វិន័យបិដក

ភាគមុន | | ២ | | | | | | … |១៣| ភាគបន្ទាប់

មហាវិភង្គ|ភិក្ខុនីវិភង្គ|មហាវគ្គ|ចុល្លវគ្គ|បរិវារៈ

មហាវិភង្គ ទុតិយភាគ

ភាគ ២

សូមនមស្ការថ្វាយបង្គំចំពោះព្រះដ៏មានព្រះភាគជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។

តេរសកណ្ឌ

បពិត្រលោកដ៏មានអាយុទាំងឡាយ អាបត្តិឈ្មោះ សង្ឃាទិសេសទាំង១៣ សិក្ខាបទនេះមកកាន់​ឧទ្ទេស

សង្ឃាទិសេស ទី១

[១] សម័យនោះ ព្រះពុទ្ធដ៏មានជោគ ទ្រង់គង់​នៅក្នុង​វត្តជេតពន ជារបស់​អានាថ​បិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះ សេយ្យសកភិក្ខុដ៏មានអាយុ មិនត្រេកអរនឹង​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ (ចង់សឹក)។ ដោយហេតុនោះ សេយ្យសកភិក្ខុ ក៏ទៅជា​ស្គាំងស្គម មានសម្បុរ​អាប់​អន់ កើតមាន​​រោគស្គមលឿង ស្លេកស្លាំង មានខ្លួនរវាម​ដោយសរសៃ។ ឧទាយិត្ថេរដ៏មានអាយុ​ឃើញ​សេយ្យសក​ភិក្ខុ​​ដ៏មានអាយុ​ស្គាំងស្គម មានសម្បុរអាប់អន់ កើតមានរោគស្គមលឿង ស្លេកស្លាំង មានខ្លួនរវាម​​ដោយ​សរសៃ លុះឃើញហើយ ទើបសួរសេយ្យសកភិក្ខុថា ម្នាលអាវុសោសេយ្យសក ហេតុអ្វី បានជា​លោក​ស្គាំស្គម មានសម្បុរអាប់អន់ កើតមានរោគលឿង ស្លេកស្លាំង មានខ្លួន​រវាម​ដោយ​សរសៃ (ដូច្នេះ) ម្នាលអាវុសោសេយ្យសក លោកមិនត្រេកអរនឹងប្រព្រឹត្ត​ព្រហ្មចរិយធម៌​ឬអ្វី។ សេយ្យសក​ភិក្ខុ​ឆ្លើយថា ករុណា អាវុសោ។ ឧទាយិក៏បង្គាប់ថា ម្នាលអាវុសោសេយ្យសក បើដូច្នោះ លោកចូរ​ឆាន់ឲ្យឆ្អែត សិងឲ្យស្កប់ ស្រង់ឲ្យពេញចំណង់ទៅ លុះដល់ឆាន់ឆ្អែត សិងស្កប់ ស្រង់ពេញ​ចំណង់​ហើយ កាលណាបើសេចក្តីអផ្សុកកើតមានដល់លោក រាគៈគ្របសង្កត់​ចិត្តលោក លោកចូរ​ព្យាយាម​ដោយដៃ ញុំាងទឹកអសុចិឲ្យឃ្លាតចេញក្នុងកាលនោះចុះ។ ទើប​សេយ្យសក​ភិក្ខុ​​សួរថា ម្នាលអាវុសោ កិរិយាដែលសមណៈ​ធ្វើយ៉ាងហ្នឹងគួរដែរឬ។ ឧទាយិឆ្លើយថា ករុណា អាវុសោ ទុក​ជាខ្ញុំក៏ធ្វើយ៉ាងហ្នឹងដែរ។ លំដាប់តពីនោះមក សេយ្យសកដ៏មានអាយុ ក៏ឆាន់​ទាល់​តែឆ្អែត សិង​ទាល់តែស្កប់ ស្រង់ទាល់តែពេញចំណង់ លុះដល់ឆាន់ឆ្អែត សិងស្កប់ ស្រង់​ពេញ​ចំណង់ហើយ កាលណាសេចក្តីអផ្សុកកើតឡើង រាគៈគ្របសង្កត់ចិត្ត ក៏​ព្យាយាម​ដោយដៃ ញុំាង​ទឹកអសុចិ​ឲ្យឃ្លាត​ចេញក្នុង​កាលនោះ។ គ្រាតមក សេយ្យសកភិក្ខុក៏ត្រឡប់​មានសម្បុរ​ មានឥន្ទ្រិយពេញលេញ មានសម្បុរមុខ​ស្រស់បស់ មានសម្បុរ​ស្បែកដ៏ផូរផង់ឡើងវិញ។  គ្រានោះ ពួកភិក្ខុដែលជាសំឡាញ់​របស់​សេយ្យសកដ៏មានអាយុ ក៏សួរ​សេយ្យសកដ៏មានអាយុថា ម្នាលអាវុសោសេយ្យសក កាលពីដើម លោកស្គាំងស្គម មាន​សម្បុរអាប់អន់ កើតទៅជារោគស្គម​លឿង ស្លេកស្លាំង មាន​ខ្លួន​រវាម​ដោយ​សរសៃ ឥឡូវនេះ លោកមានសម្បុរ មានឥន្ទ្រិយ​ពេញ​លេញ មានសម្បុរមុខស្រស់បស់ មាន​សម្បុរស្បែកផូរផង់ឡើងវិញ លោកបានធ្វើថ្នាំអ្វី (ឆាន់) អាវុសោសេយ្យសក។ សេយ្យសកភិក្ខុឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ ខ្ញុំ​គ្មានធ្វើថ្នាំ​អ្វី​ (ឆាន់) ទេ តែខ្ញុំបាន​ឆាន់ឆ្អែត សិងស្កប់ ស្រង់ទឹកពេញចំណង់ លុះបានឆាន់ឆ្អែត សិងស្កប់ ស្រង់ទឹកពេញចំណង់ហើយ កាលណាសេចក្តីអផ្សុកកើតឡើង រាគគ្រប​សង្កត់​ចិត្ត​ខ្ញុំ ៗ​ព្យាយាម​បញ្ចេញទឹកអសុចិដោយដៃក្នុងកាលនោះ។ ទើបពួក​ភិក្ខុជា​សំឡាញ់​សួរថា ម្នាលអាវុសោ​សេយ្យសក លោកទទួល​បរិភោគ​នូវរបស់​ដែលគេ​ឲ្យដោយ​សទ្ធា ដោយ​ដៃណា លោក​ព្យាយាម​​បញ្ចេញ​ទឹក​អសុចិ​ដោយ​ដៃនោះ​ឯង ឬអ្វី។ សេយ្យសក​ឆ្លើយថា ម្នាល​អាវុសោ​ទាំងឡាយ ពិត​​ដូច្នោះ​ឯង។ ភិក្ខុទាំងឡាយ​​ណា ​ដែលជា​អ្នកមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុទាំងនោះ ក៏ពោល​ទោសត្មះ​តិះដៀលថា ហេតុអ្វី​បានជាសេយ្យសក​ដ៏​មានអាយុ ព្យាយាម​បញ្ចេញ​ទឹក​អសុចិ​ដោយ​ដៃ (ដូច្នោះ)។ គ្រានោះ ពួកភិក្ខុ​ទាំងនោះ ក៏តិះដៀល​សេយ្យសក​ដ៏មាន​អាយុ ដោយ​អនេក​បរិយាយ ហើយ​បានក្រាប​ទូល​ដំណើរ​នុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ទើបព្រះដ៏មានព្រះភាគ អាស្រ័យហេតុនេះ អាស្រ័យដំណើរនេះ ទ្រង់ត្រាស់ឲ្យប្រជុំភិក្ខុសង្ឃ ហើយត្រាស់សួរចំពោះ​ទៅ​សេយ្យសក​ដ៏មានអាយុថា ម្នាលសេយ្យសក បានឮថាអ្នកឯងព្យាយាមញុំាងទឹកអសុចិ​ឲ្យឃ្លាត​ចេញដោយដៃមែនឬ។ សេយ្យសកទូលតបថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​ដ៏មានជោគ ទ្រង់តិះដៀលថា ម្នាលបុរសឥតអំពើ កម្មនុ៎ះមិនសមគួរ មិនត្រូវទំនង មិនត្រូវ​បែប មិនមែនជារបស់សមណៈ មិនគប្បីសោះ មិនគួរ​ធ្វើសោះ ម្នាលមោឃបុរស ហេតុអ្វីបានជាអ្នក​ឯង​ព្យាយាមបញ្ចេញទឹកអសុចិដោយដៃ (ដូច្នោះ) ម្នាលមោឃបុរស ធម៌ដែលតថាគតសំដែងហើយ ដោយ​បរិយាយដ៏ច្រើន (សុទ្ធតែ) ដើម្បីឲ្យប្រាសចាករាគៈ មិនមែនដើម្បីប្រកបដោយ​រាគៈទេ ធម៌ដែលតថាគតសំដែងហើយ ដើម្បីឲ្យប្រាសចាកគ្រឿងប្រកប មិនមែន​ដើម្បីគ្រឿង​ប្រកបទេ ធម៌ដែលតថាគតសំដែងហើយ ដើម្បីឲ្យប្រាសចាកសេចក្តីប្រកាន់មាំ មិនមែនដើម្បី​សេចក្តីប្រកាន់មាំទេ (ដូច្នេះ) មិនមែនឬ ម្នាល​មោឃបុរស កាលបើ ធម៌ដែលតថាគតសំដែងហើយ (សុទ្ធតែ) ដើម្បីឲ្យប្រាសចាករាគៈ អ្នកឯងបែរជារិះគិតត្រង់ធម៌នោះ ដើម្បីប្រកបដោយរាគៈទៅ​វិញ កាល​បើធម៌​ដែលតថាគត​សំដែងហើយ ដើម្បីឲ្យប្រាសចាកគ្រឿងប្រកប អ្នកឯងបែរជារិះគិត​ដើម្បីគ្រឿងប្រកបវិញ កាល​បើធម៌​ដែល​តថាគត​សំដែង​ហើយ ដើម្បី​ឲ្យប្រាស​ចាកសេចក្តីប្រកាន់​មាំ អ្នកឯង​បែរជា​រិះគិត​ដើម្បី​ប្រកប​ដោយ​សេចក្តី​ប្រកាន់មាំវិញ ម្នាលមោឃបុរស ធម៌ដែល​តថាគត​សំដែងហើយ ដោយ​បរិយាយ​​ដ៏ច្រើន (សុទ្ធតែ) ដើម្បី​នឿយណាយ​ចាក​រាគៈ ដើម្បី​ញាំញី​នូវសេចក្តី​ស្រវឹង ដើម្បី​បន្ទោបង់​នូវសេចក្តី​ស្រេក ដើម្បី​ដករំលើង​នូវសេចក្តី​អាល័យ ដើម្បី​កាត់ផ្តាច់​នូវវដ្ត ដើម្បី​ឲ្យអស់​ទៅ​នៃតណ្ហា ដើម្បី​ឲ្យប្រាស​ចាករាគៈ ដើម្បី​កិរិយារលត់ ដើម្បីនិព្វាន (ដូច្នេះ) មិនមែនឬ ម្នាល​មោឃបុរស កិរិយា​លះបង់​នូវកាម​ទាំងឡាយ តថាគត​បាន​សំដែង​ហើយ​ដោយ​អនេក​បរិយាយ កិរិយា​កំណត់​ដឹង​នូវ​សេចក្តី​សំគាល់​ក្នុងកាម​​ទាំងឡាយ តថាគត​​បាន​សំដែង​ហើយ កិរិយា​បន្ទោបង់​នូវ​សេចក្តី​ស្រេក​ក្នុង​កាម​ទាំងឡាយ តថាគត​បាន​សំដែង​ហើយ កិរិយា​ដក​រំលើង​នូវ​កាមវិតក្ក​ទាំងឡាយ តថាគត​បាន​សំដែង​ហើយ កិរិយា​រម្ងាប់បង់​នូវសេចក្តី​ក្តៅក្រហាយ​ព្រោះ​កាម​ទាំងឡាយ តថាគត​បាន​សំដែង​ហើយ មិនមែន​ឬ ម្នាល​មោឃបុរស អំពើ​ដែល​អ្នកឯង​ធ្វើនុ៎ះ មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់ពួក​ជនដែល​មិន​ទាន់​​ជ្រះថ្លា (នោះ) ទេ មិនមែន​នាំឲ្យ​រឹងរឹត​តែជ្រះថ្លា​ឡើង​​ដល់​ជន​​ទាំងឡាយ​ ដែល​មា​នសេចក្តី​​ជ្រះថ្លា​​ហើយ (នោះ) ទេ ម្នាល​មោឃបុរស អំពើ​របស់​អ្នក​ឯងនុ៎ះ បានតែ​ខាងនាំ​មិនឲ្យ​ជ្រះថ្លា​​ដល់​ពួក​​ជន​ខ្លះ​ដែល​មិនទាន់​មាន​សេចក្តី​ជ្រះថ្លា នាំឲ្យរាយ​មាយ​រសាយចិត្ត​បាត់សេចក្តី​ជ្រះថ្លា​ដល់ជន​​ពួកខ្លះ​​ដែល​មាន​សេចក្តី​ជ្រះថ្លាហើយ (នោះ) ប៉ុណ្ណោះ​ឯង។ លំដាប់នោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់​តិះដៀល​​សេយ្យសក​ភិក្ខុ​​ដ៏មានអាយុ​​ដោយ​អនេក​បរិយាយ ហើយ​ទ្រង់សំដែង​​ទោស​​នៃកោសជ្ជ ដែល​ជាហេតុ​នាំឲ្យ​គេចិញ្ចឹម​​បីបាច់​រក្សា​បាន​ដោយ​កម្រ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បី​សំដែង​នូវសិក្ខាបទ​នេះ​យ៉ាងនេះថា ភិក្ខុ​មាន​ចិត្តក្លែង ញុំាង​ទឹកសុក្ក​ឲ្យ​ឃ្លាត​​ចេញ ត្រូវ​សង្ឃាទិសេស។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ បាន​ទ្រង់បញ្ញត្ត​ហើយ ដល់ភិក្ខុ​​ទាំងឡាយ​​យ៉ាងនេះឯង។

[២] សម័យនោះ ភិក្ខុទាំងឡាយបានឆាន់បណីតភោជនទាំងឡាយ ហើយភ្លេច​ស្មារតី មិនដឹងខ្លួន សិងលក់ទៅ។ កាលបើភិក្ខុទាំងនោះកំពុងតែភ្លេចស្មារតី មិនដឹងខ្លួន សិងលក់ ទឹក​អសុចិ​ក៏ឃ្លាតចេញ​ដោយយល់សប្តិ។ ភិក្ខុទាំងនោះក៏មានសេចក្តី​សង្ស័យដូច្នេះថា សិក្ខាបទ ព្រះដ៏មានព្រះភាគ​បាន​ទ្រង់​បញ្ញត្ត​ហើយ​ថា ភិក្ខុក្លែងញុំាងទឹកសុក្កឲ្យឃ្លាតចេញ ត្រូវសង្ឃាទិសេស ក៏ទឹកអសុចិ​របស់យើងទាំងឡាយ ឃ្លាតចេញដោយយល់សប្តិ ឯចេតនា​ក៏មាន ក្នុងកាលដែលយល់​សប្តិ​នោះ​ដែរ យើងត្រូវអាបត្តិសង្ឃាទិសេសហើយដឹង។ ក៏ក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ចេតនា​នោះ​មាន​មែន ប៉ុន្តែ​ចេតនានោះ ជា​អព្វោ​ហារិកា។ ព្រះដ៏មានព្រះភាគ ទ្រង់អាស្រ័យ​ដំណើរ​នេះជាហេតុ អាស្រ័យដំណើរនេះជាទីតាំង ទើប​ទ្រង់​សំដែង​ធម្មកថា​ ហើយ​ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មកថា។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំង​ឡាយគប្បីសំដែងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុក្លែងញុំាងទឹកសុក្កឲ្យឃ្លាតចេញ ត្រូវ​​សង្ឃាទិសេស លើកលែងតែយល់សប្តិ។

[៣] ត្រង់ពាក្យថា ភិក្ខុក្លែង សេចក្តីថា ភិក្ខុកំពុងដឹង កំពុងចាំច្បាស់ ហើយក្លែងបំពានធ្វើ​ឲ្យកន្លង។ ត្រង់ពាក្យថា ទឹកសុក្ក សេចក្តីថា ទឹកសុក្ក​មាន​១០យ៉ាងគឺ ទឹកសុក្កពណ៌ខៀវ ១ ទឹកសុក្កពណ៌លឿង ១ ទឹកសុក្កពណ៌ក្រហម ១ ទឹកសុក្កពណ៌ស ១  ទឹកសុក្កពណ៌​ដូចទឹកដោះ​ជូរ​ឡើង​ពពុះ ១ ទឹកសុក្កពណ៌ដូចទឹក ១ ទឹកសុក្កពណ៌ដូចប្រេង ១ ទឹកសុក្កពណ៌ដូចទឹកដោះស្រស់ ​១ ទឹកសុក្កពណ៌ដូចទឹកដោះជូរ ១ ទឹកសុក្កពណ៌ដូចទឹកដោះថ្លា ១។ ត្រង់ពាក្យថា ឲ្យឃ្លាត​ចេញ​​សេចក្តី​ថា ឲ្យកក្រើក​ឃ្លាតចេញ​ចាកទីកន្លែង (ដើម) តថាគតហៅថា ឲ្យឃ្លាតចេញ។ ត្រង់​ពាក្យ​ថា លើកលែង​តែយល់​សប្តិ (នោះ) សេចក្តីថា វៀរលែង​តែយល់សប្តិ។ ត្រង់ពាក្យថា សង្ឃាទិសេស (នោះ) សេចក្តីថា សង្ឃតែ​ម្យ៉ាងដែល​ឲ្យ​នូវបរិវាស​ព្រោះអាបត្តិនោះ ត្រឡប់​សើរើចាក​មូលាបត្តិ ឲ្យ​នូវមានត្ត ឲ្យនូវអព្ភាន មិនមែន​ភិក្ខុច្រើនរូប មិនមែន​បុគ្គលតែ​១រូប ព្រោះហេតុនោះ បានជា​​តថាគតហៅថា សង្ឃាទិសេស។ ម្យ៉ាងទៀតថា ជានាមកម្ម គឺថា​ជាឈ្មោះ​របស់​កង​អាបត្តិនោះ​​ឯង ព្រោះហេតុនោះ បានជាហៅថាសង្ឃាទិសេស។

[៤] ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញក្នុងរូបខាងក្នុង (អវយវខ្លួនឯង) ភិក្ខុញុំាងទឹកសុក្ក​ឲ្យ​​ឃ្លាតចេញក្នុងរូបខាងក្រៅ (អវយវអ្នកដទៃ) ភិក្ខុញុំាង​ទឹកសុក្ក​ឲ្យឃ្លាត​ចេញក្នុងរូបខាងក្នុង និងរូប​ខាងក្រៅ ភិក្ខុធ្វើចង្កេះឲ្យញ័រក្នុងអាកាស ញុំាងទឹកសុក្កឲ្យឃ្លាតចេញ ភិក្ខុញុំាងទឹក​សុក្ក​ឲ្យ​ឃ្លាតចេញព្រោះសេចក្តី​ឧបត្ថម្ភ​ដោយ​រាគៈ ភិក្ខុញុំាងទឹក​សុក្ក​ឲ្យ​ឃ្លាតចេញ ព្រោះសេចក្តី​ឧបត្ថម្ភដោយលាមក ភិក្ខុញុំាងទឹក​សុក្ក​ឲ្យ​ឃ្លាតចេញ ព្រោះសេចក្តី​ឧបត្ថម្ភដោយមូត្រ ភិក្ខុញុំាងទឹក​សុក្ក​ឲ្យ​ឃ្លាត​ចេញ ព្រោះសេចក្តី​ឧបត្ថម្ភដោយខ្យល់ ភិក្ខុញុំាងទឹក​សុក្ក​ឲ្យ​ឃ្លាតចេញ ព្រោះសេចក្តី​ឧបត្ថម្ភដោយដង្កូវរមាស់រោល ភិក្ខុញុំាងទឹក​សុក្ក​ឲ្យ​ឃ្លាតចេញ​ដើម្បី​ប្រយោជន៍​មិនឲ្យមានរោគ ភិក្ខុញុំាងទឹក​សុក្ក​ឲ្យ​ឃ្លាតចេញដើម្បីប្រយោជន៍ឲ្យបានសេចក្តីសុខ ភិក្ខុញុំាងទឹក​សុក្ក​ឲ្យ​ឃ្លាត​ចេញដើម្បី​ត្រូវការដោយភេសជ្ជៈ ភិក្ខុញុំាងទឹក​សុក្ក​ឲ្យ​ឃ្លាត​ចេញដើម្បីប្រយោជន៍ដល់ទាន ភិក្ខុញុំាងទឹក​សុក្ក​ឲ្យ​ឃ្លាត​ចេញដើម្បីប្រយោជន៍ដល់បុណ្យ ភិក្ខុញុំាងទឹក​សុក្ក​ឲ្យ​ឃ្លាត​ចេញដើម្បី​ប្រយោជន៍ដល់ការបូជា ភិក្ខុញុំាងទឹក​សុក្ក​ឲ្យ​ឃ្លាត​ចេញដើម្បីប្រយោជន៍ដល់ស្ថានសួគ៌ ភិក្ខុញុំាងទឹក​សុក្ក​ឲ្យ​ឃ្លាត​ចេញដើម្បីប្រយោជន៍ដល់ពូជ ភិក្ខុញុំាងទឹក​សុក្ក​ឲ្យ​ឃ្លាត​ចេញដើម្បីប្រយោជន៍ដល់ការល្បងមើល ភិក្ខុញុំាងទឹក​សុក្ក​ឲ្យ​ឃ្លាត​ចេញដើម្បីប្រយោជន៍ដល់​ការលេង ភិក្ខុញុំាងទឹក​សុក្ក​ពណ៌ខៀវឲ្យ​ឃ្លាត​ចេញ ភិក្ខុញុំាងទឹក​សុក្ក​ពណ៌លឿងឲ្យ​ឃ្លាត​ចេញ ភិក្ខុញុំាងទឹក​សុក្ក​ពណ៌ក្រហមឲ្យ​ឃ្លាត​ចេញ ភិក្ខុញុំាងទឹក​សុក្ក​ពណ៌សឲ្យ​ឃ្លាត​ចេញ ភិក្ខុញុំាងទឹក​សុក្ក​ពណ៌ដូចទឹកដោះជូរឡើងពពុះឲ្យ​ឃ្លាត​ចេញ ភិក្ខុញុំាងទឹក​សុក្ក​ពណ៌ដូចទឹកឲ្យ​ឃ្លាត​ចេញ ភិក្ខុញុំាងទឹក​សុក្ក​ពណ៌ដូចប្រេងឲ្យ​ឃ្លាត​ចេញ ភិក្ខុញុំាងទឹក​សុក្ក​ពណ៌ដូចទឹកដោះស្រស់ឲ្យ​ឃ្លាត​ចេញ ភិក្ខុញុំាងទឹក​សុក្ក​ពណ៌ដូចទឹកដោះជូរឲ្យ​ឃ្លាត​ចេញ ភិក្ខុញុំាងទឹក​សុក្ក​ពណ៌ដូចទឹកដោះ​ថា្ល​ឲ្យ​ឃ្លាត​ចេញ។

[៥] ត្រង់ពាក្យថា ក្នុងរូបខាងក្នុង សេចក្តីថា ក្នុងរូបដែលមានវិញ្ញាណ​ចូលទៅ​អាស្រ័យ​នៅជាខាង​ក្នុង។ ត្រង់ពាក្យថា ក្នុងរូប​ខាងក្រៅ សេចក្តីថា ក្នុងរូប​ដែល​មានវិញ្ញាណ​ក្តី ក្នុងរូប​ដែល​ឥតវិញ្ញាណ​ក្តីជាខាងក្រៅ។ ត្រង់ពាក្យថា ក្នុងរូប​ខាងក្នុង និងរូបខាង​ក្រៅ សេចក្តីថា ក្នុងរូប​ទាំង​២នោះ។ ត្រង់ពាក្យថា ធ្វើចង្កេះ​ឲ្យញ័រ​ក្នុងអាកាស សេចក្តីថា អង្គជាត​របស់ភិក្ខុ​ដែលកំពុង​ព្យាយាមទៅ​ក្នុងអាកាស ក៏ជា​អវយវៈ​គួរ​ដល់​កម្ម។ ត្រង់​ពាក្យថា ព្រោះ​សេចក្តី​ឧបត្ថម្ភ​ដោយ​រាគៈ សេចក្តី​ថា អង្គជាត​របស់​ភិក្ខុដែល​រាគៈ​បៀតបៀនហើយ ជាអរយវៈ​គួរ​ដល់កម្ម។ ត្រង់ពាក្យថា ព្រោះ​សេចក្តី​ឧបត្ថម្ភ​ដោយលាមក សេចក្តីថា អង្គជាត​របស់​ភិក្ខុ​ដែលលាមក​បៀតបៀន​ហើយ ជាអវយវៈគួរ​ដល់កម្ម។ ត្រង់ពាក្យថា ព្រោះ​សេចក្តី​ឧបត្ថម្ភ​ដោយ​មូត្រ សេចក្តីថា អង្គជាត​របស់​ភិក្ខុ​ដែលមូត្របៀតបៀន​ហើយ ជាអវយវៈ​គួរ​ដល់​កម្ម។ ត្រង់ពាក្យថា ព្រោះ​សេចក្តី​ឧបត្ថម្ភ​ដោយ​ខ្យល់ សេចក្តីថា អង្គជាត​របស់​ភិក្ខុ​ដែលខ្យល់បក់ត្រូវ​ហើយ ជាអវយវៈ​គួរ​ដល់​កម្ម។ ត្រង់ពាក្យថា ព្រោះ​សេចក្តី​ឧបត្ថម្ភ​ដោយដង្កូវរមាស់រោល សេចក្តីថា អង្គជាត​របស់​ភិក្ខុ​ដែលដង្កូវរមាស់​រោល​បៀតបៀន​ហើយ ជាអវយវៈ​គួរ​ដល់​កម្ម។ ត្រង់ពាក្យថា ដើម្បីប្រយោជន៍មិនឲ្យ​មានរោគ សេចក្តីថា ភិក្ខុគិតថា អញនឹងជាអ្នកមិនមានរោគ។ ត្រង់ពាក្យថា ដើម្បីប្រយោជន៍ឲ្យបានសេចក្តីសុខ សេចក្តីថា ភិក្ខុគិតថា អញនឹងញុំាង​សុខវេទនាឲ្យ​កើតឡើង។ ត្រង់ពាក្យថា ដើម្បីត្រូវការដោយ​ភេសជ្ជៈ សេចក្តីថា ភិក្ខុគិតថា ទឹកសុក្កនេះនឹងបានជាថ្នាំ។ ត្រង់ពាក្យថា ដើម្បីប្រយោជន៍ដល់​ទាន សេចក្តីថា ភិក្ខុគិតថា អញនឹងឲ្យ​ទឹកសុក្កជាទាន។ ត្រង់ពាក្យថា ដើម្បីប្រយោជន៍ដល់បុណ្យ សេចក្តីថា ភិក្ខុគិតថា ទឹកសុក្កនេះនឹងជាបុណ្យ។ ត្រង់ពាក្យថា ដើម្បីប្រយោជន៍ដល់ការបូជា សេចក្តីថា ភិក្ខុតាំងចិត្តថា អញនឹងបូជាទឹកសុក្កជាគ្រឿងយញ្ញ។ ត្រង់ពាក្យថា ដើម្បីប្រយោជន៍​ដល់​ស្ថានសួគ៌ សេចក្តីថា ភិក្ខុគិតថា អញ​នឹងទៅកាន់​ស្ថានសួគ៌។ ត្រង់ពាក្យថា ដើម្បីប្រយោជន៍ដល់ពូជ សេចក្តីថា ភិក្ខុគិតថា ទឹកសុក្កនេះនឹងជាពូជ។ ត្រង់ពាក្យថា ដើម្បីប្រយោជន៍ដល់​ការ​ល្បងមើល សេចក្តីថា ភិក្ខុគិតថា អញនឹងល្បងមើល ទឹកសុក្កនេះនឹងជាពណ៌ខៀវ នឹងជាពណ៌លឿង នឹងជាពណ៌ក្រហម នឹងជាពណ៌ស។បេ។ ទឹកសុក្កនេះនឹងជាពណ៌ដូចទឹកដោះថ្លា។ ត្រង់ពាក្យថា ដើម្បីប្រយោជន៍ដល់ការលេង សេចក្តីថា ភិក្ខុមានបំណងក្នុងការលេង។

[៦] ភិក្ខុគិតចំពោះរូបខាងក្នុង ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិតចំពោះរូបខាងក្រៅ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិតចំពោះរូបខាងក្នុង និងរូបខាងក្រៅ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិតនឹងធ្វើចង្កេះឲ្យញ័រទៅក្នុងអាកាស ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិតក្នុងសេចក្តីឧបត្ថម្ភដោយរាគៈ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិតក្នុងសេចក្តីឧបត្ថម្ភ​ដោយលាមក ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិតក្នុង​សេចក្តី​ឧបត្ថម្ភ​ដោយមូត្រ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុ​គិត​ក្នុងសេចក្តីឧបត្ថម្ភ​ដោយ​ខ្យល់ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិតក្នុងសេចក្តីឧបត្ថម្ភ​ដោយ​សត្វ​ដង្កូវរមាស់រោល ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិតដើម្បីប្រយោជន៍មិន​ឲ្យ​មាន​រោគ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិតដើម្បីប្រយោជន៍ឲ្យ​បាន​សេចក្តីសុខ។បេ។ ដើម្បីត្រូវការដោយភេសជ្ជៈ ដើម្បីប្រយោជន៍ដល់ទាន ដើម្បីប្រយោជន៍​ដល់បុណ្យ ដើម្បីប្រយោជន៍ដល់ការបូជា ដើម្បីប្រយោជន៍ដល់ស្ថានសួគ៌ ដើម្បីប្រយោជន៍ដល់​ពូជ ដើម្បីប្រយោជន៍ដល់​ការ​ល្បងមើល ដើម្បីប្រយោជន៍ដល់ការ​លេង ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិតចំពោះទឹកសុក្កពណ៌ខៀវ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិតចំពោះទឹកសុក្កពណ៌លឿង ចំពោះទឹកសុក្កពណ៌ក្រហម ចំពោះទឹកសុក្កពណ៌ស ចំពោះទឹកសុក្កពណ៌ដូចទឹកដោះជូរឡើងពពុះ ចំពោះទឹកសុក្កពណ៌ដូចទឹក ចំពោះទឹកសុក្កពណ៌ដូចប្រេង ចំពោះទឹកសុក្កពណ៌ដូចទឹកដោះស្រស់ ចំពោះទឹកសុក្កពណ៌ដូចទឹកដោះជូរ ចំពោះទឹកសុក្កពណ៌ដូចទឹកដោះថ្លា ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។

បទភាជនីយសុទ្ធិក ចប់។

[៧] ភិក្ខុគិត ដើម្បីមិនឲ្យមានរោគ និងដើម្បីសេចក្តីសុខ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិត ដើម្បីមិនឲ្យមានរោគ និងដើម្បីជាភេសជ្ជ។ ដើម្បី​មិនឲ្យ​មានរោគ និងដើម្បីជាទាន។ ដើម្បីមិនឲ្យមានរោគ និងដើម្បីជាបុណ្យ។ ដើម្បីមិនឲ្យមានរោគ និង​ដើម្បីជាគ្រឿងយញ្ញ។ ដើម្បីមិនឲ្យមានរោគ និងដើម្បី​ស្ថានសួគ៌។ ដើម្បី​មិនឲ្យមានរោគ និងដើម្បី​ជាពូជ។ ដើម្បីមិនឲ្យមានរោគ និងដើម្បីល្បងមើល។ ដើម្បីមិនឲ្យមានរោគ និងដើម្បី​ការលេង ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ខណ្ឌចក្កមានមូល១ ចប់។

[៨] ភិក្ខុគិតដើម្បីសេចក្តីសុខ និងដើម្បីជាភេសជ្ជៈ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិតដើម្បីសេចក្តីសុខ និងដើម្បីជាទាន។ ដើម្បីសេចក្តីសុខ និងដើម្បីជាបុណ្យ។ ដើម្បីសេចក្តីសុខ​ និងដើម្បីជាគ្រឿងយញ្ញ។​ ដើម្បីសេចក្តីសុខ និងដើម្បីស្ថានសួគ៌។ ដើម្បីសេចក្តីសុខ និងដើម្បីជាពូជ។ ដើម្បីសេចក្តីសុខ និងដើម្បីល្បងមើល។ ដើម្បីសេចក្តីសុខ និងដើម្បីការលេង ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិតដើម្បីសេចក្តីសុខ និងដើម្បីមិនឲ្យ​មានរោគ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។

[៩] ភិក្ខុគិត ដើម្បីភេសជ្ជៈ និងដើម្បីជាទាន ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត ដើម្បីជាភេសជ្ជៈ និងដើម្បីជាបុណ្យ។ ដើម្បីជាភេសជ្ជៈ និងដើម្បីជាគ្រឿងយញ្ញ។ ដើម្បីជាភេសជ្ជៈ និងដើម្បីស្ថានសួគ៌។ ដើម្បីជាភេសជ្ជៈ និងដើម្បីជា​ពូជ។ ដើម្បីជាភេសជ្ជៈ និងដើម្បីល្បងមើល។ ដើម្បីជាភេសជ្ជៈ និងដើម្បីការលេង។ ដើម្បីជាភេសជ្ជៈ និងដើម្បីមិនឲ្យមានរោគ។ ដើម្បីជាភេសជ្ជៈ និងដើម្បីសេចក្តីសុខ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។

[១០] ភិក្ខុគិត ដើម្បីជាទាន និងដើម្បីជាបុណ្យ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត ដើម្បីជាទាន និងដើម្បីជាគ្រឿងយញ្ញ។ ដើម្បីជាទាន និងដើម្បីស្ថានសួគ៌។ ដើម្បីជាទាន និងដើម្បីជាពូជ។ ដើម្បីជាទាន និងដើម្បីល្បងមើល។ ដើម្បីជាទាន និងដើម្បីការលេង។ ដើម្បីជាទាន និងដើម្បីមិនឲ្យមានរោគ។ ដើម្បីជាទាន និងដើម្បីសេចក្តីសុខ។ ដើម្បីជាទាន និងដើម្បីជាភេសជ្ជៈ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។

[១១] ភិក្ខុគិត ដើម្បីជាបុណ្យ និងដើម្បីជាគ្រឿងយញ្ញ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត ដើម្បីជាបុណ្យ និងដើម្បីស្ថានសួគ៌។ ដើម្បីជាបុណ្យ និងដើម្បីជាពូជ។ ដើម្បីជាបុណ្យ និងដើម្បីល្បងមើល។ ដើម្បីជាបុណ្យ និងដើម្បីការលេង។ ដើម្បីជាបុណ្យ និងដើម្បីមិនឲ្យមានរោគ។ ដើម្បីជាបុណ្យ និងដើម្បីសេចក្តីសុខ។ ដើម្បីជាបុណ្យ និងដើម្បីជាភេសជ្ជៈ។ ដើម្បីជាបុណ្យ និងដើម្បីជាទាន ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។

[១២] ភិក្ខុគិត ដើម្បីជាគ្រឿងយញ្ញ និងដើម្បី​ស្ថានសួគ៌ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត ដើម្បីជាគ្រឿងយញ្ញ និងដើម្បី​ជា​ពូជ។ ដើម្បីជាគ្រឿងយញ្ញ និងដើម្បី​ល្បងមើល។ ដើម្បីជាគ្រឿងយញ្ញ និងដើម្បី​ការលេង។ ដើម្បីជាគ្រឿងយញ្ញ និងដើម្បី​មិនឲ្យមានរោគ។ ដើម្បីជាគ្រឿងយញ្ញ និងដើម្បី​សេចក្តីសុខ។ ដើម្បីជាគ្រឿងយញ្ញ និងដើម្បី​ជាភេសជ្ជៈ។ ដើម្បីជាគ្រឿងយញ្ញ និងដើម្បី​ជាទាន។ ដើម្បីជាគ្រឿងយញ្ញ និងដើម្បី​ជាបុណ្យ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។

[១៣] ភិក្ខុគិត ដើម្បីស្ថានសួគ៌ និងដើម្បីជាពូជ។ ដើម្បីស្ថានសួគ៌ និងដើម្បីល្បងមើល។ ដើម្បីស្ថានសួគ៌ និងដើម្បីការលេង។ ដើម្បីស្ថានសួគ៌ និងដើម្បីមិនឲ្យមានរោគ។ ដើម្បីស្ថានសួគ៌ និងដើម្បីសេចក្តីសុខ។ ដើម្បីស្ថានសួគ៌ និងដើម្បីជាភេសជ្ជៈ។ ដើម្បីស្ថានសួគ៌ និងដើម្បីជាទាន។ ដើម្បីស្ថានសួគ៌ និងដើម្បីជាបុណ្យ។ ដើម្បីស្ថានសួគ៌ និងដើម្បីជាគ្រឿងយញ្ញ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។

[១៤] ភិក្ខុគិត ដើម្បីជាពូជ និងដើម្បីល្បងមើល។ ដើម្បីជាពូជ និងដើម្បីការលេង។ ដើម្បីជាពូជ និងដើម្បីមិនឲ្យមានរោគ។ ដើម្បីជាពូជ និងដើម្បីសេចក្តីសុខ។ ដើម្បីជាពូជ និងដើម្បីជាភេសជ្ជៈ។ ដើម្បីជាពូជ និងដើម្បីជាទាន។ ដើម្បីជាពូជ និងដើម្បីជាបុណ្យ។ ដើម្បីជាពូជ និងដើម្បីជាគ្រឿងយញ្ញ។ ដើម្បីជាពូជ និងដើម្បីស្ថានសួគ៌ ក៏ព្យាយាម ទាល់​តែ​ទឹក​សុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។

[១៥] ភិក្ខុគិត ដើម្បីល្បងមើល និងដើម្បីការលេង។ ដើម្បីល្បងមើល និងដើម្បីមិនឲ្យ​មានរោគ។ ដើម្បីល្បងមើល និងដើម្បីសេចក្តីសុខ។ ដើម្បីល្បងមើល និងដើម្បីជាភេសជ្ជៈ។ ដើម្បីល្បងមើល និងដើម្បីជាទាន។ ដើម្បីល្បងមើល និងដើម្បីជាបុណ្យ។ ដើម្បីល្បងមើល និងដើម្បីជាគ្រឿងយញ្ញ។ ដើម្បីល្បងមើល និងដើម្បីស្ថានសួគ៌។ ដើម្បីល្បងមើល និងដើម្បីជាពូជ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។

[១៦] ភិក្ខុគិត ដើម្បីការលេង និងដើម្បីមិនឲ្យមានរោគ ក៏ព្យាយាម ទាល់តែ​ទឹក​សុក្ក​ឃ្លាត​ចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត ដើម្បីការលេង និងដើម្បីសេចក្តីសុខ។ ដើម្បីការលេង និងដើម្បីជាភេសជ្ជៈ។ ដើម្បីការលេង និងដើម្បីជាទាន។ ដើម្បីការលេង និងដើម្បីជាបុណ្យ។ ដើម្បីការលេង និងដើម្បីជាគ្រឿងយញ្ញ។ ដើម្បីការលេង និងដើម្បីស្ថានសួគ៌។ ដើម្បីការលេង និងដើម្បីជាពូជ។ ដើម្បីការលេង និងដើម្បីល្បងមើល ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។

ពទ្ធចក្ក មានមូលមួយ ចប់។

ឯចក្កមានមូលពីរជាដើម បណ្ឌិតគប្បីនាំមក (សំដែង) ដូចគ្នាផងចុះ។

[១៧] ភិក្ខុគិត ដើម្បីមិនឲ្យមានរោគ ដើម្បីសេចក្តីសុខ និងដើម្បីជាភេសជ្ជៈ ក៏ព្យាយាម ទាល់តែ​ទឹកសុក្កឃ្លាតចេញ ត្រូវ​អាបត្តិ​សង្ឃាទិសេស។បេ។ ភិក្ខុគិត ដើម្បីមិនឲ្យ​មានរោគ ដើម្បីសេចក្តីសុខ និងដើម្បីការលេង ក៏ព្យាយាម ទាល់​តែ​ទឹក​សុក្ក​ឃ្លាត​ចេញ ត្រូវ​អាបត្តិ​​សង្ឃាទិសេស។

ខណ្ឌចក្ក មានមូលពីរ។

[១៨] ភិក្ខុគិត ដើម្បីឲ្យស្រួលខ្លួន ដើម្បីជាភេសជ្ជៈ និងដើម្បីជាទាន ក៏ព្យាយាម ត្រាតែទឹក​សុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។បេ។ ដើម្បីឲ្យស្រួលខ្លួន ដើម្បីជាភេសជ្ជៈ និងដើម្បីការលេង។បេ។ ភិក្ខុគិត ដើម្បីឲ្យស្រួលខ្លួន ដើម្បីជាភេសជ្ជៈ និងដើម្បីមិនឲ្យ​មាន​រោគ ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។បេ។ ភិក្ខុគិត ដើម្បីល្បងមើល ដើម្បីការលេង និងដើម្បីមិនឲ្យមានរោគ ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។បេ។ ភិក្ខុគិត ដើម្បីល្បងមើល ដើម្បីការលេង និងដើម្បីជាពូជ ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។

ពទ្ធចក្កមានមូលពីរ ចប់។

[១៩] ពទ្ធចក្កមានមូល៣ មូល៤ មូល៥ មូល៦ មូល៧ មូល៨ មូល៩ បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនេះឯង។

នេះចក្កមានមូលគ្រប់ទាំងអស់ (ដូចមានសេចក្តីខាងក្រោយនេះ)។

[២០] ភិក្ខុគិត ដើម្បីមិនឲ្យមានរោគ ដើម្បីឲ្យស្រួលខ្លួន ដើម្បីជាភេសជ្ជៈ ដើម្បីជាទាន ដើម្បីជាបុណ្យ ដើម្បីជាគ្រឿងបូជា ដើម្បីស្ថានសួគ៌ ដើម្បីជាពូជ ដើម្បីល្បងមើល និងដើម្បី​ការ​លេង ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។

ចក្កមានមូលគ្រប់ទាំងអស់ ចប់។

[២១] ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ និងពណ៌លឿង ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញ​ទឹកសុក្ក​ពណ៌​ខៀវ និងពណ៌ក្រហម។បេ។ ពណ៌ខៀវ និងពណ៌ស។ ពណ៌ខៀវ និងពណ៌ដូចទឹកដោះជូរឡើងពពុះ។ ពណ៌ខៀវ និងពណ៌ដូចទឹក។ ពណ៌ខៀវ និង​ពណ៌​ដូច​ប្រេង។ ពណ៌ខៀវ និងពណ៌ដូចទឹកដោះស្រស់។ ពណ៌ខៀវ និងពណ៌ដូចទឹកដោះជូរ។ ពណ៌ខៀវ និងពណ៌ដូចទឹកដោះថ្លា ក៏ព្យាយាម ត្រាតែ​ទឹក​សុក្កឃ្លាតចេញ ត្រូវ​អាបត្តិសង្ឃាទិសេស។

ខណ្ឌចក្កមានមូលមួយ ចប់។

[២២] ភិក្ខុគិត បញ្ចេញទឹកសុក្ក ពណ៌លឿង និងពណ៌ក្រហម ក៏ព្យាយាម ត្រាតែ​ទឹក​សុក្ក​ឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញ​ទឹកសុក្ក​ពណ៌លឿង និងពណ៌ស។បេ។ ពណ៌លឿង និងពណ៌ដូចទឹកដោះជូរឡើងពពុះ។ ពណ៌លឿង និងពណ៌ដូចទឹក។ ពណ៌លឿង និងពណ៌ដូចប្រេង។ ពណ៌លឿង និងពណ៌​ដូចទឹកដោះស្រស់។ ពណ៌លឿង និងពណ៌ដូចទឹក​ដោះជូរ។ ពណ៌លឿង និងពណ៌ដូចទឹកដោះថ្លា។ ពណ៌លឿង និងពណ៌ខៀវ ក៏ព្យាយាម ត្រាតែ​ទឹក​សុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ក្រហម និងពណ៌ស ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹក​សុក្កពណ៌​ក្រហម និងពណ៌ដូចទឹកដោះជូរឡើងពពុះ។ ពណ៌ក្រហម និងពណ៌ដូចទឹក។ ពណ៌ក្រហម និងពណ៌ដូចប្រេង។ ពណ៌ក្រហម និងពណ៌ដូចទឹកដោះស្រស់។ ពណ៌ក្រហម និងពណ៌ដូច​ទឹក​ដោះជូរ។ ពណ៌ក្រហម និងពណ៌ដូចទឹកដោះថ្លា។ ពណ៌ក្រហម និងពណ៌ខៀវ។ ពណ៌ក្រហម និងពណ៌លឿង ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ស និងពណ៌ដូចទឹកដោះជូរឡើងពពុះ។ ពណ៌ស និងពណ៌ដូចទឹក។ ពណ៌ស និងពណ៌ដូចប្រេង។ ពណ៌ស និងពណ៌ដូចទឹកដោះស្រស់។ ពណ៌ស និងពណ៌ដូចទឹកដោះជូរ។ ពណ៌ស និងពណ៌ដូចទឹកដោះថ្លា។ ពណ៌ស និងពណ៌ខៀវ។ ពណ៌ស និងពណ៌លឿង។ ពណ៌ស និងពណ៌ក្រហម ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹក​សុក្កពណ៌​ដូចទឹកដោះជូរឡើងពពុះ និងពណ៌ដូចទឹក។ ពណ៌ដូចទឹកដោះជូរឡើងពពុះ និងពណ៌ដូចប្រេង។ ពណ៌​ដូច​ទឹកដោះជូរ​ឡើង​ពពុះ និងពណ៌ដូចទឹកដោះស្រស់។ ពណ៌ដូចទឹកដោះជូរឡើងពពុះ និងពណ៌​ដូច​​ទឹក​ដោះជូរ។ ពណ៌ដូចទឹកដោះជូរឡើងពពុះ និងពណ៌ដូចទឹកដោះថ្លា។ ពណ៌ដូចទឹកដោះជូរឡើងពពុះ និងពណ៌ខៀវ។ ពណ៌ដូចទឹកដោះជូរឡើងពពុះ និងពណ៌លឿង។ ពណ៌ដូចទឹកដោះជូរឡើងពពុះ និងពណ៌ក្រហម។ ពណ៌ដូចទឹកដោះជូរឡើងពពុះ និងពណ៌ស ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ដូចទឹក និងពណ៌ដូចប្រេង។ ពណ៌ដូចទឹក និងពណ៌ដូចទឹកដោះស្រស់។ ពណ៌ដូចទឹក និងពណ៌ដូចទឹកដោះជូរ។ ពណ៌ដូចទឹក និងពណ៌ដូចទឹកដោះថ្លា។ ពណ៌ដូចទឹក និងពណ៌ខៀវ។ ពណ៌ដូចទឹក និងពណ៌លឿង។ ពណ៌ដូចទឹក និងពណ៌ក្រហម ។ ពណ៌ដូចទឹក និងពណ៌ស។ ពណ៌ដូចទឹក និងពណ៌ដូចទឹកដោះជូរឡើងពពុះ ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ដូចប្រេង និងពណ៌ដូចទឹកដោះស្រស់។ ពណ៌ដូចប្រេង និងពណ៌ដូចទឹកដោះជូរ។ ពណ៌ដូចប្រេង និងពណ៌ដូចទឹកដោះថ្លា។ ពណ៌ដូចប្រេង និងពណ៌ខៀវ។ ពណ៌ដូចប្រេង និងពណ៌លឿង។ ពណ៌ដូចប្រេង និងពណ៌ក្រហម។ ពណ៌ដូចប្រេង និងពណ៌ស។ ពណ៌ដូចប្រេង និងពណ៌ដូចទឹកដោះជូរឡើង​ពពុះ។ ពណ៌ដូចប្រេង និងពណ៌ដូចទឹក ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះស្រស់ និងពណ៌ដូចទឹកដោះជូរ។ ពណ៌ដូចទឹកដោះស្រស់ និងពណ៌ដូចទឹកដោះថ្លា។ ពណ៌ដូចទឹកដោះស្រស់ និងពណ៌ខៀវ។ ពណ៌ដូចទឹកដោះស្រស់ និងពណ៌លឿង។ ពណ៌ដូចទឹកដោះស្រស់ និងពណ៌ក្រហម។ ពណ៌ដូចទឹកដោះស្រស់ និងពណ៌ស។ ពណ៌ដូចទឹកដោះស្រស់ និងពណ៌ដូចទឹកដោះជូរឡើង​ពពុះ។ ពណ៌ដូចទឹកដោះស្រស់ និងពណ៌ដូចទឹក។ ពណ៌ដូចទឹកដោះស្រស់ និងពណ៌ដូចប្រេង ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញ​ទឹកសុក្ក​ពណ៌ដូចទឹកដោះជូរ និងពណ៌ដូចទឹកដោះថ្លា។ ពណ៌ដូចទឹកដោះជូរ និងពណ៌ខៀវ។ ពណ៌ដូចទឹកដោះជូរ និងពណ៌លឿង។ ពណ៌ដូចទឹកដោះជូរ និងពណ៌ក្រហម។ ពណ៌ដូចទឹកដោះជូរ និងពណ៌ស។ ពណ៌ដូចទឹកដោះជូរ និងពណ៌ដូចទឹកដោះជូរឡើងពពុះ។ ពណ៌ដូចទឹកដោះជូរ និងពណ៌ដូចទឹក។ ពណ៌ដូចទឹកដោះជូរ និងពណ៌ដូចប្រេង។ ពណ៌ដូចទឹកដោះជូរ និងពណ៌ដូចទឹកដោះស្រស់ ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះថ្លា និងពណ៌ខៀវ ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹក​សុក្ក​ពណ៌ដូចទឹកដោះថ្លា និងពណ៌លឿង។ ពណ៌ដូចទឹកដោះថ្លា និងពណ៌ក្រហម។ ពណ៌ដូចទឹកដោះថ្លា និងពណ៌ស។ ពណ៌ដូចទឹកដោះថ្លា និងពណ៌ដូចទឹកដោះជូរឡើងពពុះ។ ពណ៌ដូចទឹកដោះថ្លា និងពណ៌ដូចទឹក។ ពណ៌ដូចទឹកដោះថ្លា និងពណ៌ដូចប្រេង។ ពណ៌ដូចទឹកដោះថ្លា និងពណ៌ដូចទឹកដោះស្រស់។ ពណ៌ដូចទឹកដោះថ្លា និងពណ៌ដូចទឹកដោះជូរ ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។

ពទ្ធចក្កមានមូលមួយ ចប់។

ឯចក្កមានមូលពីរ ជាដើម បណ្ឌិតគប្បីនាំមក (សំដែង) ដូចគ្នាផងចុះ។

[២៣] ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ ពណ៌លឿង និងពណ៌ក្រហម ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ ពណ៌លឿង និងពណ៌ស ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។បេ។ ភិក្ខុគិតបញ្ចេញទឹកសុក្កពណ៌ខៀវ ពណ៌លឿង និងពណ៌ដូចទឹកដោះថ្លា ក៏ព្យាយាម ត្រាតែទឹក​សុក្ក​ឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។

ខណ្ឌចក្កមានមូលពីរ ចប់។

[២៤] ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌លឿង ពណ៌ក្រហម និងពណ៌ស ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។បេ។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌លឿង ពណ៌ក្រហម និងពណ៌ខៀវ ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។បេ។ ភិក្ខុគិត​បញ្ចេញ​ទឹកសុក្ក​ពណ៌ដូច​ទឹកដោះជូរ ពណ៌ដូចទឹកដោះថ្លា និងពណ៌ខៀវ ក៏ព្យាយាម ត្រាតែទឹក​សុក្ក​ឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។បេ។ ភិក្ខុគិត បញ្ចេញ​ទឹកសុក្ក​ពណ៌​ដូចទឹកដោះជូរ ពណ៌ដូចទឹកដោះថ្លា និងពណ៌ដូចទឹកដោះស្រស់ ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។

ពទ្ធចក្កមានមូលពីរ ចប់។

[២៥] ចក្កមានមូល៣ មូល៤ មូល៥ មូល៦ មូល៧ មូល៨ មូល៩ បណ្ឌិតគប្បីធ្វើ​យ៉ាង​នោះផងចុះ។

នេះចក្កមានមូលគ្រប់ទាំងអស់ (ដូចមានសេចក្តីខាងក្រោយនេះ)។

[២៦] ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស ពណ៌ដូចទឹក​ដោះជូរឡើងពពុះ ពណ៌ដូចទឹក ពណ៌ដូចប្រេង ពណ៌ដូចទឹកដោះស្រស់ ពណ៌ដូច​ទឹកដោះជូរ និងពណ៌ដូចទឹកដោះថ្លា ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។

ចក្កមានមូលគ្រប់ទាំងអស់ ចប់។

[២៧] ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវតែម្យ៉ាង ដើម្បីមិនឲ្យមានរោគតែម្យ៉ាង ក៏ព្យាយាម ត្រាតែទឹក​សុក្ក​ឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌​ខៀវ និងពណ៌លឿង ដើម្បីមិនឲ្យមានរោគ និងដើម្បីឲ្យស្រួលខ្លួន ក៏ព្យាយាម ត្រាតែទឹក​សុក្ក​ឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ ពណ៌លឿង និងពណ៌​ក្រហម ដើម្បីមិនឲ្យមានរោគ ដើម្បីឲ្យស្រួលខ្លួន និងដើម្បីជាភេសជ្ជៈ ក៏ព្យាយាម ត្រាតែទឹក​សុក្ក​ឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម និងពណ៌ស ដើម្បីមិនឲ្យមានរោគ ដើម្បីឲ្យស្រួលខ្លួន ដើម្បីជាភេសជ្ជៈ និងដើម្បី​ជាទាន ក៏ព្យាយាម ត្រាតែទឹក​សុក្ក​ឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស និងពណ៌ដូចទឹកដោះជូរឡើងពពុះ ដើម្បីមិនឲ្យមានរោគ ដើម្បីឲ្យស្រួលខ្លួន ដើម្បីជាភេសជ្ជៈ ដើម្បីជាទាន និងដើម្បីជាបុណ្យ ក៏ព្យាយាម ត្រាតែទឹក​សុក្ក​ឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស ពណ៌ដូចទឹកដោះជូរឡើងពពុះ និងពណ៌ដូចទឹក ដើម្បីមិនឲ្យមានរោគ ដើម្បីឲ្យស្រួលខ្លួន ដើម្បីជាភេសជ្ជៈ ដើម្បីជាទាន ដើម្បីជាបុណ្យ និងដើម្បីជាគ្រឿងបូជា ក៏ព្យាយាម ត្រាតែទឹក​សុក្ក​ឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស ពណ៌ដូចទឹកដោះជូរឡើងពពុះ ពណ៌ដូចទឹក និងពណ៌ដូចប្រេង ដើម្បីមិនឲ្យមានរោគ ដើម្បីឲ្យស្រួលខ្លួន ដើម្បីជាភេសជ្ជៈ ដើម្បីជាទាន ដើម្បីជាបុណ្យ ដើម្បីជាគ្រឿងបូជា និងដើម្បីស្ថានសួគ៌ ក៏ព្យាយាម ត្រាតែទឹក​សុក្ក​ឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស ពណ៌ដូចទឹកដោះជូរឡើងពពុះ ពណ៌ដូចទឹក ពណ៌ដូចប្រេង និងពណ៌ដូចទឹកដោះស្រស់ ដើម្បីមិនឲ្យមានរោគ ដើម្បីឲ្យស្រួលខ្លួន ដើម្បីជាភេសជ្ជៈ ដើម្បីជាទាន ដើម្បីជាបុណ្យ ដើម្បីជាគ្រឿងបូជា ដើម្បីស្ថានសួគ៌ និងដើម្បីជាពូជ ក៏ព្យាយាម ត្រាតែទឹក​សុក្ក​ឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស ពណ៌ដូចទឹកដោះជូរឡើងពពុះ ពណ៌ដូចទឹក ពណ៌ដូចប្រេង ពណ៌ដូចទឹកដោះស្រស់ និងពណ៌​ដូចទឹកដោះជូរ ដើម្បីមិនឲ្យមានរោគ ដើម្បីឲ្យស្រួលខ្លួន ដើម្បីជាភេសជ្ជៈ ដើម្បីជាទាន ដើម្បីជាបុណ្យ ដើម្បីជាគ្រឿងបូជា ដើម្បីស្ថានសួគ៌ ដើម្បីជាពូជ និងដើម្បីល្បងមើល ក៏ព្យាយាម ត្រាតែទឹក​សុក្ក​ឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស ពណ៌ដូចទឹកដោះជូរឡើងពពុះ ពណ៌ដូចទឹក ពណ៌ដូចប្រេង ពណ៌ដូចទឹកដោះស្រស់ ពណ៌​ដូចទឹកដោះជូរ និងពណ៌ដូចទឹកដោះថ្លា ដើម្បីមិនឲ្យមានរោគ ដើម្បីឲ្យស្រួលខ្លួន ដើម្បីជាភេសជ្ជៈ ដើម្បីជាទាន ដើម្បីជាបុណ្យ ដើម្បីជាគ្រឿងបូជា ដើម្បីស្ថានសួគ៌ ដើម្បីជាពូជ ដើម្បីល្បងមើល និងដើម្បីការលេង ក៏ព្យាយាម ត្រាតែទឹក​សុក្ក​ឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។

ឧភតោពទ្ធមិស្សកចក្ក ចប់។

[២៨] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ខៀវ ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌​លឿង​ឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតថា អញនឹង​បញ្ចេញទឹកសុក្កពណ៌ខៀវ ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌​ក្រហម​ឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតថា អញនឹង​បញ្ចេញ​ទឹក​សុក្ក​ពណ៌​ខៀវ ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ស​ឃ្លាតចេញវិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ខៀវ ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌​​ដូចទឹកដោះជូរឡើងពពុះ​ឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ខៀវ ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌​ដូចទឹក​​ឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ខៀវ ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ដូចប្រេង​ឃ្លាតចេញវិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ខៀវ ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌​ដូចទឹកដោះស្រស់​ឃ្លាតចេញវិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ខៀវ ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌​ដូចទឹកដោះជូរ​ឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុ​គិត​ថា អញនឹងបញ្ចេញទឹកសុក្កពណ៌ខៀវ ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌​ដូចទឹកដោះថ្លា​ឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។

ខណ្ឌចក្ក ចប់។

[២៩] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌លឿង ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌​ ក្រហម​ឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌​លឿង ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ស​ឃ្លាតចេញវិញ។បេ។ (បែរជា) ទឹកសុក្ក​ពណ៌​ដូចទឹកដោះជូរឡើងពពុះ​ឃ្លាតចេញវិញ។ ​ពណ៌​ដូចទឹក​ឃ្លាតចេញវិញ។ ​ពណ៌ដូចប្រេង​ឃ្លាតចេញវិញ។ ពណ៌​ដូចទឹកដោះស្រស់​ឃ្លាតចេញវិញ។ ពណ៌​ដូចទឹកដោះជូរ​ឃ្លាតចេញវិញ។ ពណ៌​ដូចទឹកដោះថ្លា​ឃ្លាតចេញវិញ។ ពណ៌ខៀវឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។

ពទ្ធចក្ក ចប់។

[៣០] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ក្រហម ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ស​ឃ្លាតចេញវិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌​ក្រហម ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌​ដូចទឹកដោះជូរឡើងពពុះ​ឃ្លាតចេញវិញ។បេ។ (បែរជា) ទឹកសុក្ក​ពណ៌​ដូចទឹក​ឃ្លាត​ចេញ​វិញ។ ពណ៌ដូចប្រេង​ឃ្លាតចេញវិញ។ ពណ៌​ដូចទឹកដោះស្រស់​ឃ្លាតចេញវិញ។ ពណ៌​ដូចទឹកដោះជូរ​ឃ្លាតចេញវិញ។ ពណ៌​ដូចទឹកដោះថ្លា​ឃ្លាតចេញវិញ។ ពណ៌​ខៀវឃ្លាតចេញវិញ។ ពណ៌លឿងឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ស ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ដូចទឹកដោះជូរឡើងពពុះ​ឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។បេ។ (បែរជា) ទឹកសុក្ក​ពណ៌ក្រហមឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ (ចក្កទាំង​ឡាយ បណ្ឌិតគប្បីដឹង​ដោយអាការយ៉ាងនេះ) ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌​ដូចទឹកដោះថ្លា ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ខៀវឃ្លាតចេញវិញ ត្រូវ​អាបត្តិសង្ឃាទិសេស។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌​ដូចទឹកដោះថ្លា ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌លឿងឃ្លាតចេញវិញ។បេ។ (បែរជា) ទឹកសុក្ក​ពណ៌ក្រហមឃ្លាតចេញវិញ។ ពណ៌សឃ្លាតចេញវិញ។ ពណ៌ដូចទឹកដោះជូរឡើងពពុះឃ្លាតចេញវិញ។ ពណ៌ដូចទឹកឃ្លាតចេញវិញ។ ពណ៌ដូច​ប្រេង​ឃ្លាត​ចេញវិញ។ ពណ៌ដូចទឹកដោះស្រស់​ឃ្លាតចេញវិញ។ ពណ៌ដូចទឹកដោះជូរឃ្លាតចេញវិញ ត្រូវ​អាបត្តិ​សង្ឃាទិសេស។

កុច្ឆិចក្ក ចប់។

[៣១] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌លឿង ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ខៀវឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ក្រហម ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ខៀវឃ្លាតចេញវិញ។ ភិក្ខុគិតថា អញ​នឹង​បញ្ចេញ​ទឹកសុក្ក​ពណ៌ស ក៏ព្យាយាម (បែរជា) ទឹកសុក្ក​​ពណ៌​ខៀវ​ឃ្លាត​ចេញវិញ ។ ភិក្ខុ​គិតថា អញ​នឹង​បញ្ចេញ​ទឹកសុក្ក​ពណ៌ដូច​ទឹកដោះ​ជូរឡើងពពុះ ក៏ព្យាយាម (បែរជា) ទឹក​សុក្ក​ពណ៌​ខៀវ​ឃ្លាត​ចេញ​វិញ។ ភិក្ខុ​គិតថា អញ​នឹង​បញ្ចេញ​ទឹកសុក្ក​ពណ៌ដូច​ទឹក ក៏ព្យាយាម (បែរជា) ទឹក​សុក្ក​ពណ៌​ខៀវ​ឃ្លាត​ចេញវិញ។ ភិក្ខុ​គិតថា អញ​នឹង​បញ្ចេញ​ទឹកសុក្ក​ពណ៌​ដូចប្រេង ក៏​ព្យាយាម (បែរជា) ទឹកសុក្ក​​ពណ៌ខៀវ​ឃ្លាត​ចេញវិញ។ ភិក្ខុគិតថា អញ​នឹងបញ្ចេញ​ទឹកសុក្កពណ៌​ដូចទឹក​ដោះស្រស់ ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌​ខៀវ​ឃ្លាត​ចេញ​វិញ។ ភិក្ខុគិតថា អញ​នឹងបញ្ចេញ​ទឹកសុក្ក​ពណ៌ដូច​ទឹកដោះជូរ ក៏ព្យាយាម (បែរជា) ទឹក​សុក្ក​ពណ៌​ខៀវ​ឃ្លាត​ចេញវិញ។ ភិក្ខុគិតថា អញ​នឹង​បញ្ចេញ​ទឹកសុក្ក​ពណ៌​ដូច​ទឹកដោះ​ថ្លា ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌​ខៀវ​ឃ្លាតចេញ​វិញ  ត្រូវ​អាបត្តិ​សង្ឃាទិសេស។

ដំណើរនៃបិដ្ឋិចក្កទី១ ចប់។

[៣២] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ក្រហម ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌លឿងឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ទឹកសុក្កពណ៌ស ពណ៌ដូចទឹកដោះជូរ​ឡើងពពុះ ពណ៌ដូចទឹក ពណ៌ដូចប្រេង ពណ៌ដូចទឹកដោះស្រស់ ពណ៌ដូចទឹកដោះជូរ ពណ៌ដូច​ទឹកដោះថ្លា។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ខៀវ ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌លឿងឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។

ដំណើរនៃបិដ្ឋិចក្កទី២ ចប់។

[៣៣] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ស ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ក្រហមឃ្លាតចេញវិញ ត្រូវ​អាបត្តិ​សង្ឃាទិសេស។ ទឹកសុក្កពណ៌ដូចទឹកដោះជូរ​ឡើងពពុះ ពណ៌ដូចទឹក ពណ៌ដូចប្រេង ពណ៌ដូចទឹកដោះស្រស់ ពណ៌ដូចទឹកដោះជូរ ពណ៌ដូច​ទឹកដោះថ្លា ពណ៌ខៀវ។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌លឿង ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ក្រហមឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។

ដំណើរនៃបិដ្ឋិចក្កទី៣ ចប់។

[៣៤] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះជូរឡើងពពុះ ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌សឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ទឹកសុក្កពណ៌ដូចទឹក ពណ៌ដូចប្រេង ពណ៌ដូចទឹកដោះស្រស់ ពណ៌ដូចទឹកដោះជូរ ពណ៌ដូច​ទឹកដោះថ្លា ពណ៌ខៀវ ពណ៌លឿង។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ក្រហម ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌សឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។

ដំណើរនៃបិដ្ឋិចក្កទី៤ ចប់។

[៣៥] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹក ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ដូចទឹកដោះជូរឡើងពពុះឃ្លាតចេញវិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ទឹកសុក្កពណ៌ដូចប្រេង ពណ៌ដូចទឹកដោះស្រស់ ពណ៌ដូចទឹកដោះជូរ ពណ៌ដូច​ទឹកដោះថ្លា ពណ៌ខៀវ ពណ៌លឿង។ ពណ៌ក្រហម។ ភិក្ខុគិតថា អញ​នឹងបញ្ចេញទឹកសុក្កពណ៌ស ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ដូចទឹកដោះជូរឡើងពពុះឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។

ដំណើរនៃបិដ្ឋិចក្កទី៥ ចប់។

[៣៦] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចប្រេង ក៏ព្យាយាម (បែរជា) ទឹកសុក្ក​​ពណ៌​ដូច​ទឹក​ឃ្លាត​ចេញ​វិញ ត្រូវអាបត្តិសង្ឃាទិសេស។ ទឹកសុក្កពណ៌ដូចទឹកដោះស្រស់ ពណ៌​ដូច​ទឹក​ដោះជូរ ពណ៌​ដូច​ទឹកដោះថ្លា ពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស។  ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះជូរឡើងពពុះ ក៏ព្យាយាម (បែរជា) ទឹក​សុក្ក​​ពណ៌​ដូច​ទឹក​ឃ្លាត​ចេញ​វិញ ត្រូវ​អាបត្តិ​សង្ឃាទិសេស។

ដំណើរនៃបិដ្ឋិចក្កទី៦ ចប់។

[៣៧] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះស្រស់ ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ដូចប្រេងឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ទឹកសុក្កពណ៌ដូចទឹកដោះជូរ ពណ៌ដូច​ទឹកដោះថ្លា ពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស ពណ៌ដូចទឹកដោះជូរឡើង​ពពុះ។  ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹក ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ដូច​ប្រេង​ឃ្លាត​ចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។

ដំណើរនៃបិដ្ឋិចក្កទី៧ ចប់។

[៣៨] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះជូរ ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ដូច​ទឹកដោះ​ស្រស់​ឃ្លាត​ចេញវិញ ត្រូវ​អាបត្តិ​សង្ឃាទិសេស។ ទឹកសុក្កពណ៌ដូច​ទឹកដោះថ្លា ពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស ពណ៌ដូចទឹកដោះជូរឡើង​ពពុះ ពណ៌ដូចទឹក។  ភិក្ខុគិតថា អញនឹង​បញ្ចេញ​ទឹកសុក្កពណ៌ដូចប្រេង ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ដូចទឹកដោះស្រស់ឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។

ដំណើរនៃបិដ្ឋិចក្កទី៨ ចប់។

[៣៩] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះថ្លា ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌​ដូច​ទឹកដោះ​ជូរ​ឃ្លាត​ចេញវិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ទឹកសុក្កពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស ពណ៌ដូចទឹកដោះជូរឡើង​ពពុះ ពណ៌ដូចទឹក ពណ៌ដូច​ប្រេង។  ភិក្ខុគិតថា អញ​នឹង​បញ្ចេញ​​ទឹកសុក្ក​ពណ៌ដូច​ទឹកដោះស្រស់ ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌​ដូចទឹកដោះ​ជូរ​ឃ្លាត​ចេញវិញ ត្រូវ​អាបត្តិ​សង្ឃាទិសេស។

ដំណើរនៃបិដ្ឋិចក្កទី៩ ចប់។

[៤០] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ខៀវ ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ដូចទឹកដោះថ្លាឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ទឹកសុក្ក​ពណ៌លឿង ពណ៌ក្រហម ពណ៌ស ពណ៌ដូចទឹកដោះជូរឡើង​ពពុះ ពណ៌ដូចទឹក ពណ៌ដូច​ប្រេង ពណ៌ដូចទឹកដោះស្រស់។  ភិក្ខុគិតថា អញ​នឹងបញ្ចេញ​ទឹកសុក្ក​ពណ៌​ដូចទឹកដោះជូរ ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ដូចទឹកដោះថ្លាឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។

ដំណើរនៃបិដ្ឋិចក្កទី១០ ចប់។

បិដ្ឋិចក្ក ចប់ហើយ។

[៤១] ភិក្ខុគិត ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត ក៏ព្យាយាម (ប៉ុន្តែ) ទឹកសុក្កមិនឃ្លាតចេញ ត្រូវអាបត្តិថុល្លច្ច័យ។ ភិក្ខុគិត  (តែ) មិនព្យាយាម (ក៏ស្រាប់តែ) ទឹកសុក្កឃ្លាតចេញឯង មិនត្រូវអាបត្តិឡើយ។ ភិក្ខុគិត (តែ) មិនព្យាយាម ទឹកសុក្កក៏មិនឃ្លាតចេញ មិនត្រូវ​អាបត្តិ​ឡើយ។ ភិក្ខុមិនគិតទេ (តែ) ព្យាយាម ទឹកសុក្កឃ្លាតចេញ មិនត្រូវអាបត្តិឡើយ។ ភិក្ខុមិនគិតទេ (តែ) ព្យាយាម ទឹកសុក្កមិនឃ្លាតចេញ មិនត្រូវអាបត្តិឡើយ។ ភិក្ខុ​មិន​គិត មិនព្យាយាម (តែ) ទឹកសុក្កឃ្លាតចេញ មិនត្រូវអាបត្តិឡើយ។ ភិក្ខុមិនគិត មិនព្យាយាម ទឹកសុក្កក៏មិនឃ្លាតចេញ មិនត្រូវអាបត្តិឡើយ។

[៤២] (ភិក្ខុ ៦ពួក) គឺ ភិក្ខុយល់សប្តិ១ ភិក្ខុមិនមានបំណងឲ្យទឹកសុក្កឃ្លាតចេញ១ ភិក្ខុ​ឆ្កួត១ ភិក្ខុមានចិត្តរវើរវាយ១ ភិក្ខុដែលទុក្ខវេទនាគ្របសង្កត់១ ភិក្ខុជា​អាទិកម្មិក (អ្នកធ្វើខុស​មុន​បញ្ញត្តិ)១ មិនត្រូវអាបត្តិឡើយ។

(មាតិកានុក្រម គឺបញ្ជីរឿងតាមលំដាប់ហូរហែដែលនឹងសំដែងតទៅដូចមានខាងក្រោយ​នេះ)

[៤៣] រឿង ភិក្ខុយល់សប្តិ១ ភិក្ខុបន្ទោបង់ឧច្ចារ១ ភិក្ខុបន្ទោបង់បស្សាវ១ ភិក្ខុត្រិះរិះ​ចំពោះ​កាមវិតក្ក១ ភិក្ខុងូតទឹកក្តៅ១ ភិក្ខុលាបថ្នាំ១ ភិក្ខុអេះ​រមាស់​ត្រង់​អណ្ឌ១ ភិក្ខុដើរតាមផ្លូវ១ ភិក្ខុ​កាន់​ស្បែកចុងអង្គជាត១ ភិក្ខុកំដៅ​ដម្បារពោះក្នុងរោងភ្លើង១ ភិក្ខុដដុសអង្គជាតនឹងភ្លៅ១ ភិក្ខុឲ្យ​សាមណេរកាន់អង្គជាត១ ភិក្ខុចាប់​អង្គជាត​សាមណេរកំពុងដេកលក់១ ភិក្ខុត្បៀតអង្គជាត​នឹង​ភ្លៅ​ទាំងពីរ១ ភិក្ខុក្តាប់​អង្គជាតនឹងដៃ១ ភិក្ខុពើងចង្កេះព្ធដ៏អាកាស១ ភិក្ខុមឹតពត់កាយ១ ភិក្ខុសំឡឹង​មើល​អង្គជាតមាតុគ្រាម១ ភិក្ខុបញ្ចូលអង្គជាតក្នុងប្រហោងដាន ១ ភិក្ខុដដុសអង្គជាតនឹងកំណាត់ឈើ ១ ភិក្ខុងូតទឹកក្នុងទីច្រាសខ្សែទឹក ១ ភិក្ខុលេង​ទឹក​ដែលមានល្បាប់ ១ ភិក្ខុស្ទុះចុះទៅក្នុងទឹក ១ ភិក្ខុលេងកងធ្វើដោយផ្កា ១ ភិក្ខុស្ទុះចូលទៅក្នុង​ព្រៃ​ឈូក ១ ភិក្ខុបញ្ចូលអង្គជាត​ក្នុងដីខ្សាច់ ១ ភិក្ខុបញ្ចូលអង្គជាត​ក្នុងភក់ ១ ភិក្ខុស្រោច​អង្គជាត​នឹង​ទឹក ១ ភិក្ខុផ្ទាប់អង្គជាតនឹងកន្លែងដេក ១ ភិក្ខុដដុសអង្គជាតនឹងមេជើង ១។

[៤៤] សម័យនោះឯង ភិក្ខុ ១ រូប កំពុងយល់សប្តិ អសុចិក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តី​សង្ស័យថា អញត្រូវអាបត្តិសង្ឃាទិសេសហើយដឹង។ ទើបភិក្ខុនោះ ក្រាបទូលសេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនមានអាបត្តិព្រោះយល់សប្តិទេ។

[៤៥] សម័យនោះឯង ភិក្ខុ១រូប កំពុងបន្ទោបង់ឧច្ចារ អសុចិក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តី​សង្ស័យថា អញត្រូវអាបត្តិសង្ឃាទិសេសហើយដឹង។ ភិក្ខុនោះ ក៏ក្រាបទូលសេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុ អ្នកឯងមានចិត្តគិតដូចម្តេច។ ភិក្ខុនោះក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ​មិនមាន​បំណង​ចង់​ឲ្យអសុចិឃ្លាតចេញទេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនមាន​អាបត្តិដល់ភិក្ខុ​ដែល​មិនមាន​ប្រាថ្នា​ឲ្យអសុចិឃ្លាតចេញ (នោះ)ទេ។

[៤៦] សម័យនោះឯង ភិក្ខុមួយរូប កំពុងបន្ទោបង់បស្សាវ អសុចិក៏ឃ្លាតចេញ។ សេចក្តី​សង្ស័យមានដល់ភិក្ខុនោះ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនមានអាបត្តិដល់ភិក្ខុដែលមិនមាន​ប្រាថ្នាឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។

[៤៧] សម័យនោះឯង ភិក្ខុមួយរូប កំពុងត្រិះរិះចំពោះកាមវិតក្ក អសុចិក៏ឃ្លាតចេញ។ សេចក្តី​សង្ស័យមានដល់ភិក្ខុនោះ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនមានអាបត្តិដល់ភិក្ខុដែលត្រិះរិះចំពោះកាមវិតក្កទេ។

[៤៨] សម័យនោះឯង ភិក្ខុមួយរូប កំពុងងូតទឹកក្តៅ អសុចិក៏ឃ្លាតចេញ។ សេចក្តី​សង្ស័យមានដល់ភិក្ខុនោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាល​ភិក្ខុ អ្នកឯងមានចិត្ត​គិត​ដូចម្តេច។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គមិនមានបំណងឲ្យ​អសុចិ​ឃ្លាតចេញទេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិន​ត្រូវអាបត្តិដល់ភិក្ខុដែលមិនមាន​បំណងឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។ សម័យនោះឯង ភិក្ខុមួយរូប មានបំណងនឹងឲ្យអសុចិ​ឃ្លាតចេញ កំពុង​តែ​ងូត​ទឹកក្តៅ អសុចិក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាល​ភិក្ខុ អ្នកឯងត្រូវអាបត្តិសង្ឃាទិសេសហើយ។ សម័យនោះឯង ភិក្ខុមួយរូប មាន​បំណង​នឹង​ឲ្យ​អសុចិ​​ឃ្លាតចេញ កំពុងងូតទឹកក្តៅដែរ (តែ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុ មិន​ត្រូវ​អាបត្តិសង្ឃាទិសេស​ទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។

[៤៩] សម័យនោះឯង ភិក្ខុមួយរូប កើតដម្បៅត្រង់អង្គជាត។ កាលដែលភិក្ខុនោះ​លាប​ថ្នាំដម្បៅ អសុចិ​ក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យថា អញត្រូវអាបត្តិសង្ឃាទិសេស​​ហើយទេដឹង។ ក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់សួរថា ម្នាល​ភិក្ខុ អ្នកឯងមានចិត្តគិតដូចម្តេច។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គ​នឹង​មាន​បំណង​ចង់ឲ្យ​អសុចិឃ្លាតចេញក៏ទេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិដល់​ភិក្ខុ​ដែល​មិន​មានបំណង​ឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។ សម័យនោះឯង ភិក្ខុមួយរូប កើតដម្បៅត្រង់អង្គជាត។ ភិក្ខុនោះមានបំណងនឹងឲ្យអសុចិឃ្លាតចេញ កាលដែល​លាប​ថ្នាំដម្បៅ អសុចិ​ ក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។

[៥០] សម័យនោះឯង ភិក្ខុមួយរូប អេះត្រង់អណ្ឌ អសុចិ​ក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាល​ភិក្ខុ មិនត្រូវអាបត្តិដល់​ភិក្ខុ​ដែល​មិន​មានបំណងនឹង​ឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។ សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ ហើយអេះអណ្ឌ អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។

[៥១] សម័យនោះឯង ភិក្ខុមួយរូប កំពុងដើរទៅតាមផ្លូវ អសុចិ​ក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាល​ភិក្ខុ មិនត្រូវអាបត្តិដល់​ភិក្ខុ​ដែល​មិន​មានបំណងចង់​ឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។ សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ កំពុងដើរទៅតាមផ្លូវ អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។

[៥២] សម័យនោះឯង ភិក្ខុមួយរូប កំពុងកាន់ស្បែកខាងចុងនៃអង្គជាត​ធ្វើ​បស្សាវ អសុចិ​ក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាល​ភិក្ខុ មិនត្រូវអាបត្តិដល់​ភិក្ខុ​ដែល​មិន​មានបំណងនឹង​ឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។ សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ កំពុងចាប់ស្បែកខាងចុងនៃអង្គជាតធ្វើបស្សាវ អសុចិ​ក៏ឃ្លាត​ចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។

[៥៣] សម័យនោះឯង ភិក្ខុមួយរូប កំពុងកំដៅដំបារពោះក្នុងរោងភ្លើង អសុចិ​ក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាល​ភិក្ខុ មិនត្រូវអាបត្តិដល់​ភិក្ខុ​ដែល​មិន​មានបំណងចង់​ឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។ សម័យនោះឯង ភិក្ខុមួយរូប មានបំណង​ចង់ឲ្យ​អសុចិឃ្លាតចេញ កំពុងកំដៅដំបារពោះក្នុងរោងភ្លើង អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។

[៥៤] សម័យនោះឯង ភិក្ខុមួយរូប កំពុងគក់ច្របាច់ខ្នងឲ្យឧបជ្ឈាយ៍ក្នុងរោងភ្លើង អសុចិ​ក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាល​ភិក្ខុ មិនត្រូវអាបត្តិដល់​ភិក្ខុ​ដែល​មិន​មានបំណងចង់​ឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។ សម័យនោះឯង ភិក្ខុមួយរូប មានបំណង​ចង់ឲ្យអសុចិឃ្លាតចេញ កំពុងគក់ច្របាច់ខ្នងឲ្យឧបជ្ឈាយ៍ក្នុងរោងភ្លើង អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។

[៥៥] សម័យនោះឯង ភិក្ខុមួយរូប យកអង្គជាតដដុសនឹងភ្លៅ អសុចិ​ក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាល​ភិក្ខុ មិនត្រូវអាបត្តិដល់​ភិក្ខុ​ដែល​មិន​មានបំណងចង់​ឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។ សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ ក៏យកអង្គជាតដដុសនឹងភ្លៅ អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។

[៥៦] សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ បានពោលពាក្យនេះនឹងសាមណេរមួយរូបថា នែអាវុសោសាមណេរ អ្នកចូរមកនេះ ចូរ​កាន់​អង្គជាត​អញចុះ។ សាមណេរនោះ បានកាន់អង្គជាតភិក្ខុនោះ។ អសុចិរបស់ភិក្ខុនោះ​ក៏ឃ្លាត​ចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាល​ភិក្ខុ អ្នកឯងត្រូវអាបត្តិ​សង្ឃាទិសេស​ហើយ។

[៥៧] សម័យនោះឯង ភិក្ខុមួយរូប បានចាប់អង្គជាតសាមណេរដែលកំពុងដេកលក់។ អសុចិភិក្ខុនោះក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។

[៥៨] សម័យនោះឯង ភិក្ខុមួយរូប ត្បៀតនូវអង្គជាតដោយភ្លៅទាំងពីរ អសុចិ​ក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាល​ភិក្ខុ មិនត្រូវអាបត្តិដល់​ភិក្ខុ​ដែល​មិន​មានបំណងចង់​ឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។ សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ ត្បៀតនូវអង្គជាតដោយភ្លៅទាំងពីរ អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។

[៥៩] សម័យនោះឯង ភិក្ខុមួយរូប ក្តាប់អង្គជាតដោយកណ្តាប់ដៃ អសុចិ​ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាល​ភិក្ខុ មិនត្រូវអាបត្តិដល់​ភិក្ខុ​ដែល​មិន​មានបំណងចង់​ឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។ សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ ក្តាប់អង្គជាតដោយកណ្តាប់ដៃ អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។

[៦០] សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ ប្រឹងបំពើងចង្កេះ​ព្ធដ៏អាកាស អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមាន​សេចក្តី​សង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។

[៦១] សម័យនោះឯង ភិក្ខុមួយរូប ប្រឹងមឹតពត់កាយ អសុចិ​ក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាល​ភិក្ខុ មិនត្រូវអាបត្តិដល់​ភិក្ខុ​ដែល​មិន​មានបំណងចង់​ឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។ សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ ប្រឹងមឹតពត់កាយ អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។

[៦២] សម័យនោះឯង ភិក្ខុមួយរូប ត្រេកអរ សំឡឹងមើលអង្គជាតមាតុគ្រាម។ អសុចិ​ភិក្ខុ​នោះ​ក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាល​ភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេស​ទេ ម្នាលភិក្ខុទាំងឡាយ តែថាភិក្ខុមិនគួរត្រេកអរ សំឡឹងមើលអង្គជាត​មាតុគ្រាមឡើយ ភិក្ខុណា​សំឡឹងមើល ភិក្ខុនោះត្រូវអាបត្តិទុក្កដ។

[៦៣] សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ ក៏បញ្ចូល​អង្គជាត​ទៅនឹងប្រហោងដាន អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។

[៦៤] សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ ដដុសអង្គជាតនឹង​កំណាត់ឈើ អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។

[៦៥] សម័យនោះឯង ភិក្ខុមួយរូប ងូតទឹកក្នុងទីច្រាសខ្សែទឹក អសុចិ​ក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាល​ភិក្ខុ មិនត្រូវអាបត្តិដល់​ភិក្ខុ​ដែល​មិន​មានបំណងនឹង​ឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។ សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ ងូតទឹកក្នុងទីច្រាសខ្សែទឹក អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។

[៦៦] សម័យនោះឯង ភិក្ខុមួយរូប លេងទឹកដែលមានល្បាប់ អសុចិ​ក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាល​ភិក្ខុ មិនត្រូវអាបត្តិដល់​ភិក្ខុ​ដែល​មិន​មានបំណងចង់​ឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។ សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ លេងទឹកដែលមានល្បាប់ អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។

[៦៧] សម័យនោះឯង ភិក្ខុមួយរូប ស្ទុះចុះទៅក្នុងទឹក អសុចិ​ក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាល​ភិក្ខុ មិនត្រូវអាបត្តិដល់​ភិក្ខុ​ដែល​មិន​មានបំណងចង់​ឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។ សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ ស្ទុះចុះទៅក្នុងទឹក អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។

[៦៨] សម័យនោះឯង ភិក្ខុមួយរូប លេងកងផ្កា អសុចិ​ក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាល​ភិក្ខុ មិនត្រូវអាបត្តិដល់​ភិក្ខុ​ដែល​មិន​មានបំណងចង់​ឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។ សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ លេងកងធ្វើដោយផ្កា អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះ​មាន​សេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។

[៦៩] សម័យនោះឯង ភិក្ខុមួយរូប ស្ទុះចូលទៅក្នុងព្រៃឈូក អសុចិ​ក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាល​ភិក្ខុ មិនត្រូវអាបត្តិដល់​ភិក្ខុ​ដែល​មិន​មានបំណងចង់​ឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។ សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ ស្ទុះចូលទៅក្នុងព្រៃឈូក អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។

[៧០] សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ ដាក់បញ្ចូល​អង្គជាតទៅក្នុងដីខ្សាច់ អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។

[៧១] សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ ដាក់បញ្ចូល​អង្គជាតទៅក្នុងភក់ អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។

[៧២] សម័យនោះឯង ភិក្ខុមួយរូប ស្រោចអង្គជាតដោយទឹក អសុចិ​ក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាល​ភិក្ខុ មិនត្រូវអាបត្តិដល់​ភិក្ខុ​ដែល​មិន​មានបំណងចង់​ឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។ សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ ស្រោចអង្គជាតដោយទឹក អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។

[៧៣] សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ ផ្ទប់អង្គជាត​លើទី​ដេក អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។

[៧៤] សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ ដដុសអង្គជាត​នឹង​មេជើង អសុចិក៏ឃ្លាតចេញ ភិក្ខុនោះមានសេចក្តីសង្ស័យថា អញត្រូវអាបត្តិសង្ឃាទិសេស​ហើយ​ទេដឹង។ ក៏ក្រាបទូលដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិសង្ឃាទិសេសហើយ។ សម័យនោះឯង ភិក្ខុមួយរូប មានបំណង​ចង់​ឲ្យ​អសុចិឃ្លាតចេញ ដដុស​អង្គជាត​នឹងមេជើង អសុចិ​មិនឃ្លាតចេញ។ ភិក្ខុនោះមាន​សេចក្តី​សង្ស័យថា អញត្រូវអាបត្តិសង្ឃាទិសេស​ហើយ​ទេដឹង។ ក៏ក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។

សង្ឃាទិសេសទី១ ចប់។

សង្ឃាទិសេស ទី២

[៧៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់នៅក្នុងវត្តជេតពនរបស់អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ឧទាយិភិក្ខុដ៏មានអាយុ សម្រេចឥរិយាបថ​នៅក្នុងព្រៃ។ លំនៅ​ឧទាយិ​ភិក្ខុដ៏មានអាយុនោះ ល្អគួរឲ្យចង់មើល គួរឲ្យជ្រះថ្លា មានបន្ទប់ខាងក្នុង មានរបៀង​ជុំវិញ គ្រែ តាំង ពូក ខ្នើយ ក៏រៀបចំល្អ ទឹកសម្រាប់ឆាន់ និងទឹកសម្រាប់ប្រើប្រាស់ក៏ដម្កល់​ទុកស្រួល ទាំងទីបរិវេណសោតក៏បោសរលីងស្អាត។ មានមនុស្សជាច្រើននាក់ ដែលត្រូវការ​មើល​លំនៅ​របស់​ឧទាយិ​ភិក្ខុដ៏មានអាយុ ក៏តែង​តែមកមើល។ (កាលនោះ) មានព្រាហ្មណ៍ម្នាក់​នាំប្រពន្ធ​ចូល​ទៅរកឧទាយិភិក្ខុដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏និយាយនឹង​ឧទាយិដ៏មានអាយុថា យើង​ខ្ញុំចង់មើល​លំនៅរបស់លោកម្ចាស់ឧទាយិ។ ឧទាយិក៏និយាយតបថា ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូរមើលចុះ (ថាហើយ) ក៏កាន់កូនសោរ ដកគន្លឹះហើយច្រានសន្ទះទ្វារ ចូលទៅកាន់កុដិ​លំនៅ។ ឯព្រាហ្មណ៍នោះឯង ក៏ដើរចូលទៅតាមក្រោយឧទាយិដ៏មានអាយុទៅ។ ចំណែក​ខាង​​នាង​ព្រាហ្មណីនោះឯង ក៏ដើរចូលតាមក្រោយព្រាហ្មណ៍នោះទៅ។ គ្រានោះឯង ឧទាយិដ៏មានអាយុ ក៏បើក​បង្អួច​កន្លែងខ្លះ បិទបង្អួចកន្លែងខ្លះ ដើរក្រឡឹង​តាមបន្ទប់ហើយ មកពី​ក្រោយខ្នង ហើយក៏ស្ទាបអង្អែលអវយវតូចធំ​នៃនាងព្រាហ្មណីនោះ។ គ្រានោះឯង ព្រាហ្មណ៍នោះ​និយាយ​រួសរាយ​ជាមួយ​នឹង​ឧទាយិ​ដ៏មានអាយុ ហើយក៏លាទៅ។ លំដាប់តមក ព្រាហ្មណ៍នោះ​ពេញចិត្ត ក៏បញ្ចេញវាចាតាមសេចក្តីពេញចិត្តថា ពួកសមណដែលនៅក្នុងព្រៃមានសភាព​យ៉ាង​នេះ សុទ្ធសឹង​តែពួកសមណ ជាកូនចៅព្រះពុទ្ធ ជាសក្យបុត្រថ្កុំថ្កើងណាស់ លោកឧទាយិ​ដែលនៅក្នុងព្រៃ មានសភាពយ៉ាងនេះ លោក​ឧទាយិ​ដ៏ចំរើន​នុ៎ះ​ក៏ថ្កុំថ្កើង​ដែរ។ កាលបើព្រាហ្មណ៍​ពោល​ពាក្យសរសើរយ៉ាងនេះហើយ នាងព្រាហ្មណីនោះបានពោលពាក្យនេះនឹងព្រាហ្មណ៍នោះ​ថា សេចក្តី​ថ្កុំថ្កើងរបស់​លោក​ឧទាយិ​នោះ​មានពីណា (ឥតមានថ្កុំថ្កើងអ្វីទេ) ខ្លួនអ្នកស្ទាប​អង្អែល​អវយវតូចធំរបស់ខ្ញុំយ៉ាងណា សមណឈ្មោះឧទាយិ ក៏ស្ទាប​អង្អែល​អវយវតូចធំ​របស់ខ្ញុំ​យ៉ាង​នោះ​​ដែរ។ គ្រានោះឯង ព្រាហ្មណ៍នោះ ក៏និយាយពោលទោស ដៀលត្មះថា សមណជាកូនចៅព្រះ​ពុទ្ធ ជាសក្យបុត្រពួកនេះមិនមានខ្មាស ជាមនុស្សទ្រុស្តសីល តែង​ពោលពាក្យមុសា ព្រោះ​សមណ​អម្បាលនេះ ប្តេជ្ញាខ្លួនថា យើងសុទ្ធតែជាអ្នកប្រព្រឹត្តធម៌​ ប្រព្រឹត្តស្មើ ប្រព្រឹត្តព្រហ្មចារ្យ ពោលតែ​ពាក្យ​សត្យ ជាអ្នកមានសីល មាន​ធម៌ល្អ (ឥឡូវនេះ) សាមញ្ញគុណរបស់សមណពួកនេះ​មិនមាន​ទេ ព្រហ្មញ្ញគុណរបស់សមណពួកនេះមិនមានទេ សាមញ្ញគុណរបស់​សមណពួក​នេះ​វិនាស​ហើយ ព្រហ្មញ្ញគុណរបស់សមណពួកនេះវិនាសអស់ហើយ សាមញ្ញគុណរបស់សមណ​ពួក​នេះ​មានពីណា ព្រហ្មញ្ញគុណ​របស់សមណពួកនេះមានពីណា សមណ​ពួកនេះ​​ឃ្លាត​ផុត​ចាក​សាមញ្ញគុណអស់ហើយ សមណពួកនេះ​ឃ្លាត​ផុត​ចាក​ព្រហ្មញ្ញគុណអស់ហើយ ដូចយ៉ាង សមណ​ឈ្មោះឧទាយិ ហ៊ានស្ទាប​អង្អែល​អវយវតូចធំ​របស់ភរិយាអញ​ទៅហើយ ពួកស្ត្រីក្នុងត្រកូល ធីតារបស់ត្រកូល កុមារីរបស់​ត្រកូល ស្ត្រីជាកូនប្រសារបស់ត្រកូល ទាសី​របស់​ត្រកូល​ទាំង​ឡាយ ម្តេចនឹងហ៊ានទៅកាន់អារាម ឬវិហារ​បាន ព្រោះថា បើពួកស្រ្តីក្នុងត្រកូល ធីតារបស់ត្រកូល កុមារីរបស់​ត្រកូល ស្ត្រីជាកូនប្រសារបស់ត្រកូល ទាសី​របស់​ត្រកូល​ទាំងឡាយ​ខំទៅកាន់អារាម ឬវិហារ មុខជា​សមណ​ទាំងឡាយជាកូនចៅព្រះពុទ្ធ​ ជាសក្យបុត្រនឹងប្រទុស្តចំពោះស្ត្រីទាំងអម្បាល​នោះ​មិនខាន។ ភិក្ខុ​ទាំង​ឡាយ ក៏បានឮពាក្យ​ដែលព្រាហ្មណ៍ពោលទោស ដៀលត្មះនិយាយដើម (នោះ)។ ភិក្ខុទាំងឡាយឯណា ដែលមានសេចក្តី​ប្រាថ្នាតិច ជាអ្នកសន្តោស មានសេចក្តី​អៀន​​ខ្មាស​​ក្រែងរអែងបាប ពេញចិត្តនឹងការសិក្សា ភិក្ខុអម្បាលនោះ ក៏ពោលទោស ត្មះតិះដៀលថា ភិក្ខុ​ឈ្មោះឧទាយិ​ដ៏មានអាយុ មិនសមបី​បើនឹង​ហ៊ាន​ដល់ស្ទាប​​អង្អែល​​កាយមាតុគ្រាម​សោះ។ ទើប​ភិក្ខុ​អម្បាលនោះក្រាបទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រោះហេតុដំណើរនុ៎ះ ទើបព្រះ​ដ៏មាន​ព្រះភាគ​ឲ្យ​ប្រជុំភិក្ខុសង្ឃ ហើយត្រាស់សួរ​ចំពោះ​ឧទាយិភិក្ខុដ៏មានអាយុថា ម្នាលឧទាយិ ឮថាអ្នកឯងស្ទាបអង្អែលកាយមាតុគ្រាមមែនឬ។ ឧទាយិក្រាបទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ (ដំណើរនុ៎ះ) ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់ត្មះតិះដៀលថា ម្នាលមោឃបុរស អំពើដែល​អ្នក​ឯង​ធ្វើ មិនសមគួរ មិនត្រូវទំនង មិនត្រូវបែប មិនជា​របស់សមណ មិនគប្បីសោះ មិនគួរធ្វើសោះ នែ​មោឃបុរស មិនគួរបើអ្នកឯងនឹងហ៊ានដល់ស្ទាបអង្អែលកាយមាតុគ្រាមសោះ នែមោឃបុរស ធម៌ដែល​តថាគត​សំដែង​ហើយ​ដោយបរិយាយដ៏ច្រើន (សុទ្ធតែ) ដើម្បីប្រាសចាកតម្រេក មិនមែន​ដើម្បីប្រកបដោយតម្រេកឡើយ មិនមែនឬ។បេ។ ដំណើរស្ងប់​រម្ងាប់​នៃ​សេចក្តី​ក្តៅក្រហាយព្រោះ​កាមទាំងឡាយ តថាគតក៏បានសំដែងហើយ នែមោឃបុរស អំពើដែលអ្នកឯងធ្វើនេះ មិនមែន​នាំ​ឲ្យ​កើតសេចក្តី​ជ្រះថ្លាដល់​ជនដែល​មិន​ទាន់​ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ក៏អ្នកទាំងឡាយ​ត្រូវសំដែង​សិក្ខាបទនេះឡើង​យ៉ាងនេះថា ភិក្ខុណាមួយគឺកាមរាគគ្របសង្កត់ហើយ មានចិត្តប្រែ​ប្រួល​ហើយ ដល់ព្រមនូវកាយសំសគ្គមួយអន្លើដោយមាតុគ្រាម ទោះចាប់ដៃក្តី ចាប់ផ្នួងសក់ក្តី ឬ​ស្ទាបអង្អែល​អវយវត្រង់ណាៗក្តី ភិក្ខុនោះ​ត្រូវ​អាបត្តិសង្ឃាទិសេស។

