ព្រះត្រៃបិដក

វិន័យបិដក|សុត្តន្តបិដក|អភិធម្មបិដក

ភាគមុន | |…| | | ៩ |១០|១១|១២|១៣| ភាគបន្ទាប់

មហាវិភង្គ|ភិក្ខុនីវិភង្គ|មហាវគ្គ|ចុល្លវគ្គ|បរិវារៈ

ចុល្លវគ្គ បឋមភាគ

ភាគ ៩

សូមនមស្ការថ្វាយបង្គំចំពោះព្រះដ៏មានព្រះភាគជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។

កម្មក្ខន្ធកៈ

[១] សម័យនោះ ព្រះសព្វញ្ញូពុទ្ធមានព្រះភាគ ទ្រង់គង់នៅក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុ [ភិក្ខុ​ពីររូបនេះនៅក្នុងពួកឆព្វគ្គិយភិក្ខុ ក្នុងអដ្ឋកថា ថា សូម្បីតែសិស្សគណៈរបស់ភិក្ខុពីររូបនោះ ក៏គេហៅថា បណ្ឌុក និងលោហិតកដែរ។] ទាំងឡាយ ជាអ្នកបង្កហេតុ បង្កជម្លោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណ៍​ក្នុងសង្ឃ ដោយខ្លួនឯង ហើយចូលទៅរកពួកភិក្ខុដទៃ​ទៀត ដែល​ជាអ្នកបង្កហេតុ បង្កជម្លោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណ៍​ក្នុងសង្ឃ​ដូចគ្នា​ដែរ ហើយនិយាយ​ពាក្យយ៉ាងនេះថា លោកដ៏មានអាយុទាំងឡាយ មិនត្រូវឲ្យភិក្ខុនោះ​ផ្ចាល​ផ្ចាញ់​ពួកលោកបានទេ ចូរលោករាល់គ្នាប្រឹងជជែក​ឲ្យពេញទំហឹងចុះ ព្រោះ​ពួក​លោក​សុទ្ធតែ​ជាអ្នកប្រាជ្ញ ជាអ្នកវាងវៃ ជាពហុស្សូត ហើយជាអ្នកអង់អាចជាងភិក្ខុនោះ ម្យ៉ាង​ទៀត ពួកលោកចូរកុំខ្លាចភិក្ខុនោះឲ្យសោះ ព្រោះយើងរាល់គ្នា ក៏ជាបក្ខពួករបស់លោក​ទាំងឡាយ​ដែរ។ ព្រោះហេតុនោះ ការបង្កហេតុទាំងឡាយ ដែលមិនទាន់កើតឡើង ក៏កើតឡើង ការបង្ក​ហេតុទាំងឡាយដែលកើតឡើងហើយ ក៏រឹងរឹតតែកើតធំទូលាយឡើងទៀត។ ពួក​ភិក្ខុណា​ មានសេចក្តីប្រាថ្នាតិច ជាអ្នកសន្តោស មានសេចក្តីអៀនខ្មាស សេចក្តីរអែង ជាអ្នក​ប្រាថ្នា​ក្នុងសិក្ខា ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ហេតុអ្វីបានជា​បណ្ឌុក​ភិក្ខុ និង​លោហិតកភិក្ខុទាំងឡាយ ជាអ្នកបង្កហេតុ បង្កជម្លោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណ៍​ក្នុងសង្ឃ ដោយខ្លួនឯង ហើយចូលទៅរកពួកភិក្ខុដទៃទៀត ដែល​ជាអ្នកបង្កហេតុ បង្កជម្លោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណ៍​ ក្នុងសង្ឃដូចគ្នាដែរ ហើយនិយាយ​ពាក្យ​យ៉ាងនេះថា លោកដ៏មានអាយុទាំងឡាយ មិនត្រូវឲ្យភិក្ខុនុ៎ះផ្ចាល​ផ្ចាញ់​ពួកលោកបានទេ ចូរលោករាល់គ្នា ប្រឹងជជែក​ឲ្យពេញទំហឹងចុះ ព្រោះ​ពួក​លោក​សុទ្ធតែ​ជាអ្នកប្រាជ្ញ ជាអ្នក​វាងវៃ ជាពហុស្សូត ហើយជាអ្នកអង់អាចជាងភិក្ខុនោះ ម្យ៉ាង​ទៀត ពួកលោក​ចូរ​កុំខ្លាច​ភិក្ខុ​នោះឲ្យសោះ ព្រោះយើងរាល់គ្នាក៏ជាបក្ខពួករបស់លោក​ទាំងឡាយ​។ ​ព្រោះហេតុនោះ ការ​បង្ក​ហេតុទាំងឡាយ ដែលមិនទាន់កើតឡើង ក៏កើតឡើង ការបង្ក​ហេតុ​ទាំងឡាយ​ដែល​កើត​ឡើង​ហើយ ក៏រឹងរឹតតែកើតធំទូលាយឡើងទៀត។ លំដាប់នោះ ភិក្ខុទាំងអម្បាលនោះ ក៏យក​សេចក្តីនុ៎ះ ក្រាបបង្គំទូល​ព្រះមានព្រះភាគ។

[២] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយសួរ​ចំពោះ​ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ បានឮថា បណ្ឌុក​ភិក្ខុ និង​លោហិតក​ភិក្ខុ​ទាំងឡាយ ជាអ្នកបង្កហេតុ បង្កជម្លោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណ៍​ក្នុងសង្ឃ ដោយខ្លួនឯង ហើយចូលទៅរកពួកភិក្ខុដទៃ ដែល​ជាអ្នកបង្កហេតុ បង្កជម្លោះ បង្កវិវាទ បង្ក​តិរច្ឆាន​កថា បង្កអធិករណ៍​ ក្នុងសង្ឃដូចគ្នាដែរ ហើយនិយាយ​​យ៉ាងនេះថា លោកដ៏​មាន​អាយុ​ទាំង​ឡាយ មិនត្រូវឲ្យភិក្ខុនុ៎ះផ្ចាល​ផ្ចាញ់​ពួកលោកបានទេ ចូរលោករាល់គ្នា ប្រឹងជជែក​ឲ្យពេញ​ទំហឹងចុះ ព្រោះ​ពួក​លោក​សុទ្ធតែ​ជាអ្នកប្រាជ្ញ ជាអ្នក​វាងវៃ ជាពហុស្សូត ហើយ​ជា​អ្នក​អង់អាចជាងភិក្ខុនោះ ម្យ៉ាង​ទៀត ពួកលោក ​ចូរ​កុំខ្លាច​ភិក្ខុ​នោះឲ្យសោះ ព្រោះពួក​យើង​រាល់​គ្នា ក៏ជាបក្ខពួករបស់លោក​ទាំងឡាយ​។ ​ព្រោះហេតុនោះ ការ​បង្ក​ហេតុទាំងឡាយ ដែល​មិន​ទាន់កើតឡើង ក៏កើតឡើង ការបង្ក​ហេតុ​ទាំងឡាយ​ ដែល​កើត​ឡើង​ហើយ ក៏រឹងរឹត​តែ​កើត​ធំ​ទូលាយ​ឡើងទៀត ពិតមែនឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។ ព្រះសព្វញ្ញូពុទ្ធ​មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ អំពើរបស់​មោឃបុរស​ទាំងអម្បាលនោះ មិនសមគួរ មិនត្រូវទំនង មិនត្រូវបែប មិនមែនជារបស់​សមណៈ មិនគប្បី មិនគួរធ្វើឡើយ ម្នាលភិក្ខុ​ទាំងឡាយ ហេតុអ្វី បានជាមោឃបុរស​ទាំង​អម្បាលនោះ បង្កហេតុ។បេ។ បង្កអធិករណ៍​ក្នុងសង្ឃ​ដោយខ្លួនឯង ហើយចូលទៅរកពួកភិក្ខុឯទៀត ដែល​ជាអ្នកបង្កហេតុ។បេ។ ជាអ្នកបង្កអធិករណ៍​ក្នុងសង្ឃដូចគ្នាដែរ ហើយនិយាយ​​យ៉ាងនេះថា លោកដ៏មានអាយុទាំងឡាយ មិនត្រូវ​ឲ្យភិក្ខុ​នុ៎ះ​ផ្ចាល​ផ្ចាញ់​ពួកលោកបានទេ ចូរលោករាល់គ្នាប្រឹងជជែក​ឲ្យពេញទំហឹងចុះ ព្រោះ​ពួក​លោក​សុទ្ធតែ​ជាអ្នកប្រាជ្ញ ជាអ្នក​វាងវៃ ជាពហុស្សូត ហើយជាអ្នកអង់អាចជាងភិក្ខុនោះ ម្យ៉ាង​ទៀត ពួកលោក​ចូរ​កុំខ្លាច​ភិក្ខុ​នោះឲ្យសោះ ព្រោះយើងរាល់គ្នាក៏ជាបក្ខពួករបស់លោក​ទាំងឡាយ​ដែរ។ ​ព្រោះហេតុនោះ ការ​បង្ក​ហេតុទាំងឡាយ ដែលមិនទាន់កើតឡើង ក៏កើតឡើង ការបង្ក​ហេតុ​ទាំងឡាយ​ដែល​កើត​ឡើង​ហើយ ក៏រឹងរឹតតែកើតធំទូលាយឡើងទៀត ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យកើត​សេចក្តី​ជ្រះថ្លា ដល់ពួកជនដែល​មិនទាន់ជ្រះថ្លា ឬដឹកនាំពួកជន​ ដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែ​ជ្រះថ្លាឡើងទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មានតែដឹកនាំសេចក្តី​មិនជ្រះថ្លា ឲ្យកើត​ដល់​ពួក​ជន ដែលមិនទាន់ជ្រះថ្លានៅឡើយ និងដឹកនាំជន​ទាំងឡាយខ្លះ ដែលជ្រះថ្លាស្រាប់ហើយ ឲ្យទាស់ចិត្តទៅវិញទេតើ។

[៣] គ្រានោះ ព្រះមានព្រះភាគ ទ្រង់តិះដៀលបណ្ឌុកភិក្ខុ និងលោហិតកភិក្ខុ ដោយ​អនេកបរិយាយ ហើយទ្រង់សំដែងនូវ​ទោស នៃសភាព ​ជាបុគ្គល ដែលគេចិញ្ចឹម​បាន​ដោយ​កម្រ និងថែទាំ​បានដោយកម្រ មានសេចក្តីប្រាថ្នាច្រើន មិនមានសេចក្តី​សន្តោស នៅ​ច្រឡូក​ច្រឡំដោយ​ពួក មានសេចក្តីខ្ជិលច្រអូស ទើបទ្រង់សំដែងគុណ​ នៃសភាព ​ជាបុគ្គល ​ដែល​គេចិញ្ចឹម​​បាន​ដោយងាយ និងថែទាំ​បានដោយងាយ មានសេចក្តីប្រាថ្នាតិច មានសេចក្តី​សន្តោស មានចិត្ត​ផូរផង់ កំចាត់បង់ នូវកិលេស នាំឲ្យកើត​សេចក្តី​ជ្រះថ្លា មិនសន្សំនូវ​កិលេស​វដ្ត ប្រារព្ធ​សេចក្តី​ព្យាយាម ហើយទ្រង់សំដែង ​នូវធម្មីកថា ដ៏ល្មមសមគួរ​ដល់កម្ម​នោះៗ ដល់​ភិក្ខុ​ទាំងឡាយ រួច​ទ្រង់ត្រាស់​ហៅ​ភិក្ខុទាំងឡាយមក ទើបមាន​ព្រះពុទ្ធដីកាថា ម្នាល​ភិក្ខុ​ទាំងឡាយ បើដូច្នោះ សង្ឃចូរធ្វើ​ តជ្ជនីយកម្ម [កម្មដែលសង្ឃត្រូវធ្វើដល់ភិក្ខុដែលគួរ​គម្រាម។] ដល់បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុចុះ។ ម្នាលភិក្ខុទាំងឡាយ ឯតជ្ជនីយកម្មនោះ សង្ឃគប្បីធ្វើយ៉ាងនេះ។ សង្ឃត្រូវចោទ​បណ្ឌុក និងលោហិតកភិក្ខុ​ជាមុន លុះចោទហើយ គប្បីរំលឹក លុះរំលឹកហើយ គប្បីលើកអាបត្តិឡើង លុះលើកអាបត្តិហើយ ភិក្ខុអ្នកឆ្លាស​ប្រតិពល គប្បីប្រកាសសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុនេះ ជាអ្នកបង្កហេតុ បង្កជម្លោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណ៍​ ក្នុង​សង្ឃដោយខ្លួនឯង ហើយចូលទៅរក​ពួកភិក្ខុ​ដទៃទៀត ដែល​ជាអ្នកបង្កហេតុ បង្កជម្លោះ បង្កវិវាទ បង្ក​តិរច្ឆាន​កថា បង្កអធិករណ៍​ក្នុងសង្ឃដូចគ្នាដែរ ហើយនិយាយ​​យ៉ាងនេះថា លោក​ដ៏​មាន​អាយុ​ទាំង​ឡាយ មិនត្រូវឲ្យ​ភិក្ខុនុ៎ះ​ផ្ចាល​​ផ្ចាញ់​ពួកលោកបានទេ ចូរលោករាល់គ្នា ប្រឹងជជែក​ឲ្យពេញ​ទំហឹងចុះ ព្រោះ​ពួក​លោក​សុទ្ធតែ​ជាអ្នកប្រាជ្ញ ជាអ្នក​វាងវៃ ជាពហុស្សូត ទាំង​ជា​អ្នក​អង់អាចជាងភិក្ខុនោះ ម្យ៉ាង​ទៀត ពួកលោក​ចូរ​កុំខ្លាច​ភិក្ខុ​នោះឲ្យសោះ ព្រោះ​យើង​រាល់​គ្នា ក៏ជាបក្ខពួករបស់លោក​ទាំងឡាយដែរ​។ ​ព្រោះហេតុនោះ ការ​បង្ក​ហេតុទាំង​ឡាយ ដែល​មិន​ទាន់កើតឡើង ក៏កើតឡើង ការបង្ក​ហេតុ​ទាំងឡាយ​ដែល​កើត​ឡើង​ហើយ ក៏រឹងរឹត​តែ​កើត​ធំ​ទូលាយ​ឡើងទៀត។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីធ្វើ​តជ្ជនីយកម្ម ដល់បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុចុះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃ​ដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុនេះ ជាអ្នកបង្ក​ហេតុ។បេ។ បង្ក​អធិករណ៍ ​ក្នុង​សង្ឃដោយខ្លួនឯង ហើយចូលទៅរកភិក្ខុឯទៀត ដែល​ជាអ្នក​បង្កហេតុ។បេ។ បង្កអធិករណ៍​ ក្នុងសង្ឃដូចគ្នាដែរ ហើយនិយាយ​​យ៉ាងនេះថា លោក​ដ៏​មាន​អាយុ​ទាំង​ឡាយ មិនត្រូវឲ្យភិក្ខុនុ៎ះផ្ចាល​ផ្ចាញ់​ពួកលោកបានទេ ចូរលោករាល់គ្នា ប្រឹងជជែក​ឲ្យពេញ​ទំហឹងចុះ ព្រោះ​ពួក​លោក​សុទ្ធតែ​ជាអ្នកប្រាជ្ញ ជាអ្នក​វាងវៃ ជាពហុស្សូត ទាំង​ជា​អ្នក​អង់អាច​ជាង​ភិក្ខុ​នោះផង ម្យ៉ាង​ទៀត ពួកលោក​ចូរ​កុំខ្លាច​ភិក្ខុ​នោះឲ្យសោះ ព្រោះ​យើង​រាល់​គ្នា ក៏ជា​ពួក​របស់​លោក​​ទាំងឡាយដែរ​។ ​ព្រោះហេតុនោះ ការ​បង្ក​ហេតុទាំង​ឡាយ ដែល​មិន​ទាន់កើតឡើង ក៏​កើត​ឡើង ការបង្ក​ហេតុ​ទាំងឡាយ​ដែល​កើត​ឡើង​ហើយ ក៏រឹងរឹត​តែ​កើត​ធំ​ទូលាយ​ឡើង​ទៀត។ សង្ឃធ្វើ​ តជ្ជនីយកម្ម ដល់បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុ។ ការធ្វើតជ្ជនីយកម្ម ដល់​បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ​ ត្រូវស្ងៀម មិនគួរ​​ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយ​ឡើង។ ខ្ញុំប្រកាស​សេចក្តីនេះ ជាគំរប់ពីរដងផង។ បពិត្រព្រះសង្ឃ​ដ៏ចំរើន សូមសង្ឃ​ស្តាប់​ខ្ញុំ បណ្ឌុកភិក្ខុ និង​លោហិតកភិក្ខុ​នេះ ជាអ្នកបង្កហេតុ។បេ។ បង្ក​អធិករណ៍​ក្នុង​សង្ឃ​ដោយ​ខ្លួន​ឯង ហើយចូលទៅរកពួកភិក្ខុឯទៀត ដែល​ជាអ្នកបង្កហេតុ។បេ។ បង្កអធិករណ៍​ក្នុងសង្ឃ​ដូចគ្នា​ដែរ ហើយនិយាយ​​យ៉ាងនេះថា លោក​ដ៏​មាន​អាយុ​ទាំង​ឡាយ មិនត្រូវឲ្យភិក្ខុនុ៎ះផ្ចាល​ផ្ចាញ់​ពួកលោក​បានទេ ចូរលោករាល់គ្នា ប្រឹងជជែក​ឲ្យពេញ​ទំហឹងចុះ ព្រោះ​ពួក​លោក​សុទ្ធតែ​ជាអ្នកប្រាជ្ញ ជាអ្នក​វាងវៃ ជាពហុស្សូត ហើយ​ជា​អ្នក​អង់អាច​ជាង​ភិក្ខុ​នោះ ម្យ៉ាង​ទៀត ពួកលោក​ចូរ​កុំខ្លាច​ភិក្ខុ​នោះឲ្យ​សោះ ព្រោះ​យើង​រាល់​គ្នា ក៏ជា​ពួក​របស់​លោក​​ទាំងឡាយដែរ។ ​ព្រោះហេតុនោះ ការ​បង្ក​ហេតុ​ទាំង​ឡាយ ដែល​មិន​ទាន់កើត ក៏​កើត​ឡើង ការបង្ក​ហេតុ​ទាំងឡាយ ​ដែល​កើត​ឡើង​ហើយ ក៏រឹងរឹត​តែ​កើត​ធំ​ទូលាយ​ឡើង​ទៀត។ សង្ឃធ្វើ​ តជ្ជនីយកម្ម ដល់បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុ។ ការធ្វើតជ្ជនីយកម្ម ដល់​បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ​ត្រូវស្ងៀម មិនគួរ​ដល់លោកដ៏មានអាយុអង្គណា លោកដ៏មាន​អាយុ​អង្គនោះត្រូវនិយាយ​ឡើង។ ខ្ញុំប្រកាស​សេចក្តីនេះ ជាគំរប់បីដងផង។ បពិត្រព្រះសង្ឃ​ដ៏ចំរើន សូម​សង្ឃ​ស្តាប់ខ្ញុំ បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុនេះ ជាអ្នកបង្កហេតុ។បេ។ បង្ក​អធិករណ៍​ក្នុង​សង្ឃ​ដោយ​ខ្លួន​ឯង ហើយចូលទៅរកពួកភិក្ខុឯទៀត ដែល​ជាអ្នកបង្កហេតុ។បេ។ បង្កអធិករណ៍​ក្នុង​សង្ឃ​ដូចគ្នា​ដែរ ហើយនិយាយ​​យ៉ាងនេះថា លោក​ដ៏​មាន​អាយុ​ទាំង​ឡាយ មិនត្រូវឲ្យ​ភិក្ខុនុ៎ះ​ផ្ចាល​ផ្ចាញ់​ពួកលោកបានទេ ចូរលោករាល់គ្នា ប្រឹងជជែក​ឲ្យពេញ​ទំហឹងចុះ ព្រោះ​ពួក​លោក​សុទ្ធ​តែ​ជាអ្នកប្រាជ្ញ ជាអ្នក​វាងវៃ ជាពហុស្សូត ហើយ​ជា​អ្នក​អង់អាច​ជាង​ភិក្ខុ​នោះ ម្យ៉ាង​ទៀត ពួក​លោក​​ចូរ​កុំខ្លាច​ភិក្ខុ​នោះឲ្យសោះ ព្រោះ​យើង​រាល់​គ្នា ក៏ជា​ពួក​របស់​លោក​​ទាំងឡាយដែរ។ ​ព្រោះហេតុនោះ ការ​បង្ក​ហេតុទាំង​ឡាយ ដែល​មិន​ទាន់កើត ក៏​កើត​ឡើង ការបង្ក​ហេតុ​ទាំងឡាយ​ដែល​កើត​ឡើង​ហើយ ក៏រឹងរឹត​តែ​កើត​ធំ​ទូលាយ​ឡើង​ទៀត។ សង្ឃធ្វើ​តជ្ជនីយកម្មដល់បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុ។ ការធ្វើ តជ្ជនីយកម្ម ដល់​បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុ គួរដល់លោក​ដ៏មាន​អាយុអង្គណា លោកដ៏មានអាយុអង្គនោះ ​ត្រូវស្ងៀម មិនគួរ​ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយ​ឡើង។ សង្ឃ​បានធ្វើ​តជ្ជនីយកម្ម ដល់បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុហើយ ការធ្វើតជ្ជនីយកម្ម ដល់​បណ្ឌុក​ភិក្ខុ និងលោហិតកភិក្ខុនោះ សមគួរ​ដល់​សង្ឃ ព្រោះហេតុនោះ ទើបសង្ឃស្ងៀម។ ខ្ញុះសូម​ចាំទុក​នូវដំណើរនេះ ដោយអាការ​ស្ងៀម​យ៉ាងនេះ។

[៤] ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាកម្មមិនប្រកបដោយធម៌ផង ជាកម្ម​មិនប្រកប​ដោយវិន័យផង ជាកម្ម ដែលសង្ឃរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយអង្គ៣ គឺកម្មដែល​សង្ឃធ្វើកំបាំងមុខ១ កម្មដែលសង្ឃធ្វើ ដោយការមិនសាកសួរ១ កម្មដែលសង្ឃធ្វើ ​ដោយមិន​តាមពាក្យប្តេជ្ញា របស់ភិក្ខុ១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាអធម្មកម្ម (កម្មមិនប្រកប​ដោយ​ធម៌)ផង ជាអវិន័យកម្ម (កម្មមិនប្រកបដោយវិន័យ)ផង ជាកម្ម​ ដែលសង្ឃ​រម្ងាប់ ​ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។

[៥] ម្នាលភិក្ខុទាំងឡាយ​ តជ្ជនីយកម្មជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែល​រម្ងាប់ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលធ្វើ ដោយមិនមានអាបត្តិ១ កម្មដែលធ្វើ ដោយអាបត្តិមិនមែនជា ទេសនាគាមិនី [អាបត្តិដែលសំដែងមិនដាច់ អដ្ឋកថាថា បានដល់អាបត្តិពីរកង គឺបារាជិក១ សង្ឃាទិសេស១ តែសារត្ថទីបនីដីកាថា អាបត្តិដែលមិន​មែនជាទេសនាគាមិនីក្នុងទីនេះ សំដៅយកអាបត្តិបារាជិកតែម្យ៉ាង ព្រោះតជ្ជនីយកម្ម សង្ឃ​ធ្វើដល់ភិក្ខុ ដែលត្រូវអាបត្តិសង្ឃាទិសេសប៉ុណ្ណោះ មិនមែនធ្វើដល់ភិក្ខុ ដែលត្រូវអាបត្តិ​បារាជិកទេ។]១ កម្មដែលធ្វើដោយទេសិតាបត្តិ (អាបត្តិ ដែលភិក្ខុសំដែងហើយ)១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយ​អាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។

[៦] ម្នាលភិក្ខុទាំងឡាយ​ តជ្ជនីយកម្មជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលមិនទាន់​ចោទសិន ហើយស្រាប់តែធ្វើ១ កម្មដែលមិនទាន់រំលឹកសិន ហើយស្រាប់តែធ្វើ១ កម្មដែល​មិនទាន់​លើកអាបត្តិ​ឡើង ហើយស្រាប់តែធ្វើ១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយ​អាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។

[៧] ម្នាលភិក្ខុទាំងឡាយ​ តជ្ជនីយកម្មជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើក្នុងទីកំបាំង​មុខ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយ​អាក្រក់ផង ប្រកប​ដោយ​អង្គ៣​នេះឯង។

[៨] ម្នាលភិក្ខុទាំងឡាយ​ តជ្ជនីយកម្មជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើដោយការមិនសាកសួរ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយ​អាក្រក់ផង ប្រកប​ដោយ​អង្គ៣​នេះឯង។

[៩] ម្នាលភិក្ខុទាំងឡាយ​ តជ្ជនីយកម្មជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើដោយមិនតាម​ពាក្យ​ប្តេជ្ញា១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយ​អាក្រក់ផង ប្រកប​ដោយ​អង្គ៣​នេះឯង។

[១០] ម្នាលភិក្ខុទាំងឡាយ​ តជ្ជនីយកម្មជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើដោយមិនមាន​អាបត្តិ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយ​អាក្រក់ផង ប្រកប​ដោយ​អង្គ៣​នេះឯង។

[១១] ម្នាលភិក្ខុទាំងឡាយ​ តជ្ជនីយកម្មជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើដោយ​អាបត្តិ​ជា​អទេសនាគាមិនី១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយ​អាក្រក់ផង ប្រកប​ដោយ​អង្គ៣​នេះឯង។

[១២] ម្នាលភិក្ខុទាំងឡាយ​ តជ្ជនីយកម្មជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើដោយ​ទេសិតាបត្តិ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយ​អាក្រក់ផង ប្រកប​ដោយ​អង្គ៣​នេះឯង។

[១៣] ម្នាលភិក្ខុទាំងឡាយ​ តជ្ជនីយកម្មជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលមិនបាន​ចោទសិន ហើយស្រាប់តែធ្វើ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយ​អាក្រក់ផង ប្រកប​ដោយ​អង្គ៣​នេះឯង។

[១៤] ម្នាលភិក្ខុទាំងឡាយ​ តជ្ជនីយកម្មជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលមិនបាន​រំលឹក ហើយ​ស្រាប់​តែ​ធ្វើ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយ​អាក្រក់ផង ប្រកប​ដោយ​អង្គ៣​នេះឯង។

[១៥] ម្នាលភិក្ខុទាំងឡាយ​ តជ្ជនីយកម្មជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលមិនលើកអាបត្តិឡើង​សិន ហើយស្រាប់តែធ្វើ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុ​ទាំងឡាយ តជ្ជនីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយ​អាក្រក់ផង ប្រកប​ដោយ​អង្គ៣​នេះឯង។

ចប់ តជ្ជនីយកម្មមានចំនួន១២ក្នុងអធម្មកម្ម

[១៦] ម្នាលភិក្ខុទាំងឡាយ​ តជ្ជនីយកម្មជាកម្មប្រកបដោយធម៌ផង ជាកម្ម​ប្រកបដោយ​វិនយ​ផង ជាកម្មដែល​រម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ គឺកម្មដែលធ្វើក្នុងទីចំពោះ​មុខ១ កម្មដែលធ្វើដោយការសាកសួរ១ កម្មដែលធ្វើតាមពាក្យ​ប្តេជ្ញា១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយល្អផង ប្រកប​ដោយ​អង្គ៣​នេះឯង។

[១៧] ម្នាលភិក្ខុទាំងឡាយ​ តជ្ជនីយកម្មជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើតាមអាបត្តិ១ កម្មដែល​ធ្វើដោយ​អាបត្តិជាទេសនាគាមិនី១ កម្មដែលធ្វើដោយអទេសិតាបត្តិ១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយល្អផង ប្រកប​ដោយ​អង្គ៣​នេះឯង។

[១៨] ម្នាលភិក្ខុទាំងឡាយ​ តជ្ជនីយកម្មជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលចោទហើយទើបធ្វើ១ កម្មដែល​រំលឹកហើយទើបធ្វើ១ កម្មដែលលើកអាបត្តិឡើងហើយទើបធ្វើ១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយល្អផង ប្រកប​ដោយ​អង្គ៣​នេះឯង។

[១៩] ម្នាលភិក្ខុទាំងឡាយ​ តជ្ជនីយកម្មជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើចំពោះមុខ១ កម្មដែល​ធ្វើតាមធម៌១ កម្មដែលធ្វើដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយល្អផង ប្រកប​ដោយ​អង្គ៣​នេះឯង។

[២០] ម្នាលភិក្ខុទាំងឡាយ​ តជ្ជនីយកម្មជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលសាកសួរ​ហើយទើប​ធ្វើ​១ កម្មដែល​ធ្វើត្រូវតាមធម៌១ កម្មដែលធ្វើដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយល្អផង ប្រកប​ដោយ​អង្គ៣​នេះឯង។

[២១] ម្នាលភិក្ខុទាំងឡាយ​ តជ្ជនីយកម្មជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើតាមពាក្យប្តេជ្ញា១ កម្មដែល​ធ្វើត្រូវតាមធម៌១ កម្មដែលធ្វើដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយល្អផង ប្រកប​ដោយ​អង្គ៣​នេះឯង។

[២២] ម្នាលភិក្ខុទាំងឡាយ​ តជ្ជនីយកម្មជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើតាមអាបត្តិ១ កម្មដែល​ធ្វើ​ត្រូវ​តាមធម៌១ កម្មដែលធ្វើដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាធម្មកម្ម​ផង ជាវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយល្អផង ប្រកប​ដោយ​អង្គ៣​នេះឯង។

[២៣] ម្នាលភិក្ខុទាំងឡាយ​ តជ្ជនីយកម្មជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើដោយអាបត្តិជា​ទេសនា​គាមិនី១ កម្មដែល​ធ្វើត្រូវតាមធម៌១ កម្មដែលធ្វើដោយការព្រមព្រៀងគ្នា១ ម្នាល​ភិក្ខុ​ទាំង​ឡាយ តជ្ជនីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយល្អផង ប្រកប​ដោយ​អង្គ៣​នេះឯង។

[២៤] ម្នាលភិក្ខុទាំងឡាយ​ តជ្ជនីយកម្មជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើដោយអទេសិតាបត្តិ១ កម្មដែល​ធ្វើត្រូវតាមធម៌១ កម្មដែលធ្វើដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយល្អផង ប្រកប​ដោយ​អង្គ៣​នេះឯង។

[២៥] ម្នាលភិក្ខុទាំងឡាយ​ តជ្ជនីយកម្មជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលចោទហើយទើបធ្វើ១ កម្មដែល​ធ្វើត្រូវតាមធម៌១ កម្មដែលធ្វើដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយល្អផង ប្រកប​ដោយ​អង្គ៣​នេះឯង។

[២៦] ម្នាលភិក្ខុទាំងឡាយ​ តជ្ជនីយកម្មជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលរំលឹកហើយទើបធ្វើ១ កម្មដែល​ធ្វើត្រូវតាមធម៌១ កម្មដែលធ្វើដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយល្អផង ប្រកប​ដោយ​អង្គ៣​នេះឯង។

[២៧] ម្នាលភិក្ខុទាំងឡាយ​ តជ្ជនីយកម្មជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលលើកអាបត្តិឡើងហើយ​ទើប​ធ្វើ១ កម្មដែល​ធ្វើត្រូវតាមធម៌១ កម្មដែលធ្វើដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយល្អផង ប្រកប​ដោយ​អង្គ៣​នេះឯង។

ចប់ តជ្ជនីយកម្មមានចំនួន១២ក្នុងធម្មកម្ម។

[២៨] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតជ្ជនីយកម្មដល់ភិក្ខុ​ដែល​ប្រកបដោយអង្គ៣ គឺភិក្ខុអ្នកបង្កហេតុ បង្កជម្លោះ បង្កទាស់ទែង បង្កតិរច្ឆានកថា បង្កអធិករណក្នុងសង្ឃ ភិក្ខុពាល មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិ១ ភិក្ខុ​នៅច្រឡូកច្រឡំ​ដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតជ្ជនីយកម្ម​ដល់ភិក្ខុដែលប្រកបដោយ​អង្គ៣នេះចុះ។

[២៩] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតជ្ជនីយកម្មដល់ភិក្ខុ​ដែល​ប្រកបដោយអង្គ៣ដទៃទៀត គឺភិក្ខុមានសីលវិបត្តិ [ក្នុងទីឯទៀត លោកសំដៅយក​អាបត្តិ​បារាជិក និងសង្ឃាទិសេស ប៉ុន្តែក្នុងទីនេះ សំដៅយកអាបត្តិសង្ឃាទិសេសតែម្យ៉ាង ហេតុនេះ សង្ឃមិនត្រូវធ្វើតជ្ជនីយកម្មព្រោះត្រូវអាបត្តិបារាជិកទេ សង្ឃត្រូវធ្វើតជ្ជនីយកម្មបាន ចំពោះតែត្រូវអាបត្តិ​សង្ឃាទិសេសតែម្យ៉ាងប៉ុណ្ណោះ (សារត្ថទីបនីដីកា)។] ក្នុងអធិសីល១ ភិក្ខុមានអាចារវិបត្តិក្នុងអជ្ឈាចារ១ ភិក្ខុមានទិដ្ឋិវិបត្តិក្នុងអតិទិដ្ឋិ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតជ្ជនីយកម្ម​ដល់ភិក្ខុដែលប្រកបដោយ​អង្គ៣នេះឯង។

[៣០] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតជ្ជនីយកម្មដល់ភិក្ខុ​ដែល​ប្រកបដោយអង្គ៣ដទៃទៀត គឺភិក្ខុពោលតិះដៀលព្រះពុទ្ធ១ ភិក្ខុពោលតិះដៀល​ព្រះធម៌១ ភិក្ខុពោលតិះដៀល​ព្រះសង្ឃ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតជ្ជនីយកម្ម​ដល់ភិក្ខុដែលប្រកបដោយ​អង្គ៣នេះឯង។

[៣១] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតជ្ជនីយកម្មដល់ភិក្ខុ​៣ពួក​គឺភិក្ខុមួយពួកជាអ្នកបង្កហេតុ។បេ។ បង្កអធិករណក្នុងសង្ឃ១ ភិក្ខុមួយពួក​ល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិ១ ភិក្ខុមួយពួក​នៅច្រឡូកច្រឡំ​ដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បី​ធ្វើ​តជ្ជនីយកម្ម​​ដល់ភិក្ខុ៣ពួកនេះឯង។

[៣២] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើ​តជ្ជនីយកម្មដល់ភិក្ខុ​៣ពួកដទៃទៀត ​គឺភិក្ខុមួយពួក មានសីលវិបត្តិក្នុងអធិសីល១ ភិក្ខុមួយ​ពួក​មានអាចារវិបត្តិ​ ក្នុងអជ្ឈាចារ១ ភិក្ខុមួយពួក មានទិដ្ឋិវិបត្តិ ក្នុងអតិទិដ្ឋិ១ ម្នាលភិក្ខុ​ទាំង​ឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បី​ធ្វើ​តជ្ជនីយកម្ម​​ដល់ភិក្ខុ៣ពួកនេះឯង។

[៣៣] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើ​តជ្ជនីយកម្មដល់ភិក្ខុ​៣ពួកដទៃទៀត ​គឺភិក្ខុពួកមួយ ពោលតិះដៀលព្រះពុទ្ធ ភិក្ខុពួកមួយ ពោលតិះដៀល​ព្រះធម៌ ភិក្ខុពួកមួយ ពោលតិះដៀលព្រះសង្ឃ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បី​ធ្វើ​តជ្ជនីយកម្ម​​ដល់ភិក្ខុ៣ពួកនេះឯង។

ចប់ (តជ្ជនីយកម្ម) ដែលសង្ឃប្រាថ្នានឹងធ្វើ មានចំនួន៦។

[៣៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសង្ឃធ្វើតជ្ជនីយកម្មហើយ ត្រូវប្រព្រឹត្តវត្តដោយ​ប្រពៃ។ ឯការប្រព្រឹត្តវត្តដោយប្រពៃក្នុងតជ្ជនីយកម្មនោះដូច្នេះ គឺភិក្ខុដែលសង្ឃ​បានធ្វើ​តជ្ជនីយកម្មហើយនោះ មិនត្រូវឲ្យឧបសម្បទា មិនត្រូវឲ្យនិស្ស័យ មិនត្រូវឲ្យសាមណេរ​បម្រើខ្លួន មិនត្រូវទទួល​ការ​សន្មតិខ្លួន​ជាអ្នកប្រដៅ​ភិក្ខុនី បើទុកជាសង្ឃ​បានសន្មតហើយ ក៏គង់​មិនត្រូវប្រដៅ​ភិក្ខុនីដែរ សង្ឃបានធ្វើតជ្ជនីយកម្ម​ព្រោះអាបត្តិណា កុំគប្បីឲ្យ​ត្រូវ​អាបត្តិ​នោះទៀត ឬអាបត្តិដទៃប្រហែលគ្នាក្តី​ អាបត្តិធ្ងន់ជាង​អាបត្តិមុននោះក្តី ភិក្ខុមិនត្រូវ​តិះដៀល​ពួក​ភិក្ខុអ្នកធ្វើតជ្ជនីយកម្ម មិនត្រូវហាមឧបោសថ មិនត្រូវហាមបវារណា ដល់ភិក្ខុជាបកតត្ត មិនត្រូវធ្វើជាអ្នក​មានមាត់ពាក្យ (ក្នុងអធិករណនោះ) មិនត្រូវទទួល​នាទីជាធំក្នុងវត្ត មិនត្រូវ​ឲ្យធ្វើឱកាស [ភិក្ខុដែលសង្ឃបានធ្វើតជ្ជនីយកម្មហើយ មិនត្រូវសូមឱកាស ភិក្ខុណាមួយ​ដែល​មានទោសដើម្បីចោទភិក្ខុនោះ។] មិនត្រូវចោទគេ (ដោយវត្ថុ ឬដោយអាបត្តិ) មិនត្រូវរំលឹក (ទោសអ្នកដទៃ) មិនត្រូវប្រកបពួកភិក្ខុ(ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា។

ចប់វត្ត១៨ក្នុងតជ្ជនីយកម្ម។

[៣៥] លំដាប់នោះ សង្ឃបានធ្វើតជ្ជនីយកម្មដល់បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុ។ ភិក្ខុទាំងឡាយនោះ ដែលសង្ឃបានធ្វើតជ្ជនីយកម្មហើយ ក៏ប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លប​រោម [ស្លូត សុភាពរាបទាប] ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ចេញ ចាកកម្ម រួចក៏ចូលទៅរកភិក្ខុ​ទាំងឡាយ ហើយនិយាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ យើងខ្ញុំ​ ដែលសង្ឃបានធ្វើ តជ្ជនីយកម្ម​ហើយ បានប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ចេញ ចាកកម្មហើយ យើងខ្ញុំត្រូវប្រតិបត្តិដូចម្តេចទៀត។ ភិក្ខុ​ទាំងឡាយ យកសេចក្តីនុ៎ះ​ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ បើដូច្នោះ សង្ឃចូររម្ងាប់តជ្ជនីយកម្ម ដល់បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុ​ចុះ។

[៣៦] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់តជ្ជនីយកម្មរបស់ភិក្ខុដែលប្រកបដោយ​អង្គ៥ គឺភិក្ខុឲ្យឧបសម្បទា១ ភិក្ខុឲ្យនិស្ស័យ១ ភិក្ខុឲ្យសាមណេរបម្រើខ្លួន១ ភិក្ខុទទួល​ការសន្មតិ​ខ្លួន​ជាអ្នកប្រដៅភិក្ខុនី១ ភិក្ខុដែលសង្ឃ​សន្មត ហើយប្រៀនប្រដៅ​ភិក្ខុនីទាំងឡាយ១ ម្នាលភិក្ខុ​ទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ តជ្ជនីយកម្ម របស់​ភិក្ខុ ដែល​ប្រកប​ដោយអង្គ៥នេះឯង។

[៣៧] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់​តជ្ជនីយកម្ម​របស់​ភិក្ខុ​ដែល​ប្រកប​ដោយ​​អង្គ៥ដទៃទៀត គឺភិក្ខុដែលសង្ឃធ្វើតជ្ជនីយកម្ម ព្រោះអាបត្តិណា ហើយត្រឡប់​ត្រូវ​អាបត្តិ​នោះទៀត១ ឬអាបត្តិដទៃ ប្រហែលគ្នានឹង​អាបត្តិ​មុននោះ១  ឬអាបត្តិ​ធ្ងន់​ជាងអាបត្តិមុននោះ១ ភិក្ខុតិះដៀលតជ្ជនីយកម្ម១ ភិក្ខុតិះដៀល​ពួកភិក្ខុអ្នក​ធ្វើតជ្ជនីយកម្ម១ ម្នាល​ភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់តជ្ជនីយកម្មរបស់​ភិក្ខុដែល​ប្រកប​ដោយអង្គ៥នេះទេ។

[៣៨] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់​តជ្ជនីយកម្ម​របស់​ភិក្ខុ​ដែល​ប្រកប​ដោយ​​អង្គ៨ គឺភិក្ខុហាមឧបោសថរបស់ភិក្ខុជាបកតត្ត១ ហាមបវារណារបស់ភិក្ខុជាបកតត្ត១ ធ្វើជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណណានោះ)១ ទទួល​នាទីជាធំក្នុងវត្ត១ ភិក្ខុដែល​ឲ្យធ្វើឱកាស (ដើម្បីចោទ)១ ភិក្ខុចោទគេ១ ភិក្ខុរំលឹកគេ១ ភិក្ខុប្រកបពួក​ភិក្ខុ (ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់តជ្ជនីយកម្មរបស់​ភិក្ខុដែល​ប្រកប​ដោយអង្គ៨នេះទេ។

ចប់ តជ្ជនីយកម្មដែលសង្ឃមិនត្រូវរម្ងាប់ មានចំនួន១៨។

[៣៩] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់​តជ្ជនីយកម្មរបស់ភិក្ខុ ដែលប្រកប​ដោយ​អង្គ៥ គឺភិក្ខុមិនឲ្យឧបសម្បទា១ មិនឲ្យនិស្ស័យ១ មិនឲ្យសាមណេរបម្រើខ្លួន១ មិនទទួល​ការសន្មតិ​ខ្លួន​ជាអ្នកប្រដៅ​ភិក្ខុនី១ បើទុកជាសង្ឃ​សន្មតឲ្យហើយ ក៏គង់​មិនទៅ​ប្រដៅភិក្ខុនី​ទាំងឡាយ១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់​តជ្ជនីយកម្មរបស់ភិក្ខុដែលប្រកបដោយ​អង្គ​៥នេះឯង។

[៤០] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់​តជ្ជនីយកម្មរបស់ភិក្ខុ ដែលប្រកប​ដោយ​អង្គ៥ដទៃទៀត គឺភិក្ខុដែលសង្ឃធ្វើ​តជ្ជនីយកម្ម ព្រោះ​អាបត្តិណាហើយ មិនត្រូវអាបត្តិ​នោះទៀត១ ឬអាបត្តិ​ដទៃ ប្រហែលគ្នានឹង​អាបត្តិមុននោះ១ ឬអាបត្តិ​ធ្ងន់​ជាង​អាបត្តិ​មុននោះ១ មិនតិះដៀល​តជ្ជនីយកម្ម១ មិនតិះដៀល​ពួកភិក្ខុអ្នកធ្វើតជ្ជនីយកម្ម១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់​តជ្ជនីយកម្មរបស់ភិក្ខុដែលប្រកបដោយ​អង្គ​៥នេះឯង។

[៤១] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់​តជ្ជនីយកម្មរបស់ភិក្ខុ ដែលប្រកប​ដោយ​អង្គ៨ គឺភិក្ខុមិនហាមឧបោសថ របស់ភិក្ខុជាបកតត្ត១ មិនហាមបវារណា របស់ភិក្ខុ​ជាបកតត្ត១ មិនធ្វើ​ជាអ្នក​មានមាត់ពាក្យ១ មិនទទួល​នាទីជាធំក្នុងវត្ត១ មិនឲ្យធ្វើ​ឱកាស (ដើម្បី​ចោទ)១ មិនចោទគេ១ មិនរំលឹកគេ១ មិនប្រកបពួកភិក្ខុ (ឲ្យឈ្លោះ) នឹងពួក​ភិក្ខុផងគ្នា១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់​តជ្ជនីយកម្មរបស់ភិក្ខុដែលប្រកបដោយ​អង្គ​៨នេះឯង។

ចប់ តជ្ជនីយកម្មដែលសង្ឃត្រូវរម្ងាប់ មានចំនួន១៨។

[៤២] ម្នាលភិក្ខុទាំងឡាយ ឯតជ្ជនីយកម្មនោះ សង្ឃត្រូវរម្ងាប់យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុទាំងនោះ គប្បី​ចូលទៅរកជំនុំសង្ឃ ហើយធ្វើសំពត់​ឧត្តរាសង្គ ឆៀងស្មាម្ខាង ហើយសំពះបាទារបស់​ភិក្ខុចាស់​ទាំងឡាយ រួច​អង្គុយច្រហោង​ ផ្គងអញ្ជលីឡើង និយាយយ៉ាងនេះថា បពិត្រ​លោកទាំងឡាយដ៏ចំរើន ខ្ញុំព្រះករុណាទាំងឡាយ ដែលសង្ឃ​ធ្វើតជ្ជនីយកម្មហើយ បានប្រព្រឹត្តវត្តដោយ​ប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្តគួរដល់​កិរិយា​រលាស់ចេញចាកកម្ម ខ្ញុំព្រះករុណាទាំងឡាយ មកសូមការរម្ងាប់​តជ្ជនីយកម្ម។ គប្បីសូមជាគំរប់​ពីរដងផង។ គប្បីសូមជាគំរប់​បីដងផង។ ភិក្ខុ​អ្នកឆ្លាស ប្រតិពល គប្បីញុំាង​សង្ឃឲ្យដឹងថា បពិត្រ​ព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុនេះ ដែលសង្ឃ​ធ្វើ​តជ្ជនីយកម្មហើយ បាន​ប្រព្រឹត្តវត្តដោយ​ប្រពៃ និងសម្លបរោម ប្រព្រឹត្តវត្តគួរដល់កិរិយា​រលាស់ចេញ​ចាកកម្ម មកសូម​ការរម្ងាប់​តជ្ជនីយកម្ម។ បើកម្មមានកាលគួរដល់សង្ឃហើយ សង្ឃគប្បី​រម្ងាប់​តជ្ជនីយកម្មរបស់បណ្ឌុក​ភិក្ខុ និងលោហិតកភិក្ខុ។ នេះជាញត្តិ។ បពិត្រ​ព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុនេះ ដែលសង្ឃ​បានធ្វើ​តជ្ជនីយកម្មហើយ ​ប្រព្រឹត្តវត្តដោយ​ប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្តគួរដល់កិរិយា​រលាស់ចេញ​ចាកកម្ម ឥឡូវមកសូម​ការរម្ងាប់​តជ្ជនីយកម្ម។ សង្ឃក៏​រម្ងាប់​តជ្ជនីយកម្មរបស់បណ្ឌុក​ភិក្ខុ និងលោហិតកភិក្ខុ។ ការរម្ងាប់​តជ្ជនីយកម្ម របស់បណ្ឌុកភិក្ខុ និង​លោហិតកភិក្ខុ គួរដល់​លោកដ៏មានអាយុអង្គណា លោកដ៏​មានអាយុអង្គនោះត្រូវស្ងៀម មិនគួរ​ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុ​អង្គ​នោះ​ត្រូវនិយាយឡើង។ ខ្ញុំប្រកាស​សេចក្តីនេះជាគំរប់ពីរដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ។បេ។ ក៏ការរម្ងាប់តជ្ជនីយកម្មរបស់​បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុ គួរដល់​លោក​ដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះត្រូវស្ងៀម មិនគួរ​ដល់លោកដ៏​មានអាយុ​អង្គណា លោកដ៏មានអាយុអង្គនោះត្រូវនិយាយឡើង។ ខ្ញុំប្រកាស​សេចក្តី​នេះ ជាគំរប់​បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បណ្ឌុកភិក្ខុ និងលោហិតក​ភិក្ខុនេះ ដែលសង្ឃបានធ្វើតជ្ជនីយកម្មហើយ បានប្រព្រឹត្តវត្តដោយប្រពៃ ទាំង​សម្លបរោម ប្រព្រឹត្តវត្តគួរដល់កិរិយារលាស់​ចេញចាកកម្ម ឥឡូវ​មកសូមការរម្ងាប់​តជ្ជនីយកម្ម។ សង្ឃ​ក៏រម្ងាប់តជ្ជនីយកម្ម របស់​បណ្ឌុកភិក្ខុ និង​លោហិតកភិក្ខុ។ ការរម្ងាប់​តជ្ជនីយកម្ម របស់​បណ្ឌុកភិក្ខុ និង​លោហិតកភិក្ខុ គួរដល់​លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុ​អង្គនោះ​ ត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវ​និយាយ​ឡើង។ សង្ឃបាន​រម្ងាប់តជ្ជនីយកម្ម របស់​បណ្ឌុកភិក្ខុ និង​លោហិតកភិក្ខុហើយ ការរម្ងាប់​តជ្ជនីយកម្ម​របស់បណ្ឌុកភិក្ខុ និង​លោហិតកភិក្ខុ គួរដល់សង្ឃ ព្រោះហេតុដូច្នោះ ទើបសង្ឃ​ស្ងៀម។ ខ្ញុំសូមចាំទុក​នូវដំណើរនេះ ដោយអាការស្ងៀមយ៉ាងនេះ។

ចប់ តជ្ជនីយកម្មជាបឋម។

[៤៣] សម័យនោះឯង សេយ្យសកភិក្ខុដ៏មានអាយុ ជាភិក្ខុល្ងង់ មិនឆ្លាស មានអាបត្តិ​ច្រើន មិនមានការកំណត់អាបត្តិ នៅច្រឡូកច្រឡំ​ដោយគ្រហស្ថ ដោយការច្រឡូកច្រឡំ​មិនសមគួរ ឯភិក្ខុទាំងឡាយ ជាបកតត្តសោត ក៏តែងឲ្យបរិវាស ឲ្យមូលាយបដិកស្សន ឲ្យ​មានត្ត ឲ្យអព្ភាន។ ភិក្ខុទាំងឡាយឯណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ហេតុអ្វី បានជា​ សេយ្យសកភិក្ខុដ៏មានអាយុ ជាភិក្ខុ​ល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមាន​ការកំណត់អាបត្តិ នៅច្រឡូកច្រឡំ ​ដោយគ្រហស្ថ ដោយការច្រឡូកច្រឡំ​មិនសមគួរ ឯភិក្ខុទាំងឡាយ ជាបកតត្តសោត ក៏តែង​ឲ្យបរិវាស ឲ្យមូលាយបដិកស្សន ឲ្យមានត្ត ឲ្យអព្ភាន។ លំដាប់នោះ ភិក្ខុទាំងអម្បាលនោះ ក្រាប​បង្គំ​ទូល​ដំណើរនុ៎ះ ​ចំពោះ​ព្រះដ៏មានព្រះភាគ។

[៤៤] ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់​ឲ្យ​ប្រជុំភិក្ខុសង្ឃ ហើយទ្រង់​ត្រាស់​សួរភិក្ខុទាំងឡាយ ​ក្នុងកាលនោះថា ម្នាលភិក្ខុទាំងឡាយ ឮថា សេយ្យសក​ភិក្ខុ ជាភិក្ខុល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់​អាបត្តិ នៅច្រឡូកច្រឡំ​ ដោយ​គ្រហស្ថ ដោយការច្រឡូកច្រឡំ​មិនសមគួរ ឯភិក្ខុទាំងឡាយ ជាបកតត្តសោត ក៏តែង​ឲ្យ​បរិវាស ឲ្យមូលាយបដិកស្សន ឲ្យមានត្ត ឲ្យអព្ភាន ពិតមែនឬ។ ភិក្ខុទាំងឡាយ ​ក្រាបបង្គំ​ទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះសព្វញ្ញុពុទ្ធ ដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ អំពើរបស់មោឃបុរសនោះ មិនសមគួរ មិនត្រូវទំនង មិនត្រូវបែប មិនមែន​ជារបស់សមណៈ មិនគប្បី មិនគួរ​ធ្វើឡើយ ម្នាលភិក្ខុទាំងឡាយ ហេតុអ្វី​បានជា​មោឃបុរសនោះ ជាបុគ្គលល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់​អាបត្តិ នៅច្រឡូក​ច្រឡំ ដោយគ្រហស្ថ ដោយការច្រឡូកច្រឡំ​មិនសមគួរ ឯភិក្ខុទាំងឡាយ ជាបកតត្តសោត ក៏ឲ្យបរិវាស ឲ្យមូលាយបដិកស្សន ឲ្យមានត្ត ឲ្យអព្ភាន ម្នាលភិក្ខុទាំងឡាយ អំពើ​របស់មោឃបុរសនេះ មិនមែននាំឲ្យជ្រះថ្លា ដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ មិនមែនដឹងនាំ​ពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លា​ឡើងទេ។បេ។ លុះទ្រង់បន្ទោសរួច ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃ​ចូរធ្វើ​និយស្សកម្ម [កម្មដែលសង្ឃត្រូវធ្វើឲ្យថយ យស។] ដល់សេយ្យសកភិក្ខុ ដោយពាក្យថា អ្នកត្រូវ​នៅដោយ​មាននិស្ស័យ [ភិក្ខុដែលល្ងង់ មិនឆ្លាសនោះ ត្រូវសូមនិស្ស័យ ហើយនៅអាស្រ័យនឹង​គ្រូអាចារ្យ​របស់ខ្លួន ​មិនត្រូវ​នៅ ដោយនិស្សយមុត្តកទេ។]។ ម្នាលភិក្ខុទាំងឡាយ សង្ឃគប្បីធ្វើ និយស្សកម្ម​យ៉ាងនេះ។ សង្ឃត្រូវចោទ សេយ្យសកភិក្ខុជាមុន លុះចោទហើយ ត្រូវរំលឹក លុះរំលឹកហើយ ត្រូវ​លើកអាបត្តិឡើង លុះលើកអាបត្តិហើយ ត្រូវភិក្ខុអ្នកឆ្លាស ប្រតិពល​ញុំាង​សង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ សេយ្យសកភិក្ខុនេះ ជាភិក្ខុល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិ នៅច្រឡូកច្រឡំ ដោយគ្រហស្ថ ដោយការ​ច្រឡូក​ច្រឡំ​មិនសមគួរ ឯភិក្ខុទាំងឡាយ ជាបកតត្តសោត ក៏តែងឲ្យបរិវាស ឲ្យមូលាយបដិកស្សន ឲ្យមានត្ត ឲ្យអព្ភាន។ បើកម្ម​មានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីធ្វើ និយស្សកម្ម ដល់​សេយ្យសកភិក្ខុ ដោយពាក្យថា អ្នកត្រូវនៅ ដោយមាននិស្ស័យ (ទៀត)។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ សេយ្យសកភិក្ខុនេះ ជាភិក្ខុល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិ នៅច្រឡូកច្រឡំ ដោយគ្រហស្ថ ដោយការ​ច្រឡូក​ច្រឡំ​មិនសមគួរ ឯភិក្ខុទាំងឡាយ ជាបកតត្ត ក៏តែងឲ្យបរិវាស ឲ្យមូលាយបដិកស្សន ឲ្យមានត្ត ឲ្យអព្ភាន។ ឥឡូវនេះ សង្ឃធ្វើនិយស្សកម្ម ដល់​សេយ្យសកភិក្ខុ ដោយពាក្យថា អ្នកត្រូវនៅ ដោយមាន​និស្ស័យ (ទៀត)។ ការធ្វើ​និយស្សកម្ម ដល់​សេយ្យសកភិក្ខុ ដោយពាក្យថា អ្នកត្រូវនៅ​ដោយ​មាននិស្ស័យ (ទៀត) គួរដល់​លោកដ៏មានអាយុ​អង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់​លោកដ៏មានអាយុ​អង្គណា លោកដ៏មានអាយុអង្គនោះ ​ត្រូវ​និយាយឡើង។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់​ពីរដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សេយ្យសកភិក្ខុ​នេះ ជាភិក្ខុល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិ នៅច្រឡូកច្រឡំ ដោយគ្រហស្ថ ដោយការ​ច្រឡូក​ច្រឡំ​មិនសមគួរ ឯភិក្ខុទាំងឡាយ ជា​បកតត្តសោត ក៏តែងឲ្យបរិវាស ឲ្យមូលាយបដិកស្សន ឲ្យមានត្ត ឲ្យអព្ភាន។ ឥឡូវនេះ សង្ឃធ្វើ​និយស្សកម្ម ដល់​សេយ្យសកភិក្ខុ ដោយពាក្យថា អ្នក​ត្រូវ​នៅ ដោយមាននិស្ស័យ (ទៀត)។ ការធ្វើ​និយស្សកម្ម ដល់​សេយ្យសកភិក្ខុ ដោយពាក្យថា អ្នកត្រូវនៅ ដោយមាននិស្ស័យ (ទៀត) គួរដល់​លោកដ៏មានអាយុ​អង្គណា លោកដ៏​មាន​អាយុ​អង្គ​នោះ ត្រូវស្ងៀម មិនគួរដល់​លោកដ៏មានអាយុ​អង្គណា លោកដ៏មានអាយុអង្គនោះ​ ត្រូវ​និយាយ​ឡើង។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់​បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូម​ព្រះសង្ឃ​ស្តាប់ខ្ញុំ។បេ។ លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់​លោកដ៏មានអាយុ​អង្គណា លោកដ៏មានអាយុអង្គនោះ​ ត្រូវ​និយាយឡើង។ សង្ឃបាន​ធ្វើ​និយស្សកម្ម ដល់​សេយ្យសកភិក្ខុ ដោយពាក្យថា អ្នកត្រូវនៅ ដោយមាននិស្ស័យ (ទៀត) ដូច្នេះ គួរដល់​សង្ឃហើយ ព្រោះហេតុនោះ ទើបសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវដំណើរនេះ ដោយអាការ​ស្ងៀមយ៉ាងនេះ។

[៤៥] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម​ដែលសង្ឃ​រម្ងាប់​ដោយអាក្រក់ផង ប្រកបដោយអង្គ៣ គឺកម្មដែលសង្ឃ​ធ្វើកំបាំងមុខ១ កម្ម​ដែលមិនសាកសួរ ហើយស្រាប់តែធ្វើ១ កម្មដែលធ្វើ ដោយមិនតាមពាក្យប្តេជ្ញា១​ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់​ដោយអាក្រក់ផង ប្រកបដោយ អង្គ៣នេះឯង។

[៤៦] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម​ដែល​រម្ងាប់​ ដោយអាក្រក់ផង ប្រកបដោយអង្គ ៣ដទៃទៀត គឺកម្មដែល​ធ្វើ ដោយអនាបត្តិ១ កម្ម​ដែលធ្វើ ដោយ​អាបត្តិមិនមែន​ជា ទេសនាគាមិនី១ កម្មដែលធ្វើ ដោយទេសិតាបត្តិ១ ម្នាល​ភិក្ខុ​ទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់​ ដោយ​អាក្រក់​ផង ប្រកបដោយ អង្គ៣នេះឯង។

[៤៧] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម​ដែល​រម្ងាប់​ដោយអាក្រក់ផង ប្រកបដោយ​ អង្គ៣ដទៃទៀត គឺកម្មដែលមិនទាន់​ចោទ ហើយស្រាប់តែ​ធ្វើ១ កម្ម​ដែលមិនទាន់រំលឹក ហើយស្រាប់តែធ្វើ១ កម្ម​ដែលមិនទាន់​លើក​អាបត្តិឡើង ហើយ​ធ្វើ១​ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់​ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។

[៤៨] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម​ដែល​​រម្ងាប់​ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលធ្វើកំបាំងមុខ១ កម្ម​ដែលធ្វើ​មិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជា​អធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ ​ដោយអាក្រក់ផង ប្រកប​ដោយ ​អង្គ៣​នេះឯង។

[៤៩] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម​ដែល​​រម្ងាប់​ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលមិនទាន់សាកសួរ ហើយ​ស្រាប់​តែធ្វើ១ កម្ម​ដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើ ដោយពួក១ ម្នាលភិក្ខុ​ទាំងឡាយ និយស្សកម្ម ជា​អធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់​ ដោយ​អាក្រក់​ផង ប្រកប​ដោយ​អង្គ៣​នេះឯង។

[៥០] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម​ដែល​​រម្ងាប់​ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលធ្វើ ដោយ​មិនតាមពាក្យ​ប្តេជ្ញា១ កម្ម​ដែលធ្វើ​មិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជា​អធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់​ដោយអាក្រក់ផង ប្រកប​ដោយ​អង្គ៣​នេះឯង។

[៥១] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម​ដែល​​​រម្ងាប់​ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលធ្វើ ដោយ​អនាបត្តិ១ កម្ម​ដែលធ្វើ​មិនត្រូវតាមធម៌១ កម្មដែលធ្វើ ដោយពួក១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជា​អធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលសង្ឃរម្ងាប់ ​ដោយអាក្រក់ផង ប្រកប​ដោយ​អង្គ៣​នេះ​ឯង។

[៥២] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម​ដែល​​រម្ងាប់ ​ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលធ្វើ ដោយ​អាបត្តិ​មិនមែន​ជា​ទេសនាគាមិនី១ កម្ម​ដែលធ្វើ​មិនត្រូវតាមធម៌១ កម្មដែលធ្វើ ដោយពួក១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជា​អធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ ​ដោយអាក្រក់ផង ប្រកប​ដោយ​អង្គ៣​នេះឯង។

[៥៣] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម​ដែល​​រម្ងាប់​ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលធ្វើ ដោយ​ទេសិតាបត្តិ១ កម្ម​ដែលធ្វើ​មិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជា​អធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ ​ដោយអាក្រក់ផង ប្រកប​ដោយ​ អង្គ៣​នេះឯង។

[៥៤] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម​ដែល​​រម្ងាប់​ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្ម ដែលមិនទាន់ចោទ ហើយស្រាប់​តែធ្វើ១ កម្ម​ដែលធ្វើ​មិនត្រូវតាមធម៌១ កម្មដែលធ្វើ ដោយពួក១ ម្នាល​ភិក្ខុ​ទាំងឡាយ និយស្សកម្ម ជា​អធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់​ ដោយ​អាក្រក់​ផង ប្រកប​ដោយ​ អង្គ៣​នេះឯង។

[៥៥] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម​ដែល​​រម្ងាប់​ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលមិនទាន់រំលឹក ហើយស្រាប់​តែធ្វើ១ កម្ម​ដែលធ្វើ​មិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុ​ទាំងឡាយ និយស្សកម្ម ជា​អធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ ​ដោយ​អាក្រក់​ផង ប្រកប​ដោយ​អង្គ៣​នេះឯង។

[៥៦] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម​ដែល​​រម្ងាប់​ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលមិនទាន់លើក​អាបត្តិឡើង​ ហើយស្រាប់តែធ្វើ១ កម្ម​ដែលធ្វើ​មិនត្រូវតាមធម៌១ កម្មដែលធ្វើ ដោយពួក១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជា​អធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ ​ដោយ​អាក្រក់ផង ប្រកប​ដោយ​អង្គ៣​នេះឯង។

ចប់ និយស្សកម្មមានចំនួន​១២ក្នុងអធម្មកម្ម។

[៥៧] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្ម​ដែល​​រម្ងាប់​ដោយល្អផង ប្រកបដោយអង្គ៣ គឺកម្មដែលធ្វើចំពោះមុខ១ កម្ម​ដែលសាកសួរ​ហើយទើបធ្វើ១ កម្មដែលធ្វើតាមពាក្យប្តេជ្ញា១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជា​ធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់​​ ​ដោយល្អផង ប្រកប​ដោយ​អង្គ៣​នេះឯង។

[៥៨] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្ម​ដែល​​រម្ងាប់​ដោយល្អផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលធ្វើតាមអាបត្តិ១ កម្ម​ដែល​ធ្វើ ដោយអាបត្តិ​ជាទេសនាគាមិនី១ កម្មដែលធ្វើ ដោយ​អទេសិតាបត្តិ១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជា​ធម្មកម្ម​ផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ ​ដោយល្អផង ប្រកប​ដោយ​ អង្គ៣​នេះឯង។

[៥៩] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្ម​ដែល​​រម្ងាប់​ដោយល្អផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលចោទហើយ ទើបធ្វើ១ កម្ម​ដែលរំលឹក​ហើយ ទើបធ្វើ១ កម្មដែលលើកអាបត្តិឡើងហើយ ទើបធ្វើ១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជា​ធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ ​ដោយល្អផង ប្រកប​ដោយ​ អង្គ៣​នេះឯង។

[៦០] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្ម​ដែល​​រម្ងាប់​ដោយល្អផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលធ្វើ ចំពោះមុខ១ កម្ម​ដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជា​ធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់​ដោយល្អផង ប្រកប​ដោយ​អង្គ៣​នេះឯង។

[៦១] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្ម​ដែល​​រម្ងាប់​ដោយល្អផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលសាកសួរហើយ ទើបធ្វើ១ កម្ម​ដែលធ្វើ​ត្រូវ​តាម​ធម៌១ កម្មដែលធ្វើ ដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជា​ធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ ​ដោយល្អផង ប្រកប​ដោយ​ អង្គ៣​នេះឯង។

[៦២] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្ម​ដែល​​រម្ងាប់​ដោយល្អផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្ម ដែលធ្វើតាមពាក្យប្តេជ្ញា១ កម្ម​ដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជា​ធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ ​ដោយល្អផង ប្រកប​ដោយ ​អង្គ៣​នេះឯង។

[៦៣] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្ម​ដែល​​រម្ងាប់​ដោយល្អផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលធ្វើតាមអាបត្តិ១ កម្ម​ដែល​ធ្វើ​ត្រូវ​តាមធម៌១ កម្មដែលធ្វើ​​ ដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជា​ធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ ​ដោយល្អផង ប្រកប​ដោយ​អង្គ៣​នេះឯង។

[៦៤] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្ម​ដែល​​រម្ងាប់​ដោយល្អផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលធ្វើដោយអាបត្តិ​ ជាទេសនាគាមិនី១ កម្ម​ដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជា​ធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់​ដោយល្អផង ប្រកប​ដោយ​អង្គ៣​នេះឯង។

[៦៥] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្ម​ដែល​​រម្ងាប់​ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើ​ ដោយ​អទេសិតាបត្តិ១ កម្ម​ដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជា​ធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ ​ដោយល្អផង ប្រកប​ដោយ​ អង្គ៣​នេះឯង។

[៦៦] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្ម ​ដែល​​រម្ងាប់​ដោយល្អផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលចោទហើយ ទើបធ្វើ១ កម្ម​ដែល​ធ្វើ​ត្រូវតាមធម៌១ កម្មដែលធ្វើ ដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជា​ធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់​ ដោយល្អផង ប្រកប​ដោយ ​អង្គ៣​នេះឯង។

[៦៧] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្ម ​ដែល​​រម្ងាប់​ដោយល្អផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលរំលឹក​ហើយ ទើបធ្វើ១ កម្ម​ដែល​ធ្វើ​ត្រូវ​តាម​ធម៌១ កម្មដែលធ្វើ ដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជា​ធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់​ ដោយល្អផង ប្រកប​ដោយ ​អង្គ៣​នេះឯង។

[៦៨] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្ម​ដែល​​រម្ងាប់​ដោយល្អផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលលើកអាបត្តិឡើង ហើយទើបធ្វើ១ កម្ម​ដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជា​ធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់​ដោយល្អផង ប្រកប​ដោយ​អង្គ៣​នេះឯង។

ចប់ និយស្សកម្មមានចំនួន​១២ក្នុងធម្មកម្ម។

[៦៩] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើនិយស្សកម្ម ដល់ភិក្ខុ​ដែល​ប្រកបដោយអង្គ៣ គឺភិក្ខុជាអ្នកបង្កហេតុ បង្កជម្លោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្ក​អធិករណ៍​ក្នុង​សង្ឃ១ ជាភិក្ខុល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិ១ ជាភិក្ខុ​នៅ​ច្រឡូក​ច្រឡំ​ដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរ១ ម្នាលភិក្ខុទាំងឡាយ កាល​បើ​សង្ឃ​ប្រាថ្នា ក៏គប្បីធ្វើនិយស្សកម្ម​ ដល់ភិក្ខុដែលប្រកបដោយ​ អង្គ៣នេះឯង។

[៧០] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើនិយស្សកម្មដល់ភិក្ខុ​ដែល​ប្រកបដោយអង្គ៣ដទៃទៀត គឺភិក្ខុមានសីលវិបត្តិ ក្នុងអធិសីល១ ភិក្ខុមាន​អាចារវិបត្តិ​ក្នុងអជ្ឈាចារ១ ភិក្ខុមានទិដ្ឋិវិបត្តិក្នុងអតិទិដ្ឋិ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើនិយស្សកម្ម ​ដល់ភិក្ខុដែលប្រកបដោយ ​អង្គ៣នេះឯង។

[៧១] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើនិយស្សកម្ម ដល់ភិក្ខុ​ដែល​ប្រកប​ដោយអង្គ៣ដទៃទៀត គឺភិក្ខុពោលតិះដៀលព្រះពុទ្ធ១ ពោលតិះដៀល​ព្រះធម៌១ ពោល​តិះដៀល​​ព្រះសង្ឃ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើនិយស្សកម្ម​ដល់ភិក្ខុដែលប្រកបដោយ​អង្គ៣នេះឯង។

[៧២] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើនិយស្សកម្ម ដល់ភិក្ខុ​៣ពួក​គឺភិក្ខុអ្នកបង្កហេតុ បង្កជំលោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណ៍ក្នុងសង្ឃ​ពួក១ ភិក្ខុ​ល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិពួក១ ភិក្ខុ​នៅច្រឡូកច្រឡំ​ ដោយ​គ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បី​ធ្វើនិយស្សកម្ម​​ ដល់ភិក្ខុ៣ពួកនេះឯង។

[៧៣] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើ​និយស្សកម្ម ដល់ភិក្ខុ​៣​ពួក​ដទៃ​ទៀត ​គឺភិក្ខុមានសីលវិបត្តិ ក្នុងអធិសីលពួក១ ភិក្ខុ​មានអាចារវិបត្តិ​ ក្នុងអជ្ឈាចារពួក១ ភិក្ខុមាន​ទិដ្ឋិវិបត្តិ ក្នុងអតិទិដ្ឋិពួក១ ម្នាលភិក្ខុ​ទាំង​ឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បី​ធ្វើ​និយស្សកម្ម ​​ដល់​ភិក្ខុ៣ពួកនេះឯង។

[៧៤] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើនិយស្សកម្ម ដល់ភិក្ខុទាំងឡាយ​៣​ពួក​ដទៃទៀត ​គឺភិក្ខុពោលតិះដៀលព្រះពុទ្ធពួក១ ពោលតិះដៀល​ព្រះធម៌ពួក១ ពោល​តិះដៀល​​ព្រះសង្ឃពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បី​ធ្វើ​និយស្សកម្ម​​ ដល់​ភិក្ខុទាំង៣ពួកនេះឯង។

ចប់ និយស្សកម្ម ដែលសង្ឃប្រាថ្នានឹងធ្វើ មានចំនួន៦។

[៧៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសង្ឃបានធ្វើនិយស្សកម្មហើយ ត្រូវប្រព្រឹត្តវត្តដោយ​ប្រពៃ។ ឯការប្រព្រឹត្តវត្ត ដោយប្រពៃ ក្នុងនិយស្សកម្មនោះ ដូច្នេះ គឺភិក្ខុមិនត្រូវ​ឲ្យឧបសម្បទា១ មិនត្រូវឲ្យនិស្ស័យ១ មិនត្រូវឲ្យសាមណេរ​បម្រើខ្លួន១ មិនត្រូវទទួល​ការ​សន្មតិខ្លួន​ ជា​អ្នក​ប្រដៅ​​ភិក្ខុនី១ បើទុកជាសង្ឃ​ បានសន្មតឲ្យហើយ ក៏​មិនត្រូវទៅប្រដៅ​ពួកភិក្ខុនីឡើយ១ និយស្សកម្ម ដែលសង្ឃ​ធ្វើ​ព្រោះអាបត្តិណា ភិក្ខុកុំឲ្យ​ត្រូវ​អាបត្តិ​នោះទៀត១ ឬ​អាបត្តិ​ដទៃ​ប្រហែល​គ្នា​ នឹង​អាបត្តិមុននោះ១ ឬអាបត្តិ​ដែលធ្ងន់​ជាងអាបត្តិ​មុននោះ១ មិនត្រូវតិះដៀលនិយស្សកម្ម១ មិនត្រូវ​តិះដៀល​ពួក​ភិក្ខុអ្នកធ្វើកម្ម១ មិនត្រូវហាមឧបោសថ របស់ភិក្ខុជាបកតត្ត១ មិនត្រូវហាមបវារណា (របស់ភិក្ខុជាបកតត្ត)១ មិនត្រូវធ្វើជាអ្នក​មានមាត់ពាក្យ (ក្នុងអធិករណ៍នោះ)១ មិនត្រូវទទួល​នាទីជាធំក្នុងវត្ត១ មិនត្រូវ​ឲ្យធ្វើឱកាស (ដើម្បីចោទ)១ មិនត្រូវចោទគេ១ មិនត្រូវរំលឹកគេ១ មិនត្រូវប្រកបពួកភិក្ខុ(ឲ្យឈ្លោះ) នឹងពួកភិក្ខុ១។

ចប់វត្ត១៨ក្នុងនិយស្សកម្ម។

[៧៦] លំដាប់នោះ សង្ឃបានធ្វើនិយស្សកម្មដល់សេយ្យសកភិក្ខុ ដោយពាក្យថា លោកត្រូវ​នៅដោយមាននិស្ស័យ (ទៀត)។ សេយ្យសកភិក្ខុ ដែល​សង្ឃ​បាន​ធ្វើ​និយស្សកម្ម​ហើយនោះ ក៏សេពគប់ ចូលទៅអង្គុយជិត​ពួក​ភិក្ខុ​ ជាកល្យាណមិត្ត សូម​រៀនបាលី និងអដ្ឋកថា ក៏បានជា​ពហុស្សូត ជាអ្នក​ទ្រទ្រង់​ព្រះត្រៃបិដក អ្នកទ្រទ្រង់​ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់​មាតិកា ជាបណ្ឌិត វាងវៃ មានបញ្ញា មានសេចក្តីខ្មាស មានសេចក្តី​រអែង ប្រាថ្នាក្នុងសិក្ខា សេយ្យសកភិក្ខុនោះ ក៏ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត​ គួរដល់កិរិយា រលាស់ខ្លួនចេញចាកកម្ម ហើយក៏ចូលទៅរកភិក្ខុទាំងឡាយ និយាយ​យ៉ាង​នេះ​ថា ម្នាលលោកទាំងឡាយដ៏មានអាយុ ខ្ញុំ​ ដែលសង្ឃធ្វើនិយស្សកម្មហើយ បាន​ប្រព្រឹត្តវត្ត​ ដោយ​ប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ខ្លួនចេញ ចាកកម្មហើយ ខ្ញុំ​ត្រូវ​ប្រតិបត្តិដូចម្តេចទៀត។ ភិក្ខុ​ទាំងឡាយ ក៏ក្រាបបង្គំទូល​ដំណើរនុ៎ះ ​ចំពោះព្រះមានព្រះភាគ។

[៧៧] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ បើដូច្នោះ សង្ឃ​ចូរ​រម្ងាប់​និយស្សកម្ម របស់សេយ្យសកភិក្ខុ​ចុះ។ ម្នាលភិក្ខុទាំងឡាយ សង្ឃមិន​ត្រូវ​រម្ងាប់​និយស្សកម្ម​រ បស់​ភិក្ខុដែលប្រកបដោយ​អង្គ៥ គឺភិក្ខុឲ្យឧបសម្បទា១ ភិក្ខុឲ្យនិស្ស័យ១ ភិក្ខុឲ្យសាមណេរបម្រើខ្លួន១ ភិក្ខុទទួល​ការសន្មតិ​ខ្លួន​ជាអ្នកប្រដៅភិក្ខុនី១ ភិក្ខុដែលសង្ឃ​សន្មតឲ្យហើយ ក៏នៅតែទៅប្រដៅ​ភិក្ខុនីទាំងឡាយ១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវ​រម្ងាប់​និយស្សកម្ម របស់​ភិក្ខុដែល​ប្រកប​ដោយ អង្គ៥ឡើយ។

[៧៨] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់​និយស្សកម្ម ​របស់​ភិក្ខុ​ដែល​ប្រកប​ដោយ​​អង្គ៥ដទៃទៀត គឺភិក្ខុដែលសង្ឃធ្វើនិយស្សកម្ម ព្រោះអាបត្តិណា ហើយត្រឡប់​ត្រូវ​អាបត្តិ​នោះទៀត១ ឬអាបត្តិដទៃ ប្រហែលនឹង​អាបត្តិ​មុននោះ១  ឬអាបត្តិ​ធ្ងន់​ជាងអាបត្តិនោះ១ តិះដៀលនិយស្សកម្ម១ តិះដៀល​ពួកភិក្ខុអ្នក​ធ្វើនិយស្សកម្ម១ ម្នាល​ភិក្ខុទាំងឡាយ សង្ឃ​មិនត្រូវ​រម្ងាប់ និយស្សកម្ម របស់​ភិក្ខុ ដែល​ប្រកប​ដោយ អង្គ៥នេះទេ។

[៧៩] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់​និយស្សកម្ម​ របស់​ភិក្ខុ​ដែល​ប្រកប​ដោយ​​អង្គ៨ គឺភិក្ខុហាមឧបោសថ របស់ភិក្ខុជាបកតត្ត១ ហាមបវារណា របស់ភិក្ខុជាបកតត្ត១ ធ្វើជាអ្នក​មានមាត់ពាក្យ១ ទទួល​នាទីជាធំក្នុងវត្ត១ ​ឲ្យធ្វើឱកាស (ដើម្បីចោទ)១ ចោទគេ១ រំលឹកគេ១ ប្រកបពួក​ភិក្ខុ (ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិន​ត្រូវ​រម្ងាប់​និយស្សកម្មរបស់​ភិក្ខុដែល​ប្រកប​ដោយអង្គ៨នេះទេ។

ចប់ និយស្សកម្ម មានចំនួន១៨ ដែលសង្ឃ​មិនត្រូវរម្ងាប់។

[៨០] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់និយស្សកម្មរបស់ភិក្ខុ ដែលប្រកប​ដោយ​អង្គ៥ គឺភិក្ខុមិនឲ្យឧបសម្បទា១។បេ។

[៨១] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់និយស្សកម្មរបស់ភិក្ខុ ដែលប្រកប​ដោយ​អង្គ៥ដទៃទៀត គឺភិក្ខុដែលសង្ឃបានធ្វើនិយស្សកម្ម ព្រោះ​អាបត្តិណាហើយ មិន​ត្រឡប់​ត្រូវ​អាបត្តិ​នោះទៀត១ ឬអាបត្តិ​ដទៃ ប្រហែលគ្នានឹង​អាបត្តិមុននោះ១ ឬអាបត្តិ​ធ្ងន់​ជាង​អាបត្តិ​មុននោះ១ មិនតិះដៀលនិយស្សកម្ម១ មិនតិះដៀល​ពួកភិក្ខុអ្នកធ្វើនិយស្សកម្ម១ ម្នាលភិក្ខុ​ទាំងឡាយ សង្ឃត្រូវរម្ងាប់​និយស្សកម្ម របស់ភិក្ខុដែលប្រកបដោយ​អង្គ​៥នេះឯង។

[៨២] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់​និយស្សកម្មរបស់ភិក្ខុ ដែលប្រកប​ដោយ​អង្គ៨ គឺភិក្ខុមិនហាមឧបោសថ របស់ភិក្ខុជាបកតត្ត១ មិនហាមបវារណា របស់ភិក្ខុ​ជា​បកតត្ត១ មិនធ្វើ​ឲ្យជាអ្នក​មានមាត់ពាក្យ១ មិនទទួល​នាទីជាធំក្នុងវត្ត១ មិនឲ្យធ្វើ​ឱកាស (ដើម្បី​ចោទ)១ មិនចោទគេ១ មិនរំលឹកគេ១ មិនប្រកបពួកភិក្ខុ (ឲ្យឈ្លោះ) នឹងពួក​ភិក្ខុ១ ម្នាល​ភិក្ខុ​ទាំងឡាយ សង្ឃត្រូវរម្ងាប់និយស្សកម្មរបស់ភិក្ខុ ដែលប្រកបដោយ​អង្គ​៨នេះឯង។

