ព្រះត្រៃបិដក

វិន័យបិដក|សុត្តន្តបិដក|អភិធម្មបិដក

១ | | | | | | | … |១៣| ភាគបន្ទាប់

មហាវិភង្គ|ភិក្ខុនីវិភង្គ|មហាវគ្គ|ចុល្លវគ្គ|បរិវារៈ

មហាវិភង្គ បឋមភាគ

ភាគ ១

សូមនមស្ការថ្វាយបង្គំចំពោះព្រះដ៏មានព្រះភាគជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។

វេរញ្ជកណ្ឌំ

[១] សម័យនោះ ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់គង់នៅក្បែរដើមស្តៅ ជាលំនៅរបស់នឡេរុយក្ស ជិតស្រុកវេរញ្ជា ជា​មួយ​នឹង​ភិក្ខុសង្ឃ​មាន​ប្រមាណ​ច្រើន ចំនួន៥០០រូប។ វេរញ្ជព្រាហ្មណ៍ បានឮច្បាស់ (នូវដំណឹងនោះហើយ ទើបប្រកាសសេចក្តីថា) ម្នាល​គ្នា​យើង បានឮថា ព្រះសមណគោតម ជា​សក្យបុត្រ​ចេញចាក​សក្យត្រកូល ទៅទ្រង់ព្រះផ្នួស ឥឡូវមកគង់នៅក្បែរដើមស្តៅ ជា​លំនៅ​របស់នឡេរុយក្ស ជិត​ស្រុកវេរញ្ជា ជាមួយនឹង​ភិក្ខុសង្ឃ​មានប្រមាណ​ច្រើន​ចំនួន​៥០០រូប។ កិត្តិសព្ទ​ដ៏ពីរោះ​​របស់​ព្រះគោតម​ដ៏​ចំរើន​នោះ ឮខ្ចរខ្ចាយ សុះសាយ យ៉ាងនេះថា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា អរហំ ព្រោះ​ព្រះអង្គ​ឆ្ងាយ​ចាកសេចក្តីសៅហ្មង​គ្រប់យ៉ាង ​ថា សម្មាសម្ពុទ្ធោ ព្រោះព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះព្រះអង្គ ថា វិជ្ជាចរណសម្បន្នោ ព្រោះ​ព្រះអង្គ​បរិបូណ៌ដោយវិជ្ជា និងចរណៈ គឺសេចក្តីចេះដឹងនិងក្រឹត្យ​ដែលបុគ្គល​គប្បីប្រព្រឹត្ត​ ថា សុគតោ ព្រោះព្រះអង្គមានដំណើរល្អ ទៅ​កាន់​ព្រះនិព្វាន ថា លោកវិទូ ព្រោះព្រះអង្គ​ជ្រាបច្បាស់នូវត្រៃលោក ថា អនុត្តរោ ព្រោះព្រះអង្គប្រសើរ ដោយសីលាទិគុណ រក​បុគ្គល​ណា​មួយ​ស្មើគ្មាន ថា បុរិសទម្មសារថិ ព្រោះ​ព្រះអង្គ​ជាអ្នកទូន្មាននូវបុរសដែលគួរទូន្មានបាន ថា សត្ថា ទេវមនុស្សានំ ព្រោះ​ព្រះអង្គ​ជា​គ្រូ​នៃ​ទេវតា និងមនុស្សទាំងឡាយ ថា ពុទ្ធោ ព្រោះ​ព្រះអង្គ​បាន​ត្រាស់​ដឹង​នូវអរិយសច្ចធម៌ ថា ភគវា ព្រោះ​ព្រះអង្គ​លែង​វិល​ត្រឡប់​មក​កាន់​ភព​ថ្មីទៀត ព្រះអង្គបានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់ចំពោះព្រះអង្គនូវលោកនេះ ព្រម​ទាំង​ទេវលោក មារលោក ព្រហ្មលោក ចំពោះព្រះអង្គ ទ្រង់ញ៉ាំងនូវពពួកសត្វ ព្រមទាំងសមណៈនិងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេពនិងមនុស្សដ៏សេស ហើយ​ទ្រង់​ប្រកាស ទ្រង់សំដែងធម៌ ពីរោះបទដើម បទកណ្តាលនិងបទចុង ព្រះអង្គប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈ​ដ៏ពេញ​​បរិបូណ៌​​បរិសុទ្ធ​ទាំង​​អស់ ក៏ដំណើរដែលបានឃើញ បានជួបនឹងព្រះអរហន្តទាំងឡាយ មានសភាពយ៉ាងហ្នឹង ជាការប្រពៃពេក ។

[២] គ្រានោះ វេរញ្ជព្រាហ្មណ៍ក៏ចូលសំដៅទៅត្រង់ទីដែលព្រះដ៏មានព្រះភាគគង់ លុះចូលទៅដល់ហើយ ក៏​ពោល​ពាក្យ​រាក់ទាក់ សំណេះ​​សំណាល​ទៅរក​ព្រះដ៏មាន​ព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ​និងពាក្យ​ដែល​គួររឭក​ល្មមឲ្យ​កើត​សេចក្តី​ស្និទ្ធស្នាល​ហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ កាលដែល​វេរញ្ជព្រាហ្មណ៍​អង្គុយ​ក្នុងទីដ៏សមគួរហើយ ក៏ផ្តើម​ពាក្យនេះ​ក្រាបទូល​ព្រះដ៏មាន​ព្រះភាគ​ថា បពិត្រព្រះគោតម​ដ៏ចម្រើន ខ្ញុំបានឮពាក្យថា ព្រះសមណគោតម មិនសំពះ មិន​ក្រោក​ទទួល​ព្រាហ្មណ៍​ទាំងឡាយ​ដែល​ចាស់​គ្រាំគ្រា ជា​ព្រឹទ្ធាចារ្យ មាន​អាយុ​ច្រើន រស់​នៅ​បាន​យូរ​ឆ្នាំ​មក​ហើយ មាន​អាយុ​​ក៏ជ្រុល​ចូល​មក​ក្នុង​បច្ឆឹមវ័យ​ហើយ ទោះបី​គ្រាន់​តែ​អញ្ជើញ​ហៅ​រក​ព្រាហ្មណ៍​ទាំងនោះ​ឲ្យ​​អង្គុយ​​លើ​​អាសនៈ (ព្រះអង្គ​ក៏មិនធ្វើ) បពិត្រព្រះគោតមដ៏ចម្រើន ពាក្យដែល​ខ្ញុំបានឮ​មក​នោះ ជាប្រាកដថា ព្រះសមណគោតមដ៏ចម្រើន មិនសំពះ មិនក្រោកទទួលព្រាហ្មណ៍ទាំងឡាយដែលចាស់គ្រាំគ្រា ជាព្រឹទ្ធាចារ្យ មានអាយុច្រើន រស់នៅ​យូរឆ្នាំ​មក​ហើយ មានអាយុក៏ជ្រុលចូលមក​ក្នុងបច្ឆឹមវ័យហើយ ថា សូម្បីត្រឹមតែអញ្ជើញហៅរកព្រាហ្មណ៍​ទាំងនោះ​ឲ្យ​អង្គុយ​លើ​អាសនៈ (ព្រះអង្គក៏មិនធ្វើ) បពិត្រ​ព្រះ​គោតម​​ដ៏ចម្រើន កិច្ច មានមិនសំពះជាដើមនោះ ជាទំនងពុំសមគួរឡើយ។ ព្រះ​ដ៏មាន​ព្រះភាគ​ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ក្នុងលោក (នេះ) ព្រម​​ទាំង​​ទេវ​លោក មារលោក ព្រហ្មលោក ក្នុងពពួក​សត្វ​ព្រម​ទាំង​សមណៈ​និងព្រាហ្មណ៍ ទាំង​មនុស្ស​ជា​សម្មតិទេព និងមនុស្សដ៏សេស តថាគតមិនឃើញអ្នកណាមួយ ល្មម​ឲ្យ​តថាគត​សំពះ ឬក្រោកទទួល ឬអញ្ជើញហៅរកឲ្យអង្គុយលើអាសនៈនោះឡើយ ម្នាលព្រាហ្មណ៍ ព្រោះថាបើតថាគតសំពះអ្នកណា ឬ​ក្រោក​ទទួល​អ្នកណា ឬ​អញ្ជើញ​ហៅរក​អ្នកណា​ឲ្យអង្គុយ​លើអាសនៈ ក្បាលរបស់អ្នកនោះ នឹងដាច់ធ្លាក់ចេញចាក-ក។ វេរញ្ជព្រាហ្មណ៍ ក៏ពោល​​ពាក្យ​ច្រឡោះ​​បោះ​​ទៅ​រក​​ព្រះសាស្តា​​ថា ព្រះគោតម​​​ដ៏ចម្រើន ជាមនុស្ស​សោះកក្រោះ ឥតរស​ជាតិទេតើ។ ព្រះដ៏​មាន​ព្រះភាគ​​ត្រាស់​តប​ថា ម្នាលព្រាហ្មណ៍ ពិតមែន មានហេតុជាទំនង គួរឲ្យ​អ្នកផង​គេ​ថា ព្រះសមណ​គោតម​ជាមនុស្សសោះកក្រោះ ឥតរសជាតិ ដែលគេថានោះត្រូវហើយ ម្នាលព្រាហ្មណ៍ ពីព្រោះរសជាតិ គឺ រូប សម្លេង ក្លិន ឳជារស សម្ផស្ស ទាំង​ប៉ុន្មាន​នោះ តថាគតបានលះស្រឡះហើយ បាន​ផ្តាច់​ផ្តិល​ឫស​គល់​អស់​ហើយ បានធ្វើវត្ថុសម្រាប់កើតទៀតឲ្យអស់រលីង​ដូចជា​ដើមត្នោត​ដែល​គេក្របែល គាស់​រំលើង ឲ្យ​លែង​ដុះ​តទៅ​ទៀត​ហើយ ជា​ធម៌​លែង​មានបែប​ភាពត​ទៅ​ទៀត​ហើយ ជា​ធម៌លែង​មាន​កំណើត​ត​ទៅខាង​មុខ​ទៀតហើយ ម្នាល​ព្រាហ្មណ៍ ដែល​​អ្នក​ផង​គេ​ថា ព្រះសមណ​គោតម ជា​មនុស្ស​សោះ​កក្រោះ ឥត​រសជាតិ​នោះ គឺត្រូវ​ត្រង់​ហេតុ​នេះឯង ប៉ុន្តែមិនមែនត្រូវត្រង់ហេតុ ដែល​អ្នក​ឯង​និយាយ​សំដៅ​នោះ​ទេ។ ព្រាហ្មណ៍​​ពោល​ថា ព្រះគោតម​ដ៏ចម្រើន គ្មាន​គ្រឿង​បរិភោគ​ទេ​តើ។ ព្រះសម្មា​សម្ពុទ្ធ​ទ្រង់​ត្រាស់​តប​ថា ម្នាល​ព្រាហ្មណ៍ ពិត​មែន មាន​ហេតុ​ជា​ទំនង គួរឲ្យ​​អ្នក​ផង​គេ​ថា ព្រះសមណ​គោតម ជាមនុស្ស​គ្មាន​គ្រឿង​បរិភោគ ដែលគេថានោះត្រូវហើយ ម្នាលព្រាហ្មណ៍ ពីព្រោះគ្រឿងបរិភោគ គឺ រូប សម្លេង ក្លិន រស សម្ផស្ស​ទាំង​ប៉ុន្មាន​នោះ តថាគតបានលះស្រឡះហើយ បាន​ផ្តាច់​ផ្តិល​ឫស​គល់​អស់​ហើយ បានធ្វើ​វត្ថុសម្រាប់​កើតទៀត​ឲ្យអស់​រលីង ដូចជា​​ដើមត្នោត​​ដែល​គេក្របែល​គាស់​រំលើង ឲ្យលែង​ដុះតទៅ​ទៀត​ហើយ ជាធម៌លែង​មាន​បែប ភាពតទៅ​ទៀតហើយ ជាធម៌​មិនមាន​កំណើត​តទៅខាង​មុខ​ទៀតទេ ម្នាល​ព្រាហ្មណ៍ ដែល​​អ្នក​ផង​គេ​ថា ព្រះសមណ​គោតម ជា​មនុស្ស​គ្មាន​គ្រឿង​បរិភោគ​នោះ គឺជា​សំដី​ត្រូវ​ត្រង់​ហេតុ​នេះ​ឯង ប៉ុន្តែ​មិនមែន​ត្រូវ​ត្រង់​ហេតុ ដែល​អ្នកឯង​និយាយ​សំដៅ​នោះទេ។ ព្រាហ្មណ៍​​ពោល​ថា ព្រះគោតម​ដ៏ចម្រើន ជា​អ្នក​ពោល​ពាក្យ​ឃាត់​កិច្ចការ ថា​មិនត្រូវ​ធ្វើ​ទេតើ។ ព្រះសាស្តា​ទ្រង់​ត្រាស់​តប​ថា ម្នាល​ព្រាហ្មណ៍ ពិត​មែន មាន​​ហេតុ​ជា​​ទំនង គួរឲ្យ​អ្នក​ផង​គេថា ព្រះសមណ​គោតម ជាអ្នក​ពោល​ពាក្យ​ឃាត់​កិច្ចការ​ថា មិន​ត្រូវធ្វើ ដែល​គេថា​នោះ​ត្រូវ​ហើយ ម្នាល​ព្រាហ្មណ៍ ព្រោះ​​តថាគត​​ប្រកាន់​និយាយ​​ហាម​ឃាត់​ថា មិនត្រូវ​អ្នកណា​មួយ​ធ្វើ​កាយទុច្ចរិត វចី​ទុច្ចរិត មនោ​ទុច្ចរិត​ឡើយ តថាគត​តែង​និយាយ​ហាម​ឃាត់ថា មិន​ត្រូវអ្នក​ណាមួយ ធ្វើ​នូវ​ធម៌​​ទាំង​ឡាយ​​ជា​អកុសល​​ដ៏អាក្រក់​ច្រើន​ប្រការ​នោះឡើយ ម្នាល​ព្រាហ្មណ៍ ដែល​អ្នក​ផង​គេថា ព្រះសមណ​គោតម ជាអ្នក​ពោល​ពាក្យ​ឃាត់កិច្ចការ​ថា មិនត្រូវ​ធ្វើនោះ គឺជា​​សំដី​​ត្រូវត្រង់​ហេតុនេះ​ឯង ប៉ុន្តែ​មិនមែន​ត្រូវត្រង់​ហេតុ ដែល​អ្នកឯង​និយាយ​សំដៅ​នោះទេ។ ព្រាហ្មណ៍​ពោលថា ព្រះគោតម​ដ៏ចម្រើន ជាអ្នក​​ពោល​​ពាក្យ​​កាត់​ផ្តាច់​​ផ្តិល​ទេ​តើ។ ព្រះសាស្តា​ទ្រង់​ត្រាស់​តបថា ម្នាល​ព្រាហ្មណ៍ ពិត​មែន មាន​ហេតុ​ជាទំនង គួរ​ឲ្យអ្នក​ផង​គេថា ព្រះសមណ​គោតម ជា​អ្នក​​ពោល​​ពាក្យ​​កាត់​​ផ្តាច់​ផ្តិល ដែល​គេថា​នោះ ត្រូវ​ហើយ ម្នាលព្រាហ្មណ៍ ព្រោះតថាគតប្រកាន់និយាយថា ឲ្យសត្វកាត់ផ្តាច់ផ្តិលនូវរាគៈ ទោសៈ មោហៈ តថាគតតែងនិយាយថា ឲ្យ​សត្វ​កាត់​ផ្តាច់នូវធម៌ទាំងឡាយ ជាអកុសលដ៏អាក្រក់ ច្រើនយ៉ាងនោះចេញ ម្នាលព្រាហ្មណ៍ ដែលអ្នកផងគេថា ព្រះសមណគោតម ជាអ្នក​​ពោល​ពាក្យ​ផ្តាច់​ផ្តិល​នោះ គឺត្រូវត្រង់ហេតុនេះឯង ប៉ុន្តែមិនមែនត្រូវត្រង់ហេតុ ដែលអ្នកឯងនិយាយសំដៅនោះទេ។ ព្រាហ្មណ៍​ពោលថា ព្រះគោតម​ដ៏ចម្រើន ជា​អ្នក​ខ្ពើម​​រអើម​​ណាស់​ទេតើ។ ព្រះសម្ពុទ្ធ​ទ្រង់​ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ ពិតមែន មានហេតុ​ជា​ទំនង គួរឲ្យ​អ្នកផង​គេថា ព្រះសមណ​គោតម ជា​អ្នក​ខ្ពើម​រអើម ដែល​គេថា​នោះ​ត្រូវ​ហើយ ម្នាល​​​ព្រាហ្មណ៍ ព្រោះ​តថាគត​ខ្ពើម​សេចក្តី​ប្រព្រឹត្តិ​អាក្រក់​ដោយ​កាយ វាចា ចិត្ត តថាគត​ខ្ពើម​សេចក្តី​ប្រកប​ចិត្ត​ផ្តេកផ្តិត​ទៅរក​អកុសល​ធម៌​ទាំង​​ឡាយ​​ដ៏អាក្រក់​ច្រើន​​ប្រការ (នោះណាស់) ម្នាល​ព្រាហ្មណ៍ ដែល​អ្នកផង​គេថា ព្រះសមណ​គោតម ជាអ្នក​ខ្ពើម​រអើម​នោះ គឺត្រូវ​ត្រង់ហេតុ​នេះឯង ប៉ុន្តែ​មិនត្រូវ​ត្រង់ហេតុ ដែល​​អ្នក​ឯង​​និយាយ​​សំដៅ​នោះទេ។ ព្រាហ្មណ៍​ពោលថា ព្រះគោតម​ដ៏ចម្រើន ជាអ្នក​បំផ្លាញ​ទេតើ។ ព្រះលោកនាថ​ជាម្ចាស់​ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ពិតមែន មាន​ហេតុ​​ជា​ទំនង គួរ​ឲ្យ​អ្នក​ផង​គេ​ថា ព្រះសមណ​គោតម ជាអ្នកបំផ្លាញ ដែលគេថានោះ​ត្រូវហើយ ម្នាល​ព្រាហ្មណ៍ ព្រោះ​តថាគត​សំដែង​ធម៌​ចំពោះ​ផ្លូវ​ប្រតិបត្តិ ដែល​​បំផ្លាញ​​បង់​នូវ​រាគៈ ទោសៈ មោហៈ តថាគត​សំដែង​ធម៌​ចំពោះ​ផ្លូវប្រតិបត្តិ ដែល​រំលាង​បង់​នូវ​អកុសលធម៌​ទាំងឡាយ​ដ៏អាក្រក់​ច្រើនប្រការ ម្នាលព្រាហ្មណ៍ ដែល​អ្នក​​ផង​​គេថា ព្រះសមណ​គោតម ជា​អ្នក​បំផ្លាញ​នោះ គឺត្រូវត្រង់ហេតុនេះឯង ប៉ុន្តែ​មិន​មែន​ត្រូវត្រង់​ហេតុ​ដែល​អ្នក​ឯង​និយាយ​សំដៅ​នោះទេ។ ព្រាហ្មណ៍​​ពោល​ថា ព្រះគោតម​ដ៏ចម្រើន ជាអ្នក​ដុតកំដៅ​ទេតើ។ ព្រះសព្វញ្ញូ​ជាម្ចាស់​ទ្រង់ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ ពិត​មែន មាន​ហេតុ​ជាទំនង គួរឲ្យ​អ្នកផង​គេថា ព្រះ​សមណ​​គោតម​​ជាអ្នក​ដុត​កំដៅ ដែលគេថា​នោះ​ត្រូវហើយ ម្នាល​ព្រាហ្មណ៍ ព្រោះ​តថាគត​ប្រកាន់​និយាយ​ថា ការប្រព្រឹត្តិ​អាក្រក់​ដោយ​កាយ វាចា ចិត្ត ជាទី​តាំង​​នៃ​សេចក្តី​ក្តៅ​​ក្រហាយ ជាអកុសលធម៌​ដ៏អាក្រក់ អកុសលធម៌​ទាំងឡាយ​ដ៏អាក្រក់ ដែលជា​ទីតាំងនៃ​សេចក្តី​ក្តៅ​ក្រហាយ (នោះ) បើអ្នក​ណាបាន​លះបង់​ស្រឡះ​ហើយ បាន​​ផ្តាច់ផ្តិល​ឫសគល់​អស់​ហើយ បានធ្វើ​វត្ថុសម្រាប់​កើតទៀត ឲ្យ​អស់​រលីង​ដូច​ដើមត្នោត​ដែល​គេ​ក្របែល​គាស់​រំលើង ឲ្យលែង​ដុះ​តទៅ​ទៀត​ហើយ បាន​ធ្វើ​ឲ្យ​លែង​​មាន​បែបភាព​តទៅ​ទៀត​ហើយ ឲ្យជា​ធម៌លែង​មាន​កំណើត​តទៅ​ខាងមុខ​ទៀតហើយ តថាគត​ហៅ​អ្នកនោះ​ថា អ្នក​ដុត​កំដៅ ម្នាល​ព្រាហ្មណ៍ អកុសល​​ធម៌​ទាំងឡាយ​​ដ៏អាក្រក់​​ជាទី​តាំង​នៃសេចក្តី​ក្តៅក្រហាយ (នោះ) តថាគត​ឯង​បាន​លះបង់​ស្រឡះ​ហើយ បាន​ផ្តាច់ផ្តិល​ឫសគល់​អស់ហើយ បានធ្វើ​វត្ថុ​​សម្រាប់​​កើត​ទៀត ឲ្យអស់​រលីង ដូចជា​ដើមត្នោត ដែល​គេក្របែល​គាស់​រំលើង ឲ្យលែង​ដុះតទៅ​ទៀតហើយ បានធ្វើឲ្យ​លែងមាន​បែបភាព​តទៅទៀត​ហើយ ឲ្យជា​ធម៌​លែង​មាន​​កំណើត​​តទៅខាង​មុខទៀត​ហើយ ម្នាល​ព្រាហ្មណ៍ ដែល​អ្នកផង​គេថា ព្រះសមណ​គោតម ជាអ្នក​ដុតកំដៅ​នោះ​គឺត្រូវ​ត្រង់​ហេតុ​នេះឯង ប៉ុន្តែ​មិន​មែន​​ត្រូវ​ត្រង់​ហេតុ​ដែល​អ្នកឯង​និយាយ​សំដៅ​នោះទេ។ ព្រាហ្មណ៍​ពោលថា ព្រះគោតម​ដ៏ចម្រើន ជាមនុស្ស​ឥតកំណើត​ទេតើ។ ព្រះដ៏មាន​ជោគ​ទ្រង់ត្រាស់​ថា ម្នាល​​ព្រាហ្មណ៍ ពិតមែន​ហើយ មានហេតុ​ជាទំនង​គួរឲ្យ​អ្នក​ផង​គេថា ព្រះសមណ​គោតម ជាមនុស្ស​ឥតកំណើត ដែល​គេថា​នោះ​ត្រូវហើយ ម្នាល​ព្រាហ្មណ៍ ព្រោះ​​កិរិយា​ដេក​ក្នុង​គភ៌​តទៅ​ទៀត ដំណើរ​កើតក្នុង​ភព​តទៅ​មុខទៀត បើអ្នកណា​បាន​លះបង់​ស្រឡះហើយ បាន​ផ្តាច់ផ្តិល​ឫសគល់​អស់ហើយ បាន​ធ្វើ​វត្ថុ​សម្រាប់​កើត​​ទៀត ឲ្យ​អស់​រលីង ដូចជា​ដើមត្នោត ដែល​គេក្របែល​គាស់​រំលីង ឲ្យលែង​ដុះតទៅ​ទៀតហើយ បានធ្វើ​ឲ្យលែង​មានបែប​ភាពតទៅ​ទៀតហើយ ឲ្យជា​​ធម៌លែង​​មាន​​កំណើត​តទៅខាង​មុខទៀត​ហើយ តថាគត​ហៅអ្នក​នោះថា អ្នកឥត​កំណើត ម្នាល​ព្រាហ្មណ៍ កិរិយា​ដេកក្នុង​គភ៌ត​ទៅទៀត ដំណើរ​​កើត​ក្នុង​​ភព​តទៅ​​មុខ​ទៀត (នោះ) តថាគត​ឯងបាន​លះបង់​ស្រឡះ​ហើយ បាន​ផ្តាច់ផ្តិល​ឫសគល់​អស់ហើយ​ បានធ្វើ​វត្ថុសម្រាប់​កើតទៀត ឲ្យ​អស់​រលីង ដូចជា​ដើមត្នោត ដែល​​គេ​​ក្របែល​គាស់​រំលើង ឲ្យលែង​ដុះតទៅ​ទៀតហើយ បានធ្វើ​ឲ្យលែង​មានបែប​ភាពតទៅ​ទៀតហើយ ឲ្យជាធម៌​លែងមាន​កំណើត​តទៅខាង​មុខទៀត​ហើយ ម្នាល​​ព្រាហ្មណ៍ ដែល​អ្នក​ផង​គេថា ព្រះសមណ​គោតម ជាមនុស្ស​ឥតកំណើត​នោះ គឺត្រូវ​ត្រង់ហេតុ​នេះឯង ប៉ុន្តែ​មិនមែន​ត្រូវត្រង់​ហេតុ​ដែល​អ្នក​ឯង​និយាយ​​សំដៅ​​នោះ​ទេ។

[៣] ម្នាលព្រាហ្មណ៍ ប្រៀបដូចជាពងមាន់ទាំងឡាយ៨ក្តី ១០ក្តី ១២ក្តី ពងមាន់ទាំងនោះ គឺមេមាន់ក្រាបដោយប្រពៃហើយ ធ្វើឲ្យកក់ក្តៅដោយប្រពៃហើយ ឲ្យចាប់ក្លិនវាជាមេដោយប្រពៃហើយ (លុះដល់វេលាញាស់) ក៏បណ្តាកូនមាន់ទាំងនោះ កូនមាន់ណា ទំលាយសម្បកពង ដោយចុងក្រចកជើង ឬដោយចុងចំពុះ ហើយញាស់ចេញ​មកដោយ​ស្រួលមុន​គេបំផុត បើដូច្នេះ តើ​អ្នក​ផងគួរ​ហៅ​កូនមាន់​នោះថា កូន​ច្បង ឬកូន​ពៅហ៏។ ព្រាហ្មណ៍​ក្រាបទូល​ថា បពិត្រ​ព្រះគោតម​ដ៏​ចម្រើន (កូនមាន់​នោះ) គេគួរ​ហៅថា កូនច្បង ព្រោះវា​ជាបង​គេបំផុត។ ព្រះសាស្តា​ទ្រង់ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ កាលបើ​ពពួកសត្វ ដូចជា​ពងមាន់ កើត​ហើយ មាន​អវិជ្ជា​គឺសេចក្តី​ល្ងង់ ដូចជា​សម្បកពង​កំពុង​រួបរឹត​ក្នុងលោក មានតែ​តថាគត​ម្នាក់ឯង ដែល​ទំលាយ​សម្បកពង គឺសេចក្តី​ល្ងង់ ហើយ​ត្រាស់ដឹង​ខ្លួនឯង​ដោយ​ប្រពៃ​នូវ​សម្មា​សម្ពោធិញ្ញាណ ដែល​មិនមាន​គុណជាត​ឯទៀត​ប្រសើរ​ជាងឡើយ ម្នាល​ព្រាហ្មណ៍ តថាគត​ឯង​ជា​ចម្បង ជាបុគ្គល​ប្រសើរ​បំផុត​ជាង​សត្វលោក ម្នាល​ព្រាហ្មណ៍ ព្យាយាម តថាគត​បានតាំង​ផ្តើមហើយ មិន​បន្ធូរបន្ថយ​ទេ ទាំង​ស្មារតី តថាគត​ក៏ប្រុងមិន​ឲ្យមានភ្លាត់ កាយ​សោត ក៏ស្ងប់​រំងាប់​មិនក្រវល់​ក្រវាយ ចិត្តក៏​នឹងល្អ ជាចិត្ត​មាន​អារម្មណ៍​តែមួយ ម្នាល​ព្រាហ្មណ៍ តថាគត​ឯង លុះដល់​ប្រាកដ​ជាស្ងាត់ចាក​កាម​ទាំងឡាយ ប្រាកដ​ជាស្ងាត់​ចាកធម៌​ទាំងឡាយ ជា​អកុសល​ហើយ ក៏ចូល​ដល់​បឋមជ្ឈាន ដែលប្រកប​ដោយ​វិតក្កៈ វិចារៈ មានបីតិ និងសុខ ដែល​កើតអំពី​សេចក្តី​ស្ងប់ស្ងាត់​ជាអារម្មណ៍​នៅហើយ។ លុះ​តថាគត ចូលទៅ​ជិត​រំងាប់វិតក្កៈ វិចារៈ​រួចហើយ ក៏បានចូល​ដល់​ទុតិយជ្ឈាន ជាទី​ផូរផង់​ប្រព្រឹត្តទៅ​ខាងក្នុង មាន​សភាព​ជាចិត្ត​ខ្ពស់ឯក គ្មាន​វិតក្កៈ វិចារៈ មាន​តែបីតិ​និង​សុខ កើតពី​សមាធិ​នៅហើយ។ លុះ​លះបង់​បីតិចេញ​ហើយ តថាគត​ជា​បុគ្គល​ព្រងើយ មានសតិ មានសេចក្តី​ដឹងច្បាស់​នៅហើយ តថាគត​សោយ​សុខ​ដោយ​កាយ​ផង អរិយ​បុគ្គល​ទាំងឡាយ តែង​សំដែង​នូវបុគ្គល​ដែលបាន​តតិយជ្ឈាន​ណា ថាជា​បុគ្គល​មានចិត្ត​ព្រងើយ ជាអ្នក​មានស្មារតី មាន​ប្រក្រតីនៅ​ជាសុខ តថាគត​ក៏បាន​ដល់​នូវ​តតិយជ្ឈាន​នោះ​ហើយ​នៅ។ ព្រោះ​លះបង់​នូវសេចក្តី​សុខផង ព្រោះ​លះបង់​នូវសេចក្តី​ទុក្ខផង ព្រោះរំលត់​នូវសោមនស្ស និង​ទោមនស្ស​អំពី​មុនផង តថាគត​បានចូល​ដល់​ចតុត្ថជ្ឈាន​ឥតទុក្ខ ឥតសុខ មាន​សតិ​ដ៏ស្អាត​ព្រោះ​ឧបេក្ខា​ហើយនៅ។ កាល​ដែល​ចិត្តខ្ជាប់ខ្ជួន បរិសុទ្ធ​ផូរផង់ មិនមាន​កិលេស ប្រាស​ចាក​សេចក្តី​សៅហ្មង ជាចិត្ត​ទន់ សមគួរ​ដល់កម្ម ជាចិត្ត​នឹងធឹង មិន​ញាប់ញ័រ​យ៉ាងនេះ​ហើយ តថាគតឯង ក៏បាន​បង្អោន​ចិត្តចូលទៅ ក្នុង​បុព្វេនិវាសានុស្សតិ​ញ្ញាណ (ញាណ​ជាគ្រឿង​រឭក​ជាតិមុន​បាន)។ តថាគតឯង ក៏រឭកជាតិ​ដែលបាន​អាស្រ័យ​នៅមក​អំពីមុន ជា​អនេកជាតិ។ រឭក​ជាតិបាន​ដូចម្តេច។ រឭកបាន​១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ ១ពាន់ជាតិ ១សែន​ជាតិ​ក៏បាន រឭក​បានច្រើន​សំវដ្តកប្ប ច្រើន​វិវដ្តកប្ប ច្រើន​សំវដ្តវិវដ្ដកប្ប​ក៏បាន ដូច្នេះថា តថាគត​បានកើត​ក្នុងភព​ឯណោះ មានឈ្មោះ​យ៉ាងនេះ មានគោត្រ​យ៉ាងនេះ មាន​សម្បុរ​យ៉ាងនេះ មានអាហារ​យ៉ាងនេះ ទទួល​សុខទុក្ខ​យ៉ាងនេះ មាន​កំណត់​អាយុ​ប៉ុណ្ណេះ តថាគត​ច្យុតចាក​អត្តភាព​នោះ ហើយបាន​ទៅកើត​ក្នុងភព​ឯណោះ ដែល​ទៅកើត​ក្នុងភព​នោះ តថាគត ក៏មាន​ឈ្មោះ​យ៉ាង​នេះ មានគោត្រ​យ៉ាងនេះ មាន​សម្បុរយ៉ាង​នេះ មានអាហារ​យ៉ាងនេះ បាន​ទទួល​សុខទុក្ខ​យ៉ាងនេះ មានកំណត់​អាយុ​ប៉ុណ្ណេះ តថាគត​ឯងច្យុត​ចាក​អត្តភាព​នោះ​ហើយ មកកើត​ក្នុងភព​នេះ។ តថាគត​រឭកតាម​នូវជាតិ ដែល​អាស្រ័យ​នៅពីមុន បាន​ច្រើនជាតិ ព្រមទាំង​អាការៈ ព្រមទាំង​ឧទ្ទេស​យ៉ាងនេះ។ ម្នាល​ព្រាហ្មណ៍ បឋមវិជ្ជា​នេះហើយ ដែលតថាគត​បានត្រាស់ដឹង​ក្នុងយាម​ជាដំបូង​នៃរាត្រី លុះដល់​សេចក្តី​ល្ងង់​ខ្ចាត់បាត់​ទៅ សេចក្តីចេះ​ដឹងប្រាកដ ក៏កើត​ឡើង ងងឹត​ខ្ចាត់​បាត់​ទៅ ពន្លឺក៏កើត​ឡើង​ដល់​តថាគត ដែលកំពុង​អង្គុយ​ប្រុងស្មារតី មិនប្រហែស​ធ្វេស​ខំប្រឹងដុត​បំផ្លាញ​កិលេស មានចិត្តមូល​ស្លុងឥត​មាននឹក​នាដល់​កាយ និង​ជីវិត​ឡើយ ដូចជា​បណ្ឌិត​ទាំងឡាយ ដែលបាន​នូវ​បឋមវិជ្ជានុ៎ះ​ដូច្នោះ​ដែរ។ ម្នាល​ព្រាហ្មណ៍ នេះឯង​ជា​បឋមវិជ្ជា​ដែលតថាគត​បានត្រាស់​ដឹងហើយ ដូចជា​កូនមាន់​ញាស់ចេញ​ចាក​សម្បកពង។ កាលដែល​ចិត្តខ្ជាប់ខ្ជួន​បរិសុទ្ធ​ផូរផង់ មិនមាន​កិលេស ប្រាសចាក​សេចក្តីសៅហ្មង​ជាចិត្តទន់​សមគួរ​ដល់កម្ម ជាចិត្ត​នឹងធឹង​ មិន​ញាប់ញ័រ​យ៉ាងនេះ​ហើយ តថាគត​ទើបបង្អោន​ចិត្តចូល​ទៅក្នុងញាណ ដែល​នាំឲ្យបាន​ត្រាស់​ដឹងនូវ​ចុតិ និង​បដិសន្ធិ​នៃសត្វ​ទាំងឡាយ គឺ​​ចុតូបបាតញ្ញាណ។ តថាគត​ពិចារណា​មើលនូវ​សត្វ​ទាំងឡាយ ដែល​ច្យុត និង​ចាប់​បដិសន្ធិ​ទាបថោក និងឧត្តម មាន​សណ្ឋានល្អ និង​អាក្រក់ ទៅកាន់​សុគតិ និង​ទុគ្គតិ​ដោយ​ចក្ខុដូច​ជាទិព្វ​ដ៏បរិសុទ្ធ ក្រៃលែង​ជាងចក្ខុ​របស់​មនុស្ស​សាមញ្ញ ក៏ឃើញ​ច្បាស់នូវ​សត្វ​ទាំងឡាយ ដែល​អន្ទោលទៅ​តាម​កម្មថា អើហ្ន៎ សត្វទាំង​អម្បាល​នេះ ប្រកប​ដោយ​កាយ​ទុច្ចរិត ប្រកប​ដោយ​វចីទុច្ចរិត ប្រកប​ដោយ​មនោទុច្ចរិត ជាមិច្ឆាទិដ្ឋិ ប្រកាន់​មាំនូវកម្ម​ជាមិច្ឆាទិដ្ឋិ និយាយ​តិះដៀល​អរិយបុគ្គល​ទាំងឡាយ សត្វទាំងនោះ លុះដល់​រំលាងខន្ធ បន្ទាប់​អំពីមរណៈ ក៏ទៅកើត​ឯអបាយ ទុគ្គតិ វិនិបាត នរក មួយសោត អើហ្ន៎ សត្វទាំង​អម្បាលនេះ ប្រកបដោយ​កាយ​សុចរិត ប្រកប​ដោយ​វចីសុចរិត ប្រកបដោយ​មនោសុចរិត ជាសម្មាទិដ្ឋិ ប្រកាន់​មាំនូវកម្ម​ជាសម្មាទិដ្ឋិ មិនតិះដៀល​អរិយបុគ្គល​ទាំងឡាយ សត្វទាំង​អម្បាលនោះ លុះដល់​រំលាង​ខន្ធ បន្ទាប់​អំពីមរណៈ ក៏ទៅកើតក្នុងលោក គឺសុគតិ និងស្ថានសួគ៌។ តថាគត​ពិចារណាមើល​នូវសត្វ​ទាំងឡាយ ដែលច្យុត​និង​ចាប់​បដិសន្ធិ ទាបថោក និងឧត្តម មានសណ្ឋានល្អ និងអាក្រក់ ទៅកាន់​សុគតិ និងទុគ្គតិ ដោយ​ចក្ខុដូចជាទិព្វ​ដ៏បរិសុទ្ធ ក្រៃលែង​ជាងចក្ខុ​របស់មនុស្ស​សាមញ្ញ ក៏ឃើញ​ច្បាស់​នូវ​សត្វ​ទាំង​ឡាយ ដែល​អន្ទោល​ទៅតាមកម្ម ដោយ​ប្រការ​ដូច្នេះ។ ម្នាល​ព្រាហ្មណ៍ វិជ្ជាទី២​នេះឯង​ហើយ ដែល​តថាគត​បានត្រាស់​ដឹងក្នុងយាមជា កណ្តាល​នៃរាត្រី លុះដល់​សេចក្តី​ល្ងង់ខ្លៅ​បាត់ទៅ សេចក្តីចេះដឹង​ប្រាកដ​ក៏កើតឡើង ងងឹតខ្ចាត់​បាត់ទៅ ពន្លឺក៏កើត​ឡើងដល់​តថាគត​ដែលកំពុង​ប្រុងស្មារតី មិនប្រហែស​ធ្វេស ខំប្រឹង​ដុតបំផ្លាញ​កិលេស មានចិត្ត​មូលស្លុង​ឥតមាន​នឹកនាដល់​កាយ និងជីវិត​ឡើយ ដូចជា​បណ្ឌិត​ទាំងឡាយ​ដែលបាន​នូវ​វិជ្ជាទី២​នុ៎ះដូច្នោះដែរ។ ម្នាល​ព្រាហ្មណ៍ នេះឯង​ជា​វិជ្ជាទី២ ដែលតថាគត​បានត្រាស់​ដឹងហើយ ដូចជា​កូនមាន់​ដែលញាស់​ចេញចាក​សម្បកពង។ កាល​ដែលចិត្ត​ខ្ជាប់ខ្ជួន បរិសុទ្ធ​ផូរផង់ មិនមាន​កិលេស ប្រាស​ចាកសេចក្តី​សៅហ្មង ជាចិត្តទន់ សមគួរ​ដល់កម្ម ជាចិត្តនឹង​ធឹង​មិន​ញាប់ញ័រ​យ៉ាងនេះ​ហើយ តថាគត​ទើបបង្អោន​ចិត្តចំពោះ​ទៅក្នុង​ញាណ​ជាហេតុ​ឲ្យបាន​អស់ទៅ​នៃ​អាសវៈ​ទាំងឡាយ គឺ​អាសវក្ខយញ្ញាណ តថាគត​ក៏ដឹង​ប្រាកដ​តាមពិត​ថា នេះជាទុក្ខ ដឹងប្រាកដ​តាម​ពិតថា នេះជាហេតុ​នាំឲ្យកើត​ទុក្ខ ដឹង​ប្រាកដ​តាម​ពិតថា នេះជា​សេចក្តី​រលត់ទុក្ខ ដឹងប្រាកដ​តាមពិតថា នេះជាបដិបទា​ឲ្យបានដល់​នូវសេចក្តី​រលត់ទុក្ខ ដឹងប្រាកដ​តាមពិតថា ធម៌ប៉ុណ្ណេះ​ជាអាសវៈ ដឹងប្រាកដ​តាមពិត​ថា ធម៌នេះ​ជាហេតុ​នាំឲ្យ​កើត​អាសវៈ ដឹងប្រាកដ​តាមពិតថា នេះជាសេចក្តី​រលត់នៃអាសវៈ ដឹងប្រាកដ​តាមពិតថា នេះជា​បដិបទា ឲ្យបានដល់​នូវសេចក្តី​រលត់​នៃអាសវៈ កាលដែល​​តថាគត​​ដឹងយ៉ាងនេះ តថាគត​​ឃើញយ៉ាងនេះ ចិត្តតថាគត​​ក៏ផុតចាក​​គ្រឿងត្រាំ គឺកាមផង គឺភពផង គឺអវិជ្ជា​ផង កាលបើ​ចិត្ត​តថាគត​បាន​រួច​ផុត​ស្រឡះហើយ ប្រាជ្ញា​ក៏កើតប្រាកដ​ដល់តថាគត​ថា ចិត្តរួចផុត​ស្រឡះចាក​អាសវៈ​ហើយ ទាំងតថាគត​ក៏ដឹង​ច្បាស់ថា កំណើត​របស់អញ​អស់ហើយ ព្រហ្មចរិយ​ធម៌ អញបាន​ប្រព្រឹត្ត​គ្រប់គ្រាន់​ហើយ សោឡសកិច្ច អញក៏បាន​ធ្វើស្រេច​ហើយ កិច្ចដទៃ ដើម្បី​សោឡសកិច្ចនេះ​ទៀត មិនមានឡើយ។ ម្នាល​ព្រាហ្មណ៍ វិជ្ជាទី៣​នេះហើយ ដែលតថាគត​បានត្រាស់ដឹង​ក្នុងយាម​ជាបំផុត​នៃរាត្រី លុះដល់​សេចក្តី​ល្ងង់ខ្លៅ​ខ្ចាត់បាត់ទៅ សេចក្តីចេះដឹង​ប្រាកដ​ក៏កើត​ឡើង ងងឹត​ខ្ចាត់​បាត់ទៅ ពន្លឺក៏កើតឡើង​ដល់តថាគត​ដែលកំពុង​អង្គុយ​ប្រុងស្មារតី មិនប្រហែស​ធ្វេស ខំប្រឹងដុត​បំផ្លាញ​កិលេស មានចិត្ត​មូលស្លុង​ឥតមាន​នឹកនា​ដល់​កាយ និង​ជីវិត​ឡើយ ដូចជា​បណ្ឌិតទាំង​ឡាយ ដែលបាន​នូវវិជ្ជាទី៣​នុ៎ះដូច្នោះដែរ។ ម្នាល​ព្រាហ្មណ៍ ការត្រាស់ដឹង​របស់​តថាគត ជាគំរប់៣នេះ ដូចគ្នា​នឹងការ​ញាស់ចេញ​របស់​កូនមាន់​អំពី​សម្បកពង។

[៤] កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ វេរញ្ជព្រាហ្មណ៍ បានក្រាបបង្គំ​ទូលព្រះដ៏មាន​ព្រះភាគវិញថា ព្រះគោតម​ដ៏ចម្រើន ព្រះអង្គ​ជាចម្បង​ជាង​មនុស្ស ប្រសើរបំផុត​ជាងមនុស្ស បពិត្រ​ព្រះគោតម​ដ៏ចម្រើន ភាសិត​របស់ព្រះអង្គ​ច្បាស់ណាស់ បពិត្រ​ព្រះគោតម​ដ៏ចម្រើន ភាសិត​របស់​ព្រះអង្គ​ច្បាស់​ណាស់ បពិត្រ​ព្រះគោតម​ដ៏ចម្រើន ធម៌ដែល​ព្រះអង្គ​សម្តែងហើយ ដោយ​អនេកបរិយាយ​យ៉ាងនេះ (ភ្លឺច្បាស់​ណាស់) គួរនា​ដូចជា​មនុស្សចាប់​របស់ដែល​គេផ្កាប់​ចុះ ឲ្យផ្ងារឡើង ពុំនោះ ដូចជាមនុស្ស​បើកបង្ហាញ​របស់ដែល​គេលាក់​បិទបាំង ពុំនោះសោត ដូចជា​មនុស្សប្រាប់​ផ្លូវដល់​អ្នកវង្វេង​ទិស ឬក៏ដូច​ជាមនុស្ស​កាន់​ប្រទីប​ទ្រោល​បំភ្លឺក្នុង​ទីងងឹត ដោយ​គិតថា មនុស្ស​មានភ្នែក​រមែងមើល​ឃើញនូវ​រូបទាំងឡាយ ខ្ញុំព្រះអង្គនោះ​សូមដល់​នូវព្រះគោតម​ដ៏ចម្រើន​ផង ព្រះធម៌​ផង ព្រះភិក្ខុ​សង្ឃផង ជាទីពឹង​ទីរឭក ចាប់ដើម​តាំងពីថ្ងៃនេះ​ទៅ សូមព្រះគោតម​ដ៏ចម្រើនជ្រាប​នូវខ្ញុំ​ព្រះអង្គ​ថាជាឧបាសក ដល់​សរណគមន៍​ស្មើដោយ​ជីវិត មិនតែ​ប៉ុណ្ណោះ​ទេ សូមព្រះគោតមដ៏ចម្រើន ទទួល​និមន្តគង់​ចាំវស្សា​ជិតស្រុក​វេរញ្ជា​មួយអន្លើ​ដោយ​ភិក្ខុសង្ឃ។ ព្រះដ៏មាន​ព្រះភាគ ក៏ព្រម​ទទួលនិមន្ត​ដោយ​តុណ្ហីភាព។ លំដាប់នោះ វេរញ្ជព្រាហ្មណ៍​ដឹងច្បាស់ថា ព្រះអង្គទទួល​និមន្តហើយ ក៏ក្រោក​ចាកអាសនៈ​ថ្វាយបង្គំលា​ព្រះដ៏មាន​ព្រះភាគ ហើយ​ធ្វើប្រទក្សិណ​ដើរចេញ​ទៅ។

[៥] សម័យនោះឯង ស្រុកវេរញ្ជាកើតអំណត់អត់បាយ មនុស្សទាំងឡាយ​ចិញ្ចឹមជីវិត​បានដោយ​កម្រក្រៃពេក មនុស្ស​ណា​ដែល​ក្រលំបាក​ស្រាប់​ ក៏ស្លាប់ មាន​ឆ្អឹងស (ដេរដាស​លើផែនដី) មនុស្សដែល​មានទ្រព្យ​សម្បត្តិល្មម​ទិញដូរ​ស្រូវអង្ករ​គេបាន ក៏មិនងាយ​នឹងទិញដូរ បើលុះតែ​មានស្លាក​កាន់ជា​សំគាល់ ទើបទិញ​ដូរបាន ជនទាំង​អស់ក្នុង​ស្រុកនោះ​ព្យាយាម​ស្វែងរក​អាហារបាន​ដោយ​កម្រក្រៃពេក។ សម័យនោះ មានពួកឈ្មួញសេះនៅក្នុងឧត្តរាបថប្រទេស នាំសេះ​ចំនួន​៥០០ ចូលមក​នៅសម្រាក​ក្នុង​ស្រុកវេរញ្ជា ក្នុងរដូវខែវស្សា។ ពួកឈ្មួញដែល​នៅក្នុងរោងសេះទាំងនោះ ក៏បានបញ្ញត្តគ្នា​ឲ្យប្រគេន​បាយក្រៀម​ចំនួន​១នាឡិ​ៗម្នាក់ ដល់​ភិក្ខុ​ទាំង​ឡាយ។ លុះដល់ពេល​បុព្វណ្ហសម័យ ភិក្ខុទាំងឡាយ​ស្លៀកស្បង់​ទ្រង់ចីវរ និងបាត្រ នាំគ្នាចូល​ទៅបិណ្ឌបាត ក្នុងស្រុកវេរញ្ជា ក៏មិនប្រទះ​បាន​អាហារ​បិណ្ឌបាត​សោះឡើយ ទើបទៅ​បិណ្ឌបាត​ខាងពួកឈ្មួញ​ឯរោងសេះវិញ ក៏បាន​បាយក្រៀម​១នាឡិៗម្នាក់ ហើយ​វិលមក​អារាម យក​បាយក្រៀម​នោះ​បុកក្នុង​ត្បាល់រួច​នាំគ្នាឆាន់។ ចំណែកខាង​ព្រះអានន្ទ​ដ៏មានអាយុ យក​បាយក្រៀម​១នាឡិ កិនក្នុងត្បាល់​ថ្ មហើយយកទៅ​ថ្វាយព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ក៏ទ្រង់ទទួល​សោយ​បាយក្រៀម​នោះ។ វេលានោះ ព្រះសម្ពុទ្ធទ្រង់​បានឮសូរត្បាល់ និង​អង្រែ​នោះដែរ។ ព្រះតថាគត​ទាំងឡាយ បានជ្រាប​នូវហេតុ​ហើយ​សួរក៏​មាន បានជ្រាប​ហើយ​មិនសួរ​ក៏មាន ជ្រាបច្បាស់​នូវកាល​គួរ ហើយ​សួរក៏មាន ជ្រាបច្បាស់​នូវកាលគួរ ហើយមិនសួរក៏មាន ឯព្រះតថាគត​ទាំងឡាយ ព្រះអង្គ​តែងសួរ​នូវការណា ដែលប្រកប​ដោយ​ប្រយោជន៍ កម្មដែល​មិនប្រកប​ដោយ​ប្រយោជន៍ ព្រះអង្គ​មិនសួរឡើយ ព្រោះព្រះតថាគត​ទាំងឡាយ ទ្រង់បាន​ផ្តាច់បង់ នូវកម្ម​មិនប្រកប​ដោយប្រយោជន៍​ទាំងឡាយ ដោយ​អរិយមគ្គ​ជ្រះស្រឡះ​ហើយ។ ព្រះសព្វញ្ញុពុទ្ធ​ដ៏មានជោគ​ទាំងឡាយ ទ្រង់តែង​សួរនូវភិក្ខុ​ទាំងឡាយ ដោយ​ហេតុពីរ​ប្រការ គឺទ្រង់សួរដើម្បីនឹងសម្តែងនូវធម៌១ ដើម្បី​នឹង​បញ្ញត្ត​នូវ​សិក្ខាបទ​ដល់​សាវក​ទាំងឡាយ១។ គ្រានោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់ហៅ​ព្រះអានន្ទ​ដ៏មាន​អាយុ​មក ហើយទ្រង់សួរថា ម្នាលអានន្ទ សូរសម្លេងនោះ​ជាសូរត្បាល់​អង្រែឬអ្វី។ ទើបព្រះអានន្ទ​ដ៏មានអាយុ ក្រាបទូល​រឿងនុ៎ះ ឲ្យព្រះដ៏​មានព្រះភាគ​ជ្រាប​គ្រប់​ប្រការ។ ព្រះអង្គត្រាស់​សរសើរថា ត្រូវហើយអានន្ទ ប្រពៃហើយ​អានន្ទ អ្នកឯងរាល់គ្នា​ជាសប្បុរស​ឈ្នះវិសេស​ហើយ បណ្តាល​ជន​ខាង​ក្រោយ​គេនឹងនឹក​ចង់ឲ្យ​នូវចង្ហាន់​ដែល​គេចំអិន ដោយ​អង្ករស្រូវខ្សាយ ព្រមទាំង​ម្ហូបលាយ​ដោយសាច់​ដ៏ឆ្ងាញ់ពិសារ (ដល់អ្នករាល់គ្នា)។

[៦] គ្រានោះ ព្រះមហាមោគ្គល្លានដ៏មានអាយុក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅ​ដល់បាន​ក្រាបថ្វាយ​បង្គំព្រះអង្គ​ដោយ​គោរព រួចហើយ​ក៏គង់​ក្នុងទី​ដ៏សមគួរ។ លុះ​ព្រះមហាមោគ្គល្លាន​ដ៏មានអាយុគង់​ក្នុងទីដ៏សមគួរ​ហើយ ក៏ក្រាបទួល​ស្នើសេចក្តីនេះ​ចំពោះព្រះដ៏មានព្រះភាគ​ថាសូមទ្រង់ព្រះ មេត្តា​ប្រោស ឥឡូវនេះ ស្រុកវេរញ្ជាកើតអំណត់អត់បាយ មនុស្ស​ទាំងឡាយ​នឹង​ចិញ្ចឹម​ជីវិត​បាន​ដោយកម្រក្រៃពេក មនុស្សណា​ដែលក្រ​លំបាក​ស្រាប់ក៏ស្លាប់​មាន​ឆ្អឹង​ស (ដេរដាសលើផែនដី) មនុស្សដែលមានទ្រព្យ​សម្បត្តិ ល្មមទិញ​ដូរស្រូវ​អង្ករគេបាន ក៏​មិនងាយ​នឹង​ទិញ​ដូរ បើលុះ​តែមាន​ស្លាកកាន់​ជា​សំគាល់​នោះ​ ទើប​ទិញ​ដូរ​បាន ជន​ទាំង​អស់​ក្នុង​ស្រុកនោះ នឹងព្យាយាមស្វែងរកអាហារបានដោយកម្រក្រៃពេក សូមទ្រង់ព្រះមេត្តា ប្រោស ផ្ទៃខាងក្រោមនៃផែនដីនេះ មាន​ឱជារស​​ផ្អែមដូចទឹកឃ្មុំ ដែលស្អាតបរិសុទ្ធឥតលាយច្រឡំដោយមេឃ្មុំ សូម​ទ្រង់​ព្រះមេត្តា​ប្រោស ខ្ញុំព្រះអង្គ​ចង់ប្រែ​ត្រឡប់​ផែនដី​នេះឲ្យ​ផ្ងារឡើង ដើម្បី​នឹងឲ្យ​​ភិក្ខុ​ទាំងឡាយ​​​ឆាន់​នូវ​ឱជារស ដែល​កើត​ឡើង​អំពីស្រទាប់​នៃ​ផែនដីនោះ។ ព្រះបរម​សាស្តា​ទ្រង់ត្រាស់​ថា ម្នាល​មោគ្គល្លាន ចុះអ្នក​នឹងយក​មនុស្ស សត្វ​​ទាំងឡាយ​ដែល​នៅ​​អាស្រ័យ​លើ​ផែនដី​នេះ អោយ​ទៅនៅ​ឯណា។ ព្រះមហាមោគ្គល្លាន​ទូលតបថា សូមទ្រង់​ព្រះមេត្តា​ប្រោស ខ្ញុំព្រះអង្គ​នឹងនិម្មិត​បាតដៃម្ខាង ឲ្យបាន​ដូចជា​ផែន​ដីធំ នឹងឲ្យសត្វ​ទាំងឡាយ​​ដែល​នៅ​អាស្រ័យ​លើផែនដី មកនៅ​លើបាតដៃ​ម្ខាង​នោះ ហើយ​ខ្ញុំព្រះអង្គ​នឹងប្រែ​នូវផែនដី​ដោយ​ដៃ​ម្ខាង។ ព្រះអង្គ​ទ្រង់ឃាត់​ថា មោគ្គល្លាន អ្នកកុំពេញ​ចិត្តនឹង​ត្រឡប់​ផែនដីនោះ​ឡើយ សត្វទាំងឡាយនឹងបាននូវសេចក្តីជ្រួលជ្រើមរបល់។ ព្រះមហាមោគ្គល្លានក្រាបទូលថា សូមទ្រង់​ព្រះមេត្តា​ប្រោស ព្រះពុទ្ធដីកាដែលទ្រង់ត្រាស់មកនោះប្រពៃហើយ (បើដូច្នោះ) សូម​ឲ្យភិក្ខុ​សង្ឃ​ទាំងអស់​ទៅ​បិណ្ឌបាត​ឯឧត្តរកុរុទ្វីប​វិញ។ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់​តបថា ម្នាលមោគ្គល្លាន ចុះភិក្ខុ​ទាំងឡាយ​ឯណា​ដែល​មិន​មានឫទ្ធិ អ្នកនឹង​ធ្វើនូវ​ភិក្ខុ​ទាំងនោះ​ដូចម្តេច​ទៅ។ ព្រះមហាមោគ្គល្លាន​ក្រាប​ទូលថា សូម​ទ្រង់​​ព្រះមេត្តា​ប្រោស ភិក្ខុ​ទាំងអស់​នឹងទៅ​បាន​យ៉ាងណា ខ្ញុំព្រះអង្គ​នឹងធ្វើ​យ៉ាង​នោះ។ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់​តបថា កុំ មោគ្គល្លាន អ្នក​​កុំពេញ​​ចិត្តឲ្យ​​ភិក្ខុ​សង្ឃ​ទាំងអស់​ទៅ​បិណ្ឌបាត​ឯឧត្តរកុរុទ្វីប​នោះ​ឡើយ។

[៧] គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ លោកចូលទៅនៅក្នុងរហោឋានជាទីចេញចាកពួក ហើយសម្ងំនៅក្នុងកម្មដ្ឋាន មានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រហ្មចរិយ​ធម៌ របស់ព្រះពុទ្ធដ៏មានជោគទាំងឡាយអង្គណាខ្លះហ្ន៎ ជាព្រហ្មចរិយាធម៌មិនឋិតនៅយូរ ព្រហ្មចរិយធម៌​របស់ព្រះពុទ្ធដ៏​មានជោគ​ទាំងឡាយ​អង្គ​ណា​​​ខ្លះហ្ន៎ ជាព្រហ្មចរិយធម៌ឋិតនៅយូរ។ គ្រានោះ ព្រះសារីបុត្តត្ថេរដ៏មានអាយុ ចេញចាកទីសម្ងំពួនក្នុងវេលាសាយណ្ហសម័យ ហើយចូល​ទៅ​គាល់​ព្រះដ៏មាន​ព្រះភាគ លុះចូលទៅដល់ បាន​ក្រាប​ថ្វាយ​បង្គំ​ព្រះអង្គ​ដោយ​គោរព ហើយ​គង់ក្នុង​ទីដ៏​សមគួរ។ លុះព្រះសារីបុត្រ​ដ៏មានអាយុ គង់ក្នុង​ទីដ៏សមគួរហើយ ក៏​ក្រាប​ទូល​សួរ ចំពោះ​ព្រះដ៏មាន​ព្រះភាគ​ថា សូម​ទ្រង់​ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គចូលទៅនៅក្នុងរហោឋានជាទីចេញចាកពួក ហើយសម្ងំនៅក្នុងកម្មដ្ឋាន មាន​សេចក្តី​​ត្រិះរិះ​ថា ព្រហ្មចរិយធម៌របស់ព្រះពុទ្ធដ៏មានជោគទាំងឡាយអង្គណាខ្លះហ្ន៎ ជាព្រហ្មចរិយធម៌មិនឋិតនៅយូរ ព្រហ្មចរិយធម៌​របស់ព្រះពុទ្ធដ៏​មាន​ជោគ​ទាំង​ឡាយ​​អង្គណាខ្លះហ្ន៎ ជាព្រហ្មចរិយធម៌ឋិតនៅយូរ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលសារីបុត្ត ព្រហ្មចរិយធម៌របស់ព្រះដ៏មានព្រះភាគព្រះនាមវិបស្សី១ ព្រះដ៏មាន​ព្រះភាគ​​ព្រះនាមសិខី១ ព្រះដ៏មានព្រះភាគព្រះនាមវេស្សភូ១ ជាព្រហ្មចរិយធម៌មិនឋិតនៅយូរ ម្នាលសារីបុត្ត ឯព្រហ្មចរិយធម៌​របស់ព្រះដ៏មាន​ព្រះភាគ​ព្រះនាម​កកុសន្ធ១ ព្រះដ៏មាន​ព្រះភាគ​ព្រះនាម​កោនាគមន១ ព្រះដ៏មានព្រះភាគព្រះនាមកស្សប១ ជាព្រហ្មចរិយធម៌ឋិតនៅបានយូរ។ ព្រះសារីបុត្តត្ថេរ​ក្រាបទូល​សួរថា សូមទ្រង់ព្រះមេត្តាប្រោស ព្រហ្មចរិយធម៌របស់ព្រះដ៏មានព្រះភាគព្រះនាមវិបស្សី១ ព្រះដ៏មាន​ព្រះភាគ​ព្រះនាម​សិខី១ ព្រះដ៏មាន​ព្រះភាគ​​ព្រះនាម​​វេស្សភូ១ បាន​ជា​មិន​ឋិត​នៅ​យូរ នោះតើព្រោះហេតុ និងបច្ច័យដូចម្តេច។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលសារីបុត្ត ព្រះដ៏មានព្រះភាគព្រះនាមវិបស្សី១ ព្រះដ៏មាន​ព្រះភាគព្រះនាមសិខី១ ព្រះដ៏មានព្រះភាគព្រះនាមវេស្សភូ១ ព្រះអង្គ​មិន​សូវ​ប្រឹងប្រែង សំដែងធម៌ដល់សាវកទាំងឡាយដោយពិស្តារប៉ុន្មានទេ ព្រហ្មចរិយធម៌​មានអង្គ៩ប្រការ របស់​ព្រះពុទ្ធ​ទាំងឡាយ​នោះ​គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ ជាធម៌​មាន​ចំនួន​តិចៗ​ណាស់ សិក្ខាបទក៏ព្រះពុទ្ធទាំងនោះមិនបានបញ្ញត្តដល់សាវកទាំងឡាយទេ អាណាបាតិមោក្ខ ក៏ព្រះពុទ្ធទាំងនោះមិនបានសំដែងឡើយ ដល់អំណើះ ឥតពី​ព្រះពុទ្ធដ៏​មានជោគទាំងឡាយនោះទៅ អំណើះឥតពីសាវកទាំងឡាយជាអ្នកត្រាស់ដឹងតាមព្រះពុទ្ធនោះទៅ សាវក​ទាំងឡាយ​ជា​ខាង​ក្រោយ​តមក ដែល​មាន​​នាម​ផ្សេងៗ​គ្នា មាន​គោត្ត​ផ្សេងៗ​គ្នា មាន​ជាតិ​ផ្សេងៗ​គ្នា ចេញ​ពីត្រកូល​ផ្សេងៗ​គ្នា ហើយ​បួស​នោះ ក៏ញុំាង​ព្រហ្មចរិយធម៌​នោះ​ឲ្យសាបសូន្យបាត់អស់ភ្លាមទៅ ម្នាល​សារីបុត្ត ឧបមាដូចជាផ្កាឈើផ្សេងៗ ដែលគេ​មិនបាន​ដោតក្រង​ចង​ដោយ​ចេស​ហើយ គេ​ដាក់លើ​បន្ទះក្តារ ខ្យល់​ក៏​រមែង​​តែ​បក់​បោក​​កំចាត់​​កំចាយ​​ផ្កា​​ទាំងនោះ​ឲ្យ​វិនាស​អស់​ទៅ ខ្យល់​ដែល​ធ្វើ​នូវផ្កា​ទាំងនោះ​ឲ្យវិនាស ព្រោះហេតុអ្វី ពីព្រោះផ្កាទាំងនោះ គេមិនបានដោតក្រង ចងដោយចេស ក៏សេចក្តី​នេះ​យ៉ាង​ណា​មិញ ម្នាល​សារីបុត្ត លុះ​អំណើះ​ឥតនឹង​ព្រះសម្ពុទ្ធ​ដ៏ទ្រង់ព្រះភាគ (ទាំង៣ព្រះអង្គ) នោះ និងពួកសាវក​ដែល​ជាអ្នក​ត្រាស់ដឹង​តាម​ព្រះពុទ្ធ​ទាំងនោះ​ទៅ​ហើយ ពួក​​សាវក​​ជាន់​ក្រោយៗ តមក មាននាម គោត្ត ជាតិផ្សេងៗគ្នា ដែលចេញចាកត្រកូលផ្សេងៗគ្នាមកបួសនោះ ក៏ញុំាង​ព្រហ្មចរិយ​ធម៌​នោះ​ឲ្យ​វិនាស​ទៅឆាប់ភ្លាម ដូចជា​ផ្កាឥត​កំរង​​យ៉ាង​នោះឯង ម្យ៉ាងទៀត ព្រះពុទ្ធដ៏មានជោគទាំងនោះ លោក​មិនសូវ​ប្រឹង​ប្រែង​ស្ទង់ចិត្ត (របស់សាវក) ដោយព្រះហឫទ័យ (របស់ព្រះអង្គ) ហើយ​ទូន្មាន​នូវសាវក​ទាំងឡាយ​ប៉ុន្មាន​ឡើយ ម្នាលសារីបុត្ត ពីដើមមកមានរឿងដំណាលថា ព្រះអរហំសម្មាសម្ពុទ្ធដ៏មានជោគ ទ្រង់ព្រះនាមវេស្សភូ ព្រះអង្គ​កំណត់​នូវចិត្ត (របស់​សាវក) ដោយព្រះហឫទ័យ (របស់ព្រះអង្គ) ហើយទ្រង់ទូន្មានប្រៀនប្រដៅភិក្ខុសង្ឃចំនួន១ពាន់រូបនៅនាដងព្រៃមួយ ជាដងព្រៃគួរស្បើម ដោយ​ពុទ្ធភាសិត​ថា អ្នកទាំងឡាយចូររិះគិតយ៉ាងនេះ កុំរិះគិតយ៉ាងនេះឡើយ ចូរយកចិត្តទុកដាក់យ៉ាងនេះ កុំយក​ចិត្ត​ទុក​ដាក់​យ៉ាង​នេះ​ឡើយ ចូរលះ​បង់អំពើ​យ៉ាង​នេះចេញ ហើយ​ចូរ​ផ្តេកផ្តួល​ចិត្តឲ្យ​ប្រដិត​ប្រជីទៅរកអំពើនេះវិញ ម្នាលសារីបុត្ត នៅវេលា​ដែល​ព្រះអរហំ​សម្មាសម្ពុទ្ធ​ដ៏មានជោគ ទ្រង់ព្រះនាមវេស្សភូ ទ្រង់បាន​ទូន្មាន​ប្រៀន​ប្រដៅ​យ៉ាងនេះៗហើយ ចិត្តរបស់ភិក្ខុទាំង១ពាន់រូបនោះ ក៏បានរួចស្រឡះចាកអាសវក្កិលេស មិនមានសេចក្តីប្រកាន់មាំឡើយ ម្នាល​សារីបុត្ត ដងព្រៃ​ដែល​មាន​នៅទីនោះ មុខ​គួរ​ឲ្យ​ស្បើម​ពេក​ណាស់ បើបុគ្គលណាមួយមិនទាន់ប្រាសចាករាគៈនៅឡើយទេ លុះបាន​ចូលទៅកាន់​ដងព្រៃនោះ​ហើយ បុគ្គលនោះ​នឹង​ព្រឺរោម​ដោយច្រើន ម្នាលសារីបុត្ត ព្រហ្មចរិយធម៌របស់ព្រះដ៏មានព្រះភាគ ព្រះនាមវិបស្សី១ ព្រះនាមសិខី១ ព្រះនាមវេស្សភូ១ ជា​ព្រហ្មចរិយធម៌​មិនឋិតនៅយូរ ព្រោះ​ហេតុ និងបច្ច័យប៉ុណ្ណេះឯង។ ព្រះសារីបុត្តក្រាបទូលសួរតទៅទៀតថា សូមទ្រង់ព្រះមេត្តាប្រោស ព្រហ្មចរិយធម៌​របស់​ព្រះដ៏មាន​ព្រះភាគ ព្រះនាមកកុសន្ធ១ ព្រះនាមកោនាគមន១ ព្រះនាមកស្សប១ (ទាំង៣ព្រះអង្គនេះ) បានជាឋិតនៅយូរ តើព្រោះហេតុ និងបច្ច័យអ្វី។ ព្រះសព្វញ្ញុពុទ្ធ​ត្រាស់តបថា ម្នាលសារីបុត្ត ឯព្រះដ៏មានព្រះភាគព្រះនាមកកុសន្ធ១ ព្រះនាមកោនាគមន១ ព្រះនាមកស្សប១ (ទាំង៣ព្រះអង្គនោះ) ទ្រង់មាន​សេចក្តី​ឧស្សាហ៍ខ្វល់ខ្វាយ​សំដែង​ធម៌​ដល់​ពួក​សាវក​ដោយ​ពិស្តារ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទាន ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ របស់​ព្រះពុទ្ធ​ទាំង៣​ព្រះអង្គ​នោះ​ក៏​សឹង​មាន​ច្រើន ព្រះអង្គទ្រង់បញ្ញត្តសិក្ខាបទ ទ្រង់សំដែងអាណាបាតិមោក្ខដល់ពួកសាវក លុះ​ព្រះសម្ពុទ្ធ​ដ៏មាន​ជោគ​ទាំង​អម្បាល​នោះ ទ្រង់ចូល​និព្វានទៅ ទាំង​សាវក​ដែល​ត្រាស់​ដឹងតាមព្រះពុទ្ធទាំងនោះ ក៏និព្វានអស់ទៅទៀត សាវកទាំងឡាយជាន់ក្រោយៗតមក ដែល​មាន​នាម​ផ្សេងៗ​គ្នា មាន​គោត្តផ្សេងៗគ្នា មាន​ជាតិ​ផ្សេងៗ​គ្នា បានចេញអំពីត្រកូលផ្សេងៗគ្នា ហើយបួសនោះ ក៏បានញុំាងព្រហ្មចរិយធម៌ ឲ្យឋិតថេរអស់កាលជាអង្វែងតមក ម្នាល​សារីបុត្ត មានគួរនាដូចជា ផ្កាឈើ​ផ្សេងៗ​ដែលគេក្រងដោយចេស ហើយដាក់លើបន្ទះក្តារ ខ្យល់ក៏មិន (អាច) បក់បោកផ្កា​ទាំងនោះ​ឲ្យរាត់រាយ​ខ្ចាត់ខ្ចាយ​វិនាស​ទៅ​បាន​ឡើយ សេចក្តីនោះព្រោះហេតុអ្វី ព្រោះថា ផ្កាទាំងនោះ គេក្រងចងខ្ជាប់ដោយអម្បោះ នេះមានឧបមាយ៉ាងណាមិញ ម្នាលសារីបុត្ត សេចក្តី​ឧបមេយ្យ​ក៏ដូចគ្នា​ដែរ លុះ​ព្រះពុទ្ធ​ដ៏​មាន​ជោគ​ទាំង​អម្បាលនោះ ចូលនិព្វានទៅហើយ សាវកទាំងឡាយដែលត្រាស់ដឹងតាមព្រះពុទ្ធទាំងនោះ ក៏និព្វានទៅហើយដែរ សាវក​ទាំងឡាយ​ជាខាងក្រោយ ដែលមានឈ្មោះផ្សេងៗគ្នា មានគោត្តផ្សេងៗគ្នា មានជាតិផ្សេងៗគ្នា ចេញចាកត្រកូលផ្សេងៗហើយបួស ក៏​ញុំាង​ព្រហ្មចរិយធម៌ (សាសនា) ឲ្យឋិត​នៅ​ជា​អង្វែង​មក ម្នាលសារីបុត្ត នេះឯងជាហេតុ ជាបច្ច័យ ញុំាង​ព្រហ្ម​ចរិយធម៌​របស់​ព្រះដ៏មាន​ព្រះភាគ ទ្រង់​ព្រះនាម​កកុសន្ធក្តី ព្រះដ៏មាន​ព្រះភាគ ទ្រង់​ព្រះនាម​កោនាគមន​ក្តី ព្រះដ៏មានព្រះភាគ ទ្រង់​ព្រះនាម​កស្សប​ក្តី ឲ្យឋិតនៅបានយូរ។

[៨] លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុក្រោកចាកអាសនៈ ហើយធ្វើសម្ពត់ឧត្តរាសង្គឆៀងស្មាម្ខាង ប្រណម្យ​អញ្ជលី​ចំពោះ​ព្រះដ៏មានព្រះភាគ ហើយ​ក្រាប​ទូល​ពាក្យ​នេះ​ចំពោះ​ព្រះដ៏មានព្រះភាគថា សូមទ្រង់ព្រះមេត្តាប្រោស កាលនេះជាកាលគួរហើយ បពិត្រព្រះសុគត កាលនេះ​ជាកាល​គួរដល់​ព្រះដ៏មាន​ព្រះភាគ​ជាម្ចាស់ ៗគួរបញ្ញត្តសិក្ខាបទ គួរសំដែង​អាណាបាតិមោក្ខ​ដល់​សាវក​ទាំងឡាយ ព្រោះកិច្ចដូច្នេះហើយ ជាហេតុនឹង​ឲ្យព្រហ្មចរិយធម៌​ឋិតថេរ​អស់​កាល​អង្វែង​ទៅ។ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ត្រាស់ថា ម្នាលសារីបុត្ត អ្នកចូរបង្អង់សិន ម្នាលសារីបុត្ត អ្នកចូរបង្អង់សិន តថាគត​ឯងសឹង​ដឹងកាល​គួរ​ក្នុង​កិច្ច​ដែល​នឹង​បញ្ញត្ត​សិក្ខាបទជាដើមនោះ ម្នាលសារីបុត្ត ក៏ធម៌ទាំងឡាយខ្លះ ដែលជាទីតាំងនៃអាសវៈ មិនទាន់​ប្រាកដ​ចំពោះសង្ឃ​ក្នុង​សាសនា​នេះ​ត្រឹមណា ព្រះសាស្តា ក៏មិន​ទាន់បញ្ញត្តសិក្ខាបទ មិនទាន់សំដែងអាណាបាតិមោក្ខ ដល់សាវកទាំងឡាយត្រឹមនោះ ម្នាលសារីបុត្ត ធម៌ទាំងឡាយខ្លះជាទីតាំងនៃអាសវៈ មានប្រាកដ​ចំពោះ​សង្ឃ​ក្នុង​សាសនានេះក្នុងកាលណា ទើបព្រះសាស្តាបញ្ញត្តសិក្ខាបទ សំដែងអាណាបាតិមោក្ខដល់សាវកទាំងឡាយក្នុងកាលនោះ ដើម្បី​នឹង​ការពារ​រារាំង​នូវធម៌​ទាំងឡាយ ដែលជាទីតាំងនៃអាសវៈ ទាំងនោះប៉ុណ្ណោះ ម្នាលសារីបុត្ត សង្ឃនៅមិនទាន់មានភិក្ខុបួសចាស់វស្សាច្រើនគ្នាត្រឹមណា ធម៌ទាំងឡាយ​ខ្លះដែល​ជាទី​តាំង​នៃ​អាសវៈ ក៏​មិន​ទាន់​មាន​ប្រាកដចំពោះសង្ឃក្នុងសាសនានេះត្រឹមនោះ ម្នាលសារីបុត្ត ម្យ៉ាងទៀត សង្ឃបានដល់នូវសេចក្តីចម្រើន មានភិក្ខុបួស​ចាស់​វស្សា​ច្រើនគ្នាក្នុងកាលណា ធម៌ទាំងឡាយខ្លះដែលជាទីតាំងនៃអាសវៈ ក៏នឹងមាន​ប្រាកដ​ចំពោះ​សង្ឃក្នុង​សាសនា​នេះក្នុង​កាលនោះ ទើប​ព្រះសាស្តាបញ្ញត្ត​សិក្ខាបទ សំដែងអាណាបាតិមោក្ខដល់សាវកទាំងឡាយ ដើម្បីការពារ​រារាំង​នូវធម៌​ទាំងឡាយ​ដែល​ជាទីតាំង​នៃ​អាសវៈ​ទាំង​អម្បាល​នោះ ក្នុងកាលនោះឯង ម្នាល​សារីបុត្ត សង្ឃមិនទាន់បាននូវសេចក្តីចំរើន មានគ្នាច្រើនត្រឹមណា ធម៌ទាំងឡាយខ្លះដែលជាទីតាំងនៃអាសវៈ ក៏មិនទាន់មាន​ប្រាកដចំពោះ​សង្ឃក្នុង​សាសនា​នេះត្រឹមនោះ ម្នាលសារីបុត្ត ម្យ៉ាងទៀត សង្ឃបានដល់នូវសេចក្តីចម្រើន មានគ្នាច្រើនក្នុងកាលណា ធម៌ទាំងឡាយខ្លះដែលជាទីតាំងនៃអាសវៈ ក៏មាន​ប្រាកដ​ចំពោះសង្ឃក្នុងសាសនានេះក្នុងកាលនោះ ទើបព្រះសាស្តាបញ្ញត្តសិក្ខាបទ សំដែងអាណាបាតិមោក្ខដល់សាវកទាំងឡាយ ដើម្បី​ការពារ​រារាំង​នូវធម៌​ដែលជា​ទីតាំងនៃអាសវៈទាំងអម្បាលនោះ ក្នុងកាលនោះឯង ម្នាលសារីបុត្ត សង្ឃមិនទាន់ដល់នូវសេចក្តីចំរើន ដោយលាភសក្ការៈដ៏ប្រសើរត្រឹមណា ធម៌​ទាំងឡាយ​ខ្លះដែលជាទីតាំងនៃអាសវៈ ក៏នៅមិនទាន់មានប្រាកដចំពោះសង្ឃត្រឹមនោះ ម្នាលសារីបុត្ត លុះសង្ឃដល់នូវសេចក្តីចំរើន ដោយលាភ​សក្ការៈ​ដ៏ប្រសើរ​ក្នុងកាលណា ធម៌ទាំងឡាយខ្លះដែលជាទីតាំងនៃអាសវៈ ក៏មានប្រាកដចំពោះសង្ឃក្នុងកាលនោះដែរ ទើបព្រះសាស្តាបញ្ញត្តសិក្ខាបទ សំដែង​អាណាបាតិមោក្ខ​ដល់សាវកទាំងឡាយ ដើម្បីការពាររារាំងនូវធម៌ដែលជាទីតាំងនៃអាសវៈទាំងអម្បាលនោះ ក្នុងកាលនោះឯង ម្នាលសារីបុត្ត ពីព្រោះ (ឥឡូវ) ភិក្ខុសង្ឃ​នៅមិនទាន់មានពុត (ហ៊ានលបលួចធ្វើអាក្រក់) នៅឡើយ មិនទាន់មានទោសមោះមៃនៅឡើយ កំពុងនៅមានធម៌បរិសុទ្ធ ឥតទាន់មានពណ៌ខ្មៅសៅហ្មង សុទ្ធសឹងតែផូរផង់ ផ្ចង់ចិត្តស្ថិតនៅក្នុងធម៌មានខ្លឹមនៅឡើយ ម្នាលសារីបុត្ត ក៏បណ្តាភិក្ខុទាំង៥០០រូប នេះ ភិក្ខុដែលមានមគ្គផលយ៉ាងទាបចុងគេបំផុតនោះ ក៏គង់បានសម្រេចត្រឹមថ្នាក់សោតៈ ជាបុគ្គលទៀងទាត់ លែង​ធ្លាក់ទៅ​ក្នុង​អបាយភូមិ​ហើយ នឹងបានត្រាស់ដឹងមគ្គផលតៗទៅទៀតជាប្រាកដ។

[៩] (លុះដល់ចេញវស្សាហើយ) ព្រះដ៏មានជោគ ទ្រង់ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមក ហើយមានព្រះបន្ទូលថា អានន្ទ ទំនៀម​ព្រះតថាគត​ទាំង​ឡាយ បើអ្នកណាគេនិមន្តឲ្យនៅចាំវស្សាហើយ តែនៅមិនទាន់បានលាអ្នកនោះទេ ក៏មិនដែលចៀសចេញ (ពីទីនោះ) ទៅកាន់ជនបទចារិកឡើយ ចរិត​នេះ​ជា​ទំនៀម​របស់ព្រះតថាគតទាំងឡាយ មកអានន្ទ យើងនឹងទៅលាវេរញ្ជព្រាហ្មណ៍។ ព្រះអានន្ទដ៏មានអាយុក៏ទទួលព្រះពុទ្ធដីកាថា សូមទ្រង់ព្រះមេត្តាប្រោស មែន​យ៉ាង​នេះហើយ។ លំដាប់នោះ ព្រះភគវា ព្រះអង្គទ្រង់ស្បង់ចីពរ ព្រមទាំងបាត្រស្រេចហើយ ទ្រង់យកព្រះអានន្ទដ៏មានអាយុជាបច្ឆាសមណៈ (ឲ្យនិមន្ត​តាម​ក្រោយ​ព្រះអង្គទៅ) ទ្រង់យាងសំដៅទៅរកលំនៅរបស់វេរញ្ជព្រាហ្មណ៍ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈដែលគេរៀបចំថ្វាយ។ គ្រានោះ វេរញ្ជព្រាហ្មណ៍ ក៏ចូល​មកគាល់ព្រះអង្គ លុះមកដល់ទីគំនាល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះអង្គដោយគោរព ហើយ​អង្គុយ​ក្នុងទី​ដ៏សម​គួរ។ កាល​បើវេរញ្ជព្រាហ្មណ៍​អង្គុយ​ស្រួល​បួល​ហើយ ក៏ព្រះដ៏មានព្រះភាគមានព្រះបន្ទូលថា ព្រាហ្មណ៍ អ្នក​ឯងបាន​និមន្ត​យើងឲ្យ​នៅ​ចាំវស្សា (ឥឡូវ) ចេញវស្សាហើយ យើងត្រូវលា​អ្នកនឹង​ចេញ​ទៅកាន់​ជនបទ​ចារិក។ វេរញ្ជព្រាហ្មណ៍ ក៏ក្រាបទូលតបថា បពិត្រព្រះគោតមដ៏ចំរើន មែនហើយ ខ្ញុំព្រះអង្គបាននិមន្តសូមឲ្យព្រះអង្គគង់ចាំវស្សា តែថា​ទេយ្យធម៌​ដែល​ខ្ញុំព្រះអង្គ​បំរុងនឹងថ្វាយនោះ ខ្ញុំព្រះអង្គមិនទាន់បានថ្វាយនៅឡើយ ឯទេយ្យធម៌នោះ មិនមែនជាគ្មានទេ ខ្ញុំព្រះអង្គនឹងបានបំរុងថានឹងមិនថ្វាយនោះក៏ទេ (ចេះតែ​ខាន​មិនទាន់បានថ្វាយ) ព្រោះជាតិជាគ្រហស្ថអ្នកគ្រប់គ្រងផ្ទះសម្បែង រមែងមានកិច្ចរវល់ច្រើន មានការងារក៏ច្រើន ចំណែក​​ខាង​​ព្រះអង្គ​សោត ទ្រង់នឹង​បាន​ទេយ្យធម៌​នោះមកពីណា សូមព្រះគោតមដ៏ចំរើន ព្រមទាំងព្រះភិក្ខុសង្ឃ​ទទួល​ចង្ហាន់​របស់ខ្ញុំ​ព្រះអង្គ​ក្នុងថ្ងៃ​ស្អែក​សិន។ ព្រះដ៏មានព្រះភាគ ក៏ទ្រង់​ទទួល​និមន្ត​ដោយ​តុណ្ហីភាព។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ក៏ត្រាស់សំដែងធម៌ ពន្យល់ណែនាំឲ្យវេរញ្ជព្រាហ្មណ៍យល់ប្រយោជន៍ក្នុងបច្ចុប្បន្ន និងបរលោក ឲ្យជឿ​ជាក់​ក្នុង​កុសលធម៌ ឲ្យរីករាយ ខ្មីឃ្មាត​សង្វាត​ធ្វើការ​កុសល រួចទ្រង់ក្រោកចាកអាសនៈ ហើយយាងត្រឡប់មកវិញ។ ដល់វេលាព្រឹកឡើង វេរញ្ជព្រាហ្មណ៍ បង្គាប់​ជន​ទាំងឡាយ​ឲ្យចាត់ចែងធ្វើខាទនីយភោជនីយាហារ (បង្អែម និងចំអាប) ដ៏ឆ្ងាញ់ពិសារក្នុងលំនៅរបស់ខ្លួនស្រេចហើយ ទើបចាត់​បំរើឲ្យទៅ​ក្រាបទូល​ព្រះដ៏មាន​ព្រះភាគ​តាម​កំណត់ពេលថា បពិត្រព្រះគោតមដ៏ចំរើន កាលនេះជាកាលគួរហើយ ចង្ហាន់​ក៏បាន​រៀបចំ​ស្រេច​ហើយ។ លំដាប់នោះ ព្រះដ៏មាន​ព្រះភាគ​ព្រះអង្គ​ទ្រង់​ស្បង់ ចីវរព្រមទាំងបាត្រ ហើយយាងចូលទៅកាន់លំនៅនៃវេរញ្ជព្រាហ្មណ៍ ជាមួយនឹងព្រះភិក្ខុសង្ឃក្នុងវេលាព្រឹកនោះ លុះដល់ហើយ ទ្រង់គង់​លើ​អាសនៈ​ដែល​គេរៀបចំថ្វាយ។ វេលានោះ វេរញ្ជព្រាហ្មណ៍ បានអង្គាសថ្វាយខាទនីយភោជនីយាហារ (បង្អែម និងចំអាប) ដ៏ឆ្ងាញ់ពិសារដោយដៃខ្លួនឯង ចំពោះ​ព្រះភិក្ខុសង្ឃ​មាន​​ព្រះពុទ្ធ​ជា​ប្រធាន ឲ្យឆ្អែតស្កប់ស្កល់ត្រាតែដល់លោកប្រកែកលែងទទួលទៀត លុះព្រះដ៏មានជោគ ទ្រង់សោយស្រេច លែងលូក​ព្រះហស្ត​ទៅ​ក្នុង​បាត្រហើយ ក៏ថ្វាយចីវរ១ត្រៃ ហើយប្រគេនសម្ពត់ព្រះភិក្ខុសង្ឃ១គូៗរាល់អង្គ។ លំដាប់នោះ ព្រះភគវា​ទ្រង់ត្រាស់​សំដែង​ធម៌ណែនាំ​ពន្យល់​ឲ្យ​វេរញ្ជព្រាហ្មណ៍​យល់ ប្រយោជន៍ក្នុងបច្ចុប្បន្ន និងបរលោក ឲ្យជឿជាក់ក្នុងកុសលធម៌ ឲ្យរីករាយខ្មីឃ្មាតសង្វាតធ្វើកុសល រួចព្រះអង្គក្រោកចាកអាសនៈ ហើយ​ទ្រង់យាង​ត្រឡប់​មក​វិញ។ លុះព្រះអង្គគង់នៅជិតស្រុកវេរញ្ជា តាមគួរដល់អធ្យាស្រ័យហើយ ទ្រង់ក៏យាងចេញទៅកាន់នគរសោរេយ្យ រួចទៅនគរសង្កស្ស ហើយ​ហួសទៅ​នគរកណ្ណកុជ្ជៈ (តពីនោះទៅ) ទ្រង់​យាង​សំដៅ​ទៅស្រុក​បយាគបតិដ្ឋាន លុះទៅដល់ហើយ ទ្រង់ឆ្លងគង្គានទីក្នុងស្រុកបយាគបតិដ្ឋាន ហើយ​យាង​ទៅដល់​នគរពារាណសី។ គ្រានោះ ព្រះអង្គគង់កំសាន្តក្នុងក្រុងពារាណសី ហើយទ្រង់ចៀសទៅកាន់ចារិកនៃក្រុងវេសាលី កាលទ្រង់យាងទៅកាន់ចារិកតាមលំដាប់ ក៏​បាន​ទៅដល់ក្រុងវេសាលី។ បានឮថា ព្រះដ៏មានជោគ ព្រះអង្គទៅគង់សម្រាន្តឥរិយាបថក្នុងកូដាគារសាលា នៅនាមហាវន (ព្រៃធំ) ជិតក្រុងវេសាលីនោះ។

វារៈ​សំដែង​អំពីនិទានវេរញ្ជព្រាហ្មណ៍ ចប់។

បារាជិកកណ្ឌ

[១០] ក្នុងសម័យនោះឯង មានស្រុកមួយឈ្មោះកលន្ទនៅមិនឆ្ងាយប៉ុន្មានអំពីក្រុងវេសាលី។ ក្នុងស្រុកនោះមានកូន​សេដ្ឋី​ម្នាក់​ឈ្មោះ​​សុទិន្ន​កុមារ​ជាបុត្រ​របស់​កលន្ទសេដ្ឋី។ គ្រានោះ សុទិន្នកុមារ​កលន្ទបុត្រ​ជាមួយ​នឹង​សំឡាញ់​ទាំងឡាយ​ច្រើន​នាក់ នាំគ្នា​ទៅ​ឯក្រុង​វេសាលី​ដោយ មានកិច្ចការ​អ្វីមួយ។ សម័យ​នោះ​ឯង ព្រះដ៏មានព្រះភាគ​ជាអង្គម្ចាស់​មានពពួក​បរិសទ្យ​ច្រើន​គាល់​ត្រៀបត្រា ទ្រង់​កំពុង​គង់​សំដែង​ព្រះធម៌។ សុទិន្នកលន្ទបុត្រ ក៏ទៅប្រទះបាន​ឃើញ​ព្រះអង្គ​មាន​បរិសទ្យ​ច្រើនគាល់ត្រៀបត្រា កំពុងសំដែងធម៌។ លុះ​ឃើញ​ហើយ សុទិន្នកុមារនោះក៏មានសេចក្តីតិ្រះរិះថា អាត្មាអញគួរតែស្តាប់ធម៌សិន។ គ្រានោះ​សុទិន្នកលន្ទបុត្រ​​ក៏ចូល​​ទៅ​​កាន់​ទីដែល​បរិស័ទ្យ​អង្គុយ​នោះ លុះចូលទៅដល់ហើយ បានអង្គុយនៅក្នុងទីមួយដ៏សមគួរ។ កាល​ដែល​សុទិន្នកុមារ​កលន្ទកបុត្រ​បាន​អង្គុយ​​នៅក្នុងទីមួយដ៏សមគួរហើយ ក៏មានសេចក្តីត្រិះរិះថា ធម៌ដែលព្រះដ៏មានព្រះភាគទ្រង់សំដែងហើយដោយដំណើរយ៉ាងណាៗ អញក៏បាន​ស្តាប់យល់​តាមដំណើរ​ទាំងនោះហើយ ប៉ុន្តែបើអញនៅជាគ្រហស្ថគ្រប់គ្រងផ្ទះ មិន​ងាយ​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​អោយ​បរិបូណ៌​តែ​ម្យ៉ាង អោយបរិសុទ្​ធតែម្យ៉ាង​ដូចជា​ស័ង្ខ​ដែលគេខាត់ហើយនោះទេ បើលុះតែអញកោរសក់និងពុកមាត់ពុកចង្កា រូចស្លៀកដណ្តប់សម្ពត់ជ្រលក់អម្ចត់ ហើយ​ចេញចាកផ្ទះ​ទៅបួស​ប្រតិបត្តិក្នុង​ផ្នួស​ដែល​គ្មានប្រយោជន៍ ដោយ​កិច្ចការ​ក្នុងផ្ទះ (នោះ​ទើបប្រព្រឹត្ត​ព្រហ្មចរិយធម៌​កើត)។ គ្រានោះ ពួកបរិសទ្យ​បានស្តាប់​ធម្មីកថា​ដែល​ព្រះដ៏មានព្រះភាគ ទ្រង់​ណែនាំ​ពន្យល់​អោយជឿ​ជាក់​កុសលធម៌ ឲ្យរីករាយរាល់​គ្នាហើយ ក៏ក្រោកចាកទីអង្គុយ ក្រាបថ្វាយបង្គំព្រះអង្គ រួចដើរ​ប្រទក្សិណ​ហើយក៏​ចេញ​អស់ទៅ។ ឯ​សុទិន្នកលន្ទក​បុត្រ កាលបើពួកពុទ្ធបរិស័ទ្យក្រោកទៅអស់ហើយភ្លាម ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ ក្រាប​ថ្វាយ​បង្គំ​ព្រះអង្គ​ដោយ​គោរព រួច​អង្គុយ​ក្នុងទីមួយ​ដ៏សម​គួរ។ លុះសុទិន្នកលន្ទកបុត្រ អង្គុយនៅក្នុងទីមួយដ៏សមគួរហើយ ក៏ក្រាបទូលព្រះអង្គថា សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ធម៌ដែលព្រះអង្គសំដែងហើយ ដោយ​ដំណើរយ៉ាងណាៗ ខ្ញុំព្រះអង្គបានយល់តាមដំណើរទាំងនោះដែរហើយ ប៉ុន្តែបើខ្ញុំព្រះអង្គនៅជាគ្រហស្ថគ្រប់គ្រងផ្ទះ (យ៉ាងនេះ) ក៏មិនងាយ​នឹងប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌ ឲ្យបរិបូណ៌តែម្យ៉ាង ឲ្យបរិសុទ្ធតែម្យ៉ាង ដូចជាស័ង្ខដែលគេខាត់ហើយនោះទេ សូមទានខ្ញុំព្រះអង្គចង់កោរសក់ និងពុកមាត់ពុកចង្កា រួចស្លៀក​ដណ្តប់​សម្ពត់ជ្រលក់អម្ចត់ ហើយចេញចាកផ្ទះមកបួសប្រតិបត្តិក្នុងផ្នួស ដែលគ្មានប្រយោជន៍ដោយកិច្ចការក្នុងផ្ទះ (នោះណាស់) សូមព្រះដ៏មានជោគ ទ្រង់​បំបួស​ខ្ញុំព្រះអង្គផង។ ព្រះសាស្តាទ្រង់ត្រាស់សួរថា ម្នាលសុទិន្ន ចុះអ្នកឯងមាតាបិតាបានយល់ព្រមឲ្យចេញចាកផ្ទះមកបួសប្រតិបត្តិ ក្នុងបព្វជ្ជា ដែល​គ្មាន​ប្រយោជន៍​ដោយកិច្ចការក្នុងផ្ទះហើយឬ។ សុទិន្នក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ​មាតា​បិតា​មិនទាន់​បាន​យល់​ព្រម​ឲ្យចេញចាកផ្ទះមកបួសក្នុង ព្រះពុទ្ធសាសនា​នៅឡើយទេ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់តបថា ម្នាលសុទិន្ន ព្រះតថាគតទាំងឡាយ មិនដែលបំបួសកូនដែលមាតាបិតា មិនទាន់​អនុញ្ញាត​នោះ​ទេ។ សុទិន្នក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គនឹងទទួចលាមាតាបិតា ត្រាតែអនុញ្ញាត​ឲ្យខ្ញុំព្រះអង្គ​ចេញចាក​ផ្ទះ​មកបួស​ក្នុង​ព្រះពុទ្ធសាសនា ឲ្យ​បាន។

[១១] លំដាប់នោះ សុទិន្នកលន្ទបុត្របានសម្រេចកិច្ចភារៈដែលខ្លួនត្រូវធ្វើក្នុង ក្រុងវេសាលីនោះរួចស្រេចហើយ ក៏វិល​ត្រឡប់​មកស្រុក​កលន្ទវិញ បាន​ចូល​ទៅ​រកមាតាបិតា ហើយជំរាបមាតាបិតាថា បពិត្រអ្នកម្តាយ អ្នកឪពុក ខ្ញុំបាទ​បាន​ស្តាប់​ធម៌​ដែល​ព្រះដ៏មានជោគ​ទ្រង់​សំដែង​ដោយ​ដំណើរ​យ៉ាងណាៗ ក៏យល់​តាម​ដំណើរ​ទាំងនោះ​ហើយ ខ្ញុំបាទគិតថា បើខ្ញុំនៅ​ជាគ្រហស្ថ​គ្រប់គ្រង​ផ្ទះនោះ មិនងាយ​នឹងប្រព្រឹត្ត​ព្រហ្មចរិយធម៌​ឲ្យបរិបូណ៌​តែម្យ៉ាង ឲ្យបរិសុទ្ធ​​តែម្យ៉ាង​ដូច​ជាស័ង្ខ​​ដែល​គេខាត់​ហើយ​នោះទេ ខ្ញុំបាទ​ចង់​កោរសក់ និងពុកមាត់​ពុកចង្កា រួចស្លៀក​ដណ្តប់​សម្ពត់​ជ្រលក់​អម្ចត់ ហើយ​ចេញ​ចាក​ផ្ទះ​ទៅ​បួស​​ប្រតិបត្តិ​ក្នុង​​ផ្នួស​ដែល​​គ្មាន​ប្រយោជន៍​ដោយ​កិច្ចការ​ក្នុងផ្ទះ (នោះ​ណាស់) សូមអ្នកម្តាយ អ្នកឪពុក​អនុញ្ញាត​ឲ្យខ្ញុំបាទ​ចេញ​ចាកផ្ទះ​ទៅ​បួស​ក្នុង​ព្រះពុទ្ធសាសនា​ឲ្យទាន។ មាតា​បិតា​របស់សុទិន្នកលន្ទបុត្រ កាលបើបានឮកូនលាដូច្នេះហើយ ក៏និយាយឃាត់ថា ម្នាលសុទិន្នកូន បាឯងជាបុត្រឯករបស់យើង ជាទី​ស្រឡាញ់​ពេញចិត្ត​របស់​យើង ធ្លាប់ឋិតនៅក្នុងសេចក្តីសុខ មានអ្នកទំនុកបម្រុងឲ្យបានសេចក្តីសុខ នែសុទិន្នកូន បាឯង​មិនដែល​ស្គាល់​ទុក្ខ​បន្តិច​បន្តួច​សោះឡើយ ទោះបីបា​ឯងស្លាប់ក្តី យើង​ក៏​​មិនចង់​ព្រាត់​ប្រាស​ចាក​បាឯង​ទេ យើង​នឹង​អនុញ្ញាត​បា​កំពុង​រស់នៅ​ឲ្យ​ចេញចាក​ផ្ទះ​ទៅបួស​ក្នុង​ព្រះពុទ្ធសាសនា​ម្តេច​បាន។ ទើប​សុទិន្នកលន្ទបុត្រ​និយាយ​ពាក្យនេះនឹងមាតាបិតាជាគំរប់ពីរដងថា បពិត្រ​មាតា​បិតា ធម៌ដែលព្រះដ៏មានព្រះភាគសំដែង​ហើយ​ដោយ​ដំណើរ​យ៉ាងណាៗ ខ្ញុំបាន​​យល់តាម​​ដំណើរ​ទាំងនោះ​​ដែរហើយ ប៉ុន្តែ​បើ​ខ្ញុំ​នៅ​ជា​គ្រហស្ថ​គ្រប់គ្រង​ផ្ទះ (យ៉ាងនេះ) ក៏មិន​ងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌​ឲ្យបរិបូណ៌តែម្យ៉ាង ឲ្យបរិសុទ្ធ​តែម្យ៉ាង ដូច​ជា​ស័ង្ខ​ដែល​​គេ​ខាត់​​ហើយ​នោះ​ទេ ខ្ញុំចង់​កោរសក់​និង​ពុកមាត់​ពុកចង្កា រួចស្លៀកដណ្តប់សម្ពត់ជ្រលក់អម្ចត់ ហើយចេញចាកផ្ទះ មកបួស​ក្នុង​ព្រះពុទ្ធសាសនា សូម​មាតា​បិតា​​អនុញ្ញាត​​ឲ្យខ្ញុំ​ចេញចាកផ្ទះ ទៅបួស​ក្នុង​ព្រះពុទ្ធសាសនា​ឲ្យទាន។ មាតាបិតា​របស់​សុទិន្នកលន្ទបុត្រ ទើប​និយាយ​នឹងសុទិន្នកលន្ទបុត្រ​ជាគំរប់ពីរ​ដង​ដូច្នេះ​ថា នែសុទិន្ន​កូន បាឯង​ជា​បុត្រតែមួយ ជាទីស្រឡាញ់​ពេញចិត្ត​របស់យើង (បាឯង) ធ្លាប់ឋិត​នៅក្នុង​សេចក្តីសុខ មានអ្នក​ថែរក្សា​ឲ្យបានសេចក្តីសុខ នែបាសុទិន្ន បាមិន​ធ្លាប់ស្គាល់សេចក្តីទុក្ខបន្តិចបន្តួចសោះ ទោះបីបាឯងស្លាប់ក្តី យើងមិនចង់ព្រាត់ប្រាសចាកបាទេ យើងនឹងអនុញ្ញាត​បាកំពុងរស់​នៅឲ្យចេញចាក​ផ្ទះទៅ​បួស​​ក្នុងព្រះពុទ្ធ សាសនាម្តេចបាន។ សុទិន្នកលន្ទបុត្រ បាននិយាយពាក្យនេះនឹងមាតាបិតាជាគំរប់បីដងថា បពិត្រមាតាបិតា ខ្ញុំដឹងច្បាស់​នូវធម៌ដែល​ព្រះដ៏​មានព្រះភាគទ្រង់សំដែងដោយអាការ យ៉ាងណាៗ ធម្មតាអ្នកនៅគ្រប់គ្រងផ្ទះនឹងប្រព្រឹត្តព្រហ្មចរិយធម៌ឲ្យបរិបូណ៌ តែម្យ៉ាង ឲ្យបរិសុទ្ធតែម្យ៉ាង ដូចជា​ស័ង្ខ​ដែល​បុគ្គល​ដុសខាត់ហើយ មិនងាយធ្វើទេ ខ្ញុំប្រាថ្នាដើម្បីកោរសក់ និងពុកមាត់ ហើយស្លៀកដណ្តប់សម្ពត់កាសាយៈ ហើយ​ចេញចាកផ្ទះទៅ​បួសជាបុគ្គល​មិនត្រូវការ​ដោយ​ផ្ទះ ហេតុនេះសូមមាតាបិតាអនុញ្ញាតខ្ញុំ ឲ្យចេញចាកផ្ទះទៅបួសជាបុគ្គលមិនត្រូវការដោយផ្ទះវិញចុះ។ មាតាបិតារបស់សុទិន្នកលន្ទបុត្រ បាន​និយាយ​ពាក្យនេះ​នឹងសុទិន្នកលន្ទបុត្រជាគំរប់បីដងថា នែសុទិន្នកូន បាឯងជាបុត្រតែមួយ ជាទីស្រឡាញ់ពេញចិត្តរបស់យើង ធ្លាប់ឋិតនៅក្នុងសេចក្តីសុខ មានអ្នក​ថែទាំឲ្យ​បានសេចក្តីសុខ នែបាសុទិន្ន បាមិនស្គាល់សេចក្តីទុក្ខបន្តិចសោះ ទោះបីស្លាប់ទៅក្តី យើងក៏មិនប្រាថ្នាឲ្យព្រាត់ប្រាសចាកបា យើងនឹងអនុញ្ញាតបា ដែល​កំពុងរស់នៅឲ្យចេញចាកផ្ទះហើយបួសក្នុងសាសនាម្តេចបាន។ គ្រានោះឯងសុទិន្នកលន្ទបុត្រគិតថា មាតាបិតាមិន​អនុញ្ញាតអញ​ឲ្យចេញចាកផ្ទះ​បួស​ក្នុង​សាសនា ដូច្នេះហើយ ក៏ដួលដេកនៅលើផែនដី ប្រាសចាកគ្រឿងកំរាលក្នុងទីនោះឯងដោយគិតថា អញនឹងស្លាប់ឬនឹងបានបួសក្នុងទីនេះជាប្រាកដ។ គ្រានោះ សុទិន្នកលន្ទបុត្រ មិនបានបរិភោគបាយអស់មួយពេល ២ពេលក៏មាន ៣ពេលក៏មាន ៤ពេលក៏មាន ៥ពេលក៏មាន ៦ពេលក៏មាន ៧ពេលក៏មាន។

