។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

ទេវតាបញ្ហជាតក

ទេវតាបុច្ឆានេះ មានពាក្យថា ហន្តិ ហត្ថេហិ បាទេហិ ដូច្នេះ ជាដើម នឹងមាន​ជាក់ច្បាស់​ក្នុង​ឧមង្គជាតក (សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក មហានិបាត មហោសថជាតក បិដកលេខ ៦២ ទំព័រ ១០២) ឯណោះ។

(សេចក្ដីខាងក្រោមនេះ ជាអត្ថន័យដែលមានក្នុងព្រះបាលី)

(ទេវតាសួរថា)

ហន្តិ ហត្ថេហិ បាទេហិ, មុខញ្ច បរិសុម្ភតិ,

ស វេ រាជ បិយោ ហោតិ, កំ តេន ត្វាភិបស្សសិ។

បុគ្គលណា ប្រហារដោយដៃទាំងពីរផង ដោយជើង​ទាំងពីរផង ប្រហារ​នូវមាត់ផង បពិត្រ​មហារាជ បុគ្គលនោះ ជាទី​ស្រឡាញ់​នៃគេ ហេតុនោះ ព្រះអង្គ​យល់ថា បុគ្គលណា។

អក្កោសតិ យថាកាមំ, អាគមញ្ចស្ស ឥច្ឆតិ,

ស វេ រាជ បិយោ ហោតិ, កំ តេន ត្វាភិបស្សសិ។

បុគ្គលណា ជេរប្រទេចតាមសេចក្ដីប្រាថ្នា តែមិនប្រាថ្នា​នូវការ​មកដល់​បុគ្គលនោះ បពិត្រ​មហារាជ បុគ្គលនោះ ជាទីស្រឡាញ់​របស់គេ ហេតុនោះ ព្រះអង្គ​យល់ថា បុគ្គលណា។

អព្ភក្ខាតិ អភូតេន, អលិកេនាភិសារយេ,

ស វេ រាជ បិយោ ហោតិ, កំ តេន ត្វាភិបស្សសិ។

បុគ្គលណា ពោលបង្កាច់ដោយពាក្យមិនពិត ប្រកាស​ប្រាប់ឲ្យឮ ដោយ​ពាក្យឡូឡា បពិត្រ​មហារាជ បុគ្គលនោះ​ជាទី​ស្រឡាញ់​របស់គេ ហេតុនោះ ព្រះអង្គ​យល់ថា បុគ្គលណា។

ហរំ អន្នញ្ច បានញ្ច, វត្ថសេនាសនានិ ច,

អញ្ញទត្ថុហរា សន្តា, តេ វេ រាជ បិយា ហោន្តិ

កំ តេន ត្វាភិបស្សសិ។

ពួកអ្នកនាំយកទៅ បាននាំយកបាយផង ទឹកផង សំពត់ និងសេនាសនៈ​ទាំងឡាយ​ផង​ដោយពិត បពិត្រ​មហារាជ ពួកអ្នក​នាំយក​ទៅនោះ ជាទី​ស្រឡាញ់​របស់គេ ហេតុនោះ ព្រះអង្គ​យល់ថា បុគ្គលណា។

ចប់ ទេវតាបញ្ហជាតក ៕

(សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ចតុក្កនិបាត ចូឡកុណាលវគ្គ បិដកលេខ ៥៨ ទំព័រ ២៤០ និងអដ្ឋកថា)

ព.ស. ២៥៦១

ដោយ ខេមរ អភិធម្មវតារ