ចប់ និយស្សកម្ម មានចំនួន១៨ ដែលសង្ឃត្រូវរម្ងាប់។

[៨៣] ម្នាលភិក្ខុទាំងឡាយ ឯនិយស្សកម្មនោះ សង្ឃត្រូវរម្ងាប់យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ សេយ្យសកភិក្ខុនោះ គប្បី​ចូលទៅរកជំនុំសង្ឃ ហើយធ្វើសំពត់​ឧត្តរាសង្គ ឆៀងស្មាម្ខាង ហើយសំពះបាទារបស់​ភិក្ខុចាស់​ទាំងឡាយ រួច​អង្គុយច្រហោង​ ផ្គង​អញ្ជលី​ឡើង និយាយពាក្យយ៉ាងនេះថា បពិត្រ​លោកទាំងឡាយដ៏ចំរើន ខ្ញុំព្រះករុណា ដែលសង្ឃ​បានធ្វើ​និយស្សកម្មហើយ បានប្រព្រឹត្តវត្តដោយ​ប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់​កិរិយា​រលាស់​ចេញចាកកម្ម ខ្ញុំសូមការរម្ងាប់​ និយស្សកម្ម។ គប្បីសូមជាគំរប់​ពីរដងផង។ គប្បី​សូម​ជា​គំរប់​​បីដងផង។ ភិក្ខុ​អ្នកឆ្លាស ប្រតិពល គប្បីញុំាង​សង្ឃឲ្យដឹងថា បពិត្រ​ព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ សេយ្យសកភិក្ខុនេះ ដែលសង្ឃ​ធ្វើ​និយស្សកម្មហើយ បាន​ប្រព្រឹត្តវត្ត ដោយ​ប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា ​រលាស់ខ្លួនចេញ​ចាកកម្ម ឥឡូវមកសូម​ការរម្ងាប់​និយស្សកម្ម។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បី​រម្ងាប់ និយស្សកម្មរបស់​សេយ្យសក​ភិក្ខុនោះចុះ។ នេះជាញត្តិ។ បពិត្រ​ព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ដ្បិតសេយ្យសកភិក្ខុនេះ ដែលសង្ឃ​បានធ្វើ​និយស្សកម្មហើយ បាន​ប្រព្រឹត្តវត្ត ដោយ​ប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា​​ រលាស់ខ្លួនចេញ​ចាកកម្ម ឥឡូវមកសូម​ការរម្ងាប់​និយស្សកម្ម។ សង្ឃ​រម្ងាប់ និយស្សកម្ម របស់សេយ្យសក​ភិក្ខុ។ ការរម្ងាប់និយស្សកម្ម របស់​សេយ្យសកភិក្ខុ សមគួរដល់​លោកដ៏មានអាយុអង្គណា លោកដ៏​មានអាយុអង្គនោះត្រូវស្ងៀម មិនសមគួរ​ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុ​អង្គ​នោះ​ត្រូវនិយាយឡើង។ ខ្ញុំប្រកាស​សេចក្តីនេះជាគំរប់ពីរដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សេយ្យសកភិក្ខុនេះ ដែលសង្ឃ​ធ្វើនិយស្សកម្មហើយ បាន​ប្រព្រឹត្តវត្តដោយប្រពៃ ទាំង​សម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួនចេញចាកកម្ម មកសូមការរម្ងាប់​និយស្សកម្ម។ សង្ឃរម្ងាប់និយស្សកម្មរបស់​សេយ្យសកភិក្ខុ។ ការរម្ងាប់​និយស្សកម្ម​របស់​សេយ្យសកភិក្ខុ គួរដល់​លោក​ដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះត្រូវស្ងៀម មិនគួរ​ដល់លោកដ៏​មានអាយុ​អង្គណា លោកដ៏មានអាយុអង្គនោះត្រូវនិយាយឡើង។ ខ្ញុំប្រកាស​សេចក្តី​នេះ ជាគំរប់​បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សេយ្យសក​ភិក្ខុនេះ ដែល​សង្ឃ​បានធ្វើនិយស្សកម្មហើយ បានប្រព្រឹត្តវត្តដោយប្រពៃ ទាំង​សម្លបរោម ប្រព្រឹត្ត​វត្ត​គួរ​ដល់​កិរិយា​រលាស់​ខ្លួនចេញចាកកម្ម ​មកសូមការរម្ងាប់​និយស្សកម្ម។ សង្ឃរម្ងាប់និយស្សកម្មរបស់​សេយ្យសកភិក្ខុ។ ការរម្ងាប់​និយស្សកម្ម របស់សេយ្យសកភិក្ខុ គួរដល់​លោកដ៏មាន​អាយុ​អង្គ​ណា លោកដ៏មានអាយុ​អង្គនោះ​ត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោក​ដ៏មាន​អាយុអង្គនោះត្រូវ​និយាយ​ឡើង។ សង្ឃបាន​រម្ងាប់និយស្សកម្មរបស់សេយ្យសកភិក្ខុ​ហើយ ការរម្ងាប់និយស្សកម្ម​របស់សេយ្យសកភិក្ខុ គួរដល់សង្ឃហើយ ព្រោះហេតុនោះ ទើបសង្ឃ​ស្ងៀម។ ខ្ញុំសូមចាំទុក​នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។

ចប់ និយស្សកម្មជាគំរប់ពីរ។

[៨៤] សម័យនោះឯង ភិក្ខុឈ្មោះអស្សជិ និងភិក្ខុឈ្មោះបុនព្វសុក ជាចៅអាវាស​ ទៀបកិដាគិរិជនបទ ជាភិក្ខុលាមកឥតខ្មាស។ ភិក្ខុទាំងនោះប្រព្រឹត្តអនាចារ មានសភាព​យ៉ាងនេះ គឺដាំកូនឈើផ្កា ដោយខ្លួនឯងខ្លះ ឲ្យគេដាំខ្លះ ស្រោចខ្លួនឯងខ្លះ ឲ្យគេស្រោច​ខ្លះ បេះខ្លួនឯងខ្លះ ឲ្យគេបេះខ្លះ ក្រងខ្លួនឯងខ្លះ ឲ្យគេក្រងខ្លះ ធ្វើផ្កាកម្រងមានទងតែម្ខាង​ខ្លួនឯងខ្លះ ឲ្យគេធ្វើខ្លះ ធ្វើផ្កាកម្រង​មានទង​ទាំងពីរ​ខាងខ្លួនឯងខ្លះ ឲ្យគេធ្វើខ្លះ ធ្វើផ្កា​ឈើ​ចាក់រំលេច​ទងខ្លួនឯងខ្លះ ឲ្យគេធ្វើខ្លះ ធ្វើផ្កាឈើសម្រាប់​ស៊ក​ក្នុងបំពង់​ខ្លួនឯងខ្លះ ឲ្យគេធ្វើ​ខ្លះ ធ្វើផ្កាសម្រាប់​ប្រដាប់​ក្បាលខ្លួនឯងខ្លះ ឲ្យគេធ្វើខ្លះ ធ្វើផ្កាកម្រងសម្រាប់ប្រដាប់​ត្រចៀកខ្លួនឯង​ខ្លះ ឲ្យគេធ្វើខ្លះ ធ្វើផ្កាកម្រងសម្រាប់​ប្រដាប់​ទ្រូងខ្លួនឯងខ្លះ ឲ្យគេធ្វើខ្លះ អស្សជិភិក្ខុ និងបុនព្វសុកភិក្ខុនោះ នាំយកផ្កាកម្រង​មានទង​តែម្ខាង​ទៅខ្លួនឯងខ្លះ ឲ្យគេនាំយកទៅខ្លះ យកផ្កាកម្រង​ដែលមានទងទាំងពីរខាងទៅខ្លួនឯងខ្លះ ឲ្យគេនាំ​យកទៅខ្លះ នាំយកផ្កាឈើចាក់រំលេចទងទៅខ្លួនឯងខ្លះ ឲ្យគេនាំ​យកទៅខ្លះ នាំយក​ផ្កា​ឈើ​សម្រាប់​ស៊ក​ក្នុងបំពង់​ទៅខ្លួនឯងខ្លះ ឲ្យគេនាំ​យកទៅខ្លះ នាំយកផ្កាកម្រង​សម្រាប់​ប្រដាប់​ក្បាល​ទៅខ្លួនឯងខ្លះ ឲ្យគេនាំ​យកទៅខ្លះ នាំយកផ្កាកម្រង​សម្រាប់ប្រដាប់​ត្រចៀក​ទៅខ្លួនឯងខ្លះ ឲ្យគេនាំ​យកទៅខ្លះ នាំយកផ្កាកម្រងសម្រាប់​ប្រដាប់ទ្រូងទៅខ្លួនឯងខ្លះ ឲ្យគេនាំ​យកទៅខ្លះ ដើម្បីស្រីនៃត្រកូល ដើម្បីធីតានៃត្រកូល ដើម្បី​កុមារីនៃត្រកូល ដើម្បី​ស្រីជាកូនប្រសានៃត្រកូល ដើម្បី​ទាសីនៃត្រកូលទាំងឡាយ អស្សជិភិក្ខុ និង​បុនព្វសុកភិក្ខុ​ទាំងនោះឆាន់ភោជន​ក្នុងភាជន៍មួយជាមួយនឹងស្រី​នៃត្រកូល ធីតានៃត្រកូល កុមារីនៃ​ត្រកូល ស្រីជាកូនប្រសានៃត្រកូល និងទាសី​នៃត្រកូលទាំងឡាយខ្លះ ផឹកទឹកក្នុងផ្តិល​ជាមួយគ្នាខ្លះ អង្គុយ​លើអាសនជាមួយគ្នាខ្លះ ដេកលើគ្រែជាមួយគ្នាខ្លះ ដេកលើកម្រាល​ជាមួយគ្នាខ្លះ ដេក​ដណ្តប់​ជាមួយគ្នាខ្លះ ដេកលើកម្រាល​ និងដណ្តប់​ជាមួយគ្នាខ្លះ ឆាន់​ភោជន​ក្នុងវេលាវិកាល​ខ្លះ ផឹកទឹក​ស្រវឹងខ្លះ ទ្រទ្រង់ផ្កាកម្រង​គ្រឿង​ក្រអូប​ និង​គ្រឿង​លាបខ្លះ រាំខ្លះ ច្រៀងខ្លះ ប្រគំខ្លះ កែក្រាយខ្លះ រាំជាមួយ​នឹងស្រីកំពុងរាំខ្លះ ច្រៀង​ជាមួយនឹងស្រីកំពុង​រាំខ្លះ ប្រគំ​ជាមួយ​នឹង​ស្រីកំពុងរាំខ្លះ កែក្រាយជាមួយនឹងស្រីកំពុងរាំខ្លះ រាំជាមួយ​នឹងស្រី​កំពុង​ច្រៀងខ្លះ ច្រៀងជាមួយនឹងស្រីកំពុងច្រៀងខ្លះ ប្រគំជាមួយនឹងស្រីកំពុងច្រៀងខ្លះ កែក្រាយ​ជាមួយនឹងស្រីកំពុងច្រៀងខ្លះ រាំជាមួយនឹងស្រីកំពុងប្រគំខ្លះ ច្រៀង​ជាមួយនឹងស្រីកំពុងប្រគំខ្លះ ប្រគំ​ជាមួយនឹងស្រីកំពុងប្រគំខ្លះ កែក្រាយ​ជាមួយនឹងស្រីកំពុងប្រគំខ្លះ រាំ​ជាមួយនឹងស្រីកំពុងកែក្រាយខ្លះ ច្រៀង​ជាមួយនឹងស្រីកំពុងកែក្រាយខ្លះ ប្រគំ​ជាមួយនឹងស្រីកំពុងកែក្រាយខ្លះ កែក្រាយ​ជាមួយនឹងស្រីកំពុងកែក្រាយខ្លះ លេងបាស្កា​មានក្រឡា៨ [ចត្រង្គ​មានក្រឡា៨]​ខ្លះ លេងបាស្កាមានក្រឡា១០​[ចត្រង្គមានក្រឡា១០។ ន័យ​ខ្លះប្រែថា បាយខុំ]ខ្លះ លេងបាស្កា​ក្នុងអាកាស [ចត្រង្គគ្មានក្តារ លេងតែមាត់ទទេ។]ខ្លះ លេង​វាងផ្លូវ​ដែលខ្លួន​គួរ​វាង [ប្រហែល​ជាលេង​បិទមុខ​ បិទពួន។]​ខ្លះ លេងផ្ទាត់​គ្រាប់ (មានគ្រួស​ជាដើម) ខ្លះ លេង​បាស្កាក្នុងលាន​សម្រាប់​លេងខ្លះ លេង​ហ៊ឹង​ខ្លះ លេងរលាស់ទឹក​លាក់​ឲ្យ​ទាយរូបខ្លះ លេងអង្គញ់ខ្លះ លេង​ផ្លុំស្លឹកខ្លះ លេងកូន​នង្គ័លខ្លះ លេង​ដាំដូងខ្លះ លេងកង្ហារខ្លះ លេងវាល់ដីខ្សាច់ (បាយឡុកបាយឡ) ខ្លះ លេងរថតូចៗខ្លះ លេងធ្នូតូចៗខ្លះ លេង​សរសេរអក្សរ​ខ្យល់ឲ្យទាយខ្លះ លេង​ទាយចិត្ត (ស្តេច​ចង់)​ខ្លះ លេងកំប្លែង​ត្រាប់គេខ្លះ ហាត់វិជ្ចាដំរីខ្លះ ហាត់​វិជ្ចាសេះខ្លះ ហាត់​វិជ្ជារថខ្លះ ហាត់វិជ្ជាធ្នូខ្លះ ហាត់ដង (មានដងដាវជាដើម)ខ្លះ ស្ទុះរត់ពីមុខដំរីខ្លះ ស្ទុះរត់ពីមុខ​សេះខ្លះ ស្ទុះរត់ពីមុខ​រថខ្លះ ស្ទុះរត់​ទៅខ្លះ ស្ទុះរត់​មកខ្លះ ស្រែកហ៊ោខ្លះ ទះដៃខ្លះ ចំបាប់គ្នាខ្លះ ដាល់គ្នាខ្លះ ក្រាលសង្ឃាដិក្នុងកណ្តាល​រោងរាំ​ ហើយនិយាយ​នឹងស្រី​ដែលកំពុងរាំយ៉ាងនេះថា ម្នាលប្អូនស្រី នាងចូររាំក្នុងទីនេះ មើល​ដូច្នេះខ្លះ ដាក់ម្រាមដៃលើថ្ងាសខ្លួន និងថ្ងាស​ស្រីរបាំខ្លះ ប្រព្រឹត្តអនាចារផ្សេងៗខ្លះ (ក្រៅអំពី​នេះទៅទៀត)។

[៨៥] សម័យនោះឯង មានភិក្ខុមួយរូបចាំវស្សា​ ក្នុងដែន​កាសី រួចហើយ​ទៅកាន់​ក្រុង​សាវត្ថី ដើម្បីគាល់ព្រះដ៏មានព្រះភាគ ក៏ដើរសំដៅ​ទៅកិដាគិរិជនបទ។ លុះវេលាព្រឹកឡើង ភិក្ខុនោះក៏ស្លៀកស្បង់ប្រដាប់ដោយបាត្រ និងចីវរ​ដើរចូល​ទៅកាន់​កិដាគិរិជនបទ ដើម្បី​បិណ្ឌបាត មានភ្នែកសង្រួម មានឥរិយាបទរំទំ ឈានដើរទៅមុខ ឬថយក្រោយ ក្រឡេក​មើលទៅមុខ ឬមើលចំហៀង បត់ដៃចូល ឬលាចេញ គួរឲ្យកើតសេចក្តីជ្រះថ្លា។ មនុស្ស​ទាំងឡាយ ឃើញភិក្ខុនោះហើយ និយាយយ៉ាងនេះថា លោកអ្វីនេះ ដូចជាសង្រួមហួស ដូច​ជាទន់ល្វន់ពេក ដូចជាមុខស្រពោនពេក អ្នកណានឹងឲ្យដុំបាយដល់​លោកនេះ ដែល​ចូល​ទៅរក​(គេនោះ) ចំណែកអស្សជិភិក្ខុ និងបុនព្វសុកភិក្ខុជាម្ចាស់យើង ពោលពាក្យផ្អែម ពោលពាក្យពីរោះ ពោលពាក្យជាសុខ មានញញឹមញញែមជាមុន តែងនិយាយ​ថា អ្នកចូរមក អ្នកមកល្អហើយ មានមុខមិនស្រពោន មានមុខងើប តែងនិយាយមុន យើងគួរ​ប្រគេន​ដុំបាយ​ដល់លោកម្ចាស់​អស់នោះ។ ឧបាសកម្នាក់បានឃើញ​ភិក្ខុនោះត្រេច​ទៅបិណ្ឌបាតក្នុងកិដាគិរិជនបទ លុះឃើញហើយ ក៏ចូល​ទៅរកភិក្ខុនោះ លុះចូល​ទៅដល់​ហើយ ក៏ថ្វាយបង្គំភិក្ខុនោះ ហើយនិយាយយ៉ាងនេះថា សូមមេត្តាប្រោស លោកម្ចាស់​បាន​ចង្ហាន់​ខ្លះដែរឬ។ ភិក្ខុនោះប្រាប់ថា អាវុសោ ចង្ហាន់ អាត្មាមិនទាន់បានទេ។ ឧបាសក​នោះ​និយាយ​ថា សូមមេត្តាប្រោស សូមលោកម្ចាស់និមន្តមក យើងនឹងនាំគ្នាទៅផ្ទះ។ ទើប​ឧបាសក​នោះ នាំភិក្ខុនោះទៅផ្ទះ ឲ្យឆាន់ស្រេចហើយ ក៏បានសួរដូច្នេះថា សូមមេត្តាប្រោស លោកម្ចាស់​នឹងនិមន្ត​ទៅក្នុងទីណាទៀត។ ភិក្ខុនោះ​ប្រាប់ថា អាវុសោ អាត្មានឹងទៅក្រុង​សាវត្ថី ដើម្បីគាល់​ព្រះដ៏មានព្រះភាគ។ ឧបាសកនោះផ្តាំថា សូមមេត្តាប្រោស បើដូច្នោះ សូមលោក​ម្ចាស់​ថ្វាយបង្គំ ព្រះបាទា​ព្រះដ៏មានព្រះភាគ​ដោយត្បូង​តាមពាក្យរបស់ខ្ញុំ​ផង ម្យ៉ាងទៀត សូម​លោកម្ចាស់​ក្រាបបង្គំ​ទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស អាវាស​ក្នុង​កិដាគិរិជនបទ​ខូចហើយ ដ្បិត​ភិក្ខុឈ្មោះ​អស្សជិ និងភិក្ខុឈ្មោះ​បុនព្វសុក ជាចៅអាវាស​ក្នុង​កិដាគិរិជនបទ ជាភិក្ខុ​លាមកឥតខ្មាស​ ភិក្ខុទាំងពីររូបនោះប្រព្រឹត្តអនាចារ មានសភាព​យ៉ាងនេះ គឺដាំកូនឈើផ្កាខ្លួនឯងខ្លះ ឲ្យគេដាំខ្លះ ស្រោចខ្លួនឯងខ្លះ ឲ្យគេស្រោច​ខ្លះ បេះខ្លួន​ឯង​ខ្លះ ឲ្យគេបេះខ្លះ ក្រងខ្លួនឯងខ្លះ ឲ្យគេក្រងខ្លះ ធ្វើផ្កាកម្រងមានទងតែម្ខាង​ខ្លួនឯងខ្លះ ឲ្យគេធ្វើខ្លះ ធ្វើផ្កាកម្រង​មានទង​ទាំងពីរ​ខាងខ្លួនឯងខ្លះ ឲ្យគេធ្វើខ្លះ ធ្វើផ្កា​ឈើ​ចាក់រំលេច​ទងខ្លួនឯងខ្លះ ឲ្យគេធ្វើខ្លះ ធ្វើផ្កាឈើដែលដោតជាចង្កោម​ខ្លួនឯងខ្លះ ឲ្យគេធ្វើខ្លះ ធ្វើផ្កា​កម្រង​សម្រាប់​ប្រដាប់​ក្បាលខ្លួនឯងខ្លះ ឲ្យគេធ្វើខ្លះ ធ្វើផ្កាកម្រងសម្រាប់ប្រដាប់​ត្រចៀក​ខ្លួន​ឯង​​ខ្លះ ឲ្យគេធ្វើខ្លះ ធ្វើផ្កាកម្រងសម្រាប់​ប្រដាប់​ទ្រូងខ្លួនឯងខ្លះ ឲ្យគេធ្វើខ្លះ អស្សជិភិក្ខុ និង​បុនព្វសុកភិក្ខុនោះ នាំយកផ្កាកម្រង​មានទង​តែម្ខាង​ទៅខ្លួនឯងខ្លះ ឲ្យគេនាំយកទៅខ្លះ នាំ​យក​ផ្កាកម្រងមានទងទាំងពីរខាងទៅខ្លួនឯងខ្លះ ឲ្យគេនាំ​យកទៅខ្លះ នាំផ្កាឈើ​ចាក់រំលេច​ទង​ទៅ​ខ្លួនឯងខ្លះ ឲ្យគេនាំ​ទៅខ្លះ នាំ​ផ្កា​ឈើ​សម្រាប់​ស៊ក​ក្នុងបំពង់​ទៅខ្លួនឯងខ្លះ ឲ្យគេនាំ​ទៅខ្លះ នាំផ្កាកម្រង​សម្រាប់​ប្រដាប់​ក្បាល​ទៅខ្លួនឯងខ្លះ ឲ្យគេនាំទៅខ្លះ នាំផ្កាកម្រង​សម្រាប់ប្រដាប់​ត្រចៀក​ទៅខ្លួនឯងខ្លះ ឲ្យគេនាំទៅខ្លះ នាំផ្កាកម្រងសម្រាប់​ប្រដាប់​ទ្រូង​ទៅ​ខ្លួន​ឯងខ្លះ ឲ្យគេនាំ​ទៅខ្លះ ដើម្បីស្រីនៃត្រកូល ដើម្បីធីតានៃត្រកូល ដើម្បី​កុមារីនៃត្រកូល ស្រីជាកូនប្រសានៃត្រកូល ​ទាសីនៃត្រកូលទាំងឡាយ ភិក្ខុ​ទាំងនោះឆាន់ភោជន​ក្នុងភាជន៍មួយជាមួយនឹងស្រី​នៃត្រកូល ធីតានៃត្រកូល កុមារីនៃ​ត្រកូល ស្រីជាកូនប្រសានៃត្រកូល ទាសី​នៃត្រកូលទាំងឡាយខ្លះ ផឹកទឹកក្នុងផ្តិល​ជាមួយគ្នាខ្លះ អង្គុយ​លើអាសនជាមួយគ្នាខ្លះ ដេកលើគ្រែជាមួយគ្នាខ្លះ ដេកលើកម្រាល​ជាមួយគ្នាខ្លះ ដេក​ដណ្តប់​​ជាមួយគ្នាខ្លះ ដេកលើកម្រាល​ និងដណ្តប់​ជាមួយគ្នាខ្លះ ឆាន់​ភោជន​ក្នុងវេលាវិកាល​ខ្លះ ផឹកទឹក​ស្រវឹងខ្លះ ទ្រទ្រង់ផ្កាកម្រង​គ្រឿង​ក្រអូប​ និង​គ្រឿង​លាបខ្លះ រាំខ្លះ ច្រៀងខ្លះ ប្រគំខ្លះ កែក្រាយខ្លះ រាំជាមួយ​នឹងស្រីកំពុងរាំខ្លះ ច្រៀង​ជាមួយនឹងស្រីកំពុង​រាំខ្លះ ប្រគំ​ជាមួយ​នឹង​ស្រីកំពុងរាំខ្លះ កែក្រាយជាមួយនឹងស្រីកំពុងរាំខ្លះ រាំជាមួយ​នឹងស្រី​កំពុង​ច្រៀងខ្លះ ច្រៀងជាមួយនឹងស្រីកំពុងច្រៀងខ្លះ ប្រគំជាមួយនឹងស្រីកំពុងច្រៀងខ្លះ កែក្រាយ​ជាមួយ​នឹង​ស្រីកំពុងច្រៀងខ្លះ រាំជាមួយនឹងស្រីកំពុងប្រគំខ្លះ ច្រៀង​ជាមួយនឹងស្រីកំពុងប្រគំខ្លះ ប្រគំ​ជាមួយនឹងស្រីកំពុងប្រគំខ្លះ កែក្រាយ​ជាមួយនឹងស្រីកំពុងប្រគំខ្លះ រាំ​ជាមួយ​នឹង​ស្រីកំពុង​កែក្រាយ​ខ្លះ ច្រៀង​ជាមួយនឹងស្រីកំពុងកែក្រាយខ្លះ ប្រគំ​ជាមួយនឹងស្រីកំពុងកែក្រាយខ្លះ កែក្រាយ​ជាមួយនឹងស្រីកំពុងកែក្រាយខ្លះ លេងបាស្កា​មានក្រឡា៨​ខ្លះ លេងបាស្កាមានក្រឡា១០​ខ្លះ លេងបាស្កា​ក្នុងអាកាសខ្លះ លេង​វាងផ្លូវ​ដែលខ្លួន​គួរ​វាង​ខ្លះ លេងផ្ទាត់​គ្រាប់ (មានគ្រួស​ជាដើម) ខ្លះ លេង​បាស្កាក្នុងលាន​សម្រាប់​លេងខ្លះ លេង​ហ៊ឹង​ខ្លះ លេងរលាស់ទឹក​លាក់​ឲ្យ​ទាយរូបខ្លះ លេងអង្គញ់ខ្លះ លេង​ផ្លុំស្លឹកខ្លះ លេងកូន​នង្គ័លខ្លះ លេង​ដាំដូងខ្លះ លេងកង្ហារខ្លះ លេងវាល់ដីខ្សាច់ខ្លះ លេងរថតូចៗខ្លះ លេងធ្នូតូចៗខ្លះ លេង​សរសេរអក្សរ​ខ្យល់ឲ្យទាយខ្លះ លេង​ទាយចិត្ត (ស្តេច​ចង់)​ខ្លះ លេងកំប្លែង​ត្រាប់គេខ្លះ ហាត់វិជ្ចាដំរីខ្លះ ហាត់​វិជ្ចាសេះខ្លះ ហាត់​វិជ្ជារថខ្លះ ហាត់វិជ្ជាធ្នូខ្លះ ហាត់ដង (មាន​ដង​ដាវ​ជា​ដើម)​ខ្លះ ស្ទុះរត់ពីមុខដំរីខ្លះ ស្ទុះរត់ពីមុខ​សេះខ្លះ ស្ទុះរត់ពីមុខ​រថខ្លះ ស្ទុះរត់​ទៅខ្លះ ស្ទុះរត់​មកខ្លះ ស្រែកហ៊ោខ្លះ ទះដៃខ្លះ ចំបាប់គ្នាខ្លះ ដាល់គ្នាខ្លះ ក្រាលសង្ឃាដិក្នុងកណ្តាល​រោងរាំ​ ហើយនិយាយ​នឹងស្រី​ដែលកំពុងរាំយ៉ាងនេះថា ម្នាលប្អូនស្រី នាងចូររាំក្នុងទីនេះមើល ​ដូច្នេះ​ខ្លះ ដាក់ម្រាមដៃលើថ្ងាសខ្លួន និងថ្ងាស​ស្រីរបាំខ្លះ ប្រព្រឹត្តអនាចារផ្សេងៗ (ក្រៅអំពី​នេះទៅទៀត)ខ្លះ បពិត្រ​ព្រះអង្គដ៏ចំរើន ក៏មនុស្សទាំងឡាយឯណា ដែលធ្លាប់​មានសទ្ធា​ជ្រះថ្លា​មកពីមុន ឥឡូវ​នេះមនុស្ស​ទាំងនោះ ត្រឡប់ជាគ្មានសទ្ធា គ្មានសេចក្តី​ជ្រះថ្លាទៅវិញ លំអាន​ទានទាំងឡាយឯណា (ដែលគេធ្លាប់ធ្វើ) ដល់សង្ឃមកពីមុន ឥឡូវ​នេះលំអានទាន​ទាំងនោះ គេក៏ផ្តាច់អស់ហើយ ពួកភិក្ខុដែលមានសីលជាទីស្រឡាញ់ ក៏នាំគ្នារត់ចេញ នៅ​តែ​ពួកភិក្ខុដែលលាមក សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គសូមអង្វរ សូម​ព្រះដ៏មានព្រះភាគ ទ្រង់​បញ្ជូន​ភិក្ខុទាំងឡាយ​ទៅកិដាគិរិជនបទ ដើម្បី​ឲ្យអាវាស​ក្នុងកិដាគិរិជនបទ​នេះ​បានស្ថិត​ស្ថេរ (តទៅ)។ ភិក្ខុនោះទទួលពាក្យបណ្តាំ​ឧបាសកនោះថា អើអាវុសោ ហើយក្រោកចាក​អាសន ចៀសចេញទៅកាន់ក្រុងសាវត្ថី ហើយបានចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ ក្នុង​ជេតវនារាមរបស់​អនាថបិណ្ឌិកសេដ្ឋី ឯក្រុងសាវត្ថីដោយលំដាប់ លុះចូល​ទៅដល់ហើយ ក៏​ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយអង្គុយ​ក្នុងទីសមគួរ។

[៨៦] ក៏ការទទួលរាក់ទាក់ជាមួយនឹងពួកភិក្ខុជាអាគន្តុកនេះ ជាទំនៀមរបស់ព្រះពុទ្ធ​ ជាម្ចាស់​ដ៏មានព្រះភាគ​ទាំងឡាយ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់សួរភិក្ខុ​នោះដូច្នេះថា ម្នាលភិក្ខុ អ្នកល្មម​អត់ទ្រាំបានទេឬ អ្នកល្មមប្រព្រឹត្តទៅបានទេឬ អ្នកមកតាមផ្លូវ​ឆ្ងាយ មិនសូវលំបាកទេឬ ម្នាលភិក្ខុ ចុះអ្នកមកអំពីទីណា។ ភិក្ខុនោះក្រាបបង្គំ​ទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គល្មមអត់ទ្រាំទៅបាន បពិត្រ​ព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គល្មមប្រព្រឹត្តទៅបាន បពិត្រព្រះអង្គដ៏ចំរើន មួយវិញទៀត ខ្ញុំព្រះអង្គមកតាមផ្លូវ​ឆ្ងាយ មិនសូវលំបាកទេ បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនៅចាំវស្សា​ក្នុងដែនកាសីរួចហើយ មកក្រុង​សាវត្ថី​ដើម្បីគាល់ព្រះអង្គក្នុងទីនេះ បានដើរសំដៅមកកិដាគិរិជនបទ បពិត្រ​ព្រះអង្គ​ដ៏ចំរើន លុះវេលាព្រឹកឡើង ខ្ញុំព្រះអង្គ​ស្លៀកស្បង់ ហើយប្រដាប់ដោយបាត្រ​ចីវរ ចូលទៅកាន់​កិដាគិរិជនបទ ដើម្បីបិណ្ឌបាត្រ បពិត្រព្រះអង្គដ៏ចំរើន មានឧបាសកម្នាក់ បានឃើញខ្ញុំព្រះអង្គកំពុងត្រេចទៅបិណ្ឌបាត្រក្នុងកិដាគិរិជនបទ លុះឃើញហើយ ក៏ចូល​មករកខ្ញុំព្រះអង្គ លុះចូលមកហើយ ថ្វាយបង្គំខ្ញុំព្រះអង្គ ហើយបានសួរដូច្នេះថា សូមមេត្តាប្រោស លោកម្ចាស់ បានចង្ហាន់ខ្លះដែរឬ ខ្ញុំព្រះអង្គប្រាប់ថា ម្នាលអាវុសោ ចង្ហាន់ អាត្មាមិនទាន់បានទេ ឧបាសកនោះនិយាយថា សូមមេត្តាប្រោស សូមលោកម្ចាស់​និមន្តមក យើង​នឹងនាំគ្នាទៅផ្ទះ។ បពិត្រព្រះអង្គដ៏ចំរើន លុះឧបាសកនោះ នាំខ្ញុំព្រះអង្គទៅផ្ទះ ឲ្យឆាន់ស្រេចហើយ បានសួរដូច្នេះថា សូមមេត្តាប្រោស លោកម្ចាស់នឹងនិមន្ត​ទៅក្នុងទីណា ខ្ញុំព្រះអង្គប្រាប់ថា អាវុសោ អាត្មានឹងទៅក្រុងសាវត្ថី ដើម្បីគាល់ព្រះដ៏មានព្រះភាគ ឧបាសក​នោះក៏ផ្តាំថា សូមមេត្តាប្រោស បើដូច្នោះ សូមលោក​ម្ចាស់​ថ្វាយបង្គំព្រះបាទា​ព្រះដ៏​មាន​ព្រះភាគ​​ដោយត្បូង​តាមពាក្យរបស់ខ្ញុំ ម្យ៉ាងទៀត សូម​លោកម្ចាស់​ក្រាបបង្គំ​ទូលយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន អាវាស​ក្នុង​កិដាគិរិជនបទ​ខូចហើយ ព្រោះ​ភិក្ខុឈ្មោះ​អស្សជិ និងភិក្ខុឈ្មោះ​បុនព្វសុក ជាចៅអាវាស​ក្នុង​កិដាគិរិជនបទ ជាភិក្ខុ​លាមកមិនមានសេចក្តីអៀនខ្មាស​ ភិក្ខុទាំងនោះប្រព្រឹត្តអនាចារ មានសភាព​យ៉ាងនេះ គឺដាំកូនឈើផ្កាខ្លួនឯងខ្លះ ឲ្យគេដាំខ្លះ។បេ។ ប្រព្រឹត្តអនាចារផ្សេងៗ (ក្រៅអំពី​នេះទៅ​ទៀត)​ខ្លះ បពិត្រ​ព្រះអង្គដ៏ចំរើន ពួកមនុស្សឯណា ដែលធ្លាប់​មានសទ្ធា​ជ្រះថ្លា​មកពីមុន ឥឡូវ​នេះ​មនុស្ស​ទាំងនោះ ក៏ត្រឡប់ជាគ្មានសទ្ធាជ្រះថ្លាទៅវិញ លំអាន​ទានទាំងឡាយឯណា (ដែលគេធ្លាប់ធ្វើ) ដល់សង្ឃមកពីមុន ឥឡូវ​នេះលំអានទាន​ទាំងនោះ គេក៏ផ្តាច់អស់ហើយ ពួកភិក្ខុដែលមានសីលជាទីស្រឡាញ់ ក៏ខ្ចាត់ភ្លាត់ចេញអស់ នៅ​តែ​ពួកភិក្ខុដែលលាមក បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គសូមអង្វរ សូម​ព្រះដ៏មានព្រះភាគជាម្ចាស់ ​បញ្ជូន​ពួក​ភិក្ខុ​​​ទៅ​កាន់កិដាគិរិជនបទ ដើម្បី​ឲ្យអាវាស​ក្នុងកិដាគិរិជនបទ​នេះ ​បានតាំងនៅខ្ជាប់​ខ្ជួនដូចដែលវិញ បពិត្រ​ព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គ​ទើបនឹងមកអំពីទីនោះ។

[៨៧] ព្រោះនិទាននេះ ដំណើរនេះ ទើប​ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយត្រាស់សួរពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ​ ឮថាអស្សជិភិក្ខុ និបុនព្វសុកភិក្ខុ ជាចៅ​អាវាស​ក្នុង​កិដាគិរិជនបទ ជាភិក្ខុអលជ្ជីលាមក ភិក្ខុទាំងនោះ ប្រព្រឹត្តអនាចារ មានសភាព​យ៉ាងនេះ គឺដាំកូនឈើផ្កាខ្លួនឯងខ្លះ ឲ្យគេដាំខ្លះ។បេ។ ប្រព្រឹត្ត​អនាចារ​មានប្រការផ្សេង​ៗ (ក្រៅអំពីនេះទៅទៀត) ខ្លះ ពួកមនុស្សណា​ធ្លាប់មានសទ្ធា​ជ្រះថ្លាមកពីមុន ឥឡូវនេះ មនុស្ស​ទាំងនោះក៏បាត់សទ្ធាជ្រះថ្លាទៅវិញ លំអានទានទាំងឡាយឯណា (ដែលគេធ្លាប់ធ្វើ) ដល់សង្ឃ​ក្នុងកាលមុន ឥឡូវនេះ លំអានទានទាំងនោះ គេក៏ផ្តាច់អស់ហើយ ពួក​ភិក្ខុ​ដែល​មានសីល​ជាទីស្រឡាញ់ ក៏ខ្ចាត់ភ្លាត់ចេញអស់ នៅតែ​ពួក​ភិក្ខុ​ដែលលាមក (សេចក្តីនេះ) ជាពិតមែនឬ។ ភិក្ខុនោះក្រាបបង្គំទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ អំពើនៃមោឃបុរស​ទាំងនោះ មិនសមគួរទេ។បេ។ ម្នាលភិក្ខុទាំងឡាយ មោឃបុរស​ទាំងនោះមិនសមបើនឹង​ប្រព្រឹត្ត​អនាចារ​ មានសភាព​យ៉ាងនេះ គឺដាំកូនឈើ​ខ្លួនឯងខ្លះ ឲ្យគេដាំខ្លះ ស្រោចខ្លួនឯងខ្លះ ឲ្យគេស្រោច​ខ្លះ បេះខ្លួនឯងខ្លះ ឲ្យគេបេះខ្លះ ក្រងខ្លួនឯងខ្លះ ឲ្យគេក្រងខ្លះ ធ្វើផ្កាកម្រង​មានទងតែម្ខាង​ខ្លួនឯងខ្លះ ឲ្យគេធ្វើខ្លះ ធ្វើផ្កាកម្រង​មានទងទាំងពីរ​ខាង​ខ្លួនឯងខ្លះ ឲ្យគេធ្វើខ្លះ ធ្វើផ្កាឈើ​ចាក់​រំលេច​ទងខ្លួនឯងខ្លះ ឲ្យគេធ្វើខ្លះ ធ្វើផ្កាឈើសម្រាប់​ស៊ក​ក្នុងបំពង់​ខ្លួនឯងខ្លះ ឲ្យគេធ្វើខ្លះ ធ្វើផ្កាសម្រាប់​ប្រដាប់ក្បាល​ខ្លួនឯងខ្លះ ឲ្យគេធ្វើខ្លះ ធ្វើផ្កាកម្រង​សម្រាប់​ប្រដាប់ត្រចៀក​ខ្លួនឯងខ្លះ ឲ្យគេធ្វើខ្លះ ធ្វើផ្កាកម្រង​សម្រាប់​ប្រដាប់ទ្រូង​ខ្លួនឯងខ្លះ ឲ្យគេធ្វើខ្លះ អស្សជិភិក្ខុ និងបុនព្វសុកភិក្ខុនោះ នាំផ្កាកម្រង​មានទងតែម្ខាង​ទៅ​ខ្លួនឯងខ្លះ ឲ្យគេនាំទៅខ្លះ នាំផ្កា​កម្រង​ដែលមានទងទាំងពីរខាង​ទៅ​ខ្លួនឯងខ្លះ ឲ្យគេនាំទៅខ្លះ នាំផ្កាឈើ​ចាក់រំលេចទង​​ទៅ​ខ្លួនឯងខ្លះ ឲ្យគេនាំទៅខ្លះ នាំផ្កាឈើសម្រាប់​ស៊កក្នុងបំពង់​ទៅ​ខ្លួនឯងខ្លះ ឲ្យគេនាំទៅខ្លះ នាំផ្កាកម្រង​សម្រាប់ប្រដាប់ក្បាល​ទៅ​ខ្លួនឯងខ្លះ ឲ្យគេនាំទៅខ្លះ នាំផ្កាកម្រង​សម្រាប់​ប្រដាប់​ត្រចៀក​ទៅ​ខ្លួនឯងខ្លះ ឲ្យគេនាំទៅខ្លះ នាំផ្កាកម្រងសម្រាប់ប្រដាប់​ទ្រូង​ទៅ​ខ្លួនឯងខ្លះ ឲ្យគេនាំទៅខ្លះ ដើម្បី​ស្រីនៃត្រកូល ធីតានៃត្រកូល កុមារីនៃត្រកូល ស្រី​ជាកូនប្រសានៃ​ត្រកូល ទាសីនៃត្រកូលទាំងឡាយ ភិក្ខុទាំងនោះឆាន់​ភោជន​ក្នុងភាជន៍មួយ​ជាមួយនឹង​ស្រី​នៃត្រកូល ធីតានៃត្រកូល កុមារីនៃត្រកូល ស្រីជាកូនប្រសានៃត្រកូល និងទាសីនៃ​ត្រកូលទាំង​ឡាយខ្លះ ផឹកទឹកក្នុងផ្តិល​ជាមួយគ្នាខ្លះ អង្គុយ​លើអាសនៈ​ជាមួយគ្នាខ្លះ ដេកលើគ្រែ​ជាមួយ​គ្នាខ្លះ ដេកលើកម្រាល​ជាមួយគ្នាខ្លះ ដេកដណ្តប់​សំពត់​ជាមួយគ្នាខ្លះ ដេកលើ​កម្រាល​ ដណ្តប់សំពត់ជាមួយគ្នាខ្លះ​ ឆាន់ភោជនក្នុងវេលាវិកាលខ្លះ ​​​ផឹកទឹកស្រវឹងខ្លះ​ ទ្រទ្រង់​ផ្កា​កម្រង ​គឿងក្រអូប នឹងគឿងលាបខ្លះ រាំខ្លះ ​ចៀង​ខ្លះ ប្រគំខ្លះ កែក្រាយខ្លះ រាំជាមួយ​នឹងស្រី​កំពុងរាំខ្លះ ច្រៀង​ជាមួយ​នឹងស្រី​កំពុងរាំខ្លះ ប្រគំ​ជាមួយ​នឹងស្រី​កំពុងរាំខ្លះ កែក្រាយ​ជាមួយ​នឹងស្រី​កំពុងរាំខ្លះ រាំ​ជាមួយ​នឹងស្រី​កំពុងច្រៀងខ្លះ ច្រៀង​ជាមួយ​នឹងស្រី​កំពុងច្រៀងខ្លះ ប្រគំ​ជាមួយ​នឹងស្រី​កំពុងច្រៀងខ្លះ កែក្រាយ​ជាមួយ​នឹងស្រី​កំពុងច្រៀងខ្លះ រាំ​ជាមួយ​នឹងស្រី​កំពុងប្រគំខ្លះ ច្រៀង​ជាមួយ​នឹងស្រី​កំពុងប្រគំខ្លះ ប្រគំ​ជាមួយ​នឹងស្រី​កំពុងប្រគំខ្លះ កែក្រាយ​ជាមួយ​នឹងស្រី​កំពុងប្រគំខ្លះ រាំ​ជាមួយ​នឹងស្រី​កំពុងកែក្រាយខ្លះ ច្រៀង​ជាមួយ​នឹងស្រី​កំពុងកែក្រាយខ្លះ ប្រគំ​ជាមួយ​នឹងស្រី​កំពុងកែក្រាយខ្លះ កែក្រាយ​ជាមួយ​នឹងស្រី​កំពុងកែក្រាយខ្លះ លេងបាស្កាមានក្រឡា​៨ខ្លះ លេងបាស្កា​មានក្រឡា​១០ខ្លះ លេង​បាស្កា​ក្នុងអាកាសខ្លះ លេងផ្លូវ​ដែលខ្លួនគួរវាងខ្លះ លេងផ្ទាត់​គ្រាប់​ (មានគ្រួសជាដើម) ខ្លះ លេង​បាស្កា​ ក្នុងលានសម្រាប់​លេងខ្លះ លេង​ហ៊ឹងខ្លះ លេងរលាស់ទឹក​លាក់ឲ្យទាយរូបខ្លះ លេង​អង្គញ់ខ្លះ លេងផ្លុំ​ស្លឹកខ្លះ លេងកូននង្គ័ងតូចខ្លះ លេងដាំដូងខ្លះ លេងកង្ហារខ្លះ លេង​វាល់​ដីខ្សាច់ខ្លះ លេង​រថតូចៗខ្លះ លេង​ធ្នូតូចៗខ្លះ លេងសរសេរអក្សរ​ខ្យល់​ឲ្យទាយ​ខ្លះ លេងទាយ​ចិត្ត (ស្តេចចង់)​ខ្លះ លេងកំប្លែង​ត្រាប់​គេខ្លះ ហាត់​វិជ្ជាដំរីខ្លះ ហាត់​វិជ្ជាសេះខ្លះ ហាត់​វិជ្ជារថខ្លះ ហាត់​វិជ្ជាធ្នូខ្លះ ហាត់ដង (មានដងដាវជាដើម)​ខ្លះ ស្ទុះរត់ពីមុខដំរីខ្លះ ស្ទុះរត់ពីមុខសេះខ្លះ ស្ទុះរត់ពីមុខរថខ្លះ ស្ទុះរត់ទៅខ្លះ ស្ទុះរត់មកខ្លះ ស្រែកហ៊ោខ្លះ ទះដៃខ្លះ ចំបាប់គ្នាខ្លះ ដាល់គ្នា​ខ្លះ ក្រាលសង្ឃាដិក្នុងកណ្តាល​រោងរាំ ហើយនិយាយ​នឹងស្រី​ដែលកំពុង​រាំយ៉ាងនេះ​ថា ម្នាលប្អូនស្រី នាងចូររាំក្នុង​ទៅនេះមើល ដូច្នេះខ្លះ ដាក់ម្រាមដៃ​លើថ្ងាស​ខ្លួន និងថ្ងាស​ស្រីរបាំខ្លះ ប្រព្រឹត្ត​អនាចារផ្សេងៗ (ក្រៅអំពីនេះទៅទៀត)​ខ្លះ ក៏ពួក​មនុស្ស​ណាធ្លាប់​មានសទ្ធា​ជ្រះថ្លា​មកអំពីមុន ឥឡូវនេះ មនុស្សទាំងនោះ​ត្រឡប់​ជាគ្មាន​សទ្ធា​ជ្រះថ្លាទៅវិញ លំអាន​ទានទាំងឡាយឯណា (ដែល​គេធ្លាប់ធ្វើ) ដល់សង្ឃក្នុងកាលមុន ឥឡូវ​នេះ លំអាន​ទាន​ទាំងនោះ គេក៏ផ្តាច់​អស់ទៅហើយ ភិក្ខុទាំងឡាយដែល​មានសីលជាទីស្រឡាញ់ ក៏ខ្ចាត់​ភ្លាត់​ចេញអស់ នៅតែពួកភិក្ខុលាមក ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិននាំឲ្យ​កើតសេចក្តី​ជ្រះថ្លា ដល់ជន​ដែលមិនទាន់ជ្រះថ្លាទេ។បេ។ លុះទ្រង់​តិះដៀល​ហើយ ទ្រង់ធ្វើធម្មីកថា រួច​ត្រាស់ហៅព្រះសារីបុត្ត និងព្រះមោគ្គល្លានមកថា ម្នាលសារីបុត្ត និងមោគ្គល្លាន ចូរអ្នក​ទាំងឡាយ ទៅកិដាគិរិជនបទ ហើយធ្វើបព្វាជនីយកម្ម [កម្មដែល​សង្ឃត្រូវ​បណ្តេញ​ ឬបំបរ​បង់​ភិក្ខុដែលមាន​ទោសឲ្យចេញពីទីអាវាស។] ដល់​ភិក្ខុឈ្មោះអស្សជិ និងភិក្ខុឈ្មោះ​បុនព្វសុក (ឲ្យចេញ) ពីកិដាគិរិជនបទ ចេញ​(ដ្បិត) ភិក្ខុទាំងនុ៎ះ ជាសទ្ធិវិហារិករបស់​អ្នកទាំងឡាយ​ស្រាប់​ហើយ។ ព្រះសារីបុត្ត និងព្រះមោគ្គល្លានក្រាបបង្គំទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន យើងខ្ញុំ​នឹងធ្វើ​បព្វាជនីយកម្ម ដល់ភិក្ខុឈ្មោះ​អស្សជិ និងភិក្ខុឈ្មោះ​បុនព្វសុក(ឲ្យចេញ) ចាក​កិដាគិរិ​ជនបទ ដូចម្តេចបាន ព្រោះ​ភិក្ខុទាំងនោះ សុទ្ធតែ​ជាមនុស្ស​កាច រឹងរូសណាស់។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសារីបុត្តមោគ្គល្លាន បើដូច្នោះ ចូរអ្នកទាំងឡាយ​ទៅ​ជាមួយនឹងពួកភិក្ខុច្រើនរូបចុះ។ ព្រះសារីបុត្ត និងព្រះមោគ្គល្លានទទួល​ព្រះបន្ទូល​​ព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ។

[៨៨] ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឯបព្វាជនីយកម្មនេះ សង្ឃ​ត្រូវធ្វើយ៉ាងនេះ។ ត្រូវចោទភិក្ខុឈ្មោះអស្សជិ និងភិក្ខុឈ្មោះ​បុនព្វសុកជាមុន លុះចោទ​ហើយ ត្រូវរំលឹក លុះរំលឹកហើយ ត្រូវ​លើក​អាបត្តិឡើង លុះលើកអាបត្តិ​ឡើងហើយ ភិក្ខុ​ដែល​ឆ្លាស​ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ (ដ្បិត) ភិក្ខុឈ្មោះ​អស្សជិ និងភិក្ខុឈ្មោះ​បុនព្វសុកនេះ ជាអ្នកទ្រុស្តត្រកូល ជាអ្នកមានមារយាទអាក្រក់ មារយាទអាក្រក់​របស់ភិក្ខុទាំងនេះ គេក៏បានឃើញ​ បានឮ ទាំង​ពួកត្រកូលដែលភិក្ខុទាំងនេះទ្រុស្ត​ហើយ គេក៏បានឃើញ​ បានឮដែរ។ បើបព្វាជនីយកម្ម មានកាលគួរដល់​សង្ឃហើយ សង្ឃ​ត្រូវធ្វើ​បព្វាជនីយកម្ម ដល់ភិក្ខុឈ្មោះ​អស្សជិ និង​ភិក្ខុ​ឈ្មោះ​បុនព្វសុក (ឲ្យចេញ) ពីកិដាគិរិជនបទថា ភិក្ខុឈ្មោះអស្សជិ និងភិក្ខុឈ្មោះ​បុនព្វសុក មិនត្រូវនៅ​ក្នុងកិដាគិរិជនបទទេ។ នេះជាញត្តិ។ បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ (ដ្បិត) ភិក្ខុឈ្មោះ​អស្សជិ និងភិក្ខុឈ្មោះ​បុនព្វសុកនេះ ជាអ្នកទ្រុស្ត​ត្រកូល មានមារយាទ​អាក្រក់ មារយាទអាក្រក់​របស់ភិក្ខុទាំងនេះ គេក៏បានឃើញ បានឮ ទាំងពួកត្រកូលដែល​ភិក្ខុទាំងនោះ​ទ្រុស្តហើយ គេក៏បានឃើញ បានឮដែរ។ (ឥឡូវ) សង្ឃធ្វើបព្វាជនីយកម្ម ដល់​ភិក្ខុឈ្មោះ​អស្សជិ និងភិក្ខុឈ្មោះ​បុនព្វសុក (ឲ្យចេញ) ពីកិដាគិរិជនបទថា ភិក្ខុឈ្មោះ​អស្សជិ និងភិក្ខុឈ្មោះ​បុនព្វសុក មិនត្រូវ​នៅក្នុងកិដាគិរិជនបទទេ។ ការធ្វើបព្វាជនីយកម្ម ដល់​ភិក្ខុឈ្មោះ​អស្សជិ និងភិក្ខុឈ្មោះ​បុនព្វសុក (ឲ្យចេញ) ពីកិដាគិរិជនបទថា ភិក្ខុឈ្មោះ​អស្សជិ និងភិក្ខុឈ្មោះ​បុនព្វសុក មិនត្រូវនៅក្នុងកិដាគិរិជនបទទេ គួរ​ដល់​លោកដ៏មានអាយុ​អង្គណា លោកដ៏មានអាយុអង្គនោះ​ គប្បីស្ងៀម មិនគួរ​ដល់លោកដ៏មានអាយុអង្គណា លោកដ៏មាន​អាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំប្រកាស​សេចក្តីនេះ ជាគំរប់​ពីរដងផង។ បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ (ដ្បិត) ភិក្ខុឈ្មោះ​អស្សជិ និងភិក្ខុឈ្មោះ​បុនព្វសុកនេះ ជាអ្នកទ្រុស្ត​ត្រកូល ជាអ្នកមានមារយាទអាក្រក់ មារយាទអាក្រក់​របស់ភិក្ខុទាំងនេះ គេក៏បានឃើញ បាន​ឮ ទាំងពួក​ត្រកូល​ដែលភិក្ខុទាំងនេះទ្រុស្តហើយ គេក៏បានឃើញ បានឮដែរ។ សង្ឃ​ធ្វើបព្វាជនីយកម្ម ដល់​ភិក្ខុឈ្មោះ​អស្សជិ និងភិក្ខុឈ្មោះ​បុនព្វសុក (ឲ្យចេញ) ចាក​កិដាគិរិជនបទថា ភិក្ខុឈ្មោះ​អស្សជិ និងភិក្ខុឈ្មោះ​បុនព្វសុក មិនត្រូវ​នៅក្នុង​កិដាគិរិជនបទ​ទេ។ ការធ្វើ​បព្វាជនីយកម្ម​ដល់​ភិក្ខុឈ្មោះ​អស្សជិ និងភិក្ខុឈ្មោះ​បុនព្វសុក (ឲ្យចេញ) ពីកិដាគិរិជនបទថា ភិក្ខុឈ្មោះ​អស្សជិ និងភិក្ខុឈ្មោះ​បុនព្វសុក មិនត្រូវនៅក្នុងកិដាគិរិជនបទ​ទេ ដូច្នេះ គួរដល់​លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីស្ងៀម មិនគួរ​ដល់​លោកដ៏មានអាយុ​អង្គណា លោកដ៏មានអាយុអង្គនោះ គប្បី​ពោល​ឡើង។ ខ្ញុំប្រកាស​សេចក្តីនេះ​ជាគំរប់​បីដងផង។ បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ (ដ្បិត) ភិក្ខុឈ្មោះ​អស្សជិ និងភិក្ខុឈ្មោះ​បុនព្វសុកនេះ ជាអ្នកទ្រុស្ត​ត្រកូល ជាអ្នកមានមារយាទអាក្រក់ មារយាទអាក្រក់​របស់ភិក្ខុទាំងនេះ គេក៏បានឃើញ បាន​ឮ ទាំងពួក​ត្រកូល​ដែល​ភិក្ខុ​ទាំង​នេះ​ទ្រុស្ត​ហើយ គេក៏បានឃើញ បានឮដែរ។ សង្ឃ​ធ្វើបព្វាជនីយកម្ម ដល់​ភិក្ខុឈ្មោះ​អស្សជិ និងភិក្ខុឈ្មោះ​បុនព្វសុក (ឲ្យចេញ) ពី​កិដាគិរិជនបទថា ភិក្ខុឈ្មោះ​អស្សជិ និងភិក្ខុឈ្មោះ​បុនព្វសុក មិនត្រូវ​នៅក្នុង​កិដាគិរិជនបទ​ទេ។ ការធ្វើ​បព្វាជនីយកម្ម​ដល់​ភិក្ខុឈ្មោះ​អស្សជិ និងភិក្ខុឈ្មោះ​បុនព្វសុក (ឲ្យចេញ) ពីកិដាគិរិជនបទថា ភិក្ខុឈ្មោះ​អស្សជិ និងភិក្ខុឈ្មោះ​បុនព្វសុក មិនត្រូវនៅក្នុងកិដាគិរិជនបទ​ ដូច្នេះ គួរដល់​លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីស្ងៀម មិនគួរ​ដល់​លោកដ៏មានអាយុ​អង្គណា លោក​ដ៏មាន​អាយុ​អង្គនោះ គប្បី​ពោល​ឡើង។ សង្ឃបានធ្វើបព្វាជនីយកម្ម ដល់ភិក្ខុ​ឈ្មោះអស្សជិ និង​ភិក្ខុ​ឈ្មោះ​បុនព្វសុក (ឲ្យចេញ) ពីកិដាគិរិជនបទថា ភិក្ខុ​ឈ្មោះអស្សជិ និង​ភិក្ខុ​ឈ្មោះ​បុនព្វសុក មិនត្រូវនៅក្នុងកិដាគិរិជនបទ គួរដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវ​សេចក្តីនេះ ដោយអាការ​ស្ងៀមយ៉ាងនេះ។

[៨៩] ម្នាលភិក្ខុទាំងឡាយ​ បព្វាជនីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣ គឺកម្មដែលសង្ឃ​ធ្វើក្នុងទីកំបាំងមុខ១ កម្មដែលធ្វើដោយ​មិនសាកសួរ១ កម្មដែល​ធ្វើមិនតាមពាក្យ​ប្តេជ្ញា១ ម្នាលភិក្ខុទាំងឡាយ បព្វាជនីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយ​អាក្រក់ផង ប្រកបដោយអង្គទាំង៣នេះឯង។

[៩០] ម្នាលភិក្ខុទាំងឡាយ​ បព្វាជនីយកម្មជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើ​ដោយ​មិនមានអាបត្តិ១ កម្មដែល​ធ្វើដោយ​អាបត្តិជា​អទេសនាគាមិនី១ កម្មដែល​ធ្វើដោយ​អាបត្តិ​ដែលភិក្ខុសំដែងហើយ១ ម្នាលភិក្ខុទាំងឡាយ បព្វាជនីយកម្ម ជាអធម្មកម្មផង ជា​អវិនយកម្ម​ផង ជាកម្មដែល​រម្ងាប់ដោយ​អាក្រក់ផង ប្រកបដោយអង្គទាំង៣នេះឯង។

[៩១] ម្នាលភិក្ខុទាំងឡាយ​ បព្វាជនីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលមិនទាន់​ចោទ​ហើយស្រាប់តែធ្វើ១ កម្មដែលមិនទាន់បានរំលឹកហើយស្រាប់តែធ្វើ១ កម្ម​ដែល​មិនទាន់​បាន​រលឹក​អាបត្តិឡើង ហើយស្រាប់តែធ្វើ១ ម្នាលភិក្ខុទាំងឡាយ។បេ។

[៩២] ម្នាលភិក្ខុទាំងឡាយ​ បព្វាជនីយកម្ម ប្រកបដោយអង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើកំបាំងមុខ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ បព្វាជនីយកម្ម ប្រកប​ដោយ​អង្គទាំង៣​នេះឯង។បេ។ កម្មដែលធ្វើដោយ​មិន​បាន​​សាកសួរ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១។បេ។ កម្មដែល​ធ្វើ​មិនតាម​ពាក្យប្តេជ្ញា១ កម្មដែល​ធ្វើ​មិនត្រូវតាមធម៌១ កម្មដែល​ធ្វើដោយពួក១។បេ។ កម្មដែល​ធ្វើដោយមិនមានអាបត្តិ១ កម្មដែលធ្វើ​មិនត្រូវតាមធម៌១ កម្មដែល​ធ្វើដោយពួក១។បេ។ កម្ម​ដែលធ្វើ​ដោយអាបត្តិជា​អទេសនាគាមិនី១ កម្មដែល​ធ្វើមិនត្រូវតាមធម៌១ កម្ម​ដែល​ធ្វើដោយ​ពួក១។បេ។ កម្មដែលធ្វើដោយអាបត្តិ​ដែលភិក្ខុសំដែង​ហើយ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១។បេ។ កម្មដែល​មិនទាន់​បានចោទហើយ ស្រាប់តែធ្វើ១ កម្មដែល​ធ្វើ​មិនត្រូវតាមធម៌១ កម្មដែលធ្វើ​ដោយពួក១។បេ។ កម្មដែលមិនទាន់​រំលឹកហើយ ស្រាប់តែ​ធ្វើ១ កម្មដែល​ធ្វើមិនត្រូវតាមធម៌១ កម្មដែល​ធ្វើជាពួក១។បេ។ កម្មដែលមិន​ទាន់​លើកអាបត្តិ​ឡើង ហើយស្រាប់តែធ្វើ១ កម្មដែល​ធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើ​ដោយពួក១ ម្នាលភិក្ខុ​ទាំងឡាយ បព្វាជនីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែល​រម្ងាប់​អាក្រក់ផង ប្រកប​ដោយ​អង្គទាំង៣​នេះឯង។

ចប់ បព្វាជនីយកម្មមានចំនួន១២ក្នុងអធម្មកម្ម។

[៩៣] ម្នាលភិក្ខុទាំងឡាយ​ បព្វាជនីយកម្មជាធម្មកម្មផង ជាវិនយកម្ម​ផង ជាកម្មដែល​រម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ គឺកម្មដែលធ្វើក្នុងទីចំពោះ​មុខ១ កម្មដែលធ្វើ ដោយការ​សាកសួរ១ កម្មដែលធ្វើតាមពាក្យ​ប្តេជ្ញា១។បេ។

[៩៤] ម្នាលភិក្ខុទាំងឡាយ​ បព្វាជនីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែល​រម្ងាប់​ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើ ដោយអាបត្តិ១ កម្មដែល​ធ្វើ​ដោយ​អាបត្តិជា ទេសនាគាមិនី១ កម្មដែលធ្វើ ដោយអាបត្តិ​ ដែលភិក្ខុមិនបានសំដែង១ ម្នាលភិក្ខុទាំងឡាយ បព្វាជនីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែល​រម្ងាប់ ​ដោយ​ល្អ​ផង ប្រកប​ដោយ​អង្គទាំង៣​នេះឯង។

[៩៥] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលចោទហើយ ទើបធ្វើ១ កម្មដែល​រំលឹក​ហើយ ​ទើប​ធ្វើ១ កម្មដែលលើកអាបត្តិឡើងហើយ ទើបធ្វើ១ ម្នាលភិក្ខុទាំងឡាយ បព្វាជនីយកម្ម ប្រកប​ដោយ​អង្គទាំង៣​នេះឯង។បេ។

[៩៦] ម្នាលភិក្ខុទាំងឡាយ​ បព្វាជនីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើចំពោះមុខ១ កម្មដែល​ធ្វើត្រូវតាមធម៌១ កម្មដែលធ្វើដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ បព្វាជនីយកម្ម ប្រកប​ដោយ​អង្គទាំង៣​នេះឯង ជាធម្មកម្មផង។បេ។

[៩៧] ម្នាលភិក្ខុទាំងឡាយ​ បព្វាជនីយកម្ម ប្រកបដោយអង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើដោយការសាកសួរ​១ កម្មដែល​ធ្វើត្រូវតាមធម៌១ កម្មដែល​ធ្វើដោយ​ការ​ព្រមព្រៀង​គ្នា១ ម្នាលភិក្ខុទាំងឡាយ បព្វាជនីយកម្ម ប្រកប​ដោយ​អង្គទាំង៣​នេះឯង។បេ។

[៩៨] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើតាមពាក្យប្តេជ្ញា១ កម្មដែល​ធ្វើត្រូវ​តាម​ធម៌១ កម្មដែលធ្វើដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ បព្វាជនីយកម្ម ប្រកប​ដោយ​​អង្គទាំង៣​នេះឯង ជាធម្មកម្មផង។បេ។

[៩៩] ម្នាលភិក្ខុទាំងឡាយ​ បព្វាជនីយកម្ម ប្រកបដោយអង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើតាមអាបត្តិ១ កម្មដែល​ធ្វើ​ត្រូវ​តាមធម៌១ កម្មដែលធ្វើដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ បព្វាជនីយកម្ម ប្រកប​ដោយ​អង្គទាំង៣​នេះឯង។បេ។

[១០០] ម្នាលភិក្ខុទាំងឡាយ​ បព្វាជនីយកម្ម ប្រកបដោយអង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើតាមអាបត្តិជា​ទេសនា​គាមិនី១ កម្មដែល​ធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ​ដោយ​ការ​ព្រមព្រៀងគ្នា១ ម្នាល​ភិក្ខុ​ទាំង​ឡាយ បព្វាជនីយកម្ម ប្រកប​ដោយ​អង្គទាំង៣​នេះឯង។បេ។

[១០១] ម្នាលភិក្ខុទាំងឡាយ​ បព្វាជនីយកម្ម ប្រកបដោយអង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើដោយអាបត្តិ ដែល​ភិក្ខុមិនបានសំដែង១ កម្មដែល​ធ្វើត្រូវតាមធម៌១ កម្មដែលធ្វើដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ បព្វាជនីយកម្ម ប្រកប​ដោយ​អង្គទាំង៣​នេះឯង។បេ។

[១០២] ម្នាលភិក្ខុទាំងឡាយ​ បព្វាជនីយកម្ម ប្រកបដោយអង្គ៣ដទៃទៀត។បេ។ គឺកម្មដែលចោទហើយទើបធ្វើ១ កម្មដែល​ធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ​ដោយការ​ព្រមព្រៀង​គ្នា១ ម្នាលភិក្ខុទាំងឡាយ បព្វាជនីយកម្ម ប្រកប​ដោយ​អង្គទាំង៣​នេះឯង។បេ។

[១០៣] ម្នាលភិក្ខុទាំងឡាយ​ បព្វាជនីយកម្ម ប្រកបដោយអង្គ៣ដទៃទៀត។បេ។ គឺកម្ម​ដែលរំលឹកហើយទើបធ្វើ១ កម្មដែល​ធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ​ដោយ​ការ​ព្រមព្រៀង​គ្នា១ ម្នាលភិក្ខុទាំងឡាយ បព្វាជនីយកម្ម ប្រកប​ដោយ​អង្គទាំង៣​នេះឯង។បេ។

[១០៤] អង្គទាំងឡាយ៣ដទៃទៀត។បេ។ គឺកម្មដែលលើកអាបត្តិឡើង ហើយ​ទើប​ធ្វើ១ កម្មដែល​ធ្វើត្រូវតាមធម៌១ កម្មដែលធ្វើដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ បព្វាជនីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែល​រម្ងាប់ដោយល្អផង ប្រកប​ដោយ​អង្គទាំង៣​នេះឯង។

ចប់ បព្វាជនីយកម្មមានចំនួន១២ក្នុងធម្មកម្ម។

[១០៥] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្មដល់ភិក្ខុ​ដែល​ប្រកបដោយអង្គ៣ គឺភិក្ខុជាអ្នកបង្កហេតុ បង្កជម្លោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្ក​អធិករណ៍​ក្នុង​សង្ឃ១ ភិក្ខុល្ងង់ មិនឆ្លាស ត្រូវអាបត្តិច្រើន ឥតមានការកំណត់អាបត្តិ១ ភិក្ខុ​នៅច្រឡូក​ច្រឡំ​​​ដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្ម​ដល់ភិក្ខុ ដែលប្រកបដោយ​អង្គ៣នេះឯង។

[១០៦] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្ម ដល់ភិក្ខុ​ដែល​ប្រកបដោយអង្គទាំងឡាយ៣ដទៃទៀត គឺភិក្ខុមានសីលវិបត្តិ ក្នុងអធិសីល១ មានអាចារវិបត្តិក្នុងអជ្ឈាចារ១ មានទិដ្ឋិវិបត្តិក្នុងអតិទិដ្ឋិ១ ម្នាលភិក្ខុទាំងឡាយ កាលបើ​សង្ឃ​ប្រាថ្នា គប្បីធ្វើបព្វាជនីយកម្ម ​ដល់ភិក្ខុដែលប្រកបដោយ​អង្គ៣នេះឯង។

[១០៧] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្ម ដល់ភិក្ខុ​ដែល​ប្រកបដោយអង្គ៣ដទៃទៀត គឺភិក្ខុពោលពាក្យតិះដៀលព្រះពុទ្ធ១ ពោលពាក្យតិះដៀល​ព្រះធម៌១ ពោលពាក្យតិះដៀល​ព្រះសង្ឃ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្ម ​ដល់ភិក្ខុដែលប្រកបដោយ​អង្គ៣នេះឯង។

[១០៨] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្ម ដល់ភិក្ខុ​ដែលប្រកបដោយ​អង្គ៣ដទៃទៀត គឺភិក្ខុប្រកបដោយ​ការល្បែង​តាមកាយទ្វារ ប្រកបដោយ​ការល្បែង​តាមវចីទ្វារ១ ប្រកបដោយការល្បែង​តាមកាយទ្វារ និងវចីទ្វារ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃ​ប្រាថ្នា គប្បី​ធ្វើបព្វាជនីយកម្ម ដល់ភិក្ខុ​ដែលប្រកបដោយ​អង្គ៣នេះឯង។

[១០៩] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃ​ប្រាថ្នា គប្បី​ធ្វើបព្វាជនីយកម្ម ដល់​ភិក្ខុដែលប្រកប​ដោយ​អង្គ៣ដទៃទៀត គឺភិក្ខុប្រកបដោយ​អនាចារផ្លូវកាយ [ការល្មើស​នឹងសិក្ខាបទ ដែលព្រះអង្គទ្រង់បញ្ញត្ត​ ក្នុងកាយទ្វារ ហៅថា អនាចារផ្លូវកាយ (អដ្ឋកថា)។]១ ប្រកបដោយ​អនាចារ​ផ្លូវវាចា១ ប្រកបដោយ​អនាចារផ្លូវកាយវាចា១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃ​ប្រាថ្នា គប្បីធ្វើបព្វាជនីយកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ​៣នេះឯង។

[១១០] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្ម ដល់​ភិក្ខុដែល​ប្រកបដោយ​អង្គ​៣ដទៃទៀត គឺភិក្ខុប្រកបដោយការ​បៀតបៀន​សិក្ខាបទ [ការបៀត​បៀន បានខាង​ឯការបំផ្លាញ ពង្រេច ដោយមិនប្រឹងសិក្សាសិក្ខាបទ ដែលព្រះអង្គ​ទ្រង់បញ្ញត្ត​ក្នុងកាយទ្វារ។] ដោយផ្លូវកាយ១ ភិក្ខុប្រកបដោយ​ការបៀតបៀន (សិក្ខាបទ) ដោយផ្លូវ​វាចា១ ភិក្ខុប្រកបដោយ​ការបៀតបៀន (សិក្ខាបទ) ទាំងផ្លូវកាយ ទាំងផ្លូវវាចា១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃ​ប្រាថ្នា គប្បីធ្វើបព្វាជនីយកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ​៣នេះឯង​។​

[១១១] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្ម ដល់​ភិក្ខុ​ដែល​​ប្រកបដោយ​អង្គ​៣ដទៃទៀត គឺភិក្ខុប្រកបដោយមិច្ឆាជីវផ្លូវកាយ [មិច្ឆាជីវៈ​ផ្លូវកាយ បានដល់ការចិញ្ចឹមជីវិត​ មាន​ស្លប្រេង ស្លថ្នាំអរិដ្ឋជាដើម ដោយអំណាច​អនេសនា មានវេជ្ជកម្មដែលទ្រង់ហាមជាដើម។]១ ប្រកបដោយ​មិច្ឆាជីវផ្លូវវាចា [​មិច្ឆាជីវៈ​ផ្លូវវាចា បានដល់​ទទួល និងប្រាប់​ដំណឹង​របស់ពួក​គ្រហស្ថជាដើម (ទូត)។]១ ប្រកបដោយ​មិច្ឆាជីវ​ទាំង​ផ្លូវកាយ ទាំងផ្លូវវាចា១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បី​ធ្វើបព្វាជនីយកម្ម ដល់​ភិក្ខុ​ដែលប្រកបដោយអង្គ​៣នេះឯង​។​

[១១២] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្ម ដល់​ភិក្ខុ៣ពួក គឺភិក្ខុអ្នកបង្កហេតុ បង្កជំលោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណ​ក្នុងសង្ឃពួក១ ភិក្ខុល្ងង់ មិនឆ្លាស ត្រូវអាបត្តិ​ច្រើន ឥតមានការកំណត់អាបត្តិ​ពួក១ ភិក្ខុនៅ​ច្រឡូកច្រឡំ​ដោយគ្រហស្ថ ដោយការច្រឡូកច្រឡំ​មិនសមគួរពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃ​ប្រាថ្នា គប្បីធ្វើបព្វាជនីយកម្ម ដល់ភិក្ខុ៣ពួកនេះឯង។​

[១១៣] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើ​បព្វាជនីយកម្មដល់ភិក្ខុ​៣ពួកដទៃទៀត ​គឺភិក្ខុមានសីលវិបត្តិក្នុងអធិសីលពួក១ ​មានអាចារវិបត្តិ​ ក្នុងអជ្ឈាចារពួក១ មានទិដ្ឋិវិបត្តិ ក្នុងអតិទិដ្ឋិពួក១ ម្នាលភិក្ខុ​ទាំង​ឡាយ កាលបើសង្ឃប្រាថ្នា គប្បី​ធ្វើ​បព្វាជនីយកម្ម​​​ដល់ភិក្ខុ៣ពួកនេះឯង។

[១១៤] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើ​បព្វាជនីយកម្មដល់ភិក្ខុ​៣ពួកដទៃទៀត ​គឺភិក្ខុពោលពាក្យតិះដៀលព្រះពុទ្ធពួក១ ពោលពាក្យតិះដៀល​ព្រះធម៌ពួក​១ ពោលពាក្យតិះដៀលព្រះសង្ឃពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បី​ធ្វើ​បព្វាជនីយកម្ម​​ដល់ភិក្ខុទាំង៣ពួកនេះឯង។

[១១៥] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើ​បព្វាជនីយកម្មដល់ភិក្ខុ​៣ពួកដទៃទៀត ​គឺភិក្ខុប្រកបដោយ​ការល្បែង​តាមកាយទ្វារពួក១ ប្រកបដោយ​ការល្បែង​តាមវចីទ្វារពួក​១ ប្រកបដោយ​ការល្បែង​តាមកាយទ្វារ និងវចីទ្វារពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បី​ធ្វើ​បព្វាជនីយកម្ម​​ដល់ភិក្ខុទាំង៣ពួកនេះឯង។

[១១៦] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើ​បព្វាជនីយកម្មដល់ភិក្ខុ​៣ពួកដទៃទៀត ​គឺភិក្ខុប្រកបដោយ​អនាចារ​ផ្លូវកាយពួក១ ប្រកបដោយ​អនាចារ​ផ្លូវវាចាពួក១ ប្រកប​ដោយអនាចារ​ទាំងផ្លូវ​កាយ ទាំងផ្លូវវាចាពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើ​សង្ឃ​ប្រាថ្នា គប្បី​ធ្វើ​បព្វាជនីយកម្ម​​ដល់ភិក្ខុ៣ពួកនេះឯង។

[១១៧] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើ​បព្វាជនីយកម្មដល់ភិក្ខុ​៣ពួកដទៃទៀត ​គឺភិក្ខុប្រកបដោយ​ការបៀតបៀន (សិក្ខាបទ) តាមផ្លូវកាយពួក១ ប្រកបដោយការបៀតបៀន​ (សិក្ខាបទ) តាមផ្លូវ​វាចាពួក១ ប្រកបដោយ​ការ​បៀតបៀន (សិក្ខាបទ) ទាំងផ្លូវកាយ ទាំងផ្លូវវាចាពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បី​ធ្វើ​បព្វាជនីយកម្ម​​ដល់ភិក្ខុទាំង៣ពួកនេះឯង។

[១១៨] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើ​បព្វាជនីយកម្មដល់ភិក្ខុ​៣ពួកដទៃទៀត ​គឺភិក្ខុប្រកបដោយមិច្ឆាជីវផ្លូវកាយពួក១ ប្រកបដោយមិច្ឆាជីវផ្លូវ​វាចាពួក១ ប្រកបដោយមិច្ឆាជីវទាំងផ្លូវកាយ ទាំងផ្លូវវាចាពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បី​ធ្វើ​បព្វាជនីយកម្ម​​ដល់ភិក្ខុទាំង៣ពួកនេះឯង។

ចប់ បព្វាជនីយកម្ម មាន១៤ ដែលសង្ឃប្រាថ្នា(នឹងធ្វើ ក៏ធ្វើបាន)។

[១១៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសង្ឃធ្វើបព្វាជនីយកម្មហើយ ត្រូវប្រព្រឹត្ត​វត្ត​ដោយ​​ប្រពៃ។ ឯការប្រព្រឹត្តវត្តដោយប្រពៃក្នុងបព្វាជនីយកម្មនោះដូច្នេះ គឺភិក្ខុដែលសង្ឃ​បានធ្វើ​បព្វាជនីយកម្មហើយនោះ មិនត្រូវឲ្យឧបសម្បទា១ មិនត្រូវឲ្យនិស្ស័យ១ មិនត្រូវឲ្យសាមណេរ​បម្រើខ្លួន១ មិនត្រូវទទួល​ការ​សន្មតិខ្លួនប្រដៅ​ភិក្ខុនី១ ទុកជាសង្ឃ​សន្មតឲ្យហើយ ក៏​មិនត្រូវប្រដៅ​ពួកភិក្ខុនី១ សង្ឃបានធ្វើបព្វាជនីយកម្ម​ ព្រោះអាបត្តិណាហើយ មិនឲ្យ​ត្រូវ​អាបត្តិ​នោះទៀត១ ឬអាបត្តិដទៃទៀត ដែលប្រហែលនឹង​អាបត្តិនោះ១​ ឬអាបត្តិធ្ងន់ជាង​អាបត្តិនោះ១ មិនត្រូវ​តិះដៀលកម្ម១ មិនត្រូវតិះដៀល​​ពួក​ភិក្ខុអ្នកធ្វើកម្ម១ មិនត្រូវហាមឧបោសថរបស់ភិក្ខុជាបកតត្ត១ មិនត្រូវហាមបវារណា​របស់​ភិក្ខុ​ជាបកតត្ត១ មិនត្រូវធ្វើជាអ្នក​មានមាត់ពាក្យ (ក្នុងអធិករណ៍នោះ)១ មិនត្រូវទទួល​នាទីជាធំក្នុងវត្ត១ មិនត្រូវ​ឲ្យធ្វើឱកាស (ដើម្បីចោទ)១ មិនត្រូវចោទ(ភិក្ខុដទៃ)១ មិនត្រូវរំលឹក (ភិក្ខុដទៃ)១ មិនត្រូវប្រកបពួកភិក្ខុ(ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា១។

ចប់ វត្ត១៨ក្នុងបព្វាជនីយកម្ម។

[១២០] គ្រានោះ ភិក្ខុសង្ឃ មានព្រះសារីបុត្ត និងព្រះមោគ្គល្លាន ជាប្រធាន​ បានទៅកាន់​កិដាគិរិជនបទ ហើយធ្វើបព្វាជនីយកម្ម (បណ្តេញ) ពួកអស្សជិភិក្ខុ និងបុនព្វសុកភិក្ខុ (ឲ្យចេញ) អំពីកិដាគិរិជនបទ ដោយពាក្យថា ពួក​អស្សជិភិក្ខុ និងបុនព្វសុកភិក្ខុ មិនត្រូវ​នៅក្នុង​កិដាគិរិជនបទទេ។ ភិក្ខុអម្បាលនោះ កាលបើសង្ឃ​បានធ្វើ​បព្វាជនីយកម្មហើយ ក៏មិនប្រព្រឹត្ត​វត្តដោយប្រពៃ មិនសម្លបរោម មិនប្រព្រឹត្តវត្ត​គួរដល់​កិរិយា​រលាស់ចេញចាកកម្ម មិនបានឲ្យភិក្ខុទាំងឡាយ​អត់ទោស ​ហើយត្រឡប់​ជា ជេរ​ប្រទេច ​បន្ទោស​ការកសង្ឃវិញថា សង្ឃលំអៀងដោយសេចក្តីស្រឡាញ់ លំអៀង ដោយសេចក្តីស្អប់ លំអៀងដោយ​សេចក្តី​ល្ងង់ លំអៀង​ដោយសេចក្តីខ្លាច ភិក្ខុទាំងនោះក៏ចេញ​ទៅខ្លះ សឹកទៅខ្លះ ពួកភិក្ខុណាមានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀលបន្តុះបង្អាប់​ថា ពួកអស្សជិភិក្ខុ និងបុនព្វសុកភិក្ខុ ដែលសង្ឃ​បានធ្វើ​បព្វាជនីយកម្មហើយ មិនសមបើនឹង​មិនប្រព្រឹត្ត​វត្ត​ដោយ​ប្រពៃ មិនសម្លបរោម មិនប្រព្រឹត្ត​វត្តគួរ​ដល់​កិរិយារលាស់ខ្លួនចេញចាកកម្ម និងមិនបានឲ្យភិក្ខុទាំងឡាយ​អត់ទោស ត្រឡប់​ជាជេរ​ប្រទេច​បន្ទោសការកសង្ឃថា សង្ឃលំអៀងដោយសេចក្តីស្រឡាញ់ លំអៀង​ដោយ​សេចក្តី​ស្អប់ លំអៀងដោយ​សេចក្តី​ល្ងង់ លំអៀង​ដោយ​សេចក្តី​ខ្លាច ហើយភិក្ខុទាំងនោះក៏ចេញទៅខ្លះ សឹកទៅខ្លះ។ ទើបភិក្ខុ​ទាំងនោះ យកសេចក្តីនុ៎ះ​ក្រាប​បង្គំ​ទូល​ព្រះដ៏មានព្រះភាគ។

[១២១] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំ​ភិក្ខុសង្ឃ ហើយត្រាស់​សួរភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឮថា ​អស្សជិភិក្ខុ និងបុនព្វសុកភិក្ខុ ដែលសង្ឃ​បានធ្វើ​បព្វាជនីយកម្មហើយ មិនព្រមប្រព្រឹត្ត​វត្តដោយប្រពៃ មិនសម្លបរោម មិនប្រព្រឹត្តវត្ត​គួរដល់​កិរិយា​រលាស់ខ្លួនចេញចាកកម្ម និងមិនបានឲ្យភិក្ខុទាំងឡាយ​អត់ទោស ​ត្រឡប់​ជាជេរ​ប្រទេច​បន្ទោស​ការកសង្ឃវិញថា សង្ឃលំអៀង ដោយសេចក្តីស្រឡាញ់ លំអៀង ដោយសេចក្តីស្អប់ លំអៀង ដោយ​សេចក្តី​ល្ងង់ លំអៀង ​ដោយសេចក្តីខ្លាច ហើយ​ភិក្ខុ​ទាំង​នោះក៏ចេញ​ទៅខ្លះ សឹកទៅខ្លះ ពិតមែនឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូលថា សូមទ្រង់​ព្រះមេត្តា​ប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់​ដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ អំពើ​របស់មោឃបុរស​ទាំងនោះ មិនសមគួរទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ មោឃបុរស​ទាំងនោះ ដែលសង្ឃ​បានធ្វើ​​បព្វាជនីយកម្មហើយ មិនសមបើនឹង​មិនព្រមប្រព្រឹត្ត​វត្ត​ដោយ​ប្រពៃ មិន​សម្លបរោម មិនប្រព្រឹត្ត​វត្ត គួរ​ដល់​កិរិយា​ រលាស់​ខ្លួន​ចេញ​ ​ចាក​កម្ម និងមិនបានឲ្យភិក្ខុទាំងឡាយ​អត់ទោស ត្រឡប់​ជា ជេរ​ប្រទេច​ បន្ទោសការកសង្ឃថា សង្ឃលំអៀង ដោយសេចក្តីស្រឡាញ់ លំអៀង ​ដោយ​សេចក្តី​ស្អប់ លំអៀង ដោយ​សេចក្តី​ល្ងង់ លំអៀង ​ដោយ​សេចក្តី​ខ្លាច ហើយភិក្ខុទាំងនោះ ចេញទៅខ្លះ សឹកទៅខ្លះ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនជាទីជ្រះថ្លា​ដល់ពួក​ជន ដែលមិនទាន់​ជ្រះថ្លាទេ។បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់​ធ្វើធម្មីកថា រួចត្រាស់​ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃ​ចូររម្ងាប់​បព្វាជនីយកម្មចេញ។

[១២២] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់​បព្វាជនីយកម្ម​ដល់​ភិក្ខុ ដែល​ប្រកប​ដោយ​​អង្គ៥ គឺភិក្ខុឲ្យឧបសម្បទា១ ឲ្យនិស្ស័យ១ ឲ្យសាមណេរបម្រើខ្លួន១ ទទួល​ការសន្មតិ​ខ្លួន​ជាអ្នក​ប្រដៅ​ភិក្ខុនី១ សង្ឃ​សន្មតឲ្យហើយ ទៅប្រដៅ​ពួកភិក្ខុនី១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវ​រម្ងាប់​បព្វាជនីយកម្ម ដល់ភិក្ខុ ដែល​ប្រកប​ដោយ អង្គ៥នេះទេ។