[៧៦] ត្រង់ពាក្យថា ណាមួយ សេចក្តីថា ឯណា គឺថា ដូចជាឯណា។បេ។ ត្រង់ពាក្យថា ភិក្ខុ។បេ។ ភិក្ខុដែលបានសម្រេច​ឧបសម្បទាដោយញត្តិចតុត្ថកម្មវាចាដ៏ត្រឹមត្រូវ តថាគត​សំដៅ​យក​ឲ្យ​ឈ្មោះថាភិក្ខុ ក្នុងអត្ថនេះ។ ភិក្ខុដែលត្រេកអរ មានសេចក្តីអាឡោះអាល័យ មានចិត្ត​ប្រតិព័ទ្ធ ហៅថា (ភិក្ខុ) គឺកាមរាគគ្របសង្កត់ហើយ។ ត្រង់ពាក្យថា ប្រែប្រួលហើយ សេចក្តីថា ចិត្តដែល​ត្រេកអរក៏ហៅថា ប្រែប្រួលហើយ ចិត្តដែលខឹង ក៏ហៅថាប្រែប្រួលហើយ ចិត្តដែល​វង្វេង ក៏ហៅថាប្រែប្រួលហើយ ប៉ុន្តែក្នុងអត្ថនេះ តថាគត​សំដៅយកចិត្តដែលត្រេកអរ ឲ្យឈ្មោះថា ចិត្ត​ប្រែប្រួលហើយ។ មនុស្សស្រី ហៅថា មាតុគ្រាម ឯយក្សស្រី ប្រេតស្រី សត្វតិរច្ឆានញី មិនហៅថា មាតុគ្រាមទេ (ក្នុងសិក្ខាបទនេះ) ដោយហោចទៅ ទោះក្មេងស្រ្តីសូម្បីកើតក្នុងថ្ងៃនោះ ក៏ហៅថា មាតុគ្រាមដែរ មិនបាច់ពោលដល់ស្ត្រីដែលធំជាងនោះទេ។ ត្រង់ពាក្យថា មួយអន្លើ គឺជាមួយគ្នា។ សេចក្តីប្រព្រឹត្តល្មើស តថាគតហៅថា គប្បីដល់ព្រមដោយកាយសំសគ្គ។ សរីរប្រទេសរាប់​តាំង​ពីត្រឹមដុំដៃដរាបដល់ចុងក្រចក ហៅថាដៃ។ សក់សុទ្ធក្តី សក់លាយដោយអម្បោះក្តី លាយ​ដោយ​ផ្កាកម្រងក្តី លាយដោយប្រាក់ក្តី លាយដោយមាសក្តី លាយដោយកែវមុក្តាក្តី លាយដោយ​កែវមណីក្តី ហៅថាផ្នួងសក់។ ត្រង់ពាក្យថាអវយវ (នោះ) គឺ សរីរដ៏សេស លើកលែងតែដៃ​ និងផ្នួងសក់ចេញ ហៅថា អវយវ។

[៧៧] (ប្រភេទ១២យ៉ាង) គឺ កិរិយាស្ទាប អង្អែល ស្ទាប់ចុះ ស្ទាបឡើង ផ្ងុបចុះ ផ្ងើយឡើង ទាញមក ទាញត្រឡប់ ចាប់សង្កត់ ចាប់ឈ្លេច កាន់ ពាល់។

[៧៨] កិរិយាគ្រាន់តែលូកពាល់ ហៅថា ស្ទាប។ កិរិយាស្ទាបបន្ថើរពីខាងនេះខាងនោះ ហៅថា អង្អែល។ កិរិយាពាល់ចុះក្រោម ហៅថា ស្ទាបចុះ។ កិរិយាពាល់ខាងលើ ហៅថា ស្ទាប​ឡើង។ កិរិយាចាប់បន្ទន់ទៅក្រោម ហៅថា ផ្ងុបចុះ។ កិរិយា​ចាប់ផ្ងាទៅខាងលើ ហៅថា ផ្ងើយ​ឡើង។ កិរិយាទាញចូលមក ហៅថា ទាញមក។ កិរិយាបង្អោន​ត្រឡប់ (ទាញពីក្រោយ) ហៅថា ទាញត្រឡប់។ កិរិយាចាប់អវយវហើយច្របាច់ឈ្លេច ហៅថា ចាប់សង្កត់។ កិរិយាត្បៀត គាបដោយអវយវណានីមួយ ហៅថា ចាប់ឈ្លេច។ កិរិយាគ្រាន់តែចាប់ ហៅថាកាន់។ កិរិយា​ប៉ះ​ត្រូវ ហៅថាពាល់។

[៧៩] ត្រង់ពាក្យថា សង្ឃាទិសេស (សេចក្តីក្នុងបេយ្យាល មានអធិប្បាយក្នុងសង្ឃាទិសេស​ទី១ រួចហើយ)។

[៨០] មនុស្សស្រីពិត ភិក្ខុសំគាល់ថាជាស្រី មានសេចក្តីត្រេកអរ ក៏យកកាយ (ខ្លួន) ស្ទាប ​អង្អែល​ ស្ទាបចុះ ស្ទាបឡើង ផ្ងុបចុះ ផ្ងើយឡើង ទាញមក ទាញត្រឡប់ ចាប់សង្កត់ ចាប់ឈ្លេច កាន់ ពាល់ កាយស្រីនោះ ត្រូវអាបត្តិសង្ឃាទិសេស។ មនុស្សស្រីពិត តែភិក្ខុមានសេចក្តីសង្ស័យ ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយស្រីនោះ ត្រូវអាបត្តិថុល្លច្ច័យ។ មនុស្សស្រីពិត ភិក្ខុសំគាល់ថាខ្ទើយ ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយស្រីនោះ ត្រូវអាបត្តិថុល្លច្ច័យ។ មនុស្សស្រីពិត តែភិក្ខុសំគាល់ថាប្រុស ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយស្រីនោះ ត្រូវអាបត្តិថុល្លច្ច័យ។ មនុស្សស្រីពិត តែភិក្ខុសំគាល់ថាសត្វតិរច្ឆាន ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយស្រីនោះ ត្រូវអាបត្តិថុល្លច្ច័យ។ មនុស្សខ្ទើយពិត ភិក្ខុក៏សំគាល់ថាជាខ្ទើយ ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយមនុស្សខ្ទើយនោះ ត្រូវអាបត្តិថុល្លច្ច័យ។ មនុស្សខ្ទើយពិត តែភិក្ខុសង្ស័យ ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយមនុស្សខ្ទើយនោះ ត្រូវអាបត្តិទុក្កដ។ មនុស្សខ្ទើយពិត តែភិក្ខុសំគាល់ថាប្រុស ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយមនុស្សខ្ទើយនោះ ត្រូវអាបត្តិទុក្កដ។ មនុស្សខ្ទើយពិត តែភិក្ខុសំគាល់ថាសត្វតិរច្ឆាន ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយមនុស្សខ្ទើយនោះ ត្រូវអាបត្តិទុក្កដ។ មនុស្សខ្ទើយពិត តែភិក្ខុសំគាល់ថាស្រី ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយមនុស្សខ្ទើយនោះ ត្រូវអាបត្តិទុក្កដ។ មនុស្សប្រុសពិត ភិក្ខុសំគាល់ថាប្រុស ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយប្រុសនោះ ត្រូវអាបត្តិទុក្កដ។ មនុស្សប្រុសពិត តែភិក្ខុសង្ស័យ ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយប្រុសនោះ ត្រូវអាបត្តិទុក្កដ។ មនុស្សប្រុសពិត តែភិក្ខុសំគាល់ថា​សត្វតិរច្ឆាន ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយប្រុសនោះ ត្រូវអាបត្តិទុក្កដ។ មនុស្សប្រុសពិត តែភិក្ខុសំគាល់ថា​ស្រី ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយប្រុសនោះ ត្រូវអាបត្តិទុក្កដ។ មនុស្សប្រុសពិត តែភិក្ខុសំគាល់ថាខ្ទើយ ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយប្រុសនោះ ត្រូវអាបត្តិទុក្កដ។ សត្វតិរច្ឆាន​ឈ្មោលពិត ភិក្ខុសំគាល់ថាសត្វតិរច្ឆានឈ្មោល ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយសត្វតិរច្ឆាននោះ ត្រូវអាបត្តិទុក្កដ។ សត្វតិរច្ឆាន​ឈ្មោលពិត តែភិក្ខុសង្ស័យ ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយសត្វតិរច្ឆាននោះ ត្រូវអាបត្តិទុក្កដ។ សត្វតិរច្ឆាន​ឈ្មោលពិត តែភិក្ខុសំគាល់ថាមនុស្សស្រី ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយសត្វតិរច្ឆានឈ្មោលនោះ ត្រូវអាបត្តិទុក្កដ។ សត្វតិរច្ឆាន​ឈ្មោលពិត តែភិក្ខុសំគាល់ថាខ្ទើយ ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយសត្វតិរច្ឆានឈ្មោលនោះ ត្រូវអាបត្តិទុក្កដ។ សត្វតិរច្ឆាន​ឈ្មោលពិត តែភិក្ខុសំគាល់ថាមនុស្សប្រុស ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយសត្វតិរច្ឆាននោះ ត្រូវអាបត្តិទុក្កដ។

[៨១] ស្រីពីរនាក់ ភិក្ខុសំគាល់ថាជាស្រីទាំងពីរនាក់ ត្រេកអរ ក៏យកកាយ ស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយស្រីទាំងពីរនាក់នោះ ត្រូវអាបត្តិសង្ឃាទិសេសពីរ។ ស្រីពីរនាក់ ភិក្ខុសង្ស័យនឹងស្រីទាំងពីរនាក់ ត្រេកអរ ក៏យកកាយ ស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយស្រីទាំងពីរនាក់នោះ ត្រូវអាបត្តិថុល្លច្ច័យពីរ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរនាក់ថា​ជា​ខ្ទើយ។បេ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរនាក់ថាជាប្រុស។បេ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរនាក់ថាជាសត្វតិរច្ឆានឈ្មោល ត្រេកអរ ក៏យកកាយ ស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយស្រីទាំងពីរនាក់នោះ ត្រូវអាបត្តិថុល្លច្ច័យពីរ។ មនុស្សខ្ទើយពីរនាក់ ភិក្ខុសំគាល់មនុស្សខ្ទើយទាំងពីរនាក់ថាខ្ទើយ ត្រេកអរ ក៏យកកាយ ស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយខ្ទើយទាំងពីរនាក់នោះ ត្រូវអាបត្តិថុល្លច្ច័យពីរ។ មនុស្សខ្ទើយពីរនាក់ ភិក្ខុសង្ស័យមនុស្សខ្ទើយទាំងពីរនាក់។បេ។ មនុស្សខ្ទើយពីរនាក់ ភិក្ខុសំគាល់មនុស្សខ្ទើយទាំងពីរនាក់ថាប្រុស។បេ។ មនុស្សខ្ទើយពីរនាក់ ភិក្ខុសំគាល់មនុស្សខ្ទើយទាំងពីរនាក់ថាសត្វតិរច្ឆានឈ្មោល។បេ។ មនុស្សខ្ទើយពីរនាក់ ភិក្ខុសំគាល់មនុស្សខ្ទើយទាំងពីរនាក់ថាស្រី ត្រេកអរ ក៏យកកាយ ស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយខ្ទើយទាំងពីរនាក់នោះ ត្រូវអាបត្តិទុក្កដពីរ។ មនុស្សប្រុសពីរនាក់ ភិក្ខុសំគាល់ប្រុសទាំងពីរនាក់ថាជាប្រុស ត្រេកអរ ក៏យកកាយ ស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយប្រុសទាំងពីរនាក់នោះ ត្រូវអាបត្តិទុក្កដពីរ។ ប្រុសពីរនាក់ ភិក្ខុសង្ស័យប្រុស​ទាំងពីរនាក់​។បេ។ ប្រុសពីរនាក់ ភិក្ខុសំគាល់ប្រុសទាំងពីរនាក់ថាសត្វតិរច្ឆានឈ្មោល។បេ។ ប្រុសពីរនាក់ ភិក្ខុសំគាល់ប្រុសទាំងពីរនាក់ថាជាស្រី។បេ។ ប្រុសពីរនាក់ ភិក្ខុសំគាល់ប្រុសទាំងពីរនាក់ថាជា​ខ្ទើយ ត្រេកអរ ក៏យកកាយ ស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយប្រុសពីរនាក់នោះ ត្រូវអាបត្តិទុក្កដពីរ។ សត្វតិរច្ឆានឈ្មោលពីរ ភិក្ខុសំគាល់សត្វតិរច្ឆានឈ្មោលទាំងពីរ​ថាជា​សត្វ​តិរច្ឆានឈ្មោល ត្រេកអរ ក៏យកកាយ ស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយសត្វតិរច្ឆាន​ឈ្មោលទាំងពីរ​នោះ ត្រូវអាបត្តិទុក្កដពីរ។ សត្វតិរច្ឆានឈ្មោលពីរ ភិក្ខុសង្ស័យនឹងសត្វតិរច្ឆានទាំងពីរ។បេ។ ​សត្វ​តិរច្ឆានឈ្មោលពីរ ភិក្ខុសំគាល់​សត្វតិរច្ឆាន​ឈ្មោល​ទាំងពីរ​ថាមនុស្សស្រី។បេ។ សត្វតិរច្ឆានឈ្មោលពីរ ភិក្ខុសំគាល់សត្វតិរច្ឆានឈ្មោលទាំងពីរ​ថាខ្ទើយ។បេ។ សត្វតិរច្ឆានឈ្មោលពីរ ភិក្ខុសំគាល់សត្វតិរច្ឆានឈ្មោលទាំងពីរ​ថាមនុស្សប្រុស ត្រេកអរ ក៏យកកាយ ស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយសត្វតិរច្ឆាន​ឈ្មោលទាំងពីរ​នោះ ត្រូវអាបត្តិទុក្កដពីរ។

[៨២] ស្រីនិងខ្ទើយ ភិក្ខុសំគាល់មនុស្សទាំងពីរនាក់ថាស្រី ត្រេកអរ ក៏យកកាយ ស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយជនទាំងពីរនោះ ត្រូវអាបត្តិសង្ឃាទិសេសនិងទុក្កដ។ ស្រីនិងខ្ទើយ ភិក្ខុសង្ស័យនឹងមនុស្សទាំងពីរនាក់ ត្រេកអរ ក៏យកកាយ ស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយមនុស្សទាំងពីរនាក់នោះ ត្រូវអាបត្តិថុល្លច្ច័យនិងទុក្កដ។ ស្រីនិងខ្ទើយ ភិក្ខុសំគាល់មនុស្សទាំងពីរនាក់ថាខ្ទើយ ត្រេកអរ ក៏យកកាយ ស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយមនុស្សទាំងពីរនាក់​នោះ ត្រូវអាបត្តិថុល្លច្ច័យពីរ។ ស្រីនិងខ្ទើយ ភិក្ខុសំគាល់មនុស្សទាំងពីរនាក់ថាប្រុស ត្រេកអរ ក៏យកកាយ ស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយមនុស្សទាំងពីរនាក់​នោះ ត្រូវអាបត្តិថុល្លច្ច័យនិងទុក្កដ។ ស្រីនិងខ្ទើយ ភិក្ខុសំគាល់មនុស្សទាំងពីរនាក់ថាសត្វតិរច្ឆានឈ្មោល ត្រេកអរ ក៏យកកាយ ស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយមនុស្សទាំងពីរនាក់​នោះ ត្រូវអាបត្តិថុល្លច្ច័យនិងទុក្កដ។ ស្រីនិងប្រុស ភិក្ខុសំគាល់មនុស្សទាំងពីរនាក់ថាស្រី ត្រេកអរ ក៏យកកាយ ស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយមនុស្សទាំងពីរនាក់​នោះ ត្រូវអាបត្តិសង្ឃាទិសេស និងទុក្កដ។ ស្រីនិងប្រុស ភិក្ខុសង្ស័យនឹងមនុស្សទាំងពីរនាក់ ត្រេកអរ ក៏យកកាយ ស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយមនុស្សទាំងពីរនាក់​នោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ ស្រីនិងប្រុស ភិក្ខុសំគាល់មនុស្សទាំងពីរនាក់ថាខ្ទើយ ត្រេកអរ ក៏យកកាយស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយមនុស្សទាំងពីរនាក់​នោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ ស្រីនិងប្រុស ភិក្ខុសំគាល់មនុស្សទាំងពីរនាក់ថាប្រុស ត្រេកអរ ក៏យកកាយស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយមនុស្សទាំងពីរនាក់​នោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ ស្រីនិងប្រុស ភិក្ខុសំគាល់មនុស្សទាំងពីរនាក់ថាសត្វតិរច្ឆានឈ្មោល ត្រេកអរ ក៏យកកាយស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយមនុស្សទាំងពីរនាក់​នោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ ស្រីនិងសត្វតិរច្ឆាន​ឈ្មោល ភិក្ខុសំគាល់មនុស្សស្រី និងសត្វតិរច្ឆានទាំងពីរថាមនុស្សស្រី ត្រេកអរ ក៏យកកាយស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយស្រី និងតិរច្ឆានទាំងពីរ​នោះ ត្រូវអាបត្តិសង្ឃាទិសេស និងទុក្កដ។ ស្រី និងតិរច្ឆានឈ្មោល ភិក្ខុសង្ស័យស្រីនិងតិរច្ឆានទាំងពីរ ត្រេកអរ ក៏យកកាយស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយស្រី និងតិរច្ឆានទាំងពីរ​នោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ ស្រី និងសត្វតិរច្ឆានឈ្មោល ភិក្ខុសំគាល់ស្រីនិងតិរច្ឆានទាំងពីរថាខ្ទើយ ត្រេកអរ ក៏យកកាយស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយស្រី និងតិរច្ឆានទាំងពីរ​នោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ ស្រី និងសត្វតិរច្ឆានឈ្មោល ភិក្ខុសំគាល់ស្រីនិងសត្វតិរច្ឆានទាំងពីរថាប្រុស ត្រេកអរ ក៏យកកាយស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយស្រី និងតិរច្ឆានទាំងពីរ​នោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ ស្រី និងសត្វតិរច្ឆានឈ្មោល ភិក្ខុសំគាល់ស្រីនិងសត្វតិរច្ឆានទាំងពីរ​ថាសត្វតិរច្ឆានឈ្មោល ត្រេកអរ ក៏យកកាយស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយស្រី និងតិរច្ឆានទាំងពីរ​នោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ មនុស្សខ្ទើយ និងប្រុស ភិក្ខុសំគាល់មនុស្សទាំងពីរនាក់ថាខ្ទើយ ត្រេកអរ ក៏យកកាយស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយមនុស្សទាំងពីរ​នោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ មនុស្សខ្ទើយ និងប្រុស ភិក្ខុសង្ស័យនឹងមនុស្សទាំងពីរនាក់។បេ។ ត្រូវអាបត្តិទុក្កដពីរ។ មនុស្សខ្ទើយ និងប្រុស ភិក្ខុសំគាល់មនុស្សទាំងពីរនាក់ថាប្រុស ។បេ។ មនុស្សខ្ទើយ និងប្រុស ភិក្ខុ​សំគាល់​មនុស្សទាំងពីរនាក់ថាសត្វតិរច្ឆានឈ្មោល។បេ។ មនុស្សខ្ទើយ និងប្រុស ភិក្ខុសំគាល់​មនុស្ស​ទាំងពីរនាក់ថាស្រី ត្រេកអរ ក៏យកកាយស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយមនុស្សទាំងពីរ​នោះ ត្រូវអាបត្តិទុក្កដពីរ។ ខ្ទើយនិងសត្វតិរច្ឆានឈ្មោល ភិក្ខុសំគាល់ខ្ទើយ​និង​សត្វ​តិរច្ឆានទាំងពីរថាខ្ទើយ ត្រេកអរ ក៏យកកាយស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយខ្ទើយ និងតិរច្ឆានទាំងពីរ​នោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ ខ្ទើយនិងសត្វតិរច្ឆានឈ្មោល ភិក្ខុ​សង្ស័យ​ខ្ទើយ និងសត្វតិរច្ឆានឈ្មោលទាំងពីរ។បេ។ ខ្ទើយនិងសត្វតិរច្ឆានឈ្មោល ភិក្ខុសំគាល់ខ្ទើយ និង​សត្វ​តិរច្ឆានទាំងពីរថាប្រុស។បេ។ ខ្ទើយ​និងសត្វតិរច្ឆានឈ្មោល ភិក្ខុសំគាល់ខ្ទើយ​និងសត្វ​តិរច្ឆាន​ទាំងពីរ​ថាសត្វ​តិរច្ឆានឈ្មោល។បេ។ ខ្ទើយនិងសត្វតិរច្ឆានឈ្មោល ភិក្ខុសំគាល់ខ្ទើយ​និង​សត្វ​តិរច្ឆាន​ទាំងពីរថាស្រី ត្រេកអរ ក៏យកកាយស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយខ្ទើយនិងសត្វ​តិរច្ឆាន​ទាំងពីរ​នោះ ត្រូវអាបត្តិទុក្កដពីរ។ ប្រុសនិងសត្វតិរច្ឆានឈ្មោល ភិក្ខុសំគាល់ប្រុសនិងតិរច្ឆានទាំងពីរថាប្រុស ត្រេកអរ ក៏យកកាយស្ទាប ​អង្អែល។បេ។​ កាន់ ពាល់ កាយប្រុសនិងសត្វតិរច្ឆានទាំងពីរ​នោះ ត្រូវអាបត្តិទុក្កដពីរ។ ប្រុសនិងសត្វតិរច្ឆានឈ្មោល ភិក្ខុសង្ស័យ​ប្រុស​និង​សត្វ​តិរច្ឆានទាំងពីរ។បេ។ ប្រុសនិងសត្វតិរច្ឆានឈ្មោល ភិក្ខុសំគាល់ប្រុសនិងសត្វតិរច្ឆានទាំងពីរ​ថា សត្វតិរច្ឆានឈ្មោល។បេ។ ប្រុសនិងសត្វតិរច្ឆានឈ្មោល ភិក្ខុសំគាល់ប្រុសនិងសត្វតិរច្ឆានទាំងពីរថាស្រី ។បេ។ ប្រុសនិងសត្វតិរច្ឆានឈ្មោល ភិក្ខុសំគាល់ ប្រុសនិងសត្វតិរច្ឆានទាំងពីរថាខ្ទើយ ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយមនុស្សប្រុសនិងសត្វតិរច្ឆានទាំងពីរនោះ ត្រូវអាបត្តិទុក្កដពីរ។

[៨៣] ស្រីជាប្រាកដ ភិក្ខុសំគាល់ថាស្រីពិតមែន ក៏មានសេចក្តីត្រេកអរស្ទាប អង្អែល។បេ។ កាន់ ពាល់ នូវវត្ថុដែលជាប់នឹងកាយស្រីនោះដោយកាយ (របស់ខ្លួន) ត្រូវអាបត្តិថុល្លច្ច័យ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរនាក់ថាជាស្រីពិតមែន ក៏មានសេចក្តីត្រេកអរស្ទាប អង្អែល។បេ។ កាន់ ពាល់ នូវវត្ថុដែលជាប់នឹងកាយស្រីទាំងពីរនាក់នោះដោយកាយ (របស់ខ្លួន) ត្រូវអាបត្តិថុល្លច្ច័យពីរ។ ស្រីនិងខ្ទើយ ភិក្ខុសំគាល់ជនទាំងពីរនាក់ថាជាស្រី ក៏មានសេចក្តីត្រេកអរ ស្ទាប អង្អែល។បេ។ កាន់ ពាល់ នូវវត្ថុដែលជាប់នឹងកាយជនទាំងពីរនាក់នោះដោយកាយ (របស់ខ្លួន) ត្រូវអាបត្តិថុល្លច្ច័យនិងទុក្កដ។ ស្រីជាប្រាកដ ភិក្ខុសំគាល់ថាស្រីពិតមែន ក៏មានសេចក្តីត្រេកអរស្ទាប អង្អែល។បេ។ កាន់ ពាល់កាយស្រីនោះដោយវត្ថុដែលជាប់នឹងកាយ (របស់ខ្លួន) ត្រូវអាបត្តិថុល្លច្ច័យ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរថាស្រីពិតមែន ក៏មានសេចក្តីត្រេកអរស្ទាប អង្អែល។បេ។ កាន់ ពាល់កាយស្រីទាំងនោះដោយ​វត្ថុដែលជាប់​នឹង​កាយ (របស់ខ្លួន) ត្រូវអាបត្តិថុល្លច្ច័យពីរ។ ស្រីនិងខ្ទើយ ភិក្ខុសំគាល់ជនទាំងពីរនាក់នោះថាជាស្រី ក៏មានសេចក្តីត្រេកអរ ស្ទាប អង្អែល។បេ។ កាន់ ពាល់កាយជនទាំងពីរនាក់នោះដោយ​វត្ថុ​ដែល​ជាប់​នឹងកាយ (របស់ខ្លួន) ត្រូវអាបត្តិថុល្លច្ច័យនិងទុក្កដ។ ស្រីជាប្រាកដ ភិក្ខុសំគាល់ថាជា​ស្រី​ពិតមែន ក៏មានសេចក្តីត្រេកអរស្ទាប អង្អែល។បេ។ កាន់ ពាល់ នូវវត្ថុដែលជាប់នឹង​កាយស្រី​នោះ ដោយវត្ថុដែលជាប់នឹងកាយ (របស់ខ្លួន) ត្រូវអាបត្តិទុក្កដ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរថាជាស្រីពិតមែន ក៏មានសេចក្តីត្រេកអរស្ទាប អង្អែល។បេ។ កាន់ ពាល់ នូវវត្ថុដែលជាប់នឹងកាយស្រីទាំងពីរនាក់នោះ ដោយវត្ថុដែលជាប់នឹងកាយ (របស់ខ្លួន) ត្រូវអាបត្តិទុក្កដពីរ។ ស្រីនិងខ្ទើយ ភិក្ខុសំគាល់ជនទាំងពីរនាក់ថាជាស្រី ក៏មានសេចក្តីត្រេកអរ ស្ទាប អង្អែល។បេ។ កាន់ ពាល់ នូវវត្ថុដែលជាប់នឹងកាយជនទាំងពីរនាក់នោះ ដោយវត្ថុ​ដែល​ជាប់​នឹងកាយ (របស់ខ្លួន) ត្រូវអាបត្តិទុក្កដពីរ។ ស្រីជាប្រាកដ ភិក្ខុសំគាល់ថាជា​ស្រី​ពិតមែន ក៏មានសេចក្តីត្រេកអរ ស្ទាប អង្អែលកាយស្រីនោះដោយនិស្សគ្គិយវត្ថុ (របស់ខ្លួន) ត្រូវអាបត្តិទុក្កដ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរថាជាស្រីពិតមែន ក៏មានសេចក្តីត្រេកអរស្ទាប អង្អែល កាយស្រីទាំងពីរនាក់នោះ ដោយនិស្សគ្គិយវត្ថុ​ (របស់ខ្លួន) ត្រូវអាបត្តិទុក្កដពីរ។ ស្រីនិងខ្ទើយ ភិក្ខុសំគាល់ជនទាំងពីរនោះថាជាស្រី ក៏មានសេចក្តីត្រេកអរ ស្ទាប អង្អែលកាយជនទាំងពីរនាក់នោះ ដោយនិស្សគ្គិយវត្ថុ (របស់ខ្លួន) ត្រូវអាបត្តិទុក្កដពីរ។ ស្រីជាប្រាកដ ភិក្ខុសំគាល់ថាជា​ស្រី​ពិតមែន ក៏មានសេចក្តីត្រេកអរ ស្ទាប អង្អែលនូវវត្ថុដែលជាប់នឹងកាយស្រីនោះ ដោយនិស្សគ្គិយវត្ថុ (របស់ខ្លួន) ត្រូវអាបត្តិទុក្កដ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរថាស្រីពិតមែន ក៏មានសេចក្តីត្រេកអរស្ទាប អង្អែល នូវវត្ថុដែលជាប់នឹងកាយស្រីទាំងពីរនោះ ដោយនិស្សគ្គិយវត្ថុ​ (របស់ខ្លួន) ត្រូវអាបត្តិទុក្កដពីរ។ ស្រីម្នាក់ ខ្ទើយម្នាក់ ភិក្ខុសំគាល់ជនទាំងពីរនាក់នោះថាជាស្រី ក៏មានសេចក្តីត្រេកអរ ស្ទាប អង្អែលនូវវត្ថុដែលជាប់នឹងកាយជនទាំងពីរនោះ ដោយនិស្សគ្គិយវត្ថុ (របស់ខ្លួន) ត្រូវអាបត្តិទុក្កដពីរ។ ស្រីជាប្រាកដ ភិក្ខុសំគាល់ថាជា​ស្រី​ពិតមែន ក៏មានសេចក្តីត្រេកអរ ស្ទាប អង្អែលនូវនិស្សគ្គិយវត្ថុរបស់ស្រីនោះ ដោយនិស្សគ្គិយវត្ថុ (របស់ខ្លួន) ត្រូវអាបត្តិទុក្កដ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរថាជាស្រីពិតមែន ក៏មានសេចក្តីត្រេកអរស្ទាប អង្អែល នូវនិស្សគ្គិយវត្ថុរបស់ស្រីទាំងពីរនាក់នោះ ដោយនិស្សគ្គិយវត្ថុ​ (របស់ខ្លួន) ត្រូវអាបត្តិទុក្កដពីរ។ ស្រីម្នាក់ ខ្ទើយម្នាក់ ភិក្ខុសំគាល់ជនទាំងពីរនាក់នោះថាជាស្រី ក៏មានសេចក្តីត្រេកអរ ស្ទាប អង្អែលនូវនិស្សគ្គិយវត្ថុរបស់ជនទាំងពីរនាក់នោះ ដោយនិស្សគ្គិយវត្ថុ (របស់ខ្លួន) ត្រូវអាបត្តិទុក្កដពីរ។

ភិក្ខុបេយ្យាល ចប់។

[៨៤] ស្រីជាប្រាកដ ភិក្ខុសំគាល់ថាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ ស្រីនោះសោត​ ក៏ស្ទាបអង្អែល ស្ទាបចុះ ស្ទាបឡើង ផ្ងុបចុះ ផ្ងើយឡើង ទាញមក ទាញត្រឡប់ ចាប់សង្កត់ ចាប់ឈ្លេច កាន់ ពាល់ នូវកាយរបស់ភិក្ខុនោះដោយកាយ (របស់ខ្លួន) ភិក្ខុមានសេចក្តី​ប្រាថ្នា​នឹង​សេព ក៏ព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិសង្ឃាទិសេស។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរថាជាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ ស្រីទាំងនោះសោត​ ក៏ស្ទាបអង្អែល ស្ទាបចុះ ស្ទាបឡើង ផ្ងុបចុះ ផ្ងើយឡើង ទាញមក ទាញត្រឡប់ ចាប់សង្កត់ ចាប់ឈ្លេច កាន់ ពាល់ នូវកាយរបស់ភិក្ខុនោះដោយកាយ (របស់ខ្លួន) ភិក្ខុមានសេចក្តី​ប្រាថ្នា​​ដើម្បី​នឹង​សេព ក៏ព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិសង្ឃាទិសេសពីរ។ ស្រីម្នាក់ ខ្ទើយម្នាក់ ភិក្ខុសំគាល់ជនទាំងពីរនាក់ថាជាស្រី ក៏មានសេចក្តីត្រេកអរ ជនទាំងពីរនាក់សោត​ ក៏ស្ទាបអង្អែល។បេ។ កាន់ ពាល់ កាយរបស់ភិក្ខុនោះដោយកាយ (របស់ខ្លួន) ភិក្ខុមានសេចក្តី​ប្រាថ្នា​ដើម្បីនឹង​សេព ក៏ព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិសង្ឃាទិសេសនិង​ទុក្កដ។ ស្រីជាប្រាកដ ភិក្ខុសំគាល់ថាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ ស្រីសោត​ ក៏ស្ទាបអង្អែល ។បេ។ កាន់ ពាល់ នូវវត្ថុដែលជាប់នឹងកាយភិក្ខុនោះ ដោយកាយ (របស់ខ្លួន) ភិក្ខុមានសេចក្តី​ប្រាថ្នាដើម្បី​នឹង​សេព ក៏ព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិថុល្លច្ច័យ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរថាជាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ ស្រីទាំងនោះសោត​ ក៏ស្ទាបអង្អែល។បេ។ កាន់ ពាល់ នូវវត្ថុដែលជាប់នឹងកាយរបស់ភិក្ខុនោះ ដោយកាយ (របស់ខ្លួន) ភិក្ខុមានសេចក្តី​ប្រាថ្នា​​ដើម្បី​នឹង​សេព ក៏ព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិថុល្លច្ច័យពីរ។ ស្រីម្នាក់ ខ្ទើយម្នាក់ ភិក្ខុសំគាល់ជនទាំងពីរនាក់ថាជាស្រី ក៏មានសេចក្តីត្រេកអរ ជនទាំងពីរនាក់សោត​ ក៏ស្ទាបអង្អែល។បេ។ កាន់ ពាល់ នូវវត្ថុដែលជាប់នឹងកាយភិក្ខុនោះ ដោយកាយ (របស់ខ្លួន) ភិក្ខុមានសេចក្តី​ប្រាថ្នា​នឹង​សេព ក៏ព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិថុល្លច្ច័យនិង​ទុក្កដ។ ស្រីជាប្រាកដ ភិក្ខុសំគាល់ថាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ ស្រីសោត​ ក៏ស្ទាបអង្អែល ។បេ។ ចាប់ ពាល់ នូវ កាយរបស់ភិក្ខុនោះ ដោយវត្ថុដែលជាប់នឹងកាយ (របស់ខ្លួន) ភិក្ខុមានសេចក្តី​ប្រាថ្នា​នឹង​សេព ក៏ព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិថុល្លច្ច័យ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរនាក់ថាជាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ ស្រីទាំងនោះសោត​ ក៏ស្ទាបអង្អែល។បេ។ ចាប់ ពាល់ នូវកាយរបស់ភិក្ខុនោះ ដោយវត្ថុដែលជាប់នឹងកាយ (របស់ខ្លួន) ភិក្ខុមានសេចក្តី​ប្រាថ្នា​​ដើម្បី​នឹង​សេព ក៏ព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិថុល្លច្ច័យពីរ។ ស្រីនិងខ្ទើយ ភិក្ខុសំគាល់ជនទាំងពីរនាក់ថាជាស្រី ក៏មានសេចក្តីត្រេកអរ ជនទាំងពីរនាក់សោត​ ក៏ស្ទាបអង្អែល។បេ។ ចាប់ ពាល់ កាយរបស់ភិក្ខុនោះ ដោយវត្ថុដែលជាប់នឹងកាយ (របស់ខ្លួន) ភិក្ខុមានសេចក្តី​ប្រាថ្នា​ដើម្បីនឹង​សេព ក៏ព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិថុល្លច្ច័យនិង​ទុក្កដ។ ស្រីជាប្រាកដ ភិក្ខុសំគាល់ថាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ ស្រីសោត​ ក៏ស្ទាបអង្អែល ។បេ។ ចាប់ ពាល់ នូវវត្ថុដែលជាប់នឹងកាយភិក្ខុនោះ ដោយវត្ថុដែលជាប់នឹងកាយ (របស់ខ្លួន) ភិក្ខុមានសេចក្តី​ប្រាថ្នា​ដើម្បីនឹង​សេព ក៏ព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិទុក្កដ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរនាក់ថាជាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ ស្រីទាំងពីរនាក់នោះ​ ស្ទាបអង្អែល។បេ។ ចាប់ ពាល់ នូវវត្ថុដែលជាប់នឹងកាយរបស់ភិក្ខុនោះ ដោយវត្ថុដែលជាប់នឹងកាយ (របស់ខ្លួន) ភិក្ខុមានសេចក្តី​ប្រាថ្នា​​ដើម្បី​នឹង​សេព ក៏ព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិទុក្កដពីរ។ ស្រីនិងខ្ទើយ ភិក្ខុសំគាល់ជនទាំងពីរនោះថាជាស្រីពិតមែន ហើយមានសេចក្តីត្រេកអរ ជនទាំងពីរនោះ​ ស្ទាបអង្អែល។បេ។ ចាប់ ពាល់ នូវវត្ថុដែលជាប់នឹងកាយភិក្ខុនោះ ដោយវត្ថុដែលជាប់នឹងកាយ (របស់ខ្លួន) ភិក្ខុក៏មានសេចក្តី​ប្រាថ្នា​ដើម្បីនឹង​សេព ហើយព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិ​ទុក្កដពីរ។ ស្រីជាប្រាកដ ភិក្ខុក៏សំគាល់ថាស្រីពិតមែន ហើយមានសេចក្តីត្រេកអរ ស្រីនោះ​ ស្ទាបអង្អែល នូវកាយរបស់ភិក្ខុនោះ ដោយនិស្សគ្គិយវត្ថុ (របស់ខ្លួន) ភិក្ខុក៏មានសេចក្តី​ប្រាថ្នាដើម្បី​នឹង​សេព ហើយព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិទុក្កដ។ ស្រីពីរនាក់ ភិក្ខុក៏សំគាល់ស្រីទាំងពីរនាក់នោះថាជាស្រីពិតមែន ហើយមានសេចក្តីត្រេកអរ ស្រី(ទាំងពីរនាក់នោះ) ស្ទាប អង្អែលនូវកាយរបស់ភិក្ខុនោះ ដោយនិស្សគ្គិយវត្ថុ (របស់ខ្លួន) ភិក្ខុក៏មានសេចក្តី​ប្រាថ្នា​​ដើម្បី​នឹង​សេព ហើយព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិទុក្កដពីរ។ ស្រីនិងខ្ទើយ ភិក្ខុក៏សំគាល់ជនទាំងពីរនោះថាជាស្រី មានសេចក្តីត្រេកអរ ជនទាំងពីរនោះ​ ស្ទាប អង្អែលកាយរបស់ភិក្ខុនោះ ដោយនិស្សគ្គិយវត្ថុ (របស់ខ្លួន) ភិក្ខុក៏មាន​សេចក្តី​ប្រាថ្នា​ដើម្បីនឹង​សេព ហើយព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិ​ទុក្កដពីរ។ ស្រីជាប្រាកដ ភិក្ខុក៏សំគាល់ថាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ ស្រីនោះសោតក៏ស្ទាប អង្អែល នូវវត្ថុដែលជាប់នឹងកាយភិក្ខុនោះ ដោយនិស្សគ្គិយវត្ថុ (របស់ខ្លួន) ភិក្ខុមានសេចក្តី​ប្រាថ្នាដើម្បី​នឹង​សេព ក៏ព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិទុក្កដ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរនាក់ថាជាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ ស្រីទាំងនោះសោត ក៏ស្ទាប អង្អែលនូវវត្ថុដែលជាប់នឹងកាយភិក្ខុនោះ ដោយនិស្សគ្គិយវត្ថុ (របស់ខ្លួន) ភិក្ខុមានសេចក្តី​ប្រាថ្នា​​ដើម្បី​នឹង​សេព ក៏ព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិទុក្កដពីរ។ ស្រីនិងខ្ទើយ ភិក្ខុសំគាល់ជនទាំងពីរនោះថាជាស្រី ក៏មានសេចក្តីត្រេកអរ ជនទាំងពីរនោះសោត ក៏ស្ទាប អង្អែលនូវវត្ថុដែលជាប់នឹងកាយភិក្ខុនោះ ដោយនិស្សគ្គិយវត្ថុ (របស់ខ្លួន) ភិក្ខុមាន​សេចក្តី​ប្រាថ្នា​ដើម្បីនឹង​សេព ក៏ព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិ​ទុក្កដពីរ។ ស្រីជាប្រាកដ ភិក្ខុសំគាល់ថាជាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ ស្រីនោះសោតក៏ស្ទាប អង្អែល នូវនិស្សគ្គិយវត្ថុរបស់ភិក្ខុនោះ ដោយនិស្សគ្គិយវត្ថុ (របស់ខ្លួន) ភិក្ខុមានសេចក្តី​ប្រាថ្នាដើម្បី​នឹង​សេព ក៏ព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិទុក្កដ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរនាក់នោះថាជាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ ស្រីទាំងនោះសោត ក៏ស្ទាប អង្អែលនូវនិស្សគ្គិយវត្ថុរបស់ភិក្ខុនោះ ដោយនិស្សគ្គិយវត្ថុ (របស់ខ្លួន) ភិក្ខុមានសេចក្តី​ប្រាថ្នា​​ដើម្បី​នឹង​សេព ក៏ព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិទុក្កដពីរ។ ស្រីនិងខ្ទើយ ភិក្ខុសំគាល់ជនទាំងពីរនោះថាជាស្រី ហើយមានសេចក្តីត្រេកអរ ជនទាំងពីរនោះ ស្ទាប អង្អែលនូវនិស្សគ្គិយវត្ថុរបស់ភិក្ខុនោះ ដោយនិស្សគ្គិយវត្ថុ (របស់ខ្លួន) ភិក្ខុក៏មាន​សេចក្តី​ប្រាថ្នា​ដើម្បីនឹង​សេព ហើយព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិ​ទុក្កដពីរ។

[៨៥] ភិក្ខុមាន​សេចក្តី​ប្រាថ្នា​ដើម្បីនឹង​សេព ក៏ព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុមាន​សេចក្តី​ប្រាថ្នា​ដើម្បីនឹង​សេព ក៏ព្យាយាមដោយកាយ តែមិនដឹងច្បាស់នូវផស្ស ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុមាន​សេចក្តី​ប្រាថ្នា​ដើម្បីនឹង​សេព តែមិនព្យាយាមដោយកាយ គ្រាន់តែដឹងច្បាស់នូវផស្ស មិនត្រូវអាបត្តិ​ឡើយ។ ភិក្ខុមាន​សេចក្តី​ប្រាថ្នា​ដើម្បីនឹង​សេព តែមិនព្យាយាមដោយកាយ មិនដឹងច្បាស់នូវផស្ស មិនត្រូវអាបត្តិ​ឡើយ។ ភិក្ខុមាន​សេចក្តី​ប្រាថ្នា​ដើម្បីនឹងដោះខ្លួនឲ្យរួច ក៏ព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស មិនត្រូវអាបត្តិ​ឡើយ។ ភិក្ខុមាន​សេចក្តី​ប្រាថ្នា​ដើម្បីនឹងដោះខ្លួនឲ្យរួច ក៏ព្យាយាមដោយកាយ តែមិនដឹងច្បាស់នូវផស្ស មិនត្រូវអាបត្តិឡើយ។ ភិក្ខុមាន​សេចក្តី​ប្រាថ្នា​ដើម្បីនឹងដោះខ្លួនឲ្យរួច តែមិនព្យាយាមដោយកាយ គ្រាន់តែដឹងច្បាស់នូវផស្ស មិនត្រូវអាបត្តិឡើយ។ ភិក្ខុមាន​សេចក្តី​ប្រាថ្នា​ដើម្បីនឹងដោះខ្លួនឲ្យរួច តែមិនព្យាយាមដោយកាយ មិនដឹងច្បាស់នូវផស្ស មិនត្រូវអាបត្តិឡើយ។

[៨៦] អាបត្តិមិនមាន (ដល់ភិក្ខុ៨ពួក) គឺ ភិក្ខុមិនក្លែង១ ភិក្ខុភ្លេចស្មារតី១ ភិក្ខុមិនដឹង១ ភិក្ខុមិនត្រេកអរ១ ភិក្ខុឆ្កួត១ ភិក្ខុមានចិត្តរវើរវាយ១ ភិក្ខុដែលវេទនាគ្របសង្កត់១ ភិក្ខុជាខាង​ដើម​បញ្ញត្តិ១។

[៨៧] (មាតិកានុក្រម គឺបញ្ជីរឿងតាមរបៀបដូចមានសេចក្តីខាងក្រោយនេះ)

រឿងមាតា រឿងធីតា រឿងបងប្អូនស្រី រឿងប្រពន្ធ រឿងយក្សស្រី រឿងខ្ទើយ រឿងស្រី​ដេកលក់ រឿងស្រីស្លាប់ រឿងតិរច្ឆានញី រឿងរូបចំឡាក់ឈើ (រូបតុក្កតា) រឿងស្រីចាប់កៀក​ភិក្ខុ រឿងស្រីឡើងលើស្ពាន រឿងផ្លូវ រឿងដើមឈើ រឿងទូក រឿងខ្សែ រឿងដំបង រឿងភិក្ខុច្រាន​ស្រី​ដោយ​បាត្រ រឿងស្រីថ្វាយបង្គំភិក្ខុ រឿងភិក្ខុព្យាយាមចាប់ស្រីតែ​ចាប់មិនត្រូវ។

[៨៨] សម័យនោះឯង ភិក្ខុមួយរូប ចាប់ពាល់មាតាដោយសេចក្តី​ស្រឡាញ់មាតា។ ភិក្ខុនោះ​មាន​សេចក្តីសង្ស័យថា អញត្រូវអាបត្តិ​សង្ឃាទិសេសទេដឹង។ ទើបក្រាបទូលសេចក្តី​នុ៎ះ​ដល់​ព្រះ​ដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវ​តែ​ត្រឹម​អាបត្តិទុក្កដ។ សម័យនោះឯង ភិក្ខុមួយរូប ចាប់ពាល់កូនស្រីដោយសេចក្តីស្រឡាញ់កូនស្រី។បេ។ ចាប់ពាល់បងប្អូនស្រីដោយសេចក្តីស្រឡាញ់បងប្អូនស្រី។បេ។ ភិក្ខុនោះ មានសេចក្តី​សង្ស័យ។ ទើប​ក្រាបទូលសេចក្តី​នុ៎ះ​ដល់​ព្រះ​ដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវ​តែ​ត្រឹម​អាបត្តិទុក្កដ។

[៨៩] សម័យនោះឯង ភិក្ខុមួយរូប ចាប់កាយស្រីជាប្រពន្ធដើម។ ភិក្ខុនោះ​មាន​សេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ អ្នកឯង​ត្រូវអាបត្តិសង្ឃាទិសេសហើយ។ សម័យនោះឯង ភិក្ខុមួយរូប ចាប់ត្រូវកាយយក្សស្រី។ ភិក្ខុនោះ​មាន​សេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិន​ត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។ សម័យនោះឯង ភិក្ខុមួយរូប ចាប់ត្រូវកាយមនុស្សខ្ទើយ។ ភិក្ខុនោះ​មាន​សេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិន​ត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។ សម័យនោះឯង ភិក្ខុមួយរូប ចាប់ត្រូវកាយស្រីដែលកំពុងដេកលក់។ ភិក្ខុនោះ​មាន​សេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ អ្នកឯង​ត្រូវអាបត្តិសង្ឃាទិសេសហើយ។ សម័យនោះឯង ភិក្ខុមួយរូប ចាប់ត្រូវកាយស្រីដែលស្លាប់ហើយ។ ភិក្ខុនោះ​មាន​សេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិន​ត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។ សម័យនោះឯង ភិក្ខុមួយរូប ចាប់ត្រូវកាយសត្វតិរច្ឆានញី។ ភិក្ខុនោះ​មាន​សេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិន​ត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។ សម័យនោះឯង ភិក្ខុមួយរូប ចាប់ត្រូវរូបឈើធ្វើជារូបស្រី។ ភិក្ខុនោះ​មាន​សេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិន​ត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។

[៩០] សម័យមួយនោះ មានស្រីច្រើននាក់ចាប់កៀកភិក្ខុ១រូប នាំទៅដោយដើមដៃតៗគ្នា។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គមានព្រះបន្ទូលសួរថា ម្នាលភិក្ខុ អ្នកឯង​ត្រេកអរ​ដែរ​ឬ។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គមិនត្រេកអរទេ។ ព្រះអង្គត្រាស់​ថា ម្នាលភិក្ខុ (បើ) មិនត្រេកអរ​ មិនត្រូវអាបត្តិទេ។

[៩១] សម័យនោះឯង ភិក្ខុមួយរូប មានសេចក្តីត្រេកអរ ក៏ចាប់អង្រួនស្ពាន​ដែល​ស្រី​កំពុង​ឡើង។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិន​ត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។

[៩២] សម័យនោះឯង ភិក្ខុមួយរូប ប្រទះស្រីក្នុងផ្លូវជួបគ្នា មានសេចក្តីត្រេកអរ ក៏ទង្គិចស្រី​នោះដោយចង្កួយស្មា។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ អ្នកឯង​ត្រូវអាបត្តិសង្ឃាទិសេសហើយ។

[៩៣] សម័យនោះឯង ភិក្ខុមួយរូប មានសេចក្តីត្រេកអរ ក៏អង្រួនដើមឈើ​ដែល​ស្រី​ឡើង។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិន​ត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។

[៩៤] សម័យនោះឯង ភិក្ខុមួយរូប មានសេចក្តីត្រេកអរ ក៏អង្រួនទូក​ដែល​ស្រី​ឡើងជិះ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិន​ត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។

[៩៥] សម័យនោះឯង ភិក្ខុមួយរូប មានសេចក្តីត្រេកអរ ក៏ចាប់ទាញខ្សែ​ដែល​ស្រី​កំពុង​កាន់។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិន​ត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។ សម័យនោះឯង ភិក្ខុមួយរូប មានសេចក្តីត្រេកអរ ក៏ចាប់ទាញដំបង​ដែល​ស្រី​កំពុង​កាន់។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិន​ត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។

[៩៦] សម័យនោះឯង ភិក្ខុមួយរូប មានសេចក្តីត្រេកអរ ក៏ច្រាន​ស្រីដោយបាត្រ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិន​ត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។ សម័យនោះឯង ភិក្ខុមួយរូប កាលស្រីកំពុងថ្វាយបង្គំ មានសេចក្តីត្រេកអរ ក៏លើកជើង​ឡើងរង​ឲ្យចំពប់។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ អ្នកឯង​ត្រូវអាបត្តិសង្ឃាទិសេសហើយ។ សម័យនោះឯង ភិក្ខុមួយរូប គិតថា អញនឹងចាប់ស្រី ក៏ព្យាយាម តែចាប់មិនត្រូវ។ ភិក្ខុនោះមានសេចក្តីសង្ស័យថា អញ​ត្រូវអាបត្តិសង្ឃាទិសេស​ហើយ​ដឹង។ ទើប​ក្រាបទូលសេចក្តីនុ៎ះ​ដល់ព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិន​ត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។

សង្ឃាទិសេសទី២ចប់។

សង្ឃាទិសេស ទី៣

[៩៧] សម័យនោះ ព្រះសព្វញ្ញូពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគ ទ្រង់គង់​នៅ​វត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ឧទាយិភិក្ខុដ៏មានអាយុសម្រេចឥរិយាបថ​នៅ​ក្នុងព្រៃ។ គ្រានោះ មានស្រីច្រើននាក់ ជាពួកអ្នកត្រូវការមើលវិហារ ហើយក៏នាំគ្នាទៅកាន់​អារាម។ ស្រីទាំងនោះក៏ចូលទៅរកឧទាយិភិក្ខុដ៏មានអាយុក្នុងពេលនោះ លុះចូលទៅដល់​ហើយ ក៏និយាយពាក្យនេះ​នឹងឧទាយិភិក្ខុដ៏មានអាយុថា បពិត្រលោកដ៏ចំរើន យើងទាំងឡាយ​ចង់​មើល​វិហារ​របស់លោកម្ចាស់។ លំដាប់នោះ ឧទាយិភិក្ខុដ៏មានអាយុ ក៏នាំស្រីទាំងនោះ​មើល​វិហារ​រួច​ហើយ ពោល​សរសើរខ្លះ ពោលបង្អាប់ខ្លះ សូមខ្លះ អង្វរខ្លះ សួរខ្លះ សួរតបខ្លះ ប្រាប់ខ្លះ ប្រៀន​ប្រដៅខ្លះ ជេរខ្លះ ចំពោះ​វច្ចមគ្គ និងបស្សាវមគ្គនៃស្រីទាំងនោះ។ ស្រីណាដែលគ្មានសេចក្តី​ខ្លាច ជាស្រីអ្នក​លេង​ឥត​​មានអៀនខ្មាស ស្រីនោះក៏ញញឹមញញែម និយាយបញ្ជោរ សើច​ក្អាកក្អាយ​ចំអន់​ជាមួយនឹងឧទាយិភិក្ខុដ៏មានអាយុ ចំណែក​ខាងស្រីណា​ដែល​មាន​សេចក្តី​អៀនខ្មាស ស្រី​នោះចេញមក ក៏ពោលទោសឧទាយិប្រាប់ភិក្ខុទាំងឡាយថា បពិត្រលោកម្ចាស់​ដ៏ចំរើន ការនេះ​គ្មាន​លាក់បាំង គ្មានគួរសមសោះ ចុះហេតុអ្វី​​ក៏លោកម្ចាស់ឧទាយិនិយាយយ៉ាងនេះ សូម្បី​ដល់​ទៅ​ប្តី បើនិយាយយ៉ាងនេះ ក៏យើងទាំងឡាយមិនប្រាថ្នាដែរ។ ភិក្ខុទាំងឡាយឯណាដែលមានសេចក្តី​ប្រាថ្នា​តិច ជាអ្នកសន្តោស មានសេចក្តីអៀនខ្មាស ជាអ្នករង្កៀស ប្រាថ្នាតែខាងការរៀនសូត្រ ភិក្ខុ​ទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ចុះ​ហេតុអ្វី បានជា​ឧទាយិភិក្ខុ​ដ៏មានអាយុ ពោលចង់មាតុគ្រាមដោយសំដីអាក្រក់ (ដូច្នោះ)។ កាលនោះ ភិក្ខុទាំងនោះ យកសេចក្តី​នុ៎ះ​ក្រាបទូល​ដល់ព្រះដ៏មាន​ព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មាន​ព្រះភាគជាម្ចាស់ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយត្រាស់សួរឧទាយិភិក្ខុដ៏មានអាយុក្នុងកាលនោះ​ថា ម្នាលឧទាយិ បាន​ឮថា អ្នកឯងពោលចង់មាតុគ្រាមដោយសំដីអាក្រក់មែនឬ។ ឧទាយិភិក្ខុ​ក្រាប​ទូល​ថា បពិត្រព្រះដ៏មានព្រះភាគ (សេចក្តីនុ៎ះ) ពិតមែន។ ព្រះសព្វញ្ញុពុទ្ធ​ជាម្ចាស់​ដ៏មានព្រះភាគ​ទ្រង់តិះដៀលថា ម្នាលបុរសសោះសូន្យ ដំណើរនេះមិនទំនង មិនសមគួរ មិនត្រូវបែប មិនមែន​ជារបស់សមណ មិនគប្បីសោះ មិនគួរ​ធ្វើសោះ នែមោឃបុរស ចុះ​ហេតុអ្វី បានជាអ្នកឯង​ពោល​ចង់មាតុគ្រាម​ដោយសំដីអាក្រក់ (ដូច្នោះ) ម្នាលមោឃបុរស ធម៌ដែលតថាគតសំដែងហើយដោយ​អនេកបរិយាយ (សុទ្ធតែ) ដើម្បីប្រាសចាកតម្រេក មិនមែនសំដែង​ឲ្យ​ប្រកប​ដោយតម្រេកឡើយ​។បេ។ ការរម្ងាប់សេចក្តីក្តៅក្រហាយព្រោះកាមទាំងឡាយ ក៏តថាគត​សំដែងរួចអស់ហើយតើ មិនមែនឬ នែមោឃបុរស ដំណើរនេះមិនមែននាំឲ្យជ្រះថ្លាដល់ជនដែលមិនទាន់​ជ្រះថ្លា (នោះ) ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែង​ឡើងនូវសិក្ខាបទនេះ​ដូច្នេះថា ភិក្ខុណា​មួយ គឺរាគគ្របសង្កត់ហើយ មានចិត្តប្រែប្រួល និយាយចង់មាតុគ្រាមដោយសំដីអាក្រក់ ដូច​ប្រុស​កំឡោះ​និយាយចង់​ស្រីក្រមុំដោយសំដី​ដែលប្រកបដោយមេថុន ភិក្ខុនោះត្រូវអាបត្តិ​សង្ឃាទិសេស។

[៩៨] ត្រង់ពាក្យថា ណាមួយ អធិប្បាយថា ឯណាក៏ដោយ។បេ។ ត្រង់ពាក្យថា ភិក្ខុ​។បេ។ (ភិក្ខុដែលបានសម្រេច​ឧបសម្បទាដោយញត្តិចតុត្ថកម្មវាចាដ៏ត្រឹមត្រូវ) តថាគត​សំដៅ​ឲ្យ​ឈ្មោះ​ថា ភិក្ខុក្នុងអត្ថនេះ។ ត្រង់ពាក្យថា គឺរាគគ្របសង្កត់ហើយ សេចក្តីថា ភិក្ខុដែលត្រេកអរ មានសេចក្តី​អាឡោះអាឡ័យ មានចិត្តប្រតិព័ទ្ធ។ ត្រង់ពាក្យថា មានចិត្តប្រែប្រួល សេចក្តី​ថា ចិត្ត​ដែល​ត្រេកអរ ក៏ហៅថាប្រែប្រួល ចិត្តដែលខឹង ក៏ហៅថាប្រែប្រួល ចិត្តដែលវង្វេង ក៏ហៅថាប្រែ​ប្រួល ប៉ុន្តែក្នុងអត្ថនេះ តថាគតសំដៅយកចិត្តដែល​ត្រេកអរ ឲ្យឈ្មោះថា ចិត្តប្រែប្រួល។ មនុស្ស​ស្រីដែលដឹងសេចក្តី ឆ្លៀវឆ្លាស អាចដឹងច្បាស់នូវពាក្យដែលគេនិយាយល្អនិងអាក្រក់ សំដី​គួរ​និង​មិនគួរ ហៅថាមាតុគ្រាម (ក្នុងសិក្ខាបទនេះ) ឯយក្សស្រី ប្រេតស្រី តិរច្ឆានញី មិនហៅថា​មាតុគ្រាមទេ។ ឯសំដី​ដែលហៅថាអាក្រក់នោះ បានដល់សំដី​ដែល​ប្រកប​ដោយ​មេថុនធម្ម ចំពោះ​វច្ចមគ្គ និងបស្សាវមគ្គ។ សេចក្តីប្រព្រឹត្តិល្មើស តថាគត​ត្រាស់ហៅថា និយាយចង់។ ត្រង់ពាក្យថា ដូច​ប្រុសកំឡោះនិយាយចង់ស្រីក្រមុំ សេចក្តីថា ប្រុសកំឡោះនិយាយចង់ស្រីក្រមុំ ប្រុសជំទង់​និយាយចង់ស្រីជំទង់ ប្រុសអ្នកបរិភោគកាមនិយាយចង់ស្រីអ្នកបរិភោគកាម។ ត្រង់ពាក្យថា ដោយសំដីដែលប្រកបដោយមេថុន គឺសំដីដែលប្រកបព្រមចំពោះ​ដោយមេថុនធម្ម។ ត្រង់ពាក្យ​ថា ត្រូវអាបត្តិសង្ឃាទិសេស មានអធិប្បាយពិស្តារ​ក្នុង​សង្ឃាទិសេសទី១ រួចហើយ។

[៩៩] ពោលសរសើរក្តី ពោលបង្អាប់ក្តី សូមក្តី អង្វរក្តី សួរក្តី សួរបញ្ជាក់ក្តី ប្រាប់ក្តី ប្រៀន​ប្រដៅក្តី ជេរក្តី ចំពោះទ្វារមគ្គទាំងពីរ។

[១០០] ភិក្ខុនិយាយស្ងើចពណ៌នាសរសើរទ្វារមគ្គទាំងពីរ ហៅថា ពោលសរសើរ។ ភិក្ខុ​ជេរ​តិះដៀលនិន្ទាទ្វារមគ្គទាំងពីរ ហៅថា ពោលបង្អាប់។ ភិក្ខុនិយាយថា នាងចូរឲ្យ (មេថុនធម្ម) ដល់​អាត្មា នាងចូរដាក់ទាន (មេថុនធម្ម) ដល់អាត្មា នាងគួរឲ្យ (មេថុនធម្ម) ដល់អាត្មា ហៅថា សូម។ ភិក្ខុ​និយាយថា មាតារបស់នាងនឹងជ្រះថ្លាក្នុងកាលណា បិតារបស់នាងនឹងជ្រះថ្លាក្នុងកាលណា ទេវតាទាំងឡាយរបស់នាងនឹងជ្រះថ្លាក្នុងកាលណា ពេលល្អ ស្របក់ល្អ យាមល្អ របស់នាងនឹង​មានក្នុងកាលណា អាត្មានឹងបាននូវមេថុនធម្មរបស់នាង​ក្នុងកាលណា (និយាយយ៉ាងនេះ) ហៅ​ថា អង្វរ។ ភិក្ខុនិយាយថា នាងឲ្យ (មេថុនធម្ម) ដល់ប្តីដូចម្តេច នាងឲ្យ (មេថុនធម្ម) ដល់​សហាយ​ដូចម្តេច (យ៉ាងនេះ) ហៅថា សួរ។ ភិក្ខុនិយាយថា បានឮថា នាងឲ្យ (មេថុនធម្ម) ដល់ប្តីយ៉ាងនេះ នាងឲ្យ (មេថុនធម្ម) ដល់សហាយយ៉ាងនេះ ដូច្នេះ ហៅថាសួរបញ្ជាក់។ ភិក្ខុដែលស្រីសួរហើយ និយាយថា នាងចូរឲ្យ (មេថុនធម្ម) យ៉ាងនេះ កាលបើឲ្យ (មេថុនធម្ម) យ៉ាងនេះ នាងឯង​នឹង​ជាទី​ស្រឡាញ់ផង ជាទីគាប់ចិត្តផងរបស់ប្តី ដូច្នេះ ហៅថាប្រាប់។ ភិក្ខុដែលស្រីមិនសួរសោះទេ ស្រាប់​តែ​និយាយថា នាងចូរឲ្យ (មេថុនធម្ម) យ៉ាងនេះ កាលបើឲ្យ (មេថុនធម្ម) យ៉ាងនេះ នាងឯងនឹង​ជាទី​ស្រឡាញ់ផង ជាទីគាប់ចិត្តផងរបស់ប្តី ដូច្នេះ ហៅថា ប្រៀនប្រដៅ។ ភិក្ខុពោលពាក្យថា មេ​គ្មាន​និមិត្ត មេមានហេតុគ្រាន់តែជានិមិត្ត មេគ្មានឈាម មេមានឈាមជានិច្ច មេមានកំណាត់​សម្ពត់​ជានិច្ច មេហូរឈាមជានិច្ច មេសិខិរណី មេស្រីខ្ទើយ មេស្រីមានរូបដូចប្រុស មេមានទ្វារមគ្គ​រលាយ​ចូលគ្នា មេឧភតោព្យញ្ជនក ដូច្នេះ ហៅថាជេរ។

[១០១] ស្រីជាប្រាកដ ភិក្ខុសំគាល់ថាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី សូមក្តី អង្វរក្តី សួរក្តី សួរបញ្ជាក់ក្តី ប្រាប់ក្តី ប្រៀនប្រដៅក្តី ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គរបស់ស្រីនោះ ត្រូវអាបត្តិសង្ឃាទិសេស។ ស្រីជាប្រាកដ ភិក្ខុមានសេចក្តីសង្ស័យ (ក្តី) សំគាល់ថាខ្ទើយ (ក្តី) សំគាល់ថាប្រុស (ក្តី) សំគាល់ថាតិរច្ឆាន (ក្តី)  ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គរបស់ស្រីនោះ ត្រូវអាបត្តិថុល្លច្ច័យ។ ខ្ទើយជាប្រាកដ ភិក្ខុសំគាល់ថាខ្ទើយពិតមែន ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គរបស់ខ្ទើយនោះ ត្រូវអាបត្តិថុល្លច្ច័យ។ ខ្ទើយជាប្រាកដ ភិក្ខុមានសេចក្តីសង្ស័យ (ក្តី) សំគាល់ថាប្រុស (ក្តី) សំគាល់ថាតិរច្ឆាន (ក្តី) សំគាល់ថាស្រី (ក្តី) ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គរបស់ខ្ទើយនោះ ត្រូវអាបត្តិទុក្កដ។ ប្រុសជាប្រាកដ ភិក្ខុ​សំគាល់​ថាប្រុសពិតមែន មានសេចក្តីសង្ស័យ (ក្តី) សំគាល់ថាតិរច្ឆាន (ក្តី) សំគាល់​ថា​ស្រី (ក្តី) សំគាល់ថាខ្ទើយ (ក្តី) ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោល​បង្អាប់​ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃប្រុសនោះ ត្រូវអាបត្តិទុក្កដ។ សត្វតិរច្ឆានឈ្មោលជាប្រាកដ ភិក្ខុសំគាល់ថាសត្វតិរច្ឆានឈ្មោលពិតមែន មាន​សេចក្តី​សង្ស័យក្តី សំគាល់ថាស្រី (ក្តី) សំគាល់ថាខ្ទើយ (ក្តី) សំគាល់ថាប្រុស (ក្តី)  ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះ​វច្ចមគ្គ (ឬ) បស្សាវមគ្គនៃសត្វតិរច្ឆានឈ្មោលនោះ ត្រូវអាបត្តិទុក្កដ។

[១០២] ស្រីពីរនាក់ពិតមែន ភិក្ខុក៏សំគាល់ស្រីទាំងពីរនាក់ថាស្រី  មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃស្រីទាំងពីរនាក់​នោះ ត្រូវអាបត្តិសង្ឃាទិសេសពីរ។ ស្រីពីរនាក់ ភិក្ខុមានសេចក្តីសង្ស័យ(ក្តី) សំគាល់ថាខ្ទើយ (ក្តី) សំគាល់ថាប្រុសក្តី សំគាល់​ថាតិរច្ឆានក្តី ចំពោះស្រីទាំងពីរនាក់ ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គ​នៃស្រី​ទាំងពីរ​នាក់​នោះ ត្រូវអាបត្តិថុល្លច្ច័យពីរ។ ខ្ទើយពីរនាក់ ភិក្ខុសំគាល់ខ្ទើយទាំងពីរនាក់ថាខ្ទើយ ក៏មានសេចក្តី​ត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃខ្ទើយទាំងពីរនាក់​នោះ ត្រូវអាបត្តិថុល្លច្ច័យពីរ។ ខ្ទើយពីរនាក់ ភិក្ខុមានសេចក្តីសង្ស័យ (ក្តី) សំគាល់ថាប្រុស (ក្តី) សំគាល់ថាតិរច្ឆាន(ក្តី) សំគាល់​ថាស្រី (ក្តី) ចំពោះខ្ទើយទាំងពីរនាក់ ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃខ្ទើយទាំងពីរនាក់នោះ ត្រូវអាបត្តិ​ទុក្កដពីរ។ ប្រុសពីរនាក់ ភិក្ខុសំគាល់ថាប្រុសក្តី មានសេចក្តីសង្ស័យក្តី សំគាល់ថាតិរច្ឆានក្តី សំគាល់ថាស្រីក្តី សំគាល់ថាខ្ទើយក្តី ចំពោះ​ប្រុស​ទាំងពីរនាក់ ក៏មាន​សេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃប្រុសទាំងពីរនាក់នោះ ត្រូវអាបត្តិទុក្កដពីរ។ តិរច្ឆានពីរ ភិក្ខុសំគាល់​ថាតិរច្ឆានក្តី មានសេចក្តីសង្ស័យ(ក្តី) សំគាល់ថាស្រី(ក្តី) សំគាល់ថាខ្ទើយ(ក្តី) សំគាល់ថាប្រុស (ក្តី) ចំពោះ​តិរច្ឆាន​​ទាំងពីរ ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃតិរច្ឆានទាំងពីរនោះ ត្រូវអាបត្តិទុក្កដពីរ។

[១០៣] ស្រីម្នាក់ ខ្ទើយម្នាក់ ភិក្ខុសំគាល់ជនទាំងពីរនាក់ថា​ស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃជនទាំងពីរនាក់នោះ ត្រូវអាបត្តិសង្ឃាទិសេស និងទុក្កដ។ ស្រីម្នាក់ ខ្ទើយម្នាក់ ភិក្ខុមានសេចក្តីសង្ស័យចំពោះជន ទាំងពីរនាក់។បេ។ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។បេ។ ភិក្ខុសំគាល់ថាខ្ទើយ។បេ។ ត្រូវអាបត្តិ​ថុល្លច្ច័យពីរ។បេ។ ភិក្ខុសំគាល់ថាប្រុស។បេ។ ភិក្ខុសំគាល់ថាតិរច្ឆាន ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃជនទាំងពីរនាក់នោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ ស្រីម្នាក់ ប្រុសម្នាក់ ភិក្ខុសំគាល់ជនទាំងពីរនាក់ថា​ស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃជនទាំងពីរនាក់នោះ ត្រូវអាបត្តិសង្ឃាទិសេស និងទុក្កដ។ ស្រីម្នាក់ ប្រុសម្នាក់  ភិក្ខុមានសេចក្តីសង្ស័យ (ក្តី) សំគាល់ថាខ្ទើយ(ក្តី) សំគាល់ថាប្រុស(ក្តី) សំគាល់ថាតិរច្ឆាន(ក្តី) ចំពោះ​ជនទាំងពីរនាក់ ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃជនទាំងពីរនាក់នោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ ស្រីម្នាក់ តិរច្ឆានមួយ ភិក្ខុសំគាល់ជនទាំងពីរថា​ស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃជនទាំងពីរនាក់នោះ ត្រូវអាបត្តិសង្ឃាទិសេស និងទុក្កដ។ ស្រីម្នាក់ តិរច្ឆានមួយ ភិក្ខុមានសេចក្តីសង្ស័យ(ក្តី) សំគាល់ថាខ្ទើយ(ក្តី) សំគាល់ថាប្រុស(ក្តី) សំគាល់ថាតិរច្ឆាន(ក្តី) ចំពោះជនទាំងពីរ ក៏​មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃជនទាំងពីរនោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ ខ្ទើយម្នាក់ ប្រុសម្នាក់ ភិក្ខុសំគាល់ជនទាំងពីរនាក់ថាខ្ទើយ ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃជនទាំងពីរនាក់នោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ ខ្ទើយម្នាក់ ប្រុសម្នាក់ ភិក្ខុមានសេចក្តីសង្ស័យ(ក្តី) សំគាល់ថាប្រុស(ក្តី) សំគាល់ថាតិរច្ឆាន(ក្តី) សំគាល់ថាស្រី(ក្តី) ចំពោះជនទាំងពីរនាក់ ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃជនទាំងពីរនាក់នោះ ត្រូវអាបត្តិទុក្កដពីរ។ ខ្ទើយម្នាក់ តិរច្ឆានមួយ ភិក្ខុសំគាល់នូវជនទាំងពីរថាខ្ទើយ ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃជនទាំងពីរនោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ ខ្ទើយម្នាក់ តិរច្ឆានមួយ ភិក្ខុមានសេចក្តីសង្ស័យ(ក្តី) សំគាល់ថាប្រុស(ក្តី) សំគាល់ថាតិរច្ឆាន(ក្តី) សំគាល់ថាស្រី(ក្តី) ចំពោះជនទាំងពីរ ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃជនទាំងពីរនោះ ត្រូវអាបត្តិទុក្កដពីរ។ ប្រុសម្នាក់ តិរច្ឆានមួយ ភិក្ខុសំគាល់ថាប្រុស(ក្តី) មានសេចក្តីសង្ស័យ(ក្តី) សំគាល់ថាតិរច្ឆាន(ក្តី) សំគាល់ថាស្រី(ក្តី) សំគាល់ថា​ជាខ្ទើយ(ក្តី) ចំពោះជនទាំងពីរ ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃជនទាំងពីរនោះ ត្រូវអាបត្តិទុក្កដពីរ។

[១០៤] ស្រីពិតមែន ភិក្ខុសំគាល់ថាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី ។បេ។ ជេរក្តី (ចំពោះកាយ) ខាងក្រោមពីត្រឹមដងកាំបិតចុះមក ខាងលើពីត្រឹម​មណ្ឌលជង្គង់ឡើងទៅ វៀរលែងតែវច្ចមគ្គ ឬបស្សាវមគ្គនៃស្រីនោះ ត្រូវអាបត្តិថុល្លច្ច័យ។ ខ្ទើយពិតមែន ភិក្ខុសំគាល់ថាជាស្រី។បេ។ ប្រុសពិតមែន ភិក្ខុសំគាល់ថាជាស្រី។បេ។ តិរច្ឆានពិត​មែន ភិក្ខុសំគាល់ថាស្រី។បេ។ ត្រូវអាបត្តិទុក្កដ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរនាក់ថាជាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី ។បេ។ ជេរក្តី (ចំពោះកាយ) ខាងក្រោមពីត្រឹមដងកាំបិតចុះមក ខាងលើពីត្រឹម​មណ្ឌលជង្គង់ឡើងទៅ វៀរលែងតែវច្ចមគ្គ ឬបស្សាវមគ្គនៃស្រីទាំងពីរនោះ ត្រូវអាបត្តិថុល្លច្ច័យពីរ។ ស្រីម្នាក់ ខ្ទើយម្នាក់ ភិក្ខុសំគាល់ជនទាំងពីរថាជាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី ។បេ។ ជេរក្តី (ចំពោះកាយ) ខាងក្រោមពីត្រឹមដងកាំបិតចុះមក ខាងលើពីត្រឹម​មណ្ឌលជង្គង់ឡើងទៅ វៀរលែងតែវច្ចមគ្គ ឬបស្សាវមគ្គស្រីទាំងពីរនោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។

[១០៥] ស្រីពិតមែន ភិក្ខុសំគាល់ថាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី ។បេ។ ជេរក្តី (ចំពោះកាយ) ខាងលើពីត្រឹមដងកាំបិតឡើងទៅ ខាងក្រោមពីត្រឹម​មណ្ឌលជង្គង់ចុះមកនៃស្រីនោះ ត្រូវអាបត្តិទុក្កដ។ ខ្ទើយពិតមែន ភិក្ខុសំគាល់ថាជាស្រី។បេ។ ប្រុសពិតមែន ភិក្ខុសំគាល់ថាជាស្រី។បេ។ តិរច្ឆានឈ្មោលពិតមែន ភិក្ខុសំគាល់​ថាស្រី។បេ។ ត្រូវ​អាបត្តិទុក្កដ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរនាក់ថាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី ។បេ។ ជេរក្តី (ចំពោះកាយ) ខាងលើពីត្រឹមដងកាំបិតឡើងទៅ ខាងក្រោមពីត្រឹម​មណ្ឌលជង្គង់ចុះមកនៃស្រីទាំងពីរនាក់នោះ ត្រូវអាបត្តិទុក្កដពីរ។ ស្រីម្នាក់ ខ្ទើយម្នាក់ ភិក្ខុសំគាល់ជនទាំងពីរថាជាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី ។បេ។ ជេរក្តី (ចំពោះកាយ) ខាងលើពីត្រឹមដងកាំបិតឡើងទៅ ខាងក្រោមពីត្រឹម​មណ្ឌលជង្គង់ចុះមកនៃជនទាំងពីរនាក់នោះ ត្រូវអាបត្តិទុក្កដពីរ។បេ។ ស្រីពិតមែន ភិក្ខុសំគាល់ថាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី ។បេ។ ជេរក្តី ចំពោះវត្ថុ​ដែលជាប់នឹងកាយស្រីនោះ ត្រូវអាបត្តិទុក្កដ។ ខ្ទើយពិតមែន។បេ។ ប្រុសពិតមែន។បេ។ តិរច្ឆានឈ្មោលពិតមែន។បេ។ ត្រូវអាបត្តិទុក្កដ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរនាក់ថាជាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី ។បេ។ ជេរក្តី ចំពោះវត្ថុ​ដែលជាប់នឹងកាយនៃស្រីទាំងពីរនាក់នោះ ត្រូវអាបត្តិទុក្កដពីរ។ ស្រីម្នាក់ ខ្ទើយម្នាក់ ភិក្ខុសំគាល់ជនទាំងពីរថាជាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី ។បេ។ ជេរក្តី ចំពោះវត្ថុ​ដែលជាប់នឹងកាយនៃស្រីទាំងពីរនាក់នោះ ត្រូវអាបត្តិទុក្កដពីរ។

[១០៦] អាបត្តិមិនមាន (ដល់ភិក្ខុ៥ពួក) គឺ ភិក្ខុដែលកំពុងអធិប្បាយសេចក្តី ១ ភិក្ខុដែលកំពុងបង្រៀនធម៌ ១ ភិក្ខុដែលកំពុងប្រៀនប្រដៅ ១ ភិក្ខុឆ្កួត១ ភិក្ខុជាខាងដើមបញ្ញត្តិ១។

(មាតិកានុក្រម គឺបញ្ជីរឿងតាមរបៀបហូរហែ ដែលនឹងសំដែងតទៅដូចមានខាងក្រោយ​នេះ)

[១០៧] សម្ពត់កម្ពលក្រហម១ សម្ពត់កម្ពលមានរោមខ្លី១ សម្ពត់កម្ពលមានរោម​ក្រញាញ់១ សម្ពត់កម្ពលមានរោមរឹង១ សម្ពត់កម្ពលមានរោមវែង១ ស្រីព្រោះស្រូវ១ ភិក្ខុសួរ​ថាផ្លូវ​ប្រព្រឹត្តទៅស្រួលទេឬ១ សទ្ធា១ ទានដ៏ប្រសើរ១ ស្រីកំពុងធ្វើការងារ១។

[១០៨] សម័យនោះឯង មានស្រីម្នាក់ដណ្តប់សម្ពត់កម្ពលជ្រលក់ថ្មី។ ភិក្ខុ១រូបមាន​សេចក្តី​ត្រេកអរ ក៏និយាយនូវពាក្យនេះនឹងស្រីនោះថា ម្នាលប្អូនស្រី វត្ថុរបស់នាងក្រហមឬ។ ស្រីនោះ​មិន​ដឹង​ច្បាស់ ក៏ឆ្លើយថា ករុណាលោកម្ចាស់ សម្ពត់កម្ពលខ្ញុំជ្រលក់ថ្មី។ ភិក្ខុនោះមានសេចក្តី​សង្ស័យថា អញត្រូវអាបត្តិសង្ឃាទិសេសហើយទេដឹង។ ទើបក្រាបទូលសេចក្តីនោះដល់​ព្រះ​ដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិ​ទុក្កដ។ សម័យនោះឯង មានស្រីម្នាក់ដណ្តប់សម្ពត់កម្ពលមានរោមខ្លី។ ភិក្ខុមួយរូបមាន​សេចក្តី​ត្រេកអរ ក៏និយាយនូវពាក្យនេះនឹងស្រីនោះថា ម្នាលប្អូនស្រី វត្ថុរបស់នាងមានរោមខ្លីឬ។ ស្រីនោះ​មិន​ដឹង​ច្បាស់ ក៏ឆ្លើយថា ករុណាលោកម្ចាស់ សម្ពត់កម្ពលខ្ញុំមានរោមខ្លី។ ភិក្ខុនោះមានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិ​ទុក្កដ។ សម័យនោះឯង មានស្រីម្នាក់ដណ្តប់សម្ពត់កម្ពលទើបតែនឹងលាងថ្មី។ ភិក្ខុ១រូបមាន​សេចក្តី​ត្រេកអរ ក៏និយាយនូវពាក្យនេះនឹងស្រីនោះថា ម្នាលប្អូនស្រី វត្ថុរបស់នាងមានរោម​ក្រញាញ់ឬ។ ស្រីនោះ​មិន​ដឹង​ច្បាស់ ក៏ឆ្លើយថា ករុណាលោកម្ចាស់ សម្ពត់កម្ពលខ្ញុំទើបតែលាង​ថ្មី។ ភិក្ខុនោះមានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិ​ទុក្កដ។ សម័យនោះឯង មានស្រីម្នាក់ដណ្តប់សម្ពត់កម្ពលមានរោមរឹង។ មានភិក្ខុ១រូបមាន​សេចក្តី​ត្រេកអរ ក៏និយាយពាក្យនេះនឹងស្រីនោះថា ម្នាលប្អូនស្រី វត្ថុរបស់នាងមានរោមរឹងឬ។ ស្រីនោះ​មិន​ដឹង​ច្បាស់ ក៏ឆ្លើយថា ករុណាលោកម្ចាស់ សម្ពត់កម្ពលខ្ញុំមានរោមរឹង។ ភិក្ខុនោះមានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិ​ទុក្កដ។

[១០៩] សម័យនោះឯង មានស្រីម្នាក់ដណ្តប់សម្ពត់បាវារមានរោមវែង។ មានភិក្ខុ១រូបមាន​សេចក្តី​ត្រេកអរ ក៏និយាយពាក្យនេះនឹងស្រីនោះថា ម្នាលប្អូនស្រី វត្ថុរបស់នាងមានរោមវែងឬ។ ស្រីនោះ​មិន​ដឹង​ច្បាស់ ក៏ឆ្លើយថា ករុណាលោកម្ចាស់ សម្ពត់បាវារខ្ញុំមានរោមវែង។ ភិក្ខុនោះមានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិ​ទុក្កដ។

[១១០] សម័យនោះឯង មានស្រីម្នាក់ ប្រើគេឲ្យព្រោះស្រូវស្រែរួចហើយ ត្រឡប់មកវិញ។ មានភិក្ខុ១រូប មាន​សេចក្តី​ត្រេកអរ និយាយពាក្យនេះនឹងស្រីនោះថា ម្នាលប្អូនស្រី វត្ថុរបស់នាងឲ្យគេព្រោះហើយឬ។ ស្រីនោះ​មិន​ដឹង​ច្បាស់ ក៏ឆ្លើយថា ករុណាលោកម្ចាស់ ស្រែខ្ញុំ​គេ​មិនទាន់ព្រោះទេ។ ភិក្ខុនោះមានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិ​ទុក្កដ។

[១១១] សម័យនោះឯង មានភិក្ខុ១រូប ប្រទះនឹងនាងបរិព្វាជិកាត្រង់ផ្លូវជួបគ្នា មាន​សេចក្តី​ត្រេកអរ ក៏និយាយពាក្យនេះនឹងបរិព្វាជិកានោះថា ម្នាលប្អូនស្រី ផ្លូវរបស់នាងប្រព្រឹត្តទៅ​ស្រួលទេឬ។ នាងនោះ​មិន​ដឹង​ច្បាស់ ក៏ឆ្លើយថា ករុណាលោក លោកនឹងដើរទៅបាន។ ភិក្ខុនោះមានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។

[១១២] សម័យនោះឯង មានភិក្ខុ១រូប មាន​សេចក្តី​ត្រេកអរ និយាយពាក្យនេះនឹងស្រីម្នាក់ថា ម្នាលប្អូនស្រី នាងជាស្រីមានសទ្ធា ប៉ុន្តែនាងឲ្យ​វត្ថុ​ណា​ដល់​ស្វាមី នាងមិនឲ្យវត្ថុនោះដល់អាត្មាផងសោះ។ ស្រីនោះសួរថា អ្វីលោកម្ចាស់។ ភិក្ខុនោះឆ្លើយថា មេថុនធម្ម។ ភិក្ខុនោះមានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិសង្ឃាទិសេសហើយ។ សម័យនោះឯង មានភិក្ខុ១រូប មាន​សេចក្តី​ត្រេកអរ ក៏និយាយពាក្យនេះនឹងស្រីម្នាក់ថា ម្នាលប្អូនស្រី នាងជាស្រីមានសទ្ធា ប៉ុន្តែទាន​ណាដ៏ប្រសើរ នាងមិនឲ្យទាននោះដល់អាត្មាផងសោះ។ ស្រីនោះសួរថា បពិត្រលោកដ៏ចំរើន ទានដ៏ប្រសើរ​នោះ តើដូចម្តេច។ ភិក្ខុនោះឆ្លើយថា  ទានដ៏ប្រសើរនោះ គឺមេថុនធម្ម។ ភិក្ខុនោះមានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិសង្ឃាទិសេសហើយ។

[១១៣] សម័យនោះឯង មានស្រីម្នាក់កំពុងធ្វើការងារ។ មានភិក្ខុ១រូប មាន​សេចក្តី​ត្រេកអរ ក៏និយាយពាក្យនេះនឹងស្រីនោះថា ម្នាលប្អូនស្រី នាងឈប់ចុះចាំអាត្មាធ្វើឲ្យ។ ស្រីនោះមិនដឹង​ច្បាស់។ ភិក្ខុនោះមានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។ សម័យនោះឯង មានស្រីម្នាក់កំពុងធ្វើការងារ។ មានភិក្ខុ១រូប មាន​សេចក្តី​ត្រេកអរ ក៏និយាយពាក្យនេះនឹងស្រីនោះថា ម្នាលប្អូនស្រី នាងចូរអង្គុយទៅ អាត្មានឹងធ្វើឲ្យ។ ស្រីនោះមិនដឹង​ច្បាស់។ ភិក្ខុនោះមានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។ សម័យនោះឯង មានស្រីម្នាក់កំពុងធ្វើការងារ។ មានភិក្ខុ១រូប មាន​សេចក្តី​ត្រេកអរ ក៏និយាយពាក្យនេះនឹងស្រីនោះថា ម្នាលប្អូនស្រី នាងចូរដេកទៅ អាត្មានឹងធ្វើឲ្យ។ ស្រីនោះមិនដឹង​ច្បាស់។ ភិក្ខុនោះមានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។

