ​មនោវិញ្ញាណ ទីនោះក៏មាន​មារ ឬសេចក្តី​បញ្ញាត្តិថាមារ។

[៧២​​​] ម្នាលសមិទិ្ធ ចំណែកខាងទីណា មិន​មាន​ចក្ខុ មិន​មាន​រូប មិន​មាន​ចក្ខុ​វិញ្ញាណ មិន​មាន​ធម៌ ដែលត្រូវដឹង​ដោយ​ចក្ខុវិញ្ញាណ ទីនោះក៏មិន​មាន​មារ ឬសេចក្តី​​បញ្ញាត្តិ ថាមាទេ។បេ។ មិន​មាន​អណ្តាត មិន​មាន​រស មិន​មាន​ជិវ្ហាវិញ្ញាណ មិន​មាន​​ធម៌ដែលត្រូវដឹង ​ដោយ​ជិវ្ហាវិញ្ញាណ ទីនោះក៏មិន​មាន​មារ ឬសេចក្តី​បញ្ញាត្តិ ថាមារដែរ។ បេ។ មិន​មាន​ចិត្ត មិន​មាន​ធម៌ មិន​មាន​មនោវិញ្ញាណ មិន​មាន​ធម៌ដែលត្រូវដឹង​ដោយ​​មនោវិញ្ញាណ ទីនោះ ក៏មិន​មាន​មារ ឬសេចក្តី​បញ្ញាត្តិ ថាមារដែរ។ ចប់សូត្រ ទី ៣។

សមិទ្ធិសត្តបញ្ហាសូត្រ ទី៤

[៧៣​​] បពិត្រព្រះអង្គ​ដ៏ចម្រើន ពាក្យគេតែងនិយាយថា សត្វ សត្វ បពិត្រព្រះ អង្គ​ដ៏ចម្រើន សត្វ ឬសេចក្តី​បញ្ញាត្តិថាសត្វ តើ​ដោយ​ហេតុដូចម្តេចខ្លះ។បេ។ ចប់សូត្រ ទី ៤។

សមិទ្ធិទុក្ខបញ្ហាសូត្រ ទី៥

[៧៤] បពិត្រព្រះអង្គ​ដ៏ចម្រើន ពាក្យគេតែងនិយាយថា ទុក្ខ ទុក្ខ បពិត្រព្រះអង្គ ​ដ៏ចម្រើន ទុក្ខ ឬសេចក្តី​បញ្ញាត្តិថាទុក្ខ តើ​ដោយ​ហេតុដូចម្តេចខ្លះ។បេ។ ចប់សូត្រ ទី ៥។

សមិទ្ធិលោកបញ្ហាសូត្រ ទី៦

[៧៥] បពិត្រព្រះអង្គ​ដ៏ចម្រើន ពាក្យគេតែងនិយាយថា លោក លោក បពិត្រព្រះ អង្គ​ដ៏ចម្រើន លោក ឬសេចក្តី​បញ្ញាត្តិថាលោក តើ​ដោយ​ហេតុដូចម្តេចខ្លះ។ ម្នាលសមិទិ្ធ  ទីណាមាន​ចក្ខុ មាន​រូប មាន​ចក្ខុវិញ្ញាណ មាន​ធម៌ដែលត្រូវដឹង​ដោយ​ចក្ខុវិញ្ញាណ ទីនោះ រមែងមាន​លោក ឬសេចក្តី​បញ្ញាត្តិថាលោក។បេ។ មាន​អណ្តាត។បេ។ មាន​ចិត្ត មាន​ធម៌ មាន​មនោវិញ្ញាណ មាន​ធម៌ដែលត្រូវដឹង​ដោយ​មនោវិញ្ញាណ ទីនោះ រមែងមាន​លោក ឬសេចក្តី​បញ្ញាត្តិ ថាលោកដែរ។

[៧៦] ម្នាលសមិទិ្ធ ចំណែកខាងទីណា មិន​មាន​ចក្ខុ មិន​មាន​រូប មិន​មាន​ចក្ខុ​វិញ្ញាណ មិន​មាន​ធម៌ ដែលគប្បីដឹង ​ដោយ​ចក្ខុវិញ្ញាណ ទីនោះ ក៏មិន​មាន​លោក ឬសេចក្តី​បញ្ញាត្តិ ថាលោកទេ។បេ។ មិន​មាន​អណ្តាត។បេ។ មិន​មាន​ចិត្ត មិន​មាន​ធម៌ មិន​មាន​មនោវិញ្ញាណ មិន​មាន​ធម៌ ដែលត្រូវដឹង​ដោយ​មនោវិញ្ញាណ ទីនោះ ក៏មិន​មាន​​លោក ឬសេចក្តី​បញ្ញាត្តិ ថាលោកទេ។ចប់សូត្រ ទី ៦។

ឧបសេនអាសីវិសសូត្រ ទី៧

[៧៧] សម័យមួយ ព្រះមាន​ព្រះភាគ ព្រះសារីបុត្រមាន​អាយុ នឹងព្រះឧបសេន មាន​អាយុ គង់នៅក្នុងព្រៃស្មសាន  ឈ្មោះសីតវ័ន ទៀបញកភ្នំឈ្មោះ សប្បសោណ្ឌិក ជិត​ក្រុងរាជគ្រឹះ។ សម័យនោះឯង ពស់អាសីពិស ធ្លាក់មកលើកាយព្រះឧបសេន មាន​​អាយុ។ គ្រានោះ ព្រះឧបសេន មាន​អាយុ ហៅភិក្ខុ​​ទាំងឡាយ​មកថា នែអាវុសោ​ទាំង​ឡាយ​ អ្នក​ទាំងឡាយ​ ចូលមកលើកកាយ​​​ខ្ញុំនេះ ដាក់លើគ្រែ ហើយសែងទៅ​ខាងក្រៅ ព្រោះ​ថា កាយនេះ ជា​របស់​​ចាស់  គង់នឹងរោយរាយក្នុងទីនេះ ដូចជា​អង្កាមមួយក្តាប់។ កាលបើ​ព្រះឧបសេនមាន​អាយុ និយាយយ៉ាងនេះហើយ ព្រះសារីបុត្រមាន​អាយុ ក៏និយាយ​នឹងព្រះឧបសេនមាន​អាយុ ដូច្នេះថា យើងមិន​ឃើញព្រះឧបសេន មាន​អាយុ មាន​កាយផ្សេង ឬមាន​ឥន្រ្ទិយប្រែប្រួលទៅ​សោះ កាលបើ​យ៉ាងនេះ ម្តេចក៏ព្រះឧបសេន​មាន​អាយុ និយាយយ៉ាងនេះថា នែអាវុសោ អ្នក​ទាំងឡាយ​ ចូលមកលើកកាយខ្ញុំនេះ ដាក់​លើគ្រែ ហើយសែងទៅ​ខាងក្រៅ ព្រោះ​ថា កាយនេះជា​របស់​​ចាស់ គង់នឹង​រោយរាយ ក្នុងទីនេះ ដូចជា​អង្កាមមួយក្តាប់។ ព្រះឧបសេនឆ្លើយថា នែអាវុសោសារីបុត្ត អ្នកណា​មាន​សេចក្តី​ប្រកាន់ យ៉ាងនេះថា ចក្ខុ គឺអាត្មាអញ ឬថា ចក្ខុរបស់​​អាត្មាអញ។បេ។ ថាជីវ្ហា គឺអាត្មាអញ ឬថា ជីវ្ហារបស់​​អាត្មាអញ។បេ។ ថាមនោ គឺ អត្មាអញ ឬថា មនោ របស់​​អាត្មាអញ នែអាវុសោសារីបុត្ត អ្នកនោះ ទើបមាន​កាយផ្សេង ឬមាន​ឥន្រ្ទិយ ប្រែប្រួល។ នែអាវុសោសារីបុត្ត ចំណែកខ្ញុំ មិន​មាន​សេចក្តី​ត្រិះរិះ យ៉ាងនេះទេ ថា ចក្ខុ គឺអាត្មាអញ ឬថា ចក្ខុរបស់​​អាត្មាអញ។បេ។ ថាជីវ្ហា គឺអាត្មាអញ ឬថា ជិវ្ហារបស់​​ អាត្មាអញ។បេ។ ថាមនោ គឺអាត្មាអញ ឬថា មនោរបស់​​អាត្មាអញ​ នែអាវុសោសារីបុត្ត ខ្ញុំនោះ នឹងមាន​កាយផ្សេង ឬមាន​ឥន្រ្ទិយប្រែប្រួល ដូចម្តេចកើត។ បើ​យ៉ាងនោះ មាន​តែ​ព្រះឧបសេនមាន​អាយុ  ​បាន​គាស់រំលើងអនុស័យ គឺសេចក្តី​​ប្រកាន់ថាអញ ថារបស់​​អញ មកយូរហើយ ហេតុនោះ ​បាន​ជា​ព្រះឧបសេនមាន​អាយុ មិន​មាន​សេចក្តី​ត្រិះរិះ​យ៉ាង​នេះ​ទេ​ថា ចក្ខុ គឺអាត្មាអញ ឬថាចក្ខុរបស់​​អាត្មាអញ។បេ។ ជិវ្ហា គឺអាត្មាអញ ឬថាជិវ្ហារបស់​​​អាត្មាអញ។បេ។ ថាមនោ គឺអាត្មាអញ ឬថា មនោរបស់​​អាត្មាអញ។ គ្រានោះ ភិក្ខុ​​ទាំង​នោះ លើកកាយព្រះឧបសេនមាន​អាយុ ដាក់លើគ្រែ ហើយសែងចេញទៅ​ខាងក្រៅ។ លំដាប់នោះ កាយរបស់​​ព្រះឧបសេនមាន​អាយុ ក៏រោយរាយក្នុងទីនោះ ដូចជា​អង្កាម​មួយ​ក្តាប់។ ចប់សូត្រ ទី៧។

ឧបវាណសន្ទិដ្ឋិកសូត្រ ទី៨

[៧៨] គ្រានោះ ព្រះឧបវាណមាន​អាយុ ចូលទៅ​គាល់ព្រះមាន​ព្រះភាគ។បេ។ លុះព្រះឧបវាណមាន​អាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមាន​ព្រះភាគ  ដូច្នេះថា បពិត្រព្រះអង្គ​ដ៏ចម្រើន ពាក្យគេតែងនិយាយថា ធម៌ បុគ្គលឃើញច្បាស់ ​ដោយ​ខ្លួនឯង ធម៌ បុគ្គលឃើញច្បាស់​ដោយ​ខ្លួនឯង ដូច្នេះ បពិត្រព្រះអង្គ​ដ៏ចម្រើន ធម៌ ដែលបុគ្គលឃើញច្បាស់ ​ដោយ​ខ្លួនឯង ឲ្យនូវ​ផល មិន​រង់ចាំកាល គួរនឹងហៅ​បុគ្គលដទៃ ឲ្យចូលមកមើល​បាន​ គួរបង្អោនចូលមកទុកក្នុងខ្លួន ជា​ធម៌ដែលពួកវិញ្ញូជនគប្បីដឹង ចំពោះខ្លួន ​ដោយ​ហេតុដូចម្តេច។

[៧៩] ម្នាលឧបវាណ ភិក្ខុ​ក្នុងសាសនានេះ ឃើញរូប​ដោយ​ចក្ខុ ហើយកត់ សំគាល់​ នូវ​រូបផង កត់សំគាល់​នូវ​តម្រេកក្នុងរូបផង ដឹងច្បាស់នូវ​តម្រេក ដែលមាន​​ក្នុងរូប​ខាងក្នុង ថា អាត្មាអញ មាន​តម្រេកក្នុងរូបខាងក្នុងផង។  ម្នាលឧបវាណ ត្រង់ដែលភិក្ខុ​ ឃើញរូប​ដោយ​ចក្ខុ ហើយកត់សំគាល់​នូវ​រូបផង កត់សំគាល់​នូវ​តម្រេក ក្នុងរូបផង ដឹងច្បាស់នូវ​តម្រេក ដែលមាន​ក្នុងរូបខាងក្នុងថា អាត្មាអញ មាន​តម្រេក ក្នុងរូបខាង​ក្នុងផង។ ម្នាលឧបវាណ ធម៌ ដែលបុគ្គលឃើញច្បាស់ ​ដោយ​ខ្លួនឯង ឲ្យនូវ​ផល មិន​រង់ចាំកាល គួរនឹងហៅបុគ្គលដទៃ ឲ្យចូលមកមើល​បាន​ គប្បីបង្អោនចូល មកទុកក្នុងខ្លួន ជា​ធម៌ដែលពួកវិញ្ញូជន គប្បីដឹងចំពោះខ្លួន យ៉ាងនេះក៏មាន​។បេ។

[៨០] ម្នាលឧបវាណ មួយទៀត ភិក្ខុ​លិទ្ធភ្លក្សរស​ដោយ​អណ្តាត ហើយកត់សំគាល់​ នូវ​រសផង កត់សំគាល់​នូវ​តម្រេកក្នុងរសផង ដឹងច្បាស់នូវ​តម្រេក ដែលមាន​ក្នុង រសខាង​ក្នុងថា អាត្មាអញ មាន​តម្រេក ក្នុងរសខាងក្នុងផង។ ម្នាលឧបវាណ ភិក្ខុ​លិទ្ធភ្លក្សរស ​ដោយ​អណ្តាត ហើយកត់សំគាល់​នូវ​រសផង កត់សំគាល់​នូវ​តម្រេក ក្នុងរសផង ដឹងច្បាស់នូវ​តម្រេក ដែលមាន​ក្នុងរសខាងក្នុងថា អាត្មាអញ មាន​តម្រេក ក្នុងរសខាងក្នុងផង ​ដោយ​ហេតុណា។ ម្នាលឧបវាណ ធម៌ ដែលបុគ្គលឃើញច្បាស់​ ​ដោយ​ខ្លួនឯង ឲ្យនូវ​ផល មិន​រង់ចាំកាល គួរនឹងហៅបុគ្គលដទៃ ឲ្យចូលមកមើល​បាន​ គួរបង្អោនចូលមកទុកក្នុងខ្លួន ជា​ធម៌ដែលពួកវិញ្ញូជន គប្បីដឹងចំពោះខ្លួន ​ដោយ​ ហេតុយ៉ាងនេះ ក៏មាន​។បេ។

[៨១] ម្នាលឧបវាណ មួយវិញទៀត ភិក្ខុ​ដឹងច្បាស់នូវ​ធម៌​ដោយ​ចិត្ត ហើយកត់ សំគាល់​ នូវ​ធម៌ផង កត់សំគាល់​នូវ​តម្រេកក្នុងធម៌ផង ដឹងច្បាស់នូវ​តម្រេកដែលមាន​ ក្នុងធម៌ខាងក្នុងថា អាត្មាអញ មាន​តម្រេកក្នុងធម៌ខាងក្នុងផង។ ម្នាលឧបវាណ ភិក្ខុ​ ដឹងច្បាស់ នូវ​ធម៌​ដោយ​ចិត្ត ហើយកត់សំគាល់​នូវ​ធម៌ផង កត់សំគាល់​នូវ​តម្រេក​ ក្នុងធម៌ផង ដឹងច្បាស់នូវ​តម្រេក ដែលមាន​ក្នុងធម៌ខាងក្នុងថា អាត្មាអញ មាន​តម្រេកក្នុងធម៌ខាងក្នុង ​ដោយ​ហេតុណា។ ម្នាលឧបវាណ ធម៌ដែលបុគ្គលឃើញច្បាស់ ​ដោយ​ខ្លួនឯង។បេ។ ជា​ធម៌ដែលពួកវិញ្ញូជន គប្បីដឹងចំពោះខ្លួន ​ដោយ​​ហេតុយ៉ាងនេះ ក៏មាន​។

[៨២] ម្នាលឧបវាណ ភិក្ខុ​ក្នុងសាសនានេះ ឃើញរូប​ដោយ​ចក្ខុ ហើយគ្រាន់តែកត់ សំគាល់​នូវ​រូប តែមិន​កត់សំគាល់​ នូវ​តម្រេកក្នុងរូប ​ទាំងដឹងច្បាស់នូវ​តម្រេក ដែលមិន​មាន​ក្នុងរូបខាងក្នុងថា អាត្មាអញ មិន​មាន​តម្រេក ក្នុងរូបខាងក្នុងទេ។ ម្នាល​ឧបវាណ ត្រង់ដែលភិក្ខុ​ ឃើញរូប​ដោយ​ចក្ខុ ហើយគ្រាន់តែកត់សំគាល់​នូវ​រូប តែមិន​កត់​សំគាល់​នូវ​តម្រេកក្នុងរូប ​ទាំងដឹងច្បាស់នូវ​តម្រេក ដែលមិន​មាន​ក្នុងរូបខាងក្នុងថា អាត្មាអញ មិន​មាន​តម្រកក្នុងរូបខាងក្នុងទេ។  ម្នាលឧបវាណ ធម៌ដែលបុគ្គល ឃើញច្បាស់​ដោយ​ខ្លួនឯង ឲ្យនូវ​ផលមិន​រង់ចាំកាល គួរនឹងហៅបុគ្គលដទៃ ឲ្យចូលមកមើល​បាន​ គួរបង្អោនចូលមកទុកក្នុងខ្លួន​បាន​ ជា​ធម៌ដែលពួកវិញ្ញូជន គប្បីដឹង ចំពោះខ្លួន យ៉ាងនេះក៏មាន​។

[ ៨៣] ម្នាលឧបវាណ មួយទៀត ភិក្ខុ​ឮសំឡេង ​ដោយ​ត្រចៀក។ ធុំក្លិន​ដោយ​ ច្រមុះ។  លិទ្ធភ្លក្សរស ​ដោយ​អណ្តាត ហើយគ្រាន់តែកត់សំគាល់​រស តែមិន​កត់សំគាល់​ តម្រេកក្នុងរស​ ​ទាំងដឹងច្បាស់នូវ​តម្រេក ដែលមិន​មាន​ក្នុងរសខាងក្នុងថា អាត្មាអញ មិន​​មាន​​តម្រេកក្នុងរសខាងក្នុងទេ។បេ។

[៨៤] ម្នាលឧបវាណ មួយវិញទៀត ភិក្ខុ​ ដឹងនូវ​ធម៌​ដោយ​ចិត្ត ហើយគ្រាន់តែកត់ សំគាល់​នូវ​ធម៌ តែមិន​កត់សំគាល់​នូវ​តម្រេកក្នុងធម៌ ​ទាំងដឹងច្បាស់នូវ​តម្រេក ដែល​មិន​​មាន​​ក្នុងធម៌ខាងក្នុងថា អាត្មាអញ មិន​មាន​តម្រេកក្នុងធម៌ខាងក្នុង។ ម្នាលឧបវាណ ភិក្ខុ​ ដឹងច្បាស់នូវ​ធម៌​ដោយ​ចិត្ត ហើយគ្រាន់តែកត់សំគាល់​នូវ​ធម៌ តែមិន​កត់សំគាល់​នូវ​តម្រេក ក្នុងធម៌ ​ទាំងដឹងច្បាស់នូវ​តម្រេក ដែលមិន​មាន​ក្នុងធម៌ខាងក្នុងថា អាត្មាអញ មិន​មាន​​តម្រេក​ក្នុងធម៌ខាងក្នុង ​ដោយ​ហេតុណា។ ម្នាលឧបវាណ ធម៌ដែលបុគ្គល​ឃើញច្បាស់ ​ដោយ​ខ្លួនឯង ឲ្យនូវ​ផល មិន​រង់ចាំកាល គួរនឹងហៅបុគ្គលដទៃ ឲ្យចូលមកមើល​បាន​ គួរបង្អោនចូលមកទុកក្នុងខ្លួន​បាន​ ជា​ធម៌ដែលពួកវិញ្ញូជន គប្បីដឹងចំពោះខ្លួន ​ដោយ​​ហេតុយ៉ាងនេះ ក៏មាន​។ ចប់សូត្រ ទី៨។

បឋមឆផស្សាយតនសូត្រ ទី៩

[៨៥] ម្នាលភិក្ខុ​​ទាំងឡាយ​ សេចក្តី​ពិតថា ភិក្ខុ​ណាមួយ មិន​ដឹងច្បាស់តាមពិត នូវ​ការកើត ការរលត់ អានិសង្ស​ ទោស និងការរលាស់ចេញ នូវ​អាការរបស់​​ផស្សៈ​ទាំង ៦ ទេ ភិក្ខុ​នោះ ឈ្មោះថា មិន​​បាន​ប្រព្រឹត្ត​ព្រហ្មចរិយៈទេ ភិក្ខុ​នោះ ឈ្មោះថា ឆ្ងាយអំពី ធម្មវិន័យនេះ។ កាលបើ​ព្រះមាន​ព្រះភាគ ទ្រង់​ត្រាស់យ៉ាងនេះហើយ ភិក្ខុ​មួយរូប ក៏ក្រាប​បង្គំទូលព្រះមាន​ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គ​ដ៏ចម្រើន ខ្ញុំព្រះអង្គ វិនាសចាក​ ធម៌វិន័យ​នេះហើយ បពិត្រព្រះអង្គ​ដ៏ចម្រើន ព្រោះ​ខ្ញុំព្រះអង្គ មិន​ទាន់ដឹងច្បាស់ តាមពិតនូវ​ការកើត ការរលត់ អានិសង្ស ទោស និងការរលាស់ចេញ នូវ​អាការ របស់​​ផស្សៈ ​ទាំង៦ឡើយ។ ម្នាលភិក្ខុ​ អ្នកសំគាល់​សេចក្តី​នោះ ដូចម្តេច អ្នកពិចារណាឃើញចក្ខុថា នុ៎ះរបស់​​អញ នុ៎ះជា​អញ នុ៎ះជា​ខ្លួនរបស់​​អញ ដូច្នេះដែរឬ។ មិន​មែន​ឃើញដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុ​ ប្រពៃហើយ ម្នាលភិក្ខុ​ ក្នុងរឿងនេះ អ្នកនឹង​បាន​ឃើញចក្ខុនុ៎ះ ​ដោយ​ប្រាជ្ញា​ដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះមិន​មែន​​របស់​​អញ នុ៎ះមិន​មែន​អញ នុ៎ះមិន​មែន​ជា​ខ្លួនរបស់​​អញទេ នុ៎ះឯង ជា​ទីបំផុតនៃទុក្ខ។ អ្នកពិចារណាឃើញអណ្តាតថា នុ៎ះរបស់​​អញ នុ៎ះជា​អញ នុ៎ះជា​ខ្លួនរបស់​​អញ ដូច្នេះ​ដែរឬ។ មិន​មែន​ឃើញដូច្នោះទេ ព្រះអង្គ​។ ម្នាលភិក្ខុ​ ប្រពៃហើយ ម្នាលភិក្ខុ​​ ក្នុងរឿងនេះ អ្នកនឹង​បាន​ឃើញអណ្តាតនុ៎ះ ​ដោយ​ប្រាជ្ញា​ដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះមិន​មែន​របស់​​អញ នុ៎ះមិន​មែន​អញ នុ៎ះមិន​មែន​ជា​ខ្លួន​របស់​​អញទេ នុ៎ះឯង ជា​ទីបំផុត​នៃទុក្ខ។បេ។ អ្នកពិចារណាឃើញចិត្តថា នុ៎ះរបស់​​អញ នុ៎ះជា​អញ នុ៎ះជា​ខ្លួនរបស់​​អញ ដូច្នេះដែរឬ។ មិន​មែន​ឃើញដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុ​ ប្រពៃហើយ ម្នាលភិក្ខុ​ ក្នុងរឿងនេះ អ្នកនឹង​បាន​ឃើញចិត្តនុ៎ះ ​ដោយ​ប្រាជ្ញា​ដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះមិន​ មែន​របស់​​អញ នុ៎ះមិន​មែន​ជា​អញ នុ៎ះមិន​មែន​ជា​ខ្លួនរបស់​​ អញទេ នុ៎ះឯង ជា​ទីបំផុតនៃទុក្ខ។ ចប់សូត្រ ទី ៩។

ទុតិយឆផស្សាយតនសូត្រ ទី១០

[៨៦] ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​ណានីមួយ មិន​ដឹងច្បាស់តាមពិត នូវ​ការកើត ការរលត់ អានិសង្ស ទោស និងការរលាស់ចេញ នូវ​អាការរបស់​​ផស្សៈ ​ទាំង ៦ ទេ ភិក្ខុ​ នោះមិន​ឈ្មោះថា នៅចប់ព្រហ្មចរិយៈឡើយ ភិក្ខុ​នោះ ឈ្មោះថា ឆ្ងាយអំពីធម្មវិន័យនេះ។ កាលបើ​ព្រះមាន​ព្រះភាគ ទ្រង់​ត្រាស់យ៉ាងនេះហើយ ភិក្ខុ​មួយរូប ក្រាបបង្គំទូលព្រះមាន​ ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គ​ដ៏ចម្រើន ខ្ញុំព្រះអង្គ ខូចប្រយោជន៍ ក្នុងធម្មវិន័យ​នេះ​ហើយ បពិត្រព្រះអង្គ​ដ៏ចម្រើន ព្រោះ​ខ្ញុំព្រះអង្គ មិន​​បាន​ដឹងច្បាស់តាមពិត នូវ​ការកើត ការរលត់  អានិសង្ស ទោស និងការរលាស់ចេញ នូវ​អាការរបស់​​ផស្សៈ ​ទាំង ៦​ ឡើយ។ ម្នាលភិក្ខុ​ អ្នកសំគាល់​នូវ​សេចក្តី​នោះ ដូចម្តេច អ្នកពិចារណាឃើញចក្ខុថា នុ៎ះមិន​មែន​របស់​​អញ​  នុ៎ះមិន​មែន​ជា​អញ នុ៎ះមិន​មែន​ជា​ខ្លួនរបស់​​អញ ដូច្នេះដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុ​ ប្រពៃហើយ ម្នាលភិក្ខុ​ ក្នុងរឿងនេះ អ្នកនឹង​​បាន​​ឃើញ​ចក្ខុ​នុ៎ះ ​ដោយ​ប្រាជ្ញា​ដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះមិន​មែន​របស់​​អញ នុ៎ះមិន​​មែន​​ជា​​អញ នុ៎ះមិន​មែន​ជា​ខ្លួនអញ​ កាលបើ​យ៉ាងនេះ អ្នកនឹង​បាន​លះបង់​ ផស្សាយតនៈ​ជា​​បឋមនុ៎ះ ដើម្បី​មិន​ឲ្យផស្សាយតនៈនោះ កើតតទៅ​ទៀត​បាន​។បេ។ អ្នកពិចារណា ឃើញ​អណ្តាត​ថា នុ៎ះមិន​មែន​របស់​​អញ នុ៎ះមិន​មែន​ជា​អញ នុ៎ះមិន​មែន​ជា​ខ្លួនរបស់​​អញ  ដូច្នេះ​ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុ​ ប្រពៃហើយ ម្នាលភិក្ខុ​ ក្នុងរឿងនេះ អ្នកនឹង​​បាន​​ឃើញអណ្តាត​នុ៎ះ​ដោយ​ ប្រាជ្ញា​ដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិន​មែន​របស់​​អញ នុ៎ះ​មិន​មែន​ជា​អញ នុ៎ះមិន​មែន​ជា​ខ្លួនរបស់​​អញ កាលបើ​យ៉ាងនេះ អ្នកនឹង​បាន​លះបង់​ ផស្សាយតនៈជា​គម្រប់ ៤ នុ៎ះ ដើម្បី​មិន​ឲ្យផស្សាយតនៈនោះ កើតតទៅ​ទៀត​បាន​។បេ។ អ្នកពិចារណាឃើញចិត្តថា នុ៎ះមិន​មែន​របស់​​អញ នុ៎ះមិន​មែន​ជា​អញ នុ៎ះមិន​មែន​ជា​​ខ្លួនរបស់​​អញ ដូច្នេះដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុ​ ប្រពៃហើយ ម្នាលភិក្ខុ​ ក្នុងរឿងនេះ អ្នកនឹង​បាន​ឃើញចិត្តនុ៎ះ ​ដោយ​ប្រាជ្ញា​ដ៏ប្រពៃ តាមពិត យ៉ាងនេះថា នុ៎ះមិន​មែន​របស់​​អញ នុ៎ះមិន​មែន​ជា​អញ នុ៎ះមិន​មែន​ជា​ខ្លួនរបស់​​អញ កាលបើ​យ៉ាងនេះ អ្នកនឹង​បាន​លះបង់​ ផស្សាយតនៈ ជា​គម្រប់ ៦ នុ៎ះ​ ដើម្បី​មិន​ឲ្យផស្សាយតនៈនោះ​កើតតទៅ​ទៀត​បាន​។ ចប់សូត្រ ទី ១០។

តតិយឆផស្សាយតនសូត្រ ទី១១

[៨៧] ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​ណានីមួយ មិន​​បាន​ដឹងច្បាស់តាមពិត នូវ​ការកើត ការរលត់ អានិសង្ស ទោស និងការរលាស់ចេញ នូវ​អាការរបស់​​ផស្សៈ ​ទាំង ៦ ទេ ភិក្ខុ​ នោះឈ្មោះថា មិន​​បាន​នៅចប់ព្រហ្មចរិយៈឡើយ ភិក្ខុ​នោះឈ្មោះថា ឆ្ងាយ អំពីធម្មវិន័យនេះ។ កាលបើ​ព្រះមាន​ព្រះភាគ ទ្រង់​ត្រាស់យ៉ាងនេះហើយ ភិក្ខុ​មួយរូប ក្រាបបង្គំទូលព្រះមាន​ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គ​ដ៏ចម្រើន ខ្ញុំព្រះអង្គ ខូចប្រយោជន៍ ក្នុងធម្មវិន័យនេះហើយ បពិត្រព្រះអង្គ​ដ៏ចម្រើន ព្រោះ​ខ្ញុំព្រះអង្គ មិន​ដឹងច្បាស់​តាមពិត នូវ​ការកើត ការរលត់ អានិសង្ស ទោស និងការរលាស់ចេញ នូវ​អាការរបស់​​ផស្សៈ ​ទាំង ៦។ ម្នាលភិក្ខុ​ អ្នកសំគាល់​នូវ​សេចក្តី​នោះ ដូចម្តេច ភ្នែកទៀង ឬមិន​ទៀង។ មិន​ទៀងទេ ព្រះអង្គ។  ចុះរបស់​​ណាមិន​ទៀង របស់​​នោះជា​ទុក្ខ ឬជា​សុខ។ ជា​ទុក្ខ ព្រះអង្គ។ ចុះរបស់​​ណា ជា​ទុក្ខ មាន​សេចក្តី​ប្រែប្រួលជា​ធម្មតា គួរនឹងយល់ឃើញ របស់​​នោះថា នុ៎ះរបស់​​អញ នុ៎ះជា​អញ នុ៎ះជា​ខ្លួនរបស់​​អញ ដូច្នេះដែរឬ។ មិន​គួរនឹងយល់ ឃើញដូច្នោះទេ ព្រះអង្គ។ ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ទៀងឬ​មិន​ទៀង។ មិន​ទៀងទេ ព្រះអង្គ។ ចុះរបស់​​ណា មិ​នទៀង របស់​​នោះ ជា​ទុក្ខ ឬជា​សុខ។ ជា​ទុក្ខ ព្រះអង្គ។ ចុះរបស់​​ណា មិន​ទៀង ជា​ទុក្ខ មាន​សេចក្តី​ប្រែប្រួលជា​ធម្មតា គួរនឹងយល់ឃើញរបស់​​នោះថា នុ៎ះរបស់​​អញ នុ៎ះជា​អញ​ នុ៎ះជា​ខ្លួនរបស់​​អញ ដូច្នេះដែរឬ។ មិន​គួរនឹងយល់ឃើញ ដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុ​ កាលបើ​អរិយសាវ័ក អ្នកចេះដឹង ឃើញយ៉ាងនេះ រមែងនឿយណាយ​ នឹងភ្នែកផង នឿយណាយ​​នឹងត្រចៀក​ផង នឹងច្រមុះផង នឹងអណ្តាតផង នឹងកាយផង នឹងចិត្តផង កាលបើ​នឿយណាយ​ រមែងប្រាសចាក​តម្រេក ព្រោះ​តែប្រាសចាក​តម្រេក ទើបចិត្តរួចស្រឡះ​បាន​។ កាលបើ​ចិត្ត​រួចស្រឡះហើយ ​ញាណក៏កើតឡើង យ៉ាងនេះថា  ចិត្តរួចស្រឡះហើយ។ អរិយសាវ័កនោះ រមែងដឹងច្បាស់ថា ជា​តិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ ​បាន​នៅរួចហើយ សោឡសកិច្ច អាត្មាអញ ​បាន​ធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ចនេះទៀត មិន​មាន​ឡើយ។ ចប់សូត្រ ទី ១១។

ចប់ មិគជា​លវគ្គ ទី២។

ឧទ្ទាននៃមិគជា​លវគ្គនោះ គឺ

និយាយ អំពីព្រះមិគជា​លៈមាន​អាយុ មាន​ ២ លើក អំពីព្រះសមិទិ្ធមាន​អាយុ មាន​ ៤ លើក អំពី​ព្រះឧបសេន​មាន​អាយុ ១ អំពីព្រះឧបវាណមាន​អាយុ ១ អំពីអាការរបស់​​ ផស្សៈ ៦ មាន​ ៣ លើក។

គិលានវគ្គ ទី៣ (ឆដ្ឋ. ទី៨)

បឋមគិលានសូត្រ ទី១

[៨៨] សាវត្ថីនិទាន។ គ្រានោះ ភិក្ខុ​មួយរូប ចូលទៅ​គាល់ព្រះមាន​ព្រះភាគ។បេ។ លុះភិក្ខុ​នោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមាន​ព្រះភាគ ដូច្នេះថា បពិត្រ ព្រះអង្គ​ដ៏ចម្រើន ក្នុងវត្តឯណោះ មាន​ភិក្ខុ​ថ្មីមួយរូប មិន​ទាន់មាន​គេស្គាល់ មាន​អាពាធ ដល់នូវ​សេចក្តី​ទុក្ខ ឈឺធ្ងន់ បពិត្រព្រះអង្គ​ដ៏ចម្រើន សូមទ្រង់​ព្រះមេត្តាប្រោស សូមព្រះ មាន​ព្រះភាគអនុគ្រោះ ស្តេចទៅ​ស្រោចស្រង់ភិក្ខុ​នោះផង។ លំដាប់នោះ ព្រះមាន​ព្រះ ភាគ ទ្រង់​ឮថា ភិក្ខុ​ថ្មីណាស់ផង ឈឺធ្ងន់ផង ទ្រង់​ជ្រាបច្បាស់ ដូច្នេះថា ភិក្ខុ​មិន​ទាន់ មាន​គេស្គាល់ ក៏ស្តេចចូលទៅ​រកភិក្ខុ​នោះ។ ភិក្ខុ​នោះ ​បាន​ឃើញព្រះមាន​ព្រះភាគ ស្តេចមកអំពីចម្ងាយ លុះឃើញហើយ ក៏ប្រវេប្រវា ( ចង់ក្រោក ) លើគ្រែ។ គ្រានោះ ព្រះ​មាន​​ព្រះភាគ ទ្រង់​មាន​ព្រះពុទ្ធដីកា នឹងភិក្ខុ​នោះ ដូច្នេះថា ណ្ហើយភិក្ខុ​ អ្នកកុំប្រវេប្រវា លើគ្រែ​ឡើយ ព្រោះ​មាន​អាសនៈ គេក្រាលទុកនេះហើយ តថាគត នឹងអង្គុយ​លើអាសនៈ​នោះ។ ព្រះមាន​ព្រះភាគ ទ្រង់​គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះមាន​​ព្រះភាគ​ គង់ស៊ប់ហើយ ក៏ត្រាស់សួរភិក្ខុ​នោះ ដូច្នេះថា ម្នាលភិក្ខុ​ អ្នកល្មមអត់ទ្រាំ​​បាន​​ដែរឬ​ អ្នកល្មមប្រព្រឹត្ត​ទៅ​​បាន​ស្រួលដែរឬ ទុក្ខវេទនា ចេះតែថយទៅ​ មិន​ចម្រើនឡើង មាន​តែស្រាកស្រាន្តទៅ​ មិន​រឹតឡើងទេឬ។ បពិត្រព្រះអង្គ​ដ៏ចម្រើន ខ្ញុំព្រះអង្គ អត់ទ្រាំមិន​​បាន​ទេ ឲ្យប្រព្រឹត្ត​ទៅ​មិន​​បាន​ទេ ព្រោះ​ទុក្ខវេទនា របស់​​ខ្ញុំព្រះអង្គធ្ងន់ណាស់ តែងចម្រើនឡើង មិន​​ធូរថយទេ មាន​តែរឹតឡើង មិន​ស្រាកស្រាន្តទេ។ ម្នាលភិក្ខុ​ អ្នក​មិន​មាន​សេចក្តី​រង្កៀសតិចតួច មិន​មាន​វិប្បដិសារៈ នីមួយទេឬ។ ព្រះករុណា ព្រះអង្គ ខ្ញុំព្រះអង្គ មាន​សេចក្តី​រង្កៀសច្រើន មាន​វិប្បដិសារៈច្រើន។ ម្នាលភិក្ខុ​ ចុះអ្នកមិន​​បាន​​តិះដៀល​ខ្លួន ​ដោយ​សីលទេឬ។ បពិត្រព្រះអង្គ​ដ៏ចម្រើន ខ្ញុំព្រះអង្គ មិន​​បាន​​តិះដៀល​ខ្លួន ​ដោយ​សីលទេ ។ ម្នាលភិក្ខុ​ បើ​អ្នកមិន​​បាន​តិះដៀលខ្លួន ​ដោយ​សីលទេ ម្នាលភិក្ខុ​ កាលបើ​យ៉ាងនេះ អ្នកមាន​សេចក្តី​រង្កៀសក្នុងអ្វី ​ទាំងមាន​វិប្បដិសារៈអ្វីទៀត។ បពិត្រ​ព្រះអង្គ​ដ៏ចម្រើន ព្រោះ​ខ្ញុំព្រះអង្គ មិន​ទាន់យល់ច្បាស់នូវ​ធម៌ ដែលព្រះមាន​ព្រះភាគ​សំដែង​ថា មាន​ការស្អាតសីល ជា​ប្រយោជន៍ ។ ម្នាលភិក្ខុ​ បើ​អ្នកមិន​ទាន់យល់ច្បាស់ ​នូវ​​ធម៌ ដែលតថាគត សំដែងហើយថា មាន​ការស្អាតសីល ជា​ប្រយោជន៍ទេ ម្នាលភិក្ខុ​ កាល​បើ​យ៉ាងនេះ អ្នកយល់ច្បាស់ នូវ​ធម៌ដែលតថាគតសំដែងហើយ ថាមាន​អ្វីជា​ប្រយោជន៍។ បពិត្រព្រះអង្គ​ដ៏ចម្រើន ខ្ញុំព្រះអង្គ យល់ច្បាស់នូវ​ធម៌ ដែលព្រះមាន​ព្រះភាគ ទ្រង់​សំដែង​ហើយថា មាន​ការកំចាត់បង់​នូវ​រាគៈ ជា​ប្រយោជន៍។ ម្នាលភិក្ខុ​ ប្រពៃណាស់ហើយ ប្រពៃ​ណាស់ហើយ ម្នាលភិក្ខុ​ ប្រពៃណាស់ហើយ ដែលអ្នក​យល់ច្បាស់នូវ​ធម៌ ដែលតថាគត​សំដែង​ហើយ ថាមាន​ការកំចាត់បង់​ នូវ​រាគៈ ជា​ប្រយោជន៍ ម្នាលភិក្ខុ​ ព្រោះ​ថា ធម៌ដែលតថាគត​​បាន​សម្តែងហើយ  សុទ្ធតែមាន​ការកំចាត់បង់​ នូវ​រាគៈជា​ប្រយោជន៍ ។

[៨៩] ម្នាលភិក្ខុ​ អ្នកសំគាល់​នូវ​សេចក្តី​នោះ ដូចម្តេច ភ្នែកទៀង ឬមិន​ទៀង។ មិន​ទៀងទេ ព្រះអង្គ។ ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ទៀង ឬមិន​ទៀង។ មិន​​ទៀង ទេ ព្រះអង្គ។ ចុះរបស់​​ណា មិន​ទៀង របស់​​នោះ ជា​ទុក្ខ ឬជា​សុខ។ ជា​ទុក្ខ ព្រះអង្គ។  ចុះរបស់​​ណា មិន​ទៀង ជា​ទុក្ខ មាន​សេចក្តី​ប្រែប្រួលជា​ធម្មតា គួរនឹងយល់ឃើញ​របស់​​នោះ​ថា នុ៎ះរបស់​​អញ នុ៎ះជា​អញ នុ៎ះជា​ខ្លួនរបស់​​អញដែរឬ។ មិន​គួរនឹង​យល់ឃើញ​ដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុ​ កាលបើ​អរិយសាវ័ក អ្នកចេះដឹង ឃើញយ៉ាងនេះ រមែង​នឿយណាយ​​នឹងភ្នែងផង។បេ។ រមែងនឿយណាយ​នឹងចិត្តផង កាលបើ​នឿយណាយ​ រមែងប្រាសចាក​តម្រេក  ព្រោះ​តែប្រាសចាក​តម្រេក ទើបចិត្តរួចស្រឡះ​បាន​។ កាលបើ​ចិត្តរួចស្រឡះហើយ ញណ ក៏កើតឡើងថា អាត្មាអញ រួចស្រឡះហើយ។ អរិយ​សាវ័កនោះ រមែងដឹងច្បាស់ថា ជា​តិអស់ហើយ។បេ។ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ចនេះទៀត មិន​មាន​ឡើយ។ លុះព្រះមាន​ព្រះភាគ ទ្រង់​សំដែងសូត្រ​នេះ​ចប់ហើយ ភិក្ខុ​នោះ ក៏មាន​ចិត្តរីករាយ ត្រេកអរ នឹងភាសិតរបស់​​ព្រះមាន​ព្រះភាគ។ កាលដែល​ព្រះមាន​ព្រះភាគ សម្តែងវេយ្យាករណ៍នេះចប់ហើយ ធម្មចក្ខុ គឺ​សោតាបត្តិ​ផល ​ដ៏ប្រាសចាក​ធុលី ប្រាសចាក​មន្ទិល ក៏កើតឡើង ដល់ភិក្ខុ​នោះថា ធម្មជា​តណា​នីមួយ មាន​កិរិយាកើតឡើងជា​ធម្មតា ធម្មជា​ត​ទាំងអស់នោះ មាន​កិរិយា​រលត់ទៅ​វិញ ជា​​ធម្មតា។ ចប់ សូត្រ ទី១។

ទុតិយគិលានសូត្រ ទី២

[៩០] គ្រានោះ ភិក្ខុ​មួយរូប។បេ។ ក្រាបបង្គំទូលព្រះមាន​ព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចម្រើន ក្នុងវត្តឯណោះ មាន​ភិក្ខុ​ថ្មីមួយរូប  មិន​ទាន់មាន​គេស្គាល់ មាន​អាពាធ ដល់នូវ​ទុក្ខ ឈឺធ្ងន់ បពិត្រព្រះអង្គ​ដ៏ចម្រើន សូមទ្រង់​ព្រះមេត្តាប្រោស សូម​ព្រះមាន​​ព្រះភាគ ទ្រង់​អនុគ្រោះ ស្តេចទៅ​ជួបភិក្ខុ​នោះផង។ គ្រានោះ ព្រះមាន​ព្រះភាគ ទ្រង់​ឮថា ភិក្ខុ​ថ្មីណាស់ផង ឈឺធ្ងន់ណាស់ផង ជ្រាបច្បាស់​ដូច្នេះថា ភិក្ខុ​មិន​ទាន់មាន​គេស្គាល់ ហើយក៏ស្តេចចូលទៅ​រកភិក្ខុ​នោះ។  ភិក្ខុ​នោះ ​បាន​ឃើញព្រះមាន​ព្រះភាគ កំពុងស្តេច​មក​អំពីចម្ងាយ លុះឃើញហើយ ក៏ប្រវេប្រវាលើគ្រែ។ លំដាប់នោះ ព្រះមាន​ព្រះភាគ ទ្រង់​​មាន​ព្រះពុទ្ធដីកា នឹងភិក្ខុ​នោះ ដូច្នេះថា ម្នាលភិក្ខុ​ ណ្ហើយ អ្នកកុំប្រវេប្រវា​លើគ្រែ​ឡើយ ព្រោះ​មាន​អាសនៈ ដែលគេក្រាលទុកនេះហើយ តថាគតនឹងអង្គុយ លើអាសនៈ​នោះ។ ព្រះមាន​ព្រះភាគ ទ្រង់​គង់លើអាសនៈដែលគេក្រាលថ្វាយ។ លុះព្រះមាន​​ព្រះ​ភាគ ទ្រង់​គង់ហើយ ក៏ទ្រង់​ត្រាស់សួរទៅ​ភិក្ខុ​នោះ ដូច្នេះថា ម្នាលភិក្ខុ​ អ្នកល្មមអត់ទ្រាំ​​បាន​ដែរឬ  អ្នកល្មមប្រព្រឹត្ត​ទៅ​​បាន​ស្រួលដែរឬ ទុក្ខវេទនាថយទៅ​ មិន​ចម្រើនឡើង មាន​តែស្រាកស្រាន្តទៅ​ មិន​ចម្រើនឡើងទេឬ។ បពិត្រព្រះអង្គ​ដ៏ចម្រើន  ខ្ញុំព្រះអង្គ អត់ទ្រាំមិន​​បាន​ទេ ឲ្យប្រព្រឹត្ត​ទៅ​មិន​​បាន​ទេ។បេ។ បពិត្រព្រះអង្គ​ដ៏ចម្រើន ខ្ញុំព្រះអង្គ មិន​​បាន​តិះដៀលខ្លួន ​ដោយ​សីលទេ។ ម្នាលភិក្ខុ​ បើ​អ្នកមិន​​បាន​តិះដៀលខ្លួន ​ដោយ​​សីលទេ កាលបើ​យ៉ាងនេះ អ្នកមាន​សេចក្តី​រង្កៀសក្នុងរឿងអ្វី មាន​វិប្បដិសារៈអ្វី។  បពិត្រព្រះអង្គ​ដ៏ចម្រើន ព្រោះ​ខ្ញុំព្រះអង្គ មិន​ទាន់យល់ច្បាស់ធម៌ ដែលព្រះមាន​ព្រះភាគ ទ្រង់​សំដែងហើយថា សីលមាន​សេចក្តី​ស្អាត ជា​ប្រយោជន៍។ ម្នាលភិក្ខុ​ បើ​អ្នកមិន​ទាន់ យល់ច្បាស់ធម៌ ដែលតថាគតសំដែងហើយថា សីលមាន​សេចក្តី​ស្អាត ជា​ប្រយោជន៍ទេ  ម្នាលភិក្ខុ​ កាលបើ​យ៉ាងនេះ អ្នកយល់ច្បាស់ធម៌ ដែលតថាគតសម្តែងហើយ ថា​មាន​​អ្វី​ជា​​ប្រយោជន៍ ។ បពិត្រអង្គ​ដ៏ចម្រើន ខ្ញុំព្រះអង្គ យល់ច្បាស់ធម៌ ដែលព្រះមាន​ព្រះភាគ ទ្រង់​​សម្តែងហើយថា មាន​អនុបាទាបរិនិព្វាន ( បរិនិព្វានកិលេស ព្រម​ទាំងខន្ធ ) ជា​ប្រយោជន៍។ ម្នាលភិក្ខុ​ ប្រពៃហើយ ប្រពៃហើយ ម្នាលភិក្ខុ​ ប្រពៃណាស់ហើយ ដែលអ្នកយល់ច្បាស់ធម៌ ដែលតថាគតសម្តែងហើយថា មាន​អនុបាទា បរិនិព្វាន ជា​ប្រយោជន៍ ម្នាលភិក្ខុ​ ព្រោះ​ថាធម៌ ដែលតថាគត​បាន​សម្តែងហើយ សុទ្ធតែមាន​ អនុបាទាបរិនិព្វាន ជា​ប្រយោជន៍។

[៩១] ម្នាលភិក្ខុ​ អ្នកសំគាល់​នូវ​សេចក្តី​នោះ ដូចម្តេច ភ្នែកទៀង ឬមិន​ទៀង។ មិន​ទៀង​ទេ ព្រះអង្គ។បេ។ ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត មនោវិញ្ញាណ មនោ​សម្ផ័ស្ស ទោះបីវេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ជា​ទុក្ខ មិន​ជា​សុខក្តី ដែលកើត​ឡើង ព្រោះ​​មនោសម្ផ័ស្សជា​បច្ច័យ វេទនានោះ ទៀង ឬមិន​ទៀង។ មិន​ទៀងទេ ព្រះអង្គ។ ចុះរបស់​​ណា មិន​ទៀង របស់​​នោះ ជា​ទុក្ខ ឬជា​សុខ។ ជា​ទុក្ខ ព្រះអង្គ។ ចុះរបស់​​ណា មិន​ទៀង ជា​ទុក្ខ មាន​សេចក្តី​ប្រែប្រួលជា​ធម្មតា គួរនឹងយល់ឃើញ នូវ​របស់​​នោះថា នុ៎ះរបស់​​អញ នុ៎ះជា​អញ នុ៎ះជា​ខ្លួនរបស់​​អញ ដូច្នេះដែរឬ។ មិន​គួរនឹងយល់​ឃើញ ដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុ​ កាលបើ​អរិយសាវ័ក អ្នកចេះដឹង ឃើញយ៉ាងនេះ រមែងនឿយណាយ​នឹងភ្នែកផង។បេ។ ទោះបីវេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ជា​​ទុក្ខមិន​ជា​សុខក្តី ដែលកើតឡើង ព្រោះ​មនោសម្ផ័ស្សជា​បច្ច័យ  ក៏នឿយណាយ​​នឹង​វេទនា​នោះ កាលបើ​នឿយណាយ​ រមែងប្រាសចាក​តម្រេក ព្រោះ​តែប្រាសចាក​តម្រេក ទើបចិត្ត​រួច​ស្រឡះ។ កាលបើ​ចិត្តរួចស្រឡះហើយ ញណ ក៏កើតឡើងថា អាត្មាអញ រួចស្រឡះ​ហើយ។ អរិយសាវ័កនោះ រមែងដឹងច្បាស់ថា ជា​តិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ ​បាន​​នៅរួចហើយ សោឡសកិច្ច អាត្មាអញ ​បាន​ធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ចនេះទៀត មិន​មាន​ឡើយ។ លុះព្រះមាន​ព្រះភាគ សម្តែងសូត្រនេះចប់ហើយ ភិក្ខុ​នោះ ក៏មាន​ចិត្តត្រេកអរ រីករាយ នឹងភាសិត​របស់​​ព្រះមាន​​ព្រះ​ភាគ។ កាលដែលព្រះមាន​ព្រះភាគ ទ្រង់​សម្តែងវេយ្យាករណ៍នេះចប់ហើយ ចិត្តរបស់​​​ភិក្ខុ​នោះ ក៏រួចស្រឡះចាក​អាសវៈ ព្រោះ​មិន​​បាន​ប្រកាន់មាំ។ ចប់សូត្រ ទី២។

រាធអនិច្ចសូត្រ ទី៣

[៩២] គ្រានោះ ព្រះរាធៈមាន​អាយុ។បេ។ លុះព្រះរាធៈមាន​អាយុ អង្គុយក្នុងទី​សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមាន​ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គ​ដ៏ចម្រើន សូមទ្រង់​ព្រះមេត្តាប្រោស សូមព្រះមាន​ព្រះភាគ ទ្រង់​សម្តែងធម៌​ដោយ​សង្ខេប ដល់ខ្ញុំព្រះអង្គ  ខ្ញុំព្រះអង្គស្តាប់​ធម៌របស់​​ព្រះមាន​ព្រះភាគហើយ នឹងជា​បុគ្គលម្នាក់ឯង  ចៀសចេញទៅ​ មិន​​បាន​ប្រមាទ មាន​ព្យាយាម ដុតកំដៅនូវ​កិលេសស មាន​ចិត្តបញ្ជូន​ទៅ​កាន់ព្រះនិព្វាន ប្រព្រឹត្ត​នៅគ្រប់ឥរិយាបថ។ ម្នាលរាធៈ របស់​​ណា មិន​ទៀង អ្នកត្រូវលះបង់​សេចក្តី​ប៉ុងប៉ង ក្នុងរបស់​​នោះចេញ។ ម្នាលរាធៈ ចុះរបស់​​ដូចម្តេច មិន​ទៀង ម្នាលរាធៈ ភ្នែកហ្នឹងឯង មិន​ទៀងទេ អ្នកត្រូវលះបង់​សេចក្តី​ប៉ុងប៉ងក្នុងភ្នែកនោះចេញ។ រូប មិន​ទៀងទេ។ ចក្ខុវិញ្ញាណ ចក្ខុសម្ផ័ស្ស ទោះបីវេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី  ដែលកើតឡើង ព្រោះ​ចក្ខុសម្ផ័ស្សជា​បច្ច័យ វេទនានោះ មិន​ទៀង អ្នកត្រូវលះបង់​សេចក្តី​ប៉ុងប៉ង ក្នុងវេទនានោះចេញ។បេ។ អណ្តាត កាយ ចិត្ត មិន​ទៀងទេ អ្នកត្រូវលះបង់​សេចក្តី​ប៉ុងប៉ង ក្នុងចិត្តនោះចេញ។ ធម៌ មនោវិញ្ញាណ មនោសម្ផ័ស្ស ទោះបីវេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​​មនោសម្ផ័ស្ស​ជា​បច្ច័យ វេទនានោះ មិន​ទៀង អ្នកត្រូវលះបង់​សេចក្តី​ប៉ុងប៉ង ក្នុងវេទនា​នោះចេញ។ ម្នាលរាធៈ របស់​​ណា មិន​ទៀង អ្នក ត្រូវលះបង់​សេចក្តី​ប៉ុងប៉ង ក្នុងរបស់​​នោះចេញ។ ចប់សូត្រ ទី​៣។

រាធទុក្ខសូត្រ ទី៤

[៩៣] ម្នាលរាធៈ របស់​​ណាជា​ទុក្ខ អ្នកត្រូវលះបង់​សេចក្តី​ប៉ុងប៉ង ក្នុងរបស់​​នោះ​ចេញ។  ម្នាលរាធៈ ចុះរបស់​​អ្វី ជា​ទុក្ខ ម្នាលរាធៈ ភ្នែកហ្នឹងឯងជា​ទុក្ខ អ្នកត្រូវលះបង់​សេចក្តី​ប៉ុងប៉ង ក្នុងភ្នែកនោះចេញ។ រូប ចក្ខុវិញ្ញាណ ចក្ខុសម្ផ័ស្ស ទោះបីវេទនាណា មិន​ជា​ទុក្ខក្តី មិន​ជា​សុខក្តី។បេ។   ព្រោះ​ចក្ខុសម្ផ័ស្សជា​បច្ច័យ វេទនានោះឯង ក៏ជា​ទុក្ខ  អ្នកត្រូវលះបង់​សេចក្តី​ប៉ុងប៉ង ក្នុងវេទនានោះចេញ។បេ។ ចិត្តជា​ទុក្ខ ធម៌ មនោវិញ្ញាណ មនោសម្ផ័ស្ស ទោះបីវេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ជា​ទុក្ខមិន​ជា​សុខក្តី ដែលកើតឡើង ព្រោះ​មនោសម្ផ័ស្សជា​បច្ច័យ វេទនានោះ ក៏ជា​ទុក្ខ អ្នកត្រូវលះបង់​សេចក្តី​ប៉ុងប៉ង ក្នុងវេទនានោះចេញ។ ម្នាលរាធៈ របស់​​ណា ជា​ទុក្ខ អ្នកត្រូវលះបង់​សេចក្តី​ប៉ុងប៉ង ក្នុងរបស់​​នោះចេញ។ ចប់សូត្រ ទី៤។

រាធអនត្តសូត្រ ទី៥

[៩៤] ម្នាលរាធៈ សភាវៈណាមិន​មែន​ជា​របស់​​ខ្លួន អ្នកត្រូវលះបង់​សេចក្តី​ប៉ុងប៉ង ក្នុងសភាវៈនោះចេញ។ ម្នាលរាធៈ ចុះសភាវៈដូចម្តេច មិន​មែន​ជា​របស់​​ខ្លួន។ ម្នាលរាធៈ ភ្នែកហ្នឹងឯង មិន​មែន​ជា​របស់​​ខ្លួនទេ  អ្នកត្រូវលះបង់​សេចក្តី​ប៉ុងប៉ង ក្នុងភ្នែកនោះចេញ។ រូប ចក្ខុវិញ្ញាណ ចក្ខុសម្ផ័ស្ស ទោះបីវេទនាណា។បេ។ ព្រោះ​ចក្ខុសម្ផ័ស្សជា​បច្ច័យ ចិត្តមិន​មែន​ជា​របស់​​ខ្លួនទេ ធម៌ មនោវិញ្ញាណ មនោសម្ផ័ស្ស ទោះបីវេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ជា​ទុក្ខមិន​ជា​សុខក្តី ដែលកើតឡើង ព្រោះ​មនោសម្ផ័ស្សជា​បច្ច័យ វេទនានោះ ក៏មិន​មែន​ជា​របស់​​ខ្លួនដែរ អ្នកត្រូវលះបង់​សេចក្តី​ប៉ុងប៉ង ក្នុងវេទនានោះចេញ។ ម្នាលរាធៈ សភាវៈណា មិន​មែន​ជា​របស់​​ខ្លួន អ្នកត្រូវលះបង់​សេចក្តី​ប៉ុងប៉ង ក្នុងសភាវៈ​នោះ​ចេញ។ ចប់សូត្រ ទី៥។

បឋមអវិជ្ជា​បហានសូត្រ ទី៦

[៩៥] គ្រានោះ ភិក្ខុ​មួយរូប ចូលទៅ​គាល់ព្រះមាន​ព្រះភាគ។បេ។ លុះភិក្ខុ​នោះ​ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមាន​ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គ​​ដ៏​ចម្រើន ធម៌តែមួយ ដែលភិក្ខុ​លះបង់​ហើយ អវិជ្ជា​ ក៏ឈ្មោះថា លះបង់​​បាន​ដែរ វិជ្ជា​ ក៏កើតឡើង មាន​ដែរឬ។ ម្នាលភិក្ខុ​ ធម៌តែមួយ ដែលភិក្ខុ​លះបង់​ហើយ អវិជ្ជា​ ក៏ឈ្មោះថា លះបង់​​បាន​ វិជ្ជា​ ក៏កើតឡើង ក៏មាន​។ បពិត្រព្រះអង្គ​ដ៏ចម្រើន ចុះធម៌តែមួយ ដែលភិក្ខុ​លះបង់​ហើយ  អវិជ្ជា​ ក៏ឈ្មោះថា លះបង់​​បាន​ វិជ្ជា​ ក៏កើតឡើង តើដូចម្តេច។ ម្នាលភិក្ខុ​ ធម៌តែមួយ គឺអវិជ្ជា​ហ្នឹងឯង ដែលភិក្ខុ​លះបង់​ហើយ អវិជ្ជា​ ក៏ឈ្មោះថា​លះបង់​​បាន​ វិជ្ជា​ ក៏កើតឡើង។ បពិត្រព្រះអង្គ​ដ៏ចម្រើន ចុះភិក្ខុ​ កាលដឹងដូចម្តេច ឃើញដូចម្តេច ទើបលះបង់​អវិជ្ជា​​បាន​ វិជ្ជា​ ក៏កើតឡើង។ ម្នាកភិក្ខុ​ ភិក្ខុ​កាលដឹង កាលឃើញនូវ​ភ្នែកថា ជា​របស់​​មិន​ទៀង ទើបលះបង់​អវិជ្ជា​​បាន​ វិជ្ជា​ ក៏កើតឡើង។ ភិក្ខុ​កាលដឹង កាលឃើញនូវ​រូប។បេ។ ភិក្ខុ​កាលដឹង កាលឃើញនូវ​វេទនា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ជា​ទុក្ខមិន​ជា​សុខក្តី ដែលកើតឡើង ព្រោះ​ចក្ខុសម្ផ័ស្សជា​បច្ច័យ ថាមិន​ទៀង ទើបលះបង់​អវិជ្ជា​​បាន​ វិជ្ជា​ ក៏កើតឡើង។ ម្នាលភិក្ខុ​ កាលបើ​ភិក្ខុ​ដឹងយ៉ាងនេះ ឃើញយ៉ាងនេះឯង ទើបលះបង់​អវិជ្ជា​​បាន​ វិជ្ជា​ ក៏កើតឡើង។ ចប់សូត្រ ទី៦។

ទុតិយអវិជ្ជា​បហានសូត្រ ទី៧

[៩៦] គ្រានោះ ភិក្ខុ​មួយរូប។បេ។ បពិត្រព្រះអង្គ​ដ៏ចម្រើន ធម៌មួយ ដែលភិក្ខុ​លះ បង់​​ហើយ អវិជ្ជា​ ក៏ឈ្នោះថា លះបង់​​បាន​ វិជ្ជា​ ក៏កើតឡើង មាន​ដែរឬ។ ម្នាលភិក្ខុ​ ធម៌តែ​មួយ ដែរភិក្ខុ​លះបង់​ហើយ អវិជ្ជា​ ក៏ឈ្នោះថា លះបង់​​បាន​ វិជ្ជា​ ក៏កើតឡើង ក៏មាន​។  បពិត្រព្រះអង្គ​ដ៏ចម្រើន  ចុះធម៌តែមួយ ដែលភិក្ខុ​លះបង់​ហើយ  អវិជ្ជា​ ក៏ឈ្មោះថា លះបង់​​​បាន​ វិជ្ជា​ ក៏កើតឡើង តើដូចម្តេច។ ម្នាលភិក្ខុ​ ធម៌តែមួយ គឺអវិជ្ជា​ហ្នឹងឯង ដែល​ភិក្ខុ​លះបង់​ហើយ អវិជ្ជា​ ក៏ឈ្មោះថា លះបង់​​បាន​ វិជ្ជា​ ក៏កើតឡើង។  បពិត្រព្រះអង្គ​​ដ៏ចម្រើន ចុះភិក្ខុ​ កាលដឹងដូចម្តេច ឃើញដូចម្តេច ទើបលះបង់​អវិជ្ជា​​បាន​ វិជ្ជា​ ក៏កើត​ឡើង។ ម្នាលភិក្ខុ​ ភិក្ខុ​ក្នុងសាសនានេះ ​បាន​ស្តាប់​ហើយថា ធម៌​ទាំងពួង មិន​គួរនឹង​ប្រកាន់​មាំ​ទេ។ ម្នាលភិក្ខុ​ បើ​ភិក្ខុ​​បាន​ស្តាប់​ពុទ្ធវចនៈនុ៎ះថា ធម៌​ទាំងពួង មិន​គួរនឹងប្រកាន់មាំឡើយ យ៉ាងនេះហើយ។ ភិក្ខុ​នោះ រមែងដឹងច្បាស់ នូវ​ធម៌​ទាំងពួង លុះដឹងច្បាស់ នូវ​ធម៌​​ទាំងពួង​ហើយ រមែងកំណត់ដឹង នូវ​ធម៌​ទាំងពួង លុះកំណត់ដឹង នូវ​ធម៌​ទាំងពួងហើយ រមែងឃើញច្បាស់​ នូវ​និមិត្ត​ទាំងពួង ថាជា​របស់​​ដទៃ ឃើញនូវ​ភ្នែក ថាជា​របស់​​ដទៃ ឃើញនូវ​រូប ចក្ខុវិញ្ញាណ ចក្ខុសម្ផ័ស្ស នូវ​វេទនា ទោះជា​សុខក្តី ជា​ទុក្ខក្តី មិន​ជា​ទុក្ខ​មិន​ជា​សុខក្តី ដែលកើតឡើង ព្រោះ​ចក្ខុសម្ផ័ស្សជា​ប​ច្ច័យ  ថាជា​របស់​​ដទៃ។បេ។ ឃើញនូវ​ចិត្ត ថាជា​របស់​​ដទៃ ឃើញនូវ​ធម៌ មនោវិញ្ញាណ មនោសម្ផ័ស្ស នូវ​វេទនា ទោះជា​សុខក្តី ជា​ទុក្ខក្តី មិន​ជា​ទុក្ខមិន​ជា​សុខក្តី ដែលកើតឡើង ព្រោះ​មនោសម្ផ័ស្ស​ជា​បច្ច័យ ថាជា​របស់​​ដទៃ។ ម្នាលភិក្ខុ​ ភិក្ខុ​កាលដឹងយ៉ាងនេះ ឃើញយ៉ាងនេះឯង ទើបលះបង់​អវិជ្ជា​​បាន​ វិជ្ជា​ ក៏កើតឡើង។ ចប់សូត្រ ទី៧។

សម្ពហុលភិក្ខុ​សូត្រ ទី៨

[៩៧] គ្រានោះ ពួកភិក្ខុ​ច្រើនរូប ចូលទៅ​គាល់ព្រះមាន​ព្រះភាគ។បេ។ លុះភិក្ខុ​​​ទាំង​នោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមាន​ព្រះភាគ ដូច្នេះថា បពិត្រព្រះ​អង្គ​​ដ៏ចម្រើន ពួកអន្យតិរ្ថិយបរិព្វាជក ក្នុងទីឯណោះ សួរពួកខ្ញុំព្រះអង្គ យ៉ាងនេះថា នែអាវុសោ​ទាំងឡាយ​ ព្រហ្មចរិយៈ មាន​អ្វីជា​ប្រយោជន៍ ដែលពួកលោកប្រព្រឹត្ត​ ក្នុងសំណាក់ព្រះសមណៈគោតម បពិត្រព្រះអង្គ​ដ៏ចម្រើន កាលបើ​ពួកអន្យតិរ្ថិយ បរិព្វាជក សួរយ៉ាងនេះហើយ យើងខ្ញុំព្រះអង្គ ក៏ដោះស្រាយ ដល់ពួកអន្យតិរ្ថិយបរិព្វាជក ​ទាំងនោះ យ៉ាងនេះថា នែអាវុសោ​ទាំងឡាយ​ ព្រហ្មចរិយៈ មាន​ការកំណត់ដឹង នូវ​ទុក្ខ​ហ្នឹង​ឯង ជា​ប្រយោជន៍ ដែលពួកយើងប្រព្រឹត្ត​ ក្នុងសំណាក់ព្រះមាន​ព្រះភាគ បពិត្រព្រះអង្គ​​ដ៏ចម្រើន កាលបើ​ពួកអន្យតិរ្ថិយបរិព្វាជក សួរយ៉ាងនេះហើយ ពួកខ្ញុំព្រះអង្គ ដោះស្រាយយ៉ាងនេះ ឈ្មោះថា និយាយតាមព្រះពុទ្ធដីកា ដែលព្រះមាន​​ព្រះភាគ សម្តែងហើយផង មិន​និយាយបង្កាច់ព្រះមាន​ព្រះភាគ ​ដោយ​ពាក្យមិន​ពិតផង ព្យាករនូវ​ធម៌ សមគួរតាមធម៌ផង ​ទាំងលំអាននៃពាក្យនីមួយ ដែលសមតាមហេតុ មិន​ដល់ថ្នាក់គួរតិះដៀលទេឬ។ ម្នាលភិក្ខុ​​ទាំងឡាយ​ អើ កាលបើ​គេសួរយ៉ាងនេះហើយ អ្នក​ទាំងឡាយ​ ដោះស្រាយយ៉ាងនេះ ឈ្មោះថា និយាយតាមពាក្យ ដែលតថាគត សម្តែង​ហើយ​ផង មិន​និយាយបង្កាច់តថាគត ​ដោយ​ពាក្យមិន​ពិតផង ព្យាករនូវ​ធម៌ សមគួរ​តាម​ធម៌​ផង ​ទាំងលំអាននៃពាក្យនីមួយ ដែលសមតាមហេតុ មិន​ដល់ថ្នាក់គួរតិះដៀលទេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ព្រោះ​ថា ព្រហ្មចរិយៈ មាន​ការកំណត់ដឹងនូវ​ទុក្ខ ជា​ប្រយោជន៍  គឺពួកអ្នក​បាន​ប្រព្រឹត្ត​ ក្នុងសំណាក់តថាគត។ ម្នាលភិក្ខុ​​ទាំងឡាយ​ តែប្រសិនបើ​​ពួកអន្យតិរ្ថិយបរិព្វាជក សួរអ្នក​ទាំងឡាយ​ យ៉ាងនេះវិញថា នែអាវុសោ​ទាំងឡាយ​ ចុះព្រហ្មចរិយៈ គឺពួកលោក​បាន​ប្រព្រឹត្ត​ ក្នុងសំណាក់ព្រះសមណគោតម ដើម្បី​កំណត់​ដឹង​នូវ​ទុក្ខនោះ ដូចម្តេច ម្នាលភិក្ខុ​​ទាំងឡាយ​  កាលបើ​ពួកអន្យតិរ្ថិយបរិព្វាជក សួរយ៉ាងនេះ អ្នក​ទាំងឡាយ​ ត្រូវដោះស្រាយដល់ពួកអន្យតិរ្ថិយបរិព្វាជក​ទាំងនោះ យ៉ាងនេះថា  នែអាវុសោ​ទាំងឡាយ​ ភ្នែកហ្នឹងឯង ជា​ទុក្ខ ព្រហ្មចរិយៈ គឺពួកយើង​​បាន​ប្រព្រឹត្ត​ ក្នុងសំណាក់ព្រះមាន​ព្រះភាគ ក៏ដើម្បី​កំណត់ដឹងនូវ​ទុក្ខនោះ។ រូប​ទាំងឡាយ​។បេ។ ទោះបីវេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ជា​ទុក្ខមិន​ជា​​សុខក្តី ដែលកើតឡើង ព្រោះ​ចក្ខុសម្ផ័ស្សជា​បច្ច័យ វេទនានោះឯង ក៏ជា​ទុក្ខ ព្រហ្មចរិយៈ គឺពួកយើង​បាន​ប្រព្រឹត្ត​ ក្នុងសំណាក់ព្រះមាន​ព្រះភាគ ដើម្បី​កំណត់ដឹងនូវ​ទុក្ខនោះ។បេ។ ចិត្តជា​ទុក្ខ។បេ។ ទោះបីវេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ជា​ទុក្ខមិន​ជា​សុខក្តី ដែល​តែង​កើតឡើង ព្រោះ​មនោសម្ផ័ស្សជា​បច្ច័យ វេទនានោះឯង ក៏ជា​ទុក្ខ ព្រហ្មចរិយៈ គឺពួកយើង​បាន​ប្រព្រឹត្ត​ ក្នុងសំណាក់ព្រះមាន​ព្រះភាគ ដើម្បី​កំណត់ដឹងនូវ​ទុក្ខនោះ។ នែអាវុសោ​ទាំងឡាយ​ នេះឯង ឈ្មោះថាទុក្ខ ព្រហ្មចរិយៈ គឺពួកយើង​បាន​ប្រព្រឹត្ត​ ក្នុងសំណាក់ព្រះមាន​ព្រះភាគ ដើម្បី​កំណត់ដឹងនូវ​ទុក្ខនោះ។ ម្នាលភិក្ខុ​​ទាំងឡាយ​ កាលបើ​ពួកអន្យតិរ្ថិយបរិព្វាជក សួរយ៉ាងនេះហើយ​ អ្នក​ទាំងឡាយ​ ត្រូវដោះស្រាយដល់ពួកអន្យតិរិ្ថយបរិព្វាជក​ទាំងនោះ យ៉ាងនេះចុះ។ ចប់សូត្រ ទី៨។

លោកបញ្ហាសូត្រ ទី៩

[៩៨] គ្រានោះ ភិក្ខុ​មួយរូប ចូលទៅ​គាល់ព្រះមាន​ព្រះភាគ។បេ។ លុះភិក្ខុ​នោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមាន​ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គ​​ដ៏ចម្រើន  ពាក្យដែលគេតែងនិយាយថា លោក លោក ដូច្នេះ បពិត្រព្រះអង្គ​ដ៏ចម្រើន ដែលហៅថាលោក តើ​ដោយ​ហេតុដូចម្តេច។ ម្នាលភិក្ខុ​ សភាវៈណា តែងបែកធ្លាយ ព្រោះ​​ហេតុ​នោះ  ទើបហៅថា លោក។ ចុះរបស់​​អ្វី តែងបែកធ្លាយ ម្នាលភិក្ខុ​ ភ្នែកតែងបែកធ្លាយ រូប​ទាំងឡាយ​ តែងបែកធ្លាយ ចក្ខុវិញ្ញាណ តែងបែកធ្លាយ ចក្ខុសម្ផ័ស្សតែងបែកធ្លាយ ទោះបី​វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ជា​ទុក្ខមិន​ជា​សុខក្តី ដែលកើតឡើង ព្រោះ​ចក្ខុសម្ផ័ស្ស​ជា​បច្ច័យ វេទនានោះ ក៏តែងបែកធ្លាយ។បេ។ អណ្តាតតែងបែកធ្លាយ។បេ។ ចិត្តតែងបែកធ្លាយ ធម៌​ទាំងឡាយ​ តែងបែងធ្លាយ មនោវិញ្ញាណ តែងបែកធ្លាយ មនោសម្ផ័ស្ស តែងបែកធ្លាយ ទោះបីវេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ជា​ទុក្ខមិន​ជា​សុខក្តី ដែលកើតឡើង ព្រោះ​មនោសម្ផ័ស្សជា​បច្ច័យ វេទនានោះឯង ក៏តែងបែកធ្លាយ។ ម្នាលភិក្ខុ​ សភាវៈណា តែងបែកធ្លាយ ព្រោះ​ហេតុនោះ ទើប​ហៅថា លោក។ ចប់សូត្រ ទី៩។

ផគ្គុនបញ្ហាសូត្រ ទី១០

[៩៩] គ្រានោះ ព្រះផគ្គុនៈមាន​អាយុ។បេ។ លុះព្រះផគ្គុនៈមាន​អាយុ អង្គុយក្នុងទី សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមាន​ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គ​ដ៏ចម្រើន កាលដែលព្រះអតីតពុទ្ធ ព្រះអង្គ មាន​ដំណើរយឺតយូរ គឺ​តណ្ហា កាត់ចោលហើយ មាន​ផ្លូវ គឺតណ្ហា កាត់ចោលហើយ មាន​វដ្តៈ គ្របសង្កត់​បាន​ហើយ ទ្រង់​កន្លងនូវ​ទុក្ខ​​ទាំងពួង​​បាន​ហើយ បរិនិព្វានទៅ​ហើយ កាលបើ​គេបញ្ញត្ត គប្បីបញ្ញត្ត​ដោយ​ភ្នែកណា ភ្នែកនោះ មាន​ដែរឬ​។បេ។  បពិត្រព្រះអង្គ​ដ៏ចម្រើន កាលដែលព្រះអតីតពុទ្ធ បរិនិព្វានទៅ​ហើយ។បេ។ គប្បីបញ្ញត្ត​ដោយ​អណ្តាតណា អណ្តាតនោះ មាន​ដែរឬ។បេ។ បពិត្រព្រះអង្គ​ដ៏ចម្រើន កាលដែលព្រះអតីតពុទ្ធ ព្រះអង្គមាន​ដំណើរយឺតយូរ គឺតណ្ហា កាត់ចោលហើយ មាន​ផ្លូវ គឺតណ្ហាកាត់ចោលហើយ មាន​វដ្តៈ គ្របសង្កត់​បាន​ហើយ ទ្រង់​កន្លងនូវ​ទុក្ខ​ទាំងពួង​បាន​ហើយ បរិនិព្វានទៅ​ហើយ កាលបើ​គេបញ្ញត្ត គប្បីបញ្ញត្ត ​ដោយ​ចិត្តណា ចិត្តនោះមាន​ដែរឬ​។

[១០០] ម្នាលផគ្គុនៈ កាលដែលព្រះអតីតពុទ្ធ ព្រះអង្គមាន​ដំណើរយឺតយូរ គឺតណ្ហា កាត់ចោលហើយ មាន​ផ្លូវ គឺតណ្ហាកាត់ចោលហើយ មាន​វដ្តៈ គ្របសង្កត់​បាន​ហើយ ទ្រង់​កន្លងនូវ​ទុក្ខ​ទាំងពួង​បាន​ហើយ  បរិនិព្វានទៅ​ហើយ កាលបើ​គេបញ្ញត្ត គប្បីបញ្ញត្ត​ដោយ​ភ្នែកណា ភ្នែកនោះ មិន​មាន​ទេ។បេ។ ម្នាលផគ្គុនៈ កាលដែលព្រះអតីតពុទ្ធ ព្រះអង្គមាន​ដំណើរយឺតយូរ គឺ តណ្ហាកាត់ចោលហើយ មាន​ផ្លូវ គឺតណ្ហាកាត់ចោលហើយ មាន​វដ្តៈ គ្របសង្កត់​បាន​ហើយ ទ្រង់​កន្លងនូវ​ទុក្ខ​ទាំងពួង​បាន​ហើយ បរិនិព្វានទៅ​ហើយ កាលបើ​គេបញ្ញត្ត គប្បីបញ្ញត្ត​ដោយ​អណ្តាតណា អណ្តាតនោះ មិន​មាន​ទេ។បេ។ ម្នាលផគ្គុនៈ កាលដែលព្រះអតីតពុទ្ធ ព្រះអង្គមាន​ដំណើរ​យឺតយូរ គឺតណ្ហាកាត់ចោលហើយ មាន​ផ្លូវ គឺតណ្ហាកាត់ចោលហើយ មាន​វដ្តៈ ​គ្របសង្កត់​បាន​ហើយ ទ្រង់​កន្លងនូវ​ទុក្ខ​​ទាំងពួង​បាន​ហើយ បរិនិព្វានទៅ​ហើយ កាលបើ​គេបញ្ញត្ត គប្បីបញ្ញត្ត​ដោយ​ចិត្តណា ចិត្តនោះ មិន​មាន​ទេ។ ចប់សូត្រ ទី១០។

ចប់គិលានវគ្គ ទី ៣។

ឧទ្ទាននៃគិលានវគ្គនោះ គឺ

និយាយអំពីភិក្ខុ​ឈឺ មាន​ ២ លើក អំពីព្រះរាធៈមាន​អាយុ មាន​ ៣ លើក  អំពីអវិជ្ជា​ មាន​ ២ លើក អំពីពួកភិក្ខុ​ ១ អំពីលោក ១ អំពីព្រះផគ្គុនៈមាន​អាយុ ១។

ឆន្នវគ្គ ទី៤ (ឆដ្ឋ. ទី៩)

បលោកធម្មសូត្រ ទី១

[១០១] គ្រានោះឯង ព្រះអានន្ទមាន​អាយុ ចូលទៅ​គាល់ព្រះមាន​ព្រះភាគ។បេ។ លុះព្រះអានន្ទមាន​អាយុ គង់ក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូល​សួរព្រះមាន​ព្រះភាគ ដូច្នេះ​ថា សូមទ្រង់​ព្រះមេត្តាប្រោស ពាក្យដែលគេតែងហៅថា លោក លោក បពិត្រ​ព្រះអង្គ​ដ៏ចម្រើន ដែលគេហៅថា លោក តើ​ដោយ​ហេតុដូចម្តេច។ ម្នាលអានន្ទ របស់​​ណា មាន​សេចក្តី​បែកធ្លាយ ជា​ធម្មតា នេះហៅថាលោក ក្នុងអរិយវិន័យ។ ម្នាលអានន្ទ របស់​​អ្វី ដែលមាន​​សេចក្តី​បែកធ្លាយ ជា​ធម្មតា ម្នាលអានន្ទ ចក្ខុហ្នឹងឯង មាន​សេចក្តី​បែកធ្លាយ​ជា​ធម្មតា រូប មាន​សេចក្តី​បែកធ្លាយ ជា​ធម្មតា ចក្ខុវិញ្ញាណ មាន​សេចក្តី​បែកធ្លាយ ជា​ធម្មតា ចក្ខុសម្ផ័ស្ស មាន​សេចក្តី​បែកធ្លាយ ជា​ធម្មតា ទោះបីវេទនាណា​។បេ។ ព្រោះ​ចក្ខុសម្ផ័ស្សជា​បច្ច័យ​ វេទនានោះ ក៏មាន​សេចក្តី​បែកធ្លាយ ជា​ធម្មតា។បេ។ ជិវ្ហា មាន​​សេចក្តី​​បែកធ្លាយជា​ធម្មតា រស មាន​សេចក្តី​បែកធ្លាយ ជា​ធម្មតា ជិវ្ហាវិញ្ញាណ មាន​សេចក្តី​​បែកធ្លាយ ជា​ធម្មតា ជិវ្ហាសម្ផ័ស្ស មាន​សេចក្តី​បែកធ្លាយ ជា​ធម្មតា ទោះបីវេទនាណា។បេ។ ព្រោះ​ជិវ្ហាសម្ផ័ស្ស ជា​បច្ច័យ វេទនានោះ ក៏មាន​សេចក្តី​បែកធ្លាយជា​ធម្មតា។បេ។ មនោ មាន​​សេចក្តី​បែកធ្លាយ ជា​ធម្មតា ធម៌ មាន​សេចក្តី​បែកធ្លាយ ជា​ធម្មតា មនោវិញ្ញាណ មាន​​សេចក្តី​បែកធ្លាយ ជា​ធម្មតា មនោសម្ផ័ស្សមាន​សេចក្តី​បែកធ្លាយ ជា​ធម្មតា ទោះបី​វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​​មនោសម្ផ័ស្ស​ជា​បច្ច័យ វេទនានោះ ក៏មាន​សេចក្តី​បែកធ្លាយជា​ធម្មតា។ ម្នាលអានន្ទ របស់​​ណា មាន​​សេចក្តី​បែកធ្លាយជា​ធម្មតា នេះហៅថា លោក ក្នុងអរិយវិន័យ។ ចប់សូត្រ ទី១។

សុញ្ញតលោកសូត្រ ទី២

[១០២] គ្រានោះឯង ព្រះអានន្ទមាន​អាយុ។បេ។ ក្រាបបង្គំទូលសួរ​ព្រះមាន​​ព្រះភាគ ដូច្នេះថា សូមទ្រង់​ព្រះមេត្តាប្រោស ពាក្យដែលគេតែងហៅថា លោកសូន្យ ៗ បពិត្រព្រះអង្គ​ដ៏ចម្រើន ដែលគេហៅថា លោកសូន្យ  តើ​ដោយ​ហេតុដូចម្តេច។ ម្នាលអានន្ទ ព្រោះ​ហេតុតែ ( របស់​​​ទាំងអស់ ) សូន្យចាក​ខ្លួន ឬចាក​បរិក្ខាររបស់​​ខ្លួន ហេតុនោះ ​បាន​ជា​​គេហៅថា លោកសូន្យ។ ម្នាលអានន្ទ របស់​​អ្វី ដែលសូន្យចាក​ខ្លួន ឬចាក​បរិក្ខាររបស់​​ខ្លួន ម្នាលអានន្ទ ចក្ខុហ្នឹងឯង សូន្យចាក​ខ្លួន ឬចាក​បរិក្ខាររបស់​​ខ្លួន រូប សូន្យចាក​ខ្លួន ឬចាក​បរិក្ខាររបស់​​ខ្លួន ចក្ខុវិញ្ញាណ សូន្យចាក​ខ្លួន ឬចាក​បរិក្ខាររបស់​​ខ្លួន ចក្ខុសម្ផ័ស្ស សូន្យចាក​ខ្លួន ឬចាក​បរិក្ខាររបស់​​ខ្លួន។បេ។ ទោះបីវេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខ​មិន​សុខក្តី ដែលកើតឡើង ព្រោះ​មនោសម្ផ័ស្សជា​បច្ច័យ វេទនានោះ ក៏សូន្យចាក​ខ្លួន ឬចាក​បរិក្ខាររបស់​​ខ្លួន។ ម្នាលអានន្ទ ​ព្រោះ​ហេតុតែ (ខន្ធបព្ចាក​ៈ) សូន្យចាក​ខ្លួន ឬចាក​បរិក្ខាររបស់​​ខ្លួន ហេតុនោះ ​បាន​ជា​ហៅថា លោកសូន្យ។ ចប់សូត្រ ទី២។

សំខិត្តធម្មសូត្រ ទី៣

[១០៣] លុះព្រះអានន្ទមាន​អាយុ គង់ក្នុងទី​ដ៏សមគួរហើយ។បេ។ ទើបក្រាប​បង្គំទូលព្រះមាន​ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គ​ដ៏ចម្រើន ខ្ញុំព្រះអង្គ ស្តាប់​ធម៌ណា របស់​​​ព្រះមាន​ព្រះភាគហើយ នឹងជា​បុគ្គលម្នាក់ឯង គេចចេញអំពីពួក ជា​អ្នកមិន​ប្រមាទ មាន​​ព្យាយាម ជា​គ្រឿងដុតបង់​ នូវ​កិលេស មាន​ចិត្តបញ្ជូនទៅ​កាន់ព្រះនិព្វាន សូមព្រះមាន​ព្រះភាគ សម្តែងធម៌នោះ ​ដោយ​សង្ខេប ​ប្រោសខ្ញុំព្រះអង្គឲ្យទាន។ ម្នាលអានន្ទ អ្នកសំគាល់​សេចក្តី​នោះ ដូចម្តេច ចក្ខុទៀង ឬមិន​ទៀង។ មិន​ទៀងទេ ព្រះអង្គ។ ចុះរបស់​​ណា មិន​ទៀង របស់​​នោះ ជា​ទុក្ខ ឬជា​សុខ។ ជា​ទុក្ខព្រះអង្គ។ ចុះរបស់​​ណា មិន​ទៀង ជា​ទុក្ខ មាន​សេចក្តី​ប្រែប្រួលជា​ធម្មតា គួរនឹងយល់ឃើញ​របស់​​នោះថា នុ៎ះរបស់​​អញ នុ៎ះជា​អញ នុ៎ះជា​ខ្លួនរបស់​​អញ ដូច្នេះដែរឬ។ មិន​គួរនឹងយល់ឃើញ យ៉ាងនោះទេ ព្រះអង្គ។ រូបទៀង ឬមិន​ទៀង។ មិន​​ទៀងទេ ព្រះអង្គ។បេ។ ចក្ខុវិញ្ញាណ ចក្ខុសម្ផ័ស្ស វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ជា​​ទុក្ខ​មិន​ជា​សុខ ដែលកើតឡើង ព្រោះ​ចក្ខុសម្ផ័ស្សជា​បច្ច័យ វេទនានោះ ទៀង ឬមិន​ទៀង។ មិន​ទៀងទេ ព្រះអង្គ។ ចុះរបស់​​ណា មិន​ទៀង របស់​​នោះ ជា​ទុក្ខ ឬជា​សុខ។ ជា​ទុក្ខ ព្រះអង្គ។​ ចុះរបស់​​ណា មិន​ទៀង ជា​ទុក្ខ មាន​សេចក្តី​ប្រែប្រួលជា​ធម្មតា គួរនឹងយល់ឃើញ​របស់​​នោះថា នុ៎ះរបស់​​អញ នុ៎ះជា​អញ នុ៎ះជា​ខ្លួនរបស់​​អញ ដូចច្នេះ ដែរឬ។ មិន​គួរនឹងយល់ឃើញ យ៉ាងនោះទេ ព្រះអង្គ។បេ។ ជិវ្ហាទៀង ឬមិន​ទៀង។ មិន​ ទៀងទេ ព្រះអង្គ។បេ។ ជិវ្ហាវិញ្ញាណ ជិវ្ហាសម្ផ័ស្ស។បេ។ វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​មនោសម្ផ័ស្សជា​បច្ច័យ វេទនានោះ ទៀង ឬមិន​ទៀង។ មិន​ទៀងទេ ព្រះអង្គ។ ចុះរបស់​​ណា មិន​ទៀង របស់​​នោះ ជា​ទុក្ខ ឬជា​សុខ។ ជា​ទុក្ខ ព្រះអង្គ។ ចុះរបស់​​ណា មិន​ទៀង ជា​ទុក្ខ មាន​សេចក្តី​ប្រែប្រួលជា​ធម្មតា គួរនឹងយល់ឃើញរបស់​​​​នោះថា នុ៎ះរបស់​​អញ នុ៎ះជា​អញ នុ៎ះជា​ខ្លួនរបស់​​អញ ដូចច្នេះ​ដែរឬ។ មិន​គួរនឹងយល់ឃើញ យ៉ាងនោះទេ ព្រះអង្គ។ ម្នាលអានន្ទ អរិយសាវ័ក អ្នកចេះដឹង កាលបើ​ឃើញយ៉ាងនេះ រមែងនឿយណាយ​ នឹងភ្នែកផង នឿយណាយ​នឹងរូបផង នឿយណាយ​នឹងចក្ខុវិញ្ញាណផង នឿយណាយ​នឹងចក្ខុ​សម្ផ័ស្ស​ផង។បេ។ វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​មនោសម្ផ័ស្ស ជា​បច្ច័យ ក៏រមែងនឿយណាយ​ នឹងវេទនានោះផង កាលបើ​នឿយ​ណាយ​ រមែងប្រាសចាក​តម្រេក ព្រោះ​តែការប្រាសចាក​តម្រេក ចិត្តក៏ផុតស្រឡះ (ចាក​អាសវៈ)។ កាលបើ​ចិត្តផុតស្រឡះហើយ ញណ ក៏កើតឡើងថា ចិត្តរួចស្រឡះ​ហើយ។ អរិយសាវ័កនោះ រមែងដឹងច្បាស់ថា ជា​តិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ ​បាន​ប្រព្រឹត្ត​គ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ ​បាន​ធ្វើស្រេចហើយ  មគ្គភាវកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ចនេះទៀត មិន​មាន​ឡើយ។ ចប់សូត្រ ទី៣។