[១២៣] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់បព្វាជនីយកម្ម ដល់​ភិក្ខុ​ដែល​ប្រកប​ដោយ​​អង្គ៥ដទៃទៀត គឺភិក្ខុ ដែលសង្ឃបានធ្វើ បព្វាជនីយកម្ម ព្រោះអាបត្តិណាហើយ ត្រឡប់​ត្រូវ​អាបត្តិ​នោះទៀត១ ឬអាបត្តិដទៃ ដែលប្រហែលគ្នា នឹង​អាបត្តិ​មុននោះ១  ឬអាបត្តិដែល​ធ្ងន់​ជាង​អាបត្តិមុននោះ១ តិះដៀលកម្ម១ តិះដៀល​ពួកភិក្ខុអ្នក​ធ្វើកម្ម១ ម្នាល​ភិក្ខុទាំងឡាយ សង្ឃមិនត្រូវ​រម្ងាប់​បព្វាជនីយកម្ម ដល់​ភិក្ខុ ដែល​ប្រកប​ដោយ អង្គ៥នេះទេ។

[១២៤] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់​បព្វាជនីយកម្ម ដល់​ភិក្ខុ​ដែល​ប្រកប​ដោយ​​អង្គ៨ គឺភិក្ខុហាមឧបោសថ ដល់ភិក្ខុជាបកតត្ត១ ភិក្ខុហាមបវារណា ដល់​ភិក្ខុ​ជា​បកតត្ត១ ភិក្ខុធ្វើ​ជា​អ្នកមានមាត់ពាក្យ (ក្នុងអធិករណនោះ)១ ភិក្ខុទទួល​នាទីជាធំក្នុងវត្ត១ ភិក្ខុ​ឲ្យធ្វើឱកាស (ដើម្បីចោទ)១ ភិក្ខុចោទគេ១ ភិក្ខុរំលឹកគេ១ ភិក្ខុប្រកបពួក​ភិក្ខុ (ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ បព្វាជនីយកម្ម ដល់​ភិក្ខុដែល​ប្រកប​ដោយ អង្គ៨នេះទេ។

ចប់ វត្ត១៨ ដែលសង្ឃមិនត្រូវរម្ងាប់ ក្នុងបព្វាជនីយកម្ម។

[១២៥] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់បព្វាជនីយកម្មដល់ភិក្ខុ ដែលប្រកប​ដោយ​អង្គ៥ គឺភិក្ខុមិនបានឲ្យឧបសម្បទា១ មិនបានឲ្យនិស្ស័យ១ មិនបាន​ឲ្យ​សាមណេរ​បម្រើ​ខ្លួន១ មិនទទួល​ការសន្មតិ​ខ្លួន ​ជាអ្នកប្រដៅ​ភិក្ខុនី១ ទុកជាសង្ឃ​សន្មតហើយ ក៏​មិនបាន​ទៅ​​ប្រដៅ​ភិក្ខុនី​១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់​បព្វាជនីយកម្ម​ ដល់​ភិក្ខុ​ប្រកប​ដោយ​​អង្គ​៥នេះឯង។

[១២៦] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់បព្វាជនីយកម្មដល់ភិក្ខុ ដែលប្រកប​ដោយ​អង្គ៥ដទៃទៀត គឺភិក្ខុដែលសង្ឃធ្វើ ​បព្វាជនីយកម្ម ព្រោះ​អាបត្តិណាហើយ មិន​បាន​ត្រូវ​អាបត្តិ​នោះទៀត១ ឬអាបត្តិ​ដទៃ ដែលប្រហែលគ្នា នឹង​អាបត្តិមុននោះ១ ឬអាបត្តិ​ធ្ងន់​ជាង​អាបត្តិ​មុន​នោះ១ មិនបានតិះដៀលកម្ម១ មិនបានតិះដៀល​ពួកភិក្ខុអ្នកធ្វើកម្ម១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ បព្វាជនីយកម្ម ដល់ភិក្ខុ ដែលប្រកបដោយ​អង្គ​៥នេះឯង។

[១២៧] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់បព្វាជនីយកម្ម ដល់ភិក្ខុដែលប្រកប​ដោយ​អង្គ៨ គឺភិក្ខុមិនបានហាម ឧបោសថ ដល់ភិក្ខុជាបកតត្ត១ មិនបានហាម បវារណា ដល់ភិក្ខុ​ជាបកតត្ត១ មិនបានធ្វើ​ជាអ្នក​មានមាត់ពាក្យ (ក្នុងអធិករណនោះ)១ មិនបានទទួល​នាទីជាធំក្នុងវត្ត១ មិនឲ្យធ្វើ​ឱកាស (ដើម្បី​ចោទ)១ មិនបានចោទគេ១ មិនបានរំលឹកគេ១ មិនបាន​ប្រកបពួកភិក្ខុ (ឲ្យឈ្លោះ) នឹងពួក​ភិក្ខុផងគ្នា១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់​បព្វាជនីយកម្ម ដល់ភិក្ខុ ដែលប្រកបដោយ​អង្គ ទាំង​៨នេះឯង។

ចប់ វត្ត១៨ដែលសង្ឃត្រូវរម្ងាប់ក្នុង បព្វាជនីយកម្ម។

[១២៨] ម្នាលភិក្ខុទាំងឡាយ ឯបព្វាជនីយកម្មនោះ សង្ឃត្រូវរម្ងាប់យ៉ាងនេះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុដែលសង្ឃ​បានធ្វើ​ បព្វាជនីយកម្មហើយនោះ ត្រូវចូលទៅរក​សង្ឃ ហើយ​ធ្វើសំពត់​ឧត្តរាសង្គ ឆៀងស្មាម្ខាង ថ្វាយបង្គំបាទា​ភិក្ខុចាស់​ទាំងឡាយ ហើយ​អង្គុយ​ច្រហោង​ ផ្គងអញ្ជលី​ឡើង ពោលយ៉ាងនេះថា បពិត្រ​ព្រះសង្ឃដ៏ចំរើន ខ្លួនខ្ញុំ សង្ឃបានធ្វើ ​បព្វាជនីយកម្មហើយ ព្រមប្រព្រឹត្តវត្ត ដោយ​ប្រពៃ ទាំងសម្លបរោម និងប្រព្រឹត្តវត្ត គួរដល់​កិរិយា ​រលាស់ចេញ ចាកកម្ម មកសូមការរម្ងាប់ បព្វាជនីយកម្ម។ ភិក្ខុនោះ ត្រូវសូមអស់​វារៈពីរ​ដង​ផង។ ភិក្ខុនោះ ត្រូវសូម​អស់វារៈ​​​បីដងផង។ ភិក្ខុដែលឆ្លាស ប្រតិពល គប្បីញុំាង​សង្ឃ​ឲ្យ​ដឹង​ថា បពិត្រ​ព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ ដ្បិតភិក្ខុឈ្មោះ​នេះ សង្ឃបាន​ធ្វើ​ បព្វាជនីយកម្មហើយ ព្រម​ប្រព្រឹត្តវត្ត ដោយ​ប្រពៃ ទាំងសម្លបរោម និងប្រព្រឹត្តវត្ត​ គួរ​ដល់​កិរិយា ​​រលាស់ចេញ​ចាកកម្ម មកសូម​ការរម្ងាប់ បព្វាជនីយកម្ម។ បើកម្មមានកាល​គួរ ​ដល់​សង្ឃ​ហើយ សង្ឃគប្បី​រម្ងាប់ បព្វាជនីយកម្ម ដល់​ភិក្ខុឈ្មោះនេះចុះ។ នេះជាញត្តិ។ បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះ សង្ឃ​បានធ្វើ បព្វាជនីយកម្មហើយ ព្រម​ប្រព្រឹត្ត​វត្ត ​ដោយ​​ប្រពៃ ទាំងសម្លបរោម បានប្រព្រឹត្តវត្ត គួរដល់កិរិយា ​រលាស់ចេញ​ចាកកម្មហើយ មក​សូម​​ការរម្ងាប់ បព្វាជនីយកម្ម។ សង្ឃ​រម្ងាប់​បព្វាជនីយកម្ម ដល់​ភិក្ខុ​ឈ្មោះនេះ។ ការរម្ងាប់​ បព្វាជនីយកម្ម ដល់ភិក្ខុឈ្មោះនេះ គួរដល់​លោកដ៏​មានអាយុអង្គណា លោកដ៏​មាន​អាយុ​អង្គ​នោះ ​គប្បីស្ងៀម មិនគួរ​ដល់លោកដ៏មាន​អាយុអង្គណា លោកដ៏មានអាយុ​អង្គ​នោះ ​គប្បីពោលឡើង។ ខ្ញុំប្រកាស​សេចក្តីនេះ ជាគំរប់ពីរ​ដង​ផង។បេ។ ខ្ញុំប្រកាស​សេចក្តី​នេះ ជាគំរប់​បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះ សង្ឃបានធ្វើ បព្វាជនីយកម្មហើយ ព្រមប្រព្រឹត្តវត្ត ដោយប្រពៃ ទាំង​សម្លបរោម និងប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់​ចេញចាកកម្ម ឥឡូវ​ មកសូមការរម្ងាប់ បព្វាជនីយកម្ម។ សង្ឃរម្ងាប់ បព្វាជនីយកម្ម ដល់ភិក្ខុឈ្មោះនេះ។ ការរម្ងាប់ បព្វាជនីយកម្ម ដល់ភិក្ខុឈ្មោះនេះ គួរ​ដល់​​លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុ​អង្គនោះ ​គប្បីស្ងៀម មិនគួរដល់​លោក​ដ៏មាន​អាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីពោល​ឡើង។ សង្ឃបាន​រម្ងាប់​ បព្វាជនីយកម្ម ដល់ភិក្ខុឈ្មោះនេះ ការរម្ងាប់ បព្វាជនីយកម្មនេះ គួរដល់សង្ឃ ព្រោះហេតុ​នោះ ទើបសង្ឃ​ស្ងៀម។ ខ្ញុំសូមចាំទុក​សេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។

ចប់ បព្វាជនីយកម្មទី៣។

[១២៩] សម័យនោះឯង សុធម្មភិក្ខុដ៏មានអាយុ ជាចៅអាវាស​ របស់​ចិត្ត​គហបតិ ជិត​នគរមច្ឆិកាសណ្ឌ ជាអ្នកប្រកបការកសាង ជាអ្នកមានធុវភត្ត (ជាអ្នកដែល​គហបតិ​ទំនុក​បម្រុង​ដោយនិច្ចភត្ត)។ កាលណាចិត្តគហបតិ ត្រូវការនឹងនិមន្តសង្ឃក្តី គណក្តី បុគ្គលក្តី តែមិនទាន់​បាន​ប្រាប់​ សុធម្មភិក្ខុ (ជាមុន)​ហើយ មិនហ៊ាននិមន្ត​សង្ឃ ឬគណ ឬបុគ្គល​ឡើយ។ គ្រានោះ ពួកភិក្ខុ ដែលជាថេរច្រើនរូប គឺព្រះសារីបុត្តដ៏មានអាយុ១ ព្រះមហាមោគ្គល្លានដ៏មានអាយុ១ ព្រះមហាកច្ចាន​ដ៏មានអាយុ១ ព្រះមហាកោដ្ឋិត​ដ៏មានអាយុ១ ព្រះមហាកប្បិន​ដ៏មានអាយុ១ ព្រះមហាចុន្ទដ៏មានអាយុ១ ព្រះ​អនុរុទ្ធ​ដ៏មានអាយុ១ ព្រះរេវត​ដ៏មានអាយុ១ ព្រះឧបាលិ​ដ៏មាន​អាយុ១ ព្រះអានន្ទ​ដ៏មានអាយុ១ ព្រះរាហុល​ដ៏មានអាយុ១ នាំគ្នាទៅកាន់ចារិក​ ក្នុងដែនកាសី ក៏បានទៅដល់នគរ​ មច្ឆិកាសណ្ឌ។

[១៣០] ចិត្តគហបតិ បានឮដំណឹងថា ភិក្ខុជាថេរទាំងឡាយ បានមកដល់នគរ​មច្ឆិកាសណ្ឌ​ហើយ។ លំដាប់នោះ ចិត្តគហបតិ ក៏បានចូលទៅរកភិក្ខុជាថេរទាំងឡាយ លុះចូល​ទៅដល់ហើយ ក៏ថ្វាយបង្គំ​ភិក្ខុជាថេរទាំងឡាយ ហើយអង្គុយ​នៅក្នុងទី​ដ៏សមគួរ។ លុះចិត្តគហបតិ អង្គុយនៅក្នុងទីដ៏សមគួរហើយ ព្រះសារីបុត្តដ៏មានអាយុ ក៏បាន​ពន្យល់​ឲ្យ​យល់ ឲ្យសមាទាន ឲ្យ​អាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។ លំដាប់នោះ ចិត្តគហបតិ កាល​បើព្រះសារីបុត្ត​ដ៏មានអាយុ បានពន្យល់ ​ឲ្យយល់ ឲ្យសមាទាន ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយ​ធម្មីកថាហើយ ក៏បាន​និយាយ នឹងភិក្ខុ​ជាថេរទាំងឡាយ ដោយពាក្យដូច្នេះថា បពិត្រព្រះថេរ​ទាំងឡាយ​ដ៏ចំរើន សូមព្រះថេរ​ទាំងឡាយ ទទួលអាគន្តុកភត្ត របស់ខ្ញុំព្រះករុណា ក្នុងថ្ងៃ​ស្អែក។ ភិក្ខុជាថេរទាំងនោះ ក៏បានទទួល​និមន្ត​ ​ដោយសភាពស្ងៀម។

[១៣១] លំដាប់នោះ ចិត្តគហបតិដឹងថា ភិក្ខុជាថេរទាំងឡាយ​និមន្តហើយ ក៏ក្រោក​ឡើង​ចាកអាសនៈ ថ្វាយបង្គំភិក្ខុ ជាថេរទាំងឡាយ ធ្វើប្រទក្សិណ ហើយក៏ដើរចូលទៅរក​សុធម្មភិក្ខុ​ដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏បានថ្វាយបង្គំ​សុធម្មភិក្ខុដ៏មានអាយុ ហើយ​ឈរ​ក្នុងទីដ៏​សមគួរ។ លុះចិត្តគហបតិ បានឈរក្នុងទីដ៏សមគួរហើយ ក៏បាននិយាយ​នឹង​សុធម្មភិក្ខុ​ដ៏មាន​អាយុដូច្នេះថា បពិត្រ​លោកដ៏ចំរើន សូមលោកសុធម្មភិក្ខុជាម្ចាស់​ ទទួលភត្ត​ របស់ខ្ញុំ ក្នុងថ្ងៃស្អែក ជាមួយនឹង​ព្រះថេរទាំងឡាយ។ លំដាប់នោះ សុធម្មភិក្ខុដ៏មានអាយុគិតថា​ គ្រាមុនៗ ចិត្តគហបតិ​នេះ​ កាលណាត្រូវការនិមន្តសង្ឃក្តី ​ គណក្តី បុគ្គលក្តី តែមិនទាន់បាន​ប្រាប់អាត្មាអញ(ជាមុន)​ហើយ ​មិនហ៊ាននិមន្តសង្ឃ ឬគណ ឬបុគ្គលទេ ឥឡូវនេះគាត់​ មិនប្រាប់អាត្មាអញ(ជាមុន) ហើយ​មកនិមន្តភិក្ខុ ជាថេរទាំងឡាយ ឥឡូវនេះ ចិត្តគហបតិនេះ ខឹងមិនអាឡោះអាល័យ នឿយណាយ​ចាកអាត្មាអញហើយ (គិតដូច្នេះហើយ) ​ទើបតបទៅ ចិត្តគហបតិ ដោយពាក្យដូច្នេះថា នែ​គហបតិ កុំឡើយ អាត្មា មិនទទួល​និមន្តទេ។ ចិត្តគហបតិ បានអង្វរ​ សុធម្មភិក្ខុ​ ដ៏មានអាយុ​ ជាគំរប់​ពីរដង ដោយពាក្យដូច្នេះ បពិត្រ​លោកដ៏ចំរើន សូមលោកសុធម្មភិក្ខុជាម្ចាស់ ទទួល​ភត្ត របស់​ខ្ញុំ ក្នុងថ្ងៃព្រឹកស្អែក ជាមួយនឹង​ព្រះថេរទាំងឡាយ។ សុធម្មភិក្ខុតបថា នែ​គហបតិ កុំឡើយ អាត្មាមិនទទួលនិមន្តទេ។ ចិត្តគហបតិ​ បានអង្វរ​សុធម្មភិក្ខុដ៏មានអាយុ ជាគំរប់​បីដង ដោយ​ពាក្យ​ដូច្នេះថា បពិត្រ​លោកដ៏ចំរើន សូមលោក​សុធម្មភិក្ខុជាម្ចាស់ ទទួលភត្ត ​របស់ខ្ញុំ​ ក្នុងថ្ងៃព្រឹកស្អែក ជាមួយនឹងព្រះថេរទាំងឡាយ។ សុធម្មភិក្ខុតបថា នែគហបតិ កុំឡើយ អាត្មា ​មិនទទួលនិមន្តទេ។ លំដាប់នោះ ចិត្តគហបតិគិតថា លោកសុធម្មភិក្ខុជាម្ចាស់ ទោះទទួលនិមន្តក្តី មិនទទួល​និមន្តក្តី នឹងមានប្រយោជន៍​អ្វី ដល់អាត្មាអញ ហើយក៏ថ្វាយ​បង្គំ​ សុធម្មភិក្ខុ ដ៏មានអាយុ​ ធ្វើប្រទក្សិណ ហើយដើរចេញទៅ។

[១៣២] លុះកន្លងរាត្រីនោះទៅ ចិត្តគហបតិ ក៏តាក់តែង​ខាទនីយភោជនីយាហារ ​ដ៏ផ្ចិត​ផ្ចង់ ដើម្បីភិក្ខុ ជាថេរទាំងឡាយ។ លំដាប់នោះ សុធម្មភិក្ខុដ៏មានអាយុគិតថា គួរតែ​អាត្មាអញ​ទៅ​មើល​​គ្រឿង​សក្ការ ដែល​ចិត្តគហបតិ តាក់តែងដល់ភិក្ខុជាថេរទាំងឡាយ ហើយក៏​ស្លៀកស្បង់ ប្រដាប់​​ដោយបាត្រ និងចីវរអំពីព្រហាម ចូលទៅកាន់លំនៅ របស់​ចិត្តគហបតិ លុះចូលទៅ​ដល់ហើយ ក៏អង្គុយលើអាសនៈ ដែល​គេតែងតាំងទុក។ ឯ​ចិត្តគហបតិ ក៏បានចូលទៅរក សុធម្មភិក្ខុ​ដ៏មានអាយុ លុះចូលទៅដល់ ក៏ថ្វាយបង្គំ​សុធម្មភិក្ខុដ៏មានអាយុ ហើយអង្គុយ​ក្នុងទីដ៏​សមគួរ។ លុះ​ចិត្តគហបតិ អង្គុយក្នុងទី​សមគួរហើយ សុធម្មភិក្ខុ ដ៏មានអាយុ ក៏បាននិយាយ​ពាក្យ​នេះថា ម្នាលគហបតិ ខាទនីយភោជនីយាហារ ដែលអ្នកតាក់តែងនេះ បរិបូណ៌ណាស់ហើយ ទាស់​តែ​ក្នុងទីនេះ គ្មាន​នំទ្រាប​ល្ង មួយមុខប៉ុណ្ណោះ។ ចិត្តគហបតិតបថា សូមមេត្តាប្រោស បើ​ព្រះពុទ្ធវចន មានច្រើនម្ល៉េះតើ (ថ្វីក៏) លោកម្ចាស់​សុធម្ម ពោលពាក្យតែបន្តិចបន្តួចថា នំទ្រាប​ល្ងវិញ សូមមេត្តា​ប្រោស ធ្លាប់មានរឿងមកហើយថា មានពួកពាណិជ នៅស្រុក​ទក្ខិណាបថ បានទៅកាន់ បុរត្ថិមជនបទ ពាណិជ​ទាំងនោះ នាំយកមេមាន់​ពី បុរត្ថិម​ជនបទនោះមក សូម​មេត្តាប្រោស ឯមេមាន់នោះ បានរួមសង្វាស​ ជាមួយនឹងក្អែក មេមាន់​នោះ ក៏កើតកូន សូមមេត្តា​ប្រោស កាលណាកូន​មាន់នោះ ​ចង់រងាវ ជាសំឡេងក្អែក វាក៏រងាវ​ថា កាកាកុក្កុដី (ក្អែកមាន់) កាលណាបើចង់រងាវ ជាសំឡេងមាន់ វាក៏រងាវថា កុក្កុដីកាកា (មាន់ក្អែក) យ៉ាងណាមិញ សូម​មេត្តា​ប្រោស បើពុទ្ធវចន មានច្រើនដល់ម្ល៉េះ (ថ្វីក៏) លោកម្ចាស់សុធម្ម ពោលពាក្យ​បន្តិចបន្តួច​ថា នំទ្រាប​ល្ងវិញ ក៏យ៉ាងនេះឯង។ សុធម្មភិក្ខុឆ្លើយថា ម្នាលគហបតិ អ្នកឯង​ជេរអាត្មា អ្នកឯង​ផ្តាសាអាត្មា ម្នាលគហបតិ នុ៎ះ​អាវាស ​របស់​អ្នកឯង អាត្មា មុខ​ជាដើរចេញ ពីអាវាសនោះហើយ។ ចិត្តគហបតិ និយាយ​តបថា សូមមេត្តាប្រោស ខ្ញុំមិនបានជេរ មិនបានផ្តាសា លោកម្ចាស់សុធម្មទេ សូមមេត្តាប្រោស សូមលោកម្ចាស់ សុធម្ម គង់​ក្នុងវត្តអម្ពាដកវ័ន ជារម្មណីយស្ថាន ជិត​នគរមច្ឆិកាសណ្ឌ​ចុះ ខ្ញុំនឹងធ្វើសេចក្តីខ្វល់ខ្វាយ​ ដល់លោកម្ចាស់សុធម្ម ដោយចីវរបិណ្ឌបាត សេនាសន និងភេសជ្ជ​បរិក្ខារ​ ជាបច្ច័យ ដល់មនុស្សឈឺ។ សុធម្មភិក្ខុដ៏មានអាយុ បាននិយាយ​ពាក្យ​នេះ នឹង​ចិត្តគហបតិ ជាគំរប់ពីរដងទៀតថា ម្នាលគហបតិ អ្នកឯង​ជេរអាត្មា ម្នាលគហបតិ អ្នកឯង​ផ្តាសាអាត្មា ម្នាលគហបតិ នុ៎ះ​អាវាស​របស់​អ្នក អាត្មាមុខ​ជាដើរចេញ ពីអាវាសនោះ​ហើយ។ ចិត្តគហបតិក៏​​​តប​ថា សូមមេត្តាប្រោស ខ្ញុំមិនបានជេរ មិនបានផ្តាសា លោកម្ចាស់សុធម្ម​ទេ សូមមេត្តាប្រោស សូមលោកម្ចាស់សុធម្មគង់​ក្នុងវត្តអម្ពាដកវ័ន ជារម្មណីយស្ថាន ជិត​នគរមច្ឆិកាសណ្ឌ​ចុះ ខ្ញុំនឹង​ធ្វើសេចក្តីខ្វល់ខ្វាយ ដល់លោកម្ចាស់សុធម្ម ដោយចីវរបិណ្ឌបាត សេនាសន និងភេសជ្ជ​បរិក្ខារ ​ជាបច្ច័យ ដល់មនុស្សឈឺ។ សុធម្មភិក្ខុដ៏មានអាយុ បាននិយាយ​ពាក្យនេះ នឹង​ចិត្តគហបតិ ជាគំរប់បីដងទៀតថា ម្នាលគហបតិ អ្នកឯង​ជេរអាត្មា ម្នាលគហបតិ អ្នកឯង​ផ្តាសាអាត្មា ម្នាលគហបតិ នុ៎ះ​អាវាស​ របស់​អ្នក អាត្មាមុខ​ជាដើរចេញ ពីអាវាសនោះ​ហើយ។ ចិត្តគហបតិសួរថា សូមមេត្តាប្រោស ចុះលោកម្ចាស់សុធម្ម នឹងនិមន្តទៅ ក្នុងទីឯណា។ សុធម្មភិក្ខុប្រាប់ថា ម្នាលគហបតិ អាត្មានឹង​ទៅកាន់ ក្រុងសាវត្ថី ដើម្បីគាល់​​ព្រះដ៏មានព្រះភាគ។ ចិត្តគហបតិផ្តាំថា សូមមេត្តាប្រោស បើដូច្នោះ ពាក្យណា ដែល​លោកម្ចាស់​ បានពោលក្តី ពាក្យណា ដែលខ្ញុំ បានពោលក្តី សូមលោកម្ចាស់ (នាំយក) ពាក្យនោះ ​ទៅក្រាបបង្គំ​ទូល​ព្រះដ៏មាន​ព្រះភាគ ឲ្យ​សព្វគ្រប់ផងចុះ សូមមេត្តាប្រោស បើ​លោកម្ចាស់​ សុធម្ម ត្រឡប់មកកាន់​នគរមច្ឆិកាសណ្ឌវិញ ដោយហេតុឯណា ហេតុនោះ​មិនជាអស្ចារ្យទេ។

[១៣៣] គ្រានោះ សុធម្មភិក្ខុដ៏មានអាយុ ក៏បានរៀបចំទុកដាក់ សេនាសនៈ ​ស្រេច​ហើយ នាំយកបាត្រ និងចីវរ​ ចេញទៅកាន់ក្រុង​សាវត្ថី ហើយចូលទៅគាល់ ​ព្រះដ៏មានព្រះភាគ ឯវត្ត​ជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ដោយលំដាប់ លុះចូល​ទៅដល់​ហើយ បានថ្វាយ​​បង្គំ​ ព្រះដ៏មានព្រះភាគ ហើយអង្គុយ​​ក្នុងទីដ៏សមគួរ។ លុះសុធម្មភិក្ខុអង្គុយ​ក្នុងទី​ដ៏សមគួរហើយ ក៏​(នាំយក) ពាក្យដែល​ខ្លួនពោល និងពាក្យដែល ​ចិត្តគហបតិ​ ពោលនោះ ក្រាបបង្គំ​ទូល​ ព្រះដ៏មានព្រះភាគសព្វគ្រប់។

[១៣៤] ព្រះពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀល​ថា ម្នាលមោឃបុរស​ អំពើនេះ មិន​សមគួរ​ មិនត្រូវទំនង មិនត្រូវបែប មិនមែនជា​របស់សមណៈ មិនគប្បី មិនគួរធ្វើទេ ម្នាល​មោឃបុរស អ្នកឯង​មិនសមបើ នឹងជេរ ចិត្តគហបតិ ដែលមានសទ្ធាជ្រះថ្លា ជាទាយក ជា​កប្បិយការក ជាឧបដ្ឋាកសង្ឃ ដោយពាក្យថោកទាប និងដៀលត្មះ ​ដោយពាក្យ​ថោកទាប​សោះ ម្នាលមោឃបុរស អំពើនេះ មិននាំឲ្យ​ជ្រះថ្លា ​ដល់​ពួកជន ដែល​មិនទាន់ជ្រះថ្លាទេ។បេ។ លុះ​ទ្រង់​តិះដៀលហើយ។បេ។ ក៏ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅពួកភិក្ខុមកថា ម្នាល​ភិក្ខុ​ទាំងឡាយ បើដូច្នោះ សង្ឃចូរធ្វើ​ បដិសារណីយកម្ម ដល់​សុធម្មភិក្ខុ ដោយពាក្យថា លោកត្រូវ​សូមទោស​ នឹងគហបតិ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម នោះ សង្ឃត្រូវធ្វើយ៉ាងនេះ។ សង្ឃត្រូវ​ចោទ​សុធម្មភិក្ខុ ជាមុន លុះចោទហើយ ត្រូវរំលឹក លុះរំលឹកហើយ ត្រូវ​លើកអាបត្តិ​ឡើង លុះលើក​អាបត្តិ​ឡើងហើយ ភិក្ខុអ្នកឆ្លាស ប្រតិពល ​ត្រូវញុំាង​សង្ឃ ឲ្យដឹងថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូម​សង្ឃ​ស្តាប់ខ្ញុំ ដ្បិតសុធម្មភិក្ខុនេះ ជេរចិត្តគហបតិ ដែលជាអ្នកមាន​សទ្ធាជ្រះថា្ល ជាទាយក ជា​កប្បិយការក ជាឧបដ្ឋាកសង្ឃ ដោយពាក្យថោកទាប និង​ដៀល​ត្មះ ដោយពាក្យថោកទាប។ បើ​កម្ម​មានកាលគួរ​ ដល់សង្ឃហើយ សង្ឃត្រូវធ្វើ​ បដិសារណីយកម្ម​ ដល់សុធម្មភិក្ខុ ដោយពាក្យថា លោកត្រូវ​សូមទោស​ នឹង​ចិត្តគហបតិ។ នេះជាវាចា​ប្រកាសឲ្យសង្ឃដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិត​សុធម្មភិក្ខុនេះ ជេរចិត្តគហបតិ ដែលជាអ្នកមានសទ្ធាជ្រះថ្លា ជាទាយក ជា​កប្បិយការក ជាឧបដ្ឋាកសង្ឃ​ ដោយ​ពាក្យថោកទាប និងដៀលត្មះ​ ដោយពាក្យថោកទាប។ សង្ឃ​ធ្វើបដិសារណីយកម្ម​ ដល់សុធម្មភិក្ខុ ដោយពាក្យថា លោកត្រូវ​សូមទោស​ នឹងចិត្តគហបតិ។ ការធ្វើ​ បដិសារណីយកម្ម ដល់សុធម្មភិក្ខុ ដោយពាក្យថា លោកត្រូវ​សូមទោស​ នឹងចិត្តគហបតិ គួរដល់​លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម មិនគួរដល់​លោកដ៏​មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំប្រកាស​សេចក្តី​នេះ ជាគំរប់​ពីរដងផង។បេ។ ខ្ញុំប្រកាស​សេចក្តីនេះ ជាគំរប់​បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់​ខ្ញុំ ដ្បិត​សុធម្មភិក្ខុនេះ ជេរចិត្តគហបតិ ដែលជាអ្នកមានសទ្ធាជ្រះថ្លា ជាទាយក ជាកប្បិយការក ជាឧបដ្ឋាកសង្ឃ​ ដោយ​ពាក្យថោកទាប និងដៀលត្មះ​ ដោយពាក្យថោកទាប។ ឥឡូវ សង្ឃ​ធ្វើ បដិសារណីយកម្ម​ ដល់សុធម្មភិក្ខុ ដោយពាក្យថា លោកត្រូវ​សូមទោស​ នឹងចិត្តគហបតិ។ ការធ្វើ​បដិសារណីយកម្ម ដល់សុធម្មភិក្ខុ ដោយពាក្យថា លោកត្រូវ​សូមទោស​​ នឹងចិត្តគហបតិ ដូច្នេះ គួរដល់​លោកដ៏មានអាយុអង្គណា លោកដ៏​មានអាយុ​អង្គ​នោះ​ គប្បីស្ងៀម មិនគួរដល់​លោកដ៏​មានអាយុអង្គណា លោកដ៏មានអាយុអង្គ​នោះ ​គប្បី​ពោល​ឡើង។ បដិសារណីយកម្ម សង្ឃបានធ្វើ​ដល់សុធម្មភិក្ខុ ដោយពាក្យថា លោកត្រូវ​សូម​ទោស នឹងចិត្តគហបតិ ដូច្នេះ គួរដល់​សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំ​សូមចាំទុកសេចក្តីនោះ ដោយអាការស្ងៀមយ៉ាងនេះ។

[១៣៥] ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម ដែលសង្ឃរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយអង្គ៣ គឺកម្មដែលធ្វើ ​ក្នុងទីកំបាំងមុខ១ កម្មដែលធ្វើ ដោយមិនបានសាកសួរ១ កម្មដែលធ្វើមិនបានតាមប្តេជ្ញា១ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម ដែលរម្ងាប់​ ដោយអាក្រក់ផង ប្រកប​ដោយ អង្គ៣នេះឯង។

[១៣៦] ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម ដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលធ្វើ ដោយមិនមាន​អាបត្តិ១ កម្មដែលធ្វើ ដោយអាបត្តិ ជាអទេសនាគាមិនី១ កម្មដែលធ្វើ ដោយអាបត្តិ ដែលភិក្ខុ​បាន​សំដែងហើយ១ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម ដែលរម្ងាប់​ ដោយអាក្រក់​ផង ប្រកបដោយ អង្គ៣នេះឯង។

[១៣៧] ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម ដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្ម ដែលមិនបានចោទហើយ ស្រាប់តែធ្វើ១ កម្មដែលមិនរំលឹក ហើយស្រាប់តែធ្វើ១ កម្មដែល​មិនលើកអាបត្តិឡើង ហើយ​ស្រាប់​តែធ្វើ១ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម ដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣នេះឯង។

[១៣៨] ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម ដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលធ្វើ ក្នុងទីកំបាំងមុខ១ កម្មដែលធ្វើ​មិនត្រូវតាមធម៌១ កម្មដែលធ្វើ ដោយពួក១ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ប្រកបដោយ អង្គ៣នេះឯង។បេ។

[១៣៩] ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម ដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលធ្វើ ដោយមិនបាន​សាកសួរ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម​ ដែល​រម្ងាប់ ​ដោយអាក្រក់ផង ប្រកបដោយ អង្គ៣នេះឯង។

[១៤០] ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម ដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្ម ដែលធ្វើមិនតាមប្តេជ្ញា (របស់ភិក្ខុ)១ កម្មដែលធ្វើ មិនត្រូវតាមធម៌១ កម្មដែល ធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម ដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។

[១៤១] ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម ដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្ម ដែលធ្វើដោយមិនមានអាបត្តិ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែល​ធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម ដែល​រម្ងាប់​ ដោយ​អាក្រក់ផង ប្រកបដោយ​អង្គ៣នេះឯង។

[១៤២] ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម ដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្ម ដែលធ្វើដោយអាបត្តិ​ជា​អទេសនាគាមិនី១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែល​ធ្វើដោយពួក១។បេ។

[១៤៣] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើដោយអាបត្តិ ដែលភិក្ខុសំដែងហើយ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្ម។បេ។ ប្រកបដោយអង្គ៣នេះឯង។

[១៤៤] ម្នាលភិក្ខុទាំងឡាយ អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលមិនចោទ ហើយ​ស្រាប់​តែ​ធ្វើ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម ដែល​រម្ងាប់​ ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។

[១៤៥] ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម ដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលមិនរំលឹក ហើយស្រាប់​តែ​ធ្វើ១ កម្មដែលមិនត្រូវធ្វើតាមធម៌១ កម្មដែល​ធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម ដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។

[១៤៦] ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្មផង។បេ។ ប្រកបដោយ​អង្គ៣ដទៃទៀត គឺកម្មដែល​សង្ឃមិនលើកអាបត្តិឡើង ហើយស្រាប់តែធ្វើ១ កម្មដែល​ធ្វើមិន​ត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម ដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយអង្គ៣​នេះឯង។

ចប់ អធម្មកម្មមានចំនួន១២ ក្នុងបដិសារណីយកម្ម។

[១៤៧] ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្ម ដែលរម្ងាប់ ដោយល្អផង ប្រកបដោយអង្គ៣ គឺកម្មដែលធ្វើចំពោះមុខ១ កម្មដែលធ្វើ ដោយការសាកសួរ១ កម្មដែលធ្វើតាមពាក្យប្តេជ្ញា១ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។

[១៤៨] ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្ម ដែលរម្ងាប់ ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្ម ដែលធ្វើដោយអាបត្តិ១ កម្មដែលធ្វើ  ដោយអាបត្តិជា ទេសនាគាមិនី១ កម្មដែលធ្វើតាមអាបត្តិ ដែលភិក្ខុមិនបានសំដែង១ ម្នាលភិក្ខុ​ទាំងឡាយ បដិសារណីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្ម ដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។

[១៤៩] ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្ម ដែលរម្ងាប់ ដោយល្អផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្ម ដែលចោទហើយ ទើបធ្វើ១ កម្មដែលរំលឹកហើយ ទើបធ្វើ១ កម្មដែលលើកអាបត្តិហើយ ទើបធ្វើ១ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម។បេ។ ប្រកបដោយអង្គ៣នេះឯង។

[១៥០] ម្នាលភិក្ខុទាំងឡាយ អង្គ៣ដទៃទៀត។បេ។ គឺកម្ម ដែលធ្វើចំពោះមុខ១ កម្មដែល​ធ្វើតាមធម៌១ កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម។បេ។ ប្រកបដោយអង្គ៣នេះឯង។

[១៥១] ម្នាលភិក្ខុទាំងឡាយ អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើដោយការសាកសួរ១ កម្មដែលធ្វើតាមធម៌១ កម្មដែលធ្វើដោយសេចក្តីព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម។បេ។ ប្រកបដោយអង្គ៣នេះឯង។

[១៥២] ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ប្រកបដោយអង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើ តាមពាក្យប្តេជ្ញា១ កម្មដែលធ្វើតាមធម៌១ កម្មដែលធ្វើ ដោយ​សេចក្តី​ព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម។បេ។ ប្រកបដោយអង្គ៣នេះឯង។

[១៥៣] ម្នាលភិក្ខុទាំងឡាយ អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើ ដោយអាបត្តិ១ កម្មដែលធ្វើតាមធម៌១ កម្មដែលធ្វើ ដោយ​សេចក្តី​ព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម។បេ។ ប្រកបដោយអង្គ៣នេះឯង។

[១៥៤] ម្នាលភិក្ខុទាំងឡាយ អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើ ដោយអាបត្តិ ជា ទេសនាគាមិនី១ កម្មដែលធ្វើតាមធម៌១ កម្មដែលធ្វើ ដោយ​សេចក្តី​ព្រមព្រៀង១។បេ។

[១៥៥] ម្នាលភិក្ខុទាំងឡាយ អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើ ដោយអាបត្តិ ដែល​ភិក្ខុមិនបានសំដែង១ កម្មដែលធ្វើតាមធម៌១ កម្មដែលធ្វើ ដោយ​សេចក្តី​ព្រមព្រៀង១ ម្នាលភិក្ខុទាំងឡាយ។បេ។

[១៥៦] ម្នាលភិក្ខុទាំងឡាយ អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលចោទហើយ ទើបធ្វើ១ កម្មដែលធ្វើតាមធម៌១ កម្មដែលធ្វើ ដោយ​សេចក្តី​ព្រមព្រៀង១ ម្នាលភិក្ខុទាំងឡាយ។បេ។

[១៥៧] ម្នាលភិក្ខុទាំងឡាយ អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលរំលឹកហើយ ទើបធ្វើ១ កម្មដែលធ្វើតាមធម៌១ កម្មដែលធ្វើ ដោយ​សេចក្តី​ព្រមព្រៀង១ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្ម ដែលរម្ងាប់ ដោយល្អផង ប្រកប​ដោយ​អង្គ​៣នេះឯង។

[១៥៨] ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្ម​ដែលរម្ងាប់ ដោយល្អផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្ម ដែលលើកអាបត្តិឡើង ហើយទើប​ធ្វើ១ កម្មដែលធ្វើតាមធម៌១ កម្មដែលធ្វើ ដោយ​សេចក្តី​ព្រមព្រៀង១ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្ម ​ដែលរម្ងាប់ ដោយល្អផង ប្រកបដោយ អង្គ៣នេះឯង។

ចប់ធម្មកម្មមាន១២ ក្នុងបដិសារណីយកម្ម។

[១៥៩] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើ បដិសារណីយកម្ម ដល់ភិក្ខុ​ដែលប្រកបដោយ អង្គ៥ គឺភិក្ខុព្យាយាម​ មិនឲ្យពួកគ្រហស្ថបានលាភ១ ព្យាយាម​ មិនឲ្យពួក​គ្រហស្ថ​បានប្រយោជន៍១ ព្យាយាម​ មិនឲ្យពួកគ្រហស្ថ បានលំនៅ១ ជេរប្រទេចពួកគ្រហស្ថ១ បំបែកពួកគ្រហស្ថ ឲ្យបែកចាកពួកគ្រហស្ថ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បី​ធ្វើបដិសារណីយកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង [អដ្ឋកថា ថា សូម្បីប្រកបដោយអង្គ១ ក៏គប្បីធ្វើបដិសារណីយកម្មដែរ។]។

[១៦០] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើបដិសារណីយកម្ម ដល់ភិក្ខុ​ដែលប្រកបដោយ អង្គ៥ដទៃទៀត គឺភិក្ខុពោលតិះដៀលព្រះពុទ្ធ ចំពោះ (មុខ) ពួកគ្រហស្ថ១ ពោលតិះដៀលព្រះធម៌ ចំពោះ (មុខ) ពួកគ្រហស្ថ១ ពោលតិះដៀលព្រះសង្ឃ ចំពោះ (មុខ) ពួកគ្រហស្ថ១ ជេរពួកគ្រហស្ថ ដោយពាក្យថោកទាប ដៀលត្មះពួកគ្រហស្ថ ដោយពាក្យ​ថោកទាប១ ទទួលពាក្យប្តេជ្ញា ប្រកបដោយធម៌ អំពីពួកគ្រហស្ថហើយ ត្រឡប់​ជាមិនធ្វើឲ្យពិត តាមពាក្យប្តេជ្ញា១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើ​បដិសារណីយកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង។

[១៦១] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើបដិសារណីយកម្ម ដល់ភិក្ខុ​ ៥ពួក គឺភិក្ខុមួយពួក ព្យាយាមមិនឲ្យគ្រហស្ថបានលាភ១ មួយពួកព្យាយាម​ មិនឲ្យពួក​គ្រហស្ថ​បាន​ប្រយោជន៍១ មួយពួកព្យាយាម​ មិនឲ្យពួកគ្រហស្ថបានលំនៅ១ មួយពួក​ជេរប្រទេច​ពួក​គ្រហស្ថ១ មួយពួកបំបែកពួកគ្រហស្ថ (ឲ្យបែក)ចាកពួកគ្រហស្ថ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើបដិសារណីយកម្ម ដល់ភិក្ខុ៥ពួកនេះឯង។

[១៦២] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើបដិសារណីយកម្ម ដល់ភិក្ខុ​៥ពួកដទៃទៀត គឺភិក្ខុមួយពួកពោលតិះដៀលព្រះពុទ្ធ ចំពោះ (មុខ) ពួកគ្រហស្ថ១ មួយពួក​ពោល​តិះដៀលព្រះធម៌ ចំពោះ (មុខ) ពួកគ្រហស្ថ១ មួយពួកពោលតិះដៀលព្រះសង្ឃ ចំពោះ (មុខ) ពួកគ្រហស្ថ១ មួយពួកជេរពួកគ្រហស្ថ ដោយពាក្យថោកទាប មួយពួក​ដៀលត្មះ​ពួក​គ្រហស្ថ ដោយពាក្យថោកទាប១ មួយពួកទទួលពាក្យប្តេជ្ញា ប្រកប​ដោយ​ធម៌ អំពីពួក​គ្រហស្ថ​ហើយ ហើយត្រឡប់​ជាមិនធ្វើឲ្យពិត តាមពាក្យប្តេជ្ញា១ ម្នាលភិក្ខុទាំងឡាយ កាល​បើ​សង្ឃប្រាថ្នា ក៏គប្បីធ្វើ​បដិសារណីយកម្ម ដល់ភិក្ខុ៥ពួកនេះឯង។

ចប់បដិសារណីយកម្ម មានប្រាំៗ បួនលើក (ម្ភៃ) ដែលសង្ឃ​ប្រាថ្នា (នឹងធ្វើ ក៏ធ្វើបាន)។

[១៦៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសង្ឃបានធ្វើបដិសារណីយកម្មហើយ គួរប្រព្រឹត្ត​វត្ត ដោយត្រឹមត្រូវ។ ឯការប្រព្រឹត្តវត្ត ដោយត្រឹមត្រូវ ក្នុង​បដិសារណីយកម្ម​នោះ ដូច្នេះ គឺភិក្ខុនោះ មិនត្រូវឲ្យឧបសម្បទា ១ មិនត្រូវឲ្យនិស្ស័យ ១ មិនត្រូវឲ្យសាមណេរបម្រើខ្លួន ១ មិនត្រូវទទួលការ​សន្មតិខ្លួន ជាអ្នកប្រដៅ​ភិក្ខុនី ១ ទុកជាសង្ឃបានសន្មតហើយ ក៏មិនត្រូវប្រដៅភិក្ខុនីទាំងឡាយ ១ សង្ឃបានធ្វើបដិសារណីយកម្ម ព្រោះអាបត្តិណា ភិក្ខុមិនគប្បី​ត្រូវអាបត្តិនោះទៀត ១ ឬអាបត្តិ​ដទៃ ប្រហែលគ្នានឹងអាបត្តិនោះ១ ឬអាបត្តិដែល​ធ្ងន់ជាងអាបត្តិមុននោះ ១ ភិក្ខុនោះ មិនត្រូវតិះដៀលកម្ម ១ មិនត្រូវតិះដៀលភិក្ខុដែលធ្វើកម្ម ១ មិនត្រូវ​ហាម​ឧបោសថ ដល់ភិក្ខុ​ជាបកតត្ត ១ មិនត្រូវហាមបវារណា ដល់ភិក្ខុជាបកតត្ត ១ មិនត្រូវធ្វើជាអ្នកមានមាត់ពាក្យ (ក្នុង​អធិករណ៍នោះ) ១ មិនត្រូវទទួលនាទី ជាធំក្នុង​វត្ត ១ មិនត្រូវឲ្យធ្វើឱកាស (ដើម្បីចោទ) ១ មិនត្រូវ​ចោទគេ ១ មិនត្រូវរំលឹកគេ ១ មិនត្រូវ​ប្រកបពួកភិក្ខុ (ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា ១។

ចប់វត្ត១៨ ក្នុងបដិសារណីយកម្ម។

[១៦៤] គ្រានោះ សង្ឃបានធ្វើបដិសារណីយកម្ម ដល់សុធម្មភិក្ខុថា លោកត្រូវ​សូមទោស នឹងចិត្តគហបតិ។ សុធម្មភិក្ខុនោះ កាលបើសង្ឃ​បានធ្វើ​បដិសារណីយកម្ម​ហើយ ក៏ទៅកាន់​នគរ​​មច្ឆិកាសណ្ឌ បែរជាអៀនអន់ មិនអាចនឹងសូមទោសចិត្តគហបតិឡើយ។ លោកក៏ត្រឡប់ មកក្រុង​សាវត្ថីវិញ។ ភិក្ខុទាំង​ឡាយ និយាយយ៉ាងនេះថា នែអាវុសោសុធម្ម លោកបានសូមទោស នឹង​ចិត្តគហបតិហើយឬ។ សុធម្មភិក្ខុឆ្លើយថា នែអាវុសោទាំងឡាយ ខ្ញុំបានចេញអំពីទីនេះ ទៅដល់​​នគរមច្ឆិកាសណ្ឌ​ហើយ ក៏មានសេចក្តីអៀនអន់ មិនអាចសូមទោស នឹងចិត្តគហបតិ​ឡើយ។ ភិក្ខុទាំងនោះ បានក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ បើដូច្នោះ ចូរសង្ឃឲ្យអនុទូត [ភិក្ខុជាអ្នកទទួលបម្រើរបស់សង្ឃ ដែលត្រូវ​ចាត់​ឲ្យ​ទៅ តាមពិនិត្យ​មើល​ការ ឬជួយសូមទោស គឺជាអ្នកដំណាងសង្ឃ។] ដល់សុធម្មភិក្ខុ ដើម្បី​សូមទោស​ នឹងចិត្តគហបតិ។ ម្នាលភិក្ខុទាំងឡាយ (ភិក្ខុជាអនុទូតនោះ) សង្ឃ​ត្រូវប្រគល់​​យ៉ាង​នេះ។ សង្ឃត្រូវសូមភិក្ខុជាមុន លុះសូមហើយ ត្រូវភិក្ខុដែលឆ្លាស ប្រតិពល ប្រកាស​សង្ឃឲ្យ​ដឹង​ថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ បើ​បដិសារណីយកម្ម មាន​កាល​គួរ​ ​ដល់សង្ឃហើយ សង្ឃត្រូវប្រគល់ភិក្ខុឈ្មោះនេះ ឲ្យជាអនុទូត របស់សុធម្មភិក្ខុ ដើម្បី​សូមទោស នឹង​ចិត្តគហបតិ​ចុះ។ នេះជា​ញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សង្ឃប្រគល់​ភិក្ខុឈ្មោះនេះ ឲ្យជាអនុទូត របស់សុធម្មភិក្ខុ ដើម្បីសូមទោស នឹងចិត្តគហបតិ។ ការប្រគល់​ភិក្ខុឈ្មោះ​នេះ ឲ្យជាអនុទូត របស់សុធម្មភិក្ខុ ដើម្បីសូមទោស នឹងចិត្តគហបតិ គួរដល់​លោក​ដ៏​មាន​អាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរ​ដល់លោក​ដ៏មានអាយុ​អង្គណា លោកដ៏មាន​​អាយុ​អង្គនោះ ត្រូវនិយាយឡើង។ សង្ឃបានប្រគល់ ​ភិក្ខុឈ្មោះនេះ ឲ្យជាអនុទូត របស់សុធម្មភិក្ខុ ដើម្បី​នឹង​សូមទោស នឹងចិត្តគហបតិហើយ ការប្រគល់​អនុទូតនោះ គួរដល់សង្ឃ ព្រោះហេតុនោះ បាន​ជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការ​ស្ងៀម​យ៉ាងនេះ។

[១៦៥] ម្នាលភិក្ខុទាំងឡាយ សុធម្មភិក្ខុនោះ ត្រូវទៅនគរមច្ឆិកាសណ្ឌ ជាមួយនឹង​ភិក្ខុជា​អនុទូត ហើយសូមទោស នឹងចិត្តគហបតិថា ម្នាលគហបតិ អ្នកចូរអត់ទោស ម្នាលគហបតិ អាត្មា​ឲ្យអ្នកជ្រះថ្លា (វិញ) បើសុធម្មភិក្ខុនោះ និយាយយ៉ាងនេះ ចិត្តគហបតិ ក៏បាន​ព្រមអត់ទោសឲ្យ ការ​អត់ទោសឲ្យ យ៉ាងនេះ ជាការល្អ។ បើចិត្តគហបតិ មិនព្រមអត់ទោសឲ្យទេ ត្រូវភិក្ខុជាអនុទូត ជួយនិយាយថា ម្នាលចិត្តគហបតិ អ្នកចូរអត់ទោស ដល់ភិក្ខុនេះចុះ ភិក្ខុនេះ នឹងឲ្យអ្នកជ្រះថ្លាវិញ បើភិក្ខុជាអនុទូត និយាយយ៉ាងនេះហើយ ចិត្តគហបតិ ក៏អត់ទោសឲ្យ ការព្រមអត់ទោសឲ្យ យ៉ាងនេះ ជាការល្អ។ បើចិត្តគហបតិ មិនព្រមអត់ទោសឲ្យទេ ត្រូវភិក្ខុ​ជា​អនុទូត និយាយថា ម្នាលចិត្តគហបតិ អ្នកចូរអត់ទោស ដល់ភិក្ខុនេះចុះ អាត្មានឹងឲ្យអ្នកជ្រះថ្លាវិញ បើភិក្ខុជាអនុទូត និយាយយ៉ាងនេះហើយ ចិត្តគហបតិ ក៏ព្រមអត់ទោសឲ្យ ការព្រមអត់ទោសឲ្យ យ៉ាងនេះ ជាការល្អ។ បើចិត្តគហបតិនោះ មិនព្រមអត់ទោសឲ្យទេ ត្រូវភិក្ខុ​ជា​អនុទូត និយាយទៀតថា ម្នាលចិត្តគហបតិ អ្នកចូរអត់ទោស ដល់ភិក្ខុនេះ តាមពាក្យរបស់សង្ឃចុះ បើភិក្ខុជាអនុទូត និយាយយ៉ាងនេះហើយ ចិត្តគហបតិ ក៏ព្រមអត់ទោសឲ្យ ការព្រមអត់ទោសឲ្យ យ៉ាងនេះ ជាការល្អ។ បើចិត្តគហបតិ មិនព្រម​អត់​ទោស​ឲ្យទេ ត្រូវភិក្ខុ​ជា​អនុទូត កុំឲ្យសុធម្មភិក្ខុលះទីឧបចារ ដែលមើលឃើញ កុំឲ្យលះទីឧបចារ ដែលស្តាប់ឮ របស់ចិត្តគហបតិឡើយ ហើយឲ្យធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង រួចឲ្យអង្គុយច្រហោង ផ្គងអញ្ជលី ហើយឲ្យសំដែងអាបត្តិនោះចេញ។

[១៦៦] វេលានោះ ឯសុធម្មភិក្ខុដ៏មានអាយុ ក៏បានទៅកាន់នគរមច្ឆិកាសណ្ឌ ជាមួយនឹង​ភិក្ខុជាអនុទូត ហើយសូមទោសចិត្តគហបតិ។ សុធម្មភិក្ខុនោះ ព្រមប្រព្រឹត្តវត្តដោយប្រពៃ ទាំង​សម្លបរោម ប្រព្រឹត្តវត្ត​ គួរដល់កិរិយារលាស់ចេញចាកកម្ម រួចចូលទៅរកភិក្ខុទាំងឡាយ ហើយនិយាយ​យ៉ាងនេះថា ម្នាលអាវុសោ​ទាំងឡាយ ខ្ញុំជាអ្នកដែលសង្ឃបាន​ធ្វើបដិសារណីយកម្មហើយ ក៏ប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា​រលាស់ខ្លួនចេញចាកកម្មហើយ ខ្ញុំត្រូវប្រតិបត្តិ​ដូចម្តេច(ទៀត)។ ភិក្ខុទាំងនោះ បានក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូររម្ងាប់​បដិសារណីយកម្មរបស់សុធម្មភិក្ខុចុះ។

[១៦៧] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់បដិសារណីយកម្ម ដល់ភិក្ខុ ដែលប្រកបដោយអង្គ៥ គឺភិក្ខុឲ្យឧបសម្បទា១ ឲ្យនិស្ស័យ១ ឲ្យសាមណេរ​បម្រើខ្លួន១ ទទួលការ​សន្មតិខ្លួន ជាអ្នកប្រដៅ​ភិក្ខុនី១ ដែលសង្ឃបានសន្មតហើយ ក៏ទៅប្រដៅភិក្ខុនី១ ម្នាលភិក្ខុទាំង​ឡាយ សង្ឃមិនត្រូវរម្ងាប់បដិសារណីយកម្ម របស់ភិក្ខុ ដែលប្រកបដោយ​ អង្គ៥នេះ​ទេ។

[១៦៨] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ បដិសារណីយកម្ម ដល់ភិក្ខុ ដែលប្រកប​ដោយ អង្គ៥ដទៃទៀត គឺភិក្ខុ ដែលសង្ឃបានធ្វើ បដិសារណីយកម្ម ព្រោះអាបត្តិណា នៅតែ​ត្រូវ​អាបត្តិ​នោះទៀត១ ឬអាបត្តិដទៃ ដែលប្រហែលគ្នា នឹងអាបត្តិនោះ១ ឬអាបត្តិ ដែល​ធ្ងន់​ជាង​អាបត្តិនោះ១ តិះដៀល​កម្ម១ តិះដៀលពួកភិក្ខុដែលធ្វើកម្ម១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវ​រម្ងាប់ ​បដិសារណីយកម្ម​ដល់ភិក្ខុ ដែលប្រកប​ដោយ​អង្គ៥នេះទេ។

[១៦៩] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ បដិសារណីយកម្ម ដល់ភិក្ខុ ដែលប្រកប​​ដោយអង្គ៨ គឺភិក្ខុហាមឧបោសថ ដល់ភិក្ខុ​ជាបកតត្ត១ ហាម​បវារណា ដល់ភិក្ខុជាបកតត្ត១ ធ្វើជាអ្នកមានមាត់ពាក្យ (ក្នុង​អធិករណ៍នោះ)១ ទទួលនាទី ជាធំក្នុងវត្ត១ ឲ្យធ្វើឱកាស (ដើម្បីចោទ)១ ​ចោទ១ រំលឹក១ ​ប្រកប​ពួកភិក្ខុ (ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់​​បដិសារណីយកម្ម ដល់ភិក្ខុដែលប្រកប​ដោយអង្គ៨នេះទេ។

ចប់អង្គមានចំនួន១៨ ដែលសង្ឃមិនត្រូវរម្ងាប់ក្នុងបដិសារណីយកម្ម។

[១៧០] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់បដិសារណីយកម្ម ដល់ភិក្ខុ ដែលប្រកប​ដោយអង្គ៥ គឺភិក្ខុមិនបានឲ្យឧបសម្បទា១ មិនបានឲ្យនិស្ស័យ១ មិនបានឲ្យ​​សាមណេរ​​បម្រើ​ខ្លួន១ មិនបានទទួលការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី១ ដែលសង្ឃបានសន្មតហើយ ក៏មិនប្រដៅ​ភិក្ខុនី១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់​បដិសារណីយកម្ម ដល់ភិក្ខុ ដែលប្រកប​ដោយ អង្គ៥នេះឯង។

[១៧១] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ បដិសារណីយកម្ម ដល់ភិក្ខុ ដែលប្រកប​ដោយអង្គ៥ដទៃទៀត គឺភិក្ខុដែលសង្ឃបានធ្វើ បដិសារណីយកម្ម ព្រោះ​អាបត្តិណា ហើយមិន​បាន​ត្រូវអាបត្តិនោះទៀត១ ឬអាបត្តិដទៃ ប្រហែលគ្នា នឹងអាបត្តិនោះ១ ឬអាបត្តិ​ដែលធ្ងន់​ជាង​អាបត្តិ​មុននោះ១ មិនបានតិះដៀល​កម្ម១ មិនបានតិះដៀល​​ពួកភិក្ខុអ្នកធ្វើកម្ម១ ម្នាលភិក្ខុ​ទាំងឡាយ សង្ឃត្រូវរម្ងាប់ បដិសារណីយកម្ម ដល់ភិក្ខុ ដែលប្រកប​ដោយ អង្គ៥នេះឯង។

[១៧២] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ បដិសារណីយកម្ម ដល់ភិក្ខុ ដែលប្រកប​ដោយអង្គ៨ គឺភិក្ខុមិនបានហាមឧបោសថ ដល់ភិក្ខុជាបកតត្ត១ មិនបានហាមបវារណា ដល់ភិក្ខុ​ជា​បកតត្ត១ មិនបានធ្វើជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណ៍នោះ)១ មិនបានទទួល​នាទីជាធំក្នុងវត្ត១ មិនបានឲ្យធ្វើឱកាស (ដើម្បីចោទ)១ មិនបានចោទគេ១ មិនបានរំលឹក១ មិនបានប្រកបពួកភិក្ខុ (ឲ្យឈ្លោះ) នឹងភិក្ខុផងគ្នា១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវ​រម្ងាប់​បដិសារណីយកម្ម ដល់ភិក្ខុដែលប្រកបដោយ អង្គ៨នេះឯង។

ចប់ អង្គមានចំនួន១៨ ដែលសង្ឃត្រូវរម្ងាប់ ក្នុងបដិសារណីយកម្ម។

[១៧៣] ម្នាលភិក្ខុទាំងឡាយ ឯបដិសារណីយកម្មនោះ សង្ឃត្រូវរម្ងាប់យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សុធម្មភិក្ខុ ត្រូវចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង រួចថ្វាយបង្គំបាទា របស់ភិក្ខុចាស់ទាំងឡាយ ហើយអង្គុយច្រហោង ផ្គងអញ្ជលី និយាយយ៉ាងនេះ​នឹងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំជាអ្នកដែលសង្ឃ​ បានធ្វើបដិសារណីយកម្មរួចហើយ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ចេញចាកកម្ម មកសូម​ការរម្ងាប់ ​បដិសារណីយកម្ម។ ភិក្ខុនោះ ត្រូវសូម ជាគំរប់ពីរដងផង។ ត្រូវសូម​ ជាគំរប់​បីដងផង។ ភិក្ខុដែលឆ្លាស ប្រតិពល ត្រូវញុំាងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ សុធម្មភិក្ខុនេះ សង្ឃបានធ្វើ បដិសារណីយកម្មហើយ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំង​សម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ខ្លួនចេញចាកកម្ម មកសូមការរម្ងាប់ បដិសារណីយកម្ម។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃត្រូវរម្ងាប់ បដិសារណីយកម្ម ដល់សុធម្មភិក្ខុចេញ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សុធម្មភិក្ខុនេះ សង្ឃបានធ្វើ បដិសារណីយកម្មហើយ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ខ្លួន ចេញចាកកម្ម មកសូម​ការរម្ងាប់ ​បដិសារណីយកម្ម។ សង្ឃរម្ងាប់​បដិសារណីយកម្ម ដល់សុធម្មភិក្ខុ។ ការរម្ងាប់​បដិសារណីយកម្ម ដល់សុធម្មភិក្ខុ គួរដល់លោក​ដ៏មាន​អាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរ​ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ ខ្ញុំប្រកាស​សេចក្តី​នេះ ជាគំរប់ពីរដងផង។ បពិត្រ​ព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ សុធម្មភិក្ខុ​នេះ សង្ឃបានធ្វើ​ បដិសារណីយកម្ម​ហើយ បាន​ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំង​សម្លបរោម ប្រព្រឹត្តវត្ត គួរដល់​កិរិយា ​រលាស់​ខ្លួនចេញចាកកម្ម មក​សូមការរម្ងាប់ បដិសារណីយកម្ម។ សង្ឃរម្ងាប់បដិសារណីយកម្ម ដល់សុធម្មភិក្ខុ។ ​ការរម្ងាប់​បដិសារណីយកម្ម ដល់សុធម្មភិក្ខុ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរ​ដល់លោកដ៏មានអាយុអង្គណា លោកដ៏មាន​អាយុ​អង្គនោះ ត្រូវនិយាយឡើង។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ សុធម្មភិក្ខុនេះ សង្ឃបានធ្វើ បដិសារណីយកម្មហើយ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំង​សម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ខ្លួនចេញ ចាកកម្ម មកសូមការ​រម្ងាប់ ​បដិសារណីយ​កម្ម។ សង្ឃរម្ងាប់ បដិសារណីយកម្ម ដល់សុធម្មភិក្ខុ។ ការរម្ងាប់​ បដិសារណីយកម្ម ដល់ សុធម្មភិក្ខុ គួរដល់លោក​ដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរ​ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ សង្ឃបានរម្ងាប់​បដិសារណីយកម្ម ដល់​សុធម្មភិក្ខុ​ហើយ ការរម្ងាប់បដិសារណីយកម្ម ដល់សុធម្មភិក្ខុនេះ គួរដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។

ចប់បដិសារណីយកម្មទី៤។

[១៧៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់នៅក្នុងឃោសិតារាម ជិតក្រុង​កោសម្ពី។ វេលានោះឯង ឆន្នភិក្ខុដ៏មានអាយុ ត្រូវអាបត្តិហើយ មិនប្រាថ្នានឹងឃើញ​ នូវអាបត្តិឡើយ។ ភិក្ខុ​ទាំងឡាយឯណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា មិនសមបើ ឆន្នដ៏មានអាយុ ត្រូវអាបត្តិហើយ មិនប្រាថ្នានឹងឃើញអាបត្តិសោះ។ ទើប​ភិក្ខុ​ទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។

[១៧៥] ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ក្នុងវេលានោះ ហើយត្រាស់សួរភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ បានឮថា ឆន្នភិក្ខុត្រូវ​អាបត្តិហើយ មិនប្រាថ្នានឹងឃើញអាបត្តិ ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ការនេះ មិនសមគួរ​ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ មិនសមបើ មោឃបុរសនោះ ត្រូវអាបត្តិហើយ មិនប្រាថ្នានឹង​ឃើញអាបត្តិទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ នឹងបានដឹកនាំពួកជន ដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាឡើងក៏ទេ។បេ។ លុះទ្រង់​បន្ទោសរួច។បេ។ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុ​ទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរធ្វើឧក្ខេបនីយកម្ម គឺមិនឲ្យបរិភោគ​រួមជាមួយនឹងសង្ឃ ព្រោះមិនឃើញអាបត្តិ ដល់ឆន្នភិក្ខុចុះ។ ម្នាលភិក្ខុទាំងឡាយ ឯឧក្ខេបនីយកម្មនោះ សង្ឃត្រូវធ្វើយ៉ាងនេះ។ សង្ឃត្រូវចោទឆន្នភិក្ខុជាមុន លុះចោទហើយ ត្រូវរំលឹក លុះរំលឹកហើយ ត្រូវលើកអាបត្តិឡើង លុះលើកអាបត្តិឡើងហើយ ភិក្ខុដែលឆ្លាស ប្រតិពល ត្រូវញុំាងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ឆន្នភិក្ខុនេះ ត្រូវអាបត្តិហើយ មិនប្រាថ្នានឹងឃើញអាបត្តិឡើយ បើកម្មមានកាលគួរដល់សង្ឃហើយ សង្ឃ​ត្រូវធ្វើឧក្ខេបនីយកម្ម គឺកុំឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ព្រោះមិនឃើញអាបត្តិ ដល់ឆន្នភិក្ខុចុះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ឆន្នភិក្ខុនេះ ត្រូវអាបត្តិហើយ មិនប្រាថ្នា​នឹង​ឃើញអាបត្តិទេ។ សង្ឃក៏ធ្វើឧក្ខេបនីយកម្ម គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ព្រោះមិន​ឃើញ​អាបត្តិ ដល់ឆន្នភិក្ខុ។ ការធ្វើឧក្ខេបនីយកម្ម គឺមិនឲ្យបរិភោគរួមជាមួយនឹងសង្ឃ ព្រោះមិនឃើញអាបត្តិ ដល់ឆន្នភិក្ខុ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មាន​អាយុ​អង្គនោះ ត្រូវស្ងៀម មិនគួរ​ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់​បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ឆន្នភិក្ខុនេះ ត្រូវអាបត្តិហើយ មិនប្រាថ្នា​នឹង​ឃើញអាបត្តិទេ។ សង្ឃក៏ធ្វើឧក្ខេបនីយកម្ម គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ព្រោះមិន​ឃើញ​អាបត្តិ ដល់ឆន្នភិក្ខុ។ ការធ្វើឧក្ខេបនីយកម្ម គឺមិនឲ្យបរិភោគរួមជាមួយនឹងសង្ឃ ព្រោះមិន​ឃើញ​អាបត្តិ ដល់ឆន្នភិក្ខុ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មាន​អាយុ​អង្គនោះ ត្រូវស្ងៀម មិនគួរ​ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ សង្ឃ​បានធ្វើឧក្ខេបនីយកម្ម គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ព្រោះមិនឃើញអាបត្តិ ដល់ឆន្នភិក្ខុ​ហើយ ការធ្វើឧក្ខេបនីយកម្ម ដល់ឆន្នភិក្ខុនេះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការ​ស្ងៀមយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរប្រាប់គ្នា ក្នុងអាវាសតៗទៅថា ឆន្នភិក្ខុ សង្ឃបានធ្វើឧក្ខេបនីយកម្ម គឺមិនឲ្យបរិភោគរួម​ជាមួយនឹងសង្ឃ ព្រោះមិនឃើញអាបត្តិហើយ។

[១៧៦] ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដែលជាកម្ម​មិនប្រកបដោយធម៌ផង ជាកម្មមិនប្រកបដោយវិន័យផង ជាកម្មដែល​រម្ងាប់​ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ គឺកម្ម ដែលធ្វើ ក្នុងទីកំបាំងមុខ១ កម្មដែលធ្វើ ដោយមិន​បានសាកសួរ១ កម្មដែលធ្វើ ដោយមិនតាមពាក្យប្តេជ្ញា១ ម្នាលភិក្ខុ​ទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះ​មិនឃើញ​អាបត្តិ ដែលជាកម្មមិនប្រកបដោយធម៌ផង ជាកម្មមិនប្រកបដោយ​វិន័យផង ជាកម្មដែលរម្ងាប់ ដោយ​អាក្រក់​ផង ប្រកបដោយ អង្គ៣នេះឯង។

[១៧៧] ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដែលជាកម្ម​មិន​ប្រកប​ដោយ​ធម៌ផង ជាកម្មមិនប្រកបដោយវិន័យផង ជាកម្មដែល​រម្ងាប់​ដោយ​អាក្រក់ផង ប្រកបដោយ​អង្គ​៣ដទៃទៀត គឺកម្មដែលធ្វើដោយគ្មានអាបត្តិ១ កម្មដែលធ្វើ ដោយអាបត្តិមិនមែនជា​ទេសនាគាមិនី១ កម្មដែលធ្វើ ដោយអាបត្តិ ដែលភិក្ខុសំដែងហើយ១។បេ។

[១៧៨] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលមិនបានចោទ ហើយស្រាប់តែធ្វើ១ កម្មដែលមិនបានរំលឹក ហើយស្រាប់តែធ្វើ១ កម្មដែល​មិនបាន​លើកអាបត្តិ​ឡើង ហើយស្រាប់តែ​ធ្វើ១។បេ។

[១៧៩] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើក្នុងទីកំបាំងមុខ១ កម្មដែល​ធ្វើមិនប្រកប​ដោយធម៌១ កម្មដែលធ្វើដោយពួក១។បេ។

[១៨០] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើ ដោយមិនបានសាកសួរ១ កម្មដែល​ធ្វើមិន​ប្រកប​ដោយធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ។បេ។

[១៨១] ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ប្រកបដោយអង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើ ដោយមិនតាមពាក្យប្តេជ្ញា១ កម្មដែល​ធ្វើមិនប្រកប​ដោយ​ធម៌១ កម្មដែលធ្វើ​ដោយពួក១។បេ។

[១៨២] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើ ដោយគ្មានអាបត្តិ១ កម្មដែល​ធ្វើមិនប្រកប​ដោយធម៌១ កម្មដែលធ្វើដោយពួក១។បេ។

[១៨៣] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើ ដោយអាបត្តិដែលមិនមែនជា ទេសនាគាមិនី១ កម្មដែល​ធ្វើមិនប្រកប​ដោយធម៌១ កម្មដែលធ្វើដោយពួក១។បេ។

[១៨៤] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើដោយអាបត្តិ ដែលភិក្ខុសំដែង​ហើយ១ កម្មដែល​ធ្វើមិនប្រកប​ដោយធម៌១ កម្មដែលធ្វើដោយពួក១។បេ។

[១៨៥] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលមិនបានចោទ ហើយស្រាប់តែធ្វើ១ កម្មដែល​ធ្វើមិនប្រកប​ដោយធម៌១ កម្មដែលធ្វើដោយពួក១។បេ។

[១៨៦] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលមិនបានរំលឹក ហើយស្រាប់តែធ្វើ១ កម្មដែល​ធ្វើមិនប្រកប​ដោយធម៌១ កម្មដែលធ្វើដោយពួក១។បេ។

[១៨៧] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលមិនបានលើកអាបត្តិឡើង ហើយស្រាប់តែធ្វើ១ កម្មដែល​ធ្វើមិនប្រកប​ដោយធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុ​ទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដែលជាកម្មមិនប្រកបដោយធម៌ផង ជាកម្ម​មិនប្រកបដោយវិន័យ​ផង ជាកម្មដែលរម្ងាប់​ដោយ​អាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។

ចប់អធម្មកម្ម មានចំនួន១២ ក្នុងឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ។

[១៨៨] ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដែលជាកម្ម​ប្រកប​ដោយ​ធម៌ផង ជាកម្មប្រកបដោយវិន័យផង ជាកម្មដែលរម្ងាប់​ដោយ​ល្អផង ប្រកបដោយអង្គ៣ គឺកម្មដែលធ្វើក្នុងទីចំពោះមុខ១ កម្មដែលធ្វើ ដោយការសាកសួរ១ កម្មដែលធ្វើ តាមពាក្យប្តេជ្ញា១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះ​​មិនឃើញអាបត្តិ ដែលជាកម្មប្រកបដោយធម៌ផង ជាកម្មប្រកបដោយ​វិន័យផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។

[១៨៩] ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដែលជាកម្ម​ប្រកប​ដោយ​ធម៌ផង ជាកម្មប្រកបដោយវិន័យផង ជាកម្មដែលរម្ងាប់​ដោយ​ល្អផង ប្រកបដោយអង្គ៣​ដទៃទៀត គឺកម្មដែលធ្វើតាមអាបត្តិ១ កម្មដែលធ្វើ ដោយអាបត្តិ ជាទេសនាគាមិនី១ កម្មដែលធ្វើ ដោយអាបត្តិ ដែល​ភិក្ខុ​មិន​បាន​សំដែង​ចេញ១។បេ។

[១៩០] អង្គ៣​ដទៃទៀត។បេ។ គឺកម្មដែលចោទហើយ ទើបធ្វើ១ កម្មដែលរំលឹកហើយ ទើបធ្វើ១  កម្មដែលលើកអាបត្តិហើយ ទើបធ្វើ១។បេ។

[១៩១] អង្គ៣​ដទៃទៀត។បេ។ គឺកម្មដែលធ្វើក្នុងទីចំពោះមុខ១ កម្មដែលធ្វើត្រូវតាមធម៌១  កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១។បេ។

[១៩២] អង្គ៣​ដទៃទៀត។បេ។ គឺកម្មដែលធ្វើដោយការសាកសួរ១ កម្មដែលធ្វើត្រូវ​តាមធម៌១  កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១។បេ។

[១៩៣] អង្គ៣​ដទៃទៀត។បេ។ គឺកម្មដែលធ្វើតាមពាក្យប្តេជ្ញា១ កម្មដែលធ្វើត្រូវតាមធម៌១  កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១។បេ។

[១៩៤] អង្គ៣​ដទៃទៀត។បេ។ គឺកម្មដែលធ្វើតាមអាបត្តិ១ កម្មដែលធ្វើត្រូវតាមធម៌១  កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១។បេ។

[១៩៥] អង្គ៣​ដទៃទៀត។បេ។ គឺកម្មដែលធ្វើដោយអាបត្តិ ជាទេសនាគាមិនី១ កម្មដែលធ្វើត្រូវតាមធម៌១  កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១។បេ។

[១៩៦] អង្គ៣​ដទៃទៀត។បេ។ គឺកម្មដែលធ្វើដោយអាបត្តិ ដែលភិក្ខុមិនបានសំដែង​ចេញ១ កម្មដែលធ្វើត្រូវតាមធម៌១  កម្មដែលធ្វើ ដោយ​សេចក្តីព្រមព្រៀង​គ្នា១។បេ។

[១៩៧] អង្គ៣​ដទៃទៀត។បេ។ គឺកម្មដែលចោទហើយ ទើបធ្វើ១ កម្មដែល​ធ្វើត្រូវ​តាម​ធម៌១  កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១។បេ។

[១៩៨] អង្គ៣​ដទៃទៀត។បេ។ គឺកម្មដែលរំលឹកហើយ ទើបធ្វើ១ កម្មដែលធ្វើត្រូវតាមធម៌១  កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១។បេ។

[១៩៩] អង្គ៣​ដទៃទៀត។បេ។ គឺកម្មដែលលើកអាបត្តិឡើងហើយ ទើបធ្វើ១ កម្មដែលធ្វើត្រូវតាមធម៌១  កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១ ម្នាល​ភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដែលជាកម្មប្រកបដោយធម៌ផង ជាកម្មប្រកបដោយ​វិន័យ​ផង ជាកម្មដែល​រម្ងាប់​ដោយល្អផង ប្រកប​ដោយ​អង្គ៣នេះឯង។

ចប់ធម្មកម្ម មានចំនួន១២ ក្នុងឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ។

[២០០] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញ​អាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៣ គឺភិក្ខុបង្កហេតុ បង្កជម្លោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណក្នុងសង្ឃ១ ភិក្ខុល្ងង់ មិនឆ្លាស ត្រូវអាបត្តិច្រើន មិនមានការកំណត់អាបត្តិ១ នៅច្រឡូកច្រឡំ ដោយគ្រហស្ថ ដោយ​ការច្រឡូកច្រឡំមិនសមគួរ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយ​អង្គ៣នេះឯង។

[២០១] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញ​អាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៣ដទៃទៀត គឺភិក្ខុមាន​សីលវិបត្តិ ក្នុងអធិសីល១ មានអាចារវិបត្តិ ក្នុងអជ្ឈាចារ១ មានទិដ្ឋិវិបត្តិ ក្នុងអតិទិដ្ឋិ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃ​ប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយ​អង្គ៣នេះឯង។

[២០២] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញ​អាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៣ដទៃទៀត គឺភិក្ខុពោល​តិះដៀលព្រះពុទ្ធ១ ពោលតិះដៀលព្រះធម៌១ ពោលតិះដៀលព្រះសង្ឃ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយ​អង្គ៣នេះឯង។

[២០៣] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិន​ឃើញ​​អាបត្តិ ដល់ភិក្ខុ៣ពួក គឺភិក្ខុអ្នកបង្កហេតុ។បេ។ បង្កអធិករណ​ក្នុងសង្ឃពួក១ ជាអ្នកល្ងង់ មិនឆ្លាស ត្រូវអាបត្តិច្រើន មិនមានការកំណត់អាបត្តិពួក១ នៅច្រឡូកច្រឡំ ដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរពួក១ ម្នាលភិក្ខុ​ទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើ​ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុ៣ពួកនេះឯង។

[២០៤] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញ​អាបត្តិ ដល់ភិក្ខុ៣ពួកដទៃទៀត គឺភិក្ខុមានសីលវិបត្តិ ក្នុង​អធិសីលពួក១ មានអាចារវិបត្តិ ក្នុងអជ្ឈាចារពួក១ មានទិដ្ឋិវិបត្តិ ក្នុងអតិទិដ្ឋិពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃ​ប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះ​មិនឃើញ​អាបត្តិ ដល់ភិក្ខុ៣ពួកនេះឯង។

[២០៥] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញ​អាបត្តិ ដល់ភិក្ខុ៣ពួកដទៃទៀត គឺភិក្ខុពោល​តិះដៀល​ព្រះពុទ្ធពួក១ ពោលតិះដៀលព្រះធម៌​ពួក១ ពោលតិះដៀលព្រះសង្ឃពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើ​ឧក្ខេបនីយកម្ម ព្រោះមិន​ឃើញ​អាបត្តិ ដល់ភិក្ខុ៣ពួកនេះឯង។

ចប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ មានចំនួន៦ ដែលសង្ឃប្រាថ្នា (នឹងធ្វើក៏ធ្វើបាន)។

[២០៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសង្ឃ បានធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ​ហើយ ត្រូវប្រព្រឹត្តវត្ត ដោយប្រពៃ។ ការប្រព្រឹត្តវត្តដោយប្រពៃ ក្នុងឧក្ខេបនីយកម្មនោះ ដូច្នេះ គឺភិក្ខុនោះ មិនត្រូវឲ្យឧបសម្បទា មិនត្រូវឲ្យនិស្ស័យ មិនត្រូវឲ្យសាមណេរបម្រើខ្លួន មិនត្រូវ​ទទួល​ការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី ទុកជាសង្ឃបានសន្មតហើយ ក៏មិនត្រូវប្រដៅភិក្ខុនីឡើយ សង្ឃបានធ្វើ​ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ចំពោះអាបត្តិណា មិនឲ្យត្រូវអាបត្តិនោះ​ទៀត ឬអាបត្តិដទៃ ប្រហែលអាបត្តិនោះ ឬអាបត្តិដែលធ្ងន់ជាងអាបត្តិនោះ មិនត្រូវតិះដៀល​កម្ម មិនត្រូវ​តិះដៀលពួកភិក្ខុអ្នកធ្វើកម្ម មិនត្រូវ​ត្រេកអរនឹងការថ្វាយបង្គំ ការក្រោកទទួល អញ្ជលីកម្ម សាមីចិកម្ម ការនាំអាសនមកឲ្យ ការនាំទីដេក ទឹកសម្រាប់​លាងជើង តាំងសម្រាប់​ទ្រជើង វត្ថុសម្រាប់​ជូតជើង ការទទួលបាត្រចីវរ និងការបរិកម្ម (ដុស) ខ្នង ក្នុងវេលាស្រង់ទឹក របស់ភិក្ខុ​ជាបកតត្ត មិនត្រូវចោទភិក្ខុជាបកតត្ត ដោយសីលវិបត្តិ មិនត្រូវចោទភិក្ខុជាបកតត្ត ដោយអាចារវិបត្តិ មិនត្រូវចោទភិក្ខុជាបកតត្ត ដោយទិដ្ឋិវិបត្តិ មិនត្រូវចោទភិក្ខុជាបកតត្ត ដោយអាជីវវិបត្តិ មិនត្រូវបំបែកភិក្ខុទាំងឡាយ ឲ្យបែកចាកពួកភិក្ខុ មិនត្រូវទ្រទ្រង់ទង់ជ័យ​របស់គ្រហស្ថ [ក្នុងអដ្ឋកថា ថា មិនត្រូវទ្រទ្រង់សំពត់ពណ៌ស មិនបានកាត់ជាយផង មានជាយ​ជាផ្កាផង។] មិនត្រូវទ្រទ្រង់ទង់ជ័យ​របស់តិរ្ថិយ [មិនត្រូវ​ទ្រទ្រង់​សំពត់​ទាំងឡាយ មានសំពត់​ដែលគេក្រង​ដោយស្បូវជាដើម។] មិនត្រូវសេពគប់នឹងពួកតិរ្ថិយ ត្រូវសេពគប់នឹងពួកភិក្ខុ ត្រូវសិក្សាសិក្ខារបស់ភិក្ខុ មិនត្រូវ​នៅក្នុង​អាវាស ដែលមានដម្បូលមួយ មិនត្រូវនៅក្នុងទី​មិនមែន​អាវាស ដែលមានដម្បូលមួយ មិនត្រូវ​នៅក្នុងអាវាស ឬទីមិនមែនអាវាស ដែលមានដម្បូល​មួយ​ជាមួយ​នឹងភិក្ខុជា​បកតត្ត ឃើញភិក្ខុជាបកតត្តហើយ ត្រូវក្រោកឡើងពីអាសនៈ មិនត្រូវរុករានភិក្ខុ​ជាបកតត្ត ខាងក្នុង ឬខាងក្រៅ (វិហារ) មិនត្រូវហាម​ឧបោសថ មិនត្រូវ​ហាមបវារណា ដល់ភិក្ខុ​ជាបកតត្ត មិនត្រូវធ្វើ​ជាអ្នកមានមាត់ពាក្យ ក្នុងអធិករណនោះ មិនត្រូវទទួលនាទី ជាធំក្នុងវត្ត មិនត្រូវ​ឲ្យធ្វើឱកាស (ដើម្បីចោទ) មិនត្រូវ​ចោទ មិនត្រូវរំលឹក មិនត្រូវ​ប្រកបពួកភិក្ខុ (ឲ្យឈ្លោះ) នឹងពួក​ភិក្ខុផងគ្នា។