សង្ឃាទិសេសទី៣ ចប់។

សង្ឃាទិសេសទី៤

[១១៤] សម័យនោះឯង ព្រះសព្វញ្ញុពុទ្ធដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ឧទាយិភិក្ខុដ៏មានអាយុ ជាអ្នក​ចូល​ទៅ​កាន់​ត្រកូល ក៏ចូលទៅរកត្រកូលមានប្រមាណច្រើន ក្នុងក្រុងសាវត្ថី។ សម័យនោះឯង មានស្រីម្នាក់ជា​ស្រីមេម៉ាយ​ស្លាប់ប្តី មានរូបល្អគួរពិតពិលរមិលមើល ជាទីនាំមកនូវសេចក្តីជ្រះ​ថ្លា។ គ្រានោះ ឧទាយិភិក្ខុ​ដ៏មានអាយុ ស្លៀកស្បង់ ទ្រង់បាត្រចីវរ ហើយចូលទៅកាន់លំនៅ​របស់​ស្រីនោះក្នុងពេលព្រឹកព្រហាម។ លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនដែលគេក្រាល​ប្រគេន។ ស្រីនោះក៏ចូលមករកឧទាយិភិក្ខុដ៏មានអាយុក្នុងពេលនោះ លុះចូលមកជិតហើយ ក៏​ឱនកាយថ្វាយបង្គំ​ឧទាយិភិក្ខុដ៏មានអាយុ ហើយអង្គុយ​ក្នុងទីដ៏សមគួរ។ ឧទាយិភិក្ខុដ៏មានអាយុ ក៏​ញុំាង​ស្រីនោះ ដែលអង្គុយនៅ​ក្នុងទីដ៏សមគួរ ឲ្យឃើញច្បាស់ ឲ្យកាន់យកព្រម ឲ្យអាចហ៊ាន ឲ្យ​រីករាយ ដោយវាចាដ៏ប្រកបដោយធម៌។ ឯស្រីនោះ លុះឧទាយិភិក្ខុដ៏មានអាយុឲ្យឃើញច្បាស់ ឲ្យកាន់យកព្រម ឲ្យអាចហ៊ាន ឲ្យ​រីករាយដោយវាចាដ៏ប្រកបដោយធម៌ដូច្នោះហើយ ក៏បាន​និយាយ​ពាក្យនេះនឹង​ឧទាយិភិក្ខុដ៏មានអាយុថា បពិត្រលោកម្ចាស់ លោកម្ចាស់ត្រូវការ​ដោយ​វត្ថុ​ណាដែលខ្ញុំព្រះករុណាល្មមនឹងប្រគេនលោកម្ចាស់បាន ដូចជាចីវរ បិណ្ឌបាត គ្រឿងសេនាសន គ្រឿងបរិក្ខារ គឺថ្នាំជាបច្ច័យដល់មនុស្សឈឺនោះ លោកម្ចាស់និមន្តប្រាប់មកចុះ។ ឧទាយិភិក្ខុ​ឆ្លើយ​ថា ម្នាលប្អូនស្រី ចីវរ បិណ្ឌបាត គ្រឿងសេនាសន គ្រឿងបរិក្ខារ គឺថ្នាំជាបច្ច័យដល់មនុស្សមាន​ជម្ងឺ​ដែលជារបស់នាង យើងមិនមែនបានដោយកម្រទេ តែថារបស់ណាដែលយើង​បានដោយកម្រ នាងចូរឲ្យរបស់នោះដល់យើងវិញចុះ។ ស្រីនោះសួរថា ឲ្យអ្វីលោកម្ចាស់។ ឧទាយិភិក្ខុឆ្លើយថា ឲ្យ​មេថុនធម្ម។ ស្រីនោះសួរថា លោកម្ចាស់ត្រូវការឬ។ ឧទាយិភិក្ខុឆ្លើយថា ម្នាលប្អូនស្រី អាត្មា​ត្រូវ​ការ​ដែរ។ ស្រីនោះឆ្លើយថា លោកម្ចាស់និមន្តមកចុះ ថាហើយ ក៏ចូលទៅក្នុងបន្ទប់តូច ដោះសំពត់​សាដកចេញ ហើយដេកផ្ងាលើគ្រែ។ ឧទាយិភិក្ខុដ៏មានអាយុ ក៏ចូលទៅជិតស្រីនោះក្នុងពេលនោះ​ឯង លុះចូលទៅដល់ហើយ ក៏ស្តីឲ្យថា អ្នកណានឹងហ៊ានស្ទាបអង្អែល​ស្រីអាក្រក់​មានក្លិនស្អុយ​យ៉ាងនេះ ថាហើយក៏ខាកស្តោះដើរចេញទៅ។ គ្រានោះឯង ស្រីនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា សមណទាំងនេះជាកូនចៅព្រះពុទ្ធ ជាសក្យបុត្តគ្មានសេចក្តីអៀនខ្មាស ទ្រុស្តសីល និយាយពាក្យកុហក ព្រោះថាសមណទាំងនេះប្តេជ្ញាខ្លួនថាជាអ្នកប្រព្រឹត្តត្រឹមត្រូវ ប្រព្រឹត្តធម៌ ប្រព្រឹត្តដ៏ប្រសើរ និយាយពាក្យពិត មានសីល មានធម៌ជាកុសល សាមញ្ញគុណ​របស់សមណទាំង​នេះគ្មាន​ទេ ព្រហ្មញ្ញគុណរបស់សមណទាំងនេះគ្មានទេ សាមញ្ញគុណរបស់​សមណទាំង​នេះ​វិនាសអស់ហើយ ព្រហ្មញ្ញគុណរបស់សមណទាំងនេះវិនាសអស់ហើយ សាមញ្ញគុណ​របស់​សមណ​ទាំង​នេះ​មានពីណា ព្រហ្មញ្ញគុណ​របស់សមណទាំងនេះមានពីណា សមណទាំងនេះ​ប្រាស​ចាក​សាមញ្ញគុណហើយ សមណទាំងនេះ​ប្រាស​ចាក​ព្រហ្មញ្ញគុណអស់ហើយ មិនសមបី​បើ សមណឈ្មោះ​ឧទាយិសុំមេថុនធម្មនឹងអញដោយខ្លួនឯង ហើយស្តីថា អ្នកណានឹងហ៊ាន​ស្ទាបអង្អែល​ស្រីអាក្រក់​មានក្លិនស្អុយ​យ៉ាងនេះ ថាហើយក៏ខាកស្តោះចៀសចេញទៅ (ដូច្នេះ​សោះ) ការលាមករបស់អញដូចម្តេច ក្លិនអញអាក្រក់ដូចម្តេច អញដូចម្តេច អញអន់ (ជាង​ស្រី​ឯទៀត) ដោយអ្វី។ ស្រីទាំងឡាយឯទៀតក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា សមណទាំងនេះជាកូនចៅព្រះពុទ្ធ ជាសក្យបុត្រ គ្មានសេចក្តីអៀនខ្មាស ទ្រុស្តសីល និយាយកុហក ព្រោះថា សមណទាំងនេះប្តេជ្ញាខ្លួនថាជាអ្នកប្រព្រឹត្តត្រឹមត្រូវ ប្រព្រឹត្តធម៌ ប្រព្រឹត្តដ៏ប្រសើរ និយាយពាក្យពិត មានសីល មានធម៌ជាកុសល សាមញ្ញគុណ​របស់សមណទាំង​នេះគ្មាន​ទេ ព្រហ្មញ្ញគុណរបស់សមណទាំងនេះគ្មានទេ សាមញ្ញគុណរបស់​សមណទាំង​នេះ​វិនាសអស់ហើយ ព្រហ្មញ្ញគុណរបស់សមណទាំងនេះវិនាសអស់ហើយ សាមញ្ញគុណ​របស់​សមណ​ទាំង​នេះ​មានពីណា ព្រហ្មញ្ញគុណ​របស់សមណទាំងនេះមានពីណា សមណទាំងនេះ​ប្រាស​ចាក​សាមញ្ញគុណហើយ សមណទាំងនេះ​ប្រាស​ចាក​ព្រហ្មញ្ញគុណហើយ មិនសមបី​បើ សមណឈ្មោះ​ឧទាយិសុំមេថុនធម្មនឹងស្រីនេះដោយខ្លួនឯង ហើយបែរជាស្តីថា អ្នកណានឹងហ៊ាន​ស្ទាបអង្អែល​ស្រីអាក្រក់​មានក្លិនស្អុយ​យ៉ាងនេះ ហើយខាកស្តោះចៀសចេញទៅ (ដូច្នេះ​សោះ) ការលាមករបស់ស្រីនេះដូចម្តេច ក្លិនរបស់ស្រីនេះអាក្រក់ដូចម្តេច ស្រីនេះដូចម្តេច ស្រីនេះថោកថយ (ជាង​ស្រី​ឯទៀត) ដោយអ្វី។ ភិក្ខុទាំងឡាយបានឮស្រីទាំងឡាយនោះ​ពោល​ទោស តិះដៀល បន្តុះបង្អាប់ (ដូច្នោះហើយ) ភិក្ខុទាំងឡាយណាដែលមានសេចក្តីប្រាថ្នាតិច ជាអ្នកសន្តោស មានសេចក្តីខ្មាស មានសេចក្តីរង្គៀស ប្រាថ្នាតែការសិក្សា ភិក្ខុទាំងនោះ ក៏ពោល​ទោស​ តិះដៀល បន្តុះបង្អាប់ថា មិនសមបីបើ ឧទាយិភិក្ខុដ៏មានអាយុពោលសរសើរ​ការ​បម្រើ​ខ្លួន​ដោយ​កាមក្នុងសំណាក់មាតុគ្រាមសោះ។ ភិក្ខុទាំងនោះ ក៏ក្រាបទូលសេចក្តីនុ៎ះ​ដល់​ព្រះដ៏មាន​ព្រះភាគក្នុងពេលនោះ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់​ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ ហើយទ្រង់សួរបញ្ជាក់​ឧទាយិភិក្ខុដ៏មានអាយុក្នុងពេលនោះថា ម្នាលឧទាយិ បានឮថា អ្នកឯងពោលសរសើរការបម្រើខ្លួនដោយកាមក្នុងសំណាក់មាតុគ្រាមមែនឮ។ ឧទាយិភិក្ខុ​ក្រាបទូល​ថា បពិត្រព្រះដ៏មានព្រះភាគ សេចក្តីនុ៎ះ​ពិតមែន។ ព្រះសព្វញ្ញុពុទ្ធដ៏មានព្រះភាគ ទ្រង់​តិះដៀល​ថា ម្នាលបុរសសាបសូន្យ ដំណើរនេះមិនទំនង មិនសមគួរ មិនត្រូវបែប មិនមែនជារបស់សមណ មិនគប្បីសោះ មិនគួរធ្វើសោះ ម្នាលមោឃបុរស មិនសមបីបើ អ្នកឯងពោលសរសើរ​ការបម្រើ​ខ្លួន​ដោយកាមក្នុងសំណាក់មាតុគ្រាម (ដូច្នោះទេ) ម្នាលមោឃបុរស ធម៌ដែលតថាគតសំដែងហើយ​ដោយ​អនេកបរិយាយ (សុទ្ធតែ) ដើម្បីឲ្យប្រាសចាករាគ មិនមែនសំដែងឲ្យប្រកបដោយ​រាគទេ។បេ។ ការរម្ងាប់សេចក្តីក្តៅក្រហាយព្រោះកាម តថាគត​ក៏បានសំដែងហើយ ម្នាលមោឃបុរស អំពើលាមករបស់អ្នកឯងនុ៎ះ មិនមែននាំឲ្យកើតសេចក្តី​ជ្រះថ្លាដល់​ជនដែល​មិនទាន់​ជ្រះថ្លានោះទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទ​នេះ​យ៉ាងនេះថា ភិក្ខុណាមួយ គឺរាគគ្របសង្កត់ហើយ មានចិត្តប្រែប្រួល ពោលសរសើរការបម្រើ​ជាកាម​ដើម្បីខ្លួនក្នុងសំណាក់នៃមាតុគ្រាម ដោយសំដីប្រកបដោយមេថុនធម្មថា ស្រីណាគប្បី​បម្រើ​នូវភិក្ខុមានសីល មានធម៌ជាកុសល ជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរប្រហែលដូចអាត្មា​ដោយ​ធម៌​នេះ ម្នាលប្អូនស្រី ការបម្រើនេះរបស់ស្រីនោះ ជាការប្រសើរជាងការបម្រើ​ទាំងអស់ (ពោល​ពាក្យ​ដូច្នោះ) ភិក្ខុនោះត្រូវអាបត្តិសង្ឃាទិសេស។

[១១៥] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីអធិប្បាយក្នុងបារាជិកកណ្ឌសិក្ខាបទ​ទី១​រួចហើយ។ ភិក្ខុមានសេចក្តីត្រេកអរ ក្រឡេកមៀងមើល មានចិត្តប្រតិព័ទ្ធ ហៅថា មានចិត្តគឺរាគ​គ្របសង្កត់ហើយ។ ត្រង់ពាក្យថា ប្រែប្រួល សេចក្តីថា ចិត្ត​ត្រេកអរក៏ហៅថា ប្រែប្រួល ចិត្តគឺទោស​ប្រទុស្ត ក៏ហៅថាប្រែប្រួល ចិត្ត​វង្វេង ក៏ហៅថាប្រែប្រួល តែថាព្រះដ៏មានព្រះភាគ​សំដៅយកចិត្ត​ដែលត្រេកអរថាជាចិត្ត​ប្រែប្រួល ក្នុងអត្ថនេះ។ មនុស្សស្រីដែលដឹងសេចក្តី ឆ្លៀវឆ្លាស អាចដឹង​ច្បាស់នូវពាក្យដែលគេនិយាយល្អ និងអាក្រក់ សំដីគួរ នឹងមិនគួរ ហៅថា មាតុគ្រាម (ក្នុងសិក្ខាបទ​នេះ) ឯយក្សស្រី ប្រេតស្រី តិរច្ឆានញី មិនហៅថាមាតុគ្រាមទេ។ ត្រង់ពាក្យថា ក្នុងសំណាក់នៃ​មាតុគ្រាម សេចក្តីថា ជិតខាងមាតុគ្រាម គឺមិនឆ្ងាយ​អំពីមាតុគ្រាម។ ត្រង់ពាក្យថា កាមដើម្បីខ្លួន សេចក្តីថា ចំណង់ដើម្បីខ្លួន ហេតុដើម្បីខ្លួន សេចក្តីប្រាថ្នាដើម្បីខ្លួន ការបម្រើដើម្បីខ្លួន។ ត្រង់ពាក្យថា ការបម្រើនេះប្រសើរ សេចក្តីថា ការបម្រើនេះប្រសើរ ការបម្រើនេះប្រសើរបំផុត ការបម្រើនេះជាគ្រឿងដោះខ្លួនឲ្យរួចចាកទុក្ខ ការបម្រើនេះខ្ពង់ខ្ពស់ ការបម្រើនេះ គួរប្រាថ្នាណាស់។ ត្រង់ពាក្យថា ស្រីណា សេចក្តីថា ស្រីក្សត្រិយ៍ក្តី ស្រីព្រាហ្មណ៍ក្តី ស្រីអ្នក​ឈ្មួញក្តី ស្រីអ្នកគ្រួក្តី។ ត្រង់ពាក្យថា ប្រហែលដូចអាត្មា សេចក្តីថាក្សត្រិយ៍ក្តី ព្រាហ្មណ៍ក្តី អ្នកឈ្មួញ​ក្តី អ្នកគ្រួក្តី។ ត្រង់ពាក្យថា មាសីល សេចក្តីថា វៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកមុសាវាទ។ ត្រង់ពាក្យថា ប្រព្រឹត្តធម៌ដ៏ប្រសើរ គឺវៀរចាកមេថុនធម្ម។ មានធម៌ជាកុសលដោយសីលនោះផង ដោយព្រហ្មចរិយនោះផង ហៅថា មានធម៌ជាកុសល។ ត្រង់ពាក្យថា ដោយធម៌នេះ គឺដោយមេថុនធម្ម។ ត្រង់ពាក្យថា គប្បីបម្រើ គឺគប្បីត្រេកអរ​ចំពោះ។ ត្រង់ពាក្យថា ប្រកបដោយមេថុន គឺប្រកបព្រម​ចំពោះដោយមេថុនធម្ម។ ត្រង់ពាក្យថា ត្រូវអាបត្តិ​សង្ឃាទិសេសនោះ មានអធិប្បាយពិស្តារក្នុងសង្ឃាទិសេសសិក្ខាបទទី១រួចហើយ។

[១១៦] ស្រីពិតមែន ភិក្ខុសំគាល់ថាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរ​ការ​បម្រើ​ជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃស្រីនោះ ត្រូវអាបត្តិសង្ឃាទិសេស។ ស្រីពិតមែន ភិក្ខុមានសេចក្តី​សង្ស័យក្តី សំគាល់ថាខ្ទើយក្តី សំគាល់ថាប្រុសក្តី សំគាល់ថាតិរច្ឆានក្តី ក៏មានសេចក្តីត្រេកអរ ពោលសរសើរ​ការ​បម្រើ​ជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃស្រីនោះ ត្រូវអាបត្តិថុល្លច្ច័យ។ ខ្ទើយពិតមែន ភិក្ខុសំគាល់ថាខ្ទើយ ក៏មានសេចក្តីត្រេកអរ ពោលសរសើរ​ការ​បម្រើ​ជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃខ្ទើយនោះ ត្រូវអាបត្តិថុល្លច្ច័យ។ ខ្ទើយពិតមែន ភិក្ខុមានសេចក្តី​សង្ស័យ(ក្តី) សំគាល់ថាប្រុស(ក្តី) សំគាល់ថាតិរច្ឆាន(ក្តី) សំគាល់ថាស្រី(ក្តី) ក៏មានសេចក្តីត្រេកអរ ពោលសរសើរ​ការ​បម្រើ​ជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃខ្ទើយនោះ ត្រូវអាបត្តិទុក្កដ។ ប្រុស​ពិតមែន ភិក្ខុសំគាល់ថាប្រុស(ក្តី) មានសេចក្តីសង្ស័យ(ក្តី) សំគាល់ថាតិរច្ឆានក្តី សំគាល់ថាស្រី​(ក្តី) សំគាល់ថាខ្ទើយ(ក្តី) ក៏មានសេចក្តីត្រេកអរ ពោលសរសើរ​ការ​បម្រើ​ជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃប្រុសនោះ ត្រូវអាបត្តិទុក្កដ។ តិរច្ឆានពិតមែន ភិក្ខុសំគាល់ថា​តិរច្ឆាន(ក្តី) មានសេចក្តី​សង្ស័យ(ក្តី) សំគាល់ថាស្រី(ក្តី) សំគាល់ថាខ្ទើយ(ក្តី) សំគាល់ថាប្រុស(ក្តី) ក៏មានសេចក្តីត្រេកអរ ពោលសរសើរ​ការ​បម្រើ​ជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃតិរច្ឆាននោះ ត្រូវអាបត្តិទុក្កដ។

[១១៧] ស្រីពីនាក់ ភិក្ខុសំគាល់ស្រីទាំងពីរថាជាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរ​ការ​បម្រើ​ជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃស្រីទាំងពីរនោះ ត្រូវអាបត្តិសង្ឃាទិសេសពីរ។ ស្រីពីរនាក់ ភិក្ខុមានសេចក្តី​សង្ស័យ(ក្តី) សំគាល់ថាខ្ទើយ(ក្តី) សំគាល់ថាប្រុស(ក្តី) សំគាល់ថាតិរច្ឆាន(ក្តី) ចំពោះស្រីទាំងពីរ ក៏មានសេចក្តីត្រេកអរ ពោលសរសើរ​ការ​បម្រើ​ជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃស្រីទាំងពីរនោះ ត្រូវអាបត្តិថុល្លច្ច័យពីរ។ ខ្ទើយពីរនាក់ ភិក្ខុ​សំគាល់ខ្ទើយទាំងពីរថាជាខ្ទើយ ក៏មានសេចក្តីត្រេកអរ ពោលសរសើរការបម្រើជាកាមដើម្បី​ខ្លួន ក្នុងសំណាក់នៃខ្ទើយទាំងពីរនោះ ត្រូវអាបត្តិថុល្លច្ច័យពីរ។ ខ្ទើយពីរនាក់ ភិក្ខុមានសេចក្តី​សង្ស័យ(ក្តី) សំគាល់ថាប្រុស(ក្តី) សំគាល់ថាតិរច្ឆាន(ក្តី) សំគាល់ថាស្រី(ក្តី) ចំពោះខ្ទើយទាំងពីរ ក៏មានសេចក្តីត្រេកអរ ពោលសរសើរ​ការ​បម្រើ​ជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃខ្ទើយទាំងពីរនោះ ត្រូវអាបត្តិទុក្កដពីរ។ ប្រុសពីរនាក់ ភិក្ខុសំគាល់ប្រុសទាំងពីរ។បេ។ តិរច្ឆានពីរ ភិក្ខុសំគាល់ថាតិរច្ឆាន​(ក្តី) មានសេចក្តីសង្ស័យ(ក្តី) សំគាល់ថាស្រី​(ក្តី) សំគាល់ថាខ្ទើយ(ក្តី)  សំគាល់ថាប្រុស(ក្តី) ចំពោះតិរច្ឆានទាំងពីរ ក៏មានសេចក្តីត្រេកអរ ពោលសរសើរ​ការ​បម្រើ​ជាកាមដើម្បីខ្លួន ក្នុងសំណាក់តិរច្ឆានទាំងពីរនោះ ត្រូវអាបត្តិទុក្កដពីរ។ ស្រីម្នាក់ ខ្ទើយម្នាក់ ភិក្ខុសំគាល់ជនទាំងពីរថាជាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរ​ការ​បម្រើ​ជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃជនទាំងពីរនាក់នោះ ត្រូវអាបត្តិសង្ឃាទិសេស និងទុក្កដ។ ស្រីម្នាក់ ខ្ទើយម្នាក់ ភិក្ខុមានសេចក្តីសង្ស័យចំពោះជនទាំងពីរនាក់។បេ។ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។បេ។ ភិក្ខុសំគាល់ថាខ្ទើយ។បេ។ ត្រូវអាបត្តិថុល្លច្ច័យពីរ។បេ។ ភិក្ខុសំគាល់ថាប្រុស។បេ។ ភិក្ខុសំគាល់​ថាតិរច្ឆាន ក៏មានសេចក្តីត្រេកអរ ពោលសរសើរ​ការ​បម្រើ​ជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃជនទាំងពីរនាក់នោះ ត្រូវអាបត្តិថុល្លច្ច័យ និងអាបត្តិទុក្កដ។ ស្រីម្នាក់ ប្រុសម្នាក់ ភិក្ខុសំគាល់ជនទាំងពីរនាក់ថាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរ​ការ​បម្រើ​ជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃជនទាំងពីរនាក់នោះ ត្រូវអាបត្តិសង្ឃាទិសេស និងទុក្កដ។ ស្រីម្នាក់ ប្រុសម្នាក់ ភិក្ខុមានសេចក្តីសង្ស័យ (ក្តី) សំគាល់ថាខ្ទើយ(ក្តី) សំគាល់ថាប្រុស(ក្តី) សំគាល់ថាតិរច្ឆាន(ក្តី) ចំពោះជនទាំងពីរនាក់ ក៏មានសេចក្តីត្រេកអរ ពោលសរសើរ​ការ​បម្រើ​ជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃជនទាំងពីរនាក់នោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ ស្រីម្នាក់ តិរច្ឆានមួយ ភិក្ខុសំគាល់ជនទាំងពីរថាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរ​ការ​បម្រើ​ជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃជនទាំងពីរនោះ ត្រូវអាបត្តិសង្ឃាទិសេស និងទុក្កដ។ ស្រីម្នាក់ តិរច្ឆានមួយ ភិក្ខុមានសេចក្តីសង្ស័យ (ក្តី) សំគាល់ថាខ្ទើយ(ក្តី) សំគាល់ថាប្រុស(ក្តី) សំគាល់ថាតិរច្ឆាន(ក្តី) ចំពោះជនទាំងពីរ ក៏មានសេចក្តីត្រេកអរ ពោលសរសើរ​ការ​បម្រើ​ជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃជនទាំងពីរនោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ ខ្ទើយម្នាក់ ប្រុសម្នាក់ ភិក្ខុសំគាល់ជនទាំងពីរនាក់ថាខ្ទើយ ក៏មានសេចក្តីត្រេកអរ ពោលសរសើរ​ការ​បម្រើ​ជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃជនទាំងពីរនាក់នោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ ខ្ទើយម្នាក់ ប្រុសម្នាក់ ភិក្ខុមានសេចក្តីសង្ស័យ (ក្តី) សំគាល់ថាប្រុស(ក្តី) សំគាល់ថាតិរច្ឆាន(ក្តី) ចំពោះជនទាំងពីរ ក៏មានសេចក្តីត្រេកអរ ពោលសរសើរ​ការ​បម្រើ​ជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃជនទាំងពីរនាក់នោះ ត្រូវអាបត្តិទុក្កដពីរ។ ខ្ទើយម្នាក់ តិរច្ឆានមួយ ភិក្ខុសំគាល់ជនទាំងពីរនោះថាខ្ទើយ ក៏មានសេចក្តីត្រេកអរ ពោលសរសើរ​ការ​បម្រើ​ជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃជនទាំងពីរនាក់នោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ ខ្ទើយម្នាក់ តិរច្ឆានមួយ ភិក្ខុមានសេចក្តីសង្ស័យ (ក្តី) សំគាល់ថាប្រុស(ក្តី) សំគាល់ថាតិរច្ឆាន(ក្តី) សំគាល់ថា​ស្រី(ក្តី) ចំពោះជនទាំងពីរ ក៏មានសេចក្តីត្រេកអរ ពោលសរសើរ​ការ​បម្រើ​ជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃជនទាំងពីរនោះ ត្រូវអាបត្តិទុក្កដពីរ។ ប្រុសម្នាក់ តិរច្ឆានមួយ ភិក្ខុសំគាល់ថាប្រុស(ក្តី) មានសេចក្តីសង្ស័យ (ក្តី) សំគាល់ថាតិរច្ឆាន(ក្តី) សំគាល់ថា​ស្រី(ក្តី) សំគាល់​ថាខ្ទើយ(ក្តី) ចំពោះជនទាំងពីរ ក៏មានសេចក្តីត្រេកអរ ពោលសរសើរ​ការ​បម្រើ​ជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃជនទាំងពីរនោះ ត្រូវអាបត្តិទុក្កដពីរ។

[១១៨] អាបត្តិមិនមាន (ដល់ភិក្ខុ៣ពួក) គឺ ភិក្ខុពោលថា នាងចូរបម្រើអាត្មាដោយចីវរ បិណ្ឌបាត សេនាសន និងគ្រឿងបរិក្ខារ គឺថ្នាំជាបច្ច័យដល់អ្នកមានជម្ងឺ១ ភិក្ខុឆ្កួត១ ភិក្ខុ​ជាខាង​ដើម​បញ្ញត្តិ១។

(មាតិកានុក្រម គឺបញ្ជីរឿងតាមលំដាប់ហូរហែដែលនឹងសំដែងតទៅ ដូចមានខាងក្រោយនេះ គឺ)

[១១៩] ស្រីអារ ស្រីបានកូន ស្រីចង់ឲ្យប្តីស្រឡាញ់ ស្រីចង់បានរូបល្អ សួរភិក្ខុថា​ធ្វើដូចម្តេច ស្រីចង់ឲ្យទាន ស្រីចង់បម្រើ សួរភិក្ខុថាធ្វើដូចម្តេច ស្រីចង់ទៅសុគតិ សួរភិក្ខុថាធ្វើដូចម្តេច។

[១២០] សម័យនោះឯង មានស្រីម្នាក់ជាស្រីអារ បាននិយាយពាក្យនេះនឹងភិក្ខុដែលតែង​ទៅមកកាន់ត្រកូលថា បពិត្រលោកដ៏ចំរើន ខ្ញុំករុណានឹងគិតធ្វើដូចម្តេចឲ្យមានកូន។ ភិក្ខុនោះ​ឆ្លើយ​ថា ម្នាលប្អូនស្រី បើដូច្នោះ នាងចូរឲ្យទានដ៏ប្រសើរចុះ។ ស្រីអារនោះសួរថា បពិត្រលោក​ដ៏ចំរើន ទានដ៏ប្រសើរនោះ តើដូចម្តេច។ ភិក្ខុនោះប្រាប់ថា មេថុនធម្ម។ ភិក្ខុនោះមានសេចក្តី​សង្ស័យ។បេ។ ទើបយកសេចក្តីនោះក្រាបទូលដល់ព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯងត្រូវអាបត្តិសង្ឃាទិសេសហើយ។ សម័យនោះឯង មានស្រីម្នាក់ជាស្រីមានកូន បាននិយាយពាក្យនេះនឹងភិក្ខុដែលតែង​ទៅមកកាន់ត្រកូលថា បពិត្រលោកដ៏ចំរើន ខ្ញុំករុណាត្រូវធ្វើដូចម្តេចដើម្បីកុំឲ្យបានកូន។ ភិក្ខុនោះប្រាប់​ថា ម្នាលប្អូនស្រី បើដូច្នោះ នាងចូរឲ្យទានដ៏ប្រសើរចុះ។ ស្រីនោះសួរថា បពិត្រលោក​ដ៏ចំរើន ទានដ៏ប្រសើរនោះ តើដូចម្តេច។ ភិក្ខុនោះប្រាប់ថា មេថុនធម្ម។ ភិក្ខុនោះមានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯងត្រូវអាបត្តិសង្ឃាទិសេសហើយ។ សម័យនោះឯង មានស្រីម្នាក់ បាននិយាយពាក្យនេះនឹងភិក្ខុដែលតែង​ទៅមកកាន់ត្រកូលថា បពិត្រលោកដ៏ចំរើន ខ្ញុំករុណាត្រូវធ្វើដូចម្តេចឲ្យជាទីស្រឡាញ់នៃប្តី។ ភិក្ខុនោះ​ប្រាប់​ថា ម្នាលប្អូនស្រី បើដូច្នោះ នាងចូរឲ្យទានដ៏ប្រសើរចុះ។ ស្រីនោះសួរថា បពិត្រលោក​ដ៏ចំរើន ទានដ៏ប្រសើរនោះ តើដូចម្តេច។ ភិក្ខុនោះប្រាប់ថា មេថុនធម្ម។ ភិក្ខុនោះមានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯងត្រូវអាបត្តិសង្ឃាទិសេសហើយ។ សម័យនោះឯង មានស្រីម្នាក់ បាននិយាយពាក្យនេះនឹងភិក្ខុដែលតែង​ទៅមកកាន់ត្រកូលថា បពិត្រលោកដ៏ចំរើន ខ្ញុំករុណាត្រូវធ្វើដូចម្តេចឲ្យជាស្រីមានរូបល្អ។ ភិក្ខុនោះ​ប្រាប់​ថា ម្នាលប្អូនស្រី បើដូច្នោះ នាងចូរឲ្យទានដ៏ប្រសើរចុះ។ ស្រីនោះសួរថា បពិត្រលោក​ដ៏ចំរើន ទានដ៏ប្រសើរនោះ តើដូចម្តេច។ ភិក្ខុនោះប្រាប់ថា មេថុនធម្ម។ ភិក្ខុនោះមានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯងត្រូវអាបត្តិសង្ឃាទិសេសហើយ។ សម័យនោះឯង មានស្រីម្នាក់ បាននិយាយពាក្យនេះនឹងភិក្ខុដែលតែង​ទៅមកកាន់ត្រកូលថា បពិត្រលោកដ៏ចំរើន ខ្ញុំករុណានឹងឲ្យទានដូចម្តេចដល់លោកម្ចាស់។ ភិក្ខុនោះ​ប្រាប់​ថា ម្នាលប្អូនស្រី នាងចូរឲ្យទានដ៏ប្រសើរចុះ។ ស្រីនោះសួរថា បពិត្រលោក​ដ៏ចំរើន ទានដ៏ប្រសើរនោះ តើដូចម្តេច។ ភិក្ខុនោះប្រាប់ថា មេថុនធម្ម។ ភិក្ខុនោះមានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯងត្រូវអាបត្តិសង្ឃាទិសេសហើយ។ សម័យនោះឯង មានស្រីម្នាក់ បាននិយាយពាក្យនេះនឹងភិក្ខុដែលតែង​ទៅមកកាន់ត្រកូលថា បពិត្រលោកដ៏ចំរើន ខ្ញុំករុណាផ្គត់ផ្គង់លោកម្ចាស់ដោយទានដូចម្តេច។ ភិក្ខុនោះ​ប្រាប់​ថា ម្នាលប្អូនស្រី ចូរនាងផ្គត់ផ្គង់ដោយទានដ៏ប្រសើរចុះ។ ស្រីនោះសួរថា បពិត្រលោក​ដ៏ចំរើន ទានដ៏ប្រសើរនោះ តើដូចម្តេច។ ភិក្ខុនោះប្រាប់ថា មេថុនធម្ម។ ភិក្ខុនោះមានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯងត្រូវអាបត្តិសង្ឃាទិសេសហើយ។ សម័យនោះឯង មានស្រីម្នាក់ បាននិយាយពាក្យនេះនឹងភិក្ខុដែលតែង​ទៅមកកាន់ត្រកូលថា បពិត្រលោកដ៏ចំរើន ខ្ញុំករុណាគប្បីទៅកាន់សុគតិដោយកុសលដូចម្តេច។ ភិក្ខុនោះ​ប្រាប់​ថា ម្នាលប្អូនស្រី បើដូច្នោះ នាងចូរឲ្យទានដ៏ប្រសើរចុះ។ ស្រីនោះសួរថា បពិត្រលោក​ដ៏ចំរើន ទានដ៏ប្រសើរនោះ តើដូចម្តេច។ ភិក្ខុនោះប្រាប់ថា មេថុនធម្ម។ ភិក្ខុនោះមានសេចក្តី​សង្ស័យថា អញត្រូវអាបត្តិសង្ឃាទិសេសហើយ​ទេដឹង។ ទើបយកសេចក្តីនោះក្រាបទូលដល់ព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯងត្រូវអាបត្តិសង្ឃាទិសេសហើយ។

សង្ឃាទិសេសទី៤ ចប់។

សង្ឃាទិសេស ទី៥

[១២១] សម័យនោះឯង ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់គង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ឧទាយិភិក្ខុដ៏មានអាយុ ជាអ្នក​ចូល​ទៅ​កាន់​ត្រកូល ក្នុងក្រុងសាវត្ថី តែងចូលទៅកាន់ត្រកូលទាំងឡាយមានប្រមាណច្រើន ឃើញ​កុមារដែលគ្មានប្រពន្ធក្តី ឃើញនាងកុមារីដែលគ្មានប្តីក្តីក្នុងទីណា ក៏និយាយសរសើរនាងកុមារី​ក្នុងសំណាក់នៃមាតាបិតារបស់កុមារ (ក្នុងទីនោះ)ថា នាងកុមារីរបស់ត្រកូលឯណោះ មានរូបល្អ គួរគយគន់មើល ល្មមជ្រះថ្លា ជាស្រីមានប្រាជ្ញាអង់អាច ឆ្លៀវឆ្លាស វាងវៃ មិនខ្ជិលច្រអូស នាងកុមារីនោះ សមគ្នានឹងកុមារនេះណាស់។ មាតាបិតារបស់កុមារនោះ ក៏និយាយយ៉ាងនេះ​ថា បពិត្រលោកម្ចាស់ អ្នកអស់នោះ គេមិនធ្លាប់ស្គាល់យើងខ្ញុំថា អ្នកអស់ទាំងនុ៎ះជាអ្វីក្តី ជាកូនចៅ​អ្នកណាក្តី ដូច្នេះឡើយ បពិត្រលោកដ៏ចម្រើន ប្រសិនបើលោកម្ចាស់ឲ្យគេឲ្យ យើងខ្ញុំគួរ​នាំ​នាង​កុមារីនោះមកផ្សំឲ្យកុមារនេះដែរ។ ឧទាយិភិក្ខុដ៏មានអាយុ ពោលសរសើរកុមារក្នុងសំណាក់​មាតាបិតារបស់នាងកុមារីថា កុមាររបស់ត្រកូលឯណោះ មានរូបល្អគួរគយគន់មើល ល្មមជ្រះថ្លា ជាប្រុសមានប្រាជ្ញាអង់អាច ឆ្លៀវឆ្លាស វាងវៃ មិនខ្ជិលច្រអូស កុមារនោះ សមគ្នានឹងកុមារីនេះណាស់។ ម្តាយអាពុកនាងកុមារីនោះឆ្លើយថា បពិត្រលោកម្ចាស់ អ្នកអស់នោះ គេមិនធ្លាប់ស្គាល់យើងថា អ្នកអស់នុ៎ះជាអ្វីក្តី ជាកូនចៅ​អ្នកណាក្តី ការដែល​យើង​និយាយ​ព្រោះនាងកុមារីដូចជាអៀនមាត់ពេកណាស់ បពិត្រលោកដ៏ចម្រើន បើលោកម្ចាស់ឲ្យគេមកដណ្តឹងយើង ៗគួរឲ្យនាង​កុមារីនេះដល់កុមារនោះដែរ។ ឧទាយិភិក្ខុ​តែង​ឲ្យត្រកូលរៀបចំអាវាហមង្គលផង វិវាហមង្គលផង ឲ្យស្តីដណ្តឹងគ្នានឹងគ្នាផង សុទ្ធតែដោយ​ឧបាយនេះឯង។

[១២២] សម័យនោះឯង មានកូនក្រមុំនៃស្រីមេម៉ាយម្នាក់ជាប្រពន្ធហោរាចាស់ មានរូប​ឆោម​ស្រស់បស់ គួរគយគន់មើលនាំឲ្យជ្រះថ្លា។ ពួកសាវករបស់អាជីវកនៅស្រុកក្រៅ បានចូល​មក​និយាយ​នឹងប្រពន្ធហោរានោះថា ម្នាលអ្នកស្រី អ្នកចូរឲ្យនាងកុមារីនេះមកកុមារ​របស់​យើង​ទៅ។ ប្រពន្ធហោរាក៏និយាយយ៉ាងនេះថា បពិត្រអ្នកម្ចាស់ទាំងឡាយ ខ្ញុំឯងមិនធ្លាប់ស្គាល់​អស់​អ្នកថា អ្នកទាំងឡាយជាអ្វីទេ ឬជាកូនចៅអ្នកណាទេ ម្យ៉ាងទៀត ធីតានេះ ជាធីតាតែមួយរបស់​ខ្ញុំ ហើយថាត្រូវទៅស្រុកក្រៅផងទៀត ខ្ញុំមិនឲ្យទេ។ មនុស្សទាំងឡាយសួរទៅពួកសាវករបស់​អាជីវក​នោះថា បពិត្រអ្នកម្ចាស់ទាំងឡាយ អស់អ្នកមកនេះមានការអ្វី។ ពួកសាវករបស់អាជីវកនោះ​ប្រាប់​ថា យើងមកដណ្តឹងធីតារបស់អ្នកស្រីប្រពន្ធហោរាឈ្មោះឯណោះក្នុងស្រុកនេះ ឲ្យកុមាររបស់​យើង តែនាងនោះនិយាយថា បពិត្រអ្នកម្ចាស់ទាំងឡាយ ខ្ញុំឯងមិនធ្លាប់ស្គាល់​អស់​អ្នកថា អ្នកទាំងឡាយជាអ្វីទេ ឬជាកូនចៅអ្នកណាទេ ម្យ៉ាងទៀត ធីតានេះ ជាធីតាតែមួយរបស់​ខ្ញុំ ហើយថាត្រូវទៅស្រុកក្រៅផងទៀត ខ្ញុំមិនឲ្យទេ។ មនុស្សទាំងឡាយនោះប្រាប់ទៅពួកសាវក​របស់អាជីវក​វិញថា បពិត្រអ្នកម្ចាស់ទាំងឡាយ ថ្វីបានជាអ្នកទៅដណ្តឹងធីតារបស់ប្រពន្ធ​ហោរា​នោះ ក្រែងត្រូវអ្នកទាំងឡាយពិតលោកម្ចាស់ឧទាយិ លោកម្ចាស់ឧទាយិនឹងបង្គាប់​ឲ្យ​គេ​ឲ្យ​ទេ​ឬ។ គ្រានោះឯង ពួកសាវករបស់អាជីវក ក៏ចូលទៅឯទីដែលឧទាយិភិក្ខុនៅ លុះចូលទៅដល់ហើយ ក៏និយាយពាក្យនេះនឹងឧទាយិភិក្ខុដ៏មានអាយុថា បពិត្រលោកដ៏ចំរើន យើងមកដណ្តឹងធីតា​របស់​ប្រពន្ធហោរាឈ្មោះឯណោះក្នុងស្រុកនេះ ឲ្យកុមាររបស់យើង តែនាង​នោះនិយាយ​យ៉ាងនេះ​ថា ខ្ញុំឯងមិនធ្លាប់ស្គាល់​អស់​អ្នកថា អ្នកទាំងឡាយជាអ្វីទេ ឬជាកូនចៅអ្នកណាទេ ម្យ៉ាងទៀត ធីតានេះ ជាធីតាតែមួយរបស់​ខ្ញុំ ហើយថាត្រូវទៅស្រុកក្រៅផងទៀត ខ្ញុំមិនឲ្យទេ បពិត្រ​លោកដ៏ចំរើន យើង​សូមពឹង​លោកម្ចាស់ សូមលោកម្ចាស់និយាយនឹងប្រពន្ធហោរាឲ្យ​ៗកូនស្រីមកកុមាររបស់យើងទៅ។ គ្រានោះឯង ឧទាយិភិក្ខុដ៏មានអាយុ ក៏ចូលទៅត្រង់ទី​ដែល​ប្រពន្ធ​ហោរា​នៅ លុះចូលទៅដល់ហើយ ទើបនិយាយពាក្យនេះនឹងប្រពន្ធហោរានោះថា ហេតុ​អ្វីបានជានាងមិនឲ្យធីតាដល់អ្នកអស់នេះ។ ប្រពន្ធហោរាក៏ឆ្លើយថា បពិត្រ​លោកម្ចាស់ ខ្ញុំព្រះ​ករុណា មិនធ្លាប់ស្គាល់​​អ្នកអស់នេះថា អ្នកទាំងនេះជាអ្វីទេ ឬជាកូនចៅអ្នកណាទេ ម្យ៉ាងទៀត ធីតានេះ ជាធីតាតែមួយរបស់​ខ្ញុំ ហើយថា​ត្រូវទៅ​ស្រុកក្រៅផងទៀត ខ្ញុំមិនឲ្យទេ។ ឧទាយិ​ភិក្ខុ​ក៏និយាយថា នាងចូរឲ្យទៅអ្នកទាំងនេះចុះ អាត្មាធ្លាប់ស្គាល់គេដែរ។ ប្រពន្ធហោរានិយាយថា បពិត្រ​លោក​ដ៏ចំរើន បើលោកម្ចាស់ស្គាល់ ខ្ញុំព្រះករុណានឹងឲ្យ។ គ្រានោះឯង ប្រពន្ធហោរានោះ ក៏បានឲ្យធីតាទៅពួកសាវករបស់អាជីវកនោះ។ លំដាប់នោះ ពួក​សាវក​របស់​អាជីវក​នោះឯង ក៏បាន​នាំនាងកុមារីនោះទៅ ហើយប្រើប្រាស់នាងដោយការបម្រើជាកូនប្រសាបានតែត្រឹម១ខែ តពីនោះមក ប្រើប្រាស់​នាងដោយ​ការបម្រើ​ជាទាសី​ទៅវិញ។

[១២៣] គ្រានោះឯង នាងកុមារីនោះក៏ប្រើបម្រើទៅឯសំណាក់ម្តាយដោយពាក្យថា ខ្លួនខ្ញុំ​ដល់នូវសេចក្តីក្រីក្រលំបាក មិនបានសេចក្តីសុខទេ ព្រោះពួកសាវករបស់អាជីវកប្រើប្រាស់ខ្ញុំ ដោយការបម្រើជាកូនប្រសាបានតែត្រឹម១ខែទេ តពីនោះមក ក៏ប្រើប្រាស់ខ្ញុំដោយការបម្រើ​ជាទាសីទៅវិញ សូមឲ្យអ្នកម្តាយខ្ញុំ មកនាំយកខ្ញុំទៅផង។ គ្រានោះឯង ប្រពន្ធហោរានោះ ក៏ចូល​ទៅត្រង់ទីដែលពួកសាវករបស់អាជីវកនៅ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះ​នឹងពួក​សាវករបស់អាជីវក​នោះថា បពិត្រអ្នកម្ចាស់ទាំងឡាយ អ្នកទាំងឡាយកុំប្រើប្រាស់នាងកុមារី​នេះ​ដោយការបម្រើជាទាសីឡើយ ត្រូវប្រើប្រាស់នាងកុមារីនេះ ដោយការបម្រើជាកូនប្រសាវិញ។ ពួកសាវករបស់អាជីវកក៏និយាយថា យើងគ្មានទាក់ទងជាមួយនឹងនាងឯងទេ យើងមានទាក់​ទង​តែនឹងសមណរបស់យើងទេតើ នាងឯងទៅៗ យើងមិនស្គាល់នាងឯងទេ។ ឯប្រពន្ធហោរានោះ កាលបើពួកសាវករបស់អាជីវកទាំងនោះធ្វើមិនឲ្យជ្រះថ្លាហើយ ក៏ត្រឡប់មកក្រុងសាវត្ថីវិញ។ នាងកុមារីក៏ប្រើបម្រើទៅឯសំណាក់ម្តាយ ក្នុងលើកទី២ទៀតថា ខ្លួនខ្ញុំ​ដល់នូវសេចក្តីក្រីក្រលំបាក មិនបានសេចក្តីសុខទេ ព្រោះពួកសាវករបស់អាជីវកប្រើប្រាស់ខ្ញុំ ដោយការបម្រើជាកូនប្រសាបានតែត្រឹម១ខែទេ តពីនោះមក ក៏ប្រើប្រាស់ខ្ញុំដោយការបម្រើ​ជាទាសីទៅវិញ សូមឲ្យអ្នកម្តាយខ្ញុំ មកនាំយកខ្ញុំទៅផង។ ឯប្រពន្ធហោរា ក៏ចូលទៅត្រង់ទី​ដែល​ឧទាយិភិក្ខុដ៏មានអាយុនៅ លុះចូលទៅដល់ហើយ និយាយពាក្យនេះនឹងឧទាយិភិក្ខុដ៏មានអាយុ​ថា បពិត្រលោកដ៏ចំរើន ឮដំណឹងថា នាងកុមារីនោះ ​ដល់នូវសេចក្តីក្រីក្រលំបាក មិនបានសេចក្តីសុខសោះ ព្រោះពួកសាវករបស់អាជីវកប្រើប្រាស់វា ដោយការបម្រើជាកូនប្រសាបានតែត្រឹម១ខែទេ តពីនោះមក ក៏ប្រើប្រាស់ដោយការបម្រើ​ជាទាសីទៅវិញ បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់និយាយនឹងគេដូច្នេះថា ម្នាលអ្នកទាំង​ឡាយ អ្នកទាំងអស់គ្នា កុំប្រើប្រាស់នាងកុមារីនេះ ដោយការបម្រើជាទាសីឡើយ ចូរប្រើប្រាស់​នាង​កុមារីនេះដោយការបម្រើជាកូនប្រសាវិញ។ គ្រានោះឯង ឧទាយិដ៏មានអាយុចូលទៅត្រង់​ទីដែល​ពួកសាវក​របស់អាជីវក​នៅ លុះចូលទៅដល់ហើយ ក៏និយាយពាក្យនេះនឹងពួកសាវករបស់​អាជីវកនោះថា ម្នាលអ្នកទាំង​ឡាយ អ្នកទាំងអស់គ្នា កុំប្រើប្រាស់នាងកុមារីនេះ ដោយការបម្រើជាទាសីឡើយ ចូរប្រើប្រាស់​នាង​កុមារីនេះដោយការបម្រើជាកូនប្រសាវិញ។ ពួកសាវករបស់អាជីវកនោះឆ្លើយថា យើងគ្មានទាក់ទងជាមួយនឹងលោកទេ យើងមានទាក់ទង​តែនឹងប្រពន្ធហោរាទេតើ សមណមិនត្រូវខ្វល់ខ្វាយទេ សមណត្រូវតែជាសមណល្អ លោកចូរ​ទៅវិញទៅ យើងមិនស្គាល់លោកទេ។ ឯឧទាយិភិក្ខុដ៏មានអាយុ កាលដែលពួកសាវករបស់​អាជីវកមិនឲ្យជ្រះថ្លាហើយ ក៏ត្រឡប់មកកាន់ក្រុងសាវត្ថីវិញ។ នាងកុមារីនោះ ក៏ប្រើបម្រើទៅឯសំណាក់ម្តាយក្នុងលើកទី៣ទៀតថា ខ្លួនខ្ញុំ​ដល់នូវសេចក្តីក្រីក្រលំបាកណាស់ មិនបានសេចក្តីសុខទេ ព្រោះពួកសាវករបស់អាជីវកប្រើប្រាស់ខ្ញុំ ដោយការបម្រើជាកូនប្រសាបានតែត្រឹម១ខែទេ តពីនោះមក ក៏ប្រើប្រាស់ខ្ញុំដោយការបម្រើ​ជាទាសីទៅវិញ សូមឲ្យអ្នកម្តាយខ្ញុំ អញ្ជើញមកនាំយកខ្ញុំទៅផង។ ប្រពន្ធហោរានោះ ចូលទៅឯទី​ដែល​ឧទាយិភិក្ខុនៅ លុះចូលទៅដល់ហើយ ក៏និយាយពាក្យនេះនឹងឧទាយិភិក្ខុដ៏មានអាយុ​​ក្នុង​លើក​ទី២ថា បពិត្រលោកម្ចាស់ ឮដំណឹងថា នាងកុមារីនោះ ​ជាស្រីដល់នូវសេចក្តីក្រីក្រលំបាកណាស់ មិនបានសេចក្តីសុខទេ ព្រោះពួកសាវករបស់អាជីវកប្រើប្រាស់វា ដោយការបម្រើជាកូនប្រសាបានតែត្រឹម១ខែទេ តពីនោះមក ក៏ប្រើប្រាស់ដោយការបម្រើ​ជាទាសីទៅវិញ បពិត្រលោកដ៏ចំរើន គួរលោកម្ចាស់ទៅនិយាយនឹងគេថា ម្នាលអ្នកទាំង​ឡាយ អ្នកទាំងអស់គ្នា កុំប្រើប្រាស់នាងកុមារីនេះ ដោយការបម្រើជាខ្ញុំស្រី ចូរប្រើប្រាស់​នាង​កុមារីនេះដោយការបម្រើជាកូនប្រសាវិញ។ ឧទាយិភិក្ខុឆ្លើយថា កាលពីមុន ពួកសាវក​របស់​អាជីវក​ ធ្វើអាត្មាមិនឲ្យជ្រះថ្លាម្តងទៅហើយ ឥឡូវនេះ នាងចូលទៅចុះ អាត្មាមិនទៅទៀតទេ។

[១២៤] គ្រានោះឯង ប្រពន្ធហោរានោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ឧទាយិ​ភិក្ខុថា នាងកុមារីកូនអញ ដល់នូវសេចក្តីក្រីក្រលំបាក មិនបានសេចក្តីសុខយ៉ាងណាៗ ក៏ព្រោះតែម្តាយ​ក្មេកអាក្រក់ ព្រោះតែអាពុកក្មេកអាក្រក់ ព្រោះតែប្តីអាក្រក់ ចូរឲ្យលោកម្ចាស់ឧទាយិ​ក្រីក្រ​ដូច​យ៉ាង​កូនអញ ចូរឲ្យលោកម្ចាស់ឧទាយិលំបាកដូចយ៉ាងកូនអញ ចូរឲ្យលោកម្ចាស់ឧទាយិ​កុំ​បាន​សេចក្តីសុខ​ដូចយ៉ាងកូនអញទៅចុះ ទាំងនាង​កុមារីសោត ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ឧទាយិ​ភិក្ខុថា អញដល់នូវសេចក្តីក្រីក្រលំបាក មិនបានសេចក្តីសុខយ៉ាងណាៗ ក៏ព្រោះតែម្តាយ​ក្មេកអាក្រក់ ព្រោះតែអាពុកក្មេកអាក្រក់ ព្រោះតែប្តីអាក្រក់ ចូរឲ្យលោកម្ចាស់ឧទាយិ​ក្រីក្រ​ដូច​យ៉ាងអញ ឲ្យលោកម្ចាស់ឧទាយិលំបាកដូចយ៉ាងអញ ឲ្យលោកម្ចាស់ឧទាយិ​កុំ​បាន​សេចក្តីសុខ​ដូចយ៉ាងអញទៅចុះ។ ទាំងពួកស្រីដទៃ ដែលម្តាយក្មេកក្តី អាពុកក្មេកក្តី ប្តីក្តី មិនត្រេកអរ ស្រី​ទាំងនោះក៏ផ្តន់ទាថា យើងដល់នូវសេចក្តីក្រីក្រលំបាក មិនបានសេចក្តីសុខយ៉ាងណាៗ ក៏ព្រោះតែម្តាយ​ក្មេកអាក្រក់ ព្រោះតែអាពុកក្មេកអាក្រក់ ព្រោះតែប្តីអាក្រក់ ឲ្យលោកម្ចាស់ឧទាយិ​ក្រីក្រ​ដូច​យ៉ាងយើង ឲ្យលោកម្ចាស់ឧទាយិលំបាកដូចយ៉ាងយើង ឲ្យលោកម្ចាស់ឧទាយិ​កុំ​បាន​សេចក្តីសុខ​ដូចយ៉ាងយើងទៅចុះ។ ឯពួកស្រីណាដែលម្តាយក្មេកក្តី អាពុកក្មេកក្តី ប្តីក្តី ត្រេកអរ​ហើយ ពួកស្រីទាំងនោះក៏បន់ស្រន់យ៉ាងនេះថា យើងដល់នូវសេចក្តីសុខបរិបូណ៌ដោយ​គ្រឿង​ស្អិតស្អាង ដល់នូវសេចក្តីសប្បាយយ៉ាងណាៗ ក៏ព្រោះតែ​ម្តាយក្មេកល្អ ព្រោះតែអាពុកក្មេក​ល្អ ព្រោះតែប្តីល្អ សូមឲ្យលោកម្ចាស់ឧទាយិ​ដល់នូវសេចក្តីសុខដូច​យ៉ាងយើង សូមឲ្យលោកម្ចាស់ឧទាយិបរិបូណ៌ដោយគ្រឿងស្អិតស្អាងដូចយ៉ាងយើង សូមឲ្យលោកម្ចាស់​ឧទាយិដល់នូវ​សេចក្តីសប្បាយ​ដូចយ៉ាងយើងចុះ។

[១២៥] ភិក្ខុទាំងឡាយឮស្រីខ្លះកាលផ្តន់ទាឲ្យវិនាស ស្រីខ្លះកាលបន់ស្រន់ឲ្យចំរើន (ដល់​ឧទាយិភិក្ខុនោះ)។ ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិច មានសេចក្តីសន្តោស។បេ។ ពួកភិក្ខុ​នោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើឧទាយិភិក្ខុដ៏មានអាយុប្រព្រឹត្ត​និយាយ​ដឹកនាំស្រីឲ្យប្រុស ដឹកនាំប្រុសឲ្យស្រីសោះ។ គ្រានោះឯង ភិក្ខុទាំងឡាយនោះក៏ក្រាបទូលរឿងនុ៎ះ​ដល់ព្រះដ៏មានព្រះភាគជាម្ចាស់។ ព្រោះរឿងនេះ ដំណើរនេះ ព្រះដ៏មានព្រះភាគឲ្យប្រជុំភិក្ខុ​សង្ឃមកក្នុងពេលនោះ ហើយទ្រង់សួរបញ្ជាក់​ឧទាយិភិក្ខុដ៏មានអាយុដូច្នេះថា ម្នាល​ឧទាយិ ឮថា​អ្នកឯង ប្រព្រឹត្តនិយាយដឹកនាំស្រីប្រុសពិតមែនឬ។ ឧទាយិភិក្ខុក្រាបទូលថា សូមទ្រង់ព្រះមេត្តា​ប្រោស ពិតមែន។ ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរស អំពើ​ដែល​អ្នកឯងធ្វើនុ៎ះ មិនសមគួរ មិនត្រូវទំនង មិនត្រូវបែប មិនមែនជារបស់​សមណ មិនគួរសោះ មិនគប្បីធ្វើសោះឡើយ ម្នាលមោឃបុរស គួរបើដែរ អ្នកឯងហ៊ានប្រព្រឹត្តនិយាយ​ដឹកនាំស្រីប្រុស ម្នាលមោឃបុរស អំពើនេះមិនមែននាំឲ្យកើតសេចក្តីជ្រះថ្លា ដល់ពួកជនដែលមិនទាន់ជ្រះថ្លា​នោះ​ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណា​មួយ ប្រព្រឹត្តនិយាយដឹកនាំ គឺប្រាប់សេចក្តីប្រាថ្នាប្រុសដល់ស្រីក្តី ប្រាប់សេចក្តីប្រាថ្នាស្រីដល់​ប្រុស​ក្តី ឲ្យបានគ្នាជាប្រពន្ធក្តី ជាប្តីឬជាសហាយក្តី ភិក្ខុនោះត្រូវអាបត្តិសង្ឃាទិសេស។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយ ដល់ភិក្ខុទាំងឡាយដោយប្រការដូច្នេះឯង។

[១២៦] សម័យនោះឯង មានពួកអ្នកលេងច្រើនអ្នក ជាអ្នកញុំាងស្រីឲ្យបម្រើក្នុងឱទ្យាន បាន​ប្រើបម្រើទៅឯសំណាក់ស្រីផ្កាមាសម្នាក់ថាឲ្យនាងមក យើងទាំងឡាយនឹងឲ្យនាងបម្រើ​យើង​ក្នុងឱទ្យាន។ ស្រីផ្កាមាសនោះ បាននិយាយតបយ៉ាងនេះថា ម្នាលអ្នកទាំងឡាយ ខ្ញុំឯង​ឥតស្គាល់​អស់អ្នករាល់គ្នាថា អ្នកទាំងនេះជាអ្វីទេ ឬជាកូនចៅអ្នកណាទេ ម្យ៉ាងទៀត ខ្ញុំជាអ្នកមានទ្រព្យ​ច្រើន មានបរិក្ខារច្រើន ទាំងមានកិច្ចត្រូវទៅខាងក្រៅក្រុងផង ខ្ញុំនឹងទៅមិនបានទេ។ លំដាប់​នោះ​ឯង អ្នកបម្រើនោះក៏បានប្រាប់សេចក្តីនុ៎ះដល់ពួកអ្នកលេងទាំងនោះវិញ។ កាលបើអ្នកបម្រើ​ប្រាប់​យ៉ាងនេះហើយ មានបុរសម្នាក់និយាយពាក្យនេះ​នឹងពួកអ្នកលេងនោះថា នែអ្នកទាំងឡាយ ចុះ​អ្នក​ទាំងអស់គ្នាអង្វរស្រីផ្កាមាសនោះធ្វើអ្វី គួរតែអ្នកទាំងឡាយនិយាយនឹងលោកម្ចាស់ឧទាយិ​ទេ​តើ លោកម្ចាស់ឧទាយិ​នឹងបញ្ជូន (ស្រីផ្កាមាសនោះ) មកឲ្យ។ កាលបើបុរសនោះនិយាយយ៉ាង​នេះ​ហើយ មានឧបាសកម្នាក់ពោលពាក្យនេះនឹងបុរសនោះថា អ្នកកុំនិយាយយ៉ាងនេះ កិរិយាធ្វើ​នូវ​អំពើ​មានសភាពយ៉ាងនេះ មិនគួរដល់ពួកសមណ ជាកូនចៅព្រះពុទ្ធជាសក្យបុត្រទេ លោក​ម្ចាស់ឧទាយិក៏មិនធ្វើអំពើយ៉ាងនេះដែរ។ កាលបើឧបាសកនោះពោលដូច្នេះហើយ ជន​ទាំងឡាយ​ក៏តាំងភ្នាល់គ្នាថា លោកម្ចាស់ឧទាយិ​នឹងធ្វើអំពើនេះ នឹងមិនធ្វើអំពើនេះ។ គ្រានោះឯង ពួក​អ្នក​លេង​ក៏ចូលទៅត្រង់ទីដែលឧទាយិភិក្ខុនៅ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះ​នឹង​ឧទាយិភិក្ខុដ៏មានអាយុថា បពិត្រលោកដ៏ចំរើន ពួកយើងកាលឲ្យស្រីបម្រើក្នុងឱទ្យាននេះ បាន​ប្រើ​បម្រើទៅឯសំណាក់ស្រីផ្កាមាសឈ្មោះឯណោះថា ឲ្យស្រីផ្កាមាសមក យើងនឹងឲ្យ​នាង​បម្រើ​ក្នុង​ឱទ្យាន តែស្រីផ្កាមាសនោះឆ្លើយតបយ៉ាងនេះថា ម្នាលអ្នកទាំងឡាយ ខ្លួនខ្ញុំមិនធ្លាប់ស្គាល់​អ្នកទាំងឡាយថា អ្នកទាំងនេះជាអ្វីទេ ឬជាកូនចៅអ្នកណាទេ ម្យ៉ាងទៀត ខ្ញុំជាអ្នកមានទ្រព្យ​ច្រើន មានគ្រឿងបរិក្ខារច្រើន ទាំងមានកិច្ចត្រូវទៅខាងក្រៅក្រុងផង ខ្ញុំនឹងមិនទៅទេ បពិត្រលោកដ៏ចំរើន យើងសូមពឹងលោកម្ចាស់ សូមលោកម្ចាស់បញ្ជូនស្រីផ្កាមាសនោះមកឲ្យ​យើង។ គ្រានោះឯង ឧទាយិភិក្ខុដ៏មានអាយុក៏ចូលទៅត្រង់ទីដែលស្រីផ្កាមាសនោះនៅ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះនឹងស្រីផ្កាមាសនោះថា ហេតុដូចម្តេច បានជានាង​ឯង​មិនទៅរកអ្នកលេងទាំងនេះ។ ស្រីផ្កាមាសនោះឆ្លើយថា បពិត្រលោកម្ចាស់ ខ្ញុំព្រះករុណា​មិនស្គាល់​អ្នកអស់នេះថា អ្នកទាំងនេះជាអ្វីទេ ឬជាកូនចៅអ្នកណាទេ ម្យ៉ាងទៀត ខ្ញុំព្រះករុណាជាអ្នកមានទ្រព្យ​ច្រើន មានគ្រឿងបរិក្ខារច្រើន ទាំងមានកិច្ចត្រូវទៅខាងក្រៅក្រុងផង ខ្ញុំនឹងមិនទៅទេ។ ឧទាយិភិក្ខុឆ្លើយថា នាងចូរទៅរកអ្នកទាំងនេះចុះ អាត្មាធ្លាប់ស្គាល់​អ្នក​ទាំងនេះ​ដែរ។ ស្រីផ្កាមាសឆ្លើយថា បពិត្រលោកម្ចាស់ បើលោកម្ចាស់ស្គាល់គេ ខ្ញុំព្រះករុណា​នឹង​ទៅ។ គ្រានោះឯង ពួកអ្នកលេងនោះ ក៏នាំស្រីផ្កាមាសនោះទៅឯឱទ្យាន។ វេលានោះ ឧបាសកនោះ​ក៏​ពោល​ទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើលោកម្ចាស់ឧទាយិប្រព្រឹត្តនិយាយដឹកនាំស្រី ដែលបុរសគប្បីសេពមួយរំពេចនោះសោះ។ ភិក្ខុទាំងឡាយបានឮពាក្យឧបាសកនោះពោល​ទោស​ តិះដៀលបន្តុះបង្អាប់ (ដូច្នោះ)។ ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុ​នោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើឧទាយិដ៏មានអាយុប្រព្រឹត្តនិយាយដឹកនាំ​ស្រី​ដែលបុរសគប្បីសេពមួយរំពេចនោះសោះ។ គ្រានោះឯង ពួកភិក្ខុនោះ ក៏ក្រាបទូលរឿងនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគជាម្ចាស់ឲ្យប្រជុំភិក្ខុ​សង្ឃក្នុងពេលនោះ ហើយទ្រង់សួរបញ្ជាក់​ឧទាយិភិក្ខុដ៏មានអាយុដូច្នេះទៀតថា ម្នាលឧទាយិ ឮថាអ្នកឯង ប្រព្រឹត្តនិយាយដឹកនាំស្រីដែលបុរសគប្បីសេពមួយរំពេចនោះមែនឬ។ ឧទាយិ​ ភិក្ខុក្រាបទូលថា សូមទ្រង់ព្រះមេត្តា​ប្រោស ពិតមែន។ ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់តិះដៀលថា ម្នាលមោឃបុរស អំពើ​ដែល​អ្នកឯងធ្វើនេះ មិនសមគួរទេ មិនត្រូវទំនងទេ។បេ។ ម្នាលមោឃបុរស គួរបើដែរ អ្នកឯងប្រព្រឹត្តនិយាយ​ដឹកនាំស្រីដែលបុរស​គប្បីសេពមួយ​រំពេច​នោះ ម្នាលមោឃបុរស អំពើដែលអ្នកឯងធ្វើនេះ មិនមែននាំឲ្យជ្រះថ្លា ដល់ជនដែលមិនទាន់ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​ត្រូវសំដែងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ​ប្រព្រឹត្តនិយាយដឹកនាំ គឺប្រាប់សេចក្តីប្រាថ្នាប្រុសដល់ស្រីក្តី ប្រាប់សេចក្តី​ប្រាថ្នាស្រី​ដល់​ប្រុសក្តី ឲ្យបានគ្នាជាប្រពន្ធក្តី ជាប្តីឬជាសហាយក្តី ដោយហោចទៅសូម្បី​តែ​ស្រីដែល​បុរស​គប្បីនៅរួមអសទ្ធម្មមួយរំពេច នោះ ត្រូវអាបត្តិសង្ឃាទិសេស។

[១២៧] ត្រង់ពាក្យថា ភិក្ខុណាមួយ បានអធិប្បាយក្នុងសិក្ខាបទទី ១ នៃ​បឋមបារាជិក​រួច​ហើយ។ ត្រង់ពាក្យថា ប្រព្រឹត្តនិយាយដឹកនាំ សេចក្តីថា ភិក្ខុដែលស្រីបង្គាប់ឲ្យទៅកាន់សំណាក់​ប្រុសក្តី ភិក្ខុដែលប្រុសបង្គាប់ឲ្យទៅកាន់សំណាក់ស្រីក្តី។ ត្រង់ពាក្យថា ប្រាប់សេចក្តីប្រាថ្នាប្រុស​ដល់​ស្រីក្តី គឺប្រាប់បំណងរបស់ប្រុសដល់ស្រីក្តី។ ត្រង់ពាក្យថា  ប្រាប់សេចក្តីប្រាថ្នាស្រី​ដល់ប្រុសក្តី គឺប្រាប់គំនិតរបស់ស្រីដល់ប្រុសក្តី។ ត្រង់ពាក្យថា ឲ្យបានគ្នាជាប្រពន្ធក្តី គឺប្រាប់ថា នាងឯង​នឹងជា​ប្រពន្ធគេ។ ត្រង់ពាក្យថា ជាប្តីឬជាសហាយក្តី គឺប្រាប់ថា អ្នកឯង​នឹងជាសហាយគេ។ ត្រង់ពាក្យថា ដោយ​ហោច​ទៅ សូម្បីតែស្រីដែលបុរសគប្បីសេពមួយរំពេចនោះ គឺប្រាប់ថា នាងឯងនឹងជា​ស្រី​ដែល​បុរស​គប្បីសេពមួយស្របក់។ ត្រង់ពាក្យថា សង្ឃាទិសេស បានអធិប្បាយ​ក្នុង​សង្ឃាទិសេស​ទី១រួចហើយ។

[១២៨] ស្រីមាន១០ពួក គឺមាតុរក្ខិតា១ បិតុរក្ខិតា១ មាតាបិតុរក្ខិតា១ ភាតុរក្ខិតា១ ភគិនីរក្ខិតា១ ញាតិរក្ខិតា១ គោត្តរក្ខិតា១ ធម្មរក្ខិតា១ សរក្ខា១ សបរិទណ្ឌា១។

[១២៩] ភរិយាមាន១០ពួកគឺ ធនក្កីតា១ ឆន្ទវាសិនី១ ភោគវាសិនី១ បដវាសិនី១ ឱទបត្តកិនី​១ ឱភតចុម្ពដា១ ទាសីភរិយា១ កម្មការីភរិយា១ ធជាហដា១ មុហុត្តិកា១។

[១៣០] ស្រីដែលម្តាយថែរក្សាគ្រប់គ្រងជាធំត្រួតត្រាលើ ហៅថាមាតុរក្ខិតា។ ស្រីដែលឪពុកថែរក្សាគ្រប់គ្រងជាធំត្រួតត្រាលើ ហៅថា បិតុរក្ខិតា។ ស្រីដែលម្តាយឪពុកថែរក្សាគ្រប់គ្រងជាធំត្រួតត្រាលើ ហៅថា មាតាបិតុរក្ខិតា។ ស្រីដែលបងប្អូនប្រុសថែរក្សាគ្រប់គ្រងជាធំត្រួតត្រាលើ ហៅថា ភាតុរក្ខិតា។ ស្រីដែលបងប្អូនស្រីថែរក្សាគ្រប់គ្រងជាធំត្រួតត្រាលើ ហៅថា ភគិនីរក្ខិតា។ ស្រីដែលពួកញាតិថែរក្សាគ្រប់គ្រងជាធំត្រួតត្រាលើ ហៅថា ញាតិរក្ខិតា។ ស្រីដែលជនមានគោត្រវង្សស្មើគ្នាថែរក្សាគ្រប់គ្រងជាធំត្រួតត្រាលើ ហៅថា គោត្តរក្ខិតា។ ស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នាថែរក្សាគ្រប់គ្រងជាធំត្រួតត្រាលើ ហៅថា ធម្មរក្ខិតា។ ស្រីដែលប្រុសថែរក្សាទុកតាំងពីក្នុងផ្ទៃ ដោយតាំងចិត្តថា នាងនេះ​ជារបស់​អញ ដោយហោចទៅ​សូម្បីតែស្រីដែលប្រុស​បំពាក់ផ្កាកម្រង (ស្រីនេះឯង) ហៅថា សារក្ខា។ អាជ្ញាដែលស្តេច​អង្គណា១ ទ្រង់តាំងទុកដូច្នេះថា បើបុរសណាមករួមនឹងស្រីឈ្មោះនេះ នឹងត្រូវពិន័យប៉ុណ្ណេះដល់បុរសនោះ (ស្រីនេះ) ហៅថា សបរិទណ្ឌា។

[១៣១] ភរិយាដែលបុរសលោះនឹងទ្រព្យ ហើយឲ្យនៅរួមជាមួយ ហៅថា ធនក្កីតា។ ប្រុសជាទីស្រឡាញ់របស់ស្រី ឲ្យស្រីជាទីស្រឡាញ់នៅរួមជាមួយ ហៅថា ឆន្ទវាសិនី។ ភរិយា​ដែល​ប្រុសឲ្យភោគ ហើយឲ្យនៅរួមជាមួយ ហៅថា ភោគវាសិនី។ ភរិយាដែលប្រុសឲ្យសម្ពត់ស្លៀកដណ្តប់ ហើយឲ្យនៅរួមជាមួយ ហៅថា បដវាសិនី។ ភរិយាដែលញាតិចាប់ដៃផ្គុមជាមួយនឹងបុរសជ្រលក់ក្នុងភាជនទឹក ហើយគេផ្សំ​ឲ្យ​នៅរួមជាមួយ ហៅថា ឱទបត្តកិនី។ ភរិយាដែលប្រុសដាក់ទ្រនូលឲ្យ ហើយឲ្យនៅរួម​ជាមួយគ្នា ហៅថាឱភតចុម្ពដា។ ស្រីដែលប្រើប្រាស់ជាខ្ញុំផង ជាភរិយាផង ហៅថា ទាសីភរិយា។ ស្រីដែល​ធ្វើ​ការឈ្នួល​ផង ជាភរិយាផង ហៅថា កម្មការីភរិយា។ ស្រីដែលគេចាប់ពីកងទ័ព យកមកធ្វើ​ជា​ភរិយា ហៅថា ធជាហដា។ ស្រីដែលប្រុសបាននៅរួមគ្នាមួយរំពេចនោះ ហៅថា មុហុត្តិកា។

[១៣២] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកម្ចាស់ សូមលោកទៅនិយាយនឹងស្រី​ឈ្មោះ​នេះ ដែលមាតារក្សាដូច្នេះថា គេថានាងឯងចូរជាធនក្កីតាភរិយារបស់បុរសឈ្មោះនេះទៅ ភិក្ខុ​ក៏​ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកម្ចាស់ សូមលោកទៅនិយាយនឹងស្រី​ឈ្មោះ​នេះ ដែលបិតារក្សា។បេ។ សូមលោកទៅនិយាយនឹងស្រីដែលមាតានិងបិតារក្សា។ សូមលោកទៅនិយាយនឹងស្រីដែលបងប្អូនប្រុសរក្សា។ សូមលោកទៅនិយាយនឹងស្រីដែលបង​ប្អូន​ស្រីរក្សា។ សូមលោកទៅនិយាយនឹងស្រីដែលញាតិរក្សា។ សូមលោកទៅនិយាយនឹងស្រីដែល​ជន​មានគោត្រវង្សស្មើគ្នារក្សា។ សូមលោកទៅនិយាយនឹងស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សា។ សូមលោកទៅនិយាយនឹងស្រីដែលប្រុសប្រកាន់ទុក។ សូមលោកទៅនិយាយនឹងស្រីដែលមានអាជ្ញា​ស្តេចតាំងទុកដូច្នេះថា គេថានាងឯងចូរជាធនក្កីតាភរិយារបស់បុរសឈ្មោះនេះទៅ ភិក្ខុ​ក៏​ទទួលពាក្យ ទៅនិយាយល្បងមើល ហើយវិលមក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

និក្ខេបបទទាំងឡាយ ចប់។

[១៣៣] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកម្ចាស់ សូមលោកទៅនិយាយនឹងស្រី​ឈ្មោះ​នេះ ដែលមាតារក្សាផង និងស្រីឈ្មោះនេះដែលបិតារក្សាផងថា គេថា នាងទាំងពីរនាក់ ចូរជាធនក្កីតាភរិយា​របស់បុរសឈ្មោះនេះទៅ ភិក្ខុ​ក៏​ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកម្ចាស់ សូមលោកទៅនិយាយនឹងស្រី​ឈ្មោះ​នេះ ដែលមាតារក្សាផង និងស្រីឈ្មោះនេះដែលមាតាបិតារក្សាផង។បេ។ ស្រីដែលមាតារក្សាផង ស្រីដែលបងប្អូនប្រុស​រក្សាផង។ ស្រីដែលមាតារក្សាផង ស្រីដែលបងប្អូនស្រីរក្សាផង។ ស្រីដែលមាតារក្សាផង ស្រីដែលញាតិ​រក្សាផង។ ស្រីដែលមាតារក្សាផង ស្រីដែលជនមានគោត្រស្មើគ្នារក្សាផង។ ស្រីដែលមាតារក្សាផង ស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង។ ស្រីដែលមាតារក្សាផង ស្រីដែលប្រុសហួងហែងផង។សូមលោកទៅនិយាយនឹងស្រីដែលមាតារក្សាផង និង ស្រីដែលស្តេចដាក់អាជ្ញាផងដូច្នេះថា គេថា នាងទាំងពីរនាក់ ចូរជាធនក្កីតាភរិយា​របស់បុរសឈ្មោះនេះទៅ ភិក្ខុ​ក៏​ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ខណ្ឌចក្ក ចប់។

[១៣៤] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកម្ចាស់ សូមលោកទៅនិយាយនឹងស្រី​ឈ្មោះ​នេះ ដែលបិតារក្សាផង និងស្រីឈ្មោះនេះដែលមាតាបិតារក្សាផងដូច្នេះថា គេថា នាងទាំងពីរនាក់ ចូរជាធនក្កីតាភរិយា​របស់បុរសឈ្មោះនេះទៅ។ ភិក្ខុ​ក៏​ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកម្ចាស់ សូមលោកទៅនិយាយនឹងស្រី​ឈ្មោះ​នេះ ដែលបិតារក្សាផង និងស្រីឈ្មោះនេះដែលបងប្អូនប្រុស​រក្សាផង។ ស្រីដែលបិតារក្សាផង ស្រីដែលបងប្អូនស្រីរក្សាផង។ ស្រីដែលបិតារក្សាផង ស្រីដែលញាតិ​រក្សាផង។ ស្រីដែលបិតារក្សាផង ស្រីដែលជនមានគោត្រស្មើគ្នារក្សាផង។ ស្រីដែលបិតារក្សាផង ស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង។ ស្រីដែលបិតារក្សាផង ស្រីដែលប្រុស​ហួងហែង​ផង។ ស្រីដែលបិតារក្សាផង ស្រីដែលស្តេចដាក់អាជ្ញាផងដូច្នេះថា គេថា នាងទាំងពីរនាក់ ចូរជាធនក្កីតាភរិយា​របស់បុរសឈ្មោះនេះទៅ ភិក្ខុ​ក៏​ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកម្ចាស់ សូមលោកទៅនិយាយនឹងស្រី​ឈ្មោះ​នេះ ដែលបិតារក្សាផង និងស្រីឈ្មោះនេះដែលមាតារក្សាផងដូច្នេះថា គេថា នាងទាំងពីរនាក់ ចូរជាធនក្កីតាភរិយា​របស់បុរសឈ្មោះនេះទៅ ភិក្ខុ​ក៏​ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ពទ្ធចក្ក ចប់។

[១៣៥] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកម្ចាស់ សូមលោកទៅនិយាយនឹងស្រី​ឈ្មោះ​នេះ ដែលមាតាបិតារក្សាផង និងស្រីឈ្មោះនេះដែលបងប្អូនប្រុស​រក្សាផង។ ស្រីដែលមាតាបិតារក្សាផង ស្រីដែលបងប្អូនស្រីរក្សាផង។ ស្រីដែលមាតាបិតារក្សាផង ស្រីដែលញាតិ​រក្សាផង។ ស្រីដែលមាតាបិតារក្សាផង ស្រីដែលជនមានគោត្រស្មើគ្នារក្សាផង។ ស្រីដែលមាតាបិតារក្សាផង ស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង។ ស្រីដែលមាតាបិតារក្សាផង ស្រីដែលប្រុសហួងហែងផង។ ស្រីដែលមាតាបិតារក្សាផង ស្រីដែលស្តេចដាក់អាជ្ញាផង។ ស្រីដែលមាតាបិតារក្សាផង ស្រីដែលមាតារក្សាផង។ ស្រីដែលមាតាបិតារក្សាផង ស្រីដែលបិតា​រក្សាផង ដូច្នេះថា គេថា នាងទាំងពីរនាក់ ចូរជាធនក្កីតាភរិយា​របស់បុរសឈ្មោះនេះទៅ ភិក្ខុ​ក៏​ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ពទ្ធចក្កទី២ ចប់។

[១៣៦] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកម្ចាស់ សូមលោកទៅនិយាយនឹងស្រី​ឈ្មោះ​នេះ ដែលបងប្អូនប្រុសរក្សាផង និងស្រីឈ្មោះនេះ​ដែលបង​ប្អូនស្រី​រក្សាផង។ ស្រីដែលបងប្អូនប្រុសរក្សាផង ស្រីដែលញាតិ​រក្សាផង។ ស្រីដែលបងប្អូនប្រុសរក្សាផង ស្រីដែលជនមានគោត្រស្មើគ្នារក្សាផង។ ស្រីដែល​បងប្អូន​ប្រុសរក្សាផង ស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង។ ស្រីដែលបងប្អូនប្រុសរក្សាផង ស្រីដែលប្រុសហួងហែងផង។ ស្រីដែលបងប្អូនប្រុសរក្សាផង ស្រីដែល​ស្តេចដាក់អាជ្ញាផង។ ស្រីដែលបងប្អូនប្រុសរក្សាផង ស្រីដែលមាតារក្សាផង។ ស្រីដែលបងប្អូនប្រុសរក្សាផង ស្រីដែលបិតា​រក្សាផង។ ស្រីដែល​បងប្អូនប្រុសរក្សាផង ស្រីដែលមាតាបិតារក្សាផង ដូច្នេះថា គេថា នាងទាំងពីរនាក់ ចូរជាធនក្កីតាភរិយា​របស់បុរសឈ្មោះនេះទៅ ភិក្ខុ​ក៏​ទទួលពាក្យ ទៅនិយាយ​ល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ពទ្ធចក្កទី៣ ចប់។

[១៣៧] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកម្ចាស់ សូមលោកទៅនិយាយនឹងស្រី​ឈ្មោះ​នេះ ដែលបងប្អូនស្រីរក្សាផង និងស្រីឈ្មោះនេះដែលញាតិ​រក្សាផង។ ស្រីដែលបងប្អូនស្រីរក្សាផង ស្រីដែលជនមានគោត្រស្មើគ្នារក្សាផង។ ស្រីដែលបងប្អូនស្រីរក្សាផង ស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង។ ស្រីដែលបងប្អូនស្រីរក្សាផង ស្រីដែលប្រុសហួងហែងផង។ ស្រីដែលបងប្អូនស្រីរក្សាផង ស្រីដែលស្តេចដាក់អាជ្ញាផង។ ស្រីដែលបងប្អូនស្រីរក្សាផង ស្រីដែលមាតារក្សាផង។ ស្រីដែលបងប្អូនស្រីរក្សាផង ស្រីដែលបិតា​រក្សាផង។ ស្រីដែលបងប្អូនស្រីរក្សាផង ស្រីដែលមាតាបិតារក្សាផង។ ស្រីដែលបងប្អូនស្រីរក្សាផង ស្រីដែលបងប្អូនប្រុសរក្សាផង ដូច្នេះថា គេថា នាងទាំងពីរនាក់ ចូរជាធនក្កីតាភរិយា​របស់បុរសឈ្មោះនេះទៅ ភិក្ខុ​ក៏​ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ពទ្ធចក្កទី៤ ចប់។

[១៣៨] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកម្ចាស់ សូមលោកទៅនិយាយនឹងស្រី​ឈ្មោះ​នេះដែលញាតិ​រក្សាផង និងស្រីឈ្មោះនេះ​ដែលជនមានគោត្រ​ស្មើគ្នា​រក្សាផង។ ស្រីដែលញាតិរក្សាផង ស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង។ ស្រីដែលញាតិរក្សាផង ស្រីដែលប្រុសហួងហែងផង។ ស្រីដែលញាតិរក្សាផង ស្រីដែល​ស្តេចដាក់អាជ្ញាទុកផង។ ស្រីដែលញាតិរក្សាផង ស្រីដែលមាតារក្សាផង។ ស្រីដែលញាតិរក្សាផង ស្រីដែលបិតា​រក្សាផង។ ស្រីដែលញាតិរក្សាផង ស្រីដែល​មាតាបិតារក្សាផង។ ស្រីដែលញាតិរក្សាផង ស្រីដែលបងប្អូនប្រុសរក្សាផង ស្រីដែលញាតិរក្សាផង ស្រីដែលបងប្អូនស្រីរក្សាផង ដូច្នេះថា គេថា នាងទាំង​ពីរនាក់ ចូរជាធនក្កីតាភរិយា​របស់បុរសឈ្មោះនេះទៅ ភិក្ខុ​ក៏​ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ពទ្ធចក្កទី៥ ចប់។

[១៣៩] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកម្ចាស់ សូមលោកទៅនិយាយនឹងស្រី​ឈ្មោះ​នេះដែលជនមានគោត្រស្មើគ្នា​រក្សាផង និងស្រីឈ្មោះនេះដែល​ជនប្រព្រឹត្តធម៌​ត្រូវគ្នារក្សាផង។ ស្រីដែលជនមានគោត្រស្មើគ្នារក្សាផង ស្រីដែលប្រុសហួងហែងផង។ ស្រីដែលជនមានគោត្រស្មើគ្នារក្សាផង ស្រីដែល​ស្តេចដាក់​អាជ្ញា​ទុកផង។ ស្រីដែលជនមានគោត្រស្មើគ្នារក្សាផង ស្រីដែលមាតារក្សាផង។ ស្រីដែលជនមានគោត្រស្មើគ្នារក្សាផង ស្រីដែលបិតា​រក្សាផង។ ស្រីដែល​ជនមាន​គោត្រស្មើគ្នារក្សាផង ស្រីដែលមាតាបិតារក្សាផង។ ស្រីដែលជនមានគោត្រស្មើគ្នារក្សាផង ស្រីដែលបងប្អូនប្រុសរក្សាផង។ ស្រីដែល​ជនមាន​គោត្រស្មើគ្នា​រក្សាផង ស្រីដែលបងប្អូនស្រីរក្សាផង។ ស្រីដែលជនមានគោត្រស្មើគ្នារក្សាផង ស្រីដែលញាតិរក្សាផង ដូច្នេះថា គេថា នាងទាំងពីរនាក់ ចូរជា​ធនក្កីតា​ភរិយា​របស់បុរសឈ្មោះនេះទៅ ភិក្ខុ​ក៏​ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ពទ្ធចក្កទី៦ ចប់។

[១៤០] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកម្ចាស់ សូមលោកទៅនិយាយនឹងស្រី​ឈ្មោះ​នេះដែល​ជន​ប្រព្រឹត្តធម៌ត្រូវគ្នា​រក្សាផង និងស្រីឈ្មោះនេះ​ដែល​បុរស​ហួង​ហែងផង។ ស្រីដែល​ជន​ប្រព្រឹត្ត​​ធម៌​ត្រូវគ្នារក្សាផង ស្រីដែលស្តេចដាក់អាជ្ញាទុកផង។ ស្រីដែលជន​ប្រព្រឹត្តធម៌​ត្រូវគ្នា​រក្សា​ផង ស្រីដែលមាតារក្សាផង។ ស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង ស្រីដែលបិតា​រក្សាផង។ ស្រីដែល​ជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង ស្រីដែលមាតាបិតារក្សាផង។ ស្រីដែល​ជនប្រព្រឹត្តធម៌​ត្រូវគ្នា​រក្សាផង ស្រីដែលបងប្អូនប្រុសរក្សាផង។ ស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង ស្រីដែល​បងប្អូន​ស្រីរក្សាផង។ ស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង ស្រីដែលញាតិរក្សាផង។ ស្រីដែល​ជន​ប្រព្រឹត្តធម៌​ត្រូវគ្នារក្សាផង ស្រីដែលជនមានគោត្រស្មើគ្នារក្សាផង ដូច្នេះថា គេថា នាងទាំង​ពីរ​នាក់ ចូរជាធនក្កីតាភរិយា​របស់បុរសឈ្មោះនេះទៅ ភិក្ខុ​ក៏​ទទួលពាក្យ ទៅនិយាយល្បងមើល ហើយ​ត្រឡប់​មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ពទ្ធចក្កទី៧ ចប់។

[១៤១] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកម្ចាស់ សូមលោកទៅនិយាយនឹងស្រី​ឈ្មោះ​នេះដែលប្រុសហួងហែង​ផង និងស្រីឈ្មោះនេះដែលស្តេច​ដាក់អាជ្ញាទុកផង។ ស្រីដែលប្រុសហួងហែងផង ស្រីដែលមាតារក្សាផង។ ស្រីដែលប្រុសហួងហែងផង ស្រីដែលបិតា​រក្សាផង។ ស្រីដែលប្រុសហួងហែងផង ស្រីដែលមាតាបិតារក្សាផង។ ស្រីដែលប្រុសហួងហែងផង ស្រីដែលបងប្អូនប្រុសរក្សាផង។ ស្រីដែលប្រុសហួងហែងផង ស្រីដែលបងប្អូនស្រីរក្សាផង។ ស្រីដែលប្រុសហួងហែងផង ស្រីដែលញាតិរក្សាផង។ ស្រីដែលប្រុសហួងហែងផង ស្រីដែលជនមានគោត្រស្មើគ្នារក្សាផង។ ស្រីដែលប្រុសហួងហែងផង ស្រីដែលជនប្រព្រឹត្តធម៌ត្រូវ​គ្នារក្សាផង ដូច្នេះថា គេថា នាងទាំងពីរនាក់ ចូរជាធនក្កីតាភរិយា​របស់បុរសឈ្មោះនេះទៅ ភិក្ខុ​ក៏​ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ពទ្ធចក្កទី៨ ចប់។

[១៤២] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកម្ចាស់ សូមលោកទៅនិយាយនឹងស្រី​ឈ្មោះ​នេះដែលស្តេចដាក់អាជ្ញាទុកផង និងស្រីឈ្មោះនេះដែល​មាតា​រក្សា​ផង។ ស្រីដែលស្តេចដាក់អាជ្ញាទុកផង ស្រីដែលបិតា​រក្សាផង។ ស្រីដែលស្តេចដាក់អាជ្ញាទុកផង ស្រីដែលមាតាបិតារក្សាផង។ ស្រីដែលស្តេច​ដាក់អាជ្ញា​ទុក​ផង ស្រីដែលបងប្អូនប្រុសរក្សាផង។ ស្រីដែលស្តេចដាក់អាជ្ញាទុកផង ស្រីដែលបងប្អូនស្រីរក្សាផង។ ស្រីដែលស្តេចដាក់អាជ្ញាទុកផង ស្រីដែលញាតិរក្សាផង។ ស្រីដែល​ស្តេចដាក់អាជ្ញាទុកផង ស្រីដែលជនមានគោត្រស្មើគ្នារក្សាផង។ ស្រីដែលស្តេចដាក់អាជ្ញាទុកផង ស្រីដែលជនប្រព្រឹត្តធម៌ត្រូវ​គ្នារក្សាផង។ ស្រីដែល​ស្តេចដាក់​អាជ្ញាទុកផង ស្រីដែលប្រុសហួងហែងផង ដូច្នេះថា គេថា នាងទាំងពីរ ចូរជាធនក្កីតាភរិយា​របស់បុរសឈ្មោះនេះទៅ ភិក្ខុ​ក៏​ទទួលពាក្យ ទៅនិយាយ​ល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ពទ្ធចក្កមានមូល៩ ចប់។

ចក្កមានមូល១ចប់។

[១៤៣] ចក្កមានមូល២ មូល៣ មូល៤ មូល៥ មូល៦ មូល៧ មូល៨ មូល៩ ត្រូវធ្វើ​ដូច​ចក្ក​មានមូល១ផងចុះ។

នេះចក្កមានមូល១០ (ដូចមានសេចក្តីតទៅនេះ)

[១៤៤] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកម្ចាស់ សូមលោកទៅនិយាយនឹងស្រី​ឈ្មោះ​នេះដែលមាតារក្សាផង នឹងស្រី​ឈ្មោះ​នេះដែលបិតារក្សាផង នឹងស្រី​ឈ្មោះ​នេះដែលមាតាបិតារក្សាផង នឹងស្រី​ឈ្មោះ​នេះដែលបងប្អូនប្រុសរក្សាផង នឹងស្រី​ឈ្មោះ​នេះដែលបងប្អូនស្រីរក្សាផង នឹងស្រី​ឈ្មោះ​នេះដែលញាតិរក្សាផង នឹងស្រី​ឈ្មោះ​នេះដែលជនមានគោត្រស្មើគ្នារក្សាផង នឹងស្រី​ឈ្មោះ​នេះដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង នឹងស្រី​ឈ្មោះ​នេះដែលប្រុសហួងហែងផង នឹងស្រី​ឈ្មោះ​នេះដែលស្តេចដាក់អាជ្ញាទុកផង ដូច្នេះថា គេថា នាងទាំងអស់គ្នា ចូរជាធនក្កីតាភរិយារបស់បុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួល​ពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។

ធនក្កីតាចក្ក ចប់។

[១៤៥] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រី​ឈ្មោះ​នេះដែលមាតារក្សា ដូច្នេះថា គេថា នាងចូរជាឆន្ទវាសិនីភរិយា ជាភោគវាសិនីភរិយា ជាបដវាសិនីភរិយា ជាឱទបត្តកិនីភរិយា ជាឱភតចុម្ពដាភរិយា ជាទាសីផង ជាភរិយាផង ជាកម្មការីផង ជាភរិយាផង ជាធជាហដាភរិយា ជាមុហុត្តិកាភរិយារបស់បុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។បេ។ បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រី​ឈ្មោះ​នេះដែលបិតារក្សា។ សូមលោកទៅនិយាយនឹងស្រីដែលមាតាបិតារក្សា។ សូមលោកទៅនិយាយនឹងស្រីដែលបងប្អូនប្រុសរក្សា។ សូមលោកទៅនិយាយនឹងស្រីដែលញាតិរក្សា។ សូមលោកទៅនិយាយនឹងស្រីដែលជន​មានគោត្រស្មើគ្នារក្សា។ សូមលោកទៅនិយាយនឹងស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សា។ សូមលោកទៅនិយាយនឹងស្រីដែលប្រុសហួងហែង។ សូមលោកទៅនិយាយនឹងស្រីដែលស្តេច​ដាក់​អាជ្ញាទុកថាដូច្នេះ គេថា នាងចូរជាមុហុត្តិកាភរិយានៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

និក្ខេបបទទាំងឡាយ ចប់។

[១៤៦] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រី​ឈ្មោះ​នេះដែលមាតារក្សាផង និងស្រីឈ្មោះនេះដែលបិតារក្សាផង ថាដូច្នេះ គេថា នាងទាំងពីរនាក់ ចូរជាមុហុត្តិកាភរិយានៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រី​ឈ្មោះ​នេះដែលមាតារក្សាផង និងស្រីឈ្មោះនេះដែលមាតាបិតារក្សាផង។ ស្រីដែលមាតារក្សាផង ស្រីដែលបងប្អូនប្រុសរក្សាផង។ ស្រីដែលមាតារក្សាផង ស្រីដែលបងប្អូនស្រីរក្សាផង។ ស្រីដែលមាតារក្សាផង ស្រីដែលញាតិរក្សាផង។ ស្រីដែលមាតារក្សាផង ស្រីដែលជនមាន​គោត្រស្មើគ្នារក្សាផង។ ស្រីដែលមាតារក្សាផង ស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង។ ស្រីដែលមាតារក្សាផង ស្រីដែលប្រុសហួងហែងផង។ ស្រីដែលមាតារក្សាផង ស្រីដែលស្តេចដាក់អាជ្ញាទុកផង ថាដូច្នេះ គេថា នាងរាល់គ្នា ចូរជាមុហុត្តិកាភរិយា​នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ខណ្ឌចក្ក ចប់។

[១៤៧] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រី​ឈ្មោះ​នេះដែលបិតារក្សាផង និងស្រីឈ្មោះនេះដែល​មាតាបិតា​រក្សា​ផង ថាដូច្នេះ គេថា នាងរាល់គ្នា ចូរជាមុហុត្តិកាភរិយា​នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិ​​សង្ឃាទិសេស។ បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រី​ឈ្មោះ​នេះដែលបិតារក្សាផង និងស្រីឈ្មោះ​នេះ ដែល​បងប្អូន​ប្រុសរក្សាផង។ ស្រីដែលបិតារក្សាផង ស្រីដែលបងប្អូនស្រីរក្សាផង។ ស្រីដែលបិតារក្សាផង ស្រីដែលញាតិរក្សាផង។ ស្រីដែលបិតារក្សាផង ស្រីដែល​ជនមាន​​គោត្រស្មើគ្នា​រក្សាផង។ ស្រីដែលបិតារក្សាផង ស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង។ ស្រីដែលបិតារក្សាផង ស្រីដែលបុរសហួងហែងផង។ ស្រីដែល​បិតារក្សាផង ស្រីដែលស្តេចដាក់អាជ្ញាទុកផង។ ស្រីដែលបិតារក្សាផង ស្រីដែល​មាតារក្សាផង ថាដូច្នេះ គេថា នាងរាល់គ្នា ចូរជាមុហុត្តិកាភរិយា​នៃបុរស​ឈ្មោះ​នេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ពទ្ធចក្ក ចប់។

នេះជាមូលដែលព្រះដ៏មានព្រះភាគសំដែងដោយសង្ខេប។

[១៤៨] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រី​ឈ្មោះ​នេះដែលស្តេចដាក់អាជ្ញាទុកផង និងស្រីឈ្មោះនេះ​ដែលមាតា​រក្សា​ផង ថាដូច្នេះ គេថា នាងទាំងពីរ​នាក់ ចូរជាមុហុត្តិកាភរិយា​នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់​បុរស​នោះ) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រី​ឈ្មោះ​នេះដែលស្តេចដាក់អាជ្ញាទុកផង និង​ស្រីឈ្មោះ​នេះដែលបិតារក្សាផង ស្រីដែលស្តេចដាក់អាជ្ញាទុកផង ស្រីដែលមាតាបិតារក្សាផង។ ស្រីដែលស្តេចដាក់អាជ្ញាទុកផង ស្រីដែល​បងប្អូន​ប្រុស​រក្សា​ផង។ ស្រីដែលស្តេចដាក់អាជ្ញាទុកផង ស្រីដែលបងប្អូនស្រីរក្សាផង។ ស្រីដែលស្តេចដាក់អាជ្ញាទុកផង ស្រីដែលញាតិរក្សាផង។ ស្រីដែលស្តេចដាក់អាជ្ញាទុកផង ស្រីដែល​ជនមាន​គោត្រស្មើគ្នារក្សាផង។ ស្រីដែលស្តេចដាក់អាជ្ញាទុកផង ស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង។ ស្រីដែលស្តេចដាក់អាជ្ញាទុកផង ស្រីដែល​ប្រុសហួង​ហែងផង ថាដូច្នេះ គេថា នាងរាល់គ្នា ចូរជាមុហុត្តិកាភរិយា​នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ចក្កមានមូល១ ចប់។

[១៤៩] ចក្កមានមូល២ មានមូល៣ មានមូល៤ មានមូល៥ មានមូល៦ មានមូល៧ មានមូល៨ មានមូល៩ បណ្ឌិតគប្បីធ្វើដូចចក្កដែលមានមូល១ផងចុះ។