ឆន្នសូត្រ ទី៤

[១០៤] សម័យមួយ ព្រះមាន​ព្រះភាគ គង់នៅក្នុងវត្តវេឡុវ័ន ជា​កលន្ទកនិវាប​ស្ថាន ជិត​ក្រុងរាជគ្រឹះ។ ក៏សម័យនោះឯង ព្រះសារីបុត្តមាន​អាយុ ១ ព្រះមហាចុន្ទ​មាន​អាយុ ១ ព្រះឆន្នៈមាន​អាយុ ១ គង់លើភ្នំគិជ្ឈកូដ។ សម័យនោះឯង ព្រះឆន្នៈមាន​​អាយុ មាន​​អាពាធ ប្រកប​ដោយ​ទុក្ខ ឈឺធ្ងន់។ គ្រានោះឯង ព្រះសារីបុត្តមាន​អាយុ ចេញអំពីទីពួនសម្ងំ ក្នុងសាយណ្ហសម័យ ហើយចូលទៅ​រកព្រះមហាចុន្ទមាន​អាយុ លុះ​ចូលទៅ​ដល់ហើយ ក៏បបួលព្រះមហាចុន្ទមាន​អាយុ យ៉ាងនេះថា នែអាវុសោចុន្ទ មក យើងនឹងទៅ​សួរជម្ងឺ ព្រះឆន្នៈមាន​អាយុ។ ព្រះមហាចុន្ទមាន​អាយុ ​បាន​ទទួលតបពាក្យ​ព្រះសារីបុត្តមាន​អាយុថា ករុណា អាវុសោ។ ទើបព្រះសារីបុត្តមាន​អាយុ និងព្រះមហាចុន្ទមាន​អាយុ ចូលទៅ​រកព្រះឆន្នៈមាន​អាយុ លុះចូលទៅ​ដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលទុក។ លុះព្រះសារីបុត្តមាន​អាយុគង់ហើយ ទើបសួរព្រះឆន្នៈមាន​អាយុ ដូច្នេះថា ម្នាលអាវុសោឆន្នៈ សរីរយន្តរបស់​​អ្នក ល្មមអត់ទ្រាំ​​បាន​​ដែរឬ ល្មមឲ្យប្រព្រឹត្ត​ទៅ​​​​​​បាន​ដែរឬ ទុក្ខវេទនា ធូរថយទៅ​ មិន​ចម្រើនឡើង មាន​តែ​ស្រាកស្រាន្តទៅ​ មិន​ចម្រើនឡើងទេឬ។

[១០៥] ព្រះឆន្នតេ្ថរតបថា ម្នាលអាវុសោសារីបុត្ត សរីរយន្តរបស់​​ខ្ញុំ មិន​ល្មមអត់ទ្រាំ​​បាន​ទេ មិន​ល្មមប្រព្រឹត្ត​ទៅ​​បាន​ទេ ( ព្រោះ​ ) ទុក្ខវេទនា របស់​​ខ្ញុំ​ដ៏ភ្លៀវក្លា តែងចម្រើនឡើង​ មិន​ធូរថយទេ មាន​តែរឹតឡើង មិន​ស្បើ​យទេ។ ម្នាលអាវុសោ បុរសមាន​កម្លាំង យកដែ​កស្រួច​ដ៏មុត មកចាក​់លលា​ដ៏ក្បាល ដូចម្តេចមិញ ម្នាលអាវុសោ ខ្យល់​ដ៏ក្រៃលែង ចាក​់ដោ​តក្បាលរបស់​​ខ្ញុំ ក៏ដូច្នោះដែរ។ ម្នាលអាវុសោ ខ្ញុំមិន​ល្មមអត់ទ្រាំ​​បាន​​ទេ មិន​ល្មមឲ្យប្រព្រឹ​ត្តទៅ​​បាន​ស្រួលទេ។បេ។ មិន​ធូរថយទេ។ ម្នាលអាវុសោ បុរសមាន​កម្លាំង យកចង្វា​យព្រ័ត្រ​ដ៏មាំ មកត្របែងក្បាល យ៉ាងណាមិញ ម្នាលអាវុសោ ខ្យល់ខ្លាំងហួសប្រមាណ​ សីសវេទនា កើតក្នុងសីសៈ ក៏យ៉ាងនោះឯង។ ម្នាលអាវុសោ ខ្ញុំមិន​ល្មមអត់ទ្រាំ​បាន​ទេ មិន​ល្មមឲ្យប្រព្រឹត្ត​ទៅ​​បាន​ទេ។បេ។ មិន​ធូរថយទេ។ ម្នាលអាវុសោ បុរសអ្នកសម្លាប់គោ ឬកូនឈ្នួលអ្នកសម្លាប់គោ ដែលឈ្លាសវៃ អារពន្លះពោះ (គោ) ​ដោយ​គ្រឿងសម្រាប់ព​ន្លះគោ​ដ៏មុត ដូចម្តេចមិញ មា្នលអាវុសោ ខ្យល់​ដ៏ក្រៃលែង អារពោះខ្ញុំ ក៏ដូច្នោះឯង។ ម្នាលអាវុសោ ខ្ញុំមិន​ល្មមអត់ទ្រាំ​បាន​ទេ មិន​ល្មមឲ្យប្រព្រឹត្ត​ទៅ​​បាន​ទេ។បេ។ មិន​​បាន​ស្រាកស្រាន្តទេ។ ម្នាលអាវុសោ បុរសមាន​កម្លាំង ២ នាក់ ចាប់បុរសដែលមាន​កម្លាំងខ្សោយ ត្រង់ដើមដៃម្ខាង ម្នាក់ ឆ្អើររោលលើរណ្តៅរងើកភ្លើង ដូចម្តេចមិញ ការក្តៅក្រ​ហាយក្នុងកាយ របស់​​ខ្ញុំ​ដ៏ក្រៃលែង ក៏ដូច្នោះឯង។ ម្នាលអាវុសោ ខ្ញុំមិន​ល្មមអត់ទ្រាំ​បាន​​ទេ មិន​ល្មមឲ្យប្រព្រឹត្ត​ទៅ​​បាន​ទេ (ព្រោះ​) ទុក្ខវេទនា ​ដ៏ក្លៀវក្លារបស់​​ខ្ញុំ តែងតែចម្រើនឡើង​ មិន​ធូរថយទេ មាន​តែរឹតឡើង មិន​ស្រាកស្រាន្តទេ។ ម្នាលអាវុសោសារីបុត្ត ខ្ញុំនឹងយកគ្រឿងសស្រ្តា (មកសម្លាប់ខ្លួន) ខ្ញុំមិន​ចង់នៅរស់ទេ លុះព្រះឆន្នៈមាន​អាយុ​ ពោលដូច្នេះហើយ ក៏នាំយកគ្រឿង​សស្រ្តាមក។

[១០៦] ព្រះសារីបុត្តអង្វរថា សូមព្រះឆន្នៈមាន​អាយុ រស់នៅសិន យើងចង់ឲ្យ​ព្រះឆន្នៈ មាន​អាយុ នៅរស់ បើ​ព្រះឆន្នៈមាន​អាយុ មិន​មាន​ភោជនជា​ទីសប្បាយទេ ខ្ញុំនឹងស្វែងរកភោជន ជា​ទីសប្បាយ ដើម្បី​ព្រះឆន្នៈមាន​អាយុ បើ​ព្រះឆន្នៈមាន​អាយុ មិន​មាន​​ភេសជ្ជៈ ជា​ទីសប្បាយទេ ខ្ញុំនឹងស្វែងរកភេសជ្ជៈ ជា​ទីសប្បាយ ដើម្បី​ព្រះឆន្នៈ​មាន​អាយុ បើ​ព្រះឆន្នៈមាន​អាយុ មិន​មាន​ឧបដ្ឋាក ​ដ៏សមគួរទេ ខ្ញុំនឹងបម្រើ​ព្រះឆន្នៈ​មាន​​អាយុ កុំឲ្យតែព្រះឆន្នៈមាន​អាយុ នាំយកគ្រឿងសស្រ្តាមក សូមព្រះឆន្នៈមាន​អាយុ រស់នៅសិន  ( ព្រោះ​​ ) យើងចង់ឲ្យព្រះឆន្នៈមាន​អាយុ នៅរស់។ ព្រះឆន្នតេ្ថរតបថា ម្នាលអាវុសោសារីបុត្ត ខ្ញុំមិន​មែន​គ្មាន​ភោជន ជា​ទីសប្បាយទេ ខ្ញុំមាន​ភោជន ជា​ទីសប្បាយ មួយទៀត ខ្ញុំមិន​មែន​គ្មាន​ភេសជ្ជៈ ជា​ទីសប្បាយទេ ខ្ញុំមាន​ភេសជ្ជៈ ជា​ទីសប្បាយ មួយវិញទៀត ខ្ញុំមិន​មែន​គ្មាន​ឧបដ្ឋាក ​ដ៏សមគួរទេ ខ្ញុំមាន​ឧបដ្ឋាក ​ដ៏សមគួរ។ ម្នាលអាវុសោ ​ទាំងព្រះសាស្តាសោត ខ្ញុំក៏​បាន​បម្រើ​ដោយ​សេចក្តី​ពេញចិត្ត មកយូរហើយ មិន​មែន​​ដោយ​ការមិន​ពេញចិត្តទេ។ ម្នាលអាវុសោ សាវ័កត្រូវតែ​បម្រើព្រះសាស្តា ​ដោយ​សេចក្តី​គាប់ចិត្ត មិន​ត្រូវបម្រើ​ដោយ​សេចក្តី​មិន​គាប់ចិត្តទេ អំពើនោះ ទើបជា​ការសមគួរដល់សាវ័ក នែអាវុសោសារីបុត្ត អ្នកចូរចាំទុកដំណើរនុ៎ះ យ៉ាងនេះថា ការនុ៎ះមិន​នៅទាក់ទាមទេ ឆន្នភិក្ខុ​ មុខជា​នឹងនាំយកគ្រឿងសស្រ្តា មក​ផ្តាច់​បង់​​ជីវិត។

[១០៧] ព្រះសារីបុត្តនិយាយថា​ យើងនឹងសួរនូវ​ហេតុនីមួយ នឹង​ព្រះឆន្នៈ​មាន​​អាយុ បើ​ព្រះឆន្នៈមាន​អាយុ បើ​កឱកាសឲ្យ ដើម្បី​ដោះស្រាយនូវ​ប្រស្នា។ ម្នាល​អាវុសោ​សារីបុត្ត អ្នកចូរសួរចុះ យើងស្តាប់​ហើយ គង់នឹងដឹង​បាន​។ ម្នាលអាវុសោឆន្នៈ អ្នកយល់ នូវ​ចក្ខុ ចក្ខុវិញ្ញាណ ធម៌ដែលត្រូវដឹង ​ដោយ​ចក្ខុវិញ្ញាណថា នុ៎ះរបស់​​អញ នុ៎ះជា​អញ នុ៎ះជា​ខ្លួនរបស់​​អញ ដូច្នេះឬ។បេ។ ម្នាលអាវុសោឆន្នៈ អ្នកយល់នូវ​ជិវ្ហា ជិវ្ហាវិញ្ញាណ ធម៌ដែលត្រូវដឹង ​ដោយ​ជិវ្ហាវិញ្ញាណថា នុ៎ះរបស់​​អញ នុ៎ះជា​អញ នុ៎ះជា​ខ្លួនរបស់​​អញ ដូច្នេះឬ។បេ។ ម្នាលអាវុសោឆន្នៈ អ្នកយល់មនោ មនោវិញ្ញាណ ធម៌ដែលត្រូវដឹង ​ដោយ​មនោវិញ្ញាណ​ថា នុ៎ះរបស់​​អញ នុ៎ះជា​អញ នុ៎ះជា​ខ្លួនរបស់​​អញ ដូច្នេះឬ។ ម្នាលអាវុសោសារីបុត្ត ខ្ញុំយល់ចក្ខុ ចក្ខុវិញ្ញាណ ធម៌ដែលត្រូវដឹង ​ដោយ​ចក្ខុវិញ្ញាណថា នុ៎ះមិន​មែន​របស់​​អញ នុ៎ះមិន​មែន​ជា​អញ នុ៎ះមិន​មែន​ជា​ខ្លួនរបស់​​អញទេ។បេ។ ម្នាលអាវុសោសារីបុត្ត ខ្ញុំយល់ជិវ្ហា ជិវ្ហាវិញ្ញាណ ធម៌ដែលត្រូវដឹង ​ដោយ​ជិវ្ហាវិញ្ញាណថា នុ៎ះមិន​មែន​របស់​​អញ នុ៎ះមិន​មែន​ជា​អញ។បេ។ ម្នាលអាវុសោ សារីបុត្ត ខ្ញុំយល់មនោ មនោវិញ្ញាណ ធម៌ដែលត្រូវដឹង ​ដោយ​មនោវិញ្ញាណថា នុ៎ះមិន​មែន​របស់​​អញ នុ៎ះមិន​មែន​ជា​អញ នុ៎ះមិន​មែន​ជា​ខ្លួនរបស់​​អញទេ។

[១០៨] ម្នាលអាវុសោឆន្នៈ អ្នកឃើញដូចម្តេច ដឹងដូចម្តេច ក្នុងចក្ខុ ចក្ខុវិញ្ញាណ ធម៌ដែលត្រូវដឹង ​ដោយ​ចក្ខុវិញ្ញាណ ​បាន​ជា​យល់ចក្ខុ ចក្ខុវិញ្ញាណ ធម៌ដែលត្រូវដឹង ​ដោយ​ចក្ខុវិញ្ញាណថា នុ៎ះមិន​មែន​របស់​​អញ នុ៎ះមិន​មែន​ជា​អញ នុ៎ះមិន​មែន​ជា​ខ្លួន​របស់​​​អញ។បេ។ ម្នាលអាវុសោឆន្នៈ អ្នកឃើញដូចម្តេច ដឹងដូចម្តេច ក្នុងជិវ្ហា ជិវ្ហាវិញ្ញាណ ធម៌ដែលត្រូវដឹង ​ដោយ​ជិវ្ហាវិញ្ញាណថា នុ៎ះមិន​មែន​របស់​​អញ នុ៎ះមិន​មែន​ជា​អញ នុ៎ះមិន​មែន​​ជា​ខ្លួនរបស់​​អញ។បេ។ ម្នាលអាវុសោឆន្នៈ អ្នកឃើញដូចម្តេច ដឹងដូចម្តេច ក្នុងមនោ មនោវិញ្ញាណ ធម៌ដែលត្រូវដឹង ​ដោយ​មនោវិញ្ញាណ ​បាន​ជា​យល់មនោ មនោវិញ្ញាណ ធម៌ដែលត្រូវដឹង ​ដោយ​មនោវិញ្ញាណថា  នុ៎ះមិន​មែន​របស់​​អញ នុ៎ះមិន​មែន​ជា​អញ នុ៎ះមិន​មែន​ជា​ខ្លួនរបស់​​អញទេ ដូច្នេះ។

[១០៩] ម្នាលអាវុសោសារីបុត្ត ខ្ញុំឃើញនូវ​សេចក្តី​រលត់ ដឹងនូវ​សេចក្តី​រលត់ ក្នុងចក្ខុ ចក្ខុវិញ្ញាណ ធម៌ដែលត្រូវដឹង ​ដោយ​ចក្ខុវិញ្ញាណ ​បាន​ជា​យល់ចក្ខុ ចក្ខុវិញ្ញាណ ធម៌ដែល​ត្រូវដឹង ​ដោយ​ចក្ខុវិញ្ញាណថា នុ៎ះមិន​មែន​របស់​​អញ នុ៎ះមិន​មែន​ជា​អញ នុ៎ះមិន​មែន​ជា​​ខ្លួន​របស់​​អញទេ។បេ។ ម្នាលអាវុសោសារីបុត្ត ខ្ញុំឃើញនូវ​សេចក្តី​រលត់ ដឹងនូវ​សេចក្តី​រលត់ ក្នុងជិវ្ហា ជិវ្ហាវិញ្ញាណ ធម៌ដែលត្រូវដឹង ​ដោយ​ជិវ្ហាវិញ្ញាណ ​បាន​ជា​យល់ជិវ្ហា ជិវ្ហាវិញ្ញាណ ធម៌ដែលត្រូវដឹង ​ដោយ​ជិវ្ហាវិញ្ញាណថា នុ៎ះមិន​មែន​របស់​​អញ នុ៎ះមិន​មែន​ជា​អញ នុ៎ះមិន​មែន​ជា​ខ្លួនរបស់​​អញទេ។បេ។ ម្នាលអាវុសោសារីបុត្ត ខ្ញុំឃើញនូវ​សេចក្តី​រលត់ ដឹងនូវ​សេចក្តី​រលត់ ក្នុងមនោ មនោវិញ្ញាណ ធម៌ដែលត្រូវដឹង ​ដោយ​មនោវិញ្ញាណ ​បាន​ជា​យល់មនោ មនោវិញ្ញាណ ធម៌ដែលត្រូវដឹង ​ដោយ​មនោវិញ្ញាណថា នុ៎ះមិន​មែន​របស់​​អញ នុ៎ះមិន​មែន​ជា​អញ នុ៎ះមិន​មែន​ជា​ខ្លួនរបស់​​អញទេ ដូច្នេះ។

[១១០] កាលព្រះឆន្នៈនិយាយ យ៉ាងនេះហើយ ព្រះមហាចុន្ទមាន​អាយុ ​បាន​​និយាយ​នឹងព្រះឆន្នៈមាន​អាយុ ដូច្នេះថា ម្នាលអាវុសោឆន្នៈ បើ​ដូច្នោះ អ្នកគួរ​យក​ចិត្ត​ទុក​ដាក់ ឲ្យប្រពៃ ចំពោះសាសនា របស់​​ព្រះមាន​ព្រះភាគនោះ អស់កាលជា​និច្ចចុះ បុគ្គល ដែល​តណ្ហា  មាន​ះ ទិដ្ឋិ អាស្រ័យនៅហើយ រមែងមាន​សេចក្តី​កម្រើក បុគ្គលដែល​មិន​មាន​​តណ្ហា មាន​ះ ទិដ្ឋិ អាស្រ័យនៅ រមែងមិន​មាន​​សេចក្តី​កម្រើកទេ កាលបើ​​មិន​មាន​​សេចក្តី​​កម្រើក ទើបមាន​សេចក្តី​ស្ងប់ កាលបើ​មាន​សេចក្តី​ស្ងប់ ទើបមិន​មាន​សេចក្តី​ត្រេកត្រអាល កាលបើ​មិន​មាន​សេចក្តី​ត្រេកត្រអាល ដំណើរមក និងដំណើរទៅ​ ក៏មិន​មាន​ កាលបើ​​មិន​មាន​​ដំណើរមក និងដំណើរទៅ​ ចុតិ និងបដិសន្ធិ ក៏មិន​មាន​ កាលបើ​ចុតិ និងបដិសន្ធិ មិន​មាន​ ទើបមិន​មាន​កិច្ចអ្វី ក្នុងលោកនេះ មិន​មាន​ក្នុងលោកខាងមុខ មិន​មាន​ក្នុង​ចន្លោះ​នៃលោក​ទាំងពីរ នេះឯង ជា​ទីបំផុតនៃទុក្ខ។ លំដាប់នោះ ព្រះសារីបុត្តមាន​អាយុ និងព្រះមហាចុន្ទមាន​អាយុ លុះទូន្មាន​ព្រះឆន្នៈមាន​អាយុ ​ដោយ​ឱវាទនេះហើយ ទើបក្រោកអំពីអាសនៈចៀសចេញទៅ​។ គ្រានោះឯង ព្រះឆន្នៈមាន​អាយុ កាលដែលព្រះថេរៈ​មាន​អាយុ​ទាំងនោះ និមន្តចេញទៅ​ មិន​យូរប៉ុន្មាន​ ក៏នាំយកគ្រឿង​សស្រ្តាមក។

[១១១] គ្រានោះឯង ព្រះសារីបុត្តមាន​អាយុ ចូលទៅ​គាល់ព្រះមាន​ព្រះភាគ លុះចូលទៅ​ដល់ ក្រាបថ្វាយបង្គំព្រះមាន​ព្រះភាគ ហើយគង់ក្នុងទី​ដ៏សមគួរ។ លុះ​ព្រះសារីបុត្ត​មាន​អាយុ គង់ក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលសួរ​ព្រះមាន​ព្រះភាគ ដូច្នេះ​ថា បពិត្រព្រះអង្គ​ដ៏ចម្រើន ព្រះឆន្នៈមាន​អាយុ ​បាន​នាំយកគ្រឿងសស្រ្តាមកហើយ តើព្រះឆន្នៈមាន​អាយុនោះ មាន​គតិ ដូចម្តេច មាន​បរលោកដូចម្តេច។ ព្រះសម្ពុទ្ធ ជា​ម្ចាស់ ទ្រង់​ត្រាស់ថា ម្នាលសារីបុត្ត ក្រែងឆន្នភិក្ខុ​ ​បាន​ដោះស្រាយ ការដែល​មិន​នៅទាក់ទាម ក្នុងទីចំពោះ​មុខ របស់​​អ្នករួចហើយឬ។ បពិត្រព្រះអង្គ​ដ៏ចម្រើន មាន​ស្រុកក្នុងដែនវជ្ជី​ឈ្មោះ បុព្វវិជ្ជនៈ ក្នុងស្រុកនោះឯង ព្រះឆន្នៈមាន​អាយុ មាន​ត្រកូលជា​មិត្ត ត្រកូលជា​​សំឡាញ់ ត្រកូលដែលនៅជា​ប់ទាក់ទាម ( គួរចូលទៅ​រក )។ ព្រះមាន​ព្រះភាគ ទ្រង់​ត្រាស់​តបថា ម្នាលសារីបុត្ត ឆន្នភិក្ខុ​ មាន​ត្រកូលជា​មិត្ត ត្រកូលជា​សំឡាញ់ ត្រកូលដែលនៅ​ជា​ប់​ទាក់ទាមនុ៎ះ ពិតមែន​។ ម្នាលសារីបុត្ត តែតថាគត មិន​ឲ្យឈ្មោះថា ជា​អ្នក​ប្រកប​​ដោយ​​​ការទាក់ទាម ព្រោះ​ហេតុប៉ុណ្ណេះឡើយ។ ម្នាលសារីបុត្ត លុះតែអ្នក​ណាមួយ ដាក់​ចុះ​នូវ​កាយនេះផង កាន់យកនូវ​កាយដទៃផង ទើបតថាគត ហៅអ្នកនោះថា ជា​អ្នក​ប្រកប​​ដោយ​ការទាក់ទាម។ ការណ៍នោះ មិន​មាន​ដល់ឆន្នភិក្ខុ​ទេ ឆន្នភិក្ខុ​ ​បាន​​នាំយក​គ្រឿង​សស្រ្តាមក មិន​មាន​ការទាក់ទាម គឺមិន​មាន​បដិសន្ធិទេ ម្នាលសារីបុត្ត ហេតុនោះ អ្នកចូលចាំទុក នូវ​ដំណើរនុ៎ះ យ៉ាងនេះចុះ។ ចប់សូត្រ ទី៤។

បុណ្ណសូត្រ ទី៥

[១១២] គ្រានោះឯង ព្រះបុណ្ណៈមាន​អាយុ ចូលទៅ​គាល់ព្រះមាន​ព្រះភាគ។បេ។ លុះព្រះបុណ្ណៈមាន​អាយុ គង់ក្នុងទី​ដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះមាន​ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គ​ដ៏ចម្រើន ខ្ញុំព្រះអង្គសូមអង្វរ សូមព្រះមាន​ព្រះភាគ សំដែងធម៌ ​ដោយ​សង្ខេប ប្រោសខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គ ​បាន​ស្តាប់​ធម៌របស់​​ព្រះមាន​ព្រះភាគហើយ នឹងជា​បុគ្គលម្នាក់ឯង គេចចេញអំពីពួក ជា​អ្នកមិន​ប្រមាទ មាន​ព្យាយាម ជា​គ្រឿងដុតកំដៅកិលេស បញ្ជូនចិត្តទៅ​រកព្រះនិញ្វន។ ព្រះសម្ពុទ្ធត្រាស់ថា ម្នាលបុណ្ណៈ រូបដែលត្រូវដឹង​បាន​ ​ដោយ​ចក្ខុ ជា​ទីប្រាថ្នា ជា​ទីរីករាយ ជា​ទីពេញចិត្ត មាន​សភាព​ជា​ទីស្រឡាញ់ ប្រកប​ដោយ​កាម ជា​ទីត្រេកអរ មាន​ពិត បើ​ភិក្ខុ​ត្រេកអរ សរសើរ ជា​ប់ចិត្ត នឹងរូបនោះ កាលភិក្ខុ​នោះ ត្រេកអរ សរសើរ ជា​ប់ចិត្តនឹងរូបនោះ សេចក្តី​រីករាយ រមែង​កើត​ឡើង ម្នាលបុណ្ណៈ តថាគតពោលថា ព្រោះ​តែកើតសេចក្តី​រីករាយ ទើបកើតទុក្ខ។បេ។ ម្នាលបុណ្ណៈ រស ដែលត្រូវដឹង ​ដោយ​អណ្តាត។បេ។ ម្នាលបុណ្ណៈ ធម៌ដែលត្រូវដឹង ​ដោយ​មនោ ជា​ទីប្រាថ្នា ជា​ទីរីករាយ ជា​ទីពេញចិត្ត មាន​សភាពជា​ទីស្រឡាញ់ ប្រកប​​ដោយ​កាម ជា​ទីត្រេកអរ មាន​ពិត បើ​ភិក្ខុ​ត្រេកអរ សរសើរ ជា​ប់ចិត្តនឹងធម៌នោះ កាលភិក្ខុ​​នោះ  ត្រេកអរ សរសើរ ជា​ប់ចិត្តនឹងធម៌នោះ សេចក្តី​រីករាយ រមែងកើតឡើង ម្នាលបុណ្ណៈ តថាគតពោលថា ព្រោះ​តែកើតសេចក្តី​រីករាយ ទើបកើតទុក្ខ។

[១១៣] ម្នាលបុណ្ណៈ រូបដែលត្រូវដឹង​ដោយ​ចក្ខុ ជា​ទីប្រាថ្នា ជា​ទីរីករាយ ជា​ទី​ពេញចិត្ត មាន​សភាពជា​ទីស្រឡាញ់ ប្រកប​ដោយ​កាម ជា​ទីត្រេកអរ មាន​ពិត បើ​ភិក្ខុ​មិន​ ត្រេកអរ មិន​សរសើរ មិន​ជា​ប់ចិត្តនឹងរូបនោះទេ កាលភិក្ខុ​នោះ មិន​ត្រេកអរ មិន​សរសើរ មិន​ជា​ប់ចិត្ត នឹងរូបនោះ សេចក្តី​រីករាយ រមែងរលត់ ម្នាលបុណ្ណៈ តថាគតពោលថា លុះតែរលត់សេចក្តី​ត្រេកអរ ទើបទុក្ខរលត់។បេ។ ម្នាលបុណ្ណៈ ធម៌ដែលត្រូវដឹង ​ដោយ​​មនោ ជា​ទីប្រាថ្នា ជា​ទីរីករាយ ជា​ទីពេញចិត្ត មាន​សភាពជា​ទីស្រឡាញ់ ប្រកប​ដោយ​​កាម ជា​ទីត្រេកអរ មាន​ពិត បើ​ភិក្ខុ​មិន​ត្រេកអរ មិន​សរសើរ មិន​ជា​ប់ចិត្តនឹងធម៌នោះទេ កាលភិក្ខុ​នោះ មិន​ត្រេកអរ មិន​សរសើរ មិន​ជា​ប់ចិត្តនឹងធម៌នោះ សេចក្តី​រីករាយ រមែងរលត់ ម្នាកបុណ្ណៈ តថាគតពោលថា ទាល់តែរលត់សេចក្តី​រីករាយ  ទើបទុក្ខរលត់។ ម្នាលបុណ្ណៈ អ្នកឯង តថាគត ​បាន​ទូន្មាន​ ​ដោយ​ឱវាទ សង្ខេបនេះហើយ  តើនឹងនៅក្នុង​ជនបទណា។ ព្រះបុណ្ណត្ថេរក្រាបបង្គំទូលថា បពិត្រព្រះអង្គ​ដ៏ចម្រើន មាន​ជនបទ ១ ឈ្មោះ សុនាបរន្តៈ ខ្ញុំព្រះអង្គ នឹងនៅក្នុងសុនាបរន្តជនបទនោះ។

[១១៤] ព្រះមាន​បុណ្យត្រាស់ថា ម្នាលបុណ្ណៈ ពួកមនុស្សនៅក្នុង​សុនាបរន្ត​ជនបទ កាចៗណាស់ ម្នាលបុណ្ណៈ ពួកមនុស្សក្នុងសុនាបរន្តជនបទ រឹងរូសណាស់ ម្នាលបុណ្ណៈ បើ​ពួកមនុស្ស ក្នុងសុនាបរន្តជនបទ នឹងជេរប្រទេចអ្នក ម្នាលបុណ្ណៈ តើអ្នកនឹងមាន​គំនិត ដូចម្តេច ក្នុងដំណើរនោះ។ បពិត្រព្រះអង្គ​ដ៏ចម្រើន បើ​ពួកមនុស្ស ក្នុងសុនាបរន្តជនបទ នឹងជេរប្រទេច ខ្ញុំព្រះអង្គ ៗ នឹងមាន​គំនិត ក្នុងដំណើរនោះ យ៉ាងនេះថា ពួកមនុស្ស ក្នុងសុនាបរន្តជនបទ​នេះ ស្រួលដែរ ពួកមនុស្ស ក្នុងសុនាបរន្តជនបទនេះ ស្រួលល្អដែរ ព្រោះ​ថា មនុស្ស​ទាំងអម្បាលនេះ មិន​ប្រហារខ្ញុំព្រះអង្គ ​ដោយ​ដៃទេ បពិត្រព្រះមាន​​ព្រះភាគ ខ្ញុំព្រះអង្គ នឹងមាន​គំនិតក្នុងដំណើរនុ៎ះ យ៉ាងនេះឯង បពិត្រព្រះសុគត ខ្ញុំព្រះអង្គ នឹងមាន​គំនិត ក្នុងដំណើរនោះ យ៉ាងនេះឯង។ ម្នាលបុណ្ណៈ បើ​ពួកមនុស្ស ក្នុង​សុនាបរន្តជនបទ នឹងប្រហារអ្នក​ដោយ​ដៃ តើអ្នកនឹងមាន​គំនិតដូចម្តេចវិញ​ ក្នុងដំណើរនោះ។ បពិត្រព្រះអង្គ​ដ៏ចម្រើន បើ​ពួកមនុស្ស ក្នុងសុនាបរន្តជនបទ នឹងប្រហារខ្ញុំព្រះអង្គ ​ដោយ​ដៃ ខ្ញុំព្រះអង្គ នឹងមាន​គំនិត ក្នុងដំណើរនោះ យ៉ាងនេះថា  ពួកមនុស្ស ក្នុងសុនាបរន្តជនបទនេះ ស្រួលដែរ ពួកមនុស្ស ក្នុងសុនាបរន្តជនបទនេះ ស្រួលល្អដែរ ព្រោះ​ថា មនុស្ស​ទាំងអម្បាលនេះ មិន​ប្រហារខ្ញុំព្រះអង្គ ​ដោយ​ដុំដីទេ បពិត្រព្រះមាន​ព្រះភាគ ខ្ញុំព្រះអង្គ នឹងមាន​គំនិត ក្នុងដំណើរនុ៎ះ យ៉ាងនេះឯង បពិត្រព្រះសុគត ខ្ញុំព្រះអង្គ នឹងមាន​គំនិត ក្នុងដំណើរនុ៎ះ យ៉ាងនេះឯង។ ម្នាលបុណ្ណៈ បើ​ពួកមនុស្ស ក្នុងសុនាបរន្តជនបទ នឹងប្រហារអ្នក ​ដោយ​ដុំដី តើអ្នកនឹងមាន​គំនិត ដូចម្តេចវិញ ក្នុងដំណើរនោះ។ បពិត្រព្រះអង្គ​ដ៏ចម្រើន បើ​ពួកមនុស្ស ក្នុងសុនាបរន្តជនបទ នឹងប្រហារខ្ញុំព្រះអង្គ ​ដោយ​ដុំដី  ខ្ញុំព្រះអង្គ នឹងមាន​គំនិត ក្នុងដំណើរនោះ យ៉ាងនេះថា ពួកមនុស្សក្នុង សុនាបរន្តជនបទនេះ ស្រួលដែរ ពួកមនុស្ស ក្នុងសុនាបរន្តជនបទនេះ ស្រួលល្អដែរ ព្រោះ​ថា មនុស្ស​ទាំងអម្បាលនេះ មិន​ប្រហារខ្ញុំ​ព្រះអង្គ ​ដោយ​ដំបងទេ បពិត្រព្រះមាន​ព្រះភាគ ខ្ញុំព្រះអង្គ នឹងមាន​គំនិត ក្នុងដំណើរនុ៎ះ យ៉ាងនេះឯង បពិត្រព្រះសុគត ខ្ញុំព្រះអង្គ នឹងមាន​គំនិត ក្នុងដំណើរនុ៎ះ យ៉ាងនេះឯង។ ម្នាលបុណ្ណៈ បើ​ពួកមនុស្ស ក្នុងសុនាបរន្តជនបទ នឹងប្រហារអ្នក ​ដោយ​ដំបង ម្នាលបុណ្ណៈ តើអ្នកនឹងមាន​គំនិត ដូចម្តេចក្នុង ដំណើរនោះ។ បពិត្រព្រះអង្គ​ដ៏ចម្រើន បើ​ពួក​មនុស្ស​ ក្នុង សុនាបរន្តជនបទ នឹងប្រហារខ្ញុំព្រះអង្គ ​ដោយ​ដំបង ខ្ញុំព្រះអង្គ នឹងមាន​គំនិត ក្នុង​ដំណើរ​នោះ យ៉ាងនេះថា ពួកមនុស្ស ក្នុងសុនាបរន្តជនបទនេះ ស្រួលដែរ ពួកមនុស្ស ក្នុងសុនាបរន្តេជនបទនេះ ស្រួលល្អដែរ ព្រោះ​ថា មនុស្ស​ទាំងអម្បាលនេះ មិន​ប្រហារ​ខ្ញុំព្រះអង្គ ​ដោយ​គ្រឿងសស្រ្តាទេ បពិត្រព្រះមាន​ព្រះភាគ ខ្ញុំព្រះអង្គ នឹងមាន​គំនិត ក្នុង ដំណើរនុ៎ះ យ៉ាងនេះឯង បពិត្រព្រះសុគត ខ្ញុំព្រះអង្គ នឹងមាន​គំនិត ក្នុងដំណើរនុ៎ះ យ៉ាងនេះ​ឯង។ ម្នាលបុណ្ណៈ បើ​ពួកមនុស្ស ក្នុងសុនាបរន្តជនបទ នឹងប្រហារអ្នក ​ដោយ​​គ្រឿងសស្រ្តា ម្នាលបុណ្ណៈ តើអ្នកនឹងមាន​គំនិត ដូចម្តេច ក្នុងដំណើរនោះ។ បពិត្រព្រះអង្គ​ដ៏ចម្រើន បើ​ពួកមនុស្ស ក្នុងសុនាបរន្តជនប នឹងប្រហារខ្ញុំព្រះអង្គ ​ដោយ​គ្រឿងសស្រ្តា ខ្ញុំព្រះអង្គ នឹងមាន​គំនិត ក្នុងដំណើរនោះ យ៉ាងនេះថា ពួកមនុស្ស ក្នុងសុនាបរន្តជនបទនេះ ស្រួលដែរ ពួកមនុស្ស ក្នុងសុនាបរន្តជនបទនេះ ស្រួលល្អដែរ ព្រោះ​ថា មនុស្ស​ទាំងអម្បាលនេះ មិន​ប្រហារជិវិតខ្ញុំព្រះអង្គ ​ដោយ​គ្រឿងសស្រ្តា ​ដ៏មុតទេ បពិត្រព្រះមាន​ព្រះភាគ ខ្ញុំព្រះអង្គ នឹងមាន​គំនិត ក្នុងដំណើរនុ៎ះ យ៉ាងនេះឯង បពិត្រព្រះសុគត ខ្ញុំព្រះអង្គ នឹងមាន​គំនិត ក្នុងដំណើរនុ៎ះ យ៉ាងនេះឯង។

[១១៥] ម្នាលបុណ្ណៈ បើ​ពួកមនុស្សក្នុងសុនាបរន្តជនបទ នឹងយកគ្រឿង​សស្រ្តា​​ដ៏មុត មកផ្តាច់ជិវិតរបស់​​អ្នក ម្នាលបុណ្ណៈ តើអ្នកនឹងមាន​គំនិត ដូចម្តេច ក្នុងដំណើរ​នោះ។ បពិត្រព្រះអង្គ​ដ៏ចម្រើន បើ​ពួកមនុស្ស ក្នុងសុនាបរន្តជនបទ នឹងយកគ្រឿង​សស្រ្តា​ដ៏មុត មកផ្តាច់ជិវិត របស់​​ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គ នឹងមាន​គំនិត ក្នុងដំណើរនោះ យ៉ាងនេះថា ពួកសាវ័ករបស់​​ព្រះមាន​បុណ្យនោះ ដែលនឿយណាយ​ ធុញទ្រាន់ ខ្ពើមឆ្អើម ចំពោះកាយ និងជីវិត ហើយស្វែងរកបុគ្គលអ្នកសម្លាប់ ​ដោយ​គ្រឿង​សស្រ្តា ក៏មាន​ ខ្ញុំព្រះអង្គ ​បាន​អ្នកសម្លាប់ ​ដោយ​គ្រឿងសស្រ្តានោះ ដែល​មិន​បាច់​ស្វែង​រក​សោះ​ទេ បពិត្រព្រះមាន​ព្រះភាគ  ខ្ញុំព្រះអង្គ នឹងមាន​គំនិត ក្នុងដំណើរនុ៎ះ យ៉ាងនេះឯង បពិត្រព្រះសុគត ខ្ញុំព្រះអង្គ នឹងមាន​គំនិត ក្នុងដំណើរនុ៎ះ យ៉ាងនេះឯង។ ម្នាលបុណ្ណៈ ប្រពៃហើយ ប្រពៃហើយ ម្នាលបុណ្ណៈ អ្នកប្រកប​ដោយ​សេចក្តី​ស្ងប់រម្ងាប់ គឺសេចក្តី​​អត់ធន់នេះ អាចនឹងនៅក្នុងសុនាបរន្តជនបទ​បាន​ ម្នាលបុណ្ណៈ ចូរអ្នកសំគាល់​នូវ​កាល​​ដ៏គួរ ( នឹងទៅ​ ) ក្នុងកាលឥឡូវនេះចុះ។

[១១៦] គ្រានោះឯង ព្រះបុណ្ណៈមាន​អាយុ ត្រេកអរ ​រីករាយ ចំពោះភាសិតរបស់​​ ព្រះមាន​ព្រះភាគ ហើយក្រោកអំពីអាសនៈ ថ្វាយបង្គំព្រះមាន​ព្រះភាគ ធ្វើប្រទក្សិណ រួចរៀបចំសេនាសនៈ ហើយប្រដាប់​ដោយ​បាត្រ និងចីវរ ចេញទៅ​កាន់ចារិក ក្នុង​សុនាបរន្ត​ជនបទ កាលលោកចេញទៅ​កាន់ចារិក តាមលំដាប់ ក៏​បាន​ទៅ​ដល់​សុនាបរន្តជនបទ។ ​បាន​ឮថា ព្រះបុណ្ណៈមាន​អាយុ គង់នៅក្នុងសុនាបរន្តជនបទនោះ។ គ្រានោះឯង ព្រះបុណ្ណៈមាន​អាយុ ប្រោសពួកឧបាសក ​បាន​ប្រមាណ ៥០០ នាក់ ខាងក្នុងវស្សានោះឯង ​ទាំង​បាន​ធ្វើឲ្យជា​ក់ច្បាស់ នូវ​វិជ្ជា​ ៣ ខាងក្នុងវស្សានោះដែរ ហើយបរិនិញ្វន ខាងក្នុងវស្សានោះតែម្តង។ វេលានោះ ពួកភិក្ខុ​ច្រើនរូប នាំគ្នាចូលទៅ​​គាល់​ព្រះមាន​បុណ្យ លុះភិក្ខុ​​ទាំងនោះ គង់ក្នុងទី​ដ៏សមគួរហើយ ទើបក្រាបបង្គំទូល​ព្រះមាន​បុណ្យ ដូច្នេះថា សូមទ្រង់​ព្រះមេត្តាប្រោស កុលបុត្តឈ្មោះ បុណ្ណៈ ដែលព្រះអង្គ ​បាន​​ទូន្មាន​ ​ដោយ​ឱវាទសង្ខេប ឥឡូវនេះ លោកធ្វើមរណកាលហើយ លោកមាន​​គតិ​ដូចម្តេច មាន​បរលោក ដូចម្តេច។ ម្នាលភិក្ខុ​​ទាំងឡាយ​  កុលបុត្តឈ្មោះ បុណ្ណៈ ជា​បណ្ឌិត ជា​អ្នកនិយាយពិត មិន​បៀតបៀន នូវ​ធម៌ តាមសមគួរដល់ធម៌ផង មិន​បៀតបៀន នូវ​ធម្មាធិករណ៍ផង ម្នាលភិក្ខុ​​ទាំងឡាយ​ កុលបុត្តឈ្មោះ បុណ្ណៈ បរិនិញ្វនហើយ។ ចប់សូត្រទី៥។

ពាហិយសូត្រ ទី៦

[១១៧] គ្រានោះ‌ឯង ព្រះពាហិយៈមាន​អាយុ ចូលទៅ​គាល់ព្រះមាន​​ព្រះភាគ។បេ។  លុះព្រះពាហិយៈមាន​អាយុ គង់ក្នុងទី​ដ៏សមគួរហើយ ទើបក្រាប​បង្គំទូលព្រះមាន​ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គ​ដ៏ចម្រើន សូមព្រះមាន​ព្រះភាគ សំដែងធម៌​ដោយ​សង្ខេប ដល់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គ ​បាន​ស្តាប់​ធម៌ របស់​​​ព្រះមាន​​ព្រះភាគ​ហើយ នឹងជា​បុគ្គលម្នាក់ឯង គេចចេញអំពីពួក ជា​អ្នកមិន​ប្រមាទ មាន​ព្យាយាម ជា​គ្រឿងដុត​កំដៅកិលេស មាន​ចិត្តបញ្ជូនទៅ​កាន់ព្រះនិញ្វន។ ព្រះសម្ពុទ្ធត្រាស់សួរថា ម្នាល​ពាហិយៈ អ្នកសំគាល់​សេចក្តី​នោះ ដូចម្តេច ចក្ខុទៀង ឬមិន​ទៀង។ មិន​ទៀងទេ ព្រះអង្គ។ ចុះរបស់​​ណា មិន​ទៀង របស់​​នោះ ជា​ទុក្ខ ឬជា​សុខ។  ជា​ទុក្ខ ព្រះអង្គ។ ចុះរបស់​​ណា មិន​ទៀង ជា​ទុក្ខ មាន​សេចក្តី​ប្រែប្រួលជា​ធម្មតា តើគួរនឹងយល់ឃើញ របស់​​នោះថា នុ៎ះរបស់​​អញ នុ៎ះជា​អញ នុ៎ះជា​ខ្លួនរបស់​​អញ ដូច្នេះដែរឬ។ មិន​គួរនឹងយល់ឃើញ យ៉ាងនោះទេ ព្រះអង្គ។ រូបទៀង ឬមិន​ទៀង។ មិន​ទៀងទេ ព្រះអង្គ។ ចក្ខុវិញ្ញាណ ចក្ខុសម្ផ័ស្ស។បេ។ វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​ចក្ខុសម្ផ័ស្សជា​បច្ច័យ តើវេទនានោះ ទៀង ឬមិន​ទៀង។ មិន​ទៀងទេ ព្រះអង្គ។ របស់​​ណា មិន​ទៀង របស់​​នោះ ជា​ទុក្ខ ឬជា​សុខ។ ជា​ទុក្ខ ព្រះអង្គ។ របស់​​ណា មិន​ទៀង ជា​ទុក្ខ មាន​សេចក្តី​ប្រែប្រួលជា​ធម្មតា គួរនឹងយល់របស់​​នោះថា នុ៎ះរបស់​​អញ នុ៎ះជា​អញ នុ៎ះជា​ខ្លួនរបស់​​អញ ដូច្នេះដែរឬ។ មិន​គួរនឹងយល់ឃើញ យ៉ាងនុ៎ះទេ ព្រះ​អង្គ។ ម្នាលពាហិយៈ អរិយសាវ័ក អ្នកចេះដឹង កាលបើ​ឃើញយ៉ាងនេះ រមែងនឿយណាយ​​នឹងចក្ខុផង នឿយណាយ​នឹងចក្ខុវិញ្ញាណផង នឿយណាយ​នឹងចក្ខុសម្ផ័ស្សផង។បេ។ វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​មនោសម្ផ័ស្សជា​បច្ច័យ រមែងនឿយណាយ​ នឹងវេទនានោះ កាលបើ​នឿយណាយ​ រមែងប្រាសចាក​តម្រេក ព្រោះ​តែប្រាសចាក​តម្រេក ទើបចិត្តរួច​ស្រឡះ។ កាលបើ​ចិត្តផុតស្រឡះហើយ ញាណ ក៏កើតឡើងថា ចិត្តផុតស្រឡះហើយ។ អរិយសាវ័កនោះ រមែងដឹងច្បាស់ថា ជា​តិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ ​បាន​​ប្រព្រឹត្ត​​គ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ ​បាន​ធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ចនេះទៀត មិន​មាន​ឡើយ។

[១១៨] គ្រានោះឯង ព្រះពាហិយៈមាន​អាយុ ត្រេកអររីករាយ ចំពោះភាសិត របស់​​ ព្រះមាន​ព្រះភាគ ហើយក្រោកអំពីអាសនៈ ក្រាបថ្វាយបង្គំព្រះមាន​ព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ​។ លំដាប់នោះ ព្រះពាហិយៈមាន​អាយុ ជា​បុគ្គលម្នាក់ឯង គេចចេញអំពីពួក ជា​អ្នកមិន​ប្រមាទ មាន​ព្យាយាម ជា​គ្រឿងដុត​កំដៅ​កិលេស មាន​ចិត្តបញ្ជូនទៅ​កាន់ព្រះនិញ្វន មិន​យូរប៉ុន្មាន​ ក៏​បាន​ធ្វើឲ្យជា​ក់ច្បាស់ សម្រេច ​ដោយ​ប្រាជ្ញា​ដ៏ប្រសើរខ្លួនឯង ក្នុងបច្ចុប្បន្ន នូវ​ទីបំផុត នៃព្រហ្មចរិយធម៌ ​ដ៏ប្រសើរ ដែលជា​ទីត្រូវការ របស់​​ពួកកុលបុត្ត អ្នកចេញចាក​ផ្ទះ ហើយបួស​ដោយ​ប្រពៃ ក៏​បាន​ដឹងច្បាស់ថា ជា​តិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ ​បាន​ប្រព្រឹត្ត​គ្រប់គ្រាន់​ហើយ សោឡសកិច្ច អាត្មាអញ ​បាន​ធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ចនេះទៀត មិន​មាន​ឡើយ។  បណ្តាព្រះអរហន្ត​ទាំងឡាយ​ ព្រះពាហិយៈ មាន​អាយុ ក៏​បាន​ជា​ព្រះអរហន្តមួយអង្គដែរ។ ចប់សូត្រ ទី៦។

បឋមឯជា​សូត្រ ទី៧

[១១៩] ម្នាលភិក្ខុ​​ទាំងឡាយ​ តណ្ហា ( ជា​គ្រឿងញាប់ញ័រ ) ជា​រោគ តណ្ហា ជា​បូស តណ្ហា ជា​សរ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ព្រោះ​ហេតុនោះ ក្នុងលោកនេះ តថាគត មិន​មាន​តណ្ហា ជា​គ្រឿងញាប់ញ័រ ប្រាសចាក​សរ គឺតណ្ហាហើយ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ព្រោះ​​​​​​​​​​​ហេតុដូច្នោះ ក្នុងសាសនានេះ បើ​ភិក្ខុ​ប្រាថ្នាថា សូមឲ្យអាត្មាអញ មិន​មាន​តណ្ហា ជា​​គ្រឿង​ញាប់ញ័រ  ប្រាសចាក​សរ គឺ តណ្ហា។ ភិក្ខុ​នោះ មិន​ត្រូវប្រកាន់ចក្ខុ មិន​ត្រូវប្រកាន់​ក្នុងចក្ខុ មិន​ត្រូវប្រកាន់អំពីចក្ខុ មិន​ត្រូវប្រកាន់ថា ចក្ខុរបស់​​អញឡើយ មិន​ត្រូវប្រកាន់រូប មិន​ត្រូវប្រកាន់ក្នុងរូប មិន​ត្រូវប្រកាន់អំពីរូប មិន​ត្រូវប្រកាន់ថា រូបរបស់​​អញឡើយ មិន​ត្រូវប្រកាន់ចក្ខុវិញ្ញាណ មិន​ត្រូវប្រកាន់ក្នុងចក្ខុវិញ្ញាណ មិន​ត្រូវប្រកាន់អំពី​ចក្ខុ​វិញ្ញាណ មិន​ត្រូវប្រកាន់ថា ចក្ខុវិញ្ញាណរបស់​​អញឡើយ មិន​ត្រូវប្រកាន់ចក្ខុសម្ផ័ស្ស មិន​ត្រូវ​ប្រកាន់ ក្នុងចក្ខុសម្ផ័ស្ស មិន​ត្រូវប្រកាន់អំពីចក្ខុសម្ផ័ស្ស មិន​ត្រូវប្រកាន់ថា ចក្ខុ​សម្ផ័ស្សរបស់​​អញឡើយ វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​​ចក្ខុសម្ផ័ស្សជា​បច្ច័យ ក៏មិន​ត្រូវប្រកាន់​វេទនានោះ មិន​ត្រូវប្រកាន់ ក្នុងវេទនានោះ មិន​ត្រូវ​ប្រកាន់អំពីវេទនានោះ មិន​ត្រូវប្រកាន់ថា វេទនានោះ របស់​​អញឡើយ។ មិន​ត្រូវ​ប្រកាន់ សោតៈ។ មិន​ត្រូវប្រកាន់ឃានៈ។ មិន​ត្រូវប្រកាន់ជិវ្ហា មិន​ត្រូវប្រកាន់ក្នុងជិវ្ហា មិន​ត្រូវប្រកាន់ អំពីជិវ្ហា មិន​ត្រូវប្រកាន់ថា ជិវ្ហារបស់​​អញឡើយ មិន​ត្រូវប្រកាន់រស មិន​ត្រូវ​ប្រកាន់ជិវ្ហាវិញ្ញាណ មិន​ត្រូវប្រកាន់ជិវ្ហាសម្ផ័ស្ស វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​មែន​​ទុក្ខមិន​មែន​សុខក្តី ដែលកើតឡើង ព្រោះ​ជិវ្ហាសម្ផ័ស្សជា​បច្ច័យ ក៏មិន​ត្រូវប្រកាន់​វេទនានោះ មិន​ត្រូវប្រកាន់ ក្នុងវេទនានោះ មិន​ត្រូវប្រកាន់អំពីវេទនានោះ មិន​ត្រូវ​ប្រកាន់ថា វេទនានោះ របស់​​អញឡើយ។ មិន​ត្រូវប្រកាន់កាយ។ មិន​ត្រូវប្រកាន់មនោ មិន​ត្រូវប្រកាន់ក្នុងមនោ មិន​ត្រូវប្រកាន់អំពីមនោ មិន​ត្រូវប្រកាន់​ថា មនោរបស់​​អញឡើយ មិន​ត្រូវប្រកាន់​ធម៌ មនោវិញ្ញាណ មនោសម្ផ័ស្ស វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​មនោសម្ផ័ស្សជា​បច្ខ័យ ក៏មិន​ត្រូវប្រកាន់​វេទនានោះ មិន​ត្រូវប្រកាន់ ក្នុងវេទនានោះ មិន​ត្រូវប្រកាន់អំពីរវេទនានោះ មិន​ត្រូវ​ប្រកាន់ថា វេទនានោះ របស់​​អញឡើយ។ មិន​ត្រូវប្រកាន់វត្ថុ​ទាំងពួង មិន​ត្រូវប្រកាន់ក្នុងវត្ថុ ​ទាំងពួង មិន​ត្រូវប្រកាន់អំពីវត្ថុ​ទាំងពួង មិន​ត្រូវប្រកាន់ថា វត្ថុ​ទាំងពួង របស់​​អញឡើយ។ កាលភិក្ខុ​នោះ មិន​ប្រកាន់យ៉ាងនេះ រមែងមិន​កួចកាន់ នូវ​របស់​​បន្តិចបន្តួចក្នុងលោក កាលបើ​មិន​កួចកាន់ រមែងមិន​តក់ស្លុត កាលបើ​មិន​តក់ស្លុត រមែងរលត់កិលេស ចំពោះខ្លួនឯង ហើយដឹងច្បាស់ថា ជា​តិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ ​បាន​ប្រព្រឹត្ត​គ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ ​បាន​ធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ចនេះទៀត មិន​មាន​ឡើយ។ ចប់សូត្រ ទី៧។

ទុតិយឯជា​សូត្រ ទី៨

[១២០] ម្នាលភិក្ខុ​​ទាំងឡាយ​ តណ្ហាជា​រោគ តណ្ហាជា​បូស តណ្ហាជា​សរ។ ម្នាល ភិក្ខុ​​ទាំងឡាយ​ ព្រោះ​ហេតុនោះ ក្នុងលោកនេះ តថាគត មិន​​មាន​តណ្ហា ជា​គ្រឿងញាប់​ញ័រ ប្រាសចាក​សរ គឺតណ្ហាហើយ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ព្រោះ​ហេតុដូច្នោះ ក្នុងសាសនានេះ ប្រសិនបើ​ភិក្ខុ​ប្រាថ្នាថា សូមឲ្យអាត្មាអញ មិន​មាន​តណ្ហា ជា​គ្រឿងញាប់ញ័រ ប្រាសចាក​សរ គឺតណ្ហា។ ភិក្ខុ​មិន​ត្រូវប្រកាន់ចក្ខុ មិន​ត្រូវប្រកាន់ក្នុងចក្ខុ មិន​ត្រូវប្រកាន់អំពីចក្ខុ មិន​ត្រូវប្រកាន់ថា ចក្ខុរបស់​​អញឡើយ មិន​ត្រូវប្រកាន់រូប ចក្ខុវិញ្ញាណ ចក្ខុសម្ផ័ស្ស វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខ​មិន​សុខក្តី ដែលកើតឡើង ព្រោះ​ចក្ខុសម្ផ័ស្សជា​បច្ច័យ ក៏មិន​ត្រូវប្រកាន់វេទនានោះ មិន​ត្រូវប្រកាន់ ក្នុងវេទនានោះ មិន​ត្រូវប្រកាន់អំពីវេទនានោះ  មិន​ត្រូវប្រកាន់ថា វេទនានោះ របស់​​អញឡើយ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ព្រោះ​ថា ភិក្ខុ​ប្រកាន់របស់​​ណា ប្រកាន់ក្នុងរបស់​​ណា ប្រកាន់អំពីរបស់​​ណា ប្រកាន់ថា របស់​​ណារបស់​​អញ របស់​​នោះ រមែងប្រែប្រួល ចាក​របស់​​នោះ ព្រោះ​សត្វក្នុងភព តែងប្រែប្រួលជា​និច្ច តែសត្វលោក នៅតែត្រេកអរនឹងភពដដែល។បេ។ មិន​ត្រូវប្រកាន់ជិវ្ហា មិន​ត្រូវប្រកាន់ក្នុងជិវ្ហា មិន​ត្រូវប្រកាន់អំពីជិវ្ហា មិន​ត្រូវប្រកាន់ថា ជិវ្ហារបស់​​អញឡើយ មិន​ត្រូវប្រកាន់រស ជិវ្ហាវិញ្ញាណ ជិវ្ហាសម្ផ័ស្ស វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ជា​ទុក្ខមិន​ជា​សុខក្តី ដែលកើតឡើង ព្រោះ​ជិវ្ហាសម្ផ័ស្សជា​បច្ច័យ ក៏មិន​ត្រូវប្រកាន់វេទនានោះ មិន​ត្រូវប្រកាន់ក្នុងវេទនានោះ មិន​ត្រូវប្រកាន់អំពីវេទនានោះ មិន​ត្រូវប្រកាន់ថា វេទនា​នោះ​របស់​​អញឡើយ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ព្រោះ​ថា ភិក្ខុ​ប្រកាន់របស់​​ណា ប្រកាន់​ក្នុងរបស់​​ណា ប្រកាន់អំពីរបស់​​ណា ប្រកាន់ថា របស់​​ណារបស់​​អញ របស់​​នោះ ក៏តែងប្រែប្រួល ចាក​របស់​​នោះ ព្រោះ​សត្វក្នុងភព រមែងប្រែប្រួលជា​ប្រក្រតី តែសត្វលោក នៅតែត្រេកអរនឹងភពដដែល។បេ។ មិន​ត្រូវប្រកាន់មនោ មិន​ត្រូវប្រកាន់ក្នុងមនោ មិន​ត្រូវប្រកាន់អំពីមនោ មិន​ត្រូវប្រកាន់ថា មនោរបស់​​អញឡើយ មិន​ត្រូវប្រកាន់ធម៌ មនោវិញ្ញាណ មនោសម្ផ័ស្ស វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​មនោសម្ផ័ស្សជា​បច្ច័យ  ក៏មិន​ត្រូវប្រកាន់​វេទនានោះ មិន​ត្រូវប្រកាន់ក្នុងវេទនានោះ មិន​ត្រូវប្រកាន់អំពីវេទនានោះ មិន​ត្រូវប្រកាន់ថា វេទនានោះ របស់​​អញឡើយ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ព្រោះ​ថា ភិក្ខុ​ប្រកាន់របស់​​ណា ប្រកាន់ក្នុងរបស់​​ណា ប្រកាន់អំពីរបស់​​ណា ប្រកាន់ថា របស់​​ណារបស់​​អញ របស់​​នោះ ក៏រមែងប្រែប្រួលចាក​របស់​​នោះ ព្រោះ​សត្វក្នុងភព តែងប្រែប្រួលជា​ប្រក្រតី តែសត្វលោក នៅតែត្រេកអរនឹងភពដដែល។ ម្នាលភិក្ខុ​​​ទាំងឡាយ​ ខន្ធ ធាតុ អាយតនៈ ​ទាំងប៉ុន្មាន​ ភិក្ខុ​មិន​ត្រូវប្រកាន់ខន្ធ ធាតុ អាយតនៈនោះ មិន​ត្រូវប្រកាន់ក្នុងខន្ធ ធាតុ អាយតនៈនោះ មិន​ត្រូវប្រកាន់អំពីខន្ធ ធាតុ អាយតនៈនោះ មិន​ត្រូវប្រកាន់ថា ខន្ធ ធាតុ អយតនៈនោះ របស់​​អញឡើយ។ ភិក្ខុ​នោះ កាលបើ​មិន​​ប្រកាន់យ៉ាងនេះ រមែងមិន​កួចកាន់អ្វីបន្តិចបន្តួច ក្នុងលោក កាលបើ​មិន​កួចកាន់ រមែង​មិន​តក់ស្លុត កាលបើ​មិន​តក់ស្លុត រមែងរលត់កិលេស ចំពោះខ្លួនឯង ដឹងច្បាស់ថា ជា​តិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ ​បាន​ប្រព្រឹត្ត​គ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ ​បាន​ធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ច នេះទៀត មិន​មាន​ឡើយ។ ចប់សូត្រ ទី៨។

បឋមទ្វយសូត្រ ទី៩

[១២១] ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគតនឹងសម្តែងធម្មជា​តជា​គូៗ ដល់អ្នក​ទាំងឡាយ​  អ្នក​ទាំងឡាយ​ ចូរចាំស្តាប់​ធម្មជា​តនោះចុះ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ធម្មជា​ត ជា​គូៗ តើដូចម្តេចខ្លះ គឺភ្នែក និងរូប ត្រចៀក និងសំឡេង ច្រមុះ និងក្លិន អណ្តាត និងរស កាយ និងផ្សព្វ  ចិត្ត និងធម៌ ម្នាលភិក្ខុ​​ទាំងឡាយ​ នេះឯង ហៅថា ធម្មជា​ត ជា​គូៗ។ ម្នាលភិក្ខុ​​ទាំងឡាយ​ បុគ្គលណា និយាយយ៉ាងនេះថា ខ្ញុំនឹងបដិសេធ នូវ​ធម្មជា​តជា​គូៗ នុ៎ះចេញ ហើយបញ្ញត្តធម្មជា​ត ជា​គូៗ ឯទៀតវិញ​បាន​។ ពាក្យរបស់​​បុគ្គលនោះ គ្រាន់តែ​ជា​​ហេតុប៉ុណ្ណោះឯង តែបុគ្គលនោះ កាលបើ​គេសួរហើយ មុខជា​ដោះស្រាយមិន​រួចផង ដល់នូវ​សេចក្តី​ចង្អៀតចង្អល់ចិត្តផង។ ដំណើរនោះ ព្រោះ​ហេតុដូចម្តេច។ ម្នាលភិក្ខុ​​ទាំងឡាយ​ ព្រោះ​ការណ៍នោះ ហួសវិស័យ។ ចប់សូត្រទី៩។

ទុតិយទ្វយសូត្រ ទី១០

[១២២] ម្នាលភិក្ខុ​​ទាំងឡាយ​ វិញ្ញាណអាស្រ័យអារម្មណ៍ជា​គូៗ ទើបកើត​បាន​។ ម្នាលភិក្ខុ​​ទាំងឡាយ​ វិញ្ញាណអាស្រ័យអារម្មណ៍ជា​គូៗ ទើបកើត​បាន​ តើដូចម្តេចខ្លះ។ គឺ ចក្ខុវិញ្ញាណ កើតឡើង ព្រោះ​អាស្រ័យចក្ខុ និងរូប ចក្ខុមិន​ទៀង មាន​សេចក្តី​ប្រែប្រួល មាន​វិបត្តិផ្សេងៗ រូបមិន​ទៀង មាន​សេចក្តី​ប្រែប្រួល មាន​វិបត្តិផ្សេងៗ កាលបើ​យ៉ាងនេះ ធម្មជា​តជា​គូៗនុ៎ះ ជា​វត្ថុញាប់ញ័រផង​ ឈឺចាប់ផង មិន​ទៀង មាន​សេចក្តី​ប្រែប្រួល មាន​វិបត្តិផ្សេងៗ ចក្ខុវិញ្ញាណ មិន​ទៀង មាន​សេចក្តី​ប្រែប្រួល មាន​វិបត្តិផ្សេង​ៗ។ ទុកជា​ហេតុណា បច្ច័យណា នាំឲ្យកើតចក្ខុវិញ្ញាណ ហេតុនោះ បច្ច័យនោះ ក៏មិន​ទៀង មាន​សេចក្តី​ប្រែប្រួល មាន​វិបត្តិផ្សេងៗ។ ម្នាលភិក្ខុ​​ទាំងឡាយ​ គួរចាប់ភ្លឹកថា ចក្ខុវិញ្ញាណ​កើតឡើង ព្រោះ​អាស្រ័យបច្ច័យ ដែលមិន​ទៀងទៅ​ហើយ តើនឹង​បាន​ ទៀងទាត់មក​ពីណា។ ម្នាលភិក្ខុ​​ទាំងឡាយ​ ការជួបជុំ សន្និបាត សមាគម នៃធម៌​ទាំង ៣ នេះ ម្នាលភិក្ខុ​​ទាំងឡាយ​ នេះហៅថាចក្ខុសម្ផ័ស្ស។

[១២៣] សូម្បីចក្ខុសម្ផ័ស្ស ក៏មិន​ទៀង មាន​សេចក្តី​ប្រែប្រួល មាន​វិបត្តិផ្សេងៗ។ ទុកជា​ហេតុណា បច្ច័យណា ដែលនាំឲ្យកើតចក្ខុសម្ផ័ស្ស ហេតុនោះ បច្ច័យនោះ ក៏មិន​ទៀង មាន​សេចក្តី​ប្រែប្រួល មាន​វិបត្តិផ្សេងៗ។ ម្នាលភិក្ខុ​​ទាំងឡាយ​ គួរ​កត់​សំគាល់​​ថា ចក្ខុសម្ផ័ស្សកើតឡើង  ព្រោះ​អាស្រ័យបច្ច័យ មិន​ទៀងទៅ​ហើយ តើនឹង​បាន​​ទៀងទាត់​​​មក​ពីណា។  ម្នាលភិក្ខុ​​ទាំងឡាយ​ បុ​គ្គលដែលអារម្មណ៍ពាល់ត្រូវហើយ រមែងដឹងច្បាស់​ ដែលអារម្មណ៍ពាល់ត្រូវហើយ រមែងគិត ដែលអារម្មណ៍ពាល់ត្រូវហើយ រមែងចាំ​បាន​ កាលបើ​យ៉ាងនេះ ធម៌​ទាំងនោះឯង ជា​វត្ថុញាប់ញ័រផង ឈឺចាប់ផង មិន​ទៀង មាន​សេចក្តី​ប្រែប្រួល មាន​វិបត្តិផ្សេងៗ។បេ។ ជិវ្ហាវិញ្ញាណកើតឡើង ព្រោះ​អាស្រ័យជិវ្ហា និងរស ជិវ្ហាមិន​ទៀង មាន​សេចក្តី​ប្រែប្រួល មាន​វិបត្តិផ្សេងៗ រសក៏មិន​ទៀង មាន​សេចក្តី​ប្រែប្រួល មាន​វិបត្តិផ្សេងៗ កាលបើ​យ៉ាងនេះ ធម្មជា​ត​ជា​គូៗនុ៎ះ ជា​វត្ថុញាប់ញ័រផង ឈឺចាប់ផង មិន​ទៀង មាន​សេចក្តី​ប្រែប្រួល មាន​វិបត្តិ​ផ្សេងៗ ជិវ្ហាវិញ្ញាណ មិន​ទៀង មាន​សេចក្តី​ប្រែប្រួល មាន​វិបត្តិផ្សេងៗ។ ទុកជា​ហេតុណា បច្ច័យណា ដែលនាំឲ្យកើតជិវ្ហាវិញ្ញាណ ហេតុនោះ បច្ច័យនោះ ក៏មិន​ទៀង មាន​សេចក្តី​ប្រែប្រួល មាន​វិបត្តិផ្សេងៗ។ ម្នាលភិក្ខុ​​ទាំងឡាយ​ គួរឲ្យយល់ថា ជិវ្ហាវិញ្ញាណកើតឡើង ព្រោះ​អាស្រ័យបច្ច័យ មិន​ទៀងទៅ​ហើយ តើនឹង​បាន​ទៀង​ទាត់​មកពីណា។ ម្នាលភិក្ខុ​​ទាំងឡាយ​  ការជួបជុំ សន្និបាត សមាគម នៃធម៌​ទាំង ៣ នេះ ម្នាលភិក្ខុ​​ទាំងឡាយ​ នេះហៅថា ជិវ្ហាសម្ផ័ស្ស។

[១២៤] ជិវ្ហាសម្ផ័ស្ស មិន​ទៀង មាន​សេចក្តី​ប្រែប្រួល មាន​វិបត្តិផ្សេងៗ។ ទុកជា​ ហេតុណា បច្ច័យណា ដែលនាំឲ្យកើតជិវ្ហាសម្ផ័ស្ស ហេតុនោះ បច្ច័យនោះ ក៏មិន​ទៀង  មាន​សេចក្តី​ប្រែប្រួល មាន​វិបត្តិផ្សេងៗដែរ។ ម្នាលភិក្ខុ​​ទាំងឡាយ​ គួរចាំទុកថា ជិវ្ហាសម្ផ័ស្ស  កើតឡើង ព្រោះ​អាស្រ័យបច្ច័យ មិន​ទៀងទៅ​ហើយ តើនឹង​បាន​ទៀងទាត់ មកពីណា។ ម្នាលភិក្ខុ​​ទាំងឡាយ​ បុគ្គលដែលអារម្មណ៍ពាល់ត្រូវហើយ រមែងដឹងច្បាស់ ដែល​អារម្មណ៍​ពាល់ត្រូវហើយ រមែងគិត ដែលអារម្មណ៍ពាល់ត្រូវហើយ រមែងចាំ​បាន​ កាលបើ​យ៉ាងនេះ ធម៌​ទាំងនោះឯង ជា​វត្ថុញាប់ញ័រផង ឈឺចាប់ផង មិន​ទៀង មាន​សេចក្តី​ប្រែប្រួល មាន​វិបត្តិផ្សេងៗ។បេ។ មនោវិញ្ញាណ កើតឡើង ព្រោះ​អាស្រ័យមនោ និងធម៌ មនោមិន​ទៀង មាន​សេចក្តី​ប្រែប្រួល មាន​វិបត្តិផ្សេងៗ ធម៌មិន​ទៀង មាន​សេចក្តី​ប្រែប្រួល មាន​វិបត្តិផ្សេងៗ កាលបើ​យ៉ានេះ ធម្មជា​តជា​គូៗ នុ៎ះ ជា​វត្ថុញាប់ញ័រផង ឈឺចាប់ផង មិន​ទៀង មាន​សេចក្តី​ប្រែប្រួល មាន​វិបត្តិផ្សេងៗ មនោវិញ្ញាណមិន​ទៀង មាន​សេចក្តី​ប្រែប្រួល មាន​វិបត្តិផ្សេងៗ។ ទុកជា​ហេតុណា បច្ច័យណា ដែលនាំឲ្យកើតមនោវិញ្ញាណ ហេតុនោះ បច្ច័យនោះ ក៏មិន​ទៀង មាន​សេចក្តី​ ប្រែប្រួល មាន​វិបត្តិផ្សេងៗដែរ។ ម្នាលភិក្ខុ​​ទាំងឡាយ​ គួរចូលចិត្តថា  មនោវិញ្ញាណ កើតឡើង ព្រោះ​អាស្រ័យបច្ច័យ មិន​ទៀងទៅ​ហើយ តើនឹង​បាន​ទៀងទាត់មកពីណា។ ម្នាលភិក្ខុ​​ទាំងឡាយ​ កា​​​រជួបជុំ សន្និបាត សមាគម នៃធម៌​ទាំង ៣ នេះ ម្នាលភិក្ខុ​​​ទាំងឡាយ​ នេះហៅថា មនោសម្ផ័ស្ស។

[១២៥] មនោសម្ផ័ស្សមិន​ទៀង មាន​សេចក្តី​ប្រែប្រួល មាន​វិបត្តិផ្សែងៗ។ ទុកជា​​ហេតុណា បច្ច័យណា ដែលនាំឲ្យកើតមនោសម្ផ័ស្ស ហេតុនោះ បច្ច័យនោះ ក៏មិន​ទៀង មាន​សេចក្តី​ប្រែប្រួល មាន​វិបត្តិផ្សេងៗដែរ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ត្រូវសង្កេតថា បើ​មនោសម្ផ័ស្ស កើតឡើង ព្រោះ​អាស្រ័យបច្ច័យ មិន​ទៀងទៅ​ហើយ តើនឹង​បាន​ទៀង​ទាត់ មកពីណា។ ម្នាលភិក្ខុ​​ទាំងឡាយ​ បុគ្គលដែលអារម្មណ៍ពាល់ត្រូវហើយ រមែងដឹងច្បាស់ ដែលអារម្មណ៍ពាល់ត្រូវហើយ រមែងគិត ដែលអារម្មណ៍ពាល់ត្រូវហើយ រមែងចាំ​បាន​ កាលបើ​យ៉ាងនេះ ធម៌​ទាំងនោះឯង ជា​វត្ថុញាប់ញ័រផង ឈឺចាប់ផង មិន​ទៀង មាន​សេចក្តី​ប្រែប្រួល មាន​វិបត្តិផ្សេងៗដែរ។ ម្នាលភិក្ខុ​​ទាំងឡាយ​ មនោវិញ្ញាណ អាស្រ័យអារម្មណ៍ ជា​គូៗ ទើបកើត​បាន​ យ៉ាងនេះឯង។ ចប់សូត្រ ទី១០។

ចប់ ឆន្នវគ្គ ទី៤។

ឧទ្ទាននៃឆន្នវគ្គនោះ គឺ

និយាយអំពីលោកបែកធ្លាយ ១ លោកសូន្យ ១ ធម៌សង្ខេប ១ ឆន្នត្ថេរ ១ បុណ្ណត្ថេរ ១ ពាហិយត្ថេរ ១ តណ្ហា ជា​គ្រឿងញាប់ញ័រ មាន​ ២ លើក ធម្មជា​តជា​គូៗ មាន​ ២ លើក។

ឆឡវគ្គ ទី៥ (ឆដ្ឋ. សឡវគ្គ ទី១០)

អទន្តអគុត្តសូត្រ ទី១

[១២៦] ម្នាលភិក្ខុ​​ទាំងឡាយ​  ហេតុឲ្យកើតផស្សៈ​ទាំង ៦ នេះ ដែលបុគ្គល​មិន​ទូន្មាន​ មិន​គ្រប់គ្រង មិន​រក្សា មិន​សង្រួមហើយ តែងនាំមកនូវ​ទុក្ខ ​ដ៏ក្រៃលែង។ ហេតុឲ្យកើតផស្សៈ ​ទាំង ៦ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ចក្ខុ ជា​ហេតុ​ឲ្យកើតផស្សៈ ដែលបុគ្គលមិន​​បាន​ទូន្មាន​ មិន​​បាន​​គ្រប់គ្រង មិន​​បាន​រក្សា មិន​​បាន​​សង្រួមហើយ តែងនាំមក នូវ​ទុក្ខ​ដ៏ក្រៃលែង។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ជិវ្ហា ជា​​ហេតុ​ឲ្យកើតផស្សៈ ដែលបុគ្គលមិន​​បាន​​ទូន្មាន​​ មិន​​បាន​គ្រប់គ្រង មិន​​បាន​រក្សា មិន​​បាន​សង្រួមហើយ តែងនាំមក នូវ​ទុក្ខ​ដ៏ក្រៃលែង។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ មនោ ជា​ហេតុ​ឲ្យកើតផស្សៈ ដែលបុគ្គល​មិន​​បាន​ទូន្មាន​ មិន​​បាន​គ្រប់គ្រង មិន​​បាន​រក្សា មិន​​បាន​សង្រួមហើយ តែងនាំមក នូវ​ទុក្ខ​ដ៏ក្រៃលែង។ ម្នាលភិក្ខុ​​ទាំងឡាយ​ នេះឯង ជា​ហេតុឲ្យកើតផស្សៈ ​ទាំង ៦ ដែលបុគ្គលមិន​​បាន​ទូន្មាន​ មិន​​បាន​គ្រប់គ្រង មិន​​បាន​រក្សា មិន​​បាន​សង្រួមហើយ តែងនាំមក នូវ​ទុក្ខ​ដ៏ក្រៃលែង។

[១២៧] ម្នាលភិក្ខុ​​ទាំងឡាយ​ ហេតុឲ្យកើតផស្សៈ ​ទាំង ៦ នេះ ដែលបុគ្គលទូន្មាន​ល្អ គ្រប់គ្រងល្អ រក្សាល្អ សង្រួមល្អហើយ តែងនាំមក នូវ​សេចក្តី​សុខ ​ដ៏ក្រៃលែង។ ហេតុឲ្យកើត ផស្សៈ​ទាំង ៦ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ចក្ខុជា​ហេតុ​ឲ្យកើតផស្សៈ ដែលបុគ្គលទូន្មាន​ល្អ គ្រប់គ្រងល្អ រក្សាល្អ សង្រួមល្អហើយ តែងនាំមកនូវ​សេចក្តី​សុខ ​ដ៏ក្រៃ​លែង។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ជិវ្ហា ជា​ហេតុឲ្យកើតផស្សៈ ដែលបុគ្គលទូន្មាន​ល្អ គ្រប់គ្រងល្អ រក្សាល្អ សង្រួមល្អហើយ តែងនាំមក នូវ​សេចក្តី​សុខ ​ដ៏ក្រៃលែង។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ មនោជា​ ហេតុឲ្យ​កើតផស្សៈ ដែលបុគ្គលទូន្មាន​ល្អ គ្រប់គ្រងល្អ រក្សាល្អ សង្រួមល្អហើយ តែងនាំមក នូវ​​សេចក្តី​សុខ ​ដ៏ក្រៃលែង។ ម្នាលភិក្ខុ​​ទាំងឡាយ​ នេះឯងជា​ហេតុឲ្យកើតផស្សៈ ​ទាំង ៦ ដែលបុគ្គលទូន្មាន​ល្អ គ្រប់គ្រងល្អ រក្សាល្អ សង្រួមល្អហើយ តែងនាំមក នូវ​សេចក្តី​សុខ ​ដ៏ក្រៃលែង។ ព្រះមាន​ព្រះភាគ ទ្រង់​ត្រាស់សេចក្តី​នេះចប់ហើយ។បេ។ ទើបព្រះសាស្ត្រា ត្រាស់សេចក្តី​នេះថា

[១២៨] ម្នាលភិក្ខុ​​ទាំងឡាយ​ បុគ្គល មិន​សង្រួមក្នុងផស្សាយតនៈ ​ទាំង ៦ ណា រមែងដល់នូវ​សេចក្តី​ទុក្ខ ពួកបុគ្គលណា ​បាន​សង្រួមនូវ​ផស្សាយតនៈ ​ទាំង ៦ នោះហើយ ពួកបុគ្គលនោះ ឈ្មោះថា មាន​សទ្ធាជា​គម្រប់ពីរ កំចាត់បង់​នូវ​កិលេស មាន​ចិត្ត មិន​​បាន​​ទទឹក​ដោយ​រាគៈ។ បុគ្គល ឃើញរូបជា​ទីពេញចិត្ត ឬឃើញរូប ដែលមិន​ជា​ទីពេញចិត្ត ហើយត្រូវបន្ទោបង់​ នូវ​ផ្លូវតម្រេក ក្នុងរូបដែលជា​ទីពេញចិត្ត ​ទាំងមិន​ត្រូវទោមនស្សថា អារម្មណ៍នេះ អញមិន​ស្រលាញ់ ដូច្នេះឡើយ។ ឮនូវ​អារម្មណ៍ទី ២ គឺ សំឡេងដែលគួរ ស្រលាញ់ និងគួរស្អប់ ហើយមិន​ត្រូវងប់ចិត្ត ក្នុងសំឡេង ដែលគួរស្រលាញ់  បន្ទោបង់​​នូវ​ទោស ក្នុងសំឡេង ដែលគួរស្រលាញ់ ​ទាំងមិន​ត្រូវទោមនស្សថា អារម្មណ៍នេះ អញមិន​ស្រលាញ់ឡើយ។ ធុំក្លិនក្រអូប គួរពេញចិត្ត ឬធុំក្លិនស្អុយ មិន​គួរត្រេកអរហើយ ត្រូវបន្ទោបង់​ នូវ​ការចង្អៀតចង្អល់ចិត្ត ក្នុងក្លិនដែលមិន​គួរត្រេកអរ ​ទាំងមិន​ត្រូវបណ្តោយ ទៅ​តាមសេចក្តី​ពេញចិត្ត ក្នុងក្លិនដែលគួរត្រេកអរឡើយ។ បរិភោគរសឆ្ងាញ់បន្តិច ៗក្តី ឬបរិភោគរស ដែលមិន​ឆ្ងាញ់សោះក្តី ក្នុងកាលម្តង ៗ ហើយ មិន​ត្រូវជា​ប់ចិត្ត​បរិភោគ​តែរស ដែលឆ្ងាញ់ ​ទាំងមិន​ត្រូវទោមនស្ស នឹងរសដែលស្អប់ ដែលមិន​ឆ្ងាញ់ឡើយ។  បុគ្គលដែលត្រូវផស្សៈជា​សុខ ប៉ះពាល់ហើយ មិន​ត្រូវស្រវឹងទេ ទោះត្រូវផស្សៈជា​ទុក្ខ ប៉ះ​ពាល់ហើយ ក៏មិន​ត្រូវរំភើបដែរ ត្រូវតែព្រងើយកន្តើយ នឹងផស្សៈ​ទាំង ២ គឺសុខ និងទុក្ខ ​ទាំងមិន​ត្រូវស្រលាញ់ មិន​ត្រូវស្អប់ផស្សៈណាមួយឡើយ។ ពួកសត្វ ថោកទាប តែងមាន​សេចក្តី​សំគាល់​ ក្នុងធម៌​ដ៏យឺតយូរ ពួកសត្វមាន​សញ្ញា ត្រេកអរ នឹងធម៌យឺតយូរ រមែងងាកទៅ​រក ( វដ្តៈ ) បុគ្គល ​បាន​បន្ទោបង់​ចិត្ត​ទាំងអស់ ដែលអាស្រ័យនៅផ្ទះ គឺ បញ្ចកាមគុណ ដែលសម្រេចអំពីចិត្ត តែងប្រព្រឹត្ត​នូវ​ចិត្ត ដែលអាស្រ័យនឹងនេក្ខម្មៈ។ កាលណាបុគ្គល ​បាន​ចម្រើនចិត្ត ក្នុងអារម្មណ៍ ​ទាំង ៦ ​ដោយ​ប្រពៃ យ៉ាងនេះហើយ បុគ្គលនោះឯង ទោះបីសុខសម្ផ័ស្សពាល់ត្រូវ ចិត្តក៏មិន​រន្ធត់ ក្នុងកាលម្តងឡើយ ម្នាលភិក្ខុ​​ទាំងឡាយ​ អ្នក​ទាំងឡាយ​ ចូរគ្របសង្កត់នូវ​រាគៈ ទោសៈនោះ ចូរទៅ​​ឲ្យដល់ត្រើយ នៃជា​តិ និងមរណៈ គឺព្រះនិញ្វនចុះ។ ចប់សូត្រ ទី១។

មាលុក្យបុត្តសូត្រ ទី២

[១២៩] លំដាប់នោះឯង ព្រះមាលុក្យបុត្តមាន​អាយុ មាន​ព្យាយាម ជា​គ្រឿង​ដុត​កំដៅ​កិលេស មាន​ចិត្តបញ្ចូនទៅ​កាន់ព្រះនិញ្វន ​បាន​ចូលទៅ​គាល់ព្រះមាន​​ព្រះ​ភាគ។បេ។ លុះព្រះមាលុក្យបុត្តមាន​អាយុ អង្គុយក្នុងទី​ដ៏សមគួរហើយ ទើប​ក្រាបបង្គំទូល​ព្រះមាន​​ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គ​ដ៏ចម្រើន សូមព្រះមាន​ព្រះភាគ សម្តែងធម៌​ ​ដោយ​សង្ខេប ដល់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គ ​បាន​ស្តាប់​ធម៌ របស់​​ព្រះមាន​ព្រះភាគហើយ នឹងជា​បុគ្គលម្នាក់ឯង គេចចេញអំពីពួក ជា​អ្នកមិន​ប្រមាទ មាន​ព្យាយាម ជា​គ្រឿងដុត​កំដៅកិលេស  មាន​ចិត្តបញ្ជូនទៅ​កាន់ព្រះនិញ្វន​បាន​។ ម្នាលមាលុក្យបុត្ត អម្បាល​ប្រហែលអ្នក ជា​មនុស្សជរា មាន​អាយុចម្រើនហើយ ចាស់កន្លងបឋមវ័យ ចូលស៊ប់ក្នុង​បច្ឆិមវ័យហើយ ទើបនឹងសូមឱវាទ​ដោយ​សង្ខេប ក្នុងកាលឥឡូវនេះ តើនឹងឲ្យ តថាគត និយាយនឹងពួកភិក្ខុ​កម្លោះ ដូចម្តេច ក្នុងការសូមឱវាទនុ៎ះ។