ចប់វត្ត៤៣ ក្នុងឧក្ខេបនីយកម្ម ព្រោះការមិនឃើញអាបត្តិ។

[២០៧] គ្រានោះ សង្ឃបានធ្វើ​ឧក្ខេបនីយកម្ម គឺមិនឲ្យបរិភោគជាមួយនឹងសង្ឃ ព្រោះមិនឃើញ​អាបត្តិ ដល់ឆន្នភិក្ខុ។ ឆន្នភិក្ខុនោះ ជាអ្នក​ដែលសង្ឃ​បានធ្វើ​​ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិរួចហើយ ក៏បានចេញពីអាវាសនោះ ទៅកាន់​អាវាសដទៃ ឯភិក្ខុទាំងឡាយ​ក្នុងអាវាសនោះ មិនបានសំពះ មិនបាន​ក្រោកទទួល មិនបានធ្វើអញ្ជលីកម្ម មិនបានធ្វើ​សាមីចិកម្ម មិនបានធ្វើសក្ការ មិនបានធ្វើសេចក្តីគោរព មិនបានរាប់អាន មិនបានបូជា។ ឆន្នភិក្ខុ​នោះ កាលបើ​ពួកភិក្ខុទាំងឡាយ មិនបានធ្វើសក្ការ មិនបានធ្វើសេចក្តីគោរព មិនបានរាប់អាន មិនបានបូជា ឥតមានគេធ្វើសក្ការហើយ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃទៀត ឯពួកភិក្ខុទាំងឡាយ​ក្នុងអាវាសនោះសោត ក៏មិនបានសំពះ មិនបានក្រោកទទួល មិនបានធ្វើអញ្ជលីកម្ម មិនបានធ្វើ​សាមីចិកម្ម មិនបានធ្វើសក្ការ មិនបានធ្វើសេចក្តីគោរព មិនបានរាប់អាន មិនបានបូជាឡើយ។ ឆន្នភិក្ខុ​នោះ កាលបើ​ពួកភិក្ខុលែងធ្វើសក្ការ លែងគោរព លែងរាប់អាន លែងបូជា ឥតមានគេធ្វើសក្ការហើយ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃទៀត ឯពួកភិក្ខុ​ក្នុងអាវាសនោះសោត ក៏មិនបានសំពះ មិនបានក្រោកទទួល មិនបានធ្វើអញ្ជលីកម្ម មិនបានធ្វើ​សាមីចិកម្ម មិនបានធ្វើសក្ការ មិនបានធ្វើសេចក្តីគោរព មិនបានរាប់អាន មិនបានបូជាឡើយ។ ឆន្នភិក្ខុ​នោះ កាលបើ​ពួកភិក្ខុ មិនបានធ្វើសក្ការ មិនបានធ្វើសេចក្តីគោរព មិនបានរាប់អាន មិនបានបូជា ឥតមានគេធ្វើសក្ការហើយ ក៏ត្រឡប់​វិលមកក្រុងកោសម្ពីវិញ ឆន្នភិក្ខុនោះ ក៏​ប្រព្រឹត្តវត្ត​ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្ត​វត្ត គួរដល់​កិរិយារលាស់ខ្លួន ចេញចាកកម្ម រួចចូលទៅរកភិក្ខុទាំងឡាយ និយាយយ៉ាងនេះថា ម្នាលអាវុសោ​ទាំងឡាយ ខ្លួនខ្ញុំ សង្ឃបាន​ធ្វើ​ឧក្ខេបនីយកម្ម ព្រោះមិនបាន​ឃើញអាបត្តិ ខ្ញុំបាន​ប្រព្រឹត្តវត្ត​ដោយ​ប្រពៃ ទាំងសម្លបរោម ប្រព្រឹត្ត​វត្ត គួរដល់​កិរិយារលាស់ខ្លួន ចេញចាកកម្ម ខ្ញុំត្រូវ​ប្រតិបត្តិ​ដូចម្តេច​ទៀត។ ឯភិក្ខុទាំងនោះ ក៏បានក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរ​រម្ងាប់​ឧក្ខេបនីយកម្ម ព្រោះ​មិនឃើញ​អាបត្តិ​ ដល់ឆន្នភិក្ខុចុះ។

[២០៨] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់​ភិក្ខុដែល​ប្រកបដោយអង្គ៥ គឺភិក្ខុឲ្យឧបសម្បទា១ ឲ្យនិស្ស័យ១ ឲ្យសាមណេរបម្រើខ្លួន១ ទទួល​ការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី១ សង្ឃបានសន្មត​ហើយ ក៏នៅតែប្រដៅភិក្ខុនី១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិន​ត្រូវរម្ងាប់​ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់​ភិក្ខុដែល​ប្រកបដោយអង្គ៥នេះទេ។

[២០៩] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់​ភិក្ខុដែល​ប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុដែល​សង្ឃបាន​ធ្វើ​ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ចំពោះអាបត្តិណា ហើយនៅតែត្រូវអាបត្តិនោះទៀត១ ឬអាបត្តិដទៃ ប្រហែល​អាបត្តិនោះ១ ឬអាបត្តិ​ដែលធ្ងន់​ជាង​អាបត្តិនោះ១ តិះដៀល​កម្ម១ តិះដៀល​ពួកភិក្ខុ​ដែលធ្វើកម្ម១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់​ភិក្ខុដែល​ប្រកប​ដោយអង្គ​៥នេះទេ។

[២១០] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់​ភិក្ខុដែល​ប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុត្រេកអរ​នឹងការ​សំពះ១ ការក្រោកឡើងទទួល១ អញ្ជលិកម្ម១ សាមីចិកម្ម១ ការនាំអាសនមក១ របស់ភិក្ខុជាបកតត្ត ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់​ភិក្ខុដែល​ប្រកបដោយ​អង្គ​៥នេះទេ។

[២១១] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់​ភិក្ខុដែល​ប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុត្រេកអរ​នឹងការនាំ​ទីដេកមក១ ទឹកលាងជើង១ តាំងសម្រាប់រងជើង និងវត្ថុ​សម្រាប់ជូតជើង១ ការទទួលយកបាត្រ និងចីវរ១ និងបរិកម្ម (ដុស) ខ្នង ក្នុងការងូតទឹក១ របស់ភិក្ខុជា​បកតត្ត ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់​ភិក្ខុដែល​ប្រកបដោយអង្គ៥នេះទេ។

[២១២] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់​ភិក្ខុដែល​ប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុចោទភិក្ខុជាបកតត្ត ដោយ​សីលវិបត្តិ១ ចោទដោយអាចារវិបត្តិ១ ចោទដោយទិដ្ឋិវិបត្តិ១ ចោទដោយអាជីវវិបត្តិ១ បំបែក​ពួកភិក្ខុ ឲ្យបែកចាកភិក្ខុទាំងឡាយ១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិន​ឃើញ​អាបត្តិ ដល់​ភិក្ខុដែល​ប្រកបដោយអង្គ៥នេះទេ។

[២១៣] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់​ភិក្ខុដែល​ប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុទ្រទ្រង់ទង់ជ័យ​របស់​គ្រហស្ថ១ ទ្រទ្រង់​ទង់ជ័យ​របស់តិរ្ថិយ១ សេពគប់នឹងពួកតិរ្ថិយ១ មិនសេពគប់​នឹងពួកភិក្ខុ១ មិនសិក្សាសិក្ខារបស់ភិក្ខុ១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់​ភិក្ខុដែល​ប្រកបដោយអង្គ៥នេះទេ។

[២១៤] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់​ភិក្ខុដែល​ប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុនៅក្នុងអាវាស ដែលមាន​ដម្បូលមួយ១ នៅក្នុងទីមិនមែន​អាវាស ដែលមានដម្បូលមួយ១ នៅក្នុងអាវាស ឬទីមិនមែនអាវាស ដែល​មានដម្បូល​មួយ១ ជាមួយនឹងភិក្ខុជាបកតត្ត ឃើញភិក្ខុជាបកតត្តហើយ មិនបានក្រោក​ចាកអាសន១ រុករានភិក្ខុជាបកតត្ត ខាងក្នុង ឬខាងក្រៅ (វិហារ)១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់​ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់​ភិក្ខុដែល​​ប្រកបដោយអង្គ៥នេះទេ។

[២១៥] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់​ភិក្ខុដែល​ប្រកបដោយអង្គ៨ គឺភិក្ខុហាមឧបោសថ ដល់ភិក្ខុជាបកតត្ត១ ហាមបវារណា ដល់ភិក្ខុជាបកតត្ត១ ធ្វើជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណនោះ)១ ទទួលនាទីជាធំ​ក្នុងវត្ត១ ឲ្យធ្វើឱកាស (ដើម្បីចោទ)១ ចោទ១ រំលឹក១ ប្រកបពួក​ភិក្ខុ (ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់​ភិក្ខុដែល​ប្រកបដោយអង្គ៨នេះទេ។

ចប់វត្ត៤៣ ដែលសង្ឃមិនត្រូវរម្ងាប់ក្នុងឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ។

[២១៦] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់​ភិក្ខុដែល​ប្រកបដោយអង្គ៥ គឺភិក្ខុមិនឲ្យឧបសម្បទា១ មិនឲ្យ​និស្ស័យ១ មិនឲ្យសាមណេរបម្រើខ្លួន១ មិនទទួល​ការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី១ ទុកជាសង្ឃបានសន្មត​ហើយ ក៏មិនប្រដៅភិក្ខុនី១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវ​រម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់​ភិក្ខុដែល​ប្រកបដោយអង្គ៥នេះឯង។

[២១៧] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់​ភិក្ខុដែល​ប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុដែល​សង្ឃបានធ្វើ​ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ចំពោះអាបត្តិណា មិនឲ្យត្រូវអាបត្តិនោះទៀត១ ឬអាបត្តិដទៃ ប្រហែល​អាបត្តិនោះ១ ឬអាបត្តិ​ដែលធ្ងន់ជាងអាបត្តិនោះ១ មិនតិះដៀល​​កម្ម១ មិនតិះដៀល​ពួកភិក្ខុ​អ្នកធ្វើកម្ម១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់​ភិក្ខុដែល​ប្រកបដោយ​អង្គ៥នេះឯង។

[២១៨] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់​ភិក្ខុដែល​ប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុមិនត្រេកអរ​នឹងការ​សំពះ១ ការក្រោកទទួល១ អញ្ជលិកម្ម១ សាមីចិកម្ម១ ការនាំអាសនមកឲ្យ១ របស់ភិក្ខុជាបកតត្ត ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិន​ឃើញ​អាបត្តិ ដល់​ភិក្ខុដែល​ប្រកបដោយ​អង្គ​៥នេះឯង។

[២១៩] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់​ភិក្ខុដែល​ប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុមិនត្រេកអរ​នឹងការនាំ​ទីដេកមក​ឲ្យ១ ទឹក​សម្រាប់​លាងជើង១ តាំងសម្រាប់ទ្រជើង និងវត្ថុសម្រាប់ជូតជើង១ ការទទួលបាត្រ ចីវរ១ និងបរិកម្ម (ដុស) ខ្នង ក្នុងការ​ងូតទឹក១ របស់ភិក្ខុជាបកតត្ត ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិន​ឃើញ​អាបត្តិ ដល់​ភិក្ខុដែល​ប្រកបដោយអង្គ៥នេះឯង។

[២២០] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់​ភិក្ខុដែល​ប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុមិនចោទភិក្ខុជាបកតត្ត ដោយ​សីលវិបត្តិ១ មិនចោទដោយអាចារវិបត្តិ១ មិនចោទដោយទិដ្ឋិវិបត្តិ១ មិនចោទដោយអាជីវវិបត្តិ១ មិនបំបែក​ពួកភិក្ខុ (ឲ្យបែក)ចាកភិក្ខុទាំងឡាយ១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិន​ឃើញ​អាបត្តិ ដល់​ភិក្ខុដែល​ប្រកបដោយអង្គ៥នេះឯង។

[២២១] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់​ភិក្ខុដែល​ប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុមិនទ្រទ្រង់ទង់ជ័យ​របស់គ្រហស្ថ១ មិនទ្រទ្រង់​ទង់ជ័យ​របស់តិរ្ថិយ១ មិនសេពគប់នឹងពួកតិរ្ថិយ១ សេពគប់​នឹងពួកភិក្ខុ១ សិក្សាសិក្ខារបស់ភិក្ខុ១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវ​រម្ងាប់​ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់​ភិក្ខុដែល​ប្រកបដោយអង្គ៥នេះឯង។

[២២២] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់​ភិក្ខុដែល​ប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុមិននៅ​ក្នុង​អាវាស​មានដម្បូល​មួយ១ មិននៅក្នុងទីមិនមែនជា​អាវាស ដែលមានដម្បូលមួយ១ មិននៅក្នុងទីអាវាស ឬទីមិនមែនអាវាស ដែល​មានដម្បូល​មួយ១ ជាមួយ​នឹងភិក្ខុ​ជាបកតត្ត ឃើញភិក្ខុជាបកតត្តហើយ ក្រោក​ចេញពី​អាសន១ មិនរុករានភិក្ខុជាបកតត្ត ខាងក្នុង ឬខាងក្រៅ (វិហារ)១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវ​រម្ងាប់​ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់​ភិក្ខុដែល​ប្រកបដោយអង្គ៥នេះឯង។

[២២៣] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់​ភិក្ខុដែល​ប្រកបដោយអង្គ៨ គឺភិក្ខុមិនហាមឧបោសថ ដល់ភិក្ខុជា​បកតត្ត១ មិនហាមបវារណា ដល់ភិក្ខុជាបកតត្ត១ មិនធ្វើជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណនោះ)១ មិនទទួលនាទីជាធំ​ក្នុងវត្ត១ មិនឲ្យធ្វើឱកាស (ដើម្បីចោទ)១ មិនចោទ១ មិនរំលឹក១ មិនប្រកបពួក​ភិក្ខុ (ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់​ភិក្ខុដែល​ប្រកបដោយអង្គ៨នេះឯង។

ចប់វត្តមានចំនួន៤៣ ដែលសង្ឃត្រូវរម្ងាប់ក្នុងឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ។

[២២៤] ម្នាលភិក្ខុទាំងឡាយ ឯឧក្ខេបនីយកម្មនោះ សង្ឃត្រូវរម្ងាប់យ៉ាងនេះ។ ម្នាល​ភិក្ខុ​ទាំងឡាយ ត្រូវឆន្នភិក្ខុនោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង ថ្វាយបង្គំបាទា ភិក្ខុចាស់ទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលី និយាយយ៉ាងនេះ​ថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំព្រះករុណា សង្ឃ​បានធ្វើឧក្ខេបនីយកម្ម ព្រោះ​មិនឃើញអាបត្តិហើយ បាន​ប្រព្រឹត្តវត្ត ដោយ​ប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួន ចេញចាកកម្ម មកសូម​ការរម្ងាប់​ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ។ ត្រូវសូមជាគំរប់ពីរដងផង។ ត្រូវសូមជាគំរប់​បីដងផង។ ភិក្ខុដែលឆ្លាស ប្រតិពល ត្រូវប្រកាសសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ឆន្នភិក្ខុនេះ សង្ឃបានធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិហើយ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំង​សម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួន ចេញចាកកម្ម មកសូមការ​រម្ងាប់​ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ។ បើកម្ម មានកាលគួរ ដល់សង្ឃហើយ សង្ឃគួរ​រម្ងាប់​ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ឆន្នភិក្ខុនេះចុះ។ នេះជាញត្តិ។ បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ឆន្នភិក្ខុនេះ សង្ឃបានធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិហើយ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួន ចេញចាកកម្ម មកសូម​ការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ។ សង្ឃរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិន​ឃើញអាបត្តិ ដល់ឆន្នភិក្ខុ។ ការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ឆន្នភិក្ខុ គួរដល់​លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរ​ដល់លោកដ៏មាន​អាយុ​អង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ ខ្ញុំប្រកាស​សេចក្តី​នេះ ជាគំរប់​ពីរ​ដង​ផង។បេ។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ឆន្នភិក្ខុនេះ សង្ឃបាន​ធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិហើយ បានប្រព្រឹត្តវត្តដោយប្រពៃ ទាំង​សម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួន ចេញចាកកម្ម មកសូមការ​រម្ងាប់​ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ។ សង្ឃរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ឆន្នភិក្ខុ។ ការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់​ឆន្នភិក្ខុ គួរដល់​លោកដ៏មាន​អាយុ​អង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរ​ដល់លោកដ៏មានអាយុអង្គណា លោក​ដ៏មានអាយុអង្គនោះ ត្រូវនិយាយ​ឡើង។ សង្ឃបានរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញ​អាបត្តិ ដល់ឆន្នភិក្ខុហើយ ការរម្ងាប់ឧក្ខេបនីយកម្មនេះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជា​សង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។

ចប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ជាគំរប់៥។

[២២៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់គង់ក្នុងឃោសិតារាម ជិតក្រុង​កោសម្ពី។ ​សម័យនោះឯង ឆន្នភិក្ខុដ៏មានអាយុ ត្រូវអាបត្តិហើយ មិនប្រាថ្នានឹងសំដែង​អាបត្តិចេញ។ ភិក្ខុ​ទាំងឡាយឯណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ឆន្នភិក្ខុដ៏មានអាយុ មិនសមបើ នឹងត្រូវអាបត្តិហើយ មិនប្រាថ្នានឹងសំដែងអាបត្តិចេញ​សោះ។ គ្រានោះ ​ភិក្ខុ​ទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រោះ​និទាន​នេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ក្នុងវេលានោះ ហើយត្រាស់សួរ​ភិក្ខុ​ទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឮថា ឆន្នភិក្ខុត្រូវ​អាបត្តិហើយ មិនប្រាថ្នានឹងសំដែងអាបត្តិ​ចេញ ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​ដ៏មានព្រះភាគ ទ្រង់បន្ទោសថា អំពើនេះ មិនសមគួរ។បេ។ មិនគប្បីធ្វើទេ ម្នាលភិក្ខុទាំងឡាយ មោឃបុរសនោះ ត្រូវអាបត្តិហើយ មិនសមបើ នឹងមិនប្រាថ្នា​សំដែងអាបត្តិចេញទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើនេះ នឹងបានដឹកនាំពួកជន ដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាឡើងក៏ទេ។បេ។ លុះទ្រង់​បន្ទោសហើយ។បេ។ ទ្រង់ធ្វើធម្មីកថា ហើយ​ត្រាស់​ហៅភិក្ខុ​ទាំងឡាយថា ម្នាលភិក្ខុ​ទាំង​ឡាយ បើដូច្នោះ សង្ឃចូរធ្វើឧក្ខេបនីយកម្ម គឺមិនឲ្យបរិភោគ​រួម ជាមួយនឹងសង្ឃ ព្រោះ​មិន​សំដែង​អាបត្តិចេញ ដល់ឆន្នភិក្ខុ។

[២២៦] ម្នាលភិក្ខុទាំងឡាយ ឯឧក្ខេបនីយកម្មនោះ សង្ឃត្រូវធ្វើយ៉ាងនេះ។ សង្ឃត្រូវចោទឆន្នភិក្ខុជាមុន លុះចោទហើយ ត្រូវរំលឹក លុះរំលឹកហើយ ត្រូវលើកអាបត្តិឡើង លុះលើកអាបត្តិឡើងហើយ ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវញុំាងសង្ឃឲ្យដឹងថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ឆន្នភិក្ខុនេះ ត្រូវអាបត្តិហើយ មិនប្រាថ្នានឹងសំដែងអាបត្តិចេញ។ បើកម្ម​មានកាលគួរដល់សង្ឃហើយ សង្ឃ​ត្រូវធ្វើឧក្ខេបនីយកម្ម គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ព្រោះមិនសំដែងអាបត្តិចេញ ដល់ឆន្នភិក្ខុ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូម​សង្ឃ​ស្តាប់ខ្ញុំ ឆន្នភិក្ខុនេះ ត្រូវអាបត្តិហើយ មិនប្រាថ្នា​នឹងសំដែងអាបត្តិចេញ។ សង្ឃបានធ្វើ​ឧក្ខេបនីយកម្ម គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ព្រោះមិនសំដែង​អាបត្តិចេញ ដល់ឆន្នភិក្ខុ។ ការធ្វើឧក្ខេបនីយកម្ម គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ព្រោះមិនសំដែងអាបត្តិ ដល់ឆន្នភិក្ខុ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មាន​អាយុ​អង្គនោះ ត្រូវស្ងៀម មិនគួរ​ដល់លោក​ដ៏មាន​អាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់​ពីរ​ដង​ផង។បេ។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់​បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ឆន្នភិក្ខុនេះ ត្រូវអាបត្តិហើយ មិនប្រាថ្នា​នឹងសំដែងអាបត្តិចេញ។ សង្ឃធ្វើឧក្ខេបនីយកម្ម គឺមិន​ឲ្យបរិភោគ​រួម ជាមួយនឹងសង្ឃ ព្រោះមិនសំដែង​អាបត្តិចេញ ដល់ឆន្នភិក្ខុ។ ការធ្វើឧក្ខេបនីយកម្ម គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ព្រោះមិន​សំដែង​អាបត្តិចេញ ដល់​ឆន្នភិក្ខុ គួរដល់លោក​ដ៏មាន​អាយុ​អង្គណា លោកដ៏មាន​អាយុ​អង្គនោះ ត្រូវស្ងៀម មិនគួរ​ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយ​ឡើង។ សង្ឃ​បានធ្វើ​ឧក្ខេបនីយកម្ម គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ព្រោះមិនសំដែងអាបត្តិចេញ ដល់ឆន្នភិក្ខុ​ហើយ ការធ្វើឧក្ខេបនីយកម្មនេះ គួរ​ដល់សង្ឃ ព្រោះហេតុ​នោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការ​ស្ងៀម​យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត អ្នកទាំងឡាយ ចូរប្រាប់គ្នា ក្នុង​អាវាសតៗទៅថា ឆន្នភិក្ខុ សង្ឃបានធ្វើឧក្ខេបនីយកម្ម គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ព្រោះមិនសំដែង​អាបត្តិចេញហើយ។

[២២៧] ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ជាកម្ម​មិន​ប្រកប​ដោយធម៌ផង ជាកម្ម មិនប្រកប ដោយវិន័យផង ជាកម្មដែលរម្ងាប់​ដោយអាក្រក់ផង ប្រកបដោយអង្គ៣ គឺកម្ម ដែលធ្វើក្នុងទីកំបាំងមុខ១ កម្មដែលធ្វើ ដោយការមិន​បានសាកសួរ១ កម្មដែលមិន​ធ្វើតាម​ពាក្យប្តេជ្ញា១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះ​មិនសំដែងអាបត្តិ ជាកម្មមិនប្រកបដោយធម៌ផង ជាកម្មមិនប្រកបដោយ​វិន័យផង ជាកម្មដែល​រម្ងាប់​ដោយ​​អាក្រក់​ផង ប្រកបដោយអង្គ៣នេះឯង។

[២២៨] ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ជាកម្ម​មិន​ប្រកប​ដោយ​ធម៌ផង ជាកម្មមិនប្រកបដោយវិន័យផង ជាកម្មដែល​រម្ងាប់​ដោយ​អាក្រក់ផង ប្រកបដោយ​អង្គ​៣ដទៃទៀត គឺកម្មដែលធ្វើដោយគ្មានអាបត្តិ១ កម្មដែលធ្វើ ដោយអាបត្តិ​មិនមែន​ជា​ទេសនាគាមិនី១ កម្មដែលធ្វើ ដោយអាបត្តិ ដែលភិក្ខុសំដែងហើយ១។បេ។

[២២៩] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលមិនបានចោទ ហើយស្រាប់តែធ្វើ១ កម្មដែល​មិន​បាន​រំលឹក ហើយស្រាប់តែធ្វើ១ កម្មដែលមិន​បានលើក​អាបត្តិឡើង ហើយស្រាប់តែ​ធ្វើ១។បេ។

[២៣០] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើក្នុងទីកំបាំងមុខ១ កម្មដែល​ធ្វើមិនត្រូវតាម​ធម៌១ កម្មដែលធ្វើជាពួក១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ប្រកបដោយអង្គ៣នេះឯង។បេ។

[២៣១] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើ ដោយមិនបានសាកសួរ១ កម្មដែល​ធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើជាពួក១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ប្រកបដោយអង្គ៣នេះឯង។បេ។

[២៣២] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើ ដោយមិនតាមពាក្យប្តេជ្ញា១ កម្មដែល​ធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើជាពួក១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ប្រកបដោយ​អង្គ៣នេះឯង។បេ។

[២៣៣] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើ ដោយគ្មានអាបត្តិ១ កម្មដែល​ធ្វើមិនត្រូវ​តាម​ធម៌១ កម្មដែលធ្វើជាពួក១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ប្រកបដោយ អង្គ៣នេះ​ឯង។បេ។

[២៣៤] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើ ដោយអាបត្តិមិនមែនជា ទេសនាគាមិនី១ កម្មដែល​ធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើជាពួក១។បេ។

[២៣៥] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើដោយអាបត្តិ ដែលសំដែង​ហើយ១ កម្មដែល​ធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើជាពួក១។បេ។

[២៣៦] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលមិនបានចោទ ហើយស្រាប់តែធ្វើ១ កម្មដែល​ធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើជាពួក១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ប្រកបដោយអង្គ៣នេះឯង។បេ។

[២៣៧] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលមិនបានរំលឹក ហើយស្រាប់តែធ្វើ១ កម្មដែល​ធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើជាពួក១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ប្រកបដោយអង្គ៣នេះឯង។បេ។

[២៣៨] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលមិនបានលើកអាបត្តិឡើង ហើយស្រាប់តែធ្វើ១ កម្មដែល​ធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើជាពួក១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិ ជាកម្មមិនប្រកបដោយធម៌ផង ជាកម្ម​មិនប្រកបដោយវិន័យ​ផង ជាកម្មដែលរម្ងាប់​ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។

ចប់អធម្មកម្ម មានចំនួន១២ ក្នុងឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិ។

[២៣៩] ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិ ជាកម្ម​ប្រកប​ដោយ​ធម៌ផង ជាកម្មប្រកបដោយវិន័យផង ជាកម្មដែលរម្ងាប់​ដោយល្អផង ប្រកបដោយអង្គ៣ គឺកម្មដែលធ្វើក្នុងទីចំពោះមុខ១ កម្មដែលធ្វើ ដោយការសាកសួរ១ កម្មដែលធ្វើ តាមពាក្យប្តេជ្ញា១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះ​មិនសំដែងអាបត្តិ ជាកម្មប្រកបដោយធម៌ផង ជាកម្ម​ប្រកប​ដោយ​វិន័យផង ជាកម្មដែលសង្ឃរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។

[២៤០] ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ជាកម្ម​ប្រកប​ដោយ​ធម៌ផង ជាកម្មប្រកបដោយវិន័យផង ជាកម្មដែលរម្ងាប់​ដោយល្អផង ប្រកបដោយអង្គ៣​ដទៃទៀត គឺកម្មដែលធ្វើដោយអាបត្តិ១ កម្មដែលធ្វើ ដោយអាបត្តិ ជាទេសនាគាមិនី១ កម្មដែលធ្វើ ដោយអាបត្តិ ដែលមិនបានសំដែង១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះ​មិនសំដែងអាបត្តិចេញ ជាកម្ម​ប្រកបដោយធម៌ផង ជាកម្មប្រកបដោយវិន័យផង ជាកម្ម​ដែល​រម្ងាប់​ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។

[២៤១] ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ជាកម្ម​ប្រកប​ដោយ​ធម៌ផង ជាកម្មប្រកបដោយវិន័យផង ជាកម្មដែលរម្ងាប់​ដោយល្អផង ប្រកបដោយអង្គ៣​ដទៃទៀត គឺកម្មដែលបានចោទហើយ ទើបធ្វើ១ កម្មដែលបានរំលឹកហើយ ទើបធ្វើ១  កម្មដែលបានលើកអាបត្តិឡើងហើយ ទើបធ្វើ១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះ​មិនសំដែងអាបត្តិចេញ ជាកម្ម​ប្រកបដោយធម៌ផង ជាកម្មប្រកបដោយវិន័យផង ជាកម្ម​ដែល​រម្ងាប់​ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។

[២៤២] ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ជាកម្ម​ប្រកប​ដោយ​ធម៌ផង ជាកម្មប្រកបដោយវិន័យផង ជាកម្មដែលរម្ងាប់​ដោយល្អផង ប្រកបដោយអង្គ៣​ គឺកម្មដែលធ្វើក្នុងទីចំពោះមុខ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយ​សេចក្តី​ព្រមព្រៀង​គ្នា១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះ​មិនសំដែងអាបត្តិចេញ ជាកម្ម​ប្រកប​ដោយ​ធម៌​ផង ជាកម្មប្រកបដោយវិន័យផង ជាកម្ម​ដែល​រម្ងាប់​ដោយល្អផង ប្រកបដោយអង្គ៣នេះ​ឯង។បេ។

[២៤៣] អង្គ៣​ដទៃទៀត។បេ។ គឺកម្មដែលធ្វើដោយការសាកសួរ១ កម្មដែលធ្វើត្រូវ​តាមធម៌១  កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១។បេ។

[២៤៤] អង្គ៣​ដទៃទៀត។បេ។ គឺកម្មដែលធ្វើតាមពាក្យប្តេជ្ញា១ កម្មដែលធ្វើត្រូវតាមធម៌១  កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ប្រកប​ដោយ​អង្គ​៣នេះឯង។បេ។

[២៤៥] អង្គ៣​ដទៃទៀត។បេ។ គឺកម្មដែលធ្វើដោយអាបត្តិ១ កម្មដែលធ្វើត្រូវតាមធម៌១  កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ប្រកប​ដោយ​អង្គ​៣នេះឯង។បេ។

[២៤៦] អង្គ៣​ដទៃទៀត។បេ។ គឺកម្មដែលធ្វើដោយអាបត្តិ ជាទេសនាគាមិនី១ កម្មដែលធ្វើត្រូវតាមធម៌១  កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១។បេ។

[២៤៧] អង្គ៣​ដទៃទៀត។បេ។ គឺកម្មដែលធ្វើដោយអាបត្តិ ដែលមិនបានសំដែង​ចេញ១ កម្មដែលធ្វើត្រូវតាមធម៌១  កម្មដែលធ្វើ ដោយសេចក្តី​ព្រមព្រៀង​គ្នា១។បេ។

[២៤៨] អង្គ៣​ដទៃទៀត។បេ។ គឺកម្មដែលចោទហើយ ទើបធ្វើ១ កម្មដែល​ធ្វើត្រូវ​តាម​ធម៌១  កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១ ម្នាលភិក្ខុ​ទាំងឡាយ ឧក្ខេបនីយកម្ម ប្រកប​ដោយ​អង្គ​៣នេះឯង។បេ។

[២៤៩] អង្គ៣​ដទៃទៀត។បេ។ គឺកម្មដែលរំលឹកហើយ ទើបធ្វើ១ កម្មដែល​ធ្វើត្រូវ​តាម​ធម៌១  កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១ ម្នាលភិក្ខុ​ទាំងឡាយ ឧក្ខេបនីយកម្ម ប្រកប​ដោយ​អង្គ​៣នេះឯង។បេ។

[២៥០] អង្គ៣​ដទៃទៀត។បេ។ គឺកម្មដែលលើកអាបត្តិឡើងហើយ ទើបធ្វើ១ កម្មដែល​ធ្វើ​ត្រូវ​តាមធម៌១  កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១ ម្នាលភិក្ខុ​ទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ជាកម្មប្រកបដោយធម៌ផង ជាកម្មប្រកបដោយ​វិន័យ​ផង ជាកម្ម​ដែល​​រម្ងាប់​ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។

ចប់ធម្មកម្ម មានចំនួន១២ ក្នុងឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិ។

[២៥១] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិន​សំដែង​អាបត្តិចេញ ដល់ភិក្ខុដែលប្រកបដោយអង្គ៣ គឺភិក្ខុបង្កហេតុ បង្កជម្លោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណក្នុងសង្ឃ១ ល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការ​កំណត់​អាបត្តិ១ នៅច្រឡូកច្រឡំ ដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ភិក្ខុ​ដែល​ប្រកប​ដោយ​​អង្គ៣នេះឯង។

[២៥២] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិន​សំដែង​អាបត្តិចេញ ដល់ភិក្ខុដែលប្រកបដោយអង្គ៣ដទៃទៀត គឺភិក្ខុមានសីលវិបត្តិ ក្នុង​អធិសីល១ ភិក្ខុមានអាចារវិបត្តិ ក្នុងអជ្ឈាចារ១ ភិក្ខុមានទិដ្ឋិវិបត្តិ ក្នុងអតិទិដ្ឋិ១ ម្នាលភិក្ខុ​ទាំង​ឡាយ កាលបើសង្ឃ​ប្រាថ្នា ក៏គប្បីធ្វើ​ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ភិក្ខុ​ដែល​ប្រកប​ដោយ​អង្គ៣នេះឯង។

[២៥៣] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិន​សំដែង​អាបត្តិចេញ ដល់ភិក្ខុដែលប្រកបដោយអង្គ៣ដទៃទៀត គឺភិក្ខុពោល​តិះដៀលព្រះពុទ្ធ១ ពោលតិះដៀលព្រះធម៌១ ពោលតិះដៀលព្រះសង្ឃ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ភិក្ខុដែលប្រកបដោយ​អង្គ៣នេះឯង។

[២៥៤] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិន​សំដែង​​អាបត្តិចេញ ដល់ភិក្ខុ៣ពួក គឺភិក្ខុអ្នកបង្កហេតុ បង្កជម្លោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណក្នុងសង្ឃពួក១ ល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិពួក១ នៅច្រឡូកច្រឡំ ដោយគ្រហស្ថ ដោយការ​ច្រឡូកច្រឡំមិនសមគួរពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើ​ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ភិក្ខុ៣ពួក​នេះ​ឯង។

[២៥៥] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិន​សំដែង​អាបត្តិចេញ ដល់ភិក្ខុ៣ពួកដទៃទៀត គឺភិក្ខុវិបត្តិចាកសីល ក្នុងអធិសីលពួក១ វិបត្តិចាកអាចារ ក្នុងអជ្ឈាចារពួក១ វិបត្តិចាកទិដ្ឋិ ក្នុងអតិទិដ្ឋិពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃ​ប្រាថ្នា ក៏គប្បី​ធ្វើឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ភិក្ខុ៣ពួកនេះឯង។

[២៥៦] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិន​សំដែង​អាបត្តិចេញ ដល់ភិក្ខុ៣ពួកដទៃទៀត គឺភិក្ខុពោល​តិះដៀល​ព្រះពុទ្ធពួក១ ពោលតិះដៀល​ព្រះធម៌​ពួក១ ពោលតិះដៀលព្រះសង្ឃពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើ​ឧក្ខេបនីយកម្ម ព្រោះមិន​សំដែង​អាបត្តិចេញ ដល់ភិក្ខុ៣ពួកនេះឯង។

ចប់វត្តមានចំនួន៦ ដែលសង្ឃប្រាថ្នា (នឹងធ្វើ ក៏ធ្វើបាន) ក្នុងឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ។

[២៥៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសង្ឃ បានធ្វើឧក្ខេបនីយកម្មហើយ ព្រោះ​មិន​សំដែង​អាបត្តិចេញ ត្រូវប្រព្រឹត្តវត្ត ដោយប្រពៃ។ ការប្រព្រឹត្តវត្ត​ដោយ​ប្រពៃ ក្នុង​ឧក្ខេបនីយកម្ម​នោះ ដូច្នេះ គឺភិក្ខុនោះ មិនត្រូវឲ្យឧបសម្បទា មិនត្រូវឲ្យនិស្ស័យ មិនត្រូវឲ្យសាមណេរបម្រើខ្លួន មិនត្រូវ​ទទួល​ការសន្មតិខ្លួន ជាអ្នក​ប្រដៅ​ភិក្ខុនី ទុកជាសង្ឃបានសន្មតហើយ ក៏មិនត្រូវ​ប្រដៅ​ភិក្ខុនី​ដែរ ភិក្ខុនោះ ដែលសង្ឃបានធ្វើ​ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ចំពោះ​អាបត្តិ​ណា កុំឲ្យត្រូវ​អាបត្តិនោះ​ទៀត ឬអាបត្តិឯទៀត ប្រហែលនឹងអាបត្តិនោះ ឬអាបត្តិ​ដែលធ្ងន់​ជាង​អាបត្តិ​នោះ មិនត្រូវតិះដៀល​កម្ម មិនត្រូវ​តិះដៀលពួកភិក្ខុដែលធ្វើកម្ម មិនត្រូវ​ត្រេកអរ​​នឹង​ការ​សំពះ ការក្រោកទទួល ការធ្វើអញ្ជលីកម្ម សាមីចិកម្ម ការនាំអាសនមកឲ្យ ការនាំទីដេកមក​ឲ្យ ទឹក​លាងជើង តាំង​ទ្រជើង វត្ថុសម្រាប់​ជូតជើង ការទទួលបាត្រនិងចីវរ ការដុសក្អែលខ្នង ក្នុង​វេលា​ងូតទឹក របស់ភិក្ខុ​ជាបកតត្ត មិនត្រូវចោទភិក្ខុ ជាបកតត្ត ដោយសីលវិបត្តិ មិនត្រូវចោទ​ ដោយ​អាចារវិបត្តិ មិនត្រូវចោទ ដោយទិដ្ឋិវិបត្តិ មិនត្រូវចោទ ដោយអាជីវវិបត្តិ មិនត្រូវ​បំបែក​ពួក​ភិក្ខុ (ឲ្យបែក) ចាកភិក្ខុផងគ្នា មិនត្រូវទ្រទ្រង់ទង់ជ័យ​ របស់គ្រហស្ថ មិនត្រូវ​ទ្រទ្រង់ទង់​ជ័យ​របស់តិរ្ថិយ មិនត្រូវសេពគប់នឹងតិរ្ថិយ ត្រូវតែគប់រកពួកភិក្ខុ ត្រូវតែសិក្សាសិក្ខា របស់ភិក្ខុ មិនត្រូវ​នៅ​ក្នុងអាវាស ដែលមានដម្បូលមួយ មិនត្រូវនៅ​ក្នុងទី​មិនមែនជា​អាវាស ដែលមានដម្បូលមួយ មិនត្រូវ​នៅក្នុងអាវាស ឬទីមិនមែនជាអាវាស ដែលមានដម្បូល​មួយ ​ជាមួយនឹងភិក្ខុជាបកតត្ត បើឃើញភិក្ខុជាបកតត្តមកហើយ ត្រូវតែក្រោកឡើងចាកអាសនៈ មិនត្រូវរុករានភិក្ខុ ​ជាបកតត្ត ខាងក្នុង ឬខាងក្រៅ (វិហារ) មិនត្រូវហាមឧបោសថ មិនត្រូវហាមបវារណា ដល់ភិក្ខុ ​ជាបកតត្ត មិនត្រូវធ្វើ​ជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណនោះ) មិនត្រូវទទួលនាទី ជាធំក្នុងវត្ត មិនត្រូវ​ឲ្យធ្វើឱកាស (ដើម្បីចោទ) មិនត្រូវចោទគេ មិនត្រូវរំលឹកគេ មិនត្រូវ​ញុះញង់ពួកភិក្ខុ (ឲ្យឈ្លោះ) នឹងពួក​ភិក្ខុផងគ្នា។

ចប់វត្ត៤៣ ក្នុងឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ។

[២៥៨] គ្រានោះ សង្ឃបានធ្វើ​ឧក្ខេបនីយកម្ម គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ព្រោះមិនសំដែង​អាបត្តិចេញ ដល់ឆន្នភិក្ខុ។ ឆន្នភិក្ខុនោះ លុះត្រូវសង្ឃធ្វើ​ឧក្ខេបនីយកម្ម ព្រោះ​មិន​សំដែងអាបត្តិចេញហើយ ក៏ចេញអំពីអាវាសនោះ ទៅកាន់​អាវាសឯទៀត។ ពួកភិក្ខុ ក្នុងអាវាស​នោះ ក៏មិនថ្វាយបង្គំ មិនក្រោកទទួល មិនធ្វើអញ្ជលីកម្ម មិនធ្វើ​សាមីចិកម្ម មិន​ធ្វើ​សក្ការ មិនគោរព មិនរាប់អាន មិនបូជាឡើយ។ ឆន្នភិក្ខុ​នោះ កាលដែលពួកភិក្ខុ មិនធ្វើ​សក្ការ មិនគោរព មិនរាប់អាន មិនបូជា គ្មាននរណាធ្វើសក្ការហើយ ក៏ចេញអំពីអាវាសនោះ ទៅ​កាន់​អាវាស​ដទៃ។ ពួកភិក្ខុ​ក្នុងអាវាសនោះ ក៏មិនថ្វាយបង្គំ មិនក្រោកទទួល មិនធ្វើអញ្ជលិកម្ម មិនធ្វើ​សាមីចិកម្ម មិនធ្វើសក្ការ មិនគោរព មិនរាប់អាន មិនបូជាទៀតដែរ។ ឆន្នភិក្ខុ​នោះ កាលបើ​ពួកភិក្ខុមិនធ្វើសក្ការ មិនគោរព មិនរាប់អាន មិនបូជា គ្មាននរណាធ្វើសក្ការហើយ ក៏ចេញ​អំពី​អាវាស​នោះ ទៅកាន់អាវាសដទៃទៀត។ ពួកភិក្ខុ​ក្នុងអាវាសនោះ ក៏មិនថ្វាយបង្គំ មិនក្រោកទទួល មិនធ្វើអញ្ជលិកម្ម មិនធ្វើ​សាមីចិកម្ម មិនធ្វើសក្ការ មិនគោរព មិនរាប់អាន មិនបូជាដែរ។ ឆន្នភិក្ខុ​នោះ កាលដែល​ពួកភិក្ខុ មិនធ្វើសក្ការ មិនគោរព មិនរាប់អាន មិនបូជា គ្មាននរណា​ធ្វើ​សក្ការ​ហើយ ក៏ត្រឡប់មកក្រុងកោសម្ពីវិញ។ ឆន្នភិក្ខុ ក៏ប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្ត​វត្ត គួរដល់​កិរិយារលាស់ខ្លួន ចេញចាកកម្ម ហើយចូលទៅរកភិក្ខុទាំងឡាយ និយាយយ៉ាងនេះថា ម្នាលអាវុសោ​ទាំងឡាយ ខ្ញុំដែលសង្ឃបានធ្វើ​ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញហើយ ក៏បាន​ប្រព្រឹត្តវត្ត​ដោយ​ប្រពៃ និងសម្លបរោម ប្រព្រឹត្ត​វត្ត គួរដល់​កិរិយារលាស់ខ្លួន ចេញចាកកម្ម តើខ្ញុំគប្បីប្រតិបត្តិ​ ដូចម្តេច​ទៀត។ ពួកភិក្ខុនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មាន​ព្រះ​ភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូររម្ងាប់​ឧក្ខេបនីយកម្ម ព្រោះ​មិនសំដែង​អាបត្តិចេញ​ ដល់ឆន្នភិក្ខុចុះ។

[២៥៩] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនគប្បីរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិ​ចេញ ដល់​ភិក្ខុដែល​ប្រកបដោយអង្គ៥ គឺភិក្ខុឲ្យឧបសម្បទា១ ឲ្យនិស្ស័យ១ ឲ្យសាមណេរ​បម្រើ​ខ្លួន១ ទទួល​ការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី១ ទុកជាសង្ឃសន្មត​ហើយ នៅតែប្រដៅពួកភិក្ខុនី១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់​ភិក្ខុ​ដែល​​ប្រកបដោយអង្គ៥នេះទេ។

[២៦០] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិ​ចេញ ដល់​ភិក្ខុដែល​ប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុដែលសង្ឃបានធ្វើឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ចំពោះអាបត្តិណា ហើយនៅតែត្រូវអាបត្តិនោះទៀត១ ឬអាបត្តិដទៃ ប្រហែល​អាបត្តិនោះ១ ឬអាបត្តិ​ដែលធ្ងន់ជាងអាបត្តិនោះ១ តិះដៀល​កម្ម១ តិះដៀល​ពួកភិក្ខុ​ដែល​ធ្វើកម្ម១។បេ។

[២៦១] អង្គ៥ដទៃទៀត។បេ។ គឺភិក្ខុត្រេកអរនឹងការសំពះ១ ការក្រោកទទួល១ អញ្ជលិកម្ម១ សាមីចិកម្ម១ ការនាំអាសនមកឲ្យ១ របស់ភិក្ខុជាបកតត្ត។បេ។

[២៦២] អង្គ៥ដទៃទៀត។បេ។ គឺភិក្ខុត្រេកអរនឹងការនាំទីដេកមកឲ្យ១ ទឹក​សម្រាប់​លាង​ជើង១ តាំងសម្រាប់ទ្រជើង វត្ថុសម្រាប់ជូតជើង១ ការទទួលបាត្រ និងចីវរ១ ការដុសខ្នង ក្នុង​វេលាងូតទឹក១ របស់ភិក្ខុជាបកតត្ត។បេ។

[២៦៣] អង្គ៥ដទៃទៀត។បេ។ គឺភិក្ខុចោទភិក្ខុជាបកតត្ត ដោយសីលវិបត្តិ១ ចោទដោយអាចារវិបត្តិ១ ចោទដោយទិដ្ឋិវិបត្តិ១ ចោទដោយអាជីវវិបត្តិ១ បំបែក​ពួកភិក្ខុ (ឲ្យបែកចាក)ពួកភិក្ខុផងគ្នា១។បេ។

[២៦៤] អង្គ៥ដទៃទៀត។បេ។ គឺភិក្ខុទ្រទ្រង់ទង់ជ័យ​របស់គ្រហស្ថ១ ទ្រទ្រង់​ទង់ជ័យ​របស់តិរ្ថិយ១ សេពគប់នឹងពួកតិរ្ថិយ១ មិនសេពគប់​ពួកភិក្ខុ១ មិនសិក្សាសិក្ខារបស់ភិក្ខុ១។បេ។

[២៦៥] អង្គ៥ដទៃទៀត។បេ។ គឺភិក្ខុនៅក្នុងអាវាស ដែលមានដំបូលមួយ១ នៅក្នុងទីមិនមែន​អាវាស ដែលមានដំបូលមួយ១ នៅក្នុងអាវាស ឬទីមិនមែនអាវាស ដែល​មានដំបូល​មួយ ជាមួយនឹងភិក្ខុជាបកតត្ត១ ឃើញភិក្ខុជាបកតត្តហើយ មិនក្រោក​ចាកអាសន១ រុករានភិក្ខុជាបកតត្ត ខាងក្នុង ឬខាងក្រៅ (វិហារ)១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវ​រម្ងាប់​ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់​ភិក្ខុដែល​ប្រកបដោយអង្គ៥នេះទេ។

[២៦៦] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិ​ចេញ ដល់​ភិក្ខុដែល​ប្រកបដោយអង្គ៨ គឺភិក្ខុឃាត់ឧបោសថ ដល់ភិក្ខុជាបកតត្ត១ ឃាត់បវារណា១ ជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណនោះ)១ ទទួលនាទីជាធំ​ក្នុងវត្ត១ ឲ្យធ្វើឱកាស (ដើម្បីចោទ)១ ចោទគេ១ រំលឹកគេ១ ប្រកបពួក​ភិក្ខុ (ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់​ភិក្ខុ​ដែល​​ប្រកបដោយអង្គ៨នេះទេ។

ចប់វត្ត៤៣ ដែលសង្ឃមិនត្រូវរម្ងាប់ក្នុងឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ។

[២៦៧] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់​ភិក្ខុដែល​ប្រកបដោយអង្គ៥ គឺភិក្ខុមិនឲ្យឧបសម្បទា១ មិនឲ្យនិស្ស័យ១ មិនឲ្យ​សាមណេរ​បម្រើ​ខ្លួន១ មិនទទួល​ការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី១ បើទុកជាសង្ឃសន្មត​ហើយ ក៏មិន​ប្រដៅ​ភិក្ខុនី១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់​ភិក្ខុដែល​ប្រកបដោយអង្គ៥នេះឯង។

[២៦៨] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិ​ចេញ ដល់​ភិក្ខុដែល​ប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុដែលសង្ឃ​ធ្វើ​ឧក្ខេបនីយកម្ម ព្រោះមិនសំដែង​អាបត្តិចេញ ចំពោះអាបត្តិណា មិនត្រូវអាបត្តិនោះទៀត១ ឬអាបត្តិដទៃ ដែលប្រហែល​នឹងអាបត្តិ​នោះ១ ឬអាបត្តិ​ដែលធ្ងន់ជាងអាបត្តិនោះ១ មិនតិះដៀល​កម្ម១ មិនតិះដៀល​ពួកភិក្ខុ​អ្នកធ្វើកម្ម១។បេ។

[២៦៩] អង្គ៥ដទៃទៀត។បេ។ គឺភិក្ខុមិនត្រេកអរនឹងអភិវាទនកម្ម១ បច្ចុដ្ឋានកម្ម១ អញ្ជលិកម្ម១ សាមីចិកម្ម១ ការនាំអាសនមកឲ្យ១ របស់ភិក្ខុជាបកតត្ត។បេ។

[២៧០] អង្គ៥ដទៃទៀត។បេ។ គឺភិក្ខុមិនត្រេកអរនឹងការនាំទីដេកមកឲ្យ១ ទឹក​សម្រាប់​លាងជើង១ តាំងទ្រជើង និងវត្ថុសម្រាប់ជូតជើង១ ការទទួលបាត្រ និងចីវរ១ ការដុសខ្នង ក្នុងវេលាស្រង់ទឹក១ របស់ភិក្ខុជាបកតត្ត។បេ។

[២៧១] អង្គ៥ដទៃទៀត។បេ។ គឺភិក្ខុមិនចោទភិក្ខុជាបកតត្ត ដោយសីលវិបត្តិ១ មិនចោទដោយអាចារវិបត្តិ១ មិនចោទដោយទិដ្ឋិវិបត្តិ១ មិនចោទដោយអាជីវវិបត្តិ១ មិនបំបែក​ពួកភិក្ខុ (ឲ្យបែក)ចាកពួកភិក្ខុផងគ្នា១។បេ។

[២៧២] អង្គ៥ដទៃទៀត។បេ។ គឺភិក្ខុមិនទ្រទ្រង់ទង់ជ័យ​របស់គ្រហស្ថ១ មិនទ្រទ្រង់​ទង់ជ័យ​របស់តិរ្ថិយ១ មិនសេពគប់ពួកតិរ្ថិយ១ សេពគប់តែពួកភិក្ខុ១ សិក្សាសិក្ខារបស់ភិក្ខុ១។បេ។

[២៧៣] អង្គ៥ដទៃទៀត។បេ។ គឺភិក្ខុមិននៅក្នុងអាវាសដែលមានដម្បូលមួយ១ មិននៅ​ក្នុងទីមិនមែនជា​អាវាស ដែលមានដម្បូលមួយ១ មិននៅក្នុងទីជាអាវាស ឬមិនមែនជាអាវាស ដែល​មានដម្បូល​មួយ១ ជាមួយនឹងភិក្ខុជាបកតត្ត ឃើញភិក្ខុជាបកតត្តហើយ ក្រោក​ចាក​អាសន១ មិនរុករានភិក្ខុជាបកតត្ត ខាងក្នុង ឬខាងក្រៅ (វិហារ)១។ ម្នាលភិក្ខុទាំងឡាយ សង្ឃ​ត្រូវ​រម្ងាប់​ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់​ភិក្ខុដែល​ប្រកបដោយអង្គ៥នេះឯង។

[២៧៤] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិ ដល់​ភិក្ខុដែល​ប្រកបដោយអង្គ៨ គឺភិក្ខុមិនឃាត់ឧបោសថ ដល់ភិក្ខុជាបកតត្ត១ មិនឃាត់បវារណា ដល់ភិក្ខុជាបកតត្ត១ មិនធ្វើជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណនោះ)១ មិនទទួលនាទីជាធំ​ក្នុងវត្ត១ មិនឲ្យធ្វើឱកាស (ដើម្បីចោទ)១ មិនចោទ១ មិនរំលឹក១ មិនប្រកបពួក​ភិក្ខុ (ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិ ដល់​ភិក្ខុដែល​ប្រកបដោយអង្គ៨នេះឯង។

ចប់វត្ត៤៣ ដែលសង្ឃត្រូវរម្ងាប់ក្នុងឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិ។

[២៧៥] ម្នាលភិក្ខុទាំងឡាយ ឯឧក្ខេបនីយកម្មនោះ សង្ឃត្រូវរម្ងាប់យ៉ាងនេះ។ ម្នាល​ភិក្ខុ​ទាំងឡាយ ឆន្នភិក្ខុនោះ ត្រូវចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង ហើយថ្វាយបង្គំ​បាទា ភិក្ខុចាស់ទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង និយាយយ៉ាងនេះ​ថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន ខ្ញុំដែលសង្ឃ​បានធ្វើឧក្ខេបនីយកម្ម ព្រោះ​មិនសំដែងអាបត្តិចេញហើយ បាន​ប្រព្រឹត្តវត្ត ដោយ​ប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួន ចេញចាកកម្ម មកសូម​ការរម្ងាប់​ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ។ ឆន្នភិក្ខុ​ គប្បីសូម ជា​គំរប់ពីរដង​ផង។ គប្បីសូម ជាគំរប់​បីដងផង។ ភិក្ខុដែលឆ្លាស ប្រតិពល ត្រូវប្រកាសសង្ឃឲ្យដឹងថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ឆន្នភិក្ខុនេះ សង្ឃបានធ្វើ ឧក្ខេបនីយកម្ម ព្រោះមិនសំដែង​អាបត្តិចេញ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំង​សម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ខ្លួន ចេញចាកកម្ម មកសូមការ​រម្ងាប់​ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ។ បើកម្ម មាន​កាល​គួរ ដល់សង្ឃហើយ សង្ឃត្រូវ​រម្ងាប់​ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់​ឆន្នភិក្ខុ​។ នេះជាញត្តិ។ បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ឆន្នភិក្ខុនេះ សង្ឃបានធ្វើ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់​កិរិយា​រលាស់ខ្លួន ចេញចាកកម្ម មកសូម​ការរម្ងាប់ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិ​ចេញ។ សង្ឃរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ឆន្នភិក្ខុ។ ការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ឆន្នភិក្ខុ គួរដល់​លោកដ៏មានអាយុអង្គណា លោកដ៏មាន​អាយុ​អង្គ​នោះ គប្បីស្ងៀម មិនគួរ​ដល់លោកដ៏មាន​អាយុ​អង្គណា លោកដ៏មានអាយុអង្គនោះ គប្បី​និយាយ​ឡើង។ ខ្ញុំប្រកាស​សេចក្តី​នេះ ជាគំរប់​ពីរ​ដង​ផង។បេ។ ខ្ញុំប្រកាសសេចក្តីនេះ ជា​គំរប់​បី​ដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ឆន្នភិក្ខុនេះ សង្ឃបានធ្វើ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ បានប្រព្រឹត្តវត្តដោយប្រពៃ ទាំង​សម្លបរោម ប្រព្រឹត្តវត្ត គួរ​ដល់​កិរិយារលាស់ខ្លួន ចេញចាកកម្ម មកសូមការ​រម្ងាប់​ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិ​ចេញ។ សង្ឃរម្ងាប់ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ឆន្នភិក្ខុ។ ការ​រម្ងាប់ ​ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ឆន្នភិក្ខុ គួរដល់​លោកដ៏មាន​អាយុ​អង្គណា លោកដ៏មាន​អាយុ​អង្គនោះ គប្បីស្ងៀម មិនគួរ​ដល់លោកដ៏មានអាយុអង្គណា លោក​ដ៏មាន​អាយុ​អង្គ​នោះ គប្បី​និយាយឡើង។ ឧក្ខេបនីយកម្ម ព្រោះមិនសំដែង​អាបត្តិចេញ សង្ឃ​បាន​រម្ងាប់​ដល់​ឆន្នភិក្ខុហើយ ការរម្ងាប់ ឧក្ខេបនីយកម្មនោះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវដំណើរនេះ ដោយអាការស្ងៀមយ៉ាងនេះ។

ចប់ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ជាគំរប់៦។

[២៧៦] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ​សម័យនោះឯង ភិក្ខុឈ្មោះអរិដ្ឋ ជាកូន​ នៃត្រកូល​ អ្នកសម្លាប់ត្មាត មានទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះ កើតឡើងថា យើងដឹងច្បាស់នូវធម៌ ដែលព្រះដ៏មាន​ព្រះភាគ ទ្រង់សំដែងហើយថា ធម៌ទាំងឡាយឯណា ដែលព្រះដ៏មានព្រះភាគ​ ទ្រង់ត្រាស់ថា តែងធ្វើ​សេចក្តីអន្តរាយ ​បានយ៉ាងណា ធម៌ទាំងឡាយនោះ មិនអាចធ្វើសេចក្តី​អន្តរាយ​ ដល់បុគ្គល​ ​អ្នកសេពទេ។ ភិក្ខុទាំងឡាយ ជាច្រើនរូប បានឮដំណឹងថា ភិក្ខុឈ្មោះអរិដ្ឋ ជាកូន នៃត្រកូល​ អ្នកសម្លាប់ត្មាត មានទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះ កើតឡើងដូច្នេះថា យើងដឹង​ច្បាស់ នូវធម៌ ​ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយថា ធម៌ទាំងឡាយ​ឯណា ដែល​ព្រះដ៏​មានព្រះភាគ ទ្រង់ត្រាស់ថា តែងធ្វើសេចក្តីអន្តរាយ បានយ៉ាងណា​ ធម៌ទាំងឡាយនោះ មិនអាច​ធ្វើសេចក្តីអន្តរាយ ដល់បុគ្គល​ អ្នកសេពទេ។ គ្រានោះ ភិក្ខុទាំងនោះ ចូលទៅរកអរិដ្ឋភិក្ខុ ដែលជា​កូន នៃត្រកូល ​អ្នកសម្លាប់ត្មាត លុះចូលទៅដល់ហើយ ក៏និយាយពាក្យនេះ នឹងអរិដ្ឋ​ភិក្ខុ ជាកូន នៃត្រកូល អ្នកសម្លាប់ត្មាតថា ម្នាលអាវុសោអរិដ្ឋ ឮថា អ្នកឯង​ មានទិដ្ឋិអាក្រក់​ មានសភាព​យ៉ាងនេះ កើតឡើងដូច្នេះថា យើងដឹងច្បាស់ នូវធម៌​ ដែលព្រះដ៏មានព្រះភាគ ទ្រង់​សំដែង​ហើយ​ថា ធម៌ទាំងឡាយ​ឯណា ដែល​ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា តែងធ្វើសេចក្តីអន្តរាយ បាន​យ៉ាងណា​ ធម៌ទាំងនោះ មិនអាចធ្វើសេចក្តីអន្តរាយ ដល់បុគ្គល ​អ្នកសេពទេ ពិតមែនឬ។ អរិដ្ឋ​ភិក្ខុ​ឆ្លើយថា ម្នាលអាវុសោ យើងដឹងច្បាស់ នូវធម៌ ​ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងថា ធម៌ទាំង​ឡាយ​ឯណា ដែល​ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ធ្វើសេចក្តីអន្តរាយ ធម៌​ទាំង​ឡាយ​នោះ មិន​អាច​ធ្វើសេចក្តីអន្តរាយ ដល់បុគ្គល​អ្នកសេពទេ ដូច្នោះមែន។ ភិក្ខុទាំងឡាយនោះ និយាយថា ម្នាលអាវុសោអរិដ្ឋ លោកកុំពោលយ៉ាងនេះ លោកកុំពោបង្កាច់​ ព្រះដ៏មានព្រះភាគ​ឡើយ ការពោលបង្កាច់​ព្រះដ៏មានព្រះភាគ មិនល្អទេ ព្រោះថា ព្រះដ៏មានព្រះភាគ មិនមែន​ទ្រង់​ត្រាស់​ដូច្នេះទេ ម្នាលអាវុសោ អរិដ្ឋ ធម៌ទាំងឡាយ ដែល​ធ្វើសេចក្តីអន្តរាយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហើយ ដោយអនេកបរិយាយ ឯធម៌ទាំងឡាយនោះ អាចធ្វើសេចក្តីអន្តរាយ ដល់បុគ្គល​អ្នកសេពមែន ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា កាមទាំងឡាយ មានសេចក្តី​រីករាយតិច មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់​ច្រើន ទោសក្នុងកាមនេះ មានច្រើន ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា កាមទាំងឡាយ មានឧបមា ដោយរាងឆ្អឹង មានសេចក្តីទុក្ខច្រើន មានសេចក្តី​ចង្អៀតចង្អល់ច្រើន ទោសក្នុងកាមនេះមានច្រើន ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា កាមទាំង​ឡាយ មានឧបមា ដោយដុំសាច់។បេ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា កាមទាំងឡាយ មានឧបមា ដោយគប់ភ្លើងស្មៅ។បេ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា កាមទាំងឡាយ មានឧបមា ដោយរណ្តៅរងើកភ្លើង។បេ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា កាមទាំងឡាយ មាន​ឧបមា ដោយយល់សប្តិ។បេ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា កាមទាំងឡាយ មានឧបមា ដោយរបស់ខ្ចីគេ។បេ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា កាមទាំងឡាយ មានឧបមា ដោយ​ផ្លែ​ឈើ។បេ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា កាមទាំងឡាយ មានឧបមា ដោយកាំបិត និង​ជ្រញ់។បេ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា កាមទាំងឡាយ មានឧបមា ដោយលំពែង និង​ដែក​ស្រួច។បេ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា កាមទាំងឡាយ មានឧបមា ដោយក្បាលពស់។បេ។ មាន​ទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាម​នេះ មានច្រើន។ អរិដ្ឋភិក្ខុ ជាកូន នៃត្រកូល អ្នកសម្លាប់ត្មាត កាលដែលពួកភិក្ខុទាំងនោះ និយាយ​ដាស់តឿន យ៉ាងនេះហើយ ក៏នៅតែ​ប្រកាន់ទិដ្ឋិលាមកនោះ ដោយមាំ ហើយនិយាយយ៉ាង​នេះ ​ដដែលថា ម្នាលអាវុសោ យើងដឹងច្បាស់ នូវធម៌​ ដែលព្រះដ៏មានព្រះភាគ ទ្រង់​សំដែង​ហើយ​ថា ធម៌ទាំងឡាយ​ឯណា ដែល​ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ធ្វើសេចក្តីអន្តរាយ បាន​យ៉ាងណា​ ធម៌ទាំងឡាយនោះ មិនអាចធ្វើសេចក្តីអន្តរាយ ដល់បុគ្គល​អ្នកសេពបានទេ ដូច្នោះមែន។ ពួកភិក្ខុនោះ មិនអាច​នឹងដោះ ​អរិដ្ឋភិក្ខុ ជាកូន នៃត្រកូល ​អ្នកសម្លាប់ត្មាត ឲ្យរួចចាកទិដ្ឋិដ៏លាមកនោះបាន។ លំដាប់នោះ ពួក​ភិក្ខុ​ទាំងនោះ ចូលទៅក្រាបបង្គំគាល់ ព្រះដ៏មានព្រះភាគ លុះចូលទៅដល់​ហើយ ក៏ក្រាបបង្គំទូល សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។

[២៧៧] ព្រោះ​និទាន​នេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយ​សួរបញ្ជាក់ អរិដ្ឋភិក្ខុ ជាកូននៃត្រកូល ​អ្នកសម្លាប់ត្មាត ក្នុងកាលនោះថា ម្នាលអរិដ្ឋ ឮថា ទិដ្ឋិលាមក មានសភាពដូច្នេះ កើតឡើងដល់អ្នកឯងថា យើងដឹងច្បាស់ នូវធម៌​ ដែល​ព្រះដ៏មាន​ព្រះភាគ ទ្រង់​សំដែង​​ថា ធម៌ទាំងឡាយ​ឯណា ដែល​ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ធ្វើសេចក្តី​អន្តរាយ បាន​យ៉ាងណា​ ធម៌ទាំងឡាយនោះ មិនអាចធ្វើសេចក្តីអន្តរាយ ដល់បុគ្គល​អ្នកសេព​បាន​ទេ ពិតមែនឬ។ អរិដ្ឋភិក្ខុ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំដឹងច្បាស់ នូវធម៌​ដែលព្រះដ៏​មាន​ព្រះភាគ ទ្រង់​សំដែង​ហើយ​ថា ធម៌ទាំងឡាយ​ឯណា ដែល​ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ធ្វើសេចក្តីអន្តរាយ បាន​យ៉ាងណា​ ធម៌ទាំងឡាយនោះ មិនអាចធ្វើសេចក្តីអន្តរាយ ដល់បុគ្គល​អ្នកសេពបានទេ ដូច្នោះមែន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលមោឃបុរស អ្នកឯង​ដឹងច្បាស់​នូវធម៌ ដែលតថាគត សំដែងហើយយ៉ាងនេះ អំពីអ្នកណា ម្នាលមោឃបុរស ធម៌ទាំង​ឡាយ ដែលធ្វើ​សេចក្តី​អន្តរាយ តថាគត សំដែងហើយ ដោយអនេកបរិយាយ មិនមែនទេឬ ឯធម៌ទាំងនោះ អាច​ធ្វើសេចក្តីអន្តរាយ ដល់បុគ្គល​អ្នកសេព ពិតមែន តថាគត​សំដែងថា កាមទាំងឡាយ មានសេចក្តី​រីករាយតិច មានសេចក្តីទុក្ខច្រើន មានសេចក្តី​ចង្អៀតចង្អល់​ច្រើន ទោសក្នុងកាម​នេះ មានច្រើន តថាគតសំដែងថា កាមទាំងឡាយ មានឧបមា​ ដោយរាងឆ្អឹង។បេ។ មានសេចក្តីទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមនេះ​ មានច្រើន តថាគត​សំដែង​ថា កាមទាំងឡាយ មានឧបមា​ ដោយដុំសាច់។បេ។ តថាគតសំដែងថា កាមទាំងឡាយ មានឧបមា​ ដោយ​គប់ភ្លើង​ស្មៅ។បេ។ តថាគតសំដែងថា កាមទាំងឡាយ មានឧបមា​ ដោយ​រណ្តៅរងើកភ្លើង។បេ។ តថាគត​សំដែង​ថា កាមទាំងឡាយ មានឧបមា​ ដោយយល់សប្តិ។បេ។ តថាគតសំដែងថា កាមទាំងឡាយ មានឧបមា​ ដោយរបស់ខ្ចីគេ។បេ។ តថាគតសំដែងថា កាមទាំងឡាយ មានឧបមា​ ដោយ​ផ្លែ​ឈើ។បេ។ តថាគតសំដែងថា កាមទាំងឡាយ មានឧបមា​ ដោយកំាបិត និងជ្រញ់។បេ។ តថាគត​សំដែងថា កាមទាំងឡាយ មានឧបមា ​ដោយលំពែង និងដែកស្រួច។បេ។ តថាគតសំដែងថា កាម​ទាំងឡាយ មានឧបមា ​ដោយក្បាលពស់។បេ។ មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមនេះមានច្រើន ម្នាលមោឃបុរស បើដូច្នោះ អ្នកឯងឈ្មោះថា ពោលបង្កាច់​តថាគត​ផង គាស់រំលើងខ្លួនឯងផង សោយបាប​ជាច្រើនផង ដោយទិដ្ឋិ ដែលខ្លួនប្រកាន់ខុស ម្នាល​មោឃបុរស ទិដ្ឋិ ដែលអ្នកប្រកាន់ខុសនោះ នឹង​ប្រព្រឹត្តទៅ ដើម្បីទុក្ខ មិនមែន​ជាប្រយោជន៍ ដល់អ្នក​ឯង អស់កាលដ៏វែង ម្នាលមោឃបុរស អំពើ​នោះ មិនមែននាំពួក​ជន ដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លា ឬនាំពួក​ជន ដែល​ជ្រះថ្លាស្រាប់ហើយ ឲ្យរឹតរឹងតែជ្រះថ្លាឡើងទេ។បេ។ លុះទ្រង់តិះដៀលហើយ។បេ។ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុ​ទាំងឡាយថា ម្នាលភិក្ខុ​ទាំង​ឡាយ បើដូច្នោះ សង្ឃចូរធ្វើ ឧក្ខេបនីយកម្ម ព្រោះ​មិនលះបង់ទិដ្ឋិ​អាក្រក់ចេញ គឺមិនឲ្យ​បរិភោគរួម ជាមួយ​នឹងសង្ឃ ដល់អរិដ្ឋភិក្ខុ ជាកូន​នៃត្រកូល ​អ្នកសម្លាប់​ត្មាត។

[២៧៨] ម្នាលភិក្ខុទាំងឡាយ ឯឧក្ខេបនីយកម្មនោះ សង្ឃត្រូវធ្វើយ៉ាងនេះ សង្ឃ​ត្រូវ​ចោទ​អរិដ្ឋភិក្ខុ ដែលជាកូន ​នៃត្រកូល​ អ្នកសម្លាប់ត្មាត ជាមុនសិន លុះចោទហើយ ត្រូវរំលឹក លុះ​រំលឹក​ហើយ ត្រូវលើកអាបត្តិឡើង លុះលើកអាបត្តិឡើងហើយ ភិក្ខុដែលឆ្លាស ប្រតិពល ត្រូវញុំាង​សង្ឃ​ឲ្យ​ដឹងថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ទិដ្ឋិដ៏លាមក មានសភាព​យ៉ាងនេះ កើតឡើង​ដល់​អរិដ្ឋភិក្ខុ ជាកូននៃត្រកូល អ្នកសម្លាប់ត្មាត ដូច្នេះថា យើងដឹងច្បាស់ នូវធម៌ដែល​ព្រះដ៏មាន​ព្រះភាគ ទ្រង់សំដែងហើយថា ធម៌ទាំងឡាយឯណា ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ធ្វើសេចក្តីអន្តរាយ បានយ៉ាងណា ធម៌ទាំងឡាយនោះ មិនអាចធ្វើ​សេចក្តីអន្តរាយ ដល់បុគ្គល អ្នកសេពទេ។ អរិដ្ឋភិក្ខុនោះ មិនលះបង់ទិដ្ឋិ​នោះសោះ។ បើកម្ម​មានកាលគួរ ដល់សង្ឃហើយ សង្ឃ​គប្បីធ្វើ ឧក្ខេបនីយកម្ម ព្រោះមិនលះបង់​ទិដ្ឋិ​អាក្រក់ គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ដល់អរិដ្ឋភិក្ខុ ដែលជាកូន នៃត្រកូលអ្នកសម្លាប់ត្មាត។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូម​សង្ឃ​ស្តាប់ខ្ញុំ ទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះ កើតឡើងដល់​អរិដ្ឋភិក្ខុ ដែលជាកូន នៃត្រកូល អ្នកសម្លាប់ត្មាត ដូច្នេះថា យើងដឹងច្បាស់ នូវធម៌ដែល​ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយថា ធម៌ទាំងឡាយឯណា ដែល​ព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រាស់ថា ធ្វើសេចក្តីអន្តរាយ បានយ៉ាងណា ធម៌ទាំងឡាយនោះ មិនអាចធ្វើ​សេចក្តីអន្តរាយ ដល់បុគ្គលអ្នកសេពទេ។ អរិដ្ឋភិក្ខុនោះ ក៏មិន​លះបង់​ទិដ្ឋិ​នោះសោះ។ សង្ឃ​ធ្វើ​ ឧក្ខេបនីយកម្ម ព្រោះ​មិនលះបង់ទិដ្ឋិអាក្រក់ គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ដល់អរិដ្ឋភិក្ខុ ជាកូននៃត្រកូល ជាអ្នកសម្លាប់ត្មាត។ ការធ្វើ ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ គឺមិន​ឲ្យ​បរិភោគរួម ជាមួយនឹងសង្ឃ ដល់​អរិដ្ឋភិក្ខុ ជាកូន នៃត្រកូល អ្នកសម្លាប់ត្មាត គួរដល់​លោក​ដ៏មាន​អាយុ​អង្គណា លោកដ៏មាន​អាយុ​អង្គនោះ គប្បីស្ងៀម មិនគួរ​ដល់លោក​ដ៏មាន​អាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីនិយាយឡើង។ ខ្ញុំប្រកាស​សេចក្តី​នេះ ជាគំរប់​ពីរ​ដង​ផង។បេ។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់​បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូម​សង្ឃ​ស្តាប់ខ្ញុំ ទិដ្ឋិដ៏លាមក មានសភាពយ៉ាងនេះ កើតឡើងដល់​អរិដ្ឋភិក្ខុ ជាកូន នៃត្រកូល អ្នកសម្លាប់ត្មាត ដូច្នេះថា យើងដឹងច្បាស់ នូវធម៌ ដែល​ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយថា ធម៌ទាំងឡាយឯណា ដែល​ព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រាស់ថា ធ្វើសេចក្តីអន្តរាយ បានយ៉ាងណា ធម៌ទាំងឡាយនោះ មិនអាច​ធ្វើ​សេចក្តីអន្តរាយ ដល់បុគ្គល អ្នកសេពទេ។ អរិដ្ឋភិក្ខុនោះ មិនលះ​បង់​ទិដ្ឋិ​នោះចេញទេ។ សង្ឃ​ធ្វើ ​ឧក្ខេបនីយកម្ម ព្រោះ​មិនលះបង់ទិដ្ឋិអាក្រក់ គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ដល់អរិដ្ឋភិក្ខុ ជាកូននៃត្រកូល ជាអ្នកសម្លាប់ត្មាត។ ការធ្វើ ឧក្ខេបនីយកម្ម ព្រោះ​មិនលះបង់ទិដ្ឋិលាមក គឺមិន​ឲ្យ​បរិភោគរួម ជាមួយនឹងសង្ឃ ដល់​អរិដ្ឋភិក្ខុ ជាកូន នៃត្រកូល អ្នកសម្លាប់ត្មាត គួរដល់​លោក​ដ៏មាន​អាយុ​អង្គណា លោកដ៏មាន​អាយុ​អង្គនោះ ត្រូវស្ងៀម មិនគួរ​ដល់លោក​ដ៏មាន​អាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ ឧក្ខេបនីយកម្ម ព្រោះមិនលះបង់​ទិដ្ឋិអាក្រក់ គឺមិន​ឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ៗបានធ្វើ ដល់អរិដ្ឋភិក្ខុ ជាកូន នៃត្រកូល ​អ្នកសម្លាប់ត្មាតហើយ ការធ្វើ ឧក្ខេបនីយកម្មនោះ គួរ​ដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវដំណើរនេះ ដោយអាការ​ស្ងៀម​យ៉ាងនេះ។ ម្នាលភិក្ខុ​ទាំងឡាយ ម្យ៉ាងទៀត អ្នកទាំងឡាយ ចូរប្រាប់គ្នា ក្នុងអាវាសតៗទៅថា អរិដ្ឋភិក្ខុ ជាកូន នៃត្រកូល​ អ្នកសម្លាប់ត្មាត សង្ឃបាន​ធ្វើ ​ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិដ៏លាមក គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃហើយ។

[២៧៩] ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនលះបង់​ទិដ្ឋិអាក្រក់ ជាកម្ម​មិន​ត្រូវតាមធម៌​ផង ជាកម្មមិនត្រូវតាមវិន័យផង ជាកម្មដែលរម្ងាប់​ ដោយអាក្រក់ផង ប្រកប​ដោយ​អង្គ៣ គឺកម្មដែលធ្វើ ក្នុងទីកំបាំងមុខ១ ធ្វើដោយមិន​បានសាកសួរ១ ធ្វើដោយមិនតាមពាក្យ​ប្តេជ្ញា១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនលះបង់​ទិដ្ឋិអាក្រក់ ជាកម្ម មិនត្រូវតាម​ធម៌ផង ជាកម្មមិនត្រូវតាម​វិន័យផង ជាកម្ម ដែល​រម្ងាប់​ ដោយ​អាក្រក់​ផង ប្រកបដោយ អង្គ៣នេះឯង។

[២៨០] អង្គ​៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើដោយគ្មានអាបត្តិ១ ធ្វើដោយអាបត្តិ​មិនមែន​ជា​ទេសនាគាមិនី១ ធ្វើដោយអាបត្តិ ដែលសំដែងហើយ១។បេ។

[២៨១] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលមិនចោទ ហើយស្រាប់តែធ្វើ១ ​មិន​​រំលឹក ហើយស្រាប់តែធ្វើ១ មិនលើកអាបត្តិឡើង ហើយស្រាប់តែ​ធ្វើ១។បេ។

[២៨២] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើក្នុងទីកំបាំងមុខ១ ​ធ្វើមិនត្រូវតាម​ធម៌១ ធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ប្រកបដោយអង្គ៣នេះឯង។បេ។

[២៨៣] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើ ដោយមិនបានសាកសួរ១ ​ធ្វើមិនត្រូវតាមធម៌១ ធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ប្រកបដោយ អង្គ៣នេះឯង។បេ។

[២៨៤] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើ ដោយមិនតាមពាក្យប្តេជ្ញា១ ធ្វើមិនត្រូវតាមធម៌១ ធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ប្រកបដោយ​អង្គ៣នេះឯង។បេ។

[២៨៥] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើ ដោយគ្មានអាបត្តិ១ ធ្វើមិនត្រូវតាមធម៌១ ធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ប្រកបដោយអង្គ៣នេះឯង។បេ។

[២៨៦] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើ ដោយអាបត្តិមិនមែនជា ទេសនាគាមិនី១ ធ្វើមិនត្រូវតាមធម៌១ ធ្វើដោយពួក១។បេ។

[២៨៧] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើដោយអាបត្តិ ដែលសំដែងរួច​ហើយ១ ធ្វើមិនត្រូវតាមធម៌១ ធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ប្រកបដោយ​អង្គ៣​នេះឯង។បេ។

[២៨៨] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលមិនចោទ ហើយស្រាប់តែធ្វើ១ ធ្វើមិនត្រូវតាមធម៌១ ធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ប្រកបដោយអង្គ៣នេះឯង។បេ។

[២៨៩] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលមិនរំលឹក ហើយស្រាប់តែធ្វើ១ ធ្វើមិនត្រូវតាមធម៌១ ធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ប្រកបដោយ​អង្គ៣នេះឯង។បេ។

[២៩០] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលមិនលើកអាបត្តិឡើង ហើយស្រាប់តែធ្វើ១ ធ្វើមិនត្រូវតាមធម៌១ ធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនលះបង់​ទិដ្ឋិ​អាក្រក់ ជាកម្មមិនត្រូវតាមធម៌ផង ជាកម្ម​មិនត្រូវតាមវិន័យ​ផង ជាកម្មដែលរម្ងាប់​ដោយ​អាក្រក់​ផង ប្រកបដោយអង្គ៣នេះឯង។

ចប់អធម្មកម្ម ១២ ក្នុងឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់។

[២៩១] ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ជាកម្ម​ប្រកប​ដោយ​ធម៌ផង ជាកម្មប្រកបដោយវិន័យផង ជាកម្មដែលរម្ងាប់​ដោយល្អផង ប្រកបដោយអង្គ៣ គឺកម្មដែលធ្វើ ក្នុងទីចំពោះមុខ១ សួរហើយទើបធ្វើ១ ធ្វើតាមពាក្យប្តេជ្ញា១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ជាកម្មប្រកបដោយធម៌ផង ជាកម្ម​ប្រកប​ដោយ​វិន័យផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។

[២៩២] ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ជាកម្ម​ប្រកប​ដោយ​ធម៌ផង ប្រកបដោយវិន័យផង ជាកម្មដែលរម្ងាប់​ដោយល្អផង ប្រកបដោយអង្គ៣​ដទៃទៀត គឺកម្មដែលធ្វើដោយមានអាបត្តិ១ ធ្វើដោយអាបត្តិ ជាទេសនាគាមិនី១ ធ្វើដោយអាបត្តិ ដែលមិនទាន់សំដែង១។បេ។

[២៩៣] អង្គ៣​ដទៃទៀត។បេ។ គឺកម្មដែលចោទហើយ ទើបធ្វើ១ រំលឹកហើយ ទើបធ្វើ១  លើកអាបត្តិឡើងហើយ ទើបធ្វើ១។បេ។

[២៩៤] អង្គ៣​ដទៃទៀត។បេ។ គឺកម្មដែលធ្វើក្នុងទីចំពោះមុខ១ ធ្វើដោយធម៌១ ធ្វើដោយ​សេចក្តី​ព្រមព្រៀង​១ ម្នាលភិក្ខុ​ទាំង​ឡាយ ឧក្ខេបនីយកម្ម ប្រកប​ដោយ​អង្គ៣នេះ​ឯង។បេ។

[២៩៥] អង្គ៣​ដទៃទៀត។បេ។ គឺកម្មដែលបញ្ជាក់ហើយ ទើបធ្វើ១ ធ្វើត្រូវតាមធម៌១ ធ្វើដោយ​សេចក្តី​ព្រមព្រៀង​១ ម្នាលភិក្ខុ​ទាំងឡាយ ឧក្ខេបនីយកម្ម ប្រកបដោយអង្គ​៣នេះឯង។បេ។

[២៩៦] អង្គ៣​ដទៃទៀត។បេ។ គឺកម្មដែលធ្វើតាមពាក្យប្តេជ្ញា១ ធ្វើត្រូវតាមធម៌១  ធ្វើដោយសេចក្តីព្រមព្រៀង១ ម្នាលភិក្ខុ​ទាំងឡាយ ឧក្ខេបនីយកម្ម ប្រកប​ដោយ​អង្គ​៣នេះឯង។បេ។

[២៩៧] អង្គ៣​ដទៃទៀត។បេ។ គឺកម្មដែលធ្វើដោយមានអាបត្តិ១ ធ្វើត្រូវតាមធម៌១  ធ្វើដោយសេចក្តីព្រមព្រៀង១ ម្នាលភិក្ខុ​ទាំងឡាយ ឧក្ខេបនីយកម្ម ប្រកប​ដោយ​អង្គ​៣នេះ​ឯង។បេ។

[២៩៨] អង្គ៣​ដទៃទៀត។បេ។ គឺកម្មដែលធ្វើដោយអាបត្តិ ជាទេសនាគាមិនី១ ធ្វើត្រូវ​តាមធម៌១  ធ្វើដោយ​សេចក្តី​ព្រមព្រៀង១។បេ។

