សូមនមស្ការព្រះមានព្រះភាគអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

កោសិយជាតក

កោសិយជាតកនេះ នឹងមានជាក់ច្បាស់ សុធាភោជនជាតក (សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតនិបាត បិដកលេខ ៦១ ទំព័រ ១៣១) ឯណោះ ។

(ខាងក្រោមនេះ​ជាសេចក្ដីដែល​មានមកក្នុង​ព្រះបាលី)៖

 

(កោសិយសេដ្ឋីពោលថា)

នេវ កិណាមិ នបិ វិក្កិណាមិ, ចាបិ មេ សន្និចយោ ច អត្ថិ;

សុកិច្ឆរូបំ វតិទំ បរិត្តំ, បត្ថោទនោ នាលមយំ ទុវិន្នំ។

ខ្ញុំមិនទិញ មិនលក់ទេ ម្យ៉ាងទៀតការសន្សំ (នូវទ្រព្យ) របស់ខ្ញុំ ក៏មិនមាន​ក្នុងទីនេះ​ដែរ បាយ​នេះតិច មានសភាព​ក្រក្រៃពេក បាយអង្ករ ១ កម្បង់នេះ មិនល្មម​ដល់ជន​ពីរនាក់ទេ ។

 

(សក្កទេវរាជ ពោលថា)

អប្បម្ហា អប្បកំ ទជ្ជា, អនុមជ្ឈតោ មជ្ឈកំ;

ពហុម្ហា ពហុកំ ទជ្ជា, អទានំ នុបបជ្ជតិ។

បុគ្គលគប្បីឲ្យវត្ថុតិច អំពីវត្ថុតិច គប្បីឲ្យ​វត្ថុ​ពាក់កណ្តាល អំពីវត្ថុ​ពាក់កណ្តាល គប្បីឲ្យ​វត្ថុច្រើន អំពី​វត្ថុច្រើន ការមិនឲ្យ មិន​កើតទេ ។

 

តំ តំ វទាមិ កោសិយ, ទេហិ ទានានិ ភុញ្ជ ច។

អរិយមគ្គំ សមារូហ, នេកាសី លភតេ សុខំ។

ម្នាលកោសិយសេដ្ឋី ហេតុនោះ ខ្ញុំសូមនិយាយ​នឹងអ្នក អ្នកចូរឲ្យទាន​ទាំងឡាយ​ផង ចូរ​បរិភោគ​ផង ចូរឡើង​កាន់​អរិយមគ្គ​ផង បុគ្គលស៊ី​ម្នាក់ឯង មិនបាន​សេចក្តីសុខទេ ។

 

(ចន្ទទេវបុត្រ ពោលថា)

មោឃញ្ចស្ស ហុតំ ហោតិ, មោឃញ្ចាបិ សមីហិតំ;

អតិថិស្មឹ យោ និសិន្នស្មឹ, ឯកោ ភុញ្ជតិ ភោជនំ។

បុគ្គលណា កាលដែលភ្ញៀវ​អង្គុយហើយ បរិភោគ​ភោជន​តែម្នាក់ឯង ការបូជា​របស់​បុគ្គល​នោះ ឈ្មោះថា ឥតអំពើ​ផង ការ​ព្យាយាម​ញ៉ាំងទ្រព្យឲ្យ​កើតរបស់​បុគ្គលនោះ ឈ្មោះថា ឥត​អំពើផង ។

 

តំ តំ វទាមិ កោសិយ, ទេហិ ទានានិ ភុញ្ជ ច;

អរិយមគ្គំ សមារូហ, នេកាសី លភតេ សុខំ។

ម្នាលកោសិយសេដ្ឋី ហេតុនោះ ខ្ញុំសូមនិយាយ​នឹងអ្នក អ្នកចូរឲ្យ​ទានទាំងឡាយ​ផង ចូរ​បរិភោគ​ផង ចូរឡើងកាន់​អរិយមគ្គផង បុគ្គលស៊ីម្នាក់ឯង មិនបាន​សេចក្តីសុខទេ ។

 

(សុរិយទេវបុត្រ ពោលថា)