នេះចក្កមានមូល១០ (ដូចមានសេចក្តីតទៅនេះ)

[១៥០] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រី​ឈ្មោះ​នេះដែលមាតារក្សាផង នឹងស្រី​ឈ្មោះ​នេះដែលបិតារក្សាផង នឹងស្រី​ឈ្មោះ​នេះដែលមាតាបិតារក្សាផង នឹងស្រី​ឈ្មោះ​នេះដែលបងប្អូនប្រុសរក្សាផង នឹងស្រី​ឈ្មោះ​នេះដែលបងប្អូនស្រីរក្សាផង នឹងស្រី​ឈ្មោះ​នេះដែលញាតិរក្សាផង នឹងស្រី​ឈ្មោះ​នេះដែលជនមានគោត្រស្មើគ្នារក្សាផង នឹងស្រី​ឈ្មោះ​នេះដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង នឹងស្រី​ឈ្មោះ​នេះដែលប្រុសហួងហែងផង នឹងស្រី​ឈ្មោះ​នេះដែលស្តេចដាក់អាជ្ញាទុកផង ថាដូច្នេះ គេថា នាងទាំងអស់គ្នា ចូរជាមុហុត្តិកាភរិយារបស់បុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួល​ពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។

មុហុត្តិកាចក្ក ចប់។

[១៥១] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រី​ឈ្មោះ​នេះដែលមាតារក្សា ដូច្នេះថា គេថា នាងចូរជាធនក្កីតាភរិយានៃបុរសឈ្មោះនេះទៅ ភិក្ខុ​ក៏ទទួល​ពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។ បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រី​ឈ្មោះ​នេះដែលមាតារក្សា ថាដូច្នេះ គេថា នាងចូរជាឆន្ទវាសិនីភរិយា ចូរជាភោគវាសិនីភរិយា ចូរជាបដវាសិនីភរិយា ចូរជាឱទបត្តកិនីភរិយា ចូរជាឱភតចុម្ពដាភរិយា ចូរជាទាសីផង ភរិយាផង ចូរជាកម្មការីផង ជាភរិយាផង ចូរជាធជាហដាភរិយា ចូរជាមុហុត្តិកា​ភរិយា​នៃបុរស​ឈ្មោះនេះ​ទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

និក្ខេបបទទាំងឡាយ ចប់។

[១៥២] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រី​ឈ្មោះ​នេះដែលមាតារក្សា ថាដូច្នេះ គេថា នាងចូរជាធនក្កីតាភរិយាផង ជាឆន្ទវាសិនីភរិយាផងនៃបុរស​ឈ្មោះនេះ​ទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រី​ឈ្មោះ​នេះដែលមាតារក្សា ថាដូច្នេះ គេថា នាងចូរជាធនក្កីតាភរិយាផង ជាភោគវាសិនីភរិយាផង។ ជាធនក្កីតាភរិយាផង ជាបដវាសិនីភរិយា​ផង។ ជាធនក្កីតាភរិយាផង ជាឱទបត្តកិនីភរិយាផង។ ជាធនក្កីតាភរិយាផង  ជាឱភតចុម្ពដាភរិយាផង។ ជាធនក្កីតាភរិយាផង  និងជាទាសីផង ភរិយាផង។ ជាធនក្កីតាភរិយាផង និងជាកម្មការីផង ភរិយាផង។ ជាធនក្កីតាភរិយាផង ជាធជាហដាភរិយា​ផង។ ជាធនក្កីតាភរិយាផង ជាមុហុត្តិកា​ភរិយាផង ​នៃបុរស​ឈ្មោះនេះ​ទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ខណ្ឌចក្ក ចប់។

[១៥៣] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រី​ឈ្មោះ​នេះដែលមាតារក្សា ថាដូច្នេះ គេថា នាងចូរជាឆន្ទវាសិនីភរិយាផង ជាភោគវាសិនីភរិយាផង នៃបុរស​ឈ្មោះនេះ​ទៅ។បេ។ ជាឆន្ទវាសិនីភរិយាផង ជាមុហុត្តិកា​ភរិយាផង។ ជាឆន្ទវាសិនីភរិយា​ផង ជាធនក្កីតាភរិយាផង ​នៃបុរស​ឈ្មោះនេះ​ទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ពទ្ធចក្ក ចប់។

នេះជាមូលដែលព្រះដ៏មានព្រះភាគសំដែងដោយសង្ខេប។

[១៥៤] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រី​ឈ្មោះ​នេះដែលមាតារក្សា ថាដូច្នេះ គេថា នាងចូរជាមុហុត្តិកាភរិយាផង ជាធនក្កីតាភរិយាផង នៃបុរស​ឈ្មោះនេះ​ទៅ។ ជាមុហុត្តិកា​ភរិយាផង ជាឆន្ទវាសិនីភរិយា​ផង។បេ។ ជាមុហុត្តិកាភរិយាផង ជាធជាហដាភរិយាផង ​នៃបុរស​ឈ្មោះនេះ​ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ចក្កមានមូល១ ចប់។

[១៥៥] ចក្កមានមូល២ មានមូល៣ មានមូល៤ មានមូល៥ មានមូល៦ មានមូល៧ មានមូល​៨ មានមូល៩ បណ្ឌិតគប្បីធ្វើដូចចក្កមានមូល១ផងចុះ។

នេះចក្កមានមូល១០ (ដូចមានសេចក្តីតទៅនេះ)។

[១៥៦] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រី​ឈ្មោះ​នេះដែលម្តាយរក្សា ថាដូច្នេះ គេថា នាងចូរជាធនក្កីតាភរិយាផង ជាឆន្ទវាសិនីភរិយាផង ជាភោគវាសិនីភរិយាផង ជាបដវាសិនីភរិយាផង ជាឱទបត្តកិនីភរិយាផង ជាឱភតចុម្ពដា​ភរិយាផង និងជាទាសីផងភរិយាផង និងជាកម្មការីផងភរិយាផង ជាធជាហដាភរិយាផង ជា​មុហុត្តិកាភរិយាផង នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

[១៥៧] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រី​បិតុរក្ខិតា ឈ្មោះនេះ។ សូមលោក​ទៅនិយាយ​នឹង​ស្រីមាតា​បិតុរក្ខិតា។ សូមលោកទៅនិយាយនឹងស្រីភាតុរក្ខិតា។ សូមលោកទៅនិយាយនឹងស្រីភគិនីរក្ខិតា។ សូមលោកទៅនិយាយនឹងស្រីញាតិរក្ខិតា។ សូម​លោក​ទៅនិយាយនឹងស្រីគោត្តរក្ខិតា។ សូមលោកទៅនិយាយនឹងស្រីធម្មរក្ខិតា។ សូមលោកទៅនិយាយនឹងស្រីសារក្ខា។ សូមលោក​ទៅនិយាយ​នឹងស្រី​សបរិទណ្ឌា​ឈ្មោះនេះ ថាដូច្នេះ គេថា នាងចូរជាធនក្កីតាភរិយា នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់​បុរស​នោះ) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។  បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រី​សបរិទណ្ឌាឈ្មោះនេះ ថាដូច្នេះ គេថា នាង​ចូរជា​ឆន្ទវាសិនីភរិយា ជាភោគវាសិនីភរិយា ជាបដវាសិនីភរិយា ជាឱទបត្តកិនីភរិយា ជាឱភតចុម្ពដា​ភរិយា និងជាទាសីផងភរិយាផង និងជាកម្មការីផងភរិយាផង ជាធជាហដាភរិយា ជា​មុហុត្តិកាភរិយា នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

និក្ខេបបទទាំងឡាយ ចប់។

[១៥៨] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីសបរិទណ្ឌា​ឈ្មោះ​នេះ ថាដូច្នេះ គេថា នាងចូរជាធនក្កីតាភរិយាផង ជាឆន្ទវាសិនីភរិយាផង នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីសបរិទណ្ឌា​ឈ្មោះ​នេះ ថាដូច្នេះ គេថា នាងចូរជាធនក្កីតាភរិយាផង ជាភោគវាសិនីភរិយាផង នៃបុរសឈ្មោះនេះទៅ។  ជាធនក្កីតាភរិយាផង ជាបដវាសិនីភរិយាផង។ ជាធនក្កីតាភរិយាផង ជាឱទបត្តកិនីភរិយាផង។  ជាធនក្កីតាភរិយាផង ជាឱភតចុម្ពដា​ភរិយាផង។ ជាធនក្កីតាភរិយាផង និងជាទាសីផងភរិយាផង។ ជាធនក្កីតាភរិយាផង និងជាកម្មការីផងភរិយាផង។ ជាធនក្កីតាភរិយាផង ជាធជាហដាភរិយាផង។ ជាធនក្កីតាភរិយាផង ជា​មុហុត្តិកាភរិយាផង នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ខណ្ឌចក្ក ចប់។

[១៥៩] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយ​នឹងស្រីសបរិទណ្ឌា​ឈ្មោះ​នេះ ថាដូច្នេះ គេថា នាងចូរជាឆន្ទវាសិនីភរិយាផង ជាភោគវាសិនីភរិយាផង ជាឆន្ទវាសិនីភរិយាផង ជាបដវាសិនីភរិយាផង។បេ។  ជាឆន្ទវាសិនីភរិយាផង ជា​មុហុត្តិកាភរិយា ជាឆន្ទវាសិនីភរិយាផង ជាធនក្កីតាភរិយាផង នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ពទ្ធចក្ក ចប់។

នេះជាមូលដែលព្រះដ៏មានព្រះភាគសំដែងដោយសង្ខេប។

[១៦០] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រី​សបរិទណ្ឌា​ឈ្មោះ​នេះ ថាដូច្នេះ គេថា នាងចូរជាមុហុត្តិកាភរិយាផង ជាធនក្កីតាភរិយាផង។បេ។ ជាមុហុត្តិកា​ភរិយាផង ជាធជាហដាភរិយាផង ​នៃបុរស​ឈ្មោះនេះ​ទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ចក្កមានមូល១ ចប់។

[១៦១] ចក្កមានមូល២ មានមូល៣ មានមូល៤ មានមូល៥ មានមូល៦ មានមូល៧ មានមូល​៨ មានមូល៩ បណ្ឌិតគប្បីធ្វើដូចចក្កមានមូល១ផងចុះ។

នេះចក្កមានមូល១០ (ដូចមានសេចក្តីតទៅនេះ)។

[១៦២] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយ​នឹងស្រីសបរិទណ្ឌា​ឈ្មោះ​នេះ ថាដូច្នេះ គេថា នាងចូរជាធនក្កីតាភរិយាផង ជាឆន្ទវាសិនីភរិយា​ផង ជាភោគវាសិនីភរិយាផង ជាបដវាសិនីភរិយាផង ជាឱទបត្តកិនីភរិយាផង ជាឱភតចុម្ពដា​ភរិយាផង និងជាទាសីផងភរិយាផង និងជាកម្មការីផងភរិយាផង ជាធជាហដាភរិយាផង ជា​មុហុត្តិកាភរិយាផង នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

[១៦៣] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រី​មាតុរក្ខិតាឈ្មោះនេះ ថាដូច្នេះ គេថា នាងចូរជាធនក្កីតាភរិយា នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រី​មាតុរក្ខិតាឈ្មោះនេះផង បិតុរក្ខិតាឈ្មោះនេះផង ថាដូច្នេះ គេថា នាងរាល់គ្នាចូរជា​ធនក្កីតាភរិយាផង ជាឆន្ទវាសិនីភរិយាផង នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រី​មាតុរក្ខិតាឈ្មោះនេះ​ផង បិតុរក្ខិតាឈ្មោះនេះផង ស្រីមាតាបិតុរក្ខិតាឈ្មោះនេះផង ថាដូច្នេះ គេថា នាងរាល់គ្នា ចូរជា​ធនក្កីតាភរិយាផង ជាឆន្ទវាសិនីភរិយាផង ជាភោគវាសិនីភរិយាផង នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ឧភតោពទ្ធចក្ក បណ្ឌិតគប្បីធ្វើយ៉ាងនេះ។

នេះចក្កមានមូលគ្រប់ទាំងអស់ (ដូចមានសេចក្តីតទៅនេះ)។

[១៦៤] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីមាតុរក្ខិតាឈ្មោះ​នេះផង បិតុរក្ខិតាឈ្មោះនេះផង មាតាបិតុរក្ខិតា​ឈ្មោះនេះផង ភាតុរក្ខិតាឈ្មោះនេះផង ភគិនីរក្ខិតាឈ្មោះនេះផង ញាតិរក្ខិតាឈ្មោះនេះផង គោត្តរក្ខិតាឈ្មោះនេះផង ធម្មរក្ខិតាឈ្មោះនេះផង សារក្ខាឈ្មោះនេះផង សបរិទណ្ឌាឈ្មោះនេះ​ផង ថាដូច្នេះ គេថា នាងរាល់គ្នា ចូរជាធនក្កីតាភរិយាផង ជាឆន្ទវាសិនីភរិយាផង ជាភោគវាសិនី​ភរិយាផង ជាបដវាសិនីភរិយាផង ជាឱទបត្តកិនីភរិយាផង ជាឱភតចុម្ពដា​ភរិយាផង និងជា​ទាសីផងភរិយាផង និងជាកម្មការីផងភរិយាផង ជាធជាហដាភរិយាផង ជា​មុហុត្តិកាភរិយាផង នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ឧភតោពទ្ធចក្ក ចប់។

[១៦៥] ម្តាយបុរសបញ្ជូនភិក្ខុទៅ។បេ។ ឪពុកបុរសបញ្ជូនភិក្ខុទៅ។បេ។ ម្តាយឪពុកបុរសបញ្ជូនភិក្ខុទៅ។បេ។ បងប្អូនប្រុសរបស់បុរសបញ្ជូនភិក្ខុទៅ។បេ។ បងប្អូនស្រីរបស់បុរសបញ្ជូនភិក្ខុទៅ។បេ។ ពួកញាតិរបស់បុរសបញ្ជូនភិក្ខុទៅ។បេ។ ពួកគោត្ររបស់បុរសបញ្ជូនភិក្ខុទៅ។បេ។ ពួកជនប្រព្រឹត្តធម៌ត្រូវគ្នារបស់បុរសបញ្ជូនភិក្ខុទៅ។បេ។ (សេចក្តីបំប្រួញអំពីរឿងបុរស បណ្ឌិតគប្បីឲ្យពិស្តារចុះ។ ឧភតោពទ្ធក ដែលព្រះសង្គីតិកាចារ្យឲ្យពិស្តារហើយយ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះ​ផងចុះ។

 [១៦៦] ម្តាយរបស់ស្រីមាតុរក្ខិតា បញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រី​ឈ្មោះ​នេះថា នាងដ៏ចំរើនចូរជាធនក្កីតាភរិយា ​នៃបុរស​ឈ្មោះនេះទៅ​ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ម្តាយរបស់ស្រីមាតុរក្ខិតា បញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រី​ឈ្មោះ​នេះថា នាងដ៏ចំរើនចូរជាឆន្ទវាសិនីភរិយា ជាភោគវាសិនី​ភរិយា ជាបដវាសិនីភរិយា ជាឱទបត្តកិនីភរិយា ជាឱភតចុម្ពដាភរិយា និងជាទាសីផង ជាភរិយាផង ជាកម្មការីផងជាភរិយាផង ជាធជាហដាភរិយា ជាមុហុត្តិកាភរិយា ​នៃបុរស​ឈ្មោះនេះទៅ​ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

និក្ខេបបទទាំងឡាយ ចប់។

[១៦៧] ម្តាយរបស់ស្រីមាតុរក្ខិតា បញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រី​ឈ្មោះ​នេះថា នាងដ៏ចំរើន ចូរជាធនក្កីតាភរិយាផង ជាឆន្ទវាសិនីភរិយា នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ម្តាយរបស់ស្រីមាតុរក្ខិតា បញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រី​ឈ្មោះ​នេះថា នាងដ៏ចំរើន ចូរជាធនក្កីតាភរិយាផង ជាភោគវាសិនីភរិយាផង នៃបុរសឈ្មោះនេះទៅ។ ជាធនក្កីតាភរិយាផង ជាបដវាសិនីភរិយា​ផង។ ជាធនក្កីតាភរិយាផង ជាឱទបត្តកិនីភរិយាផង។ ជាធនក្កីតាភរិយាផង ជាឱភតចុម្ពដាភរិយាផង។ ជាធនក្កីតាភរិយាផង និងជាទាសីផងភរិយាផង។ ជាធនក្កីតាភរិយាផង និងជាកម្មការីផងភរិយា​ផង។ ជាធនក្កីតាភរិយាផង ជាធជាហដាភរិយាផង។ ជាធនក្កីតាភរិយាផង ជាមុហុត្តិកាភរិយា​ផង ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ខណ្ឌចក្ក ចប់។

[១៦៨] ម្តាយរបស់ស្រីមាតុរក្ខិតា បញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រី​ឈ្មោះ​នេះថា នាងដ៏ចំរើន ចូរជាឆន្ទវាសិនីភរិយាផង ជាភោគវាសិនីភរិយាផង ​នៃបុរស​ឈ្មោះនេះទៅ​។បេ។  ជាឆន្ទវាសិនីភរិយាផង ជាមុហុត្តិកាភរិយាផង។ ជាឆន្ទវាសិនីភរិយាផង ជាធនក្កីតាភរិយាផង នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ពទ្ធចក្ក ចប់។

នេះជាមូលដែលព្រះដ៏មានព្រះភាគសំដែងដោយសង្ខេប។

[១៦៩] ម្តាយរបស់ស្រីមាតុរក្ខិតា បញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រី​ឈ្មោះ​នេះថា នាងដ៏ចំរើន ចូរជាមុហុត្តិកាភរិយាផង ជាធនក្កីតាភរិយាផង ​នៃបុរស​ឈ្មោះនេះទៅ​។បេ។ ជាមុហុត្តិកាភរិយាផង ជាធជាហដាភរិយាផង នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ចក្កមានមូល១ ចប់។

តាំងពីចក្កមានមូល២ ដរាបដល់ចក្កមានមូល៩ បណ្ឌិតគប្បីធ្វើដូចចក្កមានមូល១ផងចុះ។

នេះចក្កមានមូល១០ (ដូចមានសេចក្តីតទៅនេះ)។

[១៧០] ម្តាយរបស់ស្រីមាតុរក្ខិតា បញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រី​ឈ្មោះ​នេះថា នាងដ៏ចំរើន ចូរជាធនក្កីតាភរិយាផង ជាឆន្ទវាសិនីភរិយាផង ជាភោគវាសិនីភរិយាផង ជាបដវាសិនីភរិយា​ផង ជា​ឱទបត្តកិនីភរិយា​ផង ជាឱភតចុម្ពដាភរិយាផង និងជាទាសីផងភរិយាផង និងជាកម្មការីផងភរិយា​ផង ជាធជាហដាភរិយាផង ជាមុហុត្តិកាភរិយា​ផង នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

[១៧១] បិតារបស់ស្រីបិតុរក្ខិតា បញ្ជូនភិក្ខុទៅ។ មាតាបិតារបស់ស្រីមាតាបិតុរក្ខិតា បញ្ជូនភិក្ខុទៅ។ បងប្អូនប្រុសរបស់ស្រីភាតុរក្ខិតា បញ្ជូនភិក្ខុទៅ។ បងប្អូនស្រីរបស់ស្រីភគិនីរក្ខិតា បញ្ជូនភិក្ខុទៅ។ ពួកញាតិរបស់ស្រីញាតិរក្ខិតា បញ្ជូនភិក្ខុទៅ។ ពួកគោត្ររបស់ស្រីគោត្តរក្ខិតា បញ្ជូនភិក្ខុទៅ។ ពួកជនប្រព្រឹត្តធម៌ត្រូវគ្នារបស់ស្រីធម្មរក្ខិតា បញ្ជូនភិក្ខុទៅ។ ស្រីដែល​អ្នកណា​បាន​ប្រកាន់ទុកហើយ អ្នកនោះបញ្ជូនភិក្ខុទៅ ដើម្បីស្រីដែលខ្លួនប្រកាន់ទុក (នោះ)។ អាជ្ញា​ដែល​ស្តេច​អង្គណាបានដាក់កំហិត​ហើយ ស្តេច​អង្គនោះ​បញ្ជូនភិក្ខុទៅ ដើម្បីស្រីដែល​ព្រះអង្គ​ដាក់​កំហិត​ហើយ (នោះ) ថា  បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រី​ឈ្មោះ​នេះថា នាងដ៏ចំរើន ចូរជាធនក្កីតាភរិយា ​នៃបុរស​ឈ្មោះនេះទៅ​ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ អាជ្ញាដែល​ស្តេចអង្គណាបានដាក់កំហិតហើយ ស្តេចអង្គនោះ​បញ្ជូនភិក្ខុទៅ ដើម្បីស្រីដែល​ទ្រង់​បានដាក់​កំហិត​ហើយ (នោះ) ថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រី​ឈ្មោះ​នេះថា នាងដ៏ចំរើន ចូរជាឆន្ទវាសិនីភរិយា ជាភោគវាសិនី​ភរិយា ជាបដវាសិនីភរិយា ជាឱទបត្តកិនីភរិយា ជាឱភតចុម្ពដាភរិយា និងជាទាសីផងភរិយាផង និងជាកម្មការីផងភរិយាផង ជាធជាហដាភរិយា ជាមុហុត្តិកាភរិយា ​នៃបុរស​ឈ្មោះនេះទៅ​ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

និក្ខេបបទទាំងឡាយ ចប់។

[១៧២] អាជ្ញា ដែល​ស្តេចអង្គណាបានដាក់កំហិតហើយ ស្តេចអង្គនោះ​បញ្ជូនភិក្ខុទៅ ដើម្បីស្រីដែល​ទ្រង់​ដាក់​កំហិត​ហើយ (នោះ) ថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រី​ឈ្មោះ​នេះថា នាងដ៏ចំរើន ចូរជាធនក្កីតាភរិយាផង ជាឆន្ទវាសិនីភរិយាផង នៃបុរស​ឈ្មោះនេះទៅ។បេ។ ជាធនក្កីតាភរិយាផង ជាមុហុត្តិកាភរិយា​ផង ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ខណ្ឌចក្ក ចប់។

[១៧៣] អាជ្ញាដែល​ស្តេចអង្គណាបានដាក់កំហិតហើយ ស្តេចអង្គនោះ​បញ្ជូនភិក្ខុទៅ ដើម្បីស្រីដែល​ទ្រង់​ដាក់​កំហិត​ហើយ (នោះ) ថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រី​ឈ្មោះ​នេះថា នាងដ៏ចំរើន ចូរជាឆន្ទវាសិនីភរិយាផង ជាភោគវាសិនីភរិយាផង ​នៃបុរស​ឈ្មោះនេះទៅ​។បេ។  ជាឆន្ទវាសិនីភរិយាផង ជាមុហុត្តិកាភរិយាផង។ ជាឆន្ទវាសិនីភរិយាផង ជាធនក្កីតាភរិយាផង ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ពទ្ធចក្ក ចប់។

នេះជាមូលដែលព្រះដ៏មានព្រះភាគសំដែងដោយសង្ខេប។

[១៧៤] អាជ្ញាដែល​ស្តេចអង្គណាបានដាក់កំហិតហើយ ស្តេចអង្គនោះ​បញ្ជូនភិក្ខុទៅ ដើម្បីស្រីដែល​ទ្រង់​ដាក់​កំហិត​ហើយ (នោះ) ថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រី​ឈ្មោះ​នេះថា នាងដ៏ចំរើន ចូរជាមុហុត្តិកាភរិយាផង ជាធនក្កីតាភរិយាផង ​នៃបុរស​ឈ្មោះនេះ​។បេ។ ជាមុហុត្តិកាភរិយាផង ជាធជាហដាភរិយាផង ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ចក្កមានមូល១ ចប់។

តាំងពីចក្កមានមូល២ ដរាបដល់ចក្កមានមូល៩ បណ្ឌិតគប្បីធ្វើដូចចក្កមានមូល១ផងចុះ។

នេះចក្កមានមូល១០ (ដូចមានសេចក្តីតទៅនេះ)។

[១៧៥] អាជ្ញាដែល​ស្តេចអង្គណាបានដាក់កំហិតហើយ ស្តេចអង្គនោះ​បញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រី​ឈ្មោះ​នេះថា នាងដ៏ចំរើន ចូរជាធនក្កីតាភរិយាផង ជាឆន្ទវាសិនីភរិយាផង ជាភោគវាសិនីភរិយាផង ជាបដវាសិនីភរិយា​ផង ជា​ឱទបត្តកិនីភរិយា​ផង ជាឱភតចុម្ពដាភរិយាផង និងជាទាសីផងភរិយាផង និងជាកម្មការីផងភរិយា​ផង ជាធជាហដាភរិយាផង ជាមុហុត្តិកាភរិយា​ផង នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

[១៧៦] ស្រីមាតុរក្ខិតាបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹង​បុរស​ឈ្មោះ​នេះថា ខ្ញុំជាធនក្កីតាភរិយានៃបុរសឈ្មោះនេះ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ស្រីមាតុរក្ខិតាបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹង​បុរស​ឈ្មោះ​នេះថា ខ្ញុំជាឆន្ទវាសិនីភរិយា ជាភោគវាសិនីភរិយា ជាបដវាសិនីភរិយា​ ជា​ឱទបត្តកិនីភរិយា ជាឱភតចុម្ពដាភរិយា និងជាទាសីផងភរិយាផង និងជាកម្មការីផងភរិយា​ផង ជាធជាហដាភរិយា ជាមុហុត្តិកាភរិយា នៃបុរសឈ្មោះនេះ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

និក្ខេបបទទាំងឡាយ ចប់។

[១៧៧] ស្រីមាតុរក្ខិតាបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹង​ប្រុស​ឈ្មោះ​នេះថា ខ្ញុំជាធនក្កីតាភរិយាផង ជាឆន្ទវាសិនីភរិយាផង នៃបុរសឈ្មោះនេះ។បេ។ ជាធនក្កីតាភរិយាផង ជាមុហុត្តិកាភរិយា​ផង ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ខណ្ឌចក្ក ចប់។

[១៧៨] ស្រីមាតុរក្ខិតាបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹង​បុរស​ឈ្មោះ​នេះថា ខ្ញុំជាឆន្ទវាសិនីភរិយាផង ជាភោគវាសិនីភរិយាផង នៃបុរសឈ្មោះនេះ។បេ។ ជាឆន្ទវាសិនីភរិយាផង ជាមុហុត្តិកាភរិយា​ផង។ ជាឆន្ទវាសិនីភរិយាផង ជាធនក្កីតាភរិយាផង  ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ពទ្ធចក្ក ចប់។

នេះជាមូលដែលព្រះដ៏មានព្រះភាគសំដែងដោយសង្ខេប។

[១៧៩] ស្រីមាតុរក្ខិតាបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹង​ប្រុស​ឈ្មោះ​នេះថា ខ្ញុំជាមុហុត្តិកាភរិយា​ផង ជាធនក្កីតាភរិយាផង នៃបុរសឈ្មោះនេះ។បេ។  ជាមុហុត្តិកាភរិយា​ផង ជាធជាហដាភរិយាផង ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ចក្កមានមូល១ ចប់។

ចក្កដ៏សេសមានចក្កមានមូល២ជាដើម បណ្ឌិតគប្បីធ្វើឲ្យដូចចក្កមានមូល១ផងចុះ។

នេះចក្កមានមូល១០ (ដូចមានសេចក្តីតទៅនេះ)។

[១៨០] ស្រីមាតុរក្ខិតាបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹង​ប្រុស​ឈ្មោះ​នេះថា ខ្ញុំជាធនក្កីតាភរិយាផង ជាឆន្ទវាសិនីភរិយាផង ជាភោគវាសិនីភរិយាផង ជាបដវាសិនីភរិយា​ផង ជា​ឱទបត្តកិនីភរិយា​ផង ជាឱភតចុម្ពដាភរិយាផង និងជាទាសីផងភរិយាផង និងជាកម្មការីផងភរិយា​ផង ជាធជាហដាភរិយាផង ជាមុហុត្តិកាភរិយា​ផង នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

[១៨១] ស្រីបិតុរក្ខិតាបញ្ជូនភិក្ខុទៅ។ ស្រីមាតាបិតុរក្ខិតាបញ្ជូនភិក្ខុទៅ។ ស្រីភាតុរក្ខិតាបញ្ជូនភិក្ខុទៅ។ ស្រីភគិនីរក្ខិតាបញ្ជូនភិក្ខុទៅ។ ស្រីញាតិរក្ខិតាបញ្ជូនភិក្ខុទៅ។ ស្រីគោត្តរក្ខិតាបញ្ជូនភិក្ខុទៅ។ ស្រីធម្មរក្ខិតាបញ្ជូនភិក្ខុទៅ។ ស្រីសារក្ខាបញ្ជូនភិក្ខុទៅ។ ស្រីសបរិទណ្ឌាបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងប្រុស​ឈ្មោះ​នេះថា ខ្ញុំជាធនក្កីតាភរិយា របស់បុរសឈ្មោះនេះ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ស្រីសបរិទណ្ឌាបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងប្រុស​ឈ្មោះ​នេះថា ខ្ញុំជាឆន្ទវាសិនីភរិយា ជាភោគវាសិនីភរិយា ជាបដវាសិនីភរិយា​ ជា​ឱទបត្តកិនីភរិយា ជាឱភតចុម្ពដាភរិយា និងជាទាសីផងភរិយាផង និងជាកម្មការីផងភរិយា​ផង ជាធជាហដាភរិយា ជាមុហុត្តិកាភរិយា នៃបុរសឈ្មោះនេះ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

និក្ខេបបទទាំងឡាយ ចប់។

[១៨២] ស្រីសបរិទណ្ឌាបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹង​ប្រុស​ឈ្មោះ​នេះថា ខ្ញុំជាធនក្កីតាភរិយាផង ជាឆន្ទវាសិនីភរិយាផង នៃបុរសឈ្មោះនេះ។បេ។ ជាធនក្កីតាភរិយាផង ជាមុហុត្តិកាភរិយា​ផង ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ខណ្ឌចក្ក ចប់។

[១៨៣] ស្រីសបរិទណ្ឌាបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹង​ប្រុស​ឈ្មោះ​នេះថា ខ្ញុំជាឆន្ទវាសិនីភរិយាផង ជាភោគវាសិនីភរិយាផង នៃបុរសឈ្មោះនេះ។បេ។ ជាឆន្ទវាសិនីភរិយាផង ជាមុហុត្តិកាភរិយា​ផង។ ជាឆន្ទវាសិនីភរិយាផង ជាធនក្កីតាភរិយាផង  ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ពទ្ធចក្ក ចប់។

នេះជាមូលដែលព្រះដ៏មានព្រះភាគសំដែងដោយសង្ខេប។

[១៨៤] ស្រីសបរិទណ្ឌាបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹង​ប្រុស​ឈ្មោះ​នេះថា ខ្ញុំជាមុហុត្តិកាភរិយា​ផង ជាធនក្កីតាភរិយាផង នៃបុរសឈ្មោះនេះ។បេ។  ជាមុហុត្តិកាភរិយា​ផង ជាធជាហដាភរិយាផង ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ចក្កមានមូល១ ចប់។

ចក្កមានមូល២ជាដើម បណ្ឌិតគប្បីធ្វើដូចចក្កមានមូល១ផងចុះ។

នេះចក្កមានមូល១០ (ដូចមានសេចក្តីតទៅនេះ)។

[១៨៥] ស្រីសបរិទណ្ឌាបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងបុរស​ឈ្មោះ​នេះថា ខ្ញុំជាធនក្កីតាភរិយាផង ជាឆន្ទវាសិនីភរិយាផង ជាភោគវាសិនីភរិយាផង ជាបដវាសិនីភរិយា​ផង ជា​ឱទបត្តកិនីភរិយា​ផង ជាឱភតចុម្ពដាភរិយាផង និងជាទាសីផងភរិយាផង និងជាកម្មការីផងភរិយា​ផង ជាធជាហដាភរិយាផង ជាមុហុត្តិកាភរិយា​ផង នៃបុរសឈ្មោះនេះ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។

ចក្កបេយ្យាលគ្រប់ទាំងអស់ ចប់។

[១៨៦] ភិក្ខុទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុទទួលពាក្យ ទៅនិយាយល្បងមើល តែមិនបានវិលមក (ប្រាប់) វិញ ត្រូវអាបត្តិថុល្លច្ច័យ។ ភិក្ខុទទួលពាក្យ រួចមិនបាននិយាយល្បងមើលឡើយ គ្រាន់តែត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិថុល្លច្ច័យ។ ភិក្ខុទទួលពាក្យ តែមិនបាននិយាយល្បងមើល មិនបាន​ត្រឡប់មក (ប្រាប់) វិញឡើយ ត្រូវអាបត្តិទុក្កដ។ ភិក្ខុមិនទទួលពាក្យ តែបាននិយាយល្បងមើល ហើយនាំសេចក្តីមក (ប្រាប់) វិញ ត្រូវអាបត្តិថុល្លច្ច័យ។ ភិក្ខុមិនបានទទួលពាក្យ តែបាននិយាយល្បងមើល ហើយមិនបានត្រឡប់មក (ប្រាប់) វិញឡើយ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុមិនបានទទួលពាក្យ មិនបាននិយាយល្បងមើល តែបាននាំសេចក្តីមក (ប្រាប់) ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុមិនទទួលពាក្យ មិនបាននិយាយល្បងមើល មិនបានត្រឡប់មក (ប្រាប់) វិញទេ មិនត្រូវអាបត្តិឡើយ។

[១៨៧] បុរសបង្គាប់ភិក្ខុច្រើនរូបថា បពិត្រលោកដ៏ចំរើនទាំងឡាយ សូមលោក​គ្រប់​អង្គ​ទៅ​និយាយល្បងមើលនឹងស្រីឈ្មោះនេះ ភិក្ខុទាំងអស់ ក៏ទទួលពាក្យ ភិក្ខុទាំងអស់និយាយ​ល្បង​មើល ភិក្ខុទាំងអស់នាំសេចក្តីមក (ប្រាប់) វិញ ភិក្ខុទាំងអស់(នោះ) ត្រូវអាបត្តិសង្ឃាទិសេស។ បុរសបង្គាប់ភិក្ខុច្រើនរូបថា បពិត្រលោកដ៏ចំរើនទាំងឡាយ សូមលោក​គ្រប់​អង្គ​ទៅ​និយាយល្បងមើលនឹងស្រីឈ្មោះនេះ ភិក្ខុទាំងអស់ ក៏ទទួលពាក្យ ភិក្ខុទាំងអស់ទៅនិយាយ​ល្បង​មើល ហើយបានឲ្យភិក្ខុមួយរូបវិលមក (ប្រាប់) វិញ ភិក្ខុទាំងអស់(នោះ) ត្រូវអាបត្តិសង្ឃាទិសេស។ បុរសបង្គាប់ភិក្ខុច្រើនរូបថា បពិត្រលោកដ៏ចំរើនទាំងឡាយ សូមលោក​គ្រប់​អង្គ​ទៅ​និយាយល្បងមើលនឹងស្រីឈ្មោះនេះ ភិក្ខុទាំងអស់ ក៏ទទួលពាក្យ បានឲ្យភិក្ខុមួយរូបទៅនិយាយ​ល្បង​មើល ហើយភិក្ខុទាំងអស់ក៏វិលមក (ប្រាប់) វិញ ភិក្ខុទាំងអស់(នោះ) ត្រូវអាបត្តិសង្ឃាទិសេស។ បុរសបង្គាប់ភិក្ខុច្រើនរូបថា បពិត្រលោកដ៏ចំរើនទាំងឡាយ សូមលោក​គ្រប់​អង្គ​ទៅ​និយាយល្បងមើលនឹងស្រីឈ្មោះនេះ ភិក្ខុទាំងអស់ក៏ទទួលពាក្យ បានចាត់ភិក្ខុមួយរូបឲ្យទៅនិយាយ​ល្បង​មើល ហើយឲ្យភិក្ខុមួយរូបនាំដំណឹងមក (ប្រាប់) វិញ ភិក្ខុទាំងអស់(នោះ) ត្រូវអាបត្តិសង្ឃាទិសេស។ បុរសបង្គាប់ភិក្ខុថា បពិត្រលោកដ៏ចំរើន សូមលោក​ទៅ​និយាយល្បងមើលនឹងស្រីឈ្មោះនេះ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយ​ល្បង​មើល ហើយវិលមក (ប្រាប់) វិញ ត្រូវអាបត្តិសង្ឃាទិសេស។ បុរសបង្គាប់ភិក្ខុថា បពិត្រលោកដ៏ចំរើន សូមលោក​ទៅ​និយាយល្បងមើលនឹងស្រីឈ្មោះនេះ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយ​ល្បង​មើល ហើយប្រើ​កូនសិស្សឲ្យវិលមក (ប្រាប់) វិញ ត្រូវអាបត្តិសង្ឃាទិសេស។ បុរសបង្គាប់ភិក្ខុថា បពិត្រលោកដ៏ចំរើន សូមលោក​ទៅ​និយាយល្បងមើលនឹងស្រីឈ្មោះនេះ ភិក្ខុក៏ទទួលពាក្យ រួចប្រើកូនសិស្សឲ្យទៅនិយាយ​ល្បង​មើល ហើយវិលមក (ប្រាប់) ដោយខ្លួនឯងវិញ ត្រូវអាបត្តិសង្ឃាទិសេស។ បុរសបង្គាប់ភិក្ខុថា បពិត្រលោកដ៏ចំរើន សូមលោក​ទៅ​និយាយល្បងមើលនឹងស្រីឈ្មោះនេះ ភិក្ខុក៏ទទួលពាក្យ បានប្រើកូនសិស្សឲ្យទៅនិយាយ​ល្បង​មើល ឯកូនសិស្សនោះបាននិយាយល្បងមើល ហើយក៏ត្រឡប់មក ទៅប្រាប់បុរសដើម ក្រៅពីអាចារ្យដែលប្រើនោះ ត្រូវអាបត្តិថុល្លច្ច័យទាំងពីររូប។

[១៨៨] ភិក្ខុទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មកប្រាប់វិញដោយ​ពាក្យ​កុហក ត្រូវអាបត្តិថុល្លច្ច័យ។ ភិក្ខុកាលទៅ​មិនទទួលបង្គាប់ តែបាននិយាយល្បងផង វិលមកប្រាប់វិញផង ត្រូវអាបត្តិថុល្លច្ច័យ។ ភិក្ខុកាលទៅ ក៏បានទទួលបង្គាប់ និយាយល្បងមើល ហើយវិលមកប្រាប់វិញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុកាលទៅ​ ក៏មិនបានទទួលបង្គាប់ កាលមក មិននាំដំណឹង​មកប្រាប់​វិញ មិនត្រូវអាបត្តិឡើយ។

[១៨៩] ភិក្ខុដែលទៅ (កាន់សំណាក់ស្រីនិងប្រុស) ដោយកិច្ចដែលត្រូវធ្វើ ចំពោះសង្ឃក្តី ចំពោះចេតិយក្តី ចំពោះបុគ្គលឈឺក្តី ភិក្ខុឆ្កួត ភិក្ខុដើមបញ្ញត្តិ មិនត្រូវអាបត្តិឡើយ។

[១៩០] (មាតិកានុក្រម គឺបញ្ជីរឿងតាមលំដាប់ហូរហែដែលនឹងសំដែងតទៅ ដូចមានខាងក្រោមនេះគឺ)

រឿងស្រីដេកលក់ រឿងស្រីស្លាប់ រឿងស្រីចេញពីលំនៅទៅ រឿងប្រុសច្រឡំជាស្រី រឿងស្រីខ្ទើយ រឿងឈ្លោះគ្នា ភិក្ខុបាននិយាយផ្សះផ្សា រឿងភិក្ខុនាំ​ការឲ្យ​មនុស្សខ្ទើយ។

[១៩១] សម័យនោះឯង បុរសម្នាក់បង្គាប់ភិក្ខុមួយរូបថា បពិត្រលោកដ៏ចំរើន សូមលោក​ទៅ​និយាយល្បងមើលនឹងស្រីឈ្មោះនេះ។ ភិក្ខុនោះក៏ទៅហើយសួរមនុស្សទាំងឡាយថា ស្រី​ឈ្មោះ​នេះនៅឯណា។ មនុស្សទាំងឡាយឆ្លើយថា នាងនោះដេកលក់ទៅហើយ លោកម្ចាស់។ ភិក្ខុនោះមានសេចក្តីសង្ស័យថា អញត្រូវអាបត្តិសង្ឃាទិសេសហើយដឹង។ ភិក្ខុនោះក៏ក្រាបទូល​សេចក្តីនុ៎ះដល់ព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។ សម័យនោះឯង បុរសម្នាក់បង្គាប់ភិក្ខុមួយរូបថា បពិត្រលោកដ៏ចំរើន សូមលោក​ទៅ​និយាយល្បងមើលនឹងស្រីឈ្មោះនេះ។ ភិក្ខុនោះក៏ទៅហើយសួរ​មនុស្សទាំងឡាយ​ថា ស្រី​ឈ្មោះ​នេះនៅឯណា។ មនុស្សទាំងឡាយឆ្លើយថា បពិត្រលោកម្ចាស់​ស្រីនោះស្លាប់ហើយ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះដ៏មានព្រះភាគ ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។ សម័យនោះឯង បុរសម្នាក់បង្គាប់ភិក្ខុមួយរូបថា បពិត្រលោកដ៏ចំរើន សូមលោក​ទៅ​និយាយល្បងមើលនឹងស្រីឈ្មោះនេះ។ ភិក្ខុនោះក៏ទៅ ហើយសួរមនុស្សទាំងឡាយ​ថា ស្រី​ឈ្មោះ​នេះនៅឯណា។ មនុស្សទាំងឡាយឆ្លើយថា នាងនោះចេញពីទីនេះទៅហើយ លោកម្ចាស់។បេ។ មនុស្សនោះមិនមែនជាស្រីទេ លោកម្ចាស់។បេ។ មនុស្សនោះជាស្រីខ្ទើយ​ទេ លោកម្ចាស់។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។

[១៩២] សម័យនោះឯង ស្រីម្នាក់ឈ្លោះគ្នានឹងប្តី ហើយរត់ទៅផ្ទះម្តាយ។ ភិក្ខុជាអ្នកចូល​ទៅ​កាន់ត្រកូល បាននិយាយផ្សះផ្សា។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះដ៏មានព្រះភាគ​ត្រាស់ថា ម្នាលភិក្ខុ ស្រីនោះប្តីបានលែងលះគ្នាដាច់ខាតហើយឬ។ ភិក្ខុនោះឆ្លើយថា សូមទ្រង់​ព្រះមេត្តាប្រោស មិនទាន់លែងដាច់ទេ។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលភិក្ខុ មិនមានអាបត្តិទេ ព្រោះគេមិនទាន់លែងគ្នាដាច់ខាត។

[១៩៣] សម័យនោះឯង ភិក្ខុមួយរូបប្រព្រឹត្តនិយាយដឹកនាំការឲ្យមនុស្សខ្ទើយទាំងឡាយ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះដ៏មានព្រះភាគត្រាស់​ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។

សង្ឃាទិសេសទី៥ ចប់។

សង្ឃាទិសេស ទី៦

[១៩៤] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់គង់នៅវត្តវេឡុវន កលន្ទកនិវាបស្ថាន (កន្លែងដែលស្តេចប្រទានអភ័យនិងចំណីដល់សត្វកង្ហែន) ជិត​ក្រុងរាជគ្រឹះ។ គ្រានោះឯង ពួកភិក្ខុនៅក្នុងដែនអាឡវី ប្រើគេឲ្យសាងនូវកុដិទាំងឡាយ ដែលមានគ្រឿង​ឧបករណ (គ្រឿងប្រដាប់សង់ផ្ទះ) សូមពីគេមកខ្លួនឯង ឥតមានទាយកជាម្ចាស់របស់ ចំពោះជាទីនៅរបស់ខ្លួន ធំហួសប្រមាណ។ កុដិទាំងនោះមិនទាន់សម្រេច។ ភិក្ខុទាំងនោះក៏ចេះតែ​សូមញឹកៗ ញយៗ ដោយពាក្យសូមថា អ្នកទាំងឡាយចូរឲ្យនូវបុរស ឲ្យគ្រឿងហត្ថកម្មនៃបុរស ឲ្យ​គោ ឲ្យរទេះ ឲ្យកាំបិត ឲ្យពូថៅ ឲ្យដឹង ឲ្យចប ឲ្យពន្លាក ឲ្យវល្ល៍ ឲ្យឫស្សី ឲ្យស្មៅយ៉ាប្លង ឲ្យស្មៅដំណេកទន្សាយ ឲ្យស្មៅ ឲ្យដីស្អិត (ដល់យើងទាំងឡាយ)។ ពួកមនុស្សដែលភិក្ខុទាំងនោះ​ចេះតែបៀតបៀន​ដោយការ​សូមញឹកញយ​ហួស​ពេក លុះដល់ឃើញពួកភិក្ខុហើយ ក៏ភ្ញាក់ផ្អើលខ្លះ តក់ស្លុតខ្លះ លបរត់ទៅខ្លះ គេចទៅទីដទៃខ្លះ បែរមុខទៅទីដទៃខ្លះ បិទទ្វារផ្ទះខ្លះ សូម្បីគ្រាន់​តែឃើញ​នូវគោញីទាំងឡាយ ក៏គេចរត់ដោយស្មានថាជាពួកភិក្ខុ។

[១៩៥] ខណៈនោះ ព្រះមហាកស្សបដ៏មានអាយុ គង់ចាំវស្សាក្នុងក្រុងរាជគ្រឹះ (គ្រប់ត្រៃមាស) ហើយ ក៏និមន្តចេញទៅឯដែនអាឡវី ត្រេចទៅ​កាន់ចារិក​តាមលំដាប់ សំដៅ​ទៅកាន់​ដែនអាឡវីនោះ។ មានសេចក្តីដំណាលថា ព្រះមហាកស្សដ៏មានអាយុ សម្រេចឥរិយាបថ​នៅនាអគ្គាឡវចេតិយក្នុងដែន​អាឡវីនោះ។ គ្រានោះ​​ជាវេលាព្រឹក ព្រះមហាកស្សបដ៏មាន​អាយុ ស្លៀកស្បង់ ទ្រង់បាត្រ​និងចីវរចូលទៅ​កាន់​ដែនអាឡវីដើម្បីបិណ្ឌបាត។ មនុស្សទាំងឡាយ​បានឃើញ​ព្រះមហាកស្សប​​ដ៏មានអាយុ ក៏ភ្ញាក់ផ្អើលខ្លះ តក់ស្លុតខ្លះ លបរត់ទៅខ្លះ គេចទៅ​ទីដទៃខ្លះ បែរមុខទៅទីដទៃខ្លះ បិទទ្វារផ្ទះខ្លះ។ គ្រានោះ ព្រះមហាកស្សប​ដ៏មានអាយុ​ត្រាច់ទៅ​បិណ្ឌបាតក្នុងដែន​អាឡវីធ្វើភត្តកិច្ចស្រេចហើយ ដល់កាលជាខាងក្រោយ​អំពីភត្តកិច្ច ក៏ហៅពួក​ភិក្ខុ​មកហើយសួរថា ម្នាលលោក​ដ៏មានអាយុ​ទាំងឡាយ កាលពីដើម ដែនអាឡវីនេះសម្បូណ៌​ចង្ហាន់ បិណ្ឌបាតបានងាយ ងាយនឹង​ព្យាយាម​ស្វែងរក​ការចិញ្ចឹម​ជីវិត ប៉ុន្តែឥឡូវនេះ ដែនអាឡវី​នេះ ប្រែជា​កើតទុរ្ភិក្ស បិណ្ឌបាតបានដោយ​កម្រ លំបាក​នឹងព្យាយាមស្វែងរកការ​ចិញ្ចឹម​ជីវិតទៅ​វិញ ម្នាលលោកដ៏មានអាយុទាំងឡាយ អ្វីហ្ន៎ជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យដែនអាឡវីនេះ​ប្រែជា​កើតទុរ្ភិក្ស បិណ្ឌបាតបានដោយ​កម្រ លំបាក​នឹងព្យាយាមស្វែងរកការ​ចិញ្ចឹម​ជីវិតទៅ​វិញ។ ទើបភិក្ខុទាំងនោះពិតរឿងនុ៎ះ​ដល់ព្រះមហាកស្សបដ៏មានអាយុ។

[១៩៦] គ្រានោះ ព្រះដ៏មានព្រះភាគ គង់នៅ​ក្នុងក្រុងរាជគ្រឹះ​ គួរដល់ពុទ្ធអធ្យាស្រ័យ ហើយ​ក៏យាងចេញទៅ​ឯ​ដែនអាឡវី យាងទៅកាន់ចារិក​តាមលំដាប់ សំដៅទៅកាន់ដែនអាឡវី​នោះ។ មានសេចក្តីដំណាលថា ព្រះដ៏មានព្រះភាគ ទ្រង់សម្រេច​ឥរិយាបថ​នៅនា​អគ្គាឡវចេតិយ ក្នុងដែនអាឡវីនោះ។ ខណៈនោះ ព្រះមហាកស្សបដ៏​មានអាយុ ចូលទៅគាល់​ព្រះអង្គ លុះចូល​ទៅ​ដល់ហើយ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយអង្គុយ​ខាងទី​ដ៏សមគួរ។ លុះអង្គុយក្នុងទី​ដ៏សម​គួររួចហើយ ព្រះមហាកស្សបដ៏​មានអាយុបានក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយទ្រង់ត្រាស់សួរ​បញ្ជាក់ពួកភិក្ខុ​ដែនអាឡវីថា ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នករាល់គ្នា​ឲ្យគេធ្វើនូវកុដិ​ទាំងឡាយ​ដែល​មាន​គ្រឿង​​ឧបករណ៍ សូមអំពីគេមកដោយខ្លួនឯង មិនមានទាយកជាម្ចាស់របស់ ចំពោះ​ជាទីនៅ​របស់​ខ្លួន ធំហួស​ប្រមាណ។ កុដិទាំងនោះមិនទាន់​សម្រេច អ្នករាល់គ្នាចេះតែ​សូមគេញយៗថា អ្នកទាំងឡាយចូរឲ្យនូវបុរស ឲ្យគ្រឿងហត្ថកម្មនៃបុរស ឲ្យ​គោ ឲ្យរទេះ ឲ្យកាំបិត ឲ្យពូថៅ ឲ្យដឹង ឲ្យចប ឲ្យពន្លាក ឲ្យវល្ល៍ ឲ្យឫស្សី ឲ្យស្មៅយ៉ាប្លង ឲ្យស្មៅដំណេកទន្សាយ ឲ្យស្មៅ ឲ្យដីស្អិត ពួក​មនុស្សដែលអ្នកទាំងឡាយ​ចេះតែបៀតបៀនដោយការសូមញឹកញយហួសពេក លុះដល់​ឃើញ​ភិក្ខុទាំងឡាយ​ហើយ ក៏ភ្ញាក់ផ្អើលខ្លះ តក់ស្លុតខ្លះ លបរត់ទៅខ្លះ គេចទៅទីដទៃខ្លះ បែរមុខទៅទីដទៃខ្លះ បិទទ្វារផ្ទះខ្លះ សូម្បីគ្រាន់តែឃើញ​នូវគោញី​ទាំងឡាយហើយសំគាល់​ថាភិក្ខុ ក៏គេច​រត់ សេចក្តី​នេះ​ពិតមែនឬ។ ភិក្ខុទាំងនោះក្រាបទូលថា សូមទ្រង់ព្រះមេត្តា​ប្រោស ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏មានជោគ ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ ដំណើរនេះមិនសមគួរទេ។បេ។ មិនមែនជាកិច្ចដែល​ត្រូវធ្វើទេ ម្នាលមោឃបុរសទាំងឡាយ មិនសមបីបើ អ្នក​ឯងរាល់គ្នា​ប្រើគេឲ្យ​សាងកុដិ​ទាំងឡាយ ដែល​មាន​គ្រឿង​​ឧបករណ៍ សូមពីគេមកខ្លួនឯង ឥតមាន​ទាយកជា​ម្ចាស់​របស់ ចំពោះ​ជាទីនៅ​របស់​ខ្លួន ធំហួស​ប្រមាណ កុដិទាំងនោះមិនទាន់​សម្រេច អ្នកទាំង​ឡាយ​ចេះតែ​សូមញយៗ ដោយពាក្យសូមថា អ្នកទាំងឡាយ​ចូរឲ្យនូវ​បុរស ឲ្យគ្រឿងហត្ថកម្ម​នៃបុរស ឲ្យ​គោ ឲ្យរទេះ ឲ្យកាំបិត ឲ្យពូថៅ ឲ្យដឹង ឲ្យចប ឲ្យពន្លាក ឲ្យវល្ល៍ ឲ្យឫស្សី ឲ្យស្មៅយ៉ាប្លង ឲ្យស្មៅ​ដំណេកទន្សាយ ឲ្យស្មៅ ឲ្យដីស្អិត (ដល់យើងទាំងឡាយ) ម្នាលមោឃបុរសទាំងឡាយ អំពើ​ដែល​ពួកអ្នក​ធ្វើនេះ មិននាំឲ្យជ្រះថ្លា ដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លា​(នោះ)​ទេ។បេ។ មានតែនាំឲ្យខូចចិត្ត ដល់ជន​ទាំងឡាយដែលមានសេចក្តីជ្រះថ្លាហើយ។ គ្រានោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់តិះដៀលពួកភិក្ខុដែនអាឡវី​ដោយអនេក​បរិយាយ។បេ។ ហើយទ្រង់សំដែង​ធម្មីកថា​តាមសមគួរដល់ហេតុនោះៗ ដល់ភិក្ខុទាំងឡាយ ហើយត្រាស់ហៅពួកភិក្ខុមក ហើយ(ត្រាស់ថា)។

[១៩៧] ម្នាលភិក្ខុទាំងឡាយ ក្នុងកាល​ពីដើម មាន​ឥសីពីរនាក់ ជាបងប្អូននឹង​គ្នា សំណាក់​នៅអាស្រ័យ​នឹងស្ទឹងគង្គា។ ម្នាលភិក្ខុទាំងឡាយ វេលានោះ មានសេ្តចនាគមួយឈ្មោះ​មណិកណ្ឋ ឡើងមក​អំពីស្ទឹង​គង្គា ហើយចូលមករកឥសីជាប្អូន លុះចូលមកដល់ហើយ ក៏ព័ទ្ធព័ន្ធឥសីប្អូន​ដោយ​ភ្នេន៧ជុំ ហើយបើកពពារដ៏ធំ​បាំង​ពីខាង​លើ​សីរ្យនៃ​ឥសីប្អូន​នោះ។ ម្នាលភិក្ខុ​ទាំងឡាយ គ្រានោះ ឥសីប្អូនហេតុ​តែមានសេចក្តីខ្លាច​អំពីនាគនោះ ក៏ចេះតែស្គាំងស្គម សៅហ្មង មានសម្បុរ​អាក្រក់ កើតទៅជារោគលឿង​ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ។ ម្នាលភិក្ខុទាំងឡាយ ឥសី​ជាបង​បានឃើញឥសីប្អូន​ស្គាំងស្គម សៅហ្មង មានសម្បុរ​អាក្រក់ កើតជា​រោគលឿង​​ស្លេកស្លាំង មានខ្លួនរវាម​ដោយសរសៃ លុះឃើញហើយ ដ៏សួរទៅឥសីប្អូនថា ម្នាលអ្នកដ៏ចំរើន ហេតុអ្វីក៏អ្នក ស្គាំងស្គម សៅហ្មង មានសម្បុរ​អាក្រក់ កើតជារោគលឿង​ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ (ដូច្នេះ)។ ឥសីប្អូនប្រាប់ថា បពិត្រលោកបងដ៏ចំរើន នាគរាជឈ្មោះមណិកណ្ឋ ឡើងមក​អំពីស្ទឹង​គង្គា ហើយចូលមករកខ្ញុំក្នុងទីនេះ លុះចូលមកដល់ហើយ ក៏ព័ទ្ធព័ន្ធខ្ញុំ​ដោយ​ភ្នេន៧ជុំ ហើយបើកពពារដ៏ធំ​បាំង​ពីខាង​លើក្បាលខ្ញុំ  ព្រោះសេចក្តីខ្លាចនាគរាជនោះ បានជាខ្ញុំស្គាំងស្គម សៅហ្មង មានសម្បុរ​អាក្រក់ កើតជារោគលឿង​ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ ឥសី​បង​សួរថា ម្នាលអ្នកដ៏ចំរើន អ្នកចង់មិនឲ្យនាគរាជនោះមកដែរឬ។ ឥសីប្អូនតបថា បពិត្រលោកបង​ដ៏ចំរើន ខ្ញុំចង់មិនឲ្យ​នាគរាជនោះមកទេ។ ឥសីបងសួរថា ម្នាលអ្នកដ៏ចំរើន ចុះអ្នកឯងបានឃើញ​វត្ថុអ្វីជារបស់នាគរាជនោះខ្លះ។ ឥសីប្អូន​តបថា បពិត្រលោកបងដ៏ចំរើន ខ្ញុំបានឃើញ​កែវមណី​ ជាគ្រឿងប្រដាប់​ព្ធដ៏កនៃនាគរាជនោះ។ ឥសីបងក៏បង្គាប់ថា ម្នាលអ្នកដ៏ចំរើន បើដូច្នោះ អ្នកចូរសូម​កែវមណី​ចំពោះ​នាគរាជ​នោះថា អ្នកដ៏ចំរើន សូមអ្នកឲ្យកែវមណី​ដល់អាត្មា អាត្មា​ត្រូវ​ការ​ដោយកែវមណី។ ម្នាលភិក្ខុទាំងឡាយ ខណៈនោះ មណិកណ្ឋនាគរាជ ក៏ឡើងអំពីស្ទឹងគង្គា ហើយចូលមករកឥសីប្អូន លុះចូលមកដល់ហើយ ក៏ស្ថិតនៅក្នុងទីដ៏សមគួរ។ ម្នាលភិក្ខុទាំងឡាយ ឥសីប្អូនក៏បានពោលពាក្យនេះនឹងមណិកណ្ឋនាគរាជដែលស្ថិតនៅក្នុងទីដ៏សមគួរហើយ ថា ម្នាល​អ្នកដ៏ចំរើន សូមអ្នកឲ្យកែវមណីដល់អាត្មា អាត្មាត្រូវការដោយកែវមណី។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង មណិកណ្ឋនាគរាជ​គិតថា ភិក្ខុចេះតែ​សូមកែវមណី ភិក្ខុ​ត្រូវ​ការ​ដោយ​កែវមណី គិត​ដូច្នេះហើយ ក៏វិល​ទៅវិញយ៉ាងឆាប់។ ម្នាលភិក្ខុទាំងឡាយ គ្រាទី២ មណិកណ្ឋនាគរាជ​ឡើងមកអំពីស្ទឹង​គង្គា ហើយចូលមករកឥសីប្អូន។ ម្នាលភិក្ខុទាំងឡាយ  ឥសីប្អូនបានឃើញមណិកណ្ឋនាគរាជ​មកអំពី​ចម្ងាយ លុះឃើញហើយ ក៏ពោល​ពាក្យ​សូម​កែវ​មណីនឹងមណិកណ្ឋនាគរាជ​ថា ម្នាលអ្នកដ៏ចំរើន សូមអ្នកឲ្យកែវមណីដល់អាត្មា អាត្មា​ត្រូវ​ការ​ដោយ​កែវមណី។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង មណិកណ្ឋនាគរាជ​ក៏រំពឹងថា ភិក្ខុចេះ​តែ​សូម​កែវមណី ភិក្ខុត្រូវការដោយ​កែវមណី ហើយត្រឡប់​អំពីទីនោះបាត់ទៅ។ ម្នាលភិក្ខុទាំងឡាយ គ្រាទី៣ មណិកណ្ឋនាគរាជ ក៏ឡើងមកអំពីស្ទឹងគង្គា។ ម្នាលភិក្ខុទាំងឡាយ ឥសីប្អូនបានឃើញ​មណិកណ្ឋនាគរាជ​ឡើងអំពីស្ទឹងគង្គា លុះឃើញហើយ ក៏ពោល​ពាក្យ​សូម​កែវ​មណី​នឹងមណិកណ្ឋនាគរាជ​ថា ម្នាលអ្នកដ៏ចំរើន សូមអ្នកឲ្យកែវមណីដល់អាត្មា អាត្មា​ត្រូវ​ការ​ដោយ​កែវមណី។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង មណិកណ្ឋនាគរាជ​ពោលនឹង​ឥសីប្អូន ដោយគាថា​ទាំងឡាយថា

បាយនិងទឹកដ៏ផ្ចិតផ្ចង់ជាច្រើន តែងកើតឡើងដល់ខ្ញុំ ព្រោះអាស្រ័យកែវមណីនេះ ខ្ញុំនឹង​ឲ្យ​កែវមណីនោះដល់​លោកមិនបានទេ លោកជាអ្នកស្មូរសូមហួសពេក ខ្ញុំនឹងលែងមកកាន់​អាស្រម​របស់លោកទៀតហើយ។ មនុស្សកំឡោះដែលមាន​ដាវសំលៀង​ដោយថ្មខ្មៅ​យ៉ាងមុត​ក្នុង​ដៃ នឹងគប្បីធ្វើនរណាៗ ឲ្យស្លុត​ខ្លាច​បានដូចម្តេច​មិញ លោកសូមកែវមណីនឹងខ្ញុំ ធ្វើខ្ញុំ​ឲ្យស្លុត​ខ្លាច​ ក៏ដូច្នោះដែរ ខ្ញុំនឹងឲ្យកែវមណីនោះដល់​លោកមិនបានទេ លោកជាអ្នកស្មូរសូមហួសពេក ខ្ញុំនឹង​លែង​មកកាន់អាស្រម​របស់លោក​ទៀតហើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង មណិកណ្ឋនាគរាជ​ក៏រំពឹងថា ភិក្ខុចេះតែសូមកែវមណី ភិក្ខុត្រូវការដោយ​កែវមណី ហើយ​ចៀស​ចេញ​ទៅ។ មណិកណ្ឋនាគរាជ កាលដែលចៀស​ចេញទៅដូច្នោះហើយ ក៏លែង​ត្រឡប់​មកវិញ​ទៀត។ ម្នាលភិក្ខុទាំងឡាយ លុះកាលតមក ឥសីប្អូន ព្រោះមិនបានឃើញនាគដែលគួរឃើញ​នោះ ក៏រឹងរឹតតែស្គាំងស្គម សៅហ្មង​ មានសម្បុរអាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួន​រវាម​ដោយ​សរសៃ។ ម្នាលភិក្ខុទាំងឡាយ ឥសីបងបានឃើញឥសីប្អូនរឹងរឹតតែស្គាំងស្គម សៅហ្មង​ មានសម្បុរអាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួន​រវាម​ដោយ​សរសៃ លុះឃើញ​ហើយ បានសួរ​ឥសីប្អូន​ថា ម្នាលអ្នកដ៏ចំរើន ហេតុអ្វីបានជាអ្នក​រឹងរឹតតែស្គាំងស្គម សៅហ្មង​ មានសម្បុរអាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួន​រវាម​ដោយ​សរសៃ។ ឥសីប្អូន​ឆ្លើយ​ថា បពិត្រលោកបងដ៏ចំរើន ព្រោះមិនបានឃើញ​នាគនោះដែលគួរឃើញ បានជាខ្ញុំ​រឹងរឹត​តែ​ស្គាំងស្គម សៅហ្មង​ មានសម្បុរអាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួន​រវាម​ដោយ​សរសៃ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ឥសីបង​បានពោល​គាថា​នឹង​ឥសីប្អូន​ថា

បុគ្គលដឹងថា​របស់​ណាជាទីស្រឡាញ់​របស់គេ​ មិនគួរ​សូមរបស់​នោះ​អំពីគេ បុគ្គល​ជាទី​ស្អប់ខ្ពើម​របស់​គេ ក៏ព្រោះ​សូមហួសពេក នាគដែល​ព្រាហ្មណ៍​សូមកែវមណីហើយ លែង​ត្រឡប់​មក​កាន់ទី​នោះឲ្យ​ឃើញ​ទៀត។

ម្នាលភិក្ខុទាំងឡាយ អម្បាលយ៉ាងពួក​សត្វតិរច្ឆានទាំងនោះ ក៏មិនពេញចិត្ត​នឹង​ការ​សូម មិនពេញ​ចិត្ត​នឹង​ការរៃ​អង្គាស នឹងបាច់​ពោល​ថ្វី​ដល់​មនុស្ស។

[១៩៨]  (រឿងទី២ថា ) ម្នាលភិក្ខុទាំងឡាយ រឿងដែល​មានអំពីអតីតកាល មានភិក្ខុមួយរូប សម្រេច​ឥរិយាបថ​នៅក្នុងដងព្រៃមួយ​ នាខាងភ្នំហិមវន្ត។ ម្នាលភិក្ខុទាំងឡាយ ក្នុងទីជិត​ដងព្រៃ​នោះ​ឯង មានបឹងមួយជាទំនាបធំ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង មានហ្វូងសត្វស្លាបជាច្រើន វេលាថ្ងៃ​ត្រាច់រកអាហារព្ធដ៏បឹងដែលនៅជិតដងព្រៃនោះ ដល់វេលាល្ងាច នាំគ្នាមក​អាស្រ័យ​នៅ​នាដងព្រៃ​នោះ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ភិក្ខុនោះ​ធុញ​ទ្រាន់ អផ្សុក​ដោយ​សំឡេង​នៃ​ហ្វូង​សត្វ​ស្លាប​នោះ ក៏ចូល​មករកតថាគត លុះចូលមកដល់ហើយ ថ្វាយបង្គំតថាគត ហើយអង្គុយ​នៅ​ក្នុងទីដ៏សមគួរ។ ម្នាលភិក្ខុទាំងឡាយ លុះដល់ភិក្ខុនោះអង្គុយស៊ប់ហើយ តថាគតបាន​ពោល​ពាក្យ​នេះនឹងភិក្ខុ​នោះថា ម្នាលភិក្ខុ ខន្ធបញ្ចកដែលមានចក្ក​៤ មានទ្វារ៩ អ្នកល្មមអត់ធន់បាន​ទេ​ឬ ខន្ធបញ្ចកដែលមានចក្ក៤ មានទ្វារ៩ អ្នកល្មមឲ្យប្រព្រឹត្តទៅបានទេឬ អ្នកជាបុគ្គលមកកាន់​ផ្លូវ​ឆ្ងាយដោយ​ឥត​មានលំបាក​ទេឬ ម្នាលភិក្ខុ ចុះអ្នកមកអំពី​ទីណា។ ភិក្ខុនោះពោលថា បពិត្រ​ព្រះដ៏​មានព្រះភាគ ខន្ធបញ្ចកដែលមានចក្ក​៤ មានទ្វារ៩ ខ្ញុំព្រះអង្គល្មមអត់ធន់បាន បពិត្រព្រះដ៏​មានព្រះភាគ ខន្ធបញ្ចកដែលមានចក្ក៤ មានទ្វារ៩ ខ្ញុំព្រះអង្គល្មមឲ្យប្រព្រឹត្តទៅបាន បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយសោត ខ្ញុំព្រះអង្គជាបុគ្គលមកកាន់​ផ្លូវ​ឆ្ងាយដោយ​ឥត​មានលំបាកឡើយ បពិត្រព្រះអង្គដ៏ចំរើន ខាងភ្នំហិមវន្ត មានដងព្រៃមួយធំ បពិត្រព្រះអង្គដ៏ចំរើន ក៏ក្នុងទី​ជិត​នៃ​ដងព្រៃនោះ មានបឹងទំនាបធំ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ មានហ្វូងសត្វស្លាបច្រើន វេលា​ថ្ងៃ ត្រាច់រកអាហារនៅបឹងនោះ លុះដល់វេលាល្ងាច នាំគ្នាមកអាស្រ័យ​នៅនាដង​ព្រៃនោះ បពិត្រ​ព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គបានជាមកអំពីទីនោះ ព្រោះអផ្សុកនឹង​សំឡេង​នៃហ្វូង​សត្វស្លាប​នោះ។ តថាគត​បានសួរថា ម្នាលភិក្ខុ ចុះអ្នកចង់មិនឲ្យហ្វូង​សត្វស្លាប​នោះមកទេឬ ភិក្ខុនោះពោល​ថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​មិនចង់ឲ្យហ្វូងសត្វស្លាបនោះមកទេ។ ទើប​តថាគត​ពោល​ថា ម្នាលភិក្ខុ បើដូច្នោះ អ្នកឯងទៅដល់ទីនោះហើយ ៗចូលទៅកាន់ដងព្រៃនោះ ហើយប្រកាស​នូវ​សំឡេងបីដង​ អស់បឋមយាមនៃរាត្រីថា នែសត្វស្លាបដ៏ចំរើនទាំងឡាយ បណ្តា​សត្វ​ស្លាប​ដែល​អាស្រ័យ​នៅក្នុងដងព្រៃនេះទាំង​អម្បាលម៉ាណ ចូរស្តាប់យើង ៗត្រូវការដោយស្លាប​របស់​សត្វ​ស្លាប​ទាំងឡាយ អ្នករាល់គ្នាចូរឲ្យ​ស្លាបមួយៗម្នាក់​ដល់​យើង (តពីនោះមក) ចូរប្រកាស​នូវ​សំឡេង​បីដង អស់​មជ្ឈិមយាមនៃរាត្រីថា។បេ។ រួចចូរប្រកាស​នូវ​សំឡេង​បីដង អស់បច្ឆឹមយាមនៃរាត្រីថា នែ​សត្​ស្លាប​ដ៏ចំរើន​ទាំងឡាយ បណ្តាសត្វស្លាបដែល​អាស្រ័យ​នៅក្នុងដងព្រៃនេះទាំង​អម្បាលម៉ាណ ចូរស្តាប់យើង ៗត្រូវការដោយស្លាប​របស់​សត្វបក្សី​ទាំងឡាយ ម្នាលសត្វ​បក្សី​ដ៏ចំរើន​​ទាំងឡាយ អ្នករាល់គ្នាចូរឲ្យ​ស្លាបមួយៗម្នាក់​ដល់យើង។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ភិក្ខុនោះក៏ទៅក្នុងទីនោះ ហើយទើបចូលទៅកាន់ដងព្រៃនោះ ហើយប្រកាស​នូវ​សំឡេង​បីដង អស់​បឋមយាមនៃរាត្រីថា នែសត្វបក្សីដ៏ចំរើនទាំងឡាយ បណ្តាសត្វបក្សីដែល​អាស្រ័យ​នៅក្នុងដងព្រៃនេះទាំង​អម្បាលម៉ាណ ចូរស្តាប់យើង ៗត្រូវការដោយស្លាប​របស់​សត្វបក្សី​ទាំងឡាយ  ម្នាលសត្វបក្សីដ៏ចំរើនទាំងឡាយ អ្នករាល់គ្នាចូរឲ្យ​ស្លាបមួយៗម្នាក់​ដល់យើង (តពីនោះ​មក) ក៏ប្រកាស​នូវសំឡេងបីដង អស់មជ្ឈិមយាមនៃរាត្រី។បេ។ រួចបាន​ប្រកាសនូវ​សំឡេង​បីដង អស់បច្ឆិមយាមនៃរាត្រីថា នែសត្វបក្សីដ៏ចំរើនទាំងឡាយ បណ្តា​សត្វបក្សី​ដែល​អាស្រ័យ​នៅក្នុងដងព្រៃនេះទាំង​អម្បាលម៉ាណ ចូរស្តាប់យើង ៗត្រូវការដោយស្លាប​របស់​សត្វបក្សី​ទាំងឡាយ  ម្នាលសត្វបក្សី​ដ៏ចំរើន​ទាំង​ឡាយ អ្នករាល់​គ្នាចូរឲ្យ​ស្លាបមួយៗម្នាក់​ដល់យើង។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ហ្វូងសត្វបក្សីក៏គិតគ្នាថា ភិក្ខុចេះតែសូមស្លាប ភិក្ខុត្រូវការដោយ​ស្លាប (លុះគិត​ហើយ) ក៏ចៀសចេញទៅចាកដងព្រៃនោះ កាលដែលហ្វូងសត្វបក្សី​ចៀស​ចេញទៅ​ដូច្នោះ​ហើយ ក៏លែង​ត្រឡប់វិលមកទៀត។ ម្នាលភិក្ខុទាំងឡាយ អម្បាល​យ៉ាង​សត្វ​តិរច្ឆាន​ទាំង​ឡាយ​នោះ ម្តេច​គង់​មិនពេញចិត្ត​នឹងការសូម មិនពេញចិត្តនឹង​ការរៃអង្គាស ចំណង់​បើ​មនុស្ស​ទាំងឡាយ នឹង​បាច់​និយាយទៅថ្វី។

[១៩៩] ម្នាលភិក្ខុទាំងឡាយ មានរឿងពីដើមមកថា បិតារបស់​កុលបុត្ត​ឈ្មោះ​រដ្ឋបាល បានពោល​គាថា​នឹង​រដ្ឋបាលកុលបុត្តថា

ម្នាលរដ្ឋបាល ជនទាំងឡាយណាច្រើននាក់ រមែង​មក​ចោមរោម​សូម​អ្វីៗ​នឹងញោម តែ​ញោម​មិនស្គាល់ជនទាំងនោះ​ឡើយ ហេតុអ្វី​បានជាអ្នក​មិនសូមអ្វីៗ​នឹងញោម​ខ្លះ។

រដ្ឋបាលកុលបុត្តក៏និយាយថា

អ្នកស្មូរសូមរមែងមិនជាទីស្រឡាញ់របស់អ្នកឲ្យ អ្នកមិនឲ្យរបស់ដែលគេសូម ក៏មិនជាទី​ស្រឡាញ់​របស់អ្នកសូម ព្រោះហេតុនោះ ទើបខ្ញុំ​មិនសូមអ្វីៗនឹងអ្នក ដោយគិតថា មិនឲ្យ​ជាទី​ស្អប់​ខ្ពើម​ដល់ខ្ញុំ។

ម្នាលភិក្ខុទាំងឡាយ អម្បាលយ៉ាងរដ្ឋបាលកុលបុត្ត​នោះ ម្តេច​គង់បានពោល​យ៉ាងនេះ​នឹង​បិតារបស់ខ្លួន នឹងបាច់​ពោលទៅថ្វី​ដល់ជន​នឹងជន (នឹងខានស្តីថាឲ្យគ្នាឯណាបាន)។

[២០០] ម្នាលភិក្ខុទាំងឡាយ ក៏ភោគទាំងឡាយដែលពួកគ្រហស្ថ​សន្សំរកបាន​ដោយកម្រ សូម្បី​រកបានមកហើយ ក៏កម្រ​នឹងថែរក្សាទុកឲ្យគង់បាន ម្នាលមោឃបុរសទាំងឡាយ កាលបើ​ភោគ​ទាំងឡាយ​ដែលពួកគ្រហស្ថសន្សំ រកបានដោយកម្រ សូម្បី​រកបាន​មក​ហើយ ក៏កម្រ​នឹងថែ​រក្សា​យ៉ាងនេះ  អ្នកទាំងឡាយប្រព្រឹត្តតែសូមហួសពេក រៃអង្គាសហួសពេក ចំពោះ​ភោគ​ទាំង​នោះ​ថា អ្នកទាំងឡាយចូរឲ្យបុរស ឲ្យគ្រឿងហត្ថកម្មនៃបុរស ឲ្យគោ ឲ្យរទេះ ឲ្យកាំបិត ឲ្យពូថៅ ឲ្យដឹង ឲ្យចប ឲ្យពន្លាក ឲ្យវល្ល៍ ឲ្យឫស្សី ឲ្យស្មៅយ៉ាប្លង ឲ្យស្មៅដំណេកទន្សាយ ឲ្យស្មៅ (ធម្មតា) ឲ្យដីស្អិត។ ម្នាលមោឃបុរសទាំងឡាយ អំពើដែលអ្នកទាំងអស់គ្នាធ្វើនេះ មិននាំឲ្យជ្រះថ្លាដល់ជន​ទាំងឡាយដែលមិនទាន់បានជ្រះថ្លា។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែង​ឡើងនូវ​សិក្ខាបទនេះ​យ៉ាងនេះថា កាលភិក្ខុឲ្យគេធ្វើ​កុដិ​ដែល​មិនមាន​ទាយក​ជាម្ចាស់​របស់ ចំពោះ​ជាទីនៅ​នៃខ្លួន ដោយការសូមគ្រឿង​ឧបករណ៍មក​ខ្លួនឯង គប្បី​ធ្វើឲ្យ​ប្រកបដោយ​ប្រមាណ ប្រមាណកុដិ​នោះគឺ បណ្តោយ​១២ចំអាម ទទឹង​៧ចំអាម ដោយចំអាមព្រះសុគត​វាស់ខាងក្នុង ត្រូវនាំពួក​ភិក្ខុ​មក​ដើម្បីសំដែង​ទីឲ្យ  ភិក្ខុទាំងនោះគប្បីសំដែងទីដែលមិនមានអន្តរាយ​ និងមានឧបចារ បើភិក្ខុឲ្យ​គេធ្វើ​កុដិ​ដោយការសូមគ្រឿង​ឧបករណ៍​គេមកខ្លួន​ឯង ក្នុងទីដែលមានអន្តរាយ និងមិនមាន​ឧបចារក្តី មិនបាន​នាំពួកភិក្ខុមក​ដើម្បីសំដែងទីឲ្យក្តី ធ្វើឲ្យកន្លង​ហួសប្រមាណក្តី ត្រូវ​អាបត្តិ​សង្ឃាទិសេស។

[២០១] ភិក្ខុបានសូមបុរសក្តី គ្រឿងហត្ថកម្មនៃបុរសក្តី គោក្តី រទេះក្តី កំាបិតក្តី ពូថៅក្តី ដឹងក្តី ចបក្តី ពន្លាកក្តី។បេ។ ស្មៅក្តី ដីស្អិតក្តី ដោយខ្លួនឯង ឈ្មោះថាសូមគ្រឿង​ឧបករណ៍​គេមក​ខ្លួន​ឯង។ ដែលឈ្មោះថាកុដិនោះ គឺកុដិ​ដែលលាប​ខាងក្នុង ឬកុដិ​ដែលលាប​ខាងក្រៅ ឬកុដិ​ដែល​លាប​ទាំងខាង​ក្នុង ទាំងខាងក្រៅ។ ត្រង់ពាក្យថា កាលឲ្យគេធ្វើ គឺធ្វើ​ខ្លួនឯងក្តី ឲ្យគេធ្វើក្តី។ ត្រង់ពាក្យថា មិនមានទាយកជាម្ចាស់របស់ សេចក្តីថា មិនមានអ្នកដទៃ​ណាមួយ​ទោះ​ស្រីក្តី ប្រុសក្តី គ្រហស្ថក្តី បព្វជិតក្តី ជាម្ចាស់របស់។ ត្រង់ពាក្យថា ចំពោះជាទីនៅនៃខ្លួន គឺដើម្បី​ជា​ប្រយោជន៍​ដល់ខ្លួន។ ត្រង់ពាក្យថា គប្បីធ្វើឲ្យប្រកប​ដោយប្រមាណ ប្រមាណ​កុដិ​នោះគឺ បណ្តោយ​១២ចំអាម ដោយចំអាមព្រះសុគត គឺវាស់​តាម​ទីដែល​ជាខាងក្រៅកុដិ។ ត្រង់ពាក្យ​ថា ទទឹង៧ចំអាម វាស់ខាងក្នុង គឺវាស់​តាមទីដែលជាខាងក្នុងកុដិ។

[២០២] ត្រង់ពាក្យថា ត្រូវនាំពួកភិក្ខុមកដើម្បីសំដែងទីឲ្យ សេចក្តីថា រូបភិក្ខុអ្នកធ្វើកុដិ​នោះ ត្រូវជំរះទីកុដិរួចចូលទៅរកសង្ឃ ហើយធ្វើចីវរឆៀងស្មាម្ខាង ថ្វាយបង្គំ​បាទាភិក្ខុចាស់ទាំងឡាយ ហើយ​អង្គុយច្រហោងប្រណម្យអញ្ជលីពោលពាក្យយ៉ាងនេះថា ខ្ញុំករុណាចង់ធ្វើកុដិ​មិនមានទាយកជាម្ចាស់របស់ ចំពោះ​ជាទីនៅ​នៃ​ខ្លួន​ដោយ​ការសូមគ្រឿងឧបករណ៍គេមកខ្លួនឯង បពិត្រលោកដ៏ចំរើនទាំងឡាយ ខ្ញុំករុណាឯង សូម​ឲ្យសង្ឃពិនិត្យ​មើល​ទីធ្វើកុដិឲ្យទាន។ ភិក្ខុអ្នកធ្វើកុដិនោះ គប្បីសូមជាគំរប់ពីរដងផង គប្បីសូមជា​គំរប់បីដងផង។ បើសង្ឃទាំងអស់ អាចដើម្បីពិនិត្យមើលទីធ្វើកុដិបាន សង្ឃទាំងអស់គប្បីពិនិត្យ​មើល។ បើសង្ឃទាំងអស់មិនអាចដើម្បីពិនិត្យមើលទីធ្វើកុដិបានទេ ភិក្ខុទាំងឡាយឯណាមាននៅ​ក្នុងទីនោះ ជាអ្នកឆ្លាសអាចនឹងដឹងនូវទីដែលមានហេតុទាស់ និងទីដែលមិនមានហេតុទាស់ និងទី​ដែល​មានឧបចារ និងមិនមានឧបចារ សង្ឃគប្បីអារាធនា ហើយសម្មតិភិក្ខុទាំងនោះ។ ម្នាលភិក្ខុ​ទាំងឡាយ សង្ឃត្រូវសម្មតិភិក្ខុទាំងនោះយ៉ាងនេះ គឺភិក្ខុដែលឆ្លាសប្រតិពល ត្រូវញុំាង​សង្ឃ​ឲ្យ​ដឹង (ដោយញត្តិទុតិយកម្មវាចា) ថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ ភិក្ខុរូបនេះ ឈ្មោះនេះ ចង់ធ្វើកុដិដែលឥតមានទាយកម្ចាស់របស់ ចំពោះជាទីនៅនៃខ្លួន ដោយការសូម​​គ្រឿង​ឧបករណ៍​គេមកខ្លួនឯង ភិក្ខុនោះសូម ការពិនិត្យមើលទីធ្វើកុដិនិងសង្ឃ។ បើការពិនិត្យមើល​ទីធ្វើ​កុដិ​មានកាល​សមគួរដល់សង្ឃហើយ សង្ឃគប្បីសម្មតិភិក្ខុទាំងឡាយឈ្មោះនេះផងៗ ដើម្បី​ឲ្យ​ពិនិត្យ​មើលនូវទីធ្វើកុដិរបស់ភិក្ខុឈ្មោះនេះ។ នេះជាវាចាសម្រាប់ញុំាងសង្ឃឲ្យដឹង។ បពិត្រ​ព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ ភិក្ខុរូបនេះ ឈ្មោះនេះ ចង់ធ្វើកុដិដែលឥតមានទាយក​ជា​ម្ចាស់​របស់​ចំពោះជាទីនៅនៃខ្លួន ដោយការសូមគ្រឿង​ឧបករណ៍​គេមកខ្លួនឯង ភិក្ខុនោះសូម​ការពិនិត្យ​មើលទីធ្វើកុដិ​នឹងសង្ឃ។ សង្ឃសម្មតិភិក្ខុទាំងឡាយ​មានឈ្មោះនេះផងៗ ដើម្បី​ឲ្យពិនិត្យ​មើល​ទីធ្វើ​កុដិ​របស់ភិក្ខុឈ្មោះនេះ។ ការសម្មតិនូវភិក្ខុទាំងឡាយ​ឈ្មោះ​នេះ​ផងៗ ដើម្បីឲ្យពិនិត្យ​មើល​ទីធ្វើកុដិ​របស់ភិក្ខុឈ្មោះនេះ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុ​អង្គនោះគប្បី​ស្ងៀម (បើ) មិនគួរ​ដល់​លោក​ដ៏មាន​អាយុ​អង្គណា លោកដ៏មានអាយុអង្គនោះគប្បី​ពោល។ ភិក្ខុទាំងឡាយឈ្មោះនេះផងៗ សង្ឃបានសម្មតិដើម្បីឲ្យពិនិត្យមើលទីធ្វើកុដិ​របស់ភិក្ខុ​ឈ្មោះនេះ។ កិរិយា​​សម្មតិ​នេះ​សមគួរដល់សង្ឃ ព្រោះហេតុនោះ សង្ឃ​ទើបស្ងៀម។ ខ្ញុំករុណា សូម​ចាំទុក​នូវសេចក្តី​នេះដោយកិរិយាស្ងៀមយ៉ាងនេះ។

[២០៣] ពួកភិក្ខុដែលសង្ឃបានសម្មតិហើយទាំងនោះ ត្រូវទៅក្នុងទីនោះហើយ ពិនិត្យ​មើល​ទីធ្វើកុដិ រួចត្រូវដឹងថាជាទីមានហេតុទាស់ ទីឥតមានហេតុទាស់ ទីមានឧបចារ ទីឥតមាន​ឧបចារ។ បើទីមានហេតុទាស់ ទីមិនមានឧបចារ គប្បីប្រាប់ថា លោកកុំធ្វើក្នុងទីនេះឡើយ។ បើទី​ឥត​មានហេតុទាស់ ទីមានឧបចារ គប្បីប្រាប់សង្ឃថា ទីនេះឥតមានហេតុទាស់ មានឧបចារ។ ភិក្ខុអ្នកធ្វើកុដិនោះត្រូវចូលទៅរកសង្ឃ​ ហើយធ្វើចីវរឆៀងស្មាម្ខាង ថ្វាយបង្គំ​បាទាភិក្ខុចាស់ទាំង​ឡាយ ហើយអង្គុយច្រហោង​ប្រណម្យអញ្ជលី ពោលពាក្យយ៉ាងនេះថា បពិត្រលោក​ទាំងឡាយ​ដ៏ចំរើន ខ្ញុំករុណាចង់​ធ្វើកុដិមិនមានទាយកជាម្ចាស់របស់ចំពោះជាទីនៅនៃខ្លួន ដោយការសូម​គ្រឿង​ឧបករណ៍​គេមកខ្លួន​ឯង បពិត្រលោកទាំងឡាយដ៏ចំរើន ខ្ញុំករុណា​សូមការសំដែង​ទីធ្វើ​កុដិ​នឹង​សង្ឃ។ ភិក្ខុអ្នកធ្វើកុដិនោះ គប្បីសូមជាគំរប់ពីរដងផង គប្បីសូមជាគំរប់បីដងផង។ ភិក្ខុអ្នកឆ្លាស​ប្រតិពល គប្បីញុំាងសង្ឃឲ្យដឹង (ដោយញត្តិទុតិយកម្មវាចា) ថា បពិត្រព្រះសង្ឃ​ដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ ភិក្ខុរូបនេះ ឈ្មោះនេះ ចង់ធ្វើកុដិឥតមានទាយកជាម្ចាស់របស់ ចំពោះ​ជាទីនៅនៃខ្លួនដោយសូមគ្រឿងឧបករណ៍គេមកខ្លួនឯង ភិក្ខុនោះសូមការសំដែង​ទីធ្វើ​កុដិ​នឹងសង្ឃ។ បើការសំដែងទីធ្វើកុដិមានកាលសមគួរដល់សង្ឃហើយ សង្ឃគប្បីសំដែងទីធ្វើកុដិ​ ដើម្បីភិក្ខុឈ្មោះនេះ។ នេះជាញត្តិ (វាចាប្រកាសឲ្យសង្ឃដឹង)។ បពិត្រព្រះសង្ឃដ៏ចំរើន សូម​ព្រះសង្ឃស្តាប់ខ្ញុំ ភិក្ខុរូបនេះ ឈ្មោះនេះ ចង់ធ្វើកុដិឥតមានទាយកជាម្ចាស់របស់ ចំពោះ​ជាទី​នៅ​នៃ​ខ្លួនដោយការសូមគ្រឿង​ឧបករណ៍គេមកខ្លួនឯង ភិក្ខុនោះសូមការសំដែងទីធ្វើ​កុដិនឹងសង្ឃ សង្ឃសំដែង​ទីធ្វើកុដិដើម្បីភិក្ខុឈ្មោះនេះ។ ការសំដែងទីធ្វើ​កុដិដើម្បីភិក្ខុឈ្មោះនេះសមគួរ​ដល់​លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីស្ងៀម (បើ) មិនសមគួរដល់លោក​ដ៏មាន​អាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីពោល។ សង្ឃបានសំដែងទីធ្វើកុដិ​ដើម្បី​ភិក្ខុឈ្មោះនេះហើយ។ ការនេះសមគួរដល់សង្ឃ ព្រោះហេតុនោះ សង្ឃទើបស្ងៀម ខ្ញុំករុណា​ សូមចាំទុកសេចក្តីនេះ ដោយកិរិយាស្ងៀមយ៉ាងនេះ។

[២០៤] ដែលហៅថា ទីមានហេតុទាស់នោះ គឺបាននឹងកន្លែងជាទីអាស្រ័យនៅនៃពួកសត្វ​ស្រមោច​ក្រហមក្តី ជាទីអាស្រ័យនៅនៃពួកសត្វ​កណ្តៀរក្តី ជាទីអាស្រ័យនៅនៃពួកសត្វកណ្តុរក្តី ជាទីអាស្រ័យនៅនៃពួកសត្វពស់ក្តី ជាទីអាស្រ័យនៅនៃពួកសត្វខ្ទួយក្តី ជាទីអាស្រ័យនៅនៃពួក​សត្វក្អែបក្តី ជាទីអាស្រ័យនៅ​នៃពួកដំរីក្តី ជាទីអាស្រ័យ​នៅនៃពួក​សេះក្តី ជាទីអាស្រ័យ​នៅនៃពួក​​សីហក្តី ជាទីអាស្រ័យនៅនៃពួក​​ខ្លាធំក្តី ជាទី​អាស្រ័យនៅ​នៃពួកខ្លាដំបងក្តី ជាទីអាស្រ័យ​នៅនៃ​ពួក​ខ្លាឃ្មុំក្តី ជាទីអាស្រ័យ​នៅនៃពួកខ្លារខិនក្តី ជាទីអាស្រ័យនៅនៃពួកសត្វតិរច្ឆានណាមួយក្តី ជាទី​តាំង​នៅនៃ​បុព្វណ្ណ​ ជាតិក្តី ជាទីតាំងនៅនៃ​អបរណ្ណ ជាតិក្តី ជាទីដែលគេសម្លាប់ចោរក្តី ជាទីសម្រាប់ផ្ចាលទោស ក្តី ជាទីព្រៃស្មសានក្តី ជាទីឱទ្យានក្តី ជាទីស្រែចំការស្តេចក្តី ជាទីដែល​គេសង់រោងដំរីក្តី ជាទីដែលគេសង់រោងសេះក្តី ជាទីដែលគេធ្វើគុកក្តី ជាទីដែលគេធ្វើ​រោង​សុរាក្តី ជាទីអាស្រ័យនៅនៃ​ផ្ទះ​លក់​សាច់ក្តី ជាទីច្រកក្តី ជាទីវាលសម្រាប់លេងក្តី ជាទីរោង​ប្រជុំ​ក្តី ជាកន្លែង​ផ្លូវទៅមក​ក្តី ទីប៉ុណ្ណេះ​ ហៅថាទីមានហេតុទាស់ គឺទី​មានសេចក្តី​អន្តរាយ។

[២០៥] ដែលហៅថា ទីមិនមាន​ឧបចារនោះ គឺបាននឹងទីដែល​មិនអាច​នឹង​បង្វិល​រទេះ បង្វិល​បង្អោង​ជុំវិញ​ដោយស្រួលបាន ទីប៉ុណ្ណេះ ហៅថាទី​មិនមានឧបចារ។

[២០៦] ដែលហៅថា ទីមិនមានអន្តរាយនោះ គឺបាននឹងទីដែលមិនមែនជា​ទីអាស្រ័យ​នៅ​នៃ​ពួក​សត្វស្រមោចក្រហមក្តី មិនមែនជាទីអាស្រ័យ​នៅនៃពួក​សត្វ​​កណ្តៀរក្តី មិនមែន​ជាទីអាស្រ័យ​នៅនៃពួកសត្វកណ្តុរក្តី មិនមែន​ជាទីអាស្រ័យ​នៅនៃពួកសត្វពស់ក្តី មិនមែន​ជាទីអាស្រ័យ​នៅនៃពួកសត្វខ្ទួយក្តី មិនមែនជា​ទីអាស្រ័យនៅនៃពួក​សត្វក្អែបក្តី។បេ។ មិនមែនជា​កន្លែង​ផ្លូវទៅមក​ក្តី ទីប៉ុណ្ណេះ​ ហៅថាទីមិនមាន​អន្តរាយ។

[២០៧] ដែលហៅថា ទីមានឧបចារនោះ គឺបាននឹងទីដែល​អាច​បង្វិលរទេះ បង្វិល​បង្អោង​ដោយជុំវិញតាមស្រួលបាន ទីប៉ុណ្ណេះ ហៅថាទីមានឧបចារ។