[១២] លំដាប់នោះ មាតាបិតារបស់សុទិន្នកលន្ទបុត្រនិយាយនឹងសុទិន្នកលន្ទបុត្រថា ម្នាលសុទិន្នកូន បាឯង​ជាកូន​ប្រុស​តែ​មួយ ហើយ​ជាទី​ស្រឡាញ់​ពេញចិត្ត​របស់យើង ធ្លាប់សុខធ្លាប់សប្បាយ​ដោយមានស្រីពី​លៀងថែរក្សា សុទិន្នកូន បាឯង​មិនធ្លាប់​ស្គាល់សេចក្តី​ទុក្ខតិចតួចសោះទេ ទោះបី​បាស្លាប់ទៅ​ក្តី យើង​ក៏​មិន​ចង់​ឲ្យព្រាត់​ប្រាសចាកបា​ឡើយ យើង​នឹង​អនុញ្ញាត​អ្នក​កំពុង​រស់នៅ ឲ្យចេញ​ចាកផ្ទះ ហើយ​បួស​ក្នុង​ព្រះពុទ្ធសាសនា​ដូចម្តេច​បាន សុទិន្នកូន អ្នកចូរ​ក្រោក​ឡើង​បរិភោគបាយ ផឹកទឹក និងឲ្យគេបំរើទៅ កាលបើអ្នកបរិភោគបាយ ផឹកទឹក និងឲ្យគេបំរើហើយ ចូរបរិភោគកាមនិងធ្វើបុណ្យចុះ យើង​មិនព្រមអនុញ្ញាត​ឲ្យអ្នក​ចេញចាក​ផ្ទះ ហើយបួសក្នុងព្រះពុទ្ធសាសនាទេ។ កាលបើមាតាបិតាពោលយ៉ាងនេះហើយ សុទិន្នកលន្ទបុត្រក៏ស្ងៀមនៅ។ ឯមាតាបិតាសុទិន្នកលន្ទបុត្រ​និយាយលួងលោមសុទិន្នកលន្ទបុត្រពីរដង។បេ។ បីដងថា នែសុទិន្នកូន អ្នកឯងជាកូនប្រុសតែមួយ ជាទីស្រឡាញ់ពេញចិត្តយើង ធ្លាប់ចំរើនដោយសេចក្តីសុខ មានទាំង​ស្រីពីលៀងថែរក្សាសប្បាយ សុទិន្នកូន អ្នកឯងមិនដែលស្គាល់សេចក្តីទុក្ខតិចតួចសោះ ទោះបីអ្នកឯងស្លាប់ទៅក្តី យើងមិនចង់​ឲ្យព្រាត់ប្រាស​ចាកអ្នក​ឯង​ឡើយ យើងនឹងអនុញ្ញាតដល់អ្នកកំពុងរស់នៅឲ្យចេញចាកផ្ទះ ហើយបួសក្នុងព្រះពុទ្ធសាសនាដូចម្តេចបាន សុទិន្នកូន អ្នកចូរក្រោកឡើងបរិភោគបាយ ផឹក​ទឹក និងឲ្យគេបំរើទៅ កាលបរិភោគបាយ ផឹកទឹក និងឲ្យគេបំរើហើយ ចូរបរិភោគកាម និងធ្វើបុណ្យតាមប្រាថ្នាចុះ យើងមិនព្រមអនុញ្ញាតឲ្យអ្នកចេញចាកផ្ទះ ហើយ​បួស​ក្នុងព្រះពុទ្ធសាសនាទេ។ សុទិន្នកលន្ទបុត្រ​ក៏ស្ងៀម​នៅ​ទៅវិញ​ជា​គំរប់បី​ដង។

[១៣] លំដាប់នោះ ពួកសំឡាញ់សុទិន្នកលន្ទបុត្របាននាំគ្នាចូលទៅនិយាយអង្វរសុទិន្នកលន្ទបុត្រ ថា នែសុទិន្នសំឡាញ់ អ្នកឯងជាកូនប្រុសតែមួយ ហើយ​ជាទី​ស្រឡាញ់ពេញចិត្តរបស់មាតាបិតា ធ្លាប់បានសេចក្តីសុខ មានទាំងស្រីពីលៀងថែរក្សាសប្បាយ នែសុទិន្នសំឡាញ់ អ្នកឯងមិន​ធ្លាប់ស្គាល់​សេចក្តី​លំបាក​តិចតួច​សោះទេ ទោះបីអ្នកស្លាប់ទៅក្តី មាតាបិតារបស់អ្នក ក៏មិន​ចង់​ឲ្យព្រាត់​ប្រាសចាក​អ្នកឡើយ មាតាបិតា​ទាំងឡាយ​របស់​អ្នក​នឹង​អនុញ្ញាត​អ្នកដែល​កំពុងរស់​នៅ​ ឲ្យចេញចាកផ្ទះ ហើយបួសក្នុង​ព្រះពុទ្ធសាសនា​ដូចម្តេចបាន នែសុទិន្នសំឡាញ់ ចូរអ្នកក្រោកឡើង បរិភោគបាយ ផឹកទឹក ឲ្យគេបំរើទៅ កាលបើ​អ្នក​បរិភោគ​បាយចំណី ផឹកទឹកឲ្យគេបំរើខ្លួនហើយ និងបរិភោគនូវកាមទាំងឡាយ ធ្វើបុណ្យ (ឲ្យទាន) រីករាយសប្បាយតាមសេចក្តីប្រាថ្នាចុះ មាតាបិតា​ទាំងឡាយ​របស់​អ្នក មិនព្រម​អនុញ្ញាត​ឲ្យអ្នកចេញចាកផ្ទះ ហើយបួសក្នុងព្រះពុទ្ធសាសនាទេ។ កាលបើពួកសំឡាញ់របស់សុទិន្នពោលពាក្យយ៉ាងនេះហើយ សុទិន្នកលន្ទបុត្រ​ក៏នៅស្ងៀម។ ពួកសំឡាញ់របស់សុទិន្នកលន្ទបុត្របានពោលនូវពាក្យនេះនឹង សុទិន្នកលន្ទបុត្រពីរដង។បេ។ បីដងថា នែសុទិន្នសំឡាញ់ អ្នក​ឯង។បេ។ សុទិន្នកលន្ទបុត្រក៏នៅស្ងៀមអស់វារៈជាគំរប់បីដង។ គ្រានោះឯង មាតាបិតាទាំងឡាយរបស់សុទិន្នកលន្ទបុត្រនៅក្នុងទីណា សំឡាញ់​ទាំងឡាយ​របស់​សុទិន្នកលន្ទបុត្រ​ក៏ចូលទៅក្នុងទីនោះ លុះចូលទៅដល់ហើយ បាន​ពោលនូវ​ពាក្យនេះ​នឹង​មាតាបិតា​ទាំងឡាយ​នៃ​សុទិន្នកលន្ទបុត្រ​ថា បពិត្រលោកម្តាយ លោក​ឪពុក សុទិន្ននេះដេកនៅលើផែនដី រកគ្រឿងកំរាលអ្វីគ្មានសោះទេ ហើយគិតថា សេចក្តីស្លាប់ក្តី បព្វជ្ជាក្តី នឹងមានដល់អញក្នុងទីនេះឯង បើលោក​ទាំងឡាយ​មិនព្រម​អនុញ្ញាត​ឲ្យសុទិន្នចេញចាកផ្ទះហើយបួស ក្នុងព្រះពុទ្ធសាសនាទេ សុទិន្ននឹងដល់នូវសេចក្តីស្លាប់ក្នុងទីនោះមិនខានឡើយ ប្រសិនណា​បើលោក​ទាំងឡាយ​ព្រមអនុញ្ញាត​ឲ្យសុទិន្នចេញចាកផ្ទះហើយបួសក្នុង ព្រះពុទ្ធសាសនា គង់តែនឹងបានឃើញមុខសុទិន្ន ដែលនៅជាអ្នកបួសតទៅ បើសុទិន្ន​មិនត្រេកអរ​ក្នុង​បព្វជ្ជាហើយ គតិរបស់សុទិន្ននោះប្រព្រឹត្តទៅក្នុងទីដទៃដូចម្តេចបាន មុខជានឹងត្រឡប់មកក្នុងទីនេះវិញមិនខាន ដូច្នេះសូមលោក​ទាំងឡាយ​អនុញ្ញាត​ឲ្យ​សុទិន្នចេញ​ចាកផ្ទះហើយបួសក្នុង ព្រះពុទ្ធសាសនា។ មាតាបិតាទាំងឡាយនៃសុទិន្នក៏ពោលថា ម្នាលអ្នកទាំងឡាយ យើងទាំងឡាយ​ព្រមអនុញ្ញាត​ឲ្យសុទិន្នចេញ​ចាកផ្ទះហើយបួសក្នុង ព្រះពុទ្ធសាសនាចុះ។

[១៤] គ្រានោះឯង សុទិន្នកលន្ទបុត្រនៅក្នុងទីណា សំឡាញ់ទាំងឡាយនៃសុទិន្នកលន្ទបុត្រ ក៏ចូលទៅក្នុងទីនោះ លុះ​ចូល​ទៅ​ដល់​ហើយ បាន​ពោល​នូវពាក្យ​នេះ​នឹង​សុទិន្នកលន្ទបុត្រ​ថា នែសុទិន្ន​សំឡាញ់ ចូរអ្នក​ក្រោកឡើង អ្នកឯង​មាតាបិតា​ព្រមព្រៀង​អនុញ្ញាត​ឲ្យចេញ​ចាកផ្ទះ​បួសក្នុង​ព្រះពុទ្ធសាសនា​ហើយ។ គ្រានោះ សុទិន្នកលន្ទបុត្រ​បាន​ដឹងថា​ មាតាបិតា​ព្រមព្រៀង​អនុញ្ញាត​ឲ្យចេញ​ចាក​ផ្ទះ ដើម្បីបួស​ក្នុង​ព្រះពុទ្ធសាសនា (ដូច្នោះ) ហើយ ក៏មាន​ចិត្ត​រីករាយ​ដូចជា​​អណ្តែត​ឡើង ជូតសំអាត​ខ្លួនដោយ​ដៃទាំងឡាយ ហើយក្រោក​ឡើង។ គ្រានោះ សុទិន្នកលន្ទបុត្រ​សំរាក​កំលាំង​បាន​ពីរបីថ្ងៃ ព្រះដ៏មាន​ព្រះភាគ​គង់​​ក្នុង​ទីណា ក៏ចូល​ទៅកាន់​ទីនោះ លុះ​ចូលទៅ​ហើយ ក្រាបថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ ហើយ​អង្គុយ​ក្នុងទី​ដ៏សមគួរ។ លុះ​​សុទិន្នកលន្ទបុត្រ​​អង្គុយ​ក្នុង​​ទីដ៏សម​គួរ​ហើយ បានក្រាប​បង្គំទូល​ព្រះដ៏មានព្រះភាគ​ដូច្នេះថា បពិត្រព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​ជាបុគ្គល គឺមាតាបិតា​​អនុញ្ញាត​ឲ្យ​ចេញ​ចាកផ្ទះ​ ​ហើយ​បួស​ក្នុង​ភេទ​ជា​បុគ្គល​មិន​មានប្រយោជន៍​ដោយការងារ​ក្នុងផ្ទះ​ហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់បំបួស​ខ្ញុំព្រះអង្គ​ផងចុះ។ សុទិន្នកលន្ទបុត្រ​បាន​បព្វជ្ជា និង​​ឧបសម្បទា​ក្នុង​សំណាក់​ព្រះដ៏មានព្រះភាគ​ហើយ។ សុទិន្នភិក្ខុ​ដ៏មានអាយុ បាន​ឧបសម្បទា​ហើយ មិនយូរប៉ុន្មាន ក៏ប្រព្រឹត្ត​សមាទាន​ធុតង្គគុណ មាន​​សភាព​យ៉ាងនេះគឺ ជាអ្នក​នៅក្នុងព្រៃ ប្រព្រឹត្ត​បិណ្ឌបាត ប្រើប្រាស់​សម្ពត់បំសុកូល និងត្រេច​ទៅ (បិណ្ឌបាត) តាមលំដាប់​ផ្ទះ ហើយចូល​​ទៅអាស្រ័យ​​នៅក្នុង​​ស្រុកវជ្ជីឯ​ណា​​នីមួយ។

[១៥] សម័យនោះឯង ស្រុកវជ្ជីមានអំណត់អត់បាយ មនុស្សទាំងឡាយនឹងចិញ្ចឹមជីវិតបានដោយកម្រក្រៃពេក មនុស្សណាដែលក្រលំបាកស្រាប់ ក៏ដល់នូវ​សេចក្តីស្លាប់មានឆ្អឹងស (ដេរដាសលើផែនដី) មនុស្ស​ដែលមាន​ទ្រព្យ​សម្បត្តិ​ល្មមទិញ​ដូរស្រូវ​អង្ករ​គេបាន ក៏មិនងាយ​នឹងទិញដូរដែរ លុះតែ​មាន​ស្លាកជា​​ទីសំគាល់​ទើបទិញ​ដូរបាន ជនទាំង​អស់​ក្នុងស្រុក​នោះនឹង​ព្យាយាម​ស្វែងរក​អាហារ​បាន​ដោយ​កម្រ​ក្រៃពេក។ លំដាប់នោះ​ឯង សុទិន្នភិក្ខុ​​ដ៏មានអាយុ​ មាន​សេចក្តី​ត្រិះរិះ​​ដូច្នេះថា ក្នុងកាល​ឥឡូវនេះ ស្រុកវជ្ជី​មានអំណត់​អត់បាយ មនុស្ស​ទាំងឡាយ​នឹងចិញ្ចឹម​ជីវិតបាន​ដោយ​កម្រក្រៃពេក មនុស្ស​ណា​ដែល​ក្រ​លំបាក​​ស្រាប់ ក៏ដល់​នូវសេចក្តី​ស្លាប់មាន​ឆ្អឹងស (ដេរដាស​លើផែនដី) មនុស្ស​ដែលមាន​ទ្រព្យសម្បត្តិ​ល្មមទិញ​ដូរស្រូវ​អង្ករបាន ក៏មិន​ងាយនឹង​ទិញដូរ​ដែរ លុះតែ​មាន​​ស្លាកជា​ទីសំគាល់ ទើប​ទិញដូរ​បាន ជងទាំងអស់​ក្នុងស្រុកនោះ នឹងព្យាយាម​ស្វែងរក​អាហារបាន​ដោយ​កម្រក្រៃពេក ញាតិ​ទាំងឡាយ​របស់អញ​មានច្រើន​ក្នុង​ក្រុង​វេសាលី ជាអ្នកស្តុកស្តម្ភមានទ្រព្យច្រើន មានភោគៈច្រើន មានមាសប្រាក់ច្រើន មានគ្រឿងឧបករណ៍ច្រើន មានទ្រព្យនិងស្រូវច្រើន បើដូច្នោះ មានតែ​អាត្មាអញ​គប្បីចូលទៅអាស្រ័យនូវញាតិទាំងឡាយហើយនៅ ញាតិទាំងឡាយសោត អាស្រ័យនូវអាត្មាអញហើយ នឹងបានឲ្យទាន និងធ្វើបុណ្យ ភិក្ខុទាំងឡាយ​នឹងបាន​លាភផង អាត្មាអញនឹងមិនលំបាកដោយបិណ្ឌបាតផង។ ទើបសុទិន្នភិក្ខុដ៏មានអាយុរៀបចំសេនាសនៈ ហើយកាន់យកបាត្រនិងចីវរ ក្រុងវេសាលី​នៅក្នុង​ទិស​ណា ក៏ចៀសចេញទៅក្នុងទិសនោះ កាលដែលត្រាច់ទៅកាន់ចារិកដោយលំដាប់ៗ ក្រុងវេសាលីនៅក្នុងទីណា ក៏ចូលទៅដល់ទីនោះ។ មានដំណឹងថា សុទិន្នភិក្ខុ​ដ៏មានអាយុ នៅក្នុងកូដាគារសាលាព្រៃមហាវនទៀបក្រុងវេសាលី នោះ។ ពួកញាតិសុទិន្នភិក្ខុដ៏មានអាយុបានឮថាសុទិន្នភិក្ខុជាកលន្ទបុត្រមកដល់ ក្រុងវេសាលី​ហើយ ពួកញាតិទាំងនោះ ក៏នាំនូវភោជនប្រមាណហុកសិបសម្រាប់ទៅប្រគេនសុទិន្នភិក្ខុដ៏មានអាយុ។ លំដាប់នោះឯង សុទិន្នភិក្ខុ​ដ៏មានអាយុ ចែកចាយ​សម្រាប់ប្រមាណហុកសិបថាសនោះ ដល់ភិក្ខុទាំងឡាយ ហើយស្លៀកស្បង់ប្រដាប់ដោយបាត្រនិងចីវរក្នុងវេលាព្រឹក ហើយ​ចូលទៅ​កាន់​កលន្ទគ្រាម​ដើម្បី​បិណ្ឌបាត កាលដើរទៅដើម្បីបិណ្ឌបាតតាមលំដាប់ផ្ទះក្នុងកលន្ទគ្រាម លំនៅនៃបិតារបស់ខ្លួននៅក្នុងទីណា ក៏ចូលទៅក្នុងទីនោះ។ ក៏ក្នុងសម័យនោះឯង ទាសី​របស់ញាតិនៃសុទិន្នភិក្ខុដ៏មានអាយុ មានប្រាថ្នាដើម្បីចោលនំកុម្មាសផ្អូម។ គ្រានោះ សុទិន្នភិក្ខុដ៏មានអាយុនិយាយនឹងខ្ញុំស្រីរបស់ញាតិនោះថា ម្នាល​នាង​ទាសី បើនំនោះជារបស់ចោលហើយ ចូរនាងចាក់ដាក់មកក្នុងបាត្រអាត្មានេះវិញ។ លំដាប់នោះ ខ្ញុំស្រីនៃញាតិរបស់សុទិន្នដ៏មានអាយុ ក៏ចាក់​នំកុម្មាស​ផ្អូមនោះ​ទៅ​ក្នុង​បាត្ររបស់សុទិន្ន ហើយបានស្គាល់ជាក់នូវដៃជើង និងសំឡេងរបស់សុទិន្ននោះច្បាស់។ វេលានោះ មាតារបស់សុទិន្នដ៏មានអាយុនៅក្នុងទីណា ខ្ញុំស្រី​របស់ញាតិ​នៃសុទិន្នដ៏មានអាយុក៏ចូលទៅក្នុងទីនោះ លុះចូលទៅដល់ហើយ ក៏និយាយនឹងមាតារបស់សុទិន្នដ៏មានអាយុថា បពិត្រអ្នកម្ចាស់ សូមអ្នកជ្រាប សុទិន្នជាអយ្យបុត្រនិមន្តមកដល់ហើយ។ មាតារបស់សុទិន្នឆ្លើយថា នែហង បើហងឯងនិយាយពាក្យពិតមែន អញនឹងឲ្យហងរួចជាអ្នកជា។ សម័យនោះឯង សុទិន្នភិក្ខុដ៏មានអាយុក៏ឆាន់នំកុម្មាសផ្អូមនោះប្របជញ្ជាំងសាលា១។ ចំណែក​ខាងបិតារបស់សុទិន្នមកពីធ្វើការងារវិញ ក៏បានឃើញសុទិន្ន​កំពុងឆាន់នំ​កុម្មាសផ្អូម​នោះ​ប្របជញ្ជាំងសាលា លុះឃើញហើយ សុទិន្នភិក្ខុនៅក្នុងទីណា (បិតានោះ) ក៏ចូលទៅក្នុងទីនោះ លុះចូលទៅហើយ ក៏និយាយ​នឹងសុទិន្នដ៏​មាន​អាយុថា នែសុទិន្នកូន យើងជាអ្នកមានទ្រព្យសម្បត្តិច្រើន ថ្វីក៏លោកមកឆាន់នំកុម្មាសផ្អូមវិញ សុទិន្នកូនគួរតែលោកទៅឯផ្ទះរបស់ខ្លួនវិញ។ សុទិន្នភិក្ខុឆ្លើយថា បពិត្រ​គហបតី អាត្មាបានទៅឯផ្ទះញោមហើយ នំកុម្មាសផ្អូមនេះ អាត្មាបានពីផ្ទះនោះមក។ លំដាប់នោះ បិតាសុទិន្នភិក្ខុក៏ចាប់កំភួនដៃសុទិន្នភិក្ខុ ហើយនិយាយ​នឹង​សុទិន្នថា សុទិន្នកូន លោកចូរមក យើងនឹងទៅផ្ទះ។ លំដាប់នោះ លំនៅបិតារបស់ខ្លួននៅក្នុងទីណា សុទិន្នដ៏មានអាយុក៏ចូលទៅក្នុងទីនោះ លុះចូល​ទៅដល់​ហើយ ក៏គង់លើអាសនៈដែលគេបានក្រាលប្រគេន។ បិតាក៏និយាយនឹងសុទិន្នក្នុងពេលនោះថា សុទិន្នកូន សូមលោកនិមន្តឆាន់ចង្ហាន់។ សុទិន្នឆ្លើយថា ណ្ហើយ​គហបតី ថ្ងៃនេះអាត្មាភាពឆាន់រួចហើយ។ បិតាឆ្លើយថា សុទិន្ន សូមលោកនិមន្តទទួលចង្ហាន់ក្នុងថ្ងៃស្អែក។ សុទិន្នភិក្ខុក៏ទទួលនិមន្តដោយតុណ្ហីភាព។ សុទិន្នភិក្ខុ​ក៏ក្រោក​ចាកអាសនៈ ហើយនិមន្តទៅក្នុងពេលនោះឯង។

[១៦] លុះដល់វេលាព្រឹកឡើង មាតាសុទិន្នភិក្ខុប្រើមនុស្សឲ្យបង្ហាប់ប្រថពីដោយអាចមន៍គោស្រស់ រួចឲ្យគរ​គំនរទ្រព្យពីរគំនរ គឺប្រាក់១គំនរ មាស១គំនរ ជាគំនរធំៗ បុរសឈរខាងអាយមើលទៅបុរសឈរខាងនាយមិនឃើញ បុរសឈរ​ខាងនាយ​មើលមក​បុរស​ឈរខាង​អាយក៏មិនឃើញ ហើយឲ្យបិទ​បាំងគំនរ​ទាំងពីរ​នោះ​ដោយកន្ទេល ឲ្យក្រាលអាសនៈទុកត្រង់កណ្តាល រួចឲ្យបាំងរនាំជុំវិញពីខាងក្រៅ (គំនរនោះ) ហើយ​ហៅស្រីជាគូ​ពីមុន​របស់​សុទិន្នដ៏​មាន​អាយុ​មក​បង្គាប់​ថា កូនស្រី បើដូច្នោះ គ្រឿងប្រដាប់ណាដែលឯងស្អិតស្អាងហើយជាទីស្រឡាញ់ពេញចិត្តរបស់សុទិន្ន កូនអញ ត្រូវឯងស្អិតស្អាងគ្រឿងប្រដាប់នោះចុះ។ ស្រីជា​គូពី​មុនរបស់សុទិន្នដ៏មានអាយុ ក៏ទទួលពាក្យមាតារបស់សុទិន្នដ៏មានអាយុថា ចា៎សអ្នកមាតា។ គ្រា​នោះ សុទិន្នដ៏មានអាយុ​ស្លៀកស្បង់ រួចកាន់​យកបាត្រ និងចីវរ ក្នុងវេលាព្រឹក លំនៅបិតារបស់ខ្លួននៅត្រង់ទីណា ក៏ចូលទៅត្រង់ទីនោះ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ​ដែលគេក្រាលទុកបំរុង។ លំដាប់នោះ បិតា​របស់សុទិន្នដ៏មានអាយុ សុទិន្នដ៏មានអាយុនៅត្រង់ទីណា ក៏ចូលទៅត្រង់ទីនោះ លុះចូលទៅ​ដល់​ហើយ បង្គាប់អ្នកបំរើឲ្យបើកគំនរទ្រព្យទាំងនោះ ហើយប្រាប់សុទិន្នដ៏មានអាយុថា សុទិន្នកូន នេះជាទ្រព្យសម្បាច់ដើមខាងស្រីរបស់មាតាលោក នៅមាន​ទ្រព្យ​សម្បាច់​ដើមខាង​ប្រុសរបស់​បិតា និងមត៌ក​របស់​ជីតា​ផ្សេងទៀត សុទិន្នកូន បើលោកបានសឹកចេញជាគ្រហស្ថមក នឹងបានប្រើប្រាស់សម្បត្តិផង ធ្វើបុណ្យ​ទាំងឡាយផង សុទិន្នកូន ចូរលោក​សឹកចេញ​ជាគ្រហស្ថ​មក ហើយនឹងប្រើប្រាស់សម្បត្តិទាំងឡាយផង ធ្វើបុណ្យឲ្យទានផង។ សុទិន្នតបថា ញោម អាត្មាមិន​អាចនឹង​សឹកបានទេ ព្រោះអាត្មា​ពេញចិត្ត​តែក្នុង​ការ​ប្រព្រឹត្តព្រហ្មចរិយធម៌។ បិតាសុទិន្នដ៏មានអាយុនិយាយនឹងសុទិន្នដ៏មានអាយុជាគំរប់ពីរដងផង។បេ។ ជា​គំរប់​បីដងផងថា សុទិន្នកូន នេះជា​ទ្រព្យ​សម្បាច់​ដើមខាង​ស្រីរបស់មាតាលោក នៅមាន​ទ្រព្យសម្បាច់​ដើមខាង​ប្រុស​របស់​បិតា និងមត៌ក​របស់ជីតា​ផ្សេងទៀត សុទិន្នកូន បើលោកបានសឹកចេញ​ជាគ្រហស្ថមក នឹងបាន​​គ្រប់គ្រង​សម្បត្តិ​ទាំងឡាយ​ផង ធ្វើបុណ្យ​ឲ្យទានផង។ សុទិន្នកូន ចូរលោក​សឹកចេញ​ជាគ្រហស្ថមក ហើយ​គ្រប់​គ្រងសម្បត្តិ​ទាំងឡាយ​ផង ធ្វើបុណ្យ​ឲ្យទាន​ផង។ សុទិន្នតបថា គហបតី បើញោមអត់ទោសឲ្យអាត្មាភាព ៗ នឹងសូមជំរាបញោមបន្តិច។ បិតាទទួលព្រមថា សុទិន្នកូន ចូរលោកនិយាយមកចុះ មិនជាអ្វីទេ។ សុទិន្នភិក្ខុក៏ប្រាប់ថា គហបតី បើដូច្នោះ ញោមត្រូវបង្គាប់មនុស្សឲ្យធ្វើការុងធ្មៃធំៗ ហើយឲ្យ​ច្រកប្រាក់​និងមាសឲ្យពេញ រួចផ្ទុកដោយរទេះ យកទៅចាក់ចោលក្នុងកណ្តាលខ្សែទឹកទន្លេគង្គា ហេតុអ្វីបានជាអាត្មាថាដូច្នោះ គហបតី ព្រោះថា​ទ្រព្យទាំងពួង​តែងមាន​ដល់អ្នកណាហើយ សេចក្តីខ្លាចក្តី សេចក្តីតក់ស្លុតក្តី សេចក្តីព្រឺរោមក្តី ការថែរក្សាក្តី តែងមានដល់អ្នកនោះមិនខាន ព្រោះតែទ្រព្យទាំងនោះជាហេតុ (បើអ្នកយក​មាសប្រាក់ទៅចាក់ចោលក្នុងខ្សែទឹកហើយ) សេចក្តីអន្តរាយមានភ័យជាដើមនោះ នឹងមិនមានដល់អ្នកឡើយ។ កាលសុទិន្នដ៏មាន​អាយុ ពោល​យ៉ាងនេះ​ហើយ បិតារបស់សុទិន្នដ៏មានអាយុ មានសេចក្តីទោមនស្សតូចចិត្តថា ហេតុដូចម្តេចបានជាលោកសុទិន្នជាកូនពោលយ៉ាងនេះ។ គ្រានោះឯង បិតា​របស់​សុទិន្នដ៏មានអាយុ ទើបហៅស្រីបុរាណទុតិយិការបស់សុទិន្នដ៏មានអាយុមកប្រាប់ថា នែនាងក្រមុំ បើដូច្នោះ នាងឯងជា​ទីស្រឡាញ់​ពេញចិត្ត​របស់​សុទិន្នកូន​អញ នាងធ្វើដូចម្តេចនឹងឲ្យសុទិន្នកូនអញធ្វើតាមពាក្យនាងបាន។ គ្រានោះឯង ស្រី​បុរាណទុតិយិកា​របស់​សុទិន្ន​ដ៏មាន​អាយុ​ បានប្រវា​ឱបជើង​ទាំងពីរ របស់​សុទិន្នដ៏​មាន​អាយុ ហើយបាន​និយាយ​ពាក្យនេះ​នឹង​សុទិន្នភិក្ខុ​ថា បពិត្រ​អយ្យបុត្រ លោកប្រព្រឹត្ត​ព្រហ្មចរិយធម៌ ព្រោះហេតុ​នៃស្រីអប្សរ​ទាំងឡាយ​ណា ស្រីអប្សរ​ទាំងឡាយ​នោះ មានទ្រង់ទ្រាយ​ប្រពៃ​ដូចម្តេចទៅ។ សុទិន្នភិក្ខុ​ឆ្លើយថា នែប្អូនស្រី អាត្មា​មិនបាន​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ដើម្បី​ស្រីអប្សរ​ទាំងនោះ​ទេ។ វេលា​នោះ ស្រីបុរាណទុតិយិកា​របស់សុទិន្ន​ភិក្ខុ ក៏នឹក​ទោមនស្ស តូចចិត្តថា តាំងពីថ្ងៃ​នេះទៅ លោកសុទិន្ន​អយ្យបុត្រ គ្រាន់តែហៅ​អញថា​ប្អូនស្រីៗប៉ុណ្ណោះ​ទេ ដូច្នេះ​ហើយ ក៏ជ្រប់ដួល​ដេកក្នុង​ទីនោះឯង។ គ្រានោះ សុទិន្នដ៏មានអាយុ ទើបនិយាយ​ពាក្យនេះ នឹងបិតាថា គហបតី បើញោម​មានភោជន គួរនឹង​ឲ្យទាន អាត្មា​​បាន​សូម​ញោម​​ឲ្យទាន​​មកចុះ កុំធ្វើអាត្មា​ឲ្យលំបាក​ពេកឡើយ។ បិតាសុទិន្ន​ឆ្លើយថា សុទិន្នកូន ភោជនាហារនោះមាន សូមលោកនិមន្តឆាន់ចុះ។ វេលានោះ មាតាបិតា​របស់​សុទិន្នដ៏មានអាយុបានចាត់ចែងចង្ហាន់ដ៏ឆ្ងាញ់ពិសារឲ្យ សុទិន្នភិក្ខុដ៏មានអាយុឆាន់ដោយដៃខ្លួនឯង។ សម័យនោះឯង មាតារបស់សុទិន្នដ៏​មាន​អាយុបាន​និយាយ​នឹងសុទិន្នភិក្ខុនៅវេលាឆាន់រួចហើយ លែងលូកដៃទៅក្នុងបាត្រហើយថា នែសុទិន្នកូន ត្រកូលនេះស្តុកស្តម្ភមានទ្រព្យច្រើន មានភោគៈច្រើន មានមាស​ប្រាក់​បរិបូណ៌ មានគ្រឿងឧបករណ៍បរិបូណ៌ មានស្រូវអង្ករបរិបូណ៌ នែសុទិន្នកូន សូមលោកនិមន្តសឹកចេញជាគ្រហស្ថមក នឹងបាន​ប្រើប្រាស់​នូវទ្រព្យ​សម្បត្តិ​ទាំងឡាយ​ផង ធ្វើបុណ្យឲ្យទានផង សុទិន្នកូន សូមលោកនិមន្តសឹកចេញជាគ្រហស្ថមក ហើយនឹងចាយវាយនូវសម្បត្តិទាំងឡាយ ធ្វើបុណ្យឲ្យទានចុះ។ សុទិន្នភិក្ខុ​ឆ្លើយថា ញោម អាត្មាមិនអាចហ៊ាន (ធ្វើយ៉ាងនោះទេ) អាត្មាត្រេកអរចំពោះតែត្រង់ប្រព្រឹត្តព្រហ្មចរិយធម៌តែម្យ៉ាង។ មាតារបស់សុទិន្នដ៏​មានអាយុ បាន​និយាយ​ពាក្យនេះនឹងសុទិន្នភិក្ខុដ៏មានអាយុ ជាគំរប់ពីរដងផង។បេ។ ជាគំរប់បីដងផងថា សុទិន្នកូន ត្រកូលនេះស្តុកស្តម្ភមានទ្រព្យច្រើន មានភោគៈច្រើន មានមាស​ប្រាក់បរិបូណ៌ មានគ្រឿងឧបករណ៍បរិបូណ៌ មានស្រូវអង្ករបរិបូណ៌ សុទិន្នកូន បើដូច្នេះ សូមលោកអាណិតគ្រាន់តែឲ្យពូជបន្តិចចុះ កុំឲ្យពួក​ស្តេច​លិច្ឆវី​មករឹបជាន់ យកទ្រព្យសម្បត្តិជារបស់យើង ដែលជាត្រកូលឥតកូននោះឡើយ។ សុទិន្នភិក្ខុឆ្លើយថា ញោម បើគ្រាន់តែធ្វើកិច្ចប៉ុណ្ណេះ អាត្មាអាចធ្វើឲ្យបាន។ មាតា​សុទិន្ន​សួរថា សុទិន្នកូន ឥឡូវនេះលោកគង់នៅឯណា។ សុទិន្នភិក្ខុតបថា ញោម អាត្មានៅក្នុងព្រៃមហាវន។ គ្រានោះឯង សុទិន្នដ៏មានអាយុ ក៏ក្រោក​ចាកអាសនៈហើយចេញដើរទៅ។

[១៧] គ្រានោះ មាតារបស់សុទិន្នដ៏មានអាយុ ហៅនាងបុរាណទុតិយិការបស់សុទិន្នដ៏មានអាយុមក ហើយនិយាយថា ម្នាលនាង​កូនប្រសា បើកាលណានាងមានរដូវហើយ ផ្កាគឺឈាមរបស់នាងកើតឡើងហើយ នាងត្រូវប្រាប់ដល់ម៉ែក្នុងកាលនោះ។ នាងបុរាណទុតិយិការបស់សុទិន្នដ៏មានអាយុ បានទទួលពាក្យមាតារបស់សុទិន្នដ៏មានអាយុថា ចា៎សម៉ែ។ លំដាប់នោះ នាងបុរាណទុតិយិការបស់សុទិន្នដ៏មានអាយុ មិនយូរប៉ុន្មាន នាងក៏មានរដូវ ផ្កាគឺឈាមនៃនាងនោះក៏កើតឡើង។ ទើបនាងបុរាណទុតិយិការបស់សុទិន្នដ៏មានអាយុ បានប្រាប់មាតារបស់សុទិន្នដ៏មានអាយុយ៉ាងនេះថា ម៉ែ ខ្ញុំមានរដូវហើយ ផ្កាគឺឈាមរបស់ខ្ញុំកើតហើយ។ មាតាតបថា ម្នាលនាងកូនប្រសា បើដូច្នោះ នាងឯងប្រដាប់តាក់តែងដោយគ្រឿងអលង្ការឯណា ដែលជាទី​ស្រឡាញ់​ពេញចិត្ត​របស់​សុទិន្នកូន (យើង) នាងចូរប្រដាប់តាក់តែងដោយគ្រឿងសម្រាប់ស្អិតស្អាងនោះចុះ។ នាងបុរាណទុតិយិការបស់សុទិន្នដ៏មានអាយុ បានទទួល​ពាក្យមាតា​របស់​សុទិន្នដ៏មានអាយុថា ច៎ាសម៉ែ។ លំដាប់នោះ មាតារបស់សុទិន្នដ៏មានអាយុ ក៏នាំនាងបុរាណទុតិយិការបស់សុទិន្នដ៏មានអាយុចូលទៅកាន់ព្រៃមហាវន ដែល​សុទិន្នភិក្ខុនៅ​នោះឯង លុះចូលទៅហើយ ក៏បានពោលនូវពាក្យនេះនឹងសុទិន្នដ៏មានអាយុថា ម្នាលសុទិន្នកូន ត្រកូលនេះស្តុកស្តម្ភ មានទ្រព្យច្រើន មាន​របស់​សម្រាប់ប្រើប្រាស់ មានមាសប្រាក់ច្រើន មានគ្រឿងឧបករណ៍ជាទីគាប់ចិត្តច្រើន មានធនធានស្រូវអង្ករច្រើន ម្នាលសុទិន្នកូន អ្នកត្រឡប់មកដើម្បីហីនភេទ ក៏គង់​នឹងបានបរិភោគនូវភោគសម្បត្តិផង ធ្វើបុណ្យទាំងឡាយផង ម្នាលសុទិន្នកូន អ្នកត្រូវត្រឡប់មកកាន់ហីនភេទជាគ្រហស្ថវិញ ហើយ​បរិភោគ​នូវភោគ​សម្បត្តិ​ផង ធ្វើបុណ្យទាំងឡាយផង។ សុទិន្នតបថា ញោម អាត្មាសឹកមិនកើតទេ អាត្មាមិនព្រមសឹកទេ អាត្មាត្រេកអរតែប្រព្រឹត្តព្រហ្មចរិយធម៌។ មាតារបស់​សុទិន្នដ៏​មាន​អាយុ បាននិយាយនឹងសុទិន្នដ៏មានអាយុអស់វារៈ២-៣ដងយ៉ាងនេះថា នែសុទិន្នកូន ត្រកូលនេះស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មាសប្រាក់ច្រើន មានគ្រឿង​ឧបករណ៍ជាទីគាប់ចិត្តច្រើន មានធនធានស្រូវអង្ករច្រើន នែសុទិន្នកូន បើដូច្នោះ អ្នកចូរអោយត្រឹមតែពូជចុះ កុំឲ្យពួក​ស្តេចលិច្ឆវី​មករឹបយក​សម្បត្តិ​ទ្រព្យ​យើង ដែលជាត្រកូលឥតកូនទៅបាន។ សុទិន្នឆ្លើយថា ញោម អាត្មាអាចធ្វើកិច្ចនេះជូនបាន ហើយក៏ចាប់ដៃនាងបុរាណទុតិយិកា កៀកចូល​ទៅកាន់​ព្រៃមហាវន យល់ឃើញថាមិនមានទោស ព្រោះសិក្ខាបទព្រះអង្គមិនទាន់បានបញ្ញត្ត ហើយញុំាងមេថុនធម្មឲ្យសម្រេចដោយនាងបុរាណទុតិយិកាអស់វារៈ៣ដង នាងក៏មានគភ៌ដោយមេថុនសេវនៈនោះ។

[១៨] ភុម្មទេវតាទាំងឡាយ ក៏ញុំាងសំឡេងឲ្យឮទូទ័រឡើងទៅថា ម្នាលគ្នាយើងទាំងឡាយ ពួកភិក្ខុមិនដែលវឹកវរ មិនដែលមានទោស (ឥឡូវនេះ) សុទិន្នកលន្ទបុត្រធ្វើសេចក្តីវឹកវរ និងទោសឲ្យកើតឡើងហើយ។ ចាតុម្មហារាជិកា​ទេវតា​ទាំងឡាយ ឮសំឡេង​ភុម្មទេវតា​ទាំងនោះ​ហើយ ក៏ញុំាង​​សំឡេង​ឲ្យឮ​ឡើង​​ទៅ ពួកទេវតាជាន់តាវតឹង្ស យាមា តុសិតា និម្មានរតី បរនិម្មិតវសវត្តី (រហូតដល់) ពួកព្រហ្ម (បានឮសំឡេងតៗគ្នាមកហើយ) ក៏ញុំាង​សំឡេង​ឲ្យឮឡើងៗ​ទៅថា ម្នាលគ្នាយើងទាំងឡាយ ពួកភិក្ខុមិនដែលវឹកវរ មិនដែលមានទោស (ឥឡូវនេះ) សុទិន្នកលន្ទបុត្រ មកធ្វើសេចក្តីវឹកវរ និងទោស​ឲ្យកើត​ឡើង​ហើយ។ សូរសព្ទ (យ៉ាងនេះ) ក៏ឮកងរំពងឡើងទៅដរាបដល់ព្រហ្មលោកដោយ១ខណៈ ១រំពេចនោះឯង។ គ្រានោះ នាងបុរាណទុតិយិកា​របស់​សុទិន្នដ៏​មាន​អាយុ អាស្រ័យគភ៌នោះកាន់តែចាស់ឡើងជាលំដាប់ ទើបសំរាលនូវកូនប្រុសមួយ។ លំដាប់នោះ ពួកសំឡាញ់សុទិន្នដ៏មានអាយុ បានតាំងឈ្មោះទារកនោះថា ពីជក បានតាំង​ឈ្មោះនាង​បុរាណទុតិយិកា​របស់​សុទិន្នដ៏​មានអាយុ​ថា ពីជកមាតា បានតាំង​ឈ្មោះ​សុទិន្នដ៏មាន​អាយុថា ពីជកបិតា។ លុះដល់​សម័យ​ខាង​​ក្រោយ​​មក អ្នកទាំង​ពីរនោះ បានចេញ​ចាកផ្ទះ ហើយបួស​ក្នុងភេទ​ជាបុគ្គល​អ្នកមិនមាន​ប្រយោជន៍​ដល់ការងារ​ក្នុងផ្ទះ ហើយ​បានធ្វើ​ឲ្យជាក់ច្បាស់​នូវ​ព្រះអរហត្តផល។

[១៩] គ្រានោះ សេចក្តីសង្ស័យ និងសេចក្តីក្តៅក្រហាយស្តាយក្រោយ ក៏កើតមានដល់សុទិន្នដ៏មានអាយុថា អាត្មាអញពេញហៅជាឥតលាភ លាភ​មិនមាន​ដល់អាត្មាអញទេ ភាពជាមនុស្ស ពេញហៅអាត្មាអញបានដោយអាក្រក់ មិនមែនអាត្មាអញបានដោយល្អទេ ដោយហេតុអាត្មាអញបានបួសក្នុងធម្មវិន័យ ដែលព្រះសាស្តាទ្រង់សំដែងដោយប្រពៃយ៉ាងនេះ ហើយមិនអាចដើម្បីប្រព្រឹត្តព្រហ្មចរិយធម៌ឲ្យបរិបូណ៌ បរិសុទ្ធដរាបដល់អស់ជីវិត។ ព្រោះសេចក្តីសង្ស័យ និង​សេចក្តីក្តៅ​ក្រហាយ ស្តាយក្រោយ​នោះឯង សុទិន្នក៏ទៅជាស្គមប្រដក់ មានសម្បុរអាក្រក់កើតទៅជារោគលឿងស្លេកស្លាំង មានខ្លួន​រវាម​ដោយ​សរសៃ មានចិត្តក្រៀមក្រំទ្រមឹងទ្រមើយ កើតទុក្ខតូចចិត្តនឹកស្តាយក្រោយ សញ្ជប់សញ្ជឹង។ លំដាប់នោះ ភិក្ខុទាំងឡាយជាសំឡាញ់របស់សុទិន្នដ៏មានអាយុ បាន​និយាយ​ពាក្យនេះនឹងសុទិន្នដ៏មានអាយុថា អាវុសោសុទិន្ន កាលពីដើម លោកមានសម្បុរល្អ មានឥន្ទ្រិយពេញលេញ មានសម្បុរមុខដ៏ថ្លា មាន​សម្បុរថ្ងៃ​ស្រស់​បស់ផូរផង់​ល្អ ឥឡូវនេះ លោកទៅ​ជា​ស្គម​សៅហ្មង មាន​សម្បុរ​អាក្រក់ កើតរោគលឿងស្លេកស្លាំង មានខ្លួន​រវាម​ដោយ​សរសៃ​ មានចិត្តក្រៀមក្រំ ទ្រមឹងទ្រមើយ កើតទុក្ខ​តូចចិត្ត​ ក្តៅក្រហាយ សញ្ជប់សញ្ជឹង ម្នាលអាវុសោ​សុទិន្ន លោកមិនសូវ​ត្រេកអរ ហើយចេះតែ​ខំប្រព្រឹត្ត​ព្រហ្មចរិយធម៌​ទៅទេ​ឬអ្វី។ សុទិន្នឆ្លើយ​តបថា នែលោក​ដ៏មាន​​អាយុ​ទាំងឡាយ ខ្ញុំមិនមែន​មិនត្រេកអរ ហើយចេះតែ​ខំប្រព្រឹត្ត​ព្រហ្មចរិយធម៌​ទេ ខ្ញុំបាន​ធ្វើបាបកម្ម គឺសេពមេថុនធម្ម នឹងស្រ្តីបុរាណទុតិយិកា ម្នាល​អាវុសោ​​ទាំងឡាយ សេចក្តីសង្ស័យ និងសេចក្តី​ស្តាយក្រោយ ក៏កើតមាន​ដល់ខ្ញុំ​នោះឯងថា អាត្មាអញ ពេញហៅ​ជាឥតលាភ លាភមិន​មានដល់​អាត្មាអញ​ទេ ភាពជា​​មនុស្ស​​ពេញហៅ​អាត្មាអញ​បានដោយ​អាក្រក់ មិនមែន​អាត្មាអញ​បានដោយ​ល្អទេ ដោយហេតុ​អាត្មាអញ​បានបួស​ក្នុងធម្មវិន័យ​ដែល​ព្រះសាស្តា​ទ្រង់​សំដែង ដោយ​ប្រពៃ​យ៉ាងនេះ ហើយមិន​អាចដើម្បី​ប្រព្រឹត្តព្រហ្មចរិយធម៌​ឲ្យបរិបូណ៌ បរិសុទ្ធ​ដរាប​ដល់អស់​ជីវិត។ ភិក្ខុទាំងឡាយ​ជាសំឡាញ់​ ក៏និយាយថា អាវុសោសុទិន្ន លោកបួសក្នុងធម្មវិន័យ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែង​ល្អហើយ យ៉ាងនេះ មិនអាច​ដើម្បី​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ឲ្យបរិសុទ្​ពេញលេញ​ដរាប​ដល់​អស់​ជីវិតបាន ព្រោះមេថុនធម្ម​សេវនកិច្ចណា ម្នាលអាវុសោ មេថុនធម្ម​សេវនកិច្ច​នោះ ល្មមឲ្យ​លោកសង្ស័យ ល្មមឲ្យ​ស្តាយក្រោយ​មែន ម្នាលអាវុសោ ធម៌ដែល​ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយ​អនេកបរិយាយ (សុទ្ធតែ) ដើម្បីឲ្យ​ប្រាសចាករាគៈ មិនមែន​សំដែងដើម្បី​ឲ្យប្រកប​ដោយរាគៈ​ទេ ធម៌ដែល​ព្រះអង្គ​​សំដែងហើយ ដើម្បីឲ្យ​ប្រាសចាក​កិលេសជា​គ្រឿងប្រកប មិនមែន​សំដែងដើម្បី​តម្រូវទៅ​រកកិលេស​ជាគ្រឿង​ប្រកបទេ ធម៌ដែល​ព្រះអង្គ​សំដែង​ហើយ ដើម្បីមិន​​ឲ្យប្រកាន់មាំ មិនមែន​សំដែងដើម្បី​ឲ្យប្រកាន់​មាំទេ (ក្រែងដូច្នេះ) មិនមែនឬ នែអាវុសោ ត្រង់ធម៌​ដែលព្រះដ៏​មានព្រះភាគ ទ្រង់សំដែង​ហើយ ដើម្បីឲ្យ​ប្រាស​​ចាករាគៈ លោក​ត្រឡប់ជា​យល់ក្នុង​ធម៌នោះ​ថា ប្រកប​ដោយរាគៈ​ទៅវិញ ត្រង់ធម៌​ដែល​ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដើម្បី​ឲ្យ​ប្រាស​ចាក​កិលេស​ជាគ្រឿង​​ប្រកប លោក​ត្រឡប់ជា​ចូលចិត្ត​តម្រូវទៅ​រកកិលេស​ជាគ្រឿង​ប្រកបទៅវិញ ត្រង់ធម៌ដែល​ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដើម្បី​មិនឲ្យ​ប្រកាន់មាំ លោក​ទៅ​ជា​ចូលចិត្ត​ថាឲ្យប្រកាន់​មាំវិញ ម្នាលអាវុសោ ធម៌ដែល​ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយអនេក​បរិយាយ ដើម្បីប្រាស​ចាករាគៈ ធម៌ដែល​ព្រះដ៏មាន​ព្រះភាគ ទ្រង់សំដែង​ហើយ ដើម្បីញំាញី​នូវសេចក្តី​ស្រវឹង ដើម្បីកំចាត់បង់​នូវសេចក្តី​ស្រេកឃ្លាន​ក្នុងកាម ដើម្បីដកចេញ​នូវសេចក្តី​អាល័យ​ក្នុងកាម ដើម្បីផ្តាច់​​បង់នូវវដ្តៈ ដើម្បីអស់​ទៅនៃតណ្ហា ដើម្បី​គ្មានរាគៈ ដើម្បី​និរោធ ដើម្បីព្រះនិព្វាន (ក្រែងដូច្នេះ) មិនមែន​ឬ ម្នាលអាវុសោ កិរិយា​លះបង់នូវ​កាមទាំងឡាយ ព្រះដ៏មានព្រះភាគ ទ្រង់សំដែង​ហើយ ការកំណត់ដឹង​នូវសេចក្តី​សំគាល់ក្នុងកាម ព្រះអង្គ​ក៏បានសំដែង​ហើយ កិរិយា​កំចាត់បង់​នូវសេចក្តី​ស្រេកឃ្លាន​ក្នុងកាម ព្រះអង្គ​ក៏​បាន​សំដែងហើយ កិរិយា​ដកចេញ​នូវសេចក្តី​ត្រិះរិះ​ក្នុងកាម​ទាំងឡាយ ក៏ព្រះអង្គ​បានសំដែង​ហើយ កិរិយាចូល​​ទៅរម្ងាប់នូវ​​សេចក្តីក្តៅ​​ក្រហាយ អន្ទះអន្ទែង​​ក្នុងកាម​ទាំងឡាយ ក៏ព្រះអង្គ​បានសំដែង​ហើយ​ដោយ​អនេកបរិយាយ (យ៉ាងនេះ) មិនមែនឬ ម្នាលអាវុសោ កម្មដ៏លាមក​របស់​លោក​នេះ មិនមែន​នាំឲ្យកើត​សេចក្តីជ្រះថ្លា​ដល់ជន​ទាំងឡាយ​ដែលមិន​ទាន់​ជ្រះថ្លា​នោះទេ មិនមែន​ដឹកនាំជន​ដែលជ្រះថ្លា​ហើយ ឲ្យរឹងរឹត​តែជ្រះថ្លា​ឡើងទេ ម្នាលអាវុសោ កម្មដ៏លាមក​របស់​លោកនេះ រមែង​ដឹកនាំសេចក្តី​មិនជ្រះថ្លា​ឲ្យកើតមាន​ដល់ជន​ទាំងឡាយ​ដែលមិន​ទាន់ជ្រះថ្លា​នៅឡើយ ដឹកនាំ​ជនទាំងឡាយ​ខ្លះ ដែលជ្រះថ្លា​ហើយ ឲ្យ​ទាស់​ចិត្តគំនិត​ទៅវិញទេតើ។ លំដាប់នោះ ភិក្ខុទាំងនោះ ក៏តិះដៀល​សុទិន្នដ៏មានអាយុ ដោយអនេក​បរិយាយ ហើយនាំ​គ្នា​ក្រាប​ទូល​នូវ​សេចក្តី​នុ៎ះ ចំពោះ​​ព្រះដ៏មានព្រះភាគ។

[២០] ព្រោះរឿងនេះ ព្រោះដំណើរនេះ ព្រះដ៏មានព្រះភាគឲ្យប្រជុំភិក្ខុសង្ឃ ហើយត្រាស់​សួរសុទិន្នដ៏​មានអាយុ ក្នុងកាល​នោះថា នែសុទិន្ន ឮថាអ្នក​ឯង​សេពមេថុនធម្ម​នឹងនាងបុរាណទុតិយិកា ពិតមែនឬ។ សុទិន្នក្រាបទូលថា សូមទានពិតមែន។ ព្រះសម្ពុទ្ធ​ដ៏មានព្រះភាគ ទ្រង់តិះដៀលថា នែមោឃបុរស បាបកម្មដែល​អ្នកឯងធ្វើនេះ​មិនសមគួរ មិនត្រូវទំនង មិនត្រូវបែប មិនមែន​ជារបស់​សមណៈ មិនគប្បី មិនគួរធ្វើទេ នែមោឃបុរស គួរបើដែរ អ្នកឯង​បួសក្នុង​ធម្មវិន័យ ដែលតថាគត​សំដែង​ហើយ ដោយប្រពៃ​យ៉ាងនេះ​ត្រឡំាង ទៅជាប្រព្រឹត្ត​ព្រហ្មចរិយធម៌ ឲ្យបរិសុទ្ធពេញលេញ​ដរាបដល់​អស់ជីវិត មិនកើត នែមោឃបុរស ធម៌ដែលតថាគត​សំដែងហើយ​ដោយអនេក​បរិយាយ (សុទ្ធតែ) ដើម្បីប្រាស​ចាករាគៈ មិនមែន​ដើម្បីប្រកប​ដោយរាគៈទេ ធម៌ដែល​​តថាគត​សំដែង​ហើយ ដើម្បីឲ្យប្រាសចាក​កិលេស​ជាគ្រឿង​ប្រកប មិនមែន​សំដែងដើម្បី​តម្រូវទៅរក​កិលេសជាគ្រឿង​ប្រកបទេ ធម៌ដែល​តថាគត​សំដែងហើយ ដើម្បី​មិន​ឲ្យ​​ប្រកាន់​មាំ មិនមែន​សំដែងដើម្បី​ឲ្យប្រកាន់​មាំទេ មិនមែនឬ ម្នាល​មោឃបុរស ត្រង់ធម៌ដែល​តថាគត​សំដែងហើយ ដើម្បីឲ្យ​ប្រាសចាករាគៈ អ្នកឯង​ត្រឡប់ចូលចិត្ត​ក្នុងធម៌នោះ​ថា​ឲ្យប្រកបដោយ​រាគៈវិញ ត្រង់ធម៌ដែល​តថាគត​សំដែងហើយ ដើម្បីឲ្យ​ប្រាសចាក​កិលេសជា​គ្រឿងប្រកប អ្នកឯង​​ត្រឡប់​ជាចូលចិត្តថា ឲ្យប្រកប​ដោយកិលេស​ជាគ្រឿង​ប្រកបវិញ ត្រង់ធម៌​ដែលតថាគត​សំដែងហើយ ដើម្បីមិនឲ្យប្រកាន់មាំ អ្នកឯង​ត្រឡប់ទៅ​ជាចូលចិត្ត​ថាឲ្យប្រកាន់​មាំវិញ នែមោឃបុរស ធម៌ដែលតថាគតសំដែងហើយដោយអនេកបរិយាយ ដើម្បីឲ្យប្រាសចាករាគៈ ធម៌ដែលតថាគតសំដែងហើយ ដើម្បីញាំញី​នូវ​សេចក្តី​ស្រវឹង ដើម្បីកំចាត់បង់នូវសេចក្តីស្រេកឃ្លានក្នុងកាម ដើម្បីដកចេញនូវសេចក្តីអាល័យក្នុងកាម ដើម្បីផ្តាច់បង់នូវវដ្តៈ ដើម្បីអស់ទៅនៃតណ្ហា ដើម្បី​ប្រាស​ចាក​តម្រេក ដើម្បីរំលត់ ដើម្បីព្រះនិព្វាន មិនមែនឬ នែមោឃបុរស កិរិយាលះបង់នូវកាមទាំងឡាយ តថាគតបានសំដែងហើយ ការកំណត់​ដឹងនូវ​សេចក្តីសំគាល់​ក្នុង​កាមទាំងឡាយ តថាគតបានសំដែងហើយ កិរិយាកំចាត់បង់នូវសេចក្តីស្រេកឃ្លានក្នុងកាមទាំងឡាយ តថាគតបានសំដែងហើយ កិរិយាដក​ចេញ​នូវ​សេចក្តីត្រិះរិះ​ក្នុងកាមទាំងឡាយ តថាគតបានសំដែងហើយ កិរិយាចូលទៅរម្ងាប់នូវសេចក្តីក្តៅក្រហាយក្នុងកាមទាំងឡាយ តថាគត​បានសំដែង​ហើយ​ដោយ​អនេកបរិយាយ មិនមែនឬ ម្នាលមោឃបុរស អ្នកឯងដាក់អង្គជាតទៅក្នុងមាត់អាសិរពិស ជាសត្វមានពិសក្លៀវក្លា ប្រសើរជាង​អ្នកឯងដាក់​អង្គជាត​ទៅក្នុង​អង្គជាត​របស់មាតុគ្រាមមិនប្រសើរ​ឡើយ មោឃបុរស អ្នកឯងដាក់អង្គជាតទៅក្នុងមាត់ពស់វែកប្រសើរជាង អង្គជាតដែលអ្នកឯង​ដាក់ទៅក្នុងអង្គជាត​របស់​មាតុគ្រាម​​មិនប្រសើរឡើយ មោឃបុរស អ្នកឯង​ដាក់អង្គជាត​ទៅក្នុង​គំនររងើកភ្លើង ដែលឆេះ​ភ្លឺច្រាល​រន្ទាល​ប្រសើរ​ជាង អង្គជាត​ដែលអ្នកដាក់​ទៅក្នុងអង្គជាត​របស់​មាតុគ្រាម​មិនប្រសើរឡើយ ហេតុអ្វី បានជាតថាគតពោលដូច្នោះ មោឃបុរស ព្រោះថាមនុស្សដែលដាក់អង្គជាតទៅក្នុងគំនររងើកភ្លើង គ្រាន់តែដល់នូវ​សេចក្តី​ស្លាប់ ឬដល់នូវសេចក្តីទុក្ខប្រហែលនឹងស្លាប់ប៉ុណ្ណោះ ឯនឹងបានទំលាយរាងកាយស្លាប់ហើយ ទៅកើតក្នុងតិរច្ឆានកំណើត ប្រេត អសុរកាយ នរក ព្រោះ​បច្ច័យដែល​ដាក់អង្គជាតទៅក្នុងគំនររងើកភ្លើងនោះក៏ទេ នែមោឃបុរស ចំណែកខាងភិក្ខុដែលដាក់អង្គជាតទៅក្នុងអង្គជាតរបស់មាតុគ្រាមនោះ តែទំលាយ​រាងកាយ​ហើយ ត្រូវទៅកើតក្នុងតិរច្ឆានកំណើត ប្រេត អសុរកាយ នរក ម្នាលមោឃបុរស កាលបើកម្មទាំងនោះ (សុទ្ធតែជាកម្មប្រកបដោយទោសធំយ៉ាងនេះ) អ្នកឯង​នៅតែ​ប្រព្រឹត្តធ្វើនូវអសទ្ធម្ម ជាធម៌របស់អ្នកស្រុក ជាធម៌របស់មនុស្សថោកថយ អាក្រក់ មានកិច្ចដោយទឹកជាទីបំផុត ជាធម៌លាក់លៀម ជាធម៌​របស់ជន​ពីរៗអ្នក តែងប្រជុំធ្វើតាមតែប្រទះនោះ មោឃបុរស (ក្នុងសាសនានេះ) មានតែអ្នកឯងហើយ ជាអ្នកធ្វើ​អកុសល​ខាងដើម​នៃអកុសលធម៌​ទាំងឡាយ​មាន​ប្រមាណ​ច្រើន ហៅថាជាអ្នកផ្តើមធ្វើមុនគេ ម្នាលមោឃបុរស កម្មដ៏លាមករបស់អ្នកឯងនេះ មិនបណ្តាល​ឲ្យកើតសេចក្តី​ជ្រះថ្លា​ដល់ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ឡើយ មិនមែន​ដឹកនាំជន​ដែលជ្រះថ្លា​ហើយ ឲ្យរឹងរឹត​តែជ្រះថ្លា​ថែមឡើង​ទៀតទេ ម្នាលមោឃបុរស កម្មដ៏លាមករបស់អ្នកឯងនេះ រមែង​បណ្តាល​ឲ្យកើត​សេចក្តី​មិនជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លា នៅឡើយ ដឹកនាំជនទាំងឡាយខ្លះដែលជ្រះថ្លាហើយ ឲ្យត្រឡប់ទាស់ចិត្តគំនិតទៅវិញ។ គ្រានោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់តិះដៀលសុទិន្នភិក្ខុដ៏មានអាយុដោយអនេកបរិយាយ ហើយទ្រង់សំដែងនូវទោសនៃការចិញ្ចឹមក្រ ថែទាំរក្សាក្រ ប្រាថ្នាច្រើន មិន​សន្តោស ច្រឡូកច្រឡំដោយពួកគណៈ និងសេចក្តីខ្ជិលច្រអូស ទើបទ្រង់សំដែងដោយអនេកបរិយាយនូវគុណនៃការដែលគេចិញ្ចឹមងាយ ការដែល​គេថែទាំ​រក្សា​ងាយ ប្រាថ្នាតិច សន្តោស ចិត្តផូរផង់ ការកំចាត់បង់នូវកិលេស ការនាំឲ្យកើតសេចក្តីជ្រះថ្លា ការមិនសន្សំ និងការប្រារព្ធព្យាយាម ហើយ​ទ្រង់សំដែង​ធម្មីកថា​ដ៏ល្មម សមគួរដល់សិក្ខាបទនោះ ដល់សំវរៈនោះចំពោះភិក្ខុទាំងឡាយ ហើយហៅភិក្ខុទាំងឡាយមក (មានព្រះពុទ្ធដីកា)ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្តសិក្ខាបទដល់ភិក្ខុទាំងឡាយ ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍ ១០យ៉ាង គឺដើម្បី​សេចក្តីល្អ​ដល់សង្ឃ ១ ដើម្បីនៅ​សប្បាយ​ដល់សង្ឃ ១ ដើម្បី​សង្កត់សង្កិន​នូវបុគ្គល​ទាំងឡាយ ដែលមិនអៀនខ្មាស ១ ដើម្បីនៅជា​សុខស្រួល ដល់ភិក្ខុទាំងឡាយ ដែលមានសីល​ជាទីស្រឡាញ់ ១ ដើម្បី​រារាំង​​អាសវធម៌​ទាំងឡាយ ក្នុងបច្ចុប្បន្ន ១ ដើម្បីកំចាត់បង់​នូវអាសវធម៌​ទាំងឡាយ​ក្នុងបរលោក ១ ដើម្បីញុំាង​បុគ្គលទាំងឡាយ ដែលមិនទាន់​ជ្រះថ្លា ឲ្យជ្រះថ្លាឡើង ១ ដើម្បី​ញុំាង​បុគ្គល​​ទាំងឡាយ ដែលជ្រះថ្លា​ហើយ ឲ្យរឹងរឹតតែ​ជ្រះថ្លាច្រើន​ឡើង ១ ដើម្បីឲ្យ​ដំកល់នៅ​មាំនៃព្រះសទ្ធម្ម ១ ដើម្បីអនុគ្រោះ​ដល់វិន័យ ១ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំង​ឡាយ ត្រូវសំដែង​នូវសិក្ខាបទនេះ​ដូច្នេះថា ភិក្ខុណា​មួយ​សេពមេថុនធម្ម (ភិក្ខុនោះ) ត្រូវ​អាបត្តិបារាជិក រកសំវាសគ្មាន។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ ទ្រង់​បញ្ញត្តហើយ ចំពោះភិក្ខុទាំងឡាយ ដោយប្រការ​យ៉ាងនេះ។

វារៈពោល​អំពីរឿងសុទិន្នភិក្ខុ ចប់។

មក្កដីវត្ថុ

[២១] សម័យនោះ មានភិក្ខុ១រូបប្រលោមលួងមេស្វាដោយអាមិសៈ ក្នុងព្រៃមហាវន ទៀបក្រុងវេសាលី ហើយសេពមេថុនធម្មនឹងមេស្វានោះ។ លំដាប់​នោះ ភិក្ខុនោះស្លៀកស្បង់ប្រដាប់ដោយបាត្រ និងចីវរ ហើយចូលទៅកាន់ក្រុងវេសាលីដើម្បីបិណ្ឌបាតក្នុងវេលាព្រឹកព្រហាម។ ក្នុងសម័យនោះ ភិក្ខុទាំងឡាយ​ច្រើនរូប ដើរទៅកាន់សេនាសនចារិក ក៏នាំគ្នាចូលទៅត្រង់កន្លែងដែលភិក្ខុនោះនៅ។ មេស្វានោះបានឃើញភិក្ខុអម្បាលនោះមកអំពីចម្ងាយ ក៏ចូល​ទៅត្រង់​កន្លែងដែល​ភិក្ខុទាំងនោះនៅ លុះចូលទៅដល់ហើយ (ក៏សំដែងអាការ) ធ្វើចង្កេះឲ្យញាក់ញ័រផង ធ្វើកន្ទុយឲ្យកំរើកផង ពើងចង្កេះផង បានធ្វើនូវនិមិត្តផង អំពីខាង​មុខ​ភិក្ខុទាំងឡាយនោះ។ គ្រានោះ ភិក្ខុទាំងនោះមានសេចក្តីត្រិះរិះយល់ឃើញថា ភិក្ខុនោះសេពមេថុនធម្មនឹងមេស្វានេះដោយពិតឥតសង្ស័យ ទើប​នាំគ្នា​ពួនចាំឃ្លាំមើលក្នុងទីកំបាំង១។ លំដាប់នោះ ភិក្ខុនោះដើរបិណ្ឌបាតក្នុងក្រុងវេសាលី បានបិណ្ឌបាតហើយត្រឡប់មកវិញ។ គ្រានោះ មេស្វានោះ ក៏ចូលទៅ​ត្រង់កន្លែង​ដែលភិក្ខុនោះនៅ។ លំដាប់នោះ ភិក្ខុនោះឆាន់បិណ្ឌបាតនោះមួយចំណែក បានឲ្យដល់មេស្វាមួយចំណែក។ គ្រានោះ មេស្វាស៊ី​អាហារបិណ្ឌបាត​នោះ​ហើយ ក៏ពើងចង្កេះចំពោះទៅភិក្ខុនោះ។ លំដាប់នោះ ភិក្ខុនោះក៏សេពមេថុនធម្មនឹងមេស្វានោះ។ ទើបភិក្ខុទាំងឡាយនោះបានពោលពាក្យនេះនឹងភិក្ខុនោះថា អាវុសោ សិក្ខាបទ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយមិនមែនឬ នែអាវុសោ ហេតុអ្វីក៏បានជាអ្នកមកសេពមេថុនធម្មនឹងមេស្វានេះ។ ភិក្ខុនោះឆ្លើយថា នែ​អាវុសោ​ទាំងឡាយ សិក្ខាបទ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តពិតមែនហើយ តែសិក្ខាបទនោះ ទ្រង់បញ្ញត្តចំពោះតែស្រីមនុស្ស មិនមែន​បញ្ញត្តចំពោះ​សត្វតិរច្ឆាន​ញីទេ។ ភិក្ខុទាំងឡាយនោះពោលថា នែអាវុសោ សិក្ខាបទដែលព្រះអង្គបញ្ញត្តចំពោះស្រីមនុស្ស ក៏ដូចសត្វតិរច្ឆានញីដែរ មិនមែនឬ នែអាវុសោ (អំពើអាក្រក់​ដែលអ្នក​ធ្វើនោះ) ជាអំពើមិនសមគួរ មិនត្រូវទំនង មិនត្រូវបែប មិនមែនជារបស់សមណៈ មិនគប្បី មិនគួរធ្វើទេ នែអាវុសោ គួរបើដែរ អ្នកឯង​បួសក្នុង​ធម្មវិន័យ​ដែលព្រះដ៏មានព្រះភាគ ត្រាស់សំដែងល្អហើយ យ៉ាងនេះត្រឡំាង ទៅជាប្រព្រឹត្តព្រហ្មចរិយធម៌ឲ្យបរិសុទ្ធពេញលេញដរាបអស់ជីវិតមិនកើត នែអាវុសោ ធម៌​ដែល​ព្រះដ៏មានព្រះភាគទ្រង់សំដែងហើយដើម្បីឲ្យប្រាសចាករាគៈ មិនមែនដើម្បីប្រកបដោយរាគៈទេ ។បេ។ កិរិយារម្ងាប់នូវសេចក្តីក្តៅក្រហាយ អន្ទះ​អន្ទែង​ក្នុងកាមទាំងឡាយ ព្រះអង្គទ្រង់សំដែងហើយដោយអនេកបរិយាយ មិនមែនឬ ម្នាលអាវុសោ អំពើអាក្រក់ដែលអ្នកធ្វើនេះ មិនមែន​នាំឲ្យកើត​សេចក្តីជ្រះថ្លា​ដល់​ជនទាំងឡាយ​ដែលមិនទាន់ជ្រះថ្លា ទេ មិនមែនដឹកនាំជនទាំងឡាយដែលជ្រះថ្លាហើយ ឲ្យរឹងរិតតែជ្រះថ្លាថែមទៀតទេ នែអាវុសោ អំពើអាក្រក់ដែលអ្នកធ្វើនេះ រមែងនាំ​ឲ្យកើតសេចក្តីមិនជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លា ដឹកនាំជនទាំងឡាយខ្លះដែលជ្រះថ្លាហើយ ឲ្យបាត់ជ្រះថ្លាទៅវិញ។ គ្រានោះ ភិក្ខុទាំង​ឡាយនោះ ក៏តិះដៀលភិក្ខុនោះដោយបរិយាយច្រើន ហើយនាំគ្នាក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។

[២២] ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់ឲ្យប្រជុំសង្ឃ ហើយត្រាស់សួរភិក្ខុនោះ ក្នុងវេលានោះថា ម្នាលភិក្ខុ ឮថាអ្នកឯង​សេពមេថុនធម្ម​នឹងមេស្វា ពិតមែនឬ។ ភិក្ខុនោះក្រាបទូលថា សូមទានពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគទ្រង់តិះដៀលថា នែមោឃបុរស (អំពើអាក្រក់ដែលអ្នកឯងធ្វើនេះ) ជាអំពើ​មិនសមគួរ មិនត្រូវទំនង មិនត្រូវបែប មិនមែនជារបស់សមណៈ មិនគប្បី មិនគួរធ្វើទេ នែមោឃបុរស គួរបើដែរ អ្នកឯងបួសក្នុងធម្មវិន័យដែលតថាគត សំដែង​ហើយដោយល្អយ៉ាងនេះត្រឡំាង ទៅជាប្រព្រឹត្តព្រហ្មចរិយធម៌ឲ្យបរិសុទ្ធពេញលេញដរាបដល់អស់ជីវិតមិន កើត នែមោឃបុរស ធម៌ដែល​តថាគត​សំដែង​ហើយ ដើម្បីប្រាសចាករាគៈ មិនមែនដើម្បីប្រកបដោយរាគៈទេ ។បេ។ កិរិយារម្ងាប់នូវសេចក្តីក្តៅក្រហាយ អន្ទះអន្ទែងក្នុងកាមទាំងឡាយ តថាគត​សំដែង​ហើយ ដោយអនេកបរិយាយ នែមោឃបុរស អ្នកឯងដាក់អង្គជាតទៅក្នុងមាត់អាសិរពិស មានពិសដ៏ក្លៀវក្លាប្រសើរជាង អ្នកឯង​ដាក់អង្គជាត​ទៅក្នុងអង្គជាត​របស់​មេស្វា​មិនប្រសើរសោះឡើយ ម្នាលមោឃបុរស អ្នកឯងដាក់អង្គជាតទៅក្នុងមាត់ពស់វែកប្រសើរជាងដែលអ្នកឯងដាក់អង្គជាត ទៅក្នុងអង្គជាត​របស់មេស្វានោះ ពុំប្រសើរសោះឡើយ ម្នាលមោឃបុរស សូវអ្នកឯងដាក់អង្គជាតទៅក្នុងគំនររងើកភ្លើងក្តៅ ដែលកំពុងឆេះសន្ធោរសន្ធៅ មានអណ្តាត​ភ្លើងដ៏រុង​រឿងវិញ​ប្រសើរជាង ឯអង្គជាតដែលអ្នកឯងដាក់ទៅក្នុងអង្គជាតរបស់មេស្វានោះ ពុំប្រសើរឡើយ ពាក្យដែលតថាគតពោលនោះ ព្រោះហេតុអ្វី ម្នាលមោឃបុរស ព្រោះថា​ទោះបីបុគ្គលដល់នូវសេចក្តីស្លាប់ ឬសេចក្តីទុក្ខស្ទើរនឹងស្លាប់ដោយហេតុដែលដាក់អង្គជាតទៅ ក្នុងមាត់ពស់វែកជាដើមនោះក៏ដោយ បុគ្គលនោះ​លុះ​រំលាងខន្ធ នឹងបានចូលទៅកាន់តិរច្ឆានកំណើត ប្រេត អសុរកាយ នរក ព្រោះតែដាក់អង្គជាតទៅក្នុងមាត់ពស់វែកជាដើមនោះក៏ទេ ម្នាលមោឃបុរស (ឯភិក្ខុនោះ) លុះរំលាងខន្ធ ក៏រមែងតែទៅកាន់តិរច្ឆានកំណើត ប្រេត អសុរកាយ នរក ព្រោះហេតុដែលដាក់អង្គជាតទៅក្នុងអង្គជាតមេស្វានេះឯង ម្នាលមោឃបុរស កាលបើកម្មនោះមានទោសធ្ងន់ដល់ម្ល៉ោះហើយ អ្នកឯងមិនគួរបើហ៊ានសេពអសទ្ធម្មជាធម៌របស់អ្នកស្រុក ជាធម៌របស់មនុស្សថោកទាប ក្រាស់ដោយអំពើអាក្រក់ មានកិច្ចដោយទឹកជាទីបំផុតរបស់ជនមានគូស្រករ ជាធម៌លាក់លៀម ដែលគេត្រូវរួបរួមគ្នាតែពីរនាក់នោះសោះ ម្នាលមោឃបុរស អំពើដែលអ្នកឯងធ្វើនោះ មិនប្រព្រឹត្តទៅដើម្បីសេចក្តីជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ ជ្រះថ្លាទេ ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយសេពមេថុនធម្ម ដោយហោចទៅ សូម្បីនឹងសត្វតិរច្ឆានញី ភិក្ខុនោះត្រូវអាបត្តិបារាជិករកសំវាសគ្មាន។ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តសិក្ខាបទនេះ ចំពោះភិក្ខុទាំងឡាយដោយហេតុយ៉ាងនេះឯង។

និទានមេស្វា ចប់។

សន្ថតភាណវារ

[២៣] ក្នុងសម័យនោះ ពួកភិក្ខុវជ្ជីបុត្រនៅក្នុងក្រុងវេសាលីជាច្រើនរូប នាំគ្នាឆាន់ឆ្អែតហើយសឹង ៗស្កប់ហើយស្រង់ទឹក ៗហើយឆាន់ ៗហើយសឹង ៗស្កប់​ស្កល់​ហើយស្រង់ទឹក ឥតបានធ្វើទុកក្នុងចិត្តដោយឧបាយប្រាជ្ញាឡើយ មិនពោលលាសិក្ខា មិនធ្វើឲ្យច្បាស់នូវភាវៈជាអ្នកមានកំឡាំងថយ (គឺមិនសឹកសិន) ហើយ​សេពមេថុនធម្ម។ លុះសម័យតមកខាងក្រោយ ភិក្ខុទាំងនោះប្រទះសេចក្តីព្រាត់ប្រាសចាកញាតិខ្លះ ប្រទះសេចក្តីវិនាសភោគសម្បត្តិខ្លះ ប្រទះ​រោគមក​បៀតបៀន​ខ្លះ (ក៏នាំគ្នា) ចូលទៅរកព្រះអានន្ទដ៏មានអាយុ ហើយពោលពាក្យយ៉ាងនេះថា បពិត្រព្រះអានន្ទដ៏ចម្រើន យើងខ្ញុំទាំងឡាយ មិនមែន​ជាអ្នកតិះដៀល​ព្រះពុទ្ធ តិះដៀលព្រះធម៌ តិះដៀលព្រះសង្ឃទេ បពិត្រព្រះអានន្ទដ៏ចម្រើន យើងខ្ញុំទាំងឡាយជាអ្នកតិះដៀលតែខ្លួនឯង មិនមែនតិះដៀលអ្នកដទៃទេ យើងខ្ញុំ​ទាំងឡាយ បានមកបួសក្នុងធម្មវិន័យដែលព្រះដ៏មានព្រះភាគទ្រង់ត្រាស់សំដែងហើយដោយ ប្រពៃយ៉ាងនេះ ក៏ទៅជាប្រព្រឹត្តព្រហ្មចរិយធម៌ឲ្យបរិសុទ្ធ ឲ្យ​បរិបូណ៌​អស់មួយជីវិតមិនកើត យើងខ្ញុំទាំងឡាយហៅពេញជាមនុស្សឥតសំណាងវាសនា យើងខ្ញុំពេញជាមនុស្សឥតបុណ្យ បពិត្រព្រះអានន្ទដ៏ចំរើន បើប្រសិន​ជាយើងខ្ញុំបាននូវបព្វជ្ជា បាននូវឧបសម្បទាក្នុងសំណាក់ព្រះដ៏មានព្រះភាគឥឡូវនេះទៀត នោះយើងខ្ញុំគង់នឹងបានឃើញនូវកុសលធម៌ទាំងឡាយ និងខំប្រឹង​ប្រកប​ព្យាយាមជាគ្រឿងញុំាងធម៌ទាំងឡាយដែលជាចំណែកនៃពោធិញាណ ឲ្យចំរើនអស់រាត្រីមុន និងរាត្រីក្រោយ (គឺបឋមយាមនិងបច្ឆិមយាម) ក្នុងកាល​ឥឡូវនេះ​ឯង បពិត្រព្រះអានន្ទដ៏ចំរើន យើងខ្ញុំសូមអង្វរ សូមលោកម្ចាស់នាំសេចក្តីនេះទៅក្រាបទូលព្រះដ៏មានព្រះភាគឲ្យទានផង។ ព្រះអានន្ទ​ដ៏មានអាយុ ក៏ទទួល​ពាក្យរបស់ពួកភិក្ខុវជ្ជីបុត្រអ្នកក្រុង វេសាលីថា អើ អាវុសោ ហើយចូលទៅកាន់ទីដែលព្រះដ៏មានព្រះភាគគង់ លុះចូលទៅដល់ហើយ ក៏បាន​ក្រាបទូល​សេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលអានន្ទ តថាគតគប្បីដកសិក្ខាបទឈ្មោះបារាជិក ដែលតថាគត បានបញ្ញត្ត​ហើយដល់​សាវកទាំងឡាយ ព្រោះហេតុនៃជនអ្នកនៅក្នុងដែនវជ្ជីទាំងឡាយក្តី ព្រោះហេតុនៃវជ្ជីបុត្តកភិក្ខុទាំងឡាយក្តី ដោយអំពើណា អំពើនុ៎ះមិនមែនជាហេតុ មិនមែន​ជាឱកាស​ឡើយ។

[២៤] ព្រោះនិទាននេះ ព្រោះដំណើរនេះ ទើបព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់សំដែងធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមក ហើយមានពុទ្ធដីកាថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាមួយមិនពោលលាសិក្ខា មិនប្រកាសខ្លួនថាជាអ្នកមានកំឡាំងថយ ហើយសេពមេថុនធម្ម បើភិក្ខុនោះមក (សូមឧបសម្បទា​នឹងសង្ឃ​ទៀត) សង្ឃមិនត្រូវឲ្យឧបសម្បទាឡើយ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុណាមួយពោលលាសិក្ខាហើយ ប្រកាសខ្លួនថាជាអ្នកមានកំឡាំងថយ ហើយសេពមេថុនធម្ម បើភិក្ខុនោះ(សូមបួសទៀត) សង្ឃគប្បីឲ្យឧបសម្បទាចុះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយដល់ព្រមដោយសិក្ខានិងសាជីវៈ (ដែលតថាគតបញ្ញត្តហើយ) សម្រាប់ភិក្ខុទាំងឡាយ ហើយមិនពោលលាសិក្ខា មិនធ្វើឲ្យជាក់ច្បាស់នូវភាវៈជាអ្នកមានកំឡាំងថយ ហើយសេពមេថុនធម្ម ដោយហោចទៅសូម្បីតែនឹងសត្វតិរច្ឆានញី ភិក្ខុនោះត្រូវអាបត្តិបារាជិក រកសំវាសគ្មាន។

[២៥] ព្រោះនិទាននេះ ព្រោះដំណើរនេះ ទើបព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់សំដែងធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមក ហើយមានពុទ្ធដីកាថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាមួយមិនពោលលាសិក្ខា មិនប្រកាសខ្លួនថាជាអ្នកមានកំឡាំងថយ ហើយសេពមេថុនធម្ម បើភិក្ខុនោះមក (សូមឧបសម្បទានឹងសង្ឃទៀត) សង្ឃមិនត្រូវឲ្យឧបសម្បទាឡើយ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុណាមួយពោលលាសិក្ខាហើយ ប្រកាសខ្លួនថាជាអ្នកមានកំឡាំងថយ ហើយសេពមេថុនធម្ម បើភិក្ខុនោះ(សូមបួសទៀត) សង្ឃគប្បីឲ្យឧបសម្បទាចុះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយដល់ព្រមដោយសិក្ខានិងសាជីវៈ (ដែលតថាគតបញ្ញត្តហើយ) សម្រាប់ភិក្ខុទាំងឡាយ ហើយមិនពោលលាសិក្ខា មិនធ្វើឲ្យជាក់ច្បាស់នូវភាវៈជាអ្នកមានកំឡាំងថយ ហើយសេពមេថុនធម្ម ដោយហោចទៅសូម្បីតែនឹងសត្វតិរច្ឆានញី ភិក្ខុនោះត្រូវអាបត្តិបារាជិក រកសំវាសគ្មាន។

[២៦] ត្រង់ពាក្យថា ភិក្ខុ មានវិគ្រោះថា សមណៈណាជាអ្នកសូម សមណៈនោះហៅថាភិក្ខុ។ សមណៈណាចូលទៅអាស្រ័យនូវភិក្ខាចរិយវត្ត សមណៈនោះហៅថាភិក្ខុ។ ជនណាទ្រទ្រង់សម្ពត់ដែលគេកាត់ហើយ ជននោះហៅថាភិក្ខុ។ ជនដែលហៅថាភិក្ខុ ព្រោះហេតុវោហារបញ្ញត្តិថា សមណៈ។ ហៅថាភិក្ខុ ព្រោះបានប្តេជ្ញាខ្លួន។ ហៅថាភិក្ខុ ព្រោះសម្រេចជាឯហិភិក្ខុ។ ហៅថាភិក្ខុ ព្រោះបានឧបសម្បទាដោយសរណគមន៍៣។ ហៅថាភិក្ខុ ព្រោះហេតុជាអ្នកចំរើន។ ហៅថាភិក្ខុ ព្រោះមានសារធម៌។ ហៅថាភិក្ខុព្រោះជាអ្នកសិក្សា។ ហៅថាភិក្ខុ ព្រោះមិនបាច់សិក្សា។ ហៅថាភិក្ខុ ព្រោះបានឧបសម្បទាដោយញត្តិចតុត្ថកម្មវាចាដ៏សមគួរដល់ហេតុដែលមិនមាន សេចក្តីអន្តរាយ ដោយសង្ឃដែលព្រមព្រៀងហើយ។ បណ្តាភិក្ខុទាំងនោះ ភិក្ខុណាដែលបានឧបសម្បទាដោយញត្តិចតុត្ថកម្មវាចា ដ៏សមគួរដល់ហេតុដែលមិនមានវិបត្តិកំរើក ដោយសង្ឃដែលព្រមព្រៀងហើយ ភិក្ខុនេះ តថាគតសំដៅយកក្នុងអត្ថនេះ។

[២៧] ត្រង់ពាក្យថា សិក្ខា សំដៅត្រង់សិក្ខា៣គឺ អធិសីលសិក្ខា១ អធិចិត្តសិក្ខា១ អធិប្បញ្ញសិក្ខា១ បណ្តាសិក្ខាទាំង៣នោះ សិក្ខាណាដែលហៅថា អធិសីលសិក្ខា សិក្ខានេះ តថាគតសំដៅយកក្នុងសេចក្តីនេះ។

[២៨] ត្រង់ពាក្យថា សាជីវៈ គឺសិក្ខាបទណា ដែលព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយ សិក្ខាបទដែលព្រះដ៏មានព្រះភាគបានបញ្ញត្តហើយនុ៎ះ ហៅថា​សាជីវៈ ភិក្ខុដែលសិក្សាក្នុងសិក្ខាបទ ហៅថាសាជីវៈនោះ តថាគតហៅថា អ្នកដល់ព្រមដោយសាជីវៈដោយហេតុនោះឯង។

[២៩] ត្រង់ពាក្យថា មិនពោលលាសិក្ខា មិនធ្វើឲ្យច្បាស់នូវភាវៈជាអ្នកមានកំឡាំងថយ (មានព្រះពុទ្ធភាសិតថា) ម្នាលភិក្ខុទាំងឡាយ កិរិយាដែល​ភិក្ខុគ្រាន់​តែ​ធ្វើឲ្យច្បាស់នូវភាវៈជាអ្នកមានកំឡាំងថយ ប៉ុន្តែសិក្ខាហៅថា ភិក្ខុមិនទាន់ពោលលានៅឡើយក៏មាន។ ម្នាលភិក្ខុទាំងឡាយ កិរិយា​ដែលភិក្ខុ​បានធ្វើឲ្យ​ជាក់ច្បាស់​នូវភាវៈ​ជាអ្នកមានកំឡាំងថយហើយ សិក្ខាហៅថា ភិក្ខុបានពោលលាហើយក៏មាន។

[៣០] ម្នាលភិក្ខុទាំងឡាយ កិរិយាដែលភិក្ខុគ្រាន់តែធ្វើឲ្យជាក់ច្បាស់នូវភាវៈជាអ្នកមានកំឡាំងថយ ប៉ុន្តែសិក្ខា ហៅថា ភិក្ខុមិនទាន់បាន​ពោលលា​នៅ​ឡើយ នោះតើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ អផ្សុកមិនរីករាយ ចង់ដើម្បីឲ្យឃ្លាតផុតចាកភេទជាសមណៈ នឿយណាយ ធុញទ្រាន់ ខ្ពើម​រអើម​នឹងភាពខ្លួនជាភិក្ខុ ប្រាថ្នាភាពជាគ្រហស្ថ ប្រាថ្នាភាពជាឧបាសក ប្រាថ្នាភាពជាអ្នករក្សាអារាម ប្រាថ្នាភាពជាសាមណេរ ប្រាថ្នាភាពជាតិរ្ថិយ ប្រាថ្នាភាពជាតិរ្ថិយសាវក ប្រាថ្នាភាពនៃខ្លួនមិនមែនជាសមណៈ ប្រាថ្នាភាពនៃខ្លួនមិនមែនជាសក្យបុត្រ ក៏និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវលះបង់ព្រះពុទ្ធ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯងហៅថា កិរិយាដែលភិក្ខុគ្រាន់តែធ្វើឲ្យជាក់ច្បាស់នូវភាវៈជាអ្នកមានកំឡាំងថយ ប៉ុន្តែសិក្ខា ហៅថា ភិក្ខុមិនទាន់បានពោលលានៅឡើយ។ ម្យ៉ាងទៀត ភិក្ខុអផ្សុក មិនរីករាយ ចង់ចេញចាកសមណភាព នឿយណាយធុញទ្រាន់ ខ្ពើមរអើមនឹងភាពខ្លួនជាភិក្ខុ ប្រាថ្នាភាពជាគ្រហស្ថ ។បេ។ ប្រាថ្នានូវភាពមិនមែនជាសក្យបុត្រ ក៏និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវលះបង់ព្រះធម៌ ។បេ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំលះបង់ព្រះសង្ឃ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវលះបង់សិក្ខា។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវលះបង់វិន័យ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវលះបង់បាតិមោក្ខ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវលះបង់ឧទ្ទេស។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវលះបង់ឧបជ្ឈាយ៍។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវលះបង់អាចារ្យ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវលះបង់សទ្ធិវិហារិក។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវលះបង់អន្តេវាសិក។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវលះបង់ភិក្ខុដែលមានឧបជ្ឈាយ៍ស្មើគ្នា។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវលះបង់ភិក្ខុដែលមានអាចារ្យស្មើគ្នា។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវលះបង់ភិក្ខុអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរស្មើគ្នា។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវទៅជាគ្រហស្ថ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវទៅជាឧបាសក។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវទៅជាអ្នករក្សាវត្ត។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវទៅជាសាមណេរ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវទៅជាតិរ្ថិយ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវទៅជាតិរ្ថិយសាវក។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំលែងធ្វើជាសមណៈ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំលែងធ្វើជាសក្យបុត្រ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯងហៅថា កិរិយាដែលភិក្ខុគ្រាន់តែធ្វើឲ្យជាក់ច្បាស់នូវភាវៈជាអ្នកមានកំឡាំងថយ ប៉ុន្តែសិក្ខា មិនទាន់ហៅថាភិក្ខុបានពោលលានៅឡើយ។ មួយវិញទៀត ភិក្ខុអផ្សុក មិនរីករាយ ចង់ឃ្លាតចាកសមណភាព កាលជាទុក្ខធុញទ្រាន់ ខ្ពើមរអើមភាពជាភិក្ខុ ប្រាថ្នាភាពជាគ្រហស្ថ ។បេ។ ប្រាថ្នាភាពមិនមែនជាសក្យបុត្រ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើមែន មានតែខ្ញុំត្រូវលះបង់ព្រះពុទ្ធ ។បេ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើមែន មានតែខ្ញុំត្រូវលែងធ្វើជាសក្យបុត្រ ។បេ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា កាលបើហេតុយ៉ាងនេះមានពិតមែន ខ្ញុំត្រូវលះបង់ព្រះពុទ្ធ។បេ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា កាលបើយ៉ាងនេះ មានតែខ្ញុំត្រូវលែងធ្វើជាសក្យបុត្រ។បេ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ណ្ហើយចុះ ខ្ញុំត្រូវតែលះបង់ព្រះពុទ្ធ។បេ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ណ្ហើយចុះ ខ្ញុំត្រូវលែងធ្វើជាសក្យបុត្រ ។បេ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ហេតុរបស់ខ្ញុំលើកទុកសិនចុះ ខ្ញុំត្រូវលះបង់ព្រះពុទ្ធ។បេ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ហេតុរបស់ខ្ញុំលើកទុកសិនចុះ ត្រូវតែខ្ញុំលែងធ្វើជាសក្យបុត្រ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះហៅថា កិរិយាគ្រាន់តែធ្វើឲ្យច្បាស់នូវភាវៈជាអ្នកមានកំឡាំងថយ ប៉ុន្តែសិក្ខា មិនទាន់ហៅថាភិក្ខុបានពោលលានៅឡើយ។ មួយវិញទៀត ភិក្ខុអផ្សុក មិនរីករាយ ប្រាថ្នាដើម្បីឲ្យឃ្លាតផុតចាកសមណភាព ជាទុក្ខធុញទ្រាន់ ខ្ពើមរអើមភាពជាភិក្ខុ ប្រាថ្នាភាពជាគ្រហស្ថ។បេ។ នឹងចង់ឲ្យខ្លួនទៅជាអសក្យបុត្រ ក៏និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកមាតា។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកបិតា។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកបងប្អូនប្រុស។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកបងប្អូនស្រី។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកកូនប្រុស។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកកូនស្រី។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកប្រពន្ធ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកពួកញាតិ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកពួកមិត្ត។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកស្រុក។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកនិគម។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកស្រែ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកចំការ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកប្រាក់។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកមាស។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកសិល្បសាស្ត្រ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកជាញឹកញយនូវការសើច ការស្រដី និងការលេងអំពីមុន។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះហៅថា កិរិយាគ្រាន់តែធ្វើឲ្យច្បាស់នូវភាវៈជាអ្នកមានកំឡាំងថយ ប៉ុន្តែសិក្ខា មិនចាត់ថាភិក្ខុបានពោលលាឡើយ។ មួយវិញទៀត ភិក្ខុអផ្សុក មិនរីករាយ ប្រាថ្នាឲ្យឃ្លាតផុតចាកសមណភាព ជាទុក្ខធុញទ្រាន់ ខ្ពើមរអើមភាពជាភិក្ខុ ពេញចិត្តនឹងភាពគ្រហស្ថ។បេ។ ពេញចិត្តនឹងភាពមិនមែនជាសក្យបុត្រ ក៏និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំមានមាតា ៗនោះខ្ញុំត្រូវតែចិញ្ចឹម។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បិតារបស់ខ្ញុំមាន បិតានោះខ្ញុំត្រូវតែចិញ្ចឹម។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បងប្អូនប្រុសរបស់ខ្ញុំមាន បងប្អូនប្រុសនោះខ្ញុំត្រូវតែចិញ្ចឹម។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បងប្អូនស្រីរបស់ខ្ញុំមាន បងប្អូនស្រីនោះខ្ញុំត្រូវតែចិញ្ចឹម។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា កូនប្រុសរបស់ខ្ញុំមាន កូនប្រុសនោះខ្ញុំត្រូវតែចិញ្ចឹម។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា កូនស្រីរបស់ខ្ញុំមាន កូនស្រីនោះខ្ញុំត្រូវតែចិញ្ចឹម។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ប្រពន្ធរបស់ខ្ញុំមាន ប្រពន្ធនោះខ្ញុំត្រូវតែចិញ្ចឹម។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ពួកញាតិរបស់ខ្ញុំមាន អ្នកទាំងនោះត្រូវតែខ្ញុំចិញ្ចឹម។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ពួកមិត្តរបស់ខ្ញុំមាន ពួកមិត្តទាំងនោះខ្ញុំត្រូវតែចិញ្ចឹម។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះហៅថា កិរិយាគ្រាន់តែធ្វើឲ្យច្បាស់នូវភាវៈជាអ្នកមានកំឡាំងថយ ប៉ុន្តែសិក្ខា មិនទាន់ហៅថាភិក្ខុបានពោលលាឡើយ។ ន័យមួយទៀត ភិក្ខុអផ្សុក មិនរីករាយ ចង់ឃ្លាតចេញចាកសមណភាព ជាទុក្ខធុញទ្រាន់ ខ្ពើមរអើមភាពជាភិក្ខុ ប្រាថ្នាភាពគ្រហស្ថ។បេ។ មិនប្រាថ្នាភាពជាសក្យបុត្រ ក៏និយាយឲ្យអ្នកដទៃដឹងច្បាស់ថា មាតារបស់ខ្ញុំមាន មាតានោះនឹងចិញ្ចឹមខ្ញុំ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បិតារបស់ខ្ញុំមាន បិតានោះនឹងចិញ្ចឹមខ្ញុំ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បងប្អូនប្រុសរបស់ខ្ញុំមាន បងប្អូនប្រុសនោះនឹងចិញ្ចឹមខ្ញុំ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បងប្អូនស្រីរបស់ខ្ញុំមាន បងប្អូនស្រីនោះនឹងចិញ្ចឹមខ្ញុំ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា កូនប្រុសរបស់ខ្ញុំមាន កូនប្រុសនោះនឹងចិញ្ចឹមខ្ញុំ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា កូនស្រីរបស់ខ្ញុំមាន កូនស្រីនោះនឹងចិញ្ចឹមខ្ញុំ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ប្រពន្ធរបស់ខ្ញុំមាន ប្រពន្ធនោះនឹងចិញ្ចឹមខ្ញុំ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ពួកញាតិរបស់ខ្ញុំមាន ពួកញាតិទាំងនោះនឹងចិញ្ចឹមខ្ញុំ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ពួកមិត្តរបស់ខ្ញុំមាន មិត្តទាំងនោះនឹងចិញ្ចឹមខ្ញុំ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ស្រុករបស់ខ្ញុំមាន ខ្ញុំនឹងចិញ្ចឹមជីវិតដោយស្រុកនោះក៏បាន។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា និគមរបស់ខ្ញុំមាន ខ្ញុំនឹងចិញ្ចឹមជីវិតដោយនិគមនោះក៏បាន។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ស្រែរបស់ខ្ញុំមាន ខ្ញុំនឹងចិញ្ចឹមជីវិតដោយស្រែនោះក៏បាន។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ចំការរបស់ខ្ញុំមាន ខ្ញុំនឹងចិញ្ចឹមជីវិតដោយចំការនោះក៏បាន។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ប្រាក់របស់ខ្ញុំមាន ខ្ញុំនឹងចិញ្ចឹមជីវិតដោយប្រាក់នោះក៏បាន។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា មាសរបស់ខ្ញុំមាន ខ្ញុំនឹងចិញ្ចឹមជីវិតដោយមាសនោះក៏បាន។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា សិល្បសាស្ត្ររបស់ខ្ញុំមាន ខ្ញុំនឹងចិញ្ចឹមជីវិតដោយសិល្បសាស្ត្រនោះក៏បាន។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះហៅថា កិរិយាគ្រាន់តែធ្វើឲ្យច្បាស់នូវភាវៈជាអ្នកមានកំឡាំងថយ ប៉ុន្តែសិក្ខា មិនទាន់ហៅថាភិក្ខុបានពោលលាឡើយ។ ន័យមួយទៀត ភិក្ខុអផ្សុក មិនរីករាយ ចង់ចេញចាកភាពជាសមណៈ ជាទុក្ខនឹងភាពជាភិក្ខុ ជិនឆ្អន់ ខ្ពើមរអើមភិក្ខុភាព ប្រាថ្នានូវភាពជាគ្រហស្ថ។បេ។ ប្រាថ្នាភាពមិនមែនជាសក្យបុត្រ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា (អំពើនេះ) កម្របុគ្គលនឹងធ្វើបាន។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា (អំពើនេះ) បុគ្គលមិនមែនងាយនឹងធ្វើបានទេ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា (អំពើនេះ) បុគ្គលប្រព្រឹត្តបានដោយកម្រ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា (អំពើនេះ) បុគ្គលមិនមែនប្រព្រឹត្តបានដោយងាយទេ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំមិនអាច (នៅក្នុងភេទបព្វជិតបាន)ទេ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំមិនហ៊ាន (នៅក្នុងភេទបព្វជិត) ទេ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំមិនត្រេកអរ (នឹងភេទបព្វជិត) ទេ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំមិនពេញចិត្ត (នឹងភេទបព្វជិត) ទេ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះហៅថា កិរិយាគ្រាន់តែធ្វើឲ្យច្បាស់នូវភាវៈជាអ្នកមានកំឡាំងថយ ប៉ុន្តែសិក្ខា មិនទាន់ហៅថាភិក្ខុបានពោលលាឡើយ។