[១៣០] សូមទ្រង់​ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ ជា​មនុស្សគ្រាំគ្រា មាន​អាយុចម្រើន​ហើយ ចាស់កន្លងបមវ័យហើយ ចូលស៊ប់ក្នុងបច្ឆិមវ័យ ក៏មែន​ពិត។ បពិត្រ​ព្រះអង្គ​​ដ៏ចម្រើន តែសូមព្រះមាន​ព្រះភាគ សម្តែងធម៌​ដោយ​សង្ខេប សូមព្រះសុគត សម្តែងធម៌ ​ដោយ​សង្ខេប ដល់ខ្ញុំព្រះអង្គឲ្យទាន ធ្វើដូចម្តេច ឲ្យតែខ្ញុំព្រះអង្គ ​បាន​យល់សេចក្តី​ភាសិត របស់​​ព្រះមាន​ព្រះភាគ ធ្វើដូចម្តេច ឲ្យតែខ្ញុំព្រះអង្គ ​បាន​ជា​ទាយាទ ( អ្នកទទួលមត៌ក ) នៃភាសិត របស់​​ព្រះមាន​ព្រះភាគ ឲ្យទាន។ ម្នាលមាលុក្យបុត្ត អ្នកសំគាល់​សេចក្តី​នោះ ដូចម្តេច រូបត្រូវដឹង​ដោយ​ចក្ខុ ដែលបុគ្គលមិន​ដែលឃើញ មិន​ធ្លាប់ឃើញ អ្នកក៏មិន​​បាន​ឃើញ ​ទាំងមិន​ដែលមាន​គំនិតថា អាត្មាអញ ត្រូវតែឃើញ ដូច្នេះឡើយ តើអ្នកមាន​សេចក្តី​ពេញចិត្ត ឬមាន​តម្រេក ឬក៏មាន​សេចក្តី​ស្រលាញ់ ក្នុងរូបនោះដែរឬ។ មិន​មាន​ទេ ព្រះអង្គ។ សំឡេង ត្រូវដឹង​ដោយ​ត្រចៀក ដែលបុគ្គលមិន​ដែលឮ មិន​ធ្លាប់ឮ អ្នកក៏មិន​​បាន​ឮ ​ទាំងមិន​ដែលមាន​គំនិតថា អាត្មាអញ ត្រូវតែឮដូច្នេះឡើយ តើអ្នកមាន​ សេចក្តី​ពេញចិត្ត ឬមាន​តម្រេក ឬក៏មាន​សេចក្តី​ស្រលាញ់ ក្នុងសំឡេងនោះ ដែរឬ។ មិន​ មាន​ទេ ព្រះអង្គ។ ក្លិន ត្រូវដឹង​ដោយ​ច្រមុះ ដែលបុគ្គល មិន​ដែលធុំ មិន​ធ្លាប់ធុំ អ្នកក៏មិន​​បាន​ធុំ ​ទាំងមិន​ដែលមាន​គំនិតថា អាត្មាអញ ត្រូវតែធុំដូច្នេះ​ឡើយ តើអ្នក​មាន​។បេ។ ក្នុងក្លិននោះដែរឬ។ រស ត្រូវដឹង​ដោយ​អណ្តាត ដែលបុគ្គលមិន​ដែលលិទ្ធភ្លក្ស មិន​ធ្លាប់លិទ្ធភ្លក្ស អ្នកក៏មិន​​បាន​លិទ្ធភ្លក្ស ​ទាំងមិន​ដែលមាន​គំនិតថា អាត្មាអញ ត្រូវតែលិទ្ធភ្លក្សដូច្នេះឡើយ តើអ្នកមាន​។បេ។ ក្នុងរសនោះដែរឬ។ ផ្សព្វ ត្រូវដឹង​ដោយ​កាយ ដែលបុគ្គលមិន​ដែលពាល់ មិន​ធ្លាប់ពាល់ អ្នកក៏មិន​​បាន​ពាល់ ​ទាំងមិន​ដែលមាន​គំនិតថា អាត្មាអញ ត្រូវតែពាល់ដូច្នេះឡើយ តើអ្នកមាន​។ បេ។ ក្នុងផ្សព្វនោះដែរឬ។ ធម៌ដែលត្រូវដឹង​ដោយ​ចិត្ត ដែលបុគ្គលមិន​ដែលដឹង មិន​ធ្លាប់ដឹង អ្នកក៏មិន​​បាន​ដឹង ​ទាំងមិន​ដែលមាន​គំនិតថា អាត្មាអញ ត្រូវតែដឹងដូច្នេះឡើយ តើអ្នកមាន​សេចក្តី​ពេញចិត្ត ឬមាន​តម្រេក ​ឬក៏មាន​សេចក្តី​ស្រលាញ់ ក្នុងធម៌នោះដែរឬ។ មិន​មាន​ទេ ព្រះអង្គ។

[១៣១] ម្នាលមាលុក្យបុត្ត បណ្តាធម៌ដែលត្រូវឃើញ ត្រូវឮ ត្រូវហិត ត្រូវដឹងច្បាស់ ក្នុងរឿងនុ៎ះ អ្នកនឹងមាន​ត្រឹមតែការឃើញ ចំពោះរូបដែលឃើញហើយ ត្រឹមតែ​ការ​ឮ ចំពោះសំឡេងដែលឮហើយ ត្រឹមតែការហិត ចំពោះក្លិនដែលហិតហើយ ត្រឹមតែការដឹង​ច្បាស់ ចំពោះធម៌ ដែលដឹងច្បាស់ហើយ។ ម្នាលមាលុក្យបុត្ត បណ្តាធម៌ ដែលត្រូវឃើញ ត្រូវឮ ត្រូវហិត ត្រូវដឹងច្បាស់ កាលណាអ្នកនឹងមាន​ ត្រឹមតែការឃើញ ចំពោះរូប ដែលឃើញហើយ ត្រឹមតែការឮ ចំពោះសំឡេងដែលឮហើយ ត្រឹមតែការប៉ះពាល់​ចំពោះអារម្មណ៍ ដែលប៉ះពាល់ ហើយ ត្រឹមតែការដឹងច្បាស់ ចំពោះធម៌ ដែលដឹងច្បាស់ហើយ ម្នាលមាលុក្យបុត្ត អ្នកនឹងមិន​មាន​រវល់ ​ដោយ​រាគៈ ទោសៈ ឬមោហៈនោះ ក្នុងកាលនោះ ម្នាលមាលុក្យបុត្ត កាលណាអ្នកមិន​មាន​រវល់ ​ដោយ​រាគៈ ទោសៈ ឬ មោហៈនោះទេ ម្នាលមាលុក្យបុត្ត អ្នកមុខជា​នឹងមិន​ជា​ប់ជំពាក់ចិត្ត ក្នុង រូបារម្មណ៍ ជា​ដើមនោះ ក្នុងកាលនោះ ម្នាលមាលុក្យបុត្ត កាលណាអ្នកមិន​​បាន​​ជា​ប់​ចំពាក់ចិត្ត ក្នុងរូបារម្មណ៍ ជា​ដើម នោះទេ ម្នាលមាលុក្យបុត្ត អ្នកនឹងមិន​មាន​កិច្ច​ក្នុងលោកនេះ មិន​មាន​ក្នុងលោកខាងមុខ មិន​មាន​ក្នុងចន្លោះ នៃលោក​ទាំងពីរ ក្នុងកាល​នោះ នេះឯង ជា​ទីបំផុតនៃទុក្ខ។ បពិត្រព្រះអង្គ​ដ៏ចម្រើន ខ្ញុំព្រះអង្គ យល់សេចក្តី​ នៃធម៌ដែលព្រះមាន​ព្រះភាគ សម្តែងហើយ ​ដោយ​សង្ខេបនេះឯង ​ដោយ​ពិស្តារ​បាន​។

[១៣២] កាលបើ​បុគ្គលឃើញរូប ហើយភាន់ស្មារតី ធ្វើទុកក្នុងចិត្ត នូវ​និមិត្តឲ្យជា​ទី ស្រឡាញ់ហើយ រមែងមាន​ចិត្តត្រេកត្រអាលផង នៅឳបក្រសោបអារម្មណ៍នោះផង។ វេទនាច្រើនប្រការ ដែលកើតអំពីរូបារម្មណ៍ រមែងចម្រើន ដល់បុគ្គលនោះ ចិត្តរបស់​​​បុគ្គល​នោះ រមែងខ្​ទាំងខ្ទប់ ព្រោះ​អភិជ្ឈា និងវិហេសា កាលដែលបុគ្គល​សន្សំតែ​ទុក្ខយ៉ាង​នេះ ហៅថា ឆ្ងាយ អំពីព្រះនិព្វាន។ បុគ្គល កាលឮសំឡេង ហើយភាន់ស្មារតី ធ្វើទុក​ក្នុងចិត្ត នូវ​និមិត្ត ឲ្យជា​ទីស្រឡាញ់ហើយ រមែងមាន​ចិត្តត្រេកត្រអាលផង នៅឳប​ក្រសោប​តែនឹងអារម្មណ៍នោះផង។ វេទនាច្រើនប្រការ ដែលកើតអំពីសទ្ទារម្មណ៍ រមែងចម្រើនដល់បុគ្គលនោះ ចិត្តរបស់​​បុគ្គលនោះ រមែងខ្​ទាំងខ្ទប់ ព្រោះ​អភិជ្ឈា និងវិហេសា កាលបុគ្គល សន្សំតែទុក្ខយ៉ាងនេះ ហៅថា ឆ្ងាយអំពីព្រះនិព្វាន។ បុគ្គល កាលធុំក្លិន ហើយភាន់ស្មារតី ធ្វើទុកក្នុងចិត្ត នូវ​និមិត្ត ឲ្យជា​ទីស្រឡាញ់ហើយ រមែងមាន​ចិត្តត្រេកត្រអាលផង នៅឳបក្រសោប តែនឹងអារម្មណ៍ នោះផង។ វេទនាច្រើនប្រការ ដែលកើតអំពីគន្ធារម្មណ៍ រមែងចម្រើនដល់បុគ្គលនោះ ចិត្តរបស់​​ បុគ្គលនោះ រមែងខ្​ទាំងខ្ទប់ ព្រោះ​អភិជ្ឈា និងវិហេសា កាលបើ​បុគ្គលសន្សំ តែទុក្ខយ៉ាង​នេះ ហៅថា ឆ្ងាយអំពីព្រះនិព្វាន។ បុគ្គល កាលបរិភោគរស ហើយភាន់ស្មារតី ធ្វើទុក្ខក្នុងចិត្ត នូវ​និមិត្ត ឲ្យជា​ទីស្រឡាញ់ហើយ រមែងមាន​ចិត្តត្រេកត្រអាលផង នៅឳបក្រសោបតែនឹងអារម្មណ៍ នោះផង។ វេទនាច្រើនប្រការ ដែលកើតអំពីរសារម្មណ៍ ក៏ចម្រើន ដល់បុគ្គលនោះ។បេ។ ហៅថា ឆ្ងាយអំពីព្រះនិព្វាន។ បុគ្គល កាលពាល់ត្រូវ នូវ​ផោដ្ឋព្វៈ ហើយភាន់ស្មារតី ធ្វើទុកក្នុងចិត្ត នូវ​និមិត្ត ឲ្យជា​ទីស្រឡាញ់ហើយ រមែងមាន​ចិត្តត្រេកត្រអាលផង នៅឳបក្រសោបតែនឹងអារម្មណ៍ នោះផង។ វេទនាច្រើនប្រការ ដែលកើតអំពីផោដ្ឋព្វារម្មណ៍ តែងចម្រើនដល់បុគ្គលនោះ។បេ។ ហៅថា ឆ្ងាយអំពីព្រះនិព្វាន។ បុគ្គល កាលដឹងធម្មារម្មណ៍ ហើយភាន់ស្មារតី ធ្វើទុកក្នុងចិត្ត នូវ​និមិត្ត ឲ្យជា​ទីស្រឡាញ់ហើយ រមែងមាន​ចិត្តត្រេកត្រអាលផង នៅឳបក្រសោបតែនឹង អារម្មណ៍នោះផង។ វេទនាច្រើនប្រការ ដែលកើតអំពីធម្មារម្មណ៍​ រមែងចម្រើនដល់បុគ្គលនោះ ចិត្តរបស់​​បុគ្គលនោះ រមែងខ្​ទាំងខ្ទប់ ព្រោះ​អភិជ្ឈា និងវិហេសា កាលបើ​បុគ្គល សន្សំតែទុក្ខយ៉ាងនេះ ហៅថា ឆ្ងាយអំពីព្រះនិព្វាន។

[១៣៣] បុគ្គលនោះឃើញរូបហើយ ប្រុងស្មារតី មិន​ត្រេកអរនឹងរូប រមែងមាន​ចិត្ត ប្រាសចាក​តម្រេកផង មិន​នៅឳបក្រសោបតែនឹងអារម្មណ៍នោះផង។ កាលបុគ្គលនោះ ឃើញ រូប ហើយទទួលនូវ​លោកុត្តរវេទនា ទុក្ខរមែងអស់ទៅ​ មិន​សន្សំទុក្ខយ៉ាងណា បុគ្គលនោះ ក៏មាន​ស្មារតីប្រព្រឹត្ត​យ៉ាងនោះ កាលបើ​បុគ្គល មិន​សន្សំទុក្ខយ៉ាងនេះ ហៅថា ​បាន​ជិត​ព្រះនិព្វាន។ បុគ្គលនោះ ឮសំឡេង ហើយប្រុងស្មារតី មិន​ត្រេកអរនឹងសំឡេង រមែងមាន​ចិត្តប្រាសចាក​តម្រេកផង មិន​នៅឳបក្រសោបតែនឹងអារម្មណ៍នោះផង។ កាលបុគ្គលនោះ ឮសំឡេង ហើយទទួលនូវ​លោកុត្តរវេទនា ទុក្ខរមែងអស់ទៅ​ មិន​សន្សំទុក្ខយ៉ាងណា បុគ្គលនោះ ក៏មាន​ស្មារតី ប្រព្រឹត្ត​យ៉ាងនោះ កាលបុគ្គល មិន​សន្សំទុក្ខយ៉ាងនេះ ហៅថា ​បាន​ជិត​ព្រះនិព្វាន។ បុគ្គលនោះ ធុំក្លិន ហើយប្រុងស្មារតី មិន​ត្រេកអរនឹងក្លិន រមែងមាន​ចិត្តប្រាសចាក​តម្រេកផង មិន​នៅឳបក្រសោប​តែនឹង​អារម្មណ៍នោះផង។ កាលបុគ្គលនោះ ធុំក្លិន ហើយទទួលនូវ​លោកុត្តរវេទនា ទុក្ខ រមែងអស់ទៅ​ មិន​សន្សំទុក្ខយ៉ាងណា បុគ្គលនោះ ក៏មាន​ស្មារតី ប្រព្រឹត្ត​យ៉ាងនោះ កាលបើ​បុគ្គល មិន​សន្សំនូវ​ទុក្ខ យ៉ាងនេះ ហៅថា ​បាន​ជិត​ព្រះនិព្វាន។ បុគ្គលនោះ បរិភោគរស ហើយប្រុងស្មារតី មិន​ត្រេកអរនឹងរស រមែងមាន​ចិត្តប្រាសចាក​តម្រេកផង មិន​នៅឳបក្រសោបតែនឹងអារម្មណ៍នោះផង។ កាលបុគ្គលនោះ លិទ្ធភ្លក្សរស ហើយទទួលនូវ​លោកុត្តរវេទនា។បេ។ ហៅថា ​បាន​ជិត​ព្រះនិព្វាន។ បុគ្គលនោះ ពាល់ត្រូវនូវ​ផស្សៈ ហើយប្រុងស្មារតី មិន​ត្រេកអរ ក្នុងផស្សៈ រមែងមាន​ចិត្ត​ប្រាសចាក​​តម្រេកផង មិន​នៅឳបក្រសោបតែ​នឹងអារម្មណ៍នោះផង។ កាលបុគ្គលនោះ ពាល់ត្រូវនូវ​ផស្សៈ ហើយទទួលនូវ​លោកុត្តរវេទនា។បេ។ ហៅថា ​បាន​ជិត​ព្រះនិព្វាន។ បុគ្គលនោះ ដឹងធម៌ ហើយប្រុងស្មារតី មិន​ត្រេកអរក្នុងធម៌ រមែងមាន​ចិត្តប្រាសចាក​តម្រេកផង មិន​នៅឳបក្រសោបតែនឹងអារម្មណ៍នោះផង។ កាល បុគ្គលនោះ ដឹងធម៌ ហើយទទួលនូវ​លោកុត្តរវេទនា ទុក្ខរមែងអស់ទៅ​ មិន​សន្សំទុក យ៉ាងណា បុគ្គលនោះ ក៏មាន​ស្មារតី ប្រព្រឹត្ត​យ៉ានោះ កាលបុគ្គល មិន​សន្សំទុក្ខយ៉ាងនេះ ហៅថា ​បាន​ជិត​ព្រះនិព្វាន។​ បពិត្រព្រះអង្គ​ដ៏ចម្រើន ព្រះពុទ្ធដីកា ដែលព្រះអង្គសម្តែង ​ដោយ​សង្ខេបនេះ ខ្ញុំព្រះអង្គ យល់សេចក្តី​​ដោយ​ពិស្តារ​បាន​ យ៉ាងនេះឯង។

[១៣៤] ម្នាលមាលុក្យបុត្ត ត្រូវហើយ ត្រូវហើយ ម្នាលមាលុក្យបុត្ត ពាក្យដែល តថាគត សម្តែង​ដោយ​សង្ខេប អ្នកយល់សេចក្តី​ ​ដោយ​ពិស្តារ​បាន​នុ៎ះ ជា​ការប្រពៃហើយ។

[១៣៥] កាលបុគ្គលឃើញរូប ហើយភាន់ស្មារតី ធ្វើទុកក្នុងចិត្ត នូវ​និមិត្ត ឲ្យជា​​ទី​ស្រឡាញ់ តែងមាន​ចិត្តត្រេកត្រអាលផង នៅឳបក្រសោប តែនឹងអារម្មណ៍​នោះផង។ វេទនា​ច្រើនប្រការ ដែលកើតអំពីរូបារម្មណ៍ រមែងចម្រើនដល់បុគ្គលនោះ ចិត្តរបស់​​​បុគ្គល​នោះ រមែងខ្​ទាំងខ្ទប់ ព្រោះ​អភិជ្ឈា និងវិហេសា កាលបុគ្គលសន្សំ តែទុក្ខយ៉ាងនេះ ហៅថា ឆ្ងាយអំពីព្រះនិព្វាន។បេ។

[១៣៦] បុគ្គលនោះដឹងធម៌ [ធម៌ គឺធម្មារម្មណ៍។] ហើយប្រុងស្មារតី មិន​ត្រេកអរ​នឹងធម៌ រមែងមាន​ចិត្តប្រាសចាក​តម្រេកផង មិន​នៅឳបក្រសោប តែនឹងអារម្មណ៍​នោះផង។​ បុគ្គលនោះ កាលដឹងនូវ​ធម៌ ហើយទទួលនូវ​លោកុត្តរវេទនា ទុក្ខរមែងអស់ទៅ​ មិន​សន្សំទុក្ខ យ៉ាងណា បុគ្គលនោះ ក៏មាន​ស្មារតី ប្រព្រឹត្ត​យ៉ាងនោះ កាលបុគ្គល មិន​សន្សំទុក្ខយ៉ាងនេះ ហៅថា ​បាន​ជិត​ព្រះនិព្វាន។ ម្នាលមាលុក្យបុត្ត ពាក្យដែលតថាគត សម្តែង​ដោយ​សង្ខេបនេះឯង អ្នកត្រូវយល់សេចក្តី​ ​ដោយ​ពិស្តារ យ៉ាងនេះ។

[១៣៧] គ្រានោះឯង ព្រះមាលុក្យបុត្តមាន​អាយុ ត្រេកអររីករាយ ចំពោះភាសិត របស់​​ព្រះមាន​ព្រះភាគ ក៏ក្រោកអំពីអាសនៈ ថ្វាយបង្គំព្រះមាន​ព្រះភាគ ធ្វើប្រទក្សិណរួចចេញទៅ​។ វេលានោះ ព្រះមាលុក្យបុត្តមាន​អាយុ ជា​បុគ្គលម្នាក់ឯង គេចចេញអំពីពួក ជា​អ្នកមិន​ប្រមាទ មាន​ព្យាយាម ជា​គ្រឿងដុតកំដៅកិលេស មាន​​ចិត្ត​បញ្ជូទៅ​កាន់ព្រះនិព្វាន មិន​យូរប៉ុន្មាន​ ក៏​បាន​ធ្វើឲ្យជា​ក់ច្បាស់ សម្រេច​ដោយ​​ប្រាជ្ញា ​ដ៏ប្រសើរ​ខ្លួន​ឯង​ ក្នុងបច្ចុប្បន្ន នូវ​បរិយោសាន នៃព្រហ្មចរិយៈ ​ដ៏ប្រសើរបំផុត ដែលជា​ទី​ត្រូវការ នៃពួកកុលបុត្តចេញចាក​ផ្ទះ ហើយបួស​ដោយ​ប្រពៃ ក៏​បាន​ដឹងច្បាស់ថា ជា​តិ​អស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ ​បាន​ប្រព្រឹត្ត​គ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ ​បាន​ធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ចនេះទៀត មិន​មាន​​ឡើយ។ បណ្តាលព្រះអរហន្ត​ទាំងឡាយ​ ព្រះមាលុក្យបុត្ត ក៏ជា​ព្រះអរហន្តមួយ អង្គដែរ។ ចប់សូត្រ ទី២។

បរិហានធម្មសូត្រ ទី៣

[១៣៨] ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគតនឹងសម្តែងនូវ​បរិហានធម៌ (ធម៌ជា​ហេតុសាប សូន្យ) ផង នូវ​អបរិហានធម៌ (ធម៌ជា​ហេតុមិន​សាបសូន្យ) ផង នូវ​អភិភាយតនៈ (អាយតនៈ​​ដ៏ចម្រើនក្រៃពេក) ៦ ផង ដល់អ្នក​ទាំងឡាយ​ ចូរអ្នក​ទាំងឡាយ​ ចាំស្តាប់​ធម៌​នោះចុះ។ ម្នាលភិក្ខុ​​ទាំងឡាយ​ បរិហានធម៌ តើដូចម្តេច។ ម្នាលភិក្ខុ​​ទាំងឡាយ​ អកុសលធម៌​ដ៏លាមក ដែលមាន​សេចក្តី​ត្រិះរិះ ជា​ទី​ស្ទុះទៅ​ ជា​បច្ច័យ នៃការជា​ប់ចំពាក់ កើតឡើង ដល់ភិក្ខុ​ក្នុងសាសនានេះ ព្រោះ​ឃើញរូប​ដោយ​ភ្នែក បើ​ភិក្ខុ​នៅអត់ទ្រាំនឹង អារម្មណ៍នោះ មិន​លះបង់​ មិន​បន្ទោបង់​ មិន​ធ្វើឲ្យវិនាស មិន​កំចាត់បង់​ទេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ដំណើរនុ៎ះ ភិក្ខុ​ត្រូវដឹងថា​ អាត្មាអញ សាបសូន្យ ចាក​កុសលធម៌​​ទាំងឡាយ​ ព្រោះ​ព្រះមាន​ព្រះភាគ ​បាន​ត្រាស់នូវ​ដំណើរនុ៎ះ ថាជា​ហេតុសាបសូន្យ ហើយ។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ មួយទៀត។បេ។ កើតឡើងដល់ភិក្ខុ​ ព្រោះ​លិទ្ធភ្លក្ស រស​ដោយ​អណ្តាត ម្នាលភិក្ខុ​​ទាំងឡាយ​ មួយទៀត អកុសលធម៌លាមក ដែលមាន​សេចក្តី​​ត្រិះរិះ ជា​ទីស្ទុះទៅ​ ជា​បច្ច័យ នៃការជា​ប់ចំពាក់ កើតឡើងដល់ភិក្ខុ​ ព្រោះ​ដឹងធម៌ ​ដោយ​ចិត្ត បើ​ភិក្ខុ​នៅអត់ទ្រាំនឹងអារម្មណ៍នោះ មិន​លះបង់​ មិន​បន្ទោបង់​ មិន​ធ្វើឲ្យវិនាស មិន​កំចាត់បង់​ទេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ដំណើរនុ៎ះ ភិក្ខុ​ត្រូវដឹងថា​អាត្មាអញ សាបសូន្យចាក​កុសលធម៌ ព្រោះ​ព្រះមាន​ព្រះភាគ ត្រាស់នូវ​ដំណើរនុ៎ះ ថាជា​ហេតុ​សាបសូន្យហើយ។ ម្នាលភិក្ខុ​​ទាំងឡាយ​ បរិហានធម៌ យ៉ាងនេះឯង។

[១៣៩] ម្នាលភិក្ខុ​​ទាំងឡាយ​ ចំណែកខាងអបរិហានធម៌ តើដូចម្តេច។ ម្នាលភិក្ខុ​​ទាំងឡាយ​ អកុសលធម៌​ដ៏លាមក ដែលមាន​សេចក្តី​ត្រិះរិះ ជា​ទីស្ទុះទៅ​ ជា​បច្ច័យ នៃការជា​ប់ចំពាក់ កើតឡើង ដល់ភិក្ខុ​ក្នុងសាសនានេះ ព្រោះ​ឃើញរូប​​ដោយ​ភ្នែក បើ​ភិក្ខុ​មិន​ទទួលអារម្មណ៍នោះទេ ​បាន​លះបង់​ បន្ទោបង់​ ធ្វើឲ្យវិនាស កំចាត់បង់​ចេញ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ដំណើរនុ៎ះ ភិក្ខុ​ត្រូវដឹងថា អាត្មាអញ មិន​សាបសូន្យ ចាក​កុសលធម៌ទេ ព្រោះ​ព្រះមាន​ព្រះភាគ ត្រាស់នូវ​ដំណើរនុ៎ះ ថា​ជា​ហេតុមិន​សាបសូន្យទេ។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ មួយទៀត។បេ។ កើតឡើងដល់ភិក្ខុ​ ព្រោះ​លិទ្ធភ្លក្សរស ​ដោយ​អណ្តាត។ ម្នាលភិក្ខុ​​ទាំងឡាយ​ មួយទៀត អកុសលធម៌​​ដ៏លាមក ដែលមាន​សេចក្តី​ត្រិះរិះ ជា​ទីស្ទុះទៅ​ ជា​បច្ច័យ នៃការជា​ប់ចំពាក់ កើតឡើងដល់ភិក្ខុ​ ព្រោះ​ដឹងធម៌​ដោយ​ចិត្ត បើ​ភិក្ខុ​មិន​ទទួលអារម្មណ៍នោះទេ ​បាន​លះបង់​ បន្ទោបង់​ ធ្វើឲ្យវិនាស កំចាត់បង់​ចេញ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ដំណើរនុ៎ះ ភិក្ខុ​ត្រូវដឹងថា អាត្មាអញ មិន​សាបសូន្យ ចាក​កុសលធម៌ឡើយ ព្រោះ​ព្រះមាន​​ព្រះភាគ ទ្រង់​​ត្រាស់នូវ​ដំណើរនុ៎ះ ថា ជា​ហេតុមិន​សាបសូន្យទេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ អបរិហានធម៌ យ៉ាងនេះឯង។

[១៤០] ម្នាលភិក្ខុ​​ទាំងឡាយ​ ឯ អភិភាយតនៈ ​ទាំង ៦ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុ​​ទាំង ឡាយ​ អកុសលធម៌​ដ៏លាមក ដែលមាន​សេចក្តី​ត្រិះរិះ ជា​ទីស្ទុះទៅ​ ជា​បច្ច័យ នៃការជា​ប់ចំពាក់ មិន​កើតឡើង ដល់ភិក្ខុ​ក្នុងសាសនានេះ ព្រោះ​ឃើញរូប​ដោយ​ភ្នែក ម្នាលភិក្ខុ​​ទាំងឡាយ​ ដំណើរនុ៎ះ ភិក្ខុ​ត្រូវដឹងថា នេះជា​អាយតនៈ​ដ៏ចម្រើនក្រៃពេក ព្រោះ​ព្រះមាន​ព្រះភាគ ​បាន​ត្រាស់ នូវ​ដំណើរនុ៎ះ ថាជា​អាយតៈ​ដ៏ចម្រើនក្រៃពេក។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ មួយទៀត អកុសលធម៌​​ដ៏លាមក ដែលមាន​សេចក្តី​ត្រិះរិះ ជា​ទីស្ទុះទៅ​ ជា​បច្ច័យនៃការជា​ប់ចំពាក់ មិន​កើតឡើងដល់ភិក្ខុ​ ព្រោះ​ដឹងធម៌​ដោយ​ចិត្ត ម្នាលភិក្ខុ​​ទាំងឡាយ​ ដំណើរនុ៎ះ ភិក្ខុ​ត្រូវ​ដឹងថា នេះជា​អាយតនៈ​ដ៏ចម្រើនក្រៃពេក ព្រោះ​ព្រះមាន​ព្រះភាគ ​បាន​ត្រាស់​នូវ​ដំណើរ​នុ៎ះ ថាជា​អាយតនៈ ​ដ៏ចម្រើនក្រៃពេក។ ម្នាលភិក្ខុ​​ទាំងឡាយ​ នេះហៅថា អភិភាយតនៈ ​ទាំង ៦។ ចប់សូត្រ ទី៣។

បមាទវិហារីសូត្រ ទី៤

[១៤១] សាវត្ថីនិទាន។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគតនឹងសម្តែង នូវ​បុគ្គល ដែលមាន​ប្រក្រតីនៅ ​ដោយ​សេចក្តី​ប្រហែសផង នូវ​បុគ្គលដែលមាន​ប្រក្រតីនៅ ​ដោយ​ការមិន​ប្រហែសផង ដល់អ្នក​ទាំងឡាយ​ ចូរអ្នក​ទាំងឡាយ​ ស្តាប់​ធម៌នោះចុះ។ ម្នាលភិក្ខុ​​ទាំងឡាយ​ បុគ្គលដែលមាន​ប្រក្រតី នៅ​ដោយ​សេចក្តី​ប្រហែស តើដូចម្តេច។ ម្នាលភិក្ខុ​​ទាំងឡាយ​ កាលបើ​ភិក្ខុ​មិន​សង្រួមចក្ខុន្រ្ទិយ ចិត្តក៏ជោកជា​ំ (​ដោយ​កិលេស) ក្នុងរូប ដែលត្រូវដឹង​ដោយ​ភ្នែក កាលបើ​ភិក្ខុ​នោះ មាន​ចិត្តជោកជា​ំ (​ដោយ​កិលេស) បាមុជ្ជៈ ក៏មិន​មាន​ កាលបើ​បាមុជ្ជៈមិន​មាន​ បីតិ ក៏មិន​មាន​ កាលបើ​បីតិមិន​មាន​ បស្សទ្ធិ ក៏មិន​មាន​ កាលបើ​បស្សទ្ធិមិន​មាន​ រមែងនៅជា​ទុក្ខ ចិត្តរបស់​​ភិក្ខុ​អ្នកមាន​ទុក្ខ តែង​មិន​​តំកល់​នៅនឹង កាលបើ​ចិត្ត មិន​តំកល់នៅនឹង ធម៌ក៏មិន​កើតប្រាកដ ព្រោះ​តែធម៌​មិន​កើតប្រាកដ ភិក្ខុ​នោះ ក៏រាប់ថា អ្នកនៅ​ដោយ​សេចក្តី​ប្រហែសធ្វេស។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ កាលបើ​ភិក្ខុ​ មិន​សង្រួមជិវិ្ហន្រ្ទិយ ចិត្តក៏ជោកជា​ំ (​ដោយ​កិលេស) ក្នុងរស ដែលត្រូវដឹង ​ដោយ​អណ្តាត កាលបើ​ភិក្ខុ​នោះ មាន​ចិត្តជោកជា​ំ (​ដោយ​​កិលេស)។បេ។ ភិក្ខុ​នោះ ក៏រាប់ថា អ្នកនៅ​ដោយ​សេចក្តី​ប្រហែសធ្វេស។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ កាលបើ​ភិក្ខុ​មិន​សង្រួមមនិន្រិ្ទយ ចិត្តក៏ជោកជា​ំ (​ដោយ​កិលេស) ក្នុងធម៌ដែលត្រូវដឹង​ដោយ​ចិត្ត កាលបើ​ភិក្ខុ​នោះ មាន​ចិត្តជោកជា​ំ (​ដោយ​កិលេស) បាមុជ្ជៈ ក៏មិន​មាន​ កាលបើ​បាមុជ្ជៈមិន​មាន​ បីតិ ក៏មិន​មាន​ កាលបើ​បីតិមិន​មាន​ បស្សទ្ធិ ក៏មិន​មាន​ កាលបើ​បស្សទ្ធិមិន​មាន​ ក៏រមែងនៅជា​ទុក្ខ ចិត្តរបស់​​ភិក្ខុ​អ្នកមាន​ទុក្ខ រមែងមិន​តំកល់នៅនឹង កាលបើ​ចិត្ត មិន​តំកល់នៅនឹង ធម៌​ទាំងឡាយ​ រមែងមិន​​កើតប្រាកដ ព្រោះ​ធម៌មិន​​បាន​កើតប្រាកដ ភិក្ខុ​នោះ ក៏រាប់ថា អ្នកនៅ​ដោយ​សេចក្តី​ប្រហែស​ធ្វេស។ ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​មាន​​ប្រក្រតីនៅ ​ដោយ​​សេចក្តី​ប្រហែសធ្វេស យ៉ាងនេះឯង។

[១៤២] ម្នាលភិក្ខុ​​ទាំងឡាយ​ ចំណែកខាងបុគ្គលអ្នកនៅ​ដោយ​សេចក្តី​មិន​ប្រហែស ធ្វេស តើដូចម្តេច។ ម្នាលភិក្ខុ​​ទាំងឡាយ​ កាលបើ​បុគ្គលសង្រួមចក្ខុន្រ្ទិយ ចិត្តក៏មិន​ជោកជា​ំ (​ដោយ​កិលេស) ក្នុងរូបដែលត្រូវដឹង​ដោយ​ចក្ខុ កាលបុគ្គលនោះ មាន​ចិត្តមិន​ជោកជា​ំ (​ដោយ​កិលេស) បាមុជ្ជៈ ក៏កើតឡើង កាលបើ​បុគ្គលនោះ មាន​បាមុជ្ជៈ បីតិ ក៏កើតឡើង កាលបុគ្គលនោះ មាន​ចិត្តប្រកប​ដោយ​បីតិ ​កាយក៏ស្ងប់រម្ងាប់ បុគ្គល ដែលមាន​កាយ​ស្ងប់រម្ងាប់ហើយ រមែងនៅជា​សុខ ចិត្តរបស់​​បុគ្គល អ្នកមាន​សេចក្តី​សុខ តែតំកល់នៅនឹង កាលបើ​ចិត្តតំកល់នៅនឹង ធម៌​ទាំងឡាយ​ តែងកើតប្រាកដ ព្រោះ​ធម៌កើតប្រាកដ បុគ្គលនោះ ក៏រាប់ថា មាន​ប្រក្រតីនៅ ​ដោយ​សេចក្តី​មិន​ប្រហែសធ្វេស។បេ។ ម្នាលភិក្ខុ​​​ទាំងឡាយ​ កាលបើ​បុគ្គល សង្រួមជិវិ្ហន្រ្ទិយ ចិត្ត ក៏មិន​ជោកជា​ំ (​ដោយ​កិលេស)។បេ។ បុគ្គលនោះ ក៏រាប់ថា មាន​ប្រក្រតីនៅ ​ដោយ​សេចក្តី​មិន​ប្រហែសធ្វេស​។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ កាលបើ​បុគ្គល សង្រួមមនិន្រ្ទិយ ចិត្តក៏មិន​ជោកជា​ំ  (​ដោយ​កិលេស)​ ក្នុងធម្មារម្មណ៍ដែលត្រូវដឹង​ដោយ​មនោ កាលបុគ្គលនោះ មាន​ចិត្តមិន​ជោកជា​ំ (​ដោយ​កិលេស) បាមុជ្ជៈ ក៏កើតឡើង កាលបើ​បុគ្គលនោះ មាន​បោមុជ្ជៈ បីតិក៏កើតឡើង កាលបើ​មាន​ចិត្ត ប្រកប​ដោយ​បីតិ កាយក៏ស្ងប់រម្ងាប់ បុគ្គល ដែលមាន​កាយស្ងប់រម្ងាប់ រមែងសោយអារម្មណ៍ជា​សុខ ចិត្តរបស់​​បុគ្គល ដែលមាន​សេចក្តី​សុខ តែងតំកល់នៅនឹង កាលបើ​ចិត្តតំកល់នៅនឹង ធម៌​​ទាំងឡាយ​ តែងកើតប្រាកដ ព្រោះ​តែធម៌កើតប្រាកដ បុគ្គលនោះ ក៏រាប់ថា មាន​ប្រក្រតីនៅ ​ដោយ​សេចក្តី​មិន​ប្រហែសធ្វេស។ ម្នាលភិក្ខុ​​​ទាំងឡាយ​ បុគ្គលមាន​ប្រក្រតីនៅ ​ដោយ​សេចក្តី​មិន​ប្រហែសធ្វេស យ៉ាងនេះឯង។ ចប់សូត្រ ទី ៤។

សំវរសូត្រ ទី៥

[១៤៣] ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគតនឹងសម្តែងនូវ​ការសង្រួម និងការមិន​សង្រួម ដល់អ្នក​ទាំងឡាយ​ ចូរអ្នក​ទាំងឡាយ​ ស្តាប់​ធម៌នោះចុះ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ការមិន​សង្រួម តើដូចម្តេច។ ម្នាលភិក្ខុ​​ទាំងឡាយ​ រូបដែលត្រូវដឹង​ដោយ​ភ្នែក គួរប្រាថ្នា គួរត្រេកអរ គួរពេញចិត្ត គួរស្រឡាញ់ ប្រកប​ដោយ​កាម គួរត្រេកត្រអាល រមែងមាន​ បើ​ភិក្ខុ​ត្រេកអរ ស្រើបស្រាល ជ្រុលជ្រប់ ចំពោះរូបនោះ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ដំណើរនុ៎ះ ភិក្ខុ​ត្រូវដឹងថា អាត្មាអញ សាបសូន្យ ចាក​កុសលធម៌​ទាំងឡាយ​ ព្រោះ​ការសាបសូន្យនុ៎ះ ព្រះមាន​ព្រះភាគ ​បាន​ត្រាស់ទុកហើយ។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ រសដែលត្រូវ​ដឹង ​ដោយ​អណ្តាត។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ធម៌ដែលត្រូវដឹង​ដោយ​ចិត្ត គួរប្រាថ្នា គួរត្រេកអរ គួរពេញចិត្ត គួរស្រឡាញ់ ប្រកប​ដោយ​កាម គួរត្រេកត្រអាល រមែងមាន​ បើ​ភិក្ខុ​ត្រេកអរ ស្រើបស្រាល ជ្រុលជ្រប់ ចំពោះធម៌នោះ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ដំណើរនុ៎ះ ភិក្ខុ​ត្រូវដឹងថា អាត្មាអញ សាបសូន្យចាក​កុសលធម៌​ទាំងឡាយ​ ព្រោះ​ការសាបសូន្យនុ៎ះ ព្រះមាន​ព្រះភាគ ​បាន​ត្រាស់ទុកហើយ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ការមិន​សង្រួម យ៉ាងនេះ ឯង។

[១៤៤​] ម្នាលភិក្ខុ​​ទាំងឡាយ​ ចំណែកការសង្រួម តើដូចម្តេច។ ម្នាលភិក្ខុ​​ទាំងឡាយ​ រូបដែលត្រូវដឹង​ដោយ​ភ្នែក គួរប្រាថ្នា គួរត្រេកអរ គួរពេញចិត្ត គួរស្រឡាញ់ ប្រក​ដោយ​កាម គួរត្រេកត្រអាល រមែងមាន​ បើ​ភិក្ខុ​មិន​ត្រេកអរ មិន​ស្រើបស្រាល មិន​ជ្រុលជ្រប់ ចំពោះរូបនោះទេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ដំណើរនុ៎ះ ភិក្ខុ​ត្រូវដឹងថា អាត្មាអញ មិន​សាបសូន្យចាក​កុសលធម៌​ទាំងឡាយ​ឡើយ ព្រោះ​ការមិន​សាបសូន្យនុ៎ះ ព្រះមាន​ព្រះភាគ ​បាន​ត្រាស់ទុកហើយ។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ រសដែលត្រូវដឹង ​ដោយ​អណ្តាត។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ធម៌ដែលត្រូវដឹង​ដោយ​ចិត្ត គួរប្រាថ្នា​ គួរត្រេកអរ គួរពេញចិត្ត គួរស្រឡាញ់ ប្រកប​ដោយ​កាម គួរត្រេកត្រអាល រមែងមាន​ បើ​ភិក្ខុ​មិន​ត្រេកអរ មិន​ស្រើបស្រាល មិន​ជ្រុលជ្រប់ ចំពោះធម៌នោះទេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ដំណើរនុ៎ះ ភិក្ខុ​ត្រូវដឹងថា  អាត្មាអញ មិន​សាបសូន្យចាក​កុសលធម៌ ​ទាំងឡាយ​ឡើយ ព្រោះ​ការមិន​សាបសូន្យនុ៎ះ ព្រះមាន​ព្រះភាគ ​បាន​ត្រាស់ទុកហើយ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ការសង្រួម យ៉ាងនេះឯង។ ចប់សូត្រ ទី ៥។

សមាធិសូត្រ ទី៦

[១៤៥] ម្នាលភិក្ខុ​​ទាំងឡាយ​ អ្នក​ទាំងឡាយ​ ចូរចម្រើននូវ​សមាធិ។ ម្នាលភិក្ខុ​​ទាំង ឡាយ​ ភិក្ខុ​ ដែលមាន​ចិត្តតំកល់នៅនឹងនួន តែងដឹងច្បាស់តាមពិត។ ដឹងច្បាស់តាមពិត នូវ​អ្វី។  ដឹងច្បាស់តាមពិតថា ចក្ខុមិន​ទៀង ដឹងច្បាស់តាមពិតថា រូបមិន​ទៀង ដឹងច្បាស់​តាមពិតថា ចក្ខុវិញ្ញាណមិន​ទៀង ដឹងច្បាស់តាមពិតថា​ ចក្ខុសម្ផ័ស្សមិន​ទៀង វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​ចក្ខុសម្ផ័ស្សជា​បច្ច័យ ក៏ដឹង​ច្បាស់​តាមពិតថា វេទនានោះឯង មិន​ទៀង។បេ។ ដឹងច្បាស់តាមពិតថា មនោមិន​ទៀង ធម្មារម្មណ៍ មនោវិញ្ញាណ មនោសម្ផ័ស្ស វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ជា​ទុក្ខមិន​ជា​ សុខក្តី ដែលកើតឡើង ព្រោះ​មនោសម្ផ័ស្សជា​បច្ច័យ ក៏ដឹងច្បាស់តាមពិតថា វេទនានោះឯង មិន​ទៀង។ ម្នាលភិក្ខុ​​ទាំង ឡាយ​ ចូលអ្នក​ទាំងឡាយ​ ចម្រើនសមាធិចុះ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ព្រោះ​ភិក្ខុ​ ដែលមាន​ចិត្តតំកល់នៅនឹងនួន រមែងដឹងច្បាស់តាមពិត ដូច្នេះ។ ចប់សូត្រ ទី ៦។

បដិសល្លានសូត្រ ទី៧

[១៤៦] ម្នាលភិក្ខុ​​ទាំងឡាយ​ ចូរអ្នក​ទាំងឡាយ​ ស្ងប់ស្ងាត់ ហើយប្រកប​ព្យាយាម​ទៅ​។ ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​មាន​សេចក្តី​ស្ងប់ស្ងាត់ តែងដឹងច្បាស់តាមពិត។ ដឹងច្បាស់ តាមពិតនូវ​អ្វី។ ដឹងច្បាស់តាមពិតថា ចក្ខុមិន​ទៀង ដឹងច្បាស់តាមពិតថា រូបមិន​ទៀង ដឹងច្បាស់តាមពិតថា ចក្ខុវិញ្ញាណមិន​ទៀង ដឹងច្បាស់តាមពិតថា ចក្ខុសម្ផ័ស្ស មិន​ទៀង។បេ។ វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​​មនោសម្ផ័ស្សជា​បច្ច័យ ក៏ដឹងច្បាស់តាមពិតថា វេទនានោះឯង មិន​ទៀង។ ម្នាលភិក្ខុ​​ទាំងឡាយ​ អ្នក​ទាំងឡាយ​ ចូរស្ងប់ស្ងាត់ ហើយប្រកបព្យាយាមចុះ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​មាន​សេចក្តី​ស្ងប់ស្ងាត់ តែងដឹងច្បាស់តាមពិត ដូច្នេះ។ ចប់សូត្រ ទី ៧។

បឋមនតុម្ហាកំសូត្រ ទី៨

[១៤៧] ម្នាលភិក្ខុ​​ទាំងឡាយ​ របស់​​ណាដែលមិន​មែន​ជា​របស់​​ពួកអ្នកទេ អ្នក​​ទាំងឡាយ​ ចូរលះបង់​ នូវ​របស់​​នោះចេញ របស់​​នោះ បើ​ពួកអ្នកលះបង់​​បាន​ហើយ គង់មាន​ប្រយោជន៍ និងសេចក្តី​សុខ។ ម្នាលភិក្ខុ​​ទាំងឡាយ​ អ្វីមិន​មែន​របស់​​ពួកអ្នក។ ម្នាលភិក្ខុ​​ទាំងឡាយ​ ចក្ខុមិន​មែន​របស់​​ពួកអ្នកទេ អ្នក​ទាំងឡាយ​ ចូរលះបង់​ចក្ខុនោះចេញ ចក្ខុនោះ បើ​ពួកអ្នកលះបង់​​បាន​ហើយ គង់មាន​ប្រយោជន៍ និងសេចក្តី​សុខ។ រូបមិន​មែន​របស់​​ពួកអ្នកទេ អ្នក​ទាំងឡាយ​ ចូរលះបង់​រូបនោះចេញ រូបនោះ បើ​ពួកអ្នក​លះបង់​​បាន​ហើយ គង់មាន​ប្រយោជន៍ និងសេចក្តី​សុខ។ ចក្ខុវិញ្ញាណមិន​មែន​របស់​​ពួក​អ្នកទេ អ្នក​ទាំងឡាយ​ ចូរលះបង់​ចក្ខុវិញ្ញាណនោះចេញ ចក្ខុវិញ្ញាណនោះ បើ​ពួក​អ្នក​លះបង់​​បាន​ហើយ គង់មាន​ប្រយោជន៍ និងសេចក្តី​សុខ។ ចក្ខុសម្ផ័ស្ស មិន​មែន​​របស់​​​ពួក​អ្នក​​ទេ អ្នក​ទាំងឡាយ​ ចូរលះបង់​ចក្ខុសម្ផ័ស្សនោះចេញ ចក្ខុសម្ផ័ស្សនោះ បើ​ពួកអ្នក​លះបង់​​​បាន​ហើយ គង់មាន​ប្រយោជន៍ និងសេចក្តី​សុខ។ វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​ចក្ខុសម្ផ័ស្សជា​បច្ច័យ សូម្បីវេទនានោះ ក៏មិន​មែន​​របស់​​ពួកអ្នកទេ អ្នក​ទាំងឡាយ​ ចូរលះបង់​នូវ​វេទនានោះចេញ វេទនានោះ បើ​ពួកអ្នក​លះបង់​​​បាន​ហើយ គង់មាន​ប្រយោជន៍ និងសេចក្តី​សុខ។បេ។ ជិវ្ហា មិន​មែន​របស់​​ពួកអ្នក​ទេ អ្នក​ទាំងឡាយ​ ចូរលះបង់​នូវ​ជិវ្ហានោះចេញ ជិវ្ហានោះ បើ​ពួកអ្នកលះបង់​​បាន​ហើយ គង់មាន​ប្រយោជន៍ និងសេចក្តី​សុខ។ រស មិន​មែន​របស់​​ពួកអ្នកទេ អ្នក​ទាំងឡាយ​ ចូរលះបង់​រសនោះចេញ រសនោះ បើ​ពួកអ្នកលះបង់​​បាន​ហើយ គង់មាន​ប្រយោជន៍ និង​សេចក្តី​សុខ។ ជិវ្ហាវិញ្ញាណ មិន​មែន​របស់​​ពួកអ្នកទេ អ្នក​ទាំងឡាយ​ ចូរលះបង់​ជិវ្ហាវិញ្ញាណ​នោះចេញ ជិវ្ហាវិញ្ញាណនោះ​ បើ​ពួកអ្នកលះបង់​​បាន​ហើយ គង់មាន​ប្រយោជន៍ និងសេចក្តី​សុខ។ ជិវ្ហាសម្ផ័ស្ស មិន​មែន​របស់​​ពួកអ្នកទេ អ្នក​ទាំងឡាយ​ ចូរលះបង់​ជិវ្ហាសម្ផ័ស្សនោះចេញ ជិវ្ហាសម្ផ័ស្សនោះ បើ​ពួកអ្នកលះបង់​​បាន​ហើយ គង់មាន​ប្រយោជន៍ និងសេចក្តី​សុខ។ វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ជា​ទុក្ខមិន​​ជា​សុខក្តី ដែលកើតឡើង ព្រោះ​ជិវ្ហាសម្ផ័ស្ស ជា​បច្ច័យ សូម្បីវេទនា​នោះ ក៏មិន​មែន​​របស់​​​ពួកអ្នកទេ អ្នក​ទាំងឡាយ​ ចូរលះបង់​វេទនានោះចេញ វេទនានោះ បើ​ពួកអ្នក​លះបង់​​​បាន​ហើយ គង់មាន​ប្រយោជន៍ និងសេចក្តី​សុខ។បេ។ មនោ មិន​មែន​របស់​​ពួកអ្នកទេ អ្នក​ទាំងឡាយ​ ចូរលះបង់​មនោនោះចេញ មនោនោះ បើ​ពួកអ្នកលះបង់​​បាន​ហើយ គង់មាន​ប្រយោជន៍ និងសេចក្តី​សុខ។ ធម្មារម្មណ៍ មិន​មែន​របស់​​ពួកអ្នកទេ អ្នក​ទាំងឡាយ​ ចូរលះបង់​ធម្មារម្មណ៍នោះចេញ ធម្មារម្មណ៍នោះ បើ​ពួកអ្នកលះបង់​់់់់់់់់់់់់់​បាន​ហើយ គង់​មាន​​ប្រយោជន៍ ​និងសេចក្តី​សុខ។ មនោវិញ្ញាណ មិន​មែន​របស់​​ពួកអ្នកទេ អ្នក​ទាំងឡាយ​ ចូរលះបង់​​នូវ​មនោវិញ្ញាណនោះចេញ មនោវិញ្ញាណនោះ បើ​ពួកអ្នកលះបង់​​បាន​ហើយ គង់មាន​ប្រយោជន៍ និងសេចក្តី​សុខ។ មនោសម្ផ័ស្ស មិន​មែន​របស់​​ពួកអ្នកទេ អ្នក​​ទាំងឡាយ​ ចូរលះបង់​នូវ​មនោសម្ផ័ស្សនោះចេញ មនោសម្ផ័ស្សនោះ បើ​ពួកអ្នកលះបង់​​​បាន​ហើយ គង់មាន​ប្រយោជន៍ និងសេចក្តី​សុខ។ វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​មនោសម្ផ័ស្សជា​បច្ច័យ សូម្បីវេទនានោះ ក៏មិន​មែន​​របស់​​ពួកអ្នកទេ អ្នក​ទាំងឡាយ​​ ចូរលះបង់​វេទនានោះចេញ វេទនានោះ បើ​ពួកអ្នកលះបង់​​បាន​ហើយ គង់មាន​ប្រយោជន៍ និងសេចក្តី​សុខ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ដូចស្មៅ កំណាត់ឈើ មែកឈើ ស្លឹកឈើណា ដែលមាន​ក្នុងវត្តជេតពននេះ គេក៏ជញ្ជូន​យកស្មៅ ជា​ដើមនោះ ឬដុត ឬក៏ធ្វើឲ្យសមគួរតាមហេតុ អ្នក​ទាំងឡាយ​ នឹងមាន​យោបល់ យ៉ាងនេះថា គេតែងនាំយកយើង ឬដុត ឬក៏ធ្វើតាមសមគួរដល់ហេតុ ដូច្នេះដែរឬ។ មិន​មែន​ដូច្នេះទេ ព្រះអង្គ។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ បពិត្រព្រះអង្គ​ដ៏ចម្រើន ព្រោះ​ស្មៅ ជា​ដើមនុ៎ះ មិន​មែន​ជា​ខ្លួន ឬជា​វត្ថុអាស្រ័យនៅខ្លួន របស់​​យើងខ្ញុំទេ យ៉ាង​ណាមិញ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ចក្ខុមិន​មែន​របស់​​ពួកអ្នកទេ អ្នក​ទាំងឡាយ​ ចូរលះបង់​ចក្ខុនោះចេញ ចក្ខុនោះ បើ​ពួកអ្នកលះបង់​​បាន​ហើយ គង់មាន​ប្រយោជន៍ និងសេចក្តី​សុខ។ រូបមិន​មែន​របស់​​ពួកអ្នកទេ។​ ចក្ខុវិញ្ញាណ ចក្ខុសម្ផ័ស្ស។បេ។ វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើងព្រោះ​ មនោសម្ផ័ស្សជា​បច្ច័យ សូម្បីវេទនានោះ មិន​មែន​របស់​​ពួកអ្នកទេ អ្នក​ទាំងឡាយ​ ចូរលះបង់​វេទនានោះចេញ វេទនានោះ បើ​ពួកអ្នកលះបង់​​បាន​ហើយ គង់មាន​ប្រយោជន៍ និងសេចក្តី​សុខ ក៏យ៉ាងនោះ​ឯង។ ចប់សូត្រ ទី៨។

ទុតិយនតុម្ហាកំសូត្រ ទី៩

[១៤៨] ម្នាលភិក្ខុ​​ទាំងឡាយ​ របស់​​ណា ដែលមិន​មែន​របស់​​ពួកអ្នកទេ អ្នក​ទាំងឡាយ​​ ចូរលះបង់​របស់​​នោះចេញ របស់​​នោះ បើ​ពួកអ្នកលះបង់​​បាន​ហើយ គង់មាន​ប្រយោជន៍ និងសេចក្តី​សុខ។ ម្នាលភិក្ខុ​​ទាំងឡាយ​ របស់​​អ្វី ដែលមិន​​មែន​របស់​​​ពួកអ្នក។ ម្នាលភិក្ខុ​​ទាំងឡាយ​ ចក្ខុមិន​មែន​របស់​​ពួកអ្នកទេ អ្នក​ទាំងឡាយ​ ចូរលះបង់​​ចក្ខុ​នោះ​ចេញ ចក្ខុនោះ បើ​ពួកអ្នកលះបង់​​បាន​ហើយ គង់មាន​ប្រយោជន៍ និងសេចក្តី​សុខ។ រូប មិន​មែន​របស់​​ពួកអ្នកទេ អ្នក​ទាំងឡាយ​ ចូរលះបង់​រូបនោះចេញ រូបនោះ បើ​ពួកអ្នកលះបង់​​បាន​ហើយ គង់មាន​ប្រយោជន៍ និងសេចក្តី​សុខ។ ចក្ខុវិញ្ញាណ មិន​មែន​របស់​​ពួកអ្នកទេ អ្នក​ទាំងឡាយ​ ចូរលះបង់​ចក្ខុវិញ្ញាណនោះចេញ ចក្ខុវិញ្ញាណ​នោះ បើ​ពួកអ្នកលះបង់​​បាន​ហើយ គង់មាន​ប្រយោជន៍ និងសេចក្តី​សុខ។ ចក្ខុសម្ផ័ស្ស មិន​មែន​​របស់​​ពួកអ្នកទេ អ្នក​ទាំងឡាយ​ ចូរលះបង់​ចក្ខុសម្ផ័ស្សនោះចេញ ចក្ខុសម្ផ័ស្សនោះ បើ​ពួកអ្នកលះបង់​​បាន​​ហើយ​ គង់មាន​ប្រយោជន៍ និងសេចក្ដីសុខ។បេ។ វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​មនោសម្ផ័ស្ស​ជា​បច្ច័យ សូម្បីវេទនានោះ ក៏មិន​មែន​របស់​​ពួកអ្នកទេ អ្នក​ទាំងឡាយ​ ចូរលះបង់​វេទនា​នោះចេញ វេទនានោះ បើ​ពួកអ្នកលះបង់​​បាន​ហើយ គង់មាន​ប្រយោជន៍ និងសេចក្តី​សុខ។ ម្នាលភិក្ខុ​​ទាំងឡាយ​ របស់​​ណា មិន​មែន​របស់​​ពួកអ្នកទេ អ្នក​ទាំងឡាយ​ ចូរលះបង់​របស់​​នោះចេញ របស់​​នោះ បើ​ពួកអ្នកលះបង់​​បាន​ហើយ គង់មាន​ប្រយោជន៍ និង​សេចក្តី​សុខ។ ចប់សូត្រ ទី៩។

ឧទកសូត្រ ទី១០

[១៤៩] ម្នាលភិក្ខុ​​ទាំងឡាយ​ ​បាន​ឮថា ឧទករាមបុត្ត និយាយយ៉ាងនេះថា ខ្ញុំជា​អ្នក​សម្រេច​វេទពិត ខ្ញុំជា​អ្នកគ្របសង្កត់នូវ​វដ្ដៈពិត ខ្ញុំ​បាន​ជីកឫសគល់នៃទុក្ខ ដែល​មិន​​ទាន់​ជីក​ហើយពិត។ ម្នាលភិក្ខុ​​ទាំងឡាយ​ ឯឧទករាមបុត្ត មិន​មែន​សម្រេចវេទទេ តែប្រកាស​សេចក្តី​នោះថា​ ខ្ញុំជា​អ្នកសម្រេចវេទ មិន​គ្របសង្កត់នូវ​វដ្ដៈទេ តែប្រកាសថា ខ្ញុំជា​អ្នកគ្រប​សង្កត់នូវ​វដ្ដៈ មិន​ទាន់ជីកឫសគល់ នៃទុក្ខ​បាន​ទេ តែប្រកាសថា ឫសគល់នៃទុក្ខ ខ្ញុំជីករំលើង​បាន​ហើយ។ ម្នាលភិក្ខុ​​ទាំងឡាយ​ កាលភិក្ខុ​ នឹងនិយាយឲ្យសមហេតុ ត្រូវនិយាយថា ខ្ញុំជា​អ្នកសម្រេចវេទពិត ខ្ញុំជា​អ្នកគ្របសង្កត់នូវ​វដ្ដៈពិត ខ្ញុំជា​អ្នកជីក​រំលើង នូវ​ឫសគល់នៃទុក្ខ ដែលមិន​ទាន់​បាន​ជីកពិត។ ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​សម្រេចវេទ តើដូចម្តេច។ ម្នាលភិក្ខុ​​ទាំងឡាយ​ កាលបើ​ភិក្ខុ​ដឹងច្បាស់តាមពិត នូវ​ការកើតឡើង ការរលត់ អានិសង្ស ទោស និងការរលាស់ចេញ នូវ​ហេតុកើតឡើង នៃផស្សៈ​ទាំង ៦។ ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​ជា​អ្នកដល់នូវ​វេទ យ៉ាងនេះឯង។ ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​ជា​អ្នកគ្របសង្កត់នូវ​វដ្ដៈ តើដូចម្តេច។ ម្នាលភិក្ខុ​​ទាំងឡាយ​ កាលបើ​ភិក្ខុ​ដឹងច្បាស់​តាម​ពិត នូវ​ការកើតឡើង ការរលត់ អានិសង្ស ទោស និងការរលាស់ចេញ នូវ​ហេតុកើត​ឡើង នៃផស្សៈ​ទាំង ៦ ហើយ ជា​អ្នករួចស្រឡះ (ចាក​ទុក្ខ) ព្រោះ​មិន​​បាន​ប្រកាន់មាំ។ ម្នាលភិក្ខុ​​​ទាំងឡាយ​ ភិក្ខុ​អ្នកគ្របសង្កត់នូវ​វដ្ដៈ យ៉ាងនេះឯង។ ម្នាលភិក្ខុ​​ទាំងឡាយ​ ឫសគល់នៃទុក្ខ ដែលមិន​​ទាន់ជីករំលើង ភិក្ខុ​​បាន​ជីករំលើងហើយ តើដូចម្តេច។ ម្នាលភិក្ខុ​​ទាំងឡាយ​ ពាក្យថាទុក្ខ ៗ ដូច្នេះនេះ ជា​ឈ្មោះរបស់​​កាយ ដែលប្រកប​ដោយ​មហាភូតរូប ​ទាំង ៤ កើតអំពីទឹកសុក្កៈ ជា​របស់​​មាតា និងបិតា ដែលកសន្សំឡើង ​ដោយ​បាយ និងនំ មាន​សេចក្តី​មិន​ទៀង ត្រូវប្រស់ព្រំ គក់ច្របាច់ បែកធ្លាយខ្ចាត់ខ្ចាយ ជា​ធម្មតា។ ម្នាលភិក្ខុ​​ទាំងឡាយ​ ពាក្យថា ឫសគល់នៃទុក្ខនេះ ជា​ឈ្មោះ របស់​​តណ្ហា។ ម្នាលភិក្ខុ​​ទាំងឡាយ​ កាលបើ​ភិក្ខុ​លះបង់​តណ្ហា ផ្តាច់ផ្តិលឫសគល់ ធ្វើមិន​ឲ្យមាន​ទីកើត ដូចជា​ត្នោតកំបុតក ធ្វើមិន​ឲ្យមាន​កំណើត មិន​ឲ្យកើតតទៅ​ទៀត ជា​ធម្មតា។ ម្នាលភិក្ខុ​​ទាំងឡាយ​ ឫសគល់នៃទុក្ខ ដែលមិន​ទាន់ជីករំលើង ឈ្មោះថា ភិក្ខុ​​បាន​​គាស់​រំលើងហើយ យ៉ាងនេះឯង។​ ម្នាលភិក្ខុ​​ទាំងឡាយ​ ឧទករាមបុត្ត ប្រកាសវាចា យ៉ាងនេះថា ខ្ញុំជា​អ្នកសម្រេចនូវ​វេទពិត ខ្ញុំជា​អ្នកគ្របសង្កត់នូវ​វដ្ដៈពិត ខ្ញុំជា​អ្នកជីកឫសគល់នៃទុក្ខ ដែលគេមិន​ទាន់ជីកពិត។ ម្នាលភិក្ខុ​​ទាំងឡាយ​ ឧទករាមបុត្ត ជា​អ្នកមិន​ទាន់​សម្រេច​នូវ​វេទទេ តែប្រកាសសេចក្តី​នោះថា​ ខ្ញុំជា​អ្នកសម្រេចនូវ​វេទ មិន​មែន​ជា​អ្នក​គ្រប​សង្កត់​នូវ​វដ្ដៈ​ទេ តែប្រកាសថា ខ្ញុំជា​អ្នកគ្របសង្កត់នូវ​វដ្ដៈ មិន​ទាន់ជីករំលើងឫសគល់នៃទុក្ខទេ តែប្រកាសថា ខ្ញុំ​បាន​ជីកឫសគល់នៃទុក្ខហើយ។ ម្នាលភិក្ខុ​​ទាំងឡាយ​ កាលបើ​ភិក្ខុ​ នឹង​និយាយឲ្យសម តាមហេតុ ត្រូវនិយាយថា ខ្ញុំជា​អ្នកសម្រេចនូវ​វេទពិត ខ្ញុំជា​អ្នក​គ្រប​សង្កត់​នូវ​​វដ្ដៈពិត ខ្ញុំជា​អ្នកជីករំលើង នូវ​ឫសគល់នៃទុក្ខ ដែលមិន​ទាន់ជីករំលើងពិត។ ចប់សូត្រ ទី១០។

ចប់ ឆឡវគ្គ ទី៥។

ឧទាននៃឆឡវគ្គនោះគឺ

​និយាយអំពីការរួបរួម ២ សូត្រ ការសាបសូន្យ ១ ភិក្ខុ​អ្នកនៅ​ដោយ​សេចក្តី​ប្រហែស ១ ការសង្រួម ១ សមាធិ​ ១ ការស្ងប់ស្ងាត់ ១ របស់​​មិន​មែន​​របស់​​អ្នក​​ទាំងឡាយ​ ២ សូត្រ ឧទករាមបុត្ត ១​។

ចប់ ទុតិយបណ្ណាសកៈ ក្នុងសឡាយ​តនវគ្គ។

ឧទាននៃទុតិយបណ្ណាសកៈនោះគឺ

អវិជ្ជា​វគ្គ ១ មិគជា​លវគ្គ ១ គិលានវគ្គ ១ ឆន្នវគ្គ ជា​គម្រប់បួន ១ ឆឡវគ្គ ១ ហាសិបសូត្រ នេះ ជា​ទុតិយបណ្ណាសកៈ។

តតិយបណ្ណាសកៈ

យោគក្ខេមិវគ្គ ទី១ (ឆដ្ឋ. ទី១១)

យោគក្ខេមិសូត្រ ទី១

[១៥០] ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគតនឹងសម្តែងនូវ​ធម្មបរិយាយ [ធម៌ជា​ហេតុ។] ជា​​ហេតុ​របស់​​បុគ្គល អ្នកមាន​សេចក្តី​ក្សេម ចាក​យោគៈ ដល់អ្នក​ទាំងឡាយ​ អ្នក​ទាំងឡាយ​ ចូរប្រុងស្តាប់​ នូវ​ពាក្យនោះចុះ។​ ម្នាលភិក្ខុ​​ទាំងឡាយ​ ចុះធម្មបរិយាយ ជា​ហេតុ​របស់​​​បុគ្គល ​អ្នកមាន​សេចក្តី​ក្សេម ចាក​យោគៈ តើដូចម្តេច​។ ម្នាលភិក្ខុ​​ទាំងឡាយ​ រូប ដែល​បុគ្គល​គប្បីដឹង​បាន​​ដោយ​ភ្នែក ជា​រូបគួរប្រាថ្នា គួរត្រេកអរ​ ជា​ទីពេញចិត្ត ជា​ទីស្រឡាញ់ ប្រកប​ដោយ​កាម ជា​ហេតុនៃសេចក្តី​ត្រេកអរ រូប​ទាំងនោះ តថាគត​បាន​លះបង់​ ​បាន​គាស់រំលើង​ឫសគល់ ​បាន​ធ្វើឲ្យនៅសល់តែទីនៅ ដូចជា​ទីនៅនៃដើមត្នោត ​បាន​ធ្វើឲ្យលែងមាន​បែបភាព មាន​សភាពមិន​កើតឡើងតទៅ​ មួយទៀត តថាគត ក៏​បាន​ប្រាប់នូវ​សេចក្តី​ព្យាយាម ដើម្បី​លះបង់​ នូវ​រូប​ទាំងនោះចេញ ព្រោះ​ហេតុនោះ ​បាន​ជា​គេហៅតថាគតថា ជា​បុគ្គល មាន​សេចក្តី​ក្សេម ចាក​យោគៈ។បេ។ ម្នាល​ភិក្ខុ​​​ទាំងឡាយ​ រស ដែលបុគ្គលគប្បីដឹង​បាន​ ​ដោយ​អណ្តាត។​បេ។​ ម្នាលភិក្ខុ​​ទាំងឡាយ​ ធម្មារម្មណ៍ ដែលបុគ្គលគប្បីដឹង​បាន​​ដោយ​ចិត្ត ជា​ធម្មារម្មណ៍គួរប្រាថ្នា គួរត្រេកអរ ជា​ទីពេញចិត្ត ជា​ទីស្រឡាញ់​ ប្រកប​ដោយ​កាម ជា​ហេតុនៃសេចក្តី​ត្រេកអរ ធម្មារម្មណ៍​​ទាំងនោះ តថាគត ​បាន​លះបង់​ ​បាន​គាស់រំលើងឫសគល់ ​បាន​ធ្វើឲ្យនៅសល់តែទីនៅ ដូចជា​ទីនៅនៃដើមត្នោត ​បាន​ធ្វើឲ្យលែងមាន​បែបភាព មាន​សភាពមិន​កើតឡើងតទៅ​ មួយទៀត​ តថាគត ​បាន​ប្រាប់នូវ​សេចក្តី​ព្យាយាម ដើម្បី​​លះបង់​ នូវ​ធម្មារម្មណ៍​​ទាំង​នោះ​ចេញ​ ព្រោះ​ហេតុនោះ ​បាន​ជា​គេហៅតថាគតថា ជា​បុគ្គលមាន​ សេចក្តី​ក្សេម ចាក​យោគៈ។ ម្នាលភិក្ខុ​​ទាំងឡាយ​ នេះឯង ឈ្មោះថា ធម៌បរិយាយ ជា​ហេតុ​នៃបុគ្គល​មាន​សេចក្តី​ក្សេម ចាក​យោគៈ។ ចប់ សូត្រ ទី ១។

ឧបាទាយសូត្រ ទី២

[១៥១] ម្នាលភិក្ខុ​​ទាំងឡាយ​ កាលបើ​ហេតុអ្វីមាន​ អាស្រ័យហេតុអ្វី ទើបសេចក្តី​​សុខ ទុក្ខខាងក្នុង កើតឡើង​បាន​។​ ​​បពិត្រព្រះអង្គ​ដ៏ចម្រើន ធម៌របស់​​យើងខ្ញុំ​ទាំងឡាយ​ មាន​ព្រះមាន​ព្រះភាគ ជា​មូល។ ម្នាលភិក្ខុ​​ទាំងឡាយ​​ កាលបើ​ចក្ខុមាន​ អាស្រ័យចក្ខុ ទើបសេចក្តី​សុខ ទុក្ខខាងក្នុង កើតឡើង​បាន​។បេ។ កាលបើ​អណ្តាតមាន​ អាស្រ័យអណ្តាត ទើបសេចក្តី​សុខ ទុក្ខខាងក្នុង កើតឡើង​បាន​។បេ។​ កាលបើ​ចិត្តមាន​ អាស្រ័យចិត្ត ទើបសេចក្តី​សុខ ទុក្ខ​ខាងក្នុង កើតឡើង​បាន​។​ ម្នាលភិក្ខុ​​ទាំងឡាយ​ អ្នក​ទាំងឡាយ​ សម្គាល់សេចក្តី​នោះ ថាដូចម្តេច ចក្ខុទៀង ឬមិន​ទៀង។ មិន​ទៀងទេ ព្រះអង្គ។ ចុះរបស់​​ណា មិន​ទៀង របស់​​នោះ ជា​ទុក្ខ ឬជា​សុខ។ ជា​ទុក្ខ ព្រះអង្គ។ របស់​​ណាមិន​ទៀង ជា​ទុក្ខ មាន​សេចក្តី​ប្រែប្រួលជា​ធម្មតា បើ​មិន​អាស្រ័យ​នូវ​របស់​​នោះ តើនឹងមាន​សេចក្តី​សុខទុក្ខ ខាងក្នុងកើតឡើង​បាន​​ ដែរឬ។ មិន​មែន​ដូច្នេះទេ  ព្រះអង្គ។បេ។​ អណ្តាត ទៀង ឬមិន​ទៀង។​ មិន​ទៀងទេ ព្រះអង្គ។ ចុះរបស់​​ណាមិន​ទៀង របស់​​នោះ ជា​ទុក្ខ ឬជា​សុខ។​ ជា​ទុក្ខ ព្រះអង្គ។ របស់​​ណា មិន​ទៀង ជា​ទុក្ខ មាន​សេចក្តី​ ប្រែប្រួជា​ធម្មតា បើ​មិន​អាស្រ័យនូវ​របស់​​នោះ តើនឹងមាន​សេចក្តី​សុខទុក្ខខាងក្នុង កើតឡើង​បាន​ដែរឬ។ មិន​មែន​ដូច្នេះទេ ព្រះអង្គ។បេ។ ចិត្តទៀង​ឬមិន​ទៀង។ មិន​ទៀងទេ ព្រះអង្គ។ ចុះរបស់​​ណាមិន​ទៀង របស់​​នោះ ជា​ទុក្ខឬជា​សុខ។ ជា​ទុក្ខ​ព្រះអង្គ។ របស់​​ណាមិន​ទៀង ជា​ទុក្ខ មាន​សេចក្តី​ប្រែប្រួលជា​ធម្មតា បើ​មិន​អាស្រ័យនូវ​របស់​​នោះ​ តើនឹងមាន​សេចក្តី​សុខទុក្ខខាងក្នុងកើតឡើង​បាន​ ដែរឬ។ មិន​មែន​ដូច្នេះទេ ព្រះអង្គ។​ ម្នាលភិក្ខុ​​ទាំងឡាយ​ កាលបើ​អារិយសាវ័ក អ្នកចេះដឹង ឃើញយ៉ាងនេះ រមែងនឿយណាយ​​នឹងចក្ខុផង។បេ។​ នឿយណាយ​ នឹងអណ្តាតផង នឿយណាយ​នឹងចិត្តផង ការបើ​នឿយណាយ​ រមែងប្រាសចាក​តម្រេក ព្រោះ​ប្រាសចាក​​តម្រេក ចិត្តក៏រួចស្រឡះ (ចាក​អាសាវៈ)។ កាលបើ​ចិត្តរួចស្រឡះហើយ សេចក្តី​ដឹងថា ចិត្ត​រួច​ស្រឡះហើយ ក៏កើតមាន​។ អរិយសាវ័ក​នោះ ក៏ដឹងច្បាស់ថា ជា​តិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ ​បាន​ប្រព្រឹត្ត​គ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ ​បាន​ធ្វើហើយ មគ្គភាវនា​កិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ច​នេះទៀត មិន​មាន​ឡើយ។ ចប់សូត្រ ទី២។

ទុក្ខសមុទយសូត្រ ទី៣

[១៥២] ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគតនឹងសម្តែងនូវ​សេចក្តី​កើតឡើង និងសេចក្តី​​អស់ទៅ​នៃទុក្ខ ចូរអ្នក​ទាំងឡាយ​ ប្រុងស្តាប់​នូវ​ពាក្យនោះ​ចុះ​​។ ម្នាលភិក្ខុ​​ទាំងឡាយ​ ចុះសេចក្តី​កើតឡើងនៃទុក្ខ តើដូចម្តេច។​ ចក្ខុវិញ្ញាណកើតឡើង ព្រោះ​អាស្រ័យចក្ខុ និងរូប​ ការប្រជុំនៃធម៌​ទាំង ៣ ឈ្មោះថា ផស្សៈ វេទនាកើតឡើង ព្រោះ​ផស្សៈ ជា​បច្ច័យ តណ្ហាកើតឡើង ព្រោះ​វេទនាជា​បច្ច័យ នេះជា​សេចក្តី​កើតឡើងនៃទុក្ខ។​បេ។​ ជិវ្ហាវិញ្ញាណ កើតឡើងព្រោះ​ អាស្រ័យអណ្តាត និងរស ការប្រជុំនៃធម៌​ទាំង ៣ ឈ្មោះថា ផស្សៈ វេទនាកើតឡើង ព្រោះ​ផស្សៈជា​បច្ច័យ តណ្ហាកើងឡើងព្រោះ​វេទនាជា​បច្ច័យ នេះជា​​សេចក្តី​កើតឡើង នៃទុក្ខ​។បេ។ មនោវិញ្ញាណកើតឡើង ព្រោះ​អាស្រ័យចិត្ត និងធម៌ ការប្រជុំនៃ​ធម៌​ទាំង ៣ ឈ្មោះថា ផស្សៈ វេទនាកើតឡើង ព្រោះ​ផស្សៈជា​បច្ច័យ តណ្ហាកើត ឡើងព្រោះ​វេទនាជា​បច្ច័យ។ ម្នាលភិក្ខុ​​ទាំងឡាយ​ នេះឯងជា​សេចក្តី​កើតឡើង នៃទុក្ខ។

[១៥៣] ម្នាលភិក្ខុ​​ទាំងឡាយ​ ចុះសេចក្តី​អស់ទៅ​នៃទុក្ខ តើដូចម្តេច។ ចក្ខុវិញ្ញាណ កើតឡើង ព្រោះ​អាស្រ័យចក្ខុ និងរូប ការប្រជុំនៃធម៌ ​ទាំង​ ៣ ឈ្មោះថា ផស្សៈ វេទនាកើត ឡើង ព្រោះ​ផស្សៈជា​បច្ច័យ តណ្ហាកើតឡើង ព្រោះ​វេទនាជា​បច្ច័យ សេចក្តី​រលត់ នៃឧបាទាន ព្រោះ​វិនាស និងរលត់មិន​សល់ នៃតណ្ហានោះឯង សេចក្តី​រលត់ នៃភព ព្រោះ​រលត់​នៃឧបាទាន សេចក្តី​រលត់នៃជា​តិ ព្រោះ​រលត់នៃភព ជរាមរណៈរលត់ទៅ​ ព្រោះ​រលត់នៃជា​តិ សេចក្តី​សោក ខ្សឹកខ្សួល​ ទុក្ខ តូចចិត្ត ចង្អៀតចិត្ត ក៏រលត់ទៅ​ដែរ។ សេចក្តី​រលត់ នៃទុក្ខ​ទាំងអស់នេះ យ៉ាងនេះ។ នេះជា​សេចក្តី​អស់ទៅ​ នៃទុក្ខ។បេ។ ជិវ្ហាវិញ្ញាណកើតឡើង ព្រោះ​អាស្រ័យអណ្តាត និងរស ការប្រជុំនៃធម៌​ទាំង ៣ ឈ្មោះថា ផស្សៈ វេទនាកើតឡើង ព្រោះ​ផស្សៈជា​បច្ច័យ តណ្តាកើតឡើង ព្រោះ​វេទនាជា​បច្ច័យ សេចក្តី​រលត់ នៃឧបាទាន ព្រោះ​វិនាស និងរលត់មិន​សល់ នៃតណ្ហានោះឯង ព្រោះ​រលត់នៃឧបាទាន។បេ។ នេះជា​សេចក្តី​អស់ទៅ​នៃទុក្ខ។បេ។ មនោវិញ្ញាណកើតឡើង ព្រោះ​អាស្រ័យចិត្ត និងធម៌ ការប្រជុំនៃធម៌ ​ទាំង ៣ ឈ្មោះថា ផស្សៈ វេទនាកើតឡើង ព្រោះ​ផស្សៈជា​បច្ច័យ តណ្ហាកើតឡើង ព្រោះ​វេទនាជា​បច្ច័យ សេចក្តី​រលត់នៃឧបាទាន ព្រោះ​វិនាស និងរលត់មិន​សល់ នៃតណ្ហានោះឯង សេចក្តី​រលត់នៃភព ព្រោះ​រលត់នៃឧបាទាន សេចក្តី​រលត់ នៃជា​តិ ព្រោះ​រលត់នៃភព ជរាមរណៈរលត់ទៅ​ ព្រោះ​រលត់នៃជា​តិ សេចក្តី​សោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ចង្អៀតចិត្ត ក៏រលត់ទៅ​ដែរ។ សេចក្តី​រលត់ នៃកងទុក្ខ​ទាំងអស់នេះ យ៉ាងនេះ។ ម្នាលភិក្ខុ​​ទាំងឡាយ​ នេះឯង ជា​សេចក្តី​អស់ទៅ​នៃទុក្ខ។ ចប់សូត្រ ទី ៣។

លោកសមុទយសូត្រ ទី៤

[១៥៤] ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគតនឹងសំដែងនូវ​សេចក្តី​កើតឡើង និងសេចក្តី​អស់ទៅ​នៃលោក [សំដៅយកសង្ខារលោក។] ចូរអ្នក​ទាំងឡាយ​ ប្រុងស្តាប់​នូវ​ពាក្យនោះចុះ។ ម្នាលភិក្ខុ​​ទាំងឡាយ​ សេចក្តី​កើតឡើងនៃលោក តើដូចម្តេច។ ចក្ខុវិញ្ញាណកើតឡើង ព្រោះ​អាស្រ័យចក្ខុ និងរូប ការប្រជុំនៃធម៌​ទាំង ៣ ឈ្មោះថា ផស្សៈ វេទនាកើតមាន​ ព្រោះ​ផស្សៈជា​បច្ច័យ តណ្ហាកើតមាន​ ព្រោះ​វេទនាជា​បច្ច័យ ឧបាទានកើតមាន​ ព្រោះ​តណ្ហាជា​បច្ច័យ ភពកើតមាន​ ព្រោះ​ឧបាទានជា​បច្ច័យ ជា​តិកើតមាន​ ព្រោះ​ភពជា​បច្ច័យ ជរាមរណៈកើតមាន​ ព្រោះ​ជា​តិជា​បច្ច័យ សេចក្តី​សោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ចង្អៀតចិត្ត ក៏កើតមាន​ដែរ។ នេះឯង ជា​សេចក្តី​កើតឡើង នៃលោក។បេ។ រមែងកើតឡើង ព្រោះ​អាស្រ័យអណ្តាត និងរស។បេ។ មនោវិញ្ញាណកើតឡើង ព្រោះ​អាស្រ័យចិត្ត និងធម៌ ការប្រជុំនៃធម៌ ​ទាំង ៣ ឈ្មោះថា ផស្សៈ វេទនាកើតមាន​ ព្រោះ​ផស្សៈជា​បច្ច័យ តណ្ហាកើតមាន​ ព្រោះ​វេទនា​ជា​​បច្ច័យ ឧបាទានកើតមាន​ ព្រោះ​តណ្ហាជា​បច្ច័យ ភពកើតមាន​ ព្រោះ​ឧបាទាន ជា​បច្ច័យ ជា​តិកើតមាន​ ព្រោះ​ភពជា​បច្ច័យ ជរាមរណៈកើតមាន​ ព្រោះ​ជា​តិជា​បច្ច័យ សេចក្តី​ សោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ចង្អៀតចិត្ត ក៏កើតមាន​ដែរ។ ម្នាលភិក្ខុ​​ទាំងឡាយ​ នេះឯង ជា​សេចក្តី​កើតឡើងនៃលោក។

[១៥៥] ម្នាលភិក្ខុ​​ទាំងឡាយ​ ចុះសេចក្តី​អស់ទៅ​នៃលោក តើដូចម្តេច។​ ចក្ខុវិញ្ញាណ កើតឡើង ព្រោះ​អាស្រ័យចក្ខុ និងរូប ការប្រជុំនៃធម៌​ទាំង ៣ ឈ្មោះថា ផស្សៈ វេទនាកើត​មាន​​ ព្រោះ​ផស្សៈជា​បច្ច័យ តណ្ហាកើតមាន​ ព្រោះ​វេទនាជា​បច្ច័យ សេចក្តី​រលត់ នៃឧបាទាន ព្រោះ​វិនាស និងរលត់មិន​សល់ នៃតណ្ហានោះឯង សេចក្តី​រលត់នៃភព ព្រោះ​រលត់នៃឧបាទាន សេចក្តី​រលត់នៃជា​តិ ព្រោះ​រលត់នៃភព ជរាមរណៈរលត់ទៅ​ ព្រោះ​រលត់នៃជា​តិ សេចក្តី​សោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ចង្អៀតចិត្ត ក៏រលត់ទៅ​ដែរ។ សេចក្តី​រលត់នៃកងទុក្ខ​ទាំងអស់នេះ យ៉ាងនេះ។ នេះឯង ជា​សេចក្តី​អស់ទៅ​ នៃលោក។បេ។ កើតឡើង ព្រោះ​អាស្រ័យអណ្តាត និងរស។បេ។ មនោវិញ្ញាណកើតឡើង ព្រោះ​អាស្រ័យចិត្ត និងធម៌ ការប្រជុំនៃធម៌​ទាំង ៣ ឈ្មោះថា ផស្សៈ វេទនា កើតមាន​ ព្រោះ​ផស្សៈជា​បច្ច័យ តណ្ហាកើតមាន​ ព្រោះ​វេទនាជា​បច្ច័យ សេចក្តី​រលត់ទៅ​នៃ ឧបាទាន ព្រោះ​វិនាស និងរលត់មិន​សល់ នៃតណ្ហានោះឯង។បេ។ សេចក្តី​រលត់នៃកងទុក្ខ​ទាំងអស់នេះ យ៉ាងនេះ។ ម្នាលភិក្ខុ​​ទាំងឡាយ​ នេះឯងជា​សេចក្តី​អស់ទៅ​ នៃលោក។ ចប់សូត្រ ទី ៤។

សេយ្យោហមស្មិសូត្រ ទី៥

[១៥៦] ម្នាលភិក្ខុ​​ទាំងឡាយ​ កាលបើ​ហេតុអ្វីមាន​ អាស្រ័យហេតុអ្វី ធ្វើអ្វីឲ្យជា​ហេតុ ទើបមាន​ការប្រកាន់ថា អាត្មាអញ ប្រសើរ (ជា​ងគេ) ឬថា អាត្មាអញ ស្មើ (នឹងគេ) ឬក៏ថា អាត្មាអញ ថោកទាប (ជា​ងគេ)។ បពិត្រព្រះអង្គ​ដ៏ចម្រើន ធម៌របស់​​យើងខ្ញុំ​ទាំងឡាយ​ មាន​ព្រះមាន​ព្រះភាគ ជា​មូល។ ម្នាលភិក្ខុ​​ទាំងឡាយ​ កាលបើ​ភិក្ខុ​មាន​ អាស្រ័យនូវ​ចក្ខុ ធ្វើចក្ខុឲ្យជា​ហេតុ ទើបមាន​ការប្រកាន់ថា អាត្មាអញ ប្រសើរ (ជា​ងគេ) ឬថា អាត្មាអញ ស្មើ (នឹងគេ) ឬក៏ថា អាត្មាអញ ថោកទាប (ជា​ងគេ)។បេ។ កាលបើ​អណ្តាតមាន​។បេ។ កាលបើ​ចិត្តមាន​ ​អាស្រ័យនូវ​ចិត្ត ធ្វើចិត្តឲ្យជា​ហេតុ ទើបមាន​ការប្រកាន់ថា អាត្មាអញ ប្រសើរ (ជា​ងគេ) ឬថា អាត្មាអញ ស្មើ​ (នឹងគេ) ឬក៏ថា អាត្មាអញ ថោកទាប (ជា​ងគេ)។ ម្នាលភិក្ខុ​​ទាំងឡាយ​​ អ្នក​ទាំងឡាយ​ សម្គាល់សេចក្តី​នោះ ថាដូចម្តេច ចក្ខុទៀង ឬមិន​ទៀង។ មិន​ទៀងទេ ព្រះអង្គ។ ចុះរបស់​​ណា មិន​ទៀង របស់​​នោះ ជា​ទុក្ខឬជា​សុខ។ ជា​ទុក្ខ ព្រះអង្គ។ របស់​​ណា មិន​ទៀង ជា​ទុក្ខ មាន​សេចក្តី​ប្រែប្រួលជា​ធម្មតា បើ​មិន​អាស្រ័យនូវ​របស់​​នោះ តើនឹងមាន​សេចក្តី​ប្រកាន់ថា អាត្មាអញ ប្រសើរ (ជា​ងគេ) ឬថា អាត្មាអញ ស្មើ (នឹងគេ) ឬក៏ថា អាត្មាអញ ថោកទាប (ជា​ងគេ) ​បាន​ដែរឬ។​ មិន​មែន​​ដូច្នោះទេ ព្រះអង្គ។បេ។ អណ្តាត ទៀង ឬមិន​ទៀង។ មិន​ទៀងទេ ព្រះអង្គ។បេ។ ​ចិត្ត ទៀង ឬមិន​ទៀង។ មិន​ទៀងទេ​ ព្រះអង្គ។ ចុះរបស់​​ណា មិន​ទៀង របស់​​នោះជា​ទុក្ខ ឬជា​សុខ។ ជា​ទុក្ខ ព្រះអង្គ។​ របស់​​ណា មិន​ទៀង ជា​ទុក្ខ​ មាន​សេចក្តី​ប្រែប្រួលជា​ធម្មតា បើ​មិន​អាស្រ័យ នូវ​របស់​​នោះ តើនឹងមាន​សេចក្តី​ប្រកាន់ថា អាត្មាអញ ប្រសើរ (ជា​ងគេ) ឬថា អាត្មាអញ ស្មើ​(នឹងគេ) ឬក៏ថា អាត្មាអញ ថោកទាប (ជា​ងគេ) ​បាន​ដែរឬ។ មិន​មែន​ដូច្នោះទេ​ ព្រះអង្គ។ ម្នាលភិក្ខុ​​ទាំងឡាយ​ អរិយសាវ័កអ្នកចេះដឹង កាលបើ​ឃើញយ៉ាងនេះ រមែងនឿយណាយ​នឹងចក្ខុផង។បេ។ នឿយណាយ​នឹង អណ្តាតផង។បេ។ នឿយណាយ​នឹងចិត្តផង កាលបើ​នឿយណាយ​ រមែងប្រាស​ចាក​​តម្រេក ព្រោះ​ប្រាសចាក​តម្រេក ចិត្តក៏រួចស្រឡះ។ កាលបើ​ចិត្តរួចស្រឡះហើយ សេចក្តី​ដឹងថា ចិត្តរួចស្រឡះហើយ ក៏កើតមាន​។ អរិយសាវ័កនោះ ដឹងច្បាស់ថា ជា​តិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ ​បាន​ប្រព្រឹត្ត​គ្រប់គ្រាន់ហើយ សោឡសកិច្ច​អាត្មាអញ ធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ចនេះទៀត មិន​មាន​ឡើយ។ ចប់សូត្រ ទី៥។