សច្ចញ្ចស្ស ហុតំ ហោតិ, សច្ចញ្ចាបិ សមីហិតំ;

អតិថិស្មឹ យោ និសិន្នស្មឹ, នេកោ ភុញ្ជតិ ភោជនំ។

បុគ្គលណា កាលដែលភ្ញៀវ​អង្គុយហើយ មិនបរិភោគ​ភោជនតែ​ម្នាក់ឯង ការបូជា​របស់​បុគ្គលនោះ ឈ្មោះថា សច្ចៈផង ការ​ព្យាយាម​ញ៉ាំងទ្រព្យ​ឲ្យកើត​របស់បុគ្គល​នោះថា ឈ្មោះថា សច្ចៈផង ។

 

តំ តំ វទាមិ កោសិយ, ទេហិ ទានានិ ភុញ្ជ ច;

អរិយមគ្គំ សមារូហ, នេកាសី លភតេ សុខំ។

ម្នាលកោសិយសេដ្ឋី ហេតុនោះ ខ្ញុំសូមនិយាយ​នឹងអ្នក អ្នកចូរឲ្យ​ទានទាំងឡាយ​ផង ចូរ​បរិភោគ​ផង ចូរឡើងកាន់​អរិយមគ្គ​ផង បុគ្គលស៊ី​ម្នាក់ឯង មិនបាន​សេចក្តីសុខទេ ។

 

(មាតលិទេវបុត្រ ពោលថា)

សរញ្ច ជុហតិ បោសោ, ពហុកាយ គយាយ ច;

ទោណេ តិម្ពរុតិត្ថស្មឹ, សីឃសោតេ មហាវហេ។

បុរស (ចូលទៅរក) ស្រះហើយបូជា​ក្នុងទនេ្លផង ក្នុងស្រះបោក្ខរណី​ផង ក្នុងកំពង់​ឈ្មោះ​ទោណៈ​ផង ក្នុងកំពង់​ឈ្មោះ​តិម្ពរុផង ក្នុងស្ទឹង​ធំមានខ្សែទឹក​ដ៏រហ័សផង ។

 

អត្រ ចស្ស ហុតំ ហោតិ, អត្រ ចស្ស សមីហិតំ;

អតិថិស្មឹ យោ និសិន្នស្មឹ, នេកោ ភុញ្ជតិ ភោជនំ។

បុគ្គលណា កាលដែលភ្ញៀវអង្គុយ​ហើយ មិនបរិភោគ​ភោជនតែ​ម្នាក់ឯង ការបូជា​របស់​បុគ្គល​នោះ ឈ្មោះថា ​មានក្នុង​ទីនោះផង ការព្យាយាម​ញ៉ាំងទ្រព្យ​ឲ្យកើត របស់បុគ្គល​នោះ ឈ្មោះថា មានក្នុង​ទីនោះផង ។

 

តំ តំ វទាមិ កោសិយ, ទេហិ ទានានិ ភុញ្ជ ច;

អរិយមគ្គំ សមារូហ, នេកាសី លភតេ សុខំ។

ម្នាលកោសិយសេដ្ឋី ហេតុនោះ ខ្ញុំសូមនិយាយ​នឹងអ្នក អ្នកចូរឲ្យទាន​ទាំងឡាយផង ចូរ​បរិភោគ​ផង ចូរឡើងកាន់​អរិយមគ្គ​ផង បុគ្គលស៊ី​មា្នក់ឯង មិន​បានសេចក្តី​សុខទេ ។

 

(បព្ចាសិខទេវបុត្រ ពោលថា)

ពឡិសញ្ហិ សោ និគិលតិ, ទីឃសុត្តំ សពន្ធនំ;

អតិថិស្មឹ យោ និសិន្នស្មឹ, ឯកោ ភុញ្ជតិ ភោជនំ។

បុគ្គលណា កាលដែលភ្ញៀវអង្គុយហើយ បរិភោគភោជន​តែម្នាក់ឯង បុគ្គលនោះ ឈ្មោះថា លេបនូវ​សន្ទូច​មានខ្សែវែង ព្រមទាំង​រនង ។

 