[៣១] ម្នាលភិក្ខុទាំងឡាយ កិរិយាដែលភិក្ខុធ្វើឲ្យជាក់ច្បាស់នូវភាវៈនៃខ្លួនជាបុគ្គលមានកំឡាំងថយ ទាំងសិក្ខាក៏ហៅថាភិក្ខុបានពោលលានោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ អផ្សុកមិនត្រេកអរ ចង់ឃ្លាតចាកភាពជាសមណៈ នឿយណាយ ជិនឆ្អន់ ខ្ពើមរអើមនឹងភាពជាភិក្ខុ ប្រាថ្នានូវភាពជាគ្រហស្ថ។បេ។ ពេញចិត្តនឹងភាពមិនមែនជាសក្យបុត្រ ក៏និយាយឲ្យគេដឹងច្បាស់ថា ខ្ញុំសូមលះបង់ព្រះពុទ្ធ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះទើបហៅថា កិរិយាធ្វើឲ្យជាក់ច្បាស់នូវភាវៈនៃខ្លួនជាបុគ្គលមានកំឡាំងថយ ទាំងសិក្ខា ក៏ហៅថាភិក្ខុបានពោលលា។ ម្យ៉ាងទៀត ភិក្ខុអផ្សុក មិនត្រេកអរ ប្រាថ្នាចង់ឃ្លាតចាកភាពជាសមណៈ នឿយណាយ ជិនឆ្អន់ ខ្ពើមរអើមនឹងភាពជាភិក្ខុ ពេញចិត្តនឹងភាពជាគ្រហស្ថ។បេ។ ពេញចិត្តនឹងភាពមិនមែនជាសក្យបុត្រ ក៏និយាយឲ្យគេដឹងច្បាស់ថា ខ្ញុំសូមលះបង់ព្រះធម៌។ និយាយឲ្យគេដឹងច្បាស់ថា ខ្ញុំសូមលះបង់ព្រះសង្ឃ។ និយាយឲ្យគេដឹងច្បាស់ថា ខ្ញុំសូមលះបង់សិក្ខា។ និយាយឲ្យគេដឹងច្បាស់ថា ខ្ញុំសូមលះបង់វិន័យ។ និយាយឲ្យគេដឹងច្បាស់ថា ខ្ញុំសូមលះបង់បាតិមោក្ខ។ និយាយឲ្យគេដឹងច្បាស់ថា ខ្ញុំសូមលះបង់នូវឧទ្ទេស។ និយាយឲ្យគេដឹងច្បាស់ថា ខ្ញុំសូមលះបង់ឧបជ្ឈាយ៍។ និយាយឲ្យគេដឹងច្បាស់ថា ខ្ញុំសូមលះបង់អាចារ្យ។ និយាយឲ្យគេដឹងច្បាស់ថា ខ្ញុំសូមលះបង់សទ្ធិវិហារិក។ និយាយឲ្យគេដឹងច្បាស់ថា ខ្ញុំសូមលះបង់អន្តេវាសិក។ និយាយឲ្យគេដឹងច្បាស់ថា ខ្ញុំសូមលះបង់បព្វជិត ដែលមានឧបជ្ឈាយ៍ស្មើគ្នា។ និយាយឲ្យគេដឹងច្បាស់ថា ខ្ញុំសូមលះបង់បព្វជិតដែលមានអាចារ្យស្មើគ្នា។ និយាយឲ្យគេដឹងច្បាស់ថា ខ្ញុំសូមលះបង់ភិក្ខុដែលប្រព្រឹត្តព្រហ្មចរិយៈជាមួយគ្នា។បេ។ និយាយឲ្យគេដឹងច្បាស់ថា លោកចូរចាំទុកនូវខ្ញុំថាជាគ្រហស្ថចុះ។ និយាយឲ្យគេដឹងច្បាស់ថា លោកចូរចាំទុកនូវខ្ញុំថាជាឧបាសកចុះ។ និយាយឲ្យគេដឹងច្បាស់ថា លោកចូរចាំទុកនូវខ្ញុំថាជាញោមវត្តចុះ។ និយាយឲ្យគេដឹងច្បាស់ថា លោកចូរចាំទុកនូវខ្ញុំថាជាសាមណេរចុះ។ និយាយឲ្យគេដឹងច្បាស់ថា លោកចូរចាំទុកនូវខ្ញុំថាជាតិរ្ថិយចុះ។ និយាយឲ្យគេដឹងច្បាស់ថា លោកចូរចាំទុកនូវខ្ញុំថាជាសាវកនៃតិរ្ថិយចុះ។ និយាយឲ្យគេដឹងច្បាស់ថា លោកចូរចាំទុកនូវខ្ញុំថាមិនមែនជាសមណៈទេចុះ។ និយាយឲ្យគេដឹងច្បាស់ថា លោកចូរចាំទុកនូវខ្ញុំថាមិនមែនជាសក្យបុត្រទេ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះទើបហៅថា កិរិយាធ្វើឲ្យជាក់ច្បាស់នូវភាវៈនៃខ្លួនជាបុគ្គលមានកំឡាំងថយ ទាំងសិក្ខា ក៏ហៅថាភិក្ខុបានពោលលាហើយ។ ម្យ៉ាងទៀត ភិក្ខុអផ្សុក មិនត្រេកអរ ចង់ឃ្លាតចាកភាពជាសមណៈ នឿយណាយ ជិនឆ្អន់ ខ្ពើមរអើមនឹងភាពជាភិក្ខុ ពេញចិត្តនឹងភាពជាគ្រហស្ថ។បេ។ ពេញចិត្តនឹងភាពមិនមែនជាសក្យបុត្រ និយាយឲ្យគេដឹងច្បាស់ថា ខ្ញុំមិនត្រូវការដោយព្រះពុទ្ធទេ។បេ។ ពោលឲ្យគេដឹងច្បាស់ថា ខ្ញុំមិនត្រូវការដោយបព្វជិតមានព្រហ្មចារ្យស្មើគ្នាទាំងឡាយទេ។ ម្នាលភិក្ខុទាំងឡាយ ក៏យ៉ាងនេះ។បេ។ ម្យ៉ាងទៀត ។បេ។ និយាយឲ្យគេដឹងច្បាស់ថា ប្រយោជន៍អ្វីដោយព្រះពុទ្ធដល់ខ្ញុំ។បេ។ និយាយឲ្យគេដឹងច្បាស់ថា ប្រយោជន៍អ្វីដោយសព្រហ្មចារីភិក្ខុទាំងឡាយដល់ខ្ញុំ។ ក៏យ៉ាងនេះ ។បេ។ ម្យ៉ាងទៀត ។បេ។ និយាយឲ្យគេដឹងច្បាស់ថា សេចក្តីត្រូវការដោយព្រះពុទ្ធនៃខ្ញុំមិនមាន។បេ។ និយាយឲ្យគេដឹងច្បាស់ថា សេចក្តីត្រូវការដោយសព្រហ្មចារីភិក្ខុទាំងឡាយនៃខ្ញុំមិនមាន។ ក៏យ៉ាងនេះ ។បេ។ ម្យ៉ាងទៀត ។បេ។ និយាយឲ្យគេដឹងច្បាស់ថា ខ្ញុំរួចស្រឡះចាកព្រះពុទ្ធហើយ។ បេ។ និយាយឲ្យគេដឹងច្បាស់ថា ខ្ញុំរួចស្រឡះចាកសព្រហ្មចារីភិក្ខុទាំងឡាយហើយ។ ម្នាលភិក្ខុទាំងឡាយ ក៏យ៉ាងនេះ ហៅថា ការបានធ្វើឲ្យជាក់ច្បាស់នូវភាវៈនៃខ្លួនជាបុគ្គលមានកំឡាំងថយ ទាំងសិក្ខាក៏ហៅថា ភិក្ខុបានពោលលាហើយ។ ម្យ៉ាងទៀត ពាក្យទាំងឡាយណា សូម្បីដទៃជាពាក្យផ្លាស់ប្តូរដោយពាក្យថាព្រះពុទ្ធក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថាព្រះធម៌ក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថាព្រះសង្ឃក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថាសិក្ខាក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថា វិន័យក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថា បាតិមោក្ខក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថា ឧទ្ទេសក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថា ឧបជ្ឈាយ៍ក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថា អាចារ្យក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថា សទ្ធិវិហារិកក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថាអន្តេវាសិកក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថាសមានុបជ្ឈាយកៈក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថា សមានាចរិយកៈក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថា សព្រហ្មចារីក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថា គ្រហស្ថក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថាឧបាសកក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថា អារាមិកៈក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថា សាមណេរក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថាតិត្ថិយក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថាតិត្ថិយសាវកក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថាមិនមែនជាសមណៈក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថាមិនមែនជាសក្យបុត្រក្តី ភិក្ខុនិយាយឲ្យគេដឹងច្បាស់ដោយពាក្យអម្បាលនោះ ដែលជាអាការពោលលាសក្ខា) ដែលជាភេទ ដែលជានិមិត្ត។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះហៅថា ការធ្វើឲ្យជាក់ច្បាស់នូវភាវៈនៃខ្លួនជាបុគ្គលមានកំឡាំងថយ ទាំងសិក្ខា ក៏ហៅថា ភិក្ខុបានពោលលាហើយ។

[៣២] ម្នាលភិក្ខុទាំងឡាយ សិក្ខាដែលភិក្ខុមិនបានពោលលានោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សិក្ខាដែលភិក្ខុក្នុងសាសនានេះ បានពោលលាហើយដោយអាការ និងភេទ និងនិមិត្តទាំងឡាយណាៗ ភិក្ខុជាមនុស្សឆ្កួត ក៏បានពោលលាសិក្ខាដោយអាការ និងភេទ និងនិមិត្តទាំងឡាយនោះៗដែរ។ សិក្ខា មិនហៅថាភិក្ខុឆ្កួតនោះបានពោលលាឡើយ។ ភិក្ខុពោលលាសិក្ខាក្នុងសំណាក់បុគ្គលឆ្កួត។ សិក្ខាមិនហៅថា ភិក្ខុបានពោលលាទេ។ ភិក្ខុមានចិត្តរវើរវាយ ហើយពោលលាសិក្ខា។ សិក្ខា មិនហៅថាភិក្ខុបានពោលលាទេ។ ភិក្ខុពោលលាសិក្ខាក្នុងសំណាក់បុគ្គលមានចិត្តរវើរវាយហើយ។ សិក្ខា មិនហៅថា ភិក្ខុបានពោលលាទេ។ ភិក្ខុដែលវេទនាកំពុងគ្របសង្កត់ ពោលលាសិក្ខា។ សិក្ខា មិនហៅថា ភិក្ខុបានពោលលាទេ។ ភិក្ខុពោលលាសិក្ខាក្នុងសំណាក់បុគ្គលដែលវេទនាកំពុងគ្របសង្កត់។ សិក្ខា មិនហៅថា ភិក្ខុបានពោលលាទេ។ ភិក្ខុពោលលាសិក្ខាក្នុងសំណាក់ទេវតា។ សិក្ខា មិនហៅថា ភិក្ខុបានពោលលាទេ។ ភិក្ខុពោលលាសិក្ខាក្នុងសំណាក់សត្វតិរច្ឆាន។ សិក្ខា មិនហៅថា ភិក្ខុបានពោលលាទេ។ ភិក្ខុពោលលាសិក្ខាក្នុងសំណាក់ជនជាមិលក្ខកជាតិ ដោយអរិយកភាសា។ បើជនជាមិលក្ខកជាតិនោះ មិនដឹងសេចក្តីច្បាស់ទេ សិក្ខាក៏មិនហៅថា ភិក្ខុបានពោលលាទេ។ ភិក្ខុពោលលាសិក្ខាក្នុងសំណាក់ជនជាអរិយកជាតិដោយមិលក្ខកភាសា។ បើជនជាអរិយកជាតិនោះ មិនដឹងសេចក្តីច្បាស់ទេ សិក្ខាមិនហៅថា ភិក្ខុបានពោលលាទេ។ ភិក្ខុពោលលាសិក្ខាក្នុងសំណាក់ជនជាអរិយកជាតិដោយអរិយកភាសា។ បើជនជាអរិយកជាតិនោះមិនដឹងសេចក្តីច្បាស់ទេ សិក្ខាមិនហៅថា ភិក្ខុបានពោលលាឡើយ។ ភិក្ខុពោលលាសិក្ខាក្នុងសំណាក់ជនជាមិលក្ខកជាតិដោយមិលក្ខកភាសា។ បើជនជាមិលក្ខកជាតិនោះមិនដឹងសេចក្តីច្បាស់ទេ សិក្ខា ហៅថា ភិក្ខុមិនបានពោលលាឡើយ។ ភិក្ខុពោលលាសិក្ខាជាល្បែងលេង។ សិក្ខា ហៅថា ភិក្ខុមិនបានពោលលាឡើយ។ ភិក្ខុពោលលាសិក្ខាដោយភ្លាត់មាត់។ សិក្ខា ហៅថា ភិក្ខុមិនបានពោលលាឡើយ។ ភិក្ខុមិនមានប្រាថ្នាឲ្យអ្នកដទៃឮ តែបែរជាឲ្យឮវិញសិក្ខា ហៅថា ភិក្ខុមិនបានពោលលាឡើយ។ ភិក្ខុមានប្រាថ្នាឲ្យអ្នកដទៃឮ តែបែរជាមិនឲ្យឮវិញ ។ សិក្ខា ហៅថាភិក្ខុមិនបានពោលលាឡើយ។ ភិក្ខុពោលលាសិក្ខាក្នុងសំណាក់មនុស្សដែលមិនដឹងសេចក្តីច្បាស់។ សិក្ខាហៅថាភិក្ខុមិនបានពោលលាឡើយ។ ភិក្ខុមិនពោលលាសិក្ខាឲ្យឮដល់មនុស្សដែលដឹងសេចក្តីច្បាស់។ សិក្ខា ហៅថាភិក្ខុមិនបានពោលលាឡើយ។ ម្យ៉ាងទៀត ភិក្ខុពោលលាសិក្ខាខ្សឹបៗ គ្រប់បទមិនឲ្យអ្នកដទៃឮ។ សិក្ខា ហៅថាភិក្ខុមិនបានពោលលាឡើយ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង សិក្ខា ហៅថាភិក្ខុមិនបានពោលលាឡើយ។

[៣៣] ធម៌ដែលហៅថាមេថុននោះ គឺធម៌ដែលជារបស់អសប្បុរស ធម៌របស់អ្នកស្រុក ធម៌របស់មនុស្សថោកទាប ឬអំពើអាក្រក់ មានកិច្ចដោយ​ទឹកជា​ទី​បំផុត ជាអំពើដែលជនពីរនាក់តែងរួបរួមគ្នាក្នុងទីកំបាំង នេះឯងហៅថា មេថុនធម្ម។

[៣៤] បុគ្គលណា ឲ្យនិមិត្តខ្លួនចូលទៅដោយនិមិត្ត(គេ) ឲ្យអង្គកំណើត (ខ្លួន) ចូលទៅដោយអង្គកំណើត (គេ) ដោយហោចទៅ សូម្បីអស់ទី​ត្រឹមតែ ១ គ្រាប់ល្ង បុគ្គលនោះ​ហៅថាសេព។

[៣៥] ត្រង់ពាក្យថា ដោយហោចទៅសូម្បីដោយសត្វតិរច្ឆានញី អធិប្បាយថា ភិក្ខុសេពចំពោះមេថុនធម្ម សូម្បីដោយសត្វតិរច្ឆានញី ក៏មិនមែនជាសមណៈ មិនមែន​ជាសក្យបុត្រឡើយ នឹងបាច់និយាយទៅថ្វីដល់ភិក្ខុដែលសេពមេថុនធម្មដោយស្រីមនុស្ស ព្រោះហេតុនោះបានជាហៅថា (ភិក្ខុសេពមេថុនធម្ម) យ៉ាងហោចទៅ​ សូម្បីដោយសត្វតិរច្ឆានញី (ក៏ត្រូវអាបត្តិបារាជិក)។

[៣៦] ត្រង់ពាក្យថា ភិក្ខុត្រូវអាបត្តិបារាជិក អធិប្បាយថា ធម្មតា បុរសដែលមានក្បាលដាច់ មិនអាចនឹងតភ្ជាប់ដោយសរីរៈនោះ ហើយរស់នៅវិញបាន យ៉ាងណាមិញ ភិក្ខុតែសេពមេថុនធម្មហើយ ក៏មិនមែនជាសមណៈ មិនមែនជាសក្យបុត្រ យ៉ាងនោះឯង ព្រោះហេតុនោះ បានជាហៅថា ត្រូវអាបត្តិបារាជិក។

[៣៧] ត្រង់ពាក្យថា រកសំវាសគ្មាន អធិប្បាយថា សង្ឃកម្មជាមួយគ្នាក្តី ឧទ្ទេសជាមួយគ្នាក្តី ការសិក្សាស្មើគ្នាក្តី នេះឯងហៅថាសំវាស សំវាស​នោះមិន​មានជា​មួយនឹងភិក្ខុដែលត្រូវអាបត្តិបារាជិកនោះទេ ព្រោះហេតុនោះ បានជាហៅថា រកសំវាសគ្មាន។

[៣៨] ស្រីមាន៣ពួក គឺស្រីមនុស្ស១ ស្រីអមនុស្ស១ សត្វតិរច្ឆានញី១។ ឧភតោព្យញ្ជនក គឺជន​ដែលមាន​ភេទពីរ មាន​៣ពួក គឺ​មនុស្ស​មានភេទ​ពីរ១ អមនុស្សមាន​ភេទពីរ១ តិរច្ឆាន​មានភេទ​ពីរ១។ បណ្ឌក គឺជន​ខ្ទើយ មាន​៣ពួក​គឺ មនុស្សខ្ទើយ១ អមនុស្សខ្ទើយ១ តិរច្ឆានខ្ទើយ១។ បុ្រស​មាន៣​ពួក គឺមនុស្ស​ប្រុស១ អមនុស្សប្រុស១ តិរច្ឆានឈ្មោល១។ កាល​បើ​ភិក្ខុ​សេពមេថុនធម្ម​ចំពោះ​ទ្វារមគ្គ​ទាំង៣ គឺវច្ចមគ្គ (ទ្វារធំ)១ បស្សាវមគ្គ (ទ្វារតូច)១ មុខមគ្គ (ទ្វារមាត់)១ (ទ្វារមគ្គ​ណា​មួយ) របស់​មនុស្សស្រី ត្រូវ​អាបត្តិ​បារាជិក។ កាល​បើ​ភិក្ខុ​សេពមេថុនធម្ម​ចំពោះ​ទ្វារមគ្គ​ទាំង៣ គឺ​វច្ចមគ្គ១ បស្សាវមគ្គ១ មុខមគ្គ១ (ទ្វារមគ្គ​ណាមួយ) របស់​អមនុស្សស្រី ។បេ។ របស់​តិរច្ឆានញី ត្រូវ​អាបត្តិបារាជិក។ កាល​បើ​ភិក្ខុ​សេពមេថុនធម្ម​ចំពោះ​ទ្វារមគ្គ​ទាំង៣ គឺវច្ចមគ្គ១ បស្សាវមគ្គ១ មុខមគ្គ១ (ទ្វារមគ្គ​ណាមួយ) របស់​មនុស្ស​មានភេទ​ពីរ។បេ។ របស់​អមនុស្ស​មានភេទ​ពីរ ។បេ។ របស់​តិរច្ឆាន​មាន​ភេទពីរ ត្រូវ​អាបត្តិបារាជិក។ កាល​បើ​ភិក្ខុ​សេពមេថុនធម្ម​ចំពោះ​ទ្វារមគ្គ​ទាំងពីរ គឺ​វច្ចមគ្គ១ មុខមគ្គ១ (ទ្វារមគ្គ​ណាមួយ) របស់​មនុស្សខ្ទើយ ត្រូវ​អាបត្តិបារាជិក។ កាល​បើ​ភិក្ខុ​សេពមេថុនធម្ម​ចំពោះ​ទ្វារមគ្គ​ទាំងពីរ គឺ​វច្ចមគ្គ១ មុខមគ្គ១ (ទ្វារមគ្គ​ណាមួយ) របស់​អមនុស្សខ្ទើយ។បេ។ របស់​តិរច្ឆានខ្ទើយ។បេ។ របស់​អមនុស្ស​ប្រុស។បេ។ របស់​តិរច្ឆាន​ឈ្មោល ត្រូវ​អាបត្តិបារាជិក។

[៣៩] ភិក្ខុមានចិត្តចង់សេពផ្តួចផ្តើមឡើង ហើយ​បញ្ចូលអង្គជាត​របស់ខ្លួន​ទៅកាន់​ទ្វារវច្ចមគ្គ​មនុស្សស្រី ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​មានចិត្ត​ចង់សេព​ផ្តួចផ្តើម​ឡើង ហើយ​បញ្ចូលអង្គជាត​របស់ខ្លួន​ទៅ​កាន់​ទ្វារបស្សាវមគ្គ​មនុស្សស្រី ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​មាន​ចិត្ត​ចង់សេព​ផ្តួចផ្តើម​ឡើង ហើយ​បញ្ចូលអង្គជាត​របស់ខ្លួន​ទៅកាន់​ទ្វារមុខមគ្គ​មនុស្សស្រី ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​មានចិត្ត​ចង់សេព​ផ្តួច​ផ្តើម​ឡើង ហើយ​បញ្ចូល​អង្គជាត​របស់ខ្លួន​ទៅកាន់​ទ្វារវច្ចមគ្គ​ក្តី ទ្វារបស្សាវមគ្គ​ក្តី ទ្វារមុខមគ្គ​ក្តី (ទ្វារមគ្គ​ណាមួយ) របស់​អមនុស្ស​ស្រី។បេ។ របស់​តិរច្ឆានញី របស់​មនុស្សមាន​ភេទពីរ របស់​អមនុស្ស​មាន​ភេទពីរ របស់​តិរច្ឆាន​មានភេទ​ពីរ ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​មានចិត្ត​ចង់សេព​តាំង​ឡើង​ប្រាកដ ហើយ​បញ្ចូល​អង្គជាត​របស់ខ្លួន​ទៅ​កាន់​ទ្វារវច្ចមគ្គ​ក្តី។បេ។ មុខមគ្គក្តី របស់​មនុស្សខ្ទើយ ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​មាន​ចិត្ត​ចង់​សេព​តាំងឡើង​ប្រាកដ ហើយ​បញ្ចូល​អង្គជាត​របស់​ខ្លួន​ទៅកាន់​ទ្វារវច្ចមគ្គ​ក្តី ទ្វារមុខមគ្គ​ក្តី (ទ្វារមគ្គ​ណាមួយ) របស់​អមនុស្សខ្ទើយ។បេ។ របស់​តិរច្ឆានខ្ទើយ របស់​មនុស្សប្រុស របស់​អមនុស្សប្រុស របស់​តិរច្ឆានឈ្មោល ត្រូវ​អាបត្តិបារាជិក។

[៤០] ពួកភិក្ខុជាសត្រូវនាំយក​មនុស្សស្រី (១នាក់) មក​កាន់សំណាក់​ភិក្ខុ (១រូប) ហើយ​បញ្ចូល​អង្គជាត (ភិក្ខុនោះ) ទៅ​តាម​ទ្វារវច្ចមគ្គ (ស្រី​នោះ)។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែលចូល​ស៊ប់ទៅ​ហើយក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ស្ថិតនៅ (ក្នុង​ទ្វារមគ្គ​នោះ) ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​បន្ថយចេញ​ក្តី ត្រូវ​អាបត្តិបារាជិក។ ពួកភិក្ខុ​ជាសត្រូវ​នាំយក​មនុស្សស្រី (១នាក់) មក​កាន់​សំណាក់​ភិក្ខុ​(១រូប) ហើយ​បញ្ចូល​អង្គជាត (ភិក្ខុ​នោះ) ទៅតាម​ទ្វារវច្ចមគ្គ (ស្រី​នោះ)។ បើ​ភិក្ខុនោះ​មិន​ត្រេកអរ​នឹងអង្គជាត​ដែល​កំពុង​ចូល​ទៅទេ តែ​ថា ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​កំពុង​ស្ថិតនៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​បន្ថយ​ចេញក្តី ត្រូវ​អាបត្តិបារាជិក។ ពួក​ភិក្ខុជា​សត្រូវ​នាំយក​មនុស្សស្រី (១នាក់) មក​កាន់​សំណាក់​ភិក្ខុ (១រូប) ហើយ​បញ្ចូល​អង្គជាត (ភិក្ខុ​នោះ) ទៅ​តាម​ទ្វារវច្ចមគ្គ (ស្រី​នោះ)។ បើ​ភិក្ខុនោះ​មិនត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ចូល​ទៅក្តី មិន​ត្រេកអរ​នឹង​អង្គជាត​ដែលចូល​ស៊ប់​ទៅ​ហើយក្តី តែ​ថា​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុងស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ) ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញក្តី ត្រូវ​អាបត្តិ​បារាជិក។ ពួក​ភិក្ខុ​ជា​សត្រូវ​នាំយក​មនុស្សស្រី (១នាក់) មក​កាន់​សំណាក់​ភិក្ខុ (១រូប) ហើយ​បញ្ចូល​អង្គជាត (ភិក្ខុ​នោះ) ទៅ​តាម​ទ្វារវច្ចមគ្គ (ស្រី​នោះ)។ បើ​ភិក្ខុនោះ​មិនត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ចូល​ទៅក្តី មិន​ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយ​ក្តី មិន​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ) ក្តី តែ​ថា​ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញ ត្រូវ​អាបត្តិ​បារាជិក។ ពួកភិក្ខុ​ជា​សត្រូវ​នាំ​យក​មនុស្ស​ស្រី (១នាក់) មក​កាន់​សំណាក់​ភិក្ខុ (១រូប) ហើយ​បញ្ចូល​អង្គជាត (ភិក្ខុ​នោះ) ទៅតាម​ទ្វារវច្ចមគ្គ (ស្រី​នោះ)។ បើភិក្ខុ​នោះ​មិន​ត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ចូលទៅ​ក្តី មិន​ត្រេកអរ​នឹង​អង្គជាត​ដែលចូល​ស៊ប់ទៅ​ហើយ​ក្តី មិន​ត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី មិន​ត្រេកអរ​នឹង​អង្គជាត​ដែលបន្ថយ​ចេញ​ក្តី មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុជា​សត្រូវ​នាំយក​មនុស្សស្រី (១នាក់) មក​កាន់​សំណាក់​ភិក្ខុ (១រូប) ហើយ​បញ្ចូល​អង្គជាត (ភិក្ខុ​នោះ) ទៅ​តាម​ទ្វារបស្សាវមគ្គ​ក្តី។បេ។ ទ្វារមុខមគ្គ​ក្តី (របស់​ស្រី​នោះ)។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ស្ថិតនៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញ​ក្តី ត្រូវ​អាបត្តិ​បារាជិក។បេ។ បើ​ភិក្ខុនោះ​មិន​ត្រេកអរ ក៏ពុំ​ត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុ​ជា​សត្រូវ​នាំយក​មនុស្សស្រី​(១នាក់) ដែល​នៅភ្ញាក់​ដឹងខ្លួន​ក្តី ដែល​កំពុង​ដេកលក់​ក្តី ដែល​ស្រវឹង​ក្តី ដែលឆ្កួត​ក្តី ដែល​ខូចស្មារតី​ក្តី ដែល​ស្លាប់ហើយ មាន​ទ្វារមគ្គ​សត្វមិនទាន់​ស៊ីក្តី ដែល​ស្លាប់​ហើយ​មានទ្វារមគ្គ​សត្វពុំទាន់​ស៊ី​ដោយ​ច្រើន​ក្តី។បេ។ ត្រូវ​អាបត្តិ​បារាជិក។ ពួក​ភិក្ខុ​ជាសត្រូវ​នាំយក​មនុស្ស​ស្រីស្លាប់​(១នាក់) ដែល​មាន​ទ្វារមគ្គ សត្វស៊ី​ហើយ​ដោយ​ច្រើន (នៅសល់​បន្តិច​បន្តួច) មក​កាន់​សំណាក់​ភិក្ខុ​(១រូប) ហើយ​បញ្ចូល​អង្គជាត (ភិក្ខុ​នោះ) ទៅ​តាម​ទ្វារវច្ចមគ្គ ឬ​ទ្វារបស្សាវមគ្គ ឬ​ទ្វារមុខមគ្គ (របស់​មនុស្សស្រី​ស្លាប់នោះ)។ បើ​ភិក្ខុ​នោះត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ចូល​ទៅ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែលចូល​ស៊ប់ទៅ​ហើយ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញ​ក្តី ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ បើ​ភិក្ខុ​នោះ​មិន​ត្រេកអរ​ទេ ក៏ពុំ​ត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុ​ជា​សត្រូវនាំ​យក​អមនុស្សស្រី។បេ។ តិរច្ឆានញី មនុស្ស​មាន​ភេទពីរ អមនុស្ស​មានភេទ​ពីរ តិរច្ឆាន​មាន​ភេទពីរ មក​កាន់​សំណាក់​ភិក្ខុ (១រូប) ហើយ​បញ្ចូល​អង្គជាត (ភិក្ខុ​នោះ) ទៅ​តាម​ទ្វារវច្ចមគ្គ ឬ​ទ្វារបស្សាវមគ្គ ឬ​ទ្វារមុខមគ្គ (របស់​ជន​ទាំង​នោះ)។ បើភិក្ខុ​នោះ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ស្ថិតនៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញក្តី ត្រូវ​អាបត្តិ​បារាជិក។បេ។ បើ​មិន​ត្រេកអរ​ទេ ក៏​មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុជា​សត្រូវ នាំយក​តិរច្ឆាន​មាន​ភេទពីរ ដែល​នៅ​ភ្ញាក់ដឹង​ខ្លួន​ក្តី ដែល​កំពុង​ដេកលក់​ក្តី ដែល​ស្រវឹង​ក្តី ដែលឆ្កួត​ក្តី ដែល​ខូចស្មារតី​ក្តី ដែល​ស្លាប់​ហើយ មាន​ទ្វារមគ្គ សត្វ​មិនទាន់​ស៊ីក្តី ដែល​ស្លាប់​ហើយ មាន​ទ្វារមគ្គ​សត្វ​មិនទាន់​ស៊ីដោយ​ច្រើនក្តី ។បេ។ ត្រូវ​អាបត្តិ​បារាជិក។បេ។ ពួក​ភិក្ខុ​ជាសត្រូវ​នាំយក​តិរច្ឆាន​មានភេទ​ពីរដែល​ស្លាប់​ហើយ មាន​ទ្វារមគ្គ​សត្វស៊ី​ហើយ​ដោយ​ច្រើន (នៅ​សល់​បន្តិច​បន្តួច) មក​កាន់​សំណាក់​ភិក្ខុ​(១រូប) ហើយ​បញ្ចូល​អង្គជាត (ភិក្ខុ​នោះ) ទៅ​តាម​ទ្វារវច្ចមគ្គ ឬ​ទ្វារបស្សាវមគ្គ ឬ​ទ្វារមុខមគ្គ (របស់​តិរច្ឆាន​មាន​ភេទពីរ ដែល​ស្លាប់​ហើយ​នោះ)។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុងស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញក្តី ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ (បើ​ភិក្ខុ​នោះ) មិន​ត្រេកអរ​ទេ ក៏មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួកភិក្ខុ​ជា​សត្រូវ​នាំយក​មនុស្សខ្ទើយ។បេ។ អមនុស្សខ្ទើយ តិរច្ឆានខ្ទើយ មក​កាន់​សំណាក់​ភិក្ខុ​(១រូប) ហើយ​បញ្ចូល​អង្គជាត (ភិក្ខុ​នោះ) ទៅ​តាម​ទ្វារវច្ចមគ្គ​ក្តី។បេ។ តាម​ទ្វារមុខមគ្គ​ក្តី (របស់​ជន​ទាំងនោះ)។ បើ​ភិក្ខុ​នោះ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុងចូល​ទៅក្តី ត្រេកអរ​នឹង​អង្គជាត​ដែលចូល​ស៊ប់ទៅ​ហើយក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុងស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយចេញ​ក្តី ត្រូវ​អាបត្តិ​បារាជិក។បេ។ បើ​មិន​ត្រេកអរ​ទេ ក៏​មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុជា​សត្រូវ នាំយក​តិរច្ឆានខ្ទើយ​ដែល​នៅភ្ញាក់​ដឹងខ្លួន​ក្តី ដែល​កំពុង​ដេកលក់​ក្តី ដែល​ស្រវឹង​ក្តី ដែល​ឆ្កួតក្តី ដែល​ខូចស្មារតី​ក្តី ដែល​ស្លាប់ហើយ​មានទ្វារមគ្គ​សត្វមិន​ទាន់ស៊ី​ក្តី ដែល​ស្លាប់ហើយ​មានទ្វារ​មគ្គសត្វ​មិនទាន់​ស៊ីហើយ​ដោយ​ច្រើន​ក្តី។បេ។ ត្រូវ​អាបត្តិ​បារាជិក។បេ។ ពួក​ភិក្ខុជា​សត្រូវ នាំយក​តិរច្ឆានខ្ទើយ​ដែល​ស្លាប់​ហើយមាន​ទ្វារមគ្គសត្វ​ស៊ីហើយ​ដោយច្រើន​ (នៅសល់​បន្តិច​បន្តួច) មកកាន់​សំណាក់​ភិក្ខុ​(១រូប) ហើយ​បញ្ចូល​អង្គជាត (ភិក្ខុនោះ) ទៅតាម​ទ្វារវច្ចមគ្គ​ក្តី ។បេ។ ទ្វារមុខមគ្គ​ក្តី (របស់​តិរច្ឆានខ្ទើយ​ដែលស្លាប់​ហើយ​នោះ)។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ចូល​ទៅក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅហើយ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​កំពុង​ស្ថិតនៅ (ក្នុង​ទ្វារមគ្គនោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែលបន្ថយ​ចេញក្តី ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ (បើ​ភិក្ខុនោះ) មិន​ត្រេកអរ​ទេ ក៏មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុ​ជាសត្រូវ នាំ​យក​មនុស្សប្រុស។បេ។ អមនុស្ស​ប្រុស។បេ។ តិរច្ឆាន​ឈ្មោល មក​កាន់​សំណាក់​ភិក្ខុ​(១រូប) ហើយ​បញ្ចូលអង្គជាត​(ភិក្ខុនោះ) ទៅតាម​ទ្វារវច្ចមគ្គ​ក្តី។បេ។ មុខមគ្គក្តី (របស់​ជន​ទាំងនោះ)។ បើ​ភិក្ខុ​នោះត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​ចូល​ស៊ប់ទៅ​ហើយ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ស្ថិតនៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​បន្ថយចេញ​ក្តី ត្រូវ​អាបត្តិ​បារាជិក។បេ។ (បើ​ភិក្ខុនោះ) មិន​ត្រេកអរ​ទេ ក៏មិន​ត្រូវអាបត្តិ​ឡើយ។ ពួកភិក្ខុ​ជា​សត្រូវ នាំយក​តិរច្ឆានឈ្មោល ដែល​នៅភ្ញាក់ដឹង​ខ្លួនក្តី ដែល​កំពុង​ដេកលក់​ក្តី ដែល​ស្រវឹងក្តី ដែល​ឆ្កួតក្តី ដែល​ខូចស្មារតី​ក្តី ដែល​ស្លាប់ហើយ​មានទ្វារមគ្គ​សត្វមិនទាន់​ស៊ីក្តី ដែល​ស្លាប់ហើយ​មាន​ទ្វារមគ្គសត្វ​មិនទាន់​ស៊ីដោយ​ច្រើនក្តី។បេ។ ត្រូវ​អាបត្តិ​បារាជិក។បេ។ ពួក​ភិក្ខុជា​សត្រូវនាំ​យកតិរច្ឆាន​ឈ្មោលដែល​ស្លាប់​ហើយ មាន​ទ្វារមគ្គសត្វ​ស៊ីហើយ​ដោយ​ច្រើន (នៅ​សល់​បន្តិច​បន្តួច) មក​កាន់សំណាក់​ភិក្ខុ​(១រូប) ហើយ​បញ្ចូល​អង្គជាត​ភិក្ខុនោះ​ទៅតាម​ទ្វារវច្ចមគ្គ​ក្តី។បេ។ ទ្វារមុខមគ្គ​ក្តី (របស់​តិរច្ឆាន​នោះ)។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹងអង្គជាត​ដែល​កំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​ចូល​ស៊ប់ទៅ​ហើយក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុងស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញ​ក្តី ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ (បើ​ភិក្ខុ​នោះ) មិន​ត្រេកអរ​ទេ ក៏​មិនត្រូវ​អាបត្តិ​ឡើយ។

[៤១] ពួកភិក្ខុជាសត្រូវនាំយកមនុស្សស្រី (១នាក់) មកកាន់​សំណាក់ភិក្ខុ (១រូប) ហើយ​បញ្ចូល​អង្គជាត (របស់​ភិក្ខុនោះ) ដែល​គ្មានស្រោម​ទ្រនាប់​តាម​ទ្វារវច្ចមគ្គ ឬ​បស្សាវមគ្គ ឬ​មុខមគ្គ (របស់​ស្រី) ដែល​មានស្រោម​ទ្រនាប់ក្តី អង្គជាត (របស់​ភិក្ខុ) ដែល​មាន​ស្រោមទ្រនាប់ (តាម​ទ្វារមគ្គ​របស់​ស្រី) ដែល​គ្មានស្រោម​ទ្រនាប់ក្តី អង្គជាត (របស់​ភិក្ខុ) ដែល​មាន​ស្រោមទ្រនាប់ (តាម​ទ្វារមគ្គ​របស់ស្រី) ដែល​មាន​ស្រោមទ្រនាប់​ក្តី អង្គជាត (របស់​ភិក្ខុ) គ្មាន​ស្រោមទ្រនាប់ (តាម​ទ្វារមគ្គ​របស់ស្រី) គ្មាន​ស្រោមទ្រនាប់​ក្តី។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹងអង្គជាត​ដែល​កំពុងចូល​ទៅក្តី ត្រេកអរ​នឹង​អង្គជាត​ដែលចូល​ស៊ប់ទៅ​ហើយ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ស្ថិតនៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែលបន្ថយ​ចេញ​ក្តី ត្រូវ​អាបត្តិ​បារាជិក។បេ។ (បើ​ភិក្ខុ​នោះ) មិន​ត្រេកអរទេ ក៏​មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុ​ជាសត្រូវ នាំ​យកមនុស្ស​ស្រី​(១នាក់) ដែល​នៅភ្ញាក់​ដឹងខ្លួន​ក្តី ដែល​កំពុង​ដេកលក់​ក្តី ដែល​ស្រវឹងក្តី ដែលឆ្កួត​ក្តី ដែល​ខូចស្មារតី​ក្តី ដែល​ស្លាប់ហើយ​សត្វមិនទាន់​ស៊ីក្តី ដែល​ស្លាប់ហើយ​សត្វមិនទាន់​ស៊ីដោយ​ច្រើន​ក្តី។បេ។ ត្រូវ​អាបត្តិ​បារាជិក។បេ។ ពួក​ភិក្ខុជា​សត្រូវ​នាំយកស្រី​ដែល​ស្លាប់ហើយ​សត្វស៊ីហើយ​ដោយច្រើន (នៅ​សល់បន្តិច​បន្តួច) មក​កាន់សំណាក់​ភិក្ខុ (១រូប) ហើយ​បញ្ចូល​អង្គជាត (របស់​ភិក្ខុ) ដែល​គ្មាន​ស្រោមទ្រនាប់ តាម​ទ្វារវច្ចមគ្គ ឬ​ទ្វារបស្សាវមគ្គ ឬ​ទ្វារមុខមគ្គ (របស់​ស្រី) ដែល​មានស្រោមទ្រនាប់​ក្តី អង្គជាត (របស់​ភិក្ខុ) ដែល​មាន​ស្រោមទ្រនាប់ (តាម​ទ្វារមគ្គ​របស់ស្រី) គ្មាន​ស្រោមទ្រនាប់​ក្តី អង្គជាត​(របស់​ភិក្ខុ) មាន​ស្រោមទ្រនាប់ (តាម​ទ្វារមគ្គ​របស់​ស្រី) មាន​ស្រោមទ្រនាប់​ក្តី អង្គជាត (របស់​ភិក្ខុ) គ្មាន​ស្រោមទ្រនាប់ (តាម​ទ្វារមគ្គ​របស់ស្រី) គ្មាន​ស្រោមទ្រនាប់​ក្តី។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹងអង្គជាត​ដែល​កំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែលចូល​ស៊ប់ទៅ​ហើយក្តី ត្រេកអរ​នឹង​អង្គជាត​ដែលស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​បន្ថយចេញ​ក្តី ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ (បើភិក្ខុ​នោះ) មិន​ត្រេកអរ​ទេ ក៏មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុជា​សត្រូវ នាំយក​អមនុស្សស្រី។បេ។ តិរច្ឆានញី មនុស្សមាន​ភេទពីរ អមនុស្សមាន​ភេទពីរ តិរច្ឆាន​មានភេទពីរ មក​កាន់​សំណាក់ភិក្ខុ​(១រូប) ហើយ​បញ្ចូល​អង្គជាត (របស់​ភិក្ខុ) ដែល​គ្មានស្រោម​ទ្រនាប់ទៅ​តាម​ទ្វារវច្ចមគ្គ ឬ​ទ្វារបស្សាវមគ្គ ឬ​ទ្វារមុខមគ្គ (របស់​ជនទាំង​នោះ) ដែលមាន​ស្រោមទ្រនាប់​ក្តី អង្គជាត​ភិក្ខុមាន​ស្រោមទ្រនាប់ (តាម​ទ្វារមគ្គ​របស់ជន​ទាំងនោះ) គ្មាន​ស្រោមទ្រនាប់​ក្តី អង្គជាត (របស់​ភិក្ខុ) ដែល​មាន​ស្រោមទ្រនាប់ (តាម​ទ្វារមគ្គ​របស់ជន​ទាំងនោះ) ដែល​មាន​ស្រោមទ្រនាប់​ក្តី អង្គជាត​(របស់​ភិក្ខុ) ដែលគ្មាន​ស្រោមទ្រនាប់ (តាម​ទ្វារមគ្គ​របស់ជន​ទាំងនោះ) ដែល​គ្មាន​ស្រោមទ្រនាប់​ក្តី។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹងអង្គជាត​ដែល​កំពុង​ចូល​ទៅក្តី ត្រេកអរ​នឹងអង្គជាត​ដែល​ចូលស៊ប់​ទៅហើយ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​កំពុង​ស្ថិតនៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញ​ក្តី ត្រូវ​អាបត្តិ​បារាជិក។បេ។ (បើ​ភិក្ខុ​នោះ) មិន​ត្រេកអរ​ទេ ក៏មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុជា​សត្រូវ នាំយក​តិរច្ឆាន​មានភេទពីរ ដែលនៅ​ភ្ញាក់​ដឹងខ្លួន​ក្តី ដែល​កំពុង​ដេកលក់​ក្តី ដែល​ស្រវឹងក្តី ដែល​ឆ្កួតក្តី ដែល​ភ្លេចស្មារតី​ក្តី ដែលស្លាប់​ហើយ​សត្វមិន​ទាន់ស៊ី​ក្តី ដែល​ស្លាប់ហើយ​សត្វមិនទាន់​ស៊ីដោយ​ច្រើនក្តី។បេ។ ត្រូវ​អាបត្តិ​បារាជិក ។បេ។ ពួក​ភិក្ខុជាសត្រូវ​នាំយកតិរច្ឆាន​មានភេទពីរ​ដែលស្លាប់​ហើយសត្វ​ស៊ីហើយ​ដោយ​ ច្រើន (នៅសល់​បន្តិច​បន្តួច) មក​កាន់សំណាក់​ភិក្ខុ (១រូប) ហើយ​បញ្ចូល​អង្គជាត (របស់​ភិក្ខុ) ដែល​គ្មាន​ស្រោមទ្រនាប់ តាម​ទ្វារវច្ចមគ្គ​ក្តី។បេ។ តាម​ទ្វារមុខមគ្គ​ក្តី (របស់​តិរច្ឆាន​មានភេទពីរ) ដែល​មាន​ស្រោមទ្រនាប់​ក្តី អង្គជាត (របស់​ភិក្ខុ) ដែល​មាន​ស្រោមទ្រនាប់ តាម​ទ្វារមគ្គ (របស់​តិរច្ឆានមាន​ភេទពីរ) ដែលគ្មាន​ស្រោមទ្រនាប់​ក្តី អង្គជាត (របស់​ភិក្ខុ) មាន​ស្រោមទ្រនាប់​តាមទ្វារ​មគ្គ (របស់​តិរច្ឆាន​មានភេទពីរ) ដែល​មាន​ស្រោមទ្រនាប់​ក្តី អង្គជាត (របស់​ភិក្ខុ) គ្មាន​ស្រោមទ្រនាប់ តាម​ទ្វារមគ្គ (របស់​តិរច្ឆានមាន​ភេទពីរ) ដែល​គ្មាន​ស្រោមទ្រនាប់​ក្តី។ បើ​ភិក្ខុនោះ ត្រេកអរ​នឹងអង្គជាត​ដែលកំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែលចូល​ស៊ប់ទៅ​ហើយក្តី ត្រេកអរ​នឹងអង្គជាត​ដែល​កំពុងស្ថិត​នៅ (ក្នុង​ទ្វារមគ្គ) ក្តី ត្រេកអរ​នឹង​អង្គជាត​ដែលបន្ថយ​ចេញ​ក្តី ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ (បើ​ភិក្ខុនោះ) មិន​ត្រេកអរ​ទេ ក៏មិន​ត្រូវអាបត្តិ​ឡើយ។ ពួក​ភិក្ខុជា​សត្រូវ​នាំយក​មនុស្សខ្ទើយ អមនុស្សខ្ទើយ តិរច្ឆានខ្ទើយ មនុស្សប្រុស អមនុស្សប្រុស តិរច្ឆានឈ្មោល មកកាន់​សំណាក់ភិក្ខុ​(១រូប) ហើយ​បញ្ចូល​អង្គជាត (របស់​ភិក្ខុនោះ) ដែល​គ្មានស្រោម​ទ្រនាប់​តាម​ទ្វារវច្ចមគ្គ​ក្តី។បេ។ តាម​ទ្វារមុខមគ្គ​ក្តី (របស់​ជន​ទាំងនោះ) ដែល​មាន​ស្រោមទ្រនាប់​ក្តី អង្គជាត (របស់​ភិក្ខុ) ដែល​មាន​ស្រោមទ្រនាប់ (តាម​ទ្វារមគ្គ​របស់ជន​ទាំងនោះ) ដែល​គ្មានស្រោម​ទ្រនាប់​ក្តី អង្គជាត (របស់​ភិក្ខុ) ដែល​មាន​ស្រោមទ្រនាប់ (តាម​ទ្វារមគ្គ​របស់​ជន​ទាំងនោះ) ដែល​មានស្រោម​ទ្រនាប់​ក្តី អង្គជាត (របស់​ភិក្ខុ) ដែល​គ្មាន​ស្រោមទ្រនាប់ (តាម​ទ្វារមគ្គ​របស់ជន​ទាំងនោះ) ដែល​គ្មាន​ស្រោមទ្រនាប់​ក្តី។ បើ​ភិក្ខុ​នោះ ត្រេកអរ​នឹងអង្គជាត​ដែល​កំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែលចូល​ស៊ប់​ទៅហើយ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹងអង្គជាតដែល​បន្ថយចេញ​ក្តី ត្រូវ​អាបត្តិ​បារាជិក។បេ។ (បើ​ភិក្ខុ​នោះ) មិន​ត្រេកអរទេ ក៏មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួកភិក្ខុ​ជាសត្រូវ​នាំយក​តិរច្ឆានឈ្មោល​ដែលនៅ​ភ្ញាក់ដឹង​ខ្លួន​ក្តី ដែល​កំពុង​ដេកលក់​ក្តី ដែល​ស្រវឹង​ក្តី ដែលឆ្កួត​ក្តី ដែល​ភ្លេចស្មារតី​ក្តី ដែលស្លាប់​ហើយ​សត្វមិនទាន់​ស៊ីក្តី ដែល​ស្លាប់​ហើយ សត្វ​មិនទាន់ស៊ី​ដោយ​ច្រើនក្តី។បេ។ ត្រូវ​អាបត្តិ​បារាជិក។បេ។ ពួក​ភិក្ខុជា​សត្រូវ​នាំយក​តិរច្ឆានឈ្មោល​ដែលស្លាប់​ហើយសត្វស៊ី​ហើយ​ ដោយច្រើន (នៅ​សល់​បន្តិច​បន្តួច) មកកាន់​សំណាក់​ភិក្ខុ​(១រូប) ហើយ​បញ្ចូល​អង្គជាត (របស់​ភិក្ខុ) ដែល​ឥតស្រោម​ទ្រនាប់​ទៅតាម​ទ្វារវច្ចមគ្គ​ក្តី។បេ។ តាម​ទ្វារមុខមគ្គ​ក្តី (របស់​តិរច្ឆានឈ្មោល) ដែល​មាន​ស្រោមទ្រនាប់​ក្តី អង្គជាត​(របស់​ភិក្ខុ) ដែល​មាន​ស្រោមទ្រនាប់​តាម​ទ្វារមគ្គតិរច្ឆាន​ឈ្មោល​ដែលគ្មាន​ស្រោមទ្រនាប់​ ក្តី អង្គជាត​(របស់​ភិក្ខុ)ដែលមាន​ស្រោមទ្រនាប់​តាម​ទ្វារមគ្គ (របស់​តិរច្ឆានឈ្មោល)ដែល​មាន​ស្រោមទ្រនាប់​ក្តី អង្គជាត​(របស់​ភិក្ខុ) ដែល​គ្មានស្រោម​ទ្រនាប់តាម​ទ្វារមគ្គ (របស់​តិរច្ឆានឈ្មោល​ដែលគ្មាន​ស្រោមទ្រនាប់​ក្តី។ បើភិក្ខុ​នោះ​ត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែលកំពុង​ស្ថិតនៅ (ក្នុង​ទ្វារមគ្គ​នោះ) ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញក្តី ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ (បើ​ភិក្ខុ) មិន​ត្រេកអរទេ ក៏​មិន​ត្រូវ​អាបត្តិ​ឡើយ។

[៤២] ពួកភិក្ខុជាសត្រូវនាំយកភិក្ខុ (១រូប) មកកាន់​សំណាក់​មនុស្សស្រី (ម្នាក់) ហើយ​បញ្ចូល​ទ្វារវច្ចមគ្គ ឬ​ទ្វារបស្សាវមគ្គ ឬ​ទ្វារមុខមគ្គ​(របស់​ស្រីនោះ) ឲ្យចូល​ទៅ​ដោយ​អង្គជាត (របស់​ភិក្ខុនោះ)។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹងអង្គជាត​ដែល​កំពុងចូល​ទៅក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅហើយ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ស្ថិតនៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែលបន្ថយ​ចេញក្តី ត្រូវ​អាបត្តិ​បារាជិក។បេ។ (បើ​ភិក្ខុ) មិន​ត្រេកអរ​ទេ ក៏មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុជា​សត្រូវ​នាំយកភិក្ខុ​(១រូប) មក​កាន់​សំណាក់​មនុស្សស្រី (ម្នាក់) ដែល​នៅភ្ញាក់​ដឹងខ្លួន​ក្តី ដែល​កំពុង​ដេកលក់​ក្តី ដែល​ស្រវឹង​ក្តី ដែល​ឆ្កួតក្តី ដែល​ភ្លេចស្មារតី​ក្តី ដែល​ស្លាប់ហើយ​សត្វមិន​ទាន់ស៊ី​ក្តី ដែល​ស្លាប់ហើយ​សត្វមិន​ទាន់ស៊ី​ដោយ​ច្រើនក្តី។បេ។ ត្រូវ​អាបត្តិ​បារាជិក។បេ។ ពួក​ភិក្ខុជា​សត្រូវ​នាំយក​ភិក្ខុ (១រូប) មក​កាន់​សំណាក់​មនុស្សស្រី​ដែលស្លាប់​ហើយ​សត្វស៊ី​ហើយ​ដោយ​ច្រើន (នៅ​សល់​បន្តិច​បន្តួច) ហើយ​ញុំាង​ទ្វារវច្ចមគ្គ ឬ​ទ្វារបស្សាវមគ្គ ឬ​ទ្វារមុខមគ្គ (របស់​ស្រីនោះ) ឲ្យ​ចូល​ទៅដោយ​អង្គជាត (របស់​ភិក្ខុនោះ)។ បើ​ភិក្ខុ​នោះ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ស្ថិតនៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​បន្ថយ​ចេញ​ក្តី ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ (បើ​ភិក្ខុ) មិន​ត្រេកអរ​ទេ ក៏មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួកភិក្ខុ​ជា​សត្រូវ​នាំយកភិក្ខុ (១រូប) មក​កាន់សំណាក់​អមនុស្សស្រី។បេ។ តិរច្ឆាន​ញី មនុស្ស​មាន​ភេទពីរ អមនុស្ស​មានភេទ​ពី តិរច្ឆាន​មានភេទ​ពីរ មនុស្សខ្ទើយ អមនុស្សខ្ទើយ តិរច្ឆានខ្ទើយ មនុស្ស​ប្រុស អមនុស្ស​ប្រុស តិរច្ឆាន​ឈ្មោល ហើយ​ញុំាង​ទ្វាវច្ចមគ្គ ឬ​ទ្វារមុខមគ្គ (របស់​ជន​ទាំងនោះ) ឲ្យចូល​ទៅ​ដោយ​អង្គជាត (របស់​ភិក្ខុនោះ) ។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ចូល​ទៅក្តី ត្រេកអរ​នឹងអង្គជាត​ដែល​ចូលស៊ប់​ទៅហើយ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​បន្ថយ​ចេញក្តី ត្រូវ​អាបត្តិ​បារាជិក។បេ។ (បើ​ភិក្ខុ) មិន​ត្រេកអរ​ទេ ក៏មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុជា​សត្រូវ​នាំយក​ភិក្ខុ​(១រូប) មកកាន់​សំណាក់​តិរច្ឆាន​ឈ្មោល ដែលនៅ​ភ្ញាក់ដឹង​ខ្លួនក្តី ដែល​កំពុង​ដេក​លក់ក្តី ដែល​ស្រវឹង​ក្តី ដែល​ឆ្កួតក្តី ដែល​ភ្លេចស្មារតី​ក្តី ដែល​ស្លាប់ហើយ​សត្វ​មិនទាន់​ស៊ីក្តី ដែល​ស្លាប់​ហើយសត្វ​មិនទាន់​ស៊ីដោយ​ច្រើនក្តី។បេ។ ត្រូវ​អាបត្តិ​បារាជិក។បេ។ ពួក​ភិក្ខុជា​សត្រូវ​នាំយក​ភិក្ខុ (១រូប) មក​កាន់សំណាក់​តិរច្ឆាន​ឈ្មោល ដែលស្លាប់​ហើយ​សត្វស៊ី​ហើយដោយ​ច្រើន (នៅ​សល់បន្តិច​បន្តួច) ហើយ​ញុំាង​ទ្វារវច្ចមគ្គ ឬ​ទ្វារមុខមគ្គ (របស់​តិរច្ឆានឈ្មោល​នោះ) ឲ្យចូល​ទៅដោយ​អង្គជាត (របស់​ភិក្ខុនោះ)។ បើភិក្ខុ​នោះត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​ចូលស៊ប់​ទៅហើយ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែលកំពុង​ស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​បន្ថយ​ចេញ​ក្តី ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ (បើ​ភិក្ខុ) មិន​ត្រេកអរ​ទេ ក៏​មិនត្រូវ​អាបត្តិ​ឡើយ។

[៤៣] ពួកភិក្ខុជាសត្រូវនាំយកភិក្ខុ (១រូប) មកកាន់សំណាក់​មនុស្សស្រី (ម្នាក់) ហើយ​ញុំាង​ទ្វារវច្ចមគ្គ ឬ​ទ្វារបស្សាវមគ្គ ឬ​ទ្វារមុខមគ្គ​(របស់​ស្រីនោះ) ដែល​គ្មាន​ស្រោមទ្រនាប់ ឲ្យ​ចូលទៅ​ដោយ​អង្គជាត (របស់​ភិក្ខុនោះ) ដែល​មាន​ស្រោមទ្រនាប់​ក្តី ទ្វារមគ្គ​របស់​ស្រីដែល​មាន​ស្រោមទ្រនាប់ អង្គជាត​(របស់​ភិក្ខុ) ដែល​គ្មាន​ស្រោម​ទ្រនាប់​ក្តី ទ្វារមគ្គ​(របស់​ស្រី) មាន​ស្រោមទ្រនាប់ អង្គជាត (របស់​ភិក្ខុ) មាន​ស្រោមទ្រនាប់​ក្តី ទ្វារមគ្គ​(របស់​ស្រី) គ្មាន​ស្រោមទ្រនាប់ អង្គជាត​(របស់​ភិក្ខុ) គ្មាន​ស្រោមទ្រនាប់​ក្តី។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹងអង្គជាត​ដែល​កំពុង​ចូល​ទៅក្តី ត្រេកអរ​នឹង​អង្គជាត​ដែលចូល​ស៊ប់ទៅ​ហើយក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ស្ថិតនៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​បន្ថយ​ចេញក្តី ត្រូវ​អាបត្តិ​បារាជិក។បេ។ (បើ​ភិក្ខុ) មិន​ត្រេកអរ​ទេ ក៏​មិនត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុជា​សត្រូវ​នាំយក​ភិក្ខុ​(១រូប) មក​កាន់​សំណាក់​មនុស្សស្រី (ម្នាក់) ដែល​នៅ​ភ្ញាក់ដឹងខ្លួន​ក្តី ដែល​កំពុង​ដេកលក់​ក្តី ដែល​ស្រវឹងក្តី ដែល​ឆ្កួតក្តី ដែល​ភ្លេចស្មារតី​ក្តី ដែល​ស្លាប់ហើយ​សត្វមិនទាន់​ស៊ីក្តី ដែល​ស្លាប់ហើយ​សត្វមិន​ទាន់ស៊ី​ដោយ​ច្រើនក្តី។បេ។ ត្រូវ​អាបត្តិ​បារាជិក។បេ។ ពួក​ភិក្ខុជា​សត្រូវ​នាំយក​ភិក្ខុ (១រូប) មក​កាន់​សំណាក់​មនុស្សស្រី​ដែល​ស្លាប់​ហើយ​សត្វស៊ី​ហើយ​ដោយ​ច្រើន (នៅ​សល់​បន្តិច​បន្តួច) ហើយ​ញុំាង​ទ្វារវច្ចមគ្គ ឬ​ទ្វារបស្សាវមគ្គ ឬ​ទ្វារមុខមគ្គ (របស់​ស្រីនោះ) ដែល​គ្មាន​ស្រោមទ្រនាប់ ឲ្យ​ចូលទៅ​ដោយ​អង្គជាត (របស់​ភិក្ខុ) ដែល​មាន​ស្រោមទ្រនាប់​ក្តី ទ្វារមគ្គ​(របស់​ស្រី) មាន​ស្រោមទ្រនាប់ អង្គជាត​(របស់​ភិក្ខុ) គ្មាន​ស្រោមទ្រនាប់​ក្តី ទ្វារមគ្គ​(របស់​ស្រី) មាន​ស្រោមទ្រនាប់ អង្គជាត​(របស់​ភិក្ខុ) មាន​ស្រោមទ្រនាប់​ក្តី ទ្វារមគ្គ​(របស់​ស្រី) គ្មាន​ស្រោមទ្រនាប់ អង្គជាត​(របស់​ភិក្ខុ) គ្មាន​ស្រោមទ្រនាប់​ក្តី។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹងអង្គជាត​ដែល​កំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញក្តី ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ (បើ​ភិក្ខុ) មិន​ត្រេកអរ​ទេ ក៏មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុជា​សត្រូវ​នាំយក​ភិក្ខុ (១រូប) មក​កាន់សំណាក់​អមនុស្សស្រី។បេ។ តិរច្ឆានញី មនុស្ស​មាន​ភេទពីរ អមនុស្ស​មាន​ភេទពីរ តិរច្ឆាន​មាន​ភេទពីរ មនុស្សខ្ទើយ អមនុស្សខ្ទើយ តិរច្ឆានខ្ទើយ មនុស្ស​ប្រុស អមនុស្ស​ប្រុស តិរច្ឆាន​ឈ្មោល ហើយញុំាង​ទ្វារវច្ចមគ្គ ឬ​ទ្វារមុខមគ្គ​(របស់​ជន​ទាំងនោះ) ដែលគ្មាន​ស្រោមទ្រនាប់ ឲ្យ​ចូលទៅ​ដោយ​អង្គជាត (របស់​ភិក្ខុនោះ) ដែល​មាន​ស្រោមទ្រនាប់​ក្តី ទ្វារមគ្គ​(របស់​ជនទាំង​នោះ) មាន​ស្រោម​ទ្រនាប់ អង្គជាត​(របស់​ភិក្ខុ) គ្មាន​ស្រោម​ទ្រនាប់​ក្តី ទ្វារមគ្គ​(របស់​ជន​ទាំងនោះ) មាន​ស្រោមទ្រនាប់ អង្គជាត​(របស់​ភិក្ខុ) មាន​ស្រោមទ្រនាប់​ក្តី ទ្វារមគ្គ​(របស់​ជន​ទាំងនោះ) គ្មាន​ស្រោមទ្រនាប់ អង្គជាត​(របស់​ភិក្ខុ) គ្មាន​ស្រោមទ្រនាប់​ក្តី។ បើ​ភិក្ខុ​នោះត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ចូល​ទៅក្តី ត្រេកអរ​នឹង​អង្គជាត​ដែលចូល​ស៊ប់ទៅ​ហើយ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​កំពុងស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែលបន្ថយ​ចេញក្តី ត្រូវ​អាបត្តិ​បារាជិក។បេ។ (បើ​ភិក្ខុ) មិន​ត្រេកអរ​ទេ ក៏មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួកភិក្ខុ​ជា​សត្រូវ​នាំយក​ភិក្ខុ (១រូប) មកកាន់​សំណាក់​តិរច្ឆាន​ឈ្មោល ដែលនៅ​ភ្ញាក់ដឹង​ខ្លួនក្តី ដែល​កំពុង​ដេកលក់​ក្តី ដែល​ស្រវឹង​ក្តី ដែល​ឆ្កួតក្តី ដែល​ភ្លេចស្មារតី​ក្តី ដែលស្លាប់​ហើយ​សត្វមិនទាន់​ស៊ីក្តី ដែល​ស្លាប់ហើយ​សត្វមិន​ទាន់ស៊ី​ដោយ​ច្រើនក្តី។បេ។ ត្រូវ​អាបត្តិ​បារាជិក។បេ។ ពួក​ភិក្ខុជា​សត្រូវ​នាំយក​ភិក្ខុ (១រូប) មក​កាន់​សំណាក់​តិរច្ឆាន​ឈ្មោល​ដែលស្លាប់​ហើយ​សត្វស៊ី​ហើយ​ដោយច្រើន (នៅ​សល់​បន្តិច​បន្តួច) ហើយ​ញុំាង​ទ្វារវច្ចមគ្គ ឬ​ទ្វារមុខមគ្គ (របស់​តិរច្ឆាន​ឈ្មោល) ដែល​គ្មាន​ស្រោមទ្រនាប់ ឲ្យ​ចូល​ទៅដោយ​អង្គជាត (របស់​ភិក្ខុ) មាន​ស្រោមទ្រនាប់​ក្តី ទ្វារមគ្គ​(របស់​តិរច្ឆាន​ឈ្មោល) មាន​ស្រោមទ្រនាប់ អង្គជាត​(របស់​ភិក្ខុ) គ្មាន​ស្រោម​ទ្រនាប់​ក្តី ទ្វារមគ្គ​(របស់​តិរច្ឆាន​ឈ្មោល) មាន​ស្រោមទ្រនាប់ អង្គជាត​(របស់​ភិក្ខុ) មាន​ស្រោមទ្រនាប់​ក្តី ទ្វារមគ្គ​(របស់​តិរច្ឆាន​ឈ្មោល) គ្មាន​ស្រោមទ្រនាប់ អង្គជាត​(របស់​ភិក្ខុ) គ្មាន​ស្រោមទ្រនាប់​ក្តី។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញក្តី ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ (បើ​ភិក្ខុ) មិន​ត្រេកអរ​ទេ ក៏​មិនត្រូវ​អាបត្តិ​ឡើយ។

[៤៤] ពួកភិក្ខុជាសត្រូវដែលបានសំដែងហើយដោយពិស្តារយ៉ាងណា ពួកស្តេចជាសត្រូវក្តី ពួកចោរ​ជាសត្រូវក្តី ពួកអ្នកលេង​ជាសត្រូវក្តី ពួក​សត្រូវ​អ្នកពុះទ្រូង​ អារយកបេះដូងក្តី បណ្ឌិតគប្បីពោលឲ្យពិស្តារយ៉ាងនោះដែរចុះ។

[៤៥] ភិក្ខុញុំាងមគ្គឲ្យចូលទៅដោយ​មគ្គត្រូវអាបត្តិបារាជិក។ ភិក្ខុញុំាងអមគ្គឲ្យចូលទៅដោយមគ្គត្រូវអាបត្តិបារាជិក។ ភិក្ខុញុំាងមគ្គឲ្យចូល​ទៅ​ដោយ​អមគ្គ ត្រូវអាបត្តិបារាជិក។ ភិក្ខុញុំាងអមគ្គឲ្យចូលទៅដោយអមគ្គត្រូវអាបត្តិថុល្លច្ច័យ។

[៤៦] ភិក្ខុសេពមេថុនធម្មនឹងភិក្ខុផងគ្នាដែល​កំពុងដេកលក់ បើភិក្ខុ​នោះភ្ញាក់ឡើង​ហើយ​ត្រេកអរ​ដែរ សង្ឃ​ត្រូវឲ្យវិនាស (គឺត្រូវផ្សឹកចេញ)ទាំងពីររូប។ បើភិក្ខុនោះ​ភ្ញាក់ឡើង ហើយ​មិនត្រេកអរ​ទេ សង្ឃត្រូវ​ឲ្យវិនាស​តែភិក្ខុ​ដែល​ប្រទូស្ត (គឺ​ភិក្ខុអ្នក​សេព​នោះ)។ ភិក្ខុ​សេព​មេថុនធម្ម​នឹង​សាមណេរ​ដែល​កំពុង​ដេកលក់ បើ​សាមណេរ​នោះ​ភ្ញាក់ឡើង ហើយ​ត្រេកអរ​ដែរ សង្ឃ​ត្រូវឲ្យ​វិនាស​ទាំងពីរ​រូប។ បើ​សាមណេរ​នោះភ្ញា​ក់ឡើង ហើយ​មិន​ត្រេកអរ​ទេ សង្ឃ​ត្រូវឲ្យ​វិនាស​តែភិក្ខុ​ដែល​​ប្រទូស្ត។ សាមណេរ​សេព​មេថុនធម្ម​នឹង​ភិក្ខុ​ដែលកំពុង​ដេកលក់ បើ​ភិក្ខុនោះ​ភ្ញាក់ឡើង​ហើយ​ត្រេកអរ​ដែរ សង្ឃ​ត្រូវឲ្យ​វិនាស​ទាំងពីរ​រូប។ បើ​ភិក្ខុនោះ​ភ្ញាក់ឡើង​​ហើយ​មិនត្រេកអរ​ទេ សង្ឃត្រូវ​ឲ្យ​វិនាស​តែ​សាមណេរ​ដែល​ប្រទូស្ត។ សាមណេរ​សេព​មេថុនធម្ម​នឹង​សាមណេរ​ផងគ្នា​ដែល​កំពុង​ដេកលក់ បើ​សាមណេរ​​នោះ​ភ្ញាក់ឡើង​ហើយ​ត្រេកអរ​ដែរ សង្ឃ​ត្រូវ​ឲ្យវិនាស​ទាំង​ពីររូប។ បើ​សាមណេរ​នោះ​ភ្ញាក់​ឡើង​ហើយ​មិន​ត្រេកអរ​ទេ សង្ឃ​ត្រូវ​ឲ្យ​វិនាស​តែ​សាមណេរ​ដែល​ប្រទូស្ត។

[៤៧] អាបត្តិមិនមាន (ដល់ភិក្ខុ៥ពួក) គឺ​ភិក្ខុមិនដឹង១ ភិក្ខុឆ្កួត១ ភិក្ខុមាន​ចិត្តរវើរវាយ១ ភិក្ខុដែល​វេទនាគ្រប​សង្កត់១ អាទិកម្មិកៈ (គឺ​ភិក្ខុ​ដើមបញ្ញត្តិ)១។

របៀបសំដែងអំពីអង្គជាត និងទ្វារមគ្គមានស្រោមទ្រនាប់ ចប់។

វិនីតវត្ថុ

[៤៨] (មាតិកានុក្រម គឺបញ្ជីររឿង​តាមលំដាប់​ហូរហែ ដែលនឹង​សំដែង​តទៅ​ដូចមាន​ខាង​ក្រោម​នេះគឺ) រឿងស្វាញី រឿងពួកវជ្ជីបុត្តកភិក្ខុ រឿងភិក្ខុក្លែង​ភេទ​ជា​គ្រហស្ថ រឿងភិក្ខុអាក្រាត រឿងពួកភិក្ខុប្រព្រឹត្តតាមលទ្ធិតិរ្ថិយ រឿងទារិកា រឿងឧប្បលវណ្ណាភិក្ខុនី រឿងជនផ្សេងគ្នាពីររូប គឺ​ភិក្ខុក្លាយភេទជាស្រី និងភិក្ខុនី​ក្លាយភេទ​ជាបុរស រឿងមាតា រឿងធីតា រឿងប្អូនស្រី រឿងប្រពន្ធ រឿងភិក្ខុខ្នងទន់ រឿងភិក្ខុមានអង្គជាតយារ រឿងស្នាមដម្បៅពីរយ៉ាង រឿងរូបគំនូរ រឿងឈើ​ចំឡាក់​ជារូប​ធីតា រឿងភិក្ខុ៥រូប ទាំងសុន្ទរភិក្ខុផង រឿងភិក្ខុ៥រូបនៅក្នុងព្រៃខ្មោច រឿងនាគញី រឿងយក្ខិនី រឿងស្រីប្រេត រឿងភិក្ខុខ្ទើយ រឿងភិក្ខុកើតរោគស្ពឹក រឿងភិក្ខុ​ចាប់មាតុគ្រាម​ប្រុងនឹងសេព រឿងភិក្ខុសឹងលក់ក្នុងទីស្ងាត់ក្បែរក្រុងភទ្ទិយ រឿងភិក្ខុទាំងឡាយ៤រូប​ឯទៀត​ក្នុង​ក្រុងសាវត្ថី រឿងអ្នកចំបាប់៣នាក់​ក្នុងក្រុងវេសាលី រឿង​ភារុកច្ឆកភិក្ខុយល់សុបិននិមិត្ត រឿងនាងសុបព្វា រឿងនាងសទ្ធា រឿងភិក្ខុនី រឿងសិក្ខមានា រឿងសាមណេរី រឿងស្រីផ្កាមាស រឿងមនុស្សខ្ទើយ រឿងគ្រហស្ថ រឿងភិក្ខុសេពគ្នានឹងគ្នា រឿងភិក្ខុបួសឯចាស់ រឿងសត្វម្រឹគ។

[៤៩] សម័យនោះឯង ភិក្ខុ១រូបបាន​សេពមេថុនធម្មនឹង​ស្វាញី។ ភិក្ខុនោះ​ក៏មានសេចក្តី​សង្ស័យថា សិក្ខាបទ ព្រះដ៏មានព្រះភាគ​ទ្រង់បញ្ញត្តហើយ អញ​ប្រហែល​ជាត្រូវ​អាបត្តិ​បារាជិក​ហើយដឹង។ ទើបភិក្ខុ​នោះ​ក្រាបបង្គំ​ទូលសេចក្តី​នុ៎ះចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ អ្នកឯង​ត្រូវ​អាបត្តិ​បារាជិកហើយ។

[៥០] សម័យនោះឯង ពួកវជ្ជីបុត្តកភិក្ខុ​ច្រើនរូប​នៅក្នុង​ក្រុងវេសាលី មិនបាន​លាសិក្ខា មិនបាន​ធ្វើឲ្យជាក់​ច្បាស់ថា​ខ្លួន​មាន​កំឡាំងថយ ហើយ​សេព​មេថុនធម្ម។ ភិក្ខុ​ទាំងអម្បាលនោះ​មានសេចក្តី​សង្ស័យថា សិក្ខាបទ ព្រះដ៏មានព្រះភាគ​ទ្រង់បញ្ញត្ត​ហើយ យើង​រាល់គ្នា​ប្រហែល​ជាត្រូវ​អាបត្តិ​បារាជិក​ហើយ​ដឹង។ ភិក្ខុ​ទាំងនោះ ក៏ក្រាបបង្គំ​ទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកឯង​ទាំងអស់​គ្នា​ត្រូវ​អាបត្តិ​បារាជិក​ហើយ។

[៥១] សម័យនោះឯង ភិក្ខុ១រូបក្លែងខ្លួន​ជាគ្រហស្ថ ហើយ​សេព​មេថុនធម្ម​ដោយគិតថា កាល​បើអញ​ធ្វើយ៉ាងនេះ អញ​នឹងមិនត្រូវ​អាបត្តិ​ឡើយ។ ភិក្ខុ​នោះក៏មាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នក​ឯង​ត្រូវ​អាបត្តិ​បារាជិក​ហើយ។

[៥២] សម័យនោះឯង ភិក្ខុ១រូប​ធ្វើជាអ្នក​អាក្រាត ហើយ​សេព​មេថុនធម្ម​ដោយ​គិតថា កាលបើ​អញធ្វើ​យ៉ាងនេះ អញនឹង​មិនត្រូវ​អាបត្តិ​ឡើយ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ឯងត្រូវ​អាបត្តិ​បារាជិក​ហើយ។

[៥៣] សម័យនោះឯង ភិក្ខុ១រូប​ស្លៀកស្បូវក្រង។បេ។ ស្លៀកសម្ពត់សម្បកឈើ ស្លៀកសម្ពត់​ដែលត្បាញ​ជារូប​ផ្លែឈើ ស្លៀកសម្ពត់​ដែលត្បាញ​ដោយសក់ ស្លៀកសម្ពត់​ដែល​ត្បាញ​ដោយ​រោមកន្ទុយសត្វ ស្លៀកសម្ពត់​ដែល​ត្បាញ​ដោយ​ស្លាបមៀម ស្លៀកស្បែកខ្លា​ដែល​នៅមាន​ទាំង​រោម​ទាំង​ក្រចក ហើយ​សេព​មេថុនធម្ម ដោយ​គិតថា កាលបើ​អញ​ធ្វើ​យ៉ាងនេះ អញ​នឹង​មិន​ត្រូវ​អាបត្តិ​ឡើយ។ ភិក្ខុនោះ​មាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវ​អាបត្តិ​បារាជិក​ហើយ។

[៥៤] សម័យនោះឯង ភិក្ខុ១រូបជា​អ្នកប្រព្រឹត្ត​បិណ្ឌបាត បានឃើញ​នាង​ទារិកាម្នាក់​ដេក​នៅ​លើតាំង ក៏មាន​ចិត្តត្រេកអរ ហើយ​យក​មេជើង​(ខ្លួន) ទៅរុក​បញ្ចូល​ចំអង្គជាត​នាងទារិកា​នោះ។ នាង​ក៏ធ្វើ​មរណកាល​ទៅ។ ភិក្ខុនោះ​មាន​សេចក្តី​សង្ស័យ។បេ។ ព្រះសម្ពុទ្ធ​ជាម្ចាស់​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកឯង​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹម​អាបត្តិ​សង្ឃាទិសេស។

[៥៥] សម័យនោះឯង មាណពម្នាក់មាន​សេចក្តីប្រតិព័ទ្ធ ចាប់ចិត្ត​នឹង​ឧប្បលវណ្ណាភិក្ខុនី។ កាល​ដែល​ឧប្បលវណ្ណា​ភិក្ខុនី​ចូលទៅ​បិណ្ឌបាត​ក្នុងស្រុក មាណព​នោះក៏ចូល​ទៅពួននៅ​ក្នុង​កុដិតូចចាំ។ លុះ​ដល់​ឧប្បលវណ្ណា​ភិក្ខុនី​ត្រឡប់​មកពី​បិណ្ឌបាត​វិញ ឆាន់​រួច​ហើយ ក៏លាង​ជើង​ហើយ​ចូល​ទៅក្នុង​កុដិ អង្គុយ​នៅលើ​គ្រែ។ ខណៈ​នោះ មាណពនោះ​ក៏ស្ទុះ​មក​សង្គ្រុប​ឧប្បលវណ្ណា​ភិក្ខុនី ហើយ​ប្រទូស្ត។ ឧប្បលវណ្ណា​ភិក្ខុនី​ក៏ប្រាប់​សេចក្តីនុ៎ះ​ដល់​ភិក្ខុនី​ផងគ្នា។ ភិក្ខុនី​ទាំងឡាយ​ក៏ប្រាប់​សេចក្តីនុ៎ះ​ដល់​ភិក្ខុ​ទាំងឡាយ។ ភិក្ខុទាំងឡាយ​ក៏នាំ​សេចក្តី​នុ៎ះ​ទៅ​ក្រាបបង្គំ​ទូល​ចំពោះ​ ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ឧប្បលវណ្ណា​មិន​ត្រូវ​អាបត្តិ​ទេ ព្រោះ​មិនមាន​សេចក្តី​ត្រេកត្រអាល​ឡើយ។

[៥៦] សម័យនោះឯង ភិក្ខុ១រូប​ក្លាយភេទខ្លួន​ប្រែទៅជា​ស្រី។ ភិក្ខុ​ទាំងឡាយ​ក្រាបបង្គំ​ទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​នូវ​ឧបជ្ឈាយ៍​នោះ​ដដែល និង​ឧបសម្បទា​នោះ​ដដែល និង​វស្សា​ទាំង​នោះនិងអនុញ្ញាត​ឲ្យនៅរួមជា​មួយនឹងភិក្ខុនី​ទាំង​ឡាយ (ម្យ៉ាងទៀត) អាបត្តិណា ជារបស់ភិក្ខុដែលទួទៅដល់ភិក្ខុនីទាំងឡាយ តថាគតអនុញ្ញាតនូវអាបត្តិទាំងនោះ ដើម្បីឲ្យភិក្ខុ​ដែលក្លាយភេទ​ជាស្រីនោះ​នៅក្នុង​សំណាក់ភិក្ខុនីទាំងឡាយ បាន អាបត្តិណាជារបស់ភិក្ខុដែលមិនទួទៅដល់ភិក្ខុនីទាំងឡាយ ភិក្ខុនីនោះមិនត្រូវអាបត្តិព្រោះអាបត្តិនោះឡើយ។ សម័យនោះឯង ភិក្ខុនី១រូប ក្លាយភេទខ្លួនទៅជាប្រុស។ ភិក្ខុទាំងឡាយក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​នូវឧបជ្ឈាយ៍នោះដដែល និងឧបសម្បទានោះដដែល និងវស្សាទាំងនោះ និងអនុញ្ញាតឲ្យនៅរួមជាមួយនឹងភិក្ខុទាំងឡាយ អាបត្តិណា​ជារបស់ភិក្ខុនី​ដែលទួទៅ​ដល់ភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវអាបត្តិទាំងនោះ ដើម្បីឲ្យភិក្ខុនីដែលក្លាយភេទខ្លួនជាប្រុសនោះនៅក្នុងសំណាក់ភិក្ខុ ទាំងឡាយបាន អាបត្តិ​ណា​ជារបស់ភិក្ខុនីដែលមិនទួទៅដល់ភិក្ខុទាំងឡាយទេ (ភិក្ខុនីនេះ) មិនមានអាបត្តិព្រោះអាបត្តិទាំងនោះឡើយ។

[៥៧] សម័យនោះឯងភិក្ខុ១រូប​សេពមេថុនធម្ម​នឹងមាតា​(របស់ខ្លួន) ដោយ​យល់ថា កាលបើ​អញធ្វើ​យ៉ាងនេះ អញ​នឹងមិនត្រូវ​អាបត្តិ​ឡើយ។បេ។ សេព​មេថុនធម្ម​នឹង​ធីតា​(របស់ខ្លួន)។បេ។ សេព​មេថុនធម្ម​នឹងប្អូនស្រី​(របស់ខ្លួន)។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ទើប​ក្រាបបង្គំ​ទូល​សេចក្តី​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវ​អាបត្តិ​បារាជិក​ហើយ។ សម័យ​នោះ​ឯង ភិក្ខុ១រូប​សេព​មេថុនធម្ម​នឹងស្រី​ដែល​មាតាបិតា​ផ្សំផ្គុំ​ឲ្យអំពី​មុន។ ភិក្ខុ​នោះ​ក៏មាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នក​ឯង​ត្រូវ​អាបត្តិ​បារាជិក​ហើយ​។

[៥៨] សម័យនោះឯងភិក្ខុ១រូបមានខ្នងទន់។ ភិក្ខុនោះ​មានសេចក្តី​អផ្សុក​បៀតបៀន ហើយបាន​យកអង្គជាត​ខ្លួន​មក​បៀម​នឹងមាត់។ ភិក្ខុនោះ​មាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវ​អាបត្តិ​បារាជិក​ហើយ។ សម័យ​នោះ​ឯង​ភិក្ខុ១រូប​មាន​អង្គជាតយារ​វែង។ ភិក្ខុ​នោះមាន​សេចក្តី​អផ្សុក​បៀតបៀន ក៏ចាប់​បំពត់​អង្គជាត​ខ្លួន​បញ្ចូល​ទៅក្នុង​វច្ចមគ្គ (គឺ​ទ្វារធំ) របស់​ខ្លួន។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នក​ឯងត្រូវ​អាបត្តិ​បារាជិក​ហើយ។

[៥៩] សម័យនោះឯង ភិក្ខុ១រូបឃើញសរីរមនុស្សស្លាប់។ ឯសរីរនោះ មាន​ដម្បៅជុំវិញ​អង្គជាត។ ភិក្ខុនោះ​បាន​បញ្ចូល​អង្គជាត​(ខ្លួន)​ទៅក្នុង​អង្គជាត​(សរីរ​នោះ) ហើយ​បន្ថយអង្គជាត​ចេញ​មក​វិញតាម​ដម្បៅ​ដោយ​គិតថា កាលបើ​អញធ្វើ​យ៉ាងនេះ អញ​នឹងមិន​ត្រូវ​អាបត្តិ​ឡើយ។ ភិក្ខុនោះ​ក៏មាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវ​អាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង ភិក្ខុ១រូប​ឃើញ​សរីរ​មនុស្សស្លាប់។ ឯសរីរ​នោះ មាន​ដម្បៅ​ជុំវិញ​អង្គជាត។ ភិក្ខុនោះ​បាន​បញ្ចូល​អង្គជាត​(ខ្លួន)​ទៅ​ក្នុង​ដម្បៅ ហើយ​បន្ថយ​ចេញ​មកវិញ​តាម​អង្គជាតិ ដោយ​គិតថា កាល​បើ​អញធ្វើ​យ៉ាងនេះ អញ​នឹង​មិនត្រូវ​អាបត្តិ​ឡើយ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នក​ឯង​ត្រូវ​អាបត្តិ​បារាជិក​ហើយ។

[៦០] សម័យនោះឯង ភិក្ខុ១រូបមានតម្រេក ហើយយកអង្គជាត(ខ្លួន)​ទៅញល់​នឹងនិមិត្ត​របស់​រូបគំនូរ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹម​អាបត្តិ​ទុក្កដ។ សម័យ​នោះ​ឯង ភិក្ខុ១រូប​មាន​តម្រេក ហើយ​យក​អង្គជាត​(ខ្លួន)​ទៅញល់​នឹងនិមិត្ត​របស់​រូបតុក្កតា​ស្រី​ដែល​ធ្វើដោយ ​ឈើ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​មិន​ត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវ​តែត្រឹម​អាបត្តិ​ទុក្កដ។

[៦១] សម័យនោះឯង ភិក្ខុ១រូបឈ្មោះសុន្ទរៈ ចេញពីក្រុងរាជគ្រឹះទៅបួស ហើយ​ដើរទៅ​តាមថ្នល់។ មាន​ស្រីម្នាក់​បាន​ឃើញ​ភិក្ខុ​នោះ ហើយ​ក៏និយាយ​ថា បពិត្រ​លោកម្ចាស់ សូម​លោកម្ចាស់​បង្អង់១រំពេច​សិន ខ្ញុំព្រះករុណា​នឹង​ថ្វាយបង្គំ។ ស្រីនោះ​កាល​ដែល​ថ្វាយបង្គំ ក៏​សើយ​ស្បង់​ឡើង ហើយ​យកមាត់​ទៅបៀម​អង្គជាត​(របស់​ភិក្ខុ​នោះ)។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​សួរថា ម្នាល​ភិក្ខុ អ្នកឯង​ត្រេកអរ​ដែរឬ​ទេ? ភិក្ខុ​នោះ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មិន​ត្រេកអរ​ទេ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកឯង​មិនត្រូវ​អាបត្តិ​ទេ ព្រោះ​មិន​ត្រេកអរ។

[៦២] សម័នោះឯង មានស្រីម្នាក់បាន​ឃើញភិក្ខុ១រូប ហើយ​និយាយថា បពិត្រ​លោកម្ចាស់ សូម​និមន្ត​លោកម្ចាស់​មក​សេព​មេថុន​ឯនេះ។ ភិក្ខុនោះ​និយាយ​ថា កុំនាង ការសេព​មេថុនធម្ម​នេះមិនគួរ​ទេ។ ស្រីនោះ​អង្វរថា បពិត្រ​លោកម្ចាស់ សូម​លោកម្ចាស់​និមន្ត​មក (កុំ​ប្រកែក) ខ្ញុំព្រះករុណា​នឹង​ព្យាយាម លោកម្ចាស់​មិនបាច់​ព្យាយាម​ទេ (នៅតែ​ស្ងៀម​បាន​ហើយ) សេព​យ៉ាងនេះ លោកម្ចាស់​មិនត្រូវ​អាបត្តិ​ទេ។ ភិក្ខុនោះ​ក៏បានធ្វើ​តាម​ពាក្យ​ស្រីនោះ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវ​អាបត្តិ​បារាជិក​ហើយ។ សម័យ​នោះ​ឯង មាន​ស្រីម្នាក់​មាននាម​មិនប្រាកដ ឃើញ​ភិក្ខុ១រូប ហើយ​និយាយ​ថា បពិត្រ​លោកម្ចាស់ សូមនិមន្ត​លោក មកសេព​មេថុនធម្ម (នឹង​ខ្ញុំសិន)។ ភិក្ខុ​នោះឆ្លើយ​ថា កុំនាង អំពើ​នេះ​មិនគួរ​ទេ។ ស្រីនោះ​ក៏និយាយ​អង្វរថា បពិត្រ​លោកម្ចាស់ សូម​និមន្ត​មក សូម​លោកម្ចាស់​ព្យាយាម​ចុះ ខ្ញុំព្រះករុណា​មិន​ព្យាយាម​ទេ ធ្វើ​យ៉ាងនេះ លោកម្ចាស់​មិនត្រូវ​អាបត្តិ​ឡើយ។ ភិក្ខុនោះ​ក៏បាន​ធ្វើតាម​ពាក្យស្រី​នោះទៅ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ឯងត្រូវ​អាបត្តិ​បារាជិក​ហើយ។ សម័យ​នោះ​ឯង មានស្រី​ម្នាក់បាន​ឃើញ​ភិក្ខុ១រូប ក៏​និយាយ​បបួល​ថា បពិត្រ​លោកម្ចាស់ សូម​និមន្តមក​សេព​មេថុនធម្ម (នឹងខ្ញុំ​ព្រះករុណា​ឯនេះ)។ ភិក្ខុ​នោះ​ឆ្លើយថា កុំប្អូនស្រី អំពើ​នេះមិន​គួរទេ។ ស្រីនោះ​ក៏ពន្យល់​ថា បពិត្រ​លោកម្ចាស់ សូម​លោកនិមន្ត​មកព្យាយាម​ក្នុង​អង្គជាត​ខ្ញុំ រួច​បញ្ចេញ​អសុចិ​ទៅខាង​ក្រៅអង្គជាតិ​វិញ។បេ។ ព្យាយាម​ខាងក្រៅ​អង្គជាត ហើយ​បញ្ចេញ​អសុចិ​ទៅខាង​ក្នុង​អង្គជាត​វិញ ធ្វើ​យ៉ាងនេះ លោកម្ចាស់​មិនត្រូវ​អាបត្តិ​ឡើយ។ ភិក្ខុនោះ​ក៏បានធ្វើ​តាមពាក្យ​ស្រីនោះ​ទៅ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវ​អាបត្តិ​បារាជិក​ហើយ។

[៦៣] សម័យនោះឯង មានភិក្ខុ១រូប ចូលទៅកាន់ព្រៃខ្មោច ឃើញសរីរ​ខ្មោចដែល​សត្វមិនទាន់​ស៊ី ហើយសេព​មេថុនធម្ម​នឹងសរីរខ្មោច​នោះ។ ភិក្ខុនោះ​មាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ឯងត្រូវ​អាបត្តិ​បារាជិក​ហើយ។ សម័យនោះ​ឯង មាន​ភិក្ខុ១រូប ចូល​ទៅកាន់​ព្រៃខ្មោច ឃើញ​សរីរខ្មោច​ដែលសត្វ​មិនទាន់ស៊ី​ច្រើនអន្លើ​ប៉ុន្មាន ហើយ​សេព​មេថុនធម្ម​នឹងសរីរខ្មោច​នោះ។ ភិក្ខុនោះ​មាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវ​អាបត្តិ​បារាជិក​ហើយ។ សម័យ​នោះ​ឯង ភិក្ខុ១រូប​ចូលទៅ​កាន់ព្រៃ​ខ្មោច ឃើញ​សរីរខ្មោច​ដែលសត្វ​ស៊ីច្រើន​អន្លើ ហើយ​សេព​មេថុនធម្ម​នឹង​សរីរខ្មោច​នោះ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកឯង​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹម​អាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង មាន​ភិក្ខុ១រូប ទៅកាន់​ព្រៃខ្មោច ឃើញ​ក្បាល​ខ្មោច​ដាច់ ក៏បញ្ច្រក​អង្គជាត (ខ្លួន) ឲ្យ​ចូលទៅ​ក្នុងមាត់​ដែល​បើកហា ឲ្យប៉ះ​ទង្គិច​(ក្នុងមាត់​នោះ)។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង ភិក្ខុ១រូប ចូល​ទៅកាន់​ព្រៃខ្មោច ឃើញ​ក្បាលខ្មោច​ដាច់ ហើយ​បញ្ច្រក​អង្គជាត ​(ខ្លួន) ទៅ​ក្នុងមាត់​ខ្មោច​ដែល​បើកហា មិន​ឲ្យប៉ះ​ទង្គិច​(ក្នុង​មាត់នោះ)។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​​ថា ម្នាល​ភិក្ខុ អ្នកឯង​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹម​អាបត្តិ​ទុក្កដ។ សម័យ​នោះឯង មាន​ភិក្ខុ១រូប មាន​ចិត្តប្រតិព័ទ្ធ​ស្រឡាញ់​ស្រី​ម្នាក់។ ស្រីនោះ​ធ្វើកាល​កិរិយា​ទៅ​ហើយ គេនាំ​ខ្មោច​យកទៅ​ចោលក្នុង​ព្រៃស្មសាន។ ឆ្អឹង​ទាំងឡាយ (នៃ​ខ្មោចស្រី​នោះ) ក៏ខ្ចាត់​ខ្ចាយ​រាត់រាយ។ គ្រានោះ ភិក្ខុនោះ​ទៅកាន់​ព្រៃខ្មោច ហើយ​ប្រមូល​ឆ្អឹងទាំងឡាយ​យក​មក​ដំរៀប ហើយ​បញ្ចូលអង្គជាត​(ខ្លួន)​ទៅក្នុង​និមិត្ត(នៃរាង​ឆ្អឹងនោះ)។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ឯងមិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹម​អាបត្តិ​ទុក្កដ។

[៦៤] សម័យនោះឯង មានភិក្ខុ១រូប ទៅសេពមេថុនធម្ម​នឹងនាគី (នាគញី)។ ភិក្ខុ​នោះមានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យ​នោះ មានភិក្ខុ​១រូបសេព​មេថុនធម្ម​នឹង​យក្ខិនី ។បេ។ សេព​មេថុនធម្ម​នឹង​ស្រីប្រេត។បេ។ សេព​មេថុនធម្ម​នឹង​មនុស្សខ្ទើយ។ ភិក្ខុនោះ​មាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នកឯង​ត្រូវ​អាបត្តិបារាជិក​ហើយ។

[៦៥] សម័យនោះ មានភិក្ខុ១រូប មានឥន្ទ្រិយ​សាបសូន្យ (គឺមាន​រោគស្ពឹក)។ ភិក្ខុនោះ​ក៏សេពមេថុនធម្ម​ដោយ​គិតថា អញមិន​ដឹងសេចក្តី​សុខទុក្ខ អាបត្តិ​នឹងមិនមាន​ដល់អញ​ឡើយ។បេ។ ភិក្ខុ​ទាំងឡាយ​ក្រាបបង្គំ​ទូលសេចក្តី​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ បុរស​សោះសូន្យ​នោះ ទោះបីដឹង​(សេចក្តី​សុខ​ទុក្ខ)​ក្តី មិន​ដឹងក្តី ក៏ត្រូវ​អាបត្តិ​បារាជិក​ហើយ។

[៦៦] សម័យនោះឯង មានភិក្ខុ១រូប គិតថា​អញនឹងសេពមេថុនធម្មនឹង​ស្រី គ្រាន់តែយក​ដៃទៅចាប់​ពាល់ ក៏​មាន​សេចក្តី​ក្តៅក្រហាយ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នក​ឯងមិន​ត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវ​តែ​ត្រឹម​អាបត្តិ​ទុក្កដ។

[៦៧] សម័យនោះឯង មានភិក្ខុ១រូប ទៅកាន់ទីសម្រាក​ក្នុងវេលាថ្ងៃ ក្នុងព្រៃ​ជាតិយាវន ជិត​នគរភទ្ទិយ ហើយ​សឹង​លក់​ទៅ។ ឯអវយវៈ​តូច​ធំ​របស់ភិក្ខុ​នោះ មាន​ខ្យល់បក់​មក​ឧបត្ថម្ភ (នាំឲ្យ​លោកនោះ​សឹងលក់​ស៊ប់)។ មាន​ស្រីម្នាក់​ឃើញ​ហើយ ក៏អង្គុយ​សង្កត់​ពីលើ​អង្គជាត​ធ្វើ (សេវនកិច្ច) ស្រេច​ហើយ​ក៏ចៀស​ចេញ​ទៅ។ ភិក្ខុ​នោះ​(ភ្ញាក់​ឡើង) ឃើញ​សេចក្តី​សៅហ្មង ក៏ក្រាប​ទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ អង្គជាត​គួរដល់​កម្ម​ដោយ​អាការ​៥យ៉ាងគឺ ដោយ​ដម្រេក១ ដោយ​អាចមន៍១ ដោយ​ទឹកមូត្រ១ ដោយ​ខ្យល់១ ដោយ​ដង្កូវ​រមាស់​រោល១ ម្នាល​ភិក្ខុ​ទាំងឡាយ អង្គជាត​គួរដល់​កម្មដោយ​អាការ៥​យ៉ាងនេះ​ឯង ម្នាលភិក្ខុ​ទាំងឡាយ អង្គជាត​គួរ​ដល់កម្ម ព្រោះ​តម្រេក​របស់ភិក្ខុ​នោះ មិនមែន​ជាហេតុ មិនមែន​ជាទី​ឱកាស​ឡើយ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​នោះជា​អរហន្ត ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​នោះ​ឥតមាន​ត្រូវ​អាបត្តិ​អ្វី​ឡើយ។

[៦៨] សម័យនោះឯង មានភិក្ខុ១រូប​ទៅកាន់ទី​សម្រាក​ក្នុងវេលា​ថ្ងៃក្នុង​ព្រៃអន្ធវន ទៀប​នគរសាវត្ថី​ហើយសឹង​លក់ទៅ។ មានស្រី​គង្វាលគោ​ម្នាក់ឃើញ​ហើយ ទៅអង្គុយ​សង្កត់ពីលើ​អង្គជាតភិក្ខុ​នោះ។ ភិក្ខុ​នោះ កាល​អង្គជាត​កំពុងតែចូល​ទៅ ក៏ត្រេកអរ ចូល​ស៊ប់ទៅ​ហើយ ក៏ត្រេកអរ ស្ថិតនៅ​ខាងក្នុង ក៏ត្រេកអរ បន្ថយ​ចេញ​មកវិញ ក៏ត្រេកអរ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង មានភិក្ខុ​១រូបទៅកាន់​ទីសម្រាក​ក្នុងវេលា​ថ្ងៃក្នុង​ព្រៃអន្ធវន ទៀប​នគរសាវត្ថី​ហើយសឹង​លក់ទៅ។ មាន​ស្រីគង្វាល​ពពែ​ម្នាក់​បានឃើញ​ភិក្ខុ​នោះ។បេ។ មាន​ស្រីអ្នក​រកឧស​ម្នាក់​បាន​ឃើញ​ភិក្ខុនោះ។បេ។ មាន​ស្រីអ្នក​នាំអាចមន៍គោម្នាក់​បាន​ឃើញ​ភិក្ខុនោះ ក៏​ទៅអង្គុយ​សង្កត់ពី​លើអង្គជាត។ ភិក្ខុ​នោះ កាលដែល​អង្គជាត​កំពុងតែចូល​ទៅ ត្រេកអរ ចូលស៊ប់​ទៅហើយ ត្រេកអរ ស្ថិតនៅ​ខាងក្នុង ត្រេកអរ បន្ថយ​ចេញមក​វិញ ត្រេកអរ។ ភិក្ខុនោះ​មាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកត្រូវ​អាបត្តិ​បារាជិក​ហើយ។

[៦៩] សម័យនោះឯង មានភិក្ខុ១រូបទៅកាន់ទីសម្រាកក្នុង​វេលាថ្ងៃក្នុង​ព្រៃមហាវន ទៀប​នគរវេសាលី ហើយ​សឹងលក់​ទៅ។ មាន​ស្រីម្នាក់​បានឃើញ ក៏ទៅ​អង្គុយសង្កត់​ពីលើ​អង្គជាត លុះធ្វើ​កិច្ចសម្រេច​ហើយ ក៏មក​ឈរសើច​ជិត​ភិក្ខុនោះ។ ភិក្ខុ​នោះភ្ញាក់​ឡើង ហើយ​និយាយ​ទៅនឹង​ស្រី​នោះ​ថា អំពើនេះ​ជាអំពើ​របស់​នាងឬ។ ស្រី​នោះ​ឆ្លើយថា ករុណា​លោកម្ចាស់ អំពើ​នេះជាអំពើ​របស់ខ្ញុំ​ករុណា។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់សួរ​ថា ម្នាល​ភិក្ខុ អ្នកឯង​ដឹងដែរ​ឬ។ ភិក្ខុ​នោះក្រាប​ទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មិនដឹងទេ។ ព្រះពុទ្ធ​ជាម្ចាស់​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ អ្នក​ឯងកាល​បើមិន​ដឹង មិនមាន​អាបត្តិ​ទេ។ សម័យ​នោះ មានភិក្ខុ១រូប​ទៅកាន់ទី​សម្រាក​ក្នុងវេលា​ថ្ងៃក្នុង​ព្រៃមហាវន ជិត​នគរវេសាលី ហើយសឹង​លក់ផ្អែក​នឹង​ដើមឈើ​មួយ។ មាន​ស្រីម្នាក់​បានឃើញ ក៏ទៅ​អង្គុយ​សង្កត់​ពីលើ​អង្គជាត។ ភិក្ខុនោះ ក៏ក្រោក​ឡើង​ដោយ​រហ័ស។ ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់សួរ​ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រេកអរ​ដែរឬ។ ភិក្ខុ​នោះក្រាប​ទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មិន​ត្រេកអរ​ទេ។ ព្រះដ៏មាន​បុណ្យទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​កាល​បើមិន​ត្រេកអរ មិនត្រូវ​អាបត្តិ​ទេ។ សម័យ​នោះ មាន​ភិក្ខុ​១រូប​ទៅកាន់​ទីសម្រាក​ក្នុង​វេលាថ្ងៃ​ក្នុង​ព្រៃមហាវន ជិត​នគរវេសាលី ហើយ​សឹងលក់​ផ្អែកនឹង​ដើមឈើ១។ មាន​ស្រីម្នាក់​ឃើញហើយ ក៏ទៅ​អង្គុយ​សង្កត់​ពីលើ​អង្គជាត។ ភិក្ខុ​នោះ ក៏ធាក់​ច្រាន (ឲ្យ​ស្រីនោះ) ខ្ទាត​ចេញទៅ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​សួរថា ម្នាល​ភិក្ខុ អ្នក​ត្រេកអរ​ឬទេ។ ភិក្ខុនោះ​ក្រាបទូល​វិញថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំ​ព្រះអង្គ​មិន​ត្រេកអរ​ទេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នក​កាលបើ​មិន​ត្រេកអរ មិន​មាន​អាបត្តិ​ទេ។

[៧០] សម័យនោះ មានភិក្ខុ១រូបទៅកាន់ទីសម្រាកក្នុង​វេលាថ្ងៃក្នុង​កូដាគារសាលា ព្ធដ៏ព្រៃ​មហាវន ជិត​នគរវេសាលី បើកទ្វារ​ហើយ ចូលទៅ​សឹង។ អវយវៈ​តូចធំរបស់​ភិក្ខុនោះ មានខ្យល់​បក់មក​ឧបត្ថម្ភ (នាំឲ្យ​សឹង​លក់ស៊ប់)។ សម័យ​នោះ មានស្រី​ទាំងឡាយ​ច្រើនគ្នា មាន​ប្រាថ្នា​នឹង​ទៅវត្ត ទើបកាន់​នូវគ្រឿង​ក្រអូបខ្លះ ផ្កា​កម្រងខ្លះ ដើរទៅ​កាន់អារាម។ គ្រានោះ ស្រី​ទាំងអស់​នោះ បានឃើញ​ភិក្ខុនោះ​ហើយ ក៏អង្គុយ​សង្កត់​ពីលើ​អង្គជាត​ធ្វើ (សេវនកិច្ច) ដរាប​ដល់​ហើយស្រេច ទើប​និយាយ​ថា ឱហ្ន៎ ភិក្ខុនេះ ជា​បុរសឧសភៈ ដូច្នេះ​ហើយ លើក​ឡើងនូវ​គ្រឿង​ក្រអូប និង​ផ្កាកម្រង ហើយ​ក៏ដើរ​ចៀសចេញ​ទៅ។ ភិក្ខុនោះ​ឃើញ​សេចក្តី​សៅហ្មង ក៏ក្រាប​ទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់មាន​ព្រះពុទ្ធដីកា​ថា ម្នាល​ភិក្ខុ​ទាំងឡាយ អង្គជាត​គួរដល់កម្ម​ដោយ​អាការ៥​យ៉ាងគឺ ដោយ​ដម្រេក១ ដោយ​អាចមន៍១ ដោយ​ទឹកមូត្រ១ ដោយ​ខ្យល់១ ដោយ​ដង្កូវ​រមាស់​រោល១ ម្នាល​ភិក្ខុ​ទាំងឡាយ អង្គជាត​គួរដល់កម្ម ដោយ​អាការ​៥យ៉ាងនេះ​ឯង ម្នាល​ភិក្ខុ​ទាំងឡាយ អង្គជាត​គួរដល់កម្ម​ព្រោះតម្រេក​របស់ភិក្ខុ​នោះ មិនមែន​ជាហេតុ ជា​ទីតាំង មិនមែន​ជា​ឱកាស​ឡើយ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុនោះ​ជាអរហន្ត ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុនោះ​មិនមាន​អាបត្តិ​ឡើយ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ កាល​ដែល​សឹង​សម្ងំ​ក្នុង​វេលាថ្ងៃ ត្រូវ​បិទទ្វារ ហើយ​សិម​សឹង​សម្ងំចុះ។

[៧១] សម័យនោះ មានភិក្ខុ១រូបជាកូនអ្នកស្រុកភារុកច្ឆកៈ យល់​សប្តិឃើញថា សេព​មេថុនធម្ម​នឹងនាង​បុរាណទុតិយិកា ហើយគិត​ថាខ្លួនអញ​មិនមែន​ជា​សមណទេ អញ​នឹង​សឹកទៅ​វិញ ដូច្នេះ ហើយ​ដើរទៅកាន់​ជនបទ​ឈ្មោះភារុកច្ឆកៈ ក៏បាន​ឃើញ​ព្រះឧបាលិ​ដ៏មាន​អាយុ​ក្នុង​ទីពាក់​កណ្តាល​ផ្លូវ ហើយ​និយាយ​ប្រាប់រឿង​នុ៎ះ។ ព្រះឧបាលិថេរ​ដ៏មាន​អាយុ​បានប្រាប់​យ៉ាង​នេះថា ម្នាល​អាវុសោ ឥត​មានអាបត្តិ​អ្វីដោយ​ចំណែក​នៃយល់សប្តិ​នោះទេ។