[២០៨] ភិក្ខុសូមបុរសក្តី គ្រឿងហត្ថកម្មនៃបុរសក្តី ។បេ។ ពន្លាកក្តី ដោយខ្លួនឯង ហៅថា​សូម​គ្រឿង​ឧបករណ៍​គេមកខ្លួនឯង។ លំនៅរបស់ភិក្ខុដែលលាបខាងក្នុង ឬលាបខាងក្រៅ ឬដែលលាបទាំងខាងក្នុងទាំងខាងក្រៅ ហៅថាកុដិ។ ត្រង់ពាក្យថា ឲ្យគេធ្វើ គឺធ្វើខ្លួនឯងក្តី ឲ្យគេ​ធ្វើក្តី។ ត្រង់ពាក្យថា មិនបាននាំពួកភិក្ខុ​មកដើម្បីសំដែងទីឲ្យក្តី ធ្វើឲ្យកន្លងហួស​ប្រមាណ​ក្តី សេចក្តីថា មិនបានឲ្យ​សង្ឃសំដែង​ទីធ្វើកុដិ ដោយបណ្តោយក្តី ដោយទទឹង​ក្តី ដោយ​ញត្តិទុតិយកម្ម ហើយធ្វើខ្លួនឯង​ក្តី ប្រើគេឲ្យធ្វើក្តី ឲ្យកន្លងហួសប្រមាណ សូម្បី​ប្រមាណ​ប៉ុនចុង​សក់ ត្រូវអាបត្តិ​ទុក្កដរាល់​ប្រយោគ កាលនៅតែបូក​១ដុំ​នឹងហើយ ត្រូវអាបត្តិ​ថុល្លច្ច័យ កាលបើ​បូក​១ដុំនោះហើយស្រេច ត្រូវអាបត្តិ​សង្ឃាទិសេស។ ត្រង់ពាក្យថា សង្ឃាទិសេស មានសេចក្តី​អធិប្បាយ​ពិស្តារ​ក្នុងសង្ឃាទិសេស​សិក្ខាបទទី១ រួចហើយ។

[២០៩] ភិក្ខុធ្វើកុដិដែលឥតមានពួកភិក្ខុសំដែងទីឲ្យ មានហេតុទាស់ គឺទីមានអន្តរាយ មិនមានឧបចារ ត្រូវអាបត្តិទុក្កដពីរ និង អាបត្តិសង្ឃាទិសេស។ ភិក្ខុធ្វើកុដិដែលឥតមាន​ពួក​ភិក្ខុ​សំដែងទីឲ្យ មានហេតុទាស់ តែមានឧបចារ ត្រូវអាបត្តិទុក្កដ និងអាបត្តិសង្ឃាទិសេស។ ភិក្ខុធ្វើ​កុដិដែលឥតមាន​ពួក​ភិក្ខុ​សំដែងទីឲ្យ មិនមានហេតុទាស់ មិនមានឧបចារ ត្រូវអាបត្តិទុក្កដ និងអាបត្តិសង្ឃាទិសេស។ ភិក្ខុធ្វើកុដិដែលឥតមាន​ពួក​ភិក្ខុ​សំដែងទីឲ្យ មិនមានហេតុទាស់ តែមានឧបចារ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុធ្វើកុដិដែលមាន​ពួក​ភិក្ខុ​សំដែងទីឲ្យ មានហេតុទាស់ មិនមានឧបចារ ត្រូវអាបត្តិទុក្កដពីរ។ ភិក្ខុធ្វើកុដិដែលមាន​ពួក​ភិក្ខុ​សំដែងទីឲ្យ មានហេតុទាស់ តែមានឧបចារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុធ្វើកុដិដែលមាន​ពួក​ភិក្ខុ​សំដែងទីឲ្យ មិនមានហេតុទាស់ មិនមានឧបចារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុធ្វើកុដិដែលមាន​ពួក​ភិក្ខុ​សំដែងទីឲ្យ មិនមានហេតុទាស់ តែមានឧបចារ ជាអនាបត្តិ (មិនត្រូវអាបត្តិឡើយ)។

[២១០] ភិក្ខុធ្វើកុដិហួសប្រមាណ មានហេតុទាស់ មិនមានឧបចារ ត្រូវអាបត្តិទុក្កដពីរ និងអាបត្តិសង្ឃាទិសេស។ ភិក្ខុធ្វើកុដិហួសប្រមាណ មានហេតុទាស់ តែមានឧបចារ ត្រូវអាបត្តិទុក្កដ និងអាបត្តិសង្ឃាទិសេស។ ភិក្ខុធ្វើកុដិហួសប្រមាណ មិនមានហេតុទាស់ និង​មិនមាន​ឧបចារ ត្រូវអាបត្តិទុក្កដ និងអាបត្តិសង្ឃាទិសេស។ ភិក្ខុធ្វើកុដិហួសប្រមាណ តែមិនមានហេតុទាស់ មានទីឧបចារ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុធ្វើកុដិត្រូវប្រមាណ តែមានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិទុក្កដពីរ។ ភិក្ខុធ្វើកុដិប្រកបដោយប្រមាណ តែមាន​ហេតុ​ទាស់ មានទីឧបចារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុធ្វើកុដិប្រកបដោយប្រមាណ ឥតមានហេតុទាស់ តែឥតមាន​ទី​ឧបចារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុធ្វើកុដិប្រកបដោយប្រមាណ ឥតមានហេតុទាស់ មានទីឧបចារ ជាអនាបត្តិ។

[២១១] ភិក្ខុធ្វើកុដិដែលឥតមានពួកភិក្ខុសំដែងទីឲ្យ ហួសប្រមាណ មានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិទុក្កដពីរ និង អាបត្តិសង្ឃាទិសេសពីរ។ ភិក្ខុធ្វើកុដិដែលឥតមាន​ពួក​ភិក្ខុ​សំដែងទីឲ្យ ហួសប្រមាណ មានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិទុក្កដមួយ និងអាបត្តិសង្ឃាទិសេសពីរ។ ភិក្ខុធ្វើ​កុដិដែលឥតមាន​ពួក​ភិក្ខុ​សំដែងទីឲ្យ ហួសប្រមាណ ឥតមានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិទុក្កដមួយ និងអាបត្តិសង្ឃាទិសេសពីរ។ ភិក្ខុធ្វើកុដិដែលឥតមាន​ពួក​ភិក្ខុ​សំដែងទីឲ្យ ហួសប្រមាណ តែឥតមានហេតុទាស់ មានទីឧបចារ ត្រូវអាបត្តិសង្ឃាទិសេសពីរ។

[២១២] ភិក្ខុធ្វើកុដិដែលមាន​ពួក​ភិក្ខុ​សំដែងទីឲ្យ ប្រកបដោយប្រមាណ តែមានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិទុក្កដពីរ។ ភិក្ខុធ្វើកុដិដែលមាន​ពួក​ភិក្ខុ​សំដែងទីឲ្យ ប្រកបដោយ​ប្រមាណ តែមានហេតុទាស់ មានទីឧបចារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុធ្វើកុដិដែលមាន​ពួក​ភិក្ខុ​សំដែងទីឲ្យ ប្រកបដោយប្រមាណ ឥតមានហេតុទាស់ តែមិនមានទីឧបចារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុធ្វើកុដិដែលមាន​ពួក​ភិក្ខុ​សំដែងទីឲ្យ ប្រកបដោយប្រមាណ ឥតមានហេតុទាស់ មានទីឧបចារ ជាអនាបត្តិ។

[២១៣] ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ ចូរធ្វើកុដិឲ្យខ្ញុំ។ ភិក្ខុទាំងឡាយ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ ដែលឥតមានពួក​ភិក្ខុសំដែងទីឲ្យ មានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិ​ទុក្កដពីរ និងអាបត្តិសង្ឃាទិសេស។បេ។ មានហេតុទាស់ មានទីឧបចារ ត្រូវអាបត្តិទុក្កដ និងអាបត្តិ​សង្ឃាទិសេស។បេ។ ឥតមានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិទុក្កដ និងអាបត្តិ​សង្ឃាទិសេស។បេ។ ឥតមានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុបង្គាប់ (ពួកភិក្ខុ​ផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ។ ភិក្ខុទាំងឡាយ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ ដែលមានពួក​ភិក្ខុសំដែងទីឲ្យ មានហេតុទាស់ ឥតមានទីឧបចារ ត្រូវអាបត្តិ​ទុក្កដពីរ។បេ។ មានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ ឥតមានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ មានទីឧបចារ ជាអនាបត្តិ។ ភិក្ខុបង្គាប់ (ពួកភិក្ខុ​ផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ។ ភិក្ខុទាំងឡាយ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ ដែលហួសប្រមាណ មានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិ​ទុក្កដពីរ និងអាបត្តិសង្ឃាទិសេស។បេ។ មានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិទុក្កដ និងអាបត្តិសង្ឃាទិសេស។បេ។ មិនមាន​ហេតុទាស់ មិន​មានទីឧបចារ ត្រូវអាបត្តិទុក្កដ និងអាបត្តិសង្ឃាទិសេស។បេ។ មិនមានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុបង្គាប់ (ពួកភិក្ខុ​ផងគ្នា) ថា អ្នកទាំងឡាយ​ចូរធ្វើកុដិឲ្យខ្ញុំ។ ភិក្ខុទាំងឡាយ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ ដែលប្រកបដោយប្រមាណ មានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិ​ទុក្កដពីរ។បេ។ មានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិ​ទុក្កដ។បេ។ មិនមានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ មិនមានហេតុទាស់ មានទីឧបចារ ជាអនាបត្តិ។ ភិក្ខុបង្គាប់ (ពួកភិក្ខុ​ផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ។ ភិក្ខុទាំងឡាយ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ ដែលមិនមានពួក​ភិក្ខុសំដែងទីឲ្យ ហួសប្រមាណ មានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិ​ទុក្កដពីរ និងអាបត្តិសង្ឃាទិសេសពីរ។បេ។ មានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិទុក្កដមួយ និងអាបត្តិសង្ឃាទិសេសពីរ។បេ។ មិនមានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិទុក្កដមួយ និងអាបត្តិសង្ឃាទិសេសពីរ។បេ។ មិនមានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិសង្ឃាទិសេសពីរ។ ភិក្ខុបង្គាប់ (ពួកភិក្ខុ​ផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ។ ភិក្ខុទាំងឡាយ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ ដែលមានពួក​ភិក្ខុសំដែងទីឲ្យ ប្រកបដោយប្រមាណ មានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិ​ទុក្កដពីរ។បេ។ មានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ មិនមានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ មិនមានហេតុទាស់ មានទីឧបចារ ជាអនាបត្តិ។

[២១៤] ភិក្ខុបង្គាប់ (ពួកភិក្ខុ​ផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀស​ចេញ​ទៅ ប៉ុន្តែ​មិនបាន​បង្គាប់ដោយ​ពាក្យថា កុដិនោះ​គួរជាកុដិដែលមានពួក​ភិក្ខុសំដែងទីឲ្យផង មិនមានហេតុទាស់ផង មានទីឧបចារផងដូច្នេះឡើយ។ ពួកភិក្ខុ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ ដែលឥតមានពួក​ភិក្ខុសំដែងទីឲ្យ មានហេតុទាស់ មិនមានទីឧបចារ (ភិក្ខុនោះ) ត្រូវអាបត្តិ​ទុក្កដពីរ និងអាបត្តិសង្ឃាទិសេស។បេ។ មានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិទុក្កដ និងអាបត្តិ​សង្ឃាទិសេស។បេ។ មិនមានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិទុក្កដ និងអាបត្តិ​សង្ឃាទិសេស។បេ។ មិនមានហេតុទាស់ មានទីឧបចារ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុបង្គាប់ (ពួកភិក្ខុ​ផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀស​ចេញ​ទៅ ប៉ុន្តែ​មិនបាន​ពន្យល់​ដោយ​ពាក្យថា កុដិនោះ​គួរជាកុដិដែលមានពួក​ភិក្ខុសំដែងទីឲ្យផង ឥតមានហេតុទាស់ផង មានទីឧបចារផងដូច្នេះឡើយ។ ពួកភិក្ខុ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ ដែលមានពួក​ភិក្ខុសំដែងទីឲ្យ មានហេតុទាស់ មិនមានទីឧបចារ (ភិក្ខុនោះ) ត្រូវអាបត្តិ​ទុក្កដពីរ។បេ។ មានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ ឥតមានទីឧបចារ ត្រូវអាបត្តិទុក្កដ ។បេ។ ឥតមានហេតុទាស់ មានទីឧបចារ ជាអនាបត្តិ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ​ ចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀស​ចេញ​ទៅ ប៉ុន្តែ​មិនបាន​ពន្យល់​ដោយ​ពាក្យថា កុដិនោះ​ត្រូវប្រកបដោយប្រមាណផង  ឥតមានហេតុទាស់ផង មានទីឧបចារផងដូច្នេះឡើយ។ ពួកភិក្ខុ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ ដែលហួសប្រមាណ មានហេតុទាស់ មិនមានទីឧបចារ (ភិក្ខុនោះ) ត្រូវអាបត្តិ​ទុក្កដពីរ និងអាបត្តិសង្ឃាទិសេស។បេ។ មានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិទុក្កដ និងអាបត្តិ​សង្ឃាទិសេស។បេ។ ឥតមានហេតុទាស់ ឥតមានទីឧបចារ ត្រូវអាបត្តិទុក្កដ និងអាបត្តិ​សង្ឃាទិសេស។បេ។ ឥតមានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ​ ចូរធ្វើកុដិឲ្យខ្ញុំ ហើយ​ចៀស​​ចេញ​ទៅ ប៉ុន្តែ​មិនបាន​ពន្យល់​ដោយ​ពាក្យថា កុដិនោះ​គួរជាកុដិ​ប្រកបដោយប្រមាណផង  ឥតមានហេតុទាស់ផង មានទីឧបចារផងដូច្នេះឡើយ។ ពួកភិក្ខុ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ ដែលប្រកប​ដោយប្រមាណ មានហេតុទាស់ មិនមានទីឧបចារ (ភិក្ខុនោះ) ត្រូវអាបត្តិ​ទុក្កដពីរ។បេ។ មានហេតុទាស់ មានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ ឥតមានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ មានទីឧបចារ ជាអនាបត្តិ។ ភិក្ខុ​បង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ​ ចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀស​ចេញ​ទៅ ប៉ុន្តែ​មិនបាន​ពន្យល់​ដោយ​ពាក្យថា កុដិនោះ​គួរជាកុដិ​ដែលមានពួកភិក្ខុ​សំដែងទីឲ្យ​ផង ប្រកប​ដោយ​ប្រមាណ​ផង  ឥតមានហេតុទាស់ផង មានទីឧបចារផងដូច្នេះឡើយ។ ពួកភិក្ខុ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ ដែលមិនមានពួកភិក្ខុសំដែងទីឲ្យ ហួសប្រមាណ មានហេតុទាស់ ឥតមានទីឧបចារ (ភិក្ខុនោះ) ត្រូវអាបត្តិ​ទុក្កដពីរ និងអាបត្តិសង្ឃាទិសេសពីរ។បេ។ មានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិទុក្កដ និងអាបត្តិ​សង្ឃាទិសេសពីរ។បេ។ មិនមានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិទុក្កដ និងអាបត្តិ​សង្ឃាទិសេសពីរ។បេ។ មិនមានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិសង្ឃាទិសេសពីរ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ​ ចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀស​ចេញ​ទៅ ប៉ុន្តែ​មិនបាន​ពន្យល់​ដោយ​ពាក្យថា កុដិនោះគួរជាកុដិ​ដែលមាន​ពួក​ភិក្ខុ​សំដែងទីឲ្យផង ប្រកបដោយប្រមាណផង  មិនមានហេតុទាស់ផង មានទីឧបចារ​ផងដូច្នេះ​ឡើយ។ ពួកភិក្ខុ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ ដែលមានពួកភិក្ខុសំដែងទីឲ្យ ប្រកបដោយ​ប្រមាណ តែមានហេតុទាស់ មិនមានទីឧបចារ (ភិក្ខុនោះ) ត្រូវអាបត្តិ​ទុក្កដពីរ។បេ។ មានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ មិនមានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ មិនមានហេតុទាស់ មានទីឧបចារ មិនត្រូវអាបត្តិឡើយ។

[២១៥] ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ​ ចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀស​ចេញ​ទៅ ប៉ុន្តែបាន​ពន្យល់​ដោយ​ពាក្យថា កុដិនោះ​គួរជាកុដិ​ដែលមានពួកភិក្ខុ​សំដែងទីឲ្យផង ឥតមាន​ហេតុ​ទាស់​ផង មានទីឧបចារផង។ ពួកភិក្ខុ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ ដែលឥតមានពួកភិក្ខុ​សំដែងទីឲ្យ មានហេតុទាស់ មិនមានទីឧបចារ ។ ភិក្ខុនោះឮដំណឹងថា ពួកភិក្ខុ​ធ្វើ​កុដិ​ដែលមិនមានពួកភិក្ខុ​សំដែងទីឲ្យ មានហេតុទាស់ មិនមានទីឧបចារ ដើម្បីអាត្មាអញ។ ភិក្ខុនោះ គប្បីទៅខ្លួនឯងក្តី ប្រើ​បម្រើ​ទៅក្តី ​ដោយពាក្យថា កុដិនោះគួរជាកុដិ​ដែលមានពួកភិក្ខុសំដែងទីឲ្យផង ឥតមាន​ហេតុ​ទាស់​ផង មានទីឧបចារផង។ បើភិក្ខុនោះមិនបានទៅខ្លួនឯងក្តី មិនបានប្រើបម្រើ​ឲ្យទៅក្តី ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ​ ចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀស​ចេញ​ទៅ ប៉ុន្តែបាន​ពន្យល់​ដោយ​ពាក្យថា កុដិនោះ​គួរជាកុដិ​ដែលមានពួកភិក្ខុ​សំដែងទីឲ្យផង ឥតមាន​ហេតុ​ទាស់​ផង មានទីឧបចារផង។ ពួកភិក្ខុ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ ដែលឥតមានពួកភិក្ខុ​សំដែងទីឲ្យ មានហេតុទាស់ តែមានទីឧបចារ ។ ភិក្ខុនោះឮដំណឹងថា ពួកភិក្ខុ​ធ្វើ​កុដិដើម្បី​ខ្លួន​អញ​ដែលឥតមានពួកភិក្ខុ​សំដែងទីឲ្យ មានហេតុទាស់ តែមានទីឧបចារ។ ភិក្ខុនោះ គប្បីទៅខ្លួនឯងក្តី ប្រើ​បម្រើ​ឲ្យទៅក្តី ​ដោយពាក្យថា កុដិនោះគួរជាកុដិ​ដែលមានពួកភិក្ខុសំដែងទីឲ្យផង ឥតមាន​ហេតុ​ទាស់​ផង។ បើភិក្ខុនោះមិនទៅខ្លួនឯងក្តី មិនបានប្រើបម្រើ​ឲ្យទៅក្តី ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ​ ចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀស​ចេញ​ទៅ ប៉ុន្តែបាន​ពន្យល់​ដោយ​ពាក្យថា កុដិនោះ​គួរជាកុដិ​ដែលមានពួកភិក្ខុ​សំដែងទីឲ្យផង ឥតមាន​ហេតុ​ទាស់​ផង មានទីឧបចារផង។ ពួកភិក្ខុ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ ដែលឥតមានពួកភិក្ខុ​សំដែងទីឲ្យ ឥតមានហេតុទាស់ ឥតមានទីឧបចារ ។ ភិក្ខុនោះឮដំណឹងថា ពួកភិក្ខុ​ធ្វើ​កុដិ​ដើម្បីខ្លួនអញ ដែលឥតមានពួកភិក្ខុ​សំដែងទីឲ្យ ឥតមានហេតុទាស់ ឥតមានទីឧបចារ។ ភិក្ខុនោះ គប្បីទៅ​ខ្លួនឯងក្តី ប្រើ​បម្រើ​ឲ្យទៅក្តី ​ដោយពាក្យថា កុដិនោះគួរជាកុដិ​ដែលមានពួកភិក្ខុសំដែងទីឲ្យផង មានទីឧបចារផង។ បើភិក្ខុនោះមិនបានទៅខ្លួនឯងក្តី មិនបានប្រើបម្រើ​ឲ្យទៅក្តី ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ​ ចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀស​ចេញ​ទៅ ប៉ុន្តែបាន​ពន្យល់​ដោយ​ពាក្យថា កុដិនោះ​គួរជាកុដិ​ដែលមានពួកភិក្ខុ​សំដែងទីឲ្យផង ឥតមាន​ហេតុ​ទាស់​ផង មានទីឧបចារផង។ ពួកភិក្ខុ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ ដែលមិនមានពួកភិក្ខុ​សំដែងទីឲ្យ ឥតមានហេតុទាស់ មានទីឧបចារ ។ ភិក្ខុនោះឮដំណឹងថា ពួកភិក្ខុ​ធ្វើ​កុដិ​ដើម្បីខ្លួនអញ ដែលមិនមាន​ពួកភិក្ខុ​សំដែងទីឲ្យ ឥតមានហេតុទាស់ មានទីឧបចារ។ ភិក្ខុនោះ គប្បីទៅខ្លួនឯងក្តី ប្រើ​បម្រើ​ឲ្យទៅក្តី ​ដោយពាក្យថា កុដិនោះគួរជាកុដិ​ដែលមានពួកភិក្ខុសំដែងទីឲ្យ។ បើភិក្ខុ​នោះមិនបានទៅខ្លួនឯងក្តី មិនបានប្រើបម្រើ​ឲ្យទៅក្តី ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ​ ចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀស​ចេញ​ទៅ ប៉ុន្តែបាន​ពន្យល់​ដោយ​ពាក្យថា កុដិនោះ​គួរជាកុដិ​ដែលមានពួកភិក្ខុ​សំដែងទីឲ្យផង ឥតមាន​ហេតុ​ទាស់​ផង មានទីឧបចារផង។ ពួកភិក្ខុ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ ដែលមានពួកភិក្ខុ​សំដែងទីឲ្យ តែមានហេតុទាស់ ឥតមានទីឧបចារ។ ភិក្ខុនោះឮដំណឹងថា ពួកភិក្ខុ​ធ្វើ​កុដិដើម្បីខ្លួនអញ ​ដែលមានពួកភិក្ខុ​សំដែងទីឲ្យ តែមាន​ហេតុទាស់ ឥតមានទីឧបចារ។ ភិក្ខុនោះ គប្បីទៅខ្លួនឯងក្តី ប្រើ​បម្រើឲ្យ​ទៅក្តី ​ដោយពាក្យថា កុដិនោះគួរជាកុដិឥតមាន​ហេតុ​ទាស់​ផង មានទីឧបចារផង។ បើភិក្ខុនោះមិនបានទៅខ្លួនឯងក្តី មិនបានប្រើបម្រើ​ឲ្យទៅក្តី ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ​ ចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀស​ចេញ​ទៅ ប៉ុន្តែបាន​ពន្យល់​ដោយ​ពាក្យថា កុដិនោះ​គួរជាកុដិ​មានពួកភិក្ខុ​សំដែងទីឲ្យផង ឥតមាន​ហេតុ​ទាស់​ផង មានទីឧបចារផង។ ពួកភិក្ខុ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ ដែលមានពួកភិក្ខុ​សំដែងទីឲ្យ តែមានហេតុទាស់ មានទីឧបចារ។ ភិក្ខុនោះ​ឮដំណឹងថា ពួកភិក្ខុ​ធ្វើ​កុដិដើម្បីខ្លួនអញ ​ដែលមានពួកភិក្ខុ​សំដែងទីឲ្យ តែមាន​ហេតុទាស់ មានទីឧបចារ។ ភិក្ខុនោះ ត្រូវទៅខ្លួនឯងក្តី ប្រើ​បម្រើឲ្យ​ទៅក្តី ​ដោយពាក្យថា កុដិនោះគួរ​ជាកុដិ​ឥតមាន​ហេតុ​ទាស់។ បើភិក្ខុនោះមិនបានទៅខ្លួនឯងក្តី មិនបានប្រើបម្រើ​ឲ្យទៅក្តី ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ​ ចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀស​ចេញ​ទៅ ប៉ុន្តែបាន​ពន្យល់​ដោយ​ពាក្យថា កុដិនោះ​គួរជាកុដិមានពួកភិក្ខុ​សំដែងទីឲ្យផង ឥតមាន​ហេតុ​ទាស់​ផង មានទីឧបចារផង។ ពួកភិក្ខុ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ ដែលមានពួកភិក្ខុ​សំដែងទីឲ្យ ឥតមានហេតុទាស់ ឥតមានទីឧបចារ។ ភិក្ខុនោះឮដំណឹងថា ពួកភិក្ខុ​ធ្វើ​កុដិដើម្បីខ្លួនអញ ​មានពួកភិក្ខុ​សំដែងទីឲ្យ ឥតមាន​ហេតុទាស់ តែឥតមានទីឧបចារ។ ភិក្ខុនោះ ត្រូវទៅខ្លួនឯងក្តី ប្រើ​បម្រើឲ្យ​ទៅក្តី ​ដោយពាក្យថា កុដិនោះគួរជាកុដិមានទីឧបចារ។ បើភិក្ខុ​នោះមិន​បានទៅខ្លួនឯងក្តី មិនបានប្រើបម្រើ​ឲ្យទៅក្តី ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ​ ចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀស​ចេញ​ទៅ ប៉ុន្តែបាន​ពន្យល់​ដោយ​ពាក្យថា កុដិនោះ​គួរជាកុដិមានពួកភិក្ខុ​សំដែងទីឲ្យផង ឥតមាន​ហេតុ​ទាស់​ផង មានទីឧបចារផង។ ពួកភិក្ខុ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ ដែលមានពួកភិក្ខុ​សំដែងទីឲ្យ ឥតមានហេតុទាស់ មានទីឧបចារ មិនត្រូវអាបត្តិឡើយ។

[២១៦] ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀសចេញទៅ ប៉ុន្តែ​បានពន្យល់​ថា កុដិ​នោះគួរ​ជាកុដិ​ប្រកបដោយប្រមាណផង ឥតមានហេតុទាស់ផង មានទី​ឧបចារផង។ ពួកភិក្ខុក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ ធំហួសប្រមាណ មានហេតុទាស់ មិនមានទីឧបចារ។ ភិក្ខុនោះឮដំណឹងថា ពួកភិក្ខុធ្វើកុដិ​ដើម្បីខ្លួនអញ ធំហួសប្រមាណ មានហេតុទាស់ មិនមានទី​ឧបចារ។ ភិក្ខុនោះ ត្រូវទៅខ្លួនឯងក្តី ប្រើបម្រើឲ្យទៅក្តី ដោយពាក្យថា កុដិនោះគួរប្រកប​ដោយ​ប្រមាណ​ផង ឥតមានហេតុទាស់ផង មានទីឧបចារផង។បេ។ គួរប្រកបដោយប្រមាណផង ឥតមាន​ហេតុទាស់ផង។បេ។ គួរប្រកបដោយប្រមាណផង គួរមានទីឧបចារផង។បេ។ គួរប្រកប​ដោយ​ប្រមាណ។ បើភិក្ខុនោះមិនបានទៅខ្លួនឯងក្តី មិនបានប្រើបម្រើ​ឲ្យទៅក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀសចេញទៅ ប៉ុន្តែ​បានពន្យល់​ថា កុដិ​នោះគួរ​ប្រកបដោយប្រមាណផង ឥតមានហេតុទាស់ផង មានទី​ឧបចារផង។ ពួកភិក្ខុក៏ធ្វើ​កុដិឲ្យភិក្ខុនោះ ប្រកបដោយ​ប្រមាណ តែមានហេតុទាស់ ឥតមានទីឧបចារ។ ភិក្ខុនោះឮដំណឹងថា ពួកភិក្ខុធ្វើកុដិ​ឲ្យអាត្មាអញ ប្រកបដោយប្រមាណ មានហេតុទាស់ ឥតមានទី​ឧបចារ។ ភិក្ខុនោះ ត្រូវទៅខ្លួនឯងក្តី ប្រើបម្រើឲ្យទៅក្តី ដោយពាក្យថា កុដិនោះគួរជា​កុដិឥត​មានហេតុទាស់ផង មានទីឧបចារផង។បេ។ គួរជាកុដិឥតមាន​ហេតុទាស់។បេ។ មានទីឧបចារ។បេ។ ជាអនាបត្តិ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀសចេញទៅ ប៉ុន្តែ​បានពន្យល់ដោយ​ថា កុដិ​នោះគួរ​ជាកុដិមានពួកភិក្ខុ​សំដែង​ទីឲ្យផង ប្រកបដោយប្រមាណផង ឥតមានហេតុទាស់ផង មានទី​ឧបចារផង។ ពួកភិក្ខុក៏ធ្វើ​កុដិឲ្យភិក្ខុនោះ ជាកុដិឥតមានពួកភិក្ខុសំដែងទីឲ្យ ហួស​ប្រមាណ មានហេតុទាស់ ឥតមានទីឧបចារ។ ភិក្ខុនោះ​ឮដំណឹងថា ពួកភិក្ខុធ្វើកុដិ​ឲ្យអាត្មាអញ ជាកុដិឥតមានពួកភិក្ខុសំដែងទីឲ្យ ហួសប្រមាណ មានហេតុទាស់ ឥតមានទី​ឧបចារ។ ភិក្ខុនោះ ត្រូវទៅខ្លួនឯងក្តី ប្រើបម្រើឲ្យទៅក្តី ដោយពាក្យថា កុដិនោះគួរជា​កុដិមានពួកភិក្ខុសំដែងទីឲ្យផង ប្រកបដោយ​ប្រមាណផង ឥត​មានហេតុទាស់ផង មានទីឧបចារផង។បេ។ គួរជាកុដិមានពួកភិក្ខុសំដែងទីឲ្យផង ប្រកបដោយប្រមាណផង ឥតមាន​ហេតុទាស់ផង។បេ។ គួរជាកុដិមានពួកភិក្ខុសំដែងទីឲ្យផង ប្រកបដោយប្រមាណផង មាន​ទីឧបចារ។បេ។ គួរជាកុដិមានពួកភិក្ខុសំដែងទីឲ្យផង ប្រកបដោយប្រមាណផង។ បើភិក្ខុនោះ មិនបានទៅខ្លួនឯងក្តី មិនបានប្រើបម្រើឲ្យទៅក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ រួចចៀសចេញទៅ ប៉ុន្តែ​បានពន្យល់​ថា កុដិ​នោះគួរ​ជាកុដិ​មាន​ពួកភិក្ខុ​សំដែង​ទីឲ្យផង ប្រកបដោយប្រមាណផង ឥតមានហេតុទាស់ផង មានទី​ឧបចារផង។ ពួកភិក្ខុក៏ធ្វើ​កុដិឲ្យភិក្ខុនោះ ជាកុដិមានពួកភិក្ខុសំដែងទីឲ្យ ប្រកបដោយ​​ប្រមាណ តែមាន​ហេតុទាស់ ឥតមានទីឧបចារ។ ភិក្ខុនោះ​ឮដំណឹងថា ពួកភិក្ខុធ្វើកុដិ​ឲ្យអាត្មាអញ ជាកុដិមានពួកភិក្ខុសំដែងទីឲ្យ ប្រកបដោយ​ប្រមាណ តែមានហេតុទាស់ ឥតមានទី​ឧបចារ។ ភិក្ខុនោះត្រូវទៅខ្លួនឯងក្តី ប្រើបម្រើឲ្យទៅក្តី ដោយពាក្យថា កុដិនោះគួរជា​កុដិឥតមាន​ហេតុទាស់ផង មានទីឧបចារផង។បេ។ ឥតមាន​ហេតុទាស់ផង។បេ។ មាន​ទីឧបចារ។បេ។ ជាអនាបត្តិ។

[២១៧] ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ រួចចៀសចេញទៅ ប៉ុន្តែ​បានពន្យល់​ថា កុដិ​នោះគួរ​ជាកុដិមានពួកភិក្ខុសំដែងទីឲ្យផង ឥតមានហេតុទាស់ផង មានទី​ឧបចារផង។ ពួកភិក្ខុក៏ធ្វើ​កុដិឲ្យភិក្ខុនោះ ជាកុដិឥតមានពួកភិក្ខុសំដែងទីឲ្យ មានហេតុទាស់ ឥតមានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដបី។បេ។ មានហេតុទាស់ មានទី​ឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដពីរ។បេ។ ឥតមានហេតុទាស់ ឥតមានទី​ឧបចារ ពួកភិក្ខុអ្នកធ្វើ​ ត្រូវ​អាបត្តិ​ទុក្កដពីរ។បេ។ ឥតមានហេតុទាស់ មានទី​ឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុ​បង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ រួចចៀសចេញទៅ ប៉ុន្តែ​បានពន្យល់​ថា កុដិ​នោះគួរ​ជាកុដិមានពួកភិក្ខុសំដែងទីឲ្យផង ឥតមានហេតុទាស់ផង មានទី​ឧបចារផង។ ពួក​ភិក្ខុ​ក៏ធ្វើ​កុដិឲ្យភិក្ខុនោះ ជាកុដិមានពួកភិក្ខុសំដែងទីឲ្យ តែមានហេតុទាស់ ឥតមានទីឧបចារ ភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដពីរ។បេ។ មានហេតុទាស់ មានទី​ឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ ឥតមានទី​ឧបចារ ពួកភិក្ខុអ្នកធ្វើ​ ត្រូវ​អាបត្តិ​ទុក្កដ។បេ។ ឥតមានហេតុទាស់ មានទី​ឧបចារ ជាអនាបត្តិ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ រួចចៀសចេញទៅ ប៉ុន្តែ​បានពន្យល់​ថា កុដិ​នោះគួរ​ជាកុដិប្រកប​ដោយ​ប្រមាណផង ឥតមានហេតុទាស់ផង មានទី​ឧបចារផង។ ពួកភិក្ខុក៏ធ្វើ​កុដិឲ្យភិក្ខុនោះ ជាកុដិហួសប្រមាណ មានហេតុទាស់ ឥតមានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដបី។បេ។ មានហេតុទាស់ មានទី​ឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដពីរ។បេ។ ឥតមានហេតុទាស់ ឥតមានទី​ឧបចារ ពួកភិក្ខុអ្នកធ្វើ​ ត្រូវ​អាបត្តិ​ទុក្កដពីរ។បេ។ ឥតមានហេតុទាស់ មានទី​ឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ រួចចៀសចេញទៅ ប៉ុន្តែ​បានពន្យល់​ថា កុដិ​នោះគួរ​ជាកុដិប្រកបដោយប្រមាណផង ឥតមានហេតុទាស់ផង មានទី​ឧបចារផង។ ពួកភិក្ខុក៏ធ្វើ​កុដិឲ្យភិក្ខុនោះ ប្រកបដោយ​ប្រមាណ តែមានហេតុទាស់ ឥតមានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដពីរ។បេ។ មានហេតុទាស់ តែមានទី​ឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ តែឥតមានទី​ឧបចារ ពួកភិក្ខុអ្នកធ្វើ​ ត្រូវ​អាបត្តិ​ទុក្កដ។បេ។ ឥតមានហេតុទាស់ មានទី​ឧបចារ ជាអនាបត្តិ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ រួចចៀសចេញទៅ ប៉ុន្តែ​បានពន្យល់​ថា កុដិ​នោះគួរ​ជាកុដិមានពួកភិក្ខុសំដែងទីឲ្យផង ប្រកបដោយប្រមាណផង ឥតមានហេតុទាស់ផង មានទី​ឧបចារផង។ ពួកភិក្ខុក៏ធ្វើ​កុដិឲ្យភិក្ខុនោះ ឥតមានពួកភិក្ខុសំដែងទីឲ្យ ហួសប្រមាណ មានហេតុទាស់ ឥតមានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដ៤។បេ។ មានហេតុទាស់ តែមានទី​ឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដបី។បេ។ ឥតមានហេតុទាស់ ឥតមានទី​ឧបចារ ពួកភិក្ខុអ្នកធ្វើ​ ត្រូវ​អាបត្តិ​ទុក្កដបី។បេ។ ឥតមានហេតុទាស់ មានទី​ឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិ​ទុក្កដពីរ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ រួចចៀស​ចេញទៅ ប៉ុន្តែ​បានពន្យល់​ថា កុដិ​នោះគួរ​ជាកុដិមានពួកភិក្ខុសំដែងទីឲ្យផង  ប្រកប​ដោយប្រមាណ​ផង ឥតមានហេតុទាស់ផង មានទី​ឧបចារផង។ ពួកភិក្ខុក៏ធ្វើ​កុដិឲ្យភិក្ខុនោះ មានពួកភិក្ខុសំដែងទីឲ្យ ប្រកបដោយប្រមាណ តែមានហេតុទាស់ ឥតមានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដពីរ។បេ។ មានហេតុទាស់ តែមានទី​ឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ តែឥតមានទី​ឧបចារ ពួកភិក្ខុអ្នកធ្វើ​ ត្រូវ​អាបត្តិ​ទុក្កដ។បេ។ ឥតមានហេតុទាស់ មានទី​ឧបចារ ជាអនាបត្តិ។

[២១៨] ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ រួចចៀសចេញទៅ។ ពួកភិក្ខុក៏ធ្វើ​កុដិឲ្យភិក្ខុនោះ ឥតមានពួកភិក្ខុសំដែងទីឲ្យ មានហេតុទាស់ ឥតមានទីឧបចារ។ កាលបើ​ការដែលធ្វើកុដិមិនទាន់ស្រេច ក៏ស្រាប់តែភិក្ខុនោះមកដល់។ ភិក្ខុនោះត្រូវឲ្យកុដិ​នោះ​ដល់​ភិក្ខុដទៃ ឬត្រូវទំលាយ​បង់ ហើយឲ្យធ្វើជាថ្មីទៀត។ បើភិក្ខុនោះមិនបានឲ្យកុដិនោះ​ដល់​ភិក្ខុ​ដទៃ​ទេ ឬមិនបានទំលាយបង់​ ហើយឲ្យធ្វើជាថ្មីទៀតទេ ត្រូវអាបត្តិទុក្កដពីរ និងអាបត្តិសង្ឃាទិសេស។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ រួចចៀសចេញទៅ។ ពួកភិក្ខុក៏ធ្វើ​កុដិឲ្យភិក្ខុនោះ ឥតមានពួកភិក្ខុសំដែងទីឲ្យ មានហេតុទាស់ តែមានទីឧបចារ។ កាលបើ​ការដែលធ្វើកុដិមិនទាន់ស្រេច ក៏ស្រាប់តែភិក្ខុនោះមកដល់។ ភិក្ខុនោះត្រូវឲ្យកុដិ​នោះ​ដល់​ភិក្ខុដទៃ ឬត្រូវទំលាយ​បង់ ហើយឲ្យធ្វើជាថ្មី។ បើភិក្ខុនោះមិនបានឲ្យកុដិនោះ​ដល់​ភិក្ខុ​ដទៃ​ទេ ឬមិនបានទំលាយបង់​ ហើយឲ្យធ្វើជាថ្មីទៀតទេ ត្រូវអាបត្តិទុក្កដ និងអាបត្តិសង្ឃាទិសេស។បេ។ ឥតមានហេតុទាស់ តែឥតមានទីឧបចារ…​ត្រូវអាបត្តិទុក្កដ និងអាបត្តិសង្ឃាទិសេស។បេ។ ឥតមាន​ហេតុទាស់ មានទីឧបចារ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ រួចចៀសចេញទៅ។ ពួកភិក្ខុក៏ធ្វើ​កុដិឲ្យភិក្ខុនោះ មានពួកភិក្ខុសំដែងទីឲ្យ តែមានហេតុទាស់ ឥតមានទីឧបចារ។ កាលបើ​ការដែលធ្វើកុដិមិនទាន់ស្រេច ក៏ស្រាប់តែភិក្ខុនោះមកដល់។ ភិក្ខុនោះត្រូវឲ្យកុដិ​នោះ​ដល់​ភិក្ខុដទៃ ឬគប្បីទំលាយ​បង់ ហើយឲ្យធ្វើជាថ្មីទៀត។ បើភិក្ខុនោះមិនបានឲ្យកុដិនោះ​ដល់​ភិក្ខុ​ដទៃ​ទេ ឬមិនបានទំលាយបង់​ ហើយឲ្យធ្វើជាថ្មីទៀតទេ ត្រូវអាបត្តិទុក្កដពីរ។បេ។ មានហេតុទាស់ តែមានទីឧបចារ…​ត្រូវអាបត្តិទុក្កដ។បេ។ ឥតមាន​ហេតុទាស់ តែឥតមានទីឧបចារ… ត្រូវអាបត្តិ​ទុក្កដ។បេ។ ឥតមានហេតុទាស់ មានទីឧបចារ ជាអនាបត្តិ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ រួចចៀសចេញទៅ។ ពួកភិក្ខុក៏ធ្វើ​កុដិឲ្យភិក្ខុនោះ ហួសប្រមាណ មានហេតុទាស់ ឥតមានទីឧបចារ។ កាលបើ​ការដែលធ្វើកុដិមិនទាន់ស្រេច ក៏ស្រាប់តែភិក្ខុនោះមកដល់។ ភិក្ខុនោះគប្បីឲ្យកុដិ​នោះ​ដល់​ភិក្ខុដទៃ ឬត្រូវទំលាយ​បង់ ហើយឲ្យធ្វើជាថ្មីទៀត។ បើភិក្ខុនោះមិនបានឲ្យកុដិនោះ​ដល់​ភិក្ខុ​ដទៃ​ទេ ឬមិនបានទំលាយបង់​ ហើយឲ្យធ្វើជាថ្មីទៀតទេ ត្រូវអាបត្តិទុក្កដពីរ និងអាបត្តិសង្ឃាទិសេស។បេ។ មានហេតុទាស់ តែមានទីឧបចារ…​ត្រូវអាបត្តិទុក្កដ និងអាបត្តិសង្ឃាទិសេស។បេ។ ឥតមាន​ហេតុទាស់ តែឥតមានទីឧបចារ… ត្រូវអាបត្តិទុក្កដ និងអាបត្តិ​សង្ឃាទិសេស។បេ។ ឥតមានហេតុទាស់ មានទី​ឧបចារ…​ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀសចេញទៅ។ ពួកភិក្ខុក៏ធ្វើ​កុដិឲ្យភិក្ខុនោះ ប្រកបដោយប្រមាណ មានហេតុទាស់ ឥតមានទីឧបចារ។ កាលបើ​ការដែលធ្វើកុដិមិនទាន់ស្រេច ក៏ស្រាប់តែភិក្ខុនោះមកដល់។ ភិក្ខុនោះគប្បីឲ្យកុដិ​នោះ​ដល់​ភិក្ខុដទៃ ឬគប្បីទំលាយ​បង់ ហើយឲ្យធ្វើជាថ្មីទៀត។ បើភិក្ខុនោះ​មិនបានឲ្យកុដិនោះ​ដល់​ភិក្ខុ​ដទៃ​ទេ ឬមិនបានទំលាយបង់​ ហើយឲ្យធ្វើជាថ្មីទៀតទេ ត្រូវអាបត្តិទុក្កដពីរ។បេ។ មានហេតុទាស់ តែមានទីឧបចារ…​ត្រូវអាបត្តិទុក្កដ។បេ។ ឥតមាន​ហេតុទាស់ តែឥតមានទីឧបចារ… ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ មានទី​ឧបចារ ជាអនាបត្តិ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀសចេញទៅ។ ពួកភិក្ខុក៏ធ្វើ​កុដិឲ្យភិក្ខុនោះ មិនមានពួកភិក្ខុសំដែងទីឲ្យ ហួសប្រមាណ មានហេតុទាស់ ឥតមានទីឧបចារ។ កាលបើ​ការដែលធ្វើកុដិមិនទាន់ស្រេច ក៏ស្រាប់តែភិក្ខុនោះមកដល់។ ភិក្ខុនោះគប្បីឲ្យកុដិ​នោះ​ដល់​ភិក្ខុដទៃ ឬគប្បីរុះរើធ្វើជាថ្មីទៀត។ បើភិក្ខុនោះមិនបានឲ្យកុដិនោះ​ដល់​ភិក្ខុ​ដទៃ​ទេ ឬមិនបានរុះរើធ្វើជាថ្មីទៀតទេ ត្រូវអាបត្តិទុក្កដពីរ និងអាបត្តិសង្ឃាទិសេស​ពីរ។បេ។ មានហេតុទាស់ តែមានទីឧបចារ…​ត្រូវអាបត្តិទុក្កដ និងអាបត្តិសង្ឃាទិសេសពីរ។បេ។ ឥតមាន​ហេតុទាស់ តែឥតមានទីឧបចារ… ត្រូវអាបត្តិទុក្កដ និងអាបត្តិ​សង្ឃាទិសេសពីរ។ ឥតមានហេតុទាស់ មានទី​ឧបចារ…​ត្រូវអាបត្តិ​សង្ឃាទិសេសពីរ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ រួចចៀសចេញទៅ។ ពួកភិក្ខុក៏ធ្វើ​កុដិឲ្យភិក្ខុនោះ មានពួកភិក្ខុ​សំដែងទីឲ្យ ប្រកបដោយប្រមាណ តែមានហេតុទាស់ ឥតមានទីឧបចារ។ កាលបើ​ការដែលធ្វើកុដិមិនទាន់ស្រេច ក៏ស្រាប់តែភិក្ខុនោះមកដល់។ ភិក្ខុនោះគប្បីឲ្យកុដិ​នោះ​ដល់​ភិក្ខុដទៃ ឬគប្បីឲ្យរុះរើធ្វើជាថ្មីទៀត។ បើភិក្ខុនោះមិនបានឲ្យកុដិនោះ​ដល់​ភិក្ខុ​ដទៃ​ទេ ឬមិន ឲ្យរុះរើ​ធ្វើជាថ្មីទៀតទេ ត្រូវអាបត្តិទុក្កដពីរ។បេ។ មានហេតុទាស់ តែមានទីឧបចារ…​ត្រូវអាបត្តិទុក្កដ។បេ។ ឥតមាន​ហេតុទាស់ ឥតមានទីឧបចារ… ត្រូវអាបត្តិទុក្កដ។ ឥតមានហេតុទាស់ មានទី​ឧបចារ ជាអនាបត្តិ។

[២១៩] ភិក្ខុធ្វើកុដិមិនទាន់ស្រេចដោយខ្លួនឯង ហើយធ្វើបង្ហើយដោយខ្លួនឯង ត្រូវ​អាបត្តិ​សង្ឃាទិសេស។ ភិក្ខុធ្វើកុដិមិនទាន់ស្រេចដោយខ្លួនឯង ហើយឲ្យភិក្ខុដទៃធ្វើបង្ហើយ (ភិក្ខុអ្នកប្រើ) ត្រូវ​អាបត្តិ​សង្ឃាទិសេស។ ពួកភិក្ខុដទៃធ្វើកុដិ (ឲ្យភិក្ខុរូបណា) មិនទាន់ស្រេច ហើយភិក្ខុ​ (រូបនោះ) ធ្វើបង្ហើយដោយខ្លួនឯង ត្រូវអាបត្តិសង្ឃាទិសេស។ ពួកភិក្ខុដទៃធ្វើកុដិ (ឲ្យភិក្ខុរូបណា) មិនទាន់​ស្រេច ហើយភិក្ខុ (រូបនោះ) ឲ្យពួកភិក្ខុដទៃ​ធ្វើបង្ហើយ ត្រូវអាបត្តិសង្ឃាទិសេស។

[២២០] ដំណើរដែលមិនត្រូវអាបត្តិនោះ គឺភិក្ខុធ្វើលេណ គុហា កុដិស្មៅ និងកុដិ​សម្រាប់ភិក្ខុដទៃ (មានឧបជ្ឈាយ៍ជាដើម) និងទីសេនាសន​ទាំងពួង (មានរោងឧបោសថជាដើម) វៀរលែងតែធ្វើកុដិ​សម្រាប់នៅរបស់ខ្លួន (ម្យ៉ាងទៀត) ដំណើរ​ដែល​មិនត្រូវអាបត្តិ​នោះ គឺភិក្ខុឆ្កួត និងភិក្ខុដើមបញ្ញត្តិ។

សង្ឃាទិសេសទី៦ ចប់។

សង្ឃាទិសេស ទី៧

[២២១] សម័យនោះ ព្រះសព្វញ្ញុពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគ ទ្រង់គង់នៅក្នុង​ឃោសិតារាមទៀបក្រុងកោសម្ពី។ សម័យនោះឯង មានគហបតីជាឧបដ្ឋាកឆន្នភិក្ខុដ៏មានអាយុ បាននិយាយពាក្យ​នេះ​នឹងឆន្នភិក្ខុដ៏មានអាយុថា បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់ជ្រាបទី​សម្រាប់សង់វិហារ ខ្ញុំព្រះករុណា​នឹងឲ្យមនុស្សធ្វើវិហារ​ប្រគេនលោកម្ចាស់។ ឆន្នភិក្ខុដ៏មានអាយុ កាលដែល​​ជម្រះទី​សម្រាប់សង់វិហារ ក៏ឲ្យមនុស្សកាប់ឈើមួយដើម ដែលគេសន្មតជាចេតិយ ជាឈើដែលអ្នកស្រុក អ្នកនិគម អ្នកក្រុង អ្នកជនបទ អ្នកដែន ធ្លាប់គោរពបូជា។ មនុស្សទាំងឡាយពោលទោស និន្ទា តិះដៀលថា ចុះហេតុអ្វី បានជាសមណទាំងឡាយ ជាកូនចៅព្រះពុទ្ធ ជាសក្យបុត្រ ឲ្យមនុស្ស​កាប់​ឈើ ដែលគេសន្មតជាចេតិយ ជាឈើដែលអ្នកស្រុក អ្នកនិគម អ្នកក្រុង អ្នកជនបទ អ្នកដែន ធ្លាប់គោរពបូជា សមណទាំងឡាយ ជាកូនចៅព្រះពុទ្ធ ជាសក្យបុត្រ បៀតបៀន​ដើមឈើ​រស់​ដែល​មានឥន្ទ្រីយតែមួយ។ ពួកភិក្ខុបានឮពាក្យមនុស្សទាំងឡាយនោះ ពោលទោស និន្ទា តិះដៀល (ដូច្នោះ) ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុទាំងនោះ ក៏ពោលទោស និន្ទា តិះដៀលថា ចុះហេតុអ្វី បានជាឆន្នភិក្ខុដ៏មានអាយុ ឲ្យមនុស្សកាប់ឈើ​ដែលគេសន្មតថា ជា​ចេតិយ ជាឈើដែលអ្នកស្រុកគេបូជា។បេ។ អ្នកដែនធ្លាប់គោរពបូជា។ គ្រានោះ ភិក្ខុ​ទាំងឡាយ​នោះ ក្រាបទូលសេចក្តីនុ៎ះ ដល់ព្រះដ៏មានព្រះភាគ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាល​ឆន្ន​ ឮថាអ្នកឯង​ឲ្យមនុស្សកាប់ឈើ ដែលគេសន្មតថា ជា​ចេតិយ ដែលអ្នកស្រុកគេបូជា។បេ។ អ្នកដែនធ្លាប់គោរពបូជា មែនឬ។ ឆន្នភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ការនោះ​ពិតមែន។ ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់តិះដៀលថា។បេ។ នែបុរសទទេ ចុះហេតុអ្វី បានជា​អ្នកឯង​ឲ្យមនុស្សកាប់ដើមឈើ ដែលគេសន្មតថា ជា​ចេតិយ ជាឈើដែលអ្នកស្រុក អ្នកនិគម អ្នកក្រុង អ្នកជនបទ អ្នកដែនតែងគោរពបូជា (ដូច្នោះ) ម្នាលមោឃបុរស  ព្រោះមនុស្សទាំងឡាយ មាន​សេចក្តីសំគាល់ថា ឈើជាសភាវមានជីវិត នែបុរសសោះសូន្យ ហេតុនេះ​មិននាំឲ្យ​ជ្រះថ្លា ដល់ជនដែលមិនទាន់ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែងឡើងនូវសិក្ខាបទ​នេះ យ៉ាងនេះថា ភិក្ខុកាលឲ្យគេធ្វើវិហារ មានម្ចាស់​ចំពោះ​ជាទីនៅ​របស់ខ្លួន ត្រូវនាំភិក្ខុ​ទាំងឡាយមកសំដែងទីឲ្យ ភិក្ខុទាំងឡាយ​នោះ​ត្រូវសំដែងទីដែល​មិនមានសេចក្តីរង្កៀស មានឧបចារ ថាបើទីដីប្រកបដោយសេចក្តីរង្កៀស មិនមានឧបចារហើយ ភិក្ខុគប្បីឲ្យធ្វើវិហារធំ ឬមិននាំភិក្ខុទាំងឡាយទៅដើម្បីសំដែងទីឲ្យ ត្រូវ​អាបត្តិ​សង្ឃាទិសេស។

[២២២] វិហារដែលមានម្ចាស់ តថាគតត្រាស់ហៅថា វិហារធំ។ (ទីនៅរបស់សង្ឃ) គឺទីដែល​លាបខាងក្នុងក្តី លាបខាងក្រៅក្តី លាបទាំងខាងក្នុង ទាំងខាងក្រៅក្តី ហៅថា វិហារ។ ត្រង់ពាក្យថា កាលឲ្យគេធ្វើ សេចក្តីថា ធ្វើឯងក្តី ប្រើអ្នកដទៃឲ្យធ្វើក្តី។ ត្រង់ពាក្យថា មានម្ចាស់ គឺអ្នកណាមួយ​ដទៃ ទោះស្រីក្តី ប្រុសក្តី គ្រហស្ថក្តី អ្នកបួសក្តី ជាម្ចាស់។ ត្រង់ពាក្យថា ចំពោះជាទីនៅ​របស់ខ្លួន គឺ​ដើម្បីជាប្រយោជន៍​ដល់ខ្លួន។

[២២៣] ត្រង់ពាក្យថា ត្រូវនាំភិក្ខុទាំងឡាយមកសំដែងទីឲ្យ គឺត្រូវភិក្ខុអ្នកធ្វើវិហារនោះ ជម្រះទីសម្រាប់ធ្វើវិហារ រួចហើយចូលទៅរកសង្ឃ ហើយធ្វើសម្ពត់ឧត្តរាសង្គ ឆៀងស្មាម្ខាង ហើយថ្វាយបង្គំជើង​របស់​ភិក្ខុ​ចាស់​ទាំងឡាយ ហើយអង្គុយច្រហោង ផ្គងអញ្ជលី ហើយពោលយ៉ាងនេះថា បពិត្រ​លោកទាំង​ឡាយដ៏ចំរើន ខ្ញុំព្រះករុណាមានសេចក្តី​ប្រាថ្នាដើម្បីធ្វើ​វិហារធំ មានទាយកជាម្ចាស់ ចំពោះ​ជាទី​នៅ​របស់ខ្លួន បពិត្រលោកទាំងឡាយដ៏ចំរើន ខ្ញុំព្រះករុណានោះ សូម​សង្ឃត្រួតត្រាមើលទី​សម្រាប់​ធ្វើវិហារឲ្យ។ ភិក្ខុអ្នកធ្វើវិហារ ត្រូវសូមជាគំរប់ពីរដងផង សូមជាគំរប់បីដងផង។ បើសង្ឃ​ទាំងអស់​អាចត្រួតត្រាមើលទីសម្រាប់សង់វិហារបាន ត្រូវសង្ឃទាំងអស់ត្រួតមើល។ បើសង្ឃ​ទាំងអស់មិន​អាចត្រួតមើលទីសម្រាប់សង់វិហារបានទេ ហើយក្នុងទីនោះ មានភិក្ខុទាំងឡាយណា ឈ្លាស​ប្រតិពល ដឹងទីដែលមានសេចក្តីរង្កៀស ទីដែលមិនមានសេចក្តីរង្កៀស ទីមានឧបចារ ទីមិនមានឧបចារ ភិក្ខុសង្ឃត្រូវសូមភិក្ខុ​ទាំងឡាយ​នោះ ហើយសន្មត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ សង្ឃត្រូវសន្មតយ៉ាងនេះ។ ភិក្ខុអ្នក​ឈ្លាស​ប្រតិពល ត្រូវឲ្យសង្ឃដឹងដោយពាក្យថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់​ពាក្យខ្ញុំ ភិក្ខុឈ្មោះនេះនេះ ចង់ធ្វើវិហារធំ មានទាយកជាម្ចាស់ ចំពោះជាទីនៅរបស់ខ្លួន ភិក្ខុនោះសូមសង្ឃត្រួតមើលទីសម្រាប់សង់វិហារឲ្យ។ បើការត្រួតមើលទីសម្រាប់សង់វិហារ​មានកាល​ដ៏គួរដល់សង្ឃហើយ សង្ឃគប្បីសន្មតនូវភិក្ខុ​ទាំងឡាយឈ្មោះនេះផង ឈ្មោះ​នេះ​ផង ដើម្បីត្រួត​មើលនូវទីសម្រាប់សង់វិហាររបស់ភិក្ខុ​ឈ្មោះនេះ។ ពាក្យនេះជាពាក្យសម្រាប់​ញុំាង​សង្ឃ​ឲ្យដឹង។ បពិត្រ​ព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់​ពាក្យខ្ញុំ ភិក្ខុឈ្មោះនេះនេះ ចង់ធ្វើវិហារធំ មានទាយកជាម្ចាស់ ចំពោះជាទីនៅរបស់ខ្លួន ភិក្ខុនោះសូមការត្រួតមើលទី​សម្រាប់ធ្វើវិហារនឹងសង្ឃ។ ព្រះសង្ឃសន្មតនូវភិក្ខុ​ទាំងឡាយ​ឈ្មោះនេះផង ឈ្មោះ​នេះ​ផង ដើម្បីត្រួត​មើលទីសម្រាប់សង់វិហាររបស់ភិក្ខុ​ឈ្មោះនេះ។ ការ​សន្មតិនូវភិក្ខុ​ទាំងឡាយ​ឈ្មោះនេះផង ឈ្មោះ​នេះ​ផង ដើម្បីត្រួត​មើលទី​សម្រាប់សង់​វិហាររបស់ភិក្ខុ​ឈ្មោះនេះ គួរដល់លោកដ៏មានអាយុ​អង្គណា លោកដ៏មានអាយុអង្គនោះ​គប្បី​ស្ងៀម (បើ) មិនគួរដល់​លោកដ៏មានអាយុ​អង្គណា លោកដ៏មានអាយុអង្គនោះគប្បី​ពោលឡើង ភិក្ខុទាំងឡាយឈ្មោះនេះផង ឈ្មោះនេះផង សង្ឃបានសន្មតហើយ ដើម្បីត្រួតមើល​ទីសម្រាប់​សង់វិហារ​របស់ភិក្ខុឈ្មោះនេះ។ (ការសន្មតិ ដើម្បីត្រួត​មើលទីសម្រាប់សង់វិហាររបស់ភិក្ខុ​ឈ្មោះនេះ) គួរដល់សង្ឃ ព្រោះហេតុនោះបានជាសង្ឃស្ងៀម។ ខ្ញុំព្រះករុណា ចាំទុកនូវ​ដំណើរ​នេះ ដោយកិរិយាស្ងៀម​យ៉ាងនេះ។

[២២៤] ភិក្ខុទាំងឡាយដែលសង្ឃបានសន្មតហើយនោះ ត្រូវទៅក្នុងទីនោះ ហើយត្រួត​មើល​ទីដីសម្រាប់សង់វិហារ។ ភិក្ខុទាំងនោះត្រូវដឹងទីដែលមានសេចក្តីរង្កៀស និងទីដែលមិនមាន​សេចក្តីរង្កៀស ទីមានឧបចារ ទីមិនមានឧបចារ។ បើទីមានសេចក្តីរង្កៀស មិនមានឧបចារ គប្បី​ប្រាប់​ថា លោកកុំធ្វើក្នុងទីនេះ។ បើទីមិនមានសេចក្តីរង្កៀស មានឧបចារ គប្បី​ប្រាប់​ដល់សង្ឃថា  ទីមិនមានសេចក្តីរង្កៀស មានឧបចារ។ ភិក្ខុអ្នកធ្វើវិហារនោះ គប្បីចូលទៅរកសង្ឃ ហើយធ្វើ​នូវ​ចីពរ​ឆៀងស្មាម្ខាង ហើយថ្វាយបង្គំជើង​នៃភិក្ខុចាស់ទាំងឡាយ រួចអង្គុយច្រហោង ផ្គង​អញ្ជលី ពោល​យ៉ាងនេះថា បពិត្រលោកទាំងឡាយដ៏ចំរើន ខ្ញុំព្រះករុណាមានសេចក្តីប្រាថ្នាធ្វើវិហារធំ មានទាយកជាម្ចាស់ ចំពោះជាទីនៅរបស់ខ្លួន បពិត្រលោកទាំងឡាយដ៏ចំរើន ខ្ញុំព្រះករុណានោះ សូមសង្ឃសំដែង​ទីសម្រាប់សង់វិហារឲ្យ។ ភិក្ខុអ្នកធ្វើវិហារ ត្រូវសូមជាគំរប់ពីរដងផង សូមជាគំរប់បីដងផង។ ភិក្ខុអ្នកឈ្លាសប្រតិពល ត្រូវឲ្យសង្ឃដឹងដោយពាក្យថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់​ពាក្យខ្ញុំ ភិក្ខុឈ្មោះនេះនេះ ចង់ធ្វើវិហារធំ មានទាយកជាម្ចាស់ ចំពោះជាទីនៅរបស់ខ្លួន ភិក្ខុនោះសូមឲ្យសង្ឃសំដែងទីសម្រាប់សង់វិហារឲ្យ។ បើការសំដែងទីសម្រាប់សង់​វិហារ​មានកាល​ដ៏គួរដល់សង្ឃហើយ សង្ឃគប្បីសំដែងទី​សម្រាប់ធ្វើវិហាររបស់ភិក្ខុឈ្មោះ​នេះ។ ពាក្យនេះជាពាក្យសម្រាប់​ញុំាង​សង្ឃ​ឲ្យដឹង។ បពិត្រ​ព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់​ពាក្យខ្ញុំ ភិក្ខុឈ្មោះនេះនេះ ចង់ធ្វើវិហារធំ មានទាយកជាម្ចាស់ ចំពោះជាទីនៅរបស់ខ្លួន ភិក្ខុនោះសូមសង្ឃសំដែង​ទីសម្រាប់ធ្វើវិហារឲ្យ។ ព្រះសង្ឃសំដែងទីសម្រាប់ធ្វើវិហារដល់ភិក្ខុ​ឈ្មោះនេះ។ ការដែលសង្ឃសំដែងទី​សម្រាប់ធ្វើ​វិហាររបស់ភិក្ខុ​ឈ្មោះនេះ គួរដល់លោកដ៏មានអាយុ​អង្គណា លោកដ៏មានអាយុអង្គនោះ​គប្បី​ស្ងៀម (បើ) មិនគួរដល់​លោកដ៏មានអាយុ​អង្គណា លោកដ៏មានអាយុអង្គនោះគប្បី​ពោលឡើង។ ​ទីសម្រាប់​សង់វិហារ​របស់ភិក្ខុឈ្មោះនេះ សង្ឃបានសំដែងហើយ។ ការសំដែងទីសម្រាប់​សង់វិហារ​នេះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំព្រះករុណា ចាំទុកនូវ​ដំណើរ​នេះ ដោយកិរិយាស្ងៀម​យ៉ាងនេះ។

[២២៥] ទីដែលហៅថា ប្រកបដោយសេចក្តីរង្កៀស (នោះ)  គឺទីជាលំនៅនៃពួក​ស្រមោច​ក្រហមក្តី ជាលំនៅនៃពួក​កណ្តៀរក្តី ជាលំនៅនៃពួកកណ្តុរក្តី ជាលំនៅនៃពួកពស់ក្តី ជាលំនៅនៃពួកខ្ទួយក្តី ជាលំនៅនៃពួក​ក្អែបក្តី ជាលំនៅ​នៃពួកដំរីក្តី ជាលំ​នៅនៃពួក​សេះក្តី ជា​លំនៅ​នៃពួក​​ខ្លាធំក្តី ជាលំនៅ​នៃពួកខ្លាដំបងក្តី ជាលំ​នៅនៃ​ពួក​ខ្លាឃ្មុំក្តី ជាលំនៅនៃពួកខ្លារខិន ក្តី ជាលំនៅរបស់ពួកសត្វតិរច្ឆានឯណានីមួយក្តី ទីសម្រាប់ដាំ​បុព្វណ្ណ​ ជាតិក្តី ទីសម្រាប់ដាំ​អបរណ្ណ ជាតិក្តី កន្លែងសម្រាប់សម្លាប់ចោរក្តី កន្លែងសម្រាប់ផ្ចាលទោស ក្តី កន្លែងព្រៃស្មសានក្តី កន្លែងឱទ្យានក្តី កន្លែងស្រែស្តេចក្តី កន្លែងរោងដំរីក្តី កន្លែងរោងសេះក្តី កន្លែងសម្រាប់ឃុំឃំាងមនុស្សទោសក្តី កន្លែង​រោង​សុរាក្តី កន្លែង​ផ្ទះ​លក់​សាច់ក្តី កន្លែងជាច្រកល្ហកក្តី កន្លែងវាលសម្រាប់លេងក្តី កន្លែងរោង​ប្រជុំ​និយាយក្តី កន្លែង​ផ្លូវជាទីដើរ​ទៅមក​ក្តី ទីទាំងប៉ុន្មាននេះ​ ហៅថាទីប្រកបដោយសេចក្តីរង្កៀស។

[២២៦] ទីដែលហៅថា មិនមានឧបចារ (នោះ) គឺទីដែលរទេះគេទឹមស្រេចហើយ បត់​មិនបាន ឬបង្វិល​បង្អោង​ជុំវិញមិនបាន ទីទាំងនេះ ហៅថា ទីមិនមានឧបចារ។

[២២៧] ទីដែលហៅថា មិនមានសេចក្តីរង្កៀស (នោះ)  គឺទីដែលមិនមែនជាលំនៅនៃពួក​ស្រមោច​ក្រហមក្តី។បេ។ ទីមិនមែនជា​ផ្លូវដែលគេដើរ​ទៅមក​ក្តី ទីទាំងនេះ​ ហៅថាទីមិនមានសេចក្តីរង្កៀស។

[២២៨] ទីដែលហៅថា មានឧបចារ (នោះ) គឺទីដែលរទេះគេទឹមស្រេចហើយ បត់​បាន ឬបង្វិលបង្អោងជុំវិញបាន ទីទាំងនេះហៅថា ទីមានឧបចារ។

[២២៩] វិហារដែលមានទាយកជាម្ចាស់ តថាគតហៅថាវិហារធំ។ ទីដែលគេលាប​ខាងក្នុងក្តី លាបខាងក្រៅក្តី លាបទាំងខាងក្នុងទាំងខាងក្រៅក្តី ហៅថាវិហារ។ ត្រង់ពាក្យថា គប្បីឲ្យគេធ្វើ គឺធ្វើខ្លួនឯងក្តី ឲ្យគេធ្វើក្តី។ ត្រង់ពាក្យថា ឬមិននាំភិក្ខុទាំងឡាយ​ទៅដើម្បី​សំដែង​ទី​ឲ្យ សេចក្តីថា ភិក្ខុអ្នកធ្វើវិហារ មិនឲ្យភិក្ខុទាំងឡាយសំដែងទីសម្រាប់​សង់​វិហារ​ដោយ​កម្ម​មាន​ញត្តិ​ជាគំរប់ពីរ ហើយធ្វើខ្លួនឯងក្តី ឲ្យគេធ្វើក្តី ត្រូវអាបត្តិទុក្កដគ្រប់ប្រយោគ នៅបាយអ១ដុំទៀតនឹង​សម្រេច ត្រូវអាបត្តិថុល្លច្ច័យ លុះយកដុំនោះបូកសម្រេច ត្រូវអាបត្តិសង្ឃាទិសេស។ ត្រង់ពាក្យថា សង្ឃាទិសេស មានសេចក្តីអធិប្បាយក្នុងសង្ឃាទិសេសសិក្ខាបទទី១រួចហើយ។

[២៣០] ភិក្ខុធ្វើវិហារដែលសង្ឃមិនបានសំដែងទីឲ្យ ប្រកបដោយសេចក្តីរង្កៀស មិនមាន​ឧបចារ ត្រូវអាបត្តិទុក្កដពីរ និងសង្ឃាទិសេស។ ភិក្ខុធ្វើវិហារដែលសង្ឃមិនបានសំដែងទីឲ្យ ប្រកបដោយសេចក្តីរង្កៀស តែជាទីមាន​ឧបចារ ត្រូវអាបត្តិទុក្កដ និងសង្ឃាទិសេស។ ភិក្ខុធ្វើវិហារដែលសង្ឃមិនបានសំដែងទីឲ្យ ជាទីមិនមានសេចក្តីរង្កៀស តែមិនមាន​ឧបចារ ត្រូវអាបត្តិទុក្កដ និងសង្ឃាទិសេស។ ភិក្ខុធ្វើវិហារដែលសង្ឃមិនបានសំដែងទីឲ្យ ជាទីមិនមានសេចក្តីរង្កៀស មាន​ឧបចារ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុធ្វើវិហារដែលសង្ឃបានសំដែងទីឲ្យ ជាទីប្រកបដោយសេចក្តីរង្កៀស មិនមាន​ឧបចារ ត្រូវអាបត្តិទុក្កដពីរ។ ភិក្ខុធ្វើវិហារដែលសង្ឃបានសំដែងទីឲ្យ ជាទីប្រកបដោយសេចក្តីរង្កៀស តែមាន​ឧបចារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុធ្វើវិហារដែលសង្ឃបានសំដែងទីឲ្យ ជាទីមិនមានសេចក្តី​រង្កៀស តែមិនមាន​ឧបចារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុធ្វើវិហារដែលសង្ឃបានសំដែងទីឲ្យ ជាទីមិនមានសេចក្តីរង្កៀស មាន​ឧបចារ មិនត្រូវអាបត្តិឡើយ។

[២៣១] ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា អ្នកទាំងឡាយចូរធ្វើវិហារឲ្យខ្ញុំ។ ភិក្ខុទាំងឡាយក៏ធ្វើ​វិហារ​ឲ្យ​ភិក្ខុនោះ ដែលសង្ឃមិនបានសំដែងទីឲ្យ ប្រកបដោយសេចក្តីរង្កៀស មិនមានឧបចារ (ភិក្ខុអ្នកប្រើ​នោះ) ត្រូវអាបត្តិទុក្កដពីរ និងសង្ឃាទិសេស។បេ។ ប្រកបដោយសេចក្តីរង្កៀស តែមាន​ឧបចារ ត្រូវអាបត្តិសង្ឃាទិសេស និងអាបត្តិទុក្កដ។បេ។ មិនមានសេចក្តីរង្កៀស មិនមានឧបចារ ត្រូវទុក្កដ និងសង្ឃាទិសេស។បេ។ មិនមានសេចក្តីរង្កៀស តែមានឧបចារ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា អ្នកទាំងឡាយចូរធ្វើវិហារឲ្យខ្ញុំ។ ភិក្ខុទាំងឡាយក៏ធ្វើ​វិហារ​ឲ្យ​ភិក្ខុនោះ ដែលសង្ឃបានសំដែងទីឲ្យ ជាទីប្រកបដោយសេចក្តីរង្កៀស មិនមានឧបចារ ត្រូវអាបត្តិទុក្កដពីរ។បេ។ ប្រកបដោយសេចក្តីរង្កៀស តែមាន​ឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ មិនមានសេចក្តីរង្កៀស តែមិនមានឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ មិនមានសេចក្តីរង្កៀស មានឧបចារ មិនត្រូវអាបត្តិឡើយ។

[២៣២] ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា អ្នកទាំងឡាយចូរធ្វើវិហារឲ្យខ្ញុំ ហើយចៀសចេញទៅ តែមិនបានពន្យល់ថា វិហារនោះគួរជាវិហារដែលសង្ឃសំដែងទីឲ្យផង មិនមានសេចក្តីរង្កៀស​ផង មានទីឧបចារផង។  ភិក្ខុទាំងឡាយក៏ធ្វើ​វិហារ​ឲ្យ​ភិក្ខុនោះ ដែលសង្ឃមិនបានសំដែងទីឲ្យ ប្រកបដោយសេចក្តីរង្កៀស មិនមានឧបចារ ត្រូវអាបត្តិទុក្កដពីរ និងសង្ឃាទិសេស។បេ។ ប្រកបដោយសេចក្តីរង្កៀស តែមាន​ឧបចារ ត្រូវអាបត្តិទុក្កដ និងសង្ឃាទិសេស។បេ។ មិនមានសេចក្តីរង្កៀស តែមិនមានឧបចារ ត្រូវអាបត្តិទុក្កដ និងសង្ឃាទិសេស។បេ។ មិនមានសេចក្តីរង្កៀស មានទីឧបចារ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា អ្នកទាំងឡាយចូរធ្វើវិហារឲ្យខ្ញុំ ហើយចៀសចេញទៅ តែមិនបានពន្យល់ថា វិហារនោះ គួរជាវិហារដែលសង្ឃសំដែងទីឲ្យផង មិនមានសេចក្តីរង្កៀស​ផង មានឧបចារផង ភិក្ខុទាំងឡាយក៏ធ្វើ​វិហារ​ឲ្យ​ភិក្ខុនោះ ដែលសង្ឃបានសំដែងទីឲ្យ ប្រកបដោយសេចក្តីរង្កៀស មិនមានឧបចារ ត្រូវអាបត្តិទុក្កដពីរ។បេ។ ប្រកបដោយសេចក្តីរង្កៀស តែមាន​ឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ មិនមានសេចក្តីរង្កៀស តែមិនមានឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ មិនមានសេចក្តីរង្កៀស មានឧបចារ មិនត្រូវអាបត្តិឡើយ។

[២៣៣] ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា អ្នកទាំងឡាយចូរធ្វើវិហារឲ្យខ្ញុំ ហើយចៀសចេញទៅ តែបានពន្យល់ថា វិហារនោះ គួរជាវិហារមានសង្ឃសំដែងទីឲ្យផង មិនមានសេចក្តីរង្កៀស​ផង មានឧបចារផង។  ភិក្ខុទាំងឡាយក៏ធ្វើ​វិហារ​ឲ្យ​ភិក្ខុនោះ ដែលសង្ឃមិនបានសំដែងទីឲ្យ ប្រកបដោយសេចក្តីរង្កៀស មិនមានឧបចារ។ ភិក្ខុនោះ ឮដំណឹងថា បានឮថា វិហារគេធ្វើឲ្យអាត្មាអញ សង្ឃមិនបាន​សំដែងទីឲ្យ ប្រកបដោយសេចក្តីរង្កៀស មិនមានឧបចារ។ ភិក្ខុនោះ ត្រូវ​ទៅដោយ​ខ្លួនឯងក្តី បញ្ជូនបម្រើឲ្យទៅក្តី ដោយពាក្យថា វិហារនោះ គួរជាវិហារដែលមាន​សង្ឃសំដែងទីឲ្យផង មិនមានសេចក្តីរង្កៀស​ផង មានទីឧបចារផង។ បើភិក្ខុមិនទៅដោយ​ខ្លួនឯងក្តី មិនបញ្ជូនបម្រើឲ្យទៅក្តី ត្រូវអាបត្តិទុក្កដ។បេ។ វិហារនោះ គួរជាវិហារដែលសង្ឃសំដែងទីឲ្យផង មិនមានសេចក្តីរង្កៀសផង។បេ។ វិហារនោះ គួរជាវិហារដែលសង្ឃបានសំដែងទីឲ្យផង មិនមាន​ឧបចារផង។បេ។ វិហារនោះ គួរជាវិហារដែលសង្ឃសំដែងទីឲ្យផង។ បើភិក្ខុមិនទៅដោយ​ខ្លួនឯងក្តី មិនបញ្ជូនបម្រើឲ្យទៅក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា អ្នកទាំងឡាយចូរធ្វើវិហារឲ្យខ្ញុំ ហើយចៀសចេញទៅ តែភិក្ខុនោះបានពន្យល់ថា វិហារនោះ គួរជាវិហារដែលសង្ឃបានសំដែងទីឲ្យផង មិនមានសេចក្តីរង្កៀស​ផង មានទីឧបចារផង។ ភិក្ខុទាំងឡាយក៏ធ្វើ​វិហារ​ឲ្យ​ភិក្ខុនោះ ជាវិហារដែលសង្ឃបានសំដែងទីឲ្យ តែប្រកបដោយសេចក្តីរង្កៀស មិនមានទីឧបចារ។ ភិក្ខុនោះ ឮដំណឹងថា បានឮថា គេធ្វើវិហារឲ្យអាត្មាអញ ជាវិហារដែលសង្ឃបានសំដែងទីឲ្យ ដែលប្រកបដោយសេចក្តីរង្គៀស មិនមានទីឧបចារ។  ភិក្ខុនោះគប្បីទៅដោយ​ខ្លួនឯង ឬប្រើបម្រើឲ្យទៅដោយពាក្យថា វិហារនោះ គួរជាវិហារមិនមានសេចក្តីរង្កៀសផង មានទីឧបចារផង។បេ។ គួរជាវិហារមិនមានសេចក្តី​រង្កៀស។បេ។ គួរជាវិហារមាន​ទីឧបចារ។បេ។ មិនត្រូវអាបត្តិឡើយ។

[២៣៤] ភិក្ខុបង្គាប់ពួកភិក្ខុផងគ្នាថា អ្នកទាំងឡាយចូរធ្វើវិហារឲ្យខ្ញុំ ហើយចៀសចេញទៅ តែបានពន្យល់ថា វិហារនោះ គួរជាវិហារដែលសង្ឃសំដែងទីឲ្យផង មិនប្រកបដោយសេចក្តីរង្កៀស​ផង មានឧបចារផង ភិក្ខុទាំងឡាយក៏ធ្វើ​វិហារ​ឲ្យ​ភិក្ខុនោះ ជាវិហារដែលសង្ឃមិនបានសំដែងទីឲ្យ ប្រកបដោយសេចក្តីរង្កៀស មិនមានទីឧបចារ។ (ភិក្ខុទាំងឡាយអ្នកធ្វើ) ត្រូវអាបត្តិទុក្កដបី។បេ។ ប្រកបដោយសេចក្តីរង្កៀស តែមាន​ទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដពីរ។បេ។ មិនមានសេចក្តីរង្កៀស តែមិនមានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដពីរ។បេ។ មិនមានសេចក្តីរង្កៀស មានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដ។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា អ្នកទាំងឡាយចូរធ្វើវិហារឲ្យខ្ញុំ ហើយចៀសចេញទៅ តែបានពន្យល់ថា វិហារនោះ គួរជាវិហារមានសង្ឃសំដែងទីឲ្យផង មិនមានសេចក្តីរង្កៀស​ផង មានទីឧបចារផង។ ភិក្ខុទាំងឡាយក៏ធ្វើ​វិហារ​ឲ្យ​ភិក្ខុនោះ ជាវិហារដែលសង្ឃបានសំដែងទីឲ្យ ប្រកបដោយសេចក្តីរង្កៀស មិនមានឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដពីរ។បេ។ ប្រកបដោយសេចក្តីរង្កៀស តែមាន​ទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដ។បេ។ មិនមានសេចក្តីរង្កៀស មិនមានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដ។បេ។ មិនមានសេចក្តីរង្កៀស មានទីឧបចារ មិនត្រូវអាបត្តិឡើយ។

[២៣៥] ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា អ្នកទាំងឡាយចូរធ្វើវិហារឲ្យខ្ញុំ ហើយចៀសចេញទៅ។ ភិក្ខុទាំងឡាយក៏ធ្វើ​វិហារ​ឲ្យ​ភិក្ខុនោះ ជាវិហារដែលសង្ឃមិនបានសំដែងទីឲ្យ ប្រកបដោយសេចក្តីរង្កៀស មិនមានទីឧបចារ បើវិហារនោះមិនទាន់ហើយស្រេច ស្រាប់តែ​ភិក្ខុនោះ​មកដល់។ ភិក្ខុនោះ គប្បីឲ្យវិហារនោះទៅភិក្ខុដទៃ ឬរុះរើ​វិហារ​នោះធ្វើ​ជាថ្មីទៀត។ បើ​ភិក្ខុ​នោះ មិនឲ្យ​វិហារនោះដល់ភិក្ខុដទៃទេ ឬមិនឲ្យគេ​រុះរើធ្វើជាថ្មីទៀតទេ ត្រូវអាបត្តិទុក្កដពីរ និង​សង្ឃាទិសេស។បេ។ ប្រកបដោយសេចក្តីរង្កៀស តែមាន​ទីឧបចារ ត្រូវអាបត្តិទុក្កដ និងសង្ឃាទិសេស។បេ។ មិនប្រកបដោយសេចក្តីរង្កៀស តែមិនមានឧបចារ ត្រូវអាបត្តិទុក្កដ និងសង្ឃាទិសេស។បេ។ មិនមានសេចក្តីរង្កៀស មានទីឧបចារ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា អ្នកទាំងឡាយចូរធ្វើវិហារឲ្យខ្ញុំ ហើយចៀសចេញទៅ។ ភិក្ខុទាំងឡាយក៏ធ្វើ​វិហារ​ឲ្យ​ភិក្ខុនោះ ជាវិហារដែលសង្ឃបានសំដែងទីឲ្យ តែប្រកបដោយសេចក្តីរង្កៀស មិនមានទីឧបចារ។ បើភិក្ខុនោះមកដល់ ក្នុងពេលដែល​វិហារមិនទាន់ហើយ។ ភិក្ខុនោះ គប្បីឲ្យវិហារនោះទៅភិក្ខុដទៃ ឬរុះរើ​ធ្វើ​ជាថ្មីទៀត។ បើ​ភិក្ខុ​នោះ មិនឲ្យ​វិហារនោះទៅភិក្ខុដទៃ មិនឲ្យគេ​រុះរើធ្វើជាថ្មីទៀតទេ ត្រូវអាបត្តិទុក្កដពីរ។បេ។ ប្រកបដោយសេចក្តីរង្កៀស តែមាន​ទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ មិនមានសេចក្តីរង្កៀស តែមិនមានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ មិនមានសេចក្តីរង្កៀស មានទីឧបចារ មិនត្រូវអាបត្តិឡើយ។

[២៣៦] ភិក្ខុធ្វើ(វិហារ) ដោយខ្លួនឯងមិនទាន់ហើយ (គ្រាក្រោយ) ក៏ធ្វើបង្ហើយ​ដោយ​ខ្លួនឯង ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុធ្វើ(វិហារ) ដោយខ្លួនឯងមិនទាន់ហើយ ឲ្យអ្នកដទៃ​ធ្វើបង្ហើយ  ត្រូវអាបត្តិសង្ឃាទិសេស។ អ្នកដទៃធ្វើ(វិហារ) មិនទាន់ហើយ ភិក្ខុ (ម្ចាស់វិហារ) ធ្វើបង្ហើយ​ដោយ​ខ្លួនឯង ត្រូវអាបត្តិសង្ឃាទិសេស។ អ្នកដទៃធ្វើ(វិហារ) មិនទាន់ហើយ ភិក្ខុឲ្យអ្នកដទៃធ្វើបង្ហើយ ត្រូវអាបត្តិសង្ឃាទិសេស។

[២៣៧] ដំណើរដែលមិនត្រូវអាបត្តិនោះ គឺភិក្ខុ​ធ្វើលេណ (ទីសម្រាប់ជ្រកល្មម​នៅ​បាន) គូហា (ទីបិទបាំងល្មមនៅបាន) កុដិស្មៅ និងកុដិសម្រាប់ភិក្ខុដទៃ មានឧបជ្ឈាយ៍ជាដើម ម្យ៉ាង​ទៀត ដំណើរដែលមិនត្រូវអាបត្តិដល់ភិក្ខុអ្នកធ្វើសេនាសន មានរោងឧបោសថជាដើម និង​ភិក្ខុឆ្កួត នឹងភិក្ខុ​ដើមបញ្ញត្តិ វៀរលែងតែ​ធ្វើទីសម្រាប់នៅរបស់ខ្លួនចេញ។

សង្ឃាទិសេសទី៧ ចប់។

សង្ឃាទិសេស ទី៨

[២៣៨] សម័យនោះ ព្រះសព្វញ្ញុពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគ ទ្រង់គង់នៅវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះទព្វមល្លបុត្ត ដ៏មាន​អាយុ មានអាយុ ៧ឆ្នាំ អំពីកំណើត បានសម្រេចព្រះអរហត្តផល គុណជាតឯណានីមួយដែលសាវក​ត្រូវដល់ គុណជាតទាំងអស់ (នោះ) ក៏ព្រះទព្វមល្លបុត្តនោះបានដល់ដោយលំដាប់ហើយ កិច្ចអ្វីបន្តិចបន្តួច (សោឡសកិច្ច) ដែលព្រះទព្វមល្លបុត្តនោះគប្បីធ្វើតទៅទៀត ឬកិច្ចដែលព្រះទព្វមល្លបុត្តបានធ្វើរួចហើយ នឹង​ធ្វើ​កិច្ចនោះ​ឲ្យចំរើនឡើងទៅទៀតក៏មិនមានឡើយ។

[២៣៩] លំដាប់នោះ ព្រះទព្វមល្លបុត្តដ៏មានអាយុ ទៅកាន់ទីស្ងាត់ សម្ងំនៅ​ក្នុង​កម្មដ្ឋាន មានចិត្តត្រិះរិះកើតឡើងយ៉ាងនេះថា អញកើតឡើងបាន៧ឆ្នាំ បានសម្រេចអរហត្តផល គុណជាតឯណានីមួយដែលសាវក​ត្រូវដល់ គុណជាតទាំងអស់ (នោះ) ក៏អញបានដល់ដោយលំដាប់ហើយ ម្យ៉ាងទៀត កិច្ចអ្វីនីមួយ ដែលអញត្រូវធ្វើតទៅទៀត ឬកិច្ចដែលអញបានធ្វើរួចហើយ នឹង​ធ្វើ​កិច្ចនោះ​ឲ្យចំរើនឡើងទៅទៀតក៏មិនមានឡើយ (បើដូច្នោះ) អញគប្បីធ្វើការខ្វល់ខ្វាយ បម្រើដល់សង្ឃឬអ្វីហ្ន។ កាលនោះ ព្រះទព្វមល្លបុត្តដ៏​មានអាយុ បានត្រិះរិះដូច្នេះថា បើដូច្នោះ មានតែអញត្រូវ​រៀបចំសេនាសនផង ត្រូវចាត់ចែង​ចង្ហាន់​ទាំងឡាយផង ដល់ព្រះសង្ឃ។ ព្រះទព្វមល្លបុត្តដ៏មានអាយុ ក៏ចេញអំពីទីសម្ងំ​ក្នុងកម្មដ្ឋាន​នៅពេលសាយណ្ហសម័យ ហើយចូលទៅគាល់ព្រះដ៏មានព្រះភាគក្នុងពេលនោះ លុះចូលទៅដល់​ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ លុះ​ព្រះ​ទព្វមល្លបុត្តដ៏មានអាយុគង់​ក្នុងទីដ៏សមគួរមួយហើយ ក៏ក្រាបទូលពាក្យនេះនឹងព្រះដ៏មាន​ព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទៅក្នុងទីស្ងាត់ សម្ងំនៅក្នុងកម្មដ្ឋានក្នុងថ្ងៃនេះ មានចិត្ត​ត្រិះរិះកើតឡើងយ៉ាងនេះថា អាត្មាឯងកើតឡើងបាន៧ឆ្នាំ បានសម្រេចអរហត្តផល គុណជាតឯណានីមួយដែលសាវក​ត្រូវដល់ គុណជាតទាំងអស់ (នោះ) ក៏អាត្មាបានដល់ដោយលំដាប់ហើយ ម្យ៉ាងទៀត កិច្ចអ្វីនីមួយ ដែលអាត្មាគប្បីធ្វើតទៅទៀត ឬកិច្ចដែលអាត្មាបានធ្វើរួចហើយ នឹង​ធ្វើ​កិច្ចនោះ​ឲ្យចំរើនឡើងតទៅទៀតក៏មិនមានឡើយ (បើដូច្នោះ) អាត្មាគប្បីធ្វើការខ្វល់ខ្វាយ បម្រើដល់សង្ឃឬអ្វីហ្ន បពិត្រព្រះអង្គដ៏ចំរើន សេចក្តីត្រិះរិះ​នេះកើតមានដល់ខ្ញុំព្រះអង្គនោះថា បើដូច្នោះ មានតែអាត្មាត្រូវ​រៀបចំសេនាសនផង ត្រូវចាត់ចែង​ចង្ហាន់​ទាំងឡាយផង ដល់ព្រះសង្ឃ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គចង់រៀបចំសេនាសនផង ចាត់ចែងចង្ហាន់​ទាំងឡាយផង ដល់ព្រះសង្ឃ។ ព្រះបរមគ្រូ ទ្រង់​ត្រាស់ថា ម្នាលទព្វ ប្រពៃណាស់ហើយៗ បើដូច្នោះ អ្នកចូររៀបចំសេនាសនៈផង ចូរចាត់​ចែង​ចង្ហាន់​ទាំងឡាយផង ដល់ព្រះសង្ឃចុះ។ ព្រះទព្វមល្លបុត្តដ៏មានអាយុ ក៏ទទួល​ព្រះពុទ្ធដីកាព្រះ​ដ៏មានព្រះភាគ ដោយពាក្យថា ករុណាព្រះអង្គ។

[២៤០] ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់​សំដែងធម្មីកថា ហើយទ្រង់​ត្រាស់ហៅភិក្ខុទាំងឡាយមកក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរសម្មតិទព្វមល្លបុត្ត ឲ្យជាអ្នករៀបចំសេនាសនៈផង ជាអ្នកចាត់ចែងចង្ហាន់ផងចុះ។ ម្នាលភិក្ខុទាំងឡាយ ទព្វភិក្ខុត្រូវ​សង្ឃសម្មតិយ៉ាងនេះ មុនដំបូង ត្រូវសង្ឃអង្វរទព្វភិក្ខុ លុះអង្វរ​រួចហើយ ត្រូវភិក្ខុមួយរូបដែលឆ្លាសវាងវៃផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់​ពាក្យខ្ញុំ បើការសម្មតិមានកាលដ៏គួរដល់សង្ឃហើយ សូមព្រះសង្ឃសម្មតិទព្វមល្លបុត្ត​ដ៏មានអាយុ ឲ្យជាអ្នករៀបចំសេនាសនផង ជាអ្នកចាត់ចែងចង្ហាន់ផង។ ពាក្យនេះជាពាក្យ​សម្រាប់​ញុំាង​សង្ឃឲ្យដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ពាក្យខ្ញុំ ព្រះសង្ឃសម្មតិ​ទព្វមល្លបុត្ត​ដ៏មានអាយុ ឲ្យជាអ្នករៀបចំសេនាសនៈផង ជាអ្នកចាត់ចែងចង្ហាន់ផង។ ការសម្មតិ​ទព្វមល្លបុត្ត​ដ៏មានអាយុ ឲ្យជាអ្នករៀបចំសេនាសនផង ជាអ្នកចាត់ចែងចង្ហាន់ផង គួរដល់​លោក​ម្ចាស់អង្គណា លោកម្ចាស់អង្គនោះ​ត្រូវស្ងៀម (បើ) មិនគួរដល់លោកម្ចាស់អង្គណា លោកម្ចាស់​អង្គនោះ​ត្រូវនិយាយឡើង។ ទព្វមល្លបុត្តដ៏មានអាយុ ជាអ្នករៀបចំសេនាសនផង ជាអ្នកចាត់ចែងចង្ហាន់ផង សង្ឃបានសន្មតរួចហើយ។ ការសម្មតិនេះ គួរដល់សង្ឃ ព្រោះហេតុ​នោះ ព្រះសង្ឃទើបស្ងៀម។ ខ្ញុំព្រះករុណាចាំទុកនូវសេចក្តីស្ងៀមរបស់សង្ឃនេះយ៉ាងនេះ។