[២៩៩] អង្គ៣​ដទៃទៀត។បេ។ គឺកម្មដែលធ្វើដោយអាបត្តិ ដែលមិនទាន់សំដែង១ ធ្វើត្រូវតាមធម៌១ ធ្វើដោយ​សេចក្តី​ព្រមព្រៀង១។បេ។

[៣០០] អង្គ៣​ដទៃទៀត។បេ។ គឺកម្មដែលចោទហើយ ទើបធ្វើ១ ​ធ្វើត្រូវ​តាម​ធម៌១ ធ្វើដោយ​សេចក្តី​ព្រមព្រៀង១ ម្នាលភិក្ខុ​ទាំងឡាយ ឧក្ខេបនីយកម្ម ប្រកប​ដោយ​អង្គ​៣នេះឯង។បេ។

[៣០១] អង្គ៣​ដទៃទៀត។បេ។ គឺកម្មដែលរំលឹកហើយ ទើបធ្វើ១ ​ធ្វើត្រូវ​តាម​ធម៌១ ធ្វើដោយ​សេចក្តី​ព្រមព្រៀង១ ម្នាលភិក្ខុ​ទាំងឡាយ ឧក្ខេបនីយកម្ម ប្រកប​ដោយ​អង្គ​៣នេះ​ឯង។បេ។

[៣០២] អង្គ៣​ដទៃទៀត។បេ។ គឺកម្មដែលលើកអាបត្តិឡើងហើយ ទើបធ្វើ១ ធ្វើ​ត្រូវ​តាមធម៌១  ធ្វើដោយ​សេចក្តី​ព្រមព្រៀង១ ម្នាលភិក្ខុ​ទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនលះបង់​​ទិដ្ឋិអាក្រក់ ជាកម្មប្រកប​ដោយធម៌ផង ជាកម្ម​ប្រកបដោយ​​វិន័យ​ផង ជាកម្ម​ដែល​​​រម្ងាប់​ដោយ​​ល្អ​ផង ប្រកបដោយ​អង្គ៣នេះឯង។

ចប់កម្មប្រកបដោយធម៌ មានចំនួន១២ ក្នុងឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់។

[៣០៣] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិន​លះបង់​ទិដ្ឋិអាក្រក់ ដល់ភិក្ខុដែលប្រកបដោយអង្គ៣ គឺភិក្ខុអ្នកធ្វើ​ការបង្ក​ហេតុ អ្នកធ្វើការ​បង្កជម្លោះ អ្នកធ្វើការទាស់ទែង អ្នកធ្វើតិរច្ឆានកថា អ្នកធ្វើអធិករណក្នុងសង្ឃ១ ជាមនុស្សល្ងង់ មិនឆ្លាស ច្រើនទៅដោយអាបត្តិ មិនមាន​ការ​កំណត់​អាបត្តិ១ នៅច្រឡូកច្រឡំ ដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើ​ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ដល់ភិក្ខុ​ដែល​ប្រកប​ដោយ​​អង្គ៣នេះឯង។

[៣០៤] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ ដល់ភិក្ខុដែលប្រកបដោយអង្គ៣ដទៃទៀត គឺភិក្ខុ​វិបត្តិចាកសីល ក្នុង​អធិសីល១ វិបត្តិចាកអាចារ ក្នុងអជ្ឈាចារ១ វិបត្តិចាកទិដ្ឋិ ក្នុងអតិទិដ្ឋិ១ ម្នាលភិក្ខុ​ទាំង​ឡាយ កាលបើសង្ឃ​ប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់​ចេញ ដល់ភិក្ខុ​ដែល​ប្រកប​ដោយ​អង្គ៣នេះឯង។

[៣០៥] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះ​មិនលះ​បង់ទិដ្ឋិអាក្រក់ ដល់ភិក្ខុដែលប្រកបដោយអង្គ៣ដទៃទៀត គឺភិក្ខុ​ពោល​តិះដៀល​ព្រះពុទ្ធ១ ពោលតិះដៀលព្រះធម៌១ ពោលតិះដៀលព្រះសង្ឃ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ ដល់ភិក្ខុដែលប្រកបដោយ​អង្គ៣នេះឯង។

[៣០៦] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ ដល់ភិក្ខុ៣ពួក គឺភិក្ខុជាអ្នកធ្វើការបង្កហេតុ ជាអ្នកធ្វើការ​ជម្លោះ ជាអ្នកធ្វើសេចក្តីទាស់ទែង ជាអ្នកធ្វើតិរច្ឆានកថា ជាអ្នកធ្វើអធិករណក្នុងសង្ឃពួក១ ល្ងង់ មិនឆ្លាស ច្រើនដោយអាបត្តិ មិនមានការកំណត់អាបត្តិពួក១ នៅច្រឡូកច្រឡំ ដោយគ្រហស្ថ ដោយការ​ច្រឡូកច្រឡំ​មិនសម​គួរពួក១ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​សង្ឃប្រាថ្នា ក៏គប្បីធ្វើ​ឧក្ខេបនីយកម្ម ព្រោះមិន​លះបង់​ទិដ្ឋិអាក្រក់ចេញ ដល់​ភិក្ខុ៣ពួក​​នេះ​ឯង។

[៣០៧] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ ដល់ភិក្ខុ៣ពួកដទៃទៀត គឺភិក្ខុវិបត្តិចាកសីល ក្នុងអធិសីលពួក១ វិបត្តិចាកអាចារ ក្នុងអជ្ឈាចារពួក១ វិបត្តិចាកទិដ្ឋិ ក្នុងអតិទិដ្ឋិពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃ​ប្រាថ្នា ក៏គប្បី​ធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់​ចេញ ដល់ភិក្ខុទាំង៣ពួកនេះឯង។

[៣០៨] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ ដល់ភិក្ខុ៣ពួកដទៃទៀត គឺភិក្ខុពោលតិះដៀលព្រះពុទ្ធពួក១ ពោលតិះដៀល​ព្រះធម៌​ពួក១ ពោលតិះដៀលព្រះសង្ឃពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើ​ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ ដល់ភិក្ខុទាំង​៣ពួកនេះឯង។

ចប់កម្មមានចំនួន៦លើក ដែលសង្ឃប្រាថ្នា (នឹងធ្វើ ក៏ធ្វើបាន) ក្នុងឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ។

[៣០៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសង្ឃ បានធ្វើឧក្ខេបនីយកម្មហើយ ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញហើយ ត្រូវប្រព្រឹត្តវត្ត ដោយប្រពៃ។ ការប្រព្រឹត្តវត្តដោយប្រពៃ ក្នុង​ឧក្ខេបនីយកម្ម​នោះ ដូច្នេះ គឺមិនត្រូវឲ្យឧបសម្បទា មិនត្រូវឲ្យនិស្ស័យ មិនត្រូវឲ្យសាមណេរ​បម្រើខ្លួន មិនត្រូវ​ឲ្យទទួល​ការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី ទុកជាសង្ឃសន្មតរួចហើយ ក៏មិនត្រូវ​ប្រដៅ​ភិក្ខុនី​ សង្ឃបានធ្វើ​ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ចំពោះ​អាបត្តិ​ណា កុំឲ្យត្រូវអាបត្តិនោះ​ទៀត ឬអាបត្តិដទៃ ដែលប្រហែលនឹងអាបត្តិនោះ ឬអាបត្តិ​ដែលធ្ងន់​ជាង​អាបត្តិ​នោះ មិនត្រូវតិះដៀល​កម្ម មិនត្រូវ​តិះដៀលពួកភិក្ខុដែលធ្វើកម្ម មិនត្រូវហាមឧបោសថ មិនត្រូវហាមបវារណា ដល់ភិក្ខុ​ជាបកតត្ត មិនត្រូវធ្វើ​ជាអ្នកមានមាត់ពាក្យ ក្នុងអធិករណនោះ មិនត្រូវទទួលនាទី ជាធំក្នុងវត្ត មិនត្រូវ​ឲ្យធ្វើឱកាស (ដើម្បីចោទ) មិនត្រូវចោទ មិនត្រូវរំលឹក មិនត្រូវ​ប្រកបពួកភិក្ខុ (ឲ្យឈ្លោះ) នឹងពួក​ភិក្ខុផងគ្នា។

ចប់វត្ត១៨ ក្នុងឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់។

[៣១០] គ្រានោះ សង្ឃបានធ្វើ​ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ដល់អរិដ្ឋភិក្ខុ ដែលជាកូន នៃត្រកូលអ្នកសម្លាប់ត្មាត។ អរិដ្ឋភិក្ខុនោះ លុះសង្ឃបានធ្វើ​ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ហើយ ក៏សឹកចេញទៅ។ ពួក​ភិក្ខុទាំងឡាយឯណា ដែលមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា អរិដ្ឋភិក្ខុ ជាកូននៃត្រកូល​អ្នកសម្លាប់ត្មាត សង្ឃបាន​ធ្វើ​ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ មិនគួរ​នឹងសឹកសោះ។ គ្រានោះ ភិក្ខុទាំងនោះ ក្រាប​បង្គំទូល​សេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មាន​ព្រះ​ភាគ។

[៣១១] ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់​ឲ្យប្រជុំភិក្ខុសង្ឃ ហើយ​សួរបញ្ជាក់ពួកភិក្ខុ ក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ ឮថា អរិដ្ឋភិក្ខុ ជាកូននៃត្រកូល​អ្នកសម្លាប់ត្មាត សង្ឃបានធ្វើ​ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ហើយក៏សឹក​ចេញទៅ ពិតមែនឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ មោឃបុរសនោះ ដែលសង្ឃបានធ្វើ​ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ មិនសមគួរនឹងសឹកទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំពួកជន ដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាឡើងទេ។បេ។ លុះទ្រង់តិះដៀលហើយ ទ្រង់​ធ្វើ​ធម្មីកថា ហើយត្រាស់ហៅ​ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ចូរសង្ឃរម្ងាប់​ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិដ៏អាក្រក់។

[៣១២] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនគប្បីរម្ងាប់​ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ដល់​ភិក្ខុដែល​ប្រកបដោយអង្គ៥ គឺភិក្ខុឲ្យឧបសម្បទា១ ឲ្យនិស្ស័យ១ ឲ្យសាមណេរ​បម្រើ​ខ្លួន១ ទទួល​ការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី១ បើទុកជាសង្ឃសន្មតរួច​ហើយ ក៏នៅតែប្រដៅពួកភិក្ខុនី១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ដល់​ភិក្ខុ​ដែល​​ប្រកបដោយអង្គទាំង៥នេះទេ។

[៣១៣] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះបង់​ទិដ្ឋិ​អាក្រក់ ដល់​ភិក្ខុដែល​ប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុដែល​សង្ឃធ្វើឧក្ខេបនីយកម្ម ព្រោះ​មិន​លះបង់ទិដ្ឋិអាក្រក់ចេញ ចំពោះអាបត្តិណា នៅតែត្រូវ​អាបត្តិនោះទៀត១ ឬអាបត្តិដទៃ ដែលប្រហែលគ្នា នឹង​អាបត្តិនោះ១ ឬអាបត្តិ​ដែលធ្ងន់ជាងនោះ១ តិះដៀល​កម្ម១ តិះដៀល​ពួកភិក្ខុ​ដែល​ធ្វើកម្ម១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិន​លះបង់​ទិដ្ឋិអាក្រក់ ដល់​ភិក្ខុ​ដែល​​ប្រកបដោយអង្គទាំង៥នេះទេ។

[៣១៤] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះបង់​ទិដ្ឋិ​អាក្រក់ ដល់​ភិក្ខុដែល​ប្រកបដោយអង្គ៨ គឺភិក្ខុដែលហាមឧបោសថ ដល់ភិក្ខុជាបកតត្ត១ ហាមបវារណា១ ធ្វើជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណនោះ)១ ទទួលនាទីជាធំ​ក្នុងវត្ត១ ឲ្យធ្វើឱកាស (ដើម្បីចោទ)១ ចោទ១ រំលឹក១ ប្រកបពួក​ភិក្ខុ (ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ដល់​ភិក្ខុ​ដែល​​ប្រកបដោយអង្គ៨នេះទេ។

ចប់អង្គមានចំនួន១៨ ដែលសង្ឃមិនត្រូវរម្ងាប់ ក្នុងឧក្ខេបនីយកម្ម ព្រោះមិនលះបង់​ទិដ្ឋិ​អាក្រក់​ចេញ។

[៣១៥] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ដល់​ភិក្ខុដែល​ប្រកបដោយអង្គ៥ គឺភិក្ខុមិនឲ្យឧបសម្បទា១ មិនឲ្យនិស្ស័យ១ មិនឲ្យ​សាមណេរ​បម្រើ​ខ្លួន១ មិនទទួល​ការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី១ ទុកជាសង្ឃសន្មត​ហើយ ក៏មិន​ប្រដៅ​ភិក្ខុនីទាំងឡាយ១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះបង់​ទិដ្ឋិ​អាក្រក់ ដល់​ភិក្ខុដែល​ប្រកបដោយអង្គ៥នេះឯង។

[៣១៦] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ដល់​ភិក្ខុដែល​ប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុដែលសង្ឃធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់ចេញ ចំពោះអាបត្តិណា ហើយមិនត្រូវអាបត្តិនោះទៀត១ ឬអាបត្តិដទៃ ប្រហែលគ្នា ​នឹងអាបត្តិ​នោះ១ ឬអាបត្តិ​ដែលធ្ងន់ជាងអាបត្តិនោះ១ មិនតិះដៀល​កម្ម១ មិនតិះដៀល​ពួកភិក្ខុ​អ្នកធ្វើកម្ម១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះ​ទិដ្ឋិ​អាក្រក់ ដល់​ភិក្ខុដែល​ប្រកបដោយអង្គ៥នេះឯង។

[៣១៧] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ដល់​ភិក្ខុដែល​ប្រកបដោយអង្គ៨ គឺភិក្ខុមិនហាមឧបោសថ ដល់ភិក្ខុជាបកតត្ត១ មិនហាមបវារណា១ មិនធ្វើជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណនោះ)១ មិនទទួលនាទីជាធំ​ក្នុងវត្ត១ មិនឲ្យធ្វើឱកាស (ដើម្បីចោទ)១ មិនចោទ១ មិនរំលឹក១ មិនប្រកបពួក​ភិក្ខុ (ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់ ដល់​ភិក្ខុដែល​ប្រកបដោយអង្គ៨នេះឯង។

ចប់អង្គមានចំនួន១៨ ដែលសង្ឃត្រូវរម្ងាប់ក្នុងឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់ចេញ។

[៣១៨] ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្មនោះ សង្ឃត្រូវរម្ងាប់យ៉ាងនេះ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុដែលសង្ឃធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់ចេញនោះ ត្រូវចូល​ទៅរក​សង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង សំពះ​បាទា របស់ភិក្ខុចាស់ទាំងឡាយ ហើយអង្គុយ​ច្រហោង ផ្គងអញ្ជលីឡើង និយាយយ៉ាងនេះ​ថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន ខ្ញុំដែលសង្ឃ​ធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់រួចហើយ បាន​ប្រព្រឹត្តវត្ត ដោយ​ប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួន ចេញចាកកម្ម មកសូម​ការរម្ងាប់​ឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់ចេញ។ ​គប្បីសូមជា​គំរប់ពីរដង​ផង។ គប្បីសូមជាគំរប់​បីដងផង។ ភិក្ខុអ្នក​ឆ្លាស ប្រតិពល គប្បីញុំាងសង្ឃឲ្យដឹងថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ភិក្ខុឈ្មោះ​នេះ ដែលសង្ឃធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់ចេញ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំង​សម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួន ចេញចាកកម្ម មកសូមការ​រម្ងាប់​ឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់ចេញ។ បើកម្ម មាន​កាល​គួរ ដល់សង្ឃហើយ សង្ឃគប្បី​រម្ងាប់​ឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់ចេញ ដល់​ភិក្ខុឈ្មោះនេះ​។ នេះជាញត្តិ។ បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះ ដែលសង្ឃធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់ចេញហើយ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់​កិរិយា​រលាស់ខ្លួន ចេញចាកកម្ម មកសូម​ការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិ​អាក្រក់​​ចេញ។ សង្ឃរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់ចេញ ដល់ភិក្ខុឈ្មោះនេះ។ ការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់ចេញ ដល់ភិក្ខុឈ្មោះនេះ គួរដល់​លោកដ៏មាន​អាយុអង្គណា លោកដ៏មាន​អាយុអង្គ​នោះ ត្រូវស្ងៀម មិនគួរ​ដល់លោកដ៏មាន​អាយុ​អង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ ខ្ញុំប្រកាស​សេចក្តី​នេះ អស់វារៈជាគំរប់​ពីរ​ដង​ផង។បេ។ ខ្ញុំប្រកាសសេចក្តីនេះ អស់វារៈជាគំរប់​បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះ សង្ឃធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់ចេញ ហើយបាន​ប្រព្រឹត្ត​វត្ត​ដោយប្រពៃ ទាំង​សម្លបរោម ប្រព្រឹត្តវត្ត គួរ​ដល់​កិរិយារលាស់ខ្លួន ចេញចាកកម្ម មកសូមការ​រម្ងាប់​ឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់​ចេញ។ សង្ឃរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិ​អាក្រក់​ចេញ ដល់ភិក្ខុឈ្មោះនេះ។ ការ​រម្ងាប់​ឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់ចេញ ដល់​ភិក្ខុឈ្មោះនេះ គួរដល់​លោកដ៏មាន​អាយុ​អង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរ​ដល់លោកដ៏មានអាយុអង្គណា លោក​ដ៏មាន​អាយុ​អង្គ​នោះ ត្រូវនិយាយឡើង។ ឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់ចេញ សង្ឃ​បាន​រម្ងាប់​ដល់​ភិក្ខុឈ្មោះនេះហើយ ការរម្ងាប់​ឧក្ខេបនីយកម្ម​នោះ គួរដល់សង្ឃ ព្រោះហេតុនោះ ទើបសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយ​អាការ​ស្ងៀម​យ៉ាងនេះ។

ចប់ឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់ចេញ ជាគំរប់៧។

ចប់កម្មក្ខន្ធក ជាបឋម។

ក្នុងខន្ធកនេះ មាន៧រឿង។

ឧទ្ទាននៃកម្មក្ខន្ធកនោះគឺ

[៣១៩] រឿងបណ្ឌុកភិក្ខុ និងលោហិតកភិក្ខុ ជាអ្នកធ្វើការបង្កហេតុ​ដោយខ្លួនឯង ហើយចូលទៅរក​ពួកភិក្ខុជាអ្នកធ្វើការបង្កហេតុ​ដូចគ្នាដែរ ហើយក៏នាំគ្នាប្រឹងប្រែងក្នុង​ការបង្កហេតុ ការបង្កហេតុទាំងឡាយ ដែលមិនទាន់​កើត ក៏កើតឡើង ដែលកើតឡើងហើយ ក៏ចំរើនឡើង ពួកភិក្ខុអ្នកមានសីលជាទីស្រឡាញ់ មានសេចក្តីប្រាថ្នាតិច ក៏ពោលទោស ក្នុងកណ្តាលបរិសទ្យ ព្រះពុទ្ធជិនស្រី ជាព្រះសយម្ភូ ជាអគ្គបុគ្គល ទ្រង់ប្រាថ្នា​ការស្ថិតស្ថេរ នៃ​ព្រះសទ្ធម្ម ទើបទ្រង់បង្គាប់ឲ្យធ្វើតជ្ជនីយកម្ម ជិតក្រុងសាវត្ថី។ តជ្ជនីយកម្មឯណា ដែលសង្ឃធ្វើ​ ក្នុងទីកំបាំងមុខ ធ្វើដោយការមិនសាកសួរ ធ្វើដោយមិនតាមពាក្យប្តេជ្ញា១ តជ្ជនីយកម្មឯណា ដែលសង្ឃធ្វើ ដោយគ្មានអាបត្តិ ដោយអាបត្តិមិនមែនជាទេសនាគាមិនី ដោយអាបត្តិ​ដែល​សំដែង​រួចហើយ១ តជ្ជនីយកម្មឯណា ដែលសង្ឃ​មិនចោទ ហើយស្រាប់តែធ្វើ មិនរំលឹក ហើយស្រាប់តែ​ធ្វើ មិនលើកអាបត្តិឡើង ហើយស្រាប់តែធ្វើ១ តជ្ជនីយកម្មឯណា ដែលសង្ឃធ្វើ​ក្នុងទីកំបាំងមុខ ធ្វើ​មិនត្រូវតាមធម៌ ធ្វើដោយពួក១ តជ្ជនីយកម្មឯណា ដែលសង្ឃធ្វើដោយមិនបានសាកសួរ ធ្វើ​មិនត្រូវតាមធម៌ ធ្វើដោយពួក១ តជ្ជនីយកម្មឯណា ដែលសង្ឃធ្វើដោយមិនតាមពាក្យប្តេជ្ញា ធ្វើ​មិនត្រូវតាមធម៌ ធ្វើដោយពួក១ តជ្ជនីយកម្មឯណា ដែលសង្ឃធ្វើដោយគ្មានអាបត្តិ ធ្វើមិនត្រូវ​តាមធម៌ ធ្វើដោយពួក ធ្វើដោយអាបត្តិ​មិនមែន​ជាទេសនាគាមិនី ធ្វើមិនត្រូវតាមធម៌ ធ្វើដោយពួក១ (តជ្ជនីយកម្មទាំងនោះ ចាត់ជាអធម្មកម្ម ជាអវិនយកម្ម) តជ្ជនីយកម្ម ដែលសង្ឃធ្វើ ដោយអាបត្តិដែលសំដែងហើយ ធ្វើមិនត្រូវតាមធម៌ ធ្វើដោយពួក ក៏ចាត់ជាអធម្មកម្ម ជាអវិនយកម្ម​ដូចគ្នាដែរ តជ្ជនីយកម្ម ដែលសង្ឃមិនបានចោទ ហើយស្រាប់តែធ្វើ ធ្វើមិនត្រូវតាមធម៌ ធ្វើដោយពួក ក៏​ដូចគ្នាដែរ កម្មដែលសង្ឃមិនបានរំលឹក ហើយស្រាប់តែ​ធ្វើ ធ្វើមិនត្រូវតាមធម៌ ធ្វើដោយពួក ក៏​ដូចគ្នាដែរ កម្ម ដែលសង្ឃមិនបានលើកអាបត្តិឡើង ហើយស្រាប់​តែធ្វើ ធ្វើមិនត្រូវតាមធម៌ ធ្វើដោយពួក ក៏​ដូចគ្នាដែរ បណ្ឌិតគប្បីដឹងសុក្កវារ (វារ​នៃកម្មស គឺចំណែកខាងកម្មត្រូវ) តាមទំនង​នៃកណ្ហវារ (វារនៃ​កម្មខ្មៅ គឺចំណែកខាង​កម្មខុស) នោះចុះ។ កាលបើសង្ឃប្រាថ្នា ក៏គប្បី​ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុដែលជាអ្នកបង្កហេតុ ល្ងង់ នៅច្រឡូក​ច្រឡំ ដោយគ្រហស្ថ សង្ឃគប្បីធ្វើ​តជ្ជនីយកម្ម ដល់​ភិក្ខុមានសីលវិបត្តិ ក្នុងអធិសីល មានអាចារវិបត្តិ ក្នុងអជ្ឈាចារ មានទិដ្ឋិវិបត្តិ ក្នុងអតិទិដ្ឋិ និងភិក្ខុ ដែលពោលតិះដៀលព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សង្ឃគប្បីធ្វើតជ្ជនីយកម្ម​ ដល់ភិក្ខុ៣ពួកទៀត គឺភិក្ខុអ្នកធ្វើនូវការបង្កហេតុ​ពួក១ ល្ងង់ពួក១ នៅច្រឡូកច្រឡំដោយគ្រហស្ថពួក១។ ភិក្ខុមានសីលវិបត្តិ ក្នុងអធិសីលពួក១ មានអាចារវិបត្តិ ក្នុងអជ្ឈាចារពួក១ មានទិដ្ឋិវិបត្តិ ក្នុងអតិទិដ្ឋិពួក១ (សង្ឃគប្បីធ្វើតជ្ជនីយកម្ម) ដូចគ្នាដែរ នឹងភិក្ខុ ដែលពោលតិះដៀលព្រះពុទ្ធពួក១ ព្រះធម៌ពួក១ ព្រះសង្ឃពួក១។ ភិក្ខុដែល​សង្ឃបានធ្វើតជ្ជនីយកម្មហើយ ត្រូវប្រព្រឹត្តវត្ត ដោយប្រពៃយ៉ាងនេះ គឺភិក្ខុដែលសង្ឃ​ធ្វើ​តជ្ជនីយកម្មហើយ មិនត្រូវឲ្យឧបសម្បទា មិនត្រូវឲ្យនិស្ស័យ មិនត្រូវឲ្យសាមណេរបម្រើខ្លួន មិនត្រូវ​ទទួល​ការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី បើទុកជាសង្ឃសន្មតហើយ ក៏មិនត្រូវប្រដៅ​ភិក្ខុនីឡើយ មិនឲ្យត្រូវអាបត្តិនោះទៀត ឬអាបត្តិ​ដែលប្រហែលនឹងអាបត្តិមុននោះ ឬអាបត្តិ​ដែលធ្ងន់​ជាងអាបត្តិ​មុននោះ មិនត្រូវតិះដៀលកម្ម មិនត្រូវតិះដៀល​ពួកភិក្ខុអ្នកធ្វើកម្ម មិនត្រូវ​ហាមឧបោសថ មិនត្រូវហាមបវារណា ដល់ភិក្ខុជាបកតត្ត មិនត្រូវធ្វើជាអ្នក​មានមាត់ពាក្យ មិនត្រូវទទួល​នាទីជាធំក្នុងវត្ត មិនត្រូវឲ្យ​ធ្វើឱកាស (ដើម្បីចោទ) មិនត្រូវចោទ មិនត្រូវ​រំលឹក​ មិនត្រូវ​ប្រកបពួក​ភិក្ខុឲ្យឈ្លោះគ្នា។ តជ្ជនីយកម្ម (មិន) រម្ងាប់ដោយអង្គទាំងឡាយ៥ គឺភិក្ខុ​ឲ្យឧបសម្បទា ឲ្យនិស្ស័យ ឲ្យសាមណេរបម្រើខ្លួន ទទួលការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី បើទុកជាសង្ឃសន្មតហើយ ក៏ទៅប្រដៅភិក្ខុនី។ តជ្ជនីយកម្ម មិនរម្ងាប់ (ដោយអង្គ៥ដទៃទៀត) គឺភិក្ខុនៅតែត្រូវអាបត្តិនោះ ឬអាបត្តិដែលប្រហែលនឹងអាបត្តិមុននោះ ឬអាបត្តិដែលធ្ងន់​ជាង​អាបត្តិមុននោះ តិះដៀលកម្ម តិះដៀល​ពួកភិក្ខុអ្នកធ្វើកម្ម។ ភិក្ខុឯណា ប្រកបដោយអង្គ៨នេះ គឺហាមឧបោសថ ហាមបវារណា​ ធ្វើជាអ្នកមានមាត់ពាក្យ ទទួល​នាទីជាធំក្នុងវត្ត ឲ្យធ្វើឱកាស (ដើម្បីចោទ) ចោទ រំលឹក ប្រកបដោយពួកភិក្ខុឲ្យឈ្លោះគ្នា តជ្ជនីយកម្ម របស់ភិក្ខុនោះ មិនរម្ងាប់​ឡើយ។ បណ្ឌិតគប្បីដឹងសុក្កវារតាមទំនងនៃកណ្ហវារចុះ។ រឿងសេយ្យសកភិក្ខុ ជាភិក្ខុល្ងង់ មាន​អាបត្តិច្រើន នៅច្រឡូកច្រឡំ ដោយគ្រហស្ថ ទើបព្រះសម្ពុទ្ធមហាមុនិ ទ្រង់​បង្គាប់​ឲ្យធ្វើ​និយស្សកម្ម។ រឿងភិក្ខុពីររូបឈ្មោះអស្សជិ និងបុនព្វសុក នៅក្នុងកិដាគិរិជនបទ ជាអ្នក​មិនសង្រួម ប្រព្រឹត្តអនាចារផ្សេងៗ ទើបព្រះសម្ពុទ្ធជិនស្រី (ទ្រង់​បង្គាប់​ឲ្យធ្វើ) បព្វាជនីយកម្ម ជិតក្រុង​សាវត្ថី។ រឿងសុធម្មភិក្ខុ នៅក្នុងអាវាសរបស់ចិត្តគហបតិ ក្នុងនគរមច្ឆិកាសណ្ឌ សុធម្មភិក្ខុនោះ ជេរ​ចិត្តគហបតិ ជាឧបាសក ដោយពាក្យតិះដៀល​ដល់ជាតិ ទើបព្រះតថាគត ទ្រង់បង្គាប់​ឲ្យធ្វើ​បដិសារណីយកម្ម។ រឿង​ឆន្នភិក្ខុក្នុងក្រុងកោសម្ពី (ត្រូវអាបត្តិហើយ) ក៏មិនប្រាថ្នានឹងឃើញ​អាបត្តិ។ ទើបព្រះជិនស្រីដ៏ឧត្តម ទ្រង់បង្គាប់ឲ្យធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ។ ឆន្ន​ភិក្ខុ ក៏មិនប្រាថ្នានឹង​សំដែងអាបត្តិនោះឡើយ ព្រះសម្ពុទ្ធ ជានាយក​ដ៏វិសេស ទ្រង់បង្គាប់​ឲ្យធ្វើឧក្ខេបនីយកម្ម ព្រោះមិនសំដែង​អាបត្តិចេញ។ រឿងអរិដ្ឋភិក្ខុ មានទិដ្ឋិដ៏លាមក ព្រោះ​អាស្រ័យ​សេចក្តី​មិនដឹង ព្រះជិនស្រីទ្រង់ត្រាស់ឲ្យធ្វើ​ឧក្ខេបនីយកម្ម ព្រោះមិនលះបង់​ទិដ្ឋិ​អាក្រក់​ចេញ។ ទ្រង់បង្គាប់​ឲ្យ​ធ្វើនិយស្សកម្ម បព្វាជនីយកម្ម និងបដិសារណីយកម្ម ព្រោះហេតុដូចគ្នាដែរ។ (ឧក្ខេបនីយកម្ម) ព្រោះមិនឃើញអាបត្តិ១ មិនសំដែងអាបត្តិ១ មិនលះ​ទិដ្ឋិ​អាក្រក់១ ល្បែង១ មារយាទមិនសមគួរ១ ការបៀតបៀន១ មិច្ឆាអាជីវ១ ទាំងនេះ ជាអតិរេកបទ ក្នុង​បព្វាជនីយកម្ម។ អង្គ៥ គឺភិក្ខុព្យាយាមមិនឲ្យគ្រហស្ថបានលាភ និងពោលទោស​ព្រះរតនត្រ័យ (ជាដើម) មាន២លើក មានឈ្មោះថា ទ្វេបញ្ចក ទាំងនេះ ជាអតិរេកបទ ក្នុងបដិសារណីយកម្ម។ មួយវិញទៀត កម្មទាំងឡាយពីរ គឺតជ្ជនីយកម្ម១ និយស្សកម្ម១ មានលក្ខណដូចគ្នា។ មួយវិញទៀត កម្មទាំងឡាយពីរ គឺបព្វាជនីយកម្ម១ បដិសារណីយកម្ម១ មានអង្គ៨ខ្លះ ថយពី៨ខ្លះ មិនលើសពី៨ឡើយ ឧក្ខេបនីយកម្ម៣នោះ ប្រហែលៗគ្នា ដោយការ​ចែកកម្មដ៏សេស អ្នកប្រាជ្ញ គប្បីដឹងតាមទំនង ​នៃតជ្ជនីយកម្ម (នោះចុះ)។

បារិវាសិកក្ខន្ធក

[៣២០] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ពួកភិក្ខុអ្នកនៅបរិវាស​ [បរិវាស មាន៤យ៉ាង គឺអប្បដិច្ឆន្នបរិវាស១ បដិច្ឆន្នបរិវាស១ សុទ្ធន្តបរិវាស១ សមោធានបរិវាស១។ ឯអប្បដិច្ឆន្នបរិវាសនោះ បានសំដែង​រួចហើយ ក្នុងមហាខន្ធក នៃមហាវគ្គ ចំណែក​បរិវាស៣ទៀត​នោះ មានសេចក្តី​ពិស្តារក្នុងសមុច្ចយក្ខន្ធក។] តែងទទួល​ត្រេកអរ ចំពោះ​អភិវាទនកម្ម បច្ចុដ្ឋានកម្ម អញ្ជលិកម្ម សាមីចិកម្ម ការនាំអាសនមកឲ្យ ការនាំទីដេកមកឲ្យ ទឹកសម្រាប់លាង​ជើង តាំងសម្រាប់ទ្រជើង វត្ថុ​សម្រាប់ជូតជើង ការទទួលបាត្រ និងចីវរ ការដុសក្អែល ក្នុងវេលា​ស្រង់ទឹក របស់ភិក្ខុជាបកតត្តទាំងឡាយ។ ភិក្ខុទាំងឡាយឯណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុអ្នកនៅបរិវាស មិនសមបើនឹង​ត្រេកអរ ចំពោះ​អភិវាទនកម្ម បច្ចុដ្ឋានកម្ម អញ្ជលិកម្ម សាមីចិកម្ម ការនាំអាសនមកឲ្យ ការនាំទីដេកមកឲ្យ ទឹកសម្រាប់លាង​ជើង តាំងសម្រាប់ទ្រជើង វត្ថុ​សម្រាប់ជូតជើង ការទទួល​បាត្រ និងចីវរ ការដុសក្អែល ក្នុងវេលាងូតទឹក របស់ភិក្ខុជាបកតត្តទាំងឡាយសោះ។ ទើប​ភិក្ខុទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។

[៣២១] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំ​ភិក្ខុសង្ឃ ហើយទ្រង់ត្រាស់សួរភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ បានឮថា ពួកភិក្ខុអ្នកនៅបរិវាស ត្រេកអរនឹងអភិវាទនកម្ម បច្ចុដ្ឋានកម្ម អញ្ជលិកម្ម សាមីចិកម្ម ការនាំ​អាសនមកឲ្យ ការនាំទីដេកមកឲ្យ ទឹកសម្រាប់លាង​ជើង តាំងសម្រាប់ទ្រជើង វត្ថុ​សម្រាប់ជូតជើង ការ​ទទួល​បាត្រ និងចីវរ ការដុសក្អែល ក្នុងវេលា​ងូតទឹក របស់ភិក្ខុជាបកតត្តទាំងឡាយ ពិតមែនឬ។ ភិក្ខុ​ទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់​បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុអ្នកនៅបរិវាស មិនសមបើ នឹងត្រេកអរនឹង​អភិវាទនកម្ម បច្ចុដ្ឋានកម្ម អញ្ជលិកម្ម សាមីចិកម្ម ការនាំ​អាសនមកឲ្យ ការនាំទីដេកមកឲ្យ ទឹកសម្រាប់លាង​ជើង តាំងសម្រាប់ទ្រជើង វត្ថុ​សម្រាប់ជូតជើង ការ​ទទួល​បាត្រ និងចីវរ ការដុសក្អែល ក្នុងវេលា​ងូតទឹក របស់ភិក្ខុជាបកតត្តទាំងឡាយទេ។ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យកើត​សេចក្តីជ្រះថ្លា ដល់ជនទាំងឡាយ ដែលមិនទាន់ជ្រះថ្លាទេ ឬនាំពួកជន ដែលជ្រះថ្លាហើយ ឲ្យរឹងរឹត​តែជ្រះថ្លាឡើងទេ។បេ។ លុះទ្រង់បន្ទោសរួចហើយ ទើបទ្រង់ធ្វើធម្មីកថា ត្រាស់ហៅ​ភិក្ខុ​ទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកនៅបរិវាស មិនត្រូវ​ត្រេកអរនឹង​អភិវាទនកម្ម បច្ចុដ្ឋានកម្ម អញ្ជលិកម្ម សាមីចិកម្ម ការនាំ​អាសនមកឲ្យ ការនាំទីដេកមកឲ្យ ទឹកសម្រាប់លាង​ជើង តាំងសម្រាប់ទ្រជើង វត្ថុ​សម្រាប់ជូតជើង ការ​ទទួល​បាត្រ និងចីវរ ការដុសក្អែល ក្នុងវេលា​ងូតទឹក របស់ភិក្ខុជាបកតត្តទេ ភិក្ខុឯណាត្រេកអរ ភិក្ខុនោះ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាត ឲ្យភិក្ខុអ្នកនៅបរិវាស (ត្រេកអរ) នឹង​អភិវាទនកម្ម បច្ចុដ្ឋានកម្ម អញ្ជលិកម្ម សាមីចិកម្ម ការនាំ​អាសនមកឲ្យ ការនាំទីដេកមកឲ្យ ទឹកសម្រាប់លាង​ជើង តាំងសម្រាប់ទ្រជើង វត្ថុ​សម្រាប់ជូតជើង ការ​ទទួល​បាត្រ និងចីវរ ការដុសក្អែល ក្នុងវេលា​ងូតទឹក នៃគ្នានឹងគ្នា គឺភិក្ខុ​ដែលនៅបរិវាស​ដូចគ្នា តាមលំដាប់​ភិក្ខុចាស់ (ខ្ចី)បាន។ ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាត​ឧបោសថ១ បវារណា១ ការទទួល​វស្សិកសាដក១ ការលះបង់​ភត្ត [លំដាប់ភត្ត មានឧទ្ទេសភត្តជាដើម ដែលសង្ឃត្រូវចែក​ឲ្យដល់​ខ្លួនក្នុងថ្ងៃនេះ ហើយខ្លួន​ក៏លះបង់​ភត្តនោះ គឺប្រាប់​ឲ្យចែកដល់ភិក្ខុដទៃសិន ចំណែកខ្លួន នឹងសូមទទួល ក្នុងថ្ងៃតទៅ។]១ ការទទួលភត្ត [ទទួល​ចែកភត្ត ដែលខ្លួន​ត្រូវ​បានតាមលំដាប់វស្សាបាន] ១ ទាំង៥យ៉ាង ដល់ភិក្ខុអ្នកនៅបរិវាស​ទាំងឡាយ តាមលំដាប់​ភិក្ខុចាស់ (ខ្ចី)។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគត នឹងបញ្ញត្ត​វត្ត ដល់​ពួកភិក្ខុអ្នកនៅបរិវាស តាមទំនង​ដែលភិក្ខុអ្នកនៅបរិវាស ត្រូវប្រព្រឹត្ត។

[៣២២] ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ (ភិក្ខុ​អ្នកនៅបរិវាស) ត្រូវប្រព្រឹត្តវត្ត ដោយប្រពៃ។ ការប្រព្រឹត្តវត្តដោយប្រពៃ ក្នុងការនៅបរិវាសនោះ ដូច្នេះ គឺភិក្ខុដែលនៅ​បរិវាសនោះ មិនត្រូវឲ្យ​ឧបសម្បទា [អដ្ឋកថាថា មិនត្រូវធ្វើជាឧបជ្ឈាយ៍ ឲ្យឧបសម្បទា ដល់​កុលបុត្ត ប៉ុន្តែ បើបានដាក់វត្តហើយ នឹងឲ្យឧបសម្បទា ក៏គួរ។ មិនត្រូវធ្វើជាអាចារ្យ សូត្រកម្មវាចា កាលបើគ្មានភិក្ខុដទៃ ភិក្ខុនោះបានដាក់វត្តហើយ សូត្រកម្មវាចាក៏គួរ។]១ មិនត្រូវឲ្យនិស្ស័យ [មិន​ត្រូវឲ្យនិស្ស័យ ដល់ភិក្ខុជាអាគន្តុក ភិក្ខុឯណាបានកាន់និស្ស័យទៅហើយ ត្រូវប្រាប់ភិក្ខុអស់នោះ​ថា ខ្ញុំធ្វើវិនយកម្ម ត្រូវលោកកាន់យកនិស្ស័យ ក្នុងសំណាក់ព្រះថេរៈឯណោះចុះ កុំមកធ្វើវត្ត​ដល់​ខ្ញុំឡើយ វេលាចូលស្រុក កុំមកលាខ្ញុំឡើយ។ បើបានហាមយ៉ាងនេះហើយ គេនៅតែធ្វើនោះ បារិវាសិកភិក្ខុ មិនត្រូវអាបត្តិទេ។]១ មិនត្រូវឲ្យសាមណេរបម្រើខ្លួន [មិនត្រូវទទួលសាមណេរ​ឯទៀត ទុកជាសាមណេរដែលខ្លួនបំបួសហើយ ក៏ត្រូវហាមថា ខ្ញុំធ្វើវិនយកម្ម កុំមក​ធ្វើវត្ត​ដល់ខ្ញុំ​ឡើយ។ បើបានហាមយ៉ាងនេះហើយ សាមណេរអស់នោះ នៅតែធ្វើ បារិវាសិកភិក្ខុនោះ មិនត្រូវ​អាបត្តិឡើយ។]១ មិនត្រូវទទួលការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី១ បើទុកជាសង្ឃសន្មតហើយ ក៏​មិនត្រូវប្រដៅភិក្ខុនី១ សង្ឃឲ្យបរិវាស ចំពោះ​អាបត្តិណា មិនឲ្យ​ត្រូវអាបត្តិ​នោះទៀត១ ឬអាបត្តិ​ដទៃ​ ប្រហែលគ្នា នឹង​អាបត្តិនោះ១ ឬត្រូវអាបត្តិដែលធ្ងន់ជាងអាបត្តិ​នោះ១ មិនត្រូវតិះដៀលកម្ម​១ មិនត្រូវតិះដៀល​ពួកភិក្ខុអ្នកធ្វើកម្ម១ មិនត្រូវហាមឧបោសថ ដល់ភិក្ខុជាបកតត្ត១ មិនត្រូវ​ហាម​បវារណា១ មិនត្រូវធ្វើ​ជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណនោះ)១ មិនត្រូវ​ទទួល​នាទីជាធំ ក្នុងវត្ត១ មិនត្រូវ​ឲ្យធ្វើឱកាស (ដើម្បីចោទ)១ មិនត្រូវចោទគេ១ មិនត្រូវរំលឹកគេ១ មិនត្រូវ​ប្រកប​ពួកភិក្ខុ (ឲ្យឈ្លោះ) នឹងពួក​ភិក្ខុផងគ្នា១។

[៣២៣] ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ មិនត្រូវដើរមុខ មិនត្រូវអង្គុយ​មុខភិក្ខុ ជាបកតត្ត ទីឱកាសឯណា ដែលជាទីបំផុត នៃទីអង្គុយ ជាទីបំផុតនៃទីដេក (គ្រែ ឬតាំង​ដែល​អាក្រក់ជាងគេ) ជាទីបំផុតនៃលំនៅ (លំនៅ​ដែលអាក្រក់​ជាងគេ) របស់សង្ឃ ៗត្រូវប្រគល់​ឲ្យ​ឱកាសនោះ ដល់​បារិវាសិកភិក្ខុនោះ បារិវាសិកភិក្ខុនោះ ត្រូវ​ត្រេកអរ ចំពោះឱកាសនោះ ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ (មិនត្រូវធ្វើ) ភិក្ខុជាបកតត្ត ឲ្យជាបុរេសមណ (សមណដើរមុខ) ឬបច្ឆាសមណ (សមណដើរក្រោយ) ចូលទៅកាន់ត្រកូលទាំងឡាយទេ មិនត្រូវសមាទាន​អារញ្ញិក​ធុតង្គ មិនត្រូវ​សមាទានបិណ្ឌបាតិកធុតង្គ មិនត្រូវឲ្យគេនាំចង្ហាន់​បិណ្ឌបាត្រមក (ដើម្បីខ្លួន) ព្រោះ​បច្ច័យនោះ ដោយគិតថា ជនទាំងឡាយកុំដឹង (រឿង) អញឡើយ ​[បារិវាសិកភិក្ខុគិតថា អញនឹង​អង្គុយឆាន់ក្នុងវត្តនេះ ហើយនឹងរាប់រាត្រីទាំងឡាយ កាលបើអញចេញទៅបិណ្ឌបាត្រ នឹងប្រទះ​ភិក្ខុក្នុងស្រុក កាលបើអញមិនប្រាប់ នឹងដាច់រាត្រី បារិវាសិកភិក្ខុនោះ មិនត្រូវឲ្យគេនាំចង្ហាន់​បិណ្ឌបាត មកដើម្បីខ្លួន ដោយហេតុនេះឯង។ ទុកជាប្រើឲ្យសាមណេរចំអិន ហើយឆាន់ ក្នុងវត្ត ដោយអធ្យាស្រ័យថា កុំឲ្យអ្នកណាមួយ ដឹងសោះឡើយ ដូច្នេះ ក៏មិនបាន បារិវាសិកភិក្ខុនោះ ត្រូវតែចូលទៅបិណ្ឌបាតក្នុងស្រុក។]។

[៣២៤] ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ ជាអាគន្តុក ត្រូវប្រាប់ដល់អាគន្តុកភិក្ខុ​ផងគ្នា ត្រូវប្រាប់​ក្នុងថ្ងៃឧបោសថ ត្រូវប្រាប់ក្នុងថ្ងៃបវារណា បើមានជម្ងឺ (មិនអាចនឹងទៅបាន) ប្រើ​បម្រើ​ទៅប្រាប់ក៏បាន។

[៣២៥] ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ មិនត្រូវចេញចាកអាវាស [អាវាស បានដល់​ទីសេនាសន ដែលគេធ្វើសម្រាប់នៅ។] ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមិនមានភិក្ខុទេ វៀរ​លែងតែមានភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ មិនត្រូវចេញចាកអាវាស ដែលមានភិក្ខុ ទៅកាន់អនាវាស [អនាវាស បានដល់​រាន សម្រាប់ទុកអម្បោស រានសម្រាប់ទុកឧស រោងទឹក បង្គន់ និងក្លោងទ្វារ ជាដើម។] ដែលគ្មានភិក្ខុទេ វៀរ​លែងតែមានភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ មិនត្រូវចេញចាកអាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ឬអនាវាស ដែលមិនមានភិក្ខុទេ វៀរ​លែងតែមានភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ មិនត្រូវចេញចាកអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមិនមានភិក្ខុទេ វៀរ​លែងតែ​មាន​ភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ មិនត្រូវ​ចេញ​ចាក​អនាវាស ដែលមានភិក្ខុ ទៅកាន់អនាវាស ដែលមិនមានភិក្ខុទេ វៀរ​លែងតែ​មាន​ភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ មិនត្រូវចេញចាកអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ឬអនាវាស ដែលមិនមានភិក្ខុទេ វៀរ​លែងតែ​មាន​ភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ មិនត្រូវចេញចាកអាវាស ឬអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមិនមានភិក្ខុទេ វៀរ​លែងតែ​មាន​ភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ មិនត្រូវចេញចាកអាវាស ឬអនាវាស ដែលមានភិក្ខុ ទៅកាន់អនាវាស ដែលមិនមានភិក្ខុទេ វៀរ​លែងតែ​មាន​ភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ មិនត្រូវចេញចាកអាវាស ឬអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ឬអនាវាស ដែលមិនមានភិក្ខុទេ វៀរ​លែងតែ​មាន​ភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ។

[៣២៦] ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ មិនត្រូវចេញចាកអាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុទេ គឺអាវាសណា ដែលមានភិក្ខុមានសំវាសផ្សេងៗគ្នា វៀរ​លែងតែ​មាន​ភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ មិនត្រូវ​ចេញ​ចាក​អាវាស ដែលមានភិក្ខុ ទៅកាន់អនាវាស ដែលមានភិក្ខុទេ គឺអនាវាសណា ដែលមានភិក្ខុ​មាន​សំវាស​ផ្សេងៗគ្នា វៀរ​លែងតែ​មាន​ភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុ​ទាំង​ឡាយ បារិវាសិកភិក្ខុ មិនត្រូវចេញចាកអាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ឬអនាវាស ដែល​មាន​ភិក្ខុទេ គឺអាវាស ឬអនាវាសណា ដែលមានភិក្ខុមានសំវាសផ្សេងៗគ្នា វៀរ​លែងតែ​មាន​ភិក្ខុ​ជា​បកតត្ត វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ មិនត្រូវចេញ​ចាក​អនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុទេ គឺអាវាសណា ដែល​មាន​ភិក្ខុមាន​សំវាស​ផ្សេងៗ​គ្នា វៀរ​លែងតែ​មាន​ភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ មិនត្រូវចេញចាកអនាវាស ដែលមានភិក្ខុ ទៅកាន់អនាវាស ដែលមានភិក្ខុទេ គឺអនាវាសណា ដែលមានភិក្ខុមានសំវាសផ្សេងៗគ្នា វៀរ​លែងតែ​មាន​ភិក្ខុជា​បកតត្ត វៀរលែង​តែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ មិនត្រូវចេញចាក​អនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ឬអនាវាស ដែលមានភិក្ខុទេ គឺអាវាស ឬអនាវាសណា ដែលមានភិក្ខុ​មានសំវាស​ផ្សេងៗគ្នា វៀរ​លែងតែ​មាន​ភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ បារិវាសិក​ភិក្ខុ មិនត្រូវចេញចាកអាវាស ឬអនាវាស ដែលមានភិក្ខុ ទៅកាន់​អាវាស ដែលមាន​ភិក្ខុទេ គឺអាវាសណា ដែលមានភិក្ខុមានសំវាសផ្សេងៗគ្នា វៀរ​លែងតែ​មាន​ភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ មិនត្រូវ​ចេញ​ចាក​អាវាស ឬ​អនាវាស ដែលមានភិក្ខុ ទៅកាន់អនាវាស ដែលមានភិក្ខុទេ គឺអនាវាសណា ដែល​មាន​ភិក្ខុ​មាន​សំវាសផ្សេងៗគ្នា វៀរ​លែងតែ​មាន​ភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ ម្នាល​ភិក្ខុ​ទាំង​ឡាយ បារិវាសិកភិក្ខុ មិនត្រូវចេញចាកអាវាស ឬអនាវាស ដែលមានភិក្ខុ ទៅកាន់​អាវាស ឬ​អនាវាស ដែលមានភិក្ខុទេ គឺអាវាស ឬអនាវាសណា ដែលមានភិក្ខុ​មាន​សំវាស​ផ្សេងៗ​គ្នា វៀរ​លែងតែ​មាន​ភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ។

[៣២៧] ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ ត្រូវចេញចាកអាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុបាន គឺអាវាសណា ដែលមានភិក្ខុមានសំវាសស្មើគ្នា ហើយដឹងថា អាវាសណា អាត្មាអញអាចនឹងទៅ (ឲ្យទាន់) ក្នុងថ្ងៃនេះបាន ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ ត្រូវ​ចេញ​ចាក​អាវាស ដែលមានភិក្ខុ ទៅកាន់អនាវាស ដែលមានភិក្ខុបាន គឺអនាវាសណា ដែលមានភិក្ខុ​មាន​សំវាសស្មើគ្នា ហើយដឹងថា អនាវាសណា អាត្មាអញអាចនឹងទៅ (ឲ្យទាន់) ក្នុងថ្ងៃនេះបាន ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ ត្រូវ​ចេញ​ចាក​អាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ឬអនាវាស ដែលមានភិក្ខុបាន គឺអាវាស ឬអនាវាសណា ដែលមានភិក្ខុ​មាន​សំវាសស្មើគ្នា ហើយដឹងថា អាវាស ឬអនាវាសណា អាត្មាអញអាចនឹងទៅ (ឲ្យទាន់) ក្នុង​ថ្ងៃនេះ​បាន ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ ត្រូវ​ចេញ​ចាក​អនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុបាន គឺអាវាសណា ដែលមានភិក្ខុ​មាន​សំវាសស្មើគ្នា ហើយដឹងថា អាវាសណា អាត្មា​អញ​អាចនឹងទៅ (ឲ្យទាន់) ក្នុង​ថ្ងៃនេះ​បាន ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ ត្រូវ​ចេញ​ចាក​អនាវាស ដែលមានភិក្ខុ ទៅកាន់អនាវាស ដែលមានភិក្ខុបាន គឺអនាវាសណា ដែលមានភិក្ខុ​មាន​សំវាសស្មើគ្នា ហើយដឹងថា អនាវាសណា អាត្មាអញអាចនឹងទៅ (ឲ្យទាន់) ក្នុង​ថ្ងៃនេះ​បាន ម្នាល​ភិក្ខុ​ទាំងឡាយ បារិវាសិកភិក្ខុ ត្រូវ​ចេញ​ចាក​អនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ឬអនាវាស ដែលមានភិក្ខុបាន គឺអាវាស ឬអនាវាសណា ដែលមានភិក្ខុ​មាន​សំវាសស្មើគ្នា ហើយដឹងថា អាវាស ឬអនាវាសណា អាត្មាអញអាចនឹងទៅ (ឲ្យទាន់) ក្នុង​ថ្ងៃនេះ​បាន ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ ត្រូវ​ចេញ​ចាកអាវាស ឬ​អនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុបាន គឺអាវាសណា ដែលមានភិក្ខុ​មាន​សំវាសស្មើគ្នា ហើយដឹងថា អាវាសណា អាត្មាអញអាចនឹងទៅ (ឲ្យទាន់) ក្នុង​ថ្ងៃនេះ​បាន ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ ត្រូវ​ចេញ​ចាក​អាវាស ឬអនាវាស ដែលមានភិក្ខុ ទៅកាន់អនាវាស ដែលមានភិក្ខុបាន គឺអនាវាសណា ដែលមានភិក្ខុ​មាន​សំវាស​ស្មើគ្នា ហើយដឹងថា អនាវាសណា អាត្មាអញអាចនឹងទៅ (ឲ្យទាន់) ក្នុង​ថ្ងៃនេះ​បាន ម្នាល​ភិក្ខុ​ទាំង​ឡាយ បារិវាសិកភិក្ខុ ត្រូវ​ចេញ​ចាកអាវាស ឬ​អនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ឬអនាវាស ដែលមានភិក្ខុបាន គឺអាវាស ឬអនាវាសណា ដែលមានភិក្ខុ​មាន​សំវាសស្មើគ្នា ហើយដឹងថា អាវាស ឬអនាវាសណា អាត្មាអញអាចនឹងទៅ (ឲ្យទាន់) ក្នុង​ថ្ងៃនេះ​បាន។

[៣២៨] ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ មិនត្រូវនៅក្នុងអាវាស ដែលមានដម្បូលមួយ មិនត្រូវនៅក្នុងអនាវាស ដែលមានដម្បូលមួយ មិនត្រូវនៅក្នុងអាវាស ឬអនាវាស ដែលមាន​ដម្បូលមួយ ជាមួយនឹង​ភិក្ខុជាបកតត្តទេ ឃើញភិក្ខុជាបកតត្តហើយ ត្រូវក្រោកចាកអាសនៈ ត្រូវ​និមន្តភិក្ខុ ជាបកតត្ត ដោយអាសនៈ (របស់ខ្លួន) មិនត្រូវអង្គុយលើអាសនៈមួយ ជាមួយនឹងភិក្ខុ​ជាបកតត្ត កាលបើភិក្ខុជាបកតត្ត អង្គុយលើអាសនៈទាប មិនត្រូវអង្គុយ​លើអាសនៈខ្ពស់ កាលបើ​ភិក្ខុជាបកតត្តអង្គុយ​លើផែនដី មិនត្រូវអង្គុយលើអាសនៈ មិនត្រូវ​ចង្ក្រម ក្នុងទីចង្ក្រមមួយ (ជាមួយ​នឹងភិក្ខុជាបកតត្ត) កាលបើភិក្ខុជាបកតត្តចង្ក្រម ក្នុងទីចង្ក្រមទាប មិនត្រូវចង្ក្រម ក្នុងទីចង្ក្រម​ខ្ពស់ កាលបើភិក្ខុជាបកតត្ត ចង្ក្រមលើផែនដី មិនត្រូវចង្ក្រមក្នុងទីចង្ក្រមឡើយ។

[៣២៩] ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ មិនត្រូវនៅ។បេ។ ជាមួយនឹង​បារិវាសិកភិក្ខុ ដែលចាស់​ជាងខ្លួន ជាមួយនឹងភិក្ខុ ដែលគួរដល់​កិរិយាទាញ​ចូលក្នុងមូលាបត្តិ។បេ។ ជាមួយ​នឹងភិក្ខុ ដែលគួរដល់​មានត្ត។បេ។ ជាមួយនឹងភិក្ខុ ដែលប្រព្រឹត្តមានត្ត។បេ។ មិនត្រូវ​នៅក្នុងអាវាស ដែលមានដម្បូលមួយ មិនត្រូវនៅក្នុង​អនាវាស ដែលមានដម្បូល​មួយ មិនត្រូវនៅក្នុងអាវាស ឬអនាវាស ដែលមានដម្បូលមួយ ជាមួយនឹងភិក្ខុ ដែលគួរដល់អព្ភាន មិនត្រូវ​អង្គុយ​លើ​អាសនៈ​មួយ ជាមួយនឹងអព្ភានារហភិក្ខុ (ភិក្ខុដែលគួរដល់អព្ភាន) កាលអព្ភានារហភិក្ខុ អង្គុយ​លើ​អាសនៈ​ទាប មិនត្រូវអង្គុយ​លើអាសនៈខ្ពស់ កាលអព្ភានារហភិក្ខុ អង្គុយ​លើផែនដី មិនត្រូវ​អង្គុយ​លើ​អាសនៈ មិនត្រូវ​ចង្ក្រម លើទីចង្ក្រមជាមួយគ្នា កាលអព្ភានារហភិក្ខុ ចង្ក្រម លើទីចង្ក្រមទាប មិនត្រូវចង្ក្រម លើទីចង្ក្រម​ខ្ពស់ កាលអព្ភានារហភិក្ខុ ចង្ក្រមលើផែនដី មិនត្រូវ​ចង្ក្រម​លើទី​ចង្ក្រម​ឡើយ។

[៣៣០] ម្នាលភិក្ខុទាំងឡាយ បើគណសង្ឃ មានបារិវាសិកភិក្ខុ ជាគំរប់៤ ឲ្យបរិវាស ឲ្យ​មូលាយបដិកស្សនា (ទាញចូលមកកាន់មូលាបត្តិ) ឲ្យមានត្ត គណសង្ឃ មានបារិវាសិកភិក្ខុ ជាគំរប់២០ ឲ្យអព្ភានកម្មនោះ មិនឡើងជាកម្មផង សង្ឃមិនត្រូវធ្វើផង។

ចប់បារិវាសិកវត្ត៩៤។

[៣៣១] គ្រានោះ ព្រះឧបាលិដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយអង្គុយ​ក្នុងទីដ៏សមគួរ ព្រះឧបាលិដ៏មានអាយុអង្គុយ ក្នុងទីដ៏សមគួរ​ហើយ ទើបក្រាបថ្វាយបង្គំ​ទូល​ព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ការ​ដាច់​រាត្រី​របស់​បារិវាសិកភិក្ខុ មានប៉ុន្មាន។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ការដាច់​រាត្រី របស់​បារិវាសិកភិក្ខុ មាន៣យ៉ាង គឺការនៅរួមគ្នា [គឺនៅជាមួយនឹងភិក្ខុ ជាបកតត្ត ក្នុងលំនៅដែល​មានដម្បូល​មួយរួមគ្នា។]១ ការមិននៅរួមគ្នា [គឺនៅតែឯង មិនបាននៅក្នុងអាវាស ដែល​មានភិក្ខុជា​បកតត្ត។]១ ការមិនប្រាប់ [គឺមិនប្រាប់ ការដែលខ្លួន​ប្រព្រឹត្ត ដល់ភិក្ខុផងគ្នា មានអាគន្តុកភិក្ខុ​ជាដើម។]១ ម្នាលឧបាលិ ការដាច់រាត្រី របស់បារិវាសិកភិក្ខុ មាន៣យ៉ាងដូច្នេះឯង។

[៣៣២] សម័យនោះឯង ភិក្ខុសង្ឃប្រជុំគ្នាច្រើន ក្នុងក្រុងសាវត្ថី។ ពួកបារិវាសិកភិក្ខុ មិនអាច​នឹង​ជម្រះបរិវាស។ ភិក្ខុទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យដាក់បរិវាស។ ម្នាលភិក្ខុទាំងឡាយ ឯបរិវាសនោះ ភិក្ខុត្រូវដាក់យ៉ាងនេះ។ បារិវាសិកភិក្ខុនោះ ត្រូវចូលទៅរក​ភិក្ខុមួយរូប ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង អង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយនិយាយ​យ៉ាងនេះថា ខ្ញុំសូមដាក់បរិវាស។ បរិវាសឈ្មោះថា ភិក្ខុដាក់ហើយ។ ថាខ្ញុំសូមដាក់វត្ត។ បរិវាស បានឈ្មោះថា ភិក្ខុដាក់ហើយដែរ។

[៣៣៣] សម័យនោះឯង ភិក្ខុទាំងឡាយ ចេញពីក្រុងសាវត្ថី ហើយចៀសចេញ ទៅក្នុង​ទីនោះៗ។ ពួកបារិវាសិកភិក្ខុ អាចនឹងជម្រះបរិវាសបាន។ ភិក្ខុទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់​អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យ​សមាទានបរិវាស។ ម្នាលភិក្ខុទាំងឡាយ ឯបរិវាសនោះ ភិក្ខុត្រូវសមាទានយ៉ាងនេះ។ បារិវាសិកភិក្ខុនោះ ត្រូវចូលទៅរកភិក្ខុមួយរូប ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង អង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយនិយាយ​យ៉ាងនេះថា ខ្ញុំសូមសមាទានបរិវាស។ បរិវាស បានឈ្មោះថា ភិក្ខុសមាទានហើយ។ ថាខ្ញុំសូមសមាទាននូវវត្ត។ បរិវាស បានឈ្មោះថា ភិក្ខុសមាទានហើយដែរ។

ចប់បារិវាសិកវត្ត។

[៣៣៤] សម័យនោះឯង ពួកភិក្ខុដែលគួរដល់​មូលាយបដិកស្សនា ត្រេកអរនឹង​អភិវាទនកម្ម បច្ចុដ្ឋានកម្ម អញ្ជលិកម្ម សាមីចិកម្ម ការនាំអាសនៈមកឲ្យ ការនាំទីដេក​មកឲ្យ ទឹកសម្រាប់​លាងជើង តាំងសម្រាប់ទ្រជើង វត្ថុសម្រាប់​ជូតជើង ការទទួលបាត្រ និងចីវរ ការ​ដុស​ក្អែលខ្នង ក្នុងវេលាស្រង់ទឹក របស់ភិក្ខុជាបកតត្តទាំងឡាយ។ ភិក្ខុទាំងឡាយឯណា មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ហេតុដូចម្តេច ក៏ពួក​ភិក្ខុ ដែលគួរដល់មូលាយបដិកស្សនា ត្រេកអរនឹង​អភិវាទនកម្ម បច្ចុដ្ឋានកម្ម អញ្ជលិកម្ម សាមីចិកម្ម ការនាំអាសនៈមកឲ្យ ការនាំទីដេក​មកឲ្យ ទឹកសម្រាប់​លាងជើង តាំងសម្រាប់ទ្រជើង វត្ថុសម្រាប់​ជូតជើង ការទទួលបាត្រ និងចីវរ ការ​ដុស​ក្អែលខ្នង ក្នុងវេលាស្រង់ទឹក របស់​ភិក្ខុទាំងឡាយ ជា​បកតត្ត​សោះ។ ទើបភិក្ខុទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។

[៣៣៥] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយត្រាស់សួរភិក្ខុទាំងឡាយថា​ ម្នាលភិក្ខុទាំងឡាយ ឮថា ពួកមូលាយបដិកស្សនារហភិក្ខុ (ភិក្ខុ​ដែលគួរដល់​កិរិយាទាញ​ត្រឡប់មករកអាបត្តិដើម) ត្រេកអរនឹង​អភិវាទនកម្ម បច្ចុដ្ឋានកម្ម។បេ។ ការ​​ដុស​ក្អែលខ្នង ក្នុងវេលាស្រង់ទឹក របស់ពួកភិក្ខុជាបកតត្តទាំងឡាយ ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំ​ទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់​បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ពួកមូលាយបដិកស្សនារហភិក្ខុ មិនសមបើនឹងត្រេកអរ នូវ​អភិវាទនកម្ម បច្ចុដ្ឋានកម្ម។បេ។ ការ​ដុស​ក្អែលខ្នង ក្នុងវេលាស្រង់ទឹក របស់ពួកភិក្ខុជាបកតត្តទេ។ ម្នាលភិក្ខុ​ទាំង​ឡាយ អំពើនេះ មិនមែននាំឲ្យកើតសេចក្តីជ្រះថ្លា ដល់ជន​ដែលមិនទាន់ជ្រះថ្លា​ទេ។បេ។ លុះទ្រង់​តិះដៀល​ហើយ ទ្រង់សំដែងធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ មូលាយបដិកស្សនារហភិក្ខុ មិនត្រូវត្រេកអរនឹង​អភិវាទនកម្ម បច្ចុដ្ឋានកម្ម។បេ។ ការ​ដុស​ក្អែលខ្នង ក្នុងវេលាស្រង់ទឹក របស់​ពួកភិក្ខុ ជា​បកតត្ត​ទេ ភិក្ខុណាត្រេកអរ ភិក្ខុនោះត្រូវអាបត្តិទុក្កដ។ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាតអភិវាទនកម្ម បច្ចុដ្ឋានកម្ម។បេ។ ការដុសក្អែលខ្នង ក្នុងវេលា​ស្រង់ទឹក ដល់ពួកមូលាយបដិកស្សនារហភិក្ខុ តាមលំដាប់ចាស់ (ខ្ចី)បាន។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឧបោសថ១ បវារណា១ ការទទួលវស្សិកសាដក១ ការលះបង់ភត្ត១ ការទទួល​ភត្ត១ ទាំង៥យ៉ាង ដល់ពួកមូលាយបដិកស្សនារហភិក្ខុ តាមលំដាប់ចាស់ (ខ្ចី)​បាន។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគត នឹងបញ្ញត្តវត្ត ដល់ពួកមូលាយបដិកស្សនារហភិក្ខុ តាមទំនងដែលពួក​មូលាយបដិកស្សនារហភិក្ខុ ត្រូវប្រព្រឹត្តតាម។

[៣៣៦] ម្នាលភិក្ខុទាំងឡាយ មូលាយបដិកស្សនារហភិក្ខុ ត្រូវប្រព្រឹត្តវត្តដោយប្រព្រៃ។ ឯការប្រព្រឹត្តវត្ត ដោយប្រពៃ ក្នុងមូលាយបដិកស្សនានោះ ដូច្នេះ គឺមូលាយបដិកស្សនារហភិក្ខុ មិនត្រូវឲ្យ​ឧបសម្បទា មិនត្រូវ​ឲ្យនិស្ស័យ មិនត្រូវ​ឲ្យសាមណេរ​បម្រើ (ខ្លួន) មិនត្រូវ​ទទួល​ការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី បើទុកជាសង្ឃបានសន្មតហើយ ក៏មិនត្រូវប្រដៅភិក្ខុនី ភិក្ខុ ដែលគួរដល់កិរិយាទាញមករកអាបត្តិដើម ចំពោះ​អាបត្តិណា មិនគួរ​ត្រូវអាបត្តិ​នោះទៀត ឬ​អាបត្តិដទៃ ដែលប្រហែលនឹងអាបត្តិនោះ ឬអាបត្តិ​ដែលធ្ងន់ជាង​អាបត្តិនោះ មិនត្រូវតិះដៀល​កម្ម មិនត្រូវ​តិះដៀល​ពួកភិក្ខុអ្នកធ្វើកម្ម មិនត្រូវ​ហាមឧបោសថ មិនត្រូវហាមបវារណា ដល់ភិក្ខុជា​បកតត្ត មិនត្រូវធ្វើ​ជាអ្នក​មានមាត់ពាក្យ (ក្នុងអធិករណនោះ) មិនត្រូវទទួលនាទី ជាធំក្នុងវត្ត មិនត្រូវ​ឲ្យធ្វើឱកាស (ដើម្បីចោទ) មិនត្រូវចោទ មិនត្រូវ​រំលឹក មិនត្រូវ​ប្រកបពួកភិក្ខុ (ឲ្យឈ្លោះ) នឹងពួក​ភិក្ខុផងគ្នា។

[៣៣៧] ម្នាលភិក្ខុទាំងឡាយ មូលាយបដិកស្សនារហភិក្ខុ មិនត្រូវដើរមុន មិនត្រូវ​អង្គុយ​មុខភិក្ខុជាបកតត្តឡើយ ឱកាសឯណា ជាទីបំផុតនៃទីអង្គុយ ជាទីបំផុតនៃទីដេក ជាទីបំផុត នៃ​វិហារ​ជារបស់សង្ឃ សង្ឃត្រូវ​ប្រគល់ឲ្យ​ទីឱកាសនោះ ដល់​មូលាយបដិកស្សនារហភិក្ខុនោះ មួយ​វិញទៀត​ ភិក្ខុនោះ ត្រូវត្រេកអរនឹងទីឱកាសនោះ។ ម្នាលភិក្ខុទាំងឡាយ មូលាយបដិកស្សនារហ​ភិក្ខុ (មិនត្រូវធ្វើ) បកតត្តភិក្ខុ ឲ្យជាបុរេសមណ ឬបច្ឆាសមណ ចូលទៅកាន់ត្រកូល​ទាំងឡាយ​ឡើយ មូលាយបដិកស្សនារហភិក្ខុ មិនត្រូវ​សមាទាន​អារញ្ញិកធុតង្គ មិនត្រូវ​សមាទានបិណ្ឌបាតិក​ធុតង្គ មិនត្រូវឲ្យគេនាំចង្ហាន់បិណ្ឌបាតមក (ដើម្បីខ្លួន) ព្រោះបច្ច័យនោះ ដោយគិតថា ជនទាំងឡាយ កុំដឹង (រឿង) អញឡើយ។

[៣៣៨] ម្នាលភិក្ខុទាំងឡាយ មូលាយបដិកស្សនារហភិក្ខុ មិនត្រូវចេញចាកអាវាស ដែល​មានភិក្ខុ ទៅកាន់អាវាស ដែលមិនមានភិក្ខុទេ វៀរ​លែងតែមានភិក្ខុជាបកតត្ត វៀរលែងតែ​មាន​ការអន្តរាយ ម្នាលភិក្ខុទាំងឡាយ មូលាយបដិកស្សនារហភិក្ខុ មិនត្រូវចេញចាកអាវាស ដែល​មាន​ភិក្ខុ ទៅកាន់អនាវាស ដែលមិនមានភិក្ខុទេ វៀរ​លែងតែមានភិក្ខុជាបកតត្ត វៀរលែងតែ​មាន​ការអន្តរាយ ម្នាលភិក្ខុទាំងឡាយ មូលាយបដិកស្សនារហភិក្ខុ មិនត្រូវចេញចាកអាវាស ដែល​មាន​ភិក្ខុ ទៅកាន់អាវាស ឬអនាវាស ដែលមិនមានភិក្ខុទេ វៀរ​លែងតែមានភិក្ខុជាបកតត្ត វៀរលែង​តែ​មាន​ការអន្តរាយ ម្នាលភិក្ខុទាំងឡាយ មូលាយបដិកស្សនារហភិក្ខុ មិនត្រូវចេញចាកអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមិនមានភិក្ខុទេ វៀរ​លែងតែ​មាន​ភិក្ខុជាបកតត្ត វៀរលែងតែ​មានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ មូលាយបដិកស្សនារហភិក្ខុ មិនត្រូវ​ចេញ​ចាក​អនាវាស ដែល​​មានភិក្ខុ ទៅកាន់អនាវាស ដែលមិនមានភិក្ខុទេ វៀរ​លែងតែ​មាន​ភិក្ខុជាបកតត្ត វៀរលែង​តែ​មាន​ការអន្តរាយ ម្នាលភិក្ខុទាំងឡាយ មូលាយបដិកស្សនារហភិក្ខុ មិនត្រូវចេញចាកអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ឬអនាវាស ដែលមិនមានភិក្ខុទេ វៀរ​លែងតែ​មាន​ភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ មូលាយបដិកស្សនារហភិក្ខុ មិនត្រូវ​ចេញ​ចាក​អាវាស ឬអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមិនមានភិក្ខុទេ។បេ។ ទៅកាន់អនាវាស ដែលមិនមានភិក្ខុទេ។បេ។ ទៅកាន់អាវាស ឬអនាវាស ដែលមិនមានភិក្ខុទេ វៀរ​លែងតែ​មាន​ភិក្ខុ​ជាបកតត្ត វៀរលែងតែមានការអន្តរាយ។

[៣៣៩] ម្នាលភិក្ខុទាំងឡាយ មូលាយបដិកស្សនារហភិក្ខុ មិនត្រូវចេញចាកអាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុទេ គឺអាវាសណា ដែលមានពួកភិក្ខុ មានសំវាស​ផ្សេងៗ​គ្នា វៀរ​លែងតែ​មាន​ភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ មូលាយបដិកស្សនារហភិក្ខុ មិនត្រូវ​ចេញ​ចាក​អាវាស ដែលមានភិក្ខុ ទៅកាន់អនាវាស ដែលមានភិក្ខុទេ។បេ។ មិនត្រូវទៅកាន់អាវាស ឬអនាវាស ដែល​មាន​ភិក្ខុទេ គឺអាវាស ឬអនាវាសណា ដែលមានពួកភិក្ខុមានសំវាសផ្សេងៗគ្នា វៀរ​លែងតែ​មាន​ភិក្ខុ​ជា​បកតត្ត វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ មូលាយបដិកស្សនារហភិក្ខុ មិនត្រូវចេញ​ចាក​អនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុទេ។បេ។ មិនត្រូវទៅកាន់អនាវាស ដែល​មាន​ភិក្ខុទេ។បេ។ មិនត្រូវទៅកាន់អាវាស ឬអនាវាស ដែលមានភិក្ខុទេ គឺអាវាស ឬអនាវាស​ណា ដែលមានពួកភិក្ខុ ​មានសំវាស​ផ្សេងៗគ្នា វៀរ​លែងតែ​មាន​ភិក្ខុជាបកតត្ត វៀរលែងតែមានការ​អន្តរាយ ម្នាលភិក្ខុទាំងឡាយ មូលាយបដិកស្សនារហភិក្ខុ មិនត្រូវចេញចាកអាវាស ឬអនាវាស ដែលមានភិក្ខុ ទៅកាន់​អាវាស ដែលមាន​ភិក្ខុទេ។បេ។ មិនត្រូវ​ទៅកាន់អនាវាស ដែលមានភិក្ខុ​ទេ។បេ។ មិនត្រូវទៅកាន់​អាវាស ឬ​អនាវាស ដែលមានភិក្ខុទេ គឺអាវាស ឬអនាវាសណា ដែល​មាន​ពួកភិក្ខុ​​មាន​សំវាស​ផ្សេងៗ​គ្នា វៀរ​លែងតែ​មាន​ភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ។

[៣៤០] ម្នាលភិក្ខុទាំងឡាយ មូលាយបដិកស្សនារហភិក្ខុ គួរចេញចាកអាវាស ដែលមាន​ភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុបាន។បេ។ ទៅកាន់អនាវាស ដែលមានភិក្ខុបាន។បេ។ ទៅកាន់​អាវាស ឬអនាវាស ដែលមានភិក្ខុបាន គឺអាវាស ឬអនាវាសណា ដែលមានពួកភិក្ខុ ​មាន​សំវាស​ស្មើគ្នា ហើយដឹងថា អាវាស ឬអនាវាសណា អាត្មាអញអាចនឹងទៅឲ្យទាន់ ក្នុង​ថ្ងៃនេះ​បាន ម្នាល​ភិក្ខុទាំងឡាយ មូលាយបដិកស្សនារហភិក្ខុ គួរ​ចេញ​ចាក​អនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុបាន។បេ។ ទៅកាន់អនាវាស ដែលមានភិក្ខុបាន។បេ។ ទៅកាន់អាវាស ឬអនាវាស ដែលមានភិក្ខុ គឺអាវាស ឬអនាវាសណា ដែលមានភិក្ខុ​ មាន​សំវាសស្មើគ្នា ហើយដឹងថា អាវាស ឬអនាវាសណា អាត្មាអញអាចនឹងទៅឲ្យទាន់ ក្នុង​ថ្ងៃនេះ​បាន ម្នាលភិក្ខុទាំងឡាយ មូលាយបដិកស្សនារហភិក្ខុ គួរ​ចេញ​ចាកអាវាស ឬ​អនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុបាន។បេ។ ទៅកាន់អនាវាស ដែលមានភិក្ខុបាន។បេ។ ទៅកាន់អាវាស ឬអនាវាស ដែលមានភិក្ខុ គឺអាវាស ឬអនាវាសណា ដែលមានពួកភិក្ខុ​ មាន​សំវាសស្មើគ្នា ហើយដឹងថា អាវាស ឬអនាវាសណា អាត្មាអញអាចនឹងទៅឲ្យទាន់ ក្នុង​ថ្ងៃនេះ​បាន។

[៣៤១] ម្នាលភិក្ខុទាំងឡាយ មូលាយបដិកស្សនារហភិក្ខុ មិនត្រូវនៅក្នុងអាវាស ដែល​មាន​ដម្បូល​មួយ មិនត្រូវនៅក្នុងអនាវាស ដែលមានដម្បូលមួយ មិនត្រូវនៅក្នុងអាវាស ឬអនាវាស ដែល​មាន​ដម្បូលមួយ ជាមួយនឹង​ភិក្ខុជាបកតត្ត ឃើញភិក្ខុជាបកតត្ត (ដើរមក) ត្រូវក្រោក​ឡើង​ចាក​អាសនៈ ត្រូវ​និមន្តភិក្ខុ ជាបកតត្ត ដោយអាសនៈ មិនត្រូវអង្គុយលើអាសនៈមួយ ជាមួយ​នឹង​ភិក្ខុ​​ជាបកតត្ត កាលបើភិក្ខុជាបកតត្ត អង្គុយលើអាសនៈទាប មិនត្រូវអង្គុយ​លើអាសនៈខ្ពស់ទេ កាលបើ​ភិក្ខុជាបកតត្តអង្គុយ​លើផែនដី មិនត្រូវអង្គុយលើអាសនៈទេ មិនត្រូវ​ចង្ក្រម លើទី​ចង្ក្រម​ជាមួយគ្នា កាលបើភិក្ខុជាបកតត្តចង្ក្រម លើទីចង្ក្រមទាប មិនត្រូវចង្ក្រម លើទីចង្ក្រម​ខ្ពស់ កាល​បើ​ភិក្ខុជាបកតត្ត ចង្ក្រមលើផែនដី មិនត្រូវចង្ក្រមលើទីចង្ក្រមទេ។

[៣៤២] ម្នាលភិក្ខុទាំងឡាយ មូលាយបដិកស្សនារហភិក្ខុ មិនត្រូវនៅជាមួយនឹង​បារិវាសិកភិក្ខុ​ទេ។បេ។ មិនត្រូវនៅជាមួយ​នឹង​មូលាយបដិកស្សនារហភិក្ខុ ដែលចាស់​ជាងខ្លួន​ទេ។បេ។ មិនត្រូវនៅជាមួយនឹងមានត្តារហភិក្ខុ (ភិក្ខុគួរដល់​មានត្ត)ទេ។បេ។ មិនត្រូវ​នៅ​ជា​មួយ​នឹង​មានត្តចារិកភិក្ខុ (ភិក្ខុដែលប្រព្រឹត្តមានត្ត) ទេ។បេ។ មិនត្រូវនៅក្នុងអាវាស ដែលមានដម្បូលមួយ មិនត្រូវនៅក្នុង​អនាវាស ដែលមានដម្បូល​មួយ មិនត្រូវនៅក្នុងអាវាស ឬអនាវាស ដែលមាន​ដម្បូល​មួយ ជាមួយគ្នានឹងអព្ភានារហភិក្ខុ (ភិក្ខុដែលគួរដល់​អព្ភាន) មិនត្រូវ​អង្គុយ​លើ​អាសនៈ​ជា​មួយគ្នា កាលបើភិក្ខុជាបកតត្ត អង្គុយ​លើ​អាសនៈ​ទាប មិនត្រូវអង្គុយ​លើអាសនៈខ្ពស់ទេ កាលបើភិក្ខុជាបកតត្ត អង្គុយ​លើផែនដី មិនត្រូវ​អង្គុយ​លើ​អាសនៈទេ មិនត្រូវ​ចង្ក្រម លើទី​ចង្ក្រម​ជាមួយគ្នា កាលបើភិក្ខុជាបកតត្ត ចង្ក្រមលើទីចង្ក្រមទាប មិនត្រូវចង្ក្រម លើទីចង្ក្រម​ខ្ពស់ទេ កាលបើភិក្ខុជាបកតត្ត ចង្ក្រមលើផែនដី មិនត្រូវ​ចង្ក្រម​លើទី​ចង្ក្រមទេ។

[៣៤៣] ម្នាលភិក្ខុទាំងឡាយ បើគណសង្ឃ មានមូលាយបដិកស្សនារហភិក្ខុ ជាគំរប់៤ ឲ្យបរិវាស ឲ្យ​មូលាយបដិកស្សនា ឲ្យមានត្ត គណសង្ឃ មានមូលាយបដិកស្សនារហភិក្ខុនោះ ជាគំរប់២០ ឲ្យអព្ភានកម្ម នោះមិនឡើងជាកម្មផង សង្ឃមិនត្រូវធ្វើផង។