[៧២] សម័យនោះ ក្នុងក្រុងរាជគ្រឹះ មានឧបាសិកាម្នាក់ឈ្មោះសុបព្វា ជាស្រី​មានសេចក្តី​ជ្រះថ្លាខ្យោយ។ នាង​មានសេចក្តី​យល់ឃើញ​យ៉ាងនេះថា ស្រីណា​ឲ្យនូវ​មេថុនធម្ម ស្រីនោះ​ឈ្មោះថា​ឲ្យនូវទាន​ដ៏ប្រសើរ។ លុះ​ដល់នាង​បាន​ឃើញ​ភិក្ខុ១រូប ក៏​និយាយ​និមន្ត​ថា លោកម្ចាស់ សូម​លោកនិមន្ត​មកសេព​មេថុនធម្ម​ចុះ។ ភិក្ខុនោះ​ប្រកែក​ថា កុំប្អូនស្រី ការ​សេព​មេថុនធម្ម​នោះមិន​គួរទេ។ នាងសុបព្វា​ពោលថា លោកម្ចាស់ សូមលោក​និមន្តមកព្យាយាម​ត្រង់ចន្លោះ​ភ្លៅចុះ កាលបើ​លោក​ព្យាយាម​ដូច្នេះ លោកនឹង​មិនមាន​អាបត្តិ​ឡើយ។ ភិក្ខុនោះ​ក៏បានធ្វើ​តាមពាក្យ​នោះ។ ទើប​ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ម្នាល​ភិក្ខុ អ្នកឯង​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែត្រឹម​អាបត្តិ​សង្ឃាទិសេស។ សម័យ​នោះ ក្នុងក្រុង​រាជគ្រឹះ មាន​ឧបាសិកាម្នាក់​ឈ្មោះសុបព្វា ជាស្រី​មាន​សេចក្តី​ជ្រះថ្លា​ខ្យោយ។ នាង​មានសេចក្តី​យល់​ឃើញ​យ៉ាងនេះ​ថា ស្រីណា​ឲ្យនូវ​មេថុនធម្ម ស្រី​នោះឈ្មោះ​ថា​ឲ្យនូវ​ទាន​ដ៏ប្រសើរ។ លុះ​ដល់នាង​បានឃើញ​ភិក្ខុ១រូប ក៏​និយាយ​និមន្តថា លោកម្ចាស់ សូមលោក​និមន្ត​មកសេព​មេថុនធម្ម​ចុះ។ ភិក្ខុនោះ​ប្រកែក​ថា កុំប្អូនស្រី ការ​សេព​មេថុនធម្ម​នោះមិន​គួរទេ។ នាង​សុបព្វា​ពោលថា លោកម្ចាស់ សូមលោក​និមន្តមក​ព្យាយាម​ត្រង់ផ្ចិត​ចុះ។បេ។ លោកម្ចាស់ សូម​លោក​និមន្ត​មកព្យាយាម​ត្រង់​ផ្នត់ពោះ​ចុះ។បេ។ លោកម្ចាស់ សូម​លោកនិមន្ត​មកព្យាយាម​ត្រង់​ក្លៀក​ចុះ។បេ។ លោកម្ចាស់ សូម​លោក​និមន្ត​មកព្យាយាម​ត្រង់​កចុះ។បេ។ លោក​ម្ចាស់ សូមលោក​និមន្តមក​ព្យាយាម​ត្រង់​រន្ធត្រចៀក​ចុះ។បេ។ លោក​ម្ចាស់ សូម​លោក​និមន្តមក​ព្យាយាម​ត្រង់​ផ្នួងសក់​ចុះ។បេ។ លោកម្ចាស់ សូម​លោកនិមន្ត​មកព្យាយាម​ត្រង់ចន្លោះ​ម្រាមដៃចុះ។បេ។ លោកម្ចាស់ សូមលោក​និមន្ត​មកចុះ ខ្ញុំព្រះករុណា​នឹងព្យាយាម​ឲ្យចេញ​ទឹកសុក្កៈ​ដោយ​ដៃខ្ញុំ កាល​បើដូច្នេះ លោកនឹង​មិនមាន​អាបត្តិ​ឡើយ។ ភិក្ខុនោះ​ក៏បានធ្វើ​តាម​ពាក្យ​នោះ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ម្នាល​ភិក្ខុ អ្នកឯង​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹម​អាបត្តិ​សង្ឃាទិសេស។

[៧៣] សម័យនោះ ក្នុងក្រុងសាវត្ថី មានឧបាសិកាម្នាក់ឈ្មោះសទ្ធា ជាអ្នកមាន​សេចក្តីជ្រះថ្លាខ្យោយ។ នាង​មាន​សេចក្តី​យល់ឃើញ​ដូច្នេះ​ថា ស្រីណា​ឲ្យនូវ​មេថុនធម្ម ស្រីនោះ​ឈ្មោះ​ថាឲ្យ​នូវទាន​ដ៏ប្រសើរ។ លុះ​ដល់នាង​បានឃើញ​ភិក្ខុ១រូប ក៏​និយាយ​និមន្តថា លោក​ម្ចាស់ សូម​លោក​និមន្ត​មកសេព​មេថុនធម្ម​ចុះ។ ភិក្ខុ​នោះ​ប្រកែក​ថា កុំប្អូនស្រី ការ​សេព​មេថុនធម្ម​នោះ​មិន​គួរទេ។ នាង​សទ្ធា​ពោលថា លោកម្ចាស់ សូមលោក​និមន្ត​មកព្យាយាម​ត្រង់​ចន្លោះ​ភ្លៅ​ចុះ កាល​បើដូច្នេះ លោក​នឹង​មិនមាន​អាបត្តិ​ឡើយ។ ភិក្ខុនោះ​ក៏បាន​ធ្វើតាម​ពាក្យ​នោះទៅ។ ទើប​ភិក្ខុ​នោះ​កើតមាន​សេចក្តី​សង្ស័យ។បេ។ ម្នាល​ភិក្ខុ អ្នកឯង​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹម​អាបត្តិ​សង្ឃាទិសេស។

[៧៤] សម័យនោះ ក្នុងក្រុងសាវត្ថី មានឧបាសិកាម្នាក់ឈ្មោះសទ្ធា ជាស្រី​មានសេចក្តី​ជ្រះថ្លាខ្យោយ។ នាង​មាន​សេចក្តី​យល់​ឃើញដូច្នេះ​ថា ស្រីណា​ឲ្យនូវ​មេថុនធម្ម ស្រី​នោះ​ឈ្មោះថា​ឲ្យនូវ​ទាន​ដ៏ប្រសើរ។ លុះ​នាងបាន​ឃើញ​ភិក្ខុ១រូប ក៏​និយាយ​និមន្ត​ថា លោកម្ចាស់ សូម​លោក​និមន្តមក​សេព​មេថុនធម្ម​ចុះ។ ភិក្ខុ​នោះ​ប្រកែក​ថា កុំប្អូនស្រី ការ​សេព​មេថុនធម្ម​នោះ​មិនគួរ​ទេ។ នាង​សទ្ធា​ពោល​ថា លោកម្ចាស់ សូម​លោក​និមន្តមក​ព្យាយាម​ត្រង់ផ្ចិត​ចុះ។បេ។ លោក​ម្ចាស់ សូមលោក​និមន្ត​មកព្យាយាម​ត្រង់​ផ្នត់ពោះ​ចុះ។បេ។ លោក​ម្ចាស់ សូម​លោកនិមន្ត​មកព្យាយាម​ត្រង់​ក្លៀក​ចុះ។បេ។ លោក​ម្ចាស់ សូមលោក​និមន្តមក​ព្យាយាម​ត្រង់​កចុះ។បេ។ លោក​ម្ចាស់ សូម​លោក​និមន្ត​មកព្យាយាម​ត្រង់​រន្ធត្រចៀក​ចុះ។បេ។ លោក​ម្ចាស់ សូម​លោកនិមន្ត​មក​ព្យាយាម​ត្រង់​ផ្នួងសក់​ចុះ។បេ។ លោក​ម្ចាស់ សូមលោក​និមន្ត​មកព្យាយាម​ត្រង់​ចន្លោះ​ម្រាម​ដៃចុះ។បេ។ លោក​ម្ចាស់ សូម​លោកនិមន្ត​មកចុះ ខ្ញុំ​ព្រះករុណា​នឹង​ព្យាយាម​ឲ្យចេញ​ទឹកសុក្កៈដោយ​ដៃខ្ញុំ កាល​បើដូច្នេះ លោក​នឹងមិន​មាន​អាបត្តិ​ឡើយ។ ភិក្ខុនោះ​ក៏បាន​ធ្វើតាម​ពាក្យនោះ​ទៅ។ ទើប​ភិក្ខុនោះ​កើតមាន​សេចក្តី​សង្ស័យ។បេ។ ម្នាល​ភិក្ខុ អ្នកឯង​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹម​អាបត្តិ​សង្ឃាទិសេស។

[៧៥] សម័យនោះ ពួកលិច្ឆវិកុមារ​ក្នុងក្រុងវេសាលី​នាំភិក្ខុ១រូបទៅ ហើយ​ឲ្យធ្វើមោះ​មិនគាប់​ជាមួយ​នឹងភិក្ខុនី។ បើ​អ្នកទាំងពីរ​មានសេចក្តី​ត្រេកអរ​ដូចគ្នា សង្ឃ​គប្បីឲ្យអ្នក​ទាំងពីរ​សឹកចេញ។ បើ​អ្នកទាំង​ពីរឥត​មានសេចក្តី​ត្រេកអរ​ទេ អ្នកទាំង​ពីរមិន​មាន​អាបត្តិ​ឡើយ។ សម័យ​នោះ ក្នុង​ក្រុងវេសាលី ពួក​លិច្ឆវិកុមារនាំ​ភិក្ខុ១រូប​ទៅ ហើយ​ឲ្យធ្វើមោះ​មិនគាប់​ជាមួយនឹង​សិក្ខមានា។បេ។ ឲ្យធ្វើមោះ​មិនគាប់​ជាមួយ​នឹងសាមណេរី។ បើអ្នក​ទាំងពីរ​ត្រេកអរ​ដូចគ្នា​ហើយ សង្ឃត្រូវ​ឲ្យអ្នកទាំង​ពីរសឹក​ចេញ។ បើអ្នក​ទាំងពីរ​ឥតមាន​សេចក្តី​ត្រេកអរ​ទេ អ្នកទាំង​ពីរឥត​មាន​អាបត្តិ​ឡើយ។

[៧៦] សម័យនោះ ក្នុងក្រុងវេសាលី ពួកលិច្ឆវិកុមារ​នាំភិក្ខុ១រូប​ទៅ ហើយឲ្យ​ធ្វើមោះមិនគាប់​ជាមួយ​នឹងស្រីវេស្យា។បេ។ ឲ្យធ្វើមោះ​មិនគាប់ជាមួយ​នឹងមនុស្សខ្ទើយ។បេ។ ឲ្យធ្វើមោះ​មិនគាប់​ជាមួយ​នឹងស្រីគ្រហស្ថ។ បើ​ភិក្ខុមាន​សេចក្តី​ត្រេកអរ សង្ឃត្រូវ​ឲ្យភិក្ខុ​(នោះ)​សឹក​ចេញ។ បើភិក្ខុ​ឥតមាន​សេចក្តី​ត្រេកអរ​ទេ ភិក្ខុនោះ ក៏​ឥតមាន​អាបត្តិ​អ្វី​ឡើយ។ សម័យ​នោះ ក្នុង​ក្រុងវេសាលី ពួក​លិច្ឆវិកុមារ​នាំភិក្ខុ១រូប​ទៅ ហើយឲ្យ​ធ្វើមោះមិន​គាប់ចំពោះ​គ្នា​នឹងគ្នា។ បើ​អ្នកទាំង​ពីរមាន​សេចក្តី​ត្រេកអរ​ដូចគ្នា សង្ឃ​ត្រូវឲ្យ​អ្នកទាំងពីរ​សឹកចេញ។ បើ​អ្នកទាំង​ពីរឥត​មានសេចក្តី​ត្រេកអរ​ទេ អ្នក​ទាំងពីរ​ឥត​មាន​អាបត្តិ​ឡើយ។

[៧៧] សម័យនោះឯង មានភិក្ខុមួយរូប បួស​ខាងឯចាស់ និមន្ត​ទៅសួរភរិយា​ដែលជា​គូស្រករ (របស់​ខ្លួន) ពីដើម។ ឯភរិយា​ក៏និយាយ​ថា បពិត្រលោក​ដ៏ចម្រើន លោកចូរ​និមន្តសឹក​ចេញទៅ ថាហើយ​ក៏ស្ទុះ​ទៅចាប់។ ភិក្ខុនោះ​ថយដោះ​ខ្លួន ក៏ដួល​ផ្ងារទៅ​ក្រោយ។ ភរិយាចាស់​ក៏ឡើង​ជិះអង្គុយ​សង្កត់​ពីលើ​អង្គជាត។ ទើប​ភិក្ខុនោះ​មាន​សេចក្តី​សង្ស័យ ហើយ​បាន​ក្រាបទូល​រឿងនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះសាស្តា​ទ្រង់​ត្រាស់​សួរថា ម្នាល​ភិក្ខុ អ្នកឯង​បានត្រេកអរ​ដែរឬ។ ភិក្ខុ​នោះ​ក្រាបទូល​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​មិនបាន​ត្រេកអរ​ទេ។ ព្រះសាស្តា​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ អ្នក​មិនបាន​ត្រេកអរ មិន​ត្រូវ​អាបត្តិ​ទេ។

[៧៨] សម័យនោះឯង មានភិក្ខុមួយរួប​នៅក្នុងព្រៃ។ មាន​កូនម្រឹគ១ ដើរមក​កាន់ទីដែល​ភិក្ខុនោះ​កំពុងបន្ទោរបង់​បស្សាវៈ ហើយ​ផឹកនូវ​បស្សាវៈ រួចបៀម​នូវអង្គជាត​ដោយ​មាត់វា។ ភិក្ខុនោះ​ក៏មាន​សេចក្តី​ត្រេកអរ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។ ក៏​ក្រាប​ទូល​រឿងនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះសាស្តា​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នក​ឯង​ត្រូវ​អាបត្តិ​បារាជិក​ហើយ។

បឋមបារាជិក ចប់។

បារាជិកកណ្ឌ សិក្ខាបទ ទី២

អទិន្នាទាន បឋមភាណវារៈ

[៧៩] សម័យនោះ ព្រះសព្វញ្ញុពុទ្ធដ៏មាន​ព្រះភាគ ទ្រង់គង់​នៅលើ​ភ្នំគិជ្ឈកូដ ទៀប​ក្រុង​រាជគ្រឹះ។ ក៏​ក្នុង​សម័យ​នោះ មានភិក្ខុ​ច្រើនរូប​ជាមិត្ត​សម្លាញ់ គ្រាន់​តែ​ជួប​ឃើញ​គ្នាខ្លះ ជាមិត្ត​សម្លាញ់​នៅ​រួបរួម​ជា​មួយ​គ្នាខ្លះ ធ្វើ​កុដិប្រក់​ដោយ​ស្មៅ​ក្បែរ​ជើងភ្នំ​ឥសិគិលិ ហើយ​ចាំ​វស្សា (នៅ​នោះ)។ មាន​ភិក្ខុ១រូប ឈ្មោះ​ធនិយ​ដ៏​មាន​អាយុ​ជា​កូន​ស្មូនឆ្នាំង ធ្វើ​កុដិ​តូចប្រក់​ដោយ​ស្មៅ ហើយ​ចាំវស្សា​នៅនោះ​ដែរ។ គ្រានោះ ភិក្ខុ​ទាំងនោះ លុះចាំ​វស្សា​គ្រប់៣ខែ​ហើយ ក៏រុះរើ​កុដិ​ស្មៅ​នោះ ហើយ​រៀបចំ​ទុកដាក់​ស្មៅ និងឈើ (តាម​ដោយឡែក​ស្រួល​បួល) ហើយ​ចេញទៅ​កាន់​ជនបទ​ចារិក។ ចំណែក​ខាង​ឯធនិយភិក្ខុ​ដ៏មាន​អាយុជា​កូនស្មូនឆ្នាំង ក៏នៅ​តែក្នុង​ទីនោះ​អស់​វស្សានរដូវ ហើយ​នៅអស់​ហេមន្តរដូវ និង​គិម្ហរដូវ​ក្នុង​ទីនោះ (តទៅ​ទៀត)។ គ្រានោះ កាល​ដែល​ធនិយភិក្ខុ​ដ៏មានអាយុ​ជាកូនស្មូនឆ្នាំង ចូល​ទៅ​បិណ្ឌបាត​ក្នុងស្រុក មាន​ពួកអ្នក​រកស្មៅ និង​ពួកអ្នក​រកឧស នាំគ្នា​រុះកុដិ​ប្រក់ដោយ​ស្មៅ​(របស់​ធនិយភិក្ខុ) ហើយ​ប្រមូល​យកស្មៅ និងឈើ​ទៅអស់។ ធនិយភិក្ខុ​ដ៏មានអាយុ​ជាកូន​ស្មូនឆ្នាំង ក៏រក​ស្មៅ និងឈើមក ហើយសង់​កុដិប្រក់​ដោយស្មៅ​ជាគំរប់ពីរ​ដង។ កាល​ធនិយភិក្ខុដ៏​មានអាយុជា​កូនស្មូនឆ្នាំង ចូល​ទៅបិណ្ឌបាត​ក្នុងស្រុក ពួក​អ្នករក​ស្មៅ និងពួក​អ្នករកឧស ក៏រុះ​កុដិស្មៅ​ហើយ​ជញ្ជូន​យកស្មៅ និង​ឈើទៅទៀត​ជាគំរប់ពីរ​ដង។ ធនិយភិក្ខុ​ដ៏មាន​អាយុជាកូន​ស្មូនឆ្នាំង ក៏​រកស្មៅ និង​ឈើមក ហើយ​សង់កុដិ​ស្មៅជា​គំរប់បី​ដង។ កាល​ធនិយភិក្ខុ​ដ៏មានអាយុ​ជាកូនស្មូនឆ្នាំង ចូល​ទៅ​បិណ្ឌបាត​ក្នុងស្រុក ពួក​អ្នក​រកស្មៅ និង​ពួកអ្នក​រកឧស ក៏រុះកុដិ​ស្មៅ​ហើយ​ជញ្ជូន​យកស្មៅ និង​ឈើទៅ​ទៀត ជាគំរប់​បីដង។ គ្រានោះ ធនិយភិក្ខុ​ដ៏មានអាយុ​ជាកូនស្មូនឆ្នាំង​ត្រិះរិះថា កាល​អញចូល​ទៅបិណ្ឌបាត​ក្នុងស្រុក មានពួក​អ្នករក​ស្មៅ និងពួក​អ្នករកឧស​មករុះរើ​កុដិ ហើយយក​ស្មៅ និងឈើ​ទៅអស់ ដរាប​អស់វារៈ​បីដង​ហើយ ឯខ្លួនអញ​ជាអ្នក​សិក្សា​រៀនសូត្រ​ដោយ​ពេញលេញ ឥត​មានខ្វះខាត​ដោយសិល្បសាស្ត្រ​ណាមួយ​ឡើយ បានចេះ​ប្រាកដ​ក្នុងសិល្បសាស្ត្រ​ខាងការងារ​ស្មូនឆ្នាំង​ក្នុងសំណាក់​ គ្រូអាចារ្យ​របស់ខ្លួន​មកហើយ​ដែរ បើ​ដូច្នោះ មាន​តែអញ​ត្រូវជាន់ដី​ដោយខ្លួន​ឯង ហើយ​ធ្វើកុដិ​តូច១ ឲ្យ​សុទ្ធដោយដី​ទាំងអស់។ លំដាប់​នោះ ធនិយភិក្ខុ​ដ៏មាន​អាយុ​ជាកូនស្មូនឆ្នាំង ក៏​ជាន់ដី​ដោយ​ខ្លួនឯង ហើយ​ធ្វើកុដិតូច​ដោយដីសុទ្ធ​ទាំងអស់ រួចហើយ​យកស្មៅ ឧស និងអាចមន៍គោ​មកដុតកុដិ​នោះ (ដើម្បី​ឲ្យឆ្អិន)។ កុដិនោះ​មានទ្រង់ទ្រាយ​ល្អ គួរចង់​មើល គួរឲ្យ​កើតសេចក្តី​ជ្រះថ្លា មាន​ពណ៌ក្រហម ដូច​ជាពណ៌​នៃ​សត្វមេភ្លៀង។ កុដិ​នោះ (កាល​បើមាន​ខ្យល់បក់​មកត្រូវ ក៏មាន​សម្លេង​លាន់ឮ) បីដូច​ជាសម្លេង​កណ្តឹង។ គ្រានោះ​ឯង ព្រះដ៏មាន​ព្រះភាគ​ជាម្ចាស់ កាល​យាងចុះ​ពីភ្នំគិជ្ឈកូដ​ជាមួយនឹង​ភិក្ខុច្រើនរូប ទ្រង់​ទតទៅឃើញ​កុដិនោះ មាន​ទ្រង់ទ្រាយល្អ​គួរចង់​មើល គួរឲ្យ​កើតសេចក្តី​ជ្រះថ្លា មាន​ពណ៌ក្រហម លុះទត​ហើយ ទើប​ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មក ហើយមាន​ព្រះបន្ទូល​ថា ម្នាល​ភិក្ខុទាំងឡាយ កុដិនោះ​មានទ្រង់ទ្រាយ​ល្អ គួរចង់មើល គួរឲ្យកើត​សេចក្តី​ជ្រះថ្លា មាន​ពណ៌ក្រហម ដូចជា​ពណ៌នៃ​សត្វមេភ្លៀង​ឬអ្វី។ ភិក្ខុ​ទាំងឡាយ​ក៏ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ​ក្នុងគ្រា​ នោះ។ ព្រះសព្វញ្ញុពុទ្ធ​ដ៏មាន​ព្រះភាគ ទ្រង់​តិះដៀល​ថា ម្នាលភិក្ខុ​ទាំងឡាយ (ការងារ) របស់​មោឃបុរស​នោះជាការងារ​មិនសមគួរ មិនមាន​ទំនង មិនមាន​បែបផែន មិនមែន​ជារបស់​សមណៈ មិនគប្បី មិនគួរ​ធ្វើឡើយ ម្នាលភិក្ខុ​ទាំងឡាយ ចុះ​ហេតុដូចម្តេច​ក៏បានជា​មោឃបុរស​នោះជាន់​ដីដោយ​ខ្លួន​ឯង ហើយ​ធ្វើកុដិ​សុទ្ធដោយ​ដីទាំងអស់ (ដូច្នោះ) ម្នាល​ភិក្ខុ​ទាំងឡាយ សេចក្តី​ករុណា សេចក្តី​អនុគ្រោះ និងសេចក្តី​មិនបៀតបៀន​ដល់ពួក​សត្វមាន​ជីវិត ទំនង​ជាមិនមាន​ដល់មោឃបុរស​នោះទេដឹង ម្នាល​ភិក្ខុ​ទាំងឡាយ ចូរអ្នក​ទាំងឡាយ​ទៅទំលាយ​កុដិនោះ​ចេញ កុំឲ្យ​បណ្តាជន​ជាខាងក្រោយ​បៀតបៀន​បំផ្លាញ​ដល់​បាណជាតិ​ទៀត​ឡើយ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមិន​ត្រូវធ្វើកុដិ​ឲ្យសុទ្ធដោយដី​ទាំងអស់ទេ បើ​ភិក្ខុ​ណាធ្វើ ភិក្ខុនោះ​ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុ​ទាំងនោះ​ទទួល​ពុទ្ធដីកាថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន យ៉ាងនេះ រួចហើយ កុដិនោះ​នៅក្នុងទីណា នាំគ្នា​ចូលទៅ​ក្នុងទីនោះ លុះចូល​ទៅដល់​ហើយ ក៏​វាយ​បំបាក់​កុដិនោះ​ទៅ។ គ្រានោះ ធនិយភិក្ខុ​ដ៏មានអាយុ​ជាកូនស្មូនឆ្នាំង សួរភិក្ខុ​ទាំងនោះ​ថា នែលោក​ទាំងឡាយ ចុះហេតុអ្វី​បានជាលោក​នាំគ្នាមក​វាយបំបាក់​កុដិខ្ញុំ​ដូច្នេះ។ ភិក្ខុ​ទាំងនោះ​ឆ្លើយថា ម្នាល​អាវុសោ ព្រះដ៏មាន​ព្រះភាគ​ជាម្ចាស់​ទ្រង់ត្រាស់​ឲ្យវាយ​បំបាក់។ ធនិយភិក្ខុ​ឆ្លើយតប​ថា អើ លោកដ៏មាន​អាយុទាំងឡាយ បើ​ព្រះដ៏មាន​ព្រះភាគ​ជា​ធម្មសាមី ទ្រង់​ត្រាស់ឲ្យ​វាយ​បំបាក់ និមន្ត​វាយ​បំបាក់ចុះ។

[៨០] លំដាប់នោះ ធនិយភិក្ខុដ៏មានអាយុជាកុម្ភការបុត្រ​មានសេចក្តី​ត្រិះរិះថា កាលដែល​អញចូលទៅ​បិណ្ឌបាត​ក្នុងស្រុក មានពួក​អ្នករកស្មៅ និង​ពួកអ្នក​រកឧសមករុះកុដិ​ដែលប្រក់​ដោយស្មៅ ហើយ​ជញ្ជូន​យកស្មៅ និងឈើ​អស់ទៅ ដរាប​អស់វារៈ​បីដង កុដិ​ដែលអញ​ធ្វើ​ហើយឲ្យ​សុទ្ធ​ដោយដី​ទាំងអស់​នោះ ព្រះដ៏មាន​ព្រះភាគ​ជាម្ចាស់​ ត្រាស់ប្រើ​ឲ្យភិក្ខុ​វាយបំបាក់​ចេញអស់ មាន​បុរសអ្នក​កាន់កាប់​ថែរក្សា​ឈើក្នុង​ឃ្លាំង ហ្លួង (១នាក់) អញ​ធ្លាប់​ស្គាល់​ដែរ បើដូច្នោះ​មានតែអញ​ត្រូវសុំឈើ​នឹងអ្នក​ដែលកាន់​កាប់ថែរក្សា​ឈើក្នុង​ ឃ្លាំងរបស់​ស្តេច ហើយ​ធ្វើកុដិ​ដោយ​ឈើវិញ។ លំដាប់​នោះ ធនិយភិក្ខុ​ដ៏មានអាយុ​ជាកូនស្មូនឆ្នាំង ក៏​ចូលទៅរក​អ្នកកាន់កាប់​ថែរក្សា​ឈើក្នុងឃ្លាំង​របស់ស្តេច លុះ​ចូល​ទៅដល់​ហើយ ក៏​និយាយ​នឹងអ្នក​កាន់កាប់​ថែរក្សា​ឈើក្នុង​ឃ្លាំងរបស់​ស្តេច​នោះ​ថា ម្នាលអ្នក​ដ៏មានអាយុ កាល​អាត្មាចូល​ទៅបិណ្ឌបាត​ក្នុងស្រុក មាន​ពួកអ្នក​រកស្មៅ និងពួក​អ្នករក​ឧសមករុះ​កុដិដែលប្រក់​ដោយស្មៅ ហើយ​ជញ្ជូន​យកស្មៅ និង​ឈើទៅ​អស់ (តែ​ដូច្នេះ​ឯង) អស់វារៈ​បីដង​ហើយ កុដិ​ដែលអាត្មា​ធ្វើហើយ​ឲ្យសុទ្ធ​ដោយដី​ទាំងអស់​នោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់ប្រើ​ឲ្យភិក្ខុ​វាយបំបាក់​បំបែក​ចេញ​អស់ នែអ្នក​ដ៏មានអាយុ ចូរអ្នក​ប្រគេន​ឈើមក​អាត្មា ៗចង់​ធ្វើ​កុដិឈើ។ អ្នកកាន់​កាប់ថែរក្សា​ឈើក្នុងឃ្លាំង​របស់ស្តេច​ឆ្លើយថា បពិត្រ​លោកដ៏ចំរើន ឈើ​ដែលខ្ញុំ​ករុណាល្មម​គួរសម​នឹងប្រគេន​លោកម្ចាស់​នោះ គ្មាន​ទេ មាន​តែឈើ​ព្រះរាជទ្រព្យ​សម្រាប់​ជួសជុល​ព្រះនគរ​ដែលទុក​ប្រយោជន៍​ ការពារអន្តរាយ លោក​ម្ចាស់ បើព្រះរាជា​ទ្រង់ត្រាស់​ឲ្យប្រគេន (មាន​អ្វី) លោកម្ចាស់​ឲ្យគេ​មកនាំយក​ទៅចុះ។ ធនិយភិក្ខុ​ឆ្លើយថា ម្នាល​អាវុសោ សេ្តច​ប្រគេន​ហើយតើ។ លំដាប់​នោះ អ្នក​កាន់កាប់​ថែរក្សា​ឈើក្នុងឃ្លាំង​របស់​ស្តេច​គិតថា សមណៈ​ទាំងនេះជា​សក្យបុត្ត ជាអ្នក​ប្រព្រឹត្ត​នូវធម៌ មាន​សេចក្តី​ប្រព្រឹត្ត​ស្មើជាប្រក្រតី មាន​កិរិយាប្រព្រឹត្ត​នូវធម៌​ដ៏ប្រសើរ លោក​និយាយ​តែពាក្យ​ពិត លោកជា​អ្នកមាន​សីល និងមានធម៌​ដ៏ល្អ សូម្បី​ស្តេចក៏ជ្រះថ្លា​នឹងសមណៈ​ទាំងនេះ​ពេញទី (បើ​ដូច្នេះ) របស់​ដែលគេ​មិនទាន់​ឲ្យ លោក​មិនគួរ​នឹងនិយាយ​ថាគេឲ្យ​ទេ (លុះ​គិតដូច្នេះ​ហើយ) ក៏​និយាយ​នឹងធនិយភិក្ខុ​ដ៏មានអាយុ​ជាកូនស្មូនឆ្នាំង​ថា បពិត្រ​លោកដ៏ចំរើន លោកម្ចាស់​ឲ្យគេមក​នាំយកឈើ​នោះទៅ​ចុះ។ គ្រានោះ ធនិយភិក្ខុ​ដ៏មានអាយុ​ជាកូនស្មូនឆ្នាំង​ឲ្យមនុស្ស​កាត់ឈើ​នោះជាកំណាត់​ តូចកំណាត់​ធំ ហើយ​ឲ្យ​ដឹកនាំ​យកទៅ​ដោយ​រទេះ​ទាំងឡាយ ហើយ​បាន​ចាត់ចែង​ធ្វើកុដិឈើ។

[៨១] គ្រានោះ វស្សការព្រាហ្មណ៍ជាមហាមាត្យ​ក្នុងដែនមគធៈ កាលដើរ​ពិនិត្យត្រួតត្រា​មើលការងារ​ក្នុងក្រុង​រាជគ្រឹះ ក៏ចូល​ទៅរកអ្នក​កាន់កាប់​ថែរក្សាឈើក្នុង​ឃ្លាំងរបស់​សេ្តច លុះចូល​ទៅដល់​ហើយ ក៏និយាយ​នឹងអ្នក​កាន់កាប់​ថែរក្សា​ឈើ​ក្នុង​ឃ្លាំង​របស់​ស្តេចនោះ​ថា នែ​នាយឈើ ព្រះរាជទ្រព្យ​ឯណា​សម្រាប់​ជួសជុល​ព្រះនគរ ដែល​ទុក​ប្រយោជន៍​ការពារ​អន្តរាយ ឈើនោះ​នៅឯណា។ អ្នក​កាន់កាប់​ថែរក្សា​ឈើក្នុងឃ្លាំង​របស់ស្តេច​ឆ្លើយថា បពិត្រ​លោកជាម្ចាស់ ឈើ​នោះស្តេច​បានប្រគេន​ទៅ​ធនិយភិក្ខុ​ជាម្ចាស់​ជាកូន​ស្មូនឆ្នាំង​ហើយ។ លំដាប់​នោះ វស្សការព្រាហ្មណ៍​ជា​មហាមាត្យ​ក្នុង​ដែនមគធៈ​មានសេចក្តី​តូចចិត្ត (ដោយ​គិត) ថា ចុះ​ហេតុអ្វី​ក៏បានជា​ស្តេច​ប្រគេន​ឈើព្រះរាជទ្រព្យ​សម្រាប់​ជួសជុល​ព្រះនគរ ដែល​ទុក​ប្រយោជន៍​ការពារ​អន្តរាយ​ទៅ​ធនិយភិក្ខុ​ជាកូន​ស្មូនឆ្នាំង​វិញ។ គ្រានោះ វស្សការព្រាហ្មណ៍​ជាមហាមាត្យ ក្នុង​ដែនមគធៈ ចូល​ទៅក្នុង​ទីដែល​ព្រះបាទ​ពិម្ពិសារ​មាគធសេនិយរាជ​គង់នៅ លុះ​ចូល​ទៅដល់​ហើយ ក៏​ក្រាប​ទូល​ថា បានឮថា ឈើ​ព្រះរាជទ្រព្យ​សម្រាប់​ជួសជុល​ព្រះនគរ ដែល​ទុក​ប្រយោជន៍​ការពារ​អន្តរាយ ព្រះអង្គ​ទ្រង់ប្រគេន​ទៅ​ធនិយភិក្ខុ​មែនឬ។ ព្រះបាទ​ពិម្ពិសារ​សួរថា អ្នកណា​និយាយ​យ៉ាងនេះ។ មហាមាត្យ​ឆ្លើយថា បពិត្រ​ព្រះសម្មតិទេព អ្នក​កាន់កាប់​ថែរក្សា​ឈើ។ ព្រះបាទ​ពិម្ពិសារ​ទ្រង់មាន​ព្រះបន្ទូល​ថា ម្នាល​ព្រាហ្មណ៍ បើ​ដូច្នោះ អ្នកឯង​ឲ្យមនុស្ស​ទៅនាំអ្នក​កាន់កាប់​ថែរក្សា​ឈើមក​មើល។ លំដាប់​នោះ វស្សការព្រាហ្មណ៍​ជាមហាមាត្យ​ក្នុង​ដែនមគធៈ ក៏ឲ្យ​មនុស្ស​ទៅ​ចាប់ចង​អ្នក​កាន់កាប់​ថែរក្សា​ឈើ​ហើយ​នាំ​មក។

[៨២] ធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំង បានឃើញ​អ្នកកាន់កាប់​ថែរក្សាឈើ ដែល​ជាប់ក្តី ហើយ​គេកំពុង​បណ្តើរទៅ លុះ​ឃើញ​ហើយ ក៏សួរ​អ្នកកាន់​កាប់​ថែរក្សាឈើ​នោះថា ចុះ​ហេតុអ្វី​អាវុសោ បាន​ជាអ្នក​ត្រូវគេ​ចង​បណ្តើរ​ទៅដូច្នេះ។ អ្នក​កាន់កាប់​ថែរក្សាឈើ​ឆ្លើយថា បពិត្រ​លោក​ដ៏ចំរើន ព្រោះ​រឿង​ឈើ​នោះ។ ធនិយភិក្ខុ​ឆ្លើយថា អាវុសោ អ្នក​ទៅចុះ អាត្មា​នឹងទៅ​ដែរ។ អ្នកកាន់​កាប់ថែរក្សា​ឈើឆ្លើយ​ថា លោកម្ចាស់​គួរមក ខ្ញុំព្រះករុណា​លំបាក​មុនហើយ។ លំដាប់​នោះ ធនិយភិក្ខុ​ដ៏មានអាយុ​ជា​កុម្ភការបុត្រ ក៏ចូល​ទៅកាន់​ព្រះរាជ​ដំណាក់​នៃព្រះបាទ​ពិម្ពិសារ​មាគធសេនិយរាជ លុះ​ចូលទៅ​ដល់​ហើយ ក៏គង់​លើអាសនៈ​ដែល​គេបាន​ក្រាល​ប្រគេន។ វេលា​នោះ ព្រះបាទ​ពិម្ពិសារ​មាគធសេនិយរាជ ក៏ចូល​ទៅត្រង់​កន្លែងដែល​ធនិយភិក្ខុ​ដ៏មាន​អាយុ​ជាកុម្ភការបុត្រ​គង់នៅ លុះ​ចូលទៅ​ដល់ហើយ ក៏ថ្វាយ​បង្គំ​ចំពោះ​ធនិយភិក្ខុ​ដ៏មានអាយុ​ជា​កុម្ភការបុត្រ ហើយ​គង់នៅ​ក្នុងទី​ដ៏សមគួរ។ លុះ​ព្រះបាទ​ពិម្ពិសារ​មាគធសេនិយរាជ គង់​ក្នុងទី​ដ៏សមគួរ​ហើយ ទើប​ទ្រង់មាន​ព្រះបន្ទូល​សួរធនិយភិក្ខុ​ដ៏មានអាយុ​ជាកូនស្មូនឆ្នាំង​ថា បពិត្រ​លោកដ៏ចំរើន បាន​ឮថា ឈើ​ព្រះរាជទ្រព្យ​សម្រាប់​ជួសជុល​ព្រះនគរ ដែល​ទុកបម្រុង​ការពារ​អន្តរាយ ខ្ញុំ​បានប្រគេន​លោក​ពិតមែន​ឬ។ ធនិយភិក្ខុ​ឆ្លើយថា ថ្វាយ​ព្រះពរ​មហារាជ ពិត​មែន។ ព្រះបាទ​ពិម្ពិសារ​ទ្រង់មាន​ព្រះបន្ទូល​ថា បពិត្រ​លោកដ៏ចំរើន ធម្មតា​យើងជាស្តេច​មានកិច្ច​ច្រើន ការងារ​ដែលត្រូវ​ធ្វើក៏មាន​ច្រើន បើទុក​ជាយើង​ឲ្យមែន ក៏នឹក​មិនឃើញ​ដែរ ហេតុនេះ​សូមលោក​រំលឹក​ខ្ញុំផង។ ធនិយភិក្ខុ​ឆ្លើយថា ថ្វាយ​ព្រះពរ​មហារាជ សូម​ព្រះអង្គ​ទ្រង់រំពឹង​ទៅមើល កាល​ដែល​ទ្រង់ទើប​បានរាជាភិសេក​នោះ ទ្រង់មាន​ព្រះបន្ទូល មាន​សភាព​យ៉ាងនេះ​ថា ស្មៅ ឈើ និងទឹក ខ្ញុំបាន​ឲ្យហើយ ដល់​សមណៈ និង​ព្រាហ្មណ៍​ទាំងឡាយ ៗចូរ​ប្រើប្រាស់ (នូវ​ស្មៅ​ឈើ និងទឹក​នោះ​ចុះ)។ ព្រះបាទ​ពិម្ពិសារ​មាន​ព្រះបន្ទូល​ថា បពិត្រ​លោកដ៏ចំរើន ខ្ញុំនឹក​ឃើញហើយ (ប៉ុន្តែ​ថា) សមណៈ និងព្រាហ្មណ៍​ទាំងឡាយ​ដែលមាន​សេចក្តី​អៀនខ្មាស សេចក្តី​សង្ស័យ និងមាន​សេចក្តី​ប្រាថ្នា​ក្នុងសិក្ខា សមណៈ និងព្រាហ្មណ៍​ទាំងនោះ រមែង​កើតមាន​សេចក្តី​សង្ស័យក្នុង​ហេតុនីមួយ​សូម្បី​តែបន្តិច​បន្តួច ស្មៅ ឈើ និងទឹក ដែលខ្ញុំ​និយាយ​ថាឲ្យនោះ គឺ​ឲ្យចំពោះ​សមណៈ និងព្រាហ្មណ៍​ទាំងនោះ ព្រោះថា ស្មៅ ឈើ និងទឹក​នោះឯង ដែល​មានក្នុង​ព្រៃឥត​មានអ្នក​ណាហួង​ហែង​ឡើយ បពិត្រ​លោកដ៏ចំរើន លោក​សំគាល់អាង​ដោយហេតុ​បន្តិចបន្តួច​នោះ ដើម្បី​នាំយកឈើ​ដែលគេ​មិនបាន​ឲ្យយ៉ាងនេះ មនុស្ស​ទាំងឡាយ​ប្រហែល​ដូចខ្ញុំ​នឹងសម្លាប់ ឬចង ឬ​បំបរបង់ នូវ​សមណៈ ឬព្រាហ្មណ៍ ដូចម្តេច​កើត បពិត្រ​លោកដ៏ចំរើន សូម​លោកនិមន្ត​ទៅចុះ លោករួច (ទោស) ហើយ​ដោយសារ​រោម (គឺភេទ​នៃបព្វជិត) លោក​កុំធ្វើ​យ៉ាងនេះ​ទៀតឡើយ។

[៨៣] មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់​ថា សមណៈជាសក្យបុត្ត​ទាំងនេះគ្មាន​សេចក្តី​អៀនខ្មាស ជាអ្នក​ទ្រូស្តសីល និយាយ​កុហក គួរណាស់​តែសមណៈ​ទាំងនេះ​ប្រព្រឹត្ត​នូវធម៌ មានសេចក្តី​ប្រព្រឹត្តស្មើ​ជាប្រក្រតី និងប្រព្រឹត្ត​នូវធម៌​ដ៏ប្រសើរ និយាយ​ទៀងត្រង់ មាន​សីល និងមាន​ធម៌ល្អ ទើប​នឹងប្តេជ្ញា (ខ្លួន​ជាសមណៈ​បាន) ភាវៈនៃ​សមណៈ​របស់លោក​ទាំងនេះគ្មាន​ទេ ភាវៈនៃធម៌​ដ៏ប្រសើរ​របស់លោក​ទាំងនេះគ្មាន​ទេ សាមញ្ញគុណ​របស់លោក​ទាំងនេះ​វិនាសអស់​ហើយ ព្រហ្មញ្ញគុណ​របស់លោក​ទាំងនេះ​វិនាសអស់​ហើយ សាមញ្ញគុណ​របស់​លោកទាំង​នេះនឹង​មាន​មកអំពី​ឯណា ព្រហ្មញ្ញគុណ​របស់​លោក​ទាំងនេះ​នឹង​មានមក​អំពី​ឯណា លោក​ទាំងនេះ​ប្រាសហើយ​ចាក​សាមញ្ញគុណ លោក​ទាំងនេះ​ប្រាសហើយ​ចាក​ព្រហ្មញ្ញគុណ សមណៈ​ទាំងនេះ​ហ៊ានបញ្ឆោត​ដល់ស្តេច​ផែនដី ចំណង់​បើមនុស្ស​ឯទៀត​យ៉ាងណា​ទៅអេះ។ ភិក្ខុ​ទាំងឡាយ​បាន​ឮមនុស្ស​ទាំង​នោះ​ពោល​ទោស តិះដៀល បន្តុះបង្អាប់​ដូច្នេះ​ហើយ។ ពួក​ភិក្ខុ​ឯណា​មានសេចក្តី​ប្រាថ្នាតិច ជា​អ្នក​សន្តោស អ្នក​អៀនខ្មាស មាន​សេចក្តី​រង្កៀស មាន​ប្រាថ្នា​ក្នុងសិក្ខា ភិក្ខុ​ទាំងនោះ​ក៏ពោល​ទោស តិះដៀល បន្តុះបង្អាប់​ថា ចុះ​ហេតុអ្វី​បានជា​ធនិយភិក្ខុ​ដ៏មានអាយុ​ជាកូនស្មូន​ឆ្នាំង ទៅយក​របស់​ដែលគេ​មិន​បានឲ្យ គឺឈើ​របស់​ស្តេច (ដូច្នោះ)។ គ្រានោះ ភិក្ខុ​ទាំងនោះ​ក្រាបបង្គំ​ទូលសេចក្តី​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រោះ​និទាននេះ ដំណើរ​នេះ ព្រះដ៏មាន​ព្រះភាគទ្រង់​ត្រាស់​ឲ្យប្រជុំ​ភិក្ខុសង្ឃ ហើយ​សួរចំពោះ​ធនិយភិក្ខុ​ដ៏មានអាយុ​ជាកូន​ស្មូនឆ្នាំង​ក្នុងវេលា​នោះថា ធនិយភិក្ខុ ឮថា អ្នក​ឯងបាន​យករបស់​ដែលគេ​មិនបាន​ឲ្យ គឺឈើ​របស់​ព្រះរាជា មែន​ឬ។ ធនិយភិក្ខុ​ឆ្លើយថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ការនោះ​ពិតមែន។ ព្រះសព្វញ្ញុពុទ្ធ​ដ៏មានព្រះភាគ ទ្រង់​តិះដៀល​ធនិយភិក្ខុ​ថា នែ​មោឃបុរស កម្មនេះ​ជាកម្ម​មិនសមគួរ មិន​ត្រូវទំនង មិន​ត្រូវ​បែបផែន មិនមែន​ជារបស់​សមណៈ មិន​គប្បី មិនគួរ​ធ្វើឡើយ នែ​មោឃបុរស ហេតុអ្វី​ក៏បានជា​អ្នកឯង​ទៅយក​របស់​ដែលគេ​មិនបាន​ឲ្យ គឺឈើ​របស់​ព្រះរាជា (ដូច្នោះ) នែ​មោឃបុរស អំពើ​នេះមិន​មែននាំ​ឲ្យកើត​សេចក្តី​ជ្រះថ្លា​ដល់ជន​ទាំងឡាយ​ដែល​មិនទាន់​ ជ្រះថ្លា និង​មិនមែន​នាំឲ្យ​រឹងរិត​តែជ្រះថ្លា​ដល់ជន​ទាំងឡាយ​ដែលជ្រះថ្លា​ស្រាប់​ នោះទេ នែ​មោឃបុរស អំពើនេះ​ប្រាកដ​ជានាំ​បណ្តាល​មនុស្សពួក​ខ្លះ ដែល​មិនទាន់​ជ្រះថ្លា​ឲ្យខាត ខានមានសេចក្តី​ជ្រះថ្លា និងនាំ​បណ្តាល​មនុស្សពួកខ្លះ​ដែលជ្រះថ្លា​ហើយ ឲ្យបាត់​ជ្រះថ្លា​ទៅវិញ។ សម័យ​នោះ មាន​មហាមាត្យ​ម្នាក់ ពីដើម​ធ្លាប់ធ្វើ​ជាចៅក្រម​ចាស់ បាន​បួស​ក្នុង​សំណាក់​ពួកភិក្ខុ (ភិក្ខុ​នោះឯង) បាន​ទៅអង្គុយ​ជិត​ព្រះដ៏មាន​ព្រះភាគ។ វេលា​នោះ ព្រះអង្គ​ទ្រង់មាន​ព្រះបន្ទូល​សួរភិក្ខុ​នោះថា ម្នាល​ភិក្ខុ ព្រះបាទ​ពិម្ពិសារ​មាគធសេនិយរាជ​ចាប់ចោរ​បានហើយ សម្លាប់​ក្តី ឃុំខាំង​ក្តី និរទេស​ក្តី ដោយ​របស់មាន​ដម្លៃចំនួន​ប៉ុន្មាន។ ភិក្ខុ​នោះក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ដោយ​របស់​មានដម្លៃ​ចំនួន១បាទ ឬគួរ​ដល់១បាទ ឬច្រើន​ជាង១បាទ។ សម័យ​នោះឯង ក្នុង​ក្រុងរាជគ្រឹះ គេចាយ​ប្រាក់​៥មាសក​ជា​១បាទ។ គ្រានោះ ព្រះដ៏មាន​ព្រះភាគ​ទ្រង់តិះ​ដៀល​ធនិយភិក្ខុ​ដ៏មានអាយុ​ជាកូនស្មូនឆ្នាំង ដោយ​អនេក​បរិយាយ ហើយ​ទ្រង់​សំដែង​នូវទោស​នៃការ​ដែល​គេពិបាក​ចិញ្ចឹម។បេ។ ហើយ​ទ្រង់ត្រាស់​សរសើរ​គុណនៃ​ការប្រារព្ធ​ព្យាយាម រួចទ្រង់​សំដែង​នូវធម្មីកថា ដ៏សម​គួរដល់​សិក្ខាបទ​នោះ ឲ្យមាន​ទំនងតាម​សិក្ខាបទ​នោះចំពោះ​ភិក្ខុ​ទាំងឡាយ ទើបទ្រង់​ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មកជួប​ជុំ។បេ។ ហើយ​ទ្រង់​បញ្ញត្ត​សិក្ខាបទ​ថា ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បី​សំដែងឡើង​នូវសិក្ខាបទ​នេះដូច្នេះ​ថា ភិក្ខុណា​មួយកាន់​យកទ្រព្យ​ដែលគេ​មិនបាន​ឲ្យ ដោយ​ចំណែក​នៃចិត្តលួច ស្តេច​ទាំងឡាយ​ចាប់បាន​ចោរហើយ ត្រូវ​សម្លាប់ក្តី ឃុំខាំង​ក្តី និរទេស​ក្តី ដោយ​ពាក្យថា អាឯង​ជាចោរ ជាមនុស្ស​ពាល​វង្វេង ជាមនុស្ស​ល្មួចព្រោះ​អទិន្នាទាន មាន​សភាព​យ៉ាងណា ភិក្ខុ​កាលដែល​កាន់យក​ទ្រព្យដែលគេ​មិនបានឲ្យ​មានសភាព​ដូច្នោះ ភិក្ខុនេះ​ក្តី ក៏ត្រូវ​អាបត្តិ​បារាជិក រកសំវាសគ្មាន (គឺឥត​មានកិរិយា​នៅរួបរួម​គ្នាបាន)។ សិក្ខាបទ​នេះព្រះដ៏មាន​ព្រះភាគ​ទ្រង់បាន​បញ្ញត្ត​ហើយ​ដល់ភិក្ខុ​ទាំងឡាយ​ យ៉ាងនេះ។

[៨៤] សម័យនោះ ឆព្វគ្គិយភិក្ខុទាំងឡាយ នាំគ្នាទៅកាន់​កំពង់របស់​ជាងជ្រលក់ ហើយ​លួចយក​បង្វិចសំពត់​របស់​ជាង​ជ្រលក់ មកកាន់​អារាម​ហើយ​ចែកគ្នា។ ភិក្ខុ​ទាំងឡាយ​និយាយ​យ៉ាងនេះ​ថា ម្នាល​អាវុសោ លោក​ទាំងឡាយ​ជាអ្នក​មាន​បុណ្យ​ច្រើន ចីវរ​កើតឡើង​ដល់​លោក​ច្រើន។ ឆព្វគ្គិយភិក្ខុ​ឆ្លើយថា ម្នាល​អាវុសោ បុណ្យ​របស់យើង​មានមក​ពីណា អម្បាញ់​មិញ​យើងទៅ​ឯកំពង់​របស់ជាង​ជ្រលក់ ហើយ​យើងបាន​លួចយក​បង្វិច​សំពត់​របស់​ជាង​ជ្រលក់មក​ទេតើ។ ភិក្ខុ​ទាំងឡាយ​និយាយ​ថា អាវុសោ សិក្ខាបទ ព្រះបរមគ្រូ​ទ្រង់​បញ្ញត្ត​រួចហើយ​តើ ចុះ​ហេតុអ្វី​បានជា​លោក​នាំគ្នា​ទៅលួច​បង្វិច​សំពត់​របស់​ជាង​ជ្រលក់​មក។ ឆព្វគ្គិយភិក្ខុ​ឆ្លើយតប​ថា ម្នាល​អាវុសោ សិក្ខាបទ ព្រះបរមគ្រូ​ជាម្ចាស់​ទ្រង់​បញ្ញត្ត​រួចហើយ​ក៏ពិត​មែន តែថា​សិក្ខាបទ​នោះ ទ្រង់បញ្ញត្ត​ចំពោះតែ​ក្នុងស្រុក ត្រង់​ក្នុងព្រៃ​ទ្រង់មិន​បញ្ញត្ត​ទេ។ ភិក្ខុ​ទាំងនោះ​និយាយ​ថា អាវុសោ សិក្ខាបទ​ដែល​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ហើយក្នុង​ស្រុកនោះ​ក៏ប្រាកដ​ ដូចជាក្នុង​ព្រៃដូច្នោះ​ដែរ មិនមែន​ឬអ្វី នែ​អាវុសោ អំពើ​ដែលលោក​ធ្វើនេះ មិន​សមគួរ មិនត្រូវ​ទំនង មិនត្រូវ​បែបផែន មិនមែន​ជារបស់​សមណៈ មិន​គប្បី មិនគួរ​ធ្វើឡើយ នែ​អាវុសោ​ទាំងឡាយ ចុះ​ហេតុដូចម្តេច ក៏​បានជា​លោក​នាំគ្នា​ទៅលួច​បង្វិច​សំពត់​របស់​ជាង​ជ្រលក់​មក ម្នាល​អាវុសោ កម្មនេះ​មិនមែន​នាំឲ្យកើត​សេចក្តី​ជ្រះថ្លា​ដល់ជន​ទាំងឡាយ​ដែលមិនទាន់​ ជ្រះថ្លា និង​មិនមែន​នាំឲ្យរឹង​រិតតែកើត​សេចក្តី​ជ្រះថ្លា​ដល់ជន​ទាំងឡាយ​ដែលមាន​ សេចក្តី​ជ្រះថ្លា​ហើយនោះ​ទេ ម្នាល​អាវុសោ កម្ម​នេះ​ប្រាកដ​ជានាំ​បណ្តាល​ឲ្យមនុស្ស​ពួកខ្លះ​ដែល​មិនទាន់​ជ្រះថ្លា ឲ្យខាន​បានកើត​សេចក្តី​ជ្រះថ្លា និងនាំ​បណ្តាល​មនុស្ស​ពួកខ្លះ​ដែលជ្រះថ្លា​ហើយ ឲ្យ​ត្រឡប់ជា​រាយមាយ​រសាយបាត់​សេចក្តី​ជ្រះថ្លា​ទៅវិញ។ គ្រានោះ ភិក្ខុ​ទាំងឡាយ​នោះ​ក៏តិះដៀល​ឆព្វគ្គិយភិក្ខុ ដោយ​អនេក​បរិយាយ ហើយ​ក្រាបទូល​សេចក្តី​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រោះ​និទាន​នេះ ដំណើរ​នេះ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ ហើយ​សួរចំពោះ​ឆព្វគ្គិយភិក្ខុ​ក្នុង​ពេលនោះ​ថា ម្នាលភិក្ខុ​ទាំងឡាយ បាន​ឮថា ពួកអ្នក​ឯងនាំ​គ្នាទៅកាន់​កន្លែងដែល​ជាងជ្រលក់​គេលាត្រដាង​សំពត់ ហើយ​បាន​លួចបង្វិច​សំពត់​របស់​ជាងជ្រលក់​មែនឬ។ ឆព្វគ្គិយភិក្ខុ​ឆ្លើយថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិត​មែន។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​តិះដៀល​ឆព្វគ្គិយភិក្ខុ​ថា នែ​មោឃបុរស​ទាំងឡាយ អំពើ​ដែលពួក​អ្នកឯង​ធ្វើនេះ ជាអំពើ​មិន​សមគួរ មិនត្រូវ​ទំនង មិនត្រូវ​បែបផែន មិនមែន​ជារបស់​សមណៈ មិន​គប្បី មិនគួរ​ធ្វើឡើយ នែ​មោឃបុរស​ទាំងឡាយ ចុះ​ហេតុអ្វី​បានជា​អ្នកនាំ​គ្នាទៅ​លួចបង្វិច​សំពត់​របស់ជាង​ជ្រលក់ នែ​មោឃបុរស អំពើ​នេះមិនមែន​នាំឲ្យកើត​ជ្រះថ្លា​ដល់ជន​ទាំងឡាយ​ដែលមិន​ទាន់ជ្រះថ្លា​នោះ​ ទេ។បេ។ នឹង​នាំបណ្តាល​ឲ្យជន​ពួកខ្លះ​ដែល​ជ្រះថ្លា​ហើយ ត្រឡប់​ជា​រាយមាយ​រសាយបាត់​សេចក្តី​ជ្រះថ្លា​ទៅវិញ។ គ្រា​នោះ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​តិះដៀល​ឆព្វគ្គិយភិក្ខុ​ដោយ​ព្រះពុទ្ធដីកា​ជាអនេក​ បរិយាយ ហើយ​ទ្រង់​សំដែង​ទោសនៃការ​ដែលគេ​ពិបាក​ចិញ្ចឹម។បេ។ ទើប​ទ្រង់ត្រាស់​សរសើរគុណ​នៃការប្រារព្ធ​នូវព្យាយាម រួច​ហើយទ្រង់​សំដែង​នូវធម្មីកថា​ដ៏សមគួរ​ដល់​សិក្ខាបទ​នោះៗ ឲ្យមាន​ទំនង​តាម​សិក្ខាបទ​នោះៗ ចំពោះ​ភិក្ខុ​ទាំងឡាយ ទើប​ទ្រង់​ត្រាស់ហៅ​ភិក្ខុ​ទាំងឡាយ​មក​ជួបជុំ។បេ។ ហើយ​ទ្រង់បញ្ញត្ត​សិក្ខាបទ​ថា ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បី​សំដែងឡើង​នូវ​សិក្ខាបទ​នេះថា ភិក្ខុណា​មួយ​កាន់យក​ទ្រព្យ​ដែលគេមិន​បានឲ្យ​ដោយចំណែក​នៃចិត្ត​លួច អំពី​ស្រុកក្តី ព្រៃក្តី ស្តេច​ទាំងឡាយ​ចាប់បាន​ចោរហើយ​ត្រូវសម្លាប់​ក្តី ឃុំខាំង​ក្តី និរទេស​ក្តី ដោយ​ពាក្យថា ឯង​ជាចោរ ជាមនុស្ស​ពាលវង្វេង ជា​មនុស្សល្មួច ព្រោះ​អទិន្នាទាន​មានសភាព​យ៉ាងណា ភិក្ខុ​កាលដែល​កាន់យក​ទ្រព្យដែល​គេមិន​បានឲ្យ មាន​សភាព​យ៉ាងនោះ ភិក្ខុនេះ​ក្តី ក៏ត្រូវ​អាបត្តិ​បារាជិក​រកសំវាសគ្មាន (គឺឥត​មាន​កិរិយានៅ​រួបរួមគ្នា​បាន)។

[៨៥] ត្រង់ពាក្យថា ណាមួយ សេចក្តីថា ឯណា ប្រាកដដូចជា​ឯណា។បេ។ ភិក្ខុ​នេះ តថាគត​ហៅថា ណាមួយ។ ត្រង់ពាក្យ​ថា ភិក្ខុ។បេ។ សេចក្តីថា ភិក្ខុ​នេះតថាគត​អធិប្បាយ​ក្នុងសេចក្តី​នេះ។ ដែល​ឈ្មោះថា ស្រុក​(នោះ) គឺស្រុក​ដែលមាន​ខ្ទមមួយ​ក្តី ស្រុក​ដែលមាន​ខ្ទមពីរ​ក្តី ស្រុក​ដែល​មាន​ខ្ទមបី​ក្តី ស្រុកដែល​មានខ្ទម​បួនក្តី ស្រុក​ដែល​មាន​មនុស្សក្តី ស្រុក​ដែល​ឥតមនុស្ស​ក្តី ស្រុក​ដែលមាន​របង​ឬកំផែង​ក្តី ស្រុក​ដែលឥត​របងឬ​កំផែង​ក្តី ស្រុក​ដែលគេ​ទើបតាំង​នៅថ្មី (មាន​ផ្ទះពីរបី) ដូចជា​គោឈរ​ក្តី ពុំ​នោះ​សោត ប្រទេស​ណាដែល​មានពួក​ឈ្មួញ​បាន​អាស្រ័យ​នៅលើស​ជាង​៤ខែឡើង​ទៅ ប្រទេស​នោះក៏លោក​ហៅថា​ស្រុក។ ដែល​ឈ្មោះថា​ឧបចារ​នៃស្រុក (នោះ) គឺទី​ដែលធ្លាក់​ចុះដុំដី​របស់មជ្ឈិម​បុរសឈរ​ប្រប​ធរណីទ្វារ​ស្រុក​ដែល​ មានរបង ឬកំផែង ចោល​ទៅ (ឬ) ទីដែល​ធ្លាក់ចុះ​ដុំដីរបស់​មជ្ឈិមបុរស​ឈរប្រប​ឧបចារផ្ទះ​នៃស្រុក​ដែលឥត​របង ឬកំផែង ចោល​ទៅ។ ដែល​ឈ្មោះថា​ព្រៃ (នោះ) គឺទី​ដ៏សេស លើកលែង​តែស្រុក និង​ឧបចារ​នៃស្រុក​ចេញ ឈ្មោះថា​ព្រៃ។ ដែលឈ្មោះ​ថាទ្រព្យ​ដែលគេ​មិនបាន​ឲ្យ (នោះ) គឺ​របស់​ណាដែល​គេមិន​ទាន់ឲ្យ មិនទាន់​លះបង់​ឲ្យ មិនទាន់​ដាច់ចិត្ត​ឲ្យ គេរក្សា​ទុក គេគ្រប់​គ្រង​ទុក គេនៅ​ប្រកាន់ គេ​នៅហួង​ហែង ទ្រព្យ​នោះ​ឈ្មោះ​ថា ទ្រព្យ​ដែលគេ​មិនបាន​ឲ្យ។ ត្រង់​បទថា ដោយ​ចំណែក​នៃចិត្ត​លួច សេចក្តី​ថា ភិក្ខុ​មានចិត្ត​ជាអ្នក​ល្មួច គឺថា ភិក្ខុ​មានចិត្ត​បម្រុង​នឹងលួច។

[៨៦] ត្រង់បទថា គប្បីកាន់យក សេចក្តីថា ភិក្ខុគប្បី​ចាប់យក គប្បី​នាំទៅ គប្បី​លួចយក គប្បីឲ្យ​កំរើក​ឥរិយាបថ គប្បី​ឲ្យឃ្លាត​ចាកទី គប្បីឈាន​កន្លងនូវ​ទីដែល​កំណត់។

[៨៧] ដែលឈ្មោះថា មានសភាពយ៉ាងណា (នោះ) គឺទ្រព្យចំនួន​មួយបាទ ឬទ្រព្យគួរដល់​ថ្លៃមួយបាទ ឬថា ក្រៃ​លែង​ជាងមួយ​បាទឡើងទៅ។ ដែល​ឈ្មោះថា ស្តេច​ទាំងឡាយ (នោះ) គឺស្តេច​ជាធំលើ​ប្រថពី​ទាំងអស់ ស្តេចជា​ធំក្នុង​ប្រទេស ពួកអ្នក​ត្រួត​មណ្ឌល (ចៅហ្វាយខេត្ត) ពួក​អ្នក​បរិភោគ​ស្រុកជា​លំដាប់ (ចៅហ្វាយស្រុក) ពួក​អ្នក​កាត់ក្តី ពួក​មហាមាត្យ ពុំនោះ​សោត ពួក​ឥស្សរជន​ណាជា​អ្នកត្រួតត្រា​ក្នុងការ​កាប់សម្លាប់ ពួក​ឥស្សរជន​ទាំងនោះ ឈ្មោះ​ថាស្តេច។ ដែល​ឈ្មោះថា ចោរ​(នោះ) គឺអ្នក​ណាដែល​កាន់យក​ទ្រព្យ​ដែលម្ចាស់​គេមិន​បានឲ្យ មាន​ដម្លៃ​ប្រមាណ​៥មាសក ឬច្រើន​ជាង៥​មាសក​ឡើងទៅ ដោយ​ចំណែក​នៃចិត្ត​លួច អ្នកនោះ​ឈ្មោះថា ចោរ។ ត្រង់​ពាក្យថា គប្បី​សម្លាប់​ក្តី សេចក្តីថា គប្បី​សម្លាប់ដោយ​ដៃក្តី ដោយ​ជើងក្តី ដោយ​រំពាត់​ខ្សែតីក្តី ដោយ​ផ្តៅក្តី ដោយ​ដម្បង​វែងក្តី ដោយ​កាប់កាត់​ក្តី។ ត្រង់​ពាក្យថា គប្បី​ចងក្តី សេចក្តី​ថា គប្បី​ចងដោយ​ចំណង​គឺខ្សែក្តី ដោយ​ចំណង​គឺខ្នោះ​ក្តី ដោយ​ចំណង​គឺច្រវាក់ក្តី ដោយ​បង្ខាំទុក​ក្នុងផ្ទះ​ក្តី ដោយ​បង្ខាំទុក​ក្នុងក្រុង​ក្តី ដោយបង្ខាំ​ទុកក្នុង​ស្រុកក្តី ដោយ​បង្ខាំទុក​ក្នុងនិគម​ក្តី ឬគប្បី​ធ្វើនូវការ​ឃុំខាំងដោយ​បុរស។ ត្រង់ពាក្យ​ថា គប្បី​បំបរបង់​ក្តី ឬថាគប្បី​និរទេសក្តី សេចក្តី​ថា គប្បី​បំបរបង់​ចាកស្រុក​ក្តី ចាក​និគម​ក្តី ចាកក្រុង​ក្តី ចាក​ជនបទ​ក្តី ចាកប្រទេស​ក្នុងជនបទ​ក្តី។ ត្រង់​ពាក្យ៤ម៉ាត់​ថា អ្នកឯង​ជាចោរ អ្នកឯង​ជាពាល អ្នកឯង​ជាបុគ្គល​វង្វេង អ្នកឯង​ជាអ្នក​ល្មួចនេះ ជាពាក្យ​ជេរប្រទេច។

[៨៨] ដែលឈ្មោះថា មានសភាព​ដូច្នោះ (នោះ) គឺទ្រព្យ​ចំនួនមួយបាទ ឬទ្រព្យ​គួរដល់ដម្លៃ​មួយបាទ ឬថា ក្រៃលែង​ជាងមួយបាទ​ឡើងទៅ។ ត្រង់ពាក្យ​ថា កាល​កាន់យក សេចក្តីថា កាល​ចាប់យក កាលនាំ​ទៅ កាល​លួច កាលឲ្យ​កំរើក​ឥរិយាបថ កាលឲ្យ​ឃ្លាតចាកទី កាល​ឲ្យ​កន្លង​ហួសទី​ដែល​កំណត់។

[៨៩] ត្រង់បទថា ភិក្ខុនេះដែរ គឺពោល​ប្រៀបធៀប​នឹងភិក្ខុដែល​មានក្នុងសិក្ខាបទ​មុន។ ត្រង់ពាក្យ​ថា ជាបារាជិក អធិប្បាយ​ជាសេចក្តី​ឧបមាថា ធម្មតា​ស្លឹកឈើទុំ​ដែលជ្រុះ​ចាកទងហើយ មិន​អាចត្រឡប់​ទៅជាមាន​ពណ៌ខៀវ​វិញបាន ដូចម្តេច​មិញ ភិក្ខុ​កាន់យក​ទ្រព្យដែល​គេមិន​បានឲ្យ​ចំនួន១បាទ ឬគួរ​ដល់ដម្លៃ​១បាទ ឬថា​ក្រៃលែង​ជាង១បាទ​ឡើងទៅ ដោយ​ចំណែក​នៃ​ចិត្តលួច ក៏​មិនមែន​ជាសមណៈ មិនមែន​ជាពូជ​ពង្សរបស់​ព្រះពុទ្ធ​ជាសក្យបុត្រ ដូច្នោះ​ដែរ ព្រោះហេតុ​នោះ បាន​ជា​តថាគត​ហៅភិក្ខុ​នោះជា​បារាជិក។ ត្រង់​បទថា រកសំវាសគ្មាន (នោះ) សេចក្តី​ថា សង្ឃកម្ម​ជាមួយ​គ្នា ឧទ្ទេស​ជាមួយគ្នា ការសិក្សា​ស្មើគ្នា នេះ​ឈ្មោះថា សំវាស សំវាស​នោះមិន​មានជា​មួយនឹង​ភិក្ខុដែល​ត្រូវបារាជិក​នោះឡើយ ព្រោះ​ហេតុនោះ បាន​ជា​តថាគត​ហៅថា រកសំវាសគ្មាន។

[៩០] (មាតិការាយឈ្មោះទ្រព្យ) ទ្រព្យដែលស្ថិតនៅក្នុងដី ស្ថិតនៅ​លើគោក ស្ថិតនៅ​ព្ធដ៏អាកាស ស្ថិតនៅ​លើធ្នើរ ស្ថិតនៅ​ក្នុងទឹក ស្ថិតនៅ​ក្នុងទូក ស្ថិតនៅ​លើយាន ស្ថិតនៅ​លើភារៈ ស្ថិត​នៅក្នុង​ច្បារ ស្ថិតនៅ​ក្នុងវត្ត ស្ថិតនៅ​ក្នុងស្រែ ស្ថិតនៅ​ក្នុងទីដី ស្ថិតនៅ​ក្នុងស្រុក ស្ថិតនៅ​ក្នុងព្រៃ ទឹក ឈើស្ទន់ ដើមឈើ របស់​ដែលគេ​កំពុងនាំ​ទៅ របស់​ដែលគេ​ផ្ញើ ទីដែល​ហូតពន្ធ (គយ) សត្វ​មាន​ជីវិត គឺមនុស្ស សត្វគ្មាន​ជើង សត្វ​ជើងពីរ សត្វ​ជើងបួន សត្វជើង​ច្រើន អ្នក​កំណត់​របស់​ដើម្បីឲ្យ​គេលួច អ្នក​រក្សា​របស់ផ្ញើរ​ទុកមួយ​រំពេច កិរិយា​លួចយក​ដោយ​បបួលគ្នា សង្កេតកម្ម និមិត្តកម្ម។

[៩១] ដែលឈ្មោះថា ទ្រព្យស្ថិតនៅក្នុងដី (នោះ) គឺទ្រព្យដែលគេ​កប់លាក់ទុកក្នុងដី។ ភិក្ខុ​មានថេយ្យ​ចិត្តថា អញ​នឹងលួច​នូវទ្រព្យ​ដែលស្ថិត​នៅក្នុងដី ហើយ​ស្វែងរក​គ្នាឲ្យបាន​ពីរនាក់ក្តី ស្វែង​រកចប​ក្តី កញ្ជើក្តី ដើរទៅ​តែឯងក្តី ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុ​កាត់នូវ​ឈើ ឬវល្លិ​ដែលកើត​ក្នុងទីនោះ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុ​ជីក ឬកកាយ ឬគាស់​នូវ​អាចមន៍ដី ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុ​ចាប់ពាល់​នូវឆ្នាំង ត្រូវ​អាបត្តិ​ទុក្កដ។ ឲ្យ​កំរើកត្រូវ​អាបត្តិថុល្លច្ច័យ។ ឲ្យ​ឃ្លាតចាក​ទី ត្រូវ​អាបត្តិបារាជិក។ ភិក្ខុមាន​ថេយ្យចិត្ត បញ្ចូល​នូវភាជនៈ​របស់ខ្លួន​ទៅ ហើយចាប់​ពាល់នូវ​វត្ថុមាន​ដំឡៃ​ប្រមាណ​៥មាសកៈ ឬក្រៃ​លែង​ជាង​៥មាសកៈ​ឡើងទៅ ត្រូវ​អាបត្តិទុក្កដ។ ឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ធ្វើ​ទ្រព្យឲ្យ​ចូលទៅ​ក្នុងភាជន​របស់ខ្លួន​ក្តី កាត់ដាច់​នូវក្តាប់​ដៃក្តី ត្រូវ​អាបត្តបារាជិក។ ភិក្ខុ​មាន​ថេយ្យចិត្ត ចាប់ពាល់​នូវភណ្ឌ​ដែលគេ​ដោតក្រង​ដោយខ្សែ គឺសង្វារ​ក្តី ខ្សែកក្តី ខ្សែចង្កេះ​ក្តី សម្ពត់​សាដកក្តី ឈ្នួតក្តី ត្រូវ​អាបត្តិទុក្កដ។ ឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ចាប់​ត្រង់ទី​បំផុត ហើយ​លើកឡើង ត្រូវ​អាបត្តិថុល្លច្ច័យ។ កាល​បើប៉ះ​ទង្គុក រួចនាំ​យកចេញ ត្រូវ​អាបត្តិថុល្លច្ច័យ។ ដោយ​ហោចទៅ​សូម្បីតែ​ឲ្យផុត​អំពីមាត់ឆ្នាំង ប្រមាណ​ប៉ុនចុង​សក់ ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​មានថេយ្យ​ចិត្ត ផឹកនូវ​សប្បិក្តី ប្រេងក្តី ទឹកឃ្មុំ​ក្តី ទឹកអំពៅ​ក្តី ជារបស់​មានដំឡៃ​ប្រមាណ​៥មាសកៈ ឬក្រៃលែង​ជាង៥មាសកៈ​ឡើងទៅ ដោយ​ប្រយោគ​តែមួយ ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​ទំលាយក្តី ចាក់ចោល​ក្តី ដុតចោល​ក្តី ធ្វើ (នូវ​វត្ថុមាន​សប្បិជា​ដើមនោះ) ឲ្យជា​របស់​ប្រើប្រាស់​មិនកើត​ក្តី ក្នុង​ទីនោះឯង ត្រូវ​អាបត្តិទុក្កដ។

[៩២] ដែលឈ្មោះថា ទ្រព្យស្ថិតនៅលើគោក (នោះ) គឺទ្រព្យ​ដែលគេដម្កល់​ទុកលើទីគោក។ ភិក្ខុ​មានថេយ្យ​ចិត្តថា អញ​នឹងលួចទ្រព្យ​ដែលស្ថិត​នៅលើទី​គោក ហើយ​ស្វែងរកគ្នា​ឲ្យបាន​ពីរនាក់ក្តី ដើរទៅ​តែឯងក្តី ត្រូវ​អាបត្តិទុក្កដ ចាប់​ពាល់ ត្រូវអាបត្តិទុក្កដ ឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ ឲ្យ​ឃ្លាតចាក​ទី ត្រូវ​អាបត្តិបារាជិក។

[៩៣] ដែលឈ្មោះថា ទ្រព្យស្ថិត​នៅព្ធដ៏អាកាស (នោះ) គឺភណ្ឌ​ដែលទៅព្ធដ៏​អាកាស ទោះសត្វ​ក្ងោកក្តី ចចាតក្តី ទទាក្តី ចាបក្តី ឬជា​សម្ពត់សាដក​ក្តី ឈ្នួតក្តី ប្រាក់ក្តី មាសក្តី ដែល​ដាច់ធ្លាក់​ចុះ។ ភិក្ខុ​មាន​ថេយ្យចិត្ត​ថា អញនឹង​លួចនូវ​ភណ្ឌ ដែលស្ថិត​នៅព្ធដ៏អាកាស ហើយ​ស្វែងរក​គ្នាឲ្យ​បានជា​ពីរនាក់ក្តី ដើរ​ទៅតែឯង​ក្តី ត្រូវ​អាបត្តិទុក្កដ។ ផ្តាច់​បង់នូវ​ដំណើរ ត្រូវ​អាបត្តិទុក្កដ។ ចាប់​ពាល់ ត្រូវ​អាបត្តិទុក្កដ។ ឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ឲ្យឃ្លាត​ចាកទី ត្រូវ​អាបត្តិបារាជិក។

[៩៤] ដែលឈ្មោះថា ទ្រព្យស្ថិតនៅ​លើធ្នើរ (នោះ) គឺភណ្ឌ​ដែលដម្កល់​នៅលើធ្នើរ (អធិប្បាយថា) ទ្រព្យ​ដែលគេ​ដម្កល់ទុក​លើគ្រែក្តី លើតាំង​ក្តី ឬទ្រព្យ​ដែលគេពាក់​លើឈើ​ស្បៀងសម្រាប់​ពាក់ចីវរ​ក្តី លើខ្សែ​សម្រាប់​ពាក់ចីវរ​ក្តី លើ​ចម្រឹង​ជញ្ជាំងក្តី លើដៃ​កែវក្តី ដែល​គេព្យួរ​ទុកលើ​ដើមឈើ​ក្តី ដោយ​ហោចទៅ ទ្រព្យ​ដែលគេ​ដម្កល់ទុក​លើជើង​បាត្រក៏ដោយ។ ភិក្ខុមាន​ថេយ្យចិត្ត​ថា អញនឹង​លួចយក​ភណ្ឌដែល​ស្ថិតនៅ​លើធ្មើរ ហើយ​ស្វែងរក​គ្នាឲ្យបាន​ជាពីរនាក់​ក្តី ដើរទៅ​តែឯងក្តី ត្រូវ​អាបត្តិទុក្កដ។ ចាប់​ពាល់ ត្រូវ​អាបត្តិទុក្កដ។ ឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ឲ្យឃ្លាត​ចាកទី ត្រូវ​អាបត្តិបារាជិក។

[៩៥] ដែលឈ្មោះថា ទ្រព្យស្ថិតនៅក្នុងទឹក (នោះ) គឺភណ្ឌ​ដែលគេដម្កល់​ទុកក្នុងទឹក។ ភិក្ខុមាន​ថេយ្យចិត្តថា អញ​នឹងលួចយក​ភណ្ឌដែល​ស្ថិតនៅក្នុងទឹក ហើយស្វែង​រកគ្នាឲ្យ​បានជាពីរនាក់​ក្តី ដើរទៅ​តែឯងក្តី ត្រូវ​អាបត្តិទុក្កដ។ មុជ​ចុះក្តី ងើប​ឡើងក្តី ត្រូវ​អាបត្តិទុក្កដ។ ចាប់ពាល់ ត្រូវ​អាបត្តិទុក្កដ។ ឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ធ្វើឲ្យ​ឃ្លាត​ចាកទី ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​មានថេយ្យ​ចិត្ត ចាប់ពាល់​ផ្កាឧប្បលក្តី ផ្កាឈូកក្រហម​ក្តី ផ្កាឈូក​សក្តី ក្រអៅឈូក​ក្តី ត្រីក្តី អណ្តើក​ក្តី ដែលកើត​ក្នុងទឹកនោះ មាន​ដំឡៃ៥មាសក​ក្តី លើសពី​៥មាសកក្តី ត្រូវ​អាបត្តិទុក្កដ។ ធ្វើរបស់​នោះឲ្យកំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ធ្វើ​របស់នោះ​ឲ្យឃ្លាត​ចាកទី ត្រូវ​អាបត្តិបារាជិក។

[៩៦] គេឆ្លង (នូវទីមានទឹក មានស្ទឹងនិងទន្លេជាដើម) ដោយរបស់អ្វី របស់​នោះឈ្មោះ​ថាទូក [ក្នុងអដ្ឋកថា​ថា ស្នូក​សម្រាប់​ជ្រលក់ក្តី បាច់​ឫស្សីក្តី ក្បូនក្តី ឲ្យ​ឈ្មោះថា នាវា ដែល​ប្រែជា ទូក​ក្នុងទី​នេះ]។ ទ្រព្យ​ដែលគេ​ដាក់ទុក​នៅក្នុងទូក ឬលើទូក ឈ្មោះ​ថាទ្រព្យ​ស្ថិត​នៅក្នុង​ទូក។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតថា អញ​នឹងលួច​យកទ្រព្យ​ដែល​ស្ថិតនៅ​ក្នុងទូក ហើយ​ស្វែង​រកគ្នា​ឲ្យបាន​ជាគំរប់​ពីរនាក់ក្តី ដើរទៅ​ម្នាក់ឯង​ក្តី ត្រូវ​អាបត្តិទុក្កដ។ ចាប់​ពាល់​(ទ្រព្យ​នោះ) ត្រូវ​អាបត្តិទុក្កដ។ (ធ្វើទ្រព្យ​នោះ)ឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ (ធ្វើ​ទ្រព្យ​នោះ) ឲ្យឃ្លាត​ចាកទី ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតថា អញ​នឹងលួច​យកទូក ហើយ​ស្វែងរក​គ្នាឲ្យបាន​ជាគំរប់​ពីរនាក់ក្តី ដើរ​ទៅម្នាក់​ឯងក្តី ត្រូវ​អាបត្តិទុក្កដ។ ចាប់​ពាល់ (ទូកនោះ) ត្រូវ​អាបត្តិទុក្កដ។ ធ្វើទូក​នោះឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ស្រាយ​ចំណង ត្រូវ​អាបត្តិទុក្កដ។ ស្រាយ​ចំណង​រួចហើយ ចាប់ត្រូវ​(ទូក) ត្រូវ​អាបត្តិទុក្កដ។ (ធ្វើ​ទូក)ឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ (ធ្វើទូក) ឲ្យ​អណ្តែត​ច្រាសទឹកក្តី បណ្តោយ​ទឹកក្តី ទទឹងទឹក​ក្តី ដោយ​ហោចទៅ សូម្បី​ធ្វើឲ្យឃ្លាត​ចាកទី​ប៉ុនចម្រៀក​សក់ ត្រូវ​អាបត្តិបារាជិក។

[៩៧] អង្រឹងស្នែង រថ រទេះ រថទ្រង់គ្រឿង ឈ្មោះថាយាន។ ទ្រព្យដែល​ដាក់ក្នុងយាន ឬ​លើយាន ឈ្មោះថា ទ្រព្យ​ស្ថិតនៅ​លើយាន។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតថា អញ​នឹងលួច​ទ្រព្យដែល​ស្ថិតនៅ​លើយាន ហើយ​ស្វែងរក​គ្នាឲ្យ​បានជា​គំរប់ពីរ​នាក់ក្តី ដើរទៅ​ម្នាក់ឯងក្តី ត្រូវ​អាបត្តិទុក្កដ។ ចាប់​ពាល់ទ្រព្យ​នោះ ត្រូវ​អាបត្តិទុក្កដ។ ធ្វើទ្រព្យ​នោះឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ធ្វើទ្រព្យ​នោះឲ្យ​ឃ្លាតចាក​ទី ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតថា អញ​នឹងលួច​យកយាន ហើយ​ស្វែងរក​គ្នាឲ្យបាន​ជាគំរប់​ពីរនាក់ក្តី ដើរ​ទៅម្នាក់​ឯងក្តី ត្រូវ​អាបត្តិទុក្កដ។ ចាប់​ពាល់​យាននោះ ត្រូវ​អាបត្តិទុក្កដ។ ធ្វើ​យាននោះ​ឲ្យកំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ធ្វើ​យាននោះ​ឲ្យឃ្លាត​ចាកទី ត្រូវ​អាបត្តិបារាជិក។

[៩៨] ទ្រព្យដែលនៅលើក្បាល (ទ្រនូល) នៅលើ-ក (ទ្រព្យ​ដែលរែក ឬលី) នៅ​លើចង្កេះ (កណ្តៀត) និង​ទ្រព្យដែល​យួរនឹង​ដៃ ឈ្មោះ​ថាភារៈ។ ភិក្ខុ​មាន​ថេយ្យចិត្ត​ចាប់ពាល់​ភារៈដែល​នៅលើ​ក្បាល ត្រូវ​អាបត្តិទុក្កដ។ ធ្វើភារៈ​នោះឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ដាក់​ភារៈនោះ​ចុះមក​ដល់ត្រឹម-ក ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​មានថេយ្យ​ចិត្ត ចាប់​ពាល់ភារៈ​ដែលនៅ​លើ-ក ត្រូវ​អាបត្តិទុក្កដ។ ធ្វើភារៈ​នោះឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ដាក់​ចុះមកដល់​ត្រឹមចង្កេះ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​មាន​ថេយ្យចិត្ត​ចាប់ពាល់​ភារៈដែល​នៅលើ​ចង្កេះ ត្រូវ​អាបត្តិទុក្កដ។ ធ្វើភារៈ​នោះឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ដាក់​ចុះមក​កាន់ជាប់​នឹងដៃ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​មាន​ថេយ្យចិត្ត ដាក់​ចុះនូវភារៈ​ដែលនៅ​ក្នុងដៃ​មកលើ​ផែនដី ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​មាន​ថេយ្យចិត្ត​កាន់យក​ទ្រព្យអំពី​ផែនដី​ទៅ ត្រូវ​អាបត្តិ​បារាជិក។

[៩៩] សួនផ្កាឈើ សួនផ្លែឈើ ឈ្មោះថាអារាម (សួនច្បារ) ទ្រព្យ​ដែលបុគ្គល​ដំកល់ទុក​ក្នុងសួន​ច្បារមាន​៤កន្លែង គឺក្នុង​ដី១ លើគោក១ ឯអាកាស១ លើធ្នើរ១ ឈ្មោះថា ទ្រព្យ​ស្ថិតនៅ​ក្នុងសួន​ច្បារ។ ភិក្ខុ​មានថេយ្យចិត្ត​គិតថា អញ​នឹងលួច​ទ្រព្យនៅ​ក្នុងសួនច្បារ ហើយ​ស្វែងរក​គ្នាឲ្យ​បានជា​គំរប់ពីរ​នាក់ក្តី ទៅម្នាក់​ឯងក្តី ត្រូវ​អាបត្តិទុក្កដ។ ចាប់​ពាល់ទ្រព្យ​នោះ ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើ​ទ្រព្យនោះ​ឲ្យកំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ធ្វើ​ទ្រព្យនោះ​ឲ្យឃ្លាត​ចាកទី ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុមាន​ថេយ្យចិត្ត ចាប់​ពាល់ឫស​ឈើក្តី សម្បក​ឈើក្តី ស្លឹក​ឈើក្តី ផ្កា​ឈើក្តី ផ្លែ​ឈើក្តី ដែលដុះ​ក្នុងសួនច្បារ​នោះ ទោះមាន​ដម្លៃប្រមាណ​៥មាសកក្តី លើពី​៥មាសក​ទៅក្តី ត្រូវ​អាបត្តិទុក្កដ។ ធ្វើ​របស់នោះ​ឲ្យកំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ធ្វើ​របស់នោះ​ឲ្យឃ្លាត​ចាកទី ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុចោទ​ប្រកាន់​យកសួនច្បារ ត្រូវ​អាបត្តិទុក្កដ។ ធ្វើឲ្យ​ម្ចាស់សួនច្បារ​សង្ស័យ ត្រូវ​អាបត្តិថុល្លច្ច័យ។ បើម្ចាស់​សួនច្បារ​ដាក់ធុរៈ​ថា សួនច្បារ​មុខជានឹង​មិនបាន​មកអញ​វិញទេ ភិក្ខុ​ត្រូវ​អាបត្តិបារាជិក។ ភិក្ខុធ្វើ​ការវិនិច្ឆ័យ​ឲ្យម្ចាស់​របស់ចាញ់ (គឺ​កាលដែល​ជំនុំជំរះ​ក្នុងជំនុំ​សង្ឃ ឬក្នុង​រាជត្រកូល ហើយ​សូកពួក​អ្នកវិនិច្ឆ័យ​ឲ្យយក​សាក្សី​កោង ធ្វើម្ចាស់​សួនច្បារ​ឲ្យចាញ់) ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​ធ្វើការ​វិនិច្ឆ័យ​ចាញ់ម្ចាស់​របស់ (គឺ បើពួក​អ្នកវិនិច្ឆ័យ​កាត់សេចក្តី​នោះតាម​ធម៌វិន័យ​ជាសត្ថុសាសនា ហើយ​ត្រឡប់​ចាញ់លើ​ខ្លួនឯង​វិញ) ត្រូវ​អាបត្តិថុល្លច្ច័យ។

[១០០] ទ្រព្យដែលបុគ្គលដំកល់ទុកក្នុងវិហារ (វត្ត) មាន៤កន្លែង គឺ ក្នុងដី១ លើ​គោក១ ឯ​អាកាស១ លើធ្នើរ១ ឈ្មោះថា ទ្រព្យនៅក្នុងវត្ត។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតថា អញ​នឹងលួចទ្រព្យ​ដែលឋិត​នៅក្នុងវត្ត ហើយ​ស្វែងរក​គ្នាឲ្យបាន​ជាគំរប់​ពីរនាក់ក្តី ដើរ​ទៅម្នាក់​ឯងក្តី ត្រូវ​អាបត្តិទុក្កដ។ ចាប់ពាល់​ទ្រព្យនោះ ត្រូវ​អាបត្តិទុក្កដ។ ធ្វើ​ទ្រព្យ​នោះ​ឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ធ្វើ​ទ្រព្យ​នោះ​ឲ្យ​ឃ្លាត​ចាកទី ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​ចោទប្រកាន់​យកវត្ត ត្រូវ​អាបត្តិទុក្កដ។ ធ្វើ​ម្ចាស់វត្ត​ឲ្យកើត​សង្ស័យ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ បើម្ចាស់​វត្តដាក់​ធុរៈថា វត្តមុខ​ជាមិនបាន​មកអញ​វិញទេ ភិក្ខុ​ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​ធ្វើការ​វិនិច្ឆ័យ​ឲ្យម្ចាស់​របស់​ចាញ់ (គឺ​កាលដែល​ជំនុំជំរះ​ក្នុងជំនុំ​សង្ឃ ឬរាជ​ត្រកូល ភិក្ខុបាន​សូកដល់​ពួកអ្នក​វិនិច្ឆ័យ​ឲ្យកាត់​សេចក្តីដោយ​មិនយុត្តិធម៌) ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​ធ្វើការ​វិនិច្ឆ័យ​ចាញ់ម្ចាស់​របស់វិញ (គឺពួក​អ្នកវិនិច្ឆ័យ​កាត់ក្តី​ដោយ​យុត្តិធម៌​ថា ឲ្យ​ភិក្ខុចាញ់​វិញ) ត្រូវ​អាបត្តិថុល្លច្ច័យ។

[១០១] ស្រូវទាំងឡាយ៧យ៉ាង មានស្រូវសាលីជាដើមក្តី ផ្លែឈើ​ទាំងឡាយ មាន​សណ្តែក​រាជមាស​ជាដើមក្តី ដុះក្នុង​ទីណា ទីនោះ​ឈ្មោះថា ខេត្ត (ស្រែ)។ ទ្រព្យ​ដែលបុគ្គល​ដំកល់ទុក​ក្នុងស្រែ មាន៤​កន្លែង គឺ ក្នុងដី១ លើគោក១ ឯអាកាស១ លើធ្នើរ១ ឈ្មោះថា ទ្រព្យ​នៅក្នុង​ស្រែ។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតថា អញ​នឹងលួច​ទ្រព្យនៅ​ក្នុងស្រែ​ដូច្នេះ ហើយ​ស្វែងរក​គ្នាឲ្យ​បានជា​គំរប់ពីរ​នាក់ក្តី ដើរទៅ​ម្នាក់ឯង​ក្តី ត្រូវ​អាបត្តិទុក្កដ។ ចាប់​ពាល់ទ្រព្យ​នោះ ត្រូវ​អាបត្តិទុក្កដ។ ធ្វើទ្រព្យ​នោះឲ្យ​កំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ធ្វើ​ទ្រព្យនោះ​ឲ្យឃ្លាត​ចាកទី ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​មាន​ថេយ្យចិត្ត ចាប់​ពាល់ស្រូវ​ទាំងឡាយ មាន​ស្រូវ​សាលី​ជាដើមក្តី ផ្លែឈើ​ទាំងឡាយ មាន​សណ្តែក​រាជមាស​ជាដើម​ក្តី ដែលដុះ​ក្នុងស្រែ​នោះ មាន​ដម្លៃប្រមាណ​៥មាសក​ក្តី លើសពី​៥មាសក​ទៅក្តី ត្រូវ​អាបត្តិទុក្កដ។ ធ្វើ​របស់នោះ​ឲ្យកំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ធ្វើ​របស់នោះ​ឲ្យឃ្លាត​ចាកទី ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​ចោទ​ប្រកាន់​យកស្រែ ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើ​ឲ្យម្ចាស់​ស្រែកើត​សង្ស័យ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ បើ​ម្ចាស់ស្រែ​ដាក់ធុរៈ​ថា ស្រែមុខ​ជានឹង​មិនបាន​មកអញ​វិញទេ ដូច្នេះ ភិក្ខុ​ត្រូវអាបត្តិ​បារាជិក។ ភិក្ខុ​ធ្វើការ​វិនិច្ឆ័យ​ឲ្យម្ចាស់​របស់​ចាញ់ (គឺកាល​ដែលជំនុំ​ជំរះ​ក្នុងជំនុំ​សង្ឃ ឬក្នុង​រាជត្រកូល ហើយ​សូក​ពួកអ្នក​វិនិច្ឆ័យ​ឲ្យយក​សាក្សីកោង ធ្វើម្ចាស់​ស្រែឲ្យ​ចាញ់) ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​ធ្វើការ​វិនិច្ឆ័យ​ចាញ់ម្ចាស់​របស់ (គឺបើ​ពួកអ្នក​វិនិច្ឆ័យ​កាត់ក្តី​នោះតាម​ធម៌ជា​សត្ថុសាសនា ហើយ​ត្រឡប់​ជាចាញ់​លើខ្លួន​ឯងវិញ) ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ភិក្ខុ​បង្ខិត​គោលក្តី ខ្សែក្តី របងក្តី ទំនប់​ក្តី ត្រូវ​អាបត្តិ​ទុក្កដ។ នៅ​តែ​ប្រយោគ​មួយមិន​ទាន់មក​ដល់ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ លុះ​ប្រយោគ​មួយនោះ​មកដល់ ត្រូវ​អាបត្តិ​បារាជិក។

[១០២] ទីសួនច្បារ និងទីវត្ត ឈ្មោះថាវត្ថុ (ទីដី)។ ទ្រព្យដែលគេដម្កល់ទុក​ក្នុងទីដី មាន៤កន្លែង គឺ ក្នុងដី១ លើគោក១ ឯអាកាស១ លើធ្នើរ១ ឈ្មោះថា ទ្រព្យ​ស្ថិតនៅ​ក្នុងទីដី។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតថា អញនឹង​លួចទ្រព្យ​ដែលគេ​ដម្កល់​ទុកក្នុង​ទីដី ស្វែង​រកគ្នា​ឲ្យបាន​ជាគំរប់​ពីរនាក់ក្តី ដើរ​ទៅម្នាក់​ឯងក្តី ត្រូវ​អាបត្តិ​ទុក្កដ។ ចាប់ពាល់​ទ្រព្យនោះ ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើ​ទ្រព្យនោះ​ឲ្យកំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ធ្វើ​ទ្រព្យនោះ​ឲ្យឃ្លាត​ផុតចាកទី ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​ចោទប្រកាន់​យកទីដី ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើឲ្យ​ម្ចាស់ដី​កើតសង្ស័យ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ បើ​ម្ចាស់ដី​ដាក់ធុរៈ​ថា ដីមុខ​ជាមិន​បានមក​អញ​វិញទេ ដូច្នេះ ភិក្ខុ​ត្រូវអាបត្តិ​បារាជិក។ ភិក្ខុធ្វើ​ការវិនិច្ឆ័យ​ឲ្យម្ចាស់​របស់​ចាញ់ (គឺកាល​ដែលជំនុំ​ជំរះក្នុង​ជំនុំសង្ឃ ឬក្នុង​រាជត្រកូល ហើយ​សូកពួក​អ្នកវិនិច្ឆ័យ​ឲ្យយក​សាក្សីកោង ធ្វើ​ម្ចាស់ដី​ឲ្យចាញ់) ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​ធ្វើការ​វិនិច្ឆ័យ​ចាញ់ម្ចាស់​របស់ (គឺ​បើពួក​អ្នក​វិនិច្ឆ័យ​នោះកាត់​តាមធម៌​វិន័យជា​សត្ថុសាសនា ហើយ​ត្រឡប់​ជាចាញ់​ខ្លួនឯង​វិញ) ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ភិក្ខុ​បង្ខិត​គោលក្តី ខ្សែក្តី របងក្តី កំផែងក្តី ត្រូវ​អាបត្តិ​ទុក្កដ។ នៅតែ​ប្រយោគ​មួយមិនទាន់​មកដល់ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ លុះ​ប្រយោគ​មួយនោះ​មកដល់ត្រូវអាបត្តិបារាជិក។

[១០៣] ទ្រព្យដែលគេដម្កល់ទុកក្នុងស្រុក មាន៤កន្លែង គឺ ក្នុងដី១ លើគោក១ ឯអាកាស១ លើធ្នើរ១ ឈ្មោះ​ថា ទ្រព្យ​ឋិត​នៅ​ក្នុងស្រុក។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតថា អញ​នឹងលួច​ទ្រព្យដែល​ឋិតនៅ​ក្នុងស្រុក ដូច្នេះ ហើយ​ស្វែងរក​គ្នាឲ្យ​បានជា​គំរប់ពីរ​នាក់ក្តី ដើរ​ទៅម្នាក់​ឯងក្តី ត្រូវ​អាបត្តិ​ទុក្កដ។ ចាប់​ពាល់​ទ្រព្យនោះ ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើទ្រព្យ​នោះឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ធ្វើ​ទ្រព្យ​នោះឲ្យ​ឃ្លាតផុត​ចាកទី ត្រូវ​អាបត្តិបារាជិក។

[១០៤] ដែលហៅថាព្រៃ គឺទីណាដែលពួកមនុស្សហួងហែង​រក្សា ទីនោះ​ឈ្មោះថាព្រៃ។ ទ្រព្យ​ដែល​បុគ្គល​ដម្កល់​ទុកក្នុង​ព្រៃ មាន​៤កន្លែង គឺ ក្នុងដី១ លើគោក១ ឯ​អាកាស១ លើធ្នើរ១ ឈ្មោះ​ថា ទ្រព្យ​ឋិតនៅ​ក្នុងព្រៃ។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតថា អញ​នឹងលួច​ទ្រព្យដែល​ឋិតនៅ​ក្នុងព្រៃ ដូច្នេះ ហើយ​ស្វែងរក​គ្នាឲ្យ​បានគំរប់​ពីរនាក់​ក្តី ដើរ​ទៅម្នាក់​ឯងក្តី ត្រូវ​អាបត្តិ​ទុក្កដ។ ចាប់ពាល់​ទ្រព្យនោះ ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើទ្រព្យ​នោះឲ្យ​កំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ធ្វើទ្រព្យ​នោះឲ្យ​ឃ្លាតផុត​ចាកទី ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​មាន​ថេយ្យចិត្ត ហើយ​ចាប់ពាល់​ឈើក្តី វល្លិ៍ក្តី ស្មៅក្តី កើត​ក្នុង​ព្រៃនោះ មាន​ដំឡៃ​ប្រមាណ​៥មាសក​ក្តី ដែលលើស​ពី៥មាសក​ក្តី ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើ​របស់​នោះឲ្យ​កំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ធ្វើ​របស់នោះ​ឲ្យឃ្លាត​ផុតចាក​ទី ត្រូវ​អាបត្តិ​បារាជិក។

[១០៥] ទឹកដែលមាននៅក្នុងភាជនៈក្តី ក្នុងស្រះក្តី ក្នុងបឹងក្តី ឈ្មោះ​ថាទឹក។ ភិក្ខុមានថេយ្យចិត្ត ចាប់​ពាល់​ទឹកនោះ ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើ​ទឹកនោះ​ឲ្យកំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ធ្វើ​ទឹកនោះ​ឲ្យហូរ​ឃ្លាតផុត​ចាកទី ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​មាន​ថេយ្យចិត្ត ចាប់​ពាល់​ទឹកដែល​មាន​ដម្លៃ​ប្រមាណ​៥មាសក​ក្តី ដែល​លើសពី​៥មាសក​ក្តី ឲ្យ​ចូល​ទៅក្នុង​ភាជនៈ​របស់ខ្លួន ត្រូវ​អាបត្តិទុក្កដ។ ធ្វើទឹក​នោះឲ្យ​កំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ធ្វើទឹក​នោះឲ្យ​បាន​ដម្កល់​ក្នុងភាជនៈ​របស់ខ្លួន ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​ទំលុះ​ភ្លឺស្រែគេ ត្រូវ​អាបត្តិ​ទុក្កដ។ ទំលុះ​ភ្លឺស្រែ​ហើយ​បង្ហូរ​យកទឹក​មាន​ដម្លៃ​ប្រមាណ​៥មាសក​ក្តី លើសពី​៥មាសក​ក្តី ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​បង្ហូរយក​ទឹកមាន​ដម្លៃលើស​ពី១មាសកក្តី ថយ​ពី៥មាសក​ចុះមក​ក្តី ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ភិក្ខុ​បង្ហូរយក​ទឹកមាន​ដម្លៃ​១មាសក​ក្តី ថយចុះ​ពី១មាសក​ក្តី ត្រូវ​អាបត្តិ​ទុក្កដ។

[១០៦] (ឈើសម្រាប់​ជំរះធ្មេញ) ទោះគេកាត់​ហើយក្តី គេមិនបាន​កាត់ក្តី ហៅថា​ឈើស្ទន់។ ភិក្ខុមាន​ថេយ្យចិត្ត ចាប់ពាល់​ឈើស្ទន់ដែល​មានដម្លៃ​៥មាសក​ក្តី លើសពី៥មាសក​ក្តី ត្រូវ​អាបត្តិទុក្កដ។ ធ្វើឲ្យ​កំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ធ្វើឲ្យ​ឃ្លាតផុត​ចាកទី ត្រូវ​អាបត្តិ​បារាជិក។

[១០៧] ឈើណាជាគ្រឿងប្រើប្រាស់ ដែលមានពួក​មនុស្សថែរក្សាទុក ឈើ​នោះឈ្មោះ​ថាដើមឈើ។ ភិក្ខុ​មាន​ថេយ្យចិត្ត កាត់​ឈើនោះ ត្រូវ​អាបត្តិទុក្កដ​គ្រប់ៗប្រហារ។ នៅ​ប្រហារម្តង​ទៀតមិន​ទាន់មក​ដល់ (គឺថា​នៅតែប្រហារ​ម្តងទៀត​នឹងដាច់) ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ លុះ​ប្រហារ​ម្តងទៀត​មកដល់ (គឺថា​បានកាត់​ដាច់ហើយ) ត្រូវ​អាបត្តិ​បារាជិក។

[១០៨] ទ្រព្យដែលបុគ្គលដទៃកំពុងនាំទៅ ឈ្មោះថា ទ្រព្យដែល​គេកំពុងនាំ​ទៅ។ ភិក្ខុមាន​ថេយ្យចិត្ត ចាប់ពាល់​ទ្រព្យនោះ ត្រូវ​អាបត្តិទុក្កដ។ ធ្វើ​ទ្រព្យនោះ​ឲ្យកំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ធ្វើទ្រព្យ​នោះឲ្យឃ្លាត​ផុតចាកទី ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​គិតថា អញ​នឹង​លួច​យកទ្រព្យ​ព្រមទាំង​អ្នក​នាំទ្រព្យ ហើយ​ឲ្យមនុស្ស​នោះដើរ​ទៅ ១ជំហាន​ដំបូង ភិក្ខុ​ត្រូវអាបត្តិ​ថុល្លច្ច័យ។ ឲ្យមនុស្ស​នោះដើរ​ទៅបាន​២ជំហាន ភិក្ខុ​ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​មានថេយ្យចិត្ត គិត​ថា អញនឹង​យករបស់​ដែលជ្រុះ​ចុះ ហើយ​ធ្វើរបស់​គេឲ្យជ្រុះ ឬឲ្យ​ធ្លាក់ចុះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​មាន​ថេយ្យចិត្ត ចាប់​ពាល់​របស់​ដែលជ្រុះ​នោះ មាន​ដម្លៃ​៥មាសក​ក្តី លើសពី​៥មាសក​ក្តី ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើឲ្យ​កំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ធ្វើឲ្យ​ឃ្លាតផុត​ចាកទី ត្រូវ​អាបត្តិ​បារាជិក។

[១០៩] ទ្រព្យដែលគេផ្ញើទុក ឈ្មោះថាបញ្ញើ។ ម្ចាស់បញ្ញើនិយាយថា លោកចូរឲ្យទ្រព្យ​មកខ្ញុំ ភិក្ខុពោលថា អាត្មា​មិនបាន​ទទួល​ទុកទេ ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើឲ្យ​ម្ចាស់របស់​គេកើត​សេចក្តី​សង្ស័យ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ម្ចាស់​របស់ដាក់​ធុរៈថា (ភិក្ខុនេះ) នឹង​មិនឲ្យ​អញវិញ​ទេ (ភិក្ខុនោះ) ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​ពឹងក្រម​វិនិច្ឆ័យ​ឲ្យសម្រេច​សេចក្តី ឲ្យម្ចាស់​បញ្ញើចាញ់ ត្រូវ​អាបត្តិ​បារាជិក។ កាល​ក្រមវិនិច្ឆ័យ​សម្រេច​សេចក្តី​ដោយធម៌ ភិក្ខុ​ត្រឡប់​ចាញ់វិញ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។