សំយោជនិយសូត្រ ទី៦

[១៥៧] ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគតនឹងសម្តែងនូវ​ធម៌ ជា​ហេតុនៃសំយោជនៈ និងសំយោជនៈ ចូរអ្នក​ទាំងឡាយ​ ប្រុងស្តាប់​នូវ​ធម៌នោះចុះ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ធម៌​ជា​ហេតុ នៃសំយោជនៈ តើដូចម្តេច សំយោជនៈ តើដូចម្តេច។ ម្នាលភិក្ខុ​​ទាំងឡាយ​ ចក្ខុ ឈ្មោះថា ធម៌ជា​ហេតុ នៃសំយោជនៈ សេចក្តី​ត្រេកត្រអាលណា ក្នុងចក្ខុនោះ សេចក្តី​​ត្រេកត្រអាលនោះ ឈ្មោះថា សំយោជនៈ ក្នុងចក្ខុនោះ។បេ។ អណ្តាត ឈ្មោះថា ធម៌ជា​ហេតុ នៃសំយោជនៈ។ បេ។ ចិត្ត ឈ្មោះថា ធម៌ជា​ហេតុនៃសំយោជនៈ សេចក្តី​ត្រេកត្រអាលណា ក្នុងចិត្តនោះ សេចក្តី​ត្រេកត្រអាលនោះ ឈ្មោះថា សំយោជនៈ ក្នុងចិត្តនោះ។ ម្នាលភិក្ខុ​​ទាំងឡាយ​ នេះហៅថា ធម៌ជា​ហេតុនៃសំយោជនៈ នេះហៅថា សំយោជនៈ។ ចប់ សូត្រ ទី ៦។

ឧបាទានិយសូត្រ ទី៧

[១៥៨]  ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគតនឹងសំដែងនូវ​ធម៌ ជា​ហេតុនៃឧបាទាន និងឧបាទាន ចូរអ្នក​ទាំងឡាយ​ ប្រុងស្តាប់​នូវ​ធម៌នោះចុះ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ធម៌ជា​​ហេតុនៃឧបាទាន តើដូចម្តេច ឧបាទាន តើដូចម្តេច។ ម្នាលភិក្ខុ​​ទាំងឡាយ​ ចក្ខុឈ្មោះថា ធម៌ជា​ហេតុ នៃឧបាទានសេចក្តី​ ត្រេកត្រអាលណា ក្នុងចក្ខុនោះ សេចក្តី​ត្រេកត្រអាល​នោះ ឈ្មោះថា ឧបាទាន ក្នុងចក្ខុនោះ។បេ។ អណ្តាត ឈ្មោះថា ធម៌ជា​ហេតុ នៃឧបាទាន។បេ។ ចិត្តឈ្មោះថា ធម៌ជា​ហេតុនៃឧបាទាន សេចក្តី​ត្រេកត្រអាលណា ក្នុងចិត្តនោះ សេចក្តី​ត្រេកត្រអាលនោះ ឈ្មោះថា ឧបាទានក្នុងចិត្តនោះ។ ម្នាលភិក្ខុ​​ទាំងឡាយ​ នេះហៅថា ធម៌ជា​ហេតុនៃឧបាទាន នេះហៅថា ឧបាទាន។ ចប់សូត្រ ទី ៧។

អជ្ឈត្តិកាយតនបរិជា​ននសូត្រ ទី៨

[១៥៩] ម្នាលភិក្ខុ​​ទាំងឡាយ​ បុគ្គលដែលមិន​​បាន​ដឹងច្បាស់ មិន​​បាន​កំណត់ដឹង មិន​​បាន​នឿយណាយ​ មិន​​បាន​លះបង់​ នូវ​ចក្ខុទេ មិន​គួរដើម្បី​អស់ទៅ​ នៃទុក្ខ​បាន​ឡើយ។បេ។ នូវ​អណ្តាត។ បេ។ បុគ្គលដែលមិន​​បាន​ដឹងច្បាស់ មិន​​បាន​​កំណត់​ដឹង មិន​​បាន​នឿយណាយ​ មិន​​បាន​លះបង់​ នូវ​ចិត្តទេ មិន​គួរដើម្បី​អស់ទៅ​ នៃទុក្ខ​បាន​​ឡើយ។ ម្នាលភិក្ខុ​​ទាំងឡាយ​ លុះតែបុគ្គល ដែលដឹងច្បាស់ កំណត់ដឹង នឿយណាយ​ លះបង់​ នូវ​ចក្ខុនោះឯង ទើបគួរដើម្បី​អស់ទៅ​ នៃទុក្ខ​បាន​។បេ។ បុគ្គលដែលដឹងច្បាស់ កំណត់ដឹង នឿយណាយ​ លះបង់​ នូវ​អណ្តាត កាយ ចិត្ត ទើបគួរដើម្បី​អស់ទៅ​ នៃទុក្ខ​​បាន​។ ម្នាលភិក្ខុ​​ទាំងឡាយ​ បុគ្គល ដែលមិន​​បាន​ដឹងច្បាស់ មិន​​បាន​កំណត់ដឹង មិន​​បាន​នឿយណាយ​ មិន​​បាន​លះបង់​ នូវ​រូបទេ មិន​គួរដើម្បី​អស់ទៅ​ នៃទុក្ខ​បាន​ឡើយ។ បុគ្គលដែលមិន​​បាន​ដឹងច្បាស់ មិន​​បាន​កំណត់ដឹង មិន​​បាន​នឿយណាយ​ មិន​​បាន​​លះ​បង់​ នូវ​សំឡេង ក្លិន រស ផ្សព្វ ធម្មារម្មណ៍ទេ មិន​គួរដើម្បី​អស់ទៅ​ នៃទុក្ខ​បាន​ឡើយ ម្នាលភិក្ខុ​​ទាំងឡាយ​ លុះតែបុគ្គល ដែលដឹងច្បាស់ កំណត់ដឹង នឿយណាយ​ លះបង់​នូវ​រូប ទើបគួរដើម្បី​អស់ទៅ​ នៃទុក្ខ​បាន​។ បុគ្គលដែលដឹងច្បាស់ កំណត់ដឹង នឿយណាយ​ លះបង់​ នូវ​សំឡេង ក្លិន រស ផ្សព្វ ធម្មារម្មណ៍ ទើបគួរដើម្បី​​អស់ទៅ​ នៃទុក្ខ​បាន​។ ចប់សូត្រ ទី ៨។

ពាហិរាយតនបរិជា​ននសូត្រ ទី៩

[១៦០] សម័យមួយ ព្រះមាន​ព្រះភាគ ទ្រង់​គង់នៅក្នុង​ផ្ទះសំណាក់ ដែល​ធ្វើ​​ដោយ​​ឥដ្ឋ ជិត​ស្រុកមួយឈ្មោះ ញាតិកៈ។ គ្រានោះឯង ព្រះមាន​ព្រះភាគ ទ្រង់​ចូលទៅ​សម្ងំ នៅក្នុង​ទីស្ងាត់ ហើយសំដែង នូវ​ធម្មបរិយាយនេះថា ចក្ខុវិញ្ញាណ រមែងកើតឡើង ព្រោះ​អាស្រ័យចក្ខុ និងរូប ការប្រជុំនៃធម៌ ​ទាំង ៣ ឈ្មោះថា ផស្សៈ វេទនាកើតមាន​ ព្រោះ​ផស្សៈជា​បច្ច័យ តណ្ហាកើតមាន​ ព្រោះ​វេទនាជា​បច្ច័យ ឧបាទានកើតមាន​ ព្រោះ​តណ្ហាជា​បច្ច័យ ភពកើតមាន​ ព្រោះ​ឧបាទានជា​បច្ច័យ ជា​តិកើតមាន​ ព្រោះ​ភព​ជា​បច្ច័យ ជរាមរណៈកើតមាន​ ព្រោះ​ជា​តិជា​បច្ច័យ សេចក្តី​សោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ចង្អៀតចិត្ត ក៏កើតមាន​ដែរ។ សេចក្តី​កើតឡើង នៃកងទុក្ខ​ទាំងអស់នេះ យ៉ាងនេះ។បេ។ រមែងកើតឡើង ព្រោះ​អាស្រ័យអណ្តាត និងរស។បេ។ មនោវិញ្ញាណ រមែងកើត​ឡើង ព្រោះ​អាស្រ័យចិត្ត និងធម្មារម្មណ៍ ការប្រជុំនៃធម៌ ​ទាំង ៣ ឈ្មោះថា ផស្សៈ វេទនាកើត មាន​ព្រោះ​ផស្សៈជា​បច្ច័យ តណ្ហាកើតមាន​ ព្រោះ​វេទនាជា​បច្ច័យ ឧបាទានកើតមាន​ ព្រោះ​តណ្ហា ជា​បច្ច័យ ភពកើតមាន​ ព្រោះ​ឧបាទានជា​បច្ច័យ ជា​តិកើតមាន​ ព្រោះ​ភពជា​បច្ច័យ ជរាមរណៈកើតមាន​ ព្រោះ​ជា​តិជា​បច្ច័យ សេចក្តី​សោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ចង្អៀតចិត្ត ក៏កើតមាន​ដែរ។ សេចក្តី​កើតឡើង នៃកងទុក្ខ​ទាំងអស់នេះ យ៉ាងនេះ។

[១៦១] ចក្ខុវិញ្ញាណ រមែងកើតឡើង ព្រោះ​អាស្រ័យចក្ខុ និងរូប ការប្រជុំនៃធម៌ ​ទាំង ៣ ឈ្មោះថា ផស្សៈ វេទនាកើតមាន​ ព្រោះ​ផស្សៈជា​បច្ច័យ តណ្ហាកើតមាន​ ព្រោះ​វេទនាជា​បច្ច័យ សេចក្តី​រលត់នៃឧបាទាន ព្រោះ​វិនាស និងរលត់មិន​សល់ នៃតណ្ហានោះឯង សេចក្តី​រលត់នៃភព ព្រោះ​រលត់នៃឧបាទាន សេចក្តី​រលត់នៃជា​តិ ព្រោះ​រលត់នៃភព ជរាមរណៈ រលត់ ព្រោះ​រលត់ នៃជា​តិ សេចក្តី​សោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ចង្អៀតចិត្ត ក៏រលត់ទៅ​ដែរ។ សេចក្តី​រលត់ នៃកងទុក្ខ​ទាំងអស់នេះ យ៉ាងនេះ។បេ។ រមែងកើតឡើង ព្រោះ​អាស្រ័យអណ្តាត និងរស។បេ។ មនោវិញ្ញាណ រមែងកើតឡើង ព្រោះ​អាស្រ័យចិត្ត និងធម្មារម្មណ៍ ការប្រជុំនៃធម៌ ​ទាំង ៣ ឈ្មោះថា ផស្សៈ វេទនាកើតមាន​ ព្រោះ​ផស្សៈជា​បច្ច័យ តណ្ហាកើតមាន​ ព្រោះ​វេទនាជា​បច្ច័យ សេចក្តី​រលត់នៃឧបាទាន ព្រោះ​វិនាស និងរលត់មិន​សល់ នៃតណ្ហានោះឯង សេចក្តី​រលត់នៃភព ព្រោះ​រលត់នៃឧបាទាន។បេ។ សេចក្តី​រលត់នៃ កងទុក្ខ​ទាំងអស់នេះ យ៉ាងនេះ។ ចប់ សូត្រ ទី៩។

ឧបស្សុតិសូត្រ ទី១០

[១៦២] សម័យនោះឯង ភិក្ខុ​មួយរូប ឈរអែបស្តាប់​ព្រះពុទ្ធដីការ នៃព្រះមាន​​ព្រះភាគ។ ព្រះមាន​ព្រះភាគ ក៏ទ្រង់​ទតឃើញភិក្ខុ​នោះ កំពុងឈរអែបស្តាប់​ លុះឃើញ​ហើយ ក៏ត្រាស់សួរភិក្ខុ​នោះ ដូច្នេះថា ម្នាលភិក្ខុ​ អ្នក​បាន​ឮធម្មបរិយាយនេះឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុ​ ចូរអ្នករៀននូវ​ធម្មបរិយាយនេះចុះ ម្នាលភិក្ខុ​ ចូរអ្នកទន្ទេញ នូវ​ធម្មបរិយាយនេះចុះ ម្នាលភិក្ខុ​ ចូរអ្នកចាំទុក នូវ​ធម្មបរិយាយនេះចុះ ម្នាលភិក្ខុ​ ធម្មបរិយាយនេះឯង ប្រកប​ដោយ​ប្រយោជន៍​ ជា​ខាងដើម នៃព្រហ្មចរិយធម៌។ ចប់សូត្រ ទី១០។

ចប់ យោគក្ខេមិវគ្គ ទី១។

ឧទ្ទាននៃយោគក្ខេមិវគ្គនោះ គឺ

និយាយអំពីបុគ្គលមាន​សេចក្តី​ក្សេម ចាក​យោគៈ ១​ អំពីសុខទុក្ខកើតឡើង ព្រោះ​អាស្រ័យ (ចក្ខុជា​ដើម) ១ អំពីសេចក្តី​កើត និងរលត់នៃទុក្ខ ១ អំពីសេចក្តី​កើត និងរលត់នៃលោក ១ អំពីសេចក្តី​ប្រកាន់ថា ប្រសើរ ជា​ដើម ១ អំពីសំយោជនៈ ១ អំពីឧបាទាន ១ អំពីបុគ្គលកំណត់ដឹង មាន​ ២ លើក អំពីភិក្ខុ​ឈរអែបស្តាប់​ធម៌ ១។

លោកកាមគុណវគ្គ ទី២ (ឆដ្ឋ. ទី១២)

បឋមមារបាសសូត្រ ទី១

[១៦៣] ម្នាលភិក្ខុ​​ទាំងឡាយ​ មាន​រូបដែលគប្បីដឹង​បាន​​ដោយ​ចក្ខុ ជា​រូបគួរប្រាថ្នា គួរត្រេកអរ ជា​ទីពេញចិត្ត ជា​ទីស្រឡាញ់ ប្រកប​ដោយ​កាម ជា​ហេតុនៃសេចក្តី​ត្រេកអរ បើ​ភិក្ខុ​ត្រេកអរ សរសើរ ឋិតនៅ​ដោយ​សេចក្តី​ចូលចិត្តមាំ [ជា​ឈ្មោះរបស់​​តណ្ហា។] ចំពោះរូបនោះ។ ម្នាលភិក្ខុ​​​ទាំងឡាយ​ ភិក្ខុ​នេះហៅថា ទៅ​កាន់លំនៅនៃមារ ទៅ​កាន់អំណាច នៃមារ អន្ទាក់នៃមារ ក៏ចងអវយវៈភិក្ខុ​នោះ ភិក្ខុ​នោះឈ្មោះថា ជា​ប់​ដោយ​​ចំណងនៃមារ គួរមារធ្វើតាមប្រាថ្នា​បាន​។ បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ មាន​រស ដែលគប្បីដឹង​បាន​ ​ដោយ​អណ្តាត។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ មាន​ធម្មារម្មណ៍ ដែលគប្បីដឹង​បាន​ ​ដោយ​ចិត្ត ជា​ធម្មារម្មណ៍គួរប្រាថ្នា គួរត្រេកអរ ជា​ទីពេញចិត្ត ជា​ទីស្រឡាញ់ ប្រកប​ដោយ​កាម ជា​ហេតុនៃសេចក្តី​ត្រេកអរ បើ​ភិក្ខុ​ត្រេកអរ សរសើរ ឋិតនៅ​ដោយ​សេចក្តី​ចូលចិត្តមាំ ចំពោះអារម្មណ៍នោះ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​នេះហៅថា ទៅ​កាន់លំនៅ នៃមារ ទៅ​កាន់អំណាចនៃមារ អន្ទាក់របស់​​មារ ក៏ចងអវយវៈ​ភិក្ខុ​នោះ ភិក្ខុ​នោះឈ្មោះថា ជា​ប់​ដោយ​ចំណងនៃមារ គួរមាធ្វើតាមប្រាថ្នា​​បាន​។

[១៦៤] ម្នាលភិក្ខុ​​ទាំងឡាយ​ មាន​រូបដែលគប្បីដឹង​បាន​​ដោយ​ចក្ខុ ជា​រូបគួរប្រាថ្នា គួរត្រេកអរ ជា​ទីពេញចិត្ត ជា​ទីស្រឡាញ់ ប្រកប​ដោយ​កាម ជា​ហេតុនៃសេចក្តី​ត្រេកអរ បើ​ភិក្ខុ​មិន​ត្រេកអរ មិន​សរសើរ មិន​ឋិតនៅ​ដោយ​សេចក្តី​ចូលចិត្តមាំ ចំពោះរូបនោះទេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​នេះហៅថា មិន​ទៅ​កាន់លំនៅនៃមារ មិន​ទៅ​កាន់អំណាច នៃមារ អន្ទាក់របស់​​មារ ក៏របូតចេញអំពីអវយវៈភិក្ខុ​នោះ ភិក្ខុ​នោះ ឈ្មោះថា រួចចាក​ចំណងនៃមារ មិន​គួរមារធ្វើតាមប្រាថ្នា​បាន​ឡើយ។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ មាន​រស ដែលគប្បីដឹង​បាន​​ដោយ​អណ្តាត ជា​រស គួរប្រាថ្នា គួរត្រេកអរ ជា​ទីពេញចិត្ត ជា​ទីស្រឡាញ់ ប្រកប​ដោយ​កាម ជា​ហេតុ នៃសេចក្តី​ត្រេកអរ បើ​ភិក្ខុ​មិន​ត្រេកអរ មិន​សរសើរ មិន​ឋិតនៅ ​ដោយ​សេចក្តី​ចូលចិត្តមាំ ចំពោះរសនោះទេ។ ម្នាលភិក្ខុ​​​ទាំងឡាយ​ ភិក្ខុ​នេះហៅថា  មិន​ទៅ​កាន់លំនៅនៃមារ មិន​ទៅ​កាន់អំណាច នៃមារ អន្ទាក់របស់​​មារ ក៏របូតចេញអំពីអវយវៈភិក្ខុ​នោះ ភិក្ខុ​នោះឈ្មោះថា រួចចាក​ចំណង​នៃមារ មិន​គួរមារធ្វើតាមប្រាថ្នា​បាន​ឡើយ។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ មាន​ធម្មារម្មណ៍ ដែលគប្បីដឹង​បាន​​ដោយ​ចិត្ត ជា​ធម្មារម្មណ៍ គួរប្រាថ្នា គួរត្រេកអរ ជា​ទីពេញចិត្ត ជា​ទីស្រឡាញ់ ប្រកប​ដោយ​កាម ជា​ហេតុនៃសេចក្តី​ត្រេកអរ បើ​ភិក្ខុ​មិន​ត្រេកអរ មិន​សរសើរ មិន​ឋិតនៅ ​ដោយ​សេចក្តី​ចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះទេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​នេះហៅថា មិន​ទៅ​កាន់លំនៅនៃមារ មិន​ទៅ​កាន់អំណាចនៃមារ អន្ទាក់នៃមារ ក៏របូតចេញអំពីអវយវៈភិក្ខុ​នោះ ភិក្ខុ​នោះ ឈ្មោះថា រួចចាក​ចំណងនៃមារ មិន​គួរមារធ្វើតាមប្រាថ្នា​បាន​ឡើយ។ ចប់សូត្រ ទី១។

ទុតិយមារបាសសូត្រ ទី២

[១៦៥] ម្នាលភិក្ខុ​​ទាំងឡាយ​ មាន​រូបដែលគប្បីដឹង​បាន​​ដោយ​ចក្ខុ ជា​រូបគួរប្រាថ្នា គួរត្រេកអរ ជា​ទីពេញចិត្ត ជា​ទីស្រឡាញ់ ប្រកប​ដោយ​កាម ជា​ហេតុនៃសេចក្តី​ត្រេកអរ បើ​ភិក្ខុ​ត្រេកអរ សរសើរ ឋិតនៅ​ដោយ​សេចក្តី​ចូលចិត្តមាំ ចំពោះរូបនោះ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​នេះ ហៅថា ជា​ប់ក្នុងរូប ដែលគប្បីដឹង​ដោយ​ចក្ខុ ទៅ​កាន់​លំនៅនៃមារ ទៅ​កាន់អំណាចនៃមារ គួរមារធ្វើតាមប្រាថ្នា​បាន​។ បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ មាន​រស ដែលគប្បីដឹង​បាន​​​ដោយ​អណ្តាត។បេ។ ម្នាលភិក្ខុ​​​ទាំងលាយ មាន​មាន​ធម្មារម្មណ៍ ដែលគប្បីដឹង​បាន​​ដោយ​ចិត្ត ជា​ធម្មារម្មណ៍គួរប្រាថ្នា គួរត្រេកអរ ជា​ទីពេញចិត្ត ជា​ទីស្រឡាញ់ ប្រកប​ដោយ​កាម ជា​ហេតុនៃសេចក្តី​ត្រេកអរ បើ​ភិក្ខុ​ត្រេកអរ សរសើរ ឋិតនៅ​ដោយ​សេចក្តី​ចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​នេះ ហៅថា ជា​ប់ក្នុងធម្មារម្មណ៍ ដែលគប្បីដឹង​បាន​​ដោយ​ចិត្ត ទៅ​កាន់លំនៅនៃមារ ទៅ​កាន់អំណាចនៃមារ គួរមារធ្វើតាមប្រាថ្នា​បាន​។

[១៦៦] ម្នាលភិក្ខុ​​ទាំងឡាយ​ មាន​រូបដែលគប្បីដឹង​បាន​​ដោយ​ចក្ខុ ជា​រូបគួរប្រាថ្នា គួរត្រេកអរ ជា​ទីពេញចិត្ត ជា​ទីស្រឡាញ់ ប្រកប​ដោយ​កាម ជា​ហេតុនៃសេចក្តី​ត្រេកអរ បើ​ភិក្ខុ​មិន​ត្រេកអរ មិន​សរសើរ មិន​ឋិតនៅ ​ដោយ​សេចក្តី​ចូលចិត្តមាំ ចំពោះរូបនោះទេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​នេះ ហៅថា រួចចាក​រូប ដែលគប្បីដឹង​បាន​​ដោយ​ចក្ខុ  មិន​ទៅ​​កាន់​លំនៅនៃមារ មិន​ទៅ​កាន់អំណាចនៃមារ មិន​គួរមារធ្វើតាមប្រាថ្នា​បាន​ឡើយ។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ មាន​រស ដែលគប្បីដឹង​ដោយ​អណ្តាត។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ មាន​ធម្មារម្មណ៍ ដែលគប្បីដឹង​បាន​​ដោយ​ចិត្ត ជា​ធម្មារម្មណ៍គួរប្រាថ្នា គួរត្រេកអរ ជា​ទីពេញចិត្ត ជា​ទីស្រឡាញ់ ប្រកប​ដោយ​កាម ជា​ហេតុនៃសេចក្តី​ត្រេកអរ បើ​ភិក្ខុ​​មិន​ត្រេកអរ មិន​សរសើរ មិន​ឋិតនៅ​ដោយ​សេចក្តី​ចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះទេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​នេះ ហៅថា រួចចាក​ធម្មារម្មណ៍ ដែលគប្បីដឹង​បាន​​ដោយ​ចិត្ត​​​​​ មិន​ទៅ​កាន់លំនៅនៃមារ មិន​ទៅ​កាន់អំណាចនៃមារ មិន​គួរមារធ្វើតាម​ប្រាថ្នា​បាន​ឡើយ។ ចប់សូត្រ ទី២។

លោកន្តគមនសូត្រ ទី៣

[១៦៧] ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគតមិន​ពោលនូវ​ទីបំផុតនៃលោក [សំដៅយក​ចក្រវាល។] ថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់ ​ដោយ​ដំណើរទៅ​​បាន​ឡើយ។ ម្នាលភិក្ខុ​​ទាំងឡាយ​ មួយទៀត តថាគត មិន​ពោលនូវ​ដំណើរសត្វ ដែលមិន​ទាន់ដល់ នូវ​ទីបំផុតនៃលោក [សំដៅយកសង្ខារ។] ហើយធ្វើនូវ​ទីបំផុតនៃទុក្ខ​បាន​ឡើយ។ លុះព្រះមាន​ព្រះភាគ ពោលពាក្យនេះហើយ ក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅ​​កាន់វិហារ។ កាលដែលព្រះមាន​ព្រះភាគ ទ្រង់​ចៀសចេញទៅ​ មិន​យូរប៉ុន្មាន​ ទើប​ភិក្ខុ​​​ទាំងនោះ មាន​សេចក្តី​ប្រឹក្សា ដូច្នេះថា ម្នាលអាវុសោ​ទាំងឡាយ​ ព្រះមាន​ព្រះភាគ សម្តែងនូវ​ឧទ្ទេសនេះឯង ​ដោយ​សង្ខេប ដល់យើង​ទាំងឡាយ​ ពុំ​បាន​ចែក​រំលែក នូវ​សេចក្តី​​ដោយ​ពិស្តារ រួចក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅ​កាន់វិហារវិញទៅ​ (សេចក្តី​ដែលព្រះអង្គសម្តែងនោះថា) ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគត មិន​ពោលនូវ​ទីបំផុត នៃលោកថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់ ​ដោយ​ដំណើរទៅ​​បាន​ឡើយ ម្នាលភិក្ខុ​​ទាំងឡាយ​ មួយទៀត តថាគត មិន​ពោលនូវ​ ដំណើរសត្វ ដែលមិន​ទាន់ដល់នូវ​ទីបំផុត​នៃលោក ហើយធ្វើនូវ​ទីបំផុតនៃទុក្ខ​បាន​ឡើយ។ ឧទ្ទេស នេះ ព្រះមាន​ព្រះភាគ ទ្រង់​សម្តែង​ដោយ​សង្ខេប ពុំ​បាន​ចែករំលែក នូវ​សេចក្តី​​ដោយ​ពិស្តារ នរណា​ហ្ន៎ នឹងគប្បីចែករំលែក នូវ​សេចក្តី​​ដោយ​ពិស្តារ​បាន​។ លំដាប់នោះឯង ភិក្ខុ​​​ទាំង​នោះ មាន​សេចក្តី​ប្រឹក្សា ដូច្នេះថា ព្រះអានន្ទមាន​អាយុនេះឯង ព្រះសាស្តា ក៏ទ្រង់​​​បាន​​សរសើរ ពួកអ្នកប្រាជ្ញ ជា​សព្រហ្មចារីបុគ្គល ក៏​បាន​លើកតម្កើង ឧទ្ទេស ដែល​ព្រះមាន​​ព្រះភាគ ទ្រង់​សម្តែង​ដោយ​សង្ខេប ពុំ​បាន​ចែករំលែក នូវ​សេចក្តី​​ដោយ​ពិស្តារនេះ ព្រះអានន្ទ​មាន​អាយុ អាចនឹងចែករំលែក នូវ​សេចក្តី​​ដោយ​ពិស្តារ​បាន​ បើ​ដូច្នោះ ពួក​យើងគួរចូលទៅ​រកព្រះអានន្ទមាន​អាយុ លុះចូលទៅ​ដល់ហើយ គប្បីសាកសួរសេចក្តី​នុ៎ះ ចំពោះព្រះអានន្ទមាន​អាយុ។

[១៦៨] គ្រានោះ ភិក្ខុ​​ទាំងនោះ ចូលទៅ​រកព្រះអានន្ទមាន​អាយុ លុះចូលទៅ​ដល់​ហើយ ក៏ធ្វើសេចក្តី​រីករាយ ជា​មួយនឹងព្រះអានន្ទមាន​អាយុ លុះបញ្ចប់ពាក្យ ដែលគួរ​រីករាយ គួររឭកហើយ ក៏អង្គុយក្នុងទី​ដ៏សមគួរ។ លុះភិក្ខុ​​ទាំងនោះ អង្គុយក្នុងទី​​ដ៏សម​គួរហើយ ក៏ដំណាលសេចក្តី​នុ៎ះ ចំពោះព្រះអានន្ទមាន​អាយុថា ម្នាលអាវុសោអានន្ទ ព្រះមាន​ព្រះភាគ សម្តែងនូវ​ឧទ្ទេសនេះឯង ​ដោយ​សេចក្តី​សង្ខេប ដល់យើង​ទាំងឡាយ​ ពុំ​បាន​ចែករំលែក នូវ​សេចក្តី​​ដោយ​ពិស្តារ រួចក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅ​កាន់​វិហារ (សេចក្តី​ដែលព្រះអង្គសម្តែងនោះថា) ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគត មិន​ពោលនូវ​​ទីបំផុត នៃលោកថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់ ​ដោយ​ដំណើរទៅ​​បាន​ឡើយ ម្នាលភិក្ខុ​​ទាំងឡាយ​ មួយទៀត តថាគតមិន​ពោល នូវ​ដំណើរសត្វ ដែលមិន​​បាន​ដល់នូវ​ទីបំផុតនៃលោក ហើយធ្វើនូវ​ទីបំផុតនៃទុក្ខ​បាន​ឡើយ។ ម្នាលអាវុសោ កាលដែលព្រះមាន​ព្រះភាគ ស្តេចចេញទៅ​មិន​យូរប៉ុន្មាន​ យើង​ទាំងឡាយ​ ក៏មាន​សេចក្តី​ប្រឹក្សា ដូច្នេះថា ម្នាលអាវុសោ​ទាំងឡាយ​ ព្រះមាន​ព្រះភាគ សម្តែងនូវ​ឧទ្ទេសនេះឯង ​ដោយ​សេចក្តី​សង្ខេប ដល់យើង​ទាំងឡាយ​ ពុំ​បាន​ចែករំលែក នូវ​សេចក្តី​​ដោយ​ពិស្តារ រួចក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅ​កាន់វិហារ (សេចក្តី​ដែល​ព្រះអង្គសម្តែងនោះថា) ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគតមិន​ពោល នូវ​ទីបំផុតនៃលោកថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់ ​ដោយ​ដំណើរទៅ​​បាន​ឡើយ ម្នាលភិក្ខុ​​ទាំងឡាយ​ មួយទៀត តថាគត មិន​ពោលនូវ​ដំណើរសត្វ ដែលមិន​​បាន​ដល់ នូវ​ទីបំផុតនៃលោក ហើយធ្វើនូវ​ទីបំផុត នៃទុក្ខ​បាន​ឡើយ។ ឧទ្ទេសនេះ ព្រះមាន​ព្រះភាគ សម្តែង​ដោយ​សង្ខេប ពុំ​បាន​ចែករំលែក នូវ​សេចក្តី​​ដោយ​ពិស្តារ នរណាហ្ន៎ នឹងគប្បីចែក​រំលែក នូវ​សេចក្តី​​ដោយ​ពិស្តារ​បាន​។ ម្នាលអាវុសោ យើង​ទាំងឡាយ​ ក៏មាន​សេចក្តី​​ប្រឹក្សា ដូច្នេះថា ព្រះអានន្ទមាន​អាយុនេះឯង ព្រះសាស្តា ក៏ទ្រង់​សរសើរ ពួកអ្នកប្រាជ្ញ ជា​សព្រហ្មចារីបុគ្គល ក៏លើកតម្កើង ឧទ្ទេសនេះ ដែលព្រះមាន​ព្រះភាគ ទ្រង់​សម្តែង​​ដោយ​​សង្ខេប​ មិន​​បាន​ចែករំលែក នូវ​សេចក្តី​​ដោយ​ពិស្តារ ព្រះអានន្ទមាន​អាយុ អាចនឹងចែករំលែក នូវ​សេចក្តី​​ដោយ​ពិស្តារ​បាន​ បើ​ដូច្នោះ គួរយើង​ទាំងឡាយ​ ​​ចូលទៅ​រកព្រះអានន្ទមាន​អាយុ លុះចូលទៅ​ដល់ហើយ គួរសាកសួរសេចក្តី​នុ៎ះ ចំពោះព្រះអានន្ទមាន​អាយុ។ សូមព្រះអានន្ទមាន​អាយុ ចែករំលែកនូវ​សេចក្តី​នោះ។ ព្រះអានន្ទតបថា ម្នាលអាវុសោ​ទាំងឡាយ​ ដូចបុរសអ្នកត្រូវការខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅ​កាន់ទីស្វែងរកខ្លឹមឈើ កាលបើ​ឈើធំមាន​ខ្លឹមនៅមាន​ រំលងគល់ រំលងដើម ហើយសម្គាល់នូវ​មែក និងសន្លឹក ថាជា​ខ្លឹម ដែលត្រូវស្វែងរក មាន​ឧបមា យ៉ាងណាមិញ សេចក្តី​នេះ ក៏មាន​​​ឧបមេយ្យ យ៉ាងនោះឯង គឺថា ព្រះសាស្តា ទ្រង់​គង់ក្នុងទី​ចំពោះមុខ នៃលោកមាន​អាយុ​ទាំងឡាយ​ អ្នក​ទាំងឡាយ​ រំលងព្រះមាន​ព្រះភាគ ហើយសម្គាល់​នូវ​យើង ថាជា​បុគ្គលគួរសាកសួរចំពោះសេចក្តី​នោះ។ ម្នាលអាវុសោ​ទាំងឡាយ​ ព្រោះ​ថា ព្រះមាន​ព្រះភាគនោះ តែងជ្រាបនូវ​ហេតុដែលគប្បីជ្រាប តែងឃើញនូវ​ហេតុ ដែល​គប្បី​ឃើញ ព្រះអង្គ មាន​ចក្ខុ មាន​ញាណ មាន​ធម៌ មាន​សភាពជា​បុគ្គលប្រសើរ ជា​អ្នកប្រតិបត្តិ​ធម៌ ប្រព្រឹត្ត​ធម៌ ណែនាំនូវ​ប្រយោជន៍ ឲ្យនូវ​ព្រះនិព្វាន ជា​ម្ចាស់នៃធម៌ ទ្រង់​មកហើយ ​ដោយ​ប្រការដូច្នោះ ឯកាល​ដ៏សមគួរ ដល់ប្រស្នានុ៎ះ គឺ កាលវេលាដែល អ្នក​ទាំងឡាយ​ គួរតែសាកសួរ​​សេចក្តី​នុ៎ះ ចំពោះព្រះមាន​ព្រះភាគ ព្រះមាន​ព្រះភាគ ដោះស្រាយនឹងអ្នក​ទាំងឡាយ​យ៉ាងណា អ្នក​ទាំងឡាយ​ គប្បីចាំទុកនូវ​សេចក្តី​នោះ យ៉ាងនោះ។ ម្នាលអាវុសោអានន្ទ ពិត ដូច្នោះមែន​ ព្រះមាន​ព្រះភាគ ទ្រង់​ជ្រាប​នូវ​ហេតុ ដែលគប្បីជ្រាប ទ្រង់​ឃើញនូវ​ហេតុ ដែលគប្បីឃើញ​ដោយ​ពិត ព្រះអង្គមាន​ចក្ខុ មាន​ញាណ មាន​ធម៌ មាន​សភាពជា​បុគ្គលប្រសើរ ជា​អ្នកប្រតិបត្តិធម៌ ប្រព្រឹត្ត​ធម៌ ណែនាំនូវ​ប្រយោជន៍ ឲ្យនូវ​ព្រះនិព្វាន ជា​ម្ចាស់នៃធម៌ ទ្រង់​មកហើយ ​ដោយ​ប្រការ ដូច្នោះ ឯកាល​ដ៏សមគួរ ដល់ប្រស្នានុ៎ះ គឺ កាលវេលា ដែលពួកយើង គួរតែសាក​សួរសេចក្តី​នុ៎ះ ចំពោះព្រះមាន​ព្រះភាគ ព្រះមាន​ព្រះភាគ ទ្រង់​​ដោះស្រាយ ដល់​យើង​​ទាំងឡាយ​ យ៉ាងណា យើង​ទាំងឡាយ​ គប្បីចាំទុក នូវ​សេចក្តី​នោះ យ៉ាងនោះ ចំណែក​ខាង​ព្រះអានន្ទមាន​អាយុ ព្រះសាស្តា ក៏ទ្រង់​សរសើរ ពួកអ្នកប្រាជ្ញ ជា​សព្រហ្មចារីបុគ្គល ក៏លើកតម្កើង ឧទ្ទេសនេះ ដែលព្រះមាន​ព្រះភាគ សម្តែង​ដោយ​សង្ខេប ពុំ​បាន​ចែក​រំលែក នូវ​សេចក្តី​​ដោយ​ពិស្តារ ព្រះអានន្ទមាន​អាយុ អាចនឹងចែក រំលែកនូវ​សេចក្តី​ ​ដោយ​ពិស្តារ​បាន​ សូមព្រះអានន្ទមាន​អាយុ ធ្វើនូវ​សេចក្តី​មិន​ធ្ងន់ [អ្នកសំដែងធម៌ ធ្វើឲ្យ​គេអារាធនារឿយៗ ឈ្មោះថា ធ្វើឲ្យធ្ងន់ មួយទៀត កាលដែលសំដែង​ធម៌ ក៏សំដែង​ឲ្យ​ពិបាកស្តាប់​ ពិបាកចូលចិត្តសេចក្តី​ ក្រពិបាកប្រហែលគេកកាយ​យកដីខ្សាច់ អំពី​បាតភ្នំ​សិនេរុ ឈ្មោះថា ធ្វើឲ្យធ្ងន់។ អ្នកសំដែងធម៌មិន​ធ្វើដូច្នេះ ឈ្មោះថា ធ្វើមិន​​ឲ្យធ្ងន់។ អដ្ឋកថា។] ហើយ ចែករំលែកឲ្យទាន។

[១៦៩] ម្នាលអាវុសោ​ទាំងឡាយ​ បើ​ដូច្នោះ ចូរអ្នក​ទាំងឡាយ​ ប្រុងស្តាប់​ ធ្វើទុកក្នុង​ចិត្ត​ដោយ​ប្រពៃចុះ ខ្ញុំនឹងសម្តែងឲ្យស្តាប់​។ ភិក្ខុ​​ទាំងនោះ ក៏ទទួលពាក្យព្រះអានន្ទមាន​​អាយុថា ករុណា អាវុសោ។ ព្រះអានន្ទមាន​អាយុ ​បាន​សម្តែងសេចក្តី​នុ៎ះថា ម្នាលអាវុសោ​​ទាំងឡាយ​ ព្រះមាន​ព្រះភាគ ទ្រង់​សម្តែងនូវ​ឧទ្ទេសណា ​ដោយ​សង្ខេប ដល់អ្នក​ទាំងឡាយ​ ពុំ​បាន​ចែករំលែក នូវ​សេចក្តី​​ដោយ​ពិស្តារ រួចក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅ​កាន់វិហារ ឯឧទ្ទេសនោះថា ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគត មិន​ពោលនូវ​ទីបំផុតនៃលោក ថាបុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់ ​ដោយ​ដំណើរ​ទៅ​​បាន​ឡើយ។ ម្នាលភិក្ខុ​​ទាំង ឡាយ​ មួយទៀត តថាគតមិន​ពោល នូវ​ដំណើរសត្វ ដែលមិន​​បាន​ដល់ នូវ​ទីបំផុតនៃលោក ហើយធ្វើនូវ​ទីបំផុត នៃទុក្ខ​បាន​ឡើយ។ ម្នាលអាវុសោ​ទាំងឡាយ​ ឧទ្ទេសនេះ ដែលព្រះមាន​ព្រះភាគ ទ្រង់​សម្តែង​​ដោយ​សង្ខេប ពុំ​បាន​ចែករំលែកនូវ​សេចក្តី​​ដោយ​ពិស្តារ ខ្ញុំអាចដឹងសេចក្តី​​ដោយ​ពិស្តារ​បាន​។ ម្នាលអាវុសោ​ទាំងឡាយ​ បុគ្គលជា​អ្នកមាន​សេចក្តី​សម្គាល់ថាលោក មាន​សេចក្តី​​រាប់អាន ថាលោក ក្នុងលោក ​ដោយ​សភាវៈណា សភាវៈនេះ ហៅថា លោក ក្នុងអរិយវិន័យ។ ម្នាលអាវុសោ​ទាំងឡាយ​ បុគ្គល ជា​អ្នកមាន​សេចក្តី​សម្គាល់ថាលោក មាន​សេចក្តី​រាប់អានថាលោក ក្នុងលោក តើ​ដោយ​វត្ថុដូចម្តេច។ ម្នាលអាវុសោ​ទាំងឡាយ​ បុគ្គលជា​អ្នកមាន​សេចក្តី​សម្គាល់ថាលោក មាន​សេចក្តី​រាប់អានថាលោក ក្នុងលោក ​ដោយ​ភ្នែកហ្នឹងឯង។ ម្នាលអាវុសោ​ទាំងឡាយ​ ​ដោយ​ត្រចៀកហ្នឹងឯង។ ម្នាលអាវុសោ​ទាំងឡាយ​ ​ដោយ​ច្រមុះហ្នឹងឯង។ ម្នាលអាវុសោ​ទាំងឡាយ​ បុគ្គល ជា​អ្នកមាន​សេចក្តី​សម្គាល់ថាលោក មាន​សេចក្តី​រាប់អានថា លោក ក្នុងលោក ​ដោយ​អណ្តាតហ្នឹងឯង។ ម្នាលអាវុសោ​ទាំងឡាយ​ ​ដោយ​កាយហ្នឹងឯង។ ម្នាលអាវុសោ​​ទាំងឡាយ​ បុគ្គលជា​អ្នកមាន​សេចក្តី​សម្គាល់ថាលោក មាន​សេចក្តី​រាប់អានថាលោក ក្នុងលោក ​​ដោយ​ចិត្តហ្នឹងឯង។ ម្នាលអាវុសោ​ទាំងឡាយ​ បុគ្គលជា​អ្នកមាន​​សេចក្តី​​សម្គាល់ ថាលោក មាន​សេចក្តី​រាប់អានថាលោក ក្នុងលោក ​ដោយ​សភាវៈណា សភាវៈនេះ ហៅថា លោក ក្នុងអរិយវិន័យ។ ម្នាលអាវុសោ​ទាំងឡាយ​ ព្រះមាន​ព្រះភាគ សម្តែងនូវ​ឧទ្ទេសណា ​ដោយ​សង្ខេប មិន​ចែករំលែកនូវ​សេចក្តី​​ដោយ​ពិស្តារ រួចក៏ក្រោក​អំពីសនៈ ស្តេចចូលទៅ​កាន់វិហារ ឯឧទ្ទេសនោះថា ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគត មិន​ពោល នូវ​ទីបំផុតនៃលោកថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់ ​ដោយ​ដំណើរ​ទៅ​​បាន​ឡើយ ម្នាលភិក្ខុ​​ទាំងឡាយ​ មួយទៀត តថាគត មិន​ពោលនូវ​ដំណើរសត្វ ដែលមិន​​បាន​ដល់ នូវ​ទីបំផុតនៃលោក ហើយធ្វើនូវ​ទីបំផុតនៃទុក្ខ​បាន​ឡើយ។ ម្នាលអាវុសោ​ទាំងឡាយ​ ឧទ្ទេសនេះ ដែលព្រះមាន​ព្រះភាគ ទ្រង់​សម្តែង​ដោយ​សង្ខេប ពុំ​បាន​ចែករំលែក នូវ​សេចក្តី​​ដោយ​ពិស្តារ ខ្ញុំអាចដឹងសេចក្តី​​ដោយ​ពិស្តារ យ៉ាងនេះឯង។ ម្នាលលោកមាន​អាយុ​ទាំងឡាយ​ បើ​អ្នក​ទាំងឡាយ​ ប្រាថ្នាចង់ដឹង គប្បីចូលទៅ​គាល់​ព្រះមាន​ព្រះភាគ ហើយក្រាបទូលសួរសេចក្តី​នុ៎ះទៀតចុះ បើ​ព្រះមាន​ព្រះភាគ ទ្រង់​​ព្យាករ​យ៉ាងណា អ្នក​ទាំងឡាយ​ គប្បីចាំទុក នូវ​សេចក្តី​នោះ យ៉ាងនោះចុះ។

[១៧០] ភិក្ខុ​​ទាំងនោះ ​បាន​ទទួលពាក្យព្រះអានន្ទមាន​អាយុថា ករុណា អាវុសោ ដូច្នេះហើយ ក៏ក្រោកអំពីអាសនៈ ចូលទៅ​គាល់ព្រះមាន​ព្រះភាគ លុះចូលទៅ​ដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមាន​ព្រះភាគ រួចអង្គុយក្នុងទី​ដ៏សមគួរ។ លុះភិក្ខុ​​ទាំងនោះ អង្គុយ​ក្នុង​ទី​​ដ៏សមគួរហើយ ​បាន​ក្រាបទូលសួរសេចក្ដីនុ៎ះ ចំពោះ​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រះមាន​ព្រះភាគថា បពិត្រព្រះអង្គ​​ដ៏ចម្រើន ព្រះមាន​ព្រះភាគ ទ្រង់​សម្តែងនូវ​ឧទ្ទេសណា ​ដោយ​សង្ខេប ដល់ខ្ញុំព្រះអង្គ​ទាំងឡាយ​ ពុំ​បាន​ចែករំលែក នូវ​សេចក្តី​​ដោយ​ពិស្តារ រួចក្រោកអំពីអាសនៈ ស្ដេចចូលទៅ​កាន់វិហារ ឯឧទ្ទេស​នោះថា ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគត មិន​ពោលនូវ​ទីបំផុត នៃលោកថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់ ​ដោយ​ដំណើរ​ទៅ​​បាន​ឡើយ ម្នាលភិក្ខុ​​ទាំងឡាយ​ មួយទៀត តថាគត មិន​ពោលនូវ​ដំណើរសត្វ ដែលមិន​​បាន​ដល់ នូវ​ទីបំផុតនៃលោក ហើយធ្វើនូវ​ទីបំផុត នៃទុក្ខ​បាន​ឡើយ។ បពិត្រព្រះអង្គ​ដ៏ចម្រើន កាលដែលព្រះមាន​ព្រះភាគ ទ្រង់​ចៀសចេញទៅ​ ពុំយូរប៉ុន្មាន​ ខ្ញុំព្រះអង្គ​ទាំងឡាយ​ មាន​សេចក្តី​ប្រឹក្សា ដូច្នេះថា ម្នាលអាវុសោ ព្រះអង្គទ្រង់​សម្តែង នូវ​ឧទ្ទេសនេះឯង ​ដោយ​សង្ខេប ដល់យើង​ទាំងឡាយ​ ពុំ​បាន​ចែករំលែក នូវ​សេចក្តី​​ដោយ​ពិស្តារ រួចក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅ​កាន់វិហារ ឯឧទ្ទេសនោះថា ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគត មិន​ពោលនូវ​ទីបំផុត នៃលោក ថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់ ​ដោយ​ដំណើរទៅ​​បាន​ឡើយ ម្នាលភិក្ខុ​​ទាំងឡាយ​ មួយទៀត តថាគត មិន​ពោលនូវ​ដំណើរសត្វ ដែលមិន​​បាន​ដល់ នូវ​ទីបំផុតនៃលោក ហើយធ្វើ​នូវ​ទីបំផុត នៃទុក្ខ​បាន​ឡើយ។ ឧទ្ទេស ដែលព្រះមាន​ព្រះភាគ ទ្រង់​សម្តែង​ដោយ​សង្ខេប ពុំ​បាន​ចែករំលែក នូវ​សេចក្តី​​ដោយ​ពិស្តារនេះ នរណាហ្ន៎ នឹងគប្បីចែក​រំលែក​នូវ​សេចក្តី​ ​ដោយ​ពិស្តារ​បាន​។ បពិត្រព្រះអង្គ​ដ៏ចម្រើន ខ្ញុំព្រះអង្គ​ទាំងឡាយ​ មាន​សេចក្តី​ប្រឹក្សា ដូច្នេះថា ព្រះអានន្ទមាន​អាយុនេះឯង ព្រះសាស្តា ទ្រង់​សរសើរ ពួកអ្នកប្រាជ្ញ ជា​សព្រហ្មចារីបុគ្គល ក៏លើកតម្កើង ឧទ្ទេសដែលព្រះមាន​ព្រះភាគ ទ្រង់​​សម្តែង​​ដោយ​សង្ខេប ពុំ​បាន​ចែករំលែក នូវ​សេចក្តី​​ដោយ​ពិស្តារនេះ ព្រះអានន្ទមាន​អាយុ អាចចែករំលែកនូវ​សេចក្តី​​ដោយ​ពិស្តារ​បាន​ បើ​ដូច្នោះ ពួកយើង​ត្រូវចូលទៅ​រក​ព្រះអានន្ទមាន​អាយុ លុះចូលទៅ​ដល់ហើយ ត្រូវសាកសួរសេចក្តី​នុ៎ះ ចំពោះព្រះ​អានន្ទ​មាន​​អាយុ។ បពិត្រព្រះអង្គ​ដ៏ចម្រើន លំដាប់នោះ ខ្ញុំព្រះអង្គ​ទាំងឡាយ​ ​បាន​នាំគ្នាចូលទៅ​ រកព្រះអានន្ទមាន​អាយុ លុះចូលទៅ​ដល់ហើយ ​បាន​សាកសួរសេចក្តី​នុ៎ះ ចំពោះព្រះអានន្ទមាន​អាយុ។ បពិត្រព្រះអង្គ​ដ៏ចម្រើន ព្រះអានន្ទមាន​អាយុ ក៏​បាន​ចែករំលែក នូវ​សេចក្តី​​ដោយ​អាការនេះ ​ដោយ​បទនេះ ​ដោយ​ព្បព្ជា​នៈនេះ ដល់ខ្ញុំព្រះអង្គ​ទាំងឡាយ​។ ម្នាលភិក្ខុ​​ទាំងឡាយ​ អានន្ទជា​បណ្ឌិត ម្នាលភិក្ខុ​​ទាំងឡាយ​ អានន្ទ ជា​អ្នកមាន​ប្រាជ្ញាច្រើន ម្នាលភិក្ខុ​​ទាំងឡាយ​ បើ​ទុកជា​អ្នក​ទាំងឡាយ​ សាកសួរសេចក្តី​នុ៎ះ នឹងតថាគត តថាគត ក៏នឹងដោះស្រាយសេចក្តី​នោះ ដូច្នោះដែរ ពាក្យនោះ អានន្ទដោះស្រាយ យ៉ាងណានុ៎ះ ជា​សេចក្តី​របស់​​ពាក្យនោះ អ្នក​ទាំងឡាយ​ ចូរចាំទុក នូវ​សេចក្តី​នោះ យ៉ាងនោះចុះ។ ចប់សូត្រ ទី ៣។

កាមគុណសូត្រ ទី៤

[១៧១] ម្នាលភិក្ខុ​​ទាំងឡាយ​ កាលមុនអំពីការត្រាស់ដឹង តថាគត នៅជា​ពោធិសត្វ មិន​ទាន់ត្រាស់ដឹងនៅឡើយ មាន​សេចក្តី​ត្រិះរិះ ដូច្នេះថា កាមគុណ​ទាំង ៥ ណា ដែលអាត្មាអញ​ ធ្លាប់ពាល់ត្រូវ​ដោយ​ចិត្ត ជា​កាមគុណកន្លងទៅ​ រលត់ទៅ​ ប្រែប្រួលទៅ​​ហើយ ចិត្តរបស់​​អាត្មាអញ ច្រើនត្រាច់ទៅ​ ក្នុងកាមគុណនោះ ក្នុងបច្ចុប្បន្នកាល ឬចិត្ត ត្រាច់ទៅ​បន្តិចបន្តួច ក្នុងកាមគុណជា​អនាគត។ ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគតនោះ មាន​សេចក្តី​ត្រិះរិះ ដូច្នេះថា កាមគុណ ​ទាំង ៥ ណា ដែលអាត្មាអញ ធ្លាប់ពាល់ត្រូវ​​ដោយ​ចិត្ត ជា​កាមគុណកន្លងទៅ​ រលត់ទៅ​ ប្រែប្រួលទៅ​ហើយ សេចក្តី​មិន​ធ្វេសប្រហែស ការនឹករឭក ការរក្សានូវ​ចិត្ត អាត្មាអញ គួរធ្វើ​ដោយ​សមគួរដល់ខ្លួន ក្នុងកាមគុណ​ទាំង ៥ នោះ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ព្រោះ​ហេតុនោះ កាមគុណ​ទាំង ៥ ណា ដែលអ្នក​ទាំងឡាយ​ ធ្លាប់ពាល់​ត្រូវ​ដោយ​ចិត្ត ជា​កាមគុណកន្លងទៅ​ រលត់ទៅ​ ប្រែប្រួលទៅ​ហើយ ចិត្តរបស់​​អ្នក​ទាំងឡាយ​ ច្រើនត្រាច់ទៅ​ក្នុងកាមគុណនោះ ក្នុងបច្ចុប្បន្នកាល ឬ ចិត្ត​ត្រាច់ទៅ​បន្តិចបន្តួច ក្នុងកាមគុណជា​អនាគត។ ម្នាលភិក្ខុ​​ទាំងឡាយ​ ព្រោះ​ហេតុនោះ កាមគុណ ​ទាំង ៥ ណា ដែលអ្នក​ទាំងឡាយ​ ធ្លាប់ពាល់ត្រូវ​ដោយ​ចិត្ត ជា​កាមគុណកន្លង​ទៅ​ រលត់ទៅ​ ប្រែប្រួលទៅ​ហើយ សេចក្តី​មិន​ធ្វេសប្រហែស ការនឹករឭក ការរក្សានូវ​ចិត្ត អ្នក​ទាំងឡាយ​ គួរធ្វើ​ដោយ​សមគួរដល់ខ្លួន ក្នុងកាមគុណ ​ទាំង ៥ នោះ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ព្រោះ​ដំណើរនោះ អ្នក​ទាំងឡាយ​ គប្បីដឹងហេតុនោះ។ ចក្ខុរមែងរលត់ទៅ​ ក្នុងទីណា សេចក្តី​សម្គាល់ក្នុងរូប ក៏រមែងសាបរលាបទៅ​ ក្នុងទីនោះ អ្នក​ទាំងឡាយ​ គប្បីដឹងហេតុនោះ។បេ។ អណ្តាត រមែងរលត់ទៅ​ ក្នុងទីណា សេចក្តី​សម្គាល់ក្នុងរស ក៏រមែងសាបរលាបទៅ​ ក្នុងទីនោះ។បេ។ អ្នក​ទាំងឡាយ​ គប្បី​ដឹងហេតុនោះ។ ចិត្ត រមែងរលត់ទៅ​ក្នុងទីណា សេចក្តី​សម្គាល់ក្នុងធម្មារម្មណ៍ ក៏រមែងសាបរលាបទៅ​ក្នុងទីនោះ អ្នក​ទាំងឡាយ​ គប្បីដឹងហេតុនោះ។ ព្រះមាន​ព្រះភាគ ទ្រង់​ត្រាស់ពាក្យនេះហើយ ក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅ​កាន់វិហារ។ កាលដែលព្រះមាន​ព្រះភាគ ទ្រង់​ចៀសចេញទៅ​ មិន​យូរប៉ុន្មាន​ ទើបភិក្ខុ​​ទាំងនោះ មាន​សេចក្តី​ប្រឹក្សា ដូច្នេះថា ម្នាលអាវុសោ​ទាំងឡាយ​ ព្រះមាន​ព្រះភាគ សម្តែង​នូវ​​ឧទ្ទេសនេះឯង ​ដោយ​សង្ខេប ពុំ​បាន​ចែករំលែក នូវ​សេចក្តី​​ដោយ​ពិស្តារ រួចក៏ក្រោក​អំពីអាសនៈ ស្តេចចូលទៅ​កាន់វិហារ ឯឧទ្ទេសនោះថា ម្នាលភិក្ខុ​​ទាំងឡាយ​ ព្រោះ​ដំណើរ​នោះ អ្នក​ទាំងឡាយ​ គប្បីដឹងហេតុនោះ ចក្ខុ រលត់ទៅ​ក្នុងទីណា សេចក្តី​សម្គាល់ក្នុងរូប ក៏សាបរលាបទៅ​ក្នុងទីនោះ អ្នក​ទាំងឡាយ​ គប្បីដឹងហេតុនោះ។បេ។ អណ្តាតរលត់ទៅ​ ក្នុងទីណា សេចក្តី​សម្គាល់ក្នុងរស ក៏សាបរលាបទៅ​ ក្នុងទីនោះ អ្នក​ទាំងឡាយ​ គប្បីដឹងហេតុនោះ។បេ។ ចិត្តរលត់ទៅ​ក្នុងទីណា សេចក្តី​សម្គាល់ក្នុងធម្មារម្មណ៍ ក៏សាបរលាបទៅ​ក្នុងទីនោះ អ្នក​ទាំងឡាយ​ គប្បីដឹងហេតុនោះ។ ឧទ្ទេសដែល ព្រះមាន​ព្រះភាគ សម្តែង​ដោយ​សង្ខេប ពុំ​បាន​ចែករំលែកនូវ​សេចក្តី​​ដោយ​ពិស្តារនេះ នរណាហ្ន៎ នឹងគប្បីចែករំលែកសេចក្តី​​ដោយ​ពិស្តារ​បាន​។ លំដាប់នោះ ភិក្ខុ​​ទាំងនោះ មាន​សេចក្តី​ប្រឹក្សា ដូច្នេះថា ព្រះអានន្ទមាន​អាយុនេះឯង ព្រះសាស្តា ទ្រង់​សរសើរ ពួកអ្នកប្រាជ្ញ ជា​សព្រហ្មចារីបុគ្គល ក៏លើកតម្កើង ឧទ្ទេស ដែលព្រះមាន​ព្រះភាគសម្តែង ​ដោយ​សង្ខេប ពុំ​បាន​ចែករំលែក នូវ​សេចក្តី​​ដោយ​ពិស្តារនេះ ព្រះអានន្ទមាន​​អាយុ អាចចែករំលែកនូវ​សេចក្តី​​ដោយ​ពិស្តារ​បាន​ បើ​ដូច្នោះ ពួកយើងគួរចូលទៅ​រកព្រះអានន្ទ មាន​អាយុ លុះចូលទៅ​ដល់ហើយ គួរសាកសួរសេចក្តី​នុ៎ះ នឹងព្រះអានន្ទមាន​អាយុ។

[១៧២] គ្រានោះឯង ភិក្ខុ​​ទាំងនោះ ចូលទៅ​រកព្រះអានន្ទមាន​អាយុ លុះចូល​ទៅ​ដល់ហើយ ក៏ធ្វើសេចក្តី​រីករាយ ជា​មួយនឹងព្រះអានន្ទមាន​អាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ គួររឭកហើយ ក៏អង្គុយក្នុងទី​ដ៏សមគួរ។ លុះភិក្ខុ​​ទាំងនោះ អង្គុយក្នុងទី​ដ៏​សមគួរហើយ ក៏ដំណាលសេចក្តី​នុ៎ះ ចំពោះព្រះអានន្ទមាន​អាយុថា ម្នាលអាវុសោអានន្ទ ព្រះមាន​ព្រះភាគ ទ្រង់​សម្តែង នូវ​ឧទ្ទេសនេះឯង ​ដោយ​សង្ខេប ពុំ​បាន​ចែករំលែក នូវ​សេចក្តី​ ​ដោយ​ពិស្តារ រួចក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅ​កាន់វិហារ ឯឧទ្ទេសនោះថា ម្នាលភិក្ខុ​​ទាំងឡាយ​ ព្រោះ​ដំណើរនោះ អ្នក​ទាំងឡាយ​ គប្បីដឹងហេតុនោះ ចក្ខុរលត់ទៅ​ ក្នុងទីណា សេចក្តី​សម្គាល់ក្នុងរូប ក៏សាបរលាបទៅ​ក្នុងទីនោះ អ្នក​ទាំងឡាយ​ គប្បីដឹង​ហេតុនោះ។បេ។ អណ្តាតរលត់ទៅ​ក្នុងទីណា សេចក្តី​​សម្គាល់ក្នុងរស ក៏សាបរលាប​ទៅ​ក្នុងទីនោះ អ្នក​ទាំងឡាយ​ គប្បីដឹងហេតុនោះ។បេ។ ចិត្តរលត់ ទៅ​ក្នុងទីណា សេចក្តី​សម្គាល់ក្នុងធម្មារម្មណ៍ ក៏សាបរលាបទៅ​ ក្នុងទីនោះ អ្នក​ទាំងឡាយ​ គប្បីដឹង​ហេតុនោះ។ ម្នាលអាវុសោ កាលដែលព្រះមាន​ព្រះភាគ ទ្រង់​ចៀសចេញទៅ​ មិន​យូរ​ប៉ុន្មាន​  ពួកយើងក៏មាន​សេចក្តី​ប្រឹក្សា ដូច្នេះថា ម្នាលអាវុសោ ព្រះមាន​ព្រះភាគ ទ្រង់​សម្តែងនូវ​ឧទ្ទេសនេះឯង ​ដោយ​សង្ខេប ពុំ​បាន​ចែករំលែក នូវ​សេចក្តី​​ដោយ​ពិស្តារ រួចក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅ​កាន់វិហារ ឯឧទ្ទេសនោះថា ម្នាលភិក្ខុ​​ទាំងឡាយ​ ព្រោះ​ដំណើរនោះ អ្នក​ទាំងឡាយ​ គប្បីដឹងហេតុនោះ ចក្ខុរលត់ទៅ​ក្នុងទីណា សេចក្តី​សម្គាល់ក្នុងរូប ក៏សាបរលាបទៅ​ក្នុងទីនោះ អ្នក​ទាំងឡាយ​ គប្បីដឹង​ហេតុនោះ។បេ។ អណ្តាតរលត់ទៅ​ក្នុងទីណា សេចក្តី​សម្គាល់ក្នុងរស ក៏សាបរលាប​ទៅ​ក្នុងទីនោះ អ្នក​ទាំងឡាយ​ គប្បីដឹងហេតុនោះ។បេ។ ចិត្តរលត់ទៅ​ក្នុងទីណា សេចក្តី​សម្គាល់ក្នុងធម្មារម្មណ៍ ក៏សាបរលាបទៅ​ក្នុងទីនោះ អ្នក​ទាំងឡាយ​ គប្បីដឹង​ហេតុនោះ។ ឧទ្ទេស ដែលព្រះមាន​ព្រះភាគ ទ្រង់​សម្តែង​ដោយ​សង្ខេប ពុំ​បាន​ចែករំលែក នូវ​សេចក្តី​​ដោយ​ពិស្តារនេះ នរណាហ្ន៎ នឹងចែករំលែកនូវ​សេចក្តី​​ដោយ​ពិស្តារ​បាន​។ ម្នាលអាវុសោ ពួកយើង ក៏មាន​សេចក្តី​ប្រឹក្សា ដូច្នេះថា ព្រះអានន្ទមាន​អាយុនេះឯង ព្រះសាស្តា ទ្រង់​សរសើរ ពួកអ្នកប្រាជ្ញ ជា​សព្រហ្មចារីបុគ្គល ក៏លើកតម្កើង ឧទ្ទេស ដែលព្រះមាន​ព្រះភាគ ទ្រង់​សម្តែង​ដោយ​សង្ខេប ពុំ​បាន​ចែករំលែក នូវ​សេចក្តី​​​ដោយ​ពិស្តារនេះ ព្រះអានន្ទមាន​អាយុ អាចនឹងចែករំលែក នូវ​សេចក្តី​​ដោយ​ពិស្តារ​បាន​  បើ​ដូច្នោះ ពួកយើងគប្បីចូលទៅ​រកព្រះអានន្ទមាន​អាយុ លុះចូលទៅ​ដល់ហើយ គប្បីសាកសួរសេចក្តី​នុ៎ះ ចំពោះព្រះអានន្ទមាន​អាយុ។ សូមព្រះអានន្ទមាន​អាយុ ចែក​រំលែកសេចក្តី​​ឲ្យទាន។ ព្រះអានន្ទសម្តែងថា ម្នាលអាវុសោ​ទាំងឡាយ​ ដូចបុរស អ្នកត្រូវការ​ដោយ​ខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅ​កាន់ទីស្វែងរកខ្លឹមឈើ។បេ។ សូមព្រះអានន្ទមាន​អាយុ ធ្វើសេចក្តី​មិន​ធ្ងន់ ហើយចែករំលែកសេចក្តី​ឲ្យទាន។

[១៧៣] ម្នាលអាវុសោ​ទាំងឡាយ​ បើ​ដូច្នោះ ចូរអ្នក​ទាំងឡាយ​ ប្រុងស្តាប់​ ចូរធ្វើទុក​ក្នុងចិត្ត ​ដោយ​ប្រពៃចុះ ខ្ញុំនឹងសម្តែងឲ្យស្តាប់​។ ភិក្ខុ​​ទាំងនោះ ក៏ទទួលពាក្យព្រះអានន្ទ​មាន​​អាយុថា ករុណា អាវុសោ។ ព្រះអានន្ទមាន​អាយុ ក៏សម្តែងសេចក្តី​នុ៎ះថា ម្នាលអាវុសោ​​ទាំងឡាយ​ ព្រះមាន​ព្រះភាគ ទ្រង់​សម្តែងនូវ​ឧទ្ទេសណា ​ដោយ​សង្ខេប ពុំ​បាន​ចែករំលែក នូវ​សេចក្តី​​ដោយ​ពិស្តារ រួចក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅ​​កាន់វិហារ ឯឧទ្ទេសនោះថា ម្នាលភិក្ខុ​​ទាំងឡាយ​ ព្រោះ​ដំណើរនោះ អ្នក​ទាំងឡាយ​ គប្បី​ដឹងហេតុនោះ ចក្ខុរលត់ទៅ​ក្នុងទីណា សេចក្តី​សម្គាល់ក្នុងរូប ក៏សាបរលាបទៅ​ក្នុងទីនោះ អ្នក​ទាំងឡាយ​ គប្បីដឹងហេតុនោះ។បេ។ ចិត្តរលត់ទៅ​ក្នុងទីណា សេចក្តី​សម្គាល់ក្នុងធម្មារម្មណ៍ ក៏សាបរលាបទៅ​ក្នុងទៅ​នោះ អ្នក​ទាំងឡាយ​ គប្បីដឹង ហេតុនោះ។ ម្នាលអាវុសោ​ទាំងឡាយ​ ឧទ្ទេសដែលព្រះមាន​ព្រះភាគ ទ្រង់​សម្តែង​​ដោយ​សង្ខេប ពុំ​បាន​ចែករំលែកនូវ​សេចក្តី​​ដោយ​ពិស្តារនេះ ខ្ញុំអាចដឹងនូវ​សេចក្តី​ ​ដោយ​ពិស្តារ​បាន​។ ម្នាលអាវុសោ​ទាំងឡាយ​ ពាក្យនុ៎ះ ព្រះមាន​ព្រះភាគ ទ្រង់​ផ្អែកទៅ​លើ​សេចក្តី​រលត់ នៃសឡាយ​តនៈ ទើបទ្រង់​សម្តែងថា ម្នាលភិក្ខុ​​ទាំងឡាយ​ ព្រោះ​ដំណើរនោះ អ្នក​ទាំងឡាយ​ គប្បីដឹងហេតុនោះ ចក្ខុរលត់ទៅ​ក្នុងទីណា សេចក្តី​សម្គាល់ក្នុងរូប ក៏សាបរលាបទៅ​ ក្នុងទៅ​នោះ អ្នក​ទាំងឡាយ​ គប្បីដឹង​ហេតុ​នោះ។បេ។ ចិត្តរលត់ទៅ​ ក្នុងទីណា សេចក្តី​សម្គាល់ក្នុងធម្មារម្មណ៍ ក៏សាប​រលាបទៅ​ ក្នុងទីនោះ អ្នក​ទាំងឡាយ​ គប្បីដឹងហេតុនោះ។ ម្នាលអាវុសោ​ទាំងឡាយ​ ព្រះមាន​​ព្រះភាគ ទ្រង់​សម្តែងនូវ​ឧទ្ទេសណា ​ដោយ​សង្ខេប ពុំ​បាន​ចែករំលែក នូវ​សេចក្តី​​ដោយ​​ពិស្តារ រួចក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅ​កាន់វិហារ ឯឧទ្ទេសនោះថា ម្នាលភិក្ខុ​​ទាំង​ឡាយ​ ព្រោះ​ដំណើរនោះ អ្នក​ទាំងឡាយ​ គប្បីដឹងហេតុនោះ ចក្ខុរលត់ទៅ​ក្នុងទីណា សេចក្តី​សម្គាល់ក្នុងរូប ក៏សាបរលាបទៅ​ក្នុងទីនោះ អ្នក​ទាំងឡាយ​ គប្បីដឹងហេតុ​នោះ។បេ។ ចិត្តរលត់ទៅ​ក្នុងទីណា សេចក្តី​សម្គាល់ក្នុងធម្មារម្មណ៍ ក៏សាបរលាបទៅ​ ក្នុងទីនោះ អ្នក​ទាំងឡាយ​ គប្បីដឹងហេតុនោះ។ ម្នាលអាវុសោ​ទាំងឡាយ​ ឧទ្ទេស ដែលព្រះមាន​ព្រះភាគទ្រង់​សម្តែង ​ដោយ​សង្ខេប ពុំ​បាន​ចែករំលែក នូវ​សេចក្តី​​ដោយ​ពិស្តារនេះ ខ្ញុំអាចដឹងសេចក្តី​​ដោយ​ពិស្តារ យ៉ាងនេះឯង។ ម្នាលលោកមាន​អាយុ​ទាំងឡាយ​ បើ​អ្នក​ទាំងឡាយ​ ចង់ដឹង គប្បីចូលទៅ​គាល់ព្រះមាន​​ព្រះភាគ ហើយក្រាបទូលសួរសេចក្តី​នុ៎ះ ព្រះមាន​ព្រះភាគ ទ្រង់​ព្យាករដល់អ្នក​ទាំងឡាយ​ យ៉ាងណា អ្នក​ទាំងឡាយ​ គប្បីចាំទុកនូវ​សេចក្តី​នោះ យ៉ាងនោះចុះ។

[១៧៤] ភិក្ខុ​​ទាំងនោះ ក៏ទទួលពាក្យ នៃព្រះអានន្ទមាន​អាយុថា ករុណា អាវុសោ រួចក៏ក្រោកអំពីអាសនៈ នាំគ្នាចូលទៅ​គាល់ព្រះមាន​ព្រះភាគ លុះចូលទៅ​ដល់ហើយ ក៏ក្រាប​ថ្វាយបង្គំព្រះមាន​ព្រះភាគ ហើយអង្គុយក្នុងទី​ដ៏សមគួរ។ លុះភិក្ខុ​​ទាំងនោះ អង្គុយ​ក្នុងទីសមគួរហើយ ក៏ក្រាបទូលសេចក្តី​នុ៎ះ ចំពោះព្រះមាន​ព្រះភាគថា បពិត្រព្រះអង្គ​​ដ៏ចម្រើន ព្រះមាន​ព្រះភាគ ទ្រង់​សម្តែងនូវ​ឧទ្ទេសណា ​ដោយ​សង្ខេប ពុំ​បាន​ចែករំលែក នូវ​សេចក្តី​​ដោយ​ពិស្តារ រួចក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅ​កាន់វិហារ ឯឧទ្ទេសនោះថា ម្នាលភិក្ខុ​​ទាំងឡាយ​ ព្រោះ​ដំណើរនោះ អ្នក​ទាំងឡាយ​ គប្បីដឹងហេតុនោះ ចក្ខុ​រលត់ទៅ​ ក្នុងទីណា សេចក្តី​សម្គាល់ក្នុងរូប ក៏សាបរលាបទៅ​ ក្នុងទីនោះ អ្នក​ទាំងឡាយ​ គប្បីដឹង​ហេតុនោះ។បេ។ អណ្តាតរលត់ទៅ​ ក្នុងទីណា សេចក្តី​សម្គាល់ក្នុងរស ក៏សាបរលាបទៅ​ ក្នុងទីនោះ អ្នក​ទាំងឡាយ​ គប្បីដឹងហេតុនោះ។បេ។ ចិត្តរលត់ទៅ​ក្នុងទីណា សេចក្តី​សម្គាល់ ក្នុងធម្មារម្មណ៍ ក៏សាបរលាបទៅ​ ក្នុងទីនោះ អ្នក​ទាំងឡាយ​ គប្បី​ដឹងហេតុនោះ។ បពិត្រព្រះអង្គ​ដ៏ចម្រើន កាលដែលព្រះមាន​ព្រះភាគ ទ្រង់​ចៀសចេញ​ទៅ​មិន​ យូរប៉ុន្មាន​ ខ្ញុំព្រះអង្គ​ទាំងឡាយ​ ក៏មាន​សេចក្តី​ប្រឹក្សា ដូច្នេះថា ម្នាលអាវុសោ​ទាំងឡាយ​ ព្រះមាន​ព្រះភាគទ្រង់​ សំដែងនូវ​ឧទ្ទេសនេះឯង ​ដោយ​សង្ខេប ពុំ​បាន​ចែករំលែក នូវ​សេចក្តី​​ដោយ​ពិស្តារ ដល់យើង​ទាំងឡាយ​ រួចក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅ​កាន់វិហារ ឯឧទ្ទេសនោះថា ម្នាលភិក្ខុ​​ទាំងឡាយ​ ព្រោះ​ដំណើរនោះ អ្នក​ទាំងឡាយ​ គប្បីដឹងហេតុនោះ ចក្ខុរលត់ទៅ​ក្នុងទីណា សេចក្តី​សម្គាល់ក្នុងរូប ក៏សាបរលាបទៅ​ ក្នុងទីនោះ អ្នក​ទាំងឡាយ​ គប្បីដឹងហេតុនោះ។បេ។ ចិត្តរលត់ទៅ​ ក្នុងទីណា សេចក្តី​សម្គាល់ក្នុងធម្មារម្មណ៍ ក៏សាបរលាបទៅ​ ក្នុងទីនោះ អ្នក​ទាំងឡាយ​ គប្បីដឹង​ហេតុនោះ។ ឧទ្ទេស ដែលព្រះមាន​ព្រះភាគ ទ្រង់​សម្តែង​ដោយ​សង្ខេប ពុំ​បាន​ចែករំលែក នូវ​សេចក្តី​​ដោយ​ពិស្តារនេះ នរណាហ្ន៎ នឹងចែក រំលែកនូវ​សេចក្តី​ ​ដោយ​ពិស្តារ​បាន​។ បពិត្រព្រះអង្គ​ដ៏សម្រើន ខ្ញុំព្រះអង្គ​ទាំងឡាយ​ ក៏មាន​សេចក្តី​ប្រឹក្សា ដូច្នេះថា ព្រះអានន្ទមាន​អាយុនេះឯង ព្រះសាស្តារ ទ្រង់​សរសើរ ពួកអ្នកប្រាជ្ញ ជា​សព្រហ្មចារីបុគ្គល ក៏លើកតម្កើង ឧទ្ទេស ដែលព្រះមាន​ព្រះភាគ ទ្រង់​សម្តែង​​ដោយ​​សង្ខេប ពុំ​បាន​ចែករំលែក នូវ​សេចក្តី​​ដោយ​ពិស្តារនេះ ព្រះអានន្ទមាន​អាយុ អាចនឹងចែករំលែក នូវ​សេចក្តី​​ដោយ​ពិស្តារ​បាន​ បើ​ដូច្នោះ ពួកយើងគួរចូលទៅ​រក ព្រះអានន្ទមាន​អាយុ លុះចូលទៅ​ដល់ហើយ ត្រូវសាកសួរសេចក្តី​នុ៎ះ ចំពោះព្រះអានន្ទ​មាន​អាយុ បពិត្រព្រះអង្គ​ដ៏ចម្រើន លំដាប់នោះ ខ្ញុំព្រះអង្គ​ទាំងឡាយ​ ក៏ចូលទៅ​រក​ព្រះអានន្ទ​មាន​អាយុ លុះចូលទៅ​ដល់ ក៏សាកសួរសេចក្តី​នុ៎ះ ចំពោះព្រះអានន្ទ​មាន​អាយុ។ បពិត្រព្រះអង្គ​ដ៏ចម្រើន ព្រះអានន្ទមាន​អាយុ ​បាន​ចែករំលែកសេចក្តី​ ​ដោយ​អាការនេះ ​ដោយ​លិង្គនេះ ​ដោយ​ព្យព្ជា​នៈនេះ ដល់យើងខ្ញុំ​ទាំងឡាយ​។ ម្នាល​ភិក្ខុ​​ទាំងឡាយ​ អានន្ទ ជា​បណ្ឌិត ម្នាលភិក្ខុ​​ទាំងឡាយ​ អានន្ទ មាន​ប្រាជ្ញាច្រើន ម្នាលភិក្ខុ​​ទាំងឡាយ​ បើ​ទុកជា​អ្នក​ទាំងឡាយ​ សាកសួរសេចក្តី​នុ៎ះ ចំពោះតថាគត តថាគត ក៏ដោះស្រាយសេចក្តី​នុ៎ះ យ៉ាងហ្នឹងដែរ ពាក្យនោះ អានន្ទ ដោះស្រាយយ៉ាងណា នុ៎ះជា​សេចក្តី​របស់​​ពាក្យនោះ អ្នក​ទាំងឡាយ​ គប្បីចាំទុក នូវ​សេចក្តី​នោះ យ៉ាងនោះចុះ។ ចប់ សូត្រ ទី៤។

សក្កបញ្ហសូត្រ ទី៥

[១៧៥] សម័យមួយ ព្រះមាន​ព្រះភាគ ទ្រង់​គង់នៅលើភ្នំ​គិជ្ឈកូដ ទៀបក្រុង​រាជគ្រឹះ។ គ្រានោះឯង​ សក្កទេវានមិន្ទ ចូលមកគាល់ព្រះមាន​ព្រះភាគ លុះចូល​មក​ដល់​ហើយ ក៏ក្រាបថ្វាយបង្គំព្រះមាន​ព្រះភាគ រួចឋិតនៅក្នុងទី​ដ៏សមគួរ។ លុះសក្កទេវានមិន​្ទ ឋិតនៅក្នុងទី​ដ៏សមគួរហើយ ក៏ទូលសួរសេចក្តី​នុ៎ះ ចំពោះព្រះមាន​ព្រះភាគថា បពិត្រ​ព្រះអង្គ​​ដ៏ចម្រើន ហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ មិន​បរិនិព្វានក្នុងបច្ចុប្បន្ន។ បពិត្រព្រះអង្គ​ដ៏ចម្រើន ហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ បរិនិព្វាន ក្នុងបច្ចុប្បន្ន។

[១៧៦] ម្នាលទេវានមិន​្ទ មាន​រូបដែលគប្បីដឹង​ដោយ​ចក្ខុ ជា​រូបគួរប្រាថ្នា គួរត្រកអរ ជា​ទីពេញចិត្ត ជា​ទីស្រឡាញ់ ប្រកប​ដោយ​កាម ជា​ហេតុនៃសេចក្តី​ត្រេកអរ បើ​ភិក្ខុ​​ត្រេកអរ សរសើរ ឋិតនៅ​ដោយ​សេចក្តី​ចូលចិត្តមាំ ចំពោះរូបនោះ កាលដែលភិក្ខុ​នោះ ត្រេកអរ សរសើរ ឋិតនៅ​ដោយ​សេចក្តី​ចូលចិត្តមាំ ចំពោះរូបនោះ វិញ្ញាណ ដែលអាស្រ័យ​នូវ​រូបនោះក៏មាន​ សេចក្តី​ប្រកាន់មាំនូវ​រូបនោះក៏មាន​។ ម្នាលទេវានមិន​្ទ ភិក្ខុ​ដែលប្រកប​ដោយ​សេចក្តី​ប្រកាន់មាំ រមែងមិន​បរិនិព្វានឡើយ។បេ។ ម្នាលទេវានមិន​្ទ មាន​រស ដែលគប្បីដឹង​ដោយ​អណ្តាត។បេ។ ម្នាលទេវានមិន​្ទ មាន​ធម្មារម្មណ៍ ដែលគប្បី​ដឹង​​ដោយ​ចិត្ត ជា​ធម្មារម្មណ៍ គួរប្រាថ្នា គួរត្រកអរ ជា​ទីពេញចិត្ត ជា​ទីស្រឡាញ់ ប្រកប​​ដោយ​​កាម ជា​ហេតុនៃសេចក្តី​ត្រេកអរ បើ​ភិក្ខុ​ត្រេកអរ សរសើរ ឋិតនៅ​ដោយ​​សេចក្តី​ចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ កាលដែលភិក្ខុ​នោះ ត្រេកអរ សរសើរ ឋិតនៅ​​ដោយ​សេចក្តី​​ចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ វិញ្ញាណ​ដែលអា​ស្រ័យ នូវ​ធម្មារម្មណ៍នោះក៏មាន​ សេចក្តី​ប្រកាន់មាំនូវ​ធម្មារម្មណ៍នោះក៏មាន​។ ម្នាលទេវានមិន​្ទ ភិក្ខុ​ដែលប្រកប​ដោយ​សេចក្តី​ប្រកាន់មាំ រមែងមិន​បរិនិព្វានឡើយ។ ម្នាលទេវានមិន​្ទ ហេតុនេះឯង បច្ច័យនេះឯង ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ មិន​​បរិនិព្វាន​ក្នុងបច្ចុប្បន្ន។

[១៧៧] ម្នាលទេវានមិន​្ទ មាន​រូបដែលគប្បីដឹង​ដោយ​ចក្ខុ ជា​រូបគួរប្រាថ្នា គួរត្រេកអ ជា​ទីពេញចិត្ត ជា​ទីស្រឡាញ់ ប្រកប​ដោយ​កាម ជា​ហេតុនៃសេចក្តី​ត្រេកអរ បើ​ភិក្ខុ​មិន​ត្រេកអរ មិន​សរសើរ មិន​ឋិតនៅ ​ដោយ​សេចក្តី​ចូលចិត្តមាំ ចំពោះរូបនោះ កាលដែលភិក្ខុ​នោះ មិន​ត្រេកអរ មិន​សរសើរ មិន​ឋិតនៅ ​ដោយ​សេចក្តី​ចូលចិត្តមាំ ចំពោះរូបនោះ វិញ្ញាណដែលអាស្រ័យនូវ​រូបនោះ មិន​មាន​ សេចក្តី​ប្រកាន់មាំ នូវ​រូបនោះក៏ មិន​មាន​។ ម្នាលទេវានមិន​្ទ ភិក្ខុ​ដែលមិន​មាន​សេចក្តី​ប្រកាន់មាំ រមែងបរិនិព្វាន។បេ។ ម្នាលទេវានមិន​្ទ មាន​រស ដែលគប្បីដឹង​ដោយ​អណ្តាត។បេ។ ម្នាលទេវានមិន​្ទ មាន​ធម្មារម្មណ៍ ដែលគប្បីដឹង​ដោយ​ចិត្ត ជា​ធម្មារម្មណ៍ គួរប្រាថ្នា គួរត្រេកអរ ជា​ទីពេញចិត្ត ជា​ទីស្រឡាញ់ ប្រកប​ដោយ​កាម ជា​ហេតុនៃសេចក្តី​ត្រេកអរ បើ​ភិក្ខុ​មិន​​ត្រេកអរ មិន​សរសើរ មិន​ឋិតនៅ ​ដោយ​សេចក្តី​ចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ កាលដែលភិក្ខុ​នោះ មិន​ត្រេកអរ មិន​សរសើរ មិន​ឋិតនៅ ​ដោយ​សេចក្តី​ចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ វិញ្ញាណដែលអាស្រ័យនូវ​ធម្មារម្មណ៍នោះ មិន​មាន​ សេចក្តី​ប្រកាន់មាំ នូវ​ធម្មារម្មណ៍ នោះក៏មិន​មាន​។ ម្នាលទេវានមិន​្ទ ភិក្ខុ​ដែលមិន​មាន​​សេចក្តី​ប្រកាន់មាំ រមែងបរិនិព្វាន។ ម្នាលទេវានមិន​្ទ ហេតុនេះឯង បច្ច័យនេះឯង ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ បរិនិព្វានក្នុងបច្ចុប្បន្ន។ ចប់សូត្រ ទី ៥។

បញ្ចសិខសូត្រ ទី៦

[១៧៨] សម័យមួយ ព្រះមាន​ព្រះភាគ ទ្រង់​គង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុង​រាជគ្រឹះ។ គ្រានោះឯង បញ្ចសិខគន្ធព្វបុត្ត ចូលមកគាល់ព្រះមាន​ព្រះភាគ លុះចូល​មកដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមាន​ព្រះភាគ រួចឋិតនៅក្នុងទី​ដ៏សមគួរ។ លុះបញ្ចសិខគន្ធព្វបុត្ត ឋិតនៅក្នុងទី​ដ៏សមគួរហើយ ក៏ទូលសួរសេចក្តី​នុ៎ះ ចំពោះព្រះមាន​​ព្រះភាគថា បពិត្រព្រះអង្គ​ដ៏ចម្រើន ហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ មិន​បរិនិព្វាន ក្នុងបច្ចុប្បន្ន។ បពិត្រព្រះអង្គ​ដ៏ចម្រើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ បរិនិព្វានក្នុងបច្ចុប្បន្ន។

[១៧៩] ម្នាលបញ្ចសិខៈ មាន​រូបដែលគប្បីដឹង​ដោយ​ចក្ខុ។បេ។ ម្នាលបញ្ចសិខៈ មាន​ធម្មារម្មណ៍ ដែលគប្បីដឹង​ដោយ​ចិត្ត ជា​ធម្មារម្មណ៍ គួរប្រាថ្នា គួរត្រេកអរ ជា​ទីពេញចិត្ត ជា​ទីស្រឡាញ់ ប្រកប​ដោយ​កាម ជា​ហេតុនៃសេចក្តី​ត្រេកអរ បើ​ភិក្ខុ​ត្រេកអរ សរសើរ ឋិតនៅ​ដោយ​សេចក្តី​ចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ កាលដែលភិក្ខុ​នោះ ត្រេកអរ សរសើរ ឋិតនៅ​ដោយ​សេចក្តី​ចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ វិញ្ញាណ ដែលអាស្រ័យនូវ​ធម្មារម្មណ៍នោះ ក៏មាន​​សេចក្តី​ប្រកាន់មាំ នូវ​ធម្មារម្មណ៍នោះក៏មាន​។ ម្នាលបញ្ចសិខៈ ភិក្ខុ​ដែលប្រកប​ដោយ​ សេចក្តី​ប្រកាន់មាំ មិន​បរិនិព្វានឡើយ។​ ម្នាលបញ្ចសិខៈ ហេតុនេះឯង បច្ច័យនេះឯង ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ មិន​បរិនិព្វាន ក្នុងបច្ចុប្បន្ន។

[១៨០] ម្នាលបញ្ចសិខៈ មាន​រូបដែលគប្បីដឹង​ដោយ​ចក្ខុ ជា​រូបគួរប្រាថ្នា គួរត្រេកអរ ជា​ទីពេញចិត្ត។បេ។ ម្នាលបញ្ចសិខៈ មាន​ធម្មារម្មណ៍ ដែលគប្បីដឹង​ដោយ​ចិត្ត ជា​ធម្មារម្មណ៍ គួរប្រាថ្នា គួរត្រេកអរ ជា​ទីពេញចិត្ត ជា​ទីស្រឡាញ់ ប្រកប​ដោយ​កាម ជា​ហេតុនៃសេចក្តី​ ត្រេកអរ បើ​ភិក្ខុ​មិន​ត្រេកអរ មិន​សរសើរ មិន​ឋិតនៅ​ដោយ​សេចក្តី​​ចូល​ចិត្តមាំ ចំពោះធម្មរម្មណ៍នោះ កាលដែលភិក្ខុ​នោះ មិន​ត្រេកអរ មិន​សរសើរ មិន​ឋិតនៅ ​ដោយ​សេចក្តី​ចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ វិញ្ញាណ ដែលអាស្រ័យ នូវ​​ធម្មារម្មណ៍​នោះ មិន​មាន​ សេចក្តី​ប្រកាន់មាំ នូវ​ធម្មារម្មណ៍នោះ ក៏មិន​មាន​។ ម្នាលបញ្ចសិខៈ ភិក្ខុ​ដែលមិន​មាន​សេចក្តី​ប្រកាន់មាំ ទើបបរិនិព្វាន។ ម្នាលបញ្ចសិខៈ ហេតុនេះឯង បច្ច័យនេះឯង ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ បរិនិព្វានក្នុងបច្ចុប្បន្ន។ ចប់សូត្រ ទី ៦។