[២៤១] ទព្វមល្លបុត្តដ៏មានអាយុដែលសង្ឃបានសន្មតរួចហើយ ក៏រៀបចំសេនាសនក្នុង​ទីជាមួយគ្នា ដើម្បីភិក្ខុទាំងឡាយដែលមានគុណធម៌ស្មើគ្នា ភិក្ខុទាំងឡាយឯណា ជាអ្នករៀន​ព្រះសូត្រ ទព្វមល្លបុត្តដ៏មានអាយុ ក៏រៀបចំសេនាសនក្នុងទីជាមួយគ្នា ដើម្បីភិក្ខុទាំងឡាយនោះ ដោយគិតថា ភិក្ខុទាំងឡាយនោះនឹងរួបរួមគ្នា ស្វាធ្យាយនូវព្រះសូត្រ។  ភិក្ខុទាំងឡាយឯណា ជាអ្នកទ្រទ្រង់វិន័យ ព្រះទព្វមល្លបុត្ត ក៏រៀបចំសេនាសនក្នុងទីជាមួយគ្នា សម្រាប់​ភិក្ខុទាំងឡាយ​នោះ ដោយគិតថា ភិក្ខុអ្នកទ្រទ្រង់វិន័យទាំងឡាយនោះ នឹងវិនិច្ឆ័យវិន័យជាមួយគ្នាទៅវិញ​ទៅមក ភិក្ខុទាំងឡាយឯណា ជាអ្នករៀន​ព្រះអភិធម្ម ព្រះទព្វមល្លបុត្ត ក៏រៀបចំសេនាសន​ក្នុងទីជាមួយ​គ្នា សម្រាប់ភិក្ខុទាំងឡាយនោះ ដោយគិតថា ភិក្ខុអ្នករៀនព្រះអភិធម្ម នឹងសាក​សួរ​ព្រះអភិធម្មទៅវិញទៅមក ភិក្ខុទាំងឡាយឯណា ជាអ្នកចំរើនឈាន ព្រះទព្វមល្លបុត្ត ក៏រៀបចំសេនាសន​ក្នុងទីជាមួយគ្នា សម្រាប់ភិក្ខុទាំងឡាយនោះ ដោយគិតថា ភិក្ខុអ្នកចំរើនឈានទាំងឡាយនោះមិនបៀតបៀនគ្នាទៅវិញទៅមក  ភិក្ខុទាំងឡាយឯណា ជាអ្នកពោលតិរច្ឆានកថា ច្រើនដោយការថ្នមខ្លួន ព្រះទព្វមល្លបុត្ត ក៏រៀបចំសេនាសន​ជាមួយគ្នា ដើម្បីភិក្ខុទាំងឡាយនោះ ដោយគិតថា លោកដ៏មានអាយុ​ទាំងឡាយនេះ នឹងនៅទាល់ភ្លឺ​ដោយ​ពោល​នូវតិរច្ឆានកថានេះ ភិក្ខុទាំងឡាយឯណា មកដល់ក្នុងពេលដែលងងិត ព្រះទព្វមល្លបុត្ត ក៏ចូលកាន់តេជោធាតុ ហើយរៀបចំសេនាសន​ដោយពន្លឺនៃតេជោធាតុ ដើម្បីភិក្ខុទាំងឡាយនោះ។ ជួនកាល​មានភិក្ខុទាំងឡាយក្លែងក្លាយ ហើយមកក្នុងពេលងងិត ដោយគិតថា យើងទាំងឡាយ​នឹងឃើញឥទ្ធិបាដិហារិយ៍របស់ទព្វមល្លបុត្តដ៏មានអាយុ។ ភិក្ខុទាំងនោះ ចូលទៅរក​ព្រះទព្វមល្លបុត្តដ៏មានអាយុ ហើយពោលយ៉ាងនេះថា ម្នាលអាវុសោទព្វ លោកចូរ​រៀបចំសេនាសន​ដើម្បីយើងទាំងឡាយ។ ព្រះទព្វមល្លបុត្តដ៏មានអាយុ ក៏ពោលនូវពាក្យ​យ៉ាងនេះ​នឹងភិក្ខុ​ទាំងឡាយនោះថា លោកទាំងឡាយដ៏មានអាយុចង់បានក្នុងទីណា ខ្ញុំត្រូវរៀបចំក្នុងទីដូចម្តេច។ ភិក្ខុទាំងឡាយនោះ (ខ្លះ) ក៏ក្លែងចង្អុលទៅរកទីឆ្ងាយដោយពាក្យថា ម្នាល​អាវុសោទព្វ លោកចូររៀបចំសេនាសនលើភ្នំគិជ្ឈកូដ ដើម្បីយើងទាំងឡាយចុះ ម្នាល​អាវុសោទព្វ លោកចូររៀបចំសេនាសនជិតជ្រោះសម្រាប់ទម្លាក់ចោរ ដើម្បីយើងទាំងឡាយចុះ ម្នាល​អាវុសោទព្វ លោកចូររៀបចំសេនាសនលើកាឡសិលានាខាងភ្នំឥសិគិលិ ដើម្បីយើងទាំងឡាយចុះ ម្នាល​អាវុសោទព្វ លោកចូររៀបចំសេនាសនក្នុងសត្តបណ្ណគុហាខាង​ភ្នំវេភារ ដើម្បីយើងទាំងឡាយចុះ ម្នាល​អាវុសោទព្វ លោកចូររៀបចំសេនាសនទៀប​ញកភ្នំ ឈ្មោះសប្បសោណ្ឌិកក្នុងព្រៃត្រជាក់ (ព្រៃជាំ) ដើម្បីយើងទាំងឡាយចុះ ម្នាល​អាវុសោទព្វ លោកចូររៀបចំសេនាសនទៀបច្រកភ្នំឈ្មោះគោមដ ដើម្បីយើងទាំងឡាយចុះ ម្នាល​អាវុសោទព្វ លោកចូររៀបចំសេនាសនទៀបច្រកភ្នំឈ្មោះតិន្ទុក ដើម្បីយើងទាំងឡាយចុះ ម្នាល​អាវុសោទព្វ លោកចូររៀបចំសេនាសនទៀបច្រកភ្នំឈ្មោះកបោត ដើម្បីយើងទាំងឡាយចុះ ម្នាល​អាវុសោទព្វ លោកចូររៀបចំសេនាសនក្នុងតបោទារាម ដើម្បីយើងទាំងឡាយចុះ ម្នាល​អាវុសោទព្វ លោកចូររៀបចំសេនាសនក្នុងជីវកម្ពវន ដើម្បីយើងទាំងឡាយចុះ ម្នាល​អាវុសោទព្វ លោកចូររៀបចំសេនាសនក្នុងព្រៃឈ្មោះមទ្ទកុច្ឆិ ជាទីឲ្យអភ័យ​ដល់ម្រឹគ ដើម្បីយើងទាំងឡាយ​ចុះ។ ព្រះទព្វមល្លបុត្តដ៏មានអាយុ ក៏ចូលកាន់តេជោធាតុ (ចំរើនតេជោកសិណ) ហើយមាន​ម្រាមដៃដ៏ភ្លឺរុងរឿង ដើរទៅក្នុងទីខាងមុខៗ។ ភិក្ខុទាំងឡាយនោះ ក៏ដើរទៅអំពីខាងក្រោយៗ​នៃ​ព្រះទព្វមល្លបុត្តដោយពន្លឺនោះឯង។ ព្រះទព្វមល្លបុត្តដ៏មានអាយុ រៀបចំក្រាលសេនាសនដល់​ភិក្ខុទាំងឡាយនោះដោយរបៀបយ៉ាងនេះគឺ នេះគ្រែ នេះតាំង នេះពូក នេះខ្នើយ នេះទី​សម្រាប់​ដោះទុក្ខសត្វធំ នេះទីសម្រាប់ដោះទុក្ខសត្វតូច នេះទឹកសម្រាប់ផឹក នេះទឹកសម្រាប់ប្រើ​ប្រាស់ នេះឈើច្រត់ នេះទីកតិកសញ្ញារបស់សង្ឃ ពេលនេះត្រូវអ្នកទាំងឡាយចូល ពេលនេះត្រូវ​អ្នក​ទាំងឡាយចេញ។ ព្រះទព្វមល្លបុត្តដ៏មានអាយុ រៀបចំសេនាសនយ៉ាងនេះដល់ភិក្ខុទាំងឡាយ​នោះ ហើយក៏និមន្តត្រឡប់មកវត្តវេឡុវនវិញ។

[២៤២] សម័យនោះឯង មេត្តិយភិក្ខុ និងភុម្មជក ភិក្ខុទាំងឡាយ ជាអ្នកបួសថ្មីផង មានបុណ្យតិចផង សេនាសនទាំងឡាយឯណាដែលថោកទាប ជាសេនាសនរបស់សង្ឃ សេនាសនទាំងឡាយនោះតែងបានមកមេត្តិយភិក្ខុ និងភុម្មជកភិក្ខុ ទាំងភត្តណាដែលថោកទាប ក៏តែងបានមកភិក្ខុទាំងពីររូបនោះដែរ។ សម័យនោះឯង មនុស្សទាំង​ឡាយ ក្នុងក្រុងរាជគ្រឹះ ចង់ឲ្យសប្បិផង ប្រេងផង សម្លឧត្តរិភង្គ ផង ដែលគេតាក់តែងដើម្បី​ភិក្ខុ​ទាំងឡាយជាថេរ តែមនុស្សទាំងឡាយនោះ ឲ្យបាយចុងអង្ករ មានទឹកជ្រក់ជាគំរប់ពីរ ដែលខ្លួន​ប្រារព្ធហើយយ៉ាងណាជាប្រក្រតី ដល់មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ ឆាន់ចង្ហាន់រួចហើយ ក៏សួរភិក្ខុទាំងឡាយជាថេរថា ម្នាល​អាវុសោទាំងឡាយ ក្នុងរោងភត្តរបស់ពួកលោក មានអ្វីខ្លះ ម្នាលអាវុសោទាំងឡាយ វត្ថុអ្វីខ្លះ មានក្នុងរោងភត្តរបស់លោកទាំងឡាយ។ ព្រះថេរទាំងឡាយពួកខ្លះប្រាប់យ៉ាងនេះថា ម្នាលអាវុសោ ក្នុងរោងយើងមានសប្បិ ក្នុងរោងយើងមានប្រេង ក្នុងរោងយើងមានសម្លឧត្តរិភង្គ។ ឯមេត្តិយភិក្ខុ និងភុម្មជកភិក្ខុនិយាយប្រាប់យ៉ាងនេះថា ម្នាលអាវុសោ យើងគ្មានវត្ថុអ្វីបន្តិចបន្តួច​ទេ មានតែបាយចុងអង្ករ និងទឹកជ្រក់ជាគំរប់ពីរ តាមដំណើរដែលគេប្រារព្ធជាប្រក្រតីប៉ុណ្ណោះ។

[២៤៣] សម័យនោះឯង មានគហបតី (ម្នាក់) ឈ្មោះកល្យាណភត្តិក តែងប្រគេននិច្ចភត្ត (ក្នុងមួយថ្ងៃ) ៤សម្រាប់ ដល់ព្រះសង្ឃ។ គហបតីនោះ ព្រមទាំងកូនប្រពន្ធ ចូលទៅបម្រើអង្គាស (ព្រះសង្ឃ) ក្នុង​រោង​ភត្ត។ ភិក្ខុទាំងឡាយដទៃខ្លះសួររកបាយ ខ្លះសួររកសម្ល ខ្លះសួររកប្រេង ខ្លះសួររកសម្លឧត្តរិភង្គ។ សម័យ​នោះឯង មេត្តិយ និងភុម្មជកភិក្ខុត្រូវវេនទទួលចង្ហាន់ក្នុងថ្ងៃស្អែករបស់គហបតីឈ្មោះ​កល្យាណភត្តិក ជាចង្ហាន់ដែលភត្តុទ្ទេសក ភិក្ខុសំដែងឲ្យ។ គ្រានោះ គហបតីឈ្មោះកល្យាណភត្តិក បានទៅកាន់អារាមដោយ​មានកិច្ចការអ្វីមួយដែលខ្លួនត្រូវធ្វើ។ គហបតីនោះចូលទៅរកព្រះទព្វមល្លបុត្តដ៏មានអាយុ លុះ​ចូល​ទៅដល់ហើយ ក៏ថ្វាយបង្គំព្រះទព្វមល្លបុត្តដ៏មានអាយុ ហើយអង្គុយ​នៅក្នុងទីដ៏សមគួរ។ ព្រះទព្វមល្លបុត្តដ៏មានអាយុ បាននិយាយពន្យល់គហបតីឈ្មោះកល្យាណភត្តិកឲ្យឃើញច្បាស់ ឲ្យជឿជាក់ ឲ្យខ្មីឃ្មាត ឲ្យរីករាយព្រមដោយពាក្យដ៏ប្រកបដោយធម៌។ លំដាប់នោះ គហបតី​ឈ្មោះ​កល្យាណភត្តិក កាលដែលព្រះទព្វមល្លបុត្តដ៏មានអាយុ និយាយពន្យល់ឲ្យឃើញច្បាស់ ឲ្យជឿជាក់ ឲ្យខ្មីឃ្មាត ឲ្យរីករាយព្រម ដោយពាក្យដ៏ប្រកបដោយធម៌ (ដូច្នោះ) ពោលនូវ​ពាក្យនេះនឹងព្រះទព្វមល្លបុត្តដ៏មានអាយុថា បពិត្រលោកម្ចាស់ដ៏ចំរើន ភត្តក្នុងផ្ទះរបស់​យើង​ក្នុងថ្ងៃស្អែក លោកម្ចាស់បានចាត់ឲ្យលោកអង្គណា។ ព្រះទព្វមល្លបុត្តឆ្លើយថា ម្នាលគហបតី ភត្ត​ក្នុងផ្ទះរបស់អ្នកក្នុងថ្ងៃស្អែក អាត្មាបានចាត់ឲ្យដល់មេត្តិយ និងភុម្មជកភិក្ខុទាំងឡាយ។ គ្រានោះ គហបតីឈ្មោះកល្យាណភត្តិក ក៏មានសេចក្តីអាក់អន់ចិត្ត ដោយគិតថា ចុះហេតុអ្វីបានជា​ភិក្ខុ​អាក្រក់​ទាំងឡាយ នឹងត្រូវឆាន់ចង្ហាន់​ក្នុងផ្ទះយើងដែរ (លុះគិតដូច្នេះហើយ) ក៏ទៅផ្ទះ បង្គាប់​ទាសីថា នែហង ស្អែកត្រូវពួកលោកណាមកទទួលចង្ហាន់ ហងឯងចូរក្រាលអាសន​ក្នុង​ជង្រុក​ ហើយអង្គាសលោកទាំងនោះដោយបាយចុងអង្ករ មានទឹកជ្រក់​ជាគំរប់ពីរចុះ។ ខ្ញុំស្រីនោះ​ទទួល​ស្តាប់ពាក្យគហបតីឈ្មោះកល្យាណភត្តិកដោយពាក្យថា ច៎ាះ អ្នកម្ចាស់។ កាលនោះមេត្តិយភិក្ខុ និង​ភុម្មជកភិក្ខុទាំងឡាយគិតគ្នាថា ម្នាលអាវុសោ ចង្ហាន់ក្នុងផ្ទះគហបតីឈ្មោះកល្យាណភត្តិក សង្ឃបានសំដែងឡើងដល់យើងទាំងឡាយអំពីថ្ងៃម្សិលមិញហើយ វេលាព្រឹកស្អែក គហបតីឈ្មោះកល្យាណភត្តិកព្រមទាំងកូនប្រពន្ធ នឹងចូលមកជិតបម្រើបម្រាស់អង្គាសយើង ភិក្ខុទាំងឡាយដទៃៗខ្លះនឹងសួររកបាយ ខ្លះនឹងសួររកសម្ល ខ្លះនឹងសួររកប្រេង ខ្លះនឹងសួររក​សម្ល​ឧត្តរិភង្គ។ ដោយសេចក្តីសោមនស្សនោះឯង មេត្តិយភិក្ខុ និងភុម្មជកភិក្ខុនោះ ទុកជាចង់​ដេក​យ៉ាងណា ដ៏ដេកមិនលក់អស់មួយយប់។ គ្រានោះ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ ព្រឹកឡើង​ក៏ស្លៀក​ដណ្តប់ ហើយទ្រង់បាត្រនិងចីវរ​ ចូលទៅកាន់ទីលំនៅរបស់គហបតីឈ្មោះកល្យាណភត្តិក។ ខ្ញុំ​ស្រីនោះបានឃើញមេត្តិយភិក្ខុនិងភុម្មជកភិក្ខុតាំងពីនិមន្តមកពីចម្ងាយ លុះឃើញហើយ ក៏ក្រាល​អាសនក្នុងជង្រុក ហើយបាននិយាយពាក្យនេះនឹងមេត្តិយភុម្មជកភិក្ខុ (ទាំងពីររូប) ថា បពិត្រ​លោក​ដ៏ចំរើន សូមលោកទាំងឡាយគង់ (ក្នុងទីនេះ)ចុះ។ កាលនោះ មេត្តិយភិក្ខុ និងភុម្មជក​ភិក្ខុ​មានសេចក្តីត្រិះរិះថា ប្រហែលជាចង្ហាន់មិនទាន់ឆ្អិនទេដឹង បានជាគេឲ្យយើងអង្គុយក្នុងជង្រុក​ (នេះ)។ ខ្ញុំស្រីនោះ ក៏លើកបាយចុងអង្ករ ជាគំរប់ពីរមុខនឹងទឹកជ្រក់ ហើយនិយាយនឹងមេត្តិយ​ភិក្ខុ និងភុម្មជកភិក្ខុក្នុងពេលនោះថា បពិត្រលោកដ៏ចំរើន សូមលោកទាំងឡាយឆាន់ចុះ។ មេត្តិយ​ភិក្ខុ និងភុម្មជកភិក្ខុឆ្លើយថា ម្នាលប្អូនស្រី យើងទាំងឡាយសុទ្ធតែជាអ្នកត្រូវវេនបាននិច្ចភត្ត។ ខ្ញុំស្រី​នោះឆ្លើយថា ខ្ញុំព្រះករុណាដឹងថា លោកម្ចាស់ទាំងឡាយជាអ្នកត្រូវវេន​បាននិច្ចភត្តហើយ តែ​ថា​ម្សិលមិញ គហបតីបង្គាប់ខ្ញុំ​ព្រះករុណាថា នែហង លោកទាំងឡាយឯណាត្រូវការដោយ​ចង្ហាន់​និមន្តមកក្នុងថ្ងៃស្អែក ហងឯងចូរក្រាលអាសនក្នុងជង្រុកចុះ ហើយអង្គាសលោកទាំងនោះ ដោយ​បាយ​ចុង​អង្ករជាគំរប់ពីរមុខនឹងទឹកជ្រក់ (ហេតុនោះ) បពិត្រលោកដ៏ចំរើនទាំងឡាយ សូមលោក​ឆាន់ចុះ។ លំដាប់នោះ មេត្តិយ​ភិក្ខុ និងភុម្មជកភិក្ខុគិតគ្នាថា ម្នាលអាវុសោ កាលពីថ្ងៃ​ម្សិល គហបតីឈ្មោះកល្យាណភត្តិក បានទៅកាន់សំណាក់​ព្រះទព្វមល្លបុត្ត ឯអារាមយើង ប្រាកដ​ជា​ទព្វមល្លបុត្តញុះញង់ក្នុងសំណាក់នៃគហបតី​នោះហើយ។ មេត្តិយ​ភិក្ខុ និងភុម្មជកភិក្ខុទាំងនោះ​ក៏​ឆាន់ចង្ហាន់ដ៏សមគួរ​ដល់ចិត្តមិនបាន ព្រោះតែសេចក្តីទោមនស្សនោះឯង។ មេត្តិយ​ភិក្ខុ និងភុម្មជកភិក្ខុឆាន់ចង្ហាន់រួចហើយ ត្រឡប់ទៅអារាមក្នុងពេលនោះ ក៏រៀបទុកដាក់បាត្រ និងចីវរ ហើយអង្គុយរឹបសង្ឃាដីខាងក្រៅខ្លោងទ្វារវត្តវេឡុវន អង្គុយស្ងៀម មានសេចក្តីអៀនអន់ ឱន​កសំយុងមុខចុះជ្រប់ ឥតមាននិយាយពីអ្វីសោះ។

[២៤៤] គ្រានោះ មេត្តិយាភិក្ខុនីចូលទៅរកមេត្តិយភិក្ខុ និងភុម្មជកភិក្ខុ លុះចូលទៅដល់​ហើយ ក៏និយាយពាក្យនេះនឹងមេត្តិយភុម្មជកភិក្ខុថា បពិត្រលោកម្ចាស់ទាំងឡាយ ខ្ញុំម្ចាស់សូម​ថ្វាយបង្គំ។ កាលបើមេត្តិយាភិក្ខុនី និយាយយ៉ាងនេះហើយ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុមិន​និយាយតបតសោះឡើយ។ មេត្តិយាភិក្ខុនីបាននិយាយពាក្យនេះនឹងមេត្តិយភុម្មជកភិក្ខុជាគំរប់​ពីរដង។បេ។ ជាគំរប់បីដងថា បពិត្រលោកម្ចាស់ទាំងឡាយ ខ្ញុំម្ចាស់សូម​ថ្វាយបង្គំ។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុមិននិយាយតជាគំរប់បីដងដែរ។ ទើបមេត្តិយាភិក្ខុនីសួរថា ខ្ញុំម្ចាស់បានប្រទូស្ត​ដល់លោកម្ចាស់​រាល់អង្គដូចម្តេចខ្លះ បានជាលោកម្ចាស់​រាល់អង្គមិននិយាយនឹង​ខ្ញុំម្ចាស់។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុឆ្លើយថា ម្នាលប្អូនស្រី បានជាយើងមិននិយាយ​នឹងនាង ព្រោះយើង ទព្វមល្លបុត្តគេបៀតបៀន ហើយនាងឯងធ្វើព្រងើយកន្តើយ។ មេត្តិយាភិក្ខុនីសួរថា (បើដូច្នោះ) លោកម្ចាស់ឲ្យខ្ញុំធ្វើដូចម្តេច។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុឆ្លើយថា ម្នាលប្អូនស្រី បើនាង​ចង់​ឲ្យ​ព្រះដ៏មានព្រះភាគ​ធ្វើឲ្យទព្វមល្លបុត្តវិនាស (នោះ) ព្រះដ៏មានព្រះភាគនឹងធ្វើទព្វមល្លបុត្ត​ឲ្យ​វិនាស​ក្នុងថ្ងៃនេះពុំខាន។ មេត្តិយាភិក្ខុនីសួរថា ចុះលោកម្ចាស់រាល់អង្គឲ្យខ្ញុំធ្វើដូចម្តេច ខ្ញុំ​អាច​ធ្វើម្តេច។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុឆ្លើយថា ម្នាលប្អូនស្រី ចូរនាងមក ចូរនាង​ចូលទៅ​គាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅគាល់ហើយ ចូរនាងក្រាបទូលពាក្យនេះនឹងព្រះ​ដ៏មានព្រះ​ភាគ​ថា បពិត្រព្រះអង្គដ៏ចំរើន ការនេះមិនមែនជាការបិទបាំង មិនមែនជាការសមគួរសោះឡើយ បពិត្រព្រះអង្គ​ដ៏ចំរើន ទិសណាដែលមិនមានភ័យ មិនមានចង្រៃ មិនមានឧបទ្រព ទិស​នោះ​ត្រឡប់​ជា​ប្រកបដោយភ័យ ប្រកបដោយចង្រៃ ប្រកបដោយឧបទ្រពវិញ ទីកន្លែងណា​ដែល​មិន​ធ្លាប់មានខ្យល់ ទីកន្លែងនោះត្រឡប់ជាមានខ្យល់វិញ ដូចជាទឹកធ្លាប់ត្រជាក់ ប្រែជាក្តៅ ឥឡូវ​ព្រះទព្វមល្លបុត្តជាម្ចាស់ លោកប្រទូស្ត  នឹងខ្ញុំម្ចាស់ហើយ។ មេត្តិយាភិក្ខុនីទទួលស្តាប់ពាក្យមេត្តិយភិក្ខុ និងភុម្មជកភិក្ខុ ដោយពាក្យថា យ៉ាង​ហ្នឹងហើយលោកម្ចាស់ រួចហើយចូលទៅ​គាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយស្ថិតនៅក្នុងទីដ៏សមគួរ។ មេត្តិយាភិក្ខុនី លុះស្ថិត​នៅ​ក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលពាក្យនេះនឹងព្រះ​ដ៏មានព្រះ​ភាគ​ថា បពិត្រព្រះអង្គដ៏ចំរើន ការនេះមិនមែនជាការបិទបាំង មិនមែនជាការសមគួរសោះឡើយ បពិត្រព្រះអង្គ​ដ៏ចំរើន ទិសណាដែលមិនធ្លាប់មានភ័យ មិនមានចង្រៃ មិនមានឧបទ្រព ទិស​នោះ​ត្រឡប់​ជា​ប្រកបដោយភ័យ ប្រកបដោយចង្រៃ ប្រកបដោយឧបទ្រពវិញ ទីកន្លែងណា​ដែល​មិន​ធ្លាប់មានខ្យល់ ទីកន្លែងនោះត្រឡប់ជាមានខ្យល់វិញ ដូចជាទឹកធ្លាប់ត្រជាក់ ប្រែជាក្តៅ ឥឡូវ​ព្រះទព្វមល្លបុត្តជាម្ចាស់ លោកប្រទូស្តនឹងខ្ញុំព្រះអង្គហើយ។

[២៤៥] ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយសួរបញ្ជាក់​ព្រះទព្វមល្លបុត្តដ៏មានអាយុ​ក្នុងពេលនោះថា ម្នាលទព្វៈ អ្នករលឹកឃើញ​ឬទេ នាងភិក្ខុនីនេះថាយ៉ាងណា អ្នកឯងបានធ្វើយ៉ាងនោះមែនឬទេ។ ព្រះទព្វមល្លបុត្តក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគជ្រាបនូវខ្ញុំព្រះអង្គដោយពិតហើយ។ ព្រះដ៏មានព្រះភាគមានបន្ទូលសួរព្រះទព្វមល្លបុត្តដ៏មានអាយុជាគំរប់ពីរដង។បេ។ ជាគំរប់បីដងថា ម្នាលទព្វៈ អ្នករលឹកឃើញ​ឬ នាងភិក្ខុនីនេះថាយ៉ាងណា អ្នកឯងបានធ្វើយ៉ាងនោះមែនឬ។ ព្រះទព្វមល្លបុត្តក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស  ព្រះដ៏មានព្រះភាគ ទ្រង់​ជ្រាបនូវខ្ញុំ​ព្រះអង្គ​ដោយពិតហើយ។ ព្រះបរមគ្រូត្រាស់ថា ម្នាលទព្វៈ អ្នកប្រាជ្ញទាំងឡាយ មិនពោល​បណ្តោះ​បណ្តៃយ៉ាងនេះទេ បើអំពើដែលអ្នកបានធ្វើហើយ អ្នកចូរប្រាប់ថា ខ្ញុំធ្វើហើយ បើអំពើ​ដែល​អ្នកមិនបានធ្វើទេ អ្នកចូរប្រាប់ថា ខ្ញុំមិនបានធ្វើទេ។ ព្រះទព្វមល្លបុត្តក្រាបទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​តាំងពីដួចកើតមក សូម្បីតែយល់សប្តិសេពមេថុនធម្ម ក៏មិនដែល​ស្គាល់​សោះឡើយ នឹងបាច់ពោលទៅថ្វីដល់ការរលឹក (នោះ)។ លំដាប់នោះ ព្រះដ៏មានព្រះភាគ​ត្រាស់​ហៅ​ភិក្ខុទាំងឡាយមក ហើយទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ​ចូរ​ឲ្យ​មេត្តិយាភិក្ខុនីសឹកចេញ ម្យ៉ាងទៀត អ្នកទាំងឡាយចូរសាកសួរភិក្ខុទាំងឡាយនេះមើល។ លុះ​ព្រះ​ដ៏មានព្រះភាគ​ទ្រង់ត្រាស់ដូច្នេះហើយ ក៏ក្រោកចាកអាសនៈចូលទៅកាន់វិហារវិញ។ ភិក្ខុ​ទាំងឡាយ​នោះ ក៏ឲ្យមេត្តិយាភិក្ខុនី​សឹកក្នុងពេលនោះ។ ទើបមេត្តិយភិក្ខុ និងភុម្មជកភិក្ខុនិយាយ​ពាក្យនេះ​នឹងភិក្ខុទាំងឡាយថា ម្នាលអាវុសោ ចូរលោកកុំផ្សឹកមេត្តិយាភិក្ខុនីៗនោះ ឥតមានកំហុស​សោះទេ (ហេតុដើមមកពី) យើងខឹង មិនសប្បាយចិត្ត (យើង) ចង់ឲ្យ​ទព្វមល្លបុត្ត​ឃ្លាតចាកសមណភេទ ទើបឲ្យមេត្តិយាភិក្ខុនីនោះប្រឹងប្រែងឡើង។ ភិក្ខុទាំងឡាយ​សួរថា ម្នាល​អាវុសោ អ្នកហ៊ានចោទ​ព្រះទព្វមល្លបុត្តដ៏មានអាយុ ដោយអាបត្តិបារាជិកមិនមាន​មូល ឬ។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុឆ្លើយថា ម្នាលអាវុសោ យ៉ាងហ្នឹងមែនហើយ។ ភិក្ខុទាំងឡាយ​ណា​មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ក៏ពោលទោស និន្ទា តិះដៀលថា ចុះហេតុ​អ្វី បានជាមេត្តិយភិក្ខុ និងភុម្មជកភិក្ខុចោទព្រះទព្វមល្លបុត្តដ៏មានអាយុ ដោយអាបត្តិបារាជិក​មិនមាន​មូល (ដូច្នោះ)។ ទើបភិក្ខុទាំងឡាយនោះ ក្រាបទូលសេចក្តីនុ៎ះ​ដល់​ព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយសួរចំពោះ​មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ​ក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នកទាំងឡាយ​ចោទទព្វមល្លបុត្ត ដោយអាបត្តិបារាជិក​មិនមាន​មូល ពិតមែនឬ។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុក្រាប​ទូលថា បពិត្រព្រះដ៏មានព្រះភាគ ដំណើរនោះពិតមែន។ ព្រះសព្វញ្ញុពុទ្ធដ៏មានជោគ ទ្រង់តិះដៀល​ថា ម្នាលមោឃបុរស​ទាំងឡាយ ចុះហេតុអ្វីបានជា អ្នកទាំងឡាយចោទ​ទព្វមល្លបុត្ត​ដោយ​អាបត្តិបារាជិកមិនមានមូល (ដូច្នោះ) ម្នាលមោឃបុរសទាំងឡាយ ហេតុនេះ មិនមែន​នាំឲ្យ​ជ្រះថ្លាដល់ពួកជន​ដែលមិនទាន់ជ្រះថ្លានោះទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសំដែង​ឡើងនូវសិក្ខាបទនេះ យ៉ាងនេះថា ភិក្ខុណាមួយ មានសេចក្តីក្រោធប្រទូស្ត មានចិត្ត​អាក់អន់ ចោទភិក្ខុផងគ្នាដោយអាបត្តិបារាជិក​មិនមានមូល ដោយបំណងថា អញ​ត្រូវ​ធ្វើដូចម្តេច​ឲ្យ​ភិក្ខុនោះឃ្លាតចាកព្រហ្មចរិយធម៌   នេះបាន លុះសម័យ​ខាងក្រោយ​តពីនោះ​មក ទោះ​គេ​សាកសួរក្តី គេមិនសាកសួរក្តី អធិករណ៍​នោះប្រាកដ​ជាគ្មានមូល ភិក្ខុអ្នកចោទនោះ ក៏ប្តេជ្ញា​ទោស (ដោយខ្លួនឯង) ត្រូវអាបត្តិសង្ឃាទិសេស។

[២៤៦] ត្រង់ពាក្យថា ភិក្ខុណាមួយ មានអធិប្បាយក្នុងសិក្ខាបទខាងដើមរួចហើយ។ ត្រង់ពាក្យថា មានសេចក្តីក្រោធប្រទូស្ត អធិប្បាយថា ខឹង អន់ចិត្ត មិនត្រេកអរ មានចិត្ត​គឺ​ទោស​ខ្ទំាងខ្ទប់ មានចិត្តចង្អៀតចង្អល់។ ត្រង់ពាក្យថា មានចិត្តអាក់អន់ គឺ​មានចិត្ត​មិនរីករាយ ព្រោះ​សេចក្តី​ខឹងនោះផង ព្រោះទោសនោះផង ព្រោះសេចក្តី​អន់ចិត្តនោះផង ព្រោះសេចក្តី​មិន​ត្រេក​អរ​នោះផង។ ដែលហៅថា មិនមានមូល គឺមិនឃើញ មិនឮ មិនរង្កៀស។ ត្រង់ពាក្យថា ដោយអាបត្តិ​បារាជិក គឺបណ្តាអាបត្តិបារាជិកទាំង៤ អាបត្តិបារាជិកណាមួយ។ ត្រង់ពាក្យថា ចោទ គឺចោទ​ខ្លួន​ឯងក្តី ឲ្យអ្នកដទៃ​ចោទក្តី។ ពាក្យថា អញត្រូវធ្វើដូចម្តេច ឲ្យភិក្ខុនោះឃ្លាតចាក​ព្រហ្មចរិយធម៌​នេះ​បាន អធិប្បាយថា អញគប្បី​ឲ្យភិក្ខុនោះឃ្លាតចាក​ភិក្ខុភាព ឃ្លាតចាកសមណធម៌ ឃ្លាតចាក​កងសីល ឃ្លាតចាកតបោគុណ

[២៤៧] ត្រង់ពាក្យថា លុះសម័យខាងក្រោយតពីនោះមក សេចក្តីថា (រូបភិក្ខុនោះ) ចោទ​គេ​ក្នុងខណៈណា ក្នុងខណៈនោះ ស្របក់នោះ ពេលនោះកន្លងទៅ។ ត្រង់ពាក្យថា ទោះគេ​សាកសួរក្តី សេចក្តីថា (រូបភិក្ខុនោះ) គេចោទដោយវត្ថុណា គេសាកសួរក្នុងវត្ថុនោះក្តី។ ត្រង់​ពាក្យថា គេមិនសាកសួរក្តី សេចក្តីថា ឥតមានអ្នកណាមួយសាកសួរ។

[២៤៨] ដែលហៅថា អធិករណៈៗ នោះមាន៤យ៉ាងគឺ វិវាទាធិករណៈ១ អនុវាទាធិករណៈ១ អាបត្តាធិករណៈ១ កិច្ចាធិករណៈ១។

[២៤៩] ត្រង់ពាក្យថា ភិក្ខុអ្នកចោទនោះ ក៏ប្តេជ្ញាទោស (ដោយខ្លួនឯង) សេចក្តីថា អញ​ពោល​ពាក្យទទេ អញពោលពាក្យព្រាង អញ​ពោលពាក្យមិនពិត អញ​មិនដឹងហើយពោល។ ត្រង់ពាក្យថា អាបត្តិសង្ឃាទិសេស មានអធិប្បាយក្នុងសង្ឃាទិសេសសិក្ខាបទទី១រួចហើយ។

[២៥០] ភិក្ខុកាលត្រូវអាបត្តិបារាជិក តែភិក្ខុអ្នកចោទនោះមិនឃើញទេ បើភិក្ខុ​អ្នកចោទ​នោះ ចោទភិក្ខុនោះថា ខ្ញុំបានឃើញអ្នកឯងត្រូវអាបត្តិបារាជិកហើយ អ្នកឯងមិនមែនជាសមណៈ មិនមែន​ជាកូនចៅ​ព្រះពុទ្ធ ជាសក្យបុត្តទេ ឧបោសថកម្មក្តី បវារណាកម្មក្តី សង្ឃកម្មក្តី ជាមួយនឹងអ្នក​ឯងគ្មានទេ (ភិក្ខុចោទដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ តែភិក្ខុអ្នកចោទនោះមិនបានឮ បើភិក្ខុ​អ្នកចោទ ចោទភិក្ខុនោះថា ខ្ញុំបានឮថាអ្នកឯងត្រូវបារាជិកហើយ អ្នកឯងមិនមែនជាសមណៈ មិនមែន​ជាកូនចៅ​ព្រះពុទ្ធ ជាសក្យបុត្តទេ ឧបោសថកម្មក្តី បវារណាកម្មក្តី សង្ឃកម្មក្តី ជាមួយនឹងអ្នក​ឯងគ្មានទេ (ភិក្ខុចោទដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ តែភិក្ខុអ្នកចោទនោះមិនមានសេចក្តីរង្កៀស បើភិក្ខុ​អ្នកចោទ ចោទភិក្ខុនោះថា ខ្ញុំមានសេចក្តីរង្កៀសថា អ្នកឯងត្រូវបារាជិកហើយ អ្នកឯងមិនមែនជាសមណៈ មិនមែន​ជាកូនចៅ​ព្រះពុទ្ធជាសក្យបុត្តទេ ឧបោសថកម្មក្តី បវារណាកម្មក្តី សង្ឃកម្មក្តី ជាមួយនឹងអ្នក​ឯងគ្មានទេ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។

[២៥១] ភិក្ខុកាលត្រូវអាបត្តិបារាជិក តែភិក្ខុអ្នកចោទនោះមិនឃើញ បើ (ភិក្ខុ​អ្នកចោទនោះ) ចោទភិក្ខុនោះថា អ្នកឯងត្រូវបារាជិកហើយ ខ្ញុំបានឃើញហើយផង បានឮ​ផង។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុកាលត្រូវអាបត្តិបារាជិក តែភិក្ខុអ្នកចោទនោះមិនឃើញ បើ (ភិក្ខុ​អ្នកចោទនោះ) ចោទភិក្ខុនោះថា អ្នកឯងត្រូវបារាជិកហើយ ខ្ញុំបានឃើញហើយផង រង្កៀសហើយ​ផង អ្នកឯងមិនមែនជាសមណៈ។បេ។ (ភិក្ខុចោទដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុកាលត្រូវអាបត្តិបារាជិក តែភិក្ខុអ្នកចោទនោះមិនឃើញ បើ (ភិក្ខុ​អ្នកចោទនោះ) ចោទភិក្ខុនោះថា អ្នកឯងត្រូវអាបត្តិបារាជិកហើយ ខ្ញុំឃើញហើយផង ឮហើយផង រង្កៀសហើយ​ផង។បេ។ (ភិក្ខុចោទដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ តែភិក្ខុអ្នកចោទមិនបានឮ ព្រោះហេតុនោះ ថាបើភិក្ខុ​អ្នកចោទ ចោទភិក្ខុនោះថា អ្នកឯងត្រូវអាបត្តិបារាជិកហើយ យើងបានឮផង រង្កៀស​ផង។បេ។ ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ តែភិក្ខុអ្នកចោទនោះមិនបានឮ បើភិក្ខុ​អ្នកចោទនោះ ចោទភិក្ខុនោះថា យើងបានឮផង បានឃើញផងថា អ្នកឯង​ត្រូវអាបត្តិបារាជិកហើយ។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ ភិក្ខុអ្នកចោទនោះមិនបានឮ បើភិក្ខុ​អ្នកចោទនោះ ចោទភិក្ខុនោះថា ខ្ញុំហើយឮផង រង្កៀសហើយផង ឃើញហើយផងថា អ្នកឯង​ត្រូវអាបត្តិបារាជិកហើយ។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ ភិក្ខុអ្នកចោទនោះមិនបានរង្កៀស បើភិក្ខុ​អ្នកចោទនោះ ចោទភិក្ខុនោះថា អ្នកឯង​ត្រូវអាបត្តិបារាជិកហើយ ខ្ញុំរង្កៀសហើយផង ខ្ញុំឃើញហើយផង។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ ភិក្ខុអ្នកចោទនោះមិនបានរង្កៀស បើភិក្ខុ​អ្នកចោទនោះ ចោទភិក្ខុនោះថា អ្នកឯង​ត្រូវអាបត្តិបារាជិកហើយ ខ្ញុំរង្កៀសហើយផង ខ្ញុំឮហើយផង។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ ភិក្ខុអ្នកចោទនោះមិនបានរង្កៀស បើភិក្ខុ​អ្នកចោទនោះ ចោទភិក្ខុនោះថា អ្នកឯង​ត្រូវអាបត្តិបារាជិកហើយ ខ្ញុំរង្កៀសហើយផង ខ្ញុំឃើញហើយផង ខ្ញុំឮហើយផង។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។

[២៥២] ភិក្ខុកាលត្រូវអាបត្តិបារាជិក ភិក្ខុអ្នកចោទនោះបានឃើញមែន បើ (ភិក្ខុ​អ្នកចោទនោះ) ចោទភិក្ខុនោះថា អ្នកឯងត្រូវបារាជិកហើយ ខ្ញុំបានឮហើយ។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុកាលត្រូវអាបត្តិបារាជិក ភិក្ខុអ្នកចោទបានឃើញមែន បើ (ភិក្ខុ​អ្នកចោទនោះ) ចោទភិក្ខុនោះថា អ្នកឯងត្រូវបារាជិកហើយ ខ្ញុំរង្កៀសហើយ។បេ។ បើ (ភិក្ខុ​អ្នកចោទនោះ) ចោទភិក្ខុនោះថា អ្នកឯងត្រូវអាបត្តិបារាជិកហើយ ខ្ញុំឮហើយផង រង្កៀសហើយ​ផង។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ (ភិក្ខុអ្នកចោទនោះ) បានឮ បើភិក្ខុ​អ្នកចោទនោះ ចោទភិក្ខុនោះថា អ្នកឯងត្រូវអាបត្តិបារាជិកហើយ ខ្ញុំរង្កៀសហើយ។បេ។ (បើភិក្ខុ​អ្នកចោទនោះ) ចោទភិក្ខុនោះថា អ្នកឯង​ត្រូវអាបត្តិបារាជិកហើយ ខ្ញុំបានឃើញហើយ។បេ។ បើ (ភិក្ខុ​អ្នកចោទនោះ) ចោទភិក្ខុនោះថា អ្នកឯង​ត្រូវអាបត្តិបារាជិកហើយ ខ្ញុំរង្កៀសហើយផង ឃើញហើយផង។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ ភិក្ខុអ្នកចោទនោះបានរង្កៀស បើភិក្ខុ​អ្នកចោទនោះ ចោទភិក្ខុនោះថា អ្នកឯង​ត្រូវអាបត្តិបារាជិកហើយ ខ្ញុំឃើញហើយ។បេ។ បើ (ភិក្ខុ​អ្នកចោទនោះ) ចោទភិក្ខុនោះថា អ្នកឯង​ត្រូវអាបត្តិបារាជិកហើយ ខ្ញុំឮហើយ។បេ។ បើ (ភិក្ខុ​អ្នកចោទនោះ) ចោទភិក្ខុនោះថា អ្នកឯង​ត្រូវអាបត្តិបារាជិកហើយ ខ្ញុំឃើញហើយផង ខ្ញុំឮហើយផង អ្នកឯងមិនមែនជាសមណៈ មិនមែន​ជាកូនចៅព្រះពុទ្ធជាសក្យបុត្តទេ ឧបោសថកម្មក្តី បវារណាកម្មក្តី សង្ឃកម្មក្តី ជាមួយនឹងអ្នក​ឯង​គ្មានទេ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។

[២៥៣] ភិក្ខុកាលត្រូវអាបត្តិបារាជិក ភិក្ខុអ្នកចោទនោះបានឃើញមែន តែមាន​សេចក្តី​សង្ស័យ​នឹងភិក្ខុដែល​ខ្លួនបានឃើញហើយ (គឺ) កំណត់​មិនបាននូវភិក្ខុដែលខ្លួនឃើញហើយ រលឹក​មិនបាននូវភិក្ខុដែលខ្លួនឃើញហើយ ភ្លេចនូវភិក្ខុដែលខ្លួនឃើញហើយ បើភិក្ខុ​អ្នកចោទ ចោទភិក្ខុនោះថា អ្នកឯងត្រូវអាបត្តិបារាជិកហើយ ខ្ញុំបានឃើញផង ខ្ញុំបានឮផង។បេ។ ខ្ញុំបានឃើញផង ខ្ញុំមានសេចក្តីរង្កៀសផង។បេ។ ខ្ញុំបានឃើញផង ខ្ញុំបានឮផង ខ្ញុំមានសេចក្តីរង្កៀសផង។បេ។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ ភិក្ខុអ្នកចោទនោះបានឮ តែមាន​សេចក្តី​សង្ស័យ​នឹងភិក្ខុដែល​ខ្លួនបានឮហើយ (គឺ) កំណត់​មិនបាននូវភិក្ខុដែលខ្លួនឮហើយ រលឹក​មិនបាននូវភិក្ខុដែលខ្លួនឮហើយ ភ្លេចនូវភិក្ខុដែលខ្លួនឮហើយ បើភិក្ខុ​អ្នកចោទ ចោទភិក្ខុនោះថា អ្នកឯង​ត្រូវអាបត្តិបារាជិកហើយ ខ្ញុំបានឮផង ខ្ញុំមានសេចក្តីរង្កៀសផង។បេ។ ខ្ញុំបានឮផង ខ្ញុំ​បានឃើញផង។បេ។ ខ្ញុំបានឮផង ខ្ញុំមានសេចក្តីរង្កៀសផង ខ្ញុំបានឃើញផង។បេ។ ភិក្ខុ​ត្រូវអាបត្តិ​បារាជិកហើយ ភិក្ខុអ្នកចោទនោះមានសេចក្តីរង្កៀស ក៏មាន​សេចក្តី​សង្ស័យ​នឹងភិក្ខុដែល​ខ្លួនមានសេចក្តីរង្កៀសហើយ កំណត់​មិនបាននូវភិក្ខុដែលខ្លួនរង្កៀសហើយ រលឹក​មិនបាននូវភិក្ខុដែលខ្លួនរង្កៀសហើយ ភ្លេចនូវភិក្ខុដែលខ្លួនរង្កៀសហើយ បើភិក្ខុអ្នកចោទ ចោទ​ភិក្ខុ​នោះថា អ្នកឯងត្រូវអាបត្តិបារាជិកហើយ ខ្ញុំមានសេចក្តីរង្កៀសផង ខ្ញុំបានឃើញផង។បេ។ ខ្ញុំ​មាន​សេចក្តីរង្កៀសផង ខ្ញុំបានឮផង។បេ។ ខ្ញុំមានសេចក្តីរង្កៀសផង ខ្ញុំបានឃើញផង ខ្ញុំបានឮផង អ្នកឯងមិនមែនជាសមណៈ អ្នកឯងមិនមែនជាកូននៃព្រះពុទ្ធជាសក្យបុត្ត ឧបោសថកម្មក្តី បវារណា​កម្មក្តី សង្ឃកម្មក្តី ជាមួយនឹងអ្នកឯងគ្មានទេ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។

[២៥៤] ភិក្ខុកាលត្រូវអាបត្តិបារាជិក តែភិក្ខុអ្នកចោទនោះមិនឃើញ បើ (ភិក្ខុ​អ្នកចោទ) ប្រើ​បុគ្គលដទៃឲ្យចោទភិក្ខុដែលត្រូវអាបត្តិបារាជិកនោះថា អ្នកឯងខ្ញុំឃើញហើយ អ្នកឯងត្រូវអាបត្តិបារាជិក​ហើយ អ្នកឯងមិនមែនជាសមណៈ អ្នកឯងមិនមែន​ជាកូនចៅ​ព្រះពុទ្ធជាសក្យបុត្ត ឧបោសថកម្មក្តី បវារណា​កម្មក្តី សង្ឃកម្មក្តី ជាមួយនឹងអ្នកឯងគ្មានទេ  (ភិក្ខុអ្នកចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ ភិក្ខុអ្នកចោទមិនបានឮ បើភិក្ខុអ្នកចោទ ប្រើ​ភិក្ខុដទៃឲ្យចោទភិក្ខុ​​នោះថា អ្នកឯងខ្ញុំបានឮថា អ្នកឯងត្រូវអាបត្តិបារាជិក​ហើយ។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ ភិក្ខុអ្នកចោទមិនបានរង្កៀស បើភិក្ខុ​អ្នកចោទ ប្រើ​ភិក្ខុដទៃឲ្យចោទភិក្ខុនោះថា អ្នកឯងខ្ញុំមានសេចក្តីរង្កៀសថា អ្នកឯងត្រូវអាបត្តិបារាជិក​ហើយ។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។

[២៥៥] ភិក្ខុកាលត្រូវអាបត្តិបារាជិក ភិក្ខុអ្នកចោទមិនឃើញទេ បើ (ភិក្ខុ​អ្នកចោទ) ប្រើ​ភិក្ខុដទៃឲ្យចោទភិក្ខុនោះថា អ្នកឯងខ្ញុំបានឃើញហើយ អ្នកឯងខ្ញុំបានឮហើយ។បេ។ អ្នកឯងខ្ញុំ​បាន​ឃើញហើយ អ្នកឯងខ្ញុំមានសេចក្តីរង្កៀសហើយ។បេ។អ្នកឯងខ្ញុំបានឃើញហើយ អ្នកឯងខ្ញុំបាន​ឮហើយ អ្នកឯងខ្ញុំមានសេចក្តីរង្កៀសហើយ អ្នកឯងត្រូវអាបត្តិបារាជិក​ហើយ។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ ភិក្ខុអ្នកចោទនោះ​មិនបានឮ បើភិក្ខុ​អ្នកចោទ ប្រើ​ភិក្ខុដទៃឲ្យចោទថា អ្នកឯងខ្ញុំបានឮហើយ អ្នកឯងខ្ញុំមានសេចក្តីរង្កៀសហើយ។បេ។ អ្នកឯងខ្ញុំបានឮហើយ អ្នកឯងខ្ញុំបានឃើញហើយ។បេ។ អ្នកឯងខ្ញុំបានឮហើយ អ្នកឯងខ្ញុំមានសេចក្តីរង្កៀសហើយ អ្នកឯងខ្ញុំបានឃើញហើយ អ្នកឯងត្រូវអាបត្តិបារាជិក​ហើយ។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ ភិក្ខុអ្នកចោទ​មិនបានរង្កៀស បើភិក្ខុ​អ្នកចោទ ប្រើ​ភិក្ខុដទៃឲ្យចោទ​ភិក្ខុ​នោះថា អ្នកឯងខ្ញុំមានសេចក្តីរង្កៀសហើយ អ្នកឯងខ្ញុំបានឃើញហើយ។បេ។ អ្នកឯងខ្ញុំមានសេចក្តីរង្កៀសហើយ អ្នកឯងខ្ញុំបានឮហើយ។បេ។ អ្នកឯងខ្ញុំមានសេចក្តីរង្កៀសហើយ អ្នកឯងខ្ញុំបានឃើញហើយ អ្នកឯងខ្ញុំបានឮហើយ អ្នកឯងត្រូវអាបត្តិបារាជិក​ហើយ។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។

[២៥៦] ភិក្ខុកាលត្រូវអាបត្តិបារាជិក ភិក្ខុអ្នកចោទនោះ​បានឃើញហើយ បើ(ភិក្ខុ​អ្នកចោទ) ប្រើ​ភិក្ខុដទៃឲ្យចោទភិក្ខុដែលត្រូវអាបត្តិបារាជិកនោះថា អ្នកឯងខ្ញុំបានឮហើយ អ្នកឯងត្រូវអាបត្តិ​បារាជិកហើយ។បេ។ អ្នកឯងខ្ញុំមានសេចក្តីរង្កៀសហើយ អ្នកឯងត្រូវអាបត្តិបារាជិក​ហើយ។បេ។ អ្នកឯងខ្ញុំបានឮហើយ អ្នកឯងខ្ញុំមានសេចក្តីរង្កៀសហើយ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ (ភិក្ខុអ្នកចោទ) បានឮហើយ បើភិក្ខុ​អ្នកចោទ ប្រើ​ភិក្ខុដទៃឲ្យចោទភិក្ខុនោះថា អ្នកឯងខ្ញុំ​មានសេចក្តីរង្កៀសហើយ។បេ។ បើ(ភិក្ខុ​អ្នកចោទ) ប្រើ​ភិក្ខុដទៃឲ្យចោទ​ភិក្ខុ​នោះថា អ្នកឯង​ខ្ញុំឃើញហើយ។បេ។ បើ(ភិក្ខុ​អ្នកចោទ) ប្រើ​ភិក្ខុដទៃឲ្យចោទភិក្ខុនោះថា អ្នកឯង​ខ្ញុំមានសេចក្តីរង្កៀសហើយ អ្នកឯងខ្ញុំបានឃើញហើយ អ្នកឯងត្រូវអាបត្តិបារាជិក​ហើយ។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ ភិក្ខុអ្នកចោទមានសេចក្តីរង្កៀស បើភិក្ខុ​អ្នកចោទ ប្រើ​ភិក្ខុដទៃឲ្យចោទ​ភិក្ខុ​នោះថា អ្នកឯងខ្ញុំ​បានឃើញហើយថា អ្នកឯងត្រូវអាបត្តិបារាជិក​ហើយ។បេ។ បើភិក្ខុអ្នកចោទ ប្រើភិក្ខុ​ដទៃឲ្យចោទភិក្ខុនោះថា អ្នកឯងខ្ញុំឃើញហើយ អ្នកឯងខ្ញុំឮហើយ។បេ។ បើភិក្ខុអ្នកចោទ ប្រើភិក្ខុ​ដទៃ​ឲ្យចោទ​ភិក្ខុនោះថា អ្នកឯងខ្ញុំឃើញហើយ អ្នកឯងខ្ញុំឮហើយថា អ្នកឯងត្រូវអាបត្តិ​បារាជិក​ហើយ។បេ។  (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។

[២៥៧] ភិក្ខុកាលត្រូវអាបត្តិបារាជិក ភិក្ខុអ្នកចោទនោះក៏ឃើញមែន តែ (ភិក្ខុ​អ្នក​ចោទ) មាន​សេចក្តី​សង្ស័យ​នឹងភិក្ខុដែល​ខ្លួនឃើញហើយ កំណត់​មិនបាននូវភិក្ខុដែលខ្លួនឃើញហើយ រលឹក​មិនបាននូវភិក្ខុដែលខ្លួនឃើញហើយ ភ្លេចនូវភិក្ខុដែលខ្លួនឃើញហើយ។បេ។ មាន​សេចក្តី​សង្ស័យ​នឹងភិក្ខុដែល​ខ្លួនឮហើយ កំណត់​មិនបាននូវភិក្ខុដែលខ្លួនឮហើយ រលឹក​មិនបាននូវភិក្ខុដែលខ្លួនឮហើយ ភ្លេចនូវភិក្ខុដែលខ្លួនឮហើយ។បេ។ មាន​សេចក្តី​សង្ស័យ​នឹងភិក្ខុដែល​ខ្លួនរង្កៀស កំណត់​មិនបាននូវភិក្ខុដែលខ្លួនរង្កៀសហើយ រលឹក​មិនបាននូវភិក្ខុដែលខ្លួនរង្កៀសហើយ ភ្លេចនូវភិក្ខុដែលខ្លួនរង្កៀសហើយ បើភិក្ខុ​អ្នកចោទ ប្រើបុគ្គលដទៃឲ្យចោទភិក្ខុនោះថា អ្នកឯងខ្ញុំរង្កៀសហើយ អ្នកឯងខ្ញុំឃើញហើយ។បេ។ អ្នកឯង ខ្ញុំរង្កៀសហើយ អ្នកឯងខ្ញុំឮហើយ។បេ។ អ្នកឯងខ្ញុំរង្កៀសហើយ អ្នកឯងខ្ញុំឃើញហើយ អ្នកឯង​ខ្ញុំ​ឮហើយថា អ្នកឯងត្រូវអាបត្តិបារាជិកហើយ អ្នកឯងមិនមែនជាសមណៈ អ្នកឯងមិនមែនជាកូនចៅព្រះពុទ្ធជាសក្យបុត្តឡើយ ឧបោសថកម្មក្តី បវារណា​កម្មក្តី សង្ឃកម្មក្តី ជាមួយនឹងអ្នកឯងគ្មានទេ ភិក្ខុចោទគេដូច្នេះនេះ ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។

(មាតិកានុក្រម គឺបញ្ជីរឿងដែលនឹងត្រូវសំដែង​តាមលំដាប់ហូរហែ​ដូចមានខាងក្រោម​នេះ​គឺ)

[២៥៨] ភិក្ខុយល់ឃើញថាបរិសុទ្ធក្នុងបុគ្គលដែលមិនបរិសុទ្ធ១ យល់ឃើញថាមិនបរិសុទ្ធក្នុងបុគ្គលដែលបរិសុទ្ធ១ យល់ឃើញថាមិនបរិសុទ្ធក្នុង​បុគ្គល​ដែលមិន​បរិសុទ្ធ១ យល់ឃើញថាបរិសុទ្ធក្នុងបុគ្គលដែលបរិសុទ្ធ១ ។

[២៥៩] បុគ្គល គឺភិក្ខុដែលត្រូវអាបត្តិបារាជិកឯណានីមួយ ជាអ្នកមិនបរិសុទ្ធហើយ បើភិក្ខុ​អ្នកចោទយល់ថា ភិក្ខុនោះបរិសុទ្ធល្អទេ ហើយមិនឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុន ហើយមានសេចក្តីប្រាថ្នាឲ្យភិក្ខុនោះឃ្លាតចាកព្រហ្មចរិយធម៌ ទើបពោលចោទភិក្ខុនោះ (ដោយ​អាបត្តិ​បារាជិក ភិក្ខុអ្នកចោទ) ត្រូវអាបត្តិទុក្កដ និងសង្ឃាទិសេស។ បុគ្គល គឺភិក្ខុដែលត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកមិនបរិសុទ្ធហើយ បើភិក្ខុ​អ្នកចោទយល់ថា ភិក្ខុនោះបរិសុទ្ធល្អទេ ហើយឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុន ហើយមានប្រាថ្នានឹងឲ្យភិក្ខុនោះឃ្លាតចាកព្រហ្មចរិយធម៌ ទើបពោលចោទភិក្ខុនោះ (ដោយ​អាបត្តិ​បារាជិក ភិក្ខុអ្នកចោទ) ត្រូវអាបត្តិសង្ឃាទិសេស។ បុគ្គល គឺភិក្ខុដែលត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកមិនបរិសុទ្ធហើយ បើភិក្ខុ​អ្នកចោទយល់ថា ភិក្ខុនោះបរិសុទ្ធល្អទេ ហើយមិនឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុន ហើយមានប្រាថ្នានឹងជេរភិក្ខុនោះ ទើបជេរ (ភិក្ខុអ្នកជេរ) ត្រូវអាបត្តិទុក្កដ និងបាចិត្តិយៈ។ បុគ្គល គឺភិក្ខុដែលត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកមិនបរិសុទ្ធហើយ បើភិក្ខុ​អ្នកចោទយល់ឃើញថា ភិក្ខុនោះបរិសុទ្ធល្អទេ ហើយឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុន ហើយមានប្រាថ្នានឹងជេរភិក្ខុនោះ ទើបជេរ ភិក្ខុអ្នកជេរ ត្រូវអាបត្តិបាចិត្តិយ។

[២៦០] បុគ្គល គឺភិក្ខុដែលមិនត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកបរិសុទ្ធហើយ បើភិក្ខុ​អ្នកចោទយល់ថា ភិក្ខុនោះមិនបរិសុទ្ធទេ ហើយមិនឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុន ហើយមានប្រាថ្នានឹងឲ្យភិក្ខុនោះឃ្លាតចាកព្រហ្មចរិយធម៌ ទើបពោលចោទ ភិក្ខុអ្នកចោទ ត្រូវអាបត្តិទុក្កដ។ បុគ្គល គឺភិក្ខុដែលមិនត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកបរិសុទ្ធហើយ បើភិក្ខុ​អ្នកចោទយល់ឃើញថា ភិក្ខុនោះមិនបរិសុទ្ធល្អទេ ហើយឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុន ហើយមានប្រាថ្នានឹងឲ្យភិក្ខុនោះឃ្លាតចាកព្រហ្មចរិយធម៌ ទើបពោលចោទ ភិក្ខុអ្នកចោទ មិនត្រូវអាបត្តិ។ បុគ្គល គឺភិក្ខុដែលមិនត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកបរិសុទ្ធហើយ បើភិក្ខុ​អ្នកចោទយល់ឃើញថា ភិក្ខុនោះមិនបរិសុទ្ធទេ មិនឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុន ហើយមានប្រាថ្នាដើម្បីនឹងជេរភិក្ខុនោះ ទើបជេរ ភិក្ខុអ្នកជេរ ត្រូវអាបត្តិទុក្កដ និងបាចិត្តិយៈ។ បុគ្គល គឺភិក្ខុដែលមិនត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកបរិសុទ្ធហើយ បើភិក្ខុ​អ្នកចោទយល់ឃើញថា ភិក្ខុនោះមិនបរិសុទ្ធ ឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុន ហើយមានប្រាថ្នាដើម្បីនឹងជេរភិក្ខុនោះ ទើបជេរ ភិក្ខុអ្នកជេរ ត្រូវអាបត្តិបាចិត្តិយ។

[២៦១] បុគ្គល គឺភិក្ខុដែលត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកមិនបរិសុទ្ធហើយ ភិក្ខុ​អ្នកចោទយល់ឃើញថា ភិក្ខុនោះមិនបរិសុទ្ធល្អទេ ហើយមិនឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុន ហើយមានប្រាថ្នាដើម្បីឲ្យភិក្ខុនោះឃ្លាតចាកព្រហ្មចរិយធម៌ ទើបពោលចោទ ភិក្ខុអ្នកចោទ ត្រូវអាបត្តិទុក្កដ។ បុគ្គល គឺភិក្ខុដែលត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកមិនបរិសុទ្ធហើយ បើភិក្ខុ​អ្នកចោទយល់ឃើញថា ភិក្ខុនោះមិនបរិសុទ្ធល្អទេ ហើយឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុន ហើយប្រាថ្នាដើម្បីឲ្យភិក្ខុនោះឃ្លាតចាកព្រហ្មចរិយធម៌ ទើបពោលចោទ ភិក្ខុអ្នកចោទ មិនត្រូវអាបត្តិឡើយ។ បុគ្គល គឺភិក្ខុដែលត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកមិនបរិសុទ្ធហើយ បើភិក្ខុ​អ្នកចោទយល់ឃើញថា ភិក្ខុនោះមិនបរិសុទ្ធល្អទេ មិនឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុន ហើយមានប្រាថ្នាដើម្បីជេរភិក្ខុនោះ ទើបជេរ ភិក្ខុអ្នកជេរ ត្រូវអាបត្តិទុក្កដ និងបាចិត្តិយ។ បុគ្គល គឺភិក្ខុដែលត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកមិនបរិសុទ្ធហើយ ភិក្ខុ​អ្នកចោទយល់ឃើញថា ភិក្ខុនោះមិនបរិសុទ្ធល្អទេ ហើយឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុន ហើយមានប្រាថ្នាដើម្បីនឹងជេរភិក្ខុនោះ ទើបជេរ ភិក្ខុអ្នកជេរ ត្រូវអាបត្តិបាចិត្តិយ។

[២៦២] បុគ្គល គឺភិក្ខុដែលមិនត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកបរិសុទ្ធហើយ បើភិក្ខុ​អ្នកចោទយល់ឃើញថា ភិក្ខុនោះបរិសុទ្ធល្អទេ មិនឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុន ហើយមានប្រាថ្នាដើម្បីឲ្យភិក្ខុនោះឃ្លាតចាកព្រហ្មចរិយធម៌ ទើបចោទ ភិក្ខុអ្នកចោទ ត្រូវអាបត្តិទុក្កដ និងសង្ឃាទិសេស។ បុគ្គល គឺភិក្ខុដែលមិនត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកបរិសុទ្ធហើយ បើភិក្ខុ​អ្នកចោទយល់ឃើញថា ភិក្ខុនោះបរិសុទ្ធល្អទេ ឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុន ហើយមានប្រាថ្នាដើម្បី​ឲ្យភិក្ខុនោះឃ្លាតចាកព្រហ្មចរិយធម៌ ទើបពោលចោទ ភិក្ខុអ្នកចោទ ត្រូវអាបត្តិសង្ឃាទិសេស។ បុគ្គល គឺភិក្ខុដែលមិនត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកបរិសុទ្ធហើយ បើភិក្ខុ​អ្នកចោទយល់ឃើញ​ថា ភិក្ខុនោះបរិសុទ្ធល្អទេ មិនឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុន ហើយមានប្រាថ្នាដើម្បីជេរភិក្ខុនោះ ទើបជេរ ភិក្ខុអ្នកជេរ ត្រូវអាបត្តិទុក្កដ និងបាចិត្តិយ។ បុគ្គល គឺភិក្ខុដែលមិនត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកបរិសុទ្ធហើយ បើភិក្ខុ​អ្នកចោទយល់ឃើញថា ភិក្ខុនោះបរិសុទ្ធល្អទេ ឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុន ហើយមានប្រាថ្នាដើម្បីជេរភិក្ខុនោះ ទើបជេរ ភិក្ខុអ្នកជេរ ត្រូវអាបត្តិបាចិត្តិយ។

[២៦៣] អាបត្តិមិនមានដល់ភិក្ខុដែល​យល់ឃើញថា មិនបរិសុទ្ធក្នុង​បុគ្គល​ដែល​បរិសុទ្ធ ដល់​ភិក្ខុ​ដែលយល់ឃើញថា មិនបរិសុទ្ធ​ក្នុងបុគ្គលដែល​មិន​បរិសុទ្ធ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុ​ខាង​ដើម​បញ្ញត្តិ។

សង្ឃាទិសេសទី៨ចប់។

សង្ឃាទិសេស ទី៩

[២៦៤] សម័យនោះ ព្រះពុទ្ធដ៏មានជោគជាម្ចាស់ ទ្រង់គង់នៅក្នុងអារាមវេឡុវន ជាកលន្ទកនិវាបស្ថាន ក្បែរក្រុង​រាជគ្រឹះ។ សម័យនោះឯង មេត្តិយភិក្ខុ​ និងភុម្មជកភិក្ខុទាំងឡាយ កាលនាំគ្នាចុះអំពីភ្នំគិជ្ឈកូដ បានឃើញពពែឈ្មោលកំពុង​រួម​សន្ថវៈ​នឹង​ពពែញី លុះឃើញហើយ ទើបនិយាយគ្នាយ៉ាងនេះថា អើអាវុសោ ពួកយើងនឹងសន្មតពពែ​ឈ្មោល​នេះឲ្យជាឈ្មោះទព្វមល្លបុត្ត (បុត្តមល្លក្សត្រ) សន្មតពពែញីនេះឲ្យជា​ឈ្មោះនាង​មេត្តិយា​ភិក្ខុនី យើងនឹងនាំគ្នាហៅយ៉ាងនេះ ម្នាលអាវុសោ កាលអំពីដើម យើងបានចោទទព្វមល្លបុត្ត​ដោយ​ពាក្យថា យើងបានឮ ប៉ុន្តែ​ឥឡូវនេះ ទព្វមល្លបុត្ត​សេពមេថុនធម្ម​នឹងនាងមេត្តិយាភិក្ខុ​នី យើង​បានឃើញ​ដោយខ្លួនឯង។ ភិក្ខុទាំងពីររូបនោះ ក៏បានតាំងសន្មតពពែ​ឈ្មោល​នោះជាឈ្មោះទព្វមល្លបុត្ត សន្មតពពែញីនោះជា​ឈ្មោះនាង​មេត្តិយា​ភិក្ខុនី។ ភិក្ខុទាំងនោះ​ទៅ​និយាយ​ប្រាប់ភិក្ខុទាំងឡាយថា ម្នាលអាវុសោ កាលពីដើមយើងបានចោទទព្វមល្លបុត្ត​ដោយ​បាន​ឮ ប៉ុន្តែឥឡូវនេះ ទព្វមល្លបុត្ត​សេពមេថុនធម្ម​នឹងនាងមេត្តិយាភិក្ខុនី យើងបានឃើញ​ដោយ​ខ្លួន​ឯង។ ភិក្ខុទាំងឡាយ​បានឆ្លើយយ៉ាងនេះថា នែអាវុសោ លោកកុំនិយាយយ៉ាងហ្នឹង ឯទព្វមល្លបុត្ត​ដ៏មានអាយុមុខជានឹងមិនធ្វើដូចលោកថាទេ។ គ្រានោះ ពួកភិក្ខុទាំងនោះ ក៏ក្រាបទូលសេចក្តី​នុ៎ះ​ដល់​ព្រះដ៏មានព្រះភាគជាម្ចាស់។ ព្រោះដំណើរនេះ រឿងនេះ ទើបព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់​ឲ្យ​ប្រជុំភិក្ខុសង្ឃ ហើយទ្រង់សួរបញ្ជាក់​ទព្វមល្លបុត្ត​ដ៏មានអាយុ​ថា នែទព្វៈ អ្នករលឹកឃើញ​ឬទេ ពួកភិក្ខុទាំងនេះពោលយ៉ាងណា អ្នកបានធ្វើយ៉ាងនោះឬទេ។ ទព្វមល្លបុត្តទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន (រឿងអ្វីៗ) ព្រះដ៏មានព្រះភាគទ្រង់ជ្រាបខ្ញុំព្រះអង្គដោយពិតហើយ។ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ត្រាស់សួរពាក្យនេះនឹងទព្វមល្លបុត្ត​ដ៏មានអាយុជាគំរប់​ពីរដង​ផង។បេ។ ជាគំរប់បីដងផងថា នែទព្វៈ អ្នករលឹកបាន​ឬទេ ពួកភិក្ខុទាំងនេះពោលយ៉ាងណា អ្នកបានធ្វើយ៉ាងនោះឬ។ ទព្វមល្លបុត្តក្រាបទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ​ទ្រង់ជ្រាបខ្ញុំព្រះអង្គដោយពិតហើយ។ ព្រះដ៏មានព្រះភាគ​ជាម្ចាស់ត្រាស់ថា នែទព្វៈ អ្នកប្រាជ្ញ​ទាំងឡាយមិនពោលបណ្តោះបណ្តៃ​យ៉ាងនេះទេ បើ (អំពើអ្វី) ដែលអ្នកបានធ្វើហើយ អ្នកចូរ​ឆ្លើយ​ថាខ្ញុំបានធ្វើហើយ បើអ្នកមិនបានធ្វើទេ អ្នកចូរឆ្លើយថាខ្ញុំមិនបានធ្វើទេ។ ទព្វមល្លបុត្តទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គតាំងពីដួចកើតមកវេលាណា មិនដែលសេពមេថុនធម្ម​ទេ សូម្បីតែ​យល់សប្តិ ក៏មិនដែលឃើញទេ បាច់និយាយថ្វីដល់ការភ្ញាក់រលឹក។ គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ហៅ​ភិក្ខុទាំងឡាយមកថា ម្នាល​ភិក្ខុទាំងឡាយ បើដូច្នោះ អ្នក​តាំងឡាយ​ចូរ​ជំរះសួរភិក្ខុ​ពួកនេះមើល។ លុះព្រះដ៏មានព្រះភាគត្រាស់យ៉ាងនេះហើយ ទ្រង់​ក៏​ក្រោក​ចាកអាសនៈ ចូលទៅកាន់ព្រះវិហារ។ គ្រានោះ ភិក្ខុទាំងឡាយបានជំរះសួរមេត្តិយភិក្ខុ និងភុម្មជកភិក្ខុ។ ភិក្ខុទាំងនោះ កាលបើភិក្ខុទាំងឡាយជំរះសួរ ទើបប្រាប់សេចក្តី​នេះដល់​ភិក្ខុ​ទាំងឡាយ​ (តាមពិតត្រង់)។ ភិក្ខុទាំងឡាយសួរថា នែអាវុសោ អ្នកទាំងពីរ​កាន់យក​ហេតុ​បន្តិច​បន្តួច​របស់អធិករណ៍ដ៏ជាចំណែកដទៃមកជាគ្រឿងអាង ហើយចោទទព្វមល្លបុត្ត​ដ៏មានអាយុ​ ដោយ​អាបត្តិបារាជិកឬ។ ភិក្ខុទាំងពីររូបឆ្លើយថា យ៉ាងហ្នឹងហើយ អាវុសោ។ ភិក្ខុទាំងឡាយ​ណា​ជាអ្នកប្រាថ្នាតិច។បេ។ ភិក្ខុទាំង​នោះពោលទោស តិះដៀល និន្ទាថា មេត្តិយភិក្ខុនិងភុម្មជក​ភិក្ខុមិនសម្បីបើនឹងកាន់យក​ហេតុ​បន្តិច​បន្តួច​របស់អធិករណ៍ដ៏ជាចំណែកខាងក្រៅ​មក​ជាគ្រឿង​អាង ហើយចោទទព្វមល្លបុត្ត​ដ៏មានអាយុ​ ដោយ​អាបត្តិបារាជិកសោះ។ ទើបភិក្ខុទាំងនោះ​ក្រាប​ទូលសេចក្តីនោះចំពោះព្រះដ៏មានព្រះភាគជាម្ចាស់។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា នែភិក្ខុទាំងឡាយ ឮថាអ្នករាល់គ្នាកាន់យក​ហេតុ​បន្តិច​បន្តួច​របស់អធិករណ៍​ដ៏ជាចំណែក​ខាងក្រៅ​មកជាគ្រឿងអាង ហើយចោទទព្វមល្លបុត្ត​ ដោយ​អាបត្តិបារាជិក ពិតមែនឬ។ ភិក្ខុទាំងពីររូប​ក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា នែមោឃបុរស អ្នករាល់គ្នាមិនសម្បីបើនឹងកាន់យក​ហេតុ​បន្តិច​បន្តួច​របស់អធិករណ៍​ដ៏ជាចំណែកខាងក្រៅមកជាគ្រឿងអាង ហើយចោទទព្វមល្លបុត្ត​ ដោយ​អាបត្តិបារាជិកសោះ នែមោឃបុរស អំពើ​ដែល​អ្នកបានធ្វើមកនេះ មិននាំឲ្យកើតជ្រះថ្លា ដល់ជនទាំងឡាយ​ដែលមិនទាន់ជ្រះថ្លា​​ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែងនូវ​សិក្ខាបទនេះ​យ៉ាងនេះថា ភិក្ខុណាមួយ មានទោសទ្រុស្តហើយ មានសេចក្តីក្រោធ មានចិត្ត​មិនរីករាយ បាន​កាន់យក​ហេតុ​បន្តិច​បន្តួច​របស់អធិករណ៍ ជាចំណែកដទៃមកជាគ្រឿងអាង ហើយចោទភិក្ខុ​ ដោយ​អាបត្តិបារាជិក ដោយបំណងថា ធ្វើម្តេចហ្ន៎ អញគប្បី​ញុំាងភិក្ខុនោះឲ្យ​ឃ្លាតចាកព្រហ្មចរិយធម៌ (សាសនា) នេះបាន លុះសម័យខាងក្រោយតពីនោះមក ភិក្ខុអ្នកចោទនោះ មានគេសាកសួរក្តី មិនមានគេសាកសួរក្តី តែអធិករណ៍នោះ​ជាចំណែក​ដទៃ​ទេ ភិក្ខុ​កាន់យក​ហេតុ​បន្តិច​បន្តួចមកជាគ្រឿងអាង ហើយភិក្ខុប្តេជ្ញាទោស ភិក្ខុនោះត្រូវអាបត្តិសង្ឃាទិសេស។

[២៦៥] ត្រង់ពាក្យថា ភិក្ខុណាមួយ មានអធិប្បាយក្នុងសិក្ខាបទទី១នៃ​បារាជិក​កណ្ឌ​រួចហើយ។ ពាក្យថា ភិក្ខុ គឺ ភិក្ខុដទៃ។ ពាក្យថា មានទោសទ្រុស្តហើយ មានសេចក្តីក្រោធ គឺមានចិត្តក្រោធខឹង មានចិត្តមិនជារបស់ខ្លួន មិនត្រេកអរ មានចិត្តគុមគួន ចង្អៀតចង្អល់។ ពាក្យថា មានចិត្ត​មិនរីករាយ គឺមានចិត្តអាក់អន់ ព្រោះក្រោធខឹង​នោះផង ព្រោះទោស​នោះផង ព្រោះសេចក្តីអន់ចិត្តនោះផង ព្រោះសេចក្តី​មិនត្រេកអរនោះផង។

[២៦៦] ពាក្យថា របស់អធិករណ៍​ជាចំណែកដទៃ គឺចំណែកដទៃនៃអាបត្តិ ឬចំណែក​ដទៃ​នៃ​អធិករណ៍។

[២៦៧] (សួរថា) អធិករណ៍ ដែលមានចំណែក​ផ្សេងពី​អធិករណ៍​នោះ​ដូច​ម្តេច។ (ប្រាប់ថា) វិវាទាធិករណ៍ មានចំណែកផ្សេងអំពី​អនុវាទាធិករណ៍ អាបត្តាធិករណ៍ និងកិច្ចាធិករណ៍ អនុវាទាធិករណ៍ ចាត់ដោយឡែកផ្សេងអំពីអាបត្តាធិករណ៍ កិច្ចាធិករណ៍ និងវិវាទាធិករណ៍ អាបត្តាធិករណ៍ ចាត់​ដោយ​ឡែក​ផ្សេង​អំពី​កិច្ចាធិករណ៍ វិវាទាធិករណ៍ និងអនុវាទាធិករណ៍ កិច្ចាធិករណ៍ ចាត់ដោយឡែកផ្សេងអំពីវិវាទាធិករណ៍ អនុវាទាធិករណ៍ និងអាបត្តាធិករណ៍។ អធិករណ៍​យ៉ាង​នេះ ហៅថា មានចំណែក​ផ្សេងគ្នា​អំពី​អធិករណ៍។

[២៦៨] (សួរថា) អធិករណ៍ដែលមានចំណែកដូចគ្នានឹងអធិករណ៍នោះដូចម្តេច។ (ប្រាប់​ថា) វិវាទាធិករណ៍មានចំណែកដូចគ្នានឹងវិវាទាធិករណ៍ អនុវាទាធិករណ៍​មានចំណែកដូចគ្នានឹងអនុវាទាធិករណ៍ អាបត្តាធិករណ៍មានចំណែកដូចគ្នានឹងអាបត្តាធិករណ៍ក៏មាន មានចំណែកផ្សេងអំពីគ្នា​ក៏មាន។ (សួរថា) អាបត្តាធិករណ៍​មានចំណែកផ្សេងគ្នាអំពីអាបត្តាធិករណ៍នោះដូចម្តេច។ (ប្រាប់ថា) មេថុនធម្ម បារាជិកាបត្តិ​មាន​ចំណែក​ផ្សេងគ្នាអំពី​អទិន្នាទាន បារាជិកាបត្តិ មនុស្សវិគ្គហបារាជិកាបត្តិ និងឧត្តរិមនុស្សធម្ម បារាជិកាបត្តិ អទិន្នាទានបារាជិកាបត្តិ មានចំណែក​ផ្សេងគ្នាអំពីមនុស្សវិគ្គហបារាជិកាបត្តិ ឧត្តរិមនុស្សធម្មបារាជិកាបត្តិ និងមេថុនធម្មបារាជិកាបត្តិ មនុស្សវិគ្គហបារាជិកាបត្តិ មានចំណែក​ផ្សេងគ្នា​អំពី​ឧត្តរិមនុស្សធម្មបារាជិកាបត្តិ មេថុនធម្មបារាជិកាបត្តិ និងអទិន្នាទាន​បារាជិកាបត្តិ ឧត្តរិមនុស្សធម្មបារាជិកាបត្តិ មានចំណែកផ្សេងគ្នាអំពីមេថុនធម្មបារាជិកាបត្តិ អទិន្នាទាន​បារាជិកាបត្តិ និងមនុស្សវិគ្គហបារាជិកាបត្តិ។ អាបត្តាធិករណ៍យ៉ាងនេះ (ហៅថា) មានចំណែកផ្សេងគ្នាអំពីអាបត្តាធិករណ៍។ (សួរថា) អាបត្តាធិករណ៍មានចំណែកដូចគ្នានឹងអាបត្តាធិករណ៍នោះដូចម្តេច។ (ប្រាប់ថា) មេថុនធម្មបារាជិកាបត្តិមានចំណែកជាមួយគ្នានឹងមេថុនធម្មបារាជិកាបត្តិ អទិន្នាទាន​បារាជិកាបត្តិ មានចំណែកជាមួយគ្នានឹងអទិន្នាទានបារាជិកាបត្តិ មនុស្សវិគ្គហបារាជិកាបត្តិ មានចំណែកជាមួយគ្នានឹងមនុស្សវិគ្គហបារាជិកាបត្តិ ឧត្តរិមនុស្សធម្ម​បារាជិកាបត្តិ មានចំណែកជាមួយគ្នានឹងឧត្តរិមនុស្សធម្មបារាជិកាបត្តិ។ អាបត្តាធិករណ៍យ៉ាងនេះ (ហៅថា) មានចំណែក​ជាមួយគ្នា​នឹង​អាបត្តាធិករណ៍។ កិច្ចាធិករណ៍ ក៏មានចំណែកជាមួយគ្នានឹងកិច្ចាធិករណ៍ដែរ។ អធិករណ៍យ៉ាងនេះ (ហៅថា) មានចំណែក​ជាមួយគ្នានឹងអធិករណ៍។

[២៦៩] ត្រង់ពាក្យថា កាន់យកហេតុបន្តិចបន្តួចមកជាគ្រឿងអាង ដែលហៅថា​គ្រឿង​អាង​នោះ បានដល់គ្រឿងអាង១០យ៉ាង គឺគ្រឿងអាងជាតិ១ នាម១ គោត្រ១ ភេទ១ អាបត្តិ១ បាត្រ១ ចីវរ១ ឧបជ្ឈាយ៍១ អាចារ្យ១ សេនាសនៈ១។

[២៧០] ដែលហៅថា គ្រឿងអាងគឺជាតិនោះ បានដល់ភិក្ខុអ្នកចោទឃើញភិក្ខុ​ជាក្សត្រ​ត្រូវអាបត្តិបារាជិក (តែមិនបានចោទ​ភិក្ខុជាក្សត្រ​នោះក្នុងខណៈនោះ) លុះបានឃើញ​ភិក្ខុ​ដទៃ​ជាជាតិក្សត្រដែរ ហើយ (ក្លែង) ចោទថា ខ្ញុំបានឃើញលោកជាក្សត្រត្រូវអាបត្តិបារាជិកហើយ លោក​មិនមែនជាសមណៈ លោកមិនមែនជាកូនចៅព្រះពុទ្ធបុត្តសក្យរាជ ឧបោសថកម្មក្តី បវារណាកម្មក្តី សង្ឃកម្មក្តី មិនមានជាមួយនឹងអ្នកទេដូច្នេះ ភិក្ខុអ្នកចោទត្រូវអាបត្តិ​សង្ឃាទិសេសគ្រប់​ៗវាចា។ ភិក្ខុអ្នកចោទ ឃើញភិក្ខុជាតិជាព្រាហ្មណ៍។បេ។ ឃើញ​ភិក្ខុជាវេស្ស (អ្នកជំនួញ)។បេ។ ឃើញ​ភិក្ខុជាសុទ្ទ (អ្នកធ្វើការគុលី) ត្រូវអាបត្តិបារាជិក (តែអ្នកចោទ​មិនបានចោទ) លុះបានឃើញ​ភិក្ខុ​ដទៃ​ជាជាតិសុទ្ទដែរ ទើប (ក្លែង) ចោទថា ខ្ញុំបានឃើញអ្នកជាតិជាសុទ្ទ ត្រូវអាបត្តិបារាជិកហើយ អ្នកឯង​មិនមែនជាសមណៈ អ្នកឯងមិនមែនជាកូនចៅព្រះពុទ្ធបុត្តសក្យរាជទេ។បេ។ ដូច្នេះ ភិក្ខុអ្នកចោទ ត្រូវអាបត្តិ​សង្ឃាទិសេសគ្រប់​ៗវាចា។

[២៧១] ដែលហៅថា គ្រឿងអាងគឺនាមនោះ គឺភិក្ខុអ្នកចោទឃើញភិក្ខុ​ឈ្មោះពុទ្ធរក្ខិត។បេ។ ឃើញភិក្ខុឈ្មោះធម្មរក្ខិត។បេ។ ឃើញភិក្ខុឈ្មោះសង្ឃរក្ខិត​ ត្រូវ​អាបត្តិ​បារាជិក (តែ​ភិក្ខុអ្នកចោទមិនបានចោទ) លុះបានឃើញ​ភិក្ខុ​ដទៃឈ្មោះសង្ឃរក្ខិតដែរ ហើយ (ក្លែង) ចោទថា ខ្ញុំឃើញអ្នកឈ្មោះសង្ឃរក្ខិតត្រូវអាបត្តិបារាជិកហើយ អ្នកឯង​មិនមែនជាសមណៈទេ អ្នកឯងមិនមែនជាកូនចៅព្រះពុទ្ធជាសក្យបុត្តទេ។បេ។ ដូច្នេះ ភិក្ខុអ្នកចោទ ត្រូវអាបត្តិ​សង្ឃាទិសេសគ្រប់​ៗវាចា។

[២៧២] ដែលហៅថា គ្រឿងអាងគឺគោត្រនោះ គឺភិក្ខុអ្នកចោទឃើញភិក្ខុដែល​មានគោត្រ​ជាគោតម​។បេ។ ឃើញភិក្ខុមានគោត្រជាមោគ្គល្លាន។បេ។ ឃើញភិក្ខុមានគោត្រជាកច្ចាយន។បេ។​ ឃើញភិក្ខុមានគោត្រជាវាសិដ្ឋ ត្រូវ​អាបត្តិ​បារាជិក (តែមិនបានចោទ) លុះបានឃើញ​ភិក្ខុ​ដទៃ​មានគោត្រជាវាសិដ្ឋដែរ ហើយ (ក្លែង) ចោទថា ខ្ញុំបានឃើញ​អ្នកមានគោត្រជាវាសិដ្ឋ ត្រូវអាបត្តិបារាជិកហើយ អ្នកឯង​មិនមែនជាសមណៈទេ  អ្នកឯង​មិនមែនជាកូនចៅ​ព្រះពុទ្ធជាសក្យបុត្តទេ។បេ។ ដូច្នេះ ភិក្ខុអ្នកចោទ ត្រូវអាបត្តិ​សង្ឃាទិសេសគ្រប់​ៗវាចា។

[២៧៣] ដែលហៅថា គ្រឿងអាងគឺភេទនោះ គឺភិក្ខុអ្នកចោទឃើញភិក្ខុមានរាងខ្ពស់។បេ។ ឃើញភិក្ខុមានរាងទាប។បេ។ ឃើញភិក្ខុមានសម្បុរខ្មៅ។បេ។ ឃើញភិក្ខុមានសម្បុរស ត្រូវ​អាបត្តិ​បារាជិក (តែមិនបានចោទ) លុះឃើញភិក្ខុដទៃមានសម្បុរសដែរ ហើយ(ក្លែង) ចោទថា ខ្ញុំបានឃើញ​អ្នក​មានសម្បុរ​ស ត្រូវអាបត្តិបារាជិក​ហើយ អ្នកឯង​មិនមែនជាសមណៈទេ  អ្នកឯង​មិនមែនជាកូនចៅ​ព្រះពុទ្ធជាសក្យបុត្តទេ។បេ។ ដូច្នេះ ត្រូវអាបត្តិ​សង្ឃាទិសេសគ្រប់​ៗវាចា។

[២៧៤] ដែលហៅថា គ្រឿងអាងគឺអាបត្តិនោះ គឺភិក្ខុអ្នកចោទ​ ឃើញភិក្ខុត្រូវអាបត្តិ​ស្រាល បើភិក្ខុអ្នកចោទ ៗភិក្ខុនោះដោយអាបត្តិបារាជិកថា ខ្ញុំបានឃើញលោក​ត្រូវអាបត្តិបារាជិក​ហើយ អ្នកឯង​មិនមែនជាសមណៈ  អ្នកឯង​មិនមែនជាកូនចៅ​ព្រះពុទ្ធជាសក្យបុត្ត។បេ។ ដូច្នេះ ត្រូវអាបត្តិ​សង្ឃាទិសេសគ្រប់​ៗវាចា។

[២៧៥] ដែលហៅថា គ្រឿងអាងគឺបាត្រនោះ គឺភិក្ខុអ្នកចោទ​ ឃើញភិក្ខុប្រើបាត្រទង់ដែង​។បេ។ ឃើញភិក្ខុប្រើបាត្រដី។បេ។ ឃើញភិក្ខុប្រើបាត្រសម្ពត់សាដក។បេ។ ឃើញភិក្ខុ​ប្រើបាត្រ​ដី ដែល​មានសម្បុរ​រលើប ត្រូវអាបត្តិបារាជិក (តែមិនបានចោទ) លុះឃើញភិក្ខុ​ដទៃ​ប្រើបាត្រដីដែរ ហើយ (ក្លែង) ចោទថា ខ្ញុំឃើញអ្នកឯង​ប្រើបាត្រដី ត្រូវអាបត្តិបារាជិក​ហើយ អ្នកឯង​មិនមែនជាសមណៈ  អ្នកឯង​មិនមែនជាកូនចៅ​ព្រះពុទ្ធជាសក្យបុត្ត។បេ។ ដូច្នេះ ត្រូវអាបត្តិ​សង្ឃាទិសេសគ្រប់​ៗវាចា។

[២៧៦] ដែលហៅថា គ្រឿងអាងគឺចីវរនោះ គឺភិក្ខុអ្នកចោទ​ ឃើញភិក្ខុប្រើចីវរបង្សុកូល​។បេ។ ឃើញភិក្ខុប្រើចីវររបស់គហបតី ត្រូវអាបត្តិបារាជិក (តែមិនបានចោទ) លុះឃើញភិក្ខុ​ដទៃ​ប្រើចីវររបស់គហបតីដែរ ហើយ (ក្លែង) ចោទថា ខ្ញុំបានឃើញអ្នកឯង​ប្រើចីវររបស់គហបតី ត្រូវអាបត្តិបារាជិក​ហើយ អ្នកឯង​មិនមែនជាសមណៈ  អ្នកឯង​មិនមែនជាកូនចៅ​ព្រះពុទ្ធជាសក្យបុត្ត។បេ។ ដូច្នេះ ត្រូវអាបត្តិ​សង្ឃាទិសេសគ្រប់​ៗវាចា។

[២៧៧] ដែលហៅថា គ្រឿងអាងគឺព្រះឧបជ្ឈាយ៍នោះ គឺភិក្ខុអ្នកចោទ​បាន ឃើញភិក្ខុសទ្ធិវិហារិករបស់ឧបជ្ឈាយ៍មានឈ្មោះយ៉ាងនេះ ត្រូវអាបត្តិបារាជិក (តែមិនបានចោទ) លុះឃើញភិក្ខុ​ដទៃជាសទ្ធិវិហារិករបស់ព្រះឧបជ្ឈាយ៍មានឈ្មោះយ៉ាងហ្នឹងដែរ ហើយ (ក្លែង) ចោទថា ខ្ញុំបានឃើញអ្នកឯងជាសទ្ធិវិហារិករបស់ឧបជ្ឈាយ៍ឈ្មោះនេះ ត្រូវអាបត្តិបារាជិក​ហើយ អ្នកឯង​មិនមែនជាសមណៈ  អ្នកឯង​មិនមែនជាកូនចៅ​ព្រះពុទ្ធជាសក្យបុត្ត។បេ។ ដូច្នេះ ត្រូវអាបត្តិ​សង្ឃាទិសេសគ្រប់​ៗវាចា។

[២៧៨] ដែលហៅថា គ្រឿងអាងគឺអាចារ្យនោះ គឺភិក្ខុអ្នកចោទ​ ឃើញអន្តេវាសិករបស់អាចារ្យឈ្មោះនេះ ត្រូវអាបត្តិបារាជិក (តែមិនចោទ) លុះឃើញភិក្ខុ​ដទៃជាអន្តេវាសិករបស់អាចារ្យឈ្មោះហ្នឹងដែរ ហើយ (ក្លែង) ចោទថា ខ្ញុំបានឃើញអ្នកឯងជាអន្តេវាសិករបស់អាចារ្យឈ្មោះនេះ ត្រូវអាបត្តិបារាជិក​ហើយ អ្នកឯង​មិនមែនជាសមណៈ  អ្នកឯង​មិនមែនជាកូនចៅ​ព្រះពុទ្ធជាសក្យបុត្ត។បេ។ ដូច្នេះ ត្រូវអាបត្តិ​សង្ឃាទិសេសគ្រប់​ៗវាចា។

[២៧៩] ដែលហៅថា គ្រឿងអាងគឺសេនាសនៈនោះ គឺភិក្ខុអ្នកចោទ​ ឃើញភិក្ខុនៅក្នុងសេនាសនៈរបស់ភិក្ខុឈ្មោះនេះ ត្រូវអាបត្តិបារាជិក (តែមិនចោទ) លុះឃើញភិក្ខុ​ដទៃជាអ្នកនៅក្នុងសេនាសនៈរបស់ភិក្ខុឈ្មោះហ្នឹងដែរ ហើយ (ក្លែង) ចោទថា ខ្ញុំបានឃើញអ្នកឯងនៅក្នុងសេនាសនៈរបស់ភិក្ខុឈ្មោះនេះ ត្រូវអាបត្តិបារាជិក​ហើយ អ្នកឯង​មិនមែនជាសមណៈ  អ្នកឯង​មិនមែនជាកូនចៅ​ព្រះពុទ្ធជាសក្យបុត្ត ឧបោសថកម្មក្តី បវារណាកម្ម​ក្តី សង្ឃកម្មក្តី មិនមានជាមួយនឹងអ្នកឯងទេ ដូច្នេះ ត្រូវអាបត្តិ​សង្ឃាទិសេសគ្រប់​ៗវាចា។

[២៨០] ពាក្យថា ដោយអាបត្តិបារាជិក គឺបានដល់អាបត្តិ​បារាជិកទាំង៤ អាបត្តិបារាជិក​ណាមួយ។ ពាក្យថា ចោទ គឺចោទឯងក្តី ឲ្យអ្នកដទៃចោទក្តី។ ពាក្យថា ធ្វើដូចម្តេចហ្ន៎ អញគប្បី​ញុំាង​ភិក្ខុនោះ​ឲ្យឃ្លាតចាកព្រហ្មចរិយធម៌នេះ គឺថាអញគប្បីញុំាងភិក្ខុនេះឲ្យឃ្លាតចាក​ភាវៈ​ជាភិក្ខុ ឲ្យឃ្លាតចាកសមណធម៌ ឲ្យឃ្លាតចាកសីលក្ខន្ធ ឲ្យឃ្លាតចាកគុណគឺធម៌ជាគ្រឿង​ដុត​កិលេស។

[២៨១] ពាក្យថា លុះសម័យខាងក្រោយ តអំពីនោះមក គឺភិក្ខុ​ចោទគេក្នុងខណៈណា ខណៈនោះ ពេលនោះ ស្របក់នោះកន្លងទៅហើយ។ ពាក្យថា មានគេសាកសួរ គឺថាភិក្ខុ​ចោទ​គេ​ដោយវត្ថុណា គេសាកសួរចំពោះវត្ថុនោះ។ ពាក្យថា មិនមានគេ​សាកសួរ គឺមិនមាន​អ្នកណាមួយ​និយាយឡើយ។

[២៨២] ដែលហៅថា អធិករណ បានដល់​អធិករណៈ៤ គឺ វិវាទាធិករណៈ១ អនុវាទាធិករណៈ១ អាបត្តាធិករណៈ១ កិច្ចាធិករណៈ១។

[២៨៣] ពាក្យថា កាន់យកហេតុបន្តិចបន្តួចមកជាគ្រឿងអាង គឺបណ្តាគ្រឿងអាង​ទាំង១០យ៉ាងនោះ ភិក្ខុកាន់យកគ្រឿងអាងណាមួយ។