[១១០] ទីសម្រាប់ហូតពន្ធ ដែលព្រះបរមក្សត្រទ្រង់បញ្ញត្តថា ជនណានាំ​របស់ចូលទៅ​ក្នុងទីនោះៗ គឺក្នុង​ទីភ្នំខណ្ឌ​ក្តី ក្នុងទី​កំពង់ទឹកក្តី ក្នុង​ទីទៀប​ទ្វារស្រុកក្តី ពួក​រាជបុរស​ត្រូវយក​ពន្ធពី​ជននោះ ឈ្មោះថា​គយ។ ភិក្ខុ​ចូលទៅ​ក្នុងខេត្ត​គយនោះ​ហើយ មាន​ថេយ្យចិត្ត ចាប់​ពាល់​នូវ​ទ្រព្យដ៏​គួរដល់​ព្រះរាជា​នឹងយក​ពន្ធ មាន​ដំឡៃ៥មាសក​ក្តី លើស​ពី៥មាសក​ក្តី ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​ញុំាងរបស់​នោះឲ្យ​កំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ភិក្ខុ​ឈានជំហាន​ទី១ ឲ្យកន្លង​ខេត្តគយ​ទៅ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ភិក្ខុ​ឈានជំហាន​ទី២ ឲ្យកន្លង​ខេត្តគយ​ទៅ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​ឋិតនៅ​ខាងក្នុង​ខេត្ត​របស់​គយ ហើយ​បោះផ្លោង​របស់ឲ្យ​ធ្លាក់ចុះ​ទៅខាង​ក្រៅខេត្ត​របស់គយ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​នាំទ្រព្យ​រត់ពន្ធ (ដោយ​វាង​ខេត្តគយ) ត្រូវ​អាបត្តិ​ទុក្កដ។

[១១១] សត្វ គឺមនុស្ស ហៅថាសត្វមានជីវិត។ ភិក្ខុមានថេយ្យចិត្ត ចាប់​ពាល់មនុស្ស​នោះ ត្រូវអាបត្តិទុក្កដ។ ធ្វើ​ឲ្យកំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ឲ្យផុតចាក​ទីទៅ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុគិតថា អញ​នឹងនាំមនុស្ស​ដើរទៅ​ដោយជើង ហើយឲ្យ​ឈានជំហាន​ទី១ទៅ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ឲ្យឈាន​ជំហានទី២​ទៅ ត្រូវ​អាបត្តិ​បារាជិក។

[១១២] ពស់ ត្រី ហៅថា សត្វគ្មានជើង។ ភិក្ខុមាន​ថេយ្យចិត្ត ចាប់ពាល់​នូវសត្វគ្មាន​ជើង មានដំឡៃ​៥មាសក​ក្តី លើសពី​៥មាសក​ក្តី ត្រូវ​អាបត្តិ​ទុក្កដ។ ឲ្យកំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ឲ្យផុត​ចាកទី ត្រូវ​អាបត្តិ​បារាជិក។

[១១៣] មនុស្ស សត្វស្លាប ហៅថា សត្វមានជើងពីរ។ ភិក្ខុមានថេយ្យចិត្ត ចាប់ពាល់​​នូវសត្វជើង​​ពីរនោះ ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើឲ្យ​កំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ឲ្យឃ្លាត​ផុតចាកទី ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​គិតថា អញ​នឹងនាំ​បណ្តើរសត្វជើង​ពីរទៅ​ដោយជើង ហើយ​ឲ្យឈាន​ជំហានទី១ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ឲ្យឈាន​ជំហានទី២ ត្រូវ​អាបត្តិបារាជិក។

[១១៤] ដំរី សេះ ឩដ្ឋ គោ លា ជាពួកសត្វចិញ្ចឹម​ហៅថា សត្វមាន​ជើង៤។ ភិក្ខុមាន​ថេយ្យចិត្ត ចាប់ពាល់​សត្វ​ជើង៤នោះ ត្រូវ​អាបត្តិទុក្កដ។ ឲ្យ​កំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ឲ្យផុត​ចាកទី ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​គិតថា អញនឹង​នាំបណ្តើរ​នូវសត្វ​ជើង​៤​ទៅ​ដោយ​ជើង ហើយ​ឲ្យ​ឈាន​ជំហាន​ទី១ទៅ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ឲ្យ​ឈានជំហាន​ទី២ទៅ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ឲ្យ​ឈាន​ជំហាន​ទី៣ទៅ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ឲ្យ​ឈាន​ជំហានទី៤ទៅ ត្រូវ​អាបត្តិ​បារាជិក។

[១១៥] ខ្ទួយ ក្អែប ដង្កូវរមាស់ ហៅថា ពួកសត្វមានជើងច្រើន។ ភិក្ខុមានថេយ្យចិត្ត ចាប់ពាល់​សត្វមាន​ជើងច្រើន​នោះ មានដំឡៃ​៥មាសក​ក្តី ហួសពី​៥មាសកក្តី ត្រូវអាបត្តិទុក្កដ។ ឲ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ។ ឲ្យផុតចាកទី ត្រូវអាបត្តិបារាជិក។ ភិក្ខុគិតថា អញនឹងនាំបណ្តើរសត្វមានជើងច្រើនទៅដោយជើង ហើយញុំាងសត្វមានជើងច្រើនឲ្យឈានទៅ ត្រូវអាបត្តិថុល្លច្ច័យ គ្រប់ជំហាន។ ញុំាងជើងទីបំផុតរបស់សត្វនោះឲ្យឈានទៅ ត្រូវអាបត្តិបារាជិក។

[១១៦] ភិក្ខុគយគន់ទ្រព្យដែលគេទុកដាក់ធ្វេសប្រហែស ហើយប្រាប់ (ភិក្ខុដទៃ) ថា លោកចូរលួចទ្រព្យឈ្មោះនេះមក (ភិក្ខុនោះ) ហៅថា អ្នកកំណត់​របស់ឲ្យគេលួច ត្រូវ​អាបត្តិទុក្កដ។ បើភិក្ខុអ្នកទទួល​បង្គាប់នោះ​លួចយកទ្រព្យ​នោះបានមក ត្រូវ​អាបត្តិ​បារាជិកទាំងពីររូប។

[១១៧] ភិក្ខុអ្នកថែរក្សាទ្រព្យដែលគេនាំមកផ្ញើទុក​មួយសំណើរ ហៅថា អ្នករក្សា​បញ្ញើ។ ភិក្ខុមាន​ថេយ្យចិត្ត ចាប់ពាល់​នូវទ្រព្យ​មានដំឡៃ​៥មាសកក្តី លើសពី​៥មាសក​ក្តី ត្រូវ​អាបត្តិទុក្កដ។ ធ្វើទ្រព្យ​នោះឲ្យកំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ឲ្យផុត​ចាកទី ត្រូវ​អាបត្តិ​បារាជិក។

[១១៨] ដែលហៅថាកិរិយាលួចយកដោយបបួលគ្នា (នោះ) គឺភិក្ខុ​ដែលរួមគំនិត​ចូលគ្នា​ច្រើនរូប ភិក្ខុ១រូប​ទៅលួចយក​ទ្រព្យបាន​មក ត្រូវ​អាបត្តិ​បារាជិក​ទាំងអស់គ្នា។

[១១៩] ភិក្ខុធ្វើសញ្ញាកំណត់ពេលឲ្យលួច ហៅថា សង្កេតកម្ម ភិក្ខុប្រើភិក្ខុឲ្យទៅលួចថា អ្នកចូល​លួចយកទ្រព្យ​នោះ ដោយសង្កេត​នោះ ក្នុងពេល​ព្រឹកក្តី ល្ងាចក្តី យប់ក្តី ថ្ងៃក្តី ដូច្នេះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុលួច​ទ្រព្យនោះ​បានមកតាម​សង្កេតនោះ ត្រូវ​អាបត្តិ​បារាជិកទាំងពីររូប។ ភិក្ខុ​ទៅលួច​ទ្រព្យនោះ​មុនសង្កេត​នោះក្តី ក្រោយក្តី ភិក្ខុអ្នក​ប្រើដើម​មិនត្រូវ​អាបត្តិ​ឡើយ ត្រូវ​អាបត្តិ​បារាជិក​តែភិក្ខុ​អ្នកលួច។

[១២០] ភិក្ខុធ្វើនិមិត្តគ្រឿងសំគាល់ឲ្យលួច ហៅថា និមិត្តកម្ម គឺភិក្ខុបង្គាប់ភិក្ខុផងគ្នាថា ខ្ញុំនឹង​ប៉ប្រិចភ្នែកក្តី ញាក់​ចិញ្ចើមក្តី ងក់ក្បាល​ក្តី អ្នកចូរលួច​យកទ្រព្យ​នោះមកតាម​និមិត្តនោះ ភិក្ខុអ្នក​ប្រើនោះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុអ្នក​ទទួលបង្គាប់ លួច​ទ្រព្យ​នោះ​បាន​មក​តាមនិមិត្ត​នោះ ត្រូវ​អាបត្តិ​បារាជិក​ទាំងពីរនាក់។ ភិក្ខុអ្នក​ទទួលបង្គាប់​ទៅលួចទ្រព្យ​នោះបាន​មកមុន​និមិត្ត​នោះ​ក្តី ក្រោយក្តី ភិក្ខុ​អ្នកបង្គាប់​ដើម មិនត្រូវ​អាបត្តិ​ឡើយ ត្រូវ​អាបត្តិ​បារាជិក​តែភិក្ខុអ្នកលួច។

[១២១] ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា អ្នកចូរលួចទ្រព្យឈ្មោះនេះមក ភិក្ខុអ្នក​ប្រើនោះ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុ​អ្នក​ទទួល​បង្គាប់​នោះសំគាល់​ទ្រព្យនោះ​បានហើយ ទៅលួច​ទ្រព្យនោះ​បានមក ត្រូវ​អាបត្តិ​បារាជិក​ទាំងពីរ​នាក់។ ភិក្ខុ​បង្គាប់​ភិក្ខុផង​គ្នាថា អ្នកចូរ​លួចទ្រព្យ​ឈ្មោះនេះ​មក ភិក្ខុ​អ្នកប្រើ​នោះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​អ្នកទទួល​បង្គាប់​នោះ សំគាល់​ទ្រព្យនោះ​បានហើយ ទៅ​លួចទ្រព្យ​ដទៃបាន​មកវិញ ភិក្ខុ​អ្នកបង្គាប់​ដើម មិនត្រូវ​អាបត្តិ​ឡើយ ត្រូវ​អាបត្តិ​បារាជិក​តែភិក្ខុ​អ្នកលួច។ ភិក្ខុ​បង្គាប់​ភិក្ខុផង​គ្នាថា អ្នក​ចូរលួច​ទ្រព្យឈ្មោះ​នេះមក ភិក្ខុ​អ្នកប្រើ​នោះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​អ្នក​ទទួល​បង្គាប់​នោះ ត្រឡប់​សំគាល់​ទ្រព្យដទៃ​វិញ តែទៅ​លួចទ្រព្យ​បានមក ត្រូវ​ពានលើ​ទ្រព្យដែល​ភិក្ខុប្រើ​នោះ ត្រូវ​អាបត្តិ​បារាជិក​ទាំងពីរនាក់។ ភិក្ខុ​បង្គាប់​ភិក្ខុផងគ្នា​ថា អ្នកចូរ​លួចទ្រព្យ​ឈ្មោះនេះ​មក ភិក្ខុ​អ្នកប្រើ​នោះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​អ្នកទទួល​បង្គាប់​នោះ សំគាល់​នូវទ្រព្យ​ដទៃ ទៅ​លួចបាន​ទ្រព្យ​ដទៃមក​វិញ ភិក្ខុអ្នក​បង្គាប់ដើម មិន​ត្រូវអាបត្តិ​ឡើយ ត្រូវអាបត្តិ​បារាជិកតែ​ភិក្ខុអ្នក​លួច។ ភិក្ខុបង្គាប់​ភិក្ខុផងគ្នា​ថា លោកចូរ​ទៅប្រាប់ត​ដល់ភិក្ខុ​ឈ្មោះនេះ ឲ្យ​ភិក្ខុឈ្មោះ​នេះឯងទៅ​ប្រាប់តដល់​ភិក្ខុឈ្មោះ​នេះថា ភិក្ខុឈ្មោះ​នេះចូរទៅ​លួចទ្រព្យ​ឈ្មោះនេះ​មក ភិក្ខុអ្នក​ប្រើដើម ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​អ្នកទទួល​បង្គាប់ទី១​នោះទៅ​ប្រាប់ភិក្ខុ​អ្នកទទួល​បង្គាប់ទី២ ភិក្ខុ​អ្នកទទួល​បង្គាប់ទី១នោះ ត្រូវ​អាបត្តិទុក្កដ​ក្នុងខណៈ​ប្រាប់។ (ភិក្ខុអ្នក​ទទួល​បង្គាប់ទី២ ទៅប្រាប់​ដល់អ្នក​ទទួល​បង្គាប់ទី៣) ភិក្ខុ​អ្នកទទួល​បង្គាប់​ទី៣ ព្រមទទួល​នឹងទៅ​លួច ភិក្ខុអ្នក​បង្គាប់​ដំបូង ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ភិក្ខុ​អ្នកទទួល​បង្គាប់ទី៣​នោះទៅលួច​ទ្រព្យនោះ​បានមក ត្រូវ​អាបត្តិ​បារាជិក​ទាំងអស់គ្នា។ ភិក្ខុ​បង្គាប់​ភិក្ខុផងគ្នា​ថា លោកចូរ​ទៅប្រាប់​តដល់ភិក្ខុ​ឈ្មោះនេះ ឲ្យភិក្ខុ​ឈ្មោះនេះ​ឯង ទៅប្រាប់​តដល់ភិក្ខុ​ឈ្មោះនេះ​ថា ភិក្ខុឈ្មោះ​នេះចូរ​ទៅលួច​ទ្រព្យឈ្មោះ​នេះមក ភិក្ខុ​អ្នកប្រើ​ដើម ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​អ្នកទទួល​បង្គាប់​ទី១នោះ ទៅ​ប្រើភិក្ខុ​ដទៃ (គឺអ្នក​ទទួលបង្គាប់​ទី៣វិញ) ខ្លួន​អ្នកទទួល​បម្រើទី១​នោះ ត្រូវ​អាបត្តិទុក្កដ​ក្នុងខណៈ​ប្រើត។ អ្នក​ទទួល​បង្គាប់ទី៣ ទទួល​នឹងទៅ​លួច អ្នក​ទទួលបង្គាប់​ទី៣នោះ ត្រូវ​អាបត្តិទុក្កដ​ក្នុងខណៈ​ទទួល។ អ្នកទទួល​បង្គាប់ទី៣​នោះទៅលួច​ទ្រព្យនោះ​បានមក អ្នក​ប្រើដើម​មិនត្រូវ​អាបត្តិ​ឡើយ ត្រូវ​អាបត្តិ​បារាជិក​តែភិក្ខុអ្នក​ទទួល​បង្គាប់ទី១ និង​ភិក្ខុអ្នក​លួចទី៣។ ភិក្ខុ​បង្គាប់ភិក្ខុ​ផងគ្នាថា លោកចូរ​ទៅលួចយក​ទ្រព្យឈ្មោះ​នេះមក ភិក្ខុអ្នក​ប្រើនោះ ត្រូវអាបត្តិ​ទុក្កដ​ក្នុងខណៈ​ប្រើ។ ភិក្ខុ​អ្នកទទួល​បង្គាប់នោះ ទៅហើយ​ត្រឡប់មក​វិញប្រាប់​ថា ខ្ញុំ​មិនអាច​នឹងទៅលួច​យកទ្រព្យ​នោះមក​ទេ។ ភិក្ខុអ្នក​បង្គាប់ ប្រើម្តង​ទៀតថា លោកអាច​លួចយកបាន​ក្នុងពេល​ណា ចូរលួច​ទ្រព្យនោះក្នុង​ពេលនោះ​ចុះ ភិក្ខុអ្នក​បង្គាប់នោះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុអ្នក​ទទួលបង្គាប់​លួចយកទ្រព្យ​នោះបាន​មក ត្រូវ​អាបត្តិ​បារាជិក​ទាំងពីរនាក់។ ភិក្ខុ​បង្គាប់​ភិក្ខុផង​គ្នាថា លោក​ចូរលួច​យកទ្រព្យ​ឈ្មោះនេះ​មក ភិក្ខុអ្នក​ប្រើនោះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុអ្នក​បង្គាប់នោះ លុះដល់​បង្គាប់ភិក្ខុ​នោះហើយ មានសេចក្តី​ក្តៅក្រហាយ​ស្តាយក្រោយ​វិញ តែមិនទាន់​បានប្រាប់​ភិក្ខុនោះ​ថា អ្នកកុំលួច​ឡើយ ភិក្ខុអ្នក​ទទួលបង្គាប់​នោះ ទៅលួច​ទ្រព្យនោះ​បានមក ត្រូវ​អាបត្តិ​បារាជិក​ទាំងពីរនាក់។ ភិក្ខុ​បង្គាប់​ភិក្ខុផងគ្នា​ថា លោកចូរ​ទៅលួចយក​ទ្រព្យឈ្មោះ​នេះមក ភិក្ខុ​អ្នកបង្គាប់​នោះ ត្រូវ​អាបត្តិ​ទុក្កដក្នុង​ខណៈ​បង្គាប់។ ភិក្ខុ​អ្នកបង្គាប់​នោះ លុះដល់​បង្គាប់ភិក្ខុ​នោះហើយ មាន​សេចក្តី​ក្តៅក្រហាយ​ស្តាយក្រោយ​វិញ ត្រឡប់​ហាមឃាត់​ថា លោក​កុំលួច​ឡើយ ភិក្ខុ​អ្នកទទួល​បង្គាប់​នោះ មិន​ព្រម​ត្រឡប់​ខានលួច​តាម ពោល​តបថា លោកបង្គាប់​ខ្ញុំហើយ រួចទៅ​លួចយក​ទ្រព្យនោះ​បានមក ភិក្ខុអ្នក​បង្គាប់មិន​ត្រូវអាបត្តិ ត្រូវ​អាបត្តិ​បារាជិក​តែភិក្ខុ​អ្នកលួច។ ភិក្ខុ​បង្គាប់ភិក្ខុ​ផងគ្នាថា លោកចូរ​លួចយកទ្រព្យ​ឈ្មោះនេះ​មក ភិក្ខុអ្នក​បង្គាប់នោះ​ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុ​អ្នកបង្គាប់​នោះ លុះ​ដល់បង្គាប់​ភិក្ខុនោះ​ហើយ មាន​សេចក្តី​ក្តៅក្រហាយ​ស្តាយក្រោយ​វិញ ត្រឡប់​ឃាត់ថា លោកកុំទៅ​លួចឡើយ ភិក្ខុអ្នក​ទទួល​បង្គាប់ ទទួល​ពាក្យថា ប្រពៃ​ហើយ ក៏លែង​លួចទៅ ភិក្ខុ​ទាំងពីររូប​មិនត្រូវ​អាបត្តិ​ឡើយ។

[១២២] ភិក្ខុកាន់យកទ្រព្យដែលម្ចាស់គេមិនបានឲ្យដោយអាការ៥យ៉ាង ត្រូវ​អាបត្តិ​បារាជិក គឺទ្រព្យ​ដែលអ្នក​ដទៃហួងហែង​រក្សា១ សំគាល់​ថាទ្រព្យ​មានអ្នកដទៃ​ហួងហែង​រក្សា១ បរិក្ខារ​មានដំឡៃ​ច្រើន ចំនួន​៥មាសក ឬលើស​ពី៥​មាសក១ មាន​ថេយ្យចិត្ត​តាំងឡើង​ប្រាកដ១ ញុំាង​ទ្រព្យនោះ​ឲ្យឃ្លាត​ផុតចាកទី១ ត្រូវ​អាបត្តិ​បារាជិក។ (បើមិន​ទាន់ឲ្យឃ្លាត​ផុតចាកទី​ទេ) ភិក្ខុចាប់​ពាល់ ត្រូវអាបត្តិ​ទុក្កដ។ ញុំាង​របស់នោះ​ឲ្យកំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ភិក្ខុ​កាន់យក​ទ្រព្យដែល​ម្ចាស់គេមិន​បានឲ្យ​ដោយអាការ៥​យ៉ាង ត្រូវ​អាបត្តិ​ថុល្លច្ច័យ គឺទ្រព្យ​ដែលអ្នក​ដទៃហួង​ហែងរក្សា១ សំគាល់​ថា ទ្រព្យមាន​អ្នកដទៃ​ហួងហែង​រក្សា១ បរិក្ខារ​មានដំឡៃ​តិច ប្រមាណ​លើសពី​១មាសក ឬថយ​ពី៥មាសក​ចុះមក១ មាន​ថេយ្យចិត្ត​កើតឡើង​ប្រាកដ១ ញុំាង​របស់នោះ​ឲ្យឃ្លាត​ផុតចាក​ទី១ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ (បើ​មិនទាន់​ញុំាងរបស់​នោះឲ្យ​ឃ្លាតចាក​ទីទេ) ភិក្ខុ​ចាប់ពាល់ ត្រូវ​អាបត្តិ​ទុក្កដ។ ញុំាង​របស់នោះ​ឲ្យកំរើក ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុកាន់​យកទ្រព្យ​ដែលម្ចាស់​គេមិនបាន​ឲ្យដោយ​អាការ៥យ៉ាង ត្រូវ​អាបត្តិ​ទុក្កដ គឺទ្រព្យ​ដែលអ្នក​ដទៃហួង​ហែង​រក្សា១ សំគាល់​ថា ទ្រព្យមាន​អ្នកដទៃ​ហួងហែង​រក្សា១ បរិក្ខារ​មានដំឡៃ​តិច ប្រមាណ​១មាសក ឬថយពី​១មាសក១ មាន​ថេយ្យចិត្ត​តាំងឡើង​ប្រាកដ១ ញុំាង​របស់នោះ​ឲ្យឃ្លាត​ផុតចាក​ទី១ ត្រូវ​អាបត្តិ​ទុក្កដ។ (សូម្បី​មិនទាន់​ឲ្យឃ្លាត​ចាកទី) ភិក្ខុចាប់​ពាល់ ក៏ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើឲ្យ​កំរើក ក៏ត្រូវ​អាបត្តិ​ទុក្កដ។

[១២៣] ភិក្ខុកាន់យកទ្រព្យដែលម្ចាស់គេមិនបានឲ្យដោយអាការ៦យ៉ាង ត្រូវអាបត្តិ​បារាជិក គឺមិន​បានសំគាល់​ថាជា​របស់ខ្លួន១ មិន​បានកាន់​យកដោយ​វិស្សាសៈ១ មិន​បានកាន់​យកជា​របស់ខ្ចី១ បរិក្ខារ​មានដំឡៃ​ច្រើន ប្រមាណ​៥មាសក ឬលើស​ពី៥មាសក១ មាន​ថេយ្យចិត្ត​តាំងឡើង​ប្រាកដ១ ញុំាង​របស់នោះ​ឲ្យឃ្លាត​ផុតចាក​ទី១ ត្រូវ​អាបត្តិ​បារាជិក។ (បើមិន​ទាន់ញុំាង​របស់នោះ​ឲ្យឃ្លាត​ផុតចាក​ទីទេ) ភិក្ខុ​ចាប់ពាល់ ត្រូវ​អាបត្តិ​ទុក្កដ។ ញុំាង​របស់នោះ​ឲ្យកំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ភិក្ខុ​កាន់យក​ទ្រព្យដែល​ម្ចាស់គេ​មិនបាន​ឲ្យដោយ​អាការ៦​យ៉ាង ត្រូវ​អាបត្តិ​ថុល្លច្ច័យ គឺមិន​បានសំគាល់​ថាជា​របស់​ខ្លួន១ មិនបាន​កាន់យក​ដោយស្និទ្ធ​ស្នាល១ មិន​បានកាន់​យកជា​របស់ខ្ចី១ បរិក្ខារ​មានដំឡៃ​តិច ប្រមាណ​លើសពី​១មាសក ឬថយ​ពី៥មាសក​មក១ មាន​ថេយ្យចិត្ត​តាំងឡើង​ប្រាកដ១ ញុំាង​ទ្រព្យនោះ​ឲ្យឃ្លាត​ផុតចាក​ទី១ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ (បើ​មិនទាន់​ឲ្យឃ្លាត​ផុតចាក​ទីទេ) ភិក្ខុ​ចាប់ពាល់ ត្រូវអាបត្តិ​ទុក្កដ។ ធ្វើ​របស់នោះ​ឲ្យកំរើក ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុកាន់​យកទ្រព្យ​ដែលម្ចាស់​របស់​មិនបាន​ឲ្យដោយ​អាការ៦​យ៉ាង ត្រូវ​អាបត្តិ​ទុក្កដ គឺមិន​បានសំគាល់​ថាជា​របស់ខ្លួន១ មិន​បានកាន់​យកដោយ​ស្និទ្ធស្នាល១ មិន​បាន​កាន់យក​ជារបស់​ខ្ចី១ បរិក្ខារ​មានដំឡៃ​តិច ប្រមាណ​១មាសក ឬ​ថយពី​១មាសក​មក១ មាន​ថេយ្យចិត្ត​តាំងឡើង​ប្រាកដ១ ញុំាង​ទ្រព្យនោះ​ឲ្យឃ្លាត​ផុតចាក​ទី១ ត្រូវ​អាបត្តិ​ទុក្កដ។ (បើ​មិនទាន់​ឲ្យឃ្លាត​ផុតចាក​ទីទេ) ភិក្ខុ​ចាប់ពាល់ ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើ​របស់នោះ​ឲ្យកំរើក ត្រូវ​អាបត្តិ​ទុក្កដ។

[១២៤] ភិក្ខុកាន់យកទ្រព្យដែលម្ចាស់របស់មិនបានឲ្យដោយអាការ៥យ៉ាង ត្រូវអាបត្តិទុក្កដ គឺទ្រព្យ​ដែលអ្នក​ដទៃមិនបាន​ហួងហែង​រក្សា១ សំគាល់​ថាជាទ្រព្យ​មានអ្នក​ដទៃហួង​ហែង​រក្សា១ បរិក្ខារ​មានដំឡៃ​ច្រើន ប្រមាណ​៥មាសក ឬលើស​ពី៥មាសក១ មាន​ថេយ្យចិត្ត​តាំងឡើង​ប្រាកដ១ ញុំាង​ទ្រព្យនោះ​ឲ្យឃ្លាត​ផុតចាក​ទី១ ត្រូវ​អាបត្តិ​ទុក្កដ។ (បើ​មិនទាន់​ឲ្យឃ្លាត​ផុតចាក​ទីទេ) ភិក្ខុ​ចាប់ពាល់ ក៏​ត្រូវអាបត្តិ​ទុក្កដ។ ញុំាង​ទ្រព្យនោះ​ឲ្យកំរើក ក៏​ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុ​កាន់យក​ទ្រព្យដែល​ម្ចាស់របស់​មិនបាន​ឲ្យដោយ​អាការ៥​យ៉ាង ត្រូវ​អាបត្តិ​ទុក្កដ គឺទ្រព្យ​ដែល​អ្នក​ដទៃមិន​បានហួង​ហែង​រក្សា១ សំគាល់​ថាទ្រព្យ​មានអ្នកដទៃ​ហួងហែង​រក្សា១ បរិក្ខារ​មាន​ដំឡៃតិច ប្រមាណ​លើសពី​១មាសក ឬថយ​ពី៥មាសក​ចុះមក១ មាន​ថេយ្យចិត្ត​តាំងឡើង​ប្រាកដ១ ញុំាង​ទ្រព្យនោះ​ឲ្យឃ្លាត​ផុតចាក​ទី១ ត្រូវ​អាបត្តិ​ទុក្កដ។ (បើមិន​ទាន់ឲ្យឃ្លាត​ផុតចាក​ទីទេ) ភិក្ខុ​ចាប់ពាល់ ក៏​ត្រូវ​អាបត្តិ​ទុក្កដ។ ញុំាង​ទ្រព្យនោះ​ឲ្យកំរើក ក៏​ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុកាន់​យកទ្រព្យ​ដែលម្ចាស់​របស់មិន​បានឲ្យ​ដោយអាការ៥​យ៉ាង ត្រូវ​អាបត្តិ​ទុក្កដ គឺទ្រព្យ​ដែលអ្នក​ដទៃមិនបាន​ហួងហែង​រក្សា១ សំគាល់​ថាទ្រព្យ​មានអ្នក​ដទៃហួងហែង​រក្សា១ បរិក្ខារ​មានដំឡៃ​តិច ប្រមាណ​១មាសក ឬថយ​ពី១មាសក​ចុះមក១ មាន​ថេយ្យចិត្ត​តាំងឡើង​ប្រាកដ១ ញុំាង​ទ្រព្យនោះ​ឲ្យឃ្លាត​ផុតចាក​ទី១ ត្រូវ​អាបត្តិ​ទុក្កដ។ (បើ​មិនទាន់​ឲ្យឃ្លាត​ផុតចាក​ទីទេ) ភិក្ខុ​ចាប់ពាល់ ក៏​ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើ​ទ្រព្យនោះ​ឲ្យកំរើក ក៏​ត្រូវអាបត្តិ​ទុក្កដ។

[១២៥] ភិក្ខុកាន់យកដោយសំគាល់ថាជារបស់ខ្លួន កាន់យក​ដោយស្និទ្ធស្នាល​នឹងគ្នា កាន់យក​ជារបស់ខ្ចីគ្នា កាន់​យករបស់​ដែលពួក​ប្រេត​ហួងហែង​រក្សា កាន់យក​របស់ដែល​សត្វតិរច្ឆាន​ហួងហែង​រក្សា កាន់យក​ដោយ​សំគាល់​ថាជារបស់​បំសុកូល ភិក្ខុឆ្កួត ភិក្ខុអ្នក​ដើមបញ្ញត្តិ (អម្បាល​នេះ) មិន​ត្រូវ​អាបត្តិឡើយ។

អទិន្នាទាន បឋមភាណវារៈ ចប់។

(មាតិកានុក្រម បញ្ជីរឿងតាមរបៀបដែលនឹងសំដែងតទៅ ដូចមានខាងក្រោមនេះ)

[១២៦] រឿងភិក្ខុ៥រូបលួចភណ្ឌៈរបស់ជាងជ្រលក់ រឿងភិក្ខុ៤រូបលួចគ្រឿងកម្រាល រឿងភិក្ខុ៥រូបលួច​ទ្រព្យក្នុង​វេលាយប់ (ដោយ​ចំណាំទុក​ពីថ្ងៃ) រឿងភិក្ខុ៥រូប​លួចទ្រព្យ​គេដែលខ្លួន​កំពុងជួយ​នាំទៅ រឿងភិក្ខ៥រូប​ពោលតែពាក្យ​ថាលួច (តែគ្មាន​ថេយ្យចិត្ត) រឿងភិក្ខុ២រូប​ទៀត រើស​សម្ពត់​សាដក និងឈ្នួត​ដែលប៉ើង​ទៅដោយ​ខ្យល់ រឿងភិក្ខុ១រូប​ទស់យក​សម្ពត់បំសុកូល​អំពីសាក​អសុភ​ដែលមិនទាន់​បែកធ្លាយ រឿងភិក្ខុ១រូប​លួចប្តូរស្លាក​ចីវរ រឿងព្រះអានន្ទត្ថេរ​ច្រឡំស្លៀក​ស្បង់របស់​ភិក្ខុដទៃ​ក្នុងរោង​ភ្លើង រួមទាំង​រឿងភិក្ខុ៥ពួក​ដែលឆាន់​រំពា សត្វផង ត្រូវ​ជា១០ រឿង​ភិក្ខុ៥រូប​មិនមាន​ហេតុ កុហក​យកខាទនីយ​ភោជនីយាហារ ដែល​គេចែក​ដល់សង្ឃ រឿងភិក្ខុ​៥រូបលួច​បាយ សាច់ នំ ស្ករក្រាម នំអន្សម ក្នុង​វេលាស្រុក​អត់បាយ រឿងពួក​ភិក្ខុលួច​បរិក្ខារ​ព្រមទាំង​ថង់យាម រឿងពួក​ភិក្ខុលួចពូក​របស់សង្ឃ និង​ចីវរលើ​ខ្សែស្បៀង រឿងភិក្ខុ​លួចចីវរ​ក្នុងវិហារ ហើយ​មិនហ៊ាន​ចេញទៅ​ក្រៅ រឿងភិក្ខុ​ឆាន់ខាទនីយ​របស់ភិក្ខុ​ជាសំឡាញ់ ព្រោះ​សេចក្តី​ស្និទ្ធស្នាល រឿងភិក្ខុ២រូប​ទៀតយក​ខាទនីយរបស់​ភិក្ខុដទៃឆាន់ ដោយ​សំគាល់ថា ជា​របស់ខ្លួន រឿងភិក្ខុ​៧ពួកប្រកែក​មិនទទួល​ខ្លួនថា​លួចយក រឿង​ភិក្ខុ៧ពួក​តាំងចិត្ត​លួចយក​ពិត រឿង​ភិក្ខុ៧រូប​លួចយក​ខាទនីយ​របស់សង្ឃ រឿង​ភិក្ខុ២រូប​ទៀតលួច​ផ្កា រឿងភិក្ខុ​៣រូបទៅ​និយាយ​យករបស់​អំពីត្រកូល​ឧបដ្ឋាក​នៃភិក្ខុ​ដទៃ តាមពាក្យ​ដែលលោក​ម្ចាស់ត្រកូល​ផ្តាំ រឿងភិក្ខុ​៣រូបយក​កែវមណី​រំលងគយ រឿង​ពួកភិក្ខុ​ដោះជ្រូក​ជាប់អន្ទាក់​លែង រឿងពួក​ភិក្ខុដោះម្រឹគ​ជាប់អន្ទាក់​លែង រឿង​ពួកភិក្ខុ​ដោះត្រី​ជាប់លប​លែង រឿង​ភិក្ខុ១រូប លួច​ប្រមៀល​ភណ្ឌនៅ​ក្នុងយាន រឿងភិក្ខុ២រូប​លួចយក​ដុំសាច់ រឿងភិក្ខុ២ពួក លួច​យកឈើ​ក្បូនរបស់​គេ រឿងភិក្ខុ១រូប​បំសុកូល​យកសម្ពត់​សាដក​របស់គេ រឿងភិក្ខុ២រូប រើស​យកសម្ពត់​សាដក​អណ្តែតទឹក រឿងភិក្ខុ១រូប​លួចផឹក​សប្បិរឿង​ពួក​ភិក្ខុ​ចូលដៃគ្នាលួចទ្រព្យគេ ហើយចែកគ្នាមិនពេញ៥មាសកម្នាក់ រឿងភិក្ខុ៤រូបលួចធញ្ញជាតិម្នាក់១ក្តាប់ វេលាក្រុងសាវត្ថីអត់បាយ រឿងភិក្ខុ ២ពួក បំសុកូល​យក​សាច់​ដែលសល់អំពីចោរបរិភោគ រឿងភិក្ខុ២រូបលួចស្មៅគេ រឿងភិក្ខុ៧ពួកយកខាទនីយរបស់សង្ឃចែកគ្នាឆាន់ រឿងភិក្ខុ ៧ពួក មិនហ៊ាន​ទទួល​ខាទនីយ​ដែល​មនុស្ស​មិនមែនម្ចាស់ប្រគេន រឿងភិក្ខុយកឈើរបស់សង្ឃធ្វើជញ្ជាំងកុដិដោយគិតថាខ្ចី រឿងភិក្ខុលួចទឹកសង្ឃ រឿងភិក្ខុលួចដីស្អិតសង្ឃ រឿងភិក្ខុ ២រូប លួចស្មៅ​យាប្លង​របស់សង្ឃ រឿងភិក្ខុ៧រូបលួចគ្រឿងសេនាសនៈរបស់សង្ឃ រឿងភិក្ខុយកសេនាសនៈសម្រាប់វិហារ មានម្ចាស់ទៅប្រើប្រាស់ ហើយចោល រឿងភិក្ខុ១ពួក ព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាតឲ្យខ្ចីគ្រឿងសេនាសនៈរបស់គេប្រើប្រាស់បាន រឿងពួកភិក្ខុនីជាសិស្សរបស់ថុល្លនន្ទាភិក្ខុនីក្នុងក្រុងចម្បា និងក្រុងរាជគ្រឹះ ទៅ​និយាយ​យកបបរលាយល្ងច្រឡំដោយសណ្តែកបាយ និងក្បាលទឹកឃ្មុំក្នុងត្រកូលឧបដ្ឋាករបស់ថុល្លនន្ទាភិក្ខុនី រឿងអជ្ជុកត្ថេរក្នុងក្រុងវេសាលី ចែក​មត៌ក​ដល់​ក្មួយ​គហបតី រឿងបិលិន្ទវច្ឆត្ថេរក្នុងក្រុងពារាណសីនាំយកក្មេងពីរនាក់របស់ឧបដ្ឋាក អំពីដៃចោរបានមកដោយឫទ្ធិ រឿងភិក្ខុជាសំឡាញ់នឹងគ្នា២នាក់ ក្នុង​ក្រុង​កោសម្ពី​រើសរំងកជ្រូក គិតថានឹងឲ្យដល់ម្ចាស់ រឿងភិក្ខុជាសទ្ធិវិហារិករបស់ទឡ្ហិកត្ថេរក្នុងក្រុងសាគល លួចយកឈ្នួតរបស់គេ។

[១២៧] សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ ទៅកាន់ទីកន្លែងហាលភណ្ឌៈ​នៃជាងជ្រលក់ ហើយ​លួចយក​ទ្រព្យរបស់​ជាង​ជ្រលក់។ ភិក្ខុ​អម្បាលនោះ មាន​សេចក្តី​សង្ស័យថា សិក្ខាបទ ព្រះដ៏មាន​ព្រះភាគ​ទ្រង់បញ្ញត្ត​ហើយ យើង​ទាំងឡាយ​ត្រូវអាបត្តិ​បារាជិក​ហើយឬហ្ន៎។ ទើប​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​ត្រូវ​អាបត្តិ​បារាជិក​ហើយ។

[១២៨] សម័យនោះ មានភិក្ខុ១រូប ទៅកាន់កន្លែងហាលភណ្ឌៈនៃជាងជ្រលក់ បានឃើញសម្ពត់​មានដំឡៃ​ច្រើន ហើយ​ញុំាង​ថេយ្យចិត្ត​ឲ្យកើត​ឡើង។ ភិក្ខុនោះ មានសេចក្តី​សង្ស័យថា អញ​ត្រូវអាបត្តិ​បារាជិក​ហើយឬហ្ន៎។ ទើប​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ បើ​ថេយ្យចិត្ត​កើតឡើង​ប៉ុណ្ណោះ អ្នក​មិនត្រូវ​អាបត្តិ​អ្វីឡើយ។ សម័យ​នោះ មាន​ភិក្ខុ១រូប ទៅកាន់​កន្លែង​ហាលភណ្ឌៈ​នៃជាង​ជ្រលក់ ឃើញ​សម្ពត់មាន​ដំឡៃច្រើន មាន​ថេយ្យចិត្ត​គិតលួច ហើយ​ចាប់ពាល់​សម្ពត់នោះ។ ភិក្ខុ​នោះ មាន​សេចក្តី​សង្ស័យ ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកមិន​ត្រូវអាបត្តិ​បារាជិក​ទេ ត្រូវតែ​អាបត្តិ​ទុក្កដ។ សម័យ​នោះឯង មានភិក្ខុ​១រូប ទៅកាន់​កន្លែង​ហាល​ភណ្ឌៈនៃ​ជាង​ជ្រលក់ បានឃើញ​សម្ពត់មាន​ដំឡៃច្រើន មាន​ថេយ្យចិត្ត​គិតលួច ហើយ​ធ្វើសម្ពត់​នោះឲ្យ​កំរើក។ ភិក្ខុនោះ មាន​សេចក្តី​សង្ស័យ ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកមិន​ត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​អាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង មាន​ភិក្ខុ១រូប ទៅកាន់​កន្លែងហាល​ភណ្ឌៈនៃជាង​ជ្រលក់ បាន​ឃើញសម្ពត់​មានដំឡៃ​ច្រើន មាន​ថេយ្យចិត្ត​គិតលួច ហើយ​ញុំាងសម្ពត់​នោះឲ្យ​ឃ្លាត​ផុតចាក​ទី។ ភិក្ខុនោះ មាន​សេចក្តី​សង្ស័យ ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកត្រូវ​អាបត្តិ​បារាជិក​ហើយ។

[១២៩] សម័យនោះឯង មានភិក្ខុ១រូប អ្នកត្រាច់ទៅបិណ្ឌបាត បានឃើញ​កំរាលដ៏ប្រសើរ​មានដំឡៃ​ច្រើន ហើយ​ញុំាងថេយ្យចិត្ត​ឲ្យកើត​ឡើង។ ភិក្ខុនោះ មាន​សេចក្តី​សង្ស័យ ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ បើ​ថេយ្យចិត្ត​កើតឡើង​ប៉ុណ្ណោះ អ្នក​មិនត្រូវ​អាបត្តិ​ឡើយ។ សម័យ​នោះ​ឯង មាន​ភិក្ខុ១រូប អ្នក​ត្រាច់​ទៅបិណ្ឌ​បាត បានឃើញ​កំរាល​ដ៏ប្រសើរ​មានដំឡៃ​ច្រើន មាន​ថេយ្យចិត្ត​គិតលួច ហើយ​ចាប់ពាល់។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកមិន​ត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​អាបត្តិ​ទុក្កដ។។បេ។ ភិក្ខុ​មានថេយ្យ​ចិត្ត ធ្វើរបស់​នោះឲ្យ​កំរើក។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកមិន​ត្រូវអាបត្តិ​បារាជិក​ទេ ត្រូវតែ​អាបត្តិ​ថុល្លច្ច័យ។បេ។ ភិក្ខុ​មានថេយ្យ​ចិត្ត ញុំាង​របស់នោះ​ឲ្យឃ្លាត​ផុតចាក​ទី។ ភិក្ខុនោះ មាន​សេចក្តី​សង្ស័យ ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកត្រូវ​អាបត្តិ​បារាជិក​ហើយ។

[១៣០] សម័យនោះឯង មានភិក្ខុ១រូប ឃើញទ្រព្យ​ក្នុងវេលាថ្ងៃ ហើយ​បានធ្វើ​និមិត្ត​សំគាល់ថា អញ​នឹងលួច​យកទ្រព្យ​នោះក្នុងវេលា​យប់។ ភិក្ខុនោះ កាល​បើសំគាល់​ទ្រព្យនោះ​បានហើយ ក៏​លួច​យកទ្រព្យ​នោះមក។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ។បេ។ ភិក្ខុ​សំគាល់​ទ្រព្យនោះ​បាន (ក្នុង​វេលា​ថ្ងៃហើយ ដល់​វេលា​យប់) លួច​យកទ្រព្យ​ដទៃបាន​មកវិញ។បេ។ (វេលាថ្ងៃ) សំគាល់​ទ្រព្យ​ដទៃទេ (តែដល់​វេលាយប់) ត្រឡប់​លួចបាន​ទ្រព្យ​នោះមក ។បេ។ សំគាល់​ទ្រព្យ​ដទៃបាន​ហើយ ទៅលួច​យកទ្រព្យ​ដទៃបាន​មក។បេ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង មាន​ភិក្ខុ១រូប ឃើញ​ទ្រព្យក្នុង​វេលាថ្ងៃ ហើយ​បានធ្វើ​និមិត្ត​សំគាល់​ថា អញនឹង​លួចយក​ទ្រព្យនោះ​ក្នុងវេលា​យប់។ ភិក្ខុនោះ សំគាល់​ទ្រព្យនោះ​បានហើយ (វេលា​យប់) ត្រឡប់​លួចបាន​ទ្រព្យរបស់​ខ្លួនមក​វិញ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវ​តែអាបត្តិ​ទុក្កដ។

[១៣១] សម័យនោះឯង មានភិក្ខុ១រូប ទូលនាំយកទ្រព្យរបស់អ្នក​ដទៃទៅឲ្យគេ (វេលា​កំពុងដើរ) កើត​មាន​ថេយ្យចិត្ត ហើយ​ចាប់ពាល់​របស់តាំង​នៅលើ​ក្បាល។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​អាបត្តិ​ទុក្កដ។បេ។ ភិក្ខុ​មានថេយ្យចិត្ត ហើយ​ធ្វើរបស់​នោះឲ្យ​កំរើក។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​អាបត្តិ​ថុល្លច្ច័យ។បេ។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតលួច ហើយ​ដាក់របស់​ចុះមក​ត្រង់-ក។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ។បេ។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតលួច ហើយ​ចាប់ពាល់​ភារៈដែល​តាំងនៅ​លើ-ក។បេ។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតលួច ហើយ​ធ្វើភារៈ [បានដល់​របស់ដែល​គេនាំ​ទៅ ដោយ​អវយវ​មានក្បាល​ជាដើម គឺទ្រនូល ឬអម្រែក។] នោះ​ឲ្យ​កំរើក។បេ។ ភិក្ខុមាន​ថេយ្យចិត្ត​គិតលួច ហើយ​ដាក់ភារៈ​ចុះមក​ត្រង់ចង្កេះ។បេ។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតលួច ហើយ​ចាប់​ពាល់​ភារៈ​ដែលតាំង​នៅលើ​ចង្កេះ។ បេ។ ភិក្ខុ​មានថេយ្យ​ចិត្តគិត​លួច ហើយ​ធ្វើភារៈ​ឲ្យ​កំរើក។បេ។ ភិក្ខុ​មានថេយ្យ​ចិត្តគិត​លួច ហើយ​បានកាន់​យកដោយ​ដៃ។បេ។ ភិក្ខុ​មានថេយ្យចិត្ត​គិតលួច ហើយ​ដាក់ភារៈ​ដែលតាំង​នៅនឹងដៃ​មកលើ​ផ្ទៃផែន​ដី។បេ។ ភិក្ខុ​មានថេយ្យចិត្ត​គិតលួច ហើយ​បានចាប់​យក​របស់អំពី​ផែនដី។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នក​ត្រូវ​អាបត្តិ​បារាជិក​ហើយ។

[១៣២] សម័យនោះឯង មានភិក្ខុ១រូបហាលចីវរក្នុង​ទីវាល ហើយចូល​ទៅកាន់​វិហារ។ មាន​ភិក្ខុឯទៀត​ទុកដាក់​ចីវរនោះ​ដោយ​គិតថា កុំឲ្យ​ចីវរនេះ​បាត់​ទៅ​ឡើយ។ ភិក្ខុនោះ ចេញ​ពីវិហារ​ទៅ​ហើយ សួរភិក្ខុ​នោះថា អាវុសោ ចីវរ​របស់​ខ្ញុំ លោកណា​លួចយក​ទៅ។ ភិក្ខុ​នោះ​ពោល​តប​យ៉ាងនេះ​ថា (ចីវរ​លោក) យើង​លួចយក​ហើយ។ ភិក្ខុ​ម្ចាស់ចីវរ​នោះ ចោទ​ប្រកាន់​ភិក្ខុនោះ​ថា លោក​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់សួរ​ថា ម្នាល​ភិក្ខុ អ្នក​មានចិត្ត​គិត​ដូចម្តេច។ ភិក្ខុ​នោះទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​គ្រាន់​តែថា​ដោយ​ពាក្យ (តែគ្មាន​ថេយ្យចិត្ត​ទេ) ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ បើត្រឹម​តែថា​ដោយ​ពាក្យ អ្នកមិន​ត្រូវអាបត្តិ​អ្វីឡើយ។ សម័យ​នោះ មាន​ភិក្ខុ១រូប ទុក​ដាក់ចីវរ​លើតាំង។បេ។ ទុក​ដាក់​សម្ពត់​និសីទន​លើតាំង។បេ។ ទុកដាក់​បាត្រក្រោម​តាំង ហើយចូល​ទៅកាន់​វិហារ។ មាន​ភិក្ខុឯ​ទៀត​ទុកដាក់​បាត្រនោះ​ដោយ​គិតថា កុំឲ្យ​បាត្រនេះ​បាត់ទៅ​ឡើយ។ ភិក្ខុម្ចាស់​បាត្រនោះ ចេញ​ពីវិហារ ហើយ​ទៅសួរ​ភិក្ខុនោះ​ថា អាវុសោ បាត្រ​របស់ខ្ញុំ លោក​ណាលួច​យកទៅ។ ភិក្ខុ​នោះពោល​តបយ៉ាង​នេះថា (បាត្រ​របស់​លោក) យើង​លួចយក​ហើយ។ ភិក្ខុ​ម្ចាស់​បាត្រ ចោទ​ប្រកាន់​ភិក្ខុនោះ​ថា លោក​មិនមែន​ជា​សមណៈ​ទេ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ បើត្រឹម​តែពោល​ពាក្យទេ មិន​ត្រូវ​អាបត្តិ​អ្វីឡើយ។ សម័យ​នោះឯង មាន​ភិក្ខុនី១រូប ហាល​ចីវរនឹង​របង ហើយ​ចូលទៅ​កាន់វិហារ។ មាន​ភិក្ខុនី​ឯទៀត​ទុកដាក់​ចីវរនោះ​ដោយ​គិតថា កុំឲ្យ​ចីវរនេះ​បាត់​ទៅឡើយ។ ភិក្ខុនី​ជាម្ចាស់​ចីវរនោះ​ចេញ​ពីវិហារ​ទៅ ហើយ​សួរភិក្ខុនី​នោះថា នាង ចីវរ​របស់​ខ្ញុំ អ្នកណា​លួចយក​បាត់ទៅ។ ភិក្ខុនី​នោះពោល​តបយ៉ាង​នេះថា (ចីវរ​នាង) យើង​លួច​យក​ហើយ។ ភិក្ខុនី​ម្ចាស់ចីវរ​នោះ ចោទ​ប្រកាន់​ភិក្ខុនី​នោះថា នាង​មិនមែន​ជាសមណី​ទេ។ ភិក្ខុនី​នោះមាន​សេចក្តី​សង្ស័យ។ ទើប​ភិក្ខុនី​នោះប្រាប់​សេចក្តី​នុ៎ះដល់​ភិក្ខុនី​ទាំងឡាយ។ ភិក្ខុនី​ទាំងឡាយ​បានប្រាប់​សេចក្តីនុ៎ះ​ដល់ភិក្ខុ​ទាំងឡាយ។ ភិក្ខុ​ទាំងឡាយ​បានក្រាប​ទូលសចក្តី​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ បើត្រឹម​តែពោល​ពាក្យទេ (ភិក្ខុនី​នេះ) មិន​ត្រូវអាបត្តិ​អ្វីឡើយ។

[១៣៣] សម័យនោះឯង មានភិក្ខុ១រូប ឃើញ​សម្ពត់សាដក​ប៉ើងទៅដោយ​ខ្យល់កំបុត​ត្បូង ក៏បាន​រើសយក ដោយ​គិតថា អញ​នឹងឲ្យដល់​ជនទាំងឡាយ​ជាម្ចាស់​សម្ពត់។ ពួកម្ចាស់​សម្ពត់ចោទ​ប្រកាន់​ភិក្ខុនោះថា លោក​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​សួរថា ម្នាល​ភិក្ខុ អ្នកមាន​ចិត្តគិត​ដូចម្តេច។ ភិក្ខុនោះ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​គ្មានថេយ្យចិត្ត​គិតលួច​ទេ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​មិនមាន​ថេយ្យចិត្ត ឥត​មានអាបត្តិ​អ្វីឡើយ។ សម័យ​នោះឯង មាន​ភិក្ខុ១រូប មាន​ថេយ្យចិត្ត ហើយ​បានរើស​យកឈ្នួត​ក្បាលរបស់​គេដែល​ប៉ើងទៅ​ដោយខ្យល់​កំបុតត្បូង ដោយ​គិតថា ក្រែង​ម្ចាស់របស់​ទាំងឡាយ​ឃើញមុន (ហើយ​យកទៅ)។ ពួកម្ចាស់​របស់ចោទ​ប្រកាន់​ភិក្ខុនោះ​ថា លោក​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​មាន​ចិត្តគិត​ដូចម្តេច។ ភិក្ខុនោះ​ក្រាបបង្គំ​ទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មានថេយ្យចិត្ត​មែន។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ត្រូវ​អាបត្តិ​បារាជិក​ហើយ។

[១៣៤] សម័យនោះឯង មានភិក្ខុ១រូបទៅកាន់ទីស្មសាន ហើយបានកាន់​យកសម្ពត់​បំសុកូលអំពីសរីរៈខ្មោច​ដែលមិន​ទាន់បែក​ធ្លាយ។ ក៏ក្នុង​សរីរៈខ្មោច​នោះ មានប្រេត​មកអាស្រ័យ​នៅ។ គ្រានោះ ប្រេត​នោះបាន​និយាយ​នឹងភិក្ខុនោះ​យ៉ាងនេះ​ថា បពិត្រ​លោកដ៏ចំរើន លោក​កុំយក​សាដក​របស់ខ្ញុំ​ឡើយ។ ភិក្ខុនោះ​មិនអើពើ​នឹងពាក្យ​ប្រេតនោះ ក៏ចេះ​តែកាន់​យកទៅ។ ខណៈនោះ សរីរៈនោះ​ក្រោកឡើង ហើយ​ដេញជាប់​តាមក្រោយ​ខ្នងភិក្ខុ​នោះ។ លំដាប់​នោះឯង ភិក្ខុនោះ​រត់ចូល​ទៅក្នុង​វិហារហើយ​បិទទ្វារ។ សរីរៈ​នោះ ក៏ដួល​ខ្ពោកក្នុង​ទីនោះ​ឯង។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នក​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ម្នាល​ភិក្ខុទាំង​ឡាយ តែ​តទៅ ពួកភិក្ខុ​កុំគប្បី​កាន់យក​សម្ពត់​បំសុកូល​អំពីសរីរៈ​ខ្មោចដែល​មិនទាន់​ បែកធ្លាយ ភិក្ខុ​ណាកាន់​យក ភិក្ខុនោះ ត្រូវ​អាបត្តិទុក្កដ។

[១៣៥] សម័យនោះឯង មានភិក្ខុ១រូប កាល​គេកំពុងចែក​ចីវរដើម្បី​សង្ឃ មាន​ថេយ្យចិត្ត​គិតលួច ហើយបាន​ផ្លាស់ស្លាក​ខ្លួន លួចយក​ចីវរភិក្ខុ​ដទៃ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ត្រូវ​អាបត្តិ​បារាជិក​ហើយ។

[១៣៦] សម័យនោះឯង ព្រះអានន្ទដ៏មានអាយុ សំគាល់ស្បង់​របស់ភិក្ខុ​ដទៃថា ជារបស់​ខ្លួន ហើយ​ស្លៀកក្នុង​រោងភ្លើង។ គ្រានោះ​ឯង ភិក្ខុម្ចាស់​ស្បង់នោះ បានសួរ​ព្រះអានន្ទដ៏​មានអាយុ​យ៉ាងនេះ​ថា ម្នាល​អាវុសោ​អានន្ទ ហេតុអ្វី​បានជាលោក​ស្លៀកស្បង់​របស់ខ្ញុំ។ ព្រះ​អានន្ទ​និយាយ​តបថា អាវុសោ ខ្ញុំ​សំគាល់​ថាជា​របស់​ខ្ញុំ។ ពួកភិក្ខុ​ក្រាបទូល​សេចក្តី​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ អាបត្តិ​មិនមាន​ដល់ភិក្ខុ​អ្នកកាន់​យកដោយ​សំគាល់​ថា ជា​របស់ខ្លួន​ទេ។

[១៣៧] សម័យនោះឯង ភិក្ខុទាំងឡាយច្រើនរូប ចុះចាក​ភ្នំគិជ្ឈកូដ បានឃើញ​រំពាសត្វសីហ ហើយ​យកមក​ចំអិនចែក​គ្នាឆាន់។ ភិក្ខុ​ទាំងនោះ​មានសេចក្តី​សង្ស័យ ទើបនាំ​គ្នាក្រាប​ទូលសេចក្តី​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុទាំង​ឡាយ ការ​ឆាន់​រំពាសត្វ​សីហ មិនត្រូវ​អាបត្តិ​ឡើយ។ សម័យ​នោះឯង ភិក្ខុ​ទាំងឡាយ​ច្រើនរូប ចុះ​អំពី​ភ្នំគិជ្ឈកូដ ហើយបាន​ឃើញរំពា​សត្វខ្លាធំ។បេ។ ឃើញ​រំពា​សត្វខ្លាដំបង។បេ។ ឃើញ​រំពាសត្វ​ខ្លារខិន [ប្រែថា ឆ្កែព្រៃ​ក៏បាន]។បេ។ ឃើញ​រំពាសត្វ​ឆ្កែព្រៃ ហើយ​នាំគ្នាយក​មកចំអិន​បរិភោគ។ ភិក្ខុ​ទាំងឡាយ​នោះ មាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ វត្ថុជា​របស់សត្វ​តិរច្ឆាន មិន​ត្រូវ​អាបត្តិ​ឡើយ។

[១៣៨] សម័យនោះឯង មានភិក្ខុ១រូប កាលគេកំពុងចែក​បាយដល់សង្ឃ ខ្លួន​និយាយថា លោកចូរ​ឲ្យ១ចំណែក​ទៀតដើម្បី​ភិក្ខុដទៃ ថាដូច្នោះ​ហើយ ក៏កាន់​យកបាយ​ដោយឥត​មានមូល។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នក​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវ​តែអាបត្តិ​បាចិត្តិយ ព្រោះដឹង​ខ្លួនហើយ​ពោលពាក្យ​កុហក​ប៉ុណ្ណោះ។ សម័យ​នោះឯង មាន​ភិក្ខុ១រូប កាលគេ​កំពុងចែក​ខាទនីយាហារ​ដល់សង្ឃ ។បេ។ កាល​គេកំពុងចែក​នំដល់សង្ឃ ។បេ។ កាល​គេកំពុង​ចែកអំពៅ​ដល់សង្ឃ។បេ។ កាល​គេកំពុង​ចែកផ្លែទន្លាប់​ដល់​សង្ឃ បាន​ពោលថា លោក​ចូរឲ្យ​១ចំណែក​ដើម្បីភិក្ខុ​ឯទៀត​ផង ថាដូច្នោះ​ហើយក៏​កាន់យក​ចំណែកនោះ​ដោយឥត​មានមូល។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​អាបត្តិ​បាចិត្តិយ ព្រោះ​ដឹងខ្លួន​ហើយពោល​ពាក្យកុហក​ប៉ុណ្ណោះ។

[១៣៩] សម័យនោះឯង មានភិក្ខុ១រូបចូលទៅកាន់ផ្ទះ​ដែលគេដាំបាយ ក្នុង​វេលាស្រុក​អត់បាយ មាន​ថេយ្យចិត្ត​ហើយបាន​លួចយក​បាយពេញ​១បាត្រ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកត្រូវ​អាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង មាន​ភិក្ខុ១រូប ចូល​ទៅកាន់ផ្ទះ​សម្រាប់​ចំអិនសាច់​លក់ក្នុង​វេលាស្រុក​អត់បាយ ហើយ​មានថេយ្យ​ចិត្តលួច​យកសាច់​ដាក់ពេញ​១បាត្រ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង មាន​ភិក្ខុ១រូប ចូល​ទៅកាន់​ផ្ទះធ្វើនំ​ក្នុងវេលា​ស្រុកអត់បាយ ហើយ​មាន​ថេយ្យចិត្ត​បានលួច​យកនំដាក់​ពេញ​១បាត្រ។បេ។ មាន​ថេយ្យចិត្ត​ហើយលួច​យកនំក្រៀប​ដាក់ពេញ​១បាត្រ។បេ។ មាន​ថេយ្យចិត្ត​ហើយបាន​លួចយក​នំអន្សម​ដាក់ពេញ​១បាត្រ។ ភិក្ខុនោះ​មាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកត្រូវ​អាបត្តិ​បារាជិក​ហើយ។

[១៤០] សម័យនោះឯង មានភិក្ខុ១រូបឃើញបរិក្ខារក្នុងវេលាថ្ងៃ ហើយ​ធ្វើនិមិត្ត​ទុកថា អញនឹង​លួចយក​ក្នុងវេលា​យប់។ ភិក្ខុនោះ​សំគាល់​របស់នោះ​បានហើយ លួច​យករបស់​នោះបាន​មក។បេ។ សំគាល់​របស់នោះ​បានហើយ លួច​បានរបស់​ដទៃមក​វិញ។បេ។ សំគាល់​របស់​ដទៃទេ ត្រឡប់​លួច​បានរបស់​នោះមក​វិញ។បេ។ សំគាល់​របស់ដទៃ លួចបាន​របស់ដទៃ​មក។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យនោះ​ឯង មាន​ភិក្ខុ១រូប ឃើញ​បរិក្ខារក្នុង​វេលាថ្ងៃ ហើយ​បានធ្វើ​និមិត្តទុក​ថា អញនឹង​លួចយក​ក្នុងវេលា​យប់។ ភិក្ខុ​នោះសំគាល់​របស់នោះ​បានហើយ ត្រឡប់​លួចបាន​បរិក្ខារ​របស់ខ្លួន​ឯងមក​វិញ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវតែ​អាបត្តិទុក្កដ។

[១៤១] សម័យនោះឯង មានភិក្ខុ១រូបឃើញថង់យាមនៅលើតាំង ហើយ​គិតថា កាល​អញយក​ថង់យាម​អំពីទីនេះ មុខជា​នឹងត្រូវ​អាបត្តិ​បារាជិក ហើយ​រំកិលយក​ថង់យាម​នោះ ព្រមទាំង​តាំងទៅ​ផង។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ត្រូវ​អាបត្តិ​បារាជិក​ហើយ។

[១៤២] សម័យនោះឯង ភិក្ខុ១រូបមាន​ថេយ្យចិត្តហើយ​លួចយកពូក​របស់សង្ឃ។ ភិក្ខុ​នោះមានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នកត្រូវ​អាបត្តិបារាជិក​ហើយ។

[១៤៣] សម័យនោះឯង ភិក្ខុ១រូប មានថេយ្យចិត្តហើយលួចយកចីវរ​ដែលពាក់លើ​ខ្សែស្បៀង។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នក​ត្រូវអាបត្តិ​បារាជិកហើយ។

[១៤៤] សម័យនោះឯង មានភិក្ខុ១រូប លួចយកចីវរក្នុងវិហារ ហើយគិតថា កាលអញ​ចេញអំពីវិហារ​នេះទៅ អញនឹង​ត្រូវអាបត្តិ​បារាជិក​មិនខាន ហើយ​ពុំបានចេញ​អំពីវិហារ​ឡើយ។ ភិក្ខុទាំង​ឡាយក្រាបបង្គំ​ទូលសេចក្តី​នុ៎ះចំពោះ​ព្រះដ៏​មាន​ព្រះ​ភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ មោឃបុរស​នោះគប្បី​ចេញទៅ​ក្តី មិនគប្បី​ចេញទៅ​ក្តី គង់តែ​ត្រូវ​អាបត្តិ​បារាជិក​ដែរ។

[១៤៥] សម័យនោះឯង មានភិក្ខុ២រូប ជាសំឡាញ់នឹងគ្នា ភិក្ខុ១រូបចូលទៅកាន់​ស្រុកដើម្បី​បិណ្ឌបាត ឯភិក្ខុទី២ កាល​គេចែកខាទនីយាហារ​ដល់សង្ឃ ក៏បាន​កាន់យក​ចំណែករបស់​ភិក្ខុជា​សំឡាញ់ ហើយ​បរិភោគដោយ​សេចក្តី​ស្និទ្ធស្នាល​នឹងគ្នា។ ភិក្ខុ​សំឡាញ់នោះ​ដឹងហើយ ចោទ​ប្រកាន់​ភិក្ខុនោះ​ថា លោក​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​មានចិត្ត​គិតដូចម្តេច។ ភិក្ខុ​នោះក្រាប​ទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​កាន់យក​ដោយ​ស្និទ្ធស្នាល​នឹងគ្នា។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ បើកាន់​យកដោយ​សេចក្តី​ស្និទ្ធស្នាល​ដូច្នោះ អ្នកមិន​ត្រូវអាបត្តិ​ឡើយ។

[១៤៦] សម័យនោះឯង ភិក្ខុច្រើនរូបធ្វើនូវចីវរកម្ម។ កាលគេចែក​ខាទនីយាហារ​ដល់សង្ឃ ខាទនីយាហារ​ជាចំណែក​របស់ភិក្ខុ​ទាំងអស់​នោះ គេក៏​បាននាំយក​ទៅទុកដាក់​១កន្លែង​ហើយ។ មាន​ភិក្ខុ១រូប សំគាល់​ចំណែក​របស់ភិក្ខុ​ឯទៀត ថា​ជារបស់​ខ្លួន ហើយ​ឆាន់អស់​ទៅ។ ភិក្ខុ​ម្ចាស់​របស់​ដឹងហើយ ចោទ​ប្រកាន់​ភិក្ខុ​នោះថា លោក​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អាបត្តិ​មិនមាន​ដល់ភិក្ខុ​ដែលសំគាល់​ថាជា​របស់ខ្លួន។ សម័យ​នោះឯង ភិក្ខុ​ច្រើនរូប​ធ្វើនូវ​ចីវរកម្ម។ កាល​គេចែក​ខាទនីយាហារ​ដល់សង្ឃ ភិក្ខុ​យក​បាត្រ​ភិក្ខុឯ​ទៀត​មកទទួល​យកចំណែក​របស់ភិក្ខុ​ឯទៀត ហើយ​យកទៅ​ទុក។ ភិក្ខុ​ម្ចាស់បាត្រ​សំគាល់​ថាជា​របស់ខ្លួន ហើយ​ឆាន់​អស់ទៅ។ ភិក្ខុនោះ​ដឹងហើយ ចោទ​ប្រកាន់​ភិក្ខុម្ចាស់​បាត្រនោះ​ថា លោក​មិនមែន​ជា​សមណៈ​ទេ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អាបត្តិ​មិន​មានដល់​ភិក្ខុដែល​សំគាល់​ថាជា​របស់ខ្លួន។

[១៤៧] សម័យនោះឯង ពួកចោរលួចស្វាយ បេះ​ផ្លែស្វាយ​បាន ហើយ​វេចជា​សំពាយ ស្ពាយ​ដើរទៅ។ ពួកមនុស្ស​ជាម្ចាស់ស្វាយ​នាំគ្នាដេញ​តាមចោរ​អម្បាល​នោះ។ ពួកចោរ​ឃើញម្ចាស់​ស្វាយទាំង​ឡាយដេញ​តាម ក៏ទំលាក់​សំពាយស្វាយ​រត់ចោល​ទៅ។ ភិក្ខុ​ទាំងឡាយ​សំគាល់​សំពាយ​ស្វាយនោះ ថា​ជារបស់​បំសុកូល ហើយ​ទស់ឆាន់​ទៅ។ ពួកម្ចាស់​ស្វាយចោទ​ប្រកាន់ភិក្ខុ​អម្បាលនោះ​ថា លោក​ទាំងឡាយ​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទើប​នាំគ្នាក្រាប​ទូលសេចក្តី​នុ៎ះចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​មានចិត្ត​គិតដូច​ម្តេច។ ភិក្ខុ​ទាំងឡាយ​នោះក្រាប​ទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​ទាំងឡាយ​សំគាល់ថា​ជារបស់​បំសុកូល។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុទាំង​ឡាយ អាបត្តិ​មិនមាន​ដល់ភិក្ខុ​ដែលសំគាល់​ថាជា​របស់​បំសុកូល​ឡើយ។ សម័យ​នោះឯង ពួក​ចោរលួច​ព្រីង។បេ។ ពួក​ចោរលួច​ខ្នុរសំឡ។បេ។ ពួកចោរ​លួចខ្នុរ​ណាំង។បេ។ ពួកចោរ​លួចត្នោត​ទុំ។បេ។ ពួកចោរ​លួចអំពៅ។បេ។ ពួកចោរ​លួច​ផ្លែទន្លាប់ នាំគ្នា​លួចបេះ​ផ្លែទន្លាប់​ទាំងឡាយ បានហើយ​វេចជា​សំពាយ ស្ពាយ​ដើរទៅ។ ពួកម្ចាស់​ទន្លាប់ដេញ​តាមពួកចោរ​អម្បាល​នោះ។ ចោរ​ទាំងឡាយ​ឃើញ​ពួកម្ចាស់​ទន្លាប់​ហើយ ទំលាក់​សំពាយ​ចោល រត់ទៅ។ ភិក្ខុ​ទាំងឡាយ​ឃើញ សំគាល់​នូវសំពាយ​នោះ ថាជា​របស់​បំសុកូល ហើយ​នាំគ្នា​ទស់ឆាន់​ទៅ។ ពួកជន​ជាម្ចាស់​នាំគ្នាចោទ​ប្រកាន់​ភិក្ខុអម្បាល​នោះថា លោក​ទាំងឡាយ​មិនមែនជា​សមណៈ​ទេ។ ភិក្ខុអម្បាល​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុទាំង​ឡាយ អាបត្តិ​មិនមាន​ដល់ភិក្ខុ​ដែលសំគាល់​ថាជារបស់​បំសុកូល​ឡើយ។

[១៤៨] សម័យនោះឯង ពួកចោរលួចស្វាយ បេះផ្លែស្វាយបាន ហើយ​វេចជា​សំពាយ ស្ពាយ​ដើរទៅ។ ពួកម្ចាស់​ស្វាយដេញ​តាមចោរ​ទាំងអម្បាល​នោះ។ ចោរទាំង​ឡាយឃើញ​ពួកម្ចាស់​ស្វាយហើយ ទំលាក់​សំពាយ​ចោល រត់ទៅ។ ភិក្ខុ​ទាំងឡាយ​មានថេយ្យចិត្ត​គិតថា ក្រែង​ម្ចាស់​ស្វាយ​គេឃើញ​មុន ទើបនាំ​គ្នាឆាន់​អស់ទៅ។ ពួកម្ចាស់​ស្វាយនាំគ្នា​ចោទប្រកាន់​ពួកភិក្ខុ​អម្បាល​នោះថា លោក​ទាំងឡាយ​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុ​ទាំងនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង ពួក​ចោរលួច​ព្រីង។បេ។ ពួកចោរ​លួចខ្នុរសំឡ។បេ។ ពួកចោរ​លួចផ្លែ​ខ្នុរណាំង។បេ។ ពួកចោរ​លួចផ្លែ​ត្នោតទុំ។បេ។ ពួកចោរ​លួចអំពៅ។បេ។ ពួកចោរ​លួចផ្លែ​ទន្លាប់ លួចបេះ​ផ្លែទន្លាប់​ទាំងឡាយ​បាន ហើយ​វេចជា​សំពាយ ស្ពាយ​ដើរទៅ។ ម្ចាស់​ទន្លាប់​ទាំងឡាយ​ដេញតាម​ពួកចោរ​អម្បាល​នោះ។ ចោរ​ទាំងឡាយ​ឃើញម្ចាស់ទន្លាប់​ហើយ ទំលាក់​សំពាយចោល ហើយ​រត់ទៅ។ ភិក្ខុ​ទាំងឡាយ​មានថេយ្យចិត្ត​គិតថា ក្រែងម្ចាស់​ទន្លាប់ទាំង​ឡាយគេ​មកឃើញ​មុន ទើបនាំ​គ្នាឆាន់​អស់ទៅ។ ម្ចាស់​ទន្លាប់ទាំងឡាយ​នាំគ្នាចោទ​ប្រកាន់ភិក្ខុ​អម្បាល​នោះថា លោក​ទាំងឡាយ​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុ​អម្បាល​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​ត្រូវអាបត្តិ​បារាជិក​ហើយ។

[១៤៩] សម័យនោះឯង ភិក្ខុ១រូប មានថេយ្យចិត្តលួចយកស្វាយ​របស់សង្ឃ។បេ។ លួច​យកព្រីងរបស់​សង្ឃ។បេ។ លួចយក​ផ្លែខ្នុរសំឡ​របស់សង្ឃ។បេ។ លួច​យក​ផ្លែខ្នុរណាំង​របស់សង្ឃ។បេ។ លួច​យកផ្លែត្នោត​ទុំរបស់​សង្ឃ។បេ។ លួច​យកអំពៅ​របស់​សង្ឃ។បេ។ មាន​ថេយ្យចិត្ត ហើយ​លួចយក​ផ្លែទន្លាប់​របស់សង្ឃ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ។

[១៥០] សម័យនោះឯង មានភិក្ខុ១រូបទៅកាន់សួនផ្កា ហើយមានថេយ្យចិត្ត​លួចយក​ផ្កាមាន​ដំឡៃ៥មាសក ដែល​ម្ចាស់គេ​បានបេះទុក។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ត្រូវ​អាបត្តិ​បារាជិក​ហើយ។ សម័យ​នោះ​ឯង មាន​ភិក្ខុ១រូប​ទៅកាន់​សួនផ្កា ហើយ​មានថេយ្យ​ចិត្តលួច​បេះផ្កា​មានដំឡៃ​៥មាសក។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ។

[១៥១] សម័យនោះឯង មានភិក្ខុ១រូបទៅកាន់ស្រុកតូចមួយ ហើយ​​បាននិយាយ​នឹងភិក្ខុ​១រូប​ថា អាវុសោ លោក​ផ្តាំខ្ញុំ​ហើយ ខ្ញុំនឹង​ទៅប្រាប់​ត្រកូលជា​ឧបដ្ឋាក​របស់លោក។ ភិក្ខុ​នោះទៅ​ហើយ បានឲ្យ​ត្រកូលនោះ​យកសម្ពត់​សាដក១​មក ហើយ​ប្រើប្រាស់​ដោយ​ខ្លួនឯង។ ភិក្ខុ​អ្នក​ជិតដិត​នឹង​ត្រកូល​​ដឹង​ហើយ ចោទ​ប្រកាន់​ភិក្ខុនោះ​ថា លោក​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុនោះ​​មានសេចក្តី​​សង្ស័យ​។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​​ថា ម្នាលភិក្ខុ អ្នក​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ម្នាលភិក្ខុ​ទាំងឡាយ តែភិក្ខុ​កុំគប្បី​ពោលថា អ្នក​ផ្តាំខ្ញុំហើយ ខ្ញុំ​នឹងប្រាប់​ដូច្នេះ តែ​ភិក្ខុណា​ពោល ភិក្ខុ​នោះត្រូវ​អាបត្តិ​ទុក្កដ។ សម័យ​នោះឯង មាន​ភិក្ខុ១រូប​ទៅកាន់​ស្រុកតូច​មួយ។ ភិក្ខុឯទៀត​​បាននិយាយ​ពាក្យនេះ​​នឹងភិក្ខុ​នោះ​ថា អាវុសោ ខ្ញុំ​ផ្តាំហើយ លោក​ប្រាប់ត្រកូល​ឧបដ្ឋាក​របស់ខ្ញុំ​ចុះ។ ភិក្ខុនោះ​ទៅហើយ ឲ្យ​​ត្រកូល​​ឧបដ្ឋាក​​នោះយក​សម្ពត់សាដក​១គូមក ហើយ​ប្រើប្រាស់​សម្ពត់​សាដក១​ដោយខ្លួន​ឯង រួច​ឲ្យសម្ពត់​​សាដក១​​ដល់​ភិក្ខុ​អ្នកជិត​ដិតនឹង​ត្រកូលនោះ។ ភិក្ខុ​នោះ​ដឹង​​ហើយ ចោទ​ប្រកាន់ភិក្ខុ​នោះថា លោក​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ​។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ អ្នកមិន​ត្រូវអាបត្តិ​បារាជិកទេ តែ​ភិក្ខុ​កុំគប្បី​ពោលថា លោក​ខ្ញុំផ្តាំ​ហើយ ប្រាប់​ចុះដូច្នេះ តែភិក្ខុ​ណា​ពោល ភិក្ខុនោះ​ត្រូវអាបត្តិ​​ទុក្កដ។ សម័យ​នោះឯង មាន​ភិក្ខុ១រូប​ទៅកាន់​ស្រុកតូច​មួយ ហើយ​​បាននិយាយ​ពាក្យនេះ​នឹងភិក្ខុ​ឯទៀត​ថា អាវុសោ លោក​ផ្តាំនឹង​ខ្ញុំហើយ ខ្ញុំនឹង​ប្រាប់​ត្រកូល​ឧបដ្ឋាក​របស់​លោក។ ឯភិក្ខុនោះ​ក៏បាន​និយាយ​យ៉ាងនេះ​ថា ខ្ញុំបាន​ផ្តាំនឹង​លោកហើយ លោក​ប្រាប់ចុះ។ ភិក្ខុ​នោះទៅ​ហើយ ឲ្យត្រកូល​ឧបដ្ឋាក​នោះយក​សប្បិ១អាឡ្ហកៈស្ករ អំពៅ១គុលៈ អង្ករ១ទោណៈ មកហើយ បរិភោគដោយខ្លួនឯង។ ភិក្ខុអ្នកជិតដិតនឹងត្រកូលនោះដឹងហើយ ចោទប្រកាន់ភិក្ខុនោះថា លោកមិនមែនជាសមណៈទេ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ ម្នាលភិក្ខុទាំងឡាយ តែភិក្ខុកុំគប្បីពោលថា លោកផ្តាំនឹងខ្ញុំហើយ ខ្ញុំនឹងប្រាប់ដូច្នេះ ម្យ៉ាងទៀត កុំគប្បីពោលថា ខ្ញុំផ្តាំនឹងលោកហើយ លោកប្រាប់ចុះ តែភិក្ខុណាពោល ភិក្ខុនោះត្រូវអាបត្តិទុក្កដ។

[១៥២] សម័យនោះឯង បុរសម្នាក់នាំយក​កែវមណី​មានដំឡៃ​ច្រើន ហើយ​ដើរទៅ​កាន់​ផ្លូវ​ឆ្ងាយជា​មួយនឹង​ភិក្ខុឯ​ទៀត។ លំដាប់​នោះ បុរស​នោះឃើញ​ទីគយ​ហើយ ដាក់កែវ​មណីក្នុង​ថង់​យាម​របស់​ភិក្ខុនោះ ៗឥត​ដឹងឡើយ លុះ​កន្លង​ផុតទី​គយហើយ ក៏យក​កែវមណី​ពីថង់​យាមមក​វិញ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នក​គិតដូច​ម្តេច។ ភិក្ខុ​នោះ​ទូល​ថា បពិត្រព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មិនបាន​ដឹងសោះ​ឡើយ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អាបត្តិ​មិនមាន​ដល់ភិក្ខុ​អ្នកមិន​ដឹង។ សម័យ​នោះឯង បុរស​ម្នាក់នាំ​យក​កែវមណី​មានដំឡៃ​ច្រើន ដើរ​ទៅ​​កាន់​ផ្លូវ​ឆ្ងាយជាមួយ​នឹងភិក្ខុ​ឯទៀត។ លំដាប់​នោះ បុរស​នោះឃើញ​ទីគយ​ហើយ ក៏ធ្វើអាការ​ហាក់ដូច​ជាឈឺ ហើយ​បានប្រគល់​បង្វិចកែវ​មណីរបស់​ខ្លួនដល់​ភិក្ខុនោះ។ គ្រា​នោះឯង បុរស​នោះ​ដើរ​រំលង​ហួសទីគយ​ទៅហើយ បាន​និយាយពាក្យ​នេះ​នឹងភិក្ខុ​នោះថា បពិត្រ​លោកម្ចាស់ ចូរ​លោកយក​បង្វិចរបស់​ខ្ញុំមក ខ្ញុំ​មិនឈឺ​ទេ។ ភិក្ខុ​នោះសួរ​ថា អាវុសោ ចុះ​ហេតុអ្វី​បានជា​អ្នកធ្វើ​​អាការ​​យ៉ាងនេះ។ ទើប​បុរសនោះ​ប្រាប់​សេចក្តី​នុ៎ះដល់​ភិក្ខុនោះ។ ភិក្ខុ​នោះ​មាន​សេចក្តី​​សង្ស័យ​។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នក​គិតដូច​ម្តេច។ ភិក្ខុនោះ​ទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មិនដឹង​សោះឡើយ។ ព្រះដ៏មាន​ព្រះភាគ​ត្រាស់ថា ម្នាល​ភិក្ខុ អាបត្តិ​​មិនមាន​ដល់​ភិក្ខុ​អ្នក​មិន​ដឹង។ សម័យ​នោះឯង មាន​ភិក្ខុ១រូប ដើរទៅ​កាន់ផ្លូវ​ឆ្ងាយជា​មួយនឹង​ឈ្មួញរទេះ។ បុរស​ម្នាក់​ក៏​លួង​លោម​ភិក្ខុនោះ​ដោយ​អាមិស​ លុះឃើញ​ទីគយ​ហើយ បានឲ្យ​កែវមណី​មានដំឡៃ​ច្រើន ដល់​ភិក្ខុ​នោះដោយ​ពាក្យថា បពិត្រ​លោកដ៏​ចំរើន សូម​លោកម្ចាស់​យក​កែវមណី​នេះ ឲ្យរំលង​ទីគយ​ទៅ​ផង។ ភិក្ខុ​នោះយក​កែវមណី​នោះ រំលង​ទីគយ​ទៅក្នុង​កាលនោះ​ឯង។ ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ អ្នក​ត្រូវ​អាបត្តិ​បារាជិក​ហើយ។

[១៥៣] សម័យនោះ​ឯង មានភិក្ខុ១រូប ដោះលែង​ជ្រូកជាប់​អន្ទាក់ ដោយ​សេចក្តី​ករុណា។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា​ ម្នាល​ភិក្ខុ អ្នក​គិតដូច​ម្តេច។ ភិក្ខុ​នោះ​ក្រាប​ទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មានសេចក្តី​ប្រាថ្នា​ដោយ​សេចក្តី​ករុណា (ហើយ​ដោះ​លែង​ទៅ)។ ព្រះដ៏មាន​ព្រះភាគទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អាបត្តិ​មិនមាន​ដល់ភិក្ខុ​អ្នកមាន​សេចក្តី​ប្រាថ្នាដោយ​សេចក្តី​ករុណា​ទេ។ សម័យ​នោះឯង មាន​ភិក្ខុ១រូប ឃើញ​ជ្រូកជាប់​អន្ទាក់ ក៏មាន​​ថេយ្យចិត្ត​គិតថា ក្រែង​ពួកម្ចាស់​គេឃើញ​មុន ហើយដោះ​លែងជ្រូក​នោះទៅ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា​ ម្នាលភិក្ខុ អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង មានភិក្ខុ​១រូប ដោះលែង​សត្វម្រឹគ​ជាប់អន្ទាក់ ដោយ​សេចក្តី​ករុណា។បេ។ ភិក្ខុ​ឃើញម្រឹគ​ជាប់​អន្ទាក់ មាន​ថេយ្យចិត្ត​គិតថា ក្រែង​ពួកម្ចាស់​គេឃើញ​មុន ហើយ​ដោះលែង​ម្រឹគនោះ​ទៅ។បេ។ ភិក្ខុ​ដោះ​លែង​​ត្រីទាំងឡាយ​ដែលជាប់​លបដោយ​សេចក្តី​ករុណា។បេ។ ភិក្ខុ​ឃើញត្រី​ទាំងឡាយ​ជាប់លប មាន​​ថេយ្យចិត្ត​ថា ក្រែងពួក​ម្ចាស់គេ​ឃើញមុន ហើយ​ដោះលែង​ត្រីនោះទៅ។ ភិក្ខុ​នោះមាន​សេចក្តី​​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ត្រូវ​អាបត្តិ​បារាជិក​ហើយ។

[១៥៤] សម័យនោះឯង មានភិក្ខុ១រូប ឃើញទ្រព្យនៅក្នុងយាន ហើយគិតថា បើអញ​​យក​ចាក​ទីនេះ មុខជា​នឹងត្រូវ​អាបត្តិ​បារាជិក ទើប​ឈូស​ប្រមៀល​ឲ្យធ្លាក់ចុះ ហើយ​ក៏កាន់យក​ទៅ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ឯងត្រូវ​អាបត្តិ​បារាជិក​ហើយ។

[១៥៥] សម័យនោះឯង មានភិក្ខុ១រូប បានរើសយកដុំសាច់​ដែលសត្វ​រអាតពាំ​យកទៅ ដោយ​​គិតថា អញ​នឹងប្រគល់​ឲ្យពួក​ម្ចាស់សាច់។ ពួក​ម្ចាស់សាច់​នាំគ្នា​ចោទប្រកាន់​ភិក្ខុនោះ​ថា លោក​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ អាបត្តិ​​មិនមាន​ដល់ភិក្ខុ​ដែល​មិនមាន​ថេយ្យចិត្ត។ សម័យ​នោះឯង មាន​ភិក្ខុ១រូប​ឃើញដុំ​សាច់​ដែល​សត្វ​រអាត​ពាំយក​ទៅ មានថេយ្យចិត្ត​គិតថា ក្រែង​ពួកម្ចាស់គេ​ឃើញមុន ហើយ​ក៏កាន់យក​ដុំសាច់នោះ​ទៅ។ ពួកម្ចាស់​សាច់នាំគ្នា​ចោទប្រកាន់​ភិក្ខុនោះ​ថា លោក​​មិនមែន​​ជា​សមណៈ​ទេ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នក​ត្រូវអាបត្តិ​​បារាជិក​ហើយ។

[១៥៦] សម័យនោះឯង មនុស្សទាំងឡាយចងក្បូន ហើយបណ្តែត​តាមស្ទឹងអចិរវតី។ កាល​​ចំណង​ក្បូនដាច់ ឈើ​ទាំងឡាយ​ក៏អណ្តែត​ខ្ចាត់ខ្ចាយ​ទៅ។ ភិក្ខុ​ទាំងឡាយ​សំគាល់ថា ជា​របស់​​បំសុកូល ហើយ​នាំគ្នាស្រង់​យកឡើង។ ពួកម្ចាស់​ក្បូននាំ​គ្នាចោទ​ប្រកាន់​ភិក្ខុអម្បាល​នោះថា លោក​ទាំងឡាយ​​មិនមែន​ជា​សមណៈ​ទេ។ ភិក្ខុ​អម្បាល​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុទាំង​ឡាយ អាបត្តិ​មិនមាន​ដល់ភិក្ខុ​ដែលសំគាល់​ថាជារបស់​បំសុកូល។ សម័យ​នោះឯង មនុស្ស​ទាំងឡាយ​ចងក្បូន ហើយ​បណ្តែតតាម​ស្ទឹងអចិរវតី។ កាល​​ចំណង​ក្បូនដាច់ ឈើ​ទាំងឡាយ​​ក៏​អណ្តែត​ខ្ចាត់ខ្ចាយ​ទៅ។ ភិក្ខុ​ទាំងឡាយ​មាន​ថេយ្យចិត្ត​គិតថា ក្រែងម្ចាស់​ឈើគេ​ឃើញ​មុន ហើយ​ស្រង់​យកឡើង ពួកម្ចាស់​ឈើនាំគ្នា​ចោទប្រកាន់​ភិក្ខុអម្បាល​នោះថា លោក​​ទាំងឡាយ​​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុ​ទាំងអម្បាល​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​​ថា ម្នាល​ភិក្ខុទាំង​ឡាយ អ្នក​ទាំងឡាយ​ត្រូវអាបត្តិ​បារាជិក​ហើយ។

[១៥៧] សម័យនោះឯង មានបុរសគង្វាលគោម្នាក់ ពាក់​សម្ពត់សាដក​នឹងដើមឈើ ហើយក៏​​ដើរ​ទៅ​បន្ទោឧច្ចារៈ។ ភិក្ខុ១រូប​សំគាល់​ថា​ជា​របស់​បំសុកូល ហើយក៏​កាន់យក​ទៅ។ គ្រានោះ បុរស​គង្វាលគោ​នោះចោទ​ប្រកាន់​ភិក្ខុនោះថា លោក​មិនមែនជា​សមណៈ​ទេ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អាបត្តិ​មិនមាន​ដល់ភិក្ខុ​ដែលសំគាល់​ថាជារបស់​​បំសុកូល។

[១៥៨] សម័យនោះឯង កាលភិក្ខុ១រូបកំពុងឆ្លងស្ទឹង សម្ពត់សាដកក៏របូតអំពីដៃ​ជាងជ្រលក់​​ទាំងឡាយ ហើយ​ទៅជាប់​នឹងជើង​ភិក្ខុ។ ភិក្ខុនោះ​បានកាន់​យកសម្ពត់​សាដកនោះ​​ដោយ​គិត​ថា អញ​នឹង​ឲ្យដល់ម្ចាស់​ទាំងឡាយ។ ពួកម្ចាស់​សម្ពត់សាដក​ក៏នាំគ្នា​ចោទប្រកាន់​ភិក្ខុនោះថា លោក​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អាបត្តិ​មិនមាន​ដល់ភិក្ខុ​ដែលមិនមាន​ថេយ្យចិត្ត។ សម័យ​នោះឯង កាលភិក្ខុ​១រូបកំពុង​ឆ្លងស្ទឹង សម្ពត់​សាដករបូត​អំពីដៃនៃ​ជាងជ្រលក់​​ទាំងឡាយ ហើយ​រសាត់ទៅ​ជាប់នឹង​ជើងភិក្ខុ។ ភិក្ខុ​នោះ មាន​ថេយ្យចិត្ត​​​គិត​ថា ក្រែង​ពួកម្ចាស់​សម្ពត់សាដក​ឃើញមុន ហើយ​ក៏កាន់យក​ទៅ។ ម្ចាស់​​សម្ពត់​សាដក​​ទាំងឡាយ​នាំគ្នាចោទ​ប្រកាន់ភិក្ខុ​នោះថា លោក​​មិនមែន​​ជាសមណៈ​ទេ។ ភិក្ខុនោះ​​មាន​សេចក្តី​​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកត្រូវ​អាបត្តិ​បារាជិក​ហើយ។

[១៥៩] សម័យនោះឯង ភិក្ខុ១រូបបាន​ឃើញឆ្នាំងដាក់សប្បិ ហើយ​បានឆាន់​បន្តិចៗម្តង។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវ​តែ​អាបត្តិទុក្កដ។

[១៦០] កាលណោះ ភិក្ខុទាំងឡាយច្រើនរូបបាននិយាយបបួលគ្នាថា យើង​ទាំងឡាយ​នឹង​ទៅលួចទ្រព្យ ហើយ​នាំគ្នា​ទៅ។ ភិក្ខុ១រូបលួចទ្រព្យបានមក។ ភិក្ខុ​ទាំងឡាយ​នោះ បាន​និយាយគ្នា​យ៉ាងនេះថា ពួកយើង​មិនត្រូវ​អាបត្តិ​បារាជិក​ទេ លោកណា​លួចបានមក លោកនោះ​ត្រូវអាបត្តិ​បារាជិក។ ភិក្ខុទាំងឡាយ​នាំគ្នាក្រាប​ទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ​ត្រូវ​អាបត្តិ​​បារាជិក​ហើយ។ កាលណោះ ភិក្ខុ​ទាំងឡាយ​​ច្រើន​រូប បបួល​គ្នាលួចទ្រព្យ​បានមក​ហើយ ក៏ចែក​គ្នា។ កាល​ដែលភិក្ខុ​អម្បាលនោះ​កំពុង​ចែកគ្នា ភិក្ខុ​១រូប​ៗ បាន​ចំណែក​មិនពេញ​៥មាសក។ ភិក្ខុ​ទាំងនោះ​បាននិយាយ​យ៉ាងនេះថា យើង​ទាំងឡាយ​​មិន​ត្រូវ​អាបត្តិ​បារាជិក​ទេ។ ទើបនាំ​គ្នា​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​​ត្រូវ​អាបត្តិ​បារាជិក​ហើយ។

[១៦១] សម័យនោះ ភិក្ខុ១រូប កាលក្រុងសាវត្ថីកើតទូរភិក្ស អត់បាយ (ភិក្ខុនោះ) មាន​​ថេយ្យចិត្ត ហើយ​លួចយក​អង្ករ​របស់អ្នក​ផ្សារ​ប្រមាណ​១ក្តាប់។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា​ ម្នាលភិក្ខុ អ្នកត្រូវ​អាបត្តិ​បារាជិក​ហើយ។ សម័យ​នោះ ភិក្ខុ១រូប កាល​ក្រុងសាវត្ថី​កើតទូរភិក្ស​អត់បាយ មាន​ថេយ្យចិត្ត ហើយ​លួចយក​សណ្តែកបាយ​របស់អ្នកផ្សារ​១ក្តាប់។បេ។ សណ្តែក​រាជមាស​១ក្តាប់។បេ។ ល្ងរ១ក្តាប់។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា​ ម្នាលភិក្ខុ អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ។

[១៦២] សម័យនោះ ពួកចោរសម្លាប់មេគោ ស៊ីសាច់ហើយ ក៏​ទុកដាក់សាច់​ដ៏សេសសល់​​ក្នុង​ព្រៃ​អន្ធវន ទៀប​ក្រុងសាវត្ថី ហើយ​នាំគ្នាទៅ។ ភិក្ខុ​ទាំងឡាយ​សំគាល់​ថាជារបស់​បំសុកូល ហើយ​​នាំ​គ្នាកាន់​យកសាច់នោះ​បរិភោគ​ទៅ។ ពួកចោរ​នាំគ្នាចោទ​ប្រកាន់​ភិក្ខុអម្បាល​នោះថា​ លោក​ទាំងឡាយ​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុ​អម្បាលនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ អាបត្តិ​មិនមាន​ដល់ភិក្ខុ​ដែលសំគាល់​ថាជារបស់​បំសុកូល។ សម័យនោះ ពួកចោរ​សម្លាប់ជ្រូក ស៊ីសាច់ ហើយ​ទុកដាក់​សាច់ដ៏សេស​សល់​ក្នុង​​ព្រៃ​អន្ធវន ទៀប​ក្រុងសាវត្ថី ហើយ​នាំគ្នាទៅ។ ភិក្ខុ​ទាំងឡាយ​សំគាល់​ថាជារបស់​បំសុកូល ហើយ​​នាំ​គ្នា​កាន់​យក​សាច់​នោះ​មក​ឆាន់​ទៅ។ ពួកចោរ​នាំគ្នាចោទ​ប្រកាន់​ភិក្ខុអម្បាល​នោះថា​ លោក​ទាំងឡាយ​មិនមែន​ជា​សមណៈ​ទេ។ ភិក្ខុ​អម្បាល​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុទាំងឡាយ អាបត្តិ​មិនមាន​ដល់ភិក្ខុ​ដែលសំគាល់​ថាជា​របស់​បំសុកូល។

[១៦៣] កាលណោះ ភិក្ខុ១រូប​ទៅកាន់​ស្រែស្មៅ (ចម្ការ​ស្មៅ) មាន​ថេយ្យចិត្ត ហើយ​បាន​លួច​យកស្មៅ​ដែលគេច្រូត​ទុក មាន​ដំឡៃ​៥មាសក។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ។

[១៦៤] សម័យនោះ ភិក្ខុ១រូបទៅកាន់ស្រែស្មៅ មានថេយ្យចិត្ត ហើយលួច​ច្រូតយក​ស្មៅ​គេ​មាន​​ដំឡៃ​៥មាសក។ ភិក្ខុ​នោះមានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​​ថា ម្នាល​ភិក្ខុ អ្នកត្រូវ​អាបត្តិ​បារាជិក​ហើយ។

[១៦៥] សម័យនោះ ភិក្ខុទាំងឡាយ​ជា​អាគន្តុក (ភិក្ខុអ្នកមកថ្មី) ញុំាងគ្នា​នឹងគ្នាឲ្យចែកផ្លែ​​ស្វាយ​របស់សង្ឃ ហើយ​បរិភោគ​ទៅ។ ភិក្ខុម្ចាស់​អាវាស​ទាំងឡាយ នាំគ្នាចោទ​ប្រកាន់ភិក្ខុ​ជា​អាគន្តុក​អម្បាលនោះ​ថា លោក​ទាំងឡាយ​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុ​អាគន្តុក​អម្បាល​នោះមាន​សេចក្តី​សង្ស័យ។ ទើបនាំ​គ្នាក្រាប​ទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា ម្នាលភិក្ខុ​ទាំងឡាយ អ្នក​គិតដូច​ម្តេច។ ភិក្ខុ​អម្បាល​នោះក្រាប​ទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​ទាំងឡាយ មាន​ចិត្តប្រាថ្នា​ដើម្បីនឹង​បរិភោគ។ ព្រះអង្គ​​ទ្រង់​ត្រាស់​​ថា ម្នាលភិក្ខុ​ទាំងឡាយ អាបត្តិ​មិនមាន​ដល់ភិក្ខុ​ដែល​​ប្រាថ្នាដើម្បី​នឹងបរិភោគ​ទេ។ សម័យនោះ ភិក្ខុ​ទាំងឡាយ​ជាអាគន្តុក ញុំាងគ្នា​នឹងគ្នាឲ្យ​ចែកផ្លែ​ព្រីងរបស់​សង្ឃ ។បេ។ ផ្លែខ្នុរសំឡ​របស់​សង្ឃ។បេ។ ផ្លែខ្នុរណាំង​របស់​​សង្ឃ។បេ។ ផ្លែត្នោតទុំ​របស់​សង្ឃ។បេ។ អំពៅ​របស់​សង្ឃ។បេ។ ផ្លែទន្លាប់​របស់សង្ឃ ហើយ​នាំគ្នា​បរិភោគ​​ទៅ។ ពួកភិក្ខុ​ដែលជា​ម្ចាស់​អាវាស នាំគ្នា​ចោទប្រកាន់​ភិក្ខុ​អាគន្តុក​អម្បាលនោះ​ថា លោក​ទាំងឡាយ​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុ​អាគន្តុក​អម្បាល​នោះ​មាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ អាបត្តិ​មិនមាន​ដល់ភិក្ខុ​ដែលប្រាថ្នា​ដើម្បីនឹង​បរិភោគ​​ទេ។

[១៦៦] សម័យនោះ ពួកមនុស្សអ្នករក្សាស្វាយ នាំគ្នាប្រគេនផ្លែស្វាយដល់ភិក្ខុ​ទាំងឡាយ។ ភិក្ខុ​ទាំងឡាយ​សង្ស័យមិន​មានទទួល ដោយ​គិតថា មនុស្ស​អម្បាល​នេះ ជាឥស្សរៈ​ត្រឹមតែរក្សា​ថែ​ទាំ​ប៉ុណ្ណោះ មនុស្ស​អម្បាល​នេះ មិនជា​ឥស្សរៈ​ដើម្បីនឹង​ឲ្យបានទេ។ ទើប​នាំគ្នា​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុទាំង​ឡាយ បើទាន​ដែលបុគ្គល​អ្នករក្សា​គេ​ឲ្យ​ហើយ (ភិក្ខុអ្នក​ទទួល) មិនត្រូវ​អាបត្តិ​ឡើយ។ សម័យ​នោះឯង មនុស្ស​អ្នករក្សា​ព្រីងទាំង​ឡាយ​។បេ។ អ្នករក្សា​ខ្នុរសំឡ​ទាំងឡាយ។បេ។ អ្នករក្សា​ខ្នុរណាំង​ទាំងឡាយ។បេ។ អ្នក​រក្សាផ្លែ​ត្នោតទុំ​ទាំងឡាយ​។បេ។ អ្នករក្សា​អំពៅទាំង​ឡាយ។បេ។ អ្នករក្សា​ផ្លែទន្លាប់​ទាំងឡាយ បាន​​ប្រគេន​ផ្លែ​ទន្លាប់​ទាំងឡាយ​ដល់ភិក្ខុ​ទាំងឡាយ។ ភិក្ខុ​ទាំងឡាយ​សង្ស័យ​មិនហ៊ាន​ទទួល ដោយគិត​ថា មនុស្ស​អម្បាលនេះ ជាឥស្សរៈ​ត្រឹមតែ​រក្សា​​ប៉ុណ្ណោះ មនុស្ស​អម្បាលនេះ មិន​ជាឥស្សរៈ​ដើម្បី​នឹងឲ្យទេ។ ទើប​នាំគ្នាក្រាប​ទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ អាបត្តិ​មិនមាន​ដល់ភិក្ខុ ព្រោះ​ទានដែល​អ្នក​ថែ​រក្សា​ឲ្យ​នោះ​ទេ។

[១៦៧] សម័យនោះ ភិក្ខុ១រូបខ្ចីឈើរបស់សង្ឃយកទៅឧបត្ថម្ភ (ជួសជុល) ជញ្ជាំង​វិហារ​​របស់ខ្លួន។ ភិក្ខុ​ទាំងឡាយ​នាំគ្នាចោទ​ប្រកាន់​ភិក្ខុនោះថា លោក​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ។ ទើប​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា ម្នាល​ភិក្ខុ អ្នក​គិតដូចម្តេច។ ភិក្ខុនោះ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​តាំងចិត្ត​ថា​ជា​របស់​ខ្ចី។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ បើកាន់​យកជា​របស់ខ្ចី​ដូច្នោះ អ្នក​មិនមាន​អាបត្តិ​ឡើយ។

[១៦៨] សម័យនោះ ភិក្ខុ១រូប មានថេយ្យចិត្ត ហើយបានលួចយកទឹក​របស់​សង្ឃ។បេ។ មាន​ថេយ្យចិត្ត ហើយ​បានលួច​យកដី​របស់​សង្ឃ។បេ។ មាន​ថេយ្យចិត្ត ហើយ​បានលួច​យកស្មៅ​យាប្លង​របស់​សង្ឃ។បេ។ ភិក្ខុនោះ​មាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នកត្រូវ​អាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង ភិក្ខុ១រូប មាន​ថេយ្យចិត្ត ហើយ​លួច​ដុត​ស្មៅ​យាប្លង​របស់​សង្ឃ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ អ្នក​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវ​តែ​អាបត្តិ​ទុក្កដ។

[១៦៩] សម័យនោះ ភិក្ខុ១រូប មាន​ថេយ្យចិត្ត ហើយ​លួចយក​គ្រែរបស់​សង្ឃ។ ​សេចក្តី​សង្ស័យ​មានដល់ភិក្ខុ​នោះ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកត្រូវ​អាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង ភិក្ខុ១រូប មាន​ថេយ្យចិត្ត ហើយ​លួចយក​តាំងរបស់​សង្ឃ។បេ។ ពូក​របស់​សង្ឃ ។បេ។ ខ្នើយ​របស់​សង្ឃ។បេ។ សន្ទះទ្វារ​របស់​សង្ឃ។បេ។ សន្ទះ​បង្អួច​របស់​សង្ឃ។បេ។ ឈើ​បង្កង់​របស់​សង្ឃ។ សេចក្តី​សង្ស័យ​មានដល់ភិក្ខុ​នោះ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ត្រូវ​អាបត្តិ​បារាជិក​ហើយ។