តំ តំ វទាមិ កោសិយ, ទេហិ ទានានិ ភុញ្ជ ច;

អរិយមគ្គំ សមារូហ, នេកាសី លភតេ សុខំ។

ម្នាលកោសិយសេដ្ឋី ហេតុនោះ ខ្ញុំសូមនិយាយ​នឹងអ្នក អ្នកចូរឲ្យទាន​ទាំងឡាយផង ចូរ​បរិភោគ​ផង ចូរឡើងកាន់​អរិយមគ្គផង បុគ្គលស៊ី​ម្នាក់ឯង មិនបាន​សេចក្តីសុខទេ ។

 

(កោសិយសេដ្ឋីពោលថា)

ឧឡារវណ្ណា វត ព្រាហ្មណា ឥមេ, អយញ្ច វោ សុនខោ កិស្ស ហេតុ;

ឧច្ចាវចំ វណ្ណនិភំ វិកុព្វតិ, អក្ខាថ នោ ព្រាហ្មណា កេ នុ តុម្ហេ។

ឱហ្ន៎ ព្រាហ្មណ៍ទាំងនេះ មានវណ្ណៈដ៏លើសលុប ទាំង​ឆ្កែរបស់​ពួកគាត់នេះ ក៏បញ្ចេញ​នូវពន្លឺ​នៃវណ្ណៈ​ផ្សេង ៗ តើព្រោះ​ហេតុអ្វី ម្នាលព្រាហ្មណ៍​ទាំងឡាយ អ្នកទាំងឡាយ ចូរប្រាប់​ដល់យើង​ចុះ តើពួក​អ្នកជាអ្វី ។

 

 (សក្កទេវរាជពោលថា)

ចន្ទោ ច សុរិយោ ច ឧភោ ឥធាគតា, អយំ បន មាតលិ ទេវសារថិ;

សក្កោហមស្មិ តិទសានមិន្ទោ, ឯសោ ច ខោ បញ្ចសិខោតិ វុច្ចតិ។

ទេវបុត្រទាំងពីរអង្គ គឺចន្ទទេវបុត្រ ១ សុរិយទេវបុត្រ ១ មកក្នុងទីនេះ ឯទេវបុត្រនេះ ឈ្មោះ​មាតលិ ជាសារថី​របស់ទេវតា យើងឈ្មោះ​សក្កៈ ជាធំជាង​ពួកទេវតា​ជាន់ត្រៃត្រិង្ស ឯទេវបុត្រ​នេះ គេហៅថា បព្ចាសិខៈ ។

 

បាណិស្សរា មុទិង្គា ច, មុរជាលម្ពរានិ ច;

សុត្តមេនំ បពោធេន្តិ, បដិពុទ្ធោ ច នន្ទតិ។

សំឡេងទះដៃទាំងឡាយផង សម្ភោរតូច​ទាំងឡាយផង សម្ភោរធំ និងស្គរ​ធំទាំង​ឡាយ​ផង រមែងញ៉ាំង​បព្ចាសិខទេវបុត្រ​នេះ ដែលដេក​លក់ឲ្យ​ភ្ញាក់ឡើង ឯ​បព្ចាសិខទេវបុត្រ​នេះ លុះភ្ញាក់​ហើយក៏​ត្រេកអរ ។

 

យេ កេចិមេ មច្ឆរិនោ កទរិយា, បរិភាសកា សមណព្រាហ្មណានំ;

ឥធេវ និក្ខិប្ប សរីរទេហំ, កាយស្ស ភេទា និរយំ វជន្តិ។

ពួកជនណានីមួយ ជាអ្នកកំណាញ់ស្វិតស្វាញ ប្រទេចផ្តាសា​នូវសមណៈ និង​ព្រាហ្មណ៍​ទាំងឡាយ លុះទម្លាក់​ចោលនូវ​រាងកាយ គឺសរីរៈ​ក្នុងលោកនេះ បែកធ្លាយ​រាងកាយ​ហើយ ក៏ទៅកាន់​នរក ។

 

យេ កេចិមេ សុគ្គតិមាសមានា, ធម្មេ ឋិតា សំយមេ សំវិភាគេ;