[២៨៤] ពាក្យថា ភិក្ខុប្តេជ្ញាទោស គឺ(ភិក្ខុប្តេជ្ញាថា) ខ្ញុំនិយាយពាក្យទទេសោះ ខ្ញុំនិយាយ​ពាក្យ​កុហកសោះ ខ្ញុំនិយាយពាក្យមិនពិត ខ្ញុំនិយាយដោយមិនដឹង។ ពាក្យថា សង្ឃាទិសេស មាន​អធិប្បាយ​ពិស្តារក្នុងសង្ឃាទិសេសសិក្ខាបទទី១រួចហើយ។

[២៨៥] ភិក្ខុត្រូវអាបត្តិសង្ឃាទិសេស ភិក្ខុអ្នកចោទក៏បានឃើញ និងមានសេចក្តី​យល់​ក្នុង​អាបត្តិសង្ឃាទិសេស ថាជាអាបត្តិសង្ឃាទិសេសមែន តែបើក្លែងចោទភិក្ខុនោះដោយ​អាបត្តិបារាជិក​វិញថា អ្នកឯង​មិនមែនជាសមណៈ  អ្នកឯង​មិនមែនជាកូនចៅ​ព្រះពុទ្ធជាសក្យបុត្ត ឧបោសថកម្មក្តី បវារណាកម្ម​ក្តី សង្ឃកម្មក្តី ជាមួយនឹងអ្នកឯងគ្មានទេ ឯអធិករណៈយ៉ាងនេះ ក៏​ឈ្មោះថាចំណែកដទៃ​នៃអាបត្តាធិករណៈ ទាំងលេស សោត ភិក្ខុនោះក៏នៅប្រកាន់ ដូច្នេះ ត្រូវអាបត្តិ​សង្ឃាទិសេសគ្រប់​ៗវាចា។ ភិក្ខុត្រូវអាបត្តិសង្ឃាទិសេស ភិក្ខុអ្នកចោទក៏បានឃើញ និងមានសេចក្តី​យល់​ក្នុង​អាបត្តិសង្ឃាទិសេស ថាជាអាបត្តិថុល្លច្ច័យវិញ តែបើក្លែងចោទភិក្ខុនោះដោយ​អាបត្តិបារាជិក​ថា អ្នកឯង​មិនមែនជាសមណៈ។បេ។ ឯអធិករណៈយ៉ាងនេះ ក៏​ឈ្មោះថាចំណែកដទៃ​នៃអាបត្តាធិករណៈ ទាំងលេសសោត ភិក្ខុនោះក៏នៅប្រកាន់ ដូច្នេះ ត្រូវអាបត្តិ​សង្ឃាទិសេសគ្រប់​ៗវាចា។ ភិក្ខុត្រូវអាបត្តិសង្ឃាទិសេស ភិក្ខុអ្នកចោទក៏បានឃើញ និងមានសេចក្តី​យល់​ក្នុង​អាបត្តិសង្ឃាទិសេសថាជាអាបត្តិបាចិត្តិយវិញ តែបើក្លែងចោទភិក្ខុនោះដោយ​អាបត្តិបារាជិក​ថា អ្នកឯង​មិនមែនជាសមណៈ។បេ។ ឯអធិករណៈយ៉ាងនេះ ក៏​ឈ្មោះថាចំណែកដទៃ​នៃអាបត្តាធិករណៈ ទាំងលេសសោត ភិក្ខុនោះក៏នៅប្រកាន់ ដូច្នេះ ត្រូវអាបត្តិ​សង្ឃាទិសេសគ្រប់​ៗវាចា។ ភិក្ខុត្រូវអាបត្តិសង្ឃាទិសេស ភិក្ខុអ្នកចោទក៏បានឃើញ និងមានសេចក្តី​យល់​ក្នុង​អាបត្តិសង្ឃាទិសេសថាជាអាបត្តិបាដិទេសនីយវិញ។បេ។ មានសេចក្តី​យល់​ក្នុង​អាបត្តិសង្ឃាទិសេសថាជាអាបត្តិទុក្កដវិញ។បេ។ មានសេចក្តី​យល់​ក្នុង​អាបត្តិសង្ឃាទិសេសថាជាអាបត្តិទុព្ភាសិតវិញ តែបើក្លែងចោទភិក្ខុនោះដោយ​អាបត្តិបារាជិក​ថា អ្នកឯង​មិនមែនជាសមណៈ។បេ។ ឯអធិករណៈយ៉ាងនេះ ក៏​ឈ្មោះថាចំណែកដទៃ​នៃអាបត្តាធិករណៈ ទាំងលេសសោត ភិក្ខុនោះក៏នៅប្រកាន់ ដូច្នេះ ត្រូវអាបត្តិ​សង្ឃាទិសេសគ្រប់​ៗវាចា។

[២៨៦] ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ ភិក្ខុអ្នកចោទក៏បានឃើញ និងមានសេចក្តី​យល់​ក្នុង​អាបត្តិថុល្លច្ច័យថាជាអាបត្តិថុល្លច្ច័យ។បេ។ មានសេចក្តី​យល់​ក្នុង​អាបត្តិថុល្លច្ច័យថាជាអាបត្តិបាចិត្តិយវិញ។បេ។ មានសេចក្តី​យល់​ក្នុង​អាបត្តិថុល្លច្ច័យថាជាអាបត្តិបាដិទេសនីយវិញ។បេ។ មានសេចក្តី​យល់​ក្នុង​អាបត្តិថុល្លច្ច័យថាជាអាបត្តិទុក្កដវិញ។បេ។ មានសេចក្តី​យល់​ក្នុង​អាបត្តិថុល្លច្ច័យថាជាអាបត្តិទុព្ភាសិតវិញ។បេ។ មានសេចក្តី​យល់​ក្នុង​អាបត្តិថុល្លច្ច័យថាជាអាបត្តិសង្ឃាទិសេសវិញ បើក្លែងចោទភិក្ខុនោះដោយ​អាបត្តិបារាជិក​ថា អ្នកឯង​មិនមែនជាសមណៈ។បេ។ សូម្បីអធិករណៈយ៉ាងនេះ ក៏​ឈ្មោះថាចំណែកដទៃ​នៃអាបត្តាធិករណៈ និងលេសសោត ភិក្ខុអ្នកចោទក៏នៅប្រកាន់ ដូច្នេះ ត្រូវអាបត្តិ​សង្ឃាទិសេសគ្រប់​ៗវាចា។ ភិក្ខុត្រូវអាបត្តិបាចិត្តិយ។បេ។ ភិក្ខុត្រូវអាបត្តិបាដិទេសនីយ។បេ។ ភិក្ខុត្រូវអាបត្តិទុក្កដ។បេ។ ភិក្ខុត្រូវអាបត្តិទុព្ភាសិត ភិក្ខុអ្នកចោទ ក៏បានឃើញ និងមានសេចក្តី​យល់​ក្នុងអាបត្តិទុព្ភាសិត​ថាជាអាបត្តិទុព្ភាសិត។បេ។ មានសេចក្តី​យល់​ក្នុងអាបត្តិទុព្ភាសិត​ថាជាអាបត្តិសង្ឃាទិសេស។បេ។ មានសេចក្តី​យល់​ក្នុងអាបត្តិទុព្ភាសិត​ថាជាអាបត្តិថុល្លច្ច័យ។បេ។ មានសេចក្តី​យល់​ក្នុងអាបត្តិទុព្ភាសិត​ថាជាអាបត្តិបាចិត្តិយ។បេ។ មានសេចក្តី​យល់​ក្នុងអាបត្តិទុព្ភាសិត​ថាជាអាបត្តិបាដិទេសនីយ។បេ។ មានសេចក្តី​យល់​ក្នុងអាបត្តិទុព្ភាសិត​ថាជាអាបត្តិទុក្កដទៅវិញ បើក្លែងចោទភិក្ខុនោះដោយអាបត្តិបារាជិកថា អ្នកឯងមិនមែន​ជា​សមណៈទេ។បេ។ សូម្បីអធិករណៈយ៉ាងនេះ ក៏​ឈ្មោះថាចំណែកដទៃ​នៃអាបត្តាធិករណៈ ទាំងលេសសោត ភិក្ខុនោះក៏នៅប្រកាន់ ដូច្នេះ ត្រូវអាបត្តិ​សង្ឃាទិសេសគ្រប់​ៗវាចា។

បណ្ឌិតគប្បីធ្វើអធិករណៈនោះៗ ឲ្យមានមូលមួយៗ ហើយចងជាចក្ក (ដូចគ្នា)។

[២៨៧] ភិក្ខុត្រូវអាបត្តិសង្ឃាទិសេស ភិក្ខុអ្នកចោទក៏បានឃើញ និងមានសេចក្តី​យល់​ក្នុង​អាបត្តិសង្ឃាទិសេសថាជាអាបត្តិសង្ឃាទិសេសដែរ បើឲ្យអ្នកដទៃចោទភិក្ខុនោះដោយអាបត្តិ​បារាជិកថា អ្នកឯង​មិនមែនជាសមណៈទេ។បេ។ សូម្បីអធិករណៈយ៉ាងនេះ ក៏​ឈ្មោះថាចំណែកដទៃ​នៃអាបត្តាធិករណៈ ទាំងលេសសោត ភិក្ខុនោះក៏នៅប្រកាន់ ដូច្នេះ ត្រូវអាបត្តិ​សង្ឃាទិសេសគ្រប់​ៗវាចា។ ភិក្ខុត្រូវអាបត្តិសង្ឃាទិសេស ភិក្ខុអ្នកចោទក៏បានឃើញ និងមានសេចក្តី​យល់​ក្នុង​អាបត្តិសង្ឃាទិសេសថាជាអាបត្តិថុល្លច្ច័យទៅវិញ។បេ។ មានសេចក្តី​យល់​ក្នុង​អាបត្តិសង្ឃាទិសេសថាជាអាបត្តិបាចិត្តិយវិញ។បេ។ មានសេចក្តី​យល់​ក្នុង​អាបត្តិសង្ឃាទិសេសថាជាអាបត្តិបាដិទេសនីយវិញ។បេ។ មានសេចក្តី​យល់​ក្នុង​អាបត្តិសង្ឃាទិសេសថាជាអាបត្តិទុក្កដទៅវិញ។បេ។ មានសេចក្តី​យល់​ក្នុង​អាបត្តិសង្ឃាទិសេសថាជាអាបត្តិទុព្ភាសិតទៅវិញ បើឲ្យអ្នកដទៃចោទភិក្ខុនោះដោយអាបត្តិ​បារាជិកថា អ្នកឯង​មិនមែនជាសមណៈទេ។បេ។ សូម្បីអធិករណៈយ៉ាងនេះ ក៏​ឈ្មោះថាចំណែកដទៃ​នៃអាបត្តាធិករណៈ ទាំងលេសសោត ភិក្ខុនោះក៏នៅប្រកាន់ ដូច្នេះ ត្រូវអាបត្តិ​សង្ឃាទិសេសគ្រប់​ៗវាចា។

[២៨៨] ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ ភិក្ខុអ្នកចោទក៏បានឃើញ និងមានសេចក្តី​យល់​ក្នុង​អាបត្តិថុល្លច្ច័យថាជាអាបត្តិថុល្លច្ច័យ។បេ។ មានសេចក្តី​យល់​ក្នុង​អាបត្តិថុល្លច្ច័យថាជាអាបត្តិបាចិត្តិយទៅវិញ។បេ។ មានសេចក្តី​យល់​ក្នុង​អាបត្តិថុល្លច្ច័យថាជាអាបត្តិបាដិទេសនីយទៅវិញ។បេ។ មានសេចក្តី​យល់​ក្នុង​អាបត្តិថុល្លច្ច័យថាជាអាបត្តិទុក្កដទៅវិញ។បេ។ មានសេចក្តី​យល់​ក្នុង​អាបត្តិថុល្លច្ច័យថាជាអាបត្តិទុព្ភាសិតទៅវិញ។បេ។ មានសេចក្តីយល់​ក្នុង​អាបត្តិថុល្លច្ច័យថាជាអាបត្តិសង្ឃាទិសេសទៅវិញ បើឲ្យអ្នកដទៃចោទភិក្ខុនោះដោយអាបត្តិ​បារាជិកថា អ្នកឯង​មិនមែនជាសមណៈ។បេ។ សូម្បីអធិករណៈយ៉ាងនេះ ក៏​ឈ្មោះថាចំណែកដទៃ​នៃអាបត្តាធិករណៈ ទាំងលេសសោត ភិក្ខុនោះក៏នៅប្រកាន់ ដូច្នេះ ត្រូវអាបត្តិ​សង្ឃាទិសេសគ្រប់​ៗវាចា។ ភិក្ខុត្រូវអាបត្តិបាចិត្តិយ អ្នកចោទក៏បានឃើញ។បេ។ ភិក្ខុត្រូវអាបត្តិបាដិទេសនីយ។បេ។ ភិក្ខុត្រូវអាបត្តិទុក្កដ។បេ។ ភិក្ខុត្រូវអាបត្តិទុព្ភាសិត ភិក្ខុអ្នកចោទក៏បានឃើញ និងមានសេចក្តី​យល់​ក្នុង​អាបត្តិទុព្ភាសិតថាជាអាបត្តិទុព្ភាសិតដែរ។បេ។ មានសេចក្តី​យល់​ក្នុង​អាបត្តិទុព្ភាសិតថាជាអាបត្តិសង្ឃាទិសេសទៅវិញ។បេ។ មានសេចក្តី​យល់​ក្នុង​អាបត្តិទុព្ភាសិតថាជាអាបត្តិថុល្លច្ច័យទៅវិញ។បេ។ មានសេចក្តី​យល់​ក្នុង​អាបត្តិទុព្ភាសិតថាជាអាបត្តិបាចិត្តិយទៅវិញ។បេ។ មានសេចក្តី​យល់​ក្នុង​អាបត្តិទុព្ភាសិតថាជាអាបត្តិបាដិទេសនីយទៅវិញ។បេ។ មានសេចក្តីយល់​ក្នុង​អាបត្តិទុព្ភាសិតថាជាអាបត្តិទុក្កដទៅវិញ បើឲ្យអ្នកដទៃចោទភិក្ខុនោះដោយអាបត្តិ​បារាជិកថា អ្នកឯង​មិនមែនជាសមណៈ អ្នកឯងមិនមែនជាកូនចៅព្រះពុទ្ធ​ជាសក្យបុត្ត ឧបោសថកម្មក្តី បវារណាកម្មក្តី សង្ឃកម្មក្តី ជាមួយនឹងអ្នកឯង​គ្មានទេ សូម្បីអធិករណៈយ៉ាងនេះ ក៏​ឈ្មោះថាចំណែកដទៃ​នៃអាបត្តាធិករណៈ ទាំងលេសសោត ភិក្ខុនោះក៏នៅប្រកាន់ ដូច្នេះ ត្រូវអាបត្តិ​សង្ឃាទិសេសគ្រប់​ៗវាចា។

[២៨៩] អាបត្តិមិនមានដល់ភិក្ខុអ្នកចោទមានសេចក្តីសំគាល់ពិត ហើយចោទឯង ឬឲ្យ​អ្នកដទៃចោទ ដល់ភិក្ខុខូចស្មារតី ដល់ភិក្ខុអាទិកម្មិក។

សង្ឃាទិសេសទី៩ ចប់។

សង្ឃាទិសេស ទី១០

[២៩០] សម័យនោះ ព្រះពុទ្ធដ៏ទ្រង់​ជោគ ប្រថាប់នៅក្នុងអារាមវេឡុវន ជាទីដែលស្តេច​ប្រទានចំណីដល់សត្វកង្ហែន ក្បែរក្រុងរាជគ្រឹះ។ គ្រានោះ ភិក្ខុឈ្មោះទេវទត្ត បានចូលទៅរក​ភិក្ខុ​ឈ្មោះ​កោកាលិក ភិក្ខុឈ្មោះកដមោរកតិស្សក ភិក្ខុឈ្មោះ​ខណ្ឌទេវីបុត្ត និងភិក្ខុឈ្មោះ​សមុទ្ទទត្ត ហើយបាននិយាយពាក្យនេះនឹងភិក្ខុឈ្មោះ​កោកាលិក ភិក្ខុឈ្មោះកដមោរកតិស្សក ភិក្ខុឈ្មោះ​ខណ្ឌទេវីបុត្ត និងភិក្ខុឈ្មោះ​សមុទ្ទទត្តថា ម្នាលអាវុសោ អ្នកទាំងឡាយចូរមក ពួកយើង​នឹង​ធ្វើ​ការបំបែកសង្ឃ នឹងទំលាយចក្រ របស់​ព្រះសមណគោតម។ កាលទេវទត្តពោលយ៉ាងនេះហើយ ទើបភិក្ខុឈ្មោះ​កោកាលិក​និយាយ​ពាក្យនេះនឹង​ទេវទត្តថា អាវុសោ ព្រះសមណគោតមមានរិទ្ធិច្រើន មានអានុភាពធំ ពួក​យើង​នឹងធ្វើការបំបែកសង្ឃ នឹងទំលាយចក្ររបស់ព្រះសមណគោតមដូចម្តេចបាន។ ទេវទត្ត​ឆ្លើយថា ម្នាលអាវុសោ អ្នកទាំងឡាយចូរមក ពួកយើងនាំគ្នាចូលទៅគាល់​ព្រះសមណគោតម ទូល​សូមវត្ថុ៥ប្រការថា បពិត្រព្រះសម្ពុទ្ធជាម្ចាស់ ព្រះដ៏មានព្រះភាគទ្រង់សរសើរគុណនៃ​បុគ្គល​អ្នកប្រាថ្នាតិច ជាអ្នកសន្តោស ដុសខាត់ចិត្ត ទ្រទ្រង់ធុតង្គវត្ត ប្រកបដោយសេចក្តីជ្រះថ្លា មិនចំរើន​កិលេសវដ្ត ប្រារព្ធសេចក្តីព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះសម្ពុទ្ធជាម្ចាស់ វត្ថុ៥​ប្រការ​នេះ ប្រព្រឹត្តទៅដើម្បីសេចក្តីប្រាថ្នាតិច ដើម្បីសន្តោស ដើម្បីដុសខាត់ចិត្ត ដើម្បីធុតង្គវត្ត ដើម្បី​សេចក្តីជ្រះថ្លា ដើម្បីមិនចំរើនកិលេសវដ្ត ដើម្បីប្រារព្ធសេចក្តីព្យាយាមដោយបរិយាយជាច្រើន បពិត្រព្រះសម្ពុទ្ធជាម្ចាស់ សូមទ្រង់ព្រះមេត្តាករុណាចុះ សូមឲ្យភិក្ខុទាំងឡាយនៅតែក្នុងព្រៃជា​វត្តអស់មួយជីវិត ភិក្ខុណានៅក្នុងស្រុក ភិក្ខុនោះត្រូវទោស សូមឲ្យភិក្ខុទាំងឡាយ កាន់​បិណ្ឌបាត​ជាវត្តអស់មួយជីវិត ភិក្ខុណាត្រេកអរដោយការនិមន្ត ភិក្ខុនោះត្រូវទោស សូមឲ្យភិក្ខុទាំងឡាយ ប្រើប្រាស់សម្ពត់បង្សុកូលជាវត្តអស់មួយជីវិត ភិក្ខុណា​ត្រេកអរដោយគហបតីចីវរ ភិក្ខុនោះត្រូវទោស សូមឲ្យភិក្ខុទាំងឡាយ នៅទៀបគល់ឈើជាវត្ត​អស់មួយជីវិត ភិក្ខុណាទៅនៅក្នុងទីប្រក់ទីបាំង ភិក្ខុនោះត្រូវទោស សូមកុំឲ្យភិក្ខុទាំងឡាយឆាន់​ត្រី​និង​សាច់អស់មួយជីវិត ភិក្ខុណាឆាន់ត្រីនិងសាច់ ភិក្ខុនោះត្រូវទោស បើយើងសូមយ៉ាងនេះ ព្រះសមណគោតមមុខជានឹងមិនអនុញ្ញាតឲ្យទេ ហើយពួកយើងឯងនឹងពន្យល់ជន (ឲ្យ​ត្រេកអរ​នឹងយើង) ដោយវត្ថុ៥ប្រការទាំងនេះ។ ទើបកោកាលិកភិក្ខុពោលថា ម្នាលអាវុសោ ពួកយើង​អាច​នឹង​ធ្វើ​ការបំបែកសង្ឃ និងទំលាយចក្ររបស់ព្រះសមណគោតមដោយវត្ថុ៥ប្រការនេះបាន ព្រោះ​មនុស្សទាំងឡាយដែលជ្រះថ្លាក្នុងវត្ថុសៅហ្មង (មានច្រើន) អាវុសោ។

[២៩១] គ្រានោះ ទេវទត្តភិក្ខុព្រមទាំងបរិសទ្យ ចូលទៅគាល់ព្រះដ៏មានព្រះភាគម្ចាស់ ហើយក្រាបថ្វាយបង្គំ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះទេវទត្តភិក្ខុអង្គុយ​ស្រួលបួលហើយ ក៏ក្រាប​ទូល​ពាក្យនេះនឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះសម្ពុទ្ធជាម្ចាស់ ព្រះអង្គដ៏ទ្រង់ជោគ ទ្រង់សរសើរគុណរបស់​បុគ្គលប្រាថ្នាតិច ជាអ្នកសន្តោស ដុសខាត់ចិត្ត ទ្រទ្រង់ធុតង្គ មានសេចក្តីជ្រះថ្លា មិនចំរើន​កិលេសវដ្ត ប្រារព្ធសេចក្តីព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះសម្ពុទ្ធជាម្ចាស់ វត្ថុ៥​ប្រការទាំង​នេះ ប្រព្រឹត្តទៅដើម្បីសេចក្តីប្រាថ្នាតិច សន្តោស ដុសខាត់ចិត្ត កំចាត់ធម៌គ្រឿងសៅហ្មង ដើម្បី​សេចក្តីជ្រះថ្លា មិនចំរើនកិលេសវដ្ត ប្រារព្ធសេចក្តីព្យាយាម បពិត្រព្រះសម្ពុទ្ធជាម្ចាស់ សូមទានទ្រង់ព្រះមេត្តាករុណាចុះ សូមឲ្យភិក្ខុទាំងឡាយនៅតែក្នុងព្រៃជា​វត្តអស់មួយជីវិត ភិក្ខុណាចូលមកកាន់ស្រុក ភិក្ខុនោះត្រូវទោស សូមឲ្យភិក្ខុទាំងឡាយកាន់​បិណ្ឌបាត​ជាវត្តអស់មួយជីវិត ភិក្ខុណាត្រេកអរ​ដោយ​ការនិមន្ត ភិក្ខុនោះ​ត្រូវទោស សូមឲ្យភិក្ខុទាំងឡាយប្រើប្រាស់សម្ពត់បង្សុកូលជាវត្តអស់មួយជីវិត ភិក្ខុណា​ត្រេកអរដោយគហបតីចីវរ ភិក្ខុនោះត្រូវទោស សូមឲ្យភិក្ខុទាំងឡាយ នៅទៀបគល់ឈើ​អស់​មួយ​ជីវិត ភិក្ខុណាចូលជ្រកទីប្រក់ទីបាំង ភិក្ខុនោះត្រូវទោស សូមកុំឲ្យភិក្ខុទាំងឡាយឆាន់​ត្រី​និង​សាច់អស់មួយជីវិត ភិក្ខុណាឆាន់ត្រីនិងសាច់ ភិក្ខុនោះត្រូវទោស។ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថា កុំទេវទត្ត ភិក្ខុណាចង់នៅព្រៃ ភិក្ខុនោះចូរនៅចុះ ភិក្ខុណាចង់​នៅស្រុក ភិក្ខុនោះចូរនៅចុះ ភិក្ខុ​ណា​ចង់​ប្រព្រឹត្ត​បិណ្ឌបាតជាវត្ត ភិក្ខុនោះចូរប្រព្រឹត្តចុះ ភិក្ខុណាត្រូវការដោយកិច្ចនិមន្ត ភិក្ខុនោះចូរត្រេកអរចុះ ភិក្ខុណាចង់ប្រើប្រាស់សម្ពត់បង្សុកូល ភិក្ខុនោះចូរប្រើប្រាស់ចុះ ភិក្ខុណាចង់បានគហបតីចីវរ ភិក្ខុនោះចូរត្រេកអរនូវចីវរនោះចុះ នែទេវទត្ត តថាគត​អនុញ្ញាត​សេនាសនៈទៀបគល់ឈើអស់កាល៨ខែ អនុញ្ញាតត្រីសាច់ ដែលបរិសុទ្ធដោយទីបំផុត៣ប្រការ គឺ​មិនបានឃើញ មិនបានឮ មិនបានរង្កៀស (ឲ្យភិក្ខុទាំងឡាយឆាន់បាន)។

[២៩២] លំដាប់នោះ ទេវទត្តភិក្ខុព្រមទាំងបរិសទ្យត្រេកអររីករាយថា ព្រះដ៏មានព្រះភាគ​មិន​ព្រម​អនុញ្ញាត​វត្ថុ៥ប្រការនេះទេ ហើយក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើ​បទក្សិណចៀសចេញទៅ។ ទើបទេវទត្តភិក្ខុព្រមទាំងបរិសទ្យ ចូលទៅក្រុងរាជគ្រឹះ ញុំាងជន​ឲ្យ​យល់​ដោយវត្ថុ៥ប្រការ ហើយពោលថា អាវុសោទាំងឡាយ ពួកយើងបានចូលទៅគាល់​ព្រះ​សមណគោតម ហើយទូលសូមវត្ថុ៥ប្រការថា បពិត្រព្រះសម្ពុទ្ធជាម្ចាស់ ព្រះដ៏មានព្រះភាគ​មាន​ប្រក្រតីសរសើរគុណរបស់​បុគ្គលអ្នកប្រាថ្នាតិច សន្តោស ដុសខាត់ចិត្ត កំចាត់ធម៌គ្រឿងសៅហ្មង មានសេចក្តីជ្រះថ្លា មិនចំរើន​កិលេសវដ្ត ប្រារព្ធសេចក្តីព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះសម្ពុទ្ធជាម្ចាស់ វត្ថុ៥​ប្រការ​នេះ ប្រព្រឹត្តទៅដើម្បីសេចក្តីប្រាថ្នាតិច ដើម្បី​សេចក្តី​សន្តោស ដើម្បីសេចក្តីប្រតិបត្តិដ៏ផូរផង់់ ដើម្បីកំចាត់កិលេសធម៌ ដើម្បី​សេចក្តីជ្រះថ្លា ដើម្បីមិនចំរើនកិលេសវដ្ត ដើម្បីប្រារព្ធសេចក្តីព្យាយាម បពិត្រព្រះសម្ពុទ្ធជាម្ចាស់ សូមទ្រង់ព្រះមេត្តា សូមឲ្យភិក្ខុទាំងឡាយនៅតែក្នុងព្រៃជា​វត្តអស់មួយជីវិត ភិក្ខុណាចូលមកកាន់ស្រុក ភិក្ខុនោះត្រូវទោស សូមឲ្យភិក្ខុទាំងឡាយត្រាច់​បិណ្ឌបាត​ជាវត្តអស់មួយជីវិត ភិក្ខុណាត្រេកអរ​ដោយ​ការនិមន្ត ភិក្ខុនោះ​ត្រូវទោស សូមឲ្យភិក្ខុទាំងឡាយប្រើប្រាស់សម្ពត់បង្សុកូលជាវត្តអស់មួយជីវិត ភិក្ខុណា​ត្រេកអរចំពោះ​គហបតីចីវរ ភិក្ខុនោះត្រូវទោស សូមឲ្យភិក្ខុទាំងឡាយនៅក្បែរគល់ឈើ​ជាវត្តអស់​មួយ​ជីវិត ភិក្ខុណាចូលជ្រកទីប្រក់ទីបាំង ភិក្ខុនោះត្រូវទោស សូមឲ្យភិក្ខុទាំងឡាយកុំឆាន់​ត្រី​និង​សាច់អស់មួយជីវិត ភិក្ខុណាឆាន់ត្រីនិងសាច់ ភិក្ខុនោះត្រូវទោស ព្រះសមណគោតម​មិន​ទ្រង់​អនុញ្ញាត​វត្ថុ៥ប្រការនេះទេ តែពួកយើង​ទាំងនោះនាំគ្នាសមាទានវត្ថុ៥នេះវិញ។

[២៩៣] បណ្តាមនុស្សទាំងនោះ មនុស្សទាំងឡាយណាជាអ្នកឥតសទ្ធា មិនជ្រះថ្លា មាន​ប្រាជ្ញាថោកថយ ទើបមនុស្សទាំងនោះ​ពោលយ៉ាងនេះថា ពួកសមណៈទាំងនេះឯងជាកូនចៅ​ព្រះពុទ្ធជាសក្យបុត្ត ជាអ្នកកំចាត់កិលេសធម៌ ជាអ្នកប្រព្រឹត្តក្នុងធម៌ដ៏ផូរផង់ ចំណែក​ព្រះសមណ​គោតម ជាអ្នកប្រព្រឹត្តល្មោភដោយបច្ច័យ មានចីវរបច្ច័យជាដើម តែងត្រិះរិះដោយបច្ច័យ​ មាន​ចីវរបច្ច័យ​ជាដើមដ៏ច្រើន។ ពួកមនុស្សណា ជាអ្នកមាន​សទ្ធាជ្រះថ្លា ជាបណ្ឌិត​មានប្រាជ្ញា ពួក​មនុស្ស​ទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ទេវទត្តភិក្ខុ​មិនគួរសោះ​នឹងខំប្រឹង​ទំលាយ​សង្ឃ ទំលាយចក្ររបស់ព្រះដ៏មានព្រះភាគម្ចាស់។ ពួកភិក្ខុបានឮពួកមនុស្សទាំងនោះ ពោលទោស​ តិះដៀល បន្តុះបង្អាប់ (ដូច្នោះ)។ ភិក្ខុទាំងឡាយឯណា ជាអ្នកប្រាថ្នាតិច។បេ។ ភិក្ខុ​ទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ទេវទត្តភិក្ខុមិនសម្បីបើខំខ្នះខ្នែង ដើម្បី​ទំលាយសង្ឃ ដើម្បីទំលាយចក្រសោះ។ ទើបភិក្ខុទាំងនោះ ក្រាបទូលរឿងនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគជាម្ចាស់។ ព្រោះហេតុនេះ ដំណើរនេះ ព្រះដ៏ទ្រង់​ជោគ ឲ្យប្រជុំភិក្ខុសង្ឃ ហើយត្រាស់សួរ​បញ្ជាក់​ទេវទត្តភិក្ខុ​ក្នុងពេលនោះ។បេ។ នែទេវទត្ត គេថាអ្នកឯងព្យាយាម​ទំលាយ​សង្ឃ ទំលាយចក្រ​ ពិតមែនឬ។ ទេវទត្ត​ក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ សេចក្តីនោះ​ពិត​មែន។ ព្រះសម្ពុទ្ធ​ដ៏មានព្រះភាគតិះដៀលថា នែមោឃបុរស មិនសមគួរសោះ។បេ។ មោឃបុរស ហេតុម្តេចហ្ន៎ បានជាអ្នកឯងខំព្យាយាម​ទំលាយសង្ឃ ទំលាយចក្រ នែមោឃបុរស អំពើ​ដែល​អ្នក​ឯង​ធ្វើនេះ មិននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លា។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុណាមួយព្យាយាមដើម្បីទំលាយ​សង្ឃដ៏ព្រមព្រៀងគ្នា ឬប្រកាន់ផ្គងឡើងនូវអធិករណៈ ដែលដឹកនាំឲ្យសង្ឃបែកគ្នាហើយតាំងនៅ ភិក្ខុទាំងឡាយត្រូវពោល (ហាម) ភិក្ខុនោះដោយពាក្យយ៉ាងនេះថា លោកម្ចាស់កុំព្យាយាមដើម្បី​បំបែកសង្ឃដែលព្រមព្រៀងគ្នាឡើយ ឬប្រកាន់​ផ្គងឡើង​នូវអធិករណៈ ដែលដឹកនាំឲ្យសង្ឃបែក​គ្នាហើយតាំងនៅ សូមលោកម្ចាស់ព្រមព្រៀងជាមួយនឹងសង្ឃទៅ ព្រោះថា ព្រះសង្ឃព្រមព្រៀង​គ្នា រីករាយរកគ្នា មិនវិវាទគ្នា មានឧទ្ទេស​ជាមួយគ្នា តែងនៅជាសុខសប្បាយ។ ភិក្ខុនោះ កាល​ភិក្ខុ​ទាំងឡាយពោល (ហាម) យ៉ាងនេះហើយ នៅប្រកាន់លទ្ធិយ៉ាងនោះដដែល ភិក្ខុនោះ​ ត្រូវភិក្ខុ​ទាំងឡាយសូត្រសមនុភាសនកម្ម (ពោលប្រដៅហាមប្រាម) ជាកំណត់បីដង ដើម្បីឲ្យ​លះបង់​សង្ឃភេទកម្មនោះ។ កាលបើភិក្ខុទាំងឡាយសូត្រសមនុភាសនកម្ម (ហាមប្រាម) ជាគំរប់បីដង​ហើយ ភិក្ខុនោះបានលះបង់សង្ឃភេទកម្មនោះចេញ ការលះបង់​បាននេះជាការប្រពៃ បើភិក្ខុ​នោះមិនលះបង់ទេ ត្រូវអាបត្តិសង្ឃាទិសេស។

[២៩៤] ត្រង់ពាក្យថា ភិក្ខុណាមួយ មានអធិប្បាយ​ពិស្តារ​ក្នុងបារាជិកកណ្ឌសិក្ខាបទ​ទី១រួចហើយ។ សង្ឃដែលមានសំវាសស្មើគ្នា ស្ថិតនៅក្នុងសីមាជាមួយគ្នា ហៅថាព្រមព្រៀង​គ្នា។ ពាក្យថា ព្យាយាមដើម្បីបំបែក គឺភិក្ខុស្វែងរកបក្ខពួក ចងជាគណៈដោយចិត្ត​បំណងថា ធ្វើ​ម្តេច​ឲ្យ​ភិក្ខុពួកនេះនៅផ្សេងៗគ្នា បែកគ្នាជាពួកជាកង។ ពាក្យថា អធិករណៈ ដែលដឹកនាំឲ្យសង្ឃបែកគ្នា គឺ​បានដល់រឿងដែលជាហេតុធ្វើឲ្យបែកគ្នាមាន១៨ ប្រការ។ ពាក្យថា ប្រកាន់ គឺកាន់យក។ ពាក្យថា ផ្គងឡើង គឺសំដែង។ ពាក្យថា តាំងនៅ គឺមិនលះបង់។

[២៩៥] ពាក្យថា ភិក្ខុនោះ គឺភិក្ខុអ្នកបំបែកសង្ឃនោះឯង។ ពាក្យថា ភិក្ខុទាំងឡាយ គឺ​ភិក្ខុ​ទាំងឡាយឯទៀត (ក្រៅពីភិក្ខុដែលបំបែកសង្ឃនោះ)។ ភិក្ខុណាបានឃើញ ឬបានឮ ពួកភិក្ខុ​ទាំងនោះ ត្រូវនិយាយនឹងភិក្ខុដែលបំបែកសង្ឃនោះថា លោកម្ចាស់ កុំព្យាយាម​ដើម្បីបំបែក​សង្ឃ​ដ៏ព្រមព្រៀងគ្នា ឬប្រកាន់ផ្គងឡើងនូវអធិករណៈ​ដែលដឹកនាំឲ្យសង្ឃបែកគ្នា សូមឲ្យលោកម្ចាស់​ព្រមព្រៀងជាមួយនឹង​សង្ឃទៅ ព្រោះសង្ឃព្រមព្រៀងគ្នា រីករាយរកគ្នា មិនវិវាទគ្នា មានឧទ្ទេស​ជាមួយគ្នា តែងនៅជាសុខសប្បាយ។ ភិក្ខុទាំងឡាយត្រូវពោល (ហាម) ជាគំរប់ពីរដងផង ត្រូវពោល (ហាម) ជាគំរប់បីដងផង។ បើភិក្ខុនោះលះបង់បាន ការលះបង់បាននេះ ជាការល្អ​ណាស់  បើមិនលះបង់ទេ ត្រូវអាបត្តិទុក្កដ។ ភិក្ខុទាំងឡាយបានឮហើយ មិនពោល(ហាម) ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនោះ ត្រូវតែភិក្ខុទាំងឡាយចាប់ទាញមកកាន់កណ្តាលជំនុំសង្ឃ ហើយពោល (ហាម)ថា លោកម្ចាស់ កុំព្យាយាម​ដើម្បីបំបែក​សង្ឃ​ដ៏ព្រមព្រៀងគ្នា ឬប្រកាន់ផ្គងឡើងនូវអធិករណៈ​ដែលដឹកនាំឲ្យសង្ឃបែកគ្នាឡើយ សូមឲ្យលោកម្ចាស់​ព្រមព្រៀងជាមួយនឹង​សង្ឃទៅ ព្រោះសង្ឃព្រមព្រៀងគ្នា រីករាយរកគ្នា មិនវិវាទគ្នា មានឧទ្ទេស​ជាមួយគ្នា តែងនៅជាសុខសប្បាយ។ ភិក្ខុទាំងឡាយត្រូវពោល (ហាម) ភិក្ខុជាអ្នកបំបែកសង្ឃ​នោះ ជាគំរប់ពីរដងផង ត្រូវពោល (ហាម) ជាគំរប់បីដងផង។ បើភិក្ខុនោះ​លះបង់បាន ការលះបង់​បាននេះ ជាការប្រពៃ បើមិនលះបង់ទេ ភិក្ខុនោះ ត្រូវអាបត្តិទុក្កដ។

[២៩៦] ភិក្ខុទាំងឡាយគប្បីសូត្រសមនុភាសនកម្មដល់ភិក្ខុនោះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសូត្រសមនុភាសនកម្មយ៉ាងនេះ គឺភិក្ខុដែលឆ្លៀវឆ្លាស អង់អាច គប្បីប្រកាស​ឲ្យសង្ឃដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ពាក្យខ្ញុំ ភិក្ខុនេះ មានឈ្មោះនេះ ព្យាយាម​ដើម្បីបំបែកសង្ឃដ៏ព្រមព្រៀងគ្នា។ ភិក្ខុនោះមិនលះបង់រឿងនោះទេ។ បើកម្ម​មានកាល​សមគួរដល់សង្ឃហើយ សង្ឃគប្បីសូត្រសមនុភាសនកម្ម (ហាម) ភិក្ខុឈ្មោះនេះ ដើម្បីឲ្យលះបង់​រឿងនោះ។ នេះជាញត្តិ (វាចាប្រកាសដល់សង្ឃ)។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ពាក្យខ្ញុំ ភិក្ខុនេះ មានឈ្មោះនេះ ព្យាយាម​ដើម្បីបំបែកសង្ឃដ៏ព្រមព្រៀងគ្នា។ ភិក្ខុនោះមិនលះបង់រឿងនោះទេ។ ព្រះសង្ឃសូត្រសមនុភាសនកម្ម (ហាម) ភិក្ខុឈ្មោះនេះ ដើម្បីឲ្យលះបង់​រឿងនោះ។ ការសូត្រសមនុភាសនកម្មដល់ភិក្ខុមានឈ្មោះនេះ ដើម្បីឲ្យ​លះបង់​រឿងនោះ សមគួរដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះត្រូវស្ងៀម មិនសមគួរដល់​លោកម្ចាស់អង្គណា សូមឲ្យលោកម្ចាស់អង្គនោះពោលឡើង។ ខ្ញុំពោលសេចក្តីនេះជាគំរប់​ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះជាគំរប់បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន ព្រះសង្ឃចូរស្តាប់ពាក្យខ្ញុំ ភិក្ខុនេះ មានឈ្មោះនេះ ព្យាយាម​ដើម្បីបំបែកសង្ឃដ៏ព្រមព្រៀងគ្នា។ ភិក្ខុនោះមិនលះបង់រឿងនោះទេ។ ព្រះសង្ឃសូត្រសមនុភាសនកម្ម (ហាម) ភិក្ខុឈ្មោះនេះ ដើម្បីឲ្យលះបង់​រឿងនោះចេញ។ ការសូត្រប្រាប់ភិក្ខុមានឈ្មោះនេះ ដើម្បីឲ្យ​លះបង់​រឿងនោះ សមគួរដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះត្រូវស្ងៀម មិនសមគួរដល់​លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះត្រូវពោលឡើង។ ភិក្ខុឈ្មោះនេះ ព្រះសង្ឃបាន​សូត្រ​សមនុភាសនកម្មហើយ ដើម្បីឲ្យលះបង់​រឿងនោះ។ សមនុភាសនកម្មនេះ សមគួរដល់សង្ឃ ហេតុ​នោះ​ព្រះសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវពាក្យនេះដោយកិរិយាស្ងៀមនៅយ៉ាងនេះ។

[២៩៧] (កាលសង្ឃ)សូត្រញត្តិចប់ (ភិក្ខុនោះ) ត្រូវអាបត្តិទុក្កដ (កាលសង្ឃ) សូត្រកម្ម​វាចា​ពីរដង (ភិក្ខុនោះ) ត្រូវអាបត្តិថុល្លច្ច័យ (កាលសង្ឃ) សូត្រកម្មវាចាចប់ (ភិក្ខុនោះ) ត្រូវអាបត្តិ​សង្ឃាទិសេស។ កាលបើភិក្ខុ​ត្រូវអាបត្តិសង្ឃាទិសេសហើយ ឯអាបត្តិទុក្កដដែលភិក្ខុនោះត្រូវ​ក្នុង​ខណៈ​ចប់ញត្តិក្តី និងអាបត្តិថុល្លច្ច័យទាំងឡាយដែលភិក្ខុនោះត្រូវក្នុងខណៈចប់​កម្មវាចា​ជាគំរប់ពីរដង​ក្តី ក៏តែងរំងាប់ទៅឯង។ ពាក្យថា អាបត្តិសង្ឃាទិសេស មានអធិប្បាយក្នុងសិក្ខាបទទី១សង្ឃាទិសេសខាងដើមមកហើយ។

[២៩៨] ភិក្ខុមានសេចក្តីសំគាល់ក្នុងកម្មដែលសង្ឃធ្វើត្រូវតាមធម៌ ថាកម្មធ្វើត្រូវតាមធម៌ តែមិនលះបង់ (សង្ឃភេទកម្មនោះ) ភិក្ខុនោះ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុមានសេចក្តីសង្ស័យក្នុងកម្មដែលសង្ឃធ្វើត្រូវតាមធម៌ តែមិនលះបង់ (គឺនៅប្រកាន់) ភិក្ខុនោះ ត្រូវអាបត្តិសង្ឃាទិសេសដែរ។ ភិក្ខុមានសេចក្តីសំគាល់ក្នុងកម្មដែលសង្ឃធ្វើត្រូវតាមធម៌ ថាកម្មមិនត្រូវតាមធម៌ មិនលះបង់ ភិក្ខុនោះ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុមានសេចក្តីសំគាល់ក្នុងកម្មដែលសង្ឃធ្វើមិនត្រូវតាមធម៌ ថាកម្មធ្វើត្រូវតាមធម៌ ភិក្ខុនោះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុមានសេចក្តីសង្ស័យក្នុងកម្មមិនមែនជាធម៌ ភិក្ខុនោះ ត្រូវអាបត្តិទុក្កដដែរ។ ភិក្ខុមានសេចក្តីសំគាល់ក្នុងកម្មមិនមែនជាធម៌ ថាកម្មមិនមែនជាធម៌ ភិក្ខុនោះ ត្រូវអាបត្តិទុក្កដ។

[២៩៩] អាបត្តិ មិនមានដល់ភិក្ខុដែលសង្ឃមិនទាន់សូត្រប្រកាសហាម ដល់ភិក្ខុ​ដែល​បានលះបង់ (សង្ឃភេទកម្ម) ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាអាទិកម្មិក។

សង្ឃាទិសេសទី១០ ចប់។

សង្ឃាទិសេស ទី១១

[៣០០] សម័យនោះ ព្រះពុទ្ធដ៏មានឥស្សរិយយស ទ្រង់ប្រថាប់ក្នុងវត្តវេឡុវន ជាទីដែលស្តេច​ប្រទានចំណីដល់សត្វកង្ហែន ក្បែរក្រុងរាជគ្រឹះ។ សម័យនោះឯង ទេវទត្តភិក្ខុ​ព្យាយាមដើម្បីបំបែកសង្ឃ ដើម្បីបំបែកចក្រ។ ភិក្ខុទាំងឡាយពោលយ៉ាងនេះថា ទេវទត្តជាអ្នក​ពោលខុសធម៌ ទេវទត្តជាអ្នកពោលខុសវិន័យ ទេវទត្តមិនគួរបើនឹងព្យាយាមដើម្បីបំបែកសង្ឃ ដើម្បីបំបែកចក្រ។ កាលភិក្ខុទាំងឡាយពោលយ៉ាងនេះហើយ ទើបកោកាលិកភិក្ខុ កដមោរកតិស្សកភិក្ខុ ខណ្ឌទេវីបុត្តភិក្ខុ និងសមុទ្ទទត្តភិក្ខុ ក៏ពោលពាក្យនេះនឹងពួកភិក្ខុ​ទាំងនោះ​ថា សូមលោកម្ចាស់ទាំងឡាយកុំពោលយ៉ាងហ្នឹង ទេវទត្តពោលត្រូវតាមធម៌ ទេវទត្តពោលត្រូវ​តាម​វិន័យ ម្យ៉ាងទៀត ទេវទត្តកាន់យកសេចក្តី​ពេញចិត្ត​ និងសេចក្តី​គាប់ចិត្តរបស់ពួកយើង ហើយ​ទើបពោល លោកដឹង (សេចក្តីពេញចិត្តជាដើមរបស់ពួកយើង) ទើបពោល អំពើ​ដែល​លោក​បានធ្វើមកនេះ ក៏សមគួរ​ដល់យើងទាំងឡាយ។ ភិក្ខុទាំងឡាយណាជាអ្នកប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ហេតុម្តេចហ្ន៎ បានជាភិក្ខុទាំងឡាយ​ប្រព្រឹត្តតាមទេវទត្ត ជាអ្នកព្យាយាមដើម្បីបំបែកសង្ឃ ជាអ្នកពោលប្រកាន់ពួក។ ខណៈនោះ ពួកភិក្ខុទាំងនោះក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគម្ចាស់។ ព្រោះហេតុនេះ ដំណើរនេះ ព្រះដ៏មានព្រះភាគម្ចាស់ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយត្រាស់សួរបញ្ជាក់ភិក្ខុ​ទាំងឡាយ​ក្នុងខណៈ​នោះថា នែភិក្ខុទាំងឡាយ ឮថា មានពួកភិក្ខុប្រព្រឹត្តតាមទេវទត្តភិក្ខុ ជាអ្នកព្យាយាម​ដើម្បីបំបែកសង្ឃ ជាអ្នកពោលប្រកាន់ពួក ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មាន​ព្រះភាគ ការនោះ ពិតមែន។ ព្រះពុទ្ធជាម្ចាស់មានឥស្សរិយយស ទ្រង់តិះដៀលថា ម្នាលភិក្ខុ​ទាំងឡាយ អំពើដែលមោឃបុរសទាំងនោះបានធ្វើ មិនសមគួរទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ហេតុម្តេច ក៏ពួកមោឃបុរស​ទាំងនោះ ប្រព្រឹត្តតាមទេវទត្ត ជាអ្នកព្យាយាម​ដើម្បីបំបែកសង្ឃ ជាអ្នកពោលប្រកាន់ពួក នែភិក្ខុទាំងឡាយ អំពើនេះមិននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយដែល​មិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះ​យ៉ាងនេះថា ភិក្ខុទាំងឡាយមួយរូបក្តី ពីររូបក្តី បីរូបក្តី ជាអ្នកប្រព្រឹត្តតាមភិក្ខុដែលបំបែកសង្ឃ​នោះឯង និងជាអ្នកពោលប្រកាន់ពួក ហើយពួកភិក្ខុទាំងនោះពោលហាម ភិក្ខុទាំងឡាយ (ដែល​ជាភិក្ខុបរិសុទ្ធ) យ៉ាងនេះថា ម្នាលលោកម្ចាស់ទាំងឡាយ លោកទាំងឡាយកុំពោល​ពាក្យបន្តិច​បន្តួច​នឹងភិក្ខុនេះ ព្រោះភិក្ខុនេះ ជាអ្នកពោលត្រូវតាមធម៌ផង ភិក្ខុនេះ ជាអ្នកពោលត្រូវតាមវិន័យ​ផង ម្យ៉ាងទៀត ភិក្ខុនេះកាន់យកសេចក្តីពេញចិត្ត និងសេចក្តីគាប់ចិត្តរបស់ពួកយើង ទើបពោល លោកដឹង​សេចក្តីពេញចិត្តជាដើមរបស់ពួកយើង ទើបពោល អំពើនេះក៏គាប់ចិត្ត ដល់យើងទាំង​ឡាយ។ ពួកភិក្ខុទាំងនោះ ត្រូវតែភិក្ខុទាំងឡាយ (ដែលបរិសុទ្ធ) ពោលយ៉ាងនេះថា  ម្នាលលោកម្ចាស់ទាំងឡាយ លោកកុំពោលយ៉ាងហ្នឹង ព្រោះភិក្ខុនេះ មិនមែនជាអ្នកពោល​ត្រូវតាមធម៌ផង ភិក្ខុនេះ មិនមែនជាអ្នកពោលត្រូវតាមវិន័យផង សូមលោកម្ចាស់ទាំងឡាយ​កុំ​គាប់​ចិត្តនឹងសង្ឃភេទឡើយ សូមលោកម្ចាស់ទាំងឡាយព្រមព្រៀងជាមួយនឹងសង្ឃទៅ ព្រោះ​ព្រះសង្ឃព្រមព្រៀងគ្នា រីករាយរកគ្នា មិនវិវាទគ្នា មានឧទ្ទេសជាមួយគ្នា តែង​នៅសប្បាយ។ ពួកភិក្ខុ​ទាំងនោះ កាលដែលភិក្ខុទាំងឡាយពោលហាមយ៉ាងនេះ ក៏នៅប្រកាន់លទ្ធិ​យ៉ាងនោះ​ដដែល ពួកភិក្ខុទាំងនោះ ត្រូវភិក្ខុទាំងឡាយសូត្រសមនុភាសនកម្មអស់វារៈគំរប់បីដង ដើម្បី​លះបង់​នូវកម្មនោះ។ កាលបើភិក្ខុទាំងឡាយ សូត្រសមនុភាសនកម្មដល់គំរប់បីដងហើយ  ពួកភិក្ខុទាំងនោះលះបង់នូវរឿងនោះចេញ ការលះបង់បានយ៉ាងនេះ ជាការល្អណាស់ បើមិនលះបង់ទេ ត្រូវអាបត្តិសង្ឃាទិសេស។

[៣០១] ត្រង់ពាក្យថា ភិក្ខុនោះឯង គឺភិក្ខុជាអ្នកបំបែកសង្ឃនោះ។ ពាក្យថា ភិក្ខុទាំងឡាយ បានដល់ពួកភិក្ខុដទៃ។ ពាក្យថា ជាអ្នកប្រព្រឹត្តតាម គឺភិក្ខុអ្នកបំបែកសង្ឃយល់ឃើញ ត្រូវចិត្ត គាប់ចិត្តកម្មណា ភិក្ខុទាំងនោះក៏យល់តាម ត្រូវចិត្តតាម គាប់ចិត្តតាមនូវកម្មនោះដែរ។ ពាក្យថា ជាអ្នកពោលប្រកាន់ពួក គឺតាំងនៅក្នុងសេចក្តីសរសើរនូវភិក្ខុជាអ្នកបំបែកសង្ឃនោះផង ក្នុងពួក​នៃ​ភិក្ខុនោះផង។ ពាក្យថា មួយរូបក្តី ពីររូបក្តី បីរូបក្តី គឺភិក្ខុមួយរូបក្តី ពីររូបក្តី បីរូបក្តី ភិក្ខុទាំងនោះ​ពោលនឹងភិក្ខុទាំងឡាយយ៉ាងនេះថា នែលោកម្ចាស់ទាំងឡាយ លោកកុំពោល​ពាក្យបន្តិច​បន្តួច​នឹងភិក្ខុនេះ ភិក្ខុនេះ ជាអ្នកពោលត្រូវតាមធម៌ផង ភិក្ខុនេះជាអ្នកពោលត្រូវតាមវិន័យផង ម្យ៉ាងទៀត ភិក្ខុនេះកាន់យកសេចក្តីពេញចិត្ត និងសេចក្តីគាប់ចិត្តរបស់ពួកយើងហើយ ទើបពោល លោកដឹង (សេចក្តីពេញចិត្តជាដើម) របស់ពួកយើងហើយ ទើបពោល អំពើ​ដែល​លោកធ្វើនេះ ក៏សមគួរដល់ពួកយើង។

[៣០២] ពាក្យថា ភិក្ខុទាំងនោះ គឺពួកភិក្ខុអ្នកប្រព្រឹត្តតាមអម្បាលនោះឯង។ ពាក្យថា ភិក្ខុ​ទាំងឡាយ បានដល់ភិក្ខុឯទៀត (ក្រៅពីសង្ឃភេទកភិក្ខុនោះ)។ ពួកភិក្ខុដែលបានឃើញ បានឮ គប្បីពោលថា នែលោកម្ចាស់ទាំងឡាយ លោកកុំពោលយ៉ាងហ្នឹង ភិក្ខុនេះមិនមែនជា​អ្នកពោល​ត្រូវតាម​ធម៌ផង ភិក្ខុនេះមិនមែនជាអ្នកពោលត្រូវតាមវិន័យផង សូមលោកម្ចាស់ទាំងឡាយ កុំគាប់​ចិត្តនឹងសង្ឃភេទឡើយ សូមលោកម្ចាស់ទាំងឡាយព្រមព្រៀងជាមួយនឹងសង្ឃទៅ ព្រោះ​សង្ឃព្រមព្រៀងគ្នា រីករាយរកគ្នា មិនវិវាទគ្នា មានឧទ្ទេសជាមួយគ្នា តែងនៅជាសុខសប្បាយ។ ភិក្ខុទាំងឡាយត្រូវពោលជាគំរប់ពីរដងផង ត្រូវពោលជាគំរប់បីដងផង។ បើពួកភិក្ខុទាំងនោះ លះបង់រឿងនោះបាន ការលះបង់បានយ៉ាងនេះ ជាការល្អ បើមិនលះបង់ទេ ត្រូវអាបត្តិទុក្កដ។ ពួកភិក្ខុឯទៀតឮហើយ មិនពោលហាមប្រាម ត្រូវអាបត្តិទុក្កដដែរ។ ភិក្ខុទាំងឡាយ ត្រូវ​នាំគ្នា​ចាប់​ទាញភិក្ខុទាំងនោះមកកាន់កណ្តាលជំនុំសង្ឃ ហើយពោលហាមថា នែលោកម្ចាស់ទាំងឡាយ លោកកុំពោលយ៉ាងហ្នឹង ភិក្ខុនេះមិនមែនជា​អ្នកពោល​ត្រូវតាម​ធម៌ទេ ភិក្ខុនេះមិនមែនជាអ្នកពោលត្រូវតាមវិន័យទេ សូមលោកម្ចាស់ទាំងឡាយ កុំគាប់​ចិត្តនឹងសង្ឃភេទ​ឡើយ សូមលោកម្ចាស់ទាំងឡាយព្រមព្រៀងជាមួយនឹងសង្ឃទៅ ព្រោះ​សង្ឃព្រមព្រៀងគ្នា រីករាយរកគ្នា មិនទាស់ទែងគ្នា មានឧទ្ទេសជាមួយគ្នា តែងនៅជា​សុខសប្បាយ។ ភិក្ខុទាំងឡាយគប្បីពោលហាមជាគំរប់ពីរដងផង ជាគំរប់បីដងផង។ បើលោកទាំងនោះ លះបង់រឿងនោះបាន ការលះបង់បាននេះ ជាការឥតទោស បើលះបង់មិន​បានទេ ត្រូវអាបត្តិទុក្កដ។

[៣០៣] ភិក្ខុទាំងឡាយ គប្បីសូត្រសមនុភាសនកម្មហាមពួកភិក្ខុទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ឯភិក្ខុទាំងនោះ គឺភិក្ខុសង្ឃគប្បីសូត្រសមនុភាសនកម្មយ៉ាងនេះ គឺភិក្ខុ​ដែល​ឆ្លាស​ប្រតិពល គប្បីផ្ទៀងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ពាក្យរបស់​ខ្ញុំ ភិក្ខុទាំងឡាយមានឈ្មោះនេះផង ឈ្មោះនេះផង ជាអ្នកប្រព្រឹត្តតាមភិក្ខុមានឈ្មោះនេះ ជាអ្នក​ព្យាយាមបំបែកសង្ឃ ហើយជាអ្នកពោលប្រកាន់ពួក។ ពួកភិក្ខុទាំងនោះ មិនលះបង់វត្ថុនោះទេ។ បើសមនុភាសនកម្មមានកាលសមគួរដល់សង្ឃហើយ សង្ឃគប្បីសូត្រសមនុភាសនកម្មហាមពួក​ ភិក្ខុ​មានឈ្មោះនេះផង ឈ្មោះនេះផង ដើម្បីឲ្យលះលែងនូវរឿងនោះចេញ។ វាចានេះសម្រាប់​ញុំាង​សង្ឃឲ្យដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ពាក្យរបស់​ខ្ញុំ ភិក្ខុទាំងឡាយមានឈ្មោះនេះផង ឈ្មោះនេះផង ជាអ្នកប្រព្រឹត្តតាមភិក្ខុមានឈ្មោះនេះ ជាអ្នក​ព្យាយាមដើម្បីបំបែកសង្ឃ ហើយជាអ្នកពោលប្រកាន់ពួក។ ពួកភិក្ខុទាំងនោះ មិនលះបង់នូវរឿងនោះ​ទេ។ សង្ឃសូត្រសមនុភាសនកម្មហាមភិក្ខុ​មានឈ្មោះនេះផង ឈ្មោះនេះផង ដើម្បីឲ្យលះបង់នូវរឿងនោះ។ ការសូត្រសមនុភាសនកម្មដល់ភិក្ខុ​មានឈ្មោះនេះផង ឈ្មោះនេះផង ដើម្បីឲ្យលះបង់នូវរឿងនោះ សមគួរដល់លោកម្ចាស់អង្គណា សូមលោកម្ចាស់​អង្គនោះស្ងៀមនៅ មិនសមគួរដល់លោកម្ចាស់អង្គណា សូមលោកម្ចាស់អង្គនោះពោលឡើង។ ខ្ញុំ​ពោល​សេចក្តីនេះជាគំរប់ពីរដងផង។បេ។ ខ្ញុំពោល​សេចក្តីនេះជាគំរប់បីដងផង។ បពិត្រព្រះសង្ឃ​ដ៏ចំរើន សូមព្រះសង្ឃស្តាប់ពាក្យរបស់​ខ្ញុំ ភិក្ខុមានឈ្មោះនេះផង ឈ្មោះនេះផង ជាអ្នកប្រព្រឹត្តតាមភិក្ខុមានឈ្មោះនេះ ជាអ្នក​ព្យាយាមដើម្បីបំបែកសង្ឃ ជាអ្នកពោលប្រកាន់ពួក។ ពួកភិក្ខុទាំងនោះ មិនលះបង់នូវរឿងនោះ​ទេ។ ព្រះសង្ឃសូត្រសមនុភាសនកម្មហាមភិក្ខុ​មានឈ្មោះនេះផង ឈ្មោះនេះផង ដើម្បីឲ្យលះបង់នូវរឿងនោះ។ ការសូត្រសមនុភាសនកម្មហាមភិក្ខុ​មានឈ្មោះនេះផង ឈ្មោះនេះផង ដើម្បីឲ្យលះបង់នូវរឿងនោះ សមគួរដល់លោកម្ចាស់អង្គណា សូមលោកម្ចាស់​អង្គនោះស្ងៀមនៅ មិនសមគួរដល់លោកម្ចាស់អង្គណា សូមលោកម្ចាស់អង្គនោះពោលឡើង។ ភិក្ខុមានឈ្មោះនេះផង ឈ្មោះនេះផង គឺព្រះសង្ឃបានសូត្រសមនុភាសនកម្មរួចហើយ ដើម្បីឲ្យលះបង់នូវរឿងនោះ។ (សមនុភាសនកម្មនោះ) សមគួរដល់សង្ឃ ហេតុនោះ ព្រះសង្ឃ​ស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយកិរិយាស្ងៀមនៅយ៉ាងនេះ។

[៣០៤] (កាលសង្ឃ) សូត្រញត្តិចប់ (ភិក្ខុទាំងនោះ) ត្រូវអាបត្តិទុក្កដ (កាលសង្ឃ) សូត្រកម្ម​វាចា​ពីរដង (ភិក្ខុទាំងនោះ) ត្រូវអាបត្តិថុល្លច្ច័យ (កាលសង្ឃ) សូត្រកម្មវាចាចប់ (ភិក្ខុទាំងនោះ) ត្រូវអាបត្តិ​សង្ឃាទិសេស។ កាលបើភិក្ខុ​ទាំងនោះត្រូវអាបត្តិសង្ឃាទិសេសហើយ ឯអាបត្តិទុក្កដដែល ភិក្ខុទាំងនោះត្រូវ​ក្នុង​ខណៈ​ចប់ញត្តិក្តី និងអាបត្តិថុល្លច្ច័យទាំងឡាយ​ដែល​ភិក្ខុ​ទាំងនោះត្រូវ​ក្នុងខណៈចប់កម្មវាចាពីរដងក្តី ក៏តែងរំងាប់ទៅឯង។ សង្ឃគប្បីសូត្រ​សមនុភាសនកម្មហាមប្រាមភិក្ខុពីរ (ឬ) បីអង្គក្នុងទីជាមួយគ្នាបាន បើភិក្ខុច្រើនជាង​ចំនួន​នោះ​ឡើង​ទៅ សង្ឃមិនគប្បីសូត្រទេ។ ពាក្យថា សង្ឃាទិសេស មានអធិប្បាយ​ពិស្តារ​ក្នុងសិក្ខាបទ​ទី១​ខាងដើមរួចហើយ។

[៣០៥] ភិក្ខុទាំងឡាយ (ជាអ្នកប្រព្រឹត្តតាមភិក្ខុបំបែកសង្ឃ) មានសេចក្តីសំគាល់ក្នុងកម្ម​ដែលសង្ឃធ្វើត្រូវតាមធម៌ថា កម្មធ្វើត្រូវតាមធម៌ តែមិនលះបង់ចោល (គឺនៅប្រព្រឹត្តដដែល) ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុទាំងនោះមានសេចក្តីសង្ស័យក្នុងកម្មដែលត្រូវតាមធម៌ តែមិនលះបង់ចោល ត្រូវអាបត្តិសង្ឃាទិសេសដែរ។ ភិក្ខុទាំងនោះមានសេចក្តីសំគាល់​ក្នុងកម្មដែលត្រូវតាមធម៌ថា កម្មមិនត្រូវតាមធម៌វិញ តែមិនលះបង់ ត្រូវអាបត្តិសង្ឃាទិសេសដែរ។ ភិក្ខុទាំងនោះមានសេចក្តីសំគាល់ក្នុងកម្មដែលមិនត្រូវតាមធម៌ ថាកម្មត្រូវតាមធម៌ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុទាំងនោះមានសេចក្តីសង្ស័យក្នុងកម្មមិនត្រូវតាមធម៌ ត្រូវអាបត្តិទុក្កដ។ ភិក្ខុទាំងនោះមានសេចក្តីសំគាល់ក្នុងកម្មដែលមិនត្រូវតាមធម៌ ថាកម្មមិនត្រូវតាមធម៌ ត្រូវអាបត្តិទុក្កដ។

[៣០៦] អាបត្តិ មិនមានដល់ពួកភិក្ខុដែលសង្ឃមិនទាន់សូត្រសមនុភាសនកម្ម  ដល់ពួកភិក្ខុ​ដែល​បានលះបង់ ដល់ពួកភិក្ខុឆ្កួត ដល់ពួកភិក្ខុមានចិត្តរវើរវាយ ដល់ពួកភិក្ខុមានទុក្ខវេទនាគ្របសង្កត់ ដល់ពួកភិក្ខុជាអាទិកម្មិក។

សង្ឃាទិសេសទី១១ ចប់។

សង្ឃាទិសេស ទី១២

[៣០៧] សម័យនោះឯង ព្រះសម្ពុទ្ធអ្នកមានឥស្សរិយយស ទ្រង់ប្រថាប់នៅឃោសិតារាម ក្បែរក្រុងកោសម្ពី។ សម័យនោះឯង ឆន្នភិក្ខុដ៏មានអាយុប្រព្រឹត្តអនាចារ (មារយាទមិនសមគួរ​ផ្សេងៗ)។ ភិក្ខុទាំងឡាយពោលប្រដៅយ៉ាងនេះថា ម្នាលអាវុសោឆន្ន លោកកុំធ្វើអំពើមានសភាព​យ៉ាងនេះ អំពើនេះ​មិនសមគួរទេ។ ឆន្នភិក្ខុនោះឆ្លើយទៅវិញថា អាវុសោ លោកទាំងឡាយ​សំគាល់ថាលោកត្រូវពោលប្រដៅខ្ញុំឬ ខ្ញុំឯងទេតើ ទើបត្រូវប្រដៅលោកទាំងឡាយ (ព្រោះថា) ព្រះពុទ្ធរបស់យើង ព្រះធម៌របស់យើង ព្រះអយ្យបុត្តរបស់យើង បានត្រាស់ដឹងនូវព្រះធម៌ដូច​ខ្យល់ព្យុះធំបក់បោក ប្រមូលយកស្មៅ កំណាត់ឈើ ស្លឹកឈើ និងសំណាត់មកមូលជាមួយគ្នា ឬថាដូចជា ទឹកស្ទឹងដែលហូរចុះចាកភ្នំ តែងប្រមូលគួចយកនូវចកធំសារាយ និងចកបាយទា​មករួមជាមួយគ្នាបាន មានឧបមាយ៉ាងណាមិញ លោកទាំងឡាយមានឈ្មោះផ្សេងៗ មានគោត្រ​ផ្សេងៗ មានជាតិផ្សេងៗ ចេញចាកត្រកូលផ្សេងៗហើយបួស គឺគេប្រមូល​មកឲ្យមូលត្រកូលគ្នា ក៏មានឧបមេយ្យដូច្នោះឯង នែអាវុសោទាំងឡាយ លោកទាំងឡាយនៅសំគាល់ថាលោកត្រូវ​ពោល​ប្រដៅខ្ញុំឬ ខ្ញុំឯងទេតើ ទើបត្រូវប្រដៅលោកទាំងឡាយ (ព្រោះថា) ព្រះពុទ្ធរបស់យើង ព្រះធម៌របស់យើង ព្រះអយ្យបុត្តរបស់យើងបានត្រាស់ដឹងនូវព្រះធម៌។ ភិក្ខុទាំងឡាយណាជា​អ្នក​ប្រាថ្នាតិច មានសេចក្តីសន្តោស មានសេចក្តីអៀនខ្មាស មានសេចក្តី​រំខាន ប្រាថ្នាការសិក្សា ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆន្នភិក្ខុដ៏មានអាយុ កាលភិក្ខុទាំង​ឡាយពោលប្រដៅដោយធម៌ ឬដោយសិក្ខាបទដែលព្រះពុទ្ធទ្រង់បញ្ញត្តទុក មិនសម្បី​បើនឹង​ធ្វើ​ខ្លួន​ឲ្យគេពោលប្រដៅមិនបាន។ ទើបភិក្ខុទាំងនោះក្រាបទូលសេចក្តីនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគម្ចាស់។ ព្រោះហេតុនេះ ដំណើរនេះ ព្រះដ៏មានព្រះភាគម្ចាស់​ឲ្យប្រជុំភិក្ខុ​សង្ឃ ហើយទ្រង់សួរបញ្ជាក់ឆន្នភិក្ខុដ៏មានអាយុក្នុងពេលនោះថា ឆន្ន ឮថា អ្នកឯង​ កាលពួកភិក្ខុពោលប្រដៅដោយធម៌ ត្រឡប់ធ្វើខ្លួន​ឲ្យគេប្រដៅមិនបានវិញ មែនឬ។ ឆន្នភិក្ខុ​ក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ការនោះពិតមែន។ ព្រះពុទ្ធអ្នកមានឥស្សរិយយស ទ្រង់តិះដៀលថា នែមោឃបុរស មិនទំនងសោះ។បេ។ មិនគួរធ្វើសោះ នែមោឃបុរស ហេតុម្តេច​បានជាអ្នកឯង កាលពួកភិក្ខុពោលប្រដៅដោយធម៌ (ត្រឡប់) ជាធ្វើខ្លួនឲ្យគេពោល​ប្រដៅ​មិនបាន​ទៅវិញ នែមោឃបុរស អំពើនេះមិននាំឲ្យជ្រះថ្លា ដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុ​មានជាតិ​ដែល​គេប្រដៅក្រ កាលភិក្ខុទាំងឡាយពោលប្រដៅ (ខ្លួន) ដោយធម៌ ក្នុងសិក្ខាបទទាំងឡាយ​ដែល​រាប់​ចូលក្នុងឧទ្ទេស (បាតិមោក្ខ) ធ្វើខ្លួនឲ្យគេ​ប្រដៅ​មិនបាន ដោយពាក្យថា លោកម្ចាស់ទាំងឡាយ លោកកុំនិយាយពាក្យបន្តិចបន្តួច ទោះល្អក្តី អាក្រក់ក្តី នឹងខ្ញុំឡើយ ចំណែកខ្ញុំក៏នឹងមិនពោលពាក្យ​បន្តិចបន្តួច ទោះល្អក្តី អាក្រក់ក្តី នឹងលោកម្ចាស់ទាំងឡាយដែរ បពិត្រលោកម្ចាស់ទាំងឡាយ ចូរលោកលែងនិយាយប្រដៅខ្ញុំទៅ។ ភិក្ខុនោះ ត្រូវភិក្ខុទាំងឡាយ​ពោល​ (ហាម) យ៉ាងនេះថា លោកម្ចាស់កុំធ្វើខ្លួនឲ្យគេប្រដៅមិនបានឡើយ លោកម្ចាស់​ត្រូវតែ​ធ្វើ​ខ្លួន​ឲ្យគេពោលប្រដៅបានផង ចំណែកលោកម្ចាស់ ចូរប្រដៅភិក្ខុទាំងឡាយដោយសហធម៌​ (ពុទ្ធប្បញ្ញត្តិ) សូម្បីពួកភិក្ខុក៏ពោលប្រដៅលោកម្ចាស់ដោយសហធម៌ដែរ ព្រោះបរិសទ្យ​របស់ព្រះ​ដ៏មានព្រះភាគម្ចាស់នោះ តែងចំរើនឡើង​ដោយពាក្យជាប្រយោជន៍ដល់គ្នានឹងគ្នា និងដោយ​ញុំាងគ្នានឹងគ្នាឲ្យចេញចាកអាបត្តិយ៉ាងនេះ។ កាលភិក្ខុទាំងឡាយពោលប្រដៅភិក្ខុនោះយ៉ាងនេះ (ភិក្ខុនោះ) ក៏នៅប្រកាន់យ៉ាងហ្នឹងដដែល ភិក្ខុនោះ ត្រូវភិក្ខុទាំងឡាយសូត្រសមនុភាសនកម្ម (ហាម) ជាគំរប់បីដង ដើម្បីឲ្យលះបង់នូវកម្មនោះ បើភិក្ខុនោះ កាលពួកភិក្ខុ​សូត្រសមនុភាសនកម្ម ជាគំរប់បីដង ហើយលះបង់រឿងនោះបាន ការលះបង់បានយ៉ាងនេះ ជាការរួចទោស បើមិនលះបង់​ទេ ត្រូវអាបត្តិសង្ឃាទិសេស។

[៣០៨] ត្រង់ពាក្យថា ភិក្ខុមានជាតិដែលគេប្រដៅក្រ គឺជាអ្នកដែល​គេស្តីប្រដៅ​បានដោយ​ក្រ ប្រកបដោយធម៌ជាហេតុធ្វើឲ្យប្រដៅក្រ មិនអត់ធន់ មិនកាន់យកពាក្យប្រៀនប្រដៅដោយ​ខាង​ស្តាំ (មិនកាន់យកពាក្យប្រៀនប្រដៅ​ដោយគោរព)។ ពាក្យថា ក្នុងសិក្ខាបទទាំងឡាយដែល​រាប់​បញ្ចូលក្នុងឧទ្ទេស គឺក្នុងសិក្ខាបទទាំងឡាយ ដែលរាប់បញ្ចូលក្នុង​ព្រះបាតិមោក្ខ។ ពាក្យថា ពូក​ភិក្ខុ គឺភិក្ខុទាំងឡាយដទៃ។ បទដែល​ឈ្មោះថា សហធម៌ គឺសិក្ខាបទណាដែលព្រះដ៏មានព្រះភាគ​បញ្ញត្តទុក សិក្ខាបទនេះឈ្មោះថា សហធម៌។ ភិក្ខុនោះគេស្តីប្រដៅដោយសហធម៌នោះ ត្រឡប់​ជា​ធ្វើ​ខ្លួន​មិនឲ្យគេស្តីប្រដៅបាន ដោយពាក្យថា បពិត្រលោកម្ចាស់ទាំងឡាយ លោកទាំងឡាយ​ កុំនិយាយពាក្យបន្តិចបន្តួច ទោះល្អក្តី អាក្រក់ក្តីនឹងខ្ញុំ ចំណែកខ្ញុំក៏មិននិយាយពាក្យបន្តិចបន្តួច ទោះល្អក្តី អាក្រក់ក្តីនឹងពួកលោកម្ចាស់ សូមពួកលោកម្ចាស់​វៀរចាកការពោលប្រដៅខ្ញុំ។

[៣០៩] ពាក្យថា ភិក្ខុនោះ គឺភិក្ខុមានជាតិដែលគេប្រដៅបានដោយក្រនោះឯង។ ពាក្យថាភិក្ខុទាំងឡាយ បានដល់ពួកភិក្ខុដទៃ។ មានអធិប្បាយថា ពួកភិក្ខុណាឃើញ ពួក​ភិក្ខុ​ណាបានស្តាប់ (ដំណឹង)ពួកភិក្ខុទាំងនោះត្រូវពោលថា លោកម្ចាស់កុំធ្វើខ្លួន​ឲ្យគេស្តី​ប្រដៅ​មិនបាន លោកម្ចាស់ត្រូវតែធ្វើខ្លួនឲ្យគេស្តីប្រដៅបាន សូម្បីលោកម្ចាស់សោត ក៏ចូរ​ពោល​ប្រដៅ​ភិក្ខុទាំងឡាយដោយសហធម៌ សូម្បីភិក្ខុទាំងឡាយ​ក៏នឹង​ពោលប្រដៅលោកម្ចាស់​ដោយ​សហធម៌​ដែរ ព្រោះបរិសទ្យ​របស់ព្រះដ៏មានព្រះភាគម្ចាស់នោះ តែងចំរើនឡើងដោយអាការយ៉ាងនេះ គឺ​ដោយ​កិរិយាពោលជាប្រយោជន៍ដល់គ្នានឹងគ្នា ដោយ​ញុំាងគ្នានឹងគ្នាឲ្យចេញចាកអាបត្តិ។ ភិក្ខុ​នោះ ត្រូវភិក្ខុទាំងឡាយពោល (ហាម) ជាគំរប់ពីរដងផង ត្រូវពោល (ហាម) ជាគំរប់​បីដង​ផង។ បើភិក្ខុនោះលះបង់បាន ការលះបង់បានយ៉ាងនេះ ជាការល្អ បើមិនលះបង់​ទេ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុទាំងឡាយបានឮហើយមិនពោល (ហាម) ត្រូវអាបត្តិទុក្កដដែរ។ ភិក្ខុទាំងឡាយ គប្បីចាប់​ភិក្ខុ​នោះ​មកកាន់កណ្តាល​ប្រជុំសង្ឃ ហើយពោល (ហាម) ថា លោកម្ចាស់កុំធ្វើខ្លួន​ឲ្យគេស្តី​ប្រដៅ​មិនបាន លោកម្ចាស់ចូរធ្វើខ្លួនឲ្យគេស្តីប្រដៅបានផង សូម្បីលោកម្ចាស់សោត ក៏ចូរ​ពោល​ប្រដៅ​ពួកភិក្ខុដោយសហធម៌ ចំណែកពួកភិក្ខុ​ក៏នឹង​ពោលប្រដៅលោកម្ចាស់​ដោយ​សហធម៌​ដែរ ព្រោះ​បរិសទ្យ​របស់ព្រះដ៏មានព្រះភាគម្ចាស់នោះ តែងចំរើនឡើងដោយអាការយ៉ាងនេះ គឺ​ដោយ​កិរិយាពោលពាក្យជាប្រយោជន៍ដល់គ្នានឹងគ្នា ដោយ​កិរិយាញុំាងគ្នីគ្នា​ឲ្យចេញចាកអាបត្តិ។ ភិក្ខុនោះ ត្រូវភិក្ខុទាំងឡាយពោលហាមជាគំរប់ពីរដងផង ត្រូវពោលហាម​ជាគំរប់បីដង​ផង។  បើភិក្ខុលះបង់បាន ការលះបង់យ៉ាងនេះ ជាការល្អ បើមិនលះបង់​ទេ ត្រូវ​អាបត្តិ​ទុក្កដ។

[៣១០] ភិក្ខុនោះ ត្រូវភិក្ខុទាំងឡាយសូត្រសមនុភាសនកម្ម។ ម្នាលភិក្ខុទាំងឡាយ ពួក​ភិក្ខុ​ត្រូវសូត្រសមនុភាសនកម្មយ៉ាងនេះ។ គឺភិក្ខុដែល​ឆ្លាស​អង់អាច គប្បីប្រកាសឲ្យសង្ឃជ្រាប​ដោយ​ពាក្យថា បពិត្រព្រះសង្ឃដ៏ចំរើន ព្រះសង្ឃចូរស្តាប់ពាក្យរបស់​ខ្ញុំ ភិក្ខុនេះ មានឈ្មោះនេះ កាលភិក្ខុ​ទាំងឡាយពោលពាក្យប្រកបដោយធម៌ ត្រឡប់ជាធ្វើខ្លួនឲ្យគេស្តីប្រដៅមិនបានវិញ។ ភិក្ខុនោះ មិនលះបង់រឿងនោះទេ។ ថាបើកម្មមានកាលសមគួរដល់សង្ឃហើយ ព្រះសង្ឃគប្បីសូត្រសមនុភាសនកម្ម (ហាម) ភិក្ខុ​មានឈ្មោះនេះ ដើម្បី​ឲ្យលះបង់​រឿងនោះ។ នេះជាញត្តិ (គឺវាចាប្រកាសឲ្យ​សង្ឃដឹង)។ បពិត្រព្រះសង្ឃដ៏ចំរើន ព្រះសង្ឃចូរស្តាប់ពាក្យរបស់​ខ្ញុំ ភិក្ខុនេះ មានឈ្មោះនេះ កាលភិក្ខុទាំងឡាយពោលពាក្យប្រកបដោយធម៌ ត្រឡប់​ជាធ្វើខ្លួន​ឲ្យគេ​ស្តី​ប្រដៅមិនបាន។ ភិក្ខុនោះ មិនលះបង់រឿងនោះ​ទេ។ ព្រះសង្ឃសូត្រសមនុភាសនកម្ម (ហាម) ភិក្ខុ​មានឈ្មោះនេះ ដើម្បីឲ្យលះបង់រឿងនោះ។ ការសូត្រសមនុភាសនកម្ម (ហាម) ភិក្ខុ​មានឈ្មោះនេះ ដើម្បីឲ្យលះបង់រឿងនោះ គាប់ចិត្តដល់លោកម្ចាស់អង្គណា សូមលោកម្ចាស់​អង្គនោះស្ងៀមនៅ មិនគាប់ចិត្តដល់លោកម្ចាស់អង្គណា សូមលោកម្ចាស់អង្គនោះពោលឡើង។ ខ្ញុំ​ពោល​សេចក្តីនេះជាគំរប់ពីរដងផង។បេ។ ខ្ញុំពោល​សេចក្តីនេះជាគំរប់បីដងផង។ បពិត្រព្រះសង្ឃ​ដ៏ចំរើន ព្រះសង្ឃចូរស្តាប់ពាក្យរបស់​ខ្ញុំ ភិក្ខុនេះ មានឈ្មោះនេះ កាលភិក្ខុទាំងឡាយ ពោលពាក្យ​ប្រកបដោយធម៌ នៅធ្វើខ្លួនឲ្យគេស្តីប្រដៅមិនបាន។ ភិក្ខុនោះ មិនលះបង់រឿងនោះ​ទេ។ ព្រះសង្ឃសូត្រសមនុភាសនកម្ម (ហាម) ភិក្ខុ​មានឈ្មោះនេះ ដើម្បីឲ្យលះបង់នូវរឿងនោះ។ ការសូត្រសមនុភាសនកម្ម (ហាម) ភិក្ខុ​មានឈ្មោះនេះ ដើម្បីឲ្យលះបង់នូវរឿងនោះ គាប់ចិត្តដល់លោកម្ចាស់អង្គណា សូមលោកម្ចាស់​អង្គនោះស្ងៀមនៅ មិនគាប់ចិត្ត​ដល់លោកម្ចាស់អង្គណា សូមលោកម្ចាស់អង្គនោះពោលឡើង។ ភិក្ខុមានឈ្មោះនេះ គឺព្រះសង្ឃបានសូត្រសមនុភាសនកម្មហើយ ដើម្បីឲ្យលះបង់រឿងនោះ។ សមនុភាសនកម្មនោះ គាប់ចិត្តដល់ព្រះសង្ឃ ហេតុនោះ ព្រះសង្ឃ​ស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយកិរិយាស្ងៀមនៅយ៉ាងនេះ។

[៣១១] (កាលសង្ឃ) សូត្រញត្តិចប់ (ភិក្ខុនោះ) ត្រូវអាបត្តិទុក្កដ (កាលសង្ឃ) សូត្រកម្ម​វាចា​ពីរដង (ភិក្ខុនោះ) ត្រូវអាបត្តិថុល្លច្ច័យ (កាលសង្ឃ) សូត្រកម្មវាចាចប់ (ភិក្ខុនោះ) ត្រូវអាបត្តិ​សង្ឃាទិសេស។ កាលបើភិក្ខុនោះត្រូវអាបត្តិសង្ឃាទិសេសហើយ ឯអាបត្តិទុក្កដដែល ភិក្ខុនោះត្រូវ​ក្នុង​ខណៈ​ចប់ញត្តិក្តី និងអាបត្តិថុល្លច្ច័យទាំងឡាយ​ដែល​ភិក្ខុ​នោះត្រូវ​ក្នុងខណៈចប់កម្មវាចាពីរដងក្តី ក៏តែងរំងាប់ទៅឯង។ ពាក្យថា អាបត្តិសង្ឃាទិសេស មានអធិប្បាយ​ពិស្តារ​ក្នុងសិក្ខាបទ​​ខាងដើមរួចហើយ។

[៣១២] ភិក្ខុមានសេចក្តីសំគាល់ក្នុងកម្ម​ដែលប្រកបដោយធម៌ថា កម្មប្រកបដោយធម៌ តែមិនលះបង់ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុមានសេចក្តីសង្ស័យក្នុងកម្មដែលប្រកបដោយធម៌ មិនលះបង់ ត្រូវអាបត្តិសង្ឃាទិសេសដែរ។ ភិក្ខុមានសេចក្តីសំគាល់​ក្នុងកម្មប្រកបដោយធម៌ថា កម្មមិនប្រកបដោយធម៌ មិនលះបង់ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុមានសេចក្តីសំគាល់ក្នុងកម្មមិនប្រកបដោយធម៌ ថាកម្មប្រកបដោយធម៌ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុមានសេចក្តីសង្ស័យក្នុងកម្មមិនប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។ ភិក្ខុមានសេចក្តីសំគាល់ក្នុងកម្មមិនប្រកបដោយធម៌ ថាកម្មមិនប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដដែរ។

[៣១៣] អាបត្តិ មិនមានដល់ភិក្ខុដែលសង្ឃមិនទាន់សូត្រសមនុភាសនកម្ម  ដល់ភិក្ខុ​​លះបង់ស្រឡះ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាអាទិកម្មិក។

សង្ឃាទិសេសទី១២ ចប់។

សង្ឃាទិសេស ទី១៣

[៣១៤] សម័យនោះ ព្រះពុទ្ធជាម្ចាស់​ដ៏មានបុញ្ញសិរី គង់នៅក្នុងវត្តជេតពន ជារបស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុពីររូបឈ្មោះអស្សជិ និងបុនព្វសុក ជាអ្នក​នៅក្នុងអាវាសទៀបកិដាគិរិជនបទ ជាភិក្ខុលាមកឥតខ្មាស។ អស្សជិភិក្ខុ និងបុនព្វសុក​ភិក្ខុ​នោះ ប្រព្រឹត្តអនាចារ មានសភាពយ៉ាងនេះគឺ ដាំកូនឈើផ្កាដោយខ្លួនឯងខ្លះ ប្រើគេឲ្យដាំខ្លះ ស្រោច​ខ្លួនឯងខ្លះ ប្រើគេឲ្យស្រោចខ្លះ បេះខ្លួនឯងខ្លះ ប្រើគេឲ្យបេះខ្លះ ក្រងខ្លួនឯងខ្លះ ប្រើគេឲ្យក្រងខ្លះ ធ្វើផ្កាកម្រងមានទងតែម្ខាងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាកម្រងមានទងទាំងពីរខាងខ្លួនឯងខ្លះ​ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាឈើចាក់រំលេចទង ខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាឈើដែលដោត​ជាចង្កោម ខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើ​ផ្កាកម្រង​សម្រាប់ប្រដាប់ក្បាលខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាកម្រង​សម្រាប់ប្រដាប់ត្រចៀក​ខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាកម្រង​សម្រាប់ប្រដាប់ទ្រូងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ។ អស្សជិភិក្ខុ​និងបុនព្វសុកភិក្ខុនោះ នាំផ្កាកម្រងមានទងតែម្ខាងទៅខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅខ្លះ ដើម្បីស្រីនៃត្រកូល ធីតានៃត្រកូល កុមារីនៃត្រកូល ស្រីជាកូនប្រសានៃត្រកូល ទាសីនៃ​ត្រកូល​ទាំងឡាយ នាំផ្កាកម្រងមានទងទាំងពីរខាងទៅខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅឲ្យខ្លះ នាំផ្កាឈើ​ចាប់​រំលេច​ទងទៅខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅខ្លះ នាំផ្កាឈើដែលដោតជាចង្កោមទៅខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅឲ្យខ្លះ នាំផ្កាកម្រងសម្រាប់ប្រដាប់ក្បាលទៅខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅខ្លះ នាំផ្កាកម្រង​សម្រាប់ប្រដាប់ត្រចៀកទៅខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅខ្លះ នាំផ្កាកម្រង​ប្រដាប់ទ្រូង​ទៅ​ខ្លួនឯងខ្លះ ប្រើគេនាំទៅឲ្យខ្លះ។ អស្សជិភិក្ខុ និងបុនព្វសុកភិក្ខុនោះឆាន់ (ភោជន) ក្នុងភាជន៍មួយជាមួយនឹងស្រីត្រកូល ធីតានៃត្រកូល កុមារីនៃត្រកូល ស្រីជាកូនប្រសា​នៃត្រកូល ទាសីនៃត្រកូលទាំងឡាយខ្លះ ផឹក (ទឹក)ក្នុងផ្តិលជាមួយគ្នាខ្លះ អង្គុយលើអាសនៈជាមួយគ្នាខ្លះ ដេកលើគ្រែ​ជាមួយគ្នាខ្លះ ដេកលើកម្រាលជាមួយគ្នាខ្លះ ដេកដណ្តប់​ជាមួយគ្នាខ្លះ ដេកលើកម្រាល និងដណ្តប់ជាមួយគ្នាខ្លះ ស៊ីខុសពេលខ្លះ ផឹកទឹកស្រវឹងខ្លះ ទ្រទ្រង់​ផ្កា​កម្រង​គ្រឿង​ក្រអូបនឹងគ្រឿងលាបខ្លះ រាំខ្លះ ច្រៀងខ្លះ ប្រគំខ្លះ កែក្រាយខ្លះ រាំជាមួយនឹងស្រីកំពុងរាំ​ខ្លះ ច្រៀងជាមួយនឹងស្រីកំពុងរាំខ្លះ ប្រគំជាមួយនឹងស្រីកំពុងរាំខ្លះ កែក្រាយជាមួយនឹងស្រីកំពុងរាំខ្លះ រាំជាមួយនឹងស្រីកំពុងច្រៀងខ្លះ ច្រៀងជាមួយនឹងស្រីកំពុងច្រៀងខ្លះ ប្រគំជាមួយនឹងស្រីកំពុងច្រៀងខ្លះ កែក្រាយជាមួយនឹងស្រីកំពុងច្រៀងខ្លះ រាំជាមួយនឹងស្រីកំពុងប្រគំខ្លះ ច្រៀងជាមួយនឹងស្រីកំពុងប្រគំខ្លះ ប្រគំជាមួយនឹងស្រីកំពុងប្រគំខ្លះ កែក្រាយជាមួយនឹងស្រីកំពុងប្រគំខ្លះ រាំជាមួយនឹងស្រីកំពុងកែក្រាយខ្លះ ច្រៀងជាមួយនឹងស្រីកំពុងកែក្រាយខ្លះ ប្រគំជាមួយនឹងស្រីកំពុងកែក្រាយខ្លះ កែក្រាយជាមួយនឹងស្រីកំពុងកែក្រាយខ្លះ លេងបាស្កា​មានក្រឡាប្រាំបី ខ្លះ លេងបាស្កាមានក្រឡាដប់ ខ្លះ លេងបាស្កាក្នុងអាកាសខ្លះ លេង​ផ្លូវវាងដែលខ្លួនគួរវាង ខ្លះ លេងផ្ទាត់គ្រាប់ មានក្រួសជាដើម​ខ្លះ លេងបាស្កាក្នុងលានសម្រាប់លេងខ្លះ លេងហ៊ឹងខ្លះ លេងដោយរលាស់ទឹកលាក់ឲ្យទាយរូប​ខ្លះ លេងអង្គុញខ្លះ លេងផ្លុំប៉ីស្លឹកខ្លះ លេងនង្គ័លតូចខ្លះ លេងដាំដូងខ្លះ លេងកង្ហារខ្លះ លេងវាល់​ដីខ្សាច់ (បាយឡុកបាយឡ) ខ្លះ លេងរថតូចខ្លះ លេងធ្នូតូចខ្លះ លេងសរសេរខ្យល់ឲ្យទាយខ្លះ លេង​ទាយចិត្ត (ស្តេចចង់) ខ្លះ លេងកំប្លែងត្រាប់គេខ្លះ ហាត់ដំរីខ្លះ ហាត់សេះខ្លះ ហាត់រថខ្លះ ហាត់ធ្នូខ្លះ ហាត់ដងមានដងដាវជាដើមខ្លះ ស្ទុះរត់ពីមុខដំរីខ្លះ ស្ទុះរត់ពីមុខសេះខ្លះ ស្ទុះរត់ពីមុខរថខ្លះ ស្ទុះរត់ទៅខ្លះ ស្ទុះរត់មកខ្លះ ស្រែកហ៊ោខ្លះ ទះដៃខ្លះ ចំបាប់គ្នាខ្លះ ដាល់​គ្នាខ្លះ ក្រាលសង្ឃាដិក្នុងកណ្តាលរោងរាំ ហើយនិយាយនឹងស្រីដែលរាំ យ៉ាងនេះថា ម្នាលប្អូនស្រី នាងចូរ​រាំ​ក្នុងទីនេះខ្លះ ដាក់ម្រាមដៃ​លើថ្ងាសខ្លួន និងលើថ្ងាសស្រីរបាំខ្លះ ប្រព្រឹត្តអនាចារផ្សេង​ៗ​ខ្លះ។

