សូមនមស្ការព្រះមានព្រះភាគអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

គទ្រភបញ្ហជាតក

សូម្បីគទ្រភបញ្ហជាតកនេះ មានពាក្យថា ហំចិ តុវំ ឯវមញ្ញសិ ដូច្នេះជាដើម នឹងមាន​ជាក់ច្បាស់​ក្នុង​មហាឧមង្គជាតក (សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក មហានិបាត មហោសថជាតក បិដកលេខ ៦២ ទំព័រ ១០២) នោះឯង ។

 

( សេចក្ដីខាងក្រោមនេះ ជាអត្ថន័យដែល​មានក្នុងព្រះបាលី ) ៖

(ព្រះមហោសថពោលថា)

ហំចិ តុវំ ឯវមញ្ញសិ សេយ្យោ, បុត្តេន បិតាតិ រាជសេដ្ឋ

ហន្ទស្សតរស្ស តេ អយំ,អស្សតរស្ស ហិ គទ្រភោ បិតា។

បពិត្រព្រះរាជាដ៏ប្រសើរ ព្រះអង្គរីករាយ រមែងសំគាលថា​ បិតាប្រសើរ​ជាងកូន​យ៉ាងនេះ បើដូច្នោះ មានតែ​សត្វលា​របស់ព្រះអង្គនេះ ប្រសើរជាង​សេះអស្សតរ ព្រោះ​សត្វលា​ជាបានៃ​សេះអស្សតរ ។

(សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត ហំសិវគ្គ បិដកលេខ ៥៨ ទំព័រ ៥០ និង អដ្ឋកថា)

ដោយ ខេមរ អភិធម្មាវតារ