សារិបុត្តសទ្ធិវិហារិកសូត្រ ទី៧

[១៨១] សម័យមួយ ព្រះសារីបុត្តមាន​អាយុ គង់នៅក្នុងវត្តជេតពន របស់​​​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះ ភិក្ខុ​មួយរូប ចូលទៅ​រក​ព្រះសារីបុត្ត​មាន​អាយុ លុះចូលទៅ​ដល់ហើយ ក៏ធ្វើសេចក្តី​រីករាយ ជា​មួយនឹងព្រះសារីបុត្តមាន​អាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ គួររឭកហើយ ក៏អង្គុយក្នុងទី​ដ៏សមគួរ។ លុះភិក្ខុ​​នោះ អង្គុយក្នុង​ទី​ដ៏សមគួរហើយ ក៏សាកសួរសេចក្តី​នុ៎ះ ចំពោះព្រះសារីបុត្តមាន​អាយុថា ម្នាលអាវុសោសារីបុត្ត (ហេតុដូចម្តេច) ភិក្ខុ​ជា​សទ្ធិវិហារិក ពោលលាសិក្ខាហើយ វិល​មក​កាន់ភេទ​ដ៏​ថោកទាប។ ព្រះសារីបុត្តតបថា ម្នាលអាវុសោ ពាក្យដែលអ្នកពោលនុ៎ះ រមែង​មាន​ដល់ភិក្ខុ​ ដែលមិន​គ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយ មិន​ដឹងប្រមាណ ក្នុងភោជន មិន​ប្រកប នូវ​​សេចក្តី​ភ្ញាក់រឭក យ៉ាងនេះឯង។ ម្នាលអាវុសោ ភិក្ខុ​នោះឯង ជា​អ្នកមិន​គ្រប់គ្រង​ទ្វារ ក្នុងឥន្រ្ទិយ មិន​ដឹងប្រមាណ ក្នុងភោជន មិន​ប្រកបនូវ​​សេចក្តី​ភ្ញាក់រឭក និងបន្តនូវ​​ព្រហ្មចរិយធម៌ ​ដ៏បរិបូណ៌ បរិសុទ្ធ ដរាបដល់អស់ជីវិត ពាក្យដូច្នេះនុ៎ះ មិន​សមហេតុ​ឡើយ។ ម្នាលអាវុសោ ភិក្ខុ​នោះឯង ជា​អ្នកគ្រប់គ្រង​ទ្វារ​ ក្នុងឥន្រ្ទិយ ដឹងប្រមាណ ក្នុងភោជន ប្រកបនូវ​សេចក្តី​ភ្ញាក់រឭក និងបន្ត នូវ​​ព្រហ្មចរិយធម៌ ​ដ៏បរិបូណ៌ បរិសុទ្ធ  ដរាបដល់អស់ជីវិត ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ។

[១៨២] ម្នាលអាវុសោ ចុះភិក្ខុ​ ជា​អ្នកគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយ តើដូចម្តេច។ ម្នាលអាវុសោ ភិក្ខុ​ក្នុងសាសនានេះ ឃើញនូវ​រូបារម្មណ៍ ​ដោយ​ចក្ខុហើយ មិន​​បាន​​កួចកាន់ នូវ​និមិត្ត មិន​​បាន​កួចកាន់ នូវ​អនុព្បព្ជា​នៈ អភិជ្ឈា និងទោមនស្ស ដែលជា​អកុសលធម៌ ​ដ៏លាមក គប្បីជា​ប់តាមនូវ​បុគ្គល ដែលមិន​សង្រួម នូវ​ចក្ខុន្រ្ទិយនោះ ព្រោះ​ហេតុតែមិន​សង្រួម នូវ​ចក្ខុន្រ្ទិយណា​ ក៏ប្រតិបត្តិ ដើម្បី​សង្រួម នូវ​ចក្ខុន្រ្ទិយនោះ រក្សានូវ​ចក្ខុន្រ្ទិយ ដល់នូវ​ការសង្រួម ក្នុងចក្ខុន្រ្ទិយ។ ​បាន​ឮសម្លេង​ដោយ​ត្រចៀក។ ​បាន​ធុំក្លិន​ដោយ​ច្រមុះ។​ ​បាន​ទទួលរស ​ដោយ​អណ្តាត។ ​បាន​ពាល់ត្រូវ នូវ​ផោដ្ឋព្វារម្មណ៍ ​ដោយ​កាយ។ ​បាន​ដឹងច្បាស់ នូវ​ធម្មារម្មណ៍​ដោយ​ចិត្ត មិន​​បាន​កួចកាន់នូវ​និមិត្ត មិន​​បាន​កួចកាន់ នូវ​អនុព្យព្ជា​នៈ អភិជ្ឈា និងទោមនស្ស ដែលជា​អកុសលធម៌ ​ដ៏លាមក គប្បីជា​ប់តាមនូវ​បុគ្គល ដែលមិន​សង្រួម នូវ​ឥន្រ្ទិយនោះ ព្រោះ​ហេតុតែមិន​សង្រួម នូវ​មនិន្រ្ទិយណា ក៏ប្រតិបត្តិ ដើម្បី​សង្រួម នូវ​មនិន្រ្ទិយនោះ រក្សានូវ​មនិន្រ្ទិយ ដល់នូវ​ការសង្រួម ក្នុងមនិន្រ្ទិយ។ ម្នាលអាវុសោ ភិក្ខុ​ជា​អ្នកគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយ យ៉ាងនេះឯង។

[១៨៣] ម្នាលអាវុសោ ចុះភិក្ខុ​ជា​អ្នកដឹងប្រមាណក្នុងភោជន តើដូចម្តេច។ ម្នាលអាវុសោ ភិក្ខុ​ក្នុងសាសនានេះ ​បាន​ពិចារណា ​ដោយ​ឧបាយហើយ ទើបបរិភោគ នូវ​អាហារ មិន​បរិភោគ ដើម្បី​លេង មិន​បរិភោគដើម្បី​ស្រវឹង មិន​បរិភោគដើម្បី​​ប្រដាប់កាយ មិន​បរិភោគដើម្បី​ស្អិតស្អាងកាយ បរិភោគដើម្បី​ឲ្យតាំងនៅ នៃកាយនេះ ដើម្បី​នឹងញុំាងជីវិត ឲ្យប្រព្រឹត្ត​ទៅ​​ ដើម្បី​បំបាត់បង់​ នូវ​សេចក្តី​លំបាក ដើម្បី​អនុគ្រោះ ដល់ព្រហ្មចរិយ​ធម៌ បរិភោគ​ដោយ​គិតថា អាត្មាអញ នឹងកំចាត់បង់​ នូវ​វេទនាចាស់ផង នឹងញុំាងវេទនាថ្មី មិន​ឲ្យកើតឡើងផង កិរិយាប្រព្រឹត្ត​ទៅ​ (នៃឥរិយាបថ) ក្តី សេចក្តី​មិន​មាន​ទោសក្តី ការនៅសប្បាយក្តី នឹងមាន​ដល់អាត្មាអញ។ ម្នាលអាវុសោ ភិក្ខុ​ជា​​អ្នកដឹងប្រមាណ ក្នុងភោជន យ៉ាងនេះឯង។

[១៨៤] ម្នាលអាវុសោ ចុះភិក្ខុ​ជា​អ្នកប្រកបនូវ​សេចក្តី​ភ្ញាក់រឭក តើដូចម្តេច​។ ម្នាលអាវុសោ ភិក្ខុ​ក្នុងសាសនានេះ ធ្វើចិត្តឲ្យបរិសុទ្ធ ចាក​អាវរណីយធម៌ ​ដោយ​ការដើរ ​ដោយ​ការអង្គុយ អស់មួយថ្ងៃ ធ្វើចិត្តឲ្យបរិសុទ្ធ ចាក​អាវរណីយធម៌ ​ដោយ​ការដើរ ​ដោយ​ការអង្គុយ អស់បឋមយាមនៃរាត្រី សម្រេចនូវ​ដំណេក ដូចសីហៈ ​ដោយ​បង្អៀង ខាងស្តាំ អស់មជ្ឈិមយាមនៃរាត្រី គងជើង​ដោយ​ជើង ជា​អ្នកមាន​សតិសម្បជញ្ញៈ កំណត់​ទុកក្នុងចិត្ត នូវ​ឧដ្ឋានសញ្ញា ហើយក្រោកឡើង ធ្វើចិត្តឲ្យបរិសុទ្ធ ចាក​អាវរណីយធម៌ ​ដោយ​ការដើរ ​ដោយ​ការអង្គុយ អស់បច្ឆិមយាមនៃរាត្រី។ ម្នាលអាវុសោ ភិក្ខុ​ជា​អ្នក​ប្រកប នូវ​សេចក្តី​ភ្ញាក់រឭក យ៉ាងនេះឯង។ ម្នាលអាវុសោ ព្រោះ​ហេតុនោះ អ្នក​ទាំងឡាយ​ ត្រូវសិក្សាយ៉ាងនេះថា យើង​ទាំងឡាយ​ នឹងជា​អ្នកគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយ ជា​អ្នកដឹង​ប្រមាណ ក្នុងភោជន ជា​អ្នកប្រកបនូវ​សេចក្តី​ភ្ញាក់រឭក។​ ម្នាលអាវុសោ អ្នក​ទាំងឡាយ​ ត្រូវសិក្សាយ៉ាងនេះចុះ។ ចប់សូត្រ ទី៧។

រាហុលោវាទសូត្រ ទី៨

[១៨៥] សម័យមួយ ព្រះមាន​ព្រះភាគ ទ្រង់​គង់នៅក្នុងវត្តជេតពន របស់​​អនាថ​បិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះមាន​ព្រះភាគ​ កំពុងសង្ងំ ក្នុងទីស្ងាត់ ទ្រង់​មាន​សេចក្តី​ត្រិះរិះ ក្នុងព្រះហឫទ័យ កើតឡើងយ៉ាងនេះថា ធម៌​ទាំងឡាយ​ ដែល​សម្រាប់​ធ្វើវិមុត្តិ ឲ្យចាស់ក្លា របស់​​រាហុល ចាស់ក្លាហើយតើ បើ​ដូច្នោះ គួរតែតថាគត ទូន្មាន​រាហុល ក្នុងធម៌ជា​គ្រឿងអស់ទៅ​ នៃអាសវៈខាងលើ។ គ្រានោះ ព្រះមាន​ព្រះភាគ ទ្រង់​ស្បង់​ ប្រដាប់បាត្រ និងចីវរ ចូលទៅ​កាន់ក្រុងសាវត្ថី ដើម្បី​បិណ្ឌិបាត ក្នុង​បុព្វណ្ហ​សម័យ លុះត្រាច់ទៅ​ ដើម្បី​បិណ្ឌបាត ក្នុងក្រុងសាវត្ថីហើយ ក្នុងកាលជា​បច្ឆាភត្ត ទ្រង់​​ត្រឡប់​មកអំពីបិណ្ឌបាត ក៏ទ្រង់​ហៅព្រះរាហុលមាន​អាយុថា ម្នាលរាហុល អ្នកចូលកាន់​យក​និសីទនៈមក យើងនឹងចូលទៅ​ឯអន្ធវ័ន ដើម្បី​នៅសម្រាក ក្នុងវេលាថ្ងៃ។ ព្រះរាហុល​មាន​អាយុ ក៏ទទួលព្រះពុទ្ធដីកា នៃព្រះមាន​ព្រះភាគ ថា ព្រះករុណា ព្រះអង្គ រួចក៏កាន់​យក​និសីទនៈ ដើរទៅ​តាមក្រោយព្រះមាន​ព្រះភាគទៅ​។ ជួនសម័យនោះ មាន​ទេវតា​ច្រើនពាន់ ដើរទៅ​តាមព្រះមាន​ព្រះភាគ ​ដោយ​គិតថា ក្នុងថ្ងៃនេះ ព្រះមាន​ព្រះភាគ នឹងទូន្មាន​ នូវ​ព្រះរាហុមាន​អាយុ ក្នុងធម៌ជា​គ្រឿងអស់ទៅ​ នៃអាសវៈខាងលើ។

[១៨៦] លំដាប់នោះ ព្រះមាន​ព្រះភាគ ស្តេចចូលទៅ​កាន់អន្ធវ័ន ហើយទ្រង់​​គង់លើអាសនៈ ដែលក្រាលទុក ទៀបគល់ឈើមួយ។ ព្រះរាហុមាន​អាយុ ក៏ថ្វាយ​បង្គំ​ព្រះមាន​ព្រះភាគ ហើយគង់ក្នុងទីសម​ដ៏គួរ។ លុះព្រះរាហុលមាន​អាយុ គង់ក្នុងទី​​ដ៏សម​គួរហើយ ព្រះមាន​ព្រះភាគ ទ្រង់​ត្រាស់សួរ ដូច្នេះថា​ ម្នាលរាហុល អ្នកសម្គាល់សេចក្តី​នុ៎ះ ដូចម្តេច ចក្ខុទៀង ឬមិន​ទៀង។ មិន​ទៀងទេ ព្រះអង្គ។ ចុះរបស់​​ណា មិន​ទៀង របស់​​នោះ ជា​ទុក្ខ ឬជា​សុខ។ ជា​ទុក្ខ ព្រះអង្គ។ ចុះរបស់​​ណា មិន​ទៀង ជា​ទុក្ខ មាន​សេចក្តី​​ប្រែប្រួលជា​ធម្មតា តើគួរនឹងយល់ នូវ​របស់​​នោះថា នុ៎ះរបស់​​អញ នុ៎ះជា​អញ នុ៎ះជា​​ខ្លួន​របស់​​​អញ ដែរឬ។ មិន​គួរនឹងយល់ឃើញ ដូច្នោះទេ ព្រះអង្គ។ រូបទៀង ឬ មិន​ទៀង។ មិន​ទៀងទេ ព្រះអង្គ។ បេ។ ចក្ខុវិញ្ញាណ ទៀង ឬមិន​ទៀង។ មិន​ទៀងទេ ព្រះអង្គ។ ចក្ខុសម្ផ័ស្ស ទៀង ឬមិន​ទៀង។ មិន​ទៀងទេ ព្រះអង្គ។ ចុះធម្មជា​តណា គឺ វេទនា សញ្ញា សង្ខារ វិញ្ញាណ រមែងកើតឡើង ព្រោះ​ចក្ខុសម្ផ័ស្សជា​បច្ច័យ ធម្មជា​តនោះ ទៀង ឬមិន​ទៀង។ មិន​ទៀងទេ ព្រះអង្គ។ ចុះរបស់​​ណា មិន​ទៀង របស់​​នោះ ជា​ទុក្ខ ឬជា​សុខ។ ជា​ទុក្ខ ព្រះអង្គ។ ចុះរបស់​​ណា មិន​ទៀងជា​ទុក្ខ មាន​សេចក្តី​ប្រែប្រួលជា​ធម្មតា តើគួរនឹងយល់ឃើញ នូវ​របស់​​នោះថា នុ៎ះរបស់​​អញ នុ៎ះជា​អញ នុ៎ះជា​ខ្លួន​របស់​​អញ ដែរឬ។ មិន​គួរយល់ឃើញ ដូច្នោះទេ ព្រះអង្គ។បេ។ អណ្តាត ទៀង ឬមិន​ទៀង។ មិន​ទៀងទេ ព្រះអង្គ។ រសទៀង ឬមិន​ទៀង។ មិន​ទៀងទេ ព្រះអង្គ។ ជិវ្ហាវិញ្ញាណ ទៀង ឬមិន​ទៀង។ មិន​ទៀងទេ ព្រះអង្គ។ ជិវ្ហាសម្ផ័ស្ស ទៀងឬមិន​ទៀង។ មិន​ទៀងទេ ព្រះអង្គ។ ចុះធម្មជា​តណា គឺ វេទនា សញ្ញា សង្ខារ វិញ្ញាណ រមែងកើតឡើង ព្រោះ​ជិវ្ហាសម្ផ័ស្ស ជា​បច្ច័យ ធម្មជា​តនោះ ទៀង ឬមិន​ទៀង។ មិន​ទៀងទេ ព្រះអង្គ។ ចុះរបស់​​ណា មិន​ទៀង របស់​​នោះ ជា​ទុក្ខ ឬជា​សុខ។ ជា​ទុក្ខ ព្រះអង្គ។ ចុះរបស់​​ណា មិន​ទៀង ជា​ទុក្ខ មាន​សេចក្តី​ប្រែប្រួលជា​ធម្មតា តើគួរនឹងយល់ឃើញ នូវ​របស់​​នោះថា នុ៎ះរបស់​​អញ នុ៎ះជា​អញ នុ៎ះជា​ខ្លួនរបស់​​អញ ដែរឬ។ មិន​គួរយល់ឃើញ ដូច្នោះទេ ព្រះអង្គ។បេ។ ចិត្តទៀងឬ មិន​ទៀង។ មិន​ទៀងទេ ព្រះអង្គ។ ចុះរបស់​​ណា មិន​ទៀង របស់​​នោះ ជា​ទុក្ខឬជា​សុខ។ ជា​ទុក្ខ ព្រះអង្គ។ ចុះរបស់​​ណា មិន​ទៀងជា​ទុក្ខ មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា តើគួរនឹងយល់ឃើញ នូវ​របស់​​នោះថា ​នុ៎ះរបស់​​អញ នុ៎ះជា​អញ នុ៎ះជា​ខ្លួនរបស់​​អញ ដែរឬ។ មិន​គួរយល់ឃើញ ដូច្នោះទេ ព្រះអង្គ។ ធម្មារម្មណ៍ ទៀងឬមិន​ទៀង។ មិន​ទៀងទេ ព្រះអង្គ។ មនោវិញ្ញាណ ទៀងឬមិន​ទៀង។ មិន​ទៀងទេ ព្រះអង្គ។ មនោសម្ផ័ស្ស ទៀង ឬមិន​ទៀង។ មិន​ទៀងទេ ព្រះអង្គ។ ចុះធម្មជា​តិណា គឺ វេទនា សញ្ញា សង្ខារ វិញ្ញាណ រមែងកើតឡើង ព្រោះ​​មនោសម្ផ័ស្ស ជា​បច្ច័យ តើរបស់​​នោះ ទៀង ឬមិន​ទៀង។ មិន​ទៀង​ទេ ព្រះអង្គ។ ចុះរបស់​​ណាមិន​ទៀង របស់​​នោះ ជា​ទុក្ខ ឬជា​សុខ។ ជា​ទុក្ខ ព្រះអង្គ។ ចុះរបស់​​ណា មិន​ទៀង ជា​ទុក្ខ មាន​សេចក្តី​ប្រែប្រួល ជា​ធម្មតា តើគួរនឹងយល់ឃើញ នូវ​របស់​​នោះថា នុ៎ះរបស់​​អញ នុ៎ះជា​អញ នុ៎ះជា​ខ្លួនរបស់​​ អញ ដែរឬ។ មិន​គួរយល់ឃើញ ដូច្នោះទេ ព្រះអង្គ។ ម្នាលរាហុល អរិយសាវ័ក អ្នកចេះដឹង កាលបើ​ឃើញយ៉ាងនេះ រមែងនឿយណាយ​ នឹងចក្ខុផង នឿយណាយ​ នឹងរូបផង នឿយណាយ​ នឹងចក្ខុវិញ្ញាណផង នឿយណាយ​នឹងចក្ខុសម្ផ័ស្សផង ធម្មជា​តណា គឺ វេទនា សញ្ញា សង្ខារ វិញ្ញាណ រមែងកើតឡើង ព្រោះ​ចក្ខុសម្ផ័ស្ស ជា​បច្ច័យ ក៏រមែងនឿយណាយ​ នឹងធម្មជា​តនោះផង។បេ។ នឿយណាយ​នឹង​អណ្តាតផង នឿយណានឹងរសផង នឿយណាយ​ នឹងជិវ្ហាវិញ្ញាណផង នឿយណាយ​នឹងជិវ្ហាសម្ផ័ស្សផង ធម្មជា​តណា គឺ វេទនា សញ្ញា សង្ខារ វិញ្ញាណ រមែងកើតឡើង ព្រោះ​ជិវ្ហាសម្ផ័ស្សជា​បច្ច័យ ក៏រមែងនឿយណាយ​ នឹងធម្មជា​តនោះ ផង។បេ។ នឿយណាយ​នឹងចិត្តផង នឿយណាយ​នឹងធម្មារម្មណ៍ផង។បេ។ នឿយណាយ​ នឹងធម្មជា​តនោះផង កាលបើ​នឿយណាយ​ ក៏ប្រាសចាក​តម្រេក ព្រោះ​ប្រាសចាក​តម្រេក ចិត្តក៏រួចស្រឡះ ចាក​អាសវៈ។ កាលបើ​ចិត្តរួចស្រឡះហើយ សេចក្តី​ដឹងថា រួចស្រឡះ​ហើយ ក៏កើតមាន​។ អរិយសាវ័កនោះ រមែងដឹងច្បាស់ថា ជា​តិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ ​បាន​ប្រព្រឹត្ត​រួចហើយ សោឡសកិច្ច អាត្មាអញ ​បាន​ធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ចនេះទៀត មិន​មាន​ឡើយ។ លុះព្រះមាន​ព្រះភាគ ទ្រង់​សម្តែងព្រះសូត្រនេះចប់ហើយ ព្រះរាហុមាន​អាយុ ជា​អ្នក​មាន​​សេចក្តី​​ត្រេកអរ ក៏​បាន​ត្រេកអរ ចំពោះភាសិត របស់​​ព្រះមាន​ព្រះភាគ។ កាលបើ​ព្រះមាន​ព្រះភាគ កំពុងសម្តែងវេយ្យាករណ៍នេះ ចិត្តរបស់​​ព្រះរាហុលមាន​អាយុ ក៏រួចស្រឡះ ចាក​អាសវក្កិលេស​ទាំងឡាយ​ ព្រោះ​មិន​​បាន​ប្រកាន់មាំ ​ទាំង​ធម្មចក្ខុ ដែល​ប្រាស​ចាក​ធូលី គឺកិលេស ប្រាសចាក​មន្ទិល គឺអកុសល ក៏កើតឡើង ដល់​ទេវតា​ជា​ច្រើនពាន់​ថា របស់​​ណាមួយ មាន​កិរិយាកើតឡើង ជា​ធម្មតា របស់​​​ទាំងអស់នោះ តែង​រលត់ទៅ​វិញ ជា​ធម្មតាដែរ។ ចប់សូត្រ ទី ៨។

សំយោជនិយធម្មសូត្រ ទី៩

[១៨៧] ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគតនឹងសម្តែងនូវ​សំយោជនិយធម៌ គឺធម៌ ជា​ហេតុ​កើតឡើង នៃសំយោជនៈផង នូវ​សំយោជនៈផង ចូរអ្នក​ទាំងឡាយ​ ប្រុងស្តាប់​​នូវ​ធម៌នោះចុះ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ចុះសំយោជនិយធម៌ តើដូចម្តេច សំយោជនៈ តើដូចម្តេច។ ម្នាលភិក្ខុ​​ទាំងឡាយ​ មាន​រូប ដែលគប្បីដឹង​ដោយ​ចក្ខុ ជា​រូបគួរប្រាថ្នា គួរត្រេកអរ ជា​ទីពេញចិត្ត ជា​ទីស្រឡាញ់ ប្រកប​ដោយ​កាម ជា​ហេតុនៃសេចក្តី​ត្រេកអរ។ ម្នាលភិក្ខុ​​ទាំងឡាយ​ រូប​ទាំងនេះ ហៅថា សំយោជនិយធម៌។ សេចក្តី​ត្រេកត្រអាលណា ក្នុងរូបនោះ សេចក្តី​ត្រេកត្រអាលនោះ ហៅថា សំយោជនៈ ក្នុងចក្ខុសម្ផ័ស្សនោះ។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ មាន​រស ដែលគប្បីដឹង ​ដោយ​អណ្តាត។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ មាន​​ធម្មារម្មណ៍ ដែលគប្បីដឹង​ដោយ​ចិត្ត ជា​ធម្មារម្មណ៍ គួរប្រាថ្នា គួរត្រេកអរ ជា​ទីពេញចិត្ត ជា​ទីស្រឡាញ់ ប្រកប​ដោយ​កាម ជា​ហេតុនៃសេចក្តី​ត្រេកអរ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ធម្មារម្មណ៍​ទាំងនេះ ហៅថា សំយោជនិយធម៌។ សេចក្តី​ត្រេកត្រអាលណា ក្នុងធម្មារម្មណ៍នោះ សេចក្តី​ត្រេកត្រអាលនោះ ហៅថា សំយោជនៈ ក្នុងមនោសម្ផ័ស្សនោះ។ ចប់សូត្រ ទី ៩។

ឧបាទានិយធម្មសូត្រ ទី១០

[១៨៨] ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគតនឹងសម្តែង នូវ​ឧបាទានិយធម៌ គឺធម៌ ជា​ហេតុកើត នៃឧបាទានផង នូវ​ឧបាទានផង ចូរអ្នក​ទាំងឡាយ​ ប្រុងស្តាប់​​នូវ​​ធម៌​នោះចុះ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ចុះឧបាទានិយធម៌ តើដូចម្តេច ឧបាទាន តើដូចម្តេច។ ម្នាលភិក្ខុ​​ទាំងឡាយ​ មាន​រូបដែលគប្បីដឹង​ដោយ​ចក្ខុ ជា​រូបគួរប្រាថ្នា គួរត្រេកអរ ជា​ទីពេញចិត្ត ជា​ទីស្រឡាញ់ ប្រកប​ដោយ​កាម ជា​ហេតុនៃសេចក្តី​ត្រេកអរ។ ម្នាលភិក្ខុ​​ទាំងឡាយ​ រូប​ទាំងនេះ ហៅថា ឧបាទានិយធម៌។ សេចក្តី​ត្រេកត្រអាលណា ក្នុងរូបនោះ សេចក្តី​ត្រេកត្រអាលនោះ ហៅថា ឧបាទាន ក្នុងចក្ខុសម្ផ័ស្សនោះ។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ មាន​រសដែលគប្បីដឹង ​ដោយ​អណ្តាត។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ មាន​ធម្មារម្មណ៍ ដែលគប្បីដឹង​ដោយ​ចិត្ត ជា​ធម្មារម្មណ៍ គួរប្រាថ្នា គួរត្រេកអរ ជា​ទីពេញចិត្ត ជា​ទីស្រឡាញ់ ប្រកប​ដោយ​កាម ជា​ហេតុនៃសេចក្តី​ត្រេកអរ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ធម្មារម្មណ៍​ទាំងនេះ ហៅថា ឧបាទានិយធម៌​។ សេចក្តី​ត្រេកត្រអាលណា ក្នុងធម្មារម្មណ៍នោះ សេចក្តី​ត្រេកត្រអាលនោះ ហៅថា ឧបាទាន ក្នុងមនោសម្ផ័ស្សនោះ។ ចប់សូត្រ ទី១០។​

ចប់ លោកកាមគុណវគ្គ ទី២។

ឧទ្ទាននៃលោកកាមគុណវគ្គនោះ គឺ

និយាយអំពីអន្ទាក់មារ ២ លើក អំពីទីបំផុតនៃលោក ១ អំពីកាមគុណ ១ ព្រះឥន្ទ ១ បញ្ចសិខគន្ធព្វបុត្ត ១ ព្រះសារីបុត្ត ១ ព្រះរាហុល ១ សំយោជនៈ ១ ឧបាទាន ១ ព្រោះ​ហេតុនោះ ទើបហៅថា លោកកាមគុណវគ្គ។

គហបតិវគ្គ ទី៣ (ឆដ្ឋ. ទី១៣)

វេសាលីសូត្រ ទី១

[១៨៩] សម័យមួយ ព្រះមាន​ព្រះភាគ ទ្រង់​គង់នៅក្នុងកូដាគារសាលា នាមហាវ័ន ជិត​ក្រុងវេសាលី។ គ្រានោះ ឧគ្គគហតី អ្នកក្រុងវេសាលី ចូលទៅ​គាល់ព្រះមាន​​ព្រះ​ភាគ។បេ។ លុះឧគ្គគហបតី អ្នកក្រុងវេសាលី អង្គុយក្នុងទី​ដ៏សមគួរហើយ ក៏​បាន​ក្រាបបង្គំ ទូលព្រះមាន​ព្រះភាគ ដូច្នេះថា​ បពិត្រព្រះអង្គ​ដ៏ចម្រើន អ្វីជា​ហេតុ អ្វីជា​បច្ច័យ ដែលនាំឲ្យសត្វ​ទាំងឡាយ​ពួកខ្លះ ក្នុងលោកនេះ មិន​បរិនិព្វានក្នុងបច្ចុប្បន្ន។ បពិត្រព្រះអង្គ​ដ៏ចម្រើន មួយទៀត អ្វីជា​ហេតុ អ្វីជា​បច្ច័យ ដែលនាំឲ្យសត្វ​ទាំងឡាយ​​ពួកខ្លះ ក្នុងលោកនេះ បរិនិព្វានក្នុងបច្ចុប្បន្ន។ ព្រះអង្គ ត្រាស់ថា ម្នាលគហបតី មាន​រូប ដែលគប្បី​ដឹងច្បាស់​ដោយ​ភ្នែក ជា​រូបគួរប្រាថ្នា គួរត្រេកអរ ជា​ទីគាប់ចិត្ត ជា​ទីស្រឡាញ់ ប្រកប​ដោយ​កាម ជា​ហេតុនៃសេចក្តី​ត្រេកអរ បើ​ភិក្ខុ​ត្រេកអរ សរសើរ ឋិតនៅ​ដោយ​​សេចក្តី​ចូលចិត្តមាំ ចំពោះរូបនោះ កាលភិក្ខុ​នោះត្រេកអរ សរសើរ ឋិតនៅ ​ដោយ​សេចក្តី​​ចូលចិត្តមាំ ចំពោះរូបនោះ វិញ្ញាណដែលអាស្រ័យ នូវ​រូបនោះក៏មាន​ សេចក្តី​ប្រកាន់មាំ នូវ​រូបនោះក៏មាន​។ ម្នាលគហបតី ភិក្ខុ​ដែលមាន​សេចក្តី​ប្រកាន់មាំ មិន​បរិនិព្វានទេ។បេ។ ម្នាលគហបតី មាន​រស ដែលគប្បីដឹងច្បាស់ ​ដោយ​អណ្តាត។បេ។ ម្នាលគហបតី មាន​ធម្មារម្មណ៍ ដែលគប្បីដឹងច្បាស់ ​ដោយ​ចិត្ត ជា​ធម្មារម្មណ៍គួរប្រាថ្នា គួរត្រេកអរ ជា​ទីគាប់ចិត្ត ជា​ទីស្រឡាញ់ ប្រកប​ដោយ​កាម ជា​ហេតុនៃសេចក្តី​ត្រេកអរ បើ​ភិក្ខុ​ត្រេកអរ សរសើរ ឋិតនៅ ​ដោយ​សេចក្តី​ចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ កាលបើ​ភិក្ខុ​នោះ​ត្រេកអរ សរសើរ ឋិតនៅ ​ដោយ​សេចក្តី​ចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ វិញ្ញាណដែលអាស្រ័យ នូវ​ធម្មារម្មណ៍នោះ ក៏មាន​ សេចក្តី​ប្រកាន់មាំ នូវ​ធម្មារម្មណ៍​នោះ ក៏មាន​។ ម្នាលគហបតី ភិក្ខុ​ មាន​សេចក្តី​ប្រកាន់មាំ មិន​បរិនិព្វានទេ ម្នាលគហបតី នេះឯង ជា​ហេតុ នេះឯងជា​បច្ច័យ ដែលនាំឲ្យសត្វ​ទាំងឡាយ​ពួកខ្លះ ក្នុងលោកនេះ មិន​បរិនិព្វាន ក្នុងបច្ចុប្បន្ន។

[១៩០] ម្នាលគហបតី មាន​រូបដែលគប្បីដឹងច្បាស់​ដោយ​ភ្នែក ជា​រូបគួរប្រាថ្នា គួរត្រេកអរ ជា​ទីគាប់ចិត្ត ជា​ទីស្រឡាញ់ ប្រកប​ដោយ​កាម ជា​ហេតុនៃសេចក្តី​ត្រេកអរ បើ​ភិក្ខុ​មិន​ត្រេកអរ មិន​សរសើរ មិន​ឋិតនៅ ​ដោយ​សេចក្តី​ចូលចិត្តមាំ ចំពោះរូបនោះ កាលបើ​ភិក្ខុ​នោះ មិន​ត្រេកអរ មិន​សរសើរ មិន​ឋិតនៅ ​ដោយ​សេចក្តី​ចូលចិត្តមាំ ចំពោះរូបនោះ វិញ្ញាណ ដែលអាស្រ័យនូវ​រូបនោះ ក៏មិន​មាន​ សេចក្តី​ប្រកាន់មាំនូវ​រូបនោះ ក៏មិន​មាន​ដែរ។ ម្នាលគហបតី ភិក្ខុ​មិន​មាន​សេចក្តី​ប្រកាន់មាំ រមែងបរិនិព្វាន។បេ។ ម្នាលគហបតី មាន​រស ដែលគប្បីដឹងច្បាស់ ​ដោយ​អណ្តាត។បេ។ ម្នាលគហបតី មាន​ធម្មារម្មណ៍ ដែលគប្បីដឹងច្បាស់​ដោយ​ចិត្ត ជា​ធម្មារម្មណ៍គួរប្រាថ្នា គួរត្រេកអរ ជា​ទីគាប់ចិត្ត ជា​ទីស្រឡាញ់ ប្រកប​ដោយ​កាម ជា​ហេតុនៃសេចក្តី​ត្រេកអរ បើ​ភិក្ខុ​មិន​ត្រេកអ មិន​សរសើរ មិន​ឋិតនៅ ​ដោយ​សេចក្តី​ចូលចិត្តមាំ ចំពោះ​ធម្មារម្មណ៍នោះ កាលបើ​ភិក្ខុ​នោះ មិន​ត្រេកអរ មិន​សរសើរ មិន​ឋិតនៅ ​ដោយ​សេចក្តី​ចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ វិញ្ញាណដែលអាស្រ័យ នូវ​ធម្មារម្មណ៍នោះក៏មិន​មាន​ សេចក្តី​ប្រកាន់មាំ នូវ​ធម្មារម្មណ៍នោះ ក៏មិន​មាន​ដែរ។ ម្នាលគហបតី ភិក្ខុ​មិន​មាន​សេចក្តី​ប្រកាន់មាំ រមែងបរិនិព្វាន ម្នាលគហបតី នេះឯងជា​ហេតុ នេះឯងជា​បច្ច័យ ដែលនាំឲ្យសត្វ​ទាំងឡាយ​ពួកខ្លះ ក្នុងលោកនេះ បរិនិព្វាន ក្នុងបច្ចុប្បន្ន។ ចប់សូត្រ ទី ១។

វជ្ជីសូត្រ ទី២

[១៩១] សម័យមួយ ព្រះមាន​ព្រះភាគ ទ្រង់​គង់នៅក្នុងហត្ថិគ្រាម ក្នុងដែនវជ្ជី។ គ្រានោះ ឧគ្គគហបតី អ្នកហត្ថិគ្រាម ​បាន​ចូលទៅ​គាល់ព្រះមាន​ព្រះភាគ។បេ។ លុះ​ឧគ្គគហបតី អ្នកហត្ថិគ្រាម អង្គុយក្នុងទី​ដ៏សមគួរហើយ ក៏​បាន​ក្រាបបង្គំ​ទូល​ព្រះមាន​​ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គ​ដ៏ចម្រើន អ្វីជា​ហេតុ អ្វីជា​បច្ច័យ ដែលនាំឲ្យសត្វ​​ទាំងឡាយ​ពួកខ្លះ ក្នុងលោកនេះ មិន​បរិនិព្វាន ក្នុងបច្ចុប្បន្ន។ បពិត្រព្រះអង្គ​ដ៏ចម្រើន មួយទៀត អ្វីជា​ហេតុ អ្វីជា​បច្ច័យ ដែលនាំឲ្យសត្វ​ទាំងឡាយ​ពួកខ្លះ ក្នុងលោកនេះ បរិនិព្វាន ក្នុងបច្ចុប្បន្ន។ (សូត្រមុនយ៉ាងណា បណ្ឌិតគប្បីសម្តែងឲ្យពិស្តារ យ៉ាងនោះចុះ)។ ម្នាលគហបតី នេះឯងជា​ហេតុ នេះឯងជា​បច្ច័យ ដែលនាំឲ្យសត្វ​ទាំងឡាយ​ពួកខ្លះ ក្នុងលោកនេះ បរិនិព្វាន ក្នុងបច្ចុប្បន្ន។ ចប់សូត្រ ទី ២។

នាឡន្ទសូត្រ ទី៣

[១៩២] សម័យមួយ ព្រះមាន​ព្រះភាគ ទ្រង់​គង់នៅក្នុងវត្តបាវារិកម្ពវ័ន ជិត​ក្រុងនាឡន្ទា។ គ្រានោះ ឧបាលិគហបតី ​បាន​ចូលទៅ​គាល់ព្រះមាន​ព្រះភាគ។បេ។ លុះឧបាលិគហបតី អង្គុយក្នុងទី​ដ៏សមគួរហើយ ​បាន​ក្រាបបង្គំទូលព្រះមាន​ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គ​ដ៏ចម្រើន អ្វីជា​ហេតុ អ្វីជា​បច្ច័យ ដែលនាំឲ្យសត្វ​ទាំងឡាយ​ពួកខ្លះ ក្នុងលោកនេះ មិន​បរិនិព្វាន ក្នុងបច្ចុប្បន្ន។ បពិត្រព្រះអង្គ​ដ៏ចម្រើន មួយយ៉ាងទៀត អ្វីជា​ហេតុ អ្វីជា​បច្ច័យ ដែលនាំឲ្យសត្វ​ទាំងឡាយ​ពួកខ្លះ ក្នុងលោកនេះ បរិនិព្វាន ក្នុងបច្ចុប្បន្ន។ (សូត្រមុនយ៉ាងណា បណ្ឌិតគប្បីសម្តែងឲ្យពិស្តារ យ៉ាងនោះចុះ)។ ម្នាលគហបតី នេះឯងជា​ហេតុ នេះឯងជា​បច្ច័យ ដែលលនាំឲ្យសត្វ​ទាំងឡាយ​ពួកខ្លះ ក្នុងលោកនេះ បរិនិព្វាន ក្នុងបច្ចុប្បន្ន។ ចប់សូត្រ ទី​ ៣។

ភារទ្វាជសូត្រ ទី៤

[១៩៣] សម័យមួយ ព្រះមាន​ព្រះភាគ និងព្រះបិណ្ឌោលភារទ្វាជមាន​អាយុ គង់នៅក្នុងវត្ត ឃោសិតារាម ជិត​ក្រុងកោសម្ពី។ គ្រានោះ ព្រះបាទឧទេន ស្តេចចូលទៅ​​រក​ព្រះបិណ្ឌោលភារទ្វាជៈមាន​អាយុ លុះស្តេចចូលទៅ​ដល់ហើយ ទ្រង់​ធ្វើសេចក្តី​រីករាយ ជា​មួយ​នឹងព្រះបិណ្ឌោលភារទ្វាជៈមាន​អាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និង​ពាក្យគួររឭកហើយ ក៏ទ្រង់​គង់ក្នុងទី​ដ៏សមគួរ។ លុះព្រះបាទឧទេន ទ្រង់​គង់ក្នុងទី​ដ៏​សមគួរហើយ ទើបទ្រង់​មាន​ព្រះបន្ទូលទៅ​នឹងព្រះបិណ្ឌោលភារទ្វាជៈមាន​អាយុ ដូច្នេះថា​ បពិត្រព្រះភារទ្វាជៈ​ដ៏ចម្រើន អ្វីជា​ហេតុ អ្វីជា​បច្ច័យ ដែលនាំឲ្យពួកភិក្ខុ​នេះ នៅក្មេងកម្លោះ មាន​សក់ខ្មៅ ប្រកប​ដោយ​វ័យ ​ដ៏ចម្រើន គឺបឋមវ័យ មិន​ឈ្លក់នៅក្នុងកាម​ទាំងឡាយ​ ប្រព្រឹត្ត​ព្រហ្មចរិយធម៌ បរិបូណ៌ បរិសុទ្ធ អស់មួយជីវិត ​ទាំងញុំាងបវេណិធម៌ ឲ្យប្រព្រឹត្ត​ទៅ​ អស់កាលយូរអង្វែង​បាន​។ ព្រះ​បិណ្ឌោលភារទ្វាជៈ ថ្វាយព្រះពរថា បពិត្រមហារាជ ពាក្យនេះ ព្រះមាន​ព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ ព្រះអង្គនោះ ទ្រង់​ជ្រាបច្បាស់ ឃើញច្បាស់ ​បាន​ត្រាស់ទុកថា ម្នាលភិក្ខុ​​ទាំងឡាយ​ អ្នក​ទាំងឡាយ​ ចូរមក ចូរតាំងចិត្ត ឲ្យដូចជា​មាតា ក្នុងពួកស្រីល្មមជា​មាតា ចូរតាំងចិត្តឲ្យ ដូចជា​បងប្អូនស្រី ក្នុងពួកស្រីល្មមជា​បងប្អូនស្រី ចូរតាំងចិត្ត ឲ្យដូចជា​កូនស្រី ក្នុងពួកស្រីល្មមជា​កូនស្រី។ បពិត្រមហារាជ នេះឯងជា​ហេតុ នេះឯងជា​បច្ច័យ ដែលនាំឲ្យពួកភិក្ខុ​នេះ នៅក្មេង កម្លោះ មាន​សក់ខ្មៅ ប្រកប​ដោយ​វ័យ ​ដ៏ចម្រើន គឺបឋមវ័យ មិន​ឈ្លក់នៅក្នុងកាម​ទាំងឡាយ​ ប្រព្រឹត្ត​ព្រហ្មចរិយធម៌ បរិបូណ៌ បរិសុទ្ធ អស់មួយជីវិត ​ទាំងញុំាងបវេណិធម៌ ឲ្យប្រព្រឹត្ត​ទៅ​ អស់កាលជា​យូរអង្វែង​បាន​។

[១៩៤] បពិត្រព្រះភារទ្វាជៈ​ដ៏ចម្រើន ចិត្តជា​ធម្មជា​តឡេះឡោះ ចួនកាល​លោភធម៌ កើតឡើង ក្នុងពួកស្រីល្មមជា​មាតាក៏មាន​ លោភធម៌ កើតឡើង ក្នុងពួកស្រី​ល្មមជា​បងប្អូនស្រីក៏មាន​ លោភធម៌កើតឡើង ក្នុងពួកស្រីល្មមជា​កូនស្រីក៏មាន​។ បពិត្រព្រះភារទ្វាជៈ​ដ៏ចម្រើន ហេតុដទៃ បច្ច័យដទៃទៀត មាន​ដែរឬ ដែលនាំឲ្យ​ពួកភិក្ខុ​នេះ នៅក្មេង កម្លោះ មាន​សក់ខ្មៅ។បេ។ ​ទាំងញុំាង បវេណិធម៌ ឲ្យប្រព្រឹត្ត​ទៅ​ អស់កាលជា​យូរអង្វែង​បាន​។ បពិត្រមហារាជ ពាក្យនេះ ព្រះមាន​ព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ ព្រះអង្គនោះ ទ្រង់​ជ្រាបច្បាស់ ​បាន​ត្រាស់ទុកថា ម្នាលភិក្ខុ​​ទាំងឡាយ​ អ្នក​ទាំងឡាយ​ ចូរមកអាយ ចូរពិចារណា នូវ​កាយនេះឯង តាំងអំពីបាតជើងឡើងទៅ​លើ អំពីចុងសក់ចុះមកក្រោម ដែលមាន​ស្បែកជា​ទីបំផុត ពេញ​ដោយ​វត្ថុមិន​ស្អាត មាន​ប្រការ ផ្សេងៗថា ក្នុងកាយនេះ មាន​ សក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រងទឹកមូត្រ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់  ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសម្បោរ ទឹករំអិល ទឹកមូត្រ។ បពិត្រមហារាជ នេះឯងជា​ហេតុ នេះឯងជា​បច្ច័យ ដែលនាំឲ្យពួកភិក្ខុ​នេះ នៅក្មេង កម្លោះ មាន​សក់ខ្មៅ។បេ។ ​ទាំងញុំាងបវេណិធម៌ឲ្យ ប្រពឹត្តទៅ​ អស់កាលជា​យូរអង្វែង​បាន​។

[១៩៥] បពិត្រព្រះភារទ្វាជៈ​ដ៏ចម្រើន ភិក្ខុ​​ទាំងឡាយ​ណា ដែល​បាន​ចម្រើន​កាយ​ ចម្រើនសីល ចម្រើនចិត្ត ចម្រើនបញ្ញាហើយ កិច្ច គឺការពិចារណា ឲ្យឃើញថា ជា​អសុភនោះ ភិក្ខុ​​ទាំងនោះ មិន​មែន​ធ្វើ​បាន​​ដោយ​លំបាកឡើយ។ បពិត្រ​ព្រះភារទ្វាជៈ​​ដ៏ចម្រើន តែភិក្ខុ​​ទាំងឡាយ​ណា ដែលមិន​​បាន​ចម្រើនកាយ មិន​​បាន​ចម្រើនសីល មិន​​បាន​ចម្រើនចិត្ត មិន​​បាន​ចម្រើនបញ្ញាហើយ កិច្ចនោះ ភិក្ខុ​​ទាំងនោះ ធ្វើ​បាន​​ដោយ​​កម្រណាស់។ បពិត្រព្រះភារទ្វាជៈ​ដ៏ចម្រើន ចួនកាល​យើងខ្ញុំគិតថា នឹងធ្វើទុកក្នុងចិត្តថា​ អារម្មណ៍មិន​ល្អ ក៏ប្រែក្លាយទៅ​ជា​អារម្មណ៍ល្អវិញ ក៏មាន​ បពិត្រព្រះភារទ្វាជៈ​ដ៏ចម្រើន ក្រែងមាន​ហេតុដទៃ បច្ច័យដទៃទៀតដែរឬ ដែលនាំឲ្យពួកភិក្ខុ​នេះ នៅក្មេងកម្លោះ មាន​សក់ខ្មៅ។បេ។ ​ទាំងញុំាងបវេណិធម៌ ឲ្យប្រព្រឹត្ត​ទៅ​ អស់កាលជា​យូរអង្វែង​បាន​។ បពិត្រមហារាជ ពាក្យនេះ ព្រះមាន​ព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ ព្រះអង្គនោះ ទ្រង់​ជ្រាបច្បាស់ ឃើញច្បាស់ ​បាន​ត្រាស់ទុកថា ម្នាលភិក្ខុ​​ទាំងឡាយ​ អ្នក​ទាំងឡាយ​ ចូរមកអាយ ចូររក្សាទ្វារ ក្នុងឥន្រ្ទិយ​ទាំងឡាយ​ អ្នក​ទាំងឡាយ​ ​បាន​ឃើញរូប ​ដោយ​​ចក្ខុហើយ កុំប្រកាន់និមិត្ត កុំប្រកាន់អនុព្យព្ជា​នៈ អកុសលធម៌​ទាំងឡាយ​ ​ដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីគ្របសង្គត់ នូវ​បុគ្គល ដែលមិន​សង្រួមនូវ​ឥន្រ្ទិយនុ៎ះ ព្រោះ​ហេតុតែចក្ខុន្រ្ទិយណា អ្នក​ទាំងឡាយ​ ចូរប្រតិបត្តិ ដើម្បី​សង្រួម នូវ​ចក្ខុន្រ្ទិយនោះ ចូរ​រក្សានូវ​ចក្ខុន្រ្ទិយ ចូរដល់នូវ​សេចក្តី​សង្រួម ក្នុងចក្ខុន្រ្ទិយ។ ឮសម្លេង​ដោយ​ត្រចៀក។ ធុំក្លិន​ដោយ​ច្រមុះ។ ជញ្ជា​បរស​ដោយ​អណ្តាត។ ពាល់ត្រូវផោដ្ឋព្វៈ ​ដោយ​កាយ។ អ្នក​ទាំងឡាយ​ ដឹងច្បាស់នូវ​ធម្មារម្មណ៍ ​ដោយ​ចិត្តហើយ កុំប្រកាន់និមិត្ត កុំប្រកាន់អនុព្យព្ជា​នៈ អកុសលធម៌​ទាំងឡាយ​ ​ដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីគ្របសង្កត់នូវ​បុគ្គល ដែលមិន​សង្រួមមនិន្រ្ទិយនុ៎ះ ព្រោះ​ហេតុតែមិន​​សង្រួម​មនិន្រ្ទិយ​ណា អ្នក​ទាំងឡាយ​ ចូរប្រតិបត្តិ ដើម្បី​សង្រួម នូវ​មនិន្រ្ទិយនោះ ចូររក្សាមនិន្រ្ទិយ ចូរ​ដល់​នូវ​សេចក្តី​សង្រួម ក្នុងមនិន្រ្ទិយ។ បពិត្រមហារាជា​ នេះឯងជា​ហេតុ នេះឯងជា​បច្ច័យ ដែល​នាំឲ្យពួកភិក្ខុ​នេះ នៅក្មេង កម្លោះ មាន​សក់ខ្មៅ ប្រកប​ដោយ​វ័យ ​ដ៏ចម្រើន គឺបឋមវ័យ មិន​ឈ្លក់នៅក្នុងកាម​ទាំងឡាយ​ ប្រព្រឹត្ត​ព្រហ្មចរិយធម៌ បរិបូណ៌ បរិសុទ្ធ អស់មួយជីវិត ​ទាំងញុំាងបវេណិធម៌ ឲ្យប្រព្រឹត្ត​ទៅ​ អស់កាលជា​យូរអង្វែង​បាន​។

[១៩៦]​ បពិត្រព្រះភារទ្វាជៈ​ដ៏ចម្រើន អស្ចារ្យណាស់ បពិត្រព្រះភារទ្វាជៈ​ដ៏ចម្រើន មិន​ដែលមាន​ទេ។ បពិត្រព្រះភារទ្វាជៈ​ដ៏ចម្រើន ពាក្យនេះ ព្រះមាន​ព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ ព្រះអង្គនោះ ទ្រង់​ជ្រាបច្បាស់ ឃើញច្បាស់ ​បាន​ត្រាស់ទុក​ដោយ​ប្រពៃ​ហើយ បពិត្រព្រះភារទ្វាជៈ​ដ៏ចម្រើន នេះហើយជា​ហេតុ នេះហើយជា​បច្ច័យ ដែលនាំឲ្យ​ពួកភិក្ខុ​នេះ នៅក្មេងកម្លោះ មាន​សក់ខ្មៅ ប្រកប​ដោយ​វ័យ​ដ៏ចម្រើន គឺបឋមវ័យ មិន​ឈ្លក់នៅក្នុងកាម​ទាំងឡាយ​ ប្រព្រឹត្ត​ព្រហ្មចរិយធម៌ បរិបូណ៌ បរិសុទ្ធអស់មួយជីវិត ​ទាំងញុំាងបវេណិធម៌ ឲ្យប្រព្រឹត្ត​ទៅ​ អស់កាលជា​យូរអង្វែង​បាន​។ បពិត្រព្រះភារទ្វាជៈ​​ដ៏ចម្រើន ចំណែកខ្ញុំករុណាវិញ សម័យណា មិន​​បាន​រក្សាកាយ មិន​​បាន​រក្សាវាចា មិន​​បាន​រក្សាចិត្ត មិន​​បាន​ប្រុងស្មារតី មិន​​បាន​សង្រួមឥន្រិ្ទយ ចូលទៅ​នៅក្នុងព្រះរាជា​វាំង សម័យនោះ លោភធម៌​ទាំងឡាយ​ តែងគ្របសង្កត់ខ្ញុំករុណា ពន់ពេក។ បពិត្រព្រះភារទ្វាជៈ​​ដ៏ចម្រើន លុះតែសម័យណា ខ្ញុំករុណា ​បាន​រក្សាកាយ រក្សាវាចារ រក្សាចិត្ត ប្រុងស្មារតី សង្រួមឥន្រ្ទិយ ចូលទៅ​ក្នុងព្រះរាជា​វាំង លោភធម៌​ទាំងឡាយ​ ក៏មិន​​បាន​គ្របសង្កត់ចិត្តខ្ញុំករុណា ក្នុងសម័យនោះឡើយ។ បពិត្រព្រះភារទ្វាជៈ​​ដ៏ចម្រើន ច្បាស់ណាស់ បពិត្រព្រះភារទ្វាជៈ​ដ៏ចម្រើន ច្បាស់ណាស់។​ បពិត្រព្រះភារទ្វាជៈ​​ដ៏ចម្រើន ដូចគេផ្ងាររបស់​​ដែលផ្កាប់ ឬបើ​កបង្ហាញរបស់​​ ដែលគេបិទបាំងទុក ឬដូចគេ​បង្ហាញផ្លូវ ដល់បុគ្គល អ្នកវង្វេងទិស ពុំនោះសោត ដូចបុគ្គលទ្រោលបំភ្លឺប្រទីបប្រេង ក្នុងទីងងឹត ​ដោយ​គិតថា បុគ្គល​ទាំងឡាយ​មាន​ចក្ខុ នឹងមើលឃើញរូប​ទាំងឡាយ​​បាន​ មាន​ឧបមា យ៉ាងណា ព្រះភារទ្វាជៈ​ដ៏ចម្រើន ​បាន​ប្រកាសធម៌ ​ដោយ​អនេកបរិយាយ មាន​ឧបមេយ្យ យ៉ាងនោះដែរ។ បពិត្រព្រះភារទ្វាជៈ​ដ៏ចម្រើន ខ្ញុំករុណា សូមដល់ព្រះមាន​ព្រះភាគ​នោះផង ព្រះធម៌ផង ព្រះសង្ឃផង ជា​ទីពឹង ទីរឭក សូមព្រះភារទ្វាជៈ​ដ៏ចម្រើន ចាំទុក នូវ​ខ្ញុំករុណា ថាជា​ឧបាសក អ្នកដល់នូវ​សរណគមន៍ ស្មើ​ដោយ​ជីវិត តាំងពីថ្ងៃនេះ ជា​ដើម​រៀងទៅ​។ ចប់សូត្រ ទី ៤។

សោណសូត្រ ទី៥

[១៩៧] សម័យមួយ ព្រះមាន​ព្រះភាគ ទ្រង់​គង់នៅក្នុងវត្តវេឡុវ័ន ជា​កលន្ទកនិវាប​ស្ថាន ជិត​ក្រុងរាជគ្រឹះ។ គ្រានោះ សោណគហបតិបុត្ត ​បាន​ចូលទៅ​គាល់ព្រះមាន​​ព្រះភាគ លុះចូលទៅ​ដល់ ក៏ក្រាបថ្វាយបង្គំព្រះមាន​ព្រះភាគ ហើយអង្គុយ​ក្នុង​ទី​​ដ៏​សម​គួរ។ លុះសោណគហបតិបុត្ត អង្គុយក្នុងទីសមគួរហើយ ​បាន​ក្រាបបង្គំទូល​ព្រះមាន​​ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គ​ដ៏ចម្រើន អ្វីជា​ហេតុ អ្វីជា​បច្ច័យ ដែលនាំឲ្យសត្វ​​ទាំងឡាយ​ពួកខ្លះ ក្នុងលោកនេះ មិន​បរិនិព្វាន ក្នុងបច្ចុប្បន្ន។ បពិតព្រអង្គ​ដ៏ចំរើន មួយទៀត អ្វីជា​ហេតុ អ្វីជា​បច្ច័យ ដែលនាំឲ្យសត្វ​ទាំងឡាយ​ពួកខ្លះ ក្នុងលោកនេះ បរិនិព្វាន ក្នុងបច្ចុប្បន្ន (សូត្រមុនយ៉ាងណា បណ្ឌិតគប្បីសំដែង ឲ្យពិស្តារ យ៉ាង​នោះ​ផង​ចុះ)។ ចប់សូត្រ ទី៥។

ឃោសិតសូត្រ ទី៦

[១៩៨] សម័យមួយ ព្រះមាន​ព្រះភាគ និងព្រះអានន្ទមាន​អាយុ គង់នៅក្នុងវត្ត ឃោសិតារាម ជិត​ក្រុងកោសម្ពី។ គ្រានោះឯង ឃោសិតគហបតី ចូលទៅ​រក​ព្រះអានន្ទ​មាន​​អាយុ។បេ។ លុះឃោសិតគហបតី អង្គុយក្នុងទី​ដ៏សមគួរហើយ ក៏​បាន​ពោល​នឹង​ព្រះអានន្ទ​មាន​អាយុ ដូច្នេះថា បពិត្រព្រះអានន្ទ​ដ៏ចម្រើន ព្រះមាន​ព្រះភាគ ត្រាស់ថា ធាតុផ្សេងៗគ្នា ធាតុផ្សេងៗគ្នា បពិត្រលោកម្ចាស់​ដ៏ចម្រើន តើធាតុផ្សេងៗគ្នា ព្រះមាន​ព្រះភាគ ត្រាស់​ដោយ​ហេតុយ៉ាងណា។ ម្នាល​គហបតី ចក្ខុធាតុ ១ រូបដែល​ជា​ទី​គាប់ចិត្ត ១ ចក្ខុវិញ្ញាណ ១ មាន​ហើយ ទើបសុខវេទនាកើតឡើង​បាន​ ព្រោះ​អាស្រ័យ​ផស្សៈ ដែលជា​ទីតាំង នៃសុខវេទនា។ ម្នាលគហបតី ចក្ខុធាតុ ១ រូបមិន​ជា​ទីគាប់ចិត្ត ១ ចក្ខុវិញ្ញាណ ១ មាន​ហើយ ទើបទុក្ខវេទនាកើតឡើង​បាន​ ព្រោះ​អាស្រ័យផស្សៈ ដែលជា​ទីតាំង នៃទុក្ខវេទនា។ ម្នាលគហបតី ចក្ខុធាតុ ១ រូបជា​ទីតាំង នៃឧបេក្ខា ១ ចក្ខុវិញ្ញាណ ១ មាន​ហើយ ទើបអទុក្ខមសុខវេទនា (វេទនា មិន​ជា​ទុក្ខ មិន​ជា​សុខ) កើតឡើង​បាន​ ព្រោះ​អាស្រ័យផស្សៈ ដែលជា​ទីតាំង នៃទុក្ខមសុខវេទនា។បេ។ ម្នាលគហបតី ជិវ្ហាធាតុ ១ រសជា​ទីគាប់ចិត្ត ១ ជិវ្ហាញ្ញាណ ១ មាន​ហើយ ទើបសុខវេទនា កើតឡើង​បាន​ ព្រោះ​អាស្រ័យផស្សៈ ដែលជា​ទីតាំង នៃសុខវេទនា។ ម្នាលគហបតី ជិវ្ហាធាតុ ១ រសមិន​ជា​ទីគាប់ចិត្ត ១ ជិវ្ហាវិញ្ញាណ ១ មាន​ហើយ ទើបទុក្ខវេទនា​កើត​ឡើង​​បាន​ ព្រោះ​អាស្រ័យផស្សៈ ដែលជា​ទីតាំងនៃទុក្ខវេទនា។ ម្នាលគហបតី ជិវ្ហាធាតុ ១ រសជា​ទីតាំង នៃឧបេក្ខា ១ ជិវ្ហាវិញ្ញាណ ១ មាន​ហើយ ទើបអទុក្ខមសុខវេទនា​កើត​ឡើង​​បាន​ ព្រោះ​អាស្រ័យផស្សៈ ដែលជា​ទីតាំង នៃអទុក្ខមសុខវេទនា។បេ។ ម្នាលគហបតី មនោធាតុ ១ ធម្មារម្មណ៍ ជា​ទីគាប់ចិត្ត ១ មនោវិញ្ញាណ ១ មាន​ហើយ ទើបសុខវេទនា កើតឡើង​បាន​ ព្រោះ​អាស្រ័យផស្សៈ ដែលជា​ទីតាំង នៃសុខវេទនា។ ម្នាលគហបតី មនោធាតុ ១ ធម្មារម្មណ៍ មិន​ជា​ទីគាប់ចិត្ត ១ មនោវិញ្ញាណ ១ មាន​ហើយ ទើបទុក្ខវេទនា កើតឡើង​បាន​ ព្រោះ​អាស្រ័យផស្សៈ ដែលជា​ទីតាំង នៃទុក្ខវេទនា។ ម្នាលគហបតី មនោធាតុ ១ ធម្មរម្មណ៍ជា​ទីតាំង នៃឧបេក្ខា ១ មនោវិញ្ញាណ ១ មាន​ហើយ ទើបអទុក្ខម​សុខវេទនាកើតឡើង​បាន​ ព្រោះ​អាស្រ័យផស្សៈ ដែលជា​ទីតាំង នៃអទុក្ខមសុខវេទនា។ ម្នាលគហបតី ព្រះមាន​ព្រះភាគ ទ្រង់​ត្រាស់សម្តែងធាតុផ្សេងៗគ្នា ​ដោយ​ហេតុមាន​​ប្រមាណ ប៉ុណ្ណោះឯង។ ចប់សូត្រ ទី៦។

ហាលិទ្ទិកានិសូត្រ ទី៧

[១៩៩] សម័យមួយ ព្រះមហាកច្ចានៈមាន​អាយុ គង់នៅលើភ្នំសំបវត្តៈ ជិត​ស្រុក កុលឃរៈ ក្នុងអវន្តិជនបទ។ គ្រានោះ ហាលិទ្ទកានិគហបតី ​បាន​ចូលទៅ​រកព្រះមហា​កច្ចានៈ​មាន​អាយុ។បេ។ លុះហាលិទ្ទកានិគហបតី អង្គុយក្នុងទី​ដ៏សមគួរហើយ ក៏​បាន​​ពោលទៅ​នឹងព្រះមហាកច្ចានៈមាន​អាយុ ដូច្នេះថា បពិត្រលោក​ដ៏ចម្រើន ពាក្យនេះ ព្រះមាន​ព្រះភាគ ទ្រង់​ត្រាស់ទុកថា ការផ្សេង ៗ គ្នា នៃផស្សៈ កើតឡើង ព្រោះ​អាស្រ័យ​ធាតុផ្សេងៗ គ្នា ការផ្សេង ៗគ្នា នៃវេទនា កើតឡើង ព្រោះ​អាស្រ័យការផ្សេង ៗ គ្នា នៃផស្សៈ។ បពិត្រលោក​ដ៏ចម្រើន ការផ្សេង ៗ គ្នា នៃផស្សៈកើតឡើង ព្រោះ​អាស្រ័យ​ធាតុផ្សេង ៗ និងការផ្សេង ៗ គ្នា នៃវេទនាកើតឡើង ព្រោះ​អាស្រ័យការផ្សេង ៗ គ្នា នៃផស្សៈ តើដូចម្តេច។

[២០០]  ម្នាលគហបតី ភិក្ខុ​ក្នុងសាសនានេះ ឃើញរូប​ដោយ​ចក្ខុហើយ ក៏ដឹងច្បាស់​ថា រូបនេះ ជា​ទីគាប់ចិត្ត យ៉ាងនេះ សុខវេទនា ក៏កើតឡើង ព្រោះ​អាស្រ័យ នូវ​​ចក្ខុ​វិញ្ញាណ ជា​ទីតាំង នៃសុខវេទនាផង នូវ​ផស្សៈ ដែលជា​ទីតាំង នៃសុខវេទនាផង។ មួយទៀត ភិក្ខុ​ឃើញរូប ​ដោយ​ចក្ខុ យ៉ាងនេះហើយ ក៏ដឹងច្បាស់ថា រូបនេះមិន​ជា​ទីគាប់ចិត្ត យ៉ាងនេះ ទុក្ខវេទនា ក៏កើតឡើង ព្រោះ​អាស្រ័យនូវ​ចក្ខុវិញ្ញាណ ជា​ទីតាំង នៃទុក្ខវេទនាផង នូវ​ផស្សៈ ជា​ទីតាំង នៃទុក្ខវេទនាផង។ មួយទៀត ភិក្ខុ​ឃើញរូប ​ដោយ​ចក្ខុ យ៉ាងនេះហើយ ក៏ដឹងច្បាស់ថា រូបនេះ គួរជា​ទីតាំង នៃឧបេក្ខា យ៉ាងនេះ អទុក្ខមសុខវេទនា ក៏កើតឡើង ព្រោះ​អាស្រ័យនូវ​ចក្ខុវិញ្ញាណ ជា​ទីតាំងនៃអទុក្ខមសុខ វេទនាផង នូវ​ផស្សៈ ដែលជា​ទីតាំង នៃអទុក្ខមសុខវេទនាផង។ ម្នាលគហបតី មួយទៀត ភិក្ខុ​ឮសម្លេង ​ដោយ​ត្រចៀក។ ​ធុំក្លិន​ដោយ​ច្រមុះ។ ជញ្ជា​បរស ​ដោយ​អណ្តាត។ ពាល់ត្រូវ​ផោដ្ឋព្វៈ ​ដោយ​កាយ។ ដឹងធម្មារម្មណ៍​ដោយ​ចិត្ត ហើយដឹងច្បាស់ថា ធម្មារម្មណ៍នេះ ជា​ទីគាប់ចិត្តយ៉ាងនេះ សុខវេទនាក៏កើតឡើង ព្រោះ​អាស្រ័យ នូវ​មនោវិញ្ញាណ ជា​ទីតាំង នៃសុខវេទនា​ផង នូវ​ផស្សៈ ជា​ទីតាំង នៃសុខវេទនាផង។ ភិក្ខុ​ដឹងនូវ​ធម្មារម្មណ៍ ​ដោយ​ចិត្ត យ៉ាងនេះហើយ ក៏ដឹងច្បាស់ថា ធម្មារម្មណ៍នេះ មិន​ជា​ទីគាប់ចិត្តយ៉ាងនេះ ទុក្ខវេទនាក៏កើតឡើង ព្រោះ​អាស្រ័យ នូវ​មនោវិញ្ញាណ ជា​ទីតាំងនៃទុក្ខវេទនាផង នូវ​ផស្សៈ ជា​ទីតាំង នៃទុក្ខវេទនាផង។ ភិក្ខុ​ដឹងនូវ​ធម្មារម្មណ៍​ដោយ​ចិត្ត យ៉ាងនេះហើយ ក៏ដឹងច្បាស់ថា ធម្មារម្មណ៍នេះ គួរជា​ទីតាំង នៃឧបេក្ខាយ៉ាងនេះ អទុក្ខមសុខវេទនា ក៏កើតឡើង ព្រោះ​អាស្រ័យ នូវ​មនោវិញ្ញាណ ជា​ទីតាំង នៃអទុក្ខមសុខវេទនាផង នូវ​ផស្សៈ ជា​ទីតាំង នៃអទុក្ខមសុខវេទនាផង។ ម្នាលគហបតី ការផ្សេង ៗ គ្នា នៃផស្សៈកើតឡើង ព្រោះ​អាស្រ័យធាតុផ្សេងៗ គ្នា និងការផ្សេង ៗ ​​គ្នា នៃវេទនា កើតឡើង ព្រោះ​អាស្រ័យការផ្សេងៗ គ្នា នៃផស្សៈ យ៉ាងនេះឯង។ ចប់សូត្រ ទី៧។

នកុលបិតុសូត្រ ទី៨

[២០១] សម័យមួយ ព្រះមាន​ព្រះភាគ ទ្រង់​គង់នៅក្នុង ភេសកឡាវ័ន ជា​ទីឲ្យ​អភ័យ ដល់ពួកម្រឹគ ជិត​ក្រុងសុំសុមារគិរៈ ក្នុងភគ្គជនបទ។ គ្រានោះ គហបតី ឈ្មោះ នកុលបិតា ​បាន​ចូលទៅ​គាល់ព្រះមាន​ព្រះភាគ។បេ។ លុះនកុលបិតាគហបតី អង្គុយក្នុង​ទី​ដ៏សមគួរហើយ ​បាន​ក្រាបបង្គំទូលព្រះមាន​ព្រះភាគ ដូច្នេះថា​ បពិត្រព្រះអង្គ​ដ៏ចម្រើន អ្វីជា​ហេតុ អ្វីជា​បច្ច័យ ដែលនាំឲ្យសត្វ​ទាំងឡាយ​ពួកខ្លះ ក្នុងលោកនេះ មិន​បរិនិព្វាន ក្នុងបច្ចុប្បន្ន។ បពិត្រព្រះអង្គ​ដ៏ចម្រើន មួយវិញទៀត អ្វីជា​ហេតុ អ្វីជា​បច្ច័យ ដែលនាំ​ឲ្យសត្វ​ទាំងឡាយ​ពួកខ្លះ ក្នុងលោកនេះ បរិនិព្វាន ក្នុងបច្ចុប្បន្ន។ ម្នាលលគហបតី មាន​​រូប ដែលគប្បីដឹងច្បាស់​ដោយ​ចក្ខុ ជា​រូបគួរប្រាថ្នា គួរត្រេកអរ ជា​ទីគាប់ចិត្ត ជា​ទីស្រឡាញ់ ប្រកប​ដោយ​កាម ជា​ហេតុនៃសេចក្តី​ត្រេកអរ បើ​ភិក្ខុ​ត្រេកអរ សរសើរ ឋិតនៅ ​ដោយ​សេចក្តី​​ចូលចិត្តមាំ ចំពោះរូបនោះ កាលបើ​ភិក្ខុ​នោះ ត្រេកអរ សរសើរ ឋិតនៅ​ ​ដោយ​សេចក្តី​ចូលចិត្តមាំ ចំពោះរូបនោះហើយ វិញ្ញាណដែលអាស្រ័យ​ នូវ​រូបនោះ ក៏កើតឡើង សេចក្តី​ប្រកាន់មាំ នូវ​រូបនោះ ក៏មាន​ឡើង។ ​ម្នាលគហបតី ភិក្ខុ​មាន​សេចក្តី​​ប្រកាន់មាំ រមែងមិន​បរិនិព្វាន។បេ។ ម្នាលគហបតី មាន​រស ដែលគប្បីដឹងច្បាស់ ​ដោយ​អណ្តាត។បេ។ ម្នាលគហបតី មាន​ធម្មារម្មណ៍ ដែលដឹងច្បាស់​ដោយ​ចិត្ត ជា​ធម្មារម្មណ៍គួរប្រាថ្នា គួរត្រេកអរ ជា​ទីគាប់ចិត្ត ជា​ទីស្រឡាញ់ ប្រកប​ដោយ​កាម ជា​ហេតុនៃសេចក្តី​ត្រេកអរ បើ​ភិក្ខុ​ត្រេកអរ សរសើរ ឋិតនៅ ​ដោយ​សេចក្តី​ចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ កាលបើ​ភិក្ខុ​នោះ ត្រេកអរ សរសើរ ឋិតនៅ ​ដោយ​សេចក្តី​​ចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះហើយ វិញ្ញាណ ដែលអាស្រ័យ​នូវ​ធម្មារម្មណ៍នោះ ក៏កើតឡើង សេចក្តី​ប្រកាន់មាំ នូវ​ធម្មារម្មណ៍នោះ ក៏មាន​ឡើង។ ម្នាលគហបតី ភិក្ខុ​មាន​សេចក្តី​ប្រកាន់មាំ រមែងមិន​បរិនិព្វាន។ ម្នាលគហបតី នេះឯងជា​ហេតុ នេះឯងជា​បច្ច័យ ដែលនាំឲ្យសត្វ​ទាំងឡាយ​ពួកខ្លះ ក្នុងលោកនេះ មិន​បរិនិព្វាន ក្នុងបច្ចុប្បន្ន។

[២០២] ម្នាលគហបតី មាន​រូបដែលគប្បីដឹងច្បាស់​ដោយ​ចក្ខុ ជា​រូបគួរប្រាថ្នា គួរ​ត្រេកអរ ជា​ទីគាប់ចិត្ត ជា​ទីស្រឡាញ់ ប្រកប​ដោយ​កាម ជា​ហេតុនៃសេចក្តី​ត្រេកអរ បើ​ភិក្ខុ​​មិន​ត្រេកអរ មិន​សរសើរ មិន​ឋិតនៅ ​ដោយ​សេចក្តី​ចូលចិត្តមាំ ចំពោះរូបនោះ កាលបើ​ភិក្ខុ​នោះ មិន​ត្រេកអរ មិន​សរសើរ មិន​ឋិតនៅ ​ដោយ​សេចក្តី​ចូលចិត្តមាំ ចំពោះរូបនោះហើយ វិញ្ញាណដែលអាស្រ័យ នូវ​រូបនោះ ក៏មិន​កើតឡើង សេចក្តី​ប្រកាន់មាំនូវ​រូបនោះ ក៏មិន​មាន​ដែរ។ ម្នាលគហបតី ភិក្ខុ​មិន​មាន​សេចក្តី​ប្រកាន់មាំ រមែងបរិនិព្វាន។បេ។ ម្នាលគហបតី មាន​រស ដែលគប្បីដឹងច្បាស់ ​ដោយ​អណ្តាត។បេ។ ម្នាលគហបតី មាន​ធម្មារម្មណ៍ ដែលគប្បីដឹងច្បាស់​ដោយ​ចិត្ត ជា​ធម្មារម្មណ៍គួរប្រាថ្នា គួរត្រេកអរ ជា​ទីគាប់ចិត្ត ជា​ទីស្រឡាញ់ ប្រកប​ដោយ​កាម ជា​ហេតុនៃសេចក្តី​ត្រេកអរ បើ​ភិក្ខុ​ មិន​ត្រេកអរ មិន​សរសើរ មិន​ឋិតនៅ ​ដោយ​សេចក្តី​ចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះទេ កាលបើ​ភិក្ខុ​នោះ មិន​ត្រេកអរ មិន​សរសើរ មិន​ឋិតនៅ ​ដោយ​សេចក្តី​ចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះហើយ វិញ្ញាណដែលអាស្រ័យ នូវ​ធម្មារម្មណ៍នោះ ក៏មិន​កើតឡើង សេចក្តី​ប្រកាន់មាំ នូវ​ធម្មារម្មណ៍នោះ ក៏មិន​មាន​ដែរ។ ម្នាលគហបតី ភិក្ខុ​មិន​មាន​សេចក្តី​ប្រកាន់មាំ រមែងបរិនិព្វាន។ ម្នាលគហបតី នេះឯង​ជា​ហេតុ នេះឯងជា​បច្ច័យ ដែលនាំឲ្យសត្វ​ទាំងឡាយ​ពួកខ្លះ ក្នុងលោកនេះ បរិនិព្វាន ក្នុងបច្ចុប្បន្ន។ ចប់សូត្រ ទី ៨។

លោហិច្ចសូត្រ ទី៩

[២០៣] សម័យមួយ ព្រះមហាកច្ចានៈមាន​អាយុ គង់នៅក្នុងអរញ្ញកុដិ (កុដិតូច តាំងនៅក្នុងព្រៃ) ជិត​នគរ មក្ករកដៈ ក្នុងអវន្តិជនបទ។ គ្រានោះ ពួកមាណព អ្នករកឧស​ច្រើននាក់ ជា​សិស្សរបស់​​លោហិច្ចព្រាហ្មណ៍ ​បាន​ចូលទៅ​រកអរញ្ញកុដិ របស់​​​ព្រះមហា​កច្ចានៈមាន​អាយុ លុះចូលទៅ​ដល់ហើយ ក៏ដើររង្គាត់ ព័ទ្ធជុំវិញអរញ្ញកុដិ ស្រែហ៊ោកញ្រ្ជៀវ នាំគ្នាលេងល្បែង សេលេយ្យកៈ [គឺលេងល្បែង​ចាប់ខ្នងគ្នា​ទៅ​វិញទៅ​មក ហើយលោតកញ្ឆេងទៅ​ខាងណេះម្តង ខាងណោះ​ម្តង។ អដ្ឋកថា។] ណាមួយ (តាមទំនើងចិត្ត)។​​​ មាណព​ទាំងនោះ និយាយថា សមណៈត្រងោល​ទាំងនេះ ជា​ពួកគហបតីកណ្ហគោត្រ​ កើតអំពីខ្នងជើងនៃព្រហ្ម ដែលពួកកុដុម្ពីក៍ធ្វើសក្ការៈ គោរព​រាប់អាន បូជា​ កោតក្រែង។ វេលានោះ ព្រះមហាកច្ចានៈមាន​អាយុ ​បាន​ចេញអំពីវិហារ ហើយពោលទៅ​នឹងមាណព​ទាំងនោះ ដូច្នេះថា នែពួកមាណព អ្នក​ទាំងឡាយ​ កុំស្រែក​ហ៊ោ​ឡើយ យើងនឹងសម្តែងធម៌ ដល់អ្នក​ទាំងឡាយ​។ កាលបើ​ព្រះថេរៈ ពោល​យ៉ាង​នេះ​ហើយ មាណព​ទាំងនោះ ក៏នាំគ្នាស្ងៀម។ ទើបព្រះមហាកច្ចានៈមាន​អាយុ ​បាន​ពោលទៅ​​នឹងមាណព​ទាំងនោះ ​ដោយ​គាថា​ទាំងឡាយ​ថា

[២០៤] ព្រាហ្មណ៍​ទាំងឡាយ​ណា រព្ញកធម៌ (របស់​​ព្រាហ្មណ៍) បុរាណ ព្រាហ្មណ៍​​ទាំង​នោះ ឈ្មោះថា មាន​សីល​ដ៏ឧត្តម មាន​គុណប្រាកដមកពីដើម ព្រាហ្មណ៍​​ទាំង​នោះ ឈ្មោះថា ​បាន​គ្រប់គ្រងរក្សា នូវ​ទ្វារ​ដោយ​ប្រពៃ ​ទាំងគ្របសង្កត់ នូវ​​សេចក្តី​​ក្រោធ​​បាន​។ ព្រាហ្មណ៍​ទាំងឡាយ​ណា រឭកធម៌ (របស់​​ព្រាហ្មណ៍) បុរាណ ព្រាហ្មណ៍​ទាំងឡាយ​នោះ ឈ្មោះថា ប្រព្រឹត្ត​ក្នុងធម៌ គឺកុសលកម្មបថ ១០ ប្រការ និងសមាបត្តិជ្ឈាន ៨ យ៉ាង ព្រាហ្មណ៍​ទាំងនេះឯង ​បាន​ចៀសចេញ (ចាក​គុណ) ស្រវឹង​ដោយ​គោត្រ គិតថា ​យើង​ទាំងឡាយ​ រមែងលះបង់​ (អកុសលកម្ម) ហើយនាំគ្នាប្រព្រឹត្ត​កម្មមិន​ស្មើ គឺធ្វើកម្មមិន​ស្មើគ្នា មាន​កាយកម្ម ជា​ដើម។ ព្រាហ្មណ៍​​ទាំងឡាយ​ ដែលសេចក្តី​ក្រោធ គ្របសង្កត់ មាន​អាជ្ញាលើខ្លួនជា​ច្រើន នាំគ្នាប្រព្រឹត្ត​ខុស ក្នុងបុគ្គល ដែលមាន​តណ្ហា និងបុគ្គល ដែលឥតតណ្ហា​​ទាំងឡាយ​ បុគ្គលដែលមិន​​បាន​គ្រប់គ្រងទ្វារ រមែងមាន​សេចក្តី​សាបសូន្យទទេ ដូចទ្រព្យ ដែលបុរស​បាន​ ក្នុងវេលាយល់សប្តិ។ ការអត់អាហារ ១ ការដេកលើ​ផែនដី ១​ការជម្រះរាយកាយ​អំពីព្រឹក ១ ត្រៃភេទ ១ ស្បែកខ្លាឃ្មុំ មាន​សម្ផ័ស្សរឹង ១ ផ្នួងសក់ ១ មន្ទិលរបស់​​ធ្មេញ ១ មន្ត ១ សីល និងវត្ត​ ១ តបៈ​១ ការញុំាងមហាជនឲ្យភ័ន្តភាំង ១​ ទំពក់ ១ ទឹក ១ គ្រឿងដុសខាត់មុខ ១ ​ទាំងនេះជា​គ្រឿងបរិក្ខារ របស់​​ពួកព្រាហ្មណ៍ ដែលពួកព្រាហ្មណ៍​បាន​ធ្វើ ភាវនាបន្តិចបន្តួច ​ទាំង​បាន​តំកល់ចិត្ត ខ្ជា​ប់ខ្ជួនល្អ ជា​ចិត្តថ្លា មិន​កករល្អក់ ជា​ចិត្តមិន​រឹងត្អឹង គឺ​ទន់ភ្លន់ ក្នុងពួកសត្វ​ទាំងពួង ផ្លូវនោះ តែងប្រព្រឹត្ត​ទៅ​ ដើម្បី​ដល់នូវ​ធម៌​ដ៏ប្រសើរ។

[២០៥] គ្រានោះ មាណព​ទាំងនោះ ក៏ខឹងអាក់អន់ចិត្ត ហើយនាំគ្នាចូលទៅ​រក​លោហិច្ចព្រាហ្មណ៍ លុះចូលទៅ​ដល់ហើយ ​បាន​ពោលនឹងលោហិច្ចព្រាហ្មណ៍ ដូច្នេះថា នែលោក​ដ៏ចម្រើន លោកគប្បីដឹងថា ​សមណៈឈ្មោះ មហាកច្ចានៈ មិន​ពោលសរសើរ ត្រឡប់ជា​ពោលបដិសេធ ចំពោះមន្ត​ទាំងឡាយ​ របស់​​ពួកព្រាហ្មណ៍ ​ដោយ​ដាច់ខាត។ កាលពួកមាណព និយាយយ៉ាងនេះហើយ លោហិច្ចព្រាហ្មណ៍ ក៏ខឹងអាក់អន់ចិត្ត។ ទើបលោហិច្ចព្រាហ្មណ៍ មាន​សេចក្តី​ត្រិះរិះ ដូច្នេះថា បើ​តាមអញស្តាប់​សំដី របស់​​​ពួក​មាណព គួរតែជេរ​ប្រទេច គម្រាមព្រះសមណៈមហាកច្ចានៈ ​ដោយ​ពិត តែអំពើនេះ មិន​សមគួរ ដល់អញឡើយ ​បើ​ដូច្នោះ គួរតែអញចូលទៅ​សួរលោកសិន។ លំដាប់នោះ លោហិច្ចព្រាហ្មណ៍ ព្រម​ដោយ​មាណព​ទាំងនោះ ​បាន​ចូលទៅ​រកព្រះ​មហា​កច្ចានៈ​មាន​អាយុ លុះចូលទៅ​ដល់ហើយ ក៏ធ្វើសេចក្តី​រីករាយ ជា​មួយនឹងព្រះមហាកច្ចានៈ​មាន​អាយុ ​លុះបញ្ចប់ពាក្យ ដែលគួររីករាយ គួរជា​ទីរឭកហើយ ក៏អង្គុយក្នុងទី​ដ៏សមគួរ។ លុះលោហិច្ចព្រាហ្មណ៍ អង្គុយក្នុងទីសម​ដ៏គួរហើយ ​បាន​ពោលនឹងព្រះមហាកច្ចានៈមាន​​អាយុ ដូច្នេះថា ​បពិត្រព្រះកច្ចានៈ​ដ៏ចម្រើន ពួកមាណព អ្នករកឧស ​ជា​សិស្សរបស់​​ខ្ញុំ ច្រើន​នាក់ ​​បាន​​មកក្នុងទីនេះ ដែរឬ។​ ម្នាលព្រាហ្មណ៍ ពួកមាណពអ្នករកឧស​ ជា​សិស្សរបស់​​អ្នកច្រើននាក់ ​បាន​មកក្នុងទីនេះមែន​​។ ចុះព្រះកច្ចានៈ​ដ៏ចម្រើន ​បាន​ពោលចរចា ជា​មួយនឹងពួកមាណ​ទាំងនោះ ខ្លះដែរឬ។​ ម្នាលព្រាហ្មណ៍ អាត្មា​បាន​​ពោលពាក្យចរចា ជា​មួយនឹងពួកមាណព​ទាំងនោះ ខ្លះដែរ។ ចុះព្រះកច្ចានៈ​ដ៏ចម្រើន ​​បាន​​ពោលពាក្យចរចា ជា​មួយ​នឹងពួកមាណព​ទាំងនោះ ដូចម្តេចខ្លះ។ ម្នាលព្រាហ្មណ៍ អាត្មា​បាន​ពោលពាក្យចរចា ជា​មួយនឹងពួកមាណព​ទាំងនោះ យ៉ាងនេះថា​

ព្រាហ្មណ៍​ទាំងឡាយ​ណា រឭកធម៌ (របស់​​ពួកព្រាហ្មណ៍) បុរាណ ព្រាហ្មណ៍​ទាំងឡាយ​នោះ ឈ្មោះថា ជា​អ្នកមាន​សីល ​ដ៏ឧត្តម មាន​​គុណ​ប្រាកដ​មក​អំពីមុន។បេ។ ជា​ចិត្តមិន​រឹងត្អឹង គឺទន់ភ្លន់ ក្នុងពួកសត្វទួទៅ​​ ផ្លូវនោះ រមែង​ប្រព្រឹត្ត​ទៅ​ ដើម្បី​ដល់នូវ​ធម៌​ដ៏ប្រសើរ។

ម្នាលព្រហ្មណ៍ អាត្មា​បាន​ពោល​ពាក្យចរចា ជា​មួយនឹងពួកមាណព​ទាំងនោះ យ៉ាងនេះឯង។ ព្រះកច្ចានៈ​ដ៏ចម្រើនពោលថា បុគ្គលមិន​​បាន​គ្រប់គ្រងទ្វារ ដូច្នេះ បពិត្រព្រះកច្ចានៈ​ដ៏ចម្រើន បុគ្គល ដែលមិន​​បាន​គ្រប់គ្រងទ្វារ តើ​ដោយ​ហេតុដូចម្តេច។ ម្នាលព្រាហ្មណ៍ បុគ្គលខ្លះ ក្នុងលោកនេះ ​បាន​ឃើញរូប ​ដោយ​ចក្ខុហើយ ជា​ប់ចិត្ត​ក្នុងរូប ដែលជា​ទីស្រឡាញ់ ព្យាបាទក្នុងរូប ដែលមិន​ជា​ទីស្រឡាញ់ មិន​​បាន​ប្រុងស្មារតី មាន​ចិត្ត​ប្រកប​ដោយ​កិលេស ​ទាំងមិន​ដឹងច្បាស់តាមពិត នូវ​ចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ។ អកុសលធម៌ ​ដ៏លាមក​ទាំងនោះ របស់​​បុគ្គលនោះ ដែលកើតហើយ រមែងមិន​រលត់​ទៅ​វិញ ​ដោយ​មិន​មាន​សេសសល់ ​ដោយ​ប្រការយ៉ាងណា។ បុគ្គលឮសំឡេង ​ដោយ​ត្រចៀក។បេ។ ធុំក្លិន​ដោយ​ច្រមុះ។ ជញ្ជា​បរស​ដោយ​អណ្តាត។ ពាល់ត្រូវផោដ្ឋព្វៈ ​ដោយ​កាយ។ ដឹងច្បាស់នូវ​ធម្មារម្មណ៍ ​ដោយ​ចិត្តហើយ ​រមែងជា​ប់ចិត្ត ក្នុងធម្មារម្មណ៍ ដែលជា​ទីស្រឡាញ់ ​ព្យាបាទក្នុងធម្មារម្មណ៍ ដែលមិន​ជា​ទីស្រឡាញ់ មិន​ប្រុងស្មារតី មាន​ចិត្តប្រកប​ដោយ​កិលេស ​ទាំងមិន​ដឹងតាមពិត នូវ​ចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ។ អកុសលធម៌ ​ដ៏លាមក​ទាំងនោះ​ របស់​​បុគ្គលនោះ ដែលកើតឡើង រមែងមិន​រលត់ទៅ​វិញ ​ដោយ​មិន​មាន​សេសសល់ ​ដោយ​ប្រការយ៉ាងណា។​ ម្នាលព្រាហ្មណ៍ បុគ្គល មិន​​បាន​គ្រប់​គ្រងទ្វារ រមែងមាន​​ដោយ​ប្រការយ៉ាងនោះ ៗ ឯង។