[៣១៥] សម័យនោះឯង ភិក្ខុមួយរូបចាំវស្សាក្នុងដែនឈ្មោះកាសី រួចហើយទៅកាន់​ក្រុង​សាវត្ថី ដើម្បីគាល់ព្រះដ៏មានព្រះភាគ ក៏ដើរទៅត្រង់កិដាគិរិជនបទ។ ភិក្ខុនោះឯង ក៏ស្លៀក​ស្បង់ ប្រដាប់បាត្រនិងចីវរ​ក្នុងពេលព្រឹកព្រហាម មានដំណើរឈានដើរទៅមុខ ឈានថយក្រោយ ក្រឡេក​មើលទៅមុខ ក្រឡេកមើលចំហៀង បត់ចូល និងលាចេញ គួរជាទីជ្រះថ្លា ព្រោះភិក្ខុ​អង្គនោះ មានភ្នែកសង្រួមចុះ និងមានឥរិយាបថរំទំ ចូលទៅកាន់កិដាគិរិជនបទ ដើម្បី​បិណ្ឌបាត។ មនុស្សទាំងឡាយឃើញភិក្ខុនោះហើយ និយាយយ៉ាងនេះថា លោកអ្វីនេះ ដូចជាសង្រួមហួស ដូច​ជាទន់ល្វន់ពេក ដូចជាមុខស្រពោនពេក អ្នកណាគេនឹងឲ្យដុំបាយដល់លោកនេះដែល​ចូល​ទៅរក (គេនោះ) ចំណែកអស្សជិភិក្ខុ និងបុនព្វសុកភិក្ខុជាម្ចាស់យើងពោលពាក្យផ្អែម ពោលពាក្យ​ពីរោះ ពោលពាក្យជាសុខ មានញញឹមញញែមជាមុន តែងនិយាយថា អ្នក​ចូរមក អ្នក​មកល្អហើយ មានមុខមិនស្រពោន មានមុខងើប តែងនិយាយមុន យើងគួរប្រគេនដុំបាយ​ដល់​លោកម្ចាស់អស់នោះ។ ឧបាសកមួយនាក់បានឃើញភិក្ខុនោះត្រាច់ទៅក្នុងកិដាគិរិជនបទ ដើម្បី​បិណ្ឌបាត លុះឃើញហើយ ក៏ចូលទៅរកភិក្ខុនោះ ថ្វាយបង្គំហើយនិយាយពាក្យនេះថា មេត្តា​ប្រោស​ លោកម្ចាស់បានអាហារបិណ្ឌបាតខ្លះដែរឬ។ ភិក្ខុនោះប្រាប់ថា ម្នាលអាវុសោ អាហារ​បិណ្ឌបាតមិនទាន់បានទេ។ ឧបាសកនោះនិយាយថា លោកម្ចាស់សូមនិមន្តមក យើងនឹង​ទៅ​ផ្ទះ។ ទើបឧបាសកនោះ នាំភិក្ខុនោះទៅផ្ទះ ឲ្យឆាន់ហើយ និយាយពាក្យនេះថា លោកម្ចាស់​នឹង​និមន្ត​ទៅក្នុងទីណា។ ភិក្ខុនោះប្រាប់ថា ម្នាលអាវុសោ អាត្មានឹងទៅកាន់ក្រុងសាវត្ថី ដើម្បីគាល់​ព្រះដ៏​មានព្រះភាគ។ ឧបាសកនោះពោលថា បើដូច្នោះ សូមលោកម្ចាស់​ថ្វាយបង្គំ​ព្រះបាទនៃ​ព្រះដ៏មាន​ព្រះភាគ​ដោយត្បូង​តាមពាក្យនៃខ្ញុំ ម្យ៉ាងទៀត សូមលោកម្ចាស់ក្រាបទូលយ៉ាងនេះថា សូមទ្រង់​មេត្តាប្រោស អាវាសក្នុងកិដាគិរិជនបទខូចហើយ ព្រោះភិក្ខុឈ្មោះអស្សជិ និងភិក្ខុឈ្មោះបុនព្វសុក ជាចៅអាវាស ក្នុងកិដាគិរិជនបទ ជាភិក្ខុលាមកឥតខ្មាស ភិក្ខុ​ពីរ​រូប​នោះ  ប្រព្រឹត្តអនាចារ មានសភាពយ៉ាងនេះគឺ ដាំកូនឈើផ្កាដោយខ្លួនឯងខ្លះ ប្រើគេឲ្យដាំខ្លះ ស្រោច​ខ្លួនឯងខ្លះ ប្រើគេឲ្យស្រោចខ្លះ បេះខ្លួនឯងខ្លះ ប្រើគេឲ្យបេះខ្លះ ក្រងខ្លួនឯងខ្លះ ប្រើគេឲ្យក្រងខ្លះ ធ្វើផ្កាកម្រងមានទងតែម្ខាងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាកម្រងមានទងទាំងពីរខាងខ្លួនឯងខ្លះ​ ប្រើគេឲ្យធ្វើខ្លះ។បេ។ ប្រព្រឹត្តអនាចារមានប្រការផ្សេងៗទៀត សូមទ្រង់ព្រះមេត្តាប្រោស ពួកមនុស្ស​ណាមានសទ្ធាជ្រះថ្លាក្នុងកាលមុន ឥឡូវនេះមនុស្សអស់នោះ គ្មានសទ្ធា មិនជ្រះថ្លា ហើយទានទាំងឡាយណា (ដែលគេធ្លាប់ឲ្យ) ដល់សង្ឃក្នុងកាលមុន ឥឡូវនេះ ទានទាំងនោះ គេឈប់ឲ្យហើយ ភិក្ខុមានសីលជាទីស្រឡាញ់ ក៏រត់ខ្ចាត់ខ្ចាយ នៅតែពួកភិក្ខុលាមក សូមទ្រង់​ព្រះមេត្តាប្រោស សូមព្រះដ៏មានព្រះភាគ បញ្ជូនពួកភិក្ខុទៅកិដាគិរិជនបទ ប្រយោជន៍ឲ្យអាវាស​ក្នុងកិដាគិរិជនបទនេះរៀបរយល្អឡើងវិញ។ ភិក្ខុនោះទទួលស្តាប់ពាក្យឧបាសកនោះហើយថា អើ​អាវុសោ រួចក៏ចៀសចេញទៅកាន់ក្រុងសាវត្ថីដោយលំដាប់ ចូលទៅគាល់ព្រះដ៏មានព្រះភាគ​ក្នុងវ​ត្តជេតពនជារបស់អនាថបិណ្ឌិកគហបតី ទៀបក្រុងសាវត្ថី លុះចូលទៅហើយ ក៏ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។

[៣១៦] ព្រះពុទ្ធទាំងឡាយដ៏មានព្រះភាគ ព្រះអង្គតែធ្វើសេចក្តីរីករាយជាមួយនឹងភិក្ខុជា​អាគន្តុក​ទាំងឡាយយ៉ាងនេះ។ ហេតុដូច្នោះ បានជាព្រះដ៏មានព្រះភាគទ្រង់ត្រាស់​យ៉ាងនេះនឹង​ភិក្ខុនោះថា ម្នាលភិក្ខុ សរីរយន្តអ្នកល្មមអត់ធន់បានឬទេ អ្នកល្មមប្រព្រឹត្តទៅបានស្រួលឬទេ អ្នកមកកាន់ផ្លូវឆ្ងាយដោយមិនសូវនឿយហត់ទេឬ ម្យ៉ាងទៀត អ្នក​ទើប​នឹង​មក​ពីទីណា។ ភិក្ខុនោះឆ្លើយថា បពិត្រព្រះដ៏មានព្រះភាគ សរីរយន្តខ្ញុំ​ព្រះអង្គល្មមអត់ធន់បាន ខ្ញុំព្រះអង្គល្មមប្រព្រឹត្តទៅបានស្រួលទេ បពិត្រព្រះអង្គដ៏ចំរើន ម្យ៉ាងទៀតខ្ញុំព្រះអង្គមកកាន់​ផ្លូវឆ្ងាយដោយមិនសូវនឿយហត់ទេ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គនៅចាំវស្សា​ក្នុងដែន​កាសីនេះ ហើយមកកាន់ក្រុងសាវត្ថីដើម្បីគាល់ព្រះដ៏មានព្រះភាគ បានដើរទៅត្រង់​កិដាគិរិ​ជនបទ បពិត្រព្រះអង្គដ៏ចំរើន ក្នុងគ្រានោះ ខ្ញុំព្រះអង្គស្លៀកស្បង់ ហើយប្រដាប់បាត្រនិងចីវរ ចូល​ទៅកាន់កិដាគិរិជនបទ ដើម្បីបិណ្ឌបាតក្នុងពេលព្រឹកព្រហាម សូមទ្រង់ព្រះមេត្តាប្រោស ឧបាសក​មួយនាក់ បានឃើញខ្ញុំព្រះអង្គកំពុងត្រាច់​ទៅបិណ្ឌបាតក្នុងកិដាគិរិជនបទ លុះឃើញ​ហើយ ក៏ចូលមករកខ្ញុំព្រះអង្គ លុះចូលមកហើយ ថ្វាយបង្គំខ្ញុំព្រះអង្គ រួចនិយាយពាក្យនេះថា បពិត្រ​លោកដ៏ចំរើន លោកម្ចាស់បានអាហារបិណ្ឌបាតខ្លះដែរឬ ខ្ញុំព្រះអង្គនិយាយថា ម្នាល​អាវុសោ អាត្មាមិនទាន់បានអាហារបិណ្ឌបាតទេ ឧបាសកនោះនិយាយ​ថា បពិត្រលោកដ៏ចំរើន លោកម្ចាស់ចូរនិមន្តមក យើងនឹង​ទៅ​ផ្ទះ សូមទ្រង់ព្រះមេត្តាប្រោស ទើបឧបាសកនោះ នាំខ្ញុំព្រះអង្គទៅផ្ទះ ហើយឲ្យឆាន់ រួចហើយប្រាប់ពាក្យនេះថា បពិត្រលោកដ៏ចំរើន លោកម្ចាស់​នឹងទៅក្នុងទីណា ខ្ញុំព្រះអង្គប្រាប់ថា ម្នាលអាវុសោ អាត្មានឹងទៅក្រុងសាវត្ថី ដើម្បីគាល់​ព្រះដ៏​មានព្រះភាគ ឧបាសកនោះពោលថា បពិត្រលោកដ៏ចំរើន បើដូច្នោះ សូមលោកម្ចាស់​ថ្វាយបង្គំ​ព្រះបាទនៃ​ព្រះដ៏មាន​ព្រះភាគ​ដោយត្បូង​តាមពាក្យនៃខ្ញុំ ម្យ៉ាងទៀត សូមលោកម្ចាស់​ទូលព្រះដ៏មានព្រះភាគថា សូមទ្រង់​ព្រះមេត្តាប្រោស អាវាសក្នុងកិដាគិរិជនបទវិនាសខូច​អស់ហើយ ព្រោះភិក្ខុឈ្មោះអស្សជិ និងបុនព្វសុក ជាចៅអាវាសក្នុងកិដាគិរិជនបទ ជាភិក្ខុលាមកឥតខ្មាស ភិក្ខុ​ពីរ​រូប​នោះប្រព្រឹត្តអនាចារ មានសភាពយ៉ាងនេះគឺ ដាំកូនឈើផ្កាដោយខ្លួនឯងខ្លះ ប្រើគេដាំខ្លះ ស្រោច​ខ្លួនឯងខ្លះ ប្រើគេស្រោចខ្លះ។បេ។ ប្រព្រឹត្តអនាចារមានប្រការផ្សេងៗទៀត សូមទ្រង់ព្រះមេត្តាប្រោស កាលមុន មនុស្ស​ទាំងឡាយណាធ្លាប់មានសទ្ធាជ្រះថ្លាហើយ ឥឡូវនេះមនុស្សអម្បាលនោះ មិនមានសទ្ធា មិនជ្រះថ្លាទេ ទានទាំងឡាយណា ដែលទាយកធ្លាប់ឲ្យដល់សង្ឃក្នុងកាលមុន ឥឡូវនេះ ទានទាំងនោះ គេឈប់ឲ្យហើយ ភិក្ខុទាំងឡាយមានសីលបរិសុទ្ធស្អាត ចៀសចេញទៅ ចំណែកពួកភិក្ខុលាមកក៏នៅ (ក្នុងទីនោះ) សូមទ្រង់​ព្រះមេត្តាប្រោស សូមព្រះដ៏មានព្រះភាគ ចាត់ពួកភិក្ខុ (ពីសំណាក់ព្រះអង្គ) ទៅកិដាគិរិជនបទ ប្រយោជន៍ឲ្យអាវាស​ក្នុងកិដាគិរិជនបទ​បានរៀបរយល្អ បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គទើបនឹងមកពីកិដាគិរិជនបទនោះ។

[៣១៧] ព្រោះហេតុនេះ ដំណើរនេះ ព្រះដ៏មានព្រះភាគឲ្យប្រជុំភិក្ខុ​សង្ឃ ហើយត្រាស់សួរបញ្ជាក់ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុពីររូបឈ្មោះអស្សជិ​និង​បុនព្វសុក​ជាចៅអាវាស ក្នុងកិដាគិរិជនបទ ជាភិក្ខុលាមកឥតខ្មាស ភិក្ខុពីររូបនោះប្រព្រឹត្តអនាចារ មានសភាពយ៉ាងនេះគឺ ដាំកូនឈើផ្កាខ្លួនឯងខ្លះ ប្រើគេឲ្យដាំខ្លះ ស្រោចខ្លួនឯងខ្លះ ប្រើគេឲ្យស្រោចខ្លះ បេះខ្លួនឯងខ្លះ ប្រើគេឲ្យបេះខ្លះ ក្រងខ្លួនឯងខ្លះ ប្រើគេឲ្យក្រងខ្លះ ធ្វើផ្កាកម្រង​មានទងតែម្ខាងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាកម្រងមានទងទាំងពីរខាងខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាឈើចាក់រំលេចទង ខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាឈើសម្រាប់​ស៊ក​ក្នុង​បំពង់ ខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាកម្រងសម្រាប់ប្រដាប់ក្បាល ខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាកម្រងសម្រាប់​ប្រដាប់​ត្រចៀក​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាកម្រងប្រដាប់​ទ្រូងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ។បេ។ ប្រព្រឹត្ត​អនាចារ​ផ្សេងទៀត មនុស្សទាំងឡាយណា ធ្លាប់មានសទ្ធាជ្រះថ្លា​ហើយក្នុងកាលមុន ឥឡូវនេះមនុស្សទាំងឡាយនោះ មិនមានសទ្ធា មិនជ្រះថ្លាទេ ទានទាំងឡាយ​ណា​ដែល​ទាយកគេធ្លាប់ប្រគេនដល់សង្ឃក្នុងកាលមុន ឥឡូវនេះទានទាំងនោះ គេឈប់ឲ្យ​អស់​ហើយ ភិក្ខុទាំងឡាយមានសីលស្អាតបរិសុទ្ធចៀសចេញទៅ ចំណែកខាងពួកភិក្ខុ​លាមក​ក៏នៅ​​ក្នុងទីនោះ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ រឿងនោះពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ អំពើរបស់​មោឃបុរស​ទាំងនោះ មិនសមគួរទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ម្តេចឡើយ ពួកមោឃបុរសនោះ​ប្រព្រឹត្ត​អនាចារមានសភាពយ៉ាងនេះគឺ ដាំកូនឈើផ្កាខ្លួនឯងខ្លះ ប្រើគេឲ្យដាំខ្លះ ស្រោចខ្លួនឯងខ្លះ ប្រើគេឲ្យស្រោចខ្លះ បេះខ្លួនឯងខ្លះ ប្រើគេឲ្យបេះខ្លះ ក្រងខ្លួនឯងខ្លះ ប្រើគេឲ្យក្រងខ្លះ ធ្វើផ្កាកម្រង​មានទងតែម្ខាងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាមានទងទាំងពីរខាងខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាចាក់រំលេចទងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាឈើសម្រាប់​ស៊ក​ក្នុង​បំពង់ខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាសម្រាប់ប្រដាប់ក្បាលខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាសម្រាប់ប្រដាប់ត្រចៀកខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាកម្រងប្រដាប់​ទ្រូងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ភិក្ខុទាំងឡាយនោះ នាំផ្កាកម្រងមានទងតែម្ខាងទៅខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅខ្លះ ដើម្បីស្រីនៃត្រកូល​ទាំងឡាយ ធីតានៃត្រកូល កុមារីនៃត្រកូល ស្រីជាកូនប្រសានៃត្រកូល ទាសីនៃត្រកូលទាំងឡាយ នាំផ្កា​កម្រង​មានទង​ទាំងពីរខាងទៅឲ្យ​ខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅឲ្យខ្លះ នាំផ្កាចាក់រំលេចទងទៅឲ្យ​ខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅឲ្យខ្លះ នាំផ្កាឈើសម្រាប់ស៊កក្នុងបំពង់​​ខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅឲ្យខ្លះ នាំផ្កា​សម្រាប់ប្រដាប់ក្បាលទៅឲ្យ​ខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅឲ្យខ្លះ នាំផ្កាសម្រាប់ប្រដាប់ត្រចៀក​ទៅឲ្យ​ខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅឲ្យខ្លះ នាំផ្កាកម្រងប្រដាប់ទ្រូងទៅឲ្យ​ខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅឲ្យខ្លះ ភិក្ខុអម្បាលនោះ ឆាន់ក្នុងភាជន៍មួយជាមួយនឹងពួកស្រីនៃត្រកូល ពួកធីតានៃត្រកូល ពួកកុមារីនៃត្រកូល ពួកស្រីជាកូនប្រសា​នៃត្រកូល ពួកទាសីនៃត្រកូលខ្លះ ផឹក ក្នុងផ្តិលជាមួយគ្នាខ្លះ អង្គុយលើអាសនៈជាមួយគ្នាខ្លះ ដេកលើគ្រែ​ជាមួយគ្នាខ្លះ ដេកលើកម្រាលជាមួយគ្នាខ្លះ ដេកដណ្តប់​ជាមួយគ្នាខ្លះ មានគ្រឿងកម្រាល និងដេកដណ្តប់ជាមួយគ្នាខ្លះ ស៊ីខុសពេលខ្លះ ផឹកទឹកស្រវឹងខ្លះ ទ្រទ្រង់​ផ្កា​កម្រង​គ្រឿង​ក្រអូបនិងគ្រឿងលាបខ្លះ រាំខ្លះ ច្រៀងខ្លះ ប្រគំខ្លះ កែក្រាយខ្លះ រាំជាមួយនឹងស្រីកំពុងរាំ​ខ្លះ ច្រៀងជាមួយនឹងស្រីកំពុងរាំខ្លះ ប្រគំជាមួយនឹងស្រីកំពុងរាំខ្លះ កែក្រាយជាមួយនឹងស្រីកំពុងរាំខ្លះ រាំជាមួយនឹងស្រីកំពុងច្រៀងខ្លះ ច្រៀងជាមួយនឹងស្រីកំពុងច្រៀងខ្លះ ប្រគំជាមួយនឹងស្រីកំពុងច្រៀងខ្លះ កែក្រាយជាមួយនឹងស្រីកំពុងច្រៀងខ្លះ រាំជាមួយនឹងស្រីកំពុងប្រគំខ្លះ ច្រៀងជាមួយនឹងស្រីកំពុងប្រគំខ្លះ ប្រគំជាមួយនឹងស្រីកំពុងប្រគំខ្លះ កែក្រាយជាមួយនឹងស្រីកំពុងប្រគំខ្លះ រាំជាមួយនឹងស្រីកំពុងកែក្រាយខ្លះ ច្រៀងជាមួយនឹងស្រីកំពុងកែក្រាយខ្លះ ប្រគំជាមួយនឹងស្រីកំពុងកែក្រាយខ្លះ កែក្រាយជាមួយនឹងស្រីកំពុងកែក្រាយខ្លះ លេងបាស្កា​មានក្រឡា៨ខ្លះ លេងបាស្កាមានក្រឡា១០ខ្លះ លេងបាស្កាក្នុងអាកាសខ្លះ លេង​ផ្លូវវាងដែលខ្លួនគួរវាង ខ្លះ លេងផ្ទាត់គ្រាប់ មានក្រួសជាដើម​ខ្លះ លេងបាស្កាក្នុងលានសម្រាប់លេងខ្លះ លេងហ៊ឹងខ្លះ លេងរលាស់ទឹកលាក់ឲ្យទាយរូប​ខ្លះ លេងអង្គុញខ្លះ លេងផ្លុំប៉ីស្លឹកខ្លះ លេងកូននង្គ័លខ្លះ លេងដាំដូងខ្លះ លេងកង្ហារខ្លះ លេងវាល់​ដីខ្សាច់ (បាយឡុកបាយឡ) ខ្លះ លេងដោយរថតូចខ្លះ លេងដោយធ្នូតូចខ្លះ លេងសរសេរអក្សរខ្យល់ឲ្យទាយខ្លះ លេង​ទាយចិត្ត (ស្តេចចង់) ខ្លះ លេងកំប្លែងត្រាប់គេខ្លះ ហាត់វិជ្ជាដំរីខ្លះ ហាត់វិជ្ជាសេះខ្លះ ហាត់​សេះខ្លះ ហាត់វិជ្ជារថខ្លះ ហាត់វិជ្ជាធ្នូខ្លះ ហាត់ដងមានដងដាវជាដើមខ្លះ រត់ពីមុខដំរីខ្លះ រត់ទៅពីមុខសេះខ្លះ រត់ទៅពីមុខរថខ្លះ រត់ទៅខ្លះ រត់ត្រឡប់មកខ្លះ ស្រែកហ៊ោខ្លះ ទះដៃខ្លះ ចំបាប់ខ្លះ ដាល់​គ្នាខ្លះ ក្រាលសង្ឃាដិ​ក្នុងកណ្តាល​រោងរាំ ហើយនិយាយនឹងស្រីដែលរាំ យ៉ាងនេះថា នែប្អូនស្រី នាងចូរ​រាំ​ក្នុងទីនេះចុះខ្លះ ដាក់ម្រាមដៃ​លើថ្ងាស (ខ្លួន និងថ្ងាសស្រីរបាំ) ខ្លះ ប្រព្រឹត្តអនាចារផ្សេង​ទៀត ម្នាលភិក្ខុទាំងឡាយ អំពើនេះមិននាំឲ្យជ្រះថ្លាដល់មនុស្សដែលមិនទាន់ជ្រះថ្លាហើយផង ។បេ។

[៣១៨] លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់តិះដៀលភិក្ខុឈ្មោះអស្សជិ និងបុនព្វសុក ដោយបរិយាយច្រើន ហើយព្រះអង្គសំដែងធម្មីកថា រួចទ្រង់ហៅព្រះសារីបុត្តត្ថេរ និង​ព្រះ​មោគ្គល្លានត្ថេរមក ហើយត្រាស់ថា ម្នាលសារីបុត្ត និងមោគ្គល្លាន អ្នកទាំងឡាយចូរទៅកាន់​កិដាគិរិជនបទ លុះទៅហើយ ចូរធ្វើបព្វាជនីយកម្ម ភិក្ខុឈ្មោះអស្សជិ និងបុនព្វសុកចេញ​ពី​កិដាគិរិជនបទ (ព្រោះ) ភិក្ខុអម្បាលនោះ ជាសទ្ធិវិហារិករបស់អ្នកទាំងឡាយ។ ព្រះសារីបុត្តត្ថេរ និង​ព្រះមោគ្គល្លានត្ថេរ​ក្រាបទូលសួរថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គទាំងឡាយនឹងធ្វើ​បព្វាជនីយកម្ម ភិក្ខុឈ្មោះអស្សជិ និងបុនព្វសុកចេញពីកិដាគិរិជនបទ​ដូចម្តេចបាន (ព្រោះ) ភិក្ខុទាំងនោះជាមនុស្សកាចអាក្រក់។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលសារីបុត្តនិងមោគ្គល្លាន បើដូច្នោះ អ្នកទាំងឡាយ ចូរទៅជាមួយនឹងភិក្ខុជាច្រើនរូប។ ព្រះសារីបុត្តត្ថេរ និងព្រះមោគ្គល្លានត្ថេរ ទទួលស្តាប់ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគ ហើយឆ្លើយថា យ៉ាងហ្នឹង​ហើយព្រះអង្គ។

[៣១៩] ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវធ្វើយ៉ាងនេះគឺ ដម្បូងពួកអ្នកត្រូវដាស់តឿនភិក្ខុឈ្មោះអស្សជិនិងបុនព្វសុកសិន លុះដាស់តឿនហើយ គួរឲ្យ​រលឹក លុះឲ្យរលឹកហើយ គួរលើកអាបត្តិឡើង លុះលើកអាបត្តិឡើងហើយ ភិក្ខុដែល​ឆ្លាស​អង់អាច គួរឲ្យសង្ឃដឹងដោយពាក្យថា បពិត្រព្រះសង្ឃដ៏ចំរើន សង្ឃចូរស្តាប់ពាក្យខ្ញុំ  ពួកភិក្ខុ​ឈ្មោះអស្សជិនិងបុនព្វសុកនេះ ជាអ្នកទ្រុស្តត្រកូល គឺញុំាង​សេចក្តីជ្រះថ្លារបស់ត្រកូល​ឲ្យ​វិនាស ព្រោះសេចក្តីប្រព្រឹត្តិអាក្រក់។ សេចក្តីប្រព្រឹត្តិអាក្រក់របស់ពួកភិក្ខុឈ្មោះអស្សជិនិងបុនព្វសុក​នេះ ប្រាកដជាគេឃើញផង គេឮផង ម្យ៉ាងទៀត ត្រកូលទាំងឡាយដែលពួកភិក្ខុនេះទ្រុស្តហើយ ប្រាកដ​ជាគេឃើញផង គេឮផង។ បើបព្វាជនីយកម្មមានកាលគួរដល់​សង្ឃហើយ សង្ឃត្រូវធ្វើ​បព្វាជនីយកម្មពួកភិក្ខុឈ្មោះអស្សជិនិងបុនព្វសុកឲ្យចេញ​ពីកិដាគិរិជនបទថា ពួកភិក្ខុ​ឈ្មោះអស្សជិនិងបុនព្វសុកមិនត្រូវនៅក្នុងកិដាគិរិជនបទទេ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សង្ឃចូរស្តាប់ពាក្យខ្ញុំ  ពួកភិក្ខុ​ឈ្មោះអស្សជិនិងបុនព្វសុក ជាអ្នកទ្រុស្តត្រកូល មានសេចក្តីប្រព្រឹត្តិអាក្រក់។ សេចក្តីប្រព្រឹត្តអាក្រក់របស់លោកអម្បាលនេះ ប្រាកដជាគេឃើញផង គេឮផង ត្រកូលទាំងឡាយដែលភិក្ខុអម្បាលនេះទ្រុស្តហើយសោត ប្រាកដ​ជាគេឃើញផង គេឮផង។ សង្ឃធ្វើបព្វាជនីយកម្មពួក​ភិក្ខុឈ្មោះអស្សជិនិង​បុនព្វសុក​ឲ្យចេញ​ពីកិដាគិរិជនបទថា ពួកភិក្ខុ​ឈ្មោះអស្សជិនិងបុនព្វសុកមិនត្រូវនៅក្នុងកិដាគិរិជនបទទេ។ ការធ្វើបព្វាជនីយកម្មពួក​ភិក្ខុឈ្មោះអស្សជិនិង​បុនព្វសុក ​ឲ្យចេញ​ពីកិដាគិរិជនបទថា ភិក្ខុទាំងឡាយជាពួកភិក្ខុ​ឈ្មោះអស្សជិនិងបុនព្វសុកមិនត្រូវនៅក្នុងកិដាគិរិជនបទទេ សមគួរដល់លោកដ៏មានអាយុ​អង្គ​ណា លោកអង្គនោះត្រូវស្ងៀម មិនសមគួរដល់​លោកអង្គណា លោកអង្គនោះ​ត្រូវពោលឡើង។ ខ្ញុំ​សូត្រសេចក្តីនេះអស់វារៈពីរដងផង។បេ។ ខ្ញុំសូត្រសេចក្តីនេះអស់វារៈបីដងផង។ បពិត្រព្រះសង្ឃ​ដ៏ចំរើន សង្ឃសូមស្តាប់ពាក្យខ្ញុំ។បេ។ លោកអង្គនោះ​ត្រូវពោលឡើង។ សង្ឃបានធ្វើបព្វាជនីយកម្ម ដល់ពួកភិក្ខុឈ្មោះអស្សជិ និងបុនព្វសុក ឲ្យចេញពីកិដាគិរិជនបទថា ពួកភិក្ខុឈ្មោះអស្សជិ និងបុនព្វសុក មិនត្រូវនៅក្នុងកិដាគិរិជនបទទេ។ ការធ្វើបព្វាជនីយកម្មនោះសមគួរដល់សង្ឃ ហេតុនោះសង្ឃស្ងៀមនៅ។ ខ្ញុំចាំទុកនូវដំណើរនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។

[៣២០] ​លំដាប់នោះ ភិក្ខុសង្ឃ មានព្រះសារីបុត្តត្ថេរ និងព្រះមោគ្គល្លានត្ថេរ​ជាប្រធាន ទៅកាន់កិដាគិរិជនបទ ហើយបានធ្វើបព្វាជនីយកម្ម ដល់ពួកភិក្ខុឈ្មោះអស្សជិ និងបុនព្វសុក ចេញពីកិដាគិរិជនបទថា ពួកភិក្ខុឈ្មោះអស្សជិ និងបុនព្វសុក មិនត្រូវនៅក្នុងកិដាគិរិជនបទ​ទេ។ ភិក្ខុអម្បាលនោះដែលសង្ឃធ្វើបព្វាជនីយកម្មហើយ មិនប្រព្រឹត្តតាមដោយស្រួល មិនសម្លបរោម គឺ​មិន​ព្រមតាម មិនព្រមប្រតិបត្តិតាមទំនងជាទីរើខ្លួនចេញ មិនអង្វរភិក្ខុទាំងឡាយឲ្យអត់ទោស ត្រឡប់​ជាជេរប្រទេច បន្ទោសការកសង្ឃថា សង្ឃលុះក្នុងសេចក្តីស្រឡាញ់ សេចក្តីស្អប់ សេចក្តីល្ងង់ សេចក្តីខ្លាច ហើយភិក្ខុទាំងនោះចៀសចេញទៅខ្លះ សឹកទៅខ្លះ។ ពួកភិក្ខុណាប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ហេតុដូចម្តេច ក៏ពួកភិក្ខុឈ្មោះអស្សជិ​ និង​បុនព្វសុក ដែលសង្ឃធ្វើបព្វាជនីយកម្មហើយ មិនប្រព្រឹត្តតាមដោយស្រួល មិនសម្លបរោម មិនព្រម​ប្រតិបត្តិតាមទំនង​ជាទីរលាស់ខ្លួនចេញ មិនអង្វរភិក្ខុទាំងឡាយឲ្យអត់ទោស ត្រឡប់​ជាជេរ​ប្រទេច បន្ទោសការកសង្ឃថា  សង្ឃលុះក្នុងសេចក្តីស្រឡាញ់ សេចក្តីស្អប់ សេចក្តីល្ងង់ សេចក្តីខ្លាច ហើយភិក្ខុទាំងនោះចៀសចេញទៅខ្លះ សឹកទៅខ្លះ។

[៣២១] លំដាប់នោះ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រោះហេតុនេះ ដំណើរនេះ ព្រះដ៏មានព្រះភាគឲ្យប្រជុំភិក្ខុ​សង្ឃ ហើយត្រាស់សួរបញ្ជាក់​ ភិក្ខុទាំងឡាយក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ បានឮថាពួកភិក្ខុឈ្មោះអស្សជិ និងបុនព្វសុក ដែល​សង្ឃ​ធ្វើបព្វាជនីយកម្មហើយ មិនប្រព្រឹត្តតាមដោយស្រួល។បេ។ ហើយភិក្ខុទាំងនោះសឹក​ទៅខ្លះ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ការនោះពិតមែន។ ព្រះពុទ្ធដ៏មានបុញ្ញសិរី តិះដៀលថា ម្នាលភិក្ខុទាំងឡាយ អំពើរបស់មោឃបុរសទាំងនោះ មិនសមគួរ។បេ។ ម្នាលភិក្ខុទាំងឡាយ ហេតុដូចម្តេចក៏មោឃបុរសទាំងនោះ ដែលសង្ឃធ្វើបព្វាជនីយកម្មហើយ មិនប្រព្រឹត្តតាមដោយស្រួល។បេ។ ភិក្ខុទាំង​នោះ​សឹក​ទៅខ្លះ ម្នាលភិក្ខុទាំងឡាយ អំពើរបស់មោឃបុរសទាំងឡាយនេះ មិននាំឲ្យកើតសេចក្តីជ្រះថ្លា ដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាហើយផង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុចូលទៅជិតអាស្រ័យស្រុក ឬនិគម កន្លែង​ណាមួយ ហើយនៅ ជាអ្នកទ្រុស្តត្រកូល មានសេចក្តីប្រព្រឹត្តិអាក្រក់។ សេចក្តីប្រព្រឹត្តិអាក្រក់​របស់​ភិក្ខុនោះឯង ប្រាកដជាគេឃើញផង គេឮផង ត្រកូលទាំងឡាយដែលភិក្ខុនោះទ្រុស្តហើយ ប្រាកដ​ជាគេឃើញផង គេឮផង។ ភិក្ខុនោះ គឺភិក្ខុទាំងឡាយត្រូវនិយាយស្តីឲ្យយ៉ាងនេះថា លោក​ដ៏មានអាយុជាអ្នកទ្រុស្តត្រកូល មានសេចក្តីប្រព្រឹត្តអាក្រក់ សេចក្តីប្រព្រឹត្តអាក្រក់​របស់លោក​ដ៏មានអាយុ ប្រាកដជាគេឃើញផង គេឮផង ត្រកូលទាំងឡាយដែលលោកដ៏មានអាយុ​ទ្រុស្ត​ហើយនោះ ប្រាកដជាគេឃើញផង គេឮផង លោកដ៏មានអាយុចូរចៀសចេញពីអាវាសនេះទៅ លោកមិនគួរនៅក្នុងទីនេះទេ។ ភិក្ខុនោះ ដែលភិក្ខុទាំងឡាយនិយាយប្រដៅយ៉ាងនេះ ត្រឡប់​ថា​ឲ្យភិក្ខុទាំងឡាយនោះយ៉ាងនេះវិញថា ភិក្ខុទាំងឡាយលុះក្នុងសេចក្តីស្រឡាញ់ផង ភិក្ខុទាំងឡាយលុះក្នុងសេចក្តីខឹងផង ភិក្ខុទាំងឡាយលុះក្នុងសេចក្តីល្ងង់ផង ភិក្ខុទាំងឡាយលុះក្នុងសេចក្តីខ្លាចផង (ព្រោះ) ភិក្ខុទាំងឡាយនោះ បណ្តេញភិក្ខុពួកខ្លះ មិនបណ្តេញ​ភិក្ខុពួកខ្លះដោយអាបត្តិដូចគ្នាទេ។ ភិក្ខុនោះ ភិក្ខុទាំងឡាយត្រូវនិយាយ​ប្រដៅ​យ៉ាង​នេះថា លោកដ៏មានអាយុចូរកុំនិយាយយ៉ាងនេះ ភិក្ខុទាំងឡាយមិនលុះក្នុងសេចក្តីស្រឡាញ់ ភិក្ខុទាំងឡាយមិនលុះក្នុងសេចក្តីស្អប់ ភិក្ខុទាំងឡាយមិនលុះក្នុងសេចក្តីល្ងង់ ភិក្ខុទាំងឡាយមិនលុះក្នុងសេចក្តីខ្លាច លោកដ៏មានអាយុឯង ជាអ្នកទ្រុស្តត្រកូល មានសេចក្តី​ប្រព្រឹត្តិអាក្រក់ សេចក្តីប្រព្រឹត្តិអាក្រក់របស់លោកដ៏មានអាយុ ប្រាកដជាគេឃើញផង គេឮផង ត្រកូលទាំងឡាយសោត ដែលលោកដ៏មានអាយុ​ទ្រុស្ត​ហើយ ប្រាកដជាគេឃើញផង គេឮផង លោកដ៏មានអាយុចូរចៀសចេញចាកអាវាសនេះទៅ លោកកុំនៅក្នុងអាវាសនេះ។ ភិក្ខុនោះ ដែល​ភិក្ខុទាំងឡាយនិយាយប្រដៅយ៉ាងនេះ នៅតែប្រកាន់លទ្ធិ​យ៉ាងនេះដដែល ភិក្ខុនោះ ត្រូវភិក្ខុ​ទាំងឡាយសូត្រសមនុភាសនកម្មប្រកាសហាម ដើម្បីឲ្យលះបង់អំពើអាក្រក់នោះកំណត់បីដង។ ភិក្ខុនោះ បើភិក្ខុទាំងឡាយសូត្រសមនុភាសនកម្មកំណត់បីដង លះអំពើអាក្រក់នោះបាន សេចក្តី​លះបង់បាននេះ ជាការល្អ បើមិនលះបង់ទេ ត្រូវអាបត្តិសង្ឃាទិសេស។

[៣២២] ត្រង់ពាក្យថា ភិក្ខុ (ចូលទៅជិតអាស្រ័យនៅ) ស្រុក ឬនិគម កន្លែងណាមួយ សេចក្តីថា ស្រុកក្តី និគមក្តី នគរក្តី ក៏គឺស្រុក គឺនិគមហ្នឹងឯង។ ពាក្យថា ចូលទៅជិតអាស្រ័យ​នៅ (គឺ​ភិក្ខុចូលទៅជិតអាស្រ័យនៅក្នុងស្រុកនិគមណា) ចីវរ បិណ្ឌបាត សេនាសនៈ និងគិលានបច្ចយភេសជ្ជបរិក្ខារជាប់ចំពោះមាននៅហើយ ក្នុងស្រុក និងនិគមនោះ។ ត្រកូល៤ពួក គឺ ត្រកូលក្សត្រ ត្រកូលព្រាហ្មណ៍ ត្រកូលអ្នកឈ្មួញ (ត្រកូលអ្នករកស៊ីធម្មតា) ត្រកូលអ្នកគ្រួ (អ្នក​ស៊ីឈ្នួល) ហៅថា ត្រកូល។ ពាក្យថា ជាអ្នកទ្រុស្តត្រកូល គឺភិក្ខុទ្រុស្តត្រកូលទាំងឡាយដោយ (ឲ្យ) ផ្កាខ្លះ (ឲ្យ)ផ្លែខ្លះ (ឲ្យ)គ្រឿងលំអិតសម្រាប់ងូតខ្លះ (ឲ្យ)ដីស្អិតខ្លះ (ឲ្យ)ឈើស្ទន់ខ្លះ (ឲ្យ)ឫស្សីខ្លះ ដោយកិរិយាធ្វើពេទ្យខ្លះ ដោយការបម្រើដោយស្មងខ្លះ។ ពាក្យថា មានសេចក្តីប្រព្រឹត្តអាក្រក់ គឺភិក្ខុ​ដាំកូនឈើផ្កាខ្លួនឯងខ្លះ ប្រើគេឲ្យដាំខ្លះ ស្រោចខ្លួនឯងខ្លះ ប្រើគេឲ្យស្រោចខ្លះ បេះខ្លួនឯងខ្លះ ប្រើគេឲ្យបេះខ្លះ ក្រងខ្លួនឯងខ្លះ ប្រើគេឲ្យក្រងខ្លះ។

[៣២៣] ពាក្យថា ប្រាកដជាគេឃើញផង គេឮផង គឺអ្នកណានៅក្នុងទីចំពោះមុខ អ្នកនោះ​ឃើញ អ្នកណានៅក្នុងទីកំបាំងមុខ អ្នកនោះឮ។ ពាក្យថា ត្រកូលទាំងឡាយសោត ដែល​ភិក្ខុនោះទ្រុស្តហើយ គឺពីមុន មនុស្សទាំងឡាយមានសទ្ធា ឥឡូវ​នេះជាមនុស្សមិនមានសទ្ធាវិញ ធ្លាប់ជ្រះថ្លា លែងជ្រះថ្លាទៅវិញ ព្រោះអាស្រ័យ​នឹងភិក្ខុនោះ។ ពាក្យថា ប្រាកដជាគេឃើញផង គេឮផង គឺអ្នកណានៅក្នុងទីចំពោះមុខ អ្នកនោះ​ឃើញ អ្នកណានៅក្នុងទីកំបាំងមុខ អ្នកនោះឮ។

[៣២៤] ពាក្យថា ភិក្ខុនោះ គឺភិក្ខុណាមួយ ជាអ្នកទ្រុស្តត្រកូល។ ពាក្យថា គឺភិក្ខុទាំងឡាយ បានដល់ភិក្ខុទាំងឡាយដទៃ។ ភិក្ខុទាំងឡាយណាឃើញ ណាឮ ភិក្ខុទាំងឡាយនោះត្រូវនិយាយ​ប្រដៅថា លោក​ដ៏មានអាយុជាអ្នកទ្រុស្តត្រកូល ជាអ្នកប្រព្រឹត្តអាក្រក់ សេចក្តីប្រព្រឹត្តិអាក្រក់​របស់លោក​ដ៏មានអាយុ ប្រាកដជាគេឃើញផង គេឮផង ត្រកូលទាំងឡាយសោត ដែលលោកដ៏មានអាយុ​ទ្រុស្ត​ហើយនោះ ប្រាកដជាគេឃើញផង គេឮផង លោកដ៏មានអាយុចូរចៀសចេញពីអាវាសនេះទៅ លោកមិនគួរនៅក្នុងអាវាសនេះទេ។ ម្យ៉ាងទៀត ភិក្ខុនោះ ដែលភិក្ខុទាំងឡាយនិយាយប្រដៅយ៉ាងនេះហើយ ត្រឡប់​ថាឲ្យ​ភិក្ខុ​ទាំងឡាយនោះយ៉ាងនេះថា ភិក្ខុទាំងឡាយលុះក្នុងសេចក្តីស្រឡាញ់ផង ភិក្ខុទាំងឡាយលុះក្នុងសេចក្តីស្អប់ផង ភិក្ខុទាំងឡាយលុះក្នុងសេចក្តីល្ងង់ផង ភិក្ខុទាំងឡាយលុះក្នុងសេចក្តីខ្លាចផង ទើបបណ្តេញភិក្ខុពួកខ្លះ មិនបណ្តេញភិក្ខុពួកខ្លះ ព្រោះអាបត្តិដូចគ្នាទេ។

[៣២៥] ពាក្យថា ភិក្ខុនោះ គឺភិក្ខុដែលបានធ្វើកម្មនោះ។ ពាក្យថា គឺភិក្ខុទាំងឡាយ បានដល់​ភិក្ខុទាំងឡាយឯទៀត។ ភិក្ខុណាឃើញ ភិក្ខុណាឮ ភិក្ខុទាំងឡាយនោះត្រូវនិយាយ​ប្រដៅថា លោកដ៏មានអាយុ ចូរកុំនិយាយ​យ៉ាងនេះ ភិក្ខុទាំងឡាយមិនលុះក្នុងឆន្ទាគតិ ភិក្ខុទាំងឡាយមិនលុះក្នុងទោសាគតិ ភិក្ខុទាំងឡាយមិនលុះក្នុងមោហាគតិ ភិក្ខុទាំងឡាយមិនលុះ​ក្នុងភយាគតិ លោកដ៏មានអាយុ ជាអ្នកទ្រុស្តត្រកូល ជាអ្នកប្រព្រឹត្តអាក្រក់ សេចក្តីប្រព្រឹត្តិអាក្រក់​របស់លោកដ៏មានអាយុ ប្រាកដជាគេឃើញផង គេឮផង ត្រកូលទាំងឡាយសោត ដែល​លោក​ដ៏មានអាយុទ្រុស្តហើយ ប្រាកដជាគេឃើញផង គេឮផង លោកដ៏មានអាយុ​ចូរចៀសចេញពីអាវាសនេះទៅ លោកមិនគួរនៅក្នុងអាវាសនេះទេ។ ភិក្ខុទ្រុស្តត្រកូលនោះ ត្រូវ​ភិក្ខុទាំងឡាយនិយាយប្រដៅអស់វារៈជាគំរប់ពីរដងផង ត្រូវនិយាយប្រដៅអស់វារៈជាគំរប់បីដង​ផង។ បើភិក្ខុនោះលះបង់(កម្មនោះ) បាន ការលះបាននេះ ជាការល្អ បើភិក្ខុនោះមិន​លះបង់ទេ ភិក្ខុនោះត្រូវអាបត្តិទុក្កដ។ ពួកភិក្ខុឮហើយ មិននិយាយប្រដៅ ត្រូវអាបត្តិទុក្កដ។ ភិក្ខុ (ទ្រុស្តត្រកូល) នោះ គឺភិក្ខុទាំងឡាយត្រូវទាញមកកាន់ទីកណ្តាលសង្ឃ ហើយនិយាយប្រដៅថា លោកដ៏មានអាយុ កុំពោលពាក្យយ៉ាងនេះ ភិក្ខុទាំងឡាយមិនមែនលុះក្នុងឆន្ទាគតិទេ ភិក្ខុទាំងឡាយមិនមែនលុះក្នុងទោសាគតិទេ ភិក្ខុទាំងឡាយមិនមែនលុះក្នុងមោហាគតិទេ ភិក្ខុទាំងឡាយមិនមែនលុះក្នុងភយាគតិទេ លោកដ៏មានអាយុ ជាអ្នកទ្រុស្តត្រកូល ជាអ្នកប្រព្រឹត្តអាក្រក់ សេចក្តីប្រព្រឹត្តិអាក្រក់​របស់លោកដ៏មានអាយុ ប្រាកដជាគេឃើញផង គេឮផង ត្រកូលទាំងឡាយសោត ដែល​លោក​ដ៏មានអាយុទ្រុស្តហើយ ប្រាកដជាគេឃើញផង គេឮផង លោកដ៏មានអាយុ​ចូរចៀសចេញពីអាវាសនេះទៅ លោកមិនគួរនៅក្នុងអាវាសនេះទេ។ ភិក្ខុនោះ គឺភិក្ខុទាំងឡាយត្រូវនិយាយប្រដៅ អស់វារៈជាគំរប់ពីរដងផង ត្រូវនិយាយប្រដៅអស់​វារៈជាគំរប់បីដងផង។ បើភិក្ខុនោះ​លះបង់បាន ការលះបង់បាននេះ ជាការល្អ បើភិក្ខុនោះលះបង់មិនបានទេ ត្រូវអាបត្តិទុក្កដ។

[៣២៦] ភិក្ខុនោះ សង្ឃត្រូវសូត្រប្រកាសហាម។ ម្នាលភិក្ខុទាំងឡាយ ​ភិក្ខុនោះ​សង្ឃត្រូវសូត្រប្រកាសហាមយ៉ាងនេះ។ ភិក្ខុដ៏​ឆ្លាស​អង់អាច ត្រូវប្រកាសសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សង្ឃសូមស្តាប់ពាក្យ​ខ្ញុំ ភិក្ខុនេះ មានឈ្មោះនេះ សង្ឃបានធ្វើ​បព្វាជនីយកម្មហើយ ត្រឡប់ជាបន្ទោសភិក្ខុសង្ឃថា ភិក្ខុសង្ឃលុះក្នុងឆន្ទាគតិ លុះក្នុងទោសាគតិ លុះក្នុងមោហាគតិ លុះក្នុងភយាគតិ។ ភិក្ខុ (អ្នកទ្រុស្តត្រកូល) នោះ មិនលះបង់វត្ថុនោះ។ បើកម្មរបស់សង្ឃមានកាលដ៏គួរដល់ហើយ សង្ឃគប្បីសូត្រប្រកាសហាមភិក្ខុ​ឈ្មោះនេះ ដើម្បី​ឲ្យលះបង់វត្ថុនោះ។ នេះញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សង្ឃសូមស្តាប់ពាក្យ​ខ្ញុំ ភិក្ខុនេះ មានឈ្មោះនេះ សង្ឃបានធ្វើ​បព្វាជនីយកម្មហើយ ត្រឡប់ជាបន្ទោសភិក្ខុសង្ឃថា ភិក្ខុសង្ឃលុះក្នុងសេចក្តីស្រឡាញ់ លុះក្នុងសេចក្តីស្អប់ លុះក្នុងសេចក្តីល្ងង់ លុះក្នុងសេចក្តីខ្លាច។ ភិក្ខុ (អ្នកទ្រុស្តត្រកូល) នោះ មិនលះបង់វត្ថុនោះ។ សង្ឃសូត្រសមនុភាសនកម្ម (ប្រកាសហាម) ភិក្ខុឈ្មោះនេះ ដើម្បីឲ្យលះបង់វត្ថុនោះ។ ការសូត្រសមនុភាសនកម្ម (ប្រកាសហាម) ភិក្ខុ​ឈ្មោះនេះ ដើម្បីឲ្យលះបង់វត្ថុនោះ សមគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុ​អង្គនោះត្រូវស្ងៀម មិនសមគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុ​អង្គនោះត្រូវនិយាយឡើង។ ខ្ញុំ​ពោល​សេចក្តីនេះអស់វារៈពីរដងផង។បេ។ ខ្ញុំពោល​សេចក្តីនេះអស់វារៈបីដងផង។ បពិត្រព្រះសង្ឃ​ដ៏ចំរើន សង្ឃសូមស្តាប់ពាក្យខ្ញុំ។បេ។ លោកដ៏មានអាយុអង្គនោះត្រូវនិយាយឡើង។ ភិក្ខុឈ្មោះនេះ សង្ឃសូត្រសមនុភាសនកម្ម (ប្រកាសហាម) ដើម្បីឲ្យលះបង់វត្ថុនោះហើយ។ សមនុភាសនកម្មនោះ សមគួរដល់សង្ឃហើយ ហេតុនោះ សង្ឃ​ស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវដំណើរនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។

[៣២៧] (កាលសង្ឃ) សូត្រញត្តិចប់ (ភិក្ខុអ្នកទ្រុស្តត្រកូលនោះ) ត្រូវអាបត្តិទុក្កដ (កាលសង្ឃ) សូត្រកម្ម​វាចាចប់ជាគំរប់​ពីរដង (ភិក្ខុអ្នកទ្រុស្តត្រកូលនោះ) ត្រូវអាបត្តិថុល្លច្ច័យ (កាលសង្ឃ) សូត្រកម្មវាចាចប់ (ភិក្ខុអ្នកទ្រុស្តត្រកូលនោះ) ត្រូវអាបត្តិ​សង្ឃាទិសេស។ កាលបើភិក្ខុនោះត្រូវអាបត្តិសង្ឃាទិសេសហើយ ឯអាបត្តិទុក្កដដែលភិក្ខុនោះត្រូវ​ក្នុង​ខណៈ​ចប់ញត្តិក្តី និងអាបត្តិថុល្លច្ច័យទាំងឡាយ​ដែល​ភិក្ខុ​នោះត្រូវ​ក្នុងខណៈចប់កម្មវាចាជាគំរប់ពីរដងក្តី ក៏តែងរំងាប់ទៅឯង។ ត្រង់ពាក្យថា សង្ឃាទិសេស គឺសង្ឃ ពិត​ ទើបឲ្យបរិវាសដើម្បីអាបត្តិនោះបានរើចេញចាកអាបត្តិខាងដើម ឲ្យនូវមានត្ត សូត្រអព្ភាន (រាប់​ភិក្ខុ​នោះចូលពួកកង)គណៈ ឲ្យមិនបាន បុគ្គល ម្នាក់ឲ្យមិនបាន ហេតុនោះ ព្រះដ៏មានព្រះភាគ​ត្រាស់ថា សង្ឃាទិសេស។ នាមកម្ម ជាឈ្មោះ​ពួក​អាបត្តិ​នោះឯង ហេតុនោះ បានជាព្រះដ៏មានព្រះភាគត្រាស់ថា សង្ឃាទិសេស។

[៣២៨] ភិក្ខុសំគាល់ក្នុងកម្មប្រកបដោយធម៌ ថាកម្មប្រកបដោយធម៌ តែមិនលះបង់ (សេចក្តីប្រព្រឹត្តិអាក្រក់នោះ) ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុមានសេចក្តីសង្ស័យ​ក្នុងកម្មប្រកបដោយធម៌ មិនលះបង់ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុសំគាល់​ក្នុងកម្ម​ប្រកបដោយ​ធម៌ ថាកម្មមិនប្រកបដោយធម៌ មិនលះបង់ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុសំគាល់​ក្នុងកម្មមិនប្រកបដោយធម៌ ថាកម្មប្រកបដោយធម៌ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុសង្ស័យក្នុងកម្មមិនប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។ ភិក្ខុសំគាល់ក្នុងកម្មមិនប្រកបដោយធម៌ ថាកម្មមិនប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។

[៣២៩] អាបត្តិមិនមានដល់ភិក្ខុដែលសង្ឃមិនទាន់សូត្រសមនុភាសនកម្ម  ដល់ភិក្ខុ​​ដែលបានលះបង់ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុមានចិត្តរវើរវាយ ដល់ភិក្ខុមានទុក្ខវេទនាគ្របសង្កត់ ដល់ភិក្ខុជាខាងដើមបញ្ញត្តិ។

សង្ឃាទិសេសទី១៣ ចប់។

[៣៣០] បពិត្រលោកដ៏មានអាយុទាំងឡាយ អាបត្តិទាំងឡាយឈ្មោះសង្ឃាទិសេស​ទាំង​១៣ ខ្ញុំសំដែងឡើងហើយ អាបត្តិទាំងឡាយ៩ ហៅថាបឋមាបត្តិកា គឺត្រូវអាបត្តិក្នុងវេលាធ្វើ​ឲ្យ​កន្លង​បញ្ញត្តិជាដម្បូង អាបត្តិទាំងឡាយ៤ ហៅថា យាវតតិយកា គឺត្រូវ​អាបត្តិក្នុងវេលាដែល​សង្ឃ​សូត្រប្រកាសហាមជាគំរប់បីដង ហើយមិនលះបង់ការអាក្រក់នោះ បណ្តាអាបត្តិទាំង១៣ បើ​ភិក្ខុណា​ត្រូវអាបត្តិណានីមួយ ហើយដឹងច្បាស់ បិទបាំងទុកអស់ប៉ុន្មានថ្ងៃ ភិក្ខុនោះត្រូវនៅបរិវាស​អស់ប៉ុណ្ណោះថ្ងៃ ព្រោះខ្លួនមិនមានសេចក្តីប្រាថ្នានឹងនៅបរិវាស។ ភិក្ខុដែលនៅបរិវាសហើយ ត្រូវ​ប្រព្រឹត្តភិក្ខុមានត្ត អស់៦រាត្រីតទៅទៀត។ ភិក្ខុប្រព្រឹត្តមានត្តហើយ ភិក្ខុសង្ឃពួក២០រូបមានក្នុង​ទីណា ភិក្ខុនោះ គឺភិក្ខុសង្ឃពួក២០រូប គប្បី​ឲ្យ​អព្ភាន កម្មក្នុងទីនោះ។ បើភិក្ខុសង្ឃមិនគ្រប់២០រូបទេ សូម្បីខ្វះតែមួយរូប ហើយខំតែឲ្យអព្ភានកម្ម​ដល់ភិក្ខុនោះ។ ឯភិក្ខុនោះ មិនបានឈ្មោះថា សង្ឃឲ្យអព្ភានកម្មផង ទាំងពួកភិក្ខុ (ជាការកសង្ឃ) នោះ ឈ្មោះថា ត្រូវព្រះពុទ្ធជាម្ចាស់តិះដៀលបានផង។ សេចក្តីប្រតិបត្តិនេះ ជាការដ៏សមគួរក្នុង​កម្មនោះ។ ខ្ញុំសូមសួរលោកដ៏មានអាយុទាំងឡាយក្នុងរឿងនោះ លោកទាំងឡាយ ជាភិក្ខុបរិសុទ្ធ​ហើយឬ ខ្ញុំសួរអស់វារៈពីរដងផង លោកទាំងឡាយ ជាភិក្ខុបិរសុទ្ធហើយឬ ខ្ញុំសួរអស់វារៈបីដងផង លោកទាំងឡាយ ជាភិក្ខុបរិសុទ្ធហើយឬ លោកដ៏មានអាយុទាំងឡាយជាភិក្ខុបរិសុទ្ធក្នុង​រឿង​នេះ​ហើយ ហេតុនោះ បានជាស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវដំណើរ​នេះដោយអាការស្ងៀមនៅយ៉ាង​នេះ។

សង្ឃាទិសេសទាំង១៣ ចប់។

បញ្ជីរឿងនៃសង្ឃាទិសេសនោះ

សង្ឃាទិសេស ទាំង១៣គឺ

វិសដ្ឋិ   ការបញ្ចេញទឹកសុក្ក១

កាយសំសគ្គោ ស្ទាបអង្អែលកាយស្រី១

ទុដ្ឋុល្លំ  ពោលពាក្យអាក្រក់១

អត្តកាមំ ឲ្យស្រីបម្រើខ្លួនដោយកាម១

សញ្ចរិត្តំ ដឹកនាំបុរសស្រ្តីឲ្យបានគ្នាជាប្តីប្រពន្ធ១

កុដិ ធ្វើកុដិ១

វិហារោ ធ្វើទីលំនៅ១

អមូលកំ ចោទអាបត្តិរកដើមហេតុគ្មាន១

កញ្ចិលេសំ ចោទអាងលេសនីមួយ១

ភេទោ បំបែកសង្ឃ១

តស្សេវអនុវត្តកា ពួកភិក្ខុប្រព្រឹត្តតាមភិក្ខុអ្នកបំបែកសង្ឃនោះឯង១

ទុព្វច្ចំ ប្រដៅក្រ១

កុលទូសំ ទ្រុស្តត្រកូល១

អនិយតកណ្ឌ

បពិត្រលោកដ៏មានអាយុទាំងឡាយ អាបត្តិទាំងឡាយពីរ ឈ្មោះអនិយតនេះ មកកាន់​ឧទ្ទេស។

អនិយតទី១

[៣៣១] សម័យនោះ ព្រះពុទ្ធដ៏មានបុញ្ញសិរី គង់នៅវត្តជេតពន ជារបស់អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ កាលណោះ ឧទាយិដ៏មានអាយុ ជាភិក្ខុចូលទៅរកត្រកូល តែងចូល​ទៅ​រក​ត្រកូលទាំងឡាយជាច្រើនក្នុងក្រុងសាវត្ថី។ សម័យនោះ កុមារិកានៃត្រកូលជាឧបដ្ឋាកលោក​ឧទាយិដ៏មានអាយុ មាតាបិតាបានផ្សំឲ្យដល់កុមារម្នាក់នៃត្រកូល។ គ្រាក្រោយ ឧទាយិដ៏មាន​អាយុ ស្លៀកស្បង់ ប្រដាប់ដោយបាត្រចីវរក្នុងពេលព្រឹកព្រហាម ហើយចូលទៅរកត្រកូលនោះ លុះចូលទៅហើយ ក៏សួរមនុស្សទាំងឡាយថា កុមារិកាឈ្មោះនេះទៅណាហើយ។ មនុស្ស​អម្បាល​នោះ បាននិយាយយ៉ាងនេះថា បពិត្រលោកដ៏ចំរើន កុមារិកានោះ យើងខ្ញុំ​ឲ្យទៅ​កុមារ​នៃត្រកូល​ឯណោះហើយ។ ឯត្រកូលនោះឯង ក៏ជាឧបដ្ឋាកឧទាយិដ៏មានអាយុដែរ។ គ្រានោះ​ឯង ឧទាយិដ៏មានអាយុ ចូលទៅរកត្រកូលនោះ លុះចូលទៅហើយ ក៏សួរមនុស្សទាំងឡាយថា កុមារិកាឈ្មោះនេះនៅឯណា។ មនុស្សទាំងឡាយឆ្លើយថា លោកម្ចាស់ចូររកមើលចុះ កុមារិកានោះនៅក្នុងបន្ទប់តូច។ ទើបឧទាយិដ៏មានអាយុ តែម្នាកឯង ចូលទៅរកកុមារិកានោះ លុះចូលទៅហើយ ក៏អង្គុយលើអាសនៈដ៏ស្ងាត់កំបាំង ល្មមធ្វើ (សេវនកិច្ច) បាន ជាមួយនឹង​កុមារិកាតែម្នាក់ឯងនោះ ហើយនិយាយគ្នាអស់កាលដ៏គួរ និងនិយាយធម៌​អស់​កាល​ដ៏គួរ

[៣៣២] សម័យនោះឯង នាងវិសាខា ជាម្តាយនៃមិគារសេដ្ឋី នាងមានកូនច្រើន មានចៅ​ច្រើន ទាំងកូនក៏មិនសូវមានរោគ ចៅក៏មិនសូវមានរោគ ជាស្រីមានមង្គលដ៏ប្រសើរ។ មនុស្ស​ទាំងឡាយ កាលបើមានធ្វើទានធំ កាលបើមានអាវាហៈ និងវិវាហមង្គលជាដើម កាលបើ​មាន​មហោស្រព មានថ្ងៃចូលវស្សា និងចេញវស្សាជាដើម តែងឲ្យនាងវិសាខាជាម្តាយនៃ​មិគារសេដ្ឋី បរិភោគមុនគេជាដរាប។ គ្រានោះឯង នាងវិសាខាជាមិគារមាតា គេបានអញ្ជើញឲ្យទៅកាន់ត្រកូល ជាឧបដ្ឋាកនៃឧទាយិនោះ។ ឯនាងវិសាខាជាមិគារមាតា បាន​ឃើញឧទាយិដ៏មានអាយុតែម្នាក់ឯង អង្គុយលើអាសនៈដ៏ស្ងាត់កំបាំង ល្មមធ្វើ (សេវនកិច្ច) បាន ជាមួយនឹង​កុមារិកាតែម្នាក់ឯងនោះ លុះឃើញហើយ ក៏បាននិយាយពាក្យនេះនឹងឧទាយិដ៏​មានអាយុថា បពិត្រលោកដ៏ចំរើន ការនេះ មិនមែនជាការស្ងាត់កំបាំងទេ មិនសមគួរទេ លោកម្ចាស់​តែមួយអង្គ មកអង្គុយលើអាសនៈដ៏ស្ងាត់កំបាំង ល្មមធ្វើ (សេវនកិច្ច) បាន ជាមួយនឹង​មាតុគ្រាមតែម្នាក់ឯង បពិត្រលោកម្ចាស់ដ៏ចំរើន លោកម្ចាស់មិនត្រូវការដោយធម៌នោះក៏ពិតមែន​ហើយ តែថា មនុស្សទាំងឡាយដែលមិនទាន់ជ្រះថ្លា នឹងឲ្យជឿបានដោយក្រ។ ចំណែក​ឧទាយិ​ដ៏មានអាយុ ទុកជានាងវិសាខាជាមិគារមាតាថាឲ្យយ៉ាងនេះ ក៏នៅមិនអើពើសោះ។ ទើបនាងវិសាខាជាមិគារមាតាចេញទៅ ហើយពិតរឿងនោះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយ​ណា ជាអ្នកប្រាថ្នាតិច មានសេចក្តីសន្តោស។បេ។ ភិក្ខុទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ហេតុដូចម្តេចក៏ឧទាយិដ៏មានអាយុ ម្នាក់ឯង អង្គុយលើអាសនៈដ៏ស្ងាត់កំបាំង ល្មមធ្វើ (សេវនកិច្ច) បាន ជាមួយនឹង​មាតុគ្រាមតែម្នាក់ឯង។ លំដាប់នោះឯង ភិក្ខុទាំងនោះ​ ក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។បេ។ ព្រះអង្គត្រាស់ថា ម្នាលឧទាយិ ឮថាអ្នកឯង តែម្នាក់ឯង ទៅអង្គុយលើអាសនៈដ៏ស្ងាត់កំបាំង ល្មមធ្វើ (សេវនកិច្ច) បាន ជាមួយនឹង​មាតុគ្រាមតែម្នាក់ឯង ពិតមែនឬ។ ឧទាយិក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ការនោះ​ពិតមែន។ ព្រះពុទ្ធដ៏មានបុញ្ញសិរី ទ្រង់តិះដៀលថា ម្នាលមោឃបុរស ការដែលអ្នកធ្វើនោះ មិនស្រួល មិនទំនង។បេ។ ម្នាលមោឃបុរស ហេតុដូចម្តេចក៏អ្នកឯង តែម្នាក់ឯង អង្គុយលើអាសនៈដ៏ស្ងាត់កំបាំង ល្មមធ្វើ (សេវនកិច្ច) បាន ជាមួយនឹង​មាតុគ្រាមតែម្នាក់ឯង ម្នាលមោឃបុរស ការដែលអ្នកធ្វើនោះ មិននាំឲ្យជ្រះថ្លា ដល់ជនដែលមិនទាន់ជ្រះថ្លាហើយ​ផង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ តែម្នាក់ឯង អង្គុយលើអាសនៈដ៏ស្ងាត់កំបាំង ល្មមធ្វើ (សេវនកិច្ច) បាន ជាមួយនឹង​មាតុគ្រាម មានឧបាសិកាដែលមានវាចាគួរជឿបាន ឃើញភិក្ខុនោះ ហើយគប្បីចោទដោយ​អាបត្តិ​បីយ៉ាង ចំពោះអាបត្តិណាមួយ គឺអាបត្តិបារាជិកក្តី សង្ឃាទិសេសក្តី បាចិត្តិយក្តី ភិក្ខុ​ទទួល​ប្តេជ្ញា​ការអង្គុយ (នោះមែន) វិនយធរត្រូវវិនិច្ឆ័យដោយអាបត្តិបីយ៉ាង ចំពោះអាបត្តិណាមួយ គឺ អាបត្តិ​បារាជិក្តី សង្ឃាទិសេសក្តី បាចិត្តិយក្តី ម្យ៉ាងទៀត ឧបាសិកានោះមានវាចាគួរជឿបាន ចោទ​ដោយ​អាបត្តិណា វិនយធរត្រូវវិនិច្ឆ័យ​ដោយអាបត្តិនោះចំពោះភិក្ខុនោះ។ អាបត្តិនេះ ឈ្មោះ​ថា អនិយត (មិនទៀង)។

[៣៣៣] ត្រង់ពាក្យថា ភិក្ខុណាមួយ មានអធិប្បាយក្នុងបារាជិកកណ្ឌ​សិក្ខាបទ​ទី១រួចហើយ។ មនុស្សស្រី ហៅថា មាតុគ្រាម យក្សស្រី ប្រេតស្រី តិរច្ឆានញី មិនឈ្មោះថាមាតុគ្រាមទេ ដោយហោចទៅ សូម្បីទារិកាកើតក្នុងថ្ងៃនោះ ក៏ហៅថា មាតុគ្រាមដែរ មិនបាច់ពោលដល់ស្រីធំទេ។ ពាក្យថា ជាមួយ គឺក្នុងទីជាមួយគ្នា។ ពាក្យថា តែម្នាក់និងម្នាក់ គឺភិក្ខុម្នាក់ មាតុគ្រាមម្នាក់។ កំបាំងភ្នែក ស្ងាត់ត្រចៀក ហៅថា ស្ងាត់។ ដែលហៅថា ទីកំបាំងភ្នែក គឺ​កាលបើភិក្ខុមិចភ្នែកក្តី ញាក់ចិញ្ចើមក្តី ងក់ក្បាលក្តី បុគ្គលមិនអាច​នឹងឃើញបាន។ ដែលហៅថា ទីស្ងាត់ត្រចៀក គឺបុគ្គលមិនអាចស្តាប់ពាក្យជាប្រក្រតីបាន។ ដែលហៅថា អាសនៈកំបាំង គឺ​អាសនៈ​ដែលបិទបាំងដោយជញ្ជាំងក្តី ដោយសន្ទះទ្វារក្តី ដោយកន្ទេលក្តី ដោយការ​ពន្ធព័ទ្ធ​ដោយ​វាំងននក្តី ដោយឈើក្តី ដោយសសរក្តី ដោយស៊ុមក្តី ដោយវត្ថុឯណានីមួយក្តី។ ពាក្យថា ល្មមធ្វើ (សេវនកិច្ច)បាន គឺភិក្ខុអាចសេពមេថុនធម្មបាន។ ពាក្យថា អង្គុយ គឺកាលបើមាតុគ្រាម​អង្គុយ​ហើយ ភិក្ខុទៅអង្គុយជិតក្តី ដេកជិតក្តី កាលបើភិក្ខុអង្គុយហើយ មាតុគ្រាមទៅអង្គុយជិតក្តី ដេក​ជិត​ក្តី អ្នកទាំងពីរអង្គុយក្តី អ្នកទាំងពីរដេកក្តី។

[៣៣៤] ស្រីដែលមានផលមកហើយ (សម្រេចសោតាបត្តិផល) ត្រាស់ដឹងសច្ចៈ៤ ស្គាល់​សាសនាច្បាស់ ហៅថា មានវាចាគួរជឿបាន។ ស្រីដែលដល់ព្រះពុទ្ធជាទីរលឹក ដល់ព្រះធម៌ជា​ទីរលឹក ដល់ព្រះសង្ឃជាទីរលឹក ហៅថា ឧបាសិកា។ ពាក្យថា ឃើញ គឺមើលឃើញ។

[៣៣៥] ឧបាសិកានោះ ចោទដោយអាបត្តិបីយ៉ាង ចំពោះអាបត្តិណាមួយ គឺ អាបត្តិបារាជិក្តី សង្ឃាទិសេសក្តី បាចិត្តិយក្តី កាលភិក្ខុ​ទទួល​ប្តេជ្ញា​ការអង្គុយ (នោះមែន) វិនយធរត្រូវវិនិច្ឆ័យដោយអាបត្តិបីយ៉ាង ចំពោះអាបត្តិណាមួយ គឺ អាបត្តិ​បារាជិក្តី សង្ឃាទិសេសក្តី បាចិត្តិយក្តី ម្យ៉ាងទៀត ម្យ៉ាងទៀតឧបាសិកាមានវាចាគួរជឿបាននោះ គប្បីចោទ​ដោយ​អាបត្តិណា ភិក្ខុនោះ វិនយធរត្រូវវិនិច្ឆ័យ​ដោយអាបត្តិនោះ។

[៣៣៦] បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់ហើយ លោកម្ចាស់​អង្គុយ​សេពមេថុនធម្មនឹងមាតុគ្រាម។ ឯភិក្ខុនោះទទួលប្តេជ្ញាការអង្គុយនោះ វិនយធរ​ត្រូវ​វិនិច្ឆ័យ​តាមអាបត្តិ (ដល់ភិក្ខុនោះ)។ បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់​អង្គុយ​សេពមេថុនធម្មនឹងមាតុគ្រាមហើយ ឯភិក្ខុនោះពោលយ៉ាងនេះថា អាត្មាអង្គុយមែន តែមិន​សេព​មេថុនធម្មទេ វិនយធរ​ត្រូវ​វិនិច្ឆ័យអាបត្តិដោយការអង្គុយ។ បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់​អង្គុយ​សេពមេថុនធម្មនឹងមាតុគ្រាម ឯភិក្ខុនោះពោលយ៉ាងនេះថា អាត្មាមិនមែនអង្គុយទេ តែថាអាត្មាដេក វិនយធរ​ត្រូវ​វិនិច្ឆ័យអាបត្តិដោយការដេក។ បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់​អង្គុយ​សេពមេថុនធម្មនឹងមាតុគ្រាម ឯភិក្ខុនោះពោលយ៉ាងនេះថា អាត្មាមិនមែនអង្គុយទេ អាត្មាគ្រាន់តែឈរ វិនយធរ​មិនត្រូវ​វិនិច្ឆ័យ​ឡើយ។

[៣៣៧] បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់ដេក​សេពមេថុនធម្មនឹងមាតុគ្រាម ឯភិក្ខុនោះទទួលប្តេជ្ញាការដេក នោះ វិនយធរ​ត្រូវ​វិនិច្ឆ័យទោសតាមអាបត្តិ។ បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់​ដេក​សេពមេថុនធម្មនឹងមាតុគ្រាម ឯភិក្ខុនោះពោលយ៉ាងនេះថា អាត្មាដេកមែន តែអាត្មាមិន​សេព​មេថុនធម្មទេ វិនយធរ​ត្រូវ​វិនិច្ឆ័យទោសដោយការដេក។ បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់​ដេក​សេពមេថុនធម្មនឹងមាតុគ្រាម ឯភិក្ខុនោះពោលយ៉ាងនេះថា អាត្មាមិនដេកទេ អាត្មាគ្រាន់តែអង្គុយ វិនយធរ​ត្រូវ​វិនិច្ឆ័យទោសដោយការអង្គុយ។ បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់​ដេក​សេពមេថុនធម្មនឹងមាតុគ្រាម ឯភិក្ខុនោះពោលយ៉ាងនេះថា អាត្មាមិនដេកទេ អាត្មាគ្រាន់តែឈរ វិនយធរ​មិនត្រូវ​វិនិច្ឆ័យ​ឡើយ។

[៣៣៨] បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់អង្គុយ​ចាប់ពាល់​រាងកាយ​មាតុគ្រាម ឯភិក្ខុនោះទទួលប្តេជ្ញានូវការចាប់នោះ វិនយធរ​ត្រូវ​វិនិច្ឆ័យ​ទោសតាមអាបត្តិ។ បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់​អង្គុយ​​ចាប់ពាល់​រាងកាយ​ មាតុគ្រាម ឯភិក្ខុនោះពោលយ៉ាងនេះថា អាត្មាអង្គុយមែន តែអាត្មាមិនបានចាប់ពាល់​រាងកាយមាតុគ្រាមទេ វិនយធរ​ត្រូវ​វិនិច្ឆ័យទោសដោយការអង្គុយ។បេ។ អាត្មាមិនមែនអង្គុយទេ តែថាអាត្មាដេក វិនយធរ​ត្រូវ​វិនិច្ឆ័យទោសដោយការដេក។បេ។ អាត្មាមិនមែនអង្គុយទេ តែថាអាត្មាឈរ វិនយធរ​មិនត្រូវ​វិនិច្ឆ័យ​ឡើយ។

[៣៣៩] បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់ដេក​ចាប់ពាល់​រាងកាយ​មាតុគ្រាម ឯភិក្ខុនោះទទួលប្តេជ្ញាតាមពាក្យចោទនោះ វិនយធរ​ត្រូវ​វិនិច្ឆ័យ​ទោសតាមអាបត្តិ។ បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់​ដេក​​ចាប់ពាល់​រាងកាយ​មាតុគ្រាម ឯភិក្ខុនោះពោលយ៉ាងនេះថា អាត្មាដេកមែន តែអាត្មាមិនចាប់ពាល់​រាងកាយមាតុគ្រាមទេ វិនយធរ​ត្រូវ​វិនិច្ឆ័យទោសដោយការដេក។បេ។ ភិក្ខុពោលថា អាត្មាមិនមែនដេកទេ តែថាអាត្មាអង្គុយ វិនយធរ​ត្រូវ​វិនិច្ឆ័យទោសដោយការអង្គុយ។បេ។ អាត្មាមិនមែនដេកទេ តែថាអាត្មាឈរ វិនយធរ​មិនត្រូវ​វិនិច្ឆ័យ​ឡើយ។

[៣៤០] បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់ម្នាក់ឯងអង្គុយលើអាសនៈ​ដ៏ស្ងាត់កំបាំង ល្មមធ្វើ (សេវនកិច្ច) បាន ជាមួយនឹងមាតុគ្រាមតែម្នាក់ឯង ឯភិក្ខុនោះទទួលប្តេជ្ញាការអង្គុយនោះ វិនយធរ​ត្រូវ​វិនិច្ឆ័យ​ទោសដោយការអង្គុយ។បេ។ អាត្មាមិនមែនអង្គុយទេ តែថា អាត្មាដេក វិនយធរ​ត្រូវ​វិនិច្ឆ័យទោសដោយការដេក។បេ។ ថាអាត្មាមិនមែនអង្គុយទេ តែថាអាត្មាឈរ វិនយធរមិន​ត្រូវ​ឡើយ។

[៣៤១] បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់ម្នាក់ឯងដេកលើអាសនៈ​ដ៏ស្ងាត់កំបាំង ល្មមធ្វើ (សេវនកិច្ច) បាន ជាមួយនឹងមាតុគ្រាមតែម្នាក់ឯង ឯភិក្ខុនោះទទួលប្តេជ្ញាការដេកនោះ វិនយធរ​ត្រូវ​វិនិច្ឆ័យ​ទោសដោយការដេក។បេ។ អាត្មាមិនមែនដេកទេ តែថា អាត្មាអង្គុយ វិនយធរ​ត្រូវ​វិនិច្ឆ័យទោសដោយការអង្គុយ។បេ។ អាត្មាមិនមែនដេកទេ តែថាអាត្មាឈរ វិនយធរមិន​ត្រូវ​ ឡើយ។

[៣៤២] ពាក្យថា អនិយត គឺមិនប្រាកដជាអាបត្តិបារាជិក ឬសង្ឃាទិសេស ឬ​បាចិត្តិយ។

[៣៤៣] ភិក្ខុទទួលប្តេជ្ញានូវកិរិយាដើរ ប្តេជ្ញានូវកិរិយាអង្គុយ ប្តេជ្ញានូវអាបត្តិ វិនយធរត្រូវ​វិនិច្ឆ័យទោសតាមអាបត្តិ។ ភិក្ខុទទួលប្តេជ្ញានូវកិរិយាដើរ មិនប្តេជ្ញានូវកិរិយាអង្គុយ ប្តេជ្ញានូវអាបត្តិ វិនយធរត្រូវវិនិច្ឆ័យ​តាមអាបត្តិ។ ភិក្ខុទទួលប្តេជ្ញានូវកិរិយាដើរ ប្តេជ្ញានូវកិរិយាអង្គុយ មិនប្តេជ្ញានូវអាបត្តិ វិនយធរត្រូវវិនិច្ឆ័យទោសដោយកិរិយាអង្គុយ។ ភិក្ខុទទួលប្តេជ្ញានូវកិរិយាដើរ មិនប្តេជ្ញានូវកិរិយាអង្គុយ មិនប្តេជ្ញានូវអាបត្តិ វិនយធរមិនត្រូវវិនិច្ឆ័យឡើយ។ ភិក្ខុមិនទទួលប្តេជ្ញា​នូវកិរិយាដើរ តែប្តេជ្ញានូវកិរិយាអង្គុយ ប្តេជ្ញានូវអាបត្តិ វិនយធរត្រូវវិនិច្ឆ័យទោស​តាមអាបត្តិ។ ភិក្ខុមិនទទួលប្តេជ្ញានូវកិរិយាដើរ មិនប្តេជ្ញានូវកិរិយាអង្គុយ តែប្តេជ្ញានូវអាបត្តិ វិនយធរត្រូវវិនិច្ឆ័យ​ទោសតាមអាបត្តិ។ ភិក្ខុមិនទទួលប្តេជ្ញានូវកិរិយាដើរ តែប្តេជ្ញានូវកិរិយាអង្គុយ មិនប្តេជ្ញានូវអាបត្តិ វិនយធរត្រូវវិនិច្ឆ័យទោស​តាមការអង្គុយ។ ភិក្ខុមិនទទួលប្តេជ្ញានូវកិរិយាដើរ មិនប្តេជ្ញានូវកិរិយាអង្គុយ មិនប្តេជ្ញានូវអាបត្តិ វិនយធរមិនត្រូវវិនិច្ឆ័យ​ឡើយ។

អនិយតទី១ ចប់។

អនិយត ទី២

[៣៤៤] សម័យនោះ ព្រះពុទ្ធដ៏មានបុញ្ញសិរី គង់នៅវត្តជេតពន របស់អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ឧទាយិដ៏មានអាយុគិតថា ការដែលភិក្ខុម្នាក់ឯងទៅ​អង្គុយ​លើ​អាសនដ៏ស្ងាត់កំបាំង ល្មមធ្វើ (សេវនកិច្ច) បាន ជាមួយនឹងមាតុគ្រាមតែម្នាក់ឯង ព្រះដ៏មានព្រះភាគទ្រង់ហាមហើយ (ក៏ខ្លួនឧទាយិនោះ) តែម្នាក់ឯង ទៅអង្គុយក្នុងទីស្ងាត់ ជាមួយនឹង​កុមារិកាតែម្នាក់ឯងដដែលនោះ និយាយសមគួរតាមកាល និយាយធម៌សមគួរ​តាមកាល។ នាងវិសាខាជាមិគារមាតា គេបានអញ្ជើញទៅកាន់ត្រកូលនោះ អស់វារៈជាគំរប់ពីរ​ដងទៀត។ នាងវិសាខាជាមិគារមាតា បានឃើញឧទាយិដ៏មានអាយុម្នាក់ឯង អង្គុយក្នុងទីស្ងាត់ ជាមួយនឹងកុមារិកាម្នាក់ឯងដដែលនោះ លុះឃើញឧទាយិដ៏មានអាយុហើយ បានពោល​ពាក្យ​នេះ​ថា បពិត្រលោកម្ចាស់ដ៏ចំរើន កម្មដែលលោកធ្វើនេះ មិនមែនជាកម្មស្ងាត់កំបាំង មិនសមគួរ​ទេ លោកម្ចាស់ម្នាក់ឯង ទៅអង្គុយក្នុងទីស្ងាត់ ជាមួយនឹងមាតុគ្រាមតែម្នាក់ឯង បពិត្រលោកម្ចាស់ដ៏ចំរើន លោកម្ចាស់មិនត្រូវការដោយ (មេថុន) ធម៌នោះក៏ពិតមែន តែថា មនុស្សទាំងឡាយដែលមិនទាន់ជ្រះថ្លា នឹងឲ្យជឿបានដោយក្រ។ ​ឧទាយិ​ដ៏មានអាយុ ទុកជានាងវិសាខាជាមិគារមាតាស្តីឲ្យយ៉ាងនេះក៏ដោយ ក៏នៅតែមិនអើពើឡើយ។ គ្រានោះឯង នាងវិសាខាជាមិគារមាតាចេញទៅ ហើយពិតដំណើរនុ៎ះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយ​ណា ប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនគួរសោះ ឧទាយិដ៏មានអាយុ ម្នាក់ឯង នឹងទៅអង្គុយក្នុងទីស្ងាត់ជាមួយនឹង​មាតុគ្រាមតែម្នាក់ឯង។ ទើបភិក្ខុទាំងឡាយនោះ​ ក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។បេ។ ព្រះអង្គទ្រង់​ត្រាស់ថា ម្នាលឧទាយិ ឮថាអ្នកឯង តែម្នាក់ឯង ទៅអង្គុយក្នុងទីស្ងាត់ជាមួយនឹង​មាតុគ្រាមតែម្នាក់ឯង ពិតមែនឬ។ បពិត្រព្រះអង្គដ៏ចំរើន ដំណើរនោះ​ពិតមែន។ ព្រះពុទ្ធដ៏មានបុញ្ញសិរី ទ្រង់តិះដៀលថា។បេ។ នែមោឃបុរស អ្នកតែម្នាក់ឯង  មិនសមបើទៅអង្គុយក្នុងទីស្ងាត់ជាមួយនឹង​មាតុគ្រាមតែម្នាក់ឯងសោះ នែមោឃបុរស កម្មដែលអ្នកធ្វើនេះ មិននាំឲ្យជ្រះថ្លា ដល់ជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​ត្រូវសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា អាសនៈដែលគេមិនបានបិទបាំងមែន  មិនល្មមធ្វើ (សេវនកិច្ច) បានមែន តែថា គួរអាចនឹងនិយាយចែចង់មាតុគ្រាមដោយវាចាអាក្រក់​បាន។ ភិក្ខុណាមួយ តែម្នាក់និងម្នាក់ អង្គុយក្នុងទីកំបាំង លើអាសនៈមានសភាពយ៉ាងនោះ ជាមួយនឹង​មាតុគ្រាម មានឧបាសិកាដែលមានវាចាគួរជឿបាន ឃើញភិក្ខុនោះ ហើយចោទដោយ​អាបត្តិពីរយ៉ាង ចំពោះអាបត្តិណាមួយ គឺសង្ឃាទិសេសក្តី បាចិត្តិយក្តី ភិក្ខុ​ទទួល​ប្តេជ្ញា​ការអង្គុយ (នោះ) វិនយធរត្រូវវិនិច្ឆ័យដោយអាបត្តិពីរយ៉ាង ចំពោះអាបត្តិណាមួយ គឺសង្ឃាទិសេសក្តី ឬបាចិត្តិយក្តី ម្យ៉ាងទៀត ឧបាសិកាដែលមានសំដីគួរជឿបាននោះ ចោទ​ដោយ​អាបត្តិណា វិនយធរត្រូវវិនិច្ឆ័យ​ដោយអាបត្តិនោះចំពោះភិក្ខុនោះ។ សូម្បីធម៌នេះ ក៏ឈ្មោះ អនិយតដែរ។

[៣៤៥] ត្រង់ពាក្យថា អាសនៈដែលគេមិនបានបិទបាំងមែន សេចក្តីថា ​អាសនៈ​ដែលមិនបិទបាំងដោយជញ្ជាំងក្តី សន្ទះទ្វារក្តី កន្ទេលផែងក្តី ​ពន្ធព័ទ្ធ​ដោយ​វាំងននក្តី ដោយដើមឈើក្តី ដោយសសរក្តី ដោយស៊ុមក្តី ឬអាសនៈមិនបានបិទបាំងដោយរបស់ណាមួយ។ ពាក្យថា មិនល្មមធ្វើ (សេវនកិច្ច)បាន គឺភិក្ខុមិនអាចនឹងសេពមេថុនធម្មបាន។ ពាក្យថា តែថា​ល្មម​និយាយចែចង់មាតុគ្រាមដោយវាចាអាក្រក់បាន គឺភិក្ខុអាចនិយាយ​ចែចង់​មាតុគ្រាម​ដោយវាចា​អាក្រក់បាន។

[៣៤៦] ពាក្យថា ភិក្ខុណាមួយ មានអធិប្បាយរួចហើយក្នុងបារាជិកកណ្ឌ​សិក្ខាបទ​ទី១។ ពាក្យថា លើអាសនៈមានសភាពយ៉ាងនោះ គឺលើអាសនៈបែបយ៉ាងនោះ។ មនុស្សស្រី ហៅថា មាតុគ្រាម ឯយក្សស្រី ប្រេតស្រី សត្វតិរច្ឆានញី មិនហៅថាមាតុគ្រាមទេ គឺស្រីដែលដឹងក្តី អង់អាចយល់ពាក្យជាសុភាសិត និងទុព្ភាសិត ពាក្យអាក្រក់ និងពាក្យល្អបាន ហៅថា មាតុគ្រាមក្នុងទីនេះ។ ពាក្យថា ជាមួយគ្នា គឺក្នុងទីជាមួយគ្នា។ ពាក្យថា តែម្នាក់និងម្នាក់ គឺមានតែភិក្ខុ និងមាតុគ្រាមប៉ុណ្ណោះ។ ទីកំបាំងភ្នែក ទីស្ងាត់ត្រចៀក ឈ្មោះថា ទីកំបាំង។ បុគ្គល​មិនអាច​នឹងឃើញជនទាំងឡាយ កាលមិចភ្នែកក្តី ញាក់ចិញ្ចើមក្តី ងក់ក្បាលក្តី ក្នុងទីណា ទីនោះ​ហៅថា កំបាំងភ្នែក។ ទីដែលបុគ្គលមិនអាចឮសំដីជាប្រក្រតីបាន ហៅថាទីស្ងាត់ត្រចៀក។ ពាក្យថា ទៅអង្គុយ គឺកាលបើមាតុគ្រាម​អង្គុយ ភិក្ខុអង្គុយជិតក្តី ដេកជិតក្តី ឬថា កាលបើភិក្ខុអង្គុយ មាតុគ្រាមអង្គុយជិតក្តី ដេក​ជិត​ក្តី ឬថាអង្គុយទាំងពីរនាក់ក្តី ដេកអ្នកទាំងពីរនាក់ក្តី។

[៣៤៧] ឧបាសិកាដែលមានផលមកហើយ (សម្រេចសោតាបត្តិផល) ត្រាស់ដឹងសច្ចៈ៤ ស្គាល់​សាសនាច្បាស់ ហៅថា ឧបាសិកាមានសំដីគួរជឿបាន។ ស្រីដែលដល់ព្រះពុទ្ធជាទីពឹង ដល់ព្រះធម៌ជា​ទីពឹង ដល់ព្រះសង្ឃជាទីពឹង ហៅថា ឧបាសិកា។ ពាក្យថា ឃើញ គឺបានប្រទះឃើញ។

[៣៤៨] ឧបាសិកាចោទដោយអាបត្តិពីរយ៉ាង ចំពោះអាបត្តិណាមួយ គឺសង្ឃាទិសេសក្តី បាចិត្តិយក្តី ភិក្ខុក៏​ទទួល​ប្តេជ្ញា​ការអង្គុយ វិនយធរត្រូវវិនិច្ឆ័យដោយអាបត្តិពីរយ៉ាង ចំពោះអាបត្តិណាមួយ គឺសង្ឃាទិសេសក្តី បាចិត្តិយក្តី ម្យ៉ាងទៀត ឧបាសិកាមានសំដីគួរជឿបាននោះ ចោទ​ដោយ​អាបត្តិណា វិនយធរត្រូវវិនិច្ឆ័យ​ដោយអាបត្តិនោះ ចំពោះភិក្ខុនោះ។

[៣៤៩] បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់​អង្គុយប៉ះពាល់​កាយ​មាតុគ្រាម ឯភិក្ខុនោះប្តេជ្ញាការអង្គុយនោះ វិនយធរ​ត្រូវ​វិនិច្ឆ័យ​តាមអាបត្តិ។ បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់​អង្គុយប៉ះពាល់កាយមាតុគ្រាម បើភិក្ខុនោះឆ្លើយ​យ៉ាងនេះថា ខ្ញុំអង្គុយមែន តែថាខ្ញុំមិនប៉ះពាល់កាយទេ វិនយធរ​ត្រូវ​វិនិច្ឆ័យចំពោះតែការអង្គុយ។ បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់​ប៉ះពាល់កាយមាតុគ្រាម បើភិក្ខុនោះឆ្លើយយ៉ាងនេះថា ខ្ញុំមិនអង្គុយទេ តែថាខ្ញុំដេក វិនយធរ​ត្រូវ​វិនិច្ឆ័យចំពោះការដេក។ បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់​អង្គុយប៉ះពាល់កាយមាតុគ្រាម បើភិក្ខុនោះឆ្លើយយ៉ាងនេះថា ខ្ញុំមិនអង្គុយទេ តែថាខ្ញុំឈរ វិនយធរ​មិនគួរនឹងកាត់ (ឲ្យត្រូវ​អាបត្តិអ្វី​ឡើយ)។

[៣៥០] បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់ដេក​ប៉ះពាល់កាយមាតុគ្រាម បើភិក្ខុនោះប្តេជ្ញាការដេកនោះ វិនយធរ​ត្រូវកាត់ទោសតាមអាបត្តិ។បេ។ បើភិក្ខុឆ្លើយថា ខ្ញុំបានដេកមែន តែថាខ្ញុំមិនបានប៉ះពាល់កាយមាតុគ្រាមទេទេ វិនយធរ​ត្រូវ​វិនិច្ឆ័យចំពោះការដេក។បេ។ បើភិក្ខុឆ្លើយថា ខ្ញុំមិនដេកទេ តែថាខ្ញុំអង្គុយ វិនយធរ​ត្រូវ​កាត់ទោសចំពោះការអង្គុយ។បេ។ បើភិក្ខុឆ្លើយថា ខ្ញុំមិនដេកទេ តែថាខ្ញុំឈរ វិនយធរ​មិនគួរកាត់ (អាបត្តិអ្វី​ឡើយ)។

[៣៥១] បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំបានឮថា លោកម្ចាស់អង្គុយនិយាយចែចង់​មាតុគ្រាមដោយវាចាអាក្រក់ បើភិក្ខុនោះប្តេជ្ញាតាមពាក្យនោះ វិនយធរ​ត្រូវ​វិនិច្ឆ័យ​តាមអាបត្តិ។ បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំបានឮថា លោកម្ចាស់​អង្គុយនិយាយចែចង់មាតុគ្រាម​ដោយ​វាចាអាក្រក់ បើភិក្ខុនោះឆ្លើយយ៉ាងនេះថា ខ្ញុំអង្គុយមែន តែថាខ្ញុំមិនបាននិយាយចែចង់​មាតុគ្រាមដោយវាចាអាក្រក់ទេ នោះវិនយធរ​ត្រូវ​វិនិច្ឆ័យដោយការអង្គុយ។បេ។ បើភិក្ខុឆ្លើយថា ខ្ញុំមិនអង្គុយទេ តែថាខ្ញុំដេក វិនយធរ​ត្រូវ​វិនិច្ឆ័យតាមការដេក។បេ។ បើភិក្ខុឆ្លើយថា ខ្ញុំមិនអង្គុយទេ តែថាខ្ញុំឈរ វិនយធរ​មិនគួរ​វិនិច្ឆ័យ (ឲ្យត្រូវអាបត្តិអ្វី​ឡើយ)។

[៣៥២] បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំបានឮថា លោកម្ចាស់ដេកនិយាយចែចង់​មាតុគ្រាមដោយវាចាអាក្រក់ បើភិក្ខុនោះប្តេជ្ញាតាមពាក្យចោទនោះ វិនយធរ​ត្រូវ​វិនិច្ឆ័យ​ដោយអាបត្តិ។ប។ បើភិក្ខុនោះឆ្លើយថា ខ្ញុំដេកមែន តែថាខ្ញុំមិនបាននិយាយចែចង់ (មាតុគ្រាម)​ដោយ​វាចាអាក្រក់ទេ វិនយធរ​ត្រូវ​វិនិច្ឆ័យតាមការដេក។បេ។ បើភិក្ខុឆ្លើយថា ខ្ញុំមិនដេកទេ តែថាខ្ញុំអង្គុយ វិនយធរ​ត្រូវ​វិនិច្ឆ័យតាមការអង្គុយ។បេ។ បើភិក្ខុឆ្លើយថា ខ្ញុំមិនដេកទេ តែថាខ្ញុំឈរ វិនយធរ​មិនគួរ​វិនិច្ឆ័យ (ឲ្យត្រូវអាបត្តិអ្វី​ឡើយ)។

[៣៥៣] បើឧបាសិកានោះឆ្លើយយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់​ម្នាក់ឯង​អង្គុយក្នុងទីស្ងាត់ជាមួយនឹងមាតុគ្រាម គឺស្រីតែម្នាក់ បើភិក្ខុប្តេជ្ញាតាមពាក្យចោទនោះ វិនយធរ​ត្រូវកាត់អាបត្តិចំពោះការអង្គុយ។បេ។ បើភិក្ខុឆ្លើយថា ខ្ញុំមិនអង្គុយទេ តែថា ខ្ញុំដេក វិនយធរ​ត្រូវ​វិនិច្ឆ័យតាមការដេក។បេ។ បើភិក្ខុឆ្លើយថា ខ្ញុំមិនអង្គុយទេ តែថាខ្ញុំឈរ វិនយធរមិនគួរកាត់(ឲ្យត្រូវ​អាបត្តិអ្វីឡើយ)។

[៣៥៤] បើឧបាសិកានោះឆ្លើយយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់ម្នាក់ឯង ដេកក្នុងទីស្ងាត់​ជាមួយនឹងមាតុគ្រាម គឺស្រីតែម្នាក់ បើភិក្ខុនោះប្តេជ្ញាការដេកនោះ វិនយធរ​ត្រូវ​វិនិច្ឆ័យ​ដោយការដេក។បេ។ បើភិក្ខុឆ្លើយថា ខ្ញុំមិនដេកទេ តែថា ខ្ញ