ចប់វត្តរបស់មូលាយបដិកស្សនារហភិក្ខុ។

[៣៤៤] សម័យនោះឯង ពួកមានត្តារហភិក្ខុ ទទួលត្រេកអរនូវ​អភិវាទនកម្ម បច្ចុដ្ឋានកម្ម។បេ។ ការ​ដុស​ក្អែលខ្នង ក្នុងវេលាស្រង់ទឹក របស់បកតត្តភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយឯណា មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកមានត្តារហភិក្ខុ មិនសមបើ នឹងទទួល​ត្រេកអរ នូវអភិវាទនកម្ម បច្ចុដ្ឋានកម្ម។បេ។ ការ​ដុស​ក្អែលខ្នង ក្នុងវេលាស្រង់ទឹក នៃ​បកតត្តភិក្ខុទាំងឡាយ​សោះ។ ទើបភិក្ខុទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថា ពួកមានត្តារហភិក្ខុ ទទួលត្រេកអរ នូវ​អភិវាទនកម្ម បច្ចុដ្ឋានកម្ម។បេ។ ការ​​ដុស​ក្អែលខ្នង ក្នុងវេលាស្រង់ទឹក របស់បកតត្តភិក្ខុទាំងឡាយ ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំ​ទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់​បន្ទោសថា ម្នាលភិក្ខុទាំងឡាយ មានត្តារហភិក្ខុទាំងឡាយ មិនសមបើនឹងទទួលត្រេកអរ នូវ​អភិវាទនកម្ម បច្ចុដ្ឋានកម្ម។បេ។ ការ​ដុស​ក្អែលខ្នង ក្នុងវេលាស្រង់ទឹក របស់បកតត្តភិក្ខុ​ទាំងឡាយទេ ម្នាលភិក្ខុ​ទាំង​ឡាយ អំពើនេះ មិនមែននាំឲ្យកើតសេចក្តីជ្រះថ្លា ដល់ជន​ដែលមិនទាន់ជ្រះថ្លា​ទេ។បេ។ លុះទ្រង់បន្ទោសរួច​ហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅ​ភិក្ខុ​ទាំងឡាយ​មកថា ម្នាលភិក្ខុទាំងឡាយ មានត្តារហភិក្ខុ មិនត្រូវត្រេកអរ នូវ​អភិវាទនកម្ម បច្ចុដ្ឋានកម្ម។បេ។ ការ​ដុស​ក្អែលខ្នង ក្នុងវេលាស្រង់ទឹក របស់បកតត្តភិក្ខុទាំងឡាយ​ទេ ភិក្ខុណាត្រេកអរ ត្រូវអាបត្តិទុក្កដ។ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាត នូវអភិវាទនកម្ម បច្ចុដ្ឋានកម្ម។បេ។ ការដុសក្អែលខ្នង ក្នុងវេលា​ស្រង់ទឹក ដល់មានត្តារហភិក្ខុទាំងឡាយ តាមលំដាប់ចាស់ (ខ្ចី)បាន។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត នូវឧបោសថ១ បវារណា១ ការទទួលវស្សិកសាដិក១ ការលះបង់ភត្ត១ ការទទួល​ភត្ត១ ទាំង៥យ៉ាង ដល់មានត្តារហភិក្ខុ​ទាំងឡាយ តាមលំដាប់ចាស់ (ខ្ចី)។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគត នឹងបញ្ញត្តវត្ត ដល់ពួកមានត្តារហភិក្ខុ តាមទំនងដែលមានត្តារហភិក្ខុទាំងឡាយ ត្រូវប្រព្រឹត្តតាម។

[៣៤៥] ម្នាលភិក្ខុទាំងឡាយ មានត្តារហភិក្ខុ ត្រូវប្រព្រឹត្តវត្តដោយប្រព្រៃ ឯការប្រព្រឹត្តវត្ត ដោយប្រពៃ ក្នុងមានត្តនោះ ដូច្នេះ គឺមានត្តារហភិក្ខុ មិនត្រូវឲ្យ​ឧបសម្បទា មិនត្រូវ​ឲ្យនិស្ស័យ មិនត្រូវ​ឲ្យសាមណេរ​បម្រើខ្លួន មិនត្រូវ​ទទួល​ការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី បើសង្ឃបាន​សន្មត​ហើយ ក៏មិនត្រូវប្រដៅភិក្ខុនីទាំងឡាយ ភិក្ខុដែលគួរដល់មានត្ត ព្រោះអាបត្តិណា មិនគប្បី​ត្រូវអាបត្តិ​នោះ ឬ​អាបត្តិដទៃ ប្រហែលនឹងអាបត្តិមុននោះ ឬអាបត្តិ​ដែលធ្ងន់ជាង​អាបត្តិមុននោះ មិនត្រូវតិះដៀល​កម្ម មិនត្រូវ​តិះដៀល​ពួកភិក្ខុអ្នកធ្វើកម្ម មិនត្រូវ​ហាមឧបោសថ មិនត្រូវហាម​បវារណា (ដល់​បកតត្តភិក្ខុ) មិនត្រូវធ្វើ​ជាអ្នក​មានមាត់ពាក្យ (ក្នុងអធិករណនោះ) មិនត្រូវ​ទទួល​នាទី ជាធំក្នុងវត្ត មិនត្រូវ​ឲ្យធ្វើឱកាស (ដើម្បីចោទ) មិនត្រូវចោទ មិនត្រូវ​រំលឹក មិនត្រូវ​ប្រកប​ពួក​ភិក្ខុ (ឲ្យឈ្លោះ) នឹងពួក​ភិក្ខុឡើយ។

[៣៤៦] ម្នាលភិក្ខុទាំងឡាយ មានត្តារហភិក្ខុ មិនត្រូវដើរមុន មិនត្រូវ​អង្គុយខាង​មុខ​បកតត្តភិក្ខុឡើយ ឱកាសឯណា ជាទីបំផុតនៃទីអង្គុយ ទីដេក និង​វិហាររបស់សង្ឃ សង្ឃត្រូវ​ប្រគល់ឲ្យ​ទីឱកាសនោះ ដល់​មានត្តារហភិក្ខុនោះ មួយទៀត មានត្តារហភិក្ខុនោះ ត្រូវ​ត្រេកអរ​ទីឱកាសដែលសង្ឃប្រគល់ឲ្យនោះ។ ម្នាលភិក្ខុទាំងឡាយ មានត្តារហភិក្ខុ មិនត្រូវធ្វើបកតត្តភិក្ខុ ឲ្យជាបុរេសមណ ឬបច្ឆាសមណ ចូលទៅកាន់ត្រកូល​ទាំងឡាយ​ឡើយ មានត្តារហភិក្ខុ មិនត្រូវ​សមាទាន​អារញ្ញិកធុតង្គ មិនត្រូវ​សមាទានបិណ្ឌបាតិក​ធុតង្គ មួយទៀត មិនត្រូវឲ្យគេ​នាំ​ចង្ហាន់​បិណ្ឌបាតមក (ដើម្បីខ្លួន) ព្រោះបច្ច័យនោះ ដោយគិតថា ជនទាំងឡាយ កុំដឹងអាត្មាអញឡើយ។

[៣៤៧] ម្នាលភិក្ខុទាំងឡាយ មានត្តារហភិក្ខុ ជាអាគន្តុក ត្រូវប្រាប់ (ដល់ភិក្ខុទាំងឡាយ​ក្នុងវត្ត) ត្រូវប្រាប់ដល់​អាគន្តុកភិក្ខុ (ដែលមកដល់កន្លែងខ្លួន) ត្រូវប្រាប់ក្នុងថ្ងៃឧបោសថ ត្រូវ​ប្រាប់​ក្នុងថ្ងៃបវារណា ត្រូវប្រាប់​រាល់ថ្ងៃ បើមានជម្ងឺ (មិនអាច​នឹងទៅបាន) ត្រូវឲ្យទូតប្រាប់ (ជំនួស​ខ្លួន ក៏បាន)។

[៣៤៨] ម្នាលភិក្ខុទាំងឡាយ មានត្តារហភិក្ខុ មិនត្រូវចេញចាកអាវាស ដែល​មានភិក្ខុ ទៅ​កាន់​អាវាស ដែលមិនមានភិក្ខុទេ វៀរ​លែងតែមានភិក្ខុជាបកតត្ត វៀរលែងតែ​មាន​ការអន្តរាយ ម្នាលភិក្ខុទាំងឡាយ មានត្តារហភិក្ខុ មិនត្រូវចេញចាកអាវាស ដែល​មាន​ភិក្ខុ ទៅកាន់អនាវាស ដែលមិនមានភិក្ខុទេ វៀរ​លែងតែមានភិក្ខុជាបកតត្ត វៀរលែងតែ​មាន​ការអន្តរាយ ម្នាលភិក្ខុ​ទាំងឡាយ មានត្តារហភិក្ខុ មិនត្រូវចេញចាកអាវាស ដែល​មាន​ភិក្ខុ ទៅកាន់អាវាស ឬអនាវាស ដែលមិនមានភិក្ខុទេ វៀរ​លែងតែមានភិក្ខុជាបកតត្ត វៀរលែង​តែ​មាន​ការអន្តរាយ ម្នាលភិក្ខុ​ទាំងឡាយ មានត្តារហភិក្ខុ មិនត្រូវចេញចាកអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែល​មិន​មាន​ភិក្ខុទេ។បេ។ ទៅកាន់អនាវាស ដែលមិនមានភិក្ខុទេ។បេ។ ទៅកាន់អាវាស ឬអនាវាស ដែលមិនមានភិក្ខុទេ វៀរ​លែងតែ​មាន​ភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ ម្នាល​ភិក្ខុ​ទាំង​ឡាយ មានត្តារហភិក្ខុ មិនត្រូវ​ចេញ​ចាក​អាវាស ឬអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមិនមានភិក្ខុទេ។បេ។ ទៅកាន់អនាវាស ដែលមិនមានភិក្ខុទេ។បេ។ ទៅកាន់អាវាស ឬ​អនាវាស ដែលមិនមានភិក្ខុទេ វៀរ​លែងតែ​មាន​ភិក្ខុ​ជាបកតត្ត វៀរលែងតែមានការអន្តរាយ។

[៣៤៩] ម្នាលភិក្ខុទាំងឡាយ មានត្តារហភិក្ខុ មិនត្រូវចេញចាកអាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុទេ។បេ។ ទៅកាន់អនាវាស ដែលមានភិក្ខុ។បេ។ ទៅកាន់អាវាស ឬអនាវាស ដែលមានភិក្ខុទេ គឺអាវាស ឬអនាវាសណា ដែលមានពួកភិក្ខុមានសំវាសផ្សេងៗគ្នា វៀរលែងតែ​មាន​ភិក្ខុជាបកតត្ត វៀរលែងតែមានការ​អន្តរាយ ម្នាលភិក្ខុទាំងឡាយ មានត្តារហភិក្ខុ មិនត្រូវចេញចាកអនាវាស ដែលមានភិក្ខុ ទៅកាន់​អាវាស ដែលមាន​ភិក្ខុទេ។បេ។ ទៅកាន់​អនាវាស ដែលមានភិក្ខុ​។បេ។ ទៅកាន់​អាវាស ឬ​អនាវាស ដែលមានភិក្ខុទេ គឺអាវាស ឬអនាវាស​ណា ដែល​មាន​ពួកភិក្ខុ​​មាន​សំវាស​ផ្សេងៗ​គ្នា វៀរ​លែងតែ​មាន​ភិក្ខុជាបកតត្ត វៀរលែងតែ​មាន​ការ​អន្តរាយ ម្នាលភិក្ខុទាំងឡាយ មានត្តារហភិក្ខុ មិនត្រូវចេញចាកអាវាស ឬអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុទេ។បេ។ ទៅកាន់អនាវាស ដែលមានភិក្ខុទេ។បេ។ ទៅកាន់​អាវាស ឬអនាវាស ដែលមានភិក្ខុទេ គឺអាវាស ឬអនាវាសណា​ ដែលមានភិក្ខុមានសំវាសផ្សេងៗគ្នា វៀរលែងតែមានភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ។

[៣៥០] ម្នាលភិក្ខុទាំងឡាយ មានត្តារហភិក្ខុ គួរចេញចាកអាវាស ដែលមាន​ភិក្ខុ ទៅ​កាន់​អាវាស ដែលមានភិក្ខុ។បេ។ ទៅកាន់អនាវាស ដែលមានភិក្ខុ។បេ។ ទៅកាន់​អាវាស ឬអនាវាស ដែលមានភិក្ខុ គឺអាវាស ឬអនាវាសណា ដែលមានពួកភិក្ខុ ​មាន​សំវាស​ស្មើគ្នា ហើយដឹងថា អាវាស ឬអនាវាសណា អាត្មាអញអាចនឹងទៅឲ្យទាន់ ក្នុង​ថ្ងៃនេះ​បាន ម្នាល​ភិក្ខុទាំងឡាយ មានត្តារហភិក្ខុ គួរ​ចេញ​ចាក​អនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុ។បេ។ ទៅកាន់អនាវាស ដែលមានភិក្ខុ។បេ។ ទៅកាន់អាវាស ឬអនាវាស ដែលមានភិក្ខុ គឺអាវាស ឬអនាវាស​ណា ដែលមានភិក្ខុ​ មាន​សំវាសស្មើគ្នា ហើយដឹងថា អាវាស ឬអនាវាសណា អាត្មាអញអាចនឹងទៅឲ្យទាន់ ក្នុង​ថ្ងៃនេះ​បាន ម្នាលភិក្ខុទាំងឡាយ មានត្តារហភិក្ខុ គួរ​ចេញ​ចាកអាវាស ឬ​អនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុ។បេ។ ទៅកាន់អនាវាស ដែលមានភិក្ខុ។បេ។ ទៅកាន់អាវាស ឬអនាវាស ដែលមានភិក្ខុ គឺអាវាស ឬអនាវាសណា ដែល​មាន​ភិក្ខុ​ មាន​សំវាសស្មើគ្នា ហើយដឹងថា អាវាស ឬអនាវាសណា អាត្មាអញអាចនឹងទៅឲ្យទាន់ ក្នុង​ថ្ងៃនេះ​បាន។

[៣៥១] ម្នាលភិក្ខុទាំងឡាយ មានត្តារហភិក្ខុ មិនត្រូវនៅក្នុងអាវាស ដែល​មាន​ដម្បូល​មួយ មិនត្រូវនៅក្នុងអនាវាស ដែលមានដម្បូលមួយ មិនត្រូវនៅក្នុងអាវាស ឬអនាវាស ដែល​មាន​ដម្បូល​មួយ ជាមួយនឹង​ភិក្ខុជាបកតត្តទេ ឃើញភិក្ខុជាបកតត្តហើយ ត្រូវក្រោក​​ចាក​អាសនៈ ត្រូវ​និមន្តភិក្ខុ ជាបកតត្ត ដោយអាសនៈ មិនត្រូវអង្គុយលើអាសនៈមួយ ជាមួយ​នឹង​ភិក្ខុ ​​ជាបកតត្ត កាលបើភិក្ខុជាបកតត្ត អង្គុយលើអាសនៈទាប មិនត្រូវអង្គុយ​លើអាសនៈខ្ពស់ កាលបើ​ភិក្ខុជា​បកតត្ត​ អង្គុយ​លើផែនដី មិនត្រូវអង្គុយលើអាសនៈ មិនត្រូវ​ចង្ក្រម លើទី​ចង្ក្រម​ជាមួយគ្នា កាល​បើ​ភិក្ខុ​ជាបកតត្តចង្ក្រម លើទីចង្ក្រមទាប មិនត្រូវចង្ក្រម លើទីចង្ក្រម​ខ្ពស់ កាល​បើ​ភិក្ខុជាបកតត្ត ចង្ក្រម​លើផែនដី មិនត្រូវចង្ក្រមលើទីចង្ក្រម។

[៣៥២] ម្នាលភិក្ខុទាំងឡាយ មានត្តារហភិក្ខុ មិនត្រូវនៅជាមួយនឹង​បារិវាសិកភិក្ខុ។បេ។ ជាមួយ​នឹង​មូលាយបដិកស្សនារហភិក្ខុ។បេ។ ជាមួយនឹងមានត្តារហភិក្ខុ ដែលចាស់​ជាងខ្លួន​។បេ។ ជាមួយនឹង​មានត្តចារិកភិក្ខុ។បេ។ មិនត្រូវនៅក្នុងអាវាស ដែលមានដម្បូលមួយ មិនត្រូវនៅក្នុង​អនាវាស ដែលមានដម្បូល​មួយ មិនត្រូវនៅក្នុងអាវាស ឬអនាវាស ដែលមាន​ដម្បូល​មួយ ជាមួយ​នឹងអព្ភានារហភិក្ខុ មិនត្រូវ​អង្គុយ​លើ​អាសនៈ​ជា​មួយគ្នា កាលបើអព្ភានារហភិក្ខុ អង្គុយ​លើ​អាសនៈ​​ទាប មិនត្រូវអង្គុយ​លើអាសនៈខ្ពស់ កាលបើអព្ភានារហភិក្ខុ អង្គុយ​លើផែនដី មិនត្រូវ​អង្គុយ​លើ​អាសនៈ មិនត្រូវ​ចង្ក្រម លើទី​ចង្ក្រម​ជាមួយគ្នា កាលបើអព្ភានារហភិក្ខុ ចង្ក្រម លើទី​ចង្ក្រមទាប មិនត្រូវចង្ក្រម លើទីចង្ក្រម​ខ្ពស់ កាលបើអព្ភានារហភិក្ខុ ចង្ក្រមលើផែនដី មិនត្រូវ​ចង្ក្រម​លើទី​ចង្ក្រម។

[៣៥៣] ម្នាលភិក្ខុទាំងឡាយ បើគណសង្ឃ មានមានត្តារហភិក្ខុ ជាគំរប់៤ ឲ្យបរិវាស ឲ្យ​មូលាយបដិកស្សនា ឲ្យមានត្ត គណសង្ឃ មានមានត្តារហភិក្ខុនោះ ជាគំរប់២០ ឲ្យអព្ភានកម្ម កម្មនោះមិនឡើងជាកម្មផង សង្ឃមិនត្រូវធ្វើផង។

ចប់វត្តរបស់មានត្តារហភិក្ខុ។

[៣៥៤] សម័យនោះឯង ពួកមានត្តចារិកភិក្ខុ ត្រេកអរនឹង​អភិវាទនកម្ម បច្ចុដ្ឋានកម្ម អញ្ជលិកម្ម សាមីចិកម្ម ការនាំអាសនមកឲ្យ ការនាំទីដេកមកឲ្យ ទឹកសម្រាប់​លាងជើង តាំង​សម្រាប់ទ្រជើង វត្ថុសម្រាប់ជូតជើង ការទទួលបាត្រ និងចីវរ ការ​ដុស​ក្អែលខ្នង ក្នុងវេលាងូតទឹក នៃបកតត្តភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយឯណា មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ហេតុដូចម្តេច ក៏ពួកមានត្តចារិកភិក្ខុ ​ត្រេកអរនឹង​អភិវាទនកម្ម បច្ចុដ្ឋានកម្ម។បេ។ ការ​ដុស​ក្អែលខ្នង ក្នុងវេលាងូតទឹក របស់​ភិក្ខុជាបកតត្តទាំងឡាយ​ដូច្នោះ ទើបភិក្ខុទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។

[៣៥៥] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំ​ភិក្ខុសង្ឃ ហើយត្រាស់សួរភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកមានត្តចារិកភិក្ខុ ត្រេកអរនឹង​អភិវាទនកម្ម បច្ចុដ្ឋានកម្ម។បេ។ ការ​​ដុស​ក្អែលខ្នង ក្នុងវេលាងូតទឹក របស់ភិក្ខុជាបកតត្តទាំងឡាយ ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំ​ទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ដ៏មាន​ព្រះភាគ ទ្រង់​បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ពួកមានត្តចារិកភិក្ខុ មិនសមបើនឹងត្រេកអរ​អភិវាទនកម្ម បច្ចុដ្ឋានកម្ម។បេ។ ការ​ដុស​ក្អែលខ្នង ក្នុងវេលាងូតទឹក របស់ភិក្ខុជាបកតត្ត​ទាំងឡាយ​ទេ ម្នាលភិក្ខុ​ទាំង​ឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លា ដល់ជន​ទាំងឡាយ ដែលមិនទាន់ជ្រះថ្លា​ទេ។បេ។ លុះទ្រង់បន្ទោសរួច​ហើយ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅ​ភិក្ខុ​ទាំងឡាយ​មកថា ម្នាល​ភិក្ខុ​ទាំងឡាយ មានត្តចារិកភិក្ខុ មិនត្រូវត្រេកអរ​អភិវាទនកម្ម បច្ចុដ្ឋានកម្ម។បេ។ ការ​ដុស​ក្អែលខ្នង ក្នុងវេលាស្រង់ទឹក របស់ពួកភិក្ខុជាបកតត្តឡើយ ភិក្ខុណាត្រេកអរ ត្រូវអាបត្តិទុក្កដ។ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាត អភិវាទនកម្ម បច្ចុដ្ឋានកម្ម។បេ។ ការដុសក្អែលខ្នង ក្នុងវេលា​ស្រង់ទឹក ដល់មានត្តចារិកភិក្ខុទាំងឡាយ តាមលំដាប់ចាស់ (ខ្ចី)។ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឧបោសថ១ បវារណា១ ការទទួលសំពត់វស្សិកសាដិក១ ការលះបង់ភត្ត១ ការទទួល​ភត្ត១ ទាំង៥យ៉ាង ដល់មានត្តចារិកភិក្ខុ តាមលំដាប់ចាស់ (ខ្ចី)។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគត នឹងបញ្ញត្តវត្ត ដល់ពួកមានត្តចារិកភិក្ខុ តាមទំនងដែលមានត្តចារិកភិក្ខុ ត្រូវប្រព្រឹត្ត។

[៣៥៦] ម្នាលភិក្ខុទាំងឡាយ មានត្តចារិកភិក្ខុ ត្រូវប្រព្រឹត្តវត្តដោយប្រព្រៃ។ ឯការប្រព្រឹត្ត​វត្ត ដោយប្រពៃ ក្នុងមានត្តនោះ ដូច្នេះ គឺមានត្តចារិកភិក្ខុ មិនត្រូវឲ្យ​ឧបសម្បទា មិនត្រូវ​ឲ្យ​និស្ស័យ មិនត្រូវ​ឲ្យសាមណេរ​បម្រើខ្លួន មិនត្រូវ​ទទួល​ការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី បើទុក​ជា​សង្ឃ​សន្មត​ហើយ ក៏មិនត្រូវប្រដៅភិក្ខុនី សង្ឃឲ្យមានត្ត ចំពោះអាបត្តិណា មិនគប្បី​ត្រូវអាបត្តិ​នោះទៀត ឬ​អាបត្តិដទៃ ដែលប្រហែលនឹងអាបត្តិនោះ ឬអាបត្តិ​ដែលធ្ងន់ជាង​អាបត្តិនោះ មិនត្រូវ​តិះដៀល​កម្ម មិនត្រូវ​តិះដៀល​ពួកភិក្ខុអ្នកធ្វើកម្ម មិនត្រូវ​ហាមឧបោសថ មិនត្រូវហាម​បវារណា ដល់​ភិក្ខុជាបកតត្ត មិនត្រូវធ្វើ​ជាអ្នក​មានមាត់ពាក្យ (ក្នុងអធិករណនោះ) មិនត្រូវ​ទទួល​នាទី ជាធំ​ក្នុងវត្ត មិនត្រូវ​ឲ្យធ្វើឱកាស (ដើម្បីចោទ) មិនត្រូវចោទ មិនត្រូវ​រំលឹក មិនត្រូវ​ប្រកប​ពួក​ភិក្ខុ (ឲ្យឈ្លោះ) នឹងពួក​ភិក្ខុផងគ្នា។

[៣៥៧] ម្នាលភិក្ខុទាំងឡាយ មានត្តចារិកភិក្ខុ មិនត្រូវដើរមុន មិនត្រូវ​អង្គុយ​មុខ​ភិក្ខុជា​បកតត្តឡើយ ឱកាសឯណា ជាទីបំផុតនៃអាសនៈ ជាទីបំផុតនៃទីដេក ជាទីបំផុត នៃវិហារ​របស់​សង្ឃ សង្ឃត្រូវ​ប្រគល់ឱកាសនោះ ដល់ភិក្ខុនោះ ឯភិក្ខុនោះ ត្រូវ​ត្រេកអរចំពោះ​ទីឱកាស​នោះ។ ម្នាលភិក្ខុទាំងឡាយ មានត្តចារិកភិក្ខុ មិនត្រូវធ្វើភិក្ខុជាបកតត្ត ឲ្យជាបុរេសមណ ឬបច្ឆាសមណ ចូលទៅកាន់ត្រកូល​ទាំងឡាយ​ឡើយ មិនត្រូវ​សមាទាន​អារញ្ញិកធុតង្គ មិនត្រូវ​សមាទាន​បិណ្ឌបាតិក​​ធុតង្គ មួយទៀត មិនត្រូវឲ្យគេ​នាំ​ចង្ហាន់​បិណ្ឌបាតមក (ដើម្បីខ្លួន) ព្រោះបច្ច័យនោះ ដោយគិតថា ជនទាំងឡាយ កុំដឹងអាត្មាអញឡើយ។

[៣៥៨] ម្នាលភិក្ខុទាំងឡាយ មានត្តចារិកភិក្ខុ ជាអាគន្តុក ត្រូវប្រាប់ (ដល់ភិក្ខុ​ក្នុងអាវាស ដែលខ្លួនទៅដល់) ត្រូវប្រាប់ដល់​អាគន្តុកភិក្ខុ (ដែលមកដល់ទីកន្លែងខ្លួន) ត្រូវប្រាប់ ក្នុងថ្ងៃ​ឧបោសថ ត្រូវ​ប្រាប់​ក្នុងថ្ងៃបវារណា ត្រូវប្រាប់​រាល់ថ្ងៃ បើមានជម្ងឺ ត្រូវប្រើបម្រើ ទៅប្រាប់ ក៏បាន។

[៣៥៩] ម្នាលភិក្ខុទាំងឡាយ មានត្តចារិកភិក្ខុ មិនត្រូវចេញចាកអាវាស ដែល​មានភិក្ខុ ទៅ​កាន់​អាវាស ដែលមិនមានភិក្ខុទេ វៀរ​លែងតែសង្ឃ វៀរលែងតែ​មាន​ការអន្តរាយ ម្នាលភិក្ខុ​ទាំង​ឡាយ មានត្តចារិកភិក្ខុ មិនត្រូវចេញចាកអាវាស ដែល​មាន​ភិក្ខុ ទៅកាន់អនាវាស ដែល​មិនមាន​ភិក្ខុទេ វៀរ​លែងតែសង្ឃ វៀរលែងតែ​មាន​ការអន្តរាយ ម្នាលភិក្ខុ​ទាំងឡាយ មានត្តចារិកភិក្ខុ មិន​ត្រូវ​ចេញចាកអាវាស ដែល​មាន​ភិក្ខុ ទៅកាន់អាវាស ឬអនាវាស ដែលមិនមានភិក្ខុទេ វៀរ​លែង​តែ​សង្ឃ វៀរលែង​តែ​មាន​ការអន្តរាយ ម្នាលភិក្ខុ​ទាំងឡាយ មានត្តចារិកភិក្ខុ មិនត្រូវ​ចេញចាក​អនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែល​មិន​មាន​ភិក្ខុទេ។បេ។ ទៅកាន់អនាវាស ដែល​មិន​មាន​ភិក្ខុទេ។បេ។ ទៅកាន់អាវាស ឬអនាវាស ដែលមិនមានភិក្ខុទេ វៀរ​លែងតែសង្ឃ វៀរលែង​តែ​មាន​ការអន្តរាយ ម្នាល​ភិក្ខុ​ទាំង​ឡាយ មានត្តចារិកភិក្ខុ មិនត្រូវ​ចេញ​ចាក​អាវាស ឬអនាវាស ដែល​មាន​ភិក្ខុ ទៅកាន់អាវាស ដែលមិនមានភិក្ខុទេ។បេ។ ទៅកាន់អនាវាស ដែលមិនមានភិក្ខុទេ។បេ។ ទៅកាន់អាវាស ឬ​អនាវាស ដែលមិនមានភិក្ខុទេ វៀរ​លែងតែ​សង្ឃ វៀរលែងតែមានការអន្តរាយ។

[៣៦០] ម្នាលភិក្ខុទាំងឡាយ មានត្តចារិកភិក្ខុ មិនត្រូវចេញចាកអាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុទេ។បេ។ ទៅកាន់អនាវាស ដែលមានភិក្ខុ។បេ។ ទៅកាន់អាវាស ឬអនាវាស ដែលមានភិក្ខុទេ គឺអាវាស ឬអនាវាសណា ដែលមានពួកភិក្ខុមានសំវាសផ្សេងៗគ្នា វៀរលែងតែសង្ឃ វៀរលែងតែមានការ​អន្តរាយ ម្នាលភិក្ខុទាំងឡាយ មានត្តចារិកភិក្ខុ មិនត្រូវ​ចេញចាកអនាវាស ដែលមានភិក្ខុ ទៅកាន់​អាវាស ដែលមាន​ភិក្ខុទេ។បេ។ ទៅកាន់​អនាវាស ដែល​មាន​ភិក្ខុទេ​។បេ។ ទៅកាន់​អាវាស ឬ​អនាវាស ដែលមានភិក្ខុទេ គឺអាវាស ឬអនាវាស​ណា ដែល​មាន​​ពួកភិក្ខុ​​មាន​សំវាស​ផ្សេងៗ​គ្នា វៀរ​លែងតែសង្ឃ វៀរលែងតែ​មាន​ការ​អន្តរាយ ម្នាលភិក្ខុ​ទាំង​ឡាយ មានត្តចារិកភិក្ខុ មិនត្រូវចេញចាកអាវាស ឬអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែល​មានភិក្ខុទេ។បេ។ ទៅកាន់អនាវាស ដែលមានភិក្ខុទេ។បេ។ ទៅកាន់​អាវាស ឬអនាវាស ដែល​មាន​ភិក្ខុ​ទេ គឺអាវាស ឬអនាវាសណា​ ដែលមានពួកភិក្ខុមានសំវាសផ្សេងៗគ្នា វៀរលែងតែសង្ឃ វៀរ​លែងតែ​មានការអន្តរាយ។

[៣៦១] ម្នាលភិក្ខុទាំងឡាយ មានត្តចារិកភិក្ខុ គួរចេញចាកអាវាស ដែលមាន​ភិក្ខុ ទៅ​កាន់​អាវាស ដែលមានភិក្ខុបាន។បេ។ ទៅកាន់អនាវាស ដែលមានភិក្ខុបាន។បេ។ ទៅកាន់​អាវាស ឬ​អនាវាស ដែលមានភិក្ខុ គឺអាវាស ឬអនាវាសណា ដែលមានពួកភិក្ខុ ​មាន​សំវាស​ស្មើគ្នា ហើយ​ដឹងថា អាវាស ឬអនាវាសណា អាត្មាអញអាចនឹងទៅឲ្យទាន់ ក្នុង​ថ្ងៃនេះ​បាន ម្នាល​ភិក្ខុទាំងឡាយ មានត្តចារិកភិក្ខុ គួរ​ចេញ​ចាក​អនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុ។បេ។ ទៅកាន់អនាវាស ដែលមានភិក្ខុ។បេ។ ទៅកាន់អាវាស ឬអនាវាស ដែលមានភិក្ខុបាន គឺអាវាស ឬអនាវាស​ណា ដែលមានពួកភិក្ខុ​ មាន​សំវាសស្មើគ្នា ហើយដឹងថា អាវាស ឬអនាវាសណា អាត្មាអញ អាចនឹងទៅឲ្យទាន់ ក្នុង​ថ្ងៃនេះ​បាន ម្នាលភិក្ខុទាំងឡាយ មានត្តចារិកភិក្ខុ គួរ​ចេញ​ចាកអាវាស ឬ​អនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុបាន។បេ។ ទៅកាន់អនាវាស ដែលមានភិក្ខុ។បេ។ ទៅកាន់អាវាស ឬអនាវាស ដែលមានភិក្ខុបាន គឺអាវាស ឬអនាវាសណា ដែល​​មានពួក​ភិក្ខុ​ មាន​សំវាសស្មើគ្នា ហើយដឹងថា អាវាស ឬអនាវាសណា អាត្មាអញ អាចនឹង​ទៅ​ឲ្យទាន់ ក្នុង​ថ្ងៃនេះ​បាន។

[៣៦២] ម្នាលភិក្ខុទាំងឡាយ មានត្តចារិកភិក្ខុ មិនត្រូវនៅក្នុងអាវាស ដែល​មាន​ដម្បូល​មួយ មិនត្រូវនៅក្នុងអនាវាស ដែលមានដម្បូលមួយ មិនត្រូវនៅក្នុងអាវាស ឬអនាវាស ដែល​មាន​ដម្បូល​មួយ ជាមួយនឹង​ភិក្ខុជាបកតត្ត បើឃើញភិក្ខុជាបកតត្តហើយ ត្រូវក្រោក​​ចាក​អាសនៈ ត្រូវ​និមន្តភិក្ខុ ជាបកតត្ត ដោយអាសនៈ មិនត្រូវអង្គុយលើអាសនៈមួយ ជាមួយ​នឹង​ភិក្ខុ ​​ជាបកតត្ត កាលបើភិក្ខុជាបកតត្ត អង្គុយលើអាសនៈទាប មិនត្រូវអង្គុយ​លើអាសនៈខ្ពស់ កាលបើ​ភិក្ខុជា​បកតត្ត​ អង្គុយ​លើផែនដី មិនត្រូវអង្គុយលើអាសនៈទេ មិនត្រូវ​ចង្ក្រម លើទី​ចង្ក្រម​ជាមួយគ្នា កាល​បើ​ភិក្ខុ​ជាបកតត្តចង្ក្រម លើទីចង្ក្រមទាប មិនត្រូវចង្ក្រម លើទីចង្ក្រម​ខ្ពស់ឡើយ កាល​បើ​ភិក្ខុជាបកតត្ត ចង្ក្រម​លើផែនដី មិនត្រូវចង្ក្រមលើទីចង្ក្រមឡើយ។

[៣៦៣] ម្នាលភិក្ខុទាំងឡាយ មានត្តចារិកភិក្ខុ មិនត្រូវនៅជាមួយនឹង​បារិវាសិកភិក្ខុ។បេ។ ជាមួយ​នឹង​មូលាយបដិកស្សនារហភិក្ខុ។បេ។ ជាមួយនឹងមានត្តារហភិក្ខុ។បេ។ ជាមួយនឹង​មានត្តចារិកភិក្ខុ ដែលចាស់​ជាងខ្លួន​។បេ។ មិនត្រូវនៅក្នុងអាវាស ដែលមានដម្បូលមួយ មិនត្រូវ​នៅ​ក្នុង​អនាវាស ដែលមានដម្បូល​មួយ មិនត្រូវនៅក្នុងអាវាស ឬអនាវាស ដែលមាន​ដម្បូល​មួយ ជាមួយ​នឹងអព្ភានារហភិក្ខុ មិនត្រូវ​អង្គុយ​លើ​អាសនៈ​ជា​មួយគ្នា កាលបើអព្ភានារហភិក្ខុ អង្គុយ​លើ​អាសនៈ​​ទាប មិនត្រូវអង្គុយ​លើអាសនៈខ្ពស់ កាលបើអព្ភានារហភិក្ខុ អង្គុយ​លើផែនដី មិនត្រូវ​អង្គុយ​លើ​អាសនៈ មិនត្រូវ​ចង្ក្រម លើទី​ចង្ក្រម​ជាមួយគ្នា កាលបើអព្ភានារហភិក្ខុ ចង្ក្រម លើទី​ចង្ក្រមទាប មិនត្រូវចង្ក្រម លើទីចង្ក្រម​ខ្ពស់ កាលបើអព្ភានារហភិក្ខុ ចង្ក្រមលើផែនដី មិនត្រូវ​ចង្ក្រម​លើទី​ចង្ក្រមឡើយ។

[៣៦៤] ម្នាលភិក្ខុទាំងឡាយ បើគណសង្ឃ មានមានត្តចារិកភិក្ខុ ជាគំរប់៤ ឲ្យបរិវាស ឲ្យ​មូលាយបដិកស្សនា ឲ្យមានត្ត គណសង្ឃ មានមានត្តចារិកភិក្ខុនោះ ជាគំរប់២០ ឲ្យអព្ភាន កម្មនោះមិនឡើងជាកម្មផង សង្ឃមិនត្រូវធ្វើផង។

[៣៦៥] គ្រានោះ ព្រះឧបាលិដ៏មានអាយុ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់​ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយ​ក្នុងទីដ៏សមគួរ។ ព្រះឧបាលិដ៏​មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ការដាច់រាត្រី របស់​មានត្តចារិកភិក្ខុ មានប៉ុន្មាន។ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់ថា ម្នាលឧបាលិ ការដាច់រាត្រី របស់​មានត្តចារិកភិក្ខុ មាន៤យ៉ាងគឺ ការនៅរួមគ្នា [អដ្ឋកថា ថា គឺនៅក្នុងទីមានដម្បូលមួយ ជាមួយនឹងភិក្ខុជាបកតត្ត។]១ ការមិននៅរួមគ្នា [នៅតែម្នាក់​ឯង គឺនៅក្នុងទី ដែលគ្មានសង្ឃជាគ្នា។]១ ការមិនប្រាប់ [គឺមិនប្រាប់ ថាខ្លួន​ជាមានត្តចារិកភិក្ខុ ដល់អាគន្តុកភិក្ខុ ជាដើម។]១ ភិក្ខុនោះប្រព្រឹត្តមានត្ត ក្នុងពួកបកតត្តភិក្ខុមិនគ្រប់ចំនួន [គឺមិនគ្រប់​ចំនួនសង្ឃ តាំងពី៤រូបឡើងទៅ។]១ ម្នាលឧបាលិ ការដាច់រាត្រី របស់មានត្តចារិកភិក្ខុ មាន៤​យ៉ាង​នេះឯង។

[៣៦៦] សម័យនោះ ភិក្ខុសង្ឃប្រជុំគ្នាច្រើន ក្នុងក្រុងសាវត្ថី។ ពួកមានត្តចារិកភិក្ខុ មិនអាច​ជំរះមានត្តបាន។ ភិក្ខុទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យដាក់មានត្តបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវដាក់មានត្ត យ៉ាងនេះ។ មានត្តចារិកភិក្ខុនោះ ត្រូវចូលទៅរកភិក្ខុ១រូប ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង អង្គុយច្រហោង ផ្គងអញ្ជលីឡើង និយាយយ៉ាងនេះថា ខ្ញុំសូមដាក់នូវមានត្ត។ មានត្ត ឈ្មោះថា ភិក្ខុបានដាក់ហើយ។ ថាខ្ញុំសូមដាក់វត្ត។ មានត្ត ក៏ឈ្មោះថា ភិក្ខុបានដាក់ហើយ​ដែរ។

[៣៦៧] សម័យនោះ ភិក្ខុទាំងឡាយចេញអំពីក្រុងសាវត្ថី ទៅក្នុងទីនោះៗ។ មានត្តចារិកភិក្ខុ​ទាំងឡាយ ក៏អាច​ជំរះនូវមានត្តបាន។ ភិក្ខុទាំងអម្បាលនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាត ឲ្យសមាទានមានត្ត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវសមាទាន យ៉ាងនេះ។ មានត្តចារិកភិក្ខុនោះ ត្រូវចូលទៅរកភិក្ខុ១រូប ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង អង្គុយច្រហោង ផ្គងអញ្ជលីឡើង និយាយយ៉ាងនេះថា ខ្ញុំសូមសមាទានមានត្ត។ មានត្ត ឈ្មោះថា ភិក្ខុបានសមាទានហើយ។ ថាខ្ញុំសូមសមាទានវត្ត មានត្ត ឈ្មោះថា ភិក្ខុបានសមាទានហើយ​ដែរ។

ចប់វត្តរបស់មានត្តចារិកភិក្ខុ។

[៣៦៨] សម័យនោះ ពួកអព្ភានារហភិក្ខុ ត្រេកអរនឹង​អភិវាទនកម្ម បច្ចុដ្ឋានកម្ម ។បេ។ ការ​ដុស​ក្អែលខ្នង ក្នុងវេលាងូតទឹក របស់ភិក្ខុជាបកតត្តទាំងឡាយ។ ភិក្ខុទាំងឡាយឯណា មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកអព្ភានារហភិក្ខុ មិនសម​បើ ​ត្រេកអរនឹង​អភិវាទនកម្ម បច្ចុដ្ឋានកម្ម។បេ។ ការ​ដុស​ក្អែលខ្នង ក្នុងវេលាងូតទឹក របស់​ភិក្ខុជាបកតត្តទាំងឡាយសោះ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មាន​ព្រះ​ភាគ។

[៣៦៩] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំ​ភិក្ខុសង្ឃ ហើយ​ត្រាស់សួរភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឮថា អព្ភានារហភិក្ខុទាំងឡាយ ត្រេកអរ​នឹង​អភិវាទនកម្ម បច្ចុដ្ឋានកម្ម។បេ។ ការ​​ដុស​ក្អែលខ្នង ក្នុងវេលាងូតទឹក របស់ភិក្ខុ​ជា​បកតត្ត​ទាំងឡាយ ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំ​ទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ដ៏មាន​ព្រះភាគ ទ្រង់​បន្ទោសថា ម្នាលភិក្ខុទាំងឡាយ អព្ភានារហភិក្ខុទាំងឡាយ មិនសមបើ នឹងត្រេកអរ​អភិវាទនកម្ម បច្ចុដ្ឋានកម្ម។បេ។ ការ​ដុស​ក្អែលខ្នង ក្នុងវេលាងូតទឹក របស់​ភិក្ខុជាបកតត្ត​ទាំងឡាយ​ទេ ម្នាលភិក្ខុ​ទាំង​ឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លា ដល់ពួកជន​ដែលមិនទាន់ជ្រះថ្លា​ទេ។បេ។ លុះទ្រង់បន្ទោស​ហើយ ទើបទ្រង់ធ្វើធម្មីកថា ត្រាស់ហៅ​ភិក្ខុ​ទាំងឡាយ​មកថា ម្នាល​ភិក្ខុ​ទាំងឡាយ អព្ភានារហភិក្ខុ មិនត្រូវត្រេកអរ​ នឹងអភិវាទនកម្ម បច្ចុដ្ឋានកម្ម។បេ។ ការ​ដុស​ក្អែលខ្នង ក្នុងវេលាងូតទឹក របស់ភិក្ខុជាបកតត្តទាំងឡាយឡើយ ភិក្ខុឯណាត្រេកអរ ត្រូវអាបត្តិទុក្កដ។ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាត អភិវាទនកម្ម បច្ចុដ្ឋានកម្ម។បេ។ ការដុសក្អែលខ្នង ក្នុងវេលាងូតទឹក ដល់អព្ភានារហភិក្ខុទាំងឡាយ តាមលំដាប់ចាស់ (ខ្ចី)។ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ឧបោសថ១ បវារណា១ ការទទួលសំពត់វស្សិកសាដិក១ ការលះបង់ភត្ត១ ការទទួល​ភត្ត១ ទាំង៥យ៉ាង ដល់​អព្ភានារហភិក្ខុទាំងឡាយ តាមលំដាប់ចាស់ (ខ្ចី)។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគត នឹងបញ្ញត្តវត្ត ដល់ពួកអព្ភានារហភិក្ខុ តាមទំនងដែលអព្ភានារហភិក្ខុទាំងឡាយ ត្រូវប្រព្រឹត្ត។

[៣៧០] ម្នាលភិក្ខុទាំងឡាយ អព្ភានារហភិក្ខុ ត្រូវប្រព្រឹត្តវត្តដោយប្រព្រៃ ឯការប្រព្រឹត្ត​វត្ត ដោយប្រពៃ ក្នុងអព្ភាននោះ ដូច្នេះ គឺអព្ភានារហភិក្ខុ មិនត្រូវឲ្យ​ឧបសម្បទា មិនត្រូវ​ឲ្យ​និស្ស័យ មិនត្រូវ​ឲ្យសាមណេរ​បម្រើខ្លួន។បេ។ វត្តរបស់​មូលាយបដិកស្សនារហភិក្ខុ ដូចម្តេចមិញ វត្តរបស់​មានត្តារហភិក្ខុក្តី មានត្តចារិកភិក្ខុក្តី អព្ភានារហភិក្ខុក្តី ទាំង៣ពួក ក៏មានសេចក្តី​ដូចគ្នា យ៉ាង​នោះដែរ បណ្ឌិត គប្បីឲ្យពិស្តារចុះ។បេ។ មិនត្រូវ​ប្រកប​ពួក​ភិក្ខុ (ឲ្យឈ្លោះ) នឹងពួក​ភិក្ខុផងគ្នា។

[៣៧១] ម្នាលភិក្ខុទាំងឡាយ អព្ភានារហភិក្ខុ មិនត្រូវដើរមុន មិនត្រូវ​អង្គុយ​មុខ​ភិក្ខុជា​បកតត្តឡើយ ទីឱកាសឯណា ដែលជាទីបំផុតនៃអាសនៈ ជាទីបំផុតនៃទីដេក ជាទីបំផុត នៃវិហារ​របស់​សង្ឃ សង្ឃត្រូវ​ប្រគល់ឲ្យទីឱកាសនោះ ដល់ភិក្ខុនោះ ភិក្ខុនោះសោះ ក៏ត្រូវ​ត្រេកអរ នឹង​ទី​ឱកាស​​នោះដែរ។ ម្នាលភិក្ខុទាំងឡាយ អព្ភានារហភិក្ខុ (មិនត្រូវធ្វើ) ភិក្ខុជាបកតត្ត ឲ្យជា​បុរេសមណ ឬបច្ឆាសមណ ចូលទៅកាន់ត្រកូល​ទាំងឡាយ​ឡើយ អព្ភានារហភិក្ខុ មិនត្រូវ​សមាទាន​អារញ្ញិកធុតង្គ មិនត្រូវ​សមាទាន​បិណ្ឌបាតិក​​ធុតង្គ មួយវិញទៀត មិនត្រូវឲ្យគេ​នាំ​ចង្ហាន់​បិណ្ឌបាតមក (ដើម្បីខ្លួន) ព្រោះបច្ច័យនោះ ដោយគិតថា ជនទាំងឡាយ កុំដឹង (រឿង) អាត្មាអញឡើយ។

[៣៧២] ម្នាលភិក្ខុទាំងឡាយ អព្ភានារហភិក្ខុ មិនត្រូវចេញចាកអាវាស ដែល​មានភិក្ខុ ទៅ​កាន់​អាវាស ដែលមិនមានភិក្ខុទេ វៀរ​លែងតែមានភិក្ខុជាបកតត្ត វៀរលែងតែ​មាន​ការអន្តរាយ ម្នាលភិក្ខុ​ទាំង​ឡាយ អព្ភានារហភិក្ខុ មិនត្រូវចេញចាកអាវាស ដែល​មាន​ភិក្ខុ ទៅកាន់អនាវាស ដែល​មិនមាន​ភិក្ខុទេ វៀរ​លែងតែមានភិក្ខុជាបកតត្ត វៀរលែងតែ​មាន​ការអន្តរាយ បណ្ឌិត គប្បី​ឲ្យពិស្តារ តាមន័យ​ ដែលមានហើយខាងក្រោមចុះ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អព្ភានារហភិក្ខុ គួរចេញ​ចាកអាវាស ដែលមាន​ភិក្ខុ។បេ។ ចាកអនាវាស។បេ។ ចាកអាវាស ឬអនាវាស ទៅ​កាន់​អាវាស ដែលមានភិក្ខុ។បេ។ ចាកអនាវាស ដែលមានភិក្ខុ។បេ។ ទៅកាន់អាវាស ឬអនាវាស ដែល​មានភិក្ខុ គឺអាវាស ឬអនាវាសណា ដែលមានពួកភិក្ខុ ​មាន​សំវាស​ស្មើគ្នា ហើយ​ដឹងថា អាវាស ឬអនាវាសណា អាត្មាអញ អាចនឹងទៅឲ្យទាន់ ក្នុង​ថ្ងៃនេះ​បាន។

[៣៧៣] ម្នាលភិក្ខុទាំងឡាយ អព្ភានារហភិក្ខុ មិនត្រូវនៅក្នុងអាវាស ដែល​មាន​ដម្បូល​មួយ មិនត្រូវនៅក្នុងអនាវាស ដែលមានដម្បូលមួយ មិនត្រូវនៅក្នុងអាវាស ឬអនាវាស ដែល​មាន​ដម្បូល​មួយ ជាមួយនឹង​ភិក្ខុជាបកតត្ត ឃើញភិក្ខុជាបកតត្តហើយ ត្រូវក្រោក​​ចាក​អាសនៈ ត្រូវ​និមន្តភិក្ខុ ជាបកតត្ត ដោយអាសនៈ មិនត្រូវអង្គុយលើអាសនៈមួយ ជាមួយ​នឹង​ភិក្ខុ ​​ជាបកតត្ត កាលបើភិក្ខុជាបកតត្ត អង្គុយលើអាសនៈទាប មិនត្រូវអង្គុយ​លើអាសនៈខ្ពស់ឡើយ កាលបើ​ភិក្ខុជា​បកតត្ត​ អង្គុយ​លើផែនដី មិនត្រូវអង្គុយលើអាសនៈ មិនត្រូវ​ចង្ក្រម លើទី​ចង្ក្រម​ជាមួយគ្នា កាល​បើ​ភិក្ខុ​ជាបកតត្តចង្ក្រម លើទីចង្ក្រមទាប មិនត្រូវចង្ក្រម លើទីចង្ក្រម​ខ្ពស់ កាល​បើ​ភិក្ខុ​ជា​បកតត្ត ចង្ក្រម​លើផែនដី មិនត្រូវចង្ក្រមលើទីចង្ក្រមឡើយ។

[៣៧៤] ម្នាលភិក្ខុទាំងឡាយ អព្ភានារហភិក្ខុ មិនត្រូវនៅជាមួយនឹង​បារិវាសិកភិក្ខុ។បេ។ ជាមួយ​នឹង​មូលាយបដិកស្សនារហភិក្ខុ។បេ។ ជាមួយនឹងមានត្តារហភិក្ខុ។បេ។ ជាមួយនឹង​មានត្តចារិក​ភិក្ខុ។បេ។ មិនត្រូវនៅក្នុងអាវាស ដែលមានដម្បូលមួយ មិនត្រូវនៅ​ក្នុង​អនាវាស ដែលមានដម្បូល​មួយ មិនត្រូវនៅក្នុងអាវាស ឬអនាវាស ដែលមាន​ដម្បូល​មួយ ជាមួយ​នឹង​អព្ភានារហភិក្ខុ ដែលចាស់ជាងខ្លួន មិនត្រូវ​អង្គុយ​លើ​អាសនៈ​ជា​មួយគ្នា (កាលបើអព្ភានារហភិក្ខុ ដែលចាស់ជាងខ្លួន) អង្គុយ​លើ​អាសនៈ​​ទាប (អព្ភានារហភិក្ខុ ដែលខ្ចីជាង) មិនត្រូវអង្គុយ​លើ​អាសនៈ​ខ្ពស់ កាលបើអព្ភានារហភិក្ខុ អង្គុយ​លើផែនដី មិនត្រូវ​អង្គុយ​លើ​អាសនៈ មិនត្រូវ​ចង្ក្រម លើទី​ចង្ក្រម​ជាមួយគ្នា កាលបើអព្ភានារហភិក្ខុ ចង្ក្រម លើទី​ចង្ក្រមទាប មិនត្រូវចង្ក្រម លើទីចង្ក្រម​ខ្ពស់ កាលបើអព្ភានារហភិក្ខុ ចង្ក្រមលើផែនដី មិនត្រូវ​ចង្ក្រម​លើទី​ចង្ក្រមឡើយ។

[៣៧៥] ម្នាលភិក្ខុទាំងឡាយ បើគណសង្ឃ មានអព្ភានារហភិក្ខុ ជាគំរប់៤ ឲ្យបរិវាស ឲ្យ​មូលាយបដិកស្សនា ឲ្យមានត្ត គណសង្ឃ មានអព្ភានារហភិក្ខុនោះ ជាគំរប់២០ ឲ្យអព្ភាន កម្មនោះមិនឡើងជាកម្មផង សង្ឃមិនត្រូវធ្វើផង។

ចប់វត្តរបស់អព្ភានារហភិក្ខុ។

ចប់បារិវាសិកក្ខន្ធក ជាគំរប់២។

ក្នុងខន្ធកនេះ មាន៥រឿង។

ឧទ្ទាននៃបារិវាសិកក្ខន្ធកនោះគឺ

[៣៧៦] បារិវាសិកភិក្ខុទាំងឡាយ តែងត្រេកអរនឹងអភិវាទនកម្ម បច្ចុដ្ឋានកម្ម អញ្ជលិកម្ម សាមីចិកម្ម ការនាំអាសនមកឲ្យ ការនាំទីដេកមកឲ្យ ទឹកសម្រាប់លាងជើង តាំងសម្រាប់ទ្រជើង វត្ថុសម្រាប់ជូតជើង ការទទួលបាត្រ និងចីវរ ការដុសក្អែលខ្នង ក្នុងវេលាងូតទឹក របស់ភិក្ខុជា​បកតត្តទាំងឡាយ ភិក្ខុទាំងឡាយ ដែលមានសីលជាទីស្រឡាញ់ ក៏ពោលទោស។ អាបត្តិទុក្កដ មានដល់បារិវាសិកភិក្ខុ ដែលត្រេកអរ (នូវអភិវាទនកម្ម ជាដើមនោះ) ទ្រង់អនុញ្ញាតឧបោសថ១ បវារណា១ ការទទួល​សំពត់វស្សិកសាដិក១ ការលះបង់ភត្ត១ ការទទួល​ភត្ត១ ទាំង៥យ៉ាង ដល់​គ្នានឹងគ្នា តាមលំដាប់ចាស់ខ្ចី ការប្រព្រឹត្តវត្ត ដោយប្រពៃ (របស់ពួកបារិវាសិកភិក្ខុ) បារិវាសិកភិក្ខុ ទៅជាមួយនឹងបកតត្តភិក្ខុបាន ឱកាសឯណា ដែលជាទីបំផុត (នៃសេនាសន បារិវាសិកភិក្ខុ គួរ​ត្រេកអរ នឹងឱកាស ជាទីបំផុត នៃសេនាសននោះ)បាន បារិវាសិកភិក្ខុ មិនត្រូវធ្វើបកតត្តភិក្ខុ ឲ្យជាបុរេសមណ ឬបច្ឆាសមណ មិនត្រូវសមាទានអារញ្ញិកធុតង្គ និងបិណ្ឌបាតិកធុតង្គ និង​ឲ្យ​នាំបិណ្ឌបាតមក ត្រូវប្រាប់​វត្ត ដល់អាគន្តុកភិក្ខុ ត្រូវប្រាប់វត្ត ក្នុងថ្ងៃឧបោសថ ក្នុងថ្ងៃបវារណា (បើ​មានជម្ងឺ) នឹងប្រើបម្រើទៅប្រាប់ក៏បាន មួយទៀត បារិវាសិកភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុ​បាន មិនត្រូវនៅក្នុងអាវាស ឬអនាវាស ដែលមានដម្បូលមួយ កាលបើភិក្ខុជាបកតត្ត អង្គុយ​លើផែនដី មិនត្រូវអង្គុយលើអាសន កាលបើ​ភិក្ខុជាបកតត្ត ចង្ក្រមលើទីចង្ក្រមទាប (មិនត្រូវ​ចង្ក្រម លើទីចង្ក្រមខ្ពស់) កាលបើ​ភិក្ខុ ជាបកតត្ត ចង្ក្រមលើផែនដី (មិនត្រូវចង្ក្រម) លើទីចង្ក្រមឡើយ មិន​ត្រូវនៅរួមនឹងបារិវាសិកភិក្ខុ ដែលចាស់ជាងខ្លួន កម្មដែលមាន​បារិវាសិកភិក្ខុ ជាគំរប់៤ មិនឡើង​ជាកម្ម ទ្រង់សំដែងការដាច់រាត្រី និងការជម្រះបរិវាស ទ្រង់អនុញ្ញាតការដាក់វត្ត និងការ​សមាទាន​វត្តទាំងនេះ បារិវាសិកភិក្ខុ ត្រូវដឹងរាល់គ្នា សូម្បីមូលាយបដិកស្សនារហភិក្ខុ មានត្តារហភិក្ខុ មានត្តចារិកភិក្ខុ អព្ភានារហភិក្ខុ ក៏គប្បីដឹង តាមន័យដែលផ្សេងៗគ្នា យ៉ាងនេះចុះ។ ការដាច់​រាត្រី​ទាំងឡាយ របស់បារិវាសិកភិក្ខុ មាន៣ របស់មានត្តចារិកភិក្ខុ មាន៤ មិនស្មើគ្នា មួយទៀត ភិក្ខុ​ប្រព្រឹត្តមានត្ត ត្រូវប្រាប់​វត្តសព្វថ្ងៃៗ។ កម្មទាំងពីរ ជាកម្មប្រហែលៗគ្នា កម្មទាំង៣ ដែលសេស​សល់ ក៏ស្មើគ្នាៗ។

សមុច្ចយក្ខន្ធក

[៣៧៧] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់ក្នុងវត្តជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ វេលានោះឯង ឧទាយិដ៏មានអាយុ ត្រូវអាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ [អាបត្តិប្រកបដោយចិត្តក្លែង ហៅថា សញ្ចេតនិក ការញុំាង​ទឹកសុក្ក ឲ្យ​ឃ្លាត​​ចេញ ហៅថា សុក្កវិសដ្ឋិ] តែមិនបានបិទបាំងទេ។ ឧទាយិភិក្ខុនោះ ប្រាប់ដល់ភិក្ខុទាំង​ឡាយ​ថា នែអាវុសោ ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទេ តើខ្ញុំ​ ត្រូវ​ប្រតិបត្តិ​ដូចម្តេចហ្ន៎។ ភិក្ខុទាំងនោះ នាំយកសេចក្តីនុ៎ះ ទៅក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរឲ្យមានត្ត៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។

[៣៧៨] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវ​ឧទាយិភិក្ខុ​នោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង រួចសំពះបាទាភិក្ខុចាស់ទាំងឡាយ ហើយ​​អង្គុយប្រហោង ផ្គងអញ្ជលីឡើង ហើយពោលយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំ​ត្រូវ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំ​នោះ មក​សូមមានត្ត ៦រាត្រី នឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែល​មិនបានបិទ​បាំង​ទុក។ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបាន​បិទបាំង​ទុកទេ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំនោះ មកសូមមានត្ត ៦រាត្រី នឹងសង្ឃ ជាគំរប់ពីរដងទៀត ចំពោះ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំ​ត្រូវ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំនោះ​ មកសូមមានត្ត ៦រាត្រី នឹងសង្ឃ ចំពោះ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែល​មិនបានបិទ​បាំងទុក។

[៣៧៩] ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់​ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំង​ទុកទេ ឧទាយិ​ភិក្ខុ​នោះ មកសូមមានត្ត ៦រាត្រី នឹងសង្ឃ ចំពោះ​​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែល​មិនបានបិទបាំង​ទុក។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគួរឲ្យមានត្ត ៦រាត្រី ដល់​ឧទាយិភិក្ខុ ចំពោះ​​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំង​ទុក។ នេះជា​ពាក្យ​ផ្តៀងសង្ឃឲ្យដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិត​ឧទាយិភិក្ខុនេះ ត្រូវ​​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំង​ទុកទេ ឧទាយិភិក្ខុនោះ មកសូម​មានត្ត ៦រាត្រី នឹង​សង្ឃ ចំពោះ​​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំង​ទុក។ សង្ឃ ក៏ឲ្យ​មានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះ​​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបាន​បិទ​បាំង​​ទុក។ កិរិយាឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះ​​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំង​ទុក គាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម បើមិនគាប់ចិត្ត ​ដល់លោកដ៏មានអាយុអង្គណាទេ លោក​ដ៏មានអាយុអង្គនោះ គប្បី​ពោលឡើង។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់ពីរដងផង។ បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិន​បាន​បិទបាំង​ទុកទេ ឧទាយិ​ភិក្ខុ​នោះ មកសូមមានត្ត ៦រាត្រី នឹងសង្ឃ ចំពោះ​​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​មិន​បាន​បិទបាំង​ទុក។ សង្ឃ ក៏ឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះ​​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំង​ទុក។ កិរិយាឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះ​​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំង​ទុក គាប់ចិត្ត ដល់លោកដ៏មានអាយុ​អង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម បើមិនគាប់ចិត្ត ​ដល់​លោក​ដ៏មាន​អាយុអង្គណា​ទេ លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់បីដងផង។ បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិន​បាន​បិទបាំង​ទុកទេ ឧទាយិភិក្ខុនោះ មកសូមមានត្ត ៦រាត្រី នឹងសង្ឃ ចំពោះ​​អាបត្តិ១ ឈ្មោះ​​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំង​ទុក។ សង្ឃ ក៏ឲ្យ​មានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះ​​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបាន​បិទ​បាំង​​ទុក។ កិរិយាឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះ​​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំង​ទុក គាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម មិនគាប់ចិត្ត ​ដល់​លោក​ដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ មានត្ត ៦រាត្រី ដែលសង្ឃ​បានឲ្យដល់ ឧទាយិភិក្ខុ ចំពោះ​​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំង​ទុក គាប់ចិត្ត ដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំសេចក្តីនេះទុក ដោយ​អាការស្ងៀមយ៉ាងនេះ។

[៣៨០] ឧទាយិភិក្ខុនោះ បានសន្សំមានត្តរួចហើយ ក៏ប្រាប់ដល់ភិក្ខុទាំងឡាយថា នែ​អាវុសោ ខ្ញុំ​ត្រូវ​​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំង​ទុកទេ ខ្ញុំនោះ បានសូម​មានត្ត ៦រាត្រី នឹងសង្ឃ ចំពោះ​​​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំង​ទុក សង្ឃ​ក៏បានឲ្យមានត្ត ៦រាត្រី ដល់ខ្ញុំនោះ ចំពោះ​​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែល​មិន​បាន​​បិទបាំង​ទុកហើយ ខ្ញុំនោះ បានសន្សំ​មានត្ត​រួចហើយ តើខ្ញុំត្រូវប្រតិបត្តិដូចម្តេចទៅ។ ភិក្ខុ​ទាំង​នោះ ក៏នាំយកសេចក្តីនុ៎ះ ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំង​ឡាយ បើដូច្នោះ សង្ឃចូរធ្វើអព្ភានកម្ម [ពាក្យថា អព្ភានកម្ម បានខាង កម្មដែល​សង្ឃហៅរក​បារិវាសិកភិក្ខុ មកជាបកតត្តភិក្ខុវិញ។] ដល់ឧទាយិភិក្ខុចុះ។

[៣៨១] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវធ្វើអព្ភានកម្ម យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ឧទាយិ​ភិក្ខុនោះ ត្រូវចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង ហើយសំពះបាទា​ភិក្ខុ​ចាស់​​ទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយពោលយ៉ាងនេះថា បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន ខ្ញុំត្រូវ​​​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំង​ទុកទេ ខ្ញុំនោះ បានសូម​មានត្ត ៦រាត្រី នឹងសង្ឃ ចំពោះ​​​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែល​មិនបាន​បិទ​បាំង​​ទុក។ សង្ឃ​​ក៏បានឲ្យមានត្ត ៦រាត្រី ដល់ខ្ញុំនោះ ចំពោះ​​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែល​មិនបាន​​បិទបាំង​ទុក បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំនោះ បានសន្សំ​មានត្ត​រួចហើយ ឥឡូវ មក​សូម​អព្ភានកម្ម នឹងសង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែ​មិនបាន​​បិទ​បាំង​​ទុកទេ ខ្ញុំនោះ សូមមានត្ត ៦រាត្រី នឹងសង្ឃ ចំពោះ​​​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​មិនបាន​បិទ​បាំង​​ទុក។ សង្ឃ​ក៏បានឲ្យមានត្ត ៦រាត្រី ដល់ខ្ញុំនោះ ចំពោះ​​​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែល​មិនបាន​បិទបាំង​ទុក។ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំ​នោះ បានសន្សំ​មានត្ត​រួចហើយ មកសូមអព្ភានកម្ម នឹងសង្ឃ ជាគំរប់ពីរដងផង។ បពិត្រ​ព្រះ​សង្ឃ​ដ៏ចំរើន ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែ​មិនបាន​បិទ​បាំង​​ទុកទេ ខ្ញុំនោះ បាន​សូមមានត្ត ៦រាត្រី នឹងសង្ឃ ចំពោះ​​​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែល​មិនបាន​បិទ​បាំង​​ទុក។ សង្ឃ​ក៏បានឲ្យមានត្ត ៦រាត្រី ដល់ខ្ញុំនោះ ចំពោះ​​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​មិនបាន​បិទបាំង​ទុក បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំនោះ បានសន្សំ​មានត្ត​រួចហើយ មកសូមអព្ភានកម្ម នឹងសង្ឃ ជាគំរប់​បីដងផង។

[៣៨២] ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែ​មិនបាន​បិទ​បាំង​​ទុក ឧទាយិភិក្ខុនោះ បានមកសូម​មានត្ត​ ៦រាត្រីនឹងសង្ឃ ចំពោះ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែល​មិនបាន​បិទ​បាំង​​ទុក។ សង្ឃបានឲ្យ​មានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​មិនបាន​បិទ​បាំង​​ទុក។ ឧទាយិភិក្ខុនោះ បានសន្សំ​មានត្ត​រួចហើយ មកសូម​អព្ភានកម្មនឹងសង្ឃ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគួរធ្វើ​អព្ភានកម្ម ចំពោះ​ឧទាយិភិក្ខុចុះ។ នេះជាពាក្យផ្តៀងសង្ឃឲ្យដឹង។ បពិត្រព្រះសង្ឃ​ដ៏ចំរើន សូម​សង្ឃ​ស្តាប់ខ្ញុំ ដ្បិត​ឧទាយិ​ភិក្ខុនេះ ត្រូវ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែ​មិនបាន​បិទ​បាំង​​ទុក ឧទាយិភិក្ខុនោះ បានមកសូម​មានត្ត​ ៦រាត្រីនឹងសង្ឃ ចំពោះ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​មិនបាន​បិទ​បាំង​​ទុក។ សង្ឃក៏បានឲ្យ​មានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​មិនបាន​បិទ​បាំង​​ទុករួចហើយ។ ឧទាយិភិក្ខុ​នោះ បានសន្សំ​មានត្ត​រួចហើយ មកសូម​អព្ភានកម្មនឹងសង្ឃ។ សង្ឃក៏ធ្វើ​អព្ភានកម្ម ចំពោះ​ឧទាយិភិក្ខុ។ អព្ភានកម្ម របស់​ឧទាយិភិក្ខុ គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា លោកដ៏មាន​អាយុអង្គនោះ គួរស្ងៀម បើមិន​គាប់ចិត្ត ​ដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មាន​អាយុ​អង្គ​នោះ ត្រូវពោលឡើង។ ខ្ញុំពោល​សេចក្តីនេះ ជាគំរប់ពីរដងផង។ បពិត្រព្រះសង្ឃ​ដ៏ចំរើន សូម​សង្ឃ​​ស្តាប់ខ្ញុំ ដ្បិតឧទាយិ​ភិក្ខុ​នេះ ត្រូវ​​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែ​មិនបាន​បិទ​បាំង​​ទុក ឧទាយិភិក្ខុនោះ បានសូម​មានត្ត​ ៦រាត្រីនឹងសង្ឃ ចំពោះ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​មិនបាន​បិទ​បាំង​​ទុក។ សង្ឃ​ក៏បាន​ឲ្យ​មានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែល​មិនបាន​​បិទ​បាំង​​ទុក។ ឧទាយិភិក្ខុ​នោះ បាន​សន្សំ​​មានត្ត​រួចហើយ មកសូម​អព្ភានកម្មនឹងសង្ឃ។ សង្ឃក៏ធ្វើ​អព្ភានកម្ម ចំពោះ​ឧទាយិភិក្ខុ។ អព្ភានកម្ម របស់​ឧទាយិភិក្ខុ គាប់ចិត្តដល់លោក​ដ៏មាន​អាយុ​អង្គណា លោកដ៏មាន​អាយុអង្គនោះ គួរស្ងៀម បើមិនគាប់ចិត្ត ​ដល់លោក​ដ៏មានអាយុអង្គ​ណា​ទេ លោកដ៏មានអាយុអង្គនោះ គប្បី​ពោល​ឡើង។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់បីដងផង។ បពិត្រព្រះសង្ឃ​ដ៏ចំរើន សូម​សង្ឃ​ស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ តែ​មិនបាន​បិទ​បាំង​​ទុក ឧទាយិភិក្ខុ​នោះ បានសូម​មានត្ត​ ៦រាត្រីនឹងសង្ឃ ចំពោះ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​មិនបាន​បិទ​បាំង​​ទុក។ សង្ឃក៏បានឲ្យ​មានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​មិនបាន​បិទ​បាំង​​ទុករួចហើយ។ ឧទាយិភិក្ខុ​នោះ បានសន្សំ​មានត្ត​រួចហើយ មកសូម​អព្ភានកម្មនឹងសង្ឃ។ សង្ឃក៏ធ្វើ​អព្ភានកម្ម ចំពោះ​ឧទាយិភិក្ខុ។ អព្ភានកម្ម របស់​ឧទាយិភិក្ខុ គាប់ចិត្តដល់លោក​ដ៏មានអាយុអង្គ​ណា លោកដ៏មាន​អាយុអង្គនោះ គប្បីស្ងៀម មិនគាប់ចិត្ត ​ដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ សង្ឃ​បានធ្វើអព្ភានកម្ម ចំពោះ​ឧទាយិភិក្ខុ អព្ភានកម្ម គាប់ចិត្ត​ដល់សង្ឃ ព្រោះហេតុនោះ បានជា​សង្ឃស្ងៀម។ ខ្ញុំសូមចាំសេចក្តី​នេះទុក ដោយអាការស្ងៀមយ៉ាងនេះ។

[៣៨៣] សម័យនោះឯង ឧទាយិដ៏មានអាយុ ត្រូវអាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​​ទុក១ថ្ងៃ។ ឧទាយិភិក្ខុនោះ បានប្រាប់ដល់ភិក្ខុទាំងឡាយថា នែអាវុសោ ខ្ញុំ​ត្រូវ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​​ទុក១ថ្ងៃ តើខ្ញុំ​ត្រូវប្រតិបត្តិ​ដូចម្តេចទៅ។ ភិក្ខុទាំងនោះ ក៏នាំយកសេចក្តីនុ៎ះ ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរឲ្យឯកាហបរិវាស (បរិវាស១ថ្ងៃ) ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបានបិទបាំងទុក១ថ្ងៃចុះ។

[៣៨៤] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវឧទាយិភិក្ខុ​នោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង ហើយសំពះបាទា​ភិក្ខុចាស់​ទាំងឡាយ ហើយអង្គុយច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន ខ្ញុំត្រូវ​​​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក១ថ្ងៃ បពិត្រព្រះសង្ឃដ៏ចំរើន ឥឡូវ ខ្ញុំនោះ មក​សូម​ឯកាហបរិវាស នឹងសង្ឃ ចំពោះ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក​១ថ្ងៃ។ (ឧទាយិភិក្ខុនោះ) ត្រូវសូម​ជាគំរប់ពីរដងផង ត្រូវសូមជាគំរប់​បីដងផង។

[៣៨៥] ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយ​បិទ​បាំង​​ទុក១ថ្ងៃ ឧទាយិភិក្ខុនោះ មកសូមឯកាហបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែល​​បិទ​បាំង​​ទុក១ថ្ងៃ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគួរឲ្យឯកាហបរិវាស ដល់​ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃចុះ។ នេះជាពាក្យ​ផ្តៀងសង្ឃ។ បពិត្រព្រះសង្ឃ​ដ៏ចំរើន សូម​សង្ឃ​ស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយ​បិទ​បាំង​​ទុក១ថ្ងៃ ឧទាយិភិក្ខុនោះ មកសូម​ឯកាហបរិវាស​នឹង​សង្ឃ ចំពោះ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​​បិទ​បាំង​​ទុក១ថ្ងៃ។ សង្ឃក៏ឲ្យ​ឯកាហបរិវាស ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែល​បិទ​បាំង​​ទុក​១ថ្ងៃ។ ការឲ្យ​ឯកាហបរិវាស ដល់​ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទ​បាំងទុក១ថ្ងៃ គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា លោកដ៏មាន​អាយុអង្គនោះ គួរស្ងៀម បើមិនគាប់ចិត្ត ​ដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មាន​អាយុ​អង្គ​នោះ គប្បីពោលឡើង។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំពោលសេចក្តី​នេះ ជាគំរប់​បីដងផង។ បពិត្រព្រះសង្ឃ​ដ៏ចំរើន សូម​សង្ឃ​​ស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយ​បិទ​បាំង​​ទុក១ថ្ងៃ ឧទាយិភិក្ខុនោះ មកសូមឯកាហបរិវាស​នឹងសង្ឃ ចំពោះ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​បិទ​បាំង​​ទុក១ថ្ងៃ សង្ឃក៏ឲ្យ​ឯកាហបរិវាស ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែល​បិទ​បាំង​​ទុក១ថ្ងៃ។ ការឲ្យឯកាហបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ​១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក១ថ្ងៃ គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា លោកដ៏មាន​អាយុអង្គនោះ គប្បីស្ងៀម បើមិនគាប់ចិត្ត ​ដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះ គប្បី​ពោល​ឡើង។ ឯកាហបរិវាស សង្ឃបានឲ្យ ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​​បិទ​បាំង​​ទុក១ថ្ងៃរួចហើយ ការឲ្យ​ឯកាហបរិវាស​នោះ គាប់ចិត្ត​ដល់សង្ឃ ព្រោះហេតុនោះ បានជា​សង្ឃស្ងៀម។ ខ្ញុំចាំនូវសេចក្តី​នេះទុក ដោយអាការ​ស្ងៀម​យ៉ាង​នេះ។

[៣៨៦] ឧទាយិភិក្ខុនោះ បាននៅបរិវាសហើយ ក៏ប្រាប់ដល់ភិក្ខុទាំងឡាយថា នែអាវុសោ ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១ថ្ងៃ ខ្ញុំនោះ បានមកសូម​ឯកាហបរិវាស នឹងសង្ឃ ចំពោះ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ សង្ឃក៏បានឲ្យឯកាហបរិវាស ដល់ខ្ញុំ ចំពោះ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃហើយ ខ្ញុំនោះ បាននៅបរិវាសរួចហើយ តើខ្ញុំត្រូវ​ប្រតិបត្តិ​ដូចម្តេចទៀត។ ភិក្ខុទាំងនោះ ក៏នាំយកសេចក្តីនុ៎ះ ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។

[៣៨៧] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវឧទាយិភិក្ខុនោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង រួចសំពះបាទា​ភិក្ខុ​ចាស់​ទាំងឡាយ ហើយអង្គុយ​ច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំ​ត្រូវ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១ថ្ងៃ ខ្ញុំនោះ បានមកសូម​ឯកាហបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។ សង្ឃក៏បានឲ្យ​ឯកាហបរិវាស ដល់ខ្ញុំនោះ ចំពោះ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃហើយ។ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំនោះ បាននៅបរិវាស​រួចហើយ មកសូម​មានត្ត ៦រាត្រីនឹងសង្ឃ ចំពោះ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។ (ឧទាយិភិក្ខុនោះ) ត្រូវសូមជាគំរប់ពីរដងផង ត្រូវសូមជាគំរប់​បីដងផង។

[៣៨៨] ភិក្ខុអ្នកឆ្លាស ប្រតិពលត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក១ថ្ងៃ ឧទាយិភិក្ខុនោះ បានមកសូម​ឯកាហបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។ សង្ឃក៏បានឲ្យ​ឯកាហបរិវាស ដល់​ឧទាយិភិក្ខុ ចំពោះ​​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។ ឧទាយិភិក្ខុ​នោះ បាននៅបរិវាស​រួចហើយ ឥឡូវ មកសូមមានត្ត ៦រាត្រី នឹងសង្ឃ ចំពោះ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។ បើកម្មមានកាលដ៏សមគួរ ដល់សង្ឃហើយ សង្ឃគួរឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។ នេះជាពាក្យផ្តៀងសង្ឃឲ្យដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក១ថ្ងៃ ឧទាយិភិក្ខុ​នោះ បានមកសូម​ឯកាហបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទ​បាំង​ទុក១ថ្ងៃ។ សង្ឃក៏បានឲ្យ​ឯកាហបរិវាស ដល់​ឧទាយិភិក្ខុ ចំពោះ​​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។ ឧទាយិភិក្ខុ​នោះ បាននៅបរិវាស​រួចហើយ ឥឡូវ មកសូមមានត្ត ៦រាត្រី នឹងសង្ឃ ចំពោះ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។ សង្ឃក៏ឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។ ការឲ្យមានត្ត ៦រាត្រី ដល់ឧទាយិ​ភិក្ខុ ចំពោះ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក​១ថ្ងៃ គាប់ចិត្ត ដល់លោក​ដ៏មាន​អាយុ​អង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម បើមិនគាប់ចិត្ត ​ដល់លោកដ៏មានអាយុអង្គណា​ទេ លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំ​ពោលសេចក្តីនេះ ជាគំរប់​បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ដ្បិត​ឧទាយិភិក្ខុ​នេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក១ថ្ងៃ ឧទាយិភិក្ខុ​នោះ បាន​មក​សូម​​ឯកាហបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទ​បាំង​ទុក១ថ្ងៃ។ សង្ឃក៏បានឲ្យ​ឯកាហបរិវាស ដល់​ឧទាយិភិក្ខុ ចំពោះ​​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​បិទបាំងទុក១ថ្ងៃ។ ឧទាយិភិក្ខុ​នោះ បាននៅបរិវាស​រួចហើយ ឥឡូវ មកសូមមានត្ត ៦រាត្រី នឹង​សង្ឃ ចំពោះ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។ សង្ឃក៏ឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។ ការឲ្យមានត្ត ៦រាត្រី ដល់ឧទាយិ​ភិក្ខុ ចំពោះ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទ​បាំង​ទុក​១ថ្ងៃ គាប់ចិត្ត ដល់លោក​ដ៏មាន​អាយុ​អង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម បើមិន​គាប់​ចិត្ត ​ដល់លោកដ៏មានអាយុអង្គណា​ទេ លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ មានត្ត​៦រាត្រី សង្ឃបានឲ្យដល់​ឧទាយិភិក្ខុ ចំពោះ​​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទ​បាំង​ទុក​១ថ្ងៃ ការឲ្យមានត្តនោះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម ខ្ញុំសូមចាំសេចក្តី​នេះទុក ដោយអាការស្ងៀមយ៉ាងនេះ។

[៣៨៩] ឧទាយិភិក្ខុនោះ បានសន្សំមានត្តរួចហើយ ក៏ប្រាប់ដល់ភិក្ខុទាំងឡាយថា នែ​អាវុសោ ខ្ញុំ​ត្រូវ​​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក១ថ្ងៃ ខ្ញុំនោះ បានសូម​ឯកាហបរិវាសនឹងសង្ឃ ចំពោះ​​​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក១ថ្ងៃ សង្ឃ​ក៏បានឲ្យឯកាហបរិវាស ដល់ខ្ញុំនោះ ចំពោះ​​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែល​​បិទបាំង​ទុក១ថ្ងៃ ខ្ញុំនោះ បាននៅបរិវាសរួចហើយ បានមកសូម​មានត្ត ៦រាត្រី នឹងសង្ឃ ចំពោះ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក១ថ្ងៃ សង្ឃក៏បានឲ្យ​មានត្ត ៦រាត្រី ដល់ខ្ញុំ​នោះ ចំពោះ​អាបត្តិ​១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក១ថ្ងៃ ខ្ញុំនោះ បានសន្សំ​មានត្ត​រួច​ហើយ តើខ្ញុំត្រូវប្រតិបត្តិដូចម្តេចតទៅទៀត។ ភិក្ខុ​ទាំងនោះ ក៏នាំយកសេចក្តីនុ៎ះ ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរធ្វើអព្ភានកម្ម ចំពោះឧទាយិភិក្ខុចុះ។

[៣៩០] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវធ្វើអព្ភានកម្ម យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវឧទាយិភិក្ខុនោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង រួចសំពះបាទា​ភិក្ខុចាស់​ទាំងឡាយ ហើយអង្គុយច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន ខ្ញុំត្រូវ​​​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក១ថ្ងៃ ខ្ញុំនោះ បានសូម​ឯកាហបរិវាស នឹងសង្ឃ ចំពោះអាបត្តិ១ ​ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក១ថ្ងៃ។ សង្ឃបានឲ្យឯកាហបរិវាស ដល់ខ្ញុំនោះ ចំពោះ​អាបត្តិ១ ​ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក១ថ្ងៃ។ ខ្ញុំនោះ បាននៅបរិវាស​រួចហើយ បានសូម​មានត្ត ៦រាត្រី នឹងសង្ឃ ចំពោះ​អាបត្តិ១ ​ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក១ថ្ងៃ។ សង្ឃក៏​បានឲ្យមានត្ត ៦រាត្រី ដល់ខ្ញុំនោះ ចំពោះ​​អាបត្តិ១ ​ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក១ថ្ងៃ។ បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន ខ្ញុំនោះ បានសន្សំ​មានត្ត​រួចហើយ ឥឡូវ មកសូមអព្ភានកម្ម នឹងសង្ឃ។បេ។ បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន ខ្ញុំសូម​អព្ភានកម្មនឹងសង្ឃ​ ជាគំរប់​ពីរដងផង។ បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន ខ្ញុំត្រូវ​​​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក១ថ្ងៃ ខ្ញុំនោះ បានសូម​ឯកាហបរិវាស នឹងសង្ឃ ចំពោះអាបត្តិ១ ​ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក១ថ្ងៃ។ សង្ឃក៏​បាន​ឲ្យ​ឯកាហបរិវាស ដល់ខ្ញុំនោះ ចំពោះ​អាបត្តិ១ ​ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក១ថ្ងៃ។ ខ្ញុំនោះ បាននៅបរិវាស​រួចហើយ បានសូម​មានត្ត ៦រាត្រី នឹងសង្ឃ ចំពោះ​អាបត្តិ១ ​ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក១ថ្ងៃ សង្ឃក៏​បានឲ្យមានត្ត ៦រាត្រី ដល់ខ្ញុំនោះ ចំពោះ​​អាបត្តិ១ ​ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក១ថ្ងៃ។ បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន ខ្ញុំនោះ បានសន្សំ​មានត្ត​រួចហើយ ឥឡូវ មកសូមអព្ភានកម្ម នឹងសង្ឃ ជាគំរប់បីដងផង។