[២០៦] បពិត្រព្រះកច្ចានៈ​ដ៏ចម្រើន អស្ចារ្យណាស់ បពិត្រព្រះកច្ចានៈ​ដ៏ចម្រើន ចំឡែកណាស់ បុគ្គល ដែលមិន​​បាន​គ្រប់គ្រងទ្វារ ព្រះកច្ចានៈ​ដ៏ចម្រើនពោលថា ជា​បុគ្គល មិន​​បាន​គ្រប់គ្រងទ្វារមែន​។ ចុះព្រះកច្ចានៈ​ដ៏ចម្រើន ពោលថា បុគ្គល គ្រប់គ្រងទ្វារ ដូច្នេះ បពិត្រព្រះកច្ចានៈ​ដ៏ចម្រើន តើបុគ្គល ដែល​បាន​គ្រប់គ្រងទ្វារ ​ដោយ​ហេតុដូចម្តេច។ ម្នាលព្រាហ្មណ៍ ភិក្ខុ​ក្នុងសាសនានេះ ឃើញរូប​ដោយ​ចក្ខុហើយ មិន​ជា​ប់ចិត្តក្នុងរូប ដែលជា​ទីស្រឡាញ់ មិន​ព្យាបាទក្នុងរូប ដែលមិន​ជា​ទីស្រឡាញ់ ប្រុងស្មារតី មាន​ចិត្តមិន​ប្រកប​ដោយ​កិលេស ​ទាំងដឹងច្បាស់តាមពិត នូវ​ចេតោវិមិត្តិ នឹងបញ្ញាវិមុត្តិនោះ។ អកុសលធម៌ ​ដ៏លាមក​ទាំងនោះ របស់​​បុគ្គលនោះ ដែលកើតឡើង រមែងរលត់ទៅ​វិញ​ដោយ​ មិន​មាន​សេសសល់ ​ដោយ​ប្រការយ៉ាងណា។ បុគ្គលឮសំឡេង ​ដោយ​ត្រចៀក។ ធុំក្លិន​ដោយ​ច្រមុះ។ ជញ្ជា​បរស​ដោយ​អណ្តាត។ ពាល់ត្រូវផោដ្ឋព្វៈ ​ដោយ​កាយ។ ដឹងច្បាស់នូវ​ធម្មារម្មណ៍ ​ដោយ​ចិត្ត​ហើយ មិន​ជា​ប់ចិត្ត ក្នុងធម្មារម្មណ៍ ដែលជា​ទី​ស្រឡាញ់ មិន​ព្យាបាទ ក្នុងធម្មារម្មណ៍ ដែលមិន​ជា​ទីស្រឡាញ់ ប្រុងស្មារតី មាន​ចិត្តមិន​ប្រកប​ដោយ​កិលេស ​ទាំងដឹងច្បាស់តាមពិត នូវ​ចេតោវិមុត្តិ និងបញ្ញាវិមុត្តិ​នោះ។ អកុសលធម៌​ទាំងឡាយ​ របស់​​បុគ្គលនោះ ដែលកើតឡើង រមែងរលត់ទៅ​ ​ដោយ​មិន​មាន​សេសសល់ ​ដោយ​ប្រការយ៉ាងណា។ ម្នាលព្រាហ្មណ៍ បុគ្គល ​បាន​​គ្រប់​គ្រង​ទ្វារ ​ដោយ​ប្រការយ៉ាងនោះ ៗ ឯង។

[២០៧] បពិត្រព្រះកច្ចានៈ​ដ៏ចម្រើន អស្ចារ្យណាស់ បពិត្រព្រះកច្ចានៈ​ដ៏ចម្រើន ចម្លែកណាស់ បុគ្គល ដែលគ្រប់គ្រងទ្វារ ព្រះកច្ចានៈ​ដ៏ចម្រើន ពោលថា ជា​អ្នកគ្រប់គ្រងទ្វារមែន​។ បពិត្រព្រះកច្ចានៈ​ដ៏ចម្រើន ច្បាស់ណាស់ បពិត្រព្រះកច្ចានៈ​​ដ៏ចម្រើន ច្បាស់ណាស់ បពិត្រព្រះកច្ចានៈ​ដ៏ចម្រើន ដូចគេផ្ងាររបស់​​ ដែលគេផ្កាប់ ឬបើ​កបង្ហាញរបស់​​ ដែលបិទបាំងទុក ពុំនោះសោត ដូចគេប្រាប់ផ្លូវ ដល់អ្នកវង្វេងទិស ឬទ្រោលប្រទីបក្នុងទីងងឹត ​ដោយ​គិតថា មនុស្ស​ទាំងឡាយ​ ដែលមាន​ភ្នែកភ្លឺ​ នឹង​បាន​ឃើញនូវ​រូប​ទាំងឡាយ​ មាន​ឧបមា យ៉ាងណា។ ធម៌ដែលព្រះកច្ចានៈ​ដ៏ចម្រើន ​បាន​ប្រកាស​ដោយ​អនេកបរិយាយ ក៏មាន​ឧបមេយ្យ ដូច្នោះដែរ។ បពិត្រព្រះកច្ចានៈ​​ដ៏ចម្រើន ខ្ញុំព្រះករុណានេះ សូមដល់ព្រះមាន​ព្រះភាគនោះផង ព្រះធម៌ផង ​ព្រះសង្ឃផង ជា​ទីពឹង ទីរឭក សូមព្រះកច្ចានៈ​ដ៏ចម្រើន ចាំទុក​នូវ​​ខ្ញុំព្រះករុណា ថាជា​​ឧបាសក អ្នកដល់នូវ​សរណគមន៍ស្មើ​ដោយ​ជីវិត តាំងអំពីថ្ងៃនេះជា​ដើមតទៅ​។ មួយទៀតព្រះកច្ចានៈ​ដ៏ចម្រើន តែងចូលទៅ​រកត្រកូលនៃឧបាសក ក្នុងនគរមក្ករកដៈ យ៉ាងណា សូមលោកចូលទៅ​រកត្រកូល នៃលោហិច្ចព្រាហ្មណ៍ យ៉ាងនោះដែរ។​ ពួកមាណព ឬមាណវិកាណា ក្នុងត្រកូលនោះ នឹងថ្វាយបង្គំ នឹងក្រោកទទួល នឹងក្រាលអាសនៈ ឬនឹងប្រគេនទឹក ចំពោះព្រះកច្ចានៈ​ដ៏ចម្រើន អំពីនោះ នឹងប្រព្រឹត្ត​ទៅ​ ដើម្បី​ជា​​ប្រយោជន៍ ដើម្បី​សេចក្តី​សុខ ​ដល់ពួកមាណព និងមាណវិកា​ទាំងនោះ អស់កាល​ជា​​យូរអង្វែង។ ចប់សូត្រ ទី៩​។

វេរហច្ចានិសូត្រ ទី១០

[២០៨] សម័យមួយ ព្រះឧទាយិមាន​អាយុ គង់ក្នុងព្រៃស្វាយ របស់​​តោទេយ្យព្រហ្មណ៍ ​ជិត​នគរកាមណ្ឌា។ គ្រានោះ​ មាណព ជា​សិស្ស របស់​​ព្រាហ្មណី ឈ្មោះវេរហញ្ចានិគោត្តា ​បាន​ចូលទៅ​រកព្រះឧទាយិមាន​អាយុ លុះចូលទៅ​ដល់ ក៏ធ្វើសេចក្តី​​រីករាយ ជា​មួយនឹងព្រះឧទាយិមាន​អាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទី​ដ៏សមគួរ។ លុះមាណពនោះ អង្គុយក្នុងទី​ដ៏​សម​គួរហើយ ព្រះឧទាយិមាន​អាយុ ​បាន​ពន្យល់ឲ្យឃើញច្បាស់ ឲ្យសមាទាន ឲ្យអាចហាន ឲ្យរីករាយ ​ដោយ​ធម្មីកថា​។ លំដាប់នោះ មាណព ដែលព្រះឧទាយិមាន​​អាយុ ​បាន​ពន្យល់ឲ្យឃើញច្បាស់ ឲ្យសមាទាន ឲ្យអាចហាន ឲ្យរីករាយ ​ដោយ​ធម្មីកថា​ហើយ ក៏ក្រោកអំពីអាសនៈ ហើយចូលទៅ​រកវេរហញ្ចានិគោត្តាព្រាហ្មណី លុះចូល​ទៅ​ដល់ហើយ ក៏​បាន​ពោលនឹង វេរហញ្ចានិគោត្តាព្រាហ្មណី ដូច្នេះថា​ បពិត្រនាង​ជា​ម្ចាស់ នាង​ដ៏ចម្រើន គួរដឹងថា ​ព្រះសមណៈឧទាយិ តែងសម្តែងធម៌ មាន​លំអបទដើម មាន​លំអបទកណ្តាល មាន​លំអបទចុង ប្រកាសព្រហ្មរិយធម៌ បរិសុទ្ធ បរិបូណ៌​ទាំងអស់ ព្រម​ទាំងអត្ត ព្រម​ទាំងព្យព្ជា​នៈ។ នែមាណព បើ​ដូច្នោះ អ្នកចូរទៅ​និមន្ត​សមណៈឧទាយិ ​ដោយ​ភត្ត ដើម្បី​ឆាន់ក្នុងថ្ងៃស្អែក តាមពាក្យរបស់​​យើង។ មាណពនោះ ទទួលស្តាប់​ពាក្យ​វេរហញ្ចានិគោត្តាព្រាហ្មណីថា បាទ នាងជា​ម្ចាស់ ហើយចូលទៅ​រកព្រះឧទាយិមាន​អាយុ លុះចូលទៅ​ដល់ ​បាន​ពោលនឹងព្រះឧទាយិ មាន​អាយុដូច្នេះថា សូមព្រះឧទាយិ​​ដ៏ចម្រើន ទទួលភត្ត ដើម្បី​ឆាន់ក្នុងថ្ងៃស្អែក របស់​​វេរហញ្ចានិគោត្តាព្រាហ្មណី ជា​ភរិយារបស់​​អាចារ្យ នៃខ្ញុំករុណា​។ ព្រះឧទាយិមាន​អាយុ ក៏ទទួលនិមន្ត ​ដោយ​តុណ្ហីភាព។ លុះកន្លង​រាត្រី​នោះ​ទៅ​ ព្រះឧទាយិមាន​អាយុ ក៏ស្លៀកស្បង់​ ប្រដាប់បាត្រ និងចីវរ ​ក្នុងបុព្វណ្ហសម័យ ចូលទៅ​កាន់លំនៅ របស់​​វេរហញ្ចានិគោត្តាព្រាហ្មណី លុះចូលទៅ​ដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលបម្រុងទុក។​ គ្រានោះ វេរហញ្ចនិគោត្តាព្រាហ្មណី (អង្គាស) ព្រះឧទាយិមាន​អាយុ ​ដោយ​ខាទនីយ ភោជនីយាហារ ​ដ៏ផ្ចិតផ្ចង់ ​ដោយ​ដៃខ្លួនឯង ឲ្យឆ្អែតស្កប់ស្កល់ ត្រាតែលោកប្រកែក​។​ ទើបវេរហញ្ចានិគោត្តា​ព្រាហ្មណី (ដឹងថា) ព្រះឧទាយិមាន​អាយុ ឆាន់ស្រេច លែងលូកដៃ ក្នុងបាត្រហើយ ក៏ពាក់ស្បែកជើង អង្គុយលើអាសនៈខ្ពស់ ទទូរក្បាល ​បាន​ពោលនឹង​ព្រះឧទាយិមាន​​អាយុ ដូច្នេះថា បពិត្រព្រះសមណៈ សូមលោកសម្តែងធម៌ទៅ​។ ព្រះឧទាយិ ពោលថា​ ម្នាលនាង​ សម័យគួរនឹងមាន​​ ( ទៅ​ថ្ងៃក្រោយ ) ហើយក៏ក្រោកអំពីអាសនៈ ចៀសចេញទៅ​។

[២០៩] មាណពនោះ ចូលទៅ​រកព្រះឧទាយិ ជា​គម្រប់ពីរដងទៀត​ លុះចូលទៅ​​ដល់​ហើយ ក៏ធ្វើសេចក្តី​រីករាយ ជា​មួយនឹងព្រះឧទាយិមាន​អាយុ លុះបញ្ចប់ពាក្យ ដែល​គួរ​រីករាយ និងពាក្យគួរជា​ទីរឭកហើយ ក៏អង្គុយក្នុងទី​ដ៏សមគួរ។ លុះមាណពនោះ អង្គុយ​ក្នុងទី​ដ៏សមគួរហើយ ព្រះឧទាយិមាន​អាយុ ក៏ពន្យល់ឲ្យឃើញច្បាស់ ឲ្យសមាទាន ឲ្យអាចហាន ឲ្យរីករាយ ​ដោយ​ធម្មីកថា​។ មាណពនោះ លុះព្រះឧទាយិ ​បាន​ពន្យល់​ឲ្យឃើញច្បាស់ ឲ្យសមាទាន​ ឲ្យអាចហាន ឲ្យរីករាយ ​ដោយ​ធម្មីកថាហើយ ក៏ក្រោកអំពី​អាសនៈ ចូលទៅ​រក វេរហញ្ចានិគោត្តាព្រាហ្មណី ​លុះចូលទៅ​ដល់ហើយ ក៏​បាន​និយាយនឹងវេរហញ្ចានិគោត្តា​ព្រាហ្មណី ដូច្នេះថា​ បពិត្រនាងជា​ម្ចាស់​ នាង​ដ៏ចម្រើន គួរដឹងថា​ ព្រះសមណៈឧទាយិ តែងសម្តែងធម៌ មាន​លំអបទដើម មាន​លំអបទកណ្តាល មាន​លំអបទចុង ប្រកាសព្រហ្មចរិយធម៌ បរិសុទ្ធ បរិបូណ៌​ទាំងអស់ ព្រម​ទាំង​អត្ថ ព្រម​ទាំងព្យព្ជា​នៈ។​ នែមាណព អ្នកពោលសរសើរគុណ​ព្រះសមណៈ​ឧទាយិ យ៉ាងនេះ ពិតមែន​ហើយ ប៉ុន្តែព្រះសមណៈឧទាយិ កាលយើងនិយាយថា បពិត្រព្រះសមណៈ​ សូមលោកសម្តែងធម៌ទៅ​ ដូច្នេះ លោកឆ្លើយថា ម្នាលនាង ​សម័យគួរ នឹងមាន​​​ (ទៅ​ថ្ងៃក្រោយ ) ហើយក្រោកអំពីអាសនៈចេញទៅ​​។ ពិតដូច្នោះមែន​ ដ្បិតនាង​ដ៏ចម្រើន ពាក់ស្បែកជើង អង្គុយលើអាសនៈខ្ពស់ ទទូរក្បាល ​បាន​ពោល ដូច្នេះថា​ បពិត្រព្រះសមណៈ ចូរលោកសម្តែងធម៌ទៅ​ ព្រោះ​ថា លោក​ដ៏ចម្រើន​ទាំងនោះ ជា​អ្នកគោរពធម៌ មាន​ធម៌ជា​ទីគោរព។ ម្នាលមាណព បើ​ដូច្នោះ ​អ្នកចូរទៅ​និមន្ត ព្រះសមណៈ​ឧទាយិ ​ដោយ​ភត្ត ដើម្បី​ឆាន់ក្នុងថ្ងៃស្អែក តាមពាក្យរបស់​​យើង។ មាណពនោះ ទទួលពាក្យវេរហញ្ចានិគោត្តាព្រាហ្មណីថា បាទ នាង​ដ៏ចម្រើន ហើយចូល​ទៅ​រកព្រះឧទាយិមាន​អាយុ លុះចូលទៅ​ដល់ហើយ ​បាន​ពោលនឹងព្រះឧទាយិមាន​អាយុ ​ដូច្នេះថា​ សូមព្រះឧទាយិ​ដ៏ចម្រើន​ ទទួលនិមន្ត​ដោយ​ភត្ត ដើម្បី​ឆាន់ក្នុងថ្ងៃស្អែក របស់​​​វេរហញ្ចានិគោត្តាព្រាហ្មណី ជា​ភរិយា នៃអាចារ្យរបស់​​ខ្ញុំព្រះករុណា។​ ព្រះឧទាយិមាន​អា​យុ​ ក៏​បាន​ទទួលនិមន្ត​ដោយ​តុណ្ហីភាព។ លំដាប់នោះ ព្រះឧទាយិមាន​អាយុ លុះកន្លង រាត្រី​នោះទៅ​ ក៏ស្លៀកស្បង់​ ប្រដាប់បាត្រ និងចីវរ​ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅ​កាន់ លំនៅ នៃវេរហញ្ចានិគោត្តាព្រាហ្មណី លុះចូលទៅ​ដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលបម្រុងទុក។ ទើបវេរហញ្ចានិគោត្តាព្រាហ្មណី អង្គាសព្រះឧទាយិមាន​អាយុ ​ដោយ​ខាទនីយភោជនីយាហារ ​ដ៏ផ្ចិតផ្ចង់ ​ដោយ​ដៃខ្លួនឯង ឲ្យឆ្អែតស្កប់ស្កល់ ត្រាតែលោកប្រកែក។ លំដាប់នោះ វេរហញ្ចានិគោត្តាព្រាហ្មណី ( ដឹងថា )​ ព្រះឧទាយិមាន​អាយុ ឆាន់ស្រេច លែងលូកព្រះហស្តទៅ​ក្នុងបាត្រហើយ​ ក៏ដោះស្បែក​ជើង អង្គុយលើអាសនៈទាប ផាត់ (សំពត់) អំពីក្បាលចេញ ហើយ​បាន​ពោល​នឹង​ព្រះឧទាយិមាន​អាយុ ដូច្នេះថា បពិត្រលោក​ដ៏ចម្រើន កាលបើ​អ្វីមាន​ ទើបព្រះអរហន្ត​​ទាំង​ឡាយ​ បញ្ញាត្តនូវ​សុខ និងទុក្ខ កាបើ​អ្វីមិន​មាន​ ទើបព្រះអរហន្ត​ទាំងឡាយ​ មិន​បញ្ញាត្តនូវ​សុខ និងទុក្ខ។

[២១០] ម្នាលនាង កាលបើ​ចក្ខុមាន​ ទើ​បព្រះអរហន្ត​ទាំងឡាយ​ បញ្ញាត្តនូវ​សុខ និងទុក្ខ កាលបើ​ចក្ខុមិន​មាន​ ព្រះអរហន្ត​ទាំងឡាយ​ មិន​បញ្ញាត្តនូវ​សុខ និងទុក្ខទេ។បេ។ កាលបើ​អណ្តាតមាន​​ ទើបព្រះអរហន្ត​ទាំងឡាយ​ បញ្ញាត្តនូវ​សុខ និងទុក្ខ កាលបើ​​អណ្តាត​មិន​មាន​ ព្រះអរហន្ត​ទាំងឡាយ​ មិន​បញ្ញាត្តនូវ​សុខ និងទុក្ខទេ ​។បេ។ កាល​បើ​​ចិត្តមាន​ ទើបព្រះអរហន្ត​ទាំងឡាយ​ បញ្ញាត្តនូវ​សុខ និងទុក្ខ កាលបើ​ចិត្តមិន​មាន​ ព្រះអរហន្ត​​ទាំងឡាយ​ មិន​បញ្ញាត្ត នូវ​សុខ និងទុក្ខ​ទេ។ កាលបើ​ព្រះឧទាយិ ពោលយ៉ាង​នេះហើយ ទើបវេរហញ្ចានិគោត្តាព្រាហ្មណី ពោលនឹងព្រះឧទាយិ មាន​អាយុ ដូច្នេះថា ច្បាស់ណាស់ លោកម្ចាស់​ ច្បាស់ណាស់ ​លោកម្ចាស់ បពិត្រលោកម្ចាស់​ដ៏ចម្រើន ដូចគេផ្ងាររបស់​​ដែលផ្កាប់ ឬបើ​កបង្ហាញរបស់​​​ដែលបិទបាំង​ ពុំនោះសោត ដូចគេប្រាប់ផ្លូវ ដល់អ្នកវង្វេងទិស​ ឬទ្រោលប្រទីបក្នុងទីងងឹត ​ដោយ​គិតថា បុគ្គល​ទាំងឡាយ​មាន​ភ្នែកភ្លឺ នឹងមើលឃើញ នូវ​រូប​ទាំងឡាយ​​បាន​ មាន​ឧបមា យ៉ាងណា។ លោកម្ចាស់ឧទាយិ ​បាន​ប្រកាសធម៌ ​ដោយ​អនេកបរិយាយ ក៏មាន​ឧបមេយ្យ ដូច្នោះដែរ​។ ​បពិត្រព្រះឧទាយិ ​ដ៏ចម្រើន ខ្ញុំព្រះករុណា សូមដល់នូវ​ព្រះមាន​ព្រះភាគនោះផង​ ព្រះធម៌ផង ព្រះសង្ឃផង ជា​ទីពឹង សូមលោកម្ចាស់ឧទាយិ ចាំទុកនូវ​ខ្ញុំព្រះករុណា ថាជា​ឧបាសិកា អ្នកដល់នូវ​​សរណគមន៍ ស្មើ​ដោយ​ជី​វិត តាំងអំពីថ្ងៃនេះជា​ដើមទៅ​។​ ចប់សូត្រ ទី១០។

ចប់ គហបតិវគ្គ ទី៣។

ឧទ្ទាននៃគហបតិវគ្គនោះ គឺ

និយាយអំពីឧគ្គគហបតី នៅក្រុងវេសាលី ១ អំពីឧគ្គគហបតី អ្នកហត្ថិគ្រាម ក្នុងដែនវជ្ជី ១ អំពីព្រះមាន​ព្រះភាគ គង់នៅក្នុងក្រុងនាឡន្ទា ១ អំពីព្រះ​បិណ្ឌោល​ភារទ្វាជ​ត្ថេរ ១ អំពីសោណគហបតីបុត្ត ១ អំពីឃោសិតគហបតី ១ អំពីហាលិទ្ទកានិ​គហបតី ១ អំពីនកុលបិតាគហបតី ១ អំពីលោហិច្ចព្រាហ្មណ៍ ១ អំពីវេរហញ្ចានិគោត្តា​ព្រាហ្មណី ១។

ទេវទហវគ្គ ទី៤ (ឆដ្ឋ. ទី១៤)

ទេវទហសូត្រ ទី១

[២១១] សម័យមួយ ព្រះមាន​ព្រះភាគ ទ្រង់​គង់នៅក្នុង​និគម​របស់​​ពួកសក្យៈ ឈ្មោះទេវទហៈ ក្នុងសក្យជនបទ។ ក្នុងទីនោះ ព្រះមាន​ព្រះភាគ ទ្រង់​ត្រាស់នឹងភិក្ខុ​​​ទាំង​ឡាយ​​ថា​ ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគត មិន​ពោលថា ភិក្ខុ​គ្រប់ៗរូប ត្រូវបំពេញកិច្ច ក្នុង​អាយតនៈ គឺ ផស្សៈ ​ទាំង ៦ ​ដោយ​សេចក្តី​មិន​ប្រមាទ ដូច្នេះទេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ មួយវិញទៀត តថាគត មិន​ពោលថា ភិក្ខុ​គ្រប់រូប ៗរូប មិន​ត្រូវបំពេញកិច្ច ក្នុងអាយតនៈ គឺ ផស្សៈ ​ទាំង ៦ ​ដោយ​សេចក្តី​មិន​ប្រមាទ ដូច្នេះដែរ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​​ទាំង​ឡាយ​​ណា ជា​អរហន្ត ខីណាស្រព មាន​ព្រហ្មចរិយៈ នៅរួចហើយ មាន​សោឡសកិច្ច ​បាន​ធ្វើ​ស្រេចហើយ មាន​ភារៈដាក់ចុះហើយ មាន​ប្រយោជន៍ចំពោះខ្លួន សម្រេចហើយ មាន​សញ្ញោជនៈក្នុងភព អស់រលីងហើយ ជា​អ្នកផុតស្រឡះហើយ ព្រោះ​ដឹងច្បាស់ ​ដោយ​ប្រពៃ ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគត ពោលថា ភិក្ខុ​​ទាំងនោះឯង មិន​ត្រូវបំពេញកិច្ច ក្នុងអាយតនៈ គឺផស្សៈ ​ទាំង ៦ ​ដោយ​សេចក្តី​មិន​ប្រមាទ។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ (ព្រោះ​) ភិក្ខុ​​ទាំងនោះ ​បាន​ធ្វើកិច្ចរួចហើយ ​ដោយ​សេចក្តី​មិន​ប្រមាទ ភិក្ខុ​​ទាំងនោះ មិន​គួរប្រមាទ​ទៀតឡើយ។ ម្នាលភិក្ខុ​​ទាំងឡាយ​ មួយទៀត ភិក្ខុ​​ទាំងឡាយ​ណា ជា​សេក្ខ​បុគ្គល មិន​ទាន់​បាន​សម្រេចអរហត្តផលនៅឡើយ ក៏ប្រាថ្នា នូវ​ព្រះនិព្វាន ជា​ធម្មជា​ត​ក្សេម ចាក​យោគៈ ​ដ៏ប្រសើរ។ ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគតពោលថា ភិក្ខុ​​ទាំងនោះ ត្រូវបំពេញកិច្ច ក្នុងអាយតនៈ គឺ ផស្សៈ ​ទាំង ៦ ​ដោយ​សេចក្តី​មិន​ប្រមាទ។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ ម្នាលភិក្ខុ​​ទាំងឡាយ​ រូប​ទាំងឡាយ​ ដែលគប្បីដឹងច្បាស់ ​ដោយ​ភ្នែក ជា​​ទី​ពេញចិត្តក្តី មិន​ជា​ទីពេញចិត្តក្តី រមែងមាន​ រូប​ទាំងនោះ ពាល់ត្រូវរឿយៗ តែ​មិន​​គ្រប​សង្គត់ចិត្ត របស់​​ភិក្ខុ​នោះ​បាន​ឡើយ ព្រោះ​តែគ្របសង្គត់ចិត្តមិន​​បាន​ ទើប​ភិក្ខុ​នោះ ប្រារព្ធ​សេចក្តី​ព្យាយាម មិន​រួញរា តំកល់ស្មារតី មិន​ភ្លេចខ្លួន កាយក៏ស្ងប់​រម្ងាប់ មិន​ក្រវល់ក្រវាយ ចិត្ត​ក៏តាំងនៅខ្ជា​ប់ខ្ជួន មាន​អារម្មណ៍មូលតែមួយ។ ម្នាលភិក្ខុ​​​ទាំងឡាយ​ (ព្រោះ​) តថាគត សំឡឹងឃើញផល នៃសេចក្តី​មិន​ប្រមាទនេះឯង ទើបពោលថា ភិក្ខុ​​ទាំងនោះ គួរបំពេញ​កិច្ច ក្នុងអាយតនៈ គឺ ផស្សៈ ​ទាំង ៦ ​ដោយ​សេចក្តី​មិន​ប្រមាទ។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ រស​ទាំងឡាយ​ ដែលគប្បីដឹងច្បាស់ ​ដោយ​អណ្តាត ជា​ទីពេញចិត្តក្តី មិន​ជា​ទីពេញចិត្តក្តី រមែងមាន​ រស​ទាំងនោះ ពាល់ត្រូវរឿយ ៗ តែមិន​គ្របសង្កត់ចិត្ត របស់​​ភិក្ខុ​នោះ​បាន​ឡើយ ព្រោះ​តែគ្របសង្កត់ចិត្តមិន​​បាន​ ទើបភិក្ខុ​នោះ ប្រារព្ធសេចក្តី​ព្យាយាម មិន​រួញរា តំកល់​ស្មារតី មិន​ភ្លេចខ្លួន កាយក៏ស្ងប់រម្ងាប់ មិន​ក្រវល់ក្រវាយ ចិត្តក៏តាំងនៅខ្ជា​ប់ខ្ជួន មាន​​អារម្មណ៍មូលតែមួយ។ ម្នាលភិក្ខុ​​ទាំងឡាយ​ (ព្រោះ​) តថាគត សំឡឹងឃើញផល នៃសេចក្តី​ប្រមាទនេះ​​​ឯង ទើបពោលថា ភិក្ខុ​​ទាំងនោះ គួរបំពេញកិច្ច ក្នុងអាយតនៈ គឺផស្សៈ ​ទាំង ៦ ​ដោយ​សេចក្តី​មិន​ប្រមាទ។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ធម្មារម្មណ៍​​ទាំងឡាយ​ ដែលគប្បីដឹងច្បាស់ ​ដោយ​ចិត្ត ជា​ទីពេញចិត្តក្តី មិន​ជា​ទីពេញចិត្តក្តី រមែង​មាន​ ធម្មារម្មណ៍​ទាំងនោះ ពាល់ត្រូវរឿយ ៗ តែមិន​គ្របសង្កត់ចិត្ត របស់​​ភិក្ខុ​នោះ​​បាន​​ឡើយ ព្រោះ​តែគ្របសង្កត់ចិត្តមិន​​បាន​ ទើបភិក្ខុ​នោះ ប្រារព្ធសេចក្តី​​ព្យយាម មិន​រួញ​រា តំកល់ស្មារតី មិន​ភ្លេចខ្លួន កាយក៏ស្ងប់រម្ងាប់ មិន​ក្រវល់ក្រវាយ ចិត្តក៏តាំងនៅខ្ជា​ប់ខ្ជួន មាន​អារម្មណ៍មូលតែមួយ។ ម្នាលភិក្ខុ​​ទាំងឡាយ​ (ព្រោះ​) តថាគត សំឡឹងឃើញផល នៃ​សេចក្តី​មិន​ប្រមាទនេះឯង ទើបពោលថា ភិក្ខុ​​ទាំងនោះ គួរបំពេញកិច្ច ក្នុងអាយតនៈ គឺផស្សៈ ​ទាំង ៦ ​ដោយ​សេចក្តី​មិន​ប្រមាទ។ ចប់សូត្រ ទី ១។

ខណសូត្រ ទី២

[២១២] ម្នាលភិក្ខុ​​ទាំងឡាយ​ ជា​លាភរបស់​​អ្នក​ទាំងឡាយ​ហើយ ម្នាលភិក្ខុ​​ទាំង​ឡាយ​ អត្តភាពជា​មនុស្ស ឈ្មោះថា អ្នក​ទាំងឡាយ​ ​បាន​ល្អហើយ ម្នាលភិក្ខុ​​ទាំងឡាយ​ ខណៈនៃការប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក៏ឈ្មោះថា អ្នក​ទាំងឡាយ​ ​បាន​ហើយ។ ម្នាលភិក្ខុ​​ទាំងឡាយ​ នរក ​ឈ្មោះ ផស្សាយតនិកៈ ​ទាំង ៦ តថាគត ​បាន​ឃើញហើយ បុគ្គលឃើញ​រូបណាមួយ ក្នុងនរកនោះ ​ដោយ​ភ្នែក​ រមែងឃើញតែរូប ដែលមិន​ជា​​ទី​ប្រាថ្នា មិន​ឃើញរូប ដែលជា​ទីប្រាថ្នា ឃើញតែរូប ដែលមិន​ជា​ទីត្រេកអរ​ មិន​ឃើញរូប ដែល​ជា​ទីត្រេកអរ ឃើញតែរូប ដែលមិន​ជា​ទីគាប់ចិត្ត មិន​ឃើញរូប ដែលជា​ទីគាប់​ចិត្ត​ឡើយ ឮសំឡេងណាមួយ ​ដោយ​ត្រចៀក។ ធុំក្លិនណាមួយ ​ដោយ​ច្រមុះ។ ជញ្ជា​ប់​រស​ណាមួយ ​ដោយ​អណ្តាត។ ពាល់ត្រូវផោដ្ឋព្វៈណាមួយ ​ដោយ​កាយ។ ដឹងច្បាស់ នូវ​ធម្មារម្មណ៍ណាមួយ ​ដោយ​ចិត្ត រមែងដឹងធម្មារម្មណ៍ ដែលមាន​សភាពមិន​​ជា​ទីប្រាថ្នា មិន​ដឹងនូវ​ធម្មារម្មណ៍ ដែលមាន​សភាពជា​ទីប្រាថ្នា ដឹងតែធម្មារម្មណ៍ ដែល​មាន​​សភាព​មិន​ជា​ទីត្រេកអរ មិន​ដឹងនូវ​ធម្មារម្មណ៍ ដែលមាន​សភាពជា​ទីត្រេកអរ ដឹងតែធម្មារម្មណ៍ ដែលមាន​សភាពមិន​ជា​ទីគាប់ចិត្ត មិន​ដឹងនូវ​ធម្មារម្មណ៍ ដែលមាន​​សភាព​ជា​ទីគាប់​ចិត្ត​ឡើយ។

[២១៣] ម្នាលភិក្ខុ​​ទាំងឡាយ​ ជា​លាភរបស់​​អ្នក​ទាំងឡាយ​ហើយ ម្នាលភិក្ខុ​​ទាំង​ឡាយ​ អត្តភាពជា​មនុស្ស ឈ្មោះថា អ្នក​ទាំងឡាយ​ ​បាន​​ដោយ​ល្អហើយ ម្នាលភិក្ខុ​​​ទាំង​ឡាយ​ ខណៈនៃការប្រព្រឹត្ត​ិព្រហ្មចរិយធម៌ ឈ្មោះថា អ្នក​ទាំងឡាយ​​បាន​ហើយ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ឋានសួគ៌ឈ្មោះ ផស្សាយតនិកៈ ​ទាំង ៦ តថាគត ​បាន​ឃើញហើយ បុគ្គល​ឃើញរូបណាមួយ ក្នុងឋានសួគ៌នោះ ​ដោយ​ភ្នែក រមែងឃើញ​តែរូប ដែលជា​ទីប្រាថ្នា មិន​ឃើញនូវ​រូប ដែលមិន​ជា​ទីប្រាថ្នា ឃើញតែរូប ដែលជា​ទីត្រេកអរ មិន​ឃើញនូវ​រូប ដែលមិន​ជា​ទីត្រេកអរ ឃើញតែរូបដែលជា​ទីគាប់ចិត្ត មិន​ឃើញនូវ​រូប ដែលមិន​ជា​ទីគាប់ចិត្តឡើយ។បេ។ ជញ្ជា​ប់រសណាមួយ ​ដោយ​ងណ្តាត។បេ។ ដឹងច្បាស់នូវ​ធម្មារម្មណ៍ណាមួយ​ដោយ​ចិត្ត រមែងដឹងតែធម្មារម្មណ៍ ដែល​មាន​​សភាព​ជា​​ទី​ប្រាថ្នា មិន​ដឹងនូវ​ធម្មារម្មណ៍ ដែលមាន​សភាពមិន​ជា​ទីប្រាថ្នា ដឹងតែធម្មារម្មណ៍ ដែល​មាន​​សភាពជា​ទីត្រេកអរ មិន​ដឹងនូវ​ធម្មារម្មណ៍ ដែលមាន​សភាពមិន​ជា​ទីត្រេកអរ ដឹងតែធម្មារម្មណ៍ ដែលមាន​សភាពជា​ទីគាប់ចិត្ត មិន​ដឹងនូវ​ធម្មារម្មណ៍ ដែលមាន​សភាព​មិន​ជា​ទីគាប់ចិត្តឡើយ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ជា​លាភរបស់​​អ្នក​ទាំងឡាយ​ហើយ ម្នាលភិក្ខុ​​ទាំងឡាយ​ អត្តភាពជា​មនុស្ស ឈ្មោះថា អ្នក​ទាំងឡាយ​ ​បាន​ល្អហើយ ម្នាលភិក្ខុ​​ទាំងឡាយ​ ខណៈនៃការប្រព្រឹត្ត​ិព្រហ្មចរិយធម៌ ឈ្មោះថា អ្នក​ទាំងឡាយ​ ​បាន​ហើយ។ ចប់សូត្រ ទី ២។

បឋមរូបារាមសូត្រ ទី៣

[២១៤] ម្នាលភិក្ខុ​​ទាំងឡាយ​ ទេវតានិងមនុស្ស​ទាំងឡាយ​ មាន​សេចក្តី​​រីករាយ​នឹង​រូប ត្រេកអរនឹងរូប ពេញចិត្តនឹងរូប ម្នាលភិក្ខុ​​ទាំងឡាយ​ ទេវតា និងមនុស្ស​ទាំងឡាយ​ តែងកើតទុក្ខ ព្រោះ​ការប្រែប្រួល ប្រាស រលត់ នៃរូប។ ម្នាលភិក្ខុ​​ទាំងឡាយ​ ទេវតា និង​មនុស្ស​ទាំងឡាយ​ មាន​សេចក្តី​រីករាយនឹងសំឡេង ត្រេកអរនឹងសំឡេង ពេញចិត្តនឹង​សំឡេង ម្នាលភិក្ខុ​​ទាំងឡាយ​ ទេវតា និងមនុស្ស​ទាំងឡាយ​ តែងកើតទុក្ខ ព្រោះ​ការ​ប្រែប្រួល ប្រាស រលត់ នៃសំឡេង។ ម្នាលភិក្ខុ​​ទាំងឡាយ​ ទេវតា និងមនុស្ស​ទាំងឡាយ​ មាន​សេចក្តី​រីករាយនឹងក្លិន រីករាយនឹងរស រីករាយនឹងផោដ្ឋព្វៈ រីករាយនឹងធម្មារម្មណ៍ ត្រេកអរនឹងធម្មារម្មណ៍ ពេញចិត្តនឹងធម្មារម្មណ៍ ម្នាលភិក្ខុ​​ទាំងឡាយ​ ទេវតា និងមនុស្ស​ទាំងឡាយ​ តែងកើតទុក្ខ ព្រោះ​ការប្រែប្រួល ប្រាស រលត់ នៃធម្មារម្មណ៍។ ម្នាលភិក្ខុ​​ទាំងឡាយ​ ព្រះតថាគត ជា​អរហន្ត សម្មាសម្ពុទ្ធ ​បាន​ដឹងច្បាស់តាមពិត នូវ​ហេតុជា​ទីកើតឡើងផង ហេតុជា​ទីរលត់ទៅ​ផង អានិសង្សផង ទោសផង ឧបាយ​ជា​​គ្រឿង​រលាស់ចេញផង នៃរូប​ទាំងឡាយ​ ទើបជា​អ្នកមិន​រីករាយនឹងរូប មិន​ត្រេកអរនឹងរូប មិន​ពេញចិត្តនឹងរូប ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគត រមែងមាន​សេចក្តី​សុខ ព្រោះ​ការប្រែ​ប្រួល ប្រាស រលត់ នៃរូប។ ព្រះតថាគត ​បាន​ដឹងច្បាស់តាមពិត នូវ​ហេតុ​ជា​ទី​កើត​ឡើង​ផង ហេតុជា​ទីរលត់ផង អានិសង្សផង ទោសផង ឧបាយជា​គ្រឿងរលាស់ចេញផង នៃ​សំឡេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍ ទើបមិន​មាន​សេចក្តី​រីករាយ នឹងធម្មារម្មណ៍ មិន​​ត្រេកអរ​នឹងធម្មារម្មណ៍ មិន​ពេញ​ចិត្តនឹងធម្មារម្មណ៍ ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគត រមែង​មាន​​សេចក្តី​សុខ ព្រោះ​ការប្រែប្រួល ប្រាស រលត់ នៃធម្មារម្មណ៍។ ព្រះមាន​ព្រះភាគ ​បាន​​ត្រាស់​ព្រះសូត្រ នេះចប់ហើយ លុះព្រះសុគត ជា​សាស្តាត្រាស់ព្រះសូត្រនេះហើយ ទើប​ទ្រង់​​សម្តែង នូវ​គាថាពន្ធ​ដទៃទៀត ដូច្នេះថា

[២១៥] រូប សំឡេង ក្លិន រស ផស្សៈ ធម្មារម្មណ៍​ទាំងអស់ តថាគត ពោល​ថា​ជា​ទីប្រាថ្នា ជា​ទីត្រេកអរ ជា​ទីគាប់ចិត្ត។ អារម្មណ៍​ទាំងនុ៎ះឯង មនុស្សលោក ព្រម​ទាំងទេវលោក សន្មត ថាជា​សុខ ប្រសិនបើ​អារម្មណ៍​ទាំងនុ៎ះ រលត់ទៅ​ក្នុងទីណា ទីនោះ ពួកមនុស្សលោក ព្រម​ទាំងទេវលោក សន្មតថាជា​ទុក្ខ។ ក៏ឯសេចក្តី​​រលត់ នូវ​​សក្កាយទិដ្ឋិ ព្រះអរិយៈ​ទាំងឡាយ​ ​បាន​ឃើញច្បាស់ ថាជា​សុខ សេចក្តី​សុខនេះ តែងមាន​ដល់បណ្ឌិត​ទាំងឡាយ​ ដែលឃើញច្បាស់ (​ដោយ​ប្រាជ្ញា) ប៉ុន្តែ​ជា​សត្រូវនឹង​លោក​​ទាំងមូល។ ជន​ទាំងឡាយ​ដទៃ ពោលនូវ​អារម្មណ៍ណា ថាជា​សុខ ព្រះអរិយៈ​ទាំងឡាយ​ ពោលនូវ​អារម្មណ៍នោះ ថាជា​ទុក្ខវិញ ជន​ទាំងឡាយ​ដទៃ ពោល​នូវ​អារម្មណ៍ណា ថាជា​ទុក្ខ ព្រះអរិយៈ​ទាំងឡាយ​ អ្នកដឹងច្បាស់ (ពោល) នូវ​អារម្មណ៍នោះ ថាជា​សុខវិញ។ អ្នកចូលមើលនូវ​និព្វានធម៌ ដែលបុគ្គលដឹង​បាន​​​ដោយ​​កម្រ ឯពួកមនុស្សល្ងង់ខ្លៅ តែងវង្វេង ក្នុងនិព្វានធម៌នោះឯង សេចក្តី​ងងឹត គឺមាន​អាការដូចជា​​មនុស្សខ្វាក់ រមែងមាន​ដល់ជន​ទាំងឡាយ​ ដែលត្រូវកិលេសរួបរឹតហើយ មិន​ឃើញនូវ​ព្រះនិព្វាន។ មួយទៀត ព្រះនិព្វាន ជា​ទីបើ​ក​ចំហ ទទួលពួកសប្បុរស ( ដែលឃើញច្បាស់ ​ដោយ​ប្រាជ្ញាញាណ ) ប្រៀបដូចជា​ពន្លឺ ជន​ទាំងឡាយ​ ដែលមិន​ប៉ិនប្រសប់ នូវ​ផ្លូវ និងមិន​មែន​ផ្លូវ រមែងមិន​ដឹងច្បាស់ នូវ​​ព្រះនិព្វាន ដែលមាន​នៅក្នុងទីជិត​។ ធម៌នេះហើយ ដែលជន​ទាំងឡាយ​ ត្រូវ​ភវរាគៈ​គ្រប​សង្កត់ មាន​ប្រក្រតីអន្ទោលទៅ​ តាមក្រសែនៃភព ចូលទៅ​កាន់លំនៅរបស់​​មាររឿយៗ មិន​​បាន​ត្រាស់ដឹង ​ដោយ​ប្រពៃឡើយ។ ព្រះអរិយៈ​​ទាំងឡាយ​ ដែលមិន​មាន​​អាសវៈ ​បាន​ត្រាស់ដឹង ​ដោយ​ប្រពៃ នូវ​ព្រះនិព្វានណា ហើយបរិនិព្វាន នរណាហ្ន៎ លើកលែង​តែព្រះអរិយៈ​ទាំងឡាយ​ចេញ គួរត្រាស់ដឹង នូវ​ព្រះនិព្វាននោះ​បាន​។ ចប់សូត្រ ទី ៣។

ទុតិយរូបារាមសូត្រ ទី៤

[២១៦] ម្នាលភិក្ខុ​​ទាំងឡាយ​ ទេវតានិងមនុស្ស​ទាំងឡាយ​ ជា​អ្នករីករាយនឹងរូប ត្រេកអរនឹងរូប ពេញចិត្តនឹងរូប ម្នាលភិក្ខុ​​ទាំងឡាយ​ ទេវតា និងមនុស្ស​ទាំងឡាយ​ រមែងមាន​ទុក្ខ​ ព្រោះ​ការប្រែប្រួល ប្រាស រលត់ នៃរូប។ ម្នាលភិក្ខុ​​ទាំងឡាយ​ ទេវតា និងមនុស្ស​​ទាំងឡាយ​ ជា​អ្នករីករាយ នឹងសំឡេង រីករាយនឹងក្លិន រីករាយនឹងរស រីករាយ​នឹងផោដ្ឋព្វៈ រីករាយនឹងធម្មារម្មណ៍ ត្រេកអរនឹងធម្មារម្មណ៍ ពេញចិត្តនឹងធម្មារម្មណ៍ ម្នាលភិក្ខុ​​ទាំងឡាយ​ ទេវតា និងមនុស្ស​ទាំងឡាយ​ រមែងមាន​ទុក្ខ ព្រោះ​ការប្រែប្រួល ប្រាស រលត់ នៃធម្មារម្មណ៍។ ម្នាលភិក្ខុ​​ទាំងឡាយ​ ឯតថាគត ជា​អរហន្ត សម្មាសម្ពុទ្ធ ដឹងច្បាស់តាមពិត នូវ​ហេតុជា​ទីកើតឡើងផង ​ហេតុជា​ទីរលត់ផង​ អានិសង្សផង ទោសផង ឧបាយ ជា​គ្រឿរលាស់ចេញផង នៃរូប​ទាំងឡាយ​ ទើបមិន​រីករាយនឹងរូប មិន​ត្រេកអរនឹងរូប មិន​ពេញចិត្តនឹងរូប ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគត រមែង​មាន​​តែ​សេចក្តី​សុខ ព្រោះ​ការប្រែប្រួល ប្រាស រលត់ នៃរូប។ តថាគត ដឹងច្បាស់តាមពិត នូវ​ហេតុជា​ទីកើតឡើងផង​ ហេតុជា​ទីរលត់ផង អានិសង្សផង ទោសផង ឧបាយជា​គ្រឿង​រលាស់ចេញផង នៃសំឡេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍ ទើបមិន​រីករាយនឹងធម្មារម្មណ៍ មិន​​ត្រេកអរនឹងធម្មារម្មណ៍ មិន​ពេញចិត្តនឹងធម្មារម្មណ៍ ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគត មាន​តែសេចក្តី​សុខ ព្រោះ​ការប្រែប្រួល ប្រាស រលត់ នៃធម្មារម្មណ៍។ ចប់សូត្រ ទី ៤។

បឋមនតុម្ហាកំសូត្រ ទី៥

[២១៧] ម្នាលភិក្ខុ​​ទាំងឡាយ​ របស់​​ណាដែលមិន​មែន​ជា​របស់​​អ្នក​ទាំងឡាយ​ អ្នក​ទាំងឡាយ​ ចូរលះបង់​របស់​​នោះចេញ របស់​​នោះ ដែលអ្នក​ទាំងឡាយ​ លះបង់​ចេញ​ហើយ នឹងប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រយោជន៍ និងសេចក្តី​សុខ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ចុះរបស់​​អ្វី ដែលមិន​មែន​ជា​របស់​​អ្នក​ទាំងឡាយ​។ ម្នាលភិក្ខុ​​ទាំងឡាយ​ ភ្នែកមិន​មែន​ជា​របស់​​អ្នក​​ទាំងឡាយ​ទេ អ្នក​ទាំងឡាយ​ ចូរលះបង់​ភ្នែកនោះចេញ ភ្នែកនោះ ដែលអ្នក​ទាំងឡាយ​ លះ​បង់​​ចេញហើយ នឹងប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រយោជន៍ និងសេចក្តី​សុខ។បេ។ អណ្តាត​មិន​មែន​ជា​របស់​​អ្នក​ទាំងឡាយ​ទេ អ្នក​ទាំងឡាយ​ ចូរលះបង់​អណ្តាតនោះចេញ អណ្តាតនោះ ដែលអ្នក​ទាំងឡាយ​ លះបង់​ចេញហើយ នឹងប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រយោជន៍ និងសេចក្តី​សុខ។បេ។ ចិត្តមិន​មែន​របស់​​អ្នក​ទាំងឡាយ​ទេ អ្នក​ទាំងឡាយ​ ចូរលះបង់​​ចិត្តនោះចេញ ចិត្តនោះ បើ​អ្នក​ទាំងឡាយ​ លះបង់​ចេញហើយ នឹងប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រយោជន៍ និងសេចក្តី​សុខ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ដូចជា​ស្មៅ ឧស មែក ស្លឹកណា ក្នុងវត្តជេតពននេះ ជននាំយកទៅ​ក្តី ដុតក្តី ប្រើប្រាស់នូវ​ស្មៅ ជា​ដើមនោះ តាមត្រូវការក្តី តើអ្នក​ទាំងឡាយ​ មាន​សេចក្តី​ត្រិះរិះ យ៉ាងនេះថា ជននាំយកទៅ​ក្តី ដុតក្តី ប្រើប្រាស់តាម​ត្រូវការក្តី នូវ​យើង​ទាំងឡាយ​ដែរឬ។ មិន​ដូច្នោះទេ ព្រះអង្គ។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ បពិត្រព្រះអង្គ​ដ៏ចម្រើន ព្រោះ​ថា វត្ថុនុ៎ះ មិន​មែន​ជា​ខ្លួន ឬជា​ទ្រព្យរបស់​​ខ្លួន នៃយើង​ខ្ញុំ​ព្រះអង្គ​ទេ។ ម្នាលភិក្ខុ​​ទាំង ឡាយ​ សេចក្តី​នេះ មាន​ឧមេយ្យ ដូចភ្នែកមិន​មែន​ របស់​​​អ្នក​​ទាំងឡាយ​ទេ អ្នក​ទាំងឡាយ​ ចូរលះបង់​ភ្នែកនោះចេញ ភ្នែកនោះ ដែលអ្នក​ទាំងឡាយ​ លះបង់​ចេញហើយ នឹងប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រយោជន៍ និងសេចក្តី​សុខ។បេ។ អណ្តាត​មិន​មែន​របស់​​អ្នក​ទាំងឡាយ​ទេ អ្នក​ទាំងឡាយ​ ចូរលះបង់​អណ្តាតនោះចេញ អណ្តាតនោះ ដែលអ្នក​ទាំងឡាយ​ លះបង់​ចេញហើយ នឹងប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រយោជន៍ និងសេចក្តី​សុខ។បេ។ ចិត្តមិន​មែន​របស់​​អ្នក​ទាំងឡាយ​ទេ អ្នក​ទាំងឡាយ​ ចូរលះបង់​ចិត្ត​នោះចេញ ចិត្តនោះ ដែលអ្នក​ទាំងឡាយ​ លះបង់​ចេញហើយ នឹងប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រយោជន៍ និងសេចក្តី​សុខ។ ចប់សូត្រ ទី ៥។

ទុតិយនតុម្ហាកំសូត្រ ទី៦

[២១៨] ម្នាលភិក្ខុ​​ទាំងឡាយ​ របស់​​ណាដែលមិន​មែន​ជា​របស់​​អ្នក​ទាំងឡាយ​ អ្នក​ទាំងឡាយ​ ចូរលះបង់​របស់​​នោះចេញ របស់​​នោះ ដែលអ្នក​ទាំងឡាយ​ លះបង់​​ចេញ​ហើយ នឹងប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រយោជន៍ និងសេចក្តី​សុខ។ ម្នាលភិក្ខុ​​​ទាំងឡាយ​ ចុះរបស់​​អ្វី ដែល​មិន​មែន​ជា​របស់​​អ្នក​ទាំងឡាយ​។ ម្នាលលភិក្ខុ​​ទាំងឡាយ​ រូបមិន​​មែន​របស់​​​អ្នក​​ទាំង​ឡាយ​​ទេ អ្នក​ទាំងឡាយ​ ចូរលះបង់​រូប​​ទាំងនោះចេញ រូប​ទាំងនោះ ដែលអ្នក​ទាំងឡាយ​ លះបង់​ចេញហើយ នឹងប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រយោជន៍ និងសេចក្តី​សុខ។ សំឡេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍ មិន​មែន​របស់​​អ្នក​ទាំងឡាយ​ទេ អ្នក​ទាំងឡាយ​ ចូរលះបង់​របស់​​​នោះចេញ របស់​​​ទាំងនោះ ដែលអ្នក​ទាំងឡាយ​ លះបង់​ចេញហើយ នឹងប្រព្រឹត្ត​ទៅ​​ដើម្បី​ប្រយោជន៍ និងសេចក្តី​សុខ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ដូចជា​ស្មៅ ឧស មែក ស្លឹកណា ក្នុងវត្តជេតពននេះ។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ សេចក្តី​នេះ មាន​ឧបមេយ្យ ដូច​រូប មិន​មែន​របស់​​អ្នក​ទាំងឡាយ​ទេ អ្នក​ទាំងឡាយ​ ចូរលះបង់​រូប​ទាំងនោះចេញ រូប​ទាំងនោះ ដែលអ្នក​ទាំងឡាយ​ លះបង់​ចេញហើយ នឹងប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រយោជន៍ និងសេចក្តី​សុខ។ សំឡេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍ មិន​មែន​របស់​​អ្នក​ទាំងឡាយ​ទេ ​អ្នក​ទាំងឡាយ​ ចូរលះបង់​របស់​​​ទាំងនោះចេញ របស់​​​ទាំងនោះ ដែលអ្នក​ទាំងឡាយ​ លះបង់​ចេញហើយ នឹងប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រយោជន៍ និងសេចក្តី​សុខ។ ចប់សូត្រ ទី ៦។

អជ្ឈត្តានិច្ចហេតុសូត្រ ទី៧

[២១៩] ម្នាលភិក្ខុ​​ទាំងឡាយ​ ចក្ខុមិន​ទៀងទេ ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យ កើតចក្ខុ ហេតុ និងបច្ច័យនោះឯង​ ក៏មិន​ទៀងដែរ ម្នាលភិក្ខុ​​ទាំងឡាយ​ ចុះបើ​ចក្ខុ កើត​មក​អំពីហេតុ និងបច្ច័យ ដែលមិន​ទៀងហើយ ចក្ខុនឹងមាន​សេចក្តី​ទៀងទាត់ មកពី​ណា។បេ។ អណ្តាត មិន​ទៀង ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យកើតអណ្តាត ហេតុ និងបច្ច័យនោះឯង ក៏មិន​ទៀងដែរ ម្នាលភិក្ខុ​​ទាំងឡាយ​ ចុះបើ​អណ្តាត កើតមកអំពី​ហេតុ និងបច្ច័យ ដែលមិន​ទៀងហើយ អណ្តាតនឹងមាន​សេចក្តី​ទៀងទាត់ មកពីណា។បេ។ ចិត្តមិន​ទៀងទេ ម្នាលភិក្ខុ​​ទាំងឡាយ​ ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យកើតចិត្ត ហេតុ និងបច្ច័យនោះឯង ក៏មិន​ទៀងដែរ ម្នាលភិក្ខុ​​ទាំងឡាយ​ ចុះបើ​ចិត្តកើតមកអំពី​ហេតុ និងបច្ច័យ ដែលមិន​ទៀងហើយ ចិត្តនឹងមាន​សេចក្តី​ទៀងទាត់មកពីណា។ ម្នាលភិក្ខុ​​ទាំងឡាយ​ កាលបើ​អរិយសាវ័ក អ្នកចេះដឹង ឃើញយ៉ាងនេះ រមែង​នឿយណាយ​​នឹងចក្ខុផង។បេ។ នឿយណាយ​នឹងអណ្តាតផង។បេ។ នឿយ​ណាយ​​នឹងចិត្តផង កាលបើ​នឿយណាយ​ ចិត្តក៏ប្រាសចាក​តម្រេក ព្រោះ​ប្រាសចាក​តម្រេក ទើបផុតស្រឡះ​ (ចាក​អាសវៈ)។ កាលបើ​ចិត្តផុតស្រឡះហើយ​ ញាណ ក៏កើតឡើងថា ចិត្តផុតស្រឡះហើយ។ អរិយសាវ័កនោះ ដឹងច្បាស់ថា ជា​តិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ ​បាន​នៅរួចហើយ សោឡសកិច្ច អាត្មាអញ ​បាន​ធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ចនេះទៀត មិន​មាន​ឡើយ។ ចប់សូត្រ ទី៧។

អជ្ឈត្តទុក្ខហេតុសូត្រ ទី៨

[២២០] ម្នាលភិក្ខុ​​ទាំងឡាយ​ ចក្ខុជា​ទុក្ខ ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យ​កើតចក្ខុ ហេតុ និងបច្ច័យនោះឯង ក៏ជា​ទុក្ខដែរ ម្នាលភិក្ខុ​​ទាំងឡាយ​ ចុះបើ​ចក្ខុ កើតមកអំពីហេតុ និងបច្ច័យ ដែលជា​ទុក្ខហើយ ចក្ខុនឹងមាន​សេចក្តី​សុខមកពីណា។បេ។ អណ្តាតជា​ទុក្ខ ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យកើតអណ្តាត ហេតុ និងបច្ច័យ​នោះ​ឯង ក៏ជា​ទុក្ខដែរ ម្នាលភិក្ខុ​​ទាំងឡាយ​ ចុះបើ​អណ្តាតកើតមកអំពីហេតុ និងបច្ច័យ ដែលជា​ទុក្ខហើយ អណ្តានឹងមាន​សេចក្តី​សុខមកពីណា។បេ។ ចិត្តក៏ជា​ទុក្ខ ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យកើតចិត្ត ហេតុ និងបច្ច័យនោះឯង ក៏ជា​ទុក្ខដែរ ម្នាលភិក្ខុ​​​ទាំងឡាយ​ ចុះបើ​ចិត្តកើតមកអំពីហេតុ និងបច្ច័យដែលជា​ទុក្ខហើយ ចិត្ត​នឹង​មាន​​សេចក្តី​​សុខ​មកពីណា។ កាលបើ​ឃើញ យ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ចនេះទៀត មិន​មាន​ឡើយ។

អជ្ឈត្តានត្តហេតុសូត្រ ទី៨ (ឆដ្ឋ. ទី៩)

[២២១] ម្នាលភិក្ខុ​​ទាំងឡាយ​ ចក្ខុជា​អនត្តា ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យ​កើតចក្ខុ ហេតុ និងបច្ច័យនោះឯង ក៏ជា​អនត្តាដែរ ម្នាលភិក្ខុ​​ទាំងឡាយ​ ចុះបើ​ចក្ខុកើតមក​អំពីហេតុ និងបច្ច័យ ដែលជា​អនត្តាហើយ ចក្ខុនឹងទៅ​ជា​អត្តាម្តេចកើត។បេ។ អណ្តាត ជា​អនត្តា ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យកើតអណ្តាត ហេតុនិងបច្ច័យនោះឯង ក៏ជា​អនត្តាដែរ ម្នាលភិក្ខុ​​ទាំងឡាយ​ ចុះបើ​អណ្តាតកើតមកអំពីហេតុ និងបច្ច័យ ដែលជា​អនត្តាហើយ អណ្តាត នឹងទៅ​ជា​អត្តាម្តេចកើត។បេ។ ចិត្តជា​អនត្តា ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យកើតចិត្ត ហេតុ និងបច្ច័យនោះឯង ក៏ជា​អនត្តាដែរ ម្នាលភិក្ខុ​​ទាំងឡាយ​ ចុះបើ​ចិត្តកើតមកអំពីហេតុ និងបច្ច័យ ដែលជា​អនត្តាហើយ ចិត្តនឹងទៅ​ជា​អត្តាម្តេចកើត។ កាលបើ​ឃើញ យ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ចនេះទៀត​ មិន​មាន​ឡើយ។ ចប់សូត្រ ទី៨។

ពាហិរានិច្ចហេតុសូត្រ ទី៩ (ឆដ្ឋ. ទី១០)

[២២២] ម្នាលភិក្ខុ​​ទាំងឡាយ​ រូបមិន​ទៀង ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យ​កើតរូប។បេ។ ហេតុ និងបច្ច័យនោះឯង ក៏មិន​ទៀងដែរ ម្នាលភិក្ខុ​​ទាំងឡាយ​ ចុះបើ​រូបកើត​មកអំពីហេតុ និងបច្ច័យ ដែលមិន​ទៀងហើយ រូបនឹងមាន​សេចក្តី​ទៀងទាត់មកពីណា។ សំឡេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍ មិន​ទៀង ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យកើត​ធម្មារម្មណ៍ ហេតុ និងបច្ច័យនោះឯង ក៏មិន​ទៀងដែរ ម្នាលភិក្ខុ​​ទាំងឡាយ​ ចុះបើ​ធម្មារម្មណ៍កើតមកអំពីហេតុ និងបច្ច័យ ដែលមិន​ទៀងហើយ ធម្មារម្មណ៍នឹងមាន​សេចក្តី​​ទៀងទាត់ មកពីណា។ កាលបើ​ឃើញ យ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ចនេះទៀត មិន​មាន​ឡើយ។

ពាហិរទុក្ខហេតុសូត្រ ទី៩ (ឆដ្ឋ. ទី១១)

[២២៣] ម្នាលភិក្ខុ​​ទាំងឡាយ​ រូបជា​ទុក្ខ ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យ​កើត​រូប ហេតុ និងបច្ច័យនោះឯង ក៏ជា​ទុក្ខដែរ ម្នាលភិក្ខុ​​ទាំងឡាយ​ ចុះបើ​រូបកើតមក​អំពីហេតុ និងបច្ច័យ ដែលជា​ទុក្ខហើយ រូបនឹងមាន​សេចក្តី​សុខមកពីណា។ សំឡេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍ ជា​ទុក្ខ ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យកើតធម្មារម្មណ៍ ហេតុ និងបច្ច័យនោះឯង ក៏ជា​ទុក្ខដែរ ម្នាលភិក្ខុ​​ទាំងឡាយ​ ចុះបើ​ធម្មារម្មណ៍ កើតមកអំពីហេតុ និងបច្ច័យ ដែលជា​ទុក្ខហើយ ធម្មារម្មណ៍នឹងមាន​សេចក្តី​សុខមកពីណា។ កាលបើ​ឃើញ យ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ចនេះទៀត មិន​មាន​ឡើយ។ ចប់សូត្រ ទី ៩។

ពាហិរានត្តហេតុសូត្រ ទី១០ (ឆដ្ឋ. ទី១២)

[២២៤] ម្នាលភិក្ខុ​​ទាំងឡាយ​ រូបជា​អនត្តា ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យ​កើត​រូប ហេតុ និងបច្ច័យនោះឯង ក៏ជា​អនត្តាដែរ ម្នាលភិក្ខុ​​ទាំងឡាយ​ ចុះបើ​រូបកើតមក​អំពីហេតុ និងបច្ច័យ ដែលជា​អនត្តាហើយ រូបនឹងទៅ​ជា​អត្តាម្តេចកើត។ សំឡេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍ ជា​អនត្តា ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យកើតធម្មារម្មណ៍ ហេតុ និងបច្ច័យនោះឯង ក៏ជា​អនត្តាដែរ ម្នាលភិក្ខុ​​ទាំងឡាយ​ ចុះបើ​ធម្មារម្មណ៍ កើតមកអំពីហេតុ និងបច្ច័យ ដែលជា​អនត្តាហើយ ធម្មារម្មណ៍នឹងទៅ​ជា​អត្តាម្តេចកើត។ ម្នាលភិក្ខុ​​ទាំងឡាយ​ កាលបើ​អរិយសាវ័ក អ្នកចេះដឹង ឃើញយ៉ាងនេះ រមែងនឿយណាយ​នឹងរូប នឿយណាយ​នឹងសំឡេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍​ទាំងឡាយ​ កាលបើ​នឿយណាយ​ ចិត្តក៏ប្រាសចាក​តម្រេក ព្រោះ​ការ​ប្រាស​ចាក​​តម្រេក ទើបផុតស្រឡះ (ចាក​អាសវៈ)។ កាលបើ​ចិត្តផុតស្រឡះហើយ ញាណក៏​កើតឡើងថា ចិត្តផុតស្រឡះ​ហើយ។ អរិយសាវ័កនោះ ដឹងច្បាស់ថា ជា​តិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ ​បាន​នៅរួចហើយ សោឡសកិច្ច អាត្មាអញ ​បាន​ធ្វើស្រេច​ហើយ មគ្គភាវនាកិច្ច ដទៃប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ចនេះទៀត មិន​មាន​ឡើយ។ ចប់សូត្រ ទី ១០​។

ចប់ ទេវទហវគ្គ ទី៤។

ឧទ្ទាននៃទេវទហវគ្គនោះគឺ

និយាយអំពីព្រះមាន​ព្រះភាគ គង់ក្នុងទេវទហនិគម ១ អំពី​ខណៈនៃការ​ប្រព្រឹត្ត​ិ​ព្រហ្មចរិយធម៌ ១ អំពីការទទួលត្រេកអរ នូវ​អារម្មណ៍ ១ អំពី​ការ​មិន​ទទួល​ត្រេកអរ នូវ​​អារម្មណ៍​​ដោយ​ចិត្ត មាន​ ២ លើក អំពីព្រះមាន​ព្រះភាគ ទ្រង់​សម្តែងហេតុ នៃ​ការកើត​ឡើង នៃអារម្មណ៍ មាន​រូប ជា​ដើម ៣ លើក អំពីអាយតនៈខាងក្នុង និងខាងក្រៅ ២ លើក។

នវបុរាណវគ្គ ទី៥ (ឆដ្ឋ. ទី១៥)

កម្មនិរោធសូត្រ ទី១

[២២៥] ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគតនឹងសម្តែងនូវ​កម្មថ្មីផង កម្មចាស់ផង ការ​រំលត់កម្មផង បដិបទា ជា​ដំណើរទៅ​កាន់ទីរំលត់កម្មផង ចូរអ្នក​ទាំងឡាយ​ ស្តាប់​ធម៌នោះ ចូរ​អ្នក​ទាំងឡាយ​ យកចិត្តទុកដាក់ឲ្យប្រពៃ តថាគត នឹងសម្តែងប្រាប់។ ម្នាលភិក្ខុ​​​ទាំង​ឡាយ​ កម្មចាស់ តើដូចម្តេ​ច។ ម្នាលភិក្ខុ​​ទាំងឡាយ​ ចក្ខុ ជា​កម្មចាស់ [ចក្ខុមិន​មែន​​ចាស់ទេ កម្មទើប​​បាន​ហៅថា របស់​​ចាស់ ព្រោះ​ចក្ខុ​កើត​មកអំពីកម្ម។ អដ្ឋកថា។] ដែល​បច្ច័យ​តាក់តែង សម្រេចហើយ ​ដោយ​ចេតនា បណ្ឌិតគប្បីឃើញថា ជា​ហេតុនៃវេទនា។បេ។ ជិវ្ហាជា​កម្មចាស់ ដែលបច្ច័យតាក់តែង សម្រេចហើយ​ដោយ​ចេតនា បណ្ឌិតគប្បីឃើញថា ជា​ហេតុ​នៃវេទនា។បេ។ មនោជា​កម្មចាស់ ដែលបច្ច័យតាក់តែង សម្រេចហើយ ​ដោយ​​ចេតនា បណ្ឌិតគប្បីឃើញថា ជា​ហេតុនៃវេទនា។ ម្នាលភិក្ខុ​​ទាំងឡាយ​ នេះហៅថា កម្ម​ចាស់។

[២២៦] ម្នាលភិក្ខុ​​ទាំងឡាយ​ កម្មថ្មី តើដូចម្តេច។ ម្នាលភិក្ខុ​​ទាំងឡាយ​​ បុគ្គលកំពុង​ធ្វើអំពើណា ​ដោយ​កាយ វាចា ចិត្ត ក្នុងកាលឥឡូវនេះ។ ម្នាលភិក្ខុ​​ទាំងឡាយ​ នេះហៅថា កម្មថ្មី។

[២២៧] ម្នាលភិក្ខុ​​ទាំងឡាយ​ ចុះការរំលត់កម្ម តើដូចម្តេច។ ម្នាលភិក្ខុ​​ទាំងឡាយ​ សភាវៈណា ប៉ះពាល់នូវ​វិមុត្តិ ព្រោះ​រំលត់កាយកម្ម វចីកម្ម មនោកម្ម។​ ម្នាលភិក្ខុ​​ទាំងឡាយ​ នេះហៅថា ការរំលត់កម្ម។

[២២៨] ម្នាលភិក្ខុ​​ទាំងឡាយ​ ចុះបដិបទា ជា​ដំណើរទៅ​កាន់ទី​រំលត់កម្ម តើដូចម្តេច។ មគ្គដែលប្រកប​ដោយ​អង្គ ៨ ប្រការ ​ដ៏ប្រសើរនេះឯង​។ មគ្គប្រកប​ដោយ​អង្គ ៨ តើអ្វីខ្លះ។ គឺសេចក្តី​យល់ត្រូវ ១ ​សេចក្តី​ត្រិះរិះត្រូវ ១ វាចាត្រូវ ១ ការងារត្រូវ ១ ការចញ្ចឹម​ជីវិតត្រូវ ១ សេចក្តី​ព្យាយាមត្រូវ ១ ការរឭកត្រូវ ១ ការតំកល់ចិត្តនឹងត្រូវ ១។ ម្នាលភិក្ខុ​​ទាំងឡាយ​ នេះហៅថា បដិបទា ជា​ដំណើរទៅ​កាន់ទីរំលត់កម្ម។

[២២៩] ម្នាលភិក្ខុ​​ទាំងឡាយ​ កម្មចាស់ តថាគត​បាន​សម្តែង​ហើយ កម្មថ្មី តថាគត ​បាន​សម្តែងហើយ ការរំលត់កម្ម តថាគត ​បាន​សម្តែងហើយ បដិបទា ជា​ដំណើរទៅ​កាន់ ទី​រំលត់កម្ម តថាគត ក៏​បាន​សម្តែងហើយ ដល់អ្នក​ទាំងឡាយ​ ​ដោយ​ប្រការដូច្នេះឯង។ ម្នាល​ទាំងឡាយ​ កិច្ចណា ដែលសាស្តា ជា​អ្នកស្វែងរកប្រយោជន៍ ជា​អ្នកអនុគ្រោះ គប្បី​ធ្វើដល់សាវ័ក​ទាំងឡាយ​ កិច្ចនោះ តថាគត ​បាន​ធ្វើហើយ ព្រោះ​អាស្រ័យសេចក្តី​​អនុគ្រោះ​ ចំពោះសាវ័ក​ទាំងឡាយ​។ ម្នាលភិក្ខុ​​ទាំងឡាយ​ កិច្ចដែលតថាគតធ្វើនោះ គឺ រុក្ខមូល​ទាំងឡាយ​ហ្នឹងឯង សុញ្ញាគារដ្ឋាន​ទាំងឡាយ​ហ្នឹងឯង។ ម្នាលភិក្ខុ​​ទាំងឡាយ​ ចូរអ្នក​ទាំងឡាយ​ ខំប្រឹងប្រែង កុំប្រមាទ កុំឲ្យមាន​វិប្បដិសារីជា​ខាងក្រោយ នេះឯងហើយ ដែល​ជា​ពាក្យប្រៀនប្រដៅ របស់​​តថាគត​ ដល់អ្នក​ទាំងឡាយ​។ ចប់សូត្រ ទី១។

អនិច្ចនិព្វានសប្បាយសូត្រ ទី២

[២៣០] ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគត នឹងសម្តែងនូវ​បដិបទា ជា​ទីសប្បាយដើម្បី​​ព្រះនិព្វាន ចូរអ្នក​ទាំងឡាយ​ ស្តាប់​នូវ​បដិបទានោះចុះ។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ បដិបទា ជា​ទីសប្បាយ ដើម្បី​ព្រះនិព្វាននោះ តើដូចម្តេច។ ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ ឃើញថា ចក្ខុមិន​ទៀង ឃើញថារូបមិន​ទៀង ឃើញថាចក្ខុវិញ្ញាណ មិន​ទៀង ឃើញថាចក្ខុសម្ផ័ស្សមិន​ទៀង វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ជា​ទុក្ខ​ មិន​ជា​​សុខក្តី ដែលកើតឡើង ព្រោះ​ចក្ខុសម្ផ័ស្សជា​បច្ច័យ ភិក្ខុ​ឃើញវេទនានោះ ថាមិន​​ទៀង។បេ។ ឃើញថាជិវ្ហា មិន​ទៀង ឃើញថា​រសមិន​ទៀង ឃើញថាជិវ្ហាវិញ្ញាណមិន​ទៀង ឃើញថាជិវ្ហាសម្ផ័ស្សមិន​ទៀង ទេវនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ជា​ទុក្ខមិន​ជា​សុខក្តី ដែលកើតឡើង ព្រោះ​ជិវ្ហាសម្ផ័ស្ស ជា​បច្ច័យ ភិក្ខុ​ឃើញវេទនានោះ ថាមិន​ទៀង។បេ។ ឃើញថាមនោមិន​ទៀង ឃើញថាធម្មារម្មណ៍ មិន​ទៀង ឃើញថាមនោវិញ្ញាណមិន​ទៀង ឃើញថាមនោសម្ផ័ស្សមិន​ទៀង វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ជា​ទុក្ខមិន​ជា​សុខក្តី ដែលកើតឡើង ព្រោះ​មនោសម្ផស្សជា​បច្ច័យ ភិក្ខុ​ឃើញវេទនានោះ ថាមិន​ទៀង។ ម្នាលភិក្ខុ​​ទាំងឡាយ​ នេះឯង បដិបទា ជា​ទីសប្បាយ ដើម្បី​ព្រះនិព្វាន។ ចប់សូត្រ ទី២។

ទុក្ខនិព្វានសប្បាយសូត្រ ទី៣

[២៣១] ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគត នឹងសម្តែងនូវ​បដិបទា ជា​ទីសប្បាយ ដើម្បី​​ព្រះនិព្វាន ដល់អ្នក​ទាំងឡាយ​ ចូរអ្នក​ទាំងឡាយ​ ប្រុងស្តាប់​នូវ​បដិបទានោះចុះ។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ បដិបទា ជា​ទីសប្បាយ ដើម្បី​ព្រះនិព្វាននោះ តើដូចម្តេច។ ម្នាលភិក្ខុ​​​ទាំងឡាយ​ ភិក្ខុ​ក្នុងសាសនានេះ ឃើញថាចក្ខុជា​ទុក្ខ ឃើញថារូបជា​ទុក្ខ ឃើញថា​ចក្ខុវិញ្ញាណ​ជា​ទុក្ខ ឃើញថាចក្ខុសម្ផ័ស្សជា​ទុក្ខ វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ជា​ទុក្ខមិន​ជា​សុខក្តី ដែលកើតឡើង ព្រោះ​ចក្ខុសម្ផ័ស្សជា​បច្ច័យ ភិក្ខុ​ឃើញវេទនានោះ ថា​ជា​ទុក្ខ។បេ។ ឃើញថាជិវ្ហាជា​ទុក្ខ។បេ។ ឃើញថាមនោជា​ទុក្ខ ឃើញថា ធម្មារម្មណ៍​ជា​​ទុក្ខ ឃើញថាមនោវិញ្ញាណជា​ទុក្ខ ឃើញថាមនោសម្ផ័ស្សជា​ទុក្ខ វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ជា​ទុក្ខមិន​ជា​សុខក្តី ដែលកើតឡើង ព្រោះ​មនោសម្ផ័ស្សជា​បច្ច័យ ភិក្ខុ​ឃើញវេទនា​នោះ ថាជា​ទុក្ខ។ ម្នាលភិក្ខុ​​ទាំងឡាយ​ នេះបដិបទា ជា​ទីសប្បាយ ដើម្បី​​ព្រះនិព្វាន។ ចប់សូត្រ ទី ៣។

អនត្តនិព្វានសប្បាយសូត្រ ទី៤

[២៣២] ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគតនឹងសម្តែងនូវ​បដិបទា ជា​ទីសប្បាយ ដើម្បី​​ព្រះនិព្វាន ដល់អ្នក​ទាំងឡាយ​ ចូរអ្នក​ទាំងឡាយ​ ប្រុងស្តាប់​នូវ​បដិបទានោះចុះ។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ បដិបទា ជា​ទីសប្បាយ ដើម្បី​ព្រះនិព្វាននោះ តើដូចម្តេច។​ ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​ក្នុងសាសនានេះ ឃើញថាចក្ខុជា​អនត្តា ឃើញថារូបជា​អនត្តា ឃើញថាចក្ខុវិញ្ញាណជា​អនត្តា ឃើញថាចក្ខុសម្ផ័ស្ស ជា​អនត្តា វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ជា​ទុក្ខមិន​ជា​សុខក្តី ដែលកើតឡើង ព្រោះ​ចក្ខុសម្ផ័ស្សជា​បច្ច័យ ភិក្ខុ​ឃើញ​វេទនានោះ ថាអនត្តា។បេ។ ឃើញថាជិវ្ហាជា​អនត្តា។បេ។ ឃើញថាមនោជា​អនត្តា ឃើញថា​ធម្មារម្មណ៍ជា​អនត្តា ឃើញថាមនោវិញ្ញាណជា​អនត្តា ឃើញថាមនោសម្ផ័ស្ស​ជា​អនត្តា វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ជា​ទុក្ខមិន​ជា​សុខក្តី ដែលកើតឡើង ព្រោះ​មនោសម្ផ័ស្ស ជា​បច្ច័យ ភិក្ខុ​ឃើញវេទនានោះ ថាជា​អនត្តា។ ម្នាលភិក្ខុ​​ទាំង ឡាយ​ នេះឯង បដិបទា ជា​ទីសប្បាយ ដើម្បី​ព្រះនិព្វាន។ ចប់សូត្រ ទី ៤។

និព្វានសប្បាយបដិបទាសូត្រ ទី៥

[២៣៣] ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគតនឹងសម្តែង នូវ​បដិបទា ជា​ទីសប្បាយ ដើម្បី​​ព្រះនិព្វាន ដល់អ្នក​ទាំងឡាយ​ ចូរអ្នក​ទាំងឡាយ​ ប្រុងស្តាប់​នូវ​បដិបទានោះចុះ។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ បដិបទា ជា​ទីសប្បាយ ដើម្បី​ព្រះនិព្វាននោះ តើដូចម្តេច។ ម្នាលភិក្ខុ​​ទាំងឡាយ​ អ្នក​ទាំងឡាយ​ សម្គាល់សេចក្តី​នោះ ថាដូចម្តេច ចក្ខុទៀង ឬមិន​ទៀង។ មិន​ទៀងទេ ព្រះអង្គ។ ចុះរបស់​​ណា មិន​ទៀង របស់​​នោះជា​ទុក្ខឬជា​សុខ។ ជា​ទុក្ខ ព្រះអង្គ។ របស់​​ណា មិន​ទៀង ជា​ទុក្ខ មាន​កិរិយា ប្រែប្រួលជា​ធម្មតា តើគួរនឹង​យល់ របស់​​នោះថា នុ៎ះរបស់​​អញ នុ៎ះជា​អញ នុ៎ះជា​ខ្លួនរបស់​​អញ ដូច្នេះដែរឬ។ មិន​គួរនឹងយល់ឃើញ ដូច្នោះទេ ព្រះអង្គ។ រូបទៀង ឬមិន​ទៀង។ មិន​ទៀងទេ ព្រះអង្គ។ ចក្ខុវិញ្ញាណ ចក្ខុសម្ផ័ស្ស។បេ។ វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ជា​ទុក្ខ មិន​ជា​សុខក្តី ដែលកើតឡើង ព្រោះ​មនោសម្ផ័ស្សជា​បច្ច័យ វេទនានោះ ទៀង ឬមិន​ទៀង។ មិន​ទៀងទេ ព្រះអង្គ។ ចុះរបស់​​ណា មិន​ទៀង​ របស់​​នោះ ជា​ទុក្ខ ឬជា​សុខ។ ជា​ទុក្ខ ព្រះអង្គ។ របស់​​ណាមិន​ទៀង ជា​ទុក្ខ មាន​កិរិយាប្រែប្រួលជា​ធម្មតា តើគួរនឹងយល់ឃើញរបស់​​​នោះថា នុ៎ះរបស់​​អញ នុ៎ះជា​អញ នុ៎ះជា​ខ្លួនរបស់​​អញ ដូច្នេះដែរឬ។ មិន​គួរយល់ឃើញ ដូច្នោះ​ទេ ព្រះអង្គ។ ម្នាលភិក្ខុ​​ទាំងឡាយ​ កាលបើ​អរិយសាវ័ក អ្នកចេះដឹង ឃើញ​យ៉ាងនេះ រមែងនឿយណាយ​ នឹងចក្ខុផង នឿយណាយ​នឹងរូបផង នឿយណាយ​នឹងចក្ខុ​វិញ្ញាណ​ផង។បេ។ វេទនាណា ជា​សុខ ក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​មនោសម្ផ័ស្សជា​បច្ច័យ រមែងនឿយណាយ​ នឹងវេទនានោះផង កាលបើ​នឿយណាយ​ រមែងប្រាសចាក​តម្រេក ព្រោះ​តែប្រាសចាក​តម្រេក ទើបចិត្តរួចស្រឡះ​បាន​។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡស​កិច្ច នេះទៀត មិន​មាន​ឡើយ។ ម្នាលភិក្ខុ​​ទាំងឡាយ​ នេះបដិបទា ជា​ទីសប្បាយ ដើម្បី​ព្រះនិព្វាន។ ចប់សូត្រ ទី ៥។

អន្តេវាសិកសូត្រ ទី៦

[២៣៤] ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​ប្រព្រឹត្ត​ព្រហ្មចរិយៈនេះ ដែលមិន​មាន​កិលេស ដូចជា​កូនសិស្ស ដែលមិន​មាន​កិលេស ដូចជា​អាចារ្យ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​ប្រកប​ដោយ​កិលេស ដូចជា​កូនសិស្ស ប្រកប​ដោយ​កិលេស ដូចជា​អាចារ្យ រមែង​នៅ​ជា​​ទុក្ខ មិន​សប្បាយ ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​មិន​មាន​កិលេសដូចជា​កូនសិស្ស ​ទាំងមិន​មាន​​កិលេសដូចជា​អាចារ្យ រមែងនៅជា​សុខសប្បាយ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ចុះភិក្ខុ​ប្រកប​ដោយ​កិលេស ដូចជា​កូនសិស្ស ប្រកប​ដោយ​កិលេស ដូចជា​អាចារ្យ រមែង​នៅ​ជា​ទុក្ខ មិន​សប្បាយ តើដូចម្តេច។ ម្នាលភិក្ខុ​​ទាំងឡាយ​ អកុសលធម៌​ដ៏លាមក មាន​តម្រិះ​ដ៏ស្ទុះទៅ​ ប្រកប​ដោយ​សញ្ញោជនៈ រមែងកើតឡើង ដល់ភិក្ខុ​ក្នុងសាសនានេះ ព្រោះ​ឃើញរូប​ដោយ​ចក្ខុ ធម៌​ទាំងនោះ រមែងនៅក្នុងទីជិត​ភិក្ខុ​នោះ អកុសលធម៌ ​ដ៏លាមក រមែងនៅក្នុងទីជិត​ភិក្ខុ​នោះ ព្រោះ​ហេតុនោះ ​បាន​ជា​តថាគតហៅភិក្ខុ​នោះថា អ្នកប្រកប​ដោយ​កិលេស ដូចជា​កូនសិស្ស។ អកុសលធម៌ ​ដ៏លាមក​ទាំងនោះ រមែងហៅ​រក​នូវ​ភិក្ខុ​នោះ ព្រោះ​ហេតុនោះ ​បាន​ជា​តថាគតហៅភិក្ខុ​នោះថា អ្នកប្រកប​ដោយ​កិលេស ដូចជា​អាចារ្យ។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ពាក្យខាងមុខនៅមាន​ទៀត អកុសលធម៌ ​ដ៏លាមក មាន​តម្រិះ​ដ៏ស្ទុះទៅ​ ប្រកប​ដោយ​សញ្ញោជនៈ រមែងកើតឡើងដល់ភិក្ខុ​ ព្រោះ​លិទ្ធរស​ដោយ​ជិវ្ហា ធម៌​ទាំងនោះ រមែងនៅក្នុងទីជិត​ភិក្ខុ​នោះ អកុសលធម៌ ​ដ៏លាមក រមែង​នៅក្នុងទីជិត​ភិក្ខុ​នោះ ព្រោះ​ហេតុនោះ ​បាន​ជា​តថាគត ហៅភិក្ខុ​នោះថា អ្នក​ប្រកប​​ដោយ​​កិលេស ដូចជា​កូនសិស្ស។ អកុសលធម៌ ​ដ៏លាមក​ទាំងនោះ រមែងហៅរកភិក្ខុ​នោះ ព្រោះ​ហេតុនោះ ​បាន​ជា​តថាគត ហៅភិក្ខុ​នោះថា អ្នកប្រកប​ដោយ​កិលេស ដូចជា​អាចារ្យ។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ពាក្យខាងមុខ នៅមាន​ទៀត ពួកអកុសលធម៌​ដ៏លាមក មាន​តម្រិះ​ដ៏ស្ទុះទៅ​ ប្រកប​ដោយ​សញ្ញោជនៈ រមែង កើតឡើងដល់ភិក្ខុ​ ព្រោះ​ដឹងច្បាស់នូវ​ធម្មារម្មណ៍​ដោយ​ចិត្ត ធម៌​ទាំងនោះ រមែងនៅក្នុង​ទីជិត​ភិក្ខុ​នោះ អកុសលធម៌ ​ដ៏លាមក រមែងនៅក្នុងទីជិត​ភិក្ខុ​នោះ ព្រោះ​ហេតុនោះ ​បាន​ជា​តថាគត ហៅភិក្ខុ​នោះថា អ្នកប្រកប​ដោយ​កិលេស ដូចជា​កូនសិស្ស។ អកុសលធម៌​ដ៏ លាមក​ទាំងនោះ រមែងហៅរកភិក្ខុ​នោះ ព្រោះ​ហេតុនោះ ​បាន​ជា​តថាគត ហៅភិក្ខុ​នោះថា អ្នកប្រកប​ដោយ​កិលេស ដូចជា​អាចារ្យ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​ប្រកប​ដោយ​កិលេស ដូចជា​កូនសិស្ស ប្រកប​ដោយ​កិលេស ដូចជា​អាចារ្យ​រមែងនៅជា​ទុក្ខ មិន​សប្បាយ យ៉ាងនេះឯង។