[១៧០] សម័យនោះ ភិក្ខុទាំងឡាយយកសេនាសនៈរបស់ឧបាសកម្នាក់ ដែល​គេទុកជា​​របស់​សម្រាប់​​ប្រើប្រាស់​ក្នុងវត្ត ទៅ​ប្រើប្រាស់​ក្នុងទីដទៃ។ គ្រានោះ ឧបាសក​នោះពោល​ទោស តិះដៀល បន្តុះបង្អាប់​ថា លោក​ដ៏ចំរើន​ទាំងឡាយ​មិនសម​នឹងមកយក​របស់គេ​សំរាប់ទុក​ប្រើប្រាស់​ក្នុង​ ទីដទៃ ទៅ​ប្រើប្រាស់​ក្នុងទី​ដទៃវិញ។ ភិក្ខុ​ទាំងឡាយ ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ គ្រឿង​ប្រើប្រាស់​របស់គេ​ក្នុង​ទី​ដទៃ ភិក្ខុមិន​គប្បីយក​ទៅប្រើប្រាស់​ក្នុងទី​ដទៃទេ តែភិក្ខុ​ណាយក​ទៅប្រើ​ប្រាស់ ភិក្ខុ​នោះ​ត្រូវ​អាបត្តិ​ទុក្កដ។ សម័យ​នោះ ភិក្ខុ​ទាំងឡាយ​ប្រុងនឹង​នាំយក​អាសនៈ​សំរាប់អង្គុយ​ក្នុងរោង​ឧបោសថ តែ​មាន​សេចក្តី​សង្ស័យ​ មិនហ៊ាន​នាំយកទៅ ហើយ​ក៏អង្គុយ​ផ្ទាល់លើ​ផែនដី។ ខ្លួនក្តី ចីវរក្តី ក៏ប្រឡាក់​ទៅ​ដោយ​ធូលី។ ភិក្ខុ​ទាំងឡាយ​យកសេចក្តី​នុ៎ះក្រាបបង្គំ​ទូល​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យអ្នក​ទាំងឡាយ​ខ្ចីរបស់​ទាំនោះ​​ទៅ​ប្រើ​​ប្រាស់បាន។

[១៧១] សម័យនោះឯង ភិក្ខុនី១រូប ជាសិស្សរបស់ថុល្លនន្ទាភិក្ខុនី​នៅក្នុងក្រុងចម្បា ទៅ​កាន់​​ត្រកូលជា​ឧបដ្ឋាករបស់​ថុល្លនន្ទាភិក្ខុនី ហើយ​បង្គាប់ត្រកូល​នោះថា ថុល្លនន្ទាភិក្ខុនី​ជាម្ចាស់ ចង់ឆាន់​​បបរដែល​​លាយ​សណ្តែក​និងល្ង ហើយក៏យក​ទៅបរិភោគ​ដោយខ្លួន​ឯង។ ថុល្លនន្ទា​ភិក្ខុនី​នោះដឹង​​ហើយ ចោទប្រកាន់​សិស្សនោះថា នាង​ឯងមិនមែន​ជាសមណី​ទេ។ ភិក្ខុនី​នោះ​មាន​​សេចក្តី​​សង្ស័យ។ ទើបភិក្ខុ​នីនោះនាំយក​រឿងនុ៎ះ​ទៅដំណាល​ប្រាប់ភិក្ខុនី​ទាំងឡាយ។ ពួកភិក្ខុនី​នាំយក​រឿង​​នុ៎ះ​ទៅ​ប្រាប់​ដល់ភិក្ខុ​ទាំងឡាយ។ ពួកភិក្ខុ​នាំយករឿង​នុ៎ះ​ទៅ​ក្រាប​ទូល​ចំពោះ​ព្រះ​ដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនី​នោះមិន​ត្រូវអាបត្តិ​បារាជិកទេ ត្រូវ​តែអាបត្តិ​​បាចិត្តិយ ព្រោះ​ដឹងខ្លួន​ហើយពោល​ពាក្យកុហក។ សម័យ​នោះឯង ភិក្ខុនី១រូប​ជាសិស្ស​​ថុល្លនន្ទា​ភិក្ខុនី​នៅ​ក្នុងក្រុង​រាជគ្រឹះ ទៅ​កាន់​​ត្រកូលជា​ឧបដ្ឋាក​របស់​ថុល្លនន្ទា​ភិក្ខុនី ហើយ​បង្គាប់​ត្រកូល​នោះថា ថុល្លនន្ទាភិក្ខុនី​ជាម្ចាស់ ចង់ឆាន់​នំមានរស​ឆ្ងាញ់ក្រៃ​ពេក ហើយ​ក៏​យក​ទៅ​​បរិភោគ​ដោយខ្លួន​ឯង។ ថុល្លនន្ទា​ភិក្ខុនីនោះ​ដឹង​ហើយ ចោទ​ប្រកាន់សិស្ស​នោះថា នាង​ឯងមិនមែន​ជាសមណី​ទេ។ ភិក្ខុនី​នោះ​មាន​​សេចក្តី​​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនី​នោះមិន​ត្រូវអាបត្តិ​បារាជិក​ទេ ត្រូវតែ​អាបត្តិ​​បាចិត្តិយ ព្រោះដឹង​ខ្លួនហើយ​ពោលពាក្យ​កុហក។

[១៧២] សម័យនោះឯង ក្មេងពីរនាក់ គឺកូនប្រុស១ ក្មួយប្រុស១​របស់គហបតី​​ជាឧបដ្ឋាក​​​របស់​​ព្រះអជ្ជុកត្ថេរ​ដ៏មានអាយុ ក្នុង​ក្រុង​វេសាលី។ គ្រានោះ គហបតី​នោះបាន​និយាយ​ពាក្យ​​នេះ​នឹង​​ព្រះ​អជ្ជុកត្ថេរ​ដ៏មាន​អាយុ​ថា បពិត្រ​​លោកដ៏ចំរើន ជំនុំ​ក្មេង​ទាំងពីរ​​នាក់នេះ ក្មេងណា​​មានសទ្ធា​ជ្រះថ្លា ព្រះករុណា​គប្បីប្រាប់​ឱកាស​នេះ​ដល់​ក្មេងនោះ។ គហបតី​នោះធ្វើ​កាល​កិរិយា​ទៅ។ សម័យ​​នោះ​ឯង ក្មួយ​របស់​គហបតី​នោះ​​មាន​សទ្ធា​ជ្រះថ្លា។ លំដាប់​នោះ ព្រះអជ្ជុកត្ថេរ​ដ៏មាន​អាយុ បាន​ប្រាប់​​ឱកាស​នោះ​​ដល់ទារក​ដែលជា​ក្មួយ​នោះ។ ទារក​ដែលជា​ក្មួយ​នោះ ក៏បាន​​បីបាច់​រក្សា​​នូវ​ទ្រព្យ​ និង​​ចាត់ចែង​​នូវ​ទាន​ដោយសម្បត្តិ​នោះ។ លំដាប់​នោះ កូនរបស់​​គហបតីនោះ​​បាន​និយាយ​ពាក្យ​នេះ​នឹង​ព្រះអានន្ទ​ដ៏មានអាយុ​ថា បពិត្រ​​ព្រះអានន្ទ​ដ៏ចំរើន អ្នក​ណា​ជាអ្នកទទួល​មត៌ករបស់​បិតា កូន ឬក្មួយ។ ព្រះអានន្ទ​និយាយ​តបថា ម្នាលអ្នក​ដ៏មានអាយុ កូន​ទើបត្រូវ​ទទួល​ទ្រព្យមត៌ក​របស់​បិតា​បាន។ កូនរបស់​គហបតីនោះ បាន​និយាយតទៅ​ទៀតថា បពិត្រ​លោកដ៏ចំរើន លោកម្ចាស់​អជ្ជុកត្ថេរ​នេះ​​ប្រាប់សម្បត្តិ​របស់ខ្ញុំដល់​បងប្អូន​ជីដូនមួយ​ របស់ខ្ញុំ​ហើយ។ ព្រះអានន្ទ​ពោលថា ម្នាលអ្នក​ដ៏​មានអាយុ អជ្ជុកត្ថេរ​ដ៏មានអាយុ​នេះ មិនមែន​ជាសមណៈ​ទេ។ គ្រានោះ ព្រះអជ្ជុកត្ថេរ​ដ៏មាន​អាយុ បាន​និយាយ​ពាក្យនេះនឹង​ព្រះអានន្ទ​ដ៏មានអាយុ​ថា ម្នាល​អាវុសោ​អានន្ទ លោកចូរ​ឲ្យ​សេចក្តី​​វិនិច្ឆ័យ​ដល់​ខ្ញុំចុះ។ សម័យ​នោះឯង ព្រះឧបាលីដ៏​មានអាយុ ជាបក្ខ​ពួករបស់​ព្រះអជ្ជុកត្ថេរ​ដ៏មានអាយុ។ លំដាប់​នោះ ព្រះឧបាលី​ដ៏មានអាយុ បាន​និយាយ​ពាក្យនេះ​នឹងព្រះអានន្ទ​ដ៏មានអាយុ​ថា ម្នាល​អាវុសោ​អានន្ទ ភិក្ខុណា​ដែលម្ចាស់​ទ្រព្យផ្តាំទុក​ថា លោកចូរ​ប្រាប់ឱកាស​នេះដល់​អ្នក​នេះ ហើយភិក្ខុ​នោះទៅប្រាប់​ដល់អ្នកនោះ ភិក្ខុ​នោះត្រូវ​អាបត្តិអ្វី។ ព្រះអានន្ទ​ឆ្លើយតប​ទៅវិញថា បពិត្រ​លោក​ដ៏ចំរើន ភិក្ខុ​នោះ​មិនត្រូវ​អាបត្តិអ្វី​បន្តិចទេ ដោយ​ហោចទៅ តែ​​អាបត្តិទុក្កដ​ក៏មិនត្រូវ​​ដែរ។ ព្រះឧបាលី​ឆ្លើយថា ម្នាល​អាវុសោ ព្រះអជ្ជុកត្ថេរ​ដ៏មានអាយុ​នេះ ម្ចាស់ទ្រព្យ​​បានផ្តាំទុក​​ថា លោកចូរ​ប្រាប់ឱកាស​នេះដល់ជន​ឈ្មោះនេះ ក៏បាន​ប្រាប់ដល់​អ្នកនោះ​មែន ម្នាល​អាវុសោ អជ្ជុកត្ថេរ​ដ៏​មានអាយុ​មិនត្រូវ​អាបត្តិទេ។

[១៧៣] សម័យនោះឯង ក្នុងក្រុងពារាណសី ពួកចោរ​នាំគ្នា​ប្លន់ត្រកូល​ឧបដ្ឋាក​របស់​​ព្រះ​បិលិន្ទវច្ឆត្ថេរ​ដ៏មាន​ អាយុ ហើយ​ក៏នាំយក​កូនក្មេងពីរ​នាក់ទៅ។ លំដាប់​នោះ ព្រះបិលិន្ទវច្ឆត្ថេរ​ដ៏មានអាយុ សំដែង​ឫទ្ធិទៅនាំយក​ក្មេងទាំង​ពីរនាក់​នោះបាន​មក ហើយ​ទុកក្នុង​ប្រាសាទ។ មនុស្ស​ទាំងឡាយ​បានឃើញ​​ក្មេងទាំង​ពីរនាក់នោះ​ហើយ និយាយ​ថា នេះជា​ឫទ្ធានុភាព​របស់លោក​ម្ចាស់​បិលិន្ទវច្ឆត្ថេរ ហើយ​ក៏នាំគ្នា​ជ្រះថ្លានឹង​ព្រះបិលិន្ទវច្ឆត្ថេរ​ដ៏មានអាយុ​ពេកណាស់។ ភិក្ខុ​ទាំងឡាយ នាំគ្នា​ពោល​ទោស តិះដៀល បន្តុះបង្អាប់​ថា បិលិន្ទវច្ឆត្ថេរ​ដ៏មានអាយុ មិន​សមគួរ​នឹងទៅ​នាំយក​​ក្មេង​ពីរនាក់ ដែលពួក​ចោរវា​នាំយក​ទៅហើយ។ ភិក្ខុ​ទាំងឡាយ​​នាំគ្នាក្រាប​ទូលសេចក្តី​នុ៎ះចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​​ទ្រង់ត្រាស់​​ថា ម្នាលភិក្ខុ​ទាំងឡាយ អាបត្តិ​មិនមាន​ដល់ភិក្ខុ​អ្នក​មាន​ឫទ្ធិ​ទេ ព្រោះ​វិស័យ​នៃ​ឫទ្ធិ។

[១៧៤] សម័យនោះឯង ភិក្ខុពីររូបជាសំឡាញ់គ្នា ឈ្មោះ​បណ្ឌកៈ១ កបិលៈ១។ ភិក្ខុ១រូប​​នៅ​ស្រុក​ក្រៅ ១រូបនៅ​ក្នុងក្រុង​កោសម្ពី។ គ្រាដែល​ភិក្ខុនោះ​ចេញពី​ស្រុកក្រៅ ទៅកាន់​​ក្រុងកោសម្ពី កាល​កំពុងឆ្លង​ទឹកស្ទឹង​​ក្នុងរវាង​ពាក់កណ្តាល​ផ្លូវ កន្សោម​ខ្លាញ់របូត​អំពីដៃនៃ​មនុស្សអ្នក​សម្លាប់​ជ្រូក​​ទាំងឡាយ ទៅជាប់​នូវជើង​របស់ភិក្ខុ​នោះ។ ភិក្ខុនោះ​បានកាន់យក​ដោយគិត​ថា នឹងឲ្យ​ដល់ជន​ទាំង​ឡាយ​​ជាម្ចាស់វិញ។ ពួក​ម្ចាស់នាំ​គ្នាចោទ​ប្រកាន់​ភិក្ខុនោះ​ថា លោក​មិនមែន​ជាសមណៈ​ទេ។ ស្រី​គង្វាល​គោម្នាក់ឃើញ​ភិក្ខុនោះ​ឆ្លងទឹកស្ទឹង​រួចហើយ បាន​និយាយ​ពាក្យនេះ​ថា បពិត្រ​លោកម្ចាស់ លោក​​ចូរមក​សេពមេថុនធម្ម​នឹងខ្ញុំ។ ភិក្ខុ​នោះគិត​ថា អញមិន​មែនជា​សមណៈ​តាមប្រក្រតី​ទេ ទើប​ព្រម​​សេព​​មេថុនធម្ម​នឹងស្រីនោះ ហើយ​ទៅកាន់ក្រុង​កោសម្ពី ប្រាប់​សេចក្តីនុ៎ះ​​ដល់​ភិក្ខុ​ទាំងឡាយ។ ភិក្ខុ​ទាំងឡាយ​ក្រាបទូល​​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា នែ​ភិក្ខុ​ទាំង​ឡាយ ភិក្ខុនោះ​មិនត្រូវ​​អាបត្តិ​បារាជិកព្រោះ​អទិន្នាទាន​ទេ ត្រូវ​អាបត្តិ​បារាជិក ព្រោះ​​សេព​​មេថុនធម្ម។

[១៧៥] សម័យនោះឯង ភិក្ខុជាសទ្ធិវិហារិករបស់ព្រះទឡ្ហិកត្ថេរដ៏មានអាយុ ក្នុង​សាគលនគរ មានសេចក្តី​មិនសប្បាយ​មកបៀតបៀន ក៏ទៅ​លួចយកឈ្នួត​របស់អ្នកផ្សារ ហើយ​បាននិយាយ​ពាក្យ​នេះ​នឹង​​ព្រះទឡ្ហិកត្ថេរ​ដ៏មានអាយុ​យ៉ាងនេះ​ថា បពិត្រ​លោកដ៏ចំរើន ខ្ញុំមិន​មែនជា​សមណៈ​ទេ ខ្ញុំនឹង​​សឹក (ឥឡូវនេះ)។ ព្រះទឡ្ហិកត្ថេរ បាន​សួរថា ម្នាល​អាវុសោ អំពើដូច​ម្តេចដែល​អ្នកធ្វើ​ហើយ។ ភិក្ខុនោះ​​ប្រាប់ថា បពិត្រ​លោកដ៏ចំរើន ខ្ញុំលួច​យកឈ្នួត​របស់អ្នក​ផ្សារ។ ព្រះទឡ្ហិកត្ថេរ ក៏ឲ្យ​យក​ឈ្នួត​នោះមក ហើយ​កាត់ថ្លៃ។ ឈ្នួត​នោះកាត់​ថ្លៃទៅ ដំឡៃ​មិនដល់​៥មាសក។ ព្រះទឡ្ហិកត្ថេរ​ប្រាប់​ថា ម្នាល​អាវុសោ អ្នកមិន​ត្រូវអាបត្តិ​បារាជិក​ទេ ដូច្នេះ​ហើយ ក៏បាន​សំដែង​ធម្មីកថា។ ឯភិក្ខុ​នោះ​មាន​​សេចក្តី​ត្រេកអរ​ក្រៃពេក។

ទុតិយបារាជិក ចប់។

បារាជិកកណ្ឌ សិក្ខាបទ ទី៣

[១៧៦] សម័យនោះ ព្រះសម្ពុទ្ធដ៏មានជោគ ទ្រង់គង់​នៅក្នុង​កូដាគារសាលាក្បែរព្រៃមហាវន ទៀបក្រុងវេសាលី ។ កាលនោះ ព្រះដ៏មានព្រះភាគ ទ្រង់សំដែងអសុភកថា ទ្រង់សំដែងរៀបរាប់អំពីអសុភ ទ្រង់សំដែងគុណនៃការចំរើនអសុភកម្មដ្ឋាន ទ្រង់សំដែង​គុណ​នៃអសុភសមាបត្តិ​ក្នុង​អសុភកម្មដ្ឋាន​ជា​ញឹក​ញយ ដោយបរិយាយដ៏ច្រើន។ លំដាប់នោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយដោយព្រះពុទ្ធដីកាថា ម្នាលភិក្ខុទាំងឡាយ តថាគត​ចង់​គេច​ចាកអារម្មណ៍ សម្ងំនៅអស់កាលកន្លះខែ (ក្នុងកម្មដ្ឋាន) កុំឲ្យអ្នកណាមួយចូលទៅរកតថាគតឡើយ វៀរលែង​តែភិក្ខុមួយ​រូបជា​អ្នកនាំ​បិណ្ឌបាត​ទៅ​ឲ្យ​តថាគត។ ទើបពួកភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីការបស់ព្រះដ៏មានព្រះភាគថា ឯវំភន្តេ (យ៉ាងហ្នឹងព្រះអង្គ) តាំងពីកាលនោះមក មិនមាន​អ្នកណា​មួយ​ចូល​ទៅ​គាល់​ព្រះដ៏មានព្រះភាគឡើយ វៀរលែងតែភិក្ខុមួយរូបជាអ្នកនាំបិណ្ឌបាតទៅថ្វាយព្រះអង្គ។ ភិក្ខុទាំងឡាយគិតគ្នាថា ព្រះដ៏មានព្រះភាគទ្រង់សំដែងអសុភកថា ទ្រង់​សំដែងរៀបរាប់អំពីអសុភ ទ្រង់សំដែងគុណនៃការចំរើនអសុភកម្មដ្ឋាន ទ្រង់សំដែងគុណនៃអសុភសមាបត្តិ ក្នុងអសុភកម្មដ្ឋានជាញឹកញយ។ ដោយ​បរិយា​មិន​តែមួយ លុះគិតដូច្នេះហើយ ក៏នាំគ្នាប្រកបសេចក្តីព្យាយាមក្នុងការចំរើនអសុភកម្មដ្ឋានជា ច្រើនបែបច្រើនវិធី។ ពួកភិក្ខុទាំងនោះកើតសេចក្តីទុក្ខ នឿយ​ណាយ ខ្ពើមឆ្អើមនឹងរាងកាយរបស់ខ្លួនឯង មានគួរនាដូចជាស្រីក្រមុំ ឬប្រុសកំឡោះ ជាអ្នកមានកិរិយាស្អិតស្អាងជាប្រក្រតី លុះបានងូតទឹក កក់ក្បាលហើយ រមែង​​ជាទុក្ខនឿយណាយ ខ្ពើមឆ្អើមសាកអសុភពស់ សាកអសុភឆ្កែ ឬសាកអសុភមនុស្សដែលគេព្យួរនឹងក យ៉ាងណាមិញ ពួកភិក្ខុទាំងនោះ ក៏ជា​ទុក្ខ​នឿយ​ណាយ ខ្ពើមឆ្អើមនឹងកាយរបស់ខ្លួន យ៉ាងនោះឯង ទើបផ្តាច់ជីវិតខ្លួនដោយខ្លួនឯងខ្លះ ផ្តាច់ជីវិតគ្នាទៅវិញទៅមកខ្លះ ភិក្ខុខ្លះចូលទៅរកសមណកុត្តក ឈ្មោះ​មិគលណ្ឌិក ហើយពោលយ៉ាងនេះថា នែអ្នកដ៏មានអាយុ យើងសូមអង្វរអ្នក ៗចូរផ្តាច់បង់ជីវិតពួកយើងចុះ បាត្រនិងចីវរទាំងនេះ នឹងបានជារបស់អ្នក។ គ្រា​នោះ​ឯង សមណកុត្តកឈ្មោះមិគលណ្ឌិកទទួលស៊ីឈ្នួលយកបាត្រ និងចីវរហើយ ទើបផ្តាច់បង់ជីវិតភិក្ខុទាំងឡាយជាច្រើនរូប ហើយកាន់​ដាវ​ប្រឡាក់​ឈាម​ដើរ​ទៅ​កាន់​ស្ទឹងឈ្មោះវគ្គុមុទា កាលដែលសមណកុត្តកឈ្មោះមិគលណ្ឌិកកំពុងលាងដាវប្រឡាក់ឈាមនោះ (គាត់) ក៏មានសេចក្តីសង្ស័យ ក្តៅក្រហាយ​ស្តាយ​ក្រោយ​ក្នុង​កាលនោះ ដោយគិតឃើញថា ការនេះមិនមែនជាលាភរបស់អញទេតើ នឹងចាត់ថាជាលាភរបស់អញមិនបានឡើយ ជាតិជាមនុស្សអញបានដោយក្រណាស់ ជាតិ​ជា​មនុស្សឈ្មោះថា អញបានដោយងាយមិនមែនឡើយ អញបានបាបច្រើនណាស់ ព្រោះអញបានផ្តាច់បង់ជីវិតពួកភិក្ខុអ្នកមានសីល មានធម៌ល្អ។ លំដាប់​នោះ ទេវតា ជាពួករបស់មារ ដើរមកលើទឹកមិនមានបែកធ្លាយ បាននិយាយពាក្យនេះនឹងសមណកុត្តកឈ្មោះមិគលណ្ឌិកថា ល្អហើយៗអ្នកសប្បុរស ការនេះ​ជា​លាភ​របស់អ្នកហើយ អ្នកសប្បុរស ជាតិជាមនុស្សអ្នកក៏បានដោយប្រពៃហើយ អ្នកសប្បុរស អ្នកបានប្រទះបុណ្យច្រើនហើយ អ្នកសប្បុរស ព្រោះ​អ្នកបាន​ញុំាង​ជន​ទាំងឡាយដែលមិនទាន់ឆ្លងសង្សារវដ្តឲ្យឆ្លងផុត ទៅបាន។ គ្រានោះឯង សមណកុត្តកឈ្មោះមិគលណ្ឌិក ក៏នឹកអរថា ឮថា (ការនេះ) ជាលាភរបស់អញ ឮគេថា ជាតិមនុស្ស អញបានដោយល្អហើយ ឮគេថា អញបានប្រទះបុណ្យជាច្រើន ឮគេថា អញបានញុំាងជនទាំងឡាយដែលមិនទាន់ឆ្លង (សង្សារវដ្ត) ឲ្យឆ្លង​ផុត​ទៅ​បាន លុះគិតដូច្នេះហើយ ក៏កាន់ដាវមុតដើរចេញពីវិហារចូលទៅកាន់វិហារ ចេញពីបរិវេណចូលទៅកាន់បរិវេណ ហើយពោលយ៉ាងនេះថា លោកណា​មិន​ទាន់​ឆ្លង (សង្សារវដ្ត) ខ្ញុំនឹងឲ្យលោកណាឆ្លងសង្សារវដ្តបាន។ បណ្តាភិក្ខុទាំងនោះ ភិក្ខុទាំងឡាយណាដែលមិនទាន់ប្រាសចាករាគៈ សេចក្តីខ្លាច សេចក្តីញាប់ញ័រ និង​សេចក្តីព្រឺរោម ក៏មានដល់ភិក្ខុទាំងនោះជាប្រាកដក្នុងសម័យនោះ។ ចំណែកភិក្ខុទាំងឡាយណា ដែលប្រាសចាករាគៈហើយ សេចក្តីខ្លាច សេចក្តីញាប់ញ័រ និង​សេចក្តីព្រឺរោម ក៏មិនមានដល់ភិក្ខុទាំងនោះក្នុងសម័យនោះឡើយ។ គ្រានោះ សមណកុត្តកឈ្មោះមិគលណ្ឌិក ក៏ផ្តាច់បង់ជីវិតភិក្ខុក្នុងមួយថ្ងៃ១រូបក៏មាន ក្នុង​១ថ្ងៃ ផ្តាច់បង់ជីវិតភិក្ខុពីររូបក៏មាន ១ថ្ងៃផ្តាច់បង់ជីវិតភិក្ខុបីរូបក៏មាន ១ថ្ងៃផ្តាច់បង់ជីវិតភិក្ខុបួនរូបក៏មាន ១ថ្ងៃផ្តាច់បង់ជីវិតភិក្ខុប្រាំរូបក៏មាន ។បេ។ ១ថ្ងៃផ្តាច់​បង់​ជីវិត​ភិក្ខុ​ដប់រូបក៏មាន ១ថ្ងៃផ្តាច់បង់ជីវិតភិក្ខុម្ភៃរូបក៏មាន ១ថ្ងៃ​ផ្តាច់​បង់​ជីវិត​ភិក្ខុសាម​សិបរូបក៏មាន ១ថ្ងៃផ្តាច់បង់ជីវិតភិក្ខុសែសិបរូបក៏មាន ១ថ្ងៃផ្តាច់​បង់ជីវិត​ភិក្ខុ​ហាសិបរូប​ក៏មាន ១ថ្ងៃផ្តាច់បង់ជីវិតភិក្ខុហុកសិបរូបក៏មាន។

[១៧៧] គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ចេញចាក​ទីសម្ងំក្នុងព្រះកម្មដ្ឋាន​ដោយកន្លង​កន្លះខែ​នោះទៅ ទើបទ្រង់​ត្រាស់​នឹង​ព្រះអានន្ទ​ដ៏មានអាយុ ដោយ​ព្រះពុទ្ធដីកា​ថា ដូចម្តេច​ហ្ន៎ អានន្ទ បានជា​ភិក្ខុសង្ឃហាក់​ដូចជាស្តួច​ស្តើងទៅ។ ទើប​ព្រះអានន្ទត្ថេរ ក្រាប​បង្គំទូល​ថា បពិត្រ​ព្រះអង្គ​​ដ៏​ចំរើន ពិតដូច​ព្រះពុទ្ធដីកា​ណាស់ ព្រោះ​ព្រះ​ដ៏មានព្រះភាគ​ទ្រង់​សំដែង​អសុភកថា ដោយ​បរិយាយ​​ជាច្រើន ទ្រង់​សរសើររៀប​រាប់អំពី​អសុភ ទ្រង់​សរសើរ​គុណ​អសុភភាវនា ទ្រង់​សរសើរគុណ​នៃ​អសុភ​សមាបត្តិ ក្នុង​អសុភកម្មដ្ឋាន​ជាញឹកញយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុ​ទាំងនោះ ក៏គិត​គ្នាថា ព្រះដ៏មាន​ព្រះភាគ ទ្រង់​សំដែង​អសុភកថា ដោយ​បរិយាយដ៏​ច្រើន ទ្រង់​​សរសើរ​​រៀប​រាប់​អំពី​អសុភ​​កថា ទ្រង់​សរសើរគុណ​អសុភភាវនា ទ្រង់​សរសើរគុណ​នៃការ​ប្រកប​ដោយអសុភកម្មដ្ឋាន​ជាញឹក​ញយ ហើយ (នាំគ្នា) ប្រកប​សេចក្តីព្យាយាម​ក្នុងអសុភភាវនា ជា​ច្រើនវិធី​ណាស់។ ទើប​ភិក្ខុ​ទាំងនោះ ជា​ទុក្ខនឿយ​ណាយ ខ្ពើមឆ្អើម​នឹងកាយ​របស់ខ្លួន ប្រៀបដូច​ជាស្រីក្រមុំ ឬបុរស​ក្មេង​កំឡោះ មាន​ជាតិជាអ្នក​ស្អិតស្អាង លុះងូតទឹក កក់ក្បាល​ហើយ រមែង​ជា​ទុក្ខនឿយ​ណាយ ខ្ពើម​ឆ្អើម​សាកអសុភពស់​ក្តី សាកអសុភឆ្កែ​ក្តី សាកអសុភ​មនុស្ស​ក្តី ដែលចង​ភ្ជាប់នឹងក មាន​ឧបមាយ៉ាង​ណា​មិញ ភិក្ខុ​ទាំងអម្បាល​នោះ កាលជា​ទុក្ខនឿយ​ណាយ ខ្ពើមឆ្អើម​នឹងកាយ​របស់ខ្លួន ក៏មាន​ឧបមេយ្យ​​យ៉ាងនោះ ទើបផ្តាច់​បង់ជីវិតខ្លួន​ដោយខ្លួន​ឯងក៏មាន ខ្លះផ្លាស់​គ្នាឲ្យផ្តាច់​បង់ជីវិត​ទៅវិញទៅមក​ក៏​មាន រូបខ្លះ​បានចូលទៅ​រកសមណកុត្តក​ឈ្មោះ​មិគលណ្ឌិក ហើយ​ពោលយ៉ាង​នេះថា ម្នាល​អាវុសោ ពួកយើង​សូមអង្វរ​អ្នក អ្នកចូរ​ផ្តាច់បង់​ជីវិតពួក​យើងចុះ បាត្រ និងចីវរ​នេះនឹងបាន​ជារបស់អ្នក បពិត្រ​​ព្រះអង្គដ៏ចំរើន គ្រានោះ​ឯង សមណកុត្តក​ឈ្មោះមិគលណ្ឌិក លុះបាន​ទទួលស៊ីឈ្នួល​យកបាត្រ និងចីវរ​ហើយ ទើបផ្តាច់​បង់ជីវិត​ភិក្ខុមួយ​រូបមួយថ្ងៃ​ក៏មាន។បេ។ មួយថ្ងៃ​ផ្តាច់បង់​ជីវិតភិក្ខុ​ហុកសិប​រូប​​ក៏មាន បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​សូមអង្វរ ភិក្ខុសង្ឃ​នេះគប្បីស្ថិត​ស្ថេរនៅបាន​ដោយ​ហេតុ​​ណា សូមព្រះដ៏​មានព្រះភាគ ទ្រង់​សំដែងហេតុ​នោះដទៃ​ទៀត។ ទើប​​ព្រះដ៏មាន​ព្រះភាគទ្រង់​​ត្រាស់​ថា ម្នាល​អានន្ទ បើដូច្នោះ ភិក្ខុ​ទាំង​អម្បាល​មាណ​ដែលអាស្រ័យ​នៅក្នុង​ក្រុងវេសាលី អ្នកចូរ​ឲ្យ​ភិក្ខុ​​អម្បាលនោះ​ទាំងអស់ប្រជុំ​គ្នាក្នុង​ឧបដ្ឋាន​សាលាចុះ។ ព្រះអានន្ទ​ដ៏មានអាយុ ទទួល​ព្រះពុទ្ធដីកា​​របស់ព្រះ​ដ៏មានព្រះភាគ​ថា ព្រះករុណា​ព្រះអង្គ ដូច្នេះ​ហើយ ភិក្ខុ​ទាំងឡាយ​មានប្រមាណ​​ប៉ុន្មាន​ដែល​​អាស្រ័យ​​នៅក្នុង​ក្រុងវេសាលី ព្រះអានន្ទ​ក៏បង្គាប់​ភិក្ខុអម្បាល​នោះទាំង​អស់ឲ្យ​ប្រជុំគ្នាក្នុង​​ ឧបដ្ឋានសាលា ទើប​ចូលទៅគាល់​ព្រះដ៏មាន​ព្រះភាគ ហើយ​បានក្រាប​បង្គំទូល​ព្រះដ៏​មាន​ព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុ​សង្ឃប្រជុំគ្នា​ព្រមហើយ ព្រះករុណា​ម្ចាស់ សូម​ព្រះដ៏មាន​ព្រះភាគ​ទ្រង់សំគាល់​កាលដ៏សម​គួរក្នុង​កាល​ឥឡូវនេះ។

[១៧៨] គ្រានោះឯង ព្រះដ៏មានព្រះភាគទ្រង់យាងចូលទៅកាន់​ឧបដ្ឋានសាលា លុះចូល​​ទៅដល់ហើយ ទ្រង់​ប្រថាប់លើ​អាសនៈដែលគេ​តាក់តែងថ្វាយ។ លុះ​ព្រះដ៏មាន​ព្រះភាគ​ទ្រង់​​គង់​ប្រថាប់​​ស្រេចហើយ ទើបត្រាស់​នឹងភិក្ខុ​ទាំងឡាយ​ដោយព្រះពុទ្ធដីកា​ថា ម្នាលភិក្ខុ​ទាំងឡាយ អានាបានស្សតិ​សមាធិ​នេះឯង ដែល​បុគ្គលចំរើន​ហើយ ធ្វើឲ្យច្រើន​ជាប្រក្រតី​ហើយ ជាធម៌​​ល្អិត​ផង ជាធម៌​​ឧត្តមផង ជាធម៌​​មិនច្រឡូក​ច្រឡំ គឺជាធម៌​ដោយឡែក​ផង ជាគ្រឿង​នៅ នាំមកនូវ​សេចក្តី​សុខ​​ផង តែងញុំាង​អកុសលធម៌​ទាំងឡាយ​ដ៏លាមក ដែល​កើតឡើង​ៗឲ្យសាប​សូន្យទៅ​ផង ឲ្យស្ងប់​រម្ងាប់​​ទៅផង ដោយ​ទំនងដ៏​សមគួរ ម្នាល​ភិក្ខុទាំងឡាយ ប្រៀប​ដូចកំទេច​ធូលីដែល​ខ្យល់បក់​​កួចឡើងក្នុង​ខែដែលជា​ចុងគិម្ហន្ត​រដូវ គឺខែ​អាសាឡ្ហ មហា​អកាលមេឃ (ភ្លៀង​ធំបង្អុរចុះ​​ខុស​កាល​​វេលា) តែងញុំាង​​កំទេចធូលី​នោះឲ្យ​អន្តរធាន ឲ្យ​ស្ងប់ទៅ​បាន ដោយ​ទំនង​ដ៏សមគួរ មាន​ឧបមា​យ៉ាង​ណាមិញ ម្នាល​ភិក្ខុទាំងឡាយ អានាបានស្សតិ​សមាធិ ដែល​បុគ្គល​បានអប់រំ ធ្វើឲ្យ​ច្រើន​ជា​​ប្រក្រតី​ហើយ ជាធម៌ល្អិត​ផង ជាធម៌​ឧត្តម​ផង ជាធម៌មិន​ច្រឡូកច្រឡំ គឺ​ជា​ធម៌ដោយ​ឡែកផង ជា​​គ្រឿងនៅ នាំមក​នូវសេចក្តី​សុខផង តែង​ញុំាង​អកុសលធម៌​ទាំងឡាយ​​ដ៏លាមក ដែលកើត​ឡើងៗ ឲ្យ​សាបសូន្យ​ទៅ ឲ្យស្ងប់​រំងាប់ទៅ​ដោយទំនង​ដ៏សមគួរ ក៏មាន​ឧបមេយ្យ​ដូច្នោះឯង ម្នាល​ភិក្ខុ​ទាំង​ឡាយ អានាបានស្សតិ​សមាធិដែល​បុគ្គលចំរើន​ហើយ តើដូចម្តេច ដែល​បុគ្គលធ្វើ​ឲ្យច្រើន​ជា​ប្រក្រតី​ហើយ ជាធម៌​ល្អិតផង ជា​ធម៌ឧត្តមផង ជា​ធម៌មិនច្រឡូក​ច្រឡំ គឺជាធម៌​​ដោយឡែក​ផង ជា​គ្រឿង​នៅ នាំមក​នូវសេចក្តី​សុខផង តែងញុំាង​​អកុសលធម៌​ទាំងឡាយ​​ដ៏លាមក ដែលកើត​ឡើងៗ ឲ្យសាប​សូន្យទៅ ឲ្យស្ងប់​រំងាប់ទៅដោយ​ទំនងដ៏សម​គួរ តើដូចម្តេច ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​​សាសនានេះ ទៅកាន់​ព្រៃក្តី ទៅកាន់​ទីជិតនៃ​ដើមឈើក្តី ទៅកាន់​ផ្ទះដ៏ស្ងាត់​ក្តី អង្គុយ​ពែនភ្នែន តាំង​​កាយ​ឲ្យត្រង់ ដំកល់​សតិឲ្យ​មានមុខ​ឆ្ពោះទៅ​រកកម្មដ្ឋាន ភិក្ខុ​នោះមាន​សតិ ដក​ដង្ហើមចេញ មាន​​សតិ​ដកដង្ហើម​ចូល កាលដក​ដង្ហើមចេញ​វែង ក៏ដឹង​ច្បាស់ថា អញដក​ដង្ហើមចេញ​វែង ឬកាល​​ដកដង្ហើម​​ចូលវែង ក៏ដឹង​ច្បាស់ថា អញដក​ដង្ហើមចូល​វែង កាលដក​ដង្ហើមចេញ​ខ្លី ក៏ដឹង​ច្បាស់ថា អញដក​ដង្ហើមចេញ​ខ្លី ឬកាល​​ដកដង្ហើម​​ចូលខ្លី ក៏ដឹង​ច្បាស់ថា អញ​ដកដង្ហើម​ចូលខ្លី (ភិក្ខុ) សិក្សា​ថា អញនឹង​កំណត់ដឹង​ច្បាស់នូវ​កងខ្យល់​ទាំងពួង សឹម​ដកដង្ហើម​ចេញ សិក្សា​ថា អញ​នឹង​​កំណត់​ដឹង​​ច្បាស់​នូវ​​កង​ខ្យល់​​ទាំងពួង សឹម​ដកដង្ហើម​ចូល សិក្សាថា អញ​រម្ងាប់កាយ​សង្ខារ (គឺ​ខ្យល់​អស្សាស​បស្សាស) សឹម​ដកដង្ហើម​ចេញ សិក្សាថា អញ​នឹងរម្ងាប់​កាយសង្ខារ សឹម​ដកដង្ហើម​ចូល សិក្សាថា អញ​នឹងកំណត់​ដឹងច្បាស់​នូវបីតិ (គឺ​សេចក្តី​ឆ្អែតកាយ​ឆ្អែតចិត្ត) សឹម​ដក​ដង្ហើមចេញ សិក្សា​​ថា អញ​នឹង​កំណត់​ដឹងច្បាស់​នូវបីតិ សឹមដក​ដង្ហើមចូល សិក្សា​ថា អញនឹង​កំណត់ដឹង​ច្បាស់នូវ​សុខ (គឺ​សុខកាយ សុខចិត្ត) សឹម​​ដកដង្ហើម​ចេញ សិក្សា​ថា អញ​​នឹងកំណត់​ដឹងច្បាស់​នូវសុខ សឹម​ដកដង្ហើម​ចូល សិក្សាថា អញ​នឹងកំណត់​ដឹងច្បាស់​នូវចិត្តសង្ខារ (គឺវេទនា និងសញ្ញា) សឹម​​ដកដង្ហើម​ចេញ សិក្សា​ថា អញ​​នឹងកំណត់​ដឹងច្បាស់​នូវចិត្តសង្ខារ សឹម​ដកដង្ហើម​ចូល សិក្សាថា អញ​នឹងរម្ងាប់​ចិត្តសង្ខារ សឹម​​ដកដង្ហើម​ចេញ សិក្សា​ថា អញ​​នឹងរំងាប់​ចិត្តសង្ខារ សឹម​ដកដង្ហើម​ចូល សិក្សាថា អញ​នឹងកំណត់​ដឹងច្បាស់​នូវចិត្ត សឹម​​ដកដង្ហើម​ចេញ សិក្សា​ថា អញ​​នឹងកំណត់​ដឹង​ច្បាស់​នូវចិត្ត សឹម​ដកដង្ហើម​ចូល សិក្សាថា អញ​នឹងធ្វើចិត្ត​ឲ្យរីករាយ សឹម​ដក​ដង្ហើមចេញ សិក្សា​ថា អញ​នឹង​ធ្វើចិត្ត​ឲ្យរីករាយ សឹម​ដកដង្ហើម​ចូល សិក្សាថា អញ​នឹងតាំង​ចិត្តខ្ជាប់ សឹម​​ដកដង្ហើម​ចេញ សិក្សា​ថា អញ​​នឹងតាំង​ចិត្តខ្ជាប់ សឹម​ដកដង្ហើម​ចូល សិក្សាថា អញ​នឹងដោះចិត្ត​ឲ្យផុត​ស្រឡះ សឹម​​ដកដង្ហើម​ចេញ សិក្សា​ថា អញ​​នឹងដោះ​ចិត្តឲ្យផុត​ស្រឡះ សឹម​ដកដង្ហើម​ចូល សិក្សាថា អញ​នឹង​ពិចារណា​ដោយ​សភាពជា​របស់មិន​ទៀង សឹម​ដក​ដង្ហើមចេញ សិក្សា​ថា អញ​នឹងពិចារណា​ដោយ​សភាព​ជារបស់មិនទៀង សឹមដកដង្ហើម​ចូល សិក្សាថា អញនឹង​ពិចារណា​ដោយសភាពឥតរាគៈ សឹម​ដកដង្ហើមចេញ សិក្សា​ថា អញ​នឹងពិចារណា​ដោយ​សភាព​ឥតរាគៈ សឹមដកដង្ហើមចូល សិក្សាថា អញនឹង​ពិចារណា​ដោយសភាពរលត់ទៅ សឹម​ដកដង្ហើមចេញ សិក្សា​ថា អញ​នឹងពិចារណា​ដោយ​សភាពរលត់ទៅ សឹមដកដង្ហើមចូល សិក្សាថា អញនឹង​ពិចារណា​រឿយៗ ដោយកិរិយាលះបង់នូវសេចក្តីប្រកាន់ សឹម​ដកដង្ហើម​ចេញ សិក្សា​ថា អញ​នឹងពិចារណារឿយៗ ​ដោយកិរិយាលះបង់នូវសេចក្តីប្រកាន់ សឹមដកដង្ហើមចូល ម្នាលភិក្ខុ​ទាំងឡាយ អានាបានស្សតិសមាធិ ដែលបុគ្គលបានចំរើនហើយយ៉ាងនេះ ដែលបុគ្គលធ្វើឲ្យច្រើនហើយ​យ៉ាងនេះ ជាធម៌​ល្អិតផង ជាធម៌​ឧត្តមផង ជាធម៌មិនច្រឡូកច្រឡំ គឺជាធម៌​ដោយឡែកផង ជាគ្រឿង​នៅ នាំមកនូវសេចក្តីសុខផង តែង​ញុំាង​​អកុសលធម៌​ទាំងឡាយដ៏លាមក​ដែល​កើតឡើងៗ ឲ្យ​សាបសូន្យទៅ ឲ្យ​ស្ងប់ទៅ ដោយទំនងដ៏សមគួរ។

[១៧៩] ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយ​ទ្រង់​សាកសួរ​ភិក្ខុ​ទាំងឡាយ​ក្នុងគ្រានោះ​ថា ម្នាលភិក្ខុ​ទាំងឡាយ បានឮថា ពួកភិក្ខុ​ផ្តាច់បង់​ជីវិត​ខ្លួន​ដោយខ្លួន​ឯងខ្លះ ផ្លាស់គ្នា​ឲ្យផ្តាច់បង់​ជីវិតទៅវិញ​ទៅមកខ្លះ ភិក្ខុ​ខ្លះ​ចូល​ទៅរក​សមណកុត្តក ឈ្មោះ​មិគលណ្ឌិក ហើយ​និយាយ​យ៉ាងនេះថា ម្នាល​អាវុសោ ពួកយើង​សូមអង្វរអ្នក ៗចូរ​ផ្តាច់បង់​ជីវិត​ពួក​យើងចុះ បាត្រ និង​ចីវរ​ទាំងនេះនឹង​បានជារបស់​អ្នក (យ៉ាងនេះ) ពិតមែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា សូមទ្រង់​ព្រះមេត្តា​ប្រោស ពិតមែន។ ព្រះពុទ្ធ​ដ៏ទ្រង់​ព្រះភាគ ទ្រង់​តិះដៀលថា ម្នាល​ភិក្ខុ​​ទាំងឡាយ អំពើ​ដែលអ្នក​ទាំងឡាយ​បានធ្វើហើយ​នេះ មិនសម មិនទំនង មិនគួរ មិនមែន​ជា​កិច្ច​របស់​សមណៈ មិនគប្បីសោះ មិនគួរធ្វើសោះ ម្នាលភិក្ខុ​ទាំងឡាយ ហេតុ​ដូចម្តេច បានជា​ពួកភិក្ខុ​ទាំង​នោះទៅផ្តាច់​បង់ជីវិត​ខ្លួនដោយ​ខ្លួនឯងខ្លះ ផ្លាស់​គ្នាឲ្យផ្តាច់​ជីវិតទៅវិញ​ទៅមកខ្លះ ភិក្ខុខ្លះ​ចូល​ទៅ​រកសមណកុត្តក ឈ្មោះ​មិគលណ្ឌិក ហើយពោល​យ៉ាងនេះថា ម្នាល​អាវុសោ ពួកយើង​សូម​អង្វរ​អ្នក ៗចូរផ្តាច់​បង់ជីវិត​ពួកយើង​ចុះ បាត្រ និង​ចីវរ​នេះនឹងបាន​ជារបស់​អ្នក ម្នាល​ភិក្ខុទាំងឡាយ អំពើនេះ​មិន​ប្រព្រឹត្ត​ទៅដើម្បី​សេចក្តី​ជ្រះថ្លា​ដល់ជន​ទាំងឡាយ​ ដែលមិនទាន់​ជ្រះថ្លា។បេ។ ម្នាល​​ភិក្ខុទាំង​ឡាយ អ្នក​ទាំងឡាយ​​គប្បីសំដែង​សិក្ខាបទ​នេះយ៉ាងនេះ​ថា ភិក្ខុ​ណាមួយក្លែង​ផ្តាច់​បង់​រាង​កាយ​របស់​មនុស្ស​ឲ្យឃ្លាតចាក​ជីវិតក្តី ទោះបី​ស្វែងរក​គ្រឿងសស្ត្រាវុធ (ឲ្យគេ​សម្លាប់) រាងកាយ​មនុស្ស​នោះក្តី ភិក្ខុនេះឯង​ហៅថា ត្រូវ​អាបត្តិ​បារាជិក រកសំវាសគ្មាន។ សិក្ខាបទ​នេះ ព្រះដ៏មាន​ព្រះភាគ​ទ្រង់បញ្ញត្ត​ហើយ ដល់ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ។

[១៨០] សម័យនោះឯង មានឧបាសកម្នាក់មានជម្ងឺ។ ប្រពន្ធរបស់​ឧបាសកនោះ មានរូប​ល្អ​​ស្រស់បស់​មុខគួរឲ្យគយ​គន់ជាទីនាំ​មកនូវសេចក្តី​ជ្រះថ្លា។ ពួក​ឆព្វគ្គិយភិក្ខុ​មានចិត្ត​ប្រតិព័ទ្ធ​​ចំពោះ​ស្រី​នោះ។ គ្រានោះ​សេចក្តីបរិវិតក្ក​នេះបានមាន​ដល់ពួកឆព្វគ្គិយភិក្ខុ​ដូច្នេះថា ម្នាល​អាវុសោ​ទាំង​ឡាយ បើ​ឧបាសកនោះ​នឹងរស់នៅ ពួកយើង​មុខជានឹង​មិនបានស្រី​នោះទេ ម្នាល​អាវុសោ​ទាំង​ឡាយ បើដូច្នោះ យើង (នាំគ្នា) ពណ៌នា​គុណនៃសេចក្តី​ស្លាប់ដល់​ឧបាសកនោះ។ គ្រានោះ​ឯង ពួក​ឆព្វគ្គិយភិក្ខុ​នាំគ្នាចូលទៅ​កាន់ទីដែល​ឧបាសក​នោះនៅ លុះចូល​ទៅដល់​ហើយ ក៏និយាយ​ពាក្យ​នេះ​នឹង​ឧបាសក​នោះថា ម្នាល​ឧបាសក អ្នកឯង​បានធ្វើអំពើ​ល្អមកហើយ បាន​ធ្វើកុសលមក​ហើយ បាន​ធ្វើ​កម្មជាគ្រឿង​ការពារភ័យ​រួចអស់​ហើយ អ្នកឯង​មិនដែល​ធ្វើបាប មិនដែល​ធ្វើអំពើ​លាមក មិនដែល​ធ្វើអំពើអាក្រក់ អំពើល្អ​អ្នកបាន​ធ្វើហើយ បាបអ្នក​មិនធ្លាប់​ធ្វើឡើយ អ្នកឯង​មាន​ប្រយោជន៍​​អ្វី​ដោយ​ជីវិតអាក្រក់​លាមកនេះ អ្នកស្លាប់​ទៅប្រសើរ​ជាងរស់នៅ អ្នកធ្វើ​កាលកិរិយា រំលាង​ខន្ធ​ស្លាប់​ចាក​មនុស្សលោកនេះ ទៅកាន់​បរលោក នឹងកើតក្នុង​មនុស្សសុគតិ ឬស្ថាន​សួគ៌ អ្នកនឹងបាន​ឆ្អែត​ស្កប់​ស្កល់ (នឹងបាន​ឲ្យស្រីអប្សរ​ទាំងឡាយ) បម្រើ​ដោយកាមគុណ​ទាំង៥ ដ៏ជាទិព្វ​ក្នុងស្ថាន​សួគ៌​នោះ។ គ្រានោះ​ឯង ឧបាសក​នោះគិតថា លោកម្ចាស់​ទាំងឡាយ​និយាយ (នេះ) ពិត​ណាស់ ដ្បិត​ខ្លួន​​អញ​ជាមនុស្ស​បានធ្វើអំពើ​ល្អមកហើយ បាន​ធ្វើកុសល​មកហើយ បានធ្វើ​វិធីការពារ​ភ័យ (ក្នុង​អបាយភូមិ) ហើយ បាប អញមិន​ដែលធ្វើ​ឡើយ អំពើ​អាក្រក់ ក៏អញ​មិនដែល​ធ្វើ មិន​ធ្លាប់ធ្វើ​អំពើ​អាក្រក់​​សោះ អំពើ​ប្រពៃ អញបាន​ធ្វើហើយ បាប អញ​មិនធ្លាប់​ធ្វើឡើយ អញ​មាន​​ប្រយោជន៍​អ្វី​ដោយ​ជីវិតអាក្រក់​លាមកនេះ អញ​​ស្លាប់ទៅ​ប្រសើរជាង​រស់នៅ អញ​​ធ្វើកាលកិរិយា​ រំលាង​ខន្ធស្លាប់​ចាកមនុស្ស​លោកនេះ ទៅកាន់​បរលោក នឹងកើត​ក្នុងមនុស្ស​សុគតិ ឬស្ថាន​សួគ៌ អញ​មុខ​​ជានឹងបាន​ឆ្អែតស្កប់​ស្កល់ (ឲ្យស្រី​ទេពអប្សរ​ទាំងឡាយ) បម្រើ​ដោយកាមគុណ​ទាំង៥ ដែល​ជា​ទិព្វក្នុងស្ថាន​សួគ៌នោះ។ ឧបាសក​នោះបរិភោគ​ភោជនទាំងឡាយ​ដែលមិន​សប្បាយ (គឺអាហារ​​ដែល​ស្លែង​​នាំឲ្យកើត​រោគ) ទំពាស៊ី​តែខាទនីយ (គ្រឿង​ទំពា) ដែលមិន​សប្បាយផង ជញ្ជាប់​​ជញ្ជក់​តែវត្ថុ​សម្រាប់​ជញ្ជាប់ជញ្ជក់​ដែលមិន​សប្បាយផង ផឹកទឹក​ដែលមិន​សប្បាយផង។ កាលឧបាសក​​នោះ​បរិភោគ​ភោជនដែល​មិនសប្បាយ​តែម្យ៉ាងផង កាលទំពា​ស៊ីខាទនីយ​វត្ថុដែលមិន​សប្បាយផង កាល​ជញ្ជាប់ជញ្ជក់​វត្ថុសម្រាប់​ជញ្ជាប់ជញ្ជក់​​មិនសប្បាយ​ផង ផឹកទឹក​​ដែល​មិន​សប្បាយ​ផង អាពាធ​ដ៏​ក្លៀវក្លា​​ក៏កើត​ឡើង។ ឧបាសក​នោះក៏ធ្វើកាល​កិរិយាស្លាប់​ទៅដោយ​អាពាធនោះ​ឯង។ ទើប​​ប្រពន្ធ​របស់​​ឧបាសក​នោះពោល​ទោស តិះដៀល បន្តុះបង្អាប់ថា ពួក​សមណៈ​ទាំងនេះ ជាសក្យបុត្រ ជាបុគ្គល​ឥតខ្មាស ជាមនុស្ស​ទ្រុស្តសីល មានប្រក្រតី​ពោលពាក្យ​មុសា ពួកសមណៈ​ទាំងនេះ​នឹង​ប្តេជ្ញាខ្លួនថា​ជាអ្នក​ប្រព្រឹត្តធម៌ ជា​អ្នកប្រព្រឹត្ត​រៀបរយ ជាអ្នក​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ជាអ្នក​​ពោល​ពាក្យ​សត្យ ជាអ្នក​មានសីល ជាអ្នក​មានកល្យាណធម៌ ដូច​ម្តេចបាន ភាព​សមណៈរ​បស់ភិក្ខុ​​ទាំង​នេះ​គ្មាន​ទេ ព្រហ្មចរិយធម៌​របស់ភិក្ខុ​ទាំងនេះ​ក៏គ្មានទេ សាមញ្ញ​គុណរបស់​សមណៈទាំង​នេះវិនាស​អស់​​ហើយ ព្រហ្មញ្ញគុណ​របស់សមណៈ​ទាំងនេះ​វិនាសអស់​ហើយ សាមញ្ញគុណ​របស់សមណៈ​​ទាំង​នេះ​​នឹងមានមក​ពីណា ព្រហ្មញ្ញគុណ​របស់សមណៈ​ទាំងនេះនឹង​មានមកពីណា សមណៈ​ទាំងនេះបា្រស​​ចាក​សាមញ្ញគុណ​ហើយ សមណៈ​ទាំងនេះប្រាស​ចាកព្រហ្មញ្ញ​គុណហើយ (ព្រោះ) សមណៈ​ទាំង​នេះ​បានពណ៌នា​គុណនៃសេចក្តី​ស្លាប់​ដល់​ស្វាមីរបស់​អញ ស្វាមីរបស់​អញ គឺ​សមណៈ​ទាំងនេះ​សម្លាប់​ហើយ។ ទាំងពួកមនុស្ស​ឯទៀតក៏​ពោលទោស តិះដៀល បន្តុះបង្អាប់ថា សមណៈ​ពួកនេះ ជាសក្យបុត្រ ជាមនុស្ស​ឥតខ្មាស ជាមនុស្ស​ទ្រុស្តសីល ពោល​តែពាក្យ​មុសា ពួក​សមណៈ​ទាំងនេះ​​ប្តេជ្ញាខ្លួន​ថាជាអ្នក​ប្រព្រឹត្តធម៌ ប្រព្រឹត្ត​រៀបសា ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ​ពោល​​ពាក្យសច្ច មាន​សីល មានកល្យាណធម៌ ដូចម្តេច​បាន (ព្រោះ) សាមញ្ញគុណ​របស់សមណៈ​ទាំងនេះគ្មាន​ទេ ព្រហ្មញ្ញគុណ​របស់សមណៈ​ទាំងនេះក៏​គ្មានទេ សាមញ្ញគុណ​របស់សមណៈ​​ទាំង​នេះ​វិនាស​អស់ហើយ ព្រហ្មញ្ញគុណ​របស់សមណៈ​ទាំងនេះ​វិនាសអស់​ហើយ សាមញ្ញគុណ​របស់សមណៈ​ទាំងនេះនឹង​មានមក​ពីណា ព្រហ្មញ្ញគុណ​របស់សមណៈ​​ទាំងនេះ​នឹង​​មាន​មក​ពីណា ពួកសមណៈ​ទាំងនេះបា្រស​​ចាក​សាមញ្ញគុណ​ហើយ ពួក​​សមណៈ​​ទាំងនេះ​ប្រាស​​ចាក​ព្រហ្មញ្ញ​គុណហើយ (ព្រោះ) សមណៈ​ទាំងនេះ​បានពណ៌នា​គុណនៃ​សេចក្តីស្លាប់​ដល់​ឧបាសក ឧបាសក​ដែលស្លាប់ ពីព្រោះ​តែសមណៈ​ទាំងនេះ។ ភិក្ខុទាំង​ឡាយបាន​ឮមនុស្ស​​ពួកនោះ​​កំពុង​​ពោល​ទោស តិះដៀល បន្តុះបង្អាប់។ ពួកភិក្ខុ​ណាជាអ្នក​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុ​ទាំងនោះ ក៏ពោល​ទោស តិះដៀល បន្តុះ​បង្អាប់​ថា​ ហេតុម្តេច​បានជាពួក​ឆព្វគ្គិយភិក្ខុទៅ​ពណ៌នា​គុណ​​នៃ​សេចក្តី​ស្លាប់ដល់​ ឧបាសក (ដូច្នោះ)។ គ្រានោះ​ឯង ពួកភិក្ខុ​ទាំងនោះ បាន​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។បេ។ ព្រះបរម​សាស្តា​ត្រាស់​សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថា អ្នក​ទាំង​ឡាយ​ពណ៌នា​គុណនៃ​សេចក្តី​ស្លាប់ដល់​ឧបាសក មែនឬ។ ពួកភិក្ខុ​ទាំងនោះ​ក្រាបទូល​ថា បពិត្រ​​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ដ៏មានជោគ ទ្រង់តិះដៀល​ថា ម្នាលមោឃបុរស​ទាំងឡាយ (អំពើ​ដែលអ្នក​ទាំងអស់គ្នា​ធ្វើហើយនុ៎ះ) មិន​សមគួរ មិនត្រូវទំនង មិនត្រូវបែប មិនមែន​ជារបស់​សមណៈ មិនគប្បី មិនគួរ​ធ្វើសោះ ម្នាល​មោឃបុរស​ទាំងឡាយ ហេតុម្តេច​ បានជា​អ្នកទាំងឡាយ ទៅពណ៌នា​គុណនៃ​សេចក្តីស្លាប់​ដល់ឧបាសក (ដូច្នោះ) ម្នាល​មោឃបុរស​ទាំងឡាយ អំពើ​នេះ​មិន​នាំ​ឲ្យជ្រះថ្លា​ដល់ជន​ទាំងឡាយ​ដែលមិនទាន់​ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំង​ឡាយ​គប្បី​សំដែង​​សិក្ខាបទនេះ យ៉ាងនេះ​ថា ភិក្ខុណា​មួយក្លែង​ផ្តាច់បង់​រាងកាយ​របស់មនុស្ស ឲ្យឃ្លាត​ចាក​ជីវិត​ក្តី ទោះបី​ស្វែងរក​គ្រឿង​សស្ត្រាវុធ (ឲ្យគេ​សម្លាប់) រាងកាយ​មនុស្សនោះ​ក្តី ពណ៌នា​គុណ​នៃ​​សេចក្តី​ស្លាប់ក្តី ឬនិយាយ​ណែនាំដើម្បី​សេចក្តី​ស្លាប់ថា នែបុរស​ដ៏ចំរើន អ្នកមាន​ប្រយោជន៍អ្វី​​ដោយ​ជីវិត​អាក្រក់លាមក​នេះ អ្នកស្លាប់​ទៅ​ប្រសើរ​ជាងរស់នៅ (ភិក្ខុ) មាន​ចិត្តគិត​ដូច្នេះ មានសេចក្តី​ត្រិះរិះ​ក្នុង​ចិត្ត​ដូច្នេះ គប្បីពណ៌នា​គុណនៃ​សេចក្តីស្លាប់ ឬគប្បី​ណែនាំដើម្បី​សេចក្តីស្លាប់​ដោយអនេក​​បរិយាយ ភិក្ខុនេះ​ក្តី ហៅថា​ត្រូវអាបត្តិ​បារាជិក មិនមាន​សំវាសឡើយ។

[១៨១] ត្រង់ពាក្យថា ភិក្ខុណាមួយ (ក្នុងបេយ្យាលទាំងពីរ មាន​សេចក្តីអធិប្បាយ​ដូចក្នុង​​បារាជិកកណ្ឌទី១)។ ត្រង់បទ​ថា ក្លែង (នោះ) គឺដឹងជាក់​ច្បាស់ហើយ ក្លែង​សម្លាប់។ ដែលហៅថា រាងកាយ​នៃមនុស្ស (នោះ) គឺបឋម​ចិត្តណាដែល​កើតឡើង​ហើយ បឋមវិញ្ញាណ​ណាដែល​​កើត​ឡើង​​ប្រាកដ​ហើយ ក្នុងផ្ទៃ​នៃមាតា ដរាបដល់​ពេលស្លាប់ ក្នុងរវាង​​កាលប៉ុណ្ណេះ នេះឯង​ហៅថា រាងកាយ​​របស់​មនុស្ស។ ត្រង់​ពាក្យថា ផ្តាច់បង់​ចាកជីវិត គឺចូល​ទៅផ្តាច់បង់ ញុំាង​ឥន្ទ្រិយ គឺជីវិត​ឲ្យរលត់ទៅ គឺថាញុំាង​សន្តតិ (ខ្សែត​នៃចិត្ត) ឲ្យ​កំរើក។ ត្រង់​ពាក្យថា ទោះបី​ស្វែងរក​គ្រឿងសាស្ត្រាវុធ (ឲ្យ​គេសម្លាប់) រាង​កាយមនុស្ស​នោះក្តី សេចក្តីថា គឺគប្បី​ស្វែងរក​ដាវក្តី លំពែង​ក្តី ច្បូកក្តី ឈើស្រួចក្តី អន្លូងក្តី ថ្មក្តី កាំបិតក្តី ថ្នាំពិសក្តី ខ្សែក្តី។

[១៨២] ត្រង់ពាក្យថា ពណ៌នាគុណនៃ​សេចក្តីស្លាប់ក្តី សេចក្តីថា សំដែង​​ទោស​ក្នុងកិរិយា​រស់​នៅ ពោល​សរសើរគុណ​ក្នុងការស្លាប់។

[១៨៣] ត្រង់ពាក្យថា និយាយណែនាំដើម្បីសេចក្តីស្លាប់ក្តី សេចក្តីថា និយាយ​ណែនាំថា អ្នក​ចូរ​នាំគ្រឿង​សស្ត្រាមកក្តី ថាអ្នកចូរ​ស៊ីថ្នាំពិសក្តី ថាអ្នកចូរ​ចងរិតដោយខ្សែ ហើយធ្វើ​មរណកាល​​ទៅ​ក្តី (យ៉ាងនេះ​ហៅថា និយាយ​ណែនាំដើម្បី​សេចក្តី​ស្លាប់)។

[១៨៤] ត្រង់ពាក្យថា នែបុរសដ៏ចំរើន (នេះ) ជាឈ្មោះនៃពាក្យអាលបន (ពាក្យ​សម្រាប់​​ហៅ​រក) ថា ម្នាលបុរស​ដ៏ចំរើន។ ត្រង់ពាក្យ​ថា អ្នកមាន​ប្រយោជន៍​អ្វី​ដោយជីវិត​អាក្រក់លាមកនេះ អ្នក​ស្លាប់ទៅប្រសើរ​ជាងកិរិយា​រស់នៅ មាន​អធិប្បាយថា ជីវិត​របស់ពួក​មនុស្សកំសត់ បើ​ធៀប​ផ្ទឹម​នឹង​ជីវិត​របស់​ពួក​មនុស្សស្តុកស្តម្ភ (ក៏ឃើញថា) ជាជីវិត​លាមក ជីវិត​របស់ពួក​មនុស្សឥត​ទ្រព្យ បើ​ធៀប​ផ្ទឹម​នឹងជីវិត​របស់​ពួកមនុស្ស​មានទ្រព្យ (ក៏ឃើញ​ថា) ជាជីវិត​លាមក ជីវិត​របស់​មនុស្ស​ទាំងឡាយ បើ​​ធៀបផ្ទឹម​​គ្នានឹងជីវិត​របស់​ទេវតា​ទាំងឡាយ (ក៏ឃើញ​ថា) ជាជីវិត​លាមក (យ៉ាងនេះ) ហៅថា ជីវិត​លាមក។ ជីវិត​របស់​មនុស្ស​ដាច់ដៃ ដាច់ជើង ដាច់ទាំង​ដៃទាំង​ជើង មនុស្ស​ដាច់ត្រចៀក មនុស្ស​ដាច់​ច្រមុះ មនុស្សដាច់​ទាំងត្រចៀក ទាំង​ច្រមុះ (ទាំងនេះ) ហៅថា ជីវិត​អាក្រក់។ អ្នក​មានប្រយោជន៍​អ្វី​នឹង​ជីវិត​ដ៏លាមក​នេះ នឹងជីវិតដ៏​អាក្រក់នេះ អ្នក​ស្លាប់ទៅ​ប្រសើរ​ជាងរស់នៅ។ ត្រង់​ពាក្យថា មាន​​ចិត្ត​គិត​ដូច្នេះ សេចក្តីថា ធម្មជាត​ណាជា​ចិត្ត ធម្មជាត​នោះជា​មនោ ធម្មជាត​ណាជា​មនោ ធម្មជាត​នោះ​គឺ​ចិត្ត។ ត្រង់​ពាក្យថា មាន​សេចក្តី​ត្រិះរិះ​ក្នុង​ចិត្តដូច្នេះ សេចក្តី​ថា មាន​សេចក្តី​សំគាល់ក្នុង​សេចក្តី​ស្លាប់ មាន​ចេតនាចង់​ឲ្យស្លាប់ មាន​សេចក្តី​​ប៉ុនប៉ង​ចង់ឲ្យ​ស្លាប់។ ត្រង់​ពាក្យថា ដោយ​អនេក​បរិយាយ គឺ​ដោយ​អាការទាំងឡាយ​ខ្ពស់និងទាប (ដោយ​ឧបាយ​ច្រើនយ៉ាង)។ ត្រង់​ពាក្យថា ពណ៌នា​​គុណនៃ​សេចក្តី​ស្លាប់ក្តី អធិប្បាយថា ភិក្ខុ​សំដែង​ទោស​ក្នុងការ​រស់នៅ ពោល​សរសើរគុណ​ក្នុង​ការ​ស្លាប់​ទៅដូច្នេះ​ថា អ្នកស្លាប់​អំពីលោក​នេះ គឺអ្នក​រំលាង​ខន្ធស្លាប់​ទៅកាន់​បរលោក នឹង​កើតក្នុង​មនុស្ស​សុគតិ ឬស្ថានសួគ៌ អ្នក​នឹងបាន​ឆ្អែតស្កប់​ស្កល់ (ឲ្យស្រី​ទេពអប្សរ​ទាំង​ឡាយ) បម្រើ​ដោយ​កាមគុណ​ទាំង៥ដ៏​ជាទិព្វក្នុង​ស្ថានសួគ៌​នោះ។

[១៨៥] ត្រង់ពាក្យថា ឬនិយាយណែនាំដើម្បីសេចក្តីស្លាប់ សេចក្តីថា (និយាយ​ដឹកនាំ) ថា អ្នក​ចូរនាំគ្រឿង​សស្ត្រាមក​ក្តី អ្នកចូរស៊ីថ្នាំពិសក្តី អ្នកចូរចងរឹតដោយខ្សែ ហើយធ្វើកាលកិរិយាទៅ​ក្តី អ្នកចូរលោតទម្លាក់ទៅក្នុងបឹងក្តី អណ្តូងក្តី ជ្រោះក្តី។

[១៨៦] ត្រង់ពាក្យថា ភិក្ខុនេះក្តី មានសេចក្តីអធិប្បាយដូចខាងដើម (ត្រង់​បារាជិក​កណ្ឌ​ទី១)។ ត្រង់ពាក្យថា ត្រូវ​អាបត្តិ​បារាជិក អធិប្បាយ​ថា ថ្មក្រាស់​បែកជា​ពីរចំណែក ជាវត្ថុ​ភ្ជាប់គ្នា​មិន​បាន​ទៀតយ៉ាងណាមិញ ភិក្ខុក្លែងផ្តាច់​បង់រាងកាយ​របស់​មនុស្ស​ឲ្យចាក​ជីវិត មិនមែន​ជាសមណៈ មិនមែន​ជាសក្យបុត្រ មាន​ឧបមេយ្យ​ដូច្នោះឯង ព្រោះ​ហេតុនោះ ទើប​ហៅថា ត្រូវ​អាបត្តិ​បារាជិក។ ត្រង់​ពាក្យ​ថា រកសំវាសគ្មាន សេចក្តី​ថា កម្មជា​មួយគ្នា ឧទ្ទេស​ជាមួយគ្នា សិក្ខា​ស្មើគ្នា នេះ​ហៅថា មាន​​សំវាស ភិក្ខុ​នោះ​គ្មានសំវាស​ដូច្នោះទេ ព្រោះ​ហេតុនោះ ទើប​ហៅថា រកសំវាសគ្មាន។

[១៨៧] ភិក្ខុស្ថិតនៅក្នុងទីជិត (តាំងចិត្តនឹងសម្លាប់មនុស្ស) ដោយខ្លួនឯង ដោយ​ប្រើបម្រើ ដោយ​ប្រើបម្រើ តៗគ្នា ដោយ​បម្រើទៅ​ធ្វើការ​ខុសសង្កេត ដោយ​បម្រើទៅ​ហើយ ត្រឡប់​មកវិញ ភិក្ខុ​នៅក្នុង​ទីមិន​កំបាំង សំគាល់​ថាកំបាំង នៅក្នុង​ទីកំបាំង សំគាល់​ថាមិន​កំបាំង នៅក្នុង​ទីមិន​កំបាំង សំគាល់​ថាមិន​កំបាំង នៅក្នុង​ទីកំបាំង សំគាល់​ថាកំបាំង ភិក្ខុ​ពណ៌នា (សេចក្តី​ស្លាប់) ដោយ​កាយ ពណ៌នា​ដោយវាចា ពណ៌នា​ដោយ​កាយ និងវាចា ពណ៌នា​ដោយប្រើ​បម្រើ ពណ៌នា​ដោយ​ចារិក​អក្សរ ជីក​រណ្តៅ ធ្វើបង្អែក បង្កប់​ចម្រូង ឲ្យភេសជ្ជៈ សម្លាប់​ដោយរូប សម្លាប់​ដោយ​សម្លេង សម្លាប់​ដោយក្លិន សម្លាប់​ដោយរស សម្លាប់​ដោយ​សម្ផស្ស សម្លាប់​ដោយធម៌ បង្គាប់​ឲ្យស្លាប់ ប្រៀន​​ប្រដៅ​ដើម្បីឲ្យ​ស្លាប់ ធ្វើសង្កេត​កម្ម ធ្វើនិមិត្តកម្ម។

[១៨៨] ត្រង់ពាក្យថា ដោយខ្លួនឯង គឺភិក្ខុសម្លាប់ (គេ) ខ្លួនឯង ដោយកាយក្តី ដោយ​​អាវុធ​ដែល​ជាប់​​នឹងកាយក្តី ដោយ​គ្រឿងប្រយោល​ក្តី។ ត្រង់ពាក្យ​ថា ឋិតនៅ​ក្នុងទីជិត សេចក្តី​ថា ឋិតនៅ​ (ក្នុង​ទីជិត) ក៏បង្គាប់​ថា អ្នកចូរ​ចាក់យ៉ាង​នេះ អ្នកចូរ​ប្រហារ​យ៉ាងនេះ អ្នក​ចូរសម្លាប់​យ៉ាងនេះ។

[១៨៩] ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា លោកចូរផ្តាច់បង់ជីវិត​មនុស្ស​ឈ្មោះនេះ ដូច្នេះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​អ្នកទទួល​បង្គាប់នោះ​ចំណាំ​មនុស្សនោះ​បាន ហើយផ្តាច់​បង់ជីវិត​មនុស្សនោះ ត្រូវ​​អាបត្តិ​​បារាជិក​ទាំងពីររូប។ ភិក្ខុ​បង្គាប់ភិក្ខុ​ផងគ្នាថា លោកចូរ​ផ្តាច់បង់​ជីវិតមនុស្ស​ឈ្មោះនេះ​ដូច្នេះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុអ្នក​ទទួលបង្គាប់​ចំណាំ​មនុស្សបាន (ប៉ុន្តែ) ទៅ​ផ្តាច់បង់​ជីវិតមនុស្ស​ដទៃវិញ ភិក្ខុ​អ្នក​បង្គាប់មិន​ត្រូវអាបត្តិ​ឡើយ ភិក្ខុអ្នក​សម្លាប់ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​បង្គាប់ភិក្ខុ​ផងគ្នាថា លោកចូរ​ផ្តាច់បង់ជីវិត​មនុស្សឈ្មោះ​នេះដូច្នេះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុអ្នក​ទទួល​បង្គាប់​​ចំណាំ​​មនុស្ស​ដទៃ​វិញ (ប៉ុន្តែ) ទៅផ្តាច់​បង់ជីវិត​មនុស្សនោះ (គឺ​មនុស្សដែល​អ្នកប្រើ ប្រាប់​ឲ្យសម្លាប់​នោះ) ត្រូវ​អាបត្តិ​បារាជិក​ទាំងពីររូប។ ភិក្ខុ​បង្គាប់ភិក្ខុ​ផងគ្នាថា លោកចូរ​ផ្តាច់បង់​ជីវិតមនុស្ស​ឈ្មោះនេះ ដូច្នេះ ត្រូវ​​អាបត្តិ​ទុក្កដ។ ភិក្ខុអ្នក​ទទួលបង្គាប់​ចំណាំមនុស្ស​ដទៃវិញ (លុះ​វេលា) ទៅផ្តាច់​បង់ ៗជីវិត​មនុស្ស​ដទៃ​នោះ (បើធ្វើ​ខុសបង្គាប់​ដូច្នេះ) ភិក្ខុអ្នក​បង្គាប់មិន​ត្រូវអាបត្តិ​ឡើយ ភិក្ខុអ្នក​សម្លាប់​ត្រូវ​អាបត្តិ​​បារាជិក។

[១៩០] ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា លោកចូរ​ប្រាប់​ភិក្ខុឈ្មោះ​នេះ ឲ្យភិក្ខុ​ឈ្មោះនេះ​ប្រាប់ដល់​ភិក្ខុឈ្មោះ​នេះថា ភិក្ខុឈ្មោះ​នេះចូរផ្តាច់​បង់ជីវិត​​បុគ្គល​ឈ្មោះ​នេះដូច្នេះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុអ្នក​ទទួលបង្គាប់​នោះទៅប្រាប់​អ្នកឯ​ទៀតវិញ (ដូច្នេះ) ក៏ត្រូវ​អាបត្តិ​ទុក្កដដែរ។ ភិក្ខុអ្នក​សម្លាប់ទទួល​បង្គាប់ ភិក្ខុអ្នក​ប្រើដើម​ត្រូវអាបត្តិ​ថុល្លច្ច័យ។ លុះ​ភិក្ខុ​អ្នក​សម្លាប់​បានផ្តាច់​បង់ជីវិត​បុគ្គលនោះ​សម្រេច ត្រូវអាបត្តិ​បារាជិក​គ្រប់ទាំង​បួនរូប។ ភិក្ខុ​​បង្គាប់​ភិក្ខុ​​ផង​គ្នាថា លោកចូរ​ទៅប្រាប់​ភិក្ខុឈ្មោះ​នេះ ឲ្យភិក្ខុ​ឈ្មោះនេះទៅ​ប្រាប់ភិក្ខុឈ្មោះ​នេះថា ភិក្ខុ​ឈ្មោះ​នេះ ចូរទៅ​ផ្តាច់បង់​ជីវិតបុគ្គល​ឈ្មោះនេះ ដូច្នេះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​អ្នកទទួល​បង្គាប់​នោះ ទៅ​បង្គាប់​​ភិក្ខុឯ​ទៀតវិញ (ធ្វើខុស​បង្គាប់​ដូច្នេះ) ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុអ្នក​សម្លាប់​ទទួល​បង្គាប់ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុអ្នក​សម្លាប់នោះ បានផ្តាច់​បង់ជីវិត​បុគ្គលនោះ​សម្រេច ភិក្ខុអ្នក​បង្គាប់​ដើម​​មិនត្រូវ​​អាបត្តិ​ឡើយ ត្រូវអាបត្តិ​បារាជិក​តែភិក្ខុអ្នក​បង្គាប់ និងភិក្ខុ​អ្នក​សម្លាប់។

[១៩១] ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា លោកចូរផ្តាច់បង់ជីវិតបុគ្គលឈ្មោះនេះ ដូច្នេះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​អ្នកទទួល​បង្គាប់នោះ ទៅ​ហើយ ត្រឡប់​មកប្រាប់​វិញថា ខ្ញុំ​មិន​អាច​នឹង​ផ្តាច់​​បង់​ជីវិត​​បុគ្គលនោះ​ទេ។ ភិក្ខុនោះ​បង្គាប់​ទៀតថា លោកអាច​វេលាណា លោកចូរ​ទៅផ្តាច់បង់​ជីវិត​គេ​វេលា​នោះចុះ ដូច្នេះ ត្រូវអាបត្តិ​ទុក្កដ។ លុះភិក្ខុ​អ្នកទទួល​បង្គាប់នោះ បានផ្តាច់​បង់ជីវិត​​បុគ្គលនោះ​​សម្រេច​ ក៏ត្រូវ​អាបត្តិ​បារាជិក​ទាំងពីររូប។

[១៩២] ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា លោកចូរទៅផ្តាច់បង់ជីវិតបុគ្គលឈ្មោះនេះ ដូច្នេះ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនោះ លុះបង្គាប់​ភិក្ខុផងគ្នា​នោះហើយ ក៏ស្រាប់​តែកើត​សេចក្តី​ក្តៅក្រហាយ (ស្តាយ​ក្រោយ) តែ​នឹងបាន​ប្រាប់ឲ្យ​ដឹងថា លោកកុំ​ទៅសម្លាប់​ដូច្នេះ​ក៏ទេ។ ភិក្ខុ​អ្នក​ទទួល​បង្គាប់ លុះ​ផ្តាច់​បង់ជីវិត​បុគ្គល​នោះ​ស្រេច​ ក៏ត្រូវ​អាបត្តិ​បារាជិក​ទាំង​ពីររូប។ ភិក្ខុ​បង្គាប់​ភិក្ខុផង​គ្នាថា លោកចូរ​ទៅផ្តាច់​បង់ជីវិត​បុគ្គល​ឈ្មោះនេះ ដូច្នេះ ត្រូវ​អាបត្តិ​​ទុក្កដ។ (តែ) ភិក្ខុ​នោះ លុះ​បង្គាប់​រួច​ហើយ ក៏ស្រាប់​តែកើត​សេចក្តី​ក្តៅក្រហាយ (ស្តាយ​ក្រោយ) ទើប​ប្រាប់​វិញថា លោក​កុំទៅ​សម្លាប់​ឡើយ។ ភិក្ខុ​នោះ​អាងថា លោកបង្គាប់​ខ្ញុំហើយ ក៏ទៅ​ផ្តាច់ជីវិត​បុគ្គលនោះ​ទៅ (យ៉ាងនេះ) ភិក្ខុ​អ្នក​ប្រើ​ដើមមិនត្រូវ​អាបត្តិទេ ត្រូវ​អាបត្តិ​បារាជិក​តែអ្នក​សម្លាប់។ ភិក្ខុ​បង្គាប់ភិក្ខុ​ផងគ្នាថា លោកចូរ​ទៅ​ផ្តាច់​ជីវិតបុគ្គល​ឈ្មោះនេះ ដូច្នេះ ត្រូវ​អាបត្តិ​ទុក្កដ។ លុះ​ភិក្ខុនោះ បង្គាប់​ហើយ ក៏​កើត​សេចក្តី​ក្តៅក្រហាយ (ស្តាយ​ក្រោយ) ទើប​ប្រាប់​វិញថា លោក​កុំទៅសម្លាប់​ឡើយ។ ភិក្ខុអ្នក​សម្លាប់​នោះទទួល​ថា សាធុ ហើយ​ឈប់វិញ (ដូច្នេះ) មិន​ត្រូវអាបត្តិ​ទាំងពីររូប។

[១៩៣] ភិក្ខុសំគាល់ទីដែលមិនស្ងាត់ថាទីស្ងាត់ ទើបពោលថា ឱ បុគ្គល​ឈ្មោះនេះ អញ​​ត្រូវតែ​​សម្លាប់ ដូច្នេះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុសំគាល់​ទីដែលស្ងាត់​ថាទីមិនស្ងាត់ ទើប​ពោលថា ឱ បុគ្គល​ឈ្មោះនេះ សូមឲ្យ​វិនាសទៅ​ចុះ ដូច្នេះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុសំគាល់​ទីដែល​មិន​​ស្ងាត់​ថា​​ទី​មិន​ស្ងាត់ ទើប​ពោលថា ឱ បុគ្គល​ឈ្មោះនេះ សូម​វិនាស​ទៅចុះ ដូច្នេះ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុ​សំគាល់​ទី​​ដែលស្ងាត់​ថាស្ងាត់ ទើប​ពោលថា ឱ បុគ្គល​ឈ្មោះនេះ សូមឲ្យ​វិនាសទៅ​ចុះ ដូច្នេះ ត្រូវ​​អាបត្តិ​​ទុក្កដ។

[១៩៤] ដែលហៅថា ពណ៌នាដោយកាយ (នោះ) គឺភិក្ខុធ្វើ​វិការដោយ​កាយ​ដូច្នេះ បុគ្គល​ណា ស្លាប់ទៅ​យ៉ាងនេះ បុគ្គល​នោះនឹង​បានទ្រព្យ ឬនឹង​បាន​យសស័ក្តិ ឬនឹង​ទៅកាន់​ស្ថានសួគ៌ (ភិក្ខុ​ធ្វើ​យ៉ាងនេះ) ត្រូវ​អាបត្តិ​ទុក្កដ។ (បើ​មនុស្សស្តាប់​សេចក្តី​ពណ៌នា​នោះហើយ) ញុំាង​ទុក្ខវេទនា​ឲ្យ​កើត​ឡើង​ដោយគិតថា អញ​នឹងស្លាប់​ដោយ​កិរិយា​ពោល​ពណ៌នា​នោះ ដូច្នេះ ភិក្ខុ​​ត្រូវអាបត្តិ​ថុល្លច្ច័យ។ (បើ) មនុស្ស​នោះស្លាប់ ភិក្ខុ​ត្រូវអាបត្តិ​បារាជិក។ ដែល​ហៅថា ពោល​ពណ៌នា​ដោយវាចា (នោះ) គឺ​ភិក្ខុ​ពោលដោយ​វាចាថា បុគ្គល​ណាស្លាប់​យ៉ាងនេះ បុគ្គល​នោះនឹង​បានទ្រព្យ ឬបាន​យសស័ក្តិ ឬទៅ​កាន់ស្ថាន​សួគ៌ ភិក្ខុនោះ​ត្រូវអាបត្តិ​ទុក្កដ។ (បើ​មនុស្ស​ស្តាប់សេចក្តី​ពណ៌នា​នោះហើយ) ញុំាង​​ទុក្ខវេទនា​​ឲ្យ​កើត​ឡើង​ដោយគិតថា អញនឹង​ស្លាប់​ដោយ​កិរិយា​ពោល​ពណ៌នា​នោះ ដូច្នេះ ភិក្ខុ​ត្រូវអាបត្តិ​ថុល្លច្ច័យ។ (បើ​បុគ្គល​នោះ) ស្លាប់ ភិក្ខុ​ត្រូវអាបត្តិ​បារាជិក។ ដែល​ហៅថា ពោល​ពណ៌នា​ដោយ​កាយ និងវាចា (នោះ) គឺ​ភិក្ខុ​ធ្វើវិការ​ដោយកាយ​ផង ពោល​ដោយវាចា​ផង ដូច្នេះថា បុគ្គល​ណាស្លាប់​ទៅយ៉ាង​នេះ បុគ្គល​នោះនឹង​បានទ្រព្យ ឬបាន​យសស័ក្តិ ឬទៅ​កាន់ស្ថាន​សួគ៌ ភិក្ខុនោះ​ត្រូវអាបត្តិ​ទុក្កដ។ (បើ​មនុស្សស្តាប់​សេចក្តី​ពណ៌នា​នោះហើយ) ញុំាង​​ទុក្ខវេទនា​ឲ្យ​កើត​ឡើង​ដោយ​គិតថា អញ​នឹងស្លាប់​ដោយ​កិរិយា​ពោល​ពណ៌នា​នោះ ដូច្នេះ ភិក្ខុ​​ត្រូវអាបត្តិ​ថុល្លច្ច័យ។ បើ​បុគ្គលនោះ​ស្លាប់ ភិក្ខុ​ត្រូវអាបត្តិ​បារាជិក។

[១៩៥] ដែលហៅថា ពោលពណ៌នាដោយប្រើបម្រើ (នោះ) គឺ​ភិក្ខុប្រាប់ដំណឹង​ដល់បម្រើថា បុគ្គលណា​ស្លាប់យ៉ាងនេះ បុគ្គល​នោះនឹង​បានទ្រព្យ ឬបាន​យសស័ក្តិ ឬពុំនោះ​ទៅកាន់​ស្ថានសួគ៌ ដូច្នេះ ភិក្ខុ​ត្រូវអាបត្តិ​ទុក្កដ។ (បើ) បុគ្គល​នោះបាន​ស្តាប់ដំណឹង​របស់បម្រើ ហើយ​គិតថា អញ​នឹង​ស្លាប់ ហើយ​ក៏ញុំាង​ទុក្ខវេទនា​ឲ្យ​កើត​ឡើងភិក្ខុ​ត្រូវអាបត្តិ​ថុល្លច្ច័យ។ (បើ) បុគ្គលនោះ​ស្លាប់ ភិក្ខុត្រូវ​អាបត្តិ​បារាជិក។ ដែល​ហៅថា ពណ៌នា​ដោយវិធី​សរសេរ​អក្សរ (នោះ) គឺ​ភិក្ខុ​ឆ្លាក់អក្សរ (ជា​សេចក្តី) ថា បុគ្គល​ណាស្លាប់​ទៅយ៉ាង​នេះ បុគ្គល​នោះនឹង​បានទ្រព្យ ឬ​បានយសស័ក្តិ ឬទៅ​កាន់ស្ថាន​សួគ៌ ដូច្នេះ ត្រូវអាបត្តិ​ទុក្កដ​គ្រប់ៗ​អក្ខរ។ (បុគ្គល​នោះ) ឃើញ​អក្សរចារិក​ហើយគិត​ថា អញ​នឹង​ស្លាប់ទៅ ហើយ​ញុំាង​ទុក្ខវេទនា​ឲ្យ​កើត​ឡើង ភិក្ខុ​ត្រូវអាបត្តិ​ថុល្លច្ច័យ។ (បើ) បុគ្គល​នោះ​ស្លាប់ ភិក្ខុ​ត្រូវ​អាបត្តិ​បារាជិក។

[១៩៦] ដែលហៅថា រណ្តៅ (នោះ) គឺ​ភិក្ខុជីករណ្តៅចំពោះមនុស្ស​ដោយ​តាំងចិត្តថា អ្នក​ណាមួយធ្លាក់ទៅ គង់ស្លាប់ ដូច្នេះ ត្រូវអាបត្តិ​ទុក្កដ។ កាលបើ​អ្នកណាមួយ​ធ្លាក់ទៅ​ហើយ កើត​ទុក្ខ​វេទនាឡើង (ដល់អ្នកនោះ) ភិក្ខុ​ត្រូវអាបត្តិ​ថុល្លច្ច័យ។ បើអ្នក​នោះស្លាប់ ភិក្ខុ​ត្រូវអាបត្តិ​​បារាជិក។ ភិក្ខុ​​ជីក​រណ្តៅ​មិនចំពោះ (មនុស្ស​ ឬអមនុស្ស) ដោយ​គិតថា ជន​ណា​មួយធ្លាក់​ទៅ គង់ស្លាប់ ដូច្នេះ ត្រូវអាបត្តិ​ទុក្កដ។ (បើ) មនុស្ស​ធ្លាក់ទៅក្នុង​រណ្តៅនោះ ភិក្ខុត្រូវ​អាបត្តិទុក្កដ។ កាល​មនុស្សនោះ​ធ្លាក់ទៅ កើត​ទុក្ខ​វេទនា​ឡើង ភិក្ខុត្រូវ​អាបត្តិថុល្លច្ច័យ។ (បើមនុស្ស​នោះ) ស្លាប់ ភិក្ខុ​ត្រូវអាបត្តិ​បារាជិក។ (បើ) យក្សក្តី ប្រេតក្តី សត្វតិរច្ឆាន​ដែលមាន​រាងកាយ​ដូចមនុស្ស​ក្តី ធ្លាក់​ទៅ​ក្នុងរណ្តៅនោះ ភិក្ខុ​ត្រូវអាបត្តិ​ទុក្កដ។ កាល​បើជន មានយក្ស​ជាដើមនោះ​ធ្លាក់ទៅហើយ កើត​ទុក្ខ​វេទនា ភិក្ខុ​ក៏ត្រូវអាបត្តិ​ទុក្កដដែរ។ (បើ) ជន​មានយក្ស​ជាដើមនោះ​ស្លាប់ ភិក្ខុត្រូវ​អាបត្តិ​ថុល្លច្ច័យ។ (បើ) សត្វតិរច្ឆាន​ធ្លាក់ទៅក្នុង​រណ្តៅនោះ ភិក្ខុត្រូវ​អាបត្តិទុក្កដ។ កាលបើ​ធ្លាក់ទៅ​ហើយ កើតទុក្ខ​​វេទនា ត្រូវអាបត្តិ​ទុក្កដ។ (បើ) វាស្លាប់ ភិក្ខុ​ត្រូវអាបត្តិ​បាចិត្តិយ។

[១៩៧] ដែលហៅថា បង្អែក (នោះ) គឺភិក្ខុបង្កប់សស្ត្រាក្នុងទីសម្រាប់ផ្អែកក្តី លាបដោយ​​ថ្នាំ​ពិស​ក្តី ធ្វើឲ្យទ្រុឌទ្រោមក្តី បង្កប់សស្ត្រាក្នុង​ត្រពាំងក្តី ក្នុងអណ្តូងក្តី ក្នុង​ជ្រោះក្តី ដោយគិតថា មនុស្ស​ណា​មួយ​នឹងធ្លាក់​ទៅស្លាប់​ដោយ​គ្រឿង​ប្រហារនេះ ត្រូវអាបត្តិ​ទុក្កដ។ បើមនុស្ស​នោះមានទុក្ខ​វេទនា​កើត​ឡើង​ដោយ​សស្ត្រាក្តី ដោយថ្នាំ​ពិសក្តី ដោយដំណើរ​ដែលធ្លាក់ចុះ​ទៅ (តាមធម្មតា) ក្តី ភិក្ខុ​​ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ បើមនុស្ស​នោះស្លាប់ ភិក្ខុ​ត្រូវអាបត្តិ​បារាជិក។

[១៩៨] ដែលហៅថា បង្កប់ចម្រូង (នោះ) គឺភិក្ខុបង្កប់ដាវក្តី លំពែងក្តី ច្បូកក្តី ឈើស្រួចក្តី អន្លូងក្តី ថ្មក្តី កាំបិតក្តី ​ថ្នាំ​ពិស​ក្តី ខ្សែក្តី ដោយ​គិតថា មនុស្ស​ណាមួយ​នឹងស្លាប់​ដោយ​វត្ថុមានដាវ​ជា​ដើម​នេះ (យ៉ាងនេះ) ត្រូវអាបត្តិ​ទុក្កដ។ (បើ) មនុស្ស​នោះញុំាង​ទុក្ខ​វេទនា​ឲ្យ​កើតឡើង​ដោយ​គិតថា អញ​នឹងស្លាប់​ដោយវត្ថុ​មានដាវ​ជាដើម​នោះ ភិក្ខុ​ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ (បើ) មនុស្ស​នោះស្លាប់ ភិក្ខុ​ត្រូវអាបត្តិ​​បារាជិក។

[១៩៩] ដែលហៅថា ភេសជ្ជៈ (នោះ) គឺភិក្ខុឲ្យសប្បិក្តី នវនីតក្តី ប្រេងក្តី ទឹកឃ្មុំក្តី ស្ករអំពៅ​ក្តី [អដ្ឋកថា ពន្យល់ថា ភិក្ខុឲ្យ​ភេសជ្ជៈ មានសប្បិ​ជាដើម ដល់ភិក្ខុ​ដែលមាន​ជម្ងឺ ដោយមាន​បំណង​ថា តែឆាន់ទៅ​នឹងលាប់ស្លាប់។) ដោយ​តាំងចិត្តថា មនុស្ស​ដែលជញ្ជក់​ជញ្ជាប់ (ស៊ី) ភេសជ្ជៈ មាន​សប្បិ​ជាដើមនេះហើយ គង់នឹង​ស្លាប់ ដូច្នេះ ត្រូវអាបត្តិ​ទុក្កដ។ កាលបើ​មនុស្ស​ស៊ីភេសជ្ជៈ មានសប្បិ​ជាដើម​នោះហើយ កើត​ទុក្ខ​វេទនា ភិក្ខុ​ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ (បើ) មនុស្ស​នោះស្លាប់ ភិក្ខុ​ត្រូវអាបត្តិ​​បារាជិក។

[២០០] ដែលហៅថា សម្លាប់ដោយរូប (នោះ) គឺភិក្ខុនាំយករូបដែលមិនគាប់ចិត្ត មុខគួរឲ្យ​ខ្លាច ភិតភ័យ ស្ញប់ស្ញែង ដោយតាំងចិត្តថា មនុស្ស​ណាមួយមកឃើញរូបនេះហើយ នឹងតក់ស្លុត​ស្លាប់ ដូច្នេះ ត្រូវអាបត្តិទុក្កដ។ (បើ) មនុស្សឃើញរូប​នោះហើយតក់ស្លុត ភិក្ខុ​ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ (បើ) មនុស្សស្លាប់ ភិក្ខុត្រូវអាបត្តិ​បារាជិក។ ភិក្ខុនាំយករូបដែលជាទីគាប់ចិត្ត គួរឲ្យស្រឡាញ់ ពេញចិត្ត ដោយបំណងថា មនុស្ស​ណាមួយមកឃើញរូបនេះហើយ តែមិនបាន (រូបនេះ) មុខ​ជានឹង​សង្រេង​សង្រៃ រីងរៃស្លាប់ ដូច្នេះ ត្រូវអាបត្តិទុក្កដ។ (បើ) មនុស្សឃើញរូប​នោះហើយក្រៀមក្រំ ព្រោះ​មិនបាន​ (តាមប្រាថ្នា) ភិក្ខុ​ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ (បើ) មនុស្សនោះស្លាប់ ភិក្ខុត្រូវអាបត្តិ​បារាជិក។ ដែលហៅថា សម្លាប់ដោយសម្លេង (នោះ) គឺភិក្ខុនាំយកសម្លេងមិនជាទីគាប់ចិត្ត មុខគួរឲ្យ​ខ្លាច ភិតភ័យ ស្ញប់ស្ញែង ដោយបំណងថា មនុស្ស​ណាមួយបានឮសម្លេងនេះហើយ នឹងតក់ស្លុត​ស្លាប់ ដូច្នេះ ត្រូវអាបត្តិទុក្កដ។ លុះមនុស្សឮសម្លេង​នោះហើយតក់ស្លុត ភិក្ខុ​ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ (បើ) គេស្លាប់ ភិក្ខុត្រូវអាបត្តិ​បារាជិក។ ភិក្ខុនាំយកសម្លេងជាទីគាប់ចិត្ត មុខគួរស្រឡាញ់ ចូលចាប់ដួងចិត្ត ដោយបំណងថា មនុស្ស​ណាមួយបានឮសម្លេងនេះហើយ នឹងក្រៀមក្រំស្លាប់ ព្រោះចង់បាន​មិនបាន​ ដូច្នេះ ​ត្រូវ​អាបត្តិ​ទុក្កដ។ លុះមនុស្សឮសម្លេងនោះហើយ ក្រៀមក្រំចិត្ត ព្រោះចង់​បាន​មិនបាន ភិក្ខុត្រូវអាបត្តិ​ថុល្លច្ច័យ។ (បើ) មនុស្សនោះស្លាប់ភិក្ខុត្រូវអាបត្តិបារាជិក។ ដែលហៅថា សម្លាប់ដោយក្លិន (នោះ) គឺភិក្ខុនាំយកក្លិនមិនគាប់ចិត្ត មុខគួរខ្ពើមឆ្អើម ដោយបំណងថា មនុស្ស​ណាមួយហិតក្លិនហើយ គង់នឹងស្លាប់ ព្រោះជារបស់គួរខ្ពើម គួរឆ្អើម ដូច្នេះ ត្រូវអាបត្តិទុក្កដ។ កាលបើគេហិតក្លិននោះហើយ មានទុក្ខវេទនាកើតឡើង ព្រោះខ្ពើម ព្រោះឆ្អើម ភិក្ខុ​ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ គេស្លាប់ ភិក្ខុត្រូវអាបត្តិ​បារាជិក។ ភិក្ខុនាំយកក្លិនជាទីគាប់ចិត្តចូលទៅ ដោយបំណងថា មនុស្ស​ណាមួយបានហិតក្លិននេះហើយ នឹងក្រៀមក្រំស្លាប់ ព្រោះចង់បាន​មិនបាន​ ដូច្នេះ ​ត្រូវ​អាបត្តិ​ទុក្កដ។ លុះគេហិតក្លិននោះហើយ ក្រៀមក្រំព្រោះ​មិនបាន ភិក្ខុត្រូវអាបត្តិ​ថុល្លច្ច័យ។ (បើ) គេស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក។ ដែលហៅថា សម្លាប់ដោយរស (នោះ) គឺភិក្ខុនាំយក​រសដែលមិនជាទីគាប់​ចិត្ត មុខគួរខ្ពើមឆ្អើម ដោយតាំងចិត្តថា មនុស្ស​ណាមួយបានជញ្ជក់ជញ្ជាប់រសនេះហើយ នឹង​​ស្លាប់ ព្រោះជារសគួរខ្ពើមឆ្អើម ដូច្នេះ ត្រូវអាបត្តិទុក្កដ។ កាលបើគេជញ្ជក់ជញ្ជាប់រស​នោះហើយ មានទុក្ខ​វេទនាកើតឡើង ព្រោះជារបស់គួរខ្ពើមឆ្អើម ភិក្ខុ​ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ លុះគេស្លាប់ ភិក្ខុត្រូវអាបត្តិ​បារាជិក។ ភិក្ខុនាំយករសជាទីគាប់ចិត្ត ដោយបំណងថា មនុស្ស​ណាមួយបានជញ្ជក់​ជញ្ជាប់​រស​នេះ​ហើយ នឹងក្រៀមក្រំស្លាប់ ព្រោះ​មិនបាន (ដូចបំណង)​ ដូច្នេះ ​ត្រូវ​អាបត្តិ​ទុក្កដ។ លុះ​គេ​ជញ្ជក់​ជញ្ជាប់​រស​នោះហើយ កើតក្រៀមក្រំ ព្រោះ​មិនបាន (តាមបំណង) ភិក្ខុត្រូវអាបត្តិ​ថុល្លច្ច័យ។ (បើ) គេស្លាប់​ ភិក្ខុត្រូវអាបត្តិបារាជិក។ ដែលហៅថា សម្លាប់ដោយសម្ផស្ស (នោះ) គឺភិក្ខុនាំយក​ផោដ្ឋព្វមិនជាទី​គាប់​ចិត្ត ដែលមានសម្ផស្សនាំមកនូវសេចក្តីទុក្ខ ដែលមាន​សម្ផស្សរឹង ដោយបំណងថា មនុស្ស​ណាមួយបានពាល់ត្រូវសម្ផស្សនេះ មុខជានឹង​ស្លាប់ ដូច្នេះ ត្រូវអាបត្តិទុក្កដ។ (បើ) ទុក្ខវេទនា​កើតឡើង​ដល់​បុគ្គល​ដែល​បាន​ពាល់​ត្រូវសម្ផស្ស​នោះ ភិក្ខុ​ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ លុះគេស្លាប់ ភិក្ខុត្រូវអាបត្តិ​បារាជិក។ ភិក្ខុនាំយកផោដ្ឋព្វជាទីគាប់ចិត្ត ដែលមានសម្ផស្សជាសុខ ដែលមាន​សម្ផស្ស​ទន់ ដោយបំណងថា បុគ្គលណាមួយមកពាល់ត្រូវសម្ផស្សនេះហើយ នឹងក្រៀមក្រំស្លាប់ ព្រោះ​មិនបាន​ (តាមប្រាថ្នា) ដូច្នេះ ​ត្រូវ​អាបត្តិ​ទុក្កដ។ លុះគេ​ពាល់​ត្រូវសម្ផស្សនោះហើយ កើត​ក្រៀម​ក្រំ ព្រោះ​មិនបាន (តាមប្រាថ្នា) ភិក្ខុត្រូវអាបត្តិ​ថុល្លច្ច័យ។ (បើ) គេស្លាប់​ ភិក្ខុ​ត្រូវ​អាបត្តិ​បារាជិក។ ដែលហៅថា សម្លាប់​ដោយ​ធម៌ (នោះ) គឺភិក្ខុពោលអំពីរឿងនរក នៃសត្វដែលទៅកើត​ក្នុង​នរក ដោយបំណងថា មនុស្ស​ណាមួយបានស្តាប់រឿងនរកនេះហើយ នឹងតក់ស្លុត ហើយ​ស្លាប់ ដូច្នេះ ត្រូវអាបត្តិទុក្កដ។ លុះគេបានស្តាប់រឿងនរក​នោះហើយ កើតតក់ស្លុត ភិក្ខុ​ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ (បើ) គេស្លាប់ ភិក្ខុត្រូវអាបត្តិ​បារាជិក។ ភិក្ខុពោល​អំពីរឿង​ស្ថានសួគ៌នៃបុគ្គលដែល​បានធ្វើកម្មដ៏ល្អ ដោយបំណងថា មនុស្ស​ណាមួយបានស្តាប់និទានអំពីស្ថានសួគ៌នេះហើយ នឹងអត់ដង្ហើមស្លាប់ ដូច្នេះ ​ត្រូវ​អាបត្តិ​ទុក្កដ។ លុះគេបានស្តាប់និទានអំពីស្ថានសួគ៌នោះហើយ ញុំាងទុក្ខវេទនា​ឲ្យ​កើត​ឡើង ដោយគិតថា អញនឹងអត់ដង្ហើម​ស្លាប់ ដូច្នេះ ភិក្ខុត្រូវអាបត្តិ​ថុល្លច្ច័យ។ (បើ) គេស្លាប់​ ភិក្ខុ​ត្រូវ​អាបត្តិ​បារាជិក។