ឥធេវ និក្ខិប្ប សរីរទេហំ, កាយស្ស ភេទា សុគតឹ វជន្តិ។

ពួកជនណានីមួយ កាលប្រាថ្នានូវសុគតិ ឋិតនៅក្នុងធម៌ ក្នុងសេចក្តី​សង្រួម ក្នុងការ​ចែក​រំលែក លុះទម្លាក់​ចោលរាងកាយ គឺសរីរៈ ក្នុងលោកនេះ បែកធ្លាយ​រាងកាយ​ហើយ ក៏ទៅកាន់​សុគតិ ។

 

ត្វំ នោសិ ញាតិ បុរិមាសុ ជាតិសុ, សោ មច្ឆរី រោសកោ បាបធម្មោ;

តវេវ អត្ថាយ ឥធាគតម្ហា, មា បាបធម្មោ និរយំ គមិត្ថ។

អ្នកជាញាតិរបស់ពួកយើងក្នុងជាតិមុន អ្នកនោះ ឈ្មោះកោសិយៈ ជាអ្នកមាន​សេចក្តី​កំណាញ់ មានធម៌​ដ៏លាមក ពួកយើងមក​ក្នុងទីនេះ ដើម្បី​ប្រយោជន៍​ដល់អ្នក (ដោយគិតថា) កុំឲ្យអ្នក​មានធម៌ដ៏លាមក ទៅកាន់​នរកឡើយ ។

 

(កោសិយសេដ្ឋីពោលថា)

អទ្ធា ហិ មំ វោ ហិតកាមា, យំ មំ សមនុសាសថ;

សោហំ តថា ករិស្សាមិ, សព្វំ វុត្តំ ហិតេសិភិ។

ពួកលោកឈ្មោះថា ប្រាថ្នានូវប្រយោជន៍​ដល់ខ្ញុំដោយ​ពិត ព្រោះពួក​លោកបាន​ប្រៀន​ប្រដៅ​ខ្ញុំ ខ្ញុំនោះនឹង​ធ្វើតាមពាក្យ​ទាំងអស់ ដែល​ពួក​លោកជាអ្នក​ប្រាថ្នានូវ​ប្រយោជន៍ បានពោល (រំលឹក)​ ហើយ ដោយបការៈ​ដូច្នោះ ។

 

ឯសាហមជ្ជេវ ឧបារមាមិ, ន ចាបិហំ កិញ្ចិ ករេយ្យ បាបំ;

ន ចាបិ មេ កិញ្ចិ អទេយ្យមត្ថិ, ន ចាបិទត្វា ឧទកំ បិវាមិ។

ខ្ញុំនេះនឹងវៀរលែង (ចាកសេចក្តីកំណាញ់) នេះឯង ខ្ញុំនឹងឈប់ធ្វើ​បាបតិចតួច​ហើយ ទាំងវត្ថុ​តិចតួច​ដែលខ្ញុំ​មិនគប្បី​ឲ្យ មិនមាន ខ្ញុំបើមិន​បានឲ្យទាន ទឹកនឹង​មិនផឹកឡើយ ។

 

ឯវញ្ច មេ ទទតោ សព្វកាលំ, ភោគា ឥមេ វាសវ ខីយិស្សន្តិ;

តតោ អហំ បព្វជិស្សាមិ សក្ក, ហិត្វាន កាមានិ យថោធិកានិ។

បពិត្រវាសវៈ កាលបើខ្ញុំឲ្យទាន អស់កាលទាំង​ពួងយ៉ាងនេះ ភោគៈ​ទាំងឡាយ​ ក្នុងទី​នេះនឹង​អស់ទៅ បពិត្រសក្កៈ តពីនោះទៅ ខ្ញុំនឹងលះបង់​កាមទាំងឡាយ តាម​សមគួរ ដល់​ចំណែក ហើយនឹង​បួស ។

ចប់ កោសិយជាតក ៕

(សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទ្វាទសកនិបាត បិដកលេខ ៥៩ ទំព័រ ២៥៣ និងអដ្ឋកថា)

ដោយ ស.ដ.វ.ថ.