[៣៩១] ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវ​​​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក១ថ្ងៃ ឧទាយិភិក្ខុនោះ បានមកសូម​ឯកាហបរិវាស នឹងសង្ឃ ចំពោះអាបត្តិ១ ​ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក១ថ្ងៃ។ សង្ឃក៏បានឲ្យឯកាហបរិវាស ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិ១ ​ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក១ថ្ងៃហើយ។ ឧទាយិភិក្ខុនោះ បាននៅបរិវាស​រួចហើយ បានសូម​មានត្ត ៦រាត្រី នឹងសង្ឃ ចំពោះ​អាបត្តិ១ ​ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក១ថ្ងៃ។ សង្ឃក៏​បានឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះ​​អាបត្តិ១ ​ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក១ថ្ងៃ។ ឧទាយិ​ភិក្ខុនោះ បានសន្សំមានត្តរួចហើយ ឥឡូវ មកសូមអព្ភានកម្មនឹងសង្ឃ។ បើកម្មមានកាលដ៏សមគួរ ដល់សង្ឃ​ហើយ សង្ឃគួរឲ្យអព្ភានកម្ម ចំពោះឧទាយិភិក្ខុចុះ។ នេះជាពាក្យផ្តៀងសង្ឃ។ បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវ​​​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក១ថ្ងៃ ឧទាយិភិក្ខុនោះ បានសូម​ឯកាហបរិវាស នឹងសង្ឃ ចំពោះអាបត្តិ១ ​ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក១ថ្ងៃ។ សង្ឃក៏បានឲ្យឯកាហបរិវាស ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិ១ ​ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក១ថ្ងៃ។ ឧទាយិភិក្ខុនោះ បាន​នៅ​បរិវាស​រួចហើយ បានមកសូម​មានត្ត ៦រាត្រី នឹងសង្ឃ ចំពោះ​អាបត្តិ១ ​ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក១ថ្ងៃ។ សង្ឃក៏​បានឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះ​​អាបត្តិ១ ​ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក១ថ្ងៃហើយ។ ឧទាយិ​ភិក្ខុនោះ បានសន្សំមានត្តរួចហើយ ឥឡូវ មកសូមអព្ភានកម្មនឹងសង្ឃ។ សង្ឃក៏ធ្វើអព្ភានកម្ម ចំពោះ​ឧទាយិភិក្ខុ។ អព្ភានកម្ម របស់ឧទាយិភិក្ខុ គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា លោកដ៏​មានអាយុ​អង្គនោះ គប្បីស្ងៀម បើមិនគាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏​មានអាយុ​អង្គនោះ គប្បីពោលឡើង។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់​ពីរដងផង។បេ។ ខ្ញុំពោល​សេចក្តី​នេះ ជាគំរប់​បីដងផង។ បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវ​​​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក១ថ្ងៃ ឧទាយិភិក្ខុនោះ បានសូម​ឯកាហបរិវាស នឹងសង្ឃ ចំពោះអាបត្តិ១ ​ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក១ថ្ងៃ។ សង្ឃក៏បានឲ្យឯកាហបរិវាស ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិ១ ​ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក១ថ្ងៃហើយ។ ឧទាយិភិក្ខុនោះ បាន​នៅ​បរិវាស​រួចហើយ បានមកសូម​មានត្ត ៦រាត្រី នឹងសង្ឃ ចំពោះ​អាបត្តិ១ ​ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក១ថ្ងៃ។ សង្ឃក៏​បានឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះ​​អាបត្តិ១ ​ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក១ថ្ងៃហើយ។ ឧទាយិ​ភិក្ខុនោះ បានសន្សំមានត្តរួចហើយ ឥឡូវ មកសូមអព្ភានកម្មនឹងសង្ឃ។ សង្ឃក៏ធ្វើអព្ភានកម្ម ចំពោះ​ឧទាយិភិក្ខុ។ អព្ភានកម្ម របស់ឧទាយិភិក្ខុ គាប់ចិត្ត ដល់លោក​ដ៏មាន​អាយុ​អង្គណា លោកដ៏​មានអាយុ​អង្គនោះ គប្បីស្ងៀម បើមិនគាប់ចិត្ត ដល់លោកដ៏​មាន​អាយុ​អង្គ​ណា​ទេ លោកដ៏​មានអាយុ​អង្គនោះ គប្បីពោលឡើង។ សង្ឃបានធ្វើ​អព្ភានកម្ម ដល់ឧទាយិ​ភិក្ខុ​ហើយ ការធ្វើអព្ភានកម្ម គាប់ចិត្តដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម ខ្ញុំសូម​ចាំសេចក្តី​នេះទុក ដោយអាការស្ងៀម​យ៉ាងនេះ។

[៣៩២] សម័យនោះឯង ឧទាយិភិក្ខុដ៏មានអាយុ ត្រូវអាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​​ទុក២ថ្ងៃ បិទបាំងទុក៣ថ្ងៃ បិទបាំងទុក​៤ថ្ងៃ បិទបាំងទុក​៥ថ្ងៃ។ ឧទាយិភិក្ខុនោះ ក៏ប្រាប់ដល់ភិក្ខុទាំងឡាយថា នែអាវុសោ ខ្ញុំ​ត្រូវ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​​ទុក២ថ្ងៃ បិទបាំងទុក៣ថ្ងៃ បិទបាំងទុក​៤ថ្ងៃ បិទបាំងទុក​៥ថ្ងៃហើយ តើខ្ញុំ​ត្រូវប្រតិបត្តិ​ដូចម្តេចទៅ។ ភិក្ខុទាំងនោះ ក៏នាំយកសេចក្តីនុ៎ះ ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរឲ្យ​បញ្ចាហបរិវាស (បរិវាស៥ថ្ងៃ) ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបានបិទបាំងទុក៥ថ្ងៃចុះ។

[៣៩៣] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវឧទាយិភិក្ខុ​នោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង ហើយសំពះបាទា​ភិក្ខុចាស់​ទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយពោលយ៉ាងនេះ (នឹងសង្ឃ)ថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន ខ្ញុំត្រូវ​​​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក៥ថ្ងៃ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំ​នោះ មក​សូមបញ្ចាហបរិវាស នឹងសង្ឃ ចំពោះ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទ​បាំង​​ទុក៥ថ្ងៃ។ (ឧទាយិភិក្ខុនោះ) ត្រូវសូម​ជាគំរប់ពីរដងផង ត្រូវសូមជាគំរប់​បីដងផង។

[៣៩៤] ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយ​បិទ​បាំង​​ទុក៥ថ្ងៃ ឧទាយិភិក្ខុនោះ បានមកសូមបញ្ចាហបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែល​​បិទ​បាំង​​ទុក៥ថ្ងៃ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគួរឲ្យបញ្ចាហបរិវាស ដល់​ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃចុះ។ នេះជាពាក្យ​ផ្តៀងសង្ឃ។ បពិត្រព្រះសង្ឃ​ដ៏ចំរើន សូម​សង្ឃ​ស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយ​បិទ​បាំង​​ទុក៥ថ្ងៃ ឧទាយិភិក្ខុ​នោះ បានមកសូម​បញ្ចាហបរិវាស​នឹង​សង្ឃ ចំពោះ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​​បិទ​បាំង​​ទុក៥ថ្ងៃ។ សង្ឃក៏ឲ្យ​បញ្ចាហបរិវាស ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​បិទ​បាំង​​ទុក៥ថ្ងៃ។ ការឲ្យ​បញ្ចាហបរិវាស ដល់​ឧទាយិភិក្ខុ ចំពោះ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទ​បាំងទុក៥ថ្ងៃ គាប់ចិត្តដល់លោក​ដ៏មាន​អាយុ​អង្គ​ណា លោកដ៏មាន​អាយុអង្គនោះ គប្បីស្ងៀម បើមិនគាប់ចិត្ត ​ដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មាន​អាយុ​អង្គ​នោះ គប្បីពោលឡើង។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំ​ពោល​សេចក្តី​នេះ ជាគំរប់​បីដងផង។ បពិត្រព្រះសង្ឃ​ដ៏ចំរើន សូម​សង្ឃ​​ស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុ​នេះ ត្រូវ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយ​បិទ​បាំង​​ទុក៥ថ្ងៃ ឧទាយិភិក្ខុនោះ បាន​មក​សូម​បញ្ចាហបរិវាស​នឹងសង្ឃ ចំពោះ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​បិទ​បាំង​​ទុក៥ថ្ងៃ សង្ឃក៏ឲ្យ​បញ្ចាហបរិវាស ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែល​បិទ​បាំង​​ទុក៥ថ្ងៃ។ ការឲ្យបញ្ចាហបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ​១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ គាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណា លោកដ៏មាន​អាយុអង្គនោះ គប្បីស្ងៀម បើមិនគាប់ចិត្ត ​ដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះ គប្បី​ពោល​ឡើង។ បញ្ចាហបរិវាស សង្ឃបានឲ្យ ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​​បិទ​បាំង​​ទុក៥ថ្ងៃហើយ ការឲ្យ​បញ្ចាហបរិវាស​នោះ គាប់ចិត្ត​ដល់សង្ឃ ព្រោះហេតុនោះ បានជា​សង្ឃស្ងៀម។ ខ្ញុំសូមចាំសេចក្តី​នេះទុក ដោយ​អាការ​​ស្ងៀម​យ៉ាង​នេះ។

[៣៩៥] ឧទាយិភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ។ ឧទាយិភិក្ខុនោះ បានប្រាប់ដល់ភិក្ខុ​ទាំងឡាយថា នែអាវុសោ ខ្ញុំត្រូវ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ ខ្ញុំនោះ បានសូម​បញ្ចាហបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ សង្ឃក៏បានឲ្យបញ្ចាហបរិវាស ដល់ខ្ញុំនោះ ចំពោះ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ ខ្ញុំនោះ កំពុង​នៅបរិវាស ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ តើខ្ញុំត្រូវ​ប្រតិបត្តិដូចម្តេចហ្ន៎។ ភិក្ខុទាំងនោះ ក៏នាំ​យកសេចក្តីនុ៎ះ ទៅក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរទាញ​ឧទាយិភិក្ខុ មកដាក់​ក្នុងមូលាបត្តិ (អាបត្តិដើម) ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុកចុះ។

[៣៩៦] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវទាញ​ឧទាយិភិក្ខុ មកដាក់​ក្នុងមូលាបត្តិ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវឧទាយិភិក្ខុ​នោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង ហើយសំពះបាទា​ភិក្ខុចាស់​ទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន ខ្ញុំត្រូវ​​​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក៥ថ្ងៃ ខ្ញុំនោះ បានសូម​បញ្ចាហបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​បិទ​បាំងទុក៥ថ្ងៃ។ សង្ឃក៏បានឲ្យបញ្ចាហបរិវាស ដល់ខ្ញុំនោះ ចំពោះ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ ខ្ញុំនោះ កំពុង​នៅបរិវាស ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិហើយ តែមិនបានបិទបាំងទុកទេ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំ​នោះ ​សូមការ​ទាញ មកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទ​បាំង​​ទុក។ (ឧទាយិភិក្ខុនោះ) ត្រូវសូម​ជាគំរប់ពីរដងផង ត្រូវសូមជាគំរប់​បីដងផង។

[៣៩៧] ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវ​​​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក៥ថ្ងៃ ឧទាយិភិក្ខុនោះ បានសូម​បញ្ចាហបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​បិទ​បាំងទុក៥ថ្ងៃ។ សង្ឃក៏បានឲ្យបញ្ចាហបរិវាស ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ ឧទាយិភិក្ខុនោះ កំពុង​នៅបរិវាស ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបិទបាំងទុកទេ ទើបឧទាយិភិក្ខុនោះ សូមការទាញ មកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​មិនបាន​បិទបាំងទុក។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគួរទាញ​ឧទាយិភិក្ខុ មកដាក់​ក្នុង​មូលាបត្តិ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​មិនបាន​បិទបាំងទុក។ នេះជាពាក្យផ្តៀងសង្ឃឲ្យដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវ​​​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក៥ថ្ងៃ ឧទាយិភិក្ខុនោះ បានសូម​បញ្ចាហបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​បិទ​បាំងទុក៥ថ្ងៃ។ សង្ឃក៏បានឲ្យបញ្ចាហបរិវាស ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ ឧទាយិភិក្ខុនោះ កំពុង​នៅបរិវាស ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ ឧទាយិភិក្ខុនោះ ក៏សូមការទាញ មកដាក់​ក្នុង​មូលាបត្តិ នឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​មិនបាន​បិទបាំងទុក។ ឥឡូវ សង្ឃទាញ​ឧទាយិភិក្ខុ មកដាក់​ក្នុង​មូលាបត្តិ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​មិនបាន​បិទបាំងទុក។ ការទាញឧទាយិភិក្ខុ មកដាក់​ក្នុង​​មូលាបត្តិ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​មិនបាន​បិទបាំងទុក គាប់ចិត្ត ដល់លោកដ៏មានអាយុ​អង្គណា លោកដ៏មានអាយុ​អង្គនោះ គប្បីស្ងៀម បើមិនគាប់ចិត្ត ដល់លោកដ៏មានអាយុ​អង្គណាទេ លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំពោល​សេចក្តីនេះ ជាគំរប់​ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់​បីដងផង។ បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវ​​​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទ​បាំង​​ទុក៥ថ្ងៃ ឧទាយិភិក្ខុនោះ បានសូម​បញ្ចាហបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​បិទ​បាំងទុក៥ថ្ងៃ។ សង្ឃក៏បានឲ្យបញ្ចាហបរិវាស ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ ឧទាយិភិក្ខុនោះ កំពុង​នៅបរិវាស ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ ឧទាយិភិក្ខុនោះ ក៏សូមការទាញ មកដាក់​ក្នុង​មូលាបត្តិ នឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​មិនបាន​បិទបាំងទុក។ ឥឡូវ សង្ឃទាញ​ឧទាយិភិក្ខុ មកដាក់​ក្នុង​មូលាបត្តិ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​មិនបាន​បិទបាំងទុក។ ការទាញឧទាយិភិក្ខុ មកដាក់​ក្នុង​​មូលាបត្តិ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​មិនបាន​បិទបាំងទុក គាប់ចិត្ត ដល់លោកដ៏មានអាយុ​អង្គណា លោកដ៏មានអាយុ​អង្គនោះ គប្បីស្ងៀម បើមិនគាប់ចិត្ត ដល់លោកដ៏មានអាយុ​អង្គណាទេ លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ឧទាយិភិក្ខុ សង្ឃ​បានទាញ​មកដាក់ ក្នុងមូលាបត្តិ​ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​មិនបាន​បិទបាំងទុកហើយ ការទាញ​នោះ គាប់ចិត្តដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំសេចក្តីនេះទុក ដោយអាការស្ងៀម​យ៉ាងនេះ។

[៣៩៨] ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ គួរដល់មានត្ត ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ តែ​មិនបាន​បិទបាំងទុកទេ។ ឧទាយិភិក្ខុនោះ ក៏បាន​ប្រាប់​ដល់​ភិក្ខុ​ទាំងឡាយថា នែអាវុសោ ខ្ញុំត្រូវ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក​៥ថ្ងៃ ខ្ញុំនោះ បានសូម​បញ្ចាហបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ សង្ឃក៏បានឲ្យបញ្ចាហបរិវាស ដល់ខ្ញុំនោះ ចំពោះ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ ខ្ញុំនោះ កំពុង​នៅបរិវាស ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុក ខ្ញុំនោះ សូមការទាញ​មកដាក់ ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិន​បានបិទបាំងទុក សង្ឃក៏​បានទាញខ្ញុំនោះ មកដាក់​ក្នុងមូលាបត្តិ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក ខ្ញុំនោះបាននៅបរិវាសរួចហើយ គួរដល់​មានត្ត ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុក តើខ្ញុំត្រូវ​ប្រតិបត្តិ​ដូចម្តេច​ទៅទៀត។ ភិក្ខុទាំងនោះ ក៏នាំ​យកសេចក្តីនុ៎ះ ទៅក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរទាញ​ឧទាយិភិក្ខុ មកដាក់​ក្នុង​មូលាបត្តិ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុកចុះ។

[៣៩៩] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវទាញ​ឧទាយិភិក្ខុ មកដាក់​ក្នុងមូលាបត្តិ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវឧទាយិភិក្ខុ​នោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង ហើយសំពះបាទា​ភិក្ខុចាស់​ទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន ខ្ញុំត្រូវ​​​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក៥ថ្ងៃ ខ្ញុំនោះ បានសូម​បញ្ចាហបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​បិទ​បាំងទុក៥ថ្ងៃ។ សង្ឃក៏បានឲ្យបញ្ចាហបរិវាស ដល់ខ្ញុំនោះ ចំពោះ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ ខ្ញុំនោះ កំពុង​នៅបរិវាស ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ ខ្ញុំនោះ សូមការទាញ​មកដាក់​ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃក៏បានទាញខ្ញុំនោះ មកដាក់​ក្នុងមូលាបត្តិ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ខ្ញុំនោះ បាននៅបរិវាស​រួចហើយ គួរដល់មានត្ត ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ បពិត្រព្រះសង្ឃដ៏ចំរើន ឥឡូវ ខ្ញុំ​នោះ ​សូមការ​ទាញ មកដាក់​ក្នុង​មូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទ​បាំង​​ទុក។ (ឧទាយិភិក្ខុនោះ) ត្រូវសូម​ជាគំរប់ពីរដងផង ត្រូវសូមជាគំរប់​បីដងផង។

[៤០០] ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវ​​​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក៥ថ្ងៃ ឧទាយិភិក្ខុ​នោះ បានសូម​បញ្ចាហបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​បិទ​បាំងទុក៥ថ្ងៃ។ សង្ឃក៏បានឲ្យបញ្ចាហបរិវាស ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ ឧទាយិភិក្ខុនោះ កំពុង​នៅបរិវាស ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបិទបាំងទុកទេ ឧទាយិភិក្ខុនោះ បានសូមការទាញ មកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​មិនបាន​បិទបាំងទុក។ សង្ឃក៏បានទាញ​ឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ គួរដល់មានត្ត ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុក ឥឡូវ ឧទាយិភិក្ខុនោះ មកសូម​ការទាញ​មកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ បើកម្មមាន​កាល​គួរ ដល់សង្ឃហើយ សង្ឃគួរទាញ​ឧទាយិភិក្ខុ មកដាក់​ក្នុង​មូលាបត្តិ ចំពោះ​អាបត្តិ១ ក្នុង​ចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​មិនបាន​បិទបាំងទុក។ នេះជាពាក្យផ្តៀងសង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវ​​​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក៥ថ្ងៃ ឧទាយិភិក្ខុនោះ បានសូម​បញ្ចាហបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​បិទ​បាំងទុក៥ថ្ងៃ។ សង្ឃក៏បាន​ឲ្យ​បញ្ចាហបរិវាស ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក​៥ថ្ងៃ។ ឧទាយិភិក្ខុនោះ កំពុង​នៅបរិវាស ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុក ឧទាយិភិក្ខុនោះ បានសូមការទាញ មកដាក់​ក្នុង​មូលាបត្តិ នឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​មិនបាន​បិទបាំងទុក។ សង្ឃក៏បាន​ទាញ​ ឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ គួរដល់មានត្ត ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុក ឥឡូវ ឧទាយិភិក្ខុនោះ បានសូម​ការទាញ ​មកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ឥឡូវ សង្ឃក៏ទាញ​ឧទាយិភិក្ខុ មកដាក់​ក្នុង​មូលាបត្តិ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​មិនបាន​បិទបាំងទុក។ ការទាញឧទាយិភិក្ខុ មកដាក់​ក្នុង​​មូលាបត្តិ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​មិនបាន​បិទបាំងទុក គាប់ចិត្ត ដល់លោកដ៏មានអាយុ​អង្គណា លោកដ៏មានអាយុ​អង្គនោះ គប្បីស្ងៀម បើមិនគាប់ចិត្ត ដល់លោកដ៏មានអាយុ​អង្គណាទេ លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំពោល​សេចក្តីនេះ ជាគំរប់​ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់​បីដងផង។បេ។ សង្ឃ​បានទាញ​ ឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ​ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​មិនបាន​បិទបាំងទុកហើយ ការ​ទាញ​​នោះ គាប់ចិត្តដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំសេចក្តីនេះទុក ដោយអាការស្ងៀម​យ៉ាងនេះ។

[៤០១] ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ ក៏ប្រាប់ដល់ភិក្ខុទាំងឡាយថា នែអាវុសោ ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ ខ្ញុំនោះ បានសូមបញ្ចាហបរិវាស នឹងសង្ឃ ចំពោះត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ សង្ឃក៏បានឲ្យបញ្ចាហបរិវាស ដល់ខ្ញុំ ចំពោះ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ ខ្ញុំនោះ កំពុង​នៅបរិវាស ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ ខ្ញុំនោះ បានសូមការ​ទាញ​មកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក សង្ឃក៏ទាញ​ខ្ញុំនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក ខ្ញុំនោះ បាននៅបរិវាសរួចហើយ គួរ​ដល់​មានត្ត ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុក ខ្ញុំនោះ បានសូមការទាញ​ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះ​​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក សង្ឃក៏បានទាញខ្ញុំនោះ មកដាក់​ក្នុង​មូលាបត្តិ​ ចំពោះ​​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក ខ្ញុំនោះ បាននៅបរិវាសរួចហើយ តើខ្ញុំត្រូវប្រតិបត្តិដូចម្តេចតទៅទៀត។ ភិក្ខុទាំងនោះ បាននាំយក​សេចក្តី​នុ៎ះ ទៅក្រាបបង្គំ​ទូលព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរឲ្យ​មានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិទាំង៣ចុះ។

[៤០២] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវ​ឲ្យ​ឧទាយិ​ភិក្ខុនោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង រួចសំពះ​បាទាភិក្ខុចាស់ទាំងឡាយ ហើយ​អង្គុយ​ច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ។ ខ្ញុំនោះ បានសូមបញ្ចាហបរិវាសនឹងសង្ឃ ចំពោះ​​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ សង្ឃក៏បានឲ្យ​បញ្ចាហបរិវាស ដល់ខ្ញុំនោះ ចំពោះ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ ខ្ញុំនោះ កំពុងនៅបរិវាស ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ ឥឡូវ ខ្ញុំនោះបានសូមការទាញ​ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះ​​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃក៏បាន​ទាញ​ខ្ញុំ​នោះ មកដាក់​ក្នុង​មូលាបត្តិ​ ចំពោះ​​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិន​បាន​បិទបាំងទុក។ ខ្ញុំនោះ បាននៅបរិវាសរួចហើយ គួរដល់មានត្ត ក៏ត្រូវ​​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុក ខ្ញុំនោះ បានសូមការទាញ​មកដាក់​ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះ​​​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃក៏បានទាញខ្ញុំនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះ​​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំនោះ​បាននៅបរិវាសរួចហើយ មកសូម​មានត្ត ៦រាត្រីនឹងសង្ឃ ចំពោះ​អាបត្តិទាំង៣។ (ឧទាយិ​ភិក្ខុនោះ) ត្រូវសូម​ជាគំរប់​ពីរដងផង ត្រូវសូមជាគំរប់​បីដងផង។

[៤០៣] ​ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវ​​​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក៥ថ្ងៃ ឧទាយិភិក្ខុ​នោះ បានសូម​បញ្ចាហបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​បិទ​បាំងទុក៥ថ្ងៃ។ សង្ឃក៏បានឲ្យបញ្ចាហបរិវាស ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ ឧទាយិភិក្ខុនោះ កំពុង​នៅបរិវាស ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ ឥឡូវ ឧទាយិភិក្ខុនោះ បានសូមការទាញ មកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​មិនបាន​បិទបាំងទុក។ សង្ឃក៏បានទាញ​ឧទាយិភិក្ខុ មកដាក់​ក្នុង​មូលាបត្តិ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ គួរដល់មានត្ត ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ ឥឡូវ ឧទាយិភិក្ខុនោះ បានសូម​ការទាញ​មកដាក់ ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃក៏បានទាញ​ឧទាយិ​ភិក្ខុ មកដាក់​ក្នុងមូលាបត្តិ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ ឥឡូវ សូមមានត្ត៦រាត្រី នឹងសង្ឃចំពោះ​អាបត្តិទាំង៣។ បើកម្មមាន​កាល​គួរ ដល់សង្ឃហើយ សង្ឃគួរឲ្យមានត្ត៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិទាំង៣ចុះ។  នេះជាពាក្យផ្តៀងសង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវ​​​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក៥ថ្ងៃ ឧទាយិភិក្ខុនោះ បានសូម​បញ្ចាហបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​បិទ​បាំងទុក៥ថ្ងៃ។ សង្ឃក៏បាន​ឲ្យ​បញ្ចាហបរិវាស ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក​៥ថ្ងៃ។ ឧទាយិភិក្ខុនោះ កំពុង​នៅបរិវាស ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ ឥឡូវ ឧទាយិភិក្ខុនោះ ក៏បានសូមការទាញ មកដាក់​ក្នុង​មូលាបត្តិ នឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​មិនបាន​បិទបាំងទុក។ សង្ឃក៏បាន​ទាញ​ ឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ឧទាយិភិក្ខុនោះ បាននៅ​បរិវាសរួចហើយ គួរដល់មានត្ត ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ តែមិន​បានបិទបាំងទុកទេ ឥឡូវ ឧទាយិភិក្ខុនោះ បានសូម​ការទាញ ​មកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃបានទាញ​ឧទាយិភិក្ខុ មកដាក់​ក្នុង​មូលាបត្តិ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​មិនបាន​បិទបាំងទុក។ ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ ឥឡូវ មកសូមមានត្ត​៦រាត្រី នឹងសង្ឃ ចំពោះ​អាបត្តិទាំង៣ សង្ឃក៏​ឲ្យមានត្ត៦រាត្រី ដល់ឧទាយិ​ភិក្ខុ ចំពោះ​អាបត្តិទាំង៣។ ការឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិទាំង៣ គាប់ចិត្ត ដល់លោកដ៏មានអាយុ​អង្គ​ណា លោកដ៏មានអាយុ​អង្គនោះ គួរស្ងៀម បើមិនគាប់ចិត្ត ដល់លោកដ៏មានអាយុ​អង្គណាទេ លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំពោល​សេចក្តីនេះ ជាគំរប់​ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់​បីដងផង។បេ។ សង្ឃ​បានឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិទាំង៣ហើយ ការឲ្យ​​នោះ គាប់ចិត្តដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំរឿងនេះទុក ដោយអាការស្ងៀម​យ៉ាងនេះ។

[៤០៤] ឧទាយិភិក្ខុនោះ កំពុងតែប្រព្រឹត្តមានត្ត ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបាន​បិទបាំងទុកទេ។ ឧទាយិភិក្ខុនោះ ក៏ប្រាប់ដល់ភិក្ខុទាំងឡាយថា នែអាវុសោ ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ ខ្ញុំនោះ បានសូមបញ្ចាហបរិវាស នឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ សង្ឃក៏បានឲ្យបញ្ចាហបរិវាស ដល់ខ្ញុំនោះ ចំពោះ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ ខ្ញុំនោះ កំពុង​នៅបរិវាស ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ ខ្ញុំនោះ បានសូមការ​ទាញ​មកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក សង្ឃក៏ទាញ​ខ្ញុំនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក ខ្ញុំនោះ បាននៅបរិវាសរួចហើយ គួរ​ដល់​មានត្ត ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ ខ្ញុំនោះ បានសូមការទាញ​ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះ​​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក សង្ឃក៏បានទាញខ្ញុំនោះ មកដាក់​ក្នុង​មូលាបត្តិ​ ចំពោះ​​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក ហើយខ្ញុំនោះ បាននៅបរិវាសរួចហើយ បានសូមមានត្ត ៦រាត្រី​នឹងសង្ឃ ចំពោះ​អាបត្តិទាំង៣ សង្ឃក៏បាន​ឲ្យ​មានត្ត ៦រាត្រី ដល់ខ្ញុំនោះ ចំពោះអាបត្តិទាំង៣ ខ្ញុំនោះ កំពុង​តែប្រព្រឹត្តមានត្ត ក៏ត្រូវ​អាបត្តិ១ ក្នុង​ចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបាន​បិទបាំងទុកទេ តើខ្ញុំត្រូវប្រតិបត្តិ​ដូចម្តេច​តទៅ​ទៀត។ ភិក្ខុទាំងនោះ បាននាំយក​សេចក្តី​នុ៎ះ ក្រាបបង្គំ​ទូលព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរទាញ ឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុង​ចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបាន​បិទបាំងទុក ហើយសឹម​ឲ្យមានត្ត ៦រាត្រីទៅចុះ។

[៤០៥] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវទាញឧទាយិភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ​យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវ​​ឧទាយិ​ភិក្ខុនោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង រួចសំពះ​បាទាភិក្ខុចាស់ទាំងឡាយ ហើយ​អង្គុយ​ច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ ខ្ញុំនោះ ក៏បានសូមបញ្ចាហបរិវាសនឹងសង្ឃ ចំពោះ​​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ សង្ឃក៏បានឲ្យ​បញ្ចាហបរិវាស ដល់ខ្ញុំនោះ ចំពោះ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ ខ្ញុំនោះ កំពុងនៅបរិវាស ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ  ខ្ញុំនោះបាន​សូម​ការ​ទាញ​ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះ​​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃក៏បាន​ទាញ​ខ្ញុំ​នោះ មកដាក់​ក្នុង​មូលាបត្តិ​ ចំពោះ​​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិន​បាន​បិទបាំងទុក។ ខ្ញុំនោះ បាននៅ​បរិវាស​រួច​ហើយ គួរដល់មានត្ត ក៏ត្រូវ​​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបាន​បិទ​បាំង​ទុក ខ្ញុំនោះ បានសូមការទាញ​មកដាក់​ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះ​​​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃក៏បានទាញខ្ញុំនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះ​​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែល​មិន​បាន​បិទបាំង​ទុក។ ខ្ញុំនោះ បាននៅបរិវាសរួចហើយ បានសូម​មានត្ត​ ៦រាត្រី នឹងសង្ឃ ចំពោះ​អាបត្តិទាំង៣។ សង្ឃក៏បានឲ្យមានត្ត ៦រាត្រី ដល់ខ្ញុំនោះ ចំពោះអាបត្តិទាំង៣។ ខ្ញុំនោះ កំពុង​ប្រព្រឹត្តមានត្ត ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបាន​បិទបាំង​ទុកទេ បពិត្រព្រះសង្ឃដ៏ចំរើន ឥឡូវ ខ្ញុំនោះ​ សូមការទាញ​មកដាក់ក្នុង​មូលាបត្តិ នឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​មិនបានបិទបាំងទុក។ (ឧទាយិ​ភិក្ខុនោះ) ត្រូវសូម​ជាគំរប់​ពីរដងផង ត្រូវសូមជាគំរប់​បីដងផង។

[៤០៦] ​ភិក្ខុអ្នកឈ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវ​​​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក៥ថ្ងៃ ឧទាយិភិក្ខុ​នោះ បានសូម​បញ្ចាហបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​បិទ​បាំងទុក៥ថ្ងៃ។ សង្ឃក៏បានឲ្យបញ្ចាហបរិវាស ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ ឧទាយិភិក្ខុនោះ កំពុង​នៅបរិវាស ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកឡើយ ឧទាយិភិក្ខុនោះ បានសូមការទាញ មកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​មិនបាន​បិទបាំងទុក។ សង្ឃក៏បានទាញ​ឧទាយិភិក្ខុ មកដាក់​ក្នុង​មូលាបត្តិ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ គួរដល់មានត្ត ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកឡើយ ឧទាយិភិក្ខុនោះ បានសូម​ការទាញ​មកដាក់ ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​មិន​បាន​បិទ​បាំងទុក។ សង្ឃក៏បានទាញ​ឧទាយិ​ភិក្ខុ មកដាក់​ក្នុងមូលាបត្តិ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ បានសូមមានត្ត ៦រាត្រីនឹងសង្ឃ ចំពោះ​អាបត្តិទាំង៣។ សង្ឃក៏បានឲ្យមានត្ត ៦រាត្រី ដល់ឧទាយិ​ភិក្ខុ ចំពោះ​អាបត្តិទាំង៣។ ឧទាយិភិក្ខុនោះ កំពុងប្រព្រឹត្តមានត្ត ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកឡើយ ឥឡូវ ឧទាយិភិក្ខុនោះ សូមការទាញ​មកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែល​មិនបានបិទបាំងទុក។ បើកម្មមាន​កាល​គួរ ដល់សង្ឃហើយ សង្ឃគួរទាញ​ឧទាយិភិក្ខុ មកដាក់​ក្នុងមូលាបត្តិ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបាន​បិទបាំងទុក។ នេះជាពាក្យផ្តៀងសង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវ​​​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក៥ថ្ងៃ ឧទាយិភិក្ខុនោះ បានសូម​បញ្ចាហបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​បិទ​បាំងទុក៥ថ្ងៃ។ សង្ឃក៏បាន​ឲ្យ​បញ្ចាហបរិវាស ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក​៥ថ្ងៃ។ ឧទាយិភិក្ខុនោះ កំពុង​នៅបរិវាស ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកឡើយ ឧទាយិភិក្ខុនោះ បានសូមការទាញ មកដាក់​ក្នុង​មូលាបត្តិ នឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​មិនបាន​បិទបាំងទុក។ សង្ឃក៏បាន​ទាញ​ ឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ឧទាយិភិក្ខុនោះ បាននៅ​បរិវាស​រួច​ហើយ គួរដល់មានត្ត ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ តែមិន​បាន​បិទបាំង​ទុកឡើយ ឧទាយិភិក្ខុនោះ បានសូម​ការទាញ ​មកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃក៏បានទាញ​ឧទាយិភិក្ខុ មកដាក់​ក្នុង​មូលាបត្តិ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​មិនបាន​បិទ​បាំង​ទុក។ ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ សូមមានត្ត​ ៦រាត្រី នឹងសង្ឃ ចំពោះ​អាបត្តិ​ទាំង​៣។ សង្ឃក៏បាន​ឲ្យមានត្ត ៦រាត្រី ដល់ឧទាយិ​ភិក្ខុ ចំពោះ​អាបត្តិទាំង៣ ឧទាយិ​ភិក្ខុនោះ កំពុង​ប្រព្រឹត្តមានត្ត ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបាន​បិទបាំងទុកឡើយ ឧទាយិភិក្ខុនោះ ក៏សូម​ការទាញ​មកដាក់​ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបាន​បិទបាំងទុក។ ឥឡូវ សង្ឃក៏បានទាញ​ឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបាន​បិទបាំងទុក។ ការទាញឧទាយិភិក្ខុ មកដាក់ក្នុង​មូលាបត្តិ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបាន​បិទបាំងទុក គាប់ចិត្ត ដល់លោកដ៏មានអាយុ​អង្គ​ណា លោកដ៏មានអាយុ​អង្គនោះ គួរស្ងៀម បើមិនគាប់ចិត្ត ដល់លោកដ៏មានអាយុ​អង្គណាទេ លោក​ដ៏មាន​អាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំពោល​សេចក្តីនេះ ជាគំរប់​ពីរដងផង។បេ។ ខ្ញុំពោល​សេចក្តី​នេះ ជាគំរប់​បីដងផង។បេ។ សង្ឃក៏​បានទាញ​ឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបាន​បិទបាំងទុក ការទាញនោះ គាប់​ចិត្ត​ដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំសេចក្តីនេះទុក ដោយអាការស្ងៀម​យ៉ាងនេះ។

[៤០៧] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យមានត្ត៦រាត្រីយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវ​ឧទាយិភិក្ខុនោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង រួចសំពះបាទាភិក្ខុចាស់ទាំង​ឡាយ ហើយអង្គុយច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំ​ត្រូវ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយ​បិទបាំងទុក៥ថ្ងៃ។បេ។ ខ្ញុំនោះ បាននៅបរិវាសរួច​ហើយ បានសូមមានត្ត ៦រាត្រីនឹងសង្ឃ ចំពោះអាបត្តិទាំង៣ សង្ឃក៏បានឲ្យមានត្ត ៦រាត្រី ដល់ខ្ញុំ​នោះ ចំពោះ​អាបត្តិទាំង៣។ ខ្ញុំនោះ កំពុងប្រព្រឹត្តមានត្ត ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបាន​បិទបាំងទុកទេ ខ្ញុំនោះ បានសូមការ​ទាញមកដាក់​ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបាន​បិទបាំងទុក។ សង្ឃក៏បានទាញខ្ញុំនោះ មកដាក់​ក្នុងមូលាបត្តិ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបាន​បិទបាំងទុក។ បពិត្រព្រះសង្ឃដ៏ចំរើន ឥឡូវ ខ្ញុំនោះ សូមមានត្ត ៦រាត្រី នឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបាន​បិទបាំងទុក។ (ឧទាយិភិក្ខុនោះ) ត្រូវសូម​ជាគំរប់​ពីរដងផង ត្រូវសូមជាគំរប់​បីដង​ផង។

[៤០៨] ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវ​​​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក៥ថ្ងៃ។បេ។ ឧទាយិភិក្ខុ​នោះ បាននៅបរិវាសរួចហើយ បានសូមមានត្ត ៦រាត្រីនឹងសង្ឃ ចំពោះ​អាបត្តិទាំង៣។ សង្ឃក៏បានឲ្យមានត្ត ៦រាត្រី ដល់ឧទាយិ​ភិក្ខុ ចំពោះ​អាបត្តិទាំង៣។ ឧទាយិភិក្ខុ​នោះ កំពុងប្រព្រឹត្តមានត្ត ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកឡើយ ឧទាយិភិក្ខុនោះ បានសូមការទាញ​មកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែល​មិនបានបិទបាំងទុក។ សង្ឃក៏បាន​ទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​មិនបានបិទបាំងទុក។ ឥឡូវ ឧទាយិភិក្ខុនោះ សូមមានត្ត ៦រាត្រីនឹងសង្ឃ ចំពោះ​អាបត្តិ​១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ បើកម្មមាន​កាល​គួរ ដល់សង្ឃហើយ សង្ឃគួរឲ្យមានត្ត ៦រាត្រី ​ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបាន​បិទបាំងទុកចុះ។ នេះជាពាក្យផ្តៀងសង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវ​​​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក៥ថ្ងៃ។បេ។ ឧទាយិភិក្ខុនោះ បាននៅ​បរិវាស​រួច​ហើយ បានសូមមានត្ត​ ៦រាត្រី ចំពោះ​អាបត្តិ​ទាំង​៣។ សង្ឃក៏បាន​ឲ្យមានត្ត ៦រាត្រី ដល់ឧទាយិ​ភិក្ខុ ចំពោះ​អាបត្តិទាំង៣។ ឧទាយិ​ភិក្ខុនោះ កំពុង​ប្រព្រឹត្តមានត្ត ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបាន​បិទបាំងទុកឡើយ ឧទាយិភិក្ខុនោះ ក៏បានសូម​ការទាញ​មកដាក់​ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបាន​បិទ​បាំង​ទុក។ សង្ឃក៏បានទាញ​ឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបាន​បិទបាំងទុក។ ឥឡូវ ឧទាយិភិក្ខុនោះ សូមមានត្ត ៦រាត្រី នឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបាន​បិទបាំងទុក។ សង្ឃក៏ឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ការឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក គាប់ចិត្ត ដល់លោកដ៏មានអាយុ​អង្គ​ណា លោកដ៏មានអាយុ​អង្គនោះ គួរស្ងៀម បើមិនគាប់ចិត្ត ដល់លោកដ៏មានអាយុ​អង្គណាទេ លោក​ដ៏មាន​អាយុអង្គនោះ គួរពោលឡើង។ ខ្ញុំពោល​សេចក្តីនេះ ជាគំរប់​ពីរដងផង។បេ។ ខ្ញុំពោល​សេចក្តី​នេះ ជាគំរប់​បីដងផង។បេ។ មានត្ត ៦រាត្រី សង្ឃ​បានឲ្យដល់​ឧទាយិភិក្ខុ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបាន​បិទបាំងទុកហើយ ការឲ្យមានត្តនោះ គាប់​ចិត្ត​ដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំសេចក្តីនេះទុក ដោយអាការស្ងៀម​យ៉ាងនេះ។

[៤០៩] ឧទាយិភិក្ខុនោះ បានសន្សំមានត្តរួចហើយ គួរដល់អព្ភានកម្ម ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបាន​បិទបាំងទុកទេ។ ឧទាយិភិក្ខុនោះ បានប្រាប់​ដល់ភិក្ខុទាំងឡាយថា នែអាវុសោ ខ្ញុំត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយ​បិទបាំងទុក៥ថ្ងៃ។បេ។ ខ្ញុំនោះ សន្សំមានត្តរួចហើយ គួរដល់អព្ភានកម្ម ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបាន​បិទបាំងទុកទេ តើខ្ញុំត្រូវប្រតិបត្តិដូចម្តេចហ្ន៎។ ភិក្ខុទាំង​នោះ បាននាំយកសេចក្តីនុ៎ះ ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបាន​បិទបាំងទុក ហើយសិមឲ្យមានត្ត ៦រាត្រី​ចុះ។

[៤១០] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តយ៉ាង​នេះ។បេ។

[៤១១] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យមានត្ត ៦រាត្រី យ៉ាងនេះ។បេ។ ឲ្យ។បេ។ សង្ឃ​បានឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបាន​បិទបាំងទុកហើយ ការឲ្យមានត្តនោះ គាប់ចិត្តដល់សង្ឃ ព្រោះហេតុនោះ បានជា​សង្ឃស្ងៀម។ ខ្ញុំសូមចាំសេចក្តីនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។

[៤១២] ឧទាយិភិក្ខុនោះ បានសន្សំមានត្តរួចហើយ ក៏ប្រាប់ដល់ភិក្ខុ​ទាំងឡាយថា នែអាវុសោ ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយ​បិទបាំងទុក៥ថ្ងៃ។បេ។ ខ្ញុំនោះ សន្សំមានត្តរួចហើយ តើខ្ញុំត្រូវ​ប្រតិបត្តិដូចម្តេច តទៅទៀត។ ភិក្ខុទាំងនោះ បាននាំយកសេចក្តីនុ៎ះ ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរធ្វើអព្ភានកម្ម ដល់ឧទាយិភិក្ខុចុះ។

[៤១៣] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវធ្វើអព្ភានកម្មយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវ​ឧទាយិភិក្ខុនោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង រួចសំពះបាទាភិក្ខុចាស់ទាំង​ឡាយ ហើយអង្គុយច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំ​ត្រូវ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយ​បិទបាំងទុក៥ថ្ងៃ ខ្ញុំនោះ សូមបញ្ចាហបរិវាស​នឹង​សង្ឃ ចំពោះ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែល​បិទបាំងទុក៥ថ្ងៃ។ សង្ឃបានឲ្យ​បញ្ចាហបរិវាស ដល់ខ្ញុំនោះ ចំពោះ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែល​បិទបាំងទុក៥ថ្ងៃ។ ខ្ញុំនោះ កំពុងនៅបរិវាស ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបាន​បិទបាំងទុកទេ ខ្ញុំនោះ សូមការទាញ មកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះ​​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបាន​បិទបាំងទុក។ សង្ឃបានទាញខ្ញុំនោះ មកដាក់​ក្នុងមូលាបត្តិ ចំពោះ​​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបាន​បិទបាំងទុក។ ខ្ញុំនោះ នៅបរិវាសរួចហើយ គួរដល់មានត្ត ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបាន​បិទបាំងទុកទេ ខ្ញុំនោះបានសូមការទាញ​មកដាក់ក្នុង​មូលាបត្តិនឹងសង្ឃ ចំពោះ​​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបាន​បិទបាំងទុក។ សង្ឃបានទាញ​ខ្ញុំនោះ មកដាក់​ក្នុងមូលាបត្តិ ចំពោះ​​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបាន​បិទបាំងទុក។ ខ្ញុំនោះ នៅបរិវាសរួចហើយ បានសូមមានត្ត ៦រាត្រីនឹងសង្ឃ ចំពោះអាបត្តិទាំង៣។ សង្ឃបានឲ្យមានត្ត ៦រាត្រី ដល់ខ្ញុំ​នោះ ចំពោះ​អាបត្តិទាំង៣។ ខ្ញុំនោះ កំពុងប្រព្រឹត្តមានត្ត ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបាន​បិទបាំងទុកទេ ខ្ញុំនោះ បានសូមការ​ទាញមកដាក់​ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបាន​បិទបាំងទុក។ សង្ឃបានទាញខ្ញុំនោះ មកដាក់​ក្នុងមូលាបត្តិ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបាន​បិទបាំងទុក។ ខ្ញុំនោះ បានសូម​មានត្ត​ ៦រាត្រីនឹងសង្ឃ ចំពោះ​​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបាន​បិទបាំងទុក។ សង្ឃបានឲ្យមានត្ត ៦រាត្រី ដល់ខ្ញុំនោះ ចំពោះ​​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបាន​បិទបាំងទុក ខ្ញុំនោះ សន្សំមានត្តរួចហើយ គួរដល់​អព្ភានកម្ម ក៏ត្រូវ​​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបាន​បិទបាំងទុកទេ ខ្ញុំនោះ បានសូមការទាញមកដាក់​ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះ​​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបាន​បិទបាំងទុក។ សង្ឃបានទាញខ្ញុំនោះ មកដាក់​ក្នុង​មូលាបត្តិ ចំពោះ​​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបាន​បិទបាំងទុក។ ខ្ញុំនោះ បានសូម​មានត្ត ៦រាត្រី នឹងសង្ឃ ចំពោះ​​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបាន​បិទបាំងទុក។ សង្ឃ​បានឲ្យមានត្ត ៦រាត្រី ដល់ខ្ញុំនោះ ចំពោះ​​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបាន​បិទបាំងទុក។ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំនោះ សន្សំមានត្តរួចហើយ ឥឡូវ មកសូមអព្ភានកម្មនឹងសង្ឃ។ (ឧទាយិភិក្ខុនោះ) ត្រូវសូម​ជាគំរប់​ពីរដងផង ត្រូវសូមជាគំរប់​បីដង​ផង។

[៤១៤] ត្រូវភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវ​​​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក​៥ថ្ងៃ ឧទាយិភិក្ខុ​នោះ បានសូមបញ្ចាហបរិវាសនឹងសង្ឃ ចំពោះ​​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែល​បិទបាំងទុក៥ថ្ងៃ។ សង្ឃក៏បានឲ្យបញ្ចាហបរិវាស ដល់ឧទាយិភិក្ខុ ចំពោះ​​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​បិទបាំងទុក៥ថ្ងៃ។ ឧទាយិភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវ​​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបាន​បិទបាំងទុក ឧទាយិភិក្ខុនោះ បានសូម​ការ​ទាញមកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះ​​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបាន​បិទបាំងទុក។ សង្ឃក៏បានទាញ​ឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះ​​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបាន​បិទបាំងទុក។ ឧទាយិភិក្ខុនោះ បាននៅបរិវាស​រួចហើយ គួរដល់មានត្ត ក៏ត្រូវ​​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបាន​បិទបាំងទុក ឧទាយិភិក្ខុនោះ បានសូម​ការទាញមកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះ​​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបាន​បិទបាំងទុក។ សង្ឃក៏បានទាញ​ឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះ​​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបាន​បិទបាំងទុក។ ឧទាយិភិក្ខុនោះ បាននៅបរិវាស​រួចហើយ បានសូមមានត្ត ៦រាត្រីនឹងសង្ឃ ចំពោះ​អាបត្តិទាំង៣។ សង្ឃក៏បានឲ្យមានត្ត ៦រាត្រី ដល់ឧទាយិ​ភិក្ខុ ចំពោះ​អាបត្តិទាំង៣។ ឧទាយិភិក្ខុ​នោះ កំពុងប្រព្រឹត្តមានត្ត ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុក ឧទាយិភិក្ខុនោះ បានសូមការទាញ​មកដាក់​ក្នុង​មូលាបត្តិ នឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែល​មិនបាន​បិទបាំងទុក។ សង្ឃក៏បាន​ទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​មិនបានបិទបាំងទុក។  ឧទាយិភិក្ខុនោះ បានសូមមានត្ត ៦រាត្រីនឹងសង្ឃ ចំពោះ​អាបត្តិ​១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃក៏បានឲ្យមានត្ត ៦រាត្រីដល់ឧទាយិភិក្ខុ ចំពោះ​​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបាន​បិទបាំងទុក។ ឧទាយិភិក្ខុនោះ បានសន្សំ​មានត្តរួចហើយ គួរដល់អព្ភានកម្ម ក៏ត្រូវ​​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបាន​បិទបាំងទុក ឧទាយិភិក្ខុនោះ បានសូមការទាញមកដាក់​ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះ​​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបាន​បិទបាំងទុក។ សង្ឃក៏បានទាញ​ឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះ​​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបាន​បិទបាំងទុក។ ឧទាយិភិក្ខុនោះ បានសូមមានត្ត ៦រាត្រីនឹងសង្ឃ ចំពោះ​​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបាន​បិទបាំងទុក។ សង្ឃក៏បានឲ្យមានត្ត ៦រាត្រី​ដល់ឧទាយិភិក្ខុ ចំពោះ​​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបាន​បិទបាំងទុក។ ឧទាយិភិក្ខុនោះ បានសន្សំមានត្តរួចហើយ ឥឡូវ មកសូម​អព្ភានកម្មនឹងសង្ឃ។ បើកម្មមាន​កាល​គួរ ដល់សង្ឃហើយ សង្ឃគប្បីធ្វើអព្ភានកម្ម ​ដល់ឧទាយិភិក្ខុចុះ។ នេះជា​ពាក្យ​ផ្តៀងសង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវ​​​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក៥ថ្ងៃ។បេ។ ឧទាយិភិក្ខុនោះ បានសន្សំមានត្តរួច​ហើយ ឥឡូវមកសូមអព្ភានកម្មនឹងសង្ឃ។ សង្ឃក៏ធ្វើអព្ភានកម្ម ដល់ឧទាយិភិក្ខុ។ អព្ភានកម្មរបស់ឧទាយិភិក្ខុ គាប់ចិត្ត ដល់លោកដ៏មានអាយុ​អង្គ​ណា លោកដ៏មានអាយុ​អង្គនោះ គប្បីស្ងៀម មិនគាប់ចិត្ត ដល់លោកដ៏មានអាយុ​អង្គណាទេ លោក​ដ៏មាន​អាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំពោល​សេចក្តីនេះ ជាគំរប់​ពីរដងផង។បេ។ ខ្ញុំពោល​សេចក្តី​នេះ ជាគំរប់​បីដងផង។បេ។ ឧទាយិភិក្ខុ សង្ឃបានធ្វើអព្ភានកម្មរួចហើយ អព្ភានកម្មនោះ គាប់​ចិត្ត​ដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំរឿងនេះទុក ដោយអាការស្ងៀម​យ៉ាងនេះ។

[៤១៥] សម័យនោះឯង ឧទាយិភិក្ខុដ៏មានអាយុ ត្រូវអាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១បក្ខ (កន្លះខែ)។ ឧទាយិភិក្ខុនោះ បានប្រាប់ដល់ភិក្ខុទាំងឡាយថា ម្នាលអាវុសោ ខ្ញុំត្រូវ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១បក្ខ តើខ្ញុំ​ត្រូវ​ប្រតិបត្តិដូចម្តេច។ ពួកភិក្ខុនោះ ក៏នាំយកសេចក្តីនុ៎ះ ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ចូរសង្ឃឲ្យបក្ខបរិវាស (បរិវាសកន្លះខែ) ដល់​ឧទាយិ​ភិក្ខុ ចំពោះ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១បក្ខ។

[៤១៦] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវឧទាយិភិក្ខុ​នោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង ថ្វាយបង្គំ​បាទាភិក្ខុចាស់ទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១បក្ខ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំនោះ សូមបក្ខបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១បក្ខ។ ត្រូវឧទាយិភិក្ខុនោះ សូមជាគំរប់ពីរដងផង ត្រូវ​សូមជាគំរប់​បីដងផង។

[៤១៧] ភិក្ខុអ្នកឈ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវ​​​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក​១បក្ខ ឧទាយិភិក្ខុ​នោះ មកសូមបក្ខបរិវាសនឹងសង្ឃ ចំពោះ​​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែល​បិទបាំងទុក១បក្ខ។ បើកម្មមាន​កាល​គួរ ដល់សង្ឃហើយ សង្ឃគប្បីឲ្យបក្ខបរិវាស ​ដល់​ឧទាយិភិក្ខុ​ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែល​បិទបាំងទុក១បក្ខចុះ។ នេះជា​ពាក្យ​ផ្តៀង​សង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវ​​​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក១បក្ខ ឧទាយិភិក្ខុនោះ មកសូមបក្ខបរិវាស​នឹងសង្ឃ ចំពោះ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែល​បិទបាំងទុក១បក្ខ។ សង្ឃក៏ឲ្យ​បក្ខបរិវាស ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែល​បិទបាំងទុក១បក្ខ។ ការឲ្យបក្ខបរិវាស ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែល​បិទបាំងទុក១បក្ខ គាប់ចិត្ត ដល់លោកដ៏មានអាយុ​អង្គ​ណា លោកដ៏មានអាយុ​អង្គនោះ គប្បីស្ងៀម មិនគាប់ចិត្ត ដល់លោកដ៏មានអាយុ​អង្គណាទេ លោក​ដ៏មាន​អាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំពោល​សេចក្តីនេះ ជាគំរប់​ពីរដងផង។បេ។ ខ្ញុំពោល​សេចក្តី​នេះ ជាគំរប់​បីដងផង។បេ។ សង្ឃបានឲ្យបក្ខបរិវាស ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែល​បិទបាំងទុក១បក្ខហើយ ការឲ្យបក្ខបរិវាសនោះ គាប់​ចិត្ត​ដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំសេចក្តីនេះទុក ដោយអាការស្ងៀម​យ៉ាងនេះ។

[៤១៨] ឧទាយិភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ។ ឧទាយិភិក្ខុនោះ បានប្រាប់ដល់ពួក​ភិក្ខុ​​ថា ម្នាលអាវុសោ ខ្ញុំត្រូវ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១បក្ខ ខ្ញុំនោះ សូមបក្ខបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែល​បិទបាំងទុក១បក្ខ សង្ឃ​ឲ្យបក្ខបរិវាស ដល់ខ្ញុំនោះ ចំពោះ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែល​បិទបាំងទុក១បក្ខ ខ្ញុំនោះ កំពុង​នៅបរិវាស ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយ​បិទបាំងទុក៥ថ្ងៃ តើខ្ញុំ​ត្រូវ​ប្រតិបត្តិដូចម្តេច។ ភិក្ខុទាំងនោះ ក៏នាំយកសេចក្តីនុ៎ះ ក្រាបបង្គំ​ទូល​​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ចូរសង្ឃ​ទាញ​ ឧទាយិ​ភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ ហើយសឹមឲ្យ​សមោធានបរិវាស (បរិវាសដែលប្រជុំអាបត្តិ) ចំពោះ​អាបត្តិ​ខាងដើមចុះ។

[៤១៩] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវឧទាយិភិក្ខុ​នោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង ថ្វាយបង្គំ​បាទាភិក្ខុចាស់ទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១បក្ខ ខ្ញុំនោះ សូមបក្ខបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែល​បិទបាំងទុក១បក្ខ សង្ឃឲ្យបក្ខបរិវាស ដល់ខ្ញុំនោះ ចំពោះ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែល​បិទបាំងទុក១បក្ខ ខ្ញុំនោះ កំពុងនៅបរិវាស ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ហើយ​បិទបាំងទុក៥ថ្ងៃ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំនោះ សូម​ការទាញ​មកដាក់ក្នុងមូលាបត្តិ​នឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​បិទបាំងទុក៥ថ្ងៃ។ ត្រូវឧទាយិភិក្ខុ សូមជាគំរប់ពីរដងផង ​សូមជាគំរប់​បីដងផង។

[៤២០] ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវ​​​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក​១បក្ខ ឧទាយិភិក្ខុ​នោះ បានសូមបក្ខបរិវាសនឹងសង្ឃ ចំពោះ​​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែល​បិទបាំងទុក១បក្ខ។ សង្ឃក៏បានឲ្យបក្ខបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក​១បក្ខ។ ឧទាយិភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក​៥ថ្ងៃ ឧទាយិភិក្ខុនោះ សូម​ការទាញមក​ដាក់​មូលាបត្តិនឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក៥ថ្ងៃ។ ​បើកម្មមាន​កាល​គួរ ដល់សង្ឃហើយ សង្ឃគប្បីទាញឧទាយិភិក្ខុ មកដាក់​ក្នុងមូលាបត្តិ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក​៥ថ្ងៃ។ នេះជា​ពាក្យ​ផ្តៀង​សង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវ​​​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក១បក្ខ ឧទាយិភិក្ខុនោះ បានសូម​បក្ខបរិវាស​​នឹងសង្ឃ ចំពោះ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែល​បិទបាំងទុក១បក្ខ។ សង្ឃក៏បានឲ្យ​បក្ខបរិវាស ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែល​បិទបាំងទុក១បក្ខ។ ឧទាយិភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក៥ថ្ងៃ ឥឡូវ ឧទាយិភិក្ខុនោះ សូមការទាញ​មកដាក់​ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក​៥ថ្ងៃ។ សង្ឃក៏បានទាញ​ឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ។ ការទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ គាប់ចិត្ត ដល់លោក​ដ៏មាន​អាយុ​អង្គ​ណា លោកដ៏មានអាយុ​អង្គនោះ គប្បីស្ងៀម មិនគាប់ចិត្ត ដល់លោកដ៏មានអាយុ​អង្គណាទេ លោក​ដ៏មាន​អាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំពោល​សេចក្តីនេះ ជាគំរប់​ពីរដង​ផង។បេ។ ខ្ញុំពោល​សេចក្តី​នេះ ជាគំរប់​បីដងផង។បេ។ សង្ឃបានទាញឧទាយិភិក្ខុ មកដាក់​ក្នុងមូលាបត្តិ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែល​បិទបាំងទុក៥ថ្ងៃ​ហើយ ការទាញនោះ គាប់​ចិត្ត​ដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំ​សេចក្តី​នេះ​ទុក ដោយអាការស្ងៀម​យ៉ាងនេះ។

[៤២១]​ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យសមោធានបរិវាស ចំពោះ​អាបត្តិមុន យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវឧទាយិភិក្ខុនោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង ថ្វាយបង្គំ​បាទាភិក្ខុចាស់ទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១បក្ខ ខ្ញុំនោះ សូមបក្ខបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែល​បិទបាំង​ទុក​១បក្ខ សង្ឃឲ្យបក្ខបរិវាស ដល់ខ្ញុំនោះ ចំពោះ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែល​បិទបាំង​ទុក​១បក្ខ ខ្ញុំនោះ កំពុងនៅបរិវាស ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ហើយ​បិទបាំងទុក៥ថ្ងៃ ខ្ញុំនោះ សូមការទាញ​មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​បិទបាំងទុក៥ថ្ងៃ។ សង្ឃទាញខ្ញុំនោះមកដាក់​ក្នុងមូលាបត្តិ ចំពោះ​​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​បិទបាំងទុក៥ថ្ងៃ បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន ខ្ញុំនោះ មកសូម​សមោធានបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​បិទបាំងទុក៥ថ្ងៃ និងចំពោះអាបត្តិខាងដើម។ ឧទាយិភិក្ខុគប្បីសូម​ជា​គំរប់ពីរដងផង ​គប្បីសូមជាគំរប់​បីដងផង។

[៤២២] ភិក្ខុអ្នកឆ្លាស ប្រតិពល គប្បីផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវ​​​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក​១បក្ខ ឧទាយិភិក្ខុ​នោះ បានសូមបក្ខបរិវាសនឹងសង្ឃ ចំពោះ​​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែល​បិទបាំងទុក១បក្ខ។ សង្ឃក៏បានឲ្យបក្ខបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក​១បក្ខ។ ឧទាយិភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក​៥ថ្ងៃ ឧទាយិភិក្ខុនោះ សូម​ការទាញ​មក​ដាក់​មូលាបត្តិនឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ។ សង្ឃក៏បានទាញ​ឧទាយិភិក្ខុមកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ។ ឧទាយិភិក្ខុនោះ មកសូមសមោធានបរិវាស​នឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ និងចំពោះ​អាបត្តិ​ខាងដើម។ ​បើកម្មមាន​កាល​គួរ ដល់សង្ឃហើយ សង្ឃគប្បីឲ្យសមោធានបរិវាស ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក​៥ថ្ងៃ និងចំពោះ​អាបត្តិខាងដើម។ នេះជា​ពាក្យ​ផ្តៀង​សង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវ​​​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក១បក្ខ ឧទាយិភិក្ខុ​នោះ បានសូម​បក្ខបរិវាស​​នឹងសង្ឃ ចំពោះ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែល​បិទបាំងទុក១បក្ខ។ សង្ឃក៏បានឲ្យ​បក្ខបរិវាស ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែល​បិទបាំងទុក១បក្ខ។ ឧទាយិភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក៥ថ្ងៃ ឧទាយិភិក្ខុនោះ បានសូមការ​ទាញ ​មកដាក់​ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក​៥ថ្ងៃ។ សង្ឃក៏បានទាញ​ឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ។ ឧទាយិភិក្ខុនោះ មក​សូមសមោធាន​បរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ និងចំពោះអាបត្តិខាងដើម។ សង្ឃក៏បានឲ្យសមោធានបរិវាស ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិ១ ក្នុងន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ និងចំពោះ​អាបត្តិខាងដើម។ ការឲ្យសមោធានបរិវាស ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិ១ ក្នុងន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ និងចំពោះ​អាបត្តិខាងដើម គាប់ចិត្ត ដល់​លោក​​ដ៏មាន​អាយុ​អង្គ​ណា លោកដ៏មានអាយុ​អង្គនោះ គប្បីស្ងៀម មិនគាប់ចិត្ត ដល់លោក​ដ៏មាន​អាយុ​អង្គណាទេ លោក​ដ៏មាន​អាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំពោល​សេចក្តីនេះ ជាគំរប់​ពីរ​ដង​​ផង។បេ។ ខ្ញុំពោល​សេចក្តី​នេះ ជាគំរប់​បីដងផង។បេ។ សង្ឃបានឲ្យ​សមោធានបរិវាស ដល់​ឧទាយិភិក្ខុ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែល​បិទបាំងទុក៥ថ្ងៃ​ និងចំពោះអាបត្តិ​ខាងដើម ការឲ្យនោះ គាប់​ចិត្ត​ដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំ​សេចក្តី​នេះ​ទុក ដោយអាការស្ងៀម​យ៉ាងនេះ។

[៤២៣]​ ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ គួរដល់មានត្ត ក៏ត្រូវ​អាបត្តិ១ ក្នុងន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក៥ថ្ងៃ។ ឧទាយិភិក្ខុនោះ បានប្រាប់​ដល់ភិក្ខុទាំងឡាយថា ម្នាលអាវុសោ ខ្ញុំត្រូវ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក១បក្ខ។បេ។ ខ្ញុំនោះ នៅបរិវាសរួចហើយ គួរដល់មានត្ត ក៏ត្រូវ​អាបត្តិ១ ក្នុងន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក៥ថ្ងៃ តើខ្ញុំត្រូវប្រតិបត្តិដូចម្តេច។ ភិក្ខុទាំងនោះ ក៏នាំយក​សេចក្តីនុ៎ះ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ចូរសង្ឃទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះ​អាបត្តិ១ ក្នុងន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ ហើយសឹមឲ្យសមោធានបរិវាស ចំពោះ​អាបត្តិខាងដើមចុះ។

[៤២៤] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវទាញ​មកដាក់ក្នុងមូលាបត្តិ យ៉ាងនេះ។បេ។

[៤២៥] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យសមោធានបរិវាស ចំពោះ​អាបត្តិខាងដើម យ៉ាងនេះ។បេ។ សង្ឃឲ្យ។បេ។ សង្ឃបានឲ្យសមោធានបរិវាស ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិ១ ក្នុងន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ និងចំពោះអាបត្តិ​ខាងដើម ការឲ្យ​សមោធានបរិវាសនោះ គាប់ចិត្តដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀមនៅ។ ខ្ញុំសូម​ចាំសេចក្តីនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។

[៤២៦] ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ ក៏ប្រាប់ដល់​ពួកភិក្ខុថា ម្នាលអាវុសោ ខ្ញុំ​ត្រូវ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក១បក្ខ។បេ។ ខ្ញុំបាននៅបរិវាសរួច​ហើយ តើខ្ញុំត្រូវប្រតិបត្តិដូចម្តេចទៀត។ ភិក្ខុទាំងនោះ ក៏នាំយកសេចក្តីនុ៎ះ ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ចូរសង្ឃ​ឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិទាំង៣ចុះ។

[៤២៧] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវ​ឧទាយិ​ភិក្ខុនោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង ថ្វាយបង្គំ​បាទាភិក្ខុចាស់ទាំងឡាយ រួច​អង្គុយច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក១បក្ខ។បេ។ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំនោះ បាននៅបរិវាសរួចហើយ ឥឡូវ មកសូមមានត្ត ៦រាត្រី នឹងសង្ឃ ចំពោះ​អាបត្តិទាំង៣។ ឧទាយិភិក្ខុ​នោះ ត្រូវសូមជាគំរប់ពីរដងផង ត្រូវសូម​ជាគំរប់​បីដងផង។

[៤២៨] ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់​ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវ​​​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក​១បក្ខ។បេ។ ឧទាយិភិក្ខុ​នោះ បាននៅបរិវាសរួចហើយ ឥឡូវ មកសូមមានត្ត ៦រាត្រី ​នឹងសង្ឃ ចំពោះ​អាបត្តិទាំង៣។ បើកម្មមាន​កាល​គួរ ដល់សង្ឃហើយ សង្ឃត្រូវឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិទាំង៣ចុះ។ នេះជា​ពាក្យ​ផ្តៀង​សង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវ​​​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក១បក្ខ។បេ។ ឧទាយិភិក្ខុ​នោះ បាននៅបរិវាសរួចហើយ មកសូមមានត្ត ៦រាត្រីនឹងសង្ឃ ចំពោះ​អាបត្តិទាំង៣។ សង្ឃក៏ឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិទាំង៣។ ការឲ្យមានត្ត ៦រាត្រី ដល់ឧទាយិ​ភិក្ខុ ចំពោះ​អាបត្តិទាំង៣ គាប់ចិត្ត ដល់​លោក​​ដ៏មាន​អាយុ​អង្គ​ណា លោកដ៏មានអាយុ​អង្គនោះ គប្បីស្ងៀម មិនគាប់ចិត្ត ដល់លោក​ដ៏មាន​អាយុ​អង្គណាទេ លោក​ដ៏មាន​អាយុអង្គនោះ គប្បី​ពោលឡើង។ ខ្ញុំពោល​សេចក្តីនេះ ជាគំរប់​ពីរ​ដង​​ផង។បេ។ ខ្ញុំពោល​សេចក្តី​នេះ ជាគំរប់​បីដង​ផង។បេ។ សង្ឃបានឲ្យ​មានត្ត ៦រាត្រី ដល់​ឧទាយិភិក្ខុ ចំពោះ​អាបត្តិទាំង៣ហើយ ការឲ្យមានត្ត​នោះ គាប់​ចិត្ត​ដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំ​សេចក្តី​នេះ​ទុក ដោយ​អាការ​ស្ងៀម​យ៉ាងនេះ។

[៤២៩] ឧទាយិភិក្ខុនោះកំពុងប្រព្រឹត្តមានត្ត ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ។ ឧទាយិភិក្ខុនោះ បានប្រាប់ដល់​ភិក្ខុទាំងឡាយ​ថា ម្នាលអាវុសោ ខ្ញុំត្រូវ​​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១បក្ខ។បេ។ ខ្ញុំនោះ កំពុង​ប្រព្រឹត្តមានត្ត ក៏ត្រូវ​​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ហើយ​បិទបាំងទុក​៥ថ្ងៃ តើខ្ញុំត្រូវប្រតិបត្តិដូចម្តេច។ ភិក្ខុទាំងនោះ ក៏នាំយកសេចក្តីនុ៎ះ ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ចូរសង្ឃទាញ​ឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះ​​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ ហើយឲ្យសមោធានបរិវាស ចំពោះ​អាបត្តិខាងដើម ហើយសឹមឲ្យមានត្ត​ ៦រាត្រីចុះ។

[៤៣០] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវ​ទាញមកដាក់ក្នុងមូលាបត្តិយ៉ាងនេះ។បេ។

[៤៣១] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យសមោធានបរិវាស ចំពោះ​​អាបត្តិខាងដើម យ៉ាងនេះ។បេ។

[៤៣២] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យមានត្ត ៦រាត្រី យ៉ាងនេះ។បេ។ សង្ឃឲ្យ។បេ។ សង្ឃបានឲ្យមានត្ត ៦រាត្រី ដល់​ឧទាយិភិក្ខុ ចំពោះ​​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ ការឲ្យមានត្តនោះ គាប់ចិត្តដល់សង្ឃហើយ ព្រោះ​ហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំរឿងនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។

[៤៣៣] ឧទាយិភិក្ខុនោះ បានសន្សំមានត្តរួចហើយ គួរដល់​អព្ភានកម្ម ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ។ ឧទាយិភិក្ខុនោះ បានប្រាប់ដល់​ភិក្ខុទាំងឡាយ​ថា ម្នាលអាវុសោ ខ្ញុំត្រូវ​​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក​១បក្ខ។បេ។ ខ្ញុំនោះ សន្សំមានត្តរួចហើយ គួរដល់អព្ភានកម្ម ក៏ត្រូវ​​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ហើយ​បិទបាំងទុក​៥ថ្ងៃ តើខ្ញុំត្រូវប្រតិបត្តិដូចម្តេច។ ភិក្ខុទាំងនោះ ក៏នាំយក​សេចក្តីនុ៎ះ ក្រាបបង្គំទូល​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ចូរសង្ឃទាញ​ឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះ​​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ ហើយឲ្យសមោធានបរិវាស ចំពោះ​អាបត្តិខាងដើម ហើយសឹមឲ្យមានត្ត​ ៦រាត្រីចុះ។

[៤៣៤] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវ​ទាញមកដាក់ក្នុងមូលាបត្តិយ៉ាងនេះ។បេ។

[៤៣៥] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យសមោធានបរិវាស ចំពោះ​​អាបត្តិខាងដើម យ៉ាងនេះ។បេ។

[៤៣៦] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យមានត្ត ៦រាត្រី យ៉ាងនេះ។បេ។ ឲ្យ។បេ។ សង្ឃក៏បានឲ្យមានត្ត ៦រាត្រី ដល់​ឧទាយិភិក្ខុ ចំពោះ​​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ ការឲ្យមានត្តនោះ គាប់ចិត្តដល់សង្ឃហើយ ព្រោះ​ហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំសេចក្តីនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។

[៤៣៧] ឧទាយិភិក្ខុនោះ បានសន្សំមានត្តរួចហើយ ក៏ប្រាប់ដល់ពួកភិក្ខុថា ម្នាលអាវុសោ ខ្ញុំត្រូវ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១បក្ខ។បេ។ ខ្ញុំនោះ សន្សំ​មានត្តរួចហើយ តើខ្ញុំត្រូវ​ប្រតិបត្តិដូចម្តេចទៀត។ ភិក្ខុទាំងនោះ ក៏នាំយកសេចក្តីនុ៎ះ ក្រាបបង្គំទូល​ព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ចូរសង្ឃ​ធ្វើអព្ភានកម្ម ដល់ឧទាយិភិក្ខុចុះ។

[៤៣៨] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យអព្ភានកម្មយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវ​ឧទាយិ​ភិក្ខុនោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង ថ្វាយបង្គំ​បាទាភិក្ខុ​ចាស់​ទាំងឡាយ រួច​អង្គុយច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក១បក្ខ ខ្ញុំនោះ សូមបក្ខបរិវាស​នឹងសង្ឃ ចំពោះ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក១បក្ខ សង្ឃក៏បានឲ្យ​បក្ខបរិវាស ដល់​ខ្ញុំនោះ ចំពោះ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក១បក្ខ ខ្ញុំនោះ កំពុង​នៅបរិវាស ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក៥ថ្ងៃ ខ្ញុំ​នោះ បានសូមការទាញ​មកដាក់​ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ សង្ឃក៏បានទាញខ្ញុំ​នោះ មកដាក់​ក្នុងមូលាបត្តិ​ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ ខ្ញុំនោះ បានសូម​សមោធានបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ និងចំពោះ​អាបត្តិខាងដើម សង្ឃក៏បានឲ្យសមោធាន​បរិវាស ដល់ខ្ញុំនោះ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ និងចំពោះ​អាបត្តិ​ខាងដើម ខ្ញុំនោះបាននៅបរិវាសរួចហើយ គួរដល់មានត្ត ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក៥ថ្ងៃ ខ្ញុំនោះ បានសូម​ការទាញ​មកដាក់ក្នុង​មូលាបត្តិ នឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ សង្ឃបាន​ទាញខ្ញុំនោះ មកដាក់​ក្នុងមូលាបត្តិ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ ខ្ញុំនោះបានសូម​សមោធានបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ និងចំពោះ​អាបត្តិ​១ខាងដើម សង្ឃក៏បានឲ្យសមោធានបរិវាស ដល់ខ្ញុំនោះ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ និងចំពោះ​អាបត្តិខាងដើម ខ្ញុំនោះបាន​នៅ​បរិវាសរួចហើយ ក៏សូមមានត្ត ៦រាត្រី នឹងសង្ឃទៀត ចំពោះ​អាបត្តិទាំង៣ ខ្ញុំ​នោះ កំពុង​ប្រព្រឹត្ត​មានត្ត ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ ខ្ញុំនោះ បានសូម​ការទាញ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ សង្ឃបានទាញ​ខ្ញុំនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ ខ្ញុំនោះ បានសូមសមោធានបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ និងចំពោះ​អាបត្តិ​ខាងដើម សង្ឃក៏បានឲ្យសមោធានបរិវាស ដល់ខ្ញុំចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ និងចំពោះ​អាបត្តិខាងដើម ខ្ញុំនោះនៅបរិវាស​រួចហើយ បានសូមមានត្ត៦រាត្រីនឹងសង្ឃទៀត ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ សង្ឃបានឲ្យមានត្ត ៦រាត្រី ដល់ខ្ញុំនោះ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ ខ្ញុំបានសន្សំមានត្ត​រួចហើយ គួរដល់អព្ភានកម្ម ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ ខ្ញុំនោះ បានសូម​ការទាញមកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ សង្ឃបានទាញខ្ញុំនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ ខ្ញុំនោះ បានសូម​សមោធានបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ និងចំពោះ​អាបត្តិខាងដើម សង្ឃបាន​ឲ្យសមោធានបរិវាស ដល់ខ្ញុំនោះ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ និងចំពោះ​អាបត្តិខាងដើម ខ្ញុំនោះ បាននៅបរិវាសរួចហើយ បានសូមមានត្ត ៦រាត្រី នឹងសង្ឃទៀត ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ សង្ឃបានឲ្យ​មានត្ត ៦រាត្រី ដល់ខ្ញុំនោះ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំនោះបានសន្សំមានត្តរួចហើយ ឥឡូវ​ មកសូមអព្ភានកម្ម​នឹងសង្ឃ។ ឧទាយិភិក្ខុ ត្រូវសូមជាគំរប់ពីរដងផង ត្រូវសូម​ជាគំរប់​បីដងផង។

[៤៣៩] ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់​ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវ​​​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក​១បក្ខ ឧទាយិភិក្ខុនោះ បានសូមបក្ខបរិវាស​នឹងសង្ឃ ចំពោះ​អាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក១បក្ខ។ សង្ឃក៏បានឲ្យ​បក្ខបរិវាស ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក១បក្ខ។ ឧទាយិភិក្ខុនោះ កំពុង​នៅបរិវាស ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក៥ថ្ងៃ ឧទាយិភិក្ខុនោះ បាន​សូម​ការ​ទាញ​​មកដាក់​ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ។ សង្ឃក៏បានទាញឧទាយិភិក្ខុ មកដាក់​ក្នុងមូលាបត្តិ​ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ។ ឧទាយិភិក្ខុនោះ បានសូម​សមោធានបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែល​បិទ​បាំង​​ទុក៥ថ្ងៃ និងចំពោះ​អាបត្តិខាងដើម។ សង្ឃក៏បានឲ្យសមោធាន​បរិវាស ដល់ឧទាយិភិក្ខុ ចំពោះ​​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ និងចំពោះ​អាបត្តិ​ខាងដើម។ ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ គួរដល់មានត្ត ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក៥ថ្ងៃ ឧទាយិភិក្ខុនោះ បានសូម​ការទាញ​មក​ដាក់​ក្នុង​​មូលាបត្តិ នឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ។ សង្ឃក៏​ទាញឧទាយិភិក្ខុ មកដាក់​ក្នុងមូលាបត្តិ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ។ ឧទាយិភិក្ខុនោះ បានសូម​សមោធាន​បរិវាស​នឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ និងចំពោះ​អាបត្តិខាងដើម។ សង្ឃក៏បានឲ្យសមោធានបរិវាស ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ និងចំពោះ​អាបត្តិខាងដើម។ ឧទាយិភិក្ខុនោះ បាន​នៅ​បរិវាសរួចហើយ ក៏សូមមានត្ត ៦រាត្រី នឹងសង្ឃទៀត ចំពោះ​អាបត្តិទាំង៣។ សង្ឃក៏បានឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិទាំង៣។ ឧទាយិភិក្ខុនោះ កំពុង​ប្រព្រឹត្ត​មានត្ត ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក៥ថ្ងៃ ឧទាយិភិក្ខុ​នោះ បានសូម​ការទាញ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ។ សង្ឃក៏បានទាញឧទាយិភិក្ខុនោះ មកដាក់​ក្នុង​មូលាបត្តិ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ។ ឧទាយិភិក្ខុនោះ បានសូមសមោធានបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ និងចំពោះ​អាបត្តិ​ខាងដើម។ សង្ឃក៏បានឲ្យ​សមោធាន​បរិវាស ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ និងចំពោះ​អាបត្តិខាងដើម។ ឧទាយិភិក្ខុនោះ បាននៅបរិវាស​រួចហើយ ក៏បានសូមមានត្ត ៦រាត្រី នឹងសង្ឃទៀត ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ។ សង្ឃក៏បានឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ។ ឧទាយិភិក្ខុនោះ​ បានសន្សំមានត្ត​រួចហើយ គួរដល់អព្ភានកម្ម ក៏ត្រូវ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក៥ថ្ងៃ ឧទាយិភិក្ខុនោះ បានសូម​ការទាញ មកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ។ សង្ឃក៏បានទាញឧទាយិភិក្ខុ មកដាក់​ក្នុង​មូលាបត្តិ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ។ ឧទាយិភិក្ខុ​នោះ បានសូម​សមោធានបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ និងចំពោះ​អាបត្តិខាងដើម។ សង្ឃក៏បាន​ឲ្យ​សមោធានបរិវាស ដល់ឧទាយិភិក្ខុនោះ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ និងចំពោះ​អាបត្តិខាងដើម។ ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ ក៏បានសូមមានត្ត ៦រាត្រី នឹងសង្ឃទៀត ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ។ សង្ឃក៏បានឲ្យ​មានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះ​អាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង​ទុក៥ថ្ងៃ។ ឧទាយិភិក្ខុនោះ បានប្រព្រឹត្ត​មានត្ត​រួច​ហើយ មកសូមអព្ភានកម្មនឹងសង្ឃ។ បើកម្មមាន​កាល​គួរ ដល់សង្ឃហើយ សង្ឃត្រូវឲ្យអព្ភានកម្ម ដល់ឧទាយិភិក្ខុ។ នេះជា​ពាក្យ​ផ្តៀង​សង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ដ្បិត​ឧទាយិភិក្ខុ​នេះ ត្រូវ​​​អាបត្តិ១ ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំង​ទុក១បក្ខ។បេ។ ឧទាយិភិក្ខុ​នោះ បានប្រព្រឹត្តមានត្តរួចហើយ មកសូមអព្ភានកម្មនឹងសង្ឃ។ សង្ឃក៏បាន​ឲ្យ​អព្ភានកម្ម ដល់ឧទាយិភិក្ខុ។ អព្ភានកម្ម របស់ឧទាយិភិក្ខុ គាប់ចិត្ត ដល់​លោក​​ដ៏មាន​អាយុ​អង្គ​ណា លោកដ៏មានអាយុ​អង្គនោះ គប្បីស្ងៀម មិនគាប់ចិត្ត ដល់លោក​ដ៏មាន​អាយុ​អង្គណាទេ លោក​ដ៏មាន​អាយុអង្គនោះ គប្បី​ពោលឡើង។ ខ្ញុំពោល​សេចក្តីនេះ ជាគំរប់​ពីរ​ដង​​ផង។បេ។ ខ្ញុំពោល​សេចក្តី​នេះ ជាគំរប់​បីដង​ផង។បេ។ សង្ឃបានឲ្យ​អព្ភានកម្ម ដល់​ឧទាយិភិក្ខុ អព្ភានកម្មនោះ គាប់​ចិត្ត​ដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំ​សេចក្តី​នេះ​ទុក ដោយ​អាការ​ស្ងៀម​យ៉ាងនេះ។

ចប់អំពើដែលធ្វើទឹកសុក្កឲ្យឃ្លាតចេញ។

[៤៤០] សម័យនោះឯង ភិក្ខុ១រូប ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន អាបត្តិ១ បិទបាំងទុក​១ថ្ងៃ អាបត្តិ១ បិទបាំងទុក២ថ្ងៃ អាបត្តិ១ បិទបាំងទុក៣ថ្ងៃ អាបត្តិ១ បិទបាំងទុក៤ថ្ងៃ អាបត្តិ១ បិទបាំងទុក៥ថ្ងៃ អាបត្តិ១ បិទបាំងទុក៦ថ្ងៃ អាបត្តិ១ បិទបាំងទុក៧ថ្ងៃ អាបត្តិ១ បិទបាំងទុក៨ថ្ងៃ អាបត្តិ១ បិទបាំងទុក៩ថ្ងៃ អាបត្តិ១ បិទបាំងទុក១០ថ្ងៃ។ ភិក្ខុនោះ បានប្រាប់​ដល់ភិក្ខុផងគ្នាថា ម្នាល​អាវុសោ ខ្ញុំត្រូវអាបត្តិសង្ឃាទិសេសជាច្រើន អាបត្តិ១ បិទបាំងទុក១ថ្ងៃ។បេ។ អាបត្តិ១ បិទបាំងទុក១០ថ្ងៃ តើខ្ញុំត្រូវប្រតិបត្តិដូចម្តេច។ ភិក្ខុទាំងនោះ ក៏នាំយក​សេចក្តីនុ៎ះ ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ បណ្តាអាបត្តិ​ទាំងនោះ អាបត្តិណា ដែលភិក្ខុនោះបិទបាំងទុក១០ថ្ងៃ សង្ឃចូរឲ្យសមោធានបរិវាស ដល់​ភិក្ខុនោះ តាមដម្លៃ [គឺតាមចំនួនថ្ងៃ ដែលបិទក្រោយបង្អស់។] អាបត្តិនោះ។