[២០១] ដែលហៅថា បង្គាប់ឲ្យស្លាប់ (នោះ) គឺ​មានមនុស្សសួរភិក្ខុ ៗឆ្លើយថា អ្នកឯងចូរ​ស្លាប់​ទៅ​យ៉ាងនេះចុះ ព្រោះបុគ្គលណាមួយស្លាប់ទៅយ៉ាងនេះ បុគ្គលនោះនឹងបានទ្រព្យ ឬបានយស​ស័ក្តិ ឬទៅកាន់ស្ថានសួគ៌ ដូច្នេះ ត្រូវអាបត្តិទុក្កដ។ បុគ្គលនោះញុំាងទុក្ខវេទនាឲ្យកើតឡើង ដោយ​គិតថា អញនឹងស្លាប់ តាមបង្គាប់នោះ ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ លុះគេស្លាប់ ភិក្ខុត្រូវអាបត្តិ​បារាជិក។ ដែលហៅថា ប្រៀនប្រដៅដើម្បីឲ្យស្លាប់ (នោះ) គឺគេមិនបានសួរភិក្ខុទេ តែភិក្ខុនិយាយ​ថា អ្នកចូរ​ស្លាប់​យ៉ាងនេះចុះ (ព្រោះ) បុគ្គលណាស្លាប់ទៅយ៉ាងនេះ បុគ្គលនោះនឹងបានទ្រព្យ ឬបានយស​ស័ក្តិ ឬទៅកាន់ស្ថានសួគ៌ ដូច្នេះ ត្រូវអាបត្តិទុក្កដ។ ព្រោះពាក្យប្រៀនប្រដៅប៉ុណ្ណោះ ទើប​បុគ្គល​នោះញុំាងទុក្ខវេទនាឲ្យកើតឡើង ដោយ​គិតថា អញនឹងស្លាប់ ដូច្នេះ ភិក្ខុ​ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ លុះបុគ្គលនោះស្លាប់ ភិក្ខុត្រូវអាបត្តិ​បារាជិក។

[២០២] ដែលហៅថា ធ្វើសង្កេតកម្ម (នោះ) គឺ​ភិក្ខុកំណត់វេលាថា លោកចូរទៅផ្តាច់បង់​ជីវិត​បុគ្គលនោះ តាមសេចក្តីកំណត់នោះ ទោះនៅវេលាមុនបាយក្តី ក្រោយបាយក្តី យប់ក្តី ថ្ងៃក្តី ដូច្នេះ ត្រូវអាបត្តិទុក្កដ។ បើភិក្ខុទទួលបង្គាប់ទៅផ្តាច់បង់ជីវិតបុគ្គលនោះតាមសេចក្តីកំណត់នោះ ត្រូវអាបត្តិ​បារាជិកទាំងពីររូប។ (បើ) ភិក្ខុទទួលបង្គាប់ទៅផ្តាច់បង់ជីវិតបុគ្គលនោះ មុនក្តី ក្រោយ​ក្តី អំពី​កំណត់​នោះ ភិក្ខុអ្នកប្រើដើម មិនត្រូវអាបត្តិទេ ឯអ្នកសម្លាប់ត្រូវអាបត្តិបារាជិក។ ដែលហៅថា ធ្វើនិមិត្ត​កម្ម (នោះ) គឺ​ភិក្ខុធ្វើនិមិត្តសញ្ញាដូច្នេះថា បើ់ខ្ញុំប៉ប្រិចភ្នែកក្តី ញាក់ចិញ្ចើមក្តី ងក់ក្បាលក្តី លោកចូរផ្តាច់បង់​ជីវិត​បុគ្គលនោះ តាមនិមិត្តសញ្ញានោះចុះ (ធ្វើនិមិត្តសញ្ញាប៉ុណ្ណេះ) ត្រូវអាបត្តិទុក្កដ។ (បើ) ភិក្ខុអ្នកទទួលបង្គាប់ទៅផ្តាច់បង់ជីវិតបុគ្គលនោះតាមនិមិត្តសញ្ញានោះ ត្រូវអាបត្តិ​បារាជិក​ទាំងពីររូប។ (បើ) ភិក្ខុអ្នកទទួលបង្គាប់ទៅផ្តាច់បង់ជីវិតបុគ្គលនោះ មុន ឬក្រោយនិមិត្តសញ្ញា​នោះ ភិក្ខុអ្នកប្រើខាងដើម មិនត្រូវអាបត្តិឡើយ ឯអ្នកសម្លាប់ត្រូវអាបត្តិ​បារាជិក។

[២០៣] ភិក្ខុមិនក្លែង១ ភិក្ខុមិនដឹង១ ភិក្ខុមិនប្រាថ្នាឲ្យស្លាប់១ ភិក្ខុឆ្កួត១ ភិក្ខុមាន​ចិត្ត​រវើ​រវាយ​១ ភិក្ខុមានវេទនាគ្របសង្កត់១ ភិក្ខុដើមបញ្ញត្តិ១ (ភិក្ខុទាំងនេះ) មិនត្រូវអាបត្តិទេ។

ចប់ បឋមភាណវារក្នុងមនុស្សវិគ្គហបារាជិក។

(មាតិកានុក្រម គឺបញ្ជីរឿងតាមលំដាប់ហូរហែដែលនឹងសំដែងតទៅ ដូចមានខាងក្រោមនេះ)

[២០៤] រឿងភិក្ខុពណ៌នាសេចក្តីស្លាប់ រឿងភិក្ខុអង្គុយសង្កត់ក្មេង រឿងអង្រែ​និងត្បាល់ រឿងបិតា និងបុត្រ​បួសឯចាស់ រឿងសាច់​ជាប់បំពង់ក រឿងភិក្ខុ​បិណ្ឌបាតបាន​ចង្ហាន់លាយ​ថ្នាំពិស រឿងភិក្ខុ​៣ពួកធ្វើការ​កសាងទីលំនៅ រឿងភិក្ខុ៣ពួក​ទៀតធ្វើការ​កសាងដោយ​ឥដ្ឋ រឿង​កាំបិតព្រា រឿង​បង្កង់ រឿងរន្ទា រឿងឡើងភ្នំ រឿងនត្ថុថ្នាំ​ឲ្យចេញញើស រឿងច្របាច់ រឿងផ្ងូតទឹក រឿងលាបប្រេង រឿងភិក្ខុ​ធ្វើភិក្ខុមាន​ជម្ងឺឲ្យក្រោក រឿងភិក្ខុ​ផ្តួលភិក្ខុ​មានជម្ងឺ រឿងភិក្ខុ​សម្លាប់ភិក្ខុ​ដោយបាយ​និងទឹក រឿងស្រី​មានផ្ទៃពោះ​ព្រោះសហាយ រឿងស្រីរួមប្តី រឿងភិក្ខុ​សម្លាប់ម្តាយ​និងកូន​ទាំងពីរនាក់ រឿងស្រី​ពីរនាក់​រំលូតកូន តែមិនស្លាប់ រឿងកំដៅ​ផ្ទៃពោះ រឿងស្រីអារ រឿងស្រី​មានកូន រឿងភិក្ខុ​ចាក់ក្រឡេក រឿងខ្មោច​ចូលភិក្ខុ រឿងភិក្ខុ​បញ្ជូនភិក្ខុទៅ​កាន់ទីមាន​ខ្មោចលង រឿងភិក្ខុចំណាំ​ភិក្ខុជាសត្រូវ​ហើយប្រហារ រឿងភិក្ខុ​ពោលពីស្ថានសួគ៌ និងនរក រឿងភិក្ខុ​ស្រុកអាឡវី​បីរូបនាំ​គ្នាកាប់​ដើមឈើ រឿងភិក្ខុ​បីរូបទៀត​ដុតភ្លើងព្រៃ រឿងភិក្ខុ​និយាយនឹង​មនុស្សសម្លាប់​ចោរ រឿងប្រេង​ខ្លាញ់គោ និងថ្នាំ​ត្រាំទុកយូរ។

[២០៥] សម័យនោះឯង មានភិក្ខុមួយរូប​មានជម្ងឺ។ ទើបភិក្ខុ​ទាំងឡាយពណ៌នា​គុណនៃ​សេចក្តី​ស្លាប់ដល់​ភិក្ខុមាន​ជម្ងឺនោះ ដោយ​ចិត្តអាណិត​អាសូរ។ ភិក្ខុនោះ​ក៏ធ្វើមរណកាល​ទៅ។ ទើបភិក្ខុ​ទាំងនោះ​មានសេចក្តី​សង្ស័យថា យើង​ទាំងឡាយ​ត្រូវអាបត្តិ​បារាជិក​ទេដឹង។ ភិក្ខុ​ទាំងនោះ​ក៏ក្រាប​ទូលសេចក្តី​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ​ក្នុងកាល​ នោះឯង។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​ត្រូវអាបត្តិ​បារាជិកហើយ។

[២០៦] សម័យនោះឯង មានភិក្ខុមួយរូបកាន់បិណ្ឌបាតចារិកវត្ត អង្គុយ​សង្កត់ក្មេង​ដែលគេដណ្តប់​ដោយកំណាត់​សម្ពត់នៅ​លើតាំង​ស្លាប់ទៅ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យថា អាត្មា​ត្រូវអាបត្តិ​បារាជិក​ទេ​ដឹង។ ទើបភិក្ខុ​នោះក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នកឯង​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ម្នាលភិក្ខុ​ទាំងឡាយ បើភិក្ខុ​មិនទាន់បាន​ពិនិត្យទេ កុំអាល​អង្គុយលើ​អាសនៈ ភិក្ខុណា​អង្គុយ (ភិក្ខុនោះ) ត្រូវ​អាបត្តិទុក្កដ។

[២០៧] សម័យនោះឯង មានភិក្ខុមួយរូបឲ្យគេក្រាលអាសនៈក្នុងរោងភត្ត​ត្រង់ចន្លោះ​ផ្ទះ ហើយបាន​ឈោងទៅចាប់​អង្រែមួយ​ត្រង់កន្លែង​ដែលគេ​បញ្ឈរ​អង្រែ។ អង្រែ​ជាគំរប់ពីរ រលំ​ទៅសង្កត់​លើក្បាល​ទារកម្នាក់។ ទារក​នោះក៏ធ្វើ​មរណកាល​ទៅ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ត្រាស់សួរ​ថា ម្នាលភិក្ខុ អ្នកមាន​ចិត្តគិត​ដូចម្តេច។ ភិក្ខុនោះ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មិនបាន​ក្លែងទេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ (បើ) មិនក្លែង មិន​ត្រូវអាបត្តិ​ទេ។ សម័យនោះ​ឯង មានភិក្ខុ​មួយរូប​ឲ្យគេក្រាល​អាសនៈ​ក្នុងរោង​ភត្តត្រង់​ចន្លោះផ្ទះ បានទៅ​ជាន់ឈើ ដែល​គេសម្រាប់​ដម្កល់ត្បាល់ ឲ្យវិល​ទៅសង្កត់​ទារកម្នាក់​ស្លាប់។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ (បើ) មិនក្លែង មិនត្រូវអាបត្តិទេ។

[២០៨] សម័យនោះឯង បិតានិងបុត្របានចេញបួសក្នុងសំណាក់​ភិក្ខុទាំងឡាយ។ កាលដល់​ពេលចង្ហាន់​គេបានប្រាប់​ហើយ ភិក្ខុជា​បុត្របាន​និយាយនឹង​ភិក្ខុជា​បិតាថា បពិត្រ​លោកឪពុក​ដ៏ចំរើន លោកឪពុក​និមន្តទៅ​ចុះ ព្រះសង្ឃ​នឹងអង្គាស​លោកឪពុក (ថា​ហើយក៏) ចាប់ខ្នង​ច្រានទៅ។ ភិក្ខុ​ជាបិតានោះ​ក៏ដួលស្លាប់។ ភិក្ខុ​ជាកូននោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ត្រាស់សួរ​ថា ម្នាលភិក្ខុ អ្នកឯង​មានចិត្ត​ដូចម្តេច។ ភិក្ខុនោះ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​ឥតមានបំណង​ឲ្យស្លាប់ទេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ (បើ) មិនមាន​បំណង​ឲ្យស្លាប់ទេ មិន​ត្រូវអាបត្តិ​ទេ។ សម័យ​នោះឯង បិតានិង​បុត្របាន​មកបួស​ក្នុងសំណាក់​ភិក្ខុទាំងឡាយ។ កាល​ដល់ពេល​ឆាន់គេប្រាប់​ហើយ ភិក្ខុជា​បុត្របាន​និយាយនឹង​ភិក្ខុជាបិតា​ថា បពិត្រលោក​ឪពុកដ៏ចំរើន លោកឪពុក​និមន្តទៅ​ចុះ សង្ឃនឹង​អង្គាស​លោកឪពុក (ថា​ហើយ) មាន​បំណងចង់​ឲ្យស្លាប់ ក៏ចាប់ខ្នង​ច្រានទៅ។ ភិក្ខុ​ជាបិតានោះ​ក៏ដួលចុះ​ហើយស្លាប់ទៅ។ ភិក្ខុ​ជាបុត្រនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង បិតា​និងបុត្រ​បានចេញ​បួសក្នុងសំណាក់​ភិក្ខុទាំងឡាយ។ កាល​ដល់ពេល​ចង្ហាន់គេបាន​ប្រាប់ហើយ ភិក្ខុ​ជាបុត្រ​បាននិយាយ​នឹងភិក្ខុ​ជាបិតា​ថា បពិត្រ​លោកឪពុក​ដ៏ចំរើន លោកឪពុក​និមន្តទៅ​ចុះ សង្ឃនឹង​អង្គាសលោក​ឪពុក (ថាហើយ) មាន​បំណងចង់​ឲ្យស្លាប់ ទើបចាប់​ខ្នងច្រាន​ទៅ។ ភិក្ខុជា​បិតានោះក៏​ដួលទៅ តែមិន​ស្លាប់។ ភិក្ខុជា​បុត្រនោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ អ្នកឯង​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។

[២០៩] សម័យនោះឯង មានភិក្ខុមួយរូប​កំពុងឆាន់​ចង្ហាន់ សាច់ក៏ស្លាក់​ជាប់ក្នុង​បំពង់ក។ មានភិក្ខុ​មួយរូបទៀត បានវាយ​ចំបំពង់ក​នៃភិក្ខុនោះ។ ក៏ធ្លាក់​សាច់ដោយទាំង​ឈាមមកផង។ ភិក្ខុ​នោះក៏ធ្វើ​មរណកាល​ទៅ។ ភិក្ខុអ្នក​វាយនោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុ (បើ) មិនមាន​បំណងចង់​ឲ្យស្លាប់ទេ មិនត្រូវ​អាបត្តិ​ឡើយ។ សម័យ​នោះឯង មានភិក្ខុ​មួយរូប​កំពុងឆាន់ សាច់ក៏​ស្លាក់ជាប់​ក្នុងបំពង់​ក។ មានភិក្ខុ​មួយរូបទៀត​ចង់សម្លាប់ ទើបវាយ​ចំបំពង់ក​នៃភិក្ខុនោះ។ ក៏ធ្លាក់សាច់​ដោយទាំង​ឈាមមក​ផង។ ភិក្ខុនោះ​ក៏ធ្វើមរណកាល​ទៅ។ ភិក្ខុអ្នក​វាយនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង មានភិក្ខុ​មួយរូបកំពុង​ឆាន់ សាច់ក៏ស្លាក់​ជាប់ក្នុងបំពង់​ក។ មានភិក្ខុមួយ​រូបទៀតមាន​ប្រាថ្នាចង់​ឲ្យស្លាប់ ទើបវាយ​បំពង់ក​នៃភិក្ខុនោះ។ ក៏ធ្លាក់​សាច់ដោយ​ទាំងឈាម​មកផង តែភិក្ខុ​នោះមិន​ស្លាប់។ ភិក្ខុ​អ្នកវាយ​នោះមានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។

[២១០] សម័យនោះឯង មានបិណ្ឌចារិកភិក្ខុមួយរូប បាន​ចង្ហាន់​លាយដោយ​ថ្នាំពិស ហើយនាំ​ចេញទៅ បាន​ប្រគេនភោជន​ដ៏ឧត្តមដល់​ភិក្ខុទាំងឡាយ ភិក្ខុ​ទាំងនោះក៏ (នាំគ្នា​ឆាន់) ពុលស្លាប់​អស់ទៅ។ ភិក្ខុ​អ្នកប្រគេន​បិណ្ឌបាត​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ត្រាស់សួរ​ថា នែភិក្ខុ អ្នក​ឯងមាន​ចិត្តគិត​ដូចម្តេច។ ភិក្ខុនោះ​ក្រាបទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មិនដឹង​សោះ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ (បើ) មិនដឹង មិនត្រូវ​អាបត្តិទេ។សម័យ​នោះឯង មានភិក្ខុ​មួយរូប មានប្រាថ្នា​ចង់ល្បង​លេង បានឲ្យ​ថ្នាំពិសដល់​ភិក្ខុមួយ​រូប។ ភិក្ខុនោះ​ស្លាប់។ ភិក្ខុ​អ្នកឲ្យ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ត្រាស់សួរ​ថា ម្នាលភិក្ខុ អ្នកឯង​មានចិត្ត​គិតដូច​ម្តេច។ ភិក្ខុនោះ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មានបំណង​នឹងល្បង​លេងទេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។

[២១១] សម័យនោះឯង ពួកភិក្ខុនៅស្រុកអាឡវីនាំគ្នារៀបចំទីវត្ត។ មានភិក្ខុមួយរូប​នៅខាង​ក្រោមហុច​ថ្មទៅ ភិក្ខុ​នៅខាងលើ​ទទួលថ្ម​មិនមាំ ក៏របូត​ធ្លាក់មក​ចំក្បាលភិក្ខុ​អ្នកនៅខាង​ក្រោម។ ភិក្ខុត្រូវ​ថ្មធ្លាក់លើ​នោះក៏ស្លាប់​ទៅ។ ភិក្ខុអ្នក​ទទួលថ្ម​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នក​មិនត្រូវ​អាបត្តិទេ ព្រោះ​មិនបាន​ក្លែង។ សម័យនោះ​ឯង ពួកភិក្ខុ​ស្រុកអាឡវី (នាំគ្នា) រៀប​ចំទីវត្ត។ មានភិក្ខុ​មួយរូបនៅ​ខាងក្រោម​ហុចថ្ម​ទៅលើ។ ភិក្ខុ​អ្នកនៅខាង​លើ មានបំណង​ចង់សម្លាប់ ក៏ទម្លាក់​ថ្មមកចំ​ក្បាលភិក្ខុ​អ្នកនៅ​ខាងក្រោម។ ភិក្ខុនោះ​ស្លាប់។ ភិក្ខុអ្នក​ទម្លាក់​ថ្មនោះមាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង ពួកភិក្ខុ​នៅស្រុកអាឡវី (នាំគ្នា) រៀបចំ​ទីវត្ត។ មានភិក្ខុ​មួយរូប (ធ្វើការ) នៅខាង​ក្រោម បានហុច​ថ្មទៅ។ ភិក្ខុនៅ​ខាងលើ​មានបំណង​ចង់សម្លាប់ (ភិក្ខុនៅ​ខាងក្រោម) ទើប​ទម្លាក់ថ្ម​មកចំក្បាល​ភិក្ខុនៅ​ខាងក្រោម​នោះ។ ភិក្ខុនោះ​មិនស្លាប់។ ភិក្ខុអ្នក​ទម្លាក់ថ្មនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកមិន​ត្រូវអាបត្តិ​បារាជិកទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង ពួកភិក្ខុ​នៅស្រុកអាឡវី (នាំគ្នា) លើក​ជញ្ជាំង​វិហារ។ មានភិក្ខុ​មួយរូបនៅ​ខាងក្រោម​ហុចឥដ្ឋ​ទៅខាង​លើ។ ឥដ្ឋ​ដែលភិក្ខុ​នៅខាង​លើចាប់​មិនមាំ ក៏ធ្លាក់​មកចំក្បាល​ភិក្ខុអ្នកនៅ​ខាងក្រោម។ ភិក្ខុនោះ​ស្លាប់។ ភិក្ខុទទួល​ឥដ្ឋនោះមាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិន​ត្រូវអាបត្តិ​ទេ ព្រោះមិន​បានក្លែង។ សម័យនោះ​ឯង ពួកភិក្ខុ​នៅក្នុងដែន​អាឡវី (នាំគ្នា) ក​ជញ្ជាំង​វិហារ។ មានភិក្ខុ​មួយរូប​នៅខាងក្រោម​ហុចឥដ្ឋ​ទៅ។ ភិក្ខុ (អ្នក​ទទួលឥដ្ឋ) នៅខាង​លើ មានបំណង​ចង់សម្លាប់ ក៏ទម្លាក់​ឥដ្ឋមកចំ​ក្បាលភិក្ខុ​អ្នកនៅខាង​ក្រោម។ ភិក្ខុនោះ​ស្លាប់។បេ។ ភិក្ខុនោះ​មិនស្លាប់។ ភិក្ខុអ្នក​ទម្លាក់ឥដ្ឋ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង ពួកភិក្ខុ​នៅប្រទេស​អាឡវី (នាំគ្នា) ធ្វើ​នវកម្ម (ការកសាង)។ មាន​ភិក្ខុមួយរូប​ទៀតនៅខាង​ក្រោមហុច​កាំបិតព្រា​ទៅខាងលើ។ កាំបិតព្រា​ដែលភិក្ខុនៅ​ខាងលើចាប់​មិនជាប់ ក៏របូត​មកចំក្បាល​ភិក្ខុនៅខាង​ក្រោម។ ភិក្ខុនោះ​ធ្វើកាលកិរិយា​ទៅ។ ភិក្ខុ​អ្នកទទួល​កាំបិតនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិទេ ព្រោះមិន​បានក្លែង។ សម័យ​នោះឯង ពួកភិក្ខុ​នៅស្រុកអាឡវី (នាំគ្នា) ធ្វើនវកម្ម។ មាន​ភិក្ខុមួយរូប​នៅខាងក្រោម​ហុចកាំបិតព្រា​ទៅខាង​លើ។ ភិក្ខុនៅ​ខាងលើ មាន​បំណងចង់​សម្លាប់ (ភិក្ខុនៅ​ខាងក្រោម) ទើប​ទម្លាក់​កាំបិតព្រា​ចំក្បាល​ភិក្ខុនៅខាង​ក្រោម។ ភិក្ខុនោះ​ធ្វើកាលកិរិយា​ទៅ។បេ។ ភិក្ខុនោះ​មិនបានធ្វើ​កាលកិរិយា។ ភិក្ខុអ្នក​ទម្លាក់កាំបិត​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នកមិន​ត្រូវអាបត្តិ​បារាជិកទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង ពួកភិក្ខុ​នៅដែនអាឡវី (នាំគ្នា) ធ្វើ​នវកម្ម។ មានភិក្ខុ​មួយរូប​នៅខាងក្រោម ហុចបង្កង់​វិហារទៅ​ខាងលើ។ បង្កង់ដែល​ភិក្ខុនៅខាង​លើចាប់មិនមាំ ក៏ធ្លាក់​មកចំក្បាល​ភិក្ខុអ្នកនៅ​ខាងក្រោម។ ភិក្ខុនោះ​ក៏ធ្វើកាល​កិរិយាទៅ។ ភិក្ខុ​អ្នកទម្លាក់​នោះមានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិទេ ព្រោះមិន​បានក្លែង។ សម័យ​នោះឯង ពួកភិក្ខុ​នៅប្រទេស​អាឡវី (នាំគ្នា) ធ្វើនវកម្ម។ មាន​ភិក្ខុមួយរូប​នៅខាងក្រោម​ហុចបង្កង់​ទៅខាងលើ។ ភិក្ខុនៅ​ខាងលើ មាន​បំណងចង់​សម្លាប់ (ភិក្ខុនៅ​ខាងក្រោម) ទើបទម្លាក់​បង្កង់មក​ចំក្បាលភិក្ខុ​នៅខាង​ក្រោម។ ភិក្ខុនោះ​ធ្វើកាល​កិរិយាទៅ។បេ។ ភិក្ខុនោះ​មិនបានធ្វើ​កាលកិរិយា។ ភិក្ខុ​អ្នកទម្លាក់​បង្កង់នោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង ពួកភិក្ខុ​នៅស្រុកអាឡវី (នាំគ្នា) ធ្វើ​នវកម្ម​ចងរន្ទា។ មានភិក្ខុ​មួយរូប​បាននិយាយ​នឹងភិក្ខុ​មួយរូប​ទៀតថា ម្នាល​អាវុសោ លោកចូរ​ឈរក្នុងទីនោះ ហើយ​ចងរន្ទា​ទៅ។ ភិក្ខុនោះ​ឈរនៅក្នុង​ទីនោះ ចងរន្ទា ក៏ភ្លាត់​ធ្លាក់មក ហើយ​ធ្វើកាល​កិរិយាទៅ។ ភិក្ខុអ្នក​បង្គាប់នោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់ត្រាស់​សួរថា ម្នាលភិក្ខុ អ្នកឯង​មានចិត្ត​គិតដូចម្តេច។ ភិក្ខុនោះ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មិនមាន​បំណងនឹង​សម្លាប់ទេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ (បើ) មិនមាន​បំណងនឹង​សម្លាប់ មិនត្រូវ​អាបត្តិទេ។ សម័យ​នោះឯង ពួកភិក្ខុ​នៅដែនអាឡវី កាលនឹង​ធ្វើនវកម្ម (បាននាំគ្នា) ចងរន្ទា។ មានភិក្ខុ​មួយរូប​មានបំណង​នឹងសម្លាប់ ទើបនិយាយ​នឹងភិក្ខុ​មួយរូបថា ម្នាល​អាវុសោ លោកចូរ​ឈរនៅ​ទីនោះចង​រន្ទាទៅ។ ភិក្ខុ​នោះឈរ​នៅទីនោះ កំពុង​តែចងរន្ទា ក៏ភ្លាត់​ធ្លាក់ចុះ​មក ធ្វើ​មរណកាល​ទៅ។បេ។ (មានភិក្ខុ​មួយរូបទៀត) ភ្លាត់​ធ្លាក់ដែរ តែ​មិនបាន​ធ្វើមរណកាល​ទេ។ លោកដែល​បង្គាប់នោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​អាបត្តិ​ថុល្លច្ច័យ។

[២១២] សម័យនោះឯង មានភិក្ខុមួយរូបប្រក់វិហារ ហើយចុះ​មក។ មានភិក្ខុ​មួយ​រូបទៀត បាន​និយាយ​​នឹងភិក្ខុ​នោះ​ថា ម្នាល​អាវុសោ លោកចូរ​ចុះខាង​នេះ។ ភិក្ខុនោះ​កាលចុះ​មកតាម​ផ្លូវនោះ ក៏ធ្លាក់​ធ្វើមរណកាល​ទៅ។ ភិក្ខុអ្នក​បង្គាប់នោះមានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អាបត្តិ​មិនមាន​ដល់អ្នក​ដែលមិនមាន​បំណង​នឹងសម្លាប់​ទេ។ សម័យនោះ​ឯង មានភិក្ខុ​មួយរូប​ប្រក់វិហារ ហើយ​ចុះមក។ មានភិក្ខុ​មួយរូប​ទៀត មានបំណង​នឹងសម្លាប់ ទើប​និយាយ​នឹងភិក្ខុនោះ​ថា ម្នាល​អាវុសោ លោកចូរចុះ​ខាងនេះ។ ភិក្ខុនោះ​កាលចុះតាម​ផ្លូវនោះ​មក ក៏ធ្លាក់ចុះ ធ្វើ​មរណកាល​ទៅ។បេ។ (មានភិក្ខុ​មួយរូប​ទៀត) ធ្លាក់​ចុះហើយ តែមិនបាន​ធ្វើមរណកាល។ ភិក្ខុអ្នក​បង្គាប់នោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។

[២១៣] សម័យនោះឯង មានភិក្ខុមួយរូបមានសេចក្តីអផ្សុក​មកបៀតបៀន ឡើងទៅ​កាន់ភ្នំ​គិជ្ឈកូដ ក៏ទម្លាក់​ខ្លួនចុះមក​ក្នុងជ្រោះ​សង្កត់លើ​ជាងត្បាញ​ផែងម្នាក់​ស្លាប់ទៅ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ម្នាលភិក្ខុ​ទាំងឡាយ ប៉ុន្តែ​ភិក្ខុកុំ​គប្បីទម្លាក់​សម្លាប់ខ្លួន​ឯង ភិក្ខុណា​ទម្លាក់​សម្លាប់ខ្លួន​ឯង (ភិក្ខុនោះ) ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះឯង ពួកឆព្វគ្គិយភិក្ខុ (នាំគ្នា) ឡើង​ទៅកាន់ភ្នំ​គិជ្ឈកូដ ហើយប្រមៀល​ថ្មលេង។ ថ្មនោះ​ធ្លាក់មក​សង្កត់អ្នក​គង្វាលគោ​ម្នាក់ស្លាប់ទៅ។ ពួក​ភិក្ខុទាំង​នោះមាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំង​ឡាយ មិនត្រូវ​អាបត្តិ​បារាជិកទេ ម្នាល​ភិក្ខុទាំង​ឡាយ ប៉ុន្តែភិក្ខុ​មិនត្រូវ​ប្រមៀលថ្ម​ដើម្បីជា​ល្បែងលេង​ទេ ភិក្ខុណា​ប្រមៀល (ភិក្ខុនោះ) ត្រូវ​អាបត្តិទុក្កដ។

[២១៤] សម័យនោះឯង មានភិក្ខុមួយរូបមានជម្ងឺ។ ទើបភិក្ខុទាំងឡាយនាំគ្នាឲ្យភិក្ខុនោះ​ឆ្ពុង។ ភិក្ខុនោះធ្វើ​មរណកាល​ទៅ។ ពួកភិក្ខុ​ទាំងនោះមាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ អាបត្តិ​មិនមានដល់​ភិក្ខុដែល​មិនមានបំណង​នឹងសម្លាប់​ទេ។ សម័យ​នោះឯង មានភិក្ខុ​មួយរូប​មានជម្ងឺ។ ភិក្ខុ​ទាំងឡាយ​មានបំណង​នឹងសម្លាប់ ទើប​ឲ្យភិក្ខុ​នោះឆ្ពុង។ ភិក្ខុនោះ​ធ្វើមរណកាល​ទៅ។បេ។ ភិក្ខុនោះ​មិនបាន​ធ្វើមរណកាល។ ពួកភិក្ខុ​ទាំងនោះមាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំង​ឡាយ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង មានភិក្ខុ​មួយរូបកើត​រោគក្តៅ​ក្បាល។ ទើបភិក្ខុ​ទាំងឡាយ​ឲ្យភិក្ខុនោះ​នត្ថុថ្នាំ។ ភិក្ខុនោះ​ធ្វើមរណកាល​ទៅ។ ពួកភិក្ខុ​ទាំងនោះមាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ (បើ) មិនមាន​បំណង​នឹងសម្លាប់ មិនត្រូវ​អាបត្តិទេ។ សម័យ​នោះឯង មានភិក្ខុ​មួយរូប​មានរោគ​ក្តៅក្បាល។ ភិក្ខុទាំងឡាយ​មានបំណង​នឹងសម្លាប់ ទើបឲ្យ​ភិក្ខុនោះ​នត្ថុថ្នាំ។ ភិក្ខុនោះ​ក៏ធ្វើមរណកាល​ទៅ។បេ។ ភិក្ខុនោះ​មិនបានធ្វើ​មរណកាល។ ពួកភិក្ខុ​ទាំងនោះមាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវត្រឹម​តែអាបត្តិ​ថុល្លច្ច័យ។ សម័យនោះឯង មានភិក្ខុ​មួយរូប​មានជម្ងឺ។ ភិក្ខុទាំង​ឡាយនាំគ្នា​ច្របាច់​ភិក្ខុនោះ។ ភិក្ខុនោះ​ក៏ធ្វើ​មរណកាល​ទៅ។ ពួកភិក្ខុ​ទាំងនោះមាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ (បើ) មិនមាន​បំណងនឹង​សម្លាប់ មិនត្រូវ​អាបត្តិទេ។ សម័យនោះ​ឯង មានភិក្ខុ​មួយរូប​មានជម្ងឺ។ ភិក្ខុ​ទាំងឡាយ​មានបំណង​នឹងសម្លាប់ ទើបនាំ​គ្នាច្របាច់​ភិក្ខុនោះ។ ភិក្ខុនោះ​ក៏ធ្វើមរណកាលទៅ។បេ។ ភិក្ខុនោះ​មិនបានធ្វើ​មរណកាល។ ពួកភិក្ខុ​ទាំងនោះក៏មាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវត្រឹម​តែអាបត្តិ​ថុល្លច្ច័យ។ សម័យនោះ​ឯង មានភិក្ខុមួយ​រូបមានជម្ងឺ។ ទើប​ភិក្ខុទាំងឡាយ​ឲ្យភិក្ខុនោះ​ងូតទឹក។ ភិក្ខុនោះ​ក៏ធ្វើមរណកាល​ទៅ។ ពួកភិក្ខុ​ទាំងនោះមាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ (បើ) មិនមាន​បំណងនឹង​សម្លាប់ទេ មិនត្រូវ​អាបត្តិ​ឡើយ។ សម័យ​នោះឯង មានភិក្ខុ​មួយរូប​មានជម្ងឺ។ ភិក្ខុទាំងឡាយ​មានបំណង​នឹងសម្លាប់ ទើបឲ្យ​ភិក្ខុនោះ​ស្រង់ទឹក។ ភិក្ខុនោះ​ក៏ធ្វើ​មរណកាល​ទៅ។បេ។ ភិក្ខុនោះ​មិនបាន​ធ្វើមរណកាល។ ពួកភិក្ខុ​ទាំងនោះក៏​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវត្រឹម​តែអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង មានភិក្ខុ​មួយរូប​មានជម្ងឺ។ ទើប​ភិក្ខុទាំង​ឡាយ យកប្រេង​មកលាបភិក្ខុ​នោះ។ ភិក្ខុនោះ​ក៏ធ្វើមរណកាល​ទៅ។ ពួកភិក្ខុ​ទាំងនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុដែល​មិនមាន​បំណងនឹង​សម្លាប់ មិនត្រូវ​អាបត្តិទេ។ សម័យ​នោះឯង មានភិក្ខុ​មួយរូប​មានជម្ងឺ។ ភិក្ខុទាំងឡាយ​មានបំណង​នឹងសម្លាប់ ទើប (នាំគ្នា) យកប្រេង​មកលាប​ភិក្ខុនោះ។ ភិក្ខុនោះ​ក៏ធ្វើមរណកាល​ទៅ។បេ។ ភិក្ខុនោះ​មិនបាន​ធ្វើមរណកាល។ ពួកភិក្ខុ​ទាំងនោះក៏​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវត្រឹម​តែអាបត្តិ​ថុល្លច្ច័យ។ សម័យនោះ​ឯង មានភិក្ខុ​មួយរូប​មានជម្ងឺ។ ទើបភិក្ខុ​ទាំងឡាយ​ឲ្យភិក្ខុ​នោះក្រោក​ឡើង។ ភិក្ខុនោះ​ក៏ធ្វើ​មរណកាល​ទៅ។ ពួកភិក្ខុ​ទាំងនោះក៏​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំង​ឡាយ (បើ) មិនមាន​បំណងនឹង​សម្លាប់ ឥត​មានអាបត្តិ​ទេ។ សម័យ​នោះឯង មានភិក្ខុ​មួយរូប​មានជម្ងឺ។ ភិក្ខុ​ទាំងឡាយ​មានបំណង​នឹង​សម្លាប់ ទើប​ញុំាងភិក្ខុ​នោះឲ្យស្ទុះ​ក្រោកឡើង។ ភិក្ខុនោះ​ក៏ធ្វើ​មរណកាល​ទៅ។បេ។ ភិក្ខុនោះ​មិនបាន​ធ្វើមរណកាល។ ពួកភិក្ខុ​ទាំងនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំង​ឡាយ មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវត្រឹម​តែអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង មាន​ភិក្ខុមួយ​រូបមាន​ជម្ងឺ។ ភិក្ខុ​ទាំងឡាយ​ចាប់ភិក្ខុ​នោះផ្តួល។ ភិក្ខុនោះ​ក៏ធ្វើ​មរណកាល​ទៅ។ ពួកភិក្ខុ​ទាំងនោះ​ក៏មាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ (បើ) មិនមាន​បំណង​នឹងសម្លាប់ ឥត​មានអាបត្តិ​ទេ។ សម័យ​នោះឯង មាន​ភិក្ខុមួយ​រូបមាន​ជម្ងឺ។ ភិក្ខុ​ទាំងឡាយ​មានបំណង​នឹងសម្លាប់ ទើប (នាំគ្នា) ផ្តួល​ភិក្ខុនោះ។ ភិក្ខុនោះ​ក៏ធ្វើមរណកាល​ទៅ។បេ។ ភិក្ខុនោះ​មិនបានធ្វើ​មរណកាល។ ពួកភិក្ខុ​ទាំងនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំង​ឡាយ មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវត្រឹម​តែអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង មាន​ភិក្ខុមួយ​រូបមាន​ជម្ងឺ។ ភិក្ខុ​ទាំងឡាយ​បានឲ្យបាយ​ដល់ភិក្ខុ​នោះ។ ភិក្ខុនោះ​ក៏ធ្វើមរណកាល​ទៅ។ ពួកភិក្ខុ​ទាំងនោះមាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំង​ឡាយ (បើ) មិនមាន​បំណង​នឹងសម្លាប់ មិនត្រូវ​អាបត្តិទេ។ សម័យ​នោះ​ឯង មានភិក្ខុ​​មួយរូប​​មានជម្ងឺ។ ភិក្ខុ​​ទាំងឡាយ​​មានបំណង​នឹងសម្លាប់ បាន​ឲ្យបាយ​ដល់ភិក្ខុ​នោះ។ ភិក្ខុនោះ​ក៏ធ្វើ​មរណកាល​ទៅ។បេ។ ភិក្ខុនោះ​មិនបានធ្វើ​មរណកាល។ ពួកភិក្ខុ​ទាំងនោះមាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវត្រឹម​តែអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង មាន​ភិក្ខុមួយ​រូបមាន​ជម្ងឺ។ ភិក្ខុ​ទាំងឡាយ​បានឲ្យ​ទឹកសម្រាប់​ផឹកដល់​ភិក្ខុនោះ។ ភិក្ខុនោះ​ក៏ធ្វើ​មរណកាល​ទៅ។ ពួកភិក្ខុ​ទាំងនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំង​ឡាយ អាបត្តិ​មិនមាន​ដល់ភិក្ខុដែល​មិនមាន​បំណងនឹង​សម្លាប់ទេ។ សម័យ​នោះឯង មានភិក្ខុ​មួយរូប​មានជម្ងឺ។ ភិក្ខុ​ទាំងឡាយ​មានបំណង​នឹងសម្លាប់ ទើប​ឲ្យទឹក​សម្រាប់​ផឹកដល់​ភិក្ខុនោះ។ ភិក្ខុនោះ​ក៏ធ្វើ​មរណកាល​ទៅ។បេ។ ភិក្ខុនោះ​មិនបាន​ធ្វើមរណកាល។ ពួកភិក្ខុ​ទាំងនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ មិន​ត្រូវអាបត្តិ​បារាជិក​ទេ ត្រូវត្រឹម​តែអាបត្តិ​ថុល្លច្ច័យ។

[២១៥] សម័យនោះឯង មានស្រីម្នាក់ព្រាត់ប្រាស​ចាកប្តីមកយូរ​ហើយ ទើប​មានគភ៌​នឹងសហាយ។ ស្រីនោះ​បាននិយាយ​នឹងភិក្ខុ​ជាជីតុនថាសូមទាន​មេត្តាចុះ លោក​ម្ចាស់ សូមទាន​ប្រាប់ថ្នាំ​រំលូតគភ៌ (ឲ្យ​ទាន​ខ្ញុំករុណា)។ ភិក្ខុ​នោះទទួល​ថា ស្រួលហើយ​ប្អូនស្រី ហើយ​ក៏បានឲ្យ​ថ្នាំរំលូត​គភ៌ដល់​ស្រីនោះ។ ទារក (ដែល​នៅក្នុង​គភ៌) ក៏ធ្វើ​មរណកាល​ទៅ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង មានបុរស​ម្នាក់មាន​ប្រពន្ធពីរ (តែ) ប្រពន្ធ​ម្នាក់នោះ​ជាស្រីអារ ម្នាក់​ទៀតជាស្រី​មានកូន។ ស្រីអារ​និយាយនឹង​ភិក្ខុជា​ជីតុនថា បពិត្រ​លោកម្ចាស់ បើស្រីនោះ​សម្រាលកូន មុខតែ​នឹងបានជា​ធំលើទ្រព្យ​សម្បត្តិ​ទាំងអស់ សូមទាន​មេត្តាចុះ​លោកម្ចាស់ សូមទាន​ប្រាប់ថ្នាំ​រំលូតគភ៌​វាចេញ។ ភិក្ខុ​ទទួលថា ស្រួលហើយ​ប្អូនស្រី (ថាហើយ) ក៏បាន​ឲ្យថ្នាំ​រំលូតគភ៌​ដល់ស្រី​នោះ។ ទារក (ដែល​នៅក្នុង​គភ៌) ក៏ធ្វើ​មរណកាល​ទៅ។ ឯម្តាយ​មិនបានធ្វើ​មរណកាល​ទេ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង មានបុរស​ម្នាក់មាន​ប្រពន្ធពីរ ប្រពន្ធ​ម្នាក់ជា​ស្រីអារ ម្នាក់​ជាស្រី​មានកូន។ ឯស្រីអារ​និយាយ​នឹងភិក្ខុ​ជាជីតុន​ថា បពិត្រ​លោកម្ចាស់ បើស្រី​នោះសម្រាល​កូន គេនឹង​បានជាធំ​លើទ្រព្យ​សម្បត្តិ​ទាំងអស់ សូមទាន​មេត្តាចុះ លោក​ម្ចាស់ សូមទាន​ប្រាប់ថ្នាំ​រំលូតគភ៌​វាចេញ។ ភិក្ខុជា​ជីតុនទទួល​ថា ស្រួល​ហើយប្អូន​ស្រី (ថា​ហើយ) ក៏បាន​ឲ្យថ្នាំរំលូត​គភ៌ដល់​ស្រីនោះ។ ម្តាយ​ក៏ធ្វើ​មរណកាល​ទៅ។ ឯទារក​មិនធ្វើ​មរណកាល​ទេ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវត្រឹម​តែអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង មានបុរស​ម្នាក់មាន​ប្រពន្ធពីរ ប្រពន្ធ​ម្នាក់ជា​ស្រីអារ ម្នាក់ទៀត​ជាស្រី​មានកូន។ ស្រីអារ​និយាយ​នឹងភិក្ខុជា​ជីតុនថា បពិត្រ​លោកម្ចាស់ បើស្រីនោះ​សម្រាលកូន គេនឹង​បានជាធំ​លើទ្រព្យ​សម្បត្តិ​ទាំងអស់ សូមទាន​មេត្តាចុះ លោកម្ចាស់ សូមទាន​ប្រាប់ថ្នាំរំលូត​គភ៌វាចេញ។ ភិក្ខុ​ទទួលថា ស្រួលហើយ​ប្អូនស្រី (ថាហើយ) ក៏ឲ្យថ្នាំ​រំលូតគភ៌​ដល់ស្រីនោះ។ ម្តាយ​និងកូនទាំង​ពីរនាក់ ក៏ធ្វើ​មរណកាល​ទៅ។បេ។ ម្តាយ​និងកូនទាំង​ពីរនាក់មិន​បានធ្វើ​មរណកាល។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិបារាជិក​ទេ ត្រូវត្រឹម​តែអាបត្តិ​ថុល្លច្ច័យ។ សម័យនោះ​ឯង មានស្រីម្នាក់​មានគភ៌ បាននិយាយ​នឹងភិក្ខុជា​ជីតុនថា សូមទាន​មេត្តាចុះ លោកម្ចាស់ សូមទាន​ប្រាប់ថ្នាំ​រំលូតគភ៌ (ដល់ខ្ញុំ)។ ភិក្ខុនោះ​ពោលថា នែប្អូនស្រី បើដូច្នោះ នាងចូរ​ច្របាច់ពោះ​ទៅ។ ស្រីនោះក៏​ច្របាច់ពោះ​រំលូតគភ៌​មក។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិកហើយ។ សម័យ​នោះឯង មានស្រីម្នាក់​មានគភ៌ បាន​និយាយ​នឹងភិក្ខុ​ជាជីតុន​ថា សូមទាន​មេត្តាចុះ លោកម្ចាស់ សូមទាន​ប្រាប់ថ្នាំ​រំលូតគភ៌ (ឲ្យទាន​ខ្ញុំព្រះករុណា) ភិក្ខុ​នោះប្រាប់​ថា នែប្អូនស្រី បើដូច្នោះ នាងចូរ​កំដៅផ្ទៃពោះ​ទៅ។ នាងនោះ​ក៏កំដៅគភ៌​រំលូតកូន​មក។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិកហើយ។ សម័យ​នោះឯង មានស្រីអារ​ម្នាក់បាននិយាយ​នឹងកុលុបកភិក្ខុ​ជា (ជីតុន) ថា សូម​ទានមេត្តា​ចុះ លោកម្ចាស់ ខ្ញុំគប្បី​សម្រាលកូន​ដោយថ្នាំណា (ស្រួល) មេត្តា​ប្រាប់ថ្នាំ​នោះ (ដល់ខ្ញុំ)។ ភិក្ខុនោះ​ទទួលថា ស្រួលហើយ​ប្អូនស្រី (ថាហើយ) ក៏បាន​ឲ្យថ្នាំដល់​នាងនោះ។ នាងនោះ​ក៏ធ្វើមរណកាល​ទៅ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវត្រឹម​តែអាបត្តិ​ទុក្កដ។ សម័យ​នោះឯង មានស្រីម្នាក់​ជាស្រីមាន​កូន បាននិយាយ​នឹងភិក្ខុជា​ជីតុនថា សូមទាន​មេត្តាចុះ លោកម្ចាស់ ខ្ញុំមិន​សម្រាលកូន​ដោយថ្នាំ​ណា សូមលោកម្ចាស់​ឲ្យថ្នាំនោះ (ដល់ខ្ញុំ)។ លោកនោះ​ទទួលថា ស្រួល​ហើយប្អូន​ស្រី (ថាហើយ) ក៏បាន​ឲ្យថ្នាំដល់​ស្រីនោះ។ នាងនោះ​ក៏ធ្វើមរណកាល​ទៅ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវត្រឹម​តែអាបត្តិ​ទុក្កដ។

[២១៦] សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ បានចាក់ក្រឡេកភិក្ខុ (មួយរូប) ដែលរាប់​បញ្ចូលក្នុងពួក​សត្តរសវគ្គិយភិក្ខុ ដោយចុង​ម្រាមដៃ។ ភិក្ខុនោះ (រសើប​ភ័យខ្លាំង) តក់ស្លុត ផុត​ដង្ហើមស្លាប់​ទៅ។ ពួកឆព្វគ្គិយភិក្ខុ​ទាំងនោះមាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវត្រឹម​តែអាបត្តិ​បាចិត្តិយ។

[២១៧] សម័យនោះឯង ពួកសត្តរសវគ្គិយភិក្ខុគិតគ្នាថា យើងនឹង​ធ្វើកម្ម(គិតហើយ) ក៏ចាប់សង្កត់សម្រុញឆព្វគ្គិយភិក្ខុមួយរូបទាល់តែស្លាប់ទៅ។ ពួកសត្តរសវគ្គិយភិក្ខុទាំងនោះមានសេចក្តីសង្ស័យកើតឡើង។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនត្រូវអាបត្តិបារាជិកទេ ត្រូវត្រឹមតែអាបត្តិបាចិត្តិយ។

[២១៨] សម័យនោះឯង មានភិក្ខុមួយរូបជាពេទ្យ​ចាប់ខ្មោច បានផ្តាច់​បង់ជីវិត​យក្ខមួយ។ ភិក្ខុនោះមាន​សេចក្តីសង្ស័យ​កើតឡើង។បេ។ ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវតែត្រឹម​អាបត្តិថុល្លច្ច័យ។

[២១៩] សម័យនោះឯង មានភិក្ខុមួយរូប បានបញ្ជូនភិក្ខុមួយរូបទៅកាន់​វិហារដែលមាន​យក្ខកាច (អាស្រ័យនៅ)។ ពួក​យក្ខក៏ (នាំគ្នា) ផ្តាច់បង់​ជីវិតភិក្ខុនោះ​ទៅ។ ឯភិក្ខុដែល​ជាអ្នកបញ្ជូន​ក៏មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិនមាន​អាបត្តិ​ដល់ភិក្ខុ​ដែលមិនមាន​បំណងនឹង​សម្លាប់ទេ។ សម័យ​នោះឯង ភិក្ខុមួយរូប​មានបំណង​នឹងសម្លាប់ ក៏បញ្ជូន​ភិក្ខុមួយរូប​ទៅកាន់វិហារ​ដែលមាន​យក្ខកាច។ ពួកយក្ខ​ក៏ផ្តាច់បង់​ជីវិតភិក្ខុនោះ​ទៅ។បេ។ ពួកយក្ខ​មិនបានផ្តាច់​បង់ជីវិត​ភិក្ខុនោះ​ទេ។ ឯភិក្ខុជា​អ្នកបញ្ជូន​នោះក៏មាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង ភិក្ខុ​មួយរូប បញ្ជូន​ភិក្ខុមួយរូប​ទៅកាន់ផ្លូវ​លំបាកមាន​សត្វសាហាវ។ សត្វសាហាវ​ទាំងឡាយ ក៏ផ្តាច់បង់​ជីវិតភិក្ខុ​នោះទៅ។ ភិក្ខុអ្នក​បញ្ជូនមាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិន​មានអាបត្តិ​ដល់ភិក្ខុ​ដែលមិន​មានបំណង​នឹងសម្លាប់ទេ។ សម័យ​នោះឯង ភិក្ខុមួយ​រូបមានបំណង​នឹងសម្លាប់ បានបញ្ជូន​ភិក្ខុមួយរូប​ទៅកាន់ផ្លូវ​ឆ្ងាយដាច់​ស្រយាល​មានសត្វ​សាហាវ។ សត្វសាហាវ​ទាំងឡាយ​ក៏ផ្តាច់បង់​ជីវិតភិក្ខុនោះ​ទៅ។បេ។ ពួកសត្វ​សាហាវ​មិនបានផ្តាច់​ជីវិតភិក្ខុ​នោះទេ។ ភិក្ខុអ្នក​បញ្ជូននោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង មានភិក្ខុ​មួយរូប បានបញ្ជូន​ភិក្ខុមួយរូប​ទៅកាន់ផ្លូវ​ឆ្ងាយដាច់​សង្វែង មានចោរ (អាស្រ័យ​នៅ)។ ពួកចោរ​ក៏ផ្តាច់បង់​ជីវិតភិក្ខុ​នោះទៅ។ ភិក្ខុអ្នក​បញ្ជូននោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ (បើ) មិនមាន​បំណងនឹង​សម្លាប់ មិនត្រូវ​អាបត្តិទេ។ សម័យ​នោះឯង ភិក្ខុមួយ​រូបមានបំណង​នឹងសម្លាប់ ក៏បញ្ជូន​ភិក្ខុមួយរូប​ទៅកាន់ផ្លូវ​ឆ្ងាយដាច់​សង្វែង ដែលមាន​ចោរ (អាស្រ័យនៅ)។ ពួកចោរ​ក៏ផ្តាច់បង់​ជីវិតភិក្ខុនោះ​ទៅ។បេ។ ពួកចោរ​មិនបានផ្តាច់​បង់ជីវិត​ភិក្ខុនោះទេ។ ភិក្ខុអ្នក​បញ្ជូននោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នកមិន​ត្រូវអាបត្តិ​បារាជិកទេ ត្រូវតែត្រឹម​អាបត្តិ​ថុល្លច្ច័យ។

[២២០] សម័យនោះឯង មានភិក្ខុមួយរូបចំណាំ​ភិក្ខុជាសត្រូវ​នោះបាន ហើយក៏ទៅ​ផ្តាច់បង់​ជីវិតភិក្ខុ​ជាសត្រូវ​នោះទៅ។ ចំណាំភិក្ខុ​ជាសត្រូវនោះ​បាន តែទៅផ្តាច់បង់​ជីវិតភិក្ខុដទៃ​វិញ។ ចូលចិត្ត​ថាជាភិក្ខុ​ដទៃ តែទៅផ្តាច់បង់​ជីវិតភិក្ខុជា​សត្រូវនោះ​វិញ។ សំគាល់ថា​ជាភិក្ខុដទៃ ក៏ទៅ​ផ្តាច់បង់​ជីវិតភិក្ខុ​ដទៃ (នោះ)។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ។

[២២១] សម័យនោះឯង មានភិក្ខុមួយរូបខ្មោចចូល។ មានភិក្ខុ​មួយរូបទៀត​បានវាយភិក្ខុ​នោះ។ ភិក្ខុនោះ​ក៏ធ្វើមរណកាល​ទៅ។ ភិក្ខុដែល​វាយនោះ​ក៏មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ (បើ) មិនមាន​បំណង​នឹងសម្លាប់ មិនត្រូវ​អាបត្តិទេ។ សម័យ​នោះឯង មាន​ភិក្ខុមួយ​រូបខ្មោច​ចូលដែរ។ មានភិក្ខុ​មួយរូបទៀត​មានបំណង​នឹងសម្លាប់ បានវាយ​ភិក្ខុនោះ។ ភិក្ខុនោះ​ក៏ធ្វើមរណកាល​ទៅ។បេ។ ភិក្ខុនោះ​មិនបានធ្វើ​មរណកាល។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។

[២២២] សម័យនោះឯង មានភិក្ខុមួយរូបពោលសគ្គកថា (ថ្លែងអំពីស្ថានសួគ៌) ដល់បុគ្គល​ដែលបាន​ធ្វើអំពើល្អ។ បុគ្គល​ដែលបាន​ស្តាប់នោះ ក៏អត់ដង្ហើម​ធ្វើមរណកាល​ទៅ។ ភិក្ខុអ្នក​សំដែង មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ ភិក្ខុដែល​មិនមានបំណង​នឹងសម្លាប់ មិនត្រូវ​អាបត្តិទេ។ សម័យ​នោះឯង មានភិក្ខុ​មួយរូបមាន​បំណងនឹង​សម្លាប់ ទើបសំដែង​សគ្គកថា របស់បុគ្គល​ដែលបានធ្វើ​អំពើល្អមក​ហើយ។ បុគ្គលនោះ ក៏អត់​ដង្ហើមធ្វើ​មរណកាល​ទៅ។បេ។ បុគ្គលនោះ បានអត់​ដង្ហើមដែរ តែមិន​បានធ្វើ​មរណកាល​ទេ។ ឯភិក្ខុអ្នក​សំដែងមាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវតែត្រឹម​អាបត្តិ​ថុល្លច្ច័យ។ សម័យនោះ​ឯង មានភិក្ខុ​មួយរូប​សំដែងនិរយ​កថា (ដំណាល​អំពីនរក) នៃសត្វ​ដែលទៅកើត​ក្នុងនរក។ ភិក្ខុអ្នកស្តាប់​នោះតក់ស្លុត ហើយធ្វើ​មរណកាល​ទៅ។ ភិក្ខុអ្នក​សំដែងនោះ មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកដែល​មិនមានប្រាថ្នា​នឹងសម្លាប់ មិនត្រូវ​អាបត្តិទេ។ សម័យនោះ​ឯង មានភិក្ខុ​មួយរូប​មានប្រាថ្នា​នឹងសម្លាប់ ទើបពោល​និរយកថា នៃសត្វ​ដែលទៅកើត​ក្នុងនរក។ បុគ្គល​នោះ តក់ស្លុត ហើយធ្វើ​មរណកាល​ទៅ។បេ។ បុគ្គលនោះ​តក់ស្លុត តែមិន​បានធ្វើមរណកាល​ឡើយ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។

[២២៣] សម័យនោះឯង ពួកភិក្ខុនៅស្រុកអាឡវី កាលធ្វើនវកម្ម ទើបនាំគ្នា​កាប់ដើមឈើ។ មានភិក្ខុ​មួយរូបបាន​និយាយនឹង​ភិក្ខុមួយ​រូបទៀតថា ម្នាលអាវុសោ លោកចូរ​ឈរត្រង់ទីនេះ​កាប់ឈើទៅ។ ដើមឈើ​ក៏រលំសង្កត់ភិក្ខុនោះ​ដែលកំពុង​ឈរកាប់ ស្លាប់ក្នុង​ទីនោះទៅ។ ភិក្ខុអ្នក​បង្គាប់​នោះ មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ ភិក្ខុ​ដែលមិនប្រាថ្នា​នឹងសម្លាប់​មិនត្រូវអាបត្តិ​ទេ។ សម័យ​នោះឯង ពួកភិក្ខុ​នៅស្រុកអាឡវី កាលនឹង​ធ្វើនវកម្ម បាននាំ​គ្នាកាប់​ដើមឈើ។ មានភិក្ខុ​មួយរូប មានបំណង​នឹងសម្លាប់ ទើបនិយាយ​នឹងភិក្ខុមួយ​រូបទៀតថា ម្នាល​អាវុសោ លោក​ចូរឈរ​ត្រង់ទីនេះ​កាប់ឈើទៅ។ ដើមឈើ​ក៏រលំសង្កត់​ភិក្ខុនោះដែល​កំពុងឈរ​កាប់ ស្លាប់ក្នុង​ទីនោះ​ទៅ។បេ។ ដើមឈើ​រលំសង្កត់​មិនស្លាប់។ ភិក្ខុអ្នក​បង្គាប់នោះ មានសេចក្តី​សង្ស័យ។បេ។ ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវតែត្រឹម​អាបត្តិ​ថុល្លច្ច័យ។

[២២៤] សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយនាំគ្នាដុតភ្លើងព្រៃ។ មនុស្ស (ដែលនៅក្នុងព្រៃ) ត្រូវភ្លើង​ឆេះស្លាប់ (ជាច្រើន​នាក់)។ ភិក្ខុទាំងនោះ​ក៏មានសេចក្តី​សង្ស័យ។បេ។ ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុដែល​មិនមានបំណង​នឹងសម្លាប់ មិនត្រូវ​អាបត្តិទេ។ សម័យ​នោះឯង ពួក​ឆព្វគ្គិយភិក្ខុ​មានបំណង​នឹងសម្លាប់ ក៏នាំគ្នា​ដុតភ្លើងព្រៃ។ មនុស្ស​ទាំងឡាយ ត្រូវភ្លើងព្រៃ​ឆេះស្លាប់ (ជាច្រើន​នាក់)។បេ។ ពួកមនុស្ស​ត្រូវភ្លើងព្រៃឆេះ តែមិន​ស្លាប់។ ពួកភិក្ខុ​ទាំងនោះក៏​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ពួកអ្នក​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែត្រឹម​អាបត្តិថុល្លច្ច័យ។

[២២៥] សម័យនោះឯង មានភិក្ខុមួយរូបដើរទៅកាន់ទីសម្លាប់ចោរ ហើយ​បាននិយាយ​នឹងពេជ្ឈឃាត​ថា ម្នាលអាវុសោ អ្នកកុំធ្វើ​ឲ្យបុរសនេះ​លំបាកឡើយ អ្នកចូរ​ផ្តាច់បង់ជីវិត​ដោយប្រហារ​ត្រឹមតែម្តង​ទៅ។ ពេជ្ឈឃាត​ទទួលពាក្យថា ស្រួលហើយ លោកម្ចាស់ (ថាហើយ) ក៏ផ្តាច់បង់​ជីវិត (ចោរ) ដោយប្រហារ​តែត្រឹមម្តង។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិកហើយ។ សម័យ​នោះឯង មានភិក្ខុ​មួយរូបដើរ​ទៅកាន់ទី​សម្លាប់ចោរ ហើយបាន​និយាយនឹង​ពេជ្ឈឃាត​ថា ម្នាលអាវុសោ អ្នកកុំ​ធ្វើបុរសនេះ​ឲ្យលំបាកឡើយ ចូរអ្នក​ផ្តាច់បង់​ជីវិតដោយ​ប្រហារតែ​ត្រឹមម្តងទៅ។ ពេជ្ឈឃាត​ឆ្លើយថា ខ្ញុំព្រះករុណា​មិនធ្វើតាម​ពាក្យលោកទេ (ថាហើយ) ក៏ផ្តាច់បង់​ជីវិតបុរស​នោះទៅ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ អ្នកមិន​ត្រូវអាបត្តិ​បារាជិកទេ ត្រូវតែត្រឹម​អាបត្តិទុក្កដ។

[២២៦] សម័យនោះឯង មានបុរសម្នាក់ គេកាត់ដៃកាត់ជើង (មកនៅ) ក្នុងផ្ទះត្រកូល មានពួក​ញាតិមកប្រជុំគ្នា​ព្យាបាល។ មានភិក្ខុ​មួយរូបបាន​និយាយនឹងពួក​មនុស្សទាំង​នោះថា ម្នាល​អាវុសោ អ្នកទាំងឡាយ​ចង់ឲ្យបុរសនេះ​ស្លាប់ទេ។ ពួកមនុស្ស​ឆ្លើយតបថា ករុណា យើងចង់​ឲ្យគាត់​ស្លាប់ដែរ។ ភិក្ខុនោះ​ប្រាប់ថា បើដូច្នោះ អ្នក​ទាំងឡាយ​ចូរឲ្យគាត់​ផឹកខ្លាញ់ទឹកដោះគោ​ទៅ។ ពួកមនុស្ស​ក៏ឲ្យបុរសនោះ​ផឹកខ្លាញ់ទឹកដោះគោ។ បុរសនោះ​ក៏ធ្វើមរណកាល​ទៅ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យនោះ​ឯង មាន​បុរសម្នាក់ គេកាត់​ដៃកាត់ជើង (មកនៅ) ក្នុង​ផ្ទះត្រកូល ពួកញាតិ​ក៏ប្រជុំគ្នា​មកព្យាបាល។ មាន​ភិក្ខុនី (មួយរូប) និយាយ​នឹងពួកមនុស្ស​ទាំងនោះថា ម្នាល​អាវុសោ អ្នក​ទាំងឡាយ​ចង់ឲ្យបុរស​នេះស្លាប់​ឬទេ។ ពួក​មនុស្សឆ្លើយ​ថា ករុណា លោកម៉ែម្ចាស់ យើងចង់​ឲ្យស្លាប់​ដែរ។ ភិក្ខុនី​នោះប្រាប់​ថា បើដូច្នោះ អ្នកទាំងឡាយ​ចូរឲ្យគាត់​ផឹកថ្នាំត្រាំ​ដោយអំបិល​ទៅ។ មនុស្ស​ទាំងនោះក៏ឲ្យ​បុរសនោះ​ផឹកថ្នាំត្រាំ​ដោយអំបិល​នោះ។ បុរសនោះ​ធ្វើមរណកាល​ទៅ។ ភិក្ខុនីនោះ​មានសេចក្តី​សង្ស័យ។ លំដាប់​នោះឯង ភិក្ខុនី​នោះបានប្រាប់​ដំណឹងនុ៎ះ​ដល់ភិក្ខុនី​ទាំងឡាយ។ ពួកភិក្ខុនី​ក៏ដំណាល​សេចក្តីនុ៎ះ​ដល់ភិក្ខុ​ទាំងឡាយ។ ពួកភិក្ខុ​ក៏ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនី​នោះ ត្រូវអាបត្តិ​បារាជិកហើយ។

បារាជិកទី៣ ចប់។

បារាជិកកណ្ឌ សិក្ខាបទ ទី៤

[២២៧] សម័យនោះ ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់គង់នៅកូដាគារសាលា ព្រៃមហាវន ទៀបក្រុងវេសាលី។ គ្រានោះ មានភិក្ខុច្រើនរូបជា​មិត្របានជួប​ប្រទះគ្នាថ្មី និងមិត្រ​ស្និទ្ធស្នាល​មាំមួន បាននៅចាំ​វស្សាប្រប​ឆ្នេរស្ទឹងវគ្គុមុទា។ កាលនោះ ស្រុកវជ្ជី​កើតទុរ្ភិក្ស​អត់បាយ មនុស្ស​ទាំងឡាយ​ចិញ្ចឺមជីវិតបាន​ដោយកម្រ​ក្រៃពេក មនុស្ស (ដែល​ក្រលំបាក​ស្រាប់ ក៏ដល់នូវ​សេចក្តីស្លាប់) មានឆ្អឹងស (ដេរដាស​លើផែនដី) មនុស្ស (ដែលមាន​ទ្រព្យសម្បត្តិ​ល្មមទិញដូរ​ស្រូវអង្ករគេ​បាន) ក៏មិនងាយ​នឹងទិញដូរដែរ លុះ​តែមានស្លាក​កាន់ជាសំគាល់ ទើប​ទិញដូរ​បាន មនុស្ស​ទាំងអស់​ក្នុងស្រុក​នោះនឹងព្យាយាម​ស្វែងរកអាហារ​បានដោយ​កម្រក្រៃពេក។ វេលា​នោះឯង ភិក្ខុទាំងនោះ​ក៏គិតគ្នាថា ឥឡូវនេះ ស្រុកវជ្ជីកើត​ទុរ្ភិក្សអត់បាយ មនុស្ស​ទាំងឡាយចិញ្ចឹម​ជីវិតបានដោយ​កម្រក្រៃពេក មនុស្ស (ដែល​ក្រលំបាក​ស្រាប់ ក៏ដល់នូវ​សេចក្តីស្លាប់) មាន​ឆ្អឹងស (ដេរដាស​លើផែនដី) មនុស្ស (ដែលមាន​ទ្រព្យសម្បត្តិ​ល្មមទិញដូរ​ស្រូវអង្ករ​គេបាន) ក៏មិនងាយ​នឹងទិញដូរ​ដែរ លុះតែមាន​ស្លាកកាន់ជា​សំគាល់ ទើបទិញ​ដូរបាន មនុស្ស​ទាំងអស់ក្នុង​ស្រុកនោះនឹង​ព្យាយាមស្វែងរក​អាហារបាន​ដោយកម្រ​ក្រៃពេក តើយើង​នឹងគិតធ្វើ​ឧបាយដូច​ម្តេចឲ្យបាន​សាមគ្គីស្មោះសរ កុំឲ្យ​មានវិវាទ​ទាស់ទែងគ្នា នៅចាំ​វស្សាឲ្យ​បានស្រួល​ផង កុំឲ្យលំបាក​ដោយអាហារ​បិណ្ឌបាត​ផង។ ភិក្ខុខ្លះ​ឆ្លើយថា ម្នាល​អាវុសោ បើដូច្នោះ យើងត្រូវ​ទទួលរ៉ាប់រង​ការងាររបស់​ពួកគ្រហស្ថ​ចុះ កាលបើ​យើងធ្វើយ៉ាង​នេះហើយ ពួកគ្រហស្ថ​ទាំងនោះ គង់នឹង​នឹកនាឲ្យ​អាហារដល់​យើងមិនខាន កាល​បើបានអាហារ​យ៉ាងនេះហើយ យើងក៏​បានសាមគ្គី​ស្មោះសរ មិនវិវាទ​ទាស់ទែងគ្នា នៅចាំ​វស្សាក៏ស្រួល​ផង ហើយមិន​លំបាកដោយ​អាហារបិណ្ឌបាត​ផង។ ភិក្ខុខ្លះ​ឆ្លើយថា ម្នាល​អាវុសោ កុំ ប្រយោជន៍អ្វី​នឹងទទួល​រ៉ាប់រងការងារ​របស់គ្រហស្ថ (នោះ) ម្នាល​អាវុសោ ណ្ហើយចុះ យើងត្រូវ​ធ្វើជាអ្នក​បំរើ នាំដំណឹង​ដល់ពួកគ្រហស្ថ​វិញ កាលបើ​យើងធ្វើយ៉ាងនេះ​ហើយ ពួកជន​ទាំងនោះ គង់នឹង​នឹកនាឲ្យ​អាហារ​បិណ្ឌបាត​ដល់យើង​មិនខាន កាលបើ​បានអាហារ​យ៉ាងនេះ យើងនឹង​ព្រមព្រៀង​ស្មោះសរ មិនវិវាទ​ទាស់ទែងគ្នា នៅចាំ​វស្សាក៏ស្រួល​ផង ហើយមិន​លំបាកដោយ​អាហារ​បិណ្ឌបាត​ផង។ ភិក្ខុខ្លះ​ឆ្លើយថា ម្នាល​អាវុសោ កុំ ប្រយោជន៍​អ្វីនឹងទទួល​រ៉ាប់រងការងារ​របស់គ្រហស្ថ ប្រយោជន៍​អ្វីនឹងធ្វើជា​អ្នកបំរើ​នាំដំណឹង​ដល់ពួក​គ្រហស្ថ (នោះ) ម្នាល​អាវុសោ ណ្ហើយចុះ យើង​ត្រូវពោលអួត​ឧត្តរិមនុស្សធម្ម​គ្នាយើងទៅ​វិញទៅ​មក ឲ្យពួក​គ្រហស្ថ (គេស្តាប់​វិញ) ថា ភិក្ខុ​ឯណោះបាន​ឈានទី១ ភិក្ខុឯណោះ​បានឈានទី២ ភិក្ខុ​ឯណោះបាន​ឈានទី៣ ភិក្ខុឯណោះ​បានឈានទី៤ ភិក្ខុ​ឯណោះជា​សោតាបន្ន ភិក្ខុ​ឯណោះ​ជាសកទាគាមី ភិក្ខុឯណោះ​ជាអនាគាមី ភិក្ខុ​ឯណោះជា​ព្រះអរហន្ត ភិក្ខុ​ឯណោះ​បានត្រៃវិជ្ជា ភិក្ខុ​ឯណោះ​បានអភិញ្ញា៦ កាល​បើយើង​ពោលយ៉ាង​នេះហើយ ពួក​ជនទាំង​នោះ គង់នឹង​នឹកនា ឲ្យអាហារ​បិណ្ឌបាត​ដល់យើង​មិនខាន កាលបើ​បានអាហារ​យ៉ាងនេះ​ហើយ យើងក៏​នឹងមានសាមគ្គី​ស្មោះសរ​នឹងគ្នា មិនវិវាទ​ទាស់ទែងគ្នា​ឡើយ នៅចាំ​វស្សាក៏​ស្រួល ហើយមិន​លំបាកដោយ​បិណ្ឌបាត​ផង។ ភិក្ខុ​ទាំងនោះក៏​យល់ព្រម​ថា ម្នាល​អាវុសោ​ទាំងឡាយ ការ​ពោលអួត​ឧត្តរិមនុស្សធម្ម​របស់គ្នា​យើងទៅវិញ​ទៅមក​ដល់ពួក​គ្រហស្ថ ដែលលោក​ថាមកនឹងយើង (អម្បាញ់​មិញនេះ) ស្រួល​ហើយ។ ក្នុងកាល​ជាខាងក្រោយ​មក ភិក្ខុទាំងនោះ​ក៏បានពោលអួត​ឧត្តរិមនុស្សធម្ម​ទៅវិញទៅមក​ដល់ពួកគ្រហស្ថ​ថា ភិក្ខុឯណោះ​បានឈាន​ទី១។បេ។ ភិក្ខុ​ឯណោះបាន​ឈានទី៤ ភិក្ខុ​ឯណោះជា​សោតាបន្ន។បេ។ ភិក្ខុ​ឯណោះបាន​អភិញ្ញា៦។ គ្រានោះ មនុស្ស​ទាំងនោះក៏​និយាយគ្នា​ថា យើងរាល់គ្នា​បានភិក្ខុបែប​នេះមកនៅ​ចាំវស្សា អើហ្ន៎ ហៅពេញ​ជាលាភរបស់​យើង ឈ្មោះថា​យើងបានបុណ្យ​ដោយងាយ​ណាស់ហ្ន៎ ពីដើម​យើងរាល់គ្នា​មិនដែលបាន​ពួកភិក្ខុមាន​សីល មាន​ធម៌ជា​កុសល ដូចជា​ពួកភិក្ខុនេះ​មកនៅចាំ​វស្សា (ដល់ម្តង) សោះឡើយ។ មនុស្ស​ទាំងនោះ (កាលបើបាន) ភោជនាហារ​ដែលឆ្ងាញ់​ពីសា ក៏បំរុង​ទុកតែនឹង​ប្រគេនភិក្ខុ​ទាំងនោះ មិនហ៊ាន​បរិភោគមាត់​ខ្លួនឡើយ ហើយមិន​ដែលបាន​ជូនទៅ​មាតាបិតា កូន ប្រពន្ធ ខ្ញុំកំដរ កម្មករ​បុរស [បុរស​អ្នកធ្វើ​ការស៊ី​ឈ្នួល។] មិត្រ អមាត្យ មន្ត្រី និងញាតិ​សាលោហិត​សោះឡើយ ឬបាន​ខាទនីយាហារ​ដែលឆ្ងាញ់ពីសា ក៏បំរុង​ទុកតែនឹងប្រគេន​ភិក្ខុទាំងនោះ មិនហ៊ាន​បរិភោគមាត់​ខ្លួនឡើយ ហើយ​មិនដែលបាន​ជូនទៅ​មាតាបិតាទេ។បេ។ មិន​ដែលបានឲ្យ​ទៅញាតិសាលោហិត​ឡើយ ឬបាន​គ្រឿង​សម្រាប់​ជញ្ជក់​ជញ្ជាប់ ដែលឆ្ងាញ់​ពីសា ក៏បំរុង​ទុកតែនឹង​ប្រគេនភិក្ខុ​ទាំងនោះ មិនហ៊ាន​ជញ្ជក់ជញ្ជាប់​មាត់ខ្លួនឡើយ ហើយ​មិនដែលបាន​ជូនទៅ​មាតាបិតា​ទេ។បេ។ មិនដែល​បានឲ្យទៅ​ញាតិសាលោហិត​ឡើយ ឬបាន​ទឹកដែលមាន​រសល្អ ក៏បំរុង​ទុកតែនឹង​ប្រគេនភិក្ខុ​ទាំងនោះ មិនហ៊ាន​ផឹកមាត់​ខ្លួនឡើយ ហើយ​មិនដែលបាន​ជូនទៅមាតា​បិតា កូន ប្រពន្ធ ខ្ញុំកំដរ កម្មករ​បុរស មិត្រ អមាត្យ ញាតិ​សាលោហិត​ឡើយ។ គ្រានោះ ភិក្ខុ​ទាំងនោះ (លុះបាន​អាហារឆាន់​បរិបូណ៌) ក៏មាន​សម្បុរល្អ មាន​ឥន្ទ្រិយ​ពេញលេញ មាន​ទឹកមុខ​ស្រស់បស់ សម្បុរស្បែក​ក៏ជ្រះថ្លា។ ភិក្ខុ​ទាំងឡាយ កាល​បើចេញ​វស្សារូច​ហើយ តែងនាំគ្នា​ចូលទៅគាល់​ព្រះដ៏មាន​ព្រះភាគ នេះជា​ទំនៀមមិនដែល​ខានឡើយ។ វេលានោះ​ឯង ភិក្ខុទាំង​នោះ លុះបាន​នៅចាំវស្សា​គ្រប់៣ខែ​ហើយ ក៏រៀបចំ​ទុកដាក់គ្រឿង​សេនាសនៈ​រួចហើយ នាំយក​បាត្រ និងចីវរ​ចូលទៅក្រុង​វេសាលី ដើរទៅ​កាន់ចារិក​តាមលំដាប់ បាន​ចូលទៅគាល់​ព្រះដ៏មាន​ព្រះភាគ ដែលគង់​នៅកូដាគារសាលា​ព្រៃមហាវន​ទៀបក្រុង​វេសាលី លុះចូល​ទៅដល់ហើយ ទើប​ក្រាបថ្វាយ​បង្គំព្រះដ៏​មានព្រះភាគ ហើយ​អង្គុយក្នុង​ទីដ៏សមគួរ។

[២២៨] សម័យនោះឯង ពួកភិក្ខុដែល​នៅចាំវស្សាក្នុង​ទិសទាំងឡាយ (រាល់ដំបន់ឯទៀត) សឹង​ដ៏មានកាយ​ស្គាំងស្គម​សៅហ្មង មានសម្បុរ​អាក្រក់ កើតជា​រោគលឿង​ស្លេកស្លាំង មានខ្លួន​រវាមដោយ​សរសៃ។ ឯពួកភិក្ខុ​ដែលនៅទៀប​ត្រើយស្ទឹង​វគ្គុមុទា សឹងដ៏​មានសម្បុរ​ល្អ មាន​ឥន្ទ្រិយ​ពេញលេញ មានមុខ​មាត់ស្រស់បស់ សម្បុរស្បែក​ក៏ជ្រះថ្លា​ទាំងអស់គ្នា។ មាន​សេចក្តីថា ការស្មោះសរ​ចំពោះជា​មួយនឹង​អាគន្តុក​ភិក្ខុ គឺភិក្ខុ​ដែលទើប​នឹងមកដល់​ថ្មី នេះជា​ទំនៀមរបស់​ព្រះពុទ្ធដ៏​មានព្រះភាគ​គ្រប់ព្រះអង្គ។ គ្រា​នោះ ព្រះដ៏មាន​ព្រះភាគ​ជាម្ចាស់ ទ្រង់​ត្រាស់សួរ​ទៅពួកភិក្ខុ​ដែលនៅទៀប​ឆ្នេរស្ទឹង​វគ្គុមុទាថា ម្នាល​ភិក្ខុទាំង​ឡាយ អ្នករាល់​គ្នាល្មម​អត់ធន់បាន​ទេឬអ្នករាល់គ្នាល្មមប្រព្រឹត្តទៅបានស្រួលទេឬ អ្នកទាំងឡាយ​មានសេចក្តី​សាមគ្គី​ស្មោះសរ មិនវិវាទ​ទាស់ទែង​គ្នា នៅចាំវស្សា​ស្រួលបួល មិនលំបាក​ដោយអាហារ​បិណ្ឌបាត​ទេឬ។ ពួក​ភិក្ខុ​ទាំងនោះ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​ទាំងអស់គ្នា​ល្មមអត់ធន់​បាន បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​ទាំងអស់គ្នា ល្មម​ប្រព្រឹត្តទៅ​បានដែរ បពិត្រ​ព្រះអង្គដ៏​ចំរើន ខ្ញុំព្រះអង្គ​ទាំងអស់គ្នា​មានសេចក្តី​សាមគ្គី​ស្មោះសរ ឥតមាន​វិវាទទាស់ទែង​គ្នាទេ នៅចាំ​វស្សា ក៏ស្រួល​បួល មិន​លំបាក​ដោយ​អាហារ​បិណ្ឌបាត​ទេ។ (មាន​សេចក្តីថា) ព្រះតថាគត​ទាំងឡាយ ទ្រង់ជ្រាប​ច្បាស់នូវ​ហេតុ ហើយត្រាស់​សួរក៏មាន ជ្រាបច្បាស់​ហើយមិន​ត្រាស់សួរ​ក៏មាន ជ្រាបច្បាស់​នូវកាលគួរ​ហើយ ត្រាស់សួរ​ក៏មាន ជ្រាបច្បាស់​នូវកាលគួរ​ហើយ មិនត្រាស់​សួរក៏មាន ព្រះតថាគត​ទាំងឡាយ​ទ្រង់សួរ​ចំពោះតែ​អំពើដែល​មានប្រយោជន៍ អំពើ​ដែលមិន​មាន​ប្រយោជន៍ ទ្រង់​មិនសួរ​ឡើយ ព្រោះ​ព្រះតថាគត​ទាំងឡាយ ទ្រង់ផ្តាច់​បង់នូវអំពើ​ដែលមិនមាន​ប្រយោជន៍​ដោយ​អរិយមគ្គ​អស់ហើយ។ ព្រះសម្ពុទ្ធ​ជាម្ចាស់ទាំង​ឡាយដ៏មាន​ជោគ ទ្រង់សួរ​ពួកភិក្ខុ​ដោយហេតុ​ពីរប្រការ គឺ​ទ្រង់សួរ​ដើម្បីនឹង​សំដែង​ធម៌១ ដើម្បី​នឹងបញ្ញត្ត​សិក្ខាបទ​ដល់ពួក​សាវក១។ កាលនោះ ព្រះដ៏មាន​ព្រះភាគទ្រង់​ត្រាស់សួរ​ពួកភិក្ខុ​ដែលនៅទៀប​ឆ្នេរស្ទឹង​ វគ្គុមុទាថា ម្នាល​ភិក្ខុទាំង​ឡាយ អ្នក​រាល់គ្នា បានជា​មានសេចក្តី​សាមគ្គី​ស្មោះសរ មិនវិវាទ​ទាស់ទែង​គ្នា នៅចាំ​វស្សាក៏ស្រួល​បួល មិនលំបាក​ដោយអាហារ​បិណ្ឌបាត នោះ​តើដោយ​ហេតុអ្វី។ គ្រានោះ ភិក្ខុ​ទាំងអម្បាល​នោះ ក៏ក្រាប​ទូលសេចក្តី​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ (ដោយ​សព្វគ្រប់)។ ទើប​ព្រះអង្គ​ត្រាស់សួរ​ថា នែភិក្ខុ​ទាំងឡាយ ហេតុនេះ​ពិតមែនឬ។ ភិក្ខុ​ទាំងនោះ​ក្រាបទូល​តបវិញថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ហេតុនេះ​មិនពិតទេ។

[២២៩] ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់តិះដៀលថា នែ​មោឃបុរស​ទាំងឡាយ អំពើដែល​អ្នកទាំងអស់​គ្នាធើ្វនេះ មិន​សមគួរ មិនត្រូវ​ទំនង មិនត្រូវ​បែប មិនមែន​ជារបស់​សមណៈ មិនគប្បី មិនគួរ​ធ្វើសោះ នែ​មោឃបុរស​ទាំងឡាយ គួរបើ​ដែរ អ្នក​ឯងរាល់គ្នា​ហ៊ានពោល​អួតឧត្តរិមនុស្សធម្ម​ទៅវិញទៅ​មកចំពោះ​ពួកគ្រហស្ថ ព្រោះ​ហេតុតែ​ចង់ចំអែត​ផ្ទៃ នែ​មោឃបុរស​ទាំងឡាយ បើអ្នក​រាល់គ្នា​យកកាំបិត​យ៉ាងមុត ដែល​សំរាប់ពន្លះ​សាច់គោ មក​វះពោះ (របស់​ខ្លួន) វិញ​ប្រសើរ​ជាង ឯការពោល​អួតឧត្តរិ​មនុស្សធម្ម​របស់គ្នា​នឹងគ្នា​ចំពោះពួក​គ្រហស្ថ ព្រោះ​ហេតុតែ​ចង់​ចំអែតផ្ទៃ ដែល​អ្នកឯង​ទាំងអស់​គ្នាពោលរួច​ទៅហើយ (នោះ) ពុំប្រសើរ​សោះឡើយ ហេតុអ្វី​បានជា​តថាគត​ពោលយ៉ាង​នោះ ម្នាល​មោឃបុរស​ទាំងឡាយ ពីព្រោះ​បុគ្គលដែល​វះពោះខ្លួន​ឯងនោះ ជាហេតុ​បានតែត្រឹម​សេចក្តី​ស្លាប់ ឬលំបាក​ទៀបស្លាប់​ប៉ុណ្ណោះ កាល​បើរំលាង​ខន្ធតអំពី​មរណកាល​ទៅ ក៏មិន​ទៅកើត​ជាតិរច្ឆាន ប្រេត អសុរកាយ នរក ព្រោះហេតុ​ដែលវះពោះ​នោះឡើយ ម្នាល​មោឃបុរស​ទាំងឡាយ ឯចំណែក​ខាងភិក្ខុដែល​ពោលអួត​ឧត្តរិមនុស្សធម្ម ជាហេតុ ជាទី​តាំងនេះ កាលបើ​រំលាងខន្ធ​តអំពីមរណកាល​ទៅហើយ ទៀងតែ​ទៅកើត​ជាតិរច្ឆាន ប្រេត អសុរកាយ នរក មិនខាន​ឡើយ ម្នាល​មោឃបុរស​ទាំងឡាយ ការដែល​ពោលអួត​ឧត្តរិមនុស្ស​ធម្មនេះ នឹង​បាននាំមនុស្ស​ដែលមិនទាន់​ជ្រះថ្លា​ឲ្យជ្រះថ្លា ឬមនុស្ស​ដែលជ្រះថ្លា​ហើយ ឲ្យកាន់​តែជ្រះថ្លាឡើង​ក៏ទេ។បេ។ ព្រះសម្ពុទ្ធ​ជាម្ចាស់ ទ្រង់​តិះដៀលពួក​ភិក្ខុទាំងនោះ រួច​ទ្រង់ត្រាស់​ហៅភិក្ខុ​ទាំងឡាយ​មកជួប​ជុំហើយ ទើបទ្រង់​សំដែង​ធម្មីកថា តទៅថា

[២៣០] ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ មានភិក្ខុ​ជាមហាចោរ​៥ពួក។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជា​មហាចោរ៥​ពួកនោះ ដូចម្តេចខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ សេចក្តីតិ្រះរិះ​របស់មហាចោរ​ខ្លះដែលមានក្នុង​លោកនេះថា បើដល់​វេលាណា​អញបាន​បរិសទ្យ១រយ ឬ១ពាន់​ចោមរោម​ជាគ្នាហើយ នឹងលើក​ចូលទៅក្នុង​ស្រុកនិគម​រាជធានី ហើយនឹង​វាយសំពង ផ្តាច់​ជីវិតពួក​អ្នកស្រុក​ទាំងនោះ ដោយខ្លួន​ឯង ឬប្រើអ្នក​ដទៃឲ្យផ្តាច់​ជីវិត ដុតរោល​អ្នកស្រុក​ទាំងនោះ ដោយ​ខ្លួនឯង ឬប្រើ​អ្នកដទៃ​ឲ្យដុតរោល។ លុះដល់​សម័យខាង​ក្រោយមក មហាចោរ​នោះ បាន​បរិសទ្យ១រយ ឬ១ពាន់​ចោមរោម​ជាគ្នាហើយ ក៏លើក​ចូលទៅក្នុង​ស្រុកនិគម​រាជធានី វាយ​សំពង ផ្តាច់ជីវិត​អ្នកស្រុក​ទាំងនោះ ដោយខ្លួន​ឯង ឬប្រើអ្នក​ដទៃឲ្យផ្តាច់​ជីវិត ដុតរោល​អ្នកស្រុកទាំង​នោះដោយ​ខ្លួនឯង ឬប្រើអ្នក​ដទៃឲ្យដុត​រោល យ៉ាងណា​មិញ ម្នាលភិក្ខុ​ទាំងឡាយ សេចក្តី​ត្រិះរិះ​របស់ភិក្ខុ​បាបខ្លះ ដែល​មានក្នុង​សាសនា​នេះ ក៏យ៉ាងនោះ​ដែរ (ត្រិះរិះ) ថាបើ​ដល់កាល​ណាអញបាន​បរិសទ្យ១រយ ឬ១ពាន់​ចោមរោម​ជាគ្នាហើយ នឹងត្រេច​ទៅកាន់ចារិក ក្នុង​ស្រុកនិគម​រាជធានី ក៏នឹង​បាននូវ​ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ ដែល​ពួកគ្រហស្ថ​ក្តី ពួកបព្វជិត​ក្តី ធ្វើសក្ការ​គោរពរាប់អាន​បូជាកោត​ក្រែង។ លុះដល់​សម័យខាង​ក្រោយមក ភិក្ខុបាប​នោះបាន​បរិសទ្យ​១រយ ឬ១ពាន់​ចោមរោមជា​គ្នាហើយ ក៏ត្រេចទៅ​កាន់ចារិក ក្នុងស្រុក​និគមរាជធានី បានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយ​ភេសជ្ជ​បរិក្ខារ ដែលពួក​គ្រហស្ថក្តី បព្វជិត​ក្តី ធ្វើ​សក្ការ​គោរព​រាប់អាន​បូជាកោត​ក្រែង។ ម្នាលភិក្ខុ​ទាំឡាយ ភិក្ខុនេះ​ហៅថា មហាចោរទី១ ដែលមាន​ប្រាកដ​ក្នុងលោក។ ម្នាលភិក្ខុ​ទាំងឡាយ ហេតុដទៃមាន​តទៅទៀត ក្នុងសាសនានេះ មានភិក្ខុ​បាបខ្លះរៀនសូត្រ​ធម្មវិន័យដែល​តថាគតបាន​សំដែងហើយ ដុតកំដៅ​ខ្លួនឯងចោលម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា មហាចោរទី២ ដែលមានប្រាកដក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃមានតទៅទៀត ក្នុងសាសនានេះ មានភិក្ខុបាបខ្លះពោលចោទភិក្ខុដែលប្រព្រឹត្តធម៌ប្រសើរដ៏ស្អាត ដែលកំពុងប្រព្រឹត្តធម៌ប្រសើរដ៏បរិសុទ្ធ ចោទដោយការប្រព្រឹត្តមិនប្រសើរ រកមូលគ្មាន ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនេះ​ហៅថា មហាចោរទី៣ មានប្រាកដ​ក្នុងលោក។ ម្នាលភិក្ខុ​ទាំងឡាយ ហេតុដទៃ​មានតទៅ​ទៀត ក្នុងសាសនា​នេះ មានភិក្ខុ​បាបខ្លះ​សង្គ្រោះ​ផ្គាប់ផ្គុន​គ្រហស្ថដោយ​គ្រឿងគរុភណ្ឌ​របស់សង្ឃ ឬគ្រឿង​គរុណបរិក្ខារ គ្រឿង​គរុភណ្ឌ គឺអ្វីខ្លះ គ្រឿងគរុភណ្ឌ​នោះគឺ គុម្ពផ្កា និង​ដើមឈើ១ ទីដែល​សំរាប់ដាំ​គុម្ពផ្កា និង​ដើមឈើ១ កុដិ១ ទីដែល​សំរាប់សង់​កុដិ១ គ្រែ១ តាំង១ ពូក១ ខ្នើយ១ ឆ្នាំង​លោហៈ១ ស្នូក​លោហៈ១ ក្អមលោហៈ១ ផើងលោហៈ១កាំបិត១ ពូថៅ១ ដឹង១ ចប១ ពន្លាក (ឬដែក​កណ្តារ)១ វល្លិប្រវែង​មួយលូក​ឡើងទៅ១ ឫស្សី​ប្រវែង៨ធ្នាប់​ឡើងទៅ១ ស្មៅដំណេកទន្សាយ១ ស្មៅយាប្លង១ ស្មៅធម្មតា១ ដីស្អិត១ គ្រឿងធ្វើ​នឹងឈើ១ គ្រឿងធ្វើ​នឹងដី១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនេះ​ហៅថា មហាចោរទី៤ មានប្រាកដ​ក្នុងលោក។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុណា​ពោលអួត​ឧត្តរិមនុស្សធម្ម ដែល​មិនមាន មិនប្រាកដ​ក្នុងខ្លួន ភិក្ខុនេះ​ជាមហាចោរទី៥ ជាចោរធំ​បំផុតក្នុងលោក ព្រមទាំង​ទេវលោក មារលោក ព្រហ្មលោក ក្នុងពពួក​សត្វ ព្រមទាំង​សមណៈ និងព្រាហ្មណ៍ ទាំងមនុស្ស​ជាសម្មតិទេព និងមនុស្ស​ដ៏សេស ហេតុអ្វីបាន​ជាតថាគត​ពោលដូច្នោះ ម្នាលភិក្ខុ​ទាំងឡាយ ពីព្រោះ​ដុំបាយរបស់​ជនអ្នកនៅក្នុងដែន គឺភិក្ខុនោះ​ឯងលួចយក​មកបរិភោគ។ (ព្រះសម្ពុទ្ធ​ជាម្ចាស់ ទ្រង់ប្រាថ្នា​នឹងធ្វើសេចក្តី​នោះឲ្យច្បាស់​លាស់ឡើង ទើបត្រាស់​សំដែងសេចក្តី​ជាគាថាត​ទៅទៀតថា) ភិក្ខុណា​មានខ្លួនតាំង​នៅដោយ​អាការដទៃ គឺថាខ្លួន​មានកាយ​សមាចារមិន​បរិសុទ្ធ​ជាដើម ហើយ​ញុំាងអ្នក​ដទៃឲ្យ​ដឹងថាខ្លួន​តាំងនៅ​ដោយអាការ​ដទៃ គឺថាខ្លួន​មានកាយ​សមាចារ​ជាដើមស្អាត​វិញ ភិក្ខុនោះ​ឯងហៅថា លួចភោជន​គេមកបរិភោគ ដូចជា​ព្រានសត្វស្លាប លបលាក់​ខ្លួនប្រប​គុម្ពឈើ បម្រុង​ចាំបាញ់សត្វ។ ភិក្ខុ​ដែលយក​សម្ពត់កាសាវ​មកព័ទ្ធព័ន្ធ​ក តែប្រព្រឹត្ត​ធម៌អាក្រក់​ជាធម្មតា គ្មាន​សង្រួម (តាម​ធម៌វិន័យ) ឡើយ ជាបុគ្គល​លាមកក្រៃលែង​សឹងមានច្រើន ភិក្ខុនោះ​ទៀងតែ​ទៅនរក ព្រោះអំពើ​​ដែលខ្លួន​ធ្វើអាក្រក់។ បរិភោគ​ដុំដែកដែល​កំពុងឆេះក្តៅ ឧបមា​ដូចជាអណ្តាតភ្លើង​វិញ ប្រសើរ​ជាង ឯភិក្ខុ​ដែលទ្រុស្តសីល មិន​សង្រួម (តាម​ធម៌វិន័យ) នឹងបរិភោគ​នូវដុំអាមិស​របស់ជន​អ្នកនៅក្នុង​ដែន (នោះ) ពុំ​ប្រសើរ​សោះឡើយ។

[២៣១] គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់តិះដៀលពួក​ភិក្ខុដែលនៅទៀប​ឆ្នេរស្ទឹងវគ្គុមុទា​ ដោយអនេក​បរិយាយ ហើយទ្រង់​សំដែងនូវទោស​នៃការដែល​គេពិបាក​ចិញ្ចឹម ពិបាក​ថែទាំ។បេ។ ទើបទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែង​នូវសិក្ខាបទ​នេះយ៉ាងនេះ​ថា ភិក្ខុ​ណាមួយ​មិនដឹង​ចំពោះ ហើយពោល​អួតឧត្តរិ​មនុស្សធម្ម ជាធម៌​គួរឃើញដោយ​ញាណដ៏ប្រសើរ បង្អោន​មកដាក់ក្នុង​ខ្លួនថា ខ្ញុំដឹង​ដូច្នេះ ខ្ញុំឃើញ​ដូច្នេះ លុះដល់​សម័យដទៃ​ពីនោះមក ទោះមាន​គេសាកសួរ​ក្តី ឥតមាន​គេសាកសួរ​ក្តី ក៏ហៅថា ត្រូវ​អាបត្តិបារាជិក​ហើយ (ទោះបី) មាន​ប្រាថ្នា​ចង់ឲ្យ​បរិសុទ្ធ ហើយត្រឡប់​ជានិយាយ​កែសំនួនយ៉ាង​នេះវិញថា នែ​អាវុសោ ខ្ញុំមិនដឹង​យ៉ាងនេះទេ (ប៉ុន្តែ) ពោល​ថា ដឹង ខ្ញុំមិន​ឃើញយ៉ាង​នេះទេ (ប៉ុន្តែ) ពោលថា ឃើញ ខ្ញុំពោល​កុហកសោះ​ទេ ភិក្ខុនេះ​ឯងក៏នៅ​ជាត្រូវ​អាបត្តិបារាជិក រកសំវាសគ្មាន។ សិក្ខាបទ​នេះ ព្រះដ៏មាន​ព្រះភាគ​ទ្រង់បញ្ញត្ត​ដល់ពួកភិក្ខុ​រួចជាស្រេច​យ៉ាងនេះ។

[២៣២] វេលានោះឯង មានភិក្ខុច្រើនរូបមានសេចក្តីសំគាល់​ថាឃើញ ក្នុងហេតុ​ដែលខ្លួន​មិនឃើញ សំគាល់ថា​ដល់ ក្នុងហេតុ​ដែលខ្លួនឥត​បានដល់ សំគាល់​ថាត្រាស់ដឹង ក្នុងហេតុ​ដែលខ្លួន​ឥតបាន​ត្រាស់ដឹង សំគាល់ថា​ធ្វើឲ្យច្បាស់​លាស់ ក្នុងហេតុ​ដែលខ្លួនឥត​បានធ្វើឲ្យ​ច្បាស់លាស់ ហើយ​បានពោល​អួតអរហត្តផល​ដោយសំគាល់ថា​ខ្លួនបាន​ត្រាស់ដឹង។ លុះដល់​សម័យដទៃ​មក ចិត្តរបស់​ភិក្ខុទាំងនោះ ក៏ឱន​ទៅរករាគៈ​ខ្លះ ចិត្តឱនទៅ​រកទោសៈខ្លះ ចិត្តឱនទៅ​រកមោហៈខ្លះ។ សេចក្តី​សង្ស័យក៏​កើតឡើង​ដល់ភិក្ខុ​ទាំងនោះថា សិក្ខាបទ​ព្រះដ៏មាន​ព្រះភាគ ទ្រង់​បានបញ្ញត្ត​រួចជាស្រេច​ហើយ ម្តេចឡើយ​ក៏យើងមក​សំគាល់ថា​ឃើញក្នុងហេតុ​ដែលយើង​ឥតបាន​ឃើញ សំគាល់ថា​ដល់ក្នុងហេតុ​ដែលយើង​ឥតបានដល់ សំគាល់ថា​ត្រាស់ដឹង ក្នុងហេតុ​ដែលយើង​ឥតបាន​ត្រាស់ដឹង សំគាល់ថា​ធ្វើឲ្យច្បាស់​លាស់ ក្នុងហេតុ​ដែលយើង​ឥតបានធ្វើ​ឲ្យច្បាស់លាស់ ហើយ​បានពោល​អួតអរហត្តផល ដោយ​សំគាល់ថា​ខ្លួនយើងបាន​ត្រាស់ដឹង (ដូច្នេះ) យើងប្រហែល​ជាត្រូវអាបត្តិបារាជិក​ទេដឹង។ ភិក្ខុទាំង​នោះបានប្រាប់​សេចក្តីនេះ ដល់​ព្រះអានន្ទដ៏​មានអាយុ។ ព្រះអានន្ទ​ដ៏មានអាយុ ក៏ក្រាប​ទូលសេចក្តី​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះសម្ពុទ្ធ​ជាម្ចាស់ទ្រង់​ត្រាស់ថា ម្នាល​អានន្ទ ភិក្ខុទាំងឡាយ​ដែលមានសេចក្តី​សំគាល់ថា ឃើញក្នុង​ហេតុដែលខ្លួន​ឥតឃើញ សំគាល់ថា​បានដល់ក្នុង​ហេតុដែលខ្លួន​ឥតបានដល់ សំគាល់ថា​បានត្រាស់ដឹង ក្នុងហេតុ​ដែលខ្លួនឥត​បានត្រាស់ដឹង សំគាល់​ថាធ្វើឲ្យ​ច្បាស់លាស់ ក្នុងហេតុ​ដែលខ្លួន​ឥតបានធ្វើ​ឲ្យច្បាស់លាស់ ហើយ​ពោលអួត​អរហត្តផល ដោយ​សេចក្តី​សំគាល់ថា ខ្លួនបាន​ត្រាស់ដឹង ក៏អំពើ​ដែលពោល​អួតនេះជា​អព្វោហារិក (មិនហៅ​ថាជាអង្គ​នៃអាបត្តិ​ឡើយ)។ ព្រោះនិទាន​នេះ ព្រោះដំណើរ​នេះ ទើបព្រះដ៏​មានព្រះភាគ ទ្រង់​ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មក ហើយទ្រង់​សំដែងធម្មីកថា​ក្នុងគ្រា​នោះ។បេ។ ម្នាល​ភិក្ខុទាំង​ឡាយ អ្នកទាំងឡាយ​គប្បីសំដែង​នូវសិក្ខាបទ​នេះយ៉ាងនេះ​ថា ភិក្ខុណា​មួយ មិនដឹង​ច្បាស់ ហើយពោល​អួតឧត្តរិ​មនុស្សធម្ម ជាធម៌​មានញាណ (សេចក្តីដឹង) និងទស្សនៈ (កិរិយាឃើញ) ដ៏ប្រសើរ អាចកំចាត់​នូវកិលេស គួរបង្អោន​មកដាក់ក្នុង​ខ្លួនដោយ​ពាក្យថា ខ្ញុំដឹង​ដូច្នេះ ខ្ញុំឃើញ​ដូច្នេះ លុះដល់​សម័យដទៃ​អំពីនោះមក ទោះមាន​គេសាកសួរ​ក្តី ឥតមាន​គេសាកសួរ​ក្តី ក៏ហៅថា ត្រូវ​អាបត្តិបារាជិក​ហើយ (ទោះបី) មានប្រាថ្នា​ចង់ឲ្យបរិសុទ្ធ ហើយ​ត្រឡប់ជានិយាយ​កែសំនួន​យ៉ាងនេះ​វិញថា នែ​អាវុសោ ខ្ញុំមិនដឹង​យ៉ាងនេះទេ (ប៉ុន្តែ) ពោល​ថាដឹង ខ្ញុំមិន​ឃើញយ៉ាង​នេះទេ (ប៉ុន្តែ) ពោល​ថាឃើញ ខ្ញុំពោល​កុហកសោះ​ទេ ភិក្ខុនេះ​ក្តី ក៏ត្រូវ​អាបត្តិបារាជិក រកសំវាសគ្មាន វៀរលែង​តែ សំគាល់ថា​ខ្លួនបាន​ត្រាស់ដឹង។