[២៣៥] ម្នាលភិក្ខុ​​ទាំងឡាយ​ ចុះភិក្ខុ​មិន​មាន​កិលេសដូចជា​កូនសិស្ស និងមិន​មាន​ កិលេសដូចជា​អាចារ្យ រមែងនៅជា​សុខសប្បាយ តើដូចម្តេច។ ម្នាលភិក្ខុ​​ទាំងឡាយ​ អកុសលធម៌​ដ៏លាមក មាន​តម្រិះ​ដ៏ស្ទុះទៅ​ ប្រកប​ដោយ​សញ្ញោជនៈ រមែងមិន​កើតឡើង ដល់ភិក្ខុ​ក្នុងសាសនានេះ ព្រោះ​ឃើញរូប​ដោយ​ចក្ខុ ធម៌​ទាំងនោះ រមែងមិន​នៅ​ក្នុងទីជិត​​ភិក្ខុ​នោះ ពួកអកុសលធម៌​ដ៏លាមក រមែងមិន​នៅក្នុងទីជិត​ភិក្ខុ​នោះ ព្រោះ​ហេតុនោះ ​បាន​ជា​តថាគត ហៅភិក្ខុ​នោះថា អ្នកមិន​មាន​កិលេសដូចជា​កូនសិស្ស។ អកុសលធម៌​ដ៏លាមក​ទាំងនោះ រមែងមិន​ហៅរកភិក្ខុ​នោះ ព្រោះ​ហេតុនោះ ​បាន​ជា​តថាគត ហៅភិក្ខុ​នោះថា អ្នកមិន​មាន​កិលេស ដូចជា​អាចារ្យ។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ពាក្យខាងមុខនៅមាន​ទៀត អកុសលធម៌​ដ៏លាមក មាន​តម្រិះ​ដ៏​ស្ទុះទៅ​ ប្រកប​ដោយ​សញ្ញោជនៈ រមែងមិន​កើតឡើងដល់ភិក្ខុ​ ព្រោះ​លិទ្ធរស ​ដោយ​ជិវ្ហា ធម៌​ទាំងនោះ រមែងមិន​នៅក្នុងទីជិត​ភិក្ខុ​នោះ ពួកអកុសលធម៌​ដ៏លាមក រមែងមិន​​នៅក្នុងទីជិត​ភិក្ខុ​នោះ ព្រោះ​ហេតុនោះ ​បាន​ជា​ តថាគតហៅភិក្ខុ​នោះថា អ្នកមិន​មាន​កិលេស ដូចជា​កូនសិស្ស។ ពួកអកុសលធម៌​ដ៏លាមក រមែងមិន​ហៅ​រកភិក្ខុ​នោះ ព្រោះ​ហេតុនោះ ​បាន​ជា​តថាគតហៅភិក្ខុ​នោះថា អ្នកមិន​មាន​កិលេស ដូចជា​អាចារ្យ។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ពាក្យខាងមុខនៅមាន​ទៀត អកុសលធម៌​ដ៏លាមក មាន​តម្រិះ​ដ៏ស្ទុះទៅ​ ប្រកប​ដោយ​សញ្ញោជនៈ រមែងមិន​កើតឡើង ដល់ភិក្ខុ​ ព្រោះ​ដឹងច្បាស់នូវ​ធម្មារម្មណ៍​ដោយ​ចិត្ត ធម៌​ទាំងនោះ រមែងមិន​​នៅក្នុងទីជិត​​ភិក្ខុ​នោះ អកុសលធម៌​ដ៏លាមក រមែងមិន​នៅក្នុងទីជិត​ភិក្ខុ​នោះ ព្រោះ​ហេតុនោះ ​បាន​ជា​ តថាគត​ហៅភិក្ខុ​នោះថា អ្នកមិន​មាន​កិលេសដូចជា​កូនសិស្ស។ ពួកអកុសលធម៌​ដ៏លាមក រមែងមិន​ហៅរកភិក្ខុ​នោះ ព្រោះ​ហេតុនោះ ​បាន​ជា​តថាគត ហៅភិក្ខុ​នោះថា អ្នកមិន​មាន​កិលេស ដូចជា​អាចារ្យ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​មិន​ប្រកប​ដោយ​​កិលេស ដូចជា​កូនសិស្ស និងមិន​ប្រកប​ដោយ​កិលេស ដូចជា​អាចារ្យ រមែងនៅជា​សុខសប្បាយ យ៉ាងនេះឯង។ ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​ប្រព្រឹត្ត​ព្រហ្មចរិយៈនេះ ដែលមិន​មាន​កិលេស ដូចជា​កូនសិស្ស និងមិន​មាន​កិលេស ដូចជា​អាចារ្យ បែបនេះ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​ប្រកប​ដោយ​កិលេស ដូចជា​កូនសិស្ស និងប្រកប​ដោយ​កិលេស ដូចជា​អាចារ្យ រមែងនៅជា​ទុក្ខ មិន​សប្បាយ ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​មិន​មាន​កិលេស ដូចជា​កូនសិស្ស និងមិន​មាន​កិលេស ដូចជា​អាចារ្យ រមែងនៅសុខសប្បាយ។ ចប់សូត្រ ទី៦។

កិមត្ថិយព្រហ្មចរិយសូត្រ ទី៧

[២៣៦] ម្នាលភិក្ខុ​​ទាំងឡាយ​ ប្រសិនបើ​ពួកបរិព្វាជកជា​តិរិ្ថយដទៃ សួរអ្នក​ទាំង​ឡាយ​ យ៉ាងនេះថា ម្នាលអាវុសោ​ទាំងឡាយ​ ភិក្ខុ​ប្រព្រឹត្ត​ព្រហ្មចរិយៈ ក្នុងសំណាក់​ព្រះសមណគោតម មាន​ប្រយោជន៍អ្វី។ ម្នាលភិក្ខុ​​ទាំងឡាយ​ បើ​ពួកបរិព្វាជក ជា​តិរិ្ថយដទៃ សួរយ៉ាងនេះ អ្នក​ទាំងឡាយ​ ត្រូវដោះស្រាយ​នឹងពួកបរិព្វាជក ជា​តិរ្ថិយ​ដទៃនោះ យ៉ាងនេះថា ម្នាលអាវុសោ ភិក្ខុ​ប្រព្រឹត្ត​ព្រហ្មចរិយៈ ក្នុងសំណាក់​ព្រះមាន​ព្រះភាគ ដើម្បី​កំណត់ដឹងនូវ​ទុក្ខ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ប្រសិនបើ​ពួកបរិព្វាជក ជា​តិរ្ថិយដទៃ សួរអ្នក​ទាំងឡាយ​ យ៉ាងនេះថា ម្នាលអាវុសោ ភិក្ខុ​ប្រព្រឹត្ត​ព្រហ្មចរិយៈ ក្នុងសំណាក់ព្រះសមណគោតម ដើម្បី​កំណត់ដឹង នូវ​ទុក្ខណា ទុក្ខនោះ តើដូចម្តេច។ ម្នាលភិក្ខុ​​ទាំងឡាយ​ បើ​គេសួរអ្នក​ទាំងឡាយ​ យ៉ាងនេះ អ្នក​ទាំងឡាយ​ ត្រូវដោះ​ស្រាយ នឹងពួកបរិព្វាជក ជា​តិរិ្ថយដទៃ យ៉ាងនេះថា ម្នាលអាវុសោ ចក្ខុជា​ទុក្ខ ភិក្ខុ​ប្រព្រឹត្ត​ព្រហ្ម​ចរិយៈ ក្នុងសំណាក់ព្រះមាន​ព្រះភាគ ដើម្បី​កំណត់ដឹង នូវ​ចក្ខុជា​ទុក្ខនោះ រូបជា​ទុក្ខ ភិក្ខុ​ប្រព្រឹត្ត​ព្រហ្មចរិយៈ ក្នុងសំណាក់ព្រះមាន​ព្រះភាគ ដើម្បី​កំណត់ដឹង នូវ​រូបជា​ទុក្ខ​នោះ ចក្ខុវិញ្ញាណជា​ទុក្ខ ភិក្ខុ​ប្រព្រឹត្ត​ព្រហ្មចរិយៈ ក្នុងសំណាក់ព្រះមាន​ព្រះភាគ ដើម្បី​កំណត់ដឹង នូវ​ចក្ខុវិញ្ញាណជា​ទុក្ខនោះ ចក្ខុសម្ផ័ស្សជា​ទុក្ខ ភិក្ខុ​ប្រព្រឹត្ត​​ព្រហ្មចរិយៈ ក្នុងសំណាក់ព្រះមាន​ព្រះភាគ ដើម្បី​កំណត់ដឹង នូវ​ចក្ខុសម្ផ័ស្សជា​ទុក្ខនោះ វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​ចក្ខុសម្ផ័ស្សជា​បច្ច័យ វេទនានោះ ក៏ជា​ទុក្ខ។ ភិក្ខុ​ប្រព្រឹត្ត​ព្រហ្មចរិយៈ ក្នុងសំណាក់ព្រះមាន​ព្រះភាគ ដើម្បី​កំណត់ដឹង នូវ​វេទនាជា​ទុក្ខនោះ។បេ។ ជិវ្ហាជា​ទុក្ខ មនោជា​ទុក្ខ ភិក្ខុ​ប្រព្រឹត្ត​​ព្រហ្មចរិយៈ ក្នុងសំណាក់ព្រះមាន​ព្រះភាគ ដើម្បី​កំណត់ដឹង នូវ​មនោជា​ទុក្ខនោះ។បេ។ វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​មនោ​សម្ផ័ស្ស​ជា​បច្ច័យ វេទនានោះ ក៏ជា​ទុក្ខ ភិក្ខុ​ប្រព្រឹត្ត​ព្រហ្មចរិយៈ ក្នុងសំណាក់ព្រះមាន​ព្រះភាគ ដើម្បី​កំណត់ដឹង នូវ​វេទនាជា​ទុក្ខនោះ។ ម្នាលអាវុសោ ភិក្ខុ​ប្រព្រឹត្ត​ព្រហ្មចរិយៈ ក្នុងសំណាក់ព្រះមាន​ព្រះភាគ ដើម្បី​កំណត់ដឹង នូវ​ទុក្ខនេះឯង។ ម្នាលភិក្ខុ​​ទាំងឡាយ​ កាលបើ​គេសួរអ្នក​ទាំងឡាយ​ យ៉ាងនេះហើយ ត្រូវអ្នក​ទាំងឡាយ​ ដោះស្រាយ​នឹងពួកបរិព្វាជក ជា​តិរិ្ថយដទៃនោះ យ៉ាងនេះឯង។ ចប់សូត្រ ទី ៧។

អត្ថិនុខោបរិយាយសូត្រ ទី៨

[២៣៧] ម្នាលភិក្ខុ​​ទាំងឡាយ​ ហេតុដែលភិក្ខុ​វៀរលែងជំនឿ វៀរលែង​សេចក្តី​​គាប់ចិត្ត វៀរលែងការឮតៗគ្នា វៀរលែងសេចក្តី​ត្រិះរិះនូវ​ហេតុ វៀរលែងសេចក្តី​គាប់ចិត្ត តាមសេចក្តី​យល់ឃើញ ហើយ​បាន​ដល់នូវ​អរហត្ត ដឹងច្បាស់ថា ជា​តិអស់ហើយ ព្រហ្មចរិយៈ អាត្មាអញ ​បាន​នៅរួចហើយ  សោឡសកិច្ច អាត្មាអញ ​បាន​ធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ចនេះទៀត មិន​មាន​ឡើយ មាន​ដែរឬ។ បពិត្រព្រះអង្គ​ដ៏ចម្រើន ធម៌​ទាំងឡាយ​ របស់​​ពួកយើងខ្ញុំ មាន​ព្រះមាន​ព្រះភាគ ជា​ឫសគល់ មាន​ព្រះមាន​ព្រះភាគ ជា​អ្នកដឹកនាំ មាន​ព្រះមាន​ព្រះភាគ ជា​ទីពឹងពំនាក់។ បពិត្រព្រះអង្គ​ដ៏ចម្រើន សូមទ្រង់​ព្រះមេត្តាប្រោស សូមព្រះមាន​ព្រះភាគ បំភ្លឺសេចក្តី​​នៃ​ភាសិតនុ៎ះ ឲ្យទាន ភិក្ខុ​​ទាំងឡាយ​ ​បាន​ស្តាប់​ព្រះពុទ្ធដីកា របស់​​ព្រះមាន​ព្រះភាគហើយ នឹងចងចាំទុក។ ម្នាលភិក្ខុ​​ទាំងឡាយ​ បើ​ដូច្នោះ ចូរអ្នក​ទាំងឡាយ​ ស្តាប់​ ចូរយកចិត្ត​ទុកដាក់ ឲ្យប្រពៃចុះ តថាគត នឹងសម្តែងប្រាប់។ ពួកភិក្ខុ​​ទាំងនោះ ក៏ទទួលព្រះពុទ្ធដីកា របស់​​ព្រះមាន​ព្រះភាគថា ព្រះករុណា ព្រះអង្គ។ ទើបព្រះមាន​ព្រះភាគ ទ្រង់​ត្រាស់ យ៉ាង​នេះ​ថា ម្នាលភិក្ខុ​​ទាំងឡាយ​ ហេតុដែលភិក្ខុ​វៀរលែងជំនឿ វៀរលែងសេចក្តី​គាប់ចិត្ត វៀរ​លែង​ការឮតៗគ្នា វៀរលែងសេចក្តី​ត្រិះរិះនូវ​ហេតុ វៀរសលែងសេចក្តី​ពេញចិត្ត តាមសេចក្តី​យល់ឃើញ ហើយ​បាន​សម្រេចអរហត្ត ក៏ដឹងច្បាស់ថា ជា​តិអស់ហើយ ព្រហ្មចរិយៈ អាត្មាអញ ​បាន​នៅរួចហើយ សោឡសកិច្ច អាត្មាអញ ​បាន​ធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ចនេះទៀត មិន​មាន​ឡើយ ក៏មាន​ដែរ។

[២៣៨] ម្នាលភិក្ខុ​​ទាំងឡាយ​ ចុះហេតុដែលភិក្ខុ​វៀរលែងជំនឿ។បេ។ វៀរលែង​សេចក្តី​គាប់ចិត្ត តាមសេចក្តី​យល់ឃើញ ហើយ​បាន​សម្រេចអរហត្ត ក៏ដឹងច្បាស់ថា ជា​តិអស់ហើយ​ ព្រហ្មចរិយៈ អាត្មាអញ នៅរួចហើយ សោឡសកិច្ច អាត្មាអញ ​បាន​ធ្វើរួច​ហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ចនេះទៀត មិន​មាន​ឡើយ តើ​ដូច​ម្តេច។  ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​ក្នុងសាសនានេះ​ ឃើញរូប​ដោយ​ចក្ខុ ដឹងច្បាស់នូវ​រាគៈ ទោសៈ មោហៈ ដែលមាន​នៅខាងក្នុងថា អាត្មាអញ មាន​រាគៈ ទោសៈ មោហៈ នៅខាងក្នុង ដឹងច្បាស់នូវ​រាគៈ ទោសៈ មោហៈ ដែលមិន​មាន​នៅខាងក្នុងថា អាត្មាអញ មិន​មាន​រាគៈ ទោសៈ មោហៈ នៅខាងក្នុង។ ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​ឃើញរូប​ដោយ​ចក្ខុ ដឹងច្បាស់នូវ​ រាគៈ ទោសៈ មោហៈ ដែលមាន​នៅខាងក្នុងថា អាត្មាអញ មាន​រាគៈ ទោសៈ មោហៈ នៅខាងក្នុង ដឹងច្បាស់នូវ​រាគៈ ទោសៈ មោហៈ ដែលមិន​មាន​នៅខាងក្នុងថា អាត្មាអញ មិន​មាន​រាគៈ ទោសៈ មោហៈ នៅខាងក្នុង។ ម្នាលភិក្ខុ​​ទាំងឡាយ​ ចុះធម៌​ទាំងឡាយ​ របស់​​តថាគត គេត្រូវដឹង​ដោយ​ជំនឿក្តី ត្រូវដឹង​ដោយ​សេចក្តី​គាប់ចិត្តក្តី ត្រូវដឹង​ដោយ​ការឮតៗគ្នាក្តី ត្រូវដឹង​ដោយ​សេចក្តី​ត្រិះរិះនូវ​ហេតុក្តី ត្រូវដឹង​ដោយ​​សេចក្តី​​ពេញចិត្ត ព្រោះ​សេចក្តី​យល់ឃើញក្តី តើមាន​ឬទេ។ មិន​មាន​ទេ ព្រះអង្គ។ ម្នាលភិក្ខុ​​​ទាំងឡាយ​ ក្រែងធម៌​ទាំងឡាយ​ របស់​​តថាគត គេត្រូវឃើញ​ដោយ​ប្រាជ្ញាហើយដឹង ដូច្នោះឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុ​​ទាំងឡាយ​ នេះឯង ជា​ហេតុ ដែលភិក្ខុ​​វៀរ​លែង​ជំនឿ វៀរលែងសេចក្តី​គាប់ចិត្ត វៀរលែងការឮតៗគ្នា វៀរលែងសេចក្តី​ត្រិះរិះ​នូវ​ហេតុ វៀរលែងសេចក្តី​ពេញចិត្ត ព្រោះ​សេចក្តី​យល់ឃើញ ហើយ​បាន​សម្រេចអរហត្ត ក៏ដឹងច្បាស់ថា ជា​តិ អស់ហើយ ព្រហ្មចរិយៈ អាត្មាអញ នៅរួចហើយ សោឡសកិច្ច អាត្មាអញ ធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ចនេះទៀត មិន​មាន​ឡើយ។បេ។

[២៣៩] ម្នាលភិក្ខុ​​ទាំងឡាយ​ ពាក្យខាងមុខនៅមាន​ទៀត ភិក្ខុ​លិទ្ធភ្លក្សរស​ដោយ​ ជិវ្ហា ដឹងច្បាស់នូវ​រាគៈទោសៈមោហៈ ដែលមាន​នៅខាងក្នុង។បេ។ ថារាគៈ ទោសៈ មោហៈ ខាងក្នុង ដឹងច្បាស់នូវ​រាគៈ ទោសៈ មោហៈ ដែលមិន​មាន​ខាងក្នុងថា អាត្មាអញ មិន​មាន​រាគៈ ទោសៈ មោហៈ ខាងក្នុង។ ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​លិទ្ធភ្លក្សរស​ដោយ​ជិវ្ហា ដឹងច្បាស់នូវ​រាគៈ ទោសៈ មោហៈ ដែលមាន​នៅខាងក្នុងថា អាត្មាអញ មាន​រាគៈ ទោសៈ មោហៈ នៅខាងក្នុង ដឹងច្បាស់នូវ​រាគៈ ទោសៈ មោហៈ ដែលមិន​មាន​នៅខាងក្នុងថា អាត្មាអញ មិន​មាន​រាគៈ ទោសៈ មោហៈ នៅខាងក្នុង។ ម្នាលភិក្ខុ​​ទាំងឡាយ​ ចុះធម៌​ទាំងឡាយ​ របស់​​តថាគត គេត្រូវដឹង​ដោយ​ជំនឿក្តី ដឹង​ដោយ​សេចក្តី​គាប់ចិត្តក្តី ដឹង​ដោយ​ការឮតៗ គ្នាក្តី ដឹង​ដោយ​សេចក្តី​ត្រិះរិះ នូវ​ហេតុក្តី ដឹង​ដោយ​សេចក្តី​គាប់ចិត្ត ព្រោះ​សេចក្តី​យល់ឃើញក្តី តើមាន​ឬទេ។ មិន​មាន​ទេ ព្រះអង្គ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ក្រែងធម៌​ទាំងឡាយ​ របស់​​តថាគត គេត្រូវឃើញ​ដោយ​ប្រាជ្ញា ហើយដឹងដូច្នោះឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុ​​ទាំងឡាយ​ នេះឯងក៏ជា​ហេតុ ដែលភិក្ខុ​វៀរលែងជំនឿ វៀរលែងសេចក្តី​គាប់ចិត្ត វៀរលែងការឮតៗគ្នា វៀរលែងសេចក្តី​ត្រិះរិះនូវ​ហេតុ វៀរលែងសេចក្តី​គាប់ចិត្ត ព្រោះ​សេចក្តី​យល់ឃើញ ​បាន​សម្រេចអរហត្ត ហើយដឹងច្បាស់ថា ជា​តិអស់ហើយ ព្រហ្មចរិយៈ អាត្មាអញនៅរួចហើយ សោឡសកិច្ច អាត្មាអញ ​បាន​ធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ចនេះទៀត មិន​មាន​ឡើយ។បេ។

[២៤០] ម្នាលភិក្ខុ​​ទាំងឡាយ​ ពាក្យខាងមុខនៅមាន​ទៀត ភិក្ខុ​ដឹងច្បាស់ នូវ​​ធម្មារម្មណ៍ ​ដោយ​ចិត្ត រមែងដឹងច្បាស់ នូវ​រាគៈ ទោសៈ មោហៈ ដែលមាន​នៅ​ខាង​ក្នុង​ថា អាត្មា​អញ មាន​រាគៈ ទោសៈ មោហៈ នៅខាងក្នុង ដឹងច្បាស់​នូវ​រាគៈ ទោសៈ មោហៈ ដែលមិន​មាន​​នៅខាងក្នុងថា អាត្មាអញ មិន​មាន​រាគៈ ទោសៈ មោហៈ នៅខាងក្នុង។ ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​ដឹងច្បាស់ នូវ​ធម្មារម្មណ៍​ដោយ​ចិត្ត រមែងដឹងច្បាស់ នូវ​រាគៈ ទោសៈ មោហៈ ដែលមាន​នៅខាងក្នុងថា អាត្មាអញ មាន​រាគៈ ទោសៈ មោហៈ នៅ​ខាង​ក្នុង ដឹងច្បាស់នូវ​រាគៈ ទោសៈ មោហៈ ដែលមិន​មាន​នៅខាងក្នុងថា អាត្មាអញ មិន​មាន​រាគៈ ទោសៈ មោហៈ នៅខាងក្នុង។ ម្នាលភិក្ខុ​​ទាំងឡាយ​ ចុះធម៌​ទាំងឡាយ​ របស់​​តថាគត គេត្រូវដឹង​ដោយ​ជំនឿក្តី ដឹង​ដោយ​សេចក្តី​គាប់ចិត្តក្តី ដឹង​ដោយ​ការ​ឮតៗគ្នាក្តី ដឹង​ដោយ​ការត្រិះរិះនូវ​ហេតុក្តី ដឹង​ដោយ​សេចក្តី​គាប់ចិត្ត ព្រោះ​​សេចក្តី​​យល់ឃើញក្តី តើមាន​ឬទេ។ មិន​មាន​ទេ ព្រះអង្គ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ក្រែងធម៌​ទាំងឡាយ​ របស់​​តថាគត គេត្រូវឃើញ​ដោយ​ប្រាជ្ញា ហើយដឹង ដូច្នោះឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុ​​ទាំងឡាយ​ នេះឯក៏ជា​ហេតុ ដែលភិក្ខុ​វៀរលែងជំនឿ វៀរលែងសេចក្តី​គាប់ចិត្ត វៀរលែងការឮតៗគ្នា វៀលែងសេចក្តី​ត្រិះរិះនូវ​ហេតុ វៀរលែងសេចក្តី​គាប់ចិត្ត ព្រោះ​សេចក្តី​យល់ឃើញ ក៏​បាន​សម្រេចអរហត្ត ហើយ​ដឹង​ច្បាស់ថា ជា​តិអស់ហើយ ព្រហ្មចរិយៈ អាត្មាអញ នៅរួចហើយ សោឡសកិច្ច អាត្មាអញ ​បាន​ធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ចនេះទៀត មិន​មាន​ ឡើយ។ ចប់សូត្រ ទី ៨។

ឥន្ទ្រិយសម្បន្នសូត្រ ទី៩

[២៤១] គ្រានោះ ភិក្ខុ​មួយរូប ​បាន​ចូលទៅ​គាល់ព្រះមាន​ព្រះភាគ។បេ។ លុះភិក្ខុ​នោះ អង្គុយក្នុងទី​ដ៏សមគួរហើយ ទើបក្រាបបង្គំទូលសួរ​ព្រះមាន​ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គ​ដ៏ចម្រើន ព្រះអង្គត្រាស់ថា ភិក្ខុ​បរិបូណ៌​ដោយ​ឥន្រ្ទិយ បរិបូណ៌​​ដោយ​​ឥន្រ្ទិយ បពិត្រព្រះអង្គ​ដ៏ចម្រើន ចុះភិក្ខុ​អ្នកបរិបូណ៌​ដោយ​ឥន្រ្ទិយ តើ​ដោយ​​ហេតុ​ប៉ុន្មាន​​យ៉ាង​។ ព្រះមាន​ព្រះភាគត្រាស់ថា បើ​ភិក្ខុ​ ពិចារណាឃើញ នូវ​ការកើតឡើង និងការវិនាស ក្នុងចក្ខុន្រ្ទិយ រមែងនឿយណាយ​នឹងចក្ខុន្រ្ទិយ។បេ។ បើ​ភិក្ខុ​ពិចារណា ឃើញ​នូវ​ការកើតឡើង និងការវិនាស ក្នុងជិវ្ហិន្រ្ទិយ រមែងនឿយណាយ​ នឹងជិវ្ហិន្រ្ទិយ។បេ។ បើ​ភិក្ខុ​ពិចារណាឃើញ នូវ​ការកើតឡើង និងការវិនាស ក្នុងមនិន្រ្ទិយ រមែង​នឿយណាយ​​នឹងមនិន្រ្ទិយ កាលបើ​នឿយណាយ​ រមែងប្រាសចាក​តម្រេក។បេ។ ញាណក៏កើត​ឡើងថា ចិត្តរួចស្រឡះហើយ។ ដឹងច្បាស់ថា ជា​តិអស់ហើយ ​ព្រហ្មចរិយៈ អាត្មាអញនៅរួចហើយ សោឡសកិច្ច អាត្មាអញ ​បាន​ធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡស​កិច្ច​នេះទៀត មិន​មាន​ឡើយ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​ដែលបរិបូណ៌ដោឥន្រ្ទិយ ​ដោយ​​ហេតុមាន​ប្រមាណប៉ុណ្ណោះឯង។ ចប់សូត្រ ទី ៩។

ធម្មកថិកបុច្ឆសូត្រ ទី១០

[២៤២] គ្រានោះ ភិក្ខុ​មួយរូប ចូលទៅ​គាល់ព្រះមាន​ព្រះភាគ។បេ។ លុះភិក្ខុ​នោះ​អង្គុយក្នុងទី​ដ៏សមគួរហើយ ទើបក្រាបបង្គំទូលសួរព្រះមាន​ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គ​ដ៏ចម្រើន ព្រះអង្គត្រាស់ថា ភិក្ខុ​ជា​ធម្មកថិក ភិក្ខុ​ជា​ធម្មកថិក បពិព្រះអង្គ​ដ៏ចម្រើន ភិក្ខុ​ជា​ធម្មកថិក តើ​ដោយ​ហេតុប៉ុន្មាន​យ៉ាង។​ ម្នាលភិក្ខុ​​ទាំងឡាយ​ បើ​ភិក្ខុ​សម្តែងធម៌ ដើម្បី​នឿយណាយ​ ដើម្បី​វិនាស ដើម្បី​រំលត់ នូវ​ចក្ខុ ទើបគួរ​ហៅថាភិក្ខុ​ជា​​ធម្មកថិក។ បើ​ភិក្ខុ​ប្រតិបត្តិ ដើម្បី​នឿយណាយ​ ដើម្បី​វិនាស ដើម្បី​រំលត់ នូវ​​ចក្ខុ ទើបគួរហៅថា ភិក្ខុ​ជា​អ្នកប្រតិបត្តិ ​ដ៏សមគួរដល់ធម៌។ បើ​ភិក្ខុ​មាន​ចិត្តរួចស្រឡះ ព្រោះ​នឿយណាយ​ ព្រោះ​វិនាស ព្រោះ​រំលត់ ព្រោះ​មិន​ប្រកាន់ នូវ​ចក្ខុ ទើបគួរហៅថា ភិក្ខុ​អ្នកដល់នូវ​ទិដ្ឋធម្មនិព្វាន។បេ។ បើ​ភិក្ខុ​សម្តែងធម៌ ដើម្បី​នឿយណាយ​ ដើម្បី​វិនាស ដើម្បី​រំលត់​នូវ​ជិវ្ហា ទើបគួរហៅថា ភិក្ខុ​ជា​ធម្មកថិក។បេ។ បើ​ភិក្ខុ​សម្តែងធម៌ ដើម្បី​​នឿយ​ណាយ​ ដើម្បី​វិនាស ដើម្បី​រំលត់នូវ​ចិត្ត ទើបគួរហៅថា ភិក្ខុ​ជា​ធម្មកថិក។​ បើ​ភិក្ខុ​ប្រតិបត្តិ ដើម្បី​នឿយណាយ​ ដើម្បី​វិនាស ដើម្បី​រំលត់ នូវ​ចិត្ត ទើបគួរហៅថា ភិក្ខុ​​ជា​អ្នកប្រតិបត្តិ ​ដ៏សមគួរដល់ធម៌។ បើ​ភិក្ខុ​មាន​ចិត្តរួចស្រឡះ ព្រោះ​នឿយណាយ​ ព្រោះ​វិនាស ព្រោះ​រំលត់ ព្រោះ​មិន​ប្រកាន់ នូវ​ចិត្ត ទើបគួរហៅថា ភិក្ខុ​អ្នកដល់នូវ​ទិដ្ឋធម្មនិព្វាន។ ចប់សូត្រ ទី ១០។

ចប់ នវបុរាណវគ្គ ទី៥។

ឧទាននៃនវបុរាណវគ្គនោះគឺ

និយាយអំពីកម្ម ១ បដិបទា ជា​ទីសប្បាយ ដើម្បី​ព្រះនិព្វាន ៤លើក ភិក្ខុ​​មិន​មាន​កិលេស ដូចជា​កូនសិស្ស ១ ព្រហ្មចរិយៈ មាន​ប្រយោជន៍អ្វី ១ មាន​​បរិយាយ​ដែរឬ ១ ភិក្ខុ​បរិបូណ៌​ដោយ​ឥន្រ្ទិយ ១ ភិក្ខុ​គួរហៅថាធម្មកថិក ១។

ចប់ តតិយបណ្ណាសកៈ ក្នុងសឡាយ​តនវគ្គ។

ឧទ្ទាននៃតតិយបណ្ណាសកៈនោះគឺ

យោគក្ខេមិវគ្គ ១ លោកកាមគុណវគ្គ ១ គហបតិវគ្គ ១ ទេវទហវគ្គ ១ នវបុរាណវគ្គ ១ ហេតុនោះ​បាន​ជា​ហៅថា តតិយបណ្ណាសកៈ។

ចតុត្ថបណ្ណាសកៈ

នន្ទិក្ខយវគ្គ ទី១ (ឆដ្ឋ. ទី១៦)

អជ្ឈត្តនន្ទិក្ខយសូត្រ ទី១

[២៤៣] ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​ឃើញចក្ខុដែលមិន​ទៀង ថាមិន​ទៀង ភិក្ខុ​​នោះ ឈ្មោះថា មាន​គំនិតយល់ត្រូវ កាលបើ​យល់ត្រូវ រមែងនឿយណាយ​ ការ​អស់​នៃ​រាគៈ ព្រោះ​អស់នៃសេចក្តី​រីករាយ ការអស់នៃសេចក្តី​រីករាយ ព្រោះ​អស់នៃរាគៈ ចិត្ត​ដែល​លោក​ហៅថា ផុតស្រឡះ ព្រោះ​អស់នៃសេចក្តី​រីករាយ និងរាគៈ។បេ​។ ម្នាលភិក្ខុ​​​ទាំង​ឡាយ​ ភិក្ខុ​ឃើញជីវ្ហា ដែលមិន​ទៀង ថាមិន​ទៀង ភិក្ខុ​នោះ ឈ្មោះថា មាន​គំនិតយល់ត្រូវ កាលបើ​​យល់​ត្រូវ រមែងនឿយណាយ​ ការអស់នៃរាគៈ ព្រោះ​អស់​​នៃសេចក្តី​រីករាយ។បេ។ ចិត្តដែលលោកហៅថា ផុតស្រឡះ។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​ឃើញចិត្ត ដែល​មិន​ទៀង ថាមិន​ទៀង ភិក្ខុ​នោះ ឈ្មោះថា មាន​គំនិតយល់ត្រូវ កាលបើ​យល់ត្រូវ រមែង​នឿយ​ណាយ​ ការអស់នៃរាគៈ ព្រោះ​អស់នៃសេចក្តី​រីករាយ ការអស់នៃសេចក្តី​រីករាយ ព្រោះ​អស់នៃរាគៈ ចិត្តដែលលោកហៅថា រួចស្រឡះ ព្រោះ​អស់នៃសេចក្តី​រីករាយ និង​រាគៈ។ ចប់ សូត្រទី១។

ពាហិរនន្ទិក្ខយសូត្រ ទី២

[២៤៤] ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​ឃើញរូបដែលមិន​ទៀង ថាមិន​ទៀង ភិក្ខុ​នោះ​ឈ្មោះថា មាន​គំនិតយល់ត្រូវ កាលបើ​យល់ត្រូវ រមែងនឿយណាយ​ ការអស់នៃរាគៈ ព្រោះ​អស់នៃសេចក្តី​រីករាយ ការអស់នៃសេចក្តី​រីករាយ ព្រោះ​អស់នៃរាគៈ ចិត្តដែល​លោកហៅថា រួចស្រឡះ ព្រោះ​អស់នៃសេចក្តី​រីករាយ និងរាគៈ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​ឃើញសំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ ដែលមិន​ទៀង ថាមិន​ទៀង ភិក្ខុ​នោះ ឈ្មោះថា មាន​គំនិតយល់ត្រូវ កាលបើ​យល់ត្រូវ រមែងនឿយណាយ​ ការអស់នៃរាគៈ ព្រោះ​អស់នៃសេចក្តី​រីករាយ ការអស់នៃសេចក្តី​រីករាយ ព្រោះ​អស់នៃរាគៈ ចិត្តដែលលោក​ហៅថា ផុតស្រឡះ ព្រោះ​អស់នៃសេចក្តី​រីករាយ និងរាគៈ។ ចប់សូត្រ ទី២។

អជ្ឈត្តអនិច្ចនន្ទិក្ខយសូត្រ ទី៣

[២៤៥] ម្នាលភិក្ខុ​​ទាំងឡាយ​ ចូរអ្នក​ទាំងឡាយ​ ធ្វើទុកក្នុងចិត្ត នូវ​ចក្ខុ​ដោយ​ឧបាយ​ប្រាជ្ញាផង ចូរពិចារណាឃើញតាមពិត នូវ​ភាពនៃចក្ខុ ដែលមិន​ទៀងផង។ ម្នាលភិក្ខុ​​​ទាំង​ឡាយ​ កាលបើ​ភិក្ខុ​ធ្វើទុកក្នុងចិត្ត នូវ​ចក្ខុ​ដោយ​ឧបាយប្រាជ្ញាផង ពិចារណាឃើញ​តាមពិត នូវ​ភាពនៃចក្ខុ ដែល​មិន​ទៀងផង ក៏រមែងនឿយណានឹងចក្ខុ ការអស់នៃរាគៈ ព្រោះ​អស់នៃ​សេចក្តី​​រីករាយ ការអស់នៃសេចក្តី​រីករាយ ព្រោះ​អស់នៃរាគៈ ចិត្តដែល​លោកហៅថា រួចស្រឡះ ព្រោះ​អស់​នៃសេចក្តី​រីករាយ និងរាគៈ។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ចូរអ្នក​ទាំងឡាយ​ ធ្វើទុកក្នុងចិត្ត នូវ​ជិវ្ហា ​ដោយ​ឧបាយប្រាជ្ញាផង ចូរពិចារណាឃើញ​តាម​ពិត នូវ​ភាពនៃជិវ្ហា ដែលមិន​ទៀងផង។ ម្នាលភិក្ខុ​​ទាំងឡាយ​ កាលបើ​ភិក្ខុ​ធ្វើទុកក្នុងចិត្ត នូវ​ជិវ្ហា ​ដោយ​​ឧបាយ​ប្រាជ្ញាផង ពិចារណាឃើញតាមពិត នូវ​ភាពនៃជិវ្ហា ដែលមិន​​ទៀង​ផង ក៏រមែង​នឿយ​ណាយ​​នឹងជិវ្ហា ការអស់នៃរាគៈ ព្រោះ​អស់នៃសេចក្តី​រីករាយ ការអស់នៃសេចក្តី​រីករាយ ព្រោះ​អស់នៃរាគៈ ចិត្តដែលលោកហៅថា រួចស្រឡះ ព្រោះ​​អស់នៃសេចក្តី​រីករាយ និង​រាគៈ។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ចូរអ្នក​ទាំងឡាយ​ ធ្វើទុក​ក្នុងចិត្ត នូវ​​ចិត្ត​ដោយ​​ឧបាយ​ប្រាជ្ញា​ផង ចូរពិចារណាឃើញតាមពិត នូវ​ភាពនៃចិត្ត ដែល​មិន​​ទៀងផង។ ម្នាលភិក្ខុ​​​ទាំងឡាយ​ កាលបើ​ភិក្ខុ​ធ្វើទុកក្នុងចិត្ត នូវ​ចិត្ត ​ដោយ​​ឧបាយ​ប្រាជ្ញាផង ពិចារណាឃើញតាមពិត នូវ​ភាព​នៃចិត្ត ដែល​មិន​ទៀងផង ក៏រមែងនឿយ​ណាយ​​នឹងចិត្ត ការអស់នៃរាគៈ ព្រោះ​អស់នៃសេចក្តី​រីករាយ ការអស់នៃសេចក្តី​រីករាយ ព្រោះ​អស់នៃរាគៈ ចិត្តដែលលោកហៅថា រួចស្រឡះ ព្រោះ​អស់នៃសេចក្តី​រីករាយ និង​រាគៈ។ ចប់សូត្រ ទី៣។

ពាហិរអនិច្ចនន្ទិក្ខយសូត្រ ទី៤

[២៤៦] ម្នាលភិក្ខុ​​ទាំងឡាយ​ ចូរអ្នក​ទាំងឡាយ​ ធ្វើទុកក្នុងចិត្ត នូវ​រូប​​ដោយ​​ឧបាយ​ប្រាជ្ញា​ផង ចូរពិចារណាឃើញតាមពិត នូវ​ភាពនៃរូប ដែលមិន​ទៀងផង។ ម្នាលភិក្ខុ​​ទាំង​ឡាយ​ កាលបើ​ភិក្ខុ​ធ្វើទុកក្នុងចិត្ត​ នូវ​រូប​ដោយ​ឧបាយប្រាជ្ញាផង ពិចារណាឃើញតាមពិត នូវ​ភាព នៃរូប​មិន​ទៀងផង ក៏រមែងនឿយណាយ​ក្នុងរូប ការអស់នៃរាគៈ ព្រោះ​អស់នៃ​សេចក្តី​​រីករាយ ការអស់នៃសេចក្តី​រីករាយ ព្រោះ​អស់នៃរាគៈ ចិត្តដែលលោកហៅថា រួច​ស្រឡះ ព្រោះ​អស់នៃសេចក្តី​រីករាយ និងរាគៈ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ចូរអ្នក​ទាំងឡាយ​ ធ្វើទុកក្នុងចិត្ត នូវ​សំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍​ទាំងឡាយ​ ​ដោយ​​ឧបាយ​ប្រាជ្ញា​ផង ចូរពិចារណាឃើញតាមពិត នូវ​ភាពនៃធម្មារម្មណ៍ ដែលមិន​ទៀងផង ម្នាលភិក្ខុ​​ទាំងឡាយ​ កាលបើ​ភិក្ខុ​ធ្វើទុកក្នុងចិត្ត នូវ​ធម្មារម្មណ៍ ​ដោយ​ឧបាយប្រាជ្ញាផង ពិចារណាឃើញតាមពិត នូវ​ភាពនៃធម្មារម្មណ៍មិន​ទៀងផង ក៏រមែងនឿយណាយ​ នឹងធម្មារម្មណ៍ ការអស់នៃរាគៈ ព្រោះ​អស់នៃសេចក្តី​រីករាយ ការអស់នៃសេចក្តី​រីករាយ ព្រោះ​អស់នៃរាគៈ ចិត្តដែលលោកហៅថា រួចស្រឡះ ព្រោះ​អស់​នៃ​សេចក្តី​​រីករាយ និងរាគៈ។ ចប់ សូត្រ ទី៤។

ជីវកម្ពវនសមាធិសូត្រ ទី៥

[២៤៧] សម័យមួយ ព្រះមាន​ព្រះភាគ ទ្រង់​គង់នៅក្នុងជីវកម្ពវ័ន ទៀបក្រុង​រាជ​គ្រឹះ។ ក្នុងទីនោះឯង ព្រះមាន​ព្រះភាគ ត្រាស់ហៅភិក្ខុ​​ទាំងឡាយ​។បេ។ ម្នាលភិក្ខុ​​​ទាំង​ឡាយ​ ចូរអ្នក​ទាំងឡាយ​ ចម្រើនសមាធិចុះ។ ម្នាលភិក្ខុ​​ទាំងឡាយ​ យថាភូតញ្ញាណ របស់​​ភិក្ខុ​ ដែលមាន​ចិត្តតំកល់មាំហើយ រមែងចុះស៊ប់។ យថាភូតញ្ញាណចុះស៊ប់ តើ​ដូចម្តេច។ យថាភូតញ្ញាណចុះស៊ប់ថា ចក្ខុមិន​ទៀង យថាភូតញ្ញាណចុះស៊ប់ថា រូបមិន​ទៀង យថាភូតញ្ញាណចុះស៊ប់ថា ចក្ខុវិញ្ញាណ មិន​ទៀង យថាភូតញ្ញាណចុះស៊ប់​ថា ចក្ខុសម្ផ័ស្សមិន​ទៀង វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​ចក្ខុសម្ផ័ស្សជា​បច្ច័យ យថាភូតញ្ញាណចុះស៊ប់ថា វេទនានោះ មិន​ទៀង។បេ។ យថាភូតញ្ញាណចុះស៊ប់ថា ធម្មារម្មណ៍ មិន​ទៀង។ប។ វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​មនោសម្ផ័ស្សជា​បច្ច័យ យថាភូតញ្ញាណចុះ​ស៊ប់​ថា វេទនានោះ មិន​ទៀង។ ម្នាលភិក្ខុ​​ទាំងឡាយ​ ចូរអ្នក​ទាំងឡាយ​ ចម្រើនសមាធិចុះ។ ម្នាលភិក្ខុ​​ទាំងឡាយ​ យថាភូតញ្ញាណ របស់​​ភិក្ខុ​ដែលមាន​ចិត្តតំកល់មាំ រមែងចុះស៊ប់។ ចប់សូត្រ ទី៥។

ជីវកម្ពវនបដិសល្លានសូត្រ ទី៦

[២៤៨] សម័យមួយ ព្រះមាន​ព្រះភាគ ទ្រង់​គង់នៅក្នុងជីវកម្ពវ័ន ទៀបក្រុងរាជ​គ្រឹះ។ ក្នុងទីនោះឯង ព្រះមាន​ព្រះភាគ ត្រាស់ហៅពួកភិក្ខុ​។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ចូរអ្នក​ទាំងឡាយ​ ពួនសម្ងំ ប្រកប​ដោយ​សេចក្តី​ព្យាយាម។ ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​ដែល​ពួនសម្ងំ យថាភូតញ្ញាណ រមែងចុះស៊ប់។ ម្នាលភិក្ខុ​​ទាំងឡាយ​ យថាភូតញ្ញាណចុះស៊ប់ តើដូចម្តេច។ យថាភូតញ្ញាណចុះស៊ប់ថា ចក្ខុមិន​ទៀង យថាភូតញ្ញាណ ចុះស៊ប់ថា រូបមិន​ទៀង យថាភូតញ្ញាណ ចុះស៊ប់ថា ចក្ខុវិញ្ញាណមិន​ទៀង យថាភូតញ្ញាណចុះស៊ប់​ថា ចក្ខុសម្ផ័ស្សមិន​ទៀង វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​ចក្ខុសម្ផ័ស្សជា​បច្ច័យ យថាភូតញ្ញាណចុះស៊ប់ថា​ វេទនានោះ មិន​ទៀង។បេ។ យថាភូតញ្ញាណចុះស៊ប់ថា ចិត្តមិន​ទៀង ធម្មារម្មណ៍ មនោវិញ្ញាណ មនោសម្ផ័ស្ស វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​មនោសម្ផ័ស្ស​ជា​បច្ច័យ យថាភូតញ្ញាណ ក៏ចុះស៊ប់ថា វេទនានោះ មិន​ទៀង។ ម្នាលភិក្ខុ​​ទាំងឡាយ​ ចូរអ្នក​ទាំងឡាយ​ ពួនសម្ងំ ប្រកប​ដោយ​សេចក្តី​ព្យាយាមចុះ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​ដែលពួនសម្ងំ យថាភូតញ្ញាណ រមែងចុះស៊ប់។ ចប់ សូត្រ ទី៦។

កោដ្ឋិកអនិច្ចសូត្រ ទី៧

[២៤៩] គ្រានោះឯង ព្រះមហាកោដ្ឋិកៈមាន​អាយុ ចូលទៅ​គាល់ព្រះមាន​​ព្រះ​ភាគ។បេ។ លុះព្រះមហាកោដ្ឋិកៈមាន​អាយុ អង្គុយក្នុងទី​ដ៏សមគួរហើយ ទើបក្រាបបង្គំ​ទូល​ព្រះមាន​ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គ​ដ៏ចម្រើន សូមទ្រង់​ព្រះមេត្តាប្រោស សូម​ព្រះ​មាន​ព្រះភាគ សម្តែងធម៌ ​ដោយ​សង្ខេប ដល់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គ ​បាន​ស្តាប់​ធម៌​ព្រះមាន​​ព្រះភាគហើយ នឹងជា​បុគ្គលម្នាក់ឯង ចៀសចេញអំពីពួក ជា​អ្នកមិន​ប្រមាទ ព្យាយាមដុតកំដៅកិលេស បញ្ជូនចិត្តទៅ​រកព្រះនិព្វាន។ ម្នាលកោដ្ឋិកៈ របស់​​ណា មិន​ទៀង ត្រូវអ្នកលះបង់​​សេចក្តី​ប៉ុនប៉ង ក្នុងរបស់​​នោះចេញ។ ម្នាលកោដ្ឋិកៈ របស់​​អ្វី ដែលមិន​ទៀង។ ម្នាលកោដ្ឋិកៈ​ ចក្ខុមិន​ទៀង​ ត្រូវអ្នកលះបង់​ សេចក្តី​ប៉ុន​ប៉ង ក្នុងចក្ខុ​នោះចេញ។ រូបមិន​ទៀង ត្រូវអ្នកលះបង់​ សេចក្តី​ប៉ុនប៉ង ក្នុងរូបនោះចេញ។ ចក្ខុវិញ្ញាណ​មិន​ទៀង ត្រូវអ្នកលះបង់​ សេចក្តី​ប៉ុនប៉ង ក្នុងចក្ខុវិញ្ញាណនោះចេញ។ ចក្ខុសម្ផ័ស្ស មិន​ទៀង ត្រូវអ្នកលះបង់​សេចក្តី​ប៉ុនប៉ង ក្នុងចក្ខុសម្ផ័ស្សនោះចេញ។ វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​ចក្ខុសម្ផ័ស្សជា​បច្ច័យ វេទនានោះ ក៏មិន​ទៀង ត្រូវអ្នកលះបង់​សេចក្តី​ប៉ុនប៉ង ក្នុងវេទនានោះចេញ។បេ។ ជិវ្ហាមិន​ទៀង ត្រូវអ្នកលះបង់​សេចក្តី​ប៉ុនប៉ង ក្នុងជិវ្ហានោះចេញ។ រសមិន​ទៀង ត្រូវអ្នកលះបង់​សេចក្តី​​ប៉ុនប៉ង ក្នុងរសនោះចេញ។ ជិវ្ហាវិញ្ញាណ មិន​ទៀង ត្រូវអ្នកលះបង់​សេចក្តី​ប៉ុនប៉ង ក្នុង​ជិវ្ហាវិញ្ញាណនោះចេញ។ ជិវ្ហាសម្ផ័ស្ស មិន​ទៀង ត្រូវអ្នកលះបង់​សេចក្តី​ប៉ុនប៉ង ក្នុង​ជិវ្ហា​សម្ផ័ស្ស​នោះចេញ។ វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែល​កើត​ឡើង ព្រោះ​​ជិវ្ហាសម្ផ័ស្សជា​បច្ច័យ វេទនានោះ មិន​ទៀងទេ ត្រូវអ្នកលះបង់​សេចក្តី​ប៉ុនប៉ង ក្នុង​វេទនានោះចេញ។បេ។ ចិត្តមិន​ទៀង ត្រូវអ្នកលះបង់​សេចក្តី​ប៉ុនប៉ង ក្នុងចិត្តនោះចេញ។ ធម្មារម្មណ៍មិន​ទៀង ត្រូវអ្នកលះបង់​សេចក្តី​ប៉ុនប៉ង ក្នុងធម្មារម្មណ៍នោះចេញ។ មនោវិញ្ញាណមិន​ទៀង ត្រូវអ្នកលះបង់​សេចក្តី​ប៉ុនប៉ង ក្នុងមនោវិញ្ញាណនោះចេញ។ មនោសម្ផ័ស្សមិន​ទៀង ត្រូវអ្នកលះបង់​សេចក្តី​ប៉ុនប៉ង ក្នុងមនោសម្ផ័ស្សនោះចេញ។ វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​មនោសម្ផ័ស្ស ជា​បច្ច័យ វេទនានោះ មិន​ទៀងទេ ត្រូវអ្នកលះបង់​សេចក្តី​ប៉ុនប៉ង ក្នុងវេទនានោះចេញ។ ម្នាលកោដ្ឋិកៈ របស់​​ណា មិន​ទៀង ត្រូវអ្នកលះបង់​សេចក្តី​ប៉ុនប៉ង ក្នុងរបស់​​នោះចេញ។ ចប់ សូត្រ ទី៧។

កោដ្ឋិកទុក្ខសូត្រ ទី៨

[២៥០] គ្រានោះឯង។បេ។ ម្នាលកោដ្ឋិកៈ របស់​​ណាជា​ទុក្ខ ត្រូវអ្នកលះបង់​សេចក្តី​ ប៉ុនប៉ង ក្នុងរបស់​​នោះចេញ។ ម្នាលកោដ្ឋិកៈ របស់​​អ្វីជា​ទុក្ខ។ ម្នាលកោដ្ឋិកៈ ចក្ខុជា​ទុក្ខ ត្រូវអ្នកលះបង់​សេចក្តី​ប៉ុនប៉ង ក្នុងចក្ខុនោះចេញ។ រូបជា​ទុក្ខ ត្រូវអ្នកលះបង់​ សេចក្តី​ប៉ុនប៉ង ក្នុងរូបនោះចេញ។​ ចក្ខុវិញ្ញាណជា​ទុក្ខ ត្រូវអ្នកលះបង់​សេចក្តី​ប៉ុនប៉ង ក្នុង​ចក្ខុវិញ្ញាណនោះចេញ។ ចក្ខុសម្ផ័ស្សជា​ទុក្ខ ត្រូវអ្នកលះបង់​សេចក្តី​ប៉ុនប៉ង ក្នុងចក្ខុ​សម្ផ័ស្ស​នោះចេញ។ វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​ចក្ខុសម្ផ័ស្សជា​បច្ច័យ វេទនានោះ ក៏ជា​ទុក្ខ ត្រូវអ្នកលះបង់​​សេចក្តី​ប៉ុនប៉ង ក្នុងវេទនា​នោះចេញ។បេ។ ជិវ្ហាជា​ទុក្ខ ត្រូវអ្នកលះបង់​សេចក្តី​ប៉ុន​ប៉ង ក្នុងជិវ្ហានោះ​ចេញ។បេ។ មនោជា​ទុក្ខ ត្រូវអ្នកលះបង់​សេចក្តី​ប៉ុនប៉ង ក្នុងម​នោនោះចេញ។ ធម្មារម្មណ៍ជា​ទុក្ខ ត្រូវអ្នកលះបង់​សេចក្តី​ប៉ុនប៉ង ក្នុងធម្មារម្មណ៍នោះចេញ។ មនោវិញ្ញាណ ជា​ទុក្ខ ត្រូវអ្នកលះបង់​សេចក្តី​ប៉ុនប៉ង ក្នុងមនោវិញ្ញាណនោះចេញ។ មនោសម្ផ័ស្សជា​ទុក្ខ ត្រូវអ្នកលះបង់​សេចក្តី​ប៉ុនប៉ង ក្នុងមនោសម្ផ័ស្សនោះចេញ។ វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​មនោសម្ផ័ស្ស​ជា​បច្ច័យ វេទនានោះ ក៏ជា​ទុក្ខ ត្រូវអ្នកលះបង់​សេចក្តី​ប៉ុនប៉ង ក្នុងវេទនានោះចេញ។ ម្នាលកោដ្ឋិកៈ របស់​​ណា​ជា​ទុក្ខ ត្រូវអ្នកលះបង់​ សេចក្តី​ប៉ុនប៉ង ក្នុងរបស់​​នោះចេញ។ ចប់ សូត្រ ទី៨។

កោដ្ឋិកអនត្តសូត្រ ទី៩

[២៥១] ក្នុងទី​ដ៏សមគួរ។បេ។ ម្នាលកោដ្ឋិកៈ សភាវៈណា ជា​អនត្តា ត្រូវអ្នកលះ​បង់​​សេចក្តី​ប៉ុនប៉ង ក្នុងសភាវៈនោះចេញ។ ម្នាលកោដ្ឋិកៈ ចុះសភាវៈដូចម្តេច ជា​អនត្តា។ ម្នាលកោដ្ឋិកៈ ចក្ខុជា​អនត្តា ត្រូវអ្នកលះបង់​សេចក្តី​ប៉ុនប៉ង ក្នុងចក្ខុនោះចេញ។ រូបជា​អនត្តា ត្រូវអ្នកលះបង់​សេចក្តី​ប៉ុនប៉ង ក្នុងរូបនោះចេញ។ ចក្ខុវិញ្ញាណ ជា​អនត្តា ត្រូវអ្នកលះបង់​សេចក្តី​ប៉ុនប៉ង ក្នុងចក្ខុវិញ្ញាណនោះចេញ។ ចក្ខុសម្ផ័ស្ស ជា​អនត្តា ត្រូវអ្នកលះបង់​សេចក្តី​ប៉ុនប៉ង ក្នុងចក្ខុសម្ផ័ស្សនោះចេញ។ វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ជា​ទុក្ខមិន​ជា​សុខក្តី ដែលកើតឡើង ព្រោះ​ចក្ខុសម្ផ័ស្សជា​បច្ច័យ វេទនានោះ ក៏ជា​អនត្តា ត្រូវអ្នកលះបង់​សេចក្តី​ប៉ុនប៉ង ក្នុងវេទនានោះចេញ។បេ។ ជិវ្ហាជា​អនត្តា ត្រូវអ្នកលះបង់​សេចក្តី​ប៉ុនប៉ង ក្នុងជិវ្ហានោះចេញ។បេ។ មនោ ជា​អនត្តា ត្រូវអ្នកលះបង់​សេចក្តី​ប៉ុនប៉ង ក្នុងមនោនោះចេញ។ ធម្មារម្មណ៍ ជា​អនត្តា ត្រូវអ្នក​លះបង់​​សេក្តីប៉ុនប៉ង ក្នុងធម្មារម្មណ៍នោះចេញ។ មនោវិញ្ញាណ មនោសម្ផ័ស្ស វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​មនោសម្ផ័ស្សជា​បច្ច័យ វេទនានោះ ក៏ជា​អនត្តា ត្រូវអ្នកលះបង់​សេចក្តី​ប៉ុនប៉ង ​ក្នុងវេទនានោះចេញ។ ម្នាល​កោដ្ឋិកៈ​ សភាវៈ​ណា ជា​អនត្តា ត្រូវអ្នកលះបង់​សេចក្តី​ប៉ុនប៉ង ក្នុងសភាវៈនោះចេញ។ ចប់ សូត្រ ទី៩។

មិច្ឆាទិដ្ឋិបហានសូត្រ ទី១០

[២៥២] គ្រានោះឯង ភិក្ខុ​មួយរូប ចូលទៅ​គាល់ព្រះមាន​ព្រះភាគ។បេ។ លុះភិក្ខុ​​នោះ អង្គុយក្នុងទី​ដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះមាន​ព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គ​​ដ៏ចម្រើន កាលបុគ្គលដឹងដូចម្តេច ឃើញដូចម្តេច ទើបលះបង់​មិច្ឆាទិដ្ឋិ​បាន​។ ម្នាលភិក្ខុ​ កាលបុគ្គលដឹង ឃើញចក្ខុ ថាមិន​ទៀង ទើបលះបង់​មិច្ឆាទិដ្ឋិ​បាន​។ កាលបុគ្គលដឹង ឃើញរូប ថាមិន​ទៀង ទើបលះបង់​ មិច្ឆាទិដ្ឋិ​បាន​។ កាលបុគ្គលដឹង ឃើញចក្ខុវិញ្ញាណ ថាមិន​ទៀង ទើបលះបង់​មិច្ឆាទិដ្ឋិ​បាន​។បេ។ កាលបុគ្គលដឹង ឃើញចក្ខុសម្ផ័ស្ស ថាមិន​ទៀង ទើបលះបង់​មិច្ឆាទិដ្ឋិ​បាន​។បេ។ វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​មនោសម្ផ័ស្សជា​បច្ច័យ កាលបុគ្គលដឹង ឃើញវេទនានោះ ថាមិន​ទៀង ទើបលះបង់​មិច្ឆាទិដ្ឋិ​បាន​។ ម្នាលភិក្ខុ​ កាលបុគ្គលដឹង​យ៉ាងនេះ ឃើញយ៉ាងនេះឯង ទើបលះបង់​មិច្ឆាទិដ្ឋិ​បាន​។ ចប់សូត្រ ទី ១០។

សក្កាយទិដ្ឋិបហានសូត្រ ទី១១

[២៥៣] គ្រានោះឯង ភិក្ខុ​មួយរូប។បេ។ ក្រាបបង្គំទូលដូច្នេះថា បពិត្រ​ព្រះអង្គ​​ដ៏ចម្រើន កាលបុគ្គលដឹងដូចម្តេច ឃើញដូចម្តេច ទើបលះបង់​សក្កាយទិដ្ឋិ​បាន​។ ម្នាល​ភិក្ខុ​ កាលបុគ្គលដឹង ឃើញចក្ខុ ថាជា​ទុក្ខ ទើបលះបង់​សក្កាយទិដ្ឋិ​បាន​ កាលបុគ្គលដឹង ឃើញរូប ថាជា​ទុក្ខ ទើបលះបង់​សក្កាយទិដ្ឋិ​បាន​។ កាលបុគ្គលដឹង ឃើញចក្ខុវិញ្ញាណ ថាជា​ទុក្ខ ទើបលះបង់​សក្កាយទិដ្ឋិ​បាន​។ កាលបុគ្គលដឹង ឃើញចក្ខុសម្ផ័ស្ស ថាជា​ទុក្ខ ទើបលះបង់​សក្កាយទិដ្ឋិ​បាន​។បេ។ វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​មនោសម្ផ័ស្សជា​បច្ច័យ​ កាលបុគ្គលដឹង ឃើញវេទនានោះ ថាជា​ទុក្ខ ទើបលះបង់​សក្កាយទិដ្ឋិ​បាន​។ ម្នាលភិក្ខុ​ កាលបុគ្គលដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ទើបលះបង់​សក្កាយទិដ្ឋិ​បាន​។ ចប់សូត្រ ទី ១១។

អត្តានុទិដ្ឋិបហានសូត្រ ទី១២

[២៥៤] គ្រានោះឯង ភិក្ខុ​មួយរូប​។បេ។ ក្រាបបង្គំទូលសួរ ដូច្នេះថា បពិត្រព្រះអង្គ​ដ៏​ចម្រើន កាលបុគ្គលដឹងដូចម្តេច ឃើញដូចម្តេច ទើបលះបង់​អត្តានុទិដ្ឋិ​បាន​។ ម្នាលភិក្ខុ​ កាលបុគ្គលដឹង ឃើញចក្ខុ ថាជា​អនត្តា ទើបលះបង់​អត្តានុទិដ្ឋិ​បាន​។ កាលបុគ្គលដឹង ឃើញរូប ថាជា​អនត្តា ទើបលះបង់​អត្តានុទិដ្ឋិ​បាន​។ កាលបុគ្គលដឹង ឃើញចក្ខុវិញ្ញាណ ថាជា​អនត្តា ទើបលះបង់​អត្តានុទិដ្ឋិ​បាន​។ កាលបុគ្គលដឹង ឃើញចក្ខុសម្ផ័ស្ស ថាជា​អនត្តា ទើបលះបង់​អត្តានុទិដ្ឋិ​បាន​។ វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​ចក្ខុសម្ផ័ស្សជា​បច្ច័យ កាលបុគ្គលដឹង ឃើញវេទនានោះ ថាជា​អនត្តា ទើបលះបង់​អត្តានុទិដ្ឋិ​បាន​។បេ។ កាលបុគ្គលដឹង ឃើញជិវ្ហា ថាជា​អនត្តា ទើបលះបង់​អត្តានុទិដ្ឋិ​បាន​។បេ។ កាលបុគ្គលដឹង ឃើញចិត្ត ថាជា​អនត្តា ទើបលះបង់​​អត្តានុទិដ្ឋិ​បាន​។ ធម្មារម្មណ៍ មនោវិញ្ញាណ មនោសម្ផ័ស្ស វេទនាណា ជា​សុខ ក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​មនោសម្ផ័ស្សជា​បច្ច័យ កាលបុគ្គលដឹង ឃើញ​វេទនានោះ ថាជា​អនត្តា ទើបលះបង់​អត្តានុទិដ្ឋិ​បាន​។ ចប់សូត្រ ទី១២។

ចប់ នន្ទិក្ខយវគ្គ ទី១។

ឧទ្ទាននៃនន្ទិក្ខយវគ្គនោះ គឺ

ទ្រង់​សម្តែងនន្ទិក្ខយៈ ៤ លើក ក្នុងជីវកម្ពវ័ន ២ លើក កោដ្ឋិកត្ថេ​រ ៣ លើក មិច្ឆាទិដ្ឋិ ១ សក្កាយទិដ្ឋិ ១ អត្តានុទិដ្ឋិ ១។

សដ្ឋីបេយ្យាល ទី២ (ឆដ្ឋ. ទី១៧)

អជ្ឈត្តអនិច្ចឆន្ទសូត្រ ទី១

[២៥៥] ម្នាលភិក្ខុ​​ទាំងឡាយ​ របស់​​ណាមិន​ទៀង ត្រូវអ្នក​ទាំងឡាយ​លះបង់​ សេចក្តី​ប៉ុនប៉ង ក្នុងរបស់​​នោះចេញ។ ម្នាលភិក្ខុ​​ទាំងឡាយ​ របស់​​អ្វីមិន​ទៀង។ ម្នាលភិក្ខុ​​​ទាំងឡាយ​ ចក្ខុមិន​ទៀង ត្រូវអ្នក​ទាំងឡាយ​ លះបង់​​សេចក្តី​ប៉ុនប៉ង ក្នុង​ចក្ខុ​នោះ​ចេញ។បេ។ ជិវ្ហាមិន​ទៀង ត្រូវអ្នក​ទាំងឡាយ​ លះបង់​សេចក្តី​ប៉ុនប៉ង ក្នុងជិវ្ហា​នោះ​ចេញ។បេ។ មនោមិន​ទៀង ត្រូវអ្នក​ទាំងឡាយ​ លះបង់​សេចក្តី​ប៉ុនប៉ង ក្នុងមនោនោះ​ចេញ។ ម្នាលភិក្ខុ​​ទាំងឡាយ​ របស់​​ណាមិន​ទៀង ត្រូវអ្នក​ទាំង​ឡាយ​ លះបង់​សេចក្តី​​ប៉ុន​ប៉ង ក្នុងរបស់​​នោះចេញ។

អជ្ឈត្តអនិច្ចរាគសូត្រ ទី២

 ម្នាលភិក្ខុ​​ទាំងឡាយ​ របស់​​ណាមិន​ទៀង ត្រូវអ្នក​ទាំងឡាយ​ លះបង់​តម្រេក ក្នុងរបស់​​នោះចេញ។ ម្នាលភិក្ខុ​​ទាំងឡាយ​ របស់​​អ្វី ដែលមិន​ទៀង។ ម្នាលភិក្ខុ​​​ទាំងឡាយ​ ចក្ខុមិន​ទៀង ត្រូវអ្នក​ទាំងឡាយ​ លះបង់​​តម្រេក ក្នុងចក្ខុ​នោះ​ចេញ។បេ។ ជិវ្ហាមិន​ទៀង ត្រូវអ្នក​ទាំងឡាយ​ លះបង់​តម្រេក ក្នុងជិវ្ហានោះចេញ។បេ។ មនោមិន​ទៀង ត្រូវអ្នក​ទាំងឡាយ​ លះបង់​តម្រេក ក្នុងមនោនោះចេញ។ ម្នាលភិក្ខុ​​ទាំង​ឡាយ​ របស់​​ណា មិន​ទៀង ត្រូវអ្នក​ទាំងឡាយ​ លះបង់​តម្រេក ក្នុងរបស់​​នោះចេញ។

អជ្ឈត្តអនិច្ចឆន្ទរាគសូត្រ ទី៣

ម្នាល​ភិក្ខុ​​ទាំងឡាយ​ របស់​​ណាមិន​ទៀង ត្រូវអ្នក​ទាំងឡាយ​ លះបង់​ឆន្ទរាគ ក្នុង​របស់​​​នោះចេញ។ ម្នាលភិក្ខុ​​ទាំងឡាយ​ របស់​​ដែលមិន​ទៀង តើដូចម្តេច។ ម្នាលភិក្ខុ​​ទាំងឡាយ​ ចក្ខុមិន​ទៀង ត្រូវអ្នក​ទាំងឡាយ​ លះបង់​ឆន្ទរាគ ក្នុងចក្ខុនោះចេញ។បេ។ ជិវ្ហាមិន​ទៀង ត្រូវអ្នក​ទាំងឡាយ​លះបង់​ឆន្ទរាគក្នុងជិវ្ហានោះចេញ។បេ។ មនោមិន​ទៀង ត្រូវអ្នក​ទាំងឡាយ​ លះបង់​ឆន្ទរាគ ក្នុងមនោនោះចេញ។ ម្នាលភិក្ខុ​​ទាំងឡាយ​ របស់​​ណា មិន​ទៀង ត្រូវអ្នក​ទាំងឡាយ​ លះបង់​ឆន្ទរាគ ក្នុងរបស់​​នោះចេញ។

ទុក្ខឆន្ទាទិសូត្រ ទី៤-៦

[២៥៦] ម្នាលភិក្ខុ​​ទាំងឡាយ​ របស់​​ណាជា​ទុក្ខ ត្រូវអ្នក​ទាំងឡាយ​ លះបង់​សេចក្តី​​ប៉ុនប៉ង ក្នុងរបស់​​នោះចេញ។ ត្រូវលះបង់​រាគៈ។ ត្រូវលះបង់​ឆន្ទរាគ។ ម្នាលភិក្ខុ​​ទាំង​ឡាយ​ អ្វីជា​​​ទុក្ខ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ចក្ខុជា​ទុក្ខ ត្រូវអ្នក​ទាំងឡាយ​ លះបង់​​សេចក្តី​​ប៉ុនប៉ង ក្នុងចក្ខុនោះចេញ។ ត្រូវលះបង់​រាគៈ។ ត្រូវលះបង់​ឆន្ទរាគ។បេ។​​​ ជិវ្ហាជា​ទុក្ខ។បេ។ មនោជា​ទុក្ខ ត្រូវអ្នក​ទាំងឡាយ​ លះបង់​សេចក្តី​ប៉ុនប៉ង ក្នុងមនោ​នោះ​ចេញ។ ត្រូវលះបង់​​រាគៈ។ ត្រូវលះបង់​ឆន្ទរាគ។ ម្នាលភិក្ខុ​​ទាំងឡាយ​ របស់​​ណាជា​ទុក្ខ ត្រូវអ្នក​ទាំងឡាយ​ លះបង់​សេចក្តី​ប៉ុនប៉ង ក្នុងរបស់​​នោះចេញ។ ត្រូវលះបង់​រាគៈ។ ត្រូវលះបង់​ឆន្ទរាគ​។

អនត្តឆន្ទាទិសូត្រ ទី៧-៩

[២៥៧] ម្នាលភិក្ខុ​​ទាំងឡាយ​ សភាវៈណា ជា​អនត្តា ត្រូវអ្នក​ទាំងឡាយ​ លះបង់​​សេចក្តី​ប៉ុនប៉ង ក្នុងសភាវៈនោះចេញ។ ត្រូវលះបង់​រាគៈ។ ត្រូវលះបង់​ឆន្ទរាគ។ ម្នាលភិក្ខុ​​ទាំងឡាយ​ សភាវៈដូចម្តេច ជា​អនត្តា។ ម្នាលភិក្ខុ​​ទាំងឡាយ​ ចក្ខុជា​អនត្តា ត្រូវអ្នក​ទាំងឡាយ​ លះបង់​សេចក្តី​ប៉ុនប៉ង ក្នុងចក្ខុនោះចេញ ​។ ត្រូវលះបង់​រាគៈ។ ត្រូវលះបង់​ឆន្ទរាគ។បេ។ ឃានៈ ជា​អនត្តា ត្រូវអ្នក​ទាំងឡាយ​ លះបង់​សេចក្តី​ប៉ុនប៉ង ក្នុង​ឃានៈ​នោះចេញ។ ត្រូវលះបង់​រាគៈ។ ត្រូវលះបង់​ឆន្ទរាគ។ ជិវ្ហា ជា​អនត្តា ត្រូវអ្នក​ទាំង​ឡាយ​ លះបង់​សេចក្តី​ប៉ុនប៉ង ក្នុងជិវ្ហានោះចេញ។ ត្រូវលះបង់​រាគៈ។ ត្រូវលះបង់​​ឆន្ទរាគ។បេ។ មនោ ជា​អនត្តា ត្រូវអ្នក​ទាំងឡាយ​ លះបង់​សេចក្តី​​ប៉ុនប៉ង ក្នុងមនោនោះ​ចេញ។ ត្រូវលះបង់​រាគៈ។ ត្រូវលះបង់​ឆន្ទរាគ។ ម្នាលភិក្ខុ​​ទាំងឡាយ​ សភាវៈណា ជា​អនត្តា ត្រូវអ្នក​ទាំងឡាយ​ លះបង់​សេចក្តី​ប៉ុនប៉ង ក្នុងសភាវៈនោះចេញ។ ត្រូវលះ​បង់​រាគៈ។ ត្រូវលះបង់​ឆន្ទរាគ។​

ពាហិរានិច្ចឆន្ទាទិសូត្រ ទី១០-១២

[២៥៨] ម្នាលភិក្ខុ​​ទាំងឡាយ​ របស់​​ណាមិន​ទៀង ត្រូវអ្នក​ទាំងឡាយ​ លះបង់​​សេចក្តី​​ប៉ុនប៉ង ក្នុងរបស់​​នោះចេញ។ ត្រូវលះបង់​រាគៈ។ ត្រូវលះបង់​ឆន្ទរាគ។ របស់​​​ដែល​មិន​ទៀង តើដូចម្តេច។ ម្នាលភិក្ខុ​​ទាំងឡាយ​ រូបមិន​ទៀង ត្រូវអ្នក​ទាំងឡាយ​ លះបង់​​សេចក្តី​​ប៉ុនប៉ង ក្នុងរូបនោះចេញ។​ ត្រូវលះបង់​រាគៈ។ ត្រូវលះបង់​ឆន្ទរាគ។ សម្លេង​មិន​​ទៀង ត្រូវអ្នក​ទាំងឡាយ​ លះបង់​សេចក្តី​ប៉ុនប៉ង ក្នុងសម្លេងនោះចេញ។ ត្រូវលះ​បង់​​រាគៈ។ ត្រូវលះបង់​ឆន្ទរាគ​។ ក្លិនមិន​ទៀង ត្រូវអ្នក​ទាំងឡាយ​ លះបង់​សេចក្តី​ប៉ុនប៉ង ក្នុងក្លិននោះចេញ។ ត្រូវលះបង់​រាគៈ។ ត្រូវលះបង់​ឆន្ទរាគ។ រសមិន​ទៀង ត្រូវអ្នក​​ទាំងឡាយ​ លះបង់​សេចក្តី​ប៉ុនប៉ង ក្នុងរសនោះចេញ។​ ត្រូវលះ​បង់​​រាគៈ។ ត្រូវលះបង់​ឆន្ទរាគ។ ផោដ្ឋព្វៈមិន​ទៀង ត្រូវអ្នក​ទាំងឡាយ​ លះបង់​សេចក្តី​ប៉ុនប៉ង ក្នុងផោដ្ឋព្វៈនោះចេញ។ ត្រូវលះបង់​រាគៈ។ ត្រូវលះបង់​ឆន្ទរាគ។ ធម្មារម្មណ៍មិន​ទៀង ត្រូវអ្នក​ទាំងឡាយ​ លះបង់​សេចក្តី​ប៉ុនប៉ង ក្នុងធម្មារម្មណ៍នោះចេញ។ ​ត្រូវលះបង់​រាគៈ។ ត្រូវលះបង់​ឆន្ទរាគ។ ម្នាលភិក្ខុ​​ទាំងឡាយ​ របស់​​ណា មិន​ទៀង ត្រូវអ្នក​ទាំងឡាយ​ លះបង់​សេចក្តី​ប៉ុនប៉ង ក្នុងរបស់​​នោះចេញ។ ត្រូវលះបង់​រាគៈ។​ ត្រូវលះបង់​ឆន្ទរាគ។

ពាហិរទុក្ខឆន្ទាទិសូត្រ ទី១៣-១៥

[២៥៩] ម្នាលភិក្ខុ​​ទាំងឡាយ​ របស់​​ណាជា​ទុក្ខ ត្រូវអ្នក​ទាំងឡាយ​ លះបង់​សេចក្តី​​ប៉ុនប៉ង ក្នុងរបស់​​នោះចេញ។ ត្រូវលះបង់​រាគៈ។ ត្រូវលះបង់​ឆន្ទរាគ។ ម្នាលភិក្ខុ​​​ទាំងឡាយ​ របស់​​ដូចម្តេច ដែលជា​ទុក្ខ។ ម្នាលភិក្ខុ​​ទាំងឡាយ​ រូបជា​ទុក្ខ ត្រូវអ្នក​ទាំងឡាយ​ លះបង់​សេចក្តី​ប៉ុនប៉ង ក្នុងរូបនោះចេញ។ ត្រូវលះបង់​រាគៈ​។ ត្រូវលះបង់​ឆន្ទរាគ។ សំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ ជា​ទុក្ខ ត្រូវអ្នក​ទាំងឡាយ​ លះបង់​សេចក្តី​ប៉ុនប៉ង ក្នុងធម្មារម្មណ៍នោះចេញ។ ត្រូវលះបង់​រាគៈ។ ត្រូវលះបង់​ឆន្ទរាគ។ ម្នាលភិក្ខុ​​ទាំងឡាយ​ របស់​​ណាជា​ទុក្ខ ត្រូវអ្នក​ទាំង​ឡាយ​ លះបង់​សេចក្តី​ប៉ុនប៉ង ក្នុងរបស់​​នោះចេញ។ ត្រូវលះបង់​រាគៈ។ ត្រូវលះបង់​ឆន្ទរាគ។

ពាហិរានត្តឆន្ទាទិសូត្រ ទី១៦-១៨

[២៦០] ម្នាលភិក្ខុ​​ទាំងឡាយ​ សភាវៈណា ជា​អនត្តា ត្រូវអ្នក​ទាំងឡាយ​ លះបង់​សេចក្តី​ប៉ុនប៉ង ក្នុងសភាវៈនោះចេញ។ ត្រូវលះបង់​រាគៈ។ ត្រូវលះបង់​ឆន្ទរាគ។ ម្នាលភិក្ខុ​​ទាំងឡាយ​ សភាវៈជា​អនត្តា តើដូចម្តេច។ ម្នាលភិក្ខុ​​ទាំងឡាយ​ រូបជា​អនត្តា ត្រូវអ្នក​ទាំងឡាយ​ លះបង់​សេចក្តី​ប៉ុនប៉ង ក្នុងរូបនោះចេញ។ ត្រូវលះបង់​រាគៈ។ ត្រូវលះបង់​ឆន្ទរាគ។ សំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ ជា​អនត្តា ត្រូវអ្នក​ទាំងឡាយ​ លះបង់​សេចក្តី​ប៉ុនប៉ង ក្នុងធម្មារម្មណ៍នោះចេញ។ ត្រូវលះបង់​រាគៈ។ ត្រូវលះបង់​ឆន្ទរាគ។ ​ម្នាលភិក្ខុ​​ទាំងឡាយ​ សភាវៈណា ជា​អនត្តា ត្រូវអ្នក​ទាំងឡាយ​ លះបង់​​សេចក្តី​ប៉ុនប៉ង ក្នុងសភាវៈនោះចេញ។ ត្រូវលះបង់​រាគៈ។​ ត្រូវលះបង់​ឆន្ទរាគ។

អជ្ឈត្តាតីតានិច្ចសូត្រ ទី១៩

[២៦១] ម្នាលភិក្ខុ​​ទាំងឡាយ​ ចក្ខុជា​អតីតមិន​ទៀង។បេ។ ជិវ្ហាជា​អតីត មិន​ទៀង។បេ។ មនោជា​អតីត មិន​ទៀង។ ម្នាលភិក្ខុ​​ទាំងឡាយ​ កាលបើ​អរិយសាវ័ក អ្នកចេះដឹង ឃើញយ៉ាងនេះ រមែងនឿយណានឹងចក្ខុផង។បេ។ នឿយណាយ​នឹងជិវ្ហា​ផង។បេ។ នឿយណាយ​នឹងចិត្តផង កាលបើ​នឿយណាយ​ រមែងប្រាសចាក​តម្រេក ព្រោះ​តែប្រាសចាក​តម្រេក ទើបចិត្តរួចស្រឡះ។ កាលបើ​ចិត្តរួចស្រឡះហើយ ញាណក៏កើតឡើងថា ចិត្តរួចស្រឡះហើយ។ ដឹងច្បាស់ថា ជា​តិអស់ហើយ ព្រហ្មចរិយៈ អាត្មាអញ នៅរួចហើយ សោឡសកិច្ច អាត្មាអញ ​បាន​ធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​ សោឡសកិច្ចនេះទៀត មិន​មាន​ឡើយ។

អជ្ឈត្តានាគតានិច្ចសូត្រ ទី២០

[២៦២] ម្នាលភិក្ខុ​​ទាំងឡាយ​ ចក្ខុជា​អនាគតមិន​ទៀង។បេ។ ជិវ្ហាជា​អនាគត មិន​ទៀង។បេ។ មនោជា​អនាគត មិន​ទៀង។​ កាលបើ​ឃើញយ៉ាងនេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ចនេះទៀត មិន​មាន​ឡើយ។

អជ្ឈត្តបច្ចុប្បន្នានិច្ចសូត្រ ទី២១

[២៦៣] ម្នាលភិក្ខុ​​ទាំងឡាយ​ ចក្ខុជា​បច្ចុប្បន្នមិន​ទៀង​។បេ។ ជិវ្ហាជា​បច្ចុប្បន្ន មិន​ទៀង។បេ។ មនោជា​បច្ចុប្បន្ន មិន​ទៀង។ កាលបើ​ឃើញយ៉ាងនេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ចនេះទៀត មិន​មាន​ឡើយ។

អជ្ឈត្តាតីតាទិទុក្ខសូត្រ ទី២២-២៤

[២៦៤] ម្នាលភិក្ខុ​​ទាំងឡាយ​ ចក្ខុជា​អតីត អនាគត និងបច្ចុប្បន្ន ជា​ទុក្ខ។បេ។ ជិវ្ហាជា​អតីត អនាគត និងបច្ចុប្បន្ន ជា​ទុក្ខ។បេ។ មនោជា​អតីត អនាគត និងបច្ចុប្បន្ន ជា​ទុក្ខ។ ម្នាលភិក្ខុ​​ទាំងឡាយ​ កាលបើ​ឃើញយ៉ាងនេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ច​ដទៃ  ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ចនេះទៀត មិន​មាន​ឡើយ។

អជ្ឈត្តាតីតាទិអនត្តសូត្រ ទី២៥-២៧

[២៦៥] ម្នាលភិក្ខុ​​ទាំងឡាយ​ ចក្ខុជា​អតីត អនាគត និងបច្ចុប្បន្ន ជា​អនត្តា។បេ។ ជិវ្ហាជា​អនត្តា។បេ។ មនោជា​អតីត អនាគត និងបច្ចុប្បន្ន ជា​អនត្តា។ ម្នាលភិក្ខុ​​ទាំងឡាយ​ កាលបើ​ឃើញយ៉ាងនេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ចនេះទៀត មិន​មាន​ឡើយ។

ពាហិរាតីតាទិអនិច្ចសូត្រ ទី២៨-៣០

[២៦៦] ម្នាលភិក្ខុ​​ទាំងឡាយ​ រូបជា​អតីត អនាគត និងបច្ចុប្បន្ន មិន​ទៀ​ង។ សំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ ជា​អតីត អនាគត និងបច្ចុប្បន្ន មិន​ទៀង។ ម្នាលភិក្ខុ​​ទាំងឡា​យ កាលបើ​ឃើញយ៉ាងនេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​​ ដើម្បី​សោឡសកិច្ចនេះទៀត មិន​មាន​ឡើយ។

ពាហិរាតីតាទិទុក្ខសូត្រ ទី៣០-៣៣

[២៦៧] ម្នាលភិក្ខុ​​ទាំងឡាយ​ រូបជា​អតីត អនាគត និងបច្ចុប្បន្ន ជា​ទុក្ខ។ សំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ ជា​អតីត អនាគត និងបច្ចុប្បន្ន ជា​ទុក្ខ។ កាលបើ​​ឃើញយ៉ាងនេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ចនេះទៀត មិន​មាន​ឡើយ។

ពាហិរាតីតាទិអនត្តសូត្រ ទី៣៤-៣៦

[២៦៨] ម្នាលភិក្ខុ​​ទាំងឡាយ​ រូបជា​អតីត អនាគត និងបច្ចុប្បន្ន ជា​អនត្តា។ សំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ ជា​អតីត អនាគត និងបច្ចុប្បន្ន ជា​អនត្តា។ កាលបើ​ឃើញយ៉ាងនេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ចនេះទៀតមិន​មាន​ឡើយ។

អជ្ឈត្តាតីតយទនិច្ចសូត្រ ទី៣៧

[២៦៩] ម្នាលភិក្ខុ​​ទាំងឡាយ​ ចក្ខុជា​អតីតមិន​ទៀង។ របស់​​ណាមិន​ទៀង របស់​​​នោះជា​ទុក្ខ របស់​​ណាជា​ទុក្ខ របស់​​នោះជា​អនត្តា របស់​​ណាជា​អនត្តា របស់​​នោះ បណ្ឌិត ត្រូវឃើញ​ដោយ​ប្រាជ្ញា ​ដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិន​មែន​របស់​​អញទេ នុ៎ះមិន​មែន​ជា​អញទេ នុ៎ះមិន​មែន​ជា​ខ្លួនអញទេ។បេ។ ជិវ្ហាជា​អតីត មិន​ទៀង។ របស់​​ណាមិន​ទៀង របស់​​នោះជា​ទុក្ខ របស់​​ណាជា​ទុក្ខ របស់​​នោះជា​អនត្តា របស់​​ណា ជា​អនត្តា របស់​​នោះ បណ្ឌិតត្រូវឃើញ​ដោយ​ប្រាជ្ញា ​ដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិន​មែន​របស់​​អញទេ នុ៎ះមិន​មែន​ជា​អញទេ នុ៎ះមិន​មែន​ជា​ខ្លួនអញទេ។បេ។ មនោជា​អតីត មិន​ទៀង។ របស់​​ណាមិន​ទៀង របស់​​នោះជា​ទុក្ខ របស់​​ណាជា​ទុក្ខ របស់​​នោះ ជា​អនត្តា របស់​​ណាជា​អនត្តា របស់​​នោះ បណ្ឌិត ត្រូវឃើញ​ដោយ​ប្រាជ្ញា ​ដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិន​មែន​របស់​​អញទេ នុ៎ះមិន​មែន​ជា​អញទេ នុ៎ះមិន​មែន​ជា​ខ្លួនអញទេ។ កាលបើ​ឃើញយ៉ាងនេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ចនេះទៀត មិន​មាន​ឡើយ។

អជ្ឈត្តានាគតយទនិច្ចសូត្រ ទី៣៨

[២៧០] ម្នាលភិក្ខុ​​ទាំងឡាយ​ ចក្ខុជា​អនាគត ​មិន​ទៀង។ របស់​​ណាមិន​ទៀង របស់​​នោះជា​ទុក្ខ របស់​​ណាជា​ទុក្ខ របស់​​នោះជា​អនត្តា របស់​​ណាជា​អនត្តា របស់​​នោះ បណ្ឌិតត្រូវឃើញ ​ដោយ​ប្រាជ្ញា ​ដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិន​មែន​របស់​​អញទេ នុ៎ះមិន​មែន​ជា​អញទេ នុ៎ះមិន​មែន​ជា​ខ្លួនអញទេ។បេ។ ជិវ្ហាជា​អនាគត មិន​ទៀង របស់​​ណាមិន​ទៀង របស់​​នោះជា​ទុក្ខខ របស់​​ណាជា​ទុក្ខ របស់​​នោះជា​អនត្តា របស់​​ណាជា​អនត្តា របស់​​នោះ បណ្ឌិត ត្រូវឃើញ​ដោយ​ប្រាជ្ញា ​ដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិន​មែន​របស់​​អញទេ នុ៎ះមិន​មែន​ជា​អញទេ នុ៎ះមិន​មែន​ខ្លួនអញទេ។បេ។ មនោជា​អនាគត មិន​ទៀង។ របស់​​ណា មិន​ទៀ​ង របស់​​នោះជា​ទុក្ខ របស់​​ណាជា​ទុក្ខ របស់​​នោះ ជា​អនត្តា របស់​​ណាជា​អនត្តា របស់​​នោះ បណ្ឌិតត្រូវឃើញ​ដោយ​ប្រាជ្ញា ​ដ៏ប្រពៃ​តាមពិត យ៉ាងនេះថា នុ៎ះមិន​មែន​របស់​​អញទេ នុ៎ះមិន​មែន​ជា​អញទេ នុ៎ះមិន​មែន​ជា​ខ្លួនរបស់​​អញទេ។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ កាលបើ​ឃើញយ៉ាងនេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ចនេះទៀត មិន​មាន​ឡើយ។

អជ្ឈត្តបច្ចុប្បន្នយទនិច្ចសូត្រ ទី៣៩

[២៧១] ម្នាលភិក្ខុ​​ទាំងឡាយ​ ចក្ខុជា​បច្ចុប្បន្ន មិន​ទៀង។ របស់​​ណាមិន​ទៀង របស់​​​នោះជា​ទុក្ខ របស់​​ណាជា​ទុក្ខ របស់​​នោះជា​អនត្តា របស់​​ណាជា​អនត្តា របស់​​នោះ បណ្ឌិត ត្រូវឃើញត្រូវឃើញ​ដោយ​ប្រាជ្ញា ​ដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិន​មែន​របស់​​អញទេ នុ៎ះមិន​មែន​ជា​អញទេ នុ៎ះមិន​មែន​ជា​ខ្លួនអញទេ។បេ។ ជិវ្ហាជា​បច្ចុប្បន្នមិន​ទៀង។ របស់​​ណាមិន​ទៀង របស់​​នោះជា​ទុក្ខ របស់​​ណាជា​ទុក្ខ របស់​​នោះជា​អនត្តា របស់​​ណាជា​អនត្តា របស់​​នោះ បណ្ឌិត ត្រូវឃើញ​ដោយ​ប្រាជ្ញា​ដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិន​មែន​របស់​​អញទេ នុ៎ះមិន​មែន​ជា​អញទេ នុ៎ះមិន​មែន​ជា​ខ្លួនអញទេ។បេ។ កាលបើ​ឃើញយ៉ាងនេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនា​កិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ចនេះទៀត មិន​មាន​ឡើយ។

អជ្ឈត្តាតីតាទិយំទុក្ខសូត្រ ទី៤០-៤២

[២៧២] ម្នាលភិក្ខុ​​ទាំងឡាយ​ ចក្ខុជា​អតីត អនាគត និងបច្ចុប្បន្នជា​ទុក្ខ។ របស់​​ណា ជា​ទុក្ខ របស់​​នោះជា​អនត្តា របស់​​ណា ជា​អនត្តា របស់​​នោះ ​បណ្ឌិតត្រូវឃើញ ​ដោយ​ប្រាជ្ញា ​ដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិន​មែន​របស់​​អញទេ នុ៎ះមិន​មែន​ជា​អញទេ នុ៎ះមិន​មែន​ជា​ខ្លួនអញទេ។បេ។ ជិវ្ហាជា​ទុក្ខ។បេ។ មនោជា​អតីត អនាគត និងបច្ចុប្បន្នជា​ទុក្ខ។ របស់​​ណាជា​ទុក្ខ របស់​​នោះ ជា​អនត្តា របស់​​ណាជា​អនត្តា របស់​​នោះ បណ្ឌិតត្រូវឃើញ​ដោយ​ប្រាជ្ញា​ដ៏ប្រពៃ តាមពិត យ៉ាងនេះថា នុ៎ះមិន​មែន​របស់​​អញទេ នុ៎ះមិន​មែន​ជា​អញទេ នុ៎ះមិន​មែន​ជា​ខ្លួនអញទេ។ កាលបើ​ឃើញយ៉ាងនេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ច នេះទៀត មិន​មាន​ឡើយ។