[៤៤១] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវ​ភិក្ខុនោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង ថ្វាយបង្គំបាទាពួកភិក្ខុចាស់ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំបានត្រូវ​អាបត្តិ​សង្ឃាទិសេសជាច្រើន អាបត្តិ១ បិទបាំងទុក១ថ្ងៃ។បេ។ អាបត្តិ១ បិទបាំងទុក១០ថ្ងៃ បពិត្រព្រះ​សង្ឃ​ដ៏ចំរើន បណ្តាអាបត្តិទាំងនោះ អាបត្តិណា ដែលបិទបាំងទុក១០ថ្ងៃ ខ្ញុំសូមសមោធានបរិវាស នឹងសង្ឃ តាមដម្លៃអាបត្តិនោះ។ ភិក្ខុនោះ ត្រូវសូមជាគំរប់ពីរដងផង ត្រូវសូម​ជាគំរប់បីដងផង។

[៤៤២] ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ភិក្ខុនេះ មានឈ្មោះដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន អាបត្តិ១ បិទបាំងទុក១ថ្ងៃ។បេ។ អាបត្តិ១ បិទបាំងទុក១០ថ្ងៃ បណ្តាអាបត្តិទាំងនោះ អាបត្តិណា ដែលបិទបាំង​ទុក១០ថ្ងៃ ភិក្ខុនោះ សូមសមោធានបរិវាសនឹងសង្ឃ តាមដម្លៃអាបត្តិនោះ។ បើ​កម្មមានកាលគួរ ដល់សង្ឃហើយ បណ្តាអាបត្តិទាំងនោះ អាបត្តិណា ដែលបិទបាំង​ទុក១០ថ្ងៃ សង្ឃត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុ មានឈ្មោះដូច្នេះ តាមដម្លៃអាបត្តិនោះចុះ។ នេះជាពាក្យ​ផ្តៀងសង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតភិក្ខុនេះ មានឈ្មោះដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន អាបត្តិ១ បិទបាំងទុក១ថ្ងៃ។បេ។ អាបត្តិ១ បិទបាំងទុក១០ថ្ងៃ បណ្តាអាបត្តិទាំងនោះ អាបត្តិណា ដែលបិទបាំង​ទុក១០ថ្ងៃ ភិក្ខុនោះ សូមសមោធាន​បរិវាស​នឹងសង្ឃ តាមដម្លៃអាបត្តិនោះ។ បណ្តាអាបត្តិទាំងនោះ អាបត្តិណា ដែលបិទបាំង​ទុក១០ថ្ងៃ សង្ឃ​ឲ្យសមោធានបរិវាស ដល់ភិក្ខុ មានឈ្មោះដូច្នេះ តាមដម្លៃអាបត្តិនោះ។ បណ្តាអាបត្តិទាំងនោះ អាបត្តិណា ដែលបិទបាំង​ទុក១០ថ្ងៃ ការឲ្យសមោធានបរិវាស ដល់ភិក្ខុ មានឈ្មោះដូច្នេះ តាមដម្លៃអាបត្តិនោះ គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បី​ស្ងៀម មិនគាប់ចិត្ត​ដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់បីដងផង។បេ។ បណ្តា​អាបត្តិទាំងនោះ អាបត្តិណា ដែលបិទបាំង​ទុក១០ថ្ងៃ សង្ឃបានឲ្យសមោធានបរិវាស ដល់ភិក្ខុ ឈ្មោះដូច្នេះ តាមដម្លៃអាបត្តិនោះហើយ ការឲ្យសមោធានបរិវាសនោះ គាប់ចិត្ត​ដល់​សង្ឃ ព្រោះ​ហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំសេចក្តីនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។

[៤៤៣] សម័យនោះឯង ភិក្ខុ១រូប ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន អាបត្តិ១ បិទបាំងទុក​១ថ្ងៃ អាបត្តិ២ បិទបាំងទុក២ថ្ងៃ អាបត្តិ៣ បិទបាំងទុក៣ថ្ងៃ អាបត្តិ៤ បិទបាំងទុក៤ថ្ងៃ អាបត្តិ៥ បិទបាំងទុក៥ថ្ងៃ អាបត្តិ៦ បិទបាំងទុក៦ថ្ងៃ អាបត្តិ៧ បិទបាំងទុក៧ថ្ងៃ អាបត្តិ៨ បិទបាំងទុក៨ថ្ងៃ អាបត្តិ៩ បិទបាំងទុក៩ថ្ងៃ អាបត្តិ១០ បិទបាំងទុក១០ថ្ងៃ។ ភិក្ខុនោះ បានប្រាប់​ដល់ភិក្ខុទាំងឡាយ​ថា ម្នាល​អាវុសោ ខ្ញុំត្រូវអាបត្តិសង្ឃាទិសេសជាច្រើន អាបត្តិ១ បិទបាំងទុក១ថ្ងៃ។បេ។ អាបត្តិ១០ បិទបាំងទុក១០ថ្ងៃ តើខ្ញុំត្រូវប្រតិបត្តិដូចម្តេច។ ភិក្ខុទាំងនោះ ក៏នាំយក​សេចក្តីនុ៎ះ ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ បណ្តាអាបត្តិ​ទាំង​នោះ អាបត្តិណា ដែលបិទបាំងទុកយូរជាងអាបត្តិទាំងអស់ សង្ឃចូរឲ្យសមោធានបរិវាស ដល់​ភិក្ខុនោះ តាមដម្លៃអាបត្តិទាំងនោះចុះ។

[៤៤៤] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវ​ភិក្ខុនោះ ចូល​ទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង។បេ។ រួចពោលយ៉ាងនេះថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន ខ្ញុំត្រូវ​អាបត្តិ​សង្ឃាទិសេសជាច្រើន អាបត្តិ១ បិទបាំងទុក១ថ្ងៃ។បេ។ អាបត្តិ១០ បិទបាំង​ទុក១០ថ្ងៃ បពិត្រព្រះ​សង្ឃ​ដ៏ចំរើន បណ្តាអាបត្តិទាំងនោះ អាបត្តិណា ដែលខ្ញុំ​បិទបាំង​ទុកយូរជាង​អាបត្តិទាំងអស់ ខ្ញុំសូមសមោធានបរិវាស នឹងសង្ឃ តាមដម្លៃអាបត្តិទាំងនោះ។ ភិក្ខុនោះ ត្រូវសូម​ជា​គំរប់ពីរដងផង ត្រូវសូម​ជាគំរប់បីដងផង។

[៤៤៥] ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ដ្បិតភិក្ខុនេះ មានឈ្មោះដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន អាបត្តិ១ បិទបាំង​ទុក​១ថ្ងៃ។បេ។ អាបត្តិ១០ បិទបាំងទុក១០ថ្ងៃ បណ្តាអាបត្តិទាំងនោះ អាបត្តិទាំងឡាយឯណា ដែល​បិទបាំង​ទុកយូរជាងអាបត្តិទាំងអស់ ភិក្ខុនោះ សូមសមោធានបរិវាសនឹងសង្ឃ តាមដម្លៃ​អាបត្តិ​ទាំងនោះ។ បើ​កម្មមានកាលគួរ ដល់សង្ឃហើយ បណ្តាអាបត្តិទាំងនោះ អាបត្តិណា ដែលភិក្ខុ​នោះ​បិទបាំង​ទុកយូរជាងអាបត្តិទាំងអស់ សង្ឃត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុ មាន​ឈ្មោះ​ដូច្នេះ តាមដម្លៃអាបត្តិទាំងនោះចុះ។ នេះជាពាក្យ​ផ្តៀងសង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូម​សង្ឃ​ស្តាប់​ខ្ញុំ ដ្បិតភិក្ខុនេះ មានឈ្មោះដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន អាបត្តិ១ បិទបាំង​ទុក​១ថ្ងៃ។បេ។ អាបត្តិ១០ បិទបាំងទុក១០ថ្ងៃ បណ្តាអាបត្តិទាំងនោះ ពួកអាបត្តិណា ដែលភិក្ខុ​នោះ​បិទបាំង​ទុកយូរជាងអាបត្តិទាំងអស់ ភិក្ខុនោះ សូមសមោធាន​បរិវាស​នឹងសង្ឃ តាមដម្លៃ​អាបត្តិ​ទាំងនោះ។ បណ្តាអាបត្តិទាំងនោះ ពួកអាបត្តិណា ដែលភិក្ខុនោះបិទបាំង​ទុកយូរជាងអាបត្តិ​ទាំង​អស់ សង្ឃ​ឲ្យសមោធានបរិវាស ដល់ភិក្ខុ មានឈ្មោះដូច្នេះ តាមដម្លៃអាបត្តិទាំងនោះ។ បណ្តា​អាបត្តិ​ទាំងនោះ ពួកអាបត្តិណា ដែលភិក្ខុនោះបិទបាំង​ទុកយូរជាងអាបត្តិទាំងអស់ ការឲ្យ​សមោធាន​បរិវាស ដល់ភិក្ខុ មានឈ្មោះដូច្នេះ តាមដម្លៃអាបត្តិទាំងនោះ គាប់ចិត្ត​ដល់​លោក​ដ៏មាន​អាយុ​អង្គណា លោកដ៏មានអាយុអង្គនោះ គប្បី​ស្ងៀម មិនគាប់ចិត្ត​ដល់លោក​ដ៏មាន​អាយុ​អង្គណា​ទេ លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់បីដងផង។បេ។ បណ្តា​អាបត្តិទាំងនោះ ពួកអាបត្តិណា ដែលភិក្ខុនោះ បិទបាំង​ទុកយូរជាងអាបត្តិទាំងអស់ សង្ឃបានឲ្យសមោធានបរិវាស ដល់ភិក្ខុ ឈ្មោះដូច្នេះ តាម​ដម្លៃ​អាបត្តិទាំងនោះ ការឲ្យសមោធានបរិវាសនោះ គាប់ចិត្ត​ដល់​សង្ឃ ព្រោះ​ហេតុនោះ បានជា​សង្ឃ​ស្ងៀម។ ខ្ញុំសូមចាំសេចក្តីនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។

[៤៤៦] សម័យនោះឯង ភិក្ខុ១រូបត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ។ ភិក្ខុ​នោះ មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំង​ទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាស (បរិវាស២ខែ) នឹងសង្ឃ ចំពោះ​អាបត្តិ១ ដែល​បិទបាំង​ទុក២ខែ។ ភិក្ខុនោះ ក៏បានសូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ១ ដែល​បិទបាំង​ទុក​២ខែ។ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះ​អាបត្តិ១ ដែល​បិទបាំងទុក២ខែ។ កាល​ភិក្ខុនោះ កំពុងនៅបរិវាស ក៏មានសេចក្តី​ខ្មាសបាបចុះស៊ុប (ក្នុងចិត្ត) ថា អាត្មាអញ ត្រូវអាបត្តិ​សង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាត្មាអញ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំង​ទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមទ្វេ​មាស​បរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ១ ដែល​បិទបាំង​ទុក២ខែ ហើយអាត្មាអញ ក៏បានសូម​ទ្វេមាស​បរិវាស​នឹងសង្ឃ ចំពោះ​អាបត្តិ១ ដែល​បិទបាំង​ទុក​២ខែ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់​អាត្មា​អញ ចំពោះ​អាបត្តិ១ ដែល​បិទបាំងទុក២ខែហើយ កាលបើអាត្មាអញ កំពុងនៅបរិវាស ក៏មាន​សេចក្តី​ខ្មាសបាបចុះស៊ុប (ក្នុងចិត្ត)ថា បើដូច្នោះ​ មានតែអាត្មាអញ សូមទ្វេមាសបរិវាស នឹងសង្ឃ ចំពោះ​អាបត្តិ១ទៀត ដែល​បិទបាំងទុក២ខែ។ ភិក្ខុនោះ ប្រាប់​ដល់ភិក្ខុទាំងឡាយថា ម្នាល​អាវុសោ ខ្ញុំត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ ខ្ញុំនោះ ក៏មានសេចក្តីត្រិះរិះ​ដូច្នេះថា អាត្មា​អញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំង​ទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាស​បរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ១ ដែល​បិទបាំង​ទុក​២ខែហើយ ខ្ញុំនោះ ក៏បានសូមទ្វេមាសបរិវាស​នឹងសង្ឃ ចំពោះអាបត្តិ១ ដែល​បិទបាំង​ទុក​២ខែ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់​ខ្ញុំនោះ ចំពោះ​អាបត្តិ១ ដែល​បិទបាំងទុក២ខែ កាលដែលខ្ញុំនោះ កំពុងនៅបរិវាស ក៏មានសេចក្តី​ខ្មាស​បាប​ចុះស៊ុប (ក្នុងចិត្ត) ថា អាត្មាអញ ត្រូវអាបត្តិ​សង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាត្មា​អញ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំង​ទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមទ្វេ​មាស​បរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ១ ដែល​បិទបាំង​ទុក២ខែ ខ្ញុំនោះ បានសូម​ទ្វេមាស​បរិវាស​នឹងសង្ឃ ចំពោះ​អាបត្តិ១ ដែល​បិទបាំង​ទុក​២ខែ សង្ឃក៏បាន​ឲ្យ​ទ្វេមាសបរិវាស ដល់​ខ្ញុំនោះ ចំពោះ​អាបត្តិ១ ដែល​បិទបាំងទុក២ខែ កាលខ្ញុំនោះ កំពុងនៅបរិវាស ក៏មាន​សេចក្តី​ខ្មាសបាបចុះស៊ុប (ក្នុងចិត្ត)ថា បើដូច្នោះ​ មានតែអាត្មាអញ សូមទ្វេមាសបរិវាស នឹងសង្ឃ ចំពោះ​អាបត្តិ១ទៀត ដែល​បិទបាំងទុក២ខែ តើខ្ញុំត្រូវប្រតិបត្តិដូចម្តេច។ ភិក្ខុទាំងនោះ ក៏នាំយកសេចក្តីនុ៎ះ ក្រាបបង្គំទូល​ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ១ទៀត ដែល​​បិទបាំង​ទុក​២ខែចុះ។

[៤៤៧] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវ​ភិក្ខុនោះ ចូល​​ទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង។បេ។ រួចពោលយ៉ាងនេះថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន ខ្ញុំត្រូវ​អាបត្តិ​សង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ ខ្ញុំនោះ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំង​ទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូម​ទ្វេមាសបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ១ ដែល​បិទបាំង​ទុក២ខែ ខ្ញុំនោះ ក៏បានសូម​ទ្វេមាស​បរិវាស​នឹងសង្ឃ ចំពោះ​អាបត្តិ១ ដែល​បិទបាំង​ទុក​២ខែ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់ខ្ញុំនោះ ចំពោះ​​អាបត្តិ១ ដែល​បិទបាំងទុក២ខែ កាលដែលខ្ញុំនោះ កំពុងនៅបរិវាស ក៏មានសេចក្តី​ខ្មាស​បាប​ចុះស៊ុប (ក្នុងចិត្ត) ថា អាត្មាអញ ត្រូវអាបត្តិ​សង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ ខ្ញុំនោះ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំង​ទុក២ខែ បើ​ដូច្នោះ មានតែអាត្មាអញ សូមទ្វេ​មាស​បរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ១ ដែល​បិទបាំង​ទុក២ខែ ខ្ញុំ​ក៏បានសូម​ទ្វេមាស​បរិវាស​នឹងសង្ឃ ចំពោះ​អាបត្តិ១ ដែល​បិទបាំង​ទុក​២ខែ សង្ឃក៏បានឲ្យ​ទ្វេមាស​បរិវាស ដល់ខ្ញុំ ចំពោះ​អាបត្តិ១ ដែល​បិទបាំងទុក២ខែ កាលដែលខ្ញុំកំពុងនៅបរិវាស ក៏មាន​សេចក្តី​ខ្មាសបាបចុះស៊ុប (ក្នុងចិត្ត)ថា បើដូច្នោះ​ មានតែអាត្មាអញ សូមទ្វេមាសបរិវាស នឹងសង្ឃ ចំពោះ​អាបត្តិ១ទៀត ដែល​បិទបាំងទុក២ខែ បពិត្រព្រះ​សង្ឃ​ដ៏ចំរើន ខ្ញុំសូម​ទ្វេមាសបរិវាស​នឹងសង្ឃ ចំពោះ​អាបត្តិ១ទៀត ដែលបិទបាំងទុក​២ខែ។ ភិក្ខុនោះ ត្រូវសូម​ជា​គំរប់ពីរដងផង ត្រូវសូម​ជា​គំរប់​បី​ដងផង។

[៤៤៨] ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់​ខ្ញុំ ភិក្ខុនេះ មានឈ្មោះដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ។ ភិក្ខុនោះ មាន​សេចក្តី​ត្រិះរិះ ដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំង​ទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ១ ដែល​បិទបាំង​ទុក២ខែ។ ភិក្ខុនោះ បានសូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ១ ដែល​បិទបាំង​ទុក​២ខែ។ សង្ឃក៏បាន​ឲ្យ​ទ្វេមាស​បរិវាស ដល់ភិក្ខុនោះ ចំពោះ​អាបត្តិ១ ដែល​បិទបាំងទុក២ខែ។ កាល​ដែលភិក្ខុនោះ កំពុង​នៅ​បរិវាស ក៏មានសេចក្តី​ខ្មាសបាបចុះស៊ុប (ក្នុងចិត្ត) ថា អាត្មាអញ ត្រូវអាបត្តិ​សង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាត្មាអញ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិ​សង្ឃាទិសេស​២ ហើយបិទបាំង​ទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមទ្វេ​មាស​បរិវាស​នឹងសង្ឃ ចំពោះ​អាបត្តិ១ ដែល​បិទបាំង​ទុក២ខែ អាត្មាអញ បានសូម​ទ្វេមាស​បរិវាស​នឹងសង្ឃ ចំពោះ​អាបត្តិ១ ដែល​បិទបាំង​ទុក​២ខែ។ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់​អាត្មា​អញ ចំពោះ​អាបត្តិ១ ដែល​បិទបាំងទុក២ខែ។ កាលដែលអាត្មាអញ កំពុងនៅបរិវាស ក៏មាន​សេចក្តី​ខ្មាសបាប​ចុះ​ស៊ុប (ក្នុងចិត្ត)ថា បើដូច្នោះ​ មានតែអាត្មាអញ សូមទ្វេមាសបរិវាស នឹងសង្ឃ ចំពោះ​អាបត្តិ​១ទៀត ដែល​បិទបាំងទុក២ខែ។ ភិក្ខុនោះ សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ១ទៀត ដែល​បិទបាំង​ទុក​២ខែ។ បើ​កម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃត្រូវឲ្យ​ទ្វេមាសបរិវាស ដល់ភិក្ខុ មាន​ឈ្មោះ​ដូច្នេះ ចំពោះ​​អាបត្តិ១ទៀត ដែល​បិទបាំង​ទុក​២ខែ។ នេះជាពាក្យ​ផ្តៀងសង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូម​សង្ឃ​ស្តាប់​ខ្ញុំ ដ្បិតភិក្ខុនេះ មានឈ្មោះដូច្នេះ ត្រូវអាបត្តិសង្ឃា២ ហើយបិទបាំង​ទុក២ខែ។ ភិក្ខុនោះ មាន​សេចក្តី​ត្រិះរិះ ដូច្នេះថា អាត្មាអញ ត្រូវអាបត្តិ​សង្ឃាទិសេស​២ ហើយបិទបាំង​ទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាស​បរិវាស​នឹង​សង្ឃ ចំពោះ​អាបត្តិ១ ដែល​បិទបាំង​ទុក២ខែ។ ឥឡូវ ភិក្ខុនោះ បានសូម​ទ្វេមាសបរិវាស​នឹង​សង្ឃ ចំពោះ​អាបត្តិ១ ដែល​បិទបាំង​ទុក​២ខែ។ សង្ឃក៏បាន​ឲ្យ​ទ្វេមាស​បរិវាស ដល់ភិក្ខុនោះ ចំពោះ​អាបត្តិ១ ដែល​បិទបាំងទុក២ខែ។ កាល​ដែលភិក្ខុនោះ កំពុង​នៅ​បរិវាស ក៏មានសេចក្តី​ខ្មាសបាប​ចុះស៊ុប (ក្នុងចិត្ត) ថា អាត្មាអញ ត្រូវអាបត្តិ​សង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាត្មាអញ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិ​សង្ឃាទិសេស​២ ហើយបិទបាំង​ទុក២ខែ បើ​ដូច្នោះ មានតែអាត្មាអញ សូមទ្វេ​មាស​បរិវាស​នឹងសង្ឃ ចំពោះ​អាបត្តិ១ ដែល​បិទបាំង​ទុក២ខែ អាត្មាអញ ក៏បានសូម​ទ្វេមាស​បរិវាស​នឹងសង្ឃ ចំពោះ​អាបត្តិ១ ដែល​បិទបាំង​ទុក​២ខែ។ សង្ឃ​ក៏បាន​ឲ្យទ្វេមាសបរិវាស ដល់​អាត្មា​អញ ចំពោះ​អាបត្តិ១ ដែល​បិទបាំងទុក២ខែ។ កាលដែល​អាត្មា​អញ កំពុងនៅបរិវាស ក៏មាន​សេចក្តី​ខ្មាសបាប​ចុះ​ស៊ុប (ក្នុងចិត្ត)ថា បើដូច្នោះ​ មានតែអាត្មាអញ សូមទ្វេមាសបរិវាស នឹងសង្ឃ ចំពោះ​អាបត្តិ​១ទៀត ដែល​បិទបាំងទុក២ខែ។ ឥឡូវ ភិក្ខុនោះ សូម​ទ្វេមាសបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ១ទៀត ដែល​បិទបាំង​ទុក​២ខែ។ សង្ឃក៏បានឲ្យទ្វេមាស​បរិវាស ដល់ភិក្ខុ មានឈ្មោះដូច្នេះ ចំពោះ​អាបត្តិ១ទៀត ដែល​បិទបាំង​ទុក​២ខែ។ ការឲ្យទ្វេមាស​បរិវាស ដល់ភិក្ខុ មានឈ្មោះដូច្នេះ ចំពោះ​អាបត្តិ១ទៀត ដែល​បិទបាំង​ទុក​២ខែ គាប់ចិត្ត​ដល់​លោក​​ដ៏មាន​អាយុ​អង្គណា លោកដ៏មានអាយុអង្គនោះ គប្បី​ស្ងៀម បើមិនគាប់ចិត្ត​ដល់លោក​ដ៏មាន​អាយុ​អង្គណា​ទេ លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំពោលសេចក្តីនេះ ជា​គំរប់​ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់បីដងផង។បេ។ សង្ឃបានឲ្យទ្វេមាសបរិវាស ដល់ភិក្ខុ មានឈ្មោះដូច្នេះ ចំពោះ​អាបត្តិ១ទៀត ដែល​បិទបាំង​ទុក​២ខែហើយ ការ​ឲ្យនោះ គាប់​ចិត្ត​​ដល់​សង្ឃ ព្រោះ​ហេតុនោះ បានជា​សង្ឃ​ស្ងៀម។ ខ្ញុំសូមចាំសេចក្តីនេះទុក ដោយ​អាការ​ស្ងៀម​យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ នៅបរិវាស​២ខែ ព្រោះអាស្រ័យ​អាបត្តិនោះ។

[៤៤៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយ​បិទ​បាំង​​ទុក២ខែ។ ភិក្ខុនោះ ក៏មាន​សេចក្តី​ត្រិះរិះ ដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយ​បិទបាំង​ទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ១ ដែល​បិទបាំង​ទុក២ខែ។ ភិក្ខុនោះ សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ១ ដែល​បិទបាំង​ទុក​២ខែ។ សង្ឃក៏បាន​ឲ្យ​ទ្វេមាស​បរិវាស ដល់ភិក្ខុនោះ ចំពោះ​អាបត្តិ១ ដែល​បិទបាំងទុក២ខែ។ កាល​ដែលភិក្ខុនោះ កំពុង​នៅ​បរិវាស ក៏មានសេចក្តី​ខ្មាសបាបចុះស៊ុប (ក្នុងចិត្ត) ថា អាត្មាអញ ត្រូវ​អាបត្តិ​​សង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាត្មាអញនោះ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អាត្មា​អញ ត្រូវអាបត្តិ​សង្ឃាទិសេស​២ ហើយបិទបាំង​ទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមទ្វេ​មាស​បរិវាស​នឹងសង្ឃ ចំពោះ​អាបត្តិ១ ដែល​បិទបាំង​ទុក២ខែ អាត្មាអញនោះ ក៏បានសូម​ទ្វេមាស​បរិវាស​នឹងសង្ឃ ចំពោះ​អាបត្តិ១ ដែល​បិទបាំង​ទុក​២ខែ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់​អាត្មា​អញនោះ ចំពោះ​អាបត្តិ១ ដែល​បិទបាំងទុក២ខែ កាលដែលអាត្មាអញនោះ កំពុងនៅបរិវាស ក៏​មាន​​សេចក្តី​ខ្មាសបាប​ចុះ​ស៊ុប (ក្នុងចិត្ត)ថា បើដូច្នោះ​ មានតែអាត្មាអញ សូមទ្វេមាសបរិវាស នឹង​សង្ឃ ចំពោះ​អាបត្តិ​១ទៀត ដែល​បិទបាំងទុក២ខែ។ ភិក្ខុនោះ សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ១ទៀត ដែល​បិទបាំង​ទុក​២ខែ។ សង្ឃក៏បានឲ្យ​ទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះ​​អាបត្តិ​១ទៀត ដែល​បិទបាំង​ទុក​២ខែ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ នៅបរិវាស២ខែ ព្រោះ​អាស្រ័យ​អាបត្តិនោះ។

[៤៥០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទ​បាំង​​ទុក២ខែ (ភិក្ខុនោះ) ដឹងអាបត្តិ១ មិនដឹងអាបត្តិ១។ ភិក្ខុនោះដឹងអាបត្តិណា ក៏សូម​ទ្វេមាស​បរិវាសនឹងសង្ឃ ចំពោះអាបត្តិនោះ ដែលបិទបាំងទុក២ខែ។ សង្ឃក៏ឲ្យទ្វេមាសបរិវាស ដល់​ភិក្ខុ​នោះ ចំពោះ​អាបត្តិនោះ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ កំពុងនៅបរិវាស ក៏ស្រាប់តែដឹង​អាបត្តិ​១ទៀត។ ភិក្ខុនោះ មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទ​បាំងទុក២ខែ តែបានដឹងអាបត្តិ១ មិនបានដឹងអាបត្តិ១ អាត្មាអញនោះ ដឹងអាបត្តិណា ក៏បាន​សូម​ទ្វេមាសបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិនោះ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យ​ទ្វេមាសបរិវាស ដល់អាត្មាអញនោះ ចំពោះ​អាបត្តិនោះ ដែលបិទបាំងទុក២ខែហើយ អាត្មាអញនោះ កំពុង​នៅបរិវាស ក៏ស្រាប់តែដឹង​អាបត្តិ១ទៀត បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាស នឹងសង្ឃ ចំពោះ​អាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ សង្ឃក៏បានឲ្យ​ទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះ​អាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ នៅបរិវាស២ខែ ព្រោះ​អាស្រ័យ​អាបត្តិនោះ។

[៤៥១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទ​បាំង​​ទុក២ខែ (ភិក្ខុនោះ) រលឹកបានតែអាបត្តិ១ អាបត្តិ១ទៀត រលឹកមិនបាន។ ភិក្ខុនោះ រលឹកបាន​អាបត្តិ​ណា ក៏សូម​ទ្វេមាស​បរិវាសនឹងសង្ឃ ចំពោះអាបត្តិនោះ ដែលបិទបាំងទុក២ខែ។ សង្ឃ​ក៏​ឲ្យទ្វេ​មាសបរិវាស ដល់​ភិក្ខុ​នោះ ចំពោះ​អាបត្តិនោះ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ កំពុង​នៅ​បរិវាស ក៏ស្រាប់តែរលឹកឃើញ​អាបត្តិ​១ទៀត។ ភិក្ខុនោះ មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទ​បាំងទុក២ខែ អាត្មាអញ រលឹកបានតែអាបត្តិ១ អាបត្តិ១ទៀត រលឹកមិនបាន អាត្មាអញនោះ រលឹកបានអាបត្តិណា ក៏​សូម​ទ្វេមាសបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ​នោះ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យ​ទ្វេមាសបរិវាស ដល់អាត្មាអញនោះ ចំពោះ​អាបត្តិ​នោះ បិទបាំងទុក២ខែ។ អាត្មាអញនោះ កំពុង​នៅបរិវាស ក៏ស្រាប់តែរលឹកឃើញ​អាបត្តិ១ទៀត បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាស នឹងសង្ឃ ចំពោះ​អាបត្តិ១ទៀត ដែល​បិទបាំង​ទុក​២ខែ។ ភិក្ខុនោះ ក៏សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ សង្ឃ​ក៏បានឲ្យ​ទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះ​អាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ នៅបរិវាស២ខែ ព្រោះ​អាស្រ័យ​អាបត្តិនោះ។

[៤៥២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទ​បាំង​​ទុក២ខែ អាបត្តិ១ឥតមានសង្ស័យទេ សង្ស័យតែក្នុងអាបត្តិ១។ ភិក្ខុនោះ ឥតមានសង្ស័យ​ក្នុងអាបត្តិណា ក៏សូម​ទ្វេមាស​បរិវាសនឹងសង្ឃ ចំពោះអាបត្តិនោះ ដែលបិទបាំងទុក២ខែ។ សង្ឃក៏ឲ្យទ្វេមាសបរិវាស ដល់​ភិក្ខុ​នោះ ចំពោះ​អាបត្តិនោះ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ កំពុងនៅបរិវាស ក៏ស្រាប់តែអស់សេចក្តីសង្ស័យ ក្នុង​អាបត្តិ​១ទៀត។ ភិក្ខុនោះ មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទ​បាំងទុក២ខែ អាបត្តិ១ ឥតមានសង្ស័យ​ទេ សង្ស័យ​តែក្នុងអាបត្តិ១ អាត្មាអញ ឥតមានសេចក្តីសង្ស័យ ក្នុងអាបត្តិណា ក៏​សូម​ទ្វេមាស​បរិវាស​នឹងសង្ឃ ចំពោះ​អាបត្តិនោះ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យ​ទ្វេមាសបរិវាស ដល់​អាត្មាអញនោះ ចំពោះ​អាបត្តិនោះ ដែលបិទបាំងទុក២ខែ អាត្មាអញនោះ កំពុង​នៅបរិវាស ក៏ស្រាប់​តែអស់សេចក្តីសង្ស័យ ក្នុង​អាបត្តិ១ទៀត បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាស​បរិវាស នឹងសង្ឃ ចំពោះ​អាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ ក៏សូមទ្វេមាសបរិវាស​នឹងសង្ឃ ចំពោះ​អាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ សង្ឃក៏ឲ្យ​ទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះ​អាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ នៅបរិវាស២ខែ ព្រោះ​អាស្រ័យ​អាបត្តិនោះ។

[៤៥៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទ​បាំង​​ទុក២ខែ អាបត្តិ១ ភិក្ខុដឹងហើយ បិទបាំងទុក អាបត្តិ១ ភិក្ខុមិនដឹង ហើយបិទបាំងទុក។ ភិក្ខុ​នោះ ក៏សូម​ទ្វេមាស​បរិវាសនឹងសង្ឃ ចំពោះអាបត្តិនោះ ដែលបិទបាំងទុក២ខែ។ សង្ឃក៏បាន​ឲ្យ​ទ្វេមាសបរិវាស ដល់​ភិក្ខុ​នោះ ចំពោះ​អាបត្តិនោះ ដែលបិទបាំងទុក២ខែ។ កាលភិក្ខុនោះ កំពុង​នៅ​បរិវាស ក៏ស្រាប់តែមានភិក្ខុដទៃ ជាពហុស្សុត ចេះចាំគម្ពីរនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់​មាតិកា ជាបណ្ឌិត វាងវៃ មានប្រាជ្ញា មានសេចក្តីខ្មាសបាប ជាអ្នកមានសេចក្តីរអែង និងមាន​សេចក្តីប្រាថ្នានូវសិក្ខា បានមកដល់។ ភិក្ខុនោះ ក៏សួរយ៉ាងនេះថា ម្នាលអាវុសោ ភិក្ខុនេះ ត្រូវ​អាបត្តិអ្វី នៅបរិវាស ចំពោះអាបត្តិអ្វី។ ពួកភិក្ខុនោះ ពោលយ៉ាងនេះថា ម្នាលអាវុសោ​ ភិក្ខុនេះ ត្រូវ​អាបត្តិ​សង្ឃាទិសេស២ ហើយបិទ​បាំងទុក២ខែ តែអាបត្តិ១ ភិក្ខុនោះដឹង ហើយបិទបាំងទុក អាបត្តិ១ ភិក្ខុនោះ មិនដឹង ហើយបិទបាំងទុក ភិក្ខុនោះ បាន​សូម​ទ្វេមាសបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិទាំងនោះ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យ​ទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះ​អាបត្តិទាំងនោះ ដែលបិទបាំងទុក២ខែ ម្នាលអាវុសោ ភិក្ខុនេះ ត្រូវអាបត្តិទាំងនោះ ឥឡូវ ភិក្ខុនេះ ​នៅ​បរិវាស ចំពោះអាបត្តិទាំងនោះ។ ភិក្ខុនោះ ពោលយ៉ាងនេះថា ម្នាលអាវុសោ អាបត្តិណា ដែល​ភិក្ខុនោះដឹង ហើយបិទបាំងទុក ការឲ្យបរិវាស ចំពោះ​អាបត្តិនោះ ឈ្មោះថាប្រកបដោយធម៌ ដុះឡើងតាមសភាវធម៌ ម្នាលអាវុសោ ម្យ៉ាងទៀត អាបត្តិណា ដែលភិក្ខុមិនដឹង ហើយបិទបាំង​ទុក ការឲ្យបរិវាស ចំពោះ​អាបត្តិនោះ ឈ្មោះថា មិនប្រកបដោយធម៌ មិនបានដុះឡើង​ ព្រោះមិនត្រូវ​តាមសភាវធម៌ ម្នាលអាវុសោ ភិក្ខុគួរដល់មានត្ត ចំពោះ​អាបត្តិនេះឯង។

[៤៥៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទ​បាំង​​ទុក២ខែ អាបត្តិ១ ភិក្ខុរលឹកបាន ហើយបិទបាំងទុក អាបត្តិ១ ភិក្ខុរលឹកមិនបាន ហើយ​បិទ​បាំង​ទុក។ ភិក្ខុ​នោះ ក៏សូម​ទ្វេមាស​បរិវាសនឹងសង្ឃ ចំពោះអាបត្តិនោះ ដែលបិទបាំងទុក២ខែ។ សង្ឃក៏​ឲ្យ​ទ្វេមាសបរិវាស ដល់​ភិក្ខុ​នោះ ចំពោះ​អាបត្តិនោះ ដែលបិទបាំងទុក២ខែ។ កាលភិក្ខុនោះ កំពុង​នៅ​បរិវាស ក៏ស្រាប់តែមានភិក្ខុដទៃ ជាពហុស្សុត ចេះចាំគម្ពីរនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់​វិន័យ ទ្រទ្រង់​មាតិកា ជាបណ្ឌិត វាងវៃ មានប្រាជ្ញា ជាអ្នកមានសេចក្តីខ្មាសបាប ជាអ្នក​មាន​សេចក្តី​រអែង និងមាន​សេចក្តីប្រាថ្នានូវសិក្ខា បានមកដល់។ ភិក្ខុនោះ សួរយ៉ាងនេះថា ម្នាលអាវុសោ ភិក្ខុ​នេះ ត្រូវ​អាបត្តិអ្វី ភិក្ខុនោះ នៅបរិវាស ចំពោះអាបត្តិអ្វី។ ពួកភិក្ខុនោះ ពោលយ៉ាងនេះថា ម្នាល​អាវុសោ​ ភិក្ខុនេះ ត្រូវ​អាបត្តិ​សង្ឃាទិសេស២ ហើយបិទ​បាំងទុក២ខែ អាបត្តិ១ ភិក្ខុនោះរលឹកបាន ហើយបិទបាំងទុក អាបត្តិ១ ភិក្ខុនោះ រលឹកមិនបាន ហើយបិទបាំងទុក ភិក្ខុនោះ បាន​សូម​ទ្វេមាស​បរិវាស​នឹងសង្ឃ ចំពោះ​អាបត្តិទាំងនោះ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យ​ទ្វេមាសបរិវាស ដល់​ភិក្ខុនោះ ចំពោះ​អាបត្តិទាំងនោះ ដែលបិទបាំងទុក២ខែ ម្នាលអាវុសោ ភិក្ខុនេះ ត្រូវ​អាបត្តិ​ទាំងនោះ ឥឡូវ ភិក្ខុនេះ ​នៅ​បរិវាស ចំពោះអាបត្តិទាំងនោះ។ ភិក្ខុនោះ ពោលយ៉ាងនេះថា ម្នាល​អាវុសោ អាបត្តិណា ដែល​ភិក្ខុរលឹកបាន ហើយបិទបាំងទុក ការឲ្យបរិវាស ចំពោះ​អាបត្តិនោះ ឈ្មោះថា ប្រកបដោយធម៌ ដុះឡើងតាមសភាវធម៌ ម្នាលអាវុសោ ម្យ៉ាងទៀត អាបត្តិណា ដែល​ភិក្ខុរលឹកមិនបាន ហើយបិទបាំង​ទុក ការឲ្យបរិវាស ចំពោះ​អាបត្តិនោះ ឈ្មោះថា មិន​ប្រកប​ដោយធម៌ មិនដុះឡើង​ ព្រោះមិនត្រូវ​តាមសភាវធម៌ ម្នាលអាវុសោ ភិក្ខុគួរដល់មានត្ត ចំពោះ​អាបត្តិនេះឯង។

[៤៥៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទ​បាំង​​ទុក២ខែ អាបត្តិ១ ភិក្ខុឥតមានសេចក្តីសង្ស័យ បិទបាំងទុក អាបត្តិ១ ភិក្ខុមានសេចក្តី​សង្ស័យ ហើយបិទបាំងទុក។ ឥឡូវ ភិក្ខុ​នោះ សូម​ទ្វេមាស​បរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ ដែល​បិទ​បាំងទុក២ខែ។ សង្ឃក៏បាន​ឲ្យ​ទ្វេមាសបរិវាស ដល់​ភិក្ខុ​នោះ ចំពោះ​អាបត្តិទាំងនោះ ដែលបិទ​បាំងទុក២ខែ។ កាលភិក្ខុនោះ កំពុង​នៅ​បរិវាស ក៏ស្រាប់តែមានភិក្ខុដទៃ ជាពហុស្សុត ចេះចាំក្នុង​គម្ពីរនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់​មាតិកា ជាបណ្ឌិត វាងវៃ មានប្រាជ្ញា ជាអ្នក​មាន​សេចក្តី​ខ្មាសបាប ជាអ្នកមានសេចក្តីរអែង និងមាន​សេចក្តីប្រាថ្នានូវសិក្ខា បានមកដល់។ ភិក្ខុនោះ សួរយ៉ាងនេះថា ម្នាលអាវុសោ ភិក្ខុនេះ ត្រូវ​អាបត្តិអ្វី ភិក្ខុនេះ នៅបរិវាស ចំពោះអាបត្តិអ្វី។ ពួក​ភិក្ខុ​នោះ ពោលយ៉ាងនេះថា ម្នាលអាវុសោ​ ភិក្ខុនេះ ត្រូវ​អាបត្តិ​សង្ឃាទិសេស២ ហើយបិទ​បាំងទុក​២​ខែ អាបត្តិ១ ភិក្ខុនោះ ឥតមានសេចក្តីសង្ស័យ ហើយបិទបាំងទុក អាបត្តិ១ ភិក្ខុនោះ មានសេចក្តី​សង្ស័យ ហើយបិទបាំងទុក ភិក្ខុនោះ ​សូម​ទ្វេមាសបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិទាំងនោះ ដែល​បិទបាំងទុក២ខែ សង្ឃក៏បានឲ្យ​ទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះ​អាបត្តិទាំងនោះ ដែល​បិទ​បាំង​ទុក២ខែ ម្នាលអាវុសោ ភិក្ខុនេះ ត្រូវអាបត្តិទាំងនោះ ឥឡូវ ភិក្ខុនេះ ​នៅ​បរិវាស ចំពោះ​អាបត្តិ​ទាំង​នោះ។ ភិក្ខុនោះ ពោលយ៉ាងនេះថា ម្នាលអាវុសោ អាបត្តិណា ដែល​ភិក្ខុគ្មាន​សេចក្តីសង្ស័យ ហើយបិទបាំងទុក ការឲ្យបរិវាស ចំពោះ​អាបត្តិនោះ ឈ្មោះថា ប្រកបដោយធម៌ ដុះឡើង​តាម​សភាវធម៌ ម្នាលអាវុសោ ម្យ៉ាងទៀត អាបត្តិណា ដែលភិក្ខុមានសេចក្តីសង្ស័យ ហើយបិទបាំង​ទុក ការឲ្យបរិវាស ចំពោះ​អាបត្តិនោះ ឈ្មោះថា មិនប្រកបដោយធម៌ មិនបានដុះឡើង​ ព្រោះមិនត្រូវ​តាមសភាវធម៌ ម្នាលអាវុសោ ភិក្ខុគួរដល់មានត្ត ចំពោះ​អាបត្តិនេះឯង។

[៤៥៦] សម័យនោះ ភិក្ខុ១រូបត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក​២ខែ។ ភិក្ខុនោះ មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក​២ខែ បើដូច្នោះ មានតែអាត្មាអញ សូមឯកមាសបរិវាស (បរិវាស១ខែ) នឹងសង្ឃ ចំពោះ​អាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ ក៏សូមឯកមាសបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិទាំង២ ដែល​បិទ​បាំង​ទុក២ខែ។ សង្ឃក៏បានឲ្យឯកមាសបរិវាស ដល់ភិក្ខុនោះ ចំពោះ​អាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ កាលភិក្ខុនោះ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាប ចុះស៊ុប (ក្នុងចិត្ត)ថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាត្មាអញនោះ ក៏មាន​សេចក្តីត្រិះរិះ​ដូច្នេះថា អាត្មាអញ ត្រូវអាបត្តិ​សង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមឯកមាសបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិទាំង២ ដែលបិទបាំងទុក២ខែ អាត្មាអញ ក៏បានសូមឯកមាសបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិទាំង២ ដែល​បិទ​បាំង​ទុក២ខែ សង្ឃក៏បានឲ្យឯកមាសបរិវាស ដល់អាត្មាអញនោះ ចំពោះ​អាបត្តិទាំង២ ដែលបិទបាំងទុក២ខែ កាលអាត្មាអញនោះ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាប ចុះស៊ុប (ក្នុងចិត្ត)ថា បើដូច្នោះ មានតែអាត្មាអញ សូមមាសបរិវាស១ទៀតនឹងសង្ឃ ចំពោះ​អាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ បានប្រាប់ដល់​ភិក្ខុទាំងឡាយថា ម្នាលអាវុសោ ខ្ញុំត្រូវអាបត្តិសង្ឃាទិសេស២ ហើយ​បិទ​បាំង​ទុក​២ខែ ខ្ញុំនោះ មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយ​បិទ​បាំង​ទុក​២ខែ បើដូច្នោះ មានតែអាត្មាអញ សូមឯកមាសបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិទាំង២ ដែលបិទបាំងទុក២ខែ ខ្ញុំនោះ ក៏បានសូមឯកមាសបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិទាំង២ ដែល​បិទ​បាំង​ទុក២ខែ សង្ឃក៏បានឲ្យឯកមាសបរិវាស ដល់ខ្ញុំនោះ ចំពោះ​អាបត្តិទាំង២ ដែល​បិទ​បាំង​ទុក​២​ខែ ខ្ញុំនោះ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាប ចុះស៊ុប (ក្នុងចិត្ត)ថា អាត្មាអញ ត្រូវអាបត្តិ​សង្ឃាទិសេស​២ ហើយបិទបាំងទុក២ខែ អាត្មាអញនោះ មាន​សេចក្តីត្រិះរិះ​ដូច្នេះថា អាត្មាអញ ត្រូវអាបត្តិ​សង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូម​ឯកមាស​បរិវាស​នឹងសង្ឃ ចំពោះ​អាបត្តិទាំង២ ដែលបិទបាំងទុក២ខែ ខ្ញុំនោះ បានសូម​ឯកមាស​បរិវាស​នឹងសង្ឃ ចំពោះ​អាបត្តិទាំង២ ដែល​បិទ​បាំង​ទុក២ខែ សង្ឃក៏បានឲ្យឯកមាសបរិវាស ដល់ខ្ញុំនោះ ចំពោះ​អាបត្តិទាំង២ ដែលបិទបាំងទុក២ខែ កាលខ្ញុំនោះ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាប ចុះស៊ុប (ក្នុងចិត្ត)ថា បើដូច្នោះ មានតែអាត្មាអញ សូមមាសបរិវាស១ទៀតនឹងសង្ឃ ចំពោះ​អាបត្តិ​ទាំង២ ដែលបិទបាំងទុក២ខែ តើខ្ញុំត្រូវប្រតិបត្តិដូចម្តេចទៅ។ ភិក្ខុទាំងនោះ ក៏នាំយកសេចក្តីនុ៎ះ ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃ​ចូរឲ្យមាសបរិវាស១ទៀត ដល់ភិក្ខុនោះ ចំពោះ​អាបត្តិទាំង២ ដែលបិទបាំងទុក២ខែចុះ។

[៤៥៧] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវឲ្យ​ភិក្ខុនោះ ចូល​​ទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង ថ្វាយបង្គំ​បាទាភិក្ខុចាស់ទាំងឡាយ រួច​អង្គុយ​ច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន ខ្ញុំត្រូវ​អាបត្តិ​សង្ឃាទិសេស​២ ហើយបិទបាំងទុក២ខែ ខ្ញុំនោះ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ត្រូវអាបត្តិ​សង្ឃាទិសេស​២ ហើយបិទបាំង​ទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូម​ឯកមាសបរិវាស​នឹងសង្ឃ ចំពោះ​អាបត្តិទាំង២ ដែល​បិទបាំង​ទុក២ខែ ខ្ញុំនោះ ក៏បានសូម​ឯកមាស​បរិវាស​នឹងសង្ឃ ចំពោះ​អាបត្តិទាំង២ ដែល​បិទបាំង​ទុក​២ខែ សង្ឃក៏បានឲ្យឯកមាសបរិវាស ដល់ខ្ញុំនោះ ចំពោះ​​អាបត្តិទាំង២ ដែល​បិទបាំងទុក២ខែ កាលខ្ញុំនោះ កំពុងនៅបរិវាស ក៏មានសេចក្តី​ខ្មាស​បាប ​ចុះ​ស៊ុប (ក្នុងចិត្ត) ថា អាត្មាអញ ត្រូវអាបត្តិ​សង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាត្មាអញនោះ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំង​ទុក២ខែ បើ​ដូច្នោះ មានតែអាត្មាអញ សូមឯកមាស​បរិវាសនឹងសង្ឃ ចំពោះ​អាបត្តិទាំង២ ដែល​បិទបាំង​ទុក២​ខែ ខ្ញុំនោះ ​ក៏បានសូមឯកមាស​បរិវាស​នឹងសង្ឃ ចំពោះ​អាបត្តិទាំង២ ដែល​បិទបាំង​ទុក​២ខែ សង្ឃ​ក៏​បានឲ្យឯកមាស​បរិវាស ដល់ខ្ញុំនោះ ចំពោះ​អាបត្តិទាំង២ ដែល​បិទបាំងទុក២ខែ កាលខ្ញុំ​នោះ កំពុងនៅបរិវាស ក៏មាន​សេចក្តី​ខ្មាសបាប ចុះស៊ុប (ក្នុងចិត្ត)ថា បើដូច្នោះ​ មានតែអាត្មាអញ សូមមាសបរិវាស១ទៀត នឹងសង្ឃ ចំពោះ​អាបត្តិទាំង២ ដែល​បិទបាំងទុក២ខែ បពិត្រព្រះ​សង្ឃ​ដ៏ចំរើន ឥឡូវ ខ្ញុំនោះ សូមមាសបរិវាស​១ទៀតនឹងសង្ឃ ចំពោះ​អាបត្តិទាំង២ ដែលបិទបាំងទុក​២ខែ។ ភិក្ខុនោះ ត្រូវសូម​ជា​គំរប់ពីរដងផង ត្រូវសូម​ជា​គំរប់​បី​ដងផង។

[៤៥៨] ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់​ខ្ញុំ ដ្បិតភិក្ខុនេះ មានឈ្មោះដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ។ ភិក្ខុនោះ ក៏មាន​សេចក្តី​ត្រិះរិះ ដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំង​ទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមឯកមាសបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិទាំង២ ដែល​បិទបាំង​ទុក២ខែ។ ភិក្ខុនោះ ក៏បានសូមឯកមាសបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិទាំង២ ដែល​បិទបាំង​ទុក​២ខែ។ សង្ឃក៏បាន​ឲ្យ​ឯកមាស​បរិវាស ដល់ភិក្ខុនោះ ចំពោះ​អាបត្តិទាំង២ ដែល​បិទបាំងទុក២ខែ។ កាល​ភិក្ខុនោះ កំពុង​នៅ​បរិវាស ក៏មានសេចក្តី​ខ្មាសបាប ចុះស៊ុប (ក្នុងចិត្ត) ថា អាត្មាអញ ត្រូវអាបត្តិ​សង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាត្មាអញនោះ មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិ​សង្ឃាទិសេស​២ ហើយបិទបាំង​ទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូម​ឯក​មាស​បរិវាស​នឹងសង្ឃ ចំពោះ​អាបត្តិទាំង២ ដែល​បិទបាំង​ទុក២ខែ អាត្មាអញនោះ ក៏បានសូម​ឯកមាស​បរិវាស​នឹងសង្ឃ ចំពោះ​អាបត្តិទាំង២ ដែល​បិទបាំង​ទុក​២ខែ សង្ឃក៏បានឲ្យ​ឯកមាស​បរិវាស ដល់​អាត្មា​អញ ចំពោះ​អាបត្តិទាំង២ ដែល​បិទបាំងទុក២ខែ កាលអាត្មាអញនោះ កំពុង​នៅ​បរិវាស ក៏មាន​សេចក្តី​ខ្មាសបាប ​ចុះ​ស៊ុប (ក្នុងចិត្ត)ថា បើដូច្នោះ​ មានតែអាត្មាអញ សូមមាស​បរិវាស​១ទៀត នឹងសង្ឃ ចំពោះ​អាបត្តិទាំង២ ដែល​បិទបាំងទុក២ខែ។ ឥឡូវ ភិក្ខុនោះ មកសូម​មាសបរិវាស១ទៀតនឹងសង្ឃ ចំពោះ​អាបត្តិទាំង២ ដែល​បិទបាំង​ទុក​២ខែ។ បើ​កម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីឲ្យមាសបរិវាស១ទៀត ដល់ភិក្ខុ មាន​ឈ្មោះ​ដូច្នេះ ចំពោះ​​អាបត្តិទាំង​២ ដែល​បិទបាំង​ទុក​២ខែចុះ។ នេះជាពាក្យ​ផ្តៀងសង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូម​សង្ឃ​ស្តាប់​ខ្ញុំ ដ្បិតភិក្ខុនេះ មានឈ្មោះដូច្នេះ ត្រូវអាបត្តិសង្ឃា២ ហើយបិទបាំង​ទុក២ខែ។ ភិក្ខុនោះ ក៏មាន​សេចក្តី​ត្រិះរិះ ដូច្នេះថា អាត្មាអញ ត្រូវអាបត្តិ​សង្ឃាទិសេស​២ ហើយបិទបាំង​ទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមឯកមាស​បរិវាស​នឹង​សង្ឃ ចំពោះ​អាបត្តិទាំង២ ដែល​បិទបាំង​ទុក២ខែ។ ភិក្ខុនោះ ក៏បានសូមឯកមាសបរិវាស​នឹង​សង្ឃ ចំពោះ​អាបត្តិទាំង២ ដែល​បិទបាំង​ទុក​២ខែ។ សង្ឃក៏បាន​ឲ្យឯកមាស​បរិវាស ដល់ភិក្ខុនោះ ចំពោះ​អាបត្តិទាំង២ ដែល​បិទបាំងទុក២ខែ។ កាល​ភិក្ខុនោះ កំពុង​នៅ​បរិវាស ក៏មានសេចក្តី​ខ្មាសបាប ​ចុះស៊ុប (ក្នុងចិត្ត) ថា អាត្មាអញ ត្រូវអាបត្តិ​សង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាត្មាអញនោះ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិ​សង្ឃាទិសេស​២ ហើយបិទបាំង​ទុក២ខែ បើ​ដូច្នោះ មានតែអាត្មាអញ សូមឯក​មាស​បរិវាស​នឹងសង្ឃ ចំពោះ​អាបត្តិទាំង២ ដែល​បិទបាំង​ទុក២ខែ អាត្មាអញនោះ ក៏បានសូមឯកមាស​បរិវាស​នឹងសង្ឃ ចំពោះ​អាបត្តិទាំង២ ដែល​បិទបាំង​ទុក​២ខែ សង្ឃ​ក៏បាន​ឲ្យឯកមាសបរិវាស ដល់​អាត្មា​អញ ចំពោះ​អាបត្តិទាំង២ ដែល​បិទបាំងទុក២ខែ កាល​អាត្មា​អញ កំពុងនៅបរិវាស ក៏មាន​សេចក្តី​ខ្មាសបាប ​ចុះ​ស៊ុប (ក្នុងចិត្ត)ថា បើដូច្នោះ​ មានតែអាត្មាអញ សូមមាសបរិវាស១ទៀត នឹងសង្ឃ ចំពោះ​អាបត្តិទាំង២ ដែល​បិទបាំងទុក២ខែ។ ឥឡូវ ភិក្ខុនោះ មកសូម​មាសបរិវាស១ទៀត​នឹង​សង្ឃ ចំពោះ​អាបត្តិទាំង២ ដែល​បិទបាំង​ទុក​២ខែ។ ឥឡូវ សង្ឃឲ្យមាស​បរិវាស១ទៀត ដល់ភិក្ខុ មានឈ្មោះដូច្នេះ ចំពោះ​អាបត្តិទាំង២ ដែល​បិទបាំង​ទុក​២ខែ។ កិរិយាឲ្យមាស​បរិវាស១ទៀត ដល់​ភិក្ខុ មានឈ្មោះដូច្នេះ ចំពោះ​អាបត្តិទាំង២ ដែល​បិទបាំង​ទុក​២ខែ គាប់ចិត្ត ​ដល់​លោក​​ដ៏មាន​អាយុ​អង្គណា លោកដ៏មានអាយុអង្គនោះ គួរ​ស្ងៀម មិនគាប់ចិត្ត ​ដល់លោក​ដ៏មាន​អាយុ​អង្គណា​ទេ លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំពោលសេចក្តីនេះ ជា​គំរប់​ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់បីដងផង។បេ។ សង្ឃបានឲ្យមាសបរិវាស១ទៀត ដល់ភិក្ខុ មាន​ឈ្មោះ​ដូច្នេះ ចំពោះ​អាបត្តិទាំង២ ដែល​បិទបាំង​ទុក​២ខែហើយ (ការ​ឲ្យមាសបរិវាសនោះ) គាប់​ចិត្ត​​ដល់​សង្ឃ ព្រោះ​ហេតុនោះ បានជា​សង្ឃ​ស្ងៀម។ ខ្ញុំសូមចាំសេចក្តីនេះទុក ដោយ​អាការ​ស្ងៀម​យ៉ាង​នេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ នៅបរិវាស​២ខែ ដោយរាប់យកខែខាងដើមផង។

[៤៥៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយ​បិទ​បាំង​ទុក​២ខែ។ ភិក្ខុនោះ មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ បានត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក​២ខែ បើដូច្នោះ គួរតែអាត្មាអញ សូមឯកមាសបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ​ទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ ក៏សូមឯកមាសបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិទាំង២ ដែល​បិទ​បាំង​ទុក២ខែ។ សង្ឃក៏ឲ្យឯកមាសបរិវាស ដល់ភិក្ខុនោះ ចំពោះ​អាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ កាលភិក្ខុនោះ កំពុងនៅបរិវាស មានសេចក្តីខ្មាសបាប ចុះស៊ុប (ក្នុងចិត្ត)ថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាត្មាអញនោះ ក៏មាន​សេចក្តីត្រិះរិះ​ដូច្នេះថា អាត្មាអញ ត្រូវអាបត្តិ​សង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ គួរតែអាត្មាអញ សូមឯកមាសបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិទាំង២ ដែលបិទបាំងទុក២ខែ អាត្មា​អញនោះ ក៏បានសូមឯកមាសបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិទាំង២ ដែល​បិទ​បាំង​ទុក២ខែ សង្ឃ​ក៏បាន​ឲ្យឯកមាសបរិវាស ដល់អាត្មាអញនោះ ចំពោះ​អាបត្តិទាំង២ ដែលបិទបាំងទុក២ខែ កាល​អាត្មាអញនោះ កំពុងនៅបរិវាស សេចក្តីខ្មាសបាប ក៏ចុះស៊ុប (ក្នុងចិត្ត)ថា បើដូច្នោះ គួរតែ​អាត្មា​អញ សូមមាសបរិវាស១ទៀតនឹងសង្ឃ ចំពោះ​អាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ ក៏សូមមាសបរិវាស១ទៀតនឹងសង្ឃ ចំពោះ​អាបត្តិទាំង២ ដែល​បិទ​បាំង​ទុក២ខែ។ សង្ឃក៏ឲ្យមាសបរិវាស១ទៀត ដល់ភិក្ខុនោះ ចំពោះ​អាបត្តិទាំង២ ដែល​បិទ​បាំង​ទុក​២​ខែ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ នៅបរិវាស២ខែ ដោយរាប់​យកខែខាងដើមផង។

[៤៦០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយ​បិទ​បាំង​ទុក​២ខែ តែភិក្ខុនោះ ដឹង១ខែ មិនដឹង១ខែ។ ភិក្ខុនោះដឹងខែណា ក៏សូមបរិវាសខែនោះ នឹង​សង្ឃ ចំពោះ​អាបត្តិ​ទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះដឹងខែណា សង្ឃក៏ឲ្យ​បរិវាស​ខែ​នោះ ដល់ភិក្ខុនោះ ចំពោះ​អាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ កំពុងនៅបរិវាស ក៏ស្រាប់តែ​ដឹង១ខែទៀត។ ភិក្ខុនោះ ក៏មាន​សេចក្តីត្រិះរិះ​ដូច្នេះថា អាត្មាអញ ត្រូវអាបត្តិ​សង្ឃាទិសេស២ ហើយ​បិទបាំងទុក២ខែ តែថា បានដឹង១ខែ មិនបានដឹង១ខែ អាត្មាអញនោះ បានដឹង​ខែណា ក៏​សូម​បរិវាស១ខែនោះនឹងសង្ឃ ចំពោះ​អាបត្តិទាំង២ ដែលបិទបាំងទុក២ខែ អាត្មា​អញ បានដឹងខែណា សង្ឃបាន​ឲ្យបរិវាស១ខែនោះ ដល់អាត្មាអញនោះ ចំពោះ​អាបត្តិទាំង២ ដែលបិទបាំងទុក២ខែ ​អាត្មាអញនោះ កំពុងនៅបរិវាស ក៏ស្រាប់តែដឹងខែ១ទៀត បើដូច្នោះ គួរតែ​អាត្មា​អញ សូមមាសបរិវាស១ខែទៀតនឹងសង្ឃ ចំពោះ​អាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុ​នោះ ក៏សូមមាសបរិវាស១ទៀតនឹងសង្ឃ ចំពោះ​អាបត្តិទាំង២ ដែល​បិទ​បាំង​ទុក២ខែ។ សង្ឃ​ក៏​ឲ្យ​មាសបរិវាស១ទៀត ដល់ភិក្ខុនោះ ចំពោះ​អាបត្តិទាំង២ ដែល​បិទ​បាំង​ទុក​២​ខែ។ ម្នាលភិក្ខុ​ទាំង​ឡាយ ត្រូវភិក្ខុនោះ នៅបរិវាស២ខែ ដោយរាប់​យកខែខាងដើមផង។

[៤៦១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយ​បិទ​បាំង​​ទុក​២ខែ តែរលឹកឃើញ១ខែ រលឹកមិនឃើញ១ខែ។ ភិក្ខុនោះរលឹកឃើញខែណា ក៏សូម​បរិវាស​១ខែនោះ នឹង​សង្ឃ ចំពោះ​អាបត្តិ​ទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុរលឹកឃើញខែណា សង្ឃក៏ឲ្យ​បរិវាស១​ខែ​នោះ ដល់ភិក្ខុនោះ ចំពោះ​អាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ កំពុងនៅបរិវាស ក៏ស្រាប់តែ​រលឹកឃើញ១ខែទៀត។ ភិក្ខុនោះ មាន​សេចក្តីត្រិះរិះ​ យ៉ាងនេះថា អាត្មា​អញ ត្រូវអាបត្តិ​សង្ឃាទិសេស២ ហើយ​បិទបាំងទុក២ខែ តែបានរលឹកឃើញ១ខែ រលឹក​មិនឃើញ១ខែ អាត្មាអញនោះ រលឹកឃើញ​ខែណា ក៏​សូម​បរិវាស១ខែនោះនឹងសង្ឃ ចំពោះ​អាបត្តិទាំង២ ដែលបិទបាំងទុក២ខែ អាត្មា​អញ រលឹកឃើញខែណា សង្ឃក៏បាន​ឲ្យ​បរិវាស​១ខែនោះ ដល់អាត្មាអញនោះ ចំពោះ​អាបត្តិទាំង២ ដែលបិទបាំងទុក២ខែ ​អាត្មាអញនោះ កំពុង​នៅបរិវាស ក៏ស្រាប់តែរលឹកឃើញខែ១ទៀត បើដូច្នោះ គួរតែ​អាត្មា​អញ សូម​បរិវាស​១ខែទៀត​នឹងសង្ឃ ចំពោះ​អាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុ​នោះ ក៏សូម​បរិវាស១ខែទៀតនឹងសង្ឃ ចំពោះ​អាបត្តិទាំង២ ដែល​បិទ​បាំង​ទុក២ខែ។ សង្ឃ​ក៏​បានឲ្យបរិវាស១ខែទៀត ដល់ភិក្ខុនោះ ចំពោះ​អាបត្តិទាំង២ ដែល​បិទ​បាំង​ទុក​២​ខែ។ ម្នាលភិក្ខុ​ទាំង​ឡាយ ត្រូវភិក្ខុនោះ នៅបរិវាស២ខែ ដោយរាប់​យកខែខាងដើមផង។

[៤៦២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយ​បិទ​បាំង​ទុក​២ខែ តែឥតមានសេចក្តីសង្ស័យ១ខែ មានសេចក្តីសង្ស័យ១ខែ។ ភិក្ខុនោះ ឥតមាន​សេចក្តី​សង្ស័យខែណា ក៏សូមបរិវាស១ខែនោះ នឹង​សង្ឃ ចំពោះ​អាបត្តិ​ទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ ឥតមានសេចក្តីសង្ស័យខែណា សង្ឃក៏ឲ្យ​បរិវាស១​ខែ​នោះ ដល់ភិក្ខុនោះ ចំពោះ​អាបត្តិ​ទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ កំពុងនៅបរិវាស ក៏ស្រាប់តែអស់សេចក្តីសង្ស័យក្នុង​ខែ១​ទៀត។ ភិក្ខុនោះ មាន​សេចក្តីត្រិះរិះ​ដូច្នេះថា អាត្មាអញ ត្រូវអាបត្តិ​សង្ឃាទិសេស២ ហើយ​បិទបាំង ទុក២ខែ តែឥតមានសេចក្តីសង្ស័យ១ខែ មានសេចក្តីសង្ស័យ១ខែ អាត្មាអញនោះ ឥតមានសេចក្តី​សង្ស័យ​ខែណា ក៏​សូម​បរិវាស១ខែនោះនឹងសង្ឃ ចំពោះ​អាបត្តិទាំង២ ដែលបិទបាំងទុក២ខែ អាត្មា​​អញ ឥតមានសេចក្តីសង្ស័យខែណា សង្ឃក៏​ឲ្យបរិវាស១ខែនោះ ដល់អាត្មាអញនោះ ចំពោះ​អាបត្តិទាំង២ ដែលបិទបាំងទុក២ខែ ​អាត្មាអញនោះ កំពុងនៅបរិវាស ក៏ស្រាប់តែអស់សេចក្តី​សង្ស័យ​ក្នុងខែ១ទៀត បើដូច្នោះ គួរតែ​អាត្មា​អញ សូមបរិវាស១ខែទៀតនឹងសង្ឃ ចំពោះ​អាបត្តិ​ទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុ​នោះ ក៏សូមបរិវាស១ខែទៀតនឹងសង្ឃ ចំពោះ​អាបត្តិទាំង២ ដែល​បិទ​បាំង​ទុក២ខែ។ សង្ឃ​ក៏​ឲ្យបរិវាស១ខែទៀត ដល់ភិក្ខុនោះ ចំពោះ​អាបត្តិទាំង២ ដែល​បិទ​បាំង​ទុក​២​ខែ។ ម្នាលភិក្ខុ​ទាំង​ឡាយ ត្រូវភិក្ខុនោះ នៅបរិវាស២ខែ ដោយរាប់​យកខែខាងដើមផង។

[៤៦៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយ​បិទ​បាំង​ទុក​២ខែ តែខែ១ ភិក្ខុដឹងហើយ បិទបាំងទុក ខែ១ទៀត ភិក្ខុមិនដឹង ហើយបិទបាំងទុក។ ភិក្ខុនោះ ក៏សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ សង្ឃក៏ឲ្យ​ទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះ​អាបត្តិ​ទាំង២ ដែលបិទបាំងទុក២ខែ។ កាលភិក្ខុនោះ កំពុង​នៅ​បរិវាស ក៏ស្រាប់តែមានភិក្ខុដទៃ ជាពហុស្សុត ចេះចាំក្នុងគម្ពីរនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ជាបណ្ឌិត ឆ្លៀវឆ្លាស មានប្រាជ្ញា មានសេចក្តីខ្មាសបាប មានសេចក្តីរអែង មានការប្រាថ្នានូវសិក្ខា បានមកដល់។ ភិក្ខុនោះសួរយ៉ាងនេះថា នែអាវុសោ ភិក្ខុនេះ ត្រូវ​អាបត្តិអ្វី ភិក្ខុនេះ នៅបរិវាស ចំពោះអាបត្តិអ្វី។ ភិក្ខុទាំងនោះ ឆ្លើយយ៉ាងនេះថា នែអាវុសោ ភិក្ខុនេះ ត្រូវ​អាបត្តិ​សង្ឃាទិសេស២ ហើយ​បិទបាំងទុក២ខែ តែខែ១ ភិក្ខុនោះដឹងហើយបិទបាំងទុក ខែ១ទៀត ភិក្ខុនោះ មិនដឹង ហើយបិទបាំងទុក ភិក្ខុនោះ បានសូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ​ទាំង​២ ដែលបិទបាំងទុក២ខែ សង្ឃក៏បាន​ឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះ​អាបត្តិ​ទាំង២ ដែលបិទបាំងទុក២ខែ នែអាវុសោ ភិក្ខុនេះ ត្រូវអាបត្តិទាំងនោះ ភិក្ខុនេះ នៅបរិវាស ចំពោះ​អាបត្តិទាំងនោះ។ ភិក្ខុជាបណ្ឌិតនោះ ក៏ពោលយ៉ាងនេះថា នែអាវុសោ ខែណា ដែលភិក្ខុដឹង ហើយបិទបាំងទុក ការឲ្យបរិវាស១ខែនោះ ឈ្មោះថាប្រកបដោយធម៌ ក៏ដុះឡើងតាមសភាវធម៌ នែអាវុសោ ម្យ៉ាងទៀត ខែណា ដែលភិក្ខុមិនដឹង ហើយបិទបាំងទុក ការឲ្យបរិវាស១ខែនោះ ឈ្មោះថា មិនប្រកបដោយធម៌ មិនដុះឡើង ព្រោះ​មិនត្រូវតាមសភាវធម៌ នែអាវុសោ ភិក្ខុគួរដល់​មានត្ត តែ១ខែនេះឯង។

[៤៦៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយ​បិទ​បាំង​ទុក​២ខែ តែខែ១ ភិក្ខុនោះរលឹកឃើញ ហើយបិទបាំងទុក ខែ១ទៀត ភិក្ខុនោះ រលឹកមិន​ឃើញ ហើយបិទបាំងទុក។ ភិក្ខុនោះ ក៏សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែល​បិទ​បាំងទុក២ខែ។ សង្ឃក៏ឲ្យ​ទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះ​អាបត្តិ​ទាំង២ ដែល​បិទ​បាំង​ទុក​២ខែ។ កាលភិក្ខុនោះ កំពុង​នៅ​បរិវាស ក៏ស្រាប់តែមានភិក្ខុដទៃ ជាពហុស្សុត ចេះចាំ​ក្នុង​គម្ពីរ​និកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ជាបណ្ឌិត ឆ្លៀវឆ្លាស មានប្រាជ្ញា មានសេចក្តី​ខ្មាស​បាប មានសេចក្តីរអែង មានការប្រាថ្នានូវសិក្ខា បានមកដល់។ ភិក្ខុជាបណ្ឌិតនោះ ក៏សួរ​យ៉ាង​នេះថា នែអាវុសោ ភិក្ខុនេះ ត្រូវ​អាបត្តិអ្វី ភិក្ខុនេះ នៅបរិវាស ចំពោះអាបត្តិអ្វី។ ភិក្ខុទាំងនោះ ឆ្លើយយ៉ាងនេះថា នែអាវុសោ ភិក្ខុនេះ ត្រូវ​អាបត្តិ​សង្ឃាទិសេស២ ហើយ​បិទបាំងទុក២ខែ តែខែ១ ភិក្ខុនោះរលឹកឃើញ ហើយបិទបាំងទុក ខែ១ទៀត ភិក្ខុនោះ រលឹកមិនឃើញ ហើយបិទបាំងទុក ភិក្ខុនោះ បានសូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ​ទាំង​២ ដែលបិទបាំងទុក២ខែ សង្ឃក៏បាន​ឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះ​អាបត្តិ​ទាំង២ ដែលបិទបាំងទុក២ខែ នែអាវុសោ ភិក្ខុនេះ ត្រូវអាបត្តិទាំងនោះ ភិក្ខុនេះ នៅបរិវាស ចំពោះ​អាបត្តិទាំងនោះ។ ភិក្ខុជា​បណ្ឌិត​នោះ ក៏ពោលយ៉ាងនេះថា នែអាវុសោ ខែណា ដែលភិក្ខុរលឹកឃើញ ហើយបិទបាំងទុក ការឲ្យបរិវាស១ខែនោះ ឈ្មោះថាប្រកបដោយធម៌ ក៏ដុះឡើងតាមសភាវធម៌ នែអាវុសោ ម្យ៉ាង​ទៀត ខែណា ដែលភិក្ខុនោះ រលឹកមិនឃើញ ហើយបិទបាំងទុក ការឲ្យបរិវាស១ខែនោះ ឈ្មោះ​ថា មិនប្រកបដោយធម៌ មិនបានដុះឡើង ព្រោះ​មិនត្រូវតាមសភាវធម៌ នែអាវុសោ ភិក្ខុគួរដល់​មានត្ត តែ១ខែនេះឯង។

[៤៦៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយ​បិទ​បាំង​ទុក​២ខែ តែខែ១ ភិក្ខុនោះ ឥតមានសេចក្តីសង្ស័យ ហើយបិទបាំងទុក ខែ១ទៀត ភិក្ខុនោះ មានសេចក្តីសង្ស័យ ហើយបិទបាំងទុក។ ភិក្ខុនោះ ក៏សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ​ទាំង២ ដែលបិទបាំងទុក២ខែ។ សង្ឃក៏ឲ្យ​ទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះ​អាបត្តិ​ទាំង២ ដែល​បិទ​បាំងទុក២ខែ។ កាលភិក្ខុនោះ កំពុង​នៅ​បរិវាស ក៏ស្រាប់តែមានភិក្ខុដទៃ ជាពហុស្សុត ចេះចាំ​ក្នុង​គម្ពីរនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ជាបណ្ឌិត ឆ្លៀវឆ្លាស មានប្រាជ្ញា មាន​សេចក្តី​ខ្មាសបាប មានសេចក្តីរអែង និងមានការប្រាថ្នានូវសិក្ខា បានមកដល់។ ភិក្ខុជាបណ្ឌិតនោះ ក៏សួរយ៉ាងនេះថា នែអាវុសោ ភិក្ខុនេះ ត្រូវ​អាបត្តិអ្វី ភិក្ខុនេះ នៅបរិវាស ចំពោះអាបត្តិអ្វី។ ភិក្ខុ​ទាំង​នោះ ក៏ឆ្លើយយ៉ាងនេះថា នែអាវុសោ ភិក្ខុនេះ ត្រូវ​អាបត្តិ​សង្ឃាទិសេស២ ហើយ​បិទបាំងទុក២ខែ តែខែ១ ភិក្ខុនោះ ឥតមានសេចក្តីសង្ស័យ ហើយបិទបាំងទុក ខែ១ទៀត ភិក្ខុនោះ មានសេចក្តី​សង្ស័យ ហើយបិទបាំងទុក ភិក្ខុនោះ បានសូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ​ទាំង​២ ដែលបិទបាំងទុក២ខែ សង្ឃក៏បាន​ឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះ​អាបត្តិ​ទាំង២ ដែល​បិទ​បាំង​ទុក២ខែ នែអាវុសោ ភិក្ខុនេះ ត្រូវអាបត្តិទាំងនោះ ភិក្ខុនេះ នៅបរិវាស ចំពោះ​អាបត្តិ​ទាំង​នោះ។ ភិក្ខុជាបណ្ឌិតនោះ ក៏ពោលយ៉ាងនេះថា នែអាវុសោ ខែណា ដែលភិក្ខុនោះ ឥតមាន​សេចក្តី​សង្ស័យ ហើយបិទបាំងទុក ការឲ្យបរិវាស១ខែនោះ ឈ្មោះថា ប្រកបដោយធម៌ ក៏ដុះឡើង​តាម​សភាវធម៌ នែអាវុសោ ម្យ៉ាងទៀត ខែណា ដែលភិក្ខុនោះ មានសេចក្តីសង្ស័យ ហើយ​បិទបាំង​ទុក ការឲ្យបរិវាស១ខែនោះ ឈ្មោះថា មិនប្រកបដោយធម៌ ក៏មិនបានដុះឡើង ព្រោះ​មិនត្រូវ​តាម​សភាវធម៌ នែអាវុសោ ភិក្ខុគួរដល់​មានត្ត តែ១ខែនេះឯង។

[៤៦៦] សម័យនោះឯង មានភិក្ខុ១រូប ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន [ទីនេះ សំដៅយក​តែត្រឹមអាបត្តិសង្ឃាទិសេស៣។]។ ភិក្ខុនោះ មិនដឹងទីកំណត់អាបត្តិ ទាំងមិនដឹងទីកំណត់រាត្រី រលឹកមិនឃើញទីកំណត់អាបត្តិ ទាំងរលឹកមិនឃើញទីកំណត់រាត្រី មានសេចក្តីសង្ស័យ​ ក្នុងទី​កំណត់​អាបត្តិ ទាំងមានសេចក្តីសង្ស័យ ក្នុងទីកំណត់រាត្រី។ ភិក្ខុនោះ បានប្រាប់ដល់ភិក្ខុ​ទាំង​ឡាយ​ថា នែអាវុសោ ខ្ញុំត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ហើយមិនដឹងទីកំណត់​អាបត្តិ ទាំង​មិនដឹង​ទីកំណត់រាត្រី រលឹកមិនឃើញទីកំណត់អាបត្តិ ទាំងរលឹកមិនឃើញទីកំណត់រាត្រី មាន​សេចក្តី​សង្ស័យ​ ក្នុងទី​កំណត់​អាបត្តិ ទាំងមានសេចក្តីសង្ស័យ ក្នុងទីកំណត់រាត្រី តើខ្ញុំត្រូវ​ប្រតិបត្តិ​ដូចម្តេច។ ភិក្ខុទាំងនោះ ក៏នាំយកសេចក្តីនុ៎ះ ក្រាបបង្គំទូល ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរឲ្យសុទ្ធន្តបរិវាស [បរិវាស មានបរិសុទ្ធិជាទី​បំផុតនោះ ប្រៀបដូចជាភិក្ខុមួយរូប បួសបាន៧ខែ តែ៣ខែខាងដើម ភិក្ខុនោះ នឹកឃើញ​ថា ខ្លួនបរិសុទ្ធ ឥតមានត្រូវអាបត្តិសង្ឃាទិសេស ៤ខែខាងចុង ភិក្ខុនោះដឹងខ្លះ សង្ស័យខ្លះ ថាខ្លួន​មិនបរិសុទ្ធ តែមិនដឹងកំណត់អាបត្តិ និងកំណត់រាត្រីជាដើម ត្រូវធ្វើបរិវាស៤ខែ គឺរាប់ថ្ងៃ​ឲ្យទល់​នឹងថ្ងៃដែល​បរិសុទ្ធ ហៅថា សុទ្ធន្តបរិវាស។] (បរិវាស មានសេចក្តីស្អាត ជាទីបំផុត) ដល់​ភិក្ខុនោះ ចំពោះអាបត្តិទាំងនោះចុះ។

[៤៦៧] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ ចូលទៅ​រកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង សំពះបាទាភិក្ខុចាស់ទាំងឡាយ រួច​អង្គុយ​ច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវអាបត្តិ​សង្ឃាទិសេស​ជា​ច្រើន ហើយមិនដឹងទីកំណត់​អាបត្តិ ទាំង​មិនដឹង​ទីកំណត់រាត្រី រលឹកមិនឃើញទីកំណត់អាបត្តិ ទាំងរលឹកមិនឃើញទីកំណត់រាត្រី មាន​សេចក្តី​សង្ស័យ​ ក្នុងទី​កំណត់​អាបត្តិ ទាំងមាន​សេចក្តី​សង្ស័យ ក្នុងទីកំណត់រាត្រី បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំនោះ សូមសុទ្ធន្តបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិទាំងនោះ។ ភិក្ខុនោះ ត្រូវសូមជាគំរប់​ពីរដងផង ត្រូវសូម​ជាគំរប់​បីដងផង។

[៤៦៨] ត្រូវភិក្ខុអ្នកឆ្លាស ប្រតិពល ផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់​ខ្ញុំ ដ្បិតភិក្ខុនេះ មានឈ្មោះដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ហើយមិនដឹងទីកំណត់​អាបត្តិ ទាំង​មិនដឹង​ទីកំណត់រាត្រី រលឹកមិនឃើញទីកំណត់អាបត្តិ ទាំងរលឹកមិនឃើញទីកំណត់រាត្រី មាន​​សេចក្តី​សង្ស័យ​ ក្នុងទី​កំណត់​អាបត្តិ ទាំងមានសេចក្តីសង្ស័យ ក្នុងទីកំណត់រាត្រី ភិក្ខុនោះ ក៏សូមសុទ្ធន្តបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគួរឲ្យសុទ្ធន្តបរិវាស ដល់ភិក្ខុមានឈ្មោះដូច្នេះ ចំពោះ​អាបត្តិទាំងនោះ នេះជាពាក្យ​ផ្តៀង​សង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតភិក្ខុនេះ មានឈ្មោះដូច្នេះ ត្រូវ​អាបត្តិ​សង្ឃាទិសេស​ជាច្រើន ហើយមិនដឹងទីកំណត់​អាបត្តិ ទាំង​មិនដឹង​ទីកំណត់រាត្រី រលឹកមិន​ឃើញ​ទីកំណត់អាបត្តិ ទាំងរលឹកមិនឃើញទីកំណត់រាត្រី មាន​​សេចក្តី​សង្ស័យ​ ក្នុងទី​កំណត់​អាបត្តិ ទាំងមានសេចក្តីសង្ស័យ ក្នុងទីកំណត់រាត្រី ភិក្ខុនោះ ក៏សូមសុទ្ធន្តបរិវាសនឹងសង្ឃ ចំពោះ​អាបត្តិ​ទាំងនោះ។ សង្ឃឲ្យសុទ្ធន្តបរិវាស ដល់ភិក្ខុមានឈ្មោះដូច្នេះ ចំពោះ​អាបត្តិទាំងនោះ។ ការឲ្យ​សុទ្ធន្តបរិវាស ដល់ភិក្ខុមានឈ្មោះដូច្នេះ ចំពោះអាបត្តិទាំងនោះ គាប់ចិត្ត ដល់លោក​ដ៏មាន​អាយុ​អង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម បើមិនគាប់ចិត្ត ​ដល់លោកដ៏មានអាយុអង្គណា​ទេ លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំ​ពោលសេចក្តីនេះ ជាគំរប់​បីដងផង។បេ។ សុទ្ធន្តបរិវាស សង្ឃបានឲ្យដល់ភិក្ខុ មានឈ្មោះដូច្នេះ ចំពោះអាបត្តិទាំងនោះហើយ ការឲ្យសុទ្ធន្តបរិវាសនោះ គាប់ចិត្តដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំសេចក្តីនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។

[៤៦៩] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យសុទ្ធន្តបរិវាសយ៉ាងនេះ។ សង្ឃត្រូវឲ្យបរិវាស​យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យសុទ្ធន្តបរិវាស ដូចម្តេចខ្លះ។ (បើ) ភិក្ខុ​មិន​ដឹង​ទី​កំណត់​​អាបត្តិ ទាំង​មិនដឹង​ទីកំណត់រាត្រី រលឹកមិនឃើញទីកំណត់អាបត្តិ ទាំងរលឹក​មិនឃើញ​ទីកំណត់រាត្រី ​សង្ស័យ​ ក្នុងទី​កំណត់​អាបត្តិ ទាំងសង្ស័យ ក្នុងទីកំណត់រាត្រី ហើយសង្ឃត្រូវ​ឲ្យ​សុទ្ធន្តបរិវាសចុះ។ (បើ) ភិក្ខុដឹងទីកំណត់អាបត្តិ តែមិនដឹងទីកំណត់​រាត្រី រលឹក​ឃើញ​ទីកំណត់​អាបត្តិ តែរលឹកមិនឃើញ​ទីកំណត់រាត្រី មិនសង្ស័យក្នុងទីកំណត់អាបត្តិ តែសង្ស័យ​ក្នុងទី​កំណត់​រាត្រី សង្ឃក៏ត្រូវ​ឲ្យសុទ្ធន្តបរិវាសដែរ។ (បើ) ភិក្ខុដឹងទ