[២៣៣] ត្រង់ពាក្យថា ណាមួយ សេចក្តីថា ណាក៏ដោយ។បេ។ ត្រង់ពាក្យ​ថា ភិក្ខុ។បេ។ ភិក្ខុដែល​បានឧបសម្បទា​ដោយ​ញត្តិចតុត្ថកម្មវាចា​នេះ សំដៅឲ្យ​ឈ្មោះថា ភិក្ខុ ក្នុង​អត្ថនេះ។ ត្រង់​ពាក្យថា មិនដឹង​ច្បាស់ សេចក្តីថា មិនដឹង​មិនឃើញ​នូវកុសលធម៌​ដែលមិន​មាន មិនពិត មិន​ប្រាកដ​ក្នុងខ្លួន (ហើយ​ចូលចិត្ត​ថា) កុសលធម៌​ទាំងឡាយ​របស់អញ​មាន។ ឈាន (គុណជាត​សំរាប់ដុត​បង់នូវ​កិលេស)១ វិមោក្ខ (គុណធម៌​ដែលផុត​ស្រឡះចាក​រាគៈជាដើម)១ សមាធិ (សភាព​ដែលដំកល់​ចិត្តស្មើមាំ​ល្អក្នុង​អារម្មណ៍)១ សមាបត្តិ (គុណជាតិ​ដែលដល់​ព្រម)១ ញាណទស្សនៈ (កិរិយា​ឃើញដោយ​បញ្ញា)១ មគ្គភាវនា (កិរិយា​ចំរើននូវ​មគ្គ)១ ផលសច្ឆិកិរិយា (ដំណើរ​ធ្វើឲ្យច្បាស់​លាស់នូវ​ផល)១ កិលេសប្បហាន (កិរិយា​លះបង់​កិលេស)១ វិនីវរណតា ចិត្តស្ស ចិត្តមាន​នីវរណធម៌​ប្រាសហើយ១ សុញ្ញាគារេ អភិរតិ សេចក្តី​ត្រេកអរ​ក្នុងផ្ទះដ៏​ស្ងាត់១ (ធម៌ទាំង​១០នេះ) ហៅថា ឧត្តរិមនុស្សធម្ម។ ត្រង់ពាក្យថា បង្អោន​មកដាក់ក្នុង​ខ្លួន សេចក្តីថា បង្អោន​កងកុសលធម៌​ទាំងនោះមក​ដាក់ក្នុងចិត្ត ឬបង្អោន​ចិត្តទៅក្នុង​កងកុសលធម៌​ទាំងនោះ។ ត្រង់ពាក្យថា ញាណ បានដល់​វិជ្ជា គឺសេចក្តី​ដឹងវិសេស​៣យ៉ាង។ ត្រង់ពាក្យ​ថា ទស្សនៈ សេចក្តីថា ធម្មជាត​ណា ហៅថា ញាណ ធម្មជាត​នោះហៅថា ទស្សនៈ ធម្មជាត​ណាហៅថា ទស្សនៈ ធម្មជាត​នោះហៅថា ញាណ។ ត្រង់ពាក្យថា ពោលអួត សេចក្តីថា ប្រាប់ដល់​ស្រីក្តី ប្រុសក្តី គ្រហស្ថក្តី បព្វជិតក្តី។ ត្រង់ពាក្យ​ថា ខ្ញុំដឹងដូច្នេះ ខ្ញុំឃើញ​ដូច្នេះ សេចក្តីថា ខ្ញុំដឹង​ធម៌នេះ ខ្ញុំឃើញ​ធម៌នេះ ម្យ៉ាង​ទៀត ធម៌នេះ​ជារបស់​ខ្ញុំ ៗក៏យល់​ជាក់ច្បាស់​ក្នុងធម៌នេះ​ហើយ។

[២៣៤] ត្រង់ពាក្យថា លុះដល់សម័យ​ដទៃពីនោះមក សេចក្តីថា កិរិយា​ពោលអួត​ក្នុងខណៈ​ណា លុះដល់​សម័យដែល​កន្លងនូវខណៈ នូវ​ស្របក់ នូវពេល​មួយរំពេច​នោះមក។ ត្រង់ពាក្យ​ថា ទោះមាន​គេសាកសួរ​ក្តី សេចក្តីថា វត្ថុណា​ដែលខ្លួនបាន​ប្តេជ្ញាហើយ ក៏មាន​អ្នកឯទៀត​គេសាក​សួរចំពោះ​វត្ថុនោះថា ធម៌​អ្វីខ្លះដែលលោក​បានត្រាស់​ដឹង ព្រោះហេតុ​ដូចម្តេច បានជា​លោកបាន​ត្រាស់ដឹង លោកបាន​ត្រាស់ដឹង​ពីអង្កាល់ លោកបាន​ត្រាស់ដឹង​ក្នុងទីណា កិលេស​ណាខ្លះដែល​លោកបាន​លះរួចហើយ លោកបាន​ធម៌ដូច​ម្តេចខ្លះ។ ត្រង់​ពាក្យថា ទោះឥត​មានគេ​សាកសួរ​ក្តី សេចក្តី​ថា ឥតមាន​អ្នកណា​មួយសួរ​ដណ្តឹង​ឡើយ។ ត្រង់ពាក្យ​ថា ក៏ហៅថា ត្រូវ​អាបត្តិបារាជិក​ហើយ សេចក្តីថា (ភិក្ខុ) មាន​សេចក្តីប្រាថ្នា​អាក្រក់ គឺសេចក្តី​ប្រាថ្នា​គ្របសង្កត់ ហើយ​ពោលអួត​ឧត្តរិមនុស្សធម៌​ដែលមិន​ពិត មិនប្រាកដ ក៏ហៅថា ត្រូវ​អាបត្តិ​បារាជិក​ហើយ។ ត្រង់ពាក្យ​ថា មាន​ប្រាថ្នាចង់​ឲ្យបរិសុទ្ធ សេចក្តី​ថា (ភិក្ខុនោះ) ទោះមាន​ប្រាថ្នាចង់​ទៅជាគ្រហស្ថ​ក្តី ចង់ទៅ​ជាឧបាសក​ក្តី ចង់ទៅ​ជាញោមវត្ត​ក្តី ចង់ទៅ​ជាសាមណេរ​ក្តី។ ត្រង់​ពាក្យថា ម្នាល​អាវុសោ ខ្ញុំមិនដឹង​យ៉ាងនេះ ហើយពោល​ថាដឹង ខ្ញុំមិន​បានឃើញ​យ៉ាងនេះ ហើយពោល​ថាបានឃើញ សេចក្តី​ថា ខ្ញុំមិន​បានដឹង​ធម៌នេះ​ទេ ខ្ញុំមិន​បានឃើញ​ធម៌នេះទេ ធម៌នេះ ខ្ញុំគ្មាន​ទេ ខ្ញុំនឹងបាន​ឃើញច្បាស់​ក្នុងធម៌​នេះក៏ទេ។ ត្រង់​ពាក្យថា ខ្ញុំពោល​កុហកសោះ​ទេ សេចក្តីថា ខ្ញុំពោល​សោះទទេ ខ្ញុំពោល​កុហកទេ ខ្ញុំពោល​មិនពិត​ទេ ខ្ញុំពោល​មិនប្រាកដ​ទេ ខ្ញុំបាន​ជាជ្រុលពោល មកពី​ហេតុមិន​ដឹងសោះ​ទេ។ ត្រង់​ពាក្យថា វៀរលែង​តែសំគាល់​ថាខ្លួនបាន​ត្រាស់ដឹង សេចក្តីថា លើក​លែងតែ​ខ្លួនបាន​ត្រាស់ដឹង​មែន។

[២៣៥] ត្រង់ពាក្យថា ភិក្ខុនេះក្តី ពោលប្រៀបធៀបនឹងភិក្ខុដែលមានក្នុង​សិក្ខាបទមុន។ ត្រង់ពាក្យថា បារាជិក សេចក្តីថា ធម្មតា​ដើមត្នោត តែមាន​កកំបុតហើយ មិនអាច​នឹងដុះឡើង​ទៀតបាន មាន​ឧបមាដូច​ម្តេចមិញ ភិក្ខុ​ដែលមាន​ប្រាថ្នា​អាក្រក់ គឺសេចក្តី​ប្រាថ្នាគ្រប​សង្កត់ ហើយ​ពោលអួត​ឧត្តរិមនុស្សធម្ម ដែល​មិនមាន មិនកើត​ក្នុងខ្លួន មិនមែន​ជាសមណៈ មិនមែន​ជាសក្យបុត្រ ក៏មាន​ឧបមេយ្យ​ដូច្នោះឯង ព្រោះហេតុ​នោះ ទើប​តថាគត​ពោលថា ត្រូវ​អាបត្តិ​បារាជិក។ ត្រង់ពាក្យ​ថា រកសំវាសគ្មាន ដែល​ហៅថា សំវាស​នោះ គឺសង្ឃកម្ម​ជាមួយគ្នា បាតិមោក្ខុទ្ទេស​ជាមួយគ្នា សេចក្តី​សិក្សាស្មើគ្នា នេះ​ហៅថា សំវាស។ ភិក្ខុនោះ​គ្មានសំវាស​ដូច្នេះទេ ព្រោះ​ហេតុនោះ បានជា​តថាគត​ពោលថា រកសំវាសគ្មាន។

[២៣៦] ដែលហៅថា ឧត្តរិមនុស្សធម្ម (នោះសំដៅយក) ឈាន១ វិមោក្ខ១ សមាធិ១ សមាបត្តិ១ ញាណទស្សនៈ១ មគ្គភាវនា១ ផលសច្ឆិកិរិយា១ កិលេសប្បហាន១ វិនីវរណតា ចិត្តស្ស១ សុញ្ញាគារេ អភិរតិ១។ ត្រង់​ពាក្យថា ឈាន បាន​ខាងបឋមជ្ឈាន ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន។ ត្រង់​ពាក្យថា វិមោក្ខ (នោះ) បានខាង​ឯសុញ្ញតវិមោក្ខ អនិមិត្តវិមោក្ខ អប្បណិហិតវិមោក្ខ។ ត្រង់​ពាក្យថា សមាធិ (នោះ) បាន​ខាង ឯសុញ្ញតសមាធិ អនិមិត្តសមាធិ អប្បណិហិតសមាធិ។ ត្រង់ពាក្យ​ថា សមាបត្តិ (នោះ) បានខាង សុញ្ញតសមាបត្តិ អនិមិត្តសមាបត្តិ អប្បណិហិតសមាបត្តិ។ ត្រង់​ពាក្យថា ញាណ (នោះ) បាន​ខាង ត្រៃវិជ្ជា។ ត្រង់​ពាក្យថា មគ្គភាវនា (នោះ) បាន​ខាង សតិប្បដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ ឥន្ទ្រិយ៥ ពល៥ ពោជ្ឈង្គ៧ មគ្គ​ប្រកប​ដោយអង្គ​៨ដ៏ប្រសើរ។ ត្រង់​ពាក្យថា ផលសច្ឆិកិរិយា (នោះ) បានខាង ធ្វើឲ្យ​ច្បាស់លាស់​នូវ​សោតាបត្តិផល ធ្វើឲ្យ​ច្បាស់លាស់​នូវសកទាគាមិផល ធ្វើឲ្យ​ច្បាស់លាស់​នូវនូវអនាគាមិផល ធ្វើឲ្យ​ច្បាស់លាស់​នូវអរហត្តផល។ ត្រង់​ពាក្យថា កិលេសប្បហាន (នោះ) បានខាង កិរិយា​លះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈ។ ត្រង់​ពាក្យថា វិនីវរណតា ចិត្តស្ស (នោះ) បានខាង ការហាម​ឃាត់ចិត្ត​ចាករាគៈ ហាមឃាត់​ចិត្តចាក​ទោសៈ ហាមឃាត់​ចិត្តចាក​មោហៈ។ ត្រង់​ពាក្យថា សុញ្ញាគារេ អភិរតិ (នោះ) បាន​ខាង ឯសេចក្តី​ត្រេកអរ​ក្នុងផ្ទះ​ស្ងាត់ ដោយ​បឋមជ្ឈាន សេចក្តី​ត្រេកអរក្នុង​ផ្ទះស្ងាត់ដោយ​ទុតិយជ្ឈាន សេចក្តី​ត្រេកអរ​ក្នុងផ្ទះស្ងាត់​ដោយ​តតិយជ្ឈាន សេចក្តី​ត្រេកអរ​ក្នុងផ្ទះស្ងាត់​ដោយ​ចតុត្ថជ្ឈាន។

[២៣៧] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូល​បឋមជ្ឈានហើយ ដោយអាការ​៣យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹង​និយាយកុហក១ កំពុង​និយាយ ដឹងខ្លួនថា អញកំពុង​និយាយកុហក១ និយាយ​រួចហើយ ដឹងខ្លួនថា អញនិយាយ​កុហករួច​ហើយ១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយកុហក​ដោយដឹងខ្លួន​ថា អាត្មាបាន​ចូលបឋមជ្ឈានហើយ ដោយ​អាការ៤យ៉ាង​គឺ មុននឹង​និយាយ ដឹងខ្លួនថា អញនិយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញកំពុង​និយាយ​កុហក១ និយាយ​រួចហើយ ដឹងខ្លួន​ថា អញនិយាយ​កុហករួច​ហើយ១ បិទបាំង​សេចក្តី​ឃើញ១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយ​កុហក​ដោយដឹង​ខ្លួនថា អាត្មាបាន​ចូល​បឋមជ្ឈាន​ហើយ ដោយ​អាការ៥យ៉ាង​គឺ មុននឹង​និយាយ ដឹងខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹង​ខ្លួនថា អញ​កំពុងនិយាយ​កុហក១ និយាយ​រួចហើយ ដឹងខ្លួន​ថា អញនិយាយ​កុហករួច​ហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយ​កុហក​ដោយដឹង​ខ្លួនថា អាត្មា​បានចូល​បឋមជ្ឈាន​ហើយ ដោយ​អាការ៦​យ៉ាងគឺ មុននឹង​និយាយ ដឹងខ្លួនថា អញនឹង​និយាយកុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញកំពុង​និយាយ​កុហក១ និយាយ​រួចហើយ ដឹងខ្លួន​ថា អញនិយាយ​កុហករួចហើយ១ បិទបាំង​សេចក្តីឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុនិយាយ​កុហកដោយ​ដឹងខ្លួនថា អាត្មា​បានចូល​បឋមជ្ឈាន​ហើយ ដោយអាការ​៧យ៉ាងគឺ មុន​នឹងនិយាយ ដឹងខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹង​ខ្លួនថា អញ​កំពុងនិយាយ​កុហក១ និយាយ​រួចហើយ ដឹងខ្លួន​ថា អញនិយាយ​កុហករួចហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ បិទបាំង​សេចក្តី​ពិតត្រង់១ ត្រូវ​អាបត្តិ​បារាជិក។

[២៣៨] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មា​កំពុងចូល​បឋមជ្ឈាន ដោយ​អាការ៣យ៉ាងគឺ មុន​នឹងនិយាយ ដឹងខ្លួន​ថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួនថា អញ​កំពុងនិយាយ​កុហក១ និយាយ​រួចហើយ ដឹងខ្លួន​ថា អញនិយាយ​កុហករួច​ហើយ១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយកុហក​ដោយដឹង​ខ្លួនថា អាត្មា​កំពុងចូល​បឋមជ្ឈាន ដោយ​អាការ៤យ៉ាង​គឺ មុននឹង​និយាយ ដឹងខ្លួន​ថា អញនឹង​និយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួនថា អញ​កំពុងនិយាយ​កុហក១ និយាយ​រួចហើយ ដឹងខ្លួនថា អញ​និយាយកុហក​រួចហើយ១ បិទបាំង​សេចក្តី​ឃើញ១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយកុហក​ដោយដឹង​ខ្លួនថា អាត្មាកំពុង​ចូលបឋមជ្ឈាន ដោយអាការ​៥យ៉ាងគឺ មុននឹង​និយាយ ដឹងខ្លួនថា អញនឹង​និយាយកុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញ​កំពុងនិយាយ​កុហក១ និយាយ​រួចហើយ ដឹងខ្លួន​ថា អញនិយាយ​កុហករួច​ហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ ត្រូវ​អាបត្តិបារាជិក។ ភិក្ខុនិយាយ​កុហកដោយ​ដឹងខ្លួនថា អាត្មាកំពុង​ចូលបឋមជ្ឈាន ដោយ​អាការ៦យ៉ាង​គឺ មុននឹង​និយាយ ដឹងខ្លួនថា អញនឹង​និយាយកុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញកំពុង​និយាយកុហក១ និយាយ​រួចហើយ ដឹងខ្លួនថា អញនិយាយ​កុហករួចហើយ១ បិទបាំង​សេចក្តីឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ ត្រូវ​អាបត្តិបារាជិក។ ភិក្ខុនិយាយ​កុហកដោយ​ដឹងខ្លួនថា អាត្មាកំពុង​ចូលបឋមជ្ឈាន ដោយអាការ៧​យ៉ាងគឺ មុននឹង​និយាយ ដឹងខ្លួនថា អញនឹង​និយាយកុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញកំពុង​និយាយ​កុហក១ និយាយ​រួចហើយ ដឹងខ្លួន​ថា អញនិយាយ​កុហករួចហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ បិទបាំង​សេចក្តី​ពិតត្រង់១ ត្រូវ​អាបត្តិបារាជិក។

[២៣៩] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលបឋមជ្ឈាន ដោយ​អាការ៣យ៉ាងគឺ មុននឹង​និយាយ ដឹងខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួនថា អញ​កំពុងនិយាយ​កុហក១ និយាយ​រួចហើយ ដឹងខ្លួន​ថា អញនិយាយ​កុហករួចហើយ១ ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​និយាយ​កុហកដោយ​ដឹងខ្លួនថា អាត្មាបាន​ចូលបឋមជ្ឈាន ដោយ​អាការ៤យ៉ាង​គឺ មុននឹង​និយាយ ដឹងខ្លួន​ថា អញនឹង​និយាយកុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញកំពុង​និយាយ​កុហក១ និយាយ​រួចហើយ ដឹងខ្លួនថា អញនិយាយ​កុហករួច​ហើយ១ បិទបាំង​សេចក្តី​ឃើញ១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុនិយាយ​កុហកដោយ​ដឹងខ្លួនថា អាត្មា​បានចូល​បឋមជ្ឈាន ដោយអាការ​៥យ៉ាងគឺ មុននឹង​និយាយ ដឹងខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញកំពុង​និយាយកុហក១ និយាយ​រួចហើយ ដឹងខ្លួនថា អញ​និយាយកុហក​រួចហើយ១ បិទបាំង​សេចក្តីឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​និយាយកុហក​ដោយដឹងខ្លួន​ថា អាត្មា​បានចូល​បឋមជ្ឈាន ដោយ​អាការ៦យ៉ាង​គឺ មុននឹងនិយាយ ដឹងខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញកំពុង​និយាយ​កុហក១ និយាយ​រួចហើយ ដឹង​ខ្លួនថា អញ​និយាយ​កុហក​រួចហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយ​កុហកដោយ​ដឹងខ្លួនថា អាត្មា​បានចូល​បឋមជ្ឈាន ដោយ​អាការ៧​យ៉ាងគឺ មុន​នឹងនិយាយ ដឹង​ខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹង​ខ្លួនថា អញ​កំពុង​និយាយ​កុហក១ និយាយ​រួចហើយ ដឹង​ខ្លួនថា អញ​និយាយ​កុហករួច​ហើយ១ បិទបាំង​សេចក្តីឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ បិទបាំង​សេចក្តី​ពិតត្រង់១ ត្រូវ​អាបត្តិបារាជិក។

[២៤០] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាជាអ្នកបានបឋមជ្ឈាន​​ហើយ ដោយអាការ​៣យ៉ាងគឺ មុននឹង​និយាយ ដឹងខ្លួនថា អញនឹង​និយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួនថា អញ​កំពុងនិយាយ​កុហក១ និយាយ​រួចហើយ ដឹងខ្លួន​ថា អញនិយាយ​កុហករួចហើយ១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយ​កុហកដោយ​ដឹងខ្លួនថា អាត្មា​ជាអ្នកបាន​បឋមជ្ឈាន​ហើយ ដោយអាការ​៤យ៉ាងគឺ មុននឹង​និយាយ ដឹងខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញកំពុង​និយាយ​កុហក១ និយាយ​រួចហើយ ដឹងខ្លួន​ថា អញនិយាយ​កុហករួច​ហើយ១ បិទបាំង​សេចក្តីឃើញ១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយកុហក​ដោយដឹងខ្លួន​ថា អាត្មាជា​អ្នកបាន​បឋមជ្ឈាន​ហើយ ដោយអាការ​៥យ៉ាងគឺ មុននឹង​និយាយ ដឹងខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញ​កំពុងនិយាយ​កុហក១ និយាយ​រួចហើយ ដឹង​ខ្លួនថា អញ​និយាយ​កុហក​រួចហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយ​កុហក​ដោយ​ដឹង​ខ្លួនថា អាត្មាជា​អ្នកបាន​បឋមជ្ឈាន​ហើយ ដោយអាការ៦​យ៉ាងគឺ មុននឹង​និយាយ ដឹងខ្លួន​ថា អញនឹង​និយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញកំពុង​និយាយ​កុហក១ និយាយ​រួចហើយ ដឹង​ខ្លួនថា អញ​និយាយ​កុហក​រួចហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយ​កុហកដោយ​ដឹងខ្លួនថា អាត្មា​ជាអ្នកបាន​បឋមជ្ឈាន​ហើយ ដោយ​អាការ៧យ៉ាង​គឺ មុននឹង​និយាយ ដឹង​ខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹង​ខ្លួនថា អញ​កំពុងនិយាយ​កុហក១ និយាយ​រួចហើយ ដឹង​ខ្លួនថា អញ​និយាយ​កុហក​រួចហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ បិទបាំង​សេចក្តី​ពិតត្រង់១ ត្រូវ​អាបត្តិ​បារាជិក។

[២៤១] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាជាអ្នកស្ទាត់ជំនាញហើយក្នុងបឋមជ្ឈាន ដោយ​អាការ៣យ៉ាង​គឺ មុននឹង​និយាយ ដឹង​ខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹង​ខ្លួនថា អញ​កំពុងនិយាយ​កុហក១ និយាយ​រួចហើយ ដឹង​ខ្លួនថា អញ​និយាយកុហក​រួចហើយ១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុនិយាយ​កុហក​ដោយដឹង​ខ្លួនថា អាត្មា​ជាអ្នកស្ទាត់​ជំនាញ​ហើយក្នុង​បឋមជ្ឈាន ដោយ​អាការ៤យ៉ាង​គឺ មុននឹង​និយាយ ដឹង​ខ្លួនថា អញនឹង​និយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញកំពុង​និយាយ​កុហក១ និយាយ​រួចហើយ ដឹង​ខ្លួនថា អញ​និយាយ​កុហករួច​ហើយ១ បិទបាំង​សេចក្តី​ឃើញ១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយ​កុហកដោយ​ដឹងខ្លួនថា អាត្មា​ជាអ្នក​ស្ទាត់ជំនាញ​ហើយក្នុង​បឋមជ្ឈាន ដោយ​អាការ៥យ៉ាង​គឺ មុននឹង​និយាយ ដឹងខ្លួន​ថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹង​ខ្លួនថា អញកំពុង​និយាយ​កុហក១ និយាយ​រួចហើយ ដឹង​ខ្លួនថា អញ​និយាយ​កុហករួច​ហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយកុហក​ដោយដឹង​ខ្លួនថា អាត្មា​ជាអ្នក​ស្ទាត់ជំនាញ​ហើយក្នុង​បឋមជ្ឈាន ដោយ​អាការ៦យ៉ាង​គឺ មុននឹង​និយាយ ដឹងខ្លួន​ថា អញនឹង​និយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញ​កំពុង​និយាយ​កុហក១ និយាយ​រួចហើយ ដឹង​ខ្លួនថា អញនិយាយ​កុហករួច​ហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយកុហក​ដោយដឹង​ខ្លួនថា អាត្មា​ជាអ្នកស្ទាត់​ជំនាញហើយ​ក្នុងបឋមជ្ឈាន ដោយ​អាការ៧យ៉ាង​គឺ មុន​នឹង​និយាយ ដឹងខ្លួន​ថា អញនឹង​និយាយ​កុហក១ កំពុង​និយាយ ដឹង​ខ្លួនថា អញ​កំពុងនិយាយ​កុហក១ និយាយ​រួចហើយ ដឹង​ខ្លួនថា អញ​និយាយកុហក​រួចហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ បិទបាំង​សេចក្តី​ពិតត្រង់១ ត្រូវ​អាបត្តិ​បារាជិក។

[២៤២] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា បឋមជ្ឈានអាត្មា​បានធ្វើឲ្យច្បាស់លាស់​រួចហើយ ដោយ​អាការ៣យ៉ាង​គឺ មុន​នឹងនិយាយ ដឹង​ខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹង​ខ្លួនថា អញ​កំពុងនិយាយ​កុហក១ និយាយ​រួចហើយ ដឹងខ្លួន​ថា អញនិយាយ​កុហករួច​ហើយ១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយកុហក​ដោយដឹង​ខ្លួនថា បឋមជ្ឈាន​អាត្មាបាន​ធ្វើឲ្យច្បាស់​លាស់រួចហើយ ដោយ​អាការ៤យ៉ាង​គឺ មុននឹង​និយាយ ដឹងខ្លួន​ថា អញនឹង​និយាយ​កុហក១ កំពុង​និយាយ ដឹង​ខ្លួនថា អញ​កំពុងនិយាយ​កុហក១ និយាយ​រួចហើយ ដឹង​ខ្លួនថា អញ​និយាយ​កុហក​រួចហើយ១ បិទបាំង​សេចក្តី​ឃើញ១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយកុហក​ដោយដឹង​ខ្លួនថា បឋមជ្ឈាន​អាត្មាបាន​ធ្វើឲ្យច្បាស់​លាស់រួច​ហើយ ដោយ​អាការ៥​យ៉ាងគឺ មុន​នឹងនិយាយ ដឹង​ខ្លួនថា អញនឹង​និយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញកំពុង​និយាយ​កុហក១ និយាយ​រួចហើយ ដឹង​ខ្លួនថា អញ​និយាយ​កុហករួច​ហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយកុហក​ដោយដឹង​ខ្លួនថា បឋមជ្ឈាន​អាត្មាបាន​ធ្វើឲ្យច្បាស់​លាស់រួច​ហើយ ដោយ​អាការ៦យ៉ាងគឺ មុន​នឹងនិយាយ ដឹង​ខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹង​ខ្លួនថា អញ​កំពុងនិយាយ​កុហក១ និយាយ​រួចហើយ ដឹង​ខ្លួនថា អញ​និយាយកុហក​រួចហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយ​កុហក​ដោយដឹង​ខ្លួនថា បឋមជ្ឈាន​អាត្មា​បានធ្វើ​ឲ្យច្បាស់លាស់​រួចហើយ ដោយ​អាការ៧យ៉ាង​គឺ មុន​នឹងនិយាយ ដឹង​ខ្លួនថា អញនឹង​និយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញកំពុង​និយាយ​កុហក១ និយាយ​រួចហើយ ដឹង​ខ្លួនថា អញ​និយាយ​កុហក​រួចហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ បិទបាំង​សេចក្តី​ពិតត្រង់១ ត្រូវ​អាបត្តិ​បារាជិក (បឋមជ្ឈាន​នេះ ដែលព្រះដ៏​មានព្រះភាគ ទ្រង់​សំដែង ឲ្យពិស្តារ​ហើយយ៉ាង​ណា ឈានទាំង​ពួងមាន ទុតិយជ្ឈាន​ជាដើម បណ្ឌិត​ត្រូវសំដែង​ឲ្យពិស្តារ យ៉ាងនោះ​ផងចុះ)។

[២៤៣] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូល​ហើយ កំពុង​ចូល បានចូល​កាន់ទុតិយជ្ឈាន កាន់​តតិយជ្ឈាន កាន់​ចតុត្ថជ្ឈាន អាត្មា​ជាអ្នកបាន​ហើយ ជាអ្នកស្ទាត់​ជំនាញហើយ ក្នុង​ចតុត្ថជ្ឈាន ចតុត្ថជ្ឈាន អាត្មា​បានធ្វើឲ្យ​ច្បាស់លាស់​ហើយដោយ​អាការ៣ យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ បិទបាំងសេចក្តីពេញចិត្ត១ បិទបាំងសេចក្តីពិតត្រង់១ ត្រូវអាបត្តិបារាជិក។

[២៤៤] ភិក្ខុនិយាយកុហក​ដោយដឹងខ្លួនថា អាត្មា​បានចូល​ហើយ កំពុង​ចូល បានចូល​កាន់សុញ្ញតវិមោក្ខ កាន់អនិមិត្តវិមោក្ខ កាន់អប្បណិហិតវិមោក្ខ អាត្មា​ជាអ្នកបាន​ហើយ ជាអ្នក​ស្ទាត់ជំនាញ​ហើយ ក្នុង​អប្បណិហិតវិមោក្ខ អប្បណិហិតវិមោក្ខ អាត្មា​បានធ្វើ​ឲ្យច្បាស់​លាស់ហើយ ដោយ​អាការ៣​យ៉ាង ត្រូវ​អាបត្តិ​បារាជិក។បេ។

[២៤៥] ភិក្ខុនិយាយកុហក​ដោយដឹងខ្លួន​ថា អាត្មាបាន​ចូលហើយ កំពុងចូល បានចូល​កាន់សុញ្ញតសមាធិ កាន់​អនិមិត្តសមាធិ កាន់​អប្បណិហិតសមាធិ អាត្មា​ជាអ្នកបាន​ហើយ ជាអ្នក​ស្ទាត់ជំនាញ​ហើយ ក្នុង​អប្បណិហិតសមាធិ អប្បណិហិតសមាធិ អាត្មា​បានធ្វើឲ្យ​ច្បាស់លាស់​ហើយ ដោយ​អាការ៣​យ៉ាង ត្រូវ​អាបត្តិ​បារាជិក។បេ។

[២៤៦] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបាន​ចូលហើយ កំពុង​ចូល បាន​ចូលកាន់សុញ្ញតសមាបត្តិ កាន់អនិមិត្តសមាបត្តិ កាន់​អប្បណិហិត​សមាបត្តិ អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់​ជំនាញហើយ ក្នុង​អប្បណិហិតសមាបត្តិ អប្បណិហិតសមាបត្តិ អាត្មា​បានធ្វើ​ឲ្យច្បាស់លាស់​ហើយ ដោយ​អាការ ៣យ៉ាង ត្រូវ​អាបត្តិបារាជិក។បេ។

[២៤៧] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបាន​ដល់ហើយ កំពុង​ដល់ បាន​ដល់នូវត្រៃវិជ្ជា អាត្មា​ជាអ្នកបាន​ហើយ ជាអ្នកស្ទាត់​ជំនាញហើយ ក្នុង​ត្រៃវិជ្ជា ត្រៃវិជ្ជា​អាត្មាបាន​ធ្វើឲ្យច្បាស់​លាស់ហើយ ដោយ​អាការ៣យ៉ាង ត្រូវ​អាបត្តិបារាជិក។បេ។

[២៤៨] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានដល់ហើយ កំពុងដល់ បានដល់​នូវសតិបដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ អាត្មា​ជាអ្នកបាន​ហើយ ជាអ្នក​ស្ទាត់ជំនាញ​ហើយ ក្នុងឥទ្ធិបាទ៤ ឥទ្ធិបាទ៤ អាត្មាបាន​ធ្វើឲ្យច្បាស់​លាស់ហើយ ដោយ​អាការ៣យ៉ាង ត្រូវ​អាបត្តិបារាជិក។បេ។

[២៤៩] ភិក្ខុនិយាយ​កុហកដោយ​ដឹងខ្លួនថា អាត្មា​បានដល់​ហើយ កំពុង​ដល់ បានដល់​នូវឥន្ទ្រិយ៥ ពល៥ អាត្មា​ជាអ្នក​បានហើយ ជាអ្នក​ស្ទាត់ជំនាញ​ហើយ ក្នុង​ពល៥ ពល៥ អាត្មា​បានធ្វើឲ្យច្បាស់​លាស់ហើយ ដោយ​អាការ៣យ៉ាង ត្រូវ​អាបត្តិបារាជិក។បេ។

[២៥០] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មា​បានត្រាស់ដឹង​ហើយ កំពុង​ត្រាស់ដឹង បានត្រាស់​ដឹងនូវពោជ្ឈង្គ៧ អាត្មា​ជាអ្នកបាន​ហើយ ជាអ្នកស្ទាត់​ជំនាញហើយ ក្នុង​ពោជ្ឈង្គ៧ ពោជ្ឈង្គ៧ អាត្មា​បានធ្វើឲ្យ​ច្បាស់លាស់ហើយ ដោយ​អាការ​៣យ៉ាង ត្រូវ​អាបត្តិ​បារាជិក។បេ។

[២៥១] ភិក្ខុនិយាយកុហក​ដោយដឹងខ្លួន​ថា អាត្មាបាន​ត្រាស់ដឹង​ហើយ កំពុង​ត្រាស់ដឹង បានត្រាស់​ដឹងនូវមគ្គ​ប្រកបដោយ​អង្គ៨ដ៏ប្រសើរ អាត្មា​ជាអ្នកបាន​ហើយ ជាអ្នកស្ទាត់​ជំនាញហើយ ក្នុង​មគ្គប្រកប​ដោយអង្គ​៨ដ៏ប្រសើរ មគ្គ​ប្រកប​ដោយអង្គ​៨ដ៏ប្រសើរ អាត្មា​បានធ្វើ​ឲ្យច្បាស់​លាស់ហើយ ដោយអាការ៣​យ៉ាង ត្រូវ​អាបត្តិបារាជិក។បេ។

[២៥២] ភិក្ខុនិយាយកុហកដោយ​ដឹងខ្លួនថា អាត្មាបាន​សម្រេចហើយ កំពុង​សម្រេច បានសម្រេច​នូវសោតាបត្តិផល សកទាគាមិផល អនាគាមិផល អរហត្តផល អាត្មាជា​អ្នកបាន​ហើយ ជាអ្នកស្ទាត់​ជំនាញហើយ ក្នុង​អរហត្តផល អរហត្តផល អាត្មា​បានធ្វើ​ឲ្យច្បាស់លាស់​ហើយ ដោយ​អាការ៣យ៉ាង ត្រូវ​អាបត្តិបារាជិក។បេ។

[២៥៣] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា រាគៈអាត្មាបាន​កំចាត់បង់ហើយ រាគៈអាត្មា​បានខ្ជាក់ចោល​ហើយ រាគៈ​អាត្មាបាន (ធ្វើ) ឲ្យផុត​ហើយ រាគៈអាត្មា​បានបន្សាត់​ចេញហើយ រាគៈអាត្មា​បានរលាស់​ចោលហើយ រាគៈ​អាត្មាបាន​រើចោល​ហើយ រាគៈអាត្មា​បានគាស់​រំលើងហើយ ដោយ​អាការ៣​យ៉ាង ត្រូវអាបត្តិ​បារាជិក។បេ។ ភិក្ខុ​និយាយ​កុហកដោយដឹងខ្លួនថា ទោសៈ​អាត្មាបាន​កំចាត់បង់​ហើយ។បេ។ មោហៈ​អាត្មាបាន​កំចាត់បង់​ហើយ បានខ្ជាក់​ចោលហើយ បាន (ធ្វើ) ឲ្យផុត​ហើយ បានបន្សាត់​ចេញហើយ បានរលាស់​ចោលហើយ បានរើ​ចោលហើយ បាន​គាស់រំលើង​ហើយ ដោយ​អាការ៣យ៉ាង ត្រូវ​អាបត្តិបារាជិក។បេ។

[២៥៤] ភិក្ខុនិយាយកុហក​ដោយដឹងខ្លួនថា ចិត្តរបស់អាត្មា​មានសេចក្តីរារាំង​ប្រាស គឺផុតស្រឡះ​ហើយចាករាគៈ ចិត្ត​របស់អាត្មា​ផុតស្រឡះ​ហើយចាកទោសៈ ចិត្តរបស់​អាត្មាផុតស្រឡះ​ហើយចាក​មោហៈ ដោយ​អាការ៣យ៉ាង ត្រូវ​អាបត្តិ​បារាជិក។បេ។ មុន​នឹងនិយាយ ដឹង​ខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញកំពុង​និយាយកុហក១ និយាយ​រួចហើយ ដឹង​ខ្លួនថា អញនិយាយ​កុហករួចហើយ១ បិទបាំង​សេចក្តីឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ បិទបាំង​សេចក្តី​ពិតត្រង់១ ត្រូវ​អាបត្តិ​បារាជិក។

សុទ្ធិកវារ ចប់។

[២៥៥] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូល​ហើយ កំពុងចូល បានចូលកាន់បឋមជ្ឈាន​ផង កាន់ទុតិយជ្ឈាន​ផង អាត្មាជា​អ្នកបានហើយ ជា​អ្នកស្ទាត់​ជំនាញហើយ ក្នុង​បឋមជ្ឈាន​ផង ទុតិយជ្ឈាន​ផង បឋមជ្ឈាន និង​ទុតិយជ្ឈាន អាត្មា​បានធ្វើឲ្យ​ច្បាស់លាស់​ហើយ ដោយ​អាការ៣​យ៉ាង ត្រូវ​អាបត្តិ​បារាជិក។បេ។ ភិក្ខុ​និយាយកុហក​ដោយដឹងខ្លួន​ថា អាត្មា​បានចូល​ហើយ កំពុង​ចូល បានចូល​កាន់បឋមជ្ឈាន​ផង តតិយជ្ឈាន​ផង អាត្មា​ជាអ្នកបាន​ហើយ ជាអ្នកស្ទាត់​ជំនាញ​ហើយ ក្នុង​បឋមជ្ឈាន​ផង តតិយជ្ឈាន​ផង បឋមជ្ឈាន និងតតិយជ្ឈាន អាត្មា​បានធ្វើ​ឲ្យច្បាស់​លាស់ហើយ ដោយ​អាការ៣យ៉ាង ត្រូវ​អាបត្តិបារាជិក។បេ។ ភិក្ខុ​និយាយ​កុហក​ដោយដឹង​ខ្លួនថា អាត្មា​បានចូល​ហើយ កំពុង​ចូល បានចូលកាន់​បឋមជ្ឈានផង ចតុត្ថជ្ឈាន​ផង អាត្មាជា​អ្នកបាន​ហើយ ជាអ្នកស្ទាត់​ជំនាញហើយ ក្នុង​បឋមជ្ឈាន​ផង ចតុត្ថជ្ឈានផង បឋមជ្ឈាន និងចតុត្ថជ្ឈាន អាត្មា​បានធ្វើ​ឲ្យច្បាស់លាស់​ហើយ ដោយអាការ​៣យ៉ាង ត្រូវ​អាបត្តិ​បារាជិក។បេ។

[២៥៦] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល បាន​ចូលកាន់បឋមជ្ឈានផង សុញ្ញតវិមោក្ខផង បឋមជ្ឈានផង អនិមិត្តវិមោក្ខផង បឋមជ្ឈានផង អប្បណិហិតវិមោក្ខផង អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញ​ហើយ ក្នុង​បឋមជ្ឈាន​ផង អប្បណិហិតវិមោក្ខ​ផង បឋមជ្ឈាន និង​អប្បណិហិតវិមោក្ខ អាត្មា​បានធ្វើ​ឲ្យច្បាស់លាស់​ហើយ ដោយ​អាការ៣​យ៉ាង ត្រូវ​អាបត្តិបារាជិក។បេ។

[២៥៦] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល បាន​ចូលកាន់បឋមជ្ឈានផង សុញ្ញតវិមោក្ខផង បឋមជ្ឈានផង អនិមិត្តវិមោក្ខផង បឋមជ្ឈានផង អប្បណិហិតវិមោក្ខផង អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញ​ហើយ ក្នុង​បឋមជ្ឈាន​ផង អប្បណិហិតវិមោក្ខ​ផង បឋមជ្ឈាន និង​អប្បណិហិតវិមោក្ខ អាត្មា​បានធ្វើ​ឲ្យច្បាស់លាស់​ហើយ ដោយ​អាការ៣​យ៉ាង ត្រូវ​អាបត្តិបារាជិក។បេ។

[២៥៨] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល បាន​ចូលកាន់​បឋមជ្ឈានផង សុញ្ញតសមាបត្តិ​ផង បឋមជ្ឈានផង អនិមិត្តសមាបត្តិ​ផង បឋមជ្ឈាន​ផង អប្បណិហិតសមាបត្តិ​ផង អាត្មាជា​អ្នកបាន​ហើយ ជាអ្នក​ស្ទាត់ជំនាញ​ហើយ ក្នុង​បឋមជ្ឈាន​ផង អប្បណិហិតសមាបត្តិ​ផង បឋមជ្ឈាន និង​អប្បណិហិតសមាបត្តិ អាត្មា​បានធ្វើ​ឲ្យច្បាស់​លាស់ហើយ ដោយ​អាការ៣​យ៉ាង ត្រូវ​អាបត្តិ​បារាជិក។បេ។

[២៥៩] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានដល់ហើយ កំពុងដល់ បានចូលកាន់​បឋមជ្ឈានផង ត្រៃវិជ្ជា​ផង អាត្មាជា​អ្នកបាន​ហើយ ជាអ្នកស្ទាត់​ជំនាញហើយ ក្នុង​បឋមជ្ឈានផង ត្រៃ​វិជ្ជាផង បឋមជ្ឈាន និង​ត្រៃវិជ្ជា អាត្មា​បានធ្វើឲ្យច្បាស់​លាស់ហើយ ដោយ​អាការ៣​យ៉ាង ត្រូវ​អាបត្តិ​បារាជិក។បេ។

[២៦០] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានដល់ហើយ កំពុងដល់ បានដល់នូវ​បឋមជ្ឈានផង សតិបដ្ឋាន៤ផង បឋមជ្ឈាន​ផង សម្មប្បធាន៤ផង បឋមជ្ឈាន​ផង ឥទ្ធិបាទ៤​ផង អាត្មា​ជាអ្នកបាន​ហើយ ជាអ្នក​ស្ទាត់ជំនាញ​ហើយ ក្នុង​បឋមជ្ឈាន​ផង ឥទ្ធិបាទ៤​ផង បឋមជ្ឈាន និង​ឥទ្ធិបាទ៤ អាត្មា​បានធ្វើ​ឲ្យច្បាស់លាស់​ហើយ ដោយ​អាការ៣​យ៉ាង ត្រូវ​អាបត្តិ​បារាជិក។បេ។

[២៦១] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានដល់ហើយ កំពុង​ដល់ បានដល់​នូវបឋមជ្ឈាន​ផង ឥន្ទ្រិយ៥​ផង បឋមជ្ឈាន​ផង ពល៥​ផង អាត្មា​ជាអ្នកបាន​ហើយ ជាអ្នក​ស្ទាត់​ហើយ ក្នុង​បឋមជ្ឈាន​ផង ពល៥ផង បឋមជ្ឈាន និង​ពល៥ អាត្មា​បានធ្វើ​ឲ្យច្បាស់​លាស់ហើយ ដោយ​អាការ៣​យ៉ាង ត្រូវ​អាបត្តិ​បារាជិក។បេ។

[២៦២] ភិក្ខុនិយាយកុហក​ដោយដឹងខ្លួនថា អាត្មា​បានដល់ហើយ កំពុង​ដល់ បានដល់​នូវបឋមជ្ឈាន​ផង ពោជ្ឈង្គ៧​ផង អាត្មាជា​អ្នកបាន​ហើយ ជាអ្នកស្ទាត់​ហើយ ក្នុង​បឋមជ្ឈាន​ផង ពោជ្ឈង្គ៧​ផង បឋមជ្ឈាន និង​ពោជ្ឈង្គ៧ អាត្មា​បានធ្វើឲ្យ​ច្បាស់លាស់​ហើយ ដោយ​អាការ៣​យ៉ាង ត្រូវ​អាបត្តិ​បារាជិក។បេ។

[២៦៣] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មា​បានដល់ហើយ កំពុង​ដល់ បានដល់​នូវបឋមជ្ឈាន​ផង មគ្គប្រកប​ដោយអង្គ​៨ដ៏ប្រសើរផង អាត្មា​ជាអ្នកបាន​ហើយ ជាអ្នក​ស្ទាត់ហើយ ក្នុង​បឋមជ្ឈាន​ផង ក្នុងមគ្គ​ប្រកបដោយ​អង្គ៨ដ៏ប្រសើរ​ផង បឋមជ្ឈាននិង មគ្គ​ប្រកប​ដោយអង្គ​៨ដ៏ប្រសើរ អាត្មា​បានធ្វើឲ្យ​ច្បាស់លាស់​ហើយ ដោយ​អាការ៣​យ៉ាង ត្រូវ​អាបត្តិ​បារាជិក។បេ។

[២៦៤] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានដល់ហើយ កំពុង​ដល់ បានដល់​នូវបឋមជ្ឈាន​ផង សោតាបត្តិផល​ផង បឋមជ្ឈាន​ផង សកទាគាមិផល​ផង បឋមជ្ឈាន​ផង អនាគាមិផល​ផង បឋមជ្ឈាន​ផង អរហត្តផល​ផង អាត្មា​ជាអ្នកបាន​ហើយ ជាអ្នក​ស្ទាត់ហើយ ក្នុង​បឋមជ្ឈាន​ផង អរហត្តផល​ផង បឋមជ្ឈាន និង​អរហត្តផល អាត្មា​បានធ្វើឲ្យ​ច្បាស់លាស់​ហើយ ដោយ​អាការ៣​យ៉ាង ត្រូវ​អាបត្តិ​បារាជិក។បេ។

[២៦៥] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល បានចូលកាន់​បឋមជ្ឈាន ទាំងរាគៈ អាត្មា​ក៏បានកំចាត់​ចេញហើយ។បេ។ អាត្មា​បានចូល​ហើយ កាន់​បឋមជ្ឈាន។បេ។ ទាំង​ទោសៈ អាត្មា​ក៏បានកំចាត់​ចេញ​ហើយ។បេ។ អាត្មា​បានចូល​ហើយ កាន់​បឋមជ្ឈាន។បេ។ ទាំង​មោហៈ អាត្មា​ក៏បានកំចាត់​ចេញហើយ បានខ្ជាក់​ចោលហើយ បានធ្វើ​ឲ្យផុត​ស្រឡះហើយ បាន​បន្សាត់ចេញ​ហើយ បានរលាស់​ចោលហើយ បាន​គាស់រំលើង​ហើយ បានរើ​ចោលហើយ ដោយ​អាការ៣​យ៉ាង ត្រូវ​អាបត្តិ​បារាជិក។បេ។

[២៦៦] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល បានចូល​កាន់បឋមជ្ឈាន ចិត្ត​របស់អាត្មា​ផុតស្រឡះ​ហើយចាក​រាគៈ ចិត្ត​របស់អាត្មា​ផុតស្រឡះ​ហើយចាក​ទោសៈ ចិត្តរបស់​អាត្មាផុតស្រឡះ​ហើយចាក​មោហៈ ដោយ​អាការ៣យ៉ាង គឺ មុន​នឹងនិយាយ ដឹង​ខ្លួនថា អញ​នឹងនិយាយ​កុហក កំពុង​និយាយ ដឹងខ្លួនថា អញកំពុង​និយាយកុហក និយាយ​រួចហើយ ដឹងខ្លួនថា អញ​និយាយកុហក​រួចហើយ បិទបាំង​សេចក្តីឃើញ បិទបាំង​សេចក្តី​គាប់ចិត្ត បិទបាំង​សេចក្តីពេញ​ចិត្ត បិទបាំង​សេចក្តីពិត​ត្រង់ ត្រូវអាបត្តិ​បារាជិក។បេ។

ខណ្ឌចក្ក ចប់

[២៦៧] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល បានចូល​កាន់ទុតិយជ្ឈាន​ផង តតិយជ្ឈាន​ផង អាត្មាជា​អ្នកបាន​ហើយ ជាអ្នក​ស្ទាត់ហើយ ក្នុង​ទុតិយជ្ឈាន​ផង តតិយជ្ឈាន​ផង ទុតិយជ្ឈាន និង​តតិយជ្ឈាន អាត្មា​បានធ្វើ​ឲ្យច្បាស់​លាស់ហើយ ដោយ​អាការ​៣យ៉ាង ត្រូវ​អាបត្តិ​បារាជិក។បេ។ ភិក្ខុ​និយាយ​កុហក​ដោយដឹង​ខ្លួនថា អាត្មា​បានចូល​ហើយ កំពុង​ចូល បានចូល​កាន់ទុតិយជ្ឈាន​ផង ចតុត្ថជ្ឈាន​ផង អាត្មា​ជាអ្នកបាន​ហើយ ជាអ្នក​ស្ទាត់ហើយ ក្នុង​ទុតិយជ្ឈាន​ផង ចតុត្ថជ្ឈាន​ផង ទុតិយជ្ឈាន និង​ចតុត្ថជ្ឈាន អាត្មា​បានធ្វើ​ឲ្យច្បាស់​លាស់ហើយ ដោយ​អាការ​៣យ៉ាង ត្រូវ​អាបត្តិ​បារាជិក។បេ។ ភិក្ខុ​និយាយ​កុហក​ដោយដឹង​ខ្លួនថា អាត្មា​បានដល់​ហើយ កំពុង​ដល់ បានដល់​នូវទុតិយជ្ឈាន​ផង សុញ្ញតវិមោក្ខ​ផង ទុតិយជ្ឈាន​ផង អនិមិត្តវិមោក្ខ​ផង ទុតិយជ្ឈាន​ផង អប្បណិហិតវិមោក្ខ​ផង ទុតិយជ្ឈាន​ផង សុញ្ញតសមាធិ​ផង ទុតិយជ្ឈាន​ផង អនិមិត្តសមាធិ​ផង ទុតិយជ្ឈាន​ផង អប្បណិហិតសមាធិ​ផង ទុតិយជ្ឈាន​ផង សុញ្ញតសមាបត្តិ​ផង ទុតិយជ្ឈាន​ផង អនិមិត្តសមាបត្តិ​ផង ទុតិយជ្ឈាន​ផង អប្បណិហិតសមាបត្តិ​ផង ទុតិយជ្ឈាន​ផង ត្រៃវិជ្ជា​ផង ទុតិយជ្ឈាន​ផង សតិប្បដ្ឋាន៤​ផង ទុតិយជ្ឈាន​ផង សម្មប្បធាន៤​ផង ទុតិយជ្ឈាន​ផង ឥទ្ធិបាទ៤​ផង ទុតិយជ្ឈាន​ផង ឥន្ទ្រិយ៥​ផង ទុតិយជ្ឈាន​ផង ពល៥​ផង ទុតិយជ្ឈាន​ផង ពោជ្ឈង្គ៧​ផង ទុតិយជ្ឈាន​ផង មគ្គប្រកប​ដោយអង្គ​៨ដ៏ប្រសើរ​ផង ទុតិយជ្ឈាន​ផង សោតាបត្តិផល​ផង ទុតិយជ្ឈាន​ផង សកទាគាមិផល​ផង ទុតិយជ្ឈាន​ផង អនាគាមិផល​ផង ទុតិយជ្ឈាន​ផង អរហត្តផល​ផង។បេ។ អាត្មា​បានចូល​ហើយកាន់​ទុតិយជ្ឈាន ទាំង​រាគៈ អាត្មា​ក៏បានកំចាត់​ចេញហើយ។បេ។ ទាំង​ទោសៈ អាត្មា​ក៏បានកំចាត់​ចេញហើយ។បេ។ ទាំង​មោហៈ អាត្មា​ក៏បានកំចាត់​ចេញហើយ បាន​ខ្ជាក់ចោល​ហើយ បាន (ធ្វើ) ឲ្យ​ផុតស្រឡះ​ហើយ បាន​បន្សាត់​ចេញហើយ បាន​រលាស់ចោល​ហើយ បាន​គាស់រំលើង​ហើយ បានរើ​ចោល​ហើយ។បេ។ ភិក្ខុ​និយាយ​កុហកដោយ​ដឹងខ្លួន​ថា អាត្មា​បានចូល​ហើយ កាន់​ទុតិយជ្ឈាន ទាំងចិត្ត​របស់អាត្មា​ក៏បានផុត​ស្រឡះ​ហើយ​ចាករាគៈ អាត្មា​បានចូល​ហើយ កាន់​ទុតិយជ្ឈាន ទាំង​ចិត្តរបស់​អាត្មាក៏​បានផុត​ស្រឡះហើយ​ចាកទោសៈ អាត្មា​បានចូល​ហើយ កាន់​ទុតិយជ្ឈាន ទាំង​ចិត្តរបស់​អាត្មាក៏​បានផុត​ស្រឡះហើយ​ចាកមោហៈ ត្រូវ​អាបត្តិ​បារាជិក។បេ។ ភិក្ខុ​និយាយ​កុហកដោយ​ដឹងខ្លួនថា អាត្មា​បានចូល​ហើយ កំពុង​ចូល បានចូល​កាន់ទុតិយជ្ឈា​នផង បឋមជ្ឈាន​ផង អាត្មា​ជាអ្នកបាន​ហើយ ជាអ្នក​ស្ទាត់ហើយ​ក្នុងទុតិយជ្ឈាន​ផង បឋមជ្ឈាន​ផង ទុតិយជ្ឈាន និង​បឋមជ្ឈាន អាត្មា​បានធ្វើឲ្យ​ច្បាស់លាស់​ហើយ ដោយ​អាការ៣​យ៉ាង ត្រូវ​អាបត្តិ​បារាជិក។បេ។

ពទ្ធចក្ក ចប់។

បណ្ឌិតត្រូវធ្វើពទ្ធចក្កឲ្យមានបទផ្លាស់ប្តូរគ្នា ធ្វើតាមមូលមួយៗដូចន័យ​ដែលព្រះសម្ពុទ្ធ ទ្រង់​សំដែងហើយ​នោះផងចុះ។

នេះជាសេចក្តីសង្ខេប

[២៦៨] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា ចិត្តរបស់អាត្មាបានផុតស្រឡះ​ហើយចាក​មោហៈផង អាត្មា​បានចូល​ហើយ កំពុង​ចូល បាន​ចូលកាន់​បឋមជ្ឈាន​ផង ចិត្តរបស់​អាត្មាផុត​ស្រឡះ​ហើយចាក​មោហៈផង អាត្មា​ជាអ្នកបាន​ហើយ ជា​អ្នកស្ទាត់​ហើយក្នុង​បឋមជ្ឈាន​ផង ចិត្ត​របស់អាត្មា​ផុតស្រឡះ​ហើយចាក​មោហៈ ទាំង​បឋមជ្ឈាន អាត្មា​ក៏បាន​ធ្វើឲ្យ​ច្បាស់លាស់​ហើយ ដោយ​អាការ៣​យ៉ាង ត្រូវ​អាបត្តិ​បារាជិក។បេ។ ភិក្ខុ​និយាយ​កុហកដោយ​ដឹងខ្លួន​ថា ចិត្ត​របស់​អាត្មាផុត​ស្រឡះ​ហើយចាក​មោហៈ​ផង អាត្មា​បានចូល​ហើយកាន់​ទុតិយជ្ឈាន​ផង តតិយជ្ឈាន​ផង ចតុត្ថជ្ឈាន​ផង សុញ្ញតវិមោក្ខ​ផង អនិមិត្តវិមោក្ខ​ផង អប្បណិហិតវិមោក្ខ​ផង សុញ្ញតសមាធិ​ផង អនិមិត្តសមាធិ​ផង អប្បណិហិតសមាធិ​ផង សុញ្ញតសមាបត្តិ​ផង អនិមិត្តសមាបត្តិ​ផង អប្បណិហិតសមាបត្តិ​ផង ត្រៃវិជ្ជា​ផង សតិប្បដ្ឋាន៤​ផង សម្មប្បធាន៤​ផង ឥទ្ធិបាទ៤​ផង ឥន្ទ្រិយ៥​ផង ពល៥​ផង ពោជ្ឈង្គ៧ផ​ង មគ្គប្រកប​ដោយអង្គ​៨ដ៏ប្រសើរ​ផង សោតាបត្តិផល​ផង សកទាគាមិផល​ផង អនាគាមិផល​ផង អរហត្តផល​ផង ដោយអាការ​៣យ៉ាង។បេ។ រាគៈ​អាត្មាបាន​កំចាត់ចេញ​ហើយផង។បេ។ ទោសៈ​អាត្មាបាន​កំចាត់ចេញ​ហើយ​ផង។បេ។ ទាំង​មោហៈ អាត្មា​ក៏បាន​កំចាត់​ចេញ​ហើយ បានខ្ជាក់​ចោលហើយ បាន (ធ្វើ) ឲ្យផុត​ស្រឡះ​ហើយ បាន​បន្សាត់​ចេញហើយ បាន​រលាស់ចោល​ហើយ បានគាស់​រំលើង​ហើយ បានរើ​ចោល​ហើយ ចិត្តរបស់​អាត្មាបាន​ផុតស្រឡះ​ហើយចាក​រាគៈផង ចិត្ត​របស់អាត្មា​បានផុត​ស្រឡះហើយ​ចាកទោសៈ​ផង ចិត្ត​របស់​អាត្មាបាន​ផុតស្រឡះ​ហើយចាក​មោហៈ​ផង ដោយ​អាការ៣​យ៉ាង ត្រូវ​អាបត្តិ​បារាជិក។បេ។

ចក្កមានមូល១ ចប់ដោយសង្ខេប។

[២៦៩] ចក្កមានមូល១ ដែលព្រះសម្ពុទ្ធទ្រង់សំដែងដោយពិស្តារហើយយ៉ាងណា ចក្កមានមូល២ក្តី មានមូល៣ក្តី មានមូល៤ក្តី មានមូល៥ក្តី មានមូល៦ក្តី មានមូល៧ក្តី មានមូល៨ក្តី មានមូល៩ក្តី មានមូល១០ក្តី បណ្ឌិតត្រូវសំដែងឲ្យពិស្តារយ៉ាងនោះផងចុះ។

នេះចក្កមានមូលគ្រប់ទាំងអស់ (ដូចមានសេចក្តីតទៅនេះ)

[២៧០] ភិក្ខុនិយាយកុហក​ដោយដឹងខ្លួន​ថា អាត្មាបាន​ចូលហើយ កំពុង​ចូល បានចូល​កាន់បឋមជ្ឈាន​ផង ទុតិយជ្ឈាន​ផង តតិយជ្ឈាន​ផង ចតុត្ថជ្ឈាន​ផង សុញ្ញតវិមោក្ខ​ផង អនិមិត្តវិមោក្ខ​ផង អប្បណិហិតវិមោក្ខ​ផង សុញ្ញតសមាធិ​ផង អនិមិត្តសមាធិ​ផង អប្បណិហិតសមាធិ​ផង សុញ្ញតសមាបត្តិ​ផង អនិមិត្តសមាបត្តិ​ផង អប្បណិហិតសមាបត្តិ​ផង ត្រៃវិជ្ជា​ផង សតិប្បដ្ឋាន៤​ផង សម្មប្បធាន៤​ផង ឥទ្ធិបាទ៤​ផង ឥន្ទ្រិយ៥​ផង ពល៥​ផង ពោជ្ឈង្គ៧​ផង មគ្គ​មានអង្គ​៨ដ៏ប្រសើរ​ផង សោតាបត្តិផល​ផង សកទាគាមិផល​ផង អនាគាមិផល​ផង អរហត្តផល​ផង។បេ។ រាគៈ​អាត្មាបាន​កំចាត់ចេញ​ហើយផង។បេ។ ទោសៈ​អាត្មាបាន​កំចាត់ចេញ​ហើយផង។បេ។ ទាំង​មោហៈ អាត្មា​ក៏បានកំចាត់​ចេញ​ហើយ បានខ្ជាក់​ចោលហើយ បាន (ធ្វើ) ឲ្យ​ផុតស្រឡះ​ហើយ បាន​បន្សាត់​ចេញហើយ បាន​រលាស់​ចោល​ហើយ បាន​គាស់រំលើង​ហើយ បាន​រើចោល​ហើយ ចិត្ត​របស់អាត្មា​ផុតស្រឡះ​ហើយ ចាក​រាគៈផង ចិត្ត​របស់អាត្មា​ផុតស្រឡះ​ហើយ ចាក​ទោសៈផង ចិត្ត​របស់អាត្មា​ផុតស្រឡះ​ហើយ ចាក​មោហៈផង ដោយ​អាការ៣​យ៉ាង។បេ។ ដោយ​អាការ៧​យ៉ាងគឺ មុន​នឹងនិយាយ ដឹង​ខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ក៏ដឹង​ខ្លួនថា អញ​កំពុងនិយាយ​កុហក១ លុះនិយាយ​រួចហើយ ក៏ដឹង​ខ្លួនថា អញ​និយាយ​កុហករួច​ហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ បិទបាំង​សេចក្តីពិត​ត្រង់១ ត្រូវ​អាបត្តិ​បារាជិក។

ចក្កមានមូលគ្រប់ទាំងអស់ ចប់។

សុទ្ធិកវារកថា ចប់។

[២៧១] ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ កាន់បឋមជ្ឈាន កាល​ដែលនិយាយ ក៏និយាយ​កុហកដោយ​ដឹងខ្លួន បែរជា​និយាយ​ថា អាត្មាបាន​ចូលហើយ កាន់​ទុតិយជ្ឈាន ដូច្នេះ​ទៅវិញ ដោយ​អាការ៣​យ៉ាង បើអ្នក​ស្តាប់ដឹង​សេចក្តីច្បាស់ ត្រូវ​អាបត្តិបារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ ភិក្ខុ​ចង់និយាយ​ថា អាត្មាបាន​ចូលហើយ កាន់​បឋមជ្ឈាន កាល​ដែលនិយាយ ក៏និយាយ​កុហកដោយ​ដឹងខ្លួន បែរជា​និយាយថា អាត្មា​បានចូល​ហើយ កាន់​តតិយជ្ឈាន ដូច្នេះ​វិញ ដោយអាការ​៣យ៉ាង បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ ភិក្ខុ​ចង់និយាយ​ថា អាត្មា​បានចូល​ហើយ កាន់​បឋមជ្ឈាន កាល​ដែលនិយាយ ក៏និយាយ​កុហកដោយ​ដឹងខ្លួន បែរជា​និយាយ​ថា អាត្មា​បានចូល​ហើយ កាន់​ចតុត្ថជ្ឈាន ដូច្នេះ​វិញ ដោយ​អាការ៣​យ៉ាង បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ ភិក្ខុចង់​និយាយថា អាត្មា​បានចូល​ហើយ កាន់​បឋមជ្ឈាន កាលដែល​និយាយ ក៏និយាយ​កុហកដោយ​ដឹងខ្លួន បែរជា​និយាយ​ថា អាត្មាបាន​ចូលហើយ កាន់​សុញ្ញតវិមោក្ខ កាន់​អនិមិត្តវិមោក្ខ កាន់​អប្បណិហិតវិមោក្ខ កាន់​សុញ្ញតសមាធិ កាន់​អនិមិត្តសមាធិ កាន់​អប្បណិហិតសមាធិ កាន់​សុញ្ញតសមាបត្តិ កាន់​អនិមិត្តសមាបត្តិ កាន់​អប្បណិហិតសមាបត្តិ កាន់​ត្រៃវិជ្ជា កាន់​សតិប្បដ្ឋាន៤ កាន់​សម្មប្បធាន៤ កាន់​ឥទ្ធិបាទ៤ កាន់​ឥន្ទ្រិយ៥ កាន់​ពល៥ កាន់​ពោជ្ឈង្គ៧ កាន់​មគ្គមានអង្គ​៨ដ៏ប្រសើរ កាន់​សោតាបត្តិផល កាន់​សកទាគាមិផល កាន់​អនាគាមិផល កាន់​អរហត្តផល ដូច្នេះ​វិញ ដោយ​អាការ៣​យ៉ាង បើអ្នក​ស្តាប់ដឹង​សេចក្តីច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិនដឹង​សេចក្តីច្បាស់​ទេ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ ភិក្ខុ​ចង់និយាយ​ថា អាត្មា​បានចូល​ហើយ កាន់​បឋមជ្ឈាន កាល​ដែលនិយាយ ក៏​និយាយ​កុហក​ដោយដឹង​ខ្លួន បែរជា​និយាយ​ថា រាគៈ​អាត្មាបាន​កំចាត់ចេញ​ហើយ។បេ។ ទោសៈ​អាត្មាបាន​កំចាត់ចេញ​ហើយ។បេ។ ទាំង​មោហៈអាត្មា​ក៏បានកំចាត់​ចេញហើយ បាន​ខ្ជាក់ចោល​ហើយ បាន (ធ្វើ) ឲ្យ​ផុតស្រឡះ​ហើយ បាន​បន្សាត់​ចេញហើយ បាន​រលាស់ចោល​ហើយ បាន​គាស់រំលើង​ហើយ បាន​រើចោល​ហើយ ដូច្នេះ​វិញ ដោយ​អាការ៣​យ៉ាង បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ ភិក្ខុ​ចង់និយាយ​ថា អាត្មាបាន​ចូលហើយ កាន់​បឋមជ្ឈាន កាល​ដែលនិយាយ ក៏​និយាយកុហក​ដោយដឹង​ខ្លួន បែរ​ជានិយាយ​ថា ចិត្ត​របស់​អាត្មាផុត​ស្រឡះហើយ​ចាករាគៈ ចិត្ត​របស់អាត្មា​ផុតស្រឡះ​ហើយចាក​ទោសៈ ចិត្តរបស់​អាត្មាផុត​ស្រឡះហើយ​ចាកមោហៈ ដូច្នេះ​វិញ ដោយ​អាការ៣​យ៉ាង គឺ មុន​នឹងនិយាយ ដឹង​ខ្លួនថា អញ​នឹងនិយាយ​កុហក កំពុង​និយាយ ដឹងខ្លួន​ថា អញកំពុង​និយាយ​កុហក លុះនិយាយ​រួចហើយ ក៏ដឹង​ខ្លួនថា អញ​និយាយ​កុហករួច​ហើយ ដូច្នេះ បិទបាំង​សេចក្តី​ឃើញ បិទបាំង​សេចក្តី​គាប់ចិត្ត បិទបាំង​សេចក្តី​ពេញចិត្ត បិទបាំង​សេចក្តី​ពិតត្រង់ បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។

ខណ្ឌចក្ក នៃនិក្ខេបបទ ជាវត្ថុនិស្សារក ចប់។

[២៧២] ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ កាន់ទុតិយជ្ឈាន កាលដែលនិយាយ ក៏និយាយ​កុហកដោយ​ដឹងខ្លួន បែរ​ជានិយាយ​ថា អាត្មា​បានចូល​ហើយ កាន់​តតិយជ្ឈាន ដូច្នេះ​វិញ ដោយអាការ​៣យ៉ាង បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ ភិក្ខុ​ចង់និយាយ​ថា អាត្មា​បានចូល​ហើយ កាន់​ទុតិយជ្ឈាន កាល​ដែល​និយាយ ក៏និយាយ​កុហកដោយ​ដឹងខ្លួន បែរជា​និយាយ​ថា ចិត្ត​របស់អាត្មា​ផុតស្រឡះ​ហើយចាក​មោហៈ ដូច្នេះ​វិញ ដោយ​អាការ៣​យ៉ាង បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ ភិក្ខុ​ចង់និយាយ​ថា អាត្មា​បានចូល​ហើយ កាន់​ទុតិយជ្ឈាន កាល​ដែលនិយាយ ក៏​និយាយកុហក​ដោយដឹង​ខ្លួន បែរជា​និយាយ​ថា អាត្មា​បានចូល​ហើយ កាន់​បឋមជ្ឈាន ដូច្នេះ​វិញ ដោយ​អាការ៣​យ៉ាង បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។

ពទ្ធចក្កមានមូលមួយ នៃវត្ថុនិស្សារក និយាយពីមូល ដែលព្រះសម្ពុទ្ធសំដែងហើយដោយសង្ខេប

(ដូចមានសេចក្តីតទៅនេះ)

[២៧៣] ភិក្ខុចង់និយាយថា ចិត្តរបស់អាត្មាផុតស្រឡះហើយចាក​មោហៈ កាលដែល​និយាយ ក៏និយាយ​កុហកដោយ​ដឹងខ្លួន បែរជា​និយាយ​ថា អាត្មា​បានចូល​ហើយ កាន់​បឋមជ្ឈាន ដូច្នេះ​វិញ ដោយ​អាការ៣​យ៉ាង បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវត្រឹម​អាបត្តិ​ថុល្លច្ច័យ។បេ។ ភិក្ខុ​ចង់និយាយ​ថា ចិត្តរបស់​អាត្មាផុត​ស្រឡះហើយ​ចាកមោហៈ កាល​ដែលនិយាយ ក៏និយាយ​កុហក​ដោយដឹង​ខ្លួន បែរជា​និយាយ​ថា ចិត្តរបស់​អាត្មាផុត​ស្រឡះហើយ​ចាកទោសៈ ដូច្នេះ​វិញ ដោយ​អាការ៣​យ៉ាង បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។

ចក្កមានមូល១ នៃវត្ថុនិស្សារក ដែលព្រះសម្ពុទ្ធសំដែងដោយសង្ខេប ចប់។

[២៧៤] ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ កាន់បឋមជ្ឈានផង ទុតិយជ្ឈាន​ផង កាលដែល​និយាយ ក៏និយាយ​កុហកដោយ​ដឹងខ្លួន បែរជា​និយាយថា អាត្មា​បានចូល​ហើយ កាន់​តតិយជ្ឈាន​ផង ចតុត្ថជ្ឈាន​ផង ដូច្នេះ​វិញ ដោយ​អាការ៣​យ៉ាង បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ ភិក្ខុ​ចង់និយាយ​ថា អាត្មា​បានចូល​ហើយ កាន់​បឋមជ្ឈាន​ផង ទុតិយជ្ឈាន​ផង កាលដែល​និយាយ ក៏និយាយ​កុហកដោយ​ដឹងខ្លួន បែរជា​និយាយ​ថា ចិត្តរបស់​អាត្មាបាន​ផុតស្រឡះ​ហើយចាក​មោហៈ ដូច្នេះ​វិញ ដោយ​អាការ​៣យ៉ាង បើអ្នក​ស្តាប់ដឹង​សេចក្តីច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។

ខណ្ឌចក្កមានមូលពីរ នៃវត្ថុនិស្សារក។

[២៧៥] ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ កាន់ទុតិយជ្ឈានផង កាន់តតិយជ្ឈាន​ផង កាលដែល​និយាយ ក៏និយាយ​កុហកដោយ​ដឹងខ្លួន បែរជា​និយាយ​ថា អាត្មា​បានចូល​ហើយ កាន់​ចតុត្ថជ្ឈាន ដូច្នេះ​វិញ ដោយអាការ​៣យ៉ាង បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ ភិក្ខុចង់​និយាយ​ថា អាត្មាបាន​ចូលហើយ កាន់​ទុតិយជ្ឈាន​ផង កាន់​តតិយជ្ឈាន​ផង កាលដែល​និយាយ ក៏និយាយ​កុហកដោយ​ដឹងខ្លួន បែរជា​និយាយ​ថា ចិត្តរបស់​អាត្មាផុត​ស្រឡះហើយ​ចាកមោហៈ ដូច្នេះ​វិញ ដោយ​អាការ៣​យ៉ាង បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ ភិក្ខុ​ចង់និយាយ​ថា អាត្មាបាន​ចូលហើយ កាន់​ទុតិយជ្ឈាន​ផង កាន់​តតិយជ្ឈាន​ផង កាល​ដែលនិយាយ ក៏​និយាយ​កុហក​ដោយដឹង​ខ្លួន បែរជា​និយាយ​ថា អាត្មា​បានចូល​ហើយ កាន់​បឋមជ្ឈាន ដូច្នេះ​វិញ ដោយ​អាការ​៣យ៉ាង បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។

ពទ្ធចក្កមានមូលពីរ នៃវត្ថុនិស្សារក។

[២៧៦] ភិក្ខុចង់និយាយថា ចិត្តរបស់អាត្មាផុតស្រឡះហើយចាកទោសៈផង ចិត្ត​របស់អាត្មា​ផុតស្រឡះ​ហើយចាក​មោហៈ​ផង កាលដែល​និយាយ ក៏និយាយ​កុហក​ដោយដឹង​ខ្លួន បែរជា​និយាយ​ថា អាត្មា​បានចូល​ហើយ កាន់​បឋមជ្ឈាន ដូច្នេះ​វិញ ដោយ​អាការ៣​យ៉ាង បើ​អ្នកស្តាប់​ដឹងសេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ ភិក្ខុ​ចង់និយាយ​ថា ចិត្ត​របស់អាត្មា​ផុតស្រឡះ​ហើយ​ចាកទោសៈ​ផង ចិត្ត​របស់អាត្មា​ផុតស្រឡះ​ហើយចាក​មោហៈ​ផង កាល​ដែល​និយាយ ក៏និយាយ​កុហក​ដោយដឹង​ខ្លួន បែរជា​និយាយ​ថា ចិត្ត​របស់​អាត្មាផុត​ស្រឡះហើយ​ចាករាគៈ ដូច្នេះ​វិញ ដោយ​អាការ៣​យ៉ាង បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។

ចក្កមានមូលពីរនៃវត្ថុនិស្សារក ដែលព្រះសម្ពុទ្ធសំដែងដោយសង្ខេប ចប់។

[២៧៧] ចក្កមានមូលមួយៗ នៃបទទាំងឡាយដែលព្រះសង្គីតិកាចារ្យ​បានដំកល់ទុក​ហើយ បណ្ឌិត​គប្បីសំដែង​យ៉ាងណា ចក្កមាន​មូល៣ក្តី មានមូល​៤ក្តី មាន​មូល៥ក្តី មាន​មូល៦ក្តី មាន​មូល៧ក្តី មាន​មូល៨ក្តី មាន​មូល៩ក្តី មាន​មូល១០ក្តី បណ្ឌិត​គប្បីធ្វើ​យ៉ាងនោះ​ផងចុះ។ (ម្យ៉ាងទៀត) ចក្ក​មានមូល​មួយ ព្រះសម្ពុទ្ធ​ទ្រង់សំដែង​ហើយដោយ​ពិស្តារ​យ៉ាងណា (ចក្កមាន​មូលបី​ជាដើម) បណ្ឌិត​គប្បីសំដែង​ដោយពិស្តារ​យ៉ាងនោះ​ផងចុះ។

នេះចក្កមានមូលគ្រប់ទាំងអស់

(ដូចមានសេចក្តីតទៅនេះ)

[២៧៨] ភិក្ខុនិយាយថា អាត្មាបានចូលហើយ កាន់បឋមជ្ឈានផង កាន់ទុតិយជ្ឈាន​ផង កាន់​តតិយជ្ឈាន​ផង កាន់​ចតុត្ថជ្ឈាន​ផង កាន់​សុញ្ញតវិមោក្ខ​ផង កាន់​អនិមិត្តវិមោក្ខ​ផង កាន់​អប្បណិហិតវិមោក្ខ​ផង កាន់​សុញ្ញតសមាធិ​ផង កាន់​អនិមិត្តសមាធិ​ផង កាន់​អប្បណិហិតសមាធិ​ផង កាន់​សុញ្ញតសមាបត្តិ​ផង កាន់​អនិមិត្តសមាបត្តិ​ផង កាន់​អប្បណិហិតសមាបត្តិ​ផង កាន់​ត្រៃវិជ្ជា​ផង កាន់​សតិប្បដ្ឋាន៤​ផង កាន់​សម្មប្បធាន៤​ផង កាន់​ឥទ្ធិបាទ៤​ផង កាន់​ឥន្ទ្រិយ៥​ផង កាន់​ពល៥​ផង កាន់​ពោជ្ឈង្គ៧​ផង កាន់​មគ្គមាន​អង្គ៨ដ៏​ប្រសើរ​ផង កាន់​សោតាបត្តិផល​ផង កាន់​សកទាគាមិផល​ផង កាន់​អនាគាមិផល​ផង កាន់​អរហត្តផល​ផង រាគៈ​អាត្មាបាន​កំចាត់​ចេញហើយ​ផង។បេ។ ទោសៈ​អាត្មាបាន​កំចាត់ចេញ​ហើយផង។បេ។ ទាំង​មោហៈ​អាត្មាក៏​បានកំចាត់​ចេញហើយ បាន​ខ្ជាក់ចោល​ហើយ បាន (ធ្វើ) ឲ្យ​ផុតស្រឡះ​ហើយ បាន​បន្សាត់​ចេញហើយ បាន​រលាស់​ចោលហើយ បាន​គាស់រំលើង​ហើយ បាន​រើចោល​ហើយ ចិត្ត​របស់​អាត្មាផុត​ស្រឡះ​ហើយ​ចាករាគៈផង ចិត្ត​របស់អាត្មា​ផុតស្រឡះ​ហើយចាក​ទោសៈផង កាល​ដែល​និយាយ ក៏និយាយ​កុហក​ដោយដឹង​ខ្លួន បែរជា​និយាយ​ថា ចិត្ត​របស់អាត្មា​ផុតស្រឡះ​ហើយចាក​មោហៈ​ផង ដូច្នេះ​វិញ ដោយ​អាការ៣​យ៉ាង។បេ។ ដោយ​អាការ​៧យ៉ាង​គឺ មុននឹង​និយាយ ដឹង​ខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ក៏ដឹង​ខ្លួនថា អញ​កំពុង​និយាយ​កុហក១ និយាយ​រួចហើយ ក៏ដឹង​ខ្លួនថា អញ​និយាយ​កុហករួច​ហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ បិទបាំង​សេចក្តី​ពិតត្រង់១ បើ​អ្នកស្តាប់​ដឹងសេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​ត្រឹមតែ​អាបត្តិ​ថុល្លច្ច័យ។បេ។

ចក្កបេយ្យាល នៃវត្ថុនិស្សារក ចប់។

[២៧៩] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា ភិក្ខុណានៅក្នុងវត្តរបស់អ្នក ភិក្ខុនោះ​បានចូល​ហើយ កំពុង​ចូល បានចូល​កាន់បឋមជ្ឈាន ភិក្ខុ​នោះជា​អ្នកបាន​ហើយ ជាអ្នក​ស្ទាត់ហើយ ក្នុង​បឋមជ្ឈាន បឋមជ្ឈាន ភិក្ខុអង្គ​នោះបាន​ធ្វើឲ្យជាក់​ច្បាស់ហើយ ដោយ​អាការ៣យ៉ាង គឺ មុន​នឹង​និយាយ ដឹង​ខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹង​ខ្លួនថា អញ​កំពុងនិយាយ​កុហក១ លុះនិយាយ​រួចហើយ ដឹងខ្លួន​ថា អញនិយាយ​កុហករួច​ហើយ១ បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវអាបត្តិ​ថុល្លច្ច័យ បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​និយាយ​កុហក​ដោយដឹង​ខ្លួនថា ភិក្ខុណា​នៅក្នុងវត្ត​របស់អ្នក ភិក្ខុនោះ​បានចូល​ហើយ កំពុង​ចូល បានចូល​កាន់បឋមជ្ឈាន ភិក្ខុ​នោះជាអ្នក​បានហើយ ជាអ្នក​ស្ទាត់ហើយ ក្នុង​បឋមជ្ឈាន បឋមជ្ឈាន ភិក្ខុអង្គ​នោះបាន​ធ្វើឲ្យជាក់​ច្បាស់ហើយ ដោយ​អាការ៤-៥-៦-៧យ៉ាង គឺ មុន​នឹងនិយាយ ដឹង​ខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួនថា អញ​កំពុង​និយាយ​កុហក១ លុះនិយាយ​រួចហើយ ក៏ដឹង​ខ្លួនថា អញ​និយាយ​កុហករួច​ហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ បិទបាំង​សេចក្តី​ពិតត្រង់១ បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​ថុល្លច្ច័យ បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​និយាយ​កុហក​ដោយដឹង​ខ្លួនថា ភិក្ខុណា​នៅក្នុងវត្ត​របស់អ្នក ភិក្ខុនោះ​បានចូល​ហើយ កំពុង​ចូល បានចូល​កាន់ទុតិយជ្ឈាន កាន់​តតិយជ្ឈាន កាន់​ចតុត្ថជ្ឈាន កាន់​សុញ្ញតវិមោក្ខ កាន់​អនិមិត្តវិមោក្ខ កាន់​អប្បណិហិតវិមោក្ខ កាន់​សុញ្ញតសមាធិ កាន់​អនិមិត្តសមាធិ កាន់​អប្បណិហិតសមាធិ កាន់​សុញ្ញតសមាបត្តិ កាន់​អនិមិត្តសមាបត្តិ កាន់​អប្បណិហិតសមាបត្តិ កាន់​ត្រៃវិជ្ជា កាន់​សតិប្បដ្ឋាន៤ កាន់​សម្មប្បធាន៤ កាន់​ឥទ្ធិបាទ៤ កាន់​ឥន្ទ្រិយ៥ កាន់​ពល៥ កាន់​ពោជ្ឈង្គ៧ កាន់​មគ្គមាន​អង្គ៨ដ៏​ប្រសើរ កាន់​សោតាបត្តិផល កាន់​សកទាគាមិផល កាន់​អនាគាមិផល កាន់​អរហត្តផល ភិក្ខុ​នោះជា​អ្នកបាន ជាអ្នក​ស្ទាត់ ក្នុង​អរហត្តផល អរហត្តផល ភិក្ខុ​អង្គនោះ​បានធ្វើឲ្យ​ជាក់ច្បាស់​ហើយ ដោយ​អាការ៣​យ៉ាង បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​ថុល្លច្ច័យ បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ទុក្កដ។បេ។ ភិក្ខុ​និយាយ​កុហកដោយ​ដឹងខ្លួនថា ភិក្ខុណា​នៅក្នុងវត្ត​របស់អ្នក រាគៈ​ភិក្ខុនោះ​បានកំចាត់​ចេញហើយ។បេ។ ទោសៈ​ភិក្ខុនោះ​បានកំចាត់​ចេញ​ហើយ។បេ។ ទាំងមោហៈ​ភិក្ខុនោះបាន​កំចាត់ចេញ​ហើយ បានខ្ជាក់​ចោល​ហើយ បាន (ធ្វើ) ឲ្យផុត​ស្រឡះ​ហើយ បាន​បន្សាត់ចេញ​ហើយ បាន​រលាស់​ចោល​ហើយ បានគាស់​រំលើង​ហើយ បានរើ​ចោល​ហើយ ដោយ​អាការ៣យ៉ាង បើ​អ្នកស្តាប់​ដឹងសេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​ថុល្លច្ច័យ បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ទុក្កដ។បេ។ ភិក្ខុ​និយាយ​កុហកដោយ​ដឹងខ្លួន​ថា ភិក្ខុណា​នៅក្នុងវត្ត​របស់អ្នក ចិត្ត​របស់ភិក្ខុ​នោះផុត​ស្រឡះហើយ​ចាករាគៈ ចិត្ត​របស់ភិក្ខុ​នោះផុត​ស្រឡះហើយ​ចាកទោសៈ ចិត្ត​របស់ភិក្ខុ​នោះផុត​ស្រឡះហើយ​ចាកមោហៈ ដោយ​អាការ៣​យ៉ាង គឺ មុន​នឹងនិយាយ ដឹង​ខ្លួនថា អញ​នឹងនិយាយ​កុហក កំពុង​និយាយ ក៏ដឹង​ខ្លួនថា អញ​កំពុងនិយាយ​កុហក លុះនិយាយ​រួចហើយ ក៏ដឹង​ខ្លួនថា អញ​និយាយ​កុហក​រួចហើយ បិទបាំង​សេចក្តី​ឃើញ បិទបាំង​សេចក្តី​គាប់ចិត្ត បិទបាំង​សេចក្តី​ពេញចិត្ត បិទបាំង​សេចក្តី​ពិតត្រង់ បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​ថុល្លច្ច័យ បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​និយាយកុហក​ដោយដឹង​ខ្លួនថា ភិក្ខុណា​នៅក្នុងវត្ត​របស់អ្នក ភិក្ខុនោះ​បានចូល​ហើយ កំពុង​ចូល បានចូល​កាន់​បឋមជ្ឈាន កាន់​ទុតិយជ្ឈាន កាន់​តតិយជ្ឈាន កាន់​ចតុត្ថជ្ឈាន ក្នុងផ្ទះ​ស្ងាត់ ភិក្ខុនោះ​ជាអ្នកបាន ជា​អ្នកស្ទាត់ ក្នុង​ចតុត្ថជ្ឈាន​ក្នុងផ្ទះ​ដ៏ស្ងាត់ ចតុត្ថជ្ឈាន ភិក្ខុ​អង្គនោះបាន​ធ្វើឲ្យជាក់​ច្បាស់ហើយ​ក្នុងផ្ទះ​ដ៏ស្ងាត់ ដោយ​អាការ៣-៧យ៉ាង គឺ មុន​នឹងនិយាយ ដឹងខ្លួន​ថា អញ​នឹងនិយាយ​កុហក កំពុង​និយាយ ក៏ដឹង​ខ្លួនថា អញ​កំពុងនិយាយ​កុហក លុះនិយាយ​រួចហើយ ក៏ដឹង​ខ្លួនថា អញ​និយាយ​កុហក​រួចហើយ បិទបាំង​សេចក្តី​ឃើញ បិទបាំង​សេចក្តី​គាប់ចិត្ត បិទបាំង​សេចក្តី​ពេញចិត្ត បិទបាំង​សេចក្តី​ពិតត្រង់ បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​ថុល្លច្ច័យ បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិទុក្កដ។

[២៨០] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា ភិក្ខុណាបាន​ប្រើចីវរ​របស់អ្នក ភិក្ខុណា​បានឆាន់​បិណ្ឌបាត​របស់អ្នក ភិក្ខុណា​បានប្រើប្រាស់​ទីសេនាសនៈ​របស់​អ្នក ភិក្ខុណា​បានបរិភោគភេសជ្ជ​បរិក្ខារ​ជាបច្ច័យ​ដល់មនុស្ស​ឈឺរបស់​អ្នក វត្តរបស់​អ្នកដែល​ភិក្ខុណា​បាននៅ​ហើយ ចីវរ​របស់​អ្នកដែល​ភិក្ខុបាន​ប្រើប្រាស់​ហើយ បិណ្ឌបាត​របស់អ្នក​ដែលភិក្ខុ​ណាបាន​ឆាន់ហើយ ទីសេនាសនៈ​របស់អ្នក​ដែលភិក្ខុណា​បានប្រើប្រាស់​ហើយ ភេសជ្ជបរិក្ខារ​ជាបច្ច័យ​ដល់មនុស្ស​ឈឺដែល​ភិក្ខុណា​បានបរិភោគ​ហើយ អ្នក​អាស្រ័យនឹង​ភិក្ខុណា ហើយ​បានប្រគេន​វត្ត បាន​ប្រគេន​ចីវរ បាន​ប្រគេន​បិណ្ឌបាត បាន​ប្រគេន​ទីសេនាសនៈ បាន​ប្រគេន​ភេសជ្ជបរិក្ខារ​ជាបច្ច័យ​ដល់មនុស្ស​ឈឺ ភិក្ខុនោះ​បានចូល​ហើយ កំពុង​ចូល បានចូល​កាន់បឋមជ្ឈាន កាន់​ទុតិយជ្ឈាន កាន់​តតិយជ្ឈាន កាន់​ចតុត្ថជ្ឈាន ក្នុងផ្ទះ​ដ៏ស្ងាត់ ភិក្ខុ​នោះជា​អ្នកបាន ជា​អ្នក​ស្ទាត់ ក្នុង​ចតុត្ថជ្ឈាន​ក្នុងផ្ទះ​ដ៏ស្ងាត់ ចតុត្ថជ្ឈាន ភិក្ខុ​អង្គនោះ​បានធ្វើ​ឲ្យជាក់ច្បាស់​ហើយក្នុង​ផ្ទះដ៏ស្ងាត់ ដោយ​អាការ៣​យ៉ាង គឺ មុន​នឹងនិយាយ ដឹង​ខ្លួនថា អញ​នឹងនិយាយ​កុហក កំពុង​និយាយ ដឹងខ្លួន​ថា អញកំពុង​និយាយ​កុហក លុះនិយាយ​រួចហើយ ដឹង​ខ្លួនថា អញ​និយាយ​កុហករួច​ហើយ បិទបាំង​សេចក្តី​ឃើញ បិទបាំង​សេចក្តី​គាប់ចិត្ត បិទបាំង​សេចក្តី​ពេញចិត្ត បិទបាំង​សេចក្តី​ពិតត្រង់ បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​ថុល្លច្ច័យ បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ទុក្កដ។

បេយ្យាលចំនួន១៥ ចប់។

បច្ចយប្បដិសំយុត្តវារកថា ចប់។

[២៨១] ភិក្ខុនិយាយស្មានថា ខ្លួនបានមគ្គផល១ ភិក្ខុនិយាយពីមគ្គផលដោយឥតមានប្រាថ្នានឹង​ពោលអួតកុហក១ ភិក្ខុឆ្កួត១ ភិក្ខុ​មានចិត្ត​រវើរវាយ១ ភិក្ខុ​មានវេទនា​គ្របសង្កត់១ ភិក្ខុជា​ខាងដើម​បញ្ញត្តិ១ (ភិក្ខុប៉ុណ្ណេះ) ឥត​មានអាបត្តិ​ឡើយ។

[២៨២] (មាតិកានុក្រម គឺបញ្ជីរឿងតាមលំដាប់ហូរហែដែលនឹងសំដែងតទៅ ដូចមានសេចក្តីខាងក្រោមនេះ)

រឿងអធិមានភិក្ខុ រឿងភិក្ខុ​នៅក្នុងព្រៃ រឿងភិក្ខុ​ទៅបិណ្ឌបាត រឿងសទ្ធិវិហារិកនៃឧបជ្ឈាយ៍ រឿង​ពួកភិក្ខុ​ដំកល់ឥរិយាបថ រឿងភិក្ខុ​អួតថាលះ​សញ្ញោជនធម៌​បាន រឿងភិក្ខុ​នៅក្នុងទីស្ងាត់ រឿងភិក្ខុនៅក្នុងវត្ត រឿងភិក្ខុដែល​ឧបាសកផ្គត់ផ្គង់ រឿងភិក្ខុ​និយាយអួត​អរហត្តផល​ថាគ្មានក្រ រឿងភិក្ខុព្យាយាម រឿងពួកភិក្ខុ​និយាយថា អាវុសោ​ទាំងឡាយ ភិក្ខុដែល​មានសេចក្តី​ស្តាយក្រោយ ទើប​ត្រូវខ្លាច​មច្ចុ រឿងពួក​ភិក្ខុនិយាយ​ថា ធម៌តែបុគ្គល​ប្រកបព្យាយាម​ត្រូវហើយ អាចឲ្យ​ប្រោសប្រាណ​បាន រឿងភិក្ខុ​២រូបជា​អ្នកអត់ធន់​វេទនា រឿងភិក្ខុ​៥រូបដែល​ព្រាហ្មណ៍​និមន្ត រឿងភិក្ខុ​៣រូប​និយាយ​អួតអរហត្តផល រឿងភិក្ខុ​ឃាត់បង់​នូវផ្ទះ រឿងភិក្ខុ​ឃាត់បង់កាម​ទាំងឡាយ រឿងភិក្ខុ​អ្នកត្រេកអរ រឿង​ភិក្ខុចៀស​ចេញទៅ រឿងជន​ពិឃាតគោ​២នាក់ ម្នាក់កើត​ជាអដ្ឋិសង្ខលិកប្រេត ម្នាក់​កើតជា​មំសបេសីប្រេត រឿងព្រាន​សត្វស្លាបកើត​ជាមំសបិណ្ឌប្រេត រឿងអ្នក​សម្លាប់​សត្វចៀម កើត​ជានិច្ឆវិប្រេត រឿងអ្នក​សម្លាប់ជ្រូក​កើតជា​អសិលោមប្រេត រឿងព្រាន​ម្រឹគកើត​ជាសត្តិលោមប្រេត រឿងពេជ្ឈឃាត​កើតជា​ឧសុលោមប្រេត រឿងនាយ​សារថីកើត​ជាសូចិលោមប្រេត រឿងបុរស​ដែលនិយាយ​ពាក្យញុះញង់​កើតជា​សូចកប្រេតរឿងអមាត្យកាត់ក្តីអ្នកស្រុកវៀច កើតជាអណ្ឌភារិប្រេត រឿងអ្នកដែលធ្វើបរទារកម្ម កើតជាប្រេតលិចទៅក្នុងរណ្តៅលាមក រឿងព្រាហ្មណ៍កំណាចកើតជាប្រេតស៊ីតែលាមកជាប្រក្រតី រឿងស្រីប្រព្រឹត្តកន្លងចិត្តប្តី កើតជានិច្ឆវិប្រេត រឿងស្រីមេមត់ កើតជាមង្គុលីប្រេត រឿងស្រីមកកើតជាឱកិលិនីប្រេត ព្រោះចាក់ស្រោចរងើកភ្លើងលើស្រីរួមប្តី រឿងអ្នកពិឃាតចោរ កើតជាប្រេតដាច់ក្បាល រឿងភិក្ខុ ភិក្ខុនី សិក្ខមានា សាមណេរ សាមណេរី ដែលបួសក្នុងសាសនាព្រះពុទ្ធទ្រង់ព្រះនាមកស្សប ប្រព្រឹត្តធ្វើតែបាបកម្មជាដរាប រឿងស្ទឹងតបោទា រឿងចំបាំងក្នុងក្រុងរាជគ្រឹះ រឿងដែលចុះឡើងនៃពួកដំរី រឿងសោភិតភិក្ខុជាអរហន្ត រលឹកជាតិបាន៥០០កល្ប។

[២៨៣] សម័យនោះ ភិក្ខុមួយរួប ពោលអួត​អរហត្តផល ដោយ​នឹកស្មាន​ថាខ្លួនបាន​សម្រេច​ពិតហើយ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ​ថា សិក្ខាបទ ព្រះដ៏មាន​ព្រះភាគទ្រង់​បញ្ញត្តជា​ស្រេចហើយ អញ​ត្រូវអាបត្តិ​បារាជិក​ហើយដឹង។ ភិក្ខុនោះ​ក៏ក្រាបទូល​រឿងនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ​ក្នុងកាល​នោះឯង។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ (ដំណើរ​និយាយ​អួតអរហត្តផល) ដោយ​នឹកស្មានថា​ខ្លួនបាន​សម្រេចពិត មិន​ត្រូវ​អាបត្តិទេ។

[២៨៤] គ្រានោះ មានភិក្ខុមួយរូបនៅក្នុងព្រៃដោយតាំងចិត្តថា កាលបើអញនៅក្នុង​ព្រៃយ៉ាងនេះ អ្នកផង​គង់នឹង​សរសើរអញ។ អ្នកផង​ក៏បានសរសើរ​ភិក្ខុនោះ (មែន)។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ អ្នកឯង​មិនត្រូវ​អាបត្តិ​បារាជិកទេ ម្នាល​ភិក្ខុទាំងឡាយ ប៉ុន្តែ​អ្នកទាំងឡាយ​មិនត្រូវ​តាំងចិត្ត​នឹងនៅក្នុង​ព្រៃឲ្យគេ​សរសើរ​ឡើយ ភិក្ខុណា​នៅ (ដោយតាំង​ចិត្តយ៉ាងនេះ) ភិក្ខុនោះ​ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះ មានភិក្ខុ​មួយរូប​ដើរទៅ​ដើម្បី​បិណ្ឌបាត ដោយ​តាំងចិត្ត​ថា កាលបើ​អញដើរ​ទៅបិណ្ឌបាត​យ៉ាងនេះ អ្នក​ផងនឹង​សរសើរ​អញ។ អ្នកផង​ក៏បាន​សរសើរ​ភិក្ខុនោះ (មែន)។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ឯងមិន​ត្រូវអាបត្តិ​បារាជិក​ទេ ម្នាលភិក្ខុ​ទាំងឡាយ ប៉ុន្តែ​អ្នកទាំងឡាយ​មិនត្រូវតាំង​ចិត្តនឹងដើរ​ទៅបិណ្ឌបាត​ឲ្យគេ​សរសើរ​ឡើយ ភិក្ខុណា​ដើរទៅ (ដោយ​គិតយ៉ាង​នោះ) ភិក្ខុនោះ​ត្រូវអាបត្តិ​ទុក្កដ។

[២៨៥] សម័យនោះឯង មានភិក្ខុមួយរូប​បានពោលពាក្យ​នឹងភិក្ខុមួយ​រូបថា ម្នាល​អាវុសោ ពួកភិក្ខុ​ណាដែលជា​សទ្ធិវិហារិក​របស់​ឧបជ្ឈាយ៍​នៃយើង ភិក្ខុ​ទាំងនោះ​សុទ្ធតែជា​អរហន្ត​ទាំងអស់។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ ក៏ក្រាបទូល​រឿងនុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ត្រាស់​សួរថា ម្នាលភិក្ខុ អ្នកឯង​មានចិត្ត​គិតដូច​ម្តេច។ ភិក្ខុនោះ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មានប្រាថ្នា​នឹងអួតអាង។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះ ភិក្ខុមួយរូប​បានពោល​ពាក្យនឹង​ភិក្ខុមួយ​រូបថា ម្នាល​អាវុសោ ពួកភិក្ខុ​ណាដែល​ជាអន្តេវាសិក​នៃឧបជ្ឈាយ៍​របស់យើង ភិក្ខុ​ទាំងអស់នោះ​សុទ្ធតែជា​អ្នកមាន​ឫទ្ធិធំ មានអានុភាព​ច្រើន។ ភិក្ខុនោះ​ក៏មានសេចក្តី​សង្ស័យ។ ទើបក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ត្រាស់សួរ​ថា ម្នាល​ភិក្ខុ អ្នកឯង​មានចិត្ត​គិតដូចម្តេច។ ភិក្ខុ​នោះក្រាប​ទូលថា បពិត្រ​ព្រះដ៏មាន​បុណ្យ ខ្ញុំព្រះអង្គ​មានបំណង​នឹងពោល​អួត។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។

[២៨៦] សម័យនោះ មានភិក្ខុមួយរូបដើរចង្ក្រម ដោយតាំងចិត្តថា កាលបើ​អញចង្ក្រម​យ៉ាងនេះ បណ្តា​ជននឹង​សរសើរ​អញ។ បណ្តា​ជនក៏បាន​សរសើរ​ភិក្ខុនោះ (មែន)។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទើប​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះ​ដ៏មានព្រះ​ភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិក​ទេ ម្នាលភិក្ខុ​ទាំងឡាយ ប៉ុន្តែ​អ្នកទាំង​ឡាយមិន​ត្រូវដើរ​ចង្ក្រមដោយ​តាំងចិត្ត (នឹងឲ្យ​គេសរសើរ​ដូច្នោះ)​ឡើយ ភិក្ខុណា​ដើរចង្ក្រម (ដោយ​គិតយ៉ាង​នោះ) ភិក្ខុនោះ​ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះ មានភិក្ខុ​មួយរូប​ឈរ ដោយ​តាំងចិត្ត។បេ។ អង្គុយ​ដោយ​តាំងចិត្ត។បេ។ ដេក​ដោយតាំង​ចិត្តថា កាលបើ​អញប្រព្រឹត្ត​យ៉ាងនេះ អ្នកផង​នឹងសរសើរ​អញ។ អ្នកផង​ក៏សរសើរ​ភិក្ខុនោះ (មែន)។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។ ទើបក្រាប​ទូលរឿង​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិក​ទេ ម្នាលភិក្ខុ​ទាំងឡាយ ប៉ុន្តែ​អ្នក​ទាំងឡាយ​មិនត្រូវ​សម្រេច​ឥរិយាបថ​ដេក ដោយ​តាំងចិត្ត (នឹងឲ្យ​គេសរសើរ​ដូច្នោះ) ឡើយ ភិក្ខុណា​សម្រេច (ឥរិយាបថ​យ៉ាងនោះ) ភិក្ខុនោះ​ត្រូវអាបត្តិ​ទុក្កដ។

[២៨៧] សម័យនោះ មានភិក្ខុមួយរូបពោលអួតឧត្តរិមនុស្សធម្ម​ដល់ភិក្ខុ​មួយរូប។ ភិក្ខុដែល​អួតនោះ បាននិយាយ​យ៉ាងនេះថា ម្នាល​អាវុសោ សញ្ញោជនធម៌​ទាំងឡាយ ខ្ញុំលះបង់​អស់ហើយ។ ភិក្ខុអ្នក​អួតនោះ ក៏មាន​សេចក្តី​សង្ស័យ។ បាន​ក្រាបទូល​រឿងនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ។

[២៨៨] សម័យនោះ មានភិក្ខុមួយរូបទៅនៅក្នុង​ទីស្ងាត់ ក៏ពោលអួត​ឧត្តរិមនុស្សធម្ម។ មានភិក្ខុ​អ្នកបាន​បរចិត្តវិជ្ជា គឺកិរិយា​កំណត់ដឹង​ចិត្តរបស់​អ្នកដទៃ លោក​បានហាមប្រាម​ភិក្ខុនោះថា ម្នាល​អាវុសោ លោកកុំ​និយាយអួត​ឧត្តរិមនុស្សធម្ម​យ៉ាងនេះ​ឡើយ (ព្រោះ) ឧត្តរិមនុស្សធម្ម​នុ៎ះ មិនមាន​ដល់ខ្លួន​លោកទេ។ ភិក្ខុនោះ​ក៏មានសេចក្តី​សង្ស័យ។ ទើប​ក្រាបទូលរឿង​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែត្រឹម​អាបត្តិ​ទុក្កដ។ ក្នុងសម័យ​នោះ មានភិក្ខុ​មួយរូប​ទៅនៅក្នុង​ទីស្ងាត់ ហើយ​ពោលអួត​ឧត្តរិមនុស្សធម្ម។ ទេវតា​បានពោល​ឃាត់ហាមភិក្ខុ​នោះថា បពិត្រ​លោកម្ចាស់ លោកកុំ​ពោលអួត​ឧត្តរិមនុស្សធម្ម​យ៉ាងនេះ (ពីព្រោះ) ឧត្តរិមនុស្សធម្ម​នុ៎ះ មិនទាន់​មានដល់ខ្លួន​លោកទេ។ ភិក្ខុនោះ​ក៏មានសេចក្តី​សង្ស័យ។ ទើប​ក្រាបទូល​រឿងនុ៎ះ​ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹមអាបត្តិ​ទុក្កដ។

[២៨៩] សម័យនោះ មានភិក្ខុមួយរូបបាននិយាយនឹង​ឧបាសកម្នាក់​ថា ម្នាលអ្នក​ដ៏មានអាយុ ភិក្ខុណា​គង់នៅក្នុង​វត្តរបស់អ្នក ភិក្ខុនោះ​ជាព្រះអរហន្ត។ ឯភិក្ខុ​នោះតែងនៅ​ក្នុងវត្ត​របស់ឧបាសក​នោះ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ ទើប​ក្រាបទូល​រឿងនុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ត្រាស់សួរថា ម្នាល​ភិក្ខុ អ្នកឯង​មានចិត្ត​គិតដូចម្តេច។ ភិក្ខុនោះ​ក្រាបទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មានបំណង​នឹងពោលអួត។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិក​ទេ