អជ្ឈត្តាតីតាទិយទនត្តសូត្រ ទី៤៣-៤៥

[២៧៣] ម្នាលភិក្ខុ​​ទាំងឡាយ​ ចក្ខុជា​អតីត អនាគត និងបច្ចុប្បន្នជា​អនត្តា។ របស់​​​ណា ជា​អនត្តា របស់​​នោះ បណ្ឌិតត្រូវឃើញ ​ដោយ​ប្រាជ្ញា​ដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិន​មែន​របស់​​អញទេ នុ៎ះមិន​មែន​ជា​អញទេ នុ៎ះមិន​មែន​ជា​ខ្លួនអញទេ។បេ។ ជិវ្ហា​ជា​អនត្តា។បេ។ មនោជា​អតីត អនាគត និងបច្ចុប្បន្ន ជា​អនត្តា។ របស់​​ណា ជា​អនត្តា របស់​​នោះ បណ្ឌិតត្រូវឃើញ ​ដោយ​ប្រាជ្ញា​ដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះមិន​មែន​របស់​​អញទេ នុ៎ះមិន​មែន​អញជា​ទេ នុ៎ះមិន​មែន​ជា​ខ្លួនអញទេ។ កាលបើ​ឃើញយ៉ាងនេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ច​ដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ច នេះទៀត មិន​មាន​ឡើយ។

ពាហិរាតីតាទិយទនិច្ចសូត្រ ទី៤៦-៤៨

[២៧៤] ម្នាលភិក្ខុ​​ទាំងឡាយ​ រូបជា​អតីត អនាគត និងបច្ចុប្បន្ន មិន​ទៀងទេ។ របស់​​​ណា មិន​ទៀង របស់​​នោះជា​ទុក្ខ របស់​​ណាជា​ទុក្ខ របស់​​នោះជា​អនត្តា របស់​​ណាជា​អនត្តា របស់​​នោះ បណ្ឌិតត្រូវឃើញ ​ដោយ​ប្រាជ្ញា​ដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះមិន​មែន​របស់​​អញទេ នុ៎ះមិន​មែន​ជា​អញទេ នុ៎ះមិន​មែន​ជា​ខ្លួនអញទេ។ សំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ ជា​អតីត អនាគត និងបច្ចុប្បន្ន មិន​ទៀងទេ។ របស់​​ណាមិន​ទៀង របស់​​នោះជា​ទុក្ខ របស់​​ណា ជា​ទុក្ខ របស់​​នោះជា​អនត្តា របស់​​ណាជា​អនត្តា របស់​​នោះ បណ្ឌិតត្រូវឃើញ​ដោយ​ប្រាជ្ញា ​ដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិន​មែន​របស់​​អញទេ នុ៎ះមិន​មែន​ជា​អញទេ នុ៎ះមិន​មែន​ ជា​ខ្លួនអញទេ។ កាលបើ​ឃើញយ៉ាងនេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ចនេះទៀត មិន​មាន​ឡើយ។

ពាហិរាតីតាទិយំទុក្ខសូត្រ ទី៤៩-៥១

[២៧៥] ម្នាលភិក្ខុ​​ទាំងឡាយ​ រូបជា​អតីត អនាគត និងបច្ចុប្បន្នជា​ទុក្ខ។ របស់​​ណា ជា​ទុក្ខ របស់​​នោះជា​អនត្តា របស់​​ណាជា​អនត្តា របស់​​នោះ បណ្ឌិតត្រូវឃើញ​ដោយ​ប្រាជ្ញា ​ដ៏ប្រពៃតាម ពិតយ៉ាងនេះថា នុ៎ះមិន​មែន​របស់​​អញទេ នុ៎ះមិន​មែន​ជា​អញទេ នុ៎ះមិន​មែន​​ជា​ខ្លួនអញទេ។ សំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ ជា​អតីត អនាគត និងបច្ចុប្បន្ន ជា​ទុក្ខ។ របស់​​ណា ជា​ទុក្ខ របស់​​នោះ ជា​អនត្តា របស់​​ណាជា​អនត្តា របស់​​នោះ បណ្ឌិត​ត្រូវឃើញ​ដោយ​ប្រាជ្ញា ​ដ៏ប្រពៃតាមពិតយ៉ាងនេះថា នុ៎ះមិន​មែន​ជា​របស់​​អញទេ នុ៎ះមិន​មែន​ជា​អញទេ នុ៎ះមិន​មែន​ជា​ខ្លួនអញទេ។ កាលបើ​ឃើញយ៉ាងនេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ចនេះទៀត មិន​មាន​ឡើយ។

ពាហិរាតីតាទិយទនត្តសូត្រ ទី៥២-៥៤

[២៧៦] ម្នាលភិក្ខុ​​ទាំងឡាយ​ រូបជា​អតីត អនាគត និងបច្ចុប្បន្នជា​អនត្តា។ របស់​​ ណាជា​អនត្តា របស់​​នោះ បណ្ឌិតត្រូវឃើញ​ដោយ​ប្រាជ្ញា ​ដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិន​មែន​របស់​​អញទេ នុ៎ះមិន​មែន​ជា​អញទេ នុ៎ះមិន​មែន​ជា​ខ្លួនអញទេ។ សំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ ជា​អតីត អនាគត និងបច្ចុប្បន្ន ជា​អ​នត្តា។ របស់​​ណា ជា​អនត្តា របស់​​នោះ បណ្ឌិតត្រូវឃើញ​ដោយ​ប្រាជ្ញា ​ដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិន​មែន​របស់​​អញទេ នុ៎ះមិន​មែន​ជា​អញទេ នុ៎ះមិន​មែន​ជា​ខ្លួនអញទេ។ កាលបើ​ឃើញយ៉ាងនេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​​សោឡសកិច្ចនេះទៀត មិន​មាន​ឡើយ។

អជ្ឈត្តាយតនអនិច្ចសូត្រ ទី៥៥

[២៧៧] ម្នាលភិក្ខុ​​ទាំងឡាយ​ ចក្ខុមិន​ទៀង។បេ។ ជិវ្ហាមិន​ទៀង។បេ។ មនោ មិន​​ទៀង។ កាលបើ​ឃើញយ៉ាងនេះ។បេ។​ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​ សោឡសកិច្ច នេះទៀត មិន​មាន​ឡើយ។

អជ្ឈត្តាយតនទុក្ខសូត្រ ទី៥៦

[២៧៨] ម្នាលភិក្ខុ​​ទាំងឡាយ​ ចក្ខុជា​ទុក្ខ។បេ។ ជិវ្ហាជា​ទុក្ខ។ កាយជា​ទុក្ខ។ មនោជា​ទុក្ខ។ កាលបើ​ឃើញយ៉ាងនេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ច នេះទៀត មិន​មាន​ឡើយ។

អជ្ឈត្តាយតនអនត្តសូត្រ ទី៥៧

[២៧៩] ម្នាលភិក្ខុ​​ទាំងឡាយ​ ចក្ខុជា​អនត្តា។បេ។ ជិវ្ហាជា​អនត្តា។ កាយជា​អនត្តា។ មនោជា​អនត្តា។ កាលបើ​ឃើញយ៉ាងនេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ចនេះទៀត មិន​មាន​ឡើយ។

ពាហិរាយតនអនិច្ចសូត្រ ទី៥៨

[២៨០] ម្នាលភិក្ខុ​​ទាំងឡាយ​ រូបមិន​ទៀង។ សំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ មិន​ទៀង។ កាលបើ​ឃើញយ៉ាងនេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ចនេះទៀត មិន​មាន​ឡើយ។

ពាហិរាយតនទុក្ខសូត្រ ទី៥៩

[២៨១] ម្នាលភិក្ខុ​​ទាំងឡាយ​ រូបជា​ទុក្ខ។ សំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ ជា​ទុក្ខ។ កាលបើ​ឃើញយ៉ាងនេះ។បេ។​ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ចនេះទៀត មិន​មាន​ឡើយ។

ពាហិរាយតនអនត្តសូត្រ ទី៦០

[២៨២] ម្នាលភិក្ខុ​​ទាំងឡាយ​ រូបជា​អនត្តា។ សំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ ជា​អនត្តា។ កាលបើ​ឃើញយ៉ាងនេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ច​ដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ច នេះទៀត មិន​មាន​ឡើយ។

ចប់ សដ្ឋីបេយ្យាល ទី២។

ឧទាននៃសដ្ឋីបេយ្យាលនោះគឺ

ទ្រង់​សម្តែងអំពីឆន្ទៈគួរលះបង់​ ១៨ លើក អាយតនៈជា​អតីត ២លើក​ផង ៩ លើកផង ទ្រង់​សម្តែងអនិច្ចធម៌ ១៨ លើក អាយតនៈខាងក្នុង និងខាងក្រៅ ៣ លើក សដ្ឋីបេយ្យាល គឺព្រះពុទ្ធជា​ពូជពង្ស នៃព្រះអាទិត្យ ​បាន​ត្រាស់ហើយ។

ចប់ សូត្រ ៦០។

សមុទ្ទវគ្គ ទី៣ (ឆដ្ឋ. ទី១៨)

បឋមសមុទ្ទសូត្រ ទី១

[២៨៣] ម្នាលភិក្ខុ​​ទាំងឡាយ​ បុថុជ្ជនជា​អ្នកមិន​ចេះដឹង រមែងពោលថា សមុទ្ទ សមុទ្ទ។ ម្នាលភិក្ខុ​​ទាំងឡាយ​ សមុទ្ទនុ៎ះ មិន​មែន​ជា​សមុទ្ទ ក្នុងវិន័យ​របស់​​​ព្រះអរិយៈ​ទេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ សមុទ្ទនុ៎ះ សំដៅយកធារទឹក​ដ៏ធំ និងអន្លង់​ទឹក​​ដ៏ជ្រៅ។ ម្នាលភិក្ខុ​​​ទាំងឡាយ​ ចក្ខុ ជា​សមុទ្ទរបស់​​បុរស កម្លាំងនៃចក្ខុនោះ សម្រេច​ដោយ​រូប បុគ្គលណា គ្របសង្កត់កម្លាំង ដែលសម្រេច​ដោយ​រូបនោះ​បាន​ ម្នាលភិក្ខុ​​ទាំងឡាយ​ បុគ្គលនេះ តថាគតហៅថា ព្រាហ្មណ៍ ​បាន​ឆ្លងនូវ​សមុទ្ទ គឺចក្ខុ ដែលប្រកប​ដោយ​​រលក គឺកិលេស ប្រកប​ដោយ​ទឹកវល់ គឺកិលេស ប្រកប​ដោយ​សត្វសាហាវ គឺកិលេស ប្រកប​​ដោយ​​អារក្សទឹក គឺកិលេស ​បាន​ឆ្លងដល់ទៅ​ត្រើយនាយ ឈរនៅលើគោក គឺព្រះ​និព្វាន។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ជិវ្ហា ជា​សមុទ្ទរបស់​​បុរស កម្លាំងនៃសមុទ្ទ គឺជិវ្ហានុ៎ះ សម្រេច​ដោយ​រស បុគ្គលណា គ្របសង្កត់នូវ​កម្លាំង (នៃសមុទ្ទ គឺជិវ្ហា) សម្រេច​​ដោយ​​រស​នោះ​បាន​ ម្នាលភិក្ខុ​​ទាំងឡាយ​ បុគ្គលនេះ តថាគតហៅថា ព្រាហ្មណ៍ ​បាន​ឆ្លងនូវ​សមុទ្ទ គឺ​ជិវ្ហា ដែលប្រកប​ដោយ​រលក ប្រកប​ដោយ​ទឹកវល់ ​ប្រកប​ដោយ​សត្វហាវ ប្រកប​ដោយ​​អារក្សទឹក ឆ្លងទៅ​ដល់ត្រើយនាយ ហើយឈរនៅលើគោក។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ មនោ ជា​សមុទ្ទរបស់​​បុរស់ កម្លាំងនៃសមុទ្ទ គឺមនោនោះ សម្រេច​ដោយ​ធម្មារម្មណ៍ បុគ្គលណា គ្របសង្កត់នូវ​កម្លាំង (នៃសមុទ្ទ គឺមនោ) ​សម្រេច​ដោយ​ធម្មារម្មណ៍នោះ​បាន​ ម្នាលភិក្ខុ​​ទាំងឡាយ​ បុគ្គលនេះ តថាគតហៅថា ព្រាហ្មណ៍ ​បាន​ឆ្លងនូវ​សមុទ្ទ គឺមនោ ដែលប្រកប​ដោយ​រលក ប្រកប​ដោយ​ទឹកវល់ ប្រកប​ដោយ​សត្វសាហាវ ប្រកប​ដោយ​​អារក្សទឹក ឆ្លងដល់ត្រើយ ហើយឈរនៅលើគោក។ ព្រះសាស្តា ទ្រង់​ត្រាស់សូត្រនេះ​ចប់​ហើយ។បេ។

[២៨៤] បុគ្គលណា ​បាន​ឆ្លងសមុទ្ទ ដែលប្រកប​ដោយ​សត្វសាហាវ ប្រកប​​ដោយ​​អារក្សទឹក ប្រកប​ដោយ​រលក ប្រកប​ដោយ​ភ័យ ដែលឆ្លង​បាន​​ដោយ​កម្រនេះ​បាន​ បុគ្គល​នេះ តថាគតហៅថា អ្នកប្រកប​ដោយ​ការចេះត្រៃវេទ មាន​ព្រហ្មចរិយៈ នៅរួចហើយ ដល់នូវ​​ទីបំផុតនៃលោក ដល់នូវ​ត្រើយ គឺ ព្រះនិព្វាន។

ទុតិយសមុទ្ទសូត្រ ទី២

[២៨៥] ម្នាលភិក្ខុ​​ទាំងឡាយ​ បុថុជ្ជនជា​អ្នកមិន​ចេះដឹង រមែងពោលថា សមុទ្ទ សមុទ្ទ។ ម្នាលភិក្ខុ​​ទាំងឡាយ​ សមុទ្ទនុ៎ះ មិន​មែន​ជា​សមុទ្ទ ក្នុងវិន័យរបស់​​ព្រះអរិយៈទេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ សមុទ្ទនុ៎ះ សំដៅយកធារទឹក​ដ៏ធំ និងអន្លង់ទឹក​ដ៏ជ្រៅ។ ម្នាលភិក្ខុ​​ទាំង​ឡាយ​ រូប ដែលត្រូវដឹង​ដោយ​ចក្ខុ ជា​ទីប្រាថ្នា ជា​ទីត្រេកអរ ជា​ទីគាប់ចិត្ត មាន​សភាព​គួរស្រឡាញ់ ប្រកប​ដោយ​កាម គួររីករាយ ម្នាលភិក្ខុ​​ទាំងឡាយ​ នេះតថាគត​ហៅថា សមុទ្ទ ក្នុងវិន័យនៃព្រះអរិយៈ សត្វលោកនេះ ព្រម​ទាំងទេវលោក មារលោក ព្រហ្មលោក ព្រម​ទាំងសមណៈ និងព្រាហ្មណ៍ ​ពពួកសត្វ ព្រម​ទាំងទេវតា និងមនុស្ស​​ដ៏សេស ច្រើនលិចចុះ ក្នុងសមុទ្ទនេះ ទទឹក វឹកវរ ស្មុគស្មាញ ដូចជា​ស្មៅយាប្លង និងស្មៅដំណេក​ទន្សាយ មិន​កន្លងផុតនូវ​អបាយ ទុគ្គតិ វិនិបាត សង្សារ ​បាន​ឡើយ។បេ។ ម្នាលភិក្ខុ​​​ទាំង​ឡាយ​ រសដែលត្រូវដឹង​ដោយ​ជិវ្ហា។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ធម្មារម្មណ៍ ដែលត្រូវ​ដឹង​​ដោយ​ចិត្ត ជា​ទីប្រាថ្នា ជា​ទីត្រេកអរ ជា​ទីគាប់ចិត្ត មាន​សភាពគួរស្រឡាញ់ ប្រកប​ដោយ​​កាម គួរជា​ទីរីករាយ ម្នាលភិក្ខុ​​ទាំងឡាយ​ នេះតថាគតហៅថា សមុទ្ទ ក្នុងវិន័យ​របស់​​ព្រះអរិយៈ ឯសត្វលោកនេះ ព្រម​ទាំងទេវលោក មារលោក ព្រហ្មលោក ព្រម​ទាំងសមណៈ​ និងព្រាហ្មណ៍ ពពួកសត្វ ព្រម​ទាំងទេវតា និងមនុស្ស​ដ៏សេស ច្រើន​តែលិច​ចុះ ក្នុងសមុទ្ទនេះ ទទឹក វឹកវរ ស្មុគស្មាញ ដូចជា​ស្មៅយាប្លង និងស្មៅដំណេក​ទន្សាយ មិន​កន្លងនូវ​អបាយ ទុគ្គតិ វិនិបាត សង្សារ ​បាន​ឡើយ។

[២៨៦] បុគ្គលណា មាន​រាគៈ ទោសៈ និងអវិជ្ជា​ ប្រាសចេញហើយ បុគ្គលនោះ ​បាន​ឆ្លងនូវ​សមុទ្ទនេះ ដែលប្រកប​ដោយ​សត្វសាហាវ ប្រកប​ដោយ​អារក្សទឹក ប្រកប​​ដោយ​រលក ប្រកប​ដោយ​ភ័យ ដែលមិន​ងាយនឹងឆ្លង​បាន​ បុគ្គលណា កន្លង​បង់​ នូវ​គ្រឿងជា​ប់ចំពាក់ លះបង់​នូវ​មច្ចុ មិន​មាន​ឧបធិ បំផ្លាញនូវ​សេចក្តី​ទុក្ខ ដើម្បី​ប្រយោជន៍ ដល់ព្រះនិព្វាន តថាគតពោលថា បុគ្គលនោះ សម្រេចប្រយោជន៍ មិន​មកកាន់ភពថ្មីទៀត ជា​អ្នកញុំាងមច្ចុរាជ ឲ្យវង្វេង។

ពាឡិសិកោបមសូត្រ ទី៣

[២៨៧] ម្នាលភិក្ខុ​​ទាំងឡាយ​ ដូចព្រានសន្ទូច បោះសន្ទូច ដែលជា​ប់​ដោយ​នុយ ទៅ​ក្នុងអន្លង់ទឹក​ដ៏ជ្រៅ ត្រីមួយឃើញនុយ ក៏លេបនុយនោះទៅ​ ម្នាលភិក្ខុ​​ទាំងឡាយ​ កាលបើ​យ៉ាងនេះ ត្រីដែលលេបសន្ទូចនោះ ដល់នូវ​សេចក្តី​មិន​ចម្រើន ដល់នូវ​សេចក្តី​​វិនាស ក្នុងកណ្តាប់ដៃ នៃព្រានសន្ទូច គួរព្រានសន្ទូចធ្វើតាមសេចក្តី​ប្រាថ្នា យ៉ាងណា​មិញ ម្នាលភិក្ខុ​​ទាំងឡាយ​ សន្ទូច ​ទាំង ៦ នេះ ប្រព្រឹត្ត​ទៅ​ ដើម្បី​ធ្វើពួកសត្វ ឲ្យវិនាស ដើម្បី​​សម្លាប់ពួកសត្វក្នុងលោក ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុ​​ទាំងឡាយ​ សន្ទូច ​ទាំង ៦ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុ​​ទាំងឡាយ​ មាន​រូប ដែលត្រូវដឹង​ដោយ​ចក្ខុ ជា​ទីប្រាថ្នា ជា​ទី​ត្រេកអរ ជា​ទីគាប់ចិត្ត មាន​សភាពគួរស្រឡាញ់ ប្រកប​ដោយ​កាម គួរជា​ទីរីករាយ ប្រសិនបើ​​ភិក្ខុ​ត្រេកអរ សរសើរ ឋិតនៅ ​ដោយ​សេចក្តី​ចូលចិត្តមាំ ចំពោះរូបនោះ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​នេះ តថាគតហៅថា អ្នកលេបសន្ទូចរបស់​​មារ ដល់នូវ​សេចក្តី​​មិន​ចម្រើន ដល់នូវ​សេចក្តី​វិនាស គួរមារមាន​ចិត្តបាប ធ្វើតាមសេចក្តី​ប្រាថ្នា​បាន​។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ មាន​រស ដែលត្រូវដឹង​ដោយ​ជិវ្ហា។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ មាន​ធម្មារម្មណ៍ ដែលត្រូវដឹង​ដោយ​មនោ គួរជា​ទីប្រាថ្នា ជា​ទីត្រេកអរ ជា​ទីគាប់ចិត្ត មាន​សភាពគួរស្រឡាញ់ ប្រកប​ដោយ​កាម គួរជា​ទីរីការាយ បើ​ភិក្ខុ​ត្រេកអរ សរសើរ ឋិតនៅ ​ដោយ​សេចក្តី​ចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​នេះ តថាគតហៅថា អ្នកលេបសន្ទូចរបស់​​មារ ដល់នូវ​សេចក្តី​មិន​ចម្រើន ដល់នូវ​សេចក្តី​វិនាស គួរមារមាន​ចិត្តបាប ធ្វើតាមសេចក្តី​ប្រាថ្នា​បាន​។

[២៨៨] ម្នាលភិក្ខុ​​ទាំងឡាយ​ មាន​រូបដែលត្រូវដឹង​ដោយ​ចក្ខុ គួរជា​ទីប្រាថ្នា ជា​ទីត្រេកអរ ជា​ទីគាប់ចិត្ត មាន​សភាពគួរស្រឡាញ់ ប្រកប​ដោយ​កាម គួរជា​ទីរីករាយ បើ​ភិក្ខុ​មិន​ត្រេកអរ​ មិន​សរសើរ មិន​ឋិតនៅ ​ដោយ​សេចក្តី​ចូលចិត្តមាំ ចំពោះរូបនោះទេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​នេះ តថាគតហៅថា មិន​លេបសន្ទូចទេ ​បាន​កាច់បំបាក់សន្ទូច ផ្តាច់សន្ទូចរបស់​​មារ មិន​ដល់នូវ​សេចក្តី​មិន​ចម្រើន មិន​ដល់នូវ​សេចក្តី​​វិនាស មារមាន​​ចិត្ត​បាប មិន​គួរធ្វើតាមសេចក្តី​ប្រាថ្នា​បាន​។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ មាន​រសដែលត្រូវដឹង ​ដោយ​ជិវ្ហា។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ មាន​ធម្មារម្មណ៍ ដែលត្រូវដឹង​ដោយ​មនោ គួរជា​ទីប្រាថ្នា ជា​ទីត្រេកអរ ជា​ទីគាប់ចិត្ត មាន​សភាពគួរស្រឡាញ់ ប្រកប​ដោយ​កាម គួរជា​ទីរីករាយ បើ​ភិក្ខុ​មិន​ត្រេកអរ មិន​សរសើរ មិន​ឋិតនៅ ​ដោយ​សេចក្តី​ចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះទេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ភិក្ខុ​នេះ តថាគតហៅ ថាអ្នកមិន​លេបសន្ទូច ​បាន​កាច់បំបាក់សន្ទូច ​បាន​ផ្តាច់សន្ទូចរបស់​​មារ មិន​ដល់​នូវ​​សេចក្តី​​មិន​ចម្រើន មិន​ដល់នូវ​សេចក្តី​វិនាស មារមាន​ចិត្តបាប មិន​គួរធ្វើតាម​សេចក្តី​ប្រាថ្នា​​បាន​ឡើយ។

ខីររុក្ខោបមសូត្រ ទី៤

[២៨៩] ម្នាលភិក្ខុ​​ទាំងឡាយ​ បុគ្គលណាមួយ ទោះបីជា​ភិក្ខុ​ក្តី ភិក្ខុ​នីក្តី មាន​រាគៈ (តម្រេក) ទោសៈ (សេចក្តី​ប្រទូស្ត) មោហៈ ( សេចក្តី​វង្វេង) ក្នុងរូប ដែលត្រូវដឹង​ដោយ​ចក្ខុ រាគៈ ទោសៈ មោហៈ បុគ្គលនោះ មិន​​បាន​លះបង់​ចោលទេ ប្រសិនបើ​រូប ដែលត្រូវដឹង ​ដោយ​ចក្ខុ ជា​រូបមាន​ប្រមាណតិច មកកាន់គន្លងចក្ខុ របស់​​បុគ្គលនោះ គ្របសង្កត់ចិត្ត របស់​​បុគ្គលនោះ។ ក៏នឹងបាច់ពោលទៅ​ថ្វី ដល់រូប​ដ៏ក្រៃលែង។ សេចក្តី​នោះ ព្រោះ​ហេតុអ្វី។ ម្នាលភិក្ខុ​​ទាំងឡាយ​ ព្រោះ​រាគៈ ទោសៈ មោហៈ នៅមាន​ រាគៈ ទោសៈ មោហៈ បុគ្គលនោះ មិន​​បាន​លះបង់​ចោល។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ បុគ្គលណាមួយ ទោះបីជា​ ភិក្ខុ​ក្តី ភិក្ខុ​នីក្តីមាន​ រាគៈ ទោសៈ មោហៈ ក្នុងធម្មារម្មណ៍ ដែលត្រូវដឹង ​ដោយ​​មនោ រាគៈ ទោសៈ មោហៈ បុគ្គលនោះ មិន​​បាន​លះបង់​ចោលទេ ប្រសិនបើ​ធម្មារម្មណ៍ ដែលត្រូវដឹង​ដោយ​មនោ ជា​ធម្មារម្មណ៍មាន​ប្រមាណតិច មកកាន់គន្លង មនោរបស់​​ បុគ្គលនោះ គ្របសង្កត់ចិត្តបុគ្គលនោះ។ ក៏នឹងបាច់ពោលទៅ​ថ្វី ដល់ធម្មារម្មណ៍​ដ៏​ក្រៃលែង។ សេចក្តី​នោះ ព្រោះ​ហេតុអ្វី។ ម្នាលភិក្ខុ​​ទាំងឡាយ​ ព្រោះ​រាគៈ ទោសៈ មោហៈ នៅមាន​ រាគៈ ទោសៈ មោហៈ បុគ្គលនោះ មិន​​បាន​លះបង់​ចោល។

[២៩០] ម្នាលភិក្ខុ​​ទាំងឡាយ​ ដើមឈើមាន​ជ័រដូចទឹកដោះ គឺ ដើមពោធិ៍បាយក្តី ដើមជ្រៃក្តី ដើមលៀបក្តី ដើមល្វាក្តី ដែលនៅសាវខ្ចីតូច ៗ នៅឡើយ បុរសយកពូថៅ​ដ៏​មុត មកចោះដើមឈើនោះ ត្រង់ណា ៗ ក៏​ដោយ​ ជ័រដូចទឹកដោះ មុខជា​ចេញមក (ដែរឬ)។ ​បពិត្រព្រះអង្គ​ដ៏ចម្រើន សេចក្តី​នោះ យ៉ាងនោះឯង។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ បពិត្រព្រះអង្គ​ដ៏ចម្រើន ព្រោះ​ជ័រ ដូចទឹកដោះនោះមាន​។ ម្នាលភិក្ខុ​​ទាំងឡាយ​ សេចក្តី​នុ៎ះ មាន​ឧបមេយ្យ ដូចបុគ្គលណាមួយ ទោះបីជា​ ភិក្ខុ​ក្តី ភិក្ខុ​នីក្តី មាន​រាគៈ ទោសៈ មោហៈ ក្នុងរូប ដែលត្រូវដឹង​ដោយ​ចក្ខុ រាគៈ ទោសៈ មោហៈ បុគ្គលនោះ មិន​​បាន​លះបង់​​ចោល​ទេ ប្រសិនបើ​រូប ដែលត្រូវដឹង​ដោយ​ចក្ខុ ជា​រូបមាន​ប្រមាណតិច មកកាន់គន្លងចក្ខុ របស់​​បុគ្គលនោះ រមែងគ្របសង្កត់ចិត្ត របស់​​បុគ្គលនោះ។ នឹងបាច់ពោលទៅ​ថ្វី ដល់រូប​​ដ៏​ក្រៃលែង។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ ម្នាលភិក្ខុ​​ទាំងឡាយ​ ព្រោះ​ រាគៈ ទោសៈ មោហៈ នៅមាន​ រាគៈ ទោសៈ មោហៈ បុគ្គលនោះ មិន​​បាន​លះបង់​ចោល។បេ។ ម្នាលភិក្ខុ​​ទាំង​ឡាយ​ បុគ្គលណាមួយ ទោះបីជា​ ភិក្ខុ​ក្តី ភិក្ខុ​នីក្តី មាន​រាគៈ ក្នុងរស ដែលត្រូវដឹង​ដោយ​ជិវ្ហា។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ បុគ្គលណាមួយ ទោះបីជា​ ភិក្ខុ​ក្តី ភិក្ខុ​នីក្តី មាន​រាគៈ ទោសៈ​ មោហៈ  ក្នុងធម្មារម្មណ៍ ដែលត្រូវដឹង ​ដោយ​មនោ រាគៈ ទោសៈ មោហៈ បុគ្គលនោះ មិន​​បាន​លះបង់​ចោលទេ ប្រសិនបើ​ធម្មារម្មណ៍ ដែលត្រូវដឹង​ដោយ​មនោ ជា​ធម្មារម្មណ៍មាន​ប្រមាណតិច មកកាន់​គន្លងនៃមនោ របស់​​​បុគ្គល​នោះ រមែងគ្របសង្កត់ចិត្ត របស់​​បុគ្គលនោះ។ នឹងបាច់ពោលទៅ​ថ្វី ដល់ធម្មារម្មណ៍ ​ដ៏​ក្រៃលែង។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ ព្រោះ​រាគៈ ទោសៈ មោហៈ នៅមាន​ រាគៈ ទោសៈ មោហៈ បុគ្គលនោះ មិន​​បាន​លះបង់​ចោល។

[២៩១] ម្នាលភិក្ខុ​​ទាំងឡាយ​ បុគ្គលណាមួយ ទោះបីជា​ភិក្ខុ​ក្តី ភិក្ខុ​នីក្តី មិន​មាន​រាគៈ ទោសៈ មោហៈ ក្នុងរូប ដែលត្រូវដឹង​ដោយ​ចក្ខុ រាគៈ ទោសៈ មោហៈ បុគ្គលនោះ លះបង់​​ហើយ ប្រសិនបើ​រូប ដែលត្រូវដឹង​ដោយ​ចក្ខុ ជា​រូបមាន​ប្រមាណក្រៃលែង មកកាន់គន្លង ចក្ខុ របស់​​បុគ្គលនោះ ក៏មិន​គ្របសង្កត់ចិត្ត របស់​​បុគ្គលនោះ​បាន​ឡើយ។ នឹងបាច់ពោល​ទៅ​ថ្វី ដល់រូបមាន​ប្រមាណតិច។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ ម្នាលភិក្ខុ​​ទាំងឡាយ​ ព្រោះ​ រាគៈ ទោសៈ មោហៈ មិន​មាន​ រាគៈ ទោសៈ មោហៈ បុគ្គលនោះ លះបង់​ហើយ។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ បុគ្គលណា ទោះបីជា​ ភិក្ខុ​ក្តី ភិក្ខុ​នីក្តី មិន​មាន​រាគៈ ទោសៈ មោហៈ ក្នុងរស ដែលត្រូវដឹង​ដោយ​ជិវ្ហា។បេ។ មិន​មាន​រាគៈ ទោសៈ មោហៈ ក្នុងធម្មារម្មណ៍ ដែល​ត្រូវដឹង​ដោយ​មនោ រាគៈ ទោសៈ មោហៈ បុគ្គលនោះ លះបង់​ហើយ ប្រសិនបើ​​ធម្មារម្មណ៍ ដែលត្រូវដឹង​ដោយ​មនោ មាន​ប្រមាណច្រើន មកកាន់គន្លង នៃមនោ​របស់​​បុគ្គល​នោះ ក៏មិន​គ្របសង្កត់ចិត្ត របស់​​បុគ្គលនោះ ​បាន​ឡើយ។ នឹង បាច់ពោលទៅ​​ថ្វី ដល់ធម្មារម្មណ៍ មាន​ប្រមាណតិច។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ ម្នាលភិក្ខុ​​ទាំងឡាយ​ ព្រោះ​រាគៈ ទោសៈ មោហៈ មិន​មាន​ រាគៈ ទោសៈ មោហៈ បុគ្គលនោះ លះបង់​ហើយ។

[២៩២] ម្នាលភិក្ខុ​​ទាំងឡាយ​ ដើមឈើមាន​ជ័រ ដូចទឹកដោះ គឺដើមពោធិ៍បាយក្តី ដើមជ្រៃក្តី ដើមលៀបក្តី ដើមល្វាក្តី ដែលស្ងួត ជា​ឈើពុក កន្លងមួយឆ្នាំហើយ បុរស​យកពូថៅ ​ដ៏មុត មកចោះដើមឈើនោះ ត្រង់ណា ៗ ក៏​ដោយ​ ជ័រដូចទឹកដោះ ចេញមក​​បាន​ឬទេ។ ជ័រដូចទឹកដោះ មិន​ចេញទេព្រះអង្គ។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ បពិត្រព្រះអង្គ​ដ៏ចម្រើន ព្រោះ​របស់​​ ដែលជា​ជ័រ ដូចទឹកដោះ មិន​មាន​ទេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ សេចក្តី​នុ៎ះ មាន​ឧបមេយ្យ ដូចបុគ្គលណា មួយទោះបីជា​ ភិក្ខុ​ក្តី ភិក្ខុ​នីក្តី មិន​មាន​រាគៈ ទោសៈ មោហៈ ក្នុងរូប ដែលត្រូវដឹង​ដោយ​ចក្ខុ រាគៈ ទោសៈ មោហៈ បុគ្គលនោះ លះបង់​ហើយ ប្រសិនបើ​រូបដែលត្រូវដឹង ​ដោយ​ចក្ខុមាន​ប្រមាណ ច្រើន មកកាន់គន្លងចក្ខុ របស់​​បុគ្គលនោះ ក៏មិន​គ្របសង្កត់ចិត្ត របស់​​បុគ្គលនោះ ​បាន​ឡើយ។ នឹងបាច់ពោលទៅ​ថ្វី ដល់រូបមាន​ប្រមាណតិច។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ ព្រោះ​រាគៈ ទោសៈ មោហៈ មិន​មាន​ រាគៈ ទោសៈ មោហៈ បុគ្គលនោះ លះបង់​ហើយ។បេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ បុគ្គលណាមួយ ទោះបីជា​ ភិក្ខុ​ក្តី ភិក្ខុ​នីក្តី មិន​មាន​រាគៈ ទោសៈ មោហៈ ក្នុងរសដែលត្រូវដឹង ​ដោយ​ជិវ្ហា។បេ។ បុគ្គលណាមួយ ទោះបីជា​ភិក្ខុ​ក្តី ភិក្ខុ​នីក្តី មិន​មាន​រាគៈ ទោសៈ​ មោហៈ ក្នុងធម្មារម្មណ៍ ដែលត្រូវ​ដឹង​ដោយ​មនោ រាគៈ ទោសៈ មោហៈ បុគ្គលនោះ លះបង់​ហើយ ប្រសិន​បើ​​ធម្មារម្មណ៍ ដែលត្រូវដឹង ​ដោយ​មនោ មាន​ប្រមាណច្រើន មកកាន់គន្លងនៃមនោ របស់​​បុគ្គលនោះ ក៏មិន​គ្របសង្កត់ចិត្ត របស់​​បុគ្គលនោះឡើយ។ នឹងបាច់ពោលទៅ​ថ្វី ដល់ធម្មារម្មណ៍ មាន​​ប្រមាណតិច។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ ម្នាលភិក្ខុ​​ទាំងឡាយ​ ព្រោះ​រាគៈ ទោសៈ មោហៈ មិន​មាន​ រាគៈ ទោសៈ មោហៈ បុគ្គលនោះ លះបង់​ហើយ។

កោដ្ឋិកសូត្រ ទី៥

[២៩៣] សម័យមួយ ព្រះសារីបុត្តមាន​អាយុ និងព្រះមហាកោដ្ឋិកៈមាន​អាយុ គង់​នៅ​ក្នុងព្រៃឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី។ គ្រានោះឯង ព្រះមហាកោដ្ឋិកៈ មាន​អាយុ ចេញចាក​ផលសមាបត្តិ ក្នុងសាយណ្ហសម័យ ​បាន​ចូលទៅ​រកព្រះសារីបុត្ត មាន​​អាយុ លុះចូលទៅ​ដល់ហើយ ក៏ធ្វើសេចក្តី​រីករាយ​ ជា​មួយនឹងព្រះសារីបុត្តមាន​អាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យគួររឭកហើយ ទើបអង្គុយក្នុងទី​ដ៏សមគួរ។ លុះព្រះមហាកោដ្ឋិកៈមាន​អាយុ អង្គុយក្នុងទី​ដ៏សមគួរហើយ ទើបសួរព្រះសារីបុត្តមាន​​អាយុ ដូច្នេះថា ម្នាលអាវុសោសារីបុត្ត ចក្ខុ ជា​សំយោជនៈរបស់​​រូប រូបជា​សំយោជនៈ របស់​​ចក្ខុឬ។បេ។ ជិវ្ហា ជា​សំយោជនៈ របស់​​រស រសជា​​សំយោជនៈ របស់​​ជិវ្ហាឬ។បេ។ មនោជា​សំយោជនៈ របស់​​ធម្មារម្មណ៍ ធម្មារម្មណ៍ ជា​សំយោជនៈរបស់​​មនោ ឬ។ ម្នាលអាវុសោកោដ្ឋិកៈ ចក្ខុមិន​មែន​ជា​សំយោជនៈ របស់​​រូបទេ រូបក៏មិន​មែន​​ជា​​សំយោជនៈ របស់​​ចក្ខុដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះ​អាស្រ័យ របស់​​​ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថាសំយោជនៈ។ ជិវ្ហា មិន​មែន​ជា​សំយោជនៈ របស់​​រសទេ រសក៏មិន​មែន​ជា​សំយោជន របស់​​ជិវ្ហាដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះ​អាស្រ័យ​របស់​​​​ទាំងពីនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ។បេ។ មនោ មិន​មែន​ជា​សំយោជនៈ របស់​​ធម្មារម្មណ៍ទេ ធម្មារម្មណ៍ ក៏មិន​មែន​ជា​សំយោជនៈ របស់​​មនោដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះ​អាស្រ័យរបស់​​​ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ។

[២៩៤] ម្នាលអាវុសោ ដូចគោខ្មៅ និងគោស គេទឹម​ដោយ​ខ្សែទាមមួយក្តី ខ្សែ​បរ​មួយ​ក្តី បើ​មាន​អ្នកណា និយាយយ៉ាងនេះថា គោខ្មៅជា​សំយោជនៈ របស់​​គោស គោស ជា​សំយោជនៈ របស់​​គោខ្មៅ ដូច្នេះ តើអ្នកនោះ ឈ្មោះថា និយាយត្រូវដែរ ឬដូចម្តេច។ មិន​ត្រូវទេ អាវុសោ ម្នាលអាវុសោ គោខ្មៅ មិន​មែន​ជា​សំយោជនៈ របស់​​គោសទេ គោស ក៏មិន​មែន​ជា​សំយោជនៈ របស់​​គោខ្មៅដែរ គោ​ទាំងពីរនេះ គេទឹម​ដោយ​ខ្សែទាមមួយ ឬខ្សែបរ​មួយណា ខ្សែទាម និងខ្សែបរនោះ ជា​សំយោជនៈ របស់​​គោ​ទាំងពីរនោះ។ ម្នាលអាវុសោ សេចក្តី​នុ៎ះ មាន​ឧបមេយ្យ ដូច ចក្ខុ មិន​មែន​ជា​សំយោជនៈ របស់​​រូបទេ រូប ក៏មិន​មែន​ជា​សំយោជនៈ របស់​​ចក្ខុដែរ ឆន្ទរាគណា កើតឡើង ព្រោះ​អាស្រ័យ​របស់​​​ទាំង​ពីរ​នោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ។បេ។ ជិវ្ហា មិន​មែន​ជា​​សំយោជនៈ របស់​​​រស​ទេ។បេ។ មនោ មិន​មែន​ជា​សំយោជនៈ របស់​​ធម្មារម្មណ៍ទេ ធម្មារម្មណ៍ ក៏មិន​មែន​ជា​​សំយោជនៈ របស់​​មនោដែរ ឆន្ទរាគណា ដែលកើតឡើង ព្រះអាស្រ័យរបស់​​​ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ។

[២៩៥] ម្នាលអាវុសោ បើ​ចក្ខុជា​សំយោជនៈរបស់​​រូប ឬរូបជា​សំយោជនៈរបស់​​ចក្ខុ ហើយ ការប្រព្រឹត្ត​ិព្រហ្មចរិយៈ ដើម្បី​ឲ្យអស់ទុក្ខ​ដោយ​ប្រពៃ មិន​ប្រាកដឡើយ ម្នាលអាវុសោ ចក្ខុ មិន​មែន​ជា​សំយោជនៈ របស់​​រូបទេ រូបក៏មិន​មែន​ជា​សំយោជនៈ របស់​​ចក្ខុដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះ​អាស្រ័យរបស់​​​ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ ហេតុណា ហេតុនោះ ការប្រព្រឹត្ត​ិព្រហ្មចរិយៈ ដើម្បី​ឲ្យអស់ទុក្ខ ​ដោយ​ប្រពៃ ទើបមាន​ប្រាកដ។បេ។ បើ​ជិវ្ហា ជា​សំយោជនៈ របស់​​រស ឬរសជា​សំយោជនៈ របស់​​ជិវ្ហាហើយ ការប្រព្រឹត្ត​ិព្រហ្មចរិយៈ ដើម្បី​ឲ្យអស់ទុក្ខ​ដោយ​ប្រពៃ មិន​ប្រាកដឡើយ ម្នាលអាវុសោ ជិវ្ហាមិន​មែន​ជា​សំយោជនៈ របស់​​រសទេ រសក៏មិន​មែន​ជា​សំយោជនៈ របស់​​ជិវ្ហាដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះ​អាស្រ័យរបស់​​​ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ ហេតុណា ហេតុនោះ ​បាន​ជា​ការប្រព្រឹត្ត​ិព្រហ្មចរិយៈ ដើម្បី​ឲ្យអស់ទុក្ខ ​ដោយ​ប្រពៃ មាន​ប្រាកដមែន​។បេ។ ម្នាលអាវុសោ បើ​​មនោ ជា​សំយោជនៈ របស់​​ធម្មារម្មណ៍ ឬធម្មារម្មណ៍ ជា​សំយោជនៈ របស់​​មនោហើយ ការប្រ​ព្រឹត្តិ​ព្រហ្មចរិយៈ ដើម្បី​ឲ្យអស់ទុក្ខ​ដោយ​ប្រពៃ មិន​ប្រាកដឡើយ ម្នាលអាវុសោ មនោមិន​មែន​ជា​សំយោជនៈ របស់​​ធម្មារម្មណ៍ទេ ធម្មារម្មណ៍ ក៏មិន​មែន​ជា​សំយោជនៈ របស់​​មនោដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះ​អាស្រ័យរបស់​​​ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ ហេតុណា ហេតុនោះ ​បាន​ជា​ការប្រព្រឹត្ត​ិព្រហ្មចរិយៈ ដើម្បី​​ឲ្យអស់ទុក្ខ ​ដោយ​ប្រពៃ មាន​ប្រាកដមែន​។ ម្នាលអាវុសោ ដំណើរនុ៎ះ អ្នកត្រូវ​យល់តាមបរិយាយនោះ។ ដូចជា​ចក្ខុ មិន​មែន​ជា​សំយោជនៈ របស់​​រូបទេ រូប ក៏មិន​មែន​ជា​​សំយោជនៈ របស់​​ចក្ខុដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះ​អាស្រ័យរបស់​​​ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ។បេ។ ជិវ្ហា មិន​មែន​ជា​សំយោជនៈរបស់​​ទេ។បេ។ មនោមិន​មែន​ជា​សំយោជនៈ របស់​​ធម្មារម្មណ៍ទេ ធម្មារម្មណ៍ ក៏មិន​មែន​ជា​សំយោជនៈ របស់​​មនោដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះ​អាស្រ័យរបស់​​​ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ។

[២៩៦] ម្នាលអាវុសោ ព្រះចក្ខុរបស់​​ព្រះមាន​ព្រះភាគ ក៏មាន​ ព្រះមាន​ព្រះភាគ ក៏ទ្រង់​ទតមើលរូប ​ដោយ​ព្រះចក្ខុដែរ តែឆន្ទរាគ របស់​​ព្រះមាន​ព្រះភាគ មិន​មាន​ទេ ព្រោះ​ព្រះមាន​ព្រះភាគ ព្រះអង្គមាន​ព្រះហប្ញទ័យ ផុតស្រឡះហើយ។ ម្នាលអាវុសោ ព្រះស្រោត របស់​​ព្រះមាន​ព្រះភាគ ក៏មាន​ ព្រះមាន​ព្រះភាគ ក៏ទ្រង់​ព្រះសណ្តាប់​សំឡេង ​ដោយ​ព្រះស្រោតដែរ តែឆន្ទរាគ របស់​​ព្រះមាន​ព្រះភាគ មិន​មាន​ទេ ព្រោះ​ព្រះមាន​ព្រះភាគ ព្រះអង្គមាន​ព្រះហប្ញទ័យ ផុតស្រឡះហើយ។ ម្នាលអាវុសោ ព្រះឃានៈ របស់​​ព្រះមាន​ព្រះភាគ ក៏មាន​ ព្រះមាន​ព្រះភាគ ក៏ទ្រង់​ហិតក្លិន​ដោយ​​ព្រះឃានៈដែរ តែឆន្ទរាគ របស់​​ព្រះមាន​ព្រះភាគ មិន​មាន​ទេ ព្រោះ​ព្រះមាន​ព្រះភាគ ព្រះអង្គមាន​ព្រះហប្ញទ័យ ផុតស្រឡះហើយ។ ម្នាលអាវុសោ ព្រះជិវ្ហា របស់​​ព្រះមាន​ព្រះភាគ ក៏មាន​ ព្រះមាន​ព្រះភាគ ក៏ទ្រង់​លិទ្ធរស​ដោយ​ព្រះជិវ្ហាដែរ តែឆន្ទរាគ របស់​​ព្រះមាន​ព្រះភាគ មិន​មាន​ទេ ព្រោះ​ព្រះមាន​ព្រះភាគ ព្រះអង្គមាន​​ព្រះហប្ញទ័យ ផុតស្រឡះហើយ។​ ម្នាលអាវុសោ ព្រះកាយ របស់​​ព្រះមាន​ព្រះភាគ ក៏មាន​ ព្រះមាន​ព្រះភាគ ក៏ទ្រង់​ប៉ះពាល់នូវ​ផោដ្ឋព្វារម្មណ៍ ​ដោយ​ព្រះកាយដែរ តែឆន្ទរាគ របស់​​ព្រះមាន​ព្រះភាគ មិន​មាន​ទេ ព្រោះ​ព្រះមាន​ព្រះភាគ ព្រះអង្គមាន​​ព្រះហប្ញទ័យ ផុតស្រឡះហើយ។ ម្នាលអាវុសោ ព្រះមនោ របស់​​ព្រះមាន​ព្រះភាគ ក៏មាន​ ព្រះមាន​ព្រះភាគ ក៏ទ្រង់​ជ្រាបច្បាស់ នូវ​ធម្មារម្មណ៍ ​ដោយ​ព្រះមនោដែរ តែឆន្ទរាគ របស់​​​ព្រះមាន​ព្រះភាគ មិន​មាន​ទេ ព្រោះ​ព្រះមាន​ព្រះភាគ ព្រះអង្គមាន​​ព្រះហប្ញទ័យ ផុតស្រឡះហើយ។ ម្នាលអាវុសោ ហេតុនុ៎ះ អ្នកត្រូវយល់តាមបរិយាយនេះចុះ។ ដូចយ៉ាង ចក្ខុ មិន​មែន​ជា​សំយោជនៈ របស់​​រូប រូប ក៏មិន​មែន​ជា​សំយោជនៈ របស់​​ចក្ខុដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះ​អាស្រ័យរបស់​​​ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ។ សោតៈមិន​មែន​។ ឃានៈមិន​មែន​។ ជិវ្ហា មិន​មែន​ជា​សំយោជនៈ របស់​​រស រសក៏មិន​មែន​ជា​សំយោជនៈ របស់​​ជិវ្ហាដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះ​អាស្រ័យ​របស់​​​​ទាំងពីរនោះ ឆន្ទរាគនោះ ទើឈ្មោះថា សំយោជនៈ។ កាយមិន​មែន​។ មនោមិន​មែន​​ជា​សំយោជនៈ របស់​​ធម្មារម្មណ៍ ធម្មារម្មណ៍ ក៏មិន​មែន​ជា​សំយោជនៈ របស់​​មនោដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះ​អាស្រ័យរបស់​​​ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ។

កាមភូសូត្រ ទី៦

[២៩៧] សម័យមួយ ព្រះអានន្ទមាន​អាយុ និងព្រះកាមភូមាន​អាយុ គង់នៅក្នុង​ឃោសិតារាម ទៀបក្រុងកោសម្ពី។ គ្រានោះ ព្រះកាមភូមាន​អាយុ ចេញចាក​​ផល​សមាបត្តិ ក្នុងសាយណ្ហសម័យ ចូលទៅ​រកព្រះអានន្ទមាន​អាយុ លុះចូលទៅ​ដល់ហើយ ក៏ធ្វើសេចក្តី​​រីករាយ ជា​មួយនឹងព្រះអានន្ទមាន​អាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ទើបអង្គុយក្នុងទី​ដ៏សមគួរ។ លុះព្រះកាមភូមាន​អាយុ អង្គុយ​ក្នុងទី​ដ៏សមគួរហើយ ​បាន​សួរព្រះអានន្ទមាន​អាយុ ដូច្នេះថា ម្នាលអាវុសោ អានន្ទ ចក្ខុ ជា​សំយោជនៈ របស់​​រូប រូបជា​សំយោជនៈ របស់​​ចក្ខុ ឬដូចម្តេច។បេ។ ជិវ្ហាជា​​សំយោជនៈ របស់​​រស រសជា​សំយោជនៈ របស់​​ជិវ្ហាឬ។បេ។ មនោ ជា​សំយោជនៈ របស់​​ធម្មារម្មណ៍ ធម្មារម្មណ៍ ជា​សំយោជនៈ របស់​​មនោ ឬដូចម្តេច។ ព្រះអានន្ទតបថា ម្នាលអាវុសោ កាមភូ ចក្ខុមិន​មែន​ជា​សំយោជនៈ របស់​​រូបទេ រូបក៏មិន​មែន​ជា​សំយោជនៈ របស់​​ចក្ខុដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះ​អាស្រ័យរបស់​​​ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ។បេ។ ជិវ្ហា មិន​មែន​ជា​សំយោជនៈ របស់​​រសទេ រសក៏មិន​​មែន​ជា​សំយោជនៈ របស់​​ជិវ្ហាដែរ។​បេ។ មនោ មិន​មែន​ជា​សំយោជនៈ របស់​​ធម្មារម្មណ៍ទេ ធម្មារម្មណ៍ ក៏មិន​មែន​ជា​សំយោជនៈ របស់​​មនោដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះ​អាស្រ័យ​របស់​​​ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ។ ម្នាលអាវុសោ ដូចគោខ្មៅ និងគោស ដែលគេទឹម ​ដោយ​ខ្សែទាមមួយ ឬខ្សែបរមួយ បើ​មាន​អ្នកណា និយាយថា គោខ្មៅ ជា​សំយោជា​នៈរបស់​​គោស  គោស ជា​សំយោជនៈ របស់​​គោខ្មៅ តើអ្នកនិយាយនោះ ឈ្មោះថា និយាយត្រូវដែរឬទេ។ ម្នាលអាវុសោមិន​ត្រូវទេ ម្នាលអាវុសោ គោខ្មៅ មិន​មែន​ជា​សំយោជនៈ របស់​​គោសទេ គោសក៏មិន​មែន​ជា​​សំយោជនៈ របស់​​គោខ្មៅដែរ គោ​ទាំងនោះ សុទ្ធតែគេទឹម ​ដោយ​ខ្សែទាមមួយ ឬខ្សែ​បរមួយ ខ្សែទាម និងខ្សែបរនោះ ជា​សំយោជនៈ របស់​​គោ​ទាំងពីរនោះ។ ម្នាលអាវុសោ សេចក្តី​នុ៎ះ​ មាន​ឧបមេយ្យ ដូចចក្ខុមិន​មែន​ជា​សំយោជនៈរបស់​​រូបទេ រូបក៏មិន​មែន​ ជា​ សំយោជនៈរបស់​​ចក្ខុដែរ។បេ។ ជិវ្ហាក៏មិន​មែន​។បេ។ មនោក៏មិន​មែន​។បេ។ ឆន្ទរាគណា ដែលកើតឡើង ព្រោះ​អាស្រ័យរបស់​​​ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ។

ឧទាយីសូត្រ ទី៧

[២៩៨] សម័យមួយ ព្រះអានន្ទមាន​អាយុ និងព្រះឧទាយិមាន​អាយុ គង់នៅក្នុង ឃោសិតា ទៀបក្រុងកោសម្ពី។ គ្រានោះឯង ព្រះឧទាយិមាន​អាយុ ចេញចាក​ផល សមាបត្តិ ក្នុងសាយណ្ហសម័យ ក៏ចូលទៅ​រកព្រះអានន្ទមាន​អាយុ លុះចូលទៅ​ដល់ហើយ ​បាន​ធ្វើសេចក្តី​រីករាយ ជា​មួយនឹងព្រះអានន្ទមាន​អាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទី​ដ៏សមគួរ។ លុះព្រះឧទាយិមាន​អាយុ អង្គុយ​ក្នុង​ទី​ដ៏សមគួរហើយ ទើបនិយាយ នឹងព្រះអានន្ទមាន​អាយុ ដូច្នេះថា ម្នាលអាវុសោ អានន្ទ កាយនេះ ព្រះមាន​ព្រះភាគ តែងសម្តែង បើ​ក ប្រកាសថា កាយនេះជា​អនត្តា ​ដោយ​អនេកបរិយាយ យ៉ាងណា។ ព្រះមាន​ព្រះភាគ អាចដើម្បី​ប្រាប់សម្តែង តែងតាំង ផ្តួចផ្តើម បើ​ក វែកញែក ធ្វើឲ្យងាយ នូវ​វិញ្ញាណនេះថា វិញ្ញាណនេះ ជា​អនត្តាដូច្នេះ យ៉ាងនោះ ​បាន​ដែរឬ។ ម្នាលអាវុសោ ឧទាយិ កាយនេះ ព្រះមាន​ព្រះភាគ ត្រាស់សម្តែង បើ​ក ប្រកាសថា កាយនេះ ជា​អនត្តា ដូច្នេះ ​ដោយ​អនេកបរិយាយយ៉ាងណា។ ព្រះមាន​​ព្រះភាគ អាចប្រាប់ សម្តែង តែងតាំង ផ្តួចផ្តើម បើ​ក វែកញែក ធ្វើឲ្យងាយ នូវ​វិញ្ញាណ​នេះ​ថា វិញ្ញាណនេះ ជា​អនត្តា ដូច្នេះ យ៉ាងនោះ​បាន​។

[២៩៩] ម្នាលអាវុសោអានន្ទ ចក្ខុវិញ្ញាណកើតឡើង ព្រោះ​អាស្រ័យចក្ខុ និងរូបឬ។ ម្នាលអាវុសោឧទាយិ យ៉ាងនេះមែន​ហើយ។ ម្នាលអាវុសោអានន្ទ ហេតុណា បច្ច័យណា ដែលនាំឲ្យចក្ខុវិញ្ញាណកើតឡើង ហេតុនោះ បច្ច័យនោះ នឹងរលត់ទៅ​ ឥតមាន​​សេស​សល់ ​ដោយ​អាការ​ទាំងពួង ​ដោយ​ប្រការ​ទាំងពួង ចក្ខុវិញ្ញាណ នឹងប្រាកដឬហ្ន៎។ ម្នាលអាវុសោឧទាយិ ចក្ខុវិញ្ញាណនុ៎ះ មិន​ប្រាកដទេ ម្នាលអាវុសោ ឧទាយិ ហេតុនុ៎ះ ព្រះមាន​ព្រះភាគ​បាន​ត្រាស់ ​បាន​បើ​ក ​បាន​ប្រកាសហើយ ​ដោយ​បរិយាយនេះថា វិញ្ញាណនេះ ជា​អនត្តាដូច្នេះ។បេ។ ម្នាលអាវុសោអានន្ទ ជិវ្ហាវិញ្ញាណកើតឡើង ព្រោះ​អាស្រ័យជិវ្ហា និងរសឬ។ ម្នាលអាវុសោឧទាយិ យ៉ាងនេះ មែន​ហើយ។ ម្នាលអាវុសោ​អានន្ទ ហេតុណា បច្ច័យណា ដែលនាំឲ្យជិវ្ហាវិញ្ញាណកើតឡើង ហេតុនោះ បច្ច័យនោះ នឹងរលត់ទៅ​ ឥតមាន​សេសសល់ ​ដោយ​អាការ​ទាំងពួង ​ដោយ​ប្រការ​​ទាំងពួង ជិវ្ហាវិញ្ញាណ នឹងប្រាកដឬហ្ន៎។ ម្នាលអាវុសោឧទាយិ ជិវ្ហាវិញ្ញាណនុ៎ះ មិន​ប្រាកដទេ ម្នាល​អាវុសោឧទាយិ ជិវ្ហាវិញ្ញាណនុ៎ះ ព្រះមាន​ព្រះភាគ ​បាន​ត្រាស់ ​បាន​បើ​ក ​បាន​ប្រកាស​ហើយ ​ដោយ​បរិយាយនេះថា វិញ្ញាណនេះ ជា​អនត្តា ដូច្នេះ។បេ។ ម្នាលអាវុសោអានន្ទ មនោវិញ្ញាណ កើតឡើង ព្រោះ​អាស្រ័យមនោ និងធម្មារម្មណ៍ឬ។ ម្នាលអាវុឧទាយិ យ៉ាងនេះ មែន​ហើយ។ ម្នាលអាវុសោអានន្ទ ហេតុណា បច្ច័យណា ដែលនាំឲ្យមនោវិញ្ញាណកើតឡើង ហេតុនោះ បច្ច័យនោះ នឹងរលត់ទៅ​ ឥតមាន​សេស​សល់ ​ដោយ​អាការ​ទាំងពួង ​ដោយ​ប្រការ​ទាំងពួង មនោវិញ្ញាណ នឹងប្រាកដឬហ្ន៎។ ម្នាលអាវុសោឧទាយិ មនោវិញ្ញាណនុ៎ះ មិន​ប្រាកដទេ ម្នាលអាវុសោឧទាយិ មនោវិញ្ញាណនុ៎ះ ព្រះមាន​ព្រះភាគ ​បាន​ត្រាស់ ​បាន​បើ​ក ​បាន​ប្រកាស ​ដោយ​បរិយា​យ​នេះថា វិញ្ញាណនេះ ជា​អនត្តា ដូច្នេះ។

[៣០០] ម្នាលអាវុសោ ឧទាយិ ដូចជា​បុរសអ្នកត្រូវការខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅ​រកខ្លឹមឈើ កាន់ដឹង​ដ៏មុត ចូលទៅ​កាន់ព្រៃ បុរសនោះ ឃើញដើមចេក ធំ ត្រង់ ខ្ចី មិន​ទាន់មាន​បណ្តូលស្ទង នៅក្នុងព្រៃនោះ ក៏កាត់យកដើមចេកនោះ ត្រង់គល់ លុះកាត់​រួច​ហើយ ទើបកាត់ចុង លុះកាត់ចុងរួចហើយ ក៏បកស្រទប សូម្បីតែស្រាយ ក៏បុរស​នោះ រកមិន​​បាន​ក្នុងដើមចេកនោះផង នឹង​បាន​ខ្លឹមមកពីណា មាន​ឧបមា យ៉ាងណាមិញ។ ម្នាលអាវុសោឧទាយិ មាន​ឧបមេយ្យ ដូចភិក្ខុ​មិន​ពិចារណាឃើញខ្លួន មិន​ពិចារណា​ឃើញ​វត្ថុជា​របស់​​ខ្លួន ក្នុងផស្សាយតនៈ ​ទាំង ៦ កាលបើ​ភិក្ខុ​នោះ ពិចារណា​ឃើញ​យ៉ាងនេះ ក៏លែងប្រកាន់របស់​​អ្វីតិចតួចក្នុងលោក កាលបើ​លែងប្រកាន់ រមែងមិន​តក់ស្លុត កាលបើ​មិន​តក់ស្លុត រមែងរំលត់កិលេស​ដោយ​ពិត ដឹងច្បាស់ថា ជា​តិអស់ហើយ ព្រហ្មចរិយៈ អាត្មាអញ នៅរួចហើយ សោឡសកិច្ច អាត្មាអញ ​បាន​ធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ច នេះទៀត មិន​មាន​ឡើយ។

អាទិត្តបរិយាយសូត្រ ទី៨

[៣០១] ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគតនឹងសម្តែង នូវ​ធម្មបរិយាយ ឈ្មោះ អាទិត្តបរិយាយ ដល់អ្នក​ទាំងឡាយ​ ចូរអ្នក​ទាំងឡាយ​ ស្តាប់​ធម្មបរិយាយនោះចុះ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ចុះធម្មបរិយាយ ឈ្មោះ អាទិត្តបរិយាយ តើដូចម្តេច។ ម្នាលភិក្ខុ​​ទាំងឡាយ​ ចក្ខុន្រ្ទិយ​ ដែលបុគ្គល អាល​​ដោយ​បន្ទះដែក ​ដ៏ក្តៅ ដែលភ្លើងកំពុងឆេះ រុងរោចន៍ សន្ធោសន្ធៅ ប្រសើរជា​ង ការកាន់យកនិមិត្ត ​ដោយ​​អនុព្យព្ជា​នៈ ក្នុងរូប ដែលបុគ្គល គប្បីដឹង​ដោយ​ចក្ខុ មិន​ប្រសើរទេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ វិញ្ញាណដែលផ្តេកផ្តួលទៅ​រក សេចក្តី​ត្រេកអរក្នុងនិមិត្ត ឬផ្តេកផ្តួល ទៅ​រកសេចក្តី​​ត្រេកអរ ក្នុងអនុព្យព្ជា​នៈ ហើយតាំងនៅ បើ​បុគ្គលនោះ ធ្វើមរណកាល ក្នុងសម័យនោះ។ បណ្តាគតិ​ទាំងពីរ បុគ្គលនោះ គប្បីទៅ​កាន់គតិណាមួយ គឺនរក ឬកំណើតតិរច្ឆាន ​ដោយ​​ហេតុណា ហេតុនោះ រមែងមាន​។ ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគត ឃើញទោសនេះឯង ​បាន​ជា​​ពោលយ៉ាងនេះ។ ម្នាលភិក្ខុ​​ទាំងឡាយ​ សោតិន្រ្ទិយ ដែលបុគ្គលខ្វារ ​ដោយ​កង្វារ​ដែក​ដ៏មុត ដែលភ្លើងកំពុងឆេះរុងរោចន៍ សន្ធោសន្ធៅ ប្រសើរជា​ង ការកាន់យក​និមិត្ត ​ដោយ​អនុព្យព្ជា​នៈ ក្នុងសំឡេង ដែលបុគ្គលគប្បីដឹង ​ដោយ​សោតៈ មិន​ប្រសើរទេ។ ម្នាលភិក្ខុ​​​ទាំងឡាយ​ វិញ្ញាណដែលផ្តេកផ្តួល ទៅ​រកសេចក្តី​ត្រេកអរ ចំពោះនិមិត្ត ឬផ្តេកផ្តួល ទៅ​រកសេចក្តី​ត្រេកអរ ចំពោះអនុព្យព្ជា​នៈ ហើយឋិតនៅ បើ​បុគ្គលធ្វើ​មរណកាល ក្នុងសម័យនោះទៅ​។ បណ្តាគតិ​ទាំងពីរ បុគ្គលនោះ គប្បីទៅ​កាន់​គតិ​ណាមួយ គឺនរក ឬកំណើតតិរច្ឆាន ​ដោយ​ហេតុណា ហេតុនុ៎ះ រមែងមាន​។ ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគត ឃើញទោសនេះឯង ​បាន​ជា​ពោលយ៉ាងនេះ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ឃានិន្រ្ទិយ ដែលបុគ្គលខ្វេះ ​ដោយ​ក្រចកដែក​ដ៏មុត ដែលភ្លើងកំពុងឆេះរុចរោចន៍ សន្ធោសន្ធៅ ប្រសើរជា​ង ការកាន់យក​និមិត្ត ​ដោយ​អនុព្យព្ជា​នៈ ក្នុងក្លិន​ទាំងឡាយ​ ដែលបុគ្គលគប្បីដឹង​ដោយ​ឃានៈ មិន​ប្រសើរទេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ វិញ្ញាណដែលផ្តេកផ្តួល ទៅ​រកសេចក្តី​ត្រេកអរ ចំពោះនិមិត្ត ឬផ្តេក​ផ្តួលទៅ​រក​សេចក្តី​ត្រេកអរ ចំពោះអនុព្យព្ជា​នៈ ហើយតាំងនៅ បើ​បុគ្គលនោះ ធ្វើ​មរណកាល ក្នុងសម័យនោះ។ បណ្តាគតិ​ទាំងពីរ បុគ្គលនោះ គប្បីទៅ​កាន់គតិណាមួយ គឺនរក ឬកំណើតតិរច្ឆាន ​ដោយ​ហេតុណា ហេតុនុ៎ះ រមែងមាន​។ ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគតឃើញទោសនេះឯង ​បាន​ជា​ពោលយ៉ាងនេះ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ជិវ្ហិន្រ្ទិយ ដែល​បុគ្គលកាត់ ​ដោយ​កាំបិតកោរ​ដ៏មុត ដែលភ្លើងកំពុងឆេះ រុងរោចន៍សន្ធោសន្ធៅ ប្រសើរជា​ង ការកាន់យកនិមិត្ត ​ដោយ​អនុព្យព្ជា​នៈ ក្នុងរស ដែលបុគ្គលគប្បីដឹង​ដោយ​ជិវ្ហា មិន​ប្រសើរទេ​។ ម្នាលភិក្ខុ​​ទាំងឡាយ​ វិញ្ញាណដែលផ្តេក ផ្តួលទៅ​រកសេចក្តី​ត្រេកអរ​ក្នុងនិមិត្ត ឬផ្តេកផ្តួលទៅ​រកសេចក្តី​ត្រេកអរ ក្នុងអនុព្បព្ជា​នៈ ហើយឋិតនៅ បើ​បុគ្គលនោះ ធ្វើមរណកាល ក្នុងសម័យនោះទៅ​។ បណ្តាគតិ​ទាំងពីរ បុគ្គលនោះ គប្បី ទៅ​កាន់គតិណាមួយ គឺនរក ឬកំណើតតិរច្ឆាន ​ដោយ​ហេតុណា ហេតុនុ៎ះ រមែងមាន​។ ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគត ឃើញទោសនេះ​ឯង ​បាន​ជា​ពោលយ៉ាងនេះ។ ម្នាលភិក្ខុ​​ទាំងឡាយ​ កាយិន្រ្ទិយ ដែលបុគ្គលពន្លះ ​ដោយ​​កាំបិត​​ដ៏មុត ដែលភ្លើងកំពុងឆេះរុងរោចន៍សន្ធោសន្ធៅ ប្រសើរជា​ង ការកាន់យកនិមិត្ត ​ដោយ​អនុព្យព្ជា​នៈ ក្នុងផោដ្ឋព្វៈដែលបុគ្គល គប្បីដឹង​ដោយ​កាយ មិន​ប្រសើរទេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ វិញ្ញាណ ដែលផ្តេកផ្តួលទៅ​រកសេចក្តី​ត្រេកអរ ចំពោះនិមិត្ត ឬផ្តេកផ្តួល​ទៅ​រកសេចក្តី​ត្រេកអរចំពោះអនុព្យព្ជា​នៈ ហើយឋិតនៅ ប្រសិនបើ​ បុគ្គលនោះ ធ្វើមរណកាល ក្នុងសម័យនោះទៅ​។ បណ្តាគតិ​ទាំងពីរ បុគ្គលនោះ គប្បីទៅ​កាន់គតិ​ណា​មួយ គឺនរក ឬកំណើតតិរច្ឆាន ​ដោយ​ហេតុណា ហេតុនុ៎ះ​ រមែងមាន​។ ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគតឃើញទោសនេះឯង ​បាន​ជា​ពោលយ៉ាងនេះ។ ម្នាលភិក្ខុ​​ទាំងឡាយ​ បុគ្គលដេកលក់ ប្រសើរជា​ង ម្នាលភិក្ខុ​​ទាំងឡាយ​ ព្រះតថាគត ពោលការដេកលក់ ថាជា​ទោសរបស់​​មនុស្ស ដែលរស់នៅ តថាគត ពោលការដេកលក់ ថាមិន​មែន​ជា​ផល របស់​​មនុស្ស ដែលរស់នៅ តថាគត ពោលការដេកលក់ ថាជា​សេចក្តី​​វង្វេង របស់​​មនុស្សដែលរស់នៅ បុគ្គលលុះក្នុងអំណាច វិតក្កៈ មាន​សភាព យ៉ាងណាហើយ បំបែកសង្ឃ បុគ្គលត្រិះរិះ ក្នុងវិតក្កៈ មាន​សភាពយ៉ាងនោះ មិន​​ប្រសើរ​ទេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគតឃើញទោសនេះឯង ថាជា​ទោសរបស់​​បុគ្គល ដែល​រស់​នៅ ​បាន​ជា​ពោលយ៉ាងនេះ។

[៣០២] ម្នាលភិក្ខុ​​ទាំងឡាយ​ ក្នុងរឿង​ទាំងនោះ អរិយសាវ័ក អ្នកចេះដឹង ពិចារណាឃើញ ដូច្នេះថា ចក្ខុន្រ្ទិយ ដែលបុគ្គលអាល ​ដោយ​បន្ទះដែក​ដ៏ក្តៅ ដែលភ្លើងកំពុងឆេះ រុងរោចន៍ សន្ធោសន្ធៅ លើកទុក​ដោយ​ឡែកសិនចុះ។ បើ​ដូច្នោះ អញធ្វើទុកក្នុងចិត្ត នូវ​ហេតុនេះ ដូច្នេះថា ចក្ខុមិន​ទៀង រូបមិន​ទៀង ចក្ខុវិញ្ញាណ​មិន​ទៀង ចក្ខុសម្ផ័ស្សមិន​ទៀង វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​ចក្ខុសម្ផ័ស្សជា​បច្ច័យ វេទនានោះ ក៏មិន​ទៀង។ សោតិន្រ្ទិយ ដែលបុគ្គលខ្វារ ​ដោយ​កង្វារដែក​ដ៏មុត ដែលភ្លើងកំពុងឆេះ រុងរោចន៍ សន្ធោសន្ធៅ លើកទុក​ដោយ​ឡែកសិនចុះ បើ​ដូច្នោះ អញធ្វើទុកក្នុងចិត្ត នូវ​ហេតុនេះ ដូច្នេះថា សោតៈមិន​ទៀង សទ្ទៈមិន​ទៀង សោតវិញ្ញាណមិន​ទៀង សោតសម្ផ័ស្សមិន​ទៀង វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​សោតសម្ផ័ស្ស ជា​បច្ច័យ វេទនានោះ មិន​ទៀង។ ឃានិន្រ្ទិយ ដែលបុគ្គលខ្វេះ ​ដោយ​ក្រចកដែក​ដ៏មុត ដែលភ្លើងកំពុងឆេះ រុងរោចន៍ សន្ធោសន្ធៅ លើកទុក​ដោយ​ឡែកសិនចុះ បើ​ដូច្នោះ អញធ្វើទុកក្នុងចិត្ត នូវ​ហេតុនេះ ដូច្នេះថា ឃានៈមិន​ទៀង គន្ធៈមិន​ទៀង ឃានវិញ្ញាណមិន​ទៀង ឃានសម្ផ័ស្សមិន​ទៀង វេទនាណា ដែលកើតឡើង ព្រោះ​ឃានៈ​សម្ផ័ស្សជា​បច្ច័យ។បេ។ វេទនានោះ ក៏មិន​ទៀង។ ជិវ្ហិន្រ្ទិយ ដែលបុគ្គល ពន្លះ​ដោយ​កាំបិត​កោរ​​ដ៏មុត ដែលភ្លើងកំពុងឆេះ រុងរោចន៍ សន្ធោសន្ធៅ លើកទុក​ដោយ​ឡែកសិនចុះ បើ​ដូច្នោះ អញធ្វើទុកក្នុងចិត្ត នូវ​ហេតុនេះ ដូច្នេះថា ជិវ្ហាមិន​ទៀង រសមិន​ទៀង ជិវ្ហាវិញ្ញាណមិន​ទៀង ជិវ្ហាសម្ផ័ស្សមិន​ទៀង វេទនាណា ដែលកើតឡើង ព្រោះ​ជិវ្ហាសម្ផ័ស្សជា​បច្ច័យ។បេ។ វេទនានោះ ក៏មិន​ទៀង។ កាយិន្រ្ទិយ ដែលបុគ្គលចាក​់ ​ដោយ​លំពែង​ដ៏មុត ដែលភ្លើងកំពុងឆេះ រុងរោចន៍ សន្ធោសន្ធៅ លើកទុក​ដោយ​ឡែក​សិនចុះ បើ​ដូច្នោះ អញធ្វើទុកក្នុង ចិត្តនូវ​ហេតុនេះ ដូច្នេះថា កាយមិន​ទៀង ផោដ្ឋព្វារម្មណ៍មិន​ទៀង កាយវិញ្ញាណមិន​ទៀង កាយសម្ផ័ស្សមិន​ទៀង វេទនា​ណា ដែលកើតឡើង ព្រោះ​កាយសម្ផ័ស្សជា​បច្ច័យ។បេ។ វេទនានោះ ក៏មិន​ទៀង។ ការដេក​លក់ លើកទុកសិនចុះ។ បើ​ដូច្នោះ អញធ្វើទុកក្នុងចិត្ត នូវ​ហេតុនេះ ដូច្នេះថា មនោមិន​ទៀង ធម្មារម្មណ៍មិន​ទៀង មនោវិញ្ញាណមិន​ទៀង មនោសម្ផ័ស្សមិន​ទៀង វេទនាណា ជា​សុខក្តីជា​ ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​មនោសម្ផ័ស្សជា​បច្ច័យ វេទនានោះ ក៏មិន​ទៀង។ ម្នាលភិក្ខុ​​ទាំងឡាយ​ កាលបើ​អរិយសាវ័ក អ្នកចេះដឹង ឃើញយ៉ាងនេះ រមែងនឿយណាយ​ នឹងចក្ខុផង នឿយណាយ​នឹងរូបផង នឿយណាយ​នឹងចក្ខុវិញ្ញាណផង នឿយណាយ​នឹងចក្ខុសម្ផ័ស្សផង។បេ។ វេទនាណា ជា​សុខក្តី ជា​ទុក្ខក្តី មិន​ទុក្ខមិន​សុខក្តី ដែលកើតឡើង ព្រោះ​មនោសម្ផ័ស្សជា​បច្ច័យ ក៏នឿយណាយ​នឹងវេទនានោះ កាលបើ​នឿយណាយ​ រមែងប្រាសចាក​តម្រេក ព្រោះ​តែប្រាសចាក​តម្រេក ទើបចិត្តរួចស្រឡះ។ កាលបើ​ចិត្តរួចស្រឡះហើយ ញាណក៏កើតឡើងថា ចិត្តរួចស្រឡះហើយ។ ដឹងច្បាស់ថា ព្រហ្មចរិយៈ អាត្មាអញ នៅរួចហើយ សោឡសកិច្ច អាត្មាអញ ធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ​ ដើម្បី​​សោឡសកិច្ច នេះទៀត មិន​មាន​ឡើយ។ ម្នាលភិក្ខុ​​ទាំងឡាយ​ នេះជា​ធម្មបរិយាយ ឈ្មោះ អាទិត្តបរិយាយ។

បឋមហត្ថបាទោបមសូត្រ ទី៩

[៣០៣] ម្នាលភិក្ខុ​​ទាំងឡាយ​ កាលបើ​ដៃមាន​ ការកាន់ និងការដាក់ចុះ រមែង​ប្រាកដ កាលបើ​ជើងមាន​ ការឈានទៅ​មុខ និងឈានថយក្រោយ ក៏រមែងប្រាកដ កាលបើ​សន្លាក់​ទាំងឡាយ​មាន​ ការបត់ចូល និងលាចេញ ក៏រមែងប្រាកដ កាលបើ​​ពោះមាន​ សេចក្តី​ស្រេកឃ្លាន ក៏រមែងប្រាកដ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ពិតយ៉ាងនេះឯង កាលបើ​ចក្ខុមាន​ សេចក្តី​សុខ និងទុក្ខ ជា​ខាងក្នុង ក៏កើតឡើង ព្រោះ​ចក្ខុសម្ផ័ស្សជា​ បច្ច័យ។បេ។ កាលបើ​ជិវ្ហាមាន​ សេចក្តី​សុខ និងទុក្ខជា​ខាងក្នុង ក៏កើតឡើង ព្រោះ​ជិវ្ហាសម្ផ័ស្ស​ជា​បច្ច័យ។បេ។ កាលបើ​មនោមាន​ សេចក្តី​សុខ និងទុក្ខជា​ខាងក្នុង ក៏កើតឡើង ព្រោះ​មនោសម្ផ័ស្សជា​បច្ច័យ។បេ។

[៣០៤] ម្នាលភិក្ខុ​​ទាំងឡាយ​ កាលបើ​មិន​មាន​ដៃ ការកាន់យក និងការដាក់ចុះ ក៏មិន​ប្រាកដ កាលបើ​មិន​មាន​ជើង ការឈានទៅ​មុខ និងឈានថយក្រោយ ក៏មិន​ប្រាកដ កាលបើ​មិន​មាន​សន្លាក់ ការបត់ចូល និងលាចេញ ក៏មិន​ប្រាកដ កាលបើ​មិន​មាន​ពោះ សេចក្តី​ស្រេកឃ្លាន ក៏មិន​ប្រាកដ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ពិតយ៉ាងនេះឯង កាលបើ​ចក្ខុ មិន​មាន​ សេចក្តី​សុខ ទុក្ខជា​ខាងក្នុង ក៏មិន​កើតឡើង ព្រោះ​ចក្ខុសម្ផ័ស្សជា​បច្ច័យ។បេ។ កាលបើ​ជិវ្ហាមិន​មាន​ សេចក្តី​ សុខទុក្ខជា​ខាងក្នុង ក៏មិន​កើតឡើង ព្រោះ​ជិវ្ហាសម្ផ័ស្ស​ជា​បច្ច័យ។បេ។ កាលបើ​មនោមិន​មាន​ សេចក្តី​សុខទុក្ខ ជា​ខាងក្នុង ក៏មិន​កើតឡើង ព្រោះ​មនោសម្ផ័ស្សជា​បច្ច័យ។

ទុតិយហត្ថបាទោបមសូត្រ ទី១០

[៣០៥] ម្នាលភិក្ខុ​​ទាំងឡាយ​ កាលបើ​មាន​ដៃ ការកាន់ និងការដាក់ចុះ ក៏មាន​ កាលបើ​មាន​ជើង ការឈានទៅ​មុខ និងឈានថយក្រោយ ក៏មាន​ កាលបើ​មាន​សន្លាក់ ការបត់​ចូល និងលាចេញ ក៏មាន​ កាលបើ​មាន​ពោះ សេចក្តី​ស្រេកឃ្លាន ក៏មាន​។ ម្នាលភិក្ខុ​​ទាំងឡាយ​ ពិតយ៉ាងនេះឯង កាលបើ​ចក្ខុមាន​ សេចក្តី​សុខទុក្ខ ជា​ខាងក្នុង ក៏កើតឡើង ព្រោះ​ចក្ខុសម្ផ័ស្ស ជា​បច្ច័យ។បេ។ កាលបើ​ជិវ្ហាមាន​។ បេ។ កាលបើ​មនោមាន​ សេចក្តី​សុខទុក្ខ ជា​ខាងក្នុង ក៏កើតឡើង ព្រោះ​មនោសម្ផ័ស្សជា​បច្ច័យ។

[៣០៦] ម្នាលភិក្ខុ​​ទាំងឡាយ​ កាលបើ​មិន​មាន​ដៃ ការកាន់ និងការដាក់ចុះ ក៏មិន​​មាន​ កាលបើ​មិន​មាន​ជើង ការឈានទៅ​មុខ និងឈានថយក្រោយ ក៏មិន​មាន​ កាលបើ​មិន​មាន​​សន្លាក់ ការបត់ចូល និងលាចេញ ក៏មិន​មាន​ កាលបើ​មិន​មាន​ពោះ សេចក្តី​ស្រេកឃ្លាន ក៏មិន​មាន​។ ម្នាលភិក្ខុ​​ទាំងឡាយ​ ពិតយ៉ាងនេះឯង កាលបើ​ចក្ខុ​មិន​មាន​ សេចក្តី​សុខទុក្ខ ជា​ខាងក្នុង ក៏មិន​កើតឡើង ព្រោះ​ចក្ខុសម្ផ័ស្សជា​បច្ច័យ។បេ។ ព្រោះ​ជិវ្ហាសម្ផ័ស្សជា​បច្ច័យ។បេ។ កាលបើ​មនោ មិន​មាន​ សេចក្តី​សុខទុក្ខ ជា​ខាងក្នុង ក៏មិន​កើតឡើង ព្រោះ​មនោសម្ផ័ស្សជា​បច្ច័យ។

ចប់ សមុទ្ទវគ្គ ទី៣។

ឧទ្ទាននៃសមុទ្ទវគ្គនោះគឺ

ព្រះអង្គសម្តែងប្រៀបពីសមុទ្ទ ២ រឿង រឿងព្រានសន្ទូច ១ ប្រៀប​ដោយ​ដើមឈើ មាន​ជ័រ ដូចទឹកដោះ ១  រឿងព្រះមហាកោដ្ឋិកៈ ១ រឿងព្រះកាមភូ  ១  រឿងព្រះឧទាយិ   ១   អាទិត្តបរិយាយ ជា​គម្រប់ប្រាំបី ១ ទ្រង់​សម្តែងពីដៃជើង និងសន្លាក់ ២ រឿង ហេតុ​ដូច្នោះ ទើបហៅថាវគ្គ។

អាសីវិសវគ្គ ទី៤ (ឆដ្ឋ. ទី១៩)

អាសីវិសោបមសូត្រ ទី១

[៣០៧] ខ្ញុំ​បាន​ស្តាប់​មក យ៉ាងនេះ។ សម័យមួយ ព្រះមាន​ព្រះភាគ គង់នៅក្នុងវត្ត​ជេតពន ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះមាន​ព្រះភាគ ទ្រង់​ត្រាស់ហៅភិក្ខុ​​ទាំងឡាយ​ មកថា ម្នាលភិក្ខុ​​ទាំងឡាយ​ ដូចជា​អាសីរពិស​ ៤ ពួក មាន​តេជះ​ដ៏ខ្លាំង មាន​ពិស​ដ៏ពន្លឹក។ កាលណោះ មាន​បុរសចង់រស់ មិន​ចង់ស្លាប់ ប្រាថ្នាសុខ ខ្ពើមទុក្ខ ដើរមក ពួកជនដទៃ គប្បី​និយាយនឹងបុរសនោះ យ៉ាងនេះថា ម្នាលបុរស​ដ៏ចម្រើន អាសីរពិស ​ទាំង ៤ ពួកនេះ មាន​តេជះ​ដ៏ខ្លាំង មាន​ពិស​ដ៏ពន្លឹក អ្នកត្រូឲ្យក្រោកឡើង តាមកាល​ដ៏គួរ ត្រូវឲ្យងូត​ទឹក តាមកាល​ដ៏គួរ ត្រូវឲ្យបរិភោគ តាមកាល​ដ៏គួរ ត្រូវឲ្យចូលទៅ​ដេក តាមកាល​ដ៏គួរ។ ម្នាល​បុរស​ដ៏ចម្រើន បណ្តាអាសីរពិស​ទាំង ៤ ពួក មាន​តេជះ​ដ៏ខ្លាំង មាន​ពិស​ដ៏ពន្លឹក ​ទាំងនេះ អាសីរពិសណា ក៏​ដោយ​ៗ នឹងខឹងដល់អ្នក ក្នុងកាលណា ម្នាលបុរស​ដ៏ចម្រើន ក្នុងកាល​ណោះ អ្នកនឹងដល់នូវ​សេចក្តី​ស្លាប់ ឬដល់ទុក្ខស្ទើរនឹងស្លាប់ ម្នាលបុរស​ដ៏ចម្រើន កិច្ចណា ដែលអ្នកត្រូវធ្វើ ចូរអ្នកធ្វើកិច្ចនោះចុះ។

[៣០៨] ម្នាលភិក្ខុ​​ទាំងឡាយ​ គ្រានោះឯង បុរសនោះ មាន​សេចក្តី​ភិតភ័យ នឹងអាសីរពិស ​ទាំង ៤ ពួក ដែលមាន​តេជះ​ដ៏ខ្លាំង មាន​ពិស​ដ៏ពន្លឹក ហើយក៏រត់ទៅ​​តាម​ទីផ្តេសផ្តាស ពួកជនដទៃ គប្បីនិយាយ នឹងបុរសនោះ យ៉ាងនេះថា ម្នាលបុរស​ដ៏ចម្រើន នេះជា​ពេជ្ឈឃាត ​ទាំង ៥ ជា​សត្រូវ ដេញតាមពីខាងក្រោយខ្នងៗ​​​​ អ្នក ​ដោយ​គិតគ្នាថា យើង​ទាំងឡាយ​ ឃើញបុរសនុ៎ះ ក្នុងទីណា នឹងផ្តាច់ជីវិត ក្នុងទីនោះឯង ម្នាល​បុរស​​ដ៏​ចម្រើន កិច្ចណា ដែលអ្នកត្រូវធ្វើ ចូរអ្នកធ្វើកិច្ចនោះចុះ។

[៣០៩] ម្នាលភិក្ខុ​​ទាំងឡាយ​ លំដាប់នោះឯង បុរសនោះ មាន​សេចក្តី​ភិតភ័យ នឹងអាសីរពិស ​ទាំង ៤ ពួក ដែលមាន​តេជះ​ដ៏ខ្លាំង មាន​ពិស​ដ៏ពន្លឹក មាន​សេចក្តី​ភិតភ័យ នឹងពេជ្ឈឃាត ​ទាំង ៥ ជា​សត្រូវ ហើយក៏រត់ទៅ​តាមទីផ្តេសផ្តាស ពួកជនដទៃ គប្បីនិយាយ នឹងបុរសនោះ យ៉ាងនេះថា ម្នាលបុរស​ដ៏ចម្រើន នេះជា​ពេជ្ឈឃាត អ្នកចាំស្កាត់ខាងក្នុង ជា​គម្រប់ ៦ មាន​ដាវងាឡើង ដេញតាមពីខាងក្រោយខ្នងៗអ្នក ​ដោយ​​គិតថា អញឃើញបុរសនោះ ក្នុងទីណា នឹងកាត់ក្បាល ក្នុងទីនោះឯង ម្នាលបុរស​ដ៏ចម្រើន កិច្ចណា ដែលអ្នកត្រូវធ្វើ ចូរអ្នកធ្វើកិច្ចនោះចុះ។

[៣១០] ម្នាលភិក្ខុ​​ទាំងឡាយ​ លំដាប់នោះ បុរសនោះ មាន​សេចក្តី​ភិតភ័យ នឹងអាសីរពិស ​ទាំង ៤ ពួក ដែលមាន​តេជះ​ដ៏ខ្លាំង មាន​ពិស​ដ៏ពន្លឹក មាន​សេចក្តី​ភិតភ័យ នឹងពេជ្ឈឃាត ​ទាំង ៥ ជា​សត្រូវ មាន​សេចក្តី​ភិតភ័យ នឹងពេជ្ឈឃាត អ្នកចាំស