។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

ចូឡជនកជាតក

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធ​ភិក្ខុដែល​មានសេចក្ដី​ព្យាយាម​ធូរថយ បាន​ត្រាស់​ព្រះធម្មទេសនា​នេះ មាន​ពាក្យថា វាយមេថេវ បុរិសោ ដូច្នេះ​ជាដើម។

 

ពាក្យណាដែលគប្បីពោលក្នុងជាតកនេះ ពាក្យនោះ​ទាំងអស់ នឹង​មានជាក់​ច្បាស់ក្នុង​មហាជនកជាតក (ខុទ្ទកនិកាយ ជាតក អសីតិនិបាត បិដកលេខ ៦២ ទំព័រ ២១)។

 

ព្រះបាទជនកប្រថាប់គង់ខាងក្រោមស្វេតច្ឆត្រ ត្រាស់ព្រះគាថា​នេះថា

វាយមេថេវ បុរិសោ, ន និព្វិន្ទេយ្យ បណ្ឌិតោ;

បស្សាមិ វោហំ អត្តានំ, ឧទកា ថលមុព្ភតំ។

បុរសជាបណ្ឌិត ត្រូវតែប្រឹងប្រែង មិនត្រូវ​នឿយណាយ​ឡើយ យើង​ឃើញខ្លួន​យើង​ដែល​ឡើង​អំពី​ទឹក កាន់គោក​ស្រាប់ហើយ។

 

បណ្ដាបទទាំងនោះ បទថា វាយមេថេវ សេចក្ដីថា ត្រូវធ្វើ​សេចក្ដី​ព្យាយាម។ បទថា ឧទកា ថលមុព្ភតំ សេចក្ដីថា យើងនឹង​នូវខ្លួនដែល​ឆ្លងផុត​អំពីទឹក ហើយ​តាំងនៅ​លើគោក។ ភិក្ខុ​ដែល​មានសេចក្ដី​ព្យាយាម​ធូរថយ​សូម្បី​ក្នុងជាតក​នេះ ក៏បាន​ដល់នូវ​ព្រះអរហត្ត, ព្រះជនករាជ បាន​មកជា​ព្រះសម្មាសម្ពុទ្ធ​នេះឯង។

ចប់ ចូឡជនកជាតក ៕

(សុត្តន្តបិដក ខុទ្ទកនិកាយ ឯកកនិបាត អាសឹសវគ្គ បិដកលេខ ៥៨ ទំព័រ ២៣ និង អដ្ឋកថា)

ប្រែដោយ ខេមរ អភិធម្មាវតារ